Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

រាជរដ្ឋាភិបាល នឹងចូលរួម ដោះស្រាយ បញ្ហាបាតុកម្ម នៅតាមរោងចក្រ

$
0
0

ភ្នំពេញ៖ ដើម្បីឲ្យរោងចក្រនានា នៅក្នុងប្រទេសកម្ពុជា ដំណើរការទៅប្រកបដោយ ភាពត្រឹមត្រូវ និងរលូននោះ លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានប្តេជ្ញាថា នឹងជួយដោះស្រាយបញ្ហា បាតុកម្ម នៅតាមបណ្តារោងចក្រ។

ថ្លែងនៅក្នុងកម្មវិធីជួបប្រជុំ ជាមួយប្រធានសមាគម រោងចក្រកាត់ដេរកម្ពុជា (GMAC) នៅថ្ងៃ ទី៨ ខែតុលា ឆ្នាំ២០១៤ នាទីស្តីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ លោកឧបនា យករដ្ឋមន្ត្រី ស ខេង បានមានប្រសាសន៍ថា មិនអាចជួយដោះ ស្រាយបាននោះទេ ចំពោះ ការឈប់ សម្រាក់របស់កម្មករ-កម្មករិនីច្រើនពេក ព្រោះជា អនុក្រឹត្យដែលបានចែង ដូច្នេះត្រូវតែអនុវត្ត។

លោកថា “ធ្វើឲ្យមាននិរន្តរភាពចំពោះរោងចក្រ ចូលរួមចំណែកក្នុងការទប់ស្កាត់ កុំឲ្យមានបាតុកម្ម កុំឲ្យមានអី ហួសហេតុ ឬក៏ចូលរួមដោះស្រាយបាតុកម្ម ចូលរួមអីហ្នឹង ប៉ុន្តែមិនអាចយកកម្លាំងអី ទៅបាញ់បោះ ទៅធ្វើអំពើ ហិង្សាទៅលើបាតុករ អាហ្នឹងកាន់តែឲ្យមានបញ្ហាធំទៀត”។

សូមបញ្ជាក់ផងដែរថា កំលាំងពលកម្មរបស់កម្មករ-កម្មការិនី រោងចក្រ នៅប្រទេសវៀតណាមធ្វើការ ២៩៧ថ្ងៃ លើសកម្ពុជា២៣ថ្ងៃ, ចិនធ្វើការ ២៩៨ថ្ងៃ លើស២៤ថ្ងៃ, បង់ក្លាដេស ២៩៣ថ្ងៃ លើសកម្ពុជា ២១ថ្ងៃ៕


យូនីលីវើ ជួយអ្នកម្តាយ នៅកម្ពុជា ផ្តល់នូវអនាគត នៃការសិក្សាដ៏ ត្រចះត្រចង់ ដល់កូនៗជាមួយ នឹងម្សៅសាប៊ូវីសូ ពិសេស

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុនយូនីលីវើ បាននិងកំពុងដំណើរការ កម្មវិធីអាហារូបករណ៍ ថ្នាក់មហាវិទ្យាល័យ ដើម្បីជួយឪពុក ម្តាយ គ្រប់រូប ផ្តល់នូវអនាគត នៃការសិក្សាដ៏ត្រចះត្រចង់ ដល់កូនៗរបស់ខ្លួន តាមរយៈការផ្តល់ ឱកាសដើម្បី ឈ្នះរង្វាន់មួយ។

កម្មវិធីនេះ ត្រូវបានបង្កើតឡើងក្រោម ការឧបត្ថម្ភពីម្សៅសាប៊ូវីសូពិសេស របស់ក្រុមហ៊ុនយូនីលីវើ។

លោក សុវណ្ណ ច័ន្ទរង្ស៊ី ប្រធានផ្នែកម៉ាកផលិតផល ក្រុមហ៊ុនយូនីលើវើ មានប្រសាសន៍ថា “ម្សៅសាប៊ូវីសូពិសេស ត្រូវបានគេទទួលស្គាល់ សម្រាប់ការជួយអ្នកម្តាយ គ្រប់រូបក្នុងការបោកសម្លៀកបំពាក់ កូនៗបានជ្រះស្អាត និង សភ្លឺចែងចាំង។ បច្ចុប្បន្នក្រុមហ៊ុនក៏មាន មោទនភាពក្នុងការជួយ ស្រ្តីជាម្តាយ ផ្តល់នូវអនាគតនៃការសិក្សា ដ៏ត្រចះត្រចង់ ដល់កូនៗ របស់ពួកគាត់ផងដែរ។”

លោក បន្ថែមថា “ម្សៅសាប៊ូវីសូពិសេសជឿជាក់ លើការរីកចម្រើនដែលយើង អាចធ្វើទៅបាន នៅក្នុងជីវិតរបស់ យើង។ សម្លៀកបំពាក់ដែលសស្អាត ប្រកបដោយទំនុកចិត្ត នឹងផ្តល់ឲ្យអ្នក និងក្រុមគ្រួសារនូវឱកាស ច្រើនថែម ទៀត។ និយាយរួមឱកាសជាច្រើន នឹងរង់ចាំអ្នក។ បច្ចុប្បន្នយើងកំពុងតែបោះជំហានទៅមុខបន្ថែមទៀត។ ដូច្នេះ សញ្ញាប័ត្រមហាវិទ្យាល័យ នឹងជួយឲ្យកូនៗរបស់គាត់ សម្រេចនូវក្តីសុបិនរបស់ខ្លួន និងមានអនាគតភ្លឺស្វាង ជាមួយ នឹងការងារ ដ៏ល្អប្រសើរ។”

យូនីលីវើណែ នាំអ្នកម្តាយគ្រប់រូបឲ្យបោកសម្លៀកបំពាក់ កូនៗរបស់ខ្លួន ជាមួយនឹងម្សៅសាប៊ូវីសូពិសេស ដើម្បី ធ្វើឲ្យសម្លៀកបំពាក់ ជ្រះស្អាត និងសភ្លឺចែងចាំង ព្រមទាំងជម្រុញឲ្យពួក គេមានទំនុកចិត្តលើខ្លួនឯង កាន់តែខ្លាំង នៅក្នុងថ្នាក់រៀន ពីព្រោះឱកាសនឹងផ្តល់ឲ្យនៅពេល ដែលយើងមានអាកប្បកិរិយាស្លូតបូត និងតុបតែងខ្លួន បានស្រស់ស្អាត។ ម្សៅសាប៊ូវីសូពិសេសត្រូវ បានផលិតឡើង ប្រកបដោយបច្ចេកវិទ្យាខ្ពស់ ដែលផ្សំចេញពី គ្រាប់ភ្លឺតូចៗ ក្នុងការកម្ចាត់ធូលីដី ស្នាមប្រឡាក់យ៉ាងមានប្រសិទ្ធភាព និងធ្វើឲ្យសម្លៀកបំពាក់ សភ្លឺចែងចាំង និងទន់ល្មើយ។ ដើម្បីមានឱកាសឈ្នះរង្វាន់សម្រាប់ការសិក្សា រយៈពេល៤ឆ្នាំនៅសាកលវិទ្យាល័យ អតិថិជន ចាំបាច់ត្រូវទិញ និងប្រើប្រាស់ម្សៅ សាប៊ូវីសូពិសេស។ រង្វាន់អាចត្រូវបានរកឃើញភ្លាមៗ នៅក្នុងកញ្ចប់សាប៊ូ។
កម្មវិធីឈ្នះរង្វាន់នេះប្រព្រឹត្តទៅ ចាប់ពីខែកញ្ញា រហូតដល់ដំណាច់ខែធ្នូ៕

ដឹកស្រីស្នេហ៍ ចេញពីក្លឹប ជ្រុលទៅបុករះម៉ូតូ ៣គ្រឿង នឹងរទេះលក់ បាយឆា របួសធ្ងន់ ស្រាល៦នាក់

$
0
0

ភ្នំពេញ ៖ មនុស្សប្រុសស្រីចំនួន ៦នាក់ត្រូវ រងរបួសធ្ងន់ស្រាល ដោយសារយុវជនម្នាក់ បើកបររថយន្ត កាមរីឆ្លាម មួយគ្រឿង ក្នុងល្បឿនលឿនឌុបស្រីស្នេហ៍ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ១០៨៦ ហើយរេចង្កូតជ្រុលបុករះម៉ូតូ ៣គ្រឿង នឹងរទេះលក់បាយឆាមួយគ្រឿង នឹងបន្តជ្រុលបុកចំបង្គោលដងគោម គៀបជាប់រងការខូចខាត កាលពីវេលាម៉ោង ២នឹង ១០នាទីទៀបភ្លឺថ្ងៃ០៨ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅមុខខារ៉ាអូខេ ឌីយ៉ាម៉ង ផ្លូវលេខ ១០៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

យោងតាមប្រភពព័ត៌មាន ពីបុរសម្នាក់ជាអ្នករត់ម៉ូតូឌុប នៅត្រង់ចំណុចកើតហេតុ បាននិយាយរៀបរាប់ថា មុន ពេលមានគ្រោះថ្នាកនេះ គឺសង្កេតឃើញរថយន្តកាមរីឆ្លាម ពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ 2N-4828 បើកបរ ដោយបុរសម្នាក់ឌុបស្រីស្នេហ៍ ធ្វើដំណើរចេញពីក្លឹបរាំកម្សាន្ត តាមបណ្តោយផ្លូវលេខ ១០៨៦ ទិសដៅពីលិចទៅ កើត ដោយបានបើកយ៉ាងលឿន លុះដល់ចំណុចកើតហេតុទប់ល្បឿនមិនទាន់ក៏ជ្រុលរេចង្កូតបុករះម៉ូតូ ២គ្រឿង  ១គ្រឿងម៉ាក សេ ១២៥ ពណ៌ខ្មៅ នឹងមួយគ្រឿងទៀតម៉ាកស្មាស ពណ៌ស ទៅបោកផ្ទប់នឹងរទេះលក់បាយឆា ពេញទំហឹង បណ្តាលឲ្យមនុស្សប្រុសស្រី៥នាក់ត្រូវរងរបួសធ្ងន់ស្រាល ប៉ុន្តែដោយរថយន្តបង្កមិនឈប់ ហើយ ព្យាយាមបើកគេចខ្លួនក៏ជ្រុលទៅបុកម៉ូតូវ៉េវ អូសជាង ១០ នឹងជ្រុលទៅបុកបង្គោលដងគោមកៀបនៅ មុខ ខារ៉ាអូខេ ឌីយ៉ាម៉ងកៀបជាប់មិនអាចបន្តដំណើរទៅមុខ ។

ប្រភពដដែលបន្តថាក្រោយកើតហេតុអ្នកស្រី ស្នេហ៍ដែលរួមដំណើរក្នុងរថយន្តបង្កខាងលើ ត្រូវបោកផ្ទប់នឹង កញ្ជាក់រងរបួសធ្ងន់ធ្ងរសន្លប់ស្តូកស្តឹងក្នុងរថយន្ត។ ចំណែកអ្នកបើកបរត្រូវបានបងប្អូន ប្រជាពលរដ្ឋចាប់ប្រគល់ ឲ្យសមត្ថកិច្ចមូលដ្ឋានភ្លាមៗផងដែរ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់ខាងលើ សមត្ថកិច្ចមូលដ្ឋាន បានហៅ រថយន្តសាមុយរបស់មន្ទីរពេទ្យឯកជន ឲ្យមកដឹកយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដូច្នេះចំពោះ អត្តសញ្ញាណរបស់ក្រុមជនរងគ្រោះ សមត្ថកិច្ចមិនទាន់បញ្ជាក់បាននៅឡើយទេ។ ដោយសមត្ថកិច្ច ថ្លែងថា រថយន្តបង្កហេតុនឹងម៉ូតូ៣គ្រឿង រទេះលក់បាយមួយគ្រឿង ត្រូវនគរបាលជំនាញមកវាស់វែងអូសនឹងស្ទូច យក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕

Apsara International Air ចាប់ផ្តើមហោះហើរ ក្នុងស្រុកលើកដំបូង នៅថ្ងៃនេះ

$
0
0

ភ្នំពេញ៖ ទន្ទឹមនឹងវិស័យ ទេសចរណ៍កម្ពុជា កំពុងរីកចម្រើន ពីមួយឆ្នាំទៅមួយឆ្នាំ នឹងដើម្បីឆ្លើយតបទៅនឹង តម្រូវ ការធ្វើដំណើរ ទៅទិសដៅទេសចរណ៍ នៅកម្ពុជានោះ ក្រុមហ៊ុនអាកាសចរណ៍ Apsara International Air បានចាប់ ផ្តើមប្រតិបត្តិការ ហោះហើរក្នុងស្រុកជាលើក ដំបូងហើយ នៅថ្ងៃពុធ ទី០៨ ខែតុលា ឆ្នាំ២០១៤។

ការហោះហើរជើងក្នុងស្រុកលើកដំបូងនេះ គឺធ្វើដំណើរចេញពី ភ្នំពេញទៅសៀមរាប និងសៀមរាប-ភ្នំពេញ ជាមួយ នឹងយន្តហោះ Air Bus A320 ផ្ទុកអ្នកដំណើរបាន ១៨០នាក់ ព្រមទំាងតម្លៃ ពិសេសរយៈពេលខ្លីនេះទៀតផង។

ជាមួយគ្នានោះដែរ លោក អ៊ាង គឹមអៀង ប្រធានសមាគម ទីភ្នាក់ងារ ទេសចរណ៍ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទ នៅថ្ងៃពុធ ទី០៨ ខែតុលាថា លោកស្វាគមន៍មែនទែន ចំពោះការបង្កើតការហោះហើរស្រុក ដើម្បីបំពេញតម្រូវការ ទំាងភ្ញៀវជាតិ និងអន្តរជាតិនៅកម្ពុជានេះ។

លោកថា «ការបង្កើតនេះ ដោយសារតែវិស័យ ទេសចរណ៍កម្ពុជា គឺរីកចម្រើនខ្លំាងមែនទែន ហើយក៏ជាការចូល មកបំពេញ កន្លែងដែលខ្វះខាត ដោយលែងមានការហោះហើរ ផ្តាច់មុខ រួមទំាងសម្រួលការធ្វើដំណើរ របស់ភ្ញៀវ ជាតិ អន្តរជាតិ ជំនួសឲ្យផ្លូវគោកផងដែរ ខណៈតាមផ្លូវថ្នល់គឺមាន បញ្ហាជាច្រើនដូចជា ការជួសជុលផ្លូវ ប្រើ រយៈពេលយូរ បញ្ហារថយន្តខូចជាដើម »។

លោកបន្តថា យន្តហោះ A320 របស់ក្រុមហ៊ុន អាកាសចរណ៍ Apsara International Air ជាប្រភេទយន្តហោះធំ សុវត្ថិភាព នឹងថែមទំាងមានតម្លៃ ពិសេសរយៈពេល ក្នុងរយៈពេលខ្លីនេះ គឺតម្លៃសម្រាប់ទៅពីភ្នំពេញ ទៅសៀមរាប ឬក៏ពីសៀមរាប មកភ្នំពេញ គឺចន្លោះពី ៣០ទៅ៣៥ដុល្លារអាម៉េរិក។

យ៉ាងណាក៏ដោយ គេមិនអាចទំនាក់ទំនង សុំការអត្ថាធិប្បាយបន្ថែម ពីខាងក្រុមហ៊ុន បាននោះទេ។

សូមបញ្ជាក់ផងដែរថា សម្រាប់ថ្ងៃដំបូងនៃការហោះហើរ ពីភ្នំពេញទៅសៀមរាបនេះ គឺអ្នកដំណើរចំនួន ៩២នាក់ ចំណែកពីសៀមរាប មកភ្នំពេញវិញ គឺមានភ្ញៀវ ៦២ភាគរយ ៕

Photo by DAP-News

Photo by DAP-News

រថយន្ត វីស្តូ បើកលឿន ជ្រុលទៅបុក បង្គោលភ្លើង

$
0
0

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្ត វីស្តូមួយគ្រឿងក្នុងល្បឿនលឿន ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យរងការខូចខាត ធ្លាក់បែកអំពូលរាយប៉ាយពេញផ្លូវ ចំណែករថយន្តបង្កបែកកង់ ខាងមុខ គាប់ជាប់ទៅមុខលែងរួច នៅចំណុចខាងលិចវត្តព្រះពុទ្ធ តាមបណ្តោយផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីវេលាម៉ោង២៣និង៤៥នាទីយប់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤ ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតុគេបានឃើញបុរសម្នាក់ បើករថយន្តវីស្តូ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2w-8419 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨២ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ហើយបានរ៉េចង្កូតទៅបុក និងបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឲ្យធ្លាក់អំពូល បែករាយប៉ាយពេញផ្លូវរងការចូខខាត ចំណែករថយន្តបង្កគាប់ជាប់និងបង្គោលភ្លើង និងបែកកង់ឆ្វេងទៅ មុខលែងរួច។

ក្រោយពេលកើតហេតុម្ចាស់រថយន្ត បានចុះពីលើរថយន្តហើយគេចខ្លួនបាត់ស្រមោលឈឹង បន្សល់ទុករថន្តបង្កនៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញស្ទួចយករថយន្តទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីរងចាំម្ចាស់ចួលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

ចាប់ក្តឹបចោរ លួចចូលរើកកាយ យកទ្រព្យសម្បត្តិ នៅផ្ទះមន្រ្តីអង្គរក្ស

$
0
0

ភ្នំពេញ ៖ ខណៈម្ចាស់ផ្ទះ អង្គុយនៅមុខផ្ទះ ស្រាប់តែមាន ក្តឹបចោរ លបបើកទ្វារ ចូលទៅរើកកាយ របស់របរ ក្នុងផ្ទះរាយប៉ាយពេញ ហើយធ្វើសកម្មភាព លួចទូរស័ព្ទ២គ្រឿង និងទឹកអប់មួយដប តែត្រូវម្ចាស់ផ្ទះ ចូលទៅទាន់បម្រុង ចាប់ត្រូវបានក្តឹបចោរ គំរាមថា បើសិនជាហ៊ានចាប់ គេនឹងលោតសម្លាប់ខ្លួនហើយ។ ហេតុការណ៍នេះ បានកើតឡើងនៅ វេលាម៉ោង២និង៣០នាទី រំលងអធ្រាត្រឈាន ចូលថ្ងៃទី៩ ខែតុលា នៅផ្ទះលេខ៤៣ជាន់ទី៣ ក្រុម៥ ភូមិ៨ សង្កាត់វាលវង់ ខណ្ឌ៧មករា ។

ម្ចាស់ផ្ទះមាន ឈ្មោះ គឹម ចាន់ធី ភេទប្រុស អាយុ៣៧ឆ្នាំ ធ្វើការនៅ នាយកដ្ឋានអង្គរក្ស ស្នាក់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិគោកគង់ ឃុំគោកគង់ ស្រុក កញ្ច្រាច ខេត្តព្រៃវែង ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គាត់មិនបានសម្រាកទេ គឺកំពុងតែនៅអង្គុយលេង នៅរានហាលខាងមុខផ្ទះ ស្រាប់តែមានក្តឹបចោរម្នាក់ បានឡើងតាមកំាជណ្តើរហើយសួរតោង តាមចំរឹងដែកដែលគេដាក់ខណ្ឌពីផ្ទះ មួយទៅផ្ទះមួយទៀត ហើយបានលបបើកទ្វារផ្ទះ ដែលអត់ចាក់សោចូល ទៅក្នុងផ្ទះរើកកាយ របស់របរក្នុងផ្ទះរាយប៉ាយ ហើយលួចបានទូរស័ព្ទ២គ្រឿង និងទឹកអប់មួយដប តែម្ចាស់ផ្ទះមិនបានដឹងថា មានចោរចូលក្នុងផ្ទះទេ ពេលដើរចូលទៅក្នុងផ្ទះ ស្រាប់តែប្រទះឃើញក្តឹបចោរកំពុងរើកកាយ របស់របរបម្រុងនឹងចាប់ឃាត់ខ្លួន ក៏ត្រូវក្តឹបចោររត់ចេញ មកក្រៅហើយស្រែកគំរាមថា បើសិនជាហ៊ាន ចាប់ គេនឹងលោតសម្លាប់ខ្លួនហើយ បន្ទាប់មកម្ចាស់ផ្ទះមិនបានចាប់ទេ បើចង់លោតក៏លោតចុះ តែក្តឹបចោរមិនហ៊ានលោតទេ ក៏ត្រូវម្ចាស់ផ្ទះចាប់ស្រាតខោទើបឃើញមានទូរស័ព្ទរបស់គាត់២គ្រឿងនិងទឹកអប់មួយដបនៅក្នុងខោទៅវិញ ។

ជនសង្ស័យមានឈ្មោះ កួយ ស៊ីនី ភេទប្រុស អាយុ១៣ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំស្តុបកោស ដូង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានសារភាពថារូបគេធ្វើតាមបញ្ជារបស់គេទេ ប្រើឲ្យគេមកលួច ពេលដែលឃើញផ្ទះ ខាងលើនេះ បើកភ្លើងហើយ បើកទ្វារទៀត។ ទោះបីជាយ៉ាងណា គ្រាន់តែជាចម្លើយដោះសារតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុម្ចាស់ផ្ទះ បានឃាត់ខ្លួនប្រគល់ឲ្យ សមត្ថកិច្ចយក ទៅសាកសួរធ្វើការអប់រំណែនាំរួច បានប្រគល់ទៅអង្គការយកទៅអប់រំបន្តទៀត ។

ប្រជាពលរដ្ឋ ដែលរស់នៅ ក្បែរកន្លែងកើតហេតុ បានលើកឡើងថា កន្លងមកផ្ទះរបស់គាត់ តែងតែមានក្តឹបចោរចូល ទ្រព្យសម្បត្តិជាញឹកញាប់ តែមិនដែលចាប់បានទេ គឺពួកគេលឿនខ្លាំងណាស់៕

ជំនុំជម្រះ ជនជាប់ចោទ វៀតណាម៦នាក់ ពាក់ព័ន្ធនឹងករណី បើកម៉ាស្សា បង្កប់សេវ៉ាវ៉ៃសិច

$
0
0

ភ្នំពេញ៖ សាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤ បានបើកសវនាការជំនុំជម្រះ និងកាត់ទោស ជនជាប់ចោទជន ជាតិវៀតណាម ចំនួន៦នាក់ ពីបទ« សញ្ចារកម្ម មានស្ថាន ទម្ងន់ទោស» ជាប់ទងទឹងករណី បើកហាងសម្រាប់បម្រើ សេវាកម្មខារ៉ាអូខេ និង ម៉ាស្ស៉ា តែបានលួច បង្កប់សេវា ផ្លូវភេទ ឬ វ៉ៃស៊ិចខុសច្បាប់ ប្រព្រឹត្តនៅ ក្នុងចំណុច ហាង២កន្លែង មានទីតាំងស្ថិតនៅ នៅក្នុងសង្កាត់ទន្លេបាសាក ខណ្ឌចំការមន និង សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីកំឡុងខែ តុលា ឆ្នាំ ២០១៣។

លោក កោ វណ្ឌី  ប្រធានចៅក្រម ជំនុំជម្រះ នៃ សាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទ ទាំង៦នាក់ ខាងលើនេះ មានឈ្មោះ ទី១- ង្វៀង ឌិនងា ភេទប្រុស អាយុ ២៩ ឆ្នាំ ទី២- ឈ្មោះ ហេង ឆាយ ភេទប្រុស អាយុ ២៦ឆ្នាំ ទី៣-ឈ្មោះ ង្វៀង យ៉ាំងដុង ភេទប្រុស អាយុ៤៧ឆ្នាំ ទី៤-ឈ្មោះ ឡេ ចាន់ថា ហៅអ៊ុក ភេទប្រុស អាយុ ៣១ឆ្នាំ ទី៥-ឈ្មោះ យឿង វឹកខិន ភេទប្រុសអាយុ ៤៨ឆ្នាំ និង ទី៦-ឈ្មោះ ង្វៀង ធីយុង ភេទស្រី អាយុ៣៩ឆ្នាំ ។  អ្នកទាំង៦នាក់នេះ ជាជនជាតិវៀតណាម។

លោកចៅក្រម កោ វណ្ណឌី បានបន្ថែមថា ជនជាប់ចោទ ទាំង៦នាក់ ត្រូវបានចោទ ប្រកាន់ពីតំណាងអយ្យការពីបទ« សញ្ចារកម្ម មានស្ថាន ទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ» តាមមាត្រា២៧ នៃ ច្បាប់ស្តីពីការបង្រ្កាប អំពើជួញដូរ មនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ និងត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០១៣ ។

ក្រោយការបង្ក្រាប និងឃាត់ខ្លួនពួកគេ សមត្ថកិច្ច នគរបាល នៃ មន្ទីរប្រឆាំងការជួញ ដូរមនុស្ស និងការពារអនីតិជន នៃ ក្រសួងមហាផ្ទៃ សង្គ្រោះបាននារីម៉ាស្សា ជនជាតិវៀតណាម ចំនួន២១នាក់ ក្នុងនោះ មាននារី ៥នាក់ គឺជាអនីតិជន ព្រមទាំងបានរឹបអូសបាន វត្ថុតាង ពាក់ព័ន្ធចំនួន រួមមានស្រោមអនាម័យដែលប្រើរួច និង បញ្ជីឈ្មោះ សម្រាប់កត់ត្រាចំនួនភ្ញៀវដែលបានចូលមកវ៉ៃស៊ិចទៀតផង។ សាលាដំបូរាជធានីភ្នំពេញនឹងបន្ត ជំនុំជម្រះ សំណុំរឿងក្តីព្រហ្មទណ្ឌនេះ នៅថ្ងៃ ទី ១៧ ខែ តុលា ២០១៤ ខាងមុខនេះទៀត៕

មន្រ្តីសាលាស្រុក ពញាឮ ឈ្នះរង្វាន់ ១ម៉ឺនដុល្លារពី Cellcard

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុនទូរស័ព្ទចល័ត Cellcard បានធ្វើការប្រគល់រង្វាន់ធំ ជារៀងថ្ងៃជូនដល់ អតិថិជនរបស់ខ្លួន ក្នុងនោះអ្នកឈ្នះជាថ្មីនេះ គឺជាមន្រ្តីសាលាស្រុកពញាឮ ដែលបានឈ្នះរង្វាន់ ធំ១ម៉ឺនដុល្លារ ពីក្រុមហ៊ុន Cellcard ដោយគ្រាន់តែ ផ្ញើសារ ចូលកម្មវិធី “ឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ” ។ ការប្រគល់រង្វាន់ត្រូវបានធ្វើនៅ ទីស្នាក់ការកណ្តាលក្រុមហ៊ុន Cellcard កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤។

អ្នកមានសំណាងឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារគឺ លោក ម៉ៅ ស៊ីណាត  ភេទប្រុស រស់នៅក្នុង ភូមិព្រែកក្តាម២ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ជាអតិថិជនមាន សំណាងឈ្នះរង្វាន់១ម៉ឺនដុល្លារ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤ កន្លងទៅនេះ។

លោក ម៉ៅ ស៊ីណាត  ជាមន្រ្តីសាលាស្រុកពញាឮ ជាអនុប្រធានអង្គភាពផលិតកម្ម បានប្រាប់ថា”លោកបានមើល កម្មវិធីនេះជារៀងរាល់ថ្ងៃ  ហើយលោកយល់ថា ការលេងជាមួយនិងកម្មវិធីនេះ គឺដូចជាមិនមានការខាតបង់អ្វីច្រើននោះទេ ទើបលោកសម្រេចចិត្ត ផ្សងសំណាង ជាមួយនិងក្រុមហ៊ុន CellCard ។ សម្រាប់ថ្ងៃទី០៧ ខែតុលា លោកមិនបាននៅមើល ជាមួយនិងកម្មវិធីនេះទេ ព្រោះថា រវល់។ ស្រាប់តែ ក្រុមការងារCellcardបានទូរស័ព្ទមកប្រាប់ធ្វើឲ្យលោក មិនចង់ជឿរថានឹងមានសំណាង បានឈ្នះរង្វាន់ដ៏ធំនេះ ។

លោកបន្តថា “នៅពេលនេះ ក្រុមហ៊ុនបានអញ្ជើញលោក មក ក្រុមហ៊ុន ដើម្បីប្រគល់រង្វាន់ដោយផ្តល់ ទើបធ្វើឲ្យលោកពិតជា ជឿជាក់ពិតប្រាកដមែន” ។

 ដើម្បីទទួលបានឱកាស ឈ្នះរង្វាន់ពី កម្មវិធី “ឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ” អតិថិជន Cellcard ទាំងអស់ គ្រាន់តែ ហៅទូរស័ព្ទទៅកាន់លេខ ៨៨៨៨ ឬផ្ញើសារ ដោយសរសេ អក្សរ ១០k ទៅកាន់លេខ ៨៨៨៨ ឱ្យបានមុនម៉ោង ៤ល្ងាចប៉ុណ្ណោះ៕


តំណាងរាស្រ្តCNRP ស្នើឲ្យប្រធានរដ្ឋសភា ជួយពលកររងគ្រោះ ៤នាក់នៅម៉ាឡេស៊ី

$
0
0

ភ្នំពេញ៖ លោក គី វណ្ណដារ៉ា តំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិ(CNRP) មណ្ឌល កំពង់ឆ្នាំង បានផ្ញើលិខិតទៅប្រធានរដ្ឋសភាជាតិ សម្តេច ហេង សំរិន ឲ្យជួយ អន្តរាគមន៍ ជួយពលការិនីខ្មែរចំនួន ៤នាក់ ដែលកំពុងបម្រើការងារនៅប្រទេស ម៉ាឡេស៊ី បានទទួលប្រាក់ខែ និងបានវិលមកកម្ពុជាវិញ។

យោងតាមលិខិតមួយច្បាប់របស់លោក គី វណ្ណដារ៉ា ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០១៤ បានឲ្យដឹងថា ការសុំអន្តរាគមន៍នេះ បានកើតឡើងបន្ទាប់ពលការិនីទំាងនោះ បានប្រាប់គ្រួសារថា ថៅកែបាន បង្ខិតបង្ខំ ឲ្យធ្វើការតំាងពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ១យប់ ទោះបីមានជំងឺក៏ដោយ។

ជាងនេះទៀតគឺមិនព្រមបើកប្រាក់ខែឲ្យ និងមិនអនុញ្ញាតឲ្យ វិលត្រឡប់ មកប្រទេស កម្ពុជាវិញឡើយ។ ដោយមិនអាចស៊ូទ្រំា នឹងការរំលោភបំពានទំាងនេះបាន ពលការិនី ទំាងនោះបានប្រាប់ឲ្យក្រុមគ្រួសារដាក់ពាក្យបណ្តឹងអន្តរាគមន៍ ដើម្បីទទួលបានប្រាក់ខែ និងអាចត្រឡប់ប្រទេសកំណើតខ្លួនវិញ។

សូមបញ្ជាក់ថា ពលការិនីទំាង ០៤នាក់ នោះទី១. ឈ្មោះ យឹម ស្រូយ អាយុ ៣០ឆ្នាំ និងទី២. ឈ្មោះ សយ សុខា អាយុ ២៨ឆ្នាំ ទំាងពីរនាក់ទៅម៉ាឡេស៊ី កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ តាមរយៈក្រុមហ៊ុន MLC ដូចគ្នា។ ទី៣. ឈ្មោះ សុខ សារ៉ុន អាយុ ២៨ឆ្នាំ ទៅម៉ាឡេស៊ីកាល ពីខែកញ្ញា ឆ្នាំ២០១០ តាមរយៈក្រុមហ៊ុន ផៅវើស៊ីមែន និងទី៤. ឈ្មោះ ប៉ក់ សុខណាត អាយុ ២៦ឆ្នាំ ទៅបម្រើការងារនៅម៉ាឡេស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០០៩ តាមរយៈពេលក្រុមហ៊ុន TSP៕

៤ចំណុចដែលកម្ពុជា ខំប្រឹងចូលទៅក្នុង ក្របខណ្ឌអាស៊ាន

$
0
0

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានកត្តា៤យ៉ាង ដែលធ្វើឲ្យប្រទេសកម្ពុជាព្យាយាមខិតខំប្រឹងប្រែង ចូលទៅក្នុងក្របខណ្ឌអាស៊ាន ដើម្បីឲ្យ ប្រទេសក្នុងតំបន់ ទទួលស្គាល់កម្ពុជា កាន់តែច្បាស់បន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធិចែកសញ្ញាបត្រ ដល់និស្សិត សកលវិទ្យាល័យឯកទេស នៃកម្ពុជា (CUS) នាមជ្ឈមណ្ឌលកោះពេជ្រ ព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤នេះ ថាកត្តាទាំង៤នោះរួមមាន៖

ទី១-គោលការណ៍មិនជ្រៀត ជ្រែកចូល កិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗដែលនេះ ជាចំណុចសំខាន់សម្រាប់កម្ពុជា ក្នុងឋានៈជាប្រទេសតូចតាចហើយ ក៏ជាគោលការណ៍សំខាន់របស់អាស៊ាន បើមិនមានគោលការណ៍នេះទេ កម្ពុជាអត់ចូលជាដាច់ខាត។

ទី២-ស្មារតីសហគមន៍ គឺអាស៊ានទាំងមូលធ្វើការតាមរយៈ ឯកច្ឆ័ន្ទ អត់មានបែងចែកប្រទេសធំ តូច ក្រ និងមានទេ។

ទី៣-បានទទួលផលប្រយោជន៍ពីការកាត់បន្ថយគំលាត និងសមាហរណកម្មក្នុងក្របខណ្ឌ អាស៊ាន តាំងពីកម្ពុជាចូលអាស៊ាន គឺកម្ពុជាទទួលបានផល ប្រយោជន៍ច្រើន ពីការអភិវឌ្ឍន៍ ប្រទេស ទាំងការអភិវឌ្ឍន៍ធនធានមនុស្ស និងកាត់បន្ថយគំលាតសមាហរណកម្មអាស៊ាន។

ទី៤-ការទំនាក់ទំនងផ្នែកការទូតដោយសារអាស៊ានមានប្រទេ សជាច្រើនជា សមាជិក នៅពេល ដែលកម្ពុជាចូលអាស៊ានកម្ពុជាមានដៃគូរជាច្រើន ព្រោះ អាស៊ានមា នដៃគូរជាមួយអឺរ៉ុប គឺ មានចិន កូរ៉េ ជប៉ុនឥណ្ឌា អាម៉េរិក អង្គការសហប្រជាជាតិ និងអាស៊ានជាមួយទ្វីបដទៃទៀត។

សម្តេចនាយករដ្ឋមន្រ្តីបានបន្ថែមថា នៅពេលកម្ពុជា ចូលជាសមាជិកអាស៊ាន កម្ពុជា បានធ្វើជាអ្នកសម្របសម្រួល ជាមួយប្រទេសធំៗនិងអង្គការតំបន់៕

លោក គី វណ្ណដារ៉ាស្នើឲ្យលោក ស ខេង ជួយពង្រឹងរដ្ឋបាល គ្រប់គ្រងថ្នាក់ ក្រោមជាតិ

$
0
0

ភ្នំពេញ៖ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំរបស់គណបក្សប្រឆាំងសង្រ្គោះជាតិ លោក គី វណ្ណដារ៉ា បានផ្ញើ លិខិត ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស ខេង ក្នុងគោលបំណងឲ្យ ជួយ ចេញសេចក្ដីណែនាំឲ្យបានច្បាស់លាស់ ក្នុងការបង្កើត គណៈកម្មាធិការនីមួយ នៅរដ្ឋបាល គ្រប់ គ្រង ថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ តម្លាភាព និង គណនេយ្យភាព។

លិខិតរបស់ លោក គី វណ្ណដារ៉ា ចុះថ្ងៃទី០៧ខែតុលា ឆ្នាំ២០១៤ដែលមជ្ឈ មណ្ឌលព័ត៌មាន ដើម អម្ពិលទទួលបាននៅថ្ងៃព្រហស្បត្តិ៍ទី០៩តុលា បានឲ្យដឹងថា កន្លងមកការបង្កើតគណៈ កម្មាធិការនីមួយៗនៅរដ្ឋបាលគ្រប់គ្រងថ្នាក់ក្រោមជាតិបង្កលក្ខណៈមិនចុះសម្រុងគ្នា រវាងសមាជិកក្រុមប្រឹក្សា នៃគណបក្សនៅក្នុង រដ្ឋាភិបាលនិងគណបក្ស មិននៅក្នុងរដ្ឋាភិបាល។

លោក គី វណ្ណដារ៉ា បានបន្ថែមទៀតថា ភាពមិនចុះសម្រុងគ្នានេះ បាននឹងកំពុង កើតឡើង នៅទូទាំង ប្រទេសកម្ពុជា ដែលធ្វើប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការពង្រឹង ប្រសិទ្ធភាពការងារ តម្លាភាព និងគណនេ យ្យភាព សម្រាប់ការអភិវឌ្ឍន៍បែបប្រជាធិបតេយ្យ នៅមូលដ្ឋានស្រប ទៅតាមនយោបាយវិមជ្ឈការ និង សហវិមជ្ឈការនិងកាប្ដេជ្ញាចិត្តរបស់រដ្ឋបាល គ្រប់គ្រងថ្នាក់ ជាតិក្នុងការពង្រឹងនិងការ ពង្រីកការអភិវឌ្ឍន៍ប្រកបទៅដោយ និរន្តភាព តម្លាភាព គណនេយ្យភាពនិង សមធម៌។

ស្ថិតក្រោមហេតុផលខាងលើនេះហើយ លោក គី វណ្ណដារ៉ាជំរុញឲ្យលោក សខេង ជួយចេញសេចក្ដី ថ្លែង ការណ៍ណែនាំឲ្យបានច្បាស់លាស់ ដោយឲ្យសមាជិកក្រុម ប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សដែលនៅក្រៅរដ្ឋាភិបាល បានចូលជាសមាជិក ក្នុងគណៈកម្មាធិការនីមួយដើម្បីផល ប្រយោជន៍រួម របស់ប្រជាពលរដ្ឋ៕

របាយការណ៍សម្ងាត់ ៖ មេដឹកនាំហុងកុង ទទួលលុយ​ ក្រោមតុ ពីក្រុមហ៊ុន អូស្រ្តាលី

$
0
0

ហុងកុង ៖ ថ្នាក់ដឹកនាំហុងកុងលោក លឿង ជុន យីង បានទទួលយកប្រាក់ចំនួន ៥,៥លាន ផោន ស្នើនឹង ៨,៨លានដុល្លារអាម៉េរិក ក្នុងទំនាក់ទំនងជាមួយ នឹងការលក់ក្រុមហ៊ុនសេវា អចលនទ្រព្យអង់គ្លេស ឱ្យទៅ ក្រុមហ៊ុនអូស្រ្តាលីមួយ នេះបើយោងតាមសេចក្តីរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី ដែលកំពុងបង្កឲ្យ មានការសង្ស័យចំពោះប្រាក់សំណូក និងឥរិយាបថមិនសមរម្យនេះ ។

សារព័ត៌មាន ក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤ នេះឱ្យដឹងថា កិច្ចសន្យា សម្ងាត់មួយ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១១ មុនពេលដែលលោក លឿង បានជាប់ឆ្នោតជា មេដឹកនាំរបស់ទីក្រុងហុងកុង បានបង្ហាញថា ក្រុមហ៊ុនវិស្វកម្មអូស្រ្តាលី UGL Ltd បានយល់ ព្រមបង់ប្រាក់ឱ្យលោកចំនួន ៤លានផោន ក្នុងការត្រឡប់មកគាំទ្រដល់ការទិញយកក្រុមហ៊ុន UGL របស់សេវាកម្មអចលនទ្រព្យអង់គ្លេស។

បើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយហុងកុង បានឲ្យដឹងថា លោក លឿង មានភាគ ហ៊ុន ២ភាគរយនៅក្នុងក្រុមហ៊ុនមួយ ដែលជាកម្មសិទ្ធិរបស់ អង់គ្លេស។ ប្រតិបត្តិការ នៃការលក់នេះ ត្រូវបានពន្យាពេលក្នុងការបង់ប្រាក់រយៈពេល២ឆ្នាំមកហើយ។ លោកលឿង ត្រូវបានសន្មត់ថាជានាយកប្រតិបត្តិ ផ្លូវការរបស់ក្រុងហុងកុង កាលពីខែកក្កដា ឆ្នាំ២០១២មក ។ លោកលឿង ត្រូវបានគេសន្មត់ថា ជាអ្នកជួយ លើកកម្ពស់ក្រុមហ៊ុន UGL និងដើរតួជាអាជ្ញា កណ្តាល និងជាអ្នកផ្តល់ប្រឹក្សាផងដែរ ៕

បង្ហាញមុខក្រុមចោរ​ ប្លន់ទូមាស នៅ ខេត្ដតាកែវ មុនបញ្ជូនទៅតុលាការ

$
0
0

ភ្នំពេញ ៖ ក្រុមចោរប្លន់ទូមាស នៅខេត្ដ តាកែវ និងជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាព ប្លន់និងលួចក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាម បណ្ដាខេត្ដមួយចំនួននោះ ត្រូវបានការិយា ល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជា សាធារណៈ កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ ២០១៤ មុនបញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ។

នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ លោកអេង សោភា បានបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ ម្នាក់ឈ្មោះព្រហ្ម ប៊ុនធឿន អាយុ៣៨ឆ្នាំ រស់នៅផ្ទះជួល សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងម្នាក់ទៀត ឈ្មោះកុយ ស៊ីណា អាយុ២៨ឆ្នាំ រស់នៅក្នុង ប្លុកភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌទឹក ថ្លា គឺជាមុខសញ្ញាប្លន់ទូមាស នៅខេត្ដតាកែវ កាលពីពេលកន្លងទៅ ហើយក៏ជាមុខសញ្ញា ធ្លាប់ធ្វើសកម្មភាពប្លន់និងលួចជាច្រើនករណី ក្នុងរាជធានីភ្នំពេញ រួមទាំងខេត្ដមួយចំនួនទៀត ។

លោកអេង សោភា បានបញ្ជាក់ថា ក្រោយចាប់ជនសង្ស័យជនសង្ស័យទាំងនេះ កម្លាំងសមត្ថកិច្ចរបស់លោកបានដកហូតវត្ថុតាងជាច្រើន រួមមានកាំភ្លើង កា៥៤មួយដើម ម៉ូតូចំនួន៤គ្រឿង ស្លាកលេខម៉ូតូជាច្រើន និងសម្ភារៈកាច់កផ្សេងទៀត ។

បើតាមលោកអេង សោភា កម្លាំងនគរបាលរបស់លោក ក្រោមបទបញ្ជាផ្ទាល់ពីសំណាក់ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ និងស្នងការរងលោកជួន ណារិន្ទ បានបើកការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ តាមជំនាញរបស់ខ្លួន រហូតឈានទៅដល់ការចាប់មុខសញ្ញាទាំងនេះ ទាំងលំបាកបំផុត ក្នុងរយៈពេល៣-៤ថ្ងៃមកនេះ។

នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ទៀតថា មុនពេលចាប់ខ្លួនជន សង្ស័យដែលមានបក្ខពួកជាច្រើននាក់ផ្សេងទៀតនេះ ធ្លាប់ធ្វើសកម្មភាពប្លន់ ជាច្រើនករណី បូករួមទាំងការប្លន់ទូមាសនៅផ្សារត្រពាំងអណ្ដើកស្រុកត្រាំកក់ ខេត្ដតាកែវនោះផង ។

ក្រោយបង្ហាញមុខជាសាធារណៈ ជន សង្ស័យទាំងពីរនាក់ រួមនិងវត្ថុតាង ដែលសមត្ថកិច្ចដកហូត ត្រូវបានការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ បញ្ជូនទៅកាន់តុលការ ចាត់ការបន្ដតាមផ្លូវច្បាប់ ៕

រកឃើញ សិលាចារឹក ចំណាស់បំផុត លើលោក មានអាយុកាល ៤ម៉ឺនឆ្នាំ នៅឥណ្ឌូណេស៊ី

$
0
0

ស៊ីដនី៖ អ្នកវិទ្យាសាស្ដ្រ បានរកឃើញសិលាចារឹកដ៏ចំណាស់មួយ ដែលអាចចាត់ទុកថា ចាស់ជាងគេនៅលើ ពិភពលោកដោយរកឃើញនៅក្នុង រូងថ្មមួយនៅឥណ្ឌូណេស៊ី។ នេះបើយោងតាមរបាយការណ៍ ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ។

តាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃ ព្រហស្បតិ៍ ទី ០៩ ខែតុលា ឆ្នាំ២០១៤ នេះឲ្យ ដឹងថា ក្រុមការ ងារដឹកនាំដោយអូស្រ្ដាលី បានរកឃើញនូវសិលាក្នុងរូងថ្មមួយ នៅលើកោះ ស៊ូទ្បាវ៉េស៊ី ដែលត្រូវបានគេប៉ាន់ ប្រមាណថា មានអាយុកាល ប្រហែល ជាង៤០.០០០ឆ្នាំមក ហើយ ដោយមានវ័យចំណាស់ជាងសិលាចារឹក របស់ អេស្ប៉ាញ និងបារាំង ទៀតផង ។

លោក Maxime Aubert សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ ហ្គីហ្វីត (Griffith)របស់ប្រទេស អូស្រ្ដាលី បាន និយាយថា លោកបានចាប់អារម្មណ៍ទៅលើ ផ្ទាំងសិលា ខណៈនោះ លោក ក៏បានធ្វើពិសោធន៍ទៅលើ សិលាដែលនៅក្នុងរូងថ្មនោះ ទើបដឹងពីអាយុរបស់វា។

តាមការសិក្សារបស់ក្រុមសិក្សាអូស្រ្ដាលី បានគូសបញ្ជាក់ឲ្យ នៅថ្ងៃព្រហស្បតិ៍នេះ តាមរយៈ ទស្សនាវដ្ដី ធម្មជាតិ ដែលថ្ងៃបរិច្ឆេទរូបភាពដំបូងបំផុតថា វាត្រូវឆ្លាក់ដោយដៃដែលមានអាយុ យ៉ាងហោចណាស់ ៣៩.៩០០ ឆ្នាំមក ហើយ ដែលនេះជាអាយុតិចជាងសិលាដែលរកឃើញ នៅក្នុងរូងថ្មនៅប្រទេសឥណ្ឌូណេស៊ីទៅទៀត៕

បញ្ជូនមុខសញ្ញា ចែកចាយ ថ្នាំញៀនពីរនាក់ ទៅតុលាការ

$
0
0

កំពង់ស្ពឺ  ៖ ជនសង្ស័យពីរនាក់ ដែលជាប់ ពាក់ព័ន្ធនិងសកម្មភាពចែកចាយថ្នាំញៀន នៅស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ ត្រូវសមត្ថកិច្ច បញ្ជូនខ្លួនទៅកាន់តុលាការខេត្ដ នាព្រឹកថ្ងៃ ទី៩ ខែតុលា ឆ្នាំ២០១៤នេះ ។

មន្ដ្រីនគរបាលខេត្ដកំពង់ស្ពឺ បានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងនគរ បាលចាប់ខ្លួន កាលពីយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ ២០១៤ ស្ថិតនៅតាមផ្លូវជាតិ លេខ៥ ក្នុង ឃុំវាំងចាស់ ស្រុកឧដុង្គ ដោយដកហូតថ្នាំ ញៀន ចំនួន ៦កញ្ចប់ធំ និងម៉ូតូសង់កូរ៉េមួយ គ្រឿង ដែលជិះធ្វើសកម្មភាព ។

បើតាមមន្ដ្រីនគរបាល ជនសង្ស័យទី១ ឈ្មោះឈុន ធី អាយុ៤៣ឆ្នាំ រស់នៅភូមិតា អត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ ឆ្នាំង និងជនសង្ស័យទី២ ឈ្មោះម៉ាន សាលីន អាយុ៣១ឆ្នាំ រស់នៅឃុំច្រេស ស្រុកកំពង់ ត្រឡាច ខេត្ដកំពង់ឆ្នាំង ។


អាជ្ញាធរ ខណ្ឌពោធិ៍សែនជ័យ ទម្លាយការទ័លច្រក របស់រោងចក្រ CWKH បាន៦០ភាគ រយហើយ

$
0
0

ភ្នំពេញ ៖ លោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌ តំណាងឲ្យលោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាល ខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញតំណាង របស់រោងចក្រ CWKH ដើម្បីមកសម្របសម្រួលគ្នា ស្វែងរកច្រកចេញ បន្ទាប់ពីរោងចក្រនេះ មានវិវាទដោយក្រុមកម្មករ បានធ្វើកូដកម្មដើម្បី ទាមទារលក្ខខណ្ឌ ការងារផ្សេងៗ អស់រយៈពេលជាង១ខែ មកហើយនោះ ហើយបន្ទាប់ពីពិភាក្សា រវាងលោក ឃឹម ស៊ុនសូដា និងតំណាងរោងចក្រ អស់រយៈពេល១ព្រឹកមកនោះ ឃើញថា ច្រកចេញរបស់រោងចក្រនេះ គឺមានការត្រូវរ៉ូវគ្នា រហូតដល់៦០ភាគហើយ ។

ការពិភាក្សាគ្នាធ្វើឡើង កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅក្នុងសាលប្រជុំតូច របស់សាលា ខណ្ឌពោធិ៍សែនជ័យ ដែលមានការចូលរួមពី តំណាងរោងចក្រ CWKH និងលោក យិន គា នាយករដ្ឋបាល សាលាខណ្ឌផងដែរ។

លោក ឃឹម ស៊ុនសូដា បានមានប្រសាសន៍ថា នេះជាលើកទី៤ហើយ ដែលលោកបានជួបពិភាក្សា ជាមួយតំណាង ក្រុមហ៊ុនរោងចក្រ CWKH ស្ថិតនៅក្នុង ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ដែលរោងចក្រ មួយនេះត្រូវបាន កម្មករផ្ទុះកូដកម្មធ្វើការតវ៉ា ទាមទារអស់ រយៈពេល១ខែកន្លង មកហើយនោះ ទោះបីជាមានការ សម្របសម្រួលគ្នា ជាច្រើនលើកច្រើន សារមកហើយក៏ពុំអាច រកដំណោះស្រាយបាន ប៉ុន្តែនៅ ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤នេះ បន្ទាប់ពីមានការអនុញ្ញាតិពី លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌនោះ លោកបានអញ្ជើញ តំណាងក្រុមហ៊ុនរោងចក្រ មកពិភាក្សាគ្នាដើម្បី ស្វែងរកច្រកចេញ ជាពិសេសនោះ គឺដើម្បីបានឲ្យបងប្អូនកម្មករ កម្មការិនី បានចូលធ្វើការឡើងវិញ ផងដែរ និងដើម្បីកុំឲ្យខាតប្រយោជន៍ របស់ពួកគាត់យូរពេក ។

លោកបានបន្តថា បន្ទាប់ពីជួបពិភាក្សាគ្នា១ព្រឹកមកនោះ ហើយលោកបានលើកយកយន្តការ មួយចំនួនមកពិភាក្សាគ្នា ឃើញថា ការទ័លច្រករបស់រោងចក្រមួយនេះ យើងស្វែងដំណោះស្រាយ បាន៦០ភាគរយហើយ នៅសល់តែ៤០ភាគរយទៀតទេ និងត្រូវបញ្ចប់ ប៉ុន្តែចំពោះបញ្ហាដែលនៅសល់ ប្រមាណជា៤០ភាគរយទៀតនោះ គឺនៅវេលាម៉ោង២រសៀលថ្ងៃទី១០នេះ គឺក្រុមហ៊ុន នឹងផ្តល់ព័ត៌មានមកលោក ឬក៏មកជួបភាក្សាគ្នាបន្ថែម ដើម្បីឈានទៅដល់ ភាពជោគជ័យ១០០ភាគរយ ។

លោកបានបន្ថែមថា នៅល្ងាចនេះ បញ្ហាសេសសល់ប្រមាណជា៤០ភាគរយទៀតនោះ គឺនឹងត្រូវបញ្ចប់ ទាំងស្រុង ហើយកម្មករ កម្មការិនី និងអាចចូលធ្វើការឡើងវិញ នៅព្រឹកថ្ងៃច័ន្ទ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ៕

ផលវិបាកចំពោះ ធ្វេសប្រហែសក្នុង ការរៀបចំបញ្ជីពន្ធដារ

$
0
0

បើសិនលោកអ្នកបានរៀបចំបញ្ជីបង់ពន្ធដារខុស អង្គភាពរបស់លោកអ្នកត្រូវទទួលរងនូវ ការផាកពិន័យធ្ងន់ធ្ងរ នៅពេលដែលសវនករនៃអគ្គនាយក ដ្ឋានពន្ធ ដារចុះធ្វើសវនកម្ម ដោយគិតរាប់ចាប់តាំងពីពេលចាប់ផ្តើម ដំណើរការដំបូងមករួមមាន៖
១- ពិន័យ២លានរៀលសម្រាប់អំពើរាំងស្ទះ
២-ពិន័យដោយយកការប្រាក់២% ក្នុង១ខែ នៃពន្ធដែលមិនទាន់បានបង់
ឧទាហរណ៍ៈ លោកអ្នកបង់ Withholding Tax លើការជួលអគារខ្វះ ១០០០ដុល្លា ក្នុង១ខែជាប់ៗគ្នា ចំនួន៣ខែ ករណីនេះការគណនាលើការផាកពិន័យលើការប្រាក់គឺ
= ($1000x3ខែx2%)+($1000x2ខែx2%)+($1000x1ខែx2%)
ចុះបើលោកអ្នកបង់ខុសដល់ទៅច្រើនឆ្នាំ នាំអោយការផាកពិន័យក៏មានចំនួនច្រើនដែរ
៣-ពិន័យលើការធ្វេសប្រហែស ១០% ឬ ២៥% ឬ ៤០% នៃពន្ធដែលមិនទាន់បានបង់
៤-រួមជាមួយទឹកប្រាក់ដែលនៅជំពាក់ពន្ធ
សរុបទឹកប្រាក់ដែលត្រូវបង់ពន្ធក្រោយពិន័យរួចរួមមាន៖ ទឹកប្រាក់ដែលជំពាក់ពន្ធ បូកជាមួយ ទឹកប្រាក់ពិន័យគ្រប់ចំនុចខាងលើ ដែលមានចំនួនច្រើនជាអតិបរមា ។
តើអាចទុកចិត្តបានទេថាការបង់ពន្ធកន្លងមករបស់លោកអ្នកពិតជាត្រឹមត្រូវគ្រប់ចំនុច ? ប្រសិនបើ មិនច្បាស់លាស់ ឬមានចំនុចណាមួយខុសឆ្គង លោកអ្នកត្រូវប្រញាប់កែតម្រូវទាន់ពេលវេលា ដើម្បីកុំអោយ ចំនួននៃការផាកពិន័យត្រូវបានគុណទ្វេរដងៗ និងសរុបតៗគ្នាជាបន្តបន្ទាប់រហូតគ្មានលទ្ធភាពដោះស្រាយ។
ដូច្នេះលោកអ្នកត្រូវដោះស្រាយអោយបានរួចរាល់ត្រឹមត្រូវតាមផ្លូវច្បាប់មុនពេលចុះធ្វើសវនកម្ម។
លោកអ្នកអាចជួបប្រឹក្សាយោបល់ជាមួយអ្នកឯកទេសវិជ្ជាជីវ:គណនេយ្យ និងពន្ធដារ ដែលមានស្នាដៃ និងបទពិសោធន៍ច្បាស់លាស់ទូលំទូលាយលើកិច្ចការទាំងឡាយនេះតាមរយះទូរស័ព្ទលេខៈ 011 777 110 ,017 888 987 និង 089 888 656 ។

ប្រភេទពន្ធដារដែលលោកអ្នកត្រូវប្រកាស និង បង់ជូនរដ្ឋបាលសារពើពន្ធតាមរបបស្វ័យប្រកាស៖
១- ពន្ធដែលត្រូវប្រកាស និង បង់ប្រចាំខែ៖
-    ពន្ធលើប្រាក់បៀវត្ស (Tax on Salary)និងអត្ថប្រយោជន៍បន្ថែម(Fringe Benefit Tax)
-    ពន្ធកាត់ទុក(Withholding Tax)
-    ប្រាក់រំដោះពន្ធលើប្រាក់ចំនេញ(Prepayment on Profit Tax)អាករពិសេសលើទំនិញ និងសេវាមួយចំនួន(Specific Tax on certain merchandise and services)  អាករស្នាក់នៅ (Accomodation Tax) អាករបំភ្លឺសាធារណៈ(Public Lighting Tax) និងពន្ធអាករដទៃទៀត
-    អាករលើតម្លៃបន្ថែម(Value Added Tax)
២- ពន្ធដែលត្រូវប្រកាស និង បង់ប្រចាំឆ្នាំ៖
-    ពន្ធលើប្រាក់ចំនេញប្រចាំឆ្នាំ (Annual Profit Tax Return)
-    ពន្ធប៉ាតង់ (Patent Tax)
-    ពន្ធលើអចលនទ្រព្យ (Property Tax)
II.សេវាកម្មសំខាន់ៗដែលលោកអ្នកទទួលបាន៖
១-សេវាកម្មពន្ធដារៈ
-    ជួយប្រឹក្សាយោបល់លើការរៀបចំបំបែបទពន្ធដារគ្រប់ប្រភេទនិងយកទៅបង់នៅកន្លែងពន្ធដារជូនលោកអ្នក ដែលធ្វើបែបនេះគឺចំណេញថវិកាជាងការជួលបុគ្គលិកធ្វើការជាប្រចាំច្រើនណាស់។
-    ការដោះស្រាយបញ្ហាពន្ធដារគ្រប់ប្រភេទដូចជាដោះស្រាយបំណុលពន្ធដារការជំរះបញ្ជីបិទ ក្រុមហ៊ុន ការរៀបចំឯកសារស្របច្បាប់សម្រាប់ដាក់ជូនសវនករពន្ធដារ ។
-    ប្រឹក្សាយោបល់លើផែនការពន្ធដារ ជាមួយនឹងការចាប់ផ្តើមអាជីវកម្មថី្ម ដើម្បីទទួលបានការលើក ទឹកចិត្ត និងការលើកលែងពន្ធ ។
២-សេវាកម្មគណនេយ្យៈ
-    ត្រួតពិនិត្យបញ្ជីគណនេយ្យ និង រៀបចំគោលនយោបាយ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។
-    កត់ត្រាបញ្ជី និង រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំខែ និងប្រចាំឆ្នាំ(បិទបញ្ជី) ស្របតាម គោលនយោបាយ និង នីតិវិធី ស្តង់ដារ និង លក្ខខណ្ឌតម្រូវនៃច្បាប់ ។
-    រៀបចំ និងកត់ត្រាសមតុល្យដើមគ្រាសម្រាប់ក្រុមហ៊ុនបើកថ្មី និង ក្រុមហ៊ុនដែល មានប្រតិបត្តិការជាច្រើនឆ្នាំឲ្យបានត្រឹមត្រូវឡើងវិញ ។
-    កែរលំអរ ឬធ្វើបច្ចុប្បន្នភាពគោលនយោបាយណនេយ្យ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។
៣-សេវាកម្មប្រឹក្សាយោបល់លើការចុះបញ្ជីបើកក្រុមហ៊ុន អង្គការ សមាគម……។ល។
-    ប្រឹក្សាយោបល់លើការជ្រើរើសប្រភេទក្រុមហ៊ុន និងការដាក់ដើមទុនចុះបញ្ជី
-    រៀបចំឯកសារ ចុះបញ្ជីពាណិជ្ជកម្ម ការស្នើសុំលេខអត្តសញ្ញាណកម្មសារពើពន្ធ វិញ្ញាបនបត្រអាករលើតម្លៃបន្ថែម និងអាជ្ញាប័ណ្ណពីក្រសួង ឬស្ថាប័នអាណាព្យាបាល ។
-    បំពេញបែបទបិទក្រុមហ៊ុន អង្គការ សមាគមរោងចក្រ សហគ្រាស... ។
៤-សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើស ឬអភិវឌ្ឍកម្មវិធីគណនេយ្យកំព្យូទ័រ
-    ជ្រើសរើសកម្មវិធីគណនេយ្យកុំព្យូទ័រគ្រប់ប្រភេទឲ្យសមស្របទៅនឹងបរិបទការងារ ទំហំការងារនិង លក្ខខណ្ខត្រូវផ្នែកច្បាប់ ។
-    វិភាគ និងធ្វើគម្រោងអភិវឌ្ឍកម្មវិធីគណនេយ្យកុំព្យូទ័រថ្មី សម្រាប់ ក្រុមហ៊ុន អង្គការ សមាគម ...
៥-សេវាកម្មវបណ្តុះបណ្តាលជំនាញគណនេយ្យ និងពន្ធដារលើការអនុវត្តជាក់ស្តែង
សេវាកម្មបណ្តុះបណ្តាលជំនាញគណនេយ្យដល់បុគ្គលិករបស់ក្រុមហ៊ុន អង្គការ សមាគម ... តាមមុខងារ (ប្រធានផ្នែកគណនេយ្យ គណនេយ្យករ បេឡាករ អ្នកគ្រប់គ្រងសន្និធិ...) និង គ្រប់កម្រិត (កម្រិតប្រតិបត្តិ កម្រិតបច្ចេកទេស និង កម្រិតយុទ្ធសាស្រ្ត)
សូមទាក់ទងទូរស័ព្ទលេខៈ 011 777 110 និង 089 888 656។


  

តម្លៃកាន់តែពិសេស គ្រប់ដំណើរកំសាន្ត នាឱកាស បុណ្យអុំទូក ខាងមុខ ពីស្រីរ័ត្នទេសចរណ៍

$
0
0

ប្រញាប់ឡើង ជាមួយឱកាស បញ្ចុះតម្លៃពិសេសចាប់ពី 10$ - 100$ សំរាប់100នាក់ដំបូង ជាមួយដំណើរកំសាន្ត ទៅ គ្រប់តំបន់ទេសចរណ៍ ល្បីៗទំាងអស់ និងសំបុត្រយន្តហោះ ទៅគ្រប់ទិសដៅ ក្នុងតម្លៃសមរម្យ នាព្រះរាជពិធី បុណ្យអុំទូក អកអំបុក សំពះព្រះខែ ខាងមុខ។

ស្រីរ័ត្នអន្តរជាតិទេសចរណ៍  (SREYRATH INTERNATIONAL TRAVEL AND TOURS) ជាក្រុមហ៊ុនឈានមុខគេ លើចំណាត់ថ្នាក់សេវាកម្មល្អ គុណភាពខ្ពស់ និងពោរពេញទៅដោយទំនុកចិត្ត ក្នុងការរៀបចំដំណើរកំសាន្ត និង សំបុត្រយន្តហោះទៅគ្រប់ប្រទេស នឹងគ្រប់ទិសដៅក្នុងពិភពលោក។

ស្រីរ័ត្នអន្តរជាតិទេសចរណ៍ ជាជំរើសដ៏ល្អសំរាប់លោកអ្នកដែលមាន បំណងចង់ធ្វើដំណើរកំសាន្ត ជាលក្ខណៈ ពិសេស (VIP) ប៉ុន្តែក្នុងតម្លៃពិសេស បានទាំងសប្បាយ បានទាំងរង្វាន់ជាច្រើនទៀត!!!។

ដំណើរកំសាន្តក្រៅប្រទេស៖
-    ប្រទេសឌូបៃ 7ថ្ងៃ 6យប់ តម្លៃត្រឹមតែ $2300 សម្រាប់ 7នាក់ដំបូង ចេញថ្ងៃទី01 ខែវិចិ្ឆកា (ចុះឈ្មោះ1ខែមុន)
-    ប្រទេសសឹង្ហបូរី-ម៉ាឡេស៊ី 6ថ្ងៃ តម្លៃ 688$ ចេញដំណើរថ្ងៃទី04,05 ខែវិច្ឆិកា
-    ប្រទេសថៃ 5ថ្ងៃ (បាងកក-ប៉ាតាយ៉ា) តម្លៃតែ 288$ ចេញដំណើរថ្ងៃទី05 ខែវិច្ឆិកា
-    ប្រទេសថៃ 5ថ្ងៃ (ឈាងម៉ៃ-ឈាងរ៉ៃ)  តម្លៃតែ 588$ ចេញដំណើរថ្ងៃទី05 ខែវិច្ឆិកា
-    ប្រទេសវៀតណាម 6ថ្ងៃ (សាយហ្គន-ញ៉ាត្រាង-ដាឡាត់) តែ 268$ ចេញថ្ងៃទី05 ខែវិច្ឆិកា
-    ប្រទេសវៀតណាម5ថ្ងៃ (សាយហ្គន-ដាឡាត់) តម្លៃតែ228$ ចេញដំណើរថ្ងៃទី05 ខែវិច្ឆិកា
-    ប្រទេសចិន 6ថ្ងៃ (ហុងកុង-សិនចិន-ជូហៃ-ម៉ាកាវ-តៃវ៉ាន់) តម្លៃតែ 848$ ចេញដំណើរថ្ងៃទី05 ខែវិច្ឆិកា
-    ប្រទេសចិន 8ថ្ងៃ (ប៉េកាំង-សៀងហៃ-ស៊ូចូវ-ហានចូវ) តម្លៃតែ 1248$  ចេញដំណើរថ្ងៃទី04,05 ខែវិច្ឆិកា

សេវាកម្មល្អ អាហារឆ្ងាញ់ មគ្គុទេសក៍រស់រាយរាក់ទាក់ សណ្ឋាគារលំដាប់ផ្កាយ គុណភាព និងការទទួលខុសត្រូវ ខ្ពស់ជាគោលដៅចំបងបំផុតរបស់ក្រុមការងារយើងខ្ញុំ។

ទំនាក់ទំនងផ្នែកដំណើរកំសាន្ត(Tours)
015 824 449, 010 30 2222, 081 31 2222, 012 58 555 1
093 666 288, 016 273 222, 023 224 999, 023 8888 49
ទំនាក់ទំនងផ្នែកសំបុត្រយន្តហោះ(Ticketing)
023 220 209, 023 8888 49, 010 30 2222, 016/012 99 77 59
016 99 77 17,012 26 26 31, 011 999 332, 097 712 81 88
012 87 69 74, 093 666 188

ស្រីរ័ត្ន អន្តរជាតិទេសចរណ៏ និង ដំណើរកំសាន្ត
SREY RATH INTERNATIONAL TRAVEL AND TOURS
សាខាកម្ពុជាក្រោម៖ ផ្ទះលេខ187, មហាវិថីកម្ពុជាក្រោម (ចុះពីផ្សារថ្មីជិតស្តុបណានជីង)
H/P        : 078 8888 49, 070 8888 49, 097 2 8888 59,081 31 2222
Tel         : 023 8888 49, 023 880 381, Fax        : (855-23) 224 423
Hotline:  016 961 888/097 7 021 888
សាខាព្រះមុនីវង្ស៖ អគារលេខ 62& 64E, មហាវិថីព្រះមុនីវង្សកែងមហាវិថីកម្ពុជាក្រោម
H/P: 015 82 444 9, 010 30 2222, 093 666 288, 012 58 55 51,016 273 222
Tel: 023 224 999, 023 220 209, 023 210 927, Fax: (855-23) 224 423
SKYPE: sitt168, YM: sreyrathair_sit@yahoo.com, www.sitcambodiatours.com
Email        : tours@sitcambodiatours.com, ticketing@sitcambodiatours.com
Follow us on Face book: https://www.facebook.com/sreyrathtravelpage

Photo by DAP-News

Photo by DAP-News

Photo by DAP-News

រដ្ឋមន្រ្តី ក្រសួងការ បរទេស និង ពាណិជ្ជកម្ម ញូវហ្សេឡែន គាំទ្រគម្រោង ចុះបញ្ជី ពាណិជ្ជកម្ម តាមប្រព័ន្ធ អេឡិច ត្រូវនិចរបស់កម្ពុជា

$
0
0

ភ្នំពេញ៖ Hon. Tim Groser រដ្ឋមន្រ្តីក្រសួងការបរទេស និង ពាណិជ្ជកម្ម ហូវហ្សេឡែន បានបង្ហាញការគាំទ្រ យ៉ាងខ្លាំងចំពោះគម្រោង នៃការបង្កើតប្រព័ន្ធចុះបញ្ជី ក្រុមហ៊ុនតាមប្រព័ន្ធអេឡិចត្រូនិច របស់ក្រសួងពាណិជ្ជកម្ម កម្ពុជា ដែលនឹងជួយទាក់ទាញកាន់តែខ្លាំងពីអ្នកវិនយោគ និងជួយកាត់បន្ថយអំពើពុករលួយ។

ការបង្ហាញនូវការគាំទ្រនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សារការងារមួយ រវាងលោក Hon. Tim Groser រដ្ឋមន្រ្តី ក្រសួងការបរទេស និង ពាណិជ្ជកម្ម ប្រទេសញូវហ្សេឡែន ជាមួយលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងក្រុម ការងារក្រសួងពាណិជ្ជកម្ពុជា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤នេះ នាទីក្រុង Auckland។

លោក Tim Groser បានបង្ហាញការចាប់អារម្មណ៍របស់ខ្លួនថា «គម្រោងចុះបញ្ជីក្រុមហ៊ុន តាមប្រព័ន្ធអេឡិច ត្រូនិច នឹងជួយសម្រួលដល់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងលុបំបាត់អំពើពុករលួយ សម្រាប់ក្រុមហ៊ុន ទាំងឡាយ ដែលចាប់ដំណើរការអាជីវកម្មមួយនៅក្នុងប្រទេសកម្ពុជា»។

លោក Tim Groser បានថ្លែងបន្ថែមទៀតថា លោកនឹងពិភាក្សាអំពីតម្រូវការកម្ពុជា ជាមួយអ្នកឯកទេសរបស់ខ្លួន ហើយផ្តល់ការឆ្លើយតបជាវិជ្ជមានមួយ ដែលអាចរួមបញ្ចូលនូវការបញ្ជួនក្រុមការងារមួយមកកាន់កម្ពុជា ជួយ គាំទ្រ លើផ្នែកបច្ចេកទេស។

នៅក្នុងជំនួបនេះរវាងទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងលោក Tim Groser ក៏បានពិភាក្សាអំពីពាណិជ្ជកម្មទ្វេភាគី និងកិច្ចសហប្រតិបត្តិការវិនិយោគ ការចរចាក្នុងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយថ្នាក់តំបន់ផងដែរ៕

មេដឹកនាំកូរ៉េ ខាងជើង បន្តអវត្តមាន ក្នុងពិធីបុណ្យជាតិ

$
0
0

ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០១៤ នេះ បានប្រារព្ធខួប លើកទី ៦៩ នៃការបង្កើតគណបក្សពលករកូរ៉េ ប៉ុន្តែកម្មវិធីជាតិដ៏ធំនេះ មិនមានវត្តមានរបស់ លោក គីម ចុងអ៊ុន ជាមេដឹកនាំកំពូលចូលរួមដូចបណ្តាឆ្នាំមុនៗនោះឡើយ។

ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយនៅថ្ងៃសុក្រ នេះទៀតថា ការបាត់មុខពីសាធារណ ជននេះ មិនមែនជាលើកទីមួយនោះទេ គឺកម្មវិធីជាតិមួយចំនួន ក៏លោកបានអវត្តមានដែរ ក្រោយពីសេចក្តីរាយការណ៍ព័ត៌មានមួយចំនួនបានអះអាងថា លោក គីម មានជំងឺផ្នែកឆ្អឹង ជើង និង កំពុងទទួលការ ព្យាបាលពីក្រុមគ្រូពេទ្យ។

ចំពោះមតិខ្សិបខ្សៀវទូទាំងសកលលោក អំពីបញ្ហាសុខភាពរបស់មេដឹកនាំវ័យ ៣១ឆ្នាំរូបនេះ សារព័ត៌មានរដ្ឋកូរ៉េខាងជើង មិនបានចេញផ្សាយព័ត៌មាន អ្វីពាក់ព័ន្ធនឹងដំណើរ ទស្សនកិច្ច របស់លោក គីម ទៅកាន់វិមាន គុមស៊ូសាន ដែលជាកន្លែងតម្កល់សពរបស់ជីតា និង បិតា របស់លោកក្នុងប្រទេសនេះឡើយ ស្របពេលដែលនេះជាពិធីដែលសំខាន់បំផុត ដែលលោកតែងតែធ្វើជារៀងរាល់ឆ្នាំនោះ។

កន្លងមកលោក គីម តែងតែទៅកាន់មហាស្តូប ខាងលើនេះនៅក្នុងទីក្រុងព្យុងយ៉ាង នាពាក់ កណ្តាលយប់ ដោយអមដំណើរជាមួយមន្ត្រីជាន់ខ្ពស់ក្នុងប្រទេសដើម្បី សម្តែងការគោរពដល់ អតីតមេដឹកនាំប្រទេសទាំងពីររូប។ ក៏ប៉ុន្តែរហូតមកដល់ថ្ងៃសុក្រ ក្នុងអំឡុងពិធីបុណ្យជាតិដ៏ធំ នេះ គេនៅតែមិនទាន់ឃើញ វត្តមានរូបលោកដដែល ជាហេតុនាំឲ្យមានការសង្ស័យថា សុខភាពរបស់ លោក គីម នៅមិនទាន់មានភាពប្រសើរឡើងនៅឡើយទេ។

គួរបញ្ជាក់ថា វត្តមានរបស់លោកចុងក្រោយ គឺនៅថ្ងៃទី០៣ ខែកញ្ញា ជាពេលដែលលោក និង ភរិយា បានអង្គុយមើលការប្រគុំតន្ត្រីមួយក្នុងរដ្ឋធានីព្យុងយ៉ាង ប៉ុន្តែក្រោយពីនោះមក សារព័ត៌មានរដ្ឋប្រទេសនេះមិនបានចេញផ្សាយអ្វីពីសកម្មភាពរបស់លោកទៀតឡើយ៕

Viewing all 8042 articles
Browse latest View live




Latest Images