Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ក្រសួង​ការងារ បង្ហាញ​​​លទ្ធផល ៤ចំណុច សម្រាប់ការ​កំណត់​ប្រាក់ឈ្នួល​ដល់​កម្មករ


វ៉ន ពៅ-សុខ ឈុនអឿន ឈានដល់ផ្លូវ បំបែក

$
0
0

ភ្នំពេញ ៖ គ្មាននរណាគេដឹងបានឡើយ ថា មិត្ដភក្ដិល្អួកល្អឺនចាក់ទឹកមិនលិច លោក វ៉ន ពៅ  និងលោក សុខ ឈុនអឿន ដែល ជាថ្នាក់ដឹកនាំ សមាគមប្រជាធិបតេយ្យឯក រាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បាន ដើរមកដល់ផ្លូវបំបែក ដោយសារតែទំនាស់ ផលប្រយោជន៍ និងនិន្នាការនយោបាយ ។ បើគ្មាន អ្វីប្រែប្រួលទេ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ នេះ ពួកគេនឹង បញ្ចេញថ្វីដៃរៀងៗខ្លួន តាមរយៈនៃការ រៀបចំឱ្យមានសមាជវិសាមញ្ញនៅទីស្នាក់ ការ CLEC របស់លោក យ៉េង វីរៈ នៅខាង ក្រោយអធិការនគរបាលខណ្ឌដង្កោ ។

លោក សុខ ឈុនអឿន បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀល ថ្ងៃពុធ ទី១៧ ខែ កញ្ញា នេះថា លោក និង លោក វ៉ន ពៅ ដែលធ្លាប់ជាមិត្ដភក្ដិជិតស្និទ្ធ យូរឆ្នាំមកហើយ បានចាប់ផ្ដើមមានបញ្ហាជា មួយគ្នាកាលពីថ្មីៗកន្លងទៅនេះ ដោយសារ តែការដឹកនាំរបស់លោក វ៉ន ពៅ ខុសទៅ នឹងលក្ខខន្ដិកៈរបស់សមាគម ។

លោក សុខ ឈុនអឿន បានបន្ដថា អ្វី ដែលពួកយើងឈានដល់មិនចុះសម្រុងគ្នា នេះ ដោយសារតែលោកបានស្នើសុំឱ្យលោក វ៉ន ពៅ ដែលជាប្រធានសមាគមធ្វើរបាយ ការណ៍ចំណូល និងចំណាយរបស់សមាគម ឱ្យថ្នាក់ដឹកនាំសមាគមទាំងអស់បានដឹង ជា ពិសេសប្រទេសដែលផ្ដល់ជំនួយ ដល់សមាគម ។ ក៏ប៉ុន្ដែ លោក វ៉ន ពៅ មិនបានធ្វើ របាយការណ៍នោះទេ ជាហេតុធ្វើឱ្យលោក រិតតែមិនសប្បាយចិត្ដ ហើយបានស្នើសុំឱ្យ ប្រទេសម្ចាស់ជំនួយ ផ្អាកជំនួយទាំងស្រុង មកកាន់សមាគម ។

លោក សុខ ឈុនអឿន បានឱ្យដឹងថា ម្យ៉ាងទៀត លោក និងលោក វ៉ន ពៅ ឈាន ដល់ផ្លូវបំបែក ដោយសារតែអ្នកនយោបាយ ពីគណបក្សសង្គ្រោះជាតិ លូកចូលជ្រៅខ្លាំង ពេកទៅក្នុងសមាគមនេះ ដែលវាផ្ទុយទៅ នឹងលក្ខន្ដិកៈរបស់សមាគមលើសពីនេះទៅ ទៀត នៅក្នុងជួរថ្នាក់ដឹកនាំរបស់សមាគម នេះ ក៏ជាសមាជិកគណបក្សសង្គ្រោះជាតិផងដែរ ។

លោក សុខ ឈុនអឿន បានបន្ដថា ជា មធ្យមក្នុងមួយឆ្នាំ ប្រទេសផ្ដល់ជំនួយជួយ មកសមាគមជាង ១៦ម៉ឺនដុល្លារសហរដ្ឋអា ម៉េរិក ។ ប៉ុន្ដែ ចាប់តាំងពីលោកបានស្នើសុំ ឱ្យប្រទេសផ្ដល់ជំនួយផ្អាកជំនួយមក ជំនួយ មិនបានមកដល់សមាគមទៀតទេ ចាប់តាំង ពីខែសីហាកន្លងមកនេះ ។

លោក សុខ ឈុនអឿន បានឱ្យដឹងទៀត ថា ការមិនទុកចិត្ដ ហើយឈានទៅដល់ផ្លូវ បែកបាក់គ្នានេះ បានកើតមានចាប់តាំងពីមុន លោក វ៉ន ពៅ ត្រូវបានចាប់ខ្លួនកាលពីខែ មករា ឆ្នាំ២០១៤ កន្លងមកម្ល៉េះ ហើយរឿង ដែលលេចធ្លោកាន់តែខ្លាំងឡើង នៅក្នុងខែ មិថុនា រហូតដល់ស្នើសុំឱ្យមានការបោះឆ្នោត រើសប្រធានសម្រាប់ដឹកនាំសមាគមថ្មីថែម ទៀតផង ។

លោក សុខ ឈុនអឿន បានឱ្យដឹងទៀត ថា នៅក្នុងសមាជវិសាមញ្ញថ្ងៃព្រហស្បតិ៍ ទី ១៩ ស្អែកនេះ គោលបំណងរបស់លោក និង ក្រុមអ្នកគាំទ្ររបស់លោក នឹងនាំគ្នាស្រែក តវ៉ាជំទាស់ទៅនឹងអង្គសមាជវិសាមញ្ញនេះ រួចហើយនាំគ្នា មកកាន់ក្រសួងមហាផ្ទៃដើម្បី ស្នើសុំឱ្យក្រសួងមហាផ្ទៃពិចារណាតាមផ្លូវ ច្បាប់ ក្នុងការបិទឈ្មោះបញ្ជីសមាគមប្រជា ធិបតេយ្យ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ។

លោក សុខ ឈុនអឿន បានបន្ដថា លោកក៏បានស្នើសុំលោក វ៉ន ពៅ ឱ្យពន្យារ ពេលសមាជវិសាមញ្ញ ដោយសារតែជិត បុណ្យភ្ជុំ ប៉ុន្ដែ លោក វ៉ន ពៅ បានបដិសេធ មិនព្រមពន្យារពេល ដូច្នេះសមាជវិសាមញ្ញ នេះ លោកនឹងមិនចូលរួមទេ ប៉ុន្ដែឈរនៅ ខាងក្រៅតវ៉ា រួចហើយលោក និងសមាជិក គាំទ្រលោក នឹងនាំគ្នាដើរយកញត្ដិទៅដាក់ នៅក្រសួងមហាផ្ទៃ ដេម្បីសុំឱ្យក្រសួងមហាផ្ទៃលុបឈ្មោះសមាគមនេះចេញពីបញ្ជីផ្លូវការ ។

នៅរសៀលថ្ងៃដដែល មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល មិនអាចសុំការអត្ថាធិប្បាយ ពីលោក វ៉ន ពៅ បានទេ ទាក់ទិនទៅនឹងការ លើកឡើង របស់លោក សុខ ឈុនអឿន ខាងលើនេះ ក៏ប៉ុន្ដែ លោកអាចនឹងថ្លែង ប្រាប់អ្នកកាសែតនៅថ្ងៃស្អែក ៕

ប្រធានគណៈកម្មការ​ ទី៧ ស្នើឲ្យដាក់ លក្ខខណ្ឌ មួយចំនួនបញ្ចូល ក្នុងកម្មវិធីកម្ម កំណែទម្រង់អប់រំ

$
0
0

ភ្នំពេញ៖ ប្រធាន គណៈកម្មការទី៧ នៃរដ្ឋសភា លោក យ៉ែម បុញ្ញាឬទ្ធិ បានស្នើឲ្យដាក់បញ្ចូល លក្ខខណ្ឌ មួយចំនួន ទៅក្នុងកម្មវិធីកំណែ ទម្រង់វិស័យអប់រំ របស់រាជរដ្ឋាភិបាល កម្ពុជាអាណត្តិទី៥។

ថ្លែងនៅចំពោះអ្នកកាសែត ក្រោយបញ្ចប់កិច្ចពិភាក្សា ជាមួយលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអបរំ នៅល្ងាចថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០១៤នេះ លោក យ៉ែម បុញ្ញាឬទ្ធិ បញ្ជាក់ថា លក្ខខណ្ឌមួយចំនួននោះ រួមមាន ពង្រឹងការសិក្សា របស់សិស្ស ពង្រឹងសមត្ថភាព គ្រូនិងគិតគូររឿង ប្រាក់ខែរបស់គ្រូជាដើម ។

លោក យ៉ែម បុញ្ញាឬទ្ធិ បានមានប្រសាស៍ថា លោកគាំទ្រ នូវកំណែទម្រង់ របស់រាជរដ្ឋាភិបាល ដែលអនុវត្ត ដោយលោករដ្ឋមន្ត្រីក្រសួងអប់រំថ្មី ហើយដើម្បីឲ្យវិស័យមួយនេះកាន់តែ មានភាពល្អប្រសើរនោះ គណៈកម្មការទី៧ សូមស្នើឲ្យបញ្ចូលកំណែ ទម្រង់៥ចំណុចបន្ថែមទៀត។

លោកថា “កត្តាទាំង៥ ចំណុចនោះ រួមមានទី១. គុណភាពគ្រូបង្រៀន, គុណភាពសិស្ស, គុណភាពមធ្យោបាយ, គុណភាពកម្មវិធីសិក្សា និងគុណភាពសង្គម ដែលប្រអប់ទាំងអស់ហ្នឹង គឺយើងត្រូវលម្អិនបន្ថែម ដែលខ្ញុំបានស្នើឲ្យ លោករដ្ឋមន្ត្រីជួយផ្តល់ថវិកា ពិសេសប្រាក់ខែលោកគ្រូ អ្នកគ្រូ ដើម្បីឲ្យពួកគាត់មានការរស់នៅសមរម្យ និងជួយពង្រឹងវិស័យអប់រំរបស់យើងឲ្យកាន់តែល្អ”។

លោក យ៉ែម បុញ្ញាឬទ្ធិ បានបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សានេះដែរ គឺបាននិយាយគ្នា អំពីការរឹងបន្តឹងវិន័យគ្រូ និងសិស្ស ដែលពេលបច្ចុប្បន្ននៅមានបញ្ហាការលក់វត្តមានសិស្សមិនទៅរៀន តែអាចរួចខ្លួនបាន ហើយសិស្ស ទិញពិន្ទុក៏មាន ដូច្នេះ គណៈកម្មការទី៧ បានស្នើដល់រដ្ឋមន្ត្រីក្រសួងអប់រំ ត្រូវពិនិត្យទាំងផ្នែកអធិការកិច្ច និងនាយកសាលា រឹងបន្តឹងទាំងគ្រូ ទាំងសិស្ស។

ដោយឡែក រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា ចំពោះសិស្ស ដែលត្រូវប្រឡងលើកទី ពីរនេះ ខាងក្រសួងនឹងផ្តល់និទ្ទេសដល់ពួកគេ ដូចអ្នកប្រឡងលើកទីមួយដែរ។

លោកថា “បើសិនស្តង់ដា ដូចប្រឡងលើកទីមួយ កម្រិតសិស្ស ដែលប្រឡងជាប់ ដូចអ្នកប្រឡង ជាប់លើកទីមួយ គ្មានមូលហេតុអ្វី ដែលមិនឲ្យនិទ្ទេសនោះទេ ។ បើសិនមិនឲ្យនិទ្ទេស មានន័យថា អ្នកប្រឡងធ្លាក់ឆ្នាំនេះ នៅពេលដែលគាត់រៀន មួយឆ្នាំទៀត បើប្រឡងឆ្នាំក្រោយ ទាល់តែមិនឲ្យនិទ្ទេសគាត់ដែរ ចឹងគឺអត់យុត្តិធម៌”។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា បេក្ខជនដែលប្រឡងធ្លាក់ទាំងអស់ អាចចូលរួមប្រឡងបានគ្រប់គ្នា លើកលែងតែ អ្នកដែលធ្វើខុសលក្ខន្តិកៈ ដូចជាប្រឡងជំនួសគេ និងអ្នកដែលបានវាយអ្នកសង្កេតការណ៍របស់អង្គភាព ប្រឆាំងអំពើពុករលួយទេ៕

គណៈកម្មការទី៧ រដ្ឋសភា និងក្រសួងអប់រំ នឹងរៀបចំសិក្ខា សាលារួមគ្នា

$
0
0

ភ្នំពេញ ៖ គណៈកម្មការទី៧ នៃរដ្ឋសភាដឹកនាំដោយ លោក យ៉ែម ប៉ុញ្ញាឬទ្ធ និងក្រសួងអប់រំ ដឹកនាំដោយ លោក ហង់ ជួនណារ៉ុន នឹងរៀបចំសិក្ខារួមគ្នា មួយនៅថ្ងៃខាងមុខផ្ដោតទៅ លើ កំណែទម្រង់វិស័យអប់រំ របស់រាជរដ្ឋាភិបាល ដដែលបន្ទាប់ពីភាគីទាំងពីរ បានបញ្ចប់វេទិកា សួរឆ្លើយនៅល្ងាចថ្ងៃពុធ ទី១៧ខែកញ្ញាឆ្នាំ២០១៤នេះ។

ថ្លែងនៅចំពោះមុខអ្នកកាសែត លោក យ៉ែម បុញ្ញាឬទ្ធ បញ្ជាក់ថា " ខ្ញុំបានជួបពិគ្រោះយោបល់ ជា មួយឯកឧត្តម រដ្ឋមន្ត្រីដែរ ! ថាយើងនឹងរៀបចំសិក្ខាសាលានៅរដ្ឋសភាដើម្បីបំភ្លឺជា ទូទៅ បន្ថែមទៀត"។

លោក យ៉ែម បុញ្ញាឬទ្ធ ក៏បានគាំទ្រការប្រឡង់បាក់ឌុបលើកទី២ ប៉ុន្តែលោកបានស្នើសុំឲ្យការ ប្រឡងនេះមានផែនការ ជាក់លាក់ពីដើមទីដើម្បីឲ្យសិស្សត្រៀមលក្ខណៈក្នុងការប្រឡង។ លោកបានបន្ថែមថា " សម្រាប់ឆ្នាំនេះយើងមានការសោក ស្ដាយដែល មិនបានជូនដំណឹងទុកជាមុនថា និងមានការប្រឡងជាលើកទី២ លុះដល់ពេលធ្លាក់បានយើង ជូនដំណឹងថាមានការប្រឡងជាលើកទី២"។

សូមបញ្ជាក់ថា នៅក្នុងវេទិកាសួរឆ្លើយរវាងលោកយ៉ែម ប៉ុញ្ញាឬទ្ធ និង លោក ហង់ ជួន ណារ៉ុន រៀបចំឡើងក្នុងបរិយាកាសមួយល្អ ពោលគឺភាគីទាំងពីរបានធ្វើសន្និសីទកាសែតរួមគ្នា៕

លោក អាណាន់ ដាយ៉ាត សម្រាកពីតួនាទី នាយកខុទ្ទកាល័យ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ

$
0
0

ភ្នំពេញ ៖ លោក អាណាន់ ដាយ៉ាត បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅយប់ ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០១៤ នេះថា លោកបានឈប់ពីតួនាទី ជានាយកខុទ្ទកា ល័យសម្ដេចក្រុមព្រះ ជាផ្លូវការហើយ ដោយសារតែមានទស្សនៈផ្ទុយគ្នា នៅក្នុង ជួរគណបក្សសង្គមរាស្ដ្រនិយមរបស់សម្ដេច ក្រុមព្រះ នរោត្ដម រណឫទ្ធិ ជាពិសេសព្រះអង្គផ្ទាល់ ។

តែទោះជាលោក អាណាន់ ដាយ៉ាត បាន ឈប់ពីតួនាទី ជានាយកខុទ្ទកាល័យសម្ដេច ក្រុមព្រះពិតមែន ប៉ុន្ដែ មិនមានន័យថា លោកលាឈប់ពីឆាកនយោបាយនោះទេ ព្រោះលោកចង់យកចំណេះដឹង ដែល មាន ប៉ុន្មាន មកជួយបម្រើសង្គមជាតិតាមលទ្ធ ភាព ដែលអាចធ្វើទៅបាន ។

លោក អាណាន់ ដាយ៉ាត បាននិយាយ ទៀតថា ជាគោលការណ៍មន្ដ្រីរាជានិយម ភាគច្រើនបំផុត មិន អាចដើរចេញទៅណា ឆ្ងាយពីគណបក្សប្រជាជន ដែលកំពុងកាន់ អំណាចនោះទេ ប្រសិនបើពួកគេ មានបំណងបម្រើជាតិតទៅទៀតនោះ ។

ការអះអាងរបស់ លោក បែបនេះ បានន័យថា ជម្រើសនយោបាយ ដែលលោកនឹងជ្រើសរើសសម្រាប់ ដើរនាពេលខាងមុខ ទំនងជាគណបក្សប្រជាជន ដែលកំពុងកាន់អំណាច ជៀសជាងគណបក្សសង្គ្រោះ ជាតិ ដែលជាគណបក្សប្រឆាំង ។

លោក អាណាន់ ដាយ៉ាត បានបញ្ជាក់ថា «ជាទូទៅសមាជិកសំខាន់ៗ របស់អ្នករាជានិយម បើសិនជា ពួកគេចាកចេញពីគណ បក្សរបស់គេ ជម្រើសរបស់គេបន្ទាប់គឺសុំ ចូលរួមបម្រើប្រទេសជាតិបន្ដទៀត ជា មួយគណបក្សប្រជាជនកម្ពុជា ។ រីឯគណបក្ស ប្រឆាំង មិនមែនជាជម្រើសនោះទេ »។

លោក អាណាន់ ដាយ៉ាត ត្រូវបានគេ ដឹងថា ជាអ្នកស្មោះត្រង់អ្នកចំពោះសម្ដេច ក្រុមព្រះ នរោត្ដម រណឫទ្ធិ ចាប់តាំងពីព្រះ អង្គ ត្រូវបានបណ្ដេញចេញពីប្រធានគណ បក្សហ្វ៊ុនស៊ិនប៉ិច កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០០៦ ៕

លោក ចាន់ យុត្ថា ពន្យល់ពីការ ធ្វើប្រព័ន្ធធារាសាស្រ្ត នៅស្រុកស្រីស្នំ ក្រោយមាន ការរិះគន់

$
0
0

សៀមរាប ៖ មន្រ្តីអង្គការក្រៅ រដ្ឋាភិបាល និងអាជ្ញាធរ មូលដ្ឋាន បានស្តីបន្ទោស ទៅលើ គម្រោង ការងារសាងសង់ ប្រព័ន្ធធារាសាស្រ្ត របស់ក្រុមហ៊ុនចិន នៅស្រុកស្រីស្នំ ខេត្តសៀមរាបថា ទឹកបានលិចលង់ ស្រូវវស្សារបស់ ប្រជាពលរដ្ឋ ជាង១០០០ហិចតា ដែលបណ្តាលមកពី ក្រុមការងារ របស់ក្រុមហ៊ុនចិន និងក្រុមការងារ ក្រសួងធនធានទឹក ជីកប្រឡាយ ហើយបិទមុខទឹក មិនឲ្យហូរចេញ ។

ចំពោះការរិះគន់ របស់មន្រ្តី អង្គការក្រៅ រដ្ឋាភិបាល និងអាជ្ញាធរ មូលដ្ឋាន ខាងលើនេះ ត្រូវបានមន្រ្តីជាន់ខ្ពស់ ក្រសួង ធនធានទឹក ដែលមានជំនាញលើ ប្រព័ន្ធធារាសាស្រ្ត ចេញមកពន្យល់ និងបក ស្រាយថា ក្រសួងមិនបានព្រងើយកន្តើយនោះឡើយ ខណៈការងារត្រូវបានធ្វើ តាមដំណាក់កាល ។

លោក ចាន់ យុត្ថា នាយកខុទ្ទកាល័យ ក្រសួងធនធានទឹក បានប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឲ្យដឹងថា «រឿងប្រព័ន្ធធារាសាស្រ្ត គេធ្វើមិនដែលអត់ មានការសិក្សា ពីមុននោះទេ គេមានការសិក្សា ប៉ុន្តែស្ថិត ក្នុងដំណាក់កាល សាងសង់នៅឡើយ»។

លោក ចាន់ យុត្ថា បានបញ្ជាក់ទៀតថា «ធម្មតានៅពេលដែល កំពុងសាង់សង់ ច្បាស់ជាមានផលប៉ះពាល់ ប៉ុន្តែគេមិនដែលមើល នឹងភ្នែកនោះឡើយ កន្លែងប៉ះពាល់ គេមានសំណង់សិល្បះការ ដូចជា សំណង់ដោះទឹក សំណង់ទទួលទឹក សំណង់បែកចែកទឹក និងសំណង់ស្ទាក់ទឹកជាដើម។ តែនេះយើង កំពុងធ្វើការប្រឡាយ នៅឡើយទេ ហើយសំណង់សិល្បះការ ដោះទឹកទាំងនោះ យើងនឹងធ្វើ នៅដំណាក់បន្ទាប់»។

សូមបញ្ជាក់ថា ការចេញមកពន្យល់ របស់មន្រ្តីជំនាញ ក្រសួងធនធានទឹក បានធ្វើឡើងក្រោយពី មានការ លើកឡើងរបស់ លោក ឃឹម សុផាណ្ណា ទីប្រឹក្សាអង្គការសេដាក បានប្រាប់គេហទំព័រ ក្នុងស្រុកមួយថា ប្រព័ន្ធធារាសាស្រ្ត ដែលក្រុមហ៊ុនចិន សាងសង់នៅស្រុកស្រីស្នំនោះ ធ្វើឡើងដោយមិនបានសិក្សា ពីប្រព័ន្ធផ្លូវទឹកធម្មជាតិ ។

លោកថា ការអភិវឌ្ឍ ប្រព័ន្ធធារាសាស្រ្ត ត្រូវសិក្សាពីមុខទឹក ដែលហូរធ្លាក់មកទំនាបឲ្យ បានច្បាស់ ទើបមិនធ្វើឲ្យប៉ះពាល់ ដល់ដំណាំកសិកម្ម របស់ប្រជាពលរដ្ឋ ហើយ តាមលក្ខណះ បច្ចេកទេស ការធ្វើប្រព័ន្ធប្រឡាយទឹក ត្រូវតែមានកន្លែងបង្ហៀរទឹក ដើម្បីឲ្យទឹកហូរធ្លាក់ ទៅតំបន់ទំនាប ដែលទទួលផល ទាំងនៅក្រោមទំនប់ និងលើទំនប់ ។

បើតាមអាជ្ញាធរ មូលដ្ឋាន ស្រូវរបស់ប្រជាពលរដ្ឋ ជាង១ពាន់ហិចតា នៅឃុំចំនួន៥ របស់ស្រុកស្រីស្នំ ត្រូវបានលិចលង់ រយះពេល៥ថ្ងៃមកហើយ ហើយ២០ភាគរយត្រូវរលួយ។

ជុំវិញករណីនេះ លោក ចាន់ យុត្ថា បានបន្តថា ចំពោះ បញ្ហាដែលកើតមានឡើង នៅចំពោះមុខនេះ ក្រុមការងារ របស់ក្រសួង ដែលមាន លោក វេង សាខុន រដ្ឋលេខាធិការក្រសួង និងជាប្រធានគម្រោង បាននិងកំពុងមានវិធានការណ៍ ដោះស្រាយហើយ ទំរាំការធ្វើសំណង់ដោះទឹក នឹងត្រូវធ្វើឡើង នាពេលខាងមុខ ហើយម្យ៉ាងទៀត នៅពេលនេះជារដូវវស្សាទៀតផង ដូច្នេះវាជៀសមិនរួចនោះ ចំពោះផលប៉ះពាល់ ។

មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹករូបនេះ បានបញ្ជាក់ថា រាល់ផលប៉ះពាល់ ចំពោះការសាងសង់ ប្រព័ន្ធធារាសាស្រ្ត នៅក្នុងប្រទេសកម្ពុជា គឺក្រុមការងារ បានសិក្សាយ៉ាងហ្មត់ចត់ និងល្អិតល្អន់ ៕

រដ្ឋមន្រ្តីក្រសួងអប់រំ ជួបថ្នាក់ដឹកនាំគ្រឹះស្ថាន សិក្សាឯកជន និយាយពីការពង្រឹង ប្រព័ន្ធអប់រំ នៅថ្នាក់ឧត្តមសិក្សា

$
0
0

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន នៅវេលាម៉ោង៨ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ  ២០១៤ នឹងអនុញ្ញាតឲ្យថ្នាក់ដឹកនាំគ្រឹះស្ថាន ឧត្តមសិក្សាប្រមាណជា ៥០នាក់ចូលជួបពិភាក្សាការងារមួយចំនួន  ក្នុងបំណងពង្រឹងគុណភាពការអប់រំនៅថ្នាក់ឧត្តមសិក្សា។

លោក ឯក មនោសែន សាកលវិទ្យាធិការសាកលវិទ្យាល័យធនធានមនុស្ស បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលនៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ថា នៅថ្ងៃស្អែកថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សាប្រមា  ណជា ៥០នាក់ ដែលដឹកនាំដោយសមាគមគ្រឹះស្ថានឧត្តមសិក្សា នឹងចូលជួបជាមួយលោករដ្ឋមន្ត្រីក្រសួងអប់រំ  ដើម្បីស្វែងយល់ពីផលលំបាកមួយចំនួនរបស់គ្រឹះស្ថានឧត្តមសិក្សាឯកជន ជុំវិញការធ្វើកំណែទម្រង់លើវិស័យអប់រំ នៅតាមគ្រឹះស្ថានអប់រំឯកជន។

បើតាមលោក ឯក មនោសែន ការចូលជួបសម្តែងការគួរសមជាមួយរដ្ឋមន្រ្តីក្រសួងអប់រំ ក៏ជាការផ្តល់ឱកាសឲ្យ  ថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សាឯកជន បានលើកឡើងនូវសំណើមួយចំនួនទៅកាន់លោករដ្ឋមន្រ្តីផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្នក្រសួងអប់រំ បាននិងកំពុងធ្វើសេចក្តីព្រាងអនុក្រឹត្យចំនួនពីរ ស្តីពីការបង្កើត និង គ្រប់គ្រងគ្រឹះស្ថាន សិក្សាឯកជន និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់ប្រភេទគ្រឹះស្ថានសិក្សា។

សេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើត និង គ្រប់គ្រងគ្រឹះស្ថានសិក្សាឯកជន មានជំពូក ៤ និង២៩មាត្រា។ ជំពូកទី ១. និយាយពីបទបញ្ញត្តិទូទៅ មាន៣មាត្រា,  ជំពូកទី២. និយាយពី លក្ខខណ្ឌ និងលក្ខណៈវិនិច្ឆ័យលម្អិតក្នុងការ បង្កើតគ្រឹះស្ថានសិក្សាឯកជន ចែកចេញជា ៨  ផ្នែក មាន ២២មាត្រា, ជំពូកទី ៣. និយាយពីអន្តរប្បញ្ញត្តិ មាន ២ មាត្រា និងជំពូកទី៤. និយាយពីអវសានប្បញ្ញត្តិ  មាន ២មាត្រាផងដែរ។

សេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់ប្រភេទគ្រឹះស្ថានសិក្សា មាន ៤ជំពូក និង ១៤មាត្រា។ ជំពូកទី១. និយាយពី   បទ បញ្ញត្តិទូទៅ មាន ៣មាត្រា, ជំពូកទី២. និយាយពីប្រភេទគ្រឹះស្ថានសិក្សា ចែកចេញជា ៣ផ្នែក មាន ៨មាត្រា,   ជំពូកទី៣.  និយាយពី អន្តរបញ្ញត្តិ មាន ១មាត្រា និងជំពូកទី៤. និយាយពីអវសានបញ្ញត្តិ មាន ២មាត្រា។

សេចក្តីព្រាងអនុក្រឹត្យទាំងពីរនេះ បានធ្វើឲ្យថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សាឯកជន មានការថ្នាំងថ្នាក់ និងប្រតិកម្មទៅ លើការលើជំពូក និងមាត្រាមួយចំនួនផងដែរ៕

ប្រជាកសិករ ជួបគ្រោះរាំងស្ងួត នៅជាច្រើនភូមិ ក្នុងឃុំសំបួរ និងឃុំធ្លក យំមិនចេញទឹកភ្នែក អំពាវនាវ សុំអន្តរាគមន៍ ពីក្រសួងធនធានទឹក

$
0
0

តាកែវ៖ ប្រជាកសិករ ដែលកំពុងជួបគ្រោះរាំងស្ងួត ជាច្រើនពាន់គ្រួសារ  រស់នៅក្នុងភូមិត្នោតជុំ ភូមិត្រពាំងស្លា និងមួយក្បែរៗនោះមួយទៀត ក្នុងឃុំសំបួរ និងឃុំធ្លោក ស្រុកទ្រាំងខេត្តតាកែវ នារដូវវស្សាឆ្នាំនេះ យំមិនចេញទឹកភ្នែកឡើយ ព្រោះតែមិនអាចបង្កបង្កើតផលស្រូវ បានដោយសារតែខ្វះទឹក។

តាមពិតទៅនៅតំបន់នោះ មានប្រភពទឹកបឹង និងមានប្រឡាយដែល ក្រុមការងាររបស់គណបក្សប្រជាជន ជីក តែគ្មានម៉ាស៊ីនបូមទឹក ដើម្បីបូមពីបឹងដាក់ក្នុងប្រឡាយមក ឲ្យប្រជាកសិករបង្កបង្កើតផលនោះទេ។ ដូច្នេះពួកគាត់មានតែម្រាមដៃដប់ សំពះស្នើដល់ក្រសួងធនធានទឹក ដែលជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន មានលោកទេសរដ្ឋមន្ត្រី លឹម គានហោ ជារដ្ឋមន្ត្រីដែលតែងតែ ចុះជួយបូមទឹកជូនប្រជពលរដ្ឋ ជួបគ្រោះរងរាំស្ងួត មេត្តាជួយពួកគាត់ផង។

ប្រជាពលរដ្ឋភូមិត្នោតជុំ ដែលគេដឹងថា នាពេលបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រកាលពីឆ្នាំ ២០១៣ ដែលបក្សប្រជាជ នឈ្នះឆ្នោតសំឡេងឆ្នោតលើសលុប ហើយបក្សប្រឆាំងស្ទើររកសំឡេងមួយស្លឹកគ្មាននោះ ពេលនេះកំពុងតែជួបទុក្ខយ៉ាងខ្លាំង ក៏ព្រោះតែគ្មានទឹកធ្វើស្រែ ពួកគាត់និយាយថា មិនត្រូវការអំណោយអ្វីទេ សុំតែរាជរដ្ឋាភិបាល ជួយដោះស្រាយជួយបូមទឹកឲ្យពេញប្រឡាយ អាចពួកគាត់ធ្វើស្រែបាន ពួកគាត់សប្បាយរីករាយខ្លាំងណាស់ទៅហើយ មិនចង់បានអ្វីលើសពីនេះទេ។

លោក អ៊ុំ កេស ប្រជាពលរដ្ឋរស់នៅភូមិត្នោតជុំ បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា «ឆ្នាំនេះដល់រដូវធ្វើស្រែ ចំការ ហើយគ្មានភ្លៀងមួយមេសោះដីស្ងួតជ្រើង បើតែបែបនេះ កុំថាឡើយបាយហូប សូម្បីតែស្រូវពួជសម្រាប់ ឆ្នាំក្រោយក៏អត់ដែរ។ ក្នុងបឹងមានទឹក ប្រឡាយមាន តែអត់ម៉ាស៊ីនធំ បូមទឹក »។

លោក អ៊ុំ កេស និយាយទៀតថា ឆ្នាំទៅរាំងដែរ តែមានក្រុមការងារបក្ស បានដាក់ម៉ាស៊ីនបូមទឹក ធ្វើឲ្យពួកយើងមានទឹកធ្វើស្រែ។ នៅទីនេះមិនចង់បាន អំណោយអ្វីទេសូមតែមានទឹកធ្វើស្រែ ទៅសប្បាយចិត្តណាស់ទៅហើយ»។

លោក អោម នឿន កសិកររស់ក្នុងភូមិត្នោតជុំ ដែលពឹងផ្នែកលើរបរធ្វើស្រែចំការ ក៏បានថ្អូញថ្អែរ ដូចគ្នាផងដែរ ថា «ដោយសារតែអត់ទឹកធ្វើស្រែក ភ្លៀងក៏គ្មាន កសិករនៅទីនេះ សុខចិត្តជួយត្រាក់ទ័រគេ វាយដីដែលស្ងួតហែងរបស់ពួកគាត់ រួចបានគ្រាប់ស្រូវចោល ក្រែងលោមានភ្លៀងរលឹមៗ ស្រូវដុះ បើមិនធ្វើដូច្នេះទេ គ្មានជម្រើសផ្សេងឡើយ»។

ប្រជាកសិកររស់នៅត្នោតជុំទាំងអស់សង្ឃឹម និងជឿជាក់ថា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដែលដឹកនាំដោយលោកទេសរដ្ឋមន្ត្រី លឹម គានហោ នឹងជួយអន្តរាគមន៍ បញ្ជាឲ្យសហការីរបស់ខ្លួន ចុះពិនិត្យមើលលទ្ធភាព ជួយបូមទឹក ជួនពួកគាត់ ដើម្បីបានធ្វើស្រែទាន់រដូវ ស្របទៅតាមអានុសាសន៍ ដ៏ថ្លែថ្លារបស់សម្តេចតេជោ ហ៊ុន សែន មានបានប្រសាន៍ថា ទុក្ខលំបាករបស់ប្រជាជនកម្ពុជា គឺជាទុក្ខលំបាក់របស់សម្តេច ។ សម្តេចនឹងមិនទុកឲ្យ ប្រជាជនខ្មែរម្នាក់ស្លាប់ដោយសារអត់បានឡើយ។

គួរជម្រាបថា នាពេលកន្លងមកគេតែងតែឃើញក្រសួងធនធានទឹក នៅពេលទទួលបានដំណឹង ពីប្រជាពលរដ្ឋជួយគ្រោះរាំងស្ងួតតែងតែ ចុះពិនិត្យទឹកបូមទឹកជួយប្រជាពលរដ្ឋ ដល់ដើម្បីអាច បង្កបង្កើតផលស្រូវ បានជាហូរហែរមិនថានៅខេត្តណាឡើយ។ សកម្មភាពរបស់ ក្រសួងធនធានទឹកបែបនេះ ត្រូវបានគេមើលឃើញថា មិនត្រឹមតែជួយដល់ជីវភាពរស់នៅ របស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងស្របតាមយុទ្ធសាស្ត្រ ជំរុញផលិតកម្មស្រូវ និង នាំចេញអង្កររបស់ប្រមុខរាជរដ្ឋាភិបាលយ៉ាងដូច្នេះយដែរ៕


នាយករដ្ឋមន្រ្តី មិនចង់ឃើញ ការនិយាយ តាមចិញ្ចើមថ្នល់

$
0
0

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រកាស ផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ នៅព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ បានបង្ហាញនូវគាំទ្ររបស់គណៈកម្មការ នៃរដ្ឋសភា ដែលបានហៅរដ្ឋមន្រ្តីទៅសួរនាំលើបញ្ហានានា ហើយសម្តេចចង់ឃើញសកម្មភាពបែបនេះ តែមិនចង់ឃើញការដើឃោសនា នៅតាមចិញ្ចឹមផ្លូវនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ប៉ុន្មានថ្ងៃនេះយើងឃើញថា គណៈកម្មការនានា របស់សភា បានអញ្ជើញរដ្ឋមន្ត្រីទៅសួរ ដែលក្នុងនោះ រដ្ឋមន្ត្រី សុខាភិបាល រដ្ឋមន្ត្រីអប់រំ ត្រូវបានសភា អញ្ជើញ ទៅសួរដែលនេះ ហើយទើបហៅថា ការធ្វើការ គឺគេធ្វើអញ្ចឹង! ខ្ញុំចង់ឱ្យសភាពការណ៍ បែបនេះ មានធ្វើជាបន្ត គឺគេអត់ទៅនិយាយ នៅតាមចិញ្ចើមផ្លូវ ឃោសនាទេ»។

សម្តេចតេជោ ក៏បានណែនាំដល់រដ្ឋមន្រ្តីទាំងអស់ ដែលត្រូវគណៈកម្មការរដ្ឋសភាហៅសួរនាំ ត្រូវចូលទៅឆ្លើយបំភ្លឺគ្រប់គ្នា ដោយមិនត្រូវសួរទៅសម្តេចថា ចូល ឬមិនចូលនោះទេ។

សម្តេចបានបញ្ជាក់ដូច្នេះថា  «ឯកឧត្តម លោកជំទាវជារដ្ឋមន្ត្រីនានា កុំចាំបាច់ មកសួរនាយករដ្ឋមន្ត្រីថា ខ្ញុំទៅឆ្លើយ ឬអត់ ? បានសេចក្តីថា ឱ្យតែគណៈកម្មការ នានា របស់រដ្ឋសភាកោះហៅទៅសួរ គឺត្រូវតែទៅ ហើយក៏កុំមកសួរនាយករដ្ឋមន្ត្រីថា ខ្ញុំគួរតែឆ្លើយបែបណា? ត្រូវមើលក្នុងរដ្ឋធម្មនុញ្ញ មើលក្នុងច្បាប់ឱ្យច្បាស់ គឺរដ្ឋមន្ត្រីទទួលខុសត្រូវ ចំពោះមុខនាយករដ្ឋមន្ត្រី និងសភា»។

សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការអបអរសាទរ ជាមួយនឹងការរួមគ្នាដោះស្រាយបញ្ហា នៅក្នុងក្របខណ្ឌសភា ដោយសម្តេចបញ្ជាក់ថា ដំណើរការលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស គឺដំណើរការនៅក្នុងសភា។

សម្តេចបានបន្តថា «ទោះបីជានយោបាយយើងខុសគ្នា ប៉ុន្តែតម្រូវការរបស់យើងពិតជាដូចគ្នា គឺចង់ឱ្យប្រទេសមានសេចក្តីសុខ មានសន្តិភាព មានការអភិវឌ្ឍ មានការគោរពសិទ្ធិមនុស្ស និងមានអ្វីៗ ដែលជាតម្រូវការរបស់មនុស្ស។ ខ្ញុំសង្ឃឹមថា នឹងមានការបន្តនៅលើផ្លូវនេះតទៅទៀត ហើយក៏សង្ឃឹមដែរថា មនុស្សមួយចំនួន ដែលបាននិយាយកន្លងទៅថា លោក ហ៊ុនសែន បាននិយាយដល់សភា គឺជាការជ្រៀតជ្រែកកិច្ចការរបស់សភានោះ សុំឱ្យរៀនសូត្រឱ្យបានចេះដឹងជ្រៅជ្រះបន្តិច មុននឹងនិយាយថា លោក ហ៊ុនសែន ធ្វើអន្តរាគមន៍ រំលោភលើសភា»។

សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ក៏បានថ្លែងគូសបញ្ជាក់ថា ពីស្ថានភាពល្អប្រសើរ នៃនយោបាយនៅកម្ពុជានាពេលបច្ចុប្បន្នផងដែរ។ សម្តេចបានរំលឹកថា រដូវបុណ្យភ្ជុំកាលពីឆ្នាំទៅ សភាពការណ៍នយោបាយ កំពុងច្របូកច្របល់ នៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីការចរចាផ្នែកនយោបាយបរាជ័យ។

សម្តេចបានគួសបញ្ជាក់ថា បើសិនជាសភាពការណ៍វិវឌ្ឍល្អប្រសើរបែបនេះបន្តទៅទៀត បានសេចក្តីថា កម្ពុជាដំណើរការ ទៅតាមគន្លង នៃសន្តិភាព ស្ថេរភាពនយោបាយ និងការអនុវត្តយ៉ាងខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ៕

 

នាយក រដ្ឋមន្ដ្រីកម្ពុជា គាំទ្រការកំទេច ក្រុមភេរវកម្ម នៅអ៊ីរ៉ាក់និងស៊ីរី

$
0
0

ភ្នំពេញ ៖ នាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បានប្រកាសគាំទ្រកំទេច ក្រុមភេរវកម្មISIS  ដែលមានមូលដ្ឋាននៅ ប្រទេសអ៊ីរ៉ាក់ និងប្រទេស៊ីរី ខណៈដែលក្រុម ប្រទេសជាច្រើន នៅលើពិភពលោក ដឹកនាំ ដោយសហរដ្ឋអាមេរិក បាននឹងកំពុងវាយ កំទេចក្រុមភេរវកម្មមួយនេះ ។

នៅក្នុងពិធីប្រកាសផ្សព្វផ្សាយផែនការ យុទ្ធសាស្ដ្រអភិវឌ្ឍជាតិឆ្នាំ២០១៤-២០១៨ កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការចូល រួមប្រឆាំងក្រុមភេរវកម្ម ISIS ។

សម្ដេចនាយករដ្ឋមន្ដ្រីបានបញ្ជាក់ថា “បើទោះបីកម្ពុជា មិនមានលទ្ធភាពបញ្ជូន កម្លាំងផ្ទាល់ ប៉ុន្ដែជា នយោបាយ ជាស្មារតី កម្ពុជា គាំទ្រ កំទេច ពួកភេរវកម្មនេះ ។ នៅគ្រាដែលក្នុងរយៈពេលថ្មីៗនេះ ពួកISIS បានសម្លាប់ដោយកាត់ក្បាល អ្នកកាសែតជនជាតិអាមេរិកពីររូប និងក្រុម អង្គការមនុស្សធម៌ ជនជាតិ អង់គ្លេសចំនួន ២រូប” ។

 សូមបញ្ជាក់ថា ក្រុមភេរវកម្ម ISIS ដែលមានកម្លាំងយុវជនរបស់ខ្លួនជាង៣ម៉ឺន នាក់ មានមូលដ្ឋាន នៅប្រទេសអ៊ីរ៉ាក់ ដែលគ្រប់គ្រងផ្ទៃ ប្រមាណ៤០ភាគរយនិងនៅប្រទេសស៊ីរី ១ភាគ៤ នៃប្រទេស ។

លោក សម រង្ស៊ី ប្រកាសគាំទ្រ ការទាមទារប្រាក់ខែ ១៧៧ដុល្លារ របស់កម្មករ

$
0
0

ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ បានថ្លែងថា គណបក្សរបស់លោក គាំទ្រការទាមទារ ប្រាក់ខែទាបបំផុត ១៧៧ដុល្លារ របស់កម្មករ និយោជិត ក៏ដូចជារបស់ សហជីពនានា។

ជាមួយការ វិលត្រឡប់មកដល់ ប្រទេសកម្ពុជានាព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ នាទីស្នាក់ការ គណបក្សរបស់ ខ្លួននៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ លោក សម រង្ស៊ី បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រ របស់ខ្លួនថា ការទារ របស់កម្មករ សហជីព គឺជារឿងត្រឹមត្រូវ ស្របទៅនឹងស្ថានភាព ជីវភាពរស់នៅ និងតម្លៃទំនិញនៅលើទីផ្សារ។

លោក សម រង្ស៊ី ថ្លែងដូច្នេះថា «ការទាមទារប្រាក់ខែគោល ១៧៧ដុល្លារ ជាការទាមទារ ដ៏ត្រឹមត្រូវ ពីព្រោះទំនិញ ឡើងថ្លៃ កម្មករ មិនអាចរស់បាន។ ដូច្នេះទាមទារ ១៧៧ដុល្លារហ្នឹងត្រឹមត្រូវ គណបក្សសង្រ្គោះជាតិត្រៀម ដើម្បីគាំ ទ្រ សំណើរបស់កម្មករ របស់សហជីពទាំងអស់ហ្នឹង»។

សូមបញ្ជាក់ថា ក្រុមកម្មករ-កម្មការិនី ប្រមាណជា ១ម៉ឺននាក់ ដឹកនាំដោយសហជីពធំៗនៅកម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ម្សិលមិញ បានប្រមូលផ្តុំគ្នាធ្វើកូដកម្មសម្តែង មតិនៅសួនកាណាឌីយ៉ា តាមបណ្តោយផ្លូវវ៉េង ស្រេងទាមទារឲ្យ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាម្ចាស់រោងចក្រនានា ដំឡើងប្រាក់ខែជូនកម្មករ និយោជិត ឲ្យបាន ១៧៧ដុល្លារ។

ឆ្លើយតបការទាមទារនេះ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានថ្លែងប្រាប់ ក្រុមអ្នកព័ត៌មានថា «ការដំឡើងប្រាក់ឈ្នួល គឺមានហានិភ័យ កាលណាខ្ពស់ពេក ក៏មានហានិភ័យ កាលណាទាប ពេកក៏មានហានិភ័យ កាលណាខ្ពស់ហានិភ័យ អ្នកវិនិយោគទៅមិនរួច រោងចក្រដួល អីចឹងមានហានិភ័យបាត់បង់ ការងារ សម្រាប់ប្រជាពលរដ្ឋកម្មករ កម្មការីរបស់យើង កាលណាទាបពេក ក៏មានហានិភ័យដែរ ទាបពេកកម្មករ មិនអាចទទួលយកបាន មិនអាចរស់នៅបាន ផលិតកម្មក៏មិនអាចបង្កើនបានដែរ ប្រាក់ឈ្នួលត្រូវតែសមស្រប»។
ទោះជាយ៉ាងណា លោក អ៉ិត សំហេង បានបញ្ជាក់ថា ការដំឡើងប្រាក់ខេនេះ គណៈកម្មការការងារបានរៀបចំ គោលការណ៍ ៥យ៉ាង និងបានដាក់ទៅជាគោលការណ៍រួមមួយរបស់ជាតិរួចហើយ។ លោក អ៉ិត សំហេង បាន បញ្ជាក់ថា យន្តការនេះ អាចនឹងដោះស្រាយប្រាក់ឈ្នួលបានល្អ ៕

Photo by DAP-News

រដ្ឋមន្រ្តីក្រសួងការងារ ដឹកនាំមន្រ្តី ចូលរួមកាន់បិណ្ឌ នៅវត្តទូលទំពូង វេនទី១០

$
0
0

ភ្នំពេញ៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញានេះ បានដឹកនាំមន្រ្តីក្រសួងការងារមួយចំនួន ចូលរួមកាន់បិណ្ឌ វេនទី១០ នៅវត្តទួលទំពូង ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។

នៅក្នុងដំណើរកាន់បិណ្ឌនេះ លោកបណ្ឌិត បាននាំយកនូវបច្ច័យ មួយចំនួន ប្រគេនជូនព្រះសង្ឃ តាជីយាយជី នៅវត្តទួលទំពូង ក្នុងនោះ មានព្រះសង្ឃ ៩៨អង្គ ក្នុងមួយអង្គទទួលបាន បច្ច័យ១ម៉ឺនរៀល យាយជីតាជី ៣០នាក់ ក្នុងម្នាក់ៗ ទទួលបាន ទឹកប្រាក់១ម៉ឺនរៀល សន្តិសុខ២០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀល អ្នកអនាម័យ៤នាក់ ក្នុងម្នាក់២ទទួលបានថវិកា១ម៉ឺនរៀល និងបច្ច័យជួសជុលក្នុងវត្ត ចំនួន ២.២៦០.០០០រៀលផងដែរ ដែលសរុបទឹកប្រាក់ ១០.០៤០.០០០រៀល ។

លោករដ្ឋមន្រ្តី បានមានប្រសាសន៍សំណេះសំណាល ទៅកាន់ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងវត្តទួលទំពូង ដោយលើកឡើងពីភាពរីកចម្រើន និងស្ថិតស្ថេ ផ្នែកពុទ្ធចក្រ ដែលកើតឡើងស្របគ្នា នឹងការរីកចម្រើន ឥតឈប់ឈរ នៅក្នុងប្រទេសកម្ពុជា ។ ទោះជាយ៉ាងណាលោកអំពាវនាវឱ្យពុទ្ធបរិស័ទ ទាំងអស់ ចូលរួម កាន់បិណ្ឌដាក់បាត ឱ្យបានគ្រប់ៗគ្នា ជាពិសេសឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ។

សូមបញ្ជាក់ថា៖ បុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យតាមប្រពៃណីនៃ ព្រះពុទ្ធសាសនា ដ៏សំខាន់បើតាម ជំនឿ តរៀងមក បុណ្យនេះគេធ្វើឡើង ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនទៅ វិញ្ញាណក្ខ័ន្ធ បុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការ ទាំង៧សណ្តាន ដែលបានចែកឋាន ទៅកាន់លោកខាងមុខ រួមនឹងវិញ្ញានក្ខ័ន្ធ របស់វីរៈបុព្វបុរសអ្នកស្នេហាជាតិ សូមឱ្យ ទទួលបាន នូវមនុញ្ញផល និងទៅសោយសុខក្នុងទីឋានដ៏ខ្ពង់ខ្ពស់ ហើយងាកក្រោយឱ្យពរជ័យ ដល់អ្នក ដែលកំពុងរស់រាន មានជីវិត នាសព្វថ្ងៃនេះ ឱ្យទទួលបាននូវ សេចក្តីសុខ និងសេចក្តីរីកចំរើនគ្រប់ប្រការ ៕

ក្រុមហ៊ុន មកពីអាមេរិក ស្វែងយល់ ពីសក្តានុពល វិនិយោគនៅកម្ពុជា

$
0
0

ភ្នំពេញៈ ប្រតិភូក្រុមហ៊ុន មកពីសហរដ្ឋអាមេរិ ដែលដឹកនាំដោយ លោក John G. Rice អនុប្រធានក្រុមហ៊ុន  General Electric  បានមកស្វែងយល់ពីសក្តានុពល វិនិយោគនៅកម្ពុជា នៅគ្រាដែលកម្ពុជា កំពុងតែរក្សា បាននូវកំណើនសេដ្ឋកិច្ច ជារៀងរាល់ឆ្នាំ ក្នុងរង្វង់៧ភាគរយ។

នៅក្នុងជំនួបជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក ចន បានបញ្ជាក់ ថា ក្រុមហ៊ុនរបស់លោកមានគោលបំណង ធ្វើយ៉ាងណាជាផ្នែក មួយនៃព្រះរាជាណាចក្រកម្ពុជា ហើយក្រុមហ៊ុន នឹងត្រៀមខ្លួនរៀបចំ ធ្វើយ៉ាងណាអាចចូលរួម ក្នុងការអភិវឌ្ឍកម្ពុជា ស្របតាមយុទ្ធសាស្ត្រ របស់រាជរដ្ឋា ភិបាល កម្ពុជា។ នេះបើយោងតាម លោក អ៊ាង សុផល្លែត ជំនួយ ការផ្ទាល់សម្តេចតេជោ បញ្ជាក់ជូនអ្នកសារពត៌មាន នៅក្រោយជំនួបកាល រសៀលថ្ងៃទី ១៨ កញ្ញា នៅវិមានសន្តិភាព។

លោកបន្តថា ក្រុមហ៊ុនបានសង្កេត ឃើញថា អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតការយកចិត្តទុកដាក់ ការបណ្តុះបណ្តាលធនធានមនុស្ស  ។ ក្នុងន័យនេះក្រុមហ៊ុនកំពុងតែចូលរួមចំណែកក្នុង ការបណ្តុះបណ្តាល ធនធានមនុស្សទៅតាមស្ថាប័ន នានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអមណរគុណចំពោះ ក្រុមហ៊ុន General Electric ដែលបានជួយដល់កម្ពុជា រួមទាំងការបណ្តុះបណ្តាលធនធានមនុស្ស  ជាពិសេសនៅក្នុ្ងងក្រសួងសុខាភិបាល។

សម្តេចបានបញ្ជាក់ជូនលោក ចន អំពី អាទិភាពទាំង៤របស់រាជរដ្ឋាភិបាលកម្ពុជា ដែលរួមមានទី១ ធនធានមនុស្ស ទី២វិស័យកសិកម្ម ដែលផ្តោតការយកចិត្តទុកដាក់ លើបញ្ហាទឹក ,ទី៣ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូន និងទូរគមនាគមន៍ និងអាទិភាពទី៤គឺអគ្គិសនីតែម្តង៕

អភិបាលខណ្ឌ ចំការមន ប្រកាសឲ្យ ប្រជាការពារ សង្កាត់ផ្សារដើមថ្កួវ បន្តពង្រឹង សន្តិសុខ និងសុវត្ថិភាព ក្នុងមូលដ្ឋាន

$
0
0

ភ្នំពេញ: លោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ នេះ ក្នុងពិធី សំណេះសំណាល ជាមួយប្រជាការពារ នាសាលាសង្កាត់ផ្សារដើមថ្កូវ បានថ្លែងទៅកាន់ ប្រជាការពារទាំងអស់បន្តពង្រឹងសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។

អភិបាលខណ្ឌចំការមន លោក ព្រុំ សំខាន់ បានថ្លែឲ្យដឹងថា បងប្អូនប្រជាការពារទាំងអស់ដែលស្ម័គ្រចិត្ត បម្រើការងារក្នុងភូមិទាំង៧ របស់សង្កាត់ផ្សារដើមថ្កូវ ពិតជាមានសារ:សំខាន់ណាស់ ព្រោះកម្លាំង ប្រជាការពារទាំងអស់ បានរួមចំណែកការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ដោយធ្វើការងារទាំងយប់ ទាំងថ្ងៃ។

លោក ព្រុំ សំខាន់ ក៏បានថ្លែងទៅកាន់ប្រជាការពារ ទាំងអស់ត្រូវរួមគ្នាសហការជាមួយអាជ្ញាធរ មូលដ្ឋាន ជាមួយកម្លាំង សមត្ថកិច្ច បន្តពង្រឹងរក្សាសន្តិសុខ សុវត្ដិភាពជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរ ជាងមុន៕

កម្លាំងអាវុធហត្ថ ស្រុកកណ្តាលស្ទឹង ឃាត់ខ្លួន អ្នកចែកចាយ និងប្រើប្រាស់ គ្រឿងញៀន បាន៦នាក់

$
0
0

កណ្តាល៖ កម្លាំងកងរាជអាវុធហត្ថ ស្រុកកណ្តាលស្ទឹង បានធ្វើការឆ្មក់ ចូលបង្ក្រាប ក្រុមប្រើប្រាស់គ្រឿងញៀន បាន៥នាក់ និងឈានទៅឃាត់ខ្លួន អ្នកចែកចាយបានម្នាក់ រួមទាំងវត្ថុតាងមួយចំនួនផងដែរ កាលពីវេលា ម៉ោង០៨ ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

លោកវរសេនីយ៍ត្រី ជុន វណ្ណី មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា ដោយមានការ ចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្តាល និងមាន ការណែនាំ បន្ថែមពីលោកវរសេនីយ៍ទោ ទូច អ៊ីណាន មេបញ្ជាការរងកងរាជអាវុហត្ថខេត្តកណ្តាល និងជាប្រធាន មន្ទីរស្រាវជ្រាវ យុត្តិធម៌ផងនោះ ឲ្យលោកខិតខំពង្រឹងសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសនោះ ត្រូវអនុគោលនយោបាយដែលរាជរដ្ឋាភិបាល បានដាក់ឲ្យគឺភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុច ទើបលោកខិតខំដឹកនាំ កម្លាំងដើរល្បាតទាំងយប់ទាំងថ្ងៃលុះ ក៏ប្រទះឃើញជនសង្ស័យចំនួន៥នាក់ កំពុង ប្រើប្រាស់គ្រឿង ទើបធ្វើការបង្ក្រាបបានជាក់ស្តែងតែម្តងរួច បញ្ជូនទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកណ្តាលស្ទឹង ដើម្បីធ្វើការសាកសួរ។

លោកបានបន្តថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ យកទៅសាកសួររួច ទើបឈានទៅឃាត់ខ្លួន បានជន សង្ស័យម្នាក់ទៀតដែលជាអ្នកចែកចាយគ្រឿងញៀន និងបានសុំយោបល់ថ្នាក់លើចុះទៅ ឆែកឆេរលំនៅដ្ឋាន របស់ជនសង្ស័យដោយមានការឯកភាព ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលផងដែរ។ហើយបន្ទាប់ពី ធ្វើឆែកឆេរលំនៅដ្ឋានរបស់ជនសង្ស័យរួចកម្លាំង របស់លោករកឃើញនូវវត្ថុតាងថ្នាំញៀនចំនួន៣កញ្ចប់ និងសម្ភារៈសម្រាប់ប្រើប្រាស់ វេចខ្ចប់មួយចំនួន និងម៉ូតូចំនួន២គ្រឿងដែលជាមធ្យោបាយ របស់ជនសង្ស័យ ជិះធ្វើសកម្មភាព។

លោកបានបន្តថា ជនសង្ស័យទី១ឈ្មោះ ពិន វុទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅក្នុងភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង(ជាអ្នកចែកចាយ) ។ ទី២-ឈ្មោះ សុខ ស្រស់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនោក្នុងភូមិពោធិ៍ត្នោត ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ទី៣-ឈ្មោះ អង វណ្ណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅក្នុងភូមិជើងព្រៃ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ទី៤-ឈ្មោះ ស៊ុន កុសល ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ទី៥-ឈ្មោះ យ៉េន សត្យា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាកសិករ មានទីលំនៅ ក្នុងភូមិស្វាយមីង ឃុំបាគូរ ស្រុកកណ្តាលស្ទឹង និងទី៦-ឈ្មោះ លាង កុសល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅក្នុងភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង អ្នកទាំង៥ជាអ្នកប្រើប្រាស់។

លោកបានបន្ថែមថា ជនសង្ស័យទាំង៦នាក់បន្ទាប់ពីកម្លាំង របស់លោកសាកសួរ រួចនិងបានកសាង សំណុំរឿង ចាត់ការ ទៅតាមនីតិវិធីនៃផ្លូវច្បាប់ ប៉ុន្តែបច្ចុប្បន្នត្រូវឃុំខ្លួន ជាបណ្តោះអាសន្ន នៅមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកណ្តាលស្ទឹង៕


អាជ្ញាធរ ខេត្តកំពង់ធំ និងខេត្តសូរិន្ទ សន្យាបង្កើន កំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម សម្រាប់ប្រជាជន ទាំង២

$
0
0

កំពង់ធំៈ អាជ្ញាធរខេត្តកំពង់ធំ របស់ប្រទេសកម្ពុជា និងអាជ្ញាធរខេត្តសូរិន្ទ របស់ប្រទេសថៃ បានសន្យាបង្កើន កិច្ចសហប្រត្តិបតិការ លើវិស័យសេដ្ឋកិច្ច វិស័យ ពាណិជ្ជកម្ម ការវិនិយោគ កាន់តែមានការរីកចម្រើនខ្លាំងឡើង សម្រាប់ប្រជាជនទាំង២ តបទៅនឹងអ្វីដែលរាជរដ្ឋាភិបាល កម្ពុជា-ថៃ  បានសន្យាជាមួយគ្នា ។

ការជំរុញនិងលើកកម្ពស់លើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ កាន់តែប្រសើរឡើង របស់អាជ្ញាធរខេត្ត ទាំង២ បានធ្វើឡើងនៅក្នុងជំនួប ពិភាក្សាការងារ កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ ដែលខាងខេត្តកំពង់ធំ ដឹកនាំដោយ លោក គង់ វិមាន អភិបាលរងខេត្ត និងខេត្តសូរិន្ទ របស់ប្រទេសថៃ ដឹកនាំដោយ អភិបាលរងខេត្ត លោក ថាវ៉ន គុណឆូត ក្នុងដំណើរទស្សនកិច្ច មកស្វែងយល់ពីសក្តានុពល សេដ្ឋកិច្ច របស់ខេត្តកំពង់ធំ នឹងដើម្បីពិភាក្សា លើការងារ ចង់ឲ្យមានកិច្ច សហប្រត្តិបតិការ ចងសម្ព័ន្ធមេត្រីរវាង ខេត្ត និងខេត្ត។

កិច្ចប្រជុំនេះក៏មានការចូលរួមពី ប្រធានសភាពាណិជ្ជកម្ម ខេត្តកំពង់ធំ ប្រធានមន្ទីរពាណិជ្ជកម្ម ប្រធានមន្ទីរ ឧស្សាហកម្ម ប្រធានមន្ទីរកសិកម្ម។ ដោយឡែក គណៈប្រតិភូថៃ ដែលអមអភិបាលរងខេត្ត មានអភិបាលស្រុក ប្រធានមន្ទីរពាណិជ្ជកម្ម និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចពិភ្សាខាងលើនេះ ក៏ផ្តោតសំខាន់ទៅលើការនាំទំនិញ កសិផល ផលិតផល របស់ខេត្តទាំងពីរ ដើម្បីធ្វើការដោះ ដូរទំនិញគ្នា ។ នៅក្នុងកិច្ចពិភ្សានេះ អភិបាលរង ខេត្តកំពង់ធំ លោក គង់ វិមាន ដែលតំណាងឲ្យអភិបាលខេត្ត បានលើកឡើងពីសក្តានុពល សេដ្ឋកិច្ចរបស់ ខេត្តកំពង់ធំ ជាច្រើនដូចជា ផ្ទៃដីស្រែដាំដុះ ខេត្តកំពង់ធំ គឺជាជម្រុក ស្រូវទី២ បន្ទាប់ពីខេត្តបាត់ដំបង ហើយផ្ទៃដីកសិកម្ម មានច្រើនណាស់ពោល ទាំងស្រូវវស្សា និងស្រូវប្រាំង មានជាង២០ម៉ឺនហិកតា ហើយទិន្នផលទទួល បានក្នុងមួយឆ្នាំជិត៦០តោន។ ក្នុងនោះទិន្នផល ដែលប្រើប្រាស់ក្នុង ស្រុកមានប្រហែល១០ម៉ឺនតោន ជាអង្ករ ហើយសល់ពីនោះត្រូវបាននាំចេញ យកទៅលក់នៅ ប្រទេសវៀតណាម នៅប្រទេសថៃ រហូតដល់ប្រទេសចិន ប្រទេសហ្វីលីពីន និងប្រទេសមួយចំនួនទៀត។

សម្រាប់ដំណាំដំឡូងមីវិញ ត្រូវបាន លោក គង់ វិមាន លើកឡើងថា ផ្ទៃដីដាំដុះក្នុងមួយឆ្នាំមានចំនួន៣ម៉ឺនហិកតា ហើយទិន្នផលត្រូវបាននាំទៅលក់នៅប្រទេសថៃ ប្រទេសវៀតណាម និងកំពុងរៀបចំកែច្នៃយកទៅលក់នៅ ប្រទេសចិន ហើយបច្ចុប្បន្ននេះ ក៏មានឈ្មួញ និងអ្នកវិនិយោគ មកពីប្រទេសថៃ វៀតណាម និងប្រទេសចិន មកបើករោងចក្រ ព្រមទាំងការប្រមូលទិញផងដែរ។

សម្រាប់ដំណាំស្វាយចន្ទី ខេត្តកំពង់ធំ មានផ្ទៃដីដាំដុះ២ម៉ឺន៣ពាន់ ហិកតា ហើយក្នុងមួយឆ្នាំ ទទួលបានទិន្នផល ១ម៉ឺន៦ពាន់ តោន និងនាំចេញយកទៅលក់នៅ ប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសមួយចំនួនទៀត។

សម្រាប់វិស័យ កសិកម្ម វិស័យកសិ-ឧស្សាហ៍កម្ម និងដំណាំកៅស៊ូ ខេត្តកំពង់ធំ មានផ្ទៃដីដាំដុះរបស់ ក្រុមហ៊ុនសម្បទាន សេដ្ឋកិច្ចចំនួន ១០ម៉ឺន៥ពាន់ហិកតា ហើយក្នុងនោះ ក្រុមហ៊ុនដាំរួចមានចំនួន១០ម៉ឺនហិកតា ខណៈដែល៥ពាន់ហិកតាទៀត គឺជាកៅស៊ូគ្រួសារ។ សម្រាប់ដំណាំកៅស៊ូនេះ នឹងដាំចប់ជាស្ថាពរ នៅឆ្នាំ២០១៥-២០១៦ ហើយនៅ ឆ្នាំ២០១៥ ក្រុមហ៊ុនមួយ ចំនួននឹងចាប់ផ្តើមជៀជ័រជាបណ្តើរៗ ។ លោកគង់ វិមាន ក៏បានលើកឡើងពីដំណាំរួមផ្សំ ដូចជាសណ្តែកបាយ សណ្តែកសៀង ល្ង ពោត ដែលមានការ ដាំដុះ ទាំងប្រាំង និងវស្សា ជាង១ម៉ឺនហិកតា។

រីឯប្រព័ន្ធធារាសាស្ត្រ ដែលជាជំនួយរបស់ប្រទេសចិន នោះលោកបញ្ជាក់ថា និងបានទឹកប្រើប្រាស់ សម្រាប់ស្រោចស្រព ផ្ទៃដីស្រែរបស់ប្រជាកសិករជាច្រើនហិកតា។ វិស័យហេដ្ឋា រចនាសម្ព័ន្ធ នៅក្នុងខេត្តកំពង់ធំ ត្រូវបានអភិបាលរងខេត្ត ប្រាប់ទៅគណៈប្រតិភូថៃ ឲ្យដឹងថា នាពេលបច្ចុប្បន្ន ផ្លូវជាតិ៦អា ដែលតភ្ជាប់ពីព្រំប្រទល់ ខេត្តកំពង់ចាម និងខេត្តសៀមរាប សាងសង់ដោយក្រុមហ៊ុន សៀងហៃ របស់ប្រទេសចិន មានប្រវែង ១៤៧គីឡូម៉ែត្រ និងចប់នៅឆ្នាំ២០១៦-២០១៧ ។ ផ្លូវមួយខ្សែនេះ មានប្រយោជន៍យ៉ាងធំធេង សម្រាប់ ការភ្ជាប់ទំនាក់ទំនងរវាងខេត្តកំពង់ធំ  ដោយឆ្លងកាត់ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ហើយប្រជាពលរដ្ឋ អាចដឹកទំនិញយក ទៅលក់នៅតាមព្រំដែនប្រទេសថៃ។

នៅឆ្នាំ២០១៥ ផ្លូវចំនួន២ខ្សែទៀតត្រូវសាងសង់ដោយខ្សែទី១ ចេញពីទីរួមខេត្តកំពង់ធំ ឆ្លងកាត់ដៃទន្លេសាប ស្រុកកំពង់លែង ទៅផ្សារក្រោម ខេត្តកំពង់ឆ្នាំង ជាង៥០គីឡូម៉ែត្រ នឹងត្រូវកសាងនៅឆ្នាំ២០១៥ ហើយផ្លូវមួយខ្សែ ទៀតជាង១០០គីឡូម៉ែត្រ កាត់តាមកំពង់ថ្ម ភ្នំជី ទុំរីង ស្រុកសណ្តាន់ ឆ្ពោះទៅខេត្តក្រចេះ ដែលនឹងសាងសង់ នៅឆ្នាំ២០១៥-២០១៦។

លោកអភិបាលរងខេត្ត ក៏បានលើកឡើងពីពលករចំណាកស្រុក ខេត្តកំពង់ធំ ក្នុងមួយឆ្នាំៗប្រមាណ ៣ម៉ឺននាក់ ដែលទៅបម្រើការងារ ទាំងស្របច្បាប់ និងមិន ស្របច្បាប់ ហើយមានចំនួនច្រើនជាងគេ នៅប្រទេសថៃ ។ លោកបន្តថា កាលពីពេលថ្មីៗនេះ ខេត្តកំពង់ធំទទួលពលករពីប្រទេសថៃ វិញចំនួន១ម៉ឺន ៤ពាន់ នាក់ ដែលបម្រើការងារមិនស្របច្បាប់នៅទីនោះ ហើយនៅសល់ចំនួនពាក់កណ្តាលទៀត។

ចំពោះបញ្ហានេះ អភិបាលរងខេត្តកំពង់ធំ បានស្នើឲ្យភាគីថៃជួយយោគយល់ ពលករទាំងស្របច្បាប់ និងមិនស្របច្បាប់ ស្នាក់នៅ ហូបចុក និងការទទួលប្រាក់ខែឲ្យ បានសមរម្យ។ ជាមួយគ្នានេះ លោក គង់ វិមាន បានស្នើឲ្យភាគីថៃ ជួយទប់ស្កាត់ពលករ ចំណាកស្រុក តាមរយៈការអប់រំផ្សព្វផ្សាយ ជួនប្រជាពលរដ្ឋ ដែលលួចឆ្លងដែន ទៅ កាប់ឈើគ្រញូងនៅក្នុងទឹកដីថៃ ដែលកន្លងទៅស្លាប់នឹងរបួស ជាច្រើននាក់ ដោយសារតែទាហានថៃបាញ់។ លោកបានស្នើសុំទៅភាគីថៃផ្តល់បទពិសោធការងារ លើការអប់រំ វស័យកសិកម្ម ឧស្សាហ៍កម្ម និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗ ដល់មន្ត្រីរាជការ ពលករ បងប្អូនប្រជាពលរដ្ឋ ឲ្យបានសិក្សា។ ស្នើឲ្យភាគីថៃផ្តល់អាហារូបករណ៍ ដល់សិស្សដែលរៀននៅវិទ្យាល័យកំពង់ឈើទាល ដែលកន្លង ទៅទទួលការឧត្ថម្ភពីម្ចាស់ក្សត្រី សូរិន្ទថន ហើយនាពេលកន្លងទៅ ថៃបានផ្តល់អាហារូបករណ៍ជាច្រើនរយនាក់ ផងដែរ ។

លោកក៏សុំឲ្យភាគីថៃបណ្តុះបណ្តាល លើវិស័យកសិកម្ម ដល់មន្ត្រីរាជការបានសិក្សាលើការ ចិញ្ចឹមសត្វ ដាំបន្លែ ពីព្រោះនៅខេត្តសូរិន្ទ មានសាលាបណ្តុះបណ្តាល លើបញ្ហាទាំងនេះ។ សើ្នឲ្យភាគីថៃអញ្ជើញគណៈប្រតិភូ ខេត្តកំពង់ធំ ទស្សនកិច្ចដើម្បី ស្វែងយល់ពីសក្តានុពលរ នៅខេត្តសូរិន្ទ ក្នុងគោលបំណងជំរុញឲ្យអាជីវករ និងវិស័យឯកជន ចាប់ដៃគ្នាបង្កើនវិស័យពាណិជ្ជកម្មខេត្ត និងខេត្ត។

លោក គង់ វិមាន បានលើកឡើងទៀតថា នាពេលកន្លងទៅលោកបានដឹកនាំក្រុមការងារ ចុះកិច្ចព្រមព្រៀម សហគ្រាសខ្នាតតូច និងខ្នាតមធ្យម ហើយលោកបានដឹកនាំកសិករ អាជីវករ ពាណិជ្ជករ ទៅខេត្តចំនួន២០ ភាគឥសានប្រទេសថៃ ហើយកិច្ចព្រមព្រៀងទាំងនេះ បានធ្វើឡើងនៅខេត្តព្រះវិហារចំនួន១ លើក សៀមរាប២លើក ខេត្តអ៊ូប៊ុន១លើក ។ ខេត្តកំពង់ធំ និងខេត្តព្រះវិហារ ក៏បានចុះកិច្ចព្រមព្រៀងលើការវិនិយោគវិស័យ ឯកជនបានចំនួន ៤៣មុខទំនិញ ដែលវិស័យឯកជនទាំងនេះរកស៊ី  ជាមួយគ្នា  ដូច្នេះខេត្តកំពង់ធំ និងខេត្តមួយចំនួន និងដឹកនាំវិស័យឯកជន ចុះកិច្ចព្រមព្រៀង ហើយត្រូវរំលឹក និងបន្តអនុវត្តឲ្យ បានត្រឹមត្រូវ។

ក្រោយពីស្តាប់របាយការណ៍សង្ខេប របស់អាជ្ញាធរខេត្តកំពង់ធំរួចមក អភិបាលរងខេត្តសូរិន្ទមានការចាប់អារម្មណ៍ យ៉ាងខ្លាំងហើយលោក ក៏បានលើកឡើងពីសក្តានុពល សេដ្ឋកិច្ច និងវិស័យផ្សេងទៀតៗនៅខេត្តសូរិន្ទផងដែរ។ ភាគីថៃក៏ព្រមទទួលយកសំណូមពរ របស់អភិបាលរងខេត្តកំពង់ធំ ដើម្បីធ្វើសេចក្តីរាយការណ៍ទៅថ្នាក់លើ និងមានលិខិតអញ្ជើញ គណៈប្រតិភូខេត្តកំពង់ធំ ទៅទស្សនកិច្ចខេត្តសូរិន្ទផងដែរ ។

ចំពោះរបៀបវីរៈនៃការចងសម្ព័ន្ធរវាងខេត្តទាំងពីនោះ គណៈប្រតិភូនឹងធ្វើការពិភ្សាគ្នាបន្តទៀត នៅខេត្តសូរិន្ទ ហើយនឹងមានគោលការណ៍បន្តទៀត សុំទៅរាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ។

ជាចុងក្រោយ លោក គង់ វិមាន បានស្នើឲ្យភាគីថៃខិតខំ ជំរុញលើផ្នែកពាណិជ្ជកម្ម ព្រមទាំងប្រទេស មួយចំនួនទៀត នៅ តំបន់អាស៊ាន ជួយគ្នាទៅវិញទៅមក ពីព្រោះនៅឆ្នាំ២០១៥ ជាឆ្នាំនៃសមាហរណកម្មអាស៊ាន ធ្វើយ៉ាងណាឲ្យមានកំណើន សេដ្ឋកិច្ចជាងប្រទេស មួយចំនួនទៀតនៅក្រៅពីអាស៊ាន ៕

អគ្គិភ័យឆេះផ្ទះ ពីរកន្លែង នៅស្រុកចំការលើ តែសមត្ថកិច្ច ជួយពន្លត់ទាន់

$
0
0

កំពង់ចាមៈ អគ្គិភ័យចំនួន២ករណី បានកើតឡើងនៅស្រុកចំការលើ ខេត្តកំពង់ចាម នៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ បន្តែមិនបណ្តាលឲ្យឆាបឆេះផ្ទះប្រជាពលរដ្ឋ អស់ជាច្រើនខ្នងនោះឡើយ ពោលកម្លាំង នគរបាល ពន្លត់អគ្គិភ័យ ខេត្តកំពង់ចាម និងកម្លាំងអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានជួយពន្លត់ទាន់ពេលវេលា។

មន្ត្រីនគរបាលស្រុកចំការលើបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៧ និង ៣០នាទី យប់ថ្ងៃទី១៨ ខែកញ្ញានេះ មានករណីភ្លើងឆេះនៅផ្ទះលក់សាំង ក្នុងថ្លុកក្រវ៉ាន់ ឃុំបុសខ្នុរ ស្រុកចំការលើ ដែលបណ្តាលមកពី កូនម្ចាស់ផ្ទះអុជទៀន នៅពេលដែលភ្លើងដាច់ ក៏បានណ្តាលឲ្យឆាបសាំងបង្កជាអគ្គិភ័យតែម្តងទៅ។ ភ្លាមៗនោះកម្លាំងនគរបាលមូលដ្ឋានអាជ្ញាធរ និងប្រជាពលរដ្ឋបានជួយ អន្តរាគម មិនបណ្តាលឲ្យមាន ការឆាបឆេះ រីករាលដាលទៅកាន់ផ្ទះប្រជាពលរដ្ឋឯទៀតនោះទេ តាមរយៈការ ប្រើបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់តែម្តង។

ក្រោយពីអគ្គិភ័យនេះកើតឡើង នោះដល់វេលាម៉ោងប្រមាណ១០ និង៣០នាទី យប់ថ្ងៃដដែលនេះ ស្រាប់តែមានអគ្គិភ័យមួយទៀតឆេះផ្ទះប្រជាពលរដ្ឋនៅឃុំស្ពឺ ស្រុកចំការលើ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់។

ក្រោយកើតហេតុភ្លាមៗ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសនីប៉ែន រ័ត្ន បានបញ្ជាឲ្យរថយន្ត ពន្លត់អគ្គិភ័យ ៤គ្រឿង ទៅជួយអន្តរាគមនៅកន្លែងកើតហេតុរហូតបាញ់ពន្លត់ជាស្ថាពរ មិនបណ្តាលឲ្យឆេះ រីករាលដាលផ្ទះប្រជាពលរដ្ឋផ្សេងទៀតនោះឡើយ។

សម្រាប់គ្រោះអគ្គិភ័យនេះ ផ្ទះប្រជាពលរដ្ឋ២ខ្នង ត្រូវបានរងការខូចខាត៕

ឃាត់ខ្លួន ជនសង្ស័យ៣នាក់ ចូលលួចការសោរកម៉ូតូ ក្នុងប្រទេសថៃ

$
0
0

បន្ទាយមានជ័យៈ ជនសង្ស័យ៣នាក់ត្រូវ បានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីពួកគេបានធ្វើសកម្មភាព ចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ នៅប្រទេសថៃ រួចកាច់សោករម៉ូតូ នៅថ្ងៃទី១៨ ខែកញ្ញា  ឆ្នាំ២០១៤  វេលាម៉ោង៤ ជិតភ្លឺ។

ជនសង្ស័យទាំង៣នាក់ មានឈ្មោះ    ១ ឈ្មោះ សាត ភាស់ ភេទ ប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ
ក្តិបថ្ម ឃុំ គោករមៀត ស្រុកថ្មពួក ២ ឈ្មោះលួម វិរះ ភេទប្រុស អាយុ១៨ ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ត ភូមិក្តិបថ្ម ៣ ញិម  ញឹម ភេទ ប្រុស  អាយុ១៨ឆ្នាំ  ស្នាក់នៅភូមិក្តិបថ្ម  ។

ប្រភពព័ត៌មានបានឲ្យដឹងថា ពួកគេទាំង០៣នាក់ បានចូលទៅលួច កាច់សោរករ ម៉ូតូប្រជាពលរដ្ឋ ថៃ នៅភូមិ តាបប្រាយ៉ា ឃុំតាបប្រាយ៉ា ស្រុកតាបប្រាយ៉ា ខេត្តស្រះកែ វ  យកបានម៉ូតូ០១គ្រឿង ម៉ាកហុងដាវេវ  ក្រោយ មកត្រូវបានតំរួតថៃ បង្រ្កាបចាប់ខ្លួនបាន ទាំង០៣នាក់។  

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបាន ឃុំខ្លួននៅអធិការដ្ឋាន ស្រុកតាបប្រាយ៉ា ៕

អភិបាលក្រុងក្រចេះ ចុះសួរសុខទុក្ខ និងនាំយកថវិកា ១៦០០ដុល្លារ ជូនគ្រូបង្រៀន

$
0
0

ក្រចេះ៖ លោក ហង់ ចាន់ឌី អភិបាលក្រុងក្រចេះ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤នេះ បានចុះសួរសុខទុក្ខលោក គ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី១២ ទាំងពីរវិទ្យាល័យក្នុងក្រុងក្រចេះ ព្រមទាំងនាំយកថវិកា ១៦០០ដុល្លារ ដែលជា អំណោយរបស់លោកទេសរដ្ធមន្ត្រី អឺម ឈុនលឹម រដ្ធមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ជូនលោកគ្រូ  អ្នកគ្រូបង្រៀនថ្នាក់ទី«១២» ១៦នាក់។

លោកគ្រូ អ្នកគ្រូទាំង ១៦នាក់ ទទួលបានម្នាក់ៗ ១០០ដុល្លារ។ បើតាមលោក ហង់  ចាន់ឌី បានបញ្ជាក់នៅលើ ប ណ្តាញសង្គមហ្វេសប៊ុកថា ថវិកានេះ ជាការលើកទឹកចិត្ត និងដឹងគុណលោកគ្រូអ្នកគ្រូ ដែលបានយកចិត្តទុកដាក់ ប្រឹងប្រែងបង្រៀនសិស្សទី១២ ដើម្បីត្រៀមប្រលងបាក់ឌុបលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៤ ខែ តុលា ឆ្នាំ២០១៤៕

លោកកែវ ពៅ សួរសុខទុក្ខ មន្ត្រីរាជការ និងមន្ត្រីចូលនិវត្តន៍ នាឱកាសបុណ្យ កាន់បិណ្ឌ

$
0
0

កំពង់ឆ្នាំង: មន្ទីរសាធារណៈការ និងដឹកជញ្ញូន ខេត្តកំពង់ឆ្នាំង ដែលដឹកនាំដោយលោកកែវ ពៅ ជាប្រធានមន្ទីរ នាឱកាសបុណ្យកាន់បិណនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤ នៅមន្ទីសាធារណៈការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីសូត្រមន្ត រាប់បាតនិងបានជួបជុំ សំណេះសំណាលជា មួយមន្ត្រីនិវត្តន៏ជន រួមទាំងមន្ត្រីរាជការ ក្រោមឱវាទ ចំនួនប្រមាណ២០០នាក់។

នៅក្នងកម្មវិធីនោះផងដែរលោក កែវ ពៅ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានធ្វើការ សួរសុខទុក្ខ និងបានថ្លែងអំណរគុណ ចំពោះមន្ត្រីដែលបាន ចូលនិវត្តន៏ និងមន្ត្រីដែលបានកំពុងតែ បំរើការងារជូនជាតិ និងប្រជាពលរដ្ឋ កន្លងមក លោកបានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់ សម្តេច ហ៊ុន សែនគឺបានយក ចិត្តទុកដាក់ ចំពោះមន្ត្រីចូលនិវត្តន៏ពីព្រោះអស់ លោកបានចំណាយពេលវេលា សឹងតែ មួយជីវិត ដើម្បីបម្រើជាតិ និងប្រជាពរដ្ឋយើង ដូច្នេះប្រមុខរាជរដ្ឋាភិបាល តែងតែគិតគូរយកចិត្តទុកដាក់ យ៉ាងខ្លាំងនូវគុណបំណាច ដែលលោកចាត់ទុកជាវីរ:ជនផងដែ។

លោកកែវ ពៅ បានថ្លែងទៀតថា បើទោះម្បីអស់លោកទាំងអស់ត្រូវបានចូលនិវត្តន៏ក៏ដោយ នៅតែអាចផ្តល់ជាគំនិត ធ្វើការរិះគន់ ដាស់តឿនក្នុងន័យស្ថាបនា ប្រទេសជាតិ រឺក៏អាចសរសេរជាលិខិតផ្ញើរមកកាន់មន្ទីរ តាមរយៈប្រអប់ សំបុត្រផងដែ។ ទន្ទឹមគ្នានោះផងដែរ តំណាងមន្ត្រីដែលបានចូលនិវត្តន៏ បានថ្លែងអំណរគុណ ចំពោះប្រមុខ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ដល់ពួកគាត់ នឹងបានថ្លែង អំណរអគុណ ចំពោះលោកប្រធាន មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង គឺលោកកែវ ពៅ ដែលបានយកចិត្តទុកដាក់ ដល់ពួកគាត់ នាពេលកន្លងមកក៏ដូចជាបច្ចុប្បន្ននេះផងដែរ។

ក្រោយពីជួបសំណេះសំណាលរួចមក និងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ លោកកែវ ពៅបានផ្តល់ជូននូវថវិកា ក្នុងម្នាក់ៗចំនួន៥០០០០រៀល ចានស្រាក់១ រួមទាំងនំចំណីជូនដល់មន្ត្រី ដែលបានចូលរួមទាំងអស់ផងដែ។ថ្លែងទៅកាន់មន្ត្រីនិវត្តជនថា ថ្វីត្បិតថវិការតិចតួចស្តួចស្តើងតែនេះជាទឹកចិត្ត ដែលបានបង្ហាញពីការសាមគ្គីគ្នា នឹងការដែលមិនបោះបង់ចោលគ្នានោះឡើយ៕

Viewing all 8042 articles
Browse latest View live




Latest Images