Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

នគរបាល ខេត្តបន្ទាយមានជ័យ ជិត១០០នាក់ រួមគ្នា សំអាតអនាម័យ នៅក្រុងសិរីសោភ័ណ

0
0

បន្ទាយមានជ័យ ៖ កម្លាំងនគរបាល ខេត្តបន្ទាយមានជ័យ ជិត១០០នាក់ បានរួមគ្នា បើកយុទ្ធនាការ ចុះសំអាតអនាម័យ និងបាញ់ទឹកលាងសំអាត នៅតាម តំបន់សំខាន់ៗ ក្នុងទីរួមខេត្ត ដូចជា កន្លែង រូបសំណាក ព្រះបាទជ័យ វរ្ម័នទី៧ជាដើម ។

យុទ្ធនាការខាងលើនេះ បានធ្វើឡើង ក្រោយទីរួមខេត្ត មួយនេះ បានទទួលមនុស្ស រាប់ពាន់នាក់ ក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលបាន បញ្ចប់ទៅ កាលពីថ្ងៃម្សិលមិញនោះ។

មន្រ្តីនគរបាល ខេត្ត បន្ទាយមានជ័យ បានថ្លែងឲ្យដឹងថា ក្រោយមានការណែនាំ ពីសំណាក់ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម រួចមក ស្នងការរង នគរបាល ចំនួន២នាក់ គឺលោក វង្ស ប្រាថ្នា ទទួលបន្ទុក ការងារ សន្តិសុខ និងលោក វង្ស វិត ទទួលផ្នែក អត្តសញ្ញាណប័ណ្ណ បានដឹក នាំកម្លាំង នគរបាលប្រមាណ៨០នាក់ ដើររើសសំរាម កាកសំណល់ផ្សេងៗ និងបាញ់ ទឹកលាងសំអាត នៅតាមទីសាធារណៈ ក្នុងក្រុងសិរីសោភ័ណ ដើម្បីលើកកម្ពស់ បញ្ហាបរិស្ថាន និងសោភ័ណឡើងវិញ។

មន្រ្តីនគរបាល ដដែលបានបញ្ជាក់ថា «កម្លាំងនគរបាលខេត្ត ជិត១០០នាក់ បានចាត់ចែង ការសំអាត នៅជុំវិញ កន្លែងដែលយើងរៀបចំ ពិធីបុណ្យជាតិ ហើយក្រៅ ពីនេះយើង បានសំអាត នៅកន្លែងមន្ទីរបក្ស»។

មន្រ្តីនគរបាលបន្តទៀតថា «យើងបានរៀបចំ កន្លែងពិព័រណ៌ ៩ វិច្ចិកា ស្អែកនេះដើម្បី ដែលជាពិព័រណ៌ របស់ស្នងការ និងមានពិព័រណ៌ ច្រើនទៀតនិង ស្តង់គ្រប់ប្រភេទ និងប្រទីប របស់ស្នងការនោះផង»។

ជុំវិញយុទ្ធនាការ សំអាតអនាម័យ ខាងលើនេះ ផងដែរ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ អាត់ ខែម បានថ្លែងឲ្យដឹងថា «ការងារនេះដើម្បីរួមចំណែក ក្នុងការជួយ ឲ្យមាន សោភ័ណភាព នៅក្នុងក្រុង សិរីសោភ័ណ ពីសំណាក់កម្លាំងនគរបាល ដែលមានរាប់សិបនាក់ ។ ក្រៅពីការចូលរួមលើការងារ សន្តិសុខ យើងបានចូលរួម ការងារសំអាត បរិស្ថាន នៅក្នុងក្រុងតែម្តង»៕


កម្លាំងអាវុធហត្ថ ឃាត់ខ្លួនជន សង្ស័យម្នាក់ ពីបទរំលោភ សេពសន្ថវៈ

0
0

បាត់ដំបង ៖ កម្លាំងអាវុធហត្ថ ស្រុកបវេល បានឃាត់ខ្លួន ហើយបានបញ្ជូន ជនសង្ស័យម្នាក់ ទៅបញ្ជាការ អាវុធហត្ថខេត្ត រួចបញ្ជូនបន្តទៅតុលាការ ពីបទរំលោភ សេពសន្ថវៈ ដែលជនសង្ស័យ បានប្រព្រឹត្ត កាលពី វេលាម៉ោង១០និង១៥នាទី យប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្បែររបងវត្តសង្កែវា ស្ថិតក្នុងភូមិសង្កែវាឃុំ ស្រុកបវេលកន្លងទៅ ។

លោក ប៊ុន រឿន មេបញ្ជាការរង អាវុធហត្ថស្រុកបវេល បានឱ្យដឹងថា ជនសង្ស័យដែល សមត្ថកិច្ច មាន ឈ្មោះ មោង ផល្លី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ រស់នៅភូមិកើតហេតុខាងលើ ។ ចំណែកជន រងគ្រោះមាន អាយុ៦ឆ្នាំ រស់នៅភូមិពាមឃុំ ស្រុកបវេលជាមួគ្នាខាងលើ ។

តាមសម្តីរបស់ជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ខ្លួនបានមកពីមើលគេ រាំធុង បាស់ក្នុងវត្តហើយត្រឡប់មកផ្ទះវិញ ស្រាប់តែជនសង្ស័យ បានកុហក់ក្មេងស្រីថា នាំទៅទិញនំ ហើយ ក្មេងក៏ដើរតាម ពេលមកដល់ចំណុច កើតហេតុទីងងិត ជនសង្ស័យបានចាប់ ខ្ទប់មាត់នាងហើយ ចាប់ សម្រាតក្មេងផ្តួល ទៅនិងដីរួចចាប់បឺតមាត់នាង ភ្លាមៗនោះស្រាប់តែទឹកកាម ជនចេញមកក្រៅ ហើយក៏ នាំគ្នាដើរមកផ្ទះវិញ ។ លុះស្អែកឡើងនាង បានប្រាប់អ្នកជិតខាងឱ្យដឹងរឿង ក៏បែកធ្លាយ ដល់អាណា ព្យាបាល របស់នាងរងគ្រោះរួច ក៏ប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួន នាំយកមកសាលសួរចម្លើយតែម្តង។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានកុហក់ និងបបួលនាងដើម្បីចង់រំលោភ នាងពិតប្រាកដ មែន តែពេលខ្លួនបានសម្រាតខោ នាងចាប់ឱ្យដេកផ្ទាល់ដី ចាប់ផ្តើមធ្វើសកម្មភាពយកអណ្តាត ខ្លួនទៅលិត ទល់និងអណ្តាតនាងរួចចាប់បឺតមាត់គ្នា តែប្រដាប់ភេទខ្លួនមិន បានដាក់ចូលទៅក្នុងប្រដាប់ភេទ នាងគ្រោះ ទេ ដោយមានអារម្មណ៍ពុះកញ្ជៀលខ្លាំងពេក ធ្វើឱ្យទឹកកាមរបស់ខ្លួមបាញ់ ចេញមកស្រោច លើខ្លួននាង ខាងក្រៅតែម្តង ពុំបានស៊ីជម្រៅអ្វីឡើយ។

បន្ទាប់ពីបានស្តាប់ចម្លើយសារភាព របស់ជនសង្ស័យរួចហើយ សមត្ថកិច្ចជំនាញបានកសាង សំណុំរឿង បញ្ជូនខ្លួនទីបញ្ជាការអាវុធហត្ថខេត្ត ដើម្បីបញ្ជូនបន្តទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

លោកទៀ បាញ់ ៖ ព្រមានចាត់វិធានការ ក្តៅ ចំពោះអ្នកបង្ក ចលាចល និង អសន្តិសុខ សង្គម

0
0

ភ្នំពេញ ៖ ជាថ្មីម្តងទៀត នាយឧត្តមសេនីយ៍ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងការពារជាតិ កម្ពុជា បានព្រមានយ៉ាងចាស់ដៃ ចំពោះបុគ្គលណា ដែលបង្កចលាចល អសន្តិសុខសង្គម បាត់បង់ស្ថិរភាពសណ្តាប់ធ្នាប់ និងសន្តិភាពជាតិ ហើយក៏អំពាវនាវដល់ កងយោធាគ្រប់លំដាប់ ថ្នាក់ ទាំងអស់អនុវត្ត គោល ការណ៍របស់ កងយោធពលខេមរភូមិន្ទ ស្របតាមរដ្ឋធម្មនុញ្ញផងដែរ ។

ថ្លែងទៅកាន់យោធាជាច្រើនរយនាក់ មកពីគ្រប់ភូមិភាគ ក្នុងកម្មវិធីប្រារព្ធខួបលើកទី៦១ឆ្នាំ នៃការ បង្កើត កងយោធពលខេមរភូមិន្ទ១៩៥៣- ២០១៤ នាទីស្តីការក្រសួង ការពារជាតិនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៤នេះនាយឧត្តមសេនីយ៍ ទៀ បាញ់ បានបន្តថា កងយោធពលខេមរភូមិន្ទ តស៊ួយ៉ាងខ្លាំង រាល់ ឧបសគ្គជាច្រើន អស់រយៈ ពេលជាច្រើនទសវត្សន៍មកហើយ ទំរាំបានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ រហូតដល់បច្ចុប្បន្ននេះ ហើយក្រសួងការពារជាតិ ប្រឆាំងដាច់ខាត ចំពោះបុគ្គល ដែលចងផ្តួល រលំរាជ រដ្ឋាភិបាល និងធ្វើឲ្យសង្គមវិលទៅក្រោយវិញនោះ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ”នៅក្នុងសកម្មភាពថ្មីៗនេះ ដែលកើតឡើងចេញពីវិបត្តិនយោបាយ ក៏ដូចជាបាតុភាពអនាធិបតេយ្យក្នុងសង្គម ដែលបង្ករឡើង ដោយបាតុករខុសច្បាប់ មានចរិកផ្តូល រំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដែលបានប្រសូតចេញពីឆន្ទះ នៃការបោះឆ្នោត របស់ប្រជាពលរដ្ឋ ចាប់តាំង ពីក្រោយថ្ងៃប្រកាសលទ្ធផល បោះឆ្នោតអាណត្តិទីប្រាំកន្លងទៅមក កងយោធពលខេមរភូមិន្ទយើង បានចូល រួមបំពេញភារកិច្ចជាកងកម្លាំង របស់រាជរដ្ឋាភិបាលក្នុងការថែរក្សាសន្តិសុខជាតិទាំងមូល ដោយឈរលើគោលការណ៍គោរពរដ្ឋធម្មនុញ្ញ ក៏ដូចជាច្បាប់លក្ខន្តិកទូទៅ ចំពោះយោធិននៃ កង យោធពលខេមរភូមិន្ទ។ គោរពដាច់ខាត់តាមបទបញ្ជារបស់កងទ័ព និងប្រឆាំងដាច់ខាត់ រាល់ឧបាយកល ដែលនាំឲ្យប្រទេសធ្លាក់ទៅភាពចលាចល”។

នាយឧត្តមសេនីយ៍បានបន្តថា កងយោធពលខេមរភូមិន្ទ បានពុះពាររាល់ឧបសគ្គហ៊ាន ពលិកម្មដល់អាយុ ជីវិត ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ឆ្លុះបញ្ចាំងពីការគាំទ្រប្តូរ ផ្តាច់ ពេញទំហឹងនិងឥត ងាករេ ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលនោះឡើយ។

ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ទៀ បាញ់ បានអំពាវនាវដល់យោធិន នៃកងយោធពលខេមរភូមិន្ទ ទាំងមូល ជាពិសេសថ្នាក់ដឹកនាំមេបញ្ជាការគ្រប់លំដាប់ថ្នាក់ និងនាយទាហាននាយទាហាន រងពល ទាហាន នៃកងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលការពារឱ្យបានគង់វង្ស និងស្ថិតស្ថេរនូវ រាលសមិទ្ធផលរបស់សង្គមជាតិធានាឧ្យបាននូវការគាំទ្រ និងជំនឿជឿជាក់របស់ ប្រជាពលរដ្ឋ មកលើកម្លាំងប្រដាប់អាវុធ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នាពេលបច្ចុប្បន្ននេះផងដែរ។

នៅក្នុងនោះដែរ នាយឧត្តមសេនីយ៍ក៏បាន លើកឡើង និងខឹងសម្បាទៅនឹងក្បួន ដង្ហែររបស់បាតុករ ដែលបានដឹកនាំដោយគណបក្សសង្គ្រោះជាតិ ដោយបានស្រែកថា”ដូរឬមិនដូរផងដែរ”៕

មេដឹកនាំ បណ្តាញព្រះសង្ឃ ឯករាជ្យ បដិសេធ ការចូលស្បថ តទល់ជាមួយ លោក ឈាង វុន

0
0

ភ្នំពេញ៖ មេដឹកនាំ បណ្តាញព្រះសង្ឃឯករាជ្យ ព្រះតេជគុណ ប៊ុត ប៊ុនទិញ បានបដិសេធ ការចូលស្បថ តទល់ជាមួយនឹង លោក ឈាង វុន តំណាងរាស្រ្ត របស់គណបក្សប្រជាជនកម្ពុជា និងជា សមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា ប៉ុន្តែព្រះសង្ឃអង្គនេះ បានមានថេរដីកាថា បណ្តាញ ព្រះសង្ឃឯករាជ្យ នឹងបើកយុទ្ធនាការមួយ រួមទាំង ធ្វើការជាមួយ គណៈកម្មការទី៧ នៃរដ្ឋសភា ដើម្បីទាមទារ ឱ្យលោក ឈាង វុន សុំទោសជាសាធារណៈ រឿងប្រមាថមើលងាយ ចំពោះព្រះសង្ឃ កន្លងមក ។

ព្រះតេជគុណ ប៊ុត ប៊ុនទិញ បានមានសង្ឃដីកា ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៤នេះថា “យើងអត់មាន ត្រូវស្បថអី ជាមួយលោក ឈាង វុន ព្រោះយើងមិនធ្វើការជាមួយ ឈាង វុន ទេ យើងធ្វើការជាមួយ គណៈកម្មការទី៧ និង ប្រធានរដ្ឋសភា យើងនឹងដាក់ញត្តិ ទៅប្រធានសភា តាមរយៈគណៈកម្មការទី៧ ឱ្យអប់រំ អ្នកតំណាងរាស្រ្ត ២៥ឆ្នាំ (នេះ)”។

លោក ឈាង វុន តំណាងរាស្រ្ត របស់គណបក្សប្រជាជនកម្ពុជា និងជា សមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា កាលពីថ្ងៃពុធ កន្លងទៅ បានអះអាងថា លោកហ៊ានចូលស្បថ នៅខាងមុខ ព្រះអង្គដង្កើ ជាមួយនឹង ក្រុមបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីបញ្ជាក់ការពិត ជុំវិញបញ្ហាដែល បណ្តាញព្រះសង្ឃឯករាជ្យចោទថា លោកបានប្រមាថមើលងាយ ព្រះសង្ឃ និងសាសនា។

លោកឈាង វុន បានមានប្រសាសន៍ថា “បើសិនជាខ្ញុំមុសា ឱ្យខ្ញុំចុះនរក តែបើសិនជាព្រះអង្គមុសា ព្រះអង្គដាច់អប្បត្តិហើយចុះនរក លោកហ៊ានទេ អាហ្នឹង? បើលោកហ៊ាន អាហ្នឹង កន្លែងមានពីរ នែ! ថ្ងៃនេះក៏បាន ថ្ងៃស្អែកក៏បាន កំពុងតែមនុស្សពេញហើយ គឺព្រះអង្គដង្កើ ទៅព្រះអង្គដង្កើជាមួយខ្ញុំ ក្រុមរបស់លោកហ្នឹង ! ហើយបើមិនអញ្ចឹងទេ ហែរបាតុកម្ម កៀងគរគ្នា ទៅរដ្ឋសភា ទៅ! ខ្ញុំទទួល នៅរដ្ឋសភា ហើយនៅក្នុងនោះ មានព្រះអង្គៗធំណាស់ ជាទីសក្ការៈរបស់អ្នកតំណាងរាស្រ្ត យើងតែងតែ អុចធូប យើងនិមន្តលោក ចូលទៅក្នុងហ្នឹង គឺលោក ទិញ ទៅអុចធូប ហើយស្បថទៅ” ។

កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅ លោក ឈាង វុន ត្រូវបានក្រុមបណ្តាញព្រះសង្ឃឯករាជ្យ ចោទប្រកាន់ថា លោកបានប្រមាថដល់ ព្រះសង្ឃមួយអង្គព្រះនាម ណុប វណ្ណី ជាសមាជិក របស់ បណ្តាញព្រះសង្ឃឯករាជ្យ ព្រោះតែប្រាប់ឱ្យព្រះសង្ឃអង្គនេះ ដោះស្បង់ចីពរចេញ ខណៈមានទំនាស់ ពាក្យសម្តីគ្នា ពេលដែលរូបលោកចុះជួបសួរសុខទុក្ខជាមួយនឹង អ្នកមានជម្លោះដីធ្លីជាង១០០នាក់ មកពីឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ដែលបានមកស្នាក់នៅវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វា ដើម្បីរកដំណោះស្រាយ នៅភ្នំពេញ។ លើសពីនេះ ព្រះសង្ឃទាំងនោះ ក៏បានចោទប្រកាន់ថា លោកឈាងវុន បានទិញស្រាបៀរឱ្យកីឡាករមកអុំទូក ដែលស្នាក់នៅក្នុងវត្ត ផឹកនៅក្នុងវត្តចាស់ ដែលធ្វើឱ្យខុសសីលធម៌ ប្រពៃណីទំនៀមទំលាប់សាសនាខ្មែរ។ ក្រុមព្រះសង្ឃទាំងនេះ ក៏គ្រោង នឹងបើក យុទ្ធនាការមួយ ដើម្បីឱ្យលោក ឈាង វុន សុំទោសជាសាធារណៈ ចំពោះរឿងទាំងនេះ ផងដែរ ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី លោក ឈាង វុន បានបដិសេធ នូវការចោទប្រកាន់ខាងលើ ហើយថា រឿងទាំងនេះ ជាការប្រឌិតមុសា ដើម្បីបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់លោក៕

ជប៉ុន បង្កើតរោងចក្រ ថាមពល សូឡា ធំបំផុតនៅ ភាគខាងលិចប្រទេស

0
0

តូក្យូ៖ ក្រុមហ៊ុនមួយរបស់ជប៉ុន នៅថ្ងៃសុក្រ ទី០៧ ខែវិច្ឆិកា ឆ្នាំ ២០១៤ បានសម្រេចចាប់ ផ្តើមសាងសង់នូវ រោងចក្រផលិតថា មពលអគ្គិសនីពីពន្លឺព្រះអាទិត្យ ស្ថិតនៅខេត្ត អូកាយ៉ាម៉ា ភាគខាងលិចប្រទេស ដែលវានឹងក្លាយជារោងចក្រមួយដ៏ធំបំផុត មិនធ្លាប់មាននៅក្នុង ប្រទេសមហាអំណាច សេដ្ឋកិច្ចទីបីលើពិភព លោកនេះពីមុនមក។

ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយនៅថ្ងៃសៅរ៍ នេះទៀតថា រោងចក្រខាងលើនេះ នឹងចេញប្រតិបត្តិការ ផលិតថាមពលក្នុងទំហំ ២៣០ ម៉េហ្គាវ៉ាត់ ក្រោមឈ្មោះ សេទួជី LLC ហើយវាមានគម្រោងលក់ថាមពល ដែលផលិតបាននេះ ទៅឲ្យក្រុមហ៊ុនផ្គត់ផ្គង់ថាមពលដ៏ធំ របស់ជប៉ុនមួយ គឺ Chugoku Electric Power Co។

គួរបញ្ជាក់ថាក្រុមហ៊ុន សេទូជី LLC នឹងបំពាក់នូវបន្ទះសូឡា ស្រូបយកថាមពលព្រះអាទិត្យ ប្រមាណ ៩២០.០០០ សន្លឹក ដែលនឹងត្រូវដាក់ពង្រាយលើផ្ទៃដី ២៦៥ ហិកតា ក្នុង តំបន់ សេទួជី។ វានឹងចំណាយ ទឹកប្រាក់ប្រមាណជា ជិត ១ពាន់លានដុល្លារអាម៉េរិក ហើយរំពឹង ធ្វើប្រតិបត្តិការដំណាក់កាលទីមួយនៅឆ្នាំ ២០១៩ ខាងមុខនេះ៕

ប្រទះឃើញសព បុរសម្នាក់ អណ្តែតនៅក្នុង ទឹកស្រះ

0
0

ភ្នំពេញ ៖ មានករណីភ្ញាក់ផ្អើលមួយ កើតឡើង ដោយសារឃើញសពយុវជនម្នាក់ នៅក្នុងត្រពាំង ទឹកប្រពល ជំរៅ៥ម៉ែត្រ នៅភូមិចុងបង្គោល ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីម៉ោង៦និង៥៦នាទីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៤។

រហូតមកដល់ម៉ោង៧ព្រឹក កម្លាំងមានសមត្ថកិច្ច បានទៅដល់កន្លែងកើតហេតុ ទើបដឹងថា ជនរងគ្រោះឈ្មោះឈុំ រ៉ាវី ហៅ វែង ភេទប្រុសអាយុ២១ឆ្នាំ នៅភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេរ្តកណ្តាលមុខរបរនៅផ្ទះ។

មុនពេលកើតហេតុគេឃើញជនរងគ្រោះ មានសភាពវង្វេង ហើយបានដើរចេញពីផ្ទះ នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី ៧ខែវិច្ឆិកា ឆ្នាំ២០១៤ រហូតដល់ថ្ងៃទី៩ខែវិច្ឆិកា ទើបប្រទះឃើញសាកសពជន រងគ្រោះនៅចំណុចខាងលើ តែម្តង៕

ស្ថានទូតកម្ពុជា ប្រចាំនៅ ទីក្រុងបាងកក កំពុងចុះស្រាវជ្រាវ និងជួយអន្តរាគមន៍ ដល់ពលករខ្មែរ ប្រុស-ស្រី៨៦នាក់ ចាញ់បោកមេខ្យល់ថៃ

0
0

បន្ទាយមានជ័យ៖ ពលករខ្មែរ ប្រុស-ស្រី ចំនួន៨៦នាក់ បានឆ្លងដែន ទៅរកការងារ ធ្វើនៅប្រទេសថៃ ចាញ់បោក មេខ្យល់ថៃ និងត្រូវធ្វើបាប ឃុំឃាំងខ្លួនផងដែរ នៅស្រុកបាងណាម ខេត្តសមុទ្របាកាន ប្រទេសថៃ មកដល់ ពេលបនេះខាងស្ថានទូតកម្ពុជាកំពុងស្រាវជ្រាវរក និងជួយអន្តរាគមន៍។

លោក នេត សារី អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានថ្លែងតាមទូរស័ព្ទ នៅវេលាម៉ោង៨និង ៤០នាទីព្រឹក ថ្ងៃទី០៩ ខែវិច្ឆិការ ឆ្នាំ២០១៤ថា ក្រោយពីបានទទួលព័ត៌មានថា ពលករខ្មែរប្រុស-ស្រី ចំនួន៨៦ នាក់ ចាញ់បោកមេខ្យល់ថៃ នៅស្រុកបាងណាម ខេត្តសមុទ្របាកាន ប្រទេសថៃធ្វើបាប ឃុំឃាំងខ្លួន លោកក៏បាន ទូរស័ព្ទទៅខាងស្ថានទូតកម្ពុជាយើង បានដឹងរឿងរ៉ាវ និងក៏បានចុះទៅស្រាវជ្រាវទាំងយប់មិញ ខាងស្ថានទូត យើងបានទាកទងជាមួយក្រសួងមហាផ្ទៃថៃ និងក្រសួងការបទេសថៃ ទាក់ទងនិងទេសរដ្ឋមន្រ្តីថៃ និងបានចាប់ ផ្តើមស្រាវជ្រាវតាំងពីយប់មិញម្ល៉េះ។

សូមបញ្ជាំក់ថា ករណីខាងលើនេះពុំទាន់ដឹងជាយ៉ាងណានៅឡើយទេ និងមិនដឹងថាចំនួនពលករខ្មែរ ប្រុស-ស្រី មានចំនួនប៉ុន្មាននាក់  អត្តសញ្ញាណនៅឡើងទេ៕

លោក ហ្គោបាឆូវៈ ពិភពលោក ហៀបតែ កើតមានសង្រ្គាម ត្រជាក់សាជាថ្មី

0
0

ប៊ែគឡាំង៖ អតីតមេដឹកនាំសូវៀត លោក មីកាអ៊ែល ហ្គោបាឆូវ បានព្រមាននៅក្នុងសន្និសីទមួយ នាទីក្រុង ប៊ែគឡាំង កាលពីថ្ងៃសៅរ៍ ទី៨ខែវិច្ឆិកា ឆ្នាំ២០១៤ថា ភាពតានតឹងរវាងខាងកើត-ខាងលិច ជុំវិញវិបត្តិនៅ អ៊ុយក្រែន នោះនឹងនាំពិភពលោកឱ្យធា្លក់ចូលទៅក្នុងសង្រ្គាមត្រជាក់សាជាថ្មី ដែលវាជារយៈពេល២៥ឆ្នាំ ហើយបន្ទាប់ពីការដួលរំលំរបងប៊ែគឡាំង។ នេះបើយោងតាម ទីភ្នាក់ងាររ៉យទ័ររបស់អង់គ្លេស ឱ្យដឹងនៅថ្ងៃ អាទិត្យនេះ។

លោក ហ្គោបាឆូវ ត្រូវបានគេផ្តល់កិតិ្តនាមថា ជាបុរសដែលនាំមាននិន្នាការទៅលោកខាងលិច ហើយក៏ជា មេដឹកនាំដែលបញ្ចប់របបកុំម្មុយនីស្ត នៅក្នុងតំបន់អឺរ៉ុបខាងកើតនោះ បានចោទប្រកាសពួកបច្ចឹមប្រទេស និងសហរដ្ឋអាម៉េរិក ជាពិសេស ថាខកខានមិនបានបំពេញតាមខសន្យារបស់ពួកគេ បន្ទាប់ពីឆ្នាំ១៩៨៩ មកនោះនៅឡើយទេ។

លោក បានថ្លែងថា “ពិភពលោក គឺស្ថិតនៅក្នុងមាត់រណ្តៅនៃសង្រ្គាមត្រជាក់សាជាថ្មី។ អ្នកខ្លះនិយាយថា វាបាន ចាប់ផ្តើមរួចបាត់ទៅហើយ។”

បើតាមអតីតមេដឹកនាំកំពូលនៃអតីតសហភាពសូវៀតរូបនេះ ពួកបច្ចឹមប្រទេស បានធ្វើកហសជាច្រើន ដែលបង្កឱ្យរុស្ស៊ី អាក់អន់ស្រពន់ចិត្តជាអតិប្បរមាជាមួយនឹងការពង្រីកវិសាលភាពរបស់ណាតូ និងបណ្តា សកម្មភាពយ៉ាងគន្លើនមួយចំនួននៅអតីតយូហ្គោស្លាវី អ៊ីរ៉ាក់ លីប៊ី ស៊ីរី និងផែនការសម្រាប់ទប់ទល់ នឹងប្រព័ន្ធការពារកាំជ្រួចផងដែរ។
លោក ក៏បញ្ជាក់ច្បាស់ៗផងដែរថា “អ្នករងគ្រោះពិតប្រាកដ គឺអឺរ៉ុប”៕


គណៈកម្មការទី៣ នៃរដ្ឋសភា នឹងចុះទៅជួប ពលរដ្ឋ នៅតំបន់ ស្ទឹងអារ៉ែង

0
0

ភ្នំពេញ ៖ គណៈកម្មការទី៣ នៃរដ្ឋសភាដឹកនាំដោយ លោក ប៉ុល ហំ នឹងចុះទៅជួបជាមួយ ប្រជាពលរដ្ឋ នៅ តំបន់ស្ទឹងអារ៉ែង នៅថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៤ខាងមុខនេះ ក្នុងគោលបំណងស្តាប់មតិយោបល់ របស់ប្រជា ពលរដ្ឋរងគ្រោះនៅតំបន់នោះ។

បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា តំណាងក្រសួងបរិស្ថាននិងក្រសួងកសិកម្មក៏ ទៅចូលរួម ក្នុងជំនួបនោះ ដែរ។ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចសុំការបញ្ជាក់បន្ថែមពី លោក ប៉ុល ហំ ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភាបានទេ នាព្រឹកថ្ងៃអាទិត្យទី០៩ខែវិច្ឆិកាឆ្នាំ២០១៤នេះ។

សូមបញ្ជាក់ថា តំបន់អារ៉ែងនេះកន្លងមកត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្ដេច ហ៊ុនសែន បញ្ជាក់ម្ដងរួចមក ហើយថា មិនទាន់មានការអភិវឌ្ឍន៍អ្វីនោះទេ ពោលគឺទុកឲ្យកូនចៅជំនាន់ក្រោយសម្រេចជោគវាសនា តំបន់អារ៉ែងនេះ៕

ក្រោកពីដេក កណ្តាលអធ្រាត្រ ទៅចងក សម្លាប់ ខ្លួនចោលប្រពន្ធ

0
0

ភ្នំពេញ ៖ បុរសម្នាក់ មិនដឹងជាមានមូលហេតុអ្វី បានជាក្រោកកណ្តាលយប់ ទៅចងកសម្លាប់ខ្លួន ចោលប្រពន្ធ កូនឲ្យនៅកំព្រា កាលពីរាត្រីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៤។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង១និង៣០នាទីយប់ ថ្ងៃទី៩វិច្ឆិកា នៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ សៅ សុខុន ភេទ ប្រុស អាយុ ៤៨ឆ្នាំ ទីលំនៅ ភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង កណ្តាល មុខរបរកសិករ។

វេលាម៉ោង ប្រហែល៨យប់ ជនរងគ្រោះ និងប្រពន្ធ បានដេក ក្នុងមុងជាមួយគ្នា ប្រពន្ធដេក លក់រហូតដល់ ម៉ោង១ និង៣០នាទី ទើបមាន អ្នកជិត ខាងបានមកប្រាប់ថាប្តីរបស់ខ្លួន បានចងកនិងដើមស្វាយក៏ផ្អើល ឆោឡោទៅមើលទើបឃើញប្តីចងកស្លាប់បាត់ទៅហើយ៕

អ.ហ ខេត្តស្វាយរៀង រៀបចំពិធី រំលឹក ទិវាខួបកំណើត កងយោធពល ខេមរភូមិន្ទ

0
0

ស្វាយរៀង៖ ក្រុមមន្រ្តី កងរាជអាវុធហត្ថខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០៩ ខែវិចិ្ឆកា ឆ្នាំ២០១៤នេះ បានរៀបចំ ប្រារព្ធរំលឹកខួបលើកទី៦១ ទិវាកំណើត កងយោធពលខេមរភូមិន្ទ (០៩ វិចិ្ឆកា ១៩៥៣-០៩វិចិ្ឆកា២០១៤) នាសាលប្រជុំ ទីបញ្ជាការដ្ឋានបរស់ខ្លួន ។

ពិធីប្រារព្វធ្វើឡើង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និង មានលោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុកចំនួន៧៦នាក់ និងនាយអាវុធហត្ថចូលនិវត្តន៍ ព្រមទាំងគ្រួសារពលីចំនួន១២នាក់ បានចូលរួម ផងដែរ ។

បន្ទាប់ពីលោកវរសេនីយ៍ឯក ប៉ែន ទឹម មេបញ្ជាការរង និងជាប្រធានមន្ទីររដ្ឋបាលនិងហិរញ្ញវត្ថុ បានអាន នូវខ្លឹមសារ ប្រវត្តិសង្ខេប របស់កងយោធពលខេមរភូមិន្ទ ទាំងស្រុងរួចមក លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអាននូវសារជូនពរ របស់ លោកនាយឧត្តសេនីយ៍ ទៀ បាញ់ ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសូងកាពារជាតិ ផ្ញើជូននាយទាហាន នាយទហានរង និងពលទាហាន នៃកងយោធពលខេមរ ភូមិន្ទ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦១ ទិវាកំណើតកងយោធពលខេមរភូមិន្ទ ទាំងស្រុងរួចមក លោកវរសេនីយ៍ឯក ប៉ែន ទឹម តំណាងឲ្យនាយទាហាន ពលទាហាននៃកងរាជអាវុធហត្ថខេត្ត ជូនបាច់ផ្កាជួនពរថ្នាក់ដឹកនាំ មេបញ្ជាការកងរាជអាវុធហត្ថ ។

បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានជូនអំណោយផ្ទាល់ ជាថវិកា និងវត្ថុ អនុស្សាវរីយ៏ជូនដល់នាយទាហាន នាយទាហ៊ានរង ពលទាហាននៃកងរាជអាវុធហត្ថ និងនិវត្តជន គ្រួសារពលីផងដែរ ។

នៅក្នុងឱកាសនេះដែរលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានចែកជូននូវអាវរងារចំនួន៧១អាវ ដែលជា អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន តាមរយ:លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទទៀតផង៕

ប្រារព្ធ ពិធី ទិវាបុណ្យ ឯករាជ្យជាតិ ៩វិច្ឆិកា នៅខេត្តកំពង់ឆ្នាំង

0
0

កំពង់ឆ្នាំង ៖ ពិធីបុណ្យ ឯករាជ្យជាតិ ៩វិច្ឆិកា ខួបលើកទី៦១ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅវិមានឯករាជ្យ ខេត្តកំពង់ឆ្នាំង ពិធីខាងលើនេះបានប្រព្រឹត្ត ទៅដោយរលូនក្រោមអធិបតីភាព លោក ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។ យោងខ្លឹមសារពិធីបុណ្យ ជាទិវាកំណើត នៃកងយោ ធពលខេមរភូមិន្ទ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០១៤ និង មានការចូលរួមពីសមាជិក ក្រុមប្រឹក្សាខេត្ត  អភិបាលរងខេត្ត  ប្រធាន អនុប្រធានមន្ទីរ មន្ត្រីរាជការអង្គភាពមន្ទីរជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង៨ នៃ ខត្តកំពង់ឆ្នាំង កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋចូលរួម សរុបចំនួនប្រមាណ ៤៦៩៦នាក់ ។

អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានថ្លែងអោយដឹងថា ការប្រារព្ធបុណ្យ ខួប អនុស្សាវរីយ៍នេះ ដើម្បីរំលឹកឡើងវិញនូវជីវប្រវត្តិនៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ជាទិវាបុណ្យ ដែលប្រជា ពលរដ្ឋខ្មែរគ្រប់រូបចងចាំនិងមិនអាចបំភ្លេចបាននូវព្រះគុណបំណាច់ ដែលមិនអាចកាត់ថ្លៃបាន របស់ព្រះករុណា សម្តេចឳ សម្តេចតា សម្តេចតាទួត នៃយើងដែលបានខិតខំតស៊ូ ទាមទារមកវិញនូវ បូរណភាពទឹកដីកម្ពុជា ពីអាណានិគមនិយមបារាំង ទទួលបានជោគជ័យនាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ 

លើសពីនេះទៅទៀតប្រវត្តិសាស្ត្រដ៍រុងរឿងរបស់កងយោធពលខេមរភូមិន្ទ ដែលបានកត់ត្រាទុកកន្លងមកនេះ គឺអាស្រ័យដោយ ស្នាព្រហស្ថរបស់ ព្រះករុណ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ដែលព្រះអង្គបានបង្កើត កងយោធពលខេមរភូមិន្ទ និងដឹកនាំរហូតរៀងមក ជាព្រះរាជតំរិះដ៍ភ្លឺស្វាង របស់ព្រះអង្គក្នុងការផ្សះផ្សារបង្រួប បង្រួមជាតិ ធ្វើអោយកងយោធពលខេមរភូមិន្ទ ត្រូវបានកសាងឡើងវិញនៅឆ្នាំ១៩៩៣  ព្រមជាមួយគ្នានេះ ក៏អាស្រ័យដោយមានការដឹកនាំ និងចិញ្ចឹមថែរក្សាដោយផ្ទាល់ពីរាជរដ្ឋាភិបាល ពិសេសរាជរដ្ឋាភិបាលអណត្តិទី២ ដែលមានសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ នាំមកនូវ សន្តិភាពជូនជាតិមាតុភូមិ ដែលកងយោធពលខេមរភូមិន្ទជាស្នូលក្នុងការអនុវត្តគោលនយោបាយនេះ។

នៅក្នុងពិធីនេះ គណៈអធិបតីបានដាក់កំរងផ្កានៅក្នុងវិមានឯករាជ្យ និងសមាជិកសមាជិកា នៃអង្គពិធីទាំង អស់បានធ្វើការស្មឹងស្មាធ គោរពវិញ្ញាណក្ខន្ធដល់វីរៈយុទ្ធជនអ្នកសេ្នហាជាតិដែលបានពលីជីវិត ដើម្បីបុព្វ ហេតុទាមទារឯករាជ្យជូនជាតិមាតុភូមិ អោយរួចផុតពីអាណានិគមនិយមបារាំង។

នៅចុងកម្មវិធីគណៈអធិបតីបានដុតភ្លើងជ័យបង្ហោះប៉េងប៉ោង និង ពិធីលែងព្រាប ដើម្បីសុំអោយប្រទេសកម្ពុជា យើងមានសន្តិភាព ស្ថេរភាពជារៀងរហូតតទៅ ហើយសុំអោយខ្មែរទាំងអស់ចេះសាមគ្គីគ្នា ស្រឡាញ់គ្នា ដើម្បី អភិវឌ្ឍន៍ប្រទេសកម្ពុជា អោយមានការរីកចំរើនដូចប្រទេសនានា នៅលើសកលលោក ៕ 

ម៉ូតូ និងម៉ូតូ កៀរគ្នា ដួលបោក បែកក្បាល របួសធ្ងន់ម្នាក់

0
0

បន្ទាយមានជ័យ៖ បើកបរម៉ូតូខ្វះការ ប្រុងប្រយ័ត្ន កៀរគ្នាដួល១គ្រឿង បណ្តាលបែកក្បាល រងរបួសធ្ងន់ម្នាក់ រីម៉ូតូ១គ្រឿងទៀត បើកគេចបានស្រមោល ហេតុការណ៍នេះ នៅវេលាម៉ោង៨ និង១០នាទីយប់ ពីថ្ងៃទី០៨ ខែវិច្ឆិការ  ឆ្នាំ២០១៤ នៅចំណុចខាងមុខហាងគោដុត ម្លប់ឫស្សី៣ ភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមប្រភពឃើញហេតុការណ៍ ម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ សេ125  ពណ៌ខ្មៅ ពាក់ស្លាកលេខគ្មាន បើកបរយ៉ាងលឿន លុះមកដល់ចំណុចស្រាប់តែ មានម៉ូតូ១គ្រឿងមិនស្គាល់ម៉ាកកៀរដួលម៉ូតខាងលើ  ហើយ បើកគេចខ្លួនបាត់ស្រមោល។

ក្រោយពីកើតហេតុគេឃើញមានសមត្ថកិច្ច មូលដ្ឋានចុះអន្តាគមន៍ និងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ដីថ្មី។

សមត្ថកិច្ចបានប្រាប់ដឹងថា បុរសរបួសមនុស្ស១នាក់មានឈ្មោះ ភឿត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ បណ្តាលឲ្យបែកក្បាល (របួសធ្ងន់) រស់នៅភូមិក្បាលស្ពាន២ សង្កាត់ប-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្នសមត្ថកិច្ចបានយកម៉ូតូរងគ្រោះរក្សាទុកបណ្តុះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុង និងស្រាវជ្រាវ រកម៉ូតូមួយគ្រឿងទៀត ដើម្បីចាត់ការតាមផ្លូវច្បាប់៕

ស្ថាបត្យករ ល្បីឈ្មោះ របស់អាមេរិក បង្ហាញប្លង់អាគារថ្មី របស់ សាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ

0
0

ភ្នំពេញៈ សំណង់អាគារថ្មី ស្រឡាងរបស់សាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ ត្រូវបានស្ថាបត្យករ ដ៏ល្បីឈ្មោះ របស់អាមេរិកាំង បានលាតត្រដាង កាលពីសប្តាហ៏មុននៅទៅក្រុងភ្នំពេញ។

នៅក្នុងបទបង្ហាញមួយ ជួនដល់និស្សិតរបស់សាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ (American University of Phnom Penh = AUPP) លោក ណេល ហល (Nels Hall) ជាស្ថាបត្យករសញ្ជាតិអាមេរិក អស់រយៈពេល ជិត៤០ឆ្នាំ បាននិយាយថាប្លង់សំណង់អាគាររបស់ AUPP ដែលស្ថិតនៅជ្រោយកោះខាងកើតនៃព្រះបរមរាជវាំង ក្បែរសណ្ធាគារសុខារបស់ឧកញ៉ា សុខ គង់ នឹងត្រូវបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ ដើម្បីចាប់ផ្តើមសាងសង់និងរំពឹងថាអាគារថ្មីនេះ អាចបញ្ចប់យ៉ាងយួរនៅដើមឆ្នាំ២០១៦។

លោក Nels Hall បានគូសប្លង់អោយគំរោងធំៗ ជាច្រើននៅសហរដ្ថអាមេរិក និងនៅបណ្តាទ្វីបដ៏ទៃទៀត រួមទាំងទ្វីបអាស៊ីផង អាគារទាំងនោះរួមមានដូចជា អាគារពាណិជ្ជកម្ម អាគាររដ្ថាភិបាល និងអាគារស្ថានទូត របស់សហរដ្ធអាមេរិកនៅទ្វីបអាហ្រ្វិចនិងនៅអាសីយើងនេះ។

លោក Nels Hall បានបញ្ជាក់ថាអាគារថ្មីរបស់ AUPP ជាអាគារសាកលវិទ្យាល័យតែមួយគត់នៅកម្ពុជា ដែល កសាងឡើងត្រូវតាមស្តង់ដារអន្តរជាតិ ដោយគិតដល់បរិស្ថាន រចនាបទអាគារ កន្លែងហាត់កីឡា បរិក្ខារក្នុង តាមបន្ទប់រៀន និងសុវត្ថិភាពរបស់និស្សិត សាស្ត្រាចារ្យនិងបុគ្គលិកទាំងអស់របស់សាកលវិទ្យាល័យ។

AUPP ជាសាកលវិទ្យាល័យអាមេរិកាំងទីមួយ នៅកម្ពុជាដែលកំពុងបោះសម្លេង នៅក្នុងប្រទេសដោយសារតែ សាកលវិទ្យាល័យមួយនេះផ្តល់គុណភាពអប់រំ ស្មើគ្នាទៅនឹងសាកលវិទ្យាល័យ នៅសហរដ្ធអាមេរិក។

សាកលវិទ្យាល័យនេះមានទីតាំងនៅទួកគោក៕

សម្រាប់ពត័មានបន្ថែម សូមទំនាក់ទំនងៈ 023 990 023/ 097 325 8295 ឬwww.aupp.edu.kh

ទុស្សេខ្សែភ្លើង លើបង្គោលភ្លើង តាមបណ្តោយ ផ្លូវលេខ២១៧ បង្កការភ្ញាក់ផ្អើល ដល់ពលរដ្ឋ

0
0

ភ្នំពេញ ៖ ប្រជាពលរដ្ឋ នាំគ្នាយកបំពង់ពន្លត់អគ្គីភ័យ មកជួយបាញ់ទប់ស្កាត់ ហេតុការណ៍ ទុស្សេខ្សែភ្លើងនៅ លើបង្លោលភ្លើងមួយកន្លែង នៅតាមបណ្តោយផ្លូវលេខ២១៧ ហើយផ្កាភ្លើងបានធ្លាក់លើដំបូលផ្ទះ លក់ភេសជ្ជៈ យីហោ ភារម្យ  ដែលស្ថិតតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ដង្កោខណ្ឌដង្កោ កាលពីវេលាម៉ោង ១ និង ៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០៩ វិច្ឆិកា ២០១៤។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ដោយសារតែបង្គោលភ្លើងខ្ពស់ ពេកមិនអាចយកបំពង់ពន្លត់ អគ្គីភ័យ បាញ់ដល់នោះប្រជាលរដ្ឋក៏បានរាយការណ៍ ប្រាប់ទៅសមត្ថកិច្ចឱ្យហៅរថយន្តពន្លត់អគ្គីភ័យមកជួយបាញ់ទឹកពន្លត់ ។ខណៈពេលដែលរថយន្តពន្លត់អគ្គីភ័យ មកដល់គឺកម្លាំងសមត្ថកិច្ច មិនទាន់បាញ់ពន្លត់ ភ្លាមៗទេ ទាល់តែអ្នកជំនាញមកបិទចរន្តអគ្គីសនីហើយនោះ ទើបរថយន្តពន្លត់អគ្គិភ័យជួញបាញ់ពន្លត់ដោយប្រើ ប្រាស់ទឹកអស់មួយរថយន្ត ទើបគ្រប់គ្រងស្ថានការបានទាំងស្រុងតែម្តង ៕


ក្រុមការងារ CPP និង CNRP បន្តជួបគ្នារសៀលនេះ ពិភាក្សាលើកំណែទម្រង់ ច្បាប់បោះឆ្នោត

0
0

ភ្នំពេញ៖ ក្រុមការងារបច្ចេកទេសគណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សសង្រ្គោះជាតិ (CNRP) នឹងជួប គ្នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ នាវិមានរដ្ឋសភា ដើម្បីបន្តពិភាក្សាទៅលើសេចក្ដីស្នើច្បាប់ ស្ដីពីការកែ ទម្រង់ច្បាប់ស្ដីពីការបោះឆ្នោត។

ក្រុមការងារគណបក្សមានអាសនៈនៅក្នុងសភាទាំងពីរ ធ្លាប់បានជួបពិភាក្សាគ្នាជាច្រើនដងមកហើយលើការធ្វើ កំណែទម្រង់បោះឆ្នោត ហើយលទ្ធផលនៃជំនួបពិភាក្សាសម្រេចបានជាង ៩០ភាគរយហើយ នៅសល់ចំណុចខ្វែង  គំនិតគ្នាបន្តិចបន្តួចទៀតតែប៉ុណ្ណោះ។ គំនិតដែលខ្វែងគ្នា គឺការកំណត់សញ្ជាតិ របស់អគ្គលេខាធិការគណៈកម្មាធិ ការជាតិរៀបចំការបោះឆ្នោត៕

ស៊ី ជីភីងៈ សេដ្ឋកិច្ចចិន ប្រឈម នឹងហានិភ័យ តែមិន "មានអ្វីគួរបារម្ភឡើយ"

0
0

ប៉េកាំង៖ ទូរទស្សន៍ប៊ីប៊ីស៊ី ផ្សព្វផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ថា នៅក្នុងកិច្ច ប្រជុំ APEC ឆ្នាំ២០១៤ លោក ស៊ី ជីភីង ប្រធានាធិបតីចិន បានលើកឡើងថា សេដ្ឋកិច្ច របស់ប្រទេសចិន ប្រឈមនឹងហានិភ័យក៏មែនពិត តែមិន "មានអ្វី" នោះទេ។

គួរបញ្ជាក់ថា លោក ស៊ី បានថ្លែងយ៉ាងដូច្នេះ ខណៈដែលរូបលោកបានបើកអង្គប្រជុំកំពូល APEC ដែលលើកឡើងអំពីក្តីកង្វល់ និងបញ្ហានានាជុំវិញសេដ្ឋកិច្ច ។

លោកបានសង្កត់ធ្ងន់ថា "វាពិតណាស់ដែលប្រឈមនឹងហានិភ័យជាច្រើន តែនៅតែរីក ចម្រើន" ហើយទោះបែបនេះក្តីវាមិនអាចធ្វើឲ្យយើងមានក្តីបារម្ភនោះទេ ។

នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ គេបានដឹងថា ចិន និងរុស្ស៊ី ក៏បានចុះអនុស្សារណៈមួយស្តី អំពីពាណិជ្ជកម្ម ផ្នែកថាមពលជាមួយគ្នាដែរ ដោយភាគីទាំងពីរបានព្រមព្រៀងគ្នា តភ្ជាប់បំពង់នាំឧស្ម័នថ្មីមួយ ។

គេបានដឹងថា កាលពីថ្ងៃអាទិត្យនេះ លោក ស៊ី បានសន្យា នឹងប្រើប្រាស់ថវិកា ប្រមាណ៤០ពាន់លាន ដុល្លារ សម្រាប់បង្កើនចំណងមិត្តភាពពាណិជ្ជកម្មជាមួយ បណ្តា ប្រទេសនានានៅក្នុងតំបន់ ៕

ប្រធានាធិបតី អាហ្សង់ទីន ចេញពីមន្ទីរពេទ្យ វិញហើយ បន្ទាប់ពីព្យាបាល រយៈពេល ១សប្តាហ៍

0
0

ប៊ីប៊ីស៊ី៖ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៤ថា លោកស្រី Cristina Fernandez de Kirchner បានចាកចេញពីមន្ទីរពេទ្យ វិញហើយ បន្ទាប់ពីបានចូលសម្រាក ព្យាបាលរោគ ឈឺក្នុងពោះអស់រយៈពេល០៧ថ្ងៃមកនោះ ។

គួររំលឹកថា ប្រធានាធិបតីអាហ្សង់ទីន ដែលមានវ័យ៦១ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យ ព្យាយាមព្យាបាលរោគ ឈឺ ក្នុងពោះ ដែលគេហៅថារលាកក្រពះបន្ទាប់ពីលោកស្រីឡើង កំដៅខ្ពស់ ហើយសម្រាកមន្ទីរពេទ្យ អស់រយៈពេល១០ថ្ងៃ នាពេលបច្ចុប្បន្ននេះមានសុខ ភាពប្រសើរឡើងវិញហើយ ។

យោងតាមក្រុមវេជ្ជបណ្ឌិត បានបញ្ជាក់ថា អាការៈរបស់លោកស្រីប្រធានាធិបតី បង្ហាញ ថាមានការឆ្លង មេរោគនៅក្នុងក្រពះ តែវាមិនបញ្ហាអ្វីនោះទេ ដែលអាចអនុញាតិជូនលោកស្រីសម្រាកបាន បន្ទាប់ពីបាន ព្យាយាមព្យាបាលអស់មួយសប្តាហ៍មកនេះ ។

តាមការឲ្យដឹងពីក្រុមគ្រូពេទ្យបានបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលលោកស្រី ប្រធានាធិបតី មានបញ្ហាផ្នែកសុខភាពធ្ងន់ធ្ងរយ៉ាងនេះ ។

គេបានដឹងថា បន្ទាប់ពីលោកស្រីមានបញ្ហាសុខភាពនេះ លោកស្រីក៏បានលុបចោលការចូលរួមប្រជុំកំពូល G20 ដែលរៀបចំឡើងនៅក្នុងប្រទេសអូស្ត្រាលីដែរ ។

គេថែមទាំងដឹងថា កាលពីឆ្នាំមុន លោកស្រីធ្លាប់បានទទួលការវះកាត់ខួរក្បាលម្តងរួច មកហើយបន្ទាប់ពី ដួល ដែលបណ្តាលឲ្យដាច់សរសៃឈាមក្នុងខួរក្បាល ៕

កម្ពុជាចំណាយថវិកា ជិត៧០០លានដុល្លារ លើក្រសួងអប់រំ

0
0

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន គ្រោងចំណាយថវិកាជាតិ ប្រមាណជា១៧ភាគរយ ស្មើនឹង៦៥៥លានដុល្លារ សម្រាប់ក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងឆ្នាំ២០១៥។

យោងតាមការប្រកាសរបស់ក្រសួងអប់រំ ដែលធ្វើឡើងនៅក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ខ្លួន នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ បានឲ្យដឹងថា «រាជរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយលើក្រសួងអប់រំ យុវជន និងកីឡា ចំនួន ១៧ ភាគរយនៃថវិកាជាតិសរុបឆ្នាំ ២០១៥ ដែលមានប្រមាណ ១៥.៦៩៩.៥២៩ លានរៀល ឬប្រហាក់ប្រហែលនឹង ៣.៨៥៣ លានដុល្លារ» ។

កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅក្នុងកិចច្ចប្រជុំគណៈរដ្ឋមន្រ្តី បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ ថវិកាជាតិ ដែល មាន៦ជំពូក និង១៧មាត្រា។ ដែលការចំណាយថវិការដ្ឋសរុប ត្រូវបានគ្រោងចំនួន១៥ ៦៩៩ ៥២៩លានរៀល ស្មើនឹង២១,០៩% នៃផសស (ផលិតផលក្នុងស្រុកសរុប) និងមានកំណើន ១០,៨% ធៀបនឹងច្បាប់ស្តី ពីហិរញ្ញវត្ថុឆ្នាំ២០១៤ ។

នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ គណៈកម្មការទី២នៃរដ្ឋសភា (គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម) ដែលដឹកនាំដោយ លោក ជាម យៀបជាប្រធាន បានបើកកិច្ច ប្រជុំដើម្បីត្រួតពិនិត្យ សេចក្តីព្រាងច្បាប់ថវិកាជាតិ ដែលជាលទ្ធផលគណៈកម្មាធិការមួយនេះ បានស្នើទៅរដ្ឋមន្រ្តីក្រសួងសេដ្ឋកិ ច្ចនិងហិរញ្ញវត្ថុឲ្យផ្តល់ ឯកសារពាក់ព័ន្ធនឹង ចំណូល-ចំណាយថវិកាឆ្នាំ២០១៤-២០១៥មករដ្ឋសភា៕

ចំណាប់ខ្មាំង អាម៉េរិកពីរនាក់ ដែលកូរ៉េខាងជើង ដោះលែង បានមកជួបជុំគ្រួសារវិញហើយ

0
0

ស៊ីអិនអិន ៖ ជនជាតិអាម៉េរិកចំនួនពីរនាក់បន្ថែមទៀត ត្រូវបានមេដឹកនាំ របស់ប្រទេស កូរ៉េខាងជើង លោក គីម ជុង អ៊ុន បានចេញបញ្ជាឲ្យដោះលែង បន្ទាប់ពីជាប់គុក អស់រយៈពេលជាច្រើនខែកន្លងមកហើយ ដោយនៅ ពេលនេះ អ្នក ទាំងពីរបានវិលត្រឡប់ មកជួបជុំក្រុមគ្រួសារវិញហើយ ។

យោងតាមសារព័ត៌មាន CNN ចេញផ្សាយថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះឲ្យដឹងថា ពួកគេទាំងពីរនាក់ ត្រូវបាន ដោះលែង ក្រោមការទស្សនកិច្ចដ៏កម្រមួយ របស់រដ្ឋមន្រ្តីជាន់ខ្ពស់ អាម៉េរិក ទៅកាន់តំបន់អាស៊ី បូព៌ា ដែលរូបលោក បានភ្ជាប់មកជាមួយនឹងលិខិតមួយច្បាប់ ចេញដោយលោកប្រធានាធិបតីអាម៉េរិក លោក បារ៉ាក់ អូបាម៉ា ។

នៅក្នុងនេះដែរ អ្នកទាំងពីរ ក៏សូមថ្លែងអំណរគុណ ដល់លោកប្រធានាធិបតី អូបាម៉ា ក៏ដូចជា រដ្ឋមន្រ្តីការ បរទេសអា ម៉េរិក ដែលបានជួយសម្របសម្រួល ឲ្យមានការដោះលែងពួកគេ ហើយក៏សូមអរគុណដល់រដ្ឋាភិបាលកូរ៉េខាងជើង ដែលបានបង្ខាំងខ្លួនពួកគេរយៈពេល ២ឆ្នាំកន្លងមកនេះ ហើយពេលនេះដែរ បានដោះលែងខ្លួនឲ្យបានវិលត្រឡប់មក ជួបជុំក្រុមគ្រួសារ និងស្រុកកំណើតវិញ ។

គួរបញ្ជាក់ផងដែរថា អ្នកទាំងពីរត្រូវបានដោះលែង ដោយសារតែប្រធានស៊ើបការណ៍ សម្ងាត់ជាតិអាម៉េរិក លោក James Clapper បានធ្វើដំណើរទៅកាន់ ទីក្រុងព្យុងយ៉ាង ក្នុងនាមជាប្រេសិតពិសេសរបស់លោក អូបាម៉ា ដើម្បីធ្វើ ការចរចាសម្ងាត់ និងសំណូពរ ដោយផ្ទាល់ឲ្យមានការដោះលែងជនជាតិអាម៉េរិកាំងនោះ ៕

Viewing all 8042 articles
Browse latest View live




Latest Images