Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

អាជ្ញាធរខេត្តកំពង់ធំ ចុះសួរ សុខទុក្ខ យុវជន ស្ម័គ្រចិត្ត សម្តេចហ៊ុនសែន កំពុងសម្រាកព្យាបាលជំងឺ

$
0
0

កំពង់ធំ៖ លោក ឈុន ឈន់ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំអមដំណើរ ដោយលោក សុខ លូ អភិបាលរង នៃគណៈអភិបាល ខេត្តកំពង់ធំ និងសហការី បានអញ្ជើញ ចុះសួរសុខទុក្ខ  ក្រុមយុវជន ស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន ដែលកំពុងសម្រាកព្យាបាល ជំងឺនៅមន្ទីរពេទ្យ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២នេះ។

លោកង៉ែត បូជំ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ បានឲ្យដឹងថា យុវជនស្ម័គ្រចិត្តសម្តេចតេជោហ៊ុន សែន ដែលកំពុងសម្រាកព្យាបាលជំងឺខាងលើនេះ មានឈ្មោះ តេះ ដូ នៅក្នុងក្រុមយុវជនស្ម័គ្រចិត្តសម្តេច ហ៊ុន សែន ក្រុមទី៧៨ វាស់វែងដីធ្លីជូនប្រជា ពលរដ្ឋ នៅឃុំគោល ស្រុកប្រាសាទសំបូរ។

បើតាមការពិនិត្យរបស់គ្រូពេទ្យបានឲ្យដឹងថា យុវជនស្ម័គ្រចិត្ត តេះ ដូ  មានជំងឺគ្រុនពោះវៀន ហើយបាន សម្រាកព្យាបាលអស់រយៈពេល២ថ្ងៃរួចមកហើយ។ ជំងឺរបស់យុវជនស្ម័គ្រចិត្តរូបនេះ  បានធូស្រាលហើយ។

លោក ឈុន ឈន់ បានផ្តាំផ្ញើដល់ គ្រូពេទ្យទាំង អស់ត្រូវ ជួយព្យាបាល ដល់យុវជនឲ្យអស់លទ្ធភាព ដើម្បីជំងឺ យុវជន ឆាប់បានជាសះ ស្បើយ និងបានទៅបន្តសកម្មភាពរបស់ខ្លួនក្នុងក្រុមការងារ ចុះការវាស់វែងដីធ្លី ជូន ប្រជាពលរដ្ឋបន្ត និងផ្តាំផ្ញើដល់ក្រុមយុវជនត្រូវចេះថែរក្សាសុខភាពឲ្យបានល្អ។ ក្នុងឱកាសនោះដែរ លោក ឈុន ឈន់ និងលោក សុខ លូ បានឧបត្ថម្ភ ដល់យុវជនមានជំងឺនូវថវិកា ៥០ម៉ឺនរៀល និងភេសជ្ជៈមួយ ចំនួនផងដែរ ៕  

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


លោក នុត ពុធដារ៉ា ចូលរួមក្នុង​ ពិធីសម្ពោធ សមិទ្ធផលនានា ក្នុងវត្តកំពង់ក្តុល សង្កាត់សាក់សំពៅ

$
0
0

ភ្នំពេញ ៖ ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ វេលាម៉ោង ៨និង០០នាទី នៅក្នុងបរិវេណ វត្តរតនៈតេជះ ហៅវត្តកំពង់ក្តុល ស្ថិតក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រារព្ធពិធីសម្ពោធនូវ សមិទ្ធផលនានាក្នុងវត្ត ក្រោមអធិបតីភាព លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ។

តាមរយៈរបាយការណ៍របស់លោក អ៊ឹម សុគង់ ចៅសង្កាត់រងទី១ សង្កាត់សាក់សំពៅ បានឲ្យដឹងថា សង្កាត់សាក់សំពៅ មានប្រជាពលរដ្ឋសរុប ២៤៨៧នាក់ ស្មើនឹង ៥៨២គ្រួសារ  ហើយវត្តរតនៈតេជះ ហៅវត្តកំពង់ក្តុលនេះ ជាវត្តមួយក្នុងចំណោមវត្តទាំង២៥ ក្នុងខណ្ឌដង្កោ ស្ថិតនៅក្នុងភូមិពោធិ៍រលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ហើយមានអាយុកាល ២៥៦ឆ្នាំហើយ។  នៅអំឡុងឆ្នាំ១៩៧៥ ដល់១៩៧៩ វត្តនេះត្រូវបានពួកប៉ុល ពត យកទីវត្តនេះ ធ្វើជាទីតាំងសហករណ៍ និងជាកន្លែងឃុំឃាំង មនុស្ស។ ប៉ុន្តែក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ទីនេះនៅសល់តែខឿនព្រះវិហារប៉ុណ្ណោះ គ្មានដំបូល គ្មានជញ្ជាំង ប្រើមិនកើតតែក្រោយមក ត្រូវបានព្រះសង្ឃ ពុទ្ធបរិស័ទជំរុញកសាងវត្តនេះឡើងវិញ ជាបន្តបន្ទាប់។

លោក នុត ពុធដារ៉ា បានមានប្រសាសន៍ សំណេះសំណាលជាមួយ ប្រជាពលរដ្ឋ ដែលបានចូលរួម ប្រមាណ ១.០០០នាក់ អំពីការអភិវឌ្ឍ របស់ប្រទេសកម្ពុជា ជាបន្តបន្ទាប់ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យទាំង វិស័យពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើនឥតឈប់ឈរ តួយ៉ាងដូចមានជាសមិទ្ធផលនានា ដែលនឹងត្រូវសម្ពោធនាថ្ងៃនេះ។

ជាមួយគ្នានោះ លោកអភិបាលខណ្ឌ ក៏បានលើកឡើងអំពីការអនុវត្ត គោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដែលនេះជាគោលនយោបាយ របស់រាជ រដ្ឋាភិបាល ហើយត្រូវឲ្យមានការចូលរួម យ៉ាងសកម្ម ពីសំណាក់ប្រជាពលរដ្ឋ មូលដ្ឋាន ដើម្បីរាយការណ៍ឲ្យ បានទាន់ពេលវេលា នូវសភាព ការបន្ទាន់នានា ក៏ដូចជា សំណូមពរផ្សេងៗ ដែលជាតម្រូវការ ជាក់ស្តែង ក្នុងមូលដ្ឋានរបស់ខ្លួន។

ជាមួយគ្នានេះ លោកអភិបាលក៏បានបន្ថែម ទៅលើគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ទាំង៥ចំណុច បច្ចុប្បន្ននេះត្រូវបានបន្ថែម ០៤ ចំណុចទៀត ដោយក្នុងនោះ ១- គ្មានគ្រោះថ្នាក់ចរាចរណ៍ ២-គ្មានអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ៣-មានវិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតប ចំពោះគ្រោះមហន្តរាយ ប្រកបដោយប្រសិទ្ធភាព ៤- គ្មានប៉ុស្តិ៍ត្រួតពិនិត្យខុសច្បាប់ (កុងត្រូលជជុះ)។ បន្ថែមលើចំណុចទាំងនេះ លោកអភិបាល បានជំរុញឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ ចំពោះដំណាំស្រូវរបស់បងប្អូន ប្រជាពលរដ្ឋដែលមានភាពរាំងស្ងួន សូមធ្វើការរាយការណ៍បន្ទាន់មកអាជ្ញាធរភូមិ-សង្កាត់ និងខណ្ឌ ដើម្បីធ្វើការស្វែងរកប្រភពទឹក ដែលនៅជិតធ្វើការដោះស្រាយបូម បញ្ចូលស្រែបន្ទាន់។

លោកអភិបាលបានមានប្រសាសន៍បន្តថា សមិទ្ធផលដែលត្រូវសម្ពោធ នៅក្នុងឱកាសនោះ រួមមាន កុដិមួយខ្នង ធ្វើពីបេតុងបណ្តោយ ២៣ម៉ែត្រ ទទឹង ៦,៦ម៉ែត្រ មាន០៥បន្ទប់ ចំណាយថវិកាអស់ ២៥.៧៥០$ និងបង្គន់អនាម័យចំនួន ០៤បន្ទប់ ចំណាយថវិកាអស់ ៣៥០០$ និងរោងភត្តមួយខ្នងទំហំ ៤ម៉ែត្រx៨ម៉ែត្រ ចំណាយថវិកាអស់ ៣៥៥៣$ និងចាក់ដីបំពេញទីធ្លាវត្ត ចំណាយថវិកាអស់ ៧៧៥$ និងជួសជុលកុដិ ០១ខ្នង បណ្តោយ ១៤ម៉ែត្រ ទទឹង ១០ម៉ែត្រ ធ្វើពីបេតុង អស់ទឹកប្រាក់ ៥០៥០$ និងបាន កសាងបង្គោលភ្លើង លំអរទីវត្តចំនួន ៣៥ដើម ចំណាយថវិកាអស់១៧៥០$ សរុបថវិកាសាងសង់ខាងលើ ៤០១៧៧$ ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

អាជ្ញាធរ ទុកពេលបីថ្ងៃ ឲ្យម្ចាស់ផ្សារ សំពៅមាសបិទ អាជីវកម្ម

$
0
0

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ អាជ្ញាធរខណ្ឌ៧មករា បានចុះទៅបិទផ្សារ សំពៅមាស ជាថ្មីម្ដងទៀត ហើយបានដាក់ឱសានវាទ ត្រឹម០៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ខែសីហា តម្រូវឲ្យក្រុម អាជីវករទាំង  អស់ ចាំបាច់ត្រូវតែរុះរើផ្សារនេះ ជាកំហិត ប្រសិនបើក្រុមអាជីវករ មិនព្រមរុះរើ តូបលក់ម៉ូតូទាំងអស់នោះចេញទេ គណៈកម្មការចម្រុះ សាលាខណ្ឌ៧មករា នឹងចុះទៅធ្វើការរុះរើចេញ ដោយពុំទទួលខុសត្រូវ លើការខូចខាត ឫបាត់បង់សម្ភារៈឡើយ។

បើតាមសេចក្ដីជូនដំណឹងលេខ ២១.សជណ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ ចុះហត្ថលេខា ដោយលោក សោម សុវណ្ណ អភិបាលខណ្ឌ៧មករា ដែលបានបិទផ្សាយនៅជញ្ជាំង របងផ្សារ សំពៅមាស។ នៅក្នុង ខ្លឹមសារនៃការបិទនេះ បានបញ្ជាក់ទៀតថា គឺធ្វើឡើង យោងតាមលិខិតលេខ ៧២៥ ឆត.អវិ ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១២ ចុះហត្ថលេខា ដោយលោក កែប ជុតិមា អភិបាល រាជធានីភ្នំពេញ ដោយបញ្ជាក់ថា ចំពោះ ការធ្វើអាជីវកម្មលក់ ទិញ ម៉ូតូ របស់លោក លោកស្រី ដែលមានទីតាំង លើដីឡូត៍ខាងលើនេះ សាលារាជធានី មិនអនុញ្ញាតជូនទេ ព្រោះទីតាំងនេះ បានធ្វើឲ្យប៉ះពាល់ដល់ សណ្ដាប់ធ្នាប់សាធារណៈ និងសោភណ័ភាព រាជធានីភ្នំពេញ។

ការបិទផ្សារសំពៅមាស ទាំងចម្រូងចម្រាស ដែលបានបើកធ្វើអាជីវកម្ម អស់រយៈពេល ១១ឆ្នាំ ហើយ នាំឲ្យ ក្រុមម្ចាស់ដីឡូត៍ និងអាជីវកររាប់សិបនាក់ បាននាំគ្នាចេញមកតវ៉ា ដោយមានកាន់ទាំងបដា សរសេរនូវពាក្យ សុំជួយរកយុត្ដិធម៌ ជាមួយនិងកាន់រូបថត សម្ដេចតេជោ និងលោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ផងដែរ ដើម្បីសុំ អន្ដរាគមន៍រកយុត្ដធម៌ ហើយពួកគេបានចោទអាជ្ញាធរ ខណ្ឌ៧មករា ថា ឃុបឃិតគ្នាជាមួយឈ្មួញ ដើម្បី បណ្ដេញពួកគាត់ឲ្យទៅលក់កន្លែងផ្សេង ដែលមានតម្លៃតូប ឫស្ដង់ថ្លៃ ហើយពួកគាត់ មិនអាចរក ទទួលទានបាន។

ទាក់ទងដល់ការចោទប្រកាន់នេះ លោក ស៊ូ សារ៉ា អធិការរងនគបាលខណ្ឌ៧មករា ដែលដឹកនាំ សមត្ថកិច្ច ចុះបិទផ្សារសំពៅមាស កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១២ បានថ្លែងប្រាប់ ភ្នាក់ងារដើមអម្ពិល តាម ទូរស័ព្ទថា "សមត្ថកិច្ចបានត្រឹមអនុវត្ដន៍តាមបទបញ្ជា របស់សាលា រាជធានីភំពេញ ប៉ុណ្ណោះ សមត្ថកិច្ចថ្នាក់ ក្រោមបានត្រឹមអនុវត្ដន៍តួនាទីខ្លួន ហើយការសម្រេចបិទនេះ អាជ្ញាធរតាមរយៈ សាលារាជធានី បានជូនដំណឹងចំនួន០២លើក រួចមកហើយ មុនសម្រេចចុះបិទ" ។

លោកអធិការរងបន្ដថា ជាគោលការណ៍ សាលារាជធានី តម្រូវឲ្យម្ចាស់ដីឡូត៍ផ្សារសំពៅមាស ទាំងបីម្ចាស់ ត្រូវធ្វើការ កែលម្អសោភណ័ភាពផ្សារ បរិស្ថាន អនាម័យ និងសន្ដិសុខ សណ្ដាប់ធ្នាប់ បានត្រឹមត្រូវ។ ហើយគោលការណ៍តម្រូវឲ្យម្ចាស់ដីឡូត៍ធ្វើពាក្យសុំទៅកាន់សាលាសង្កាត់ សាលាខណ្ឌ រហូតដល់ សាលា រាជធានីភ្នំពេញ ទាល់តែមានការសម្រេចឲ្យបើក ទើបចាត់ទុកថា ផ្សារនេះ មានច្បាប់ទម្លាប់ត្រឹមត្រូវ។

ទោះជាយ៉ាងនេះក៏ដោយ ក្រុមម្ចាស់ដីឡូត៍ សម្ដែងការមិនសុខចិត្ដ ហើយបានស្វះស្វែងរក សេវាច្បាប់ ដើម្បីការពារការតវ៉ារបស់ពួកគាត់ ហើយនៅតែចោទប្រកាន់ថា អាជ្ញាធរខណ្ឌ៧មករា ឃុបឃិត ជាមួយឈ្មួញ និងអ្នកមានអំណាចបំផ្លាញឆ្នាំងបាយ របស់ពួកគាត់តែប៉ុណ្ណោះ។ បងប្អូនអាជីវករ និងម្ចាស់ដីឡូត៍ បានសម្ដែង ការលំឱនកាយគោរព ដល់សម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត សូមមេត្ដាជួយ អន្ដរាគមន៍ ដល់ពួកគាត់ បានប្រកបរបររកស៊ីដូចធម្មតាឡើងវិញ ព្រោះទីនេះជាឆ្នាំងបាយ ទៅហើយសម្រាប់រក ទទួល ទានប្រចាំថ្ងៃ បើអត់ពីការលក់ដូរទៅ មិនត្រឹមតែ អាណាព្យាបាលទេ សូម្បីតែកូនៗនៅផ្ទះ ខ្លះកំពុងរៀនសូត្រ ច្បាស់ជាជួបវិបត្ដិជីវភាពជាមិនខាន ដូច្នេះមានតែសម្ដេច និងលោកជំទាវទេ ដែលដឹងពីសុខទុក្ខ ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ពីរនាក់ប្ដីប្រពន្ធ​ កំពុងឌុបគ្នា មកពីទិញ ម្ហូបត្រូវចោរ ឆក់ធ្លាក់ពីលើ ម៉ូតូរងរបួសធ្ងន់

$
0
0

ភ្នំពេញ ៖ ប្ដីប្រពន្ធពីរនាក់ បានរងរបួស ធ្ងន់ បន្ទាប់ពីដួល និង ធ្លាក់ពីលើម៉ូតូបន្ទាប់ពី បានប្រតាយប្រតប់ទាញ កាបូបពីដៃចោរឆក់ ដែលពួកវាបាន ជិះម៉ូតូមកទន្ទឹម ហើយធ្វើ សកម្មភាពលូកយកកាបូប ដៃពីស្ដ្រីជាប្រពន្ធ ដែលកំពុងជិះម៉ូតូពីក្រោយ ប្ដីរបស់ខ្លួន ក្រោយ ពីត្រឡប់មក ពីទិញម្ហូបនៅផ្សារក្រុងតាខ្មៅ។

យ៉ាងណាក៏ដោយសកម្មភាពឆក់កាបូប មិនបានសម្រេចខាងលើនេះ ជនសង្ស័យទាំង ពីរ ត្រូវបានប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរ នៅតាមផ្លូវ ដែលបានឃើញ ហេតុការណ៍នេះ រួមជាមួយកម្លាំងនគរបាលមូលដ្ឋាន នាំគ្នា ដេញចាប់ប្រផាប់ប្រភីង បានសម្រេចទាំងពីរ នាក់ ។

សកម្មភាពឆក់កាបូបដែលធ្វើឱ្យមានការ ភ្ញាក់ផ្អើលពីសំណាក់អ្នកធ្វើដំណើរជាច្រើន នាក់ខាងលើនេះ បានកើតឡើងកាលពីវេលា ម៉ោង១២និង៣០នាទី រសៀល ថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០១២ ស្ថិតនៅលើកំណាត់ផ្លូវ ជាតិលេខ២ ក្នុងភូមិទួលរកា សង្កាត់ចាក់ អង្រែក្រោម ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះពីរ នាក់ប្ដីប្រពន្ធទាំងពីរនាក់ ក្នុងនោះបុរសជា ប្ដីមានឈ្មោះភោគ គឹមអាន អាយុ៤១ឆ្នាំ និងស្ដ្រីជាប្រពន្ធ ឈ្មោះ តែ សៅសេង អាយុ ៣៣ឆ្នាំ រស់នៅភូមិទួលរកា សង្កាត់ចាក់អង្រែ ក្រោម បានជិះម៉ូតូឌុបគ្នាត្រឡប់មកពីទិញ ម្ហូបនៅផ្សារក្រុងតាខ្មៅ ។
ប្រភពព័ត៌មានបានបន្ដទៀតថា ខណៈ ដែលជនរងគ្រោះទាំងពីរនាក់ កំពុងជិះម៉ូតូ ឌុបគ្នាមកដល់ចំណុចកើតហេតុ ស្រាប់តែ ភ្លាមៗនោះ ជនសង្ស័យចំនួនពីរនាក់ បានជិះ ម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AA-8385 ហើយធ្វើសកម្មភាពឆក់កាបូប ពីស្ដ្រីជាប្រពន្ធ ដែលកំពុងអង្គុយជិះពីក្រោយ ប្ដី ។ ប៉ុន្ដែស្ដ្រីជា ប្រពន្ធបានប្រទាញប្រទង់ កាបូបដៃរបស់ខ្លួនពីដៃចោរ ជាហេតុធ្វើឱ្យ ម៉ូតូរបស់ខ្លួនដួល ហើយធ្លាក់ពីលើម៉ូតូរង របួសធ្ងន់ទាំងពីរនាក់ ។

ក្រោយពីមាន ករណីនេះកើតឡើងភ្លាម អ្នកធ្វើដំណើរនៅតាមដងផ្លូវ ដែលកំពុងបើក រថយន្ដ ក៏បានបើករថយន្ដរបស់ខ្លួនដេញតាម ជនសង្ស័យទាំងពីរ ដែលមាន បំណងគេចខ្លួន លុះមួយសន្ទុះក្រោយមកបានបើករថយន្ដ កៀរជនសង្ស័យ រួចហើយក៏ចាប់ជនសង្ស័យ ម្នាក់ប្រគល់ឱ្យសមត្ថកិច្ចមូលដ្ឋានតែម្ដង។

តាមសេចក្ដី រាយការណ៍ពីកន្លែងកើតហេតុ ដដែល ក្រោយពីចាប់បានជនសង្ស័យម្នាក់ ជនសង្ស័យម្នាក់ទៀត ដែលជាបក្ខពួកបាន រត់យកតែប្រាស់ អាយ៉ូសចូល បឹងកំប្លោក ប៉ុន្ដែ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ចាក់អង្រែក្រោម ដែលបានឃើញហេតុការណ៍ជួយដេញចាប់ រហូតបានសម្រេចតែម្ដងទៅ ។

នាយនគរបាលប៉ុស្ដិ៍ចាក់អង្រែក្រោម លោក អនុសេនីយ៍ទោ ឡោ លីនណូ បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលឱ្យដឹងថា ជន សង្ស័យទី១មានឈ្មោះឌីន ស៊ីដារ៉ូ អាយុ១៧ ឆ្នាំ រស់នៅភូមិព្រែកកាក់ សង្កាត់តាក្ដុល ក្រុង តាខ្មៅ ខេត្ដកណ្ដាល រីឯជនសង្ស័យម្នាក់ ទៀត មានឈ្មោះរត្ន័ សំណាង អាយុ២៥ឆ្នាំ រស់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

នាយនគរបាលប៉ុស្ដិ៍រូបនេះ បានបន្ដទៀត ថា ក្រោយពីទទួលព័ត៌មានថា មានសកម្ម ភាពឆក់កាបូបអ្នកដំណើរនៅតាមផ្លូវខាងលើនេះកម្លាំងនគរបាលរបស់លោក បានចុះ ភ្លាមៗទៅកន្លែងកើតហេតុ ហើយបានដេញ ចាប់ជនសង្ស័យទាំងពីរនាក់ ដោយមានការ ចូលរួមសហការពីប្រជាពលរដ្ឋនៅតាមដង ផ្លូវ ទើបចាប់បានតែម្ដង។
យ៉ាងណាក៏ដោយ ចំពោះទ្រព្យសម្បត្ដិ របស់ជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធត្រូវបានលោកឡោ លីនណូ អះអាងថា មិនបានបាត់ នោះទេ ប៉ុន្ដែរងរបួសធ្ងន់ បន្ទាប់ពីដួលនិង ធ្លាក់ពីលើម៉ូតូ ។

ក្រោយការឃាត់ខ្លួនជនសង្ស័យទាំងពីរ នាក់នេះ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន នៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បី កសាងសំណុំរឿង បញ្ជូនទៅតុលាការ។

បើយោងតាមនាយនគរបាលប៉ុស្ដិ៍រូបនេះ ក្រោយពីការសាកសួរជនសង្ស័យទាំងពីរ ពួក គេបានសារភាពថា នេះជាលើកទី២ហើយ ដែលធ្វើសកម្មភាពឆក់ ទ្រព្យសម្បត្ដិរបស់ ប្រជាពលរដ្ឋនៅតាមដងផ្លូវ ដែលលើកទី១ ធ្វើឡើងបានសម្រេច ស្ថិតនៅក្បែររង្វង់មូល ព្រះនរាយណ៍ ក្នុងក្រុងតាខ្មៅ ប៉ុន្ដែសម្រាប់ សកម្មភាពលើកទី២នេះ ក៏ជួបគ្រោះអកុសល តែម្ដងទៅ ៕

Photo by DAP-NEWS

Photo by DAP-NEWS

សូកូឡាខ្មៅ ជួយធ្វើឲ្យ សម្ពាធឈាម ទាប

$
0
0

មានដំណឹងល្អ សម្រាប់អ្នកដែលស្វែងរក មូលហេតុចង់ហូប សូកូឡារាងការ៉េ ២-៣ដុំ ក្រោយពីបូក សរុប បង្ហាញ ថា ចំណីដ៏ឆ្ងាញ់ប្រភេទនេះ អាចបន្ថយសម្ពាធឈាមបាន។

ដោយបានវិភាគលើការសិក្សាចំនួន២០ បង្ហាញថា ការបរិភោគសូកូឡាខ្មៅ ប្រចាំថ្ងៃអាចធ្វើ ឲ្យយើងកាត់បន្ថយ ខ្លះសម្ពាធឈាមបានខ្លះ ។ របាយការណ៍របស់ក្រុមហ៊ុន Cochrane បានឲ្យដឹងថា ជាតិគីមីក្នុងកាកាវ ដែលជា គ្រឿងផ្សំសំខាន់ៗរបស់សូកូឡា នោះបានបន្ធូរបន្ថយ ភាព តានតឹងនៅ ក្នុង សសៃឈាម។ ទោះយ៉ាងណា នៅមានវិធីសាស្ត្របន្ទាបសម្ពាធឈាមដែល ប្រសើរជាង នេះ។

តាមទ្រឹស្តីមួយចំនួនបញ្ជាក់ថា កាកាវមានជាតិ flavanols ដែលផលិតគីមីនៅក្នុងដងខ្លួន ហៅ ថា អាស៊ូត អុកស៊ីត ដែលអាចបន្ថយភាពតានតឹងក្នុងសសៃឈាម ហើយវាអាចធ្វើឲ្យឈាម ឆ្លងកាត់បាន ស្រួល និងអាច បន្ទាបសម្ពាធឈាមបាន។ ទោះយ៉ាងណា ការសិក្សានានាបាន បោះចោល លទ្ធផលច្របូកច្របល់មួយចំនួន។ ឯការវិភាគរបស់ក្រុមហ៊ុន Cochrane រួមបញ្ចូលទាំង ការសិក្សាពីមុនៗដើម្បីពិនិត្យ បើសិនជាវាពិតជា សក្តិសិទ្ធិមែន។

នៅមានគម្លាតដ៏ធំក្នុងចំនួនកាកាវដែលប្រើពី ៣ក្រាម ទៅ ១០៥ក្រាម ក្នុងមួយថ្ងៃ ដោយ សិក្ខាកាមម្នាក់ៗ ដែលសរុបមក គឺមានការកាត់បន្ថយតិចតួចនៅក្នុងសម្ពាធឈាម។ សម្ពាធ ឈាមអតិបរមាក្រោម ១២០mmHg (មីលីម៉ែត្របារត) គឺជាកម្រិតធម្មតា។ កាកាវ ធ្វើឲ្យថយ ចុះពី ២-៣ mmHg នៅក្នុងសម្ពាធឈាម។ ទោះយ៉ាង ណា រយៈពេលពិសោធន៍ គឺមានតែ ពីរសប្តាហ៍ប៉ុណ្ណោះ ហេតុនេះប្រសិទ្ធភាពក្នុងរយៈពេលវែង នៅមិនទាន់ដឹងនៅឡើយទេ។

អ្នកដឹកនាំស្រាវជ្រាវ Karin Ried ពីវិទ្យាស្ថានជាតិសមាហរណកម្មវេជ្ជសាស្ត្រ នៅអូស្ត្រាលី លើកឡើងថា “ថ្វីបើយើងមិនទាន់មានភស្តុតាងនៃការថយចុះនៅក្នុងសម្ពាធឈាមឯកភាព ណា មួយក៏ដោយ ក៏យើងឃើញ មានការថយចុះបន្តិចបន្តួចក្នុងរយៈពេលខ្លី ដែលអាចបំពេញ ឲ្យជម្រើសព្យាបាលផ្សេងទៀត និងអាចរួមចំណែក កាត់បន្ថយគ្រោះថ្នាក់ជំងឺក្នុងសសៃ ឈាមបេះដូង”។

សម្ពាធឈាមខ្ពស់ អាចជាការធម្មតា និងអាចស្លាប់ផងដែរ។ វាជាប់ទាក់ទិនដល់ ៥៤% នៃ ការដាច់សសៃ ឈាមក្នុងខួរក្បាលជាទូទៅ និង ៤៧% នៃករណីជំងឺបេះដូងម្យ៉ាង។ ទោះ ជាយ៉ាងណាក៏ដោយ សូកូឡា សំបូរជាតិខ្លាញ់ ស្ករ និងកាកាវ ហេតុនេះវាមិនមែនជាវិធីបន្ថយ សម្ពាធឈាមល្អទេ។

សូកូឡាខ្មៅ ឬទឹកដោះគោ? កន្លងមកគេក៏បានព្រមាននៅក្នុងព្រឹត្តិប័ត្រវេជ្ជសាស្ត្រ Lancet ថា អ្នកអាចគិតថា សូកូឡាខ្មៅ អាចមានជាតិ flavanols តិចជាង។ សូកូឡាខ្មៅមានចំនួនជាតិ កាកាវ ខ្ពស់ជាងសូកូឡាទឹកដោះគោ ហេតុនេះវាមានជាតិ flavanols ច្រើន ហើយគេក៏អាច យកវាចេញបានដែរ ដោយសារវាមានជាតិល្វីង។ Victoria Taylor មូលនិធិបេះដូងចក្រភព អង់គ្លេស បានលើកឡើងថា “វាលំបាកប្រាប់ឲ្យជាក់លាក់ ណាស់ថាតើប្រភេទ បរិមាណ កាកាវដែលមានជាតិ flavanols ខ្លាំងប៉ុណ្ណាចាំបាច់ត្រូវអង្កេតពីប្រសិទ្ធភាពដែលជាគុណ ប្រយោជន៍ និងជាវិធីល្អសម្រាប់យើងទាំងអស់គ្នា។

ដោយសារការសិក្សាភាគច្រើន អនុវត្តក្នុងរយៈពេលមួយខ្លី វាក៏មិនអាចដឹងច្បាស់ថាតើគុណ ប្រយោជន៍ អាចមានចីរភាពបានយូរប៉ុណ្ណានោះ។ សូកូឡាដែលត្រូវប្រើប្រចាំថ្ងៃ ១០០ក្រាម ក្នុង ចំនួនដែលបានសិក្សា ក៏អាចបង្កើតបាន ១៥០កាឡូរី នោះគឺ ស្មើ១ភាគ៤ នៃការបរិភោគ ប្រចាំ ថ្ងៃ របស់នារី។ សណ្តែក ផ្លែអាព្រីខត ផ្លែ blackberries ផ្លែប៉ោម ក៏មានជាតិ flavanols ដែរ (តែមានចំនួនតិចជាងក្នុងកាកាវ) វានឹងមិនបង្កឲ្យ មានបញ្ហាសុខភាពផ្សេងៗនៅក្នុង សូកូឡាទេ៕

www.dap-news.com

ទស្សនៈ​ ល្ងីល្ងើ ៖ មួកសុវត្ថិភាព ជាអាវុធមុខពីរ!

$
0
0

ភ្នំពេញ ៖ គេធ្លាប់តែឮគ្រូពេទ្យ និងចាស់ៗ នាំគ្នានិយាយតៗគ្នាថា ថ្នាំពេទ្យ គឺជាអាវុធមុខពីរ ដោយទី១ ក្រៅតែពីព្យាបាលជីវិតមនុស្សឱ្យជា សះស្បើយ ប្រសិនបើគេ ប្រើប្រាស់ត្រឹមត្រូវ តាមក្បួនវេជ្ជសាស្ដ្រ តែថ្នាំពេទ្យក៏អាចធ្វើឱ្យមនុស្សស្លាប់ ឬក៏មានគ្រោះថ្នាក់ផងដែរ  ប្រសិនបើ គេប្រើប្រាស់មិនបានត្រឹមត្រូវទេនោះ។

បច្ចុប្បន្ននេះមួកសុវត្ថិភាព ក៏គេមើលឃើញថាជាអាវុធមុខពីរផងដែរ ព្រោះទី១ ក្រៅតែពីការពារសុវត្ថិភាពដល់អ្នកធ្វើដំណើរដោយម៉ូតូ កង់ ការពារពេលកើតគ្រោះថ្នាក់ ចរាចរ កុំឱ្យប៉ះពាល់ដល់អាយុជីវិតនោះ តែមួកសុវត្ថិភាពក៏ធ្វើឱ្យប៉ះពាល់សុវត្ថិភាព ដល់ពាណិជ្ជករ ក្រុមហ៊ុន និង ហាងរកស៊ីនានាផងដែរ ជាពិសេសកន្លែងលក់មាស ប្ដូរប្រាក់នៅតាមទីផ្សារ និងទីប្រជុំជនតែម្ដង។

ឥឡូវនេះគេថា បើអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាពទេ នៅតាមដងផ្លូវ នឹងត្រូវនគរបាលចរាចរស្ទាក់ហៅ ធ្វើការផាកពិន័យជាមិនខាន។ តែបើអ្នក ជិះម៉ូតូចូលទៅទិញ មាស ដូរលុយ ឬក៏ទិញទំនិញនៅតាមហាង តាមផ្ទះលក់ដូរសំខាន់ៗ ហើយភ្លេចដោះមួកសុវត្ថិភាព ឬក៏ខ្ជិលដោះចេញ អ្នក នឹងប្រឈមមុខទៅនឹងការស្នើសុំឱ្យ ដោះ ចេញ ពីសំណាក់អ្នកលក់ដូរទាំងអស់នោះជាមិនខាន។

បច្ចុប្បន្ននេះ នៅតាមហាងលក់ដូរសំខាន់ៗ ជាពិសេសហាងលក់មាស ដូរលុយតែម្ដង ម្ចាស់អាជីវកម្មភាគច្រើនបាននាំគ្នាសរសេរស្លាកដាក់នៅ ពីមុខ ដោយស្នើសុំឱ្យ អតិថិជនរបស់ខ្លួន ដែលចូលមកទិញ ឬលក់ជាដើម ត្រូវដោះមួកសុវត្ថិភាពចេញ រួមទាំងដោះម៉ាស់មុខចេញផងដែរ។ ក្នុងនោះម្ចាស់អាជីវកម្មបានលើកហេតុផលថា ដើម្បីការពារសុវត្ថិភាព ដល់កន្លែងធ្វើអាជីវកម្មរបស់ពួកគេ ដោយពួកគាត់លើកសំអាងថា កន្លងមកក្រុមឧក្រិដ្ឋជន ឬក្រុមចោរចូលធ្វើសកម្មភាពប្លន់ទូមាស ឬប្លន់តាម ផ្ទះលក់ដូរភាគច្រើន គឺពាក់មួកសុវត្ថិភាព ឬពាក់ម៉ាស់មុខដើម្បី កុំឱ្យជនរងគ្រោះចំណាំ ឬកាមេរ៉ាសុវត្ថិភាពថតជាប់មុខជាដើម។

ដូច្នេះដើម្បីការពារ សុវត្ថិភាពមុខរបររបស់ពួកគាត់ អតិថិជនត្រូវតែដោះមួក សុវត្ថិភាព ឬម៉ាស់បិទមាត់ចេញ។ ម្យ៉ាងដែរ ស្អីក៏មានមុខពីរ មានល្អ មានអាក្រក់ដែរ កុំថាឡើយតែមនុស្សមានវិញ្ញាណ ជុះអាចម៍ស្អុយនោះ៕

ក្លែងបន្លំលិខិត​ របស់មេធាវី ទៅបោកយក លុយពី កូនក្ដី ត្រូវជាប់ខ្នោះ

$
0
0

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានជនរងគ្រោះ និងមេធាវីរបស់ខ្លួនប្ដឹងទៅសមត្ថកិច្ច ឱ្យ ឃាត់ខ្លួនបន្ទាប់ពីបានបោកប្រាស់លុយជាង ១០០០ដុល្លារ តាមរយៈការ ធ្វើលិខិតក្លែង ក្លាយ ដោយប្រាប់ជនរងគ្រោះថា លិខិតដែល ខ្លួនធ្វើនេះ គឺជាលិខិតរបស់មេធាវី ដើម្បីរត់ ការដោះលែងប្ដីរបស់ជនរងគ្រោះចេញពីពន្ធ នាគារ ។

ការឃាត់ខ្លួនបុរសកំហូច ដែលបានបន្លំ លិខិតនិងត្រារបស់មេធាវីខាងលើនេះ បាន ធ្វើឡើងនៅខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២ បន្ទាប់ពីជនរងគ្រោះបានប្ដឹងទៅសមត្ថកិច្ច ក្រោយពីមានករណីនេះកើតឡើង ។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ដំបូងឡើយស្ដ្រីឈ្មោះយក់ សុគន្ធ អាយុ៤៤ ឆ្នាំ រស់នៅស្រុកបន្ទាយស្រី ខេត្ដសៀមរាប បានពឹងពាក់មេធាវីម្នាក់ឈ្មោះតូ ដារ៉ា អាយុ ៣៨ឆ្នាំ ដើម្បីឱ្យជួយរត់ការដោះលែងប្ដីរបស់ ខ្លួន ដែលកំពុងជាប់ពន្ធនាគារ ប៉ុន្ដែមិនដឹងថា រឿងអ្វីនោះឡើយ ។ លុះបន្ទាប់មកបុរស សង្ស័យខាងលើ មានឈ្មោះវណ្ណ ឆាយ អាយុ ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិសុភី ស្រុក ប្រាសាទបាគង ខេត្ដសៀមរាប ហើយជននេះ ក៏ស្គាល់មេធាវីនិងស្ដ្រីរងគ្រោះផងដែរ។
ប្រភពព័ត៌មានបានបន្ដទៀតថា បន្ទាប់ មកជនសង្ស័យរូបនេះ បានក្លែងបន្លំឯកសារ របស់លោកមេធាវីតូ ដារ៉ា ហើយយកមក ប្រាប់ជនរងគ្រោះឱ្យ បង់លុយចំនួន ១៤៥០ ដុល្លារ ដោយកុហកថា យកទៅរត់ការដោះ លែងប្ដីរបស់ខ្លួនដែលកំពុងជាប់ពន្ធនាគារ។

ស្ដ្រីរងគ្រោះដោយមិនបានគិតពិចារណា ឱ្យបានត្រឹមត្រូវ និងម្យ៉ាងវិញទៀត ដើម្បី ចង់ឱ្យប្ដីរបស់ខ្លួនរួចផុតពីការជាប់គុកច្រវ៉ាក់ នោះ ក៏បានយល់ព្រមប្រគល់លុយ ទាំងនេះ ទៅឱ្យជនសង្ស័យទាំងអស់ ។

ប្រភពព័ត៌មានបានបន្ដទៀតថា រឿង ខាងលើនេះបានបែកធ្លាយ បន្ទាប់ពីស្ដ្រីរង គ្រោះបានមកជួបលោកមេធាវីតូ ដារ៉ា នៅ រាជធានីភ្នំពេញ ហើយក៏ត្រូវលោកមេធាវី អះអាងថា គឺជាការបោកប្រាស់របស់ជន សង្ស័យ ហើយរូបគាត់មិនបានធ្វើលិខិតអ្វី មួយឱ្យស្ដ្រីរងគ្រោះបង់លុយនោះឡើយ។

បើយោងតាមប្រភពព័ត៌មានខាងលើ បន្ទាប់ពីដឹងថា ចាញ់បោកជននេះ ទើបស្ដ្រី រងគ្រោះនិងមេធាវីរបស់ខ្លួន បានធ្វើជាទូរស័ព្ទ ទៅជនសង្ស័យដែលកំពុងស្ថិត នៅខេត្ដសៀម រាបឱ្យធ្វើដំណើរមករាជធានីភ្នំពេញ ។ នៅ ពេលជនសង្ស័យរូបនេះបានធ្វើដំណើរមក ដល់ខណ្ឌឫស្សីកែវ ក៏ត្រូវបានកម្លាំងសមត្ថ កិច្ចឃាត់ខ្លួន ហើយកសាងសំណុំរឿងបញ្ជូន ទៅតុលាការ តែម្ដង៕

Photo by DAP-NEWS

អ៊ីរ៉ាក់ៈ ស្លាប់ ៨០នាក់ ដោយសារ អំពើហិង្សា

$
0
0

បាដាដ, ស៊ីអ៊ិនអ៊ិន៖ មន្ត្រីអ៊ីរ៉ាក់ ម្នាក់បាននិយាយ នៅថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១២ នេះ ថា មានការ បាញ់រះ និងមានគ្រាប់បែកផ្ទុះ ទូទាំងប្រទេសអ៊ីរ៉ាក់ ស្លាប់ពួកអាល់កៃដា ៨០នាក់ និងរបួស ២៧០នាក់។

ពួកបះបោរបានវាយប្រហារទីក្រុងបាដាដ, គីរគូក, សាឡាហេឌីន, អ៊ាន់បា, វ៉ាស៊ីត, និងខេត្ត ឌីយ៉ាឡា នេះបើយោងតាមសម្តីមន្ត្រីក្រសួងមហាផ្ទៃម្នាក់ ហើយអំពើហិង្សានេះមកដល់ថ្ងៃចុង ក្រោយនៃ ខែសាសនា ឥស្លាមរ៉ាម៉ាឌាន់ ដែលជាប្រពៃណីអ៊ីរ៉ាក់ទៅហាងទំនិញ និងផ្សារជា ច្រើន ដើម្បីត្រៀមរៀបចំសម្រាប់ថ្ងៃបុណ្យ Eid ។

អាជ្ញាធរអ៊ីរ៉ាក់បានប្រាប់ CNN ថាលោកបានរិះគន់លើពួកអាល់កៃដា សម្រាប់អ្វីដែលពួក គេ បានប្រព្រឹត្ត ខណៈដែលពួកគេកំពុងបាញ់ប្រហារតំបន់ស៊ីអ៊ីត។ អំពើហិង្សាចុងក្រោយនៅ យប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ រថយន្តដែលមានផ្ទុកគ្រាប់បែកបានបំផ្ទុះគ្រាប់នោះឡើង តាមផ្លូវដែលមានរថយន្តជាច្រើនកកស្ទះនៅ ខេត្ត សាហ្វារ៉ានីយ៉ា ទីក្រុងបាដាដ បានសម្លាប់ មនុស្ស ៣១ និងរបួស ៥៦នាក់។

មន្រ្តីប៉ូលីស និង មន្រ្តីសុខាភិបាលបាននិយាយថា នៅពេលនោះផងដែរក៏មានពួកប្រដាប់ អាវុធ ១៥នាក់បាន សម្លាប់យោធាអ៊ីរ៉ាក់ ១០នាក់ក្នុងអំពើហិង្សានេះនៅប៉ុស្ត៍យោធាបាដាដ ហើយនៅភាគខាងត្បូងទីក្រុងខេត្ត វ៉ាស៊ីតក៏មានរថយន្តបំផ្ទុះគ្រាប់បែកមួយផ្សេងទៀត សម្លាប់មនុស្ស ៥នាក់ និងរបួស ៧០នាក់ផងដែរ។

រីឯរថយន្តបីគ្រឿងដែលបានផ្ទុះឡើងតាមផ្លូវនៅកន្លែងបីផ្សេងគ្នាខេត្តគីរគូក សម្លាប់មនុស្ស ៧នាក់ ហើយ ពួកប្រដាប់អាវុធទាំងនោះក៏បានប្រហារលើប៉ូលីសឆែកឆេរម្នាក់ និងប៉ូលីស យាម ប៉ុស្ត៍ម្នាក់ផងដែរក្បែរ ទីក្រុងអ៊ាន់បា ហើយពួកគេក៏បានសម្លាប់មនុស្ស ៧នាក់ផ្សេងទៀត រួមទាំងប៉ូលីស ៦នាក់ផងដែរ។

គួរបញ្ជាក់ថា ការវាយប្រហារចុងក្រោយនៅទីក្រុងបាដាដ រថយន្តបំផ្ទុះគ្រាប់បែកបានផ្ទុះ ឡើងក្រៅ ភោជនីយដ្ឋាន សម្លាប់មនុស្ស ១៦នាក់ និងរបួស ៤៩នាក់ ខណៈដែលមានរថយន្ត បំផ្ទុះបី ទៀតសម្លាប់មនុស្ស ៦នាក់៕

www.dap-news.com


អាមេរិកនឹងប្រារព្ធ ខួបលើកទី២០ នៃទីភ្នាក់ងារអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ ប្រចាំនៅកម្ពុជា

$
0
0

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ស្ថានទូតអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹង ថា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ខាងមុខនេះ ខ្លួននឹងប្រារព្ធពិធីអបអរសាទរខួបលើកទី៥០ឆ្នាំ នៃការបង្កើត ទីភ្នាក់អាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ និងខួបទី២០ ដែលប្រចាំនៅកម្ពុជា។

សេចក្តីប្រកាសដដែលបានឲ្យដឹងទៀតថា កម្មវិធីនេះនឹងមានការចូលរួមដោយឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ទទូលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីលោក សុខ អាន និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាលោក William E. Todd និងនាយកបេសកកម្ម USAID លោក Flynn Fuller និងតំណាងរាជរដ្ឋាភិបាលជាច្រើនទៀត។

ទីភ្នាក់អាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិដែលហៅកាត់ថា USAID ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៦១ ដោយ ផុសចេញពីស្មារតី នៃភាពជឿនលឿន ការច្នៃប្រឌិត និងការឆ្លុះបញ្ចាំងពីគុណតម្លៃ អត្តចរិត និងជំនឿជាមូលដ្ឋាន លើទង្វើរត្រឹមត្រូវរបស់ជនជាតិអាមេរិកដូច្នេះហើយ ស្មារតីនេះត្រូវបានលោកប្រធានាធិបតី John F. Kennedy មានការអំពាវនាវឡើងឲ្យបង្កើតទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិកមួយ ដើម្បីជួយសង្រ្គោះ និងប្រយុទ្ធប្រឆាំង ភាពអត់ឃ្លាន ជំងឺ និងភាពក្រីក្រនៅទូទាំងសាកលលោក។

បេសកកម្មរបស់ USAID ប្រចាំនៅកម្ពុជា ត្រូវបានបង្កើតឡើងកាលពី២០ឆ្នាំមុន ពោលគឺក្នុងអំឡុងឆ្នាំ១៩៩២។ ទីភ្នាក់នេះ បានធ្វើការងារយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងជាមួយដៃគូជាច្រើន ដើម្បីធ្វើឲ្យជីវិត របស់ប្រជាពលរដ្ឋកម្ពុជាមានភាពប្រសើរឡើង។

នៅក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ USAID បានជួយកម្ពុជា ដើម្បីធ្វើឲ្យប្រសើរឡើង នូវគុណភាព និង ការទទួលបាននូវសេវាថែទាំសុខភាពសង្គ្រោះជីវិត បង្កើនចំណូលរបស់ប្រជាពលរដ្ឋ ពង្រឹងផលិតកម្មកសិកម្ម អភិរក្សធនធានធម្មជាតិដ៏សម្បូររបស់ប្រទេសកម្ពុជា និងធ្វើឲ្យប្រជាពល រដ្ឋកម្ពុជាបានចូលរួមនៅក្នុងដំណើរ ការនយោបាយក្នុងប្រទេសរបស់ខ្លួន។ សមិទ្ធិផលដែលសម្រេចបានមកនេះ គឺបានមកពីភាពជាដៃគូជាមួយ កម្ពុជា៕

សាលាកម្ពុជា អូស្រ្តាលីធ្វើពិធី បើកបវេសនកាល និងចែកប័ណ្ណ សរសើរ ដល់សិស្សពូកែ

$
0
0

ភ្នំពេញ ៖ កាលពីពីព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១២ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅក្នុងសាលា កម្ពុជា អូស្រ្តាលី បានរៀបចំពីធីបើកបវេសនកាលឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៣ នៅក្នុងសាលា កម្ពុជា អូស្រ្តាលី ដែលមានទីតាំងស្ថិតនៅ អគារលេខ ២៥ និង ២៨ អេហ្វ ផ្លូវចោមចៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ពិធីនេះស្ថិតក្រោមវត្តមាន របស់លោក ផាន់ សិទ្ធី អគ្គនាយកសាលាកម្ពុជា អូស្រ្តាលី និងលោកគ្រូជនជាតិបរទេសជាច្រើននាក់ និងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ឪពុកម្តាយ សិស្សានុសិស្ស។

លោក ផាន់ សិទ្ធី អគ្គនាយកសាលា កម្ពុជា អូស្រ្តាលី បានមានប្រសាសន៍សំណេះសំណាលជាមួយ សិស្សានុសិស្សនិងអាណាព្យាបាលសិស្សទាំងក្តីរីករាយបំផុត។ លោកក៏បានមានប្រសាសន៍ប្រាប់ដល់ អាណាព្យាបាលសិស្សថា សាលាកម្ពុជា អូស្រ្តាលី គឺជាគ្រឹះស្ថានសិក្សាចំណេះទូទៅ ចាប់ពីមត្តេយ្យ សិក្សារហូតដល់វិទ្យាល័យ និងជាមជ្ឍមណ្ឌលបណ្តុះ បណ្តាលភាសាអង់គ្លេស ដែលបានការទទួល ស្គាល់ ជាផ្លូវការពីក្រសួងអប់រំ យុវជន និងកីឡា។ លោកបានបន្តថា សាលាកម្ពុជា អូស្រ្តាលី ជាសាលាចំណេះ ដឹងទូទៅខ្មែរ អង់គ្លេសចាប់ពីមត្តេយ្យដល់ថ្នាក់ទី ១២ កម្មវិធីសិក្សាស្របតាមក្រសួងអប់រំយុវជននិងកីឡា និងមានកម្មវិធីសិក្សាដូចគ្នានឹងសាលាបញ្ញាសាស្រ្តអន្តរជាតិ ។ ហើយសាលាកម្ពុជាអូស្រ្តាលី ធានាគុណភាព សិក្សា អប់រំខ្ពស់ ជាគ្រឹះដ៏រឹងមាំសម្រាប់កុលបុត្រ កុលធីតា បន្តការ សិក្សាទៅថ្នាក់ឧត្តមសិក្សា និងសាលាជំរុញ ការអប់រំធនធានមនុស្សប្រកបដោយសមត្ថភាព គុណភាព សីលធម៌ និងសេចក្តីថ្លៃថ្នូរ និងរៀននៅសាលាកម្ពុជា អូស្រ្តាលី នាំឲ្យឆាប់ចេះអាននិងសរសេរអក្សរខ្មែរបាន ច្បាស់លាស់ ហើយសាលានេះនាំឲ្យចេះអាន ចេះ សរសេរ និងចេះសន្ទនាភាសាអង់គ្លេសច្បាស់លាស់ដទៃ។

លោកអគ្គនាយកបានបន្ថែមថាសាលាកម្ពុជា អូស្រ្តាលី មានកម្មវិធីសិក្សាសិល្បៈ តន្ត្រី និងកីឡាការាតេដូដើម្បី អប់រំ កាយសម្បទាឲ្យបានដ៏ត្រឹមត្រូវ ហើយការបញ្ជូនបុត្រ ធីតា មកចូលរៀននៅសាលាកម្ពុជា អូស្រ្តាលី គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ជាពិសេសសាលានេះមានគ្រូខ្មែរ និងគ្រូបរទេសដែលមានគរុកោសល្យ មានបទពិសោធន៍និងក្រមសីលធម៌ខ្ពស់ ។ ចំណែកកម្មវិធីសិក្សាវិញនោះគឺទាន់សម័យធ្វើឲ្យសិស្សងាយយល់ ឆាបចេះ និងមានការតាមដានការសិក្សាសិស្សជាប្រចាំ និងមានបង្រៀនកុំព្យូទ័រ ចាប់ពីសិស្សមត្តេយ្យនិងសិស្សា នុសិស្សទូទៅ លើសពីនេះសាលាមានកម្មវិធីឲ្យសិស្សធ្វើការសិក្សាស្រាវជ្រាវនៅបណ្ណាល័យនិងការស្រាវជ្រាវ តាមអ៊ិនធឺណែត ។

បន្ទាប់ពីលោក ផាន់ សិទ្ធី មានប្រសាសន៍រួចមកនោះលោកបានប្រគល់ប័ត្រសរសើរដល់សិស្សពូកែ ផ្នែកភាសាខ្មែរ និងអង់គ្លេស នៅក្នុងសាលាកម្ពុជា អូស្រ្តាលី និងបានប្រកាសបើកបវេសនកាលចាប់ថ្ងៃនេះតទៅ ។ ក្រោយពីប្រកាសបើកបវេសនកាលនោះអាណាព្យាបាលសិស្សម្នាក់តំណាងឲ្យអាណាព្យាបាលសិស្សទាំង អស់បានឡើងសម្តែងនៅអំណរគុណដល់លោកគ្រូអ្នកគ្រូ ខ្មែរ និងបរទេស នៅក្នុងសាលាកម្ពុជា អូស្រ្តាលី នេះទាំងអស់ដែលបានខិតខំប្រឹងប្រែងជួយបណ្តុះបណ្តាលនិងបង្ហាត់បង្រៀនឲ្យកូនៗរបស់គាត់ក្លាយជាសិស្សល្អ កូនល្អ មិត្តល្អ និងជាសរសទ្រូងដ៏រឹងមាំ សម្រាប់គ្រួសារ និងសម្រាប់ប្រទេសជាតិ៕

ការងាររបស់ ចៅសង្កាត់ ទួលស្វាយព្រៃទី២ ដែលត្រូវធ្វើ ក្នុងអាណត្តិទី៣ ត្រូវបន្ត និងជួសជុល ហេដ្ឋារចនាសម្ព័ន្ធ ដែលមានស្រាប់

$
0
0

ភ្នំពេញៈ លោក យន់ ចាន់ ចៅសង្កាត់ទួលស្វាយព្រៃទី២ (ចៅសង្កាត់មកពីគណបក្ស ប្រជាជនកម្ពុជា) បានថ្លែងបញ្ជាក់អំពី គោលនយោបាយរបស់ខ្លួន ក៏ដូចជាការសន្យា ជាមួយប្រជាពលរដ្ឋ ក្រោយប្រកាស សុពលភាពនេះ ការងារដែលត្រូវធ្វើបន្ត ថែមទំាងជួសជុលហេដ្ឋារចនាសម្ព័ន្ធ រៀបចំសណ្តាប់ធ្នាប់ និងគ្រប់គ្រងសន្តិសុខ ក្នុងសង្កាត់។

លោក យន់ ចាន់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១២ ថា ក្នុងអាណត្តិទី២ ក្រុមការងារសង្កាត់ ក៏ដូចជាអាជ្ញាធរថ្នាក់លើ បានធ្វើការជួសជុលផ្លូវចំនួន ១៧ខ្សែ រួចរាល់ហើយ ដូច្នេះក្នុងអាណត្តិទី៣នេះ សង្កាត់មានតែបន្តរួមចំណែកក្នុងការងារ ថែមទំាងជួសជុល ហេដ្ឋារចនាសម័្ពន្ធទាំងនោះ និងធ្វើការជួសជុលកន្លែងណា ដែលខូចខ្លះៗ, ត្រួតពិនិត្យអំពូល ដែលបានដាក់រួចរាល់ ហើយប្រសិនបើមានដាច់ ក្រុមអាជ្ញាធរនឹងធ្វើការដោះដូរភ្លាមៗ ដើម្បីបំភ្លឺផ្លូវ ជូនប្រជាពលរដ្ឋការពារសន្តិសុខ ក្នុងការធ្វើដំណើរ នាពេលយប់ព្រលប់ ជាមួយគ្នានេះដែរ សង្កាត់ក៏បានធ្វើការស្តារលូ ជូនប្រជាពលរដ្ឋនៅផ្លូវលេខ២៩៦ និងផ្លូវលេខ ២៩០ ហើយក្នុងនោះសង្កាត់មានផែនការ ចលនាប្រជាពលរដ្ឋដាក់លូថ្មី នៅផ្លូវលេខ១៩៩ និងផ្លូវលេខ៣៧៤ ផងដែរ ។

ចៅសង្កាត់ទួលស្វាយព្រៃទី២ បន្តទៀតថា សម្រាប់ការងារសន្តិសុខ សណ្តាប់ធ្នាប់វិញ បទល្មើសលួច ឆក់ និងប្លន់ មានការថយចុះ ក៏ព្រោះតែក្រុមសមត្ថកិច្ច បានចាប់ខ្លួនមុខសញ្ញាចាស់បាន ២នាក់ រួចបញ្ជូនទៅកាន់សាលាដំបូង ដើម្បីផ្តន្ទាទោស, បញ្ហាក្មេងទំនើងក៏គ្មានដែរក្នុងសង្កាត់ ដោយបញ្ហាគ្រឿងញៀនវិញ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ នេះ គ្មានកន្លែងផលិតគ្រឿងញៀន គ្មានការចែកចាយគ្រឿងញៀននោះទេ ប៉ុន្តែមានតិចតួច ចំពោះអ្នកលួចលាក់ប្រើប្រាស់ រឺឯបញ្ហា អនាធិបតេយ្យ ដែលកើតចេញពីស្រ្តីបម្រើសេវាផ្លូវភេទ ចាំឈរហៅម៉ូយតាមផ្លូវនោះ ក៏បានការគ្រប់គ្រងបានល្អប្រសើរជាមុនដែរ បន្ទាប់ពីចាប់បានមេខ្លោងម្នាក់ ឈ្មោះ ប៉ារ៉ា រួចបញ្ជូនទៅពន្ធនាគារព្រៃសរ ហើយប៉ុន្មានខែ ក្នុងឆ្នាំ២០១២ដដែរនេះ ក៏បានចាប់ខ្លួនមេខ្យល់ជាង ១០នាក់ បញ្ជូនទៅផ្តន្ទាទោសដូចគ្នា ប៉ុន្តែក៏នៅតែមាន កើតរូបភាពតិចតួច ហើយអាជ្ញាធរនឹងព្យាយាម លុបបំបាត់ឲ្យអស់។

ចៅសង្កាត់ទួលស្វាយព្រៃទី២ លោក យន់ ចាន់ បានបញ្ជាក់បន្ថែមថា ក្រោយការប្រកាសសុពលភាព សង្កាត់បានអនុវត្តនូវអ្វី ដែលជាការសន្យា ជាមួយរាស្រ្ត នៅមុនពេលបោះឆ្នោត បានចំនួន៤០ ភាគរយ ហើយនៅសល់ខ្លះទៀត សង្កាត់នឹងអនុវត្តន៍បន្ត តាមផែនការជាជំហានៗ ដែលរួមមានធ្វើការកាត់បន្ថយ ការកកស្ទះ នៅផ្លូវមុនី្នរ៉េត និងផ្លូវម៉ៅសេទុង, បន្តស្តារលូនៅគ្រប់ផ្លូវទាំងអស់, មានការបើកវេទកាសាធារណៈ ក្នុងមួយខែម្តង ឬពីរដង ជាមួយប្រជាពលរដ្ឋ ដើម្បីស្តាប់ពីការ សំណូមពរ និងបញ្ហាផ្សេងៗកើតមាន ក្នុងសង្កាត់, បន្តអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដោយក្នុងនោះមានបង្កើត ឲ្យមានប្រជាការពារចំនួន ១០នាក់ ដើរល្បាតជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ដើម្បីរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋ នាពេលយប់ព្រលប់ និងបន្តការគ្រប់គ្រងតាមទីតាំង មួយចំនួន ដូចជាផ្ទះសំណាក់, សណ្ឋាគារ និងផ្ទះជួល ដោយដាក់កម្លាំងទៅពិនិត្យ ចុះស្រង់ស្ថិតិ និងត្រួពិនិត្យឯកសារស្នាក់ផងដែ ដោយឡែកន្លែងផឹកស៊ី និងបៀហ្គាឌិន និងបន្តកោះហៅមកប្រជុំណែនាំ អំពីរបៀបគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីចៀសវាង ភាពអនាធិបតេយ្យ និងបង្កការរំខាន ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរ៕

Photo by DAP-NEWS

អភិបាល ខេត្តព្រះវិហារ ដឹកនាំមន្ត្រីចុះ សួរសុខទុក្ខ យុវជនស្ម័គ្រចិត្ត ចំនួន ៨គោលដៅ

$
0
0

ព្រះវិហារ ៖ អភិបាលខេត្តព្រះវិហារ លោក អ៊ុំ ម៉ារ៉ា ព្រមទាំងថ្នាក់ដឹកនាំខេត្ត រួមមានអភិបាលរង និងមន្ត្រី ពាក់ព័ន្ធមួយចំនួនទៀត នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែសីហា ឆ្នាំ២០១២ នេះបានចុះសួរសុខទុក្ខ និងនាំ យកគ្រឿងឧបភោគ បរិភោគមួយចំនួន ទៅចែកជូនដល់ក្រុមយុវជនស្ម័គ្រចិត្ត ដែលកំពុងចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ និងក្រុមមន្ត្រីវាលចំនួន ៨គោលដៅ នៅទូទាំងខេត្តព្រះវិហារ ខណៈដែលពួកគេបាននឹង កំពុងបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ តបតាមគោលនយោបាយចាស់ សកម្មភាពថ្មី នៃរាជរដ្ឋាភិបាលកម្ពុជា។

យោងតាមមន្ត្រីសាលាខេត្តព្រះវិហារ បានឲ្យដឹងថា ទាំង៨គោលដៅនេះ លោកអភិបាលខេត្ត អ៊ុំ ម៉ារ៉ា និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះទៅជួប ក្រុមយុវជនស្ម័គ្រចិត្ត និងមន្ត្រីវាលចំនួន ៣គោលដៅ រួមមាន ស្រុកឆែប ស្រុកជ័យសែន និងស្រុករវាង ហើយបាននាំយកគ្រឿងឧបភោគ បរិភោគ មួយចំនួនទៅចែកជូន ដល់ក្រុមការងារទាំងនេះ ។

បើយោងតាមមន្រ្តីសាលាខេត្តព្រះវិហារ លោក អ៊ុំ ម៉ារ៉ា បានជួបក្រុមយុវជនស្ម័គ្រចិត្តទាំងនោះ ព្រមទាំងមន្រ្តីវាល ហើយលើកឡើងពីបញ្ហាមួយចំនួន ដែលពួកគេ មិនទាន់អាចដោះស្រាយបាន ចំពោះការ ចុះវាស់វែងដីធ្លីជូន ប្រជាពលរដ្ឋនោះ ។

ជាមួយគ្នានេះ លោក អ៊ុំ ម៉ារ៉ា បានហូបបាយជាមួយក្រុមយុវជនស្ម័គ្រចិត្ត និងមន្ត្រីវាល ដើម្បីបង្ហាញពីការ យកចិត្តទុកដាក់ និងភាពស្និទ្ធស្នាល ក្នុងនាមអាជ្ញាធរខេត្ត ចំពោះក្រុមការងារ ដែលត្រូវបានចាត់តាំងដោយ ស្របច្បាប់ ពីរាជរដ្ឋាភិបាលកម្ពុជា។ ដោយឡែក ៥គោលដៅ គឺអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធផ្សេង ទៀតបាន ចុះទៅសួរសុខទុក្ខ និងផ្តល់គ្រឿងឧបភោគ បរិភោគ ដោយបង្ហាញពីការ យកចិត្តទុកដាក់ជារួមរបស់អាជ្ញាធរ ខេត្តព្រះវិហារ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

អាជ្ញាធរខណ្ឌ មានជ័យ ជួសជុលកំណាត់ផ្លូវ ៣៦៩ ដែលរង ការខូចខាត

$
0
0

ភ្នំពេញ ៖ ដោយមើលឃើញការធ្វើដំណើរមានភាពលំបាក របស់ប្រជាពលរដ្ឋនៅលើកំណាត់ផ្លូវ៣៦៩ ដែលរងការខូចខាត មានជង្ហុកច្រើន ដែលស្ថិតនៅតាម មាត់ទន្លេ ក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ ទើបលោកអភិបាលខណ្ឌមានជ័យ គួច ចំរើន បានណែនាំ និងបញ្ជូនលោក ឡុង ង៉ែត នាយករដ្ឋបាល សាលាខណ្ឌ ដោយមានការចូលរួមពីក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែសីហា ឆ្នាំ២០១២ នេះ បានចុះទៅពិនិត្យមើល និងធ្វើការជួសជុលកំណាត់ផ្លូវ ដែលរងការខូចខាតនេះ ។

នាយករដ្ឋបាលសាលាខណ្ឌ លោក ឡុង ង៉ែត បានឲ្យដឹងថា ពីមុនកំណាត់ផ្លូវនេះមានជង្ហុកច្រើន ជាហេតុធ្វើឲ្យ អ្នកធ្វើដំណើរឆ្លងកាត់ទីនោះ មានការលំបាក ហើយនាំគ្នាបញ្ជ្រៀតជិះមួយចំហៀងផ្លូវ ដែលចាក់កៅស៊ូ ហេតុដូច្នេះទើបអាជ្ញាធរខណ្ឌ ដឹកនាំដោយលោក គួច ចំរើន បានចាត់វិធានការភ្លាមៗ ធ្វើការជួសជុល ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញកសិផលរបស់ពួកគាត់មកកាន់ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋ ដែលរស់នៅក្បែរកំណាត់ផ្លូវខូចខាតនោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក អភិបាលខណ្ឌ ដែលយកចិត្តទុកដាក់ចំពោះបញ្ហា ដែលកើតមានឡើងនៅថ្នាក់មូលដ្ឋាន ជាពិសេសការផ្តល់ជូន នូវសេវាយ៉ាងទាន់ពេលវេលា ដល់ប្រជាពលរដ្ឋនោះ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ទុស្សេខ្សែភ្លើង ឆេះម៉ាស៊ីន បោកខោអាវ ផ្អើលទាំងព្រឹក នៅជិតផ្សារសឡា

$
0
0

ភ្នំពេញៈ ហេតុការណ៍អគ្គិភ័យឆេះ ម៉ាស៊ីបោកខោអាវ នៅម៉ោងប្រមាណ ១០ព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១២ នេះ ស្ថិតនៅផ្ទះលេខ១២ ក្រុម៤ ផ្លូវសូនី ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ តាមការរាយការណ៍ ពីប្រជាពលរដ្ឋបានឲ្យដឹងថា កើតចេញពីករណីទុស្សេខ្សែភ្លើង។

លោក  សេក សំអូន អាយុ ២៧ឆ្នាំ ជាគ្រូបង្រៀន ដែលជាម្ចាស់ផ្ទះ បានឲ្យដឹងថា ភ្លើងចាប់ផ្តើមឆាបឆេះ ម៉ាស៊ីនបោកខោអាវយ៉ាងសន្ធោសន្ធៅ នៅចង្ក្រានបាយ បន្ទាប់ពីទុស្សេខ្សែភ្លើង។ លោក សេក សំអូន បានបន្តថា នៅមុនម៉ោងកើតហេតុ ផ្ទះគ្មានមនុស្សនៅក្នុងផ្ទះនោះទេ ដោយសាររវល់ ចេញទៅផ្សាររក ទិញម្ហូប។

ប្រជាពលរដ្ឋនៅជិតខាង នៅពេលឃើញហេតុការណ៍បែបនេះ ក៏បានព្យាយាមទូរស័ព្ទហៅម្ចាស់ផ្ទះ ប៉ុន្តែដោយសារតែភ័យខ្លាច សមត្ថកិច្ចបង្ខំចិត្ត គាស់ទ្វារចូលតែម្តង ទើបអាចជួយសង្រ្គោះ ស្ថានការណ៍ ទាន់ពេលវេលា។

នៅក្នុងហេតុការណ៍នោះដែរ លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមាន រួមទាំងមន្រ្តីមូលដ្ឋាន ក៏បានខ្នះខ្នែង ទៅជួយអន្តរគមន៍ក្នុងហេតុការណ៍ ភ្លើងឆាបឆេះម៉ាស៊ីន បោកខោអាវ នេះផងដែរ ដើម្បីកុំឲ្យរាលដាល ដល់ផ្ទះជិតខាងទៀត។

សមត្ថកិច្ចមូលដ្ឋាន និងប្រជា ពលរដ្ឋក្បែរខាងបាននិយាយថា ករណីនេះបណ្តាលមកពី ការធ្វេសប្រហែស របស់ម្ចាស់ផ្ទះ ដែលមិនបានដកខ្សែ ភ្លើងចេញ ឬមិនបានបិទកុងតាក់ភ្លើង មុនពេលចេញទៅណា ក្រៅផ្ទះ។

ក្នុងនោះដែរ លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅមូលដ្ឋានទាំងអស់ ចូរមានការប្រុងប្រយ័ត្ន នៅធ្វើដំណើរចេញក្រៅ ត្រូវត្រួតពិនិត្យមើលរាល់ភ្លើង អគ្គិសនី ភ្លើងទៀន ធូបផ្សេងៗ ដើម្បីចៀសវាងកើតគ្រោះ អគ្គិភ័យជាយថាហេតុកើតឡើង៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ស្រ្ដីមានផ្ទៃពោះ ជាង៤០០នាក់ ចូលរួមសិក្ខាសិលា ស្ដីពី ”អាហារបំប៉ន សម្រាប់មនុស្សពីរជំនាន់”

$
0
0

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១២ នេះ ស្រ្ដីមានផ្ទៃពោះ ប្រមាណជា ៤៥០នាក់ បានចូលរួមសិក្ខា សាលា ស្ដីពី ”អាហារបំប៉នសម្រាប់ មនុស្សពីរជំនាន់” ដែលបានធ្វើនៅសណ្ឋាគារ ណាហ្គាវើល រៀបចំដោយ ក្រុមហ៊ុនឌុយមិចកម្ពុជា ដើម្បីចូលរួមអប់រំម្ដាយ អំពីអាហារូបត្ថម្ភ និងការថែទាំសុខភាព មុនអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាល។

សិក្ខាសិលា ស្ដីពី ”អាហារបំប៉នសម្រាប់មនុស្សពីរជំនាន់” នេះគឺស្របតាមចក្ខុវិស័យ និងបេសកម្មរបស់ក្រុមហ៊ុន ឌុយមិច ដែលថា ”យើងប្ដេជ្ញាផ្ដល់អាហារូបត្ថម្ភ ដែលមានអត្ថប្រយោជន៍ សម្រាប់សុខភាព ទៅកាន់មនុស្សជាតិ យ៉ាងច្រើន ដែលធ្វើបាន” ក៏ដូចចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការកាត់បន្ថយ អត្រាគ្រោះថ្នាក់ ពីកង្វះអាហារូបត្ថម្ភ របស់ស្រ្ដីមានផ្ទៃពោះផងដែរ។

នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន ឌុយមិច លោក គង់ បូ បានឲ្យដឹងថា នេះជាសិក្ខាសិលាលើកទី១២ ហើយក៏ដូចជា គម្រប់ខួបមួយឆ្នាំ ដែលក្រុមហ៊ុនឌុយមិច បានសហការជាមួយក្រុមហ៊ុន ខោទឹកនោមមេវ៉ា ក្នុងការរៀបចំឡើង និងបានធ្វើការអប់រំអ្នកម្ដាយមានផ្ទៃពោះ ប្រមាណជាជាង ៤ម៉ឺននាក់ហើយ មកដល់ពេលនេះ ទាំងនៅរាជធានី ភ្នំពេញ និងតាមបណ្ដាខេត្តនានា។

សាស្រ្តាចារ្យ ហែម សុកហេង អនុប្រធានផ្នែកកង្វះអាហារូបត្ថម្ភ និងរាគរូស នៃមន្ទីរពេទ្យកុមារជាតិ បានណែនាំថា ស្រ្ដីមានផ្ទៃពោះអាចញ៉ាំសាច់ត្រី ដែលសម្បូរខ្លាញ់ ព្រោះធ្វើឲ្យកូនក្នុងផ្ទៃ ទទួលបានបរិមាណ សារធាតុខ្លាញ់នេះ មុនម្ដាយ។ ស្រ្ដីដែលមានគភ៌ និងកំពុងបំបៅដោះកូនត្រូវការបរិភោគ ឌីអេចអេ ចំនួន៣០០មីលីក្រាម ក្នុងមួយថ្ងៃ ដើម្បីធ្វើឲ្យកុមារក្នុងផ្ទៃ មានសុខភាពល្អ។

តាមវេជ្ជសាស្រ្ដបញ្ជាក់ថា ខួរក្បាល និងសរីរាង្គកាយរបស់ទារក គឺចាប់ផ្ដើមលូតលាស់ តាំងពីអាយុកាលដំបូង នៃជីវិតរបស់ពួកគេ ដូច្នេះហើយទាមទារឲ្យអ្នកម្ដាយ មានផ្ទៃពោះទាំងអស់ គួរទទួលទានឲ្យបានគ្រប់គ្រាន់ និងសមស្របតាមស្ដង់ដារអាហារូបត្ថម្ភ និងការថែទាំខ្លួនយ៉ាងប្រុងប្រយ័ត្ន ដើម្បីការលូតលាស់របស់កូនបានល្អ និងបានធ្វើឲ្យសុខភាពម្ដាយ បានល្អផងដែរ៕


ឧបករណ៍ បញ្ចុះ សម្ពាធឈាម ម៉ាកធៀនស៍

$
0
0

ឧបករណ៍ បញ្ចុះសម្ពាធឈាម ម៉ាកធៀនស៍ ជាឧបករណ៍ផលិតឡើង តាមបែបបច្ចេកវិទ្យាទំនើប សម្រាប់ ព្យាបាល ជំងឺដោយប្រើ ជីវអគ្គិសនី ហើយព្យាបាល ក៏រួមផ្សំនឹងវិជ្ជាពេទ្យបុរាណចិន ដើម្បីសម្រួលជីពច ឱ្យដើរស្រួល កុំឱ្យស្ទះ ដែលអាចជួយដល់សុខភាព និងជំនួយក្នុងការព្យាបាល ជំងឺផ្សេងៗ ។

ក្រោយពីប្រើប្រាស់៣ទៅ៤នាទី សម្ពាធឈាមនឹងវិលត្រឡប់ដូចធម្មតាវិញ។ 

សូមមុខងារ របស់ឧបករណ៍ពិសេសនេះ ដូចខាងក្រោម៖

Photo by DAP-NEWS

ខេត្តកំពង់ធំ មានប្រភពទឹក គ្រប់គ្រាន់ សម្រាប់ស្រោចស្រព ដំណាំស្រូវ

$
0
0

កំពង់ធំ៖ នាយខុទ្ទកាល័យក្រសួង ធនធានទឹក បានឲ្យដឹងថា ខេត្តកំពង់ធំ មានប្រភពទឹកប្រើប្រាស់គ្រប់គ្រាន់ ដើម្បីជួយសង្រ្គោះស្រូវ របស់ប្រជាពលរដ្ឋ ដែលបានជួបគ្រោះរាំងស្ងួត នាពេលកន្លងមក។

លោក ចាន់ យុត្ថា នាយខុទ្ទកាល័យក្រសួង ធនធានទឹក និងឧតុនិយម មានប្រសាសន៍ឲ្យដឹងថា នៅក្នុងខេត្ត កំពង់ធំទាំងមូល មានទឹកសម្រាប់បូមបញ្ជូលដាក់ស្រែ គ្រប់គ្រាន់មិនមានអ្វី ជាការព្រួយបារម្ភឡើយ។

លោកបន្តថា ដោយសារខេត្តមានប្រព័ន្ធធារាសាស្រ្ត អាងស្តុកទឹកមួយយ៉ាងធំ ជាពិសេសមានភ្លៀងធ្លាក់ ដែលកត្តាទាំងអស់នេះហើយ អំណោយផលដល់ស្រូវ របស់ប្រជាពលរដ្ឋ នៅទូទាំងខេត្ត។ ខេត្តកំពង់ធំ មានម៉ាស៊ីនបូមទឹកធំៗចំនួន ៣០គ្រឿងដើម្បីត្រៀមបូមទឹកដាក់ស្រែ។

ដោយឡែក មន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា នៅប្រទេសកម្ពុជាមានខេត្ត៥ បានជួបប្រទះគ្រោះ រាំងស្ងួតយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យខូចខាតស្រូវ ២៣៥១ហិកតា ដោយក្នុងនោះ សំណាបមាន ៧០៤ហិកតា និងសន្ទូង ១៦៤៩ហិកតា។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ កម្ពុជាមានភ្លៀងធ្លាក់តាមខេត្តមួយចំនួន ដែលជួប គ្រោះរាំងស្ងួត ហើយភ្លៀងក៏បានអំណោយផល ដល់ស្រូវរបស់ប្រជាកសិករ ដែលបានក្រៀមស្វិត។

មន្រ្តីជំនាញគ្រប់គ្រង គ្រោះមហន្តរាយបានឲ្យដឹងទៀតថា ខេត្តជួបគ្រោះរងស្ងួត មាន១៤ រាជធានី-ខេត្ត ដូចជា រាជធានីភ្នំពេញ ស្វាយរៀង កំពត បន្ទាយមានជ័យ ឧត្តរមានជ័យ ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ចាម បាត់ដំបង តាកែវ និងខេត្តកំពង់ស្ពឺ៕

ចាប់ខ្លួនអតីត នាយកទីចាត់ការ រដ្ឋបាលសាលា ខេត្តក្រចេះ ពីបទរំខានការងារ ក្រុមយុវជនស្ម័គ្រចិត្ត

$
0
0

ក្រចេះ ៖ កម្លាំងនគរបាលខេត្តក្រចេះ កាលពីព្រឹកថ្ងៃអាទិត្យ ទី២៦ ខែសីហា ឆ្នាំ២០១២ បានឃាត់ខ្លួនអតីត នាយកទីចាត់ការ រដ្ឋបាលសាលាខេត្តក្រចេះ ដោយជននេះ ដើរបញ្ច្រាសនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលរំខានការងាររបស់ ក្រុមយុវជនស្ម័គ្រចិត្តវាស់វែងដីធ្លី របស់សម្តេចតេជោ ហ៊ុន សែន ។

ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី ជួង ស៊ាងហាក់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនៅរសៀលថ្ងៃអាទិត្យ នេះថា កម្លាំងសមត្ថកិច្ចរបស់លោក បានឃាត់ខ្លួន លោក ចិន ហុងស្រ៊ី អាយុជាង ៦០ឆ្នាំ ដែលជាមន្ត្រីចូលនិវត្តន៍ និងជាអតីតនាយកទីចាត់ការ រដ្ឋបាលសាលាខេត្តក្រចេះ បន្ទាប់ពី ជននេះបានដើរតួនាទីជាតំណាងក្រុមហ៊ុនទទួលដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល CIV ដោយតវ៉ាយក ដីឲ្យក្រុមហ៊ុនវិញ ខណៈដែលដីទាំងនោះ ត្រូវបានក្រុមយុវជនស្ម័គ្រចិត្ត និងមន្ត្រីជំនាញ បានវាស់វែងចំណែកដី របស់ក្រុមហ៊ុនឯកជនមួយនេះ ទៅឲ្យប្រជាពលរដ្ឋ។

បើតាមស្នងការនគរបាលរូបនេះ នៅពេលដែលក្រុមយុវជនស្ម័គ្រចិត្តបានវាស់វែងក្បាលដី ជូនប្រជាពលរដ្ឋ រួចរាល់ ហើយបានយកទិន្នន័យទាំងនេះទៅបិទផ្សាយ ដើម្បីឲ្យប្រជាពលរដ្ឋបានឃើញពីដីរបស់គាត់ និងត្រៀមទទួល ប័ណ្ណកម្មសិទ្ធិពីរាជរដ្ឋាភិបាលតាមរយៈអាជ្ញាធរខេត្ត និងក្រុមយុវជនស្ម័គ្រចិត្ត។ ពេលនោះ ហើយ ស្រាប់តែលោក ចិន ហុងស្រ៊ី បានតវ៉ា និងដើរបំភិតបំភ័យប្រជាពលរដ្ឋ ថាជាដីរបស់ក្រុមហ៊ុនទេ ដូច្នេះទង្វើបែបនេះ បានដើរ បញ្ច្រាសគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលនាំឲ្យមានការឃាត់ខ្លួនបុគ្គលរូបនេះតែម្តង។

យោងតាមប្រភពព័ត៌មានពីខេត្តក្រចេះ ជននេះត្រូវបានសមត្ថកិច្ចបាននឹងកំពុងកសាងសំណុំរឿងបញ្ជូន ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

មន្រ្តីថា កម្ពុជាកំពុង ធ្វើដំណើរ ដូចសិង្ហបុរី និងជប៉ុន

$
0
0

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា នៅថ្ងៃអាទិត្យនេះ បានចាត់ទុកដំណើរឆ្ពោះទៅមុខ របស់កម្ពុជា ដូចទៅនឹងប្រទេសសេដ្ឋកិច្ច ជឿនលឿនពីរនៅអាស៊ី គឺប្រទេសសិង្ហបុរី និងជប៉ុន។

លោក អ៊េង យ៉េង ទីប្រឹក្សាអមគណៈរដ្ឋមន្រ្តីកម្ពុជា បានថ្លែងនៅក្នុងសេចក្តីការណ៍មួយរបស់ខ្លួន ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃអាទិត្យ ទី២៦ ខែសីហា នេះ ដោយកត់សម្គាល់ពីនយោបាយបោះបង្គោល ព្រំដែនជាមួយប្រទេសក្បែរខាងកម្ពុជា របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាពិសេស ប្រទេសវៀតណាមថា ជាការបញ្ចប់នូវការ កេងចំណេញខាងនយោបាយ និងប្រជាភិថុតរបស់ក្រុមប្រឆាំង។

លោក អ៊េង យ៉េង បានបន្តថា ប្រទេសកម្ពុជា នឹងមានព្រំដែនជាក់លាក់ ដើម្បីងាយស្រួលអភិវឌ្ឍន៍ប្រទេស ដែលមានគណបក្សប្រជាជន កំពុងដឹកនាំ និងបន្តដឹកនាំ។

លោកទីប្រឹក្សា បានប្រដូចគណបក្សប្រជាជនកម្ពុជា របស់សម្តេចតេជោ សែន ដែលកាន់អំណាចជាង ៣០ឆ្នំា ទៅនឹងគណបក្សប្រជាធិបតេយ្យសេរី-LDP របស់ជប៉ុន និងគណបក្ស សកម្មភាពប្រជាពលរដ្ឋ-PAP របស់សិង្ហបុរី ដែលប្រជាជនប្រទេសទាំងពីរ ត្រូវការអស់រយៈពេល យ៉ាងតិចជាង៥០ឆ្នាំ។

លោកបន្តថា គោលនយបាយរបស់ សម្តេចតេជោ ស្តីពី "ការកសាងព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ និងប្រែក្លាយតំបន់ញាំញី ដោយជម្លោះទៅតំបន់អភិវឌ្ឍន៍" នោះថា ជាចក្ខុវិស័យដ៏មុត ស្រួច និងដ៏ឆ្លាតវៃ៕

យុវជនស្ម័គ្រចិត្ដ ក្រុមទី៨១ ស្រុកកំពង់ស្វាយ ចែករំលែក បទពិសោធន៍ ដល់សិស្សវិទ្យាល័យ ហ៊ុន សែន ត្បែង ជាលើកទី២

$
0
0

កំពង់ធំ ៖ ថ្ងៃអាទិត្យជាថ្ងៃឈប់សម្រាកពីការងារ យុវជនស្ម័គ្រចិត្ដសម្ដេចតេជោ ក្រុមទី៨១ ចុះវាស់វែងដីធ្លី ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ បានឆ្លៀតពេលវេលានេះ រៀបចំផែនការសកម្មភាពផ្សេងៗ ដើម្បីផ្សារភ្ជាប់ ទំនាក់ទំនងល្អ ជាមួយប្រជាពលរដ្ឋ ពិសេសយុវជនក្នុងមូលដ្ឋាន។ នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែសីហា ឆ្នាំ២០១២ យុវជនស្ម័គ្រចិត្ដ សម្ដេចតេជោ ក្រុមទី៨១ បានរៀបចំបទបង្ហាញ ចែករំលែកបទពិសោធន៍អំពីការសិក្សា និងការងារជាលើកទី២ ដល់សិស្សដែលទើបនឹង ប្រឡងចប់ ថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន ត្បែង ស្រុកកំពង់ស្វាយ មុននឹងការប្រកាស លទ្ធផលប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខ។

ក្នុងការធ្វើបទបង្ហាញចែករំលែក បទពិសោធន៍ដល់ប្អូនៗ ជាសិស្សដែលទើបប្រឡងចប់ថ្នាក់ទី១២ ជាលើកទី២នេះ ក្រុមយុវជនស្ម័គ្រចិត្ដ ទី៨១ បានពន្យល់អំពីការ ជ្រើសរើសជំនាញ ការសិក្សាពីបច្ចេកវិទ្យាព័ត៌មានវិទ្យាកុំព្យូទ័រ ភាសាបរទេស ការត្រៀមលក្ខណៈក្លាយជានិស្សិតចូលសិក្សា នៅសាកលវិទ្យាល័យ ពិសេសការ ពង្រឹងវិន័យ អត្ដចរិតអាកប្បកិរិយា និងសេចក្ដីថ្លៃថ្នូរឲ្យសមជាយុវជន ប្រកបដោយធនធានដ៏ល្អ សម្រាប់ប្រទេសជាតិ និងបានជំរុញ ដល់សិស្សានុសិស្សឲ្យចូលរួម ការងារស្ម័គ្រចិត្ដក្នុងសង្គម ដូចជាការងារសមាគមនិស្សិត សមាគមយុវជនកម្ពុជា យុវជនកាកបាទក្រហម យុវជនកាយរិទ្ធិ។ល។ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវគោរពច្បាប់ចរាចរណ៍ និងត្រូវទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ ដើម្បីចូលរួមការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ ឆ្នាំ២០១៣ ខាងមុខនេះ។ បន្ទាប់មកក្រុមយុវជនស្ម័គ្រចិត្ដ ក៏បានដាំកូនឈើដើមគគីរ ទុកជាអនុស្សាវរីយ៍ជាមួយ សិស្សានុសិស្សក្នុង វិទ្យាល័យ ហ៊ុន សែន ត្បែង ផងដែរ។

លោក កេង ថា សមាជិកក្រុម២២ អតីតប្រធានសមាគមនិស្សិត វិទ្យាស្ថានជាតិពាណិជ្ជសាស្ដ្រ និងជាប្រធាន យុវជនស្ម័គ្រចិត្ដសម្ដេចតេជោ ក្រុមទី៨១ បានបញ្ជាក់ថា ពេលវេលាគឺមានតម្លៃណាស់ អ្វីដែលដែលក្រុមយុវជន ស្ម័គ្រចិត្ដរបស់លោក អាចធ្វើបាន គឺត្រូវតែខិតខំធ្វើ ធ្វើដើម្បីប្រជាពលរដ្ឋ ពិសេសប្អូនៗជាយុវជនបន្ដវេន។ នៅពេល ដែលគាត់ទទួលបានចំណេះដឹងកាន់តែច្រើន គឺមានន័យថា សង្គមកាន់តែមានការអភិវឌ្ឍន៍រីកចម្រើន។

លោក កេង ថា បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ កិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្ដល់ឱកាស ដល់និស្សិតបានចូលរួមក្នុងការងារវាស់វែងដីធ្លី ជាយុវជនស្មគ្រ័ចិត្ដ និងបានប្ដេជ្ញាចិត្ដខិតខំ បំពេញការងារឲ្យបានជោគជ័យ ក្នុងបេសកកម្មជាប្រវត្ដិសាស្ដ្រនេះ។

លោក លាក សាមហេង នាយករងវិទ្យាល័យ ហ៊ុន សែន ត្បែង បានថ្លែងអំណរគុណដល់ក្រុមយុវជនស្ម័គ្រចិត្ដ សម្ដេចតេជោ ក្រុមទី៨១ ស្រុកកំពង់ស្វាយ ដែលបានចែករំលែកបទពិសោធន៍ ចំណេះដឹងល្អៗទាំងការសិក្សា និងការងារ ដល់សិស្សានុសិស្ស និងបានដាំកូនឈើក្នុងវិទ្យាល័យ។ លោកចាត់ទុកថា នេះជាគំរូសកម្មភាពដ៏ល្អ ក្នុងសង្គមរបស់យុវជនស្ម័គ្រចិត្ដ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Viewing all 8042 articles
Browse latest View live




Latest Images