Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

សាលាខណ្ឌ ពោធិ៍សែនជ័យ រួមនិង គណៈកម្មការ វត្តពូនភ្នំ និងវត្តភ្នៀត បានរៀបចំពិធី ក្រុងពាលី រំកិលទូកង ចុះទឹកដើម្បីចូលរួមក្នុង ពិធីបុណ្យជាតិអុំទូក អកអំបុក

$
0
0

ភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញចូលរួមជា មួយនឹងគណៈកម្មការអាចារ្យ និងព្រះសង្ឃវត្តពូនភ្នំ និង វត្តភ្នៀត ដើម្បីរៀបចំពិធីក្រុងពាលីសែនព្រេន ដល់ម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខសេចក្តីចំរើន ទៅតាមទំនៀបទំលាប របស់ខ្មែរយើងតាំងពីបុរាណមក ដើម្បីរំកិលទូកងចុះទឹកទៅចូលរួមក្នុងពិធីបុណ្យជាតិអ៊ុំទូក អកអំបុក ។

ពិធីនេះមានការចូលរួមពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក សេង គន្ធ អភិបាលរង លោក ឃឹម ស៊ុនសូដា អភិបាលរងរួម និងមន្ត្រីជុំវិញការិយាល័យខណ្ឌផងដែរ។

គណៈកម្មការវត្តពូនភ្នំ គ្រប់គ្រងទូកងនោះបានឲ្យដឹងថា ទូកង ដែលកំពុងរៀបចំពិធីក្រុងពាលី រំកិលចុះទឹក នាពេលនេះ មានឈ្មោះថា នាគរាជសែនជ័យ ដែលបានស្ថាបនាឡើង នៅឆ្នាំ១៩៩៥ មានបណ្តោយ ស្មើរនិង៣៧.៧ម៉ែត្រ និងមានចំណុះកីឡាករ៧៧នាក់ ក្នុងនោះដែរកីឡាករត្រៀមចំនួន១០នាក់ ហើយ ធ្លាប់ បានចូលរួមប្រកួតប្រជែងក្នុងពិធីបុណ្យជាតិចំនួន៥លើកហើយទទួលបានលេខ២ ជារៀងរាល់ឆ្នាំ។ ចំណែកឯគណៈកម្មការគ្រប់គ្រងទូកងវត្តភ្នៀត បានឲ្យដឹងដែរថា ទូកងដែលទៅចូលប្រកួតប្រជែង ក្នុងពិធីបុណ្យអុំទូកអកអំបុកនាពេលខាងមុខនេះ មានឈ្មោះថាភ្នៀត សិម្ពលីសែនជ័យ បារមីមានរិទ្ធិ បានស្ថាបនាឡើង នៅឆ្នាំ១៩៩៨ ដែលមានបណ្តោយ៣៤ម៉ែត្រ ចំណុះកីឡាករ៨០នាក់ និងកីឡាករ បំរុងនោះមាន៣០នាក់ ហើយធ្លាប់បានចូលរួម ប្រកួតប្រជែងទូទាំង ប្រទេសក្នុងពិធីបុណ្យអុំទូក អកអំបុក ចំនួន១១ លើកហើយទទួលបានលេខ២ ចំនួន១០លើក និងលេខ៣ មួយលើកផងដែរ ។

គណៈកម្មការវត្តបានបន្តថា កាលពីអំឡុងឆ្នាំ៨០វត្តភ្នៀតនេះ មានទូកងចំនួន៣ គឺឈ្មោះ ខ្លែងក្លាហាន, សំរិទ្ធិមានបាន និងអកវាសនាមហារិទ្ធិ ទូកទាំងបីរនេះ គឺប្រកួតប្រជែង មិនដែលទទួលបានលេខ២ម្តង ណាទេ គឺទទួលបានលេខ១ ជារៀងរាល់ឆ្នាំ ដូច្នេះឆ្នាំនេះទូកងវត្តភ្នៀត នឹងទទួលបានលេខ១ ក្នុងការ ប្រកួតប្រជែងជាមិនខាន។

ជាមួយគ្នានោះដែរលោក ហែម ដារិទ្ធិ បានមានប្រសាសន៍ ដោយផ្តាំផ្ញើដល់កីឡាករទូកងទាំងអស់ត្រូវតែមានស្មារតីខ្ពស់ ក្នុងការប្រកួតប្រជែង និងខំប្រឹងបឲ្យអស់ ពីលទ្ធភាពកម្លាំងកាយចិត្ត ដើម្បីនាំយក ជោគជ័យ១០០ភាគរយ ជូនខណ្ឌពោធិ៍សែនជ័យយើងវិញ ។ ក្នុងនោះដែរក្រុមការងារ ចុះជួយដល់ សង្កាត់ស្នោ បានប្រកាសដោយលើកទឹកចិត្ត ដល់បងប្អូនកីឡាករទូកង វត្តភ្នៀត ទាំងអស់ប្រសិន បើទូកយើងទទួលបានលេខ១ ក្នុងការប្រកួតនោះលោកនិង ឧបត្ថម្ភចំនួន១០លានរៀល ហើយប្រសិន បានត្រឹមលេខ២នោះ គឺលោកឧបត្ថម្ភចំនួន៥លានរៀល ប៉ុន្តែប្រសិនបើពុំមាន ចំណាត់ថ្នាក់នោះគឺ លោកនិងឧបត្ថមចំនួន៣លានរៀលផងដែរ ។

ជាចុងបញ្ចប់ លោក ហែម ដារិទ្ធិ បានចែកអំណោយដល់ កីឡាករទាំងអស់ដោយម្នាក់ៗ ទទួលបានសារុង ២និងថវិកាចំនួន៤ម៉ឺនរៀលផងដែរ ៕


សមត្ថកិច្ចបញ្ជូន ជនសង្ស័យម្នាក់ រួមនិងម៉ា ទឹកកក៥ថង់ តូច ទៅតុលាកាខេត្ត

$
0
0

បាត់ដំបង ៖ កម្លាំងការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន បញ្ជូនជនសង្ស័យម្នាក់ រួមនិងថ្នាំញៀន ម៉ាទឹកកក៥ថង់ ទៅតុលាការ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ចាត់ការបន្ត តាមច្បាប់បន្ទាប់ពី កម្លាំងនគរបាល បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យ កាលពីម៉ោង១៤ និង៣០នាទីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ នៅចំណុចក្រុមទី២ ភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

លោក ស៊ាន សូណាល់ នាយរងការិយាល័យ នគរបាលប្រឆាំង គ្រឿងញៀន ខេត្តបានឱ្យដឹងថា ជន សង្ស័យ ដែលសមត្ថកិច្ចឃាត់បានមានឈ្មោះ អេង គឹមហួត អាយុ២៥ឆ្នាំមរស់ នៅភូមិបឹងបេង ឃុំ អន្លង់វិល ស្រុកសង្កែខេត្តបាត់ដំបង ព្រមទាំងរឹបអូស បានវត្ថុតាងមានថ្នាំញៀន ម៉ាទឹកកក៥ថង់ ស្មើ ទម្ងន់២,៧៧ក្រាមដាវ សាម៉ូរ៉ៃចំនួន២ និងទូរស័ព្ទចំនួន១គ្រឿងនិងសម្ភារៈមួយចំនួន ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានរកស៊ីលក់ថ្នាំញៀន ពិតប្រាកដមែន ។

បច្ចុប្បន្នមន្រ្តីការិយាល័យ ជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការ ខេត្តនាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ ចាត់ការបន្ត តាមច្បាប់ ៕

ក្រុមហ៊ុន វីរៈ-ប៊ុនថាំ អេចប្រេស មានសេវាកម្ម រថយន្តVIP ធ្វើដំណើរពី ភ្នំពេញ ទៅមក បាងកក និង សៀមរាប ទៅមក បាងកក

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុនវីរៈ-ប៊ុនថាំ អេចប្រេស ជាក្រុមហ៊ុនដំបូងគេដែលផ្តល់ សេវាកម្មរថយន្ត VIP 11កៅអី ពីភ្នំពេញ ទៅមក បាងកក និង សៀមរាប ទៅមក បាងកក មានតំលៃសមរម្យ។

ស្របតាមគោលនយោបាយ រាជរដ្ឋាភិបាល មានការបើកទូលាយផ្នែកទេសចរណ៍ ដូច្នេះ កំណើនទេសចរណ៍ មានការកើនឡើងជាលំដាប់ ស្របពេលជាមួយគ្នានេះដែរ ដើម្បីសំរួលដល់ មធ្យោបាយធ្វើដំណើរ ដល់អតិថិជន មានភាពងាយស្រួល ឆាប់រហ័ស ទាន់ចិត្ត ក្រុមហ៊ុនវីរៈ-ប៊ុនថាំ អេចប្រេស  មានបំរើសេវាកម្មដឹកជញ្ជូនអ្នកដំណើរ ពីភ្នំពេញ ទៅមក ប៉ោយប៉ែត និងទីក្រុងបាងកក និងពីសៀមរាប ទៅមក បាងកក ដោយសេវាកម្ម រថយន្ត Toyota Hiace 2014 ដែលបំពាក់ដោយ ម៉ាស៊ីនត្រជាក់ប្រកបដោយ ផាសុខភាព កៅអីអង្គុយធំទូលាយ និងគំលាតសណ្តូក ជើងបានវែង។

ចំពោះអតិថិជន ដែលធ្វើដំណើរទៅបាងកក  ក្រុមហ៊ុនក៏មានការសំរួលដល់អតិថិជនក្នុងការបំពេញបែបបទ អន្តោប្រវេសន៍ និងវ៉ៃត្រាប៉ាស្ព័រ (Stamp on passport) ឆ្លងដែនឆាប់រហ័សផងដែរ។
ក្រុមហ៊ុនក៏មានរៀបចំសេវាកម្មបន្ថែមដូចជា៖
-ទទួលបញ្ញើ ឥវ៉ាន់ ឆាប់រហ័ស  បាងកក <--> ភ្នំពេញ  និង បាងកក <--> សៀមរាប
-សេវាជូនភ្ញៀវទៅមន្ទីរពេទ្យដោយមានរៀបចំអ្នកបកប្រែជូន
-មានជួលរថយន្ត VIP 11កៅអី ពីភ្នំពេញ ទៅមក បាងកក និង សៀមរាប ទៅមក បាងកក
-សេវាជូនភ្ញៀវដើរកំសាន្ត (អ្នកបកប្រែជនជាតិខ្មែរ) ព្រមទាំងកក់ផ្ទះសំណាក់ និងសណ្ឋាគារ បញ្ចុះតំលៃពិសេស ដល់អតិថិជនផងដែរ។

សម្រាប់ពត៌មានបន្ថែម៖

ភ្នំពេញ (Phnom Penh):  
    (855) 17 333 607 / (855) 88 8797 909

ប៉ោយប៉ែត/រុងក្លឿ (Poi Pet / RongKleu):
    លេខខ្មែរ-Khmer (855) 17 666 211 / លេខថៃ-Thai (66)98 7470717

បាងកក/ប្រាទូណាម (Bangkok/Pratunam):
    098 7470 718 / 098 7470 719
    Address in Bangkok: Grand Watergate Hotel, # 42/29 Petchburi Rd. Petchburi 15 PhayathaiRatchtewee Bangkok 10400 Thailand

សៀមរាប (Siem Reap):
     017 333 581 / 015 95 89 89

កំពង់សោម (Sihanouk Ville):
     017 333 620 / 016 75 43 58

កោះកុង (Koh Kong):
     017 333 580 / 016 55 94 81

បាត់ដំបង (Battambang):
     017 333 572 / 015 893 968

បន្ទាយមានជ័យ/ស្វាយស៊ីសុផុន (BanteayMeanchey / SvaySisophon):
     017 333 571 / 088 79 94 666

ហូជីមីញ(Ho Chi Minh):
     (84) 16 949 99905 / (84) 93 381 4922

ផលវិបាកចំពោះ ធ្វេសប្រហែសក្នុង ការរៀបចំបញ្ជីពន្ធដារ

$
0
0

បើសិនលោកអ្នកបានរៀបចំបញ្ជីបង់ពន្ធដារខុស អង្គភាពរបស់លោកអ្នកត្រូវទទួលរងនូវ ការផាកពិន័យធ្ងន់ធ្ងរ នៅពេលដែលសវនករនៃអគ្គនាយក ដ្ឋានពន្ធ ដារចុះធ្វើសវនកម្ម ដោយគិតរាប់ចាប់តាំងពីពេលចាប់ផ្តើម ដំណើរការដំបូងមករួមមាន៖
១- ពិន័យ២លានរៀលសម្រាប់អំពើរាំងស្ទះ
២-ពិន័យដោយយកការប្រាក់២% ក្នុង១ខែ នៃពន្ធដែលមិនទាន់បានបង់
ឧទាហរណ៍ៈ លោកអ្នកបង់ Withholding Tax លើការជួលអគារខ្វះ ១០០០ដុល្លា ក្នុង១ខែជាប់ៗគ្នា ចំនួន៣ខែ ករណីនេះការគណនាលើការផាកពិន័យលើការប្រាក់គឺ
= ($1000x3ខែx2%)+($1000x2ខែx2%)+($1000x1ខែx2%)
ចុះបើលោកអ្នកបង់ខុសដល់ទៅច្រើនឆ្នាំ នាំអោយការផាកពិន័យក៏មានចំនួនច្រើនដែរ
៣-ពិន័យលើការធ្វេសប្រហែស ១០% ឬ ២៥% ឬ ៤០% នៃពន្ធដែលមិនទាន់បានបង់
៤-រួមជាមួយទឹកប្រាក់ដែលនៅជំពាក់ពន្ធ
សរុបទឹកប្រាក់ដែលត្រូវបង់ពន្ធក្រោយពិន័យរួចរួមមាន៖ ទឹកប្រាក់ដែលជំពាក់ពន្ធ បូកជាមួយ ទឹកប្រាក់ពិន័យគ្រប់ចំនុចខាងលើ ដែលមានចំនួនច្រើនជាអតិបរមា ។
តើអាចទុកចិត្តបានទេថាការបង់ពន្ធកន្លងមករបស់លោកអ្នកពិតជាត្រឹមត្រូវគ្រប់ចំនុច ? ប្រសិនបើ មិនច្បាស់លាស់ ឬមានចំនុចណាមួយខុសឆ្គង លោកអ្នកត្រូវប្រញាប់កែតម្រូវទាន់ពេលវេលា ដើម្បីកុំអោយ ចំនួននៃការផាកពិន័យត្រូវបានគុណទ្វេរដងៗ និងសរុបតៗគ្នាជាបន្តបន្ទាប់រហូតគ្មានលទ្ធភាពដោះស្រាយ។
ដូច្នេះលោកអ្នកត្រូវដោះស្រាយអោយបានរួចរាល់ត្រឹមត្រូវតាមផ្លូវច្បាប់មុនពេលចុះធ្វើសវនកម្ម។
លោកអ្នកអាចជួបប្រឹក្សាយោបល់ជាមួយអ្នកឯកទេសវិជ្ជាជីវ:គណនេយ្យ និងពន្ធដារ ដែលមានស្នាដៃ និងបទពិសោធន៍ច្បាស់លាស់ទូលំទូលាយលើកិច្ចការទាំងឡាយនេះតាមរយះទូរស័ព្ទលេខៈ 011 777 110 ,017 888 987 និង 089 888 656 ។

ប្រភេទពន្ធដារដែលលោកអ្នកត្រូវប្រកាស និង បង់ជូនរដ្ឋបាលសារពើពន្ធតាមរបបស្វ័យប្រកាស៖
១- ពន្ធដែលត្រូវប្រកាស និង បង់ប្រចាំខែ៖
-    ពន្ធលើប្រាក់បៀវត្ស (Tax on Salary)និងអត្ថប្រយោជន៍បន្ថែម(Fringe Benefit Tax)
-    ពន្ធកាត់ទុក(Withholding Tax)
-    ប្រាក់រំដោះពន្ធលើប្រាក់ចំនេញ(Prepayment on Profit Tax)អាករពិសេសលើទំនិញ និងសេវាមួយចំនួន(Specific Tax on certain merchandise and services)  អាករស្នាក់នៅ (Accomodation Tax) អាករបំភ្លឺសាធារណៈ(Public Lighting Tax) និងពន្ធអាករដទៃទៀត
-    អាករលើតម្លៃបន្ថែម(Value Added Tax)
២- ពន្ធដែលត្រូវប្រកាស និង បង់ប្រចាំឆ្នាំ៖
-    ពន្ធលើប្រាក់ចំនេញប្រចាំឆ្នាំ (Annual Profit Tax Return)
-    ពន្ធប៉ាតង់ (Patent Tax)
-    ពន្ធលើអចលនទ្រព្យ (Property Tax)
II.សេវាកម្មសំខាន់ៗដែលលោកអ្នកទទួលបាន៖
១-សេវាកម្មពន្ធដារៈ
-    ជួយប្រឹក្សាយោបល់លើការរៀបចំបំបែបទពន្ធដារគ្រប់ប្រភេទនិងយកទៅបង់នៅកន្លែងពន្ធដារជូនលោកអ្នក ដែលធ្វើបែបនេះគឺចំណេញថវិកាជាងការជួលបុគ្គលិកធ្វើការជាប្រចាំច្រើនណាស់។
-    ការដោះស្រាយបញ្ហាពន្ធដារគ្រប់ប្រភេទដូចជាដោះស្រាយបំណុលពន្ធដារការជំរះបញ្ជីបិទ ក្រុមហ៊ុន ការរៀបចំឯកសារស្របច្បាប់សម្រាប់ដាក់ជូនសវនករពន្ធដារ ។
-    ប្រឹក្សាយោបល់លើផែនការពន្ធដារ ជាមួយនឹងការចាប់ផ្តើមអាជីវកម្មថី្ម ដើម្បីទទួលបានការលើក ទឹកចិត្ត និងការលើកលែងពន្ធ ។
២-សេវាកម្មគណនេយ្យៈ
-    ត្រួតពិនិត្យបញ្ជីគណនេយ្យ និង រៀបចំគោលនយោបាយ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។
-    កត់ត្រាបញ្ជី និង រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំខែ និងប្រចាំឆ្នាំ(បិទបញ្ជី) ស្របតាម គោលនយោបាយ និង នីតិវិធី ស្តង់ដារ និង លក្ខខណ្ឌតម្រូវនៃច្បាប់ ។
-    រៀបចំ និងកត់ត្រាសមតុល្យដើមគ្រាសម្រាប់ក្រុមហ៊ុនបើកថ្មី និង ក្រុមហ៊ុនដែល មានប្រតិបត្តិការជាច្រើនឆ្នាំឲ្យបានត្រឹមត្រូវឡើងវិញ ។
-    កែរលំអរ ឬធ្វើបច្ចុប្បន្នភាពគោលនយោបាយណនេយ្យ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។
៣-សេវាកម្មប្រឹក្សាយោបល់លើការចុះបញ្ជីបើកក្រុមហ៊ុន អង្គការ សមាគម……។ល។
-    ប្រឹក្សាយោបល់លើការជ្រើរើសប្រភេទក្រុមហ៊ុន និងការដាក់ដើមទុនចុះបញ្ជី
-    រៀបចំឯកសារ ចុះបញ្ជីពាណិជ្ជកម្ម ការស្នើសុំលេខអត្តសញ្ញាណកម្មសារពើពន្ធ វិញ្ញាបនបត្រអាករលើតម្លៃបន្ថែម និងអាជ្ញាប័ណ្ណពីក្រសួង ឬស្ថាប័នអាណាព្យាបាល ។
-    បំពេញបែបទបិទក្រុមហ៊ុន អង្គការ សមាគមរោងចក្រ សហគ្រាស... ។
៤-សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើស ឬអភិវឌ្ឍកម្មវិធីគណនេយ្យកំព្យូទ័រ
-    ជ្រើសរើសកម្មវិធីគណនេយ្យកុំព្យូទ័រគ្រប់ប្រភេទឲ្យសមស្របទៅនឹងបរិបទការងារ ទំហំការងារនិង លក្ខខណ្ខត្រូវផ្នែកច្បាប់ ។
-    វិភាគ និងធ្វើគម្រោងអភិវឌ្ឍកម្មវិធីគណនេយ្យកុំព្យូទ័រថ្មី សម្រាប់ ក្រុមហ៊ុន អង្គការ សមាគម ...
៥-សេវាកម្មវបណ្តុះបណ្តាលជំនាញគណនេយ្យ និងពន្ធដារលើការអនុវត្តជាក់ស្តែង
សេវាកម្មបណ្តុះបណ្តាលជំនាញគណនេយ្យដល់បុគ្គលិករបស់ក្រុមហ៊ុន អង្គការ សមាគម ... តាមមុខងារ (ប្រធានផ្នែកគណនេយ្យ គណនេយ្យករ បេឡាករ អ្នកគ្រប់គ្រងសន្និធិ...) និង គ្រប់កម្រិត (កម្រិតប្រតិបត្តិ កម្រិតបច្ចេកទេស និង កម្រិតយុទ្ធសាស្រ្ត)
សូមទាក់ទងទូរស័ព្ទលេខៈ 011 777 110 និង 089 888 656។


  

អគ្គិភ័យឆេះ បន្ទប់ដាក់ឯកសារ នៅប៉ុស្តិ៍រដ្ឋបាល ផ្សារកណ្តាលទី១

$
0
0

ភ្នំពេញ ៖  បន្ទប់ដាក់ឯកសារ ក្នុងប៉ុស្តិ៍នគរបាលផ្សារ កណ្តាលទី១ ចំណុះឲ្យអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ត្រូវបានអគ្គិភ័យ ឆាបឆេះ បង្កឲ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងសមត្ថកិច្ចជួយអន្តរាគមន៍ កាលពីវេលា ម៉ោង ២ និង ៣០នាទីយប់ឈានចូលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤។

ប្រជាពលរដ្ឋរស់នៅជិតខាងប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី១ បាននិយាយ ដឹងថា នៅមុនពេលកើតហេតុគេសង្គេតឃើញ មានផ្សែង ចេញពីប៉ុស្តិ៍នគរបាលផ្សារកណ្តាលទី ចេញមកខាងក្រៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាមកចោមរោមមើល ស្រាប់តែឃើញមានអណ្តាតភ្លើង ឆាបឆេះចេញមកក្រៅ ទើប ប្រជាពលរដ្ឋ ក៏ដូចជា សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យ និងនាំគ្នាជួយមួយដៃមួយជើងម្នាក់យកទឹកជះពន្លត់ ប៉ុន្តែអណ្តាតភ្លើងនៅតែមិនទាន់រលត់ ព្រោះអណ្តាតភ្លើងកំពុងឆាបឆេះខ្លាំង រហូតរថយន្តពន្លត់ទៅដល់កន្លែងកើតហេតុ បាញ់ទឹកពន្លត់ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ។

ក្នុងគ្រោះអគ្គិភ័យខាងលើនេះដែរ រថយន្តពន្លត់អគ្គិភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន២គ្រឿងបានទៅ ដល់កន្លែងកើតហេតុ ភ្លាមៗ ប៉ុន្តែបាញ់ទឹកពន្លត់អស់តែ១គ្រឿង ប៉ុណ្ណោះ ។

សមត្ថកិច្ចបានឲ្យដឹងថា ការឆាបឆេះ គឺបណ្តាលមកពីទុស្សេចរន្តអគ្គិសនី។ ហើយករណីនេះ សំណាងហើយ ដែល អគ្គិភ័យឆាបឆេះនៅចំកន្លែងមានសមត្ថកិច្ចស្រាប់ ព្រោះអាចមានកម្លាំងមនុស្សគ្រប់គ្រាន់ និង អាចផ្តល់ព័ត៌មានឆាប់រហ័ស ក្នុងទាក់ទងរថយន្តពន្លត់អគ្គិភ័យ ឲ្យចុះមកអន្តរាគមន៍ បានទាន់ពេលវេលា ៕

អភិបានរង ខណ្ឌចំការមន ចូលរួមបើក បវេសនកាល នៅវិទ្យាល័យ ជា ស៊ីម បឹងកេងកង

$
0
0

ភ្នំពេញៈ សម្រាប់ឆ្នាំសិក្សាថ្មី ០១ វិច្ឆិកា ២០១៤-២០១៥ នេះ អភិបាលរងខណ្ឌចំការមន លោក ជ គឹមស៊ បានអញ្ជើញ ជាអធិបតីបើកបវេសនកាលថ្មី ក្នុងវិទ្យាល័យ ជា ស៊ីម បឹងកេងកង។

ជាមួយនឹងការបើកបវេសនកាលនេះ អភិបាលរងខណ្ឌចំការមន លោក ជ គឹមស៊ ក៏បានអាននូវសារលិខិត របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងថ្ងៃបវេសនកាលថ្មីនេះថា ថ្ងៃទី១ វិច្ឆិកា ២០១៤ នេះ ជាថ្ងៃដែលមាន អត្ថន័យដ៏ ជ្រាលជ្រៅមួយ សម្រាប់វិស័យអប់រំ នៃព្រះរាជាណាចក្រកម្ពុជា។ ជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៤-២០១៥ ដែលជាការបើកទំព័រឆ្នាំសិក្សាថ្មី សម្រាប់សិស្ស និស្សិត ក្នុងវ័យសុក្សា កុលបុត្រធីតា ជាទីស្រឡាញ់របស់យើង គ្រប់គ្នាបន្តការសិក្សាទៅថ្នាក់ខ្ពស់ទៀត និងជាថ្ងៃចាប់ផ្តើមជីវិតសិក្សាដំបូង សម្រាប់កុមារ ដែលទើបដល់អាយុ ត្រូវចូលរៀន ។

លោក ជ គឹមស៊ បានបន្តសារលិខិតនោះទៀតថា ទិវាដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធឡើងក្នុង បុព្វហេតុ លើក តម្កើងវប្បធម៌ ស្រឡាញ់ការសិក្សារៀនសូត្រ ជាការរំលឹកដាស់តឿនកុលបុត្រធីតាខ្មែរ ដែលជាសសរ ទ្រូងរបស់ជាតិ ឲ្យស្រវាស្រទេញរកចំណេះដឹង ជំនាញវិជ្ជាជីវៈសម្រាប់ជីវិតផ្ទាល់ខ្លួន ឲ្យបានប្រកបដោយ ភាពថ្លៃថ្នូ ជាពិសេសឲ្យ បានយល់ច្បាស់ថា ចំណេះវិជ្ជា គឺជាទ្រព្យដ៏មានតម្លៃ, រួមចំណែកលើកតម្កើង កិត្យានុភាពជាតិឲ្យកាន់តែខ្ពស់ត្រដែត និងចម្រើនរុងរឿងប្របកដោយសុខដុមរមនា ។

នាយកវិទ្យាល័យ ជា ស៊ីម បឹងកេងកង លោក ង៉ូវ ឈុនហាក់ បានថ្លែងឲ្យដឹងដែរថា សម្រាប់ឆ្នាំសិក្សាថ្មីនេះ វិទ្យាល័យ ជា ស៊ីម បឹងកេងកង មានលោកគ្រូ អ្នកគ្រូបម្រើការងារចំនួន ១៨៩នាក់ ឯសិស្សានុសិស្សមានចំនួន ១៦៤៩នាក់ ចែកចេញជា ៤៨ថ្នាក់។

ជាមួយគ្នានោះដែរ លោក ង៉ូវ ឈុនហាក់ បានថ្លែងបញ្ជាក់ទៀតថា ចំពោះលទ្ធផលការប្រឡងមធ្យមសិក្សាទុតិយភូមិ លើកទី២នេះ សិស្សចំនួន២១៥នាក់ បានប្រឡងជាប់ ឯការប្រឡងលើកទី១នោះវិញ វិទ្យាល័យ ជា ស៊ីម បឹងកេងកង មានសិស្សចំនួន៨៤នាក់ ប្រឡងជាប់ ៕

លោក ស៊ុន ចាន់ថុល ផ្តល់បទសម្ភាសន៍ ជាមួយទូរទស្សន៍ Bloomberg បង្ហាញពីបរិយាកាស វិនិយោគនៅកម្ពុជា (មានវីដេអូ)

$
0
0

ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បាននិងកំពុងបំពេញទស្សនកិច្ចនៅទីក្រុង ហុងកុង ដើម្បីកៀងគរ និងទាក់ទាញវិនិយោគចូលមកបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាជំរុញឲ្យអ្នក វិនិយោគ និង រដ្ឋាភិបាលហុងកុង នាំយកផលិតផលកម្ពុជាចូលទៅកាន់ទីផ្សារហុងកុង។

ក្នុងដំណើរទៅកាន់ទីក្រុងហុងកុង ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និង វិនិយោគរយៈពេលមួយសប្តាហ៍ លោកទេស រដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជួបពីភាក្សាជាច្រើន ជាមួយមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលហុងកុង និង ក្រុមអ្នកវិនិយោគ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី ក៏ត្រូវបានទូរទស្សន៍សេដ្ឋកិច្ចដ៏ល្បី Bloomberg អញ្ជើញទៅធ្វើបទសម្ភាសន៍ បង្ហាញ ការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្ម ក៏ដូចជាបរិយាកាស នៃការវិនិយោគ នៅក្នុងប្រទេសកម្ពុជាផងដែរ។

ខាងក្រោមជាវីដេអូ បទសម្ភាសន៍រវាងលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងលោកស្រី Angie Lau អ្នកព័ត៌មាន ទូរទស្សន៍ Bloomberg កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤។

ម៉ូតូបុកម៉ូតូ រងរបួសធ្ងន់ ស្រាល៥នាក់

$
0
0

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងរវាង ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង ៨ និង៣០ នាទីយប់ ថ្ងៃទី៣១ តុលា ២០១៤ នៅលើកំណាត់ផ្លូវលេខ៧០ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បណ្តាលឲ្យមនុស្ស៥នាក់ រងរបួសធ្ងន់ និងស្រាល  ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូវីវ៉ា ពណ៌ខ្មៅមួយគ្រឿង ជិះដោយបុរសពីរនាក់ បើកប្រដេញគ្នា ជាមួយម៉ូតូមិនស្គាល់ អត្តសញ្ញាណមួយគ្រឿងទៀត តាមផ្លូវលេខ៧០ ក្នុងទិសដៅពីជើងទៅក្បូង ខណៈមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកចំចំហៀង ខាងក្រោយម៉ូតូម៉ាក ហុងដាឌ្រីម សេ១១០ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1BR-5322 ជិះដោយបុរស-នារី ៣នាក់ ដែលធ្វើដំណើរស្របទិសគ្នាពេញទំហឹង បណ្តាលឱ្យ បុរសបើកម៉ូតូហុងដាឌ្រីមសេ១១០ និងអ្នកនារីរួមដំណើរជាមួយរងរបួសធ្ងន់ ចំណែកបុរសពីរនាក់ទៀតដែលជិះម៉ូតូវីវ៉ា និងបុរសម្នាក់ដែលរួមដំណើរ ជាមួយម៉ូតូហុងដាឌ្រីម រងរបួសស្រាល ។ បន្ទាប់មកគេឃើញបុរសជិះម៉ូតូវីវ៉ាទាំងពីរនាក់ ដែលរងរបួសស្រាលនាំគ្នារត់ចោលម៉ូតូគេចខ្លួនបាត់ស្រមោល ។

សមត្ថកិច្ចបានឲ្យដឹងបន្តថា ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូទាំងពីរគ្រឿង ត្រូវសមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យច រាចផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាតាមនិតិវិធីច្បាប់ ៕


អភិបាល ខណ្ឌដូនពេញ អញ្ជើញចូលរួម បើកបវេសនកាល ឆ្នាំថ្មី ២០១៤-២០១៥ នៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ

$
0
0

ភ្នំពេញ ៖ អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន និងថ្នាក់ដឹកនាំសាលាខណ្ឌ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០១៤ នេះ បានអញ្ជើញចូលរួមជាអធិបតីភាព នៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៤-២០១៥ នៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ ។

នៅក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួម ពីគណៈគ្រប់គ្រងវិទ្យាល័យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើននាក់ផងដែរ ។

ជាមួយនឹងការបើកបវេសនកាលនេះ អភិបាលខណ្ឌដូនពេញ ក៏បានអាននូវសារលិខិត របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងថ្ងៃបវេសនកាលថ្មីនេះថា ថ្ងៃទី០១ វិច្ឆិកា ២០១៤ នេះ ជាថ្ងៃដែលមាន អត្ថន័យដ៏ ជ្រាលជ្រៅមួយ សម្រាប់វិស័យអប់រំ នៃព្រះរាជាណាចក្រកម្ពុជា។ ជាថ្ងៃបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០១៤-២០១៥ ដែលជាការបើកទំព័រឆ្នាំសិក្សាថ្មី សម្រាប់សិស្ស និស្សិត ក្នុងវ័យសុក្សា កុលបុត្រធីតា ជាទីស្រឡាញ់របស់យើង គ្រប់គ្នាបន្តការសិក្សាទៅថ្នាក់ខ្ពស់ទៀត និងជាថ្ងៃចាប់ផ្តើមជីវិតសិក្សាដំបូង សម្រាប់កុមារ ដែលទើបដល់អាយុ ត្រូវចូលរៀន ។

លោក គួច ចំរើន បានបន្តសារលិខិតនោះទៀតថា ទិវាដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធឡើង ក្នុងបុព្វហេតុ លើកតម្កើងវប្បធម៌ ស្រឡាញ់ការសិក្សារៀនសូត្រ ជាការរំលឹកដាស់តឿនកុលបុត្រ ធីតាខ្មែរ ដែលជាសសរទ្រូង របស់ជាតិ ឲ្យស្រវាស្រទេញរកចំណេះដឹង ជំនាញវិជ្ជាជីវៈសម្រាប់ ជីវិតផ្ទាល់ខ្លួន ឲ្យបានប្រកបដោយ ភាពថ្លៃថ្នូ ជាពិសេសឲ្យ បានយល់ច្បាស់ថា ចំណេះវិជ្ជា គឺជាទ្រព្យដ៏មានតម្លៃ, រួមចំណែកលើកតម្កើងកិត្យានុភាពជាតិឲ្យ កាន់តែខ្ពស់ត្រដែត និងចម្រើនរុងរឿងប្របកដោយសុខដុមរមនា ។

លោកអភិបាលខណ្ឌក៏បានផ្តាំផ្ញើ និងជំរុញឲ្យសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ហើយមិនត្រូវគេចសាលា និងប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ដូចជា ការសេពគ្រឿងញៀន បងតូចបងធំ ល្បែងស៊ីសង និងចូលក្លឹបរាំលេងកម្សាន្ត ភ្លេចការរៀនសូត្រជាដើមនោះ ។

លោកបានលើកឡើងទៀតថា ចាប់ពីពេលនេះតទៅ ដោយសារតែរាជរដ្ឋាភិបាលកម្ពុជា មានកំណែទម្រង់ទៅលើវិស័យ អប់រំ តាមរយៈការរឹតបន្តឹងពេលប្រឡងនោះ ដូច្នេះម្នាក់ៗត្រូវខិតខំរៀនសូត្រ បើមិនដូច្នោះទេ មិនអាចមានឱកាស ប្រឡងជាប់ឡើយ ។

ជាក់ស្តែងសម្រាប់ការប្រឡងបាក់ឌុប នៅឆ្នាំ២០១៤ នេះ ចំនួនសិស្សជាប់មាន ប្រមាណជា ២៥% រហូតមានការរៀបចំ ប្រឡងលើកទី២ ហើយមានអ្នកជាប់ ត្រឹមតែប្រមាណ ១៧%ប៉ុណ្ណោះ ។

ជាមួយគ្នានេះ លោក គួច ចំរើន ក៏បានជំរុញឲ្យគណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវចូលរួមទាំង អស់គ្នា រឹតបន្តឹងទាំងការបង្រៀន និងវិន័យ ធ្វើយ៉ាងណាឲ្យសិស្សានុសិស្សទាំងអស់ ត្រូវតែខំប្រឹងរៀន មានចំណេះដឹង ក្នុងខ្លួនពិតប្រាកដ ៕

សមត្ថកិច្ចចាប់ឈើ ជាង១០០ដុំ គរទុកបម្រុងដឹក ទៅលក់ នៅវៀតណាម

$
0
0

រតនគិរីៈ កម្លាំងរដ្ឋបាល ព្រៃឈើថ្នាក់កណ្តាល សហការជាមួយកម្លាំង រដ្ឋបាលព្រៃឈើ ខណ្ឌរតនគិរី កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ បានចុះប្រតិបត្តិការ ចាប់ឈើប្រណិត ជាង១០០ដុំ ក្បែរកន្លែង តំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ខណៈដែលក្រុម ឈ្មួញដឹកយកទៅ គរទុកបម្រុង នាំចេញទៅប្រទេសវៀណាម។

បើតាមសមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងថា សព្វថ្ងៃនេះពួកគាត់សង្កេត ឃើញមានក្រុមឈ្មួញ ជាច្រើនក្រុម ជាអ្នកមានលុយ មានអំណាច ក្នុងខេត្តរតនគិរី និងមកពីរាជធានីភ្នំពេញ កំពុងតែប្រណាំងប្រជែងគ្នា ក្នុងជំនួញ ឈើប្រណិតខុសច្បាប់នេះ ដោយក្រុមឈ្មួញខ្លះអាងខ្នង បង្អែកក្រាស់ហ៊ានដឹកទាំងថ្ងៃ និងក្រុមឈ្មួញខ្លះទៀតដឹកពេលយប់ ។

សមត្ថកិច្ចដដែលខាងលើប្រាប់បន្តទៀតថា ចាប់ពីទីរួមក្រុងបានលុង រហូតដល់ច្រកទ្វារ អន្តរជាតិអូរយ៉ាដាវ មានក្រុមសមត្ថកិច្ចមិនក្រោមពី៥០ ស្ថាប័នទាំងសមត្ថកិច្ចក្នុងខេត្ត និងបញ្ជូនមកពីរាជធានីភ្នំពេញ ប្រចាំ ការ ២៤ម៉ោងលើ២៤ម៉ោង តាមបណ្តោយផ្លូវជាតិលេខ៧៨ ប៉ុន្តែឈើប្រណិត រាប់រយម៉ែត្រគូបក្នុង មួយខែៗមានសេរីភាព ដល់វៀតណាមដោយរលូន ។

សមត្ថកិច្ចខាងលើបញ្ជាក់ឲ្យដឹងទៀតថា ក្រុមឈ្មួញដែលហ៊ាន ដឹកឈើច្រើនសន្ធឹកសន្ធាប់ យកទៅគរ ទុកបម្រុងដឹកទៅលក់នៅប្រទេសវៀតណាមនេះ ហាក់បីដូចជាមិនញញើត នឹងសមត្ថកិច្ចក្នុងខេត្ត នោះទេ។

បច្ចុប្បន្នឈើប្រណិត ជាង១០០ដុំនេះ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើ ដឹកជញ្ជូនមករក្សាទុក នៅផ្នែក រដ្ឋបាល ព្រៃឈើបរកែវ ដើម្បីចាត់ចែងតាមច្បាប់ ជាមួយគ្នានេះដែរ គេសង្កេតឃើញ រោងសិប្បកម្ម កែច្នៃឈើប្រណិតជាច្រើនកន្លែងដែលតែងតែដឹកឈើចូលតាមម៉ូតូ តាមរថយន្តដូចហែក ឋិននោះ ហាក់បី ដូចជាមានភាពស្ងប់ស្ងាត់បន្តិគ្រា ដែលមន្ត្រីរដ្ឋបាលព្រៃឈើ ថ្នាក់កណ្តាល មានវត្តមាននៅខេត្តរតនគិរី៕

លោកស្រី ពាន់ ភួងបុប្ផា៖ ប្រមុខរាជរដ្ឋាភិបាល ជាឱសថជួយប្រោស សង្ខារភាពយន្តខ្មែរ (មានវីដេអូ)

$
0
0

ភ្នំពេញ៖ វិស័យភាពយន្តខ្មែរ ត្រូវបានសន្លប់ស្ទើរតែ ដាច់សង្ខារទៅហើយ ចាប់តាំងពីទសវត្សរ៍ឆ្នាំ៩០ រហូតដល់ ពេលបច្ចុប្បន្ន បណ្តាលមកពីកត្តាច្រើនយ៉ាង តែកត្តាវាយសម្លាប់ភាពយន្តខ្មែរធំបំផុតនោះ ត្រូវបានអ្នកនិពន្ធ និង តារាសម្តែងខ្មែរអះអាងថា បណ្តាលមកពីការហូរចូលយ៉ាងគំហុក នៃភាពយន្តបរទេស។ ដើម្បីជួយឲ្យសង្ខារភាព យន្តខ្មែរ មានដង្ហើមឡើងវិញ កវីនិពន្ធខ្មែរ ដែលមានឈ្មោះ បោះសំឡេងនៅកម្ពុជាមួយរូប បានលើកឡើងថា មានតែសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ ជាឱសថដ៏មានប្រសិទ្ធភាព និងទាមទារឲ្យ មានការចូលរួមសហកាប្រកបដោយឆន្ទៈមនសិកាពីគ្រប់ភាគី ទាំងអ្នកនិពន្ធ អ្នកសម្តែង រហូតដល់អ្នកទស្សនា។

លោកស្រី ពាន់ ភួងបុប្ផា កវីស្រឡាញ់ការតែងនិពន្ធតាំងពីកុមារភាព ក្នុងជំនួបសម្ភាសន៍ជាមួយមជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល នាការិយាល័យរបស់លោកស្រីតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ នាចុងសប្តាហ៍ទី៣ នៃខែតុលា បានថ្លែងថា កុនខ្មែរកំពុងសន្លប់ជាថ្មីម្តងទៀតហើយ ហើយអាចនឹងឈានដល់ការ ស្លាប់ ព្រោះតែការបន្តហូរចូលជាថ្មី នៃខ្សែភាពយន្តបរទេស ខណៈដែលភាពយន្តរបស់ខ្មែរហាក់បានថមថយទៅ វិញទាំងការផលិត និង ការទស្សនា។

ការធ្លាក់ចុះ នៃវិស័យភាពយន្តខ្មែរ ត្រូវបានគេមើលឃើញថា បណ្តាលមកពីបញ្ហាជាច្រើន រួមមានដូចជា៖ ការហូរ ចូលយ៉ាងគំហុក នៃភាពយន្តបរទេស ដែលទាំងសាច់រឿង បច្ចេកថត ការសម្តែង សុទ្ធសឹងតែល្អឥតខ្ចោះ, ខ្សែភាព យន្តខ្មែរមិនសូវមានការទាក់ទាញទាំងសាច់រឿង បច្ចេកទេសថត ដឹកនាំរឿង ការសម្តែងនៅឆ្គាំឆ្គង បូករួមទាំងកេរ្តិ៍ ឈ្មោះតារាសម្តែងផងដែរ។

ម្ចាស់វណ្ណកម្ម «ស្នាមស្នេហ៍សមុទ្ររាម, ទឹកចិត្តបងស្រី, បេះដូងអ្នកការពារ, ភ័ព្វសំណាង, ល្បិចស្រី, កុមារី២៥ឆ្នាំ ... » បានថ្លែងបន្តថា សមត្ថភាព នៃការផលិតភាពយន្តរបស់ផលិតករខ្មែរ ក៏ដូចជាការសម្តែងរបស់តារាមិនអន់ នោះទេ តែអ្វី ដែលធ្វើឲ្យភាពយន្តខ្មែររងការទន់ជ្រាយនោះ ដោយសារតែការផលិតខ្វះធនធានហិរញ្ញវត្ថុ ពោលខ្សែ ភាពយន្តខ្មែរ មិនមានហិរញ្ញវត្ថុសម្រាប់ចំណាយលើការផលិតដូចភាពយន្តបរទេសនោះឡើយ។ លោកស្រី បាន បញ្ជាក់ថា ដូចជារឿងភាគរបស់ខ្មែរដាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ចំណាយត្រឹមជាង ១ពាន់ដុល្លារ ខណៈភាព យន្តប្រទេសជិតខាងដូចជាថៃ និងវៀតណាម ចំណាយចាប់ពី ២ម៉ឺនដុល្លារឡើងទៅ។ រីឯភាពយន្តខ្នាតធំវិញ ខ្មែរ ផលិតអស់ត្រឹម ៣-៤ម៉ឺនដុល្លារ ខណៈភាពយន្តខ្នាតធំបរទេសផលិតអស់រាប់សិបម៉ឺនដុល្លារឯណោះ។

លោកស្រី បានបញ្ជាក់ថា «កុនបរទេសវាទំនើប ឈានដល់ការបណ្តាក់ទុនរាប់កោដិដុល្លារ ហើយនៅក្នុងកុនខ្មែរ យើង នៅតែស្ថិតក្នុងភាពអាណោចអាធ័មចឹង ព្រោះអត់មានអ្នកណាបណ្តាក់ទុនទេ គឺមានតែបុគ្គល ដែលជាផលិត ករ ឬ ជាអ្នកស្រឡាញ់កុនហ្នឹង គឺជាអ្នកទៅធ្វើខ្នះខ្នែង វាអត់មានអ្វីហៅថា បែបបទទម្រង់ នៃបច្ចេកទេស ដើម្បីឲ្យ វាត្រឹមត្រូវ[…]។ អ្នកខ្លះធ្វើអស់ ៥ម៉ឺន អ្នកខ្លះធ្វើអស់ ៤ម៉ឺន ៣ម៉ឺន ២ម៉ឺន ដល់អ្នកខ្លះធ្វើអស់តែ៧ពាន់ដុល្លារ ដើម្បី ឲ្យកុន បានយកទៅចាក់ ចឹងគុណភាពវាច្របូកច្របល់»។

បញ្ហាប្រឈម ដែលកំពុងធ្វើឲ្យភាពយន្តរបស់ខ្មែរទាំងខ្នាតធំ និងរឿងភាគធ្លាក់ចុះប្រជាប្រិយ ត្រូវបានលោកស្រី ពាន់ ភួងបុប្ផា ប្រាប់ពីមូលហេតុថា៖ សម្រាប់ភាពយន្តខ្នាតធំ កត្តាចម្បង គឺរោងកុន។ លោកស្រីបញ្ជាក់ថា កាល ពីសម័យដើមរាល់រោងកុន តែងចាក់បញ្ចាំងភាពយន្តរបស់ខ្មែរ សម័យបច្ចុប្បន្នរោងកុនផ្តោត ជាសំខាន់ទៅលើការ ជំនួញរបស់ពួកគេ ដូច្នេះភាពយន្តប្រទេសណាដែលល្បី និងទាក់ទាញ គឺចាក់បញ្ចាំងភាយន្តនោះ។  ដោយឡែក ភាពយន្តរបស់ខ្មែរ ម្ចាស់រោងកុនអនុញ្ញាតឲ្យចាស់តែ៣ពេល ហើយចំម៉ោងមិនសូវល្អទៀត។

ក្រៅពីការផ្តល់ម៉ោង និងពេលវេលាចាក់បញ្ចាំងមិនសូវល្អហើយ រោងកុននីមួយៗ បានទាមទារចែកផលចំណេញពី ម្ចាស់ភាពយន្តរហូតដល់ទៅពាក់កណ្តាល (៥០ភាគរយ)។ បើតាមអ្នកស្រី ពាន់ ភួងបុប្ផា ក្នុងមួយរឿងៗ ដែល ផលិតឡើង ម្ចាស់ផលិតកម្មអាចទទួលបានប្រាក់ចំណូលតែ ៣៥ភាគរយប៉ុណ្ណោះ ដែលជាសំណូលសល់ពីការ ចែកទៅម្ចាស់រោងកុន ៥០ភាគរយ បង់ពន្ធជូនរដ្ឋ ១០ភាគរយ និងការចំណាយសេវាផ្សេងៗទៀត។

សម្រាប់ការធ្លាក់ចុះភាពយន្តភាគចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ គឺបណ្តាលមកពីការហូរចូលភាពយន្តបរទេស យ៉ាងផុលផុស។ មូលហេតុដែលនាំឲ្យស្ថានីយទូរទស្សន៍និយមចាក់បញ្ចាំងរឿងភាគបរទេស ព្រោះការទិញភាព យន្តបរទេសយកមកចាក់បញ្ចាំងអស់តម្លៃខ្ទង់ជាង ១ពាន់ដុល្លារ ដូចការផលិតរឿងក្នុងស្រុកដែរ។ «ម្ចាស់ស្ថានីយ នឹងយកភាពយន្តបរទេសមកចាក់ផ្សាយ បើតម្លៃដូចគ្នា ហើយមានគុណភាពល្អទៀត អាចរកពាណិជ្ជកម្មបានច្រើន ចឹងគេមិនចំណាយលុយផលិតភាពយន្តក្នុងស្រុកនាំឲ្យខាតពេល និងឈឺក្បាលនោះទេ»។

លោកស្រី ពាន់ ភួងបុប្ផា ផលិតករភាពយន្តកំពុងចូលនិវត្តន៍ បានថ្លែងថា ភាពព្រងើយកណ្តើយពីអ្នកពាក់ព័ន្ធ ជា ពិសេសនាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ ក៏ជាមូលហេតុ នៃការធ្វើឲ្យវិស័យភាពយន្តនេះ ឱនភាពផងដែរ។

ក្នុងសម្លៀកបំពាក់សាមញ្ញធម្មតា ជាមួយសម្តីមួយៗតែធ្ងន់ៗហាក់បានទម្លាយវិបត្តិក្នុងចិត្ត អ្នកស្រីបានបន្ថែមថា «យើងអត់អាចបន្ទោសបាន ព្រោះវាអត់មានអ្នកណាជាអ្នកកំណត់ថា ត្រូវយកគុណភាពប៉ុន្មាន ប្រភពដើមទុន ប៉ុន្មាន ប្រភេទម៉ាស៊ីនថតអី សាច់ រឿងរបៀបម៉េច បានចេញបាន វាអត់មាន។ នាយកដ្ឋានភាពយន្ត គាត់មានតួនា ទីតែមួយគត់មើលស្រ្គីប (Script) របស់យើង និងពិនិត្យរូបភាពពេលចេញបញ្ចាំង។ និយាយរួមអត់មានការជួយ ឧបត្ថម្ភផ្នែកអ្វីមួយពីអ្នកណាម្នាក់ កុនទៅតាមយថាកម្ម»។

ការធ្លាក់ចុះ និងស្លាប់នូវភាពយន្តខ្មែរ ត្រូវបានផលិតករចាស់វស្សារូបនេះ បញ្ជាក់ថា វាមិនមែនធ្វើឲ្យផលិតករ តារា សម្តែងរបស់ខ្មែរស្លាប់នោះទេ អ្នកដែលស្លាប់គឺវប្បធម៌ និងសិល្បៈរបស់ខ្មែរទាំងមូលជាអ្នកស្លាប់ ហើយអាចធ្វើឲ្យ កូនខ្មែរលែងស្គាល់អ្វីទៅជាវប្បធម៌ និងសិល្បៈរបស់ខ្លួន ព្រោះវិស័យភាពយន្តលើកញ្ចក់ទូរទស្សន៍ជះឥទ្ធិពលខ្លាំង ដល់អ្នកមើល។ ទូរទស្សន៍ជារោងកុននៅតាមគេហដ្ឋានពលរដ្ឋខ្មែរអាចមើលបានគ្រប់ពេលវេលា ចឹងបើមានតែ កុនបរទេស កូនខ្មែរប្រាកដជាស្គាល់តែវប្បធម៌របស់បរទេស ភ្លេចវប្បធម៌របស់ខ្លួនហើយ។

អ្នកស្រីបញ្ជាក់ដូច្នេះ «វាគ្រាន់តែជាការព្រួយបារម្ភរបស់ខ្ញុំ តារាយើង ឬផលិតករយើង។ ប៉ុន្តែយើងមិនមែនព្រួយបា រម្ភដោយសារខ្លួនយើងទេ[…]។ ខ្ញុំចូលនិវត្តន៍ ខ្ញុំមិនព្រួយបារម្ភខ្លួនឯងទេ។ តែខ្ញុំព្រួយបារម្ភវិស័យសិល្បៈភាពយន្ត របស់ខ្មែរយើងវានឹងស្លាប់ ពេលយើងបាត់សិល្បៈ បាត់អត្តសញ្ញាណជាតិ តើអ្នកណា អ្នកទទួលខុសត្រូវ កូនខ្មែរ ទាំងអស់ជាអ្នកទទួលខុសត្រូវ[...]។ អ្វីដែលខ្ញុំនិយាយ ដើម្បីសិល្បៈខ្មែរ»។

ភាពយន្តរបស់ខ្មែរ គឺជាទម្រង់សិល្បៈទី៧ ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ ប្រពៃណី ទំនាមទម្លាប់ និងតថភាពនៅក្នុងសង្គមកម្ពុជា។ បើវិស័យភាពយន្តត្រូវដួលសន្លប់ដូចពេលបច្ចុប្បន្ននេះ វាក៏ជាបច្ច័យជះឥទ្ធិពលអាក្រក់ដល់សង្គមកម្ពុជាផងដែរ។

ដើម្បីគាស់រំលើងសិល្បៈទី៧របស់ខ្មែរ ឲ្យរស់រានមានដង្ហើមឡើងវិញ លោកស្រី ពាន់ ភួងបុប្ផា បានលើកឡើងថា ត្រូវតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ តែតួអង្គដែលសំខាន់ជាងគេនោះ គឺមានតែប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប៉ុណ្ណោះ ត្រូវតែចេញនូវការកំណត់បទបញ្ញត្តិនានា ដូចជាការកម្រិតការនាំចូល និង ការចាក់បញ្ចាំងភាពយន្តបរ ទេស។ ព្រមទាំងការដាក់ក្រិតក្រមក្នុងការផលិតភាពយន្ត ក៏ដូចជាការកំណត់ឲ្យម្ចាស់រោងកុនយកឈ្នួលចាក់ បញ្ចាំងភាពយន្តខ្មែរឲ្យទាបជាងពេលបច្ចុប្បន្ន។ «រោងកុនចាក់បញ្ចាំងម្តងមិនសឹកនោះទេ កុំប្រញាប់យកចំណេញ ពេក វាធ្វើឲ្យងាប់ម្ចាស់ផលិតកម្ម ផលិតរឿងមករាប់ឆ្នាំ យកចាក់បញ្ចាំងអត់មានផលចំណេញ»។

លោកស្រី ថ្លែងយ៉ាងដូច្នេះ «ប្រមុខរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ ព្រោះមានវប្បធម៌ សិល្បៈ ទើបមានប្រទេស ជាតិមួយ។ គាត់គួរយកចិត្តទុកដាក់ ហើយគាត់ចាប់ផ្តើមរៀបចំប្រជុំសេនាធិការរបស់គាត់ហ្នឹង ក្រសួងអប់រំ ក្រសួង ព័ត៌មានក៏ដោយ ក្រសួងវប្បធម៌ក៏ដោយ ត្រូវជួបជុំគ្នា បង្កើតជាគោលការណ៍ណាមួយ សម្រាប់លើកទឹកចិត្តផលិត ករខ្មែរ ឲ្យគាត់បន្តការផលិតទៅទៀត អ្វីដែលជារបស់ខ្មែរ ដើម្បីថែរក្សា។ ហើយគាត់ត្រូវពង្រឹង កៀបភាពយន្ត វប្ប ធម៌បរទេស ឲ្យចូលក្នុងកម្រិតតិចបំផុត ដើម្បីទុកឲ្យយើងរស់សិន ព្រោះយើងអត់ទាន់ខ្លាំង បើពេលយើងខ្លាំង ហើយ យើងលែងខ្លាចគេហើយ។ ដល់ពេលយើងមានដើមទុនដូចគេ ១០ម៉ឺនដុល្លារផលិតរឿងភាគមួយ យើង មានអីបារម្ភទៀត»។

លោកស្រី ពាន់ ភួងបុប្ផា ក៏បានជំរុញរាជរដ្ឋាភិបាលបង្កើតកន្លែងបណ្តុះបណ្តាលវិស័យភាពយន្ត តារាសម្តែង ព្រម ទាំងបញ្ជូនទៅបណ្តុះបណ្តាលនៅក្រៅប្រទេស ក៏ដូចជាបោះទុនវិនិយោគលើវិស័យភាពយន្តរបស់ខ្មែរ។

ការចូលរួមពីផលិតករ និងអ្នកសម្តែង ក៏ជាកត្តាចាំបាច់ផងដែរ សម្រាប់ដង្ហើមភាពយន្តខ្មែរ។ លោកស្រី ពាន់ ភួង បុប្ផា ថ្លែងបញ្ជាក់ថា «អ្នកផលិតកុំយកភាពយន្តទៅធ្វើជាឆ្នាំងបាយ យកតែចំណេញ ត្រូវមានទស្សនៈស្នេហា ស្រ ឡាញ់វាផង។ ធ្វើឲ្យវាល្អ ធ្វើឲ្យវាមានគុណភាព! បើថាយើងមិនគ្រប់លុយទេ យើងហ៊ុនគ្នា ៣-៤នាក់ទៅ ធ្វើឲ្យវា គ្រប់កម្លាំង ដើម្បីឲ្យរឿងយើងមានគុណភាព»។

អ្នកស្រី ពាន់ ភួងបុប្ផា ក៏បានអំពាវនាវអ្នកពលរដ្ឋខ្មែរកុំឲ្យសប្បាយអរជាមួយភាពយន្ត វប្បធម៌បរទេសខ្លាំងពេក ងាកមកគាំទ្រភាពយន្ត វប្បធម៌របស់ខ្មែរ ដោយវិធីណាដែលអាចជួយបាន៕

ភាពអនាធិបតេយ្យ វាយភ្នំយកថ្មនៅ ចំណុចភ្នំឃ្លៃ គ្មានអ្នក ទៅហាមឃាត់

$
0
0

- ប្រធានមន្ទីររ៉ែ និងថាមពលខេត្ដអត់ ដឹង ឬដឹងហើយមិនចាត់ការ?

កំពត៖ មន្ដ្រីនៅក្នុងមន្ទីររ៉ែ និងថាមពល ខេត្ដកំពត បានធ្វើការអំពាវនាវសូមឱ្យលោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល ជួយបញ្ជូនក្រុមមន្ដ្រីចុះទៅធ្វើការត្រួតពិនិត្យសកម្មភាពជីក និងដឹកជញ្ជូនថ្មភ្នំប្រភេទថ្ម សំណង់ យក ទៅលក់យ៉ាងអនាធិបតេយ្យនៅតំបន់ភ្នំឃ្លៃផង។

មន្ដ្រីនៅក្នុងមន្ទីររ៉ែ និងថាមពលខេត្ដ កំពត បានធ្វើការអះអាងថា សកម្មភាពជីកយកថ្មភ្នំ ដែលជាប្រភេទថ្មសំណង់ នៅចំណុចភ្នំឃ្លៃ ស្ថិតក្នុងភូមិវត្ដពោធិ៍ ឃុំថ្មី ស្រុកទឹកឈូរ ខេត្ដកំពត នាពេលបច្ចុប្បន្ននេះគ្មានច្បាប់នោះទេ ព្រោះ យោងតាមច្បាប់ដែល ក្រសួងរ៉ែ និងថាមពលអនុញ្ញាតឱ្យអ្នកស្រី ទេព សុខា ធ្វើអាជីវកម្មតាមរយៈលិខិតលេខ ១៤៥ រថ.រស.អប ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០១៤ កន្លងមក គឺផុតកំណត់ត្រឹមថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៤ តែប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ ច្បាប់អនុញ្ញាត គឺហួសជាងមួយខែកន្លះទៅហើយ តែគេនៅតែឃើញគ្រឿង ចក្រ និងរថយន្ដរបស់អ្នក ស្រី ទេព សុខា ធ្វើអាជីវកម្មដឹកថ្មយកទៅ លក់រាល់ថ្ងៃមួយថ្ងៃៗរាប់រយជើងឯណោះ។ មន្ដ្រីខាងលើបានបន្ដថា បច្ចុប្បន្ននេះអ្នកស្រី ទេព សុខា មិនត្រឹមតែដឹកថ្មលក់អត់ច្បាប់ប៉ុណ្ណោះទេ គឺបន្ថែមម៉ាស៊ីន ខួងថ្មដែលពីមុន មានតែ ១គ្រឿង ឥឡូវឡើងដល់២គ្រឿង ឯណោះ ព្រោះតម្រូវការថ្មសំណង់ ថ្មក្រាល ផ្លូវមាន សន្ទុះកើនឡើង ។

ករណីធ្វើអាជីវកម្មវាយយកថ្មលក់អត់ ច្បាប់ខាងលើ ដែលធ្វើឱ្យបាត់បង់ចំណូលរដ្ឋ យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ គឺទាល់តែខាង ក្រសួងរ៉ែ និងថាមពលចុះត្រួតពិនិត្យទើប មានប្រសិទ្ធិភាព បើសង្ឃឹមត្រឹមប្រធានមន្ទីរ រ៉ែ ឬមន្ដ្រី អាជ្ញាធរខេត្ដ គ្មានប្រសិទ្ធិភាពនោះទេ ព្រោះសុទ្ធតែមានផលប្រយោជន៍ ពីការធ្វើអាជីវកម្មអត់ច្បាប់ខាងលើនេះ។

សូមបញ្ជាក់ថា កន្លងមកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ធ្លាប់បានធ្វើការចុះ ផ្សាយពីសកម្មភាពអ្នកស្រី ទេព សុខា ធ្វើអាជីវកម្មជីកយកថ្មសំណង់ខុសទីតាំង និង សង្ស័យឃុបឃិតគ្នាបំបាត់ប្រាក់សួយសាររ៉ែ បង់ជូនរដ្ឋម្ដងរួច មកហើយ តែក្រោយការ ចេញផ្សាយលោក សោម វិចិត្រ ប្រធាន មន្ទីររ៉ែ និងថាមពលខេត្ដបានធ្វើការបំភ្លឺថា អ្នក ស្រី ទេព សុខា ជីកខុសទីតាំងតែ ៥០ម៉ែត្រប៉ុណ្ណោះ មិនអាចចាត់ទុកជាការខុសនោះទេ ។ ចំណែកការចោទថា ឃុបឃិតគ្នា បំបាត់លុយសួយសារនោះ ត្រូវបានលោក សោម វិចិត្រ អះអាងថា ធ្វើត្រឹមត្រូវតាមច្បាប់មានគណៈ កម្មការចុះត្រួតពិនិត្យត្រឹមត្រូវ។ ចុះឥឡូវនៅពេលដែលគេដឹងថា អ្នក ស្រី ទេព សុខា នៅបន្ដធ្វើអាជីវកម្មដោយ ច្បាប់អនុញ្ញាតហួសរយៈពេលជាង១ខែទៅ ហើយនោះ ហេតុអ្វីក៏លោក សោម វិចិត្រ មិនចុះទៅត្រួតពិនិត្យមើល ផង ឬមួយលោកដឹងហើយ តែធ្វើមិនដឹង ព្រោះមានប្រយោជន៍?

សកម្មភាពគ្រឿងចក្រក្រុមហ៊ុន លោកស្រី ទេព សុខា ជីកកកាយយកថ្ម ដែលគេអះអាងថា ធ្វើខុសនិយាមការ

តុលាការសម្រេច កាត់ទោស សារព័ត៌មានជាតិម្នាក់ និងគូកន ដាក់គុក ម្នាក់ៗ២ឆ្នាំ ពីបទជួញដូរគ្រឿងញៀន ២ កញ្ចប់

$
0
0

ភ្នំពេញ ៖ សាលាដំបូងរាជធានី ភ្នំពេញ កាលពីរសៀល ថ្ងៃ ទី ៣១ ខែ តុលា ឆ្នាំ២០១៤ បានបើកសវនាការ ប្រកាសសាលក្រម លើសំណុំរឿង ព្រហ្មទណ្ឌរបស់ ជនជាប់ចោទ ២នាក់ក្នុងនោះ មានម្នាក់ គឺជាអ្នកកាសែត បម្រើការនៅអង្គភាព កាសែតជាតិ ដែលជាប់ចោទ ពីបទជួញ ដូរគ្រឿង ញៀន ប្រព្រឹត្តកាលពី កំឡុងខែ មករា ឆ្នាំ ២០១៤ នៅក្នុងភូមិត្រពាំងឈូក សង្កាត់ទឹក ថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកចៅក្រមកែវ មុនី នៃ សាលាដំបូង រាជធានីភ្នំពេញ បានសម្រចផ្តន្ទា ទោសពួកគេ ដាក់ពន្ធ នាគារម្នាក់ៗ រយៈពេល ២ឆ្នាំ តែ ការអនុវត្តទោសក្នុងពន្ធនាគារត្រឹមតែ ១ឆ្នាំ ៦ខែ តែប៉ុណ្ណោះ ទោសនៅសេសសល់ ត្រូវព្យួរទាំងអស់ ។

លោកកែវ មុនី ចៅក្រមនៃ សាលាដំបូងរាជធានីភ្នំពេញ  បានឲ្យដឹងថា ជនជាប់ចោទ ទាំង២នាក់ ខាងលើនេះ មានឈ្មោះ ទី១-ឈ្មោះ ហុង យ៉ារិទ្ធ ហៅរិទ្ធិ ភេទប្រុស អាយុ ៣៦ឆ្នាំ មាននមុខ របរមុនចាប់ខ្លួនជាអ្នកយកព័ត៌មាន នៃ កាសែតជាតិ ប្រចាំនៅខេត្ត សៀមរាប ។ និង ទី២-ឈ្មោះ សួន ម៉ានិត ហៅឆ្អឹង ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ សិស្សថ្នាក់ទី ១០។ ជនជាប់ចោទទាំង២ ត្រូវបានចោទ ប្រកាន់ពីតំណាងអយ្យការពីបទ ជួញដូរដោយខុសច្បាប់នូវ សារធាតុញៀន តាម មាត្រា៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យ គ្រឿងញៀនកម្ពុជា។

លោកចៅក្រមបានបន្ថែមថា ជនជាប់ចោទឈ្មោះ សួន ម៉ានិត ហៅឆ្អឹង ត្រូវបានចាប់ ខ្លួន ដោយសមត្ថកិច្ចអាវុធរាជធានីភ្នំពេញ ខណៈកំពុងតែធ្វើសកម្មភាពលក់ដូរ ថ្នាំញៀន នៅក្នុងចំណុច ស្ពានឈើ ស្ថិតនៅក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីរាត្រី ថ្ងៃ ទី ២៣ ខែ មករា ឆ្នាំ ២០១៤។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចអាវុធហត្ថ ដកហូតបានថ្នាំញៀនចំនួន២ កញ្ចប់ ថង់សម្រាប់វេចខ្ចប់ថ្នាំញៀន និង សម្ភារៈពាក់ព័ន្ធមួយចំនួនផ្សេងទៀត។ ចំណែកឯ ជនជាប់ ចោទ ឈ្មោះ ហុង យ៉ារិទ្ធ ហៅរិទ្ធិ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃ ទី ១៧ ខែ កុម្ភៈ ២០១៤ តាម ចម្លើយ ឆ្លើយដាក់របស់សារភាព របស់ឈ្មោះ សួន ម៉ានិត ៕

តុលាការសម្រេ ឃុំខ្លួនបុរសស្បែកខ្មៅ ៨នាក់ ពីបទជួញដូរគ្រឿងញៀន និង បញ្ចូនទៅដាក់គុក បណ្តោះអាសន្ន នៅព្រៃស

$
0
0

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ ទី ៣១ ខែ តុលា ២០១៤ បានសម្រចចេញដីកាឃុំខ្លួន បុរសជនជាតិនីហ្សេរីយ៉ា៨នាក់ ពីបទជួញដូរគ្រឿងញៀន  និង បានបញ្ជូនខ្លួនពួកគេ ទៅដាក់គុកព្រៃស ជាបណ្តោះអាសន្ន ដើម្បីរងចាំ សម្រេចសេចក្តី នៅក្នុង សវនាការ នាពេលខាងមុខ។

មន្ត្រីតុលាការមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា បុរសជនជាតិនីហ្សេរីយ៉ាទាំង៨នាក់ខាងលើ និង ដែលម្នាក់ៗសុទ្ធតែ មានប្រពន្ធខ្មែរ អត់ខាន់ស្លានោះ មានឈ្មោះ ទី១-ឈ្មោះ IME JOHANUDOM ភេទប្រុស អាយុ៥៩ឆ្នាំ ទី២-ឈ្មោះ FAVOUR IBEZI MAKO OBERTA ភេទប្រុស អាយុ៣៤ឆ្នាំ ទី៣-ឈ្មោះ ECHOWDO SAM SON ភេទប្រុស អាយុ៣៣ឆ្នាំ ទី៤-ឈ្មោះ OKECHUKWU IKEFUAKU ភេទប្រុស អាយុ២៦ឆ្នាំ ទី៥-ឈ្មោះ IKECHUKWU ONYINYECHI THEDDAUS ភេទប្រុស អាយុ៣៧ឆ្នាំ ទី៦-ឈ្មោះ ORAGWAM GODWIN EMEKA ភេទប្រុស អាយុ២៣ឆ្នាំ ទី៧-ឈ្មោះ MICGAEL NWANKWO ភេទប្រុស អាយុ២៤ឆ្នាំនិង ទី៨-ឈ្មោះ EZIGBOGABRIEL CHUKWUELOKA ភេទ ប្រុស អាយុ៤១ឆ្នាំ។

ពួកគេទាំង៨នាក់ ត្រូវចាប់ខ្លួន ដោយ សមត្ថកិច្ចនគរបាល មន្ទីរប្រឆាំងគ្រឿងញៀន នៃ ក្រសួងមហាផ្ទៃ នៅចំណុចខាមុខបណ្ណាគារសន្ដិភាព ផ្លូវលេខ២៧១កែងផ្លូវ២០០២សង្កាត់ទឹកថ្លា ខណ្ឌសែនសុខកាលពីវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ ។ ក្រោយ ឃាត់ខ្លួន សមត្ថកិច្ចនគរបាល ដកហូតបាន គ្រឿងញៀនមេតំហ្វេតាមីនទម្ងន់៦,៤១ ក្រាម កញ្ឆារក្រៀមចំនួន២កញ្ចប់តូច និង រថយន្ត ចំនួន២ គ្រឿង និង ម៉ូតូចំនួន៣គ្រឿង ពីពួកគេ៕

សាលាខណ្ឌ ដូនពេញ និងគណៈកម្មការ វត្តបុទមវតី រៀបចំពិធី ក្រុងពាលី រំកិលទូកង ចុះទឹកត្រៀមចូលរួម ប្រណាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក

$
0
0

ភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៤ បានអញ្ជើញចូលរួមជាមួយនិង ព្រះចៅអធិការ វត្តបុទមវតី សម្តេចសង្ឃ នន្ទ ង៉ែត ព្រមទាំង គណៈកម្មការអាចារ្យ និងព្រះសង្ឃវត្តបុទមវតី រៀបចំពិធី ក្រុងពាលីសែន ព្រេនដល់ម្ចាស់ទឹក ម្ចាស់ដី សុំសេចក្តីសុខសេចក្តីចំរើន ទៅតាមទំនៀមទម្លាប់ របស់ខ្មែរយើង តាំងពីបុរាណមកដើម្បី រំកិលទូកង ចុះទឹកត្រៀមចូលរួមប្រណាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ដែលប្រារព្ធធ្វើឡើង ចាប់ពីថ្ងៃទី០៥-០៧ ខែវិច្ឆិកា ខាងមុខនេះ ។

ពិធីនេះមានការចូលរួមពីលោក គួច ចំរើន អភិបាលខណ្ឌដូនពេញ ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ហែម អាន អភិបាល រងខណ្ឌ លោក សុខ ពេញវុធ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសាលាខណ្ឌ គណៈកម្មការ គ្រប់គ្រងទូក និងកីឡាករអុំទូកជាច្រើននាក់ផងដែរ ។

គណៈកម្មការវត្តបុទមវតី គ្រប់គ្រងទូកងនោះ បានឲ្យដឹងថា ទូកង ដែលកំពុងរៀបចំពិធីក្រុងពាលី រំកិលចុះទឹក នាពេលនេះ មានឈ្មោះថា "ដូនពេញសែនជ័យ" មានចំណុះកីឡាករ ៦៧នាក់ ហើយក៏ធ្លាប់ បានចូលរួមប្រកួត ប្រជែងក្នុងពិធីបុណ្យជាតិជាច្រើនលើកផងដែរ ហើយទទួលបានជ័យលាភីគួរជាទីមោទនៈ ។

ជាមួយគ្នានោះដែរ លោក គួច ចំរើន បានមានប្រសាសន៍ ដោយផ្តាំផ្ញើដល់កីឡាករ ទូកងទាំងអស់ ត្រូវតែមាន ស្មារតី ខ្ពស់ ក្នុងការប្រកួតប្រជែង និងខំប្រឹងបឲ្យអស់ ពីលទ្ធភាពកម្លាំងកាយចិត្ត ដើម្បីនាំយក ជោគជ័យ ១០០ ភាគរយ ជូនខណ្ឌដូនពេញយើងវិញ។

មន្ត្រីសាលាខណ្ឌដូនពេញ បានបញ្ជាក់ផងដែរថា សាលាខណ្ឌបានឧបត្ថម្ភ ដែលបានមកពីការចូលរួមបរិច្ចាគពី ព្រះសង្ឃ និងគណៈកម្មការវត្តទាំង ៧ នៅក្នុងខណ្ឌដូនពេញ ដើម្បីជួយទ្រទ្រង់ និងផ្គត់ផ្គង់ជូនកីឡាករទាំង អស់ ដែលត្រៀមចូលរួមប្រណាំងនាពេលខាងមុខដ៏ខ្លីនេះ ។ ដោយឡែក លោកអភិបាលខណ្ឌ ក៏បានអំពាវនាវ ដល់សប្បុរសជន ចំពោះការចូលរួមឧបត្ថម្ភដល់កីឡាករអុំទូក របស់ទូកអុំ "ដូនពេញសែនជ័យ" ដើម្បីឲ្យក្រុម កីឡាករទាំងអស់មានទឹកចិត្ត និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត យកជ័យជម្នះ នាការចូលរួមប្រកួត ក្នុង ព្រះរាជពិធីបុណ្យអុំទូកនេះ ៕


Computer តំលៃ​ពិសេស​ពី Safe Home Technology ក្នុង​ឪកាស​ពិធីបុណ្យ​អ៊ុំទូក

$
0
0

ភ្នំពេញ៖ ក្នុងឪកាសពិធីបុណ្យអ៊ុំទូក ប្រពៃណ៏ជាតិខ្មែរខាងមុខនេះ រីករាយជាមួយនិង កាផ្តល់ជូនតំលៃដ៏ពិសេសពី ក្រុមហ៊ុន Safe Home Technology ទៅលើផលិត Computer នេះជាការសំរិតសំរាំងថ្មីមួយទៀត សំរាប់ផ្តល់ជូន អតិថិជនដែលកំពុងទន្ទឹង រងចាំឱកាសដ៏កំរមួយនេះ ។មានជំរើសជាច្រើនទាំងម៉ាក ទាំងពណ៌ដែលអាចឲ្យ អតិថិជនងាយស្រួល ក្នុងការជ្រើសរើស ទំនុកចិត្តលើផលិតផល ដែលមានគុណភាព ព្រមទាំងសេវាកម្មល្អ គឺមាននៅតែ Safe Home Technology 

សូមក្រលេកមើល Acer Aspire V5-123

-New CPU Intel Dual-Core Processor E1-2100 (1.0GHz)
- Memory : 2GB DDR3
- HDD : 320GB SATA
- Optical Drive : NO
-Operating Syatem : DOS
- Display Size :11.6 “HD EWV(1366x768)
- VGA1 : Intel HD Graphics 400
- Webcam HD / Wireless/LAN/ USB3.0
- Bluetooth4.0/Card Reander/HDMI
- Weight : 2.3Kg
- 4 Cell Li-ion Battery
-Free Mouse Pad ,Mouse ,Bag

សូមកុំឲ្យឱកាសមួយនេះកន្លងផុត ព្រោះពេលវេលាមានកំណត់ ត្រឹមថ្ងៃ 04 ខែ វិច្ចិកា ឆ្នាំ 2014 មានចំណាប់អារម្មណ៏ សូមមក ក្រុមហ៊ុន Safe Home Technology ដែលមានទីតាំងផ្ទះ លេខ 279 ផ្លូវ ព្រះសីហនុ ទន់មុខវត្តមហាមន្ត្រី រឺ ទូសព្ទ័ 023217287 / 077 505 400

មន្រ្តីជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ១០រូប ជួបបញ្ហាភ័យ នៅលើយន្តហោះ

$
0
0

ម៉ូស្គូ៖ វរសេនីយ៍ត្រី ទី ចំរើនកុសល ទូរស័ព្ទពីប្រទេសរុស្ស៊ី ប្រាប់ឲ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ១០រូប បានជួបគ្រោះបញ្ហាភ័យ នៅព្រលានយន្តហោះ Sheremetyevo ប្រទេសរុស្ស៊ី ដោយប៉ូលិសសង្ស័យមានគ្រាប់បែក នៅលើយន្តហោះរបស់ពួកគាត់ជិះ នៅវេលាម៉ោង២២៖៤០នាទីយប់ថ្ងៃសៅរ៍នេះ ។

លោកបានរៀបរាប់ថា មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃទាំងអស់ចំនួន១០នាក់ បានមកបំពេញបេសកកម្ម រយៈពេល ៣សប្តាហ៍ នៅទីក្រុងម៉ូស្គូ ហើយនៅយប់ថ្ងៃសៅរ៍ ទី០១ ខែវិច្ឆិកានេះ ត្រូវហោះហើរមកកាន់ ទីក្រុងសេអ៊ូលវិញ តាមជើងហោះ Korea Air លេខ KE924 ប្រភេទ Airbus 330 នៅពេលដែលអ្នកដំណើរទាំងអស់បានចូលពេញនៅលើយន្តហោះហើយនោះ ក៏មានហេតុការណ៍កើតឡើង ដោយមានបុរសម្នាក់ជនជាតិរុស្ស៊ី បានសុំចេញពីយន្តហោះ ដោយប្រញាប់ប្រញាល់ និងមិនសមហេតុផល ដោយនិយាយថា អត់ស្រួលខ្លួន ភ្លាមៗនោះប៉ូលិសទីក្រុងម៉ូស្គូ ដោយមានការសង្ស័យ អាចមានគ្រាប់បែកបំផ្ទុះ និងសង្ស័យជាភេវរកម្មផងនោះ បានឲ្យអ្នកដំណើរទាំងអស់លើយន្តហោះ ចាកចេញពីយន្តហោះជាបន្ទាន់ដើម្បីឆែកឆេរ។

លោកកុសល បានរៀបរាប់បន្តថា យន្តហោះដែលមន្រ្តីជាន់ខ្ពស់ ក្រសួងមហាផ្ទៃ១០រូបជិះនោះ គឺនឹងហោះចាកចេញពីទីក្រុងម៉ូស្គូ ទៅកាន់ទីក្រុង សេអ៊ូល នៅម៉ោង ៦៖១០ល្ងាច (ម៉ោងនៅរុស្ស៊ី) ដោយត្រូវបានពន្យាពេលជាច្រើនម៉ោង ដើម្បីឆែកឆេរជៀសវាងបញ្ហាភេរវកម្មណាមួយកើតឡើងនៅលើយន្តហោះ ។ រហូតដល់ម៉ោង ២៣៖១០នាទីយប់ថ្ងៃសៅរ៍ (ម៉ោងនៅកម្ពុជា) ប៉ូលិស និងអាជ្ញាធរបានអនុញ្ញាតឲ្យចូលយន្តហោះវិញ បន្ទាប់ពីប៉ូលិសរុស្ស៊ីត្រួតពិនិត្យ អំពីសុវត្ថិភាពរួចហើយ។ ចំណែកជនសង្ស័យក៏បានហៅទៅសួរនាំផងដែរ។

នៅទីបំផុតនៅម៉ោង ជាង២៣៖០០យប់ (ម៉ោងនៅកម្ពុជា) យន្តហោះ Korea Air ដដែលនោះ បានដឹកអ្នកដំណើរទាំងអស់ ដែលក្នុងនោះមានទាំងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃចំនួន១០រូបផងនោះ បានចាកចេញពីទីក្រុងម៉ូស្គូ ទៅកាន់ទីក្រុងសេអ៊ូល កូរ៉េខាងត្បូង នឹងបន្តមកកាន់កម្ពុជា។ លោកបានបញ្ជាក់ថា បញ្ហាសន្តិសុខនៅព្រលានយន្តហោះ ត្រូវអាជ្ញាធររុស្ស៊ីរឹងបណ្តឹងភ្លាមៗបន្ទាប់ពីមានការសង្ស័យខាងលើនេះ៕

www.freshnews.com

ទិដ្ឋភាពនៅក្នុងព្រលានយន្តហោះ

www.freshnews.com

ទិដ្ឋភាពនៅខាងក្រៅព្រលានយន្តហោះ

www.freshnews.com

រូបភាពលើយន្តហោះ ដែលមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជាជិះ

លោកស្រី ពាន់ ភួងបុប្ផា៖ ប្រមុខរាជរដ្ឋាភិបាល ជាឱសថជួយប្រោស សង្ខារភាពយន្តខ្មែរ (មានវីដេអូ)

$
0
0

ភ្នំពេញ៖ វិស័យភាពយន្តខ្មែរ ត្រូវបានសន្លប់ស្ទើរតែ ដាច់សង្ខារទៅហើយ ចាប់តាំងពីទសវត្សរ៍ឆ្នាំ៩០ រហូតដល់ ពេលបច្ចុប្បន្ន បណ្តាលមកពីកត្តាច្រើនយ៉ាង តែកត្តាវាយសម្លាប់ភាពយន្តខ្មែរធំបំផុតនោះ ត្រូវបានអ្នកនិពន្ធ និង តារាសម្តែងខ្មែរអះអាងថា បណ្តាលមកពីការហូរចូលយ៉ាងគំហុក នៃភាពយន្តបរទេស។ ដើម្បីជួយឲ្យសង្ខារភាព យន្តខ្មែរ មានដង្ហើមឡើងវិញ កវីនិពន្ធខ្មែរ ដែលមានឈ្មោះ បោះសំឡេងនៅកម្ពុជាមួយរូប បានលើកឡើងថា មានតែសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ ជាឱសថដ៏មានប្រសិទ្ធភាព និងទាមទារឲ្យ មានការចូលរួមសហកាប្រកបដោយឆន្ទៈមនសិកាពីគ្រប់ភាគី ទាំងអ្នកនិពន្ធ អ្នកសម្តែង រហូតដល់អ្នកទស្សនា។

លោកស្រី ពាន់ ភួងបុប្ផា កវីស្រឡាញ់ការតែងនិពន្ធតាំងពីកុមារភាព ក្នុងជំនួបសម្ភាសន៍ជាមួយមជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល នាការិយាល័យរបស់លោកស្រីតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ នាចុងសប្តាហ៍ទី៣ នៃខែតុលា បានថ្លែងថា កុនខ្មែរកំពុងសន្លប់ជាថ្មីម្តងទៀតហើយ ហើយអាចនឹងឈានដល់ការ ស្លាប់ ព្រោះតែការបន្តហូរចូលជាថ្មី នៃខ្សែភាពយន្តបរទេស ខណៈដែលភាពយន្តរបស់ខ្មែរហាក់បានថមថយទៅ វិញទាំងការផលិត និង ការទស្សនា។

ការធ្លាក់ចុះ នៃវិស័យភាពយន្តខ្មែរ ត្រូវបានគេមើលឃើញថា បណ្តាលមកពីបញ្ហាជាច្រើន រួមមានដូចជា៖ ការហូរ ចូលយ៉ាងគំហុក នៃភាពយន្តបរទេស ដែលទាំងសាច់រឿង បច្ចេកថត ការសម្តែង សុទ្ធសឹងតែល្អឥតខ្ចោះ, ខ្សែភាព យន្តខ្មែរមិនសូវមានការទាក់ទាញទាំងសាច់រឿង បច្ចេកទេសថត ដឹកនាំរឿង ការសម្តែងនៅឆ្គាំឆ្គង បូករួមទាំងកេរ្តិ៍ ឈ្មោះតារាសម្តែងផងដែរ។

ម្ចាស់វណ្ណកម្ម «ស្នាមស្នេហ៍សមុទ្ររាម, ទឹកចិត្តបងស្រី, បេះដូងអ្នកការពារ, ភ័ព្វសំណាង, ល្បិចស្រី, កុមារី២៥ឆ្នាំ ... » បានថ្លែងបន្តថា សមត្ថភាព នៃការផលិតភាពយន្តរបស់ផលិតករខ្មែរ ក៏ដូចជាការសម្តែងរបស់តារាមិនអន់ នោះទេ តែអ្វី ដែលធ្វើឲ្យភាពយន្តខ្មែររងការទន់ជ្រាយនោះ ដោយសារតែការផលិតខ្វះធនធានហិរញ្ញវត្ថុ ពោលខ្សែ ភាពយន្តខ្មែរ មិនមានហិរញ្ញវត្ថុសម្រាប់ចំណាយលើការផលិតដូចភាពយន្តបរទេសនោះឡើយ។ លោកស្រី បាន បញ្ជាក់ថា ដូចជារឿងភាគរបស់ខ្មែរដាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ចំណាយត្រឹមជាង ១ពាន់ដុល្លារ ខណៈភាព យន្តប្រទេសជិតខាងដូចជាថៃ និងវៀតណាម ចំណាយចាប់ពី ២ម៉ឺនដុល្លារឡើងទៅ។ រីឯភាពយន្តខ្នាតធំវិញ ខ្មែរ ផលិតអស់ត្រឹម ៣-៤ម៉ឺនដុល្លារ ខណៈភាពយន្តខ្នាតធំបរទេសផលិតអស់រាប់សិបម៉ឺនដុល្លារឯណោះ។

លោកស្រី បានបញ្ជាក់ថា «កុនបរទេសវាទំនើប ឈានដល់ការបណ្តាក់ទុនរាប់កោដិដុល្លារ ហើយនៅក្នុងកុនខ្មែរ យើង នៅតែស្ថិតក្នុងភាពអាណោចអាធ័មចឹង ព្រោះអត់មានអ្នកណាបណ្តាក់ទុនទេ គឺមានតែបុគ្គល ដែលជាផលិត ករ ឬ ជាអ្នកស្រឡាញ់កុនហ្នឹង គឺជាអ្នកទៅធ្វើខ្នះខ្នែង វាអត់មានអ្វីហៅថា បែបបទទម្រង់ នៃបច្ចេកទេស ដើម្បីឲ្យ វាត្រឹមត្រូវ[…]។ អ្នកខ្លះធ្វើអស់ ៥ម៉ឺន អ្នកខ្លះធ្វើអស់ ៤ម៉ឺន ៣ម៉ឺន ២ម៉ឺន ដល់អ្នកខ្លះធ្វើអស់តែ៧ពាន់ដុល្លារ ដើម្បី ឲ្យកុន បានយកទៅចាក់ ចឹងគុណភាពវាច្របូកច្របល់»។

បញ្ហាប្រឈម ដែលកំពុងធ្វើឲ្យភាពយន្តរបស់ខ្មែរទាំងខ្នាតធំ និងរឿងភាគធ្លាក់ចុះប្រជាប្រិយ ត្រូវបានលោកស្រី ពាន់ ភួងបុប្ផា ប្រាប់ពីមូលហេតុថា៖ សម្រាប់ភាពយន្តខ្នាតធំ កត្តាចម្បង គឺរោងកុន។ លោកស្រីបញ្ជាក់ថា កាល ពីសម័យដើមរាល់រោងកុន តែងចាក់បញ្ចាំងភាពយន្តរបស់ខ្មែរ សម័យបច្ចុប្បន្នរោងកុនផ្តោត ជាសំខាន់ទៅលើការ ជំនួញរបស់ពួកគេ ដូច្នេះភាពយន្តប្រទេសណាដែលល្បី និងទាក់ទាញ គឺចាក់បញ្ចាំងភាយន្តនោះ។  ដោយឡែក ភាពយន្តរបស់ខ្មែរ ម្ចាស់រោងកុនអនុញ្ញាតឲ្យចាស់តែ៣ពេល ហើយចំម៉ោងមិនសូវល្អទៀត។

ក្រៅពីការផ្តល់ម៉ោង និងពេលវេលាចាក់បញ្ចាំងមិនសូវល្អហើយ រោងកុននីមួយៗ បានទាមទារចែកផលចំណេញពី ម្ចាស់ភាពយន្តរហូតដល់ទៅពាក់កណ្តាល (៥០ភាគរយ)។ បើតាមអ្នកស្រី ពាន់ ភួងបុប្ផា ក្នុងមួយរឿងៗ ដែល ផលិតឡើង ម្ចាស់ផលិតកម្មអាចទទួលបានប្រាក់ចំណូលតែ ៣៥ភាគរយប៉ុណ្ណោះ ដែលជាសំណូលសល់ពីការ ចែកទៅម្ចាស់រោងកុន ៥០ភាគរយ បង់ពន្ធជូនរដ្ឋ ១០ភាគរយ និងការចំណាយសេវាផ្សេងៗទៀត។

សម្រាប់ការធ្លាក់ចុះភាពយន្តភាគចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ គឺបណ្តាលមកពីការហូរចូលភាពយន្តបរទេស យ៉ាងផុលផុស។ មូលហេតុដែលនាំឲ្យស្ថានីយទូរទស្សន៍និយមចាក់បញ្ចាំងរឿងភាគបរទេស ព្រោះការទិញភាព យន្តបរទេសយកមកចាក់បញ្ចាំងអស់តម្លៃខ្ទង់ជាង ១ពាន់ដុល្លារ ដូចការផលិតរឿងក្នុងស្រុកដែរ។ «ម្ចាស់ស្ថានីយ នឹងយកភាពយន្តបរទេសមកចាក់ផ្សាយ បើតម្លៃដូចគ្នា ហើយមានគុណភាពល្អទៀត អាចរកពាណិជ្ជកម្មបានច្រើន ចឹងគេមិនចំណាយលុយផលិតភាពយន្តក្នុងស្រុកនាំឲ្យខាតពេល និងឈឺក្បាលនោះទេ»។

លោកស្រី ពាន់ ភួងបុប្ផា ផលិតករភាពយន្តកំពុងចូលនិវត្តន៍ បានថ្លែងថា ភាពព្រងើយកណ្តើយពីអ្នកពាក់ព័ន្ធ ជា ពិសេសនាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ ក៏ជាមូលហេតុ នៃការធ្វើឲ្យវិស័យភាពយន្តនេះ ឱនភាពផងដែរ។

ក្នុងសម្លៀកបំពាក់សាមញ្ញធម្មតា ជាមួយសម្តីមួយៗតែធ្ងន់ៗហាក់បានទម្លាយវិបត្តិក្នុងចិត្ត អ្នកស្រីបានបន្ថែមថា «យើងអត់អាចបន្ទោសបាន ព្រោះវាអត់មានអ្នកណាជាអ្នកកំណត់ថា ត្រូវយកគុណភាពប៉ុន្មាន ប្រភពដើមទុន ប៉ុន្មាន ប្រភេទម៉ាស៊ីនថតអី សាច់ រឿងរបៀបម៉េច បានចេញបាន វាអត់មាន។ នាយកដ្ឋានភាពយន្ត គាត់មានតួនា ទីតែមួយគត់មើលស្រ្គីប (Script) របស់យើង និងពិនិត្យរូបភាពពេលចេញបញ្ចាំង។ និយាយរួមអត់មានការជួយ ឧបត្ថម្ភផ្នែកអ្វីមួយពីអ្នកណាម្នាក់ កុនទៅតាមយថាកម្ម»។

ការធ្លាក់ចុះ និងស្លាប់នូវភាពយន្តខ្មែរ ត្រូវបានផលិតករចាស់វស្សារូបនេះ បញ្ជាក់ថា វាមិនមែនធ្វើឲ្យផលិតករ តារា សម្តែងរបស់ខ្មែរស្លាប់នោះទេ អ្នកដែលស្លាប់គឺវប្បធម៌ និងសិល្បៈរបស់ខ្មែរទាំងមូលជាអ្នកស្លាប់ ហើយអាចធ្វើឲ្យ កូនខ្មែរលែងស្គាល់អ្វីទៅជាវប្បធម៌ និងសិល្បៈរបស់ខ្លួន ព្រោះវិស័យភាពយន្តលើកញ្ចក់ទូរទស្សន៍ជះឥទ្ធិពលខ្លាំង ដល់អ្នកមើល។ ទូរទស្សន៍ជារោងកុននៅតាមគេហដ្ឋានពលរដ្ឋខ្មែរអាចមើលបានគ្រប់ពេលវេលា ចឹងបើមានតែ កុនបរទេស កូនខ្មែរប្រាកដជាស្គាល់តែវប្បធម៌របស់បរទេស ភ្លេចវប្បធម៌របស់ខ្លួនហើយ។

អ្នកស្រីបញ្ជាក់ដូច្នេះ «វាគ្រាន់តែជាការព្រួយបារម្ភរបស់ខ្ញុំ តារាយើង ឬផលិតករយើង។ ប៉ុន្តែយើងមិនមែនព្រួយបា រម្ភដោយសារខ្លួនយើងទេ[…]។ ខ្ញុំចូលនិវត្តន៍ ខ្ញុំមិនព្រួយបារម្ភខ្លួនឯងទេ។ តែខ្ញុំព្រួយបារម្ភវិស័យសិល្បៈភាពយន្ត របស់ខ្មែរយើងវានឹងស្លាប់ ពេលយើងបាត់សិល្បៈ បាត់អត្តសញ្ញាណជាតិ តើអ្នកណា អ្នកទទួលខុសត្រូវ កូនខ្មែរ ទាំងអស់ជាអ្នកទទួលខុសត្រូវ[...]។ អ្វីដែលខ្ញុំនិយាយ ដើម្បីសិល្បៈខ្មែរ»។

ភាពយន្តរបស់ខ្មែរ គឺជាទម្រង់សិល្បៈទី៧ ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ ប្រពៃណី ទំនាមទម្លាប់ និងតថភាពនៅក្នុងសង្គមកម្ពុជា។ បើវិស័យភាពយន្តត្រូវដួលសន្លប់ដូចពេលបច្ចុប្បន្ននេះ វាក៏ជាបច្ច័យជះឥទ្ធិពលអាក្រក់ដល់សង្គមកម្ពុជាផងដែរ។

ដើម្បីគាស់រំលើងសិល្បៈទី៧របស់ខ្មែរ ឲ្យរស់រានមានដង្ហើមឡើងវិញ លោកស្រី ពាន់ ភួងបុប្ផា បានលើកឡើងថា ត្រូវតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ តែតួអង្គដែលសំខាន់ជាងគេនោះ គឺមានតែប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប៉ុណ្ណោះ ត្រូវតែចេញនូវការកំណត់បទបញ្ញត្តិនានា ដូចជាការកម្រិតការនាំចូល និង ការចាក់បញ្ចាំងភាពយន្តបរ ទេស។ ព្រមទាំងការដាក់ក្រិតក្រមក្នុងការផលិតភាពយន្ត ក៏ដូចជាការកំណត់ឲ្យម្ចាស់រោងកុនយកឈ្នួលចាក់ បញ្ចាំងភាពយន្តខ្មែរឲ្យទាបជាងពេលបច្ចុប្បន្ន។ «រោងកុនចាក់បញ្ចាំងម្តងមិនសឹកនោះទេ កុំប្រញាប់យកចំណេញ ពេក វាធ្វើឲ្យងាប់ម្ចាស់ផលិតកម្ម ផលិតរឿងមករាប់ឆ្នាំ យកចាក់បញ្ចាំងអត់មានផលចំណេញ»។

លោកស្រី ថ្លែងយ៉ាងដូច្នេះ «ប្រមុខរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ ព្រោះមានវប្បធម៌ សិល្បៈ ទើបមានប្រទេស ជាតិមួយ។ គាត់គួរយកចិត្តទុកដាក់ ហើយគាត់ចាប់ផ្តើមរៀបចំប្រជុំសេនាធិការរបស់គាត់ហ្នឹង ក្រសួងអប់រំ ក្រសួង ព័ត៌មានក៏ដោយ ក្រសួងវប្បធម៌ក៏ដោយ ត្រូវជួបជុំគ្នា បង្កើតជាគោលការណ៍ណាមួយ សម្រាប់លើកទឹកចិត្តផលិត ករខ្មែរ ឲ្យគាត់បន្តការផលិតទៅទៀត អ្វីដែលជារបស់ខ្មែរ ដើម្បីថែរក្សា។ ហើយគាត់ត្រូវពង្រឹង កៀបភាពយន្ត វប្ប ធម៌បរទេស ឲ្យចូលក្នុងកម្រិតតិចបំផុត ដើម្បីទុកឲ្យយើងរស់សិន ព្រោះយើងអត់ទាន់ខ្លាំង បើពេលយើងខ្លាំង ហើយ យើងលែងខ្លាចគេហើយ។ ដល់ពេលយើងមានដើមទុនដូចគេ ១០ម៉ឺនដុល្លារផលិតរឿងភាគមួយ យើង មានអីបារម្ភទៀត»។

លោកស្រី ពាន់ ភួងបុប្ផា ក៏បានជំរុញរាជរដ្ឋាភិបាលបង្កើតកន្លែងបណ្តុះបណ្តាលវិស័យភាពយន្ត តារាសម្តែង ព្រម ទាំងបញ្ជូនទៅបណ្តុះបណ្តាលនៅក្រៅប្រទេស ក៏ដូចជាបោះទុនវិនិយោគលើវិស័យភាពយន្តរបស់ខ្មែរ។

ការចូលរួមពីផលិតករ និងអ្នកសម្តែង ក៏ជាកត្តាចាំបាច់ផងដែរ សម្រាប់ដង្ហើមភាពយន្តខ្មែរ។ លោកស្រី ពាន់ ភួង បុប្ផា ថ្លែងបញ្ជាក់ថា «អ្នកផលិតកុំយកភាពយន្តទៅធ្វើជាឆ្នាំងបាយ យកតែចំណេញ ត្រូវមានទស្សនៈស្នេហា ស្រ ឡាញ់វាផង។ ធ្វើឲ្យវាល្អ ធ្វើឲ្យវាមានគុណភាព! បើថាយើងមិនគ្រប់លុយទេ យើងហ៊ុនគ្នា ៣-៤នាក់ទៅ ធ្វើឲ្យវា គ្រប់កម្លាំង ដើម្បីឲ្យរឿងយើងមានគុណភាព»។

អ្នកស្រី ពាន់ ភួងបុប្ផា ក៏បានអំពាវនាវអ្នកពលរដ្ឋខ្មែរកុំឲ្យសប្បាយអរជាមួយភាពយន្ត វប្បធម៌បរទេសខ្លាំងពេក ងាកមកគាំទ្រភាពយន្ត វប្បធម៌របស់ខ្មែរ ដោយវិធីណាដែលអាចជួយបាន៕

រថយន្ត​ មិនស្គាល់ម៉ាក បុកអ្នកជិះម៉ូតូ២នាក់ ស្លាប់ភ្លាមៗ នៅ ស្រុកមោងឬស្សី

$
0
0

បាត់ដំបង ៖ រថយន្ត មិនស្គាល់ម៉ាក១គ្រឿង បានបើកបុក អ្នកជិះម៉ូតូ២នាក់ ស្លាប់ភ្លាមៗ កាលពីវេលាម៉ោង២៣និង៣០នាទី យប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅ ក្រុមទី១ភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឬស្សី សពជនរងគ្រោះនគរបាលចរាចរណ៍ស្រុក ជួយដឹកយកទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី ឯរថយន្តបង្កបានបើករត់គេចខ្លួនបាត់។

លោក សោម រ៉ាវុធ មន្រ្តីអាវុធហត្ថស្រុកមោងឬស្សីបានឱ្យដឹងថា កាលពីវេលាម៉ោង២៣និង៣០នាទីយប់ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្រុមទី១ ភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឬស្សី មានរថយន្តមិនស្គាល់ម៉ាកបានបើកពីទិសភ្នំពេញមកបាត់ដំបង ពេលមកដល់ចំណុចកើតហេតុ បានបុកម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៤ ពណ៌ខ្មៅពាក់ស្លាក លេខបាត់ដំបង1R-9348 ក្នុងទិសច្រាស់ ទិសគ្នា បណ្តាលឱ្យអ្នកជិះម៉ូតូ២នាក់ បាក់ដាច់ជើង ស្លាប់ទាំង២នាក់ភ្លាមៗនៅកន្លែងកើតហេតុ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់នោះមាន៖ទី១ឈ្មោះ ភន ចាប ភេទប្រុសអាយុ១៩ឆ្នាំ អ្នកបើកបរ ទី២ឈ្មោះ ធា ថុន ភេទប្រុសអាយុ១៩ឆ្នាំ ទាំង២នាក់នេះជាសិស្ស រស់នៅភូមិទួលធ្នង់ ឃុំព្រៃស្វាយ ស្រុកមោងឬស្សី។

បន្ទាប់ពីកើតហេតុហើយ សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុក បានមកវាស់វែងកន្លែងកើតហេតុ និងជួយដឹកសព ជនរងគ្រោះទាំង២នាក់យកទៅប្រគល់ឱ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

វគ្គបណ្តុះបណ្តាល ការអនុវត្តជាក់ស្តែង ក្នុងការរៀបចំ បញ្ជីគណនេយ្យ និងហិរញ្ញវត្ថុ តាមប្រព័ន្ធ គណនេយ្យ កុំព្យូទ័រ Quickbooks (ក្រុមហ៊ុនទិញលក់ ទំនិញក្នុងស្រុក) Practical Computerized Accounting Systemfor Local Trading

$
0
0

បង្កើតឡើងដោយLeopard Business ConsultancyCo.,Ltd.(LBC)ជាក្រុមហ៊ុនបម្រើសេវាកម្មគណនេយ្យ និងពន្ធដារដែលបណ្តុះបណ្តាល ជាការអនុវត្តន៍ជាក់ស្តែង ដោយយកឯកសារគណនេយ្យ ពិតប្រាកដទាំងនីតិ វិធី(Procedure) និងឯកសារគណនេយ្យ មកអនុវត្តជាក់ស្តែងក្នុងកម្មវិធីកុំព្យូទ័រ Quickbooks។

សិក្សាចប់ LBC ធានារកការងារធ្វើជូនសិក្ខាកាម ដោយទទួលបានប្រាក់បៀវត្សរ៍ច្រើនជាង $200 ។

ព្រោះថាក្រុមហ៊ុននានា តែងតែប្រឈមនូវបញ្ហាការងារគណនេយ្យ ជាពិសេសរបាយការណ៍ គណនេយ្យនៅ ចុងការិយបរិច្ឆេទ សម្រាប់អ្នកប្រើប្រាស់ខាងក្នុង និងក្រៅ។ ដើម្បីដោះស្រាយបញ្ហានេះ គណនេយ្យករ អ្នកត្រួត ពិនិត្យបញ្ជីគណនេយ្យ ឬ/និងអ្នកគ្រប់គ្រង ត្រូវតែយល់ដឹងពីដំណើរការប្រតិបត្តិការលំហូរឯកសារ និងការងារ ដូចជា៖ ខួបនៃការលក់ ខួបនៃការទិញ និងគណនីតាមដានមួយចំនួនដូចជា គណនីត្រូវទទួល គណនីត្រូវសង សន្និធិ និងទ្រព្យសម្បត្តិជាដើម។

អ្នកសិក្សាត្រូវអនុវត្តប្រតិបត្តិការ គណនេយ្យប្រចាំថ្ងៃក្នុងប្រព័ន្ធគណនេយ្យកុំព្យូទ័រ Quickbooks តាមរយៈការ កត់ត្រាប្រតិបត្តការ ដោយប្រើឯកសារជាក់ស្តែងពីការលក់-ទិញនិងការធ្វើនិយ័តកម្ម នៅចុងការិយបរិច្ឆេទ ដើម្បីផលិត ជារបាយការណ៍ហិរញ្ញវត្ថុ។ បន្ថែមពីនេះបុគ្គលិកទូទៅអាចរៀបចំ របាយការណ៍ហិរញ្ញវត្ថុបាន រីឯអ្នកគ្រប់គ្រងអាចបញ្ជា អាចត្រួតពិនិត្យ និងអាចមើលរបាយការណ៍ហិរញ្ញវត្ថុបាន។

តើសិក្ខាកាមទទួលបានអ្វីពីវគ្គបណ្តុះបណ្តាលនេះ?

យល់ដឹងពីភាពខុសគ្នារវាងប្រព័ន្ធគណនេយ្យដោយដៃ និងកុំព្យូទ័រ Quickbooks

យល់ពីលំហូរការងារ និងឯកសារគណនេយ្យ (ខួបនៃការលក់ និងខួបនៃទិញ)

ចេះអំពីរបៀបកត់ត្រាប្រតិបត្តិការ គណនេយ្យប្រចាំថ្ងៃក្នុងប្រព័ន្ធគណនេយ្យកុំព្យូទ័រQuickbooks

ដឹងពីរបៀបនៃការធ្វើនិយតកម្មលើប្រតិបត្តិការ គណនេយ្យនៅចុងការិយបរិច្ឆទ

អាចរៀបចំរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់អ្នកប្រើប្រាស់ទាំងខាងក្នុង និងខាងក្រៅ

វិធីសាស្ត្រក្នុងការបង្រៀន

ការធ្វើបទបង្ហាញ, ការពិភាក្សា, ការអនុវត្តសិក្សា (ដោយអនុវត្តផ្ទាល់លើការ ចុះប្រតិបត្តិការទៅក្នុងកម្មវិធី QuickBooks) ការធ្វើការជាក្រុម ឬ/និងបុគ្គល។

ដើម្បីសិក្សាវគ្គនេះសិក្ខាកាមត្រូវ៖         មានចំណេះដឹងមូលដ្ឋានគ្រឹះគណនេយ្យ (Principle Accounting) និង ធ្លាប់បានសិក្សាកម្មវិធី Quickbooks ពីមុនមក។

ម៉ោងពេលចូលសិក្សានិងតម្លៃ៖

កាលបរិច្ឆេទ៖ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ(៤០ម៉ / ៤សប្តាហ៍)

ពេលវេលា៖០៥:៣០ - ៨:00 ល្ងាច

ថ្ងៃផុតកំណត់៖ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤

ការបង់ប្រាក់៖

-សិក្ខាកាមត្រូវបង់ប្រាក់មុន $100 សម្រាប់ការចុះឈ្មោះមុនថ្ងៃទី១៥ ខែវិច្ឆកា ឆ្នាំ២០១៤

-និងក្រោយពីទទួលបានការងារធ្វើដែលរកជូនដោយLBC មានប្រាក់បៀវត្សរ៍ច្រើនជាង $200 លោកអ្នកត្រូវ បង់ប្រាក់រំលោះជូនLBC ចំនួន៤ខែបន្ថែម ដោយក្នុង១ខែ $100

-សម្រាប់ការចុះឈ្មោះជាក្រុម៥នាក់ នឹងទទួលបានការចុះឈ្មោះដោយឥតគិតថ្លៃមួយនាក់ អាស័យដ្ឋាន អគារ លេខ៥C ជាប់ខាងត្បូងវត្តមហាមន្ត្រី ផ្លូវលេខ២៨៤កែងផ្លូវលេខ១៦៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន Tel:855 (0) 93 888 772, 855(0) 93 888 757 E-mail: men.tum@hrcambodia.com /sreypeou@lbc-firm.com

Website: www.hrcambodia.com

Viewing all 8042 articles
Browse latest View live




Latest Images