Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ថ្ងៃទី១ ដើមខែ​វិច្ឆិកា​ គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​ មនុស្ស​០៤នាក់​ និង​ធ្វើឲ្យ​របួស​២១នាក់​

$
0
0

ភ្នំពេញៈ នៅថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំង ប្រទេសចំនួន ៩លើក យប់៤លើក, បណ្តាលអោយ មនុស្សស្លាប់ ចំនួន ០៤នាក់ (ប្រុស) របួសធ្ងន់ ១៥នាក់ (ស្រី០១នាក់) និងរបួសស្រាល ០៦នាក់(ស្រី២នាក់)។

យោងតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ០៩លើកនេះ បានបង្កឲ្យខូចខាត យានយន្តសរុប ១៩គ្រឿង ក្នុងនោះ មានម៉ូតូ ១០គ្រឿង , រថយន្តធុនតូច ០៤គ្រឿង,រថយន្តធុនធំ០១គ្រឿង,យានផ្សេង០៤គ្រឿង ។

មូលហេតុ ដែលបណ្តាលឲ្យ មានគ្រោះថ្នាក់ គឺ ល្មើសល្បឿន ០៥លើក, មិនគោរពសិទ្ធ ០១លើក,ប្រជែងគ្រោះថ្នាក១លើក និងស្រវឹង២លើក ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់ ដោយមិនបាន ពាក់មួកសុវត្ថិភាព ចំនួន១៨នាក់ (យប់៧នាក់)។

រថយន្តដែលត្រូវបានផាកពិន័យ នៅអង្គភាព ប្រចាំថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ សរុបចំនួន ៦២៣គ្រឿង ក្នុងនោះរួមមាន រថយន្តទេសចរណ៍គ្រូសារ ៤៥គ្រឿង, រថយន្តដឹកដំណើរធុនតូច ៣១១គ្រឿង, រថយន្តដឹកទំនិញធុនតូច ៨០ គ្រឿង, រថយន្តដឹកទំនិញធុនធំចំនួន ១៨៧គ្រឿង។ រថយន្តទាំងអស់ត្រូវបាន បង់ប្រាក់ពិន័យរួចនៅ អធិការដ្ឋាននគរបាល ស្រុកចំនួន ៣៨គ្រឿងស្នងការដ្ឋាន នគរបាលខេត្ត ៥៤៩គ្រឿង និងនៅនាយកដ្ឋានសណ្តាប់ធ្នាប់ ៣៦គ្រឿង៕


រុស្ស៊ី ចង់ឲ្យលោក គីស៊ីដា មកប្រទេសខ្លួន មុនលោក ពូទីន ធ្វើទស្សនកិច្ច នៅជប៉ុន

$
0
0

តូក្យូ៖ រដ្ឋាភិបាលរុស្ស៊ី បានថ្លែងប្រាប់ ខាងភាគីជប៉ុនថា ប្រធានាធិបតីរុស្ស៊ី វ្លាឌីម៊ៀរ ពូទីន នឹងមិនទស្សនកិច្ច នៅជប៉ុន នោះទេ ដរាបណាគម្រោងទស្សនកិច្ច របស់រដ្ឋមន្រ្តីការបរទេសជប៉ុនលោក ហ្វូមីអូ គីស៊ីដា មកកាន់ រុស្ស៊ី មិនបានឆាប់រហ័ស។

សារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះឲ្យដឹងថា ទីក្រុងម៉ូស្គូ ចង់ឲ្យលោក គីស៊ីដា មកចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីទ្វេភាគីមួយ ស្ដីពីបញ្ហាពាណិជ្ជកម្ម និងសេដ្ឋកិច្ច ប៉ុន្តែប្រទេស ជប៉ុន បានផ្ដល់ ចម្លើយរបស់ខ្លួន ថាឲ្យរង់ចាំ ដោយសារតែវា ជាបញ្ហារសើបមួយសម្រាប់សហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប ដែលបានរួមគ្នាជាមួយនឹងប្រទេសជប៉ុន ក្នុងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ជុំវិញវិបត្តិអ៊ុយក្រែន។

លោក អាបេ នាយករដ្ឋមន្រ្តីជប៉ុន គ្រោងនឹងបើកកិច្ចពិភាក្សាជាមួយនឹងលោក ពូទីន ក្រៅពីកិច្ចប្រជុំ កំពូលក្នុង តំបន់ នៅក្នុងទីក្រុងប៉េកាំង នៅចុងខែនេះ អំឡុងពេលដែលលោក ពូទីន អាចនឹងស្នើក្នុងការ អញ្ជើញលោក គីស៊ីដា មកកាន់ប្រទេសរុស្ស៊ី មុននឹងលោកធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន៕

ក្រុមអ្នកម៉ៅ ការឃុបឃិតគ្នា បោះទឹកតែ ដេញថ្លៃគម្រោង កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍ ខ្នាតតូច តំបន់បឹងទន្លេសាប ២គម្រោង នៅឃុំតាំងក្រាំង

$
0
0

កំពង់ចាម៖ គម្រោងកាត់បន្ថយ ភាពក្រីក្រនិងអភិវឌ្ឍន៍ ខ្នាតតូចតំបន់បឹងទន្លេសាប ចំនួន២គម្រោង បានដាក់ឲ្យ ដេញថ្លៃ កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ នៅសាលាឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវ បានគេមើលឃើញថា ការដេញថ្លៃនោះមិនតម្លាភាព គ្មានការប្រកួតប្រជែង ដោយសារតែ អ្នកម៉ៅការបាន និយាយចរចារគ្នារួច ជាស្រេចមុនពេលដំណើរការដេញថ្លៃ។

ជាក់ស្តែង ១គម្រោងជួសជុលទំនប់ត្រពាំងធំ ក្នុងឃុំតាំងក្រាំង ដាក់តម្លៃប៉ាន់ស្មាន ១៥.៣២២០ ដុល្លារ តែ អ្នកម៉ៅការមានចំនួន៥នាក់ ដាក់សំណើរតម្លៃដេញថ្លៃ ក្នុងនោះ គេបានរៀបចំឲ្យមានអ្នកដាក់តម្លៃទាប បំផុត ចុះរហូតដល់ទៅ៥០ភាគរយ ប៉ុន្តែធ្វើឲ្យខុសឯកសារ គណៈកម្មការទុកជាមិនបានការ បន្ទាប់មកសំណើរ ដេញថ្លៃចំនួន៤ទៀត គឺមានតម្លៃចុះបន្តិចបន្តួចដូចគ្នា១០០ ឬត្រឹមជាង៣០០ដុល្លាប៉ុណ្ណោះ ហើយគម្រោងនេះ បានទៅឈ្មោះ ចន្នី ។

ដោយឡែក ១គម្រោងទៀត ជួសជុលទំនប់តាកែប តាកង ក្នុងឃុំតាំងក្រាំងដែរ ដាក់តម្លៃប៉ាន់ស្មាន ២៤.៤៩៨ដុល្លារ ។គម្រោងនេះ មានអ្នកម៉ៅការដាក់សំណើរដេញថ្លៃចំនួន ៥នាក់ដែរ ក្នុងនោះអ្នកម៉ៅការបានរៀបចំដូចគម្រោងខាងលើដែរ ពោលគឺសំណើរដេញថ្លៃទាំង៥ មាន១ ដែលដាក់តម្លៃចុះរហូតដល់ទៅ៥០ភាគរយ នៃតម្លៃប៉ាន់ស្មានប៉ុន្តែធ្វើឲ្យខុសឯកសារ គណៈកម្មការទុកជាមិនបានការ ចំណែកសំណើរដេញថ្លៃ៤ទៀតគឺគេដាក់តម្លៃចុះតិចៗ ដូចគ្នា ហើយអ្នកយកគម្រោងនេះ ឈ្មោះ យូ វេងស្រ៊ី ។

ប្រភពពីអ្នកម៉ៅការ ក្នុងលក្ខ័ណសុំមិនចេញឈ្មោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា គម្រោង របស់ឈ្មោះ យូ វេងស៊្រី បានបង់លុយចំនួន១៦០០ដុល្លា ឲ្យទៅឈ្មោះ ដេវីត ជាអ្នកសម្របសម្រួល ក្នុងការ រៀបចំ ធ្វើឲ្យការដេញថ្លៃ គ្មានអ្នកម៉ៅការផ្សេងទៀតចូលរួមប្រកួតប្រជែង ។ដោយឡែក គម្រោងរបស់ឈ្មោះ ចន្នី គេមិនបានដឹងថា បង់ឲ្យឈ្មោះ ដេវីត ប៉ុន្មាននោះទេ ដើម្បីបោះទឹកតែ ។

ប្រភពដដែលនេះ បានឲ្យដឹងបន្ថែមថា លុយដែលបានពីអ្នកយកគម្រោង ទាំងពីរខាងលើ ឈ្មោះ ដេវីត បាន ធ្វើការចែកចាយទឹកតែ នៅទីកន្លែងសាលាឃុំតាំងក្រាំងតែម្តង ក្រោយពីការដេញថ្លៃ បានប្រកាសរំសាយ នៅថ្ងៃទី៣១ ខែតុលា នោះ។

ទាក់ទិនទៅនិងការចេញមុខសម្របសម្រួល បោះទឹកតែនោះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចទំនាក់ ទំនងសុំការបកស្រាយពីឈ្មោះ ដេវីត បានទេ ដោយទូរស័ព្ទចុចចូល តែគ្មានអ្នកទទួល។ យ៉ាងណាក៏ដោយ ជំវិញព័ត៌មានមិនប្រក្រតី ក្នុងការដេញថ្លៃ គម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍ខ្នាតតូច តំបន់បឹងទន្លេសាប ចំនួន២ គម្រោង ខាងលើនោះ គណៈកម្មការ និងម្ចាស់លទ្ធកម្ម គួរតែលុបចោល និងយកមកដាក់ដេញថ្លៃ សារជាថ្មីវិញ៕

អគ្គស្នងការ រៀបចំសន្និសីទ កាសែត រឿងជនសង្ស័យ១០នាក់ រួមគំនិតគ្នា ផ្តួលរលំ រាជរដ្ឋាភិបាល

$
0
0

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន នគរបាលជាតិ នៅម៉ោងប្រមាណជា១០និង៣០នាទី ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ បានរៀបចំសន្និសីទកាសែត មួយស្តីពីជនសង្ស័យ១០នាក់ ដែលជា សមាជិករបស់រណសិរ្សរំដោះជាតិខ្មែរ ពីបទ «រួមគំនិតក្បត់់ ប្រឆាំង និងផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា»។

សូមបញ្ជាក់ថា កាលពីខែមេសា ឆ្នាំ ២០១៤ កន្លងទៅ ឈ្មោះ សម សេរី ដែលជា ប្រធានរណសិរ្សរំដោះជាតិខ្មែរ និង បច្ចុប្បន្នរស់នៅក្នុងប្រទេសដែនណឺម៉ាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសកំបាំងមុខ ដាក់ពន្ធនាគាររយៈពេល៩ឆ្នាំ និងចេញដីកាបង្គាប់ឲ្យតាមចាប់ខ្លួនពីបទ «រួមគំនិតក្បត់់ ប្រឆាំង និងផ្តួលរំលំ រាជរដ្ឋាភិបា លកម្ពុជា» ប្រព្រឹត្តពីចន្លោះ ឆ្នាំ២០០៩ និង២០១៣៕

គន្លឹះនៃការរៀបចំ បញ្ជីពន្ធដារ ប្រចាំខែ ប្រចាំឆ្នាំ និងការដោះស្រាយ បំណុលពន្ធដារ គ្រប់ប្រភេទ

$
0
0

ដើម្បីរៀបចំ បញ្ជីពន្ធដារប្រចាំខែ ប្រចាំឆ្នាំ និងការដោះស្រាយ បំណុលពន្ធដារ គ្រប់ប្រភេទអោយបាន ត្រឹមត្រូវ រួមមាន ៖

I- ពន្ធដែលត្រូវប្រកាស និង បង់ប្រចាំខែ៖ ពន្ធលើប្រាក់បៀវត្ស (Tax on Salary) និងអត្ថប្រយោជន៍ បន្ថែម (Fringe Benefit Tax) ពន្ធកាត់ទុក(Withholding Tax) ប្រាក់រំដោះពន្ធលើប្រាក់ចំនេញ(Prepayment on Profit Tax) អាករ ពិសេសលើទំនិញ និងសេវាមួយចំនួន(Specific Tax on certain merchandise and services)  អាករស្នាក់នៅ (Accomodation Tax) អាករបំភ្លឺសាធារណៈ(Public Lighting Tax) អាករលើ តម្លៃបន្ថែម(Value Added Tax)និងពន្ធ អាករដទៃទៀត។
II- ពន្ធដែលត្រូវប្រកាស និង បង់ប្រចាំឆ្នាំ៖ ពន្ធលើប្រាក់ចំនេញប្រចាំឆ្នាំ (Annual Profit Tax Return)ពន្ធ ប៉ាតង់ (Patent Tax) ពន្ធលើអចលនទ្រព្យ (Property Tax) ។
III- បញ្ហា ឬបំណុលពន្ធដារនានាគ្រប់ប្រភេទ
រាល់បញ្ហាទាំងឡាយនេះលោកអ្នកអាច ជួបប្រឹក្សាយោបល់ជាមួយអ្នកឯកទេសវិជ្ជាជីវ:គណនេយ្យ និងពន្ធដារ ដែលមានស្នាដៃ និងបទពិសោធន៍ច្បាស់លាស់ទូលំទូលាយលើកិច្ចការទាំងឡាយនេះ តាមរយះទូរស័ព្ទលេខៈ 011 777 110 និង  017 888 987   ។
យើងខ្ញុំអាចជួយលោកអ្នកបានលើសេវាកម្ម ឬលើការងារជាច្រីនដូចជា៖
១- ការរៀបចំឯកសារបែបទពន្ធដារគ្រប់ប្រភេទដោយត្រឹមត្រូវ និងយកទៅបង់នៅ កន្លែងពន្ធដារជូនលោកអ្នកជាស្រេច ដែលធ្វើបែបនេះលោកអ្នកចំណាយសេវាកម្មអស់តិច  ហើយឯកសារ មានលក្ខណះត្រឹមត្រូវ ជាពិសេសចំណេញថវិការជាងការជួលបុគ្គលិកធ្វើការជាប្រចាំយ៉ាងច្រើន។
២-ការដោះស្រាយបញ្ហាពន្ធដារគ្រប់ប្រភេទដូចជាៈ ការដោះស្រាយបំណុលពន្ធដារនានាដែលបានជំពាក់រដ្ឋ កន្លងមក ការដោះស្រាយបំណុលពន្ធដារដើម្បីជំរះបញ្ជីបិទក្រុមហ៊ុន ការរៀបចំឯកសារស្របច្បាប់សម្រាប់ ដាក់ជូនសវនករពន្ធដារ ។
៣- ការរៀបចំឯកសារកត់ត្រាបញ្ជីគណនេយ្យអោយបានត្រឹមត្រូវសម្រាប់បង់ពន្ធដារ។
៤-ការរៀបចំផែនការពន្ធដារ ក្នុងការចាប់ផ្តើមអាជីវកម្មថី្ម ដើម្បីទទួលបានការលើក ទឹកចិត្ត និងការលើកលែងពន្ធ ។
៥- លើកិច្ចការនានាពាក់ព័ន្ធជាមួយពន្ធដារ ។
៦-និងសេវាកម្មនានាជាច្រើនទៀតរួមមាន៖
     ក-សេវាកម្មគណនេយ្យៈ
    សេវាកម្មត្រួតពិនិត្យបញ្ជីស្នាមគណនេយ្យ និង រៀបចំគោលនយោបាយ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។
    សេវាកម្មកត់ត្រាបញ្ជី និង រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំខែ និងប្រចាំឆ្នាំ(បិទបញ្ជី) ស្របតាម គោលនយោបាយ និង នីតិវិធី ស្តង់ដារ និង លក្ខខណ្ឌតម្រូវផ្នែកច្បាប់ ។
    សេវាកម្មរៀបចំ និងកត់ត្រាសមតុល្យដើមគ្រាសម្រាប់ក្រុមហ៊ុនបើកថ្មី និង ក្រុមហ៊ុនដែល មានប្រតិបត្តិការជាច្រើនឆ្នាំឲ្យបានត្រឹមត្រូវឡើងវិញ ។
    ប្រឹក្សាយោបល់លើការកែលម្អ ឬធ្វើបច្ចុប្បន្នភាពលើគោលនយោបាយណនេយ្យ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។
ខ-សេវាកម្មប្រឹក្សាយោបល់លើការចុះបញ្ជីបើក ឬបិទក្រុមហ៊ុន អង្គការ សមាគម គ្រឹះស្ថានហិរញ្ញវត្ថុ សណ្ឋាគារ ការិយាល័យតំណាង សាខាក្នុង និងក្រៅប្រទេស ។ល។
    សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើសប្រភេទក្រុមហ៊ុន និងការដាក់ដើមទុនចុះបញ្ជី
    សេវាប្រឹក្សាយោបល់លើការរៀបចំឯកសារ ចុះបញ្ជីពាណិជ្ជកម្ម ការស្នើសុំលេខអត្តសញ្ញាណកម្មសារពើពន្ធ វិញ្ញាបនបត្រអាករលើតម្លៃបន្ថែម និងអាជ្ញាប័ណ្ណពីក្រសួង ឬស្ថាប័នអាណាព្យាបាល ។
    ការចុះបញ្ជីជាអង្គការ សមាគម ស្ថាប័នមិនស្វែងរកប្រាក់ចំណេញផ្សេងៗ
    សុំការលើកទឹកចិត្តដល់ការវិនិយោគពីសំណាក់រដ្ឋាភិបាល (QIP)
    សេវាកម្មប្រឹក្សាយោបល់លើការបំពេញបែបទបិទក្រុមហ៊ុន អង្គការ សមាគមរោងចក្រ សហគ្រាស សណ្ឋាគារ……(ការស្នើសុំលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម លុបឈ្មោះសហគ្រាសបុគ្គល ឬពាណិជ្ជករដែលជាប់ពន្ធលើប្រាក់ចំណេញ លុបឈ្មោះចេញពីបញ្ជីអង្គការ សមាគម...) ។ល។
គ-សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើស ឬអភិវឌ្ឍកម្មវិធីគណនេយ្យកំព្យូទ័រ
    ជ្រើសរើសកម្មវិធីគណនេយ្យកុំព្យូទ័រឲ្យសមស្របទៅនឹងបរិបទការងារ ទំហំការងារ និងធនធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអង្គការ សមាគម... លោកអ្នក សម្រាប់កត់ត្រាផ្ទៀងផ្ទាត់ និង ផលិតរបាយការណ៍ ស្របតាមគោលនយោបាយ និងនីតិវិធីគ្រប់គ្រងគណនេយ្យ និង ហិរញ្ញវត្ថុ បទដ្ឋានជាតិ អន្តរជាតិ និង លក្ខខណ្ខត្រូវផ្នែកច្បាប់ ។
    ជួយវិភាគ និង ធ្វើគម្រោងអភិវឌ្ឍកម្មវិធីគណនេយ្យកុំព្យូទ័រថ្មី សម្រាប់ ក្រុមហ៊ុន អង្គការ សមាគម ...លោកអ្នក
ឃ-សេវាកម្មវគ្គបណ្តុះបណ្តាលជំនាញគណនេយ្យ និងពន្ធដារលើការអនុវត្តជាក់ស្តែង
សេវាកម្មបណ្តុះបណ្តាលជំនាញគណនេយ្យដល់បុគ្គលិករបស់ក្រុមហ៊ុន អង្គការ សមាគម ... តាមមុខងារ (ប្រធានផ្នែកគណនេយ្យ គណនេយ្យករ បេឡាករ អ្នកគ្រប់គ្រងសន្និធិ...) និង គ្រប់កម្រិត (កម្រិតប្រតិបត្តិ កម្រិតបច្ចេកទេស និង កម្រិតយុទ្ធសាស្រ្ត)
    សូមទាក់ទងទូរស័ព្ទលេខៈ 011 777 110 និង 017 888 987  ។

Photo by DAP-News

Photo by DAP-News

គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ ក្រេឌីត ប្រគល់រង្វាន់ លើកទី២ ជូនដល់អតិថិជន

$
0
0

ភ្នំពេញៈ  កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ ក្រេឌីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលនាំមុខគេមួយ ក្នុងប្រទេសកម្ពុជា  បានប្រារព្ធពិធីប្រគល់រង្វាន់ជាលើកទីពីរ ជូនដល់អតិថិជន ដែលបានដាក់ប្រាក់សន្សំ ជាមួយក្រេឌីត ក្រោមការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ព្រមទាំង វត្តមានរបស់ អតិថិជនយ៉ាងច្រើនកុះករ។

ពិធីប្រគល់រង្វាន់ជាលើកទីពីរនេះ បានផ្តល់ជូនរង្វាន់ម៉ូតូហុងដាឌ្រីម ២០១៤ ចំនួន ៣ រង្វាន់ iPad Air  ៥ រង្វាន់ និងទូរទស្សន៍ LED ៣២អ៊ីញ ៥  រង្វាន់ជូនដល់អតិថិជន ដែលមានសំណាង។ កម្មវិធីនេះទៀតសោត ធ្វើឡើង ដើម្បីថែ្លងអំណរគុណ និងលើកទឹកចិត្តដល់អតិថិជនដែលបានដាក់ប្រាក់សន្សំជាមួយក្រេឌីត  ជាពិសេសតែងតែគាំទ្រ និងទុកចិត្តលើសេវាហិរញ្ញវត្ថុរបស់ក្រេឌីត។

ឈ្មោះអ្នកត្រូវរង្វាន់រួមមាន៖ ម៉ូតូហុងដាឌ្រីម ២០១៤ បានទៅលើៈ ១- សុន សោភា ២- សាំ  ចន្ធី ៣- អាន  ដារិទ្ធ, រង្វាន់ iPad Air ៥គ្រឿង និងរង្វាន់ទូរទស្សន៍ LED ៣២អ៊ីញ ក៏ត្រូវបានចែកជូន ដល់អតិថិជន ផងដែរ។ ដើម្បីចូលរួមក្នុងកម្មវិធីពិសេសនេះ លោកអ្នកគ្រាន់តែដាក់ប្រាក់ សន្សំជាមួយក្រេឌីត ថ្ងៃនេះនឹងទទួល បានការប្រាក់ខ្ពស់ បំផុតរហូតដល់ ១២% (បញ្ជាក់៖ “សម្រាប់បុគ្គលិកក្រេឌីតមិនមានសិទ្ធិចូលរួមក្នុងកម្មវិធីនេះទេ”)។

ជាងនេះទៅទៀត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត សូមជម្រាបជូនអតិថិជន និងសាធារណៈជន ទំាងអស់ឲ្យ បានជ្រាបថា ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០១៤ ដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៥    គ្រាន់តែបើក គណនីនៅ ក្រេឌីត លោក អ្នកនឹងទទួលបានរង្វាន់ភ្លាមៗ ជាច្រើនដែលមានដូចជា កែវ, បំពង់ទឹកក្តៅ/ត្រជាក់ មួកសុវត្ថិភាព, ទូរទស្សន៍ និងទូទឹកកក។

សូមបញ្ជាក់ថា ជាមួយបទពិសោធន៍ជាង ២០ឆ្នាំ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត មានបំរើសេវាកម្ម ផ្តល់ប្រាក់ ឲ្យខ្ចី ទទួលប្រាក់បញ្ញើ - សន្សំ និងផ្ទេរប្រាក់ក្នុងស្រុក។ គិតត្រឹមខែសីហា២០១៤ នេះក្រេឌីត មានទ្រព្យ សម្បត្តិសរុប ប្រមាណ ១១១លានដុល្លារសហរដ្ឋអាមេរិច ប្រត្តិបត្តិការក្នុងខេត្តក្រុងចំនួន ១៧ មានការិយាល័យប្រមាណ៨០ និងបុគ្គលិកជាង ១២០០នាក់។

សម្រាប់ព័ត៌មានបន្ថែម៖ 089 98 98 18

កូរ៉េខាងត្បូង និងចិន នឹងរួមគ្នាបង្ក្រាប ការនេសាទខុសច្បាប់

$
0
0

សេចុង៖ មន្រ្តីរដ្ឋភិបាលប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃចន្ទថា កូរ៉េខាងត្បូង និងប្រទេសចិនបាន ព្រមព្រៀង ថានឹងរួមគ្នាទប់ស្កាត់ការនេសាទខុសច្បាប់ នៅក្នុងដែនសមុទ្ររៀងៗខ្លួន ឲ្យបានមុនចុងឆ្នាំ ២០១៤នេះ។

យោងតាមសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃចន្ទ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយផ្អែកតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងគ្រប់គ្រងមហាសមុទ្រ និងនេសាទថា «ប្រទេសទំាងពីរ បានព្រមព្រៀងគ្នាថា នឹងចាប់ផ្តើមការត្រួតពិនិត្យរួមគ្នា នៅតំបន់នេសាទរួម ប្រើប្រាស់កប៉ាល់ល្បាត ដោយធ្វើឲ្យបានមុនពេលនៃចុងឆ្នាំ ២០១៤នេះ»៕

មេបញ្ជាការ អាវុធហត្ថ ស្រុកថ្មគោលនាំ អំណោយ ចែកជូន សមាជិកក្រុមប្រឹក្សា ឃុំតាពូង បន្ទាប់ពីភ្លើងឆេះ ផ្ទះកន្លងទៅ

$
0
0

បាត់ដំបង ៖ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤ លោក ហួត ហ៊ុន មេបញ្ជាការ កងរារាជអាវុធហត្ថ ស្រុក ថ្មគោល និងសហការីបាននាំអំណោយ ចែកជូនលោក ហែម បាន សមាជិកក្រុមប្រឹក្សា ឃុំតាពូង បន្ទាប់ ពីភ្លើងឆេះផ្ទះ កាលពីវេលាម៉ោង២រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ នៅចំណុចភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ដោយសារទុស្សេខ្សែភ្លើងកន្លងទៅ ។

អំណោយដែលចែកជូនមាន អង្ករចំនួន២ការ៉ុង មី១កេស ទឹកត្រី ស៊ីអ៊ីវ២យួរ កន្ទេល១ និងថវិកាចំនួន ២០ម៉ឺនរៀល។

លោក ហួត ហុន បានបញ្ជាក់ថា ថ្វីត្បិត អំណោយនេះតិចតួចក៏ពិតមែន តែក៏បានជួយ រំលែកនិង សម្រាល ការលំបាកបាន១រយៈដែរ និងក្នុងនាម មនុស្សធម៌លោកបាន ដឹកនាំសហការី នាំអំណោយ ចុះសួរ សុខទុក្ខដល់អ្នកដែលកំពុងជួបការលំបាកក្នុងជីវភាព ។ រយៈពេលកន្លងមក លោកតែងតែនាំអំណោយ ចែកជូនជនក្រីក្រ ជនចាស់ជរា ជនទីទ័លក្រ ជាហូរហែរ រហូតមកមិនដែលខានឡើយ ៕


ឧទ្ទាមមូស្លីមធំជាងគេ នៅហ្វីលីពីន នឹងបង្កើតបក្ស នយោបាយ ដើម្បីចូលរួមការបោះឆ្នោត

$
0
0

ខាំ ដារ៉ាប៉ាណាន់៖ ក្រុមរណសិរ្សរំដោះឥស្លាម មូរ៉ូ (MILF) ដែលជាឧទ្ទាមឥស្លាមធំជាងគេនៅប្រទេស ហ្វីលីពីន នឹងជួបជាមួយមេបញ្ជាការ មេដឹកនាំ និងអ្នកគាំទ្ររបស់ខ្លួន នៅថ្ងៃចន្ទ ដើម្បីបញ្ចប់រចនាសម្ព័ន្ធនៃគណបក្ស នយោបាយ ហើយចូលរួមការបោះឆ្នោតជាតិ នៅឆ្នាំ២០១៦ខាងមុខ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី០៣ ខែវិច្ឆិកា ឆ្នំា២០១៤ ដោយផ្អែកតាមការលើកឡើង របស់ប្រធាន MILF លោក អ៊ីប្រាហ៊ីម មូរ៉ាដ នៅក្នុងកិច្ចសម្ភាសន៍នៅជំរុំ MILF នៅទីក្រុង ខាំ ដារ៉ាប៉ាណាន់ ខេត្ត ម៉ាក្វីនដាណាវ ភាគខាងត្បូងហ្វីលីពីនថា «យើងបានបញ្ចប់រួចរាល់ហើយនូវរចនាសម្ព័ន្ធជាន់ខ្ពស់ និងកណ្តាល។ ពេលនេះយើងនឹងផ្តោតទៅលើភាពជាអ្នកដឹកនាំ»។

លោកបន្ថែមថា «នៅពេលយើងបញ្ចប់វា យើងនឹងចុះឈ្មោះនៅគណៈកម្មាធិការបោះឆ្នោត បន្ទាប់ពីមានការរៀបចំ មូលដ្ឋានគ្រឹះយ៉ាងធំសម្បើម»។

គណបក្សនយោបាយថ្មីដែលបានបង្កើតនេះ មានឈ្មោះថា United Bangsamoro Justice Party ហើយ MILF បានប្រកាសថា ខ្លួននឹងចូលរួមក្នុងការបោះឆ្នោតថ្នាក់តំបន់នៅពេលខាងមុខ និងការបោះឆ្នោតជាតិ៕

ក្រុមឈ្មួញសម្រុក ដឹកឈើប្រភេទ លេខ១ ទៅវៀតណាម ក្រោមការបើកដៃ ពីសមត្ថកិច្ច ច្រករបៀង ភូមិឡំ ស្រុកអូរយ៉ាវ

$
0
0

រតនគិរី ៖ បន្ទាប់ពីឈើប្រណិត ប្រភេទក្រញូង បេង នាងនួន និងធ្នង់ ដែលជាតម្រូវការ ទីផ្សារនៅ ប្រទេសវៀត ណាមនោះ។ ឥឡូវនេះទីផ្សារនៅប្រទេសវៀតណាមបានកម្ម៉ង ទិញឈើប្រភេទ លេខ១ (សុក្រំ) ដោយតម្រូវ ឲ្យក្រុមឈ្មួញខែ្មរ ដឹកឈើដែលមានមុខកាត់ធំៗ និងមានប្រវែង វែង ដោយតម្លៃខ្ពស់ទៀតផង ។

ជាក់ស្តែឈើប្រភេទលេខ១ (សុក្រំ) ប្រមាណ៥០កំណាត់ ដែលមានមុខកាត់៣០ឃ្លុំ ៤០ឃ្លុំ និង៥០ឃ្លុំ ប្រវែង ២,២ម៉ែត្រដល់២,៥០ម៉ែត្រ លាយចម្រុះគ្នា ត្រូវបានក្រុមឈ្មួញ ដឹកកាត់តាមក្រុមហ៊ុន អភិវឌ្ឍន៍ដំណាំកៅស៊ូ៧៤ ត្រង់ចំណុចK3 ឆ្ពោះទៅវៀតណាម តាមច្រករបៀងភូមិឡុំ ស្រុកអូរយ៉ាដាវ ដោយរលូន រួចស្រេចហើយ កាលពី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ កន្លងទៅនេះ។

បើតាមសមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ កម្លាំងចម្រុះ របស់គណៈ បញ្ជាការ ឯកភាពស្រុកអូរយ៉ាដាវ បានចុះទៅត្រួតពិនិត្យគំនរឈើនោះ បម្រុងនឹងចាប់បញ្ជូន មករដ្ឋបាល ព្រៃឈើទៅហើយ តែត្រូវបានរារាំងដោយក្រុមសមត្ថកិច្ចច្រករបៀងភូមិឡុំ ដែលមានលោករចំ ចីបហៅរ៉ាត់ ជានាយប៉ុស្តិ៍ និងលោកកយ ជាអនុប្រធានប៉ុស្តិ៍ ថាគំនរឈើនេះពួកគាត់ចាប់រួចហើយ ព្រមទាំងរៀបចំប្រគល់ឲ្យរដ្ឋបាលព្រៃឈើថែមទៀតផង។ បន្ទាប់ពីមានការជជែកគ្នារវាងសមត្ថកិច្ចចម្រុះស្រុកអូរយ៉ាដាវ និងសមត្ថកិច្ចច្រករបៀង រួចមកក៏បានដក កម្លាំង ត្រឡប់ក្រោយ ពោលគឺទុកការងារឲ្យសមត្ថកិច្ចច្រករបៀងគ្រប់គ្រង។ ស្រាប់តែរហូតដល់ថ្ងៃទី០១ ខែវិច្ឆិការ ឈើប្រភេទលេខ១ (សុក្រំ)ជាង៤០កំណាត់មានសេរីភាពដល់វៀតណាមបាត់ទៅហើយ។

ប្រភពពត៌មានដោយឡែកផ្សេងទៀតប្រាប់ឲ្យដឹងថាបានជាឈើប្រភេទលេខ១មានមុខកាត់ធំៗ និងមានប្រវែង វែងដឹកឆ្លងកាត់ក្រុមហ៊ុនអភិវឌ្ឍន៍ ដំណាំកៅស៊ូដឹកតាមគោយន្ត ដោយងាយស្រួលនោះគឺមានការត្រូវរ៉ូវគ្នារវាងម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំកៅស៊ូ៧៤ និងសមត្ថកិច្ចច្រករបៀងភូមិឡុំតែម្តង។ ប្រភពព័ត៌មានខាងលើនេះ បញ្ជាក់ឲ្យដឹងទៀតថា លោកកយដែលមានតួនាទីជាអនុប្រធានប៉ុស្តិ៍ច្រករបៀងភូមិឡុំ និងសាច់ញាតិ សុទ្ធតែ ជាមេឈ្មួញ រកស៊ីឈើខុសច្បាប់យ៉ាងសកម្មជាយូរមកហើយ។ ទាក់ទិនទៅនិងករណីសមត្ថកិច្ចច្រករបៀងភូមិឡុំ ស្រុកអូរយ៉ាដាវបើកដៃឲ្យក្រុមឈ្មួញដឹកឈើលេខ១ (សុក្រំ)ទៅលក់នៅវៀតណាមដោយគ្មានការទប់ស្កាត់នេះដែរ មជ្ឈមណ្ឌលពត៌មានដើមអម្ពិលមិនអាចសុំការបំភ្លឺពីលោកងួន សុវណ្ណា ហៅអូនធំ មេវរៈការពារព្រំដែន លេខ៦២៣ ដែលជាមេកើយបានទេ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិការ ឆ្នាំ២០១៤នេះ។

គេកំពុងដាក់ចម្ងល់ថា សមត្ថកិច្ចច្រករបៀង ភូមិឡុំក្រោយពីបានអះអាងថា បានចាប់វត្ថុតាងបទល្មើស ឈើប្រមាណ៥០កំណាត់ នោះមូលហេតុអ្វីបានជាមិន បញ្ជូនវត្ថុតាងទាំងនោះមករដ្ឋបាលព្រៃឈើបែរជាឈើទាំងនោះត្រូវបានគេដឹងត្រូវបានគេដឹកទៅកាន់ប្រទេសវៀតណាមទៅវិញ។ ថ្នាក់ដឹកនាំអគ្គស្នងការ នគរបាលជាតិ គួរតែត្រួតពិនិត្យឲ្យ មែនទែន ចំពោះនគរបាលមួយ ចំនួនឈើ ជើងតាមច្រករបៀង ពួកគេកំពុងតែក្លាយខ្លួនពីមន្ត្រី នគរបាលជាតិ ទៅជាឈ្មួញរកស៊ីនិង កាងបទល្មើស ព្រៃឈើយ៉ាងសកម្ម៕

លោក អ៊ិត រ៉ាឌីជាប់ជា សមាជិក ឧត្តមក្រុម ប្រឹក្សា នៃអង្គចៅក្រម

$
0
0

ភ្នំពេញ៖ សមាជិករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបោះឆ្នោតឲ្យ លោក អ៊ិត រ៉ាឌី ជាប់ជា សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ជុំទី២ នាវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤នេះ ក្នុងចំណោមបេក្ខជន៥នាក់។

សូមបញ្ជាក់ថា អ្នកដែលឈរឈ្មោះ ដើម្បីឲ្យសមាជិករដ្ឋសភា បោះឆ្នោតឲ្យ ក្លាយជាសមាជិកក្រុមប្រឹក្សា នៃអង្គចៅក្រម មានចំនួន ៥នាក់ ទី១. លោក អ៊ិត រ៉ាឌី, ទី២. លោក គង់ សារិទ្ធ, ទី៣. លោក វាន់ ថាន់, ទី៤. លោក ផាត់ ពៅស៊ាង និងទី៥. លោកប៉ូច សាឃឿន៕

មជ្ឈមណ្ឌល Galaxy ចម្ការដូងចាប់ផ្តើម បើកដំណើរការ និងប្រជុំទៅដោយ កីឡាគ្រប់ប្រភេទ

$
0
0

ភ្នំពេញ៖ មជ្ឈមណ្ឌលកីឡាបាល់ទាត់ GaLaxy ចម្ការដូង គឺជាមជ្ឈមណ្ឌល ដែលទើបនឹងបង្កើតថ្មី មានទីតំាងធំ ទូលាយស្ថិតនៅ ទល់មុខវត្ត សំបួរមាស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោក ប៉ែន រដ្ឋា អ្នកគ្រប់គ្រងមជ្ឈមណ្ឌល Galaxy ចម្ការដូងបានឲ្យដឹងថា ”គោលបំណង់នៃការបើកមជ្ឈមណ្ឌល Galaxy ចម្ការដូងនេះគឺ ដើម្បីលើកស្ទួយ វិស័យកីឡានៅក្នុងប្រទេសកម្ពុជាឲ្យមានការរីកចម្រើន ហើយលោកយល់ ឃើញថា ស្រទាប់យុវជនសម័យថ្មីនេះ គឺមានការគំាទ្រយ៉ាងពេញទំហឹង នូវវិស័យ កីឡាបាល់ទាត់ បាល់ទះ និងកីឡា ផ្សេងៗទៀតជាច្រើន បន្ទាប់ពីពួកគាត់បាន សម្រាកពីការងារជួបជុំមិត្តភ័ក្តិ នំាគ្នាលេងកីឡាកាត់បន្ថយ ពីការនឿយហត់ ការងារ និងបានបញ្ចេញជាតិពុល នៅក្នុងខ្លួន ក៏ដូចជាបញ្ចៀស ពួកគាត់ឲ្យចេញឆ្ងាយ ពីគ្រឿងញៀនងាកមក លេងកីឡា វិញដើម្បីសុខភាពវិញ ។

លោកបន្តថា ទីតំាងនៅមុខវត្តសំបួរមាសនេះ លោកយល់ថាគឺជាទីតំាងល្អមួយ និងជាតំបន់ដែលសម្បូរយុវជនច្រើន ដែលពួកគាត់ទាំងអស់ នោះតែងតែពេញនិយមចូលចិត្ត លេងកីឡា ជាពិសេសជាងនេះទៀត លោកបានកែប្រែតំបន់វាល ស្រែ និងសម្បូរព្រៃស្តុក ជាច្រើនឲ្យទៅ ជាមជ្ឈមណ្ឌល កីឡាបាល់ទាត់ មានបរិយាកាស ស្រស់បំព្រង ដែលនៅទីនេះមាន ប្រភេទកីឡាជាដូចជា បាល់ទាត់ បាល់ទះ ប៉េងប៉ុង  បោះប៊ូល សុទ្ធសឹងជាប្រភេទកីឡា ដែលជួយឲ្យមាន សុខភាពល្អ ទាំងអស់ ។

លោកបន្តទៀតថា អស់រយៈពេលជិតមួយខែមកនេះ មានយុវជនច្រើនបានចូលលេងគួរ ឲ្យគត់សម្គាល់ ហើយមជ្ឈ មណ្ឌលកីឡា Galaxy ចម្ការដូងចាប់ផ្តើមបើកពីម៉ោង៨ព្រឹក ដល់ម៉ោង៩យប់ អាចលេងបានជាមួយនឹងទីតំាងធំ ទូលាយ និងតម្លៃសមរម្យ៥ដុល្លារសម្រាប់ថ្ងៃធម្មតា និងថ្ងៃសៅរ៍-អាទិត្យ៨ដុល្លារក្នុង១ម៉ោង ។ លោកក៏សូមអំពាវនាវ ដល់មនុស្សគ្រប់វ័យមិន ថាតែយុវជនទេសូមចូលរួម លេងកីឡាទាំងអសគ្នា ដើម្បីសុខភាព និងត្រូវជៀសឲ្យផុតពីគ្រឿង ញៀនទើបជាការល្អ ។

លោក ថន ស៊ីថេន ជាយុវសិស្សរៀននៅ សាលាវិទ្យាល័យទួលអំពិល បានឲ្យដឹងដែរថា ”ការលេងកីឡា គឺជារឿងល្អ មួយសម្រាប់សុខភាពខ្ញុំ ។ ជារៀងរាល់ល្ងាច ឬក៏ថ្ងៃសៅរ៍-អាទិត្យ ពេលសម្រាកពីការរៀនសូត្រ ខ្ញុំតែងតែបបួលមិត្ត ភ័ក្តិមកលេងបាល់នៅទីនេះពីព្រោះថា នៅទីនេះគឺជាទីតំាង ដែលនៅជិតផ្ទះផង ហើយក៏មានទីលានធំ និងតម្លៃសមរម្យផងដែរ” ។

យុវជនខាងលើក៏បានអំពាវនាវ ដល់យុវជនទំាងអស់ បន្ទាប់ពីការសម្រាកពីការរៀនសូត្រ ឬការងារផ្សេងៗ សូមចូលរួម លេងកីឡាឲ្យបានច្រើន និងជៀសឲ្យផុតពីការ សេពគ្រឿងញៀន ដែលធ្វើឲ្យអាប់ឱនដល់ខ្លួនឯង និងសង្គមជាតិផងដែរ ៕

Samsung ឧបត្ថម្ភទូរស័ព្ទ ៣ពាន់គ្រឿងតម្លៃ ប្រមាណ១លានដុល្លារ ប្រយុទ្ធប្រឆាំងជំងឺអ៊ីបូឡា

$
0
0

អាហ្រិកខាងត្បូង៖ Samsung ឧបត្ថម្ភទូរស័ព្ទសម្រាប់ប្រើប្រាស់ ក្នុងគម្រោងរបស់អង្គការ សហប្រជាជាតិក្នុង ប្រទេសចំនួន ៣ នៅអាហ្វ្រិក ដែលកំពុងរងការគំរាមគំហែងខ្លាំងបំផុត។

ដូចអ្វីដែលយើងគ្រប់គ្នា បានដឹងរួចមកហើយថា Samsung គឺជាក្រុមហ៊ុនបច្ចេកវិទ្យា នាំមុខគេក្នុង ប្រទេសកម្ពុជា និងពិភពលោក ប៉ុន្តែ Samsung មិនមែនគ្រាន់តែក្រុមហ៊ុន រកប្រាក់ចំណូល តែប៉ុណ្ណោះ ទេ។ Samsung បានកំណត់នូវរាល់កិច្ចការសង្គម គឺជាផ្នែកមួយនៃបេះដូងក្រុមហ៊ុន ដើម្បីនាំស្នាម ញញឹម ឬ ជាចំណែកក្នុងដំណោះស្រាយ លើរាល់បញ្ហាមនុស្សជាតិ និងបញ្ហាសង្គម។

ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន Samsung Electronics នៅអាហ្វ្រិកខាងត្បូង បានប្រកាសឧបត្ថម្ភ ទូរស័ព្ទស្មាតហ្វូនចំនួន 3,000 គ្រឿងដែលមាន តម្លៃប្រហែល 1 លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺអ៊ីបូឡា ដែលជាជំងឺដ៏កាចសាហាវ កំពុងគំរាមគំហែង ពិភពលោក។

 ស្មាតហ្វូនទំាងនេះត្រូវបានផ្តល់ជូនតាមរយៈ ការិយាល័យសម្របសម្រួលកិច្ចការ មនុស្សជាតិនៃអង្គការ សហប្រជាជាតិ OCHA ដែលនឹងត្រូវយកទៅប្រើ នៅក្នុងគម្រោងទំនាក់ទំនង មនុស្សធម៌ Humanitarian Connectivity ដែលជាគម្រោងព័ត៌មានវិទ្យា របស់អង្គការ សហប្រជាជាតិ UN’s IT ក្នុងការប្រើប្រាស់ឧបករណ៍ អេឡិចត្រូនិកដើម្បីសម្រួល ដល់កិច្ចការមនុស្សធម៌ នៅតំបន់ដែលកំពុងតែ ជួបគ្រោះថ្នាក់។

ទូរស័ព្ទ GALAXY S3 Neo ជាម៉ូឌែលទូរស័ព្ទសម្រាប់គម្រោង ឧបត្ថម្ភនេះដែលនឹងយកទៅ ប្រើប្រាស់ ក្នុងគ្លីនិកវេជ្ជសាស្រ្តអ៊ីបូឡា 60 គ្លីនិក ក្នុងប្រទេសអាហ្វ្រិកដែលកំពុង រងគ្រោះថ្នាក់បំផុតដូចជាប្រទេស ហ្គីណេ សាលីប៊្រីយ៉ា និងស៊ីរ៉ាលីអន។ តាមរយៈការតម្លើងកម្មវិធីទូរស័ព្ទ UN’s Smart Health Pro បុគ្គលិកវេជ្ជសាស្រ្តនឹងអាច ប្រើទូរស័ព្ទក្នុងការព្យាបាលអ្នកជំងឺ និងប្រមូលទិន្នន័យ ហើយអ្នកជំងឺដែល ស្ថិតក្នុងការតាមដាន ដោយឡែកអាចភ្ជាប់ទំនាក់ទំនង ទៅកាន់គ្រួសារ របស់ពួកគេ តាមរយៈទូរស័ព្ទ ទំាងនោះផងដែរ។

ប្រព័ន្ធទូរស័ព្ទនឹងលែងដំណើរការ ទំាងស្រុងនៅពេលវីរុសរាតត្បាតឆ្លងចូល។ Samsung ក៏កំពុង ឧបត្ថម្ភលើការងារជាច្រើន ក្នុងកិច្ចប្រយុទ្ធប្រឆាំង ជំងឺអ៊ីបូឡា នៅអាហ្វ្រិកទំាងផ្នែកហិរញ្ញវត្ថុ សម្រាប់ទិញឈុតសម្លៀកបំពាក់ ការពារការឆ្លងមេរោគនៅប្រទេសហ្គាន់ណា និងទឹកលាងដៃ សម្លាប់មេរោគ ដល់សារណៈ រដ្ឋប្រជាធិបតេយ្យកុងហ្គោ ក៏ដូចជាសេវាសារជាអក្សរ ទប់ស្កាត់ ជំងឺអីបូឡាក្នុងប្រទេស អាហ្វ្រិកខាងត្បូងផងដែរ៕

អាម៉េរិក ជំរុញចិន កុំឲ្យធ្វើអន្ដរាគមន៍យោធា លើបាតុកម្ម នៅហុងកុង

$
0
0

ហុងកុង៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ចន ឃឺរី បានជំរុញឲ្យប្រទេសចិន កុំធ្វើ អន្ដរាគមន៍យោធា ទៅលើបាតុកម្មទាមទារលទ្ធិប្រជាធិបតេយ្យ ដែលរយៈពេលមួយខែមកនេះ នៅក្នុងទីក្រុងហុងកុង ក្នុង អំឡុងពេលកិច្ចប្រជុំមួយជាមួយនឹងអ្នកការទូតកំពូលចិន កាលពីខែមុននេះ។

យោងតាមសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះឲ្យដឹងថា លោក ចន ឃឺរី បានផ្ដល់ជាអនុសាសន៍នេះ នៅពេលដែលលោកបានធ្វើជាម្ចាស់ផ្ទះនៃ សមាជិកក្រុមប្រឹក្សារដ្ឋចិន យ៉ាង ជីឈី រយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១៧ និង ១៨ ខែតុលា នៅស្រុកកំណើតរបស់លោក។

គួរបញ្ជាក់ផងដែរថា លោក ចន ឃឺរី បានជំរុញប្រទេសចិន ជៀសវាងកុំឲ្យមានការប៉ះទង្គិច ជាមួយនឹង ក្រុមបាតុករ ដែលបានកាន់កាប់តំបន់សំខាន់ៗ នៅក្នុងទីក្រុងហុងកុង ដែលអាច នឹងបណ្ដាឲ្យមានការស្លាប់ និងរបួស ដោយមិនអាចគ្រោងទុក៕

លោក ណៅ ធួក និងលោកស្រី មាស ស៊ីថន អញ្ជើញប្រារព្ធ ពិធីបុណ្យកឋិនទាន សាមគ្គី ស្រុកព្រៃកប្បាស ខេត្តតាកែវ

$
0
0

តាកែវ ៖ ដោយមាននិស្ស័យជ្រះថ្លា និងព្រះពុទ្ធសាសនា កាលពីថ្ងៃអាទិត្យ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៤ ត្រូវនឹងថ្ងៃ ១០ កើត ខែកក្តិក ឆ្នាំមមី ឆស័ក ពស ២៥៥៨ លោក ណៅ ធួក ប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក ជាប្រធានរដ្ឋ បាលជលផល និងលោកស្រី មាស ស៊ីថន លោកគ្រូព្រឹទ្ធាចារ្យ សុខ កូ លោក ហ៊ូ ប៊ុនណា និងភរិយា លោកស្រី អ៊ិន គឹមឡេង និងអ្នកស្រី តេង ផុន និងកូនចៅ រួមទាំងពុទ្ធបរិស័ទ និងសប្បុរសជន ជិតឆ្ងាយគ្រប់មជ្ឈដ្ឋានមួយចំនួនទៀត បានមូលមតិគ្នាជាឯកច្ឆ័ន ផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់ កាលត្រីមាស ក្នុងពុទ្ធសីមាអារាមវត្តចារ ស្ថិតក្នុងភូមិចារ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដើម្បីប្រមូលបច្ច័យ ក្នុង ការកសាងខ្លាងទ្វារ និងរបង ក្នុងវត្តចារ ។

កម្មវិធីបុណ្យ នាឧកាសនោះ គឺបានប្រព្រឹត្តទៅតាមទំនៀមទម្លាប់ ព្រះពុទ្ធសាសនា ដោយមានការសូត្រមន្ត ចំរើនព្រះ បរិត្ត នាថ្ងៃ១០ កើត ខែកក្តិក ឆ្នាំមមី ត្រូវនឹងថ្ងៃសៅរ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង ៦ ល្ងាច និងជួបជុំពុទ្ធ បរិស័ទ នមស្ការ ព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃ ចំរើនព្រះបរិត្ត និងប្រទានធម្មទេស នាពេលព្រឹក ប្រគេនយាគូព្រះសង្ឃ និងប្រគេភត្តាហារ ព្រះសង្ឃ និងដង្ហែអង្គកឋិនទាន ប្រទក្សិណ ជុំវិញព្រះវិហារចំនួន ៣ ជុំ រួច ហើយវេរប្រគេនព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ ។

លោក ណៅ ធួក បានមានប្រសាសន៍ថា កឋិនទានគឺជាបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និង ជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយ មានកំណត់ពេលវេលាច្បាស់លាស់ គឺរយៈកាល ទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដី អាចធ្វើបានតែក្នុងសម័យតែ ១ខែគត់ (២៩ថ្ងៃ) ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥ កើត ខែកត្តិក ។ លោក ណៅ ធួក និងលោកស្រី មាស ស៊ីថនលោកគ្រូព្រឹទ្ធាចារ្យ សុខ កូលោក ហ៊ូ ប៊ុនណា បានប្រគេនបច័្ចយសរុបចំនួន 3,3959,5$ (បីម៉ឺនបីពាន់ប្រាំបួនរយ ហាសិបប្រាំបួន និងប្រាំកាក់) ក្នុងអង្គ កឋិនទានសាមគ្គី និងទ័យវត្ថុមួយចំនួនដល់ព្រះគ្រូចៅអធិការវត្តចារ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងអារាមវត្តចារ នេះ ។ លោក ណៅ ធួក និងលោកស្រី មាស ស៊ីថន បានសូមបួងសួងសទ្ធាផលបុណ្យ ដែលកើតឡើង ពីសទ្ធាជ្រះថ្លា នេះ ជួយតាមថែរក្សាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាល លោកតែងយកចិត្តទុកដាក់ អភិវឌ្ឍន៍ប្រទេសជាតិ ទាំងអាណាចក្រ និងពុទ្ធចក្រឲ្យរីកចម្រើនលើគ្រប់វិស័យ ។

យោងតាមការគូសបញ្ជាក់ របស់ព្រះគ្រូចៅអធិការវត្តចារ បានឲ្យដឹងថា ក្រោមគំនិតផ្តួចផ្តើមរបស់លោក ណៅ ធួក និងលោកស្រី មាស ស៊ីថន សមិទ្ធិផលនៅក្នុងអារាមវត្តចារ បានកសាងឡើងព្រះវិហារ សាលាឆ័ន មន្ទីរចូលបច្ច័យ កុដិ ខ្លោងទ្វារវត្ត របងវត្ត ការចាក់សាបក្នុងទីធ្លាវត្ត ទិញដីពង្រីកវត្ត និងសមិទ្ធិផលនានាជាច្រើនទៀត ត្រូវបានកសាង រួចរាល់យ៉ាងឆាប់រហ័សជាស្ថាពរ ។

លោក ណៅ ធួក និងលោកគ្រូព្រឹទ្ធា សុខ កូ លោក ហ៊ូ ប៊ុនណា ព្រះគ្រូចៅអធិការវត្តចារ បានអញ្ជើញព្រលែងត្រី និង អណ្តើកចូលក្នុងស្រះវត្តថែមទៀតផង ៕


UNICEF ៖ កុមាររាប់ពាន់នាក់ ត្រូវកំព្រាឪពុក-ម្តាយ ដោយសារ ជំងឺអ៊ីបូឡា

$
0
0

ប៉េកាំង ៖ តួលេខ នៃកុមារកំព្រា បានកើនឡើងជាអនេក ដោយសារតែឪពុក-ម្តាយ, សាច់ញាតិ, បងប្អូនរបស់ពួកគេ បានស្លាប់ ជាបន្តបន្ទាប់ ដោយសារជំងឺអ៊ីបូឡា ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃអង្គារ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៤នេះថា អង្គការក្រៅរដ្ឋាភិបាល ទាំង ឡាយ បានបង្កើតមូលនិធិ រៃអង្គាសប្រាក់ នៅកណ្តាលទីក្រុង កូណាគ្រី ប្រទេសហ្គីណេកាលពីថ្ងៃសៅរ៍ ទី០១ ខែ វិច្ឆិកា ដើម្បីជួយដល់ក្មេងកំព្រាទាំងនោះ ដែលជំងឺអ៊ីបូឡា បានលេបយកជីវិតសាច់ញាតិ របស់ពួកគេកាលពីពេល កន្លងទៅ ។

កុមារឈ្មោះ Aissatu Koukouma ជាក្មេងកំព្រាដោយសារជំងឺអ៊ីបូឡា បានប្រាប់ពីទុក្ខសោក ដល់ភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ថា «ឪពុកម្តាយ របស់ខ្ញុំបានស្លាប់បាត់ទៅហើយ។ ខ្ញុំសង្ឃឹមថា លោកពូ អ្នកមីងទាំងអស់ មេត្តាជួយដល់រូប ខ្ញុំ ។ ថ្ងៃបើកបវេសនកាល កំពុងតែឈានមកដល់ ខ្ញុំត្រូវការទិញសៀវភៅ, និងបង់ប្រាក់ឈ្នួលសាលា, ដូច្នេះហើយទើប ខ្ញុំ មកកាន់ទីនេះ ដើម្បីស្វែងរកជំនួយពីសប្បុរជនទាំងអស់»។

ចំណែកក្មេងឈ្មោះ Fatamata Keita ដែលជាក្មេងកំព្រាដូចកុមារខាងលើ ក៏បាននិយាយប្រាប់ អ្នកយកព័ត៌មានថា «ចាប់តាំងពី ឪពុកម្តាយរបស់ខ្ញុំស្លាប់ ដោយសារជំងឺអ៊ីបូឡាមក នៅពេលដែលខ្ញុំទៅលេងជាមួយមិត្តភក្តិ ពួកគេតែងតែ ដេញខ្ញុំចេញ ហើយថែមទាំងមាក់ងាយខ្ញុំថា ឪពុក-ម្តាយរបស់ខ្ញុំ ស្លាប់ដោយជំងឺអ៊ីបូឡា អញ្ចឹងខ្ញុំក៏មានជំងឺអ៊ីបូឡា ដែរ ។ ខ្ញុំដើរសុំអាហារ និងទៅដេកនៅក្នុងសាលារៀន ជារៀងរាល់យប់។ ខ្ញុំគ្មានផ្ទះសម្បែងទេ »។

គួរបញ្ជាក់ផងដែរថា បើយោងទៅតាម ការប៉ាន់ស្មានជាបឋម របស់អង្គការសហប្រជាជាតិ ស្តីពីមូលនិធិជួយសង្គ្រោះ កុមារ (UNICEF) បានឲ្យដឹងថា យ៉ាងហោចណាស់កុមារជាង ៣.៧០០ នាក់ ត្រូវកំព្រា ឪពុក ឬម្តាយ ឬទាំងពីរ នៅ ក្នុងប្រទេសហ្គីណេ, លីប៊ីរីយ៉ា, សៀរ៉ាឡេអូន ៕

វេជ្ជបណ្ឌិតពន្យល់ ពីជំងឺរលាកថ្លើម ចំពោះកុមារ

$
0
0

ភ្នំពេញ៖ ថ្លើមគឺជាផ្នែកមួយដ៏សំខាន់សម្រាប់ខ្លួនប្រាណ មនុស្សយើង ប្រសិនបើថ្លើម មានកើតជំងឺធ្ងន់ ដែលមិនអាចព្យាបាលបានដូច ជាជំងឺថ្លើមប្រភេទA និងB នោះវាពិតជាធ្វើឱ្យលោកអ្នក មានក្តីកង្វល់យ៉ាងខ្លាំង ព្រោះថាជំងឺនេះអាចឆក់ យកអាយុជីវិតរបស់ លោកអ្នកបាន គ្រប់ពេលវេលា បើទោះបីជាជំងឺនេះមាន ថ្នាំបង្ការក៏ពិតមែន។

នេះបើតាមឯកសារយោងរបស់ លោក វេជ្ជបណ្ឌិត គឹម អាង ជាសាស្រ្តាចារ្យផ្នែករោគកុមារ នៅមន្ទីរពេទ្យកុមារជាតិ និងជាអនុប្រធានសមាគ គ្រូពេទ្យកុមារកម្ពុជា បានបញ្ជាក់ថា មេរោគជំងឺរលាកថ្លើមប្រភេទA និងB គឺជាវីរុសនៃ ជំងឺរលាកថ្លើមដែលស្ថិតនៅក្ នុងក្រុមជំពូកជាមួយគា្ន។ ក្រៅពីនេះនៅមានវីរុស រលាកថ្លើមប្រភេទC  និងE ដែលបង្កឲ្យមានជំងឺរលាកថ្លើមដែរ ។ ក្នុងនោះទោះជាមានវីរុស ជំងឺរលាកថ្លើមមានប្រភេទខុសគ្នា ក៏ដោយ ជាពិសេសទៅតាមរបៀប នៃការចម្លងរបស់វា តែជាលក្ខណៈជំងឺ ដែលស្តែងឡើង គឺប្រហាក់ប្រហែលគ្នា។ ជំងឺរលាកថ្លើម យើងគត់សម្គល់ ឃើញដោយមានការរលាក (inflammation) ហើយអ្វីដែលជាផល លំបាករបស់ជំងឺរលាកថ្លើមនេះ អាចមានលក្ខណៈធ្ងន់ធ្ងរ ករណីខ្លះអាចបណ្តាលឲ្យស្លាប់។

លោកវេជ្ជបណ្ឌិតបញ្ជាក់ទៀតថា «បច្ចុប្បន្ននេះយើងមានថ្នាំបង្ការ ដែលមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់សម្រាប់ការពារ ជំងឺរលាកថ្លើមប្រភេទA និងB ទោះជាពុំទានមានថ្នាំការពារ ជំងឺរលាកថ្លើមប្រភេទC, DនិងEក៏ដោយ»។

លោកវេជ្ជបណ្ឌិតបានបង្ហាញទៀតថា ”ជំងឺរលាកថ្លើមប្រភេទA គឺជាជំងឺរលាកថ្លើម កើតមានភ្លាមៗ រយៈពេលខ្លីពុំមានលក្ខណៈរុំារ៉ៃទេ ហើយបង្កឡើងដោយ វីរុសថ្លើមប្រភេទA។  វីរុសនេះមាននៅក្នុងលាមក របស់អ្នកជំងឺ ហើយឆ្លងទៅអ្នកដទៃដោយសារ ការប៉ះពាល់ផ្ទាល់ បើសិនជាសមាជិក គ្រួសារណាម្នាក់ មានជំងឺរលាកថ្លើមប្រភេទA នោះគាត់អាចឆ្លងជំងឺនេះ បានយ៉ាងងាយទៅសមាជិកគ្រូសារ ដទៃទៀត ដែលរស់នៅក្រោម ដំបូលតែមួយ ជាញឹកញាប់របៀប ចម្លងកើតឡើងដោយ សារលក្ខណៈខ្វះអនាម័យ ។ វីរុសនេះក៏ឆ្លងដោយ ការបរិភោគចំណីអាហារ ឬ ទឹកដែលមានផ្ទុកឬ ប្រឡាក់ប្រឡូកដោយ មេរោគថ្លើមប្រភេទA  អាការៈនៃរោគសញ្ញាដូច ជាគ្រុនផ្តាសាយ ចេញលឿងអស់ កំលាំងល្ហិតល្ហៃ ឈឺក្នុងពោះ មិនឃ្លាន ហើយចង់ក្អួត។ ក្នុងនោះមនុស្សប្រហែល២០ភាគរយ នៃអ្នកជំងឺត្រូវបាន សម្រាកព្យាបាលនៅ មន្ទីរពេទ្យ ហើយ៣ទៅ៥នាក់ក្នុងចំណោម ១០០០នាក់ត្រូវបានស្លាប់ កុមារប្រហែល៩០ភាគរយ ដែលមានអាយុតិចជាង៦ឆ្នាំ ដែលឆ្លងជំងឺថ្លើមប្រភេទA ដោយពុំមានរោគសញ្ញាទេ។ ថ្នាំ Avaxim ជាថ្នាំបង្ការជំងឺថ្លើមប្រភេទA ដែលមានសុវត្ថិភាពខ្ពស់អាចព្យាបាល ទាំងក្មេងនិងមនុស្សចាស់តែមួយ គត់ដែលអនុញ្ញាតដោយ ក្រសួងសុខាភិបាលក្នុងការ ប្រើប្រាស់បច្ចុប្បន្ននេះ។

លោកបន្តថា ជំងឺរលាកថ្លើមប្រភេទB ក៏ដូចជាជំងឺ រលាកថ្លើមប្រភេទAដែរ គឺវាអាចចាប់ផ្តើមស្តែងដោយជំងឺ ផ្លើមដែលកើនមានភ្លាមៗ ហើយមានលក្ខណៈ មិនធ្ងន់ធ្ងរទេ ប្រមាណ២ទៅ៣សប្តាហ៍ ជាពិសេស ទារកមេរោគថ្លើមប្រភេទB អាចស្ថិតនៅបានយូរអង្វែង បង្កជាជំងឺ រលាកថ្លើមរុំារ៉ៃ ជំរុញឲ្យបញ្ហាខូចថ្លើមយូអង្វែងផងដែរ។ ទោះជាមនុស្សខ្លះពុំដែលមាន ផ្ទុកវីរុសរលាកថ្លើមប្រភេទBនេះ ពី២០ទៅ៣០ឆ្នាំដោយពុំមាន រោគសញ្ញាក៏ដោយ ក៏អ្នកទំាងនោះ នៅតែប្រឈមទៅនិងជំងឺរលាកថ្លើម ធ្ងន់ធ្ងរដូចជា ក្រិនថ្លើម និងមហារីកថ្លើមជាដើម។

លោកថាជំងឺរលាកថ្លើមប្រភេទB អាចឆ្លងតាមរយៈឈាម ទឹកកាម ឬទឹកសេរីៈដទៃទៀត របស់អ្នកជំងឺដែលផ្ទុកវីរុសនេះ ចូលទៅក្នុងមនុស្ស ម្នាក់ផ្សេងទៀត។

លោកបញ្ចាក់ដែរថា “ថ្នាំបង្ការជំងឺរលាកថ្លើម ប្រភេទBត្រូវបានដាក់ បញ្ចួលទៅក្នុងកម្មវិធីជាតិសម្រាប់ ការចាក់ថ្នាំបង្ការ”។គួរចងចាំថា ថ្នាំបង្ការជំងឺរលាកថ្លើម ប្រភេទB អាចការពារបានតែជំងឺថ្លើម ប្រភេទBប៉ុណ្ណោះ ដូច្នេះហើយគួរត្រូវចាក់ថ្នាំ បង្ការថ្លើមប្រភេទBជាបន្តទៀត ហើយត្រូវប្រុងប្រយ័ត្ន រាលវិធានការកុំឲ្យ ឆ្លងជំងឺរលាកថ្លើមប្រភេទផ្សេងទៀត ដូចជា ជំងឺរលាកថ្លើមប្រភេទC ព្រោះរហូតដល់សព្វថ្ងៃនេះ ទូទំាងពិភពលោកពុំទាន់ មានថ្នាំបង្ការជំងឺរលាកថ្លើម ប្រភេទCដ៏កាច់សាហាវនោះទេ៕

សាលារាជធានីភ្នំពេញ នឹងបើកកិច្ចប្រជុំ សាមញ្ញលើកទី ៦

$
0
0

ភ្នំពេញ ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ នឹងបើកកិច្ចប្រជុំសាមញ្ញ លើកទី៦ របស់ក្រុម បឹ្រក្សារាជធានី អាណត្តិទី២ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ ចាប់ពីម៉ោង ៨ និង៣០នាទី ព្រឹក នាសាលរួមចាស់ លើរបៀបវារៈ ចំនួន ៥ ។

សេចក្តីប្រកាសព័ត៌មាន របស់សាលារាជធានីភ្នំពេញ ចេញផ្សាយ កាលពីថ្ងៃទី៣ ខែវិច្ឆិកា បានឲ្យដឹងថា របៀបវារៈ ទាំង៥នោះ រួមមាន ៖ទី១-ពិនិត្យ និងអនុម័តសេចក្តី ព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សា រាជធានី, ទី២-ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែតុលា ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានី, ទី៣-ពិនិត្យ និងអនុម័ត លើឯកសារ ស្តីពីការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា រាជធានីអាណត្តិទី២ តាមបណ្តាខណ្ឌទាំង១២, ទី៤-ពិនិត្យនិងអនុម័ត ការកំណត់ គំរូឯកសណ្ឋាន សញ្ញាស័ក្កិ សម្រាប់សមាជិកក្រុមប្រឹក្សា និងទី៥-បញ្ហាផ្សេងៗ ៕

អាម៉េរិក ជំទាស់ ការបោះឆ្នោត នៅភាគខាងកើត អ៊ុយក្រែន

$
0
0

វ៉ាស៊ីនតោន ៖ សេតវិមានអាម៉េរិក បានថ្កោលទោស ចំពោះការបោះឆ្នោតខុសច្បាប់ ដែលត្រូវបានធ្វើឡើង នៅតំបន់ ភាគខាងកើត ប្រទេសអ៊ុយក្រែន និងបានគំរាមបន្ថែម ការដាក់ទណ្ឌកម្ម បន្ថែមទៀត ទៅលើប្រទេសរុស្ស៊ី ជុំវិញ សកម្ម ភាពបង្កើនភាពចលាចល របស់ខ្លួននៅទីនោះ ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះឲ្យដឹងទៀតថា តំបន់ដូណេកស៍ និង លូហានស៍ ជាតំបន់ដែលកំពុងទាមទារឯករាជ្យ នៅភាគខាងកើត អ៊ុយក្រែន បានរៀបចំធ្វើការបោះឆ្នោត ប្រធានា ធិបតី និងសភា កាលពីអាទិត្យកន្លងទៅនេះ ដោយទទួលបានការរិះគន់ពីសំណាក់ទីក្រុងគៀវ និងបណ្ដាលោកខាង លិចយ៉ាងធ្ងន់ធ្ងរ ។

អ្នកនាំពាក្យក្រុមប្រឹក្សា សន្ដិសុខជាតិ សម្រាប់សេតវិមានអាម៉េរិក លោក ប័រណាដេត ម៉ីហាន បាននិយាយ នៅក្នុង សេចក្ដីថ្លែងការណ៍មួយថា “នេះជាការបោះឆ្នោត បែបបោកប្រាស់ ហើយផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញរបស់ ប្រទេសអ៊ុយ ក្រែន ខុសទៅនឹងច្បាប់នៅលើស្ថានភាពពិសេស និងបទដ្ឋានបោះឆ្នោតជាមូលដ្ឋានបំផុត ហើយ”។

លោក ម៉ីហាន បានរំលឹកឡើងវិញ ពីជំហររបស់អាម៉េរិកថា យើង “នឹងមិនទទួលស្គាល់ អំណាចរបស់ បុគ្គលណាមួយ ដែលអះអាងថាជាតំណាងឲ្យតំបន់ ដូណេកស៍ និងលូហានស៍ ហើយឈរនៅលើ មូលដ្ឋាន ការបោះឆ្នោតខុសច្បាប់ នោះទេ"។ យើងបានចោទប្រកាន់ ប្រទេសរុស្ស៊ី និងក្រុមបំបែកគាំទ្រខ្លួន" ថាបានរំលោភលើកិច្ចព្រមព្រៀងសន្តិភាព ដែលបាន ចុះហត្ថលេខា នៅទីក្រុងម៉ីនស៍រដ្ឋធានីប្រទេស បេឡារុស កាលពីប៉ុន្មានខែមុននេះ ។

ដោយឡែក ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹង កាលពីល្ងាចថ្ងៃអាទិត្យដដែលនោះថា ទីក្រុង មូស្គូ រំពឹងពី ការបញ្ជាក់ នូវឆន្ទៈ របស់ប្រជាពលរដ្ឋ នៅតំបន់ភាគខាងកើត អ៊ុយក្រែនតាមរយៈ ការ បោះឆ្នោតដើម្បីបង្កើតចេញនូវ ថ្នាក់ដឹកនាំ ក្នុងតំបន់ និងរដ្ឋសភា ៕

កម្ពុជា-ម៉ារ៉ុក សន្យាពង្រឹង វិស័យពាណិជ្ជកម្ម និង នយោបាយ ជាមួយគ្នា

$
0
0

ភ្នំពេញ ៖ ប្រទេសកម្ពុជា និងប្រទេសម៉ារ៉ុក សន្យាជាមួយគ្នាថា នឹងពង្រឹងលើ វិស័យពាណិជ្ជកម្ម និង នយោបាយ ឲ្យកាន់តែប្រសើរឡើងថែមទៀត។

ប្រធានខុទ្ទកាល័យសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា លោក កែវ ពិសិដ្ឋ បានអះអាងរបែបនេះ ធ្វើឡើងបន្ទាប់ជំនួប សម្តែងការគួរសម រវាងសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ជាមួយលោក Naser Bourita ឯកអគ្គរដ្ឋទូតគោចរម៉ារ៉ុក និងជាអគ្គលេខាធិការអចិន្ត្រៃយ៍ នៃក្រសួងការបរទេស និង កិច្ចសហប្រតិបត្តិការអន្តរជាតិម៉ារ៉ុក នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៤ នាវិមានរដ្ឋសភា ដោយភាគី ទាំងពីរសន្យាពង្រឹង វិស័យពាណិជ្ជកម្ម និង នយោបាយឲ្យកាន់តែប្រសើរឡើង។

លោក កែវ ពិសិដ្ឋ បានដកស្រង់សម្តីរបស់លោក Naser Bourita នៅក្នុងជំនួបនោះថា នៅក្នុងដំណើរ ទស្សនកិច្ចនៅកម្ពុជានេះ មានបំណងពង្រឹងនូវកិច្ច សហប្រតិបត្តិការការទូតឲ្យកាន់តែប្រសើរ ហើយនៅ ២ឆ្នាំខាងមុខនេះ ប្រទេសទាំងពីរ នឹងរំលឹកខួបនៃទំនាក់ទំនងជាមួយគ្នា ដែលក្នុងឱកាសនោះដែរ ប្រទេស ទាំងពីរនឹងបង្ហាញអំពីលទ្ធផល និងសមិទ្ធផល នៃចំណងការទូតនេះផងដែរ។

លោកបានបន្តនូវប្រសាសន៍របស់លោក ឯកអគ្គរដ្ឋទូតគោចរម៉ារ៉ុក ដែលបានបញ្ជាក់ថា “គោលដៅបន្ត នឹងពង្រឹងវិស័យពាណិជ្ជកម្ម ក៏ដូចជាវិស័យនយោបាយ។ ហើយដោយឡែក ស្ថាប័ននីតិបញ្ញត្តិ ក៏ជាវិស័យ មួយដែលត្រូវបន្តជាមួយគ្នា រវាងសភាកម្ពុជា និងសភាម៉ារ៉ុក”។

ជាមួយគ្នានោះដែរ លោក កែវ ពិសិដ្ឋ បានលើកយកប្រសាសន៍សម្តេច ហេង សំរិន ដែលបានឆ្លើយតបថា សម្តេចមានការសប្បាយរីករាយ និងបន្តជំរុញ នូវកិច្ចសហប្រតិបត្តិការការទូត នៃប្រទេសទាំងពីរ ឲ្យកាន់ តែប្រសើរឡើងបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាជន នៃប្រទេសទាំងពីរ។

អ្នកនាំពាក្យរូបនេះ បានបន្ថែមប្រសាសន៍សម្តេចថា “អរគុណផងដែរ ដល់រដ្ឋាភិបាលម៉ារ៉ុក ដែលបានផ្តល់ អាហារូបករណ៍ដល់និស្សិតកម្ពុជា ហើយស្នើសុំឲ្យម៉ារ៉ុក បន្តផ្តល់អាហារូបករណ៍ច្រើនបន្ថែមទៀត ព្រោះនិសិ្សតជាអ្នកការទូតដ៏ល្អក្នុងការផ្សារភ្ជាប់ នៃប្រទេសទាំងពីរ”។

សូមបញ្ជាក់ នៅក្នុងជំនួប និងចុះហត្ថលេខា ជាមួយលោក Naser Bourita លោក អ៊ុច បូររិទ្ធិ រដ្ឋលេខា ធិការ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤ កម្ពុជាបាន ស្នើសុំដល់រដ្ឋាភិបាលប្រទេសម៉ារ៉ុក គាំទ្រខ្លួនចូលជាសមាជិក ក្រុមប្រឹក្សា សិទ្ធិមនុស្ស សម្រាប់ឆ្នាំ២០១៨ ដល់២០២០ និងចូលជាសមាជិកសេដ្ឋកិច្ចសង្គម ឆ្នាំ២០១៩ តែយ៉ាងណាក៏ដោយសំណើនេះ ត្រូវបានភាគី ម៉ារ៉ុក កំពុងធ្វើការពិចារណា នឹងឆ្លើយតប នាពេលខាងមុខដ៏ឆាប់នេះ៕

Viewing all 8042 articles
Browse latest View live




Latest Images