Are you the publisher? Claim or contact us about this channel


Embed this content in your HTML

Search

Report adult content:

click to rate:

Account: (login)

More Channels


Showcase


Channel Catalog


Articles on this Page

(showing articles 6181 to 6200 of 8042)
(showing articles 6181 to 6200 of 8042)

Channel Description:

The Best Breaking News in Cambodia, Hot News Khmer, Dap News, Soy Sopheap, Soy Vicheth, www.dap-news.com, www.lookingtoday.com, soyvicheth@gmail.com, 012 722 337.

older | 1 | .... | 308 | 309 | (Page 310) | 311 | 312 | .... | 403 | newer

    0 0

    ថាណាលេង(ឡាវ)- ណងខៃ(ថៃ) ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤  លោក យិន សុវណ្ណី ប្រធានក្រុមប្រឹក្សា ភិបាល ក្រុមហ៊ុន អេប៊ល ម៉លធី សឺលូសិន បានអញ្ជើញមន្ត្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួង មហាផ្ទៃ លោកឧត្តមសេនីយ៍ទោ ឆាយ ប៊ុនណា និងក្រុមការងារចំនួន ២នាក់ទៀត និងមានការចូលរួម យកព័ត៌មាន ពីសំណាក់ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលផងដែរ ដើម្បីសិក្សាស្វែងយល់ការងារ គ្រប់គ្រងការឆ្លងកាត់ចេញ-ចូល របស់ភ្ញៀវទេសចរជាតិ អន្តរជាតិ នៅច្រកទ្វារអន្តរជាតិ ថាណាលេង (Thanalang) រដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ រវាងចក្រទ្វារអន្តរជាតិណងខៃ ខេត្ត ឧត្តនថានី ប្រទេសថៃ ដែលប្រទេសទាំង២ បាន តភ្ជាប់ដោយស្ពានឆ្លងកាត់ទន្លេយ៉ាងវែង ដែលបានសាងសង់ កាលពីជិត២០ឆ្នាំកន្លងទៅ សម្រាប់តភ្ជាប់ ប្រទេសទាំង ២ ។

    ក្នុងដំណើរទស្សនកិច្ចសិក្សានេះ មន្ត្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងតំណាងក្រុមហ៊ុន បានស្វែងយល់ ឃើញថា ការប្រើប្រាស់ E-Card ដែលបានកំពុងដាក់ឲ្យប្រើប្រាស់ ក្នុងការគ្រប់គ្រងភ្ញៀវទេសចរជាតិ អន្តរជាតិ ឆ្លង កាត់ច្រកទ្វារអន្តរជាតិ ថាណាលេង (Thanalang) រដ្ឋធានីវៀងច័ន្ទនោះ ជាការគ្រប់គ្រងនូវចំនួនភ្ញៀវទាំងអស់ ដែល បានឆ្លងកាត់ច្រកទ្វារនេះ ហើយបានបង់អាករលើកម្រៃឆ្លងកាត់ច្រកទ្វារ ដើម្បីថែទាំ គ្រប់គ្រង និងសាងសង់បន្ថែមនូវ ហេដ្ឋារចនាសម្ព័ន្ធ តម្រូវការមួយចំនួនរបស់ស្នាក់ការច្រកទ្វារ រួមទាំងកន្លែងបំពេញបែបបទ របស់សមត្ថកិច្ចទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងស្នាក់ការច្រកទ្វារនេះ។ និយាយរួមកម្រៃដែលបានមកពី E-Card នេះ ជាថវិកាថែទាំ និងចំណាយលើការគ្រប់គ្រង ស្នាក់ការច្រកទ្វារទាំងមូល របស់ប្រទេសឡាវ ។

    លើសពីនេះទៅទៀតនោះ ក្នុងការចុះត្រួតពិនិត្យជាក់ស្តែង ក្រុមការងារបានឃើញថា ការបង់កម្រៃលើអាករ E-Card ដែលកំពុងប្រើប្រាស់ នូវច្រកទ្វារអន្តរជាតិថា ណាលេង (ឡាវ) មានតម្លៃ ៤៥បាត ស្មើនឹង ១,៥ដុល្លារអាមេរិក ពីគ្រប់ សមាសភាពឆ្លងកាត់ចេញ-ចូល ហើយអនុញ្ញាតឲ្យចូល និងចេញដោយបង់ប្រាក់តែម្តងក្នុងរយៈពេល ៤ម៉ោង លើស ពីនេះត្រូវទិញ E-Card ថ្មី ។

    ភ្ញៀវទេសចរ ដែលឆ្លងកាត់ច្រកទ្វារអន្តរជាតិថា ណាលេង ត្រូវបំពេញបែបបទរដ្ឋបាលឆ្លងដែនដូចធម្មតា បន្ទាប់មក បន្តដំណើរទៅទិញ E-Card រួចយកបែបបទនេះទៅប្រគល់ជូន មន្ត្រីអន្តោប្រវេសន៍ ត្រួតពិនិត្យ និងបោះត្រាលើលិខិត ឆ្លងដែនចូល និងចេញ ។ ក្រោយត្រួតពិនិត្យរួចភ្ញៀវទេសចរ អាចបន្តដំណើរដោយស៊ក E-Card ទៅម៉ាស៊ីនស្វ័យប្រវត្តិ ដើម្បីឲ្យបើកច្រកចេញបាន ។

    សូមជម្រាបថា ដំណើរទស្សនកិច្ចសិក្សានេះធ្វើឡើង ក្រោយពេលដែលក្រុមហ៊ុន អេប៊ល ម៉លធី សឺលូសិន បានរៀបចំ បទបង្ហាញដល់មន្រ្តីជាន់ខ្ពស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៤ នៅកម្ពុជា ។

    លោក យិន សុវណ្ណី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេប៊ល ម៉លធី សឺលូសិន គ្រោងនឹងវិនិយោគលើប្រើប្រាស់ ប្រព័ន្ធ E-Card ក្នុងការគ្រប់គ្រង ការចេញ-ចូល ច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីជួយសម្រួលដល់ដំណើរការឆ្លងកាត់ ព្រំដែនឲ្យកាន់តែមានសណ្តាប់ធ្នាប់ល្អ រហ័ស ជាពិសេសងាយស្រួលគ្រប់គ្រងទិន្នន័យភ្ញៀវចេញ-ចូល ។

    លោកបន្តថា ការគ្រប់គ្រង និងចាត់ចែងលើការចេញ-ចូល តាមបរិវេណចំណុចឆ្លងកាត់ផ្សេងៗ តាមព្រំដែនតាមប្រព័ន្ធ ព័ត៌មានវិទ្យា (IT) នេះ នឹងធ្វើឲ្យដំណើរឆ្លងកាត់មានសណ្តាប់ធ្នាប់ល្អ មានការបែបចែកច្បាស់លាស់ រវាងអ្នកដំណើរ ក្នុងស្រុក និងអ្នកដំណើរបរទេស រួមទាំងរថយន្តផងដែរ ។

    លោកបន្ថែមថា «ច្រកដែលក្រុមហ៊ុននឹងធ្វើការវិនិយោគដោយប្រើប្រាស់ E-Card ជាច្រកគ្រប់គ្រងការចេញ-ចូល អន្តរជាតិ នៅក្នុងប្រទេសកម្ពុជា ប្រយោជន៍មិនត្រឹមតែមានសណ្តាប់ធ្នាប់ និងការគ្រប់គ្រងចំនួនច្បាស់លាស់ប៉ុណ្ណោះ ទេ ថែមទាំងមានចំណូលសម្រាប់ថវិកាជាតិទៀតផង»៕

     

    Photo by LookingTODAY

    Photo by LookingTODAY

    Photo by LookingTODAY


    0 0

    រ៉ង់ហ្គូន៖ ប្រធានាធិបតីអាម៉េរិក លោក បារ៉ាក់ អូបាម៉ា បានផ្តល់ការ វាយតម្លៃត្រង់ៗ ចំពោះកំណែ ទម្រង់ ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ទៅថ្ងៃមុខរបស់ប្រទេស មីយ៉ាន់ម៉ា ដោយរួមមានរឿង វិវាទជម្លោះសាសនា និងការ ហាមឃាត់មិនឲ្យ លោកស្រី អ៊ុងសាន ស៊ូជី ចូលរួមបោះឆ្នោតជ្រើសរើស ប្រធានាធិបតីជាដើម។

    យោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ បានឲ្យដឹងថា លោកស្រី ស៊ូជី ត្រូវបានដោះលែងឲ្យមាន សេរីភាព រយៈពេល ០៤ឆ្នាំកន្លងមកហើយ បន្ទាប់ពីរដ្ឋាភិបាលយោធាភូមាឃុំទុកក្នុងផ្ទះ អស់រយៈពេលជាង ២០ឆ្នាំ។

    លោកស្រីគឺជាសមាជិកសភា មួយរូបរបស់មីយ៉ាន់ម៉ា ប៉ុន្តែលោកស្រីមិនអាចឈរឈ្មោះបោះឆ្នោតជ្រើសរើស ប្រធានាធិបតី នៅអាណត្តិក្រោយបាន ដោយសារតែច្បាប់ ក្នុងរដ្ឋធម្មនុញ្ញថ្មី បានរារំាងមិនឲ្យនរណាម្នាក់ ដែលមាន ស្វាមីភ័ក្ត្រខ្លំាងជាមួយបរទេស អាចឈរឈ្មោះបាន ហើយម្យ៉ាងទៀតលោកស្រី មានស្វាមី និងកូនប្រុសជា ជនជាតិអង់គ្លេសទៀត។

    ជាមួយគ្នានោះដែរ លោក អូបាម៉ា ប្រធានាធិបតីអាម៉េរិក បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅផ្ទះក្បែរមាត់ បឹង ដែលទីកន្លែងដែលលោកស្រីត្រូវឃុំខ្លួនថា «ខ្ញុំមិនយល់ចំពោះការរារំាងនរណាម្នាក់មិនឲ្យឈរឈ្មោះបោះឆ្នោតប្រធានាធិបតី ដោយសារតែកូនរបស់ពួកគេសោះ»៕


    0 0

    ដោយ ៖ សយ សុភាព

    វៀងច័ន្ទ ៖ ដោយមិនបានគ្រោងទុក ខ្ញុំបានធ្វើដំណើរទៅដល់ទីក្រុង វៀងច័ន្ទ ប្រទេសឡាវ ដោយឆ្លងកាត់ច្រកព្រំដែនអន្ដរជាតិ ណងថៃ ខេត្ដឧត្ដថានី នៃប្រទេសថៃ ទល់និងច្រកអន្តរជាតិថាណាឡាង រដ្ឋធានីវៀងច័ន្ទ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លង ទៅនេះ នៅក្នុងដំណើរបេសកកម្ម ស្វែងយល់ពីរបៀបប្រើអ៊ីខាត (E-Card) គ្រប់គ្រងច្រកព្រំដែន យើងខ្ញុំបានឆ្លង កាត់ព្រំដែនចូលប្រទេសឡាវ ដែលមានមន្ដ្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ លោកឧត្ដមសេនីយ៍ឆាយ ប៊ុណ្ណា ប្រធាននាយកដ្ឋានអន្តោប្រវសន៍ និងសហការីពីររូប ព្រមទាំងលោក យិន សុវណ្ណី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនអេប៊លម៉ាធីសូលូសិន និងក្រុមការងារ ។

    រថយន្ដទេសចរណ៍១២កៅអី បានដឹក ក្រុមការងារយើងខ្ញុំ ចូលមកទទួលទានអាហារ ថ្ងៃត្រង់ នៅក្នុងទីក្រុង វៀងច័ន្ទ ប្រទេសឡាវ ដែលមានចម្ងាយត្រឹមតែជាង ៤០គីឡូម៉ែត្រ ពីព្រំដែនប្រទេសថៃប៉ុណ្ណោះ ។ នៅពេលធ្វើដំណើរតាមផ្លូវ ខ្ញុំបានសង្កេតមើលនូវទិដ្ឋភាពទាំងឡាយ ដែលបានឆ្លងកាត់ ធ្វើឱ្យខ្ញុំនឹកឃើញ ភ្លាមមកដល់មាតុភូមិកម្ពុជា របស់ខ្ញុំ ដែលអាចនិយាយបានថា របៀបរបបរស់នៅរបស់ប្រជាពលរដ្ឋឡាវ និងប្រជាពលរដ្ឋខ្មែរ មិនខុសគ្នាប៉ុន្មាននោះឡើយ ជាពិសេសសំណង់អគារ វត្ដអារាម ផ្ទះសម្បែង គឺស្ទើរតែដូចគ្នាបេះបិទ ។ បើទោះបីប្រទេសឡាវ បានមានសន្ដិភាពចាប់តាំងពីចុងឆ្នាំ១៩៧៥មកដល់ពេលបច្ចុប្បន្នក្តី តែ ការអភិវឌ្ឍ ហាក់បីដូចជានៅយឺតជាងប្រទេសកម្ពុជា  ដែលទើបតែបញ្ចប់សង្គ្រាមទាំង ស្រុងនៅថ្ងៃទី០២ធ្នូ ឆ្នាំ១៩៩៨ ។ មកដល់ត្រឹមចំណុចនេះ ខ្ញុំហាក់ដូចជាមានមោទនភាពចំពោះជាតិ បើទោះបីនៅក្នុងប្រទេស យើងតែងតែ ឮពាក្យថា អភិវឌ្ឍន៍យឺតបញ្ហាអយុត្ដិធម៌ក្នុងសង្គមច្រើន យ៉ាងណាក្តី ប៉ុន្ដែ ប្រៀបធៀបជា មួយប្រទេសឡាវ ដែលរស់នៅក្នុងសុខសន្ដិភាពជាង ៤០ឆ្នាំមកនោះ ខ្ញុំត្រូវតែមានមោនទភាព ចំពោះប្រជាជាតិកម្ពុជា ដ៏កម្សត់ ដែលបាននឹង កំពុងពួតដៃគ្នាអភិវឌ្ឍន៍ប្រទេស រួមទាំងរកយុត្ដិធម៌ជូន សង្គម ពីគ្រប់ខ្មែរនិន្នាការទាំងអស់ ។ មានន័យ ថា យើងជាខ្មែរត្រូវមានតែមានមោទនភាព ចំពោះខ្លួន ហើយនាំគ្នាធ្វើបន្ដទៀត ដើម្បីរំលំសត្រូវនៅចំពោះមុខរបស់ យើង នោះគឺភាពអយុត្ដិធម៌ក្នុងសង្គម ។

    ក្នុងអំឡុងពេលធ្វើដំណើរតាមរថយន្ដ អ្នកបកប្រែម្នាក់ បាននិយាយប្រាប់ពួកយើង ទាំងអស់គ្នាថា ទៅមុខបន្ដិចទៀត យើងនឹង បានឃើញនិវេសនដ្ឋានឯកអគ្គរាជទូតខ្មែរនៅខាងឆ្វេងដៃ នៅទីក្រុងវៀងច័ន្ទ ដែលស្ថិតនៅតាមដងផ្លូវ ធ្វើដំណើរពីព្រំដែន បន្ទាប់មកឆ្ពោះទៅមុខបន្ដិចទៀត យើងនឹងឃើញស្ថានឯកអគ្គរាជទូតខ្មែរនៅខាងស្ដាំដៃ ។ រំពេចនោះ ខ្ញុំក៏បាននឹកគិតភ្លាមថា ឯកអគ្គរាជទូតប្រចាំនៅប្រទេសឡាវ ខ្ញុំស្គាល់ នោះ គឺលោកហាស់ សេរីធុន ដែលជាមន្ដ្រី ជំនាញជាន់ខ្ពស់មួយរូបនៅក្រសួងការបរទេស ដែលទើបនឹងត្រូវបាន បានតែងតាំងជាឯកអគ្គរាជទូត ប្រចាំនៅទីក្រុង វៀងច័ន្ទ ប្រទេសឡាវ ជាង១០ខែប៉ុណ្ណោះ បន្ទាប់ពី រូបលោកបានបញ្ចប់តំណែង ជាឯកអគ្គរាជទូតនៅប្រទេសហ្វីលី ពីន កាលពីចុងឆ្នាំ២០១២ ដោយសារតែ នយោបាយការបរទេសកម្ពុជា-ហ្វីលីពីន មិនចុះសម្រុងគ្នា ជុំវិញបញ្ហា សមុទ្រចិនខាងត្បូង ក្នុងពេល ដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលវិលជុំអាស៊ាន កាលពីចុងឆ្នាំ២០១២ ។ ខ្ញុំក៏បានប្រាប់ទៅអ្នកបកប្រែឱ្យប្រាប់អ្នកបើករថយន្តថា ខ្ញុំមានបំណងចង់ជួបលោកទូត ដោយសុំឱ្យឈប់រថយន្ត នៅមុខស្ថានទូតនៅពេលទៅដល់ ។ ១០នាទីក្រោយមក គឺនៅក្នុងវេលាម៉ោង១០និង៥០នាទី ថ្ងៃទី១២ ខែវិច្ឆិកា បន្ទាប់ពីឆ្លងព្រំដែននៅវេលាម៉ោង១០និង៣០នាទី រថយន្ដបានឈប់មុខស្ថានទូត ហើយខ្ញុំបានចូលទៅក្នុងស្ថានទូត រួចក៏ជួបមន្ដ្រីពីររូប ដែលកំពុងធ្វើការនៅទីនោះ ហើយខ្ញុំក៏បានឧទ្ទេសនាម ខ្លួនខ្ញុំ និងសួររកលោកទូតថា នៅក្នុងការិយាល័យដែរឬទេ? ។ ដោយមិនបង្អង់យូរភាពរួសរាយរាក់ទាក់នៃមន្ដ្រីការទូតខ្មែរ ក៏បានឆ្លើយតបវិញថា ឯកឧត្ដមឯកអគ្គរាជទូត អញ្ជើញចេញទៅខាងក្រៅ ជូនដំណើរភ្ញៀវខ្មែរ ត្រឡប់ទៅភ្នំពេញវិញ នៅព្រលានយន្ដហោះ ទីក្រុង វៀងច័ន្ទ។ ខ្ញុំក៏សុំអនុញ្ញាតឱ្យលេខាទូតផ្ដល់លេខទូរស័ព្ទរបស់ លោកទូត ដើម្បីខ្ញុំទូរស័ព្ទរកលោក ក្នុងគោលបំណងអញ្ជើញលោកទទួលទានអាហារថ្ងៃ ដោយមិនបានព្រាងទុកជាមុន ព្រោះគិតថា ខ្ញុំនឹង លោកទូត បានរាប់អានជិតស្និទ្ធ នឹងគ្នាជិត២០ឆ្នាំមកហើយ ម្យ៉ាងគិតថា លោកទូត នឹងមានកាយវិការ ទន់ភ្លន់មិនជំទាស់ ទៅនឹងការអញ្ជើញភ្លាមៗ ដោយមិនបានណាត់ជាមុននោះដែរ។ ក្រោយពីលោកទទួលការហៅទូរស័ព្ទរបស់់ខ្ញុំ ដូចខ្ញុំរំពឹងទុកមែន លោកទូត គ្រាន់តែឮសូរសំឡេងរបស់ខ្ញុំ និងការប្រាប់ឈ្មោះថា ខ្ញុំសយ សុភាព ទើបមកដល់ទីក្រុងវៀងច័ន្ទ ដោយគ្មានការគ្រោង ទុក និងកំពុងស្ថិតនៅក្នុងស្ថានទូត លោកទូត សម្ដែងការភ្ញាក់ផ្អើលនិងរីករាយ ហើយទទួលយកការអញ្ជើញ ទទួល ទានអាហារថ្ងៃត្រង់របស់ខ្ញុំ (ការគិតរបស់ខ្ញុំ ពិតជាមិនខុសមែន ហើយនេះពិតជាមន្ដ្រីការទូត ដ៏ល្អ ដែលរាជរដ្ឋាភិ បាលខ្មែរ តាមរយៈក្រសួងការបរទេស តែងតាំងឱ្យធ្វើជាឯកអគ្គរាជទូតមិន ខុសបំណងឡើយ) ។

    ពេលវេលាអាហារថ្ងៃត្រង់ម៉ោង១២ ក៏បានមកដល់ នៅឯភោជនីយដ្ឋាន ដ៏ល្បីឈ្មោះខួងឡាវ  ដែលអ្នកបកប្រែ និង អ្នកបម្រើនៅក្នុងភោជនីយដ្ឋានប្រាប់ថា កន្លែងនេះថ្នាក់ដឹកនាំប្រទេសជាច្រើន រួមទាំងព្រះអង្គម្ចាស់ក្សត្រីយសារិនដន ប្រទេសថៃ និងមន្ដ្រីការទូតជាន់ខ្ពស់ នៃប្រទេសកម្ពុជា បានអញ្ជើញ និងយាងទៅ សោយភោជនាអាហារនៅទីនោះ ដោយសារតែមុខម្ហូបឆ្ងាញ់ៗ ដូចជា អាម៉ុក ឡាប ជាដើម ប៉ុន្ដែសំណង់អគារភោជនីយ ដ្ឋាននោះ មិនទំនើបទេ ការតុប តែងប្រៀបដូចជាភោជនីយដ្ឋានធម្មតាតែ ប៉ុណ្ណោះ បន្ទប់ទឹក រិតតែអន់ទៅទៀត ។

    លោកទូត និងអ្នកស្រីសឿ ចន្ទធាវី ដែលរស់នៅក្នុងប្រទសឡាវ ហើយស្វាមី របស់អ្នកស្រី ជាអ្នកបើកយន្តហោះនៃក្រុមហ៊ុនអាកាសចរឡាវ ដែលខ្ញុំធ្លាប់បាន ស្គាល់ជាយូរឆ្នាំមកហើយ ក៏បានអញ្ជើញមក ដល់ដោយក្រុម ការងារ យើង ខ្ញុំ បានរៀបចំ មុខម្ហូបរួចជាស្រេច ដើម្បីទទួលឱ្យសម ឋានៈលោកជាឯកអគ្គរាជទូត និងការគោរព ពីក្រុមការងារយើងខ្ញុំ ដោយចាត់ទុកលោក ជាមន្ដ្រីការទូតជាន់ខ្ពស់កម្ពុជា ប្រចាំនៅ បរទេស ។ រីឯលោកទូត ក៏បានបង្ហាញនូវ ការបដិសណ្ឋាកិច្ច តាមបែបការទូត ដែល លោកតែងតែធ្វើ ចំពោះ ភ្ញៀវដទៃទៀត មិន ថាតែពេលលោកបំពេញការងារ ជាអ្នកការទូតទេ  សូម្បីតែនៅក្នុងប្រទេស ក៏ដោយ តែងតែទទួលស្វាគមន៍ភ្ញៀវ តាមរបៀបជាអ្នកការទូតដែរ អាចនិយាយថា នេះជារបៀបរៀបរយទូទៅនៃ មន្ដ្រី នៅក្រសួងការបរទេសខ្មែរ ។ នៅក្នុងពេលបាយនោះ ជាធម្មតា ខ្ញុំជាអ្នកសារព័ត៌មាន នៅពេលដែល បានជួបជាមួយមន្ដ្រីសំខាន់ៗ ខ្ញុំពុំបានរំលងនៃការជជែកសួរដេញដោលអំពីកិច្ចការសំខាន់ៗ ដែលលោក ទូតបានធ្វើ នោះទេ ព្រោះនេះជាទម្លាប់របស់អ្នកសារព័ត៌មាន រីឯលោកទូត ក៏ពុំមានចិត្ដទើសទាល់ដែរ ព្រោះលោកដឹងថា តែកាលណាជួបជាមួយ អ្នកសារព័ត៌មាន ត្រូវតែត្រៀមលក្ខណៈរួចជាស្រេច ដើម្បី ឆ្លើយទៅនឹងសំណួររបស់អ្នកកាសែត ។ ខ្ញុំ និងលោកទូតហាក់បីដូចជាទទួល ទានអាហារបានតិចជាងគេ ដោយខ្ញុំ ចំណាយពេលស្ដាប់ លោកទូតរៀបរាប់ អំពីកិច្ចការដែលបានបំពេញ ក្នុងនាមជាអ្នក សារព័ត៌មាន ដើម្បីយកព័ត៌មានដ៏មានសារសំខាន់ មកផ្សព្វផ្សាយជូនអ្នកអានគេហទំព័រ ដើមអម្ពិល កាសែត ដើមអម្ពិល និងវិទ្យុដើមអម្ពិល ។

    របៀបវារៈដំបូង ខ្ញុំបានសួរលោកទូត អំពីទំនាក់ទំនង រវាងប្រទេសឡាវ  និងកម្ពុជា រាប់ទាំងរដ្ឋាភិបាល និងបក្សកុម្មយនីស្ដឡាវ តើយ៉ាងម៉េចដែរ  ?

    លោកទូត បានងក់ក្បាល ជាការបង្ហាញ នូវការពេញចិត្ដចំពោះសំណួរ រួចញញឹមបន្ដិច ហើយឆ្លើយ ដោយមានអត្ថន័យច្បាស់ៗថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ រាប់ទាំងបក្សកុម្មុយនិស្ដរបស់ឡាវ គឺមានភាពស្និតស្នាលណាស់ ប្រទេសទាំងពីរ ចាត់ទុកគ្នាជាបងប្អូន ខណៈដែលប្រទេសថៃ ជាភូមិផង របងជាមួយ និងប្រទេសវៀតណាម ចាត់ទុកជាមិត្ដ របស់កម្ពុជា ។ ថ្នាក់ដឹកនាំឡាវខ្លះ បានសម្ដែង ពីការដឹងគុណ ចំពោះកម្ពុជា ក្នុងនោះរួមមាន អតីតព្រះមហាក្សត្រដ៏ល្បាញល្បី ព្រះបរមរតនកោដ្ឋ នរោត្ដម សីហនុ  ដែល បានគាំទ្រនូវកិច្ចខិតខំប្រឹងប្រែងតស៊ូរបស់ឡាវ រួមទាំងការផ្ដល់នូវអាហារូបករណ៍ ដល់និស្សិតឡាវ ដែលរហូតមកដល់ពេលនេះ មាននៅក្នុងចំណោមពួកគេ បានក្លាយទៅជាថ្នាក់ដឹកនាំ នៅក្នុងរដ្ឋាភិបាលឡាវសព្វថ្ងៃ ។ ចំណែកបច្ចុប្បន្ន សូម្បីតែបញ្ហាព្រំដែន ក៏យើងដោះស្រាយគ្នា បានល្អ ឈរទៅលើការចរចាដោយសន្ដិវិធី ។ លោកទូត ក៏បានបង្ហើបថា នៅថ្ងៃទី២៤ ខែវិច្ឆិកា នេះ សម្ដេចហ៊ុន សែន នាយក រដ្ឋ មន្ដ្រីកម្ពុជា នឹងបំពេញទស្សនកិច្ចនៅទីក្រុងវៀងច័ន្ទ  ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរវាង នាយករដ្ឋមន្ដ្រីប្រទេសកម្ពុជា ឡាវ វៀតណាម ផ្ដោតទៅលើកិច្ចអភិវឌ្ឍន៍តំបន់ត្រីកោណ ។ លោកហាស់ សេរីធុន បានបញ្ជាក់ថា កិច្ច ប្រជុំនេះមានសារសំខាន់ណាស់ ជាពិសេស ការអភិវឌ្ឍន៍ តំបន់ត្រីកោណ ដែលកម្ពុជា មានខេត្ដស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជាដើម ។

    លោកទូត ក៏បានឱ្យដឹង ទៀតថា យើង បំពេញការងារសព្វថ្ងៃ គឺពិតជាបានបង្ហាញឱ្យឃើញ ថា ប្រទេសរបស់ យើងជាប្រទេសឯករាជ្យ ពេញលេញ ដោយបរិបូរណ៍ គ្មានរណបប្រទេសណាមួយទេ ជាពិសេស នៅពេលដែលប្រទេសកម្ពុជា បានធ្វើជាប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីការបរទេស និងកិច្ចប្រជុំ កំពូលអាស៊ាន ចុងឆ្នាំ ២០១២ ។ លើសពីនេះទៀត លោកទូត ក៏បានបង្ហើបឱ្យដឹងថា  ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេសខ្មែរ លោកហោ ណាំហុង បានណែនាំមិនឱ្យអ្នកការទូតរបស់ យើង “ប្រើពាក្យ ឥណ្ឌូចិន ទៅកាន់អ្នកការទូត បរទេសឬប្រទេសជាម្ចាស់ផ្ទះនោះទេ កាលណានិយាយអំពើប្រទេសទាំងបី ក្នុង ពេលដែលបារាំងបានដាក់អាណានិគម ពោលគឺ ឱ្យប្រើពាក្យប្រទេសកម្ពុជា ឡាវ វៀតណាម ”។

    បន្ទាប់ពីលោកទូតបានអត្ថាធិប្បាយត្រួសៗ ស្ដីអំពីកិច្ចសហប្រតិបត្ដិការ ក្នុងក្របខណ្ឌនយោបាយនិង សេដ្ឋកិច្ច រវាងប្រទេសទាំងពីររួចមក លោកទូតក៏បានឱ្យដឹងថា សព្វថ្ងៃប្រទេសចិន វិនិយោគលំដាប់ទី២ បន្ទាប់ពីប្រទេសវៀតណាម នៅក្នុងប្រទេសឡាវ ដោយសំណង់អគារខ្ពស់ៗ កំពុងចាប់ផ្ដើមសាងសង់ ហើយអនាគតទៅមុខ ចិននឹងក្លាយទៅជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសឡាវ ខណៈដែលសព្វថ្ងៃ ឡាវ មានទំនាក់ទំនងស្និទ្ធជាមួយវៀតណាម ។ រីឯសហរដ្ឋអាមេរិក ប្រទេសឡាវ ចាត់ទុកត្រឹមតែជាមិត្ដធម្មតា ហើយសហរដ្ឋអាមេរិក ក៏គ្មានគោលនយោបាយយុទ្ធសាស្ដ្រ ដូចជា វៀតណាម និងថៃ និងប្រទេសផ្សេងទៀត ក្នុងតំបន់អាស៊ានដែរ ។

    សូមបញ្ជាក់ថា លោកហាស់ សេរីធុន ជា មន្ដ្រីជំនាញជាន់ខ្ពស់មួយរូប នៅក្រសួងការ បរទេស ចាប់តាំងពីដើមទសវត្សរ៍ទី៨០ ។ ដោយមានដើមកំណើតជាខ្មែរកម្ពុជាក្រោម លោកចេះវៀតណាម យ៉ាងស្ទាត់ជំនាញ ភាសាបារាំង និងអង់គ្លេស លោកធ្លាប់ត្រូវបានថ្នាក់ដឹកនាំ ក្រសួងការបរទេស និងរាជរដ្ឋាភិបាលខ្មែរ បញ្ជូនឱ្យទៅបំពេញការងារជាមន្ដ្រីការទូត ប្រចាំនៅប្រទេសឥណ្ឌា ហ្វីលីពីន និងបច្ចុប្បន្ន ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ ។ លោកទូតបានឱ្យដឹងថា ក្នុងបេសកកម្មការទូតរយៈពេល៥ឆ្នាំ លោកបានបំពេញការងារ បានរយៈពេល១០ខែហើយ ។ នៅក្នុងពេលបំពេញការងារ លោកបានធ្វើឱ្យមានឯកភាពនិង កិច្ចសហការ ល្អ ជាមួយនិងមន្ដ្រីការទូត នៅក្នុងស្ថានទូត ទទួលជួបនិស្សិតកម្ពុជា ក៏ដូចជាជួបជាមួយប្រជាជនខ្មែរ ដែលរស់នៅក្នុងប្រទេសឡាវជាយូរមកហើយ រាប់ទាំងជនជាតិខ្មែរឥស្លាមភាគច្រើនផងដែរ ។

    លោកទូត ក៏ធ្លាប់បានសរសេរនិងបោះពុម្ពសៀវភៅចំនួន២ក្បាលរួចមកហើយ ដែលសៀវភៅទី១មានចំណង ជើងថា សង្គ្រាមត្រជាក់ និងទី២ ស្តីពីបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង ។ ខ្ញុំបានប្រាប់គាត់ ថា ខ្ញុំបានអានសៀវភៅទី១ ដែលរកទិញបាននៅបណ្ណាគារ ហើយបានយល់ដឹងថែមមួយកម្រិតទៀតតាមរយៈសៀវភៅនេះ ហើយស្ទើរតែចាំទាំងអស់ តាមរយៈនិយាយទៅកាន់មិត្តភក្តិជាច្រើនរូចមកហើយ ដូច្នេះសៀវភៅរបស់លោក បានជួយបង្រៀនខ្ញុំឲ្យស្វែងយល់នូវរឿងរ៉ាវពិភពលោក ដែលបានកើតឡើងកន្លងមក។ នៅពេលខាងមុខ ខ្ញុំពិតជានឹងបានទទួលនូវចំណេះដឹង ថែមមួយកម្រិតទៀត ស្តីពីបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង បន្ទាប់ ពីលោកបានសន្យាផ្តល់ឲ្យខ្ញុំនូវសៀវភៅទី២ តាមរយៈលោក ពុយ គា អ្នកឆ្លើយឆ្លងព័ត៌មានក្យូដូជប៉ុន នៅភ្នំពេញ ។

    លោកបានឱ្យដឹងថា ក្នុងមួយខែមានជនបរទេស ប្រហែល២០០នាក់ បានសុំទិដ្ឋាការពីស្ថានទូត សម្រាប់ចូលមកកម្ពុជា ផងដែរ ។ ជារួមការបំពេញបេសកកម្មការទូតរបស់លោកទទួលបាននូវកិច្ចសហការដ៏ល្អ រាប់ទាំងសហការី ជាលេខាទូត រហូតដល់ថ្នាក់ដឹកនាំនៃរដ្ឋាភិបាល និងបក្សកុម្មុយនិសឡាវ ។ ខ្ញុំបានបញ្ចប់ការ ទទួលទាន អាហារថ្ងៃត្រង់ ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលជាមួយលោកទូត នៅក្នុងភោជនីយដ្ឋានដ៏ល្បីខាងម្ហូបឆ្ងាញ់ នៅចំកណ្ដាលទីក្រុងវៀងច័ន្ទ វេលាម៉ោង១ និង ៤០នាទី ។ បន្ដពីនោះមក យើងខ្ញុំក៏បាន ថតរូបទុកជាអនុស្សាវរីយ៍ជាមួយគ្នា ហើយក៏បានបន្ដទៅទស្សនានៅវិមានឯករាជ្យ និងវត្ដល្បីៗនៅក្នុង ទីក្រុងវៀងច័ន្ទ ជាពិសេការទៅឃើញ រូបសំណាកព្រះភក្រ័ ព្រះបាទជ័យជេដ្ឋាទី១ ដែលជាស្ដេចភៀស ព្រះកាយពីកម្ពុជា នៅក្នុងសម័យលង្វែក តាមការណែនាំរបស់លោកទូត ក្នុងពេល ទទួលទានអាហារ  ។ ខ្ញុំនិងក្រុមការងារក៏បានទៅឃើញផ្ទាល់ភ្នែក ហើយថ្វាយបង្គំរូបសំណាកស្ដេចជ័យជេដ្ឋាទី១ គង់លើបល្ល័ង្គ នៅកណ្ដាលវត្ដដ៏ល្បីរបស់ ប្រទេសឡាវ ឈ្មោះវត្ដមាស ដែលសិលាចរិតជាភាសាឡាវ ចារនៅខាងក្រោម  ។ នៅអមសង្ខាងខ្ញុំក៏បាន ឃើញដើមត្នោតខ្ពស់ ៣ដើម ដែលប្រទេស ឡាវបានដាំអាចជាការបញ្ជាក់ថា  ព្រះអង្គ ពិតជាស្ដេចយាងមកពីប្រទេសខ្មែរ ព្រោះ ដើមត្នោតជាអត្ដសញ្ញាណរបស់ខ្មែរ ។ បើតាមលោកបណ្ឌិត រស់ ច័ន្ទត្រាបុត្រ អ្នក ស្រាវជ្រាវប្រវត្ដិសាស្ដ្រខ្មែរ បានឱ្យដឹងថា ព្រះបាទជ័យ ជេដ្ឋាទី១ ឪពុករបស់លោក ព្រះនាម ព្រះសេដ្ឋា ដែលបានសោយរាជ្យ នៅក្រុងលង្វែក ពីចន្លោះឆ្នាំ១៥៩៣ ។ ក្រោយមកបន្ទាយលង្វែក ត្រូវបែកបាក់ រួចព្រះអង្គ និងបុត្រា របស់ព្រះអង្គ គឺព្រះអង្គ ជ័យជេដ្ឋាទី១ បានភៀសព្រះកាយ ទៅកាន់ ប្រទេសឡាវ ហើយក៏បានចូលទីវង្គត់នៅទី នោះតែម្ដងទៅ ។

    បន្ទាប់ពីថ្វាយបង្គំនិងថតរូបចប់ ខ្ញុំក៏បាន សង្កេតឃើញអ្នកទេសចរមកពីអឺរ៉ុបនិងអាស៊ីមួយចំនួន កំពុងទស្សនារូបសំណាកព្រះ អង្គជ័យជេដ្ឋាទី១នេះដែរ ។ ដោយខ្ញុំមិនចេះភាសាឡាវ ខ្ញុំចង់ទិញការ៉េមកី ហូប ប៉ុន្ដែពិបាកនិយាយ នៅពេលដែលអ្នកលក់ការ៉េមកីពាក់មួកដួនទាំងពីរប្រភេទរបស់វៀតណាម សួរជាភាសាឡាវមកកាន់ខ្ញុំ ថា សុំជួយទិញ ការ៉េមកី ខ្ញុំក៏ងាកទៅរកអ្នករួមដំណើររបស់ខ្ញុំ ដែលជា មន្ដ្រីអន្ដោប្រវេសន៍ អាចនិយាយភាសាថៃ និងភាសាវៀតណាមបាន ក៏សួរទៅអ្នកលក់ការ៉េមកី ជាភាសាថៃ ដោយប្រាប់ថា ខ្ញុំចង់ទិញការ៉េមកី ។ ដោយក្រឡេកឃើញអ្នកលក់ការ៉េមកី មានធុងក្លាសេធំ អ្នកលក់ពាក់មួកដួនលើក្បាល គាត់ក៏និយាយជាភាសាវៀតណាម ស្រាប់តែអ្នកលក់នោះនិយាយតបជាភាសាវៀតណាម ដោយមានសំនៀងភាសាមកពី ហាណូយ ពួកគេក៏យល់គ្នា ខ្ញុំក៏ដូរចិត្ដពីការ ចង់ទិញ ការ៉េមកី៥ដុំ មកត្រឹមពីរដុំវិញដោយ ហុចលុយ១០០បាត ដែលខ្ញុំដូរនៅព្រំដែន ហើយអ្នកលក់ អាប់ឱ្យខ្ញុំវិញ ៦០បាត រួចខ្ញុំ ក៏គិតក្នុងចិត្ដថា "ខ្ញុំមកដល់កណ្ដាលទីក្រុង វៀងច័ន្ទហើយ នៅមានអ្នកលក់ជាជនជាតិវៀតណាម ដូច្នេះខ្ញុំអាចសន្និដ្ឋានមិនគ្រប់ជ្រុងជ្រោយថា ឡាវពិតជានៅទទួលមនោគមវិជ្ជា ពីវៀតណាម ហើយវៀតណាម ពិតជាដាក់អាណានិគម ទៅលើឡាវ ដែលវាខុសស្រឡះពីប្រទេសកម្ពុជា ដែលពេលនេះជាប្រទេសឯករាជ្យ បើទោះបី មានអ្នកលក់ដូរ ខ្លះជាជនជាតិវៀតណាមក៏ដោយ" ។

    ក្រុមការងារ យើងខ្ញុំ ក៏បានបញ្ចប់ នៅត្រឹមពេលដែលចូលទៅទស្សនាវត្ដមួយផ្សេងទៀត ដែលប្រជាជនឡាវ ចាត់ទុកថា ជាវត្ដដែលស័ក្ដិសិទ្ធិបំផុត រួចហើយរថយន្ដ ឈ្នួលចំណុះ១២កៅអី បានដឹកយើងខ្ញុំ ត្រឡប់មកដល់ព្រំដែនអន្ដរជាតិឡាវ ថៃ វិញ នៅវេលាម៉ោង៣និង៥០នាទី ៕

     

    Photo by LookingTODAY

    ស្ថានទូតខ្មែរ ប្រចាំប្រទេសឡាវ

     

     

    Photo by LookingTODAY

    ទីស្តីការគណៈរដ្ឋមន្ត្រីឡាវ

    Photo by LookingTODAY

    Photo by LookingTODAY

    Photo by LookingTODAY

     


    0 0

    ភ្នំពេញ៖ ជនបរទេសម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួន បន្ទាប់ពីជនរូបនេះ បានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃម៉ាក អាយហ្វូន ពីអាជីវកលក់ទូរស័ព្ទដៃម្នាក់ កាលពីវេលាម៉ោង១៥ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី៣។

    ជនបរទេសរូបនេះមានឈ្មោះ Micky ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិអូស្ត្រាលី មានទី លំនៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះ មានឈ្មោះ ជួរ ស្រ៊ាង ភេទស្រី អាយុ៣៥ឆ្នាំ មុខរបបលក់ទូរស័ព្ទ មានទីលំនៅ ផ្ទះលេខ១៥ ផ្លូវលេង១៥៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

    ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុវេលាម៉ោង ១៥ ជនរងគ្រោះកំពុងអង្គុយលក់ទូរស័ព្ទនៅក្នុងហាង ផ្ទះលេខ១៥ ផ្លូវលេង១៥៤ សង្កាត់ផ្សារថ្មីទី៣ ស្រាប់តែជនសង្ស័យជាជនបរទេស បានយកសួរនាំទិញ ទូរស័ព្ទដៃ ម៉ាកអាយហ្វូនហ្វាយ ពណ៌ទឹកប្រាក់ ក្នុងតម្លៃ ៣៩៥ដុល្លារ ពេលនោះ ជនសង្ស័យបាន ឆក់យកទូរស័ព្ទដៃ ពីជនរងគ្រោះ រត់គេចខ្លួនរហូតដល់ចំណុចផ្លូវលេខ ១៣០ កែងផ្លូវលេខ៤៩  សង្កាត់ផ្សារថ្មីទី៣  ពេលនោះជនរងគ្រោះបានស្រែកឆោឡោ ហើយក៏បានដឹងដល់កម្លាំងសមត្ថកិច្ចដែលកំពុងយាម ល្បាតនៅទីនោះ បានធ្វើអន្តរាគមឃាត់ខ្លួនជនសង្ស័យយកមកសួរនាំនៅទី ស្នាក់ការប៉ុស្តិ៍ផ្សារថ្មីទី៣។

    បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាំង ត្រុវបានបញ្ជូនទៅកាន់ការិយាល័យនគរបាលអន្តោប្រវេសន៍ រាជធានីភ្នំពេញ៕


    0 0

    កណ្តាលៈ នៅព្រឹកថ្ងៃទី ១៤ ខែវិឆ្ឆិកា ឆ្នាំ២០១៤នេះ លោក គីម រិទ្ធី អនុប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងជា ប្រធាន សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តកណ្តាល រួមនិងសហការី បានអញ្ជើញ ចុះសួរសុខទុក្ខ សំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងប្អូនៗ សិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ស្អាង ដោមានការអញ្ជើញចូលរួមពី សំណាក់ លោកអភិបាលស្រុកស្អាង  ក្រុមការងារសហភាព សហព័ន្ធយុវជនស្រុក លោកគ្រូ អ្នកគ្រូ និងប្អូនៗ សិស្សានុសិស្សសរុបជាង២០០០នាក់ ។ ពិធីនេះប្រារព្ធឡើង នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ស្អាង ដែលស្ថិតក្នុង ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

    មានមតិសំណេះសំណាល ក្នុងឱកាសនោះ លោក គីម រិទ្ធី បានកោតសរសើរ និងវាយតម្លៃ ខ្ពស់ដល់ទឹកចិត្តដ៏ល្អ របស់លោកនាយកសាលា ក៏ដូចជាលោកគ្រូអ្នកគ្រូ ដែលបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត បង្ហាត់បង្រៀន ដល់ប្អូនៗសិស្សានុសិស្សឲ្យ រៀនសូត្រចេះដឹងពូកែ ដែលឆ្នាំកន្លងមកនេះ វិទ្យាល័យ ហ៊ុន សែន ស្អាងទទួលបាន ចំណាត់ ថ្នាក់លេខ១ ជាវិទ្យាល័យមានសិស្ស ប្រលងជាប់សញ្ញាបត្រទុតិយភូមិ ច្រើនជាងគេក្នុងទូទាំងខេត្តកណ្តាល ។

    ក្នុងឱកាសនោះដែរ លោក គីម រិទ្ធី បានធ្វើការអប់រំអំពីសុវត្ថិភាព ចរាចរដល់ប្អូនៗ សិស្សានុសិស្ស ពិសេសទាំងអស់ គ្នាចូល រួមអនុវត្តិឲ្យបាន តាមប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលថា ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរ ។

    លោកបានបន្តថា សហភាពសព័ន្ធយុវជនកម្ពុជា ដែលហៅកាត់ថា (សសយក) គឺជាអង្គការ ក្រៅរដ្ឋាភិបាលមួយ ចូលរួមយ៉ាងសកម្ម ដើម្បីលើកកម្ពស់គុណភាព វិស័យអប់រំ ព្រោះប្រទេសកម្ពុជា បានចាត់ទុកការ វិនិយោគលើមូលធន មនុស្សនៅក្នុងវិស័យ អប់រំជាឧបករណ៍ ដ៏មានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយនិរន្តរភាព ដូច្នេះចូលប្អូនៗ ខិតខំសិក្សារៀនសូត្រ ឲ្យបានពូកែ ដើម្បីអនាគតភ្លឺស្វាង។

    ជាចុងក្រោយ លោក គីម រិទ្ធី ក៏បានជូនពរដល់ប្អូនៗ ឲ្យជួបនិងសំណាងល្អ រៀនពូកែគ្រប់ៗគ្នា និងអំពាវនាវដល់ យុវសិស្ស ទាំងអស់ត្រូវខិតខំរៀនសូត្រ ស្ដាប់ការណែនាំរបស់ឪពុកម្ដាយ លោកគ្រូអ្នកគ្រូដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អក្នុងសង្គមសក្តិសម ជាទំពាំងស្នងឫស្សីពិតប្រាកដ និងជៀសឲ្យផុតពីអំពើអបាយមុខផ្សេងៗ ដូចជាគ្រឿងញៀន ល្បែងស៊ីសង ហ្គេម បងធំ បងតូច បង្កភាពអានាធិបតេយ្យដែលសង្គមស្អប់ខ្ពើម។ ជាពិសេសខិតខំ បង្កើនសមត្ថភាពចំណេះដឹងទាំងចំណេះដឹងទូទៅ និងភាសាបរទេសបច្ចេកទេស ឱ្យបានច្រើន៕


    0 0

    ត្បូងឃ្មុំ ៖ ក្រោយបញ្ចប់ការ សួរនាំ និងបំពេញនីតិវិធី រួចមក នៅរសៀលថ្ងៃទី១៥ ខែវិច្ចិកា ឆ្នាំ២០១៤នេះ នគរបាល ព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាល ខេត្តត្បូងឃ្មុំ បានបញ្ជូន ជនសង្ស័យ ចំនួន៤នាក់ ដែលជាប់ពាក់ព័ន្ធ និងសកម្មភាព ប្លន់ប្រដាប់អាវុធ និងវត្ថុតាង ដែលដកហូតបាន ទៅកាន់តុលាការ ដើម្បីចាត់ការ តាមផ្លូវច្បាប់ ។

    មន្រ្តីនគរបាល ព្រហ្មទណ្ឌ ខេត្តត្បូងឃ្មុំ បានបញ្ជក់ថា «ជនសង្ស័យ ទាំង៤នាក់ ត្រូវបានបញ្ជូន ទៅកាន់តុលាការ ដើម្បី ចាត់ការ បន្តទៀត តាមផ្លូវច្បាប់ ក្រោយពីចាប់ខ្លួន ជាបន្តបន្ទាប់ កាលពីយប់ថ្ងៃទី១២ រហូតដល់ រសៀលថ្ងៃទី១៣ ខែវិច្ចិកា ឆ្នាំ២០១៤ ស្ថិតនៅស្រុកមេមត់ និងស្រុកពញាក្រែក»។  

    សូមបញ្ជាក់ថា ក្នុងប្រតិបត្ដិការ តាំងពីយប់ រហូតមកដល់ រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៤ កម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្ដត្បូងឃ្មុំ សហការជាមួយ កម្លាំងនគរបាល មូលដ្ឋាន របស់ស្រុកមេមត់ និងស្រុកពញាក្រែក បានតាមប្រមាញ់ រហូតឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យ៤នាក់ជាបន្ដបន្ទាប់ ពាក់ព័ន្ធទៅ នឹងសកម្មភាពប្លន់ ។

    ស្នងការ នគរបាល ខេត្ដត្បូងឃ្មុំ លោកឧត្ដមសេនីយ៍ ម៉ៅ ពៅ ដែលដឹកនាំកម្លាំង នគរបាល ដោយផ្ទាល់ ចុះទៅបង្ក្រាប និងចាប់ខ្លួន ក្រុមចោរប្លន់ទាំងនេះ បានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់ ជាមុខសញ្ញាថ្មីមួយ ក្រុមទៀត មិនជាប់ពាក់ព័ន្ធ ករណីប្លន់អ្នក លក់មាស និងដូរលុយ នៅជិតផ្សារស្ទឹង ស្រុកពញាក្រែក កាលពីពេលកន្លងទៅនោះ ឡើយ ។

    លោកឧត្ដមសេនីយ៍ម៉ៅ ពៅ បានបញ្ជាក់ ថា ក្រោយការចាប់ខ្លួន ក្នុងប្រតិបត្ដិការតាំង ពីយប់ថ្ងៃទី១២ រហូតមក ដល់ រសៀលថ្ងៃទី ១៣ ខែវិច្ឆិកា និងឆ្លងតាមការសាកសួរជា ជំហានដំបូងនោះ ជនសង្ស័យទាំងនេះ ធ្លាប់ធ្វើ សកម្មភាពប្លន់ ជិត១០ករណីមកហើយ ។

    តាមការបញ្ជាក់របស់ លោកឧត្ដមសេនីយ៍ ស្នងការ ជនសង្ស័យពីរនាក់ ត្រូវបានចាប់ខ្លួន មុនដំបូង នៅស្រុកមេមត់ ហើយបន្ទាប់មកកម្លាំង សមត្ថកិច្ចរបស់លោក បានឈានទៅដល់ការចាប់ខ្លួន បក្ខពួកពីរនាក់ផ្សេងទៀត នៅចំណុច ចំការកៅស៊ូ ស្រុកពញាក្រែក ។

    លោកឧត្ដមសេនីយ៍ ម៉ៅ ពៅ បានថ្លែងថា ក្រោយពីមានករណីប្លន់ ប្រដាប់អាវុធ ជាពិសេស លើអ្នកលក់មាស ដូរលុយ នៅតាមបណ្ដាខេត្ដ ក៏ដូចជា មួយករណីនៅជិតផ្សារស្ទឹង ស្រុកពញាក្រែកមកនោះ  អគ្គស្នងការនគរបាលជាតិ នាយឧត្ដមសេនីយ៍ នេត សាវឿន បានបញ្ជាឱ្យនគរបាល តាមបណ្ដា រាជធានី-ខេត្ដ បើកការស្រាវជ្រាវ ក៏ដូចជាការ ទប់ស្កាត់ បទល្មើសប្លន់ទាំងនេះ។

    លោកបន្ដថា ក្រោយទទួលបានបទបញ្ជា ពីថ្នាក់ដឹកនាំនិងមានការជំរុញបន្ថែម ពីអភិបាលខេត្ដ ដែលជាប្រធាន គណៈបញ្ជាការ ឯកភាពនោះ កម្លាំងសមត្ថកិច្ចរបស់លោក បានបើកការស្រាវជ្រាវ ជាបន្ដបន្ទាប់ ហើយឈាន ទៅដល់ការ ចាប់ខ្លួនជនសង្ស័យទាំងនេះ៕


    0 0

    ភ្នំពេញ ៖ ដោយអនុវត្តន៍ តាមសារាចរ ណែនាំរបស់ សាលារាជធានីភ្នំពេញ អាជ្ញាធរ ខណ្ឌពោធិ៍សែនជ័យ បាន ដឹកនាំកម្លាំង ចម្រុះជាច្រើននាក់ ចុះឃាត់រថយន្ត ប្រភេទដឹកនាំទំនិញ ដើម្បីពិនិត្យមើលឯកសារ ពាក់ព័ន្ធ ដែលអាចធ្វើ ចរាចរឆ្លងកាត់ រាជធានីភ្នំពេញ ហើយការចុះត្រួតពិនិត្យ រយះពេល២ថ្ងៃនោះឃើញថា ធ្វើការត្រួតពិនិត្យ រថយន្ត បានចំនួន១៤៤គ្រឿង ក្នុងនោះ មានឯកសារត្រឹមត្រូវ ចំនួន១១៧ និងមិនមានឯកសារត្រឹមត្រូវ ចំនួន២៧គ្រឿង ។

    ការចុះត្រួតពិនិត្យនេះដឹកនាំដោយ លោក សេង គន្ធ អភិបាលរង ខណ្ឌពោធិ៍សែនជ័យ រួមនឹងមន្ត្រី សាធារណកាល និងកម្លាំងចម្រុះ ជាច្រើននាក់ផងដែរ ធ្វើចាប់ ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅតាមបណ្តោយ ផ្លូវជាតិលេខ៣។

    លោក សេង គន្ធ ដែលដឹកនាំកម្លាំងចុះត្រួតពិនិត្យនោះ បានឲ្យដឹងថា ការចុះត្រួតពិនិត្យគឺយើងធ្វើការត្រួត ពិនិត្យ តែរថយន្ត ប្រភេទដឹកទំនិញតែប៉ុណ្ណោះ គឺពិនិត្យមើលឯកសារ ដែលពាក់ព័ន្ធ នឹងការធ្វើចរាចរ ឆ្លងកាត់ រាជធានីភ្នំពេញ និងឯកសារពាក់ព័ន្ធ នឹងរថយន្តផងដែរ ក្នុងដូចជា ឈាករថយន្ត ប័ណ្ណបើកប និងលិខិតអនុញ្ញាតិ ពីសាលា រាជធានីភ្នំពេញ ក្នុងការធ្វើចរាចរ ឆ្លងកាត់ រាជធានីភ្នំពេញ និងប័ណ្ណអាជីវកម្ម ផងដែរ។

    លោកបានបន្តទៀតថា ការឃាត់រថយន្ត ត្រួតពិនិត្យអស់ រយះពេល២ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ ឃើញថា លោកធ្វើការឃាត់រថយន្ត បានចំនួន១៤៤គ្រឿង ធ្វើការត្រួតពិនិត្យឯក សារពាក់ព័ន្ធ នោះ ឃើញថា រថយន្តភាគច្រើនគឺគោរពច្បាប់ បានត្រឹមត្រូវដោយក្នុង១៤៤គ្រឿង មិនមាន ឯកសារត្រឹមត្រូវនោះ គឺចំនួន២៧គ្រឿង ប៉ុណ្ណោះ ដូច្នេះអ្នកប្រកបរបរ រកស៊ីដោយប្រើ រថយន្តដឹកនោះ គាត់មានការយល់ដឹង ខ្ពស់ក្នុងការធ្វើចរាចរ នៅតាមដឹងផ្លូវសាធារណៈ។

    លោកបានបន្តថា ចំពោះរថយន្តដែលមានឯកសារ ត្រឹមត្រូវនោះ គឺលោកបានអនុញាត ឲ្យបន្តដំណើរ ទៅទៀត ប៉ុន្តែចំណែកឯរថយន្ត ពុំមានឯកសារត្រឹមត្រូវនោះ លោកបានអប់រំណែនាំ ឲ្យទៅបំពេញសំណុំបែបបទត្រឹមត្រូវ ទៅតាមការណែនាំ របស់សាលារាជធានីភ្នំពេញ មុននឹងធ្វើដំណើរឆ្លងកាត់រាជ ធានីភ្នំពេញ ។

    លោកបានបន្តទៀតថា ដោយសារតែមានការណែនាំពី សាលារាជធានីភ្នំពេញ ឲ្យអាជ្ញាធរខណ្ឌ គ្រប់ខណ្ឌ ទាំងអស់ ត្រូវត្រួត ពិនិត្យមើលរថយន្តប្រភេទដឹកទំនិញ គ្រប់ប្រភេទដែលកំពុង តែធ្វើចរាចឆ្លងកាត់ រាជធានីភ្នំពេញ ត្រូវតែ មានឯកសារគ្រប់គ្រាន់ ទើបអនុញាតឲ្យធ្វើចរាចរ ហើយរថយន្តណាដែលមិន មានឯកសារគ្រប់គ្រាន់ ត្រូវណែនាំដល់ ពួកគាត់ គោរពច្បាប់ និងបំពេញបទឲ្យបានត្រឹមត្រូវ ។

    លោកបានបន្តទៀតថា ក្នុងការចុះត្រួតពិនិត្យនេះ គឺធ្វើរយះពេល៧ថ្ងៃទើបឈប់ ហើយបន្ទាប់ ពីធ្វើការ ណែនាំនិងអប់រំ រួចមក ប្រសិនបើរថយន្តណានៅតែមិនគោរពច្បាប់ទៀតនោះ គឺឃាត់យកទៅផាកពិន័យ ទៅតាមផ្លូវច្បាប់ ៕


    0 0

    បាត់ដំបង ៖ បុរសកម្មករ ខាងតខ្សែភ្លើងម្នាក់ ត្រូវឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យ រងរបួសធ្ងន់ត្រូវ ដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ ខណៈកំពុងធ្វើការ នៅហាងលក់គ្រឿងអេឡិចត្រូនិច ដែលមាន យីហោ «Singer Mega» ស្ថិតនៅតាម ផ្លូវលេខ៣ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីវេលា ម៉ោងប្រមាណ ៤៖១០នាទី រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៤នេះ។

    សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ហាងមួយនេះ ត្រៀមបើកសម្ពោធ នៅថ្ងៃស្អែក (ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤) ស្រាប់តែមានរឿងនេះ កើតឡើង តែម្តង។

    សេចក្តីរាយការណ៍ បានបន្តទៀតថា ខណៈជនរងគ្រោះ មិនទាន់ស្គាល់ អត្តសញ្ញាណ នៅឡើយនោះ កំពុងតខ្សែភ្លើង នៅជាន់ទី២ ស្រាប់តែ ត្រូវបានចរន្តភ្លើងឆក់ បណ្តាលឲ្យ ធ្លាក់មកក្រោម រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យភ្លាមៗ តែម្តង។

    មន្រ្តីអគ្គិសនី បានឲ្យដឹងថា មូលហេតុដែលនាំឲ្យ ហេតុការណ៍នេះ កើតឡើង ដោយសារតែម្ចាស់ហាង បានសង់ប៉ាណូ នៅជិតនឹងខ្សែធំ ចំងាយ១,៥ម៉ែត្រ។ យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើម្ចាស់ហាង មួយនេះ នឹងសងសំណង ប៉ុន្មានដល់ជនរងគ្រោះនោះទេ៕


    0 0

    រតនគិរី៖ មន្ត្រីជាន់ខ្ពស់ នៃស្នងការនគរបាល ខេត្តរតនគិរី កំពុងរៀបចំផែនការថ្មី ដើម្បីឈានទៅបង្ក្រាប ករណីជំនួញឈើប្រណិត នៅក្នុងភូមិសាស្ត្រ ពាមអូរលាវ សារជាថ្មី ម្តងទៀត ក្រោយពីកម្លាំងនគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ចនៃស្នងការ នគរបាលខេត្ត បានបរាជ័យ ក្នុងការបង្ក្រាបបទល្មើស ព្រៃឈើកន្លងទៅនេះ។

    គួររម្លឹកថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្នងការដ្ឋាន នគរបាល ខេត្តរតនគិរី ក្រោយពីទទួលព័ត៌មាន អំពីចរាចរណ៍ឈើប្រណិត យ៉ាងច្រើនសម្បើមនៅតំបន់ ច្រកពាមអូរលាវនោះ កម្លាំងនគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច ជាច្រើននាក់ដោយមានការ សម្របសម្រួលផ្លូវច្បាប់ ពីតំណាងអយ្យការ ផងនោះបានចុះទៅតំបន់ ខាងលើនោះ។

    ប៉ុន្តែសេចក្តីរាយការណ៍ ពីលោកវរសេនីយ៍ឯក នូវ ដារ៉ា នាយការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការ នគរបាលខេត្តថា កម្លាំងពុំបានចុះដល់តំបន់ ដែលមានសេចក្តីរាយការណ៍ថា មានការចរាចរណ៍ ឈើប្រណិតឆ្លងដែនទៅ ប្រទេសវៀតណាមនោះទេ។

    ដោយសារតែ ជនមិនស្គាល់មុនបានកាប់ ដើមឈើធំៗរារាំងផ្លូវ សមត្ថកិច្ច។ ប្រធានការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច លោក វរសេនីយ៍ឯក នូវ ដារ៉ា បានបញ្ជាក់សារជាថ្មីនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ ថា រូបលោកបានធ្វើរបាយការណ៍ ជូនថ្នាក់លើរួចហើយ ជុំវិញករណីកម្លាំងរបស់លោក ចុះបង្ក្រាបនៅក្នុងភូមិសាស្ត្រ តំបន់ពាមអូរលាវនោះ ។

    មន្ត្រីនគរបាល ដែលសូមមិនបញ្ចេញឈ្មោះប្រាប់ឲ្យដឹងថា មេឈ្មួញរកស៊ីឈើ កក្រើកតាមព្រំដែន ចំនួន២នាក់ត្រូវ គេប្រាប់ថា បានជាប់ពាក់ព័ន្ធ ក្នុងជំនួញឈើដ៏ធំសម្បើមនេះ ហើយឈ្មោះ មេឈ្មួញទាំង២នាក់នេះ ក៏ត្រូវបានសរសេរ ក្នុងរបាយការណ៍ ជូនថ្នាក់លើរួចហើយ។

    ប្រភពបន្តទៀតថា មនុស្សចំនួន២នាក់ ដែលជាប់ពាក់ព័ន្ធ ក្នុងជំនួញឈើប្រណិត នៅតំបន់ច្រកពាមអូរលាវនោះ មានម្នាក់មានខ្នង បង្អែករឹងមាំជាមន្ត្រីជាន់ខ្ពស់ នៃស្នងការនគរបាល ខេត្តរតនគិរីថែមទៀតផង។

    បើទោះបីយុទ្ធនាការ បង្ក្រាបកាលពីថ្ងៃទី១២ ខែវិច្ឆិកា បានទទួលបរាជ័យក៏ដោយ ប៉ុន្តែស្នងការ នគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ងួន គឿន បានមានប្រសាសន៍ កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា នេះថា បេសកកម្មនោះមិនទាន់បញ្ចប់ទេ ពោលកំពុងតែរិៈរកយុទ្ធសាស្ត្រថ្មី ថាតើរកវិធីណា ដើម្បីឲ្យមានប្រសិទ្ធិភាព។

    លោកស្នងការ រូបនោះបន្តទៀតថា ការស៊ើបអង្កេតខ្លះ ជាមួយមន្ត្រីនគរបាល ប៉ុស្តិ៍ពាមអូរលាវ ដែលអាចសង្ស័យ ជាប់ពាក់ព័ន្ធក្នុងរឿងជំនួញឈើ នោះគេអាចនឹងឆ្លើយបំឡែង ឫបង្វែររឿងផ្សេងៗ ផ្ទុយពីផែនការ ត្រូវអនុវត្តន៍ទៅវិញ។ គួរបញ្ជាក់ថា មុនពេលបែកធ្លាយរឿងនេះ ដល់ស្នងការនគបាលខេត្ត គេទទួលព័ត៌មានថា កម្លាំងគណៈបញ្ជាការឯកភាព ស្រុកអូរយ៉ាដាវដឹកនាំដោយ លោក ម៉ា វិចិត្រ អភិបាលស្រុក និងកម្លាំងយោធា ស្រុកដឹកនាំដោយលោក ជួន ពិសិដ្ឋ មេបញ្ជាការយោធាស្រុក ចុះទៅតំបន់ពាមអូរលាវនោះ ដែលគេសង្ស័យថា នឹងមានការបង្ក្រាបបទល្មើស ឈើប្រណិតនោះ ប៉ុន្តែផ្ទុយទៅវិញគំនរ ឈើដែលមាននៅក្នុងទឹក និងក្នុងព្រៃដូចដែលរូបភាព ត្រូវគេលួចបញ្ជូនមកកាន់ អ្នកសារព័ត៌មាន មិនត្រូវបានបង្ក្រាបឡើយ ។

    គេកំពុងសង្ឃឹមថា វិធានការរបស់ថ្នាក់ដឹកនាំ នៃស្នងការនគរបាល ខេត្តរតនគិរី នៅលើកចុងក្រោយណាមួយនោះ និងទទួលបានជោគជ័យ មិនខានឡើយ ៕


    0 0

    ថាណាលេង(ឡាវ)- ណងខៃ(ថៃ) ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤  លោក យិន សុវណ្ណី ប្រធានក្រុមប្រឹក្សា ភិបាល ក្រុមហ៊ុន អេប៊ល ម៉លធី សឺលូសិន បានអញ្ជើញមន្ត្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួង មហាផ្ទៃ លោកឧត្តមសេនីយ៍ទោ ឆាយ ប៊ុនណា និងក្រុមការងារចំនួន ២នាក់ទៀត និងមានការចូលរួម យកព័ត៌មាន ពីសំណាក់ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលផងដែរ ដើម្បីសិក្សាស្វែងយល់ការងារ គ្រប់គ្រងការឆ្លងកាត់ចេញ-ចូល របស់ភ្ញៀវទេសចរជាតិ អន្តរជាតិ នៅច្រកទ្វារអន្តរជាតិ ថាណាលេង (Thanalang) រដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ រវាងចក្រទ្វារអន្តរជាតិណងខៃ ខេត្ត ឧត្តនថានី ប្រទេសថៃ ដែលប្រទេសទាំង២ បាន តភ្ជាប់ដោយស្ពានឆ្លងកាត់ទន្លេយ៉ាងវែង ដែលបានសាងសង់ កាលពីជិត២០ឆ្នាំកន្លងទៅ សម្រាប់តភ្ជាប់ ប្រទេសទាំង ២ ។

    ក្នុងដំណើរទស្សនកិច្ចសិក្សានេះ មន្ត្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងតំណាងក្រុមហ៊ុន បានស្វែងយល់ ឃើញថា ការប្រើប្រាស់ E-Card ដែលបានកំពុងដាក់ឲ្យប្រើប្រាស់ ក្នុងការគ្រប់គ្រងភ្ញៀវទេសចរជាតិ អន្តរជាតិ ឆ្លង កាត់ច្រកទ្វារអន្តរជាតិ ថាណាលេង (Thanalang) រដ្ឋធានីវៀងច័ន្ទនោះ ជាការគ្រប់គ្រងនូវចំនួនភ្ញៀវទាំងអស់ ដែល បានឆ្លងកាត់ច្រកទ្វារនេះ ហើយបានបង់អាករលើកម្រៃឆ្លងកាត់ច្រកទ្វារ ដើម្បីថែទាំ គ្រប់គ្រង និងសាងសង់បន្ថែមនូវ ហេដ្ឋារចនាសម្ព័ន្ធ តម្រូវការមួយចំនួនរបស់ស្នាក់ការច្រកទ្វារ រួមទាំងកន្លែងបំពេញបែបបទ របស់សមត្ថកិច្ចទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងស្នាក់ការច្រកទ្វារនេះ។ និយាយរួមកម្រៃដែលបានមកពី E-Card នេះ ជាថវិកាថែទាំ និងចំណាយលើការគ្រប់គ្រង ស្នាក់ការច្រកទ្វារទាំងមូល របស់ប្រទេសឡាវ ។

    លើសពីនេះទៅទៀតនោះ ក្នុងការចុះត្រួតពិនិត្យជាក់ស្តែង ក្រុមការងារបានឃើញថា ការបង់កម្រៃលើអាករ E-Card ដែលកំពុងប្រើប្រាស់ នូវច្រកទ្វារអន្តរជាតិថា ណាលេង (ឡាវ) មានតម្លៃ ៤៥បាត ស្មើនឹង ១,៥ដុល្លារអាមេរិក ពីគ្រប់ សមាសភាពឆ្លងកាត់ចេញ-ចូល ហើយអនុញ្ញាតឲ្យចូល និងចេញដោយបង់ប្រាក់តែម្តងក្នុងរយៈពេល ៤ម៉ោង លើស ពីនេះត្រូវទិញ E-Card ថ្មី ។

    ភ្ញៀវទេសចរ ដែលឆ្លងកាត់ច្រកទ្វារអន្តរជាតិថា ណាលេង ត្រូវបំពេញបែបបទរដ្ឋបាលឆ្លងដែនដូចធម្មតា បន្ទាប់មក បន្តដំណើរទៅទិញ E-Card រួចយកបែបបទនេះទៅប្រគល់ជូន មន្ត្រីអន្តោប្រវេសន៍ ត្រួតពិនិត្យ និងបោះត្រាលើលិខិត ឆ្លងដែនចូល និងចេញ ។ ក្រោយត្រួតពិនិត្យរួចភ្ញៀវទេសចរ អាចបន្តដំណើរដោយស៊ក E-Card ទៅម៉ាស៊ីនស្វ័យប្រវត្តិ ដើម្បីឲ្យបើកច្រកចេញបាន ។

    សូមជម្រាបថា ដំណើរទស្សនកិច្ចសិក្សានេះធ្វើឡើង ក្រោយពេលដែលក្រុមហ៊ុន អេប៊ល ម៉លធី សឺលូសិន បានរៀបចំ បទបង្ហាញដល់មន្រ្តីជាន់ខ្ពស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៤ នៅកម្ពុជា ។

    លោក យិន សុវណ្ណី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេប៊ល ម៉លធី សឺលូសិន គ្រោងនឹងវិនិយោគលើប្រើប្រាស់ ប្រព័ន្ធ E-Card ក្នុងការគ្រប់គ្រង ការចេញ-ចូល ច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីជួយសម្រួលដល់ដំណើរការឆ្លងកាត់ ព្រំដែនឲ្យកាន់តែមានសណ្តាប់ធ្នាប់ល្អ រហ័ស ជាពិសេសងាយស្រួលគ្រប់គ្រងទិន្នន័យភ្ញៀវចេញ-ចូល ។

    លោកបន្តថា ការគ្រប់គ្រង និងចាត់ចែងលើការចេញ-ចូល តាមបរិវេណចំណុចឆ្លងកាត់ផ្សេងៗ តាមព្រំដែនតាមប្រព័ន្ធ ព័ត៌មានវិទ្យា (IT) នេះ នឹងធ្វើឲ្យដំណើរឆ្លងកាត់មានសណ្តាប់ធ្នាប់ល្អ មានការបែបចែកច្បាស់លាស់ រវាងអ្នកដំណើរ ក្នុងស្រុក និងអ្នកដំណើរបរទេស រួមទាំងរថយន្តផងដែរ ។

    លោកបន្ថែមថា «ច្រកដែលក្រុមហ៊ុននឹងធ្វើការវិនិយោគដោយប្រើប្រាស់ E-Card ជាច្រកគ្រប់គ្រងការចេញ-ចូល អន្តរជាតិ នៅក្នុងប្រទេសកម្ពុជា ប្រយោជន៍មិនត្រឹមតែមានសណ្តាប់ធ្នាប់ និងការគ្រប់គ្រងចំនួនច្បាស់លាស់ប៉ុណ្ណោះ ទេ ថែមទាំងមានចំណូលសម្រាប់ថវិកាជាតិទៀតផង»៕

     

    Photo by LookingTODAY

    Photo by LookingTODAY

    Photo by LookingTODAY


    0 0

    ដោយ ៖ សយ សុភាព

    វៀងច័ន្ទ ៖ ដោយមិនបានគ្រោងទុក ខ្ញុំបានធ្វើដំណើរទៅដល់ទីក្រុង វៀងច័ន្ទ ប្រទេសឡាវ ដោយឆ្លងកាត់ច្រកព្រំដែនអន្ដរជាតិ ណងថៃ ខេត្ដឧត្ដថានី នៃប្រទេសថៃ ទល់និងច្រកអន្តរជាតិថាណាឡាង រដ្ឋធានីវៀងច័ន្ទ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លង ទៅនេះ នៅក្នុងដំណើរបេសកកម្ម ស្វែងយល់ពីរបៀបប្រើអ៊ីខាត (E-Card) គ្រប់គ្រងច្រកព្រំដែន យើងខ្ញុំបានឆ្លង កាត់ព្រំដែនចូលប្រទេសឡាវ ដែលមានមន្ដ្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ លោកឧត្ដមសេនីយ៍ឆាយ ប៊ុណ្ណា ប្រធាននាយកដ្ឋានអន្តោប្រវសន៍ និងសហការីពីររូប ព្រមទាំងលោក យិន សុវណ្ណី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនអេប៊លម៉ាធីសូលូសិន និងក្រុមការងារ ។

    រថយន្ដទេសចរណ៍១២កៅអី បានដឹក ក្រុមការងារយើងខ្ញុំ ចូលមកទទួលទានអាហារ ថ្ងៃត្រង់ នៅក្នុងទីក្រុង វៀងច័ន្ទ ប្រទេសឡាវ ដែលមានចម្ងាយត្រឹមតែជាង ៤០គីឡូម៉ែត្រ ពីព្រំដែនប្រទេសថៃប៉ុណ្ណោះ ។ នៅពេលធ្វើដំណើរតាមផ្លូវ ខ្ញុំបានសង្កេតមើលនូវទិដ្ឋភាពទាំងឡាយ ដែលបានឆ្លងកាត់ ធ្វើឱ្យខ្ញុំនឹកឃើញ ភ្លាមមកដល់មាតុភូមិកម្ពុជា របស់ខ្ញុំ ដែលអាចនិយាយបានថា របៀបរបបរស់នៅរបស់ប្រជាពលរដ្ឋឡាវ និងប្រជាពលរដ្ឋខ្មែរ មិនខុសគ្នាប៉ុន្មាននោះឡើយ ជាពិសេសសំណង់អគារ វត្ដអារាម ផ្ទះសម្បែង គឺស្ទើរតែដូចគ្នាបេះបិទ ។ បើទោះបីប្រទេសឡាវ បានមានសន្ដិភាពចាប់តាំងពីចុងឆ្នាំ១៩៧៥មកដល់ពេលបច្ចុប្បន្នក្តី តែ ការអភិវឌ្ឍ ហាក់បីដូចជានៅយឺតជាងប្រទេសកម្ពុជា  ដែលទើបតែបញ្ចប់សង្គ្រាមទាំង ស្រុងនៅថ្ងៃទី០២ធ្នូ ឆ្នាំ១៩៩៨ ។ មកដល់ត្រឹមចំណុចនេះ ខ្ញុំហាក់ដូចជាមានមោទនភាពចំពោះជាតិ បើទោះបីនៅក្នុងប្រទេស យើងតែងតែ ឮពាក្យថា អភិវឌ្ឍន៍យឺតបញ្ហាអយុត្ដិធម៌ក្នុងសង្គមច្រើន យ៉ាងណាក្តី ប៉ុន្ដែ ប្រៀបធៀបជា មួយប្រទេសឡាវ ដែលរស់នៅក្នុងសុខសន្ដិភាពជាង ៤០ឆ្នាំមកនោះ ខ្ញុំត្រូវតែមានមោនទភាព ចំពោះប្រជាជាតិកម្ពុជា ដ៏កម្សត់ ដែលបាននឹង កំពុងពួតដៃគ្នាអភិវឌ្ឍន៍ប្រទេស រួមទាំងរកយុត្ដិធម៌ជូន សង្គម ពីគ្រប់ខ្មែរនិន្នាការទាំងអស់ ។ មានន័យ ថា យើងជាខ្មែរត្រូវមានតែមានមោទនភាព ចំពោះខ្លួន ហើយនាំគ្នាធ្វើបន្ដទៀត ដើម្បីរំលំសត្រូវនៅចំពោះមុខរបស់ យើង នោះគឺភាពអយុត្ដិធម៌ក្នុងសង្គម ។

    ក្នុងអំឡុងពេលធ្វើដំណើរតាមរថយន្ដ អ្នកបកប្រែម្នាក់ បាននិយាយប្រាប់ពួកយើង ទាំងអស់គ្នាថា ទៅមុខបន្ដិចទៀត យើងនឹង បានឃើញនិវេសនដ្ឋានឯកអគ្គរាជទូតខ្មែរនៅខាងឆ្វេងដៃ នៅទីក្រុងវៀងច័ន្ទ ដែលស្ថិតនៅតាមដងផ្លូវ ធ្វើដំណើរពីព្រំដែន បន្ទាប់មកឆ្ពោះទៅមុខបន្ដិចទៀត យើងនឹងឃើញស្ថានឯកអគ្គរាជទូតខ្មែរនៅខាងស្ដាំដៃ ។ រំពេចនោះ ខ្ញុំក៏បាននឹកគិតភ្លាមថា ឯកអគ្គរាជទូតប្រចាំនៅប្រទេសឡាវ ខ្ញុំស្គាល់ នោះ គឺលោកហាស់ សេរីធុន ដែលជាមន្ដ្រី ជំនាញជាន់ខ្ពស់មួយរូបនៅក្រសួងការបរទេស ដែលទើបនឹងត្រូវបាន បានតែងតាំងជាឯកអគ្គរាជទូត ប្រចាំនៅទីក្រុង វៀងច័ន្ទ ប្រទេសឡាវ ជាង១០ខែប៉ុណ្ណោះ បន្ទាប់ពី រូបលោកបានបញ្ចប់តំណែង ជាឯកអគ្គរាជទូតនៅប្រទេសហ្វីលី ពីន កាលពីចុងឆ្នាំ២០១២ ដោយសារតែ នយោបាយការបរទេសកម្ពុជា-ហ្វីលីពីន មិនចុះសម្រុងគ្នា ជុំវិញបញ្ហា សមុទ្រចិនខាងត្បូង ក្នុងពេល ដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលវិលជុំអាស៊ាន កាលពីចុងឆ្នាំ២០១២ ។ ខ្ញុំក៏បានប្រាប់ទៅអ្នកបកប្រែឱ្យប្រាប់អ្នកបើករថយន្តថា ខ្ញុំមានបំណងចង់ជួបលោកទូត ដោយសុំឱ្យឈប់រថយន្ត នៅមុខស្ថានទូតនៅពេលទៅដល់ ។ ១០នាទីក្រោយមក គឺនៅក្នុងវេលាម៉ោង១០និង៥០នាទី ថ្ងៃទី១២ ខែវិច្ឆិកា បន្ទាប់ពីឆ្លងព្រំដែននៅវេលាម៉ោង១០និង៣០នាទី រថយន្ដបានឈប់មុខស្ថានទូត ហើយខ្ញុំបានចូលទៅក្នុងស្ថានទូត រួចក៏ជួបមន្ដ្រីពីររូប ដែលកំពុងធ្វើការនៅទីនោះ ហើយខ្ញុំក៏បានឧទ្ទេសនាម ខ្លួនខ្ញុំ និងសួររកលោកទូតថា នៅក្នុងការិយាល័យដែរឬទេ? ។ ដោយមិនបង្អង់យូរភាពរួសរាយរាក់ទាក់នៃមន្ដ្រីការទូតខ្មែរ ក៏បានឆ្លើយតបវិញថា ឯកឧត្ដមឯកអគ្គរាជទូត អញ្ជើញចេញទៅខាងក្រៅ ជូនដំណើរភ្ញៀវខ្មែរ ត្រឡប់ទៅភ្នំពេញវិញ នៅព្រលានយន្ដហោះ ទីក្រុង វៀងច័ន្ទ។ ខ្ញុំក៏សុំអនុញ្ញាតឱ្យលេខាទូតផ្ដល់លេខទូរស័ព្ទរបស់ លោកទូត ដើម្បីខ្ញុំទូរស័ព្ទរកលោក ក្នុងគោលបំណងអញ្ជើញលោកទទួលទានអាហារថ្ងៃត្រង់ ដោយមិនបានព្រាងទុកជាមុន ព្រោះគិតថា ខ្ញុំនឹង លោកទូត បានរាប់អានជិតស្និទ្ធ នឹងគ្នាជិត២០ឆ្នាំមកហើយ ម្យ៉ាងគិតថា លោកទូត នឹងមានកាយវិការ ទន់ភ្លន់មិនជំទាស់ ទៅនឹងការអញ្ជើញភ្លាមៗ ដោយមិនបានណាត់ជាមុននោះដែរ។ ក្រោយពីលោកទទួលការហៅទូរស័ព្ទរបស់់ខ្ញុំ ដូចខ្ញុំរំពឹងទុកមែន លោកទូត គ្រាន់តែឮសូរសំឡេងរបស់ខ្ញុំ និងការប្រាប់ឈ្មោះថា ខ្ញុំសយ សុភាព ទើបមកដល់ទីក្រុងវៀងច័ន្ទ ដោយគ្មានការគ្រោង ទុក និងកំពុងស្ថិតនៅក្នុងស្ថានទូត លោកទូត សម្ដែងការភ្ញាក់ផ្អើលនិងរីករាយ ហើយទទួលយកការអញ្ជើញ ទទួល ទានអាហារថ្ងៃត្រង់របស់ខ្ញុំ (ការគិតរបស់ខ្ញុំ ពិតជាមិនខុសមែន ហើយនេះពិតជាមន្ដ្រីការទូត ដ៏ល្អ ដែលរាជរដ្ឋាភិ បាលខ្មែរ តាមរយៈក្រសួងការបរទេស តែងតាំងឱ្យធ្វើជាឯកអគ្គរាជទូតមិន ខុសបំណងឡើយ) ។

    ពេលវេលាអាហារថ្ងៃត្រង់ម៉ោង១២ ក៏បានមកដល់ នៅឯភោជនីយដ្ឋាន ដ៏ល្បីឈ្មោះខួងឡាវ  ដែលអ្នកបកប្រែ និង អ្នកបម្រើនៅក្នុងភោជនីយដ្ឋានប្រាប់ថា កន្លែងនេះថ្នាក់ដឹកនាំប្រទេសជាច្រើន រួមទាំងព្រះអង្គម្ចាស់ក្សត្រីយសារិនដន ប្រទេសថៃ និងមន្ដ្រីការទូតជាន់ខ្ពស់ នៃប្រទេសកម្ពុជា បានអញ្ជើញ និងយាងទៅ សោយភោជនាអាហារនៅទីនោះ ដោយសារតែមុខម្ហូបឆ្ងាញ់ៗ ដូចជា អាម៉ុក ឡាប ជាដើម ប៉ុន្ដែសំណង់អគារភោជនីយ ដ្ឋាននោះ មិនទំនើបទេ ការតុប តែងប្រៀបដូចជាភោជនីយដ្ឋានធម្មតាតែ ប៉ុណ្ណោះ បន្ទប់ទឹក រិតតែអន់ទៅទៀត ។

    លោកទូត និងអ្នកស្រីសឿ ចន្ទធាវី ដែលរស់នៅក្នុងប្រទសឡាវ ហើយស្វាមី របស់អ្នកស្រី ជាអ្នកបើកយន្តហោះនៃក្រុមហ៊ុនអាកាសចរឡាវ ដែលខ្ញុំធ្លាប់បាន ស្គាល់ជាយូរឆ្នាំមកហើយ ក៏បានអញ្ជើញមក ដល់ដោយក្រុម ការងារ យើង ខ្ញុំ បានរៀបចំ មុខម្ហូបរួចជាស្រេច ដើម្បីទទួលឱ្យសម ឋានៈលោកជាឯកអគ្គរាជទូត និងការគោរព ពីក្រុមការងារយើងខ្ញុំ ដោយចាត់ទុកលោក ជាមន្ដ្រីការទូតជាន់ខ្ពស់កម្ពុជា ប្រចាំនៅ បរទេស ។ រីឯលោកទូត ក៏បានបង្ហាញនូវ ការបដិសណ្ឋាកិច្ច តាមបែបការទូត ដែល លោកតែងតែធ្វើ ចំពោះ ភ្ញៀវដទៃទៀត មិន ថាតែពេលលោកបំពេញការងារ ជាអ្នកការទូតទេ  សូម្បីតែនៅក្នុងប្រទេស ក៏ដោយ តែងតែទទួលស្វាគមន៍ភ្ញៀវ តាមរបៀបជាអ្នកការទូតដែរ អាចនិយាយថា នេះជារបៀបរៀបរយទូទៅនៃ មន្ដ្រី នៅក្រសួងការបរទេសខ្មែរ ។ នៅក្នុងពេលបាយនោះ ជាធម្មតា ខ្ញុំជាអ្នកសារព័ត៌មាន នៅពេលដែល បានជួបជាមួយមន្ដ្រីសំខាន់ៗ ខ្ញុំពុំបានរំលងនៃការជជែកសួរដេញដោលអំពីកិច្ចការសំខាន់ៗ ដែលលោក ទូតបានធ្វើ នោះទេ ព្រោះនេះជាទម្លាប់របស់អ្នកសារព័ត៌មាន រីឯលោកទូត ក៏ពុំមានចិត្ដទើសទាល់ដែរ ព្រោះលោកដឹងថា តែកាលណាជួបជាមួយ អ្នកសារព័ត៌មាន ត្រូវតែត្រៀមលក្ខណៈរួចជាស្រេច ដើម្បី ឆ្លើយទៅនឹងសំណួររបស់អ្នកកាសែត ។ ខ្ញុំ និងលោកទូតហាក់បីដូចជាទទួល ទានអាហារបានតិចជាងគេ ដោយខ្ញុំ ចំណាយពេលស្ដាប់ លោកទូតរៀបរាប់ អំពីកិច្ចការដែលបានបំពេញ ក្នុងនាមជាអ្នក សារព័ត៌មាន ដើម្បីយកព័ត៌មានដ៏មានសារសំខាន់ មកផ្សព្វផ្សាយជូនអ្នកអានគេហទំព័រ ដើមអម្ពិល កាសែត ដើមអម្ពិល និងវិទ្យុដើមអម្ពិល ។

    របៀបវារៈដំបូង ខ្ញុំបានសួរលោកទូត អំពីទំនាក់ទំនង រវាងប្រទេសឡាវ  និងកម្ពុជា រាប់ទាំងរដ្ឋាភិបាល និងបក្សកុម្មយនីស្ដឡាវ តើយ៉ាងម៉េចដែរ  ?

    លោកទូត បានងក់ក្បាល ជាការបង្ហាញ នូវការពេញចិត្ដចំពោះសំណួរ រួចញញឹមបន្ដិច ហើយឆ្លើយ ដោយមានអត្ថន័យច្បាស់ៗថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ រាប់ទាំងបក្សកុម្មុយនិស្ដរបស់ឡាវ គឺមានភាពស្និតស្នាលណាស់ ប្រទេសទាំងពីរ ចាត់ទុកគ្នាជាបងប្អូន ខណៈដែលប្រទេសថៃ ជាភូមិផង របងជាមួយ និងប្រទេសវៀតណាម ចាត់ទុកជាមិត្ដ របស់កម្ពុជា ។ ថ្នាក់ដឹកនាំឡាវខ្លះ បានសម្ដែង ពីការដឹងគុណ ចំពោះកម្ពុជា ក្នុងនោះរួមមាន អតីតព្រះមហាក្សត្រដ៏ល្បាញល្បី ព្រះបរមរតនកោដ្ឋ នរោត្ដម សីហនុ  ដែល បានគាំទ្រនូវកិច្ចខិតខំប្រឹងប្រែងតស៊ូរបស់ឡាវ រួមទាំងការផ្ដល់នូវអាហារូបករណ៍ ដល់និស្សិតឡាវ ដែលរហូតមកដល់ពេលនេះ មាននៅក្នុងចំណោមពួកគេ បានក្លាយទៅជាថ្នាក់ដឹកនាំ នៅក្នុងរដ្ឋាភិបាលឡាវសព្វថ្ងៃ ។ ចំណែកបច្ចុប្បន្ន សូម្បីតែបញ្ហាព្រំដែន ក៏យើងដោះស្រាយគ្នា បានល្អ ឈរទៅលើការចរចាដោយសន្ដិវិធី ។ លោកទូត ក៏បានបង្ហើបថា នៅថ្ងៃទី២៤ ខែវិច្ឆិកា នេះ សម្ដេចហ៊ុន សែន នាយក រដ្ឋ មន្ដ្រីកម្ពុជា នឹងបំពេញទស្សនកិច្ចនៅទីក្រុងវៀងច័ន្ទ  ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរវាង នាយករដ្ឋមន្ដ្រីប្រទេសកម្ពុជា ឡាវ វៀតណាម ផ្ដោតទៅលើកិច្ចអភិវឌ្ឍន៍តំបន់ត្រីកោណ ។ លោកហាស់ សេរីធុន បានបញ្ជាក់ថា កិច្ច ប្រជុំនេះមានសារសំខាន់ណាស់ ជាពិសេស ការអភិវឌ្ឍន៍ តំបន់ត្រីកោណ ដែលកម្ពុជា មានខេត្ដស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជាដើម ។

    លោកទូត ក៏បានឱ្យដឹង ទៀតថា យើង បំពេញការងារសព្វថ្ងៃ គឺពិតជាបានបង្ហាញឱ្យឃើញ ថា ប្រទេសរបស់ យើងជាប្រទេសឯករាជ្យ ពេញលេញ ដោយបរិបូរណ៍ គ្មានរណបប្រទេសណាមួយទេ ជាពិសេស នៅពេលដែលប្រទេសកម្ពុជា បានធ្វើជាប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីការបរទេស និងកិច្ចប្រជុំ កំពូលអាស៊ាន ចុងឆ្នាំ ២០១២ ។ លើសពីនេះទៀត លោកទូត ក៏បានបង្ហើបឱ្យដឹងថា  ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេសខ្មែរ លោកហោ ណាំហុង បានណែនាំមិនឱ្យអ្នកការទូតរបស់ យើង “ប្រើពាក្យ ឥណ្ឌូចិន ទៅកាន់អ្នកការទូត បរទេសឬប្រទេសជាម្ចាស់ផ្ទះនោះទេ កាលណានិយាយអំពើប្រទេសទាំងបី ក្នុង ពេលដែលបារាំងបានដាក់អាណានិគម ពោលគឺ ឱ្យប្រើពាក្យប្រទេសកម្ពុជា ឡាវ វៀតណាម ”។

    បន្ទាប់ពីលោកទូតបានអត្ថាធិប្បាយត្រួសៗ ស្ដីអំពីកិច្ចសហប្រតិបត្ដិការ ក្នុងក្របខណ្ឌនយោបាយនិង សេដ្ឋកិច្ច រវាងប្រទេសទាំងពីររួចមក លោកទូតក៏បានឱ្យដឹងថា សព្វថ្ងៃប្រទេសចិន វិនិយោគលំដាប់ទី២ បន្ទាប់ពីប្រទេសវៀតណាម នៅក្នុងប្រទេសឡាវ ដោយសំណង់អគារខ្ពស់ៗ កំពុងចាប់ផ្ដើមសាងសង់ ហើយអនាគតទៅមុខ ចិននឹងក្លាយទៅជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសឡាវ ខណៈដែលសព្វថ្ងៃ ឡាវ មានទំនាក់ទំនងស្និទ្ធជាមួយវៀតណាម ។ រីឯសហរដ្ឋអាមេរិក ប្រទេសឡាវ ចាត់ទុកត្រឹមតែជាមិត្ដធម្មតា ហើយសហរដ្ឋអាមេរិក ក៏គ្មានគោលនយោបាយយុទ្ធសាស្ដ្រ ដូចជា វៀតណាម និងថៃ និងប្រទេសផ្សេងទៀត ក្នុងតំបន់អាស៊ានដែរ ។

    សូមបញ្ជាក់ថា លោកហាស់ សេរីធុន ជា មន្ដ្រីជំនាញជាន់ខ្ពស់មួយរូប នៅក្រសួងការ បរទេស ចាប់តាំងពីដើមទសវត្សរ៍ទី៨០ ។ ដោយមានដើមកំណើតជាខ្មែរកម្ពុជាក្រោម លោកចេះវៀតណាម យ៉ាងស្ទាត់ជំនាញ ភាសាបារាំង និងអង់គ្លេស លោកធ្លាប់ត្រូវបានថ្នាក់ដឹកនាំ ក្រសួងការបរទេស និងរាជរដ្ឋាភិបាលខ្មែរ បញ្ជូនឱ្យទៅបំពេញការងារជាមន្ដ្រីការទូត ប្រចាំនៅប្រទេសឥណ្ឌា ហ្វីលីពីន និងបច្ចុប្បន្ន ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ ។ លោកទូតបានឱ្យដឹងថា ក្នុងបេសកកម្មការទូតរយៈពេល៥ឆ្នាំ លោកបានបំពេញការងារ បានរយៈពេល១០ខែហើយ ។ នៅក្នុងពេលបំពេញការងារ លោកបានធ្វើឱ្យមានឯកភាពនិង កិច្ចសហការ ល្អ ជាមួយនិងមន្ដ្រីការទូត នៅក្នុងស្ថានទូត ទទួលជួបនិស្សិតកម្ពុជា ក៏ដូចជាជួបជាមួយប្រជាជនខ្មែរ ដែលរស់នៅក្នុងប្រទេសឡាវជាយូរមកហើយ រាប់ទាំងជនជាតិខ្មែរឥស្លាមភាគច្រើនផងដែរ ។

    លោកទូត ក៏ធ្លាប់បានសរសេរនិងបោះពុម្ពសៀវភៅចំនួន២ក្បាលរួចមកហើយ ដែលសៀវភៅទី១មានចំណង ជើងថា សង្គ្រាមត្រជាក់ និងទី២ ស្តីពីបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង ។ ខ្ញុំបានប្រាប់គាត់ ថា ខ្ញុំបានអានសៀវភៅទី១ ដែលរកទិញបាននៅបណ្ណាគារ ហើយបានយល់ដឹងថែមមួយកម្រិតទៀតតាមរយៈសៀវភៅនេះ ហើយស្ទើរតែចាំទាំងអស់ តាមរយៈនិយាយទៅកាន់មិត្តភក្តិជាច្រើនរូចមកហើយ ដូច្នេះសៀវភៅរបស់លោក បានជួយបង្រៀនខ្ញុំឲ្យស្វែងយល់នូវរឿងរ៉ាវពិភពលោក ដែលបានកើតឡើងកន្លងមក។ នៅពេលខាងមុខ ខ្ញុំពិតជានឹងបានទទួលនូវចំណេះដឹង ថែមមួយកម្រិតទៀត ស្តីពីបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង បន្ទាប់ ពីលោកបានសន្យាផ្តល់ឲ្យខ្ញុំនូវសៀវភៅទី២ តាមរយៈលោក ពុយ គា អ្នកឆ្លើយឆ្លងព័ត៌មានក្យូដូជប៉ុន នៅភ្នំពេញ ។

    លោកបានឱ្យដឹងថា ក្នុងមួយខែមានជនបរទេស ប្រហែល២០០នាក់ បានសុំទិដ្ឋាការពីស្ថានទូត សម្រាប់ចូលមកកម្ពុជា ផងដែរ ។ ជារួមការបំពេញបេសកកម្មការទូតរបស់លោកទទួលបាននូវកិច្ចសហការដ៏ល្អ រាប់ទាំងសហការី ជាលេខាទូត រហូតដល់ថ្នាក់ដឹកនាំនៃរដ្ឋាភិបាល និងបក្សកុម្មុយនិសឡាវ ។ ខ្ញុំបានបញ្ចប់ការ ទទួលទាន អាហារថ្ងៃត្រង់ ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលជាមួយលោកទូត នៅក្នុងភោជនីយដ្ឋានដ៏ល្បីខាងម្ហូបឆ្ងាញ់ នៅចំកណ្ដាលទីក្រុងវៀងច័ន្ទ វេលាម៉ោង១ និង ៤០នាទី ។ បន្ដពីនោះមក យើងខ្ញុំក៏បាន ថតរូបទុកជាអនុស្សាវរីយ៍ជាមួយគ្នា ហើយក៏បានបន្ដទៅទស្សនានៅវិមានឯករាជ្យ និងវត្ដល្បីៗនៅក្នុង ទីក្រុងវៀងច័ន្ទ ជាពិសេការទៅឃើញ រូបសំណាកព្រះភក្រ័ ព្រះបាទជ័យជេដ្ឋាទី១ ដែលជាស្ដេចភៀស ព្រះកាយពីកម្ពុជា នៅក្នុងសម័យលង្វែក តាមការណែនាំរបស់លោកទូត ក្នុងពេល ទទួលទានអាហារ  ។ ខ្ញុំនិងក្រុមការងារក៏បានទៅឃើញផ្ទាល់ភ្នែក ហើយថ្វាយបង្គំរូបសំណាកស្ដេចជ័យជេដ្ឋាទី១ គង់លើបល្ល័ង្គ នៅកណ្ដាលវត្ដដ៏ល្បីរបស់ ប្រទេសឡាវ ឈ្មោះវត្ដមាស ដែលសិលាចរិតជាភាសាឡាវ ចារនៅខាងក្រោម  ។ នៅអមសង្ខាងខ្ញុំក៏បាន ឃើញដើមត្នោតខ្ពស់ ៣ដើម ដែលប្រទេស ឡាវបានដាំអាចជាការបញ្ជាក់ថា  ព្រះអង្គ ពិតជាស្ដេចយាងមកពីប្រទេសខ្មែរ ព្រោះ ដើមត្នោតជាអត្ដសញ្ញាណរបស់ខ្មែរ ។ បើតាមលោកបណ្ឌិត រស់ ច័ន្ទត្រាបុត្រ អ្នក ស្រាវជ្រាវប្រវត្ដិសាស្ដ្រខ្មែរ បានឱ្យដឹងថា ព្រះបាទជ័យ ជេដ្ឋាទី១ ឪពុករបស់លោក ព្រះនាម ព្រះសេដ្ឋា ដែលបានសោយរាជ្យ នៅក្រុងលង្វែក ពីចន្លោះឆ្នាំ១៥៩៣ ។ ក្រោយមកបន្ទាយលង្វែក ត្រូវបែកបាក់ រួចព្រះអង្គ និងបុត្រា របស់ព្រះអង្គ គឺព្រះអង្គ ជ័យជេដ្ឋាទី១ បានភៀសព្រះកាយ ទៅកាន់ ប្រទេសឡាវ ហើយក៏បានចូលទីវង្គត់នៅទី នោះតែម្ដងទៅ ។

    បន្ទាប់ពីថ្វាយបង្គំនិងថតរូបចប់ ខ្ញុំក៏បាន សង្កេតឃើញអ្នកទេសចរមកពីអឺរ៉ុបនិងអាស៊ីមួយចំនួន កំពុងទស្សនារូបសំណាកព្រះ អង្គជ័យជេដ្ឋាទី១នេះដែរ ។ ដោយខ្ញុំមិនចេះភាសាឡាវ ខ្ញុំចង់ទិញការ៉េមកី ហូប ប៉ុន្ដែពិបាកនិយាយ នៅពេលដែលអ្នកលក់ការ៉េមកីពាក់មួកដួនទាំងពីរប្រភេទរបស់វៀតណាម សួរជាភាសាឡាវមកកាន់ខ្ញុំ ថា សុំជួយទិញ ការ៉េមកី ខ្ញុំក៏ងាកទៅរកអ្នករួមដំណើររបស់ខ្ញុំ ដែលជា មន្ដ្រីអន្ដោប្រវេសន៍ អាចនិយាយភាសាថៃ និងភាសាវៀតណាមបាន ក៏សួរទៅអ្នកលក់ការ៉េមកី ជាភាសាថៃ ដោយប្រាប់ថា ខ្ញុំចង់ទិញការ៉េមកី ។ ដោយក្រឡេកឃើញអ្នកលក់ការ៉េមកី មានធុងក្លាសេធំ អ្នកលក់ពាក់មួកដួនលើក្បាល គាត់ក៏និយាយជាភាសាវៀតណាម ស្រាប់តែអ្នកលក់នោះនិយាយតបជាភាសាវៀតណាម ដោយមានសំនៀងភាសាមកពី ហាណូយ ពួកគេក៏យល់គ្នា ខ្ញុំក៏ដូរចិត្ដពីការ ចង់ទិញ ការ៉េមកី៥ដុំ មកត្រឹមពីរដុំវិញដោយ ហុចលុយ១០០បាត ដែលខ្ញុំដូរនៅព្រំដែន ហើយអ្នកលក់ អាប់ឱ្យខ្ញុំវិញ ៦០បាត រួចខ្ញុំ ក៏គិតក្នុងចិត្ដថា "ខ្ញុំមកដល់កណ្ដាលទីក្រុង វៀងច័ន្ទហើយ នៅមានអ្នកលក់ជាជនជាតិវៀតណាម ដូច្នេះខ្ញុំអាចសន្និដ្ឋានមិនគ្រប់ជ្រុងជ្រោយថា ឡាវពិតជានៅទទួលមនោគមវិជ្ជា ពីវៀតណាម ហើយវៀតណាម ពិតជាដាក់អាណានិគម ទៅលើឡាវ ដែលវាខុសស្រឡះពីប្រទេសកម្ពុជា ដែលពេលនេះជាប្រទេសឯករាជ្យ បើទោះបី មានអ្នកលក់ដូរ ខ្លះជាជនជាតិវៀតណាមក៏ដោយ" ។

    ក្រុមការងារ យើងខ្ញុំ ក៏បានបញ្ចប់ នៅត្រឹមពេលដែលចូលទៅទស្សនាវត្ដមួយផ្សេងទៀត ដែលប្រជាជនឡាវ ចាត់ទុកថា ជាវត្ដដែលស័ក្ដិសិទ្ធិបំផុត រួចហើយរថយន្ដ ឈ្នួលចំណុះ១២កៅអី បានដឹកយើងខ្ញុំ ត្រឡប់មកដល់ព្រំដែនអន្ដរជាតិឡាវ ថៃ វិញ នៅវេលាម៉ោង៣និង៥០នាទី ៕

     

    Photo by LookingTODAY

    ស្ថានទូតខ្មែរ ប្រចាំប្រទេសឡាវ

     

     

    Photo by LookingTODAY

    ទីស្តីការគណៈរដ្ឋមន្ត្រីឡាវ

    Photo by LookingTODAY

    Photo by LookingTODAY

    Photo by LookingTODAY

     


    0 0

    ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល ត្រូវបានគេស្គាល់ថា ជាបុគ្គល មួយរូបបាន ប្រឡូកក្នុងជីវិតជាអ្នកព័ត៌មាន អស់ជា ច្រើនឆ្នាំ។ ក្នុងជីវិតជាអ្នកព័ត៌មានរបស់លោក សយ សុភាព ត្រូវបានគេដឹងថា រូបធ្លាប់លោកធ្លាប់ បានធ្វើការរិះគន់ មិនសំចៃមាត់នោះឡើយ ទៅលើមន្រ្តី រាជរដ្ឋាភិបាលកម្ពុជា។

    ក្នុងជីវិតជាអ្នកព័ត៌មាននេះ រូបលោក ក៏ធ្លាប់បានចូលរួមដោះស្រាយវិបត្តិ និងជម្លោះរបស់អ្នកនយោបាយកម្ពុជា បានជាច្រើនផងដែរ ទាំងករណីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធ និងលោក សម រង្ស៊ី លោក កឹម សុខា លោកបណ្ឌិត សាយ បូរី លោក ជាម ចាន់នី រួមនិងសកម្មជននយោបាយជាច្រើននាក់ផ្សេងទៀត។

    លោក សយ សុភាព ក្រៅពីជីវិតជាអ្នកព័ត៌មាន លោកក៏ជាអ្នកអត្ថាធិប្បាយនយោបាយ នៅតាមកញ្ចក់ទូរទស្សន៍ ផងដែរ។ ទោះបីពេលបច្ចុប្បន្នរូបលោក បានបាត់មុខ ពីតាមកញ្ចក់ទូរទស្សន៍ តែរូបលោកតែងបានបញ្ចេញទស្ស នៈនានា នៅតាមគេហទំព័រដើមអម្ពិល (www.dap-news.com) និង លើទំព័រសារព័ត៌មានដើមអម្ពិល ដើម្បីចូល រួមចំណែកអភិវឌ្ឍ និងកែប្រែសង្គមកម្ពុជា ដែលធ្លាប់តែជួបនូវការប្រេះឆា ព្រោះទស្សនផ្ទុយគ្នារបស់អ្នកនយោបាយខ្មែរ។

    ក្នុងជីវិតជាអ្នកព័ត៌មាននេះ លោក សយ សុភាព ទទួលបានទាំងការគាំទ្រ និងការរិះគន់ មួយចំនួនផងដែរ ចំពោះអ្នកដែលមិនជ្រួតជ្រាប ពីទស្សនវិស័យ និងគំនិត របស់លោក។

    នៅចុងសប្តាហ៍នេះ ជីវិតពិតរបស់លោក សយ សុភាព ត្រូវបានលាតត្រដាងនៅលើទំព័រសារព័ត៌មាន «កម្ពុជាចុងសប្តាហ៍» ដែលជាផ្នែកមួយ របស់សារព័ត៌មាន ភ្នំពេញប៉ុស្តិ៍ ដ៏មានប្រជាប្រិយភាពនៅកម្ពុជា។

    ខាងក្រោមនេះ ជាសម្រង់អត្ថបទទាំងស្រុងពីទំព័រសារព័ត៌មាន «កម្ពុជាចុងសប្តាហ៍» ស្តីពីជីវិតពិត របស់លោក សយ សុភាព ៖

    ក្នុងវ័យ ៤៣ ឆ្នាំ លោក សយ សុភាព នាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បាននិយាយបែបកំប្លែងលេងពីប្រវត្តិផ្ទាល់ខ្លួនរបស់លោកថា លោកបានបំបែក ឯតទគ្គកម្មនៅក្នុងជីវិត អាពាហ៍ពិពាហ៍ បើប្រៀបធៀបទៅ នឹងមិត្តភក្តិមួយចំនួនធំរបស់លោក។

    លោកបាននិយាយផងសើចផងថា៖«រឿងគូស្រករ ខ្ញុំគិតថា អាចជាប់ឯតទគ្គកម្ម ខ្ញុំរៀបការឆ្នាំ១៩៩៣ ហើយមានកូនប្រុសមួយ ដោយសារតែយើងទាំងពីរនាក់ អស់និស្ស័យ ខ្ញុំក៏បានជួបប្រសព្វជាមួយ នឹងគូដណ្ដឹងទីពីរ គឺកូនលោកតា ពេជ្រ ទុំក្រវិល ដោយបានចូលស្ដីដណ្ដឹងត្រឹមត្រូវ និងរស់នៅជាមួយគ្នាជាប្ដីប្រពន្ធ រយៈពេលបីឆ្នាំក៏អស់និស្ស័យជាមួយគ្នា ដោយសារតែគាត់ចេញទៅរស់នៅសហរដ្ឋអាមេរិក»។

    លោក សយ សុភាព រៀបរាប់បន្តថា៖«ខ្ញុំក៏បានរៀបការម្ដងទៀត នៅឆ្នាំ២០០៣ ដែលពេលនោះសម្ដេចក្រុមព្រះ ទ្រង់យាងចូលរួម និងរដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារីទ្ធ ហើយនិងមន្ត្រីសមាជិកគណបក្ស នយោបាយច្រើនទៀត ក៏អញ្ជើញចូលរួមផ្ដល់កិត្តិយសផងដែរ។ តែជាអកុសល ការហើយបានតែពីរខែ ភរិយាខ្ញុំក៏បាន ស្លាប់ចោល ខ្ញុំរស់នៅជាពោះម៉ាយអស់រយៈពេល៤ឆ្នាំ ទើបបានរៀបការប្រពន្ធម្ដងទៀត។

    ឥឡូវ បាននៅជាមួយគ្នារហូតដល់ពេលនេះ ៧ឆ្នាំ ហើយ តែគ្មានកូនទេ ដោយសារបញ្ហាសុខភាព តែមិនបញ្ហាទេ សំខាន់យើងបានរស់នៅជាមួយគ្នា ដោយគ្មាន អំពើហិង្សាកើតឡើង មិនដែលឈ្លោះគ្នា ហើយកូនដែលនៅជាមួយសព្វថ្ងៃ គាត់មានសេរីភាពគ្រប់គ្រាន់ ក្នុងការប្រាស្រ័យទាក់ទងជាមួយម្ដាយរបស់គេ»។

    លោក សយ សុភាព បានចម្អន់ខ្លួនឯងដែលឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ដល់ទៅ៤ភ្លើងនេះថា៖ «ខ្ញុំពិតជាជាប់ឯតទគ្គកម្ម បើគេមិនស្គាល់ខ្ញុំ គេពិតជាថា ខ្ញុំចង្រៃ តែនេះជាវាសនារបស់មនុស្ស ខ្ញុំមិនលាក់ទេ»។

    លោក សយ សុភាព មានស្រុកកំណើតនៅទីក្រុងភ្នំពេញ មានបងប្អូន៤នាក់ ដែលឪពុករបស់លោកមានមុខរបរជាជាងទងនិងម្ដាយជាអ្នកលក់លតឆា។ ម្តាយលោក លក់លតឆា នៅម្តុំបឹងកក់តាំងពីឆ្នាំ១៩៨៤ រហូតដល់ឆ្នាំ១៩៩៥ ដោយមានរូបលោកនៅជួយលក់ជាប្រចាំរាល់ថ្ងៃ។ លោកថា ក្នុងមួយជីវិតនេះ លោករៀនតែ នៅក្រៅ សាលាតែរហូត ជាមួយនោះ លោកក៏បានព្យាយាមសិក្សាពីអ្នកនយោបាយនិងអ្នកកាសែតជាច្រើន រហូតដល់លោកមានភ័ព្វសំណាងក្នុងឆ្នាំ ២០០៧ បានជិះ ឧទ្ធម្ភាគចក្រ ជាមួយនឹងនាយករដ្ឋមន្ត្រីតែពីរនាក់ ប្រហែលពីរម៉ោង ដើម្បីទៅដោះស្រាយទំនាស់ដីធ្លី។

    លោក សយ សុភាព បានព្រលយថា៖«នេះជាភាពអស្ចារ្យសម្រាប់ខ្ញុំណាស់។ ខ្ញុំរំភើបខ្លាំងណាស់ក្នុងមួយជីវិតខ្ញុំនេះ»។

    លោក សយ សុភាព និយាយថា ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ លោកចង់ជួបនិងប្រាស្រ័យទាក់ទងជាមួយអ្នកនយោបាយ ដូច្នេះហើយលោកបាន តាំងចិត្ត យ៉ាងរឹងមាំ ដើម្បីចាប់យកអាជីពជាអ្នកសារព័ត៌មាន បើទោះជាអាជីពនេះមិនអាចក្លាយជាអ្នកមានបានក៏ដោយ។ លោកបានចាប់ផ្ដើមការងារ ជាអ្នកកាសែត នៅក្នុងឆ្នាំ១៩៩៣ ក្រោយបញ្ចប់ការងារបកប្រែភាសាអង់គ្លេស ឲ្យកងប្រតិបត្តិការអង្គការសហប្រជាជាតិ ហៅ អ៊ុនតាក់ ខណៈដែល លោកកំពុងធ្វើជាអ្នកកាសែត នាពេលនោះ លោកក៏ធ្វើជាជំនួយការឲ្យលោក អៀង មូលី អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានផង។ ពេលនោះដែរលោកបានបង្កើតសមាគមពន្លឺជាតិខ្មែរ ដែលមានតួនាទីជាអគ្គលេខាធិការ។

    លោក សយ សុភាព បន្តឲ្យដឹងថា លោកសរសេរកាសែតដំបូង គឺកាសែត«កុលបុត្រអង្គរ»នៅចុងឆ្នាំ១៩៩៣ មួយឆ្នាំក្រោយមកក៏បង្កើតបានកាសែត«មនសិការខ្មែរ» ជាកាសែតប្រឆាំង ដែលសព្វថ្ងៃមានលោក ដាំ សិទ្ធ ជាចាងហ្វាង កាលណានិយាយពីកាសែតពេលនោះ លោកនឹកទៅដល់លោក ទី មួហាន់ ដែលជាជនជាតិ ម៉ាឡេស៊ី ដែលគាត់បានមកបើកកាសែតនៅភ្នំពេញ គឺកាសែត ឃែមបូឌាធូដេ។ លោក សុភាព បានធ្វើការងារនោះ ក្នុងពេលតែមួយ ដោយលោកសរសេរ ឲ្យកាសែតមនសិការខ្មែរផង និងកាសែតផ្សេងៗទៀត រហូតដល់ឆ្នាំ១៩៩៧ បានចូលបម្រើការងារឲ្យកាសែតជប៉ុនដែលជាភ្នាក់ងារព័ត៌មានអន្តរជាតិមួយ ក្នុងចំណោមភ្នាក់ងារដទៃទៀត ដែលរាយការណ៍ព័ត៌មាន ចេញពីប្រទេសខ្មែរ។ លោកបន្តថា នៅពេលនោះហើយដែលធ្វើឲ្យលោកដុះគំនិត គិតថា ថ្ងៃណាមួយ លោកនឹងបង្កើតវិស័យព័ត៌មានមួយឲ្យបានលឿន រហូតដល់លោកបង្កើតបានកាសែតខ្លួនឯង។

    ក្នុងឆ្នាំ២០០៩ លោកសុភាពបង្កើតបានគេហទំព័រដើមអម្ពិលក្រោយគេបំផុត ដែលមានឈ្មោះបោះសំឡេងរហូតមកដល់សព្វថ្ងៃនេះ។

    លោករំឭកថា៖ «ខ្ញុំមានគំនិតមួយថា មិនចាំបាច់ធ្វើកុង្សីបានជួយស្រុកទេសបាននោះទេ តែសំខាន់ គឺចេះស្វែងរកឱកាសនិងចេះប្រើប្រាស់ឱកាសដែលបានមកនោះ ខ្ញុំសរសេរកាសែតប្រឆាំង ខ្ញុំសរសេរកាសែតគាំទ្ររដ្ឋាភិបាល ជាអ្នកធ្វើអត្ថាធិប្បាយតាមទូរទស្សន៍ និងកាសែតអាជីព»។ លោកថា បើទោះជាមានការរិះគន់ យ៉ាង ណាក៏ដោយ ក៏លោកមិនយកចិត្តទុកដាក់ដែរ ដោយសារតែអ្នកទាំងនោះមិនបានយល់ពីលោក។ នៅក្នុងអាជីពជាអ្នកកាសែតម្នាក់ សុភាពកត់សម្គាល់ពី ខ្លួន លោក ផ្ទាល់ថា បានប្រើជំនាញអស់ពីសមត្ថភាពដើម្បីបញ្ចេញសំឡេង និងរំលេចខ្លួនឲ្យមនុស្សទូទៅគេបានស្គាល់និងរួមទាំងអ្នកនយោបាយ។ លោក អះអាងថា ៖«ជំហរ របស់ខ្ញុំ គឺមិនឆ្វេងនិងមិនស្ដាំ ខ្ញុំសុខចិត្តធ្វើខ្លួនឲ្យអ្នកនយោបាយស្រឡាញ់និងរាប់អាន ហើយមានការប្រាស្រ័យទាក់ទងល្អ ទោះបីបក្សប្រឆាំងឬបក្សកាន់អំណាច ខ្ញុំនៅតែជាក្មួយ ជាកូនរបស់អ្នកនយោយបាយ។ ខ្ញុំគោរពស្រឡាញ់ សម្ដេច ហ៊ុន សែន សម្តេចក្រុមព្រះ និងឯកឧត្តម សម រង្ស៊ី ដូចជា ឪពុក ឪពុកធំ និងឪពុកមា»។

    តាមរយៈលោក ជុំ កុសល ដែលជាទីប្រឹក្សាលោកនាយករដ្ឋមន្ត្រីលោក សយ សុភាព និយាយថា លោកក៏បានចាប់ផ្ដើមមានទំនាក់ទំនងជាមួយសម្ដេច ហ៊ុន សែន(នាយករដ្ឋមន្ត្រី) ដោយផ្ទាល់និងជាការលើកទឹកចិត្តខ្លាំងណាស់ ដែលថ្នាក់ដឹកនាំរាប់អានអ្នកកាសែតមា្នក់ដូចរូបលោក។

    លោកថា៖ «សម្តេចលោកសួរសុខទុក្ខខ្ញុំ លោកសួរពីការផ្សព្វផ្សាយព័ត៌មាន ខ្ញុំសប្បាយចិត្តណាស់។ ពេលនោះហើយដែលសម្ដេចបានប្រាស្រ័យទាក់ទង និងអាចនិយាយបានថា មានភាពស្និទ្ធស្នាលជាងគេ បើប្រៀបធៀបជាមួយសម្ដេចក្រុមព្រះ ដែលខ្ញុំធ្លាប់មានទំនាក់ទំនងល្អជាមួយ។សម្ដេចនាយក ខ្ញុំគោរពលោក តែរាងខ្លាចបន្តិច ខ្ញុំធ្លាប់និយាយកាលពី១៥ឆ្នាំមុនថា អ្នកដែលអាចទ្រទ្រង់សភាពការណ៍នយោបាយនៅកម្ពុជា មានតែសម្ដេច ហ៊ុន សែន រហូតដល់ពេល នេះនិងទៅអនាគត ប៉ុន្តែ មិនមែនមានន័យថា មនុស្សម្នាក់អមតៈនោះទេ»។

    លោក សយ សុភាព អះអាងថា៖ «សម្រាប់បុគ្គលខ្ញុំ ខ្ញុំគ្មានថ្ងៃបំភ្លេចសម្ដេច ហ៊ុន សែនឯកឧត្តមសម រង្ស៊ី និងសម្ដេចក្រុមព្រះឡើយ ព្រោះលោកទាំងនោះ ផ្ដល់នូវសេចក្ដីទុកចិត្តមកឲ្យខ្ញុំ ឲ្យមានការឆ្លើយឆ្លងគ្នា ដើម្បីរកដំណោះស្រាយនយោបាយរាល់ពេលមានវិបត្តិនយោបាយកើតឡើង ដូច្នេះសម្រាប់ខ្ញុំ ខ្ញុំគ្មាន ហេតុផលណាដែលត្រូវស្អប់ទេ ផ្ទុយទៅវិញ គឺដឹងគុណថ្នាក់ដឹកនាំទាំងអស់នោះជារៀងដរាប ហើយតាំងពីឆ្នាំ២០០៥ខ្ញុំបានរក្សាកំណត់ហេតុរាល់ការទំនាក់ទំនង ជាមួយអ្នកនយោបាយទាំងអស់តម្កល់ទុកជាឯកសារ»។

    លោក សយ សុភាព រំឭកដែរ លោកមានទំនាក់ទំនងផ្ទាល់ជាមួយសម្ដេចនាយករដ្ឋមន្ត្រី ក្នុងខែកក្កដា ២០០៤ រហូតដល់ពេលនេះ ហើយក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ លោកស្ទើរតែមិនមានការស្ដីបន្ទោស ពីសម្ដេចនាយករដ្ឋមន្ត្រីឡើយ ពីបញ្ហាទំនាក់ទំនងជាមួយអ្នកនយោបាយ និងប្រជាពលរដ្ឋទូទៅ ដែលពួក គាត់មានបញ្ហាទំនាស់ដីធ្លី។ លោកក៏មិនដែលរាយការណ៍ខុស ពីវិជ្ជាជីវសារព័ត៌មាននោះទេ គឺរាល់សេចក្ដីរាយការណ៍ សុទ្ធតែជាការពិតទាំង អ្នកនៅក្នុងរដ្ឋាភិបាល និងអ្នកនៅក្រៅរដ្ឋាភិបាល រាប់ទាំងមន្ត្រីថ្នាក់ការទូតនៃប្រទេសមហាអំណាចមួយចំនួន។ លោកធ្លាប់ឆ្លងយោបល់លោក (សម្ដេចហ៊ុន សែន) ដើម្បីដោះស្រាយបញ្ហា ជារួមបញ្ហានយោបាយ បញ្ហាទំនាស់ដីធ្លីមិនដែលមានបញ្ហាណាមួយ ដោះស្រាយមិនបាននោះទេគ្រាន់តែបញ្ហាខ្លះអាចយូរបន្តិច តែជោគជ័យស្ទើរទាំងអស់ ទីបំផុតគ្មានភាគីណាមួយមិនសប្បាយចិត្តនោះទេ។

    លោក សយ សុភាព និយាយដែរថា ជាអ្នកព័ត៌មានកាលណារាយការណ៍ភូតកុហកម្ដងឬពីរដង គេលែងជឿហើយ ដូច្នេះហើយ លោកត្រូវរក្សាវិជ្ជាជីវៈរាយការណ៍ ឲ្យសុក្រឹតគឺផលប្រយោជន៍ទទួលបានទាំងអស់គ្នា។ ប្រការមួយនេះលោកអាចនិយាយបានថា ជារឿងធម្មតាក្នុងការទំនាក់ទំនងជាមួយសម្ដេច គឺដូចឪពុកនិងកូន រាល់ពេលមានបញ្ហានយោបាយ ព្រោះវាជារឿងយើងទាំងអស់គ្នា ចំណុចពិសេសរបស់សម្ដេច គឺមិនចេះមើលមនុស្សរំលង ហើយលោកតែងតែបង្ហាញស្នាដៃអ្នកធ្វើ។

    លោកបានបញ្ជាក់ថា លោកជាមនុស្សស្មោះត្រង់ចំពោះវិជ្ជាជីវសារព័ត៌មាន ព្រោះនៅគ្រប់ទីកន្លែងដែលលោកបានចូលរួមដោះស្រាយ គឺមិនទាមទារផលប្រយោជន៍ នេះហើយជាចំណុចដែលធ្វើឲ្យលោកសុភាព មានទំនាក់ទំនងល្អជាមួយសម្ដេចហ៊ុនសែន។ លោកត្រូវចេះរក្សាពេលវេលានិងអ្វីដែលបានកសាងកន្លងមក លោកក៏មិនខ្វាយខ្វល់ពីការរិះគន់នោះទេ ព្រោះលោកគិតថា មានតែលទ្ធផលនិងពេលវេលាទេ ដែលអាចបង្ហាញការពិត។

    លោក សយ សុភាព ជាបុរសដែលមិនចេះផឹកស្រានិងជក់បារី តែលោកទទួលស្គាល់ថា និយាយរាងច្រើនបន្តិច។ ឪពុកលោកបានចែកឋាន កាលពីឆ្នាំ២០០៣ ដោយរោគាពាធ ហើយសព្វថ្ងៃលោករស់នៅជាមួយម្ដាយនិងបងប្អូនបួននាក់៕


    0 0

    ភ្នំពេញ៖ ក្នុងចំណោម ម្ចាស់ជ័យលាភី ការប្រកួតគំនូររថយន្តតូយ៉ូតា ក្នុងក្តីស្រមៃទៅថ្ងៃអនាគត ថ្នាក់ពិភពលោក ឆ្នាំ២០១៤ នៅប្រទេសជប៉ុន ចំនួន៣៥នាក់ ក្នុងនោះក៏មានម្នាក់ គឺជាកុមារី របស់កម្ពុជា ដែលមានអាយុ ទើបតែ ៤ឆ្នាំប៉ុណ្ណោះ ។

    ពិធីបង្ហាញមុខ ម្ចាស់ជ័យលាភី ដែលជាកុមារីកម្ពុជា បានធ្វើឡើងនៅក្នុងអគារបង្ហាញរថយន្ត របស់តូយ៉ូត នៅម្តុំស្តុបបូកគោល កាលពីព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤។ កុមារីនេះ មានឈ្មោះ ផា មាលក្សី ជាបេក្ខជនម្នាក់ ក្នុងចំណោមបេក្ខកុមារ៩រូប ដែលឈ្នះក្នុងការប្រកួតគំនូរ រថយន្តតូយ៉ូតា នៅក្នុងប្រទេសកម្ពុជា ដែលបានរៀបចំ កន្លងទៅនេះ។

    លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានថ្លែងឱ្យដឹង ក្នុងពិធីបង្ហាញមុខ ម្ចាស់ជ័យលាភី ដែលតំណាងឱ្យ កុមាតូយ៉ូតានៅកម្ពុជាថា កន្លងទៅថ្មីៗនេះ លោកទទួលដំណឹងថាក្នុងចំណោម កុមារ៣៥នាក់ ដែលទទួលបានជ័យលាភី ក្នុងការប្រកួតគូគំនូររថយន្ត តូយ៉ូតា ក្នុងក្តីស្រមៃ នៅប្រទេសជប៉ុន មានម្នាក់ជាកុមារកម្ពុជា ។

    លោកថា ការប្រកួត គំនូររថយន្តតូយ៉ូតា ក្នុងក្តីស្រមៃទៅថ្ងៃអនាគត ថ្នាក់ពិភពលោក ឆ្នាំ២០១៤ បានធ្វើឡើង នៅក្នុងប្រទេសជប៉ុន ដោយមានគំនូរកុមារចំនួន ៦៦២០០០ផ្ទាំង មកពី៧៥ប្រទេសចូលរួមប្រជែង ក្នុងនោះ គំនូរកុមារ ដែលឈ្នះក្នុងការប្រកួតក្នុងប្រទេសកម្ពុជា ចំនួន៩ផ្ទាំង ក៏ត្រូវបានតូយ៉ូតាកម្ពុជា បញ្ជូនទៅ ប្រឡងប្រជែង នៅក្នុងប្រទេសជប៉ុនផងដែរ ប៉ុន្តែមានគំនូតែ១ប៉ុណ្ណោះ ដែលទទួលបានជ័យលាភី គឺជាស្នាដៃរបស់កុមារី ផា មាលក្សី ដែលគូររូបត្រី មានទម្រង់ដូចទៅ។

    លោកឧកញ៉ា គង់ នួន ក៏ដូចជា ឳពុកម្តាយ របស់កុមារី ផា មាលក្សី បានថ្លែងដូចគ្នាថា នេះជាមោទនភាពមួយ សម្រាប់កុមារ នៅក្នុងប្រទេសកម្ពុជា ហើយក៏ជាកម្មវិធី លើកទឹកចិត្តកុមាររបស់ ក្រុមហ៊ុនតូយ៉ូតា ផងដែរ ។ ម្ចាស់ជ័យលាភី ក្រៅពីទទួលបានរង្វាន់មេដាយ ក៏ត្រូវបាន ផ្តល់សិទ្ធិពិសេស ដើម្បីទៅកម្សាន្ត នៅប្រទេសជប៉ុនផងដែរ ។

    សូមបញ្ជាក់ថា ទន្ទឹងការបង្ហាញមុខ ម្ចាស់ជ័យលាភី គំនូររថយន្តក្នុងក្តីស្រមៃឆ្នាំ២០១៤  ក្រុមហ៊ុនតូយ៉ូតា ក៏បានប្រកាស ពីកម្មវិធីប្រកួតគំនូរនេះ សម្រាប់ឆ្នាំ២០១៥ផងដែរ ដែលអាណាព្យាបាល កុមារទាំអស់ អាចដាក់ពាក្យឱ្យកូនរបស់ខ្លួន ប្រឡងប្រជែង បានចាប់ពីពេលនេះ តទៅ ៕

    Photo by DAP-News

    Photo by DAP-News

    Photo by DAP-News

    Photo by DAP-News

    Photo by DAP-News

    Photo by DAP-News


    0 0

    -លោកស្នងការ បន្ដនាំយកបច្ច័យ ដែលបានមកពីការ ដង្ហែកឋិនទាន ជូនព្រះចៅ អធិការ និងព្រះសង្ឃ តាមវត្ដ ក្នុងស្រុកស្វាយចេក

    បន្ទាយមានជ័យ ៖ ដោយមើលឃើញពី ស្ថានភាពផ្លូវមួយខ្សែ ប្រវែងជិត ៤គីឡូម៉ែត្រ ដែលឆ្លង កាត់ឃុំស្លក្រាម និងឃុំតាភ ក្នុងស្រុកស្វាយចេក ខេត្ដបន្ទាយមានជ័យ រងនូវការខូចខាត យ៉ាងខ្លាំង ពោលជង្ហុក តូច ធំជាច្រើន ដែលពិបាកការធ្វើដំណើរ របស់ប្រជាពលរដ្ឋ នៅក្នុង ឃុំទាំងពីរ ជាពិសេស ការដឹកជញ្ជូន ទំនិញ ដឹកជញ្ជូនកសិផល របស់ខ្លួននោះ ស្នងការនគរបាល ខេត្ដបន្ទាយមានជ័យ និងជាអនុប្រធាន ក្រុមការងារ មូលដ្ឋាន នៃស្នងការដ្ឋាន នគរបាលខេត្ដ លោកឧត្ដសេនីយ៍ត្រី អាត់ ខែម កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤ បានដឹកនាំសហការី មួយចំនួន ចុះទៅពិនិត្យ ជាក់ស្ដែង ផ្លូវមួយខ្សែនេះ ហើយសន្យាថា នឹងដឹកនាំ កម្លាំងពលកម្មនគរបាល និងប្រជាពលរដ្ឋ ធ្វើការជួសជុលជា ដំណាក់កាលទី១ នាអំឡុង រដូវច្រូតកាត់ នាពេលខាងមុខនេះ។

    លោកឧត្ដមសេនីយ៍ត្រី អាត់ ខែម បានថ្លែងនៅ ចំពោះមុខ ប្រជាពលរដ្ឋ និងអាជ្ញាធរ មូលដ្ឋានឱ្យដឹងថា ក្រោយពីទទួល បានការណែនាំ ពីសំណាក់ ប្រធានក្រុមការងារ ចុះជួយ ខេត្ដបន្ទាយមានជ័យ លោកឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន រួចមក ក្រុមការងារ របស់លោក បានចុះមកពិនិត្យ ផ្លូវមួយខ្សែនេះ ដែលរងការ ខូចខាត ដោយសារទឹកជំនន់ ហូរកាត់ កាលពីពេលកន្លងទៅ បណ្ដាលឱ្យ កន្លែងខ្លះ ត្រូវ ហូរច្រោះ កាត់ដាច់ ក្លាយជាជង្ហុក តូច ធំ ជាពិសេស នៅក្នុងភូមិអម្ពិល និងភូមិបារាណ៍ ដែលរងការ ខូចខាតយ៉ាងធ្ងន់ធ្ងរ ។

    លោកឧត្ដមសេនីយ៍ស្នងការ បានលើកឡើងពី ផលលំបាក របស់បងប្អូន ប្រជាពលរដ្ឋ នៅក្នុង ឃុំទាំងមូល ចំពោះការធ្វើដំណើរ ឆ្លងកាត់ផ្លូវមួយខ្សែនេះ ជាពិសេស ការដឹកជញ្ជូនទំនិញ ការដឹកជញ្ជូន កសិផលផ្សេងៗ ដូច្នេះហើយ លោកបានសន្យាថា នៅពេលខាងមុខ ពោលនៅរដូវច្រូតកាត់នោះ នឹងធ្វើការចាក់បាតក្រោម លុបជង្ហុក ធំតូចទាំងនោះ ងាយស្រួលការ ធ្វើដំណើរ ដែលជាការ ជួសជុល នៅដំណាក់ កាលទី១ ប៉ុន្ដែរឿងចាក់គ្រួស បំពេញផ្លូវ និងមានការស្នើសុំ ទៅថ្នាក់លើ នាពេលខាងមុខសិន ហើយ ធ្វើការសម្រេច នៅតាមក្រោយ ពោលដើម្បីដោះស្រាយ បញ្ហាចំពោះមុខនេះ គ្រាន់តែ ឈូសឆាយ និងចាក់បំពេញជង្ហុក សម្រាប់ងាយស្រួលការ ធ្វើដំណើរប៉ុណ្ណោះ។

    ក្រៅពីការចុះទៅពិនិត្យមើល ស្ថានភាពផ្លូវ ដែលរងការខូច ខាតមួយខ្សែនេះ លោកឧត្ដមសេនីយ៍ ស្នងការនគរបាល ខេត្ដបន្ទាយមានជ័យ និងក្រុមការងារ បានជួបសំណេះ សំណាល ជាមួយប្រជាពលរដ្ឋ ព្រមទាំងព្រះចៅអធិការ និងព្រះសង្ឃវត្ដបារាណ៍ ហើយឆ្លៀត ក្នុងឱកាសនោះ លោកបាននាំបច្ច័យ ដែលបានមកពីការ ហែកឋិនទាន កាលពីពេល កន្លងទៅនេះ យកទៅប្រគេន ព្រះចៅអធិការ ដោយក្នុងមួយវត្ដ ទទួលបាន១,៥លានរៀល សរុប ទាំងអស់ ២៣វត្ដ នៅទូទាំងស្រុកស្វាយចេក ។

    ដោយឡែក ស្នងការរង ៣-៤នាក់ ផ្សេងទៀត បានដឹកនាំក្រុមការងារ នាំយកបច្ច័យទាំងនេះ ទៅចែកជូនដល់ ព្រះចៅអធិការ និងព្រះសង្ឃ នៅវត្ដផ្សេង ព្រមទាំងជួបសំណេះសំណាល ជាមួយ ប្រជាពលរដ្ឋ អាជ្ញាធរ ភូមិ ឃុំ តំបន់ផ្សេងៗគ្នា ។

    ក្រោយពីបញ្ចប់ការ ប្រគេនបច្ច័យ ជូនព្រះចៅអធិការ និងព្រះសង្ឃ នៅវត្ដបារាយណ៍ រួចមក ក្រុមការងារ ដែលដឹកនាំ ដោយ លោកស្នងការ បានបន្ដដំណើរ ទៅកាន់វត្ដតាបែន ដើម្បីពិនិត្យមើល ការសាងសង់ សាលាឆាន់ថ្មីមួយទៀត នៅជាប់នឹង សាលាឆាន់ចាស់ ដែលមានទំហំ ១១គុណ២៣ម៉ែត្រ ដើម្បីធ្វើជូន ដល់ពុទ្ធបរិស័ទ ចំណុះជើងវត្ដ សម្រាប់ការរៀបចំពិធី សាសន៍ផ្សេងៗនៅក្នុងភូមិ ។

    ជាមួយគ្នានេះ ក្រុមការងារក្រៅពីការ ប្រគេនបច្ច័យ ជូនព្រះចៅអធិការ និងព្រះសង្ឃនោះ ក៏មានការ ចែកសារុង ជូនដល់ប្រជាពលរដ្ឋ មួយចំនួនផងដែរ ។

    នៅចំពោះមុខ ពុទ្ធបរិស័ទចំណុះជើងវត្ដ ខាងលើនេះ លោកឧត្ដមសេនីយ៍ស្នងការ បានលើកឡើងអំពីការយក ចិត្ដទុកដាក់ របស់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ហើយថ្នាក់ដឹកនាំខេត្ដ និងក្រុមការងារចុះជួយ ខេត្ដបន្ទាយមានជ័យ តែងតែចុះទៅកាន់គ្រប់តំបន់ ដើម្បីដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋ ក៏ដូចជា ការជួសជុល ការកសាងប្រព័ន្ធ ហេដ្ឋានរចនាសម្ព័ន្ធជាច្រើន ទាំងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ ក្នុងគោលបំណង បម្រើផលប្រយោជន៍ និងលើកកម្ពស់ជីវភាព គ្រួសារកាន់ តែប្រសើរឡើង៕


    0 0

    ភ្នំពេញ ៖ ក្មេងស្ទាវ ២ក្រុម បើកឆាកប្រយុទ្ធ បាញ់ប្រហារ និងកាប់ចាក់ ដូចភាពយន្តហុងកុង នៅកណ្តាលរាជធានីភ្នំ ពេញ បណ្តាលឲ្យស្ទាវ ២នាក់ រងគ្រាប់កាំភ្លើងរងរបួសធ្ងន់ ហើយក៏ត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យ ។

    ឈុតឆាកប្រយុទ្ធ អនាធិបតេយ្យរបស់ក្រុមក្មេងស្ទាវ បានកើតឡើងនៅវេលាម៉ោង ៣ និង១០នាទីរសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា ក្មេងស្ទាវ ២ក្រុម មានគ្នាជាង ១០នាក់ បានជិះម៉ូតូ ដេញបាញ់ និងកាប់គ្នា តាមបណ្តោយផ្លូវ លេខ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រហូតមកដល់ស្ពានព្រះ មុន្នីវង្សថ្មី ក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ បណ្តាលឲ្យគូភាគី ២នាក់ រងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ រងរបួសធ្ងន់ ហើយត្រូវបានបញ្ជូន ទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យកាល់ម៉ែត ។

    សេចក្តីរាយការណ៍ បានបញ្ជាក់ឲ្យដឹងទៀតថា ជនរងគ្រោះម្នាក់ឈ្មោះ ឃាង ត្រូវគូជម្លោះបាញ់៣គ្រាប់ចំស្មា និងជើង និងម្នាក់ទៀតឈ្មោះ សំបូរ ត្រូវគូជម្លោះបាញ់ត្រូវចំកំភួនដៃ និងកាប់ចំថ្ងាស់ ។

    អ្នកឃើញហេតុការណ៍បានបន្តថា ជនរងគ្រោះទាំង ២នាក់ ក្រោយគូជម្លោះបាញ់ និងកាប់រងរបួសធ្ងន់ហើយនោះ បាន ផ្តួលម៉ូតូនៅលើស្ពាន និងលោតចុះទៅក្រោម ព្រមទាំងស្រែកឲ្យគេជួយសង្រ្គោះខ្លួន ។ ដោយឡែកភាគីម្ខាងទៀត ក្រោយបាញ់ និងកាប់គូជម្លោះខ្លួនឲ្យរងរបួសហើយ ក៏ជិះម៉ូតូគេចខ្លួនបាត់ ។

    ជុំវិញហេតុការណ៍ នៃការបាញ់ប្រហារ និងកាប់ចាក់របស់ក្រុមក្មេងស្ទាវ បង្កភាពអនាធិបតេយ្យក្នុងរាជធានីភ្នំពេញនេះ មិនទាន់មានការបញ្ជាក់ ពីសមត្ថកិច្ចថា បង្ក និងផ្តើមចេញពីមូលហេតុអ្វីនៅឡើយនោះទេ ។ សមត្ថកិច្ចកំពុងតែសួរនាំ លើជនរងគ្រោះជាគូជម្លោះ ដើម្បីតាមចាប់ភាគីម្ខាងទៀត មកផ្តន្ទាទោស ៕


    0 0

    ភ្នំពេញ៖ ប្រធានស្តីទីគណបក្សសង្រ្គោះជាតិលោក កឹម សុខា បានថ្លែងទៅកាន់ អ្នកគាំនៅ ខេត្តកំពង់ចាមថា មូលហេតុដែលនាំឲ្យ គណបក្សរបស់លោ កចូលសភា គឺដើម្បីជំរុញ ឲ្យរាជរដ្ឋាភិបាល ដោះស្រាយបញ្ហានានា ដែលប្រជាពលរដ្ឋកំពុង ជួបប្រទះនាពេលសព្វថ្ងៃ។

    លោក កឹម សុខា បានថ្លែងក្នុងវេទិកា “រាស្ដ្រ និង អ្នកតំណាងរាស្រ្ដ” នៅផ្សារពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៥វិច្ឆិកា២០១៤ថា “គណបក្ស សង្គ្រោះជាតិចូលសភា គឺមិនមែនចូលក្នុងរដ្ឋាភិបាល និង មិនមានអំណាច ជាអ្នកដោះ ស្រាយបញ្ហាដោយផ្ទាល់ទេ ក៏ប៉ុន្ដែយើងជាអ្នកជំរុញឲ្យ ដោះស្រាយបញ្ហា។ បើសិនណា យើងជម្រុញហើយ គណបក្សកាន់អំណាច មិនដោះស្រាយបញ្ហាទេនោះ គឺប្រជាពលរដ្ឋ នឹងធ្វើសេចក្ដីសម្រេច ឲ្យគណបក្សសង្គ្រោះជាតិ ទៅដឹកនាំប្រទេសវិញម្ដង ដើម្បីដោះ ស្រាយបញ្ហា។ គណបក្សសង្គ្រោះជាតិអាច ដឹកនាំប្រទេសទៅបាន លុះណាតែការបោះ ឆ្នោតត្រឹមត្រូវ គ.ជ.ប ឯករាជ្យ»៕


    0 0

     វិធីបើក ឬបិទក្រុមហ៊ុន អង្គការ សមាគម សណ្ឋាគារ រោងចក្រ សហគ្រាស  ………ដែលត្រឹមត្រូវរួមមាន៖

    ១. ការបើកក្រុមហ៊ុនថ្មី សាខាក្នុង និងក្រៅប្រទេស ការិយាល័យតំណាង អង្គការ សមាគមនានា

    - ការបំពេញបែបបទស្នើសុំចុះបញ្ជីពាណិជ្ជកម្ម និងពន្ធដារ

    - ការជ្រើសរើសប្រភេទក្រុមហ៊ុន និងការដាក់ដើមទុនចុះបញ្ជី

    - ការស្នើសុំលេខអត្តសញ្ញាណកម្មសារពើពន្ធ វិញ្ញាបនបត្រអាករលើតម្លៃបន្ថែម និងអាជ្ញាប័ណ្ណពីក្រសួង ឬស្ថាប័នអាណាព្យាបាល ។

    - ការស្នើរសុំអាជ្ញាប័ណ្ណ គ្រឹះស្ថានហិរញ្ញវត្ថុ ពីស្ថាប័នអណាព្យាបាល (ធនាគារ ឬមីក្រូហិរញ្ញវត្ថុ)

    - ការចុះបញ្ជីជាអង្គការ សមាគម ស្ថាប័នមិនស្វែងរកប្រាក់ចំណេញផ្សេងៗ

    - ការរៀបចំស្នើរសុំការលើកទឹកចិត្ត ដល់ការវិនិយោគពីសំណាក់រដ្ឋាភិបាល (QIP)

    - ការស្នើរសុំចុះបញ្ជីបេឡាជាតិសន្តិសុខសង្គម (បសស)

    - ការប្តូរវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ការកែប្រែ លក្ខន្តិក ការកែប្រែផ្លាស់ប្តូរភាគហ៊ុន ការប្តូរអាស័យដ្ឋាន ការបន្តអជ្ញាប័ណ្ណ និងការកែប្រែផ្សេងៗទៀត( អភិបាល កម្មវត្ថុអាជីវកម្ម នាមករណ៍ ចំនួនកូរ៉ុម.....)

    ២-ការប្រឹក្សាយោបល់លើការបិទក្រុមហ៊ុន អង្គការ រោងចក្រ សហគ្រាស។ល។

    - ការស្នើសុំលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម

    - ការស្នើសុំលុបឈ្មោះសហគ្រាសបុគ្គល ឬពាណិជ្ជករដែលជាប់ពន្ធលើប្រាក់ចំណេញ

    - ការស្នើសុំលុបឈ្មោះចេញពីបញ្ជីអង្គការ សមាគម ។ល។

    បើលោកអ្នកចង់ស្វែងយល់លើកិច្ចការទាំងឡាយនេះ សូមទាក់ទងទូរស័ព្ទលេខៈ 011 777 110 និង 017 888 987 យើងខ្ញុំមានក្រុមជំនាញដែលមានភាពច្បាស់លាស់ និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការប្រឹក្សាការងារ និងជួយដល់លោកអ្នក ។

    ក្រៅពីនេះ យើងខ្ញុំមានការប្រឹក្សាយោបល់ លើសេវាកម្មមួយចំនួនទៀតជូនលោកអ្នកដូចជា៖

    ១-សេវាកម្មគណនេយ្យៈ

    សេវាកម្មត្រួតពិនិត្យបញ្ជីស្នាមគណនេយ្យ និង រៀបចំគោលនយោបាយ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។

    សេវាកម្មកត់ត្រាបញ្ជី និង រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំខែ និងប្រចាំឆ្នាំ(បិទបញ្ជី) ស្របតាម គោលនយោបាយ និង នីតិវិធី ស្តង់ដារ និង លក្ខខណ្ឌតម្រូវផ្នែកច្បាប់ ។

    សេវាកម្មរៀបចំ និងកត់ត្រាសមតុល្យដើមគ្រាសម្រាប់ក្រុមហ៊ុនបើកថ្មី និង ក្រុមហ៊ុនដែល មានប្រតិបត្តិការ ជាច្រើនឆ្នាំឲ្យបានត្រឹមត្រូវឡើងវិញ ។

    សេវាកម្មប្រឹក្សាយោបល់លើការកែលម្អ ឬធ្វើបច្ចុប្បន្នភាពលើគោលនយោបាយណនេយ្យ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។

    ២-សេវាកម្មពន្ធដារៈ

    ជួយរៀបចំបញ្ជីពន្ធដារគ្រប់ប្រភេទ និងយកទៅបង់នៅកន្លែងពន្ធដារជូនលោកអ្នក ដែលធ្វើបែប នេះគឺ ចំណេញ ថវិការជាងការជួលបុគ្គលិកធ្វើការជាប្រចាំឆ្ងាយណាស់។

    ការដោះស្រាយបញ្ហាពន្ធដារគ្រប់ប្រភេទដូចជា ដោះស្រាយបំណុលពន្ធដារ ការជំរះបញ្ជីបិទ ក្រុមហ៊ុន ការរៀបចំ ឯកសារស្របច្បាប់សម្រាប់ដាក់ជូនសវនករពន្ធដារ ។

    ប្រឹក្សាយោបល់លើផែនការពន្ធដារ ជាមួយនឹងការចាប់ផ្តើមអាជីវកម្មថី្ម ដើម្បីទទួលបានការលើក ទឹកចិត្ត និង ការលើកលែងពន្ធ ។

    ៣-សេវាកម្មប្រឹក្សាយោបល់លើការ ជ្រើសរើស ឬអភិវឌ្ឍកម្មវិធីគណនេយ្យកំព្យូទ័រ

    សេវាប្រឹក្សាយោបល់លើការជ្រើសរើស កម្មវិធីគណនេយ្យកុំព្យូទ័រឲ្យសមស្របទៅនឹងបរិបទការងារ ទំហំការងារ និងធនធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអង្គការ សមាគម... សម្រាប់កត់ត្រា ផ្ទៀងផ្ទាត់ និង ផលិតរបាយការណ៍ ស្របតាមគោលនយោបាយ និងនីតិវិធីគ្រប់គ្រងគណនេយ្យ និង ហិរញ្ញវត្ថុ បទដ្ឋានជាតិ អន្តរជាតិ និង លក្ខខណ្ខ ត្រូវផ្នែកច្បាប់ ។

    សេវាប្រឹក្សាយោបល់លើការវិភាគ និង ធ្វើគម្រោងអភិវឌ្ឍកម្មវិធីគណនេយ្យកុំព្យូទ័រថ្មី សម្រាប់ ក្រុមហ៊ុន អង្គការ សមាគម ...

    ៤-សេវាកម្មវគ្គបណ្តុះបណ្តាល ជំនាញគណនេយ្យ និងពន្ធដារលើការអនុវត្តជាក់ស្តែងជាសេវាកម្ម បណ្តុះ បណ្តាលជំនាញគណនេយ្យដល់បុគ្គលិករបស់ក្រុមហ៊ុន អង្គការ សមាគម ... តាមមុខងារ (ប្រធានផ្នែក គណនេយ្យ គណនេយ្យករ បេឡាករ អ្នកគ្រប់គ្រងសន្និធិ...) និង គ្រប់កម្រិត (កម្រិតប្រតិបត្តិ កម្រិតបច្ចេកទេស និង កម្រិតយុទ្ធសាស្រ្ត)

    សូមទាក់ទងទូរស័ព្ទលេខៈ 011 777 110 និង 017 888 987


    0 0

    តូក្យូ៖ ច្បាប់រក្សាការសម្ងាត់ គឺជាច្បាប់មួយសម្រាប់សង្រ្គាម ដែលច្បាប់នេះជាមេរៀនប្រជាជនអាមេរិក បានសិក្សារៀនសូត្រជាច្រើនលើកច្រើនសារ។ ប្រធានាធិបតី George W. Bush បានចាប់ផ្តើមសង្គ្រាម នៅប្រទេសអ៊ីរ៉ាក់ ដោយផ្អែកលើគោលបំណងរបស់លោក សាដាំ ហ៊ូសេន ដែលមានគ្រឿងសស្ត្រាវុធ សម្រាប់ការបំផ្លិចបំផ្លាញដ៏ធំមួយ។ លោកបានអះអាងមិនពិតមួយដែលថា ដោយសារតែគំនិតពិតរបស់ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ត្រូវបានរក្សាទុកជាការសម្ងាត់។

    បច្ចុប្បន្នប្រជាជនអាមេរិក បានដឹងថា ទីភ្នាក់ងាររដ្ឋាភិបាលមួយដែលប្រមូលទិន្នន័យ នៅលើស្ទើរតែទាំង អស់នៃការហៅទូរស័ព្ទ និងការទំនាក់ទំនងរបស់ពួកគេ តាមរយៈប្រព័ន្ធអ៊ិនធឺណិត។ កិច្ចព្រមព្រៀងសម្ងាត់ ជាមួយក្រុមហ៊ុនទូរស័ព្ទ និងបណ្ដាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិត។ សំណួរសួរថា តើយើងអាច ដឹងរឿងទាំងនេះ ដោយរបៀបណា? អតីតបុគ្គលិករដ្ឋាភិបាលម្នាក់ឈ្មោះ ស្នូវដិន អ៊ិតវ៉ាដ បានក្លាយជា អ្នកបញ្ចេញសំឡេង និងបញ្ចេញព័ត៌មានទៅដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងនេះ។ បើគ្មានការបង្ហាញ ការព័ត៌មានទាំងឡាយ របស់លោក ស្នូវដិន យើងប្រហែលជាមិនដែលបានរៀនសូត្រអំពីសកម្មភាពឃ្លាំ មើលខុសច្បាប់ទាំងនេះ បានទេ។

    រដ្ឋាភិបាលរក្សាការសម្ងាត់ គឺជារដ្ឋាភិបាលដែលគ្មានការទទួលខុសត្រូវ។ រាល់ការសិក្សានៅគ្រប់បញ្ហា នៅក្នុង សហរដ្ឋអាមេរិក បានសន្និដ្ឋានថា បញ្ហាដែលធំបំផុតក្នុងការគ្រប់គ្រងព័ត៌មានរបស់រដ្ឋាភិបាល គឺ វាហូសនឹង ការបែងចែក ឯកសារសម្ងាត់របស់រដ្ឋាភិបាល ជាង ១០០ពាន់លានច្បាប់ ត្រូវបានដាក់ស្លាក សម្ងាត់ ជារៀង រាល់ឆ្នាំ ដោយទីភ្នាក់ងាររដ្ឋាភិបាលអាមេរិក។

    ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រធានាធិបតីអាម៉េរិកលោក Jimmy Carter លោក Bill Clinton និងលោក បារ៉ាក់ អូបាម៉ា បានអនុម័តកំណែទម្រង់ដឹកនាំ ក្នុងការចំណាត់ថ្នាក់ព័ត៌មាន ដោយហេតុនេះការកាត់ បន្ថយចំនួននៃភាពអាថ៌កំបាំង និងការបង្កើនព័ត៌មានដែលអាចរកបានសម្រាប់ ផ្ដល់ទៅកាន់ប្រជាជន។ ប្រជាជនជប៉ុន គួរតែសិក្សាកំណែទម្រង់ទាំងនេះ ដោយប្រុងប្រយ័ត្នចំពោះគំនិត លើរបៀប ដើម្បីកំណត់ការរីក រាលដាលការសម្ងាត់របស់រដ្ឋាភិបាល។


    0 0

    ប្រ៊ីសប៊ែន៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤នេះថា ប្រទេសចិន នឹងធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំកំពូល G20 នៅឆ្នាំ២០១៦ ខាងមុខ។

    គួរបញ្ជាក់ផងដែរថា នេះជាលើកដំបូងហើយ ដែលប្រទេសចិន គ្រោងនឹងធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំកំពូល រវាងបណ្តារប្រទេសមហាអំណាចសេដ្ឋកិច្ច៕


    0 0

    ភ្នំពេញ៖ ក្នុងនាមជាសមាជិក ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុងឈុន បានថ្លែងឲ្យដឹងថា អាជ្ញាធរវៀតណាម បានបោះបង្គោលព្រំដែន របស់ខ្លួនចំនួន៧ដើម ចូលមកក្នុងភូមិខ្នា ឃុំខ្នាថ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។

    លោកបានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ថា នៅព្រឹកថ្ងៃនេះ លោកបានដឹកនាំ ក្រុមយុវជន ដែលជានិស្សិត មកពីសកល វិទ្យាល័យមួយចំនួន សហជីព លោកគ្រូ អ្នកគ្រូ ប្រមាណជា ១០០នាក់ចុះទៅពិនិត្យ បង្គោលព្រំដែនកម្ពុជា វៀតណាម លេខ ១៤៧ -១៤៨ នៅក្នុងភូមិខ្នា។

    លោកថា «បន្ទាប់ពីការចុះត្រួតពិនិត្យរួចហើយ ជាលទ្ធផលសង្កេតឃើញខាងភា គីវៀតណាម បានរំលោភបំពានមកកម្ពុជា ដោយបានបោះតម្រុយព្រំដែន៧ បង្កោលចូលមក ក្នុងទឹកដីកម្ពុជាយើង ដោយមានកន្លែងខ្លះចូល១០០ម៉េត្រ ២០០ម៉ែត្រ ៣០០ម៉ែត្រ ហើយកន្លែងខ្លះក៏មាន៥០០ម៉ែត្រផងដែរ»។

    លោកបានឲ្យដឹងទៀតថា មានបង្គោលព្រំដែនមួយនោះ បានបោះចូលមកក្នុងចំការ ស្វាយចន្ទី និងកន្លែងបញ្ចុះសពដូនតារបស់ប្រជាពលរដ្ឋខ្មែរទៀតផង។

    សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះ ក៏បានស្នើឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវត្រួតពិនិត្យមើលបញ្ហានេះឡើងវិញ ដើម្បីរកយុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរនៅតាមព្រំដែន៕


older | 1 | .... | 308 | 309 | (Page 310) | 311 | 312 | .... | 403 | newer