Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

អ្នកកាន់ កាតកាសែត ក្នុងស្រុក ធ្វើជំនួញឈើ ខុសច្បាប់ ត្រូវសមត្ថកិច្ច បង្ក្រាបបាន ជាបន្តរបន្ទាប់

$
0
0

ក្រចេះ ៖ អ្នកកាន់កាតកាសែត ក្នុងស្រុកមួយចំនួន កំពុងលាបពណ៌អួតអាងថា ខ្លួនជាអ្នកកាសែត បែរជាទៅ កាងរថយន្តដឹកឈើ ឬធ្វើជំនាញឈើខុសច្បាប់ ត្រូវសមត្ថកិច្ចខេត្ត ក្រចេះបង្ក្រាបបានជាបន្តរបន្ទាប់ នៅក្នុង រយៈកាលថ្មីៗនេះ ជាក់ស្តែងកាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៤ កម្លាំងចម្រុះ បង្ក្រាប រថយន្តដឹកឈើរបស់អ្នកកាន់ កាតកសែតម្នាក់ទៀត នៅចំណុចក្បែរទីបញ្ជាការកងរាជអាវុធហត្ថ ស្រុកចិត្របុរី ខេត្តក្រចេះ ។

បន្ទាប់ពីទទួលបានព័ត៌មាន យ៉ាងច្បាស់ការមួយថា រថយន្តសាំងយ៉ុងមួយគ្រឿង ដែលត្រូវ បានគេដឹងថា ជារបស់ អ្នកកាន់កាតកាសែតក្នុងស្រុកម្នាក់ ឈ្មោះ ភ័ណ នៅមិនរាងចាល បន្តលួចដឹកឈើប្រណីតជាច្រើនសន្លឹក ធ្វើ ដំណើរតាមផ្លូវជាតិលេខ ៧A ត្រូវសមត្ថកិច្ច ចម្រុះស្ទាក់ចាប់បាននៅចំណុចខាងលើ ។

នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចមិនបានចាប់មនុស្សណាម្នាក់នោះទេ បន្ទាប់ ពីអ្នកបើកបរ និងព្រូម្នាក់ទៀត បានឆ្លើយប្រាប់សមត្ថកិច្ចថា ជាឈើរបស់មេឈ្មួញខាងលើ រួចអ្នកទាំងពីរ ក៏រត់គេចយករួចខ្លួន។ រថយន្តដឹក ឈើប្រណីត ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅថ្នាលបណ្តុះកូនឈើខ្សារ ដើម្បីកសាងសំណុំរឿងបន្ត ចាត់ការទៅតាមនីតិវិធី ។

គួរបញ្ចាក់ថា រយៈពេល២ថ្ងៃនេះ សមត្ថកិច្ចជំនាញពាក់ព័ន្ធ ខេត្តក្រចេះបង្ក្រាប ចាប់រឹបអូស រថយន្តដឹកឈើរបស់ អ្នកកាន់កាតកាសែត លាបពណ៌ ចំនួន ២នាក់ ហើយដែលនៅ អង្គភាពខុសៗគ្នា ដែលក្រុមនោះតែងតែយក ស្លាកសញ្ញា ( Logo ) របស់ក្រសួងព័ត៌មាន ទៅដាក់តាមរថយន្តរបស់ខ្លួន ដើម្បីលាបពណ៌បាំងភ្នែកសមត្ថកិច្ច នៅក្នុងជំនួញឈើ ខុសច្បាប់ ដែលជាទង្វើមួយប្រាស់ចាកក្រមសីលធម៌ នាំឲ្យខូចឈ្មោះអ្នកដទៃ ។

សមត្ថកិច្ចបញ្ជាក់ថា នេះជារថយន្តទី២ហើយ ដែលឈ្មួញ អ្នកកាន់កាតកាសែត ក្នុងស្រុក ម្នាក់នេះ អស់លក្ខណ៍ ធ្លាក់ក្នុងកណ្តាប់ដៃរបស់សមត្ថកិច្ចជាបន្តរបន្ទាប់ ៕


រថយន្ត កាមរីបាឡែន បុកជាមួយ ម៉ូតូស្តុបពី របួសស្រាល ២នាក់

$
0
0

ភ្នំពេញ ៖ នៅវេលាម៉ោង ៣និង០០នាទី រសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤ នេះ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើង រវាងរថយន្តកាមរីបាឡែន និងម៉ូតូស្តុបពី បណ្តាលឲ្យមនុស្ស ២នាក់ រងរបួសស្រាល ស្ថិតនៅតាមវីថីកោះពេជ្រ ក្នុងបរិវេនមជ្ឈមណ្ឌលកោះពេជ្រ ខណៈបើកបរបញ្ច្រាសទិសគ្នា ។

សេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា អ្នកបើកបររថយន្ត កាមរីបាឡែន ត្រូវបានគេស្គាល់ថា ជាជនជាតិកូរ៉េ ៕

ពិព័រណ៍មួយ ដើម្បីលើកកម្ពស់ បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង នៅកម្ពុជា នឹងចាប់ផ្តើម នៅខែវិច្ឆិកា

$
0
0

ភ្នំពេញ៖ ដើម្បីលើកកម្ពស់ វិស័យបច្ចេកវិទ្យា ព័ត៌មាន និងទំនាក់ទំនង (ICT) ក្នុងប្រទេស កម្ពុជាគ្រោងនឹងរៀបចំ ពិព័រណ៍ ITET 2014 រយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌលកោះពេជ្រ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ខាងមុខនេះ ។

ពិព័រណ៍នេះ ត្រូវបានរៀបចំដោយ សហព័ន្ធ ICTកម្ពុជា សហការជាមួយ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ រួមទាំងក្រុមហ៊ុន ឯកជនមួយចំនួនទៀត ដែលបម្រើឱ្យវិស័យនេះ ក្នុងនោះ ក៏មានការផ្តល់ពាន់រង្វាន់ ដល់ក្រុមហ៊ុនពាក់ព័ន្ធនឹង ICT នៅកម្ពុជា ផងដែរ ។

ថ្លែងក្នុងកិច្ចប្រជុំ នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាពេលកន្លងទៅ លោក កាន ចាន់មេត្តា រដ្ឋលេខាក្រសួង ប្រៃសណីយ៍ និងទូរគនាគមន៍ បានឱ្យដឹងថា គោលបំណងសំខាន់ នៃការរៀបចំ ពិព័រណ៍នេះ គឺចង់បង្ហាញដល់សាធារណជន វិស័យឯកជន ក៏ដូចជា សិស្សនិស្សិត ទាំងអស់ ស្តីពីការវិវត្តរីកចំរើន របស់វិស័យ ICT នៅក្នុងប្រទេសកម្ពុជា និងចែករំលែក ទស្សនវិស័យ ទៅថ្ងៃមុខ ស្តីពីការអភិឌ្ឍន៍វិស័យ ICT នាពេលបច្ចុប្បន្ន ។

លោកបានបន្តទៀតថា សហព័ន្ធICT ដែលជាអ្នកបង្កើតនូវកម្មវិធីនេះ នឹងព្យាយាមរៀបចំ ព្រឹត្តិការណ៍នេះ ឱ្យរឹតតែមានភាព ទាក់ទាញ និងមានការចែករំលែក ឱ្យកាន់តែទូលាយ ទៅដល់ ការវិវត្តរបស់បចេ្ចកវិទ្យានៅកម្ពុជា នាពេលបច្ចុប្បន្ន ក៏ដូចជា នៅពេលអនាគត ពីព្រោះថា ការងារមួយនេះ មិនអាចធ្វើតែបច្ចុប្បន្ននេះទេ ។

ប្រធានបទសំខាន់ នៅក្នុងព្រឹត្តិការណ៍ ពិព័ណ៍ ITET 2014នេះ គឺពាក´ព័ន្ធទៅនឹង ហេដ្ឋារចនាសម្ព័ន្ធ បណ្តាញ (Network) , Applicationand Content និង មូលនិធិ សម្រាប់ក្រុមហ៊ុនថ្មី ដែលទើបនឹង បង្កើតឡើងជាដើម៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ យាងនិវត្តន៍មកដល់ កម្ពុជាវិញហើយ

$
0
0

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា និងព្រះរាជវរ មាតា មុនីនាថ នរោត្តម សីហនុ ទ្រង់បានយាងមាតុភូមិនិវត្តន៍មកដល់ ប្រទេសកម្ពុជាវិញ ហើយនៅវេលាម៉ោង ៤និង៣០នាទីរសៀលថ្ងៃទី២៧ ខែសីហា នេះ ពីទីក្រុងប៉េកាំង ប្រទេសចិន។

ការយាងនិវត្តន៍មកដល់ ប្រទេសកម្ពុជាវិញរបស់ទ្រង់ទាំងទ្វេ នៅអាកាសយាន្តអន្តរជាតិភ្នំពេញ ត្រូវបានទទួល ស្វាគមន៍ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហេង សំរិន ប្រធាន រដ្ឋសភាជាតិ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ និងមន្រ្តីអ្នកមុខអ្នកការជាច្រើននាក់ផងដែរ។

សូមជម្រាបថា ព្រះអង្គទាំងទ្វេបានយាងទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិនអស់រយៈពេល មួយខែហើយ ចាប់តាំងពីថ្ងៃទីថ្ងៃ ដែលព្រះអង្គចាកចេញពីកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ដើម្បីពិនិត្យព្រះរោគសុខភាព ៕

ក្រសួងរ៉ែ និងថាមពល ចេញសេចក្តីបំភ្លឺ លើគម្រោងអភិវឌ្ឍន៍វារីអគ្គិសនី ជាយអារ៉ែង

$
0
0

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤ នេះ ក្រសួងរ៉ែ និងថាមពលបានចេញសេចក្តីបំភ្លឺមួយ បន្ទាប់ពីបានឃើញលិខិតរបស់លោកជំទាវ តែ ច័ន្ទមនី ប្រធានស្តីទីគណៈកម្មការទី៣ នៃរដ្ឋសភា ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសម្តេចប្រធានរដ្ឋសភាដែលផ្សព្វផ្សាយតាមបណ្តាញព័ត៌មាន ពាក់ព័ន្ធនឹងគម្រោង អភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងជាយអារ៉ែង ស្តីអំពីផលប៉ះពាល់ សត្វព្រៃ សត្វត្រី (ត្រីនាគ ត្រីខ្មៅ) ដីព្រៃ និងដីកសិកម្មជាង ២ម៉ឺនហិចតា ចំណែកផលទទួលបានគឺត្រឹម ១០៦មេហ្គាវ៉ាត នៅរដូវវស្សា និងប្រហែល ៥០-៦០ មេហ្គាវ៉ាតនៅរដូវប្រាំងនោះ ក្រសួងរ៉ែ និងថាមពល សូមធ្វើការឆ្លើយបំភ្លឺសាធារណជនដូចទៅ៖

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

ក្រសួងមហាផ្ទៃ នឹងធ្វើសន្និសីទ កាសែត អំពីការចុះ MOU រវាងកម្ពុជា-អូស្ត្រាលី ស្តីពីការតាំងលំនៅ នៃជនភៀសខ្លួន នៅកម្ពុជា នៅថ្ងៃទី ២៩ កញ្ញា

បុរសជនជាតិ អង់គ្លេសខឹងសង្សារ ចងកសម្លាប់ខ្លួន បន្សល់ទុកនូវបណ្តាំ ៣សន្លឹក រៀបរាប់ពីការប្រេះឆារ

$
0
0

ព្រះសីហនុ ៖ បុរសជនជាតិអង់គ្លេសម្នាក់ ត្រូវបានគេប្រទះឃើញ ស្លាប់កាលពីម៉ោងប្រមាណ ៦យប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤ ដោយមានខ្សែនីឡុង ចំនួនពីរសរសៃ ពណ៌ស និងខ្មៅ បទជាពីស៊កចូលក ចងភ្ជាប់នឹងដើម ឈើ កម្ពស់ប្រមាណ២ម៉ែត្រ នៅក្នុងបរិវេនដីក្រុមហ៊ុនអារីស្តុន មាត់សមុទ្រឆ្នេរអូរឈើទាល ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ក្រោយការកើតហេតុភ្លាមៗ សមត្ថកិច្ចបានចុះត្រួតពិនិត្យ ធ្វើកោសល្យវិច័យ នៅវេលាម៉ោងប្រមាណជា ៧យប់ថ្ងៃ ដដែល ប៉ុន្តែមិនបានដឹងអត្តសញ្ញាណ ជនរងគ្រោះឡើយ ហើយក៏បានរៀបចំដឹកបញ្ជូនសព ទៅតំកល់ទុកនៅវត្ត ឥន្ធញ្ញាណ ហៅវត្តក្រោម ស្ថិតក្នុងសង្កាត់លេខ៣ ក្នុងយប់ថ្ងៃដដែល ។  រហូតដល់ព្រឹកព្រលឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤នេះ ទើបសមត្ថកិច្ចស្វែងរកឃើញ អត្តសញ្ញាណជនរងគ្រោះនេះ ។ តាមការបញ្ជាក់របស់សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះដែលបានធ្វើអត្តឃាត ចងកសម្លាប់ខ្លួននេះ មាន ឈ្មោះ ISAACS GLENN ភេទប្រុស អាយុ៤០ឆ្នាំ សញ្ជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ 465870645 ចុះថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១០ ផុតកំណត់ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២០ ទិដ្ឋការលេខ TI 07995825 សុពលភាព ដល់ត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤ ចូលតាមច្រកអន្តរជាតិ ចាំយាម នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤ មកដល់ ខេត្តព្រះសីហនុនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤ ស្នាក់នៅផ្ទះសំណាក់ ស្មាល (Smile) បន្ទប់លេខ១០៣ ភូមិ៤ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ។

ប្រភពពីសមត្ថកិច្ច ក៏បានអោយដឹងបន្ថែមថា ឆ្លងតាមការសន្និដ្ឋានជាបឋម របស់ក្រុមសមត្ថកិច្ចជំនាញ ដែលពាក់ ព័ន្ធបាននិយាយថា ជនរងគ្រោះអាចស្លាប់ដោយសារការ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន មិនជាប់ពាក់ព័ន្ធនឹងករណី អំពើរមនុស្សឃាតនោះទេ ដោយជនរងគ្រោះបានបន្សល់ទុកនូវបណ្តាំចំនួន ៣សន្លឹក ដែលរៀបរាប់ពីការខូចចិត្ត ជាមួយស្រីស្នេហ៍ ជនជាតិអង់គ្លេសរបស់ខ្លួន ឈ្មោះ SKELTON MANDY ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងទំនាក់ទំនង ជាមួយស្ថានទូត ដើម្បីចាត់ចែងសព ៕

រថយន្តរ៉េវហ្វ័រ ចងកំហឹងនឹង របាំងថ្ម នៅមុខក្រសួង សង្គមកិច្ច

$
0
0

ភ្នំពេញ ៖ របាំងថ្មពុះចែកទ្រូងផ្លូវ ចំនួន៣កំណាត់ ត្រូវបានបំផ្លាញដោយ បុរសជនជាតិចិនម្នាក់ បើករថយន្ត រ៉ែវហ្វ័រ ក្នុងល្បឿនយ៉ាងលឿនទៅបុកកំទេច កាលពីវេលាម៉ោង២និង១៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតតាមបណ្តោយផ្លូវ ព្រះមុនីវង្ស ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ប្រភព័ត៌មាននៅកន្លែង កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ឃើញរថយន្តមួយគ្រឿងម៉ាក រ៉ែវហ្វ័រ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ។ លុះមកដល់ចំណុច កើតហេតុ ស្រាប់តែរេចង្កូត ជ្រុលទៅបុកនឹងរបាំងថ្ម ចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរបាំងថ្មចំនួន ៣កំណាត់ រាយប៉ាយពេញផ្លូវ ចំណែករថយន្តត្រូវរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តបង្កនេះ ពាក់ស្លាកលេខ ភ្នំពេញ 2Z-5695 ពណ៌ស្ករ បើកបរដោយបុរស ជនជាតិចិនម្នាក់ មិនស្គាល់អត្តសញ្ញាណ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍វាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕


ប្រជាពលរដ្ឋ ចុះសំអាតផ្លូវ ក្រោយភ្លៀង ធ្លាក់មួយមេធំ

$
0
0

ភ្នំពេញ ៖ ក្រោយភ្លៀង ធ្លាក់មួយមេធំ ពេញមួយព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤នេះ បានធ្វើឲ្យសំរាម និងកាក សំណល់ផ្សេងៗ ហូរចាក់ចោល នៅខាងមុខផ្ទះ របស់ ប្រជាពលរដ្ឋ នៅពេលទឹកស្រក ទៅហើយនោះ។

ដូច្នេះប្រជាពលរដ្ឋ ជាច្រើននាក់ ជាពិសេស នៅម្តុំផ្សារកណ្តាល ខណ្ឌដូនពេញ បាននាំគ្នាចេញ មកបោសសំអាត និងលាងផ្លូវ មុខផ្ទះរបស់ខ្លួន នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤ ដើម្បីកុំឲ្យ ធំក្លិនស្អុយ និងមានភាពកង្វក់ ខាងផ្នែកបរិស្ថាន ។

ជាមួយគ្នានេះ គេក៏សង្កេតឃើញ កម្លាំងសណ្តាប់ធ្នាប់ របស់គណៈកម្មាការផ្សារកណ្តាល ដឹកនាំដោយ លោក ចាប ឌីណា បានចុះលាងសំអាត តាមផ្លូវជុំវិញផ្សារ ផងដែរ ក្រោយទឹក បានហូរស្រក ទៅហើយនោះ ។

លោក ចាប ឌីណា បានឲ្យដឹងថា ក្រោយទឹកស្រក ផ្លូវនៅជុំវិញផ្សារកណ្តាល មានភាពកង្វក់ ដោយសារតែមាន ភក់ សំរាម និងកាកសំណល់ផ្សេងៗ បានហូរ តាមខ្សែទឹក ដូច្នេះហើយទើប លោកអភិបាល ខណ្ឌដូនពេញ គួច ចំរើន បានណែនាំឲ្យ លោកដឹកនាំកម្លាំង ដោយមានការចូលរួម ពីប្រជាពលរដ្ឋ ដែលជាម្ចាស់លំនៅដ្ឋាននោះ ចុះលាងសំអាត ផ្លូវឲ្យបានស្អាត ។

លោក ចាប ឌីណា ប្រធានគណៈកម្មការ ផ្សារកណ្តាល បានបន្តទៀតថា ក្រោយប្រតិបត្តិការ ចុះលាងសំអាត តាមផ្លូវ រួចហើយនោះ ប្រជាពលរដ្ឋ អាចឆ្លងកាត់តាមផ្លូវ បានដោយស្រួល និងលែងធំក្លិន ស្អុយទៀតហើយ ។

បើតាម លោក ចាប់ ឌីណា បច្ចុប្បន្នដោយមានការយកចិត្តទុកដាក់ ពីអភិបាល រាជធានីភ្នំពេញ និងអភិបាល ខណ្ឌដូពេញ ចំពោះការរៀបចំប្រព័ន្ធលូរ ក៏ដូចជា ការចុះស្តាលូរ និងកាយសំរាម តាមមាត់លូរ ជាប្រចាំនោះ បានធ្វើឲ្យល្បឿន ទឹកហូរចាក់ទៅទន្លេ បានយ៉ាងឆាប់រហ័ស បើទោះបីជា មានភ្លៀងខ្លាំង យ៉ាងណាក៏ ដោយនោះ។

សូមបញ្ជាក់ថា នៅពេលមានភ្លៀងធ្លាក់ម្តងៗ សម្រាប់ភូមិសាស្រ្ត ខណ្ឌដូនពេញ គេសង្កេតឃើញ អភិបាលខណ្ឌ លោក គួច ចំរើន បានដឹកនាំកម្លាំងផ្ទាល់ ចុះស្តារសំរាម និងកាយកាកសំណល់ តាមមាត់លូរ ដើម្បីកាត់បន្ថយ ការជន់លិច កាន់តែខ្លាំង នៅពេលមានភ្លៀងធ្លាក់នោះ ពីព្រោះភូមិសាស្រ្តខណ្ឌដូនពេញ ជាពិសេសម្តុំផ្សារ កណ្តាល ជាកន្លែងទទួលទឹក ពីគ្រប់ទីកន្លែង ក្នុងរាជធានីភ្នំពេញ មុនចាក់ចូលទៅក្នុងទន្លេ ៕

ម៉ូតូបុកម៉ូតូ រងរបួសធ្ងន់ម្នាក់

$
0
0

កណ្តាលបុរសម្នាក់រងរបួស បែកក្បាលហូរឈាមសន្លប់ឈឹង ដោយសារតែជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ បុកម៉ូតូ កាលពីព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅលើកំណាត់ផ្លូវលេខ70A  ត្រង់ចំណុចភូមិពាម  ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល ។

នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក វីវ៉ា ពណ៌ខ្មៅពាក់ ស្លាកលេខភ្នំពេញ 1U-1228 បើកបរដោយឈ្មោះ កុយ ធារ៉ា ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិខ្ចៅ២ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ ចាម និងមានអ្នករួមដំណើរពីក្រោយម្នាក់ ឈ្មោះ  រ៉េន វិច្ឆការ ភេទ ប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា ធ្វើដំណើរពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូមួយគ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BY-0699 បើកបរដោយឈ្មោះ ប្រា រស់ ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅ

ភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល ច្រាសទិសគ្នា រងបែកក្បាលធ្ងន់ ត្រូវបញ្ចូនទៅកាន់ មន្ទីរពេទ្យ កាល់ម៉ែត ដើម្បីជួយសង្រ្គោះអាយុជីវិតជាបន្ទាន់ ចំណែកឯភាគីម៉ូតូវីវ៉ា ពុំមានរងរបួសនោះទេ ។

បច្ចុប្បន្នម៉ូតូទាំងពីរគ្រឿង បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកមុខកំពូល ដើម្បីចាត់ការ ទៅតាមផ្លូវច្បាប់ ៕

លោក ចាន់ យត្ថា ៖ ក្រសួងធនធានទឹក មិនទាន់ទទួលទិន្នន័យ ថាភ្លៀងធ្លាក់ ជាប់គ្នា៧ថ្ងៃ ក្នុងរាជធានីភ្នំពេញ តែកម្ពុជាកំពុងទទួល រងប្រព័ន្ធសម្ពាធទាប

$
0
0

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ ក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងឲ្យដឹងថា រហូតមក ដល់ រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤ ក្រសួងធនធានទឹក មិនទាន់ ទទួលបាន នូវទិន្នន័យ ណាមួយ ចំពោះការធ្លាក់ភ្លៀង រយះពេល៧ថ្ងៃ ជាប់គ្នានៅរាជធានីភ្នំពេញនោះទេ ប៉ុន្តែប្រទេស កម្ពុជាទាំងមូល បាននិងកំពុងទទួលរង នូវប្រព័ន្ធសម្ពាធទាបមួយ ធ្វើឲ្យមានភ្លៀងធ្លាក់ រាយប៉ាយ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។

នាយកខុទ្ទកាល័យ ក្រសួងធនធានទឹក លោក ចាន់ យុត្ថា បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើម អម្ពិលយ៉ាងដូច្នេះថា «គិតត្រឹមវេលា ម៉ោង៤រសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤ នេះ ក្រោយពីធ្វើការតាមដាន និងព្យាករណ៍ អាកាសធាតុ មកនោះ ក្រសួងមិនទាន់ទទួលនូវ ទិន្នន័យ ណាមួយ ឲ្យប្រាកដថា ភ្លៀងនឹងធ្លាក់ ជាប់គ្នា៧ថ្ងៃ ក្នុងរាជធានី ភ្នំពេញនោះទេ»។

យ៉ាងណាក៏ដោយ មន្រ្តីជាន់ខ្ពស់ ក្រសួងធនធានទឹក រូបនេះ បានគូសបញ្ជាក់ថា យោងតាមការ ព្យាករណ៍ដដែល ប្រទេសកម្ពុជាបាន និងកំពុង ទទួលរងនូវឥទ្ធិពល ប្រព័ន្ធសម្ពាធទាបមួយ ដែលធ្វើឲ្យមានភ្លៀងធ្លាក់ រាយប៉ាយស្ទើរក្របខ័ណ្ឌ ទូទាំង ប្រទេស ក្នុងរយះពេលមួយសប្តាហ៍នេះ។

ជាក់ស្តែង សម្រាប់ថ្ងៃនេះ នៅរាជធានីភ្នំពេញ ត្រូវបានលោកប្រាប់ថា នៅកណ្តាល រាជធានីភ្នំពេញ កម្រិតទឹកភ្លៀងបានធ្លាក់ចំនួន ៨០មីល្លីម៉ែត្រ ខណៈនៅជាយ រាជធានីភ្នំពេញ ដូចជា ខណ្ឌសែនសុខ ក្នុងសង្កាត់ ឃ្មួញ ជាដើមនោះ កម្រិតទឹកភ្លៀងធ្លាក់មាន ចំនួន៣៩ មីល្លីម៉ែត្រ ប៉ុណ្ណោះ។

លោក ចាន់ យុត្ថា បានបញ្ជាក់ថា សម្រាប់រដូវស្សានា ឆ្នាំ២០១៤នេះ នឹងអូសបន្លាយ ដល់សប្តាហ៍ទី២ ខែវិច្ចិកា ៕

រថយន្តបុក អ្នកជិះម៉ូតូម្នាក់ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

$
0
0

ភ្នំពេញ ៖ នៅវេលាម៉ោងប្រមាណ ៥ ល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ដោយរថយន្ត បុកម៉ូតូ បណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ត្រង់ចំណុច ផ្លូវចូល វត្តសំរោងអណ្តែត ក្បែរបុរីពិភពថ្មី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ក្រោយកើតហេតុអ្នកបើករថយន្ត បានរត់គេចខ្លួនបាត់ប្រមោល ។ ចំណែកសពជនរងគ្រោះត្រូវក្រុមគ្រួសារ ដឹកយកទៅកាន់គេហដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

លោក កឹម សុខា ប្រកាសថា CNRP មិនតោងកន្ទុយ CPP ដូចហ្វ៊ុនស៊ិនប៉ិច! តែអ្នកគាំទ្រខ្លះអត់ជឿ

$
0
0

ភ្នំពេញ៖ អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានប្រកាសអះអាងចំពោះមុខប្រជាពលរដ្ឋខេត្ត ត្បូងឃ្មុំថា គណបក្សសង្រ្គោះជាតិ (CNRP) មិនរត់តាមកន្ទុយគណបក្សប្រជាជនកម្ពុជា (CPP) ដូចគណបក្ស ហ្វ៊ុនស៊ិនប៉ិច របស់ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អារុណរស្មី នោះទេ ពោលគណបក្សរបស់លោក គឺជាបក្សប្រឆាំង និងជាគូប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា។

លោក កឹម សុខា ក្នុងកិច្ចសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤នេះ បានថ្លែងយ៉ាងដូច្នេះថា «គណបក្សសង្គ្រោះជាតិ មិនដូចគណបក្សហ្វ៊ុនស៊ិន ប៉ិចទេ។ គណបក្សហ៊្វុនស៊ីនប៉ិច ចូលក្នុងរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជា។ គណបក្សហ៊្វុនស៊ិន ប៉ិច រត់តាមកន្ទុយគណបក្សប្រជាជនកម្ពុជា ឯគណបក្សសង្គ្រោះជាតិ មិនចូលក្នុងរដ្ឋាភិបាលចម្រុះទេ បក្ស សង្គ្រោះជាតិ ជាបក្សប្រឆាំង ជាគូប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា»។

ប្រសាសន៍អះអាងរបស់អនុប្រធានទី១ នៃរដ្ឋសភារូបនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន តាមបណ្តាញសង្គមហ្វេស ប៊ុកខ្លះសាទរ ខ្លះក៏រិះគន់ផងដែរ។ អ្នករិះគន់បានលើកឡើងថា សង្រ្គោះជាតិ មិនដូចហ្វ៊ុនស៊ិនប៉ិច តែចាប់តាំងពី ចូលអង្គុយក្នុងរដ្ឋសភា បក្សប្រឆាំងមួយនេះ មិនទាន់មានការតស៊ូមតិណាមួយឲ្យមានប្រសិទ្ធភាព និងមានឥទ្ធិ ពលគ្របលើរាជរដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជានៅឡើយនោះទេ។

អ្នកលេងហ្វេសប៊ុកម្នាក់ ដែលមានឈ្មោះថា «Bong Thoeun» បានបញ្ចេញជាមតិយោបាល់ថា ថ្នាក់ដឹកនាំ និង ក្រុមការពារគណបក្សសង្រ្គោះជាតិ មានតែពាក្យ ចាំមើល!..ចាំមើល!..ចាំមើល!..។

អ្នកលេងហ្វេសប៊ុកម្នាក់ទៀតឈ្មោះ «Darak Striker» បានថ្លែងថា «បើមិនដូចហ្វ៊ុនស៊ិនប៉ិច ម៉េចក៏ស្ងាត់ដូចចោរ លួចសេះចឹង សភាគ្រប់ទឹកចាប់ផ្តើមចេញដំណើរហើយ រដ្ធាភិបាលកំពុងផ្តល់សិទ្ធិជ្រកកោនឲ្យជនភាសន៍ខ្លួន ហើយឆន្ទ:រាស្ត្រថា មិនឲ្យចូលដាច់ខាត ចាំមើលលោកអនុប្រធានសភាធ្វើអីកើត បើមិនដូចហ៊ុនស៊ិនប៉ិច»។

ជាការកត់សម្គាល់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សសង្រ្គោះជាតិ ក្រោយចូលទៅកាន់រដ្ឋសភា ដោយទទួលបាន តំណែងប្រធានគណៈកម្មការក្នុងរដ្ឋសភារហូតដល់ទៅ៥នោះ តែងបានបញ្ចេញសកម្មភាពជាច្រើន ក្នុងការកោះ ហៅរដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជាកើតចេញពីគណបក្សសង្រ្គោះជាតិ ឲ្យចូលទៅបំភ្លឺលើរឿងរ៉ាវផ្សេងៗជាច្រើន ។ សកម្មភាពនេះ ក៏ទទួលបានការសាទរ និងពេញចិត្តពេញថ្លើមពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេ ជោ ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិផងដែរ។

ដោយឡែកសម្រាប់ក្រសែភ្នែករបស់អ្នកគាំទ្ររបស់គណបក្សសង្រ្គោះជាតិវិញ ហាក់មិនសូវជាពេញចិត្តប៉ុន្មាន នោះទេ ពួកគេបានហៅសកម្មភាពនេះ គ្រាន់តែជាការសម្តែងបន្លប់កំហឹងរបស់ពួកគេប៉ុណ្ណោះ។ ពួកគេបានលើក ឡើងថា តំណាងរាស្រ្ត និងប្រធានគណៈកម្មការរដ្ឋសភា មកពីគណបក្សប្រឆាំង មិនទាន់បានបញ្ចេញនូវអានុភាព ណាមួយឲ្យមានប្រសិទ្ធភាពគ្របទៅលើមន្រ្តីរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជានោះឡើយ។

កិច្ចការជាច្រើន ដែលគណៈកម្មការសភាគណបក្សប្រឆាំងលើកឡើង ដូចជាការទាមទារប្រាក់ខែជូនកម្មករ, ការ ទាមទារឲ្យទម្លាក់តម្លៃការលក់ពាក្យប្រឡងទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង បូករួមទាំងការទទួលជនអន្តោប្រ វេសន៍មកពីប្រទេសអូស្ត្រាលីជាដើម មិនទទួលបានលទ្ធផលជាផ្លែផ្កានោះទេ។

អ្នកលេងហ្វេសប៊ុកឈ្មោះ «Love Lee» បានលើកឡើងថា «តើរដ្ឋាភិបាលធ្វើអ្វីៗ មិនសួរសភាទេឬ...? តើរឿង អន្តោប្រវេសន៍ថ្មីៗនេះ រាស្រ្តស្រែកពេញនគរតើលោកបានដឹងទេ...?» « អ្នកអាចបោកគេបានមួយរយៈតែអ្នកមិន អាចបោកគេរហូតនោះទេ!»៕  

នគរបាល ខេត្តកំពង់ចាម បង្ក្រាបទីតាំង ចាក់កន្ទុយលេខ ឃាត់ខ្លួន មនុស្ស៤នាក់

$
0
0

កំពង់ចាម ៖ កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាល ឃុំព្រែករំដេង ស្រុកស្រីសន្ធរ សហការ ជាមួយកម្លាំង នគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម ដឹកនាំដោយ តំណាងអយ្យការ អមសាលាដំបូងខេត្ត នៅរសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤ បានចុះទៅបង្ក្រាប ទីតាំងលួច បើកចាក់ កន្ទុយលេខ (ឆ្នោតវៀតណាម) មួយកន្លែង ស្ថិតនៅ ភូមិអូឡេង ឃុំព្រែករំដេង ដោយឃាត់ ខ្លួនមនុស្ស ចំនួន៤នាក់ ក្នុងនោះស្រី៣នាក់ និងប្រុសម្នាក់ ។

មន្រ្តីនគរបាល ការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល បានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះបានធ្វើឡើង ក្រោយពីទទួលព័ត៌មានជំនាញថា ទីតាំងខាងលើ ជាកន្លែងបើក លេខ កន្ទុយលេខ ជាយូរណាស់មកហើយ និងធំទៀតផង ។

មន្រ្តីនគរបាល រូបនេះបានបន្តទៀតថា ក្រោយទទួលបានព័ត៌មាន និងមានការស៊ើបអង្កេត តាមជំនាញនោះ ស្នងការ នគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន បានបញ្ជាឲ្យកម្លាំង នគរបាលជំនាញ និងកម្លាំងនគរបាល មូលដ្ឋាន ស្រុកស្រីសន្ធរ និងមានការដឹកនាំ បញ្ជាផ្ទាល់តាម ផ្លូវច្បាប់ ដោយព្រះរាជអាជ្ញារង លោក ជៀវ ចាន់ដារ៉ា នៅវេលាម៉ោង ៤៖៣៥នាទី រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤ បានចុះទៅឡោមព័ទ្ធ ហើយឈានទៅដល់ ការឃាត់ខ្លួន មនុស្សចំនួន៤នាក់ ដែលជាមេកន្ទុយលេខ និងជាម្ចាស់ទីតាំង ។

បើតាមមន្រ្តីនគរបាល ក្រៅពីការឃាត់ខ្លួន មនុស្សទាំង៤នាក់ កម្លាំងសមត្ថកិច្ច បានដកហូតវត្ថុតាង មួយចំនួន រួមមាន សៀវភៅកត់ឆ្នោត ចំនួន៩ ក្បាល និងលុយខ្មែរ ចំនួន៣០ម៉ឺនរៀល ម៉ាស៊ីន គិតលេខ ចំនួន១គ្រឿង និងទូរស័ព្ទដៃ ចំនួន ៣គ្រឿងផងដែរ។

 មន្រ្តីនគរបាលដដែល បានបញ្ជាក់ថា មនុស្សទាំង៤នាក់ រួមមាន ទី១ ឈ្មោះ ស៊ឹង ស៊ីណា ភេទស្រី អាយុ ៤៣ឆ្នាំ ទី២ ឈ្មោះ កាក សុខា ភេទស្រី អាយុ៤៥ឆ្នាំ ទី៣ឈ្មោះ គៀវ ណារ៉ា ភេទស្រី អាយុ៣៥ឆ្នាំ និងទី៤ ឈ្មោះ ទេព ម៉េងយ៉ូ ភេទប្រុស អាយុ៣៨ឆ្នាំ ដែលអ្នកទាំងអស់នេះ រស់នៅ ភូមិអូឡេង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ។

ក្រោយការចុះបង្ក្រាប និងចាប់ខ្លួនមេឆ្នោតទាំងនេះ ប្រជាពលរដ្ឋ នៅមូលដ្ឋាន ស្រុកស្រីសន្ធរ បានសម្តែង ការសាទរ និងរីករាយ ដោយសារតែ ល្បែងទាំងនេះហើយ ដែលជាដើមចមនាំឲ្យ កើតមានបទល្មើសនានា ដូចជា លួច ប្លន់ ជាដើម។

ប្រជាពលរដ្ឋ សង្ឃឹមយ៉ាងមុតមាំថា ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន ដែលមានស្នាដៃ ក្នុងបង្ក្រាបបទល្មើស ជាច្រើននោះ និងបន្តចាត់វិធានការណ៍ រាល់វង់ល្បែងស៊ីសង ដែលលួចមាន នៅក្នុងក្របខ័ណ្ឌ ខេត្តកំពង់ចាម។

សម្រាប់ ជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាម ផ្លូវច្បាប់ ៕

នគរបាល ខណ្ឌចំការមន ក្របួចចោរជំនាញ លួចម៉ូតូម្នាក់ ក្រោយធ្វើ សកម្មភាព នៅផ្សារដើមគរ

$
0
0

ភ្នំពេញ ៖ កម្លាំងនគរបាល មូលដ្ឋាន ខណ្ឌចំការមន នៅវេលាម៉ោង ប្រមាណ ៨៖៤០នាទី យប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤នេះ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ជំនាញ ខាងលួចម៉ូតូ ក្រោយពីធ្វើសកម្មភាព នៅផ្សារដើមគរ ក្នុងខណ្ឌទួលគោក ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌចំការមន បានឲ្យដឹងថា ក្រោយធ្វើសកម្មភាព លួចម៉ូតូ វីវ៉ាមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BG-7314 នៅក្បែរផ្សារដើមគរ រួចមកនោះ ជនសង្ស័យ បានជិះម៉ូតូគេចខ្លួនចូល ទឹកដីខណ្ឌចំការមន ក៏ត្រូវកម្លាំងនគរបាល ចាប់បាន នៅទីនោះតែម្តង។

មន្រ្តីនគរបាល បានបន្តទៀតថា ជនសង្ស័យរូបនេះ មាន ឈ្មោះ ងូក សា ហៅសក់វែង អាយុ៣៧ឆ្នាំ មុនរបរមិនពិតប្រាកដ ។

ក្រោយការចាប់ខ្លួន សមត្ថកិច្ច បានដកហូតម៉ូតូ របស់ជនរងគ្រោះមកវិញ ។ បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាល ខណ្ឌចំការមន ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕


មានការរិះគន់ថា ក្រុមអ្នកតវ៉ានៅ បឹងកក់ ខ្ជះខ្ជាយ បំផ្លាញកម្លាំង ញើសឈាមម្ចាស់ជំនួយ

$
0
0

ភ្នំពេញ៖ ក្តីអាណិតអាសូរដោយការមើលឃើញ ការស្រែក តវ៉ាស្ទើររាល់ថ្ងៃយ៉ាងត្រដាប់ត្រដួសពេលខ្លះ ក៏ប៉ះជាមួយ  អាជ្ញាធររហែកខោអាវ ក្នុងការទាមទារដីធ្លីរបស់ក្រុមស្រ្តីនៅបឹងកក់នោះ ប្រជាពលរដ្ឋខ្មែរទាំងក្នុង និង ក្រៅប្រទេស  តែងបានបរិច្ចាគនូវអំណោយផ្សេងៗ មានដូចជាអង្ករ និងគ្រឿងឧបភោគ បរិភោគនានា ដើម្បីទ្រទ្រង់ដល់ការរស់ នៅរបស់ក្រុមអ្នកតវ៉ា ដែលដឹកនាំដោយអ្នកស្រី ទេព វណ្ណី និង យោម បុប្ផា។ អំណោយទាំងអស់នេះ សុទ្ធសឹង កើតចេញពីកម្លាំងញើសឈាមរបស់សប្បុរសជន ដែលមានទឹកចិត្តសប្បុរសធម៌ តែព្រោះទឹកភ្លៀងដ៏ច្រើនក្រាស់ ក្រែលកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤ បានធ្វើឲ្យអង្ករ ដែលស្តុកទុកនៅក្នុងសហគមន៍អ្នកភូមិបឹងកក់ជាច្រើន ការ៉ុងត្រូវលិចហើយស្អុយខូចអស់ ដោយគ្មានការដឹកជញ្ជូនទុកដាក់ឲ្យផុតពីទឹកជន់លិចនេះឡើយ។

ការទុកឲ្យអង្ករលិចទឹក ហើយបែរជាទៅប្រឹងជំទែងស្រែកមុខកាមេរ៉ារអ៊ូរទាំរបស់អ្នកតវ៉ានៅបឹងកកនេះ បានធ្វើឲ្យ  សាធារណមតិមួយចំនួន ហៅថា ជាការខ្ជះខ្ជាយរបស់ក្រុមអ្នកតវ៉ា មិនស្តាយស្រណោះចំពោះទឹកចិត្ត និង កម្លាំង ញើសឈាមរបស់ម្ចាស់ជំនួយ។

ក្រុមអ្នកតវ៉ា បានលើកឡើងថា ជំនន់ទឹកភ្លៀងកណ្តាលរាជធានីភ្នំពេញ កាលពីម្សិលមិញ លិចស្ទើរគ្រប់ទីកន្លែង  ជាក់ស្តែងដូចនៅតំបន់ផ្សារកណ្តាល គឺលិចជ្រៅជាងគេ ប្រសិនបើប្រជាពលរដ្ឋរស់នៅក្នុងតំបន់ផ្សារកណ្តាលពួក គាត់បណ្តែតបណ្តោយដូចក្រុមអ្នកតវ៉ានៅបឹងកក់នោះ ទំនិញរបស់របរនៅក្នុងផ្ទះរបស់ពួកគាត់នឹងខូចខាតខ្ទេចខ្ទី ជាមិនខាន។

ក្រោយពីការទុកអង្ករត្រាំក្នុងទឹកឲ្យហើមស្អុយនៅក្នុងទឹកហើយនោះ ក្រុមអ្នកយកការតវ៉ាធ្វើជាដើមទុននេះ ក៏ចាប់ ផ្តើមនាំគ្នាយកអង្ករមកចាក់នៅមុខសាលារាជធានីទៀតហើយនៅព្រឹកថ្ងៃចន្ទ ទី២៩ ខែកញ្ញានេះ ដើម្បីទាមទារឲ្យ  សាលារាជធានីចេញសងថ្លៃខូចខាតរបស់ពួកគេ។

មានសំណួរសួរថា តើមានតែក្រុមអ្នកតវ៉ានៅបឹងកក់ទេឬ ដែលជួបផលលំបាកដោយសារទឹកលិចនេះ? ហេតុអ្វីក៏  គ្មានពលរដ្ឋដទៃគេធ្វើដូចក្រុមនេះផងទៅ?

ក្រោយចោទជាសំណួរ ក្រុមអ្នកដែលមើលទៅទាស់ភ្នែកហួសនឹងសកម្មភាពក្រុម ទេព វណ្ណី ក៏បានឆ្លើយដែរថា  ព្រោះប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញដទៃទៀត អត់មានអាជីពធ្វើបាតុកម្មតវ៉ាស្វែងរកជំនួយផ្គត់ផ្គង់ជីវភាពនោះទេ  ដោយឡែកក្រុមទេព វណ្ណី និង យោម បុប្ផា អត់មានអាជីវពអ្វីផ្សេង ក្រៅពីអាជីពតវ៉ាស្វែងរកការទ្រទ្រង់ដល់ការរស់  នៅរបស់ខ្លួន មិនបាចទៅធ្វើការហូរញើសលំបាកកាយដូចពលរដ្ឋដទៃនោះឡើយ។

ខាងក្រោមនេះ គឺមតិយោបល់មួយចំនួនរបស់ក្រុមអ្នករិះគន់ ដែលមជ្ឈមណ្ឌលដកស្រង់ចេញពីបណ្តាញសង្គមហ្វេ សប៊ុក៖

មន្ទីរពេទ្យ នៃយោធភូមិភាគ ពិសេស ទទួលម៉ាស៊ីន អេកូសាស្ត្រ ពីសម្តេចនាយក រដ្ឋមន្ត្រី

$
0
0

ភ្នំពេញ: កាលពីពេលថ្មីៗ ក្រុមជំនួយការ លោក ហ៊ុន ម៉ាណែត បាននាំយកនូវម៉ាស៊ីន អេកូសាស្ត្រ ចំនួន ០១គ្រឿង ដែលជាអំណោយរបស់ សម្តេចតេជោ និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ លោក ហ៊ុនម៉ាណែត ប្រគល់ជូនមន្ទីរពេទ្យ យោធភូមិពិសេស ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ សម្រាប់បម្រើឲ្យការពិនិត្យ ព្យាបាល ជូនអ្នកជំងឺក្នុងយោធភូមិភាគពិសេស ។

នៅក្នុងឱកាសប្រគល់ទទួលសម្ភារៈទាំងនេះលោក ឧត្តមសេនីយ៍ទោ ម៉េត ច័ន្ទណា មេបញ្ជា ការរងទទួលបន្ទុក សុខាភិបាលនៃយោធភូមិភាគពិសេស ក្នុងនាមជំនួសមុខជូន លោក ឧត្តមសេនីយ៍ ឯក ព្រហ្ម ឌិន មេបញ្ជាការ រងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស ក៏ដូចជានាយទាហាន នាយទាហានរង និង ពលទាហានទាំងអស់នៃយោធភូមិភាគពិសេស បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោកហ៊ុន ម៉ាណែត ជាពិសេស សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់នូវម៉ាស៊ីនអេកូសាស្ត្រ នេះដល់អង្គភាព ដើម្បីដាក់ឲ្យដំណើរការពិនិត្យព្យាបាលជូនអ្នកជំងឺ ក្នុងយោធភូមិភាគពិសេស ។ 

 លោក ក៏បានបន្តលើកឡើងផងដែរ អំពីសកម្មភាពពិនិត្យព្យាបាលជំងឺក្នុង មន្ទីរពេទ្យយោធភូមិភាគ ពិសេសនាពេលបច្ចុប្បន្ន ដោយក្នុងនោះក៏បានបញ្ជាក់ថា អ្នកជំងឺដែលមកពិនិត្យ ព្យាបាលភាគច្រើន ជាយោធិនចំណុះអង្គភាព គ្រួសារយោធិន និងប្រជាពលរដ្ឋដែលរស់នៅក្បែរទីបញ្ជា ការយោធភូមិភាគ និងលើសពីនេះ រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ តែងតែចេញជួយដឹកអ្នកជំងឺ និងអ្នកគ្រោះថ្នាក់ ចរាចរក្បែរមូលដ្ឋាន ។ អនុវត្តតាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យោធភូមិភាគពិសេស បានដាក់ទិសដៅអនុវត្តមួយចំនួន ដែលក្នុងនោះ ការយកចិត្តទុកដាក់លើកកម្ពស់សុខមាលភាពយោធិន ការពង្រឹងពង្រីកជំនាញវិជ្ជាជីវៈ ដល់យោធិន គិលានុប្បដ្ឋាក វេជ្ជបណ្ឌិតឯកទេស និងការផ្តល់សេវាកម្មពិនិត្យព្យាបាលជំងឺជូនកងទ័ព និង គ្រួសារទ័ព ព្រមទាំងប្រជាពលរដ្ឋទូទៅរស់នៅក្បែរអង្គភាព គឺជាការផ្សារភ្ជាប់ទំនាក់ទំនងល្អ ការទទួល បានការគោរព ស្រលាញ់រាប់អានគ្នា ទៅវិញទៅមករវាងប្រជាពលរដ្ឋ និងកងទ័ព ។

ជាមួយនឹងការថ្លែងអំណរគុណចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាដើម្បី ឆ្លើយតបទៅនឹងគុណបំណាច់ដ៏ ធំធេងបំផុតរបស់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសក្នុងបុព្វហេតុការពារជាតិ បូរណះភាពទឹកដី និងការពារភាពសុខសាន្តរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃបណ្តាអង្គភាពនានាចំណុះយោធភូមិភាគពិសេស ប្តេជ្ញាប្រកាន់ ជំហរដាច់ខាតគោរព និងអនុវត្តតាមគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងប្តេជ្ញា ត្រៀមខ្លួនជានិច្ចក្នុងបុព្វហេតុការពារជាតិមាតុភូមិដ៏បវរនៃយើង ៕

អ្នកកាសែតល្បីឈ្មោះ ២រូប បើកវគ្គសិក្សាពិសេស ស្តីពីគន្លឹះសរសេរ និងវិភាគព្រឹត្តិការណ៍ ព័ត៌មាន

$
0
0

ភ្នំពេញ៖ អ្នកកាសែតអាជីពជើងចាស់ពីររូប ដែលគេ ធ្លាប់បានឮសំឡេងតាមរយៈវិទ្យុបារាំងអន្តរជាតិ គឺលោក ហ្សង់ ហ្វ្រង់ស័រ តាន់ ជំនាញខាងវិភាគភូមិ សាស្ត្រនយោបាយពិភពលោក និងលោក ប៉ែន បូណា ជំនាញខាងវិភាគព្រឹត្តិ ការណ៍នយោបាយ និងសង្គមខ្មែរ បានរួមគ្នាបើកបង្រៀនវគ្គពិសេស ស្តីពីគន្លឹះសរសេរ និងវិភាគព្រឹត្តិការណ៍ព័ត៌មា ន។ វគ្គសិក្សាពិសេសនេះ នឹងផ្តល់ជូនសិក្ខាកាមនូវគន្លឹះសំខាន់ៗ ក្នុងការសរសេរព័ត៌មាន ឬរបាយការណ៍ខ្លីខ្លឹម និង វិធីសាស្ត្រក្នុងការវិភាគព្រឹត្តិការណ៍ព័ត៌មានជាតិ និងអន្តរជាតិ។

វគ្គសិក្សាពិសេសនេះ គឺជាឱកាសសម្រាប់សិក្ខាកាម ដើម្បីទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដើម្បី ពង្រីកចំណេះដឹងរបស់ខ្លួន ក្នុងការតាមដាន និងស្វែងយល់ព័ត៌មានឲ្យទាន់សភាពការណ៍ និងឲ្យបានស៊ីជម្រៅទាំង ក្នុងបរិបទជាតិ និងអន្តរជាតិ។ ចំណេះដឹងទាំងនេះ មានសារសំខាន់ណាស់ ខណៈដែលសតវត្សរ៍ទី២១នេះ ត្រូវគេ ចាត់ទុកបានថាជាសតវត្សរ៍នៃបច្ចេកវិជ្ជាព័ត៌មានវិទ្យា។

លោក ហ្សង់ហ្វ្រង់ស័រ តាន់ អ្នកជំនាញវិភាគភូមិសាស្ត្រនយោបាយ ពិភពលោកអះអាងថា ដើម្បីត្រៀមខ្លួនធ្វើសមា ហរណកម្មទៅក្នុងតំបន់ក៏ដូចជា ក្នុងពិភពលោក យើងគួរតែយល់អំពិភពលោក ឲ្យបានច្បាស់ថែមទៀត។ ពិភពលោកដែលកំពុងចាក់ស្រេះដោយបញ្ហារាប់រយជំពូក។ ក្នុងបរិបទនេះ ការយល់ដឹងពីភូមិសាស្ត្រ នយោបាយពិភព លោក គឺជារឿងចាំបាច់សម្រាប់និស្សិត បញ្ញវន្តខ្មែរ គ្រប់រូប។

លោក ប៉ែន បូណា អ្នកវិភាគព្រឹត្តការណ៍សង្គមនិងនយោបាយខ្មែរបានបន្ថែមថា សម្រាប់ព្រឹត្តិការណ៍មួយ បើគ្រាន់ តែដឹងនៅមិនទាន់គ្រប់គ្រាន់ទេ តែគេចាំបាច់ត្រូវយល់ពីឫសគល់របស់វាថែមទៀត។ ម្យ៉ាងទៀត យល់ខ្លួនឯងជា រឿងមួយហើយ តែធ្វើដូចម្តេច ដើម្បីពន្យល់ឲ្យគេយល់ដោយស្រួល និងដោយប្រើរយៈពេលខ្លីបំផុតនោះ គឺជាវិញ្ញា  សា ដ៏លំបាកមួយទៀត។ ប៉ុន្តែការលំបាកទាំងនោះ អាចជម្នះបានប្រសិនបើយើងយល់ដឹងពីគន្លឹះរបស់វា។

បើតាមអ្នកកាសែតជើងចាស់រូបនេះ ការយល់ដឹងពីចរិតរបស់ព័ត៌មាន ក៏ជាកត្តាសំខាន់ណាស់ដែរ សម្រាប់មនុស្សទូទៅ ជាពិសេសសម្រាប់ អ្នកដែលធ្វើការពាក់ពន្ធ័ជាមួយសារព័ត៌មាន ដូចជាមន្ត្រីទទួលបន្ទុកព័ត៌មានរបស់ស្ថាប័ន  រដ្ឋឯកជន និង អង្គការក្រៅរដ្ឋាភិបាលនានាជាដើម។ លោកបន្តថា ព័ត៌មានជាកត្តាស្លាប់រស់នៅក្នុងយុគសម័យបច្ចុ  ប្បន្នសម្រាប់អ្នកនយោបាយ អ្នកជំនួញ ក៏ដូចជាអ្នកប្រកបអាជីពផ្សេងៗទៀតដែរ ពោលគឺព័ត៌មានគឺជាស្តេច។  ប៉ុន្តែនៅកម្ពុជា មនុស្សជាច្រើន នៅមិនទាន់ចាប់អារម្មណ៍ខ្លាំងលើបញ្ហានេះប៉ុន្មានទេ។

បន្ទាប់ពីបានប្រឡូកក្នុងអាជីពសារព័ត៌មានអស់រយៈពេល ២០ឆ្នាំមក លោក ហ្សង់ហ្វ្រង់ស័រ តាន់ និងលោក ប៉ែន  បូណា នឹងចែករម្លែកបទពិសោធន៍របស់ខ្លួន ដល់អ្នកសារព័ត៌មាន ឬអ្នក ដែលមានបំណងចង់យល់ដឹងអំពីចរិត  និងឥទ្ធិពលរបស់ព័ត៌មានឲ្យកាន់តែស៊ីជម្រៅថែមទៀត។ ការចែករម្លែកបទពិសោធន៍ទាំងនោះនឹងធ្វើឡើងតាមរយៈ វគ្គសិក្សាពិសេសមួយនឹងចាប់ផ្តើមបើកនៅពេលឆាប់ៗនេះ នៅឯសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ (AUPP)។

វគ្គសិក្សាពិសេសនេះមានបង្រៀនគន្លឹះសំខាន់ៗដូចជា វិធីសាស្ត្រសរសេរព័ត៌មានខ្លី និងខ្លឹម វិធីសាស្ត្រសម្ភាសន៍ ដើម្បីឲ្យបានចម្លើយសំខាន់ វិធីសាស្ត្រ ដើម្បីក្លាយជាមន្ត្រីព័ត៌មានដ៏ពូកែ ដើម្បីធ្វើការជាមួយអ្នកកាសែតឲ្យមាន ប្រសិទ្ធភាព និង វិធីសាស្ត្រ ក្នុងការវិភាគព្រឹត្តិការណ៍ព័ត៌មានសង្គម និងនយោបាយខ្មែរ ព្រមទាំងវិធីសាស្ត្រវិភាគ ភូមិសាស្ត្រនយោបាយពិភពលោក។ អ្នកដែលមានបំណងចង់សិក្សាក្នុងវគ្គពិសេសនេះ អាចទាក់ទងតាមលេខ ទូរស័ព្ទ៖ ០៨៩ ៦០៨ ៨៨៩ និង ០៩២ ២៥០ ៤៩២៕

លោក ហ៊ុន ម៉ាណែត នាំយកម៉ាស៊ីនកុំព្យូទ័រ ០៥គ្រឿង ប្រគល់ជូន បញ្ជាការដ្ឋាន យោធភូមិភាគ ទី៣

$
0
0

កំពង់ស្ពឺៈ កាលពីថ្មីៗនេះ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ ឧត្តមសេនីយ៍ទោ ម៉ៅ ស៊ីវ៉ាត និងក្រុមជំនួយការ លោក ហ៊ុន ម៉ាណែត បាននាំយកកុំព្យូទ័រ ចំនួន ០៥ គ្រឿង ក្នុងនោះរួមមាន កុំព្យូទ័រយួរដៃ ចំនួន ០២គ្រឿង និងកំព្យូទ័រលើតុ ចំនួន ០៣គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ លោក ហ៊ុន ម៉ាណែត ប្រគល់ជូន បញ្ជាការដ្ឋានយោធភូមិភាគទី៣ សម្រាប់បំពាក់ តាមការិយាល័យបម្រើការងារ និងប្រើប្រាស់ ក្នុងវគ្គបណ្តុះបណ្តាល ផ្នែកព័ត៌មានវិទ្យា ។

នៅក្នុងឱកាសប្រគល់ទទួលសម្ភារៈ ខាងលើ ឧត្តមសេនីយ៍ទោ គង់ ប៊ុនថន មេបញ្ជាការរង និង ជានាយសេនាធិការ យោធភូមិភាគទី៣ បានថ្លែងអំណរគុណចំពោះ លោក ហ៊ុន ម៉ាណែត ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់កុំព្យូទ័រ ទាំងនេះដល់អង្គភាព ដើម្បីបានបំពាក់បន្ថែមដល់ការិយាល័យ ជាពិសេស បម្រើឲ្យការងារបណ្តុះបណ្តាល ដែលចំពេលបច្ចុប្បន្នអង្គភាពកំពុង ដំណើរការវគ្គបណ្តុះបណ្តាល ផ្នែកព័ត៌មានវិទ្យារយៈពេល បីខែ ដែលអាចឲ្យសិក្ខាកាមបានអនុវត្តផ្ទាល់ ៕

កម្លាំងនគរបាល ប៉ុស្តិ៍ច្បារអំពៅ២ ឃាត់ខ្លួន ជនសង្ស័យ ចែកចាយ និងជួញដូរ គ្រឿងញៀន ២នាក់

$
0
0

ភ្នំពេញៈ ជនសង្ស័យពីរនាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួន បន្ទាប់ជនសង្ស័យទាំងពីរនាក់ បានធ្វើសកម្មភាព ជួយដូរថ្នាំញៀន នៅក្នុងផ្ទះជួលមួយកន្លែងស្ថិតនៅ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង១៣ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ ។

ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចធ្វើការឃាត់ ១-ឈ្មោះ ង្វៀង យ៉ាំងឌីក ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបាញ់ថ្នាំតុ ទូ ស្នាក់នៅផ្ទះជួលគ្មានលេខ  ក្រុមទី៦ ផ្លូវលេខ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ២- ឈ្មោះ ឡេធីង៉ុកមី ហៅមី  ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ជនជាតិវៀតណាម  ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២។ ក្នុងនោះ ដកហូតម្ស៉ៅក្រាមពណ៌សថ្លា មួយកញ្ចប់តូច ជញ្ជីងអេឡិចត្រូនិចមួយ ទូរស័ព្ទដៃចាស់ចំនួន៣គ្រឿង សម្ភារៈ សម្រាប់វេចខ្ចប់គ្រឿងញៀន មួយចំនួន។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង១៣ កម្លាំងនគរបាល ប៉ុស្តិ៍ច្បារអំពៅទី២ បានដើរល្បាត ពួនស្ទាក់នៅក្នុងមូលដ្ឋានដូចសពដង មកដល់ចំណចផ្ទះជួល ក្រុមទី៦ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ក៏មានការសង្ស័យ ឈ្មោះ ង្វៀង យ៉ាំងឌីក ភេទប្រុស អាយុ២៣ឆ្នាំ ឈ្មោះ ឡេធី ង៉ុកបី ភេទស្រី អាយុ២៥ឆ្នាំ កំពុងធ្វើការជួញដូរគ្រឿងញៀនខុសច្បាប់ ទើ់បសមត្ថកិច្ច បានធ្វើការ ត្រួតពិនិត្យ រកឃើញក្រាមពណ៌សថ្លាមួយ កញ្ចប់តួច លាក់ទុកក្នុងប្រអប់ដែកពណ៌ក្រហម ទើបសមត្ថកិច្ច យើងឃាត់ ខ្លួនយកមកសាកសួរ ក្រោយពេលសាកសួរឈ្មោះ ង្វៀងយ៉ាំងឌឺក បានឆ្លើយសារភាពថា ខ្លួនពិតជាបានជួញដូរគ្រឿងញៀន ក្រាមពណ៌សថ្លា ពិតប្រាកដមែន៕

Viewing all 8042 articles
Browse latest View live




Latest Images