Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

នារី ២នាក់ ស្រវឹងស្រា បើករថយន្ត បាឡែនយ៉ាងលឿន ជ្រុលបុកបង្គោលភ្លើង បំភ្លឺផ្លូវ

$
0
0

ភ្នំពេញ ៖ នារីម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តកាមរី បាឡែនមួយគ្រឿងយ៉ាងលឿន រួចក៏រេចង្កូត ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឱ្យរថយន្តរងការខូចខាតផ្នែកខាងមុខទាំងស្រុង ។ ហេតុ ការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៤០នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤ ត្រង់ចំណុចមុខវត្តទួលទំពូង តាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់បឹងកេង កងទី៣ ខណ្ឌចំការមន ។

ប្រភពពត៌មាន ពីសាក្សីដែលបានឃើញហេតុការណ៍នេះ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានសង្កេតឃើញនារី ២នាក់ ស្រវឹងស្រាជោកជាំ បើករថយន្តកាមរីបាឡែនពណ៌ស មួយគ្រឿង គ្មានស្លាក លេខ បើកបរក្នុងល្បឿនយ៉ាងលឿនរេពេញផ្លូវ ទិសដៅពីកើតទៅលិច តាមបណ្តោយផ្លូវម៉ៅសេទុង លុះ មកដល់ត្រង់ចំណុចមុខវត្តទួលទំពូង ស្រាប់តែរថយន្តរេចង្កូត ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាល ឱ្យរថយន្តរងការខូចខាតផ្នែកខាងមុខទាំងស្រុង និងអ្នកបើកបរ រងរបួសស្រាល ចំណែកម្នាក់ទៀត បាន គេចខ្លួនបាត់ស្រមោល តែមិនបង្កគ្រោះថ្នាក់ដល់នរណាម្នាក់នោះទេ ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការអន្តរាគមន៍ភ្លាម ដល់កន្លែងកើតហេតុ រួចស្ទូចយករថយន្ត បង្កហេតុទៅរក្សាទុក នៅការិយាល័យចរាចណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះ ស្រាយនៅពេលក្រោយ ៕


ក្រុមហ៊ុន វីរៈ-ប៊ុនថាំ អេចប្រេស មានសេវាកម្ម រថយន្តVIP ធ្វើដំណើរពី ភ្នំពេញ ទៅមក បាងកក និង សៀមរាប ទៅមក បាងកក

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុនវីរៈ-ប៊ុនថាំ អេចប្រេស ជាក្រុមហ៊ុនដំបូងគេដែលផ្តល់ សេវាកម្មរថយន្ត VIP 11កៅអី ពីភ្នំពេញ ទៅមក បាងកក និង សៀមរាប ទៅមក បាងកក មានតំលៃសមរម្យ។

ស្របតាមគោលនយោបាយ រាជរដ្ឋាភិបាល មានការបើកទូលាយផ្នែកទេសចរណ៍ ដូច្នេះ កំណើនទេសចរណ៍ មានការកើនឡើងជាលំដាប់ ស្របពេលជាមួយគ្នានេះដែរ ដើម្បីសំរួលដល់ មធ្យោបាយធ្វើដំណើរ ដល់អតិថិជន មានភាពងាយស្រួល ឆាប់រហ័ស ទាន់ចិត្ត ក្រុមហ៊ុនវីរៈ-ប៊ុនថាំ អេចប្រេស  មានបំរើសេវាកម្មដឹកជញ្ជូនអ្នកដំណើរ ពីភ្នំពេញ ទៅមក ប៉ោយប៉ែត និងទីក្រុងបាងកក និងពីសៀមរាប ទៅមក បាងកក ដោយសេវាកម្ម រថយន្ត Toyota Hiace 2014 ដែលបំពាក់ដោយ ម៉ាស៊ីនត្រជាក់ប្រកបដោយ ផាសុខភាព កៅអីអង្គុយធំទូលាយ និងគំលាតសណ្តូក ជើងបានវែង។

ចំពោះអតិថិជន ដែលធ្វើដំណើរទៅបាងកក  ក្រុមហ៊ុនក៏មានការសំរួលដល់អតិថិជនក្នុងការបំពេញបែបបទ អន្តោប្រវេសន៍ និងវ៉ៃត្រាប៉ាស្ព័រ (Stamp on passport) ឆ្លងដែនឆាប់រហ័សផងដែរ។
ក្រុមហ៊ុនក៏មានរៀបចំសេវាកម្មបន្ថែមដូចជា៖
-ទទួលបញ្ញើ ឥវ៉ាន់ ឆាប់រហ័ស  បាងកក <--> ភ្នំពេញ  និង បាងកក <--> សៀមរាប
-សេវាជូនភ្ញៀវទៅមន្ទីរពេទ្យដោយមានរៀបចំអ្នកបកប្រែជូន
-មានជួលរថយន្ត VIP 11កៅអី ពីភ្នំពេញ ទៅមក បាងកក និង សៀមរាប ទៅមក បាងកក
-សេវាជូនភ្ញៀវដើរកំសាន្ត (អ្នកបកប្រែជនជាតិខ្មែរ) ព្រមទាំងកក់ផ្ទះសំណាក់ និងសណ្ឋាគារ បញ្ចុះតំលៃពិសេស ដល់អតិថិជនផងដែរ។

សម្រាប់ពត៌មានបន្ថែម៖

ភ្នំពេញ (Phnom Penh):  
    (855) 17 333 607 / (855) 88 8797 909

ប៉ោយប៉ែត/រុងក្លឿ (Poi Pet / RongKleu):
    លេខខ្មែរ-Khmer (855) 17 666 211 / លេខថៃ-Thai (66)98 7470717

បាងកក/ប្រាទូណាម (Bangkok/Pratunam):
    098 7470 718 / 098 7470 719
    Address in Bangkok: Grand Watergate Hotel, # 42/29 Petchburi Rd. Petchburi 15 PhayathaiRatchtewee Bangkok 10400 Thailand

សៀមរាប (Siem Reap):
     017 333 581 / 015 95 89 89

កំពង់សោម (Sihanouk Ville):
     017 333 620 / 016 75 43 58

កោះកុង (Koh Kong):
     017 333 580 / 016 55 94 81

បាត់ដំបង (Battambang):
     017 333 572 / 015 893 968

បន្ទាយមានជ័យ/ស្វាយស៊ីសុផុន (BanteayMeanchey / SvaySisophon):
     017 333 571 / 088 79 94 666

ហូជីមីញ(Ho Chi Minh):
     (84) 16 949 99905 / (84) 93 381 4922

អូបាម៉ា ព្រួយបារម្ភជាខ្លាំង ចំពោះគម្រោងសាងសង់ លំនៅដ្ឋានថ្មី របស់អ៊ីស្រាអែល

$
0
0

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី សហរដ្ឋអាម៉េរិក បារ៉ាក់ អូបាម៉ា នៅថ្ងៃពុធ ទី០១ ខែតុលា បាន សម្តែងនូវការព្រួយបារម្ភ យ៉ាងជ្រាលជ្រៅ ចំពោះមុខលោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែល ប៊ិនចាមីន ណឺ តាន់យ៉ាហ៊ូ អំពីគម្រោងការរបស់ប្រទេសមជ្ឈិមបូព៌ាមួយនេះ ក្នុងការសាងសង់ លំនៅដ្ឋាន ២.៦១០ខ្នង បន្ថែមទៀត សម្រាប់ប្រជាជនអ៊ីស្រាអែលនៅតំបន ហ្សេរុយសាឡឹម ខាងកើតនោះ ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែតុលា ឆ្នាំ២០១៤ នេះទៀត ថា មេដឹកនាំទាំងពីរបានជួបពិភាក្សា ទ្វេភាគីនៅឯសេតវិមាន ក្នុងរដ្ឋធានី វ៉ាស៊ីនតោន រយៈពេល ៩០ នាទី ហើយក្នុងនោះសម្ព័ន្ធមិត្តទាំងពីរ ក៏បានផ្តោតសំខាន់ផងដែរ ទៅលើបញ្ហា អ៊ីរ៉ង់, សន្តិភាពជាមួយ ប៉ាឡេស្ទីន និងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ រដ្ឋឥស្លាម ដែលកំពុងបន្តយ៉ាងក្តៅ គគុក ។

អ្នកនាំពាក្យសេតវិមានអាម៉េរិក ចូស អ៊ឺណែស បានប្រាប់អ្នករាយការណ៍ព័ត៌មាននានាថា “សហរដ្ឋអា ម៉េរិក ពិតជាមានការព្រួយបារម្ភខ្លាំងណាស់ ក្រោយពីបានឭរបាយការណ៍អំពីគម្រោង ដែលរដ្ឋាភិបាល អ៊ីស្រាអែល គ្រោងបន្តការសាងសង់ នៅតំបន់កំពុងរង្គោះរង្គើ ដែលស្ថិតនៅ តំបន់ហ្សេរុយសាឡឹម ខាង កើតនោះ ។ វានឹងក្លាយជារឿងលំបាកមួយបន្ថែមទៀតសម្រាប់ កិច្ចពិភាក្សារកសន្តិភាព ជាមួយប៉ាឡេ ស្ទីន បន្ទាប់ពីការបន្តគម្រោងសាងសង់លំនៅដ្ឋាននេះ” ។

គួរបញ្ជាក់ថា គម្រោងសាងសង់ លំនៅដ្ឋានរបស់អ៊ីស្រាអែល បានផ្អាកតាំងពីឆ្នាំមុននេះមកម្ល៉េះ បន្ទាប់ពី ទទួលបានការរិះគន់ ពីប្រទេសក្នុងតំបន់ និងអន្តរជាតិ ទៅទង្វើរបស់ប្រទេសនេះ នៅលើតំបន់ ហ្សេរុយ សាឡឹម ខាងកើត ដែលមិនទាន់មានការបែងចែកកម្មសិទ្ធិច្បាស់លាស់នោះ ៕

ទស្សនារូបភាព ឈុត វុទ្ធី កាលនៅរស់ ផ្សារភ្ជាប់មួយសត្វព្រៃ

$
0
0

ភ្នំពេញ ៖ ក្រោយពីលោកផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តី ការគណៈរដ្ឋមន្រ្តី បានបង្ហាញរូបថតមួយសន្លឹក របស់សព ឈុត វុទ្ធី កាលនៅរស់ ដោយមានស្ពាយ កាំភ្លើងពីក្រោយ រួមជាមួយមិត្ដភាពរបស់ គាត់បីនាក់ផ្សេងទៀត ឈរនិងអង្គុយពីមុខ ឈ្លូសមួយក្បាល ដែលពួកគាត់ជាព្រានព្រៃ បាញ់សម្លាប់នោះ ឥឡូវនេះមជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល ក៏សូមផ្សាយរូបថតលោក ឈុត វុទ្ធី កាលនៅរស់ផ្សេងទៀត ដែលទើប ទទួលបាន ។

រូបថតទាំងនេះ បានបង្ហាញក៏ដូចជាពិពណ៌នា អំពីលោកឈុត វុទ្ធី ជាអតីតព្រានព្រៃដ៏ចំណានម្នាក់ ដែល ច្រើនធ្វើសកម្មភាពប្រមាញ់សត្វព្រៃ នៅស្រុកវាលវែង និងស្រុកក្រវាញ   ខេត្ដពោធិ៍សាត់ និងតំបន់ឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ។

អ្នកដែលធ្លាប់ស្គាល់លោកឈុត វុទ្ធី ក៏ បានពិពណ៌នាឱ្យដឹងត្រួសៗ អំពីប្រវត្ដិការងារខ្លះរបស់លោកឈុត វុទ្ធី ដែរ ។ លោកឈុត វុទ្ធី ជាអតីតអ្នកព្រានព្រៃ ដ៏ចំណាន គាត់តែងតែបរបាញ់សត្វ នាពេលរាត្រី នៅតំបន់ វាលវែង ក្រវាញ ខេត្ដពោធិ៍សាត់ និងតំបន់ឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ។ សត្វដែលលោកបានប្រមាញ់ ដូចជា ឈ្លូស ឆ្មាបា ទន្សាយ រួមទាំងសត្វខ្លា ផងដែរ ។

ក្រៅពីនេះ លោកឈុត វុទ្ធី ធ្លាប់មាន មុខរបរជាអ្នករកស៊ីទិញកាប់ឈើដោយខុស ច្បាប់នៅតំបន់ខាងលើ មុនពេលចូលបម្រើ ការងារក្រៅរដ្ឋាភិបាលឈ្មោះ CI ដែលធ្វើ កិច្ចការទៅលើផ្នែកធនធានបរិស្ថាន ធម្មជាតិ និងសត្វព្រៃ នៅកម្ពុជា ។

លោកឈុត វុទ្ធី នៅមានតួនាទីមួយទៀត ជាមន្ដ្រីកងរាជអាវុធហត្ថ ប៉ុន្ដែមិនដែលបំពេញ ការងារទេ ក្រៅតែពីមានមុខរបរខាងលើ ។ ទាំងនៅក្នុងពេលបំពេញការងារ ជាអ្នកឃ្លាំមើលបរិស្ថាន ក៏ដូចជាអភិរក្ស សត្វព្រៃលោកឈុត វុទ្ធី ក៏ជាអ្នកជំនួញវឈើនិងសត្វព្រៃដ៏ចំណានផងដែរ ។

អ្នកដឹងរឿង និងធ្លាប់ស្គាល់លោកឈុត វុទ្ធី បាននិទានរឿងបន្ដទៀតថា គាត់បានផ្ដល់ប្រាក់ខែ ៥០ដុល្លារ ក្នុងមួយខែ សម្រាប់អ្នកដើរព្រៃម្នាក់ៗ នៅស្រុកក្រវាញនិងស្រុកវាលវែង និងតំបន់ឱរ៉ាល់ដើម្បីស្វែងរកសត្វខ្លា នៅពេល ដែលបានឃើញដានជើងខ្លាហើយ អ្នកដើរព្រៃទាំងនោះ រាយការណ៍ឱ្យលោកឈុត វុទ្ធី ពីរបីថ្ងៃក្រោយ មកលោកឈុត វុទ្ធី និងអ្នកដើរព្រៃ តាមប្រមាញ់រកសត្វទាំងនោះ រួចហើយយកឆ្អឹងខ្លាទៅលក់ ។

អ្នកផ្ដល់មូលនិធិឱ្យអង្គការ CI ដែលមាន លោកឈុត វុទ្ធី តំណាងនៅភ្នំពេញ ពិតជា ពុំបានដឹងរឿងនេះទេ ក្រៅតែពីទទួលរបាយការណ៍និងសុំលុយសំណាក់ពីលោកឈុត វុទ្ធី យកទៅអភិរក្សសត្វទាំងនោះ តែធាតុពិតគេ យកលុយទាំងនោះ ទៅឱ្យអ្នកដើរព្រៃ ដែលផ្ដល់ព័ត៌មាន រួចហើយលោកឈុត វុទ្ធី ចាត់ការលើសត្វទាំងនោះតែម្ដង ។

អ្នកដឹងរឿងរ៉ាវបានបន្ដទៀតថា ក្រៅតែ ពីមុខរបរខាងលើ ឈុត វុទ្ធី ក៏ធ្លាប់រកស៊ីនាំរថយន្ដចង្កូតស្តាំពីប្រទេសថៃ តាមច្រករបៀងខេត្ដពោធិ៍សាត់ រួចឆ្លងកាត់មកខេត្ដកំពង់ឆ្នាំង មុននឹងរថយន្ដទាំងអស់នោះ បន្ដចែកចាយទៅតំបន់ផ្សេងៗទៀតនៅកម្ពុជា ។

ព័ត៌មានទាំងនេះ ត្រូវបានអ្នកផ្ដល់មកឱ្យ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងត្រួសៗ តែប៉ុណ្ណោះនៅមាន រឿង រ៉ាវច្រើនផ្សេងទៀត ដែលលោកឈុត វុទ្ធី ធ្លាប់ប្រព្រឹត្ដកាលពីពេលដែលគាត់នៅរស់ ៕

លោកឈុត វុទ្ធី លើកបង្ហាញសត្វព្រៃឆ្មាបា ដែលគាត់បានប្រមាញ់នៅស្រុកវាលវែង

សិស្សសាលា ៥នាក់ ទទួលការពិនិត្យ បន្ទាប់ពីទាក់ទង ដោយផ្ទាល់ ជាមួយបុរសកើតជំងឺ Ebola នៅ រដ្ឋតិចសាស់

$
0
0

ហ៊ូស្តុន ៖ អាជ្ញាធររដ្ឋតិសាស់ សហរដ្ឋអាម៉េរិក កាលពីថ្ងៃពុធម្សិលមិញនេះ បានបញ្ជាក់ថា សិស្សសាលាចំនួន ៥នាក់ បានទទួលការពិនិត្យរកមេរោគ Ebola បន្ទាប់ពីពួកគេបានធ្វើការ ទាក់ទងដោយ ផ្ទាល់ ជាមួយនឹងបុរសផ្ទុកមេរោគនេះម្នាក់ ដែលបាន និងកំពុងតាមដាន និងព្យាបាល ហើយស្ថានភាព នៃជំងឺ Ebola របស់លោកបានវិវត្តន៍ ទៅកាន់សភាពធ្ងន់ធ្ងរជាងមុនហើយ ។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ នេះឲ្យដឹងថា នៅក្នុងសន្និ សីទសារព័ត៌មាន នៅក្នុងទីក្រុងដាឡាស ភាគខាងជើងរដ្ឋតិចសាស់ ជាកន្លែង ដែលសហរដ្ឋអាម៉េរិកបានប្រកាសវត្តមាន នៃជងរងគ្រោះលើកដំបូង ដែលផ្ទុកជំងឺ Ebola បាន និងកំពុងទទួលការព្យាបាល នៅក្នុងមន្ទីរពេទ្យមួយ។ អភិបាលរដ្ឋតិចសាស់ លោក រិក ភើរី បានថ្លែងថា សិស្សសាលាទាំងនោះ បច្ចុ ប្បន្ននេះកំពុងសម្រាក និងតាមដានជំងឺនៅមន្ទីរពេទ្យ, នេះបើយោងតាមស្ថានីយទូរទស្សន៍ ក្នុងស្រុក បានចេញផ្សាយ ។

ដើម្បីជួយដល់ភ្នាក់ងារក្នុងស្រុក ដើម្បីដោះស្រាយនូវវិបត្តិមួយនេះ មជ្ឈមណ្ឌលសម្រាប់ ការគ្រប់គ្រង និងការពារជំងឺ ហៅកាត់ថា CDC នឹងបញ្ជូនអ្នកជំនាញ ផ្នែកជំងឺឆ្លងរូបនេះទៅ កាន់ទៅក្រុងដាឡាស ជាកន្លែងដែលអភិបាលក្រុង លោក Mike កាលពីថ្ងៃពុធ បាននិយាយថា មជ្ឈមណ្ឌល ប្រតិបត្ដិការ សង្គ្រោះបន្ទាន់ ត្រូវបានបង្កើតឡើងភ្លាមៗ នៅសាលារាជធានី ក្នុងករណីដែលអ្នកជំងឺ ត្រូវការជាចាំ បាច់។

គួរបញ្ជាក់ថា អ្នកជំងឺដែលមកពីប្រទេសលីបេរីយ៉ា មកលេងសាច់ញាតិរបស់ខ្លួន នៅសហរដ្ឋអាម៉េរិក ត្រូវបានបញ្ជូន ទៅកាន់មណ្ឌលសុខភាព ក្នុងទីក្រុងដាឡាស រដ្ឋតិចសាស់ តាំងពីថ្ងៃអាទិត្យ ហើយអ្នក ជំងឺឥឡូវនេះកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរខ្លាំង ៕

មនុស្ស ៨០នាក់ ចាប់ផ្តើមត្រួតពិនិត្យ រកជំងឺអ៊ីបូឡា នៅអាម៉េរិក

$
0
0

ហ៊ូសស្តុន ៖ មន្ត្រីសុខាភិបាល ក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ ទី០២ ខែតុលាថា ពួកគេបានត្រួតពិនិត្យសុខភាព លើមនុស្សប្រហែល ៨០នាក់ ដែលមានទំនាក់ទំនង ដោយ ផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺអ៊ីបូឡា ជនជាតិសហរដ្ឋអាមេរិក លើកដំបូង សម្រាប់រោគសញ្ញានៃជំងឺ នេះ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី០៣ ខែតុលា ឆ្នាំ២០១៤ ដោយផ្អែក តាមការលើកឡើង របស់អ្នកនាំពាក្យក្រសួងសេវាសុខាភិបាល ប្រចាំក្រុងដាឡាស់ លោក អេរិកកា ន័ររ៉ូស ប្រាប់អ្នកសារព័ត៌មានថា មនុស្សទាំងនេះត្រូវបានគេស្នើឲ្យរាយការណ៍ ទៅមន្ត្រីសុខាភិបាលរដ្ឋ តិចសាស់ ឬមជ្ឈមណ្ឌលសម្រាប់គ្រប់គ្រង និងការពារជំងឺ ប្រសិនបើពួកគេ មានរោគសញ្ញា នៃមេរោគដ៏ សាហាវនេះ ។

មុននេះក្រុមមន្រ្តីបានឲ្យដឹងថា មនុស្សរហូតដល់ទៅ ១៨ នាក់ ដែលមានទំនាក់ទំនង យ៉ាងជិតស្និទ្ធជា មួយនឹងលោក ថូម៉ាស់ អេរិក ដាន់ ដែលជាអ្នកជំងឺផ្ទុកមេរោគអ៊ីបូឡា ជាលើកដំបូង របស់សហរដ្ឋអាមេ រិក បានកំណត់ថា ជាបុរសវ័យកណ្តាល ដែលធ្វើដំណើរមកពីប្រទេសលីបេរីយ៉ា។ លោក ដាន់ខេន  ដែលបានធ្វើដំណើរទៅលេងសាច់ញាតិ នៅទីក្រុងដាឡាស់ បានធ្លាក់ខ្លួនឈឺ កាលពីថ្ងៃទី២៤ ខែកញ្ញា ហើយត្រូវបានគេបញ្ជាក់ថា បានឆ្លងមេរោគអ៊ីបូឡា ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែលក្ខខណ្ឌស្ថិរភាព គឺ នឹងនរនៅឡើយ ។

អាជ្ញាធរសហរដ្ឋអាមេរិកបានឲ្យដឹងថា គ្មាននរណាម្នាក់ក្នុងចំណោម ៨០នាក់ ដែលបានទាក់ទងដោយ ផ្ទាល់ ឬដោយប្រយោលជាមួយនឹងលោក ដាន់ខេន បានបង្ហាញរោគសញ្ញានៃជំងឺអ៊ីបូឡានោះទេ។

មន្រ្តីសុខាភិបាល កាលពីល្ងាចថ្ងៃពុធកន្លងទៅ បានស្នើឲ្យសមាជិកគ្រួសារទំាង៤នាក់របស់លោក ដាន់ ខេន ស្នាក់នៅតែក្នុងផ្ទះ ដោយមិនមានការសួរសុខទុក្ខ រហូតដល់យ៉ាងហោចណាស់ថ្ងៃទី១៩ ខែតុលា ដែលជារយៈពេល ដែលមេរោគគួរតែបង្ហាញរោគសញ្ញាឡើង ។

ជាមួយគ្នានោះដែរ អាជ្ញាធរអាម៉េរិក កំពុងអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់ បន្ទាប់ពីមន្ត្រីបានឲ្យដឹងថា សិស្សចំនួន ០៥នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺអ៊ីបូឡា  បានទៅសាលារៀនចំនួន ៤ផ្សេងគ្នានៅសប្តាហ៍នេះ ។ មន្រ្តីបានបញ្ជាក់ថា មិនអាចមានការឆ្លងមេរោគខ្ពស់នោះទេ ខណៈឪពុក-ម្តាយមួយចំនួន និងសិស្ស និស្សិត បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ពួកគេបានស្ទាក់ស្ទើរ ក្នុងការត្រឡប់ ទៅសាលារៀនវិញ ៕

អាម៉េរិក ដកបម្រាម ជំនួញសព្វាវុធខ្លះ ចេញពីវៀតណាម

$
0
0

វ៉ាស៊ីនតោន ៖ នេះជាដំណឹង ល្អមួយ ក្នុងរយៈពេលជាច្រើន ទសវត្សរ៍មកនេះ ចំពោះរដ្ឋាភិបាល ក្រុងហាណូយ ដែលអាម៉េរិក បានសម្រេចដកចេញ នូវការហាមប្រាម មួយចំនួនលើ ផ្នែក ជំនួញសព្វាវុធ ប្រឆាំងនឹងវៀតណាម ដើម្បីជាជំនួយដល់ ប្រទេស នេះ បន្ថែម ទៀត ក្នុងការបង្កើន សមត្ថភាព ផ្នែកការពារសន្តិសុខ នាវាចរណ៍របស់ខ្លួន។

ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយនៅថ្ងៃសុក្រ ទី០៣ ខែតុលា ឆ្នាំំ២០១៤ នេះដោយ លើកឡើង ពីសម្តីអ្នកពាក្យ ក្រសួងការបរទេសអាម៉េរិក ចេន ផ្សាគី ថា “ទីក្រុងវ៉ាស៊ីនតោន បានបោះជំហានថ្មីៗទៀត ដោយអនុញ្ញាតឲ្យមានធ្វើ ចរាចរណ៍ផ្នែកគ្រឿងសព្វាវុធ ពាក់ព័ន្ធ នឹងកិច្ចការពារសន្តិសុខ ផ្នែកនាវាចរណ៍ ទៅកាន់ប្រទេសវៀតណាម។”

ចំពោះដំណោះស្រាយថ្មីរបស់អាម៉េរិកនេះ គឺជាការបន្ធូរបន្ថយទណ្ឌកម្មរបស់ខ្លួន បន្ទាប់ពីការ បញ្ចប់ សង្គ្រាម វៀតណាម កាលពីពាក់កណ្តាលទសវត្សរ៍ ១៩៧០។ ក្នុងជំនួបរវាងលោក រដ្ឋមន្ត្រីការបរទេស អាម៉េរិក ចន ឃើរី និង ឧបនាយករដ្ឋមន្ត្រី វៀតណាម ផាម ប៊ិញម៉ិញ ក្នុងកិច្ចប្រជុំនារដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ បានសម្រេចចេញ នូវផ្លែផ្កា បន្ថែម ទៀតសម្រាប់ ចំណង មិត្តភាពនៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ការដកបម្រាមខាងលើនេះ គឺអាម៉េរិកហាក់បង្ហាញជំហរច្បាស់លាស់បន្ថែម ទៀតលើការ ឧបត្ថមវៀតណាម ទប់ទល់នឹងឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ ជាពិសេសនោះ បញ្ហានៅសមុទ្រ ចិនខាង ត្បូង។ ក្រៅពីការដកបម្រាមនេះ លោក ឃើរី ក៏បានលើកឡើងពី បញ្ហាសិទ្ធិមនុស្ស នៅក្នុងប្រទេស វៀតណាម ដែលអាម៉េរិក ចង់ឲ្យមានការយកចិត្តទុកដាក់ ដោះស្រាយផងដែរ៕

អ្នកឡើងភ្នំ ២០នាក់ទៀត បន្តបាត់ខ្លួននៅភ្នំភ្លើង អនធេក

$
0
0

ណាហ្គាណូ ៖ រហូតមកដល់ ថ្ងៃសុក្រ ទី០៣ ខែតុលា ឆ្នាំ២០១៤ នេះ មនុស្សប្រមាណ ២០នាក់ ត្រូវបានអាជ្ញាធរឲ្យដឹងថា នៅបន្តបាត់ខ្លួន ស្របពេលដែលប្រតិបត្តិការ ស្វែងរកបានបន្ត និង ផ្អាកជារឿយៗ ដោយយោង ទៅលើកត្តាអាកាសធាតុ ។ រហូតមកដល់ពេលនេះ មនុស្សស្លាប់ បានកើនឡើងដល់ ៤៧ នាក់ ហើយចំនួននឹងអាចកើនឡើងបន្ថែមទៀត ព្រោះក្តី សង្ឃឹមថា អ្នកកំពុងបាត់ខ្លួន អាចនឹងនៅរស់រានមានជីវិតនោះ គឺតិចតួចណាស់។

ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយនៅថ្ងៃសុក្រ នេះដោយយោងតាមការ លើកឡើងពី ក្រុមអ្នកវិទ្យាសាស្ត្រ ក្រោយបន្ទុះ ភ្នំ ភ្លើង កាលពីចុងសប្តាហ៍មុននេះថា មនុស្សស្លាប់ទាំង ៤៧ នាក់នោះ គឺ ៤៦នាក់ត្រូវគេបញ្ជាក់ថា ស្លាប់ដោយសារដុំថ្ម ហោះធ្លាក់មកត្រូវ និង ម្នាក់ទៀត ស្លាប់ដោយសារកម្អែលភ្នំភ្លើងដ៏ក្តៅគគុក។ ក្រុមអ្នកវិទ្យាសាស្ត្រមកពីសកលវិទ្យាល័យស្រាវ ជ្រាវគ្រោះរញ្ជួយដីនៃទីក្រុងតូក្យូ បានបញ្ជាក់ទៀតថា ដុំថ្មជាច្រើនបានហោះចេញពីភ្នំភ្លើង ក្នុងបរិវេណ ១គីឡូម៉ែត្រឯណោះ ក្រោយវាបានផ្ទុះឡើងដោយគ្មានការព្រលានជាមុននោះ។

គួរបញ្ជាក់ថា ភ្នំភ្លើងអនធេក បានផ្ទុះនៅក្បែររយៈកម្ពស់ ៣ គីឡូម៉ែត្ររបស់វា ដោយគ្មានការ ព្រលានទុកជាមុននោះឡើយ កាលពីវេលាល្ងាចថ្ងៃសៅរ៍ សប្តាហ៍មុន។ ចំពោះរដូវនេះ គឺត្រូវ បានចាត់ទុកជារដូវដែលសម្បូរភ្ញៀវ ជាពិសេសអ្នកឡើងភ្នំ បានតម្រង់ជួរគ្នាឡើងភ្នំ ទាំងតាម ថ្មើជើង និង តាមខ្សែរ៉ក ហេតុដូច្នេះហើយទើបបានបណ្តាល ឲ្យមនុស្សជាច្រើន បាត់បង់ជីវិត៕


ក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋាន មានតួនាទីលើក កម្ពស់កិច្ចសហការ សម្របសម្រួល ក្នុងការដោះស្រាយ ដើម្បីបំរើ ផលប្រយោជន៍ ជូនប្រជាពលរដ្ឋ

$
0
0

ភ្នំពេញ ៖ ដើម្បីបង្កើតក្រុមការងារ ត្រួតពិនិត្យ និងគាំទ្រ ការអនុវត្តន៍ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណ ដំណាក់ កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅ របស់ខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ថ្នាក់ក្រោមជាតិ នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ, ក្រោមអធិបតីភាព លោកហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួង អប់រំយុវជន និង កីឡា ដែលជាប្រធាន ក្រុមការងារ ចុះជួយ ខណ្ឌដូនពេញ ។

ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខណ្ឌដូនពេញ មានតួនាទីលើកកម្ពស់ កិច្ចសហការសម្របសម្រួល ក្នុងការដោះស្រាយ បញ្ហានានា ដើម្បីបំរើផលប្រយោជន៍ ជូនប្រជាពលរដ្ឋ នៅមូលដ្ឋាន ដោយផ្សារភ្ជាប់ រវាងរាជរដ្ឋាភិបាល ជាមួយនឹង ប្រជា ពលរដ្ឋ តាមរយៈការផ្សព្វផ្សាយឲ្យ បានទូលំទូលាយ នូវកម្មវិធី នយោបាយ យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣, ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ គោល នយោបាយភូមិ សង្កាត់មានសុវត្ថិភាព គោលនយោបាយ តាម វិស័យដូចជា សភាពការណ៍រួម របស់ប្រទេសជាតិ ដោយផ្សារភ្ជាប់សភាពការណ៍ នៅមូលដ្ឋាន ។ទន្ទឹមនឹងនេះ ក្រុមការងារក៏មានតួនាទី សហការជំរុញ លើកកំពស់ការទទួលខុសត្រូវ គណនេយ្យភាព របស់ក្រសួង ស្ថាប័ន ក៍ដូចជា រដ្ឋបាល ថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និង ការអភិវឌ្ឍន៍មូលដ្ឋាន ឲ្យមានប្រសិទ្ធិភាព តាមរយៈការ ត្រួតពិនិត្យតាមដាន និងគាំទ្រការ អនុវត្តកម្មវិធីគំរោងផែនការ សកម្មភាពនានានៅតាមូលដ្ឋាន។

លោកហង់ ជូនណារ៉ុន មានប្រសាសន៍ទៀតថា ក្រុមការងារនេះក៍បានដើរតួនាទី សហការរៀបចំវេទិកាសាធារណៈ ដើម្បី ស្តាប់និង សហការដោះស្រាយនូវរាល់សំណើរនិង សំណូមពរ បញ្ហាប្រឈម និងការលំបាកនានា របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដោយផ្អែកលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។

ជាមួយគ្នានោះលោកគួច ចំរើន អភិបាលខណ្ឌដូនពេញ ក៍បានរាយការណ៍ឲ្យដឹងផងដែរថា ក្នុងរយៈពេល កន្លងមកនេះ ទោះបីជាពុំទាន់បានប្រកាស ក្រុមការងារថ្នាក់ជាតិក៍ដោយ តែខណ្ឌដូនពេញ និង សង្កាត់ បានចុះបំពេញសកម្មភាពផ្ទាល់ នៅនឹងមូលដ្ឋាន ដោយអនុលោមតាមស្មារតី នៃសេចក្តីសំរេចលេខ ០៩សសរចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ ស្តីពីការ បង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន។ ការងារ ដែលទទួលបានក្នុងឆ្នាំ២០១៤នេះ គឺបានរៀបចំបើក វេទិការសធារណៈ បានចំនួន១១លើក ដោយមាន ប្រជាពលរដ្ឋចូលរួមចំនួន៧៨០នាក់ និងដោះស្រាយសំណូមពរ ជូនប្រជាពលរដ្ឋ បានចំនួន៦ករណី។ ក្រៅពីនេះនៅមានការងារផ្សេងៗ ជាច្រើនទៀត ដែលរដ្ឋបាល ខណ្ឌដូនពេញ បានធ្វើ និងទទួលលទ្ធផល ជាច្រើន ៕

តារាសម្តែងល្បី របស់ថៃ Pancake យកអំណោយ​ ចែកជូន​ កុមារកំព្រា នៅកម្ពុជា (Video Inside)

$
0
0

ភ្នំពេញ៖ តារាសម្តែង និងជាតារាបង្ហាញម៉ូដ ដែលល្បីឈ្មោះប្រចាំ ប្រទេសថៃ កញ្ញា Pancake Khemanit Jamikorn បានមកដល់ ប្រទេសកម្ពុជា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤ នេះ និងជាលើកទី១ សម្រាប់ការធ្វើដំណើរ មកកាន់ប្រទេសកម្ពុជា ។ ជាការកត់សម្គាល់ គ្រាន់តែនាងមកដល់ ទឹកដីកម្ពុជាភ្លាម អ្វីដែលនាងចាប់ផ្ដើមធ្វើមុនគេ គឺការងារមនុស្សធម៌ ដោយនាង និងក្រុមការងារ បានយកអំណោយ ទៅចែកជូនដល់កុមារកំព្រា នៅក្នុង"អង្គការកុមារកំព្រាសំរោង" ។

នៅរសៀលថ្ងៃដដែល បន្ទាប់ពីតារាសម្តែងល្បីឈ្មោះថៃ កញ្ញា Pancake បានចុះពីលើយន្តហោះភ្លាម នាងបានប្រញាប់ប្រញាល យកអំណោយទៅចែក ជូនកុមារកំព្រា នៅអង្គការ មួយមានឈ្មោះថា "អង្គការកុមារកំព្រាសំរោង" ស្ថិតនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានកុមារកំព្រា នៅទីនោះចំនួន៦៧នាក់ ។

បើតាម លោក ឡុង ប៊ុនហេង ដែលជាជំនួយការផ្ទាល់ របស់ម្ចាស់ក្លឹប RCA ដែលជាអ្នករៀបចំ កម្មវិធី និងជាអ្នក អញ្ជើញតារាថៃរូបនេះ មកកាន់កម្ពុជា បានប្រាប់ឲ្យដឹងថា តាមគម្រោង កញ្ញា Pancake ចង់យកអំណោយ ទៅចែកជូនកុមារ កំព្រាចំនួន៣កន្លែង ផ្សេងទៀត សម្រាប់ដំណើរដែលនាង មកកម្ពុជានេះ ប៉ុន្តែដោយសារ ពេលវេលាខ្លីពេក មិនអាចរៀបចំ ឲ្យទាន់ពេល ទើបនាងចុះមកចែក នៅអង្គការមួយនេះ ។ សម្រាប់អង្គការ២ទៀត គឺតារាស្រីរូបនេះ មិនបានចុះផ្ទាល់ទេ ពោលគ្រាន់តែផ្ញើរអំណោយ ទៅចែកជូនតែប៉ុណ្ណោះ៕

មេដឹកនាំថៃ ពន្យល់មន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាលជប៉ុន រឿងធ្វើរដ្ឋប្រហារ

$
0
0

បាងកក ៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូឆា បានជួបជាមួយមន្ត្រីជាន់ខ្ពស់នៃរាជ រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃ ព្រហស្បតិ៍ កន្លងទៅនេះ ដើម្បីពិភាក្សាពីបញ្ហាសេដ្ឋកិច្ច និង កិច្ចសហប្រតិបត្តិការនានា ដែលនេះជាជំនួបផ្លូវការ លើកទីមួយហើយ រវាងប្រទេសទាំងពីរ ចាប់តាំងពីការធ្វើរដ្ឋប្រហារដោយមិនបង្ហូរឈាម កាលពីខែឧសភា កន្លងទៅនេះ។ ក្នុងនោះ ថៃក៏បានព្យាយាមពន្យល់ជប៉ុន ពីមូលហេតុនាំរករដ្ឋប្រហារផងដែរ។

ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ បានចេញផ្សាយនៅថ្ងៃសុក្រ ទី០៣ ខែតុលា នេះថា ទស្សនកិច្ច នៅថៃពេលនេះ ធ្វើឡើងដោយ លោក មីណូរុ គីអ៊ូជី ដែលជាអនុរដ្ឋមន្ត្រីការបរទេសមួយក្នុង ចំណោមអនុរដ្ឋមន្ត្រីការបរទេសជាន់ខ្ពស់ទាំងពីររូបរបស់ជប៉ុន។ អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ លោក យ៉ុងយុទ្ធ ម៉ៃយ៉ាឡាប បានប្រាប់អ្នកសារព័ត៌មាននានាថា លោក ប្រាយុទ្ធ បានពន្យល់ ទៅកាន់លោក មីណូរុ អំពីមូលហេតុដែលថៃត្រូវតែធ្វើរដ្ឋប្រហារ ជាពិសេសគឺផែនទីចង្អុរផ្លូវ ដើម្បីបង្កើតរដ្ឋាភិបាល ស៊ីវិលវិញនៅថ្ងៃអនាគត។

រាជាណាចក្រទាំងពីរបានសម្តែងការយោគយល់គ្នាលើបញ្ហានេះ ដោយលោក មីណូរុ បាន បង្ហាញក្តីសង្ឃឹមរបស់ជប៉ុន ដែល ចង់ ឃើញថៃផ្លាស់ប្តូរទៅរកលទ្ធិប្រជាធិបតេយ្យពេញលេញ ដូចមុន ឲ្យសមស្របទៅនឹងអ្វីដែលលោកឧបនាយរដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងការបរទេស ថៃ ថាណាសាក់ ផាទីម៉ាប្រាកន បានពិភាក្សាជាមួយនឹងលោករដ្ឋមន្ត្រីការបរទេសជប៉ុន ហ៊្វូមីអូ គីស៊ីដា ក្នុងផ្នែកមួយនៃកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃ២៥ ខែកញ្ញា នាបុរីញូយ៉ក ដូច្នោះឯង។

គួរបញ្ជាក់ថា ប្រទេសថៃ និង ជប៉ុន បានផ្សាភ្ជាប់គ្នាយ៉ាងខ្លាំង ទំាងផ្នែកនយោបាយ វប្បធម៌ ជាពិសេសសេដ្ឋកិច្ចជិត មួយសតវត្សរ៍មកហើយ ដោយក្រុមហ៊ុនធំៗរបស់ជប៉ុនជាច្រើនបាន បណ្តាក់ទុនរកស៊ី និង បើករោងចក្រដោយផ្ទាល់ នៅប្រទេសថៃមានដូចជារោងចក្រផលិត រថយន្ត, គ្រឿងអេឡិចត្រូនិក, កសិកម្ម និង ចំណីអាហារជាដើម។ ក្នុងកិច្ចជំនួបនេះ ភាគីទាំង ពីរ បានសន្យាពង្រឹង និង ពង្រីកវិស័យសេដ្ឋកិច្ចឲ្យបានខ្លាំងជាងមុនទៀត ស្របពេលដែល ស្ថានការ នយោបាយប្រទេសទាំងពីរក៏បានប្រសើរឡើងព្រមគ្នាដែរនោះ៕

Microsoft Account ជាអ្វី មានប្រយោជន៍ អ្វីខ្លះ ហើយបង្កើត យ៉ាងដូចម្តេច?

$
0
0

Microsoft Account  ប្រៀបបានទៅនឹងកូនសោ សម្រាប់ចាក់ បើកទ្វារចូលទៅប្រើប្រាស់ សេវាកម្ម និងផលិតផលទាំងឡាយរ បស់ក្រុមហ៊ុន Microsoft ។
Photo by LookingTODAY

បន្ទាប់ពីបានបើកសោហើយ (Sign-in) យើងអាចប្រើប្រាស់ Skype, ប្រើប្រាស់ Office 365, ទាញយកកម្មវិធី ហ្គែម ចម្រៀង វីដេអូ ពី Windows ឬ Windows Phone Stores, ចូលទៅមើលរូបភាព វីដេអូ និងឯកសារនានាដែលរក្សាទុក នៅក្នុងទូឯកសារអនឡាន OneDrive មិនថានៅក្នុងទូរស័ព្ទ ធែប្លិត ឬកុំព្យូទ័រ។

 មិនត្រឹមតែប៉ុណ្ណោះ យើងក៏អាចភ្ជាប់ Microsoft Account ទៅប្រើប្រាស់សេវាកម្មដទៃ ទៀតដូចជា Facebook, twitter និង KinkedInជាដើម ។ Microsoft Account  រួមមាន ៖ អាសយដ្ឋានអ៊ីមែលនិង លេខសម្ងាត់។

http://windows.microsoft.com/en-US/windows-live/sign-in-what-is-microsoft-account

Photo by LookingTODAY

ការបង្កើត Microsoft មានភាពងាយស្រួល ។ ដោយគ្រាន់តែចូលទៅក្នុង Internet Explorer វាយបញ្ចូល signup.live.com ហើយចាប់ផ្តើមចុះឈ្មោះ ដោយវាយបញ្ចូលអ៊ីមែល ដែលយើងមានស្រាប់ដូចជា Hotmail, Outlook, Yahoo, Gmail ។ល។ ឬបង្កើតអ៊ីមែលថ្មី សន្លាងមួយទៀតក៏បាន ។ បន្ទាប់មកបំពេញព័ត៌មាន ផ្ទាល់ខ្លួនមួយចំនួនទៀត តាមការស្នើសុំនៅលើទំព័រនោះ ។

 ប្រសិនបើយើងចុះ ឈ្មោះដោយប្រើប្រាស់ Yahoo ឬមួយ Gmail យើងចាំបានចូលទៅ ក្នុងប្រអប់សំបុត្រ Yahoo ឬ Gmail របស់យើងនោះដើម្បីចុចលើ Link មួយដែលក្រុមហ៊ុន Microsoft ផ្ញើឲ្យដើម្បីបញ្ជាក់ថា យើងពិតជាម្ចាស់កម្មសិទ្ធិនៃអ៊ីមែលនោះប្រាកដមែន ៕

អាជីវករផ្សារ​ ទួលទំពូង ផ្ទុះការតវ៉ា បន្ទាប់ប្រធាន ដំឡើងថ្លៃភាស៊ីតូប

$
0
0

ភ្នំពេញ ៖ អាជីវករផ្សារទួលទំពូង ប្រមាណ១៣០០តូប នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៤នេះ បាននាំគ្នាតវ៉ា ចំពោះដំឡើង ថ្លៃតូបលក់ ដូររបស់គាត់ ។

អាជីវករជាច្រើនរូប បាននិយាយថា កាលពីពេលកន្លងមកតូប របស់ពួកគាត់ គឺត្រឹមតែ ១៥០០០រៀល សម្រាប់មួយខែ តែឥឡូវខាងប្រធានផ្សារ បានកំណត់យករាល់ថ្ងៃ ដោយមួយថ្ងៃ យក១០០០រៀល ទៅ ៣០០០រៀល តាមតូបតូចរឺធំ ។

អាជីវរករបានបន្តថា ការដំឡើងថ្លៃភាស៊ីតូបនេះ ខាងគណៈកម្មការផ្សារ មិនកោះហៅអាជីវករមកប្រជុំ នោះឡើយ ដោយពួកគាត់បានស៊ុំគ្រលំគ្នាតែគ្នាឯងប៉ុណ្ណោះ ។

ខណៈមានការតវ៉ាពីអាជីវករខាងលើនេះ ក៏មានវត្តមានលោក អភិបាលចំការមន ព្រុំ សំខាន់ ផងដែរ ហើយលោកបានសន្យាថា នឹងរកដំណោះស្រាយជូនអាជីវករ។

យ៉ាងណាក៏មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចសុំការបំភ្លឺពីប្រធានផ្សារ បានទេ ខណៈដែលអាជីវករ ចោទប្រកាន់ខាងលើនេះ ៕

ឃាត់ខ្លួន ជនជាតិវៀតណាមម្នាក់ លួចទូកតាខេ ប្រជាពលរដ្ឋ

$
0
0

កណ្តាល៖ ជនសង្ស័យម្នាក់ ត្រូវនគរបាលសហការជាមួយ ប្រជាពលរដ្ឋ និងប្រជាការពារឃាត់ខ្លួន បាន បន្ទាប់ពីជនសង្ស័យរូបនេះ លួចទូកតាខេ របស់ប្រជាពលរដ្ឋបានហើយ បើកសណ្តោងក្បែរប៉ុស្តិ៍ នគរ បាលមានការសង្ស័យ ឃាត់សាកសួរជនសង្ស័យបើករត់គេចខ្លួន ។ ហេតុការនេះកើតឡើងកាលពី វេលាម៉ោង ១២យប់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅចំណុចកំពង់ដរផ្សារកោះទៀវ ភូមិកោះទៀវ ឃុំសំពៅពូន ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា បុរសជាម្ចាស់ទូកគ្រោះមានឈ្មោះ លន់ ផាង អាយុ ៥៩ឆ្នាំរស់នៅភូមិ ឃុំ កើត ហេតុជាម្ចាស់កំពង់ដរផ្សារកោះទៀវ ។ ចំណែកឯជនសង្សយ័ឈ្មោះ ថាំ វ៉ាន់ជីតឹម ភេទបុ្រស អាយុ ៣១ ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅភូមិភូដាន់ ឃុំភូហ៊ូ ស្រុអាំងភូ ខេត្តអាងយ៉ាង ប្រទេសវៀតណាម។

នគរបាលបានបន្តថា មុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបានត្រឡប់មកពីការដើរល្បាត ដើម្បីរក្សាសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានតាមភូមិនីមួយៗ ម៉ោងប្រហែលជាង ២៣យប់ មក ដល់ប៉ុស្តិ៍នោះ ស្រាប់តែប្រទះឃើញជនសង្ស័យម្នាក់ បើកទូកតូចសណ្តោងតាខេ ចូលតាមព្រែកហម ក្បែរប៉ុស្តិ៍រដ្ឋបាលឈើខ្មៅ ពេលនោះនគរបាលមានការសង្ស័យ ក៏បានស្រែកហៅឈប់ ដើម្បីធ្វើការត្រួត ពិនិត្យ ស្រាប់តែជនសង្ស័យបែរជាបើកទូកសណ្តោងតាខេ រត់គេច និងរត់ឡើងលើគោក គេចខ្លួន ប៉ុន្តែ ដោយសារមានការចូលរួម ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន រួមនឹងកម្លាំងប្រជាការពារផងដែរ ដេញតាម រហូតឃាត់ខ្លួនបាន រួចប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋចាត់ការតាមនីតិវិធី ។ ក្នុងនោះដែរ ដកហូតវត្ថុតាង មានតាខេ និងម៉ាស៊ីន ដែលជារបស់បុរសរងគ្រោះ និងទូកតូចមានម៉ាស៊ីនមួយគ្រឿង ជារបស់ជន សង្ស័យផងដែរ ។

បច្ចុប្បន្ននគរបាលកំពុងតែ កសាងសំណុំរឿងបញ្ជូនបន្ថែម ដើម្បីបញ្ជូនខ្លួនជនសង្ស័យមកកាន់ស្នងការ ដ្ឋានដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕

ករណីឆ្លងមេរោគ អ៊ីបូឡា នៅ អាហ្វ្រិកខាងលិច មានជាង ៧.០០០ករណី

$
0
0

យូអិន៖ អង្គការសុខភាពពិភពលោក (WHO) របស់អង្គការសហប្រជាជាតិ បានរាយការណ៍ថា នៅប្រទេសអាហ្រ្វិកខាងលិច មនុស្សច្រើនជាង ៧.០០០នាក់ បានឆ្លងមេរោគអ៊ីបូឡា។ នេះបើតាមអ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃព្រហស្បតិ៍។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី០៣ ខែតុលា ឆ្នាំ២០១៤ ដោយផ្អែកតាមការ លើកឡើងរបស់អ្នកនំាពាក្យ អង្គការសហប្រជាជាតិលោក ស្តេហ្វិន ឌូចារិកថា ចំនួនករណីអ៊ីបូឡាសរុបមាន ៧.១៧៨ករណី ជាមួយនឹងមនុស្សចំនួន ៣.៣៣៨នាក់ស្លាប់ ដោយផ្អែកលើព័ត៌មាន ដែលផ្តល់ដោយ ក្រសួងសុខភាពរបស់ប្រទេស ហ្គីណេ, លីបេរីយ៉ា និងប្រទេស សៀរ៉ាឡេអូន។

លោកបន្តថា «និន្នាការនៃការរីករាលដាលខ្លំាងឡើង បានបន្តនៅក្នុងប្រទេស សៀរ៉ាឡេអូន ហើយភាគច្រើនក៏ប្រហែលជា នៅក្នុងប្រទេស លីបេរីយ៉ាផងដែរ។ ផ្ទុយទៅវិញស្ថានភាពនៅប្រទេស ហ្គីណេ ហាក់ដូចជាមានស្ថេរភាពជាងមុន»។

សូមបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងជំងឺកាចសាហាវនេះ មន្ត្រីសុខាភិបាលក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិកឯនោះវិញ បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី០២ ខែតុលាថា ពួកគេបានត្រួតពិនិត្យសុខភាព លើមនុស្សប្រហែល ៨០នាក់ ដែលមានទំនាក់ទំនងទាំង ដោយផ្ទាល់ ឬប្រយោលជាមួយ អ្នកជំងឺអ៊ីបូឡា ជនជាតិសហរដ្ឋអាមេរិក លើកដំបូងសម្រាប់ រោគសញ្ញានៃជំងឺនេះ៕


ក្រុមហ៊ុន LCH Mobile រៀបចំនូវកម្មវិធី ពិសេស ប្តូរចាស់យកថ្មី

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុន LCHmobile បានរៀបចំនូវកម្មវិធីពិសេសមួយ បន្ថែមទៀតសំរាប់អតិថិជនទាំងអស់ កម្មវិធីពិសេសប្តូរចាស់យកថ្មីនេះ គឺអតិថិជនអាចយកឆ្នាំងអ៊ុត និងម៉ាស៊ីនក្រឡុកផ្លែឈើចាស់ៗ រឺ ខូចគ្រប់ម៉ាក និងគ្រប់ស៊េរីរបស់ខ្លួនមកប្តូរយកឆ្នាំងអ៊ុតប្រើចំហាយទឹកស៊េរីថ្មីម៉ាក Phillips GC1418 ដោយក្នុងនោះ អតិថិជនគ្រាន់ចំណាយប្រាក់ចំនួន 15ដុល្លាប៉ុណ្ណោះ ចំពោះការជាវដោយ មិនប្តូរឆ្នាំអ៊ុត គឺមានតម្លៃ 19ដុល្លា ថែមជូនអំពូលភ្លើង (LED Lamp) ចំនួនមួយគ្រឿង។  

រីឯម៉ាស៊ីនក្រឡុកផ្លែឈើ Phillips GC2108 គឺអតិថិជនគ្រាន់ចំណាយប្រាក់ចំនួន 30ដុល្លាប៉ុណ្ណោះ ហើយសំរាប់ការជាវថ្មីដោយមិនប្តូរម៉ាស៊ីនក្រឡុកផ្លែឈើ គឺមានតម្លៃ 38 ដុល្លា ថែមជូន នាឡិកា (Clock) ចំនួនមួយគ្រឿង និងកាំបិតជិតផ្លែឈើមួយផងដែរ ព្រមទាំងមានឱកាសទទួលបានកាដូរដ៏ច្រើនសន្ធឹកសន្ធាប់ ពីក្រុមហ៊ុន LCH Mobileចាប់ពីនៅថ្ងៃទី 04 រហូតដល់ 05 ខែតុលានេះ នៅ ផ្សារបឹងត្របែកផ្លាហ្សា និងចាប់ពីថ្ងៃ  11 រហូតដល់ 12 ខែតុលា ឆ្នាំ 2014 នៅ ផ្សារទំនើបស៊ីធីម៉ល។

កាន់តែពិសេជាងនេះទៅទៀតនោះ សម្រាប់អតិថិជនទាំងអស់ដែល បានជាវអស់ទឹកប្រាក់ចាប់ពី 100ដុល្លាឡើងទៅ ថែមជូន ម៉ាស៊ីនផ្លុំសក់មួយគ្រឿង ទិញអស់ចាប់ពី 150ដុល្លាឡើងទៅ ថែមជូន ទូរទឹកកកមួយភ្លាម។ សូមអតិថិជនទាំងអស់ អញ្ជើញចូលរួមជាមួយនឹងកម្មវិធីពិសេស ប្តូរចាស់យកថ្មីនេះ អោយបានគ្រប់ៗគ្នា។

នៅក្នុងកម្មវិធីរយៈពេលចំនួន 2ថ្ងៃនេះ ក្រុមហ៊ុន LCH Mobile ក៏មានរៀបចំនូវការលក់បញ្ចុះតម្លៃ ជាពិសេស ទៅលើ ផលិតផលម៉ាក Phillips ជាច្រើនទៀតផងដែរ ក្នុងនោះរួមមាន ម៉ាស៊ីនក្រឡុកផ្លែឈើ ម៉ាស៊ីនផ្លុំសក់ ឆ្នាំងដាំបាយអគ្គីសនី ឆ្នាំងអ៊ុត ម៉ាស៊ីនកិនកាហ្វេ ម៉ាស៊ីនកោរពុកមាត់ ម៉ាស៊ីនធ្វើនំសាំងវិច និងប្រដាប់កិនទឹក្រូច ជាដើម។

សូមបញ្ជាក់ថា  រាល់ឆ្នាំងអ៊ុត និងម៉ាស៊ីនក្រឡុកផ្លែឈើទាំងអស់  ដែលយក  មកប្តូរ គឺត្រូវមានរូបរាងដើម មិនថាខូច រឺក៏បាក់បែកនោះទេ។

សម្រាប់ព័ត៌មានលំអិតសូមទំនាក់ទំនងទូរស័ព្ទលេខ 023 99 32 45

ក្រុមឧទ្ទាម រដ្ឋឥស្លាម កាត់ក្បាល ចំណាប់ខ្មំាង ជនជាតិអង់គ្លេស ម្នាក់ទៀតហើយ

$
0
0

គែរ៖ ក្រុមឧទ្ទាមរដ្ឋឥស្លាម (IS) បានចេញមុខអះអាង ដោយទទួលខុសត្រូវចំពោះវីដេអូ តាមប្រព័ន្ធអនឡាញ ដែលបង្ហាញ កាលពីថ្ងៃសុក្រ ទី០៣ ខែតុលា ដែលបានសម្លាប់ដោយកាត់ក្បាល ភ្នាក់ងារជំនួយ មនុស្សធម៌ ជនជាតិអង់គ្លេសម្នាក់ ឈ្មោះ អាឡាន់ ហិនណីង ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី០៤ ខែតុលា ឆ្នាំ២០១៤ ថា វីដេអូខ្លីបនោះ ត្រូវបាន គេដាក់ចំណងជើងថា «សារផ្សេងទៀតសម្រាប់អាម៉េរិក និងសម្ព័ន្ធមិត្ត» មានសភាពដូចគ្នា នឹងវីដេអូកាត់ក្បាល ចំណាប់ចំនួនបីនាក់ កាលពីលើកមុនៗ ដោយមានក្រុមឧទ្ទាមរដ្ឋឥស្លាម ពាក់ម៉ាស់បិទមុខម្នាក់ ហើយឧទ្ទាម នោះក៏បានកំណត់មុខសញ្ញា ចំណាប់ខ្មំាងផ្សេងទៀត ដែលជាភ្នាក់ងារចំនួនមនុស្សធម៌ ជនជាតិអាម៉េរិកឈ្មោះ ភីតធ័រ កាសស៊ីងផងដែរ។

វីដេអូសម្លាប់កាត់ក្បាល ជនជាតិអង់គ្លេសលើកនេះ ក៏ជាការឆ្លើយតបមួយ ចំពោះសភាអង់គ្លេស ដែលបាន បោះឆ្នោតយល់ព្រម ឲ្យមានការវាយប្រហារតាមផ្លូវអាកាស ប្រឆំាងនឹងក្រុមឧទ្ទាមរដ្ឋឥស្លាម នៅក្នុងប្រទេស អ៊ីរ៉ាក់កាលពីសប្តាហ៍មុន។

មុននឹងសម្លាប់ចំណាប់ខ្មំាងឈ្មោះ ហិនណីង ពេជ្ឈឃាតនោះបាននិយាយថា «ឈាមរបស់លោក ដេវីដ ហេន គឺប្រឡាក់ដៃរបស់អ្នកហើយ លោក កាម៉ារូន ចំណែកលោក អាឡាន់ ហិនណីង ដែលនឹងត្រូវស្លាប់នេះ ដោយ ឡែកឈាមរបស់គេ គឺប្រឡាក់ដៃសមាជិក អង់គ្លេសទំាងអស់នោះ ។

ជាមួយគ្នានោះដែរ ឧទ្ទាម IS ក៏បានព្រមានទៅប្រធានាធិបតីអាម៉េរិក លោក បារ៉ាក់ អូបាម៉ាថា ក្រុមឧទ្ទាម នឹងបន្តវាយប្រហារ ដោយកាត់ក្បាលប្រជាជនអាម៉េរិក ខណៈអាម៉េរិកបានទម្លាក់គ្រាប់បែក ប្រឆំាងនឹងឧទ្ទាម IS ទៀត ៕

អាម៉េរិក គ្រោងបញ្ជូន យោធា ៤ពាន់នាក់ ទៅលីបេរីយ៉ា ដើម្បីគ្រប់គ្រង Ebola

$
0
0

វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណអាម៉េរិក បានឲ្យដឹងថា ខ្លួនអាចនឹងបញ្ជូន កងទ័ពចំនួនប្រហែល ៤ពាន់នាក់ ទៅកាន់ ប្រទេសលីបេរីយ៉ា ដែលជាផ្នែកមួយ នៃផែនការផ្តល់ជំនួយដ៏ទូលំទូលាយ ដើម្បីប្រឆាំងនឹងការផ្ទុះ ឡើងនៃជំងឺ Ebola ប៉ុន្តែខ្លួនបានសង្កត់ធ្ងន់ថា ចំនួនពិតប្រាកដអាចនឹងមានការផ្លាស់ប្តូរ ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៤ នេះឲ្យដឹងថា យោងតាមមន្ត្រី ជាន់ខ្ពស់ នៃមន្ទីរបញ្ចកោណលោក ចន គឺរប៊ី បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានមួយថា រដ្ឋមន្រ្តី ការពារជាតិអាមេរិក លោក ឆាក់ ហាហ្គែល បានអនុម័តសម្រាប់ ការដាក់ពង្រាយកងទ័ពចំនួន ៤ពាន់នាក់ ទៅឱ្យប្រទេសលីបេរីយ៉ា។ លោកថា “ខ្ញុំចង់ធ្វើឱ្យ រឿងមួយច្បាស់លាស់ និងពិតប្រាកដថា នេះជាការដាក់ ពង្រាយកងទ័ពដ៏មាន សក្តានុពលមួយ ហើយនោះមិនមានន័យថា អាចនឹងទទួលបាន ចំនួនពិតប្រាកដ មួយនោះទេ” ។

លោកប្រធានាធិបតី អាម៉េរិកលោក អូបាម៉ា កាលពីមុនបានប្តេជ្ញា ដាក់ពង្រាយក្នុងចំនួនជិត ១ពាន់នាក់ នៅពេលដែលមានមនុស្សជាលើកដំបូង ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានផ្ទុកជំងឺ Ebola នៅក្នុងសហរដ្ឋ អាម៉េរិក កាលពីដើមសប្តាហ៍មុននេះ ដែលជាការធ្វើអាជ្ញាធរ ផ្នែកសុខាភិបាល មានការប្រុងប្រយ័ត្នខ្ពស់ ។

ប្រភពខាងលើ បានបន្ថែមទៀតថា បច្ចុប្បន្ននេះមានបុគ្គលិកយោធា របស់សហរដ្ឋអាម៉េរិក ក្នុងប្រទេស លីបេរីយ៉ា មានត្រឹមតែ ២០៥នាក់ប៉ុណ្ណោះ។ ក្នុងរយៈពេល ៣៦ម៉ោងចុងក្រោយ មន្ទីរពិសោធន៍បានធ្វើតេស្ត រកជំងឺ Ebola លើមនុស្សចំនួនពីរនាក់ ដែលធ្វើឡើងដោយបុគ្គលិក មកពីមជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្រ្ត របស់កងនាវាចរណ៍អាម៉េរិក ដែលបច្ចុប្បន្នកំពុង ប្រតិបតិ្តការយ៉ាងពេញទំហឹងលើបញ្ហាទប់ស្កាត់ជំងឺ Ebola៕

បុគ្គលិក ក្រុមហ៊ុន ម៉ៅការផ្លូវ CCES រុញលូមិនបានមើល កិនកម្មករដូចគ្នាស្លាប់

$
0
0

ភ្នំពេញ ៖ ក្រុមហ៊ុនម៉ៅការស្ថាបនា លូរំដោះទឹក យីហោ «CCES» ដែលប្រតិបត្តិការ តាមបណ្ដោយ ផ្លូវ៥៩៨ ខណៈកំពុងធ្វើការ ស្ថាបនាកាយ យកអាចម៍ដី និងបង្កប់លូ យ៉ាងធំអមសងខាងផ្លូវខាងលើ ស្រាប់តែបុគ្គលិកបញ្ជា គ្រឿងចក្រម្នាក់ បានរុញដី និងលូដោយមិនប្រុងប្រយ័ត្ន បណ្ដាលឱ្យ ស្ដ្រី ជាកម្មករលាយសីម៉ង់ត៍ ម្នាក់ ត្រូវលូដ៏ធំនោះរមៀលកិនកំពៀត ដូចចេកចៀនធ្លាយខួរ ចេញមកក្រៅ ស្លាប់យ៉ាង អាណោចអាធ័មបំផុត ។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ច បានឲ្យដឹងថា ករណីដែលបង្កឱ្យភ្ញាក់ផ្អើល លើនេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ ២០១៤ ឋិតនៅតាមបណ្ដោយផ្លូវ៥៩៨ ក្នុងភូមិទួលគោក ក្រុមទី១៣ សង្កាត់ទួល សង្កែ ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងទៀតថា ស្ដ្រីរងគ្រោះដែល ជាកម្មករស្លាប់ដោយ លូរមៀលកិនកំពៀត ដូចចេកចៀននេះ ត្រូវបានគេស្គាល់ឈ្មោះ ឯម ង៉ែត អាយុ ៤៤ឆ្នាំ គ្មានឪពុកម្ដាយនោះទេ កំព្រាតាំង តែពីតូចមានតែសាច់ញាតិកូនក្មួយ ប៉ុណ្ណោះហើយស្ដ្រីរូបនេះមានទីលំនៅ ភូមិកូចា ឃុំព្រៃកាសាំង ស្រុកឧដុង្គខេត្ដ កំពង់ស្ពឺ ។

កម្មករដូចគ្នាបាននិយាយថា មុនពេលគ្រោះ ថ្នាក់ស្ដ្រីរងគ្រោះ បានលាយស៊ីម៉ង់ត៍ឱ្យ កម្មករប្រុស បៀកនិងបូកលូ ហើយបន្ទាប់ ពីគាត់ធ្វើកិច្ចការនេះចប់ក៏បានអង្គុយផឹក ទឹកជ្រកក្រោមម្លប់ក្បែរ កន្លែងជីកដាក់លូនោះ ។ ខណៈអង្គុយបានមួយសន្ទុះស្រាប់ តែអ្នកបញ្ជាគ្រឿងចក្រ បានយកប្រម៉ោយ រុញដីនិងលូដែលតម្រៀបគ្នា បណ្ដាលឱ្យ រមៀលទៅកិនជនរងគ្រោះដែលកំពុង អង្គុយបណ្ដាលឱ្យស្លាប់ភ្លាមៗតែម្ដង ។ 

ប្រជាពលរដ្ឋ បានរិះគន់ដល់ក្រុមហ៊ុន ម៉ៅការ ខាងលើនេះដែលធ្វើការស្ថាបនា ដាក់លូរំដោះទឹកមាន ការធ្វេសប្រហែស ទើបបណ្ដាលឈានដល់ការ បាត់បង់អាយុ ជីវិតកម្មករ រួចតំណាងក្រុមហ៊ុនបានត្រឹម តែជួយជាសំណងតិចតួច សម្រាប់ក្រុម គ្រួសារសពជនរងគ្រោះធ្វើបុណ្យតែប៉ុណ្ណោះ ។

កត្ដាខាងលើនេះ ត្រូវបានប្រជាពលរដ្ឋ រិះគន់យ៉ាងពេបជ្រាយ ដោយចាត់ ទុកអាយុជីវិតរបស់មនុស្សគ្មានតម្លៃបន្ដិចណាឡើយ ។ ប្រជាពលរដ្ឋដែល រស់នៅ តាមបណ្ដោយផ្លូវលេខ៥៩៨បានឱ្យដឹងថា ក្រុមហ៊ុនCCESដែលបានទទួលសិទ្ធិ ស្ថាបនាដាក់លូរំដោះទឹក ពីសាលារាជ ធានីភ្នំពេញតាមបណ្ដោយផ្លូវលេខ៥៩៨ នេះ ហាក់ដូចជាគ្មានលក្ខណៈបច្ចេកទេស ល្អត្រឹមត្រូវនោះទេ ដោយគិតតែពីជីក កាយ ហើយដាក់លូចូលវិញ កន្លែងខ្លះ គ្រាន់តែយកស៊ីម៉ង់ត៍តិចៗទៅបៀក និង កាយដីលុបវិញរួចជាស្រេច ៕

មន្រ្តីការទូត ជាន់ខ្ពស់អាម៉េរិក នឹងធ្វើទស្សនកិច្ច កូរ៉េខាងត្បូង ជប៉ុន និងមីយ៉ាន់ម៉ា

$
0
0

វ៉ាស៊ីនតោន៖ មន្រ្តីការទូតជាន់ខ្ពស់អាម៉េរិក មួយរូបទទួលបន្ទុកកិច្ចការងារ តំបន់អាស៊ី ប៉ាស៊ីហ្វិច នឹងធ្វើ ទស្សនកិច្ចនៅប្រទេស កូរ៉េខាងត្បូង ជប៉ុន និងមីយ៉ាន់ម៉ា ដែលនឹងចាប់ផ្តើមនៅថ្ងៃចន្ទ សប្ដាហ៍ក្រោយ សម្រាប់ ព្រឹត្តិការណ៍មួយចំនួន ជាពិសេសការត្រៀមរៀបចំ សម្រាប់កិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅខែក្រោយ។

យោងតាមសារព័ត៌មាន ក្យូដូជប៉ុន ចេញផ្សាយនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៤ នេះឲ្យដឹងថា លោក ដានៀល រ៉ូសែល ជំនួយការរដ្ឋម្ត្រីការបរទេសអាម៉េរិក សម្រាប់កិច្ចការអាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក នឹងធ្វើទស្សនកិច្ច នៅទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ ចាប់ពីថ្ងៃចន្ទដល់ ថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាបញ្ហាទ្វេភាគី និងថ្នាក់ តំបន់ជាមួយសមភាគី នៅក្នុងប្រទេសទាំងពីរ ។

លោក រ៉ូសែល នឹងធ្វើដំណើរទៅកាន់ទីក្រុងណៃពិដោរ នៅថ្ងៃព្រហស្បតិ៍ រួមទាំងដឹកនាំ គណប្រតិភូអាម៉េរិក ដើម្បីជួបប្រជុំជាមួយមន្ត្រីជាន់ខ្ពស់ របស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បី ត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូល អាស៊ីបូព៌ា ដែលនឹងប្រារព្ធឡើងក្នុង ទីក្រុងរដ្ឋបាល របស់ប្រទេសមីយ៉ាន់ម៉ា នៅក្នុងខែវិច្ឆិកា។

កិច្ចប្រជុំនេះ ក៏នឹងជាប់ពាក់ព័ន្ធជាមួយនឹងសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលក្នុងនោះរួមមាន ជប៉ុន ចិន កូរ៉េខាងត្បូង អូស្រ្តាលី ណូវែលហ្សេឡង់ ឥណ្ឌា និងរុស្ស៊ី ៕

Viewing all 8042 articles
Browse latest View live




Latest Images

<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>
<script src="https://jsc.adskeeper.com/r/s/rssing.com.1596344.js" async> </script>