Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

HUAWEI និងរាជរដ្ឋាភិបាល កម្ពុជា បន្តសហ ប្រតិបតិ្តការ បណ្តាញ គមនាគមន៍ ឥតខ្សែ

0
0

ប៉េកាំង៖ នាយកប្រតិបតិ្ត ជាន់ខ្ពស់ស្តីទី ក្រុមហ៊ុន HUAWEI លោក Ken Hu កាលពីចុងសប្តាហ៍មុន បានជួប សម្តែងការគួរសម ជាមួយ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងកិច្ចប្រជុំ សេដ្ឋកិច្ច APEC នៃមេដឹកនាំ បណ្តាល ប្រទេស នៅតំបន់អាស៊ីនាទីក្រុងប៉េកាំង។ ភាគីទាំងពីរ បានចែករំលែក នូវទស្សនៈវិស័យ ផ្លាស់ប្តូរយោបល់ ស្តីអំ ពីកិច្ចសហប្រតិបតិ្តការ បន្ថែមទៀតលើផ្នែក បណ្តាញ ទូរគមនាគមន៍ ឥតខ្សែ និង ការអភិវឌ្ឍន៍ វិស័យព័ត៌មាន វិទ្យា ជាមូលដ្ឋាននៅកម្ពុជា។

សម្តេចអគ្គមហាសេនាធីបតីតេជោរ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការកត់ សំគាល់ថា កម្ពុជា រំពឹងថាក្រុមហ៊ុននឹងបន្តវិនិយោគ និងអភិវឌ្ឍន៍បន្ថែម អោយកាន់តែប្រសើរ នូវវិស័យ បចេ្ចកវិទ្យាគម នាគមន៍ និងព័ត៌មានវិទ្យារបស់ HUAWEI ចុងក្រោយដើម្បីចូលរួម ក្នុងការកសាង នូវមូលដ្ឋានគ្រឹះ និងហេត្ថ រចនា សមន្ធ័លើវិស័យនេះ ក៏ដូចជាបណ្តុះគ្រាប់ពូជ តាមរយះការបណ្តុះបណ្តាលវិ ស័យធនធានមនុស្ស។

នាយកប្រតិបតិ្តជាន់ខ្ពស់ស្តីទីក្រុមហ៊ុន HUAWEI លោក Ken Hu បានមានប្រសាសន៍ថា HUAWEI មាន កិតិ្តយសយ៉ាងខ្ពង់ខ្ពស់ ដែលប្រទេសកម្ពុជា ជ្រើសរើសយកជាដៃគូរពាណិជ្ជកម្ម និងអភិវឌ្ឍន៍ ជាមួយ រាជរដ្ឋាភិបាលកម្ពុជា។ ក្រុមហ៊ុន សូមគាំទ្រយ៉ាងពេញទំហឹង នូវយុទ្ធសាស្រ្តអភិវឌ្ឍន៍ ដំណើរ ជំហានគីង្គក់ ដោយឈរលើមូលដ្ឋានេះ ទើបរាជរដ្ឋាភិបាលជ្រើសរើស យកនូវបច្ចេកវិទ្យាគមនាគមន៍ ទំនើបបំផុតឥតខ្សែគឺ LTE (4G) ដើម្បីកសាងនូវបណ្តញបច្ចេកវិទ្យាគមនាគមន៍សំរាប់មនុស្សជំនាន់ក្រោយ ដោយចេញពីចំណុចចាប់ ផ្តើមនេះ ក្រុមហ៊ុន HUAWEI និងបន្តការបេ្តជា្ញបនែ្ថមទៀត ដើម្បីក្លាយជាដៃគូរ ដែលប្រកបដោយចំណេះដឹង សំរាប់រាជរដ្ឋាភិបាល និងជួយបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីក្លាយជាដៃគូរ ដែលប្រកបដោយចំណេះ ដឹងសំរាប់រាជ រដ្ឋាភិបាល និងជួយបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីក្លាយជា ធនធានប្រកបដោយសមត្ថភាព និងជំនាញអោយកាន់តែទូលាយ។

ក្រុមហ៊ុន HUAWEI បានដំណើរការអាជីវកម្មនៅកម្ពុជាអស់រយៈពេល ១៥ឆ្នាំ។ ក្រុមហ៊ុន HUAWEI បានបង្តើត នូវដៃគូរយ៉ាងទូលំទូលាយ ជាមួយនឹង ក្រុមហ៊ុនបំរើសេវាកម្មទូរស័ព្ទ រាជរដ្ឋាភិបាល និងលើ ផ្នែកឧស្សាហកម្ម ផេ្សងៗទៀត។ បច្ចុប្បន្ននេះក្រុមហ៊ុន HUAWEI បានក្លាយជាដៃគួរយុទ្ធសាស្រ្ត ក៏ដូចជាដៃគួរផ្តល់ចំណេះដឹង សម្រាប់ កម្ពុជាលើវិស័យទំនាក់ទំនងគមនាគមន៍ ដែលធ្វើអោយដំណើរការ ទាំងនោះលឿន និងអាចជ្រាបចូល យ៉ាងជ្រៅដល់សាធារណះជន ព្រមទាំងបង្តើតបាននូវបចេ្ចកវិទ្យា គមនាគមន៍ថ្មីៗដល់សង្គមនាពេលអនាគត។

ក្នុងរយះពេលវិនិយោគនៅកម្ពុជា កន្លងមកក្រុមហ៊ុន HUAWEI បានបណ្តុះបណ្តាលធនធានមនុ ស្សប្រកប ដោយជំនាញប្រមាណ ១០០០ នាក់ ទាំងផ្នែករដ្ឋ និងឯកជន ព្រមទាំងផ្តល់ការងារដល់ ប្រជាជនកម្ពុជាប្រមាណ ២០០ នាក់។ ជាងនេះទៅទៀត ក្រុមហ៊ុន HUAWEI បានដើរតួនាទីយ៉ាងពេញ លេញក្នុងការសហប្រតិបតិ្តការ ដែលជាទំនួលខុសត្រូវដល់សង្គម និងជួយអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចសង្គម ។ ជាសរុបកន្លងមកក្រុមហ៊ុន HUAWEI បានចូលរួមរំលែកដោយឧបត្ថម្ភទាំងថវិការ នឹងសំភារះបច្ចេកវិទ្យា ដែលមានតំលៃប្រមាណ ៥ លានដុល្លារ ដើម្បី កាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍វិស័យអប់រំ ជនបទ ការអភិវឌ្ឍន៍ផ្នែកបចេ្ចកវិទ្យា និងគមនាគន៍ជាមូលដ្ឋាន ដល់រាជរដ្ឋាភិបាល ។ បចេ្ចកវិទ្យាទំនើបចុងក្រោយ LTE (4G) ដែលបានជ្រើសប្រើដោយរាជរដ្ឋាភិបាល គឺជាបចេ្ចកវិទ្យាដែលបានដាក់អោយប្រើប្រមាណ ១៥០ សហគ្រាស ក្រុមហ៊ុនធំៗលើពិភពលោក ដែលកើត ចេញពីកិច្ចសន្យាពាណិជ្ជកម្មធំៗប្រមាណ ៣០០ ដោយហេតុនេះហើយទើបធ្វើអោយក្រុមហ៊ុន HUAWEI គឺជាក្រុមហ៊ុនឈានមុខគេ ផ្នែកបច្ចេកវិទ្យាទំនើប ចុងក្រោយ 4G ។
ជាងនេះទៅទៀតក្រុមហ៊ុន HUAWEI ក៏បានផ្តល់នូវរាជរដ្ឋាភិបាលកម្ពុជានូវប្រព័ន្ធ កុំព្យូទ័រជាលក្ខណៈ Cloud ដែលអាចប្រើបានប្រមាណជាង ៥០០ នាក់។ ប្រពន័្ធកុំព្យូទ័រនឹងជួយសំរួលរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យ អភិវឌ្ឍន៍បច្ចេកវិទ្យា ព័ត៌មានវិទ្យា និងគមនាគមន៍៕


កុមារឥណ្ឌា ៤នាក់ស្លាប់ ដោយសារឆេះរោងចក្រ ចានក្រដាស នៅរដ្ឋធានី ញូដេលី

0
0

ញូដេលី ៖ កុមារ ៤នាក់ និង មនុស្សធំម្នាក់ ត្រូវបានអាជ្ញាធរ អះអាងថា ស្លាប់បាត់បង់ជីវិត នៅក្នុង គ្រោះអគ្គីភ័យ ដែលបានឆាបឆេះរោងចក្រ មួយកន្លែង ស្ថិតនៅក្នុងរដ្ឋធានី ញូដេលី របស់ប្រទេសឥណ្ឌា កាលពីព្រឹកថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ ២០១៤ នេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា រោងចក្រខាងលើនេះមានឈ្មោះ ប៊េហ្គាំភើ ស្ថិតនៅ ភាគខាងលិចរដ្ឋធានី ជាកន្លែងផលិតចាន ចេញពីក្រដាស។ ក្រុមពន្លត់ អគ្គីភ័យបានទៅដល់កន្លែង កើតហេតុទាន់ពេលវេលា ទើបអាចបង្ក្រាបអគ្គីភ័យនេះ មិនឲ្យរីក រាលដាលទៅកាន់ផ្ទះប្រជាជន ដែលនៅជិតខាងនោះបាន។

គួរបញ្ជាក់ថា ទីកន្លែងធ្វើឧស្សាហកម្មទាំងអស់នៅទូទាំងប្រទេសឥណ្ឌា កន្លងមកតែងតែ ទទួលបាន នូវការត្រួតពិនិត្យកម្រិតស្តង់សុវត្ថិភាពមួយដ៏ត្រឹមត្រូវពីភ្នាក់ងាររដ្ឋ។ ដោយឡែក គ្រោះអគ្គីភ័យលើកនេះ កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតរកមូលហេតុនៅឡើយ៕

លោក ប្រាយុទ្ធ គាំទ្រគម្រោង សាងសង់ផ្លូវ ហាយវ៉េ របស់ចិន មកកាន់ ទីក្រុងបាងកក

0
0

បាងកក៖ រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់លោក ប្រាយុទ្ធ ចាន់អ៊ូឆា បានថ្លែងការ គាំទ្រដល់គម្រោង សាងសង់ផ្លូវគមនាគមន៍ របស់រដ្ឋាភិបាលចិន និងបានគូសបញ្ជាក់ ដោយស្ងប់ស្ងែង ចំពោះគម្រោងសាង សង់ផ្លូវ ហាយវ៉េ របស់ចិន ភ្ជាប់ពីគុនមីង ភាគខាងត្បូងចិន មកកាន់ទីក្រុង បាងកក។

យោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍ ចេញផ្សាយថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះឲ្យដឹងថា នៅក្នុងទីក្រុង ប៉េកាំង លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អ៊ូឆា និងលោកប្រធានាធិបតី ស៊ី ជិនពីង បានធ្វើការ ពិភាក្សា គ្នាស្ដីពីគម្រោងផ្លូវហាយវ៉េ R3A ក៏ដូចជាគម្រោងផ្លូវរថភ្លើងភ្ជាប់ទៅកាន់ប្រទេសដទៃទៀត ហើយ លោក ប្រាយុទ្ធ បាននិយាយថា លោកគាំទ្រយ៉ាងពេញទំហឹងនៅក្នុងវត្តមានចូលរួមរបស់ចិន ក្នុងវិស័យ ដឹកជញ្ជូននៅទីនេះ។

ភាគីទាំងពីរបានពិភាក្សាគ្នា នៅក្នុងកិច្ចប្រជុំកំពូលលើកទី ២២ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិក APEC ដែលធ្វើឡើងនៅក្នុងទីក្រុងប៉េកាង នៅថ្ងៃនេះ។ ដោយឡែកជាមួយនឹងគម្រោងសាង សង់នេះដែរ លោក ប្រាយុទ្ធ បាននិយាយថា លោកមានការកោតសរសើរ និងឲ្យតម្លៃ ជាខ្លាំងទៅលើ គម្រោងនេះ ពីព្រោះវានឹងផ្ដល់នូវការអភិវឌ្ឍសេដ្ឋកិច្ច ហើយប្រវែងផ្លូវហាយវ៉េមួយខ្សែនេះ មានប្រវែង ១.៨៨៧ គីឡូម៉ែត ឆ្លងកាត់ប្រទេសឡាវ និងចូលមកប្រទេសថៃ ស្ថិតក្នុងខេត្តឈៀង រ៉ៃ។

សូមបញ្ជាក់ផងដែរថា ប្រទេសចិន សន្យាផ្ដល់ទឹកប្រាក់ចំនួន ៤០ពាន់លានដុល្លារអាម៉េរិក ដើម្បីជួយដល់ បណ្ដាប្រទេសអាស៊ី ដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងពាណិជ្ជកម្ម ក្នុងកិច្ចខិតខំប្រឹងប្រែងថ្មីមួយ ដែលជាមហិច្ឆតារបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ក្នុងមានជាអ្នកដឹកនាំក្នុងតំបន់ ។

អាលីអាឡាតាស់ ៖ ហ៊ុន សែន ជា មនុស្សឆ្លាត និងចេះបត់បែន អាចដឹកនាំ ប្រទេសបានយូរ

0
0

សំដីខាងលើនេះ ជាប្រសាសន៍របស់ លោក អាលីអាឡាតាស់ អតីតរដ្ឋមន្ដ្រី ក្រសួងការបរទេសឥណ្ឌូនេស៊ី ដែល លោកបានមានប្រសាសន៍ ប្រាប់អ្នកកាសែតខ្មែរដ៏ ល្បីម្នាក់ ឈ្មោះ ឆាយ សុផល ក្នុងអំឡុង ពេលលោក និងអ្នក កាសែតផ្សេងទៀតបាន ជួបជាមួយនឹងលោក អាលីអាឡាតាស់ នៅ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៤ នៅប្រទេសឥណ្ឌូ នេស៊ី ។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សូមដកស្រង់ នូវប្រសាសន៍របស់អតីត សហប្រធានសន្និសីទកិច្ចព្រមព្រៀងទីក្រុង ប៉ារីស ស្ដីពីការបញ្ចប់ជម្លោះ នយោបាយនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលពេលនោះ លោក អាលីអាឡាតាស់ បានធ្វើជាសហ ប្រធានជាមួយលោក រ៉ូឡង់ ដុយម៉ាស់ អតីតរដ្ឋមន្ដ្រីការបរទេសបារាំង។លើសពីនេះទៅទៀត មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សូមដកស្រង់ ប្រសាសន៍ របស់លោក កាស៊ីត ភីរម្យយ៉ា អតីតរដ្ឋមន្ដ្រីក្រសួងការបរទេសថៃ ដែល លោក ឆាយ សុផល បានជួបនៅ ក្នុងទីក្រុង បាងកក កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១១ ព្រមទាំងព្រះរាជបន្ទូលរបស់អតីត ព្រះមហាក្សត្រដ៏ល្បាញ ល្បី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមកោដ្ឋព្រះបាទ នរោត្ដម សីហនុ ដែលបានមានព្រះរាជ បន្ទូលនៅក្នុង អង្គមិន្ទិញ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១១ នៅមុខព្រះបរមរាជវាំង ។

នៅក្នុងសៀវភៅ របស់លោក ឆាយ សុផល ដែលមានចំណងជើងថា ហ៊ុន សែន នយោបាយ និងអំណាចក្នុងប្រវត្ដិ សាស្ដ្រខ្មែរ ជាង ៤០ឆ្នាំ ដែលបានបោះពុម្ពផ្សាយកាលពី ខែមករា ឆ្នាំ២០១២ កន្លងទៅ ដោយបានដកស្រង់នូវព្រះ រាជបន្ទូល និងប្រសាសន៍ របស់អ្នកដឹកនាំសំខាន់នេះ នៅទំព័រទី៤ និង ទី៥ ក្នុងសៀវភៅរបស់លោក ។ ខ្លឹមសារ មាន ដូចតទៅ ៖

ចំណុចពិសេសមួយទៀត ដែល ហ៊ុន សែន មានគឺលក្ខណៈដ៏ប៉ិនប្រសប់ពីធម្មជាតិ ។ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០០៥ តាម រយៈការរៀបចំពិធីអាហារពេលល្ងាចរបស់ កាសែត Jakarta Post ខ្ញុំ (អ្នកនិពន្ធ) បានជួបជាមួយ លោក អាលី អាឡាតាស់ (Ali Alatas) អតីតរដ្ឋមន្ដ្រីការបរទេសឥណ្ឌូនេស៊ី ដោយពិធីអាហារនោះបានធ្វើឡើង នៅក្នុងគេហដ្ឋានផ្ទាល់របស់លោក អាលី អាឡា តាស់ ក្នុងទីក្រុងហ្សាកាតា (Jakarta) ។ លោក អាឡាតាស់ បានប្រាប់ខ្ញុំ និងអ្នកសារព័ត៌មានអន្ដរជាតិមួយចំនួនទៀតថា នៅក្នុង ដំណាក់កាលនៃការចរចាស្វែងរកសន្ដិភាព នាចុងទស្សវត្សឆ្នាំ ១៩៨០ បើទោះជា ហ៊ុន សែន ជាមេដឹកនាំក្មេងជាងគេក្នុងចំណោម ភាគីជម្លោះទាំងអស់របស់ប្រទេសកម្ពុជាក៏ ដោយ ក៏លោកសង្កេតឃើញថា ហ៊ុន សែន ជាមនុស្ស “ Smart and flexible” ឬ “ ឆ្លាត និងចេះបត់បែន ” ។

លោក អាឡាតាស់ បានបញ្ជាក់ថា “ មនុស្សនេះពិតជាអាចដឹកនាំប្រទេសបានយូរអង្វែង” ។ អាឡាតាស់ បានអះ អាងថា លោកធ្លាប់សរសើរសម្ដេច នរោត្ដម សីហនុ ថា ជាបុគ្គលពូកែមួយអង្គនៅក្នុងចំណោមមេដឹកនាំឆ្នើមៗ នៅ ក្នុងតំបន់អាស៊ី ប៉ុន្ដែ ហ៊ុន សែន ក៏មិនធម្មតាដែរ ព្រោះថា បើ ទោះជាខ្លួននៅវ័យក្មេងនិងមានបទពិសោធន៍នយោបាយ តិចជាងសម្ដេច សីហនុ លោក សឺន សាន និងមេដឹកនាំខ្មែរក្រហមដទៃៗទៀតក៏ដោយ ក៏ ហ៊ុន សែន អាចប្រឈម ជាមួយអ្នកទាំងនោះបានដោយមិនចុះញ៉ម ដែលចំណុចនេះគឺពិតជាមនុស្សដែលមានទេពកោសល្យពីកំណើត ហើយ ទេពកោសល្យពីកំណើតបែបនេះ គឺលំបាករកណាស់នៅក្នុងសង្គមមនុស្ស ។

លោក កាស៊ីត ភីរុមយ៉ា (Kasit Piromya) អតីតរដ្ឋមន្ដ្រីក្រសួងការបរទេស ថៃ (ឆ្នាំ២០០៦-ចុងខែកក្កដា ឆ្នាំ ២០១១) ដែលជាអ្នករិះគន់សម្ដេច ហ៊ុន សែន យ៉ាង ចាស់ដៃនោះ ក៏បានរំលឹកពីភាពប៉ិនប្រសប់  របស់សម្ដេច ហ៊ុន សែន ដែលកាលពីចុង ទស្សវត្សឆ្នាំ ១៩៨០ ដោយលោកនិយាយ ថា “ ហ៊ុន សែន ជាមនុស្សឆ្លាត និងជាមនុស្សល្អ ” ។ ឆ្លើយនឹងសំណួររបស់ខ្ញុំ (អ្នកនិពន្ធ) នៅឯការិយាល័យរបស់លោក នាទីក្រុងបាង កក នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១១ ដែលសួរថា “ តើលោកយល់យ៉ាងដូចម្ដេចចំពោះ ហ៊ុន សែន កាលពីពេលចរចានាឆ្នាំ១៩៨៩? ” លោក កាស៊ីត បានឆ្លើយយ៉ាងរហ័សថា ហ៊ុន សែន ជា “ មនុស្សឆ្លាត ” ដោយអះអាងថា បើទោះជានៅឆ្នាំ ១៩៨៩ “ ហ៊ុន សែន មិនបានបញ្ចប់ការសិក្សានៅសាកល វិទ្យាល័យដូចជា លោក សឺន សាន ព្រះអង្គ ម្ចាស់ នរោត្ដម រណឫទ្ធិ លោក សឺន ស៊ូប៊ែរ្ដិ៍ ក៏ដោយ ក៏ ហ៊ុន សែន មានភាពវ័យឆ្លាត ពូ កែ និងរហ័សរហួនជាងអ្នកទាំងនោះ ។ តាមលក្ខណៈពីធម្ម ជាតិ ហ៊ុន សែន ពិតជាពូកែ និងបង្ហាញពីសម្បជញ្ញៈល្អ ”។ លោក កាស៊ីត ភីរុមយ៉ា នៅចុងទស្សវត្សឆ្នាំ ១៩៨០ គឺជា ប្រធានដឹកនាំគណៈប្រតិភូថៃ ទៅចូលរួម នៅក្នុងកិច្ចចរចារបស់ភាគីជម្លោះកម្ពុជាដែរ ។

នៅក្នុងមិទ្ទិញ មហាជនមួយដ៏ធំនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១១ នៅមុខព្រះបរម រាជវាំង ដើម្បីអបអរសាទរខួប ២០ ឆ្នាំនៃ ការយាងមាតុភូមិនិវត្ដន៍របស់សម្ដេចឪ សម្ដេចម៉ែង ព្រះមហាវីរក្សត្រ សម្ដេច  នរោត្ដម សីហនុ បានមានព្រះរាជ បន្ទូលថា “រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេច ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំសភា ទាំងពីរ បានធ្វើឱ្យ ប្រទេសមានការរួបរួមគ្នា ហើយប្រទេសមានសន្ដិភាពពេញលេញ ” ។ នៅចំពោះមុខមនុស្សរាប់ម៉ឺននាក់សម្ដេចឪបាន បញ្ជាក់ថា “រាជរដ្ឋាភិបាល ក្រោមការ ដឹកនាំរបស់សម្ដេច ហ៊ុន សែន បានទាញ ប្រទេសកម្ពុជាឱ្យចេញពីឋានៈទុន ខ្សោយ និងឱ្យឋានៈជាអ្នកមានអំណាចមួយនៅក្នុងពិភពលោក ហើយថា ការរួបរួមគ្នាជាធ្លុង មួយនេះគឺជាភាពខ្លាំង ដែលនាំឱ្យប្រទេសដើរលើ “ ផ្លូវសន្ដិភាព ផ្លូវឯករាជ្យ និងផ្លូវ កសាងជាតិលើគ្រប់វិស័យ ” ៕

យានដឹកមនុស្ស ទៅភពផ្សេងរបស់ NASA នៅតែស្ថិតក្នុង ដំណើរការ ពិសោធន៍

0
0

ណាសា ៖ យោងតាមវែប សាយរបស់ណាសា បានឲ្យដឹងកាល ពីថ្ងៃទី០៩ ខែវិច្ឆិកា ថា ការធ្វើ តេស្តសាកល្បងដ៏ធំបំផុតរបស់អង្គការអវកាសអាម៉េរិកនេះ នៅតែស្ថិតក្នុងដំណើរការ ពិសោធន៍នៅឡើយ រហូតដល់សប្តាហ៍ក្រោយនេះ បើទោះបីជាកាលពីសប្តាហ៍មុនមាន ឧប្បទ្ទវហេតុកើត ឡើងអំឡុងពេលបាញ់យាន ដឹកចំណីអាហារទៅកាន់ស្ថានីយ៍ អវកាសក៏ដោយ។

កាលពីសប្តាហ៍មុននេះ ភ្នាក់ងាររបស់ NASA បានអះអាងថា អ្វីៗគ្រប់យ៉ាងកំពុងស្ថិតក្នុង ដំណើរការទៅមុខយ៉ាងល្អ សម្រាប់ការបាញ់បង្ហោះយាន Orion capsule ថ្មីរបស់ខ្លួន។ សម្រាប់យានថ្មីមួយនេះ នឹងមិនមានអ្នកវិទ្យាសាស្ត្រជិះនៅលើនោះទេ ប៉ុន្តែនៅថ្ងៃអនាគត ដ៏ខ្លីទៅមុខទៀត វានឹងវិវឌ្ឍន៍ទៅជាយានដែល អាចឲ្យមនុស្សជិះបាន ក្នុងគោលដៅធ្វើការ ស្រាវជ្រាវក្នុងទីអវកាសឆ្ងាយៗ រួមទាំងដំណើរទៅកាន់ភពអង្គារ នៅថ្ងៃណាមួយផងដែរ។

គួរបញ្ជាក់ថាយាន Orion capsule នេះនឹងត្រូវបាញ់បង្ហោះនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០១៤ ដោយ បំពាក់នូវគ្រាប់រ៉ុក្កែតប្រភេទ Delta IV ពីទីតាំងបាញ់បង្ហោះស្ថិតនៅតំបន់ ខេប ខាណារ៉ឺរ៉ាល់ នៃរដ្ឋផ្លូរីដា ភាគអាគ្នេយ៍សហរដ្ឋអាម៉េរិក។ វានឹងធ្វើការហោះហើរចេញពីផែនដី ទៅកាន់ រយៈចម្ងាយ ជិត ៦.០០០ គីឡូម៉ែត្រ ដោយប្រើរយៈពេល ៤ម៉ោង បន្ទាប់មកនឹងធ្វើដំណើរ ចុះមកកាន់ផែនដីវិញ តាមរយៈឆ័ត្រយោង ចុះចតលើផ្ទៃសមុទ្រ ដូចទៅនឹងយានអាប៉ូឡូធ្លាប់ធ្វើផងដែរ៕

បារាំង បំពាក់គ្រឿង ឥស្សរិយយស ជាតូបការ ជូននាយឧត្តម សេនីយ៍ សែម សុវណ្ណនី

0
0

ភ្នំពេញ ៖ លោកឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា ហ្សង់-ក្លូដ ពាំបឺហ្វ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ បានបំពាក់គ្រឿងឥស្សរិយយស ជាតូបការ ថ្នាក់អស្សឫទ្ធិរបស់បារាំង ដល់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និង កាកសំណល់ សង្គ្រាម (NPMEC) ។

សេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតបារាំង ប្រចាំកម្ពុជាដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាននៅ ថ្ងៃទី១១ វិច្ឆិកា បានឲ្យដឹងថា គ្រឿងឥស្សរិយយសនេះ គឺសម្រាប់ ផ្តល់ជូនបុគ្គលដ៏ស័ក្តិសម ទោះជាទាហានក្តី ឬស៊ីវិលក្តី ដែលមានស្នាដៃចំពោះ ប្រទេស បារាំង។

ពិធីនេះបានប្រព្រឹត្តទៅនៅស្ថានទូតបារាំង ដោយមានការចូលរួម ពីលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួង ប្រៃសនីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណកម្មាធិការជាតិសម្រប សម្រួលកិច្ចការបញ្ជូនកងកម្លាំង ចូលរួម បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ព្រមទាំងវត្តមានឥស្សរជនកម្ពុជា និងបរទេសជាច្រើន រូបទៀត។

ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតបារាំងបានរំលឹកឡើងវិញអំពីស្នាដៃ និងប្រវត្តិការងារ គម្រូរបស់ នាយឧត្តម សេនីយ៍ សែម សុវណ្ណនី ក៏ដូចជាការខិតខំប្រឹងប្រែងមិនចេះនឿយហត់ របស់លោកក្នុងការអភិវឌ្ឍ មជ្ឈមណ្ឌល NPMEC។

បន្ទាប់ពីដឹកនាំមជ្ឈមណ្ឌលនេះតាំងពីឆ្នាំ២០០៣មក នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានដើរតួនាទី យ៉ាងសំខាន់ក្នុងការបញ្ជូន កងយោធពលខេមរភូមិន្ទទៅចូលរួមក្នុងបេសកកម្ម ថែរក្សាសន្តិភាពអង្គការ សហប្រជាជាតិនៅប្រទេសលីបង់ ស៊ូដង់ខាងត្បូង ម៉ាលី និងថ្មីៗនេះនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល។ សកម្មភាពសាមគ្គីភាពនេះមានលក្ខណៈគួរឲ្យកត់សម្គាល់ជាពិសេស ហើយបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ កម្ពុជាលើឆាកអន្តរជាតិ រយៈពេលពីរទសវត្សរ៍បន្ទាប់ពីកម្ពុជា ខ្លួនឯងធ្លាប់បានទទួលជំនួយដ៏សន្ធឹកសន្ធាប់ ពីអង្គការ សហប្រជាជាតិ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ឆ្នាំ១៩៩១។

លោកឯកអគ្គរដ្ឋទូតក៏បានកោតសរសើរផងដែរដល់ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដែលបានផ្តល់សារ សំខាន់ចំពោះការបង្រៀនភាសាបារាំងដល់ទាហានខ្មែរ។ លោកទូតមានប្រសាសន៍ថា ការបណ្តុះបណ្តាល ភាសាបារាំង ដែលជាផ្នែកមួយនៃ ការលើក ស្ទួយហ្រ្វង់កូហ្វូនីនៅកម្ពុជា ហើយក៏បង្ហាញពីលក្ខណៈអាជីព និងប្រសិទ្ធភាពការងារ របស់ កងទ័ពកម្ពុជា រហូតធ្វើឲ្យមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព ទទួលបាន ការកោតសរសើរយ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន៕

តើគួរទិញ និងគួរប្រើកម្មវិធី គណនេយ្យមួយណា ដែលត្រូវជាមួយ អាជីវកម្មរបស់ លោកអ្នក ?

0
0

ពេលខ្លះលោកអ្នកពិត ជាមានការពិបាក យ៉ាងខ្លាំងក្នុងការស្វែងរក កម្មវិធីគណនេយ្យកុំព្យូទ័រ អោយត្រូវ ជាមួយ មុខរបរ ឬស្ថានភាពអាជីវកម្ម របស់ខ្លួន ព្រោះតែកម្មវិធីគណនេយ្យ កុំព្យូទ័រមានច្រើនប្រភេទ ហើយមានសមត្ថភាព ខុសៗគ្នា ដែលកម្មវិធីខ្លះសម្រាប់តែក្រុមហ៊ុនតូចៗ  ខ្លះសម្រាប់តែក្រុមហ៊ុនធំៗ ខ្លះសម្រាប់តែក្រុមហ៊ុនសំណង់  ខ្លះសម្រាប់តែរោងចក្រ និងខ្លះទៀតសម្រាប់តែសម្រាប់អង្គការ ។ល។ ប្រសិនបើជ្រើសរើសកម្មវិធីខុស បណ្តាល អោយជួបប្រទះនូវការពិបាក នានាដូចជា៖ កម្មវិធីយឺត កម្មវិធីខុស ឬមិនគ្រប់តាមលក្ខខណ្ឌប្រើប្រាស់ .......។

Leopard Business Consultancy Co., Ltd.(LBC) ជាក្រុមហ៊ុនដែលមាន ឯកទេសច្បាស់លាស់លើវិជ្ជាជីវនេះ អាចជួយលោកអ្នកបានលើសេវាកម្មជាច្រើនរួមមាន៖
- សេវាជ្រើសរើសកម្មវិធីគ្រប់គ្រងគណនេយ្យកុំព្យូទ័រដែលមាន Licenseត្រឹមត្រូវមានសមត្ថភាព ស្របតាមទំហំ និងប្រភេទនៃអាជីវកម្មឬស្ថាប័នរបស់លោកអ្នកស្របតាមស្តង់ដា International Financial Reporting Standard និងCambodia Accounting Standard .
- សេវាតម្លើងកម្មវិធី រៀបចំរចនាសម្ព័នរបស់កម្មវិធីអោយត្រូវតាមទំហំ និងប្រភេទអាជីវកម្មជាក់ស្តែង (Customization and Internal control design)ព្រោះគ្រប់ប្រភេទនៃកម្មវិធីគណនេយ្យកុំព្យូទ័រ ទាំងអស់តែងតែមាន ចំណុចឬផែ្នកខ្លះនៃកម្មវិធីដែលស្ថាប័នលោកអ្នកមិនត្រូវការប្រើប្រាស់។
- សេវាហ្វឹកហាត់បុគ្គលិករបស់លោកអ្នកអោយចេះប្រើប្រាស់កម្មវិធីច្បាស់លាស់និងស្ទាត់ជំនាញ។
សូមទាក់ទងអគារលេខ២ ផ្លូវលេខ២៨៤ កែងផ្លូវ១៦៣ សង្កាត់អូឡាំពិច ខណ្ឌចំការមនភ្នំពេញ ជាប់ខាងត្បូង វត្តមហាមន្ត្រី ទូរស័ព្ទលេខៈ 011 777 110 , 017 888 987  អ៊ីម៉ែល info@lbc-firm.com

ក្រៅពីនេះ LBC មានសេវាកម្មបណ្តុះបណ្តាលជំនាញពន្ធដារគណនេយ្យនិងហិរញ្ញវត្ថុជូនដល់ បុគ្គលិកក្រុមហ៊ុន អង្គការ សមាគម ... របស់លោកអ្នកដល់ទីកន្លែងតាមមុខងារ និងតួនាទី(ប្រធានគណនេយ្យ គណនេយ្យករ បេឡាករ អ្នកគ្រប់គ្រងសន្និធិ...) និងគ្រប់កម្រិត (កម្រិតប្រតិបត្តិ កម្រិតបច្ចេកទេស និង កម្រិតយុទ្ធសាស្រ្ត) ធ្វើអោយបុគ្គលិករបស់លោកអ្នកចេះនិងយល់ច្បាស់អំពី គោលនយោបាយ  នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ការរៀបចំឯសារពន្ធដារនិងការបង់ពន្ធដែលត្រឹម ត្រូវការកត់ត្រាបញ្ជីគណនេយ្យ និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំខែ និងប្រចាំឆ្នាំ(បិទបញ្ជី) ស្របតាមគោលនយោបាយ និងនីតិវិធី ស្តង់ដារ និង លក្ខខណ្ឌតម្រូវផ្នែកច្បាប់ ព្រមជាមួយចំណេះដឹង នានាពាក់ព័ន្ធជាមួយពន្ធដារគណនេយ្យ និងហិរញ្ញវត្ថុ ។
ទូរស័ព្ទលេខៈ 011 777 110 , 017 888 987 ។

Photo by DAP-News

Photo by DAP-News

អ្នកស្លាប់កើនឡើងដល់ ៥០នាក់ ក្នុងគ្រោះថ្នាក់ រថយន្តបុកគ្នា នៅប៉ាគីស្ថាន

0
0

អ៊ីស្លាម៉ាបាត ៖ ចំនួនអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រថយន្ដក្រុង ដឹកអ្នកដំណើរ មួយគ្រឿងបានបុកជាមួយ រថយន្ដដឹកទំនិញមួយទៀត នៅប៉ាគីស្ថាន បានកើនឡើងដល់ ៥០នាក់ហើយ និងច្រើនជាង២០នាក់ ផ្សេងទៀត រង របួស ។ នេះបើយោង តាមសារប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានក្នុងស្រុក បានឲ្យរាយការណ៍ឲ្យដឹង ។

តាមសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះដោយ ដក ស្រង់ពី ទូរទស្សន៍ អ៊ូឌូ Urdu Samaa ថា រថយន្ដក្រុង ill-fated ដែលមានផ្ទុកមនុស្សជាង ៨០នាក់ បានបុកគ្នាជា មួយរថយន្តដឹកទំនិញ ដែលមកពីទិសដៅផ្ទុយគ្នានោះ នៅជិតផ្លូវវាងTheri ក្នុងស្រុក Sukkur ដែលជាស្រុក មួយដែលធំជាងគេ នៅក្នុងខេត្ដ Sindh ភាគខាងត្បូងរបស់ប្រទេសប៉ាគីស្ថាន ។

ព្រមជាមួយគ្នានោះ ប៉ូលិសបាននិយាយថា គ្រោះថ្នាក់នេះបានកើតទ្បើង ដោយសារតែ ការធ្វេសប្រហែស របស់អ្នក បើករថយន្ដក្រុងតែម្ដង ដែលបានបាត់បង់ការគ្រប់គ្រង លើរថយន្ដជាពិសេស បានបើកបរហួសល្បឿនកំណត់ ។

សូមបញ្ជាក់ថា ចំនួនជនរងគ្រោះទំាងអស់ បានកើនឡើងដល់ ៥០នាក់ ក្នុងនោះមានក្មេង០៨នាក់ និងស្រ្តីមួយចំនួន។ ជនរងគ្រោះដោយរថយន្ដបុកគ្នា ទាំងអស់នោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដែលនៅក្បែរនោះ ហើយគ្រូពេទ្យបាន បញ្ជាក់ផងដែរថា ជនរងគ្រោះ១៥ នាក់ កំពុងស្ថិតក្នុងស្ថានភាព ធ្ងន់ធ្ងរបំផុត ៕


កូរ៉េខាងត្បូង នឹងបញ្ឈប់ការ រុករកសពអ្នកដំណើរ ក្នុងហេតុការណ៍ លិចសាឡង់សេវ៉ុល

0
0

សេអ៊ូល ៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានឲ្យដឹង នៅព្រឹកថ្ងៃអង្គារនេះថា ខ្លួននឹងបញ្ឈប់ប្រតិបត្តិការស្រាវជ្រាវ រក មនុស្សដែលនៅសេសសល់ ក្នុងសាឡង់សេវ៉ុល ដែលបានលិច កាលពីក្នុងខែមេសា បណ្តាលឲ្យមនុស្សជាង ៣០០ នាក់ស្លាប់ និងជាច្រើននាក់ទៀតបន្ដបាត់ខ្លួន ។

យោងតាមសារព័ត៌មាន ក្យូដូជប៉ុន ចេញផ្សាយ ថ្ងៃទី១១ ខែវិច្ឆកា ឆ្នាំ២០១៤ នេះឲ្យដឹងថា រដ្ឋមន្រ្តីក្រសួង ធនធាន សមុទ្រ និងនេសាទ លោក លី ចួយាំង បាននិយាយ នៅក្នុងសេចក្ដីថ្លែងការណ៍ ស្ដីពីកិច្ចខិតខំប្រឹងប្រែង ដើម្បីការ ស្រាវជ្រាវរកមនុស្សដែលនៅសេសសល់ គឺពិតជាបានជួបនឹងគ្រោះថ្នាក់ច្រើនណាស់ ជាមួយនឹងផ្នែកជាច្រើន នៃ សាឡង់នោះ បានបែកបាក់អស់ហើយ រួមទាំងស្ថានភាពក៏កាន់តែអាក្រក់ទៅ ដែលនៅក្នុងរដូវរងារខាងមុខនេះ។

ជាមួយគ្នានោះដែរ លោកក៏បានថ្លែងសុំអភ័យទោស ចំពោះក្រុមគ្រួសារជនរងគ្រោះទាំង ៩នាក់ទៀត ដែលមិនទាន់ បានរកសពឃើញនៅឡើយផងដែរ ។ គូសបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៦ ខែមេសា សាឡង់មួយគ្រឿងទម្ងន់ ៦,៨២៥ តោន បានលិចចូលទៅក្នុងទឹក នៅឈូងសមុទ្រភាគខាងត្បូង បង្កឲ្យមានការស្លាប់មនុស្សជាង ៣០០នាក់ ដែលក្នុងនោះភាគច្រើន ជាក្មេងជំទង់ មកពីវិទ្យាល័យមួយ នៅជិតទីក្រុងសេអ៊ូល ៕

បំផ្ទុះគ្រាប់បែក អត្តឃាត សម្លាប់ក្មេងសិស្សសាលា ៤៦ នាក់ នៅនីហ្សេរីយ៉ា

0
0

BBC ៖ ហេតុការណ៍បំផ្ទុះគ្រាប់បែក អត្តឃាតមួយ បានកើតឡើង បណ្តាកឲ្យក្មេងប្រុសជាសិស្ស សាលាយ៉ាងហោច ណាស់ ៤៦នាក់ស្លាប់ នៅភាគខាងកើតប្រទេស នីហ្សេរីយ៉ា ក្នុងទីក្រុង ប៉ូទីគុំ ។

យោងតាមប្រភព ពីមន្រ្តីប៉ូលិស នៅក្នុងតំបន់កើតហេតុ សារព័ត៌មាន BBC ចេញផ្សាយថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះថា ករណីបំផ្ទុះគ្រាប់បែកអត្តឃាតនេះ ត្រូវបានប៉ូលិសសង្ស័យថា ជាសកម្មភាពរបស់ក្រុមសកម្ម ប្រយុទ្ធបូកូ ហា រ៉ាន ដែលបានបំផ្ទុះគ្រាប់បែក នៅក្នុងសាលាមួយ នៃរដ្ឋយូបេ ។

បន្ទាប់ពីមានករណីនេះកើតឡើង សាធារណជនបាននាំគ្នារិះគន់យ៉ាងខ្លាំង ចំពោះការដឹកនាំរបស់អភិបាលរដ្ឋយូបេ។ ប៉ុន្ដែ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញដោយលោក អភិបាល អ៊ី ប្រាហ៊ីម បានឲ្យដឹងថា “សកម្មភាពបន្ទាន់ ត្រូវតែ ធ្វើឡើង ក្នុងពេលឥឡូវនេះ គឺការស្ដារឡើងវិញ នូវស្ថេរភាពជាសាធារណៈ ដោយធ្វើអ្វីគ្រប់យ៉ាង ដើម្បីបញ្ឈប់ការកើន ឡើងនូវសកម្មភាពហិង្សានេះ ។

ក្រុមសកម្មប្រយុទ្ធ បានបើកការវាយប្រហារ ទៅលើសាលាជាច្រើនរយៈពេល៥ឆ្នាំកន្លងមក នេះក្នុងគោល បំណង ដើម្បីបង្កើតរដ្ឋឥស្លាម ដែលនេះធ្វើឲ្យកូនក្មេងមិនបានចូលសាលារៀន ហើយវាត្រូវបានគេជឿ ជាក់ថា ក្មេងស្រីមិន គួរចូលសាលានោះទេ ហើយសម្រាប់ក្មេងប្រុស បានត្រឹមតែទទួលយកនូវការអប់រំជាលក្ខណៈឥស្លាមប៉ណ្ណោះ ៕

នារីវ័យក្មេង មានគណនី ហ្វេសប៊ុក Lina Kmeng Lngung ចងកសម្លាប់ខ្លួន ក្នុងផ្ទះជួល

0
0

ភ្នំពេញ ៖ បន្ទាប់ពីមានក្លិន ស្អុយ ចម្លែកចេញ ពីបន្ទប់ជួលមួយ ស្ថិតនៅក្នុងភូមិ៤ ក្រុមទី៣៦ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន នៅម៉ោងប្រមាណ២ រសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ក្រុមអ្នកភូមិបានទម្លុះទ្វារ ដើម្បីចូលមើល ក៏បានប្រទះឃើញនារីវ័យម្នាក់ ចងកម្លាប់ខ្លួន នៅក្នុងបន្ទប់ជូល ។

តាមសេចក្តីរាយការណ៍ បឋមពីកន្លែងកើតហេតុបានថ្លែងឲ្យដឹងថា ក្មេងស្រីរងគ្រោះម្នាក់នេះ អាចនិងធ្វើអត្តឃាតតាំងពីថ្ងៃទី១០ ខែវិច្ឆិកា មកម្ល៉េះ ទើបបណ្តាឲ្យសពឡើងហើម មានក្លិនស្អុយយ៉ាងនេះ។ សេចក្តីរាយការណ៍ បានបញ្ជាក់ទៀតថា នារីរងគ្រោះបានធ្វើបាន ធ្វើអត្តឃាតដោយប្រើ កំណាត់ចងក សម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក។

សេចក្តីរាការណ៍នៅកន្លែងកើតហេតុ នៅមិនទាន់អាចបញ្ជាក់ អំពីអត្តសញ្ញាណច្បាស់លាស់ អំពីជនរងគ្រោះ នៅឡើយនោះទេ ប៉ុន្តែសាក្សីបានបញ្ជាក់ថា នារីរងគ្រោះម្នាក់នេះ មានគណនីហ្វេសប៊ុក Lina Kmeng Lngung ។

ជាមួយគ្នា មន្រ្តីសមត្ថកិច្ចជំនាញ ក៏នៅមិនទាន់អាចបញ្ជាក់ច្បាស់ លាស់អំពីករណីនេះ ថាជារឿងអត្តឃាត ឬឃាតកម្ម បាននៅឡើយនោះទេ ក៏ព្រោះតែក្រុមមន្រ្តី ជំនាញកំពុង តែធ្វើកោសល្យវិច័យ៕

ចិន គ្រោងបាញ់ បង្ហោះផ្កាយរណប ១២០គ្រឿង ទៅកាន់ទីលំហ

0
0

ហ្ស៊ូហៃ ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ថា ចិន គ្រោងនឹង ធ្វើការបាញ់បង្ហោះផ្កាយរណប ប្រមាណ១២០គ្រឿង ដើម្បី សម្រួលដល់វិស័យ ទូរគមនាគមន៍ និងសង្គម ។

លោក Yang Baohua អគ្គនាយករង សាជីវកម្មបច្ចេកវិទ្យា និងវិទ្យាសាស្ត្រអវកាសចិន បានឲ្យដឹងថា ការបាញ់បង្ហោះនឹងត្រូវបានរៀបចំឡើង តែមិនទាន់បានកំណត់ អំពីថេរវេលា នៃការបាញ់បង្ហោះ នៅឡើយទេ ។

លោក Yang បានបន្តថា ដោយមើលឃើញអំពីកំណើនសេដ្ឋកិច្ច វានឹងកើនឡើងជា បន្ត បន្ទាប់ ម្ល៉ោះហើយតម្រូវការនូវផ្នែកបច្ចេកវិទ្យា ក៏កាន់តែច្រើនដែរ ។

គួរបញ្ជាក់ថា លោក Yang បានលើកឡើងយ៉ាងដូច្នេះ ខណៈដែលរូបលោកចូលរួមក្នុង វេទិកាអាកាស ចរណ៍អន្តរជាតិ និងអវកាស ដែលបានរៀបចំឡើងនៅក្រុងហ្ស៊ូហៃ ភាគខាងត្បូង ប្រទេសចិន ។

លោក Yang បានបន្ថែមថា "យើងនឹងផ្តោតសំខាន់លើការស្ថាបនា ការត្រួតពិនិត្យនូវផ្នែកអវកាស ជាតិដោយខ្លួនឯង ដែលវាជាផ្នែកមួយអាចឲ្យយើងធ្វើប្រតិបត្តិការបានល្អ និងទទួលបានស្ថិរភាពរយៈ ពេលមួយដ៏យូរអង្វែង" ។

លោក Yang បានបញ្ជាក់ថា ចិនគ្រោងនឹងបាញ់បង្ហោះផ្កាយរណបបញ្ជូនព័ត៌មានប្រមាណ ៧០គ្រឿង ដើម្បីជួយឃ្លាំមើលស្ថាននៅកៀកនឹងភពផែនដី ក្នុងនោះផ្កាយរណបទាំង នោះនឹងជួយដល់ការ បញ្ជូនព័ត៌មានទាក់ទិននឹងបរិស្ថាន និងព្យាករណ៍នូវហេតុការណ៍ផ្សេងៗ បានយ៉ាងឆាប់រហ័ស ៕

បញ្ជាការនាវិក កូរ៉េខាងត្បូងម្នាក់ ត្រូវតុលាការ សម្រេចកាត់ទោស ឲ្យជាប់ពន្ធនាគារ៣៦ឆ្នាំ

0
0

សេអ៊ូល ៖ បញ្ជាការនាវិក របស់ប្រទេសកូរ៉េខាង ត្បូងមួយរូប ត្រូវបានតុលាការ នៅក្រុងសេអ៊ូល សម្រេចកាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល៣៦ឆ្នាំ បន្ទាប់ពីមាន ហេតុការណ៍បង្កឲ្យមាន ការលិចនាវា ចម្លងមួយ កាលពីខែមេសា កន្លងទៅនេះ ។

ទូរទស្សន៍ប៊ីប៊ីស៊ី ផ្សព្វផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ថា បន្ទាប់ពីមានករណីលិចនាវា ចម្លងមួយ កើតឡើងនៅក្នុងខែមេសា ឆ្នាំ២០១៤កន្លងទៅនេះ ដែលបណ្តាលឲ្យមានអ្នកស្លាប់ ប្រមាណជាង៣០០ នាក់ ក្នុងចំណោមអ្នកនៅលើនាវាចំនួន៤៧៦នាក់ ត្រូវបានតុលាការសម្រេចកាត់ក្តី ទៅលើទណ្ឌិតមួយរូប ដែលគេស្គាល់ថាជាអ្នកគ្រប់គ្រង និងបញ្ជាផ្ទាល់លើនាវាដឹកក្រុម និស្សិតនោះ ឲ្យជាប់ទោស និងដាក់គុក រយៈពេល៣៦ឆ្នាំ ។

លោក Lee Joon-seok ត្រូវបានគេស្គាល់ថា ជានាវិកម្នាក់ក្នុងចំណោមក្រុមនាវិក ចំនួន១៥នាក់ ដែល ត្រូវតុលាការ កូរ៉េខាងត្បូងវិនិច្ឆ័យទោស លើសំណុំរឿងលិចនាវា ។

គេបានដឹងថា នៅក្នុងហេតុការណ៍លិចនាវាចម្លងនោះ លោក Lee ត្រូវបានគេដឹងថាគាត់បានចាកចេញ ហើយស្របគ្នានោះជនរងគ្រោះដែលភាគច្រើនជានិស្សិតបាននៅលើនាវា ។ ក្នុងអំឡុងពេលកាត់ទោស ដល់រូបលោក លោកកក៏បានសុំការអភ័យទោស ចំពោះការចាកចេញរបស់លោក ពីក្រុមជនរងគ្រោះ ទាំងនោះដែរ ។

គេបានដឹងថា ក្រៅពីការកាត់ទោសទៅលើលោកបញ្ជាការនាវិករូបនេះ តុលាការក៏សម្រេចកាត់ទោស ទៅលើក្នុងនាវិក១៣រូបផ្សេងទៀត ដោយក្នុងម្នាក់ៗជាប់ពន្ធនាគារលើសពី២០ឆ្នាំដែរ ៕

មេដឹកនាំពិភពលោក អាម៉េរិក ចិន និងជប៉ុន ជំរុញការធ្វើ ពាណិជ្ជកម្មសេរី ឲ្យរីកចម្រើន ទៅមុខ

0
0

ប៉េកាំង ៖ នៅក្នុងកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច នៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC ដែលបានរៀបចំឡើង នៅក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន គេឃើញមាន បណ្តាមេដឹក នាំធំៗនៅលើពិភពលោកចូលរួម ប្រកបដោយភាពស្និទ្ធស្នាល និងរីករាយ ។ក្នុងនោះមេដឹកនាំពិភពលោក រួមមានសហរដ្ឋអាម៉េរិក ចិន និងជប៉ុន បានសម្តែងនូវ ក្តីរំពឹងមួយទៅលើការជំរុញ ឲ្យមានដំណើរ ការកាន់ តែល្អលើការធ្វើពាណិជ្ជកម្មសេរី ដោយ ធ្វើយ៉ាងណាពន្លឿន នូវវិស័យឲ្យបានរីកចម្រើន ។

នៅក្នុងវេទិកាAPEC លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ស៊ី ជីនពីង ប្រធានាធិប តីចិន និងលោក ស៊ីនហ្ស៊ូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន ដែលជាមេដឹកនាំប្រទេស មហាអំណាចសេដ្ឋកិច្ចធំ ជាងគេលើសកលលោក បានរំពឹងថា សម្រាប់ដំណើរការ នៃការធ្វើពាណិជ្ជកម្មសេរី នៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក ច្បាស់ជារលូនទៅមុខជាក់ ជាមិនខាន ។

ភាគីចិន បានបញ្ជាក់អំពីជំហររបស់ខ្លួនថា ចិន ចង់ឲ្យសមាជិកទាំង២១របស់ APEC យល់ព្រមទាំង អស់គ្នាដោយការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញដល់វិស័យពាណិជ្ជកម្មសេរី នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយនេះជាទស្សនៈមួយដែលបានគិតគូអស់ពេល ជាយូរមកហើយ ដើម្បីរួមបញ្ចូលគ្នានូវការកសាង ពាណិជ្ជកម្មមួយដោយមានលក្ខណៈ សេរី ហើយកិច្ចការនេះសហរដ្ឋអាម៉េរិក ជាអ្នកនៅពីក្រោយខ្នង សម្រាប់ជំរុញក្នុងភាព ជាដៃគូនៅក្នុងតំបន់ប៉ាស៊ីហ្វិក (TPP) ។

សម្រាប់សហរដ្ឋអាម៉េរិកវិញ ក៏មានបំណងចង់ជំរុញឲ្យ TPP កាន់តែសុក្រឹត្យថែមទៀត លើវិស័យពាណិជ្ជ កម្ម ប៉ុន្តែជាយូរលង់មកហើយ មិនបានរាប់បញ្ចូលចិន និងបណ្តា ប្រទេសចំនួន១១ទៀត ចូលក្នុងតំបន់ ប៉ាស៊ីហ្វិកនោះឡើយ ក្នុងនោះមានជប៉ុន កាណាដា អូស្ត្រាលី និងម៉ិចស៊ិច ជាដើម៕

លោកឧកញ៉ា សៀង ណាំ និង សប្បុរសជនជប៉ុន ផ្តល់អាគារសិក្សា ១ខ្នង អណ្តូងទឹកស្អាត ៤៥អណ្តូង ដល់ប្រជាពលរដ្ឋ

0
0

សៀមរាប ៖ អាស្រ័យដោយមានការ ជួយជ្រោមជ្រែង ពីសំណាក់ លោកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប ប្រជាពលរដ្ឋ ចំនួនពីរឃុំ គឺ ឃុំតាអាន និងឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប បានទទួលនូវអាគារសិក្សា ១ខ្នង ស្មើនឹង ៥បន្ទប់ និង អណ្តូងទឹកស្អាតចំនួន ៤៥អណ្តូង ដែលជាអំណោយរបស់ លោក តូម៉ូយ៉ា តាស៊ីរ៉ូ តាមរយៈសមាគមន៍ជប៉ុន ហ្គោជីកៃ ។

អាគារសិក្សា  ១ខ្នង ៥បន្ទប់ និងត្រូវ សាងសង់ ជូនសាលាបឋមសិក្សា ហ៊ុន សែន តាអាន ស្ថិតក្នុងឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប។ អញ្ជើញត្រួតពិនិត្យទីតាំងសាងសង់អាគារសិក្សានោះ លោកឧកញ៉ា សៀង ណាំ និង លោក តូម៉ូយ៉ា តាស៊ីរ៉ូ បានជូបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដា្ឋន និងប្រជាពលរដ្ឋ ដោយបានបញ្ជាក់ថា អាគារសិក្សានេះ នឹងចាប់ដំណើរការសាងសង់ជូន នៅពេលឆាប់ៗខាងមុខនេះ និងសាងសង់ ឲ្យរួចរាល់ជាស្ពាពរនៅដើម ខែវិច្ជិកា ឆ្នាំ ២០១៥ ដើម្បីឲ្យសិក្សានុសិស្សបានចូលរៀនក្នុងឆ្នាំសិក្សា២០១៥ ២០១៦  ។

ដោយឡែក អណ្តូងទឹក ស្នប់ចំនួន៤៥ អណ្តូងទឹកស្អាត ត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន៤ភូមិ នៅក្នុងឃុំស្រណាល ស្រុកក្រឡាញ់ ក្នុងនោះ ភូមិរំដេង ទទួលបាន ៤អណ្តូង ភូមិរហាល ទទួលបាន ១២អណ្តូង ភូមិគោកត្នោត ទទួលបាន៥ អណ្តូងនិង ភូមិស្រណាលទទួលបាន ២៤ អណ្តូង ។

លោក តូម៉ូយ៉ា តាស៊ីរ៉ូ តំណាងម្ចាស់អំណោយបាននិយាយថា សមាគមហ្គោជីកៃ សូមរាប់អានប្រជាពលរដ្ឋកម្ពូជា ។  លោកបានបញ្ជាក់ថា សមាជិក ហ្គោជីកៃ បានមកកាន់ខេត្តសៀមរាប ជាញឹកញាប់ ហើយបានជួយកសាងសាលារៀន និង កសាងអណ្តូងទឹកស្អាត ជូនប្រជាពលរដ្ឋកម្ពុជា នៅតាមបណ្តាសហគមន៍ដែលខ្វះខាត ។ លោកក៏បានបង្ហាញនូវក្តីសោមនស្សរីករាយ និង មានមោទនភាពក្រៃលែង ដែលបាន មកចែករំលែកការដោះស្រាយឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា ដែលខ្វះខាត នៅទីនេះ ។ លោកក៏បានសូមឲ្យប្រជាពលរដ្ឋទាំងអស់ប្រើប្រាស់ អណ្តូងទឹកស្អាតទាំងនោះ ដោយរីករាយ និងប្រកបដោយផាសុខភាពល្អប្រសើរ ។

លោកឧកញ៉ា សៀង ណាំ បានមានប្រសាសន៏ឲ្យដឹងថា    សមាគម ហ្គោជិកៃបានមក ជួយកសាងសាលារៀននិង អណ្តូងទឹកស្អាតជូនសហគមន៍ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ចាប់តាំងពីឆ្នាំ ២០០៩មក រហូតមកដល់ពេលនេះសមាគមន៏នេះបានជួយអគារសិក្សា សរុបបានចំនួន ៤អាគារ និងអណ្តូងទឹកស្អាតបានចំនួន៣០៩ អណ្តូង ។

ក្នុងនាមប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ជនបទនៃខេត្តសៀមរាប លោកឧកញ៉ា សៀង ណាំ បានថ្លែងអំណរគុណយ៉ាងធំធេង ចំពោះ លោក តូម៉ូយ៉ា តាស៊ីរ៉ូ ព្រមទាំងសមាជិកសមាជិការទាំងអស់ នៃសមាគម ហ្គោជិកៃប្រទេសជប៉ុន ដែលបានរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងវិស័យអប់រំ អភិវឌ្ឍធនធានមនុស្ស និង បានចូលរួមយកចិត្តទុកដាក់លើការងារធ្វើឲ្យប្រសើរឡើង នូវសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈនៃការកសាងអណ្តូងទឹកស្អាត ជូនសហគមន៍ ៕


Metfone ធ្វើឱ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល ជាមួយ​ការ​ប្រគុំ​តន្ត្រី ៣ថ្ងៃ ក្នុង​អំឡុង​បុណ្យ​អុំទូក

0
0

ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យអុំទូកឆ្នាំ ២០១៤ រយៈពេល ៣ថ្ងៃកន្លងមកនេះ ក្រុមហ៊ុន Metfone បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើល និងរីករាយជាមួយនឹងការប្រគុំតន្ត្រី និងរៀបចំការប្រដាល់ក្បាច់គុនបុរាណខ្មែរ ដែលប្រព្រឹត្តទៅនៅបរិវេណសួនច្បារ សម្តេចហ៊ុន សែន ទល់មុខ សួននាគបាញ់ទឹក។

Metfone មានមោទនភាព ដែលបានបង្កើតកម្មវិធីកំសាន្តជាច្រើន សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋកំសាន្តសប្បាយ ចាប់ផ្តើមពីម៉ោង ១ រសៀលរហូតដល់ម៉ោង ១២យប់។ ដោយមានការចូលរួម ពីតារាចម្រៀងល្បីៗ ដូចជា លោក ឆន សុវណ្ណរាជ លោក នីកូ លោក ខេម កញ្ញា អ៊ីវ៉ា កញ្ញា ពេជ្រ សោភា កញ្ញា យូរី  និងតារាល្បីៗជាច្រើនរូបទៀត រួមជាមួយនឹងការបង្ហាញម៉ូត សៀករហ័សសកម្ម កំប្លែង -ល-។ Metfoneក៏បាននាំមកនូវកីឡាប្រដាល់ជាកីឡាពេញនិយម នៅកម្ពុជាក្នុងឱកាសនោះដែរ ដោយមានគូពិសេសៗ ដូចជាកែវរំចង់ ប៉ះជាមួយម៉ឺន សុភា និងគួរពិសេសជាច្រើនទៀត ហើយគ្រប់កម្មវិធីកំសាន្តរបស់ក្រុមហ៊ុនមិត្តហ្វូន ក៏មានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ BTV ផងដែរ ។

នេះជាសង្វៀនទីមួយ ដែលប្រដាល់នៅទីសាធារណៈក្នុងអំឡុង ពេលពិធីបុណ្យអុំទូក ដែលបានទាក់ទាញ អ្នកទស្សនាជាច្រើន ប្រមាណជាង 20.000 នាក់ជារៀងរាល់ថ្ងៃ។ បើទោះបីជាមាន អាកាសធាតុប្រែប្រួលនៅពេលយប់ក៏ដោយ ក៏ទស្សនិកជននៅតែបន្តទស្សនា រហូតដល់ពេលបញ្ចប់កម្មវិធី ដោយរីករាយជាមួយការប្រគំតន្ត្រី បន្ទាប់ពីការប្រកួតកីឡាប្រដាល់ដ៏ស្វិតស្វាញ។ បរិយាកាសពោរពេញដោយភាពរស់រវើក, រំភើប រីករាយនៅគ្របដណ្តប់បរិវេននោះ មិនត្រឹមតែលើកទឹកចិត្តសិល្បៈករ សិល្បៈការិនីសម្តែងលើឆាកបានល្អទេ ថែមទាំងជំរុញអ្នកចូលរួម ទស្សនា រំជើបរំជួលមិនធ្លាប់មាន។

លើសពីនេះទៅទៀត Metfone ក៏មានស្តង់លក់ជាច្រើននៅកោះពេជ្រ, សណ្ឋាគារសុខា និងបរិវេណ តន្ត្រីមិត្តហ្វូន ដោយមានក្រុមអ្នកលក់ដ៏មានជំនាញ រូមទាំងផ្តល់ជូននូវប្រម៉ូសិនពិសេស មិនធ្លាប់មានជាមួយរង្វាន់ រាប់ពាន់រង្វាន់ផ្តល់ជូនភ្លាមៗរាល់ពេលជាវស៊ីម youthsim តម្លៃត្រឹមតែ ១០០០រៀល តែប៉ុណ្ណោះ  ។ អ្នកទស្សនាអាចចូលរួម លេងល្បែងកំសាន្តនានា នៅលើឆាក និងទទួលរង្វាន់ភ្លាមៗ រាប់ពាន់រង្វាន់ដូចជាលេខស្អាត កាតកោស និងរង្វាន់ជាច្រើនទៀតពី Metfone ។ ក្នុងឱកាសនោះដែរ Metfone ក៏បានចែករង្វាន់ដល់អ្នកឈ្នះរថយន្ត Mazda 2 ម៉ូឌែលឆ្នាំ 2014 មួយគ្រឿង ជូនលោកស្រី ម៉ៅ យឿង ដែលជាអ្នកឈ្នះលើសេវាកម្មបន្ថែម 9999 ផងដែរ។

លោក សុផល មកពីខេត្តកណ្តាលបាននិយាយថា «បរិយាកាសនេះគឺពិតជាអស្ចារ្យ គ្រប់គ្នា មានភាពស្វាហាប់ រួមជាមួយតន្ត្រីពិរោះ ជាងអ្វីដែលខ្ញុំបានរំពឹងទុក។ ប៉ុន្តែអ្វីដែលខ្ញុំចូលចិត្តបំផុត គឺបានទស្សនាផ្ទាល់ នូវការប្រដាល់ក្បាច់គុណបូរាណខ្មែរ ព្រោះមានការខុសគ្នាខ្លាំងណាស់ ពីអ្វីដែលខ្ញុំបានឃើញ នៅលើទូរទស្សន៍។ រាល់ចលនា, កណ្តាប់ដៃ ការប្រដាល់រវាងគូរសងសឹក លោកកែវ រំចង់ ប៉ះនឹងម៉ឺន សុភាគឺគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ នៅពេលដែលអ្នកឃើញផ្ទាល់។ ឆ្នាំក្រោយខ្ញុំនឹងបបួលមិត្តភក្តិ របស់ខ្ញុំឱ្យចូលរួមជាមួយគ្នា ដោយសារពួកគេ ក៏ចូលចិត្តកីឡា ប្រដាល់ដែរ។ លើសពីនេះទៀតខ្ញុំ ពិតជារំភើបនឹងការប្រគុំតន្ត្រី ដ៏អស្ចារ្យបែបនេះណាស់ " ។

លោកស្រី ដាលីន ពីរាជធានីភ្នំពេញមិនបានធ្វើដំណើរ ទៅគ្រប់ទីកន្លែងនៅក្នុងអំឡុងពេល ឈប់សម្រាកនោះទេ ប៉ុន្តែបានជ្រើសរើសដើម្បី ចូលរួមការប្រគុំតន្ត្រី Metfone ដោយសារតែនាងបានឃើញស្ពត នៅលើកញ្ចក់ទូរទស្សន៍ BTV គួរឱ្យចាប់អារម្មណ៍ ៕

កាកបាទក្រហម រាជធានីភ្នំពេញ ចែកអំណោយ អ្នកផ្ទុកជំងឺអេដស៍ចំនួន ៣០គ្រួសារ នៅខណ្ឌច្បារអំពៅ

0
0

ភ្នំពេញៈ អំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាជាច្រើន ត្រូវបានលោកស្រី អ៊ួន សុវណ្ណរិន្ទ អនុប្រធានកិត្តិ យស សាខាកាកបាទក្រហម រាជធានីភ្នំពេញ និងសហការី បាននាំយកអំណោយ ផ្តល់ជូនគ្រួសារអ្នកផ្ទុកជំងឺអេដស៍ ចំនួន ៣០ គ្រួសារ នៅខណ្ឌច្បារអំពៅ ។

ការអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយនេះ ធ្វើឡើង កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ នាពេល នោះ លោកស្រី អ៊ួន សុវណ្ណរិន្ទ បានមានប្រសាសន៍ ទៅកាន់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ថា ទោះបីជាអំណោយ នាពេលនេះ វាតិចតួចក្តី ប៉ុន្តែក៏អាចជួយរំលែកនូវកង្វះខាត របស់បងប្អូន បានមួយរយៈផងដែរ ហើយអំណោយទាំង នេះ សូមឱ្យបងប្អូនយកទៅប្រើការតម្រូវការចុះ ។

លោកស្រី អ៊ួន សុវណ្ណរិន្ទ បានបញ្ជាក់ផងដែរថា អំណោយនេះ ថ្វីត្បិតមានតិចតួចមែន តែនេះជាសណ្តានចិត្ត ជាវប្ប ធម៌ចែករំលែក របស់អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ តែងតែចុះជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ជានិច្ច ដោយមិនប្រកាន់ថា ពលរដ្ឋនេះជាបក្សនយោបាយឡើយ និងបានស្នើឲ្យប្រជាជនតាំងចិត្តរស់នៅ ប្រកបដោយ សេចក្តីអំណត់តស៊ូឈ្នះនូវជំងឺ ដើម្បីសុខភាពយើង ដើម្បីអនាគតយើង សង្គមជាតិយើង និងជីវភាពគ្រួសារយើង បាន សុខសាន្តតទៅមុខទៀត ។

លោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ បានឲ្យដឹងថា អំណោយ ដែលត្រូវយកទៅចែកជូន បងប្អូនប្រជា ពលរដ្ឋអ្នកផ្ទុកមេរោគអេដស៍ ទាំង ៣០គ្រួសារ ក្នុងនោះ ២០គ្រួសារ មកពីសង្កាត់និរោធ និងមកពីសង្កាត់និរោធ ចំនួន ១០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥ គីឡូក្រាម  រួមទាំងសម្ភារ:ប្រើប្រាស់ក្នុង ផ្ទះជាច្រើនមុខទៀត និងថវិកា ១២ម៉ឺនរៀល ៕

សេចក្តីថ្លែងការណ៍ របស់គណបក្ស ប្រជាជនកម្ពុជា ចំពោះការថ្លែង ការណ៍របស់ គណបក្ស សង្រ្គោះជាតិ

ជិត ៥០ ក្រុមហ៊ុន ចូលរួមតាំងពិព័រណ៍ អេឡិចត្រូនិក និងទូរគមនាគមន៍ អន្តរជាតិ នៅកម្ពុជា

0
0

ភ្នំពេញ ៖ យ៉ាងហោចណាស់ មានក្រុមហ៊ុនបច្ចេកវិទ្យា ចំនួន ៤៩ក្រុមហ៊ុន ចូលរួមក្នុងការតាំងពិព័រណ៍ អេឡេចត្រូនិច និងទូរគមនាគមន៍ អន្តរជាតិ នៅកម្ពុជា ឆ្នាំ២០១៤នេះ ។

ពិព័រណ៍នេះ ត្រូវបានរៀបចំ ដោយសហព័ន្ធទំនាក់ទំនង បច្ចេកវិទ្យាព័ត៌មានកម្ពុជា និង ក្រសួង ប្រៃសនីយ៍ និងទូរ គមនាគមន៍ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ខាងមុខនេះ នៅក្នុងមជ្ឍមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ។

លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធទំនាក់ទំនង បច្ចេកវិទ្យាព័ត៌មានកម្ពុជា បានថ្លែងថា ពិព័រណ៍នេះ នឹងធ្វើឱ្យ វិស័យ ព័ត៌មានវិទ្យាកាន់តែប្រសើរឡើង ។ លោកថា គោលបំណង សហព័ន្ធទំនាក់ទំនង បច្ចេកវិទ្យាព័ត៌មានកម្ពុជា គឺធ្វើឱ្យ មនុស្សចូលរួមកាន់តែច្រើនឡើង ដើម្បីភាពជឿនលឿន នៃបច្ចេកវិទ្យា ព័ត៌មាន អេឡិចត្រូនិក និងទូរគមនាគមន៍ នៅ កម្ពុជាពីមួយថ្ងៃ ទៅមួយថ្ងៃ ។

លោកបានបន្ថែមថា នៅកម្ពុជា មានក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាន និងប្រជាជនមានសក្តានុពល ខាងបច្ចេកវិទ្យា ជា ច្រើន ដើម្បីផ្លាស់ប្តូរវិស័យ ICT នៅកម្ពុជា ។

សូមជំរាបថា ដើម្បីផ្សាព្វផ្សាយ ពីពិព័រណ៍ អេឡេចត្រូនិច និង ទូរគមនាគមន៍អន្តរជាតិ នៅកម្ពុជា ឆ្នាំ២០១៤ សហ ព័ន្ធទំនាក់ទំនង បច្ចេកវិទ្យាព័ត៌មានកម្ពុជា នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ បានរៀបចំ យុទ្ធនាការម៉ូតូកង់បី ជិះ ដង្ហែតាមបណ្តាផ្លូវនានា ក្នុងរាជធានីភ្នំពេញ ដោយយុទ្ធនាការនេះ បានចាប់ផ្តើមចេញពីចំណុចសារមន្ទីរទួលស្លែង ដើម្បីផ្សព្វផ្សាយឱ្យមហាជន បានដឹងឮ ។ យុទ្ធនាការនេះ ក៏ចូលរួម ឧបត្ថម្ភ ដោយក្រុមហ៊ុន Huawei នៅកម្ពុជាផង ដែរ  ៕

រថយន្តឡង់គ្រីស័រ បុកសេ ១២៥ ស្លាប់ ២ នាក់

0
0

កណ្តាល៖ រថយន្តមួយគ្រឿង បានបើកជ្រុលបុកជាមួយម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យមនុស្សប្រុស-ស្រី២នាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោងប្រហែលជា ១០និង៣០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នោះ ទី១ ឈ្មោះ សុន ឌឹម ប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ឃុំបឹង ក្រាញ់ ស្រុកសំរោង ខេត្តតាកែវ ជាអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរឈ្មោះ យ៉ាន់  ចន្ធូ ភេទស្រី អាយុ២៧ឆ្នាំ មានទី លំនៅស្រុកព្រះស្តេច ខេត្តព្រៃវែង អ្នកទាំងពីរជិះម៉ូតូមួយគ្រឿងម៉ាក C125 ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1CM-3227 ចំណែករថយន្តបង្កវិញ ម៉ាកឡង់គ្រីសរ័ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2R-9797 អ្នកបើក បរ ពុំត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ ។

នគរបាលបានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះទាំងពីរ ជិះម៉ូតូមួយគ្រឿង តាមបណ្តោយផ្លូវខាងលើក្នុង ទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង បើកច្រាសទិសគ្នា បានជ្រុលមក បុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឲ្យដួលជនរងគ្រោះ បោកទៅនឹងថ្នល់អូសជាច្រើនម៉ែត្រ ស្លាប់ភ្លាមៗ តែម្តង ចំណែកអ្នកបើកបររថយន្តវិញ ក្រោយកើតហេតុបានបានចុះចេញពីរថយន្តរត់គេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុ នគរបាលបានចុះទៅដល់ធ្វើការវាស់វែង រួចប្រគល់សព ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែកវត្ថុតាង យកទៅរក្សាទុក នៅអធិការដ្ឋានស្រុកលើកដែកដើម្បី កសាងសំណុំរឿង បញ្ជូនមក កាន់ស្នងការដ្ឋាន ចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕

Viewing all 8042 articles
Browse latest View live




Latest Images