Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ភាពជាប់គាំង នៃនយោបាយ គ្មានឥទ្ធិពលទៅលើ សន្ទស្សន៍ ទំនុកចិត្តអាជីវកម្ម

$
0
0

ភ្នំពេញ៖ ការសិក្សារសន្ទស្សន៍ទំនុកចិត្ត អាជីវកម្មនៃធនាគារ ANZ Royal ដែលបានបង្កើតឡើង ឲ្យប្រើតាំងពីខែឧសភា បានបង្ហាញឲ្យឃើញថា ភាពជាប់គាំងនៃ នយោបាយគ្មានឥទ្ធិពល ទៅលើសន្ទស្សន៍ ទំនុកចិត្តអាជីវកម្មឡើយ។

ការសិក្សាលើកទី២នេះបានបង្ហាញថា សន្ទស្សន៍ទំនុកចិត្តអាជីវកម្ មនៅតែរក្សាបាននូវសន្ទស្សន៍ មួយដ៏ខ្ពស់ដដែល ជាមួយនិងសន្ទស្សន៍ 82/100 បើធៀបជាមួយនឹង ការសិក្សាកាលពីត្រីមាស មុនគឺមានសន្ទស្សន៍ 83/100។ ក្តីរំពឹងទុក ភាពជាវិជ្ជមានទៅលើការ កើនឡើងនៃប្រាក់ចំណូលនៅ តែមានលើគ្រប់វិស័យ និង គ្រប់អាជីវកម្ម ទោះបីជាអាជីវកម្មខ្នាតតូច រំពឹងទុកតិចជាង អាជីវកម្មខ្នាតធំក៏ដោយ។

លោក Grant Knuckey ដែលត្រូវជានាយកប្រតិបត្តិរបស់ធនាគារ ANZ Royal បានកត់សំគាល់ឃើញថា ការស្ទង់មតិនេះត្រូវបានធ្វើឡើង ចំពេលដែលគណបក្សប្រឆាំង ចូលរដ្ឋសភា៖  “វាបានធ្វើឲ្យមានការពិបាកក្នុងការ វាស់វែងពីការជះឥទ្ធិពល ទៅលើសន្ទស្សន៍ទំនុកចិត្តអាជីវកម្ម នៅពេលដែលការជាប់គាំង នយោបាយ ត្រូវបានដោះស្រាយ។ តែទោះជាយ៉ាងណាក្តី អ្វីដែលយើងអាចនិយាយ យ៉ាងច្បាស់នោះគឺអាជីវកម្មនៅតែ មានទំនុកខ្ពស់ ក្នុងពេលអនាគត ហើយច្បាស់ថានឹងមានការរីកចំរើន។”

ការរីកធំធាត់ និងការទទួលបាននូវបា្រក់ចំណេញ នៃវិស័យឧស្សាហកម្ម មានភាពល្អប្រសើរជាង កាលពីត្រីមាសមុន ប៉ុន្តែក្តីបារម្ភដែលនៅតែ កើតមានដ៏ដែលនោះគឺ ការកើនឡើងនូវប្រាក់ខែរបស់ បុគ្គលិក។

ការព្រួយបារម្ភត្រូវបានគេកត់សម្គាល់ឃើញថា នៅជុំវិញសម្ពាធសាស្ត្រ នយោបាយដែល ស្តីពីការប្រកួតប្រជែង និងការត្រៀមខ្លួនរួចជាស្រេច សម្រាប់សមាហរណកម្មសេដ្ឋកិច្ច អាស៊ាន ក្នុងពេលឆាប់ៗខាងមុខនេះ។

បញ្ហាភូមិសាស្ត្រនយោបាយត្រូវបាន លើកឡើងដោយក្រុមហ៊ុន មួយចំនួនជាពិសេស នៅក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម។ ការព្រួយបារម្ភអំពីស្ថានភាព នយោបាយក្នុងប្រទេសថៃ និងការធ្លាក់ចុះនូវតម្លៃអង្ករ (ដែលវានឹងប៉ះពាល់ដល់ការនាំចេញ) ក៏ប៉ុន្តែយើង ក៏នៅតែមានក្តីសង្ឃឹមថា ភាពតានតឹងរវាងប្រទេសចិន និងវៀតណាមនឹងនាំឲ្យមានការ វិនិយោគឡើងវិញដោយ ផ្ទាល់មកប្រទេសកម្ពុជាវិញ។

ចំពោះសមាហរណកម្មសេដ្ឋកិច្ចអាស៊ានវិញ ក៏មានក្រុមហ៊ុនមួយចំនួនមាន ការព្រួយបារម្ភថាប្រទេសជិតខាង បានត្រៀមខ្លួនបានយ៉ាងល្អប្រសើរ សម្រាប់ការប្រកួតប្រជែងផងដែរ។ ប្រាក់ឈ្នួលរបស់ប្រទេស មីយ៉ាន់ម៉ាគឺមានកំរិតទាបជាង ប្រទេសជិតខាងយ៉ាងខ្លាំង ដែលប្រទេសវៀតណាម និងប្រទេសថៃជាប្រទេស ដែលមានភាពនាំមុខ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងតម្លៃសម្ភារះបរិក្ខារ។

លោក Knuckey បានបន្ថែមទៀតថា៖ ប្រទេសកម្ពុជាកំពុងតែ ប្រឈមមុខនឹងបំលាស់ប្តូរ ដ៏សំខាន់មួយ នៅក្នុងទំរង់នៃការ ធ្វើសមាហរណកម្ម សេដ្ឋកិច្ចអាស៊ាន។ ទន្ទឹមនឹងនោះផងដែរ កត្តាប្រឈមចំនួនពីរ បានបង្ហាញនៅក្នុងបញ្ហានេះ ។ បញ្ហាដំបូង តើយើងអាចមានកម្លាំង ពលកម្មដែលមានជំនាញហើយអាច ទាក់ទាញចង្វាក់ផលិតកម្ម បានដែរឬទេ? ទីពីរ តើយើងអាចផ្ដល់នូវ បរិយាកាសការងារ មួយដែលអាចការពារ
កម្លាំងពលកម្មដែល គ្មានជំនាញ ពីការធ្វើចំណាកស្រុក បានដែរឬទេ? នេះជាសំណួរទាំងពីរដែលគ្មាន ចម្លើយនៅក្នុងដំណាក់កាលនេះ។

ក្រុមហ៊ុនជាច្រើនបានកត់សម្គាល់ថា លំហូរចូលនៃមូលធន របស់ជប៉ុនជាមួយនឹងផ្សារទំនើប AEON ជាចំនុចល្អបំផុតសំរាប់ ប្រទេសកម្ពុជា។ ក្រុមហ៊ុនមួយចំនួនទៀត ក៏បានលើកឡើងអំពីការ បើកផ្សារទំនើប AEON  ក្នុងរាជធានីភ្នំពេញនេះ ថាជានិមិត្តរូបដែលអាចបោះ ជំហានឈានទៅមុខ ដើម្បីក្លាយជា ប្រទេសអភិវឌ្ឍន៍៕


WHO ៖ បច្ចុប្បន្នករណី ជំងឺឆ្លង Ebola មានជាង ៨ពាន់នាក់ ស្ទើតែ១០០ភាគរយ កើតនៅ អាហ្វ្រិកខាងលិច

$
0
0

ម៉ូនរ៉ូវៀ៖ ការគ្រប់គ្រងហានិភ័យ នៃជំងឺEbola នាពេលបច្ចុប្បន្ន នៅក្នុងប្រទេសលីបេរីយ៉ា បើយោង តាមការរាយ ការណ៍ របស់អង្គការសុខភាព ពិភពលោក ហៅកាត់ថា WHO បានឲ្យដឹងថា មានចំនួន ៨.៣៩៩ ករណី ហើយស្ទើ តែ១០០ភាគរយ ទៅហើយដែលជំងឺ ដ៏កាចសាហាវនេះស្ថិត នៅក្នុងអាហ្វ្រិកខាងលិច និងមានចំនួន អ្នកស្លាប់ ៤.០៣៣ករណី។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ នេះឲ្យដឹងថា នៅក្នុងរដ្ឋ ធានីម៉ូនរ៉ូវៀ នៅពេលដែលអ្នករាល់គ្នា ជួបគ្នា គឺមិនដែលចាប់ដៃគ្នាទៀតទេ ព្រោះដោយសារតែខ្លាចឆ្លង ជំងឺដ៏កាចសាហាវនេះ បានត្រឹមតែញញឹម ឫក៏ញាក់ចញ្ចើម ដាក់គ្នាតែប៉ុណ្ណោះ ហើយមនុស្សភាគច្រើន ពួកគេមិនចង់មានទំនាក់ទំនង ជាមួយអ្នកណាទាំងអស់។

ជាមួយនឹងការផ្សព្វផ្សាយនេះដែរ ស្ថានីយវិទ្យុភាគច្រើនចាក់ផ្សាយជាមួយ នឹងបទចម្រៀងថ្មីៗ ពាក់ព័ន្ធនឹង ជំងឺ Ebola ហើយសម្រាប់ប្រជាជនក្នុងស្រុកវិញ ពួកគេតែងតែជួប ពិភាក្សាគ្នា អំពីបញ្ហាជំងឺEbola នេះមិន ដាច់ពីមាត់ ឡើយ។ បើទោះបីជាមានរបាយការណ៍ មួយចំនួន មានមតិផ្ទុយគ្នា មេរោគឆ្លងនេះ មិនបាន បង្ហាញពីសញ្ញា ណាមួយ ស្ដីពីស្ថានភាពថមថយ នោះទេ ដោយសារតែមានមនុស្ស ក្រុមតូចៗដែលនៅតែ នាំគ្នាចូលទៅកាន់គ្លីនិក ដើម្បីព្យាបាលជំងឺ Ebola នេះ។

គួរបញ្ជាក់ផងដែរថា ប្រជាជនក្នុងស្រុកភាគច្រើនមិនបានជឿថា ជំងឺEbola នេះបាននឹងកំពុង ស្ថិតក្រោម ការ គ្រប់គ្រង នោះទេ ហើយពួកគេបានបង្ហាញពីការ ព្រួយបារម្ភជុំវិញភាពទន់ ខ្សោយក្នុងការថែទាំអ្នកជំងឺ ដោយ អ្នកជំងឺដែលកំពុងទទួល ការព្យាបាល និង បានស្លាប់កន្លងមកជាមួយ នឹងភាពជាប់សង្ស័យ ៕

Photo by DAP-News

ប្រតិភូយុវជនកម្ពុជា សម្រាប់វគ្គ បណ្តុះបណ្តាល អ្នកដឹកនាំវ័យក្មេង អាស៊ាន ចូលជួប លោក អ៊ិត សំហេង

$
0
0

ភ្នំពេញ៖ ដោយទទួលបាន ការអញ្ជើញពីស្ថានទូត សាធារណៈប្រជាមានិតចិន ប្រចាំនៅកម្ពុជា អនុញ្ញាតឱ្យ ប្រតិភូ យុវជនកម្ពុជា មកពីក្រសួងស្ថាប័នជាតិ ចំនួន ២០នាក់ ទៅចូលរួមក្នុងកម្មវិធី បណ្តុះបណ្តាល អ្នកដឹកនាំវ័យ ក្មេងអាស៊ាន ឆ្នាំ២០១៤ នៅទីក្រុងក្វាងស៊ី សាធារណៈរដ្ឋ ប្រជាមានិតចិន។

នាឱកាសមុននឹង ចាកចេញដំណើរ ប្រតិភូយុវជនកម្ពុជា បានចូលជួប សម្តែងការគួរសម ដើម្បី សុំដំបូន្មាន និង អនុសាសន៍ពី លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៤ នាទីស្តីការក្រសួង។

កញ្ញា មិថុនា ភូថង ប្រធានប្រតិភូយុវជនកម្ពុជា បានរាយការណ៍ ជម្រាបជូនលោករដ្ឋមន្ត្រី ដោយ សង្ខេប អំពី កម្មវិធីទស្សនកិច្ចសិក្សានេះថា៖ កម្មវិធី បណ្តុះបណ្តាល អ្នកដឹកនាំវ័យក្មេង អាស៊ាន ឆ្នាំ ២០១៤ វគ្គទី ៣៧ ត្រូវបាន រៀបចំឡើង ដោយវិទ្យាស្ថាន Guangxi International Youth Exchange Institute ដែលបង្កើតឡើងនៅឆ្នាំ ២០១២ ដោយមានជំនួយពី សម្ព័ន្ធយុវជនចិន និងមានការគាំទ្រពី សំណាក់ រដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាមានិតចិន។

កម្មវិធីនេះ មានគោលបំណងពង្រឹង និងជំរុញ កិច្ចសហប្រតិបត្តិការ ព្រមទាំងសកម្មភាពផ្លាស់ប្តូរ ទៅវិញទៅមក រវាងយុវជនចិន និងយុវជន នៃបណ្តាប្រទេស សមាជិកអាស៊ាន ក្នុងទិសដៅផ្តល់នូវការយល់ដឹង កាន់តែច្បាស់អំពី ប្រទេសចិន ដែលកំពុងក្លាយទៅជា ប្រទេសជិតខាងដ៏ល្អ និងជាដៃគូរដ៏ជិតស្និត របស់អាស៊ាន ពិសេស ពេល សមារហណកម្ម អាស៊ាន ឆ្នាំ២០១៥។ ក្នុងទិសដៅ នៃកម្មវិធីបណ្តុះបណ្តាលនេះ សាធារណរដ្ឋ ប្រជាមានិតបាន អញ្ជើញ ប្រទេសចំនួន ៦ ឱ្យចូលរួម ក្នុងនោះ រួមមាន ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និង ប្រទេសសឹង្ហបុរី  ចំពោះរយៈពេលនៃការសិក្សា ៤សប្តាហ៍ រួមបញ្ចូល ការសិក្សាលើ គោលនយោបាយប្រទេសចិន សេដ្ឋកិច្ច វប្បធ៌មនយោបាយ ការបរទេស នយោបាយ បើកចំហរបស់ចិន និងការសិក្សាទៅលើ លទ្ធភាព នាពេល អនាគត នៃការបង្កើតនូវ តំបន់ពាណិជ្ជកម្មសេរី អាស៊ាន-ចិនជាដើម ហើយកម្មវិធីនេះក៏រួមបញ្ចូលផងដែរ នូវ ទស្សនកិច្ចសិក្សា នៅតំបន់ជនបទ តំបន់រម្មណីយដ្ឋាន មួយចំនួន និងវេទិកាផ្លាស់ប្តូរវប្បធ៌ម។

លោក អ៊ិត សំហេង មានប្រសាសន៏ថា ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក សូមយកឪកាស នេះ ចូលរួមអបអរសាទរ ចំពោះក្មួយៗដែលត្រូវបាន ទទួលនូវការបណ្តុះបណ្តាល នាពេលនេះ ព្រោះវាជាឪកាស ដ៏ល្អមួយ សម្រាប់ក្មួយៗក្នុងការស្វែង យល់ពីកិច្ចសហប្រតិបត្តិការ នយោបាយ ក្រៅប្រទេសរវាង អាស៊ាន-ចិន ហើយវាក៏ជាចក្ខុវិស័យវែង ឆ្ងាយសម្រាប់ ថ្នាក់ដឹកនាំ នាសម័យនេះ ដែលគិតគូរពីកិច្ចសហប្រតិបត្តិការណ៏ ចំពោះ មុខផង ហើយក៏សម្រាប់អនាគតផង ។ម្យ៉ាងវិញទៀតសាធារណៈរដ្ឋចិន ជាមិត្តដ៏យូរលង់ណាស់មកហើយ សម្រាប់ កម្ពុជា តាំងពីសម័យ ព្រះបរមរតនកោដិ រហូតដល់សម័យ តេជោ ដែលចំណងមិត្តភាពនេះ កាន់តែត្រូវ បានរឹតបន្តឹង និងពង្រីកដល់កម្រិតយុទ្ឋសាស្រ្ត គ្រប់ជ្រុងជ្រោយ មិនតែប៉ុណ្ណោះសាធារណរដ្ឋចិន ជាដៃគូ សហប្រតិបត្តិការផង និងជាអ្នកផ្តល់ជំនួយដ៏ធំផង សម្រាប់កម្ពុជា ដូច្នេះក្មួយៗត្រូវថែរក្សា នូវសម្ព័ន្ធមិត្តភាពនេះ ឲ្យនៅស្ថិតស្ថេរយូរអង្វែង។

លោករដ្ឋមន្ត្រី បានផ្តល់នូវដំបូន្មាន ទៅដល់ប្រតិភូយុវជនកម្ពុជា ក្នុងរយៈពេលទៅសិក្សា ក្នុងរយៈពេល មួយខែនេះ សូមក្មួយរស់នៅឲ្យដូចជា បងប្អូនបង្កើត ចេះជួយថែទាំគ្នាយកអាសាគ្នា ទៅវិញទៅមក ត្រូវមានសាមគ្គីផ្ទៃក្នុងល្អ ពីព្រោះសាមគ្គីផ្ទៃក្នុងនេះ វាមិនត្រឹមតែសុខដរម្យនា តែប៉ុណ្ណោះនោះទេ ថែមទាំងបានបង្ហាញទៅដល់ មិត្តរបស់ យើងឲ្យគេបានឃើញពី វប្បធ៌ម និងប្រពៃណីដ៏ល្អ សម្រាប់ជាតិយើងផងដែរ ៕

Photo by DAP-News

Photo by DAP-News

សិក្ខាសាលា ស្តីពីការ សម្របសម្រួល ព័ត៌មានសមរភូមិ​ ដែលគ្រោងធ្វើឡើង នៅថ្ងៃទី១៧​ ខែតុលា ត្រូវពន្យាពេល

សមត្ថកិច្ច ចាប់ខ្លួនយុវជនម្នាក់ តាមដីកា តុលាការពីបទ រំលោភសេពសន្ថវៈ

$
0
0

បាត់ដំបង៖ មត្ថកិច្ចនគរបាល ស្រុកសង្កែ បានចុះអនុវត្តចាប់ខ្លួន យុវជនម្នាក់តាមដីកាតុលាការ ពីបទរំលោភ សេពសន្ថវៈ កាលពីវេលាម៉ោង ១០៖១៥នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ នៅចំណុចភូមិជំនីក ឃុំអន្លងវិល ស្រុកសង្កែ រួចបញ្ជូនមកស្នងការខេត្ត នៅរសៀលថ្ងៃទី១៤ ខែតុលា ដើម្បីបញ្ជូនបន្តទៅតុលាការ ខេត្តចាត់ការ តាមច្បាប់។

មន្រ្តីនគរបាលស្រុកសង្កែម្នាក់ បានឲ្យដឹងថា បន្ទាប់សមត្ថកិច្ចបានទទួលដីកា បង្គាប់ឲ្យចាប់ខ្លួនលេខ ៣៤៤ ដ.ច.ខ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០០៩ ចេញដោយចៅក្រមស៊ើបសួរ លោក ប្លុង វិសាល រួចមក សមត្ថកិច្ចជំនាញ បានចុះ អនុវត្តនិងបានចាប់ខ្លួនជនជាប់ចោទ ឈ្មោះ ហ៊ុន កំសត់ ហៅ វៀច ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិ ជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ដោយជាប់ចោទពីបទ រំលោភសេពសន្ថវៈ (ស្តីពីស្ថានទម្ងន់ទោសបទឧក្រិដ្ឋ) ដែល បានប្រព្រឹត្តកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០០៩កន្លងទៅ នៅភូមិស្វាធំ ឃុំអូរដំបង២ ស្រុកសង្កែ រួចរត់គេចខ្លួន ទៅសម្ងំលាក់ខ្លួន នៅក្នុងព្រៃរនាមបឹងទន្លេសាប បាត់រហូត។

លុះក្រោយមកជនជាប់ចោទ បានលួចចេញ ចូលមកលេងផ្ទះ ជាបន្តបន្ទាប់ លុះដល់វេលាម៉ោង១០៖១៥នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ ក៏ត្រូវសមត្ថកិច្ច យើងចុះអនុវត្តដីកា ចាប់ខ្លួនបាន រួចនាំយកមកអធិការស្រុកសង្កែ រៀបចំសំណុំរឿងបញ្ជូនខ្លួន មកស្នងការ នគរបាលខេត្ត នៅរសៀលថ្ងៃដដែល ដើម្បីប្រគល់ឲ្យមន្រ្តីជំនាញ បញ្ជូនបន្តទៅតុលាការខេត្ត ដើម្បីចាត់ការ តាមច្បាប់ ៕

Photo by DAP-News

ឃាត់ខ្លួន ជនជាតិម៉ាឡេស៊ី ១៣នាក់ ជាប់ទាក់ទងនឹង ពួកឧទ្ទាមរដ្ឋ ឥស្លាម IS

$
0
0

គូឡាឡាំពួ៖ អធិការនគរបាល ប្រទេសម៉ាឡេស៊ី លោក Khalid Abu Bakar បាននិយាយ នៅថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០១៤នេះថា ជនសង្ស័យជនជាតិ ម៉ាឡេស៊ី ១៣ នាក់ ត្រូវបានឃាត់ខ្លួនពី បទជាប់ទាក់ទង នឹងពួកសកម្ម ប្រយុទ្ធ ឥស្លាម IS , នេះបើយោងតាម កាសែតអង់គ្លេស The Star បានរាយការណ៍។

ទីភា្នក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ ដោយយោងទៅតាមកាសែតក្នុង ស្រុកខាងលើ បានឲ្យ ដឹងទៀតថា ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅកន្លែងផ្សេងៗគ្នា កាលពីថ្ងៃអង្គារ ទី១៤ នៅក្នុងទីក្រុង Shah Alam ដែលជាទីក្រុងកណ្តាល នាភាគខាងលិច នៃរដ្ឋ សេឡាំងហ្គ័រ ប្រទេសម៉ាឡេស៊ី។

លោក Khalid បានបន្តទៀតថា ប៉ូលីសបានឃ្លាំមើលសកម្មភាព ក្រុមនេះ ដែលអាច សន្និដ្ឋានថាជា «ក្រុម សកម្មយុទ្ធ ឬ ភេរវករ ដែលគ្មានទីតាំងច្បាស់លាស់ នៅក្នុងប្រទេស។

គួរបញ្ជាក់ផងដែរថា ជនសង្ស័យដែលជាប់ពាក់ព័ន្ធនឹង ក្រុមសកម្មយុទ្ធ IS នេះត្រូវបានឃាត់ខ្លួន ៣៦ នាក់ហើយ ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ មកម្ល៉ះ៕

Photo by DAP-News

ខឹងផឹកស៊ី សុំទៅមុន វាយ និងបាញ់គំរាម ផ្អើលក្នុង ផ្សារស្ដង់៧មករា

$
0
0

-លោក ខេង ទីតូ៖ នេះជារឿងតូចតាច អាចដាក់ទណ្ឌកម្ម ឫពិន័យ

ភ្នំពេញ ៖ មនុស្សមួយ ក្រុមមានគ្នា៥នាក់ ដែលខ្លះ មានតួនាទីជា មន្ដ្រីអាវុធហត្ថ លើផ្ទៃ ប្រទេស និងប្រធានផ្សារ ស្ដង់៧មករា បានកើតជម្លោះ ពេលកំពុងផឹកស៊ី រហូតខឹង ដើរចេញ ទៅមុន ក៏ស្ទាក់វាយ បណ្ដាលឱ្យ បែកក្បាល រួចបាញ់ឡើងលើ ធ្វើឱ្យមានការ ភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច មូលដ្ឋាន នៅក្នុង ផ្សារស្ដង់៧មករា ពោលនៅទល់ មុខអធិការ ដ្ឋាននគរបាល ខណ្ឌ៧មករា ក្នុងសង្កាត់វាលវង់ កាលពីវេលាម៉ោង ប្រមាណ ៨និង៥៥នាទី យប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៤ ។

ជម្លោះរហូតដល់វាយ និងបាញ់ក្នុងវង់ផឹក ស៊ីខាងលើនេះ ជនបង្កត្រូវបាន ឃាត់ខ្លួនភ្លាមៗ យកទៅសួរនាំ នៅអធិការដ្ឋាន នគរបាល ខណ្ឌ៧មករា ខណៈដែល ជនរងគ្រោះ ដែលជាមន្ដ្រីអាវុធហត្ថលើ ផ្ទៃប្រទេស ដែរនោះ ត្រូវបានបញ្ជូន ទៅព្យាបាលសិន ក្រោយពី បែកក្បាល ហូរឈាមជោគខ្លួន ។

ប្រភពព័ត៌មានពី សមត្ថកិច្ច មូលដ្ឋានបាន ឱ្យដឹងថា មុនពេលកើតហេតុ ទាំងជនរងគ្រោះ និងជនបង្ក គឺរួមមាន ប្រធានផ្សារស្ដង់៧មករា និងអ្នករកស៊ីលក់ម៉ូតូ (មានឈ្មោះ ជាមន្រ្តី អាវុធហត្ថ លើផ្ទៃប្រទេស ) បាននាំគ្នា អង្គុយ ផឹកស៊ី លុះពេលផឹកស្រវឹង រៀងធ្លាក់ភ្នែក ជនរងគ្រោះម្នាក់ ដែលជាមន្ដ្រី អាវុធហត្ថលើផ្ទៃ ប្រទេស ផងនោះ បានសុំចេញទៅមុន ប៉ុន្ដែត្រូវបានភាគី បង្កឃាត់ រហូតមានការ វាយតប់គ្នា និងបាញ់ ឡើងលើ ជាការគំរាមទៀតផង ។

ក្រោយពីទទួលបាន សេចក្ដីរាយការណ៍ នៃការបង្កជម្លោះវាយ និងបាញ់គ្នាធ្វើឱ្យមាន ការភ្ញាក់ផ្អើលនោះ សមត្ថកិច្ច មូលដ្ឋានបាន ចុះទៅសួរនាំ និងអន្ដរាគមន៍ភ្លាមៗ ដោយឃាត់ខ្លួនជនបង្ក ព្រមទាំងដក ហូត បានកាំភ្លើង ខ្លីមួយដើម ម៉ាកកា៥៩ ដែលជារបស់ជនបង្ក និងកាំភ្លើងម៉ាក រ៉ូឡូមួយដើម ដែលជារបស់ ជនរងគ្រោះ ពោលពួកគេទាំងពីរនាក់ សុទ្ធ តែជាមន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេស នៅការិ យាល័យបុគ្គលិក និងការិយាល័យគ្រប់គ្រងទិន្នន័យ ។

ប្រភពព័ត៌មានពី សមត្ថកិច្ច បានបញ្ជាក់ ទៀតថា ក្រោយពីឃាត់ខ្លួន និងក្រោយធ្វើការ សួរនាំ ហើយដឹងថា ពួកគេគឺ ជាមន្ដ្រីអាវុធហត្ថនោះ នគរបាល ខណ្ឌ៧មករា ដោយមាន បញ្ជាពីសំណាក់ ស្នងការ នគរបាល រាជធានីភ្នំពេញ បានប្រគល់ជនទាំងនេះ ទៅឱ្យថ្នាក់ដឹក នាំអាវុធហត្ថបន្ដ ដើម្បីមានវិធានការតាម ផ្លូវច្បាប់ ដាក់ពិន័យ ឬបញ្ជូនទៅកាន់តុលាការ។

ជុំវិញករណីនេះ អ្នកនាំពាក្យ អាវុធហត្ថលើផ្ទៃ លោក ខេង ទីតូ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤នេះ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលតាមទូរស័ព្ទឱ្យដឹងថា ករណី នេះ គឺជារឿងតូចតាច អាចទទួល ការដាក់ ទណ្ឌកម្ម ឬពិន័យ ។

លោក ខេង ទីតូ បានបញ្ជាក់ថា «នេះជា ជម្លោះគ្នាឯង ដូច្នេះវាជារឿង តូចតាចទេ ហើយឥឡូវពួកគេ កំពុងស្ថិត នៅក្នុងការទី បញ្ជាការដ្ឋាន អាវុធហត្ថ រាជធានីភ្នំពេញ រង់ចាំ ការសម្រេចរបស់ មេបញ្ជាការដាក់ ទណ្ឌ កម្ម ឬពិន័យជាធម្មតា»៕

អ្នកឧកញ៉ា សៀង ណាំ នាំយកបច្ច័យ ជាង១២៥លានរៀល បានមកពី បុណ្យកឋិនទាន សាមគ្គី ទៅវេប្រគេន ព្រះសង្ឃ នៅវត្តសំរោងក្នុង ខេត្តបាត់ដំបង

$
0
0

សៀមរាប ៖ នៅថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០១៤ ត្រូវនឹងថ្ងៃ ៤រោច ខែអស្សុច ឆ្នាំមមី ឆស័ក ២៥៥៨ អ្នកឧញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និងលោកជំទាវ អ៊ុន វ៉ុនលី ព្រមទាំង ឯកឧត្តម អស់លោក លោកស្រី ជាពុទ្ធិបរិស័ទក្នុងខេត្តសៀមរាប រួមនិងអាចារ្យ គណះកម្មាការ ញាតិមិត្តពុទ្ធបរិស័ទចំណុះជើងវត្ត សំរោងក្នុង បានមានសទ្ទាជ្រះថ្លា មូលមតិគ្នាជាឯកច្ឆ័ន្ទដង្ហែរអង្គកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ស ដែលគង់ចាំព្រះវស្សា អស់ត្រីមាសក្នុងព័ទ្ធសីមា វត្តសំរោងក្នុង ស្ថិតក្នុងឃុំ នរាស្រុកឯកភ្នំ ខេត្តបាត់ដំបង ហើយ បច្ឆ័យដែលទទួលបានគឺសម្រាប់ ទុកសាងសង់របងវត្ត  ដើម្បីទុកជាប្រយោជន៏ ក្នុង វិស័យ ពុទ្ធ សាសនា ។

បន្ទាប់ពីបានជួបជុំពុទ្ធបរិស័ទ ដង្ហែរអង្គកឋិនទានប្រទក្សិណជុំវិញព្រះវិហារ៣ជុំដើម្បីវេរប្រគេន ព្រះសង្ស រួចមក អ្នកឧកញ៉ា សៀង ណាំ បានមានប្រសាសន៏ សំណេះសំណាល ជាមួយលោកយាយ លោកតា និង ពុទ្ធបរិស័ទ ដោយបានលើកឡើងអំពីប្រវត្តខ្លះៗ របស់វត្តសំរោងក្នុងនេះថា វត្តនេះមានអាយុកាលជាង ១០០ឆ្នាំ មកហើយ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ វត្តនេះ ពូកប៉ុល ពត បានយកធ្វើជាកុកសម្រាប់ឃុំឃាំំងមនុស្ស។ អ្នកឧកញ៉ាបានបញ្ជាក់ថា អ្នកឧកញ៉ាផ្ទាល់ ក៏ត្រូវបានជាប់ឃុំឃាំងនៅក្នុងវត្តនេះផងដែរ នៅសម័យនោះ ។

ជាមួយនោះ ដែរអ្នកឧកញ៉ាក៏បានប្រកាសនូវបច្ឆ័យ ដែលបានមកពីការចូលរួមចាប់យកមគ្គផល កុសល្យផល បុណ្យ របស់ពុទ្ធ បរិស័ទជិត ឆ្ងាយទាំងអស់ ក្នុងពិធីបុណ្យកឋិនទានសាមគ្គីនេះ សរុបទាំងអស់ចំនួន ១២៥. ១៣៨.000 រៀល។ អ្នកឧកញ៉ាបានកោតសរសើរថ្លែង អំណរគុណ និងជូនពរចំពោះម្ចាស់ទានទាំងអស់ ដែល បានរួមចំណែក តាមសទ្ទាជ្រះថ្លាដើម្បី ចូលរួម ជាបច្ឆ័យ សម្រាប់សាងសង់សមិទ្ធិផលថ្មីទៀត ក្នុងវត្តសំរោងក្នុង សម្រាប់កំកល់ទុក ក្នុងព្រះពុទ្ធសាសនា ហើយអ្នកឧកញ៉ា ក៏បានអំពាវនាវ ដល់ឯកឧត្តម លោកជំបាវ លោក លោកស្រី ជាពុទ្ធបរិស័ទទាំងអស់ បន្តជួយឧបត្ថម្ភ កសាងវត្តសំរោងក្នុង នេះតទៅទៀតនៅឆ្នាំក្រោយៗ៕


សិល្បៈ ល្ខោនសៀក កម្ពុជា ត្រូវការចូលរួម ជួយឧបត្ថម្ភគាំទ្រ ពីគ្រប់មជ្ឈដ្ឋាន ដើម្បីនិរន្តរភាព របស់ខ្លួន និងការសិក្សា របស់ សិស្សានុសិស្ស ក្រលំបាកជាង ១ពាន់នាក់ ជារៀងរាល់ថ្ងៃ

$
0
0

សៀមរាប ៖ ការជួយជ្រោមជ្រែង របស់លោកអ្នក គឺជាការផ្តល់កម្លាំងទឹកចិត្តដ៏ធំមួយ ដល់សិល្បៈល្ខោន សៀកខ្មែរ លើឆាកកម្ពុជាឲ្យនៅតែ មានជីវិតបន្ត ពីព្រោះទីតាំងសម្តែងសិល្បៈអចិន្ត្រៃយ៍ និងជាលក្ខណៈអាជីព គឺជាក្តីសង្ឃឹមរបស់សិល្បករ សិល្បការិនី ដើម្បីអភិវឌ្ឍអាជីព និងជីវិតរបស់ពួកគាត់ ។

បន្ទាប់ពីបានតស៊ូយ៉ាងសស្រាក់សស្រាំ អស់រយៈពេលជិត ២០ឆ្នាំ ក្នុងការពាំនាំ និងធ្វើឲ្យរស់ឡើងវិញ នូវ សិល្បៈល្ខោនសៀកកម្ពុជា មកសម្តែងនៅលើឆាក ហើយការតស៊ូររបស់សមាគមហ្វារពន្លឺសិល្បៈ (www.PharePs.org) នេះបានធ្វើឲ្យល្ខោនសៀកខ្មែរ នេះមានកេរ្តិ៏ឈ្មោះល្បីល្បាញលើឆាកជាតិ ក៏ដូចជាអន្តរ ជាតិ ។

ទន្ទឹមនឹងភាពជោគជ័យ ល្ខោនសៀកខ្មែរនេះ បានជួបបញ្ហាការលំបាកដោយសារតែទីតាំង ក៏ដូចជាទីកន្លែង សម្តែងល្ខោនសៀកខ្មែរ ដែលកំពុងសម្តែងសព្វថ្ងៃ នៅក្នុងខេត្តសៀមរាប ពុំមែនជាទីកន្លែងអចិន្ត្រៃយ៍ ដូចនេះ វាជាការព្រួយបារម្ភដ៏ធំមួយសម្រាប់សមាគមហ្វារពន្លឺសិល្បៈ។

អាស្រ័យដូចនេះសមាគម ហ្វារពន្លឺសិល្បៈ កំពុងតែអំពាវនាវ ស្វះស្វែងរកជំនួយពីបងប្អូនជនរួមជាតិខ្មែរទាំងអស់ ក្នុងការជួយចូលរួម ដើម្បីឲ្យហ្វារមានទីតាំងជាអចិន្រ្តៃយ៍ផ្ទាល់ខ្លួនមួយ ក្នុងគោលបំណងបន្តនូវការផ្តល់នូវក្តី សង្ឃឹម និងងស្នាមញញឹម ជាពិសេសនោះ គឺបន្តផ្តល់នូវទស្សនីយភាពប្លែកៗ សម្រាប់លើកស្ទួយវិស័យសិល្បៈ ល្ខោនសៀកខ្មែរ ដែលរាល់ការសម្តែងទាំងអស់ សុទ្ធសឹងតែជួយឧបត្ថម្ភដល់ជីវភាពគ្រួសាររបស់សិល្បៈករ សិល្បៈការនី និងទ្រទ្រង់ទៅដល់សាលាហ្វារពន្លឺសិល្បៈ នៅខេត្តបាត់ដំបង ដែលមានទទួលសិស្សចូលរៀន យ៉ាងហោចណាស់ជាង ១២០០ នាក់ជារៀងរាល់ថ្ងៃ ។

លោក ហួត តារា ជានាយកសហគ្រាសសង្គម ហ្វារប្រចាំនៅខេត្តសៀមរាប (Www.PhareCambodianCircus.org)  បាននិយាយថា ទីតាំងសម្តែងសព្វថ្ងៃនេះ នឹងត្រូវផុតកំណត់ នាពេលអនាគតដ៍ខ្លីខាងមុខនេះ លោកបានបញ្ជាក់ថា តម្លៃនៃការជួលទីតាំងនេះ គឺខ្ពស់ណាស់ទៅហើយ។

លោក តារា ថ្លែងថា ៖ «ជារៀងរាល់ថ្ងៃ សាលាយើងនៅខេត្តបាត់ដំបង ទទួលបង្រៀន  និងឧបត្ថម្ភផ្នែកសង្គម ដល់សិស្សានុសិស្ស ដែលមានជីវភាព លំបាកយ៉ាងតិច ១២០០ នាក់ ជារៀងរាល់ថ្ងៃ ទាក់ទង់និងចំណេះដឹង ខាងផ្នែកសិល្បៈ និងចំណេះដឹងផ្សេងៗទៀត ដែលពួកគេចង់រៀន ។ ទាំងអស់នេះហើយ គឺជាក្តីបារម្ភរបស់ ពួកយើងដោយសារតែទីតាំងសម្តែងរបស់យើង នៅខេត្តសៀមរាប ដែលជាសហគ្រាសសង្គម  និងជាអ្នករក ចំណូលមកឧបត្ដម្ភសមាគម ហើយទីតាំងយើងនេះ ជិតផុតកំណត់ជួលហើយ ហើយយើងមិនមានសង្ឃឹមនឹង ត្រូវបានការជួលបន្តនោះឡើយ ។»

សមាគមនេះ បានចាប់ផ្តើមបោះទីតាំងសម្តែង ក្នុងខេត្តសៀមរាប ជាលក្ខណ សហគ្រាសសង្គម ក្នុងឆ្នាំ២០១៣ ដែលទីតាំងនេះ ជាកន្លែងដែលសិស្សបញ្ចប់ការសិក្សាផ្នែកសិល្បៈ មានឱកាសបង្ហាញពីចំណេះដឹង ដែលគេបាន រៀន និងភាពច្នៃប្រឌិតរបស់ពួកគេ តាមរយៈការសម្តែងសាច់រឿងអប់រំនានា ដើម្បីស្វែងរកគោលដៅជីវិត របស់ ពួកគេ ព្រមទាំងអាចឲ្យពួកគេអាចរកប្រាក់ចំណូលជួយដល់គ្រួសារពួកគេផងដែរ ។

លោក តារា បញ្ជាក់ថា ៖ «សហគ្រាសសង្គម យើងគ្មានលទ្ធភាពជួលទីតាំងនេះតទៅទៀត ពីព្រោះយើងជឿជាក់ ថា តម្លៃរបស់វានឹងកើនឡើង ។ ពួកយើងត្រូវការទីតាំងអចិន្រ្តៃយ៍សម្រាប់សិល្បករ សិល្បការិនីរបស់យើង ដើម្បី គាំទ្រដល់ខ្លួនគេ និងគ្រួសាររបស់គេ ជាពិសេស វាជាជំនួយដ៏ធំបំផុតក្នុងការបន្តសិល្បៈល្ខោនសៀកខ្មែរ ដែល ទើបតែរស់រានមានជីវិតឡើងវិញ ដែលកំពុងសាងកេរ្តិ៏ឈ្មោះល្បីដល់ប្រទេសជាតិទាំងមួលផងដែរ» ។

ហើយរាល់ជំនួយរបស់លោក អ្នក មិនត្រឹមតែជួយទៅដល់អនាគតរបស់សិល្បៈករ សិល្បៈការនីដ៏ទៃទៀត ដែល មានជីវភាពលំបាកនោះទេ ប៉ុន្តែលោកអ្នកក៏បានរួមចំណែកក្នុងការបន្តជីវិតសិល្បៈល្ខោនសៀកខ្មែរ ឲ្យនៅតែ មានលើឆាកជាតិ ក៏ដូចជាឆាកអន្តរជាតិ លើសពីនេះទៅទៀត គឺកុំឲ្យសិល្បះល្ខោនសៀកខ្មែរ បាត់បង់ដូចពី មុនទៀត ។

លោកបន្ដថា៖«យើងជឿជាក់ថា សិល្បៈពិតជាអាចកែប្រែជីវិតរបស់យុវជនកម្ពុជា ដូច្នេះការមានទីតាំងផ្ទាល់ខ្លួន មួយនេះ នឹងធ្វើឲ្យសិល្បៈករ សិល្បៈការនី ក៏ដូចជាយុវជនកម្ពុជា អាចមានឱកាសពាំនាំនូវសិល្បៈសៀក ដ៏ ចំណាស់របស់ខ្មែរមួយនេះ ទៅកាន់ពិភពលោក ដែលសិល្បៈនេះតែងតែធ្វើឲ្យបរទេសកោតសរសើរ ពីទេព កោសល្យខ្មែរមិនដាច់ពីមាត់» ។

សម្រាប់ពត៌មានបន្ថែមទៀតក្នុងការបរិច្ចាកថវិកាសូមចូលទៅកាន់ :

www.StartSomeGood.com/HomeForPhare  ឫ បរិច្ចាកតាម WING និង ទំនាក់ទំនងទៅកាន់ អ្នកនាង សួស ស៊ីណាត តាមរយៈទូរសព្ទ័លេខ ០១៧ ៩០០ ២២៣ ៕

ក្រុមការងារ ចុះជួយឃុំពពេល ស្រុកពញាក្រែក ប្រារព្ធពិធី បញ្ចុះបឋមសិលា បើកការដ្ឋាន សាងសង់ មន្ទីរបក្ស ឃុំពពេល

$
0
0

ត្បូងឃ្មុំ៖ មន្ទីរគណបក្សឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលា សាងសង់ ទៅតាមទំនៀមទំលាប់ ប្រពៃណី ព្រះពុទ្ធសាសនា នាព្រឹកថ្ងៃទី ១៥ ខែតុលា នេះ ដោយមានការអញ្ជើញចូលរួម ពីលោក កែវ ពិសិដ្ឋ សមាជិកក្រុមការងារថ្នាក់កណ្តាល ចុះជួយ ស្រុកពញាក្រែក ទទួលបន្ទុកឃុំពពេល ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ និងក្រុមការងារ។

តាមប្រសាសន៍លោក លន សុភាព វិស្វករសាងសង់មន្ទីរគណបក្សនេះ បានឱ្យដឹងថា តាមគម្រោង សាងសង់ មន្ទីរបក្សឃុំនេះ មានបណ្តោយ ១២ម៉ែត្រ ទទឹង ៩ម៉ែត្រ កំពស់ ៦ម៉ែត្រ សាងសង់លើ បរិវេណដីទំហំ ១៨ គុណ នឹង ៣៦ម៉ែត្រ និងបញ្ចប់ការសាងសង់ក្នុងរយៈពេល ៣ខែ។

សូមបញ្ជាក់ថា ក្នុងគោលបំណងជួយប្រជាពលរដ្ឋឲ្យមានការអភិវឌ្ឍភូមិ ឃុំ ស្រុក មានការរីកចម្រើន បន្ថែម ទៀត លោក កែវ ពិសិដ្ឋ រួមជាមួយក្រុមការងារចុះជួយឃុំពពេលទាំងអស់ បានផ្តចផ្តើ មគំនិតកសាងមន្ទីរ គណបក្សឃុំពពេលនេះឡើង។

ក្នុងឱកាសនេះដែរលោក កែវ ពិសិដ្ឋ និងក្រុមការងារក៏បាន អញ្ជើញចុះពិនិត្យអណ្តូងទឹក និង អាងស្តុកទឹក ដែលកសាងឡើងដោយក្រុមការងារ និងអង្គការភ្លែនកម្ពុជា(Plan) ទុកជាប្រយោជន៍ សម្រាប់សិស្សនុសិស្ស និងប្រជាពលរដ្ឋ ប្រើប្រាស់ជាសាធារណៈ នៅភូមិជាំ ធ្លក ឃុំពពេល នៅសាលាបឋមសិក្សា និងនៅវិទ្យាល័យ ចក្រី ហេង សំរិន ភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំផងដែរ ៕

ប្រជាពលរដ្ឋ ផ្ទុះការតវ៉ា ពេលគណបក្ស សង្គ្រោះជាតិ លើកស្លាក ប៉ះពាល់ប្រព័ន្ធលូ និងប្រព័ន្ធ អ៊ុបទិច

$
0
0

បន្ទាយមានជ័យ ៖ ក្រុមការងារ របស់គណបក្ស សង្គ្រោះជាតិ បានយកស្លាកថ្មី ដាក់តាំង នៅចំណុចលើ ប្រព័ន្ធលូ និងប្រពន្ធ័អ៊ុបទិច ធ្វើឲ្យ ប្រជាពលរដ្ឋ ខឹងសម្បា ដែលសកម្មភាព របស់គណបក្ស សង្គ្រោះជាតិខាងលើនេះ ធ្វើអ្វីមិនចេះ ពិចារណា គិតតែ ប្រយោជន៍ របស់ខ្លួនឯង។

ការផ្ទុះការតវ៉ា របស់ប្រជាពលរដ្ឋ មូលដ្ឋានជិត១០០នាក់ ខាងលើនេះ បានបង្កឲ្យមាន ការភ្ញាក់ផ្អើល រួមទាំងមាន ការចុះអន្តរាគន៍ ពីលោកចៅសង្កាត់ប៉ោយប៉ែត នុត លី និងមន្រ្តីជំនាញ នៅវេលា ម៉ោង១១និង០៥នាទី ព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤ នៅត្រង់ចំណុច ភូមិបាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក នុត លី ចៅសង្កាត់ប៉ោយប៉ែត បានប្រាប់ថា លោកចៅសង្កាត់ រងទទួបបន្ទុបទី២ របស់គណបក្ស សង្គ្រោះជាតិ លោក ចៅ វាសនា ហេតុអ្វីបានជាធ្វើទង្វើបែបនេះ បែរជាយកប៉ាវ របស់គណបក្សរបស់ខ្លួន ទៅដាក់តាំង និងបានរៀបឥដ្ឋ ក្រហម ចាក់ស៊ីម៉ងត៍ ផ្សារគ្រោង ដែកថែមទៀត ដើម្បីដាក់ប៉ាវ ចុះហេតុអ្វីបាន ជាយកដាក់ ចំណុចលើប្រពន័្ធលូ និងប្រពន្ធ័អ៊ុបទិច ប្រសិនជាទឹកជនវិញ ត្រូវការកាយលូ ចុះមិន ត្រូវវាយបំផ្លាញ ប៉ាវថ្មីនេះហើយ វាអាចខូចខាត លុយកាក តើនេះមានគោលបំណងអ្វីទៅ បើចង់ដាក់ តែដាក់តាមប៉ាវ និងជាជួរដូចគេទៅ។

លោក គីន រិទ្ធ អាយុ៤០ឆ្នាំ មានមុខរបជាអ្នករត់ម៉ូតូឌុប ស្នាក់នៅ ភូមិសង្កាត់ កើតហេតុ ខាងលើនេះ បាន និយាយថា ប៉ាវនេះដាក់ត្រង់ណា ក៏បានដែរ តែនេះយកមកដាក់ ត្រង់ប្រពន្ធ័លូ អាជ្ញាធរ ក្រុងប៉ោយប៉ែត កំពុងតែខិតខំ អភិវឌ្ឍន៍ ផ្លូវ ថ្នល់ លូ ប្រឡាយ ឲ្យបានស្អាត ។

គាត់បន្តថា ហេតុអីបានជាសមាជិក និងលោក ចៅ វាសនា ចៅសង្កាត់រងទី២ បានយកប៉ាវថ្មីនេះ ដាក់បែបនេះ ធ្វើឲ្យមានការកកស្ទះ និងបង្កឲ្យមានការ លិចលង់ផ្លូវថ្នល់ លំនៅដ្ឋាន ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ  បើយកប៉ាវដាក់បែបនេះ មិនត្រឹមត្រូវទេ ។

គាត់បានសំណូមពរ ដល់សមាជិក របស់គណបក្សសង្គ្រោះជាតិ យកប៉ាវដាក់ខាងៗ ដូចគេ ដូចឯងទៅ ប្រសិនជាថ្ងៃនេះ ឬថ្ងៃក្រោយ គេចង់កាយលូ មិនធ្វើឲ្យស្ទះពេលវេលាទេឬ។

ក្រោយពីប្រជាពលរដ្ឋ នាំគ្នានិយាយបន្តិចៗ ម្នាក់ មក និងមានការស្រែកដាក់ ទៅលើសមាជិក បក្សសង្គ្រោះថា អត់ចេះសោះ ចេះតែស្រែក តែម្យ៉ាងគត់ មិនខ្វល់ពីប្រយោជន៍រួម ទាំងអស់គ្នា ប្រមាណជា១ម៉ោង ទើបបញ្ឈប់ និងមានការតវ៉ា និងបានស្របតាម លោកចៅ សង្កាត់ប៉ោយប៉ែត យកប៉ាវដាក់កន្លែងថ្មីវិញ៕

កឹម មនោវិទ្យា សុខចិត្ដបោះបង់កៅអី គ.ជ.ប ដើម្បីរក្សា កៅអីឪពុក

$
0
0

ភ្នំពេញ ៖ កញ្ញា កឹម មនោវិទ្យា ជានិស្សិតមកពីអាម៉េរិក និងជាកូនស្រីរបស់ លោក កឹម សុខា អនុ ប្រធានទី១ រដ្ឋសភា និងជាអនុប្រធានគណបក្សប្រឆាំង បានប្រកាសបោះបង់ចោលតំណែង ជាបេក្ខ ភាពសមាជិក គ.ជ.ប ថ្មី ដែលបច្ចុប្បន្នគណបក្សទាំងពីរ ដែលមានសំឡេងឆ្នោតនៅក្នុងសភា កំពុងតែ ពិភាក្សាគ្នា លើបញ្ហាបង្កើតសមា សភាព គ.ជ.បថ្មីនេះ ។

សរសេរបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម កញ្ញា កឹម មនោវិទ្យា កូនស្រី លោក កឹម សុខា បានអះអាងថា នាងនឹងមិនចូលរួមក្នុងសមាសភាព គ.ជ.ប ទេ ។ កញ្ញា កឹម មនោវិទ្យា បានពន្យល់ថា នាង មានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើ ។ ប៉ុន្ដែ បើយោងតាមប្រភពផ្សេងវិញបានអះ អាងថា ការ សម្រេចចិត្ដបោះបង់មិនទទួល យកកៅអីសមាជិក គ.ជ.ប របស់កញ្ញា កឹម មនោវិទ្យា នេះ គឺដោយសារ តែមានប្រតិកម្មចេញមកពីសមាជិកបក្សជាច្រើន មិន ពេញចិត្ដទៅនឹងគម្រោងដាក់ឈ្មោះកូនស្រី លោក កឹម សុខា ជាបេក្ខភាព គ.ជ.ប នេះ ដោយមតិទាំងអស់នោះចោទប្រកាន់ថា ធ្វើ ឡើងតាមរបៀបបក្ខពួក និយមផ្ទុយពីគោលការណ៍បក្ស ។

ដោយឡែកប្រភពចេញមកពីសមាជិកជាន់ខ្ពស់មួយរូប របស់គណបក្សសង្គ្រោះជាតិ ដែលថ្លែងប្រាប់ ដើមអម្ពិលបានអះអាងថា ការជំទាស់ទៅលើបេក្ខភាពកញ្ញា កឹម មនោវិទ្យា នេះ មិនមែនមានត្រឹមតែ សមាជិកថ្នាក់ទាបនោះទេ សូម្បីតែសមាជិកជាន់ខ្ពស់ភាគច្រើន ក៏មិនគាំទ្រដែរ ដោយគេសំអាងថា កញ្ញា កឹម មនោវិទ្យា នៅក្មេងគ្មានបទពិសោធន៍ និងគ្មានប្រវត្ដិតស៊ូក្នុងបក្សនោះឡើយ ដោយគេលើក ហេតុផលបញ្ជាក់បន្ថែមថា ខ្វះអីអ្នកតស៊ូដើម្បីបក្សយូរឆ្នាំម្ដេចមិនស្នើតែងតាំង ។ ចំណែកលោក កឹម សុខា បានត្រឹមតែបកស្រាយថា ការស្នើតែង តាំងកូនស្រីនេះ ព្រោះតែចង់ឱ្យមានយ៉ែន ឌ័រតែប៉ុណ្ណោះ ខណៈបេក្ខភាព៣រូបទៀត សុទ្ធតែជាបុរសៗនោះ ។ ព័ត៌មានបានបន្ថែម ថា មុនដំបូងទាំងលោក កឹម សុខា ទាំងកូន ស្រីគឺ នៅក្រាញ មិនព្រមលាលែងពីបេក្ខ ភាពឡើយ តែដោយសារមានការគាបសង្កត់ នៅផ្ទៃក្នុងបក្សខ្លាំងពេក រហូតដល់អ្នកខ្លះ និយាយដាក់លក្ខខណ្ឌថា បើចង់ដាក់កូនស្រី ជាបេក្ខភាព សមាជិក គ.ជ.ប តទៅទៀត វាទាល់តែ លោក កឹម សុខា ជាឪពុកបោះ បង់តំណែងអនុប្រធានទី១ រដ្ឋ សភាទៅធ្វើជាតំណាងរាស្ដ្រធម្មតា ទុកឱ្យលោក សម រង្ស៊ី ឡើងធ្វើវិញ ណាមួយគាត់ (សម រង្ស៊ី) ជាមេ បក្សស្រាប់ផង ។

លក្ខខណ្ឌចុងក្រោយនេះ ធ្វើឱ្យលោក កឹម សុខា គ្មានជម្រើសក៏សម្រេចឱ្យកូនស្រី ប្រកាសដកខ្លួនចេញ តែម្ដងទៅ ។

សូមបញ្ជាក់ថា យោងតាមកិច្ចព្រមព្រាងនយោបាយ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ គឺគណបក្សទាំង ២ ឯកភាពគ្នាតែច្បាប់ គ.ជ.ប និងសម្រេចឱ្យ មានសមាសភាពក្បាលម៉ាស៊ីន គ.ជ.ប ចំនួន ៩រូប ដោយ ៤រូបមកពីគណបក្សប្រជាជន កម្ពុជា៤រូបមកពីគណបក្សសង្គ្រោះជាតិ និង មួយរូបទៀតមកពីសង្គមស៊ីវិល ។ ក្នុងនោះ សម្រាប់បេក្ខ ភាពមកពីគណបក្សសង្គ្រោះ ជាតិ ត្រូវបានគេលួចបង្ហើបឱ្យដឹងថា រួមមាន លោក គួយ ប៊ុនរឿន ប្អូនថ្លៃ លោក អេង ឆៃ អ៊ាង លោក គល់ បញ្ញា និងលោក យ៉េង វីរៈ មកពីសង្គមស៊ីវិល និងកញ្ញា កឹម មនោវិទ្យា ជាកូនស្រីលោក កឹម សុខា ។

ឥឡូវកូនស្រីលោក កឹម សុខា ប្រកាស ដកខ្លួនចេញហើយចាំមើលគណបក្សនេះនឹង ដាក់អ្នកណាជា បេក្ខភាពជំនួស ៕

បាគីស្ថាន ចោទឥណ្ឌាថារំលោភ​ លើសិទ្ធសញ្ញា​ ឈប់បាញ់គ្នា

$
0
0

អ៊ីស្លាម៉ាបាដ៖ យោធារបស់ប្រទេសបាគីស្ថាន បាននិយាយនៅថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០១៤នេះថា កងទ័ពឥណ្ឌាបានឈ្លានពានជាថ្មីទៀតហើយ នៅបន្ទាត់ព្រំដែន មានជម្លោះក្នុងតំបន់ Kashmir។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ បានឲ្យដឹងថា ការរំលោភបំពានក្តៅៗនេះ គឺប្រព្រឹត្តឡើងបន្ទាប់ពី មន្រ្តីយោធារបស់ប្រទេស បាគីស្ថាន និង ឥណ្ឌា ជួបពិភាក្សាគ្នា ដើម្បីកាត់បន្ថយភាពតានតឹងនៅតាមខ្សែព្រំដែន ដោយសារអំឡុងពេល ១០ ថ្ងៃចុងក្រោយ នេះ ដែលមានការបាញ់បោះដាក់គ្នា និងឈក់យកជីវិតមនុស្សទាំងសងខាង ចំនួន ២០ នាក់។

បើតាមការលើកឡើងរបស់យោធាបាគីស្ថានបាននិយាយថា «កងទ័ពឥណ្ឌាបានចូលបំពាន លើតំបន់ចុះកិច្ចព្រមព្រៀងសន្តិភាព កាលពីព្រឹកមិញនេះ ដែលធ្វើការវាយឆ្មក់ នៅតំបន់ Kairler ក្បែរ រដ្ឋ Bagh និង តំបន់ Nezapir ក្បែរ Rawalakot។»

សេចក្តីថ្លែងការណ៍ចេញពីក្រសួងទំនាក់ទំនងសាធារណៈបានឲ្យដឹងថា «ឆ្លើយតបនឹង ការប្រយុទ្ធ ឥតព្រៀងទុកនេះ កងទ័ពបាគីស្ថានការបានធ្វើការតបត ទៅវិញ»។ ភ្លាមៗនោះ ឯកអគ្គរដ្ឋទូតបាគីស្ថានប្រចាំសហរដ្ឋអាម៉េរិក លោក Jalil Abbas Jilani បានថ្លែងនៅឯ វេទិកាក្រុមប្រឹក្សា អាត្លង់ទិក នៅរដ្ឋវ៉ាស៊ីនតោន ថា ប្រទេសឥណ្ឌបានរំលោភ លើបន្ទាត់ ព្រំដែនដែលចុះក្នុងសិទ្ធិសញ្ញាបទឈប់បាញ់ ដែលនេះធ្វើឲ្យកាន់តែមានភាពតានតឹងលើ ទំនាក់ទំនងការទូតទ្វេភាគីបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា ប្រទេសទាំង ២ (បាគីស្ថាន និង ឥណ្ឌា) បានធានាចំពោះគ្នាទៅវិញទៅ មកថា នឹងមិនបំពានលើសិទ្ធិសញ្ញា បទឈប់បាញ់ ឆ្នាំ២០០៣ ដែលចែកតំបន់ Kashmir ជា តំបន់ ស។ កាលពីថ្ងៃអង្គារ ទី១៤ ខែតុលា កន្លងទៅនេះ កុមារ ៤ នាក់ត្រូវបានរងរបួស ពោល គឺរងគ្រោះដោយសារការបាញ់ផ្លោង ពីសំណាក់ប្រទេសឥណ្ឌា នៅក្នុងតំបន់ Nakial ក្បែរ រដ្ឋ Kotli៕

មន្ត្រីរដ្ឋាភិបាល ជាច្រើនប្រទេស និងសង្គមស៊ីវិល នឹងពិភាក្សាគ្នា អំពីភាពជាដៃគូ រដ្ឋាភិបាល បើក ទូលាយ

$
0
0

ភ្នំពេញ ៖ មន្រ្តីតំណាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិល ដែលធ្វើការលើកិច្ចការតម្លាភាព, គណនេយ្យភាព និងអភិបាលកិច្ចល្អ នៅក្នុងប្រទេសកម្ពុជា, វៀតណាម, ហ្វីលីពីន, ឥណ្ឌូនេស៊ី, ម៉ាឡេ ស៊ី, និងម៉ិកស៊ីកូ នឹងជួបពិភាក្សាគ្នាចែករំលែកបទពិសោធន៍ និងការអនុវត្តល្អ ស្តីពីភាពជាដៃគូរដ្ឋាភិ បាលបើកទូលាយ (OGP)។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការ សហប្រតិបត្តិការដើម្បីកម្ពុជា (CCC) នៅថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០១៤នេះ បានឲ្យដឹងថា សិក្ខាសាលានេះ ធ្វើរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០១៤ នាសណ្ឋាគារ សាន់វ៉េ រាជធានីភ្នំពេញ ។

ប្រភពបន្តថា គោលបំណង នៃសិក្ខាសាលាមាន ៧ចំណុច ទី១-ផ្សព្វផ្សាយអំពីគុណតម្លៃ, យន្តការ, គោលបំណង, និងសហគមន៍របស់ OGP ជូនដល់រដ្ឋាភិបាលកម្ពុជា និងសហគមន៍អង្គការសង្គមស៊ីវិល, ទី២-ផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃតម្លាភាព, ការចូលរួម, និងគណនេយ្យភាព ដែលប្រទេសនានា នឹងទទួលបានតាមរយៈ ការចូលរួមក្នុង OGP ។ ទី៣-បង្ហាញជូនរដ្ឋាភិបាលកម្ពុជា នូវភាពជាដៃគូ រវាង រដ្ឋាភិបាល និងសង្គមស៊ីវិល ដែលជាចរឹតលក្ខណៈចម្បងនៃ OGP, ទី៤-គូសបង្ហាញចំណុច ជាក់លាក់ ស្តីពីកំណែទម្រង់តម្លាភាព, ការចូលរួម, និងគណនេយ្យភាពមួយចំនួន ដែលត្រូវបានអនុវត្តប្រកប ដោយសក្តានុពល ក្នុងការជួយប្រទេសទាំងឡាយ ឲ្យបំពេញនូវស្តង់ដារលក្ខណៈសម្បត្តិរបស់ OGP, ទី៥-រៀបចំផែនទីមួយ នៃអ្នកកែទម្រង់ និងការបំពេញស្តង់ដារលក្ខណៈសម្បត្តិ OGP សម្រាប់ប្រទេស ពាក់ព័ន្ធចំនួនប្រាំ និងកំណត់កាលបរិច្ឆេទដើម្បីចូលរួម OGP ។ ទី៦-អភិវឌ្ឍការគាំទ្រ ការកសាង បណ្តាញ រវាងអង្គការសង្គមស៊ីវិល និងរដ្ឋាភិបាល ក្នុងប្រទេសទាំងប្រាំ ជាមួយសហភាគីរបស់ខ្លួន នៅ ប្រទេសឥណ្ឌូណេស៊ី ហ្វីលីពីន និងកូរ៉េខាងត្បូង និងទី៧-កែលម្អ សមត្ថភាពរបស់អង្គការ សង្គមស៊ីវិល ក្នុងការធ្វើការវិភាគថវិកា និងការងារតស៊ូមតិ ។

ប្រភពដដែលបានបន្ថែមថា ភាពជាដៃគូរដ្ឋាភិបាល បើកទូលាយគឺជាគំនិតផ្តួចផ្តើមពហុភាគីមួយ ដែល មានគោលបំណង ដើម្បីទទួលបានការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ពីរដ្ឋាភិបាល ដើម្បីលើកកម្ពស់តម្លាភាព, ផ្តល់អំណាចដល់ប្រជាពលរដ្ឋ, ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ, និងប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បី ពង្រឹងអភិបាលកិច្ច ៕

មន្ត្រីរដ្ឋបាល ព្រៃឈើ ឈ្មោះ សំណាង ជំនាញជំរិតទារលុយ ពីម្ចាស់សិប្បកម្ម នៅម្តុំបឹងត្របែក

$
0
0

ភ្នំពេញ ៖ មន្ត្រីរដ្ឋបាល ព្រៃឈើម្នាក់ ឈ្មោះ សំណាង បានរងនូវការចោទប្រកាន់ពី សំណាក់ ម្ចាស់សិប្បកម្ម កែច្នៃឈើ និងទីតាំងលក់គ្រឿង សង្ហារឹម ធ្វើអំពី ឈើនៅម្តុំបឹងត្របែក ខណ្ឌ ចំការមនថា បានដើរចាប់ និងជំរិតទារលុយ ពីពួកគេទាំងនោះ ក្នុងមួយកន្លែង រាប់រយដុល្លារ បើទោះបីជា ពលរដ្ឋ ដឹកគ្រឿងសង្ហារឹម ចេញពីសិប្បកម្ម ទៅដាក់ផ្ទះ ក៏ មន្ត្រីរូបនោះ តាមទារលុយដែរ ។

ក្រុមម្ចាស់សិប្បកម្ម កែច្នៃឈើ នៅម្តុំបឹងត្របែក សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា រយៈពេលជាង មួយខែ មកនេះ មានមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ ឈ្មោះ សំណាង ដែលអះអាងថា ខ្លួនជានាយរង ខណ្ឌរដ្ឋបាលព្រៃឈើ រាជធានីភ្នំពេញ បានដើរសំឡុត គំរាមកំហែង ពីម្ចាស់សិប្បកម្មកែច្នៃ និងទីតាំងលក់គ្រឿងសង្ហារឹម ធ្វើអំពីឈើ នៅម្តុំបឹងត្របែក  ទារលុយ ក្នុងមួយកន្លែងពី១០០ ទៅ ២០០ដុល្លារ តាមទីតាំងតូចធំ ។

ដោយពួកគេ ព្រមានថា បើមិនបង់អោយ តាមការទាមទារ ពួកគេមិនអនុញាតិឲ្យ ធ្វើអាជីវកម្ម និងដឹកជញ្ជួន ឈើ ទៅកន្លែងលក់ ទោះបីក្នុង រូបភាពណាក៏ដោយ។

បើនៅតែរឹងទទឹងគេនិងចាប់ ព្រោះនេះ ជាបញ្ជាថ្នាក់លើ ប៉ុន្តែមិនបានបញ្ជាក់ថា ថ្នាក់លើមួយណាឡើយ។ ក្រុមអាជីវករ បានបន្តថា កន្លងមក ពួកគេមិនដែលឃើញ ឈ្មោះ សំណាង នោះទេ ទើបតែមួយ រយៈនេះ គេ ឃើញមុខ មន្ត្រីរូបនោះ បានបញ្ជាឲ្យមនុស្ស ចំនួនទៀត មិនមានជំនាញ ដើរយកលុយ គ្រប់កន្លែង នៅក្នុង ភូមិ សាស្ត្រ ខណ្ឌចំការមន ដោយគ្មានចន្លោះ កន្លែងណាមួយឡើយ  កុំថាឡើយ ឈើ មិនទាន់កែច្នៃ សូម្បីតែ ឈើដែល កែច្នៃ រួចដឹកចេញពីក ន្លែងសិប្បកម្ម ទៅ ដាក់កន្លែងលក់ ក៏ត្រូវមន្ត្រីរូបនោះ តម្រូវអោយ បង់លុយដែរ ។

មិនមែនមានតែ រដ្ឋបាលព្រៃឈើ មួយមុខទេ គឺមានស្ថាប័ន នគរបាលសេដ្ឋកិច្ចរាជធានីភ្នំពេញ ក្រសួង ក្រសួងមហាផ្ទៃ  ក៏បានដើមកកៀប សង្កត់ទារលុយ ពួកគាត់ រៀងរាល់ខែ ដោយគ្មាន ខកខាន ពេលណា ឡើយ។ ម្ចាស់សិប្បកម្ម បន្ថែមថា នៅពេលខាងមុខឆាប់ៗនេះ អាជីវកម្ម របស់ពួកគាត់ ប្រឈម និងបិទទ្វារ មិនខាន ដោយសារតែ ពួកគាត់រកលុយបង់ ឲ្យពួកគេលែងបាន។

ប្រភពដដែលបញ្ជាក់ថា នៅពេលមន្ត្រី រដ្ឋបាលរូបនោះ ដើរទារលុយ តាមសិប្បកម្ម និងទីតាំង លក់គ្រឿង សង្ហារឹម ធ្វើអំពីឈើ មួយម៉ាត់ណា ក៏យកឈ្មោះ ថ្នាក់លើថា ឲ្យចុះមកដែរ ប៉ុន្តែនៅពេលពួកគាត់សួរ ថ្នាក់លើ មួយណា មិនត្រូវបានគេប្រាប់អោយដឹងនោះទេ។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះ លោក អ៊ុន វណ្ណារិទ្ធ នាយរងរដ្ឋបាល ព្រៃឈើ រាជធានីភ្នំពេញ បានប្រាប់តាមទូរស័ព្ទ កាលពី រសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤ថា «ខ្ញុំមិនបានស្គាល់ឈ្មោះ សំណាង នោះទេ ហើយ ក៏មិនដឹងអីដែរ ចំពោះមន្ត្រីរដ្ឋបាល រូបនោះ ដើរទារលុយ តាមសិប្បកម្ម និងទីតាំង លក់គ្រឿងសង្ហារឹម ធ្វើអំពីឈើ» ។

ក្រុមអាជីវករសង្ឃឹមថា លោក ឆេង គឹមសុន ប្រតិភូទទួល បន្ទុករដ្ឋបាល ព្រៃឈើ មានចំណាត់ការ ចំពោះមន្ត្រី រូបនោះ ដែលយកឈ្មោះថ្នាក់លើ មកកាងដើម្បីប្រយោជន៌ផ្ទាល់ខ្លួន៕


សាលារាជធានី អនុញ្ញាតឲ្យមានការ តវ៉ាប្រឆាំងការបញ្ជូន ជនភៀសខ្លួន ពីអូស្ត្រាលី

រយៈពេល ៩ ខែ សាខាពន្ធដារ ក្រុងព្រះសីហនុ ប្រមូលពន្ធ បានចំនួន ៩៤% នៃផែនការប្រចាំឆ្នាំ

$
0
0

ភ្នំពេញ ៖ លោក នុត វុត្ថា ប្រធានសាខាពន្ធដារក្រុងព្រះសីហនុ បានឱ្យដឹងថា ក្នុងរយៈពេល ៩ខែដើម ឆ្នាំ២០១៤ នេះ សាខាពន្ធដារក្រុងព្រះ សីហនុប្រមូលពន្ធបានចំនួន ១៩.០២៧.៣២១.៧៥៤រៀល ស្មើនឹង ៩៤% ។

យោងតាមទីភ្នាក់ងារ សារព័ត៌មានកម្ពុជា (AKP) លោក នុត វុត្ថា បានមានប្រសាសន៍ថា ការកើនឡើង ចំនួន ៩៤%នោះ ក្នុងនោះពន្ធប្រថាប់ត្រា មានចំនួន៨.២៧៧.៦៣២.៥៨៤រៀល ស្មើនឹង ១០២%, ពន្ធ ដីមិនប្រើប្រាស់ចំនួន ៦៦០.១៥៦.៨៩៦រៀល ស្មើនឹង ៥៥០%, ពន្ធអចលនទ្រព្យមាន ចំនួន ៣.៤១០.៧០៤.០៨៤រៀល ស្មើនឹង១១០% និងពន្ធលើមធ្យោបាយមានចំនួន១.០០៨.៩១០.៥ ៣៧ រៀលស្មើនឹង៥០% ។

លោកប្រធានសាខាពន្ធដារ បានឱ្យដឹងបន្តថា នៅរយៈពេល៣ ខែខាងមុខនេះ សាខាពន្ធដារក្រុង ព្រះ សីហនុនឹងខិតខំប្រមូលពន្ធបន្តទៀត ដើម្បីធ្វើយ៉ាងណា ឱ្យការប្រមូលពន្ធក្នុងឆ្នាំ២០១៤នេះ បាន សម្រេច តាមកាលកំណត់ របស់ច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ២០១៤ ដោយសង្ឃឹមថានៅក្នុង ឆ្នាំ២០១៤នេះ សាខាពន្ធដារក្រុងព្រះសីហនុ នឹងប្រមូលចំណូលពន្ធលើសផែនការ ប្រចាំឆ្នាំជាក់ជាមិនខាន ។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៤នេះ សាខាពន្ធដារក្រុងព្រះសីហនុ ត្រូវប្រមូលពន្ធតាមផែនការចំនួន ២០.១៧៧.៦០០.០០០រៀល កើនលើសឆ្នាំ ២០១៣ ជិត៣ដង ព្រោះនៅឆ្នាំ២០១៣សាខាពន្ធដារ ក្រុងព្រះសីហនុ ត្រូវប្រមូលពន្ធប្រចាំឆ្នាំចំនួនតែ ៨.១៧២.៦០០.០០០រៀល ប៉ុណ្ណោះ ៕

Microsoft រៀបចំសិក្ខាសាលា “សន្តិសុខព័ត៌មានវិទ្យា ឆ្លុះបញ្ចាំងអំពី គ្រោះថ្នាក់នៅក្នុង វិស័យពាណិជ្ជកម្ម នៅកម្ពុជា”

$
0
0

ភ្នំពេញ៖ ឧក្រិដ្ឋកម្មព័ត៌មានវិទ្យា (Cybercrime) អាចជាគ្រោះថ្នាក់ធំបំផុតមួយដែល កំពុងប្រឈមមុខចំពោះវិស័យពាណិជ្ជកម្មនៅកម្ពុជា ។ នេះបើយោងតាមអ្នកជំនាញ ខាងសន្តិសុខព័ត៌មានវិទ្យា ដែលថ្លែងនៅក្នុងសិក្ខាសាលា សន្តិសុខព័ត៌មានវិទ្យា ដែលបានប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ ។ យោងតាមសេចក្តីប្រកាស ព័ត៌មានរបស់Microsoft ដែលមជ្ឈមណ្ឌលព័ត៌មានទទួល បាននៅថ្ងៃព្រហស្បតិ៍ ទី១៦ខែតុលា ឆ្នាំ២០១៤ ឱ្យដឹងថា ដោយសារអ្នកសារ ព័ត៌មានជាសមាជិកសំខាន់ នៅក្នុងសហគមន៍ពាណិជ្ជកម្ម នៅកម្ពុជា “យើងខ្ញុំសូមគោរពអញ្ជើញ លោកអ្នកឲ្យចូលរួមនៅ ក្នុងសិក្ខាសាលា ដែលនឹងរៀបចំនៅក្នុង រាជធានីភ្នំពេញ ស្ដីពីសន្តិសុខព័ត៌មានវិទ្យា និងគ្រោះថ្នាក់ដែលកើតចេញ ពីឧក្រិដ្ឋកម្មព័ត៌មានវិទ្យា”។

សិក្ខាសាលានេះត្រូវបានរៀបចំដោយក្រុមហ៊ុន Microsoft ដែលនឹងប្រព្រឹត្តនៅថ្ងៃទី ១៧ តុលា ២០១៤ វេលា៖ ០៩:៣០ ព្រឹក - ១៣:០០ រសៀល នៅសណ្ឋាគារអាំងទែរកុងទីណង់តាល់។

វាគ្មិនដែលចូលរួមនៅក្នុងសិក្ខាសាលារួមមាន៖

• Dr. Astrid S. Tuminez - នាយកទទួលបន្ទុកកិច្ចការច្បាប់ និងអាជីវកម្ម របស់ក្រុមហ៊ុន Microsoft ប្រចាំតំបន់អាស៊ីអា គ្នេយ៍
• Ms. Sharon Kuo - សេនានុព័ន្ធច្បាប់ នៃការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាមេរិក ប្រចាំកម្ពុជា និងវៀតណាម
• Mr. Bretton G. Sciaroni - សភាពាណិជ្ជកម្មអន្តរជាតិ កម្ពុជា
• Mr. Yeng Sok - អ្នកគ្រប់គ្រងប្រតិបត្តិការ VAS, ក្រុមហ៊ុន EZECOM
លោក ប៉ាន់ សូរស័ក្តិ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកសិក្ខាសាលា៕

ពូទីន ៖ ទង្វើប្រទូស្តរាយ របស់អាម៉េរិក មកលើរុស្ស៊ី គឺជាក្តីអន្តរាយ សម្រាប់សកលលោក

$
0
0

មូស្គូ ៖ ភាពប្រទូស្តរាយគ្នា រវាងទីក្រុង មូស្គូ និង វ៉ាស៊ីនតោន កំពុងតែរុញច្រាន និងបង្កក្តី អន្តរាយដល់ ស្ថិរភាព ជាយុទ្ធសាស្ត្ររបស់សកលលោក, នេះបើតាមការលើកឡើង ដោយលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០១៤ ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានដកស្រង់សម្តីលោក ពូទីន ថ្លែងក្នុងកិច្ចប្រជុំមន្ត្រីរបស់ខ្លួន នៅវិមាន ក្រិមឡាំង នាថ្ងៃព្រហស្បតិ៍ នេះទៀត ថា “យើងសង្ឃឹមថា ដៃគូរបស់យើង នឹងភ្ញាក់ខ្លួន រួចដកខ្លួន ចេញពីទង្វើរុកគួនដ៏ខ្មៅងងឹតពីក្រោយខ្នងរុស្ស៊ីតទៅទៀត ហើយគេត្រូវ ចងចាំថា ការប្រទូស្តរាយគ្នា រវាងមហាអំណាច នុយក្លេអ៊ែរទាំងពីរ នឹងធ្វើកើតមាននូវ អស្ថិរភាពជាយុទ្ធសាស្ត្រជាក់ជាមិនខាន” ។

លោក ពូទីន សង្កត់ធ្ងន់ទៀតថា “ជាមួយគ្នានឹងទណ្ឌកម្មសេដ្ឋកិច្ចលើផ្នែកជាច្រើនក្នុងប្រទេស រុស្ស៊ី កន្លងមក ការលើកដោយប្រឆាំងនឹងរុស្ស៊ីលើកនេះ គឺជាសកម្មភាពគឃ្លើនសុទ្ធសាធ” ។

គួរបញ្ជាក់ថា កាលពីអំឡុង កិច្ចប្រជុំមហាសន្និបាតនៃអង្គការសហប្រជាជាតិ នាចុងខែកញ្ញា លោក ប្រធានាធិបតីអាម៉េរិក បារ៉ាក់ អូបាម៉ា បានលើកឡើងចំពោះមុនថ្នាក់ដឹកនាំអន្តរជាតិ ដែលបានចូលរួម កិច្ចប្រជុំនោះថា រុស្ស៊ី គឺជាប្រទេស ដែលគម្រាមកំហែងអន្តរជាតិដ៏ខ្លាំងបំផុត បន្ទាប់ពីជំងឺអ៊ីបូឡា និង ក្រុមសកម្មប្រយុទ្ធ រដ្ឋឥស្លាម ៕

សាលារាជធានីភ្នំពេញ អនុញ្ញាត ឲ្យមានការជួបជុំប្រឆាំង ការបញ្ជូន ជនភៀសខ្លួនអូស្ត្រាលី តែភ្ជាប់ លក្ខខណ្ឌ

$
0
0

ភ្នំពេញ៖ បន្ទាប់ពីមានការដាក់សំណើ ពីប្រជាពលរដ្ឋមួយក្រុម សុំធ្វើការជួបជុំ នៅលើទីលានប្រជាធិប តេយ្យ ក្នុងគោលបំណងស្វែងរកកិច្ចអន្តរាគមន៍ និងទប់ស្កាត់ការទទួលយក ជនភៀសខ្លួនអូស្ត្រាលី ដែលគ្រោងមកនៅចុងឆ្នាំ២០១៤នេះ ត្រូវបានសាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យធ្វើពិធីនេះ នៅលើទី លានប្រជាធិបតេយ្យនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ ។

យោងតាមលិខិត របស់សាលារាជធានីភ្នំពេញ ចុះហត្ថលេខាដោយ លោក ឃួង ស្រេង អភិបាលរង រាជ ធានីភ្នំពេញ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាន នៅល្ងាចថ្ងៃព្រហស្បតិ៍ទី១៦ ខែតុលានេះ បានដាក់លក្ខខណ្ឌមួយចំនួនរួមមានទី១- ការជួបជុំមានចំនួនក្រោម ២០០នាក់ ដោយពុំមានការដង្ហែរ ក្បួនឡើយ ដើម្បីជៀសវាងប៉ះពាល់សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ តែអាចចាត់តំណាង ក្រោម១០នាក់ ដើម្បីដាក់ញត្តិ ទៅតាមស្ថាប័នដែលខ្លួនចងដាក់ ទី២- បើចង់ឲ្យអ្នកចូលរួមមាន រហូត ១០០០នាក់ និងមានការដង្ហែរក្បួនជាសាធារណៈ សាលារាជធានីភ្នំពេញ រង់ចាំគោលការណ៍សម្រេច ពីក្រសួងមហាផ្ទៃជាមុនសិន ទី៣-ចំពោះការបញ្ចេញមតិ មិនត្រូវប៉ះពាល់ដល់ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ រដ្ឋាភិបាល និងប្រទេសជិតខាង ទី៤-អ្នកចូលរួមទាំងអស់ ត្រូវរក្សាអនាម័យ ទី៥- អ្នកចូលរួមមិនត្រូវ យកកម្មវិធីនេះ បម្រើសម្មភាពនយោបាយ ទី៦- ប្រសិនបើមិនគោរព តាមគោលការណ៍ ឯកភាពខាង លើនេះទេ ម្ចាស់សំណើត្រូវទទួលខុសត្រូវដោយខ្លួនឯង ។

សូមបញ្ជាក់ថា កម្មវិធីជួបជុំនៅថ្ងៃស្អែកនេះដឹកនាំដោយតំណាងប្រជាពលរដ្ឋ សហគមន៍ សមាគម សហព័ន្ធ និស្សិត បញ្ញាវ័ន្ត និងយុវជនអង្គការសង្គមស៊ីជាដើម។ ការជួបជុំនេះ ប្រព្រឹត្តទៅ ចាប់ពីម៉ោង ៨ ព្រឹកដល់ ៥ល្ងាច ៕

Viewing all 8042 articles
Browse latest View live


Latest Images