Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

មន្ទីរធនធានទឹក ខេត្តកំពង់ចាម អន្តរាគមន៍បូបទឹក សង្គ្រោះស្រូវ ប្រជាពលរដ្ឋ នៅស្រុកបាធាយ

$
0
0

កំពង់ចាម ៖ មន្ទីរធនធានទឹក ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ នេះថា បានអន្តរាគមន៍ ចុះជួយបូមទឹកដាក់ប្រឡាយ ដោយយកទឹកពីប្រភពអូរក្រចាប់ និងបន្តបូមពីប្រឡាយបញ្ចូលស្រែរបស់ប្រជា ពលរដ្ឋ ដែលជួបគ្រោះរាំងស្ងួត ចំនួន ១៤៧២ហិកតា ក្នុងឃុំសណ្តែក ស្រុកបាធាយ ដោយប្រើប្រាស់ម៉ាស៊ីន បូមទឹក ចំនួន ៤គ្រឿង ។

ប្រភពព័ត៌មានមន្ត្រី របស់មន្ទីរធនធានទឹក ខេត្តកំពង់ចាម បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ នេះថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ថាមានករណីជួប គ្រោះរាំងស្ងួត ហើយពេលនោះ លោករដ្ឋមន្ត្រីក្រសួងធនធានទឹក លឹម គានហោ បានបញ្ជាឲ្យក្រុមការងារ ក៏ជាមន្ត្រីពាក់ព័ន្ធ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួយបូមទឹកសង្គ្រោះ ប្រជាពលរដ្ឋដែលជួប គ្រោះរាំងស្ងួតភ្លាមៗផងដែរ ៕


ផ្ទះ ៤-៥ខ្នង ត្រូវបានរុះរើ ក្រោយប្រឈមមុខ បាក់ចូលទន្លេ

$
0
0

កំពង់ចាម ៖ កម្លាំងអន្តរាគមន៍ ខេត្តកំពង់ចាម សហការជាមួយកម្លាំងនគរបាល ស្រុកស្រីសន្ធរ និងប្រជាពលរដ្ឋ ជាច្រើននាក់ បានបន្តរុះរើផ្ទះដែលប្រឈមមុខនឹងការ បាក់ច្រាំងចូលក្នុងទឹកទន្លេ ដែលការបាក់ច្រាំងទន្លេនេះ បានកើតឡើងតាំងពីថ្ងៃទី១៥ ខែតុលា ហើយបន្តបាក់រហូតមកដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ នេះ ។

លោកស្នងការនគរបាល ខេត្តកំពង់ចាម បែន រ័ត្ន បានបញ្ជាក់ថា លោកបានបញ្ជូនកម្លាំងអន្តរាគមន៍ចុះទៅជួយ ភ្លាមៗ ដោយរុះរើផ្ទះប្រជាពលរដ្ឋចំនួន ៥ខ្នង ជៀសវាងកុំឲ្យបាក់ចូលទន្លេ ។

មន្ត្រីនគរបាលស្រុកស្រីសន្ធរ បានបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ មានការបាក់ច្រាំងទន្លេ ចំណុចភូមិគគីឃុំកោះអណ្តែត ដែលកាលពីថ្ងៃទី១៥តុលា បានបាក់ច្រាំង១០ម៉ែត្រ គុណនឺង៣០ម៉ែត្រ បណ្តាលអោយម៉ាស៊ីនបូមទឹក ១គ្រឿង ១៥សេះ ក្បាលបូម១ និងទុយោ៤០ម៉ែត្រ ធ្លា់ចូលទន្លេបាត់ របស់ ឈ្មោះ កែម គ្រី ថ្ងៃទី១៧ បន្តបាក់ច្រាំង២០ម៉ែត្រ គុណនឹង៥០ម៉ទៀត ហើយនៅព្រឺកថ្ងៃ១៨ នេះ ផ្ទះតៀម១ ខ្នង ទំហំ៦ម៉ែត្រ គុណនឺង ១១ម៉ែត្រ របស់ឈ្មោះ ជាម សេងគ្រី កំពុង រុះរើ និង ៤ខ្នងទៀតកំពុងត្រៀមរុះរើ បន្តបន្ទាប់គ្នា។

មន្ត្រីនគរបាលស្រុកស្រីសន្ធរ បានបញ្ជាក់ទៀតថា  ក្រុមក្រុមការងារ បានចាត់មន្ត្រី ចុះថតបាតទន្លេ និងកំពុង សិក្សារកវិធី កាត់បន្ថយការបាក់ច្រាំង បណ្តោះអាសន្នដោយប្រើសំណាញ់ដែក ៕

ឈ្មួញ ផាន់ នី ជើងខ្លាំង រត់ការចរាចរណ៍ ឈើប្រណីត កក្រើកសមត្ថកិច្ច ខេត្តកំពង់ឆ្នាំង

$
0
0

កំពង់ឆ្នាំង : ប្រភពពីមន្ត្រីសមត្ថកិច្ច តូចតាចដែលមិនទទួលបាន ផលប្រយោជន៍ពីការចរាចរណ៍ឈើប្រណីត នៅលើដងផ្លូវជាតិលេខ៥ បានបង្ហើបឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានយប់បន្តបន្ទាប់ ក្នុងខែកញ្ញា ឆ្នាំ២០១៤ រហូតមកដល់យប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ និង យប់មិញនេះ ឈ្មួញឈើប្រណីត បានធ្វើសកម្មភាពប្រើរថយន្តស៊េរីទំនើបៗ ដឹកឈើប្រភេទនាងនួន និងឈើធ្នង់ ឆ្លងកាត់ ខេត្តកំពង់ឆ្នាំង តាមរយៈរថយន្តកាមរីហើម ស៊េរីឆ្នាំ១៩៩៣ និង ១៩៩៥ រថយន្តកាមរីឆ្លាម រថយន្តបាឡែន និង រថយន្តហាយឡិនដឺ ដឹកឈើប្រសេចប្រសាច ដូចក្បួនប្រតិភូអមដំណើរមន្ត្រីជាន់ខ្ពស់។

ឈ្មួញឈើ បានបញ្ចេញសកម្មភាព ដឹកឈើចេញពីខេត្តពោធិ៍សាត់ ពិសេសពីស្រុកភ្នំក្រវ៉ាញ ដោយដឹកតាមរថយន្តបាឡែន និង កាមរីឆ្លាម ព្រមទាំងការីហើមជិត២០គ្រឿង អមដំណើរដោយរថយន្តហាយឡិនដឺ ឡិចស៊ីស ដឹកឈើប្រណិតផង និងចាំធ្វើសកម្មភាពបិទគូទ ខណៈមានសមត្ថកិច្ចដេញ បង្ក្រាបជំរិតទារប្រាក់ ។

សេចក្តីរាយការណ៍ បានបន្តឲ្យដឹងថា ការចរាចរណ៍ឈើប្រណីត ប្រភេទ ធ្នង់ បេង និង នាងនួន ក្នុងមួយយប់ៗ មិនក្រោមពី៣០គ្រឿង ដែលគេដឹងថា មានឈ្មួញដ៏ពូកែ ខាងរត់ការបិទមាត់សមត្ថកិច្ច តាមផ្លូវឈ្មោះ ផាន់ នី ធ្វើចារាចរណ៍បានយ៉ាងរលូន មិនមានកង្វល់ ឬភ័យខ្លាចអ្វីឡើយ ។ ឈ្មួញឈើឈ្មោះ ផាន់ នី មានប្រាស្រ័យទំនាក់ទំនងល្អ ជាមួយសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន ក្នុងខេត្តកំពង់ឆ្នាំង ករណីនេះឮថា សូម្បីតែអភិបាលនៃគណៈអភិបាលខេត្ត លោក ឈួរ ច័ន្ទឌឿន ជាគណៈបញ្ជាការឯកភាព និង លោកព្រះរាជអាជ្ញា ក៏ដឹងរឿងនេះផងដែរ ប៉ុន្តែការបង្ក្រាបហាក់ដូចជា មានភាពកំសោយ ខ្វះការគ្រប់គ្រង កម្លាំងដើម្បីចេញបង្ក្រាប ឲ្យមានប្រសិទ្ធិភាព។ ឈ្មួញឈើផាន់ នី រត់ការឲ្យឈ្មួញឈើដទៃទៀត ក្នុងក្បួនរថយន្តមួយក្រុមៗ ជិត១០គ្រឿង ចេញពីស្រុករុក្ខគិរី ខេត្តបាត់ដំបង និងចេញពីខេត្តផ្សេងៗទៀត ជាប់ព្រំប្រទល់កម្ពុជា-ថៃ ។ កត្តាទាំងនេះធ្វើឲ្យមជ្ឈដ្ឋាន ទូទៅមានការងឿងឆ្ងល់ ហើយសង្ស័យថា លោកអភិបាលខេត្ត ក៏ដូចជាលោកព្រះរាជអាជ្ញា ប្រហែលទទួលបានលាភ សើមបំពង់កហើយ ទើបធ្វើមិនដឹង មិនឮបែបនេះ ។  

សូមរម្លឹកថា សមត្ថកិច្ចដែលឈរជើង នៅតាមដងផ្លូវជាតិលេខ៥ ស្អេកស្កះនៅក្នុងខេត្តកំពង់ឆ្នាំង មានស្នាក់ការសន្តិសុខ អ.ហ លេខ៥០១ និង ស្នាក់ការ អ.ហលេខ៥០០ ព្រមទាំងកម្លាំងប៉ូលិសសេដ្ឋកិច្ចខេត្ត ក៏ដូចជាក្រសួង និងកម្លាំងអ.ហនៅតាមបណ្តាស្រុក មួយចំនួនទៀតផងដែរ ប៉ុន្តែការបង្ក្រាបមានតិចតួច ហើយការបង្ក្រាបនេះ ធ្វើឡើងនៅពេលដែលរថយន្តដឹកឈើ ជួបឧប្បត្តិហេតុគ្រោះថ្នាក់ ដូចជាបែកកង់ ឬគ្រោះថ្នាក់ចរាចរណ៍ទៅមុខលែងរួចជាដើម ។

ក្រុមអ្នករកស៊ី បានចាត់ទុកក្រុមមន្ត្រី ដែលឈរជើងតាមដងផ្លូវជាតិលេខ៥ ថាជាក្រុងត្រួលជជុស គ្រាន់តែប្រជាពលរដ្ឋ ទៅកាប់អុសសល់បន្តិចបន្តួច ដឹកយកមកទុកដុតចម្អិនអាហារប្រចាំថ្ងៃ តាមគោយន្តកន្ត្រៃ ឬរ៉ឺម៉កម៉ូតូ ឆ្លងកាត់ត្រូវក្រុមសមត្ថកិច្ចទាំងនោះ ចាប់ឃាត់គាបស៊ីលុយជាអន្លើៗ មួយគោយន្ត ២០.០០០រៀល បើមឹនបានបង់លុយឲ្យពួកគេទេ នឹងចាប់អូសយកទៅរក្សារទុកមិនខានឡើយ ។ ដោយឡែករថយន្តដឹកឈើប្រណីត រាប់សិបគ្រឿងក្នុងនោះ មានរថយន្តពី៥ទៅ៧គ្រឿង ដែលឈ្មួញឈើប្រណីត ឈ្មោះ ផាន់ នី ដឹកចេញពីស្រុកភ្នំក្រវ៉ាញ ក្នុងខេត្តពោធិ៍សាត់ ឆ្លងកាត់ហើយ បានចំណាយប្រាក់ សម្រាប់រត់ការបង់ផ្លូវក្នុងមួយរថយន្ត៥០ដុល្លារ ទៅ១០០ដុល្លារ ក្នុង១ជំនាញ ក្នុងមួយយប់ៗ រថយន្តដឹកឈើប្រណីតប្រភេទធ្នង់ នាងនួន បេង នឹងគ្រញូង មិនក្រោមពី៣០គ្រឿងឡើយ ប៉ុស្តិ៍ត្រួតពិនិត្យ របស់សមត្ថកិច្ចចម្រុះ មាន កម្លាំងនគរបាល អ.ហ និងរដ្ឋបាលព្រៃឈើ នៅតាមដងផ្លូវជាតិលេខ៥ ។    

ពាក់ព័ន្ធ និងព័ត៌មាននេះ បញ្ហាជាក់ការចរាចរណ៍ឈើប្រណីត ឆ្លងកាត់ ខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋ ក៏ដូចជាមជ្ឈដ្ឋានទូទៅ បាននិងកំពុងរង់ចាំមើល តើអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន អាចប្រើកណ្តាប់ដៃដែកបង្ក្រាប ឬប្រើស្នៀតដេកលក់យករួចតែខ្លួន ឬយ៉ាងណានោះ ? ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

នគរបាល ខេត្តកំពង់ចាម ចាប់ខ្លួនស្រ្តីមេឆ្នោត ដុះស្លែ នៅស្រុកបាធាយ

$
0
0

-ប្រជាពលរដ្ឋសង្ឃឹមថា មន្រ្តីតុលាការ បញ្ចប់វប្បធម៌ អន្តរាគមន៍ និងដោះលែងជនល្មើស

-ម្ចាស់ទីតាំង កន្ទុយលេខ នៅស្រុកស្រីសន្ធរ និងស្រុកកោះសូទិន ជាសាច់ញាតិរបស់ អធិការ

កំពង់ចាម ៖ ស្រ្តីមេកន្ទុយលេខ (ឆ្នោតវៀតណាម)ម្នាក់ ដែលលួចបើកលេង ជាយូរ ណាស់ មកហើយនោះ នៅស្រុកបាធាយ ត្រូវបានកម្លាំងនគរបាល ចាប់ខ្លួន នារសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤នេះ និងដកហូតវត្ថុតាង ជាក់ស្តែង មួយចំនួនផងដែរ។

មន្រ្តីនគរបាល ស្រុកបាធាយ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាននៃ ការលួច បើកលេងឆ្នោត រួចមក កម្លាំងនគរបាល មូលដ្ឋាន បានធ្វើការស្រាវជ្រាវ បន្តរហូត ចុះទៅបង្ក្រាប ជាក់ស្តែងតែម្តង ដោយឃាត់ខ្លួនស្រ្តី មេឆ្នោតបានម្នាក់ ។

មន្រ្តីនគរបាល ដដែល បានបន្តទៀតថា ក្រោយការចាប់ខ្លួន ស្រ្តីរូបនេះត្រូវបានបញ្ជូន ទៅសួរនាំ បន្តទៀត នៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីចាត់ការតាមផ្លូវច្បាប់។

បើតាមមន្រ្តី នគរបាល ស្រុកបាធាយ ចំពោះល្បែង ស៊ីសងដែលលួចបើកលេង នៅក្នុងមូលដ្ឋាននោះ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន បានបញ្ជាឲ្យ ចុះធ្វើការ ស្រាវជ្រាវ និងបង្ក្រាប គ្រប់ទីកន្លែង ដោយគ្មានការយោគយល់នោះឡើយ ពីព្រោះនេះ ជាបទល្មើស ខុសច្បាប់ទាំងស្រុង។

ចំពោះការចាប់ខ្លួន ស្រ្តីមេកន្ទុយ លេខរូបនេះ ប្រជាពលរដ្ឋ នៅក្នុងភូមិសង្ឃឹម យ៉ាងមុតមាំថា តុលាការខេត្តកំពង់ចាម និងផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ ហើយបញ្ចប់វប្បធម៌ ការរត់ការ ឲ្យមានសរីភាពឡើងវិញ ។

ប្រជាពលរដ្ឋ បានរលឹក ដោយការរិះគន់ចំៗថា នាពេលកន្លងទៅ ជនល្មើសខ្លះ បូករួមទាំង ល្បែងកន្ទុយ លេខនេះ ត្រូវបានតុលាការដោះលែង ឲ្យមានសេរីភាព ក្រោយពីសមត្ថកិច្ច បានធ្វើការស្រាវជ្រាវ និងចាប់ខ្លួនបញ្ជូន ទៅកាន់តុលាការនោះ ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ ដែលរស់នៅ ស្រុកស្រីសន្ធរ និងស្រុកកោះសូទិន បានត្អូញត្អែរ ចំពោះល្បែង កន្ទុយលេខ ជាច្រើនទីតាំង ដែលមេកន្ទុយលេខទាំងនេះ មានខ្សែស្រឡាយ និងសាច់ញាតិ របស់អធិការ នគរបាលស្រុក និងមន្រ្តី នគរបាល ជាថ្នាក់ដឹកនាំ មួយចំនួន ផងដែរ។

ប្រជាពលរដ្ឋ សង្ឃឹមថា ចំពោះទីតាំងកន្ទុយលេខ ដែលមានខ្សែស្រាឡាយ អធិការនគរបាល ស្រុកនោះ ស្នងការនគរបាល ខេត្តកំពង់ចាម នឹងធ្វើការចុះបង្ក្រាប ជាក់ជាមិនខានឡើយ ។

មន្រ្តីនគរបាល ខេត្តកំពង់ចាម មួយរូប បានថ្លែងថា ចំពោះទីតាំងល្បែង កន្ទុយលេខ ដែលមាននៅ ស្រុកស្រីសន្ធរ និងស្រុកកោះសូទិន ខាងលើនេះ ស្នងការនគរបាលខេត្ត កំពុងមានវិធានការណ៍ហើយ និងគ្មានការយោគយល់ទេ បើទោះបីជាខ្សែថ្នាក់ណានោះ ពោលត្រូវធ្វើទៅ តាមផ្លូវច្បាប់ ៕

ស្នងការ នគរបាល ខេត្តកំពង់ធំ ចាត់កម្លាំង ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ សម្រាប់ ពិធីប្រណាំងទូក «ង»

$
0
0

កំពង់ធំ ៖ ដើម្បីការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងពិធីប្រណាំងទូក «ង» នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលធ្វើឡើងនាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤ ដើម្បីឲ្យ ប្រជាពលរដ្ឋ ដែលចូលរួម នៅក្នុងពិធីមួយនេះ មានភាពសប្បាយ រីករាយនោះ ស្នងការ នគរបាល ខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី ជូ សំអាន បានចាត់កម្លាំង នគរបាល ជាច្រើននាក់ ត្រៀមការពារ រួចរាល់អស់ហើយ។

ស្នងការនគរបាល ខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី ជូ សំអាន បានបញ្ជាក់ថា លោកបានដឹកនាំការប្រជុំ និងចាត់កម្លាំង នគរបាល យាមប្រចាំការ រួចរាល់ហើយ សម្រាប់ការពារ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងពិធីប្រណាំទូក «ង» នាថ្ងៃស្អែក (១៩ ខែតុលា)នេះ ដែលមាន ប្រជាពលរដ្ឋ ជាច្រើននាក់ នឹងចូលរួមសប្បាយ ។

លោកស្នងការ បានបន្តទៀតថា កម្លាំងនគរបាល បានរួមសហការជាមួយ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ពាក់ព័ន្ធ បានដាក់នៅ តាមគោលដៅរៀងៗខ្លួន ដើម្បីទប់ស្កាត់ និងជួយអន្តរាគមន៍ ភ្លាមៗ បើសិនមានបញ្ហាអ្វី មួយនោះ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បានធ្វើការ អំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលចូលរួម ក្នុងពិធី ប្រណាំងទូក «ង» ត្រូវបង្កើនការ ប្រុងប្រយ័ត្ន ដោយខ្លួនឯងផងដែរ ជាពិសេស មានជនឆ្លៀតឱកាស ធ្វើសកម្មភាព ល្មើសផ្សេងៗ ដូចជា លូកហោប៉ៅ លួចលុយជាដើម៕

គោយន្តកន្ត្រៃ បើកដាច់កង់ម្ខាង រេចង្កូតបុក ជាមួយរថយន្តកាមរី បណ្តាលឲ្យមនុស្ស រងរបួសស្រាល ៤នាក់

$
0
0

បន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ មានឧប្បត្តិហេតុ គ្រោះថ្នាក់ដ៏រន្ធត់ មួយបានកើតឡើង ដោយសារគោយន្តកន្ត្រៃ បើកដាច់កង់ខាងមុខ រេចង្កូតបុក ជាមួយរថយន្តកាមរី ពណ៌ស ពេញទំហឹង បណ្ដាលឲ្យខ្ទេចទាំងសងខាង និងមានមនុស្សរងរបួសស្រាលចំនួន ៤នាក់ នៅចំណុចផ្លូវជាតិ លេខ ០៥ លើស្ពានទឹកថ្លា ភូមិទឹកថ្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ មានគោយន្តកន្ត្រៃ ដ៏ចាស់មួយគ្រឿង បើកចេញពីលិចមកកើត សំដៅទៅផ្ទះនៅខេត្តបាត់ដំបង លុះបើកមកដល់លើស្ពានទឹកថ្លា ខំប្រឹងរោទ៍ឡើងស្ពាន ក៏ដាច់កង់មុខ រេចង្កូត ទៅខាងស្តាំដៃ ស្របពេលនោះ មានរថយន្តកាមរី ពណ៌សស៊េរី៩៣ ចង្កូតស្តាំ ពាក់ស្លាកលេខ បន្ទាយមានជ័យ ២A-១៨៣៧ ជារថយន្តរត់ឈ្នួល បើកចេញពីទីរួមខេត្ត ឆ្ពោះទៅក្រុងប៉ោយប៉ែត ពីកើតទៅលិចច្រាសទិសគ្នា ជ្រុលបុកគ្នាយ៉ាងពេញទំហឹង តែសំណាងល្អពុំមានមនុស្សស្លាប់ គ្រាន់តែរបួសស្រាល ៤នាក់ ។ ក្រោយពីកើត ហេតុគេឃើញ សមត្ថិច្ចបានចុះទៅវាស់វែងចំណុចកើតហេតុ និងបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗ ។

លោក សន គឹមសួគ៌ នាយការិយាល័យសណ្តាប់ធ្នាប់ និងចរាចរណ៍ជើងគោក បានប្រាប់ឲ្យដឹងថា អ្នករងរបួស រួមមាន ទី១-ឈ្មោះ សូ សុខុន ភេទប្រុស អាយុ ៥៤ឆ្នាំ ជាអ្នកបើករថយន្តកាមរីពណ៌ស មានមុខរបជាអ្នក រត់តាក់ ស៊ី រស់នៅភូមិជោគជ័យ ជុំអូបីជាន់ ស្រុកអូរជ្រៅ រងរបួសស្រាល ទី២-ឈ្មោះ យឺត និងរឿន អ្នករួម ដំណើរ រងរបួសស្រាល។ ចំណែកអ្នកបើកគោយន្តកន្ត្រៃទី៣-ឈ្មោះ ប៉ិប ភ័ណ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិភាស ឃុំឯកភ្នំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង រងរបួសស្រាល។

ក្រោយពីសមត្ថកិច្ចវាស់វែងរួចរាល់ បានស្ទូចយករថយន្ត និងគោយន្តកន្រ្តៃទៅរក្សាទុកនៅអធិការដ្ឋាននគរ បាលក្រុងសិរីសោភ័ណ ដើម្បីដោះស្រាយចំពោះមុខច្បាប់៕

ឆេះរោងចក្រ នៅចិន ស្លាប់៣ របួស១

$
0
0

Shenzhen៖ អាជ្ញាធរក្នុងតំបន់ បានរាយការណ៍ថា មនុស្សចំនួន ៣ នាក់ត្រូវបានស្លាប់ និង រងរបួសធ្ងន់ម្នាក់ ក្នុងឧប្បត្តិហេតុឆាបឆេះ រោងចក្រមួយកន្លែង កាលពីថ្ងៃត្រង់ ថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០១៤ នៅក្នុងខេត្ត ហ្គោដុង ភាគខាងត្បូងប្រទេសចិន។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០១៤ នេះថា គ្រោះថ្នាក់ឆេះរោងចក្រ នេះបានកើតឡើង កាលពីវេលាម៉ោង ១ និង ៥ នាទី រសៀលថ្ងៃសៅរ៍ ចំរោងចក្របច្ចេកវិទ្យា Shezhen Qianyuan ខូអិលធីឌី ក្នុងទីក្រុង Shenzhen។

ការស៊ើបអង្កេតដំបូង បានរកឃើញថា កម្មករបានរំលោភបទប្បញ្ញត្តិសុវត្ថិភាព និងលួចប្រើប្រាស់ប្រេងឆៅ ដោយ គ្មានការអនុញ្ញាតិ បណ្តាលឲ្យឆាបឆេះរងចក្រតែម្តង។

គួរបញ្ជាក់ផងដែរថា ក្រុមពន្លត់អគ្គិភ័យ ចំណាយពេល ៤៥នាទី ដើម្បីពន្លត់ភ្លើងឆេះរោងចក្រ ៕

ថ្នាក់ដឹកនាំ ក្រសួងធនធានទឹក ចុះពិនិត្យការ បាក់ច្រាំងទន្លេ នៅក្រុងកំពង់ចាម និងរកវិធី ដោះស្រាយ

$
0
0

កំពង់ចាម ៖ ថ្នាក់ដឹកនាំ ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤នេះ បានដឹកនាំក្រុម ការងារជំនាញ ចុះទៅពិនិត្យមើល ស្ថានភាព បាក់ច្រាំង ទន្លេ នៅមុខ សណ្ឋាគារ មេគង្គ ក្នុងក្រុងកំពង់ចាម ដើម្បីរក វិធីដោះស្រាយ កុំឲ្យកើត មានតទៅទៀត។

មន្រ្តីក្រសួងធនធានទឹក បានឲ្យដឹងថា ក្រោយមានបាតុភូត ធម្មជាតិ មួយនេះកើតឡើង រដ្ឋមន្រ្តីក្រសួង ធនធានទឹក លោក លឹម គានហោ បានបញ្ជាឲ្យ ក្រុមការងារ ជំនាញថ្នាក់ក្រសួង និងខេត្ត ចុះទៅពិនិត្យមើលភ្លាម ហើយរក វិធី ដោះស្រាយ កុំឲ្យមានការកើតឡើងបន្តទៀត ។ ជាក់ស្តែង នៅរសៀលថ្ងៃដដែលនេះ រដ្ឋលេខាធិការ ក្រសួងធនធានទឹក លោក ប៊ុន ហ៊ាន បានធ្វើដំណើរទៅពិនិត្យនៅកន្លែងបាក់នោះ ដើម្បីសិក្សា និងរកមូលហេតុ ក៏ដូចជា រកដំណោះស្រាយជាបន្ទាន់ ។

ប្រធានមន្ទីរ ធនធានទឹក ខេត្តកំពង់ចាម លោក អ៊ុង វិបុល បានថ្លែងឲ្យដឹងថា សម្រាបបញ្ហានេះ ក្រុមការងារ បច្ចេកទេស របស់ក្រសួងនឹង មកធ្វើការសិក្សា ឲ្យលំអិត នៅថ្ងៃស្អែក (២០ ខែតុលា) នៃមូលហេតុដែលនាំឲ្យ មានការ បាក់ច្រាំងទន្លេ យ៉ាងដូច្នេះ ។ សម្រាប់វិធានការនៅចំពោះមុខនេះ ត្រូវបាន លោក អ៊ុង វិបុល ប្រាប់ថា ថ្នាក់ដឹកនាំខេត្ត គ្រាន់តែដាក់របាំង មិនឲ្យរថយន្តធ្វើដំណើរ ឆ្លងកាត់ តាមផ្លូវ មាត់ទន្លេ ខ្លាចក្រែងជំរុញឲ្យ មានការបាក់បន្តទៀត។

សូមបញ្ជាក់ថា ដីច្រាំងទន្លេ មុខសណ្ឋាគារ មេគង្គ នៅក្រុងកំពង់ចាម ប្រវែងជាង៦០ម៉ែត្រ និងជំរៅ ជាង១០ម៉ែត្រ បានបាក់ស្រុត ដែលបង្ខំឲ្យមួយផ្នែក នៃអាហារដ្ឋាន ជំនោរខ្យល់ ត្រូវបង្ខរុះរើចេញ។ ហេតុការណ៍ បាក់ច្រាំង ខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៨ ខែតុលា និងបន្តមក ព្រឹកព្រលឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤ ។

សម្រាប់មន្រ្តីជំនាញ ជាន់ខ្ពស់ ក្រសួងធនធានទឹកលោក ចាន់ យុត្ថា បានថ្លែងបញ្ជាក់ថា ការបាក់ច្រាំងនេះ មិន បណ្តាលមកពី ការបូមខ្សាច់នោះទេ ពោលអាចមកពី បាតទន្លេ មិនដែលបានស្តារ ឫសំអាត ខណៈដីកោះ និងភក់ល្បាប់ បានកកើត កាន់តែធំឡើងៗនោះ។ យ៉ាងណាក៏ដោយនោះ ថ្នាក់ដឹកនាំខេត្ត និងសមត្ថកិច្ចគ្រប់ ជាន់ថ្នាក់ បានត្រៀមរួច ជាស្រេច ដើម្បីជួយអន្តរាគមន៍ ចំពោះគ្រោះធម្មជាតិមួយនេះ៕


បាក់ផ្លូវក្រោមដីនៅ ព្រំដែនអេហ្ស៊ីប សង្កត់ស្លាប់ ទាហាន ២នាក់

$
0
0

គែរ៖ ប្រភពព័ត៌មានសន្តិសុខ ក្នុងតំបន់បានប្រាប់ ទីភា្នក់ងារព័ត៌មានចិន ស៊ិនហួ កាលពីថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០១៤ ថា យ៉ាងហោចណាស់ទាហាន ២នាក់ ត្រូវបានសង្កត់ស្លាប់ ដោយសារការរលំផ្លូវរូងក្រោមដី ស្ថិតនៅ ព្រំប្រទល់ ប្រទេសអេហ្សីប ជាប់ ឧបទ្វីបស៊ីណៃ និង តំបន់ ហ្គាស្សាស្ត្រីប។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០១៤នេះ ដោយយោងទៅតាមប្រភព ព័ត៌មានក្នុងតំបន់ខាងលើ បានឲ្យដឹងបន្តទៀតថា ផ្លូវក្រោមដីនេះ ត្រូវបានរលំក្រោមស្នាដៃទាហានអេស្សីប បណ្តាលឲ្យបាត់ខ្លួនទាហាន ២ នាក់ និង រងរបួស ២ នាក់ផ្សេងទៀត។ ផ្លូវក្រោមដីនេះ ត្រូវបានប្រើប្រាស់សម្រាប់ ដឹកជញ្ជួនស្បៀងអាហារ និងទំនិញផ្សេងៗ ទៅកាន់តំបន់ហ្គាស្សាស្ត្រីប ប៉ុន្តែប្រទេសអ៊ីស្រាអែល បានបិទ ចរាចរណ៍ផ្លូវនេះ តាំងពីឆ្នាំ ២០០៧ មកម៉្លះ។

គួរបញ្ជាក់ផងដែរថា យោធាប្រទេសអេហ្ស៊ីប បានកំទេចផ្លូវក្រោមដី ជាង ១ពាន់កន្លែងរួចមកហើយ នៅតាម បណ្តារព្រំដែន ចាប់តាំងពីឆ្នាំ២០១១ ហើយជាពិសេសនោះ គឺបន្ទាប់ពីមានយុទ្ធនាការ ប្រឆាំងពួកសកម្មយុទ្ធ ឥស្លាម នៅឧបទ្វីបស៊ីណៃ នាខែកក្កដា កន្លងទៅ ៕

រថយន្តហ៊ីយ៉ាន់ដាយ បុករថយន្ត ហ៊ីយ៉ាន់ដាយ រងរបួសធ្ងន់ស្រាល ៤នាក់

$
0
0

កណ្តាល ៖ រថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស មានសណ្ដោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 3B.8617 បានបុកជាមួយរថយន្ត១គ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ប្រភេទ១តោន ដឹកទ្រុងមាន់ពាក់ ស្លាកលេខ ភ្នំពេញ2Z-0833 កាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងែទី១៨ ខែតុលា ឆ្នាំ២០១៤ ចំណុចមុខភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ចន្លោះគីទ្បូមែត្រលេខ ៣០-៣១ ។

មន្ត្រីនគរបាលចរាចរ បានឲ្យដឹងថា ក្រោយកើតហេតុ អ្នកបើកបរមិនស្គាល់ឈ្មោះ បានរត់គេចខ្លួនបាត់ ។ ចំណែកអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ ដឹកទ្រុងមាន់ឈ្មោះ សុខ ព្រិច ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅ ភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល(របួសធ្ងន់) រួមដំណើជាមួយឈ្មោះ ប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅជាមួយ

បាក់ដៃឆ្វេង(មុខរបរកម្មករដឹកមាន់)។ ចំណែករថយន្តធំសណ្ដោងរ៉ឺម៉ក បន្ទាប់ពីបុករថយន្តដឹកទ្រុងមាន់ហើយ ក៏ជ្រុលទៅបុកម៉ូតូ១គ្រឿងទៀត ម៉ាកស្មាស់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1Q-3252 គ្មានមួក គ្មានកញ្ចក់ បើកបរដោយឈ្មោះ សុខ រ័ត្ន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករនៅភូមិត្រពាំងឫស្សី ឃុំសំបូរ ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ (របួសធ្ងន់)ឌុប ឈ្មោះសឿន ឈិនភេទ ប្រុស អាយុ២០ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នា មុខរបកម្មករ របួសស្រាល ។

ក្រោយកើតហេតុ អ្នករងរបួសត្រូវដឹកបញ្ជូនកាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ ចំណែករថយន្ត និងម៉ូតូ ដែលរង ខូចខាត ត្រូវយកទៅរក្សារទុក នៅអធិការដ្ឋាននគរបាល ស្រុកអង្គស្នួល ដើម្បីចាត់តាមផ្លូវច្បាប់ ៕

នគរបាល បញ្ជូនជនសង្ស័យ ២នាក់ ទៅតុលាការ ពាក់ព័ន្ធកាប់បុរសម្នាក់ រងរបួសធ្ងន់

$
0
0

ស្ទឹងត្រែង៖ បុរសជាជនសង្ស័យ ២នាក់ ត្រូវនគរបាលនៃអធិការ នគរបាលស្រុកសៀមប៉ាង បញ្ជូនមកស្នងការ នគរបាលខេត្ត កាលពីថ្ងៃ១៨ ខែតុលា ឆ្នាំ២០១៤ ករណីកាប់បុរសម្នាក់ចំគុម្ភត្រចៀកខាងស្តាំរបួសធ្ងន់ ។

ជុំវិញករណីនេះ លោក ដួងស៊ីវុត្ថា នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាល ខេត្តបានឱ្យ ដឹងនៅ ព្រឹកថ្ងៃទី១៩ ខែតុលា នេះថា  ជនរងគ្រោះមានឈ្មោះ ឡៃ ស៊ីឡា អាយុ១៨ឆ្នាំ ជាសិស្ស រស់នៅភូមិចន្ទុធំ ឃុំសេកុង ស្រុកសៀមប៉ាង រីឯបង្កមានឈ្មោះឈឿន ធារត្ន អាយុ១៧ឆ្នាំ រស់នៅភូមិជ្រោយបន្ទាយ ឃុំជ្រោយ បន្ទាយ ខេត្តក្រចេះ មានមុខរបរមិនពិតប្រាកដ និងបក្សពួកម្នាក់ ទៀត ឈ្មោះ ហោយ ឆើត អាយុ២២ឆ្នាំ រស់នៅភូមិរាជានុកូល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

លោកដួងស៊ី វុត្ថា បានមានប្រសាសន៍បន្តថា មុនពេលកើតហេតុ ជនរងគ្រោះ និងជនបង្កបានរំាធុងបាស ក្នុងពិធី បុណ្យកឋិនទានមួយ ក្នុងឃុំសេកុង ស្រុកសៀមប៉ាង កាលពីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤ ដែលដំបូងឡើង បង្កដោយជនរងគ្រោះ (ឡៃ ស៊ីឡា) និងបក្ខពួក នាំគ្នាវាយឈ្មោះ ឈឿន ធារត្ន ក្រោយពេលវាយហើយ ជនសង្ស័យបានទៅផ្ទះ យកពូថៅមកកាប់ជនរងគ្រោះចំនួន ៣ពូថៅ ចំលើចិញ្ចើមខាងឆ្វេងចំនួន ១ពូថៅ ក្បាល១ពូថៅ ដាច់ស្លឹកត្រចៀកខាងស្តាំចំនួន ១ពូថៅ រងរបួសធ្ងន់បញ្ចូនមកសង្រ្គោះនៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ ជនសង្ស័យនិងបក្ខពួក បានរត់គេចខ្លួនបាត់ស្រមោល រហូតដល់ថ្ងៃទី ១៨ ខែតុលា វេលា ម៉ោង១០ និង៣០នាទីព្រឹក កំលាំងនគរបាលបុស្តិ៍រដ្ឋបាល ឃុំសេកុង រួបនិងប្រជា ការពារភូមិ បានសហការគ្នា ឃាត់ខ្លួនជនសង្ស័យ និងបក្ខពួក បញ្ជូនទៅអធិការស្រុកសៀមប៉ាង កសាងសំនុំរឿង បញ្ជូនមកស្នងការនគរបាល ខេត្តស្ទឹងត្រែង និងធ្វើសំនុំរឿងបញ្ជូនបន្តទៅតុលាការ នាព្រឹកថ្ងៃទី១៩ ខែតុលា ចំណាត់ការតាមផ្លូវច្បាប់ ៕

ស្នងការ ខេត្តបន្ទាយមានជ័យ ដឹកនាំសហការី ចុះជួយសង់ផ្ទះ ស្រ្តីមេម៉ាយ និងជួយជញ្ជូនថ្ម ដាក់គ្រឹះសង់ព្រះវិហារ នៅស្រុកថ្មពួក

$
0
0

បន្ទាយមានជ័យ៖ ក្រៅពីត្រូវបំពេញភារកិច្ច ការថែរក្សា សុវត្ថិភាព សន្តិសុខ និង សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ នៅទូទាំងខេត្តនោះ ស្នងការនគរបាល ខេត្តបន្ទាយ មានជ័យ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម បានចំណាយ ពេលវេលា ចុះជួយធ្វើ ការងារ សង្គម ក្នុងនាម ជាប្រធានគណបក្ស មូលដ្ឋាន របស់ស្នងការដ្ឋាន នគរបាលខេត្ត ផងដែរ ដើម្បីចូលរួមចំណែក ដោះស្រាយ បញ្ហាខ្វះខាត របស់ប្រជាពលរដ្ឋ ជាពិសេស ជនចាស់ជរា និងស្រ្តីមេ ម៉ាយ គ្មានទីពឹងជាដើម ។

ជាក់ស្តែងកាលពីវេលាម៉ោង ៩៖៣០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ លោកឧត្តមសេនីយ៍ អាត់ ខែម និង សហការី បានដឹកនាំកម្លាំង នគរបាល ស្រុកថ្មពួក ចំនួន ៥១នាក់ ចុះសំណេះសំណាល និងសាងសង់ផ្ទះ០១ខ្នង ទំហំ ៥មx៤ម ជូនប្រជាពលរដ្ឋ ទីទាល់ក្រ០១គ្រួសារ ជាស្ត្រី មេម៉ាយមាន កូន០៥ ស្ថិតនៅ ភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុកថ្មពួក ដើម្បី ឲ្យស្រ្តីរូបនេះ និងកូនៗ មានទីជំរក បានសមរម្យនឹងគេ ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការក៏បានឧបត្ថម្ភ ថវិកាជាសទ្ធា និងមានការចូលរួម ពីកងកម្លាំង ដូចជាទី១ ថ្លៃគ្រឿងឈើ ១៤០០០បាត ទី២-ថ្លៃសង្ក័សី និងដែកគោល៧៦០០បាត ទី៣-ថ្លៃឈ្នួលជាង ៣០០០បាត ទី៤-ថ្លៃដី១៥០ដុល្លារ ទី៥-ថ្លៃចាក់ដីបំពេញ៦៣០០បាត ។

លោក ស្នងការ អាត់ ខែម ក៏បានឧបត្ថម្ភ អង្ករ៥០គក្រ ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ និងថវិកា ១០ម៉ឺនរៀល ផង ដែរ។ មន្រ្តីនគរបាល ខេត្តបន្ទាយមានជ័យ បានថ្លែងឲ្យដឹងថាបន្ទាប់ពី ជួយសង់សាង់ផ្ទះជូនស្រ្តី មេម៉ាយរួចមក លោកស្នងការ បានបន្តដឹកនាំកម្លាំង ទៅជញ្ជូនថ្ម និងដី ដាក់គ្រឹៈ ចាក់ខឿន ព្រះវិហារ វត្តប្រាសាទរលំជ្រៃ ដែលកំពុង សាងសង់ផងដែរ ។

ចំពោះការស្រ្តីមេម៉ាយ ដែលត្រូវចិញ្ចឹមកូនៗទាំង៥នាក់ ខាងលើនេះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ បានលើកឡើងថា ថ្នាក់ដឹកនាំខេត្ត បានយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះ ការរស់នៅ របស់បងប្អូន នៅគ្រប់ទីកន្លែង នៅពេលជួប បញ្ហាអ្វីមួយ ក្នុងជីវភាពនោះ ជាក់ស្តែង

ដោយមើលឃើញថា ស្រ្តីមេម៉ាយ គ្មានទីជំរក លោកបានធ្វើចលនា រៃថវិកា និងចុះមកជួយទីជំរកតែម្តង។ តាមរយះ សកម្មភាព ជាក់ស្តែងនោះ លោកស្នងការ បានឡើងវៃដែកគោល ប្រកស័ង្កសី ដោយខ្លួនឯងផងដែរ ។

ដោយឡែក សកម្មភាពជួយជញ្ជូនថ្ម ចាក់គ្រឹះព្រះវិហារនោះ លោកស្នងការ បានជួយជញ្ជូនថ្ម ដី ជាមួយប្រជាពលរដ្ឋ នៅក្នុងភូមិ និងពង្រាយថ្ម ទាំងថ្ងៃ ប្រកបដោយ ភាពជិតស្និត ដើម្បីចូលរួម លើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលសាសនារបស់រដ្ឋ សម្រាប់ការ ប្រតិបត្តិរបស់ប្រជាពលរដ្ឋ ។

សម្រាប់ការកសាង ព្រះវិហារ ខាងលើនេះ លោកឧត្តមសេនីយ៍ស្នងការ អាត់ ខែម បានចូលរួមឧបត្ថម្ភនូវគំនូរ ព្រះវិហារ មួយផ្ទាំងផងដែរ ដែលមានតម្លៃ ជាង១០០០ដុល្លារ ។ ដោយឡែកប្រជាពលរដ្ឋ ជាង២០០នាក់ ដែលមកចូលរួម ជួយជញ្ជូនថ្ម និងដី សម្រាប់ចាក់គ្រឹះ និងខឿន ព្រះវិហារនោះ លោកស្នងការបានឧបត្ថម្ភ នូវអាហារសំរន់ និងអំណោយ ខ្លះទៀតផងដែរ៕

និស្សិតសាកល វិទ្យាល័យ UME បានទទួល សញ្ញាបត្រនៅ សាលាខេត្តកំពង់ចាម

$
0
0

កំពង់ចាម ៖ និស្សិតនៃសាខា សាកលវិទ្យាល័យ សេដ្ឋគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំង់ចាម មាននិស្សិតជ័យ លាភី បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី៣និងទី៤ បរិញ្ញាបត្រជំនាន់ទី៧និងទី៨ ទី៩និងបរិញ្ញាបត្ររង ជំនាន់ទី៩ ទី១០និង ទី១១ សរុបចំនួន៨៧៥នាក់ ក្នុងនោះ និស្សិតស្រី ចំនួន ២៩៨នាក់ បានទទួលសញ្ញាបត្រ របស់ខ្លួន ហើយ ។

ពិធីចែកសញ្ញាបត្រនោះ បានធ្វើឡើង កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤  នៅសាលប្រជុំសាលាខេត្ត កំពង់ចាម ក្រោមអធិបតីភាព លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស

និស្សិតក្រីក្រ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងមាន ការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំខេត្តកំពង់ចាម ជាច្រើននាក់ យ៉ាងអធឹកអធមក្រៃលែង ។

លោក មួន វាសនា ទីប្រឹក្សាសម្តេច ហេង សំរិន និងជាប្រធានគណៈគ្រប់គ្រងសាខាសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម មានថ្លែងក្នុងឱកាសនោះថា មាននិស្សិតជ័យលាភី បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី៣និងទី៤ បរិញ្ញាបត្រជំនាន់ទី ៧និងទី៨ ទី៩និងបរិញ្ញាបត្ររង ជំនាន់ទី៩ ទី១០និងទី១១ សរុបចំនួន ៨៧៥នាក់ ក្នុងនោះ និស្សិតស្រី ចំនួន ២៩៨នាក់ ដែលត្រូវទទួលសញ្ញាបត្ររបស់ខ្លួនថ្ងៃនេះ ក្រោយពីបាន បញ្ចប់ការសិក្សាប្រកបដោយ ជោគជ័យនៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម ។

បន្ទាប់ពីសុន្ទរកថា សំណេះសំណាលរបស់លោក ជំទាវ គឹម សេដ្ឋនី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្សនិស្សិតក្រី ក្ររបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាមួយនិងការសំណេះសំណាល យ៉ាងរីករាយ លោក បានមានប្រសាសន៍ ឲ្យដឹងដែរថា អង្កការពិភពលោកបានធ្វើការវាយតំលៃថា  ការអប់រំប្រទេសកម្ពុជានៅក្នុង តំបន់អាស៊ីជាប់ ចំណាត់ថ្នាក់លេខ៧  ប្រទេសថៃស្ថិតនៅលេខ៨  ហើយបើទូទាំងពិភពលោកវិញ កម្ពុជាជាប់ លេខ ៧៦  រីឯថៃវិញជាប់លេខរាងទី៧៨ ៕

នគរបាល ខេត្តកំពង់ធំ ចាប់ខ្លួនបុរសម្នាក់ បង្កគ្រោះ ថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់ ៣នាក់

$
0
0

កំពង់ធំ ៖ កម្លាំងនគរបាល ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ បានធ្វើ ការឃាត់ខ្លួន ជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធ ការបង្កគ្រោះចរាចរណ៍ ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួស ចំនួន៣នាក់ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤ កន្លងទៅ ។

មន្រ្តីនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តកំពង់ធំ បានថ្លែងឲ្យដឹងថា ក្រោយបង្ក គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ ចំនួន២នាក់ នៅក្រុងស្ទឹងសែន កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤ ជនបង្កបានរត់គេចខ្លួន ដោយមិនចូលមកបង្ហាញមុខ និងទទួលខុសត្រូវ តាមផ្លូវច្បាប់នោះឡើយ ។

មន្រ្តីនគរបាលបានបន្តទៀតថា ក្រោយទទួលបានបទបញ្ជា ពីសំណាក់ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ ជូ សំអាន និងមានការឯកភាពតាមផ្លូវច្បាប់ ពីសំណាក់ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កម្លាំងនគរបាល ជំនាញ បានធ្វើការស្រាវជ្រាវ រហូតទៅដល់ការចាប់ខ្លួន ជនបង្ករូប យកមកផ្តន្ទាទោស តាមផ្លូវច្បាប់។

បើតាមសមត្ថកិច្ច ជនបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មាន ឈ្មោះ អឿង នគរភក្តី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅ ភូមិវ័រយាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ។

បច្ចុប្បន្ន ជនបង្កគ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ ត្រូវបានឃុំខ្លួន ជាបណ្តោះអាសន្ន នៅការិយាល័យចរាចរណ៍ ផ្លូវគោក ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅ កាន់តុលាការចាត់ការតាមផ្លូវច្បាប់ ៕

កម្លាំងនគរបាល និងអាវុធហត្ថ ការពារសុវត្ថិភាព និងសម្រួល សណ្តាប់ធ្នាប់ ក្នុងពិធី ប្រណាំងទូក «ង»

$
0
0

កំពង់ធំ ៖ កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ជាច្រើននាក់ នៅថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០១៤នេះ បានការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ នៅក្នុងពិធីប្រណាំងទូក «ង» នៅក្រុងស្ទឹងសែន ដើម្បីឲ្យប្រជាពលរដ្ឋ ដែលចូលរួមកំសាន្តមានការសប្បាយរីករាយ ។

ស្នងការនគរបាល ខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី ជូ សំអាន បានថ្លែងឲ្យដឹងថា «កម្លាំង ន.ប របស់លោក បានរួមសហការ ជាមួយ កងរាជអាវុធហត្ថ រៀបចំសម្រួល សណ្តាប់ធ្នាប់ចរាចរណ៍ និងការពារ សន្តិសុខ ជូនប្រជាពលរដ្ឋ កំសាន្តសប្បាយ ក្នុងពិធីប្រណាំងទូក «ង» ខេត្ត នៅក្រុងស្ទឹងសែន ធានាបានសុវត្ថិភាព និងប្រកប ដោយជោគជ័យ» ។

បើតាមការ បញ្ជាក់បន្ថែម ពីលោកស្នងការខេត្ត សម្រាប់ការចូលរួម សប្បាយ របស់ប្រជាពលរដ្ឋ នៅក្នុងពិធី ប្រណាំងទូក «ង» ខាងលើនេះ ពុំមានបញ្ហាអ្វី កើតឡើងនោះឡើយ បូករួមទាំង បទល្មើសនានា ខណៈកម្លាំង សមត្ថកិច្ច របស់លោក បានយាមប្រចាំការ នៅតាមគ្រប់គោលដៅ។ ជាមួយគ្នានេះ កម្លាំងនគរបាល ក៏បាន ចេញល្បាត រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រ និងរឹតបន្តឹងការ អនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកតាម ស្រុកក្រុងផងដែរ ៕


កិច្ចពិភាក្សា ច្បាប់បោះឆ្នោត រវាងបក្សទាំងពីរ បញ្ចប់ដោយការខ្វែង គំនិតគ្នា

$
0
0

ភ្នំពេញ ៖ ជំនួបពិភាក្សាគ្នា រវាងក្រុមការងារ គណបក្សប្រជាជនកម្ពុជា(CPP) និងគណបក្សសង្គ្រោះ ជាតិ (CNRP) នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ នាវិមានរដ្ឋសភា ស្តីពីការធ្វើវិសោធនកម្ម ច្បាប់បោះឆ្នោតនោះ បានបញ្ចប់ហើយនៅម៉ោងប្រមាណជា ៥និង៣០នាទីនេះ ដោយមានការខ្វែង គំនិតគ្នាលើចំណុចមួយចំនួន ។

លោក ប៊ិន ឈិន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ប្រាប់ក្រុម អ្នកសារ ព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សានោះថា ការខ្វែងគំនិតគ្នា ទៅលើកត្តា៣ចំណុចរួមមាន អាយុ សញ្ជាតិ និងសញ្ញាបត្រ ដោយក្រុមការងារ គណបក្សប្រជាជនកម្ពុជា កំណត់យកអាយុ៣៥ឆ្នាំយក សញ្ញាបត្រត្រឹមបញ្ចប់ថ្នាក់បរិញ្ញា ចំណែកគណបក្សសង្រ្គោះជាតិយកអាយុ ២៥ឆ្នាំ និងយកសញ្ញាបត្រ ឧត្តមសិក្សា ។

លោកបន្តថា កិច្ចប្រជុំនេះ មិនទាន់បញ្ចប់ទាំងស្រុងនោះទេ នឹងបន្តនៅថ្ងៃច័ន្ទសប្តាហ៍ ក្រោយទៀត ហើយច្បាប់នេះ នឹងពិភាក្សាគ្នាឲ្យចប់នៅអាណត្តិ ក្រោយហើយការបញ្ចប់នេះ នឹងក៏នឹងឲ្យសង្គមស៊ីវិល បានចូលរួមត្រួតពិនិត្យផងដែរ ហើយការខ្វែងគំនិតនេះ មានប្រហែលតែ ១០ភាគរយទេ។

លោកថា “ពិភាក្សាគ្នាដល់ផ្នែកមួយ ដល់អគ្គលេខាធិការ នៃគ.ជ.ប. អីចឹងគេនិយាយថា អគ្គលេខាធិការ ហ្នឹងយ៉ាងម៉េច អគ្គលេខាធិការរងហ្នឹងយ៉ាងម៉េច លក្ខណៈសម្បតិ្តដូចខ្ញុំរៀបរាប់មិញហ្នឹង”។

លោក គួច ប៊ុនរឿន ប្រធានក្រុមការងារ របស់គណបក្សសង្រ្គោះជាតិ បានមានប្រសាសន៍ថា ចំពោះ ច្បាប់នេះ ក៏មានដាក់ទោសទណ្ឌផងដែរ ចំពោះសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប) មានបទវិន័យរបស់ខ្លួន ដោយមិនគិតបទព្រហ្មទណ្ឌ និងរដ្ឋប្បវេណីទេ ប៉ុន្តែ ច្បាប់វិសោធនកម្ម បោះឆ្នោត ប្រហែលជាមានច្រើនទៀត ។ លោកថា “ការពង្រឹងច្បាប់របស់យើងនេះ មិនមាននិយាយ ពីការផាកពិន័យអីនោះទេ តែខាងបោះឆ្នោត មាន”។

លោក គួច ប៊ុនរឿន បានបន្ថែមថា ចំពោះកិច្ចវារៈសម្រាប់ការពិភាក្សានៅក្នុងថ្ងៃច័ន្ទសប្តាហ៍ក្រោយនោះ គឺពិនិត្យមើលនូវជំពូកណា ដែលព្រមព្រៀងគ្នា និងជំពូកណាដែលមិនបានព្រមព្រៀងគ្នា ហើយចំណុច ដែលត្រូវគ្នា និងយកមកចងក្រងទុក ។ សូមបញ្ជាក់ថា ច្បាប់នេះមាន ៧ ជំពូក និង៦៦មាត្រា ៕

ហាង «ព្រះអាទិត្យ សៀមរាប» លក់ត្បូងក្លែងក្លាយ ឲ្យភ្ញៀវទេសចរ

$
0
0

-រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ និងអភិបាល ខេត្ដសៀមរាប មិនគួរឱ្យអាជីវកម្ម មួយនេះ បន្ដអាជីព បោកភ្ញៀវទេសចរឡើយ

សៀមរាប ៖ ហាងលក់ គ្រឿងអលង្កា និងត្បូង យីហោ «ព្រះអាទិត្យសៀមរាប» ដែល មានទីតាំងស្ថិត នៅទល់មុខផ្លូវភ្លោះ ក្នុងក្រុងសៀមរាប ខេត្ដសៀមរាប បានរងនូវការ ចោទប្រកាន់ ពីភ្ញៀវទេសចរ អន្ដរជាតិថា លក់ គ្រឿងអលង្កា និងត្បូងក្លែងក្លាយ ធ្វើឱ្យពួកគេ ខាតលុយ រាប់ពាន់ដុល្លារ ហើយបើសិនជាមិនមាន ដំណោះស្រាយ និងការសម្របសម្រួល របស់ អង្គភាព នគរបាលទេសចរណ៍ នៅខេត្ដសៀមរាបនោះ និងខាតបង់ទាំងស្រុងតែម្តង ។

សម្រាប់អាជីវកម្ម ហាង «ព្រះអាទិត្យសៀមរាប» ដែលលក់គ្រឿង អលង្កា និងត្បូងក្លែងក្លាយ ខាងលើនេះ ពិតជាធ្វើឱ្យ ប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់វិស័យទេសចរណ៍ ជាពិសេស ភ្ញៀវទេសចរ អន្ដរជាតិ ដែលខំជិះយន្ដហោះ ពីប្រទេសរបស់ខ្លួនមក ទស្សនាប្រាសាទអង្គរវត្ដ ក្នុងទឹកដី ខេត្ដសៀមរាប ប្រទេសកម្ពុជា ប៉ុន្ដែបែរជាពួកគេ ជួបអកុសល ចាញ់បោក ថៅកែហាងអស់ លុយរាប់ពាន់ដុល្លារ យ៉ាងដូច្នេះទៅវិញ ។

ជាក់ស្ដែង បុរសជនជាតិចិនម្នាក់ ដែល ស្កាត់មកទស្សនា ប្រាសាទអង្គរវត្ដដ៏ល្បាញ ល្បីរបស់ប្រទេសកម្ពុជា នៅក្នុងទឹកដីខេត្ដ សៀមរាបនោះ បានចាញ់បោក ទៅទិញគ្រឿង អលង្កា និងត្បូងដ៏ ល្អប្រណិត (មើលពីសំបកក្រៅ) នៅក្នុងហាង «ព្រះអាទិត្យសៀមរាប» អស់ជាង១ម៉ឺនដុល្លារ ប៉ុន្ដែពេលនាំត្បួង ទាំងនេះទៅកាន់ទឹកដីរបស់ខ្លួនវិញ និងមានការ បញ្ជាក់ពីអ្នកជំនាញ លក់គ្រឿងអលង្កានោះ ទើបដឹងថា ជារបស់ក្លែងក្លាយ យ៉ាងពិតប្រាកដ ។

បុរសជនជាតិ ចិនរូបនេះ បាននិយាយថា កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤កន្លងទៅ ខ្លួនបានចូល ទៅទិញគ្រឿងអលង្កា មានត្បូង ខ្សែដៃ នៅក្នុងហាងមួយនេះអស់១២៨៣០ ដុល្លារ ដោយមិនថា ជារបស់ក្លែងក្លាយនោះ ឡើយ រួចពេលបញ្ចប់ ទស្សនានៅប្រទេសកម្ពុជា រូបគេក៏នាំត្បូង ទាំងនេះទៅកាន់ប្រទេសខ្លួនវិញ ហើយពេលពិនិត្យរបស់ អ្នកជំនាញទើបដឹងថា ជារបស់ក្លែងក្លាយ ។

ក្រោយពីដឹងថា វត្ថុមានតម្លៃទាំងនេះ ជារបស់ក្លែងក្លាយនោះ ជនរងគ្រោះមិនសុខ ចិត្ដបានស្វះស្វែង រកអន្ដរាគមន៍ ពីសាច់ញាតិ និងមន្ដ្រីនគរបាល នៅអង្គភាពទេសចរណ៍ ខេត្ដសៀមរាប ដើម្បីដោះស្រាយ និងទាម ទារលុយ របស់ខ្លួនជាង១ ម៉ឺនដុល្លារ នេះមកវិញ ។

ក្រោយពីការស្វះស្វែង រកអន្ដរាគមន៍ រួចមក នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ ជនរងគ្រោះ រួមជាមួយមិត្ដភក្ដិ របស់ខ្លួនជា ជនជាតិខ្មែរតាមរយៈលោក សំ រស្មី ប្រធាន អង្គភាពនគរបាល ទេសចរណ៍ទៅជួបម្ចាស់ ហាងសួរនាំ និងទាមទារលុយមកវិញ ។

នៅពេលដែល ជនរងគ្រោះ និងមន្ដ្រីនគរបាលទេសចរណ៍ ទៅដល់ហាង និងសួរនាំភ្លាម ស្រាប់តែប្អូន ប្រុស របស់ថៅកែ ហាងឈ្មោះ ទា ហ៊ុយអាន អាយុ២៣ឆ្នាំ មិនបានបង្អែបង្អង់ ចំពោះលុយ ដែលទិញនេះទេ ពេលនោះរូបគេ បានយល់សងត្រឡប់មកវិញ ប៉ុន្ដែដំបូង ឡើងសុំកាត់ខាត២០ភាគរយ ។

ដោយមានការតវ៉ា និងមិនយល់ព្រម ទើបថៅកែហាង យល់ព្រមកាត់ ខាតចំនួន៥ភាគរយ ពោលនៅសល់លុយ១២១៨៨,៥ដុល្លារ។ ការដែលម្ចាស់ហាង ប្រញាប់ប្រញាល់ និងមិនបង្អែបង្អង់ យូរសងលុយ ជនរងគ្រោះត្រឡប់ មកវិញនោះទំនង ជាដឹងខ្លួនច្បាស់ថា ជារបស់ក្លែងក្លាយ ហើយពេលឃើញ នគរបាល ទៅជាមួយផង ទើបមិនចង់តវ៉ាយ៉ាងដូច្នេះ ។

តាមការលួចបង្ហើប របស់មន្ដ្រីនគរបាល ទេសចរ បានឱ្យដឹងថា នាពេលកន្លងទៅក៏ មានភ្ញៀវទេសចរ ជនជាតិ ហ្វីលីពីនចាញ់ បោកទៅទិញគ្រឿង អលង្កា និងត្បូងនៅហាង មួយនេះ អស់ទឹកប្រាក់ ប្រមាណ ៣ម៉ឺនដុល្លារ។ ក្រោយពេលដឹងថា ចាញ់បោកជនជាតិហ្វីលីពិន បានទៅប្តឹងអាជ្ញាធរអន្តរក្រសួងឲ្យចុះទៅ កាន់ទីតាំងហាង ដើម្បីតវ៉ាយកលុយរបស់ខ្លួនមកវិញ តែគេមិនដឹងថា ទាមទារបានលុយគ្រប់ចំនួន ឬយ៉ាងណានោះទេ។

អាជ្ញាធរពាក់ព័ន្ធ ក៏បានចេញលិខិតព្រមានដល់ម្ចាស់នេះផងដែរ ឲ្យបញ្ឈប់របររកស៊ីបោកប្រាស់ភ្ញៀវទេស ដែលនាំឲ្យខូចឈ្មោះ និងកិត្តិយសប្រទេសជាតិ គ្រាកម្ពុជា កំពុងអូសទាញភ្ញៀវបរទេសឲ្យចូលមកទស្សនានៅកម្ពុជា។ តែវាជាការសោកស្តាយ ដែលម្ចាស់ហាងមិនរាងចាល ពេលនេះ បានប្រព្រឹត្តអំពើបោកប្រាស់ជាថ្មីម្តងទៀត។

នៅពេលដែលធ្វើ កិច្ចសន្យាប្រគល់លុយ មកឱ្យជនរងគ្រោះវិញ ប្អួនប្រុសថៅកែហាងបាននិយាយថា គ្រឿងអលង្កានិងត្បូងទាំងនេះ បើនៅស្រុកខ្មែរ គឺមានតម្លៃ តែបើសម្រាប់បរទេសវិញ គឺគ្មានតម្លៃនោះឡើយ ។

ការនិយាយ បែបនេះ បង្ហាញឱ្យឃើញ យ៉ាងច្បាស់ថា ហាងព្រះអាទិត្យសៀមរាប ពិតជាលក់គ្រឿង អលង្កានិងត្បូងក្លែងយ៉ាង ពិតប្រាកដមែន ។ ជនរងគ្រោះ និងមជ្ឈដ្ឋាន មួយចំនួនមាន ជំនឿថា រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអភិបាលខេត្ដសៀមរាប លោក ឃឹម ប៊ុនសុង ព្រមទាំងសមត្ថកិច្ច ពាក់ព័ន្ធ និងមានវិធានការ រហូតឈានទៅដល់ការ បិទអាជីវកម្មហាងមួយនេះ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សតិអារម្មណ៍ និងការជឿទុកចិត្ដរបស់ភ្ញៀវ ទេសចរទាំងជាតិ និងអន្ដរជាតិ មិនត្រូវបន្ដវត្ដមានទៀតនោះឡើយ ឫមួយថ្នាក់ដឹកនាំដឹងហើយ តែទទួលបានផលប្រយោជន៍ ទើបទុកនៅស្ងៀមបែបនេះ៕

អ្នកច្បាប់រិះគន់ ចៅហ្វាយខេត្ដតាកែវ ចេញលិខិតកោះហៅ ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាទៅ បំភ្លឺ

$
0
0

ភ្នំពេញ ៖ លោក ឡាយ វណ្ណៈ អភិបាល ខេត្ដតាកែវវ័យក្មេង បានសរសេរប្លុកណោត មួយសន្លឹក កោះ ហៅប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូង ខេត្ដតាកែវ ឱ្យចូលខ្លួនទៅបំភ្លឺ ពាក់ព័ន្ធទៅ នឹងករណីសំណុំរឿងព្រហ្មទណ្ឌមួយ ធ្វើឱ្យមានការរិះ គន់យ៉ាងខ្លាំង ពីក្រុមអ្នកច្បាប់ ព្រោះតែគេ មើល ឃើញថា ចំណាត់ការរបស់អភិបាល ខេត្ដខាងលើនេះ មិនយល់ពីបែបបទរដ្ឋបាល ការងារដឹកនាំ របស់ ខ្លួន និងច្បាប់ក្នុងនាមខ្លួនជាមន្ដ្រីរដ្ឋបាលសាធារណៈមួយរូប ដែល យោងតាមរដ្ឋធម្មនុញ្ញ និងច្បាប់ មន្ដ្រីសាធារណៈគ្មានសិទ្ធិក្នុងការកោះហៅ ឬ បញ្ជាទៅលើសមត្ថ កិច្ចតុលាការនោះឡើយ ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះនៅ ក្នុងបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក ឈ្មោះ Senarong Tan  ដែលគេស្គាល់ថា លោក តាន់ សេណារ៉ុង គឺជាព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍មួយរូបនោះ បាន បង្ហោះ នូវលិខិត (ប្លុកណោត)មួយសន្លឹក ដោយ សរសេរដោយលោក ឡាយ វណ្ណៈ អភិបាល ខេត្ដ តាកែវ ។

ខ្លឹមសារនៅក្នុងលិខិត គឺលោក ឡាយ វណ្ណៈ បានសរសេរអញ្ជើញលោកប្រធាន សាលាដំបូងខេត្ដ និង លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ដ ឱ្យចូលខ្លួនទៅបំភ្លឺ ករណីរបាយការណ៍ របស់អធិការដ្ឋាននគរ បាលស្រុកសំរោង ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០១៤ ស្ដីពីការសម្រេចមិនឃុំខ្លួនជនសង្ស័យ ២នាក់ ពីបទ រក្សាទុក និងប្រើប្រាស់គ្រឿង ញៀនខុសច្បាប់ ។ លិខិតដែលមានចុះហត្ថ លេខា លោក ឡាយ វណ្ណៈ នៅថ្ងៃទី០៧ ខែ តុលា ឆ្នាំ២០១៤ បានកំណត់ឱ្យលោកប្រធាន សាលាដំបូងខេត្ដ និងលោកព្រះ រាជអាជ្ញា អមសាលាដំបូងខេត្ដ ចូលខ្លួនទៅបំភ្លឺនៅ វេលាម៉ោង ១០ព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៤ កន្លងទៅនេះ ។

គេមិនបានដឹងថា តើលោកប្រធានសាលា ដំបូងខេត្ដ និងលោកព្រះរាជអាជ្ញាអមសាលា ដំបូងខេត្ដ បាន ចូលខ្លួនទៅបំភ្លឺទៅតាមលិខិត បញ្ជារបស់លោកអភិបាលខេត្ដ ឬយ៉ាងណា នោះទេ ព្រោះនៅថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៤ ម្សិលមិញនេះ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនអាចធ្វើការទាក់ទងទៅ លោក ប្រធានសាលាដំបូង និងលោកព្រះរាជ អាជ្ញា អមសាលាដំបូងខេត្ដ ដើម្បីសាកសួរព័ត៌មាន ពីករណី អភិ បាលខេត្ដកោះហៅទៅបំភ្លឺ នេះបានឡើយ ។ ប៉ុន្ដែ អ្នកច្បាប់ជាច្រើនរូប  ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលធ្វើការសាកសួរសុំការបំភ្លឺ ពាក់ព័ន្ធផ្លូវច្បាប់គឺពួកគេសុទ្ធតែធ្វើការ អះអាងថា ចំណាត់ការ របស់អភិបាលខេត្ដតាកែវរូបនេះ គឺមិនត្រឹម ត្រូវទៅតាមច្បាប់នោះឡើយ និយាយ រួមគឺ អភិបាលខេត្ដគ្មានសិទ្ធិចេញលិខិត ឬក៏ចេញ ដីកាបង្គាប់ឱ្យចៅក្រម និងព្រះរាជអាជ្ញាចូល ខ្លួនទៅបំភ្លឺបាននោះទេ  ព្រោះយោង តាមរដ្ឋធម្មនុញ្ញបានចែកដាច់ពីគ្នា រវាង អំណាចនីតិប្រតិបត្ដិ និង អំណាចតុលាការ ។

អ្នកច្បាប់មួយរូប ដែលដាក់លក្ខខណ្ឌសុំ មិនឱ្យបញ្ចេញឈ្មោះ បានធ្វើការអះអាងថា  អាជ្ញាធរខេត្ដ គឺជា អង្គរដ្ឋបាល គ្រប់គ្រងលើ ការងាររដ្ឋបាលតែប៉ុណ្ណោះ ចំណែកតុលាការ គឺគ្រប់គ្រងលើអង្គបច្ចេកទេស ដោយមិន អាចនៅឡូកឡំជាមួយគ្នាបាននោះឡើយ ក្នុងនោះអ្នកច្បាប់រូបនេះ បានបន្ថែមថា អ្នក ដែល មានសិទ្ធិបញ្ជា និងសម្រេចទៅលើស្ថា ប័នតុលាការ និងព្រះរាជអាជ្ញាបានគឺមានតែ ក្រសួងយុត្ដិធម៌ និង តុលាការកំពូលតែ ប៉ុណ្ណោះ ដោយក្រសួងយុត្ដិធម៌មានសិទ្ធិអំណាចត្រួតពិនិត្យទៅលើតែផ្នែករដ្ឋបាល ហើយតុលាការកំពូល ទើបមានសិទ្ធិត្រួត ពិនិត្យទៅលើផ្នែកបច្ចេកទេស និយាយរួម អ្នកដែលមានសិទ្ធិ នៅក្នុងការចាត់តាំង និង ដាក់វិន័យ ឬកោះហៅចៅក្រមមកសួរនាំ បាន គឺមានតែឧត្ដមក្រុមប្រឹក្សា នៃ អង្គចៅក្រម ឬក៏ក្រុមប្រឹក្សាវិន័យតែប៉ុណ្ណោះ ។

សូមបញ្ជាក់ថា បើតាមប្រភពព័ត៌មាន ករណីលោក ឡាយ វណ្ណៈ ចេញលិខិតកោះ ហៅ ឬលិខិតបង្គាប់ ការទៅលើស្ថាប័នតុលា ការបែបនេះវាមិនមែនជាលើកទី១ នោះទេ កន្លងមកគេអះអាងថា លោកក៏ធ្លាប់ ចេញ លិខិតបង្គាប់ការ តែងតាំងព្រះរាជអាជ្ញារង មួយរូបឱ្យទទួលបន្ទុកខាងសន្ដិសុខ និងអនាម័យផង ដែរ ខណៈដែលនៅក្នុងខេត្ដ មាន រៀបចំពិធីបុណ្យជាតិនោះ ។ គេមិនដឹងថា លោក ឡាយ វណ្ណៈ ដែល ជាអភិបាលខេត្ដ វ័យក្មេង និងជាកូនប្រសាររបស់លោក ស៊ូ ភីរិន្ទ អតីតអភិបាលខេត្ដសៀមរាប ដែល បច្ចុប្បន្នមានតួនាទីជារដ្ឋលេខាធិការ ទីស្ដី ការគណៈរដ្ឋមន្ដ្រី ចេញលិខិតកោះហៅ ប្រធានសាលាដំបូង និងព្រះរាជអាជ្ញា អម សាលាដំបូងខេត្ដឱ្យចូលខ្លួន  ទៅបំភ្លឺខាងលើ នេះ គឺយោងតាមច្បាប់អ្វីនោះឡើយ ។ ដូច្នេះប្រសិនបើមានច្បាប់ណាមួយចែងថា មន្ដ្រីសាធារណៈថ្នាក់អភិ បាលខេត្ដមានសិទ្ធិ អំណាចអាច ចេញលិខិតកោះហៅចៅក្រម ឬក៏ព្រះរាជអាជ្ញាអមឱ្យចូលខ្លួនទៅបំភ្លឺនៅចំពោះមុខខ្លួនបាននោះ សូម មេត្ដាបង្ហាញ ច្បាប់នោះជាសាធារណៈឱ្យគេឯងបានដឹង ផង ឬមួយក៏យោងលើអភិបាលខេត្ដជា ប្រធាន គណៈបញ្ជាការឯកភាពខេត្ដ គ្រប ដណ្ដប់លើស្ថាប័ន មន្ទីរការិយាល័យ ចំណុះ ឱ្យខេត្ដ រួមទាំងស្ថាប័ន ព្រះរាជអាជ្ញា ឬ តុលាការផងនោះ ៕

រថយន្តសាំយ៉ុង បុកម៉ូតូពេញទំហឹង បណ្តាលឲ្យ មនុស្សម្នាក់ស្លាប់ ពេលបញ្ជូន ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរ ពេទ្យបង្អែកខេត្ត

$
0
0

រតនគិរីៈ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយសារតែ រថយន្តសាំយ៉ុងរត់ឈ្នួល បុកម៉ូតូពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់ ស្លាប់ខណៈដែលបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្ត ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១ និង៤០នាទី ថ្ងៃត្រង់ទី២០ ខែតុលា ឆ្នាំ២០១៤ ត្រង់ ចំណុចមុខការ៉ាស់សាំង ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។

បើតាមសាក្សីក្បែរកន្លែងកើតហេតុ ប្រាប់ឲ្យដឹងថា ពួកគាត់បានឃើញរថយន្តសាំយ៉ុង រត់ឈ្មួលរតនគិរី-ភ្នំពេញ ផ្ទុកអ្នកដំណើរពេញ មានទិសដៅពីកើតទៅលិច ខណៈនោះដែរ មានម៉ូតូ១គ្រឿង ជិះម្នាក់ឯង មានទិសដៅពីលិចទៅកើត ស្រាប់តែមកដល់កន្លែងកើតហេតុខាងលើ ត្រូវរថយន្តសាំយ៉ុង បុកពេញ ទំហឹង បណ្តាលឲ្យរបួសជាទម្ងន់(ស្លាប់ពេលបញ្ជូន ទៅដល់មន្ទីរពេទ្យបង្អែកខេត្ត)។

សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ណម សារ៉ាត់ អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខ របរគ្រូបង្រៀន ស្នាក់ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ជិតដល់ថ្ងៃរៀបមង្គលការទៀត ផង ។ ឯអ្នកបើករថយន្តបង្កហេតុ រត់គេខ្លួនបាត់បន្សល់ទុក អ្នកដំណើរជាច្រើននាក់ ។

សមត្ថកិច្ចខាងលើ ប្រាប់បន្តទៀតថា ម៉ូតូជនរងគ្រោះម៉ាក C-125 ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ រតនគិរី 1B-0713 និងរថយន្តពាក់ស្លាកលេខបណ្តោះអាសន្ន។

សមត្ថកិច្ចខាងលើបន្ថែមឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយអ្នកបើកបរ មានល្បឿន លឿន ខ្វះការប្រុងប្រយ័ត្ន តែសំណាងល្អដែរ រថយន្តមិនក្រឡាប់ មិនប៉ះពាល់ដល់អ្នកដំណើរដទៃ រង របួសនោះទេ ។

បច្ចុប្បន្នវត្ថុតាង ត្រូវបានសមត្ថកិច្ច នាំយកទៅរក្សាទុក នៅធិការដ្ឋាននគរបាលស្រុកកូនមុំ រង់ចាំធ្វើការ ដោះស្រាយតាមច្បាប់ ។ ចំណែកឯសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកយកធ្វើបុណ្យ នៅលំនៅ ដ្ឋានជនរងគ្រោះដោយក្តីទុកសោក ៕

ឧកញ៉ាទ្រីភាព ពង្រីកការវិនិយោគ លើវិស័យដឹកជញ្ជូន និង ស្ថាបនាផ្លូវ (វីដេអូ)

$
0
0

កំពង់ស្ពឺ ៖ ក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព ក្រៅពីការវិនិយោគទៅលើដំណាំ កសិឧស្សាហកម្ម កៅស៊ូ និងម្រេច លើផ្ទៃដី ជាច្រើនពាន់ហិកតា ដែលទទួលបានសិទ្ធិវិនិយោគ ពីរាជរដ្ឋាភិបាលកម្ពុជា នោះ នៅពេលនេះ បានពង្រីកការវិនិយោគរបស់ខ្លួនបន្ថែម ទៀត ទៅលើសេវាកម្មដឹកជញ្ជូន និងស្ថាប នា ផ្លូវថ្នល់ ។

បើតាមតំណាងក្រុមហ៊ុន បានឱ្យដឹងថា ការវិនិយោគទៅលើសេវាកម្មដឹកជញ្ជូន ក៏ ដូចជាការស្ថាបនាផ្លូវ គឺជាឆន្ទៈ និងស្មារតីថ្មី របស់លោកឧកញ៉ា ទ្រី ភាព ក្នុងការចូលរួម អភិវឌ្ឍន៍ និងជំរុញសេដ្ឋកិច្ច នៃ កម្ពុជាឱ្យកាន់ តែរីកចម្រើនថែមទៀត ជាមួយនឹងរាជរដ្ឋា ភិបាលកម្ពុជា ។

លោក យឹម សុគន្ធ នាយកប្រតិបត្ដិ ទទួលបន្ទុកផ្នែកសាង សង់ផ្លូវថ្នល់បានឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៤ ថា ការពង្រីកខ្លួនវិនិយោគទៅលើការស្ថាប នា និងសាងសង់ផ្លូវថ្នល់ ក្រុមហ៊ុន មានឆន្ទៈ ធ្វើឱ្យផ្លូវថ្នល់នៅកម្ពុជា មានគុណភាពខ្ពស់ ជាប់បានយូរ ស្របទៅតាមមាត្រដ្ឋានច្បាប់ របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ជា ពិសេស គឺការវិនិយោគក្នុងតម្លៃសមរម្យ ដើម្បីចូលរួមចំណែក លើការអភិវឌ្ឍន៍ប្រព័ន្ធ គមនាគមន៍ជាមួយរាជរដ្ឋាភិបាល ។

បើតាមលោក យឹម សុគន្ធ បានបញ្ជាក់ ថា ក្រុមហ៊ុនរបស់លោកបានត្រៀមលក្ខណៈ រួចរាល់ហើយ ក្នុង ការចូលរួមប្រកួតប្រជែង ដេញថ្លៃសាងសង់ផ្លូវនៅកម្ពុជាជាមួយបណ្ដា ក្រុមហ៊ុនសាងសង់ផ្សេងៗទៀត ។

លោក យឹម សុគន្ធ ក៏បានឱ្យដឹងផងដែរ ថា ដើម្បីសាងសង់ផ្លូវឱ្យបានល្អប្រសើរ និង ប្រកបទៅដោយ ស្ដង់ដារដូចអនុសាសន៍ នាយករដ្ឋមន្ដ្រី ធ្វើផ្លូវឱ្យបានល្អ ពោលគឺមិន ត្រូវឱ្យផ្លូវខ្លាចឡាន ត្រូវឱ្យឡាន ខ្លាចផ្លូវ ក្រុមហ៊ុនបានបំពាក់គ្រឿងចក្រថ្មីៗ រហូត ដល់១២៤គ្រឿង អមជាមួយនឹងក្រុមវិស្វករ អ្នកសាង សង់ដែលមានបច្ចេកទេសខ្ពស់ រួម នឹងកម្មករផ្សេងៗទៀតសរុប ២៣៤នាក់ ។

លោក យឹម សុគន្ធ បានសម្ដែងការរំពឹង ទុកថា ក្រុមហ៊ុនសាងសង់ និងស្ថាបនាផ្លូវ របស់លោកឧកញ៉ា ទ្រី ភាព នឹងនាំមកនូវ បរិបថថ្មី ផ្លូវពោរពេញទៅដោយគុណភាព និងជាប់បានយូរ ។

នាព្រឹកថ្ងៃដដែលនេះ ក្រុមហ៊ុនរបស់ លោកឧកញ៉ា ទ្រី ភាព ក៏បានបង្ហាញផែស្ងួត ទ្រី ភាព ត្រាយផត ស្ថិតនៅក្នុងភូមិរោងដំរី ឃុំភ្នំតូច ស្រុកឧត្ដុង្គ ខេត្ដកំពង់ស្ពឺ ។ ការ បង្ហាញផែស្ងួតនេះ គឺជាការបង្ហាញនូវ គម្រោង វិនិយោគថ្មីមួយទៀត គឺសេវាកម្មដឹកជញ្ជូន ទំនិញ កំពង់សោម-ភ្នំពេញ, ភ្នំពេញ-កំពង់ សោម ។

បើតាមលោក ស៊ឹម ជ័យសិទ្ធ នាយក ប្រតិបត្ដិគ្រប់គ្រងផែស្ងួតទ្រី ភាព បានឱ្យដឹង ថា ផែស្ងួតបានសាង សង់ឡើង ដោយទទួល បានការអនុញ្ញាតពីគណៈកម្មការវិនិយោគ កម្ពុជា នៅឆ្នាំ ២០១៤ នេះ នៅលើ ផ្ទៃដីជាង ១៧ហិកតា ។ ក្រុមហ៊ុនមានគម្រោង សាងសង់ទីលានផែស្ងួតសម្រាប់ផ្ទុកកុងតឺន័រ  ធ្វើអំពី បេតុង ព្រមទាំងសងសង់របងព័ទ្ធជុំ វិញ កម្ពស់ជិត ៤ម៉ែត្រ និងបំពាក់កាមេរ៉ា សុវត្ថិភាពថែមទៀតផង។ ក្នុងនោះក្រុមហ៊ុន មានរថយន្ដសម្រាប់ដឹកជញ្ជូន និងលើកដាក់ ប្រមាណ ១៦៧គ្រឿង សម្រាប់ដឹក ទំនិញ របស់ក្រុមហ៊ុន ក៏ដូចជាទំនិញរបស់អតិថិជន ផងដែរ ។

លោក ស៊ឹម ជ័យសិទ្ធ ក៏បានឱ្យដឹងបន្ថែម ទៀតថា ដើម្បីធ្វើឱ្យសេវាកម្មដឹកជញ្ជូន ប្រកបដោយប្រសិទ្ធិ ភាពខ្ពស់ ក្រុមហ៊ុនបាន សាងសង់នូវអគារស្នាក់នៅ និងអគាររដ្ឋបាល ឱ្យបុគ្គលិកស្នាក់នៅដោយផ្ទាល់ នៅក្នុងទី តាំងផែស្ងួត ហើយផែស្ងួតនេះក៏បានបំពាក់ ជញ្ជីងថ្លឹងចំនួន២ផងដែរ ។

ជាមួយនឹងការដាក់ឱ្យដំណើរការផែស្ងួត  នេះ គេក៏សង្កេតឃើញមានមន្ដ្រីមកពីក្រសួង សាធារណការ ក៏ដូចជាមន្ដ្រីគយ បានចុះមក ត្រួតពិនិត្យ នូវបទដ្ឋានបច្ចេកទេសនៅទីតាំង ផែស្ងួតនេះផងដែរ ។

លោក ប៉ែន បូរ៉ា លេខាធិការដ្ឋានគណៈកម្មាធិការសម្របសម្រួលអចិន្រ្តៃយ៍ នៃក្រសួងសាធារណការ បានឆ្លើយប្រាប់ក្រុមអ្នកព័ត៌មានក្រោយពី ថ្លឹងរថយន្តសណ្តោងកុងតឺន័រ របស់ក្រុមហ៊ុនទ្រីភាពថា រថយន្តដឹកជញ្ជូនរបស់ក្រុមហ៊ុនលោកឧកញ៉ាទ្រីភាព បានគោរពតាមច្បាប់ចរាចរណ៍ផ្លូវគោក ត្រឹមត្រូវ មិនបានបំពានច្បាប់នោះទេ។ លោក ក៏បានជំរុញឲ្យបណ្តាក្រុមហ៊ុនដទៃទៀត សហការជាមួយក្រសួងសាធារណការ និងធ្វើការដឹកជញ្ជូនឲ្យគោរពទៅតាមច្បាប់ចរាចរណ៍ផ្លូវគោក។

សូមបញ្ជាក់ថា ក្រៅពីការវិនិយោគទៅ លើសេវាកម្មដឹកជញ្ជូន និងស្ថាបនាផ្លូវ ក្រុមហ៊ុនរបស់លោកឧក ញ៉ា ទ្រី ភាព គឺជាក្រុមហ៊ុនមួយដែលកំពុងបានធ្វើការវិនិយោគ លើ ដំណាំកសិ-ឧស្សាហកម្ម កៅស៊ូ និងម្រេច នៅលើផ្ទៃដីសម្បទានសេដ្ឋកិច្ច របស់រាជរដ្ឋា ភិបាលជាច្រើនម៉ឺនហិកតាផងដែរ។

ក្នុងនោះក្រុមហ៊ុនបានដាំដំណាំកៅស៊ូ និង ម្រេច លើផ្ទៃដីជិត ១ម៉ឺនហិកតា នៅក្នុងស្រុករវៀង ខេត្តព្រះវិហារ។ ដំណាំកៅស៊ូកំពុងតែលូតលាស់យ៉ាងល្អ ក្រោមការមើលថែរបស់ក្រុមអ្នកបច្ចេកទេស និង មានការថែទាំងយ៉ាង យកចិត្តទុកដាក់ពីក្រុមកម្មករជាច្រើនរយនាក់។ ក្រៅពីនោះដំណាំម្រេច ក៏កំពុងលូតលាស់ល្អ ហើយខ្លះទៀត ក៏ អាចប្រមូលផលបានផងដែរ។ នៅលើផ្ទៃដីសម្បទានសេដ្ឋកិច្ចទាំងអស់នេះ ក្រៅពីដំណាំទាំងពីរប្រភេទ ក្រុមហ៊ុន បានកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ អគាររដ្ឋបាលក្រុមហ៊ុន កន្លែងស្នាក់នៅរបស់បុគ្គលិក កម្មករ ចំណតរថយន្ត អាហារដ្ឋានសម្រាប់អ្នកទេសចរ ដែលឆ្លងកាត់ បូករួមទាំងប្រព័ន្ធផ្លូវ ទឹក ភ្លើងផងដែរ។

នៅក្នុងខេត្តពោធិ៍សាត់វិញ ក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគលើផ្ទៃដីជិត ៣ពាន់ហិកតា អភិវឌ្ឍន៍ជាដីដំណាំកសិឧស្សាហកម្ម រួមមានកៅស៊ូ និង ម្រេច។ ក្នុងនោះកៅស៊ូកំពុងតែលូតលាស់ល្អ ហើយម្រេច បានប្រមូលផលយ៉ាងល្អ ព្រមទាំងបានចុះហត្ថលេខាជាមួយក្រុមហ៊ុនថៃ ដើម្បីទិញផលិតផលម្រេចផងដែរ ខណៈដែលក្រុមហ៊ុនកំពុងសាងសង់កន្លែងសម្ងួតម្រេច និងវេចខ្ចប់ ក្រោមទុនវិនិយោគជាច្រើនលានដុល្លារ។

នៅឯខេត្តរតនគិរី ឯណោះវិញ នៅលើផ្ទៃដីវិនិយោគ ដែលផ្តល់សិទ្ធិដោយរាជរដ្ឋាភិបាលនេះ ក្រុមហ៊ុន ទ្រីភាពគ្រុប ក៏បានដាំដំណាំកៅស៊ូ និងម្រេចផងដែរ។ លើសពីនោះ ក្រុមហ៊ុនបានបង្កើតជាតំបន់សេដ្ឋកិច្ចពិ សេស រួមមាន៖ ផែស្ងួត សណ្ឋាគារ កាស៊ីណូ ក្រោមតម្លៃវិនិយោគជិត ២០លានដុល្លារ។ សណ្ឋាគារ កាស៊ីណូ គ្រោងនឹងដាក់ឲ្យដំណើរការនាពេលឆាប់ៗខាងមុខនេះ ជាមួយការរំពឹងថា អាចស្រូបទាញអ្នក ទេសចរចូលទៅកាន់ខេត្តមួយនេះ បានកាន់តែច្រើន ហើយផ្តល់ការងារដោយផ្ទាល់ និង ដោយប្រយោល ដល់ ប្រជាពលរដ្ឋខេត្តរតនគិរី បានច្រើននាក់ផងដែរ។

នៅឯច្រកអានសេះ តំបន់ព្រំដែកម្ពុជា-ថៃ នាខេត្តព្រះវិហារ ក្រុមហ៊ុន ក៏បាននិងកំពុងធ្វើការឈូសពង្រាបដី ដើម្បីសាងសង់ជាសណ្ឋាគារ និង កាស៊ីណូ ក្រោមទុនវិនិយោគជាង ១០លានដុល្លារអាម៉េរិកផងដែរ។

ខេត្តកែប កន្លែងទេសចរណ៍តំបន់ឆ្នេរ ដ៏មានសក្តានុពលរបស់កម្ពុជាឯណោះវិញ ក្រុមហ៊ុនរបស់លោកឧកញ៉ាទ្រីភាព បានសាងសង់សណ្ឋាគារ ធ្វើពីឈើប្រណីតរបស់ខ្មែរ ប្រកបដោយភាពទាក់ទាញ និងប្រណីតភាព ធ្វើឲ្យ មានផាសុខភាពដល់អ្នកទេសចរបរទេស។ ជាពិសេសបង្កើនការចាប់អារម្មណ៍កាន់តែខ្លាំង និង អន្ទងដួងចិត្តភ្ញៀវ ទេសចរបរទេស ឲ្យបន្តមកកម្សាន្តនៅតំបន់ឆ្នេរក្នុងខេត្តកែប បានកាន់តែច្រើន។

នៅស្រុកអង្គស្នួល ខេត្តកណ្តាល ជាយរាជធានីភ្នំពេញ ឯណេះវិញ ក្រុមហ៊ុន បានកសាងរោងចក្រកែច្នៃ ឈើប្រណីតទៅជាគ្រឿងសង្ហារឹមដ៏ល្អឯក ដើម្បីនាំចេញទៅក្រៅប្រទេស ហើយក៏បានផ្តល់ការងារជូនប្រជាពលរដ្ឋ ក្នុងស្រុកអង្គស្នួលបានរាប់រយនាកថែមទៀតផង។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនកំពុងសាងសង់សារៈមន្ទីរឈើ មួយ ដែលធ្វើពីឈើសុទ្ធសាធ ដែលសារៈមន្ទីរនេះ កសាងឡើង ទុកតម្កល់ឈើប្រណីតរបស់ខ្មែរ និង គ្រឿង សង្ហារឹមនានា ដែលធ្វើពីឈើជាមួយនិងក្បូក្បាច់រចនាផ្សេងៗ ដើម្បីឲ្យកូនខ្មែរ ក៏ដូចអ្នកសិក្សាបានចូលស្រាវជ្រាវ ស្វែងយល់ ហើយក៏ទុក ដើម្បីអ្នកទេសចរចូលទស្សនាផងដែរ៕

តំណាងក្រុមហ៊ុនថ្លែងរៀបរាប់ពីដំណើរការផែស្ងួត ទ្រីភាពត្រាយផត

លោក ប៉ែន បុរ៉ា ថ្លែងបញ្ជាក់ថា រថយន្តសណ្តោងកុងតឺន័របស់ក្រុមហ៊ុនឧកញ៉ាទ្រីភាព គោរពតាមច្បាប់ ផ្ទុកមិនលើសទម្ងន់


រូបខាងក្រោមជាគ្រឿងចក្រ និង ទីតាំងផែស្ងួតរបស់ឧកញ៉ាទ្រីភាព ត្រៀមស្ថាបនាផ្លូវ និង បម្រើសេវាកម្មដឹកជញ្ជូន

រូបភាពខាងក្រោមក្រុមមន្រ្តីក្រសួងសាធារណការ ចុះត្រួតពិនិត្យ និង ថ្លឹងរថយន្តដឹកជញ្ជូនទំនិញ

Viewing all 8042 articles
Browse latest View live




Latest Images

<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>
<script src="https://jsc.adskeeper.com/r/s/rssing.com.1596344.js" async> </script>