Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

សហគមន៍ អន្ដរជាតិ ប្ដេជ្ញាចេញ សកម្មភាពខ្លាំងក្លា ទប់ទល់នឹងជំងឺ Ebola

$
0
0

វ៉ាស៊ីនតោន៖ កាលពីថ្ងៃព្រហស្បតិ៍ ទី០៩ ខែតុលា សហគមន៍អន្ដរជាតិ បានព្រមព្រៀង គ្នានឹងចេញសកម្មភាព ឲ្យបានឆាប់រហ័ស និងកិច្ចសម្របសម្រួល ដែលជាតម្រូវការ នៃសម្ភារៈបន្ទាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Ebola ដែលបាននិងកំពុង ធ្វើការវាយប្រហារ យ៉ាងធ្ងន់ធ្ងរនៅក្នុងអាហ្វ្រិក ខាងលិច ចំនួន ៣ប្រទេសនោះ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤ នេះឲ្យដឹងថា ការសិក្សា កម្រិតខ្ពស់ ចូលរួមដោយមន្រ្តី មកពីអង្គការពិភពលោក ទីភ្នាក់ងារសុខភាពជាតិ ក៏ដូចជាអង្គការមិនមែន រដ្ឋាភិបាល រួមជា មួយនឹងប្រមុខរដ្ឋ នៃហ្គីណេលី បេរីយ៉ា និង ស៊ៀរ៉ាឡេអន ជាមួយនឹងបេសកកម្ម ក្នុងការ បង្កើនការឆ្លើយតប ជាសាកល ទៅនឹងការរីករាលដាល ដ៏សាហាវ នៃជំងឺ Ebola នេះ នៅក្នុងបណ្ដាប្រទេសទាំង ៣នៅអាហ្រ្វិក ខាងលិច។

នៅក្នុងកិច្ចប្រជុំនោះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកបាន គីមូន បានជំរុញឲ្យ មានការ ឆ្លើយតប ល្អបំផុត ដើម្បីទប់ទល់នឹងជំងឺ Ebola ដែលវានឹងជាការឆ្លើយតជាបន្ទាន់ និងមានប្រសិទ្ធភាព។ ប្រធានធនាគារ ពិភពលោក ជីម យ៉ុង គីម ក៏បានអំពាវនាវផងដែរឱ្យ មានសកម្មភាព ឆាប់រហ័ស ដើម្បីទប់ស្កាត់ និងបញ្ឈប់ ការ រីករាលដាលជំងឺ Ebola។

មន្ត្រីតំណាងចិនមួយរូប បានឱ្យដឹងនៅក្នុងសម័យ ប្រជុំនោះដែរថា លោកស្រី សូមអំពាវនាវ ឲ្យមានកិច្ចខិតខំ ប្រឹងប្រែង ពង្រឹងបន្ថែមដើម្បីវ៉ាក់សាំង ប្រឆាំងនឹងជំងឺ Ebola និងការស្រាវជ្រាវ ថ្នាំពេទ្យបន្ថែមដើម្បី តបឲ្យបាន ទាន់ពេលវេលា និងការសម្របសម្រួលវិបត្តិមួយនេះ។

លោកស្រី បញ្ជាក់ថាប្រទេសចិន បានសន្យាផ្តល់ប្រាក់យ័ន បន្ថែមទៀតចំនួន ២០០លានយ័ន ស្មើនឹង ៣២លាន ដុល្លារអាម៉េរិក ទៅឱ្យបណ្តាប្រទេស អាហ្វ្រិកខាងលិច ដើម្បីជួយជា ដំណោះស្រាយលើជំងឺ Ebola និង២លាន ដុល្លារអាម៉េរិក ជាសាច់ប្រាក់សម្រាប់ អង្គការសុខភាព ពិភពលោក និងសហភាពអាហ្វ្រិក ៕

Photo by DAP-News


លទ្ធផលនៃ កិច្ចប្រជុំព្រឹទ្ធសភា

ចាប់ជនដៃដល់ ក្រោយកាប់ជនរងគ្រោះ កំពុងអង្គុយ ហូបមឹក (មានវីដេអូ)

$
0
0

បន្ទាយមានជ័យ ៖ កម្លាំងនគរបាលក្រុង ប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ បានធ្វើការ ស្រាវជ្រាវរហូតចាប់ ជនដៃដល់ម្នាក់ ក្នុង ចំណោមបក្ខពួកទាំង៣នាក់ ដែលធ្វើសកម្ម ភាពប្រើដំបងនិងកាំបិត វាយនិងកាប់លើ ជនរងគ្រោះមួយក្រុម មានគ្នា៤នាក់ កាលពី យប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅមុខ រ៉ា ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ។

អធិការនគរបាលក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល បានថ្លែងឱ្យដឹងថា កាលពីវេលា ម៉ោង៩យប់ថ្ងៃទី៩ ខែ តុលា ឆ្នាំ២០១៤ ស្ថិត នៅមុខរ៉ា មានករណីបង្កអំពើហិង្សា មួយ បានកើតឡើង បង្កដោយជនល្មើសចំនួន៣ នាក់ ប្រដាប់ដោយដំបងនិងកាំបិតបានធ្វើ សកម្មភាពវាយនិងកាប់ប្រហារទៅលើជន រងគ្រោះ៤នាក់ ដែលកំពុង អង្គុយហូបមឹក នៅទីនោះ បណ្ដាលឱ្យរងរបួសធ្ងន់ស្រាល។

អធិការក្រុងប៉ោយប៉ែត បានបញ្ជាក់ទៀត ថា ក្រោយមានអំពើហិង្សាខាងលើនេះកើត ឡើង កម្លាំងសមត្ថកិច្ច របស់ លោកបានចុះ ទៅកាន់កន្លែងកើត ហេតុភ្លាមៗដោយធ្វើការ ស្រាវជ្រាវ រហូតឈានទៅ ដល់ការឃាត់ ខ្លួន ជន បង្កម្នាក់ ខណៈដែលបក្ខពួកពីរនាក់ផ្សេង ទៀត ដែលចូលរួមធ្វើសកម្មភាពនោះបាន នឹងកំពុងរត់ គេចខ្លួន ។

លោកអ៊ុំ សុផល បានបន្ដថា ជនល្មើស ដែលកម្លាំងសមត្ថកិច្ចរបស់លោកឃាត់ខ្លួន ក្រោយកើតហេតុនោះ ឈ្មោះងួន ឆៃរិទ្ធ ហៅម៉ាប់ អាយុ១៨ឆ្នាំ មានទីលំនៅនិងមុខ របរមិនពិតប្រាកដ ។

ដោយឡែក បក្ខពួកពីរ នាក់ផ្សេងទៀត ដែលបាននឹងកំពុងរត់គេច ខ្លួន ម្នាក់ឈ្មោះវឿត អាយុប្រហែល២០ឆ្នាំ មានទីលំនៅនិងមុខមិនពិតប្រាកដ និងជន ដៃដល់ម្នាក់ទៀត ឈ្មោះស្រួច អាយុប្រហែល ២០ឆ្នាំ ។

រីឯជនរងគ្រោះ ៣នាក់ដែលរង របួស ក្នុងអំពើហិង្សាខាងលើនេះ ទី១ឈ្មោះ ពៅ រតនា អាយុ១៩ឆ្នាំ រងរបួស មុខនិងដៃ ឆ្វេង ទី២ឈ្មោះផន មឿត អាយុ២៧ឆ្នាំ និង ទី៣ ឈ្មោះគាំ រ៉ា អាយុ២០ឆ្នាំ រងរបួស ស្រាល ។

យ៉ាងណាក៏ដោយ មូលហេតុនៃការប្រើ អំពើហិង្សាវាយនិងកាប់ប្រហារទៅលើជន រងគ្រោះ ខាងលើ នេះមិនទាន់ មានការបញ្ជាក់ ពីមូលហេតុពិតប្រាកដរបស់សមត្ថកិច្ចនៅ ឡើយទេ ដោយរង់ចាំការ សួរនាំបន្ដទៀត ។

បច្ចុប្បន្នជនបង្ករូបនេះ ត្រូវបានឃុំខ្លួន នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅ កាន់តុលា ការចាត់ការតាមផ្លូវច្បាប់ ៕

តើត្រូវរៀបចំខ្លួន ដើម្បីទទួលបាន ការងារធ្វើ ខណៈពេលដែល យើងនៅជានិស្សិត នៅឡើយ?

$
0
0

ពិតប្រាកដណាស់ សិស្ស និងនិស្សិតដែលកំពុង សិក្សាគឺបុគ្គលដែលមានអត្រា និកម្មភាពខ្ពស់ជាងគេ ហើយការ ពិតនៃ មូលហេតុ ត្រូវបានកំណត់ដោយ កត្តាជាច្រើន ក្នុងនោះ ការខ្វះបទពិសោធន៍ការងារ គឺជាកត្តាចំបង។ កត្តា ទាំងអស់នេះអាចត្រូវបានដោះស្រាយ ដោយលោកអ្នកត្រូវ ចេះពង្រឹងចំនុច ខ្លាំងរបស់ខ្លួន ហើយបង្រួមចំនុច ខ្សោយ អោយកាន់តែតូចទៅៗ។

ខាងក្រោមនេះ ក្រុមហ៊ុន អេជ អា ខេមបូឌា សូមធ្វើការចែករំលែកនូវគន្លឹះសំខាន់ៗ មួយចំនួនថាតើត្រូវរៀបចំខ្លួន បែបណាដើម្បីទទួលបានការងារធ្វើ ខណៈពេលដែលយើងនៅ ជានិស្សិតនៅឡើយ៖

១.និយាយចេញជាសាធារណៈ

ដើម្បីទទួលបានការងារធ្វើ អ្នកត្រូវតែដឹងអោយច្បាស់ថាបណ្តាញផ្ទាល់ខ្លួនគឺជាបុគ្គលសំខាន់ បណ្តាញទាំងអស់ នោះអាចជា ក្រុមគ្រួសារ សាច់ញាតិ បងប្អូន មិត្តិភក្តិ សហសាវិក របស់អ្នក។អ្នកត្រូវតែមានភាពក្លាហានក្នុង ការ និយាយចេញជាសាធារណៈថា អ្នកកំពុងស្វែងរកការងារធ្វើ ព្រោះពេលខ្លះពួកគេអាចជាបុគ្គល និងភ្នាក់ងារដ៏ សំខាន់ ក្នុងការជួយអ្នក។ត្រូវចងចាំថាបើអ្នកមិននិយាយអីសោះ អ្នកក៏ទទួលបានលទ្ឋផលអត់អីសោះដែរ។
២. កុំមើលរំលងការងារក្បែរខ្លួន
សិស្ស-និស្សិតមួយចំនួនជួនកាលគិតថា ឱកាលការងារណាមួយនឹងមកដល់នៅថ្ងៃណាមួយ ពិតជាសែនឆ្ងាយ ពីដៃរបស់ពួកគេ។ ពិតហើយការងារដែលអ្នករំពឹងថានឹងមកនោះ វានៅជិតដៃរបស់ដៃអ្នកបង្កើយទេ។ ការងារដាំ ស្មៅ ក្នុងសួន, ការងារបោសសំអាតថ្នល់, ការងារដាំផ្កាម្លិះ, ការងាររៀបចំសួនកុមារ, និងកន្លែងកំសាន្តរបស់ សត្វ សុនខជាដើម។ ការងារទាំងនេះសុទ្ធតែការងារដែលអ្នកជិតខាង អាចបង្កើតបានឲ្យអ្នកធ្វើនិង មានប្រាក់ ចំណូល។
៣. ត្រូវបើកចិត្តទូលាយ
ពេលខ្លះហេតុផលដែលនិស្សិតពិបាកក្នុងការស្វែងរកការងារធ្វើដូចជា គ្មានអ្វីត្រូវធ្វើ, ជាមួយនិងលទ្ធភាពដែលមិន អាចរកការងារធ្វើបាន, ការងារមិនសមនិងចំណេះដឹងដែលខ្លួនរៀន,ជាដើម  ហើយអ្វីៗដែលត្រូវធ្វើគឺ នៅនិងមុខ របស់ពួកគេ។ ប៉ុន្តែពួកគេមិនដែលបានគិតពិចារណាពីជម្រើសឲ្យទូលំទូលាយនិងល្អិតល្អន់។ ចូរកុំព្យាយាមផ្លាស់ ប្តូរ ការងារញឹកញាប់ពេក។ វាគ្មានបញ្ហាទេចំពោះមូលហេតុផ្លាស់ប្តូរការងារក្នុងគោលបំណងថវិកា។ ដូចនេះ, អ្នក នឹងរត់តាមការងារដែលមិនមានទីបញ្ចប់ ចុងក្រោយអ្នកនឹងទទួលបានគឺការខកចិត្តយ៉ាងខ្លាំង។
៤. ត្រួវដឹងពីច្បាប់
សិស្សវិទ្យាល័យគឺសុទ្ធតែយុវវ័យ ដែលច្បាប់, គោលការណ៍, និងអនុសញ្ញានានា មិនអនុញ្ញាតឲ្យស្ថិតក្នុងទីផ្សារ ការងារឡើយ ពីព្រោះពួកគេស្ថិតក្រោមអាយុ១៨ឆ្នាំ។ លក្ខខណ្ឌនេះមិនអាចលម្អៀងបានជាដាច់ខាត។ ប៉ុន្តែអ្នក ត្រូវដឹងពីអ្វីដែលជាការងារឆ្លើយតបទៅនិងការកំណត់ខាងលើ និងដែលសមស្របសម្រាប់អ្នក។
៥. ការរៀបចំប្រវត្តិរូបសង្ខេប
សិស្សនិស្សិតតែងតែមិនគិតពីការសរសេរប្រវត្តិរូបរបស់ខ្លួនជាពិសេសចាប់តាំងពី ពេលពួកគេដាក់ពាក្យធ្វើការងារ ក្រៅម៉ោង។ ប៉ុន្តែតាមពិត, និយោជកតែងតែស្វាគមន៍យ៉ាងកក់ក្តៅចំពោះការសរសេរ ប្រវត្តិរូបដែលរួម បញ្ចូលទាំង ការងារក្រៅម៉ោង។ ព្រោះវាគឺជាប្រវត្តិរូបដែលល្អគួរឲ្យទាក់ទាញ និងមានព័ត៌មានទាក់ទងទៅនិង តម្រូវការរបស់ និយោជកចង់បាននិងសម្រេចជ្រើសរើសអ្នក។ ប្រវត្តិរូបដែលមានលក្ខណៈវិជ្ជាជីវៈ និងជួយអ្នកឲ្យទទួល បាន ជោគជ័យជាង ប្រវត្តិរូបដែលមានលក្ខណៈរាយប៉ាយ ចាប់ចុងព្រយុងគល់ និងគ្មានតាមតម្រូវការបច្ចេកទេស ទាល់តែសោះនោះ។
៦. ដាក់ពាក្យ, ដាក់ពាក្យនិងដាក់ពាក្យឲ្យបានកាន់តែច្រើន នៅពេលដែលអ្នករងចាំឱកាស ការងារ មកដល់ ពិតជា មានភាពធុញថប់ខ្លាំងណាស់។ដូចនេះអ្នកចងចាំពាក្យចាស់ពោលថា “ចូរកុំដាក់ស៊ុតរបស់អ្នកក្នុងកន្ត្រកតែមួយ”។ បើអ្នដាក់ពាក្យសុំការងារតែមួយឬពីរហើយអង្គុយរងចាំការឆ្លើយតបពីនិយោជក។ការទទួលបានការងារធ្វើក៏ យឺតយ៉ាវ តាមនោះដែរ។ ជាការជំនួស, នៅពេលដាក់ពាក្យរួចហើយ អ្នកត្រូវតាមដានព័ត៌មានតាមរយៈទូរស័ព្ទ ឬអ៊ីម៉េលនិយោជកដោយផ្ទាល់។ ព្រោះនិយោជកមានបេក្ខជនជាច្រើនដែលដាក់ពាក្យសុំការងារ។ ពាក្យរំលឹកថា “ចូរកុំកាប់បំពង់រងចាំទឹកភ្លៀង” ឬ នៅពេលអ្នករាយផ្លែសន្ទួចនិងបិតនុយកាន់តែច្រើន ឱកាសចាប់បានត្រីពីក្នុង ទឹកកាន់តែច្រើន។
៧. ស្លៀកពាក់ដូចម្តេចទើបទទួលបានភាពជោគជ័យក្នុងការសម្រេចចិត្តជ្រើសរើសអ្នក?
មុនពេលដែល និយោជកសម្រេចចិត្តជ្រើសរើសអ្នកចូលធ្វើការ ពួកគេពិតជាចង់ដឹងថាតើ អ្នកនឹងអាចមាន បុគ្គលិក លក្ខណៈបន្ស៊ីជាមួយនឹងបុគ្គលិកបច្ចុប្បន្នរបស់គេបានឬទេ? ចំណុចសំខាន់មួយទៀត, ពួកគេសម្លឹងមើល គឺថា លោកអ្នកស្លៀកពាក់ដូចម្តេច? អ្នកគួរឆ្លៀតពេលទៅសង្កេតមើលថា នៅពេលបុគ្គលិកម្នាក់ពាក់អាវធំ ចងក្រ វ៉ាត់កទៅធ្វើការក្នុងមុខងារមួយ ដែលមុខងារនោះអ្នកកំពុងដាក់ពាក្យសុំធ្វើការ អ្នកត្រូវតែស្លៀកពាក់ដូចគេ ដូច្នោះ ដែរ នៅពេលទៅសម្ភាសន៍។ អ្នកអាចស្លៀកពាក់ធម្មតាមកសម្ភាសន៍បាន នៅពេលអ្នកធ្វើការក្នុងកន្លែងនោះ គេ ស្លៀកពាក់សាមញ្ញៗ។ ចំពោះសម្លៀកបំពាក់ពិធីការ(១) អាចជំរុញអ្នកចូលទៅក្នុងភាពឈឺចាប់ទៅវិញទេ។ យើង ខ្ញុំជូនយោបល់ថា ជាការប្រសើរណាស់បើអ្នកអាចចូលទៅមើលកន្លែងការងាររបស់ក្រុមហ៊ុនដោយផ្ទាល់, បើមិន អាចទេ ជំហានបន្ទាប់គឺអ្នកអាចជ្រើសរើសយកការធ្វើតាមទម្លាប់ក្នុងបរិបទសង្គមតែម្តង ដូចជា
១) ចំពោះអង្គការ មិនមែនរដ្ឋាភិបាល អ្នកគួរទីនុយអាវក្នុងខោឬសំពត់សមរម្យ។
២) ចំពោះក្រុមហ៊ុនមានព្រះរាជាណាចក្រកម្ពុជាមានបីប្រភេទគឺៈ
ក) ក្រុមហ៊ុនសេវាកម្ម (Service) អ្នកគួរពាក់អាវធំនិងក្រវ៉ាត់ក ឬមិនចាំបាច់អាវធំក៏បាន(២)
ខ) ក្រុមហ៊ុនផលិតកម្ម(Production) អ្នកគួរស្លៀកពាក់ទីនុយនិងមានក្រវ៉ាត់ក(៣)
គ) ក្រុមហ៊ុនទិញ-លក់(Trading) អ្នកគួរស្លៀកពាក់ធម្មតាសមរម្យជាងមនុស្សធម្មតា
៧. ត្រូវការអ្នកជួយផ្តល់ប្រឹក្សា
ប្រសិនបើអ្នកមិនដឹងពីរបៀបនៃការស្រាវជ្រាវ រកការងារ, ការសរសេរលិខិតអម ឬប្រវត្តិរូបទេនោះ លោកអ្នចូល ទៅកាន់ វេបសាយរបស់យើងគឺ www.hrcambodia.com នឹងមានគម្រូនៃលិខិតទាំងអស់ ខាងលើក្នុងការជួយ ជា គំនិត ឬលោកអ្នកអាចជជែកជាមួយនិងបុគ្គលិកផ្នែកផ្តល់ប្រឹក្សាលើការស្វែងរកការងាររបស់ក្រុមហ៊ុន អេជអាខេមបូឌា ដោយផ្ទាល់ក៏បាន។

(១) សំដៅដល់សម្លៀកបំពាក់ចូលក្នុងពិធីធំៗដូចជា ពិធីអាពាហ៍ពិពាហ៍, ពិធីសម្ពោធន៍សមិទ្ធផល
(២) លោកអ្នកគិតថាតំណែងដែលកំពុងដាក់ពាក្យសុំនោះគួរឬមិនគួរក្នុងការពាក់អាវធំ។ ប្រការដែលត្រូវជៀស វាងគឺនៅពេលស្លៀកខោខ្មៅនិងពាក់អាវធំគួរកុំពាក់ស្បែកជើងព៌ណសូកូឡា ឬស្រោមជើងព៌ណសឲ្យសោះ។
(៣)តំណែងធំៗនៃក្រុមហ៊ុនផលិតកម្ម នៅពេលសម្ភាសន៍អ្នកគួរពាក់អាវធំផងដែរ ៕

Photo by DAP-News

Photo by DAP-News

លោក ពូទីន ធ្វើពិធី លែងសត្វខ្លា ដ៏កម្រចូលព្រៃ ក្បែរព្រំដែន ជាមួយចិន

$
0
0

ណាប៊ីន៖ សត្វខ្លាទីពីរ ក្នុងចំណោមសត្វខ្លាកម្រទាំងបីក្បាល ត្រូវបានលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន ដោះលែងចូល ទៅក្នុងព្រៃក្បែរព្រំដែនរវាងរុស្ស៊ី និង ចិន បន្ទាប់ពីសត្វខ្លា មួយក្បាលដែលលោកបានដោះលែងដំបូង ត្រូវបានក្រុមតានដាន អះអាងថាបានឆ្លងដែន ចូលទៅក្នុងទឹកដីរបស់ចិនបាត់ហើយ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃសុក្រ ទី១០ ខែតុលា នេះថា សត្វខ្លាមក ពីតំបន់ស៊ីប៊េរី នេះមានឈ្មោះ អ៊ីឡូណា ត្រូវបានក្រុមតានដានអះអាងថា ស្ថិតនៅតំបន់មួយ ដែលមានចម្ងាយ ៥ គីឡូម៉ែត្រពីទន្លេហៃឡុងជាង នៅតាម ព្រំដែនរវាងចិន និង រុស្ស៊ី។

លោក ស៊ីម៉ូនូវ ដែលជាសម្របសម្រួលគ្មានព្រំដែន របស់អង្គការក្រៅរដ្ឋាភិបាលមួយ ទទួល ខុសត្រូវលើការតាមដាននេះ បានបញ្ជាក់ថា លោកបានទទួលសារមួយពីរុស្ស៊ី កាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ហើយសត្វខ្លាដែលបំពាក់នូវឧបករណ៍ បង្ហាញ ទីតាំងមុនធ្វើការដោះលែងនោះ ត្រូវបានគេដឹងថា នឹងធ្វើដំណើរដល់ដីចិន ក្នុងរយៈពេលបីថ្ងៃខាងមុខ។

វានៅតែមិនទាន់ មានភាពច្បាស់លាស់នៅឡើយទេថា អ៊ីឡូណា និង ត្រូវធ្វើដំណើរតាមគន្លង របស់ ខ្លាមួយទៀត ដែលទើប នឹងលែង គឺ គូស្ស៉ា ដែលត្រូវបានដោះលែង ទៅក្នុងព្រៃដោយដៃ លោកពូទីន ផ្ទាល់កាលពីខែមុន ដែរ ឬមួយក៏យ៉ាងណានោះ។

បើតាមអ្នកជំនាញអះអាងថា ប្រសិនបើ អ៊ីឡូណា ឆ្លងកាត់ព្រំដែននោះ វានឹងទៅដល់តំបន់មួយ ដែលមានមនុស្សរស់នៅ ច្រើន តែមិនសូវមានចំណីអាហារនោះឡើយ។

គួរបញ្ជាក់ថា មុនការដោះលែងនេះ អាជ្ញាធររុស្ស៊ីបានបញ្ជាឲ្យកងកម្លាំងដើរល្បាតក្នុងព្រៃ ដើម្បីបំផ្លាញអន្ទាក់នៅតាម ទីតាំងដែលសត្វខ្លាអាចធ្វើដំណើរ ហើយថែមទាំងបំពាក់ កាម៉េរា ផ្តិតយករូបភាពជាង ៦០ គ្រឿងនៅតាមទីតាំងសំខាន់ៗ ដើម្បីស្វែងយល់ ពីការធ្វើដំណើរមួយផងដែរ។ នេះ ទំនងជាល្បែងកំសាន្តមួយសម្រាប់បុរសខ្លាំង នៅលើពិភពលោក ដែលចង់បង្ហាញពីអំណាច របស់ខ្លួនប្រៀបដូចជាសត្វខ្លាដូច្នោះឯង៕

Photo by DAP-News

អ្នកនាំពាក្យ ៖ មិនមានការសន្យា ផ្តល់ប្រាក់ខែ ៣០០ ដុល្លារ ឱ្យអ្នកបើក រថយន្តក្រុង ដូចការទាមទាទេ

$
0
0

ភ្នំពេញ ៖ អ្នកនាំពាក្យ សាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើម អម្ពិល តាមទូរស័ព្ទនៅរសៀលថ្ងៃសៅរ៍ ទី១១ ខែតុលា នេះថា សាលាក្រុងមិនបានសន្យាថា នឹងផ្តល់ ប្រាក់ខែ ៣០០-៣៥០ដុល្លារ សម្រាប់អ្នកបើក រថយន្តក្រុងសាធារណៈ តាមផ្លូវទាំង៣ខ្សែ នៅរាជធានី ភ្នំពេញ ដូចការទាមទារ របស់ក្រុមអ្នកបើករថយន្ត បានលើកគ្នាទាមទារនោះទេ  ។

ការពន្យល់របស់លោក ឡុង ឌីម៉ង់ បានធ្វើឡើង បន្ទាប់ពីក្រុមអ្នកបើករថយន្តក្រុងសាធារណៈ របស់ សាលារាជធានីភ្នំពេញ មានគ្នាប្រមាណជា ៥០នាក់ ក្នុងចំណោមអ្នកបើករថយន្តនេះ ប្រមាណ ៩០ នាក់ បាននាំគ្នាតវ៉ា ដោយមិនចូលធ្វើការទាមទារប្រាក់ខែ ៣០០ដុល្លារ ហើយថា អាជ្ញាធរ បានបើក ប្រាក់ខែឱ្យពួកគេ មិនគ្រប់តាមការសន្យាកន្លងមក ។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យសាលារាជធានីបានឱ្យដឹងថា សាលាក្រុងមិនបានសន្យា ឬធ្លាប់លើកឡើង ថានឹងផ្តល់ប្រាក់ខែ ឱ្យក្រុមអ្នកបើករថយន្ត ដល់ ៣០០ដុល្លារ ទៅ៣៥០ដុល្លារនោះទេ ហើយការដែល ចោទថា បើកប្រាក់ខែឱ្យពួកគេ មិនគ្រប់នេះ ក៏ជារឿងមិនពិតដែរ ព្រោះអាជ្ញាធរបានបើកប្រាក់ខែ ឱ្យពួក គេគ្រប់ចំនួនហើយ ។

លោកបានមានប្រសាសន៍ថា “៣ខ្សែនេះ គ្រាន់តែជាការរត់សាកល្បងដំបូងបំផុត ជាសេវាកម្ម ដែល យើងបម្រើលើដំបូងបំផុត យើងអត់ដែលបានធ្វើទេ ដូច្នេះយើងជូនគាត់ប្រាក់ខែបុគ្គលិកម្នាក់ៗ ៣២ ម៉ឺន រៀល បូកជាមួយប្រាក់ខែឧបត្ថម្ភ របស់សាលារាជធានី ៤០ម៉ឺនរៀល ។ អញ្ចឹង យើងនិយាយគ្នា អស់ ហើយ រឿងគាត់និយាយថា ៣០០(ដុល្លារ)-៣៥០(ដុល្លារ)នោះ គឺជារឿង មិនពិតទេ” ។

លោកបានបន្ថែមថា សាលាក្រុងបានបើកប្រាក់ ឱ្យពួកគាត់ ដោយមានចំនួនខុសៗគ្នា ទៅតាម ពេល វេលា ដែលពួកគេបានចូលធ្វើការទៅតាមខ្សែនីមួយៗ ក្នុងនោះ អ្នកបើករថយន្តក្រុង ខ្សែទី១ ដែលធ្វើ ការពីថ្ងៃទី១ ខែកញ្ញា , អ្នកបើករថយន្តក្រុងខ្សែទី២ ចូលធ្វើការចាប់ពីថ្ងៃទី៧ ខែកញ្ញា និងខ្សែទី៣ ដែល ចូលធ្វើការចាប់ពីពាក់កណ្តាលខែកញ្ញាផងដែរ ។ “ខ្សែទាំង៣ខ្សែនេះ ចាប់ផ្តើម អនុវត្តខុសគ្នា ខ្សែទី១ ចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា អញ្ចឹងអ្នកដែលចាប់ផ្តើមបើក នៅខ្សែទី១ យើងជូនគាត់១ខែ ខ្សែទី២ ចាប់ ផ្តើមពីថ្ងៃទី៧ យើងបើកប្រាក់ខែគ្រប់ ២៣ថ្ងៃ ឯខ្សែទី៣ ចាប់ផ្តើមថ្ងៃ១៥(ខែកញ្ញា) អញ្ចឹងយើងបើក ប្រាក់ខែឱ្យគាត់ ១៥ ថ្ងៃ អញ្ចឹង មានកន្លែងណា ដែលថាមិនគ្រប់” ។

ទោះជាយ៉ាងនេះ ភ្លាមៗបន្ទាប់ពីមានការតវ៉ានេះ សាលារាជធានីភ្នំពេញ ក៏បានចេញលិខិតព្រមាន ក្រៅ ផ្លូវការមួយ ដោយអនុញ្ញាតឱ្យអ្នកបើករថយន្ត អាចលាឈប់ពីការងារបាន បើសិនជាពួកគេ មិនពេញ ចិត្ត នឹងប្រាក់ខែ ក៏ដូចជាការងារ ដែលអាជ្ញាធរបានផ្តល់ឱ្យ ។ ដោយឡែកនៅព្រឹកមិញនេះ គេសង្កេត ឃើញមានតំណាងសាលារាជធានីភ្នំពេញ រួមទាំងមន្រ្តី ពាក់ព័ន្ធមួយចំនួនទៀត បានចុះ ទៅសម្រប សម្រល ជាមួយក្រុមអ្នកបើករថយន្តក្រុង ដែលតវ៉ានេះផងដែរ ព្រមទាំងសន្យា ដោះស្រាយគ្នា នៅថ្ងៃ ទី១៣ ខែតុលា ឆ្នាំ២០១៤ ។ ដោយឡែកអ្នកបើក រថយន្តក្រុងទាំងនោះ ពេលនេះ ក៏បានយល់ព្រម ចូលធ្វើការដូចធម្មតាវិញផងដែរ ។

សូមបញ្ជាក់ថា កាលពីអំឡុងខែកញ្ញា កន្លងទៅ សាលារាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការ រថយន្តក្រុងសាធារណៈ ចំនួន៣ខ្សែ ដើម្បីសម្រួលដាល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ រួមទាំង កាត់ បន្ថយការកកស្ទះចរាចរណ៍ផងដែរ ក្នុងនោះរួមមាន ខ្សែទី១ ពីគីឡូម៉ែតលេខ ១១ទៅ ដល់ វត្តក្តីតាកុយ (ផ្លូវជាតិលេខ១) ខ្សែទី២ពីផ្លូវគីម អ៊ីលស៊ុង កាត់តាមផ្លូវម៉ៅសេទុង រហូតដល់តាខ្មៅ និង ខ្សែទី៣ ចាប់ ពីផ្សាររាត្រី ផ្សារចាស់ ឡើងមកផ្លូវកម្ពុជាក្រោម មកផ្លូវសហព័ន្ធរុស្សីរហូតដល់ចោមចៅ ។ នៅក្នុង ដំណើរការរថយន្តក្រុងនេះ សាលារាជធានីភ្នំពេញ ក៏បានជ្រើសរើសមនុស្ស ៩០នាក់ សម្រាប់បើក រថយន្តក្រុងតាមផ្លូវទាំង៣ខ្សែនេះផងដែរ ក្នុងនោះពួកគេម្នាក់ៗ ត្រូវតែជាបុគ្គល ដែលមិនចេះផឹកស្រា ៕

"វ៉ូយ៉ាជី"ក្លឹបកម្សាន្ត រចនាម៉ូដ តាមបែបជប៉ុន ផ្ដល់ជូនកម្មវិធី ពិសេស ១ខែពេញ

$
0
0

ភ្នំពេញ៖ ក្លឹបកម្សាន្តពេលរាត្រីមួយ ដែលមានការរចនាឡើង តាមបែបបទជប៉ុន មានឈ្មោះថា វ៉ូយ៉ាជី "Voyage" បានបើកដំណើរការ បម្រើអតិថិជន ជាង២ខែមកហើយ សម្រាប់ឱកាសនេះ ក្លឹបមានផ្ដល់ជូន នូវកម្មវិធីពិសេស ដល់ភ្ញៀវជាតិ និងបរទេស ដែលបានចូលមកលេងកម្សាន្ត រយៈពេល១ខែពេញ ចាប់ពីថ្ងៃទី ១០ តុលា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ ដើម្បីឆ្លើយតបទៅនឹង ការគាំទ្រកន្លងមក និងជាការផ្ដល់ជូន លើកដំបូងផងដែរ សម្រាប់ក្លឹបកម្សាន្ត មួយនេះ ។

បើតាមការឲ្យដឹងពី កញ្ញា ខៀវ សុខហាក់ ហៅ មុន្នី រ័ត្ន ជាម្ចាស់ក្លឹបកម្សាន្ត វ៉ូយ៉ាជី "Voyage" បានប្រាប់ឲ្យដឹងថា សម្រាប់ក្លឹប វ៉ូយ៉ាជី "Voyage" គឺមានសេវាកម្មល្អ តម្លៃសមរម្យ ប្រកបដោយផាសុខភាព សុវត្ថិភាព ខាងក្នុងមានការរចនាឡើង យ៉ាងពិសេស តាមបែបស្ដង់ដាជប៉ុន ដើម្បីមានភាពទាក់ទាញ ។ អតិថិជន ចូលចិត្តការសប្បាយ បន្ធូរភាពតានតឹង ក្នុងអារម្មណ៍ ក្រោយពេលបំពេញការងារ រយៈពេល១ថ្ងៃពេញ អាចជ្រើសរើសយកក្លឹប វ៉ូយ៉ាជី "Voyage" ដែលជាជម្រើសថ្មីមួយទៀត សម្រាប់លោកអ្នក ក៏ដូចជាមិត្តៗយុវវ័យ ជួបជុំគ្នាសប្បាយរីករាយ ផងដែរ ។

ម្ចាស់ក្លឹបវ័យក្មេងចូលចិត្ត ការសប្បាយ គ្មានដែនកំណត់រូបនេះ បានបន្តថា រយៈពេល១ខែនេះ វ៉ូយ៉ាជី "Voyage" មានកម្មវិធីពិសេស សម្រាប់ផ្ដល់ជូនភ្ញៀវ គឺនៅពេលអតិថិជន ចូលរាំកម្សាន្ត ដោយជាវស្រាបៀរ៦ដប ថែមជូន២ដប សម្រាប់ស្រា Hennessy ជាវ២ដប ថែមជូន១ដប សម្រាប់ម្ហូបវិញ គឺមានការបញ្ចុះតម្លៃ ជូនដល់ទៅ២០% ។ អ្វីដែលពិសេសជាងនេះ សម្រាប់នារីៗ ពេលចូលមកកម្សាន្ត នៅទីនេះ គឺទិញ Coktel (ស្រាក្រឡុក) ១កែវ ថែមជូន១កែវ ភ្លាមៗដោយឥតគិតថ្លៃ។ ជាមួយគ្នានេះ ក្លឹបវ៉ូយ៉ាជី "Voyage" ក៏មានការលេងល្បែងកម្សាន្ត ដើម្បីឲ្យអតិថិជន ឈ្នះរង្វាន់ ជាកាតបញ្ចុះតម្លៃ ជាច្រើនចាប់ពី ៥% រហូតដល់ ២០% ។

ក្លឹប វ៉ូយ៉ាជី "Voyage" មានទីតាំងអំណោយផលល្អ ស្ថិតនៅក្បែរមាត់ទន្លេ ផ្លូវសម្ដេច ហ៊ុន សែន នៅប៉ែកខាងកើតសួនកម្សាន្តឌ្រីមលែន ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ អតិថិជន អាចមកទទួលយក នូវរសជាតិស្រាក្រឡុក មានឈ្មោះថា Flaming Tower ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ពីវ៉ូយ៉ាជីក្លឹប "Voyage" ទាំងអស់គ្នា ចាប់ពីថ្ងៃនេះតទៅ ៕

កញ្ញា ខៀវ សុខហាក់ ហៅ មុន្នី រ័ត្ន ជាម្ចាស់ក្លឹបកម្សាន្ត វ៉ូយ៉ាជី "Voyage"

WHO ៖ ចំនួនអ្នកស្លាប់ ដោយសារ ជំងឺអ៊ីបូឡា កើនលើស ៤ពាន់នាក់

$
0
0

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងនៅថ្ងៃសុក្រ ទី១០ ខែតុលាថា គិតត្រឹមពាក់កណ្តាល សប្តាហ៍នេះ ចំនួនអ្នកស្លាប់ដោយសារជំងឺអ៊ីបូឡាបានកើនឡើង លើសពី ៤.០០០នាក់ហើយ ដែលនេះជាចំនួន ទ្វេដងកាលពីខែមុន។

បណ្តាញព័ត៌មានជប៉ុន ក្យូដូ បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០១៤នេះទៀតថា ការចម្លងមេរោគ អ៊ីបូឡា បានសាយភាយយ៉ាងលឿន ចេញពីប្រទេសអាហ្រិ្វកខាងលិច ខណៈដែលករណីផ្សេងទៀត ត្រូវបាន រាយការណ៍ថា កើតមានជំងឺនេះផងដែរ នៅសហរដ្ឋអាម៉េរិក និងអាស្ប៉ាញ ។

ចំនួនអ្នកស្លាប់សរុប ដោយសារជំងឺនេះ មាន ៤.០៣៣ នាក់ ដោយប្រទេសលីបេរីយ៉ាមាន ២. ៣១៦នាក់ សៀរ៉ាឡេអូន ៩៣០នាក់ ហ្គីណេ ៧៧៨នាក់ នីហ្សេរីយ៉ា ៨នាក់ និង សហរដ្ឋអាម៉េរិក ម្នាក់ ពោលគឺកើនឡើង ចាប់ពី ៣.០០០ នាក់កាលពី ២ សប្តាហ៍មុន ។

គួរបញ្ជាក់ផងដែរថា អង្គការសុខភាពពិភពលោក បានឲ្យដឹងពីតួរលេខសរុបករណី នៃការសាយភាយ មេរោគ អ៊ីបូឡានេះ មានចំនួន ៨.៣៩៩ករណី ដែលប្រទេសអេស្ប៉ាញ និងសហរដ្ឋអាម៉េរិក មានម្នាក់មួយករណី និង នីហ្សេរីយ៉ា មាន ២០ ករណី ។

គួរបញ្ជាក់ថា ជំងឺនេះត្រូវបានចាត់ទុក ជាជំងឺគ្រុនឈាមនៅ អាហ្វិ្រកខាងលិច ដែលកើត នៅលើ មនុស្ស និងសត្វ ដូចជា សត្វស្វា ស្វាឪ និងសត្វជ្រឹងជាដើម។ ជំងឺនេះ ចាប់ផ្តើម រាតត្បាតដំបូង នៅឆ្នាំ១៩៧៦ នៅក្នុងភូមិមួយក្បែរទន្លេ អេបូទ្បា ប្រទេសកុងហ្គោ និងតំបន់ដាច់ស្រយាល ក្នុងប្រទេសស៊ូដង់ ហើយជំងឺនេះ ឆ្លងមកមនុស្ស តាមរយៈការប៉ះពាល់ផ្ទាល់ ជាមួយឈាមមនុស្ស ទឹក សរីរាង្គ និងសរីរាង្គសត្វ ជាពិសេស តាមរយៈ សត្វដែលស្លាប់ ក្នុងព្រៃកា្រស់ ដែលផ្ទុកវីរុសអេបូទ្បានេះ ៕


ទីក្រុងរីយ៉ូ ចាប់ផ្តើមសម្អាត បរិស្ថានទឹក មុនការប្រកួត កីឡាអូឡាំពិក ២០១៦

$
0
0

រីយ៉ូ៖ ក្រុមហ៊ុនផ្គត់ផ្គង់ទឹក Cedae ប្រចាំទីក្រុង រីយ៉ូ ឌឺ ហ្សេណេរ៉ូ ប្រទេសប្រេស៊ីល បានចាប់ផ្តើមរចនាប្រព័ន្ធលូ ថ្មីដើម្បីកាត់បន្ថយការបំពុលបរិស្ថាន ដែលនៅឆ្នាំ២០១៦ ខាងមុខ ប្រទេសនេះ នឹងធ្វើជាម្ចាស់ផ្ទះទទួលការ ប្រកួតប្រណាំងទូកក្តោងអូឡាំពិក ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០១៤នេះ ដោយផ្អែកតាមសេចក្តី ថ្លៃងការណ៍របស់ក្រុមហ៊ុន Cedae បានឲ្យដឹងថា បណ្តាញប្រព័ន្ធលូថ្មីនេះ នឹងបង្ហូរទឹកលូ ពីទីក្រុង Gloria Marina ទៅកាន់ឆ្នេរ Ipanema នាភាគខាងជើងនៃទីក្រុងនោះ តែម្តង។ «ប្រតិបត្តិការនេះ នឹងចាប់ផ្តើមភ្លាមៗ ពីព្រោះតែ ផ្នែកសំខាន់បំផុត គឺការទិញបាន បំពង់ទុយោពិសេស ត្រូវបានបញ្ចប់រួចរាល់» ។

សេចក្តីប្រកាសនេះធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនខាងលើ ត្រូវបានរិះគន់យ៉ាងចាស់ដៃពីសំណាក់ រដ្ឋាភិបាលក្នុង តំបន់ និងអន្តរជាតិ អំឡុងពេលធ្វើការសាកល្បងការប្រណាំងទូកក្តោង អូឡាំពិក ។

គួរបញ្ជាក់ផងដែរថា គម្រោងប្រព័ន្ធលូថ្មី ត្រូវបានចំណាយទឹកប្រាក់ ប្រមាណជាង ៦លាន ដុល្លារសហរដ្ឋ អាម៉េរិក ដែលគេបានរំពឹងទុកថា នឹងចប់សព្វគ្រប់ជាស្ថាពរ នៅខែតុលា ឆ្នាំ២០១៥ ខាងមុខនេះ ៕

តារាសិង្ហបុរី លោក Desmond Tan ចង់សម្តែងជា​ មួយតារាកម្ពុជា និងរៀនភាសាខ្មែរ

$
0
0

ភ្នំពេញ៖ តារាសិង្ហបុរី ដ៏ល្បីមួយដួង គឺលោក Desmond Tan បានថ្លែងឲ្យដឹងថា លោកមកប្រទេសកម្ពុជា លើកនេះ គឺជាលើកទី១ ហើយចង់សម្តែង ភាពយន្តជាមួយតារាខ្មែរ និងក៏ចង់រៀនភាសាខ្មែរផងដែរ។ ថ្លែងនៅក្នុងសន្និសីទកាសែត ស្តីពីការដាក់បញ្ចាំង ភាពយន្តសិង្ហបុរី រឿង "ជីវិតក្នុងមាតុភូមិថ្មី" នៅតាមកញ្ចក់ទូរទស្សន៍ ប៉ុស្តិ៍លេខ ៩ (PPCTV) និងប៉ុស្តិ៍លេខ ៨ (CTV8HD) នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤ នាសណ្ឋាគារ សូហ្វីតែល រាជធានីភ្នំពេញ តារាសម្ដែង Desmond Tan បាននិយាយ តាមរយៈអ្នកបកប្រែថា ប្រសិនបើមានឱកាស លោកនឹងមកសម្តែងភាពយន្ត ជាមួយនឹងតារា នៅក្នុងប្រទេសកម្ពុជា។

លោកនិយាយថា "អ្វីដែលសំខាន់ គឺចង់រៀនភាសាខ្មែរ ពេលដែលឮ អ្នកបកប្រែនិយាយ គឺហាក់បីដូចជា កំពុងច្រៀង ដូច្នេះ ខ្ញុំអាចនឹងត្រឡប់ និងថតខ្សែភាពយន្ត ជាមួយតារាខ្មែរ"។

សូមបញ្ជាក់ថា ខ្សែភាពយន្តរឿង "ជីវិតក្នុងមាតុភូមិថ្មី"នេះ កំពុងដាក់បញ្ចាំង នៅប៉ុស្តិ៍ ៩ ចាប់តាំងពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ១២ថ្ងៃត្រង់ ជារៀងរាល់ថ្ងៃ និងនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ខាងមុខនេះ នឹងដាក់បញ្ចាំងនៅប៉ុស្តិ៍លេខ ៨ ម៉ោង ៨យប់ រៀលរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

ក្នុងរឿងនោះ លោក Desmond Tan ដើរតួរជា Shi Tou ដែលបានចាកចេញ ពីមាតុភូមិ ដោយបង្ខំ ដោយសារសង្គ្រាម នឹងបានទៅរស់ នៅកន្លែងថ្មីមួយទៀត គឺនៅណានយ៉ាង។ ក្នុងរឿងនោះ កញ្ញា Jeanette Aw ដែលទស្សនិកជន តែងតែស្គាល់ថា ជានាងម៉ាណូយ៉ា (រឿងវាសនានាងម៉ាណូយ៉ា) ដែលក្នុងរឿងនេះ ដើរតួជាប្រពន្ធ របស់លោក Desmond Tan ឈ្នោះនាង Yazi។ ដោយឡែក លោក Elvin Ng ក៏ជាតួអង្គមួយរូបដែរ នៅក្នុងរឿននោះ ដោយលោក ដើរតួជាបងប្រុស របស់Yazi ៕

ទើបតែមកពី ប្រទេសថៃ នាំគ្នាជួបជុំផឹក ស្រវឹងជោក បើកម៉ូតូបុក បង្គោលស្លាកសញ្ញា បង្ហាញទិសដៅស្លាប់

$
0
0

បន្ទាយមានជ័យ ៖ បុរសម្នាក់បបួលមិត្តភក្តិ ផឹកស៊ីឡើងស្រវឹង ហើយដើរលេងពេលយប់ បានបើកម៉ូតូទៅបុក និងបង្គោលស្លាកសញ្ញា បង្ហាញផ្លូវដួលបាក់កស្លាប់ យ៉ាងអាណោចអាធម នៅនឹងកន្លែងកើតហេតុ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៤ នៅ ចំណុចផ្លូវកោងភូមិភ្នំធំ ឃុំអូប្រាសា ទស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី យ៉ត សុផល អធិការនគបាល ស្រុកមង្គលបូរីបានប្រាប់ឲ្យដឹងថា ជនរងគ្រោះបង្កដោយខ្លួន ឯងមាន ឈ្មោះមិន សារ៉ូ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិនិគមន៍ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ ដំបង។ និងបានបើកបរម៉ូតូដែលជនរងគ្រោះជិះ គឺម៉ាកហុងដាសេ១២៥ ឆ្នាំ២០១៤ ព៌ណខ្មៅ គ្មានស្លាក ។

បើតាមប្រភពពី សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ បើតាមការអអាង របស់ក្រុមគ្រួសារបាន និយាយ ថា ជនរងគ្រោះ ទើបតែវិលត្រឡប់មកពី ប្រទេសថៃមិនបានប៉ុន្មានថ្ងៃផងនៅយប់កើតហេតុនោះ ជនរងគ្រោះ បាននាំបបួលមិត្តភក្តិ ផឹកស្រាឡើងស្រវឹងរៀងខ្លួន ហើយក៏បានបន្តដើរលេងពេញមួយយប់ លុះដល់យប់ជ្រៅ មិត្តភក្តិ ក៏បានចូលដេកលង់លក់អស់ នៅតែជនរងគ្រោះម្នាក់ឯងក៏ដើរលេងបន្តទៀត ។

ពេលកើតហេតុរួច នគបាលចរាចរមកដល់ រួចធ្វើកំណត់ហេតុ ទើបដឹងថា ជនរងគ្រោះពិតជាស្លាប់ ដោយបាក់ក ពិតប្រាកដមិន មែនជាអំពើឃាតកម្មនោះទេ ។

សពជនរងគ្រោះ ត្រូវបាននគបាលចរាចរ ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ហ៊ុន ម៉ាណែត ៖ សេរីភាពបញ្ចេញមតិ មិនត្រូវប្រាសចាក ទំនៀមទម្លាប់ សីលធម៌ខ្មែរ ឡើយ

$
0
0

ភ្នំពេញ ៖ លោក ហ៊ុន ម៉ាណែត កូនប្រុស របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេស កម្ពុជា បានថ្លែងថា ឥឡូវពិភពលោកជឿនលឿនណាស់ ហើយសេរីភាពក្នុងការបញ្ចេញមតិក៏ច្រើន តែ ការបញ្ចេញមតិនោះ គឺមិនត្រូវប្រាសចាក ទំនៀមទម្លាប់ប្រពៃណី ឬសីលធម៌ខ្មែរនោះឡើយ ។

ថ្លែងនៅក្នុងពិធី បើកឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាថ្មី របស់សាលាហ៊្វូតព្រីន សាខាទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៤ លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា បច្ចេក វិទ្យាឥឡូវ គឺលឿនណាស់ មានទាំងហ្វេសប៊ុក, អ៊ីនធើណេត កុន គឺមានច្រើន អីចឹងការស្រូបយក នូវ វប្បធម៌អន្តរជាតិ នៅក្នុងនោះ គឺមានច្រើន ដែលមានទាំងល្អ ទាំងអាក្រក់ ហើយយើងត្រូវទទួលយកអ្វី ដែលល្អ និងទាត់ចោលនូវអ្វីដែលអាក្រក់ ។

លោកថា “ឧទាហរណ៍ហ្វេសប៊ុក យើងឃើញឥឡូវក្មេងៗមួយចំនួន អាយុ ១៤-១៥-១៨-១៩-២០ឆ្នាំ ឡើងហ្វេសប៊ុក គឺថា គាត់មើលទៅឃើញគេមានសេរីភាព ក្នុងការបញ្ចេញមតិ ប៉ុន្តែស្រាប់តែគាត់ ដាក់ ជេរហុយដីតែម្តង ហើយជេរអាក្រក់ៗទៀត ហើយជេរអ្នកណា ជេរថ្នាក់ដឹកនាំ ដែលមានអាយុស្មើឪពុក ឬជីតាគាត់ រឿងបញ្ចេញមតិ ជារឿងអីៗផ្សេង តែរឿងវប្បធម៌ខ្មែរ យើងត្រូវរក្សា”។

ពាក់ព័ន្ធនឹងសាលាហ៊្វូតព្រីនវិញ នៅក្នុងឱកាសនោះ លោកស្រី Lisa Biasillo នាយិការប្រតិ បត្តិសាលា ហ៊្វូតព្រីន បានថ្លែងថា ពេលបច្ចុប្បន្ន សាលាកំពុងព្យាយាម ចូលជាសមាជិកសមាគម ទទួលស្គាល់គុណ ភាព សិក្សាជាអន្តរជាតិ ដូចជា WACS និង CAMBRIDE ជាដើម ។

លោកស្រីបន្តថា “សាលាតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង លើគុណភាពសិក្សារបស់សិស្សានុសិស្ស ឲ្យកាន់តែមានគុណភាពល្អប្រសើរ”។

សូមបញ្ជាក់ថា សាលាហ៊្វូតព្រីនថ្មីនេះ មានទីតាំងនៅខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយសាលានេះ ត្រូវបានសាងសង់ឡើងចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៣ ដើម្បីរៀបចំសិស្ស ឲ្យបានត្រឹមត្រូវតាមស្តង់ដារ អន្តរជាតិ។ សាលានេះ មានបន្ទប់សិក្សា, បន្ទប់កុំព្យូទ័រ, បន្ទប់អាហារ, សាលសន្និសីទ, បន្ទប់ពិសោធន៍ វិទ្យាសាស្ត្រ និងអគារបណ្ណាល័យផងដែរ ៕

កុមារ PSE ១២០នាក់ ទទួលបាន អាហារូបត្ថម្ភ ក្រោមគម្រោង​​ កម្មវិធី Casa Herbalife

$
0
0

ភ្នំពេញ៖ មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាស ឧបត្ថម្ភផ្នែកអាហារូបត្ថម្ភ ដល់កុមារកំព្រា ១២០នាក់ នៅក្នុងមណ្ឌលសេវាកម្មសហគមន៍កុមារ ព្រែកទាល់ របស់អង្គការPSE តាមរយៈកម្មវិធី Casa Herbalife របស់ខ្លួន ជាលើកដំបូង នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានសម្ពោធ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៤នេះ ។

លោក ថាំង ង្វៀន អគ្គនាយកក្រុមហ៊ុន Herablife កម្ពុជា វៀតណាម និងថៃ បានមានប្រសាសន៍ថា លោករីករាយ ក្នុងការ  បើកសម្ពោធកម្មវិធី Casa Herbalife នៅក្នុងប្រទេសកម្ពុជា ជាមួយអង្គការ PSE ដើម្បីជួយបង្កើនអាហារូបត្ថម្ភ និងការរស់នៅ របស់កុមារ ។

កម្មវិធី Casa Herbalife ត្រូវបានបង្កើតឡើង នៅឆ្នាំ២០០៥ ដើម្បីជួយនាំមកនូវ អាហារូបត្ថម្ភល្អ ដល់កុមារ ដែលរស់នៅ មណ្ឌលថែទាំ កុមារប្រើប្រាស់ទីធ្លាសាលារៀន និងអង្គភាព មិនស្វែងរក ប្រាក់ចំណេញ ផ្សេងៗ នៅជុំវិញពិភពលោក ។ កិច្ចការដែលត្រូវបាន ដាក់ទៅឱ្យHFF គឺជួយ មនុស្សវ័យក្មេង ដែលទទួលបាន ការផ្គត់ផ្គង់មិនគ្រប់គ្រាន់ ។

បន្ទាប់ពីទទួលបានជំនួយហិរញ្ញវត្ថុ HFF អង្គការPSE នឹងទទួលបាន ការគាំទ្រហិរញ្ញវត្ថុ និង ការស្ម័គ្រចិត្ត ក្នុងស្រុកពីសំណាក់ សមាជិក ឯករាជ្យ របស់ Herbalife ក៏ដូចជា បុគ្គលិករបស់ Herbalife ផងដែរ ៕

Photo by DAP-News

ថៃ និងភូមាបង្កើត តំបន់សេដ្ឋកិច្ច ពិសេសថ្មីមួយរួមគ្នា

$
0
0

ស្រុកមេសុត ដែលស្ថិតនៅក្នុងខេត្ត តាក ភាគខាងជើងប្រទេសថៃ ត្រូវបានជ្រើសរើសធ្វើជាតំបន់ នៃគម្រោង សាកល្បងថ្មីមួយ សម្រាប់បង្កើតតំបន់សេដ្ឋកិច្ចពិសេស។ នេះបើយោងតាមការលើកឡើង របស់ភ្នាក់ងារសារ ព័ត៌មាន Channel News Asia ចេញផ្សាយ កាលពីរាត្រីថ្ងៃសុក្រ ទី១០ ខែតុលា ។

ស្រុក មេសុត ជាតំបន់មានទីតាំងក្បែរបន្ទាត់ព្រំដែនដ៏សំខាន់ សម្បូរទៅដោយរោងចក្រជាច្រើន ដែលបាន ស្រូបយកកម្លាំងពលករចំណាក ស្រុកពីប្រទេសភូមាជាច្រើន។ ដោយសារទីតាំងអំណោយផលល្អមួយធ្វើឲ្យ ស្រុកនេះ ក្លាយជាច្រកព្រំដែនដ៏សំខាន់ រវាងប្រទេសទាំងពីរ ជាពិសេសសម្រាប់ពលករចំណាកស្រុកស្វែង រកការងារធ្វើ ។ កត្តានេះជំរុញឲ្យរដ្ឋាភិបាលថៃ មានបំណងចង់បង្កើតតំបន់ សេដ្ឋកិច្ចពិសេសនៅទីនោះ ក្នុង គោលដៅបង្កើនសកម្មភាព ឧស្សាហកម្ម ក៏ដូចការធ្វើពាណិជ្ចកម្មនៅតាមបន្ទាត់ព្រំដែន៕

ធានាគារ Maybank រៀបចំកម្មវិធីពិសេស ផ្តល់រង្វាន់សម្រាប់ អតិថិជនខ្លួន

$
0
0

ភ្នំពេញ៖ ធានាគារ Maybank បានរៀចំកម្មវិធីកម្សាន្តថ្មីមូយឈ្មោះថា ”One Wish, Enriching Many Lies” ជាសារធារណៈនៅក្នុងផ្សារទំនើបអ៊ីអន ដើម្បីឲ្យអតិថិជនរបស់ Maybank ទំាងអស់បានទស្សនា និងចូលរួមលេងល្បែង កម្សាន្តយកពិន្ទុ ដើម្បីអាចឈ្នះរង្វាន់ទូរស័ព្ទ iphone6 និងដំណើរកម្សាន្ត ក្នុងក្រៅបរទេស។ ព្រឹត្តិការណ៍នេះធ្វើឡើង រយៈពេល២ថ្ងៃ គឺថ្ងៃសៅរ៍ ទី១១និង១២ ខែតុលា ឆ្នាំ២០១៤នេះ ។

លោក លី ទៀនប៉ូ នាយកប្រតិបត្តិ ធានាគារ Maybank កម្ពុជាបានមានប្រសាសន៍ថា ”នេះគឺជាកម្មវិធីពិសេសលើកដំបូងបំផុត របស់ធានាគារ Maybank ក្នុងគោលបំណងផ្តល់ឱកាសជូនអតិថិជននានា ដើម្បីប៉ងនូវបំណង់ប្រាថ្នាជួយដល់សហគន៍របស់ខ្លួន”។ អតិថិជនគ្រាន់តែ ធ្វើការប្រាថ្នាមួយពី បំណងដែលខ្លួនគិតថាប្រសើរ ដល់សហគមន៍ ដែលពួកគាត់គិតថាជាតម្រូវការ ធំបំផុតសម្រាប់រូបគាត់ នោះធានាគារ Maybankកម្ពុជានឹងព្យាយាមជួយបំពេញ នូវបំណងនេះជូនដល់ពួកគាត់។  

លោករំពឹងថាសាធារណជននិងគាំទ្រ ដល់គំនិតផ្តួចផ្តើម នៃកម្មវិធីទំនួលខុសត្រូវ កិច្ចការសង្គមរបស់ធានាគារ Maybankដើម្បីលើកកម្ពស់ជីវិត រស់នៅរបស់សហគមន៍ ដែលគួរទទួលបាន។ កម្មវិធីMaybank Rewards Day នឹងផ្តល់ជូនរង្វាន់តបស្នងបន្ថែមទៀត សម្រាប់អតិថិជនជាមួយនិង កម្មវិធីផ្តល់ជូនពិសេស ចំនួន៣បន្ថែមទៀត៕


ក្បួនតវ៉ាសុំប្រាក់ខែ សមរម្យ បានបញ្ចប់ ជាមួយការសន្យាជួយ មុតមាំ ពីសមាជិកសភា

$
0
0

ភ្នំពេញ៖ ក្បួនតវ៉ាសុំដំឡើងប្រាក់ខែសមរម្យ ដឹកនាំដោយសហជីពធំៗចំនួន៦ និងមានការចូលរួមពីកម្មករ-កម្មការិនី ប្រមាណជិត ៣.០០០នាក់ បានបញ្ចប់ប្រកបដោយ ផ្លែផ្កានៅម៉ោង ប្រមាណ ១១ និង៥៥នាទីថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៤នេះ ដោយទទួលបានការសន្យាអះអាង ជួយជ្រោមជ្រែង សម្រេចការទាមទារ របស់ពួកគេពី តំណាងរាស្រ្ត នៃគណបក្សនយោបាយ ទាំងពីរនៅក្នុងរដ្ឋសភា។

ក្បួនដង្ហែញត្តិសុំទាមទារប្រាក់ខែសមរម្យ បានទៅដល់វិមានរដ្ឋសភានាម៉ោងប្រមាណ ១១ និង៣០នាទី ក្រោយ ពេលទៅដល់ភ្លាម ក៏មានការអញ្ជើញ ចេញមកទទួលញត្តិ របស់ក្រុម សហជីព និងកម្មករ និយោជិតភ្លាមៗផងដែរ ពីសំណាក់លោក អេង ឆៃអៀង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា មកពីគណបក្សសង្រ្គោះជាតិ និងលោក ហ៊ូ ស្រ៊ី សមាជិកសភា មកពីគណបក្សប្រជាជនកម្ពុជា។

លោក អេង ឆៃអ៊ាង បានថ្លែងគូសបញ្ជាក់ ការកត់សម្គាល់ របស់លោកថា ការទទួលញត្តិពី ក្រុមអ្នកតវ៉ានាព្រឹកនេះ គឺជារឿងល្អមួយ និង ជាលើកដំបូង ដែលមាន ការទទួល រួមគ្នាពីតំណាងរាស្ត្រ នៃគណបក្សនយោបាយទាំងពីរ។ លោក ក៏បានសន្យាអះអាងឲ្យថ្នាក់ដឹកនាំ សហជីព និងកម្មករ ជឿងទុកចិត្តលើសមាជិក សភាផង ដែរថា ពួកគេនឹង រិះរកគ្រប់វិធី ដើម្បីជួយដោះស្រាយ និង សម្រេចការទាមទាររបស់កម្មករ និយោជិត។ លោក អេង ឆៃអ៊ាង នៅបានបញ្ជាក់ទៀតថា នៅថ្ងៃចន្ទ ទី១៣ ខែតុលា នេះ រូបលោកនឹងកោះហៅថ្នាក់ដឹកនាំសហជីពទាំង៦ ចូលជួបដើម្បីស្វែងរក យន្តការដោះស្រាយបញ្ហា ប្រាក់ខែជូនកម្មករផងដែរ។

ជាមួយគ្នានេះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ក៏បានស្នើដល់តំណាងរាស្ត្រទាំងពីររូប ឲ្យជួយពិនិត្យ ទៅលើពង្រាងច្បាប់ស្តីពីសហជីពផងដែរ។ លោក ប៉ាវ ស៊ីណា បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ថ្មីនេះ ហាក់បាន ត្បិតត្បៀតដល់សេរីភាពបញ្ចេញមតិ និងការទាមទាររបស់សហជីព ក៏ដូចជាកម្មករ និយោជិត និងហាក់ មានផល ចំណេញច្រើនទៅភាគីរោងចក្រទៅវិញ។ ឆ្លើយតបការទាមទាររបស់សហជីព កម្មករ និងនិយោជិតនេះដែរ លោកស្រី កែ សុវណ្ណរតន៍ ប្រធានគណៈកម្មការទី ៣ នៃរដ្ឋសភា ក៏បានបញ្ជាក់ ផងដែរថា លោកស្រី នឹងកោះហៅរដ្ឋមន្រ្តីក្រសួងការងារលោក អ៉ិត សំហេង ដើម្បី ពិភាក្សាលើបញ្ហា ប្រាក់ខែរបស់កម្មករ៕

មន្ត្រីកាំកុងត្រូល ចាប់បានសាច់មាន់ចំរុះ ដែលឈ្មួញលួចលាក់ បង្កប់ក្នុងរទះ ចំនួន ២៩៥គីឡូក្រាម (មានវីដេអូ)

$
0
0

បន្ទាយមានជ័យ៖ កម្លាំងកាំកុងត្រូល សាខាខេត្តបន្ទាមានជ័យ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតឃាត់បាន សាច់មាន់ចំរុះចំនួន ២៩៥គីឡូក្រាម ក្រោយការដឹកនាំកម្លាំងផ្ទាល់របស់លោក អ៊ុត សុភាព ប្រធានសាខា ការិយាល័យកាំកុងត្រូល ខេត្ដបន្ទាយមានជ័យ រួមទាំងកម្លាំងជាច្រើននាក់។

ប្រតិបត្តិការនេះធ្វើឡើង នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៤ នៅត្រង់ចំណុចប្រាសាទកំពូលបី ច្រកទ្វារ អន្តរជាតិប៉ោយប៉ែត ឈមនិងច្រកខ្លោងលឹក ស្រុកអារញ្ញប្រទេសថៃ ។

លោក អ៊ុត សុភាព បានប្រាប់ឲ្យដឹងថា ក្រោយពីការចង្អុលបង្ហាញពីថ្នាក់លើ និងការយកចិត្តទុកដាក់ពីរាជរដ្ឋា ភិបាលកម្ពុជា ចំពោះសុខភាពពលរដ្ឋទូទាំងប្រទេស ។

លោកបានបន្តថា សាច់មាន់ចំរុះទាំងអស់នេះខូចគុណភាព រួមមាន សាច់មាន់ឆ្អឹង ស្លាប ថ្លើម សាច់មាន់សុទ្ធ ដែលលួចបង្កប់ក្នុងរទះ ច្រកចូលក្នុងការ៉ុង ចំនួន៦ការ៉ុង និងថង់ប្លាស្ទិច ចំនួន ៤ថង់ធំ សរុបទាំងអស់ចំនួន ២៩៥គីឡូក្រាម ត្រូវបានចាប់ រួមទាំងអ្នកដឹកជញ្ជូនតាមរទះម្នាក់ផងដែរ ឈ្មោះ គាប ប្រុស ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបជាកម្មករអូសរទះ មានលំនៅដ្ឋានភូមិក្បាលកោះ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។

លោកបានបញ្ជាក់ថា ក្រោយការត្រួតពិត្យឃើញថា សាច់មាន់ទាំងអស់នេះខូចគុណភាព និងការវិចខ្ចប់មិន ត្រឹមត្រូវ ពិតប្រាកដមែន ចំណែកអ្នកអូសដែលឃុបឃិតជាមួយឈ្មួញ ត្រូវបានធ្វើកិច្ចសន្យានៅការិយាល័យ សាខាត្រូវបញ្ឈប់ការនាំចូលបន្តទៀត ចាប់ពីថ្ងៃនេះតទៅ លោកក៏បានបញ្ជូនអ្នកអូសរទះខាងលើនេះយកទៅ តុលាការនាថ្ងៃនេះផងដែរ ៕

ជនដៃដល់ដែលបាញ់ សម្លាប់អ្នកកាសែត នៅស្រុកស្នួល សង្ស័យជាមន្ត្រី នគរបាលមូលដ្ឋាន ស្រុកកែវសីមា

$
0
0

ក្រចេះ ៖ ជនដៃដល់ដែលអាច ជាប់ពាក់ព័ន្ធការបាញ់សម្លាប់ អ្នកកាសែតម្នាក់នៅ សមាគមខ្មែរប្រជាធិបតេយ្យ ត្រូវបានសមត្ថកិច្ច ដាក់ការសង្ស័យ ទៅលើមន្ត្រីនគរបាលមូលដ្ឋាន ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ព្រោះតែ រថយន្តលុច្សស៊ីស ៤៧០ ដែលក្រឡាប់នៅក្បែរកន្លែងកើតហេតុនោះ គឺជាកម្មសិទ្ធិរបស់មន្ត្រីនគរបាលរូបនេះ ។

តាមការលួចបង្ហើបរបស់ មន្ត្រីនគរបាលព្រហ្មទណ្ឌ ខេត្តក្រចេះ បានឲ្យដឹងថា មន្ត្រីនគរបាលមួយរូប ដែល បម្រើការងារជាមន្ត្រីនគរមូលដ្ឋាន ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាប់ព្រំប្រទល់ឃុំខ្សឹម ស្រុកស្នួល អាចជាមុខសញ្ញាពាក់ព័ន្ធ ទៅនឹងអំពើឃាតកម្មលើអ្នកកាសែត ហើយបច្ចុប្បន្នជននេះ បាននឹង កំពុងរត់គេចខ្លួន ។

មន្ត្រីនគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ទៀតថា បច្ចុប្បន្នកម្លាំងនគរបាលជំនាញ ក្រោមការបញ្ជាផ្ទាល់របស់ស្នង ការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី លន់ សុផាត បាននឹងកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុក ដាក់ ដោយមានការចូលរួមពីអភិបាលស្រុកស្នួល និងសមត្ថកិច្ចជំនាញដើម្បីតាមចាប់ជនដៃដល់ក្នុងអំពើឃាត កម្មមួយនេះ ។

តាមការបញ្ជាក់របស់មន្ត្រីនគរបាលដដែល ជនដៃដល់ដែលជានគរបាលមូលដ្ឋាននោះ ក៏ធ្លាប់គំរាមកំហែង ទៅលើអ្នកកាសែត កាលពីពេលកន្លងទៅផងដែរ ពាក់ព័ន្ធទៅនឹងការពារបទល្មើសព្រៃឈើ និងជំនួញឈើ ខុសច្បាប់របស់ខ្លួន។

សូមបញ្ជាក់ថា លោក តាំង ទ្រី អាយុ ៤៩ឆ្នាំ ដែលជាជនរងគ្រោះ និងបម្រើការងារនៅសមាគមខ្មែរប្រជាធិប តេយ្យ ត្រូវបានជនដៃដល់ប្រើខ្លីបាញ់ចំមួយគ្រាប់ ត្រង់ចិញ្ចើមខាងស្តាំបណ្តាលឲ្យស្លាប់ នៅនឹងកន្លែងកើតហេតុ ក្បែររថយន្តរបស់ខ្លួនដែលកំពុងជាប់ផុង នៅវេលាម៉ោងប្រមាណជា ១យប់រំលងអធ្រាត្រ ចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤ នេះ នៅឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ ខណៈដែលជនរងគ្រោះ និងអ្នកកាសែត បានធ្វើដំណើរ ទៅកាន់ទីនោះ ដើម្បីយកព័ត៌មានពីបទល្មើសព្រៃឈើ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់ក្រោយពីបាញ់ប្រហារទៅលើជនរងគ្រោះ បានបើករថយន្តលុច្សស៊ីស ៤៧០ ដើម្បីគេចខ្លួន ប៉ុន្តែភ្លាមៗនោះបានរេចង្កូតក្រឡាប់តាមផ្លូវ បន្សល់ទុករថយន្តនៅក្បែរកន្លែងកើតហេតុ មុនពេល ដែលពួកគេគេចខ្លួនបាត់ ។

យ៉ាងណាក៏ដោយ សមត្ថកិច្ចក៏បានលើកហេតុផលថា ជនរងគ្រោះដែលបម្រើការងារក្នុងអង្គភាពសារព័ត៌មាន មិនសូវឮឈ្មោះនោះ មានបំណងទៅជម្រិតទារប្រាក់ពីឈ្មួញឈើ រួចហើយចេញមកវិញ រថយន្តជាប់ផុង ក៏ជួប បញ្ហាបែបនេះតែម្តងទៅ។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ច និងអាជ្ញាធរប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី ខណៈដែលអ្នកកាសែតម្នាក់ទៀត ត្រូវបានគេរាយការណ៍ថាកំពុងបាត់ខ្លួន៕

លោក សុខ ពេញវុធ ព្រមានចាត់វិធានការ បុគ្គលយកឈ្មោះ លោកទៅទារភាស៊ី ខុសច្បាប់

$
0
0

ភ្នំពេញ ៖ អភិបាលរងខណ្ឌដូនពេញ លោក សុខ ពេញវុធ បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គល មួយរូប ដែលមានឈ្មោះ វុធ ដែរនោះ ពាក់ព័ន្ធទៅនឹង ការប្រើឈ្មោះរបស់លោកដើរទារភាស៊ីតាមផ្សារតាម កន្លែងលក់ដូរនៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដែលធ្វើឲ្យ មានការយល់ច្រឡំ និងថ្នាក់ដឹកនាំ ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤ នេះ លោក សុខ ពេញវុធ បានបញ្ជាក់ថា លោកមិនដែលទៅទារភាស៊ី និងតម្រូវឲ្យអាជីវករ ក៏ដូចជាឈ្មួញរកស៊ីបង់លុយប្រចាំខែឲ្យ លោកនោះឡើយ គឺមានបុគ្គលម្នាក់ឈ្មោះ វុធ បានយកឈ្មោះរបស់លោកទៅប្រើប្រាស់ ។

លោក សុខ ពេញវុធ បានបញ្ជាក់ថា "ឥឡូវនេះខ្ញុំបានប្តឹងសមត្ថកិច្ច ឲ្យតាមចាប់ខ្លួន បុគ្គលឈ្មោះ វុធ ដែលរក ស៊ីខាងម៉ៅការភាស៊ីនៅក្នុងខណ្ឌ យកផ្តន្ទាទោសតាមផ្លូវច្បាប់ ដែលបានយកឈ្មោះរបស់លោកទៅប្រើប្រាស់ ខុសច្បាប់ និងធ្វើឲ្យមានការយល់ច្រឡំពីថ្នាក់ដឹកនាំ ក៏ដូចជាមជ្ឈដ្ឋាននានា" ។

សូមបញ្ជាក់ថា ការចេញមកបដិសេធរបស់អភិបាលរងខណ្ឌដូនពេញរូបនេះ បានធ្វើឡើងក្រោយពីមានការ ចោទប្រកាន់របស់អ្នករកស៊ីខាងទារភាស៊ីឈ្មោះ រត្ន សុភាព ថា មានមនុស្សឈ្មោះ វុធ ដែលសំដៅលើលោក សុខ ពេញវុធ ជាអភិបាលរងខណ្ឌដូនពេញនោះ បានប្រើកូនចៅទៅយកថ្លៃភាស៊ីមួយខែ ១៥០ដុល្លារ តាំងពី ជំនាន់អភិបាលខណ្ឌចាស់មកម៉្លេះ។

ការចោទប្រកាន់ និងការប្រកែករបស់អភិបាលរងខណ្ឌរូបនេះ បានកើតឡើងកាលពីពេលថ្មីៗកន្លងទៅនៅ សាលាខណ្ឌដូនពេញ រហូតធ្វើឲ្យលោក សុខ ពេញវុធ ហ៊ានស្បថស្បែ ព្រោះតែលោកមិនបានប្រព្រឹត្តដូចការ ចោទប្រកាន់នេះ ខណៈដែលបុគ្គលឈ្មោះ វុធ មានដល់ទៅ ៣-៤នាក់ ។

លោក សុខ ពេញវុធ បានថ្លែងទៀតថា នៅពេលដែលសមត្ថកិច្ចតាមចាប់ខ្លួនបុគ្គលឈ្មោះ វុធ ខាងលើនេះ លោកនឹងធ្វើសន្និសីទកាសែតជាសាធារណៈ ដើម្បីឲ្យបុគ្គលរូបនេះ សារភាពនូវទោសកំហុសរបស់ខ្លួន ព្រម ទាំងបញ្ជាក់ការពិតនូវការទារលុយភាស៊ីប្រចាំផងដែរ ។ ជាមួយគ្នាតាំងពីជំនាន់អភិបាលខណ្ឌចាស់ រឿងបង់ថ្លៃ ភាស៊ីពីអ្នកលក់ដូរតាមដងផ្លូវ តាមហាងត្រូវបានមន្ត្រីសាលាខណ្ឌលួចបង្ហើបថា ដឹកនាំដោយអភិបាលរងមួយរូប ប៉ុន្តែរឿងនេះមិនជាន់ពាក់ព័ន្ធអភិបាលខណ្ឌថ្មីនោះឡើយ។

យ៉ាងណាក៏ដោយ រឿងការពិតយ៉ាងណានោះ ត្រូវរង់ចាំនៃការឃាត់ខ្លួនបុគ្គលឈ្មោះ វុធ ដែលកំពុងរត់គេចខ្លួន ក្រោយពីមានការដាក់ពាក្យបណ្តឹង ពីសំណាក់អភិបាលរងខណ្ឌដូនពេញនោះ ៕

លោក សុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ

កូរ៉េខាងត្បូង ជំរុញឲ្យ កូរ៉េខាងជើង ចូលរួមកិច្ចពិភាក្សា ជាន់ខ្ពស់តាមផែនការ ដែលបានគ្រោងទុក

$
0
0

សេអ៊ូល៖ នៅថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០១៤នេះ កូរ៉េខាងត្បូង បានជំរុញឲ្យកូរ៉េខាងជើងចូលរួមកិច្ច ពិភាក្សាកំពូលតាមអ្វី ដែលបានគ្រោងទុក ដោយសារតែកូរ៉េខាងជើង បានគម្រាមម្តងហើយម្តងទៀតថា ខិតប័ណ្ណឃោសនា ប្រឆាំងទីក្រុងព្យុងយ៉ាង ដែលបាចតាមយន្តហោះ ឆ្លងកាត់ព្រំដែន អាចជាហេតុធ្វើឲ្យ កិច្ចជំនួបជាន់ខ្ពស់នោះត្រូវលុបចោល។

យោងតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី១២ ខែតុលា នេះបានឲ្យដឹងថា កាលពីថ្ងៃសុក្រ ទី១០ កន្លងទៅ កូរ៉េខាងជើង បានព្យាយាមបាញ់ទម្លាក់ បាឡុងដែលឃោសនារិះគន់ នៃរបប កុម្មុយនិស្ត របស់ក្រុមសង្គមស៊ីវិលកូរ៉េខាងត្បូង នាភាគខាងត្បូងនៃព្រំដែន។

បន្ទាប់មក កូរ៉េខាងត្បូង ក៏បានបាញ់តដៃត្រលប់វិញ បន្ទាប់ពីឃើញកាំភ្លើងយន្តនោះ ចល័តដល់ព្រំដែន ភាគខាងត្បូង។ នេះជាលើកទីមួយហើយ ក្នុងរយៈពេលជិត ៤ឆ្នាំ ដែលប្រទេសជិតខាង ទាំង២នេះ មាន ជម្លោះប្រដាប់អាវុធនៅតាមព្រំដែន ហើយពុំមានរបាយការណ៍ស្តីពីគ្រោះថ្នាក់ ឬ ការខូចខាតនោះទេ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសៅរ៍ ទី១១ ខែតុលា បណ្តាញព័ត៌មាន កូរ៉េខាងជើង បូករួមទាំងកាសែត Rodong Sinmun និងគេហទំព័រ Uriminzokkirir បានគម្រាមថា ជំនួបកំពូលជាន់ខ្ពស់រវាងប្រទេសទាំង ២ អាចនឹងត្រូវបាន លុបចោល ដោយបាននិយាយថា រដ្ឋាភិបាលកូរ៉េខាងត្បូង គឺនៅពីក្រោយខ្នងនៃរឿងខិតប័ណ្ណនេះ។

មន្រ្តីជាន់ខ្ពស់របស់កូរ៉េខាងជើង បានជួបជាមួយសមភាគីកូរ៉េខាងត្បូង នៅក្នុងការប្រកួតកីឡាស៊ីហ្គេម Incheon កាលពីដើមខែនេះ និង ភាគីទាំងសងខាង បានយល់ព្រមជួបគ្នាជាថ្មីម្តងទៀត នៅដើមខែវិច្ឆិកា ដោយសង្ឃឹមថា បង្កើនទំនាក់ទំនងការទូតឲ្យប្រសើរជាងនេះ ៕

Viewing all 8042 articles
Browse latest View live




Latest Images