Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

អភិបាល ខេត្តត្បូងឃ្មុំ ចុះពិនិត្យស្ថានភាព ច្រាំងបាក់ និងចែកអំណោយ ជូន ប្រជាពលរដ្ឋ រងគ្រោះ

$
0
0

ត្បូងឃ្មុំ ៖ អភិបាល ខេត្តត្បូងឃ្មុំ លោក ប្រាជ្ញ ច័ន្ទ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ បានដឹកនាំអភិបាលរងខេត្ត និងមន្រ្តីពាក់ព័ន្ធ មួយចំនួន ចុះទៅ ពិនិត្យស្ថានភាព ការបាក់ច្រាំងទន្លេ ដែលបណ្តាលឲ្យផ្ទះ ប្រជាពលរដ្ឋ ចំនួន៥ខ្នង ត្រូវបាក់ស្រុតចូលទៅក្នុងទន្លេ និងប្រមាណ ១០០ខ្នងទៀត ប្រឈម និងការរុះរើ ស្ថិតនៅឃុំប៊ីស២ ស្រុកស្ទឹងត្រង់ ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានចែក អំណោយ ដែលជាគ្រឿងឧបភោគ និងថវិកា មួយចំនួន ដល់ជនរងគ្រោះ ទាំងនោះផងដែរ ។

មន្រ្តីសាលាខេត្តត្បូងឃ្មុំ បានថ្លែងឲ្យដឹងថា ដោយមើលឃើញ ពីគ្រោះធម្មជាតិ មួយនេះ កើតឡើងដោយ ឥតព្រាងទុក ហើយបណ្តាល ជនរងគ្រោះជាច្រើនគ្រួសារ ដែលរស់នៅ តាមដងទន្លេនោះ ជួបនូវបញ្ហា រហូតផ្ទះខ្លះត្រូវ បាក់ស្រុត ចូលទៅក្នុងទឹកនោះ ទើបលោកអភិបាលខេត្ត ប្រាជ្ញ ច័ន្ទ និងសហការី បាននាំ យកអំណោយ មកចែកជូន ដល់ជនរងគ្រោះទាំងនេះ ដើម្បីចូលរួម កាត់បន្ថយ ការលំបាក មួយរយះពេល ។

បើតាមមន្រ្តី សាលាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ចំពោះជនរងគ្រោះ ចំនួន៥គ្រួសារ ដែលរងគ្រោះខ្លាំងជាងគេ គឺផ្ទះ របស់ពួកគាត់ ត្រូវបាក់ស្រុតចូលទឹកទន្លេនោះ លោកអភិបាលខេត្ត បានចែកជូន នូវថវិកាចំនួន២៥ម៉ឺនរៀល អង្ករ១០០គីឡូក្រាម មី១កេះ និងសំពត់ តង់១ផងដែរ ។

ដោយឡែក ប្រជាពលរដ្ឋចំនួន៩៧ គ្រួសារ ដែលប្រឈមនឹង បញ្ហាខាងលើនេះផងដែរនោះ លោកអភិបាលខេត្ត បានចែកជូន មួយគ្រួសារ ទទួលបានថវិកាចំនួន១៥ម៉ឺនរៀល អង្ករ៥០ គីឡូក្រាម មី១កេះ និងសំពត់តង់១ផងដែរ។

ហើយសម្រាប់កម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ លោកអភិបាលខេត្ត បានឧបត្ថម្ភ នូវថវិកា ចំនួន ៣លានរៀល អង្ករចំនួន៧០០គីឡូក្រាម មី៨៨កេះ និងសំពត់តង់ ចំនួន៥ផងដែរ ដើម្បីជួយអន្តរាគមន៍ ដល់ជនរងគ្រោះទាំងនេះ។

នៅចំពោះមុខ ប្រជាពលរដ្ឋ ដែលជាជនរងគ្រោះ ដោយសារ គ្រោះធម្មជាតិ លោក ប្រាជ្ញ ច័ន្ទ បានបង្ហាញការសោកស្តាយ ដែលបងប្អូន ជួបនូវ គ្រោះមួយនេះ ប៉ុន្តែយ៉ាងណាក៏ដោយនោះ ក្រោយកើតហេតុភ្លាមៗ កម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ ទាំងនគរបាល អាវុធហត្ថ និងកម្លាំងយោធាបានចុះមក ជួយអន្តរាគមន៍ ជួយរុះរើផ្ទះបងប្អូន និងជួយសង់ទីលំនៅថ្មី ។

អភិបាល ខេត្តត្បូងឃ្មុំ បានផ្តាំផ្ញើ និងប្រាប់ទៅ ថ្នាក់ដឹកនាំស្រុក មូលដ្ឋាន ត្រូវបន្តតាមដាន និងដោះស្រាយបញ្ហាភ្លាមៗ របស់ប្រជាពលរដ្ឋ នៅពេលដែល កើតមានឡើង៕


ប្រជាការពារ ខណ្ឌដូនពេញ និងព្រះសង្ឃ ចុះរើសសំរាម តាមសួនមាត់ទន្លេ និងមុខ ព្រះបរមរាជវាំង

$
0
0

ភ្នំពេញ ៖ ជាយុទ្ធនាការចូលរួម លើកកម្ពស់ សោភ័ណភាពទីក្រុង និង រក្សាបរិស្ថាន ឲ្យស្រស់បំព្រង នៅក្នុងរាជធានីភ្នំពេញ ជាពិសេស ខណ្ឌ ដូនពេញ ដែលជាទីកន្លែង ទស្សនាពីសំណាក់ ភ្ញៀវទេសចរជាតិ អន្តរជាតិនោះ ក្រុមប្រជាការពារ ខណ្ឌដូនពេញ បានរួមសហការជាមួយ ព្រះសង្ឃ វត្តឧណ្ណាលោម បានចុះរើសសំរាម នៅតាមសួនច្បារមាត់ទន្លេ និងមុខ ព្រះបរមរាជវាំង នាល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ ។

មន្រ្តីសាលា ខណ្ឌដូនពេញ បានថ្លែងឲ្យដឹងថា ដើម្បីលើកកម្ពស់ សោភ័ណភាព នៅតាម មាត់ទន្លេ និងដើម្បី រក្សាបាននូវខ្យល់ បរិសុទ្ធនោះ អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន បានណែនាំ ក្រុមប្រជាការពារ រួមសហការជាមួយ ព្រះសង្ឃ នៅវត្តឧណ្ណាលោម ចុះរើសសំរាម និងកាសសំណល់ផ្សេងៗ ដែលត្រូវ បានប្រជាពលរដ្ឋ មួយចំនួន បោះចោលនៅទីនោះ ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ មួយចំនួនតូច ដែលមកទស្សនា នៅតាមសួនមាត់ទន្លេ និងសួន មុខព្រះបរមរាជវាំង នៅក្នុងទឹកដី ខណ្ឌដូនពេញនោះ បានចោលសំរាម និងកាក សំណល់ ក្រោយបរិភោគ ទៅលើសួនច្បារ ដោយមិនបាន គិតពិចារណា នាំឲ្យមានភាពកខ្វក់ និងធុំក្លិនស្អុយដល់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ផ្សេងទៀត។

ដោយមើលឃើញនូវបញ្ហាទាំងនេះ និងដើម្បីលើក កម្ពស់វិស័យបរិស្ថាន កាន់តែល្អប្រសើរ ដើម្បីជាការ ទាក់ទាញនោះ អភិបាលខណ្ឌដូនពេញ តែងតែណែនាំ ដល់ក្រុមប្រជាការពារ កម្លាំងសណ្តាប់ធ្នាប់ និងអាជ្ញាធរមូលដ្ឋាន ត្រូវចុះជាប្រចាំរើសសំរាម និងសំអាតច្រាំងទន្លេ ។

លោកអភិបាលខណ្ឌ ក៏បានជំរុញឲ្យ មន្រ្តីសាលាខណ្ឌ និងថ្នាក់ដឹកនាំសង្កាត់ ត្រូវចុះជាប្រចាំស្តារ ប្រព័ន្ធលូរ និងកាយកាកសំណល់ពីក្នុងលូរ ដើម្បីកាត់បន្ថយ ទឹកជន់លិច នៅពេលមាន ភ្លៀងធ្លាក់ម្តងៗ៕

នគរបាល ប៉ុស្តិ៍ខ្លាងាប់ វរះ៨១៥ ជួបជាមួយភាគីថៃ ពង្រឹងការទប់ស្កាត់ ឆ្លងដែន ខុសច្បាប់

$
0
0

បន្ទាយមានជ័យ ៖ ដោយមើលឃើញ សកម្មភាព ឆ្លងដែនខុសច្បាប់ តែងតែ កើត មានឡើងនោះ កម្លាំងនគរបាល ប៉ុស្តិ៍ខ្លាងាប់ នៃវរះ៨១៥ ខេត្ត បន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ បានជួបពិភាក្សា ជាមួយភាគីថៃ ដើម្បីរួមគ្នាពង្រឹង និងចូលរួមស្កាត់ បញ្ហាសង្គមមួយនេះ កាន់តែមានប្រសិទ្ធភាព ។

មន្រ្តីនគរបាល វរការពារព្រំដែនលេខ ៨១៥ នៃស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា «នៅវេលា ម៉ោង៩ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ កម្លាំងនគរបាល ប៉ុស្តិ៍ខ្លាងាប់ ចំនួន ៦នាក់ ដឹកនាំដោយ លោកអនុសេនិយ៍ទោ អៀង សុខុម នាយរងប៉ុស្តិ៍ សហការ ជាមួយទាហានផ្នែកសឹករង ស្រុកម៉ាឡៃ ចំនួន ៣ នាក់បាន ជួបពិភាក្សា ជាមួយទាហានថៃ ចំនួន៥នាក់ ដឹកនាំដោយលោក អនុសេនិយ៍ឯក អភិសិទ្ធ ស៊ីមឿង មេបញ្ជការរង កងរយលេខ1201 ដើម្បី ពិភាក្សាស្តីពីការ បន្តកិច្ចសហការ ទប់ស្កាត់បទល្មើសឆ្លងដែន និងការ ពង្រឹងសម្ព័ន្ធ មេត្រីភាពជាមួយគ្នា»។

មន្រ្តីនគរបាល បានបន្តទៀតថា ដោយមាន ការណែនាំ និងបទបញ្ជាពីសំណាក់ ស្នងការនគរបាល ខេត្តបន្ទាយ មានជ័យ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម លើការពង្រឹងសន្តិសុខ និងការ ទប់ស្កាត់ ការឆ្លងដែនខុសច្បាប់នោះ កម្លាំងនគរបាលវរះ៨១៥ នៅតាម គោលដៅ តែងតែចុះល្បាត តាមភូមិសាស្រ្ត ដើម្បីទប់ស្កាត់នូវបញ្ហាទាំងនេះ ។

បើតាមមន្រ្តីនគរបាល ដដែល ក្រោយការជួបពិភាក្សា ជាមួយភាគីថៃរួចមក កម្លាំងទាំង២អង្គភាព បានសន្យា កាន់តែខ្លាំងឡើង ដាច់ខាតមិនឲ្យមាន សកម្មភាព លួចឆ្លងដែន ខុសច្បាប់ទៀតនោះទេ៕

តាមចាប់ជន ញៀនថ្នាំម្នាក់ ក្រោយអាក សម្លាប់ជនរងគ្រោះ នៅសង្កាត់ ស្ទឹងមានជ័យ

$
0
0

ភ្នំពេញ ៖ ក្រោយពី មានករណី អាកសម្លាប់ បុរសម្នាក់ ស្លាប់យ៉ាង អាណោច អាធ័មនៅក្រុមទី១៤ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលា ម៉ោងប្រមាណ ៨យប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤នោះ កម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌ និងកម្លាំងនគរបាល មូលដ្ឋាន ប៉ុស្តិ៍ស្ទឹងមានជ័យ បានបើកការ ស្រាវជ្រាវ យ៉ាងយកចិត្តទុក រហូតឈាន ទៅដល់ចាប់ ជនដៃដល់ម្នាក់ នៅប៉ុន្មានម៉ោង ក្រោយធ្វើសកម្មភាព ដែលជា មនុស្សញៀនថ្នាំ ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌ រាជធានីភ្នំពេញ បានឲ្យដឹងថា ប្រតិបត្តិការស្រាវជ្រាវ រហូតឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យម្នាក់ ក្នុងចំណោម បក្ខពួកទាំង២នាក់ ខាងលើនេះ បានធ្វើឡើង ក្រោមបទ បញ្ជាភ្លាមៗ ពីសំណាក់ស្នងការ នគរបាល រាជធានីភ្នំពេញនិងស្នងការរង ទទួលផែន ព្រហ្មទណ្ឌ ។

មន្រ្តីនគរបាលរូបនេះ បានបន្តទៀតថា ជនដៃដល់ ដែលត្រូវចាប់ខ្លួន គឺជាមនុស្សញៀនថ្នាំ យ៉ាងខ្លាំង ខណៈបក្ខពួកម្នាក់ទៀត កំពុងរត់ គេចខ្លួន។

បើតាមការបញ្ជាក់ពី សមត្ថកិច្ច នៅពេលនេះជនសង្ស័យ មិនទាន់សួរចេញ នៅឡើយទេ ដោយសារតែញៀនថ្នាំខ្លាំងពេក។ សូម បញ្ជាក់ថា បុរសម្នាក់ត្រូវ បានប្រជាពលរដ្ឋ ប្រទះឃើញ ដេកស្លាប់ ដោយមាន ស្នាម អាក ហូរឈាមយ៉ាងច្រើន នៅក្រោមសព ស្ថិតក្រុមទី១៤ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពោលនៅជិតស្ពានដែក កាល ពីវេលាម៉ោង៨យប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ ប៉ុន្តែមិនទាន់ដឹងថា ជា ករណីប្លន់ ឫគំនុំនោះទេ ។

សេចក្តីរាយការណ៍ ពីមន្រ្តីនគរបាល មូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ មិនទាន់ស្គាល់ អត្តសញ្ញាណនោះទេ ពាក់អាវ ស ស្លៀកខោខ្មៅ ជើងវែង ហើយត្រូវជន មិនដៃដល់ ប្រើកាំបិទចុងស្រួច អាក សម្លាប់តែម្តង។ មន្រ្តីនគរបាល បានបន្តទៀតថា ករណីអំពើ ឃាតកម្ម ខាងលើនេះ អាចមិនមែន ជាការប្លន់យកម៉ូតូនោះទេ ពីព្រោះម៉ូតូ របស់ជនរងគ្រោះ ម៉ាក សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1BS-1785 ស្ថិតនៅចំងាយ ប្រហែល ៥០ម៉ែត្រពីសព៕

ស្នងការ ខេត្តត្បូងឃ្មុំ បញ្ជូនកម្លាំង នគរបាល១០០នាក់បន្ថែម ជួយរុះរើ ផ្ទះ ប្រជាពលរដ្ឋ ដោយសារ ច្រាំងបាក់

$
0
0

ត្បូងឃ្មុំ ៖ ស្នងការនគរបាល ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ បានថ្លែងឲ្យដឹងថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤នេះ លោកនឹងបញ្ជូន កម្លាំង នគរបាល អន្តរាគមន៍ បន្ថែមចំនួន១០០នាក់ទៀត ដើម្បីជួយរុះរើ ផ្ទះ ប្រជាពលរដ្ឋ ដែលប្រឈម នឹងការបាក់ស្រុត នៅស្រុកស្ទឹងត្រង់ កាលពី ប៉ុន្មានថ្ងៃមុនមកនោះ។

លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានបញ្ជាក់ថា បច្ចុប្បន្ន កម្លាំងនគរបាល អន្តរាគមន៍ថ្នាក់ ស្នងការដ្ឋាន នគរបាលខេត្តកម្លាំង នគរបាលស្រុក និងកម្លាំង នគរបាលមូលដ្ឋាន ជិត២០០នាក់ បាននិងកំពុង ជួយរុះរើ ផ្ទះប្រជាពលរដ្ឋ ចេញពីតាមច្រាំងទន្លេ ដែលប្រឈម និងការបាក់ ស្រុតតទៅទៀត។ ដូច្នេះនៅស្អែកនេះ (២៧ តុលា) លោកនឹងបញ្ជូន កម្លាំងអន្តរាគមន៍ បន្ថែមចំនួន១០០នាក់ទៀត ដើម្បីបំពេញ តម្រូវការ ជួយ ប្រជាពលរដ្ឋ ដែលរងគ្រោះទាំងនោះ។

បើតាមលោកស្នងការ ចំពោះកង កម្លាំងនគរបាល ដែលកំពុងចុះជួយរុះរើផ្ទះ ប្រជាពលរដ្ឋ តាំងពីថ្ងៃ កើតហេតុនោះ ជាការលើកទឹកចិត្ត និងបំពេញតម្រូវការបន្ថែមនោះ អគ្គស្នងការ នគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន បាន ឧបត្ថម្ភថវិកាចំនួន១០លានរៀល និងលោក ជា សុផារ៉ា រដ្ឋមន្រ្តី ក្រសួង អភិវឌ្ឍន៍ជនបទ ដែលជាប្រធានក្រុមការងារ នៅទីនោះ បានឧបត្ថម្ភ ថវិកា ចំនួន៥ លានរៀលផងដែរ។

លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានបញ្ជាក់ថា ក្រោយទទួលបាន នូវព័ត៌មានគ្រោះធម្មជាតិមួយនេះ រហូតធ្វើឲ្យ ផ្ទះ ប្រជាពលរដ្ឋ ស្ថិតនៅឃុំប៊ីស២ ស្រុកក្រូចឆ្នារ ចំនួន៥ខ្នង ត្រូវបាក់ ស្រុតចូល ទឹកទន្លេ និងប្រមាណ១០០ខ្នងទៀតប្រឈម នឹងការបាក់ស្រុតនោះ លោកបាន ទទួលការណែនាំភ្លាមៗ ពីសំណាក់ អគ្គស្នងការនគរបាលជាតិ និងអភិបាលខេត្ត ដែលជាប្រធានគណៈ បញ្ជាការឯកភាព ឲ្យបញ្ជូន កម្លាំង នគរបាល ចុះសហការជាមួយ កម្លាំងសមត្ថកិច្ច ពាក់ព័ន្ធផ្សេងទៀត ដូចជា កម្លាំងអាវុធហត្ថ កម្លាំងយោធា និងកម្លាំងអាជ្ញាធរមូលដ្ឋាន ចុះរុះរើផ្ទះ ប្រជាពលរដ្ឋ ចេញពីមាត់ទន្លេ ជៀសវាងការ បាក់ស្រុតបន្តទៀត។

បើតាមការ បញ្ជាក់ពី លោកម៉ៅ ពៅ ចំពោះគ្រោះធម្មជាតិមួយនេះ មិនបណ្តាលឲ្យ ប្រជាពលរដ្ឋ ណាម្នាក់ រងគ្រោះថ្នាក់នោះឡើយពោល បានធ្វើឲ្យ ខូខាត ផ្ទះសម្បែង និងសម្ភារះ នៅក្នុងផ្ទះ អស់ជាច្រើន ។

យ៉ាងណាក៏ដោយ ថ្នាក់ ដឹកនាំខេត្ត និងថ្នាក់ដឹកនាំ ពាក់ព័ន្ធ បានចុះមកជួបជាមួយប្រជាពលរដ្ឋ ជា បន្តបន្ទាប់ ដើម្បីចែកអំណោយ និងថវិកាមួយចំនួនកាត់ បន្ថយការលំបាក ៕

ចោទចេះធ្មប់ ព្រួតអារក សម្លាប់ចោល តាមចាប់ជនសង្ស័យ៥នាក់

$
0
0

កំពង់ស្ពឺ ៖ ជនសង្ស័យ៥នាក់ ក្នុងចំណោម បក្ខពួកទាំង៦នាក់ ត្រូវបានកម្លាំង នគរបាល ព្រហ្មទណ្ឌ កម្រិតធ្ងន់ ខេត្ដកំពង់ស្ពឺ សហការ ជាមួយកម្លាំង នគរបាល ស្រុកសំរោងទងធ្វើ ការឃាត់ខ្លួន ជាបន្ដបន្ទាប់តាំង ពីយប់ថ្ងៃទី២៦ រហូតដល់ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ ដោយជាប់ពាក់ព័ន្ធ អំពើឃាតកម្មអារកសម្លាប់ បុរសម្នាក់ ចោទប្រកាន់ថា ចេះអាបធ្មប់។

មន្ដ្រីនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្ដកំពង់ស្ពឺ បានឱ្យដឹងថា សពជនរងគ្រោះឈ្មោះ ស៊ុំ រិទ្ធ អាយុ៣៥ឆ្នាំ រស់នៅ ភូមិអង្គតានន ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ត្រូវបាន ប្រជាពលរដ្ឋ ប្រទះឃើញដេកស្លាប់ កាលពីវេលាម៉ោង១០យប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ ។

មន្ដ្រីនគរបាល បានបន្ដថា កាលពីវេលាម៉ោង ប្រមាណ៨យប់ ជនរងគ្រោះដែលទើប ត្រឡប់មក ពីលេងឆៃយ៉ាំ បានប្រាប់ប្រពន្ធ ទៅបុណ្យសព កូនមេភូមិ ដោយជិះម៉ូតូមួយ គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៣ ពាក់ស្លាកលេខ កំពង់ស្ពឺ 1A-6818 ។

តាមការបញ្ជាក់ របស់សមត្ថកិច្ច ក្រោយពេលដែល ជនរងគ្រោះបានធ្វើដំណើរត្រឡប់ មកផ្ទះវិញ ស្រាប់តែត្រូវ ជនដៃដល់ មានគ្នា ៦នាក់ ស្ទាក់តាមផ្លូវ ហើយចាប់អារកសម្លាប់ ចោល ដោយចោទ ប្រកាន់ថា ជនរងគ្រោះ ជាមនុស្សចេះអាបធ្មប់ ។

ក្រោយមានអំពើ ឃាតកម្ម ខាងលើនេះ កើតឡើង កម្លាំងសមត្ថកិច្ច ជំនាញព្រហ្មទណ្ឌ ខេត្ដ និងសមត្ថកិច្ច មូលដ្ឋាន បានធ្វើការស្រាវជ្រាវ រហូតឈានទៅដល់ ការចាប់ខ្លួនជនសង្ស័យ ចំនួន៥នាក់ជាបន្ដបន្ទាប់ ។

ជនសង្ស័យ ទាំង៥នាក់ រួមមានទី១ឈ្មោះ កុយ ម៉េង អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ ទី២ ឈ្មោះកុយ ណាក់ អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ទី៣ ឈ្មោះស៊ុន សៅ អាយុ២៤ឆ្នាំ មុខរបរ ធ្វើស្រែ ទី៤ ឈ្មោះពេជ សូ អាយុ ២២ឆ្នាំ ដែលជនសង្ស័យទាំង៤នាក់នេះរស់នៅភូមិ ឃុំកើតហេតុ រីឯជនសង្ស័យទី៥ ឈ្មោះឃឹម រ៉ាទី អាយុ១៨ឆ្នាំ រស់នៅភូមិវាល ឃុំសែនដី ស្រុកសំរោងទង ខណៈដែលជនសង្ស័យម្នាក់ ទៀត បាននឹងកំពុងរត់គេចខ្លួន ។

បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ ស្ថិតក្រោម ការសួរនាំជាបណ្ដោះអាសន្ន នៅស្នងការដ្ឋាន នគរបាល ខេត្ដកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ។

ជាមួយគ្នានេះ កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅភូមិភ្នំទេស ឃុំ អមលាំង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ បុរសម្នាក់ ឈ្មោះឃុន ខឿន អាយុ៥៦ឆ្នាំ រស់នៅភូមិ ក្រាំងល្វា ស្រុកឧដុង្គ បានយកកាំបិតអារក ខ្លួនឯងរហូត ដល់ស្លាប់ ដោយសារជំងឺសរសៃ ប្រសាទ ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរង គ្រោះ ត្រូវបានប្រពន្ធរបស់ខ្លួននាំពីផ្ទះទៅ មើលគ្រូខ្មែរនៅចំណុចកើតហេតុ ស្រាប់តែ ជនរងគ្រោះយកកាំបិតអារកខ្លួនឯង រហូត ដល់ស្លាប់តែម្ដង៕

បងប្អូនបង្កើត កើតជម្លោះដណ្ដើម ទ្រព្យសម្បត្ដិ ទាញគ្រាប់បែក បោកស្លាប់ និងរបួស ៧នាក់

$
0
0

ឧត្ដរមានជ័យ ៖ បុរសចិត្ដខ្លាំងម្នាក់ បាន ទាញគ្រាប់បែកយកមកបោក បណ្ដាលឱ្យ ស្លាប់ខ្លួនឯង និង បងប្រុសបង្កើតរួមទាំង សាច់ញាតិ និងអ្នកជិតខាងចំនួន ៤នាក់ ផ្សេងទៀត បានរងរបួសធ្ងន់ និង ស្រាល ដោយករណីបោកគ្រាប់បែកស្លាប់ និងរបួស រដូករណែលខាងលើនេះ ត្រូវបានគេអះ អាងថា ផ្ដើមចេញពីរឿងជម្លោះដណ្ដើម ទ្រព្យសម្បត្ដិគ្នា រវាងបងប្អូនបង្កើត ។

ករណីបោកគ្រាប់បែកស្លាប់ និងរបួស ខាងលើ បានកើតឡើងកាលពីវេលាម៉ោង ប្រមាណ ១០ និង ៤០ នាទីព្រឹកថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០១៤ នេះ ស្ថិតនៅ ចំណុចភូមិស្នូក សង្កាត់បុស្សស្បូវ ក្រុង សំរោង ខេត្ដឧត្ដរមានជ័យ ។

សពដែលស្លាប់បាត់បង់ជីវិត ខាងលើ នេះ ត្រូវបានគេស្គាល់ឈ្មោះ ទី១-រឿន ធី ភេទប្រុស អាយុ ៤៩ឆ្នាំ ជាបង និងទី២- ឈ្មោះ រឿង ថៃ ភេទប្រុស អាយុ ៤០ឆ្នាំ ជាប្អូន ចំណែកអ្នករងរបួស មានចំនួន ៥ នាក់ ដោយទី១ឈ្មោះ រឿន ភឿន ភេទស្រី អាយុ ៤៣ឆ្នាំត្រូវជាបងប្អូនបង្កើត ជាមួយ នឹងសពជនរងគ្រោះ ទាំង ២នាក់ខាងលើ ទី២ឈ្មោះ ធី ឡូ ភេទប្រុស អាយុ ២១ឆ្នាំ ទី៣ ឈ្មោះ វ៉ៃ កួន ភេទស្រី អាយុ ៥២ ឆ្នាំ ទី៤ ឈ្មោះ ទឹម សល់ ភេទប្រុស អាយុ ២៧ ឆ្នាំ និងទី៥ ឈ្មោះ រឿន ភ័ណ្ឌ ភេទស្រី អាយុ ៤៨ឆ្នាំ ដោយពួកគេទាំង ៥នាក់ដែល រងរបួសធ្ងន់ និងស្រាលនេះ សុទ្ធតែជាសាច់ ញាតិបងប្អូនកូនក្មួយ ជា មួយនឹងសពជនរង គ្រោះ និងមានទីលំនៅ នៅក្នុងស្រុកភូមិ កើតហេតុទាំងអស់គ្នា ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើត ហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្រុមគ្រួសារ ខាងលើនេះ កើតមាន ទំនាស់ឈ្លោះប្រកែកគ្នា ជាពិសេសរវាង ឈ្មោះ រឿន ថៃ ឈ្មោះ រឿន ធី និង ឈ្មោះ រឿន ភឿន តែម្ដង ។ ខណៈការឈ្លោះ ប្រកែកគ្នា តាំងពីនៅក្នុងផ្ទះរហូតដល់ចេញ មកដល់ផ្លូវ ខាងមុខផ្ទះ ស្រាប់តែគេលឺស្នូរ សំឡេងគ្រាប់បែកផ្ទុះឡើងកក្រើកដី ផ្សែង ខ្មៅក្មួលក្មាញ់ ហើយមួយ សន្ទុះក្រោយមក សមត្ថកិច្ច និងមន្ដ្រីអាជ្ញាធរភូមិ ឃុំ ក៏បាន ចុះទៅដល់កន្លែងកើតហេតុ បានឃើញសព ២នាក់បងប្អូនរងនូវអំបែងគ្រាប់ ដាច់រយះ រយាយសុះពេញខ្លួន ដេកស្លាប់នៅក្បែរគ្នា និងអ្នកផ្សេងៗ ទៀត រងរបួសដេករដូក រណែល ហើយត្រូវបានគេបញ្ជូនយកទៅ សង្គ្រោះនៅឯមន្ទីរពេទ្យ ក្នុងទីរួមខេត្ដ បាត់អស់ទៅ ។

ពាក់ព័ន្ធទៅនឹងករណីផ្ទុះគ្រាប់បែក ស្លាប់ខាងលើនេះ បើតាមប្រភពព័ត៌មានពី អ្នកដឹងរឿង បានអះអាង ឱ្យដឹងថា គឺផ្ដើម ចេញពីរឿងជម្លោះដណ្ដើមទ្រព្យសម្បត្ដិគ្នា នៅក្នុងគ្រួសារ ទើបឈានទៅដល់ការបោក គ្រាប់បែកសម្លាប់បែបនេះទៅ ។ អ្នកជិត ខាងបានធ្វើការអះអាងថា គ្រួសារខាងលើ នេះ គឺបុរសឈ្មោះ រឿន ធី ជាបងគឺមានផ្ទះ នៅបែកឆ្ងាយពីគ្នា ហើយស្ដ្រីជាប្អូនដែលរង របួសឈ្មោះ រឿន ភឿន គឺរស់នៅ ជាមួយ ឈ្មោះ រឿន ថៃ ដែលជាប្អូនមានផ្ទះនៅ ចំណុចកើតហេតុខាងលើ ។ ប៉ុន្ដែ មួយរយៈ ចុងក្រោយ នេះ ទំនងជាមានភាពរកាំរកូស គ្នា រវាងឈ្មោះ រឿង ភឿន និងរឿង ថៃ ធ្វើឱ្យស្ដ្រីជាបងឈ្មោះ រឿន ភឿន ទាមទារ ចេញពីផ្ទះប្អូនហើយទៅនៅផ្ទះបងរបស់ខ្លួន ឈ្មោះ រឿន ធី តែប្អូនឈ្មោះ រឿង ថៃ បាន បដិសេធមិនឱ្យបងស្រីរបស់ខ្លួន ទៅនៅផ្ទះ បងធំរបស់ខ្លួននោះទេ តែបងស្រីឈ្មោះ រឿន ភឿន នៅតែ ចចេស ហើយក៏រត់ទៅ នៅផ្ទះបងប្រុស អស់រយៈពេល ៣-៤ថ្ងៃ មកហើយ ។ លុះនៅព្រឹកមុនពេលកើត ហេតុ ស្ដ្រីឈ្មោះ រឿន ភឿន បានបបួលបង ប្រុសឈ្មោះ រឿន ធី បើកគោយន្ដមកកាន់ ផ្ទះប្អូនឈ្មោះ រឿន ថៃ ដើម្បីយកទ្រព្យ សម្បត្ដិរបស់ខ្លួន ទៅនៅផ្ទះបងឈ្មោះ រឿន ធី ។ ពេលមកដល់ផ្ទះប្អូនដើម្បី យកទ្រព្យ សម្បត្ដិ ក៏កើតមានជម្លោះពាក្យសំដីនឹងគ្នា រវាងបងប្អូន ៣នាក់ខាងលើនេះ ហើយខណៈ ដែលបងប្រុស និងបងស្រីជញ្ជូនយក ទ្រព្យសម្បត្ដិទៅដាក់លើគោយន្ដកន្ដ្រៃនោះ ស្រាប់តែប្អូនប្រុស ដែលអតីតជាទាហាន នោះ បានយកគ្រាប់បែកដៃចំនួន២គ្រាប់ តាមទៅរករឿងបង ហើយក៏កើតការ ប្រតាយប្រតប់គ្នា ខណៈដែលប្អូនព្យាយាម បោកគ្រាប់បែក ហើយបងព្យាយាមរារាំង និងឃាត់ ធ្វើឱ្យ គ្រាប់បែកផ្ទុះឡើងតែម្ដងទៅ ៕

នគរបាលខេត្ដព្រៃវែង តាមចាប់ក្រុម ចោរប្លន់ ប្រើកាំភ្លើងអាកា៣នាក់ ក្រោយ ធ្វើសកម្មភាព នៅស្រុកពារាំង

$
0
0

ព្រៃវែង ៖ ជនសង្ស័យចំនួន៣នាក់ ដែល ជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពប្លន់ដោយ ប្រើកាំភ្លើងអាកា ស្វ័យបត់ កាំបិតផ្គាក់និង ពូថៅដៃ ត្រូវបានកម្លាំង នគរបាលការិយា ល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ដព្រៃវែង សហការ ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ ស្រុកពារាំង ធ្វើការស្រាវជ្រាវចាប់ខ្លួនកាល ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ ។

ជនសង្ស័យទាំងនេះ បានធ្វើសកម្មភាព ចូលប្លន់ផ្ទះរបស់ប្រជាពលរដ្ឋ កាលពីវេលា ម៉ោងប្រមាណ៦និង ៣០នាទីល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅភូមិព្រៃស្រឡិត ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្ដព្រៃវែង។

ស្នងការរងនគរបាលនិងជាប្រធានការិយាល័យកណ្ដាលព្រហ្មទណ្ឌ លោកសេង សុភក្ដិ បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចរបស់លោក ចាប់ខ្លួននិង កំពុងកសាងសំណុំរឿង បញ្ជូនទៅ កាន់តុលាការចាត់ការបន្ដតាមផ្លូវច្បាប់ ។

លោកសេង សុភក្ដិបានបន្ដទៀតថា ជន សង្ស័យទាំង៣នាក់ ក្នុងចំណោមបក្ខពួក៤ នាក់ ប្រដាប់ដោយ កាំភ្លើង អាកាកាត់ស្វាយ ពីរដើម កាំបិតផ្គាក់មួយ ពូថៅមួយ ចូល ទៅប្លន់ទ្រព្យសម្បត្ដិនៅ ផ្ទះជនរងគ្រោះឈ្មោះរាំង កៅ អាយុ៤៧ឆ្នាំ ជាប្ដីនិងប្រពន្ធ ឈ្មោះណត ភាព អាយុ៣៧ឆ្នាំ ។

លោកបញ្ជាក់ថា ក្នុងសកម្មភាពប្លន់ទ្រព្យសម្បត្ដិនេះ ក្រុមចោរបានភ្ជង់ និងវាយជនរងគ្រោះ បង្ខំឱ្យប្រគល់ ទ្រព្យ សម្បត្ដិឱ្យពួកវា លុះពេលបានទ្រព្យសម្បត្ដិ រួមមានលុយ ៣លានរៀល លុយដុល្លារ ៨០ និងមាស ៧ជី កន្លះ រួច ហើយក៏គេចខ្លួន រហូតថ្ងៃទី២៦ ខែតុលា ទើបកម្លាំងនគរបាលរបស់លោក តាមស្រាវជ្រាវ ហើយឈានទៅ ដល់ការចាប់ខ្លួនតែម្ដង ។

តាមការបញ្ជាក់ពីមន្ដ្រីនគរបាលរូបនេះ ជនសង្ស័យទាំង៣នាក់រួមមាន ទី១ឈ្មោះ មាស ហុន អាយុ៤១ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ទី២ ឈ្មោះចេន ជឿន អាយុ ៣៤ឆ្នាំ រស់នៅភូមិស្វាយ និងទី៣ ឈ្មោះហ៊ីម សុខ អាយុ៥៤ឆ្នាំ រស់នៅភូមិព្រៃក្រឡាញ់ធំ ។

បច្ចុប្បន្នជនសង្ស័យទាំងនេះ ស្ថិតក្រោម ការសួរនាំនិងឃុំខ្លួននៅស្នងការដ្ឋាននគរ បាលខេត្ដ ដើម្បីកសាង សំណុំរឿង បញ្ជូនទៅ កាន់តុលាការចាត់ការតាមផ្លូវច្បាប់ ។


ឃើញម្ចាស់អត់ នៅផ្លោះតាមរបង រើកកាយប្រុងលួច ទ្រព្យសម្បត្ដិ ត្រូវជាប់ខ្នោះ

$
0
0

ព្រៃវែង ៖ ជនសង្ស័យម្នាក់ ដោយសារ តែឃើញម្ចាស់ផ្ទះចាក់ទ្វាររបងចោល ហើយ ចេញទៅក្រៅបាត់ ក៏ឆ្លៀតឱកាសផ្លោះតាម របងចូលទៅរើកកាយ ទ្រព្យសម្បត្ដិនៅក្នុង ផ្ទះ ស្រាប់តែសមត្ថកិច្ចនិង ប្រជាពលរដ្ឋនៅ ក្នុងភូមិដឹងទាន់ ហើយចូលទៅចាប់ពេល កំពុងធ្វើសកម្មភាព កាលពីវេលាម៉ោង៨ ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅភូមិព្រំ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្ដព្រៃវែង ។

នគរបាលមូលដ្ឋានបានឱ្យដឹងថា  ជនសង្ស័យដែលត្រូវចាប់ខ្លួនខាងលើនេះ ឈ្មោះផល បូរិន អាយុ១៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ដោយឡែកម្ចាស់ផ្ទះរងគ្រោះ ឈ្មោះរស់ ឃីម ភេទស្រី អាយុ៣៦ឆ្នាំ ។

មន្ដ្រីនគរបាលបានបន្ដថា មុនពេលកើត ហេតុម្ចាស់ផ្ទះបិទទ្វាររបង ដោយចាក់សោ រួចចេញទៅក្រៅបាត់ ស្រាប់តែជនសង្ស័យរូបនេះ បានធ្វើសកម្មភាពផ្លោះតាមរបង ចូលទៅរើកកាយទ្រព្យសម្បត្ដិ នៅក្នុងទូពេលនោះអ្នកជិតខាងដឹង ក៏រាយការណ៍ជូនសមត្ថកិច្ចចុះទៅ អន្ដរាគមន៍និងចាប់ខ្លួនជន សង្ស័យរូបនេះតែម្ដង ។

បច្ចុប្បន្នជនសង្ស័យស្ថិតក្រោមការឃុំ ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការចាត់ការបន្ដតាមផ្លូវច្បាប់ ។

ដោះលែងមេដឹក នាំកម្មករ រោងចក្រជូ ហួយ នៅជើងព្រៃ ៥នាក់

$
0
0

កំពង់ចាម ៖ មេដឹកនាំការតវ៉ា របស់ កម្មករ ជាង១០០នាក់ នៅរោងចក្រជូហួយ ស្ថិតនៅស្រុកជើងព្រៃ ខេត្ដ កំពង់ចាម ដែល ត្រូវសមត្ថកិច្ចចាប់ខ្លួនចំនួន១០នាក់ ដែល ចោទប្រកាន់ថា ដឹកនាំការតវ៉ាឱ្យក្លាយ ជាអំពើហិង្សា រហូតដុតរោងចក្រ និងគប់សមត្ថកិច្ចរងរបួស កាល ពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤នោះ ឥឡូវមេដឹកនាំ៥នាក់ ត្រូវបានដោះលែងនៅ សល់៥នាក់ទៀត បន្ដការសួរនាំ ។

ប្រភពព័ត៌មានពីមន្ដ្រីសហជីពខេត្ដកំពង់ ចាម បានឱ្យដឹងថា តំណាងកម្មករ៥នាក់ ត្រូវបានសមត្ថកិច្ចនិង តុលាការ ខេត្ដដោះលែង ហើយ៥នាក់ទៀតបន្ដការសួរនាំនៅឡើយ។

មន្ដ្រីសហជីពបានចាត់ទុកថា ការដោះ លែងតំណាងកម្មករទាំង៥នាក់នេះ បង្ហាញ ឱ្យឃើញពីសភាព ការណ៍ ធូរស្រាលឡើងវិញ ។

សូមបញ្ជាក់ថា កម្មករជិត២០០នាក់ ដឹកនាំដោយមន្ដ្រីសហជីពស៊ីខៅឌូ បានធ្វើការតវ៉ា រហូតផ្ទុះជាអំពើ ហិង្សា ដោយកម្មករប្រើដុំថ្ម ដំបង កាំបិត និងសាំង ដុតទ្វាររោងចក្រ ហើយគប់ទៅលើក្រុមសមត្ថកិច្ច បណ្ដាលឱ្យ នគរបាល៤នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរនិងសន្ដិសុខរោងចក្រ ពីរនាក់ផងដែរ ខណៈដែលកម្មករ ជិត៣០០០នាក់ចូលធ្វើការងារជាធម្មតា ។

អធិការរង នគរបាលជើងព្រៃ លោក ប្រាក់ សុខធឿន ដែលត្រូវកម្មករគប់ និងចាក់សាំងបម្រុងដុត

វត្ថុតាង ដែលកម្មករប្រើ ដើម្បីដុតបំផ្លាញ និងគុបបំផ្លាញ រោងចក្រ

រថយន្តយីឌុប ដាច់ហ្វ្រាំង ជ្រុលចង្កូតទៅបុក ខឿនសួនច្បារ និងបុរសម្នាក់ តែមិនបង្ក ឲ្យមានគ្រោះថ្នាក់

$
0
0

ភ្នំពេញៈ រថយន្តយីឌុបមួយគ្រឿង បានជ្រុលចង្កូត ទៅបុកខឿនសួនច្បារ និងបានបន្តទៅបុក បុរសម្នាក់ទៀត តែមិនបាន បង្កអោយមានគ្រោះថ្នាក់នោះទេ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៦ និង៤៥ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅលើស្ពានព្រះមុនីវង្សថ្មី។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តខាងលើម៉ាកហ្វុយហ្សូ ពាក់ស្លាកលេខស្វាយរៀង 3A-0116 បានធ្វើដំណើរ នៅលើស្ពានព្រះមុនីវង្សថ្មី ក្នុងទិសដៅពីកើតទៅលិច ខណៈដែលកំពុងចុះពីពីស្ពាន រថយន្តបានដាច់ហ្វ្រាំង បណ្តាលឲ្យរ៉េចង្កូតទៅបុក ខឿនសួនច្បារ និងបានទៅបុកបុរសម្នាក់ទៀត តែមិនបង្កឲ្យមានគ្រោះថ្នាក់អ្វីនោះទេ។

រថយន្តដឹកទំនិញមួយគ្រឿង ដាច់ហ្រ្វាំង បុកម៉ូតូមួយគ្រឿង ហើយជ្រុលបុកឡើងខឿនសួនច្បារ នៅគល់ស្ពានច្បារអំពៅ ត្រើយខាងកើត តែសំណាងល្អ អ្នកបើកម៉ូតូរងរបួសស្រាល ហើយអ្នកបើករថយន្តបង្ក រត់គេចខ្លួន ក្រោយកើតហេតុ ។ ចំពោះអ្នកបើកម៉ូតូ និងអ្នកបើកឡាន មិនស្គាល់ឈ្មោះ ទាំងអស់ ក្រោយហេតុ ជនរងគ្រោះទៅមន្ទីរពេទ្យលាងរបួសភ្លាម ។

ករណីរថយន្តដាច់ហ្រ្វាំង ខណ:ចុះពីលើស្ពានមុនីវង្សថ្មី នៅវេលាម៉ោង ៦និង៤៥នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។ អ្នកឃើញហេតុការណ៍ បាននិយាយថា ខណ:រថយន្ត ជាន់ហ្រ្វាំងមិនជាប់នោះ អ្នកបើកបររថយន្ត បានទាញចង្កួតមកបុកឡើងខឿនសួនច្បារ ដើម្បីបញ្ចៀសគ្រោះថ្នាក់ធំ តែត្រូវប៉ះមូតូមួយគ្រឿង។ រថយន្តបង្កម៉ាកហ្វុយសូ លេខ ស្វាយរៀង 3A-0116 ធ្វើដំណើរពីលិចទៅកើត៕

 

លោក សុខ លូ ចូលរួមពិធី បញ្ចុះបឋមសិលា សាងសង់សាលា អនុវិទ្យាល័យ ម្សាក្រង ស្រុកស្ទោង

$
0
0

កំពង់ធំៈ លោក សុខ លូ អភិបាលនៃ គណៈអភិបាល ខេត្តកំពង់ធំ និងសហការី  ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ បានអញ្ជើញជា អធិបតីក្នុងពិធីបញ្ចុះ បឋមសិលាសាងសង់ អនុវិទ្យាល័យម្សាក្រង ស្ថិតក្នុងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ។

លោក នាយកសាលាអនុវិទ្យាល័យម្សាក្រង បានធ្វើរបាយការណ៏ គូសបញ្ជាក់ថា អនុវិទ្យាល័យម្សាក្រង មានសាលាបឋមសិក្សាចំណុះ ០៦គឺ បឋមសិក្សា សំប៉ាន  ជីមាស  ស្ពឺ  ព្រែកជីក  អូរចក   និងបឋមសិក្សាប្រគាប ដែល ស្ថិតក្នុងភូមិ ចំនួន១១ ក្នុងឃុំម្សាក្រង ។ ចាប់ពីឆ្នាំសិក្សា២០០៣-២០០៤ រហូតដល់បច្ចុប្បន្ន អនុវិទ្យាល័យ ម្សាក្រង មានអគារតែ ០១ខ្នងស្មើ៥ បន្ទប់ប៉ុណ្ណោះ អគារសិក្សាមានស្រាប់នេះពុំទាន់ឆ្លើយតប ចំពោះតម្រូវការ របស់សាលា ឡើយ  មានពេលខ្លះសាលា ធ្វើជារោងដោលបន្ថែមទៀត ម្យ៉ាងទីតាំងសាលាមានភាពតូចចង្អៀត។

ដោយមើលឃើញពីការលំបាករបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សអាជ្ញាធរ ឃុំ ស្រុក និងអ្នកពាក់ព័ន្ធ សហគមន៏ សប្បុរសជន ក៏ចាប់ផ្តើមទិញដីមួយកន្លែង ដោយប្រើប្រាស់ថវិកាឃុំ មានបណ្តោយ ១០០ម៉ែត្រ ទទឹង១០០ម៉ែត្រ អស់ទឹកប្រាក់ ៨ពាន់ដុល្លារ បន្ទាប់មកក៏បានទទួលអំណោយ លោកជា ចាន់តូ និងលោជំទាវ ពង្រីកផ្លូវបន្ថែម លើផ្លូវចាស់ និងធ្វើខ្លោងទ្វារសាលានៅទីតាំងថ្មីនេះ។ ដោយបានការគាំទ្រពីសហគមន៏ សាលាបានទំនាក់ទំនងជាមួយ លោក ហ្វីលីព ប្រាំងដែលជាតំណាង របស់សមាគមន៍កុមារ ស្រុកស្រែ ប្រទេសបារាំង ជាអ្នកគ្របគ្រង រកថវិការ រហូតបានសម្រេចនាពេលនេះ ។ 

មានប្រសាសន៏សំណេះសំណាលក្នុងឱកាសនោះ លោក សុខលូ បានថ្លែងការកោតសរសើរ ចំពោះសហការីនៃសមាគមន៏ កុមារស្រុកស្រែ របស់ប្រទេសបារាំង ដែលបានផ្តល់ជា អំណោយអគារសិក្សានៃសាលាអនុវិទ្យាល័យម្សាក្រងនៅពេលនេះ។ 

ទាំងនេះសបញ្ជាក់ឲ្យឃើញ ពីការយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្មបំផុតរវាងសមាគមន៏កុមារស្រុកស្រែ របស់ប្រទេសបារាំងក្នុងការ អនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងវិស័យអប់រំ។  លោកក៏បានអំពាវ ដល់ប្រជាពលដែលមានកូន ចៅដែលគ្រប់អាយុចូលរៀន ត្រូវមកចូលរៀនអោយបានគ្រប់ៗគ្នា៕

ខេត្តកំពង់ធំ ប្រារព្ធ ព្រះរាជពិធីបុណ្យ គ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រ

$
0
0

កំពង់ធំៈ កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ នៅក្នុងបរិវេណ សាលា ខេត្តកំពង់ធំ មានចំពិធីមិទ្ទិញ មួយដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យ គ្រងរាជរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៃគម្រប់ ខូបលើកទី១០ នៅក្នុងសាលប្រជុំ សាលាខេត្តកំពង់ធំ ពិធីនេះស្ថិតក្រោមអធិបតីភាព លោកឈុន ឈន់ប្រធាន ក្រុមប្រឹក្សាខេត្ត និងលោក អ៊ុត សំអន អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចូលរួម ក្នុងពិធីនេះមាន ព្រះសង្ឃមន្រ្តីរាជការ កងកំលាំង ប្រដាប់អាវុធ សិស្សនិស្សិតនិងប្រជាពលរដ្ឋជាច្រើននាក់ ។

នៅក្នុងពិធីនេះ  លោក អ៊ុត សំអន អភិបាល នៃគណៈអភិបាលខេត្តបានអានសន្ទរកថា ពីប្រវត្តព្រះរាជសកម្មភាព របស់ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនអង្គពីធី៕

អាជ្ញាធរ ខណ្ឌពោធិ៍សែនជ័យ ចុះពិនិត្យ ការជន់លិច ភូមិឋាន ប្រជាពលរដ្ឋ និងរកច្រក បង្ហូរចេញ

$
0
0

ភ្នំពេញ៖ ដោយសារតែជំនន់ទឹកភ្លៀង ធ្លាក់មកផ្ទួនៗ គ្នាបង្កឲ្យជន់លិច សាលារៀន និងភូមិឋានប្រជាពលរដ្ឋ នៅក្នុងភូមិជម្ពូវ័ន្ត និងភូមិព្រៃព្រីង ខាងត្បូងទើបលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក សេង គន្ធ អភិបាលបានដឹកនាំមន្ត្រី សាលាខណ្ឌមួយចំនួន និងមន្ត្រីសាលាសង្កាត់ ចោមចៅដោយ មានការចូលរួម ពីតំណាងក្រុមហ៊ុន AZ ចុះពិនិត្យមើលការជន់លិចលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ និងនាំយកគ្រឿងចក្រ ទៅកាយប្រឡាយ បន្ថែមដើម្បីរំដោះទឹកចេញផងដែរ ការចុះទៅនេះធ្វើឡើងកាលពី រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ ដោយកាយនៅខាងមុខ ក្រុមហ៊ុនផែស្ងួតអូលែរ និងកាយបើកមុខលូរនៅខាងលិចហ្គារ៉ាសសាំងសំប្រាថ្នា។

បន្ទាប់ពីអាជ្ញាធរចុះទៅពិនិត្យជាក់ស្តែងនិងមានការរាយការណ៍បន្ថែមពីប្រជាពលរដ្ឋផងនោះឃើញថា ការកកស្ទះ ទឹកនៅក្នុងភូមិព្រៃព្រីងខាងត្បូង ស្ថិតក្រោយសាលារៀនជម្ពូវ័ន្តនោះ រួមទាំងហៀរហូតដល់ ផ្លូវជាតិលេខ៤ផងនោះ គឺដោយសារប្រឡាយបង្ហូរទឹក ពីមុនមកត្រូវបានក្រុមហ៊ុន អូលែរចាក់ដីលប់មួយ កង់រួចហើយធ្វើលូរ កាច់ធ្វើឲ្យទឹកហូរ មិនទាន់ ទើបបង្ករឲ្យមានការកកស្ទះទឹកបែបនេះ ក្នុងនោះដែរលោក ហែម ដារិទ្ធិអភិបាលនៃគណៈអភិបាល ខណ្ឌបាន សម្របសម្រួល ជាមួយថៅកែក្រុមហ៊ុន ដោយសុំកាយប្រឡាយ កាត់ក្រុមហ៊ុន ដើម្បីសម្រួលផ្លូវ ដោយតត្រង់ ភ្ជាប់ប្រឡាយចាស់វិញ ទើបទឹកហូរលឿន ប៉ុន្តែម្ចាស់ក្រុមហ៊ុនហាក់បី ដូចជាពុំចង់សហការជាមួយ អាជ្ញាធរដោយឲ្យ ទ្រាំចាំមួយរយៈទៀត ទឹកនឹងហូរអស់ហើយ ឬក៏ចាំរកដំណោះស្រាយ ។

លោក ហែម ដារិទ្ធិ បានបញ្ជាក់ថា បញ្ហាចំពោះមុខនោះគឺសាលារៀន ឬលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ កំពុងតែរងការ លិចលង់យ៉ាងខ្លាំង ដូច្នេះលោកមិនអាចចាំយូរ បានទេ លោកត្រូវតែរកដំណោះស្រាយជូនប្រជាពលរដ្ឋ ពីព្រោះលោកធ្វើការ បំរើប្រជាពលរដ្ឋ ដូច្នេះពេលឃើញ ប្រជាពលរដ្ឋលោកជួបការ លំបាកនោះគឺលោកត្រូវ តែរកដំណោះស្រាយជូន ជាបន្ទាន់មិនអាចរង់ចាំយូរបានទេ លោកត្រូវតែរកវិធាន ការយ៉ាងឆាប់រហ័សបំផុត ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិព្រៃព្រីងខាងត្បូង នោះបាននិយាយថា កាលពីមុនមកមានប្រឡាយ ទឹកមួយខ្សែចេញពីខាងកើត សាលារៀនជម្ពូវ័ន្តត្រង់ទៅត្បូង ប៉ុន្តែត្រូវបានក្រុមហ៊ុនផែស្ងួតអូលែរចាក់ដី លុបផ្ជិតដើម្បីសាងសង់ ក្រុមហ៊ុនដោយដាក់លូរកាច់បត់ពីខាងមុខក្រុហ៊ុន អែបនឹងរបងវត្ត ជម្ពូវ័ន្តទៅលិច ធ្វើឲ្យទឹកហូរយឺតបង្កឲ្យមានការកកស្ទះទឹកបែបនេះ ។

ជាមួយគ្នានោះដែរ បន្ទាប់ពីត្រួតពិនិត្យមើលនៅខាងក្រោយសាលារៀនជម្ពូវ័ន្តរួច លោក សេង គន្ធ បានដឹកនាំកម្លាំងបន្តទៅពិនិត្យមើលនិងកាយបើកមុខលូរនៅខាងលិចហ្គារ៉ាសសាំងសំប្រាថ្នាដើម្បីឲ្យ ទឹកហូរកាន់តែលឿនបន្ថែមទៀត៕

នគរបាល ខណ្ឌច្បារអំពៅ តាមចាប់ ជនសង្ស័យម្នាក់ ក្រោយប្លន់ កាលពី ៦ឆ្នាំមុន

$
0
0

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធ និងសកម្មភាពប្លន់ កាលពីឆ្នាំ២០០៨ ត្រូវបានកម្លាំងនគរបាល ខណ្ឌច្បារអំពៅ តាមចាប់ខ្លួន នៅ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ នេះ រួចប្រគល់ទៅឲ្យ នគរបាលខេត្តកណ្តាល ដើម្បីបញ្ជូនខ្លួន ទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់។

មន្រ្តីនគរបាល ព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាល ខណ្ឌច្បារអំពៅ បានឲ្យដឹងថា ប្រតិបត្តិការ ចាប់ខ្លួន ជនសង្ស័យរូបនេះ បានធ្វើឡើង តាមដីកា បញ្ជាឲ្យចាប់ខ្លួន របស់ចៅក្រម សាលាដំបូងខេត្តកណ្តាល លោក លឹម សុគន្ថា ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤។

មន្រ្តីនគរបាល បានបន្តទៀតថា ជនសង្ស័យខាងលើនេះ មានឈ្មោះ តុន ប៊ី អាយុ២២ឆ្នាំ រស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានធ្វើសកម្មភាពប្លន់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០៨ កន្លងទៅនៅក្នុងទឹកដីខេត្តកណ្តាល និងរាជធានីភ្នំពេញ ជាមួយបក្ខពួក មួយចំនួនទៀត ។

មន្រ្តីនគរបាល ខណ្ឌច្បារអំពៅ បានបន្តទៀតថា តបតាមដីកាបញ្ជាឲ្យចាប់ ខ្លួនរបស់ចៅក្រម ខេត្តកណ្តាល រួចមក និងមានការ សុំជំនួយពី នគរបាល ខេត្តកណ្តាលនោះ កម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌខណ្ឌ បានសុំបទ បញ្ជាពី សំណាក់លោកស្នងការ នគរបាល រាជធានីភ្នំពេញ និងស្នងការរង នគរបាល ហើយក៏ឈានទៅដល់ ការចាប់ខ្លួន ជននេះតែម្តង។

បច្ចុប្បន្ន ជនសង្ស័យខាងលើនេះ ត្រូវបានកម្លាំងនគរបាល ខណ្ឌច្បារអំពៅ បញ្ជូនទៅឲ្យ នគរបាលខេត្តកណ្តាល ចាត់ការបន្តទៀត តាមផ្លូវច្បាប់៕


មជ្ឈមណ្ឌល សហប្រតិបត្តិការ កម្ពុជា-កូរ៉េ នឹងរៀបចំ ពិពណ៌អប់រំ សិង្ហបុរី ២០១៤

$
0
0

ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ ខាងមុខនេះ មជ្ឈមណ្ឌល សហប្រតិបត្តិការ កម្ពុជា-កូរ៉េ នឹង រៀបចំ ពិពណ៌អប់រំ សឹង្ហបុរី២០១៤ ក្នុងបរិវេណ សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ចាប់ពីម៉ោង ៨:០០ - ១៧:០០។

ពិព័រណ៍នេះ នឹងអនុញ្ញាតឱ្យ សាធារណជនគ្រប់គ្នា ចូលរួមទស្សនាដោយសេរី ។ ព័ត៌មានលម្អិត សូមអាននៅក្នុង ខិត្តប័ណ្ណខាងក្រោម៖

Photo by DAP-News

អ្នកសារព័ត៍មាន នៅខេត្តសៀមរាប ឈ្នះ​១ម៉ឺនដុល្លារពី Cellcard ​

$
0
0

ភ្នំពេញ៖ សម្រាប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០១៤នេះ រង្វាន់ធំ១ម៉ឺនដុល្លារ ត្រូវបានក្រុមហ៊ុន សែលកាត ប្រគល់ជូនទៅអ្នកមានសំណាង មកដែលរស់នៅ សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប  បានផ្ញើសារ ចូលកម្មវិធី “ឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ ។

អ្នកឈ្នះរង្វាន់ មានឈ្មោះ តន់ ផលា្ល ភេទប្រុស មានមុខរបរ ជា អ្នកសារព័ត៍មាន ដែលរស់នៅក្នុងសង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប  ជាអតិថិជនមាន សំណាងឈ្នះរង្វាន់១ម៉ឺនដុល្លារ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤ កន្លងទៅនេះ។

លោកបាននិយាយថា” ខ្ញុំពិតជាមានការចាប់អារម្មណ៍ ចំពោះកម្មវិធីរបស់ក្រុមហ៊ុនសែលកាត ដែលបានបង្កើតកម្មវិធីនេះឡើង  ហើយខ្ញុំគិតថាវាក៏ជាការ លើកទឹកចិត្តចំពោះអតិថិជន ដែលប្រើប្រាស់នូវប្រព័ន្ធទូរស័ព្ទចល័ត លំដាប់លេខ១” ។

លោកថា “ខ្ញុំមិនចង់ជឿថានិងមានសំណាង បានឈ្នះរង្វាន់ដ៏ធំនេះសម្រាប់រូបខ្ញុំនោះទេ នៅពេលនេះ ខ្ញុំពិតជាជឿជាក់ពិតប្រាកដមែន ដែលខ្ញុំបានមកទទួលរង្វាន់ដោយផ្ទាល់នៅ ក្រុមហ៊ុនសែលកាតនៅថ្ងៃទី២៨ ខែតុលានេះ  យ៉ាងណាមិញ នេះគឺជាលើកទីមួយ សម្រាប់អ្នកសារព័ត៍មាន ដូចជារូបខ្ញុំ ដែលមានសំណាងជាងគេ  សម្រាប់រង្វាន់ជាទឹកប្រាក់១ម៉ឺនដុលា្លរ ពីក្រុម CellCard” ។

ដើម្បីទទួលបានឱកាស ឈ្នះរង្វាន់ពី កម្មវិធី “ឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ” ដូចរូបខ្ញុំ សូមអតិថិជន សែលកាតទាំងអស់ គ្រាន់តែ ហៅទូរស័ព្ទទៅកាន់លេខ ៨៨៨៨ ឬផ្ញើសារ ដោយសរសេរ អក្សរ ១០k ទៅកាន់លេខ ៨៨៨៨ ឱ្យបានមុនម៉ោង ៤ល្ងាចប៉ុណ្ណោះ នឹងទទួលបាន លេខកូដ៧ខ្ទង់ ដើម្បីចាប់រង្វាន់។ ប៉ុន្តែការផ្ញើសារ នេះ មួយលើក ត្រូវចំណាយ ១៥សេន ផងដែរ៕

វៀតណាម ចាត់វិធានការ ជម្លៀសប្រជាជន ក្នុងគ្រោះធម្មជាតិ

$
0
0

ហាណូយ ៖ នាយករដ្ឋមន្រ្ដីវៀតណាម លោក ង្វៀន តាន់យុង បានចាត់វិធានការក្ដៅ សម្រាប់ការការ ពារប្រជាជនរបស់ខ្លួន ជៀសផុតពីភាពអត់ឃ្លាន និងជម្លៀសចេញពី ទីលំនៅដ្ឋានទាន់ពេល ពីគ្រោះ មហន្ដរាយធម្មជាតិ ។

តាមសារព័ត៌មានវៀតណាម ចេញផ្សាយនៅថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០១៤ នេះបានឲ្យដឹងថា លោក យុង បានអនុម័តការបែងចែកថវិកា ចំនួន ២៣៩ ពាន់លានដុង (១១,៥ លាន ដុល្លារសហរដ្ឋ អាម៉េរិក) សម្រាប់ផ្គត់ផ្គង់ផែនការជួយសង្រ្គោះប្រជាជនរបស់ខ្លួន ដែលជម្លៀស ចេញពីទីលំនៅ ដោយ គ្រោះមហន្ដរាយធម្មជាតិ នៅក្នុង២៤ ខេត្ដក្រុងនៅទូទាំងប្រទេស ។

ព្រមជាមួយគ្នានោះផងដែរ ស្ថិតិពីក្រសួងផែនការ និងវិនិយោគ បានបង្ហាញតួលេខ ថា ចំនួន ៧.០៧៧ គ្រួសារនឹងជាងអ្នកស្រុក ជាង៣៣.០០០នាក់ត្រូវបានជម្លៀសចេញជាបន្ទាន់ ពីតំបន់ដែលមានហានិ ភ័យខ្ពស់ នៃទឹកទំនន់ រួមទាំងការបាក់ដីនៅឆ្នាំនេះផងដែរ ៕

ស្លៀកពាក់ចម្លែកៗ នៅថ្ងៃបុណ្យហាឡូវីន ទួទលបាននំបុ័ងពី Tous les Jours ដោយឥតគិតថ្លៃ

$
0
0

ភ្នំពេញ៖ ស្របពេលរដូវកាល បុណ្យ “ហាឡូវីន” ខិតជិតមកដល់ ហាងនំបុ័ង Tous les Jours កំពុងរៀបចំដាក់តាំងពិព័រណ៍ លក់នំ៩ប្រភេទ ដើម្បីអបអរសាទរ ពិធីបុណ្យពិសេសនេះ។

ក្នុងនោះហាងនំបុ័ង Tous les Jours បានយកនំជាច្រើនប្រភេទដូចជា នំប្រោននី នំសូកូឡា ខូគីម្រាមដៃ នំក្រែមស្រស់ខ្មោច នំមឺរីងហ្គីទំរងជាខ្មោច  ល្ពៅឆុស និង ពីងពាងនំសូកូឡាបឺរ។

កម្មវិធីនេះគឺមានរយៈពេលពេញមួយខែ ចាប់ពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៤ រហូតដល់ថ្ងៃទី ១៤ វិច្ឆិកា ២០១៤ ហើយការរចនានៃនំទាំង ៩ប្រភេទនេះ គឺស្របតាមអត្ថន័យនិងខ្លឹមសារ នៃបុណ្យ Halloween។ គ្រប់គ្នាៗអាចអញ្ជើញមកកម្សាន្ត នូវផ្ទាំងចក្ខុនីភាព នៅគ្រប់បណ្តា សាខា នៃហាងនំបុ័ង Tous les Jours ទាំងប្រាំសាខា រឺក៏អាចសាកភ្លក្សរសជាតិនំផងដែរ។

កញ្ញា Anouk ដែលជា Brand Development CBM Corporation. Co. Ltd បានឲ្យដឹងថា តាមពិតទៅកម្មវិធីបុណ្យ ហាឡូវីនគឺជាបុណ្យរបស់ ប្រទេសលោកខាងលិច ប៉ុន្តែ ក្រោយមកបុណ្យ ហាឡូវីន ក្លាយបុណ្យអរន្តជាតិ។ ទន្ទឹមនឹងនេះ ហាងនំបុ័ង Tous les Jours ក៏បានរៀបចំនៅកម្មវិធី តាំងពិព៍រណ៍នំ “ហាឡូវីន”ផងដែរ។

កញ្ញា Anouk បន្ថែមថា “នៅចន្លោះម៉ោងពី ៥ល្ងាច ដល់ម៉ោង ៨យប់ថ្ងៃទី៣១ខាងមុខនេះ អតិថិជនដែលស្លៀកសំលៀកបំពាក់ជាបីសាច រឺចម្លែកៗ ដើម្បីអបអរសាទរ ពិធីបុណ្យ ហាឡូវីន ហើយដើរចូលក្នុងហាងនំបុ័ងTous les Jours ក្នុងសាខាណាមួយក៏បាន នោះនឹងទទួលបាននូវ បុ័ងបីសាចដោយឥតគិតថ្លៃភ្លាម ”។

គួរបញ្ជាក់ថា” បុណ្យ “ហាឡូវីន” គឺជាថ្ងៃឈប់សម្រាកប្រារព្ធនៅយប់នៃខែតុលា 31 នៃប្រទេសលោកខាងលិច ដូចជាប្រទេសអាមេរិកជាដើម។ កម្មវិធីនេះជាកម្មវិធីតម្រូវឲ្យ គ្រប់គ្នាធ្វើសកម្មភាពបែបជាខ្មោច រឺព្រាយបីសាច ដូចជាការ ស្លៀកសម្លៀកបំពាក់បែបបីសាច, ទស្សនា "ផ្ទះខ្មោចលង" និងឆ្លាក់ Jack-o គោមផងដែរ៕

វៀតណាម-ចិន ពង្រឹងកិច្ចសហប្រតិបត្ដិការ កាន់តែទូលាយ

$
0
0

ហាណូយ ៖ មេដឹកនាំគណបក្សវៀតណាម លោក ង្វៀន ផូត្រឿង បានបញ្ជាក់ ពីគោល នយោបាយ របស់ខ្លួន ដោយគ្មានងាករេ ក្នុងការភ្ជាប់ទំនាក់ទំនង កាន់តែទូលំទូលាយបន្ថែមទៀត ក្នុងលក្ខណៈជា មិត្ដភាព និងកិច្ចសហប្រតិបត្ដិការ ជាមួយប្រទេសចិន ។

តាមសារព័ត៌មាន វៀតណាមចេញផ្សាយ នៅថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០១៤ ឲ្យដឹងថា ក្នុងកិច្ចពិភា ក្សាការងារជាមួយសមាជិកក្រុមប្រឹក្សារដ្ឋ របស់់ប្រទេសចិន លោក យ៉ាង ជីស៊ី ដែលធ្វើដំណើរទស្សន កិច្ច មកប្រទេសវៀតណាមនោះ លោក ត្រឿង បានគូសបញ្ជាក់ ពីការពង្រឹងទំនាក់ទំនង រវាងប្រទេស ទាំងពីរកាន់តែស្អិទរមួតបន្ថែមទៀត ។

លោកបន្ដថា សកម្មភាពទាំងអស់នេះបានបញ្ជាក់ពី ទំនួលខុសត្រូវរបស់ភាគីទាំងពីរដែល ជាប្រទេសជិតខាងនឹងគ្នា ព្រមទាំងខិតខំប្រឹងប្រែងពង្រីកនឹងពង្រឹងនូវកិច្ចការពារសន្ដិភាព ស្ថេរភាព នៅតាមតំបន់នានា និងលើពិភពលោក ។

លោក ត្រឿង បន្ថែមថា លោកបានស្នើ ឲ្យប្រទេសទាំងពីរ គួរផ្ដោតសំខាន់ទៅលើ កិច្ចព្រមព្រៀង ដែល ដាក់ចេញ កាលពីពេលកន្លងទៅថ្មីៗនេះ ឲ្យមានប្រសិទ្ធភាព ជាពិសេស ជានេះទៅទៀត ទំនាក់ទំនង រវាងប្រទេសទាំងពីរ កាន់តែមានភាពប្រសើរទ្បើងគ្រប់ យុទ្ធសាស្រ្ដទាំងអស់ទៅថ្ងៃអនាគត ៕

Viewing all 8042 articles
Browse latest View live




Latest Images