Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ក្រុមហ៊ុន Co Anna Incorporation.Ltd តាំងពិព័រណ៍ ត្បូងពេជ្រសុទ្ធ ជាលើកទី២នៅ Maison Saint Tropez

$
0
0

ភ្នំពេញ៖ គ្រឿងអលង្ការ ជាប្រភេទត្បូងពេជ្រសុទ្ធ ដ៏មានតម្លៃ នាំចូលមកពីក្រៅប្រទេស ត្រូវបានក្រុមហ៊ុន Co Anna Incorporation.Ltd សហការជាមួយក្រុមហ៊ុន HVK បានរៀបចំការតាំងពិព័រណ៍ ជាលើកទី២ ដើម្បីបំពេញនូវសេចក្ដីត្រូវការ របស់អតិថិជន ក៏ដូចជាបង្ហាញនូវភាពស៊ីវិល័យ នៃការប្រើប្រាស់គ្រឿង អលង្ការ របស់ប្រជាពលរដ្ឋខ្មែរ មានឈ្មោះថា "ពិព័រណ៍ពេជ្រសុទ្ធ និងការជប់លៀងជាមួយស្រាក្រឡុក" កាលពីវេលាម៉ោង០៧យប់ថ្ងៃទី០៣ វិច្ឆិកា ២០១៤នេះ នៅក្លឹបកម្សាន្ត "Maison Saint Tropez " ដែលមានទីតាំងនៅ អគារលេខ៣១E០ ផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។

ក្នុងពិធីតាំងពិព័រណ៍ ត្បូងពេជ្រដ៏មានតម្លៃ កាលពីល្ងាចថ្ងៃទី០៣ វិច្ឆិកា ឆ្នាំ២០១៤នេះ ត្រូវបានគេសង្កេតឃើញថា មានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកវិនិយោគទុនជាតិ-អន្តរជាតិ ដៃគូពាណិជ្ជកម្ម យ៉ាងច្រើនកុះករ និងបានក្រេបនូវរសជាតិ ស្រាក្រឡុកដ៏មានឱជារសឆ្ងាញ់ ពីក្លឹប "Maison Saint Tropez" ។ ពីព័រណ៍ត្បូងពេជ្រ នេះ គឺជាលើកទី២ហើយ ដែលពុំធ្លាប់មាន នៅក្នុងការតាំងពិព័រណ៌គ្រឿង អលង្ការពេជ្រ កន្លងមក និងក្នុងគោលបំណងលើកស្ទួយ សេដ្ឋកិច្ចជាតិ ស្របពេលដែលសព្វថ្ងៃនេះ ត្រូវបានគេមើលឃើញថា កម្ពុជាមានការរីកចម្រើនពីមួយថ្ងៃ ទៅមួយថ្ងៃ ឥតឈប់ឈរ ខណៈដែលមានអ្នកវិនិយោគទុនជាតិ និងអន្តរជាតិ មើលឃើញពីសក្តានុពលគ្រប់វិស័យ ជាពិសេសការតាក់តែលំអ លើរាងកាយរបស់មនុស្សម្នាក់ៗ។

លោកស្រី Co Anna ម្ចាស់ក្រុមហ៊ុន Co Anna Incorporation.Ltd បានថ្លែងនៅក្នុងពិធីតាំងពិព័រណ៍ គ្រឿងពេជ្រនោះថា ដោយសម្លឹងឃើញថា ប្រទេសកម្ពុជាមាន សក្ដានុពលសេដ្ឋកិច្ច រីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រជាពលរដ្ឋមានជីវភាពល្អប្រសើ ហើយអ្នកវិនិយោគទុនជាតិ និងអន្តរជាតិកំពុងបង្វែ ទីផ្សារមកវិនិយោគទុន ក្នុងប្រទេសយើង ។

ពិព័រណ៍គ្រឿងពេជ្រនេះ អាចធ្វើឲ្យក្រុមហ៊ុនរបស់អ្នកស្រី ក៏ដូជាដៃគូពាណិជ្ជកម្មច្រើនទៀត រួមចំណែកជួយលើកតម្កើងសេដ្ឋកិច្ចជាតិ បង្កើតទំនុកចិត្តដល់ អ្នកវិនិយោគទុនដទៃ ឲ្យចាប់អារម្មណ៍ទីផ្សារគ្រឿងអលង្ការ នៅក្នុងប្រទេសកម្ពុជាយើង និងបង្កើតអាជីវកម្មនេះ កាន់តែច្រើនឡើង។

លោកស្រីបន្តថា គ្រឿងពេជ្រទាំងនេះ ក្រុមហ៊ុនអ្នកស្រីបាននាំចូល មកពីប្រទេស អ៊ីស្រាអែល ហុងកុង និងតៃវ៉ាន់ ហើយសុទ្ធសឹងតែ មានលិខិតបញ្ជាក់ ពីគុណភាពត្រឹមត្រូវ តាមលក្ខណៈស្ដង់ដាអន្តរជាតិ។ កាលៈទេសៈនេះ ក្រោយពីយើងធ្វើការ តាំងពិព័រណ៍រួចរាល់ យើងនឹងធ្វើការបើកហាងលក់ជាផ្លូវការ នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ហើយនឹងធ្វើការនាំចូលពេជ្រដ៏មានតម្លៃទាំងនេះ បន្ថែមទៀត មកកាន់ទីផ្សារគ្រឿងអលង្ការ ក្នុងប្រទេសកម្ពុជា ៕

លោកស្រី Co Anna ម្ចាស់ក្រុមហ៊ុន Co Anna Incorporation.Ltd និងលោក ពិសិដ្ឋ


រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បញ្ជាឲ្យមន្ត្រី អធិការកិច្ច ចុះត្រួតពិនិត្យការដ្ឋាន យកថ្មអនាធិបតេយ្យ របស់ក្រុមហ៊ុន អ្នកស្រីទេព សុខា ហើយ

$
0
0

- ប្រធានមន្ទីរ ប្រាប់មន្ត្រីអធិការកិច្ចថា ផ្អាកសកម្មភាពហើយ ពេលក្រុមអធិការកិច្ច ចុះពិនិត្យជាក់ស្ដែង ឃើញគ្រឿងចក្រ នៅពេញការដ្ឋាន កំពុងធ្វើសកម្មភាព

កំពត : តាមសេចក្ដីរាយការណ៏ ពីខេត្តកំពត បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៤នេះ គេឃើញមន្ត្រីពីក្រសួងរ៉ែ និងថាមពល ចំនួនពីរក្រុម បានចុះទៅកាន់ខេត្តកំពត ដើម្បីធ្វើអធិការកិច្ច ពាក់ ព័ន្ធព័ត៌មាន ដែលបានអះអាងថា ក្រុមហ៊ុនរបស់អ្នកស្រីទេព សុខា ធ្វើអាជីវកម្មយកថ្ម សំណង់នៅ តំបន់ភ្នំឃ្លៃ ខុសទីតាំងច្បាប់អនុញ្ញាត រួមទាំងអាជ្ញាប័ណ្ណ ហួសសុពលភាព និងសង្ស័យថា បង់សួយសាររ៉ែ ជូនរដ្ឋមិនគ្រប់ផងដែរ ។

មន្ត្រីទៅពីក្រសួងទាំងពីរ ក្រុមខាងលើនេះ ត្រូវបានគេអះអាងថា មួយក្រុមដឹកនាំដោយលោកប្រាក់ ចាន់រឿន អគ្គាធិការ នៃអគ្គាធិការដ្ឋាន និងមួយក្រុមទៀត ដឹកនាំដោយមន្ត្រី មកពីនាយកដ្ឋាន សវនកម្មផ្ទៃក្នុង ក្រសួងរ៉ែ និងថាមពល ។ ការចុះធ្វើអធិការកិច្ចត្រួត ពិនិត្យខាងលើនេះ ត្រូវបានមន្ត្រីអះអាងថាធ្វើ តាមបញ្ជាលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បន្ទាប់ពីមានព័ត៌មាន ចុះផ្សាយ ពីរឿង មិនប្រក្រតីនៃការឃុបឃិតគ្នា ធ្វើអាជីវកម្មយកថ្មភ្នំ យ៉ាងអនាធិបតេយ្យ មិនមានច្បាប់របស់ក្រុមហ៊ុន អ្នកស្រីទេព សុខា នៅតំបន់ភ្នំឃ្លៃរួចមក ។

ប្រភពព័ត៌មានបានអះអាងថា ខណះទៅដល់មន្ត្រីអធិការ កិច្ចដឹកនាំដោយលោកប្រាក់ ចាន់រឿន បានចូល ទៅសាកសួរ ព័ត៌មាពីប្រធានមន្ទីររ៉ែ និងថាមពល ខេត្តមួយចំនួន ក្នុងនោះគេអះអាងថា លោកសោម វិចិត្រ បានប្រាប់ក្រុមអធិការកិច្ចថា អាជីវកម្មយកថ្ម របស់ក្រុមហ៊ុន អ្នកស្រីទេព សុខា នៅតំបន់ភ្នំឃ្លៃត្រូវ បានផ្អាកហើយ ។ ប៉ុន្តែពេលមន្ត្រីក្រុមអធិការកិច្ច ចុះទៅត្រួតពិនិត្យដល់ទីតាំង អាជីវកម្មជាក់ស្ដែង គេបែរ ជាឃើញគ្រឿងចក្រ អេស្កាវាទ័រកំពុងកាយថ្ម និងកម្មករកំពុងរៀបចំ ដាក់រំសេវបំផ្ទុះថ្ម ហើយ មេការ ក្រោយពីដឹងថា ក្រុមអធិការកិច្ចក្រសួង ចុះត្រួតពិនិត្យបានព្យាយាម យកគ្រឿងចក្រចេញនិង ផ្អាកសកម្មភាពផងដែរ តែធ្វើមិនទាន់ ។

ឥឡូវគេកំពុងរងចាំមើល លទ្ធផលរបស់ក្រុមអធិការកិច្ច ធ្វើរបាយការណ៏ រាយការណ៏ជូនរដ្ឋមន្រ្តីថា តើមានភាពមិនប្រក្រតី និងការឃុបឃិតគ្នា អនុញ្ញាតអោយធ្វើអាជីកម្មខុសទីតាំង ធ្វើអាជីវកម្ម ដោយ ច្បាប់ហួសសុពលភាព និងកិបកេងប្រាក់សួយសារ ដែលជាចំណូលជូនរដ្ឋពិតមែនឬអត់ ?

មន្ត្រី និងអ្នករកស៊ីសុច្ចរិត ជាច្រើននៅខេត្តកំពត ក្រោយពីឃើញក្រុមមន្ត្រីក្រសួង ចុះធ្វើអធិការកិច្ច បានធ្វើការកោតសរសើរចំពោះចំណាត់ការរបស់លោករដ្ឋមន្ត្រីស៊ុយ សែម ដែលយកចិត្តទុក ដាក់លើ ការងារ ព្រោះគ្រាន់តែទទួលបានព័ត៌មាន ភ្លាមចាត់តាំងមន្ត្រីចុះធ្វើការត្រួត ពិនិត្យភ្លាមៗ ដោយមិន បណ្ដែតបណ្ដោយ ឲ្យមន្ត្រីថ្នាក់ក្រោម ប្រព្រឹត្តផ្ដេសផ្ដាស់ឡើយ៕

ក្រុមអធិការកិច្ចចុះពិនិត្យកន្លែងធ្វើអាជីវកម្មជីកភ្នំ របស់ក្រុមហ៊ុនទេព សុខា ហើយរកឃើញគ្រឿងចក្រកំពុងជីក

ក្រុមអធិការរបស់ក្រសួង ចុះពិនិត្យមើលការដ្ឋានវាយយកថ្មរបស់អ្នកស្រី ទេព សុខា

លោកកែវ ពិសិដ្ឋ នាំអំណោយ របស់ សម្ដេចហេង សំរិន ចែកជូន កីឡាករអុំទូក

$
0
0

ភ្នំពេញ ៖ នាយកខុទ្ទកាល័យ សម្ដេចអគ្គ មហាពញាចក្រីហេង សំរិន លោក កែវ ពិសិដ្ឋ និងក្រុមការងារ នៅព្រឹកថ្ងៃទី៤ ខែ វិច្ឆិកា ឆ្នាំ២០១៤នេះ បាននាំយកអំណោយ រួមមានគ្រឿងឧបភោគបរិភោគ និងថវិកា ទៅចែកជូនកីឡាករអុំទូក មកពីរាជធានីភ្នំ ពេញ ខេត្ដកំពង់ចាម និងខេត្ដក្រចេះ ចំនួន ៣ទូក ។

អំណោយដែលត្រូវចែកជូនដល់កីឡាករ អុំទូកចំនួន៣ទូក ដែលស្ថិតក្រោមការគ្រប់ គ្រងរបស់ប្រធានរដ្ឋសភា សម្ដេចហេង សំរិនខាងលើនេះ រួមមាន ក្នុងមួយទូក ទទួលបាន អង្ករ ៣០០គីឡូក្រាម ទឹកក្រូច ២០កេស ភេសជ្ជៈដំរីជល់ ១០កេស ទឹកបរិសុទ្ធ ១០០យួរ មី ១០កេស ក្រមា ១៣០ក្រមា និងថវិកា ១៤លានរៀល ។

ជំនួសមុខឱ្យសម្ដេចប្រធានរដ្ឋសភា លោកកែវ ពិសិដ្ឋ បានផ្ដាំផ្ញើការសួរសុខទុក្ខពី ថ្នាក់ដឹកនាំ និងជំរុញឱ្យក្រុមកីឡាករទាំងអស់ ត្រូវរួមសាមគ្គីគ្នា ខំប្រឹងចូលរួម ប្រកួតក្នុង ព្រះរាជពិធីបុណ្យអុំទូក ដែលចាប់ផ្ដើមប្រារឰធ្វើឡើងនៅថ្ងៃស្អែកនេះហើយ ឱ្យទទួលបានជោគជ័យ ជាការផ្ដល់កិត្ដិយសដល់អ្នកគ្រប់គ្រងទូកនិងរាជធានី ខេត្ដ ដែលខ្លួនស្ថិតនៅ។

សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសបុណ្យអុំទូក ត្រូវបានយក​ ចិត្តទុកដាក់ខ្ពស់

$
0
0

ភ្នំពេញ ៖ បន្ទាប់ពី រាជរដ្ឋាភិបាល ប្រកាសឲ្យមាន ព្រះរាជពិធីបុណ្យ អុំទូកឡើងវិញ នៅឆ្នាំ២០១៤នេះ ក្រោយអាក់ខាន រយៈពេលបីឆ្នាំផ្ទួនៗ ក្រោមមូលហេតុផ្សេងៗនោះ គេមើលឃើញវិធានការ ចំពោះមុខ ដែលចាំបាច់បំផុត សម្រាប់រាជរដ្ឋាភិបាល គឺបញ្ហាសន្តិសុខ-សណ្ដាប់ធ្នាប់ ក្នុងឱកាសបុណ្យអុំទូក ត្រូវបានអាជ្ញាធរ រឹតបណ្តឹងខ្ពស់។

វិធានការផ្សេងៗ ដើម្បីការពាររឿង ហេតុណាមួយកុំឲ្យកើតឡើង ដោយចៃដន្យដូចលើកមុននោះ ដូចជាការ រត់ជាន់គ្នាស្លាប់ជាច្រើនរយនាក់ នៅលើស្ពានកោះពេជ្រ ថ្ងៃទី៣នៃព្រះរាជពិធីបុណ្យអុំទូក កាលពីឆ្នាំ២០១០ នៅមជ្ឈមណ្ឌលកោះពេជ្រ គឺទីតាំងកោះពេជ្រនេះ បើតាមការឲ្យដឹងពីលោក គៀត ចន្ទថារិទ្ធ អ្នកនាំពាក្យ អគ្គស្នងការនគរបាលជាតិ ថ្លែងថាគោលដៅធំ បំផុតគឺកោះពេជ្រនេះឯង ត្រូវដាក់ទីបញ្ជាការ មួយនៅក្បាល ស្ពានកោះពេជ្រផ្នែកខាងកើត ដើម្បីត្រៀមបញ្ជារឿងជាក់ស្ដែងនៅហ្នឹងកន្លែង។ ហើយក៏មានកម្លាំង សមត្ថកិច្ចនៅតាមស្ពាន ដើម្បីទប់ទល់នៅពេលប្រជាពលរដ្ឋ សម្រុកចូលផងដែរ។

បើតាមលោក គៀត ចន្ទថារិទ្ធ កម្លាំងសមត្ថកិច្ចចម្រុះត្រូវបានដាក់ពង្រាយ ក្នុងឱកាសបុណ្យអុំទូកនេះ មានចំនួនជាង១ម៉ឺននាក់។ បន្ទាប់ពីកោះពេជ្រ ផ្សារទំនើបជប៉ុន អ៊ី អន ជាទីតាំងធំទី២ ដែលនឹង ត្រូវពង្រាយកម្លាំងសមត្ថកិច្ច ការពាររហូតដល់ចំនួន៤០០នាក់ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក។ ព្រោះគេជឿថា ប្រជាពលរដ្ឋមកពីតាមបណ្ដាខេត្តនឹងសម្រុកមកផ្សារទំនើបនេះ។

មិនមែនមានតែបញ្ហាសន្តិសុខ-សណ្ដាប់ធ្នាប់តែម្យ៉ាងនោះទេ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់នោះ បញ្ហាសុខភាពរបស់ប្រជាពលរដ្ឋក៏ជាផ្នែកមួយដ៏សំខាន់ផងដែរ។ ក្នុងនោះប្លង់ទីតាំងសេវាសុខាភិបាល១៣កន្លែង ដាក់សម្រាប់បម្រើអំឡុងពេលបុណ្យអុំទូកដែរ រួមមាន៖ រមណីយដ្ឋានវត្តភ្នំ, ព្រះអង្គដងកើ, ម្ដុំវត្តឧណ្ណាលោម, សួនច្បារសម្ដេច ហ៊ុន សែន និងមុខសួនច្បារវត្ត បទុមវត្តីជាដើម។ រីឯបន្ទប់ទឹកក៏គេឃើញមានដាក់នៅច្រើនកន្លែងផងដែរ។

ទន្ទឹមគ្នានេះ សាលារាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់គ្នា មានការប្រុងប្រយ័ត្ន និង ភាពម្ចាស់ការខ្ពស់ ចៀសវាងបង្កឲ្យមានអគ្គិភ័យកើតឡើងជាយថាហេតុ ដែលបណ្ដាឲ្យខូចខាត ដល់ទ្រព្យសម្បត្តិ និងអាយុជីវិតក្នុងឱកាសបុណ្យអុំទូក។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់សាលារាជធានីភ្នំពេញ ចុះនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤។

និយាយពីការអុំទូកវិញម្ដង ទូកងមានចំនួនសរុប ២៤៥ នឹងចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក។ នេះបើតាមការឲ្យដឹងពីលោក ប៊ូ ជុំសេរី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន គណៈកម្មការបច្ចកទេសគ្រប់គ្រងការប្រណាំងទូក ង។

សូមរម្លឹកឡើងវិញបន្តិចថា រាជរដ្ឋាភិបាលបានសម្រេចឲ្យមានព្រះរាជពិធីបុណ្យទូកឡើងវិញ នៅឆ្នាំ២០១៤ នេះ បន្ទាប់ពីអាក់ខានរយៈពេលបីឆ្នាំក្រោមហេតុផលផ្ទួនៗគ្នា ទី១.ការសោយទិវង្គតរបស់ព្រះករុណាសម្ដេចឱ នរោត្តម ស៊ីហនុ កាលពីឆ្នាំ២០១១ និងពីឆ្នាំក្រោយមកទៀតឆ្នាំ២០១២ និង២០១៣គឺគ្រោះទឹកជំនន់៕

អភិបាល ខណ្ឌមានជ័យ នាំអំណោយ ជូនកីឡាករ អុំទូក វត្តចាក់អង្រែលើ និងចាក់អង្រែក្រោម

$
0
0

ភ្នំពេញ : ក្រុមកីឡាករអុំទូកទាំងអស់ បានប្តេជ្ញាចិត្ត ដណ្តើមយកជ័យជំនះ ក្នុងពិធីប្រណាំងទូក រយ:ពេល៣ថ្ងៃ នៅ មុខព្រះបរមរាជវាំង ដើម្បីកិត្តិយសខ្លួនឯង និងដើម្បីមុខមាត់កិត្តិយស របស់សាលាខណ្ឌមានជ័យផងដែរ ។

សម្រែកប្តេជ្ញាចិត្ត របស់ក្រុមកីឡាករ ចំណុះទូកទាំងអស់បែបនេះ ខណ:លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងសហការី ចុះជួប សំណេះសំណាល ជាមួយកីឡាករអុំទូក  នៅក្នុងវត្ត ចាក់អង្រែលើ ដែលមាន ឈ្មោះ សំហេង សែនជ័យ បារមីចាក់អង្រែ មានចំណុះ ៧៥នាក់ និងវត្តចាក់អង្រែ ក្រោម ឈ្មោះ នាគខៀវមានជ័យ មានចំណុះ ៨៥ នាក់ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ។

លោក ពេជ្រ កែវមុនី បានមានប្រសាសន៍ថា អំណោយទាំងនេះ គឺជាទឹកចិត្តស្រឡាញ់ លើកស្ទួយលើវិស័យ កីឡា ពិសេសការប្រកួតប្រណាំងទូកង ដែលជាប្រពៃណីខ្មែរ តែងតែប្រារព្ឋធ្វើឡើង រៀងរហូតមកនោះ ។ លោកអភិបាល ខណ្ឌ ក៏បានផ្តាំផ្ញើដល់កីឡាករទូកទាំងអស់ ត្រូវតែគោរពវិន័យ ស្តាប់តាមការណែនាំរបស់អ្នកគ្រប់គ្រង មានសីលធម៌ ល្អ ខំធ្វើការហ្វឹកហាត់អោយបានខ្លាំងក្លាថែមទៀត ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌមានជ័យ បានសំណូមពរដល់គណ:កម្មការគ្រប់គ្រងទូក និងកីឡាករចំណុះទូក ទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការគោរពវិន័យ និងបទបញ្ជា ក្នុងការប្រណាំងទូក រួមទាំងការថែទាំសុខភាព ដើម្បី ឈានទៅដណ្តើមយកជ័យជំនះ ដើម្បីកិត្តិយសខណ្ឌ សង្កាត់របស់យើង និងរួមចំណែកញាំងអោយព្រះរាជពិធី បុណ្យ អុំទូករយ:ពេល ៣ថ្ងៃនេះ មានសេចក្តីសុខ សប្បាយរីករាយទាំងអស់គ្នា ។

ក្នុងឱកាសជួបសំណេះសំណាល និងផ្តល់ជាស្បៀងអាហារ ដល់កីឡាករចំណុះទូកទាំង ២នេះ និងដើម្បីលើកទឹកចិត្ត ដល់កីឡាករទូក ដែលកំពុងហ្វឹកហាត់ ត្រៀមប្រកួត នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក នាថ្ងៃទី៥-៦-៧ ខែវិច្ឆិកា ស្អែកនេះ លោក ពេជ្រ កែវមុនី បាននាំយកអំណោយ ផ្តល់ជូនដល់ទូកទាំង ២នេះ រួមមាន សម្រាប់ក្រុមកីឡាករ ចំនួន ៨៥ នាក់ ថវិកាម្នាក់ៗ ១០ម៉ឺនរៀល មី ១កេស និងអង្ករ ២៥គីឡូក្រាម ។ ដោយ សម្រាប់គណ:កម្មការ គ្រប់គ្រងទូក រួមមានថវិកា ៦លានរៀល អង្ករ ២៥០គីឡូក្រាម, សាច់ប៉ាត់តេ ៥០គីឡូក្រាម, ទឹកសុទ្ឋ ៥០យួរ, បារី ១ប៊ិច, ទឹកត្រី ៥យួរ, ទឹកស៊ីអុីវ ៥យួរ, សាច់ជ្រូកមួយចំហៀង, ទឹកដោះគោ ១៩កំប៉ុង និង ស្ករស ២០កញ្ចប់ ជូនដល់ក្រុមកីឡាករទូក  ដែលកំពុងហ្វឹកហាត់ នៅតាមដងទន្លេបាសាក់ ៕

អាជ្ញាធរបញ្ជាក់ ពីការដកចេញចម្រូង ដែកនៅតាម សួនច្បារ មុខព្រះបរម រាជវាំង

$
0
0

ភ្នំពេញ ៖ ក្នុងរយៈពេល ប៉ុន្មានថ្ងៃមក នេះ ជាពិសេស កាលពីអំឡុង មុនព្រះរាជ ពិធីបុណ្យអុំទូក មានសេចក្ដី រាយ ការណ៍និង ព័ត៌មានជាច្រើន ត្រូវបានគេចែករំលែកនិង បង្ហោះនៅលើ បណ្ដាញសង្គម ហ្វេសប៊ុក ស្ដីពី ចម្រូងដែក ដែលត្រូវបានគេឃើញបង្កប់នៅ តាមសួនច្បារ មុខព្រះបរមរាជវាំង ដែល ព័ត៌មានខ្លះក៏បានលើកឡើង ពីគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ ទៅដើរលេងកំសាន្ដក្នុងព្រះ រាជពិធីបុណ្យអុំទូក ។

ចំពោះព័ត៌មានដែលត្រូវបានគេផ្សព្វផ្សាយនិងដើម្បីបំបាត់ការមន្ទិលសង្ស័យក៏ដូចជា ការព្រួយបារម្ភ ចំពោះចម្រូង ដែកនៅតាមសួនច្បារមុខព្រះ បរមរាជវាំងនោះ អាជ្ញាធរ មានសមត្ថកិច្ច បានចេញមក ពន្យល់និងអះអាងថា ចម្រូង ដែកទាំងនេះ ត្រូវបានក្រុមការងារដើរប្រមូលនិងដកចេញអស់ហើយ កាលពីប៉ុន្មានថ្ងៃមុននេះ ។

មន្ដ្រីសាលាខណ្ឌដូនពេញ បានឱ្យដឹងថា ចំពោះព័ត៌មានខាងលើនេះ ពិតជាមានមែន ដែលក្រុមជាង បានបោះ ចម្រូង ដែកទាំងនេះ នៅលើស្មៅ ដើម្បីចងអន្ទា ឡើងធ្វើការងារ សម្រាប់បម្រើពិធីបុណ្យ ប៉ុន្ដែពេលគេប្រើរួច ចម្រូងដែក ទាំងនេះ ក៏ត្រូវបានក្រុមជាង ដើរដកនិងប្រមូលយកចេញអស់ហើយ។

មន្ដ្រីសាលាខណ្ឌដូនពេញ បានបញ្ជាក់ ទៀតថា ចម្រូងដែកទាំងនេះ ក៏ត្រូវបានក្រុមជាងដាំ ដើម្បីចងប៉េង ប៉ោងបង្ហោះ ក្នុងព្រះរាជពិធីបុណ្យឡើងគ្រង រាជ្យសម្បត្ដិរបស់ព្រះមហាក្សត្រ កាលពីប៉ុន្មានថ្ងៃមុននេះ ដោយឡែកព័ត៌មាន ដែល ត្រូវបានគេផ្សព្វ ផ្សាយនិងបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម ថា មានអ្នកត្រូវរបួសត្រង់ជើងនោះ មន្ដ្រីអះ អាងថា មិនច្បាស់នោះទេ ហើយក៏ មិនមានព័ត៌មានជាក់ស្ដែង ពីជនរងគ្រោះផងដែរ ។

មន្ដ្រីសាលាខណ្ឌដូនពេញ បានអំពាវនាវ ទៅកាន់ប្រជាពលរដ្ឋ ឈប់មានការព្រួយបារម្ភ និងមន្ទិលសង្ស័យតទៅទៀត ចំពោះចម្រូងដែក នៅតាមសួរច្បារមុខព្រះបរមរាជវាំង ពីព្រោះក្រុមការងារបានយកចេញអស់ហើយ៕

រូបភាព និងខ្លឹមសារ ដែលត្រូវបានគេបង្ហោះ នៅបណ្តាញទំនាក់ទំនងសង្គម Facebook

អូបាម៉ា នឹងបំពេញ ទស្សនកិច្ចចិន មុនមីយ៉ាន់ម៉ា និងអូស្រ្តាលី

$
0
0

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិកលោក បារ៉ាក់ អូបាម៉ា នឹងធ្វើដំណើរទស្សនកិច្ចចំនួន ៣ថ្ងៃ ដោយថ្ងៃ ដំបូងត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសចិន ហើយក៏ ជាការឈានជើងដំបូង របស់លោកមកកាន់ទឹកដីអាស៊ីនេះដែរ បន្ទាប់មករូបលោក និងមកកាន់ប្រទេសមីយ៉ាន់ម៉ា និងអូស្រ្តាលី នៅ ក្នុងកិច្ចប្រជុំកំពូលជាបន្ដបន្ទាប់ រួមជាមួយព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗផ្សេងទៀត។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះឲ្យដឹងថា នៅក្នុងខណៈ ពេលដែលរូបលោកស្ថិតនៅក្នុងប្រទេសចិន លោកនឹងចូលរួមក្នុងកិច្ចប្រជុំ កំពូល មួយស្ដីពីកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ធ្វើឡើងក្នុងទីក្រុងប៉េកាំង និងជួបសំណេះសំណាលជាមួយនឹង លោកប្រធានាធិបតីចិន ស៊ី ជិនពីង។

លោកប្រធានាធិបតី នឹងធ្វើដំណើរទៅកាន់ទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី១២ ខែវិច្ឆិកា និង ចូលរួមក្នុងព្រឹត្តិការណ៍ ដែលពាក់ព័ន្ធនឹងទំនាក់ទំនងសម្រាប់បណ្ដាប្រទេស អាស៊ីបូព៌ា និងកិច្ចប្រជុំកំពូល របស់អាស៊ីបូព៌ាផងដែរ។ លើសពីនោះទៀតលោកនឹងបើក កិច្ចពិភាក្សាទ្វេភាគីជាមួយនឹងប្រធានាធិបតី មីយ៉ាន់ម៉ាលោក ធេន សេន ផងដែរ៕

កីឡាប្រណាំងទូក នៅកម្ពុជា

$
0
0

ភ្នំពេញ៖ ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ជាបុណ្យប្រពៃណីជាតិខ្មែរដ៏ធំមួយដែរ ដែល ជនជាតិខ្មែរបានបង្កើតឲ្យមានឡើងជាច្រើនរយឆ្នាំមកហើយ ដោយមានប្រភពដើមទាក់ទងនឹងប្រវត្តិសាស្រ្តខ្មែរពិ តៗ។ ប៉ុន្តែពិធីបុណ្យនេះ នៅក្នុងសម័យខ្លះ ត្រូវបានអាក់ខានប្រារព្ធ និងសម័យកាលខ្លះទៀត ត្រូវបានរាជរដ្ឋាភិបា លអនុញ្ញាតឲ្យមាន ពិសេសនៅក្នុងរបបនយោបាយ ដែលមានព្រះមហាក្សត្រគ្រងរាជ្យ។

នៅក្នុងរបបនយោបាយនៃព្រះរាជាណាចក្រកម្ពុជាទី២ តាំងពីឆ្នាំ១៩៩៣មក ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះ  ព្រះខែ និងអកអំបុកនេះ ត្រូវបានប្រារព្ធឡើងវិញ។ ពិធីបុណ្យ ធ្វើនៅថ្ងៃ១៤-១៥កើត និងថ្ងៃ១រោច ខែកត្ដិក ជា  រៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់បុព្វបុរសខ្មែរជំនាន់ដើម ដែលទទួលជ័យជំនះលើកងទ័ពចាមក្នុងយុទ្ធសាស្ដ្រសង្គ្រាម ជើងទឹក។ ប៉ុន្តែពិធីបុណ្យអុំទូកនេះ ឆ្នាំខ្លះ ត្រូវបានរាជរដ្ឋាភិបាលលុបចោលផងដែរ ដោយសារបញ្ហាផ្សេងៗ ដូចជា កាលពីឆ្នាំ២០១១ អាក់ខានដោយសារទឹកជំនន់ ធ្ងន់ធ្ងរ និងឆ្នាំ២០១២ ដោយសារព្រះមហាវីរក្សត្រ សម្តេចព្រះ  បាទ នរោត្តម សីហនុ សោយទិវង្គត កាលថ្ងៃទី១៥ ខែតុលា តែនៅតាមបណ្តាខេត្ត អាចប្រារព្ធបានទៅតាមលទ្ធភា ព។ ឆ្នាំ២០១៤នេះ ពិធីបុណ្យអុំទូក ត្រូវប្រព្រឹត្តទៅថ្ងៃទី៥,៦,៧ ខែវិច្ឆិកានេះ។

-ប្រវត្ដិកីឡាប្រណាំងទូក

ប្រវត្ដិសាស្ដ្រខ្មែរ បានបញ្ជាក់ច្បាស់ថា នៅថ្ងៃទី១៤-១៥កើត និងថ្ងៃ១រោច ខែកត្ដិក ពិធីបុណ្យអុំទូកបណ្ដែតប្រទីប  សំពះព្រះខែ និងអកអំបុក ជាពិធីបុណ្យប្រពៃណីជាតិដ៏ធំសម្បើម។ ពិធីនេះមានកំណើតតាំងពីបុរាណកាលមក  ហើយបានចែងទុកក្នុងឯកសារជាតិ និងអន្ដរជាតិ ឬតាមសិលាចារឹកនៃប្រាសាទជាដើម។ ពិធីបុណ្យនេះរីកចម្រើន យ៉ាងខ្លាំងនៅក្នុងសង្គមខ្មែរនាសម័យអង្គរក្នុង រាជព្រះបាទជ័យវរ្ម័នទី៧ សតវត្សទី១២ និងសម័យលង្វែក ព.ស.២០៧១-គ.ស.១៥២៨។ ព្រះបាទជ័យវរ្ម័នទី៧ស្ដេចចេញធ្វើសង្គ្រាមជើងទឹក បង្ក្រាបជាតិបរទេសចាមដោយកង ទ័ពប្រើទូកធ្វើចម្បាំងដើម្បីរំដោះ ក្រុងកម្ពុជាឲ្យរួចផុតពីកណ្ដាប់ដៃខ្មាំងសត្រូវ។ គ.ស.១១៧៧ ដល់១១៨១ រឿង ចម្បាំងទាំងនេះត្រូវបានបុព្វបុរសខ្មែរឆ្លាក់ទុកលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ ដែលមានរូបព្រះ ឆាយាលក្ខណ៍ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់ឈរលើនាវាចម្បាំង ទ្រង់កាន់ធ្នូ ដំបង ដែលមានកងទ័ពយ៉ាងច្រើនមហិ មា។

នៅសម័យលង្វែក ព្រះអង្គច័ន្ទទី១ ទ្រង់តាំងពញាតាតងារជាស្និទ្ធភូបាលជាស្ដេចត្រាញ់នៅកម្ពុជាក្រោម ស្រុកបា សាក់ឲ្យរៀបចំកងទ័ពជើងទឹកចែកចេញជាបីក្រុម។ ក្រុមទី១ ជាទ័ពស្រួច ហាត់ច្បាំងដោយទូកង។ ក្រុមទី២ ជាទ័ព ជំនួយហាត់ច្បាំងដោយទូកចែវពីរជួរ និងក្រុមទី៣ ទ័ពបាសាក់ ជាទូកធំមានដំបូលមួយកាត់ មានក្ដោងដូចទូកប៉ុក  ចាយ តែរាងស្ដួចវែងសម្រាប់ផ្ទុកស្បៀងកងទ័ព។

-ប្រភេទទូកប្រណាំង និង ចំណុះទូក

កាលដើមឡើយ ទូកចូលរួមប្រកួតប្រណាំងមានតែ៣ប្រភេទប៉ុណ្ណោះ គឺទូកប៉ុកចាយ ទូកអុំ និងទូកចែវ។ ហើយទូក ទាំងបីប្រភេទនេះ មានទូកបុរស និងទូកនារីដាច់ដោយឡែកពីគ្នា។ ប៉ុន្ដែក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គណៈកម្មការ រៀបចំបុណ្យជាតិ បានអនុញ្ញាតឲ្យមានទូកបរទេសចូលរួមក្នុងការ ប្រណាំងជាលក្ខណៈប្រពៃណីដែរ។ ឯចំណុះកី  ឡាករក្នុងទូកនីមួយៗក៏មានលក្ខណៈខុសៗគ្នាទៅតាមប្រភេទទូកដែរ គឺទូកខ្លីមានចំនួនពី២០ ទៅ៣០នាក់ និង ទូកវែងមានចំនួនពី៤០ ទៅ៥០នាក់។ មកដល់សព្វថ្ងៃនេះ ចំណុះទូកមានការប្រែប្រួលច្រើន គឺទូកវែងខ្លះមាន ចំនួនកីឡាកររហូតដល់ទៅ៧០នាក់ក្នុង១ទូក។ ទូកដែលចូលរួមប្រកួតភាគច្រើនមកពីខេត្ដ ក្រុងដែលនៅជាប់នឹង ដងទន្លេ ដូចជារាជធានីភ្នំពេញ ខេត្ដកណ្ដាល កំពង់ចាម ក្រចេះ ស្ទឹងត្រែង ព្រៃវែងជាដើម ហើយក៏ជាខេត្ដដែល មានចំនួនទូកច្រើនជាងគេ។ ក្រៅពីនេះ ក៏មានទូកដែលមកពីខេត្ដមួយចំនួនទៀត ដូចជាកំពង់ឆ្នាំង កំពង់ធំ តាកែវ  សៀមរាម បាត់ដំបងជាដើម។ អ្វីដែលពិសេសនាពេលបច្ចុប្បន្ន គឺទូកដែលចូលរួមមានស្ទើរតែទូទាំងប្រទេស សូម្បី តែខេត្ដដែលគ្មានទន្លេ ស្ទឹងសោះ ក៏បានចូលរួមដែរ ដូចជាកំពង់ស្ពឺ ស្វាយរៀង រតនគីរីជា  ដើម។

-របៀបប្រកួតប្រណាំងទូក

បច្ចុប្បន្ននេះ ទូកមានចំនួនច្រើនរហូតដល់ជាង៤០០គូ (ជាង៨០០ទូក) ដែលកើនទ្វេដង ក្នុងប៉ុន្មានឆ្នាំចុងក្រោយ នេះ ដែលជាហេតុធ្វើឲ្យរបៀបនៃការប្រណាំងមានការប្រែប្រួល។ មុននេះដោយចំនួនទូកមានត្រឹមតែជាង២០០គូ  ធ្វើឲ្យទូកនីមួយៗអាចប្រណាំង ពីរជើងក្នុងមួយថ្ងៃ។ ប៉ុន្ដែដោយចំនួនទូកច្រើន ហើយពេលវេលាមិនគ្រប់គ្រាន់ ដូច នេះគណៈកម្មការបានរៀបចំជារូបមន្ដមួយ សម្រាប់ការប្រណាំងទូក។ ថ្ងៃទីមួយ គឺអុំពីរជើងតាមខ្សែទឹកក្នុងក្រៅម្ដង ម្នាក់ និងថ្ងៃទីពីរចាប់ឆ្នោតជ្រើសរើសខ្សែទឹកក្នុងក្រៅម្ដង ទៀត។ ឯការប្រកួតថ្ងៃទីបី គឺអុំតែមួយជើងប៉ុណ្ណោះ បន្ទាប់ ពីចាប់ឆ្នោតរើសខ្សែទឹកជាការស្រេច។ សម្រាប់ថ្ងៃទីបី មិនអាចអុំពីរជើងបាន ដោយសារជាថ្ងៃរៀបពិធីចាប់កូនខ្លែង  ឬកាត់ព្រ័ត្រដែលមិនអាចធ្វើនៅពេលងងឹតបាន។

-របៀបចំណាត់ថ្នាក់ជ័យលាភី

ចំណាត់ថ្នាក់ជ័យលាភីត្រូវបានបែងចែកជាបួនចំណាត់ថ្នាក់ គឺលេខ១, លេខ២, លេខ៣ និងលេខ៤។ ចំណាត់ ថ្នាក់ត្រូវបានផ្ដល់ជូនជាលក្ខណៈផែនទូក(ជាក្រុម) មិនមែនលេខ១ ឬលេខ២ចំពោះទូកដែលលឿនជាងគេនោះ ទេ។ ឧទាហរណ៍ ទូកប្រកួតឈ្នះ ក្នុងថ្ងៃទីមួយនឹងត្រូវឡើងផែនទី៣ ឈ្នះថ្ងៃទីពីរទៀតនឹងត្រូវឡើងផែនទី២ ប្រ  សិនបើឈ្នះក្នុងការប្រកួតថ្ងៃទីបីទៀតនឹងបានដល់ផែនទី១។

- គណៈកម្មការបានផ្ដល់ជាចំណាត់ថ្នាក់តាមរូបមន្ដដូចតទៅ ៖

• សម្រាប់ទូកដែលប្រកួតឈ្នះទាំងបីថ្ងៃ គឺជាប់ក្នុងចំណាត់ថ្នាក់នៃផែនលេខ១

• ប្រកួតឈ្នះពីរថ្ងៃ ជាប់ចំណាត់ថ្នាក់ក្នុងផែនទី២

• ប្រកួតឈ្នះមួយថ្ងៃ ជាប់ចំណាត់ថ្នាក់ក្នុងផែនទី៣

• សម្រាប់ទូកដែលមិនមានជ័យជំនះទាំងបីថ្ងៃ គឺត្រូវស្ថិតក្នុងចំណាត់ថ្នាក់នៃផែនទី៤

ម្យ៉ាងទៀតគណៈកម្មការបានផ្ដល់ជ័យលាភីសម្រាប់សោភ័ណភាពផងដែរ។ ការផ្ដល់ពិន្ទុនេះអាស្រ័យលើកត្ដាច្រើន យ៉ាង ដូចជាការរចនាទូក ក្បាច់ ពណ៌ សម្លៀកបំពាក់របស់កីឡាករជាដើម។

- លក្ខណៈសម្បត្ដិរបស់កីឡាករប្រណាំងទូក

ជាប្រការសំខាន់ណាស់ក្នុងការជ្រើសរើសគុណសម្បត្ដិរបស់កីឡាករ។ ថ្វីត្បិតតែការប្រណាំងទូកជាការកម្សាន្ដតាម បែបប្រពៃណី ប៉ុន្ដែក៏ទាមទារឲ្យកីឡាករត្រូវមានកាយសម្បទាគ្រប់គ្រាន់ និងរឹងមាំ។ អ្វីដែលត្រូវការបំផុតនោះ គឺ កីឡាករត្រូវតែចេះហែលទឹក។ ប្រការមួយទៀតនោះ កីឡាករ កីឡាការិនីគ្រប់រូបចាំបាច់ត្រូវតែគោរពវិន័យរបស់គ ណៈកម្មការដែលបានកំណត់ ត្រូវចេះយល់ចិត្ដគ្នា។ ព្រោះថាការប្រកួតអុំទូក គឺត្រូវប្រព្រឹត្ដិទៅជាក្រុម បើមិនមាន ការយល់ចិត្ដគ្នា ការអធ្យាស្រ័យគ្នាទេ នោះនឹងអាចធ្វើឲ្យប៉ះពាល់ដល់ក្រុមខ្លួន ឬអាចដូចនឹងពាក្យស្លោកមួយថា « បើមិនជួយចូកជួយចែវ កុំយកជើងរាទឹក»។

ប៉ុន្ដែទោះបីជាយ៉ាងណា ក៏គណៈកម្មការរៀបចំបុណ្យជាតិ បានត្រៀមរួចជាស្រេចសម្រាប់សង្គ្រោះរាល់គ្រោះថ្នាក់ ណាមួយ ដែលនឹងអាចកើតឡើងជាយថាហេតុ។ ទាំងសម្ភារៈ ទាំងឧបករណ៍ជាជំនួយ គឺមានគ្រប់គ្រាន់ដូចជា  កប៉ាល់ ទូក អូប័រ ក្រុមជួយអ្នករងគ្រោះជាដើម។

- ដំបូន្មានអ្នកប្រឹក្សា

សូមលោកអ្នកដែលជាកីឡាករប្រណាំងទូកទាំងអស់ មេត្ដាគោរពឲ្យបាននូវវិន័យ ដែលផ្ដល់ជូនដោយ គណៈកម្ម ការ ធ្វើយ៉ាងណាដើម្បីឲ្យពិធីបុណ្យជាតិប្រព្រឹត្ដិទៅដោយសោមនស្ស និងសប្បាយរីករាយ។ សូមលោកអ្នកគិតថា  នេះជាពិធីបុណ្យកម្សាន្ដតាម លក្ខណៈប្រពៃណី និងវប្បធម៌របស់ជាតិយើង (ខ្មែរ) មិនមែនជាការប្រកួតដើម្បី ដណ្ដើមការចាញ់ឈ្នះនោះទេ។ ដូចនេះ សូមរួមគ្នាសប្បាយនឹងពិធីបុណ្យអុំទូកនេះប្រកបដោយស្នាមញញឹម៕

ឯកសារយោង៖

- ឯកសារក្រុមជំនុំទំនៀមទម្លាប់ខ្មែរ

- ប្រពៃណីប្រណាំងទូក ង នៅស្រុកបាសាក់ ខេត្តឃ្លាំង កម្ពុជាក្រោម

- លក្ខណៈទូកចម្បាំងខ្មែរ នាសម័យអង្គរ (មណ្ឌិត មីសែល ត្រាណេ)

- ទស្សនាវដ្តី សុខភាពយើង លេខ០១០ ខែវិច្ឆិកា ឆ្នាំ២០០៦

- វចនានុក្រមសម្តេចសង្ឃ ជួន ណាត


សាលារាជធានីភ្នំពេញ ប្រកាសអំពីការរក្សាសន្តិសុខ សុវត្ថិភាព ចរាចរណ៍ និងអនាម័យ

$
0
0

- លេខទូរស័ព្ទទាក់ទងបន្ទាន់ ពេលមានបញ្ហាក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ

ទីក្រុងនៅភាគ ខាងកើតឥណ្ឌា អាចប្រឈមមុខ នឹងការវាយប្រហារ ភេរវកម្ម

$
0
0

ញូដេលី៖ ទីក្រុង កុលកាតា ស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌា អាចប្រឈមមុខនឹងការវាយប្រហារដោយ ភេរវកម្ម។ នេះបើយោងតាម ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក របស់ឥណ្ឌា ដែលបានផ្សាយផ្អែក តាមការព្រមានពីទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ របស់ប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារ។

តាមសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ឲ្យដឹងថា តាមព័ត៌មានដ៏គួរឲ្យទុកចិត្ដ របស់ប្រទេសឥណ្ឌាថាមាន នាវាកងទ័ពជើងទឹក ឥណ្ឌា ពីរគ្រឿង ក៏បានដកចេញពីកំពង់ផែ ដែលស្ថិតនៅក្នុងខេត្ដ កុលកាតា ដោយភ័យខ្លាចមានករណី វាយប្រហារកើតមានដោយ មិនបានត្រៀមទុកជាមុន។

ទីភ្នាក់ងារព័ត៌មានខាងលើនេះ បានដកស្រង់សម្តីមន្រ្តីប៉ូលីសជាន់ខ្ពស់ នៃខេត្ដកុលកាតាដែលនិយាយ ថា គេទទួលបានព័ត៌មានទីភ្នាក់ងារសន្តិសុខកណ្តាលថា វាអាចនឹងមានការវាយប្រហារ របស់ភេរវកម្មមួយនៅក្នុង កុលកាតា ជាពិសេសនៅ តំបន់កំពង់ផែតែម្ដង៕

ចោរចូលកាត់សោ លួចយកម៉ូតូកង់បី មួយគ្រឿង នៅសង្កាត់ស្ទឹងមានជ័យ

$
0
0

ភ្នំពេញ ៖ ម៉ូតូរឺម៉កកង់បីមួយគ្រឿង ពាក់ស្លាកលេខ កណ្ដាល ១គ-៤៤៧០ ត្រូវ បានចោរលួចកាត់សោ ចូលលួចយកទៅបាត់ ខណៈដែលជនរងគ្រោះ ជាម្ចាស់ម៉ូតូកំពុង ដេកលង់លក់នៅក្នុងផ្ទះ កាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅក្បែរអង្គភាពអគ្គិសនី រោងចក្រដំបូលក្រហម សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ម្ចាស់ម៉ូតូរឺម៉កកង់បី លោក ស អាយុ ជាង២០ឆ្នាំ បាននិយាយថា ក្រោយពីបើកដឹកម៉ូយចប់ បានត្រឡប់មកផ្ទះវិញ កាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០១៤ ហើយយកម៉ូតូទៅទុកក្នុងផ្ទះជួលជាធម្មតា រួចចូលដេក ។ លុះព្រឹកព្រលឹមឡើង ពេល ភ្ញាក់ពីដេកមិនឃើញម៉ូតូរបស់ខ្លួន ក៏ស្រែក ឆោឡោ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ ។

នៅព្រឹកថ្ងៃដដែលនេះ ជនរងគ្រោះបាន មកដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ ដើម្បីឱ្យជួយស្វែងរកម៉ូតូរឺម៉ករបស់ខ្លួន ដែលត្រូវចោរលួច កាលពីយប់មិញនោះ ។

ទស្សនាក្រុម កីឡាករអុំទូក ប្រកួតប្រជែងគ្នា លើផ្ទៃទន្លេបួនមុខ

ទីតាំងបើកសៃវៀន មាន់ជល់ នៅក្រុងប៉ោយប៉ែត គ្រោងបើក ដំណើរការ ខណៈសមត្ថកិច្ច ត្រៀមចាត់ការ បើសិនគ្មានច្បាប់

$
0
0

បន្ទាយមានជ័យ ៖ ទីតាំងគម្រោង បើកសៃវៀន មាន់ជល់មួយកន្លែង ស្ថិតនៅ ភូមិ-សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គ្រោងបើកដំណើរការ នាពេលខាងមុខ ខណៈកម្លាំង សមត្ថកិច្ច ត្រៀមបង្ក្រាប បើសិន ទីតាំងមួយនេះ គ្មានច្បាប់អនុញ្ញាត ។

សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ដែលរស់នៅ ក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា ប្រសិនជាគម្រោង កន្លែង ជល់មាន់ សាងសង់រួចរាល់ មែននោះពួកគាត់ ពិតជាមានការរស់ ទាំងការ ភ័យខ្លាច ព្រួយបារម្ភ អំពីបញ្ហាសន្តិសុខ ។ ពួកគាត់សង្ឃឹមថា អាជ្ញាធរមានសមត្ថកិច្ច នឹងមិនអនុញ្ញាត ឲ្យមានការ សាងសង់ សៃវៀនបន្តទៀតឡើយ និងបានសំណូមពរ ដល់អាជ្ញាធរ មានសមត្ថកិច្ចចុះមើល នៅចំណុចខាងផង ។

លោក អ៊ុំ សុផល អធិការនគរបាល ក្រុងប៉ោយប៉ែត បានថ្លែងឲ្យដឹងថា ករណីខាងលើនេះ លោកបានជ្រាបហើយ ក៏ប៉ុន្តែរង់ចាំមើលសិនថា គេបើកសៃវៀនមែនទេ បើហ៊ានបើកមែន លោកនិងចាត់ការភ្លាមៗ តែម្តង។

លោក ជា ដា មេបញ្ជាការអាវុធហត្ថ ក្រុងប៉ោយប៉ែត បានប្រាប់ថា ករណីកន្លែងសាងសង់សៃវៀន ចំណុចខាងលើនេះ លោកបានជ្រាបហើយ ។

លោកបានបន្តថា តាមប្រភពព័ត៌មាន ម្ចាស់សៃវៀន ខាងលើនេះមាន ឈ្មោះ ផេង ប្រៃសេនីយ៍ និងមានច្បាប់ចេញពី ក្រុមហ៊ុនកាស៊ីណូ និងច្បាប់ចេញ ពីក្រសួងផងដែរ ហើយមិនអនុញ្ញាតអោយជនជាតិខ្មែរ លេងផងដែរ គឺសំរាប់តែភ្ញៀវអន្តរជាតិ ជនជាតិថៃ ផ្សេងៗនោះទេ  ទោះបីជាយ៉ាង យើងរង់ចាំសិន៕

ក្រសួងដែនដី បញ្ឈប់សំណង់ Olympia City ជាបណ្តោះអាសន្ន ក្រោយធ្លាក់ដែក ស្លាប់មនុស្សម្នាក់

$
0
0

ភ្នំពេញ ៖ ក្រោយពីមាន ឧបទ្ទវហេតុធ្លាក់ដែក ចំក្បាលបណ្តាល ឲ្យស្ត្រីវ័យជាង ៤០ម្នាក់ស្លាប់ ភ្លាមៗ នាការដ្ឋានសាងសង់ Olympia City របស់ក្រុមហ៊ុន OCIC ជាប់នឹងស្តាត អូឡាំពិកកន្លងមក ក្រសួងរៀប ចំដែនដី បានសម្រេចផ្អាក ជាបណ្តោះអាសន្ន នូវសំណង់អគារ មួយនេះមួយរយៈពេលសិន ដើម្បីធ្វើការ ស្រាវជ្រាវពីមូលហេតុនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមជ្ឈ មណ្ឌល ព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤ បានឲ្យដឹងថា កន្លងទៅថ្មីៗនេះ នៅការដ្ឋានសាងសង់ Olympia City របស់ក្រុមហ៊ុន OCIC អគារ S3 C3 នៅពេលក្រុមជាង និងកម្មករ កំពុងដោះពុម្ពបេតុងកម្រាលជាន់ ទី១៣ បានធ្វើឲ្យកំណាត់ដែកជ្រុងប្រហោងមានទំហំមុខកាត់ ៥០X៥០ ម.ម. ប្រវែងជាងមួយម៉ែត្រ ធ្លាក់មកក្រោមហើយប៉ះនឹងកម្រាលរានហាលជាន់ ទី១២ ខ្ទាតធ្លាក់ចេញមក ក្រៅ លើដងផ្លូវ បណ្តាលឲ្យស្លាប់ស្ត្រីម្នាក់អាយុជាង៤០ឆ្នាំ ដែលកំពុងធ្វើដំណើរតាមផ្លូវ។

សេចក្តីប្រកាសព័ត៌មាន បន្តថា “ពាក់ព័ន្ធនឹងហេតុការណ៍ ដែលកើតឡើងជាយថាហេតុនេះ ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ និងអង្គភាពក្រោមឱវាទដែលពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរដែនដី បាន ចុះទៅពិនិត្យ និងផ្អាកការដ្ឋានសំណង់ ដែលមានឧបទ្ទវហេតុនេះជាបន្ទាន់ ដើម្បីឲ្យអង្គភាពជំនាញ ពាក់ព័ន្ធទាំងអស់ស្រាវជ្រាវរកមូលហេតុនៃគ្រោះថ្នាក់នេះ និងមានវិធានការ”។

ប្រភពដដែល បានបញ្ជាក់ថា ក្រោយកើតរឿង ក្រសួងក៏បានកោះហៅម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ មកធ្វើការណែនាំឲ្យអនុវត្តតាមច្បាប់ បទដ្ឋានគតិយុត្ត ពិសេសឲ្យមានការរៀបចំ ត្រួតពិនិត្យ ការដ្ឋានឲ្យបានត្រឹមត្រូវឡើងវិញសិន មុននឹងបន្តដំណើរការសាងសង់តទៅទៀត។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា កន្លងមក បន្ទាប់ពីទទួលបានការអនុញ្ញាត ឲ្យសាងសង់នូវអគារ Olympia City ម្ចាស់ក្រុមហ៊ុន បានផ្តិតមេដៃ គោរពនូវបទបញ្ជា និងកាតព្វកិច្ចដែលរាជដ្ឋាភិបាលបានដាក់លក្ខខណ្ឌថា ក្រុមហ៊ុនត្រូវធានាសុវត្ថិភាពនៅក្នុង និងក្រៅការដ្ឋាន ដូចជានៅពេលសាងសង់ ម្ចាស់សំណង់ត្រូវរកក្រុមហ៊ុនសំណង់ដែលទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្ម បំពាក់ប្រព័ន្ធសុវត្ថិភាពការពារអគ្គិភ័យ ការរក្សាសុវត្ថិភាពអគារជិតខាង និងការរក្សាសណ្តាប់ធ្នាប់សាធារណៈ។

ត្រូវគោរពឲ្យបានត្រឹមត្រូវតាមប្លង់ដែលបានអនុញ្ញាត ត្រូវអនុវត្តតាមប្រកាសលេខ ៣២ ប្រក/សណ ស្តីពីការគ្រប់គ្រងការដ្ឋានសំណង់ បទប្បញ្ញត្តិបច្ចេកទេស និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការសាងសង់។ ម្ចាស់សំណង់ និងអ្នកម៉ៅការសាងសង់ ត្រូវគោរពច្បាប់ស្តីពីការធានារ៉ាប់រង គឺការធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន និងត្រូវមានលិខិតធានារ៉ាប់រងដែលបានចុះបញ្ជីត្រឹមត្រូវ។

ជាមួយគ្នានេះ ក្រសួងសូមអំពាវនាវដល់អ្នកអភិវឌ្ឍអចលនវត្ថុ, ម្ចាស់សំណង់, ទីប្រឹក្សាគម្រោងប្លង់, ក្រុមហ៊ុនសាងសង់, អ្នកផ្គត់ផ្គង់សម្ភារៈសំណង់, អ្នកប្រកបវិជ្ជាជីវៈជំនាញសំណង់ ត្រូវសហការអនុវត្តខ្លឹមសារ នៃបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងការគ្រប់គ្រងសំណង់ឲ្យមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៤ មានឧបទ្ទវហេតុ ធ្លាក់ដែកជ្រុងប្រវែងជាង១ម៉ែត្រ បានធ្លាក់ពីលើអគារកំពុងសាងសង់ ស្ថិតនៅជាប់របងស្តាតអូឡាំពិក សង្កាត់វាលវង់ ខណ្ឌ៧មករា ហើយចំក្បាលស្រ្តីម្នាក់ឈ្មោះ ប៊ុត វណ្ណី អាយុជាង ៤០ឆ្នាំ បណ្តាលឲ្យពុះក្បាលជាពីរបែកចេញខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ បន្ទាប់ពីនោះមក ប៉ូលិសបានឃាត់ខ្លួនមនុស្សចំនួន ៧នាក់ ដើម្បីធ្វើការសួរនាំពាក់ព័ន្ធនឹងករណីមួយនេះផងដែរ៕

កាំជ្រួចយប់នេះ នឹងបាញ់លើសាឡង់ កណ្ដាលទន្លេ

$
0
0

ភ្នំពេញ ៖ រយៈពេលបីថ្ងៃ នៃពិធីបុណ្យអុំទូក កម្មវិធីបាញ់កាំជ្រួច ដើម្បីអបអរសាទរ នឹងបាញ់នៅ លើសាឡង់កណ្ដាលទន្លេ ដើម្បីបង្កាកុំឲ្យមានឧបត្ថវហេតុ ចៃដន្យដូចលើកមុនទៀត។

លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល នៅព្រឹកថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤នេះថា "មូលហេតុដែលយើងបាញ់កាំជ្រួច នៅលើសាឡង់ដោយមានការកែសម្រួលកុំឲ្យមានបញ្ហាដូចលើកមុនទៀត"។

បើតាមលោកឡុង ឌីម៉ង់ កាំជ្រួចនឹងចាប់ផ្ដើមបាញ់នៅម៉ោង៧យប់។ ហើយក្នុងនោះសម្រាប់ ថ្ងៃទី២នៃពិធីបុណ្យអុំទូក នឹងមានការបាញ់កាំជ្រួចចំនួន២លើក ពោលគឺ នៅម៉ោង៧ម្ដង និង ១២យប់ម្ដង។

ជាមួយគ្នានេះមន្ត្រីគណៈកម្មការរៀបចំពិធីបុណ្យអុំទូក បានឲ្យដឹងថា នឹងមានការបាញ់កាំជ្រួចចំនួន៦.០០០គ្រាប់ពីកណ្ដាលទន្លេចតុមុខ ខាងមុខព្រះបរមរាជវាំង។ ក្នុងនោះមួយយប់នឹង មានការបាញ់កាំជ្រួចំនួន ២.០០០គ្រាប់។

សូមបញ្ជាក់ថា នៅក្នុងព្រះរាជពិធីគម្រប់ខួប១០ឆ្នាំនៃការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រ មានការបាញ់កាំជ្រួចខុសបច្ចេកទេស បានបណ្ដាលឲ្យត្រូវចំយុវជនម្នាក់ស្លាប់នៅហ្នឹងកន្លែង និងអ្នកនៅក្បែរនោះរងរបួសចំនួន៦នាក់៕


ថ្ងៃទី១ នៃបុណ្យអុំទូក គ្រោះថ្នាក់ចរាចរណ៍ ផ្តាច់ជីវិតមនុស្ស១១នាក់ និងរបួស ១១នាក់

$
0
0

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ចំនួន ១៤លើក (យប់ ០៤លើក), បណ្តាលឲ្យមនុស្សស្លាប់ ១១នាក់ (ស្រី ០២នាក់) របួសធ្ងន់ ៦នាក់ (ស្រី ម្នាក់) និងរបួសស្រាល ០៥នាក់ (ស្រី ម្នាក់)។

យោងតាមគេហទំព័រ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទាំង១២លើកនេះ បានបង្កឲ្យខូចខាត យានយន្តសរុប ២២គ្រឿង ក្នុងនោះមានម៉ូតូ ១៥គ្រឿង, រថយន្តធុនតូច ០៤គ្រឿង, រថយន្តធុនធំ ០១គ្រឿង, យានផ្សេងៗ ០២គ្រឿង និងអ្នកថ្មើរជើង ម្នាក់។

មូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺ ល្មើសល្បឿន ០៨លើក, មិនគោរពសិទ្ធ ០១លើក, បត់គ្រោះថ្នាក់ ០៣លើក, ស្រវឹង ០១លើក និងមនុស្សរត់ឆ្លងផ្លូវ ០១លើក ក្នុងនោះ អ្នកជិះម៉ូតូគ្រោះថ្នាក់ ដោយមិនបានពាក់មួកសុវត្ថិភាព ចំនួន ១៩នាក់ (យប់ ០៥នាក់)៕

ប្រាក់ចំណេញ របស់ SCG ថយចុះ ២០ភាគរយ នៅត្រីមាសទី៣

$
0
0

ភ្នំពេញ៖ ប្រាក់ចំណេញ របស់ក្រុមហ៊ុន SCG ដែលជាក្រុមហ៊ុនផលិតស៊ីមងតិ៍ ដ៏ធំបំផុតនៅតំបន់អាស៊ាន ក្នុងត្រីមាសទី៣ ឆ្នាំ២០១៤នេះ បានថយចុះ២០ភាគរយ បើប្រៀបធៀបទៅនឹង រយៈពេលដូចគ្នា កាលពីឆ្នាំមុន ខណៈដែលប្រាក់ចំណូលក្រុមហ៊ុននេះ មានកំណើន ៩ភាគរយ ។

តាមរបាយការណ៍ ដែលបង្ហាញដោយក្រុមហ៊ុន SCG បានឱ្យដឹងថា សម្រាប់ត្រីមាសទី៣ ឆ្នាំនេះ ប្រាក់ចំណូលពីការលក់ របស់ SCG មានចំនួន ១៥.៧៣១ ពាន់លានរៀល (៣.៨៧២ លានដុល្លារ) ដែលមានកំណើន ៩% ធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ ២០១៣ ខណៈដែល ប្រាក់ចំណេញ ចំនួន ៩៩៣ ពាន់លានរៀល (២៤៤ លានដុល្លារ) ដែលមានការថយចុះ ២០% ។
លោក KanTrakulhoon នាយកប្រតិបត្តិរបស់ក្រុមហ៊ុន អេសស៊ីជី បានមានប្រសាសន៍ នៅក្នុងសេចក្តី ប្រកាសព័ត៌មាន របស់SCG នាថ្មីៗនេះថា សម្រាប់រយៈពេល ៩ ខែដំបូងក្នុងឆ្នាំ ២០១៤ ប្រាក់ចំណូល របស់SCG មានចំនួន ៤៥.៩៧១ ពាន់លានរៀល (១១.៤៤៣ លានដុល្លារ) មានកំណើន ១២% បើធៀបនឹង ៩ខែដូចគ្នាក្នុងឆ្នាំ ២០១៣។ ចំណែកឯ ប្រាក់ចំណេញ មានចំនួន ៣.០៦៩ ពាន់លានរៀល (៧៦៤ លានដុល្លារ) មានការថយចុះ ១៣% ។

បើតាមរបាយការណ៍ដដែលនេះ បានឱ្យដឹងថា ត្រីមាសទីបី ឆ្នាំ២០១៤នេះ ចំណូលពីការលក់ របស់ក្រុមហ៊ុន អេសស៊ីជី ក្នុងប្រទេសកម្ពុជា មានចំនួន ១២១ ពាន់លានរៀល (៣០ លានដុល្លារ) កើនឡើង៧៤% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០១៣ ដោយកំណើនជាចម្បង បានមកពីក្រុមហ៊ុន កំពតស៊ីមេន និងស៊ីផេកកម្ពុជា។ សម្រាប់រយៈពេល ៩ ខែដើមឆ្នាំ ក្រុមហ៊ុន អេសស៊ីជី ក្នុងប្រទេសកម្ពុជា ទទួលបាន ប្រាក់ចំណូលពីការលក់មានចំនួន ៣៦៣ ពាន់លានរៀល (៩០ លានដុល្លារ)។
លោក Kan បានបន្ថែមទៀតថា “អេសស៊ីជី ជឿថាសេដ្ឋកិច្ចអាស៊ាន នឹងបន្តការរីកលូតលាស់របស់ខ្លួន ហេតុនេះ ទើបក្រុមហ៊ុនបន្តវិនិយោគ បន្ថែមទៀត ក្នុងតំបន់”។

លោកបានបន្ថែមថា ការវិនិយោគនេះ គឺជាការលូតលាស់ របស់ក្រុមហ៊ុន អេសស៊ីជី ក្នុងការលក់រាយ សម្ភារទាក់ទង នឹងវិស័យសំណង់ ដែលមានឥទ្ធិពលលើ ភាពជាក្រុមហ៊ុនឈានមុខរបស់ អេសស៊ីជី នៅលើទីផ្សារ និងបណ្តាញអាជីវកម្មក្នុងតំបន់នេះ។ អេសស៊ីជី បន្តធ្វើគម្រោងវិនិយោគដែលខ្លួន បានរៀបចំ សម្រាប់តំបន់អាស៊ាន ជាមួយនឹង រោងចក្រផលិតស៊ីម៉ងត៍នៅប្រទេសឥណ្ឌូនេស៊ី និងរោងចក្រ ផលិត ស៊ីម៉ងត៍ ទីពីរ ក្នុងប្រទេសកម្ពុជា ដែលរំពឹងថានឹងចាប់ដំណើរការក្នុងឆ្នាំ ២០១៥៕

ក្រុមចោរប្រើកាំភ្លើង ភ្ជង់ប្លន់ម៉ូតូ ពីនារីម្នាក់បានសម្រេច នៅទួលទំពូងទី១

$
0
0

ភ្នំពេញ៖ នារីម្នាក់ ត្រូវបានក្រុមជនប្រដាប់អាវុធពីរនាក់ ធ្វើសកម្មភាពយកកាំភ្លើងភ្ជង់ប្លន់ម៉ូតូ នៅម៉ោង៣៖៣០ នាទីទៀបភ្លឺ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈកំពុងធ្វើដំណើរដល់ចំណុចផ្លូវលេខ១៦៣ កែងផ្លូវលេខ៤៣២ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំលការមន។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ភ្លាមៗបន្ទាប់ពីត្រូវបានជនប្រដាប់អាវុធប្លន់យកម៉ូតូ នារីរងគ្រោះបាន ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលទំពូងទី១ បន្ទាប់មកក៏ត្រូវបានមិត្តភ័ក្តជូនត្រឡប់ទៅផ្ទះវិញ។

នារីរងគ្រោះដែលមិនព្រមប្រាប់អត្តសញ្ញាណខ្លួននោះ បានរៀបរាប់ឲ្យដឹងថា នាងនិងមិត្តភ័ក្តិបានជិះម៉ូតូ ជាច្រើនគ្រេឿងដើរលេងនៅរាត្រីបុណ្យអុំទូក ប៉ុន្តែខណៈជិះម៉ូតូស្កុបពីមកដល់ចំណុចកើតហេតុ ម៉ូតូរបស់នាងបានជិះដាច់ពីគេតែឯង ស្រាប់តែភ្លាមនោះមានជនប្រដាប់អាវុធ២នាក់ ជិះម៉ូតូស្កុបពី មកពីក្រោយហើយបានដកកាំភ្លើងភ្ជង់គំរាមនាងឲ្យចុះពីលើម៉ូតូ។

នារីរងគ្រោះបានបន្តទៀតថា ខណៈនាងបានចុះពីលើម៉ូតូ បុរសម្នាក់ដែលធ្វើសកម្មភាពប្លន់នោះ បានឡើងជិះម៉ូតូចេញទៅបាត់តែម្តង៕

ផ្ទះមួយខ្នង ត្រូវអគ្គិភ័យ ឆេះបំផ្លាញ ដោយសារ អុជធូប ថ្ងៃសីល

$
0
0

កំពង់ចាម ៖ ផ្ទះរបស់ ប្រជាពលរដ្ឋ មួយខ្នង ស្ថិតនៅ ភូមិទួលធាតុ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ត្រូវបានភ្លើងឆេះ បំផ្លាញទាំងស្រុង ដោយសារតែ ម្ចាស់ផ្ទះ អុជធូប នៅថ្ងៃសីល៍ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ។

មន្រ្តីនគរបាល មូលដ្ឋាន បានថ្លែង ឲ្យដឹងថា ក្រោយកើតហេតុភ្លាមៗ លោកស្នងការខេត្ត បានបញ្ជាឲ្យបញ្ជូន រថយន្ត ពន្លត់អគ្គិភ័យ មកជួយបាញ់ ពន្លត់ផងដែរ ពីព្រោះនៅ កន្លែងកើតហេតុ មានចំងាយ ប្រមាណ ៣០ គីឡូម៉ែត្រ ពីខេត្ត ប៉ុន្តែអ្វីដែល មានការលំបាកនោះ គឺផ្លូវ និងស្ពានតូច ជាហេតុធ្វើឲ្យ រថយន្ត ពន្លត់អគ្គិភ័យ មិនអាចចូលទៅដល់ ។

យ៉ាងណាក៏ដោយ សម្រាប់គ្រោះអគ្គិភ័យ មួយនេះ មិនបណ្តាលឲ្យ មានការប៉ះពាល់ដល់ ផ្ទះប្រជាពលរដ្ឋ នៅក្បែរនោះឡើយ ៕

ជ្រុលចង្កូតបុកផ្ទុប នឹងរថយន្ត ស្លាប់យុវជនម្នាក់ នៅនឹងកន្លែង

$
0
0

ភ្នំពេញៈ ខណៈដែលកំពុងបើកបរក្នុងល្បេឿនលេឿន យុវជនវ័យក្មេងម្នាក់មិនអាចគ្រប់គ្រងដៃចង្កូត ក៏ជ្រុលទៅបុកផ្ទុបនឹងរថយន្តមួយគ្រេឿង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងភ្លាមៗ នៅម៉ោង ២១៖១០ នាទី ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅចំណុចផ្លូវលេខ៣៤៨ កែងផ្លូវលេខ១៩៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា យុវជនរងគ្រោះ ឈ្មោះ រ៉េន សុគា អាយុ២៦ឆ្នាំ បានស្លាប់នៅនឹងកន្លែង កើតហេតុក្នុងហេតុការណ៍គ្រោះថ្នាក់ចរាច បន្ទាប់ពីបានជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1-K8203 ជ្រុលចង្កូតបុកជាមួយរថយន្ត វីហ្គូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2M-7435។

មន្រ្តីនគរបាលបានបញ្ជាក់ថា យុវជនរងគ្រោះ មានស្រុកកំណើតនៅភូមិជុំរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេកគ្រោះថ្នាក់ ជនរងគ្រោះបានជិះម៉ូតូយ៉ាងលេឿនតាមផ្លូវលេខ៣៤៨ ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតបុកផ្ទប់នឹងរថយន្តដែលធ្វើដំណើរតាមផ្លូវ១៩៣ ពីជើង ទៅត្បូងយ៉ាងពេញទំហឹង។

សាក្សីបន្តទៀតថា យុវជនរងគ្រោះបានផ្លោង ទៅបោកផ្ទប់នឹងរថយន្ត ហើយដួលបោកក្បាលនឹងថ្នល់បែកក្បាល ស្លាប់ភ្លាមៗ ដោយឡែកម៉ូតូ និងរថយន្តសុទ្ធតែរងការខូចខាតច្រើនដូចគ្នា។

ក្រោយហេតុការណ៍នេះបន្តិច កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការវាស់វែង រួចយកម៉ូតូ និងរថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយពេលក្រោយ តាមនីតិវិធីច្បាប់ ឯសពជនរងគ្រោះសមត្ថកិច្ចក៏បានធ្វើការទាក់ទងសាច់ញាតិដើម្បីទទួលយកទៅធ្វើបុណ្យផងដែរ។

បើតាមអ្នកដំណើរតាមផ្លូវម្នាក់បានបញ្ជាក់ថា ហេតុការនេះអាចបង្កឡើងដោយសារភាគីម៉ូតូ ដោយយុវជនរងគ្រោះបើកបរដោយខ្វះការប្រុងប្រយ័ត្ន បើកលេឿន ដល់ផ្លូវកែងមិនព្រមបន្ថយល្បេឿន ទើបមិនអាចគ្រប់គ្រងបានរួចជ្រុលចង្កូតបុករថយន្តតែម្តង៕

Viewing all 8042 articles
Browse latest View live




Latest Images