Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

សព ពលករខ្មែរស្លាប់ ដោយសារជំងឺ មកកាន់កម្ពុជា

$
0
0

បន្ទាយមានជ័យ៖ សពពលករខ្មែរម្នាក់ ត្រូវបានអាជ្ញាធរថៃ បញ្ជូនមកឲ្យភាគីកម្ពុជាវិញ ចាត់ចែងប្រគល់ឲ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ។

សពពលករខ្មែរ ដែលត្រូវបានបញ្ជូនមកដល់ច្រកទ្វារ អន្តរជាតិប៉ោយប៉ែតនៅម៉ោងជាង ៩ព្រឹកថ្ងៃទី១៨ កញ្ញា ២០១៤ នេះ មានឈ្មោះ ថង អាវ ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិដំរី ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

តាមការឱ្យដឹងពីក្រុមគ្រួសារជនរងគ្រោះបានអះអាងថា ស្ត្រីខាងលើធ្វើជាកម្មករសំណង់នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ អស់រយៈពេលជាងមួយឆ្នាំ មកហើយនិងបានស្លាប់ដោយសារជំងឺ មហារីកថ្លើមនៅក្នុងទឹកដីកាល ពីរសៀលថ្ងៃទី១៧ ខែកញ្ញានេះ ។

នៅពេលនេះ អាជ្ញាធរថៃ បានចាត់ចែងទំនាក់ទំនង ទៅក្រុមគ្រួសារដើម្បីមកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី នៅស្រុកកំណើត វិញផងដែរ ៕


លោកស្នងការខេត្ត និងមន្ត្រីនគរបាល កាន់បិណ្ឌ នៅវត្តនគរ គោកធ្លកលើ ស្រុងជីក្រែង

$
0
0

សៀមរាប : កាលពីថ្ងៃទី១៨ កញ្ញា ឆ្នាំ២០១៤ លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការ នៃស្នងការដ្ឋាន នគរបាល ខេត្តសៀមរាប ព្រមទាំងស្នងការរង អនុប្រធានការិយាល័យកណ្តាល នាយការិយាល័យ អធិការក្រុង ស្រុក និង មន្រ្តីនគរបាល ទាំងអស់បានចូលរួមកាន់បិណ្ឌ នៅវត្តនគរគោកធ្លកលើ ស្រុងជីក្រែង ។

ក្នុងឱកាសនោះដែរ លោកស្នងការ បាននាំយកនូវទិយាទានប្រគេនព្រះសង្ឃ និង ថវិកាជូនលោកយាយ លោកតា ចំនួន៣០០នាក់ ក្នុងម្នាក់១ម៉ឺនរៀល និង បច្ច័យ៤លាន វេប្រគេន ព្រះសង្ឍផងដែរ។

នាពេលនោះដែល លោកស្នងការ បានមានប្រសាសន៍ សួរសុខទុក្ខ និង បានលើកឡើងពីសភាពការសន្តិសុខ នយោបាយ របស់ប្រទេស ក៏ចូចជាខេត្តសៀមរាប ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យ ប្រទេសជាតិ មានស្ថិរភាពល្អ និងមានការអភិវឌ្ឃន៍គ្រប់វិស័យ ៕

សង្ឃ២អង្គ ក្នុងវត្តពោធិ៍លង្ការ ផឹកស៊ី នាំស្រីចូលកុដ្ឋ ហើយថែម ទាំងវាយនគរបាល ទៀតនោះ មន្ត្រីអាជ្ញាធរ រួមទាំងមន្ត្រីពាក់ព័ន្ធ រុញឲ្យគ្នាទៅវិញទៅមក មិនព្រមដោះស្រាយ

$
0
0

សៀមរាប : ទាំងសង្ឃ ទាំងស្រីស្អាត ទាំងក្មេងវត្ត ផឹកស៊ីសុទ្ធតែ អាបេសេ (ABC) ជ្រាបចូលពេញខ្លួនហើយ ចាំអីទៀត នាំគ្នាវាយតដៃ និងសមត្ថកិច្ចនគរបាល ដែលចុះទៅពិនិត្យ និងសួរនាំ ។ នគរបាល ទ្រាំមិនបាន ក៏ការពារខ្លួន ជាលទ្ធផល របួសទាំងនគរបាល របួសទាំងសង្ឃ លើកលែងតែស្រីស្អាត មិនមានរបួសធំដុំ ។

ហេតុការណ៍លោកសង្ឃផឹកស៊ី (ABC Beer) មានស្រីស្អាតកំដរ នៅក្នុងវត្តនេះ គឺបានកើតឡើងនៅវត្តពោធិ៍លង្ការ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ គឺនៅព្រលប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤នេះ ត្រូវនឹងការកាន់បិណ្ឌ វេណទី១១ រហូតដល់រាត្រី ទើបមានអ្នករាយការណ៍ ឲ្យមន្ត្រីនគរបាលមូលដ្ឋាន ចុះពិនិត្យមើល៍ លុះសមត្ថកិច្ច មកដល់ក៏ឃើញ សកម្មភាពលោកសង្ឃ ឆានសុរា ប្រភេទ ប៊ីយ៊ែរ អាបេសេ ពិតមែន និងមានស្រីវ័យក្មេង ស្រស់ស្អាតកំដរទៀតផង ។

អ្នកបានឃើញហេតុការណ៍ផ្ទាល់ភ្នែក នូវសកម្មភាព ពេលដែលមន្ត្រីនគរបាល ទៅដល់ (សុំមិនបញ្ចេញឈ្មោះ) បានប្រាប់អ្នកយកព័ត៌មានមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ពេលដែលនគរបាល ចូលដល់កុដ្ឋក្នុងវត្តនោះ ពេលដែលបានឃើញសង្ឃទាំង ២អង្គ និងស្រីស្អាតវ័យក្មេងទាំង២នាក់ រួមជាមួយក្មេងប្រុស ២នាក់ កំពុងស៊ីផឹក ស្រវឹងយ៉ាងទន់ទោរ បែបនេះ ក៏បានសួរនាំព្រះសង្ឃ និងក្រុមនោះ ។ តែដោយអំណាច អាបេសេ ជ្រាបពេញខ្លួនហើយ ក៏បានតមាត់ឈ្លោះប្រកែកជាមួយ នគរបាល រហូតដល់មានការវាយមកលើក្រុមកម្លាំងនគរបាល ទើបកម្លាំងនគរបាល តដៃវិញ រហូតមានរបួសទាំងសង្ខាង ទើបសមត្ថកិច្ចបាននាំខ្លួនលោកសង្ឃ និងស្រីស្អាត រួមជាមួយ ក្មេងសិស្សលោក ទៅប៉ុស្ដិ៍នគរបាល សង្កាត់ស្លក្រាម ដើម្បីសួរនាំបន្ដ ។

លោក វ៉ាន់ ប៊ុនណា ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តសៀមរាប បានមានប្រសាសន៍ ឆ្លើយទៅនិងសំនួរ របស់អ្នកយកព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ ថា លោកមិនទាន់បានឃើញ ខាងក្រុងរាយការណ៍ឲ្យលោក ផងរឿងហ្នឹងទេ គឺលោកបានបញ្ជាក់ថា អត់ទាន់រាយការណ៍ឲ្យលោកថា រឿងនោះយ៉ាងម៉េចអីផង ។ លោកថា លោកគ្រាន់តែបានទទួលព័ត៌មាន ពីមន្ត្រីសង្ឃខេត្ត គ្រាន់តែប្រាប់គាត់ថា មានករណីឃាត់ ព្រះសង្ឃ ២អង្គ តែប៉ុណ្ណឹង ។

លោកបញ្ជាក់ប្រាប់ថា ករណីហ្នឹងខាងនគរបាល ជាអ្នកដោះស្រាយ  ជាមួយនិងមន្ត្រីសង្ឃ ។ បន្ទាប់មកលោក បានផ្ដល់ឲ្យលេខទូរព័ទ្ទរបស់មន្ត្រីសង្ឃ ដើម្បីឲ្យអ្នកយកព័ត៌មានទាក់ទងសួរ ព័ត៌មានបន្ថែមពីរឿងរ៉ាវនោះ ។ លោកបន្ថែមថា ព្រោះរឿងនេះវាស្ថិតនៅក្នុងក្រុងសៀមរាប ដូច្នេះទាក់ទងនិងរឿងព្រះសង្ឃ គឺព្រោះសង្ឃ ជាអ្នកដោះស្រាយហើយ ។

ចំពោះ ព្រះតេជៈគុណ ឡាច លាង ព្រះអនុគុណក្រុងសៀមរាប បានមានសង្ឃដីកា ឆ្លើយប្រាប់អ្នកយកព័ត៌មាន តាមទូរស័ព្ទ ថា ព្រះតេជគុណ មិនបាននិមន្ដទៅដោះស្រាយ ដោយផ្ទាល់នោះទេចំពោះរឿងនោះ ។ តែព្រះអង្គបាន ដឹងព័ត៌មាន គឺខាងមន្ត្រីសង្ឃក្រុង លោកទៅដោះស្រាយ។ ព្រះអង្គបញ្ជាក់ថា ព្រះអង្គដូចជាឮថា មានការតបត វៃតប់គ្នា ជាមួយនគរបាលទៅ ឮថា រហូតដល់ឥឡូវនេះ មានការសឹកបាត់ហើយ គឺខាងមន្ត្រីសង្ឃលោកជាអ្នកផ្សឹកហ្នឹងឯង ប៉ុន្តែក៏មានការព្រមព្រៀងដែរ ។

ព្រះតេជគុណ មានសង្ឃដីកាបញ្ជាក់ថា វាកំពុងតែស្រវឹងប៉ែឡោ ក៏មានស្រីនៅនោះផង អីណាអីណី គឺស្រវឹង កំពុងតែស្រវឹង ប៉ល់ហ្នឹងឯង គឺទាំងអស់គ្នាហ្នឹងឯង គឺសង្ឃ ២អង្គ និង ឧបាសក ៤នាក់ (ស្រី ២នាក់)។ គឺពេលដែលមន្ត្រីសង្ឃ និងមន្ត្រីនគរបាល ទៅដល់នោះ ពួកគេរកដាល់គ្នាជាមួយ ប៉ូលីស ។ ដ៏ដាល់ទៅ មេប៉ូលីសនោះ ក៏បានទាក់ទងទៅព្រះតេជគុណដែរ កាលពីយប់មិញហ្នឹង ។ ពេលនោះក៏មានការតខ្លះវិញ (វាយតគ្នាវិញ) គឺដាក់ខ្លះវិញ របួសរាងតែខ្លួនហ្នឹងឯង។ ហើយឮថា ខាងសង្ឃមានកាំបិតផង គឺកាប់ប៉ូលីស ត្រូវម្នាក់ ។ ព្រះអង្គបានបញ្ជាក់ថា ព្រះអង្គ មិនបានឃើញហេតុការណ៍ទេ គឺគ្រាន់តែឮ អត់ដឹងច្បាស់ហ្នឹងណា គឺឮព័ត៌មានទាំងយប់ហ្នឹងឯង ។

ដល់ពេលនេះទៅ គឺព្រឹកមិញអាត្មាបាននិមន្តទៅ ក៏ស្ងាត់អស់ទៅ អត់ឃើញអីទេ ព្រះតេជគុណបានប្រាប់ថា សង្ឃមួយអង្គ ក្នុងចំណោមនោះ បើតាមរបាយការណ៍សរសេរត្រួសៗ គឺមានឈ្មោះថា ពេជ្រ ដាវី ដែលបួស យូរគ្រាន់ ហើយដែរ តែគ្រាន់តែពីមុន គឺបួស នៅវត្តកេសរ៉ារ៉ាម (វត្តធម្មយុត្ត) ក្នុងក្រុងសៀមរាប គឺមានកេរ្តិ៍ឈ្មោះមិនល្អដែរ គឺគេបានដេញចេញពីនោះទៅ ។

ចំពោះព័ត៌មានលម្អិត បន្ថែមចុងក្រោយក្រៅពីនេះ រហូតដល់ពេលនេះ គឺយើងមិនទាន់បានទទួលនោះទេ ព្រោះព័ត៌មាន ទាំងនេះ ហាក់ស្ថិតនៅក្នុងភាពលាក់លៀម នៅឡើយ ។ ដូចជា ថាទាំងសង្ឃ ២អង្គ និងស្រ្ដីវ័យក្មេងស្រស់ស្អាតទាំង ២នាក់ ព្រមទាំងក្មេងប្រុស ២នាក់នោះ ជាអ្នកណា មានទីលំនៅឯណា ហើយពួកគេតែងតែជួបគ្នាញឹកញាប់ប៉ុណ្ណា ជាដើមនោះនៅឡើយទេ ។

ទោះជាយ៉ាងណា ទាក់ទងនឹងសង្ឃទាំងពីរអង្គនេះ ប្រព្រឹត្តិសេបសុរា និងមានស្រីកំដរ នៅក្នុងទីវត្តអារ៉ាម មួយនេះ ធ្វើឲ្យមានពុទ្ធបរិស័ទ្ធមួយចំនួន (សុំមិនបញ្ចេញឈ្មោះ) ដែលចំណុះជើងវត្តនេះ បានរអ៊ូប្រាប់អ្នកយកព័ត៌មាន បែបហាក់មានប្រតិកម្ម ថា ការពិតគឺមានសង្ឃអង្គខ្លះ នៅវត្តមួយនេះ ហាក់មិនបានគោរព និងប្រតិបត្តិនូវ ធម៌វិន័យឲ្យ បានខ្ជាប់ខ្ជួននោះទេ គឺប្រើទួរស័ព្ទទំនើបៗ កន្លងទៅពេលមានក្មេងស្រីដើរកាត់វត្ត ស្រែកឌឺដង ជាដើម រីឯទីធ្លាវត្ត អារ៉ាមវិញ មិនបានសម្អាតត្រឹមត្រូវ ។

ពួកគាត់បាននិយាយបន្តថា ទាំងនេះ ទំនងមកពីព្រះចៅអធិការវត្ត និងគណៈកម្មការវត្ត មិនមានសមត្ថភាពគ្រប់គ្រង ដូចវត្តដ៏ទៃៗផង ក៏មិនដឹង បានជា បណ្ដាលឲ្យព្រះសង្ឃ ស៊ីផឹក ស្រវឹងប៉ែឡោ មានស្រីញី ដល់ថ្នាក់នេះហើយ នៅតែមិនដឹង និងគ្មានវិធានការ អ្វីសោះនោះ រហូតដល់ស្ទើរតែគ្មាន ពុទ្ធបរិស័ទ្ធ ចូលធ្វើបុណ្យ ស្ទើរដាច់ចង្ហាន់ ទៅហើយនោះ ។

ហើយពួកគាត់បានសំណូមពរដល់ មន្ត្រីសង្ឃជាន់ខ្ពស់ ក៏ដូចជាមន្ត្រីខាងធម្មការ និងសាសនា មេត្តាពិនិត្យ និងកែសម្រួល ព្រមទាំងពង្រឹងនូវច្បាប់វិន័យ ដល់អ្នកគ្រប់គ្រង និងសង្ឃណាដែលមិនសូវបានគោរព និងប្រតិបត្តិនូវធម៌វិន័យ ផង ដើម្បីចូលរួមចំណែក ក្នុងការលើកកម្ពស់នូវព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋយើងនោះ ៕

ប្រទះឃើញ សពបុរសម្នាក់ លង់ទឹកស្លាប់ ក្រោយវត្តវាលស្បូវ

$
0
0

ភ្នំពេញៈ ជនរងគ្រោះដែលមាន អាយុប្រមាណជាង២០ឆ្នាំម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញដេកស្លាប់ នៅក្នងវត្តវាលស្បូវ ក្នុងភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៧ យប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤។

ក្រោយកើតហេតុគេបានសង្កេតឃើញក្រុមគ្រួសារ របស់ជនរងគ្រោះមកពិនិត្យមើល ហើយបាននាំគ្នាជួយស្រង់ យកមកលើគោក តែយ៉ាងណាក៏ដោយកម្លាំងសមត្ថកិច្ចមិនទាន់បាន បញ្ជាក់ទីអត្តសញ្ញាណជនរងគ្រោះ ក៏ដូចជាមូលហេតុនៃការស្លាប់នេះនៅនៅឡើយទេ។

ក្រោយការប្រទះឃើញសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់សពឲ្យសាច់ញាតិជនរងគ្រោះ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕

កម្លាំងចម្រុះ តាមណ្តាខណ្ឌ ១០គោលដៅ ចុះត្រួតនិពិត្យ ជាតិអាកុល និងអ្នកបើកបរម៉ូតូ មិនពាក់មួក សុវត្ថិភាព

$
0
0

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤ នេះ កម្លាំងចម្រុះ តាមបណ្តាខណ្ឌ១០ គោលដៅ បានចុះពិនិត្យ ជាតិអាកុល និងអ្នកបើកបរមិនពាក់មួកសុវត្ថិភាព រួមទាំងអស់កញ្ចក់ និងមិនបំពាក់ស្លាកលេខផងដែរ។

យោងតាម តំណាងអង្គការដៃគូរសុវត្ថិភាព ចរាចរផ្លូវគោកសកល ហៅថា GRSP លោក មាស ចាន់ឌី បានឲ្យដឹងថា ក្នុងយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤ នេះ កម្លាំងអាជ្ញាធរចម្រុះបានដាក់ការត្រួតពិនិត្យ អ្នកបើកបរក្រោមឥទ្ធិពល ជាតិស្រវឹង អ្នកបើកបរមិនពាក់មួកសុវត្ថិភាព ចំនួន១០គោលដៅ ក្នុងរាជធានីភ្នំពេញ។ លោក បានបន្តថា គោលដៅ ទាំងនោះ ទី១.ស្ថិតក្នុងខណ្ឌឬស្សីកែវ, ទី២.ក្នុងខណ្ឌសែនសុខ, ទី៣.ក្នុងខណ្ឌពោធិ៍សែនជ័យ, ទី៤.ក្នុងខណ្ឌដង្កោ, ទី៥ និង៦.ក្នុងខណ្ឌទួលគោក, ទី៧.ក្នុងខណ្ឌចំការមន, ទី៨.ក្នុងខណញឌ៧មករា, ទី៩.ក្នុងខណ្ឌដូនពេញ និងទី១០.ក្នុងខណ្ឌមានជ័យ។

ជាមួយគ្នានេះដែរ លោក ជ គឹមស៊ អភិបាលរងខណ្ឌចំការមន បានថ្លែងឲ្យដឹងថា ក្នុងខណ្ឌចំការមន កម្លាំងអាជ្ញាធរ ចម្រុះបានដាក់ពង្រាយនៅតាមបណ្តោយផ្លូវមុនីវង្ស ខាងមុខវិទ្យាល័យបឹងត្របែក ដើម្បីធ្វើការត្រួតពិនិត្យ អ្នកបើកបរក្រោយឥទ្ធិពលជាតិស្រវឹង និងអ្នកបើកបរមិនពាក់មួយសុវត្ថិភាព ជាដើម។

ក្នុងខណ្ឌមានជ័យ អភិបាលរងខណ្ឌ លោក ឌី រ័ត្នខេមរុណ បានដឹកនាំកម្លាំងអាជ្ញាធរ ចម្រុះធ្វើការត្រួតពិនិត្យ នៅចំណុចច្រមុះជ្រកស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ក្នុងនោះក៏បានធ្វើការផាកពិន័យអ្នកបើក បានមួយចំនួនផងដែរ។

ការចុះអនុវត្តច្បាប់ចរាចរនេះ ត្រូវបានគេចាត់ទុកជាការពង្រឹងច្បាប់ឲ្យកាន់តែមានប្រសិទ្ធិភាព ក្នុងគោលដៅជួយ សង្គ្រោះអាយុជីវិតប្រជាពលរដ្ឋដែលបានស្លាប់ជារឿងរាល់ថ្ងៃ ដោយសារបញ្ហាគ្រោះថ្នាក់ចរាចរ ហើយគ្រោះថ្នាក់ទំាងនោះភាគច្រើនកើតចេញពីបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង៕

បុរសវ័យ៤២ឆ្នាំម្នាក់ ផឹកស្រាស្រវឹង ឆ្លៀតឱកាស ចាប់រំលោភ នារីរងគ្រោះ រហូតបានសម្រេច

$
0
0

កំពង់ស្ពឺៈ បុរសវ័យ៤២ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាល ស្រុកសំរោងទង់ ធ្វើការឃាត់ខ្លួន និងបានយកមកសួរនាំ ក្រោយពីទទួលបាន ពាក្យបណ្តឹងពីជនរងគ្រោះ ថាបានចាប់រំលោភរូបនាង នៅក្នុងផ្ទះរហូតបានសម្រេច បន្ទាប់ពីជនសង្ស័យ ផឹកស្រាស្រវឹង ជាមួយឪពុករបស់នារីរងគ្រោះ ។ ហេតុការណ៍ការនេះបានកើតឡើង កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅស្រុកសំរោងទង់ ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនខាងលើ ឈ្មោះ អ៊ុំ ពិធូ ភេទប្រុស អាយុ៤២ឆ្នាំ មានស្រុកកំណើតនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបររត់ម៉ូតូឌុប បច្ចុប្បន្នស្នាក់នៅ ផ្ទះជួលភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង់ ខេត្តកំពង់ស្ពឺ។ ចំណែកនារីរងគ្រោះមានឈ្មោះ ស.គ មានអាយុ២១ឆ្នាំ។

ប្រភពសុំមិនបញ្ជេញឈ្មោះម្នាក់បានឲ្យដឹងថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ ជនសង្ស័យ បានមកផឹកស៊ីជាមួយ ឪពុករបស់នារីរងគ្រោះ ហើយក្រោយពីផឹកស្រវឹង ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភរូបនាងរហូតបានសម្រេច។ ជនសង្ស័យមិនព្រមសារភាពនោះទេ តែសុំដោះស្រាយ បញ្ចប់រឿងជាមួយនារីរងគ្រោះ ដោយឲ្យសំណងជាទឹកប្រាក់ ចំនួន១០០០ដុល្លារ តែត្រូវបានភាគីខាងនារីរងគ្រោះទាមទារឲ្យសង់ជំងឺចិត្តចំនួន១២០០ដុល្លារ ក្នុងការបញ្ចប់រឿងក្រោម ប្រាក់ចំនួន៣០០០ដុល្លារ ជាប្រាក់ទាមទារនៅថ្ងៃសម្របសម្រួលលើកដំបូង។

បច្ចុប្បន្នជនសង្ស័យត្រូវបាន ឃុំខ្លួនជាបណ្តោះអាសន្ននៅការិយាល័យកណ្តាល ព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាល ខេត្តនៅឡើយ៕

អ្នកជាប់គុកសោះ មានលទ្ធភាព អាចជំរិតទារប្រាក់ ៥ម៉ឺនដុល្លារ ពីអគ្គនាយក ក្រុមហ៊ុន HLH ហើយគំរាមសម្លាប់ ប្រសិនបើមិន ឲ្យប្រាក់

$
0
0

ភ្នំពេញ៖ កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ រួមជាមួយអាវុធហត្ថលើផ្ទៃប្រទេស បានបើកប្រតិបត្តិការ តាមចាប់ មន្រ្តីអនុរក្សពន្ធនាគារ ២នាក់ ពាក់ព័ន្ធនឹងពីបទជំរិតទារប្រាក់ ៥ម៉ឺនដុល្លា ពីជនជាតិសាំងហ្គាពួរ និងជាអគ្គនាយក ក្រុមហ៊ុន HLH នៅល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ ។

មន្រ្តីអាវុធហត្ថរាជធានីភ្នំពេញបានថ្លែងឲ្យ ដឹងនៅរសៀលថ្ងៃសុក្រនេះថា ការចាប់ឃាត់ខ្លួនអនុរក្សពន្ធនាគារ ២នាក់ ពីបទជំរិតទារប្រាក់ ៥ម៉ឹនដុល្លារពីថៅកែជនជាតិសាំងហ្គាពួរនោះ ធ្វើឡើងដោយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ ដោយឧត្តមសេនីយ៍ផ្កាយ២ រ័ត្ន ស្រ៊ាង អគ្គមេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ អាវុធហត្ថរាជធានីភ្នំពេញ តាមដានអស់រយៈពេល ៣ថ្ងៃ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ហើយចាប់ បាននៅចំណុចសាខាប្តូរប្រាក់ WING នៅចំណុចម្តុំសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

មន្រ្តីអាវុធហត្ថបានថ្លែងបញ្ជាក់ថា ជនសង្ស័យពាក់ព័ន្ធនឹងការជំរិតទារប្រាក់ ដ៏ច្រើននេះ មានគេ៣នាក់ ទី១.ឈ្មោះ ឡេង សុខលាង អាយុ ២៨ឆ្នាំ មន្រ្តីពន្ធនាគារខេត្តកណ្តាល ផ្នែកកាន់សោរគុក ទី២. ឈ្មោះ ជួន រតនៈ មន្រ្តីពន្ធនាគារ ផ្នែកការពារទណ្ឌិត និងទី៣. ឈ្មោះ សៅ កុសល (អ្នកកំពុងជាប់គុក) ជាមេខ្លោងរៀបចំផែនការ ។ ចំណែកជនរងគ្រោះ ជាជនជាតិចិនសាំងហ្គាពួរ និងជាអគ្គនាយកក្រុមហ៊ុន HLH Agriculture Cambodia (ក្រុមហ៊ុនកសិកម្ម) រកស៊ី នៅស្រុកខែ្មរ។

តាមការឲ្យដឹងបន្ថែមថា ជនកំពុងមានទោសជាប់ឃុំនៅពន្ធនាគារ ខេត្តកណ្តាល ជាអ្នកទាក់ទងរៀបចំផែនការ តាមទូរស័ព្ទ ទៅកាន់ថៅកែជនជាតិចិនសាំងហ្គាពួរ តាមរយៈស្រ្តីម្នាក់ដែលជាអ្នកអនាម័យ នៅក្រុមហ៊ុន HLH ក្រោយពីសួរនាំដឹងរឿងរ៉ាវអស់ហើយ ក៏បានចាប់ផ្តើមជំរិតទារប្រាក់ ៥ម៉ឺនដុល្លារ ពីថៅកែជនជាតិសាំងហ្គាពួរ ហើយបានគំរាមថា ប្រសិនបើមិនឲ្យតាមការទាមទារនោះទេ គេនឹងសម្លាប់ចោល ។ ដោយភាព ភ័យខ្លាចថៅកែ ជនជាតិសាំងហ្គាពួរនោះ បានយល់ប្រគល់លុយ ៥ម៉ឺនដុល្លារ ដោយធ្វើឡើងតាមហាងផ្ទេរប្រាក់ WING ។ លុះដល់ពេលវេលានៅថ្ងៃទី ១៨ ខែកញ្ញា ទៅយកលុយ ជនចាប់ជំរិត (កំពុងជាប់ឃុំ) បានឲ្យអនុរក្សពន្ធនាគារ ២នាក់ទៅយកលុយ នៅសាខា WING ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅល្ងាចថ្ងៃទី១៨ ខែកញ្ញានេះ ត្រូវកម្លាំង អាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនតែម្តង។

អ្វីដែលអស្ចារ្យនោះ តើពន្ធនាគារខេត្តកណ្តាល បច្ចុប្បន្ននេះមានការត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ ច្បាប់ទម្លាប់យ៉ាងណាដែរ ទើបអ្នកជាប់គុកសោះ ក៏អាចមានលទ្ធផលទូរស័ព្ទ ខ្វាត់ខ្វែងតាមអំពើចិត្ត រហូតហ៊ាន ទៅដល់ជំរិតទារដ៏ក្រាស់កែលពី អ្នកវិនិយោគទុន។ តាមការឲ្យដឹងពីមន្រ្តីនៅក្នុងពន្ធនាគារនោះបានលួចបង្ហើបឲ្យដឹងថា បច្ចុប្បន្ននៅពន្ធនាគារខេត្តកណ្តាល អ្នកទោសអាចមានសិទ្ធិទូរស័ព្ទចេញចូល បានដោយសេរី ជាមួយអ្នករកស៊ីទូរស័ព្ទ សាធារណៈនៅក្នុងនោះ ដោយក្នុងមួយនាទី ៣០០០រៀល ចំណែកឯការចេញចូលវិញ រឹតកាន់តែធូររលុងថែមទៀត ។ តើពន្ធនាគារខេត្តកណ្តាល ពិតជាមានបញ្ហាពុករលួយស៊ីជំរៅមែនទេ ? សូមអង្គភាពប្រឆាំងអំពើពុករលួយ របស់ទេសរដ្ឋមន្រ្តី ឱន យ៉ិនទៀង សូមមេត្តាជួយចុះពិនិត្យបញ្ហាដែលកំពុងកើតមាននៅក្នុងពន្ធនាគារ ខេត្តកណ្តាលផង៕

ទេសរដ្ឋមន្ត្រីអ៊ឹម ឈុនលឹម ចូលរួមកាន់បិណ្ឌ វេនទី១១ នៅវត្តសម្តេចព្រះ នាគវ័នវរៈពោធិសំបុក ខេត្តក្រចេះ

$
0
0

ភ្នំពេញ៖ នៅក្នុងរដូវបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំនេះ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកអ៊ឹម ឈុនលឹម និងសហការី បានមូលមតិគ្នានាំយកចង្ហាន់ គ្រឿង បឧបភោគបរិភោគ នំចំណី ភេសជ្ជៈគ្រប់ប្រភេទ ទៅវេរប្រគេនព្រះសង្ឃ នៅវត្តសម្តេចព្រះនាគវ័នវរៈ ពោធិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ក្នុងវេនកាន់បិណ្ឌទី១១។

ថ្លែងនៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម បានមានប្រសាសន៍ថា នៅក្នុងរដូវ បុណ្យ កាន់បិណ្ឌឆ្នាំ សង្កេតឃើញថា នៅគ្រប់ទីវត្តអារាមនានា មានភាពផុសផុលក្នុងការរៀបចំពិធី បុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ដែលនេះបានឆ្លុះបញ្ចាំងឲ្យឃើញថា ប្រទេសកម្ពុជាកំពុងដំណើរ ការទៅមុខ លើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ប្រកបដោយស្ថេរភាព សន្តិសុខ សណ្តាប់ ធ្នាប់ល្អប្រសើរ ជាទីសង្ឃឹមរបស់ប្រជាពលរដ្ឋទូទៅ។

លោកទេសរដ្ឋមន្ត្រី បានបន្តថា “ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យតាមបែបប្រពៃណី សាសនា មានអាយុកាលដ៏យូរណាស់មកហើយ ដែលមានរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ។ ពិធីបុណ្យនេះ គឺជាសក្ខីភាពបង្ហាញអំពីសទ្ធាជ្រះថ្លា របស់ពុទ្ធបរិស័ទគ្រប់រូប ចំពោះឧបការគុណរបស់បុព្វការី ដោយបានធ្វើបុណ្យធ្វើទានឧទ្ទេសកុសល ជូនវិញ្ញាណក្ខន្ធដល់អ្នក មានគុណមានមាតាបិតាទាំង ៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ”។

លោក អ៊ឹម ឈុនលឹម បានបញ្ជាក់ថា តាមរយៈការមានជំនឿចំពោះព្រះពុទ្ធសាសនានេះហើយ ទើបបច្ចុប្បន្ននេះ ពុទ្ធបរិស័ទខ្មែរគ្រប់ស្រទាប់វណ្ណៈ ក្រោមម្លប់ព្រះបារមីដ៏ត្រជាក់ នៃព្រះករុណា ព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ព្រះសង្ឃ ព្រមទាំងពុទ្ធបរិស័ទ និងប្រជាពលរដ្ឋគ្រប់រូប បានចូល រួមសាមគ្គីជាធ្លុងមួយ ក្នុងការកសាងនូវសមិទ្ធផលជាច្រើន។

នៅក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានកោតសរសើរដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុ សិស្ស ដែលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់នៅឆ្នាំនេះ ដោយនៅក្នុងកំនែទម្រង់វិស័យ អប់រំ គឺខេត្តក្រចេះជាប់ ចំណាត់ថ្នាក់លេខ៤ ទូទាំងប្រទេសដោយបេក្ខជនប្រឡង នៅក្នុងខេត្តនេះ ជាប់បានចំនួន ៣១%។ នេះឆ្លុះបញ្ចាំង ពីការខិតខំរៀន និងបង្រៀនរបស់លោកគ្រូ អ្នកគ្រូ ។

ជាមួយគ្នានោះ លោកក៏បានជំរុញឲ្យក្រុមការងារថ្នាក់ខេត្ត ជួយឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ ដើម្បីឲ្យពួកគាត់ផ្តល់ ការបំប៉ន បន្ថែមឲ្យកាន់តែខ្លាំងថែមទៀត ដល់សិស្សឲ្យទទួលបានជោគជ័យក្នុងការ សិក្សាប្រដោយគុណភាព។ តាមការព្យាករណ៍របស់ឧតុនិយម ថានឹងមានការកើនឡើងនូវកំពស់ទឹក ឡើងវិញបន្តិច សម្រាប់ខេត្តក្រចេះ នាពេលខាងមុខនេះ ដូច្នេះតម្រូវឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវត្រៀម លក្ខណៈក្នុងការទប់ស្កាត់ ក៏ដូចជាជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋ ដែលរងផងប៉ះពាល់ផងដែរ។

សូមបញ្ជាក់ថា ឆ្នាំនេះខេត្តក្រចេះ មានទូកចំនួន ១៧ ដើម្បីចូលរួមប្រកួតអុំទូក ដោយលោក ទេសរដ្ឋមន្ត្រី បានជំរុញឲ្យកីឡាករ ទាំងអស់ ត្រូវខិតខំហ្វឹកហ្វឺនពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បី ដណ្តើមជ័យលាភីកិត្តិយស សម្រាប់ខេត្តក្រចេះ។

សូមបញ្ជាក់បន្ថែមថា ក្រៅពីប្រគេននូវឧបភោគបរិភោគនានានោះ លោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម បានប្រគេនថវិកា ១២.២៧០.០០០រៀលដល់វត្តសម្រាប់កសាងសមិទ្ធផលនានាបន្ថែមទៀត ដែលថវិកានេះ បានមកពីការចូលរួមពី មន្ទីរអង្កភាពនានាជុំវិញខេត្តផងដែរ៕


ក្រសួង ហ្វឹកហាត់ គ្រូបង្គោល សម្រាប់បង្រៀន ពីការទប់ស្កាត់ គ្រោះថ្នាក់ការងារ នៅតាមការដ្ឋាន សំណង់ខ្នាតតូច

$
0
0

ភ្នំពេញ៖ ខណៈដែល អត្រាគ្រោះថ្នាក់ការងារ បានកំពុងកើនឡើង គួរឱ្យព្រួយបារម្ភ នាយកដ្ឋាន ពេទ្យការងារ នៃក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានខិតខំ បណ្តុះបណ្តាលគ្រូបង្គោល កាន់តែច្រើន ដើម្បីចូលរួម បង្រៀន ពីការទប់ស្កាត់ គ្រោះថ្នាក់ការងារ នៅតាមការដ្ឋាន សំណង់ខ្នាតតូច។

ពិធីបិទវគ្គបណ្តុះបណ្តាល គ្រូបង្គោល ស្តីពី ការកែសម្អរបៀបធ្វើការ នៅតាមការដ្ឋាន សំណង់ខ្នាតូច ដែលរៀបចំឡើង ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានការចូលរួម លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ ព្រមទាំងតំណាងមន្ទីរការងារ តំណាងនិយោជក តំណាងកម្មករនិយោជិក រួមទាំងតំណាងស្ថាប័ននានា។

ថ្លែងក្នុងឱកាស បិទវគ្គបណ្តុះបណ្តាលនេះ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤ លោក ឡេង តុង ប្រធាននាយកដ្ឋាន ពេទ្យការងារ មានប្រសាសន៍ថា ការកែសម្អរបៀបធ្វើការ នៅតាមការដ្ឋាន សំណង់ខ្នាតតូច គឺជាផ្នែកសំខាន់មួយក្នុងការពង្រីក ការងារ សមរម្យទៅ ដល់អ្នកធ្វើការទំាងអស់ ដើម្បីនាំមកនូវសុវត្ថិភាព ក្នុងការបំពេញការងារ។

លោកថា តាមរយៈរបាយការណ៍ របស់បេឡាជាតិរបបសន្តិសុខសង្គម ករណីក្រោះថ្នាក់ការងារ និងស្លាប់ ដែលបាន រាយការណ៍ ពីបណ្តាសហគ្រាសគ្រឹះស្ថាន មានការកើនឡើង គួរឲ្យគាត់សម្គាល់។ ក្នុងឆ្នាំ២០១៣នេះ អត្រាគ្រោះថ្នាក់ការងារ ចំនួន ១៦.៧៧៥ករណី និងមានអ្នកស្លាប់ចំនួន ៩៦នាក់ ហើយមូលហេតុ នៃគ្រោះថ្នា្កក់ការងារទាំងនេះ មូលហេតុភាគច្រើន បណ្តាលមកពី ការប៉ះទៅនឹងម៉ាស៊ីន សារធាតុគីមី និងឧបករណ៍ ដែលប្រើប្រាស់ក្នុងផលិតកម្ម កំដៅ សំឡេង ធូលី បរិស្ថាន និងបរិយាកាស នៅកន្លែងធ្វើការមិនមានអនាម័យ ដែលប្រឈមទៅនិងជំងឺឆ្លងផ្សេងៗ។

លោកបានបន្ថែមថា វិធានការជាក់ស្តែង សម្រាប់កែសម្អអសុវត្ថិភាព និងសកម្មភាពអសុវត្ថិភាព ដែលអាចអនុវត្ត បានចំពោះ ស្ថាន ភាពជាក់ស្តែង នៃអ្នកធ្វើការនៅតាមការដ្ឋានសំណង់ខ្នាតតូច គឺពិតជាយើងត្រូវការ ចាំបាច់បំផុត។

លោកបន្តថា វគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ សំរាប់ការប្រើប្រាស់ ធ្វើជាទុន សម្រាប់យកទៅ អនុវត្តបន្ត ដើម្បីផ្តល់ចំណេះដឹង ជំនាញ និងបទពិសោធន៌ថ្មីបន្ថែម ដល់មន្រ្តី កម្មករ និយោជិត និងអង្គការនិយោជិតទាំងអស់។

លោកបញ្ជាក់ទៀតថា យើងទាំងអស់គ្នា និងអ្នកដែលពាក់ព័ន្ធ ត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីកាត់បន្ថយ និងលប់បំបាត់បាន លក្ខខណ្ឌអសុវត្ថិភាព និងសកម្មភាពអសុវត្ថិភាព ដែលបណ្តាលឲ្យ មានករណីគ្រោះថ្នាក់ នៅក្លែងធ្វើការ។

ជាមួយគ្នានេះ លោកក៏បានប្រគល់វិញ្ញាបនបត្រ ដល់សិក្ខាកាម ដែលបានចូលរួម ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី ការកែសម្អរបៀបធ្វើការ នៅតាមការដ្ឋានសំណង់ ខ្នាតូចនោះផងដែរ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

លោក ស សុខា និង​ លោកស្រី អញ្ជើញ​កាន់បិណ្ឌ​ទី១២ នៅវត្ត​សេរីឧត្តម

$
0
0

ព្រៃវែង៖ ប្រធានសហភាព សហព័ន្ធយុវជន ខេត្តព្រៃវែង លោក ស សុខា និងលោកស្រី នៅព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤ នេះ ត្រូវបិណ្ឌទី១២  បានអញ្ជើញ ទៅកាន់បិណ្ឌនៅវត្ត សេរីឧត្តម ហៅវត្តត្រពាំងព្រីង ស្ថិតក្នុងឃុំ ដំរីពូន ស្រុកស្វាយអន្ទរ ខេត្តព្រែវែង។

ក្នុងឱកាសដាក់បិណ្ឌនោះ លោក ស សុខា បាននាំយកនូវទេយ្យទាន ដែលរួមថវិការបស់ លោកឧបនាយករដ្ឋមន្ត្រី ស ខេង និងលោកស្រី ញ៉ែម សាខន ចំនួន ៤០០ដុល្លារ និង ថវិកា របស់លោក ស សុខា និងលោកស្រី កែ សួនសុភី ចំនួន៧លានរៀល និងទេយ្យទាន មួយចំនួនទៀត ប្រគេនដល់ព្រះសង្ឃគង់នៅវត្ត សេរីឧត្តម ហៅវត្តត្រពាំងព្រីង។

គួរបញ្ជាក់ថា បុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យតាមប្រពៃណីនៃ ព្រះពុទ្ធសាសនា ដ៏សំខាន់បើតាម ជំនឿ តរៀងមក បុណ្យនេះគេធ្វើឡើង ដើម្បីឧទ្ទិសកុសល ផលបុណ្យ ជូនទៅ វិញ្ញាណក្ខ័ន្ធ បុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការ ទាំង៧សណ្តាន ដែលបានចែកឋាន ទៅកាន់លោកខាងមុខ រួមនឹងវិញ្ញានក្ខ័ន្ធ របស់វីរៈបុព្វបុរស អ្នកស្នេហាជាតិ សូមឱ្យ ទទួលបាន នូវមនុញ្ញផល និងទៅសោយសុខក្នុងទីឋានដ៏ខ្ពង់ខ្ពស់ ហើយងាកក្រោយ ឱ្យពរជ័យ ដល់អ្នក ដែលកំពុងរស់រាន មានជីវិត នាសព្វថ្ងៃនេះ ឱ្យទទួលបាននូវ សេចក្តីសុខ និងសេចក្តី រីកចំរើនគ្រប់ប្រការ ៕

លោក ផែង វណ្ណៈ និងមិត្តភក្តិ Facebook ប្រគល់ផ្ទះ​ជូន ​លោក​តាធូ ម៉ុក រស់នៅ​ស្រុកស្អាង

$
0
0

កណ្តាល៖ នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ លោកផែង វណ្ណ: និងមិត្តភក្តិនិយមប្រើប្រាស់ បណ្ដាញ ទំនាក់ទំនងសង្គម Facebook បានអញ្ជើញធ្វើ ពិធីប្រគល់ផ្ទះ ជូនលោកតា ធូ ម៉ុក អាយុ ៩៤ ឆ្នាំ ពិការជើងស្ដាំ មានប្រពន្ធឈ្មោះហ៊ន ទិត្យ និងកូនឈ្មោះ ម៉ុក សុខនាង រស់នៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។

ផ្ទះថ្ម ដែលប្រគល់ជូនលោក ធូ ម៉ុក ត្រូវបានសាង់សង់អស់តម្លៃ 3300 ដុល្លាអាមេរិក  ដែលថវិកាទាំងអស់នេះ បានមកពីការរៃអង្គ្រាសប្រាក់គ្នា របស់លោក ផែន វណ្ណៈ និងមិត្តភក្តិក្នុង Facebook។

ក្រៅពីប្រគលផ្ទះខាងលើ លោកផែន វណ្ណៈ និងមិត្តភក្តិ ក្នុងFacebookបានយកនូវ អង្ករចំនួន ២៥ គ.ក្រ មី ២កេះ ត្រីខ២០កំប៉ុង ទឹកត្រី ៦ដប ទឹកសុទ្ទ ២កេស ទឹកដោះ គោឆៅ ៣ឡូត៍ កន្ទេល១ មុង១ ក្រម៉ា១ សារ៉ុង១ ភួយ១ ធុងទឹក១ ចាន១ឡូត៍ ស្លាបព្រា ១ឡូត៍ អាវស២ និងថវិកា២៨ ម៉ឺនរៀល  ប្រគល់ជូនលោកតា ធូម៉ុក ដែលកំពុងណ ជួបជីវភាពខ្វះខាត៕

លោក សុខុម ភគវន្តមុនី សូត្រមន្តកាន់បិណ្ឌ ទី១១នៅវត្តភ្នំបូរី និងវត្តគំនូរ ស្រុកអង្គរបូរី

$
0
0

តាកែវ៖ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤ លោក សុខុម ភគវន្តមុនី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកអង្គរបូរី ព្រមទាំង លោកជំទាវ លោកស្រី ជាអនុប្រធាន សមាជិក សមាជិកានៃក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអង្គរបូរី បានជួបសំណេះសំណាល និងចូលរួមកាន់បិណ្ឌទី១១ នៅវត្តភ្នំបូរ និងវត្តគំនូរ ក្នុងឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ។

ក្នុងឱកាសនោះ លោក សុខុម ភគវន្តមុនី បានថ្លែងអំពីប្រពៃណីខ្មែរយើង ដែលត្រូវបានប្រជាពលរដ្ឋថែរក្សាទុកតាំងពី បុរាណកាលមក ហើយពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើង ជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសល ជូនដល់បុព្វការីជន ដែលបានចែកឋាន ទៅកាន់បរលោក ។ ជាមួយនឹងការធ្វើបុណ្យ ប្រពៃណីនេះ ក៏ជាការបង្ហាញ អំពីការរីកចម្រើន របស់ប្រទេសជាតិលើវិស័យពុទ្ធចក្រ និងអាណាចក្រ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ ប្រកបដោយគតិបណ្ឌិត ។

លើសពីនេះទៅទៀត លោក សុខុម ភគវន្តមុនី ក៏បានពាំនាំ នូវការផ្ដាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់សម្ដេចប្រធានទាំងបី ដែលជាប្រមុខដឹកនាំកំពូល របស់ប្រទេសជាតិយើង ជាពិសេស លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តតាកែវ ដែលតែងតែគិតគូ ពីទុក្ខលំបាករបស់ ប្រជាពលរដ្ឋគ្រប់ពេលវេលា និងទីកន្លែង ។

លោក សុខុម ភគវន្តមុនី ក៏បាននាំយកទេយ្យទាន ប្រគេនព្រះអង្គ គង់នៅវត្តទាំងពីរ រួមមានបច្ច័យ ទឹកសុទ្ធ ទឹកក្រូច មី ព្រមទាំងសម្ភារៈ មួយចំនួនទៀត ។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមការងារ ព្រមទាំង លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកានៃក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកអង្គរបូរី បាននាំគ្នាដាំដើមឈើ តាមបណ្តោយផ្លូវទៅកាន់រមណីយដ្ឋានភ្នំដា និងវត្តភ្នំបូរី ៕

អភិបាល ខណ្ឌច្បារអំពៅ ជួបសំណេះសំណាល ជាមួយមន្រ្តី កងរាជអាវុធហត្ថខណ្ឌ និងមន្រ្តីនគរបាល ពន្លត់អគ្គិភ័យ

$
0
0

ភ្នំពេញ៖ អភិបាលខណ្ឌច្បារអំពៅ លោក អ៊ាង ស៊ីថាន នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤ នេះ បានជួបសំណេះ សំណាល ជាមួយមន្រ្តីកងរាជអាវុធហត្ថខណ្ឌ និងកម្លំាងនគរបាលពន្លត់អគ្គិភ័យ ដែលកំពុងប្រចាំការ នៅក្នុងខណ្ឌច្បារអំពៅ។

ក្នុងពិធីសំណេះសំណាលនេះផងដែរ លោក អ៊ាង ស៊ីថាន បានថ្លែងអំណរគុណ ដល់កម្លាំងកងរាជអាវុធហត្ថខណ្ឌ ដែល កន្លងមក បានជួយការពារ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសនោះ គឺបានរួមគ្នា ទ្រោលសភាពការសន្តិសុខ នៅមុនពេលបោះឆ្នោត ក្នុងពេលបោះឆ្នោត ក្រោយពេលបោះឆ្នោត និងរហូតដល់ពេលបច្ចុប្បន្ន នេះ។

លោក អ៊ាង ស៊ីថាន ក៏បានថ្លែង ទៅកាន់មន្រ្តីកងរាជអាវុធហត្ថខណ្ឌទំាងអស់ ត្រូវបន្តការសហការគ្នា ជាមួយអាជ្ញាធរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន រួមគ្នាពង្រឹងបន្ថែមទៀត ចំពោះការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខណ្ឌច្បារអំពៅ ក៏បានពាំនាំថវិកាមួយចំនួន ជូនដល់មន្រ្តីកងរាជអាវុធហត្ថ ខណ្ឌច្បារ អំពៅ និងមន្រ្តីនគរបាលពន្លត់អគ្គិភ័យ ប្រចាំការក្នុងខណ្ឌច្បារអំពៅ ក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌ ជាមួយគ្នានោះ លោក ក៏បានឧបត្ថម្ភដល់ការហូបចុកប្រចាំថ្ងៃ ក្នុងអង្គភាពពន្លត់អគ្គិភ័យ ប្រចាំការនៅខណ្ឌច្បារអំពៅ ក្នុងមួយខែ ៤០ម៉ឺន រៀល និងឧបត្ថម្ភ ដល់កងរាជអាវុធហត្ថខណ្ឌ ក្នុងមួយខែ១ លានរៀលផងដែរ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

អភិបាល​ ខេត្ដព្រះវិហារ ចែកអំណោយ ជូនជនរងគ្រោះ ដោយសារ​ ទឹកជំនន់ និងចុុះសួរសុខទុក្ខ កងទ័ព នៅតំបន់ជាំតែ

$
0
0

ព្រះវិហារ ៖ អភិបាលខេត្ដព្រះវិហារ លោក អ៊ុំ ម៉ារ៉ា នៅព្រឹកនិងរសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤នេះ បានដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ និងចែកអំណោយ ជាគ្រឿងឧបភោគ បរិភោគ ជូនប្រជាពលរដ្ឋ ជិត ១០០០គ្រួសារ មកពីឃុំចំនួន៤ របស់ស្រុកជាំក្សាន្ដ ដែលទទួលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ ស្ទឹងសែន កាលពីអំឡុងខែសីហា កន្លងទៅ ហើយបន្ដទៅដាក់បិណ្ឌ និងចុះសួរសុខទុក្ខកងទ័ព នៅតំបន់ជាំតែ ។

មន្រ្តីសាលាខេត្ដព្រះវិហារ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា អភិបាលខេត្ដព្រះវិហារ និងក្រុមការងារ បាននាំយកជំនួយ ឧបត្ថម្ភប្រជាពលរដ្ឋ ៩៥៨ គ្រួសារ មកពីឃុំចំនួន ៤ ស្រុកជាំក្សាន្ដ ដែលទទួលរងផល ប៉ះពាល់ ដោយសារទឹកជំនន់ស្ទឹងសែន នាពេលកន្លងទៅ ។

នៅចំពោះមុខប្រជាពលរដ្ឋទាំងនេះ អភិបាលខេត្ដព្រះវិហារ បានលើកឡើងពីការយកចិត្ដទុកដាក់ របស់រាជ រដ្ឋាភិបាល និងថ្នាក់ដឹកនាំពាក់ព័ន្ធ ចំពោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ មិនថាតែនៅខេត្ដ ព្រះវិហារនោះទេ គឺតាម បណ្ដាខេត្ដផ្សេងទៀត ។ ជាក់ស្ដែងនៅថ្ងៃនេះ លោកអភិបាលខេត្ដ និងក្រុមការងារ បាននាំអំណោយមកចែកជូន ដើម្បីកាត់បន្ថយការលំបាក របស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោក អ៊ុំ ម៉ារ៉ា បានណែនាំ និងប្រាប់ទៅអាជ្ញាធរមូលដ្ឋាន ក៏ដូចជាកម្លាំងសមត្ថកិច្ច បន្ដតាមដានដោយ យកចិត្ដ ទុកដាក់ ចំពោះការរស់នៅរបស់ប្រជាពលរដ្ឋរងគ្រោះទាំងនេះ ។ ក្រោយបញ្ចប់ការចុះសួរសុខទុក្ខ និងចែកអំណោយ នៅព្រឹក ថ្ងៃដដែលនេះ អភិបាលខេត្ដព្រះវិហារ និងមានការចូលរួម ពីលោកឧត្ដមសេនីយ៍ ស្រី ឌឹក បានអញ្ជើញទៅដាក់បិណ្ឌទី១២ នៅវត្ដមរតកតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ដ ផងដែរ ដើម្បី ឧទ្ទិសកុសលផលបុណ្យ ដល់យុទ្ធជន យុទ្ធនារី និងជនពលីជីវិត ដើម្បីជាតិមាតុភូមិ នាពេលអតីតកាល ក៏ដូចជាដល់ញាតិសន្ដាន ដែលបានលាចាកលោកទៅហើយនោះ។

ក្រោយបញ្ចប់ការដាក់បិណ្ឌ នៅវត្ដមរតកតេជោ នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤នេះ ប្រតិភូក៏បាន បន្ដនាំអំណោយ ទៅចែកជូនដល់កម្លាំងយោធា ប្រមាណ ១០០នាក់ នៅតំបន់ជាំតែ ដែលកំពុងឈរជើង ការពារទឹកដីនៅទីនោះ ដែល អំណោយទាំងនេះ បានមកពីការចូលរួមបរិច្ចាគ របស់ថ្នាក់ដឹកនាំ និងសប្បុរសជនមួយចំនួន ដូចជាលោក ជុច ភឿង, លោកស្រី ឌឹក, លោក សួស យ៉ារ៉ា ជាដើម ។ អំណេាយដែលបានជូនដល់កងទ័ព រួមមាន៖ មី២០កេស, ត្រីខ ៥កេស, ទឹកក្រូច ១០កេស, នំ២០០កញ្ចប់, នំអន្សម ៥០០ និងថវិកា ៤.០០០.០០០រៀល ។ ដេាយទែ្បកកងទ័ព ២៨៩នាក់ នគរបាល ៧៧នាក់ ទទួលបាម្នាក់ៗ ២០.០០០រៀល។ បានផ្តល់ជូន ស្នងការនគរបាលខេត្ត ថវិកា ៣.០០០.០០០រៀល, នំអន្សម ៣០០ និងបានផ្តល់កងរាជអាវុធហត្ថខេត្ត ថវិកា ២.០០០.០០០រៀល, នំអន្សម ២០០នំ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

គណ:អភិបាល និងក្រុមប្រឹក្សា ខណ្ឌមានជ័យ អញ្ជើញ សូត្រមន្ត បិណ្ឌវេនទី១២ នៅវត្តសាមគ្គីរង្សី

$
0
0

ភ្នំពេញ ៖ ក្នុងរដូវដាក់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌនេះ នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤ ដែលជាបិណ្ឌវេនទី១២ នៃរដូវភ្ជុំបិណ្ឌ លោក ពេជ្រ កែវមុនី អភិបាលនៃគណ:អភិបាល ខណ្ឌមានជ័យ និងលោកស្រី ព្រមទាំងក្រុមប្រឹក្សាខណ្ឌ និងមន្ត្រីរាជការសាលាខណ្ឌ រួមទាំងមន្ត្រីសង្កាត់ ជាច្រើនរូប សូត្រមន្ត បង្សុកូល និងប្រគេនទេយ្យទាន ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅក្នុងវត្តសាមគ្គីរង្សី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ក្នុងពិធីសូត្រមន្តបង្សុកូល ដាក់បិណ្ឌវេនទី១៣ នៅវត្តសាមគ្គីរង្សី ដែលមានលោកអភិបាលខណ្ឌ ពេជ្រ កែវមុនី ជាអ្នកដឹកនាំ ក្រុមសាច់ញាតិ និងមន្ត្រីខណ្ឌ សង្កាត់នេះ គឺក្នុងគោលបំណង ឧទ្ទិសកុសលផលបុណ្យ ដល់ញាតិការទាំង៧សន្ដាន ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ទៅតាមទំនៀមទម្លាប់ ជារៀងរាល់ឆ្នាំ ដែលប្រជាពលរដ្ឋខ្មែរទូទៅ តែងប្រារព្ធឡើង ស្របតាម ព្រះពុទ្ធសាសនា និងរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនា ដែលកំពុងតែរីកចំរើន ជារៀងរាល់ថ្ងៃនេះ។

ក្នុងឱកាសនៃពិធីដាក់បិណ្ឌនោះ លោកអភិបាលខណ្ឌ បានពាំនាំនូវ ទេយ្យទានប្រគេនព្រះសង្ឃ មានទឹកប្រាក់ ចំនួន ២លាន រៀល អង្ករ ៥បាវ មី១០កេស ទឹកសុទ្ធ ១០យួរ ទឹកត្រី១០យួរ និងសម្ភារជាច្រើនទៀត៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


និស្សិតឆ្នើម ៣រូប ឡើងការពារ និក្ខេបបទ ថ្នាក់បណ្ឌិត ជំនាន់ទី១ នៅCUS

$
0
0

ភ្នំពេញ៖ និស្សិតជើងចាស់ ៣រូប នៅរសៀលថ្ងៃទី២០ ខែកញ្ញានេះ បានឡើងការពារនិក្ខេបបទ ថ្នាក់បណ្ឌិត របស់ខ្លួន ដែលសិក្សា នៅសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា។

ពិធីនេះ បានធ្វើឡើង នៅសាកលវិទ្យាល័យឯកទេស នៃកម្ពុជា(CUS) សាខាស្ទឹងមានជ័យ ដោយមានការចូលរួម ពី សាស្រ្តចារ្យជាន់ខ្ពស់ មន្រ្តីជំនាញ រួមទាំងសិស្សានុសិស្ស ជាច្រើនទៀត ។

លោក ឯក ចន្ធូ ប្រធានការិយាល័យ សេវាកម្មនិស្សិត សាកលវិទ្យាល័យឯកទេស នៃកម្ពុជា បានលើកឡើងថា និស្សិត ទាំង៣នាក់នេះ រួមមានទី១ ឈ្មោះ ជា ប៊ុនធៀង សិក្សាជំនាញគ្រប់គ្រង ទី២.ឈ្មោះ ជួន រក្សា សិក្សាជំនាញ គ្រប់គ្រង និងទី៣ ឈ្មោះ គិន លី ដែលសិក្សាថ្នាក់បណ្ឌិត លើជំនាញនីតិសាស្រ្ត ។

នេះជាការការពារនិក្ខេបបទ ថ្នាក់បណ្ឌិត ជំនាន់ទីដំបូងគេហើយ ចាប់តាំងពី CUS បើកដំណើរការនៅកម្ពុជា លើផ្នែកបណ្តុះ បណ្តាល ធនធានមនុស្សថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សាមក ។

បើតាមការប្រកាស របស់សាកលវិទ្យាល័យនេះ រហូតមកដល់ពេលបច្ចុប្បន្ន CUS មាននិស្សិតចំនួន១៥នាក់ហើយ បាន បញ្ចប់ការសិក្សាថ្នាក់បណ្ឌិត និងមួយចំនួនទៀត កំពុងត្រៀមខ្លួន ការពារបញ្ចប់ការសិក្សា របស់ខ្លួន នាពេលខាងមុខនេះ នៅលើជំនាញ នីតិសាស្រ្ត រដ្ឋបាលសាធារណៈ វិទ្យាសាស្រ្តនយោបាយ វិទ្យាសាស្រ្តអប់រំ គ្រប់គ្រងពាណិជ្ជកម្ម អភិវឌ្ឍន៍ ជនបទ និងសេដ្ឋកិច្ច ជាដើម ។

សាកលវិទ្យាល័យឯកទេស នៃកម្ពុជា បានបង្កើតឡើងតាំងពីឆ្នាំ២០០០ លើកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត ដែលមាននិស្សិតសរុបជាង ៣ម៉ឺននាក់ ក្នុងនោះ ជាង២ម៉ឺននាក់ បានបញ្ចប់ការសិក្សារួចហើយ ខណៈ ដែលនិស្សិត ១ម៉ឺននាក់ កំពុងបន្តការសិក្សា ។ រយៈពេលជាង១០ឆ្នាំមកនេះ CUS បានពង្រីក សាខាចំនួន៩កន្លែង នៅក្នុង ប្រទេសកម្ពុជា ក្នុងនោះ៣កន្លែងនៅភ្នំពេញ និង ៦កន្លែងទៀត នៅតាមបណ្តាខេត្ត។

ដោយសមាហរណកម្មអាស៊ាន ជិតនឹងចូលមកដល់ ក្នុងឆ្នាំ២០១៥ផងនោះ សាកលវិទ្យាល័យនេះ ក៏បានប្តេជ្ញា ពង្រឹង គុណភាពនិស្សិត របស់ខ្លួន ឱ្យកាន់តែខ្លាំងក្លា ថែមទៀត ដើម្បីប្រកួតប្រជែង ផ្នែកធនធានមនុស្ស ជាមួយបណ្តាប្រទេស អាស៊ាននានា តាមកំណែទម្រង់ថ្មី របស់ក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា សាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា នឹងរៀបចំពិធីចែកសញ្ញាបត្រ ដល់និស្សិត របស់ខ្លួន នៅមជ្ឈមណ្ឌល កោះពេជ្រ នាថ្ងៃទី៩ ខែតុលា ខាងមុខនេះ ។ ពិធីនេះ នឹងនិស្សិតចូលរួម ប្រមាណ ៦០០០នាក់ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

កិច្ចប្រជុំ អាយប៉ា លើកទី៣៥ នៅឡាវ បញ្ចប់ដោយភាព ត្រចះត្រចង់

$
0
0

ភ្នំពេញ៖ គណៈប្រតិភូជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយសម្តេច ហេង សំរិន ទៅចូលរួមក្នុងកិច្ចប្រជុំ អាយប៉ា លើកទី៣៥ នៅប្រទេសឡាវ គឺបានបញ្ចប់ ដោយភាពត្រចះត្រចង់ ខណៈបញ្ហាសមុទ្រចិនខាងត្បូង ត្រូវបានលើក ឡើង ហើយកម្ពុជាគឺនៅតែរក្សាជំហរ គឺធ្វើតាមសេចក្តីសម្រេច របស់សហគមន៍អាស៊ាន។

នេះបើតាមការលើកឡើងរបស់លោក ឈាង វុន ជាប្រធាន គណៈកម្មការទី៥ (គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិ ការអន្តរជាតិ ឃោសនាការ និងព័ត៌មាន) នៅក្នុងសន្និសីទ សារព័ត៌មាន នៅឯអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ បន្ទាប់ពី ធ្វើមាតុភូមិនិវត្តមកដល់កម្ពុជា នៅរសៀលថ្ងៃសៅរ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៤។

លោក ឈាង វុន បានបន្តថា នៅក្នុងកិច្ចប្រជុំសន្និបាតអាយប៉ា លើកទី៣៥នេះ កិច្ចប្រជុំបានបញ្ចប់ទៅដោយភាពត្រចះត្រចង់ ហើយក៏បានលើកឡើង អំពីបញ្ហាសមុទ្រចិនខាងត្បូងផងដែរ ដោយក្នុងនោះភាគីហ្វីលីពីន បានអះអាងថា បញ្ហាជម្លោះ ជាមួយប្រទេសចិន ហ្វីលីពីន នឹងប្តឹងទៅអន្តរជាតិ ស្របពេលដែលវៀតណាម ក៏បានលើកយកបញ្ហានេះ មកពិភាក្សាគ្នាផង ដែរ ប៉ុន្តែស្ថានការណ៍នៅក្នុងកិច្ចប្រជុំ គឺមិនមានភាពធ្ងន់ធ្ងរនោះឡើយ ខណៈដែលកម្ពុជា ជាសមាជិកអាស៊ានមួយដែរនោះ នៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់របស់ខ្លួន គឺនឹងធ្វើទៅតាម សេចក្តីសម្រេចរបស់សហគមន៍អាស៊ាន និងការអនុវត្តតាម ច្បាប់អន្តរជាតិ។

ដោយឡែកពាក់ព័ន្ធ នឹងប្រទេសរុស្ស៊ី ក្នុងនាមជាប្រទេសអង្កេតការណ៍ ក៏បានកោតសរសើរដល់អាស៊ាន ពាក់ព័ន្ធនឹងបញ្ហា នៅអ៊ុយក្រែនដោយថា ការសម្រេចរបស់អាស៊ាន គឺមានភាពថ្លឹងថ្លែងច្បាស់លាស់ ហើយថារុស្ស៊ី នឹងប្រឹងប្រែងចូលឲ្យជ្រៅ ទៅក្នុងអាស៊ាន តាមរយៈ វិនិយោគ និងកិច្ចសហប្រតិបត្តិការផ្សេងៗ។

ការលើកឡើងអំពីចេតនា ចង់ចូលរួមសហការស៊ីជម្រៅជាមួយអាស៊ាននេះ ត្រូវបានលោក ឈាង វុន អះអាងថា នេះជា មោទនភាពសម្រាប់អាស៊ាន ពិសេសកម្ពុជា ដែលកំពុងត្រូវការ វិនិយោគពីប្រទេសធំដូចជារុស្ស៊ីនេះ។

សូមបញ្ជាក់ថា កិច្ចប្រជុំសន្និបាតអាយប៉ា លើកទី៣៥នេះ បានធ្វើឡើងរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែកញ្ញា ឆ្នាំ២០១៤ នៅប្រទេសឡាវ ដែលមានប្រទេស ជាសមាជិកអាស៊ានទំាង ១០ និងបណ្តាប្រទេសជាអ្នកអង្កេតការណ៍ ក្នុង នោះរួមមាន ប្រទេស រុស្ស៊ី ចិន ជប៉ុន និងប្រទេសជាច្រើនទៀត៕

Photo by DAP-News

Photo by DAP-News

បរាភវសូត្រ៖ ប្រទីបចៀសផុត ពីក្តីវិនាស ទាំង១២យ៉ាង សម្រាប់ជីវិត (មានវីដេអូស្មូត្រ បរាភវសូត្រ)

$
0
0

ភ្នំពេញ៖ នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច រយៈពេល ១៥ថៃ្ង តាមទី អារាមប្រជាពុទ្ធបរិស័ទខ្មែរតែងបានឮសូស័ព្ទព្រះធម៌ ដែលសុទ្ធសឹងមានអត្ថន័យជ្រាលជ្រៅក្នុងការដាស់អារម្មណ៍ ស្មារតីរបស់ប្រជាពុទ្ធបរិស័ទឲ្យដើរទៅរកនូវផ្លូវល្អសម្រាប់ជីវិតនៅក្នុងសង្គម។ នៅម៉ោងទៀបភ្លឹក្នុងរយៈពែល១៥ ថ្ងៃនេះ ក្រោយពីបញ្ចប់ការសូត្រព្រះធម៌ថ្វាយបង្គំដល់ព្រះសម្មាសម្ពុទ្ធទៅ ព្រះសង្ឃ យាយជី តាជី ឧបាសក ឧបា សិកា អ្នកកាន់វេណនីមួយៗ មុននឹងឈានទៅការចាប់ផ្តើមបោះបាយបិណ្ឌនោះ តែងបានសូត្រនូវបទបរាភវសូត្រ មិនរំលងថ្ងៃណាឡើយ។

បើតាមចាស់ទុំពុទ្ធសាសនិក ព្រះគ្រូអាចារ្យ និង ព្រះសង្ឃ បានពន្យល់ថា បរាភវសូត្រ គឺជាព្រះធម៌ដ៏ថ្លៃថ្លា របស់ ព្រះសម្មាសម្ពុទ្ធព្រំរមគ្រូដ៏ឧត្តុង្គឧត្តម ក្នុងការអប់រំ ទូន្មាន ដាស់ស្មារតីដល់ប្រជាពុទ្ធបរិស័ទឲ្យចៀសផុតនូវសេចក្តី វិនាសទាំង១២យ៉ាង នៅក្នុងជីវិត។

ទោះបីជាបរាភវសូត្រ មានខ្លឹមសារ និងជាប្រទីបជះពន្លឺ ដ៏ភ្លឺចិញ្ចែងចិញ្ចាញសម្រាប់បង្ហាញផ្លូវជីវិតរបស់ប្រជាពុទ្ធ ចៀសផុតពីក្តីវិនាសយ៉ាងណាក្តី តែបច្ចុប្បន្នប្រជាពុទ្ធបរិស័ទតិចតួចបំផុត បានក្រេបយកនូវអត្ថន័យ អត្ថរស និង ខ្លឹមសារដ៏មានតម្លៃផូរផង់ នៃព្រះធម៌នេះ។

ក្នុងរាត្រីម៉ោង ១រំលងអាធ្រាត្រ នៃរដូវភ្ជុំបិណ្ឌក្នុងថ្ងៃ១៣ រោច ខែភទ្របទ ព.ស ២៥៥៨ ត្រូវនឹងថ្ងៃអាទិត្យ ទី២១ ខែកញ្ញា ឆ្នាំ២០១៤នេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សូមដកស្រង់យកនូវអត្ថបទ ព្រមទាំងវីដេអូ នៃការសូត្រ បរាភវសូត្រ មកចុះផ្សាយលើគេហទំព័រដើមអម្ពិល ដើម្បីបញ្ច្រៀបការយល់ដឹងកាន់ តែទូលំទូលាយថែមទៀតចែក ជូនដល់ ប្រជាពុទ្ធបរិស័ទខ្មែរ។

សូមឲ្យបុណ្យកុសលកើតចេញពីកិច្ចខិតខំដកស្រង់កែសម្រួលយកនូវអត្ថបទដ៏មានសារៈសម្រាប់ពុទ្ធសាសនិកជនខ្មែរ មកចុះផ្សាយនេះ ជួយឲ្យពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ និង ទីកន្លែងទាំងអស់បានជួបសេចក្តីសុខ សប្បាយ និងជួយកើតមានចិត្តជ្រះថ្លា ចេះស្រឡាញ់ សណ្តុះប្រណៃឲ្យគ្នាទៅវិញទៅមក អ្នកធំប្រណៃអ្នកតូច អ្នកមានអា ណិតអ្នកក្រ អ្នកក្រចេះស្រឡាញ់ តបគុណចំពោះអ្នកធ្វើគុណ។ សូមឲ្យអ្នកលង់លក់ក្នុងសេចក្តីលោភលន់ ជិះ ជាន់កេងប្រវ័ញ្ចកម្លាំងញើសឈាមអ្នកដទៃ ដើម្បីក្តីសុខខ្លួនឯង បានភ្ញាក់ដកខ្លួនចេញឆ្ងាយ និងសូមឲ្យជាតិកម្ពុជា ទាំងមូលបានជួបតែសុខសន្តិភាព រស់ក្នុងភាពសុខដុមតរៀងទៅ។

យោងតាមទំព័រវិគីមេឌា បានឲ្យដឹងថា នៅក្នុងព្រះត្រៃបិដក សុត្តន្តបិដក ខុទ្ទកនិកាយ សត្តនិបាត តតិយភាគ (សៀវភៅលេខ ៥៤ ទំព័រទី ៣៦) (បរាភវសូត្រ) មានតំណាលថា បន្ទាប់ពីបានស្តាប់នូវការបកស្រាយរបស់ព្រះ សម្មាសម្ពុទ្ធអំពីហេតុ ដែលនាំមកនូវក្តីចម្រើន ឬ មង្គល (មង្គលសូត្រ ៣៨ ប្រការ) រួចហើយ។ មនុស្ស និងទេវតា ទាំងឡាយ ដែលធ្លាប់តែមានការខ្វែងគំនិតគ្នានោះ ក៏បានស្រុះស្រួលស្រស់ស្រាយនឹងគ្នាឡើង ដោយពុំមានក្តី មន្ទិលឡើយ។ មិនយូរប៉ុន្មាន ពួកគេមានគំនិតមួយកើតឡើងថា ធម្មតាក្នុងលោកនេះរមែងមានសភាវៈជាគូនឹងគ្នា គឺថា៖ មានគូនឹង ក្រ, សុខគូនឹងទុក្ខ ជាដើម, ហេតុនេះ ហេតុនៃក្តីចម្រើនត្រូវតែជាគូនឹងហេតុនៃក្តីវិនាស។ ព្រះ សមណគោតមបានដឹងនូវហេតុនៃក្តីចម្រើន ដូចដែលព្រះអង្គបានសម្ដែងប្រាប់យើងរួចហើយ ហើយជាធម៌ដ៏ពី រោះដែលពួកយើងពុំធ្លាប់បានឮ ហេតុនេះព្រះអង្គពិតជាដឹងអំពីហេតុនៃក្តីវិនាស ។ ហេតុនេះទើបពួកគេបានមូលគំនិតគ្នាទៅទូលសួរព្រះពុទ្ធថា៖ «បពិត ព្រះសមណគោតមបរមសាស្តាដ៏ចម្រើន សូមព្រះអង្គមេត្តាប្រាប់ពួកយើង ខ្ញុំឲ្យបានដឹងនូវហេតុ ដែលនាំឲ្យមនុស្ស សត្វក្នុងលោកសន្និវាសនេះ នឹងជួបនូវក្តីវិនាសសាបសូន្យ ចាកគុណ ដោយប្រការយ៉ាងណា?» ។

ខាងក្រោមជាព្រះពុទ្ធោវាទ របស់ព្រះសម្មាសម្ពុទ្ធបង្ហាញពីបុព្វហេតុ ១២យ៉ាង ដែលជាប្រភពនាំឲ្យមនុស្សជួបនូវ ក្តីវិនាស៖

១. បុគ្គលអ្នកទ្រុស្តធម៌ ស្អប់ធម៌ធម៌ សំដៅដល់ការបង្រៀន ឬ គោលការណ៍ទាំងឡាយណាដែលត្រឹមត្រូវទៅតាមសភាវៈពិត ពុំមែនជាការក្លែងបន្លំ, ល្បួងលួងលោម, បញ្ឆោតបញ្ចុះបញ្ចូល។ ធម៌ក៏បានដល់ការបង្រៀនទាំង ឡាយ របស់ព្រះសម្មាសម្ពុទ្ធផងដែរ ព្រោះព្រះពុទ្ធបង្រៀនតែអ្វីដែលពិត (ចូរប្រយ័ត្នច្រឡំគ្នារវាងការបង្រៀន របស់ព្រះពុទ្ធ និង ទស្សនៈមួយចំនួន ដែលពុទ្ធសាសនិកបានតាក់តែងឡើងដូចជាធម៌ ដែលយើងធ្លាប់ឮព្រះសង្ឃ និង ពុទ្ធបរិស័ទសូត្រនៅពេលបុណ្យទានជាដើម។ ធម៌របស់ព្រះពុទ្ធ មិនមែនមានន័យថា ធម៌សម្រាប់សូត្រឡើយ ។ ប៉ុន្តែ ក៏មានធម៌ ដែលជាការបង្រៀនរបស់ព្រះពុទ្ធ ត្រូវបានគេសូត្រដែរ, ដូចជាធម៌ពហុទេវា គឺមង្គលសូត្រ និង ធម្មចក្ក ប្បវត្តនសូត្រ ជាដើម) ។ ន័យម្យ៉ាងទៀតថា ធម៌ = សភាវៈពិត។ ហេតុនេះបុគ្គលអ្នកទ្រុស្តធម៌ ស្អប់ធម៌ គឺបុគ្គលទ្រុស្ត និងស្អប់នូវមុខវិជ្ជាពិត មុខវិជ្ជាមិនកុហក ហើយចូលចិត្តតែការបង្រៀន ឬទ្រឹស្តីទាំងឡាយណា ដែល ជាការកុហក, លួងលោម, បញ្ឆោត បំភ័ន្តបន្លំ។

ប្រការនេះ នឹងនាំមកនូវក្តីវិនាសជាច្រើន ក្នុងនោះ វិនាសដំបូងបំផុត ដែលខ្លួនគេមិនដឹង គឺវិនាសបញ្ញា គឺគេមិន ដឹងការពិត ដោយហេតុតែគេស្អប់ការពិត មិនព្យាយាមស្វះស្វែង ខ្នះខ្នែងឈ្វេងយល់ សង្កេតពិនិត្យ គិតពិចារណា សិក្សា ឲ្យបានដឹងការពិត ដោយហេតុតែគេមិនចូលចិត្តអ្វីដែលពិត ចូលចិត្តនិងលុះតែក្នុងការបំភ័ន្តគំនិតប្រាជ្ញា។ ហេតុនេះ ចាប់ពីពេលនោះទៅ គេបានចេះ និងបានដឹង និងសិក្សាតែក្នុងរឿងមិនត្រឹម មិនត្រូវ ហើយការប្រព្រឹត្តិ របស់គេ ទាំងពាក្យសម្ដី ទាំងទង្វើ ក៏សុទ្ធតែប្រព្រឹត្តក្នុងនិយាមខុសពីការពិតទាំងអស់ ហើយលទ្ធផលក៏ស្របតាម អ្វី ដែលគេធ្វើនោះឯង។ ដូច្នេះ ការទ្រុស្តធម៌ និង ស្អប់ធម៌ ជាប្រមុខ នៃក្តីវិនាសទី១។

២. សេពគប់នឹងជនជាអសប្បុរស៖ ជនជាអសប្បុរស មានន័យស្មើនឹងបុគ្គលពាលដែរ ហើយមានគ្រឿង សម្គាល់គឺ៖

ក. បុគ្គលល្ងង់ខ្លៅ គ្មានគំនិតប្រាជ្ញា ហើយមិនគិតកសាងសមត្ថភាព និង គំនិតប្រាជ្ញា ជាបុគ្គលរីករាយក្នុងភាព ល្ងង់ខ្លៅ មិនស្តាប់ដំបូន្មានលោកអ្នកប្រាជ្ញ ឬចាស់ព្រឹទ្ធាចារ្យ ចាត់ទុកជាបុគ្គលពាលជំពូកមួយ ដោយហេតុធ្វើខ្លួនឲ្យជាបុគ្គលមិនមានប្រយោជន៍ ឬធ្វើខ្លួនឲ្យបាត់បង់ឱកាសក្នុងការសាងគុណតម្លៃ ក្នុងពេលដែលខ្លួន មានឱកាស កើតជាមនុស្ស។

ខ. បុគ្គលស្វែងរកក្តីសុខ ឬ ប្រយោជន៍ខ្លួនឯង ដោយការធ្វើឲ្យខូចប្រយោជន៍អ្នកដទៃ ខូចក្តីសុខអ្នកដទៃ

គ . បុគ្គលធ្វើឲ្យខូចប្រយោជន៍អ្នកដទៃផង ខ្លួនឯងផង

នៅក្នុងមង្គលសូត្រ ព្រះពុទ្ធបង្រៀនថា ការសេពគប់ត្រូវតែធ្វើឡើងដោយបញ្ញាត្បិតថា បើសេពគប់ជាមួយមនុស្ស ប្រភេទណា យើងនឹងក្លាយជាមនុស្សប្រភេទនោះដែរ ទោះតិច ឬច្រើនមិនលែងឡើយ។ បុគ្គលពាលទាំង៣ ជំពូក ខាងលើ ជាប្រភេទមនុស្សគួរឲ្យខ្លាចជាងអ្វីៗទាំងអស់ ហើយមិនគប្បីសេពគប់ជាដាច់ខាត ព្រោះការសេពគប់ជា មួយបុគ្គលប្រភេទនេះ ផ្សេងពីធ្វើអោយយើងវិនាសប្រយោជន៍អសោច កេរ្តិ៍ឈ្មោះ អស់ទ្រព្យសម្បត្តិ ខាតពេល វេលា គំនិតប្រាជ្ញាទៅ ថែមទាំងនាំឲ្យយើងក្លាយជាបុគ្គលពាលជាមួយគេផងទៀត។ ព្រះពុទ្ធបានបង្រៀនថា ប្រ សិនបើក្នុងលោកនេះមានតែមនុស្សពីរនាក់ គឺម្នាក់ជារូបយើង ហើយម្នាក់ទៀតជាបុគ្គលពាលក្តី ក៏មិនគប្បីទៅ សេពគប់បុគ្គលនោះឡើយ ហើយគប្បីនៅតែម្នាក់ឯងដោយរឹងមាំចុះ។

ចំណែកជនជាសប្បុរសបានដល់បុគ្គលទាំងឡាយណាដែលជាអ្នកមានចំណេះវិជ្ជាខ្ពង់ខ្ពស់ មានគុណធម៌ មាន គំនិតប្រាជ្ញា មិនបៀតបៀនឲ្យខូចប្រយោជន៍ កេរ្តិ៍ឈ្មោះខ្លួនឯងផង មិនបៀតបៀនក្តីសុខអ្នកដទៃផង ធ្វើតែអំពើជា ប្រយោជន៍ដល់ខ្លួនឯងផង ធ្វើតែកិច្ចការជាប្រយោជន៍រួមផង ។ បុគ្គលណាសេពគប់នឹងលោកអ្នកជាសប្បុរសទាំង នេះ រមែងមិនសាបសូន្យ មិនមានទោស ហើយលោកតែងដឹកនាំឲ្យយើងដើរទៅរកក្តីចម្រើនជានិរន្តរ៍ទៀតផង ។ បុគ្គលដែលមិនបានសេពគប់នឹងលោកជាអ្នកសប្បុរសបែបនេះ បុគ្គលនោះពេញជាខាតបង់យ៉ាងធំធេងក្នុងជីវិត ព្រោះមិនបានចាប់យកឱកាស ទាំងប្រយោជន៍ ទ្រព្យសម្បត្តិ ទាំងគំនិតប្រាជ្ញា និងភ័ព្វសំណាងផ្សេងៗ ។

ហេតុនេះបុគ្គលអ្នកចូលចិត្តសេពគប់នឹងជនជាអសប្បុរស មានកិរិយាមិនសេពគប់នឹងជនជាសប្បុរស ជាប្រមុខ នៃក្តី វិនាសទី២ ។

៣. កិរិយាដេក, និយាយ, ខ្ជិល, ខឹងច្រើន៖

ដេក៖ ដេកច្រើនពេក ខាតពេលក្នុងការប្រកបការងារ សិក្សារៀនសូត្របណ្តាល ឲ្យស្ពឹកដៃជើង ស្ទក់ខួរក្បាល អ័ព្ទ គំនិត ស្វិតក្រៀមប្រាជ្ញា ប្រាថ្នានឹងគិតអ្វីក៏ពុំធ្លុះធ្លាយ ទោរទន់ទៅរកតែក្តីងោក ងុយ លុះពេលក្រោកពីដំណេក កាលណា ក៏ប្រាថ្នានឹកឃើញតែបរិភោគ រួចក៏ងោកងុយទៀត។

ប្រសិនបើធម្មជាតិអនុគ្រោះឲ្យមនុស្សនិយាយច្រើនជាងស្តាប់ និងច្រើនជាងមើលនោះ ធម្មជាតិមុខជាបានបង្កើត ឲ្យមនុស្សមានមាត់ពីរ ឯត្រចៀកតែមួយ និង ភ្នែកតែមួយដែរហើយ ។

និយាយ៖ និយាយច្រើនពេករមែងមានការភ្លាំងភ្លាត់ ប្រាសចាកសិល្បៈ នាំឲ្យការនិយាយក្លាយជារោយរាយឥត ខ្លឹមសារ។ និយាយរឹតតែច្រើន ទំលាយអាថ៌កំបាំងកាន់តែច្រើន បង្ហាញឲ្យគេឃើញចំណុចខ្សោយកាន់តែច្រើន។ អ្នកស្តាប់កាន់តែធុញថប់ អ្នកដទៃមិនបាននិយាយ ធ្វើឲ្យខ្លួនឯងបាត់បង់ឱកាសស្តាប់គំនិតរបស់ដៃគូ ធ្វើឲ្យបាត់ បង់ព័ត៌មានពីដៃគូ ខានសិក្សាពីអ្នកដទៃ ខាតប្រាជ្ញា។

ខ្ចិល៖ មិនថាបុគ្គលណាជឿព្រះ ឬ មិនជឿព្រះឡើយ ប៉ុន្តែគ្រប់គ្នាបានទទួលអ្វីមួយសុទ្ធតែបានមក ដោយការប្រ កបការងារ មិនដែលបានមកដោយព្រះ ឬអាទិទេពយកមកឲ្យឡើយ ហើយបើគេធ្វើការដោយត្រឹមត្រូវនោះ ទោះ ជាគេបួងសួងព្រះក្តី មិនបួងសួងព្រះក្តី ក៏សុទ្ធតែបានផលដូចគ្នា។ ព្រះពុទ្ធបានសម្ដែងថា តថាគត មិនដែល បង្រៀនថា ឲ្យអ្នករង់ចាំព្រេងសំណាងឡើយ ប៉ុន្តែតថាគត តែងតែបង្រៀនអ្នកឲ្យធ្វើការ ដើម្បីទទួលបានផល សំណាង១។ ព្រះពុទ្ធសាសនាជឿថា មនុស្សមានព្រេងសំណាងពីអតីតជាតិ ប៉ុន្តែបានអះអាងថា ព្រេងសំណាង គឺអ្វី ដែលគេធ្វើ ហើយពីពេលខាងដើមនោះ ប្រៀបដូចជាកំណប់ដែលគេកប់នៅក្នុងដី ដែលគេត្រូវតែធ្វើការ គឺ តោងតែជីកកកាយ យកចេញពីក្នុងដី ប្រកបដោយក្តីព្យាយាមយ៉ាងមាំ ប្រាសចាកក្តីរាយមាយ ទើបអាចរកកំណប់ នោះឃើញ បើពុំ នោះទេ កំណប់នោះនឹងនៅក្នុងដីជារៀងរហូត។ ហេតុនេះ បុគ្គលណាមិនធ្វើការ ឬ ធ្វើមិនមានក្តី ព្យាយាមឲ្យបានពេញលេញទេ បើទោះបីខ្លួនគេជាមនុស្សមានភ័ព្វក្តីក៏គេក្លាយទៅជាមនុស្សឥតភ័ព្វទៅវិញ។ ផ្ទុយ ទៅវិញ បុគ្គល ណាពុំមានព្រេងសំណាងក្តី បើគេខិតខំធ្វើការ មិនខ្ជិលច្រអូស យកចិត្តទុកដាក់ពិនិត្យ ពិចារណា រកវិធីរហូតឃើញ ឧបាយដ៏ត្រូវនោះ គេក៏អាចរកទ្រព្យបានដែរ ដូចពុទ្ធភាសិតថា បុគ្គលឆ្លងអន្លង់ទុក្ខ (និងឧបសគ្គ គ្រប់ប្រការ ដោយ រួមទាំងភាពល្ងង់ខ្លៅ ភាពក្រខ្សត់៘ ) បានដោយក្តីព្យាយាម។ កាលណាមានភាពខ្ជិលច្រ អូស ហើយប្រយោជន៍ទាំងឡាយ មានការស្វែងរកទ្រព្យសម្បត្តិក្តី កិត្តិយសក្តី ស្វែងរកចំណេះវិជ្ជាក្តី ទោះជាជន នោះអធិដ្ឋាន ចំពោះព្រះ ឬអាទិទេពណា ក៏គេមិនបានសម្រេចអ្វីឡើយ ។ បើពោលដល់ការស្វែងរកធម៌ជាន់ខ្ពស់ ដើម្បីសម្រេចមគ្គ ផលនិព្វានទៀតនោះ រឹតតែមិនបានសម្រេចសោះតែម្តង ត្បិតធម៌ទាំងនោះត្រូវការនូវក្តី ព្យា យាមយ៉ាងខ្លាំង ទាំងការហាត់ពត់ផ្លូវកាយ និងផ្លូវចិត្តឲ្យដល់ថ្នាក់ឯក ។

ខឹង៖ ខឹងសម្ដែងឲ្យគេឃើញបាន គឺបញ្ចេញអាកប្បកិរិយាឲ្យអ្នកដទៃដឹង ឬ មើលយល់បានថាយើងខឹង ឬ ត្រូវ បានកំហឹងគ្របដណ្តប់ហើយ ។ បុថុជ្ជន គឺជនដែលនៅក្រាស់ដោយកិលេស រមែងមានការញាប់ញ័រ គឺសប្បាយ រីករាយ រំភើប ពោលគឺសោមនស្ស និង ទោមនស្សចំពោះលោកធម៌ ៨ យ៉ាងគឺមាន៖ លាភសក្ការៈ១, ការបាត់បង់ យសស័ក្តិ១, ការបាននូវការសរសើរ១, ការបានសុខសប្បាយ១, ការបាត់បង់លាភ សក្ការៈ១, ការបាត់បង់យស ស័ក្តិ១, ការបាននូវការនិន្ទារិះគន់១, ការបាននូវទុក្ខទោស១។ មួយសោតក្នុងជីវិតប្រចាំថៃ្ង មនុស្សគ្រប់រូបតែងប៉ះ ទង្គិចនឹងរឿងមិនជាទីពេញចិត្តក៏ច្រើន ដូចជារងនូវការតិះដៀល ឬ និយាយបង្កាច់បង្ខូច ឬ ត្រូវគេបៀតបៀនជា ដើម។ ជាទូទៅបុគ្គលដែលមានការអប់រំចិត្តតិចតួច ឬ ជាអ្នកមិនមានការគ្រប់គ្រងអារម្មណ៍ ឲ្យបានល្អនោះ រមែង ប្រតិកម្មតាមសភាវគតិនៃកំហឹង (កំហឹងទល់កំហល់) ។ ប្រការនេះ ធ្វើឲ្យអ្នកដទៃ ជាពិសេសគូសត្រូវងាយនឹង មើលចំណុចខ្សោយរបស់យើង ហើយងាយនឹងរុញច្រាន ឬអូសទាញយើងឲ្យធ្លាក់ទៅក្នុងរណ្តៅអន្តរាយផ្សេងៗ។ ចំពោះអ្នកដទៃ នឹងមើលមកយើងថា ជាប្រភេទមនុស្សពុំមានក្តីអត់ធ្មត់ ជាមនុស្សចិត្តស្រាល ។ ជនជាសប្បុរស និង បណ្ឌិតទាំងឡាយ លោករមែងមិនសេពគប់នឹងបុគ្គលគ្មានខន្តីខ្ជាប់ខ្ជួនឡើយ ដែលការណ៍នេះធ្វើឲ្យយើងក្រៅ ពីងាយត្រូវសត្រូវធ្វើបាបទៅ នៅបាត់បង់ឱកាសនៃការអនុគ្រោះពីលោកអ្នកសប្បុរស និង បណ្ឌិតទាំងឡាយ បាត់ បង់ឱកាសទទួលបានប្រយោជន៍ពីពួកលោកទាំងនោះ បែរជាបានតែឱកាសវាយប្រហារយ៉ាងផុយស្រួយពីអមិត្ត ទៅវិញ ។ បុគ្គលប្រភេទនេះ ជាដំបូងគឺវិនាសក្តីអត់ធ្មត់ បន្ទាប់មកបាត់បង់គ្រឿងលំអ គឺភាពថ្លៃថ្នូរ ធ្វើឲ្យអ្នកដទៃ ក្រែងរអា និង ងាយត្រូវគេបញ្ឆេះ ។ ទោះខឹងប៉ុនណា ធ្ងន់ធ្ងរប៉ុនណាក្តី ជនជាបណ្ឌិត តែងតែប្រព្រឹត្តខ្លួនប្រតិកម្ម ចំពោះបញ្ហាទាំងឡាយក្នុងសភាព ស្ងប់សា្ងត់ ទន់ភ្លន់ ប៉ុន្តែមានសភាពស្វាហាប់ ម៉ឺងម៉ាត់ រឹងមាំ និងមានទម្ងន់ដូច ថ្មភ្នំ ដែលមិនកក្រើកដោយកម្លាំងព្យុះ ហើយក៏មិនញាប់ញ័រដោយអគ្គិភ័យ ។

ហេតុនេះ អ្នកដេកច្រើន១, អ្នកនិយាយច្រើន១, អ្នកខ្ជិលច្រអូស១, អ្នកណាពេលខឹងសម្ដែងឲ្យគេឃើញបាន១ ជាប្រមុខនៃក្តីវិនាសទី ៣ ។

៤. មិនចិញ្ចឹមមាតាបិតា៖ សត្វសេកស៊ីផ្លែជ្រៃ ហើយហោះហើរទៅបាត់ដោយមិនបានអរគុណ ដឹងគុណ ឬ មិន ទាំងងាកក្រោយមើលដើមជ្រៃផង ក៏មិនទទួលបានការតិះដៀលអ្វីដែរ ព្រោះសត្វគ្មានវិចារណញ្ញាណ មិនចេះគិត គុណទោសអ្វីឡើយ។ ប៉ុន្តែ សម្រាប់មនុស្សដែលមានទ្រព្យសម្បត្តិហើយ សូម្បីតែឪពុក ម្តាយរបស់ខ្លួនជាអ្នកមាន គុណ ក៏គេមិនទាំងអើពើ ហើយក៏អាចមើលរំលងទៅកើតនោះ តើសង្ឃឹមថានឹងមានគុណធម៌ ឬ សេចក្តីល្អ កើត ចេញពី បុគ្គលប្រភេទនេះយ៉ាងម្ត៉េចនឹងបានទៅ ។

តាមពិត, កូនត្រូវធ្វើចំពោះឪពុកម្តាយដោយប្រការ៥យ៉ាងគឺ ត្រូវចិញ្ចឹម មាតា បិតា១,ធ្វើការងារជំនួសគាត់១, រក្សា វង្សត្រកូលឱ្យគង់វង្ស និងខ្ពង់ខ្ពស់១(ដោយការមិនប្រព្រឹត្តិឲ្យថោកទាបដល់វង្សត្រកូល និង លើកតម្កើងត្រកូល) , ធ្វើខ្លួនឱ្យសមរម្យជាអ្នកទទួលមរតកពីគាត់១, និង ធ្វើបុណ្យជូនគាត់ពេលពួកគាត់លាចាកលោកនេះ១ ។ ពេល មាតា បិតា លាចាកលោកទៅហើយ មិនអើពើជារឿងមួយ ប៉ុន្តែ ពេលពួកគាត់នៅរស់ ហើយខ្លួនមិនអើពើនោះ តើអោយសប្បុរស និង បណ្ឌិតទាំងឡាយផ្តល់ទំនុកចិត្ត ឲ្យតម្លៃបុគ្គលនោះយ៉ាងណាទៅ ? សូម្បីតែមនុស្សធម្មតា ក៏រមែងតិះដៀលបុគ្គលដែលមានធនធាន ហើយមិនបានផ្គត់ផ្គង់ឪពុក ម្តាយ បណ្តោយឲ្យពួកគាត់រងទុក្ខ វេទនា ដោយក្តីស្រេកឃ្លាន និង រងាជាដើមនោះដែរ។ បុគ្គលនេះវិនាសជាដំបូង គឺគុណតម្លៃ បន្ទាប់មកនឹងបាត់បង់ទំនុក ចិត្តពីកល្យាណជន។ គេច្រើនឃើញថា លុះបុគ្គលប្រភេទនេះមានកូនទៅ ក៏កូននោះពុំសូវប្រកបដោយធម៌ឡើយ ព្រោះកូននោះដើរតាមគន្លងឪពុកម្តាយ ប៉ុន្តែបើបែរជាមានសំណាងមានកូនចេះដឹងខុសត្រូវវិញ រមែងឃើញឪពុក ម្តាយខ្លួនថាជាបុគ្គលអធម៌ ក៏រមែងលួចតិះដៀលក្នុងចិត្ត ដែលប្រការនេះធ្វើឲ្យកូនល្អនោះមានទោសដែរ ។

ហេតុ នេះ បុគ្គលអ្នកមានទ្រព្យធនធានច្រើន ប៉ុន្តែមិនបានចិញ្ចឹមមាតាបិតា ដោយសមគួរ ជាប្រមុខនៃក្តីវិនាសទី៤។

៥. ភូតកុហក បោកបញ្ឆោត៖ សមណៈ (អ្នកស្ងប់ ) ឬ ជី ឬ ព្រាហ្មណ៍ គឺសំដៅដល់ពួកបព្វជិតក្នុងសាសនាទាំង ឡាយ ។ ក៏ដូចជាពួកស្មូមទាំងឡាយដែរ ពួកបព្វជិតទាំងនេះរស់នៅដោយសារការ បរិច្ចាគទានពីអ្នកមានមេត្តា និង ជ្រះថ្លា ។ ជនកំហូចខ្លះ ឃើញពួកអ្នកបួសមានព្រះ សង្ឃជាដើម ក៏ពោលឡើងថា លោកម្ចាស់ ! នៅទីនោះ គ្រួសារនោះ គេមានរៀបចំធ្វើទាន ចំពោះលោកអ្នកមានសីល និង ចំពោះពួកស្មូមទាំងឡាយ….. សូមលោកម្ចាស់ និមន្តទៅត្រកូលនោះ ទីនោះចុះ ដើម្បីធ្វើសេចក្តីអនុគ្រោះដល់សត្វលោកដែលមានសេចក្តីជ្រះថ្លាផង និង ដើម្បី លោកម្ចាស់បាននូវគ្រឿងអាស្រ័យទាំងឡាយ មានអាហារជាដើមផង….។ លុះពេលលោកនិមន្តទៅ ទើបឃើញ ថា ជាការកុហកជាក់ស្បាន់ ធ្វើឲ្យលោកខាតពេលជាច្រើន….។ មិនទាន់គិតដល់បាបកម្មជាតិខាងមុខទេ យើងគិត ត្រឹមតែបច្ចុប្បន្នជាតិនេះ ក៏ឃើញថាទារុណណាស់ទៅហើយ ។ អ្នកដទៃនឹងមើលទៅបុគ្គលនោះថា ជាមនុស្ស គ្មានគុណធម៌ គ្មានគារវធម៌ គឺការគោរពបន្តិចបន្តួចក្នុងខ្លួនទាល់តែសោះ ជាមនុស្សមិនអាចទុកចិត្តបាន ត្បិតសូម្បី តែពួកបព្វជិតជាអ្នករក្សាសីល ពួកស្មូមជាអ្នកខ្សត់ខ្សោយដល់ម្ល៉ឹងហើយ ក៏គេមិនយល់មុខផង ចុះទម្រាំបើមនុស្ស ធម្មតា តើនឹងទទួលបានភាពសុចរិតពីមនុស្សនេះដោយប្រការណាទៅ ?

ការកុហកដោយបំណងធ្វើបាប ធ្វើឲ្យគេខូចប្រយោជន៍ ខូចកិត្តិយស បែកបាក់សាមគ្គី ពោលគឺកុហក ក្នុងបំណង ទុច្ចរិតក្តី ក្នុងបំណងលេងសើចក្តី រមែងឲ្យអ្នកដទៃស្អប់ខ្ពើម ក្តៅក្រហាយ ហើយនឹងអាចញ៉ាំងអន្តរាយមកវិញ ជា ការផ្ចាញ់ផ្ចាលក៏សឹងមាន។ ម្យ៉ាងទៀត អ្នកពោលពាក្យកុហក នឹងធ្វើឲ្យអ្នកដទៃបាត់បង់ទំនុកចិត្ត អស់ភាពជឿ ជាក់។ មនុស្សគេតែងយកសម្ដី គឺការគោរពពាក្យសម្ដី បើពាក្យសម្ដី យកជាការលែងបានទៅហើយ តើរំពឹងលើអ្វី ? ហេតុនេះ ការកុហកជាប្រមុខ នៃក្តីវិនាសទី៥

៦. លាក់ធនធាន និង អាហារឆា្ងញ់៖ មនុស្សក្នុងលោករមែងមានការពឹងអាស្រ័យគ្នាទៅវិញទៅមកដោយប្រការ ណាមួយ។ បុគ្គលណារត់ទៅរកគេ ពោលពាក្យផ្អែមពីរោះតែពេលត្រូវការគេ ឬ ពេលមានទុក្ខ លុះពេលគេត្រូវការ វិញ ក៏គេចមុខបាត់ ដោយសំអាងលេសថា មានធុរៈនេះ ធុរៈនោះ ឬ មិនអើពើ មិនខ្នះខ្នែងជួយគេវិញ ដោយប្រ ការមួយ។ ពេលខ្លួនអត់ឃ្លាន រត់រកគេ លុះពេលបានសុខ ឬ ពេលមានរបស់ប្រណីត មានអាហារឆ្ងាញ់ពិសា ក៏ សម្ងំលាក់ខ្លួនពួនសោយសុខតែម្នាក់ឯង (បុគ្គលខ្លះពេលសោយសុខរួចហើយ ក៏ទើបទៅអួតអាងប្រាប់គេទៀត ) មិនចែករំលែកអ្នកដទៃដោយប្រការមួយ ។ លុះពេលត្រូវការពឹងអាស្រ័យគេនៅគ្រាក្រោយទៀតនោះ តើបុគ្គល ណាទៅហ្ន ដែលមានចិត្តនៅជួយបុគ្គលប្រភេទនេះទៀតនោះ ! ហេតុនេះបុគ្គលអ្នកមានធនធាន និង អាហារ ឆា្ងញ់ពិសា ហើយក្រសោបទុកតែម្នាក់ឯង ជាប្រមុខនៃក្តីវិនាសទី៦

៧. ប្រកាន់ជាតិសាសន៍ ត្រកូល ទ្រព្យ ឋានៈ អ្នកដទៃ៖ មើលស្រាលញាតិសន្តាន មិនប្រមូលញាតិមិត្ត សត្វលាដឹក លាមក ក៏ស៊ីស្មៅ សត្វលាដឹកមាសក៏ស៊ីស្មៅ។ ជីវិតលើលោកនេះ មាន តម្លៃស្មើគ្នា រឿងឋានៈ ជាតិសាសន៍ ត្រ កូល ទ្រព្យសម្បត្តិ រួមទាំងរបស់ជាច្រើនទៀត នៅក្នុងលោកនេះ រមែងមានភាពខុសគ្នាជាធម្មតា ដែលមិនគប្បី យករបស់ទាំងនោះជាកត្តាវាស់វែងមនុស្សឡើយ។ ការប្រព្រឹត្តិលើកកម្ពស់ខ្លួនឯង ហើយមិនគោរពអ្នកដទៃ មើល ងាយអ្នកដទៃ សូម្បីសាច់ញាតិខ្លួនឯងក៏មិនអើពើផង ដោយហេតុតែគិតថា គេក្រ តូចទាប អន់ថយជាងខ្លួនជា ដើមនោះ រមែងធ្វើអោយខ្លួនឯងជាមនុស្សឯកោ លែងមាន របងការពារ ហើយអាចធ្វើឲ្យអ្នកខ្លះក្តៅក្រហាយ ស្អប់ ខ្ពើម និង ជាគោលដៅនៃការចងគំនុំ ក៏សឹងមាន។ ហេតុនេះ ការប្រកាន់ខ្លួន មើលងាយអ្នកដទៃ មិនប្រមូលញាតិ និងមិត្ត ជាប្រមុខនៃក្តីវិនាសទី៧

៨. ប្រព្រឹត្តល្បែង ៣ ប្រការ៖ ត្រេកអរចំពោះភរិយាខ្លួនជាការប្រពៃ ប៉ុន្តែការលេង ល្បែងស្រី រមែងជួបផលអវិជ្ជ មានជាច្រើនដូចជា ខូចខាតទ្រព្យដែលមានស្រាប់ ខានបានរកទ្រព្យថ្មី មានបញ្ហាទាស់ទែងគ្នាជារឿយៗ ដើរលេង ចោលទ្រព្យសម្បត្តិ ខានថែទាំគ្រួសារ (អាចជាហេតុធ្វើឲ្យប្រពន្ធផិតក្បត់ក៏មាន ) ខូចកិត្តិយសខ្លួន និង វង្ស ត្រកូល មានរឿងអាស្រូវច្រើនមិនចេះចប់ សុខភាពចុះថយជាលំដាប់ ប្រឈមមុខនឹងការឆ្លងជំងឺផ្សេងៗ ជាពិសេសរោគ សង្គម និង កាមរោគ។

អ្នកលេងល្បែងស្រានាំមកនូវគុណវិបត្តិយ៉ាងច្រើនដូចជា វិនាសទ្រព្យសម្បត្តិដែលមានស្រាប់ ខាតពេល មិនបាន រកទ្រព្យថ្មី និង ខានប្រកបការងារផ្សេងៗ មានរឿងរ៉ាវច្រើន បង្កការឈ្លោះទាស់ទែង និង អំពើហិង្សាញឹកញាប់ និយាយស្តីគ្មានសតិ គ្មានសុជីវធម៌ បាត់បង់សីលធម៌ ខូចភាពថ្លៃថ្នូរ (អាចឲ្យគេមើលងាយដល់កូន ប្រពន្ធ និង វង្ស ត្រកូល) មិនបានថែគ្រួសារ ខ្សោយប្រាជ្ញា និង ខ្សោយសុខភាពជាលំដាប់ ។

ល្បែងភ្នាល់គ្រប់យ៉ាង ក៏ធ្វើឲ្យស្រកស្រុតស្រយុតរបូតទ្រព្យសម្បត្តិ យ៉ាងលឿនរហូតលក់កេរមរតក និង ប្រព្រឹត្ត ខុសផ្សេងៗទៀត ដូចជាសំណូកសូកប៉ាន់ ពុករលួយ និង ចោរកម្ម នាំឲ្យមានទំនាស់បែកបាក់គ្រួសារ ខូចកេរ្តិ៍ ឈ្មោះធ្វើឲ្យអ្នកដទៃអស់ទំនុកចិត្ត (គេមើលងាយដល់កូនចៅ)។ ហេតុនេះ ល្បែងស្រី ល្បែងស្រា និង ល្បែងស៊ី សងល្បែងមួយណាក៏ជាប្រមុខនៃក្តីវិនាសទី៨

៩. មិនត្រេកអរនឹងប្រពន្ធខ្លួន៖ ស្រីពេស្យា គឺស្រីអ្នកប្រកបរបរផ្លូវភេទដោយចេញមុខ ឬ ដោយលួចលាក់ ធ្វើជា ទូទៅ ឬ មិនទូទៅ (គឺចំពោះតែបុគ្គលជាក់លាក់ដែលមានរូបភាពជាស្រីកំណាន់ជាដើម ) មិនពិបាកយល់ទេ គឺថា នាងនែបនិត្យរួមមេត្រី ដើម្បីផលប្រយោជន៍អ្វីម្យ៉ាង ហេតុនេះនាងមុខជាសម្ដែងប្ញកពាម្ញ៉ិកម្ញ៉ក់ ក្នក់ក្នាញ់ ផ្គាប់ផ្គុន ណាស់ ប៉ុន្តែចូរចងចាំថា នាងកំពុងមើលមកអ្នកថាជាមនុស្សមិនដឹងខ្យល់អ្វីឡើយ ហើយអ្នកនឹងត្រូវនាងអូស ទាញឲ្យធ្វើអាក្រក់ជំនួសនាងក៏មាន ។ ចំណែកនាងជាភរិយា ដោយហេតុតែនាងត្រូវរួមដំណើរជីវិតនឹងអ្នក ទើប ត្រូវនិយាយពាក្យពិត ហើយពាក្យពិតរែងស្លែង ។ ជួនកាលនាងខ្វល់តែរឿងថែទាំគ្រួសារ ភ្លេចថែទាំខ្លួនឯង ធ្វើឲ្យ រូបសម្ផស្សរបស់នាងមិនសូវផូរផង់ ប៉ុន្តែនាងជាអ្នកគូសវាសផែនទីនៃសុភមង្គលគ្រួសារ ជាសម្បុក ដ៏កក់ក្តៅ សម្រាប់អ្នក។ ពេលប្តីយំ នាងជាអ្នកស្រក់ទឹកភ្នែក (ឬជូតទឹកភ្នែកឲ្យប្តី ) ពេលស្វាមីសើច នាងជាអ្នកទះដៃ ពេល ស្វាមីច្រៀង នាងជាអ្នកបន្ទរ….។ អ្នកត្រេកអរនឹងស្រីពេស្យា នាំឲ្យអស់ទ្រព្យសម្បត្តិ ប្រាក់កាស និង បែកបាក់ គ្រួសារ (អាចនាំឲ្យប្រពន្ធផិតក្បត់ក៏មាន ) សុខភាពចុះថយជាលំដាប់ ប្រឈមមុខនឹងការឆ្លងរោគច្រើនប្រការ មានកាមរោគជាដើម និងត្រូវគេតិះដៀល (មើលងាយដល់កូន ) ។ ហេតុនេះបុរសមិនត្រេកអរនឹងប្រពន្ធខ្លួន ហើយទៅជក់ចិត្តជាប់ជួននឹងស្រីពេស្យា ទ្រុស្តនឹងប្រពន្ធកូនខ្លួន ជាប្រមុខនៃក្តិវិនាសទី៩

១០. បុរសចំណាស់ចង់ស្រីក្មេង៖ បុគ្គលដែលមានវ័យចំណាស់ចាស់ទៅហើយ យកមនុស្សវ័យក្មេងធ្វើជាភរិយា ឬ ជាស្វាមី, នៅចំពោះមុខប្រហែលជាមានគេសរសើរថាជាគោចាស់ប្រទះស្មៅខ្ចី ប៉ុន្តែជនជាសប្បុរស និង បណ្ឌិត ទាំងឡាយរមែងតិះដៀល (មនុស្សទូទៅហៅថាចាស់ព្រើល) ។ ដោយហេតុតែការងប់ងល់នឹងភរិយា (ឬស្វាមី) ក្មេងនោះ ធ្វើឲ្យបុគ្គលចំណាស់នោះតែងខ្វល់ខ្វាយតែនឹងរឿងផ្គាប់ផ្គុន ទោះនាងធ្វើអ្វីខុសឆ្គង ក៏មិនហ៊ានប្រកាន់ ព្រោះខ្លាចនាងមិនសប្បាយចិត្ត នាងង៉ក់ងរ ម្ល៉ោះហើយចេះតែញាក់តាមមនោគតិរបស់នាង ដែលអាចឲ្យបុរសចំណាស់នោះហ៊ានប្រព្រឹត្តអកុសល និង អំពើអយសផ្សេងៗដើម្បីបំពេញចិត្តនាង ប៉ុន្តែអ្នកដទៃឆ្គងភ្នែក ឃ្នើសចិត្តក្រៃពេក។ បើបុគ្គលនេះមានកូនប្រពន្ធស្រាប់ផងនោះ កូននិងប្រពន្ធមុខជាខ្ចាត់ខ្ចាយ និរាសចាកសុខជាប្រាកដ។

ដោយហេតុតែរវល់នឹងរឿងផ្គាប់ផ្គុន ទើបមិនមានពេលគិតពិចារណារកធម៌អាថ៌សម្រាប់ខ្លួន ។ លុះពេលស្លាប់ទៅ យកទៅតាមខ្លួនតែបាបកម្ម ដោយសារផ្គាប់ចិត្តនាង ហើយស្លាប់ទាំងបិទភ្នែកមិនជិត ស្លាប់ទាំងអាឡោះ អាល័យ ចំពោះភរិយាក្មេងខ្ចី ។ ប្រការនេះ មានរឿងតាជូជក ជាគំរូស្រាប់ ។ ហេតុនេះ បុរសដែលមានវ័យចំណាស់ ហើយ មានតម្រេកតណ្ហានាំយកស្រីក្មេងធ្វើជាភរិយា ជាប្រមុខនៃក្តីវិនាស ទី ១០

១១. លើកតម្កើងស្រី ឬបុរសជាអ្នកខ្ជះខ្ជាយ៖ ការតាំងស្រី ឬ តាំងបុរសអ្នកលេងខ្ជះខ្ជាយ បានដល់ការដែលយក ស្ត្រី ឬ បុរសដែលជាបុគ្គលមានចិត្តគំនិតគិតតែពីរឿងស៊ីចាយសប្បាយហ៊ឺហា មិនខ្វល់ខ្វាយពីរឿងសិក្សារៀន សូត្រ ដើម្បីចាប់យកអាជីព ឬ ប្រកបការងារក្នុងការ រកនិង រក្សាទ្រព្យសម្បត្តិ មិនត្រៀមខ្លួនសម្រាប់ជីវិតនាពេល ខាងមុខជាដើម មកជាគូកំណាន់ ឬ ជាគូកៀកកើយ ជាគូមេត្រី។ ប្រការនេះ នាំឲ្យបុគ្គលនោះរលាយទ្រព្យសម្បត្តិ និង សមត្ថភាពដែលមានស្រាប់នោះយ៉ាងលឿន ។ មិនយូរប៉ុន្មាន គេនឹងខ្សោះអស់ទ្រព្យ ធ្លាក់ខ្លួនក្រ ហើយ ក៏មិនដឹងថា នឹងត្រូវធ្វើយ៉ាងណា ដើម្បីក្រោកឈរវិញ ឡើយ។ ស្ត្រី ឬ បុរសដែលខ្លួនតាំងជាគូគាប់នោះ ប្រហែលជាងាកមកមើលងាយ បញ្ឈឺបញ្ចើចបញ្ចើដាក់បុគ្គល នោះវិញ ហើយហក់ទៅសប្បាយហ៊ឺហាជាមួយអ្នកផ្សេងទៀត។ ការតាំងស្រី ឬ តាំងបុរសដែលជាអ្នកលេងខ្ចះ ខ្ជាយជាប្រមុខនៃក្តីវិនាសទី១១

១២. កើតក្នុងត្រកូលក្សត់ប៉ងជាក្សត្រ៖ ដោយសារតែចិត្តលោភលន់នេះ បុគ្គលដែលស្ថិតនៅក្នុងខត្តិយត្រកូល (ឬត្រ កូល អ្នកដឹកនាំជាតិ) ជាត្រកូលដ៏ខ្ពង់ខ្ពស់រូបនេះ បង្កើតក្រុមបក្្ខពួកដើម្បីដណ្តើមរាជ សម្បត្តិ (ឬ អាសនៈជាអ្នក ដឹក នាំជាតិ ) ដោយហេតុតែចង់សោយសុខលើគំនរភ្នំមាស ភ្នំប្រាក់ និង ភ្នំកាមសុខផ្សេងៗ ។ បុគ្គលនេះចង់បាន ជាក្សត្រ (ជាអ្នកដឹកនាំជាតិ) នេះមិនមែនដោយសារខ្លួនមានសមត្ថភាពដឹកនាំជាតិ ចំណែក អ្នកដឹកនាំកំពុង នៅ ក្នុងតំណែង ជាមនុស្សអសមត្ថភាព ឬ អ្នកអយុត្តិធម៌ជាដើមនោះទេ ការពិតគេចង់បានតំណែងនោះដោយសារតែគេ ចង់សោយសុខ ឬ ដោយហេតុល្មោភ ឬដោយភាពលង់ក្នុងការបញ្ជោររបស់អ្នកដទៃទាំងងងឹតងងល់តែប៉ុណ្ណោះ។ ហេតុនេះ ប្រសិនបើបំណងរបស់គេបានសម្រេចមែន បុគ្គលនេះ មុខជាគ្មានធ្វើអ្វី សម្រាប់ជាតិ ក្រៅតែសប្បាយ ហ៊ឺហា ចាយបង្ហិនបង្ហោចទ្រព្យជាតិ បំផ្លាញច្បាប់រដ្ឋ បំផ្លាញភាពរលូន នៃរចនា សម្ព័ន្ធនានា បំផ្លាញភាពសាន្តត្រាណរបស់សង្គមឡើយ។ មិនយូរប៉ុន្មាន មុខជាមានការបះបោរ ហើយនឹងនាំយក បុគ្គលនេះទៅផ្តន្ទាទោស ជាមិនខាន។ ជួនកាលបុគ្គលនេះលុះក្នុងការលួងលោម បញ្ឆោតបញ្ជោរពីពួកខិលខូច ក្រុមណាមួយ ឲ្យលង់ធ្វើ បែបនេះ ដូចជាសរសើររឿយៗថា បុគ្គលនោះមានចរិត ប្ញកពា រូបរាង មុខមាត់ និង សមត្ថភាព…សក្តិសម នឹង ឋានៈដ៏កំពូលនោះ ហើយថាពេញចិត្តផ្ញើវាសនា និង សន្យាថានឹងជួយបុគ្គលនោះឲ្យ បានជោគជ័យ ដោយប្រការ ផ្សេងៗជាដើម ។ តាមពិត បុគ្គលនោះគ្រាន់តែជាឧបករណ៍នៃល្បែងដណ្តើមអំណាច ឬ ជាកម្មបទនៃការបំបែក បំបាក់សាមគ្គីភាពនៃរាជវង្ស (ឬគ្រួសារអ្នកដឹកនាំជាតិ ) តែប៉ុណ្ណោះ ។ ជាអកុសល បុគ្គលនោះដោយហេតុតែភាព ល្ងង់ខ្លៅ ឬ ដោយហេតុតែភាពល្មោភ ទើបមិនយល់ពីឧបាយនេះ ក៏ក្លាយទៅជាសត្វមាន់ដែលជនទុច្ចរិតចាប់បញ្ជល់ជាមួយគ្នាឯង ។ ប៉ុន្តែដោយហេតុតែភាពល្ងង់ខ្លៅនេះ ប្រហែលជាមិនទាន់ បានសម្រេចបំណងផង ក៏ត្រូវគេចាប់បញ្ចូលទ្រុង ឬ និរទេសបាត់ទៅហើយ។

ដូច្នេះការកើតកើតក្នុងត្រកូលក្រក្សត់ ហើយប៉ងប្រាថ្នាធ្វើជាក្សត្រ ជាប្រមុខនៃក្តីវិនាសទី១២៕

ចាប់ខ្លួន និស្សិតពេទ្យ ឆ្នាំទី៥ ពីបទជួញដូរ និងប្រើប្រាស់ ថ្នាំញៀន

$
0
0

កំពង់ចាមៈ សមត្ថកិច្ចចុះបង្រ្កាបគ្រឿងញៀន នៅផ្ទះសណាក់ យីហោ អាតសុខ សួស្តី ស្ថិតនៅភូមិស្គន់ ឃុំសូទិព្វ និងដកហូតវត្ថុតាង មានដូចជា ម្សៅក្រាមពណ៌ស ចំនួន១០កញ្ចប់តូច និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។ហើយឃាត់ខ្លួនជនសង្សយ័បាន០១នាក់ ឈ្មោះ ផន ឃ្លីត ហៅ ព្រាប បូរី ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិតាសែន ឃុំស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជានិស្សិតពេទ្យឆ្នាំទី៥ សកលវិទ្យាលយ័ វិទ្យាសាស្រ្តសុខាភិបាល។

ស្នងការនគរបាល ខេត្តកំពង់ចាម លោក ប៉ែន រ័ត្ន បានសម្តែងការសោកស្តាយ ចំពោះអានាគត ជនសង្ស័យ រូបនេះ ដោយសារតែនៅសល់២ឆ្នាំទៀត នឹងបញ្ចប់ការសិក្សា ឥឡូវត្រូវជាប់ខ្នោះ និងត្រូវប្រឈមមុខផ្លូវច្បាប់ ៕

រថយន្តក្រុង កាពីតូល បុកស្លាប់២នាក់ នៅនឹងកន្លែង ខណៈជិះម៉ូតូ ជែងរថយន្ត​ ១គ្រឿងទៀត

$
0
0

ពោធិ៍សាត់ : បុរស២នាក់ ជិះម៉ូតូឌុបគ្នា ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ភូមិក្រពើររោរ៍ ក្នុងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ក៏ត្រូវរថយន្តក្រុង របស់ក្រុមហុ៑ន កាពីតូល ពាក់ស្លាកលេខភ្នំពេញ ៣B-២៤១៩ បើក បញ្ច្រាស់ទិសគ្នា បុកចំពេញទំហឹង ខណៈជនរងគ្រោះ កំពុងបើកម៉ូតូយ៉ាងលឿង ហើយឡើង ជែងនិងរថយន្តមួយគ្រឿងទៀត មិនស្គាល់ម៉ាក បណ្តាលអោយបុរសទាំង២នាក់នោះ ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនិងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ។ ហេតុកាណ៍គ្រោះថ្នាក់ចរាចរ គួរអោយរន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោងជាង៧យប់ ក្នុងថ្ងែទី២០ ខែកញ្ញា ឆ្នាំ២០១៤ ។

នាយរងការិយាល័យនគរបាលផ្លូវគោក ខេត្តពោធិ៍សាត់ លោកវរសេនីយ៍ត្រី ឃុន សារៀម បានអោយដឹងថា ក្រោយការវាស់វែងពីកម្លាំងជំនាញ បានយកទាំងរថយន្ត និងម៉ូតូ មករក្សាទុកនៅការិយាល័យ នគរបាលចរាចរ ផ្លូវគោកខេត្តដើម្បីរង់ចាំការដោះស្រាយ ចំណែកសពទាំងពីនាក់ សមត្ថកិច្ចបានតំកល់ទុកនៅវត្តស្នាមព្រះ ដើម្បី រង់ចាំក្រុមគ្រួសារមកទទួលយកទៅចាត់ចែង ធ្វើបុណ្យទៅតាមប្រពៃណី៕

Viewing all 8042 articles
Browse latest View live




Latest Images