Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

មន្ទីរធនធានទឹក ខេត្តព្រៃវែង រួមជាមួយប្រជាពលរដ្ឋ នាំគ្នាទប់ទឹក ទំនប់ឆ្នុកទ្រូ

$
0
0

ព្រៃវែង ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង រួមជាមួយប្រជាពលរដ្ឋ បានចំណាយពេល២ថ្ងៃ គឺថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០១៤ ដើម្បី នាំគ្នា ធ្វើសកម្មភាព ចុះទប់ទំនប់ឆ្នុកទ្រូ ស្ថិតនៅទីតាំងក្នុងឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ធ្វើយ៉ាង ណាកុំឲ្យទឹកហូរ ពីស្ទឹងស្នាយពល ដែលជាអាងទឹក របស់ទំនប់ឆ្នុកទ្រូ ។

ប្រធានមន្ទីរធនធានទឹក ខេត្តព្រៃវែង បានឲ្យដឹងថា ដោយមានការណែនាំពី លោករដ្ឋមន្រ្តី លឹម គានហោ អំពីការទប់ទឹក អាងទឹករបស់ទំនប់ឆ្នុកទ្រូ ទើបលោករួមជាមួយប្រជាពលរដ្ឋ បាននាំគ្នាច្រកដីក្នុងបាវដើម្បីទប់ និង បានបោះបង្គោល ធ្វើជារបា ដោយចំណាយសំបកបាវអស់ ២០០០សំបក ៕


លោក ប៊ុន ហុន បន្តធ្វើជាប្រធាន គណៈមេធាវី បន្ទាប់ទទួលបាន សំឡេងគាំទ្រលើស លោក សោម ចាន់ឌីណា ៤២៤ សំឡេង

$
0
0

ភ្នំពេញៈ ប្រធានគណៈកម្មការ រៀបចំការបោះឆ្នោត ជ្រើសតាំងប្រធានគណៈមេធាវី លោក ថោង ពេង លាត នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤ នេះ បានប្រកាសជាផ្លូវថា លោក ប៊ុន ហុន និងបន្ត ធ្វើ ជាប្រធានគណៈមេធាវី អាណត្តិទី១០ ។

លោក ថោង ពេងលាត បានថ្លែងឲ្យដឹងថា សំឡេងមេធាវី ដែលបោះឆ្នោតមានទាំងអស់ ៧០២ នាក់ ក្នុងនោះសំឡេង មោឃៈមានចំនួន ៨ សំឡេង ហើយលទ្ធផលបង្ហាញថា លោក ប៊ុន ហុន ទទួលបាន ៥៥៤ សំឡេង ឯលោក សោម ចាន់ឌីណា ទទួល បាន១៣០សំឡេង ។

លោក ថោ ពេងលាត ក៏បានបញ្ជាក់ទៀតថា ក្នុងការិយាល័យបោះឆ្នោតទី១ លោក ប៊ុន ហុន ទទួលបាន ២៦៥ សំឡេង ហើយការិយាល័យទី២ ទទួលបាន២៨៩សំឡេង ដោយឡែកលោក សោម ចាន់ឌីណា ទទួលបាន ៧២ សំឡេង ក្នុងការិយាល័យទី១ ហើយការិយាល័យទី២ ទទួលបាន៥៨ សំឡេង ។

លោកមេធាវី ហ៊ាង ហុង ដែលបានចូលរួមបោះឆ្នោត បានថ្លែងឲ្យដឹងថា លទ្ធផលថ្ងៃនេះ គឺមានតម្លាភាព និងយុត្តិធម៌ ធ្វើឲ្យបេក្ខភាពទាំងពីរអាចទទួលយកបាន ។

ប្រធានគណៈមេធាវីអាណត្តិទី១០ លោក ប៊ុន ហុន បានថ្លែងឲ្យដឹងថា ការឈ្នះឆ្នោតថ្ងៃនេះ មិនមែនលទ្ធផលជោគជ័យ តែខ្លួនឯងនោះទេ គឺជាការជោគជ័យដល់គណៈមេធាវីទាំងមូល ជាពិសេសនោះគឺវិជ្ជាជីវៈមេធាវីតែម្តង។

លោក ប៊ុន ហុន បានបន្តទៀតថា “ខ្ញុំជឿជាក់ថា អ្វីៗបើគ្មានការសាមគ្គីពីសហភាតានោះទេ ហើយគ្មានការជ្រោមជ្រែងដល់ខ្ញុំ ក្នុងការងារនេះទេ យើងឃើញថា មិនអាចជោគជ័យទេ អ្វីដែលបានធ្វើកន្លងមកក្នុងអាណត្តិទី៩ លទ្ធផលទាំងអស់ គឺបានការ ជួយជ្រោមជ្រែងពីសហភាតាទាំងអស់ មិនមែនដោយសារខ្ញុំខ្លួនឯងផ្ទាល់ ហើយមិនមែនដោយសារក្រុមប្រឹក្សាគណៈមេធាវី ដូច្នេះសម្រាប់អាណត្តិទី១០នេះ ខ្ញុំជឿជាក់ថា សហភាតានិងជួយគំាទ្រគណៈមេធាវីបន្តទៀត ហើយខ្ញុំសូមណូមពរឲ្យ សហភាតាទាំងអស់ ចូលរួមគ្រប់សកម្មភាព របស់គណៈមេធាវី និងជួយពង្រឹងវិជ្ជាជីវៈ គណៈមេធាវីយើងឲ្យបានរឹងមំា”៕

លោក វ៉ា គឹមហុងៈ កម្ពុជា-វៀតណាម មិនទាន់កំណត់ ដំឡើងខ្សែបន្ទាត់ ចំណុចដាក់ដាំ

$
0
0

ភ្នំពេញ ៖ ច្រកព្រំដែនដាក់ដាំ ស្ថិតក្នុងខេត្តមណ្ឌលគិរី ដែលជាបន្ទាត់ព្រំដែន រវាងកម្ពុជា-វៀតណាត ត្រូវបានលោក វ៉ា គីមហុង ប្រធានគណៈកម្មការព្រំដែនលើក ឡើងថា មិនទាន់មានការកំណត់ដំឡើង ខ្សែបន្ទាត់ រួមគ្នា រវាងភាគីទាំងពីរនោះទេ ខណៈតំណាងរាស្ត្រគណបក្សប្រឆាំង បានធ្វើលិខិតទៅ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្រាយបំភ្លឺទៅលើបញ្ហានេះ ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា នេះ លោក វ៉ា គឹមហុង បន្តថា " កិច្ចការព្រំដែន មិនមែនជារឿងយើងមិនដឹងនោះទេ ។ យើងដឹងយូរហើយថា គណៈ កម្មការព្រំដែន គេធ្វើការចរចាជាមួយភាគីវៀតណាមយូរហើយ តាំងពីឆ្នាំ២០០៥ ពេលសម្ដេចនាយក លោកចុះហត្ថលេខា បំពេញបន្ថែម បានបញ្ជាក់ថា ចំណុចហ្នឹង (ដាក់ដាំ) ភាគីទាំងពីរ មិនទាន់ឯកភាព គ្នាទេ លើការកំណត់ដំឡើងខ្សែបន្ទាត់ព្រំដែន។ ដូច្នេះភាគីទាំងកំពុងបន្តការចរចា តទៅទៀត ដើម្បីរក ដំណោះស្រាយ"។

សូមបញ្ចាក់ថា តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុន្នីវណ្ណ បានសសេរលិខិត ចុះថ្ងៃទី១ ខែតុលា ផ្ញើជូនសម្ដេចនាយករដ្ឋមន្ត្រី ឆ្លើយបំភ្លឺជុំវិញព្រំដែន ដាក់ដាំនេះ។ លោក ម៉ៅ មុន្នីវណ្ណ បានចាត់ ទុកប្រទេសវៀតណាម រំលោភបូរណភាពទឹកដីកម្ពុជា តាមរយៈការធ្វើផ្លូវក្រាលកៅស៊ូ ចូលក្នុងទឹកដី ប្រទេសកម្ពុជា ។ ព្រំដែនដាក់ដាំ ស្ថិតក្នុងឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី  ៕

សមាជិក​សភា៖ រុស្ស៊ី​លៃលក​លើ​ថវិកា​ ការពារ​ជាតិ​កម្រិត​ខ្ពស់​សម្រាប់​ឆ្នាំ២០១៥

$
0
0

មូស្គូ៖ បើតាមសមាជិកសភាជាន់ ខ្ពស់មួយរូបរបស់រុស្ស៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលាថា គម្រោងចំណាយថវិកាលើវិស័យការពារជាតិ សម្រាប់ឆ្នាំ២០១៥ របស់ប្រទេសរុស្ស៊ី នឹងមានការកើនឡើងខ្ពស់។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០១៤ ដោយផ្អែកតាមការលើកឡើង របស់លោក វ្លាឌីមៀ កូម៉ូយីដូវ ប្រធានគណៈកម្មាធិការសភា ជាន់ទាបរដ្ឋឌូម៉ា ប្រាប់ទីភ្នាក់ងារព័ត៌មាន អ៊ិនធ័រហ្វាក់ថា ការចំណាយពាក់ព័ន្ធនឹង វិស័យការពារជាតិសរុបរបស់ សហព័ន្ធឆ្នាំក្រោយនេះ មានរហូតដល់ ៣.២៨៧ពាន់លានរូពី ស្មើនឹងជាង ៨២ពាន់លានដុល្លារអាម៉េរិក។

លោកបន្តថា ការចំណាយសម្រាប់វិស័យការពារជាតិ នៅឆ្នាំ២០១៥ មាន ៤,២ភាគរយ នៃផលិតផលក្នុងស្រុកសរុប។ តួលេខចំណាយនេះ នឹងខ្ពស់ជាងគេសម្រាប់រយៈពេល ៣ឆ្នាំបន្ទាប់ នៅពេលដែលការចំណាយលើ វិស័យការពារជាតិ នឹងមានចំនួន ៣,៧ភាគរយ និង៣,៦ភាគរយ សម្រាប់ GDP នៅក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧។

ពាក់ព័ន្ធនឹងវិស័យការពារជាតិរុស្ស៊ីនេះដែរ កាលពីខែកញ្ញាកន្លងទៅ លោកប្រធានាធិបតី វ្លាឌីមៀ ពូទីន បានបញ្ជាឲ្យរដ្ឋាភិបាល ធ្វើពង្រាងច្បាប់មួយស្តីអំពី ជម្រើសតុល្យភាពពិតប្រាកដ នៃកម្មវិធីការពារជាតិរបស់រដ្ឋ សម្រាប់ឆ្នាំ២០១៦-២០២៥ ដោយបានត្រឹមខែវិច្ឆិកា។
រដ្ឋាភិបាលត្រូវតែបង្ហាញ ទិន្នន័យលទ្ធិយោធាចុងក្រោយបំផុត នៅចុងឆ្នាំ២០១៤នេះ ដោយរាប់បញ្ចូលទំាងបញ្ហា ស្ថានការណ៍នៅអ៊ុយក្រែន និងណាតូ ដើម្បីយកមកគិតពិចារណា៕

គណៈ​កម្មការ​ទី១០ នឹង​ដាក់​សំណើ​ទៅ​នាយក​រដ្ឋមន្រ្តី ក្នុង​ករណី​លោកស្រី ស៊ុយ សុផាន សង់​អគារ​មិន​គ្រប់​ចំនួន

$
0
0

ភ្នំពេញ៖ ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា លោក ហូ វ៉ាន់ នឹងធ្វើសំណើមួយច្បាប់ទៅកាន់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងករណីលោកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិច សង់អគារបានត្រឹមតែ ៨ខ្នងដែល មិនគ្រប់ចំនួន ១០ខ្នង តាមការសន្យាជាមួយប្រជាពលរដ្ឋ រងគ្រោះដោយសារដីធ្លី។

លោក ហូ វ៉ាន់ បានមានប្រសាសន៍ប្រាប់ ក្រុមអ្នកសារព័ត៌មានបែបនេះ បន្ទាប់ពីបញ្ចប់កិច្ចជំនួបជាមួយ លោកស្រី ស៊ុយ សុផាន នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤ នាវិមានរដ្ឋសភា៕

ក្រុមមេធាវី នួន ជា និង ខៀវ សំផន នឹងរៀបចំ សន្និសីទកាសែតថ្ងៃស្អែក និយាយពីការបើក សវនាការ សុំណុំ០០២/០២

$
0
0

ភ្នំពេញ ៖ ក្រុមមេធាវីការពារក្ដី របស់លោក ខៀវ សំផន និងលោក នួន ជា នឹងរៀបចំសន្និសីទកាសែត នៅថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០១៤ ម៉ោង ១០ និង៣០នាទី នៅ(Foreign Correspondents Club) ផ្ទះលេខ៣៦៣ តិរវិថី ព្រះស៊ីសុវត្ថិភ្នំពេញ ។

សន្និសីទនេះ នឹងលើកឡើង ពីការបើកសវនាការ ជំនុំជម្រះលើសំណុំរឿង ០០២/០២ នៅ សាលាក្តី ខ្មែរក្រហម ៕

អភិបាល ខេត្ត បានបញ្ចេញប្រតិកម្ម ចំពោះមន្ត្រីគយ និងរដ្ឋាករ ដែលចាក់រំលោភដីចំណីមាត់ ស្ទឹងសែសិន

$
0
0

បន្ទាយមានជ័យ ៖ មន្ត្រីគយ និងរដ្ឋាករ ដែលចាក់រំលោភដី ចំណីមាត់ស្ទឹងសែសិន ហើយបញ្ជាឲ្យមន្ត្រីជំនាញចុះវាស់វែង នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះ គ្រាដែលដីត្រូវគេរំលោភនោះ ស្ថិតភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក ចុង ផែត អភិបាលរង ខេត្តបន្ទាយមានជ័យ បានប្រាប់ថា ក្រោយពេលដែលទទួលព័ត៌មានថា មន្ត្រីគយ និងរដ្ឋាករដែលមានឈ្មោះ បូរ គុន ភេទប្រុស អាយុ ៤០ឆ្នាំ មានផ្ទះនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានចាក់ដីរំលោភ ទៅលើដីចំណីមាត់ស្ទឹងហើយគ្រោងធ្វើកន្លែងលាងរថយន្ត ក្បែរមាត់ស្ទឹង ដែលធ្វើប៉ះពាល់បរិស្ថាន ទឹកស្ទឹងសែសិន នោះលោកអភិបាលខេត្ត បានបញ្ជាឲ្យមន្ត្រីជំនាញ ចុះវាស់វែងនារសៀលនេះផងដែរ ។

មន្ត្រីគយរូបនោះលួចចាក់ដីរំលោភដីមាត់ស្ទឹង ហើយបានរាយការណ៍ ជូនលោកអភិបាលខេត្តហើយលោកអភិបាលខេត្ត ក៏បានឲ្យមន្ត្រីក្រុងសិរីសោភ័ណ ដែលមានលោក វ៉ៃ គេងលី អភិបាលរងក្រុង ដឹកនាំមន្ត្រីជំនាញចុះពិនិត្យវាស់វែង ព្រោះម្ចាស់ដីបានអះអាងថា មានលិខិតអនុញ្ញាតសាងសង់ និងមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ គ្រប់គ្រាន់ដែលនឹងមានចុះហត្ថលេខា លោក លី សារី ប្រធានមន្ទីររៀបចំដែនដីនគរូបណីយកម្មសំណង់ និងសូរិយោដីខេត្ត លោក អ៊ុំ រាត្រី អភិបាលក្រុង សិរីសោភ័ណ លោក អ៊ុងអឿន អភិបាលខេត្ត ចុះហត្ថលេខា នៅឆ្នាំ២០១២ ។ និងច្បាប់ចាក់ដី នៅឆ្នាំ២០១៣ ចុះហត្ថលេខាដោយលោកឈិម សំណាង មេភូមិក្បាលស្ពាន និងលោក ជា ហួត ចៅសង្កាត់ព្រះពន្លា លោក អ៊ុំ រាត្រី អភិបាលក្រុងសិរីសោភ័ណ។ លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា ក្រោយពេលទទួលព័ត៌មានបានដឹងថា មានមន្ត្រីគយចាក់ដីរំលោភ មានស្ទឹងបណ្តោយប្រវែង៤០ម៉ែត្រ និងទទឹង ១០ម៉ែត្រ ចូលដល់មាត់ស្ទឹងនោះ លោកបានឲ្យមន្ត្រីជំនាញចុះទៅពិនិត្យ និងវាស់វែង។ដោយម្ចាស់ដី ឈ្មោះ បូ គុន និងប្រពន្ធឈ្មោះ ទូច សុខា បាបង្ហាញលិខិត កាន់កាប់ដីធ្លីកម្មសិទ្ធិលេខប.ជ០០៤៩៥៩ មានទំហំ៣ អា២៦សង់ទីម៉ែត្រ ហើយទិញដីជាប់ខាងជើងបន្ថែមពីឈ្មោះ ជួប វាសនា ដែលមានដីទំហំបណ្តោយ៦០ម៉ែត្រ និងទទឹ៣៨ម៉ែត្រ។ លោកបានបន្តថា ទោះជាមានប័ណ្ណកម្មសិទ្ធិហើយតែការចាក់ដីរំលោភដី ចំណីមាត់ស្ទឹង ដែលមានបណ្តោយ ៤០ ម៉ែត្រនិងទទឹង១០ម៉ែត្រគឺខេត្ត កំពុងមានវិធានការ ចំពោះអ្នកដែលចាក់ដីរំលោភ មាត់ស្ទឹងយកធ្វើជា កម្មសិទ្ធិនិងគ្រោងធ្វើអ្វីផ្សេងៗនោះខេត្តមិនទាន់អនុញ្ញាតឡើយ ៕

តួនាទីពិធីករ ពិធីការិនី ដើម្បីរក្សាភាពថ្លៃថ្នូរ

$
0
0

ភ្នំពេញ ៖ ក្នុងនាមជាពិធីករពិធីការិនី ដែលត្រូវអនុវត្ដ ឲ្យបានខ្ជាប់ខ្ជួននោះ ត្រូវតែមាន សុជីវធម៌ គោរព ទៅតាមតួនាទី ព្រមទាំងភ្ជាប់ជាមួយ នឹងសុខាភាពល្អ ផងដែរ ។ នេះជាការណែនាំរបស់ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន លោក ខៀវ កាញារីទ្ធ។

តាមសារព័ត៌មានកម្ពុជា AKP ចេញផ្សាយនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៤ នេះបានឲ្យដឹងថា នៅក្នុង ពិធិបិទសិក្ខាសាលា ស្ដីពី សិល្បៈអត្ថាធិប្បាយ ដើម្បី បញ្ចៀសបញ្ហាប្រឈម នានា លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ពិធីករ ពិធីការិនីទាំងអស់ត្រូវមានសុខភាពល្អទើប មានភាពម្ចាស់ការ លើខ្លួន ឯង បាន និង បញ្ចៀសបញ្ហាដែលកើតឡើងក្នុងការអត្ថាធិប្បាយ ឬ និយាយ ឆ្លើយឆ្លងជាមួយវាគ្មិន និង អ្នក ទូរស័ព្ទឬសាធារណជន ដែល បានទូរស័ព្ទសួរសំណួរផ្សេងៗចូល មក កម្មវិធីរបស់យើង ហើយពិធីករ ពិធីការិនី ក៏ត្រូវចាំបាច់ក្តាប់ការងាររបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនផងដែរ ដើម្បីបញ្ចៀសការលើកដាក់ រវាងវាគ្មិនទាំងសងខាង និង ចៀសវាង ការអូសទាញពីភាគីម្ខាងៗ ។

លោក រដ្ឋមន្ដ្រី បានបន្ដថា “ពិធីករ ពិធីការិនីត្រូវធ្វើទំនាក់ទំ នងល្អគ្រប់ទីកន្លែង ដើម្បីស្វែងយល់ ពីពាក្យពេចន៍ និង ការវិវត្តន៍តាម សម័យកាល ស្វែងយល់ពី គំនិតរបស់មនុស្សចាស់ មនុស្សក្មេង ហើយ យល់ដឹងពីតួនាទីរបស់ខ្លួនឱ្យបានច្បាស់ មិនត្រូវធ្វើខ្លួនជារដ្ឋមន្រ្តី ជា គ្រូឧទ្ទេសនាម ដើម្បីបញ្ជា ឬប្រដៅគេឯង និង និយាយច្រើនពេកដែរ ជាពិសេសមិនត្រូវមានមោទនភាពលើខ្លួនឯងខ្លាំងពេកទេ ត្រូវតែ និយាយអ្វីដែលជាការពិត ត្រឹមត្រូវ ដែលជាការសម្រួលដល់កម្មវិធីតែ ប៉ុណ្ណោះ” ។

លោក រដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ច្បាប់សារព័ត៌មាន នៅកម្ពុជាមិនមានភាពតានតឹងនោះទេ នេះបើប្រៀបធៀបជាមួយបណ្តា ប្រទេសដទៃទៀត ប៉ុន្តែសម្រាប់ការផ្សាយព័ត៌មានមិនពិតដោយ ចេតនា គឺជាការខុសហើយត្រូវមានទោស តែគ្រាន់តែពិន័យមិនដល់ថ្នាក់ឃុំខ្លួននោះទេ ។

ទោះបីជាយ៉ាងណាយើងជាអ្នកសារព័ត៌មាន ជា អ្នកអត្ថាធិប្បាយ ត្រូវស្វែងរកព័ត៌មាន ឬនិយាយអ្វី ដែលត្រឹមត្រូវពិត ប្រាកដចៀសវាងបញ្ហាប្រឈមនានា ដែលអាចកើតមានឡើងចំពោះ ខ្លួនឯង៕


កាត់ទោស ជនជាប់ចោទ ជួញដូរគ្រឿងញៀន ៦ នាក់ ដាក់គុកម្នាក់ៗពី ១០ ទៅ១៥ឆ្នាំ ពីបទដូរ គ្រឿងញៀន ជិតកន្លះគីឡូក្រាម

$
0
0

 ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០១៤នេះ បាន ប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទចំនួន ៦ នាក់ ក្នុងនោះមានម្នាក់ គឺជាមន្ត្រីយោធានៃក្រសួង កាពារជាតិ  ដោយដាក់ពន្ធនាគារពួកគេម្នាក់ៗ ពី៧ ទៅ១៥ឆ្នាំ និងពិន័យជាប្រាក់សម្រាប់ដាក់ចូល ក្នុង ថវិការដ្ឋម្នាក់ចំនួន ៥ លានរៀល ពីបទ« ប្រើប្រាស់ និងជួញដូរគ្រឿងញៀន»  ចំនួន១០កញ្ចប់ ដែល មានទម្ងន់ជិតកន្លះគីឡូក្រាម ប្រព្រឹត្ត នៅក្នុងចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ  ខណ្ឌទួលគោក ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ ។

លោក តាំង ស៊ុនឡាយ ប្រធានចៅក្រម ប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទទាំង ៦នាក់ ខាងលើនេះ មានឈ្មោះ ទី១- ឈ្មោះ ម៉ៅ លក្ខិណា ភេទស្រី អាយុ ៤៣ឆ្នាំ និងទី២-ឈ្មោះ ណៃ ម៉េត ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ អ្នករត់ម៉ូតូឌុប ត្រូវតុលាការសម្រេច កាត់ ទោសដាក់គុក ម្នាក់ៗរយៈពេល ១៥ ឆ្នាំ និងពិន័យ ជាប្រាក់ម្នាក់ៗចំនួន ៥ លានរៀល។ ចំណែកឯ ជន ជាប់ចោទ ទី៣-ឈ្មោះ អ៊ែល សារីម ភេទប្រុស អាយុ ៤០ឆ្នាំ  មានមុខរបរមុនចាប់ខ្លួនគឺជា មន្ត្រីយោធា បម្រើការ នៅក្រសួងកាពារជាតិ ទី៤-ឈ្មោះ ចាន់ ម៉ីម៉ី ភេទស្រី អាយុ ២២ឆ្នាំ មុខរបរនារីកខារ៉ាអូខេ និង ទី៥- ឈ្មោះ  វង់ កញ្ញា ភេទស្រី អាយុ២១ឆ្នាំ  មានមុខរបរនារីខារ៉ាអូខេ  ត្រូវបានតុលាការ សម្រេច ផ្តន្ទា ទោស ដាក់គុកម្នាក់ៗរយៈពេល ១០ឆ្នាំ និងពិន័យជាប្រាក់ម្នាក់ៗចំនួន៥លានរៀល និង ឈ្មោះ សេង សំណាង ភេទប្រុស អាយុ១៧ឆ្នាំ  មុខរបសសិស្ស ត្រូវបានតុលាការផ្តន្ទាទោសដាក់គុក ៧ឆ្នាំ និង ពិន័យជាប្រាក់ម្នាក់ៗចំនួន ៥ លានរៀលផងដែរ ។

ជនជាប់ចោទទាំង ៦ នាក់នេះ ត្រូវបានចោទប្រកាន់ពីបទ « ប្រើប្រាស់ និងជួញដូរដោយខុសច្បាប់ នូវ សារធាតុគ្រឿងញៀន» មាត្រា ៤០ និង៤២ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនកម្ពុជា។ និង ត្រូវ បានចាប់ខ្លួន ដោយកម្លាំងនគរបាល ប្រឆាំងការជួញដូរគ្រឿងញៀន រាជធានីភ្នំពេញ  កាលពីព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៤ វេលាម៉ោង ១១ និង ៤៥ នាទីព្រឹក ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាល  ដកហូតបាន ថ្នាំញៀនមួយចំនួនធំ និងសម្ភារៈសម្រាប់ប្រើប្រាស់ និង ជក់គ្រឿងញៀន មួយចំនួនផ្សេង ទៀតពីពួកគេ ៕    

ផ្តន្ទាទោស យុវជន ២នាក់ ដាក់គុកម្នាក់ៗ ៣ឆ្នាំ ពាក់ព័ន្ធនឹងករណី ជួលម៉ូតូ ឌុបជិះយកទៅប្លន់ នៅជិត ស្ថានីយ៍ទូរសទស្សន៍ បាយ័ន នៅបឹងស្នោ

$
0
0

ភ្នំពេញ ៖ យុវជនជាប់ចោទ ២ នាក់ កាលពីព្រឹកថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០១៤ ត្រូវបានសាលា ដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ផ្តន្ទាទោសដាក់គុកម្នាក់ៗរយៈពេល ៣ឆ្នាំ ពីបទ «លួច មានស្ថានទម្ងន់ទោស»  និងពិន័យម្នាក់ៗ ចំនួន ៨លានរៀល ជាប់ពាក់ព័ន្ធនឹងករណីជួលម៉ូតូបុរសអ្នក រត់ម៉ូតូឌុបម្នាក់ ជិះក្នុងតម្លៃ១០០០០រៀល (១ម៉ឺនរៀល)  ពីចំណុចសង្កាត់បឹងកេងកង១ ក្នុងខណ្ឌចំការមន យកទៅប្លន់នៅក្នុងចំណុចផ្លូវលំ មួយកន្លែង ស្ថិតនៅក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ខ ច្បារអំពៅ រាជធានីភ្នំពេញ នៅជិតស្ថានីយ៍ទូរសទស្សន៍បាយ័ន នៅបឹងស្នោ ប្រព្រឹត្តកាលពីអាធ្រាត្រ ថ្ងៃ ២ ខែកញ្ញា ឆ្នាំ២០១៣ ។  

លោក តាំង ស៊ុនឡាយ ប្រធានចៅក្រម ប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទទាំង ២នាក់ ខាងលើនេះ មាន ទី១-ឈ្មោះ គឹម បានសម្រេច ភេទប្រុស អាយុ២៦ ឆ្នាំ មុខ របរមិនពិតប្រាកដ និងទី២-ឈ្មោះ សុខ លក្ខិណា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ។  ជនជាប់ចោទត្រូវបានតុលាការ សម្រេចផ្តន្ទាទោស ដាក់គុកម្នាក់ៗរយៈពេល ៣ឆ្នាំ និង ពិន័យជាប្រាក់ ម្នាក់ៗ ចំនួន ៨លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ ។

ជនជាប់ចោទទាំង ២នាក់នេះ ត្រូវបានចោទប្រកាន់ ពីតំណាងអយ្យការ ពីបទ«លួចមានស្ថានទម្ងន់ទោស»  តាមមាត្រា ៣៥៧ និង៣៦០ នៃក្រមព្រហ្មទណ្ឌ និង ត្រូវបានចាប់ខ្លួន កាលពីថ្ងៃ ទី៩ ខែកញ្ញា ឆ្នាំ២០១៣ ៕

ពិធីតែងតាំង អភិបាលរងខេត្ត ចំនួន០៣រូប នៅខេត្តស្ទឹងត្រែង

$
0
0

ស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ នាសាលាខេត្តស្ទឹងត្រែង មានពិធីតែងតាំង អភិបាលរងខេត្តចំនួន០៣រូប ក្រោមអធិបតីភាពឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាង ដ៏ខ្ពង់ខ្ពស់  ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃផងដែរ ។

ការតែងតាំងនេះ ត្រូវបានរាយនាមដូចខាងក្រោម៖ទី ១/ត្រូវបានដំឡើងឋានន្តរស័ក្តិ និងតែងតាំង លោក ដួង ពៅ ពីឋានន្តរស័ក្តិអនុមន្រ្តី ថ្នាក់លេខ៥ ទៅជាឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ៧ និងតែងតាំងជាអភិបាល រងខេត្ត ។ ទី២/លោកជា ថាវរិទ្ធ ពីឋានន្តរស័ក្តិអនុមន្រ្តី ថ្នាក់លេខ៨ ទៅជាឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ៩ និងតែងតាំងជាអភិបាលរងខេត្ត ។ ទី៣/ លោកយ៉ង់ សុវឌ្ឍនា ពីឋានន្តរស័ក្តិមន្រ្តីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ១០ នៃក្រសួងសុ ខាភិបាល តែងតាំងជាអភិបាលរង នៃគណៈអភិបាល ខេត្តស្ទឹងត្រែង ។

នាឱកាសនេះលោកកុល សំអុល អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែង ថា បានថ្លែងអំណរ គុណចំពោះថ្នាក់ដឹកនាំក្រុង/ស្រុក/មន្ទីរ និងអង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ របស់រដ្ឋបាលខេត្ត ! ដែលបានខិតខំបំពេញ នូវការងារប្រកបដោយការទទួលខុស ត្រូវខ្ពស់និងបានចូលរួម

យ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង រហូតទទួលបានសមិទ្ធិផល ជាច្រើន ជូន ប្រជាពលរដ្ឋ ក្នុងខេត្តស្ទឹងត្រែងទាំងមូល ។

ក្នុងឱកាស ដ៏មានក្តីសោមនស្សរីករាយនេះដែរ លោក ដួង ពៅ អភិបាលរងថ្មីខេត្តស្ទឹងត្រែង តំណាង អភិបាលរងខេត្តថ្មីទាំង០៣រូប បានសំដែងនូវទឹក ចិត្តក្រោយពីបានទទួលតំណែងថ្មីនេះ ក្រោមការ ផ្តល់ទំនុកចិត្តពីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស !ក្រសួងមហាផ្ទៃ ដែលបានតែង តាំងរូបលោក ក៏ដូចជាអភិបាលរងចំនួន០២រូបទៀត! លោកសូមប្តេជ្ញាថា  គោរពច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមថែរក្សាការពារ អធិបតេយ្យ បូរណភាពតឹកដី នៃព្រះរាជាណាចក្រ

កម្ពុជា  អនុវត្តន៍តាមច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាលរាជធានី /ខេត្ត /ក្រុង /ស្រុក/ខណ្ឌបំពេញភារកិច្ចដោយអនុលោមតាមគោលការណ៍ លិខិតបទដ្ឋានពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃនិងរដ្ឋបាលខេត្ត ឲ្យមានប្រសិទ្ធភាពខ្ពស់ ចូលរួមពង្រឹងសាមគ្គីភាពផ្ទៃ ក្នុងឲ្យបានល្អប្រសើរ សាមគ្គី ភាពជាមួយគ្រប់ អង្គភាពដែលមានការពាក់ព័ន្ធ ដើម្បីសម្រេចបាន នូវរាល់គ្រប់ភារកិច្ច ដែលថ្នាក់លើ

ប្រគល់ជូន ។  

លោក សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានធ្វើការ កោតសសើរ ដល់រដ្ឋបាលថ្នាក់ខេត្ត និងថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ដែលបានយកចិត្តទុកដាក់ និងខំប្រឹងប្រែងអនុវត្តន៍ តាមគោលនយោបាយ ដែលទទួលបាននូវភូមិ/ឃុំ មានសុវត្ថិភាពទាំង៩ចំនុចរបស់រាជរដ្ឋាភិបាល កសាងនិងអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង

ឲ្យបានកាន់តែរីកចម្រើនឡើង ។

លោកបានជំរុញបន្ថែម ឲ្យកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលឈរជើងនៅតាមមូលដ្ឋានទាំងអស់ ក្នុងខេត្តស្ទឹងត្រែង ឲ្យខំធ្វើការទប់ស្កាត់នូវរាល់បទល្មើសផ្សេងៗ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕

សំណាងមួយ ក្នុងមួយពាន់គ្រោះថ្នាក់ បើកម៉ូតូ ជាន់មីន បណ្តាលឲ្យ រងរបួសស្រាល

$
0
0

បន្ទាយមានជ័យ ៖យុវជនម្នាក់ បានជិះម៉ូតូ តាមផ្លូវ ក្បែរអូរព្រំដែនកម្ពុជា-ថៃ បានជាន់មីនផ្ទុះប៉ើងបណ្តាលឲ្យខូចខាត ម៉ូតូអស់មួយគ្រឿង សំណាងល្អ ដែលមិនបណ្តាលឲ្យស្លាប់បាត់បង់ជីវិត គ្រាន់តែ រងរបួសស្រាល ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅភូមិចាន់គីរី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោក សៅ ប៊ុន អធិការនគរបាលស្រុកម៉ាឡៃ បានឱ្យដឹង តាមទូរស័ព្ទថា មុនពេលកើតហេតុបុរសរងគ្រោះ តែងតែធ្វើដំណើរ ជិះម៉ូតូទៅតាមក្បែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលជាប់នឹងចម្ការរបស់ខ្លួនដូចសព្វដង ប៉ុន្ដែលើកនេះ បែរជាបើកជាន់មីនប្រភេទ មីនខ្សាច់ ដែលនៅសេសសល់ ពីសម័យសង្គ្រាមបណ្ដាលឱ្យផ្ទុះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ហើយបណ្ដាលឱ្យម៉ូតូរបស់ជនរងគ្រោះ ខូចខាតទាំងស្រុង ផ្នែកខាងក្រោយ ចំណែកអ្នកបើកបររូបនេះ ពុំបានរងរបួសចាត់ទុកថា ជាសំណាង ១ពាន់គ្រោះថ្នាក់របស់ជនរងគ្រោះដ៏ធំ ។

លោកអធិការស្រុក ម៉ាឡៃបានបន្ដថា ជនរងគ្រោះមានឈ្មោះ ភិន សោភ័ណ្ឌ អាយុ ៣០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ មុខរបរជាអ្នកកសិករ បណ្តាលឲ្យរងរបួសស្រាល ត្រង់ជើង រីឯម៉ូតូខូចខាតបន្តិច បន្តួចប៉ុណ្ណោះ ។ ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន បានចុះត្រួតពិនិត្យ កន្លែងកើតហេតុ ផង ដែរ ៕

ស្លាកសញ្ញា រកសំឡេងឆ្នោត របស់គណបក្ស សង្គ្រោះជាតិ នៅតែបន្ត ដាក់កន្លែង លើប្រព័ន្ធលូដដែល

$
0
0

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋបានរិះគន់ថា ស្លាកសញ្ញា រកសំឡេងឆ្នោត របស់គណបក្សសង្គ្រោះជាតិ បានយកដាក់លើប្រពន្ធ័លូ ហាក់បីដូចជា គ្មានការគិត តើការដាក់ស្លាកសញ្ញានេះប៉ះពាល់អ្វីខ្លះ នៅត្រង់ ចំណុចផ្លូវចូល សាលាវិទ្យាល័យអូរជ្រៅ ត្រង់ចំណុចភូមិបាលិលេយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ត្រូវបានពលរដ្ឋ និងយុវជនជាច្រើននាក់រិះគន់ ។

លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះថា ក្រោយពីបានទទួលព័ត៌មានថា សមាជិករបស់គណបក្សសង្គ្រោះជាតិ បានយកស្លាកសញ្ញាទៅដាក់លើ ប្រពន្ធ័លូ លោកក៏បានបញ្ជាឲ្យក្រុមការងារ ចុះទៅត្រួតពិនិត្យ តែដោយក្រុមគណបក្សសង្គ្រោះជាតិ នៅ តែបន្តដាក់ដដែរ ។

លោកបានបន្តថា ខាងសង្គ្រោះជាតិគាត់មិនព្រម នៅតែដាក់ និងជាកាតព្វកិច្ចច្បាប់គណៈកម្មាធិការ បោះឆ្នោតចែងគណបក្សនយោបាយនីមួយៗ ទី១ ត្រូវរាយការណ៍ដល់អាជ្ញាធរភូមិ សង្កាត់ ។ ទី២ ត្រូវ សុំទៅលើម្ចាស់ទីតាំង ម្ចាស់ដីនៅពីក្រោយ របស់គេស្រាប់ តើគេអនុញ្ញាតឲ្យដាក់ស្លាកសញ្ញា និង មានសិទ្ធិគ្រប់គ្រោងជាប្រយោល ចឹងច្បាប់គេចែងច្បាស់ណាស់ ទី១ សុំទៅអាជ្ញាធរមូលដ្ឋាន មាន ន័យថា គេមិនដាក់ស្លាកសញ្ញាអាចប៉ះបាល់ដល់គ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ដល់កម្មសិទ្ធិបុគ្គដែល នៅពីក្រោយ  ។

លោកបានបន្ថែមថា ដូចជាលោកបានលើកឡើងខាងលើនេះ ជាសិទ្ធរបស់សង្កាត់ និងភូមិ បើយើង អាជ្ញាធរ ក្រុងលូកដៃ ដូចជាមិនគោរពសិទ្ធិ ច្បាប់រៀបចំការបោះឆ្នោត គេចែងច្បាស់ណាស់ គ្រប់គណ បក្សនយោបាយ សូម្បីតែគណបក្សណាក៏ដោយ ត្រូវការលើកស្លាកសញ្ញាអ្វី ត្រូវមកសុំការអនុញ្ញាត អាជ្ញាធរមូលដ្ឋាន។ ក្នុងនោះដែរ ប្រជាពលរដ្ឋបានរស់នៅចំណុចខាងលើ បានត្អូញត្អែរថា ហេតុអីបាន ជាសមាជិក គណបក្សសង្គ្រោះជាតិ នៅតែបន្តយកស្លាកសញ្ញា ទៅដាក់លើប្រពន្ធ័លូបែបនេះ ហាក់បី ជាមិនចេះស្តាប់ មិនចេះពិចារណា មិនចេះគោរពសិទ្ធ មិនចេះគោរពច្បាប់ និងមិនចេះគិតគូរដល់ពល រដ្ឋរស់នៅចំណុចខាងលើនេះសោះ ពួកគាត់បានប្រាប់ភ្នាក់ងារដើមអម្ពិលថា ខ្ញុំសូចសួរសំណួរ១ ថា តើគណសង្គ្រោះជាតិ យកស្លាកសញ្ញាទៅដាក់លើប្រពន្ធ័លូនេះ មានគោលបំណងអ្វីច្បាស់លាស់ ? តើ ធ្វើបែបនេះ អាចដឹកនាំប្រទេសជាតិបានទេ ? តើគិតពីប្រយោជន៍បក្ខពួកនិយមរបស់ខ្លួនមែនទេ? ទើប ធ្វើទង្វើកូនក្មេងបែបនេះ ៕

កម្មការិនីរោងចក្រ កាត់ដេរ វ៉ាយដាប់បែលយូ សុំក្រសួងការងារ ជួយរកយុត្តិធម៌ ខណៈដែលក្រុម សហ ជីព ប្រើហិង្សា លើពួកគេ

$
0
0

ភ្នំពេញ ៖ ការធ្វើកូដកម្មអស់រយៈពេល ជាច្រើនថ្ងៃ នៅមុខរោងចក្រកាត់ដេរ វ៉ាយដាប់បែលយូ ហ្គាមែន ខូអិលធីឌី ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤ ឈានទៅដល់ការប្រើអំពើហិង្សា វាយជេរប្រមាថ យ៉ាងចាស់ដៃ អំពីក្រុមសហជីព ទៅលើកម្មការិនី ។

នារីឈ្មោះ សុខ ថារី នឹង នារីឈ្មោះ សុខ ស្រីពិន ជាកម្មការិនី បានរៀបរាប់ឲ្យដឹងថា ពួកគាត់បានរង នូវការប្រើហិង្សា វាយ និងជេរប្រមាថយ៉ាងខ្លាំង ខណៈដែលក្រុមសហជីព និងក្រុមកម្មការិនីមួយចំនួន តូច ឈរស្ទាក់មិនឲ្យចូលធ្វើការឲ្យជួយធ្វើកូដកម្ម ប៉ុន្តែពួកគាត់មិនស្របតាម នាំគ្នាសម្រុកចូល ទៅក្នុង រោងចក្រ ដើម្បីបម្រើការងារធម្មតានោះ ស្រាប់តែមានក្រុមសហជីព ភាគច្រើនជាបានប្រើហិង្សា ស្រែក ជេរប្រមាថកប់ៗមាត់ ហើយបានប្រើដៃវាយកម្មការិនី និងសន្តិសុខទៀតផង ។ កម្មការិនីខាងលើបន្តថា ពួកគាត់សព្វថ្ងៃ មានជីវភាពខ្វះខាត ត្រូវតែខំបម្រើការងារ ដើម្បីបានប្រាក់ខែ ដោះស្រាយជីវភាព ប៉ុន្តែ ដោយសារមានក្រុមសហជីពមួយចំនួន ចេះតែមកហាមឃាត់ពួកនាងឲ្យធ្វើកូដកម្ម ទាមទារនេះទាម ទារនោះ ស្រេចតែចិត្តអស់រយៈពេលជាច្រើនថ្ងៃ  ធ្វើឲ្យពួកនាង ក៏ដូចក្រុមកម្មករ-កម្មការិនី ជាច្រើន នាក់ទៀត មានការខឹងសម្បារយ៉ាងខ្លាំង ទៅលើក្រុមសហជីពទាំងនោះ ។

ក្រុមកម្មការិនី ដែលរងការជេរប្រមាថ និងវាយតប់ នោះពួកគេបាន ស្នើសុំទៅអាជ្ញាធរ ពាក់ព័ន្ធថ្នាក់លើ មេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ឲ្យពួកគេផង ។

បើតាមប្រភពព័ត៌មាន ពីកញ្ញា ពេជ្យ នារី ជំនួយការរដ្ឋបាល តំណាងក្រុមហ៊ុន រោងចក្រកាត់ដេរខាង លើបានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានការផ្ទុះកូដកម្មកើតឡើង ដោយសារខាងក្រុមហ៊ុន បាន បញ្ឈប់កម្មករចំនួន ២ នាក់ ទៅតាមច្បាប់ការងារ ដែលមានអាណត្តិចំនួន ៣ ខែ សាកល្បង បម្រើការ ងារបានក្រុមហ៊ុននឹងបន្តអាណត្តិការងារទៀត ប៉ុន្តែ ចំពោះកម្មករ ២នាក់ ទី១-ឈ្មោះ សួង សំណាង ទី ២-ឈ្មោះ ឯក ចាន់ភក្តី អ្នកទាំង ២នាក់ មានតួនាទី ជាសហជីពស្មារតីកម្មករខ្មែរ ។ ហើយអ្នកទាំង ២នាក់នេះ ធ្វើការមិនសូវគោរពទៅតាមច្បាប់ ការងារឡើយ ។ ដូច្នេះខាងក្រុមហ៊ុន ក៏សម្រេចបញ្ឈប់អ្នក ទាំង ២នាក់ទៅតាមច្បាប់ការងារ ដែលបានកំណត់ ទើបធ្វើឲ្យមានការផ្ទុះកូដកម្ម រាលដាលទាមទារទៅ ដល់ ១៨ចំណុច ដែលសុទ្ធតែខុសអំពីច្បាប់ការងារទាំងអស់ ។ ចំពោះការទាមទារ របស់សហជីព ២ រូបនេះ សុទ្ធតែចំណុចដែលក្រុមហ៊ុនទទួលយកមិនបានឡើយ ។

បច្ចុប្បន្ននេះក្រុមហ៊ុនរោងចក្រ វ៉ាយដាប់បែលយូ នឹងគោរពទៅតាមច្បាប់ការងារជានិច្ចកាល ទៅតាម មាត្រានីមួយៗ  របស់ប្រទេសកម្ពុជា។ គួរបញ្ជាក់ថា ក្រុមសហជីពដែលដឹកនាំ ធ្វើកូដកម្មទាមទារ ទៅ ដល់ ១៨ ចំណុច នោះមាន ៤ សហជីព ទី១-សហជីពស្មារតីកម្មករខ្មែរឈ្មោះ មុំ សៀក  ទី២- សហជីព ដើម្បីសិទ្ធិការងារ ដឹកនាំដោយឈ្មោះ សាន ឡាយ ទី៣-សហជីពសម្លេងយុវជនខ្មែរ ដឹកនាំដោយ ឈ្មោះ ឡុង សុផាត និងទី៤-សហព័ន្ធសហជីពការងារដើម្បីកម្ពុជា តំណាងឈ្មោះ សៀ សន ៕

ស្រាបៀរកម្ពុជា ប្រគល់រង្វាន់ ដល់អតិថិជន ៥០នាក់ បន្ថែមទៀត

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត ដែលផលិតស្រាបៀរកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះ បានប្រគល់ រង្វាន់ធំ ដល់អតិថិជន ៥០នាក់បន្ថែមទៀត ដែលក្នុងនោះ មានរង្វាន់ម៉ូតូ ហុងដាឌ្រីម ចំនួន ២០រង្វាន់ និង រង្វាន់ទឹកប្រាក់ ១០០០ដុល្លារ ចំនួន៣០រង្វាន់ ។

ពិធីនេះ បានធ្វើឡើង នៅក្នុងរោងចក្រស្រាបៀរកម្ពុជា ស្ថិតនៅក្នុងសង្កាត់ទួលជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមជាច្រើននាក់ ។

តំណាងស្រាបៀរកម្ពុជា បានឱ្យដឹងថា ចាប់ពីពេលនេះតទៅ ក្រុមហ៊ុនស្រាបៀរ កម្ពុជានឹង ផ្ដល់រង្វាន់ម៉ូតូ ៥គ្រឿង និងទូរស័ព្ទ ៥គ្រឿងក្នុងមួយថ្ងៃ នៅលើគម្របដប ឬ ក្រវិលកំប៉ុង របស់ស្រាបៀររបស់ខ្លួន ដើម្បីលើកទឹកចិត្ដរបស់ពួកគេ ។ ក្រៅពីនោះក៏ មានទឹកប្រាក់ ១០០០ដុល្លារជាច្រើនរង្វាន់ទៀត ដែលនេះជាមហារង្វាន់ធំសម្រាប់ឆ្នាំ ២០១៤-២០១៥។

មហារង្វាន់ស្រាបៀរកម្ពុជា សម្រាប់ឆ្នាំ២០១៤-២០១៥ បានចាប់ផ្ដើមឡើង តាំងពីខែសីហាមកម្ល៉េះ ក្នុងនោះមាន អតិថិជន រាប់រយនាក់ បានឈ្នះរង្វាន់ធំនេះ ។

ជាង៣ឆ្នាំមកហើយ ចាប់តាំងពីបង្កើតមក ស្រាបៀរកម្ពុជា បានផ្ដល់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់អតិថិជនរៀងរាល់ថ្ងៃ ក្នុងនោះមានរង្វាន់ម៉ូតូ ទឹកប្រាក់ មាសសុទ្ធ ទូរស័ព្ទដៃ រួមទាំង រង្វាន់ផ្សេងៗជាច្រើនទៀត៕

Photo by DAP-News

Photo by DAP-News


រដ្ឋមន្រ្តី ពាណិជ្ជកម្មជប៉ុន នឹងចុះចេញ ពីតំណែង ចំពោះមុខរឿងអាស្រូវ ប្រាក់មូលនិធិ

$
0
0

តូក្យូ ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាបេក្ខជនឈរឈ្មោះ ជានាយករដ្ឋមន្រ្តីនាពេលខាងមុខ លោក ស្រី Yuko Obuchi មានបំណងលាចេញពីតំណែង ដោយសាតែមានរឿងអាស្រូវពីប្រាក់ មូលនិធិ នេះ បើយោងតាមបណ្តាញព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយ ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០១៤នេះថា លោកស្រី Yuko Obuchi វ័យ ៤០ ឆ្នាំ ដែលជាកូនស្រីបង្កើតរបស់អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Keizo Obuchi ត្រូវបានចោទប្រកាន់ កាលពីដើមខែកញ្ញាកន្លងទៅ នៅពេលដែលលោក នាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe រៀបចំគណៈរដ្ឋមន្រ្តីជាលើកដំបូង ចាប់តាំងពីលោក ឡើងកាន់តំណែងនា ចុងឆ្នាំ ២០១២ ។

ដើម្បីទទួលខុសត្រូវពីរឿងអាស្រូវ និង បញ្ចប់នូវបញ្ហាទាំងនេះ លោកស្រី Obuchi នឹងចុះចេញ ពី តំណែងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៅល្ងាចថ្ងៃសៅរ៍នេះ ដោយសារតែ នាយករដ្ឋមន្រ្តីជប៉ុន បានត្រឡប់ មកដល់ទីក្រុងតូក្យូនៅថ្ងៃត្រង់ថ្ងៃសៅរ៍នេះ បន្ទាប់ពីចូលរួមជំនួបប្រជុំ អាស៊ី-អឺរ៉ុប នៅប្រទេសអ៊ីតាលី។

គួរបញ្ជាក់ផងដែរថា បណ្តាញព័ត៌មានជប៉ុន ក្យូដូ បានដកស្រង់សម្តីមន្រ្តីជាន់ខ្ពស់មួយរូប មកពីគណ បក្សប្រជាធិបតីសេរីនិយម បាននិយាយថា «ការលាលែងពីតំណែងរបស់លោកស្រី Yuko Obuchi នឹង មិនប្រែប្រួលនោះទេ»៕

អ្នកជំនាញ​ជំងឺ​បេះដូង​ មាន​ការព្រួយ​បារម្មណ៍​ ចំពោះ​អត្រា​ស្លាប់​របស់​ ប្រជាជន​កម្ពុជា​

$
0
0

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០១៤ សមាគមគ្រូពេទ្យ បេះដួងកម្ពុជា ដែលហៅកាតថា “CHA” បានរៀបចំ មហាសន្និបាត ប្រចំាឆ្នាំលើកទី១ ក្រោមប្រធានបទ “យើងរួមគ្នាប្រឆាំង នឹងជំងឺបេះដូង” ធ្វើឡើងក្រោមអធិបតិយភាព លោកសាស្រ្តាចារ្យ សុខ ជួរ ប្រធានក្រុមប្រឹក្សាភិបាល លេខាធិការហិរញ្ញិក សមាជិក និងសមាជិក-សមាជិការជាច្រើនរូបទៀត។

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ បានមានប្រសាសន៍ថា “ការរៀបចំមហាសន្និបាតនេះឡើងក្នុង គោលបំណងពង្រីង ជាភាតរៈភាព រវាងគ្រូពេទ្យ បេះដូង ក៏ដូចជាគ្រូពេទ្យ ឯកទេសនានា ក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសដើម្បី ចូលរួមពង្រឹងថែទាំ សុខភាពប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយអត្រា មរណភាពប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក៏ដូចជាគោលដៅ របស់ក្រសួងសុខាភិបាល”។

លោកវេជ្ជបណ្ឌិតបង្ហាញថា “ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ មានប្រជាពលរដ្ឋកម្ពុជា ១២៨នាក់ស្លាប់ ដោយសារជំងឺ ស្ទះសរសៃបេះដូង ហើយមាន ១០១នាក់ រងគ្រោះដោយសារដាច់សរសៃខួរក្បាល”។ នេះជាតួលេខមួយគួរឲ្យព្រួយបារម្ភបំផុត ដែលក្នុងនាមជាគ្រូពេទ្យ បេះដូង ត្រូវខិតខំ ប្រមូលផ្តុំគ្នារវាង ភាតរៈទាំងអស់ ដើម្បីសិក្សាស្វែងយល់រៀនសូត្រ បន្តពីគ្នាទៅវិញទៅមក ពីជំងឺបេះដូងនេះ ក្នុងបំណងដើម្បី ធ្វើយ៉ាងណាឲ្យ ការព្យាបាលជំងឺបេះដូងនេះ កាន់តែប្រសើរឡើង។

លោកបន្តថា ការកើនឡើង នូវជំងឺបេះដូងនេះ ភាគច្រើននៅប្រទេស កំពុងអភិវឌ្ឍន៍ ដូចប្រទេសកម្ពុជាជាដើម ជាប្រទេសកំពុងមានការវិវត្តពីក្រីក្រ មកធូរធារ។ ដូច្នេះការផ្លាស់ប្តូរ ខាងជីវភាពនេះ ប្រជាពលរដ្ឋមាន ការហូបចុកមិនសូវគិត ហូបចុកច្រើន សាច់ច្រើន ប្រៃច្រើនសថែមទាំង មិនសូវបញ្ចេញ ពលកម្ម ធ្វើឲ្យខ្លួនធាត់ច្រើន ជាមួយនឹង ការប្រើប្រាស់ថ្នាំជក់ ការពិសាស្រាហួសកម្រិត គួបផ្សំនឹងការកើតជំងឺ ទឹកនោមផ្អែម កើនឡើង ជំងឺលើសឈាមកើនឡើង ដែលទាំងអស់នេះ ធ្វើឲ្យជំងឺបេះដូង កើនឡើង។

លោកសាស្ត្រាចារ្យ ក៏បានផ្តល់អនុសាសន៍ ដល់ប្រជាពលរដ្ឋទូទៅ ដើម្បីកាត់ បន្ថយកត្តាគ្រោះថ្នាក់ពីជំងឺ ប្រភេទនេះ ទាមទារការបរិភោគសាប កុំឲ្យប្រៃពេក បញ្ឈប់ការប្រើប្រាស់ថ្នាំជក់ ការប្រើប្រាស់ ស្រាហួសកម្រិត ហើយបើកាលណាបរិភោគ សាបយើងកាត់បន្ថយ បាននូវគ្រោះថ្នាក់ ដោយសារ ជំងឺបេះដូង។ ជាមួយនេះត្រូវបញ្ចុះទម្ងន់ ហាត់ប្រាណឲ្យ បានទៀងទាត់ និងបរិភោគអាហារ ណាដែលមិនសូវ សំបូរជាតិខ្លាញ់។ មួយវិញទៀត បើសិនជាប្រជាពលរដ្ឋ លោកមានបញ្ហាជំងឺ បេះដូងហើយ ត្រូវតែអញ្ជើញ ទៅរកគ្រូពេទ្យជំនាញ ខាងបេះដូង ដើម្បីគ្រូពេទ្យ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យទាន់ពេលវេលា និងឲ្យបានត្រឹមត្រូវ។

បើតាមការឲ្យដឹងពី លោកវេជ្ជបណ្ឌិត ធេង យូដាលីន គ្រូពេទ្យជំនាញបេះដូង ប្រចាំមន្ទីរពេទ្យកាលម៉ែត បានឲ្យដឹងថា នៅលើពិភពលោក ទាំងមូលជំងឺ លើសឈាមមាន ១០០០លាននាក់ ក្នុងនោះសហរដ្ឋអាមេរិក និងចិន ប្រហាក់ប្រហែលគ្នាជិត ៥០លាននាក់។ ក្នុងនោះជំងឺ លើសឈាម បង្កឲ្យស្លាប់ ១០០០នាក់ជារៀងរាល់ថ្ងៃ។ ដោយឡែកនៅកម្ពុជា តាមការសិក្សាឃើញថា តួលេខអ្នកទីក្រុង មានចំនួនច្រើនជាង អ្នកជនបទ ក្នុងនោះបើនិយាយជា រួមអ្នកជំងឺលើសឈាម មាន ១១,២% ក្នុងឆ្នាំ២០១០ ហើយ ១០ឆ្នាំ ទៅមុខទៀតតួលេខនេះ នឹងកើនឡើង កាន់តែខ្ពស់។

គួរបញ្ជាក់ផងដែរ មហាសន្និបាតនេះមាន ការចូលរួមឧបត្ថម្ភ និងរៀបចំឡើង ដោយក្រុមហ៊ុន Kalbe កម្ពុជា ដែលជាក្រុមហ៊ុន ឱសថ ដែលមានប្រភព មកពីប្រទេសឥណ្ឌូនេស៊ី និងមានឱសថប្រកប ដោយគុណភាព ប្រសិទ្ធភាព សុវត្តិភាពគួរជាទីទុកចិត្ត។ ក្រុមហ៊ុន Kalbe ក៏មាននំាចូល ឱសថ ព្យាបាលជំងឺបេះដូង ដូចជា Angioten,CPG, Kalparin ,និងChotestat ទាំងអស់នេះ គឺជាឱសថ ដែលអាចព្យាបាល យ៉ាងស័ក្កសិទ្ធ៕

យានអវកាស អាម៉េរិក X-37B ត្រឡប់មកផែនដី វិញហើយ

$
0
0

LOS ANGELES ៖ បន្ទាប់ពីចំណាយពេលជាង ២២ ខែ ក្នុងបេសកកម្មដ៏អាថ៌កំបាំង យានអវកាស សហរដ្ឋអាម៉េរិក X-37B បានត្រឡប់មកវិញហើយ នៅថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០១៤ ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០១៤នេះថា យានអវកាស សម្ងាត់នេះ ត្រូវបានចាក់ចេញពីផែនដី នាខែធ្នូ ឆ្នាំ២០១២ ក្នុងបេសសកម្ម ក្នុងលំហ លើកទី៣ ហើយ បានមកដល់ទឹកដីរដ្ឋ California វិញនៅម៉ោង ៩ និង ២៤ នាទីព្រឹកថ្ងៃសុក្រ (ម៉ោងក្នុងតំបន់) ។

បេសកកម្មនេះ ត្រូវបានដំណើរការ ដោយការិយាល័យកងទ័ពអាកាស សមត្ថភាពខ្ពស់ ហើយវាមាន យន្តហោះអវកាសពីរ នៅក្នុងកងនាវា ដែលតំឡើងយ៉ាងសម្ងាត់ដោយក្រុមហ៊ុន Boeing ។

គួរបញ្ជាក់ផងដែរថា យានអវកាស X-37B ពិតជាដូចគ្នានឹងយន្តហោះរបស់ Nasa ដែលចូលនិវត្តន៍ យូរមកហើយ គ្រាន់តែវាតូចជាងតិចប៉ុណ្ណោះ។ យានអវកាស X-37B នេះ មានប្រវែង ៨,៨ ម៉ែត និង ទទឹង ៤,៥ ម៉ែត ៕

បទល្មើសនេសាទ ពេញផ្ទៃសមុទ្រ គ្មានអ្នកបង្រ្កាប

$
0
0

ព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍ ពីក្រុមប្រជានេសាទ នៅខេត្តព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្ន ធនធានមច្ឆាសមុទ្រ កំពុងរងការវិនាសយ៉ាងធ្ងន់ធ្ងរ ដោយសារតែក្រុមទូកនេសាទវៀតណាម និង ថៃ មួយថ្ងៃៗ រាប់រយគ្រឿង បានចូលនេសាទលើផ្ទៃសមុទ្រកម្ពុជា ។ ដោយក្រុមទូកនេសាទទាំងនោះ ប្រើ ឧបករណ៍ខុសច្បាប់យ៉ាងទំនើប អូសប្រមូលធនធានមច្ឆាទាំងតូចទាំងធំ គ្មានត្រាប្រណីទីកន្លែងណា មួយឡើយ ។ ពោលគឺពេលដែលទូកនេសាទ គេបើកកាត់ គឺកន្លែងនោះ រលាយអស់ធនធានធម្មជាតិ។

ក្រុមប្រជានេសាទដដែល បានបន្ថែមថា សមត្ថកិច្ចដែលឈរជើងលើផ្ទៃសមុទ្រទាំងនោះ មិនបាន បង្ក្រាបក្រុមអ្នកនេសាទខុសច្បាប់វៀតណាម-ថៃ នោះទេ សង្ស័យតែពួកគេនាំគ្នា សង្វាតតែយកលុយ ពីក្រុមទូកនេសាទល្មើសច្បាប់ទាំងនោះហើយ ទើបបានជាបើកដៃឲ្យ ក្រុមទូកនេសាទទាំងនោះ ធ្វើ ការនេសាទដោយសេរីឲ្យតែបង់ប្រាក់ជូនពួកគេតាមការកំណត់ ។ ហើយមិនបង់ប្រាក់ឲ្យពួកគេ ឬបង់ ប្រាក់មិនគ្រប់ចំនួនតាមការទាមទារ ទើបពួកគេនាំគ្នាបង្ក្រាប ។

ក្រុមប្រជានេសាទ ដែលក្តៅក្រហាយនឹងសមត្ថកិច្ច ដែលមិនព្រមបង្រ្កាបបានឲ្យដឹងថា ក្រុមសមត្ថកិច្ច ដែលទទួលបានប្រយោជន៍ច្រើនជាងគេ គឺអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ ដែលមានលោក ពុំ ស៊ីថា ជានាយអធិការ និងលោក ងួន ម៉េង ជានាយរង និងជាអ្នកជំនិតលោក ពុំ ស៊ីថា ទទួលបន្ទុកខាង ប្រមូលលុយពីថៅកែទូកនេសាទទាំងនោះ ។ ដោយសារតែមានការប្រព្រឹត្តអំពើពុករលួយ ពីសំណាក់ មេជលផលសមុទ្រ ពុំ ស៊ីថា និង ងួន ម៉េង បានធ្វើឲ្យអ្នកទាំងពីរ ម្នាក់ៗមានចំណូលរាប់ម៉ឺនដុល្លារ ជា ពិសេសគឺលោក ពុំ ស៊ីថា ដែលសល់ពីការស៊ីចាយ ចំណាយថ្នាក់លើរួច ។

លោក ពុំ ស៊ីថា នៅថ្ងៃត្រង់ថ្ងៃ នេះមិនអាចសុំការបំភ្លឺបានឡើយ ដោយប្រព័ន្ធទូរស័ព្ទ របស់លោក ធ្លាប់ ប្រើលេខ ០១៦ ៩១១ ១៤២ របស់លោក មានអ្នកប្រាប់ថា ច្រឡំលេខហើយ លេខនេះ អ្នកប្រើនៅ ខេត្តកំពង់ឆ្នាំងទេ (Sic)!!! ។ មជ្ឈដ្នានប្រជាពលរដ្ឋ និងមន្រ្តីរាជការ បានឲ្យដឹងថា ដោយសារតែ សមត្ថកិច្ចជំនាញរបស់កម្ពុជា ប្រព្រឹត្តអំពើពុករលួយស៊ីសំណូក និងបើកដៃឲ្យអ្នកនេសាទបរទេស ចូល មកនេសាទខុសច្បាប់នោះ បានធ្វើឲ្យអ្នកនេសាទវៀតណាម-ថៃ រាប់រយទូក បានចូលមកនេសាទ ដោយខុសច្បាប់លើផ្ទៃសមុទ្រកម្ពុជា ជារៀងរាល់ថ្ងៃ គ្មានខ្លាចរអែងអ្នកណាឡើយ ជាហេតុធ្វើឲ្យធន ធានមច្ឆាជាតិ ស្ទើររលាយពីផ្ទៃសមុទ្រកម្ពុជា។ ដើម្បីធានានូវការគ្រប់គ្រងជលផល និងធនធានជល ផលជំរុញកិច្ចអភិវឌ្ឍវារីវប្បកម្ម ផលិតកម្ម និងការកែច្នៃ លើកស្ទួយជីវភាពរស់នៅ របស់ពលរដ្ឋ ក្នុង សហគមន៍មូលដ្ឋាន ដើម្បីផលប្រយោជន៍សង្គម សេដ្ឋកិច្ច និងបរិស្ថាន រួមទាំងការអភិរក្សជីវចម្រុះផង ទាំងមរតកវប្បធម៌ធម្មជាតិផង ប្រកបដោយនិរន្តភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើងវិញ ៕

នាយករដ្ឋមន្ត្រីស្តីទី កោះហៅនាយរង ការិយាល័យ គណនេយ្យ នៃស្នងការនគរបាល ខេត្តកំពង់ធំមកសួរនាំ រឿងពុករលួយ

$
0
0

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីស្តីទី លោក ស ខេង បានចេញលិខិតមួយកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ កោះ ហៅលោក ជឹម លក្ខិណា នាយរងការិយាល័យផែនការគណនេយ្យ នៃស្នងការនគរបាល ខេត្តកំពង់ធំ ពាក់ព័ន្ធ រឿងពុករលួយ ក្នុងជួរមន្ត្រីនគរបាលខេត្តកំពង់ធំ នាពេលកន្លងមក ។

យោងតាមលិខិតដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលទទួលបាន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ នេះបាន ឲ្យដឹងថា លោក ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានកោះហៅលោក ជឹម លក្ខិណា នាយរងការិយាល័យផែនការ គណនេយ្យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ឲ្យមកនាយកដ្ឋានបុគ្គលិក ដើម្បីធ្វើការត្រួតពិនិត្យករណី មិនប្រក្រតីក្នុងការបើកប្រាក់រំលឹកឋានន្តរស័ក្តិ និងមុខតំណែងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ ៕

Viewing all 8042 articles
Browse latest View live




Latest Images