Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ព្យុះកំបុត​ត្បូង​ Hudhud កំពុង​វាយលុក​ភាគខាងត្បូង​ ប្រទេស​ឥណ្ឌា​

$
0
0

ញូវដែលី៖ ទីភា្នក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០១៤នេះ ដោយផ្អែកតាម មន្រ្តីក្នុងតំបន់បានឲ្យដឹងថា នៅកំពង់ផែ Andhra Pradesh ទីក្រុង Visakhapatnam ភាគខាងត្បូង ប្រទេសឥណ្ឌា មានព្យុះកំបុតត្បូង Hudhud កំពង់បក់បោក ដែលកម្រិតល្បឿន របស់វាស្មើរនឹង ២០០ គីឡូម៉ែតក្នុង ១ ម៉ោង។
មន្ត្រីខាងលើ នៃកងទ័ពជើងទឹក របស់ប្រទេសឥណ្ឌា ដែលមានមូលដ្ឋានដ៏ធំនៅក្នុង កំពង់ផែនោះ បាននិយាយទៀតថា «ដំណាក់ការ ដ៏គ្រោះថ្នាក់នៃព្យុះនេះ ទើបតែចាប់ផ្តើមទេ។ យើងបានត្រឹមខ្លួនរួចហើយ ក្នុងការប្រឈមនឹងគ្រោះថ្នាក់ខាងមុខនេះ។ តែទោះជាយ៉ាងណាក្តី ពុំទាន់មានរបាយការណ៍ស្តី ពីការខូចខាត ឬអ្វីផ្សេងពីគ្រោះថ្នាក់នេះឡើយ»។

ប៉ុស្ត៍ទូរទស្សន៍ក្នុងតំបន់ បានបន្តផ្ទាល់ព័ត៌មានទាន់ហេតុការណ៍ នៅកន្លែងកើងហេតុ ពីកម្លាំងខ្យល់ និង ភ្លៀងលាយឡំ ដ៏ខ្លាំងក្លា ដែលមើលទៅវាអាចមានផលប៉ះពាល់ជាច្រើន។

មន្រ្តីឧតុនិយមបាននិយាយថា «វានឹងស្ងប់នៅពេលបន្តិចទៀត ប៉ុន្តែបន្ទាប់ពីស្ងប់រួច វានឹងបក់ខ្លាំងលើសដើម ប្រហែលជា ២ ទៅ ៣ ម៉ោង។»
គួរបញ្ជាក់ផងដែរថា អាជ្ញាធរប្រទេសឥណ្ឌា បានជម្លៀសប្រជាជន ប្រមាណជាង ៤០ម៉ឺន នាក់ ចេញពី តំបន់កំពង់ផែ Andhra Pradesh និង ប្រជាជនដែលស្ថិតនៅភាគខាងកើត រដ្ឋ Odisha ដែលទំនងអាចទទួលផលប៉ះពាល់ពីព្យុះកំបុតត្បូង Hudhud៕


ការទាមទារប្រាក់ ឈ្នួលសមរម្យ របស់សហជីពទាំង៦ ទទួលបានការគាំទ្រ ពីសមាជិកសភាទាំងពីរបក្ស

$
0
0

-តំណាងរាស្រ្តទាំងពីរគណបក្ស នឹងជួបតំណាងសហជីពទាំង៦ នៅវិមានរដ្ឋសភា នៅថ្ងៃចន្ទទី១៣តុលា ដើម្បីពិភាក្សាលម្អិត
-លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ នឹងទៅឆ្លើយបំភ្លឺចំពោះគណៈកម្មការទី៨សភា ពីបញ្ហា ប្រាក់ឈ្នួលកម្មករ
ភ្នំពេញ៖ យុទ្ធនាការទាមទារប្រាក់ឈ្នួលសមរម្យ របស់សហជីពធំៗចំនួន៦នៃប្រទេសកម្ពុជា ដែលបានដើរ ដង្ហែដាក់ញ្ញត្តិ ទៅកាន់រដ្ឋសភា និងស្ថានទូតចំនួន២ នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០១៤នេះ ទទួលបាន ការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់អ្នកតំណាងរាស្រ្ត មកពីគណបក្សទាំងពីរ ដែលមានអសនៈនៅក្នុងសភា ។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានសំណូមពរទៅកាន់តំណាងរាស្រ្ត នៃគណបក្ស ប្រជាជនកម្ពុជា និងគណបកសង្រ្គោះជាតិ សូមឱ្យជួយដោះស្រាយជីវភាពរស់នៅរបស់កម្មករ ដែលកំពុងជួប ការខ្វះខាត ដោយសូមតែរស់នៅឱ្យបានសមរម្យប៉ុណ្ណោះ។

លោក បន្តថា “សកម្មភាពយើងធ្វើនៅពេលនេះ គឺធ្វើឡើងដោយឯករាជ្យនិងមិនឱ្យគណបក្សណាកេងចំណេញ នោះទេ”។

បន្ថែមលើសពីនេះ លោក ប៉ាវ ស៊ីណា ក៏បានស្នើឱ្យសមាជិកសភា ជួយពិនិត្យ និងស្តាប់កង្វល់របស់បងប្អូន កម្មករ និងសហជីពផងដែរ ចំពោះសេចក្តីព្រាងច្បាប់ស្តីពីសហជីព ដែលហាក់ដូចជាដាក់គំនាបយ៉ាងធ្ងន់ធ្ងរ មកលើកម្មករ ក៏ដូចជាសហជីព ផ្ទុយទៅវិញ ច្បាប់នោះ បានការពារថៅកែរោងចក្ររឺនិយោជកតែប៉ុណ្ណោះ ជាពិសេសមានការប្រើប្រាស់ តាមប្រព័ន្ធតុលាការដើម្បីគំរាមកំហែង និងសិទ្ធិសេរីភាពរបស់សហជីព។

តំណាងរាស្រ្តគណបក្ស ប្រជាជនកម្ពុជា លោក ស៊ិន ប៊ុនហុក និងជាអនុប្រធានគណៈកម្មការទី១០ ក៏បានថ្លែង ស្វាគមន៍ផងដែរ ចំពោះការកិច្ចខិតខំប្រឹងប្រែង របស់សហជីពទាំង៦ ក៏ដូចជាកម្មករ-កម្មការិនី ដើម្បីទាមទារ សិទិ្ធក្នុងការរស់នៅសមរម្យនាពេលនេះ។

លោក បន្តថា សមាជិកសភាមកពីគណបក្សទាំងពីរ នឹងខិតខំដោះស្រាយទៅតាមលទ្ធភាពជាក់ស្តែង ដោយ ឈរលើគោលការណ៍គោរព ផលប្រយោជន៍ទៅវិញ រវាងខាងកម្មករ និងខាងរោងចក្រ។ “សុខទុក្ខរបស់កម្មករ គឺជាសុខទុក្ខរបស់តំណាងរាស្រ្ត” ។

លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មាការទី១ នៃរដ្ឋសភា បានថ្លែងកោតសរសើរ ចំពោះសហជីពទាំង៦ ក៏ដូចជា ក្រុមកម្មករ ដែលបានដើរដង្ហែយកញ្ញត្តិ មកដាក់ជូនអ្នកតំណាងរាស្រ្ត នៅវិមានរដ្ឋសភា ហើយលោក នឹងទទួលជួបតំណាងសហជីពទាំង៦ នៅថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០១៤ ដើម្បីពិភាក្សាលម្ពិតលើសំណើរ ទាមទារប្រាក់ឈ្នួលសមរម្យនេះ។

-រដ្ឋមន្រ្តីក្រសួងការងារ នឹងមកឆ្លើយបំភ្លឺនៅគណៈកម្មាការទី៨ រដ្ឋសភា នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ លោកស្រី កែ សុវណ្ណារតន៍ ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានថ្លែងប្រកាសប្រាប់ក្រុមតំណាង សហជីព និងកម្មករ នៅមុខវិមានរដ្ឋសភា ពេលចេញមកទទួលញ្ញតិ្តនោះផងដែរថា លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នឹងមកឆ្លើយបំភ្លឺចំពោះមុខ គណៈកម្មការរបស់លោកស្រីផងដែរ នៅវិមានរដ្ឋសភា នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ ខាងមុខនេះ ពាក់ព័ន្ធនឹងស្ថានភាពវិស័យកាត់ដេរ ក៏ដូចជាដំណើរការចរចាប្រាក់ ឈ្នួលដល់កម្មករ ។

-ការដើរដង្ហែក្បូន ប្រព្រឹត្តដោយមានរបៀបរៀបរយ និងសណ្តាប់ធ្នាប់ល្អ ការធ្វើដំណើរពីទីលានប្រជាធិបតេយ្យ ដោយថ្មើជើង សំដៅទៅកាន់ស្ថានទូតសហរដ្ឋអាម៉េរិក ស្ថានទូតសហគមន៍អឺរ៉ុបប្រចាំកម្ពុជា ក៏ដូចជា វិមានរដ្ឋ សភានោះ ត្រូវបានកត់សម្គាល់ថា មានសណ្តាប់ធ្នាប់រៀបរយល្អ ពោលកម្មករទាំងនោះ បានលើផ្លូវម្ខាង ទុកម្ខាងទៀត ឱ្យអ្នកដំណើរផ្សេងទៀតឆ្លងកាត់ និងកន្លែងខ្លះដើរនៅលើចិញ្ចើមផ្លូវផងដែរ។ ការដើរដង្ហែនេះ មានវិន័យត្រឹមត្រូវល្អ បើទោះជាកម្មករដំបូង មានប្រហាក់ជិត ២.០០០នាក់ និងក្រោយមកឡើងដល់ជាង ២.៥០០នាក់ ពេលក្បូនដើរដង្ហែទៅដល់វិមានរដ្ឋសភា ដែលជាទិសដៅចុងក្រោយនៃយុទ្ធនាការដ៏អធឹក និង សណ្តាប់ធ្នាប់ល្អនេះ។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានថ្លែងទៅកាន់កម្មករនៅទីលានប្រជាធិបតេយ្យថា “យើងមក ទីនេះ ទាមទារប្រាក់ឈ្នួលឱ្យបានសមរម្យសម្រាប់កម្មករខ្មែរ”។

លោក លីវ ថារីន ប្រធានសហព័ន្ធសហជីពយុវជនឯករាជ្យ ក៏បានលើកឡើងស្រដៀងគ្នានេះដែរ គឺទាមទារឱ្យ មានការដំឡើងប្រាក់ឈ្នួលឱ្យបានសមរម្យជូនកម្មករ។

-ក្រុមកម្មករយកញ្ញត្តិដាក់ជូនស្ថានអាម៉េរិក និងសហគមន៍អឺរ៉ុប ដូចការគ្រោងទុកសហជីពទាំង៦ និងកម្មករ ទាំងអស់ បានដង្ហែយកញ្ញតិ្តរបស់ខ្លួនទៅដាក់ នៅស្ថានសហរដ្ឋអាម៉េរិក និងសហគមន៍អឺរ៉ុប ប្រចាំកម្ពុជា ដែលគេដឹងថា ជាប្រទេសអ្នកទិញដ៏មានសក្តានុពលសម្រាប់ ទីផ្សារវាយនភណ្ឌ និងស្បែកជើងរបស់កម្ពុជា។

លោក សៀង សម្បត្តិ ប្រធានសហព័ន្ធសហជីព មិត្តភាពកម្មករ បានថ្លែងថា លោកសង្ឃឹមស្ថានទូតអាម៉េរិក នឹងជួយអន្តរាគមន៍ចំពោះបញ្ហានេះ ពីអាម៉េរិក ជាប្រទេសដែលផលិតផលពីកម្ពុជា ៕

អ.ហ បំបែកសំណុំរឿង ឃាកកម្មបាញ់សម្លាប់ យកទ្រព្យសម្បត្តិ អស់រយៈពេល ១ខែ៥ថ្ងៃ

$
0
0

ភ្នំពេញ ៖ មុខសញ្ញាឧក្រិដ្ឋជន០១នាក់ ពីបទ ឃាតកម្មគិតទុកជាមុន បានប្រើប្រាស់អាវុធបាញ់សម្លាប់យក ទ្រព្យសម្បត្តិជនរងគ្រោះ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចដីឡូត៍មួយកន្លែង ស្ថិតក្នុងក្រុមទី១១ ផ្លូវលេខ៥៩៨ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។

ដោយឈរលើស្មារតីគោរព និងអនុវត្តតួនាទី ភារកិច្ច ក៏ដូចជាបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាក់ស្ដែងបន្ទាប់ពីមានហេតុការណ៍កើតឡើង លោកឧត្ដមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធ ហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំបញ្ជាកម្លាំងជំនាញ កងរាជ អាវុធហត្ថ រាជធានីភ្នំពេញ សហការជាមួយស្នងការដ្ឋានស្រាវជ្រាវ និងយុត្តិធម៌កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះអនុវត្តដោយផ្ទាល់ នៅវេលាម៉ោង០៦:៣០នាទីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៤ កម្លាំងរបស់លោកក្ដាប់ បានថា មានករណីឃាតកម្ម បាញ់សម្លាប់មនុស្សនៅចំណុចដីឡូត៍ ស្ថិតក្នុងក្រុមទី១១ ផ្លូវ៥៩៨ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ០៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ភ្លាមៗនោះ កម្លាំងជំនាញសមត្ថកិច្ច បានចុះទៅ ដល់កន្លែងកើតហេតុ ហើយធ្វើការស៊ើបអង្កេត និងធ្វើការស្រាវជ្រាវជាបន្ត បន្ទាប់អស់រយៈពេល ១ខែ៥ថ្ងៃ គឺ រហូតមកដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤ ម៉ោងប្រហែល១៦:០០នាទី សមត្ថកិច្ចកងរាជអាវុធហត្ថ បានប្រើ វិធានការជំនាញ កំណត់មុខសញ្ញាបាន ហើយឈានដល់ការឃាត់ខ្លួន ឧក្រិដ្ឋជនបាន០១នាក់ នៅចំណុច ភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពី កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងក្រោម ការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និង លោកព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ ។

ប្រតិបត្តិការឃាត់ខ្លួនឧក្រិដ្ឋជននេះ សមត្ថកិច្ចដកហូតបាន ទូរស័ព្ទដៃចំនួន ៣គ្រឿង ម៉ាកអាយហ្វូន ១គ្រឿង ម៉ាកណូគារ១គ្រឿង និងម៉ាកខេហ្វូន ១គ្រឿង ស៊ីមកាតទូរស័ព្ទលេខ ០៩៧ ៥២០ ០៦ ៤៤ ជាមធ្យោបាយ ប្រើប្រាស់ក្នុងទំនាក់ទំនងហៅជនរងគ្រោះ ប្រាក់ដុល្លារចំនួន ៣,៥០០ដុល្លារ បានប្រគល់ជូនជនរងគ្រោះវិញ

រថយន្តម៉ាក HIGHLADER ពណ៌ខ្មៅ សេរីឆ្នាំ២០០២ ពាក់ស្លាកលេខ ភ្នំពេញ 2N-4425 ប្រគល់ឲ្យភរិយា ជនរងគ្រោះវិញ អាវុធម៉ាក ឡុក សេ អេហ្វ៩៨ (Glock CF98) លេខ 4306236 មួយដើម ប្រម៉ាត់ខ្លាឃ្មុំចំនួន ១២ ក្រពះកាំប្រម៉ា ចំនួន០៤ ចង្កូមខ្លាមួយគូ និងផ្សិតលិញជឺ មួយកញ្ចប់ ចិញ្ជៀនលោហៈធាតុ ព៌ណលឿង ត្បូងខៀវ ០១វង់ ម៉ូតូចំនួន១គ្រឿង ម៉ាក PULSAR ផលិតឆ្នាំ២០០០NS ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1C-2623 ប័ណ្ណ បើកបរ ជនរងគ្រោះ០១សន្លឹក និងកិច្ចសន្យាខ្ចីប្រាក់ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ អេង សៀង ហៅ៨៥ ភេទប្រុស កើតឆ្នាំ១៩៩៦ ជាអ្នកបកប្រែភាសាចិន នៅក្រុមហ៊ុន គាន់ឡុង (ក្បែរ វិទ្យាល័យឥន្ទ្រទេវី) ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១៣ (បុរី ឡាយគង់) សង្កាត់គីឡូម៉ែត្រលេខ០៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានសារភាពថា បន្ទាប់ពីខ្លួនបានរៀបចំ គម្រោងសម្លាប់ជនរងគ្រោះឈ្មោះ នូ គឹមសាន្ត កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៤រួច វេលាម៉ោងប្រមាណ ០៩:00នាទីព្រឹក ខ្លួនបានប្រើទូរស័ព្ទលេខ ០៩៧ ៥២០ ០៦ ៤៤ ហៅចូលទៅលេខជនរងគ្រោះឈ្មោះ នូ គឹមសាន្ត ក្នុងគោលបំណង ឲ្យគាត់មកភ្នំពេញ ធ្វើជាលេសបញ្ជាទិញ ឥវ៉ាន់ពីគាត់មានដូចជា ប្រម៉ាត់ខ្លាឃ្មុំចំនួន១២ ក្រពះកាំប្រម៉ា ចំនួន០៤ ចង្កូមខ្លាមួយគូ និងខ្នាយជ្រូកព្រៃមួយគូ ដោយខ្លួនបានកុហកជនរងគ្រោះថា ជនជាតិចិនជាអ្នកបញ្ជាទិញ ។ លុះដល់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤ ខ្លូនបានទូរស័ព្ទទៅជនរងគ្រោះចំនួនពីរដងទៀត គឺនៅវេលាម៉ោងប្រមាណ០៨ ព្រឹក និងនៅ ម៉ោងប្រមាណជា ១១ព្រឹក ដើម្បីសួរបញ្ជាក់គាត់ ពេលនោះគាត់ (ជនរងគ្រោះ) ប្រាប់ថា មកជិតដល់ហើយ ។ ពេលឈ្មោះ នូ គឹមសាន្ត មកដល់ស្តារម៉ាត ក្បែកាំកូស៊ីធី ផ្លូវ៥៩៨ (កន្លែងខ្លួនឈប់រង់ចាំ) គាត់ក៏បានឈប់រថយន្តតាមការឲ្យ សញ្ញាពីរូបខ្លួន ពេលនោះខ្លួនបានឡើងជិះរថយន្តម៉ាក Highlander ពណ៌ខ្មៅ ផលិត២០០២ (ពុំចាំស្លាកលេខ) ជាមួយគាត់ ដោយនាំគាត់ទៅដីឡូត៍ ដែលខ្លួនបានមើល និងរៀបចំទុកជាមុន នៅវេលាម៉ោងប្រមាណ ១១: ៤០នាទី ហើយបានភូតកុហកគាត់ថា ចាំជនជាតិចិនមកយកឥវ៉ាន់ ដែលបញ្ជាទិញ ភ្លាមនោះខ្លួន និងគាត់បាន ចុះពីលើរថយន្តជជែកគ្នាលេងអស់រយៈពេល ប្រមាណជាពីរម៉ោង ហើយគាត់បានសួរថា ហេតុអ្វីបានជាចិន យូរម្ល៉េះ ? ដោយចាំយូរពេក គាត់ក៏ប្រាប់ខ្លួនឲ្យទូរស័ព្ទទៅជនជាតិចិន ពេលនោះខ្លួនធ្វើជានិយាយទូរស័ព្ទ ទៅចិន តែតាមការពិតខ្លួន មិនបានហៅ ទូរស័ព្ទទៅចិននោះទេ ហើយបានភូតកុហកគាត់ទៀតថា ជនជាតិចិន ប្រាប់ឲ្យទៅជួបនៅហាង ស៊ុបនៅចំណុចក្បែររង្វង់មូលកាំកូស៊ីធីវិញ។ បន្ទាប់មកគាត់ និងខ្លួនបានឡើងជិះ រថយន្តទាំងអស់គ្នា (ខ្លួនអង្គុយខាងក្រោយ) តែពេលជនរងគ្រោះបញ្ឆេះរថយន្តបម្រុងចេញ ខ្លួនក៏និយាយថា ឈប់មួយភ្លែត ទន្ទឹមនឹងនោះខ្លួនក៏យកកំាំភ្លើងខ្លីម៉ាកឡុក ចេញពីក្នុងកាបូបស្ពាយ រួចបាញ់លើឈ្មោះ នូ គឹមសាន្ត ចំនួនបីគ្រាប់ត្រូវចំខ្នងគាត់ និងបន្តបាញ់ត្រូវចំលើក្បាល ចំនួន០៣គ្រាប់បន្ថែមទៀត រហូតដល់ ជនរងគ្រោះស្លាប់ ឃើញដូចនោះខ្លួនក៏បានចុះចេញពីលើរថយន្ត និងបិទទ្វារ រថយន្តរួចរាល់ខ្លួនក៏ត្រឡប់ ទៅផ្ទះនៅបុរីឡាយគង់ ដើម្បីផ្លាស់ប្តូរអាវព្រោះអាវពណ៌សូកូឡា ដែលខ្លួនពាក់ប្រឡាក់ឈាម លុះដល់ម៉ោង ប្រមាណ២១:០០នាទីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤ ខ្លួនបានទៅដល់កន្លែងនោះវិញ (កន្លែងបាញ់សម្លាប់) ហើយទំលាក់សាកសពជនរងគ្រោះឈ្មោះ នូ គឺមសាន្ត ចេញពីរថយន្ត រួចបើករថយន្តមកផ្ទះសំណាក់យីហោ ថ្ងៃល្អ ម្តុំអង់តែនទួលគោក ដោយយករថយន្តនេះ ទុកក្នុងបន្ទប់ផ្ទះសំណាក់នេះ ហើយបាំងវាំងននជិត រួចខ្លួន បានខ្ចីទុយោទឹកលាងសំអាតឈាមជាប់លើកៅអីឡាន ពេលនោះសន្តិសុខយាមផ្ទះសំណាក់ បានឃើញឈាម ក៏សួរខ្លួនក៏បានឆ្លើយថា មានទំនាស់កាប់គ្នាពេលហូបចុកមិនហ៊ានយកឡានចូលផ្ទះ ។ លុះពេលលាងសំអាត រថយន្តរួច ខ្លួនបានជិះរថយន្តនេះយក ទៅផ្ញើនៅផ្សារបឹងត្របែកផ្លាហ្សា ហើយខ្លួនក៏ទៅដេកនៅផ្ទះជួលជិត ស្ថានីយ៍ប្រេងកាល់តិច(បូកគោ) ។ លុះដល់វេលាម៉ោងប្រមាណជា ០៩:០០នាទីព្រឹក ថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០១៤ ខ្លួនបានទៅយករថយន្តចេញពីកន្លែងផ្ញើ រួចទៅដេរពូក បន្ទាប់មកទាក់ទងតាម ទូរស័ព្ទទៅអ្នកគួកជេរ ឡានឈ្មោះ រ័ត្ន សារុន ដើម្បីលក់រថយន្តនេះ លុះរយៈពេលមួយម៉ោង ក្រោយមក ខ្លួនបានទៅជួបគាត់នៅរង្វង់ មូលសម្តេចសង្ឃជួនណាត ពេលនោះគាត់បានពិនិត្យ ឯកសាររថយន្ត និងសាកល្បងរួចរាល់ គាត់ក៏ហៅអ្នក ទទួលបញ្ចាំមកមើល។ បន្ទាប់មកពេលអ្នកទទួលបញ្ចាំ មកដល់បានពិនិត្យឯកសារ និងរថយន្តរួច ក៏បានត្រូវរ៉ូវ គ្នាក្នុងតម្លៃ ៩.០០០ដុល្លាអាមេរិក។ បន្ទាប់ពីបញ្ចាំរថយន្តម៉ាកហាយឡែនដឺ រួចខ្លួនបានយក ឥវ៉ាន់ដែលនៅក្នុង រថយន្តនោះទៅផ្ទះតែម្តង ។ ចំណែកអាវុធខ្លីម៉ាក ឡុក ខ្លួនបានទិញពីជនម្នាក់មិនស្គាល់ឈ្មោះ ភេទ ប្រុស អាយុប្រហែល៤០ឆ្នាំ ។

ជនសង្ស័យបានសារភាពទៀតថា ខ្លួនធ្លាប់បានបាញ់សម្លាប់ជនជាតិចិនម្នាក់ (មិនចាំឈ្មោះ) ជាមេការនៅ ក្រុមហ៊ុនចុងឈី ជាក្រុមហ៊ុនវិនិយោគលើដីសម្បទានដាំកៅស៊ូ នៅស្រុកកោះញែក ខេត្តមណ្ឌលគីរី មូលហេតុ ដែលបណ្ដាលឲ្យខ្លួនបាញ់សម្លាប់ជនជាតិចិននោះ គឺដោយសារជនជាតិចិននោះ បង្ខំឲ្យបុគ្គលិកធ្វើការលើស ម៉ោង ហើយបានដេញបុគ្គលិកដែលជាមិត្តភក្តិជិតដិត របស់ខ្លួនឲ្យឈប់ធ្វើការ ទើបខ្លួនមានគំនុំរហូតឈាន ដល់បាញ់សម្លាប់ជនជាតិចិននោះតែម្ដង ដោយប្រើប្រាស់អាវុធម៉ាក AK ស្វាយបត់ បាញ់ពីក្រោយត្រូវចំខ្លួន ០១គ្រាប់ និងក្បាល០១គ្រាប់ បន្ទាប់ពីបាញ់សម្លាប់ជនជាតិចិននោះ ខ្លួនក៏បានរត់គេចខ្លួន ។

បច្ចុប្បន្ន ជនពាក់ព័ន្ធទាំងអស់ដែលរត់គេចខ្លួននោះ ត្រូវបានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងចាប់យកមក ផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

ក្រុមហ៊ុនហុងដា ប្រមូលយករថយន្ត ជាង ៧០០គ្រឿង ដោយសារបញ្ហា ខ្សែក្រវ៉ាត់សុវត្ថិភាព

$
0
0

ប៉េកាំង៖ ភ្នាក់ងារឃ្លាំមើល រថយន្តរបស់ប្រទេសចិន បានឲ្យដឹងថា ក្រុមហ៊ុនហុងដា នឹងចាប់ផ្តើមប្រមូលយក ឡាន ម៉ាក Acura MDX និង RLX ចំនួន ៧៤១ គ្រឿង មកវិញ ដោយសារតែបញ្ហាខ្សែក្រវ៉ាត់សុវត្ថិភាព។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០១៤នេះ ដោយផ្អែកតាមសេចក្តី ថ្លែងការណ៍របស់អគ្គរដ្ឋបាលត្រួតពិនិត្យគុណភាព និង អធិការកិច្ច រថយន្ត បានឲ្យដឹងថា ផ្នែកខាងមុខនៃប្រព័ន្ធ ខ្សែក្រវ៉ាត់សុវត្ថិភាព នឹងអាចឈប់ដំណើរការ នៅពេលដែលអាកាសធាតុត្រជាក់ខ្លាំង ។ ប្រតិបត្តិការប្រកាស ប្រមូលយករថយន្តនេះ នឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែតុលា ខាងមុខ នៅក្នុងប្រទេសចិន។

គួរបញ្ជាក់ផងដែរថា រថយន្តដែលប្រកាសប្រមូលយកវិញនោះ គឺរថយន្តម៉ូឌែល Acura MDX ផលិតឡើងចន្លោះ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៣ ដល់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤ និង រថយន្តម៉ូឌែល Acura RLX ផលិតឡើង ចន្លោះ ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៣ ដល់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៤។ ចំពោះអតិថនជនដែលបានទិញរថយន្ត ទាំងនោះ យកទៅប្រើប្រាស់ក្រុមហ៊ុន នឹងប្តូរជូនដោយឥតគិតថ្លៃ ៕

ម្ចាស់ SK CLUB ប្តឹងជាងសំណង់ ពីបទរំលោភ សេចក្តីទុកចិត្ត

$
0
0

កំពង់ឆ្នាំង ៖ ជាងម៉ៅការសំណង់ម្នាក់ឈ្មោះ ទិត្យ សុធី ត្រូវបានម្ចាស់ SK CLUB ដាក់ពាក្យបណ្តឹងទៅកាន់ ស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង ពីបទរំលោភសេចក្តីទុកចិត្ត។

តាមការរៀបរាប់របស់តំណាងម្ចាស់ SK CLUB  បានអោយដឹងថា ជាងសំណង់រូបនេះ បានទទួលម៉ៅការធ្វើ សំណង់ SK CLUB ដោយធ្វើឡើងគ្មានគុណភាព ធ្វើអោយទីតាំង CLUB ទាំងមូលជ្រាបហូរទឹកដក់នៅផ្នែក ជាន់ខាងលើ ជាងនោះសោតសំណង់ មានស្ថានភាពប្រេះស្រាំ ដែលជាកត្តាធ្វើអោយខាតបង់ថវិកា និងប៉ះ ពាល់ធ្ងន់ធ្ងរដល់ភ្ញៀវ ក្នុងការមកលេងកំសាន្តជាគ្រួសារ។

តំណាង SK CLUB បានបន្តថា ជាងសំណង់ខាងលើ ខណៈសុំធ្វើការកែប្រែ និងជួសជុលអោយមានភាពល្អ ប្រសើរឡើងវិញ ប៉ុន្តែជាងសំណង់រូបនោះ មិនព្រមធ្វើតាមកិច្ចសន្យា ទើបម្ចាស់ SK CLUB ដាក់ពាក្យបណ្តឹង ទៅស្នងការនគរបាល ខេត្តកំពង់ឆ្នាំងតែម្តង ។

បើតាមនគរបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា ជាងសំណង់ឈ្មោះ ទិត្យ សុធី អាយុ ៤៣ឆ្នាំ និងប្រពន្ធ ឈ្មោះ គង់ សុធារី មានទីលំនៅបច្ចុប្បន្ន ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវបានកោះហៅ ឲ្យចូលខ្លួនឆ្លើយបំភ្លឺ និងដោះស្រាយករណីបណ្តឹង របស់ម្ចាស់សំណង់ SK Club ដែលប្តឹងពីបទ រំលោភលើ សេចក្តីទុកចិត្ត ដែលសាងសង់សំនង់គ្មានគុណភាព មិនគោរពតាមបទដ្ឋានបច្ចេកទេស ឈ្មោះ ទិត្យ សុធី ជាអ្នកម៉ៅការខាងលើនេះ បានចូលខ្លួនមកដោះស្រាយចំនួន ២លើក រួចមកហើយ ប៉ុន្តែមិនបានអះអាងថា នឹងទទួលខុសត្រូវលើការសាងសង់របស់ខ្លួននៅឡើយ ។

ពាក់ព័ន្ធនិងការចោទប្រកាន់ខាលើ ដើមអម្ពិល មិនទាន់អាចទំនាក់ទំនងសុំការបកស្រាយ ពីលោក ទិត្យ សុធី ជាងសំណង់ខាងលើបាននៅឡើយទេ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤នេះ ៕ 

កូរ៉េខាងត្បូង តវ៉ាប្រឆាំង​​​​​ ការបាញ់បំផ្លាញ​​​ បាឡុង ដោយកូរ៉េខាងជើង

$
0
0

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានតវ៉ាប្រឆាំងនឹងការបាញ់បំផ្លាញបាឡុង ពីសំណាក់ កូរ៉េខាងជើង កាលពី ថ្ងៃសុក្រសប្ដាហ៍ មុននេះ ដោយសារតែ នៅក្នុងនោះមានផ្ទុកខិត្តប័ណ្ណ ប្រឆាំងនឹង ទីក្រុងព្យុងយ៉ាង។ នេះបើតាមការ លើកឡើងរបស់អ្នកនាំ ពាក្យក្រសួង ការពារជាតិកូរ៉េខាងត្បូង។

សារព័ត៌មាន ក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ នេះដោយបង្ហាញ តាមការ លើកឡើងរបស់ លោក គីម មីនសឿក មន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានថា ការតវ៉ាប្រឆាំងនឹងប្រទេស កូរ៉េខាងជើង ដោយសារតែការបាញ់នេះ ជាការសម្តែងនូវ "សកម្មភាពបង្កហេតុ" ។

លោក គីម និយាយថា “យើងបានបញ្ជាក់វាច្បាស់ថា យើងនឹងឆ្លើយតបក្នុងករណីប្រទេស កូរ៉េខាងជើង បានចូលរួមនៅក្នុង ការញុះញង់បែបនេះជាថ្មីម្តងទៀត”។ ការតវ៉ានេះបានធ្វើ ឡើងបន្ទាប់ពីកូរ៉េខាងជើង បានជូនដំណឹងដល់កូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃសៅរ៍ សប្ដាហ៍មុននេះ ថាខ្លួននឹងបន្តបាញ់បាឡុងស្តុកខិតប័ណ្ណនេះបន្ថែមទៀត។

គួរបញ្ជាក់ថា សកម្មភាពតវ៉ានេះបានកើតឡើង បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាទៅវិញ ទៅមក ជាមួយនឹងកាំភ្លើងយន្ដ នៅតាមបន្ទាត់ព្រំដែន រវាងអន្តរកូរ៉េ កាលពីថ្ងៃសុក្រ បន្ទាប់ពី កងទ័ពកូរ៉េខាងជើង បានបាញ់នៅបាឡុង ផ្ទុកខិតប័ណ្ណរិះគន់ របបដឹកនាំកូរ៉េខាងជើង។ គ្រាប់ កាំភ្លើងយន្ដរបស់កូរ៉េខាងជើង បានធ្លាក់នៅក្នុងទឹកដីកូរ៉េខាងត្បូងជាហេតុ ជំរុញឲ្យយោធា កូរ៉េខាងត្បូង បាញ់តបទៅវិញ, នេះបើយោងតាមមន្រ្តីយោធាកូរ៉េខាងត្បូង៕

Photo by DAP-News

លោក ណៅ ធួក និងតំណាងសហភាព អ៊ឺរ៉ុប EU អធិបតី បើកកិច្ចប្រជុំ វិបស្សនា ប្រចាំឆ្នាំ

$
0
0

កែប ៖ កាលពីថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០១៤នេះ នៅកោះអាចម៍សេះ ខេត្តកែប ដែលមានរយៈ ពេល ២ថ្ងៃ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំបើកកិច្ចប្រជុំ វិបស្សនាប្រចាំឆ្នាំ របស់ក្រុមការងារ បច្ចេកទេសចម្រុះ ស្តីពីកំណែទម្រង់ជលផល ស្ថិតក្រោមអធិបតី ភាព លោកបណ្ឌិត ណៅ ធួក ប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និង លោក GEORGES DEHOUX តំណាងសហភាពអ៊ឺរ៉ុប និងជាសហប្រធានសម្របសម្រួល ក្រុមការងារ បច្ចេកទេសចម្រុះ ស្តីពីកំណែទម្រង់វិស័យជលផល ព្រមទាំងតំណាងពីនាយកដ្ឋាន ក្រោមឱវាទ របស់ រដ្ឋបាលជលផល និងក្រសួងពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា និងមានការសម្របសម្រួល បច្ចេកទេស ពីមន្ត្រីជាន់ខ្ពស់ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ។

កិច្ចប្រជុំនាឱកាសនោះ គឺបានពិភាក្សាផ្តោតលើការផ្សព្វផ្សាយចំណេះដឹងបន្ថែម នៅលើប្រធានបទ អភិ ក្រមការគ្រប់គ្រងតាមកម្មវិធី ពិនិត្យទៅលើវឌ្ឍនភាព សូចនាករណ៍តាមដាន រួមនឹងពិភាក្សា អំពីយន្ត ការ នៃការពង្រឹងក្រុមការងារបច្ចេកទេស ព្រមទាំងអនុក្រុមការងារបច្ចេកទេស និងលើកទិសដៅបន្ត ។ បន្ទាប់ពីមានសំណួរ និងចម្លើយ និងការពិភាក្សាតាមក្រុមនីមួយៗ ក៏សម្រេចបាននូវលទ្ធផលវិជ្ជមាន ចំនួន៣ នៅក្នុងការធ្វើបទបង្ហាញ :  ១-ការលើកកម្ពស់យន្តការ សម្របសម្រួលនៅក្នុងក្រុម ការងារ ដើម្បីសម្រេច ឲ្យបានការអនុវត្តអភិក្រម ការគ្រប់គ្រងតាមកម្មវិធី របស់រាជរដ្ឋាភិបាលដើម្បីឲ្យមាន សុគតភាពជាមួយយុទ្ធសាស្រ្តចតុកោណជំហាន ៣ និងផែនការអភិវឌ្ឍន៍យុទ្ធសាស្រ្តជាតិ ។

២-ការដាក់បញ្ចូលបបញ្ហាអន្តវិស័យ នៅក្នុងវិស័យជលផល រួមទាំងយន្តការសម្របសម្រួល អន្តរវិស័យ និងថ្នាក់តំបន់ ។

៣-ពង្រឹងយន្តការអនុវត្ត អនុក្រុមការងារបច្ចេកទេស និងការគាំទ្រការធ្វើសេចក្តីសម្រេច របស់ក្រុមការ ងារបច្ចេកទេសចម្រុះ ។

លោកបណ្ឌិត ណៅ ធួក បានមានប្រសាសន៍ បើកកិច្ចប្រជុំនាឱកាសនោះ ដោយថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ដល់សមាជិកក្រុមការងារបច្ចេកទេសចម្រុះ ស្តីពីការកំណែទម្រង់វិស័យជលផល រួមមាន តំណាងក្រសួងស្ថាប័ន របស់រាជរដ្ឋាភិបាលមន្ត្រីជំនាញរដ្ឋបាលជលផល អង្គការក្រៅរដ្ឋាភិបាល និង ដៃគូអភិវឌ្ឍន៍ដែលពាក់ព័ន្ធ និងវិស័យជលផលដែលបានអញ្ជើញចូលរួម នៅក្នុងកិច្ចប្រជុំ តបតាមការ អញ្ជើញរបស់លេខាធិការដ្ឋាន នៃក្រុមការងារបច្ចេកទេសចម្រុះ ស្តីពីការកំណែទម្រង់វិស័យជលផល៕

Hennessy Artistry Club Series ឆ្នាំ២០១៤ ធ្វើឲ្យកក្រើកក្លឹប Friday Lounge

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុន Moët Hennessy (Cambodia) Co., Ltd បានរៀបចំកម្មវិធី Hennessy Artistry Club Series ឆ្នាំ២០១៤ ជាព្រឹត្តិការណ៍ដ៏ល្បីល្បាញមួយ ដែលមានប្រទេសជាច្រើន នៅក្នុងពិភពលោក បានចូលរួមរៀបចំព្រឹត្តិការណ៍នេះឡើង។

អតិថិជនរបស់ Hennessy យ៉ាងច្រើនកុះករ បានចូលរួមកម្សាន្ត នៅក្លឹបកម្សាន្ត Friday Lounge កាលពីថ្ងៃសុក្រទី ១០ ខែតុលា កន្លងទៅនេះ ដែលមានការចូលរួមសម្តែង ពីសំណាក់តារាចម្រៀងដ៏ល្បីប្រចាំ ព្រះរាជាណាចក្រកម្ពុជា គឺ លោក ឆន សុវណ្ណរាជ។

កម្មវិធី Hennessy Artistry Club Series 2014 បន្ទាប់នឹងធ្វើឡើងនៅក្លឹប Voyage នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៤នេះ។ សូមកុំភ្លេចសួររកសំបុត្រ ចូលរួមទស្សនៅក្នុងកម្មវិធី Hennessy Artistry 2014 នៅពេលលោកអ្នកជាវស្រា Hennessy នៅ តាមក្លឹបកម្សាន្តដែលជាដៃគូ ដូចជា Vito Retro Club, Jet’s Studio, The Voyage, Zeus, Nova, Friday Lounge, and EPIC។

សូមតាមដានអំពីតារាងកម្មវិធី Hennessy Club Series និងHennessy Artistry 2014 ដែលនឹងមកដល់ ក្នុងពេលឆាប់ៗខាងមុខ នេះ តាមរយៈទំព័រ Facebook របស់Hennessy www.facebook.com/HennessyCambodia៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News


កូរ៉េខាងត្បូង នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំវេទិកា ថ្នាក់តំបន់ស្តីពី ទំនុកចិត្តផ្នែកយោធា

$
0
0

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំលើកទីបី នៃវេទិកាសន្តិសុខ ពហុភាគីកម្រិតខ្ពស់ នៅទីក្រុង សេអ៊ូល នាចុងខែតុលានេះ ដើម្បីពិភាក្សាគ្នាអំពី មធ្យោបាយ កសាងទំនុកចិត្តលើផ្នែក យោធា នៅក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក, នេះបើតាមការលើកឡើងពី រដ្ឋមន្ត្រីការពារជាតិ កូរ៉េខាងត្បូង នៅថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០១៤។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃចន្ទ នេះទៀតថា កិច្ចប្រជុំផ្នែកការពារ ជាតិកូរ៉េខាងត្បូង SDD បានធ្វើឡើង កាលពីឆ្នាំ ២០១២ ដោយមានការចូលរួមពីថ្នាក់រដ្ឋមន្ត្រី ជាន់ខ្ពស់ ក្នុងតំបន់ ហើយវានឹងប្រារព្ធធ្វើឡើងសាជាថ្មីម្តងទៀតនៅថ្ងៃទី២៩ ខែតុលា ខាងមុខ ដោយមានការចូលរួមពីបណ្តាប្រទេសចំនួន ២៤ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ចំពោះកិច្ចប្រជុំនោះដែរ នឹងត្រូវចូលរួមដោយមន្ត្រីតំណាងមកពីប្រទេសចំនួន ២៤ ថ្នាក់ មេបញ្ជាការជាន់ខ្ពស់ ឬ មួយអនុរដ្ឋមន្ត្រី ការពារជាតិ ហើយវាក៏នឹងចូលរួមដោយអង្គការ អន្តរជាតិធំបំផុតចំនួនបី ក្នុងនោះមាន អង្គការសហប្រជាជាតិ, សហភាពអឺរ៉ុប, និង អង្គការណាតូ ជាដើម។

គួរបញ្ជាក់ថា ចំនួននៃការចូលរួមពីបណ្តាប្រទេស និង អង្គការអន្តរជាតិបានកើនឡើងលើស ឆ្នាំ ២០១២ ពី ២៣ ទៅ ២៧ក្នុងឆ្នាំ ២០១៤ នេះ។ ដោយឡែកមន្ត្រីការពារជាតិកូរ៉េខាងត្បូង និង ជប៉ុន ក៏ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាគ្នាទ្វេភាគី ដើម្បីបន្ត អត្ថន័យនៃកិច្ចពិភាក្សា កាលពីឆ្នាំមុន ស្របពេលដែលកិច្ចពិភាក្សាផ្សេងៗទៀត នឹងត្រូវរៀបចំឡើងវិញផងដែរ។

កិច្ចប្រជុំថ្នាក់តំបន់ដ៏ធំនេះ នឹងពិភាក្សាអំពីការកសាង ទំនុកចិត្តផ្នែកយោធាក្នុងតំបន់ ក្រោម ប្រធានបទ “ផ្លាស់ប្តូរពីជម្លោះ ទៅកិច្ចសហប្រតិបត្តិការ” និង ការកសាងទំនុកចិត្តរវាងបណ្តា ប្រទេសទាំងឡាយនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក ៕

Photo by DAP-News

អ្នកយកព័ត៌មាន ឲ្យទូរទស្សន៍ជាតិ កម្ពុជា (ទទក) ខេត្តព្រះសីហនុ គ្រោះថ្នាក់ចរាចរណ៍ រងរបួសធ្ងន់

$
0
0

ព្រះសីហនុ៖ អ្នកយកព័ត៌មាន ឲ្យទូរទស្សន៍ជាតិកម្ពុជា (ទទក) និងជាប្រធាន ការិយាល័យ ទូរទស្សន៍ នៃមន្ទីរព័ត៌មាន ខេត្តព្រះសីហនុ លោក ខេង សីហា បានជួបគ្រោះថ្នាក់ ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ ដោយម៉ូតូកូនសិស្សបុកពីក្រោយ ម៉ូតូរបស់គាត់ បណ្តាលឲ្យដួល ទាំងអស់គ្នា ហើយរងរបួសក្បាលយ៉ាងដំណំ (ឈាមកកក្នុងក្បាល) និងបាក់ដៃស្តាំ ព្រមទាំងរបួសខ្លួន ប្រាណយ៉ាងធ្ងន់ធ្ងរផងដែរ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីល្ងាច ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោងប្រហែល ៥ល្ងាច លើដងផ្លូវឯករាជ្យស្ថិត ក្នុងសង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ខណៈដែលយកឯកសារផ្ញើ តាមរថយន្ត តាក់ស៊ី ទៅភ្នំពេញ ហើយក៏ធ្វើដំណើរត្រឡប់មកវិញ បំរុងឆ្លងផ្លូវ ក៏ត្រូវម៉ូតូយុវសិស្សចំនួន៣នាក់ បើក បុកពីក្រោយ បណ្តាលឲ្យរងរបួសទាំងអស់គ្នា ។ បន្ទាប់ពីបានបញ្ជូនទៅព្យាបាល នៅគ្លីនិកឯកជន គ្រូពេទ្យ ពិនិត្យឃើញថា មិនអាចព្យាបាលនៅខេត្ត បានក៏សំរេចចិត្តបញ្ជូន ទៅពិនិត្យនិងព្យាបាល នៅមន្ទីរ ពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ទាំងយប់ ដោយមានលោក ឃឹម រ័ត្ន អគ្គនាយករង ទទួលបន្ទុក នាយកដ្ឋានមណ្ឌលព័ត៌មាន នៃក្រសួងព័ត៌មាន នៅរង់ចាំនៅមន្ទីរពេទ្យ ដោយផ្ទាល់ ខណៈដែលលោក មានបញ្ហាសុខភាពផងដែរ ។

លោក ឱ សារឿន ប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ នៅម៉ោង១ជាងរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ បានបញ្ជាក់ឲ្យដឹងថា លោក ខេង សីហា អាចនិយាយបាន តែក្រោកមិនរួច  គ្រូពេទ្យ កំពុងតាមដានបន្ត ក្រែងអាចជៀសផុតពីការវៈកាត់យកដុំឈាម ដែលកកនៅខួរ ក្បាលបាន ។ គាត់ដេកនៅអាគារថ្មី អាគារវះកាត់សរសៃប្រសាទជាន់ទី២ នៃមន្ទីរពេទ្យកាល់ម៉ែត ៕

អភិបាល ខេត្តកំពង់ធំ បើកកិច្ចប្រជុំ បូកសរុបការងារ ភូមិ-ឃុំ មានសុវត្ថិភាព ប្រចាំត្រីមាសទី៣ និងលើកទិសដៅបន្ត ឆ្នាំ២០១៤

$
0
0

កំពង់ធំ ៖ លោក អ៊ុត សំអន អភិបាល ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ បានដឹកនាំ ប្រជុំលើកផែនការ ត្រៀមបូកសរុបការងារ ភូមិ-ឃុំ មានសុវត្ថិភាព ប្រចាំត្រីមាសទី៣ និងលើកទិសដៅបន្ត ឆ្នាំ២០១៤។

បន្ទាប់ពីលោក ស្នងការរង នគរបាល មូលដ្ឋាន បានចូលរួម មតិយោបល់ ពិភាក្សា បង្ហាញនូវលទ្ធផល ចាត់តាំង អនុវត្តគោល នយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព លទ្ធផលរៀបចំ វេទិកាសាធារណៈ លទ្ធផលកសាង ចលនា ប្រជាការពារ និងលទ្ធផលប្រឡង ប្រណាំង ក្នុងនោះ របាយការណ៍ក្នុងត្រីមាសទី៣ឆ្នាំ២០១៤  ស្រុក ក្រុង ដែលបានធ្វើការផ្សព្វផ្សាយ មានចំនួន ១១១០ លើក ប្រជាពលរដ្ឋ ចូលរួម៣២ម៉ឺននាក់។

វេទិកាសាធារណៈ ក្នុងសហគមន៍ចំនួន ៧៧ លើកប្រជាពលរដ្ឋ ចូលរួម ចំនួនមួយ ម៉ឺននាក់ ។  ផ្សព្វផ្សាយ ច្បាប់ស្តីពីការ ប្រើប្រាស់អាវុធជាតិផ្ទុះ គ្រប់ប្រភេទ ប្រជាពលរដ្ឋ ភ្ញាក់រលឹក ប្រគល់

អាវុធAK១ដើម គ្រាប់បែក២គ្រាប់ គ្រាប់៦០mm ចំនួន៤ គ្រាប់ និងគ្រាប់យុទ្ធភ័ណ មួយចំនួនទៀត ព្រមទាំងរៀបចំដាក់ប្រអប់សំបុត្រ ទទួលលិខិត ព័ត៌មានផ្សេងៗ ចំនួន ១៩៩ ប្រអប់ ។

លោក អ៊ុត សំអន បានមានប្រសាសន៍ បូកសរុបវាយតម្លៃ ខ្ពស់ចំពោះលទ្ធផល បានកន្លងមក និងដាក់ទិសដៅ សំខាន់មួយចំនួន ជុំវិញលក្ខណៈសម្បត្តិ ៩ យ៉ាង ឯកសារអនុវត្ត គោលនយោបាយ ភូមិ -ឃុំ មានសុវត្ថិភាព សំដៅពង្រឹង សន្តិសុខសណ្តាប់ធ្នាប់ សង្គមក្នុងមូលដ្ឋាន បំរើសេចក្តីសុខជូនប្រជាជន៕

គណៈបញ្ជាការ ឯកភាព ខណ្ឌសែនសុខ បើកកិច្ចប្រជុំ ត្រួតពិនិត្យ ការអនុវត្ដគោល នយោ ភូម -ឃុំ មានសុវត្ថិភាព

$
0
0

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាព ខណ្ឌសែនសុខ នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ នេះ បានបើកកិច្ច ប្រជុំត្រួតពិនិត្យ ការអនុវត្ដគោល នយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ក្នុងរយៈពេលកន្លងមកនេះ។

កិច្ចប្រជុំរបស់ គណៈបញ្ជាការ ឯកភាពខណ្ឌសែនសុខ ខាងលើនេះ បានប្រព្រឹត្ដទៅក្រោម អធិបតីភាព លោក ម៉ម ប៊ុនហេង ប្រធានក្រុមការងារ ចុះជួយ ខណ្ឌសែនសុខ និងលោកអភិបាលខណ្ឌ លី សាវេត ព្រមទាំងមាន ការចូលរួម ពីថ្នាក់ដឹកនាំខណ្ឌ អធិការនគរបាលខណ្ឌ មន្ដ្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ជាច្រើននាក់ផ្សេងទៀត ។

នៅក្នុងកិច្ចប្រជុំនេះ អភិបាលខណ្ឌសែនសុខ លោក លី សាវេត បានលើកឡើងពី លទ្ធផលការងារដែល សម្រេច បាន នាពេល កន្លង ទៅរបស់អាជ្ញាធរ និង សមត្ថកិច្ច តាមបណ្ដាសង្កាត់-ប៉ុស្តិ៍រដ្ឋបាល លើការរៀប ចំវេទិកា ភូមិ-ឃុំ មានសុវត្ថិភាព តាម រយៈការអញ្ជើញ ចូលរួមពីសំណាក់ ប្រជាពលរដ្ឋ ជាច្រើននាក់ ដើម្បីលើក ឡើងនូវបញ្ហា និងសំណូមពរផ្សេងៗរបស់ពួកគាត់។

លោកអភិបាលខណ្ឌបានបញ្ជាក់ទៀតថា តាមរយៈ វេទិកា ភូមិ-ឃុំ មានសុវត្ថិភាព នាពេលកន្លងទៅនេះ ថ្នាក់ដឹក នាំ ខណ្ឌ និងសមត្ថកិច្ចពាក់ព័ន្ធ ក៏បានចូល រួមដោះ ស្រាយនូវ កង្វល់និងការលើកឡើងផ្សេងៗ របស់ ប្រជាពលរដ្ឋ មូលដ្ឋាន តាមរយៈការសំណូមពរ របស់ពួកគាត់ ។

ជាមួយគ្នានេះ លោក លី សាវេត ជាប្រធាន គណៈបញ្ជាការ ឯកភាពខណ្ឌ ក៏បានបង្ហាញ ពីផែនការ និងទិស ដៅបន្ដ ចំពោះកិច្ចការ មួយនេះ តបតាមការ ណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដើម្បីចូលរួមទប់ ស្កាត់ បទល្មើស រក្សាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់សាធារណៈជូន ប្រជាពលរដ្ឋ នៅតាមបណ្ដា មូលដ្ឋាន ទាំងអស់ ។

ដោយឡែក លោក ម៉ម ប៊ុនហេង បានជំរុញឱ្យ ថ្នាក់ដឹកនាំខណ្ឌ និងសមត្ថកិច្ច ពាក់ព័ន្ធ បន្ដយកចិត្ដទុកដាក់ ដោយ ការទទួលខុសត្រូវខ្ពស់ ចំពោះបញ្ហា មួយនេះ និងខិតខំ ដោះស្រាយរាល់ បញ្ហាក៏ ដូចជា សំណូមពរ របស់ ប្រជាពលរដ្ឋ តាម មូលដ្ឋាន ដែលពួកគាត់បានចូលរួម នៅក្នុងវេទិកា ភូមិ-ឃុំ មានសុវត្ថិភាពទាំងនេះ៕

រាជរដ្ឋាភិបាល សង្ឃឹមថា កងពលតូចលេខ៧០ នឹងបន្តការងាររបស់ខ្លួន ដោយភាពអង់អាច ដើម្បីបុព្វ ហេតុជាតិ

$
0
0

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងដោយមានជំនឿជឿជាក់ថា កងពលខេមរភូមិន្ទ ជាពិសេស កងពលតូចលេខ៧០ នឹងបន្តអនុវត្តតួនាទីភារកិច្ច របស់ខ្លួន ឲ្យកាន់តែ ល្អប្រសើរ នៅក្នុងបេសកកម្ម ប្រកបដោយវីរភាព អង់អាចក្លាហាន ដើម្បីបុព្វហេតុជាតិ ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៣ បាន កន្លងផុតទៅ ក្នុងនោះកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានចូលរួម ការពារសុវត្ថិភាព មិនឲ្យ មានបញ្ហាអ្វីកើតឡើង ពិសេសកងកម្លាំង ង ៧០ បានចូលរួមយ៉ាងសកម្ម នៅក្នុងការបង្ក្រាបក្រុមអនា ធិបតេយ្យនៅលើកំណាត់ផ្លូវវ៉េងស្រេង ដែលបានកើតឡើង ពីការទាមទារប្រាក់ខែកម្មករ កាលពីចុងឆ្នាំ ២០១៣ និងដើមឆ្នាំ២០១៤ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ នៅក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើក ទី១០ ថ្ងៃ កំណើតកងពលតូចលេខ ៧០ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ថា «ខ្ញុំមានជំនឿ យ៉ាងមុតមាំថា កងយោធពលខេមរភូមិន្ទរបស់យើង ជាពិសេសកងពលតូចលេខ៧០ នឹងបន្តការងារពង្រឹង និងពង្រីក សមត្ថភាពស្ថាប័ន និងកិច្ចសហប្រតិបត្តិការ នៅក្នុងបេសកកម្ម ប្រកបដោយអង់អាចក្លាហាន ដើម្បីជាតិ អធិបតេយ្យភាពបូរណភាពដែនដី សុខសន្តិភាព និងការអភិវឌ្ឍន៍ជូនសង្គមជាតិ និងមាតុភូមិ ទាំងក្នុង ពេលបច្ចុប្បន្ន និងអនាគត»។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ ចំពោះសកម្មភាពរស់រវើកររបស់កង ពលតូច លេខ៧០ ក្នុងបុព្វហេតុអភិវឌ្ឍន៍ជាតិ នាពេលងកន្លងមក ដោយសា្មរតីទទួលខុសត្រូវខ្ពស់ អង់អាចក្លាហាន មោះ មុត មានវិន័យ និងសេចក្តីថ្លៃថ្នូរ ហើយនៅគ្រប់កាលៈទេសៈ តែងទ្រទ្រង់ ថែរក្សាការពារដល់សន្តិសុខ សុវត្ថិភាពជាតិ និងសណ្តាប់ធ្នាប់សង្គមទាំងមូល ។

សម្តេចនាយករដ្ឋមន្រ្តីបន្តថា ការប្រារព្ធខួប នៃកំណើតកងពលតូចលេខ៧០នេះ គឺមិនត្រឹមតែបានឆ្លុះ បញ្ចាំងពីឆន្ទៈដ៏មោះមុត របស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ និងលើកទឹកចិត្តខ្ពស់ ដល់ មេបញ្ជាការ មេ បញ្ជាការរង និងពលទាហានទាំងអស់ នៃកងពលតូចលេខ៧០ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាស ក្រើន រំលឹកពីភាពចាំបាច់ខានពុំបាន នៃការពង្រឹងផែនសាមគ្គីជាតិ ឯកភាពការពួតដៃគ្នាជាធ្លុងមួយ ក្នុងស្មារតី រួមចំណែកបន្ត លើកកម្ពស់ដល់ការថែរក្សា ឲ្យបានគង់វង្សនូវកត្តាសុខសន្តិភាព ភាពសុខដុមរមនា និង សុខុមាលភាព របស់ប្រជាជាតិទាំងមូល ៕

Computer តំលៃ​ពិសេស​ពី Safe Home Technology ក្នុង​ឪកាស​ពិធីបុណ្យ​អ៊ុំទូក

$
0
0

ភ្នំពេញ៖ ក្នុងឪកាសពិធីបុណ្យអ៊ុំទូក ប្រពៃណ៏ជាតិខ្មែរខាងមុខនេះ រីករាយជាមួយនិង កាផ្តល់ជូនតំលៃដ៏ពិសេសពី ក្រុមហ៊ុន Safe Home Technology ទៅលើផលិត Computer នេះជាការសំរិតសំរាំងថ្មីមួយទៀត សំរាប់ផ្តល់ជូន អតិថិជនដែលកំពុងទន្ទឹង រងចាំឪកាសដ៏កំរមួយនេះ ។មានជំរើសជាច្រើនទាំងម៉ាក់ ទាំងពណ៌ដែលអាចឲ្យ អតិថិជនងាយស្រួល ក្នុងការជ្រើសរើស ទំនុកចិត្តលើផលិតផល ដែលមានគុណភាព ព្រមទាំងសេវាកម្មល្អ គឺមាននៅតែ Safe Home Technology 

សូមក្រលេកមើល Spec Acer Aspire V5-123

-New CPU Intel Dual-Core Processor E1-2100 (1.0GHz)
- Memory : 2GB DDR3
- HDD : 320GB SATA
- Optical Drive : NO
-Operating Syatem : DOS
- Display Size :11.6 “HD EWV(1366x768)
- VGA1 : Intel HD Graphics 400
- Webcam HD / Wireless/LAN/ USB3.0
- Bluetooth4.0/Card Reander/HDMI
- Weight : 2.3Kg
- 4 Cell Li-ion Battery
-Free Mouse Pad ,Mouse ,Bag

សូមកុំឲ្យឪកាសមួយនេះកន្លងផុត ព្រោះពេលវេលាមានកំណត់ ត្រឹមថ្ងៃ 04 ខែ វិច្ចិកា ឆ្នាំ 2014 បើមានចំណាប់អារម្មណ៏ សូមមក ក្រុមហ៊ុន Safe Home Technology ដែលមានទីតាំងផ្ទះ លេខ 279 ផ្លូវ ព្រះសីហនុ ទន់មុខវត្តមហាមន្ត្រី រឺ ទូសព្ទ័ 023217287 / 077 505400

ក្រុម ISIS បង្កើនឥទ្ធិពល ដណ្តើមយកដីស៊ីរី និងត្រៀមឆ្ពោះ ទៅទីក្រុងបាកដាដ

$
0
0

បាកដាដ ៖ ក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS បានបង្កើនឥទ្ធិពល របស់ខ្លួន កាន់តែខ្លាំង ឡើងជាលំដាប់ ហើយដោយពេលនេះ ក្រុមអង្កេតការណ៍ បានអះអាងថា ក្រុមសកម្មប្រយុទ្ធ ដែលបំពាក់ដោយ អាវុធអន់ៗ ទាំងនោះ អាចដណ្តើមបាន ក្រុងមួយចំនួន របស់ស៊ីរី ដែលស្ថិត នៅជាប់ព្រំដែន ប្រទេសតួកគី ហើយពួកគេកំពុង ជីកឬសគល់ តំបន់ផ្សេង នៅជាយរដ្ឋធានី បាកដាដ ប្រទេស អ៊ីរ៉ាក់ ដើម្បីដណ្តើម កាន់កាប់ទីក្រុងស្នូល មួយនេះ នៅថ្ងៃខាងមុខ។

សារព័ត៌មាន ស៊ីអិនអិន របស់អាម៉េរិក ចេញផ្សាយនៅថ្ងៃចន្ទ ទី១៣ ខែតុលា នេះថា អភិបាល ខេត្ត អាន់បារ ក្បែររដ្ឋធានី បាកដាដរបស់អ៊ីរ៉ាក់ បានសំណូមពរ ឲ្យមានអន្តរាគមន៍ពីយោធា របស់អាម៉េរិក នៅលើដី ដើម្បីទប់ទល់ នឹងការវាយសម្រុករបស់ក្រុម ISIS ដែលបានបង្កការ សម្លាប់រង្គាល មនុស្សជាច្រើនកន្លងមក។

ដោយឡែក កាលពីថ្ងៃអាទិត្យ សប្តាហ៍មុននេះ មេបញ្ជាការយោធា អាម៉េរិកប្រចាំនៅអ៊ីរ៉ាក់ និងទទួលខុសត្រូវ ការប្រយុទ្ធនឹងក្រុម ISIS បានអះអាងថា ក្រុមឧទ្ទាមនេះ បានធ្វើដំណើរមកដល់ ចម្ងាយប្រហែល ២៥ គីឡូម៉ែត្រ ពីអាកាសយានដ្ឋាន ទីក្រុងបាកដាដហើយ ។

លោកអគ្គមេបញ្ជាការ ម៉ាទីន ឌិមសីយ៍ បានប្រាប់សារព័ត៌មាន ABC ថា នៅសប្តាហ៍នេះសហរដ្ឋអាម៉េរិក ហាក់នៅទន់ខ្សោយ ក្នុងការវាយប្រហារ តាមផ្លូវអាកាសលើក្រុម ISIS។

លោកមេបញ្ជាការរូបនេះបានថ្លែងទៀតថា អ្វីដែលយើងអាចធ្វើការវាយប្រហារបាននោះ គឺអាចត្រឹមតែ តាមរយៈឧទ្ធម្ភាគចក្រប៉ុណ្ណោះ ហើយដោយឡែកហានិសភ័យនៃការវាយ ប្រហារនៅទីនោះ វាខ្ពស់ណាស់ ព្រោះទីតាំងភូមិសាស្ត្រមិនអំណោយផលឡើយ។

ដូច្នេះ ហើយយើងត្រូវរង់ចាំ រហូតដល់ពួកគេលេចមុខ ទើបអាចវាយប្រហារបាន។ គួរបញ្ជាក់តាម សំនួរដែលសួរថា តើក្រុម ISIS អាចគ្រប់គ្រងព្រលានយន្តហោះអន្តរជាតិ ទីក្រុង បាកដាដ បានដែរ ឬទេ, លោក ម៉ាទីន បានបញ្ជាក់ច្បាស់ៗថា “យើងមិនអាចឲ្យរឿង ដូច្នេះ កើតឡើងបានឡើយ៕


បេក្ខជនជាង​ ១០០នាក់ ប្រឡងលើកទី២ នៅខេត្តមណ្ឌលគិរី

$
0
0

មណ្ឌលគិរី ៖ នៅវិឡាល័យហ៊ុន សែនមណ្ឌលគិរី នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ មានសិស្សានុសិស្ស ជាង១០០នាក់ ដើម្បីដំណើរការ ប្រលងសញ្ញាប័ត្រមធ្យម សិស្សាទុតិយភូមិ តាមការគ្រោង ទុករបស់ក្រសួង ។

ក្នុងការប្រលងលើកទី២នេះ គេសង្កេតឃើញថា មានការរៀបចំយ៉ាងតឹងរឹង តាមការណែនាំរបស់ ក្រសួងផងដែរ  ដោយមានការត្រួតពិនិត្យ មិនឲ្យបេក្ខជនប្រលង អាចមានឱកាស យកសំភារៈផ្សេងៗ ដូចជា ទូរស័ព្ទដៃ មាស៊ីនគិតលេខ ឬព្រីយ៉ុង ចូលក្នុងបន្ទប់ប្រលងបានឡើយ ពោលគឺបេក្ខជនទាំងអស់ត្រូវប្រលង ដោយ សមត្ថភាពខ្លួនឯង ដែលជាការបង្ហាញនូវ គុណភាពក្នុងការប្រលងនេះ ប្រកបដោយ យុត្តិធម៌ ។

ចំពោះក្រុមអ្នកសង្កេតការណ៍ នៅក្នុងការប្រលងមធ្យម សិក្សាទុតិយភូមិលើកទី២នេះ ក៏មិនខុសគ្នា ក្នុងការប្រឡងលើកទី១ដែរ គឺមានដូចជាគ្រូអនុរក្ស មន្ត្រីអង្គភាពប្រឆាំង អំពើពុករលួយ អង្គការ NGO អង្គការ ICC និងក្រុមនិស្សិតស្ម័គ្រចិត្ត ។

បើតាមការឲ្យដឹងពីលោកប្រធាន មន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរីបានឲ្យដឹងថា នៅក្នុងខេត្ត មានមណ្ឌលប្រលងតែមួយកន្លែងទេ ដូច្នេះបេក្ខជន ប្រលងគ្រប់ក្រុង-ស្រុក ទាំង៥ ក្នុងខេត្តមណ្ឌលគិរី ត្រូវមក ប្រលងនៅមណ្ឌល វិទ្យាល័យហ៊ុនសែន មណ្ឌលគិរី ក្នុងនោះមានបេក្ខជនប្រលង សរុបចំនួន១៤៦នាក់  ស្រី ៥០នាក់ អវត្តមាន ០៧នាក់ ស្រី ០១នាក់ ចែកចេញជា៦បន្ទប់  គឺថ្នាក់វិទ្យាសាស្ត្រទាំងអស់ ។

ខេត្តមណ្ឌលគិរីមានបេក្ខជន ប្រលងជាប់មធ្យមសិក្សាទុតិយភូមិ លើកទី១ មានចំនួន៤៥នាក់   ក្នុងនោះ ស្រី២៧នាក់ ប្រុសចំនួន១៨នាក់ ស្មើនឹង ២៣,៨០%  ក្នុងចំណោមសិស្ស សរុបចំនួន១៩១នាក់៕

វិធីជ្រើសរើស និងប្រើប្រាស់ គណនេយ្យ កុំព្យូទ័រអន្តរជាតិ

$
0
0

កម្មវិធីគ្រប់គ្រង គណនេយ្យកុំព្យូទ័រ មានច្រើនប្រភេទ ហើយមានសមត្ថភាព ដាច់ដោយឡែកពីគ្នា ដែលកម្ម វិធីខ្លះ ផ្តោតសម្រាប់តែក្រុមហ៊ុនតូចៗ  ក្រុមហ៊ុនធំៗក្រុមហ៊ុនសំណង់រោងចក្រ ឬ សម្រាប់អង្គការ។ល។ ប្រសិន បើជ្រើសរើសកម្មវិធីខុសបណ្តាលអោយជួបប្រទះនូវការពិបាកនានាដូចជា ៖ កម្មវិធីយឺតកម្មវិធីខុស ឬមិនគ្រប់ តាមលក្ខខណ្ឌប្រើប្រាស់ .......។

Leopard Business Consultancy Co., Ltd.(LBC) ជាក្រុមហ៊ុនដែលមានឯកទេសច្បាស់លាស់ លើកិច្ចការ ទាំងឡាយនេះ  និងផ្តល់ជូនលោកអ្នកលើសេវាកម្មជាច្រើនរួមមាន៖

- សេវាជ្រើសរើសកម្មវិធីគ្រប់គ្រង គណនេយ្យកុំព្យូទ័រដែលមាន Licenseត្រឹមត្រូវមានសមត្ថភាពស្របតាមទំហំ និងប្រភេទនៃអាជីវកម្ម ឬស្ថាប័នរបស់លោកអ្នកស្របតាមស្តង់ដា International Financial Reporting Standard និងCambodia Accounting Standard .

- សេវាតម្លើងកម្មវិធី រៀបចំរចនាសម្ព័នរបស់កម្មវិធីអោយត្រូវតាមទំហំ និងប្រភេទអាជីវកម្មជាក់ស្តែង (Customization and Internal control design) ព្រោះគ្រប់ប្រភេទនៃកម្មវិធីគណនេយ្យ កុំព្យូទ័រទាំងអស់ តែងតែមានចំណុចឬផែ្នកខ្លះ នៃកម្មវិធីដែលស្ថាប័នលោកអ្នកមិនត្រូវការប្រើប្រាស់។

- សេវាហ្វឹកហាត់បុគ្គលិក របស់លោកអ្នកអោយចេះប្រើប្រាស់កម្មវិធីច្បាស់លាស់ និងស្ទាត់ជំនាញ។

សូមទាក់ទងអគារលេខ២ ផ្លូវលេខ២៨៤ កែងផ្លូវ១៦៣ សង្កាត់អូឡាំពិច ខណ្ឌចំការមនភ្នំពេញ ជាប់ខាងត្បូង វត្តមហាមន្ត្រី ទូរស័ព្ទលេខៈ 011 777 110 , 017 888 987អ៊ីម៉ែល info@lbc-firm.com

ប្រការដែលសំខាន់ លោកអ្នកត្រូវតែប្រើប្រាស់កម្មវិធីគណនេយ្យកុំព្យូទ័រ ដែលមាន License ត្រឹមត្រូវប្រសិន កម្មវិធីលោកអ្នកគ្មាន License លោកអ្នកនឹងជួបនូវផលវិបាកដូចជា ៖ 1-កម្មវិធីរបស់លោកអ្នក (កម្មវិធីគ្មាន License) នឹងគាំង ឬខូចស្វ័យប្រវត្តិប្រសិនបើ Computer របស់លោកអ្នកភ្ជាប់ Internet រីឯទិន្នន័យរបស់ លោក អ្នកក៏ត្រូវបាត់បង់ផងដែរ 2-កម្មវិធីមិនអាច Update ធ្វើអោយហួសសម័យមិនអាចគ្រប់គ្រង បាន ជាពិសេស គឺគ្មានសុវត្តិភាព អាចមានបញ្ហាគ្រប់ពេល។

ក្រៅពីនេះ LBC មានសេវាកម្មបណ្តុះបណ្តាលជំនាញពន្ធដារ គណនេយ្យ និងហិរញ្ញវត្ថុជូនដល់បុគ្គលិកក្រុមហ៊ុន អង្គការ សមាគម ... របស់លោកអ្នកដល់ទីកន្លែង តាមមុខងារ និងតួនាទី(ប្រធានគណនេយ្យ គណនេយ្យករ បេឡាករ អ្នកគ្រប់គ្រងសន្និធិ...) និងគ្រប់កម្រិត (កម្រិតប្រតិបត្តិ កម្រិតបច្ចេកទេស និង កម្រិតយុទ្ធសាស្រ្ត) ធ្វើអោយបុគ្គលិករបស់លោកអ្នកចេះ និងយល់ច្បាស់អំពីគោលនយោបាយ  នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ការរៀបចំឯសារពន្ធដារ និងការបង់ពន្ធដែលត្រឹមត្រូវការកត់ត្រាបញ្ជីគណនេយ្យ និងរៀបចំរបាយការណ៍ ហិរញ្ញវត្ថុ ប្រចាំខែ និងប្រចាំឆ្នាំ(បិទបញ្ជី) ស្របតាមគោលនយោបាយ និងនីតិវិធី ស្តង់ដារ និង លក្ខខណ្ឌតម្រូវ ផ្នែកច្បាប់ ព្រមជាមួយចំណេះដឹងនានាពាក់ព័ន្ធជាមួយពន្ធដារគណនេយ្យ និងហិរញ្ញវត្ថុ ។

ទូរស័ព្ទលេខៈ 011 777 110,  017 888 987 ។

ម៉ាកយីហោ គ្រឿងសម្អាង និងថែរក្សាស្បែក ដ៏ល្បីឈ្មោះ របស់កូរ៉េ ដល់ទីផ្សារកម្ពុជា

$
0
0

ភ្នំពេញ៖ ម៉ាកយីហោ គ្រឿងសម្អាង និងថែរក្សាស្បែក ដ៏ល្បីឈ្មោះរបស់ប្រទេសកូរ៉េ ត្រៀមនឹងសម្ភោធ ជាផ្លូវការ នៅក្នុងផ្សារទំនើប អ៊ីអនមល នាថ្ងៃអាទិត្យទី ១៩ តុលាឆ្នាំ ២០១៤ ខាងមុខនេះហើយ។

អ្នកស្រី ហឹមណារី ជាម្ចាស់ក្រុមហ៊ុន Paragon Trading Development, Co. Ltd  ដែលបាននំានូវម៉ាកយីហោ បានឲ្យ ដឹងថា ក្រុមហ៊ុនរបស់លោកពិតជាមាន មោទនភាពចំពោះការនាំចូល ម៉ាកយីហោ ផលិតផលគ្រឿងសម្អាង និង ថែរបំប៉នស្បែក VDL ដ៏ល្បីឈ្មោះរបស់ប្រទេសកូរ៉េ មកកម្ពុជា។ ជាពិសេសគឺការ បើកដំណើរការហាង VDL សាខាទី១ នៅលើផ្សារទំនើប អ៊ីអនមល។

អ្នកស្រីបន្តថា ម៉ាកយីហោ VDL គឺជាម៉ាកយីហោ ដែលស្ថិតនៅក្នុងក្រុម ក្រុមហ៊ុន LG ដ៏ធំនិងល្បីល្បាញតាំងពី យូរ។ ផលិតផលគ្រឿងសម្អាង និងថែរក្សាស្បែកមុខ VDL ត្រូវបានគាំទ្រ និងដាក់លក់ដាច់ជាងគេ នៅប្រទេសកូរ៉េ និងបានពង្រីកសាខារបស់ខ្លួន ក្នុងបណ្តាប្រទេសនានាដូចជា សហរដ្ឋ អាមេរិក នៅក្នុងទីក្រុង New York ប្រទេស ចិន វៀតណាម ជាដើម ហើយឥឡូវបានមកដល់កម្ពុជាហើយ។

អ្នកស្រីបន្ថែមថា ជាលទ្ធផលនៃស្រាវជ្រាវរបស់អ្នកស្រី បានបង្ហាញថា ផលិតផល គ្រឿងសម្អាង និងថែរក្សាបំប៉ន ស្បែក VDL គឺអាចនឹងជួយឲ្យ ស្បែកមុខ និងដងខ្លួនស្រស់ស្អាត និង ក្មេងជាងវ័យ តាមបែបធម្មជាតិ ដោយសារ តែផលិតផលមានគុណភាពខ្ពស់ ផលិតចេញពី វត្ថុធាតុដើម ធម្មជាតិ គ្មានសារធាតុគីមី ជួយជំរះកោសិកាចាស់ៗ បណ្តុះនិងចិញ្ចឹមកោសិកា។

ផលិតផល VDL គឺជាផលិតផលបម្រើជូនតែអតិថិជនជាស្រ្តី។ ផលិតផល VDL ត្រូវបានបែងចែកជា  ៦ប្រភេទ សំខាន់ៗ នៅលើរាងកាយរបស់ស្រ្តី ដូចជា៖ ១. ការសំអាត, ២. ការថែរក្សាស្បែក,  ៣. ផលិតផលការពារកំដៅថ្ងៃ, ៤. Make Up, ៥. ខ្លួន និងដៃ, និង ៦. ផលិតផលផ្សេងៗ ។ ផលិតផល VDL ផ្តោតសំខាន់លើកត្តាខាង Make Up  ធ្វើឲ្យការ Make Up មើលទៅមានភាពអស្ចារ្យ និងមានភាពរស់រវើក។

អ្នកស្រី បញ្ជាក់ថា”យើងខ្ញុំសង្ឃឹមនិងជឿជាក់យ៉ាងមុតម៉ាំថា ម៉ាកយីហោ VDL ពិតជានឹងទទួលបានជោគជ័យ និងគាំទ្រពីសំនាក់ ប្រជាជនកម្ពុជា ហើយនឹងបំពេញតំរូវការ របស់ស្រ្តីគ្រប់រូបដែល មានបំណង ប្រាថ្នាចង់ ឲ្យខ្លួន ឯងស្រស់ស្អាត និងក្មេងជាងវ័យបែបធម្មជាតិ” ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

រថយន្ដដឹកប្រេង ក្រុមហ៊ុនសូគីម៉ិច បុក សិស្ស ពេលកំពុងជិះ ម៉ូតូទៅប្រឡង របួស ធ្ងន់

$
0
0

កំពង់ស្ពឺ ៖ រថយន្ដដឹកប្រេង របស់ក្រុម ហ៊ុនសូគីម៉ិច បានបើកបុកយុវជនម្នាក់ ពេល កំពុងជិះម៉ូតូទៅប្រឡងបាក់ឌុបថ្ងៃទី២ កាលពីវេលាម៉ោង ១២និង១៥នាទី រសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤នេះ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ទល់មុខមន្ទីរ ប្រៃសនីយ ក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ។

រថយន្ដបង្កសណ្ដោងរ៉ឺម៉ក ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3C-6019 ធ្វើដំណើរពីលិចទៅកើត ស្រាប់តែបុកយុវជនម្នាក់ កំពុងជិះម៉ូតូឃ្លីក បណ្ដាលឱ្យដួលរងរបួសធ្ងន់ ។

ជនរងគ្រោះត្រូវបានសមត្ថកិច្ចឈ្មោះ គឹម មេសា អាយុ១៩ឆ្នាំ ជាសិស្សត្រូវ ប្រឡងបាក់ឌុប រងរបួសធ្ងន់ រហូតបញ្ជូន ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដោយឡែក ម៉ូតូនិងរថយន្ដត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងច្បារមន ចាត់ការបន្ដទៀត ។

ស្រ្តីម្នាក់ចងក សម្លាប់ខ្លួន និងបុរសម្នាក់ លង់ទឹកស្លាប់ នៅថ្ងៃតែមួយ ក្នុងស្រុកថ្មគោល

$
0
0

បាត់ដំបង៖ ស្រ្តីម្នាក់បានចងក សម្លាប់ខ្លួនដោយជម្ងឺ សរសៃប្រសាទរ៉ាំរ៉ៃ នៅលើដើមស្វាយ កំពស់២,៥ម៉ែត្រ និងខ្សែនីឡុងពណ៌ស មានឈ្មោះ ហ៊ឹង សឿង អាយុ៤៩ឆ្នាំ មានទីលំនៅភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល និងបុរសម្នាក់ទៀតឈ្មោះ មុំ សំអាន អាយុ៤៥ឆ្នាំ រស់នៅក្រុមទី៣៥ ភូមិប្រគាបឃុំរូងជ្រៃ ស្រុកថ្មគោល បានផឹក ស្រាស្រវឹង សង្ស័យដើរយប់ធ្លាក់ប្រឡាយ ឈ្លក់ទឹកលង់ស្លាប់ខ្លួនឯង ហើយព្រឹកឡើងទើប គេប្រទះឃើញ កាល ម៉ោង៧និង១០នាទី ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ នៅចំណុចភូមិគោគខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ក្រោយពីបានធ្វើកោសលវិច័យ លើសពទាំង២នាក់រួចមក មន្រ្តីជំនាញបាន បញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ ដោយខ្លួនឯងមិនមែនជាករណីឃាតកម្ម អ្វីឡើយ រួចសមត្ថកិច្ចបាន ប្រគល់សពជនរងគ្រោះឱ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Viewing all 8042 articles
Browse latest View live




Latest Images