Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

នាំខ្លួនយុវជន ៣ នាក់ ទៅកាន់ប៉ុស្តិ៍នគរបាល ពេលនាំនារីវ័យក្មេង ចេញពីផ្ទះសំណាក់ នៅទួលទំពូង

$
0
0

ភ្នំពេញ ៖ យុវជនវ័យមិនទាន់គ្រប់អាយុ ៣នាក់ ត្រូវបានកម្លាំងនគរបាល ធ្វើការឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីសាក សួរ ខណៈដែលស្រ្តីម្នាក់ បានឃើញបណ្តើរកូនស្រីរបស់ខ្លួន ចេញពីផ្ទះសំណាក់ជា តាមបណ្តោយផ្លូវលេខ៤៣០ សង្កាត់ទួលទំពូងទី២ នៅម៉ៅង១០ ៖០០ ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា យុវជនដែលត្រូវឃាត់ខ្លួននោះ ទី១-ឈ្មោះ បូ ចំរ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ ទីលំ នៅរស់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ, ទី២-ឈ្មោះ សូត្រ ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅ ផ្ទះលេខ៦៨ ផ្លូវលេខ៤៥៤ សង្កាត់ទូលទំពូងទី១ ខណ្ឌចំការមន និងទី៣-ឈ្មោះ ហង្ស មករា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន។ ដោយឡែកក្មេងស្រីរងគ្រោះ អាយុ ១៦ឆ្នាំ ជានៅសិស្សវិទ្យាល័យផ្សារ ដើមថ្កូវ ។

បើតាមសាក្សីបានឲ្យដឹងថា បន្ទាប់ពីបាត់ដំណឹងក្មេងស្រី រងគ្រោះអស់មួយយប់ ម្តាយរបស់នាងបានដើររក ក្រោយ មកក៏បានទាក់ទង ទៅកាន់មិត្តភ័ក្តិកូនរបស់ខ្លួនដើម្បីសួរនាំ រួចក៏បានទទួលដំណឹងថា ក្មេងស្រីរងគ្រោះ កំពុងស្នាក់ នៅផ្ទះសំណាក់ជាណាងពីរ ស្ថិតក្នុងសង្កាត់ទួលទំពូង២ ។ សាក្សីបានបន្តទៀតថា លុះដឹងដំណឹងនេះ ម្តាយក្មេងស្រី រងគ្រោះ បានទៅឈរចាំកូនស្រីរបស់ខ្លួន នៅពេលឃើញក្មេងស្រីរងគ្រោះ រួមនឹងក្មេងប្រុស៣នាក់ទៀត ចុះពីផ្ទះ សំណាក់ ស្រ្តីជាម្តាយក៏បានចាប់ឃាត់ខ្លួន រួចបញ្ជូនមកកាន់ប៉ុស្តិ៍នគរបាល ដោយចោទប្រកាន់ ពីបទ រួមភេទ ជាមួយ អនីតិជនក្រោមអាយុ ១៨ឆ្នាំ ។

យោងតាមប្រភព័ត៌មាន ដាច់ដោយឡែកមួយទៀត បានឲ្យដឹងថា នៅមុនពេលកើតហេតុមួយថ្ងៃក្មេងប្រុស-ស្រី ទាំង៤ នាក់នេះ បាននាំគ្នាទៅផឹកស៊ី នៅហាងហ្វេសប៊ុក នៅពេលផឹកស៊ីបានមួយស្របក់ អ្នកទំាងអស់គ្នាក៏បានគិតចេញក្រៅ ភ្លាមនោះឈ្មោះ ឧត្តម ក៏បានឲ្យជូនមកផ្ទះសំណាក់ជាសំណាងពីរ ។

ប្រភពដដែលបានបន្តទៀតថា ក្មេងប្រុសវ័យមិនដល់ ២០ឆ្នាំ ទាំង៣នាក់ រួមនឹងក្មេងស្រីរងគ្រោះ បានស្នាក់នៅរួមគ្នា ក្នុងបន្ទប់លេខ ៥០៤ ក្នុងផ្ទះសំណាក់ ប៉ុន្តែក្មេងប្រុស២នាក់ ក្នុងចំណោមក្មេងប្រុស ៣នាក់នោះ មិនបានធ្វើសកម្ម ភាពរួមភេទជាមួយក្មេងស្រីរងគ្រោះនោះទេ ពោលអ្នកធ្វើសកម្មភាព គឺឈ្មោះ បូ ចំរ៉ុង ដែលត្រូវជាសង្សា នឹងក្មេង ស្រីរងគ្រោះ ៕


ស្វែងយល់ និងដកបទពិសោធន៍ ពីរបៀបគ្រប់គ្រង ភ្ញៀវទេសចរ នៅព្រំដែន ឡាវ-ថៃ តាមប្រព័ន្ធ E-Card

$
0
0

ថាណាលេង(ឡាវ)- ណងខៃ(ថៃ) ៖ នៅព្រឹកទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ លោក យិន សុវណ្ណី ប្រធានក្រុមប្រឹក្សា ភិបាល ក្រុមហ៊ុន អេប៊ល ម៉លធី សឺលូសិន បានអញ្ជើញមន្ត្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួង មហាផ្ទៃ លោកឧត្តមសេនីយ៍ទោ ឆាយ ប៊ុនណា និងក្រុមការងារចំនួន ២នាក់ទៀត និងមានការចូលរួម យកព័ត៌មាន ពីសំណាក់ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលផងដែរ ដើម្បីសិក្សាស្វែងយល់ការងារ គ្រប់គ្រងការឆ្លងកាត់ចេញ-ចូល របស់ភ្ញៀវទេសចរជាតិ អន្តរជាតិ នៅច្រកទ្វារអន្តរជាតិ ថាណាលេង (Thanalang) រដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ រវាងចក្រទ្វារអន្តរជាតិណងខៃ ខេត្ត ឧត្តនថានី ប្រទេសថៃ ដែលប្រទេសទាំង២ បាន តភ្ជាប់ដោយស្ពានឆ្លងកាត់ទន្លេយ៉ាងវែង ដែលបានសាងសង់ កាលពីជិត២០ឆ្នាំកន្លងទៅ សម្រាប់តភ្ជាប់ ប្រទេសទាំង ២ ។

ក្នុងដំណើរទស្សនកិច្ចសិក្សានេះ មន្ត្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងតំណាងក្រុមហ៊ុន បានស្វែងយល់ ឃើញថា ការប្រើប្រាស់ E-Card ដែលបានកំពុងដាក់ឲ្យប្រើប្រាស់ ក្នុងការគ្រប់គ្រងភ្ញៀវទេសចរជាតិ អន្តរជាតិ ឆ្លង កាត់ច្រកទ្វារអន្តរជាតិ ថាណាលេង (Thanalang) រដ្ឋធានីវៀងច័ន្ទនោះ ជាការគ្រប់គ្រងនូវចំនួនភ្ញៀវទាំងអស់ ដែល បានឆ្លងកាត់ច្រកទ្វារនេះ ហើយបានបង់អាករលើកម្រៃឆ្លងកាត់ច្រកទ្វារ ដើម្បីថែទាំ គ្រប់គ្រង និងសាងសង់បន្ថែមនូវ ហេដ្ឋារចនាសម្ព័ន្ធ តម្រូវការមួយចំនួនរបស់ស្នាក់ការច្រកទ្វារ រួមទាំងកន្លែងបំពេញបែបបទ របស់សមត្ថកិច្ចទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងស្នាក់ការច្រកទ្វារនេះ។ និយាយរួមកម្រៃដែលបានមកពី E-Card នេះ ជាថវិកាថែទាំ និងចំណាយលើការគ្រប់គ្រង ស្នាក់ការច្រកទ្វារទាំងមូល របស់ប្រទេសឡាវ ។

លើសពីនេះទៅទៀតនោះ ក្នុងការចុះត្រួតពិនិត្យជាក់ស្តែង ក្រុមការងារបានឃើញថា ការបង់កម្រៃលើអាករ E-Card ដែលកំពុងប្រើប្រាស់ នូវច្រកទ្វារអន្តរជាតិថា ណាលេង (ឡាវ) មានតម្លៃ ៤៥បាត ស្មើនឹង ១,៥ដុល្លារអាមេរិក ពីគ្រប់ សមាសភាពឆ្លងកាត់ចេញ-ចូល ហើយអនុញ្ញាតឲ្យចូល និងចេញដោយបង់ប្រាក់តែម្តងក្នុងរយៈពេល ៤ម៉ោង លើស ពីនេះត្រូវទិញ E-Card ថ្មី ។

ភ្ញៀវទេសចរ ដែលឆ្លងកាត់ច្រកទ្វារអន្តរជាតិថា ណាលេង ត្រូវបំពេញបែបបទរដ្ឋបាលឆ្លងដែនដូចធម្មតា បន្ទាប់មក បន្តដំណើរទៅទិញ E-Card រួចយកបែបបទនេះទៅប្រគល់ជូន មន្ត្រីអន្តោប្រវេសន៍ ត្រួតពិនិត្យ និងបោះត្រាលើលិខិត ឆ្លងដែនចូល និងចេញ ។ ក្រោយត្រួតពិនិត្យរួចភ្ញៀវទេសចរ អាចបន្តដំណើរដោយស៊ក E-Card ទៅម៉ាស៊ីនស្វ័យប្រវត្តិ ដើម្បីឲ្យបើកច្រកចេញបាន ។

សូមជម្រាបថា ដំណើរទស្សនកិច្ចសិក្សានេះធ្វើឡើង ក្រោយពេលដែលក្រុមហ៊ុន អេប៊ល ម៉លធី សឺលូសិន បានរៀបចំ បទបង្ហាញដល់មន្រ្តីជាន់ខ្ពស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៤ នៅកម្ពុជា ។

លោក យិន សុវណ្ណី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេប៊ល ម៉លធី សឺលូសិន គ្រោងនឹងវិនិយោគលើប្រើប្រាស់ ប្រព័ន្ធ E-Card ក្នុងការគ្រប់គ្រង ការចេញ-ចូល ច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីជួយសម្រួលដល់ដំណើរការឆ្លងកាត់ ព្រំដែនឲ្យកាន់តែមានសណ្តាប់ធ្នាប់ល្អ រហ័ស ជាពិសេសងាយស្រួលគ្រប់គ្រងទិន្នន័យភ្ញៀវចេញ-ចូល ។

លោកបន្តថា ការគ្រប់គ្រង និងចាត់ចែងលើការចេញ-ចូល តាមបរិវេណចំណុចឆ្លងកាត់ផ្សេងៗ តាមព្រំដែនតាមប្រព័ន្ធ ព័ត៌មានវិទ្យា (IT) នេះ នឹងធ្វើឲ្យដំណើរឆ្លងកាត់មានសណ្តាប់ធ្នាប់ល្អ មានការបែបចែកច្បាស់លាស់ រវាងអ្នកដំណើរ ក្នុងស្រុក និងអ្នកដំណើរបរទេស រួមទាំងរថយន្តផងដែរ ។

លោកបន្ថែមថា «ច្រកដែលក្រុមហ៊ុននឹងធ្វើការវិនិយោគដោយប្រើប្រាស់ E-Card ជាច្រកគ្រប់គ្រងការចេញ-ចូល អន្តរជាតិ នៅក្នុងប្រទេសកម្ពុជា ប្រយោជន៍មិនត្រឹមតែមានសណ្តាប់ធ្នាប់ និងការគ្រប់គ្រងចំនួនច្បាស់លាស់ប៉ុណ្ណោះ ទេ ថែមទាំងមានចំណូលសម្រាប់ថវិកាជាតិទៀតផង»៕

លោក ឈិត សុខុន ចូលរួមប្រកាស តែងតាំង អភិបាលរង ស្រុកព្រៃនប់

$
0
0

ព្រះសីហនុ៖ រសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសាលាស្រុកព្រៃនប់ មានរៀបចំពិធី ប្រកាសតែងតាំង អភិបាលរង ស្រុកព្រៃនប់ ដែលពិធីនេះប្រព្រឹត្ត ទៅក្រោមអធិបតីភាពលោក ឈិត សុខុន អភិបាល ខេត្តព្រះសីហនុ ។ អញ្ជើញចូលរួម ក្នុងពិធីនេះមានលោក គង់ ផល្លា សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ លោក លោកស្រី អភិបាលរងខេត្តព្រះសីហនុ មន្រ្តីសាលាខេត្ត និងមន្រ្តី កងកំលាំងប្រដាប់អាវុធស្រុកព្រៃនប់ ជាច្រើនរូបទៀត ។

បន្ទាប់ពីលោក ទិត វុទ្ធី អភិបាល ស្រុកព្រៃនប់ បានឡើងអានរបាយ ការណ៍ស្តីពីការសំរេចបាន របស់សាលាស្រុក កន្លងមក លោក អៀម សារិន នាយក ការិយាល័យ ធនធានមនុស្ស សាលាខេត្តព្រះសីហនុ បានឡើងអានប្រកាស របស់ក្រសួងមហា ផ្ទៃលេខ៤៣២៨ ប្រក ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ បានសំរេចតែងតាំងលោក សរ កក្កដា ជាអភិបាលរងស្រុកព្រៃនប់ ។ ក្រោយពីបានទទួលលិខិតប្រកាស តែងតាំងរួចមកលោក សរ កក្កដា បានឡើងធ្វើការប្តេជ្ញាចិត្តខិតខំប្រឹងប្រែង រួមចំណែក ក្នុងការអភិវឌ្ឍ ភូមិ ឃុំ អោយមានការរីកចំរើន ស្របតាមគោលនយោបាយ យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ។ បន្តជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពអោយមានប្រសិទ្ធិភាពបន្ថែមទៀត ។

លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ បានថ្លែងណែនាំក្នុងពិធីនេះថា គ្រប់មន្រ្តីចំណុះអោយសាលាស្រុកព្រៃនប់ ត្រូវចេះសហការ សាមគ្គីគ្នា ប្រមូលផ្តុំបញ្ញាញាណធ្វើការួមគ្នា ដើម្បីកសាងមូលដ្ឋានអោយកាន់តែមានការ រីកចំរើនបន្ថែមទៀត៕

កិច្ចប្រជុំ បូកសរុប លទ្ធផល ការងារប្រចាំខែ វិច្ឆិកា និងលើកទិសដៅ ការងារ ខែធ្នូ ឆ្នាំ២០១៤ និងបើកវគ្គហ្វឹកហ្វឺន ដល់នាយ នាយរងអាវុធហត្ថ ចំនួន៦០នាក់

$
0
0

បន្ទាយមានជ័យ៖ នៅវេលាម៉ោង២រសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅទីបញ្ជាការ អហ ខេត្តបន្ទាយមានជ័យ  មានការប្រជុំបូកសរុប លទ្ធផលការងារ ប្រចាំខែ វិច្ឆិកា ឆ្នាំ២០១៤ និងលើកទិសដៅការងារ ខែធ្នូ ឆ្នាំ២០១៤ និងការបើកវគ្គហ្វឹកហ្វឺន ដល់នាយ នាយរង អាវុធហត្ថ ចំនួន៦០នាក់ ។

ពិធីនេះក្រោមធិបតីភាព លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ និងមន្ត្រីកងរាជ អាវុធហត្ថ ទូទាំងខេត្តជាច្រើននាក់។ ក្នុងនោះ លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានថ្លែងថា
ក្នុងនោះក៏មានការបើកវគ្គហ្វឹកហ្វឺនដល់នាយ នាយរងអាវុធហត្ថចំនួន៦០នាក់ ដែលមកពី មូលដ្ឋានក្រុង ស្រុក និងស្នាក់ការ ដែលមានរយះពេល១៥ ថ្ងៃដោយគិតពីថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០១៤ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ។

លោកបានបន្តថា  មេរៀនរួមមាន ទី១/លំហាត់របៀបជួរទ័ព ទី២/ការរក្សាសណ្ដាប់ធ្នាប់ ទី៣/ ផ្សព្វផ្សាយច្បាប់អនុក្រិត លេខ៧៧  ទី៤/ច្បាប់ស្ដីពីគ្រឿងញៀន និងទី៥/ច្បាប់ចរាចរការហ្វឹកហ្វឺននេះ អនុវត្តតាមផែនការហ្វឹកហ្វឺន ប្រចាំឆ្នាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជ អាវុធហត្ថ លើផ្ទៃប្រទេស តម្រូវអោយអាវុធហត្ថទូទាំងប្រទេសធ្វើការហ្វឹកហាត់ ក្នុង១ឆ្នាំអោយបាន៣លើក។

លោកបញ្ជាការបានបន្ថែមថា ការបើកវគ្គហ្វឹកហ្វឺនដល់នាយ នាយរង ទាំង៦០នាក់នេះគឺ  ក្នុងគោលបំណងដើម្បី កសាងនិងពង្រឹងកម្លាំង អ ហ ទាំងអស់អោយមានគុណភាពយល់ដឹង ក្នុងការអនុវត្តភារកិច្ចជំនាញទទួលបានលទ្ធផលល្អ ដើម្បីអោយកម្លាំងកងរាជអាវុធហត្ថ ទាំងអស់មាន សមត្ថភាពជំនាញពិតប្រាកដក្នុងការអនុវត្តន៍ជានគរបាលយុត្តិធម៌ នគរបាល រដ្ឋបាល និងតំរួតយោធាជាមូលដ្ឋានដែលមានចែងក្នុងអនុក្រិត្យលេខ៧៧ និងដើម្បីពង្រឹងសមត្ថភាព ជំនាញជូន ដល់នាយនាយរងអាវុធហត្ថ ពីបទដ្ឋានការងារផ្សេងៗ សម្រាប់មន្រ្តីប្រតិបត្តិច្បាប់ ជាលក្ខណ:អន្តរជាតិ

ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ ឱ បូរិន្ទមេបញ្ជាការកងរាជអាវុធខេត្តមានប្រសាសន៍ផ្ដាំផ្ញើដល់នាយ នាយរងអាវុធហត្ថ ដែលជាសិក្ខាកាមត្រូវយកចិត្តទុក្ខដាក់និងស្វែងយល់និងរៀនសូត្រ ទទួលបានជោគជ័យ លោកបានបន្តទៀតថា សូមអោយសិក្ខាកាមទាំងអស់ត្រូវតែគោរពវិន័យបទបញ្ជាការហ្វឹកហ្វឺនអោយមានសមត្ថភាពគ្រប់គ្រាន់អាចបំពេញភារកិច្ច បានល្អប្រសើរនៅតាម កងឯកភាពរបស់ខ្លួន៕

ទីតាំងសិប្បកម្ម ឈើអត់ច្បាប់ ១កន្លែង បំពងសំឡេង ថ្លង់រំខានដល់ អ្នកជិតខាង គ្មានសមត្ថកិច្ចណា ហ៊ានបង្រ្កាប

$
0
0

បាត់ដំបង៖ ទីតាំងសិប្បកម្ម ឈើតម្លើងតុទូ អត់ច្បាប់មួយកន្លែង ស្ថិតនៅចំណុចក្រុមទី៩ ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង បានបំពងសំឡេងរណាអារ ម៉ាស៊ីនឈូស ខាត់ឈើ បង្កហុយកម្ទេចធូលី ឈើនិងថ្លង់រំខាន ដល់អ្នករស់នៅជិតខាង ដ៏រ៉ាំរ៉ៃយូរមកហើយ  តែគ្មានសមត្ថកិច្ចជំនាញ ណាហ៊ានមកបង្រ្កាបឡើយ។ មិនដឹងថាម្ចាស់ ទីតាំងមួយនេះ មានខ្នងឬអាងអំណាចអ្វីទេ បានជាដោះស្រាយ មិនចេញធ្វើឱ្យអ្នករស់នៅ ជិតខាងអស់ លទ្ធភាពស៊ូទ្រាំរស់នៅទាំងវេទនារាល់ថ្ងៃ។

បើតាមសម្តីអ្នកជិតខាងម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកព័ត៌មានយើងថា រយៈកន្លងមកក៏ដូចជាបច្ចុប្បន្ន គឺមាន រថយន្តដឹកឈើប្រណីតចូល ផ្ទះសិប្បកម្មឈើលួចលាក់អត់ច្បាប់មួួយនេះជារឿយៗ នៅពេលយប់ ពេលគេធ្វើកែឆ្នៃ ហើយទើបដឹកចេញ ទៅវិញពេលថ្ងៃ។ លោកបានបន្តថា ម្ចាស់ផ្ទះសិប្បម្មនេះមានឈ្មោះ វុធ ប៊ុនថង ភេទប្រុស អាយុជាង២០ឆ្នាំ (ជាកូនប្រសារម្ចាស់ផ្ទះ) ពេលគេដឹកឈើចូលពេលណា កូនជាងរបស់គេចាប់ផ្តើមប្រើម៉ាស៊ីនអារ ឈូស ខាត់ ឈើ បំពងសម្លេងតម្លង់គ្មានពេលសម្រាក និងបង្ករំខានការសម្រាក បង្ហុយកម្ទេចធូលីឈើហុយមកលើផ្ទះអ្នកជិត ខាងប៉ះពាល់សិទ្ធក្នុងការរស់ប្រចាំថ្ងៃដល់អ្នកដ៏ទៃ រហូតដល់មានការប្តឹងផ្តល់ទៅអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ប៉ុន្តែ នៅតែដោះស្រាយមិនចេញដដែល មិនដឹងថា ម្ចាស់ផ្ទះបង្កនេះមានឥទ្ធិពលអ្វី ឬអាងអ្នកមានអំណាចណាមួយទេ បានជា ការដោះស្រាយកន្លងមកហាក់បីដូចគ្មានប្រសិទ្ធភាពឡើយ ហើយសមត្ថកិច្ចអ្នកដោះស្រាយទាំងនោះចេះតែពន្យាពេល រវល់គ្មានពេលមកដោះស្រាយឡើយ។

ពាក់ព័ន្ធនិងករណីខាងលើនេះអ្នកយកព័ត៌មាន បានទំនាក់ទំនង តាមទូរស័ព្ទនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ ទៅលោក ពិត ភិរក្ស នាយផ្នែករដ្ឋបាលព្រៃឈើខេត្ត ដើម្បីសុំការបំភ្លឺ លោកបានបញ្ជាក់ថា ទីតាំងសិប្បកម្មកែឆ្នៃ ឈើខាងលើនេះ គឺពុំមានច្បាប់អនុញាតិពីរដ្ឋបាលព្រៃឈើឡើយ កន្លងមកលោកធ្លាប់បានឱ្យមន្រ្តីជំនាញចុះ ទៅពិនិត្យទីតាំងឱ្យរើ ចេញនិងបញ្ឈប់សកម្មភាពទាំងនេះម្តងហើយ តែម្ចាស់ផ្ទះសិប្បកម្មមិនព្រមស្តាប់ មិនគោរព ច្បាប់ឡើយ តែលោកនិងចាត់មន្រ្តីរបស់លោកឱ្យចុះទៅចាត់ការ ម្តងទៀត៕

អាវុធហត្ថ ខេត្តស្ទឹងត្រែង បង្ក្រាបគ្រឿងញៀន បាន៣ករណី ឃាត់ខ្លួនមនុស្ស ចំនួន៨នាក់ ពាក់ព័ន្ធ ជួញដូរ និងប្រើប្រាស់ គ្រឿងញឿន

$
0
0

ស្ទឹងត្រែង៖ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើការបង្ក្រាប នូវករណីគ្រឿងញៀន នៅក្នុងអំឡុងពេលពីរថ្ងៃកន្លង ទៅនេះ ឃាត់ខ្លួនជនសង្ស័យ បានចំនួន៨នាក់ ខ្មែរ៦នាក់ ឡាវ២នាក់ លើករណីចំនួន៣ផ្សេងគ្នា និងបានដកហូត វត្ថុតាងគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (WY) ចំនួន១ពាន់គ្រាប់ និងមេតំហ្វេតាមីន(ICE) ចំនួន១កញ្ចាប់តូច។

លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្តបានឲ្យដឹងថា ការបង្ក្រាប៣ករណីខាងលើនេះ ករណីទី១ កម្លាំងអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យ២នាក់ រួមជាមួយនិងគ្រឿងញៀន មេតំហ្វេតាមីន(ICE) ១កញ្ចាប់តូចនៅចំនុច ភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខណៈពេលជនសង្ស័យកំពុង ប្រើប្រាស់គ្រឿងញៀន ។ ជនសង្ស័យទាំង២ មានឈ្មោះចេង ម៉ូត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ។ និងម្នាក់ទៀតឈ្មោះជា សំអាងភេទប្រុស  អាយុ២៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

ករណីទី២បង្ក្រាបនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង៣និង៣០នាទីរសៀល ចំណុចវាលប៉ារ៉ា ស្ថិតក្នុងភូមិណាអូង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ឃាត់ខ្លួនបានជនសង្ស័យ ឡាវពីរនាក់ខ្មែពីរនាក់ ដកហូតវត្ថុតាងគ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (WY) ចំនួន១ពាន់គ្រាប់ ក្នុងនោះជនសង្ស័យ ទី១ឈ្មោះយាន សុកុន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២ឈ្មោះគៀន សុខុម ភេទប្រុស អាយុ២៧ឆ្នាំ ជាមន្ត្រីនគរបាល វរៈការពារព្រំដែនលេខ៧០១ គេទាំង២នាក់ រស់នៅភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ។ រីឯជនជាតិឡាវ២នាក់ ទៀតឈ្មោះណយ កង ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិសេតណាំអន ស្រុកខូង ខេត្តចំប៉ាសាក់ និងម្នាក់ទៀតឈ្មោះវិ ឡាំង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិខាំញែង ស្រុកភូថង ខេត្តចំប៉ាសាក់  ។ ហើយករណីទី៣នៅថ្ងៃដដែលនោះនៅវេលាម៉ោង៦និង៣០ នាទី កម្លាំងអាវុធហត្ថ បង្ក្រាបបានមួយករណីបន្ថែមទៀត ឃាត់ខ្លួនជនសង្ស័យបាន២នាក់ទៀត ពាក់ព័ន្ធ និងករណី ទិញយកមកប្រើប្រាស់ ។

បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ខាងលើ រួមនិងវត្ថុតាងគ្រឿងញៀន ត្រូវបានជំនាញ អាវុធហត្ថកសាង សំណុំរឿងបញ្ជូន ទៅកាន់តុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕                                                                          

ករណី ជួញដូរឈើ ប្រណីត នៅតំបន់ ច្រករបៀង ពាមអូរលាវ នៅតែ រំជើបរំជួល

$
0
0

រតនគិរីៈ ក្រោយពីមាន ភាពរំជើបរំជួល អំពីករណីជួញដូរឈើ ប្រណីត នៅតំបន់ច្រករបៀង ពាមអូរលាវ កម្លាំងនគរបាល ជំនាញនៃស្នងការដ្ឋាន នគរបាលខេត្ត ជាច្រើនអ្នក ត្រូវបានគេបញ្ជូន ទៅកាន់តំបន់នោះ។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រីងួន គឿន កាលពីវេលាម៉ោង៣និង៥នាទី រសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ បានមានប្រសាសន៍ថា កម្លាំងនគរបាលជាច្រើនាក់ត្រូវបានបញ្ជូន ទៅកាន់តំបន់ប៉ុស្តិ៍អូរលាវ រួចហើយ ក្រោយពី ទទួលពត៌មាន អំពីការចរាចរណ៍ឈើប្រណីត ឆ្លងដែនទៅកាន់ប្រទេសវៀតណាម។

លោកស្នងការ រូបនោះបញ្ជាក់ថា ទោះយ៉ាងណាគឺ នៅមិនទាន់ទទួល លទ្ធផលនោះទេ។  ដោយឡែកនាយការិយាល័យ ប្រឆាំងបទល្មើស នៃស្នងការនគរបាល ខេត្តលោកវរសេនីយ៍ ឯកនូវ ដារ៉ា បានមានប្រសាសន៍ នៅវេលាម៉ោង៤ និង១៣នាទី ល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា នេះថាការដឹកនាំកម្លាំងនគរបាល ចុះទៅបង្ក្រាប នោះគឺ ត្រូវបានជនមិនស្គាល់ មុខកាប់ដើមឈើធំៗរារាំងផ្លូវមិនឲ្យក្រុមសមត្ថកិច្ចចុះទៅកាន់តំបន់នោះបានទេ។

លោក នូវ ដារ៉ា បានបញ្ជាក់ថា លោកបានដកស្រង់សំដី មន្ត្រីនគរបាលប៉ុស្តិ៍ពាមអូរលាវ  ដែលបាននិយាយថា ពិតជាមានការដឹកជញ្ជូន ឈើប្រណីតឆ្លងដែន ដូច្នោះមែន។

ប្រភពពត៌មានបានបន្ថែមឲ្យដឹងទៀតថា នៅមុនពេលលេចឮដំណឹងនេះ ដល់ស្នងការដ្ឋាន នគរបាលខេត្ត គឺកម្លាំងគណៈបញ្ជាការ ឯកភាពស្រុកអូរយ៉ាដាវ  ចុះទៅកាន់តំបន់នោះដែល ដឹកនាំដោយ លោកម៉ា វិចិត្រ  អភិបាលស្រុកអូរយ៉ាដាវ និងកម្លាំងយោធាស្រុក ប៉ុន្តែគេមិនដឹងថា មូលហេតុអ្វីបែរជាឈើមិនត្រូវបានបង្ក្រាប ទៅវិញ។       រូបភាពជាច្រើន នៅក្នុងប្រតិបត្តិការជាមួយកម្លាំង គណៈបញ្ជាការ ឯកភាពស្រុក ត្រូវគេលួចបញ្ជូនមកកាន់អ្នកសារពត៌មាន  គឺជាឈើដែលបញ្ជាក់ថាស្ថិតនៅក្នុងតំបន់ប៉ុស្តិ៍ពាមអូរលាវនោះ។

អភិបាលស្រុកអូរយ៉ាដាវលោក ម៉ា វិចិត្រ មជ្ឈមណ្ឌលពត៌មានដើមអម្ពិល មិនអាចសុំការបំភ្លឺ ជុំវិញករណីអំពីការ ចុះប្រតិបត្តិការ ឈើប្រណីត នៅតំបន់ប៉ុស្តិ៍ពាមអូរលាវ នោះបានទេ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ។  មន្ត្រីនគរបាលជាន់ខ្ពស់ នៃស្នងការនគរបាល ខេត្តសូមមិនបញ្ជេញឈ្មោះ  ប្រាប់ឲ្យដឹងថា  អ្នកជំនួញឈើប្រណីត ដ៏ធំសម្បើមនោះ កំពុងត្រូវបានសរសេរឈ្មោះ នៅក្នុងរបាយការណ៍ រួចហើយ ដើម្បីបញ្ជូនទៅ ថ្នាក់លើដើម្បីធ្វើការ ស៊ើបអង្កេតផងដែរ៕

ជប៉ុនផ្តល់ ថវិកាជាង ១០ម៉ឺនដុល្លារ ដល់កម្ពុជា សម្រាប់កែ លំអប្រព័ន្ធលូ និងផ្លូវ នៅព្រះវិហារ

$
0
0

ភ្នំពេញៈ រាជរដ្ឋាភិបាល នៃប្រទេសជប៉ុន តាមរយៈទូតរបស់ខ្លួន ប្រចាំនៅកម្ពុជា បានផ្តល់ថវិកាចំនួន ១០០.៩៧៣ដុល្លារ ដល់កម្ពុជា សម្រាប់គម្រោងកែលំអ ប្រព័ន្ធលូ និងផ្លូវ នៅឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ ។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខា ផ្តល់ជំនួយដល់កម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា លោក គូម៉ាម៉ារ៉ូ យូជិ បានមានប្រសាសន៍ថា ថវិកាទាំងអស់នេះ ផ្តល់ដល់កម្ពុជាសម្រាប់សម្រួលដល់ការប្រើប្រាស់ ទៅលើហេដ្ឋារចនា សម្ព័ន្ធសង្គម មានការធ្វើដំណើរ ទៅកាន់សាលារៀន, មណ្ឌលសុខភា និងផ្សារជាដើម ដោយយើងសាងសង់ប្រព័ន្ធលូរ ចំនួនពីរ និង ជួយជុសជុលផ្លូវគ្រួសក្រហមប្រវែង ២០០ម៉ែត្រ។

លោកបន្តថា “ដោយសារទឹកជំនន់នៅរដូវវស្សា ប្រជាពលរដ្ឋប្រើប្រាស់ទូក ដើម្បីឆ្លងកាត់ទន្លេ ត្រូវចំណាយពេលច្រើន ម៉ោងទៅកាន់សាលារៀន ហើយយើងសង្ឃឹមថា គម្រោងនេះ នឹងបង្កើតសមត្ថ ភាពគ្រប់គ្រងទឹកជំនន់ ព្រមទាំង កែលម្អបរិស្ថានឲ្យមានសុវត្ថិភាព ជាគុណប្រយោជន៍ដល់នៅក្នុង តំបន់នេះ ប្រមាណជាង ១.៥០០នាក់”។

សូមបញ្ជាក់ថា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ខាងមុខនេះ រាជរដ្ឋាភិបាលជប៉ុន តាមរយៈលោក គូម៉ាម៉ារ៉ូ យូជិ និងឧបនាយក រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ លោក ហោ ណាំហុង នឹងចុះហត្ថលេខាផ្តល់ និងទទួលជំនួយឥតសំណងចំនួនប្រមាណ ២៥១ លានយ៉េន ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោង ធ្វើឲ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ ១៕


Acer ប្រាប់អតិថិជន ឲ្យប្រុងប្រយ័ត្ន ការបន្លំ ម៉ាកកុំព្យូទ័រ របស់ខ្លួន

$
0
0

ភ្នំពេញ៖ បន្ទាប់ពីមានការលួចបន្លំម៉ាកយីហោរបស់ខ្លួនជារឿយៗ ពីសំណាក់ឈ្មួញរកស៊ីខិលខូចមួយ ចំនួន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ក្រុមហ៊ុន ACER Computer Co.,Ltd. បានប្រាប់ដល់អតិថិជន របស់ខ្លួនសូមពិនិត្យ មើលឲ្យបាន មែនទែន មុននឹងជាវនូវផលិតផលរបស់ខ្លួន។

Acer ចង់ឲ្យអតិថិជនទាំងអស់បានដឹក ពីផលិតផលពិត ឬមិនពិតរបស់ Acer ដែលមានលក្ខណៈ ស្រដៀងគ្នា ដែលធ្វើឲ្យ អ្នកប្រើប្រាស់ទទួលបានផលប្រយោជន៍យ៉ាងពិតប្រាកដ ពិផលិតផល ក៏ដូចជា សេវាកម្ម និងការធានារ៉ាប់រង។

ថ្លែងនៅក្នុងកម្មវិធីបង្ហាញពីការណែនាំយុទ្ធនាការ ACER ORIGINAL នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នាសណ្ឋាគារ កាំបូឌីយ៉ាណា លោក James C., ប្រធានផ្នែកអភិវឌ្ឍន៍មុខជំនួញនៅឥណ្ឌូចិន ACER Computer Co.,Ltd. បានឲ្យដឹងថា ក្រុមហ៊ុនបានរចនាឧបករណ៍ ដែលអាចសំគាល់ពីភាពខុស ប្លែកគ្នាពីផលិតផល Acer ពិតប្រាកដ និងផលិតផលនាំចូល ដែលមានលក្ខណៈស្រដៀងគ្នា ផ្លាកសញ្ញា ឡាស៊ែដែលបានរចនា ត្រូវបានដាក់បញ្ចូលទៅក្នុងផ្នែកសំខាន់ នៃផលិតផល ដែលចាប់ផ្តើមពី Notebook, Desktop, Monitor, Projector, Table។ លោកថា “ផ្លាកសញ្ញាដដែលនេះ នឹងត្រូវដាក់ជា POSM ឬសញ្ញាសំគាល់ខាងក្នុង ឬខាងក្រៅ ហាងលក់”។

លោក Alan Chiang នាយកគ្រប់គ្រងទូទៅ នៃ ACER Computer Co.,Ltd. បានឲ្យដឹងថា ពិត ណាស់ការមាន តម្រូវការខ្ពស់ប្រាកដជាទាក់ទាញអ្នកជំនួយឲ្យនាំចូលផលិតផលព័ត៌មានវិទ្យាពីគ្រប់ទីកន្លែងទៅកាន់ទីផ្សារ ដែលប្រភពនៃការនាំចូលទាំងនេះ ពេលខ្លះអាចមិនគួរឲ្យទុកចិត្តក៏ថាបាន។

លោកបន្តថា “Acer មិនមានផលិតផលក្លែងក្លាយ ឬផលិតផល ដែលមានកំរិតនៅលើទីផ្សារ ឡើយ ពិតប្រាកដណាស់ផលិតផល Acer ទាំងអស់សុទ្ធតែជាផលិតផលពិតប្រាកដ”។

លោក Alan Chiang បានបញ្ជាក់ថា បើអតិថិជនបានជាវនូវផលិតផល Acer ក្រុមហ៊ុននឹងផ្តល់ជូន នូវការជួសជុល រយៈពេល ២ឆ្នាំ ដោយឥតគិតថ្លៃសម្រាប់អតិថិជនទាំងអស់។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុនមានអ្នកតំណាងចែកចាយផលិតផលផ្លូវការចំនួន ២ នៅប្រទេសកម្ពុជា មាន Chhay Hok Computer Trading (CHC) និង PTC Computer Technologies (PTC) ដែលទទួលធ្វើការចែកចាយ ឲ្យអ្នកលក់បន្តនៅទូទាំងប្រទេស៕

ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំង សមត្ថកិច្ច ឃាត់ខ្លួន ពីបទជួញដូរ គ្រឿងញៀន

$
0
0

ភ្នំពេញៈ នៅវេលាម៉ោង១៥ និង២៥នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ កម្លាំងនគរបាល ប្រឆាំង គ្រឿងញៀន ក្រសួងមហាផ្ទៃ សហការជា មួយនគរបាលប៉ុស្តិ៍ ស្ទឹងមានជ័យ និងប៉ុស្តិ៍បឹងទទំពុន បានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ១.ឈ្មោះលឹម តុលា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ពាក់ព័ន្ធករណី គ្រឿងញៀន ។ ប្រតិបិត្តការនេះកម្លាំងនគរបាល ធ្វើការដកហូត បានម្សៅក្រាមពណ៍សថ្លា ១កញ្ចប់តូច។

ចំណែកជនសង្ស័យទី២ឈ្មោះមុត វ៉ាន់នី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខផ្លូវលេខ៣១BT  ក្រុម១ភូមិសន្សំកុសល២ សង្កាត់បឹងទំពុន។ ដកហូតបានកាំភ្លើងខ្លី១ដើម ម៉ាកK59 គ្រាប់៧គ្រាប់ ម្សៅសក្រាមថ្លា ១កញ្ចប់តូច ម៉ូតូ២ គ្រឿង ម៉ាកSL  ពាក់ស្លាកលេខ ខម០២ ១.៣៣៣៤ AIR BLADE ស្លាកលេខខម០២ ១.២២២៧ ឧបករណ៏សំរាប់ប្រើប្រាស់ មួយចំនួន វិទ្យុទាក់ទងចំនួន២គ្រឿងប្រាក់ដុល្លារ ចំនួន១៩០ដុល្លារ និងលុយខ្មែរក្រដាសមួយរយ ចំនួន៥ដុំ ទូរសព្ទ័ដៃចំនួន១ គ្រឿង លោហធាតុពណ៍ លឿង (ខ្សែរករមួយខ្សែ ខ្សែដៃ១ខ្សែ ។

ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាំងត្រូវបានបញ្ជូនយកទៅសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ចាត់ការទៅតាមផ្លូវច្បាប់៕

ទើបមកស្រុកខ្មែរ មើលប្រពន្ធ មិនបានមួយខែ ស្រួលផង ស្លាប់ចោល ប្រពន្ធបាត់

$
0
0

កំពង់ស្ពឺៈ បុរសអនិកជនខ្មែរម្នាក់ បានស្លាប់បន្ទាប់ពី រូបគាត់បានវិលមកពីភ្នំពេញ ដើម្បីពិនិត្យជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត។ ហេតុការណ៍ នេះបានកើតឡើង នៅវេលាម៉ោង៣រសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិក្រគាត់ ឃុំត្រពាំងគង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

បុរសដែល ទើបតែមកប្រទេសកម្ពុជា មើលប្រពន្ធកូនខ្ចី មិនទាន់បាន១ខែផងនោះ បានស្លាប់ចោល ប្រពន្ធកូន មានអាយុ ៦៨ឆ្នាំ មានប្រពន្ធឈ្មោះ ហួរ ចន្ទ្រា អាយុ៣១ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ មានកូនស្រី១ម្នាក់ អាយុ១០ខែ  ត្រូវបានស្លាប់ ដោយសារជំងឺក្អួតធ្លាក់ឈាម។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា បុរសអានិកជនខាងលើ ស្លាប់ដោយសារមានជំងឺប្រចាំកាយ ដែល ជាជំងឺមហារីកថ្លើម ហើយដោយសារតែជំងឺ រើខ្លាំង បណ្តាលឲ្យក្អូតឈាមជាច្រើន។

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

ឧបនាយករដ្ឋមន្ត្រីសុខ អាន អនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋ ប្រជាមានិតចិនប្រចាំ នៅកម្ពុជា ចូលជួបសំដែងការ គួរសម

$
0
0

ភ្នំពេញៈនៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៤ លោកបណ្ឌិតសភាចារ្យសុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួល បន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអនុញ្ញាត ឲ្យលោកជំជទាវ BuJianguo  ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋ ប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោក William E.Todd ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក ប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា ចូលជួបដើម្បីពិភាក្សាការងារ នៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី។

សម្តេចតេជោ ហ៊ុន សែន នឹងបំពេញ ទស្សនកិច្ច នៅអូស្រ្តាលី

$
0
0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងបំពេញទស្សនកិច្ច ជាផ្លូវការទៅកាន់ ប្រទេសអូស្ត្រាលី នាពេលឆាប់ៗខាងមុខនេះ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីអូស្រ្តាលី តូនី អាប៊ត ក្នុងអំឡុង ពេលកិច្ចពិភាក្សា ទ្វេគ្នាមួយគ្រាដែលថ្នាក់ដឹកនាំ ទាំងពីរចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី២៥ នាប្រទេសមីយ៉ាន់ម៉ា។

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ថា សម្តេចតេជោ និងលោកអាប៊ត បានឯកភាពគ្នាលើការពង្រឹងការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរ លើបញ្ហាជនភៀសខ្លូន នៅក្នុងប្រទេសកម្ពុជា។

ប្រភពដដែលបានដកស្រង់សេចក្តីរាយការណ៍ពី ទូរទស្សន៍ជាតិកម្ពុជា ឱ្យដឹងទៀតថា មេដឹកនាំទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈនានាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការបង្រ្កាបការជួញដូរគ្រឿងញៀននិងភេវរកម្មផងដែរ។

សម្រាប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលី សម្តេចតេជោ បានស្នើឱ្យក្រុមការងារប្រទេសទាំងពីរ បន្តពិភាក្សានិងកំណត់ពេលវេលាជាក់លាក់ផងដែរ៕

សម្តេច ហ៊ុន សែន នឹងចូលរួមសន្និសីទ ពិភពលោកស្តីពីការ កាត់បន្ថយភាព ប្រថុយប្រថាន គ្រោះមហន្តរាយ នៅតូក្យូ

$
0
0

ភ្នំពេញ៖ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានទទួលយកការអញ្ជើញពីសមាសភាគីជប៉ុន លោក ស៊ីនហ្សូ អាបេ ដើម្បីអញ្ជើញចូលរូមសន្និសីទពិភពលោកស្តីពីការកាត់បន្ថយភាពប្រថុយប្រថានគ្រោះមហន្តរាយ ដែលគ្រោងធ្វើឡើងនាខែមីនា ឆ្នាំ២០១៥ នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។

ទីភ្នាក់ងារសារព័ត៌មានAKP រាយការណ៍ឱ្យដឹងថា ការអញ្ជើញនោះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំទ្វេភាគី គ្រាដែលមេដឹកនាំពីរ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី២៥នៃប្រទេសមីយ៉ាន់ម៉ា។

នៅក្នុងជំនួបដ៏ស្និទស្នាល នោះ មេដឹកនាំទាំងពីរ ក៏បានឯកភាពលើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យរវាងប្រទេសទាំងពីរផងដែរ។

មិនតែប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋ ជប៉ុននិងរាជរដ្ឋាភិបាលជប៉ុន ចំពោះការជួយគាំទ្រនិងឧបត្ថម្ភសម្រាប់ការស្តារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា៕

រូបភាពពី បេសកជនទូរទស្សន៍ជាតិកម្ពុជា

ត្រួតពិនិត្យ យានយន្ត ពេលយប់ ខណ្ឌចំការមន ផាកម៉ូតូ១១៦ គ្រឿង

$
0
0

ភ្នំពេញ៖ អភិបាលរង ខណ្ឌចំការមន លោក ជ គឹមស៊ នាយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ បានដឹកនាំ កម្លំាងសមត្ថកិច្ច ចម្រុះធ្វើការត្រួតពិនិត្យយានយន្ត និងមធ្យោបាយធ្វើដំណើរ ស្ថិតនៅចំណុចផ្លូវបំបែកជា៥ ផ្លូវលេខ៤៣២ សង្កាត់ទួល ទំពូងទី១ ខណ្ឌចំការមន ក្នុងនោះបានធ្វើការផាកពិន័យម៉ូតូចំនួន១១៦ គ្រឿង និងពិន័យអ្នកបើកបរ ក្រោមឥទ្ធិពលជាតិ ស្រវឹងបានម្នាក់។

អភិបាលរង ខណ្ឌចំការមន លោក ជ គឹមស៊ បានថ្លែងឲ្យដឹងថា យុទ្ធនាការ ចុះត្រួតពិនិត្យ យានយន្ត និងមធ្យោបាយ ធ្វើដំណើរគឺចាប់ផ្តើម ពីម៉ោង១៩៖០០ នាទី ហើយបញ្ចប់នៅម៉ោង២១៖០០នាទី ក្នុងនោះកម្លាំងចម្រុះ ដែលចូលរួម មានចំនួន៦៧នាក់ ខាងសាលាខណ្ឌ៥នាក់ ខាងកងរាជអាវុធហត្ថខណ្ឌ៧នាក់ នគរបាល២៥នាក់ និងកម្លាំង សណ្តាប់ធ្នាប់ ខណ្ឌ៣០នាក់។

លោក ជ គឹមស៊ បានបញ្ជាក់ទៀតថា ជាលទ្ធផល បានធ្វើការផាកពិន័យអ្នកបើកបរអត់មួយសុវត្ថិភាពបានចំនួន១១៦ករណី និងបានផាកពិន័យដល់អ្នកបើកបរ ក្រោមឥទ្ធិពលជាតិស្រវឹងម្នាក់ កំរិត០,៩៧ ជាមួយគ្នានោះសមត្ថកិច្ច ក៏បានទាក់ទងឲ្យ បងប្អូនមកទទួល យកត្រឡប់ទៅផ្ទះ។

សូមបញ្ជាក់ផងដែរថា ក្នុងការចុះត្រួតពិនិត្យយានយន្ត និងមធ្យោបាយធ្វើដំណើររយៈពេលពីរម៉ោងនៅផ្លូវលេខ៤៣២ ក្នុងសង្កាត់ទួលទំពូងទី១នេះ ចំនួនមធ្យោបាយធ្វើដំណើរមានចំនួន៥៣២គ្រឿង ក្នុងនោះរថយន្ត៥១គ្រឿង និងម៉ូតូ ៤៧២គ្រឿង៕


ផឹកស្រារួច ចុះទៅលើក ឡើលង់ទឹកស្លាប់

$
0
0

កណ្តាល៖ សពបុរសម្នាក់ ត្រូវបានអ្នកដាក់ឡើ ប្រទះឃើញផ្កាប់មុខស្លាប់ នៅក្នុងទឹក បន្ទាប់ពីគាត់ បានជិះទូកទៅ លើកឡើនៅក្នុងបឹង កាលពីវេលាម៉ោង ប្រហែល១២និង១០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅចំណុច បឹងទទឹងថ្ងៃ ភូមិកោះគឃុំ រកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។

នគរបាល បានឲ្យដឹងថា បុរសរងគ្រោះ ឈ្មោះ នៅ នាង ហៅ ច្រឹកភេទ ប្រុសអាយុ ៤៤ឆ្នាំ មានទីលំនៅ ភូមិព្រែកថ្មី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ។

នគរបាល បានបន្តទៀតថា មុនពេលកើតហេតុ នៅវេលាម៉ោង៨និង០០នាទី ជនរងគ្រោះបានហូបស្រាស ពីកន្លែងមួយរួចជិះទូក ទៅលើកឡើដាក់ត្រី ម្នាក់ឯងនៅក្នុង បឹងកើតហេតុ លុះដល់ម៉ោង១២៖០០នាទី ទើបឈ្មោះ ទុំ សុវណ្ណ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ ភូមិ-ឃុំ ជាមួយជនរងគ្រោះដែរ បានចុះទៅ លើកឡើ នៅក្នុងចំណុច បឹងកើតហេតុ ស្រាប់តែឃើញ ជនរងគ្រោះផ្កាប់មុខ ក្នុងទឹកស្លាប់បាត់ទៅហើយ រួចក៏បានប្រាប់ ក្រុមគ្រួសារទៅស្រង់ សាកសពយកមកផ្ទះ បានជម្រាប នគរបាលឲ្យចុះ ទៅពិនិត្យសាកសព។

បន្ទាប់ពីកម្លាំង ជំនាញបច្ចេកទេស ស្រុកបានពិនិត្យសាកសពឃើញថា ជនរងគ្រោះ ពិតជាបានលង់ទឹក ស្លាប់ដោយខ្លួនឯង ពិតព្រោះពុំមានស្នាកស្នាមអ្វីគួរឲ្យ កត់សម្គាល់នោះទេ រីឯក្រុមគ្រួសារពុំមាន ការប្ដឹងផ្ដល់អ្វីនោះឡើយ ។ បន្ទាប់ពីពិនិត្យសាកសព រួចក៏ប្រគល់សាកសព ឲ្យក្រុមគ្រួសារធ្វើ បុណ្យតាមប្រពៃណី៕

ឃាត់ជនជាតិ វៀតណាមម្នាក់ កាន់លិខិតឆ្លង ដែនហួសសុពលភាព

$
0
0

កណ្តាល៖ ជនជាតិ វៀតណាមម្នាក់ ត្រូវបានកម្លាំងជំនាញ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ សហការ ជាមួយការិយាល័យ អន្តោប្រវេសន៍ខេត្ត ជំនាញស្រុក និងប៉ុស្តិ៍ នគរបាល រដ្ឋបាល ឃុំទួលព្រិច ធ្វើការឃាត់ខ្លួន ខណៈចុះជំរឿនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន កាលពីវេលា ម៉ោង១៣និង០០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅ ក្នុងភូមិគោល ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។

នគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនជាតិវៀតណាម ដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ ដូរ៉ាន់ ញ៉ាន់អែម ភេទប្រុស អាយុ៣៩ឆ្នាំកាន់លិខិតឆ្លងដែន V/N លេខB5576880 ដែលហួស សុពលភាព អស់រយះពេល១ឆ្នាំ ហើយបានមករស់នៅ ក្នុងភូមិ ឃុំកើតហេតុជាយូរមកហើយ ។

នគរបាល បានបន្តថា បន្ទាប់ពីឃាត់ខ្លួន រួចកម្លាំងជំនាញបាន នាំយកមកធ្វើការសាកសួរ នៅអធិការដ្ឋាន ស្រុក រួចក៏បញ្ជូនទៅកាន់ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ដើម្បីធ្វើការ សាកសួរបន្ត និងចាត់ការបន្តទៅ តាមនីតិវិធី ។

នគរបាលបានបន្តទៀតថា ការឃាត់ខ្លួនជនជាតិវៀតណាម ដែលកាន់លិខិតឆ្លងដែន ហួសសុពលភាព នេះ ខណៈកម្លាំងជំនាញចុះ ទៅជំរឿនប្រជាពលរដ្ឋនៅក្នុង មូលដ្ឋានខាងលើ និងបានត្រួតពិនិត្យលិខិត ឆ្លងដែនទើបដឹងថា ហួសសុពលភាពរយះពេល១ឆ្នាំ៕

ម៉ូត និងកង់ បុកគ្នារបួសធ្ងន់-ស្រាល ពីរនាក់ នៅកៀនស្វាយ

$
0
0

 កណ្តាល ៖ បុរសម្នាក់រងរបួសធ្ងន់ ឯស្រ្តីម្នាក់រងរបួសស្រាល បន្ទាប់ កង់ និងម៉ូតូ ពួកគេបានបុកគ្នា នៅម៉ោងប្រមាណ ១៨ និង១០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅចំណុចចន្លោះគីឡូម៉ែត្រលេខ៤២ និងលេខ៤៣ ក្នុងភូមិព្រែក ត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា អ្នកបង្កហេតុ ឈ្មោះ យឺន វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ បានរងរបួសធ្ងន់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យឃុំសំរោងធំ ឯនារីម្នាក់ទៀត រង របួសស្រាល ឈ្មោះ ផាន សុខនី អាយុ៣២ឆ្នាំ ស្នាក់នៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយដូចគ្នា ។

សាក្សីបានឲ្យដឹងទៀតថា មុនពេលកើតហេតុ យិន វុទ្ធី បានជិះម៉ូតូគុបរបស់ខ្លួន ដោយមិនពាក់មួកសុវត្ថិភាព ជិះចេញ ពីឃុំសំរោងធំ ទៅផ្ទះនៅគគីរធំ លុះមកដល់ចំណុចកើតហេតុ បានបុកចំនារីម្នាក់កំពុងជិះកង់ នៅពីមុខ បណ្តាលឲ្យ ដួលទំាងអស់គ្នា ដោយ យិន វុទ្ធីនេះ រងរបួសក្បាលធ្ងន់ ព្រោះមិនពាក់មួកសុវត្ថិភាព ឯអ្នកជិះកង់រងរបួសបន្តិចបន្តួច ប៉ុណ្ណោះ ។

ជាមួយគ្នានោះ ក្រោយកើតហេតុបន្តិច កម្លាំងនគរបាលមូលដ្ឋាន ក៏បានទៅដល់ ដើម្បីធ្វើការវាស់វែង និងបានយក មធ្យោបាយទាំងពីរនេះ មករក្សាទុកនៅប៉ុស្តិ៍នគរបាល ដើម្បីរង់ចំាភាគីទាំងពីរ មកដោះស្រាយគ្នានាពេលក្រោយតាម នីតិវិធីច្បាប់ ៕

ACU ត្រៀមចេញសៀវភៅ ណែនាំ ស្តីអំពីកម្មវិធី ប្រឆាំងអំពើពុករលួយ សម្រាប់ធុរកិច្ច នៅកម្ពុជា នៅដើមឆ្នាំ២០១៥

$
0
0

ភ្នំពេញ ៖ ក្រោយពីអង្គភាព ប្រឆាំងអំពើពុករលួយ ( A.C.U) បានរៀបចំកិច្ចពិគ្រោះយោបល់ ជាមួយនឹងវិស័យឯក ជន ស្តីអំពីកម្មវិធីប្រឆាំងនឹងអំពើពុករលួយបីលើករួចមក អង្គភាពបានសម្រេចរៀបចំ និងដាក់ឲ្យប្រើប្រាស់សៀវភៅ ណែនាំ ស្តីអំពីកម្មវិធីប្រឆាំងអំពើពុករលួយ សម្រាប់ធុរកិច្ចនៅកម្ពុជា នៅដើមឆ្នាំ២០១៥ ខាងមុខនេះ ។

នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងអង្គភាពប្រឆាំងអំពើពុករលួយ បានរៀបចំកិច្ចពិគ្រោះយោបល់បន្ថែម ជាមួយនឹងវិស័យឯកជន ស្តីពីកម្មវិធីប្រឆាំងអំពើពុករលួយ ដោយមានការចូលរួមពីលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន A.C.U និងដោយមានការចូលរួម ពីតំណាងវិស័យឯកជនជាច្រើនក្រុមហ៊ុន សមាគម និងសភាពាណិជ្ជកម្មផង ដែរ ។

ថ្លែងនៅក្នុងឱកាសនោះលោក ឱម យ៉ិនទៀង បាននិយាយថា សៀវភៅណែនាំ ស្តីអំពីកម្មវិធីប្រឆាំងអំពើពុករលួយ សម្រាប់ធុរកិច្ចនៅកម្ពុជា គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាង A.C.U និងវិស័យឯកជន ក្រោយពេលបានរៀបចំកិច្ច ពិគ្រោះយោបល់ចំនួនបីលើរួចមក ហើយសៀវភៅមួយនេះនឹងត្រូវដាក់ឲ្យប្រើប្រាស់នៅដើមឆ្នាំ២០១៥ខាងមុខនេះ។

ខ្លឹមសារសំខាន់ៗ នៅក្នុងសៀភៅនោះរួមមាន ការវាយតម្លៃហានិភ័យ ដែលកើតឡើង ពីអំពើពុករលួយ សម្រាប់ស្ថា ប័ន ឬអង្គភាពខ្លួន, ការប្តេជ្ញា និងការគាំទ្រពីថ្នាក់ដឹកនាំកំពូលរបស់ស្ថាប័ន ឬអង្គភាពក្នុងការកសាង និងអនុវត្ត កម្មវិធី ប្រឆាំងអំពើពុករលួយ, ការត្រួតពិនិត្យមើលពីលើការអនុវត្ត កម្មវិធីប្រឆាំងអំពើពុករលួយ, ការកំណត់នូវគោលនយោ បាយ និងនីតិវិធីទប់ស្កាត់អំពើពុករលួយច្បាស់ៗ, ការត្រួតពិនិត្យផ្ទៃក្នុង និងការរក្សានូវកំណត់ត្រាធុរកិច្ច, ការប្រា ស្រ័យទាក់ទងនឹងការហ្វឹកហ្វឺនដល់បុគ្គលពាក់ព័ន្ធ, ការលើកទឹកចិត្ត ចំពោះការគោរពតាមគោលនយោបាយ និងតម្លៃ របស់ស្ថាប័នឬអង្គភាព និងការដាក់ទោសទណ្ឌ ចំពោះការរំលោភបំពានដែលអាចមាន ។

លោកមានប្រសាសន៍ថា “រាល់បទពិសោធទាំងអស់ សុទ្ធតែមានតម្លៃ ខ្លាចតែយើងខ្លួនឯង មើលមិនឃើញគ្រាប់ពេជ្រ ដែលបង្កប់នៅក្នុងបទពិសោធន៍ទាំងនោះ។ ជាអាថ៌សៀវភៅមួយនេះ បានកើតចេញពីបទពីសោធរបស់ A.C.U និង បណ្តាវិស័យឯកជននានាធ្វើការសហការពិគ្រោះយោបល់គ្នា” ។

សូមបញ្ជាក់ថា វេទិកាពិគ្រោះយោបល់នេះ ក៏មានការណែនាំអំពី ទស្សនទាន និងបទពិសោធន៍ នៃការអនុវត្ត នូវកម្ម វិធីប្រឆាំងអំពើពុករលួយរបស់អ្នកជំនាញមកពីហុង កុង របស់ក្រុមហ៊ុន Prudential (Cambodia) Life Assurances Pls. ដែលជាក្រុមហ៊ុនទី២បន្ទាប់ពីក្រុមហ៊ុន Coca- Cola ដែលបានចុះអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពីកិច្ច សហប្រតិបត្តិការប្រឆាំងអំពើពុករលួយជាមួយនឹង A.C.U ផងដែរ ។

យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់លម្ពិតទេថា សៀវភៅនឹងបោះពុម្ពចំនូនប៉ុន្មានក្បាល និងត្រូវចំណាយថវិកា ប៉ុន្មាននោះដែរ ៕

ឧត្តមសេនីយ៍ នេត សាវឿន ផ្ញើលិខិតជូនពរ សម្តេច ជា ស៊ីម

Viewing all 8042 articles
Browse latest View live




Latest Images