Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ផ្តន្ទាទោស និស្សិតIT ឆ្នាំទី២ម្នាក់ ដាក់គុក១០ខែ ពីបទបង្ហោះរូបភាព អាក្រាតសង្សា រនៅតាម FACE BOOK និង គម្រាមទារប្រាក់

$
0
0

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃ ទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៤ បានប្រកាស សាលក្រម លើសំណុំរឿង យុវជនជាប់ចោទម្នាក់ ឈ្មោះ  អេង  សម្ភស្ស ហៅ មេត្តា ភេទប្រុស អាយុ ២៤ ឆ្នាំ ជានិស្សិតផ្នែក ITឆ្នាំទី២ ជាប់ពាក់ព័ន្ធនឹង ករណី បង្ហោះរូបភាពអាក្រាតសង្សាររបស់ខ្លួន ដែលបានលួចថត នៅពេល រួមេរ័ក្សជាមួយគ្នា ចំនួន១៤សន្លឹក នៅលើ FACE BOOK របស់គាត់ និង បានគម្រាមទារប្រាក់ពី នាងជា ថ្នូរនឹងលុបរូបភាពអាក្រាតរបស់នាងនោះ ប្រព្រឹត្តកាលពីថ្ងៃ កំឡុងខែ  មីនា ឆ្នាំ ២០១៤ ។   

តុលាការបានសម្រេចសម្រេចផ្តន្ទាទោសរូបគាត់ ដាក់គុក រយៈពេល១០ខែ និង បង្គាប់ឲ្យសងប្រាក់ជំងឺចិត្ត ចំនួន៥លានរៀល ទៅនារីរងគ្រោះ។

លោកម៉ុង មុនីសោភា ចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងងថា ជនជាប់ចោទ ឈ្មោះ អេង  សម្ភស្ស ហៅ មេត្តា ត្រូវបានប្រកាន់ពីបទ« ចែកចាយរូបភាព អាសអាភាស (បង្ហោះរូបភាពអាស អាភាសតាមប្រព័ន្ធFACE BOOK) និង បទគម្រាមកំហែង ដោយមានបញ្ជា ឲ្យបំពេញលក្ខខណ្ឌអ្វីមួយ (គម្រាមទារប្រាក់) និងត្រូវបានចាប់ខ្លួន ដោយ នគរបាលព្រហ្មទណ្ឌ នៃ ក្រសួងមហាផ្ទៃ តាម ពាក់បណ្តឹង របស់នារីរងគ្រោះ កាលពីថ្ងៃ ទី ២៧ ខែ មីនា ឆ្នាំ ២០១៤ បន្ទាប់ពីបានប្រព្រឹត្តនូវអំពើ ល្មើសដូច ខាងលើនោះមក៕


អ្នកម៉ៅការ លាតត្រដាង ពីអំពើពុករលួយ របស់មន្ត្រី ទីចាត់ការផែនការ និងវិនិយោគ ខេត្តកំពង់ចាម

$
0
0

កំពង់ចាម ៖ បន្ទាប់ពីមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានចេញផ្សាយផ្ទួនៗ នូវភាពមិនប្រក្រតី នៃដំណើរការ ដេញថ្លៃគម្រោងបឹងទន្លេសាប មានអ្នកម៉ៅការ ដើរដេញថ្លៃមាន បទពិសោធន៍ជាច្រើនឆ្នាំ បានទូរស័ព្ទ
ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បន្តលាតត្រដាង ពីល្បិចកលពុក រលួយរបស់មន្ត្រី នៃទីចាត់ការផែនការ និងវិនិយោគ ខេត្តកំពង់ចាម ទទួលផែនខាង គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍ ខ្នាតតូចតំបន់ បឹងទន្លេសាប ដែលជាថវិកា ជំនួយរបស់ធនាគារពិភពលោក។ ប្រភពពីអ្នកម៉ៅការ សុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា រាល់គម្រោងដែលត្រូវទឹកតែ គឺអ្នកម៉ៅការយកគម្រោងនោះ បង់លុយ១០ភាគរយ នៃចំនួនទឹកប្រាក់ដាក់ឲ្យដេញថ្លៃ ឲ្យទៅឈ្មោះ ពោយ សុខជា ប៉ុន្តែ មិនដឹងថា លុយខ្មៅនោះ ឈ្មោះ ពោយ សុខជា យកទៅចែកឲ្យអ្នកទៀតទេ ។

ប្រភពបន្តថា មន្ត្រីទីចាត់ការផែនការ និងវិនយោយគខេត្តផ្នែក គម្រោងបឹងទន្លេសាប មានឈ្មោះ មិន ឆេង ជាប្រធាន ចំណែកឈ្មោះ ពោយ សុខជា ជាមន្ត្រី មានតួនាទីខាងចុះត្រួតពិនិត្យ គ្រប់ដំណើរការដេញថ្លៃ គម្រោងបឹងទន្លេសាប ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ប្រភពបានឲ្យដឹងថា អំពើពុករលួយ ក្នុងដំណើរការដេញថ្លៃ គម្រោងបឹងទន្លេសាប ដែលមានរយៈពេល ជាច្រើនឆ្នាំនោះ មន្ត្រីទីចាត់ការផែនការ និងវិនិយោគខេត្ត ឈ្មោះ ពោយ សុខជា បានចាត់ចែងឲ្យ ម្ចាស់ក្រុមហ៊ុន អ៊ៀ គឹមលាង ហៅ ដេវីត ជាអ្នករៀបចំចរចារ សម្របសម្រួលឲ្យ គម្រោងដេញថ្លៃត្រូវគ្នា(បោះទឹកតែ) ប្រចាំ៣ស្រុក មាន ស្រុកកងមាស ស្រុកធាយ និងស្រុកជើងព្រៃ ។

ដោយឡែក អ្នកម៉ៅការ ឈ្មោះ លន់ រិទ្ធី មានភារកិច្ចដើរ សម្របសម្រួលដូចគ្នា គឺលោក ពោយ សុខជា ចាត់ឲ្យកាន់៣ស្រុកដែរនៅខាងកើតទន្លេ មានស្រុកពញាក្រែក ស្រុកតំបែ និងស្រុកក្រូចឆ្មារ ក្នុងខេត្តត្បូងឃ្មុំ ។ ដូច្នេះគ្រប់កន្លែង មុនពេលដេញថ្លៃគម្រោងបឹងទន្លេសាបនេះ មានឈ្មោះ លន់ រិទ្ធី និងឈ្មោះ ដេវីត រួមបក្សជាង១០នាក់ទៀត បានជួយដើរនិយាយសម្របសម្រួល បោះទឹកតែ ជាមួយអ្នកម៉ៅការផ្សេងទៀត កុំឲ្យចូលដេញថ្លៃប្រកួតប្រជែង ។ ហើយក្នុងនោះ បើសិនជាមានអ្នកម៉ៅការ ណាមិនព្រម ក្រុមរបស់ឈ្មោះ ដេវីត និងឈ្មោះលន់ រិទ្ធី បានប្រើគ្រប់វិធី ដើម្បីរារាំង កុំឲ្យអ្នកម៉ៅការនោះបានចូលដេញថ្លៃ ឬក៏ប្រើវិធីឲ្យក្រុមគេដកសំណើរ ដេញថ្លៃធ្វើខ្វះការុមក្រោម៣នាក់ គម្រោងនោះនិងត្រូវទុកជាមោឃៈ ដាក់ដេញថ្លៃពេលក្រោយទៀត ។

តែបើសិនជា ដាក់ដេញថ្លៃគ្រប់ការុម នោះជានាទីរបស់លោក ពោយ សុខជាម្តង ជាអ្នកចាប់កំហុស រកគ្រប់កំហុស បើទោះជាកំហុស បន្តិចបន្តួចក៏ដោយ ក៏លោក ពោយ សុខជា ទុកគម្រោងនោះ ជាមោឃៈ ហើយទម្លាក់គម្រោងនោះ ឲ្យទៅអ្នកផ្សេង ឬក៏ដកទុកដេញថ្លៃម្តងទៀតដែរ ហើយប្រការនេះ ធ្វើឲ្យមានការប្រកែកគ្នា ជាញឹកញាប់ នៅកន្លែងដេញថ្លៃ រវាងអ្នកម៉ៅការ ជាមួយនិង លោក ពោយ សុខជា ។ ប៉ុន្តែបើសិនជាជាគម្រោង ត្រូវគ្នាវិញ ក្នុងកំហុសបន្តិចបន្តួច លោក ពោយ សុខជា ហៅអ្នកយកគម្រោង មកកែរួចទុកជា ការស្រេច។ អ្នកម៉ៅការដដែល បានបញ្ជាក់ថា ទម្រង់ខាងលើ អាចនិយាយបានថា ជាអំពើពុករលួយជាប្រព័ន្ធ ។

អ្នកម៉ៅការ បានបន្តទៀតថា ក្នុងកន្លែងដេញថ្លៃ មានអាជ្ញាធរស្រុក និងមេឃុំ ជាម្ចាស់លទ្ធកម្មចូលរួមដែរប៉ុន្តែ រាល់ការសម្រេច គឺស្ថិតនៅលើ លោក ពោយ សុខជា និងការបើកភ្លើងខៀវ ពីលោក មិន ឆេង ដែលជាប្រធាន។ ចំណែក ខាងអាជ្ញាធរ និងម្ចាស់លទ្ធកម្ម មិនហ៊ានប្រឆាំងទេ ព្រោះ ខ្លាចអំណាចលោក ពោយ សុខជា ដែលជាមន្ត្រីថ្នាក់ខេត្ត ។ អ្នកម៉ៅការបញ្ជាក់ថា ប្រយោជន៍ ១០ភាគរយ នោះ អាជ្ញាធរ និងម្ចាស់លទ្ធកម្មគ្មាន ចំណែកនោះទេ។ ប្រភពដដែលនេះ បានឲ្យដឹងទៀតថា អំពើពុករលួយជាប្រព័ន្ធ ខាងលើនោះ វាមិនស្រួលទេ ក្នុងការចាប់ ភស្តុតាង ដោយហេតុថា កន្លងទៅ មិនយូរប៉ុន្មាននោះ មានការផ្សព្វផ្សាយនៅ លើទំព័រកាសែត ក្នុងស្រុកនិយាយពីមន្ត្រីទីចាត់ការ  ផែនការ និងវិនិយោគ ឈ្មោះ ពោយ សុខជា យកលុយ១០ភាគរយ ពីអ្នកម៉ៅការហើយពេលនោះ គេឃើញមានមន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយ ចុះអង្កេតដែរ ប៉ុន្តែរកមិនឃើញ ភស្តុតាងទេ ព្រោះថា អ្នកម៉ៅការ ជាច្រើននាក់សុទ្ធតែបានទទួលផលប្រយោជន៍ពីការដេញថ្លៃត្រូវទឹកតែនោះ ដូច្នេះ គេតែងតែជួយលាក់លៀមគ្រប់ការចុះសាកសួររបស់មន្ត្រីប្រឆាំងអំពើពុករលួយ ចុះមកអង្កេតម្តងៗ។

ប្រភពដដែលនេះ បានបន្តទៀតថា ដើម្បីទប់ស្កាត់ អំពើពុករលួយនោះបាន ម្ចាស់ជំនួយឬគណៈកម្មការ ថ្នាក់ជាតិ ក៏ដូចខាង អង្គភាពប្រឆាំង អំពើពុករលួយ គួរតែ បង្កប់ភ្នាក់ងារក្នុងកន្លែងដេញថ្លៃ ដើម្បីស្រាវជ្រាវរកឲ្យឃើញការពិតក្នុងរឿងអំពើពុករលួយជាប្រព័ន្ធមួយនេះ ។ ជាងនេះទៅទៀត ជាសវាងការរិះគន់ពីម្ចាស់ជំនួយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសជាតិទាំងមូលផងដែរ ។

ទាក់ទិនទៅការលាតត្រដាងរបស់អ្នកម៉ៅការខាងលើនោះ ភ្លាមៗនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចរកទំនាក់ទំនងសុំការបំភ្លឺពី លោក មិន ឆេង ប្រធានខាងគម្រោងបឹងទន្លេសាប នៃទីចាត់ការផែនការវិនិយោគខេត្តកំពង់ចាមបានទេ ៕

នគរបាល ខណ្ឌដង្កោ និងពោធិ៍សែនជ័យ បើកប្រតិបត្តិការ បង្ក្រាប និង ចាប់ក្រុម ចោរឆក់៧នាក់

$
0
0

ភ្នំពេញ ៖ កម្លាំងនគរបាល ខណ្ឌដង្កោ និងកម្លាំងនគរបាល ខណ្ឌពោធិ៍ សែនជ័យ នៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ បានបើកប្រតិបត្តិការ តាមចាប់ខ្លួន ជនសង្ស័យ ចំនួន៧នាក់ ដែលជាមុខសញ្ញាឆក់ តាមដងផ្លូវ ព្រមទាំង បទល្មើស ផ្សេងទៀត ក្នុងនោះ ជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួន នៅខណ្ឌដង្កោ និងបន្តទៅចាប់ខ្លួន ជនសង្ស័យចំនួន៦នាក់ផ្សេងទៀត នៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ក្រោយពីការចាប់ខ្លួន ជនសង្ស័យ ទាំង ៧នាក់ កម្លាំងនគរបាល បានដកហូត ម៉ូតូចំនួន២គ្រឿងផងដែរ។ មន្រ្តី នគរបាល បានបន្តទៀតថា ក្រោយពីមាន ករណីឆក់ នៅក្នុងទឹកដី ខណ្ឌ ដង្កោរួចមក កម្លាំងនគរបាលខណ្ឌដង្កោ បានចេញបង្ក្រាបភ្លាមៗ និងចាប់ខ្លួន ជនសង្ស័យម្នាក់ ។

សេចក្តីរាយការណ៍ បានបន្តទៀតថា ក្រោយពីចាប់ខ្លួន ជនសង្ស័យរូបនេះ កម្លាំងនគរបាល ខណ្ឌដង្កោ បានសហការជាមួយ កម្លាំង នគរបាល ខណ្ឌពោធិ៍សែនជ័យ បានចេញ ពួនស្ទាក់ រហូតតាមចាប់បក្ខពួក ចំនួន៦នាក់ ផ្សេងទៀត ក្នុងនោះក៏ មានស្រីផងដែរ ។ ក្រោយការចាប់ខ្លួន ជនសង្ស័យទាំងនេះស្ថិត ក្រោមការសាកសួរ ពីមន្រ្តីនគរបាល ដើម្បីចាត់ការបន្តទៀត៕

មេការសំណង់ ផ្ទះលេខ៩អា ត្រូវសន្តិសុខ កាប់សម្លាប់ ជាច្រើនពូថៅ នៅទួលស្វាយព្រៃ១

$
0
0

ភ្នំពេញ៖ យោងសេចក្តីរាយការណ៍ បានឲ្យដឹងថា សង្ស័យរឿងគំនុំចាស់ សន្តិសុខយាមកាម នៅក្នុងអាគារមួយ ដែលកំពុងសាងសង់នៅទីទាំងផ្ទះលេខ៩អា ផ្លូវលេខ៣៨៩ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ត្រូវបានសន្តិសុខ កាប់សម្លាប់ជាច្រើនពូថៅ នៅម៉ោងប្រមាណ៦៖៥០ នាទី ល្ងាចថ្ងៃទី២០ ខែវិច្ឆិកា នេះ។

សេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា មេការសំណង់ លោក ជា សំខាន់ អាយុ៤៣ឆ្នាំ ត្រូវបាន មុក សារឿន ជាសន្តិសុខយាមកាមនៅទីនោះកាប់ជាច្រើនពូថៅបណ្តាលឲ្យស្លាប់ក្នុងថ្លក់ឈាម ដោយសាររឿង គំនុំចាស់ ហើយភ្លាមៗក្រោយកើតហេតុជនដៃដល់ក៏បានរត់គេចខ្លួនបាត់។

សូមបញ្ជាក់ផងដែរថា ក្រោយកើតហេតុក្រុមកម្មករ បាននាំរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកអន្តរាគមន៍ ធ្វើកោសល្យវិច័យសាកសព និងសាកសួរសាក្សី បន្ទាប់សមត្ថកិច្ចក៏បាន ប្រគល់សាកសពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

សម្តេចតេជោ នាយករដ្ឋមន្រ្តី ជួបសំណេះ សំណាលជាមួយ គណៈប្រតិភូ នាវាយុវជន អាស៊ីអាគ្នេយ៍-ជប៉ុន

$
0
0

ភ្នំពេញៈនៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅវិមានសន្តិភាព សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូ នាវាយុវជនអាស៊ី អាគ្នេយ៍-ជប៉ុន ចូលជួបសំណេះសំណាល និងជួបសម្តែងការគួរសម។

យោងតាមទីភ្នាក់ងារព័ត៌មាន AKP បានចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៤ថា តំណាងយុវជន មកពីប្រទេសម៉ាឡេស៊ី ដែលតំណាងឱ្យយុវជន មកពីប្រទេសអាស៊ាន និងតំណាងយុវជន មកពីប្រទេសជប៉ុន បាន សម្តែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបាន អនុញ្ញាតឱ្យគណៈប្រតិភូនាវាយុវជនអាស៊ី អាគ្នេយ៍-ជប៉ុនចូលជួបសំណេះសំណាល និងសម្តែងកា រ គួរសម ដើម្បី ស្វែងយល់ និងបានស្តាប់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច ដើម្បី ជាប្រទីបនៃការដឹកនាំប្រទេសនៅពេលអនាគត ។

តំណាងយុវជនម៉ាឡេស៊ី និងជប៉ុនមានបានបញ្ជាក់បន្ថែមថា ដូច ពេលមុនដែលកម្មវិធីនាវាយុវជន អាស៊ីអាគ្នេយ៍លើកទី៤១នេះ មាន រយៈពេល៥១ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៩ខែតុលារហូតដល់ថ្ងៃទី១៨ ខែធ្នូ ដែលធ្វើការចូលចតនៅកំពង់ផែ ក្នុងប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី និងប្រទេសជប៉ុន ។ កម្មវិធីនេះបានចាប់ផ្តើមឡើង ចាប់ តាំងពីឆ្នាំ១៩៧៤ មានទិសដៅដើម្បីពង្រឹងពង្រីកមិត្តភាព និងការ យល់ដឹងរវាងជប៉ុន និងយុវជនក្នុងបណ្តាប្រទេសអាស៊ាន ពិសេស ដើម្បីលើកកម្ពស់វិស័យអក្សរសាស្រ្ត សិល្បៈ វប្បធម៌ និងអរិយធម៌ ក្នុង ទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ។ ជារៀងរាល់ឆ្នាំកម្មវិធី នេះតែងតែនាំមកនូវការជួបជុំរវាងយុវជនអាស៊ាន-ជប៉ុន ជាង៣០០ នាក់ ហើយក្នុងរយៈពេលដែលនា វាចូលចតនៅតាមកំពុងផែននៃប្រ ទេសនីមួយៗ តំណាងគណៈប្រតិភូនាវាយុវជនទាំងអស់មានឱកាស បានជួបសម្តែងការគួរសមជាមួយបណ្តាមេដឹក នាំនៃប្រទេសនីមួយៗ របសប្រទេសអាស៊ាន-ជប៉ុន ។ ដោយឡែកសកម្មភាពនៅលើនាវា រួមមានការពិភាក្សាជាក្រុម ការសំដែងសិល្បៈ និងវប្បធម៌ នៃប្រទេស នីមួយៗដែលជាសមាជិក។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា កម្ពុជាមិនខុសពី ប្រទេសអាស៊ានដទៃទៀតនោះទេ មានទំនាក់ទំនងដ៏ល្អប្រសើរខ្លាំងណាស់ជាមួយ និងប្រទេសជប៉ុន ជាមួយគ្នានេះសម្តេចធ្លាប់បានធ្វើ ការងារដោយផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីជប៉ុនជាច្រើនរាប់ទាំងនាយក រដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ នាពេលបច្ចុប្បន្ន ។ សម្តេចតេជោនាយក រដ្ឋមន្រ្តីមានប្រសាសន៍បន្តថា ប្រទេសកម្ពុជា និងប្រទេសជប៉ុនមាន ប្រវត្តិជាមួយគ្នាជាយូរលង់ណាស់មកហើយ និងតែងតែមានទំនាក់ ទំនងល្អជាមួយគ្នា មិនដែលអាក់ខានម្តងណាឡើយ ។

សម្តេចតេជោមានប្រសាសន៍បញ្ជាក់បន្ថែមថា ដោយសារតែ កម្ពុជាមានទំនាក់ទំនងល្អជាមួយ និងប្រទេសជប៉ុននោះហើយ ជប៉ុន បានរួមចំណែកជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា មាន ការរីកចម្រើនលើគ្រប់វិស័យ ពិសេសទៅទៀតនោះអ្វីដែលរូបសម្តេច មិនអាចបំភ្លេចបាន នៅក្នុងឆាកជីវិតរបស់សម្តេចនោះគឺ សម្តេចបាន ទៅសម្រាកព្យាបាលភ្នែកនៅប្រទេសជប៉ុន និងបានទទួលឈ្មោះជា ភាសាជប៉ុនជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជា ភរិយារបស់សម្តេចផងដែរ ។

នៅក្នុងពិធីសំណេះសំណាលនោះដែរ សម្តេចតេជោនាយករដ្ឋ មន្រ្តីមានប្រសាសន៍ទៅកាន់គណៈប្រតិភូ នាវាយុវជនអាស៊ីអាគ្នេយ៍ ពី ការចូលរួមរបស់កម្ពុជានៅក្នុងសមាគមន៍អាស៊ានក្នុងនោះគឺទី១ គោល ការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងផងខ្លួន ទី២ស្មារតីសហគមន៍ និងរបៀបរបបការងារស្មើរភាព និងស្មើសិទ្ធិ ទី៣ដើម្បីសមាហរណកម្មដែលគ្រប់ដណ្តប់គ្រប់ទិដ្ឋភាព និងទី៤ច្រកចេញលើផ្នែកការទូត ។ សម្តេចតេជោមានប្រសាសន៍បន្តថា យុវជនកម្ពុជា និងយុវជនអាស៊ាន ត្រូវតែបន្តសហការគ្នាជាមួយ និងយុវជនជប៉ុន ដែលជាអាវុធដ៏រឹងមាំ និងមុតស្រួច ក្នុងទំនាក់ទំនងរវាងអាស៊ានគ្នាឯងជាមួយប្រទេសជប៉ុន ។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា បញ្ហា ជាតិសាសន៍ បញ្ហាសាសនាមិនមែនជាឧបសគ្គ នៃសហប្រតិបត្តិការ ឬការធ្វើជាញាតិវត្តន៍នោះទេ ។ សម្តេចតេជោបន្តថា នៅទីនោះយើង មានជាតិសាសន៍ខុស គ្នា យើងមានភាសាខុសគ្នា យើងមានសាសនា ខុសគ្នា ប៉ុន្តែទាំងអស់នោះមិនមែនជាឧបសគ្គ នៃកិច្ចសហ ប្រតិបត្តិ ការរបស់យើងនោះទេ។ កម្ពុជាមានបទពិសោធន៍សម្បូរបែបល្អណាស់ កម្ពុជាគ្មានទេការរើសអើង ជាតិសាសន៍ ពណ៌សម្បុរ ហើយក៏មិនធ្លាប់ មានជម្លោះលើបញ្ហាសាសនានោះទេ ពោលគឺកម្ពុជារស់ នៅប្រកបដោយភាពសុខដុមរនាជាមួយគ្នា លើគ្រប់សាសនាទាំងអស់ ដោយ គ្មានការរើសអើងពីគ្នានោះទេ ។

នៅក្នុងពិធីសំណេះសំណាលនោះ សម្តេចតេជោបានជូនពរដល់ គណៈប្រតិភូទាំងអស់ សូមមានសុខភាពល្អ បរិបូណ៌ ក្នុងការស្នាក់ អាស្រ័យបំពេញសកម្មភាពការងារនៅក្នុងប្រទេសកម្ពុជា សូមបាន ជួបនូវភាពជោគជ័យ ដើម្បីជានិមិត្តរូបនៃចំណងសាមគ្គីភាពក្នុងចំ ណោមស្រទាប់យុវជន និងយុវជននៃប្រទេសអាស៊ាន-ជប៉ុនឱ្យកាន់តែ រឹងមាំថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏បានចែកជូនដល់គណៈប្រតិភូទាំង មូលនូវវត្ថុអនុស្សាវរីយ៍ប្រាក់ស្លឹង ដែលជាប្រាក់ ដំបូងគេបង្អស់របស់ ប្រទេសកម្ពុជានោះ៕

លោកជំទាវ សម មុន្នីកា សុំលាលែងពីដំណែង

ក្រសួងយុត្តិធម៌ ឲ្យមន្រ្តីតុលាការ មកប្រកាស ទ្រព្យសម្បត្តិ

$
0
0

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា បានស្នើឲ្យមន្រ្តីសាលា ដំបូងរាជ ធានីភ្នំពេញ និងអយ្យការ អមសាលាដំបូង រាជធានី-ខេត្តនានា មកប្រកាសទ្រព្យ និងបំណុល តាមរបប ២ឆ្នាំ សម្រាប់ឆ្នាំ២០១៥ ។

តាមរយៈលិខិតមួយច្បាប់របស់លោករដ្ឋមន្រ្តី អង្គ វង្សវឌ្ឍានាផ្ញើឲ្យប្រធានសាលាដំបូងរាជ ធានី-ខេត្ត នៅថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០១៤ បានឲ្យដឹងថា មន្រ្តីនៃសាលាដំបូង និងអយ្យការ អមសាលាដំបូង រាជធានី-ខេត្ត ដែលជាប់កាតព្វកិច្ច ប្រកាសទ្រព្យសម្បត្តិ និងបំណុល កាលពីឆ្នាំ២០១៣ ត្រូវដល់ពេលធ្វើការ ប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ ដែលអង្គភាពប្រឆាំងអំពើពុករលួយ បានកំណត់កាលបរិច្ឆេទ ទទួលចាប់ពីថ្ងៃទី១២-១៨ ខែមករា ឆ្នាំ២០១៥ ។

ក្រសួងបានស្នើឲ្យ ប្រធានសាលាដំបូង ព្រះរាជអាជ្ញា អមសាលាដំបូង រាជធានី-ខេត្ត ជួយចាត់ វិធានការផ្សព្វផ្សាយ និងជំរុញមន្រ្តីក្រោមឱវាទ ដែលត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល ហើយមកយកដាក់នៅអង្គភាព ប្រឆាំង អំពើពុករលួយតាមកាលបរិច្ឆេទ, ធ្វើបញ្ជីរាយនាមបុគ្គលិកជាប់កាតព្វកិច្ច ប្រកាសទ្រព្យនិងបំណុលរបស់អង្គភាព តាម គំរូជូនភ្ជាប់ផ្ញើ មកក្រសួងឲ្យបានមុនថ្ងៃទី៣០ ខែវិច្ឆិកា ធ្វើរបាយការណ៍បញ្ចប់ស្តីពី ការប្រកាស ទ្រព្យសម្បត្តិ និង      បំណុលផ្ញើមកក្រសួងតាមគំរូភ្ជាប់ ៕

ចុះរៀបចំ សណ្ដាប់ធ្នាប់ តាមដងផ្លូវ ជាតិលេខ៤ ដើម្បីកាត់បន្ថយ ការកកស្ទះ និងគ្រោះថ្នាក់ ចរាចរណ៍

$
0
0

កណ្តាល ៖ ដើម្បីជួយកាត់បន្ថយការ កកស្ទះចរាចរ និងគ្រោះថ្នាក់ចរាចរ ដែលកើតឡើង ជាយថាហេតុនោះ ជាពិសេស នោះគឺចុះណែនាំ និងអប់រំដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ កំពុងតែប្រកប របរលក់ដូរ នៅតាមដងផ្លូវជាតិ ត្រូវគោរពទៅតាមការណែនាំ របស់អាជ្ញាធរ កុំសង់សំយ៉ាបរំលោភដីចំណី ផ្លូវនិងដាក់លក់ របស់របរឬក៏តាំងស្លាក ផ្សព្វផ្សាយពាណិជ្ជកម្ម នៅលើដីចំណី ដែលជាកត្តាបង្ករឲ្យគ្រោះថ្នាក់ចរាចរនិងកកស្ទះចរាចរនោះ ដោយ ហេតុដូចនេះ ហើយទើបអាជ្ញាធរស្រុកអង្គស្នួលដឹកនាំដោយលោក នីម នីរ៉ាដេត អភិបាលនៃគណអភិបាល ស្រុកអង្គស្នួល ចុះសហការជាមួយក្រុមហ៊ុន អេហ្សិត ដើម្បីរៀបចំសណ្តាប់ធ្នាប់ នៅតាមដងផ្លូវ កាលពីព្រឹកថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០១៤។

លោក នីម នីរ៉ាដេត បានឲ្យដឹងថា ការចុះរៀបចំសណ្តាប់តាមដងផ្លូវជាតិលេខ៤នេះ គឺមានសារៈសំខាន់ ណាស់ពីព្រោះ មិនត្រឹមតែជួយកាត់ បន្ថយការកកស្ទះចរាចរ ឬជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរ ប៉ុណ្ណោះទេ គឺវាធ្វើឲ្យសោភ័ណ្ឌភាពផ្លូវល្អ និងមានរបៀបរាបរយ ហើយកត្តាទាំងនេះ ក៏ជាទំនាញភ្លៀវទេសចរណ៍បរទេសមួយផងដែរ ពីព្រោះផ្លូវស្អាត ហើយក៏យើង ត្រូវការ បរិស្ថានល្អនិងសណ្តាប់ធ្នាប់ល្អផងដែរ ហើយបងប្អូនប្រជាប្រជាពលរដ្ឋលោកពុំបានយល់អំពីសារៈសំខាន់ទាំងនេះ គាត់បានសាងសង់សំណង់ ធ្វើអាជីវកម្ម ឬក៏ដាក់ស្លាកផ្សព្វផ្សាយពាណិជ្ជកម្ម រំលោភលើដីចំណីផ្លូវ ដែលបង្កឲ្យមានការ កក់ស្ទះផ្លូវទឹកហូរ និងគ្រោះថ្នាក់ចរាចរ កើតឡើងជាបន្តបន្ទាប់ដោយសារតែយើងកេងចំណេញបន្តិចបន្តួច ។

លោកបានបន្តថា កន្លងមកក្រុមហ៊ុនអេហ្សិត តែងតែសហការជាមួយអាជ្ញាធរស្រុកទាំងការអភិវឌ្ឍន៍ និងរៀបចំ សណ្តាប់ធ្នាប់ ចុះណែនាំដល់ប្រជាពលរដ្ឋឲ្យ លោកបានយល់ដឹងនិងបានចូលរួម យ៉ាងផុលផុសផងដែរ ខណៈក្រុមហ៊ុន អភិវឌ្ឍន៍ផ្លូវ ។ជាមួយគ្នានេះដែរ លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានជាប់ដងផ្លូវជាតិឬក៏ ពុងតែរៀបចំសាងសង់ ត្រូវគិតពីផលប៉ះពាល់ទៅថ្ងៃក្រោយ ប្រសិនបើយើងសាងសង់នៅលើដីចំណីផ្លូវ ពេលរដ្ឋត្រូវ ការអភិវឌ្ឍន៍ ឬពង្រីកផ្លូវ គឺបងប្អូនជាអ្នកខាតបង់និងខាតពេលវេលាផងដែរ ដូច្នេះដើម្បីចៀសវាងផលប៉ះពាល់នោះ មុនសាងសង់បងប្អូនត្រូវគោរពទៅតាមការណែនាំរបស់អាជ្ញាធរដើម្បី បងប្អូនងាយស្រួលទៅថ្ងៃក្រោយ។ ហើយម្យ៉ាងវិញទៀត ក៏សូមឲ្យបងប្អូនកុំបោះសំរាមឬក៏របស់របរនានា ចូលទៅក្នុងលូរឬប្រឡាយទឹក វាបង្កឲ្យកក់ស្ទះផ្លូវ ទឹកបង្កឲ្យជនលិចលំនៅដ្ឋានយើងផងដែរ។

លោក អ៊ិត ហៀង តំណាងក្រុមហ៊ុន អេហ្សិត ក៏បានសំដែងការរីករាយចំពោះសកម្មភាព របស់សាលាស្រុកអង្គស្នួល ដែលតែងតែយកចិត្តទុកដាក់ពីផលលំបាក និងសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយលោកតែងតែចុះដឹកនាំ កម្លាំងចម្រុះចុះណែនាំបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានមួយចំនួនឲ្យបានយល់ដឹងនិងបានចូលរួមក្នុងសង្គមផងដែរ។

លោកបានបន្តទៀតថា សកម្មភាពនេះគឺជាការចូលរួមចំណែកមួយក្នុងការកាត់បន្ថយភាពក្រីក្រជាមួយរដ្ឋាភិបាល ពីព្រោះបើគ្មានគ្រោះថ្នាក់ចរាចរ និងពុំមានការកកស្ទះចរាចរធ្វើឲ្យបងប្អូនចំណេញទាំងពេលវេលា និងថវិកា៕


មន្ដ្រីពន្ធដារ ខណ្ឌមានជ័យ ប្ដឹងមេរបស់ ខ្លួន ទៅអង្គភាព ប្រឆាំងអំពើពុករលួយ

$
0
0

ភ្នំពេញ ៖ ពាក្យបណ្ដឹងមួយច្បាប់ ត្រូវ បានមន្ដ្រីចំណុះឱ្យអង្គភាពសាខាពន្ធដារខណ្ឌមានជ័យ ប្ដឹងចូលទៅអង្គភាពប្រឆាំងអំពើ ពុករលួយ ដើម្បីឱ្យចាត់វិធានការពាក់ព័ន្ធ ទៅនឹងអំពើពុករលួយ របស់ប្រធានអង្គភាព របស់ខ្លួន ដែលមន្ដ្រីទាំងអស់នោះបានអះ អាងថា ក្នុងមួយខែៗមានទឹកប្រាក់រាប់រយ លានរៀល ត្រូវបានប្រធានរបស់ខ្លួនពុក រលួយស៊ីដាច់ មិនបង់ចូលជាថវិកាជាតិ ។

ពាក្យបណ្ដឹងខាងលើនេះ ត្រូវបានអង្គ ភាព ប្រឆាំងអំពើពុករលួយបង្ហាញជាសា ធារណៈ នៅក្នុងគេហទំព័ររបស់ខ្លួនដែលគេ អាចបើកមើលឃើញ នៅប៉ុន្មានថ្ងៃនេះ ។

យោងតាមពាក្យបណ្ដឹង របស់មន្ដ្រី ចំណុះឱ្យសាខា ពន្ធដារខណ្ឌមានជ័យបានស្នើ សុំឱ្យលោក ឱម យ៉ិនទៀង ចាត់វិធានការ ទៅលើលោក សាយ សុផល ជាប្រធាន សាខាពន្ធដារខណ្ឌមានជ័យ។ ក្នុងនោះលិខិត បានលើកឡើងថា យើងខ្ញុំទាំងអស់គ្នាជា មន្ដ្រីរាជការ នៅតែមានជំនឿជឿជាក់លើ ឯកឧត្ដម ក្នុងការបង្ក្រាបអំពើពុករលួយនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្ដែពួកយើង ខ្ញុំនៅឆ្ងល់ថា តើឯកឧត្ដមអាចបង្ក្រាបអំពើពុករលួយ នៅសាខាពន្ធដារខណ្ឌមានជ័យ បានឬអត់ ? បើឯកឧត្ដមធ្លាប់បានចុះមក បង្ក្រាបម្ដងហើយ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១២ កាលណោះឯកឧត្ដមបានប្រកាស ថា មានភស្ដុតាងមាន ១៦ឧបសម្ព័ន្ធក្នុង ស្ថានីយប្រេង ៨៦កន្លែង ។ រហូតមកដល់ពេលនេះសកម្មភាព និងអំពើពុករលួយនៅ សាខាពន្ធដារខណ្ឌមានជ័យ ដែលមានលោក សាយ សុផល ជាមេខ្លោងនៅតែប្រព្រឹត្ដនិង កាន់តែខ្លាំងឡើងៗ មិនអាចធ្វើអ្វីទាំងអស់ ដោយហេតុថា ឯកឧត្ដម ឱម យ៉ិនទៀង មិន អាចធ្វើអ្វីគាត់បាន ។ បើឯកឧត្ដមអាចបង្ក្រាបអំពើពុករលួយបាន យើងខ្ញុំមានភស្ដុ តាងមួយចំនួនបន្ថែម ឱ្យឯកឧត្ដមពិចារណា ដាក់បន្ទុក ។

ក្រៅពីការអះអាងខាងលើ ពាក្យបណ្ដឹង  ក៏បានលើកយកភស្ដុតាងមួយចំនួន មក បង្ហាញផងដែរ ដូចជាករណីការយកពន្ធដារ ពីទីតាំងសត្ដឃាតនៅក្នុងខណ្ឌ ដែលមាន ចំនួន ៤កន្លែង មកធ្វើជាអំណះអំណាងផង ដែរ ។ ក្នុងនោះទី១ ទីសត្ដឃាតឈ្មោះ ហាវ ឈួយវង មានទីតាំងនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយទី តាំងនេះ កាលមិនទាន់ប្រព្រឹត្ដអំពើពុក រលួយ ក្នុងមួយថ្ងៃពិឃាតសត្វចំនួន ៤៥០ ក្បាល បើគុណ៣០ថ្ងៃក្នុងមួយខែគឺមានផល របបចំនួន ៦៧៥.០០០.០០០រៀល ហើយ បើគិតជាអត្រាពន្ធ ៣ភាគរយ គឺស្មើនឹង ២០.២៥០.០០០រៀល តែក្រោយពីប្រព្រឹត្ដ អំពើពុករលួយ ក្នុងរបាយការណ៍ក្នុងមួយថ្ងៃ  ទីតាំងខាងលើនេះ ពិឃាតសត្វតែចំនួន៧២ ក្បាលប៉ុណ្ណោះ ហើយបើគុណ ៣០ថ្ងៃក្នុង មួយខែ ផលរបបមានចំនួន ១០៧.៣០០. ០០០រៀលហើយបើគិតជាអត្រាពន្ធ ៣ភាគ រយគឺប្រាក់ពន្ធប្រចាំខែ មានតែចំនួន ៣. ២១៩.០០០រៀល ។ ដោយឡែកទីតាំង សត្ដឃាតចំនួន ៣កន្លែង ក៏ត្រូវបានគេបន្ថយ តួលេខដូចគ្នា ដូចជាទីតាំងរបស់ឈ្មោះ ប៉ូច គា នៅសង្កាត់ព្រែកប្រា មុនប្រព្រឹត្ដអំពើពុក រលួយ តួលេខពិឃាតសត្វចំនួន ៣០០ក្បាល  តែពេលពុករលួយ គឺថយនៅតែចំនួន ៦០ ក្បាល ហើយឈ្មោះ អ៊ឹង រ៉ាទី នៅភូមិដំ ណាក់ធំ សង្កាត់ស្ទឹងមានជ័យ មុនពុករលួយ តួលេខពិឃាតសត្វមាន ១០០ក្បាល តែ ពេលពុករលួយ នៅ ១០ក្បាល និងទីតាំង របស់ឈ្មោះ ណោ ណេង នៅចាក់អង្រែលើ តួលេខមុនពុករលួយ ៥០ក្បាល និងក្រោយ ពេលប្រព្រឹត្ដអំពើពុករលួយ គឺនៅតែ ៤ ក្បាលប៉ុណ្ណោះ ។ ដូច្នេះគ្រាន់តែទីតាំងសត្ដ ឃាត ៤កន្លែងខាងលើ ក្នុងមួយខែៗមុន ពេលប្រព្រឹត្ដអំពើពុករលួយ ទំហំទឹកប្រាក់ ដែលត្រូវបង់ពន្ធដារជូនរដ្ឋ គឺមានចំនួន ៤០. ៥០០.០០០រៀល តែក្រោយពេលប្រព្រឹត្ដ អំពើពុករលួយ គឺនៅសល់ទឹកប្រាក់តែចំនួន ៦.៥៥៥.០០០រៀលប៉ុណ្ណោះ ។ ក្រៅពីនេះ លិខិតនៃពាក្យបណ្ដឹងក៏បានបង្ហាញពីភាព មិនប្រក្រតីនៃអំពើពុករលួយ កិបកេងប្រាក់ពន្ធដារនៅតាមដេប៉ូលក់គ្រឿងសំណង់ធំៗ ជាង១០កន្លែង សិប្បកម្មផលិតទឹកស៊ីអ៊ីវ រូបគោ សិប្បកម្មកាត់ដេរ និងអាជីវកម្មធំៗ ជាច្រើនទៀតដែលគាត់បានប្រព្រឹត្ដអំពើពុករលួយប្រចាំខែ ឆ្នាំ មិនបញ្ចូលមកប្រមូល ពន្ធ តាមរបបស្វ័យប្រកាសធ្វើឱ្យបាត់ចំណូល រដ្ឋរាប់រយលានរៀលក្នុងមួយខែៗ ហើយ អាជីវកម្មទាំងអស់នេះ លោក សាយ សុផល បានឱ្យមនុស្សក្រៅអង្គភាព ដែលមិនមែនជាមន្ដ្រីពន្ធដារ ទៅទារពន្ធដើម្បីងាយស្រួល លាក់បាំងអំពើពុករលួយរបស់ខ្លួន ដែលអ្នកទាំងអស់នោះ ដូចជាមានឈ្មោះ កែវ គឹមសួរ ឈ្មោះ លូង ស៊ឹមឡេង ឈ្មោះ សាន្ដ ពិរុំ និង ឈ្មោះ អោ ស្រូយ ជាដើម ។

ពាក់ព័ន្ធទៅនឹងបណ្ដឹងខាងលើនេះ នៅ រសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤  ដើមអម្ពិល មិនអាចធ្វើការទាក់ទងសុំការបំភ្លឺពី លោក សាយ សុផល បានឡើយ ប៉ុន្ដែ យោង តាមប្រភពពីមន្ដ្រី នៅអង្គភាពប្រឆាំងអំពើពុករលួយបានអះអាងថា បច្ចុប្បន្នបណ្ដឹង ខាងលើនេះ អង្គភាពប្រឆាំងអំពើពុករលួយ កំពុងធ្វើការស្រាវជ្រាវ និងមានវិធានការ ហើយ ៕

អាជ្ញាធរ ស្រុកបរកែវ កោះហៅ ម្ចាស់ចំការ និងថៅកែត្បូង មកប្រជុំឲ្យ បញ្ឈប់ សកម្មភាព

$
0
0

រតនគិរីៈ នាសាលប្រជុំ ស្រុកបរកែវ បានកោះហៅម្ចាស់ចំការ និងថៅកែត្បូង បញ្ឈប់ធ្វើសកម្មភាព ជាបន្ទាន់ដោយ ឲ្យរត់ទៅរកផ្លូវច្បាប់។

ថៅកែត្បូងប្រមាណ៧ទៅ៨នាក់ ដែលគេមិនបង្ហាញឈ្មោះ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា អាជ្ញាធរស្រុកបរកែវ  លោក ហេង ប៊ុន្នី អភិបាលស្រុក រួមទាំងស្ថាប័នជំនាញ ពាក់ព័ន្ធ មួយចំនួនបានកោះហៅម្ចាស់ ចំការ និងថៅកែត្បូង (កុងសែត្បូង) ឲ្យបញ្ឈប់សកម្មភាព កាលជីកត្បូងដោយខុសច្បាប់។លោកហេង ប៊ុន្នី អភិបាលស្រុកបរកែវ បានមាន ប្រសាន៍ថា សុំឲ្យពួកគាត់សុំច្បាប់អនុញ្ញាតិ្តពីក្រសួងរ៉ែ និងថាមពល។

លោកថាការធ្វើអាជីវកម្មនោះមិនមែនជា លក្ខណគ្រួសារនោះទេ  ពោលគឺចាប់ពី៣០រណ្តៅ ឡើងទៅជាលក្ខណៈ អាជីវកម្មខ្នាតតូច ដូច្នេះត្រូវ សុំច្បាប់អនុញ្ញាតិពីក្រសួងរ៉ែ  និងថាមពល  ដោយមានបង់ពន្ធ សួយសារអាករជូន រដ្ឋថែមទៀតផង។

លោកអភិបាលស្រុករូបនោះបានបញ្ជាក់ឲ្យដឹងទៀតថា ប្រសិនបើម្ចាស់ចំការ និងថៅកែត្បូង(កុងសែ)  មិនបញ្ឈប់ សកម្មភាព នោះនឹងត្រូវប្រឈមមុខ ចំពោះមុខច្បាប់។

សូមជម្រាបថានាពេលកន្លងមកប៉ុន្មានខែកន្លងទៅនេះ នៅចំណុចភូមិត្រុំ ឃុំឡាមិញ និងឃុំបរឡយ ឃុំកិៈចុង ស្រុកបរកែវ  មានប្រជាពលរដ្ឋជាច្រើនគ្រួសារ  និងថៅកែត្បូង(កុងសែ)  ផ្អើនាំគ្នាទៅជីកត្បូងនៅចំណុច ទីតាំងទាំង២ខាងលើ នេះ ដែលធ្វើឲ្យមានរណ្តៅជីកត្បូងរាប់ពាន់រណ្តៅដែលនោះត្រូវគេឃើញថាជាសកម្មភាពល្មើសនឹងច្បាប់។

សូមបញ្ជាក់បន្ថែមទៀតថា ថៅកែត្បូងប្រមាណ៧-៨នាក់ ដែលកេមិនបង្ហាញឈ្មោះនោះ បានជួលដីម្ចាស់ចំការ ឯកជន១ហិកតា តម្លៃ១ម៉ឺនដុល្លា ក្នុងរយៈពេល១ឆ្នាំ ដើម្បីឲ្យពួកគេជីកត្បូង ដ៏មានតម្លៃទាំងនោះ  ប៉ុន្តែក្រោយពី លេចឮពត៌មានអំពីការ ជីកត្បូងនេះទើបអាជ្ញាធរ ស្រុកបញ្ឈប់សកម្មភាពតែម្តង។

លោក ហ៊ុន ប៊ុនថាន ប្រធានមន្ទីររ៉ែ និងថាមពលឲ្យដឹងថាប្រជាពលរដ្ឋ មានដីកម្មសិទ្ធហើយនៅ កក្រោមដីមានធនធាន ធម្មជាតិដែលមានតម្លៃម្ចាស់ដី មានសិទ្ធិអាស្រ័យផលតែក្នុងជម្រៅដីតែ៥ម៉ែត្រតែ ប៉ុណ្ណោះ លើសពីនេះត្រូវ សុំច្បាប់ អនុញ្ញាតិ្ត។ ជនល្មើសប្រសិនបើនៅតែបន្តសកម្មភាពដោយគ្មានច្បាប់អនុញ្ញាតិ្ត  និងត្រូវផាកពិន័យ ពី៥០ម៉ឺនរៀល  ទៅ១លារៀល  ករណីមិនរាងចាលគឺពី១លានរៀល ទៅ២លានរៀល ឫត្រុវដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំ៕

គួរបង្កើតបញ្ញត្តករ ដើម្បីគ្រប់គ្រង ស្ថេរភាពតម្លៃប្រេង នៅកម្ពុជា

$
0
0

ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន និងគ្រប់វណ្ណៈ ជាពិសេសពលរដ្ឋដែលកំពុងជួបបញ្ហាខ្វះខាតខ្លាំងក្នុង  ជីវភាព បានសម្តែងការពេញចិត្ត និង រីករាយជាពន់ពេកក្រោយពេលទទួលបានដំណឹងថា ក្រុមហ៊ុនប្រេងឥន្ធនៈ  ទាំង៧នៅកម្ពុជា បានបញ្ចុះតម្លៃ ទោះការបញ្ចុះនោះមានចំនួនតិចតួចក្តី។

ក្រសួងពាណិជ្ជកម្មកាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ បានប្រកាសថា ក្រុមហ៊ុនប្រេងឥន្ធនៈធំៗ រួម មាន៖ ក្រុមហ៊ុនសូគីមិច, តេលា, ភីធីធី, ប៊ីវីអឹម, សាវីមិច, កាល់តិចរបស់អាម៉េរិក និងតូតាល់របស់បារាំង បាន បញ្ចុះតម្លៃ ពីជាង៥ពាន់រៀល មកនៅត្រឹមជាង ៤ពាន់រៀល។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ក្រុមហ៊ុនសូគីមិច, តេលា, ភីធីធី, ប៊ីវីអឹម និងសាវី  មិច បានបញ្ចុះតម្លៃប្រេងសាំងពី ៥.០៥០រៀល មកនៅត្រឹម ៤.៧៥០រៀល។ ប្រេងម៉ាសូត បញ្ចុះតម្លៃពី ៤.៧៥   ០រៀល មកនៅ ៤.៥០០រៀល។ ក្រុមហ៊ុនតូតាល់ ប្រេងសាំងធម្មតា បញ្ចុះតម្លៃពី ៥.០៥០រៀល មកនៅ ៤.៨៥   ០រៀល។ ប្រេងម៉ាសូតបញ្ចុះតម្លៃពី ៤.៧៥០រៀល មកនៅ ៤.៦០០រៀល។ ក្រុមហ៊ុនកាល់តិច ប្រេងសាំងធម្ម  តា បញ្ចុះតម្លៃពី ៥.០៥០រៀល មកនៅ ៤.៨០០រៀល។ ប្រេងម៉ាសូតបញ្ចុះតម្លៃពី ៤.៧៥០រៀល មកនៅ ៤.៥៥   ០រៀល។

ដោយឡែកក្រុមហ៊ុន សាវីមិច បញ្ចុះតម្លៃច្រើនជាងគេ ពោលបានបញ្ចុះតម្លៃប្រេងសាំងពី ៥.០៥០រៀល មកនៅ   ៤.៤៥០រៀល។ ប្រេងម៉ាសូត បញ្ចុះតម្លៃពី ៤.៧៥០រៀល មកនៅ ៤.៣៥០រៀល។

អ្នកជំនាញសេដ្ឋកិច្ចមួយរូបនៅកម្ពុជា បានបញ្ចេញទស្សនៈរបស់ខ្លួនថា ដើម្បីគ្រប់គ្រងតម្លៃប្រេងនៅកម្ពុជាឲ្យ សេ្ថរភាព ក្រសួងពាណិជ្ជកម្ម ក៏ដូចជាក្រសួងសេដ្ឋកិច្ច គួរតែពិចារណាបង្កើតបញ្ញត្តករ ដើម្បីគ្រប់គ្រងសន្ធសន៍  តម្លៃប្រេងនៅលើពិភពលោក និងទីផ្សារនៅក្នុងស្រុក។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះបន្តថា ការបង្កើតឲ្យមានបញ្ញត្តករ នឹងអាចជួយកំណត់ស្ថេរភាពតម្លៃប្រេងនៅកម្ពុជា  មិនឲ្យក្រុមហ៊ុនប្រេងបញ្ចុះ ឬដំឡើងតម្លៃតាមអំពើចិត្តរបស់ខ្លួន។ ពោលតម្លៃប្រេងសាំង ត្រូវឆ្លងកាត់ការកំណត់ របស់អាជ្ញាធរ ដែលជាអ្នកឃ្លាំមើលសន្ទសន៍តម្លៃប្រេងលើពិភពលោក ហើយធ្វើការវាយតម្លៃ ដើម្បីកំណត់តម្លៃ ប្រេងដ៏សមរម្យសម្រាប់លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា។

ការធ្វើបែបនេះ គឺយកគំរូតាមអាជ្ញាធរអគ្គិសនីកម្ពុជា ដែលធ្វើបានជោគជ័យក្នុងការគ្រប់គ្រងក្រុមហ៊ុនផ្គត់ផ្គង់អគ្គិ  សនីនៅកម្ពុជា។ គេរំពឹងផងដែរថា បញ្ញត្តករនេះ នឹងធ្វើឲ្យតម្លៃប្រេងនៅកម្ពុជាមានស្ថិរភាព ហើយក៏ប្រហែលជា គ្មានពាក្យថា យកបញ្ហាតម្លៃប្រេងសាំងនេះ ទៅបម្រើ និងកេងចំណេញនយោបាយរបស់បក្សណាមួយនោះដែរ។  ជាពិសេសនឹងមិនធ្វើឲ្យរាជរដ្ឋាភិបាលឈឺក្បាលជាមួយតម្លៃប្រេង ដែលចេះតែឡើងចុះដូចអំពិលអំពែក បញ្ហា តម្លៃប្រេងសាំងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏ធ្លាប់បានអំពាវនាវជាច្រើនដងផងដែរ ឲ្យ មានការកំណត់តម្លៃមួយសមរម្យ ឆ្លើយតបកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា៕

បញ្ជូន ជនសង្ស័យម្នាក់ មកស្នងការខេត្ត ពីបទប្រើហឹង្សា លើប្រពន្ធខ្លួន

$
0
0

បាត់ដំបង៖ កម្លាំងនគរបាលស្រុកបាណន់ បានចាប់បញ្ជូនជនសង្ស័យ ម្នាក់ជាប្តីមកស្នងការ ខេត្តនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ពីបទប្រើហឹង្សា លើប្រពន្ធខ្លួន ដោយសាររឿងភ្លើងប្រច័ណ្ឌ និងបានធ្វើទារុណកម្ម ជាបន្តបន្ទាប់ ចាប់តាំងពី ថ្ងៃទី១០ រហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅត្រង់ចំណុចភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។

លោក ថោង ធិន អធិការរងនគរបាលស្រុកបាណន់បានឱ្យដឹងថា យោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះ(ប្រពន្ធ) ឈ្មោះ វុន ស៊ីថា អាយុ២៥ឆ្នាំខណៈពេលជនរងគ្រោះ បានបបួលលួងលោមប្តី ឱ្យជូនមកមណ្ឌលសុខភាព ដើម្បីស្នាមរបួស។បន្ទាប់សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ(ប្តី)ឈ្មោះ ឌឿន វ៉ាន់ អាយុ៣១ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ នាំយកមកសាកសួរ។

ជនសង្ស័យបានឆ្លើយសារភាពថា ប្រពន្ធខ្លួនបានទៅធ្វើការនៅរោងចក្រកាត់ដេរ មួយកន្លែងនៅភ្នំពេញ បានជាង១ខែមក ឮគេប្រាប់ខ្លួនថា ប្រពន្ធកំពុងមានប្រុសថ្មី ខ្លូនក៏បានទូរស័ព្ទ ហៅប្រពន្ធឱ្យមកបាត់ដំបងវិញ ពេលប្រពន្ធមកដល់ផ្ទះហើយ នៅមានប្រុសទូរស័ព្ទមកទៀត ខ្លួនក៏មានចិត្តខឹងប្រច័ណ្ឌ។លុះដល់ថ្ងៃទី១០ដល់ទី១៩ខែវិច្ឆិកា ខ្លួនជាប្តីបាន
ធ្វើបាបរាល់ថ្ងៃ ទាំងនៅក្នុងផ្ទះក៏ដូចជានៅក្នុង ចម្ការដំឡូង ស្ថិតត្រង់ចំណុចពឺតក្នុងភូមិធ្ង័រ និងភូមិសំបួរមាស ក្នុងឃុំស្នឹង ដោយបាន ចងជើង និងចងដៃចងស្លាបសេក ទៅខាងក្រោយជាប់នឹងដើមឈើ ហើយធ្វើទារុណកម្មនេះ ដោយបានប្រើប្រាស់ កណ្ដៀវ កាំបិត និងរំពាត់ខ្សែភ្លើង វាយធ្វើបាបបណ្តាលឱ្យមានស្នាមរបួសជាច្រើនកន្លែង។លុះដល់វេលា ម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤សមត្ថកិច្ចបានឃាត់ខ្លួន ភ្លាមៗខណៈពេលខ្លួន បានជូនប្រពន្ធ មកមណ្ឌលសុខភាពនៅជិតប៉ុស្តិ៍ ឃុំស្នឹងតែម្តង។

បច្ចុប្បន្នសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួនមកស្នងការខេត្តនៅព្រឹកថ្ងៃទី២២ខែវិច្ឆិកា ដើម្បីចាត់ការ បន្តតាមច្បាប់។

អជីវករ លក់មាស និងដូរលុយ ម្នាក់ ត្រូវក្រុមចោរ ប្រដាប់អាវុធ បាញ់គំរាម ប្លន់យកមាស និងលុយជាច្រើន

$
0
0

កំពង់ធំៈ ស្ត្រីម្នាក់ដែលជាអជីវករលក់មាស និងដូរលុយនៅក្នុងផ្សាតាំងគោក ស្រុកបារាយណ៍ម្នាក់ ត្រូវបានក្រុមចោរប្រដាប់ ដោយកាំភ្លើង បាញ់គំរាមបណ្តាលឲ្យរងរបួស និងបានប្លន់យកមាស និងលុយជាច្រើន រួចធ្វើការរត់គេចខ្លួន។

មេបញ្ជាការកងរាជអាវុធហត្ថ លោក ឃុន ប៊ុនហួរ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា នៅវេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃទី២១ ខែវិច្ឆកា ឆ្នាំ២០១៤ មានក្រុមចោរមួយក្រុម ដែលមានគ្នាពីរនាក់ ប្រដាប់ដោយកាំភ្លើង បានធ្វើសកម្មភាពបាញ់ប្លន់ទៅលើស្ត្រី ជាអជីវករលក់មាស និងដូរលុយ ដោយបានបាញ់ចំនួន ២គ្រាប់ ទៅលើស្ត្រីរងគ្រោះ បណ្តាលឲ្យរងរបួស រួចបានយកលុយ និងមាសជាច្រើនរត់គេចខ្លួន។

ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យ បានជិះម៉ូតូយកទៅប្លុងចោលនៅក្នុងវាលស្រែ រួចរត់គេខ្លួនតែម្តង។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច កម្លាំងនគរបាល រួមនិងកម្លាំងអាវុធហត្ថ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក អភិបាលស្រុកបារាយណ៍ កំពុងស្រាវជ្រាវ និងធ្វើការឡោព័ទ្ធចាប់ជនសង្ស័យ យ៉ាងយកចិត្តទុកដាក់៕

បញ្ជូនខ្លួន ក្មេងស្ទាវ៩នាក់ ទៅតុលាការ ខេត្តកំពង់ឆ្នាំង ចាត់ការ ពាក់ព័ន្ធ នឹងករណី រំលោភបូក នារីម្នាក់

$
0
0

កំពង់ឆ្នាំងៈ  សមត្ថកិច្ចនគរបាល ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃ ទី២១ ខែវិចិ្ឆកានេះ បានបញ្ជូនខ្លួន ក្រុមក្មេងស្ទាវ ៩នាក់ ដែលជាប់សង្ស័យ នឹងចាប់រំលោភ សេពសន្ថវៈទៅលើកម្មការិនី រោងចក្រម្នាក់និង ប៉ុនប៉ងរំលោភមិត្តនាង ២នាក់ ទៀត ប្រព្រឹត្ត នៅចំណុច មាត់បឹងមួយកន្លែង នៅក្នុងភូមិចាន់កៀក ក្នុង ឃុំអូរឫស្សី ស្រុកកំពង់លែង កាលពីរាត្រី  ថ្ងៃ ទី១៩ ខែវិច្ឆិកា ២០១៤។

លោក ហុល វាសនា អធិការនគរបាល ស្រុកកំពង់ត្រឡាច បានឲ្យដឹងថា ក្រុមក្មេង ស្ទាវសង្ស័យទាំង៩នាក់ ខាងលើនេះ មានឈ្មោះ ៖ ១- ម៉ាត់ អ៊ែល អាយុ ២៥ឆ្នាំ, ២- លី សូម អាយុ ២៣ឆ្នាំ, ៣- សា អែល អាយុ ២០ឆ្នាំ, ៤- សុខ អ៊ែល អាយុ ១៩ឆ្នាំ, ៥- ទិត្យ ប៉ូ អាយុ ២០ឆ្នាំ, ៦- លី វណ្ណី អាយុ ២០ឆ្នាំ, ៧- ហ៊ីម ទិត្យ អាយុ ២១ឆ្នាំ ៨- លី ស៊ឹម អាយុ ១៩ឆ្នាំ និង ទី៩ ឈ្មោះ លី ឃាក់ អាយុ ១៨ឆ្នាំ ។ ជនសង្ស័យ ទាំង ៩នាក់នេះ  រស់នៅក្នុង ភូមិចាន់កៀក ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច។ ចំណែក នារីរងគ្រោះដែលពួកគេចាប់រំលោភបូក មាន ឈ្មោះ ស.ជ.ណ អាយុ ២០ឆ្នាំ និង ២នាក់ទៀតមានអាយុ ១៧ឆ្នាំ និង ១៩ឆ្នាំ មានមុខរបរជាកម្មការិនីរោងចក្រ។

ជនសង្ស័យទាំង៩នាក់ខាងលើនេះ ត្រូវបានចាប់ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ ជនរងគ្រោះ បន្ទាប់ពីពួកគេ បានប្រព្រឹត្តការ ចាប់រំលោភសេពសន្ទវៈ និង ប៉ុនប៉ងចាប់ រំលោភសេពសន្ទវៈ ទៅលើជនរងគ្រោះ កាលពីយប់ថ្ងៃ ទី ១៩ ខែ វិច្ឆិកា ២០១៤ នៅចំណុចកើតហេតុ ដូចខាងលើនោះ៕

បុគ្គលិកធនាគារ អេស៊ីលីដាម្នាក់ ត្រូវបងប្រុស សតិមិនគ្រប់ វាយសម្លាប់ និងដំបង

$
0
0

តាកែវៈ បុគ្គលិកធនាគារ អេស៊ីលីដា សាខាស្រុកត្រាំកក់ម្នាក់ ត្រូវបានបងថ្លៃ ដែលមានសតិមិនគ្រប់ យកដំបង វាយ ហើយយកខ្សែរឹតក បណ្តាលឲ្យស្លាប់ ខណៈជនរងគ្រោះបានយកបាយ សម្ល និងថ្នាំពេទ្យ ទៅឲ្យជនដៃដល់ ដែលត្រូវជាបងថ្លៃ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២១ ខែវិច្ឆកា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិកន្ទួត ឃុំស្រងែ ស្រុកទ្រាំង ខេត្តតាកែវ។

អធិការស្រុកទ្រាំង លោក ទាង ម៉ាលី បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ធុន រ៉ា  ភេទប្រុស មានអាយុ ៣១ឆ្នាំ មានប្រពន្ធ និងកូន២នាក់  ចំណែកជនល្មើស ឈ្មោះ ទា រ៉ា ភេទប្រុស មានអាយុ២៩ឆ្នាំ ស្នាក់នៅក្នុង ភូមិឃុំកើតហេតុខាងលើ។ ប្រភពដែលបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅជាមួយ បងប្អូនដែលមានមុខរបរជាមេជាងដែកម្នាក់ ហើយបានយកបាយ សម្ល រួមនិងថ្នាំពេទ្យ  ទៅឲ្យ ជនសង្ស័យ ដែលជាបងថ្លៃនៅផ្ទះក្បែរគ្នា បន្តិចក្រោយមកមិនមាន មូលហេតុអ្វី បានធ្វើឲ្យបងថ្លៃ ដែលមានសតិមិនគ្រប់ មួរម៉ៅ រួបានយកដំបងវាយទៅលើជនរងគ្រោះ និងបានយកខ្សែ រឹតក បណ្តាលឲ្យស្លាប់ រួចរត់គេចខ្លួនបាត់។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុង ធ្វើការស្រាវជ្រាវតាមចាប់ជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់។ ចំណែកសព ជនរងគ្រោះ ត្រូវបានប្រគល់ទៅ ឲ្យសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕


តើគួរទិញ និងគួរប្រើកម្មវិធី គណនេយ្យមួយណា ដែលត្រូវជាមួយ អាជីវកម្មរបស់ លោកអ្នក ?

$
0
0

ពេលខ្លះលោកអ្នកពិត ជាមានការពិបាក យ៉ាងខ្លាំងក្នុងការស្វែងរក កម្មវិធីគណនេយ្យកុំព្យូទ័រ អោយត្រូវ ជាមួយ មុខរបរ ឬស្ថានភាពអាជីវកម្ម របស់ខ្លួន ព្រោះតែកម្មវិធីគណនេយ្យ កុំព្យូទ័រមានច្រើនប្រភេទ ហើយមានសមត្ថភាព ខុសៗគ្នា ដែលកម្មវិធីខ្លះសម្រាប់តែក្រុមហ៊ុនតូចៗ  ខ្លះសម្រាប់តែក្រុមហ៊ុនធំៗ ខ្លះសម្រាប់តែក្រុមហ៊ុនសំណង់  ខ្លះសម្រាប់តែរោងចក្រ និងខ្លះទៀតសម្រាប់តែសម្រាប់អង្គការ ។ល។ ប្រសិនបើជ្រើសរើសកម្មវិធីខុស បណ្តាល អោយជួបប្រទះនូវការពិបាក នានាដូចជា៖ កម្មវិធីយឺត កម្មវិធីខុស ឬមិនគ្រប់តាមលក្ខខណ្ឌប្រើប្រាស់ .......។

Leopard Business Consultancy Co., Ltd.(LBC) ជាក្រុមហ៊ុនដែលមាន ឯកទេសច្បាស់លាស់លើវិជ្ជាជីវនេះ អាចជួយលោកអ្នកបានលើសេវាកម្មជាច្រើនរួមមាន៖
- សេវាជ្រើសរើសកម្មវិធីគ្រប់គ្រងគណនេយ្យកុំព្យូទ័រដែលមាន Licenseត្រឹមត្រូវមានសមត្ថភាព ស្របតាមទំហំ និងប្រភេទនៃអាជីវកម្មឬស្ថាប័នរបស់លោកអ្នកស្របតាមស្តង់ដា International Financial Reporting Standard និងCambodia Accounting Standard .
- សេវាតម្លើងកម្មវិធី រៀបចំរចនាសម្ព័នរបស់កម្មវិធីអោយត្រូវតាមទំហំ និងប្រភេទអាជីវកម្មជាក់ស្តែង (Customization and Internal control design)ព្រោះគ្រប់ប្រភេទនៃកម្មវិធីគណនេយ្យកុំព្យូទ័រ ទាំងអស់តែងតែមាន ចំណុចឬផែ្នកខ្លះនៃកម្មវិធីដែលស្ថាប័នលោកអ្នកមិនត្រូវការប្រើប្រាស់។
- សេវាហ្វឹកហាត់បុគ្គលិករបស់លោកអ្នកអោយចេះប្រើប្រាស់កម្មវិធីច្បាស់លាស់និងស្ទាត់ជំនាញ។
សូមទាក់ទងអគារលេខ២ ផ្លូវលេខ២៨៤ កែងផ្លូវ១៦៣ សង្កាត់អូឡាំពិច ខណ្ឌចំការមនភ្នំពេញ ជាប់ខាងត្បូង វត្តមហាមន្ត្រី ទូរស័ព្ទលេខៈ 011 777 110 , 017 888 987  អ៊ីម៉ែល info@lbc-firm.com

ក្រៅពីនេះ LBC មានសេវាកម្មបណ្តុះបណ្តាលជំនាញពន្ធដារគណនេយ្យនិងហិរញ្ញវត្ថុជូនដល់ បុគ្គលិកក្រុមហ៊ុន អង្គការ សមាគម ... របស់លោកអ្នកដល់ទីកន្លែងតាមមុខងារ និងតួនាទី(ប្រធានគណនេយ្យ គណនេយ្យករ បេឡាករ អ្នកគ្រប់គ្រងសន្និធិ...) និងគ្រប់កម្រិត (កម្រិតប្រតិបត្តិ កម្រិតបច្ចេកទេស និង កម្រិតយុទ្ធសាស្រ្ត) ធ្វើអោយបុគ្គលិករបស់លោកអ្នកចេះនិងយល់ច្បាស់អំពី គោលនយោបាយ  នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ការរៀបចំឯសារពន្ធដារនិងការបង់ពន្ធដែលត្រឹម ត្រូវការកត់ត្រាបញ្ជីគណនេយ្យ និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំខែ និងប្រចាំឆ្នាំ(បិទបញ្ជី) ស្របតាមគោលនយោបាយ និងនីតិវិធី ស្តង់ដារ និង លក្ខខណ្ឌតម្រូវផ្នែកច្បាប់ ព្រមជាមួយចំណេះដឹង នានាពាក់ព័ន្ធជាមួយពន្ធដារគណនេយ្យ និងហិរញ្ញវត្ថុ ។
ទូរស័ព្ទលេខៈ 011 777 110 , 017 888 987 ។

Photo by DAP-News

Photo by DAP-News

ក្រុមអ្នក​ ធុរកិច្ចកម្ពុជា បណ្តុះបណ្តាល ពីរបៀបកំណត់​ គោលដៅជីវិត ដល់សិស្សសាលា ដុនបូស្កូ

$
0
0

ភ្នំពេញ៖ ក្រុមសិស្សានុសិស្ស នៃសាលាបច្ចេកទេស ដុនបូស្កូ ប្រមាណ៦០០នាក់ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ បានទទួលការបណ្តុះបណ្តាល ពីរបៀបរៀបចំ កំណត់គោលដៅជីវិត របស់ពួកគេ ទៅថ្ងៃអនាគត ។

វគ្គបណ្តុះបណ្តាលនេះ មានការធ្វើបទបង្ហាញ ដោយលោកស្រី ដួន ឆវីវណ្ណ ស្ថាបនិកក្រុមហ៊ុន វីវណ្ណ ខនសាល់ធីង , លោក ឌិត ចណ្ណា ប្រធានក្រុមហ៊ុន Real Estate VMC និង លោក នួន អក ស្ថាបនិក Success Academy ជាប្រព័ន្ធបណ្តុះបណ្តាលថ្មីមួយទៅកម្ពុជា ផងដែរ ។

លោកស្រី ដួង ឆវីវណ្ណ ដែលជាគ្រូបណ្តុះបណ្តាល ពីរបៀបកំណត់គោលដៅជីវិតនេះ បានឱ្យដឹងថា ក្មេងៗនៅកម្ពុជាភាគច្រើន មិនបានកំណត់ គោលដៅជីវិត របស់ខ្លួន ឱ្យច្បាស់លាស់នោះទេ ហើយ ពួកគេ បានចាប់យកជំនាញ នៅសាកលវិទ្យាល័យ ទាំងភាពស្រប៉ិចស្រពិល ។ ដូច្នេះហើយ បានជាលោកស្រី ព្យាយាមពន្យល់ដល់ពួកគេ ដើម្បីយល់ពីរបៀបកំណត់គោលដៅជីវិត ហើយធ្វើ សកម្មភាពឆ្ពោះទៅក គោលដៅនោះ ។

លោកស្រីបានមានប្រសាសន៍ថា “យើងគិតថា មិនមែនមានងាយស្រួលទេ សម្រាប់មនុស្សម្នាក់ៗ មនុស្សដែលជោគជ័យ មនុស្ស ដែលចេះរៀបចំគោលដៅជីវិត មានតែ១ភាគរយទេ នៅក្នុងសង្គម អញ្ចឹងយើងចង់ ពង្រីក កុំឱ្យមានតិចពេក” ។

លោកស្រីបានបន្ថែមថា “នៅពេលដែលយុវជន ចេះរៀបចំគោលដៅជីវិត របស់គាត់ បានដឹងថាជីវិត របស់គាត់កើតមកដើម្បីអ្វី ធ្វើអ្វី អ្វីដែលគាត់ចង់បាន នៅក្នុងជីវិតហ្នឹង គឺគាត់អាចជួយដល់ អ្នកដទៃ ទៀតបាន ហើយក្នុងជីវិត របស់គាត់ អាចដើរទៅមុខ ដោយភាពងាយស្រួល ជាងអ្ន កដែលដើរដោយបិទភ្នែក ប៉ុន្តែនេះគឺយើង បង្រៀនឱ្យគាត់ដើរ ដោយបើកភ្នែក” ។

ចំណែកលោក នួន អក ជាវាគ្មិន នៅក្នុងវគ្គបណ្តុះបណ្តាលនេះដែរនោះ ក៏បានលើកឡើងដែរថា ការមិនបានកំណត់គោលដៅជីវិត ឱ្យបានច្បាស់លាស់ ធ្វើឱ្យមនុស្ស កាន់តែដើរខុស នូវអ្វីដែល ខ្លួនចង់បាន ហើយតែមានភាពធុញទ្រាន់ នឹងការងាររបស់ខ្លួន ដូច្នេះសិស្សនៅទីនេះ ទាំងអស់ ត្រូវតែស្គាល់ ពីគោលដៅជីវិត របស់ខ្លួនឯង បន្ទាប់ពីបញ្ចប់ការសិក្សារួចរាល់។

លោកថា“យើងចង់បង្រៀន អ្នកដែលចូលរួមទាំងនេះ ឱ្យគាត់ស្វែងរកពីចំណង់ ស្វែងរកអំពី ជីវិតរបស់គាត់ ឱ្យបានច្បាស់លាស់ ព្រោះយើងបានធ្វើការស្រាវជ្រាវថា អ្នកជោគជ័យទាំងអស់ លើពិភពលោក គាត់ហាក់មានអត្តចរិក និងគោលដៅផ្សេងៗគ្នា ប៉ុន្តែចំណុចមួយ ដែលមាន ភាពដូចគ្នានោះ គឺគាត់ធ្វើនូវ អ្វីដែលគាត់មាន ចំណង់ពិតប្រាកដ” ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

នគរបាល អន្ដោប្រវេសន៍ ឃាត់ខ្លួន ជនជាតិបង់ក្លាដែស ១៤ នាក់ នៅក្រុងប៉ោយប៉ែត

$
0
0

បន្ទាយមានជ័យ ៖ យោងតាម សេចក្ដីរាយការណ៍ ពីក្រុងប៉ោយប៉ែតបានឲ្យដឹងថា នៅវេលាម៉ោងជាង ៥ល្ងាច ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ កម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍ បានឃាត់ខ្លួន ជនបរទេសចំនួន ១៤នាក់ ដែលសុទ្ធ សឹងជាជនជាតិស្បែកខ្មៅ ស្នាក់នៅផ្ទះសំណាក់មួយកន្លែង មានឈ្មោះ ៩៩៩ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ មន្រ្តីអន្តោប្រវេសន៍ ដែលចុះប្រតិបត្តិការបានបញ្ជាក់ថា ការចាប់ឃាត់ខ្លួននេះ ធ្វើឡើងដោយជាប់ ពាក់ព័ន្ធនឹងការចូលមកទឹកដីកម្ពុជាខុសច្បាប់ ហើយជនជាតិបង់ក្លាដែសទាំងនេះ នឹងយកទៅសាកសួរ នាំនៅមូល ដ្ឋានការងារអន្តោប្រវេសន៍ ក្នុងក្រុងប៉ោយប៉ែត ៕

បាញ់ប្លន់អាជីវករ យកអស់ ២៧ លានរៀល កណ្តាលក្រុងស្វាយរៀង

$
0
0

ស្វាយរៀង ៖ ក្រុមចោរ ២នាក់ បានជិះម៉ូតូភ្ជង់ប្លន់ យកលុយពីអាជីវករទិញ-លក់ស្រូវ អស់ ២៧លានរៀល ស្មើ នឹង ជិត៦ពាន់ដុល្លារអាម៉េរិក នៅកណ្តាលក្រុងស្វាយរៀង នាម៉ោង ១ និង៣០នាទីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៤ នេះ ។

លោក គុយ សុភាព នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ បានថ្លែងប្រាប់ឲ្យដឹងថា ក្រុមចោរប្លន់មិនស្គាល់អត្ត សញ្ញាណ២នាក់ បានជិះម៉ូតូម៉ាកហុងដាសេ ១២៥ ហើយធ្វើសកម្មភាពភ្ជង់ប្លន់អាជីវករ ទិញ-លក់ស្រូវ នៅចំណត រថយន្តផ្សារវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

លោក គុយ សុភាព បន្តថា ក្រុមចោរបានបាញ់គំរាម០២គ្រាប់ ហើយថង់ប្រាក់ចំនួន ២៧លានរៀលជិះគេចខ្លួន បាត់ តែម្តង ។ ជនរងគ្រោះក្នុងករណីបាញ់ប្លន់នេះ មានឈ្មោះ សឿន សារ៉ាយ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរលក់-ទិញ ស្រូវ រស់នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងភរិយាឈ្មោះ ចេង សុខរ័ត្ន អាយុ ២០ឆ្នាំ ។ ហេតុការណ៍បាញ់ប្លន់យក ប្រាក់ទាំងថ្ងៃនេះ មិនបណ្តាលឲ្យជនរងគ្រោះរងរបួសនោះទេ ៕

សហភាព សហព័ន្ធ យុវជនកម្ពុជា ខេត្តកណ្តាល ប្រកាសទទួលសស្គាល់ សមាសភាព សហភាព សហព័ន្ធយុវជន កម្ពុជា ស្រុកកោះធំ

$
0
0

កណ្តាល ៖ កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ នៅសាលប្រជុំសាលាស្រុកកោះធំ ខេត្តកណ្តាល មានប្រារព្ធពិធីប្រកាសទទួលស្គាល់ សមាសភាព សហភាព សហព័ន្ធយុវជនកម្ពុជាស្រុកកោះធំ ក្រោមអធិបតីភាពលោក គីម រិទ្ធី អនុប្រធាន សហភាព សហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល និងមានការអញ្ជើញចូលរួម ពីសំណាក់ លោកអភិបាលស្រុកកោះធំ លោកប្រធានក្រុមប្រឹក្សាស្រុក ក្រុមការងារ សហ ភាពសហព័ន្ធយុវជន ខេត្តកណ្តាល រួមនឹងសមាជិក សមាជិកាសហភាព សហព័ន្ធយុវជនស្រុក ជាច្រើននាក់ទៀត ។

ពិធីនេះបានប្រកាសទទួលស្គាល់ សមាសភាព គណៈកម្មាធិការ សហភាព សហព័ន្ធយុវជនកម្ពុជា ស្រុកកោះធំ ចំនួន ៣៣ រូប ប្រកាសទទួលស្គាល់ សមាសភាព គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ សហភាព សហព័ន្ធយុវជនកម្ពុជា ស្រុកកោះធំចំនួន ៧រូប ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក គីម រិទ្ធី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់កិច្ចខិតខំប្រឹងប្រែងយក អស់ កម្លាំងកាយចិត្ត របស់អាជ្ញាធរស្រុកគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់អាទិភាពក៏ដូចជាសហការល្អជាមួយក្រុមការងារ យុវជន ក្នុងការបម្រើប្រជាពលរដ្ឋនាពេលកន្លងមក ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលមាន សម្តេច តេជោ ហ៊ុន សែន ជាប្រមុខ ។

លោកបានបន្តថា សហភាព សហព័ន្ធ យុវជនកម្ពុជាដែលហៅកាត់ថា (សសយក) គឺជាអង្គការក្រៅរដ្ឋាភិបាលមួយ ចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការងារសង្គម ជួយតម្រែតម្រង់ផ្លូវ ឲ្យយុវជនមានអនាគតភ្លឺស្វាង ដោយសង្កត់ធ្ងន់ថា ដើម្បី ទទួលបានជោគជ័យ យុវជនត្រូវស្វែងរកចំណេះដឹងឲ្យបានខ្ពង់ខ្ពស់ ជាពិសេសត្រូវមានចរិយាល្អ ។

ជាចុងក្រោយ លោក គីម រិទ្ធី ក៏បានធ្វើការផ្តាំផ្ញើ ដល់សមាជិកសមាជិកា សហភាព សហព័ន្ធយុវជនដែលទើបនឹង ប្រកាសទទួលស្គាល់ទាំងអស់ ត្រូវខិតខំបំពេញតួនាទី ភារកិច្ចឲ្យបានល្អ ដើម្បីពង្រឹងរចនាសម្ព័ន្ធឲ្យបានរឹងមាំ ប្រជុំបូក សរុបការងារប្រចាំខែ និងដាក់ផែនការទិសដៅបន្ត ពង្រីកសមាជិករបស់ខ្លួន ចូលរួមធ្វើសកម្មភាពមនុស្សធ៌មដូចជា ផ្សព្វផ្សាយអំពីកីឡា នាំមកនូវសុខភាពល្អ អំពីសុវត្ថិភាពចរាចរណ៍ យុទ្ធនាការផ្តល់ឈាម ដើម្បីជួយសង្គ្រោះជីវិត មនុស្សជាដើម ៕

Viewing all 8042 articles
Browse latest View live




Latest Images