Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

បែកប្រពន្ធទំនង ស្តាយក្រោយ ស្កាត់មកជួបវិញ មិនកែចរិត ដើរផឹកស៊ី ប្រពន្ធស្តីឲ្យ បន្តិចបន្តួច រត់ទៅលោតទឹក តែមិនស្លាប់

$
0
0

កំពង់ចាម ៖ បុរសវ័យ ៥០ឆ្នាំម្នាក់ បានជិះកង់កញ្ចាស់មួយគ្រឿង ទៅលោតទឹកបញ្ចប់ជីវិតពីលើស្ពាន គីហ្សូណា ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីវេលាម៉ោង ១២និង៣០នាទី រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤ ប៉ុន្តែទំនងស្តាយជីវិត ក៏ហែលមកច្រាំងទន្លេវិញ ក៏ត្រូវប្រជាពលរដ្ឋជួយទាន់ទាំងសន្លប់បាត់ស្មារតី។

សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា បុរសរូបនេះ បានលោតទឹកប៉ងបញ្ចប់ជីវិត ព្រោះតែតូចចិត្តនឹង ប្រពន្ធស្តីឲ្យបន្តិចបន្តួច ក្នុងគ្រួសារ ។

បើតាមសាក្សីបុរសរូបនេះ ឈ្មោះ យ៉ុង សារឿន អាយុជាង ៥០ឆ្នាំ រស់នៅភូមិតាណេង សង្កាត់សំបួរមាស ក្រុង កំពង់ចាម ។

សាក្សីដដែលនេះ បាននិយាយថា ជនរងគ្រោះធ្លាប់លែងលះប្រពន្ធរួចមកហើយ ប៉ុន្តែដោយនឹកស្តាយ ស្រណោះ ក៏ស្កាត់មកជួបប្រពន្ធវិញ ។ ពេលមករស់នៅជាមួយប្រពន្ធ មិនកែចរិតដើរផឹកស៊ីមិនចូលផ្ទះ រហូត មានទំនាស់ធ្វើឲ្យរូបគេខូចចិត្ត បានទាញកង់ជិះសំដៅទៅស្ពានគីហ្សូណា ហើយលោតចូលទន្លេ តែមិនស្លាប់ ដោយហែលមកច្រាំងទន្លេវិញ ក៏ត្រូវប្រជាពលរដ្ឋជួយតែម្តង ។ ក្រោយនាំគ្នាសែងមកដាក់លើគោក ប្រជាពល រដ្ឋបានទាក់ទងទៅក្រុមគ្រួសារ ដើម្បីទទួលមកទទួល យកប្រឡប់ទៅវិញ ៕


លោកស្រី ម៉ែន សំអន ដឹកនាំក្រុមការងារ ចូលរួមកាន់បិណ្ឌ នៅវត្តជម្ពូព្រឹក្សា នៅក្រុងស្វាយរៀង

$
0
0

ស្វាយរៀង ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤ នេះ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជា តំណាងរាស្រ្តមណ្ឌលស្វាយរៀង រូមជាមួយលោក គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោកស្នងការ ស្នងការរង លោកមេបញ្ជាការ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងស្វាយរៀង ប្រធានអនុប្រធានមន្ទីរនានា ក្នុងខេត្ត និងប្រជាពលរដ្ឋ ជាច្រើនទៀត បានរៀបចំពិធីកាន់បិណ្ឌនៅវត្តជម្ពូព្រឹក្សា ស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។

ក្នុងឱកាសនេះ លោកស្រីបានប្រគេនចង្ហាន់ និងទេយ្យវត្ថុ ដល់ព្រះសង្ឃចំនួន ៥២អង្គ ។

លោកស្រីក៏បានមានប្រសាសន៍ថា នៅពេលនេះ គឺជាការសាងកុសល រួមជាមួយគ្នាទៅតាមទំនៀមទម្លាប់ នៃព្រះពុទ្ធសាសនាខ្មែរយើង ។

លោកស្រីក៏បានបញ្ជាក់ទៀតថា ការចូលរួមកាន់បិណ្ឌ ប្រគេនចង្ហាន់ដល់ ព្រះសង្ឃ នាពេលនេះក៏ជាការ ធ្វើបុណ្យ ដើម្បីឧទ្ទិសកុសល ដល់បុព្ធការីជន និងសាច់ញាតិ ដែលបានចែកឋាន ទៅកាន់លោកខាងមុខ ។

ឆ្លៀតនៅក្នុងឱកាសនោះដែរ លោកស្រីបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាអនាម័យ រក្សាសុខភាព ការពារនូវជម្ងឺឆ្លងផ្សេងៗ ពិសេសក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ៕

ACU ចាប់ខ្លួន អ្នកយកព័ត៌មាន ទូរទស្សន៍ អប្សរាម្នាក់ នៅខេត្តកំពត

$
0
0

កំពត ៖ ក្រៅពីព័ត៌មាននៃការចាប់ខ្លួន អ្នកយកព័ត៌មាន ២រូប ម្នាក់ជាសហការីរបស់ស្ថានីយ៍ខ្មែរប៉ុស្តិ៍លេខ៩ និងម្នាក់ទៀត ជាសហការីរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស និងកាសែតកម្ពុជាថ្មីនោះ អង្គភាពប្រឆាំងអំពើពុក រលួយ (ACU) ក៏បានឃាត់ខ្លួនសហការីម្នាក់ របស់សា្ថនីយ៍ទូរទស្សន៍អប្សរាផងដែរ កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចខេត្តកំពត បានឲ្យដឹងថា អ្នកកាសែត ៣រូប ប្រចាំនៅខេត្តកំពត ត្រូវបាន ចាប់ខ្លួនក្នុងនោះក៏មានសហការី របស់ស្ថានីយ៍ទូរទស្សន៍អប្សរាឈ្មោះ សុវណ្ណ ផងដែរ ពីបទជម្រិតទារប្រាក់នោះ។

សូមបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ បានចាប់ខ្លួន អ្នកយក ព័ត៌មានពីរនាក់ នៅខេត្តកំពត ពីបទជម្រិតទារប្រាក់ ម្នាក់ជាសហការីរបស់ស្ថានីយ៍ ទូរទស្សន៍ ប៉ុស្តិ៍លេខ៩ និងម្នាក់ទៀត ជាសហការីរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស និងកាសែតកម្ពុជាថ្មី ។

មន្ត្រីជាន់ខ្ពស់នៅខេត្តកំពតមួយរូប បានថ្លែងឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយពិតជាមានការចាប់ខ្លួន អ្នកយកព័ត៌មាន ២នាក់ នៅខេត្តកំពត ពីបទជម្រិតទារប្រាក់ ប៉ុន្តែមិនទាន់ដឹងពីដំណើររឿងលម្អិតនៃការចាប់ ខ្លួននេះទេ ។
មន្ត្រីជាន់ខ្ពស់ដដែលនេះ បានបញ្ជាក់ថា អ្នកយកព័ត៌មានម្នាក់ឈ្មោះ ហុក លី ជាសហការីរបស់ស្ថានីយ៍ទូរ ទស្សន៍ប៉ុស្តិ៍លេខ៩ និងឈ្មោះ ស ស៊ុនលី ជាសហការីរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស និងកាសែតកម្ពុជាថ្មី ។

យ៉ាងណាក៏ដោយ ជុំវិញនៃការចាប់ខ្លួនអ្នកកាសែតទាំងពីរនាក់ខាងលើនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចសុំការអត្ថាធិប្បាយ ពីលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបាន នៅឡើយទេ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤ នេះ ដោយទូរស័ព្ទរបស់លោកជាប់រវល់ ។ ដោយឡែក រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញ៉ារីទ្ធ ក៏មិនអាចទាក់ទងសុំការបំភ្លឺបានដែរ ដោយទូរស័ព្ទរបស់លោក ទំនាក់ទំនងមិនចូល ។

ជុំវិញការចាប់ខ្លួន សហការីរបស់ខ្លួនប្រចាំខេត្តកំពតនោះ លោក មាស រិទ្ធី អគ្គនាយករងទូរទស្សន៍ហង្សមាស បាននិយាយថា លោកពុំទាន់ទទួលបានព័ត៌មានខាងលើនេះ នៅឡើយទេ លោកនឹងសួរនាំសិន ។ លោក មាស រិទ្ធី ដែលបង្ហាញការភ្ញាក់ផ្អើល នៅពេលឮព័ត៌មានថា ACU ចាប់ខ្លួនសហការីរបស់លោកនោះ បានបង្ហាញការ គាំទ្រ បើសិនសហការីរបស់លោកពិតជាប្រព្រឹត្តទង្វើបែបនេះមែន ផ្ទុយពីក្រមសីលធម៌ និងវិជ្ជាជីវៈរបស់អ្នក យកព័ត៌មាន។

យ៉ាងណាក៏ដោយ ជុំវិញនៃការចាប់ខ្លួន និងដំណើររឿងលម្អិតនោះ មិនទាន់មានការបញ្ជាក់ណាមួយពីសមត្ថ កិច្ច ក៏ដូចជាមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយនៅឡើយទេ ៕

សហជីព ៤ ថ្លែងការណ៍​បញ្ជាក់ពី​ជំហរ​ប្រាក់​ឈ្នួល និង​អំពាវនាវ​ឲ្យដក​ពាក្យ​បណ្ដឹង ប្រឆាំង​មេដឹកនាំ​សហជីព

សហជីព៤ បញ្ជាក់ពីជំហរ ដំឡើងប្រាក់ឈ្នួល

$
0
0

ភ្នំពេញ៖ សហជីព៤ ដែលធ្វើការលើវិស័យកាត់ដេរ និងស្បែកជើង នៅរសៀលថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៤ បានចេញ សេចក្ដីថ្លែងការណ៍ បញ្ជាក់អំពីជំហរទាមទារប្រាក់ឈ្នួល សម្រាប់កម្មករ និយោជិត ដែលថា បើ មិនបានតាមតួលេខ ដែលបាន លើកឡើងកន្លងទៅ ថាកម្មករម្នាក់ៗអាចរស់បាន ទាល់តែប្រាក់ឈ្នួល ១៧៧ ដុល្លារនោះ ក៏បានក្នុងកម្រិតមួយដែលសមរម្យ អាចទទួលយកបានដែរ ។ ក្នុងនោះក៏បានអំពាវនាវ សូមឱ្យ និយោជិត ក៏ដូចជាតុលាការទម្លាក់ចោល នូវរាល់បទចោទប្រកាន់ នានា មកលើមេដឹកនាំសហជីព ក៏ដូចជា សកម្មជនសហជីពនៅតាមបណ្ដារោងចក្រនានា ។

សូមបញ្ជាក់ថា សហជីពទាំង៤ រួមមាន ៖  ១-សម្ព័ន្ធសហជីពចលនាកម្មកររបស់លោក ប៉ាវ ស៊ីណា , ២-សម្ព័ន្ធសហជីពមិត្ដភាព កម្មកររបស់លោក សៀង សម្បត្ដិ, ៣-សម្ព័ន្ធសហជីពជាតិរបស់លោក ហ្វា សាលី, ៤-សហព័ន្ធសហជីពយុវជនឯករាជ្យ របស់ លោក លីវ សារីន ។

នៅក្នុងសេចក្ដីថ្លែងការណ៍នោះ បានលើកឡើងចំនួន ៣ចំណុច ដែលខ្លឹមសារថា “១-នៅតែបន្ដយុទ្ធនាការ ឱ្យនិយោជក រាជរដ្ឋាភិបាល និងអ្នកបញ្ជាទិញ ដំឡើងប្រាក់ឈ្នួល ១៧៧ដុល្លារ ដល់កម្មករ និយោជិត ឬ ប្រាក់ឈ្នួលសមរម្យ ដែលអាច ទទួលយកបាន។ ២-សូមឱ្យនិយោជក និងតុលាការ ដកពាក្យបណ្ដឹង និង លើកលែងចោទប្រកាន់ទាំងអស់ មកលើមេ ដឹកនាំសហជីព និងសកម្មជនសហជីព នៅតាមបណ្ដារោងចក្រ។ ៣-ស្នើសុំឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អនុវត្ដការការចុះបញ្ជិកាដូចមុន”។

នៅក្នុងសេចក្ដីថ្លែងការណ៍ ក៏សំណូមពរឱ្យភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងវិស័យកាត់ដេរនិង ស្បែកជើង ធ្វើការដោះស្រាយ បញ្ហាទាំងអស់នេះដោយសន្ដិវិធី ដើម្បីភាគីទាំងអស់ទទួលបានអត្ថ ប្រយោជន៍។

សេចក្ដីថ្លែងការណ៍បញ្ជាក់ថា “យើងខ្ញុំទាំងអស់គ្នា សង្ឃឹមយ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹង ដោះស្រាយបញ្ហា ទាំងនេះ ដើម្បីបញ្ជៀសបញ្ហាដែលអាចកើតមានឡើង ធ្វើឱ្យប៉ះពាល់ដល់វិស័យកាត់ដេរ និងស្បែកជើងនៅកម្ពុជា ”។

សូមបញ្ជាក់ថា តាមការគ្រោងទុក មេដឹកនាំសហជីពមួយចំនួន គ្រោងនឹងរៀបចំយុទ្ធនាការទាមទារប្រាក់ ឈ្នួល នៅថ្ងៃទី១៧ ខែកញ្ញា ខាងមុខនេះ ក្នុងកម្រិត ១៧៧ ដុល្លារ សម្រាប់កម្មករ ប៉ុន្ដែទោះជាយ៉ាងណា ក៏ដោយ ពួកគេបានយល់ថា នេះមិនមែន ជាតួលេខ ដែលត្រូវចាប់បង្ខំឱ្យភាគីនិយោជក ឬរាជរដ្ឋាភិបាលត្រូវ តែអនុវត្ដនោះទេ ផ្ទុយទៅវិញ ភាគីទាំងអស់អាចនឹង ពិភាក្សាគ្នាលើបញ្ហានេះត្រង់ទៅត្រង់មក នៅក្នុងខែ តុលាខាងមុខ។

ក្រុមអ្នកវិភាគបាននិយាយថា យុទ្ធនាការទាមទារប្រាក់ឈ្នួលនៅពេលនេះ ទំនងជានឹងមិនមានបញ្ហាអ្វីកើត ឡើងធ្ងន់ធ្ងរដូច កាលពីឆ្នាំ២០១៣កន្លងទៅទេ ព្រោះភាគីទាំងអស់សុទ្ធតែបានយល់ច្បាស់នូវបញ្ហាដ៏មាន សារសំខាន់នៅក្នុងវិស័យកាត់ដេរ និងស្បែកជើងនេះ ។

អ្នកវិភាគបានរំពឹងទៀតថា នៅក្នុងកិច្ចប្រជុំជាមួយ ភាគីពាក់ព័ន្ធនៅខែតុលាខាងមុខនេះ ពួកគេនឹងអាចរកបាននូវលេខល្អ ណាមួយ ដែលមានលក្ខណៈសមរម្យ សម្រាប់កម្មករ អាចទទួលយកបាន និងកាត់បន្ថយជាអតិបរិមា នូវគម្លាតនៃការមិនចុះ សម្រុងគ្នា ៕

អ៊ីរ៉ង់ ព្រលយពាក្យថា ការវាយប្រហារ ផ្លូវអាកាសរបស់ អាម៉េរិក គឺជារឿងឆោត

$
0
0

តេហេរ៉ង់៖ ក្រោយពីបានសម្លឹងមើលឃើញ នូវការប្រឹងប្រែងវាយប្រហារ តាមផ្លូវអាកាស របស់សហរដ្ឋអាម៉េរិក នៅតាមព្រំដែនរបស់ ប្រទេសអ៊ីរ៉ាក់ និងស៊ីរី នោះ មេដឹកនំាអ៊ីរ៉ង់ បានបញ្ចេញទស្សនៈ ដោយប្រយោលថា ការ បោសសម្អាតក្រុមឧទ្ទាមរដ្ឋ ឥស្លាមដោយរបៀបនេះ គឺមិនទាន់គ្រាន់នៅឡើយទេ ព្រោះបញ្ហានេះត្រូវតែ មានការ ចូលរួមជួយពីសំណាក់បណ្តា ប្រទេសក្នុងតំបន់ក្បែរខាង។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា នេះដោយលើក ឡើងពីសម្តីរបស់ លោកប្រធានាធិបតីអ៊ីរ៉ង់ ហាស្សាន រួហានី ថា “ការតាមកម្ចាត់ក្រុមភេរវករ តាមរយៈការវាយប្រហារផ្លូវអាកាស នោះ គឺជារឿងឆោតមួយ ដែលមិនមានប្រសិទ្ធភាពឡើយ។ ការប្រយុទ្ធនឹងពួកភេរវកម្ម ត្រូវការការរៀបចំផែនការ និងកិច្ចសហប្រតិបត្តិទ្វេ ឬ ពហុភាគី ព្រមទាំងហ៊ានសម្រេចលើការ ចំណាយធនធានទៅលើប្រតិបត្តិការនោះ។”

មេដឹកនាំអ៊ីរ៉ង់ខាងលើបន្តទៀតថា ប្រសិនបើគ្មានការចូលរួម ពីបណ្តាប្រទេសក្នុងតំបន់ នោះ ការបោសសម្អាត ក្រុមភេរវកម្ម មិនអាចបន្តទៅបានដោយរលូនឡើយ។ លោកប្រធានាធិបតី អ៊ីរ៉ង់ ក៏បានអំពាវនាវឲ្យបណ្តាប្រទេស ក្នុងតំបន់ទាំងអស់រួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹង ក្រុមភេរវកម្ម ដែលកំពុងពង្រីកខ្លួនឥតឈប់ នៅតំបន់មជ្ឈិមបូព៌ា ហើយនិងអាចរីករាលដាល ទៅតំបន់អាហ្វ្រិកខាងជើងថែមទៀត ៕

នគរបាល ព័ទ្ធបឹងកំប្លោក តាមចាប់ចោរប្លន់ ម៉ូតូឌុប

$
0
0

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ជាច្រើននាក់ នៅម៉ោង ៨យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤នេះ កំពុងឡោមព័ទ្ធ បឹងកំប្លោកមួយកន្លែង ស្ថិតនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ តាមចាប់ជនសង្ស័យម្នាក់ បន្ទាប់ពីប្រើពូថៅកាប់បុរស អ្នករត់ម៉ុតូឌុបប៉ងប្លន់យកម៉ូតូ។

លោក យឹម សារ៉ាន់ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា នៅមុនពេលកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពកាប់ជូនរងគ្រោះ ជាអ្នករត់ម៉ូតូឌុប ប៉ងប្លន់យកម៉ូតូ តែដោយសារប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវផ្លូវ ឃើញហេតុការណ៍នោះ ក៏នាំគ្នាជួយជនរងគ្រោះ ធ្វើឲ្យជនសង្ស័យភ័យរត់គេចខ្លួនចូលក្នុងបឹងកំប្លោកតែម្តង។

តែទោះជាយ៉ាងណា សមត្ថកិច្ចរកមិនទាន់ឃើញជនសង្ស័យនៅឡើយតេ៕

លោក កឹម សុខា ប្រើឋានៈជា «ប្រធានស្តីទីរដ្ឋសភា» លើកដំបូងក្នុងជីវិត នយោបាយ ទៅកាន់បិណ្ឌ នៅខេត្តកំពង់ឆ្នាំង

$
0
0

ភ្នំពេញ៖ លោក កឹម សុខា ដែលពីមុនធ្លាប់តែប្រើតួនាទីថា ជាប្រធានស្តីទី នៃគណបក្សសង្រ្គោះជាតិ ក្រោយពេល អវត្តមានលោក សម រង្ស៊ី នៅក្នុងស្រុកនោះ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤នេះ លោកមិនបានប្រើពាក្យថា «ប្រធានស្តីទីគណបក្សសង្រ្គោះជាតិទៀតទេ» គឺលោកជំនួសមកប្រើពាក្យ «ប្រធានស្តីទីរដ្ឋសភា» វិញម្តងហើយ មើលទៅរាងមានក្រេឌីតជាងពាក្យ «ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ»។

ពាក្យ «ប្រធានស្តីទីរដ្ឋសភា» នេះ ត្រូវបានលោករំលេចឡើងនៅក្នុងឱកាសរូបលោកអញ្ជើញទៅកាន់បិណ្ឌនៅវត្ត «ភ្នំសន្ទួច» ក្នុងភូមិសន្ទួច ឃុំស្រែថ្មី ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។ តំណែង «ប្រធានស្តីទីរដ្ឋសភា» របស់លោក កឹម សុខា ត្រូវទទួលបានដោយស្វ័យប្រវត្តិគ្រា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា អវត្តមានពីក្នុងប្រទេសកម្ពុជា ដើម្បីទៅបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំអាយប៉ា នៅប្រទេសឡាវ។

លោក កឹម សុខា នៅលើទំព័រហ្វេសប៊ុករបស់លោក បានថ្លែងយ៉ាងដូច្នេះថា «ក្នុងនាមជាប្រធានស្ដីទីរដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា ខ្ញុំ កឹម សុខា និងអ្នកតំណាងរាស្ត្រ បានចូលរួមកាន់បិណ្ឌទី៥ នៅវត្ត “ភ្នំសន្ទច” ស្ថិតនៅ ភូមិសន្ទួច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃ៥រោជ ខែភទ្របទ ព.ស. ២៥៥៨ ត្រូវនឹងថ្ងៃសៅរ៍ ទី ១៣ ខែកញ្ញា ឆ្នាំ២០១៤ ជាមួយពុទ្ធបរិស័ទ តាជី យាយជីប្រមាណជា ២៥០នាក់»។

លោក កឹម សុខា ត្រូវបានគេមើលឃើញថា នៅចុងឆ្នាំ២០១៤នេះ យីអ៊ុនឡើងស្រឺតៗតែម្តង បើធៀបនឹងលោក សម រង្ស៊ី គឺខុសគ្នាឆ្ងាយណាស់។ ដូចការទទួលតំណែងអនុប្រធានរដ្ឋសភា អាចអង្គុយនៅលើកៅសាឡុងស៊ី វិល័យ និងខ្ពស់ជាងសមាជិកសភា ១២០រូបផ្សេងទៀត ហើយនៅថ្មីៗនេះ លោកបានជួយយិតយោងមនុស្សជំនិត របស់លោក រហូតដល់ទៅ២១នាក់ ឲ្យធ្វើជាទីប្រឹក្សា និងជំនួយការផ្ទាល់ ជួយពួកគេបានទទួលប្រាក់ខែពីរដ្ឋ ដើម្បី ចិញ្ចឹមជីវិត ត្បិតខិតខំតស៊ូជាមួយលោកអស់ច្រើនឆ្នាំ។  មិនត្រឹមតែតំណែងអនុប្រធាននោះទេ ពេលដែលសម្តេច ហេង សំរិន មិននៅក្នុងប្រទេសកម្ពុជា លោក កឹម សុខា អាចទទួលបានតួនាទីជាប្រធានរដ្ឋសភាស្តីទី ដោយស្វ័យ ប្រវត្តិថែមទៀត ដូច្នេះពេលលោកអញ្ជើញទៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ជាមួយនឹងតួនាទីជាប្រធានរដ្ឋសភា ស្តីទី គឺលោកមានកិត្តិយសថ្លៃថ្នូរជាង ការប្រើតួនាទីជាប្រធានស្តីទីបក្សសង្រ្គោះជាតិ ហេតុនេះហើយទើបថ្ងៃទី១៣ ខែកញ្ញា នេះ គេសង្កេតឃើញលោក កឹម សុខា រំលេចពាក្យប្រធានស្តីទីរដ្ឋសភានេះឡើង៕


អូបាម៉ា ថ្កោលទោស ក្រុម ISIS ចំពោះការ កាត់ក្បាល ចំណាប់ខ្មាំង អង់គ្លេស

$
0
0

វ៉ាស៊ីនតោនៈ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក បារ៉ាក់ អូបាម៉ា ផ្តន្ទាទោស យ៉ាងខ្លាំងក្លា ទៅដល់ក្រុមឧទ្ទាមសកម្មយុទ្ធបំបែករដ្ឋ IS ដែលពួកនេះ បានកាត់ក្បាល ចំណាប់ខ្មាំង អង់គ្លេស លោក David Haines ដែលត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន នៅប្រទេសស៊ីរី ហើយបេ្តជ្ញា ថានឹង សហការរួមគ្នា ជាមួយ ចក្រភពអង់គ្លេស និង សហគមន៍អន្តរជាតិ ដើម្បីកម្ទេច ពួកភរវករនេះ។

ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០១៤នេះ នៅឯវិមាន ប្រធានាធិបតី លោក អូបាម៉ា បានចេញសេចក្តីថ្លែងការណ៍ ពាក់ព័ន្ធនឹងបញ្ហានេះថា «សហរដ្ឋអាម៉េរិក សូម ថ្កោលទោស ចំពោះ ពួកឃាតករ ដែលសម្លាប់ ប្រជាជនអង់គ្លេស ដ៏សាហាវយ៉ងឃ្នងបំផុត បង្កដោយ ក្រុម ឧទ្ទាមឥស្លាម IS ហើយពួកយើងទាំងអស់គ្នា ក៏ដូចជាប្រជាជនអង់គ្លេសទាំងអស់ សូមចូលរួមសោកស្តាយ និង ជួយរំលែកទុកទៅដល់ក្រុមគ្រួសារ លោក David Haines ។»

លោក អូបាម៉ា បានបន្ថែមទៀតថា «សហរដ្ឋអាម៉េរិក នឹងចេញប្រតិបត្តិការនៅយប់នេះ ជាមួយ មិត្តភក្តិដ៏ជិត ស្និទ្ធបំផុត និង ប្រទេសដែលជាសម្ព័ន្ធមិត្ត ដើម្បីដោះស្រាយនៅបញ្ហានេះ។

យើងនឹងនាំពួកឧក្រិដ្ឋជនដែលប្រមាថប្រជាជាតិយើង មកប្រឈមនឹងយុត្តធម៌ ហើយពួកយើងទាំងអស់គ្នានឹង កម្ទេច ក្រុមឧទ្ទាមនេះ ឲ្យរលាយបាត់ពីពិភពលោកយើងតែម្តង មិនថានៅទីណាក៏ដោយ។

គួរបញ្ជាក់ផងដែរថា នៅចុងបញ្ចាប់នៃខ្សែវីដូអូ កាត់ក្បាលជនជាតិអង់គ្លេស ដែលពួកឧទ្ទាមពាក់ម៉ាស់ មុខមិន ឲ្យឃើញ បានគំរាមដល់អង់គ្លេសថា «ប្រសិនបើ លោក ដេវីដ ខេមារ៉ូន នៅតែគាំទ្រប្រឆាំង នឹងពួកយើងទៀត នោះ អ្នកបន្ទាប់គឺ Alan Henning ដែលជាចំណាប់ខ្មាំងរបស់យើង៕

ទឹកជំនន់ នៅភាគនិរតី ប្រទេសចិន សម្លាប់មនុស្ស ២នាក់ និង បាត់ខ្លួន៧នាក់

$
0
0

CHENGDU: កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ អាជ្ញាធរក្នុងតំបន់បាននិយាយថា ទឹកជំនន់ថ្មីមួយបានសម្លាប់មនុស្ស ២ នាក់ និង ៧ នាក់ ផ្សេងទៀត បាត់ខ្លួន ស្ថិតនៅខេត្ត ស៊ីឈួន នាភាគនិរតីប្រទេសចិន។

ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៤ ខែកញ្ញ ឆ្នាំ២០១៤នេះ ដោយយោង ទៅតាម ការិយាល័យខេត្ត គ្រប់គ្រងទឹកជំនន់ បានឲ្យដឹងថា ភ្លៀងដ៏ធំ បានធ្លាក់មកចាប់តាំងពី យប់ថ្ងៃសុក្រ គ្រប់ដណ្តប់ ១១ ក្រុង ហើយ បានបន្តភ្លៀងពេសពេញតំបន់ជាច្រើងទៀតផង។

មន្តី្រក្នុងតំបន់បាននិយាយថា គិតត្រឹមម៉ោង ៨ យប់ថ្ងៃ សៅរ៍ កម្ពស់ទឹកជំនន់ តាមកន្លែងខ្លះ ដល់ ទៅ ១០០ មីលីម៉ែត ឯណោះ ហើយបណ្តាល ឲ្យមនុស្ស ២ នាក់ ស្លាប់ នៅក្នុងទីក្រុង Guang’an ខណៈដែល មានមនុស្ស ម្នាក់ ក្នុង ទីក្រុង Bazhong និង ៦ នាក់ផ្សេងទៀត នៅទីក្រុង Dazhou បានបាត់ខ្លួន ដោយសារ តែបាក់ដីធ្លាក់ ពីលើភ្នំ និង ត្រូវទឹកជំនន់ បក់រសាត់ទៅឆ្ងាយ។
គួរបញ្ជាក់ផងដែរថា ក្រុមជួយសង្គ្រោះ កំពុងតែដុតដៃដុតជើង ក្នុងប្រតិបត្តិការ នេះផងដែរ។

លោក គឹង វណ្ណៈ និងក្រុមគ្រួសារ កាន់បិណ្ឌទី៦ នៅវត្តចំនួន៦ ក្នុងឃុំចុងអំពិល

$
0
0

ព្រៃវេង: នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ ដែលជាថ្ងៃ៦រោច ខែភទបទ្រ ត្រូវនឹងថ្ងៃកាន់បិណ្ឌទី ៦ លោក គឹង វណ្ណៈ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំចុងអំពិលស្រុក កញ្ច្រៀច ខេត្តព្រៃវេង រួមជាមួយក្រុមគ្រួសារ និង ក្រុមការងារបានអញ្ជើញទៅដាក់បិណ្ឌ នៅក្នុងវត្តចំនួន៦ ស្ថិតនៅក្នុងឃុំចុងអំពិលទាំងមូល ដើម្បីឧទិសកុសល ផលបុណ្យជូនដល់ញាតិកាលទាំង៧សណ្ដាន រួមទាំងប្រជាពលរដ្ឋដែលបានចែកឋានទៅកាន់បរលោក។

នៅក្នុងឱកាសនោះលោក គឹង វណ្ណៈ ក្រុមគ្រួសារ និងក្រុមការងារក៏បានពាំនាំយកទេយ្យវត្ថុ និងទេយ្យទាន ទៅប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅក្នុងវត្តទាំង៦ និងជូនដល់លោកយាយ លោកតាពុទ្ធបរិស័តចំណុះជើងវត្ត ដែលបានមកដាក់បិណ្ឌនៅក្នុងពេលនោះផងដែរ ។ ទេយ្យវត្ថុ និងទេយ្យទាន ដែលយកទៅដាក់បិណ្ឌប្រគេន ដល់ព្រះសង្ឃនាឱកាសនោះក្នុងមួយវត្តៗទទួលបាន សាដក់ និងឃិប ចំនួន១សម្រាប់ មី១កេសធំ ត្រីខកំប៉ុង៣យួរ ទឹកក្រូច៣កេស ទឹកសុទ្ធ៣កេស នំ១ធុង និងថវិកាចំនួន៥០ម៉ឺនរៀល និងប្រគេនបច្ច័យ ដល់ព្រះចៅអធិការទាំង៦វត្ត ក្នុងមួយអង្គៗទទួលបាន៧ម៉ឺនរៀល និងព្រះសង្ឃក្នុងមួយ អង្គៗ៥ម៉ឺនរៀល។

ចំណែកឧបដ្ឋានសាលាមួយកន្លែង ក៏ទទួលបានទេយ្យវត្ថុដូចគ្នា និងថវិកា2០ម៉ឺនរៀល។

ដោយឡែកពុទ្ធបរិស័តទៅចូលរួមក្នុងថ្ងៃកាន់បិណ្ឌនោះ ដែលទទួលបានថវិកាម្នាក់ៗ៥០០០រៀល ។

នៅក្នុងឱកាសនោះលោក គឹង វណ្ណៈ បានថ្លែងទៅកាន់ព្រះសង្ឃ និងពុទ្ធបរិស័តពីការរីកចំរើន របស់ប្រទេសជាតិ លើគ្រប់វស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំនាពេលបច្ចុប្ប ។ ក្នុងនោះ លោក គឹង វណ្ណៈ ក៏ថ្លែងកោតសរសើរដល់អាជ្ញាធរ សមត្ថកិច្ចភូមិ ឃុំ ដែលបានខិតខំយកចិត្តទុកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់បានល្អផង ដែលរហូតដល់ ទទួលប័ណ្ណសរសើរពីថ្នាក់លើទៀតផង ៕

កក្រើក NOCC «រាត្រីយុទ្ធគុន» យប់មិញ

$
0
0

ភ្នំពេញ៖ ការសម្ដែងរួមគ្នា រវាងកំពូលក្បាច់គុន ទាំង ១១ប្រភេទ នៅក្នុងព្រឹត្តិការណ៍ «រាត្រីយុទ្ធគុន ឬ Martial Art Night» កាលពីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤នេះ បានធ្វើឲ្យកក្រើក ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំ ពិកកម្ពុជា (NOCC)តែម្ដង ជាមួយនឹងការចូលរួម ច្រើនកុះករពី សំណាក់អ្នកគាំទ្រ វិស័យក្បាច់គុន យុទ្ធសិល្ប៍ នៅក្នុងប្រ ទេសកម្ពុជាផងដែរ ។

នៅក្នុងព្រឹត្តិការណ៍ «រាត្រីយុទ្ធគុន» លើកដំបូងនេះ គឺមានកីឡាក្បាច់គុន មិនកីឡាអូឡាំពិក ចំនួន ១១ប្រភេទ ដែលបានធ្វើការ សម្ដែងស្នៀតប្រយុទ្ធ និងការពារខ្លួន ជាច្រើនខុសៗគ្នា សម្រាប់បង្ហាត់ពី កម្រិតវិជ្ជាគុននីមួយៗ ដោយក្នុងឱកាសនោះ ក៏មានការចូលរួម លោក ខៀវ កាញារិទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងលោក នឹម សុវត្ថិ ប្រធានគណៈកម្មការកីឡាយុទ្ធគុនកម្ពុជា រួមទាំងលោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ ជាតិអូឡាំពិក និងអ្នកពាក់ព័ន្ធ ជាច្រើននាក់ទៀត ។

ការសម្ដែងនូវប្រភេទក្បាច់គុន ទាំង១១នេះ ដែលទទួលបានការគាំទ្រ យ៉ាងច្រើនលើសលុបពី សំណាក់មហាជន ក្នុងព្រឹត្តិការណ៍នេះ ក្នុងនោះគឺ មានក្បាច់គុន Yong Mudo ជាក្បាច់គុនរបស់កូរ៉េ , Aikido ជាក្បាច់គុនជប៉ុន , តេក្វាន់ដូស្ទី ITF របស់កូរេខាងជើង , Wushu របស់ចិន , ការ៉ាតេដូ របស់ជប៉ុន , វ៉ូវីណាមជាក្បាច់គុនវៀតណាម , Tong Il Moodo ជាក្បាច់គុនកូរេ , KOBUDO ជាក្បាច់គុនជប៉ុន , Kendo ជាក្បាច់គុនជប៉ុន , Hapkido ជាក្បាច់គុនកូរេ និងក្បុក្កតោរបស់កម្ពុជា ។

នៅក្នុងរាត្រីយុទ្ធគុនចម្រុះនេះ ប្រភេទក្បាច់គុនដែលជាប់ជ័យលាភីសម្ដែងជាក្រុមចំណាត់ថ្នាក់លេខ១ បានទៅក្បាច់គុនល្បុក្តតោខេត្តសៀមរាប លេខ២ តេក្វាន់ដូស្ទីល ITF និងលេខ៣ កីឡាវ៉ូវីណាម ។ ចំពោះជ័យលាភីសំដែងជាមួយអាវុធឯកត្តជនចំណាត់ថ្នាក់លេខ១ ក្បាច់គុនគូបូដូ លេខ២ វ៉ូវីណាម និងលេខ៣ ល្បុក្កតោ ។

លោកវ៉ាត់ ចំរើន បានមានប្រសាន៍ថា នេះគឺជាព្រឹត្តិការណ៍ លើកដំបូង របស់គណៈកម្មការកីឡាយុទ្ធសិល្ប៍ កម្ពុជា ដើម្បីផ្ដល់ ឱកាសឲ្យ ប្រភេទក្បាច់គុននិមួយ មានឱកាសបញ្ចេញ សមត្ថភាព និងភាពប៉ិនប្រសប់ របស់ខ្លួនទៅតាមជំនាញ ក្បាច់គុននីមួយៗ ដែលពួកគេធ្វើការ ហ្វឹកហាត់ពី មុនមកនោះ ។ លោកបន្ដថា ព្រឹត្តិការណ៍នេះ នឹងក្លាយជាព្រឹត្តិការណ៍ ប្រចាំឆ្នាំមួយទៀត ចាប់ពីពេលនេះតទៅ នេះជាការជួបជុំគ្នា នៃអ្នកក្បាច់គុនធំៗ របស់ កម្ពុជាដែលក្នុងនោះ មានទាំងគ្រូវ័យចាស់ៗ ព្រមទាំងអ្នកក្បាច់គុន ជំនាន់ក្រោយទៀតផង ។

ប្រធានគណៈកម្មាធិការ យុទ្ធសិល្ប៍កម្ពុជា លោកនាយឧត្តមសេនីយ៍ នឹម សុវត្ថិ បានថ្លែងថា ព្រឹត្តិការណ៍នេះ ធ្វើឡើងក្រោមពាក្យស្លោក ក្បាច់គុនខុស គ្នាទស្សនវិជ្ជាតែមួយ ។ លោកចាត់ទុកថានេះ ជាការជួបគ្នាដ៏កម្ររវាង អ្នកក្បាច់គុន នៃកីឡាមិន អូឡាំពិកហើយ វានឹងក្លាយជា ព្រឹត្តិការណ៍ប្រចាំឆ្នាំតែម្ដង ។

លោកខៀវ កាញារិទ្ធិ ដែលជាគណៈអធិបតីនោះ បានមានប្រសាសន៍ថា ការហាត់ក្បាច់គុន គឺធ្វើឲ្យយើងមានសុខភាពល្អ រាងកាយមាំមួន ថែមទាំងអាចការពារខ្លួន នៅពេលដែល មានគ្រោះថ្នាក់បានទៀតផង ។ លោកបន្តថាៈ "យើងត្រូវចាំថា បើហាត់រៀនគ្បាច់គុន គឺឲ្យចប់ជាអ្នកគុន ហើយត្រូវចេះគោរព អ្នកដែលខ្សោយជាងយើង និងខ្លាំងជាងយើង និងអ្នកដ៍ទៃផ្សេងទៀត ។ ប្រទេសមានសន្តិភាពអ្វីៗក៏ រីកចម្រើនដែរ ក្នុងនេះមានទាំងក្បាច់គុន និង ពេលវេលាសម្រាប់ អ្នកក្បាច់គុនជួបគ្នាទៀតផង" ៕

ទំនាស់ពាក្យ សម្តីពេលផឹកស៊ី ព្រួតគ្នាវាយស្លាប់ម្នាក់

$
0
0

កណ្តាល ៖ បុរសម្នាក់ ត្រូវបុរសមានគ្នា៣នាក់ ព្រួតគ្នាវាយរបួសធ្ងន់ និងស្លាប់ពេលបញ្ជូន ដល់មន្ទីរពេទ្យ ហេតុការណ៍នេះ កើតឡើងកាលពីថៃ្ងទី១២ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ២២និង១៥នាទីយប់ នៅចំណុច ការដ្នានសំណង់ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សួន សុភុំ ភេទប្រុស អាយុ២០ឆ្នាំ មានស្រុកកំណើត នៅភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត បច្ចុប្បន្នស្នាក់នៅការដ្នានសំណង់ កើតហេតុខាងលើ មុខរបរកម្មករសំណង់។

សមត្ថកិច្ចបន្តថា ជនសង្ស័យមានគ្នា ៣នាក់ ទី១-ឈ្មោះ ឡាង យាំងប៉ាវ ភេទប្រុស អាយុ ២៤ឆ្នាំ ឃាត់ខ្លួន បាននៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤ ទី២-ឈ្មោះ អេង ស្រី ភេទ ប្រុស អាយុប្រហែល ២០ឆ្នាំ កំពុងរត់គេច ខ្លួន និងទី៣-ឈ្មោះ ណាក់ ណូន ភេទ ប្រុស អាយុប្រហែល២០ឆ្នាំ កំពុងរត់គេចខ្លួន ។ ជនសង្ស័យទាំង៣នាក់ មានស្រុកកំណើតនៅភូមិថ្មគ្រជុំ ឃុំមាន ស្រុកអូរាំងឪ ខេត្តកំពង់ចាមប ច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានសំណង់ កើតហេតុខាងលើ មុខរបរ ជាងដែក ។

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្នាន ស្រុកអង្គស្នួល ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូន ទៅតុលាការ ចាត់ការតាមនីតិវិធី ។

សូមបញ្ជាក់ថា ជនរងគ្រោះក្រោយពេលបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យ បានស្លាប់នៅម៉ោង ៤និង៤០នាទីទាបភ្លឺ ថៃ្ង១៣ ខែកញ្ញា ឆ្នាំ២០១៤ ៕

លោកបណ្ឌិត ងួន ញិល ប្រកាសកែសម្រួល សមាជិក គណៈកម្មាធិការ គណបក្ស ខេត្តកំពង់ធំ

$
0
0

កំពង់ធំ ៖ លោកបណ្ឌិត ងួន ញ៉ិល សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ធំ ប្រជុំប្រកាសកែសម្រួលតែងតាំង សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងបូកសរុបការងារគណបក្ស ប្រចាំខែសីហា ឆ្នាំ២០១៤ ។

នៅទីស្នាក់ការគណបក្សប្រជាជន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៤ នេះ បានធ្វើពិធីប្រជុំ ដែលមាន ២របៀបវរ ក្រោមអធិបតីភាព លោកបណ្ឌិត ងួន ញ៉ិល ។ ក្នុងនោះ ទី១-ប្រកាសកែសម្រួលតែងតាំងសមាជិក គណៈកម្មា ធិការ គណបក្សខេត្ត និងទី២- បូកសរុបលទ្ធផលការងារ គណបក្សប្រចាំខែ សីហា ឆ្នាំ២០១៤។

នៅក្នុងរបៀបវរៈ ទី១-លោក អ៊ុត សំអន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ គណបក្សខេត្ត បានអាន នូវសេចក្តីសម្រេច ស្តីអំពីការកែសម្រួល និងតែងតាំងសមាជិក គណៈកម្មាធិការគណបក្សខេត្ត គឺមានការកែ សម្រួលសមាជិក គណៈកម្មាធិការគណបក្សខេត្តចំនួន ៥រូប ដែលត្រូវផ្ទេភារកិច្ចការងារ ទៅកន្លែងផ្សេង និង មានការតែងតាំងមន្រ្តី ដែលមានស្នាដៃល្អចំនួន៩រូប សម្រាប់បំពេញបន្ថែម ក្នុងរចនាសម្ព័ន្ធគណបក្សខេត្ត ក្នុងនោះ ២រូប ជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត គឺ លោក គង់ វិមាន អភិបាលរងខេត្ត និងលោក ជូ សំអាន ស្នងការដ្ឋាននគរបាលខេត្ត។ តែងតាំងមន្រ្តីចំនួន៧រូប ជាសមាជិកគណបក្សខេត្ត មាន លោក ស្រី ឃួន ឃុនឌី លោក ធីវ វណ្ណធី លោក ប្រាក់ គឹមនាគ លោក តុប កក្កដា លោក ប៉ែន វណ្ណារិទ្ធ លោក ជូ វុនធី និងលោក តិប ញាតា។ របៀបវរះទី២- លោក សោម សុផាត អភិបាលរងខេត្ត និងជាអនុប្រធានប្រចាំ ការគណបក្សខេត្ត បានអានរបាយការណ៍លទ្ធផលការងារ ប្រចាំខែសីហា និងទិសដៅការងារ បន្តរបស់ គណបក្សខេត្ត ។

លោកបណ្ឌិត ងួន ញ៉ិល បានថ្លែងកោតសរសើរដល់គណបក្សខេត្ត បានរៀបចំរបបប្រជុំបានជាប្រចាំ និងបាន ធ្វើការកែសម្រួលរចនាសម្ព័ន្ធ សមាជិគណៈកម្មាធិការគណបក្សខេត្ត ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវតាម លក្ខខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងគោលនយោបាយ របស់គណបក្ស ។

លោកបណ្ឌិត ក៏បានធ្វើការផ្តាំផ្ញើ ដល់សមាជិកគណបក្សទាំងអស់ ដែលជាប្រធានអង្គភាព និងមន្រ្តីដែលមាន តួនាទី ត្រូវខិតខំបំពេញការងារ តាមបណ្តាវិស័យនីមួយៗឲ្យបានល្អ ពង្រឹងគោលជំហរដឹកនាំ ចុះដល់មូលដ្ឋាន និងក្តាប់មតិប្រជាពលរដ្ឋ មានបញ្ហាប្រឈមអ្វីខ្លះ ត្រូវរួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋ លើកលែងតែបញ្ហា នោះ ផ្ទុយនិងច្បាប់ ក៏ត្រូវមានការពន្យល់ប្រជាពលរដ្ឋ អោយយល់ច្បាស់លាស់ ។ បើបញ្ហានោះធំ ដោះស្រាយ មិនចេញ ត្រូវមានរបាយការណ៍ជាក់លាក់ជូនថ្នាក់ដឹកនាំ ដើម្បីពិនិត្យបន្ថែម និងដោះស្រាយ ។ ការងារមូល ដ្ឋានត្រូវប្រកាន់ភ្ជាប់អំពើល្អ បង្កើនភាពជិតស្និទ្ធ ជាមួយប្រជាពលរដ្ឋ និងពន្យល់ពីសភាពការណ៍ នយោបាយ កន្លងមក ជាពិសេសការឃោសនាខុសការពិត របស់គណបក្សប្រឆាំង ដើម្បីបំប៉ោងសភាពការណ៍ និងបន្លំភ្នែក សហគមន៍អន្តរជាតិ ត្រូតែមានការពន្យល់ដល់ ប្រជាពលរដ្ឋអោយច្បាស់លាស់។

លោកបានបន្ថែមទៀតថា  សមិទ្ធផលយ៉ាងច្រើនលើសលប់ ក្នុងរយៈពេលកន្លងមក ពួកបក្សប្រឆាំងមិន ដែល បានជួយអ្វីដល់ប្រជាពលរដ្ឋ និងប្រទេសជាតិទេ ផ្ទុយទៅវិញ មានតែទៅបុករុកបរទេសអោយគេផ្តាច់ ជំនួយពី កម្ពុជាទៅវិញ ប៉ុន្តែគណបក្សប្រជាជន គឺបានធ្វើពលិកម្មគ្រប់បែបយ៉ាង ជាពិសេស ថ្នាក់ដឹកនាំ គណបក្ស គឺ គុណ បំណាច់ ដ៏មិនអាចកាត់ថ្លៃបានរបស់សម្តេចទាំង៣ បានធ្វើអោយប្រទេសជាតិមានការរីក ចំរើនឥតឈប់ឈរ ៕

អាវុធហត្ថក្រុង បាត់ដំបងឃាត់ខ្លួន ស្រ្តីម្នាក់ពីបទ ជួញដូរគ្រឿងញៀន

$
0
0

បាត់ដំបង ៖ កម្លាំងអាវុធហត្ថ ក្រុងបាត់ដំបង ឃាត់ខ្លួនស្រ្តីម្នាក់ និងម៉ាទឹកកក ១កញ្ចប់ធំ កាលពីវេលាម៉ោង ៦៖៣០នាទីល្ងាច ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចក្នុងបន្ទប់លេខ ២០២ ផ្ទះសំណាក់ហូលីដេ ស្ថិតក្នុងភូមិ ព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ពីបទជួញដូរគ្រឿងញៀន ។

លោក សំ វីឡុង មេបញ្ជាការរងអាវុធហត្ថ ក្រុងបាត់ដំបងបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ ឡាច កូអៀក ភេទស្រី អាយុ ៤៨ឆ្នាំ រស់នៅភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ ។

លោក សំ វីឡុង បានបញ្ជាក់ថា បន្ទាប់ពីបានទទួលព័ត៌មានថា មានករណីជួញដូរគ្រឿងញៀនភ្លាម កម្លាំងរបស់ លោកបានចុះប្រតិបត្តិការ បង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យក្នុងបទល្មើសជាក់ស្តែង ខណៈពេលពួកគេកំពុង ចែកចាយក្នុងផ្ទះសំណាក់ ព្រមទាំងរឹបអូសបាន ម៉ាទឹកកក១កញ្ចប់ធំ មានទម្ងន់ស្មើនិង ២៦.០២ក្រាម ឬ ស្មើនិង ៧ជី និងទូរស័ព្ទ១គ្រឿង។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរកស៊ីជួញដូរថ្នាំញៀន យកមកឲ្យម៉ូយ ដោយរងចាំនៅក្នុងបន្ទប់ ផ្ទះសំណាក់ ដើម្បីធ្វើការដោះដូរពិតប្រាកដមែន ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាង ដែលរឹបអូសបានទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕


ប្រទះឃើញ សពស្ត្រីម្នាក់ ត្រូវគេសម្លាប់ រួចទម្លាប់សព នៅក្នុងអណ្តូង នៅស្រុកជើងព្រៃ

$
0
0

កំពង់ចាម ៖ សាកសពស្ត្រីម្នាក់ ត្រូវបានគេប្រទះឃើញ នៅក្នុងអណ្តូង កាលពីវេលាម៉ោង ១២និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅចំណុចចំការស្វាយចន្ទី ភូមិស្រម៉ ឃុំស្រម៉ ស្រុកជើងព្រៃ មានចម្ងាយប្រមាណ ៤ម៉ែត្រពីផ្លូវជាតិលេខ ៦។

សមត្ថកិច្ចបានដឹងថា ស្រ្តីរងគ្រោះត្រូវស្គាល់ថា ជាថៅកែមានឈ្មោះ ថៃ ហ៊ួយ អាយុ ៥២ឆ្នាំ រស់នៅសង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានកម្មករមានគ្នា ២នាក់ ព្រួតវាយ និងអារក រួចសែងសាកសព យកទៅទម្លាក់ ក្នុងអណ្តូង ដែលមានជម្រៅ ៨ម៉ែត្រ ។

យោងតាមមន្ត្រីនគរបាលម្នាក់ ឈ្មោះ ជាង សែ បានឲ្យដឹងថា ស្រី្តរងគ្រោះជាថៅកែបានមើលកម្មករចំការស្វាយ ចន្ទី ក្រោយមកទូរស័ព្ទរបស់គាត់ហៅមិនចូលរយៈពេល ២ថ្ងៃមកហើយ ដោយមានការសង្ស័យក៏នាំគ្នាដើររក ក៏ ប្រទះឃើញសព នៅក្នុងអណ្តូងជម្រៅ ៨ម៉ែត្រតែម្តង។ ចំណែកកម្មករ ដែលធ្វើការនៅទីនោះបានរត់ គេចខ្លួនបាត់ ដូច្នេះសមត្ថកិច្ចសន្និដ្ឋានថា កម្មករ២នាក់ខាងលើ គឺជាអ្នកសម្លាប់ស្ត្រីរងគ្រោះ ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវ តាមចាប់ខ្លួនជនសង្ស័យ ដែលកំពុងរត់គេចខ្លួន យកមកផ្តន្ទាទោសទៅតាម ច្បាប់ ៕

ឱកាស​បុណ្យ​ភ្ជុំបិណ្ឌខាងមុខនេះ តំឡើង Camera សុវត្តិភាព​តំលៃតែ 199 $ ទទួល​បាន​សេវា​ដំឡើង Free

$
0
0

ដើម្បីអបអរសារទរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងប្រព្រិត្តទៅនាពេលមុខនេះ ហើយដើម្បីចូលរួមការពារទ្រព្យសម្បត្តិរបស់លោកអ្នក មិនឲ្យបាត់បង់ ជាពិសេសដំណើរកំសាន្ត របស់លោកអ្នកមិន ថាក្នុងស្រុក រឺ ក៏ក្រៅស្រុក កុំឲ្យលោកអ្នកខ្វល់ខ្វាយ ក្នុងការបាត់បង់ទ្រព្យសម្បត្តិនៅក្នុងផ្ទះ នាថ្ងៃឈប់សំរាក់បុណ្យភ្ជុំបិណ្យ  ឥឡូវនេះ Safe Home Technology បានរៀបចំផ្តល់ជូនតំលៃពិសេស ៣ កញ្ជប់ផ្សេងៗគ្នា ទៅលើផលិតផល Camera សុវត្ថិភាពដើម្បីផ្តល់ជូនអតិថិជន ក្នុងការដំឡើង ដើម្បីចាប់មើលរាល់សកម្មភាព អវិជ្ជមានណាមួយនៅក្នុង ក្រុមហ៊ុន រោងចក្រ ឃ្លាំង សហគ្រាស … របស់លោកអ្នក ។ នេះជាការចូលរួមចំណែកមួយពី Safe Home Technology ដើម្បីចូលរួមការពារទ្រព្យសម្បត្តិអតិថិជន ។

ជារឿយៗ យើងតែងតែទទួលបានព័ត៌មាន ចំពោះជនឆ្លៀតឱកាស ចូលទៅលួចទ្រព្យសម្បត្តិនៅក្នុងផ្ទះ នៅពេលដែលយើងមិននៅ ជាពិសេស នារដូវបុណ្យទាន ដែលជាឱកាសមួយល្អបំផុតចំពោះ ជនឆ្លៀតឱកាសទាំងនោះ ប៉ុន្តែទាំងនេះលែងជាបញ្ហាទៀតហើយ  សូមឲ្យអតិថិជនទាំងអស់ចាប់អារម្មណ៍ចំពោះការដំឡើង Camera សុវត្ថិភាពនៅតាមផ្ទះ ព្រោះវាជាបច្ចេកវិទ្យាដ៏ទំនើបមួយ ដើម្បីជួយការពាទ្រព្យសម្បត្តិ របស់លោកអ្នក លើសពីនេះទៅទៀត លោកអ្នកនឹងទទួលបាននៅតំលៃពិសេស ព្រមទាំងទទួលបាននៅសេវាកម្មដំឡើង Free ពី Safe Home Technology  ។ ព័ត៌មានលំអិតសូមក្រលេកមើលខិតបណ្ណខាងក្រោម…

សម្រាប់អតិថិជនដែលមាន បំណងចង់បំពាក់កាមេរ៉ាសុវត្ថិភាព នៅតាមក្រុមហ៊ុន រោងចក្រ ស្ថាប័ន ឬអង្គភាព ផ្ទះ ហាង សហគ្រាស នានា សូមអញ្ជើញមកកាន់ ក្រុមហ៊ុន Safe Home Technology ផ្ទាល់ ដែលមានទីតាំងផ្ទះលេខ២៧៩ ផ្លូវព្រះសីហនុ (ទល់មុខក្លោងទ្វារ វត្តមហាមន្រ្តី) ឬទូរស័ព្ទមកតាមរយៈ ០២៣ ២១៧ ២៨៧ / ០៧៧ ៥០៥ ៤០០ /០៧៨ ៨៨៦ ៦៦១ / ០១៧ ៨៨៨ ០០២ ៕

សូមប្រញាប់រួសរាន់ឡើងព្រោះឱកាសពិសេសមានកំណត់...

តុលាការសម្រេច ឃុំខ្លួនអតីត ឧត្តមសេនីយ៍ យោធា ពីបទសម្លាប់ ប្រពន្ធចុង និងកូនស្រី អាចជាប់ពន្ធនាគារ អស់មួយជីវិត

$
0
0

ភ្នំពេញ ៖ យុត្តិធម៌ពិតជាមាន ទីបំផុតអតីតឧត្តមសេនីយ៍ យោធាផ្កាយ២ ឈ្មោះ គីម ម៉ារិន្ថា ត្រូវបានតុលាការ រាជធានីភ្នំពេញ សម្រេចឃុំខ្លួន ជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស ពីបទឃាតកម្មដ៏សាហាវព្រៃផ្សៃសម្លាប់ ប្រពន្ធចុង និងកូនស្រីអាយុ ៦ឆ្នាំរបស់ខ្លួន ហើយយកសពពួកគេទាំងពីរនាក់ ទៅបោះចោលនៅជ្រោះពេជ្រនិល ។

ជនសង្ស័យជាទាហានពាក់ផ្កាយ២ រូបនេះ និងជាប្រធានក្រុមហ៊ុន រថយន្តក្រុងដឹកជញ្ជូន GST ត្រូវបាននគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ បន្ទាប់ពីត្រូវចាប់ខ្លួន កាលពីម្សិលមិញ នៅក្នុងទឹកដីថៃជាប់ព្រំដែនប្រទេសឡាវ ។

ក្រោយពីបញ្ជូនខ្លួនទៅដល់សាលាដំបូងរាជធានីភ្នំពេញ រួចមក ជនសង្ស័យរូបនេះ ត្រូវបានព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុជាតិ បានធ្វើការសាកសួរ ហើយឈានទៅដល់ការចោទប្រកាន់ រួច បញ្ជូនសំណុំរឿងទៅកាន់លោកចៅក្រមស៊ើបសួរ ធី ឆៃ ហើយចេញដីកាឃុំខ្លួនតែម្តង នៅព្រឹកថ្ងៃដដែលនោះ ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នេះ ព្រះរាជអាជ្ញា រង លោក កែវ សុជាតិ បានបញ្ជាក់ថា " ខ្ញុំបានចោទប្រកាន់ជននេះ ពីបទឃាតកម្មគិតទុកជាមុន យោងតាមមាត្រា ២០០ ហើយទោសហ្នឹងប្រឈមការជាប់ពន្ធនាគារអស់មួយជីវិត" ។

មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ មួយរូបបានថ្លែងឲ្យដឹងថា បន្ទាប់ពីព្រះរាជអាជ្ញារង កែវ សុជាតិ ធ្វើការចោទ ប្រកាន់រួចហើយនោះ សំណុំរឿងដែលធ្វើឲ្យមានការចាប់អារម្មណ៍ពីមហាជនទូទៅមួយនេះ ត្រូវបានបញ្ជូនទៅ កាន់ចៅក្រមស៊ើបសួរ ហើយចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតែម្តងទៅ ។

គួរបញ្ជាក់ថា អតីតឧត្តមសេនីយ៍នៅក្រសួងការពាររូបនេះ រួមជាមួយកូនប្រសាប្រុសរបស់ខ្លួន បានរៀបចំគម្រោង សម្លាប់ស្ត្រីជាប្រពន្ធចុង និងកូនស្រីអាយុ ៦ឆ្នាំ នៅទីស្នាក់ការក្រុមហ៊ុនរថយន្តក្រុង GST ក្បែរផ្សារធំថ្មី ខណ្ឌ ដូនពេញ កាលពីអំឡុងខែមីនា ឆ្នាំ២០១៤ កន្លងទៅ ហើយជនសង្ស័យបានប្រើកូនប្រសាយកសពពួកគេទាំង ពីរនាក់ ដាក់ចូលវ៉ាលី ដឹកតាមរថយន្តលុច្សស៊ីសទៅទម្លាក់ចោលនៅជ្រោះពេជ្រនិល រួចត្រូវបានអ្នកកាប់អុស ប្រទះឃើញ ។

ក្រោយធ្វើសកម្មភាពដ៏សាហាវព្រៃផ្សៃនេះ កម្លាំងនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃសហការជាមួយកម្លាំង នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ដោយមានការដឹកនាំបញ្ជាតាមផ្លូវច្បាប់ ពីសំណាក់ព្រះរាជអាជ្ញារង កែវ សុជាតិ បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ហើយឈានទៅដល់ការចាប់ខ្លួនពួកគេទាំងពីរនាក់ជាបន្ត បន្ទាប់ ។

សូមបញ្ជាក់ថា សពជនរងគ្រោះ ស្ដ្រីជាម្ដាយឈ្មោះ រ៉ា ដារី អាយុ៣០ឆ្នាំ និងកូនស្រី ឈ្មោះ គឹម ដាវិចដា អាយុ៦ឆ្នាំ ដែលរស់នៅផ្ទះលេខ ២០ ផ្លូវលេខ២៦៧ សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក ត្រូវបានអ្នកកាប់អុសនៅក្នុងព្រៃ ប្រទះ ឃើញស្លាប់ដោយធុំក្លិនស្អុយនៅក្នុងថង់បា្លស្ទិចរុំបិទជិត កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្ដោយ ផ្លូវជាតិលេខ ៤ ក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ៕

ឆក់ខ្សែក មិនបានសម្រេច ត្រូវបានកម្លាំង នគរបាលឃាត់ខ្លួន

$
0
0

ភ្នំពេញ៖ ក្មេងប្រុស វ័យមិនដល់២០ ឆ្នាំ ម្នាក់ត្រូវបានកម្លំាង នគរបាលឃាត់ខ្លួន ខណៈកំពុងធ្វើសកម្មភាព ឆក់ ខ្សែកពីស្រ្តីម្នាក់ នៅម៉ោង២ និង៥០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវ នរោត្តម សង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែល ឃាត់ខ្លួនឈ្មោះ សុខ ច័ន្ទ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាដក ស្នាក់នៅមិនពិតប្រាដក ចំណែកជនរងគ្រោះ មានឈ្មោះសុខ ហេង អាយុ ៣៥ឆ្នាំ មុខរបរមន្រ្តី រាជការ ស្នាក់នៅភូមិគគីរ ឃុំគគីរ ខេត្តកណ្ដាល។ មន្រ្តីនគរបាល បានបន្តទៀតថា ខ្សែកដែលត្រូវឆក់នោះ ជា ប្រភេទខ្សែក ប្លាកទីនមានទម្ងន់៣ជី។

ជនរងគ្រោះ សុខ ហេង បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូ ស្តុបពីរពណ៌ខៅ្ម ពាក់ស្លាក់លេខ 1CC-9123 ចេញពីនៅម្តុំវិមានឯករាជ្យ ខណៈមកដល់ កន្លែងកើតហេតុខាងលើ ក៏មានជនសង្ស័យម្នាក់ បើកម៉ូតូ ស៊ុយស៊ីគីនិច ពណ៍ស ពាក់ស្លាកលេខ 1BU-4193 មួយគ្រឿងមកធ្វើ សកម្មភាពឆក់ខ្សែក ហើយក៏ព្យាយាម បើកម៉ូតូគេចខ្លួន ខណៈនោះក៏ត្រូវប្រជាពលរដ្ឋ ស្ទាក់ចាប់បានភ្លាមៗ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានសមត្ថកិច្ច បាននាំខ្លួនមកសាកសួរ នៅនគរបាលប៉ុស្តិ៍ សង្កាត់ បឹងកេងកងទី១ ដើម្បីកសាងសំណុំរឿង យកមកផ្តន្ទាទោសតាមច្បាប់ ចំណែកឯខ្សែក ដែលឆក់បាននោះ ត្រូវបានសមត្ថកិច្ចប្រគល់ ជូននារីរងគ្រោះវិញហើយ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ម៉ាឡេស៊ី រកឃើញមួយ ករណីសង្ស័យនៃជំងឺ Ebola

$
0
0

គូឡាឡាំពួ ៖ និស្សិត ហ្សិមបាវ៉េ ម្នាក់វ័យ ២៤ឆ្នាំ កំពុងត្រូវបានក្រុមវេជ្ជបណ្ឌិត នៅរដ្ឋ សារ៉ាវ៉ាក់ ភាគ ខាងកើត នៃប្រទេសម៉ាឡេស៊ី ឃាត់ខ្លួន និងធ្វើការពិនិត្យរោគ ក្រោយអាជ្ញាធរសង្ស័យថា បុរសរូបនេះ បានឆ្លងជំងឺ Ebola ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយ តាមសារព័ត៌មានតំបន់ម៉ាឡេស៊ី ញូស្ត្រេត ថែមស៍ នៅថ្ងៃ ចន្ទ ទី១៥ ខែកញ្ញា នេះថា និស្សិតខាងលើនេះ បានធ្លាក់ខ្លួនឈឺកាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ហើយគេ ត្រូវបានបញ្ជូនពីមន្ទីរពេទ្យឯកជនមួយ ទៅកាន់មន្ទីររដ្ឋ សារ៉ាវ៉ាក់ ។

ជំនួយការផ្នែកមន្ត្រីសុខាភិបាលរដ្ឋ លោក ហ្សែរីព ស៊ូស៊ីល បានលើកឡើងថា ”មិនទាន់មាន សញ្ញា ណាមួយបញ្ជាក់ថានិស្សិតនេះ ឆ្លងជំងឺ Ebola នោះទេ។ យើងនឹងដឹងច្បាស់ថាវាជា ជំងឺ Ebola ឬ អត់ នៅពេលលទ្ធផលពិនិត្យ ចេញមកក្នុងរយៈពេលមួយសប្តាហ៍” ។

គួរបញ្ជាក់ តាមប្រវត្តិអ្នកជំងឺខាងលើនេះថា រូបគេមិនដែលបានចាកចេញពីរដ្ឋសារ៉ាវ៉ាក់ នេះទេ ប៉ុន្តែ ថ្មីៗ ខ្លួនបានទាក់ទងជាមួយនឹងនិស្សិតជាតិ ជាតិនីហ្សេរីយ៉ា មួយចំនួន ដែលបានមកពី តំបន់អាហ្វ្រិក មក សួរសុខទុក្ខខ្លួន ទើបគ្រូពេទ្យដាក់ការសង្ស័យអំពីជំងឺ Ebola នេះ ។ រហូត មកដល់ថ្ងៃនេះ ក្រសួងសុខា ភិបាលម៉ាឡេស៊ី នៅតែបដិសេធថា ប្រទេសនេះមិនទាន់មាន ការឆ្លងណាមួយ នៃជំងឺដ៏កាចសាហាវ ខាងលើនេះឡើយ ៕

Viewing all 8042 articles
Browse latest View live




Latest Images