Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ពលរដ្ឋឃុំក្រាំងស្គារ ត្រៀមផ្ទុះការតវ៉ា ប្រឆាំងមន្ត្រី សុរិយោដី ខេត្តកំពង់ឆ្នាំង ដោយចោទថា បានប្រព្រឹត្តិ អំពើពុករលួយ

0
0

កំពង់ឆ្នាំង : ប្រជាពលរដ្ឋឃុំគ្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាច្រើនរយនាក់ ត្រៀមផ្ទុះការតវ៉ា ប្រឆាំងមន្ត្រីសុរិយោដីខេត្តកំពង់ឆ្នាំង ក្រោយពីមន្ត្រីជំនាញ និងអាជ្ញារធរស្រុក និងខេត្តកំពង់ឆ្នាំង រៀបចំ ចែកប័ណ្ណកម្មសិទ្ធដីធ្លីស្របច្បាប់ ជូនដល់ប្រជាពលរដ្ឋចំនួន២១៧៧ក្បាល ប័ណ្ណដីភូមិដំណាក់ថ្លុង និងភូមិដំណាក់អំពិល ក្នុងឃុំក្រាំងស្គារស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។

ពិធីចែកប័ណ្ណកម្មសិទ្ធដីធ្លីខាងលើ បានធ្វើឡើងនៅបរិវេណវត្តក្តុល ស្ថិតក្នុងភូមិក្ដុល ឃុំគ្រាំងស្គារ ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកស្រី ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤។

មន្ត្រីជំនាញបានបញ្ជាក់ថា ការចេញប័ណ្ណកម្មសិទ្ធដីធ្លីជូនដល់ពលរដ្ឋខាងលើនេះ គឺចែកជូនតែចំនួន ២០០ក្បាល ប័ណ្ណតែប៉ុណ្ណោះ ដោយឡែកអ្នកដែលមិនទាន់បានទទួលប័ណ្ណដី នៅពេលនេះ និងលើក ចែកជូនបន្តនៅក្រោយរដូវបុណ្យផ្ជុំបិណរួច។ មន្ត្រីជំនាញសូរិយោដីបន្តថា ដោយសារតែឯកសារដីធ្លី របស់ប្រជាពលរដ្ឋមួយចំនួន មិនទាន់បានផ្តិតមេដៃ និងមួយចំនួនទៀតមិនទាន់បានបញ្ជាក់ ពីអ្នកដែល មានព្រុំដីជាប់គ្នាដូចនេះត្រូវឲ្យពួកគាត់ធ្វើការបំពេញក្នុងឯកសារឲ្យបានត្រឹមត្រូវជាមុនសិនដូចនេះហើយទើបមិនអាចចែកជូនប័ណ្ណកម្មសិទ្ធដល់ពលរដ្ឋទាំងអស់ អោយបានលឿននោះឡើយ។

ពាក់ព័ន្ធនឹងការចេញប័ណ្ណកម្មសិទ្ធនេះផងដែរ ប្រជាពលរដ្ឋបានធ្វើរការរិះគន់ទៅលើមន្ត្រីសុរិយោដីថា ធ្វើឲ្យពួកគាត់បាត់បង់ពេលវេលារ និងថវិការដែលពួកគាត់បានចំណាយពេលវេលា ដើម្បីមកទទួល យកប័ណ្ណកម្មសិទ្ធដីធ្លីនេះតែត្រូវធ្វើការរងចាំចែកបន្ត នៅថ្ងៃក្រោយទៅវិញ។

ប្រជាពលរដ្ឋដែលលក្ខសុំមិនបញ្ចេញ់ឈ្មោះ បានឲ្យដឹងថា ការចែកប័ណ្ណកម្មសិទ្ធដីធ្លីខាងលើ មានភាព មិនប្រក្រតីព្រោះថានៅល្ងាចថ្ងៃទី១៩ ខែកញ្ញា មុនមួយថ្ងៃពិធីចែកប័ណ្ណមានឈ្មួញដី ដើរកុចេដោយចំណាយប្រាក់ឲ្យមន្ត្រីជំនាញមន្ត្រីសូរិយោដីក្នុងមួយក្បាលដី១០០ដុល្លារ ដើម្បីជាថ្នូរក្នុងការចេញប័ណ្ណ កម្មសិទ្ធិ មុនគេទៅលើឈ្មោះ ដែលប្រជាពលរដ្ឋលក់ដីនិងដីផ្ទាល់ខ្លួន រឺបក្សពួក។ ក្នុងខណ:ដែលកំពុងចែកប័ណ្ណកម្មសិទ្ធិជូនដល់ពលរដ្ឋនៅ ឃុំក្រាំងស្គារនោះផងដែរ គេបានសង្កេតឃើញមានក្រុមឈ្មួញដីចាំទទួលយកប្លង់ដីពីប្រជាពលរដ្ឋ។

ប្រភពបន្តថាប្រជាពលរដ្ឋមួយចំនួន គ្រាន់តែជាអ្នកឈរឈ្មោះអង្គុយចាំយកប័ណ្ណដី ឲ្យឈ្មួញ និងមន្ត្រី ជុំនាញផងដែ។ ប្រជាពលរដ្ឋបានខ្សឹបប្រាប់ឲ្យដឹងថា ជាពលរដ្ឋមួយចំនួនទៀតមិនមានទីលំនៅ ក្នុងភូមិ ទាំងពីនោះទេ ប៉ុន្តែពួកគាត់បែជាបានទទួលប័ណ្ណកម្មសិទ្ធស្របច្បាប់ដូចពួកគាត់ដែ ការរៀបចំរបស់មន្ត្រី សុរិយោដីស្រុកទឹកផុសមន្ត្រីសុរិយោដីខេត្ត ដោយបានឃុបឃិតគ្នាជាមួយក្រុមឈ្មួញទិញដី រៀបចំ ឯកសារ ក្លែងបន្លំទីលំនៅ របស់ពួកគេដើម្បីទទួលបានប្លងដីធ្លីនៅតំបន់នោះដោយស្របច្បាប់ និង ប្រមូលលក់យកលុយចែកគ្នាដាក់ហោប៉ាវធ្វើជាអ្នកមាន អ្នកខ្លះទិញរថយន្ត និងអ្នកខ្លះទៀតទិញម៉ូតូ សេរីថ្មី ជិះសង្ហាបង្អួតស្រីក្មេងៗ ពេញស្រុក និងចូលច្រៀងខារ៉ាអូខេយីហោ៩៨បទ អ្នកមានជាន់ថ្មី អោបស្រីរាំកន្រ្តាក់សប្បាយផ្ដាំចាស់។ ប្រជាពលរដ្ឋមួយចំនួនបានត្រឹមតែកាន់ប័ណ្ណឲ្យគេ ហើយទទួល បាននូវថវិកាប្រហែល១០០ដុល្លារ ពីក្រុមឈ្មួញដីរឺពីមន្ត្រីជុំនញតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋរិះគុណ ដោយនិយាយថា ដំបូងឡើយមន្ត្រីសូរិយោដីខេត្ត លោក កុយ សារ៉ន ដែលចុះ ទៅវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅតំបន់នោះ គេគិតថាជាមន្ត្រីពុករលួយព្រោះថា ពួកគេបានឃុប ឃិតគ្នាដោយយកឈ្មោះប្រជាពលរដ្ឋមកកាន់ប័ណ្ណកម្មសិទ្ធដីធ្លី ជំនួសពួកគេ រួចប្រម៉ូលដីលក់យកលុយ ចែកគ្នាដូចសម័យមន្ត្រីសូរិយោដីខេត្តកំពង់ឆ្នាំងលោក ប៉ិល ចន្ថា ដែលបច្ចុប្បន្នកំពុងរងការិះពីសំណាក់ ប្រជាពលរដ្ឋក្នុងឃុំក្រាំងស្គារយ៉ាងខ្លាំង។ ប្រជាពលរដ្ឋអះអាងថាពួកគាត់នាំគ្នាផ្ទុះកាតវ៉ា នៅថ្ងៃខាងមុខ ជាមិនខានពីព្រោះថាមន្ត្រីសូរិយោដី ជាជំនាញចង់លុប រឺចង់គូរជាកំហុស របស់ជុំនាញចុចវាស់ដីជាន់គ្នា រឿងធំប៉ុនក្រឡឡើងធំប៉ុនពាងនិងប៉ុនមហាសមុទ្យ ។

គួរំលឹកថានៅក្នុងឱកាសចែកប័ណ្ណកម្មសិទ្ធ ស្របច្បាប់ជូនដល់ពលរដ្ឋខាងលើលោកស្រីដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្តនឹងជាតំណាងដ៏ខ្ពង់ខ្ពស់របស់អភិបាលខេត្តកំពង់ឆ្នាំងលោក ឈួរ ចន្ទឌឿន បានថ្លងទៅកាន់ប្រជាពលរដ្ឋថាការចែកប័ណ្ណកម្មសិទ្ធដីធ្លីនេះ មិនមានតម្រូវវឲ្យប្រជាពលរដ្ឋ បង់លុយ នោះឡើយហើយក៏មិនឲ្យមានការសូកប៉ាន់ទៅមន្ត្រីណាម្នាក់ ដើម្បីចេញប័ណ្ណឲ្យបានលឿននោះដែរ គឺចេញប័ណ្ណកម្មសិទ្ធជូនបងប្អូនស្មើរគ្នា។ ទន្ទឹមនោះផងដែរលោកស្រីប្រធានក្រុមប្រឹក្សាខេត្តរូបនេះបានបញ្ជាក់ថែមទៀតថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ គិតគូរដល់ប្រជាពលរដ្ឋទូទៅដោយមិនប្រកាន់នូវនិន្នាការ នយោបាយឡើយ៕


វិវាទ រវាងក្រុមរ៉ឺម៉ក មុខសណ្ឋាគារ ឡឺ មេរីឌាន អង្គរ ជាមួយក្រុមហ៊ុន ហ្គោដិន អេស៊ា វាខេស៊ិន ត្រូវបាន ដោះស្រាយ ក្នុងស្មារតី យោគយល់គ្នា

0
0

សៀមរាប ៖ ក្រោយពីមានវិវាទ ប្រមាណជា២ខែកន្លងទៅ ជាលទ្ធផល នៃកិច្ចប្រជុំដោះស្រាយវិវាទ រវាងក្រុមហ៊ុនហ្គោលដិនអេស៊ា វាខេស៊ិន និងក្រុមរ៉ឺម៉កដឹកភ្ញៀវទេសចរ នៅមុខសណ្ឋាគារ ឡឺ មេរីឌាន អង្គរ កាលពីថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០១៤ គឺត្រូវបានដោះស្រាយបញ្ចប់ដោយជោគជ័យ ក្នុងស្មារតី យោគយល់គ្នា ក្រោយកិច្ចសម្របសម្រួលពីអាជ្ញាធរខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ ។

ការដោះស្រាយនេះស្ថិតក្នុងវត្តមានរបស់ លោកស្រី ឯម ផល្លាមុនី អភិបាលរងខេត្តសៀមរាបនិង លោក នួន សុមេធ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលបានដឹកនាំអង្គប្រជុំដោះស្រាយវិវាទ រវាង ភាគី ទាំងពីរនេះ ដែលមានសមាសភាពចូលរួមមកពីមន្ទីរ អង្គភាពអាជ្ញាធរក្រុងសៀមរាប ក្រុមហ៊ុន តំណាង សណ្ឋាគារ និងតំណាងក្រុមរ៉ឺម៉កសរុបចំនួន ២៧នាក់។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹង ថា ក្រោយពី បានពិភាក្សា ផ្លាស់ប្តូរយោបល់លើមូលដ្ឋាន ក្នុងស្មារតីសម្របសម្រួលគ្នា ជាលទ្ធផលទទួលបានដូច ខាង ក្រោមនេះ ៖ ទី១- ក្រុមហ៊ុនទទួលយកក្រុមរ៉ឺម៉ក ដែលដឹកភ្ញៀវនៅមុខសណ្ឋាគារទាំង ៣៣គ្រឿង ដើម្បីសម្ភាសន៍ ធ្វើតេស្តវាស់ស្ទង់ នូវសមត្ថភាព ការយល់ដឹង ។ ចំពោះអ្នកដែលមានគុណភាពទាប ខាងក្រុមហ៊ុនសំណូមពរដល់មន្ទីរ និងអង្គភាពជំនាញ ជួយបំពាក់បំប៉នបន្ថែម ដើម្បីបង្កើនសមត្ថភាព ចំណេះដឹង។ ទី២- ចំពោះរ៉ឺម៉ករបស់ក្រុមហ៊ុនចំនួន១១គ្រឿង ត្រូវច្របាច់បញ្ជូលជាមួយក្រុមរ៉ឺម៉ក ៣៣ គ្រឿង ដោយធ្វើការបែងចែកជាវេន ដឹកភ្ញៀវ។

ហើយ ទី៣- ដោយឡែករ៉ឺម៉កក្រុមហ៊ុនផ្ទាល់ចំនួន ៣គ្រឿង   ភាគីទាំងពីរបានឯកភាពផ្តល់អាទិភាព ដឹកភ្ញៀវមុនរៀងរាល់ថ្ងៃ  បន្ទាប់មកទើបដល់វេនរ៉ឺម៉កទាំង ៤៤គ្រឿង (ក្រុមរ៉ឺម៉កនៅមុខសណ្ឋាគារ ៣៣ គ្រឿង បូកនឹងរ៉ឺម៉ក ១១គ្រឿង របស់ក្រុមហ៊ុន) ។  ទី៤- ក្រុមហ៊ុនត្រូវរៀបចំបទបញ្ជាផ្ទៃក្នុង ដោយមាន ការចូលរួមពិនិត្យ និងកែលម្អពីអង្គភាពជំនាញ ដើម្បីធានាដល់ការ អនុវត្តឲ្យមានគុណភាព និងប្រសិទ្ធ ភាព ។ ទី៥- រ៉ឺម៉កទាំង ៣៣គ្រឿង ត្រូវធ្វើសម្រង់បញ្ជីឈ្មោះសមាជិករបស់ខ្លួនឲ្យបានត្រឹមត្រូវ រួមនឹង បញ្ជីក្រមរ៉ឺម៉ក ១១គ្រឿង របស់ក្រុមហ៊ុន ជូនមកមន្ទីរ ទេសចរណ៍ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ។

ទី៦- មុខក្រុមហ៊ុនបានយល់ព្រមទទួលស្គាល់ នូវតំណាងក្រុមរ៉ឺម៉កបច្ចុប្បន្ន ដើម្បីរួមសហការអនុវត្ត ការងារ ។ ទាក់ទងនឹងការងារផ្សេងទៀត ភាគីទាំងពីរ នឹងបន្តការជួបពិភាក្សាគ្នាទៀត ក្នុងស្មារតីស្រុះ ស្រួល និងយោគយល់គ្នា ។ ទី៧- ភាគីទាំងពីរបានឯកភាពដកពាក្យបណ្តឹង ទាំងឡាយដែលពាក់ព័ន្ធ នឹងវិវាទកន្លងមកនេះ នៅពេល ដែលតំណាង ក្រុមរ៉ឺម៉កធ្វើលិខិតសុំទោសដល់ក្រុមហ៊ុន នូវអ្វីដែល ក្រុម រ៉ឺម៉កបានចោទប្រកាន់ ដល់ក្រុមហ៊ុនកន្លងមក ។ ហើយ តំណាងក្រុមរ៉ឺម៉កបានយល់ព្រម នឹងធ្វើលិខិត សុំទោសជាលាយលក្ខអក្សរបញ្ចប់វិវាទ ។

មុននឹងបញ្ចប់ អង្គប្រជុំបានប្រគល់ភារកិច្ច ជូនមន្ទីរទេសចរណ៍ខេត្ត និងស្នងការនគរបាលខេត្ត សហការជួយសម្របសម្រួល ក្នុងការអប់រំបំពាក់បំប៉នចំណេះដឹង ច្បាប់ចរាចរណ៍ និងបដិសណ្ឋារកិច្ច ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម ទេសចរណ៍កម្ពុជា ផងដែរ ៕

ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តបារាំង បន្ដការពិនិត្យ ព្យាបាលសុខភាព ជូនពលរដ្ឋ៤ថ្ងៃ នៅស្រុកពួក

0
0

សៀមរាប ៖ ក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តបារាំង ដែលបានចុះពិនិត្យ និងព្យាបាលសុខភាព ជូនបងប្អូនប្រជា ពលរដ្ឋខ្មែរ ដោយឥតគិតថ្លៃ ក្នុងរយៈពេល ៨ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១៧ ខែកញ្ញា នៅមណ្ឌល សុខភាពប្រាសាទបាគង ស្រុកប្រាសាទបាគង ថ្ងៃទី២២ កញ្ញានេះបានបន្ដចុះទៅ មណ្ឌលសុខភាព គ្រើល (តែថ្ងៃនេះ រៀបចំនៅក្នុងបរិវេណវត្ត លុះថ្ងៃស្អែក ទើបរៀបចំពិនិត្យ និងព្យាបាលនៅក្នុងមណ្ឌល សុខភាព) ស្រុកពួក ខេត្តសៀមរាប រហូតដល់ថ្ងៃទី២៥ កញ្ញា ឆ្នាំ២០១៤ ។

សកម្មភាពមនុស្សធម៌នេះ គឺមានកិច្ចសហការ រវាង អង្គការ HAMAP និង មូលនិធិ CGF Foundation / Building the Future រួមជាមួយក្រុមគ្រូពេទ្យខ្មែរ និងដោយមានសហការ គាំទ្រ ពីលោកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្ដមណ្ឌលសៀមរាប ។

ការបន្តពិនិត្យ និងព្យាបាលយសុខភាព នៅមណ្ឌលសុខភាពគ្រើល នាព្រឹកនេះ គឺស្ថិតក្នុងអធិបតីភាព របស់ លោកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្ដមណ្ឌលសៀមរាប និងក្រុមប្រតិភូគ្រូពេទ្យបារាំង ដឹក នាំដោយលោកវេជ្ជបណ្ឌិត មឺសែល ហ្វ្រងស្វ័រ តំណាងអង្គការ HAMAP និងដោយមានការជួយសម្រប សម្រួលពីលោក គឹម ផល្លី ប្រធានសាមាគមន៍ តាក់ស៊ី ខេត្តសៀមរាប និងមានការចូលរួមអាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ ផងដែរ ។

បើតាមរបាយការណ៍ ថា សម្រាប់រយៈពេល ៤ថ្ងៃ ពីថ្ងៃទី១៧ ដល់ ២១ កញ្ញា ឆ្នាំ២០១៤នេះ នៅមណ្ឌលសុខភាពប្រាសាទបាគង ក្រុមគ្រូពេទ្យស្ម័ចិត្តបារាំង បានពិនិត្យ ព្យាបាលសុខភាព ជូនប្រជាពលរដ្ឋ បានចំនួន ៥៥៧នាក់ ហើយរយៈពេល ៤ថ្ងៃទៀតនៅទីនេះ សង្ឃឹមថា ពិនិត្យ និងព្យាបាលបានសរុបប្រមាណជា ១.០០០នាក់ ។

សូមបញ្ជាក់ថា ចំពោះសកម្មភាពពិនិត្យ និងព្យាបាលសុខភាពនេះ គឺបានចាប់ផ្ដើមពីខេត្ត សៀមរាប រួចនឹងបន្តទៅបណ្ដាខេត្តមួយចំនួនទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមនឹងសកម្មភាព មនុស្សធម៌ ផ្សេងៗទៀត ក្នុងរយៈពេលយូរអង្វែង។

ហើយនៅពេលនេះ គឺយើងមានវេជ្ជបណ្ឌិត គ្រូពេទ្យស្ម័គ្រចិត្តពីបារាំង សរុប ១៧នាក់ និងគ្រូពេទ្យខ្មែរ ២នាក់ និងអ្នកស្ម័គ្រចិត្តមួមចំនួនទៀត។ បន្ទាប់ពីមណ្ឌលសុខភាពគ្រើល ស្រុកពួក គឺទៅខេត្តបាត់ដំបង និងខេត្តតាកែវ ផងដែរ នៅពេលក្រោយទៀត ។

លោកវេជ្ជបណ្ឌិត មឺសែល ហ្វ្រងស្វ័រ បានមានប្រសាសន៍ សម្ដែងនូវភាពសប្បាយរីករាយ ចំពោះ លទ្ធផលនៃការពិនិត្យ ព្យាបាលសុខភាពជូនពលរដ្ឋខ្មែរនៅពេលនេះ។ ហើយលោកក៏បានថ្លែងនូវអំណរគុណ ចំពោះឧកញ៉ា សៀង ណាំ តំណាងរាស្រ្ដមណ្ឌលសៀមរាប និង សហការី ដែលបានយកចិត្តទុកដាក់ ក្នុងការស្នើរសុំឲ្យក្រុមគ្រូពេទ្យរបស់លោក មកពិនិត្យ ព្យាបាល សុខភាព ជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតថ្លៃនៅពេលនេះ ប្រកបដោយជោគជ័យ ។

លោកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្ដមណ្ឌលសៀមរាប និងក្នុងនាមប្រជាពលរដ្ឋ នៅខេត្ត សៀមរាប លោកបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ លោកវេជ្ជបណ្ឌិត មឺសែល ហ្វ្រងស្វ័រ និងសហការី ដែលបានដឹកនាំ ប្រតិភូក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង ក្នុងបេសកកម្មមនុស្សធម៌ ជួយពិនិត្យ និងព្យាបាលសុខភាព ជូនដល់ប្រជាពលរដ្ឋខេត្តសៀមរាប យើងនៅពេលនេះ ។ ហើយលោកឧកញ៉ា ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកពួក សូមនាំគ្នាមក ពិនិត្យ និង ព្យាបាលសុខភាព ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង ក្នុងរយៈពេល ៤ថ្ងៃនេះ ដោយ ឥតគិតថ្លៃ ៕

បុកបងប្រុសស្លាប់ ប្អូនស្រីរបួសធ្ងន់ ចំណែករថយន្តបង្ក បើកគេចខ្លួនបាត់

0
0

ពោធិ៍សាត់ៈ មនុស្សប្រុសស្រី ពីនាក់បងប្អូនបានជិះម៉ូតូឌុបគ្នា ក្នុងបំណងមកលេងផ្ទះបងប្អូន ក៏ត្រូវបាន រថយន្តម៉ាកលុច្សស៊ីស ពណ៌ស គ្មានស្លាកលេខ បើកបុកពីក្រោយចំពេញទំហឹង ប៉ើងចូលរបងទ្វារ ផ្ទះប្រជាពលរដ្ឋ បណ្តាលអោយស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័មម្នាក់នៅនឹងកន្លែងកើតហេតុចំណែកស្រ្តីម្នាក់ទៀត បានរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្រ្គាះបន្ទាន់ នៅមន្ទីរពេទ្យ ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏គួរអោយរន្ធត់នោះបានកើតឡើង កាលពីវេលាម៉ោងជិត១២យប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅក្បែរអធិការដ្ឋាន នគរបាលក្រុងពោធិ៍សាត់ ក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់។

បើតាមសាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះ បានជិះ ម៉ូតូឌុបគ្នា ក្នុងបំណងមកលេងផ្ទះបងប្អូន លុះជិះមកដល់ចំនុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកលុច្សស៊ីស ប្រភេទ៣០០ពណ៌ស គ្មានស្លាកលេខបើកបរយ៉ាងលឿន ហើយបានបុកចំពីក្រោយយ៉ាង ពេញទំហឹងប៉ើងចូលរបងផ្ទះប្រជាពលរដ្ឋ បណ្តាលអោយបុរសម្នាក់ស្លាប់ភ្លាមៗ នៅនិងកន្លែងកើត ហេតុ ចំណែកស្រ្តីម្នាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះ បន្ទាន់ រីឯរថយន្តបង្កបានបើកគេចខ្លួនដោយសុវត្ថិភាព ទាំងកណ្តាលអាធ្រាតតែម្តង។

នាយរងការិយាល័យនគរបាលចរាចរផ្លូវគោក ខេត្តពោធិ៍សាត់ លោកវរសេនីយ៍ត្រី ឃុន សារៀម បានអោយដឹងថា ក្រោយការវាស់វែងសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅ ធ្វើបុណ្យតាមប្រពៃណីចំណែកម៉ូតូរបស់ជនរងគ្រោះ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាន នគរបាល ក្រុងពោធិ៍សាត់៕

ស្នងការខេត្ត បន្ទាយមានជ័យ នាំបច្ច័យ ជិត៣០លានរៀល ជូនព្រះសង្ឃ ចំនួន៧វត្ត

0
0

បន្ទាយមានជ័យ : ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ក្នុងរយ: ពេលប៉ុន្មានថ្ងៃមកនេះ បានដឹកនាំមន្រ្តីនគរបាលរបស់លោក នាំបច្ច័យជិត៣០លានរៀល យកទៅ ប្រគេនព្រះសង្ឃ និងគណ:កម្មាធិការវត្តចំនួន៧ នៅក្នុងខេត្តបន្ទាយជ័យ នាឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីចូលរួមលើកកម្ពស់ វិស័យព្រះពុទ្ធសាសនា និងកសាងសម្មិទ្ធផលនានានៅក្នុងវត្ត។

មន្រ្តីនគរបាល ខេត្តបន្ទាយមានជ័យ បានថ្លែងអោយដឹងថា បច្ច័យជាង២៧លានរៀល ត្រូវបានលោក ស្នងការ នាំយកទៅប្រគេនព្រះសង្ឃចំនួន៧វត្ត ដែលវត្តខ្លះទទួលបានពី១លានរៀល ដល់៣លាន រៀល ហើយចុងក្រោយវត្តសុភមង្គល ទទួលបាន៧លានរៀល ។

លោកឧត្តមសេនីយ៍ស្នងការ ក៏បាននាំថវិកាទាំងនោះ ចែកជូនចាស់ៗ ផងដែរនាឱកាស ចូលដាក់បិណ្ឌ នៅតាមវត្តនារយ:ពេលប៉ុន្មានថ្ងៃមកនេះ ។

នៅចំពោះ ព្រះសង្ឃ គណ:កម្មាធិការវត្ត ក៏ដូចជាពុទ្ធបរិស័ទនោះ ស្នងការនគរបាលខេត្តបន្ទាយ មានជ័យ បានលើកឡើងអំពីការរីកចម្រើន លើវិស័យពុទ្ធចក្រ យ៉ាងខ្លាំង តាមរយ:ការដឹកនាំរបស់ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន និងមានក្រុមការងារ តាមខេត្តនីមួយៗ ។ ជាក់ស្តែងសម្រាប់ខេត្តបន្ទាយមានជ័យ ក្រុមការងារថ្នាក់ជាតិ ដឹកនាំដោយ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បាននាំយកអំណោយជាបន្តបន្ទាប់ មកចែកជូន ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅក្នុងខេត្ត ។

ជាមួយគ្នានេះ លោកស្នងការ ក៏បានណែនាំ មន្រ្តីនគរបាលរបស់លោក នាឱកាសបុណ្យភ្ជុំបិណ្ឌ ត្រូវ បង្កើនសន្តិសុខ និងការពារសណ្តាប់ធ្នាប់អោយបានល្អប្រសើរជូនប្រជាពលរដ្ឋ ដើម្បីដើរលេង និងមក ធ្វើបុណ្យដាក់ទាន ប្រកបដោយសេចក្តីសុខ ៕

នគរបាល ខណ្ឌសែនសុខ ឃាត់ខ្លួន ចោរគាស់ផ្ទះ ២នាក់

0
0

ភ្នំពេញ : នគរបាល នៃ អធិការដ្ឋាន នគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនមុខសញ្ញាគាស់ផ្ទះ បានពីរនាក់ និងដកហូត ម៉ូតូ១គ្រឿង ព្រមទាំង ឧបករណ៏ ធ្វើសកម្មភាព ក្នុងសង្កាត់ភ្នំពេញថ្មី នៅម៉ោង២រំលងអាធ្រាត្យ ថ្ងៃទី២៣ ខែ៩ ២០១៤។

មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ បានអោយដឹងថា ក្រោយពីមានសេចក្តីរាយការណ៍ ពី សកម្មភាពចោរគាស់ផ្ទះប្រជាពលរដ្ឋ នៅសង្កាត់ភ្នំពេញថ្មី រួចមក និងមានការបញ្ជាពីស្នងការ និង ស្នងការរងទទួលផែនព្រហ្មទណ្ឌរួចមក កម្លាំងនគរបាលបានធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ រហូតចាប់បានពួកគេទាំង២នាក់ និងដកហូតវត្ថុតាងយ៉ាងច្រើនផងដែរ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ សែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕

អ.ហ ខណ្ឌព្រែកព្នៅ សម្រួកចរាចរ តាមដងផ្លួវជាតិ លេខ៥ ជូនពលរដ្ឋ ក្នុងថ្ងៃភ្ជុំបិណ្ឌ

0
0

ភ្នំពេញ: តាំងពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៤ កម្លាំងកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ បានដាក់ពង្រាយ តាមដងផ្លូវជាតិលេខ៥ ដើម្បីជួយសម្រួលចរាចរដល់ប្រជាពលរដ្ឋ ក្នុងថ្ងៃភ្ជុំបិណ្ឌ នេះ។

ប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅ បានសម្តែងការសាទរ ក៏ដូចជាការសរសើដល់កម្លាំងកងរាជអាវុធហត្ថខណ្ឌ ដែលបានខិតខំបំពេញភារ:កិច្ចតាំងពីព្រលឹមស្រាំងៗ ឈរប្រចាំការតាមដងផ្លូវជាតិលេខ៥ ដើម្បីជួយសម្រួលចរាចរជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរចេញពីក្រុងភ្នំពេញ ទៅកាន់ខេត្ត ក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរចូលក្រុងវិញ ហើយរួមនិងប្រជាពលរដ្ឋដែលនាំគ្នាទៅធ្វើបុណ្យ។

ប្រជាពលរដ្ឋក៏បានឲ្យដឹងទៀតថា ការដាក់កម្លាំងពង្រាយតាមដងផ្លូវរបស់កម្លាំងកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅនេះ គឺពិតជាបានរួមចំណែកក្នុងការជួយកាត់បន្ថយការកកស្ទះចរាចរ និងគ្រោះចរាចរផងដែរ ហើយជាពិសេសនោះ ជួយឲ្យបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវជាតិលេខ៥នេះ បើកបរ ដោយការយោគយល់ និងមានសុវត្ថិភាពផងដែរ។

មិនត្រឹមតែប៉ុណ្ណឹងទេ កម្លាំងកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ ក៏បានឆ្លៀតពេលជួយក្មេងៗ មនុស្សចាស់ និងប្រជាពលរដ្ឋដទៃទៀតដើរឆ្លងផ្លូវពីម្ខាង ទៅម្ខាងផងដែរ ៕

លោកស្នងការ នគរបាល ខេត្តក្រចេះ តំណាង លោកអភិបាលខេត្ត បាននាំទេយ្យទាន ប្រគេនព្រះសង្ឃ គង់នៅវត្ត២ធ្នូ ក្នុងថ្ងៃភ្ជុំធំ

0
0

ក្រចេះ៖ លោកឧត្តមសេនីយ៍ត្រី លន់ សុផាត ស្នងការនគរបាលខេត្ត ក្រចេះតំណាងលោក សរ ចំរ៉ុង អភិបាលខេត្ត បានដឹកនាំមន្រ្តីក្រោមឱវាទ និងបុត្រាបុត្រី ទៅចូលរួមបុណ្យក្នុងថ្ងៃភ្ជុំធំ ក្នុងវត្តធនុបាតភូមិការាម ហៅវត្ត២ធ្នូ ស្ថិតនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ នាព្រឹកថ្ងៃទី ២៣ ខែ កញ្ញា ២០១៤។

នេះជាលើកទី៣ហើយ ដែលលោកស្នងការនគរបាលខេត្តបានដឹក នាំមន្រ្តីក្រោមឱវាទនាំយកទេយ្យទាន គ្រឿងឧបភោគ បរិភោគប្រគេន ព្រះសង្ឃនៅក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលប្រជា ពលរដ្ឋខ្មែរគោរពប្រតិបត្តិទូទាំងប្រទេសរយៈពេល១៥ថ្ងៃ។

ទន្ទឹមជាមួយគ្នានេះ ការចូលរួមទៅវត្តអារាមក្នុងថ្ងៃបុណ្ឌកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ដែលមានថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់និងគ្រប់វ័យ គឺជាប្រពៃណីខ្មែរតាំងពីបូរមបូរាណមកម្លេះ។ ហើយការចូលរួមចំណែករបស់លោកស្នងការនគរបាលខេត្ត នាពេលនេះ គឺជាទឹកចិត្តសទ្ធាជ្រះថ្លា ក្នុងនាមជាពុទ្ធបរិស័ទ ជាអ្នកគោរពប្រតិបត្តិតាមគន្លងធម៌នៃព្រះពុទ្ធបរមគ្រូ ជាពិសេសក៏បញ្ជាក់ ឲ្យ ឃើញពីការយកចិត្តទុកដាក់ចំពោះវិស័យព្រះពុទ្ធសាសនារវៀងសង្គមនិងសាសនា ហើយក៏បានរួម ចំណែកថែរក្សាវប្បធម៌ប្រពៃណីដូនតា និងប្រជា ជាតិទាំងមូលផងដែរ។

ការអញ្ជើញទៅវត្តលើកទី៣របស់លោកឧត្តមសេនីយត្រី លន់ សុផាត ស្នងការនគរបាលខេត្ត ក្នុងនាម តំណាងឲ្យលោកអភិបាលខេត្តក្រចេះ នាព្រឹកនេះ ក៏បាននាំយកទេយ្យទានជាគ្រឿងឧបភោគ បិរភោគ មានអង្ករ ២បេស្មើនឹង១០០គ.ក,មី៥កេះ,ទឹកផ្លែឈើ៥កេះ,ទឹកបរិសុទ្ធ និងបច្ច័យចំនួន ២លានរៀល ប្រគេនដល់ព្រះសង្ឃគង់នៅក្នុង វត្តធនុបាតភូមិការាម(២ធ្នូ) ដែលជាអំណោយរបស់លោក ស ចំរុង អភិបាលខេត្តក្រចេះ សម្រាប់ឲ្យព្រះ សង្ឃដើម្បីកសាងសមិទ្ធផលនានាក្នុងវត្ត៕


ស្លាប់ និងរបួស​ធ្ងន់ស្រាល ៨នាក់ ដោយសារ​ក្រឡាប់​រថយន្ត​ហាយលែនឌ័រ នៅ​ស្រុក​បាកាន

0
0

ពោធិ៍សាត់៖ មនុស្សប្រុសស្រី ៨នាក់ ធ្វើដំណើរក្នុងរថយន្តម៉ាកហាយលែនឌ័រ បានស្លាប់បាត់បង់ជីវិតចំនួន ៤នាក់ និង៤នាក់ទៀត បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ក្រឡាប់រថយន្តហាយលែនឌ័រ កាលពីវេលាម៉ោង ១០៖៣០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំនុចបង្គោលគីឡូម៉ែត្រលេខ២០៦-២០៧ ក្នុងភូមិព្រៃផ្តៅ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

បើតាមសាក្សីបានអោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តរងគ្រោះ ម៉ាកហាលលែនឌ័របើកយ៉ាងលឿន ក្នុងទិសដៅពីកើតទៅលិច លុះបើកដល់ចំនុចកើតហេតុ រថយន្តនោះបានរ៉េចង្កូចហោះចូលទៅក្នុងស្រែ ចម្ងាយពីផ្លូវជាតិជាង ១០០ម៉ែត្រ ហើយក្រឡាប់ជាច្រើនត្រឡប់ បណ្តាលអោយមនុស្សប្រុសស្រី ដែលជិះក្នុងរថយន្តនោះចំនួន ៣នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ រីឯក្មេងស្រីជំទង់ម្នាក់ទៀតបានដាច់ខ្យល់ស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ក្រៅពីអ្នកស្លាប់ក៏មានអ្នក រងរបួសធ្ងន់ស្រាលចំនួន ៤នាក់ទៀតផងដែរ។

នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តពោធិ៍សាត់ លោកវរសេនីយ៍ទោ រស់ ចំរើន បានអោយដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតរួមមាន៖ ១.ឈ្មោះ ផែ អប្សរ ភេទស្រី អាយុ ១៤ឆ្នាំ ២.ឈ្មោះ ហេង ស្រីពេញ ភេទស្រី អាយុ ១៣ឆ្នាំ ៣.ឈ្មោះ ហុក ឡាយ ភេទប្រុស អាយុ ៨ឆ្នាំ ៤.ឈ្មោះ ផៃ ធីតា ភេទស្រី អាយុ ១០ឆ្នាំ (ជនរងគ្រោះទាំង ៤នាក់ រស់នៅខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីគ្រោះថ្នាក់ចរាចរនោះទំនងបណ្តាលមកពី អ្នកបើកបរងងុយដេក។ ក្រោយការវាស់វែង រថយន្តរងគ្រោះត្រូវបានយកមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តពោធិ៍សាត់ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់អោយក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

កម្ពុជា-អូស្ដ្រាលី នឹង​ចុះ​ហត្ថលេខា ស្ដីពី​សិទ្ធិ​ជនភៀស​ខ្លួន នៅថ្ងៃទី២៦ កញ្ញា ឆ្នាំ២០១៤

នគរបាល​ខេត្តត្បូងឃ្មុំ ចាប់​ក្រុមចោរប្លន់​ម៉ូតូ ៤នាក់

0
0

ត្បូងឃ្មុំ៖ កម្លាំងនគរបាលខេត្តត្បូងឃ្មុំ បានធ្វើការស្រាជវជ្រាវ រហូតចាប់ខ្លួនជនសង្ស័យ ៤នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងសកម្មភាពប្លន់ម៉ូតូ បណ្តាលអោយជនរងគ្រោះស្លាប់ កាលពីប្រមាណម៉ោង ១១យប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅនៅឡូតី៍កៅស៊ូ107B ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ។

មន្រ្តីនគរបាលព្រហ្មទណ្ឌខេត្តត្បូងឃ្មុំ បានអោយដឹងថា ជនសង្ស័យទី១ ដែលត្រូវចាប់ខ្លួនមុនគេមានឈ្មោះ គង់ សីហា អាយុ ១៦ឆ្នាំ ប្រុស ស្នាក់នៅ ភូមិជៀសទី១ ឃុំ ថ្មពេជ្រ ។ ដោយឡែក ជនសង្ស័យ ៣នាក់ផ្សេងទៀត ដែលត្រូវចាប់ខ្លួនជាបន្តបន្ទាប់ រួមមានទី១ ឈ្មោះប៉ាត សីហា (ឡា) ភេទ ប្រុស អាយុ១៦ ភូមិ៨៧ ឃុំថ្មពេជ្រ ។ ទី២-ឈ្មោះយឹម យ៉េង (សិដ្ឋ) ភេទប្រុស អាយុ១៦ ភូមិ៨៧ ឃុំថ្មពេជ្រ  និងទី៣- ឈ្មោះ ជួន  ម៉ុន(ម៉ាន)ប្រុស
អាយុ១៦ភូមិ៨៧ ឃុំថ្មពេជ្រ ។ ជនរងគ្រោះដែលត្រូវក្រុមចោរប្លន់ទាំងនេះប្លន់ ហើយសម្លាប់នោះមានឈ្មោះ ម៉ាប់ ណៃ ប្រុសអាយុ ២៣ឆ្នាំត្រូវ ពួកវាកាប់ជាច្រើនពូថៅ និងចាក់ដោយពន្លាកជៀជ័រ រួចប្លន់យកម៉ូតូពីជនរងគ្រោះ ម៉ាកស្មាស់មួយគ្រឿងបាត់។

មន្រ្តីនគរបាលខាងលើបានបន្តទៀតថា ក្រោយមានករណីប្លន់នេះកើតឡើង ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោក ម៉ៅ ពៅ បានបញ្ជា និងដឹកនាំផ្ទាល់ដើម្បីបង្ក្រាបក្រុមចោរទាំងនេះ ទាល់តែបានជោគជ័យ ហើយដកហូតម៉ូតូមួយគ្រឿង និងវត្ថុតាង ដែលពួកវាលាក់ក្រោមកែបម៉ូតូ ។

ក្រោយចាប់ខ្លួន ជនសង្ស័យទាំង៤នាក់ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ តុលាការចាត់ការតាមផ្លូវច្បាប់៕

អគ្គិភ័យ​ ឆាបឆេះផ្ទះជាង ជួសជុល​ម៉ូតូ​ស្ទើរ​ទាំង​ស្រុង គិត​ជាទឹកប្រាក់​ប្រហែល ៨ពាន់​ដុល្លារ

0
0

បន្ទាយមានជ័យ៖ កាលពីម៉ោង ៣និង៤៥នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចទល់មុខបូរីសាន ស៊ាងហូ ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ផ្ទះជាងជួសជុលម៉ូតូមានទំហំ ៤គុណនិង៦ម៉ែត្រ ដំបូលនិងជញ្ជាំងប្រក់ស័ង្កសី ត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុង ។

បើតាមប្រភពពីសមត្ថកិច្ចបានប្រាប់ថា ម្ចាស់ផ្ទះត្រូវបានឈ្មោះ ខឹម ឆាត អាយុ ៣៦ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ រស់នៅភូមិកើតហេតុ បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍ខាងលើនេះផងដែរ ត្រូវបានក្រុមគ្រួសារ និងសមត្ថកិច្ចជួយសង្គ្រោះទាន់ពេលវេលា រួចបញ្ជូនទៅកាន់មន្ទីរពេទ្យ។ រីឯការខូចខាតគ្រឿងបន្លាស់ជួសជុលម៉ូតូ ដែលនៅក្នុងផ្ទះប្រកបរបររាល់ថ្ងៃ គឺឆេះគ្មានសល់រួមទាំងម៉ូតូសង់កូរ៉េ ១គ្រឿងផងដែរ សរុបជាទឹកប្រាក់ប្រហែល ៨ពាន់ដុល្លារ។

ក្រោយកើតហេតុសមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះគឺបណ្ដាលមកពីទុស្សេខ្សែភ្លើង នៅបង្គោលខាងមុខផ្ទះ ហើយក៏ឆាបឆេះតាមខ្សែ បណ្ដាលអោយឆេះផ្ទះតែម្ដង។

នៅក្នុងហេតុការខាងលើនេះ គេសង្កេតឃើញសមត្ថកិច្ច និងអាជ្ញាធរជួយអន្តរាគមន៍ ហៅរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនកាស៊ីណូ ត្រូពីកាណា ២គ្រឿង និងប្រើបំពង់ពន្លត់អគ្គិភ័យ អស់ជាច្រើនបំពង់ផងដែរ ទើបភ្លើងរលត់អស់ទាំងស្រុង ដោយប្រើរយៈពេលប្រមាណ ២០នាទី។ ករណីខាងលើនេះមិនបាន ឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ៕

អគ្គិភ័យកំពុង ឆាបឆេះផ្ទះ ប្រជាពលរដ្ឋផ្ទុក របស់របរអេតចាយ ជិតផ្សារកំពង់ថ្ម

0
0

កំពង់ធំ៖ នៅម៉ោង១១៖៣០នាទីថ្ងៃទី២៤ ខែកញ្ញានេះ  អគ្គិភ័យកំពុងតែឆាបឆេះផ្ទះ ប្រជាពលរដ្ឋផ្ទុករបស់របរអេតចាយ យ៉ាងសន្ធោរសន្ធៅ ដែលក្នុងនោះរួមទាំង រថយន្តកាម៉ារីបាឡែន ១គ្រឿងផងដែរ។

សាក្សីកន្លែងកើតហេតុ បានរាយការណ៍ ឲ្យមជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិលដឹងថា ផ្ទះកើតហេតុខាងលើ ស្ថិតនៅតាមបណ្តាល ផ្លូវជាតិលេខ៦ ជិតផ្សារកំពង់ថ្ម ខេត្តកំពង់ធំ  ។

សាក្សីដែលបាន ឃើញហេតុការណ៍ មុនគេដែលបានយក អេតចាយទៅលក់នៅ ទីនោះនិយាយថា ការឆេះនេះ អាចមកពីទុស្សេខ្សែភ្លើង ។ គិតមកដល់ពេលនេះ ផ្ទះផ្ទុកអេចចាយខាងលើ បានឆាប់ឆេះស្ទើរទាំងស្រុង ខណៈដែលផ្ទះមួយខ្នងទៀត (ឈើលើថ្មក្រោម) នៅខាងក្រោយនោះក៏កំពុងឆាប់ឆេះផងដែរ ៕

Photo by LookingTODAY

Photo by LookingTODAY

ចោរគាស់ផ្ទះ ៣នាក់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន

0
0

ភ្នំពេញៈ ជនសង្ស័យ៣នាក់ ដែលជាមុខសញ្ញាប្លន់ និង គាស់ផ្ទះ យ៉ាងសកម្មនាពេលកន្លងមក នៅក្នុងរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ច នគរបាលសង្កាត់ ច្បារអំពៅទី២ ឃាត់ខ្លួនដោយយោង ទៅតាមពាក្យបណ្តឹង របស់ជនរងគ្រោះ  ការឃាត់ខ្លួននេះបានធ្វើឡើងនៅព្រឹកថ្ងែទី ២៤ខែកញ្ញាឆ្នាំ២០១៤ នៅចំណុចភូមិដើមចាន់ សង្កាត់ ខណ្ឌច្បារអំពៅ។

លោក ទេព បូរា នាយប៉ុស្តិ៍ នគរបាលសង្កាត់ច្បារអំពៅទី២ បានអោយដឹងថា ជនរងគ្រោះទី១មានឈ្មោះ អឿន សុភក្ត្រ ភេទស្រីអាយុ២៩ឆ្នាំ មុខរបរលក់ដូរស្នាក់នៅភូមិសង្កាត់ខាងលើ។ ជនសង្សង័ទី១ឈ្មោះ ឡែ វ៉ាន៉តឹង ភេទ  ប្រុសអាយុ២៧ឆ្នាំ ទី២-ឈ្មោះ ចៅ គីម ភេទប្រុស អាយុ២៣ឆ្នាំ  ទី៣-ឈ្មោះ  អៀ ប៊ុននី ភេទប្រុស អាយុ ២៥ឆ្នាំ  (  ឃាត់ខ្លួន)  ។

លោកបានបន្តថា ជនសង្ស័យទាំង៣នាក់ខាងលើនេះត្រូវបានកម្លាំងសមត្ថកិច្ចតាមដាន អស់រយៈ ពេលជាច្រើន ខែ ដោយកត់សម្គាល់ឃើញថា ក្រុមជនសង្ស័យគឺជាមុខសញ្ញាគាស់ផ្ទះយ៉ាង សកម្មក្នុងការលួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹង របស់ជនរងគ្រោះរួចមក នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៤ សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្សយ័ម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់មកសួរនាំ ហើយបន្តឃាត់បាន២នាក់ទៀត។ ដោយគាស់ ផ្ទះលួចបានលុយ និងទូរសព្ទ័សរុប ៦០ម៉ឺនរៀល កាលពីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៤បច្ចុប្បន្ន ជនសង្ស័យ សួរនាំនៅខណ្ឌច្បារអំពៅ៕

អាជ្ញាធរ​ខណ្ឌចំការមន ចុះត្រួត​ពិនិត្យ​រដ្ឋបាល​នៅ​កោះពេជ្រ ដើម្បី​ការពារ​រក្សា​សុវត្ថិភាព​ជូន​ថ្នាក់​ដឹកនាំ

0
0

ភ្នំពេញ៖ ខណៈដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធី ចែកសញ្ញាប័តជូនដល់និស្សិត នៃសកលវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យានៅថ្ងៃទី២៥ ខែកញ្ញាស្អែកនេះ អាជ្ញាធរចម្រុះខណ្ឌចំការមន បានសហការគ្នាចុះត្រួតពិនិត្យរដ្ឋបាល នៅតាមកន្លែងស្នាក់នៅមួយចំនួន របស់កម្មករបម្រើការងារនៅកោះពេជ្រ។

នៅម៉ោង ៣៖១០នាទី រសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៤ នេះ អភិបាលរងខណ្ឌចំការមនលោក ជ គឹមស៊ បានដឹកនាំកម្លាំងអាជ្ញាធរមួយចំនួន ចុះត្រួតពិនិត្យតាមអគាស្នាក់នៅរបស់កម្មករ ដែលបម្រើការងារនៅក្នុងមជ្ឈមណ្ឌល កំសាន្តកោះពេជ្រ ដែលស្នាក់នៅក្បែរកន្លែងប្រារព្ធពិធី។

ក្នុងនោះដែរអភិបាលបាលរងខណ្ឌចំការមន លោក ជ គឹមស៊ និងអាជ្ញាធរដែលចុះត្រួតពិនិត្យរដ្ឋបាល ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលបម្រើការងារ និងស្នាក់នៅក្នុងកោះពេជ្រនោះ ត្រូវតែនាំគ្នាសហការគ្នាជាមួយអាជ្ញាធរ ត្រូវរាយការណ៍មកកម្លាំងនគរបាលមូលដ្ឋាន ប្រសិនបើសង្កេតឃើញមានភាពមិនប្រក្រតី ឬក៏មានជនប្លែកមុខណាមកស្នាក់នៅក្នុងបន្ទប់ និងធ្វើសកម្មភាពអ្វីផ្សេងៗ។ ជាមួយគ្នានោះដែរ ក្រុមអាជ្ញាធរខណ្ឌចំការមន ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងប្រារព្វពិធីនេះ សូមបន្តថែរក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងការរស់នៅ៕


លួចកាច់កម៉ូតូ បានសម្រេច ម្តងពេលព្រឹក មកកាច់ម្តង ទៀតជាប់ ខ្នោះសមត្ថកិច្ច

0
0

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋ រួមជាមួយម្ចាស់ម៉ូតូ ចាប់ ក្រោយពីធ្វើសកម្មភាព លួចកាច់កយក ម៉ូតូ ព្រោះម្ចាស់ម៉ូតូ ភ្លេចដកសោចេញ កាលពីវេលាម៉ោង១១និង៣០ នាទីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅមុខហាង កាត់សក់ផ្ទះលេខ៤៥ ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឌឹម ថា ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះ យ៉ែត សុខគា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរជាងកាត់សក់ ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យមាន ស្រុកកំណើតភូមិថ្មី ឃុំថ្មី ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។

នគរបាល បានបន្តទៀតថា ជនសង្ស័យ រូបនេះ ធ្លាប់ធ្វើសកម្មភាពកាច់កម៉ូតូ គេមួយគ្រឿង ម៉ាកស្ទែប ពណ៌ក្រហម បិទស្គុត ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1L 1490 នៅម្ដុំតាន់ប៉ា សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូន ពេញ ហើយក្រោយពេលលួច បានហើយ ក៏ជិះមកតាមផ្លូវកម្ពុជាក្រោម ហើយឃើញ ម៉ូតូរបស់ជនរង គ្រោះ ម៉ាក ស្កុបពី ពណ៌ឈាមជ្រូក ស្លាកលេខ ភ្នំពេញ 1AP 9499 ដែលចតទុកនៅនឹងមុខហាង កាត់សក់ ទុកសោជាប់នឹងម៉ូតូ ក៏ធ្វើសកម្មភាពតែម្តង  ។ ប៉ុន្តែពេលធ្វើសកម្មភាពនោះម៉ូតូដេរ មិនឆេះ ក៏ត្រូវម្ចាស់ម៉ូតូឃើញទាន់ក៏បានស្រែកផ្អើលឆោឡោ ក៏ត្រូវសមត្ថកិច្ចនៅប្រចាំគោលដៅនោះចាប់នាំខ្លួនទៅប៉ុស្តិ៍នគរបាលផ្សារថ្មីទី២ដើម្បីសាកសួរ ចាត់ការតាមផ្លូវច្បាប់ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំចាត់ការបន្ត ៕

ទស្សនារូបភាព កិច្ចប្រជុំ អ.ស.ប ដ៏តឹងសរសៃក ប្រឆាំង​នឹង​ក្រុម​ពួក ISIS

0
0

ភ្នំពេញ៖ ថ្ងៃ២៤ខែកញ្ញាឆ្នាំ២០១៤ កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ (UN Assembly) បានប្រព្រឹត្តិទៅ ជាមួយនឹងការជជែកវែកញែក សំណាក់មេដឹកនាំកំពូលជុំវិញពិភពលោក ជាពិសេសប្រទេសមហាអំណាចទាំង៥ (អាម៉េរិក ចិន បារាំង អង់គ្លេស និងរុស្ស៊ី) ពាក់ព័ន្ធនឹងការប្រើប្រាស់ទ័ពអាកាស ដើម្បីកំទេចពួកក្រុមឥស្លាមជ្រុលនិយម (ISIS-Islamic State Iraq and Syria)។

ជាការកត់សម្គាល់ជនបរទេសបួនរូប ត្រូវបានកាត់ក្បាលដោយក្រុម ISIS ក្នុងនោះមានពលរដ្ឋអាម៉េរិកាំង២នាក់ អង់គ្លេស១នាក់ និងបារំាងម្នាក់ ។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សូមបង្ហាញរូបភាពខ្លះៗ ពីទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ ពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលនេះ៖

ភេរវកម្មជាបញ្ហា ព្រួយបារម្ភខ្លំាង នៅយូអិន ខណៈអូបាម៉ា កំពុង គៀងគរការគំាទ្រ ប្រឆំាងឧទ្ទាម IS

0
0

យូអិន៖ ប្រធានាធិបតីអាម៉េរិក លោក បារ៉ាក់ អូបាម៉ា នៅក្នុងកិច្ចប្រជុំពិសេស នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោកបានជំរុញ ឲ្យរដ្ឋជាសមាជិកទំាងអស់ ចាត់វិធានការឲ្យបានរឹងមាំ ដើម្បីប្រឆំាងនឹងក្រុមអំពើភេរវកម្ម បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តដំណោះស្រាយ ដើម្បីផ្តួលរំលំក្រុមអ្នកប្រយុទ្ធ ជាភេរវករបរទេសមកនោះ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០១៤ថា ការជំរុញរបស់ ប្រធានាធិបតីអាម៉េរិកនេះ បានធ្វើឡើងនៅក្នុង កិច្ចប្រជុំមហាសន្និបាត លើកទី៦៩ របស់អង្គការសហប្រជាជាតិ ដោយកិច្ចប្រជុំទំាងមូល គឺផ្តោតសំខាន់លើការព្រួយបារម្ភអំពីភេរវកម្ម។

អំឡុងពេលនៃការប្រមូលផ្តុំមេដឹកនាំពិភពលោក នៅសប្តាហ៍នេះ នៅទីក្រុង ញូយ៉ក សហរដ្ឋអាម៉េរិក ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់យូអិន លោក អូបាម៉ា បាននឹងកំពុងបង្កើនកិច្ច ខិតខំប្រឹងប្រែងរបស់លោក ដើម្បីកសាងការរួបរួមជាធ្លុងមួយ ប្រយោជន៍បំផ្លាញអ្វីដែលលោកហៅថា ជាបណ្តាញនៃការស្លាប់។

ដោយមិនបត់បែនច្រើន លោក បារ៉ាក់ អូបាម៉ា បានប្រាប់ទៅបណ្តាមេដឹកនាំពិភពលោកថា «គ្មានហេតុផល គ្មានការចរចា ជាមួយអំពើអាក្រក់នោះទេ ដូច្នេះសហរដ្ឋអាម៉េរិក នឹងធ្វើការជាមួយដៃគូបរទេស ដើម្បីដកឫសគល់នូវអ្វីដែលយើងបានហៅថា បណ្តាញការស្លាប់នេះ»៕

លោក ឈាង វុន ស្នើរាជរដ្ឋាភិបាល ពិចារណា ៥ចំណុច មុនទទួលជនភៀសខ្លួន មកពីអូស្ត្រាលី

0
0

ភ្នំពេញ៖ ការចុះហត្ថលេខា លើអនុស្សរណៈ ទាក់ទងនឹងការបញ្ជូន ជនភៀសខ្លួនពីប្រទេសអូស្ត្រាលី មកកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ស្អែកនេះ ក្នុងនាមប្រធានគណៈកម្មការទី៥ (កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន) លោក ឈាង វុន បានស្នើដល់រាជរដ្ឋាភិបាល ត្រូវពិចារណាលើ ៥ចំណុច មុននឹងទទួលយក ជនភៀសខ្លួនមក ពីប្រទេសអូស្ត្រាលី។

ថ្លែងនៅក្នុងសន្និសីទកាសែត ជុំវិញការងាររបស់រដ្ឋសភា អនុវត្តបាននាពេលកន្លងមក នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤ នាវិមានរដ្ឋសភាកម្ពុជា លោក ឈាង វុន បានមានប្រសាសន៍ថា សូមឲ្យរាជរដ្ឋាភិបាលកម្ពុជាពិចារណាលើបញ្ហា ៥ចំណុច មុននឹងទទួលជនភៀសខ្លួនទាំងនោះ រួមមាន ទី១. ត្រូវរស់នៅដោយស្ម័គ្រចិត្ត, ទី២. ជនភៀសខ្លួន ត្រូវចុះសម្រុងក្នុងការរកស៊ីជីចិញ្ចឹមជីវិត ជាមួយប្រជាជនកម្ពុជា, ទី៣. ត្រូវរៀនសូត្រពីវប្បធម៌ និងប្រពៃណីខ្មែរ, ទី៤. ត្រូវចូលរួមកសាងប្រទេសកម្ពុជា និងទី៥. រដ្ឋាភិបាលអូស្ត្រាលី ត្រូវផ្តល់ប្រាក់ចំណូលដល់ពួកគេ។

លោកថា “កម្ពុជាយើង គឺជាប្រទេសមួយហត្ថលេខី ពាក់ព័ន្ធនឹងអនុសញ្ញាជនភៀសខ្លួននេះ បានន័យថា បើយើងបានជួបនឹងបញ្ហាទាំងអស់ហ្នឹង មានគេស្នើសុំឲ្យយើងជួយនូវបញ្ហាទាំងអស់ហ្នឹង យើងត្រូវមានកាតព្វកិច្ចអនុវត្តតួនាទីអន្តរជាតិ រឿងបញ្ហាជនភៀសខ្លួន”។

លោក ឈាង វុន បានបញ្ជាក់ថា រឿងការទទួលជនភៀសខ្លួនទាំងអស់នោះ គឺជាត្រឹមត្រូវ ព្រោះវាជាកាតព្វកិច្ច ជាលក្ខណៈអន្តរជាតិ៕

Photo by DAP-News

ស្លាប់៣នាក់ របួសធ្ងន់ស្រាល ១៩នាក់ ដោយគ្រោះថ្នាក់​ ចរាចរណ៍ថ្ងៃទី២៥ កញ្ញា

0
0

ភ្នំពេញ៖ គេហទំព័រនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១០លើក ក្នុងនោះយប់ ១លើក, បណ្តាលអោយមនុស្សស្លាប់ចំនួន០៣នាក់ (ស្រី០១នាក់) របួសធ្ងន់ ១៥ នាក់(ស្រី១នាក់) និងរបួសស្រាល ០៤នាក់(ប្រុស) ។

ប្រភពដដែលបន្តថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១០ លើក បានបង្កឲ្យខូចខាតយានយន្តសរុប ១៧ គ្រឿង រួមមាន ម៉ូតូ ១៣គ្រឿង , រថយន្តធុនតូច ០៣គ្រឿង, និងអ្នកថ្មើរជើង ០១នាក់។

សូមជម្រាបថា រថយន្តដែលត្រូវផាកពិន័យនៅអង្គភាពប្រចាំថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤នេះ សរុបចំនួន ៦៣គ្រឿង ក្នុងនោះមាន រថយន្តទេសចរណ៍គ្រូសារ ១០គ្រឿង, រថយន្តដឹកដំណើរធុនតូច ៤៥គ្រឿង រថយន្តដឹកទំនិញធុនធំ ០៨ គ្រឿង ។ រថយន្តទាំងអស់ត្រូវបានបង់ប្រាក់ពិន័យរួចនៅ អធិការដ្ឋាននគរបាលស្រុក ចំនួន ១៥ គ្រឿង និងស្នងការដ្ឋាននគរបាលខេត្ត ៤៨ គ្រឿង ៕

Viewing all 8042 articles
Browse latest View live




Latest Images