Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

កាកបាទក្រហមកម្ពុជា សាខារាជធានី រៀបចំកម្ម វិធីបរិច្ចាគឈាម ក្រោមប្រធានបទ «រៀនវិជ្ជា សង្គ្រោះបឋម គឺជាវីរៈជន»

0
0

ភ្នំពេញ៖ សមាជិកកាកបាទ ក្រហមកម្ពុជា និងបុគ្គលិកមន្ត្រីរាជការ នៃសាលារាជធានីភ្នំពេញ ក្រុមកាយរិទ្ធី យុវជនកាកបាទក្រហម ក្រុមសមាគមម៉ូតូរ៉ឺម៉កកង់បី កម្លាំងសណ្តាប់ខណ្ឌដូនពេញ ប្រមាណ ៨០០នាក់ បានសហការជា មួយមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម ដើម្បីប្រារព្ធពិធីបរិច្ចាគ ឈាម ដោយស្មគ្រ័ចិត្ត ក្រោមប្រធានបទ «រៀនវិជ្ជាសង្គ្រោះបឋម គឺជាវីរៈជន» ដែលប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៤ នៅបរិវេណទីលានប្រជាធិបតេយ្យ ក្រោមការឧបត្ថម្ភ ពីក្រុមហ៊ុនទឹកពិសា វីតាល់ ។ កម្មវិធីនេះអាចប្រារព្ធឡើង ក្រោម អធិបតីយភាពលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោកស្រី លោក Takeru Fukawa ប្រត្តិភូកាកបាទក្រហម ប្រទេសជប៉ុន ។

នេះគឺជាលើកទីពីរហើយ ដែលកាកបាទក្រហមកម្ពុជា ប្រារព្ធពិធីបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត បន្ទាប់ពី ទទួលបានភាពជោគជ័យ ក្នុងការប្រមូលប្លោកឈាម សប្បុរសរហូតដល់ទៅជាង ១០០ប្លោក កាលពីខែវិច្ឆិកាឆ្នាំមុន ។

លោក ឆេ យ៉ត មន្ត្រីគម្រោងសង្គ្រោះបឋម និង ជាអ្នកសម្រកសម្រួល កម្មវិធីបានឲ្យដឹងថា ក្នុងកម្មវិធីឆ្នាំ នេះ នឹងផ្តល់ជូនអ្នកចូលរួមទាំងឡាយ មិនត្រឹមតែចំណេះដឹង ស្តីពីការបរិច្ចាគឈាម ដោយសុវត្ថិភាព នោះទេ ពួកគេក៏នឹងទទួលបានផងដែរ នូវចំណេះមួយចំនួន ទាក់ទងនឹងអត្ថប្រយោជន៍ នៃវិជ្ជា សង្រ្គោះ បឋម ផងដែរ កម្មវិធីបរិច្ចាគឈាមលើកនេះ គឺរំពឹងថា អាចនឹងទទួលបាន ឈាមសប្បុរសច្រើន ជាងមុន ៤ដង (យ៉ាងតិច៤០០ប្លោក)ដើម្បីផ្គត់ផ្គង់ដល់តម្រូវការឈាម ដែលកំពុងតែមានការខ្វះខាត ។

អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានសម្តែងសេចក្តីថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ដល់មន្ត្រីសាលារាជធានី ជាពិសេសសមាជិកកាកបាទក្រហមទាំងអស់ ដែលមានចិត្តសប្បុរសធម៌ក្នុងការផ្តល់ឈាម រួមទាំងបានចែករំលែកនូវចំណេះ ដឹងដ៏មានសារៈសំខាន់ ទាក់ទងនឹងចំណេះដឹង សង្រ្គោះបឋម ។

លោក ក៏បានថ្លែងអំណរគុណផងដែរ ចំពោះមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលតែងតែខ្នះខ្នែងផ្សព្វផ្សាយ និងប្រមូលឈាមឈាមសប្បុរសគ្រប់ទីកន្លែង ដើម្បីបំពេញបន្ថែមដល់តម្រូវ ការឈាម ជាចាំបាច់ ទូទាំងប្រទេស ។

លោក ប៉ា សុជាតិវង្ស ក៏បានប្ដេប្តេជ្ញាចិត្តក្នុង ការបន្តគាំទ្រដល់ កម្មវិធីបរិច្ចាគឈាម ហើយក៏នឹងបង្កើតឲ្យមានកម្មវិធីផ្តល់ឈាមបែបនេះ ជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ ។

លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម ក៏បានឲ្យដឹងដែរថា  ក្នុងនាមមជ្ឈ មណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល សូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុត ចំពោះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ សាខាកាកក្របាទ ក្រហមរាជធានីភ្នំពេញ ដែលបានគាំទ្រ និងជំរុញលើកកម្ពស់ ការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត មិនគិតកម្រៃនៅរាជធានី។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ផងដែរថា ការបរិច្ចាគឈាម ជូនមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម នៅរាជធានី ភ្នំពេញ ពិតជាបានជួយសង្រ្គោះដល់ជនរងគ្រោះ អ្នកជម្ងឺទាំងអស់នៅទូទាំងប្រទេស ដោយហេតុថា ឈាមដែលបានផ្គត់ផ្គង់ ពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម មានរហូតដល់៦០% នៃការផ្គត់ផ្គង់នៅទូទាំងប្រទេស ហើយបងប្អូនប្រជាពលរដ្ឋ មួយចំនួនធំបាន បញ្ជូនមកធ្វើការព្យាបាល នៅរាជធានីភ្នំពេញ។ ដូច្នេះ រាជធានី ភ្នំពេញ ពិតជាមានមោទនភាព ក្នុងជួយសង្រ្គោះ ទាំងការជួយសង្រ្គោះបឋម និងការជួយសង្រ្គោះ តាមការចាក់បញ្ចូលឈាម។

លោកហុក គឹមចេង បានឲ្យដឹងថា ឈាមប្រមាណ១៥០ប្លោក ត្រូវការសង្រ្គោះជីវិត អ្នកជំងឺជារៀង រាល់ថ្ងៃ។

ដើម្បីលើកទឹកចិត្តដល់សកម្មភាពមនុស្សធម៌ក្នុងសង្គម និងសប្បុរសជន ដែលបានផ្តល់ឈាមដោយស្ម័គ្រ ក្រុមហ៊ុនទឹកពិសា វីតាល់បានផ្គត់ផ្គង់ទឹកវីតាល់ ចំនួន៦ដបរួមជាមួយនឹងថង់យួរដ៏ស្រស់ស្អាតមួយ សម្រាប់អ្នកផ្តល់ឈាមទាំងអស់ បន្ថែមពីលើ ការឧបត្ថម្ភទឹកវីតាល់ក្នុងការប្រើប្រាស់ក្នុងកម្មវិធីទាំងមូល។

ទាក់ទងនឹងការជួយឧបត្ថម្ភធំនេះផងដែរ លោក ជុងហៀង ថាវសិទ្ធិ នាយកផ្នែកទីផ្សារ នៃក្រុមហ៊ុនអិនវីស៊ី ខបភើរេសិន បានមានប្រសាសន៍ថា ក្រុមហ៊ុន វីតាល់បានសហការនិង ឧបត្ថម្ភដល់មជ្ឈមណ្ឌលជាតិ ផ្តល់ឈាមជាច្រើនឆ្នាំមកហើយដោយផ្អែកលើ មូន្និធិ២៥៛ របស់វីតាល់។ 

លោកនាយកក៏បាន បន្ថែមផង ដែរថា ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនវីតាល់ពិតជារីករាយ ក្នុងការឧបត្ថម្ភទៅដល់កម្មវិធីផ្តល់ ឈាមនៅ តាមស្ថាប័នរដ្ឋនានា ដួចជា ក្រសួងមហាផ្ទៃ សាលានាយទាហានសកម្ម កងបញ្ជូនសារ ហើយលើក នេះគឹសាលារាជធានីភ្នំពេញ និងកាកបាទក្រហមកម្ពុជាទៀត។ សកម្មភាពទាំងនេះ បានបញ្ជាក់ឲ្យ ឃើញកាន់តែច្បាស់ ថាបុគ្គលិក មន្ត្រីរាជការ របស់ប្រទេសកម្ពុជា គឺបាននឹងកំពុងតែ ចូលរួមយ៉ាង សកម្មក្នុង សកម្មភាពសប្បុរសធម៌ ដើម្បីជាគំរូ និង លើកទឹកចិត្ត ដល់ប្រជាពលរដ្ឋដទៃទៀត យកគំរូតាមផងដែរ ៕


ការតវ៉ានៅហុងកុង ប៉ូលីសចាប់ខ្លួន ក្មេងទំនើងបាន ១៩នាក់

0
0

ហុងកុង៖ ការបន្តប៉ះទង្គិចរយៈពេលយូរ នៅប្លុកហាងលក់ទំនិញនៅទីក្រុង ហុងកុង រវាងក្រុមបាតុករ ដែលគំាទ្រឲ្យមាន លទ្ធិប្រជាធិបតេយ្យ និងមនុស្សដែល ប្រឆំាងនឹងការតវ៉ានេះ គឺបានបញ្ចប់ហើយកាលពី ព្រឹកព្រលឹមថ្ងៃសៅរ៍នេះ បន្ទាប់ពីប៉ូលីសចូលបំបែក។

សារព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី០៤ ខែតុលា ឆ្នាំ២០១៤ថា ចលនាកណ្តាលនៃការ ចូលកាន់កាប់ដោយ សន្តិវិធីយ៉ាងធំ ប្រឆំាងនឹងផែនការរបស់រដ្ឋាភិបាលទីក្រុង ប៉េកំាង ចំពោះកំណែទម្រង់នយោបាយ បានប្រែទៅជាអាក្រក់ឡើងៗកាលពីថ្ងៃសុក្រ នៅដែលហ្វូងមនុស្ស ដែលមានកំហឹងបានចោទប្រកាន់ អ្នកកាន់កាប់លទ្ធិប្រជាធិបតេយ្យ នៅតំបន់ Mongkok ដោយបានបណ្តាលឲ្យ ក្រុមទំាងពីរប៉ះទង្គិចគ្នាទំាងយប់។

ជាមួយគ្នានោះដែរ កាលពីព្រលឹមថ្ងៃសៅរ៍នេះ ប៉ូលីសបាននិយាយថា ពួកគេបានចាប់ខ្លួនមនុស្ស ១៩នាក់ ក្នុងនោះមាន ០៨នាក់ ជាក្រុមជើងកាង។ ចំណែក ១៩នាក់ ក៏ត្រូវបានគេរាយការណ៍ថា បានរងរបួសផងដែរ ដោយក្នុងនោះមានប៉ូលីសចំនួន ០៦នាក់ ហើយបើតាមអ្នកនាំពាក្យប៉ូលីស លោក ប៉ាទ្រិក វ៉ុក បាននិយាយថា ការចាប់ខ្លួនអាចនឹងត្រូវធ្វើឡើងទៀត៕

ឧទ្ទាម IS បាញ់មីស៊ីលជាង ៨០គ្រាប់ ចូលទីក្រុង កូបានី របស់ស៊ីរី

0
0

ដាម៉ាស៖ ក្រុមអ្នកអង្កេត សិទ្ធិមនុស្សដែលជា ក្រុមប្រឆំាងនៅស៊ីរី បានរាយការណ៍ថា ក្រុមភេរវកម្ម រដ្ឋឥស្លាម (IS) បានបាញ់គ្រាប់ មីស៊ីលជាង ៨០គ្រាប់ទៅលើទីក្រុង កូបានី របស់ពួកគេឃឺដ ដែលនៅភាគខាងជើង ប្រទេសស៊ីរី កាលពីថ្ងៃសុក្រ ដែលនេះផ្នែកមួយនៃអំពើហិង្សា ដែលកំពុងបន្តវាយប្រហារ ត្រួតត្រាទីក្រុងពួកឧទ្ទាម។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី០៤ ខែតុលា ឆ្នាំ២០១៤ថា ការបាញ់ផ្លោងនូវ អាវុធធុនធ្ងន់ នេះ គឺបានវាយសម្រុកទៅលើ ភាគខាងកើត ខាងលិច និងភាគខាងត្បូងនៃជាយក្រុងនោះ ចំណែកប្រជាជនឃឺដ ចំនួន ៣.០០០នាក់ បានជាប់គំាងនៅភ្នំ តាល់ស៊ែរ។

ក្រុមអ្នកស៊ើបអង្កេតបាននិយាយទៀតថា ឆ្មាំព្រំដែនតួកគី មិនអនុញ្ញាតឲ្យប្រជាជនឃឺដដែល បាត់បង់ផ្ទះសម្បែង ទំាងនោះ ឆ្លងកាត់ព្រំដែនក្នុងពេលឧទ្ទាមរដ្ឋឥស្លាមបាញ់ប្រហារឡើយ។

ជាមួយគ្នានោះដែរ ក្រុមកងពលការពារប្រជាជនរបស់ពួកឃឺដចំនួន ១៣នាក់ ក៏បានស្លាប់ផងដែរ ក្នុងការវាយ ប្រហារ ថ្មីៗជាមួយពួកឧទ្ទាមនេះ។

សូមបញ្ជាក់ផងដែរថា ប្រជាជនឃឺដជាង ១ម៉ឺននាក់ បានរត់ភៀសខ្លួនទៅព្រំដែនប្រទេស តួកគី ចាប់តំាងពីឧទ្ទាម រដ្ឋឥស្លាម ចាប់ផ្តើមវាយប្រហារ និងបាញ់ផ្លោងដាក់ទីក្រុង កូបានី និងបានឡោមព័ន្ធទីប្រជុំជន និងភូមិស្ថានពួក គេរយៈពេល ១៧ថ្ងៃមកនេះ ហើយសកម្មជនឃឺដ ក៏បានចោទប្រកាន់តួកគីថា បានផ្តល់ជំនួយដល់ក្រុម IS ក្នុងការ ប្រយុទ្ធជាមួយពួកគេ នៅទៅក្រុង កូបានី ៕

Photo by DAP-News

ការតាំងពិព័រណ៍ ឧបករណ៍ជាង និងបរិក្ខារ កសិកម្ម ពីក្រុមហ៊ុន ម៉េង ឡេងអ៊ីវ

0
0

ភ្នំពេញ៖ ក្រុមហ៊ុន ម៉េង ឡេងអ៊ីវ នឹងធ្វើការតាំងពិព័រណ៍ឧបករណ៍ជាង និងបរិក្ខារ កសិកម្មគ្រប់ ប្រភេទចាប់ពីថ្ងៃទី ២៥-២៦ ខែតុលា ឆ្នាំ២០១៤ នៅមជ្ឈមណ្ឌលពិព័រណ៍ ម៉ុងឌីយ៉ាល់អគាG។

សូមអញ្ជើញចូលរួម ទស្សនា និងសាកល្បង ដោយសេរី និងកាលក់បញ្ចុះតម្លៃ ថែមជូនរង្វាន់ជាច្រើន។ អ្នកដែលចូលរួម ចំនួន២០០នាក់ដំបូង នឹងទទួលបានកាដូពិសេស ពីក្រុមហ៊ុនយើងខ្ញុំ។

ក្រុមហ៊ុន ម៉េង ឡេងអ៊ីវ បាននាំចូលឧបករណ៍ពីបរទេស ប្រកបដោយគុណ ភាពខ្ពស់ដូចជា ឧបករណ៍សម្រាប់ ជួសជុលថ្នល់ស្ពាន (Construction Equipment), ឧបករណ៍សម្រាប់ជាង ប្រើដោយចរន្តអគ្គីសនី (Power Tools), ឧបករណ៍ សម្រាប់ជាងប្រើដោយដៃ (Hand Tools), ឧបករណ៍លាងសំអាត (Cleaning Equipment), ឧបករណ៍ ដោះកង់ឡាន (Impact Wrench),  ឧបករណ៍ប្រើដោយខ្យល់ (Air Tools), ឧបករណ៍ផ្សា (Welding Equipment), គ្រឿងបន្ទាប់បន្សំ (Accessories) និង បរិក្ខារកសិកម្ម ជាច្រើនប្រភេទ (Agricultural Products)។

ឧបករណ៍ទាំងនោះ សុទ្ធសឹងតែជា ផលិតផលល្បីៗ នៅលើពិពភលោក មានដូចជា ឧបករណ៍ជាង MAKITA, MAKTEC, NIKATA, NIKATEC,  BOSCH, SKIL, ឧបករណ៍បង្ហាប់ដី MIKASA, HITACHI ម៉ាស៊ីននិងម៉ូទ័របូមទឹក TSURUMI, ឧបករណ៍ដោះកង់ឡាន KUKEN, ទុយោខ្យល់ TOYOX, ឧបករណ៍លាងសំអាត KARCHER, ប្រេងកាពារច្រេះ WD40,សំភារះជាងប្រើដោយដៃ VOREX, SK, KINGTOOLS, KINGSTAR, ថ្មកាត់និងថ្មឆាប NKK, X-O, ធូបផ្សារ GEMINI, កំប៉ុងបាញ់ថ្នាំ STAR ជាដើម។

សូមបញ្ជាក់ថាក្រុមហ៊ុន ម៉េងឡេងអ៊ីវ  មានទទួលបម្រើសេវាកម្ម បង់រំលោះជាមួយ នឹងការជាវ រាល់ឧបករណ៍ របស់ក្រុមហ៊ុន ដោយសហការជាមួយ ក្រុមហ៊ុនអ៊ីអនម៉ាយក្រូហ្វាយនែន។       

សម្រាប់លោកអ្នក ដែលចង់យកទៅលក់បន្ត សូមទំនាក់ទំនង តាមអាស័យដ្ឋាន និងលេខទូរស័ព្ទដូចខាងក្រោម៖
#123A-121D, មហាវិថី ម៉ៅសេទុង(ខាងលិចស្ថានទូតចិន 50ម៉ែត្រ), សង្កាត់ ទួលស្វាយព្រៃ1, ខណ្ឌចំការមន, រាជធានីភ្នំពេញ
Tel: 012 857597, 023 993 142
Fax: 023 215 514
menglengeav@mle-trading.com
www.mle-trading.com

នាយរង ប៉ុស្តិ៍នគរបាល ឃុំសឿម្នាក់ ត្រូវជនមិនស្គាល់មុខ ចាក់សម្លាប់ សង្ស័យរឿងគំនុំ ស្នេហាត្រី កោណ

0
0

បាត់ដំបងៈ នាយរងប៉ុស្តិ៍នគរបាល ឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យម្នាក់ ត្រូវជនមិនស្គាល់ មុខចាក់១កាំបិត បណ្តាលឲ្យស្លាប់កាលពីវេលាម៉ោង ៨ និង១៥នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤ នៅចំណុចផ្លូវលេខ១ មាត់ស្ទឹងសង្កែ ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង សង្ស័យ គំនុំស្នេហាត្រីកោណ សពជនរងគ្រោះ ត្រូវប្រពន្ធដឹកយកទៅលំនៅដ្ឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី។

លោកវរសេនីយ៍ឯក ជេត វណ្ណនី ស្នងការរង នគរបាលខេត្តបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវជនមិន ស្គាល់មុខ បានចាក់សម្លាប់នោះមានឈ្មោះ ស្រី វណ្ណារ៉ា អាយុ ៣៧ឆ្នាំ មានតួនាទីជានាយរងប៉ុស្តិ៍ន គរបាល ឃុំសឿស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ជេត វណ្ណនី បានបញ្ជាក់ថា បើតាមស្រ្តី ៣នាក់ ដែលបានរួមដំណើរជាមួយនៅយប់ កើតហេតុ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ជនរងគ្រោះមានគ្នាទាំង ៣នាក់ ក្នុងនោះ មាន ប្រពន្ធចុងម្នាក់ មានមុខរបរជាសំអាងការ និងកូនជាង ២នាក់ផង មកហូបចំណីអាហារ នៅមាត់ស្ទឹង នាគបាញ់ទឹក នៅម្តុំសណ្ឋាគារប៉ារីស ផ្លូវលេខ៣ ភូមិសង្កាត់ខាងលើ ។ បន្ទាប់មកជនរងគ្រោះ បម្រុង ឌុបពួកគេទាំង ៣ នាក់ បន្តទៅដើរមើលស្តង់លក់ឥវ៉ាន់ ពិព័រណ៍ក្នុងឱកាសបុណ្យអុំទូក តែពួកគេទាំង៣នាក់ថា ទុកឲ្យពួកគេដើរលេងៗទៅបានហើយ ទុកឲ្យជនរងគ្រោះជិះម៉ូតូម្នាក់ឯង ក្នុងគោលបំណង ចង់ទៅទិញខ្សែក្រវ៉ាត់១ផង ភ្លាមៗនោះជនរងគ្រោះ កំពុងបណ្តើរម៉ូតូបម្រុងជិះទៅ ស្រាប់តែមានជនមិន ស្គាល់មុខ បានយកកាំបិតជំពុះទុងកែច្នៃ ចាក់ចំស្លាបប្រជាវលិចចូលប្រហែល ១៥សង់ទីម៉ែត្រ ពេល នោះជនរងគ្រោះខំប្រឹងជិះម៉ូតូបានជាង ១០០ម៉ែត្រ ដល់ចុងស្ពានលោក ស ខេង ត្រើយខាងលិច ក៏ បានដួលតែម្តង សន្លប់ហូរឈាមជាច្រើនលើចិញ្ចឹមថ្នល់តែម្តង ។ បន្ទាប់ពីជនរងគ្រោះបានដួលសន្លប់ នោះ គឺនៅក្បែរក្រុមសមត្ថកិច្ចដែលឈរជើងជាប្រចាំនៅទីនោះ ក៏បានឃើញហេតុការណ៍នេះភ្លាម បាន នាំជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរខេត្ត រួចជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្តង ។ លុះព្រឹកឡើង ទើបប្រពន្ធដើមជនរងគ្រោះ មកដឹកសពយកផ្ទះវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។

សមត្ថកិច្ចជំនាញ បានសន្និដ្ឋានជាបឋមថា ករណីឃាតកម្មដែលកើតឡើងនេះ ប្រហែលកើតមកពីរឿង គំនុំស្នេហាត្រីកោណផងមើលទៅ ។

បើតាមប្រភពព័ត៌មានផ្សេងទៀត បានឲ្យដឹងថា ប្រពន្ធចុងជនរងគ្រោះ ធ្លាប់មានប្តី និងមានកូន២នាក់ ហើយ ក៏បែកបាក់គ្នាមកស្រឡាញ់ជនរងគ្រោះធ្វើប្រពន្ធចុង ហើយផ្លាស់ទីលំនៅមកជួលផ្ទះនៅបាត់ ដំបង ដើម្បីប្រកបមុខរបរ សំអាងការ និងមានកូនជាងស្រីៗនៅជាមួយផង ។

ពាក់ព័ន្ធទៅនឹងករណីឃាតកម្មនេះ សមត្ថកិច្ចជំនាញបាន និងកំពុងហៅអ្នកពាក់ព័ន្ធជនរងគ្រោះទាំង អស់ ធ្វើការសាកសួរនៅស្នងការខេត្ត ដើម្បីស្រាវជ្រាវរកមុខសញ្ញាជនដៃដល់ តែនៅព្រឹកថ្ងៃទី៤ ខែ តុលានេះ ការស្រាវជ្រាវពុំទាន់បានទទួលលទ្ធផលនៅឡើយទេ ព្រោះសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេត បន្តទៀត ៕

ឃើញនាង ជិះកង់ម្នាក់ឯង ហៅឲ្យឈប់ រួចចាប់អូស ចូលចំការចេក គំរាមសម្លាប់ និងរំលោភបានសម្រេច

0
0

កណ្តាល ៖ កាលពីវេលាម៉ោង ១២និង០០នាទី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៤ នារីជាអនីតិជនម្នាក់ ត្រូវបាន យុវជនម្នាក់ ចាប់រំលោភសេពសន្ថវៈបានសម្រេច ខណៈនាងជិះកង់តែម្នាក់ នៅចំណុចចំការចេកដីឡូតិ៍ ឈ្មោះ ឌី លឹមហួន នៅភូមិ កណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ។

ប្រភពព័ត៌មានពីមន្ត្រី នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប.ធ.ត ភេទស្រី អាយុ ១៣ឆ្នាំ ទីលំនៅ ភូមិ-ឃុំ កើតហេតុខាងលើ មុខរបរសិស្ស ចំណែកជនសង្ស័យ ឈ្មោះ កុយ បញ្ញា ភេទ ប្រុស អាយុ ២១ឆ្នាំ ទីលំនៅ ភូមិព្រែជ្រៅ ឃុំរកាកោង២ ស្រុកមុខកំពូល មុខរបរ កម្មកររោងចក្រ (ឃាត់ខ្លួន) ។

នគរបាលបានបន្តថា ជនរងគ្រោះចេញពីផ្ទះឈ្មោះ រ៉ានី (ផ្ទះលក់ចាប់ហួយ) គោលដៅជិះកង់មកផ្ទះរបស់ខ្លួន ពេលមក ដល់ផ្លូវកណ្ដាល ក្បាលដីឈ្មោះ តាចូ យាយខេង ភូមិ-ឃុំកើតហេតុខាងលើ ជនរងគ្រោះបានឃើញ ជនសង្ស័យដើរ ចេញពីចំការចេក តាចូយាយខេង ដោយស្លៀកខោជើងវែង ព៌ណខ្មៅ អាវមើលមិនច្បាស់ និង ពាក់មួកឆាងក្រណាត់ បានហៅជនរងគ្រោះឲ្យឈប់ ហើយជនសង្ស័យបានធ្វើសកម្មភាពចាប់ច្របាច់កខ្ទប់ មាត់អូសជនរងគ្រោះ ចូលទៅក្នុង ចំការចេក ដោយទុកកង់ជនរងគ្រោះនៅចញ្ចើមផ្លូវ ពេលអូសជនរងគ្រោះ ដល់កន្លែងកើតហេតុ ជនសង្ស័យបានវាយ ជនរងគ្រោះ ហើយជនរងគ្រោះបានស្រែកឲ្យគេជួយ ស្រាប់តែជន សង្ស័យបានដកកាំបិតមុខស្រួច គំរាមរកចាក់សម្លាប់ ជនរងគ្រោះ បន្ទាប់មកជនសង្ស័យក៏បានច្របាច់ក និង វាយជនរងគ្រោះ បណ្ដាលឲ្យជនរងគ្រោះទន់ខ្លួន ហូរឈាមតាម ច្រមុះ បន្ទាប់មកជនសង្ស័យ បានចាប់ស្រាត ខោទ្រនាប់ជនរងគ្រោះគ្រវាត់ចោល ហើយជនសង្ស័យក៏បានស្រាតខោ របស់គេ រួចធ្វើសកម្មភាព រំលោភរហូត បានសម្រេច ទើបរត់ចេញពីកន្លែងកើតហេតុបាត់តែម្ដង ។

ក្រោយពីទទួលបានបណ្ដឹង សមត្ថកិច្ចបានស្រាវជ្រាវ តាមរកជនសង្ស័យ និងចាប់ខ្លួនបាន នៅវេលាម៉ោង ១៦និង៣០ នាទី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៤ នៅចំណុចរោងចក្រស៊ិចផ្លាស់អិនដាស្ទ្រី និងបាននាំមកសាកសួរ ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

ពិសេសសម្រាប់ សុខភាព ជាមួយនឹងដបទឹក ថាមពលណាណូ និងទឹករ៉ែ អាល់កាម៉ីន92 ប្រភេទ

0
0

បញ្ហាកង្វះជាតិទឹក ជាបញ្ហាចំបងមួយតែងតែ កើតមានឡើងជាមួយ នឹងមនុស្សគ្រប់រូប ដូច្នេះ ក្រុមហ៊ុន ធៀនស៍បាននាំចូលនូវផលិតផលថ្មី គឺដបទឹកថាមពល ណាណូ និងទឹករ៉ែអាល់កាម៉ីន សម្រាប់កាត់បន្ថយ ជម្ងឺផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព ក្នុងរាងកាយរបស់យើង។
ព័ត៌មានលម្អិតសូមចុចមើលរូបភាពខាងក្រោម ឬទាក់ទង តាមរយៈទូរស័ព្ទលេខ៖ 011 65 87 96, 097 51 15 872, 098 44 67 07៕

Photo by DAP-News

សហគមន៍ខ្មែរ កម្ពុជាក្រោម បន្តការតវ៉ា ជាលើកទី២ របស់ពួកគេ នៅមុខស្ថានទូត វៀតណាម

0
0

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៤ នេះ បងប្អូនសហគមន៍ខ្មែរកម្ពុជាក្រោម រួមមាន ព្រះសង្ឃឯករាជ្យ និង ប្រជាពលរដ្ឋប្រមាណ ២០នាក់ បាននាំគ្នាតវ៉ាជាលើកទី២ របស់ពួកគេ នៅមុខស្ថានទូតវៀតណាម ដើម្បីទាមទារឲ្យមន្ត្រី ស្ថានទូតវៀតណាម បកស្រាយរឿងថា ទឹកដីខ្មែរកម្ពុជាក្រោម ជារបស់វៀតណាម តាំងយូរលង់ណាស់មកហើយនោះ ។

គិតត្រឹមម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៤ នេះ ក្រុមបាតុករមកតវ៉ា នៅមុខស្ថានទូតវៀតណាម មាន គ្នាប្រហែលជាង ៥០នាក់ ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៤ ក្រុមតវ៉ារបស់ សហគមន៍ខ្មែរកម្ពុជាក្រោម អមដោយក្រុម ព្រះសង្ឃឯករាជ្យ និងប្រជាពលរដ្ឋប្រមាណ ៣០នាក់ ដឹកនាំដោយ លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជា ក្រោមបានបន្តការតវ៉ានៅឡើយ នៅមុខស្ថានទូតវៀតណាម ។ កាលពីវេលាម៉ោង ៣និង៥៧នាទី រសៀលថ្ងៃដដែលនេះ លោក ថាច់ សេដ្ឋា បានឡើងថ្លែងទៅកាន់ក្រុមគាំទ្ររបស់ខ្លួនប្រមាណ ៣០នាក់ ដែលកំពុងឈរតវ៉ា នៅមុខស្ថាន ទូតវៀតណាមនោះ។

យ៉ាងណាក៏ដោយចំពោះការជួបជុំតវ៉ា របស់បងប្អូនសហគមន៍ខ្មែរកម្ពុជាក្រោម រហូតដល់ព្រះសង្ឃមួយចំនួន បាន ដុតទង់ជាតិវៀតណាមក៏ដោយនោះ ប៉ុន្តែពុំមានការផ្ទុះអំពើហិង្សាណាមួយនោះទេ ខណៈដែលកម្លាំងនគរ បាល និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើននាក់ ត្រូវបានដាក់ពង្រាយការពារសន្តិសុខ នៅជុំវិញស្ថានទូត ។

សូមបញ្ជាក់ថា តាមការបញ្ជាក់របស់ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម ការតវ៉ារបស់ពួកគេ នឹងបន្តក្នុងរយៈ ពេល ៤-៥ថ្ងៃទៀត ទាមទារឲ្យមន្ត្រីស្ថានទូតវៀតណាម ចេញមកសុំទោស និងបកស្រាយឡើងវិញចំពោះការនិយាយ ខុសរបស់ពួកគេ ។

ដោយឡែកអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ អះអាងថា ការ តវ៉ា និងការប្រមូលផ្តុំរបស់ សហគមន៍ខ្មែរកម្ពុជាក្រោមខាងលើនេះ ពុំមានច្បាប់ត្រឹមត្រូវនោះឡើយ ៕


ទស្សនៈ ស្តីពី ការអនុញ្ញាតឲ្យ ស្ថានីយទូរទស្សន៍ខ្មែរ ចាក់ផ្សាយ ភាពយន្តថៃឡើងវិញ គឺភាគីខ្មែរ ជាអ្នកចាញ់ ប្រៀប

0
0

ដោយលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងលោក ប៉ោ សេដ្ឋា និពន្ធនាយករងវិទ្យុ ដើមអម្ពិល (បរិញ្ញាបត្រអក្សរសាស្រ្ត និងមនុស្សសាស្រ្ត «ជំនាន់ទី១២», សញ្ញាបត្រមន្រ្តីរដ្ឋបាល «ជំនាន់កសាងជាតិ», អនុបណ្ឌិតច្បាប់ «ផ្នែកនីតិឯកជន»)

ភ្នំពេញ៖ មុននឹងបញ្ចេញទស្សនៈទៅលើខ្លឹមសារនៃការអនុញ្ញាតឲ្យស្ថានីយទូរទស្សន៍ខ្មែរ ចាក់ផ្សាយភាពយន្តថៃ ឡើងវិញ គឺភាគីខ្មែរ ជាអ្នកចាញ់ប្រៀបនោះ យើងសូមរំលឹកឡើងវិញនូវព្រឹត្តិការណ៍ដែលនាំឲ្យ មានការផ្អាកមិនបាន ធ្វើការចាក់ផ្សាយភាពយន្តថៃតាមកញ្ចក់ទូរទស្សន៍ខ្មែរកន្លងមក។

កាសែតក្នុងស្រុកដែលមានឈ្មោះថា «រស្មីអង្គរ» ច្បាប់ចេញផ្សាយថ្ងៃទី១៨ ខែមករា ឆ្នាំ២០០៣ បានចុះផ្សាយថា តួឯកកុនសៀម ស៊ូវ៉ាន់ណន្តគង់យីង: SuvanantKongying (ទស្សនិកជនខ្មែរហៅក្រៅថា នាងផ្កាយព្រឹក)បាននិយាយថា កម្ពុជាបានលូចប្រាសាទអង្គរវត្ត របស់សៀម។ កាសែតនេះបានបញ្ជាក់ថា ព័ត៌មាននេះ គឺបានមកពីអ្នកជាតិនិយមខ្មែរ រស់នៅប្រទេសសៀម បានឃើញនាងផ្កាយព្រឹក និយាយ លើទូរទស្សន៍សៀមប៉ុស្តិ៍លេខ ៧ប៉ុន្តែគ្មានអ្វីជាក់ស្តែង អំពីប្រភពព័ត៌មានពិត នៃពាក្យសំដីរបស់តួឯកភាពយន្តរូបនេះឡើយ។

ដោយដឹងដំណឹង អំពីកាសែតខ្មែរចោទដូចនេះ តួឯកកុនថៃ នាងផ្កាយព្រឹក បានបដិសេធលើកញ្ចក់ទូរទស្សន៍សៀម តបថា នាងមិនបានថាដូចបានត្រូវចោទនោះទេ ប៉ុន្តែទោះយ៉ាងណា ក៏សូមអភ័យទោស ចំពោះទស្សនិកជនខ្មែរ បើមានការឆ្គាំឆ្គង។វិទ្យុខ្មែរ និងប្រព័ន្ធផ្សព្វផ្សាយខ្មែរ បានផ្សព្វផ្សាយបន្តបន្ទាប់នូវព្រឹត្តិការណ៍នេះ ព្រមទាំងបានថតចម្លង អត្ថបទកាសែត“រស្មីអង្គរ” ចែកផ្សាយតាមសាលានានាទៀតផង។

ដោយមានការញុះញង់ កុប្បកម្មប្រឆាំងស្ថានទូតសៀម បានកើតឡើងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៣ ពីក្រុមកុបករ បានលុកចូលស្ថានទូតថៃ និងវាយបំផ្លាញ អគារពាណិជសៀមមួយចំនួន នៅភ្នំពេញ ដូចជាក្រុមហ៊ុនអាកាសចរសៀម និងក្រុមហ៊ុនស៊ីណ (ដែលជាកម្មសិទ្ធិ របស់គ្រួសារអតីតនាយករដ្ឋមន្ត្រីសៀម ស៊ីណាវ៉ាត្រា) ។

រាជរដ្ឋាភិបាលថៃ បានបិទទាំងអស់នូវច្រកទ្វារព្រំដែន ខ្មែរ-សៀម, តំលៃទំនិញនៅកម្ពុជាពេលនោះឡើងថ្លៃ ២ដង, បញ្ហាសង្គមខ្មែរវឹកវរ ព្រោះសៀមបានបញ្ជូនកម្មករខ្មែរធ្វើការខុសច្បាប់ រាប់ម៉ឺននាក់ឲ្យកម្ពុជាវិញ,…។ថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៣ ច្រកទ្វារព្រំដែនខ្មែរ-សៀម ត្រូវបានបើកទាំងអស់ឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រម សងការខូចខាតស្ថានទូតថៃ ចំនួន ៦លានដុល្លារអាម៉េរិក និងសន្យាសងការខូចខាត អគារពាណិជកម្មថៃនានា សរុប ទាំងអស់ជាង ៦០លានដុល្លារអាម៉េរិក ។

ចាប់តាំងពីពេលនោះមកខ្សែភាពយន្តថៃ បានចាកចេញពីក្រសែភ្នែករបស់ទស្សនិកជនខ្មែរ ជាបណ្ដើរៗ ជាពិសេសបាត់ ពីកញ្ចក់ទូរទស្សន៍ខ្មែរទាំងស្រុង។

គិតមកដល់ឆ្នាំ២០១៤ នេះ គឺមានរយៈពេលប្រមាណ ១១ឆ្នាំ ទើបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ របស់រាជរដ្ឋាភិបាល កម្ពុជា បានអនុញ្ញាតឲ្យមានការចាក់ផ្សាយ ភាពយន្តភាគថៃឡើងវិញ នៅតាមកញ្ចក់ទូរទស្សន៍ខ្មែរ ហើយមហាជនខ្មែរ ពិសេសសិល្បករខ្មែរ ស្ទើរតែទាំងអស់ បានឆ្ងល់ថាតើក្រសួងវប្បធម៌ បានគិតពិចារណាវែងឆ្ងាយកម្រិតណា មុននឹង អនុញ្ញាតឲ្យមានការចាក់ផ្សាយ ភាពយន្តថៃឡើងវិញ? តើក្រសួងវប្បធម៌ និងក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើការស្ទង់មតិ ពីប្រជាពលរដ្ឋរបស់ខ្លួន ពិសេសអ្នកសិល្បៈរបស់ខ្លួនជុំវិញរឿងនេះ ដែរឬទេ? តើក្រសួងពិតជាមានចេតនាចង់ឲ្យ ប្រវត្តិសាស្រ្ត ជូរចត់ច្រំដែរៗមួយនេះ វិលត្រឡប់មកវិញ ឬយ៉ាងណានៅពេលដែលកន្លងមក តារាថៃធ្លាប់មើលងាយ មកលើវប្បធម៌របស់ខ្មែរនោះ ?

សំណួរក៏ដូចចម្ងល់ទាំងអស់ខាងលើនេះ យើងមិនអាចឆ្លើយជំនួសក្រសួង និងស្ថាប័នពាក់ព័ន្ធបានទេ ប៉ុន្តែយើងមើល ឃើញថា ការអនុញ្ញាតឲ្យស្ថានីយទូរទស្សន៍ខ្មែរ ចាក់ផ្សាយភាពយន្តភាគថៃឡើងវិញ នាពេលនេះគឺភាគីខ្មែរជាអ្នកចាញ់ ប្រៀបដែលមានចំណុចដូចខាងក្រោម ៖

ទោះបីមានសារព័ត៌មានខ្លះ បានចុះផ្សាយថា នាងស៊ូវ៉ាន់ណន្តគង់់យីង (ផ្កាយព្រឹក) បាននិយាយតាមកញ្ចក់ទូរទស្សន៍ថៃ ដោយឆ្លើយតបថា នាងមិនបាននិយាយដូចការចោទនោះទេ ប៉ុន្តែទោះយ៉ាងណា ក៏សូមអភ័យទោសចំពោះទស្សនិកជន ខ្មែរ បើមានការឆ្គាំឆ្គងក៏ដោយ។ តែអ្វីដែលគួរឲ្យកត់សម្គាល់ គឺប្រជាជនខ្មែរ សិល្បករខ្មែរ និងរាជរដ្ឋាភិបាលកម្ពុជា មិន ទាន់បានឃើញពីការឆ្លើយតបជាផ្លូវការណាមួយ របស់តារាថៃរូបនេះ ក៏ដូចក្រសួង ស្ថាប័ន និងរាជរដ្ឋាភិបាលថៃដែរ ចំពោះព័ត៌មាន ដែលបានចោទទៅលើនាងផ្កាយព្រឹក បាននិយាយថា កម្ពុជាបានលូចប្រាសាទអង្គរវត្តរបស់សៀមនោះ។

រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមសងការខូចខាតស្ថានទូតថៃចំនួន ៦លានដុល្លារអាម៉េរិកដោយសារការវាយដុត បំផ្លាញពីសំណាក់កុបករ និងងការខូចខាត អគារពាណិជកម្មថៃនានា សរុបទាំងអស់ជាង ៦០លានដុល្លារអាម៉េរិកទៀត ដែលលុយទាំងអស់នោះ ជាកម្លាំងញើសឈាមរបស់ប្រជាពលរដ្ឋខ្មែរ។

វប្បធម៌ប្រទេសកម្ពុជា និងប្រទេសថៃ មានចំណុចខ្លះដូចគ្នា និងចំណុចខ្លះទៀតស្រដៀងគ្នា ដែលនាំឲ្យប្រជាជនខ្មែរ បែងចែកមិនច្បាស់លាស់ រួចនាំឲ្យយល់ច្រឡំនូវវប្បធម៌របស់ខ្លួនសោះ ថារបស់ថៃ ឬរបស់ប្រទេសផ្សេង ក៏ថារបស់ថៃ ទៅវិញ។ ឧទាហរណ៍បង្អែមសៀម (បង្អែមគ្រប់មុខ), ភ្លេងសៀម (ភ្លេងពិណពាទ្យ)...។ល។

ជាការពិត យើងក៏ទទួលស្គាល់ថា ពុំមានប្រទេសណាមួយដែលអាចគេចផុតពីការទទួលឥទ្ធិពល ការឆ្លង ឬចម្លងយក វប្បធម៌ពីបរទេសឡើយ គ្រាន់តែតិចនិងច្រើនប៉ុណ្ណោះ។ ប៉ុន្តែកម្ពុជាខ្លួនឯង ក៏ត្រូវយល់និងដឹងឲ្យបានច្បាស់ថា វប្បធម៌ របស់ខ្លួនកំពុងស្ថិតនៅត្រង់ចំណុចណា? ខ្លាំងកន្លែងណា ខ្សោយកន្លែងណា? មុននឹងបើកចំហឲ្យវប្បធម៌ប្រទេសនានា មកផ្សព្វផ្សាយនៅលើប្រជាជនរបស់ខ្លួន ដែលគោលបំណងរបស់គេ គឺសាបព្រោះវប្បធម៌របស់គេ លើស្មារតី លើព្រលឹង របស់ប្រជាជនខ្មែរ។

ចំពោះការបើកចំហឲ្យវប្បធម៌ នៃជាតិសាសន៍ដទៃ ចូលមកផ្សព្វផ្សាយនៅលើទឹកដីកម្ពុជា ក្នុងគោលបំណង ដើម្បីលើក ទឹកចិត្តឲ្យសិល្បករ សិល្បការិនីខ្មែរ ធ្វើការប្រកួតប្រជែងស្នាដៃសិល្បៈជាមួយគេនោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងក៏ដូច ស្ថាប័នពាក់ព័ន្ធ ក៏ត្រូវស្គាល់វិស័យសិល្បៈរបស់ខ្មែរផងដែរ ថាបច្ចុប្បន្នស្ថិតនៅក្នុងកំរិតណា? ពាក្យថា «ប្រកួតប្រជែង» នៅក្នុងក្របខណ្ឌសិល្បៈ ក៏មិនខុសពីកីឡាដែរ មុននឹងបញ្ជូនកីឡាករ ទៅប្រកួតជាមួយគេ កីឡាករនោះ ក៏គេត្រូវឲ្យ ហ្វឹកហាត់ ថែបំប៉នសុខភាពជាមុនដែរបើចាញ់ ក៏កុំឲ្យចាញ់បាក់មុខបាក់មាត់ខ្លាំងពេក។ ចុះចំពោះវិស័យសិល្បៈខ្មែរវិញ ពិសេសវិស័យភាពយន្តនេះតែម្តង តើកម្ពុជាបានរៀបចំខ្លួនបែបណាហើយនាពេលនេះ? តើមានសិល្បករ សិល្បការិនីខ្មែរ ប៉ុន្មាននាក់ ដែលបានឆ្លងកាត់សាលារៀនត្រឹមត្រូវ? តើកម្ពុជាមានសាលារៀនផ្នែកវិស័យភាពយន្តហើយឬនៅ បច្ចុប្បន្ន នេះ?

បើតាមការសិក្សាលើផ្នែកសង្គមវិជ្ជាខ្មែរ គេបានដឹងហើយថា ប្រជាជាតិខ្មែរ គឺជាមនុស្សមិនសូវឲ្យតម្លៃអ្វី ដែលជារបស់ ខ្លួនឯងទេ ហើយកាន់តែគ្រោះថ្នាក់ទៅទៀតនោះ គឺប្រជាជនខ្មែរចូលចិត្តតែរបស់បរទេស រួចមិនសូវដឹងអំពីខ្លួនឯង បានច្បាស់លាស់ឡើយ។ ដូចនេះ ទន្ទឹមនឹងប្រជាជាតិខ្មែរមិនសូវស្វែងយល់ពីខ្លួនឯង និយមតែអ្វីជារបស់បរទេសបាន ន័យថា ខ្លួនកំពុងស្ថិតនៅក្នុងរណ្ដៅខ្សោយ រួចបើកឲ្យវប្បធម៌បរទេសវាយលុក តើនេះមិនមែនជាចំណុច គ្រោះថ្នាក់ ទេឬ?

ប្រការដែលក្រសួងវប្បធម៌ អនុញ្ញាតឲ្យស្ថានីយទូរទស្សន៍ខ្មែរ ចាក់ផ្សាយភាពយន្តថៃឡើងវិញនេះ ក៏វាហាក់ដូចជាមើល ងាយ មិនបានឲ្យតម្លៃ បំផ្លាញដល់ការខិតខំប្រឹងប្រែងរបស់ ប្រជាជនខ្មែរមួយចំនួនដែលបានខិតខំធ្វើបាតុកម្ម ប្រឆាំងថៃ កន្លងមក ដែលបានមើលងាយមើលថោកប្រជាជាតិខ្មែរនោះ។

សរុបសេចក្ដីមកប្រជាជនកម្ពុជា មិនមែនជាប្រជាជាតិមួយមានទឹកចិត្តចង្អៀតចង្អល់នោះទេ ហើយខ្មែរក៏មិនមែនជា ប្រជាជាតិមួយកំសាកនោះដែរ។ ប៉ុន្តែខ្មែរ ក៏ត្រូវដឹងខ្លួនឯងថា តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ននេះ ខ្មែរបាត់បង់ ទឹកដី ខ្មែរបាត់បង់ជីវិតប្រជាជន ខ្មែរឈឺចាប់ ខ្មែរទន់ខ្សោយ ក៏ដោយសារតែខ្មែរមិនមានចិត្តចង្អៀតចង្អល់នេះឯង។ ជាដំណោះស្រាយ រាជរដ្ឋាភិបាលកម្ពុជា គួរឲ្យរាជរដ្ឋាភិបាលថៃឆ្លើយតបជាផ្លូវការមកកម្ពុជា ចំពោះព័ត៌មាន ដែលតួឯក កុនថៃនាង ស៊ូវ៉ាន់ណន្តគង់់យីង និយាយថា «កម្ពុជាបានលូចប្រាសាទអង្គរវត្តរបស់សៀម»,អនុញ្ញាតឲ្យវប្បធម៌បរទេស ពិសេសវប្បធម៌ថៃ ផ្សព្វផ្សាយនៅកម្ពុជាក្នុងកម្រិតមួយ ដែលមិនអាចធ្វើឲ្យវប្បធម៌ខ្មែរគ្រោះថ្នាក់ ដូចជាភាពយន្ត ដែលមានលក្ខណៈប្រដៀង ឬដូចខ្មែរ ត្រូវហាមឃាត់ ពីព្រោះនាំឲ្យប្រជាជនខ្មែរយល់ច្រឡំរបស់ខ្មែរ ថាជារបស់ថៃ ទៅវិញ, បញ្ឈប់ការបំភ័ន្តប្រវត្តិសាស្ត្រខ្មែរពីសំណាក់ឯកសារ និងអ្នកជាតិនិយមជ្រុលរបស់ថៃ, គួរលើកទឹកចិត្តសិល្បករ សិល្បការិនីខ្មែរ អ្នកនិពន្ធខ្មែរបន្ថែមទៀត តាមរយៈថវិកា សម្ភារៈ ចំណេះដឹង និងបង្កើតសាលារៀន ផ្នែកភាពយន្តមាន ស្តង់ដារ, លើកក្រោយ ការធ្វើអ្វីៗរបស់ស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការដែលប៉ះពាល់ ឬ/និងពាក់ព័ន្ធស្មារតី ឬជីវភាពប្រចាំរបស់ប្រជាជនខ្មែរ គួរធ្វើការស្ទង់មតិបើសិនអាចធ្វើទៅបាន។

ដូច្នេះ ការធ្វើបានដូចរៀបរាប់ខាងលើនេះ ទើបខ្មែរមិនសូវចាញ់ប្រៀបភាគីថៃតទៀត ពីព្រោះកន្លងមក យើងឃើញតែ ភាគីកម្ពុជា ចាញ់ប្រៀបថៃជាច្រើនករណី ដូចជាករណីជំលោះដណ្ដើមប្រាសាទព្រះវិហារ (អតីតកាល), ករណីជំលោះ ទឹកដីនៅក្បែរតំបន់ប្រាសាទព្រះវិហារ (បច្ចុប្បន្ន), ករណីសំដីរបស់នាងផ្កាយព្រឹក និងករណីមួយចំនួនទៀត ដែលមិនអាច រៀបរាប់ក្នុងអត្ថបទនេះបានជាដើម។ បើចង់ដើរកាត់ភ្លៀង កុំឲ្យទទឹក ទឹកភ្លៀង និងកុំឲ្យមានជំងឺនោះ គេត្រូវមានអាវភ្លៀង ឬក៏មានឆត្រការពារដែរទើបប្រសើរ៕

 (រូបភាពមួយចំនួន ដកស្រង់ចេញពីសារព័ត៌មានបរទេស )

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ក្រុមកីឡាមកពី Asian Game ចូលជួបយប់នេះ

0
0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអនុញ្ញាតឲ្យគណៈប្រតិភូ និង ក្រុមកីឡាករ កីឡាការិនីខ្មែរត្រឡប់ពី Asian Game ចូលជួបនៅយប់ថ្ងៃនេះ គឺធ្វើឡើងភ្លាមៗពេលពួកគេត្រឡប់ មកដល់ប្រទេសកម្ពុជា ជាមួយការនាំមេដាយមាសជាលើកដំបូង ជូនជាតិមាតុភូមិ ក្រោយការចូលរួមរយៈពេលប្រមាណ ៦០ឆ្នាំ។

ប្រភពពីមន្រ្តីខុទ្ទកាល័យនាយករដ្ឋមន្រ្តី បានឲ្យដឹងថា សម្តេចតេជោ នឹងអនុញ្ញាតឲ្យក្រុមកីឡាករ កីឡាការនី និង គណៈប្រតិភូទាំងអស់ ចូលជួប និងសំណេះសំណាលនៅម៉ោង ១១ និង៣០នាទីយប់ ថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០១៤នេះ ខណៈដែលដំណើរនិវត្តន៍របស់គេពីទីក្រុងអ៊ីនឈន ប្រទេសកូរ៉េខាងត្បូង នឹងមកដល់ព្រលានយន្ត ហោះអន្តរជាតិ នៅម៉ោងប្រមាណ ១០ និង០០នាទីយប់ថ្ងៃទី០៥ ខែតុលា ដដែលនេះ។

សូមបញ្ជាក់ថា កីឡាការិនីកម្ពុជា ស៊ន សៀវមី បានដណ្ដើមយកមេដាយមាសជូនជាតិមាតុភូមិក្នុងព្រឹត្តិការណ៍ ប្រកួតកីឡា Asian Game លើកទី១៧ នៅទីក្រុងអ៊ីនឈន ប្រទេសកូរ៉េខាងត្បូង។ ជ័យលាភីមេដាយមាស ដែល សៀវមី សម្រេចបានលើវិញ្ញាសាតៃក្វាន់ដូទម្ងន់ក្រោម ៧៣គីឡូក្រាមនេះ គឺជាមេដាយដ៏ប្រវត្តិសាស្រ្តរបស់កម្ពុជា ចាប់តាំងពីបានចូលរួមប្រកួតប្រជែងតាំងពីឆ្នាំ១៩៥៤។ ហើយជ័យលាភីនេះទៀតសោត គឺជាជ័យនៃការចូលរួម ប្រកួត Asian Game ជាថ្មីបន្ទាប់ពីកម្ពុជា  បានអាក់ខានអស់រយៈពេលជាង ៤០ឆ្នាំ ព្រោះតែសង្រ្គាម។

សូមរំលឹកផងដែរថា ចាប់តាំងពីឆ្នាំ១៩៥៤ រហូតដល់មកបច្ចុប្បន្ននេះ កម្ពុជារកបានមេដាយ ចំនួន៦គ្រឿង ពីការ ប្រកួត Asian Game ក្នុងនោះ មេដាយប្រាក់២គ្រឿង សំរិទ្ធ៣គ្រឿង និងមេដាយមាស ១គ្រឿង ដែលធ្វើសម្រេច ដោយកីឡាការិនី ស៊ន សៀវម៉ី នៅក្នុងឆ្នាំ២០១៤នេះ។

ក្រោយដណ្តើមបានមេដាយមាសភ្លាមៗ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន រួមនិងពលរដ្ឋខ្មែររាប់ ម៉ឺននាក់ពីគ្រប់ទិសទី បានផ្ញើសារអបអរសាទដល់ សៀវម៉ី និងប្រតិភូកីឡាកម្ពុជា។

ជាមួយការដណ្តើមមាសដាយមាសជូនជាតិកម្ពុជាប្រកបដោយមោទនភាពនេះ សៀវមី ដែលប្រឡងធ្លាក់បាក់ឌុប កាលពីលើកទី១នោះ ក៏ត្រូវបានក្រសួងលើកទឹកចិត្តដល់រូបនាងឲ្យជាប់បាក់ឌុប ដោយស្វ័យប្រវត្តិសម្រាប់ការ ប្រឡងលើកទី២នេះផងដែរ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី០៤ ខែតុលា លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ បានឲ្យដឹងថា ក្រ សួងនឹងពិចារណាលើសំណើឲ្យវីរៈនារី ស៊ន សៀវម៉ី ឲ្យជាប់ការប្រឡងបាក់ឌុបលើកទី២ ដោយស្វ័យប្រវត្តិ។ សៀវម៉ី ធ្លាប់បាននិយាយថា កញ្ញាព្យាយាមខិតខំហ្វឹកហាត់ប្រកួត ដើម្បីជាតិ ប៉ុន្ដែអត់មានពេលវេលាគ្រប់គ្រាន់ រៀនសូត្រត្រៀមប្រឡងនោះទេ ដូច្នេះកញ្ញាអត់មានសង្ឃឹមក្នុងការប្រឡង់ជាប់បាក់ឌុបនោះទេ ទោះឲ្យប្រឡង ប៉ុន្មានដងក៏ដោយ៕

មន្ទីរធនធានទឹក ខេត្តកំពត ជីកប្រឡាយនាំទឹក សម្រាប់បូមទឹក សង្រ្គោះសន្ទូង កសិករស្រុកអង្គរជ័យ

0
0

កំពត ៖ ក្រុមការងារមន្ទីរធនធានទឹក ខេត្តកំពត នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៤ នេះ បានជីក ប្រឡាយនាំទឹក និងដំឡើងម៉ាស៊ីនបូមទឹកសង្គ្រោះស្រូវជូនប្រជាពលរដ្ឋ នៅឃុំដើមដូង ស្រុកអង្គរជ័យ ក្រោយ ពីជួបគ្រោះរាំងស្ងួតអស់រយៈពេលជាច្រើនថ្ងៃ ។

មន្ត្រីធនធានទឹក ខេត្តកំពត បានឲ្យដឹងថា ក្រោយពីស្រូវរបស់ប្រជាពលរដ្ឋជួបបញ្ហានេះ រដ្ឋមន្ត្រីក្រសួងធនធាន ទឹក លោក លឹម គានហោ បានបញ្ជាឲ្យក្រុមការងាររបស់ មន្ទីរធនធានទឹកខេត្តកំពត សហការជាមួយអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ បានចុះទៅជួយអន្តរាគមន៍ជាបន្ទាន់ ។ ជាក់ស្តែងនៅថ្ងៃទី០៥ ខែតុលា នេះ ក្រុមការងារ បានជួយបូមទឹកសង្គ្រោះស្រូវ របស់ប្រជាពលរដ្ឋបាន ៣៥០ហិកតា ផងដែរ ៕

បុរសជាអ្នក បើករ៉ឺម៉កកង់បីម្នាក់ ចាប់រំលោភ នារីមានជំងឺឆ្កួតជ្រូក បានសម្រេច

0
0

កណ្តាល ៖ បុរសម្នាក់ត្រូវបានគេស្គាល់ថា ជាអ្នកបើករ៉ឺម៉កកង់បី ដឹកជនពិការ គរ ថ្លង់ ពិការដៃ ជើង និងមាន ជំងឺឆ្កួត ជ្រូក តាមផ្ទះ ដើម្បីទៅរៀនភាសាខ្មែរ រៀនកាត់ដេរ នៅមណ្ឌលមនុស្សលោកថ្មី ស្ថិតនៅភូមិ គោករមៀត ឃុំកណ្តោក បានចាប់រំលោភនារីម្នាក់ ដែលមានជំងឺឆ្កួតជ្រូក បានសម្រេចនៅលើរ៉ឺម៉កកង់បី កន្លែងផ្លូវលំ ដីភូមិកណ្តោក ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ។

មន្ត្រីនគរបាលបានឲ្យដឹងថា កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោង ៥និង៣០នាទីលា្ងច ជនសង្ស័យ ឈ្មោះ ឌឺន សុផល ភេទប្រុស អាយុ ៣៤ឆ្នាំ នៅភូមិតោតម៉ា ឃុំកណ្តោក ស្រុកណ្តាល មុខរបរ រត់ម៉ូតូកង់បី បានចាប់រំលោភនារី ម្នាក់ឈ្មោះ ភ.ម.ឌ.ណ ភេទស្រី អាយុ ២១ឆ្នាំ នៅភូមិស្វាយព្រៃ ឃុំកណ្តោក មុខរបរនៅផ្ទះ (មានជំងឺឆ្កួតជ្រូក) ។

មន្ត្រីនគរបាលបានបន្តទៀតថា មុនពេលកើតហេតុ ជនសង្ស័យបានបើកម៉ូតូកង់បី ដើរដឹកជនពិការ គរ ថ្លង់ ពិការដៃ ជើង និងមានជំងឺឆ្កួតជ្រូកតាមផ្ទះ ក្នុងនោះមានគ្នា ១០នាក់ ហើយក៏មាននារីរងគ្រោះម្នាក់ផងដែរ ដើម្បីទៅរៀនភាសាខ្មែរ រៀនកាត់ដេរ នៅមណ្ឌលមនុស្សលោកថ្មី ស្ថិតនៅភូមិ គោករមៀត ឃុំកណ្តោក ស្រុក ណ្តាលស្ទឹង លុះដល់ម៉ោង ២និង០០នាទី រសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៤ នារីរងគ្រោះ និងជនពិការ ខាងលើ ក៏ជិះម៉ូតូកង់បីរបស់ ជនសង្ស័យ ទៅផ្ទះរៀងៗខ្លួនវិញ ពេលជនសង្ស័យដឹកជនពិការដាក់តាមផ្ទះអស់ ហើយ គឺនៅតែនារីរងគ្រោះម្នាក់ប៉ុណ្ណោះ ពេលនោះ ជនសង្ស័យក៏បានបើកម៉តូកង់បីតាមផ្លូវលំ ចូលកន្លែងស្ងាត់ រួចឈប់ម៉ូតូ ហើយក៏ឡើងលើរ៉ឺម៉កចាប់រំលោភសេពសន្ថវៈ រហូតបានសម្រេចតែម្តង។ ពេលរំលោភហើយ ជនសង្ស័យបានប្រាប់ជនរងគ្រោះមិនឲ្យប្រាប់ឪពុកម្តាយ បងប្អូនទេ ។

មន្ត្រីនគរបាលបានដឹងទៀតថា ដល់ថ្ងៃទី០៤ ខែតុលា នារីរងគ្រោះក៏និយាយរឿងរ៉ាវខាងលើប្រាប់អ៊ុំ ឈ្មោះ រ៉ុម ភេទស្រី ឲ្យដឹង ហើយក៏ដឹងដល់ឪពុកម្តាយ រួចនាំគ្នាមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ធបាល កណ្តោក ដើម្បីចាប់ខ្លួន ជនសង្ស័យតែម្តង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕

ការតវ៉ា របស់សហគមន៍ខ្មែរ កម្ពុជាក្រោម នៅមុខស្ថានទូត វៀតណាម នៅព្រឹកនេះ កើនឡើងជាង ១០០នាក់

0
0

ភ្នំពេញ ៖ គិតត្រឹមម៉ោង ១១ ព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៤ នេះ ការតវ៉ារបស់បងប្អូន សហគមន៍ខ្មែរកម្ពុជាក្រោម បានកើនឡើងជាង ១០០នាក់ ក្នុងនោះរួមមានព្រះសង្ឃឯករាជ្យជិត ២០អង្គផងដែរ បាននាំគ្នាតវ៉ាជាលើកទី២ របស់ ពួកគេនៅមុខស្ថានទូតវៀតណាម ដើម្បីទាមទារឲ្យមន្ត្រី ស្ថានទូតវៀតណាម បកស្រាយរឿងថា ទឹកដីខ្មែរកម្ពុជាក្រោម ជារបស់វៀតណាម តាំងយូរលង់ណាស់មកហើយនោះ ។

ព្រះសង្ឃនាម សឺន ហាយ បានដឹកនាំក្រុមបាតុករ ធ្វើការតវ៉ានៅមុខស្ថានទូតវៀតណាម ខណៈលោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម ពុំមាន វត្តមាននៅឡើយទេនៅព្រឹកនេះ ។

យ៉ាងណាក៏ដោយ ការតវ៉ារបស់ក្រុមបាតុករ សហគមន៍ខ្មែរកម្ពុជាក្រោមនៅព្រឹកនេះ ពុំមានការប៉ះទង្គិចគ្នាទេ ខណៈ កម្លាំងសមត្ថកិច្ចជាច្រើននាក់ បានដាក់ពង្រាយនៅជុំវិញស្ថានទូតវៀតណាម ដើម្បីការពារសន្តិសុខ ក៏ដូចជាបញ្ចៀស ការកកស្ទះចរាចរណ៍ផងដែរ ៕

អាជ្ញាធរ នៅតែបន្តអំពាវនាវ ឲ្យប្រជាពលរដ្ឋ តំបន់ស្វាយជ្រុំ មករស់នៅ ភូមិធម្មជាតិ សម្តេចតេជោ ក្រោយបដិសេធ សាជាថ្មី

0
0

ព្រះវិហារ ៖ អាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរជាតិព្រះវិហារ នៅតែបន្តអំពាវនាវដោយភាពអត់ធ្មត់ នៅកាន់ ប្រជាពលរដ្ឋ នៅតំបន់ស្វាយជ្រំ ឃុំស្រអែម ស្រុកជាំក្សាន្ត ឲ្យមករស់នៅក្នុង ភូមិធម្មជាតិសម្តេចតេជោ តាមរយះការផ្តល់បន្ថែមនូវ សេវាសាធារណៈផ្សេងៗ ដូចជា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ(សាលារៀន វត្តអារាម ទីផ្សារ។ល។) ដីកសិកម្ម ផ្ទះសម្បែងតាមរយះក្រុមការងារថ្នាក់ខេត្ត និងថ្នាក់ជាតិ ពីព្រោះតំបន់ស្វាយជ្រុំ ត្រូវបានកំណត់រៀបចំជាតំបន់ អភិរក្ស និងអភិវឌ្ឍន៍ប្រាសាទព្រះវិហារ រវាងប្រទេស កម្ពុជា និងអង្គការយូណេស្កូ ។

ការថ្លែងអំពាវនាវរបស់អាជ្ញាធរខេត្ត ទៅកាន់ប្រជាពលរដ្ឋខាងលើនេះ បានធ្វើឡើងបន្ទាប់ពីពួកគេតាមរយៈ តំណាងប្រមាណ ២០នាក់ មិនទទួលការពន្យល់ពីហេតុផល និងមិនមក តាំងលំនៅកន្លែងថ្មី ពោលពួកគេចង់ បន្តការរស់នៅកន្លែងចាស់ដូចដើម និងទាមទារឲ្យរាជរដ្ឋា ភិបាល ផ្តល់ប្លង់កម្មសិទ្ធិដីធ្លី និងសុំកសាងវត្ត កសាងសាលារៀន ព្រមទាំងធានាសុវត្ថិភាពលើការរស់នៅ ។

ការបដិសេធសាជាថ្មីរបស់តំណាងប្រជាពលរដ្ឋ នៅតំបន់ស្វាយជ្រុំ អមដោយព្រះសង្ឃឯករាជ្យចំនួន ១០អង្គ និងមន្ត្រីសង្គមស៊ីវិលខាងលើនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៤ នៅវត្តមរតកតេជោ ខណៈដែលពួកគេចូលជួប និងស្តាប់ការពន្យល់ពីអភិបាលខេត្តព្រះវិហារ លោក អ៊ុំ ម៉ារ៉ា និងប្រធានអាជ្ញាធរ ជាតិព្រះវិហារ លោក ជុច ភឿន ស្តីពីបញ្ហាទាំងនេះ ។

អភិបាលខេត្តព្រះវិហារ លោក អ៊ុំ ម៉ារ៉ា បានថ្លែងឲ្យដឹងថា តំបន់ស្វាយជ្រុំ ដែលស្ថិតនៅឃុំស្រអែម ស្រុក ជាំក្សាន្ត ត្រូវបានកំណត់ដោយព្រះរាជក្រឹត្យ ឆ្នាំ២០១១ និងអនុក្រឹត្យឆ្នាំ២០១៣ ដោយតម្រូវឲ្យរៀបចំជា តំបន់អភិរក្ស និងអភិវឌ្ឍន៍ប្រាសាទព្រះវិហារ ដូច្នេះប្រជាពលរដ្ឋដែលរស់នៅតំបន់នេះ តម្រូវឲ្យផ្លាស់ទីទៅកាន់ ភូមិធម្មជាតិវិញ ។

អភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា "យើងបានធ្វើរឿងនេះ ជិត២ឆ្នាំហើយ ដែលបងប្អូនបានទទួលគោល នយោបាយមានដី មានផ្ទះ មានដីកសិកម្ម ហើយបងប្អូនក៏បានទទួលអស់ដែរ ប៉ុន្តែបែរជាមកតវ៉ាសុំរស់នៅ កន្លែងដើមទៅវិញ ។ រឿងនេះពួកគេបានយកលេសថា ព្រះរាជក្រឹត្យចេញក្រោយពួកគេមកតាំងលំនៅ" ។

លោក អ៊ុំ ម៉ារ៉ា បានបន្តទៀតថា " នេះជាកាតព្វកិច្ចដែលយើងត្រូវតែធ្វើ ក្នុងនាមជាម្ចាស់ផ្ទះ និងអង្គការ យូណេស្កូ អញ្ចឹងហើយបានជាយើងរៀបចំតំបន់ស្នូល និងតំបន់ទ្រនាប់ឲ្យត្រឹមត្រូវ ដែលបងប្អូនប្រជាពលរដ្ឋ បានទៅមើលនាថ្ងៃនេះ ហើយយើងត្រូវអនុវត្តឲ្យខានតែបាន ថ្នាក់ខេត្ត និងក្រុមការងារថ្នាក់ជាតិ បានខិតខំ អនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល" ។

នៅចំពោះមុខប្រជាពលរដ្ឋទាំងនេះ លោកអភិបាលខេត្តព្រះវិហារ ក៏បានលើកឡើងទៀតថា បើសិនជាបងប្អូន គិតថា ការផ្តល់សេវាមិនទាន់គ្រប់គ្រាន់ ខ្វះផ្លូវ ខ្វះសាលារៀន ខ្វះមន្ទីរពេទ្យ ខ្វះផ្សារនោះ យើងអាចជជែក និង ពិភាក្សាគ្នាបានតាមរយៈ ការស្វែងរកដៃគូវិនិយោគ សប្បុរសជន និងថវិកាជាតិ ដើម្បីជួយបងប្អូន ប៉ុន្តែអ្វីដែល បងប្អូនទាមទារ និងស្នើសុំនោះ ហួសពីដែនសមត្ថកិច្ចរបស់យើងហើយ ។

បើយោងតាមអភិបាលខេត្ត ប្រជាពលរដ្ឋដែលរស់នៅតំបន់ស្វាយជ្រុំនោះ មានចំនួន ២៥៣គ្រួសារ ប៉ុន្តែភាគ ច្រើនបានទទួលយកគោលនយោបាយ របស់រាជរដ្ឋាភិបាល ហើយនៅសល់មួយចំនួនទៀត បែរជាមកធ្វើការ តវ៉ាទៅវិញ ។

សម្រាប់បងប្អូនដែលយល់ព្រមទទួល គោលនយោបាយ ហើយបច្ចុប្បន្នកំពុងរស់នៅក្នុងភូមិធម្មជាតិនោះ នឹង ទទួលបានដីកសិកម្ម ដែលត្រូវរាជរដ្ឋាភិបាលតាមរយៈអាជ្ញាធរខេត្ត និងក្រសួងរៀបចំដែនដី ចែកជូននៅចុង ឆ្នាំ២០១៤ នេះ ដោយក្នុងមួយគ្រួសារចំនួន ២ហិកតា ដែលរបបគោលនយោបាយនេះ វាសមស្របហើយ ។

យ៉ាងណាក៏ដោយ បើទោះបីប្រជាពលរដ្ឋទាំងនេះ ដែលធ្វើការតវ៉ាទាំងនេះ នៅបន្តបដិសេធនោះ លោកអភិបាលខេត្តព្រះវិហារ នៅបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ វិលប្រឡប់មកវិញ និងទទួលយកវិធាន ការរបស់អាជ្ញាធរខេត្ត និងថ្នាក់ជាតិ បោះបង់ចោលការតវ៉ា និងកុំចាញ់បោកការញុះញង់ទាំងឡាយ នាំឲ្យធ្លាក់ ចូលក្នុងផលប្រយោជន៍នយោបាយ ។

តំណាងប្រជាពលរដ្ឋទាំងនេះ ក្រោយបញ្ចប់ការហូបបាយ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្ត ថ្នាក់ ដឹកនាំអាជ្ញាធរជាតិព្រះវិហារ នៅវេលាម៉ោងប្រមាណ១រសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៤ នេះ ពួកគេអម ដំណើរដោយព្រះសង្ឃឯករាជ្យ និងអង្គការសង្គមស៊ីវិលនោះ បានធ្វើដំណើរមកភ្នំពេញ ដោយបន្តស្នាក់នៅក្នុង វត្តសាមគ្គីរង្សី ក្នុងគោលបំណងស្វែងរកអន្តរាគមន៍ថែមទៀត ៕

គ្រោះរញ្ជួយដី កម្រិត៥,៤រ៉ិចទ័រ វាយប្រហារ ម៉ិចស៊ិក

0
0

MEXICO: គ្រោះរញ្ជួយដីកម្រិត ៥,៤ រ៉ិចទ័រ បានវាយប្រហារ តំបន់ភាគខាងអាគ្នេយ៍ ប្រទេស ម៉ិចស៊ិក កាលពីថ្ងៃ សៅរ៍កន្លងទៅនេះ ប៉ុន្តែមិនទាន់មានរបាយការណ៍ ទាក់ទងនឹងគ្រោះថ្នាក់ ឬការបំភ្លិចបំផ្លាញ នៅឡើយទេ ។

សេចក្តីរាយការណ៍របស់ ភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា គ្រោះរញ្ជួយដីនេះ បានវាយប្រហាររដ្ឋ Veracruz ដែលស្ថិតនៅចម្ងាយប្រមាណជា ៤៧គីឡូម៉ែត ភាគអាគ្នេយ៍នៃទីក្រុង Sayula de Aleman នៅវេលាម៉ោងប្រមាណជា ២និង១៦នាទី រសៀលម៉ោងនៅក្នុងតំបន់។ នេះបើយោងតាមការលើក ឡើងរបស់អ្នកជំនាញ ផ្នែកភូមិសាស្រ្តសហរដ្ឋអាម៉េរិក (USGS) ។

USGS បានឲ្យដឹងថាគ្រោះរញ្ជួយដីនេះ មានជម្រៅរហូតដល់ ១៤៥គីឡូម៉ែត។ ប្រភពមួយបានឲ្យដឹងថា ដំបូងវាមាន កម្លាំងខ្លាំងរហូតដល់ ៦,២រ៉ិចទ័រ តែក្រោយមកធ្លាក់មកត្រឹម ៥,៦រ៉ិចទ័រ ៕


ក្រុមកម្មករ អូសទំនិញ និងប្រជាពលរដ្ឋ រិះគន់ មន្រ្តីកាំកុងត្រូល ប្រចាំច្រកទ្វារ អន្តរជាតិ

0
0

បន្ទាយមានជ័យ ៖ កម្មករអូសទំនិញ តាមរទេះ បានលើកឡើង អំពីផលលំបាក របស់ពួកគាត់ តែងប្រឈម នឹង ការគាបសង្កត់ ពីសំណាក់ សមត្ថកិច្ច ជាច្រើនស្ថាប័ន នៅចំណុចខ្លោងទ្វារ ប្រាសាទកំពូល៣  គល់ស្ពាន មិត្ដភាព កម្ពុជា-ថៃ ច្រកអន្ដរជាតិ ប៉ោយប៉ែត ពិសេសគឺមន្ដ្រីកាំកុងត្រូល តែម្ដង ដែលគាត់បង្ខំឱ្យ អ្នកអូស រទេះបង់ ប្រាក់ពី២០បាត ទៅ៥០បាត បើទោះជាទំនិញ ទាំងនោះ ស្របច្បាប់ ឬមិនស្របច្បាប់ក៏ដោយ ។

ជាក់ស្ដែង កន្លងមក ក៏ដូចជា ពេលបច្ចុប្បន្ននេះ គេបានឃើញពីទិដ្ឋភាព មន្ដ្រីកាំកុងត្រូល ចំនួន៣នាក់ ដែលជាសមាជិក មានវត្ដមាន នៅទីនោះ តម្រូវឱ្យអ្នកអូសរទេះ ចូលបង់ប្រាក់ ក្នុង១ថ្ងៃៗ មានរាប់ រយ រទេះក្រៅ ពីនោះនៅមានរទេះ ដែលមានថៅកែធំៗ ចាត់ទុកជា រទេះដឹកទំនិញជាខ្សែ គឺមន្ដ្រីកាំកុងត្រូល ទោះជាមិនបានទូទាត់ ប្រាក់ភ្លាមៗ ក៏អង្គុយរាប់រទេះដើម្បី ទៅទូទាត់ប្រាក់នៅ ពេលល្ងាចជាក្រោយ ។

ទិដ្ឋភាពដែលមន្ដ្រីកាំកុង ត្រូលអង្គុយចាំយកប្រាក់ ពីកម្មករអូសទំនិញ តាមរទេះគឺជាអំពើមិនថ្លៃថ្នូរ និងផ្ទុយពីគោលការណ៍ របស់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងពាណិជ្ជកម្ម ពីព្រោះ អគ្គនាយកដ្ឋាន កាំកុងត្រូល តែងតែតម្រូវឱ្យមន្ដ្រី កាំកុងត្រូលអនុវត្ដឱ្យ បាននូវវិធានការ ទប់ស្កាត់ទំនិញ ខូចគុណភាព ចំណីអាហារ មានជាតិពុលដើម្បី ការពារទៅ លើសុខភាព របស់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ និងបរិភោគ។

ប៉ុន្ដែភាពជាក់ស្ដែង មន្ដ្រីកាំកុងត្រូលច្រក ប៉ោយប៉ែត មានវត្ដមានចាំយកលុយពីកម្មករ អូសទំនិញ តាមរទេះរថយន្ដ ដឹកទំនិញជាងការទទួលខុសត្រូវ ទប់ស្កាត់ទំនិញខូចគុណភាព និងចំណីអាហារ មានជាតិពុលហូរចូល ។ លទ្ធផលកន្លងមក គេបានត្រឹមតែឃើញ មន្ដ្រីកាំកុងត្រូល ចាប់ស៊ុត មាន់ ទា សាច់មាន់ជង្គង់ មាន់ និងភេសជ្ជៈ ខូចគុណភាព ចំណីអាហារមានជាតិពុល បន្ដិចបន្ដួច ខណៈដែលឈ្មួញ មួយចំនួន មិនបង់ប្រាក់ឱ្យយកមកដុតបំផ្លាញចោល ដើម្បីបញ្ជាក់ឱ្យឃើញថា មន្ដ្រីកាំកុងត្រូល ច្រកប៉ោយប៉ែត ក៏ដូចជាសាខាកាំកុងត្រូល ខេត្ដបន្ទាយមានជ័យ មានវិធានការតឹងតែង ទប់ស្កាត់ទំនិញ ខូចគុណភាព និងចំណីអាហារមានជាតិពុលហូរចូល។

ពាក់ព័ន្ធនឹងការរិះគន់ ពីសំណាក់ក្រុមកម្មករ និងប្រជាពលរដ្ឋថា វត្ដមានរបស់មន្ដ្រីកាំកុងត្រូល នៅច្រក អន្ដរជាតិ ប៉ោយប៉ែត អង្គុយចាំយកប្រាក់ពី កម្មករអូសទំនិញ តាមរទេះ និងរទេះដឹកទំនិញខ្សែ របស់ ក្រុមហ៊ុនថា ជារឿងធម្មតាទេ ការយកលុយ របស់មន្ដ្រីកាំកុងត្រូល ពីកម្មករអូសទំនិញ តាមរទេះ ក្នុង១ រទេះ២០ បាតទៅ៣០បាត នោះព្រោះរឿងនេះ គេក៏យកលុយដូចកាំកុង ត្រូលដែរ ដើម្បីថ្លៃ បាយ ថ្លៃទឹក ។ ចំណុចខាងលើទាំងអស់នេះ គួរណាស់តែថ្នាក់ដឹកនាំសិក្សា ពីបុគ្គលិកលក្ខណៈរបស់ លោក អ៊ុត សុភាព ប្រធានសាខា កាំកុងត្រូល ខេត្ដបន្ទាយមានជ័យ អនុវត្ដបែបនេះស្រប ទៅនឹងគោលការណ៍របស់រដ្ឋាភិបាលដែរ ឬមួយយ៉ាងណា ។

ពាក់ព័ន្ធបញ្ហាខាងលើទាំងអស់នេះ ពុំអាចទំនាក់ទំនងជាមួយ លោក អ៊ុត សុភាព ប្រធានសាខាកាំកុងត្រូល ខេត្ដបន្ទាយមានជ័យ បានទេព្រោះគ្មានលេខសំរាប់ទំនាក់ទំនង ជាមួយលោក៕

ក្រុមកម្មករ អូសទំនិញ និងប្រជាពលរដ្ឋ រិះគន់ មន្រ្តីកាំកុងត្រូល ប្រចាំច្រកទ្វារ អន្តរជាតិ

ព្រះសង្ឃនិង សកម្មជន ខ្មែរកម្ពុជាក្រោម បន្ដការជួបជុំមុខ ស្ថានទូតវៀត ណាមថ្ងៃទី៣ (មានវីដេអូ)

0
0

ភ្នំពេញ ៖ ព្រះសង្ឃ និងសកម្មជន សហគមន៍ខ្មែរកម្ពុជា ក្រោមបានបន្ដការ ប្រមូលផ្ដុំតវ៉ានៅថ្ងៃទី៣ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៤ មុខស្ថានទូតវៀតណាម ដើម្បីទាមទារឱ្យ មន្ដ្រីស្ថានទូត ចេញមកសុំទោស និងបក ស្រាយឡើងវិញ ពីពាក្យសំដីរបស់ខ្លួន ចំពោះ បញ្ហាប្រវត្ដិសាស្ដ្រ ទឹកដីកម្ពុជាក្រោម ។

កាលពីព្រឹកថ្ងៃទី៦ ខែតុលា ជាពេលចាប់ ផ្ដើមជួបជុំនោះ គេសង្កេតឃើញក្រុមសកម្ម ជននិងព្រះសង្ឃ មានប្រមាណ៣០នាក់ ប៉ុណ្ណោះ ប៉ុន្ដែរហូតមកដល់វេលាម៉ោង១១ និង៥០នាទីព្រឹកថ្ងៃដដែលនេះ ចំនួន អ្នកតវ៉ា បានកើនឡើងប្រហែល១០០នាក់ ។

យោងតាមសេចក្ដីរាយការណ៍ពីសមត្ថ កិច្ច ដែលយាមការពារសន្ដិសុខសណ្ដាប់ធ្នាប់ នៅក្បែរស្ថានទូត វៀត ណាម បានឱ្យដឹងថា ក្រុមសកម្មជននិងព្រះសង្ឃ ដែលកើនឡើង ប្រមាណ១០០នាក់នោះ បាននឹងកំពុង ត្រៀមដុតទង់ជាតិវៀតណាម ដូចអ្វីដែលពួកគេបានធ្វើក្នុងរយៈពេល២ថ្ងៃ មកនេះ ។

យ៉ាងណាក៏ដោយ សម្រាប់ការប្រមូលផ្ដុំ តវ៉ានៅថ្ងៃទី៣នេះ ពុំមានអ្វីកើតឡើងនាំឱ្យ ស្ថានភាពតានតឹងរវាងក្រុមតវ៉ា និងកម្លាំង សមត្ថកិច្ចនោះឡើយ ។

សាលាក្ដីខ្មែរក្រហម នឹងបើកសំណុំរឿង ០០២ វគ្គ២ នៅមន្ទីរសន្តិសុខ ក្រាំងតាចាន់មុនគេ

0
0

ភ្នំពេញ៖ សាលាក្តីខ្មែរក្រហម នឹងបើកសំណុំរឿង ០០២ វគ្គ ២ ដោយលើកយក មន្ទីរសន្តិសុខក្រាំងតាចាន់ នៅស្រុក ត្រាំកក់ ខេត្តតាកែវ មកកាត់ក្តីមុនគេ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ខាងមុខនេះ។

នៅក្នុងកិច្ចប្រជុំ រវាងដើមបណ្តឹងរដ្ឋប្បវេណី និងមេធាវីដើមបណ្តឹងរដ្ឋប្បវេណីលើសំណុំរឿង០០២ នៅថ្ងៃទី៦ ខែ តុលា ឆ្នាំ២០១៤ លោកស្រី Marie Guraud សហមេធាវីនាំមុខអន្តរជាតិ នៃអង្គភាពសហ មេធាវីនាំមុខ មាន ប្រសាសន៍ តាមរយៈ អ្នកបកប្រែថា ក្នុងនាមជ្ឈមណ្ឌលព័ន្ធកិច្ចឯកភាព គ្រឹស្ទបរិស័ទ រាជធានីភ្នំពេញ លោក ស្រី Marie Guraud ចង់ប្រាប់បងប្អូនថា ជាដំបូងសាលាក្តីខ្មែរក្រហម នឹងត្រួតពិនិត្យទីតាំង ឧក្រិដ្ឋកម្ម ២ នៅស្រុក ត្រាំកក់ ក្នុងខេត្តតាកែវ ជាពិសេសនៅមន្ទីរសន្តិសុខ ក្រាំងតាចាន់។

លោកស្រីបន្តថា “ចង់ជម្រាបទាក់ទិននឹងវិសាលភាព នៃការជំនុំជម្រះតំណាក់ កាលទី២ហ្នឹង គឺចាប់ផ្តើមទី១. គឺមន្ទីរ សន្តិសុខក្រាំងតាចាន់ នៅស្រុកត្រាំកក់ តាកែវ, ទី២. គឺនៅទំណប់ ១មករា ហើយនឹងបន្តទៀត គឺនៅព្រលាន យន្តហោះ នៅខេត្តកំពង់ឆ្នាំង”។

ទាក់ទងនឹងការផ្តល់សំណងចំពោះសំណុំរឿង ០០២ វគ្គ ១វិញ លោក ក្រាញ់ តូនី ប្រធានស្តីទី នៃការិយាល័យ រដ្ឋបាល សាលាក្តីខ្មែរក្រហម បានមានប្រសាសន៍ នៅក្នុងឱកាសនោះដែរថា ជាធម្មតាការខូចខាត ការបាត់បង់ និងការឈឺចាប់ដែលបណ្តាលមកពី ឧក្រិដ្ឋកម្មធំៗ និងវិនាសកម្ម ដែលកើតមានឡើងដូចជាក្នុងសម័យខ្មែរក្រហម មិនអាចសង ឬជួសជុលឲ្យដូចដើមវិញ បានទាំងស្រុងនោះទេ។

លោកថា “ប៉ុន្តែ សំណងដែលមានលក្ខណៈជាផ្លូវចិត្ត និងសមូហភាព នៅសាលាក្តីខ្មែរក្រហមអាចនឹងជួយប៉ះប៉ូវ និងកែកុនផលវិបាកមួយចំនួនបណ្តាលមកពីអំពើព្រៃផ្សៃ ដែលបានប្រព្រឹត្តនៅសម័យខ្មែរក្រហម និងកែប្រែជា បណ្តើរនូវស្ថានភាពលំបាករបស់ជនរងគ្រោះ និងប្រទេសកម្ពុជា ឲ្យឆ្ពោះទៅកាន់ការអភិវឌ្ឍ ប្រកបដោយភាព វិជ្ជមាន”។

ពាក់ពន្ធនឹងបញ្ហានេះដែរ អ្នកស្រី ប៊ុន ណារី ជនរងគ្រោះម្នាក់មកពីខេត្តកំពង់ស្ពឺ បាននិយាយថា សូមគាំទ្រចំពោះ សំណងរបស់សាលាក្តីខ្មែរក្រហមទាំងអស់នេះ នឹងសូមស្នើដល់សាលាក្តីជួយសាងកន្លែងមួយសរសេរឈ្មោះ មេខ្មែរ ក្រហមទាំងប៉ុន្មាននាក់ ដែលបានបង្កើតឲ្យមានរបបវាលពិឃាតកើតឡើង ដើម្បីឲ្យកូនចៅជំនាន់ ក្រោយ បានស្គាល់ និងទុកជាប្រវត្តិសាស្ត្រ។

អ្នកស្រីថា “សព្វថ្ងៃដែលខ្ញុំចង់បានជាសំណងនោះ ខ្ញុំអត់ចង់បានជាសំណងឯកជនទេ ប៉ុន្តែចង់បានជាសំណងរួម ក្នុង២៤ខេត្ត-ក្រុង គឺសុំក្នុងមួយខេត្តបានមួយ ដើម្បីនៅថ្ងៃណាមួយខ្ញុំទៅបាត់ ដើម្បីឲ្យកូនចៅខ្ញុំបានដឹង ថារបប របស់ម្តាយខ្ញុំវាអីចេស”។

ដោយឡែក ជនរងគ្រោះម្នាក់ទៀតមកពីខេត្តកំពង់ឆ្នាំង លោក ជុន សំអុល បានឲ្យដឹងថា សូមដាក់សំណើដល់ មេធាវី ទាំងអស់ ស្នើឲ្យសាលាក្តីខ្មែរក្រហមដាក់គោលការណ៍មួយទៀត គឺការដាក់សំណងផ្នែក ការខូចខាត ទ្រព្យសម្បត្តិឯកជន។

លោកបានបន្តថា “ច្បាប់រដ្ឋធម្មនុញ្ញ បានចែងហើយថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ គ្មានសិទ្ធិសើរើនូវទ្រព្យ នូវ ទ្រព្យអចលនវត្ថុ បាទ! ប៉ុន្តែខ្ញុំទាមទារនេះ គឺទាមទារឲ្យតុលាការផ្តល់សំណង ផ្នែកហិរញ្ញវត្ថុ មានន័យថា រូបិយប័នជាតិ ដែលមានតាំងពីសម័យសម្តេចសីហនុ រហូតដល់សម័យ លន់ នល់”។

សូមបញ្ជាក់ថា សាលាក្តីខ្មែរក្រហម កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤ បានកាត់ទោសមេ ដឹកនាំខ្មែរក្រហមចំនួន ២នាក់ គឺលោក នួន ជា និងលោក ខៀវ សំផន ទៅលើសំណុំរឿង ០០២ វគ្គ១ ពីបទបញ្ជាផ្ទាល់ និងប្រយោល ឲ្យ សម្លាប់ប្រជាពលរដ្ឋអស់ជាង ២លាននាក់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។

គួររំលឹកថា ក្នុងដំណើរបើកសវនាការសាលាក្តីខ្មែរក្រហមនេះដែរ រដ្ឋាភិបាលប្រទេសអាល្លឺម៉ង់ បានផ្តល់ជំនួយដល់ សាលាក្តីកូនកាត់មួយនេះ នូវទឹកប្រាក់ចំនួន ៥,២លានដុល្លារអាម៉េរិកផងដែរ ៕

របួសធ្ងន់ម្នាក់ ក្រោយពីរថយន្ត កុងតឺន័របុក នៅស្រុក កៀនស្វាយ

0
0

កណ្តាល៖ អ្នកបើករថយន្ត ហ៊ីយ៉ាន់ដាយ ម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវបាន រថយន្តកុងតឺន័របុក ចំយ៉ាង ពេញទំហឹង នៅម៉ោង៨ និង៣០នាទី យប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅចំណុច ផ្លូវជាតិលេខ១ ភូមដីឥដ្ឋ កោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា អ្នកបើកបររថយន្ត ហ៊ីយ៉ាន់ដាយ ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាម ដើម្បីសង្គ្រោះបន្ទាន់ បន្ទាប់ពីទទួលរងរបួស យ៉ាងធ្ងន់ធ្ងរខណៈ ត្រូវបានរថយន្តកុងតឺន័របុក។

សាក្សីបានបន្តទៀតថា រថយន្តហ៊ីយ៉ានដាយ ពាក់ស្លាកលេខ បាត់ដំបង 3A-2087 ពណ៌សរ ធ្វើដំណើរពីអ្នកលឿង មកភ្នំពេញ រួចឈប់សម្រាក ខាងស្តំាងដៃ ស្រាប់តែរថយន្តកុងតឺន័រ ពាក់ស្លាកលេខភ្នំពេញ 3A-1956 ពណ៌ខៀវ ដែលកំពុងធ្វើដំណើរ បញ្ច្រាសទិសគ្នា ពីភ្នំពេញទៅអ្នកលឿង រ៉េចង្កូតទៅបុកយ៉ាងពេញទំហឹង បណ្តាឲ្យរបួសអ្នក បើកបរ។

យោងតាមលោក ហង្ស ផាណារ៉ា នាយផ្នែកចរាចរណ៍ ស្រុកកៀនស្វាយ បានឲ្យដឹងថា រថយន្តទំាងពីរត្រូវបាន យកទៅ រក្សាទុកនៅអធិការ ស្រុកកៀនស្វាយ ដើម្បីរង់ចំាភាគីទំាងពីរ ដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ស៊ន សៀវម៉ី ទទួលបាន ប្រាក់រង្វាន់ច្រើន ពីក្រុមហ៊ុននានា

0
0

ភ្នំពេញ៖ ម្ចាស់មេដាយមាសនៅ Asian Games របស់កម្ពុជា កញ្ញា ស៊ន សៀវម៉ី បានទទួលប្រាក់រង្វាន់ជាបន្តបន្ទាប់ ពីក្រុមហ៊ុននានា បន្ទាប់ពីទទួលបានទឹកប្រាក់រង្វាន់ ប្រមាណជិត ៤ម៉ឺនដុល្លារពីរាជរដ្ឋាភិបាលរួចមក។

នៅព្រឹកថ្ងៃទី៦ ខែតុលានេះក្រុមហ៊ុន និងសប្បុរជនជាច្រើន បានប្រគល់រង្វាន់ដល់កីឡាការិនីខាងលើ ក្នុងនោះរួមមាន ក្រុមហ៊ុនក្រុមហ៊ុនស្រាបៀរ Angkor សម្រេចប្រគល់ទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារដល់កីឡាការិនី ស៊ន សៀវម៉ី និង ពេទ្យធ្មេញ Master Care ៥ពាន់ដុល្លារ និងប្រធានក្លឹបបាល់ទាត់ស្វាយរៀង ផ្តល់ទូរស័ព្ទ iPhone 6 មួយគ្រឿង អភិបាលរងខេត្តប៉ៃលិន អៀ វុធ ផ្តល់ ១ម៉ឺនបាត និង ឧកញ៉ា លឹម ប៉ុណ្ណា (ខេត្តកំពង់ចាម) ៥ពាន់ដុល្លារ ក្រុមហ៊ុន Naga World នឹងធ្វើរៀបចំប្រគល់នៅពេលក្រោយ។

ការប្រគល់នេះធ្វើឡើងនៅក្នុង សន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី ៦ ខែតុលានេះ នៅទីស្នាក់ការ NOCC ។ អ្វីដែលពិសេសនោះ ម្ចាស់ជ័យលាភីមេដាយមាស Asian Games កីឡាតេក្វាន់ដូរបស់កម្ពុជា កញ្ញា ស៊ន សៀវម៉ី បានថ្លែងប្រាប់អ្នកយកព័ត៌មានថា ថវិកាដែលនាងទទួលបានទាំងអស់ នាងនឹងធ្វើការបែងចែកចំនួន ២០% បរិច្ចាគទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា និង ២០% ទៀត ប្រគល់ជូនទៅកាកកបាទក្រហមកម្ពុជា៕

Photo by DAP-News

Viewing all 8042 articles
Browse latest View live




Latest Images