Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

បាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ពេលកំពុងចុះ ទិញផ្លែឈើ នៅជិតស្តាតអូរឡាំពិក (មានវីដេអូ)

0
0

- ខាងក្នុងវីដេអូកាម៉េរាសុវត្ថិភាព បង្ហាញពីការបាញ់សម្លាប់លោកឧកញ៉ា យ៉ាងសាហាវឃោរឃៅ

- ឧកញ៉ា អ៊ឹង ម៉េងជឺ និងភរិយា ត្រូវគេអះអាងថា ជាមនុស្សស្លូតត្រង់ និងចូលចិត្តធ្វើបុណ្យទាន

ភ្នំពេញ៖ លោកឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុន ស៊ីម៉ង់តិ៍ពេជ្រ ត្រូវឃាតករបាញ់ សម្លាប់ភ្លាមៗ ពេលកំពុងចុះទិញផ្លែឈើ នៅហាងលក់ ផ្លែឈើឈ្មោះស្រីមុំ ក្បែរបងស្តាតអូរឡាំពិក ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន នាវេលាម៉ោង ៧ និង១៨នាទីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤។

លោក ជួន ណារិន្ទ ស្នងការរងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលក្រោយកើតហេតុ ភ្លាមៗថា នៅម៉ោងកើតហេតុបុរសជាជនរងគ្រោះ បានជិះរថយន្តលុច្សស៊ីស៥៧០ ពាក់ស្លាក់លេខ 2M-1683 មកទិញផ្លែឈើនៅហាងស្រីមុំ លក់ផ្លែឈើ ពេលបើកទ្វារដើរចេញពីរថយន្ត មិនទាន់ទាំងបានទិញផ្លែឈើផង ស្រាប់តែជនល្មើសមានគ្នាពីរនាក់ បានជិះម៉ូតូមកដល់ហើយបាញ់ប្រហារភ្លាមៗតែម្តង។

សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះមានភរិយាឈ្មោះ តាំង គឹមឆេង ជាថៅកែហាងពេជ្រហុងកុង នៅជិតផ្សារថ្មី។

លោក ជួន ណារិន្ទ បានបញ្ជាក់ថា ករណីបាញ់សម្លាប់នេះ អាចផ្តើមចេញពីរឿងគំនុំ។

សមត្ថកិច្ច បានបញ្ជាក់ឲ្យដឹងផងដែរថា ជនរងគ្រោះត្រូវខ្មាន់កាំភ្លើងចិត្តជាសត្វតិរិច្ឆានបាញ់ត្រូវចំនួន ៦គ្រាប់។

ជនរងគ្រោះ លោក អ៊ឹង ម៉េងជឺ និងភរិយាលោកស្រី តាំង គឹមឆេង ត្រូវបានអ្នកស្គាល់អះអាងថា រូបលោកឧកញ៉ា និងភរិយា ជាមនុស្សស្លូតត្រង់ និងចូលចិត្តធ្វើបុណ្យទាន។ ជាពិសេសលោកបានធ្វើផ្ទះទេវតាជាច្រើនជូនចាស់ជរា និងគ្មានទីពឹងនៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន។

លោកឧកញ៉ា អ៊ឹង ម៉េងជឺ និងភរិយា ពេលធ្វើដំណើរទៅណាមកណា មិនដែលមានអង្គរក្ស ឬអ្នកការពារនោះទេ ពោលទៅណាមកណាមកណា តែពីរអ្នកភរិយាប៉ុណ្ណោះ។

សពលោកឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបានយកទៅកម្តល់ធ្វើបុណ្យនៅគេហដ្ឋានរបស់លោកនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ៕

ឧកញ៉ា អ៊ឹង ម៉េងជឺ និង ភរិយា ពេលចុះប្រគល់ផ្ទះទេវតា ជូនចាស់ជរា


នគរបាល ខេត្តប៉ៃលិន បំបែកសំណុំរឿង អំពើឃាតកម្ម ដុតសម្លាប់ ស្មៀនឃុំសាលាក្រៅ ប្រពន្ធ និងកូនស្រី, ជនដៃដល់ជាបងថ្លៃ

0
0

ប៉ៃលិន ៖ អំពើឃាតកម្ម ដុតសម្លាប់ ស្មៀនឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ប្រពន្ធ និងកូនស្រី អាយុទើប៦ខែ បណ្តាលឲ្យស្លាប់ក្នុងផ្ទះ យ៉ាងសាហាវ ឃោឃៅនោះ ឥឡូវនេះកម្លាំងនគរបាល ខេត្តប៉ៃលិន ក្រោមការ ដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់ ស្នងការនគរបាល ខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន បានបំបែកបានហើយ ពោលបាន ឃាត់ខ្លួន ជនដៃដល់ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នោះ គឺជាបងថ្លៃ របស់ជនរងគ្រោះជាភរិយា (ប្រពន្ធជនដៃដល់ និងជនរងគ្រោះ ជាប្រពន្ធ ស្មៀនឃុំសាលាក្រៅ ជាបងប្អូនបង្កើត)។

ស្នងការនគរបាល ខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ ជា ចាន់ឌិន បានបញ្ជាក់ថា មូលហេតុ ដែលនាំឲ្យ ជនសង្ស័យ សម្លាប់ជនរងគ្រោះ មួយគ្រួសារខាងលើនេះ ដោយសារតែ រឿងកេរមរតក និងខឹងជនរងគ្រោះ ជាប្តីមើលងាយខ្លួន ។ បើតាមលោកស្នងការ ជនសង្ស័យរូបនេះ បានធ្វើ សកម្មភាព តែម្នាក់ឯង នោះទេ ពោលពុំមានបក្ខពួកផ្សេង ទៀតនោះឡើយ។

លោកឧត្តមសេនីយ៍ ជា ចាន់ឌិន បានបន្តទៀតថា ក្រោយមានករណី អំពើឃាតកម្ម ដ៏សហាវ ខាងលើនេះ កើតឡើងភ្លាម និងនាំឲ្យមានការភ្ញាក់ផ្អើល  ដល់ប្រជាពលរដ្ឋ ទូទាំង ខេត្តប៉ៃលិននោះ លោកបានដឹកនាំកម្លាំង នគរបាល ជំនាញ ព្រហ្មទណ្ឌ និងកម្លាំងនគរបាល មូលដ្ឋាន បើកការស្រាវជ្រាវ យ៉ាងយក ចិត្តទុកដាក់ រហូតតាមចាប់ជនសង្ស័យរូបនេះតែម្តង ។

លោកស្នងការ បានបន្តថា ពេលឃាត់ខ្លួនភ្លាមៗ ជនសង្ស័យមិនព្រមសារភាពនោះទេ ប៉ុន្តែដោយសារតែ មន្រ្តីនគរបាល របស់លោក សួរចំចំណុចស្រាប់តែ ជនសង្ស័យ ដឹងខ្លួន រត់បុកជញ្ជាំង និងបុកសមត្ថកិច្ច របស់លោក រត់ចេញពីស្នងការដ្ឋាន ទើបនគរបាលបង្ខំចិត្តបាញ់ភ្ជច់ដី បណ្តាលឲ្យខ្ទាចដំថ្ម ចំជើងរងរបួស ។

លោក ជា ចាន់ឌិន បានថ្លែងថា ក្រោយការជជីកសួរនាំ រួចមក ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានសម្លាប់ជនរងគ្រោះ និងក្រុមគ្រួសារមែន ដោយវាយនឹងដែកបំពង់ទីប បន្ទាប់មកយកខ្សែភ្លើងរឹតក ហើយយកសព ទៅដុតបំផ្លាញចោលតែម្តង ។

លោកស្នងការ បានបញ្ជាក់ ទៀតថា មុនពេលកើតហេតុ ជនសង្ស័យបានត្រៀមដែកបំពង់ទីប ដែលយកពី ផ្ទះឪពុកក្មេក រួចជាស្រេច ទុកនៅក្បែរផ្ទះ ជនរងគ្រោះ ពេលនោះ បានហៅ ជនរងគ្រោះ ដោយកុហកថា មានពស់វែក ។ ខណៈជនរងគ្រោះ កំពុងឈ្ងោក មើលពស់វែក ស្រាប់តែជនសង្ស័យបានយកដែកបំពង់ទីប វាយចំកញ្ចឹងក ពីក្រោយបណ្តាល ឲ្យសន្លប់ និងដួលផ្កាប់មុខ ។

បន្ទាប់មក ជនសង្ស័យ បានហៅ ប្រពន្ធរបស់ជនរងគ្រោះ មកមើលប្តីវាយសត្វពស់វែក ហើយស្រ្តីជាប្រពន្ធ បានមកមើលក៏ត្រូវ ជនសង្ស័យវាយនឹងដែកបំពង់ទីប បណ្តាលឲ្យ ចំកញ្ចឹងកសន្លប់ ដូចគ្នា រួចបានយកខ្សែភ្លើងមករឹតក ស្លាប់ ទាំង២នាក់ ។ ក្រោយសម្លាប់ជនរងគ្រោះទាំង២នាក់ហើយ ជនសង្ស័យ បានទៅច្របាច់ច្រមុះ និងសង្កត់ដើមទ្រូងកូនស្រី ជនរងគ្រោះរហូតស្លាប់ ។

រួចមក ជនសង្ស័យរូបនេះ បានយកសពជនរងគ្រោះទាំង៣នាក់ ដាក់លើគ្រែ ហើយយកប្រេងម៉ាស៊ូត មួយប៊ីដុងកន្លះ ចាក់អស់មួយប៊ីដុង និងកន្លះប៊ីដុង ដាក់នៅសងខាងផ្ទះ ហើយដុតសម្លាប់ចោល ដើម្បីបំបិតភស្តុតាងតែម្តង។

បើតាមការឲ្យដឹងពី លោកស្នងការ ជនសង្ស័យរូបនេះមាន ឈ្មោះ ឆោម ចំរើន អាយុ៣២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ជាមួយជនរងគ្រោះ ជាប្អូនថ្លៃស្រី។ បច្ចុប្បន្ន ជនសង្ស័យរូបនេះ ស្ថិតក្រោមការ ព្យាបាល សួរនាំ និងត្រៀមកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការ តាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា អំពើឃាតកម្ម យ៉ាងសាហាវ មួយបានធ្វើឱ្យមាន ការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅទូទាំង ខេត្ដប៉ៃលិន ដោយសារតែឃាតក បានចូលទៅសធ្វើ ឃាតបុរស ជាស្មៀន ឃុំសាលាក្រៅម្នាក់ ដោយរឹតក រួច ហើយយក ប្រេងសាំងចាក់ដុត ផ្ទះសម្លាប់ អស់មួយគ្រួសារទាំងប្រពន្ធ និងកូនស្រីអាយុទើប៦ខែ ។

ករណីឃាតកម្ម បិទមុខខាងលើនេះ ត្រូវ បានគេអះអាងថា បានកើតឡើង កាលពី វេលាម៉ោងជាង១រំលងអាធ្រាត្រ ឈាន ចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិអូរ៧៥ ឃុំអូរអណ្ដូង ស្រុកសាលា ក្រៅ ខេត្ដប៉ៃលិន ។

មន្រ្តីនគរបាលខេត្តប៉ៃលិន បានឱ្យដឹងថា ជនរងគ្រោះ ដែលស្លាប់ក្នុង ហេតុការណ៍ អំពើឃាតកម្មនេះទី១-ឈ្មោះ ហេង រ៉ាវី ភេទប្រុស អាយុ២៨ឆ្នាំ ត្រូវជាប្ដី ដែលមានមុខរបរ ជាស្មៀន ឃុំសាលាក្រៅ ស្រុកសាលាក្រៅ និងជា ម្ចាស់សៃឡូ ទទួលទិញ ពោតដំឡូងផងដែរ ទី២-ឈ្មោះ ធី ផលឡៃ អាយុ២៤ឆ្នាំ ត្រូវជាប្រពន្ធ មុខរបរលក់អីវ៉ាន់ ចាប់ហួយ និងទី៣ ឈ្មោះ ហេង ម៉េងជូ កូនស្រី អាយុ៦ខែ រស់នៅក្នុងបន្ទុក អ្នកទាំង៣ រស់នៅ ភូមិឃុំកើតហេតុខាង លើ។

ប្រភពព័ត៌មានពី មន្រ្តីនគរបាល បានឱ្យដឹងថា នៅម៉ោងប្រមាណ ជាង១រំលងអាធ្រាត្រ គេមានការភ្ញាក់ផ្អើល ដោយសារតែមានអគ្គិ ភ័យឆាបឆេះផ្ទះតៀម ដែលសង់ពីឈើ ដែល គេស្គាល់ថា គឺជាផ្ទះរបស់ស្មៀនឃុំ ។ ក្រោយភ្លើងឆាបឆេះពេញទំហឹង និងអ្នកស្រុកនាំគ្នា ជួយពន្លត់ គេបានរកឃើញថា នៅក្នុងគំនរ ផេះមានសពចំនួន៣នាក់ បានឆេះស្លាប់ស្ទើរ តែក្លាយទៅជាធ្យូងទៅហើយ ដែលគេដឹង ថា គឺជាគ្រួសារដែលមានប្ដី-ប្រពន្ធ និងកូន ស្រី ។

ក្នុងនោះជំហានដំបូងគេបានធ្វើការសន្និ ដ្ឋានថា ករណីអគ្គិភ័យ ឆេះសម្លាប់មនុស្ស ទាំងគ្រួសារខាងលើនេះ វាមិនមែនជារឿង ឧប្បត្ដិហេតុគ្រោះអគ្គិភ័យនោះឡើយ គឺ អាចជាករណីឃាតកម្ម ចាក់សាំងដុតផ្ទះ សម្លាប់មនុស្ស ព្រោះប្រសិនបើជាឧប្បត្ដិ ហេតុគ្រោះអគ្គិភ័យធម្មតា ជនរងគ្រោះ អាចនឹងរត់រួច ដោយសារតែផ្ទះដែលឆេះ គឺ សាងសង់ ពីឈើមានទំហំតូចតែប៉ុណ្ណោះ ។

បើតាមសម្ដីបងប្រុសជនរងគ្រោះឈ្មោះ ឆោម ចំណាន អាយុ៣២ឆ្នាំ ដែលមាន ផ្ទះជាប់គ្នាបានរៀបរាប់ថា វេលាម៉ោង១២ រលងអធ្រាត្រ នៅពេលដែលគាត់កំពុងតែ លង់លក់ស្រាប់តែឮស្នូររប៉េះរប៉ោះ ហើយ ឃើញភ្លើងក្រហម គាត់ក៏រត់ចេញមកក្រៅ ទើបឃើញភ្លើងកំពុងឆាបឆេះផ្ទះរបស់បង ខ្លួន។

ពេលនោះគាត់ក៏បានឃើញម៉ូតូជន សង្ស័យ២គ្រឿងបានជិះចេញ បន្ទាប់មក គាត់ក៏បានស្រែកហៅឱ្យ អ្នកជិតខាង ជួយពន្លត់ ភ្លើង ទើបដឹងថាបងនិងក្មួយរបស់ខ្លួនបាន ស្លាប់បាត់ទៅហើយ។  

សពជនរងគ្រោះទាំងបីនាក់ ឪពុកម្ដាយ និងកូនស្រី ក្រោយពីសមត្ថកិច្ច ពិនិត្យកោ សល្យវិច័យរួចមក បានប្រគល់ទៅឱ្យក្រុម គ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណីដោយ ក្ដីអាលោះអាល័យជាទីបំផុត ៕

តុលាការ សម្រេចឃុំ ខ្លួនមេ កន្ទុយលេខ៤នាក់ ដាក់ពន្ធនាគារ

0
0

ភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ ដែលជាមេ កន្ទុយលេខដ៏ធំ ប្រចាំ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ត្រូវបានចៅក្រម សាលា ដំបូង រាជធានីភ្នំពេញ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន កាលពី រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ។

មន្រ្តីសាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីបញ្ចប់ ការសួរនាំ និងធ្វើការចោទប្រកាន់ រួចមកនោះ ចៅក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួន មេកន្ទុយលេខ ទាំង៤នាក់ ដាក់ពន្ធនាគារដើម្បី រង់ចាំការ កាត់ទោស នៅពេលក្រោយ ។

ការសម្រេចឃុំខ្លួន មេកន្ទុយលេខទាំង៤នាក់ខាងលើនេះ បានធ្វើឡើង ក្រោយពីកម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល រាជធានីភ្នំពេញ បានបញ្ជូនពួកគេ ទៅកាន់តុលាការ កាលពី រសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤។

 សូមបញ្ជាក់ថា ទីតាំងល្បែង កន្ទុយលេខ ដ៏ធំស្ថិតនៅផ្ទះលក់ គ្រឿងសំណង់ ដូរលុយ និងបើក Wing ទល់មុខផ្សារ សហគមន៍សាមគ្គី សង្កាត់ ត្រពាំងក្រសាំង ខណ្ឌ ពោធិ៍សែនជ័យ ត្រូវបានកម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ចុះទៅបង្ក្រាប និងឃាត់ខ្លួន ជនសង្ស័យ ចំនួន៤នាក់ ព្រមទាំង វត្ថុតាង មួយចំនួន ទៀតផងដែរ។

មន្រ្តីនគរបាល បានឲ្យដឹងថា ម្ចាស់ទីតាំងលក់គ្រឿងសំណង់ ដូរលុយ និងបើកវីង ខាងលើនេះ បានលួចបើក ល្បែង កន្ទុយលេខដ៏ធំ និងយូរណាស់មកហើយ ដែលចាំទទួលពី កូនកញ្ច្រែង តូចៗ នៅតាមផ្ទះនិងនៅ តាមផ្សារនានា នៅក្នុងសង្កាត់ត្រពាំងក្រសាំងតែម្តង។

មន្រ្តីនគរបាល ការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល បានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះបានធ្វើឡើង ក្រោមបទ បញ្ជាពីសំណាក់ ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង ទទួលផែន ព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ក្រោយពេលដែល ទទួលសេចក្តីរាយ ការណ៍ថា ទីតាំងខាងលើ មាន លួចបើក ល្បែងកន្ទុយលេខមួយនេះ។

មន្រ្តីនគរបាល បានបញ្ជាក់ថា ក្រោយទទួលបាននូវ សេចក្តីរាយការណ៍ ពីទីតាំងខាងលើនេះ លួចបង្កប់ ល្បែង កន្ទុយលេខ (ឆ្នោតវៀតណាម)ភ្លាម នាយការិយាល័យ លោក ប៊ុន សត្យា ដោយមានការ ឯកភាពពីតំណាង អយ្យការផងនោះ បានចុះទៅបង្ក្រាប និងឃាត់ខ្លួនម្ចាស់ទីតាំង និងអ្នកពាក់ព័ន្ធ ចំនួន៤នាក់ ក្នុងនោះ ស្រី២នាក់ និងប្រុស២នាក់ ។

ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងនគរបាល បានដកហូត នូវវត្ថុតាង រួមមាន សន្លឹកឆ្នោត ដែលចេញផ្សាយ ម៉ាស៊ីនហ្វូតូកូបពី និងសម្ភារះ មួយចំនួនទៀត៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

តុលាការ ខេត្តកំពង់ឆ្នាំង សម្រេចចោទប្រកាន់ ក្មេងស្ទាវ៩នាក់ ពីបទ «រំលោភបូក និងប៉ុនប៉ងរំលោភ សេពសន្ទវៈ មានស្ថានទម្ងន់ទោស»

0
0

កំពង់ឆ្នាំង៖ តំណាងអយ្យការ អមសាលាដំបូង ខេត្តកំពង់ឆ្នាំង កាល ពីរសៀល ថ្ងៃសៅរ៍ទី២២ ខែវិច្ឆិកា បានសម្រេចចោទប្រកាន់ ក្រុមក្មេងស្ទាវ សង្ស័យ៩នាក់ ពីបទ«រំលោភបូក និងប៉ុនប៉ងរំលោភ សេពសន្ទវៈ មានស្ថាន ទម្ងន់ទោស» ជាប់ទាក់ទងនឹង ករណីចាប់រំលោភ សេពសន្ថវៈទៅលើកម្មការិនីរោងចក្រ ម្នាក់ និងប៉ុនប៉ងរំលោភមិត្តនាង ២នាក់ ទៀត ប្រព្រឹត្ត នៅចំណុច មាត់បឹងមួយកន្លែង នៅក្នុងភូមិចាន់កៀក ក្នុង ឃុំអូរឫស្សី ស្រុកកំពង់លែង កាលពីរាត្រីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤។

មន្ត្រីនគរបាល នៃ ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រុមក្មេង ស្ទាវសង្ស័យទាំង៩នាក់ខាងលើនេះ មានឈ្មោះ ៖ ១- ម៉ាត់ អ៊ែល អាយុ២៥ឆ្នាំ, ២- លី សូម អាយុ២៣ឆ្នាំ, ៣-សា អែល អាយុ២០ឆ្នាំ, ៤- សុខ អ៊ែល អាយុ១៩ឆ្នាំ, ៥- ទិត្យ ប៉ូ អាយុ ២០ឆ្នាំ, ៦- លី វណ្ណី អាយុ ២០ឆ្នាំ, ៧- ហ៊ីម ទិត្យ អាយុ ២១ឆ្នាំ ៨- លី ស៊ឹម អាយុ ១៩ឆ្នាំ និង ទី៩ ឈ្មោះ លី ឃាក់ អាយុ ១៨ឆ្នាំ ។ ជនសង្ស័យ ទាំង ៩នាក់នេះ  រស់នៅក្នុង ភូមិចាន់កៀក ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ។

ចំណែក ឯនារីរងគ្រោះ ដែលពួកគេចាប់រំលោភបូក មាន ឈ្មោះ ស.ជ.ណ អាយុ ២០ឆ្នាំ និង ២ នាក់ទៀតមានអាយុ ១៧ឆ្នាំ និង ១៩ឆ្នាំ មានមុខរបស ជាកម្មការិនីរោងចក្រ រស់នៅក្នុង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ជាមួយគ្នា។ លោកបានបន្ថែមថា ឥឡូវនេះសំណុំរឿងក្តីនេះ កំពុងតែក្នុងដំណាក់ស៊ើបអង្កេត របស់លោកចៅក្រម ស៊ើបសួរនៅឡើយ។

ហើយក្រុមយុវជនស្ទាវទាំង៩នាក់ អាចនឹងត្រូវលោក ចៅក្រម ស៊ើបសួរ បញ្ជូនទៅ ឃុំខ្លួន ជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារខេត្ត នៅល្ងាច ថ្ងៃ សៅរ៍ នេះ។ លោក ហុល វាសនា អធិការនគរបាល ស្រុកកំពង់ត្រឡាច បានឲ្យដឹងថា ជនសង្ស័យទាំង៩នាក់ខាងលើនេះ ត្រូវបានចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ច នគរបាលស្រុក តាមពាក្យបណ្តឹងរបស់ ជនរងគ្រោះ បន្ទាប់ពីពួកគេ បានប្រព្រឹត្តការចាប់រំលោភសេពសន្ទវៈ និង ប៉ុនប៉ងចាប់ រំលោភសេពសន្ទវៈ ទៅលើជនរងគ្រោះ កាលពីយប់ថ្ងៃ ទី ១៩ ខែ វិច្ឆិកា ២០១៤ នៅចំណុចកើតហេតុ ដូចខាងលើនោះ។

នៅក្នុង សំណុំរឿងក្តីនេះ ភាគីជនរងគ្រោះ បានប្តឹងទាមទារជម្ងឺចិត្ត ចំនួន ១ ម៉ឺនដុល្លារ អាមេរិក ពីពួកគេទាំង៩ នាក់ ៕

ឃុំខ្លួនថៅកែ អាជីវកម្ម អគ្គិសនី ស្រុកសំបូរ ខេត្តក្រចេះម្នាក់ ពីបទ «ចេញសែកស្អុយតម្លៃ៧ម៉ឺនដុល្លារ» ទៅមន្ត្រីនគរបាលម្នាក់

0
0

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ លោក គឹម រ័ត្នណារិន នៃ សាលាដំបូង រាជធានីភ្នំពេញ កាលពីល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ បានសម្រេច ឃុំខ្លួនថៅកែ អាជីវកម្មអគ្គិសនី ស្រុកសំបូរខេត្តក្រចេះម្នាក់ ពីបទ«ចេញសែកស្អុយតម្លៃ ៧ម៉ឺនដុល្លារ» តាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការ ទូទាត់សងប្រាក់ និងត្រូវបានបញ្ជូនទៅដាក់គុក ជាបណ្តោះអាសន្ន នៅពន្ធនាគារ ព្រៃស ដើម្បីរង់ចាំស៊ើបអង្កេត បន្ថែម និង ដោះស្រាយនៅក្នុង សវនាការនាពេលខាងមុខ។

មន្ត្រីតុលាការ បានឲ្យដឹងថា ជនត្រូវចោទខាងលើនេះ មានឈ្មោះ សំ ភាព ភេទប្រុស អាយុ ៣៨ឆ្នាំ មានមុខរបរ ជាថៅកែ អាជីវកម្មអគ្គិសនី មានទីលំនៅ ភូមិកែងប្រាសាទ ឃុំសំបូរ ខេត្តក្រច

ជនជាប់ចោទ ត្រូវបានចាប់ខ្លួន ដោយនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១២និង៣០នាទីព្រឹក ថ្ងៃទី២១ វិច្ឆិកា តាមដីការបង្គាប់ឲ្យនាំខ្លួនរបស់ លោកចៅក្រមស៊ើបសួរ គឹម រ័ត្នណារិន នៅចំណុច ខាងមុខក្រសួងប្រៃសណីយ៍ និងសារគមនាគមន៍ ស្ថិតនៅ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ឈ្មោះ សំ ភាព ត្រូវបានប្តឹងដោយ ភាគីដមើ បណ្តឹងឈ្មោះ តេង ប៊ុនថុន (ជាមន្ត្រីនគរបាល) ជាប់ពាក់នឹង ការចេញ មូលប្បទានបត្រ (សែក) ឲ្យទៅភាគីដើមបណ្តឹង ចំនួន៧ម៉ឺនដុល្លារអាមេរិក តែសែកនោះ ពុំមានសាច់ប្រាក់នោះ ឡើយ ប្រព្រឹតកាលពីកំឡុងខែ មីនា ឆ្នាំ ២០១៤។

ទាក់ទងនឹងការចោទប្រកាន់ខាងលើនេះ ឈ្មោះ សំ ភាព និង មេធាវី មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបាន ឡើយនៅថ្ងៃ សៅរ៍ ទី ២២ ខែ វិច្ឆិកា ២០១៤នេះ៕

ចំនួន​អ្នកស្លាប់​ ក្នុង​គ្រោះធម្មជាតិ​រញ្ជួដី​ នា​ភាគនិរតី​ប្រទេសចិន​ កើន​ដល់​ ០៤ នាក់ ហើយ

0
0

ឈេងឌូ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹង នៅថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤នេះថា ចំនួនអ្នកស្លាប់ ក្នុងគ្រោះធម្មជាតិ រញ្ជួយដី នៅទីប្រជុំជន តាង៉ុង ក្នុងតំបន់ កាងឌីង ខេត្តស៊ីឈួន នាភាគនិរតីប្រទេសចិន បានកើនដល់ ០៤ នាក់ បើគិតត្រឹមម៉ោង ១១ និង ៣០ នាទី ព្រឹកថ្ងៃអាទិត្យនេះ។ មនុស្សចំនួន ០៤ នាក់ បានស្លាប់ និង រងរបួស ៥៤ នាក់ ក្នុងគ្រោះថ្នាក់ខាងលើនេះ។ ក្នុងនោះមានមនុស្ស ១១ នាក់ ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈដែល មនុស្សចំនួន ៤៣ នាក់ទៀតរងរបួសស្រាល។

គួរបញ្ជាក់ផងដែរថា ប្រជាជនប្រមាណជាង ៧៩.៥០០ នាក់ ត្រូវបានរងផលប៉ះពាល់ និង ផ្ទះចំនួន ២៥.០០០ ខ្នង ត្រូវបានបំផ្លិចបំផ្លាញ ចំណែកឯប្រជាជន ៦.២០០ នាក់ ផ្សេងទៀតកំពុងរើផ្ទះសម្បែងទៅកាន់កន្លែងផ្សេងទៀត៕

អ.ហ ស្ទឹងមានជ័យ ឃាត់ខ្លួនយុវជន ៣នាក់ ពាក់ព័ន្ឋនឹងដាក់ ដាវសាំម៉ូរ៉ៃ តាមខ្លួន

0
0

ភ្នំពេញ ៖ អាវុធហត្ថ ខណ្ឌមានជ័យបានឃាត់ខ្លួនយុវជន ៣នាក់នៅចំណុច ផ្លូវបេតុង ចេញពីផ្លូវ មុន្នីរ៉េតហួសក្លឹបឌឹម៉ូន ប្រហែល៣០០ម៉ែត្រ ដែលឋិតនៅភូមិ ដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១២និង១២នាទីយប់ឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤ បន្ទាប់ពីពួកគេទាំង៣នាក់ ជិះម៉ូតូម៉ាកអ៊ែរប្លែកមួយគ្រឿង ដោយមានលាក់នូវ ពូថៅ និងដាវសុំាម៉ូរៃជាច្រើនដាវក្នុងកែបម៉ូតូ ។

លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ ដែលតែងតែដឹកនាំកម្លាំង ប្រជាការពារចេញល្បាតក្នុងភូមិសាស្ត្រ បានអោយដឹងថា ជនសង្ស័យទាំង៣នាក់មានឈ្មោះ ទី១-ឈ្នោះ ហឿ ហ៊ុយ អាយុ ២៥ឆ្នាំ ភេទប្រុស មានស្រុកកំណើត នៅស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម, ទី២-ឈ្មោះ រ៉ា រិទ្ធិ អាយុ ១៩ឆ្នាំ ស្នាក់នៅ ភូមិវិហារខ្ពស់ ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ និងទី៣-ឈ្មោះ ម៉ង ភាព អាយុ ១៨ឆ្នាំ ស្នាក់នៅភូមិ ត្រពាំងចាន់ ស្រុកក្រចាប់ ខេត្តកំពង់ឆ្នាំង។

មុននឹងឈានដល់ឃាត់ខ្លួន ជនសង្ស័យទាំងបីនាក់ខាងលើ គឺកម្លាំងប្រជាការពារសង្កាត់ស្ទឹងមានជ័យ និងកម្លាំង អាវុធហត្ថខណ្ឌមានជ័យ បានជិះម៉ូតូល្បាតក្នុងមូលដ្ឋានរបស់ខ្លួន លុះមកដល់វេលាកើតហេតុស្រាប់តែប្រទះ ឃើញ ជនសង្ស័យទាំងបីនាក់ជិះម៉ូតូឌុប យ៉ាងលឿន ឃើញដូច្នេះកម្លាំងក៏បានដេញតាម និងហៅអោយឈប់ ហើយធ្វើឆែកឆេរ ក៏រកឃើញ ពូថៅ ដាវសុំាម៉ូរ៉ៃ និងឧបករណ៍ប្រព្រឹត្តបទល្មើសជាច្រើនទៀត ដែលលាក់ទុក ក្រោមកែបម៉ូតូ ទើបធ្វើការឃាត់ខ្លួនភ្លាមតែម្តង។

ក្នុងការឃាត់ខ្លួននេះ កម្លាំង សមត្ថកិច្ចដកហូតបាន ដាវសាំម៉ូរ៉ៃចំនួន ៣ដើម ពូថៅមួយ និងដប់ស្រាសាច់ដុំ ៣ដបដែលដាក់ទឹកកន្លះៗ នៅក្នុងកែបម៉ូតូ។

ក្រោយឃាត់ខ្លួនភ្លាមៗ ជនសង្ស័យទាំងបីនាក់និងវត្ថុតាង ត្រូវបញ្ចូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការបន្ត៕

បាបកម្ម តាមទាន់ ដើរបំពុល សត្វឆ្កែ ត្រូវជាប់ខ្នោះ សមត្ថកិច្ច

0
0

កណ្តាល៖ ជនសង្ស័យពីរនាក់ ត្រូវបានកម្លាំង នគរបាលស្រុកអង្គស្នួល ធ្វើការឃាត់ខ្លួន បាននាំមកសាកសួរ បន្ទាប់ពីពួកគេទាំងពីរនាក់ បានធ្វើសកម្មភាពជិះម៉ូតូមួយគ្រឿង ដើរបំពុលសត្វឆ្កែប្រជាពលរដ្ឋ យកទៅលក់ ហេតុការនេះកើតឡើង កាលពីវេលាម៉ោង៤និង០០នាទី ទៀបភ្លឺ ថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅក្នុង ភូមិស្រះសង្គម និងភូមិទួលស្រម៉ ឃុំពើកស្រុក អង្គស្នួល ខេត្តកណ្តាល។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមានគ្នា២នាក់ទី១ឈ្មោះ ចាន់  សំអាន ភេទប្រុស អាយុ៣១ឆ្នាំ មាន មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល មានស្រុកកំណើត ភូមិគោក ចំបក់ សង្កាត់ចោមចៅ ខ័ណ្ខពោធិសែនជយ័។ទី២ឈ្មោះ ង៉ែត  បូរិន ភេទប្រុស អាយុ១៩ ឆ្នាំមានមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅភូមិពោន ឃុំត្រពាំងសិលា ស្រុកបន្ទាយមាស ខេត្តកំពត។ ចំណែកឯម្ចាស់សត្វឆ្កែមាន០៥នាក់ ទី១- លឿម ចន្នី ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិស្រះសង្គម ឃុំពើងាប់ឆ្កែ០២ក្បាល ទី២ សំ រិត. មាន ភេទប្រុសអាយុ៦៧ឆ្នាំ ភូមិស្រះសង្គម ងាប់សត្វឆ្កែ២ក្បាល, ទី៣ ឈ្មោះ ម៉ម  ប្រាក់ ភេទប្រុស អាយុ៥៩ឆ្នាំភូមិស្រះសង្គមងាប់ សត្វឆ្កែ០២,ទី៤ ឈ្មោះ  ខិញ. ហ៊រ ភេទប្រុស អាយុ៧២ឆ្នាំ រស់នៅភូមិទួលស្រម៉ឃុំពើកងាប់ឆ្កែ០២ក្បាល។

សមត្ថកិច្ចបានបន្តថា មុនពេលឈានទៅឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់នោះ គឺដោយសារតែប្រជាការ ដើរល្បាត នៅក្នុងមូលដ្ឋានប្រទះឃើញជនសង្ស័យ កំពុងតែដើរបំពុលសត្វឆ្កែ និងប្រមូលខ្មោចឆ្កែដាក់លើម៉ូតូ ក៏បានរាយការណ៍ប្រាប់ ទៅនគរបាលឲ្យចុះទៅឃាត់ខ្លួនជនសង្ស័យធ្វើការសាកសួរ ភ្លាមៗនោះកម្លាំង សមត្ថកិច្ចបានចុះទៅដល់រួចក៏ប្រទះឃើញជនសង្ស័យ កំពុងតែជិះដើរស្វែងបំពុលសត្វឆ្កែ របស់ប្រជាពលរដ្ឋ ចំនួន២ភូមិ គឺភូមិស្រះសង្គម និងភូមិទួលស្រម៉ ក៏បានឃាត់ខ្លួនជនសង្ស័យនាំយកមកកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរ ដោយមានទាំងវត្ថុតាងសត្វឆ្កែចំនួន១០ក្បាលងាប់ទាំងអស់។

បន្ទាប់ពីសាកសួរនោះ ជនសង្ស័យទាំងពីរនាក់បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពបែបនេះ ពិតប្រាកដ មែន បានដកហូតវត្ថុតាងម៉ូតូ១គ្រឿង ម៉ាកស្មាក់ពណ៌ខ្មៅ ពាក់ផ្លាកលេខ១Bកំពត ១៧៨២ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវឃាត់ខ្លួនជាបណ្តាលនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូន មកកាន់ ស្នងការដ្ឋានដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕


សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំ កំពូល កម្ពុជា-ឡាវ-វៀតណាម

0
0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅម៉ោង៣និង០០នាទី រសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមកិច្ច ប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាម លើកទី៨ (CLV) រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

គណៈប្រតិភូរួមដំណើរមាន លោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តី ក្រសួងសាធារណការ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ និងសមាជិក រាជរដ្ឋាភិបាលកម្ពុជា ជាច្រើនរូបផ្សេងទៀត។

កិច្ចប្រជុំកំពូលនេះ នឹងពិនិត្យឡើងវិញនូវសមិទ្ធផលកិច្ចប្រជុំ CLV លើកទី៧ និងកំណត់ ទិសដៅអនាគត ដើម្បី ធ្វើការអភិវឌ្ឍបន្ថែមទៀត តំបន់ត្រីកោណនៃប្រទេសទាំងបី។

សេចក្តីប្រកាសរួម នៃកិច្ចប្រជុំកំពូល ស្តីពីតំបន់អភិវឌ្ឍត្រីកោណនឹង ត្រូវបានចុះហត្ថ លេខានៅចុងបញ្ចប់ កិច្ចប្រជុំ។
ក្រៅពីនេះសម្តេចតេជោ នឹងចូលជួបសម្តែងការគួរសមជាមួយ លោក ជុំម៉ាលី សាយ៉ាសន ប្រធានាធិបតី នៃប្រទេសឡាវ៕

Com-premier រៀបចំវេទិកា សាធារណៈ រៃប្រាក់ ជួយកុមារអង្គការ PSE

0
0

ភ្នំពេញ ៖ ក្រុម Com-premier បានរៀបចំវេទិកា ទំនាក់ទំនងសាធារណៈ ប្រកបដោយ ប្រសិទ្ធភាព នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន រាជធានីភ្នំពេញ ដើម្បីរៃអង្គាសប្រាក់ ជួយកុមារក្រីក្រស្នាក់ នៅក្នុងអង្គការភាពញញឹមនៃកុមារ (PSE)។

ក្នុងឱកាសនោះ លោក ម៉េង ប៉ូគន្ធ ស្ថាបនិកក្រុម Com-Premier បានឲ្យដឹងថា ដោយ ឃើញនូវភាពជោគជ័យ កាលពីវេទិកាមុន ក្រុមរបស់លោកបានខិតខំប្រឹងប្រែង ផ្ដួចផ្ដើម បើកវេទិកាស្រដៀងគ្នានេះ ក្នុងគោលបំណង ផ្ដល់ឱកាសឲ្យយុវជន ក៏ដូចជាអ្នកដែលមាន អាជីពទំនាក់ទំនងនឹងការងារទំនាក់ទំនង បានចូលរួមស្ដាប់ ដោយសេរី ពីវាគ្មិនកិត្តិយស ដែលមានបទពិសោធន៍ទាំងទ្រឹស្ដី និងការអនុវត្តន៍ នៅក្នុងវិស័យនេះអស់ រយៈពេលជាង ១០ឆ្នាំមកហើយ។

លោកបន្ដថា “វេទិកានេះ ក៏នឹងផ្ដល់ឱកាសឲ្យក្រុមរបស់លោក រៃអង្គាសប្រាក់ ពីអ្នកឧបត្ថម្ភ កម្មវិធី ក៏ដូចជា សប្បុរសជននានា ដើម្បីទិញកង់ជាច្រើន គ្រឿងជូន ទៅដល់កុមារក្រីក្រ ដែលកំពុងតែជួបការខ្វះខាត នៅ អង្គការភាពញញឹមនៃកុមារ (PSE)”។

សម្រាប់លោក ម៉េង ប៉ូគន្ធ បានបញ្ជាក់ថា ព្រឹត្តិការណ៍នាថ្ងៃអាទិត្យខាងមុខ នឹងក្លាយជាចំណេះ ថ្មីមួយទៀត សម្រាប់អ្នកចូលរួមទាំងអស់ និងក៏ក្លាយជាភាពជោគជ័យថ្មីផងដែរ សម្រាប់ក្រុម Com-Premier ។

ជាមួយគ្នានោះ លោក ក៏បានអំពាវនាវឲ្យអ្នកចាប់អារម្មណ៍វេទិកានេះ បន្ដចុះឈ្មោះចូលរួម ឲ្យបានកុះករបន្ថែម ទៀត ព្រោះវេទិកានេះមិនតំរូវឲ្យអ្នកចូលរូមបង់ប្រាក់ឡើយ ផ្ទុយទៅវិញ ការចូលរូមរបស់ពូកគេ និងក្លាយទៅ ជាការចូលរូមចំណែកក្នុងសង្គមទៅវិញទេ៕

ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ផ្សព្វផ្សាយ ច្បាប់ស្តីពីជលផល នៅស្រុកស្ទឹងហាវ

0
0

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៤ នៅសាលាស្រុកស្ទឹងហាវ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ចខេត្តព្រះសីហនុ បានសហការជាមួយក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិង អធិការកិច្ច អាជ្ញាធរស្រុកស្ទឹងហាវ ព្រមទាំងខ័ណ្ឌរដ្ឋបាលជលផលកំពង់សោម បានរៀបចំផ្សព្វផ្សាយច្បាប់ស្តីពី ជលផល ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងស្រុកស្ទឹងហាវចំនួន៣០០នាក់ ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ស៊ុំ រុំ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច និង លោក ឆាយ សុគន្ធដា អភិបាលរងស្រុកស្ទឹងហាវ តំណាងអោយលោកអភិបាលខេត្តព្រះ សីហនុ ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធាន ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ជុំវិញខេត្ត ព្រមទាំងមន្រ្តីរាជការ ស្រុកស្ទឹងហាវជាភ្ញៀវ កិត្តិយសផងដែរ ។ មានប្រសាសន៍បើកកម្មវិធីនោះ លោក អេង តែតតា ប្រធានមន្ទីរ ទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច បានថ្លែងស្វាគមន៍យ៉ាង កក់ក្តៅចំពោះវត្តអស់លោក លោកស្រី ដែលបានចូលរួមក្នុង ពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីជលផលនេះ ។

លោក អេង តែតតា បានបន្តរថា មន្ទីរទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច រាជធានី ខេត្ត ជា សេនាធិការ អោយក្រសួង ទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច នៅថ្នាក់ក្រោមជាតិ ក្នុងការ ដឹកនាំគ្រប់គ្រង រាល់កិច្ចការសម្របសម្រួល ធ្វើទំនាក់ទំនងជាមួយសមាជិក រដ្ឋសភា ព្រឹទ្ធសភា និងអាជ្ញាធរ រាជធានី ខេត្ត គ្រប់ លំដាប់ថ្នាក់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន សំដៅប្រឆាំងអំពើ ពុករលួយ ការរំលោភដោយ អំណាច និងបាតុភាព អសកម្មនានា តាមរយៈភារកិច្ចមួយចំនួនដូចជា៖ -ធ្វើអធិការកិច្ច លើគ្រប់វិស័យ -សិក្សា ស្រាវជ្រាវច្បាប់ដែលចូល ជាធរមាន និងបណ្តាលិខិតបទដ្ឋានគតិយុត្តិ របស់រាជរដ្ឋាភិបាល ផ្សព្វផ្សាយជូន ប្រជាពលរដ្ឋ នៅក្នុងរាជធានី ខេត្ត របស់ខ្លួនឱ្យយល់ដឹង និងប្រតិបត្តិតាម -ទទួលពាក្យបណ្តឹង ពិនិត្យ សមត្ថកិច្ច អង្កេតស្រាវជ្រាវ និងដោះស្រាយ ។ អនុវត្តតាមភារកិច្ចរបស់ខ្លួន ក្នុងការផ្សផ្សាយច្បាប់ជូន ប្រជាពលរដ្ឋឱ្យបាន យល់ដឹង និងប្រតិបត្តិតាម ទើបមន្ទីរ សហការជាមួយក្រសួង ព្រមទាំងខ័ណ្ឌរដ្ឋបាលជលផល កំពង់សោមរៀបចំ ពិធីផ្សព្វផ្សាយច្បាប់ស្តីពី ជលផល នេះឡើង ។ ក្នុងគោលបំណងជាពិសេសជួយធានានូវការ គ្រប់គ្រង ជលផល និងធនធានជលផល ជំរុញកិច្ចអភិវឌ្ឍវារីវប្បកម្ម ផលិតកម្ម ដើម្បីផលប្រយោជន៍សង្គម សេដ្ឋកិច្ច និងបរិស្ថាន រួមទាំង ការអភិរក្សជីវចម្រុះផង ទាំងមរតកវប្បធម៌ធម្មជាតិផង ប្រកបដោយនិរន្តរភាព នៅក្នុងព្រះរាជាណាចក្រ កម្ពុជា ជាងនេះទៅទៀត ច្បាប់ស្តីពីជលផល គឺជាលិខិតបទដ្ឋានគតិយុត្តិដ៏សំខាន់ សម្រាប់ធានានូវសិទ្ធិប្រើ ប្រាស់ធនធានជលផលប្រពៃណីរបស់សហគមន៍មូលដ្ឋានផងដែរ ។

លោក អេង តែតតា បានបញ្ជាក់ថា ពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីជលផល នាពេលនេះ ជាឱកាសដ៏ល្អបំផុតសម្រាប់ សមាជិក សមាជិកា ដែលបានចូលក្នុងរួមអង្គពិធី អាចស្វែងយល់និងទទួលបាននូវខ្លឹមសារច្បាប់ តាមមាត្រា នីមួយៗ ពីអ្នកឧទ្ទេសនាម ព្រមទាំងអាចលើកជាសំណួរ ឬបញ្ហាផ្សេងៗ ពាក់ព័ន្ធវិស័យជលផល ហើយនឹង ទទួលបានការបកស្រាយចំងល់ ផ្សេងៗ ពីតំណាងក្រសួង ឯបញ្ហាបច្ចេកទេស និងការអនុវត្ត នឹងបកស្រាយ ដោយមន្រ្តីជំនាញជលផល ។ លោក ស៊ុំ រុំ បានគូសបញ្ជាក់ថា ពិធីផ្សព្វផ្សាយនេះ គឺក្នុងគោលបំណងជួយធានា នូវការគ្រប់គ្រងជលផល ប្រកបដោយ និរន្តរភាព ដើម្បី ផល ប្រយោជន៍សង្គម សេដ្ឋកិច្ច និង បរិស្ថាន រួមទាំង ការ អភិរក្សជីវៈចម្រុះ និង មរតកសង្គម វប្បធម៌ ។ ដោយសារតែ ជលផល គឺជាទ្រព្យសម្បត្តិដែលមានតម្លៃ មិន អាចកាត់ថ្លៃបាន ហើយជាផ្នែកមួយដ៏ សំខាន់ក្នុងការផ្តល់ជាចំណូល សម្រាប់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឲ្យទទួល បាន ការរីកចម្រើន។ ពិសេសជាងនេះ ទៅទៀត ជលផល គឺជាធនធាន មួយយ៉ាងសំខាន់បំផុតសម្រាប់ជីវិត មនុស្ស សត្វ ជីវសាស្រ្តចម្រុះ និង ធ្វើអោយ មានលំនឹងធម្មជាតិ។ តាមរយៈពិធីនេះលោក ឆាយ សុគន្ធដា អភិបាលរងស្រុកស្ទឹងហាវ តំណាងអោយលោក អភិបាលខេត្តបានសំនូមពរដល់ប្រជាពលរដ្ឋ ត្រូវចូលរួមការពារ ហើយក៏ត្រូវគឹតគូរផងដែរទៅលើការអភិរក្ស មេពូជត្រី និងការពារព្រៃលិចទឹក ព្រៃកោងកាង ផ្កាថ្ម ដែលជា ជម្រកមួយដ៏សំខាន់ ដល់ជីវចម្រុះផ្សេងៗដែល រស់នៅក្នុងទឹក ហើយក៏ជាកន្លែងសម្រាប់ត្រីពងកូនផងដែរ ។

លើសពីនេះត្រូវគោរពច្បាប់ និងជៀសវាងប្រើ ឧបករណ៍នេសាទខុសច្បាប់ ហើយនៅពេលឃើញជនល្មើស នេសាទត្រូវរាយការណ៍ឱ្យទាន់ពេលវេលា ដល់ អាជ្ញាធរមានសមត្ថកិច្ច ៕

EDC ឆ្លើយតបការ ចុះផ្សាយរបស់កាសែត The Cambodia Daily ពាក់ព័ន្ធ ទំនប់វារីស្ទឹងតាតៃ

សិស្ស-និស្សិតកម្ពុជា ជិត៣០០នាក់ ប្រកួតដណ្តើមជើងឯក និយាយភាសា អង់គ្លេស «Springboard 2015»

0
0

ភ្នំពេញ៖ សិស្ស-និស្សិត រួមនិងគ្រូៗវ័យក្មេងរបស់កម្ពុជា ដែលមានជំនាញ និងចំណេះដឹងខ្ពស់ភាសាអង់គ្លេសជិត ៣០០នាក់ បានជួបជុំគ្នាប្រកួតប្រជែងដណ្តើមជើងឯកនិយាយភាសាអង់គ្លេសពី «Springboard»(The Spring board English Speaking Championship 2015) ដើម្បីទទួលបានឱកាសចេញទៅកម្សាន្តនៅចក្រភពអង់ គ្លេស ក៏ដូចជាពង្រីកចំណេះដឹង និងសមត្ថភាពលើភាសាអង់គ្លេស។

បេក្ខជន បេក្ខនារី ដែលឡើងប្រកួតប្រជែងគ្នាកាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅវិទ្យាស្ថានបច្ចេកវិទ្យា តិចណូ បានមកពីគ្រឹះស្ថានសិក្សា ស្ថាប័ន អង្គការប្រមាណ ៧០ស្ថាប័ន។ បេក្ខជន បេក្ខនារី ដែលមានការចូលរួម លើកទឹកចិត្តពីក្រុមគ្រួសារ អាណាព្យាបាល បងប្អូន និងមិត្តភក្តិផងនោះ ត្រូវបានគណៈកម្មការរៀបចំកម្មវិធីផ្តល់ ពេលវេលា ១៥នាទី ឲ្យពួកគេនិយាយ និងពន្យល់ទៅលើប្រធានបទនីមួយៗ ដែលបានផ្តល់ដោយគណៈកម្មការ រៀបចំការប្រកួតមកពី «Springboard» ព្រមទាំងមានការចោទសួរសំណួរពីគណៈកម្មការផងដែរ។

មុនចាប់ផ្តើមការប្រកួត ក៏មានការឡើងបង្ហាញចំណាប់អារម្មណ៍ពីម្ចាស់ជ័យលាភីលេខ១របស់ «Springboard» កាលពីឆ្នាំ២០១៤ផងដែរ។ កញ្ញា ជ័យ សុត្ថារ័ត្ន បានបង្ហាញចំណាប់អារម្មណ៍ ដល់អ្នកចូលរួម និងបេក្ខជន បេក្ខ នារីថា ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសរបស់ «Springboard»ជាកម្មវិធីមួយដ៏ល្អ បានផ្តល់ឱកាសឲ្យ កញ្ញា បានបង្ហាញនូវសមត្ថភាព និងទទួលបានពិសោធន៍ផ្សេងៗ។

ជាពិសេសកម្មវិធីនេះ បានផ្តល់ឱកាសឲ្យកញ្ញាចេញទៅកម្សាន្ត និងសិក្សារយៈពេលមួយសប្តាហ៍នៅចក្រភពអង់ គ្លេស ព្រមទាំងបានបទពិសោធន៍ជីវិត និង ចំណេះដឹងជាច្រើនបន្ថែមទៀតពីសាកលវិទ្យាល័យល្បីៗ នៅចក្រភព អង់គ្លេស។

កញ្ញា ជាង ស្រីនាង តំណាង Springboard បានប្រាប់ថា ការប្រកួតប្រជែងជើងឯក Springboard ឆ្នាំ២០១៥ ចែកចេញជា ៣ប្រភេទ រួមមាន៖ ជើងឯកនិយាយភាសាអង់គ្លេសថ្នាក់មហាវិទ្យាល័យ (Junior Championship), មហាវិទ្យាល័យ (Senior Championship), គ្រូបង្រៀនអង់គ្លេសវ័យក្មេង (Young Teacher Championship) និងការប្រកួតប្រជែងតស៊ូមតិ (Debating Championship)។

កញ្ញា ជាង ស្រីនាង បានបន្តថា ការប្រកួតប្រជែងដណ្តើមជើងឯកនិយាយភាសាអង់គ្លេសនេះ ចែកចេញជា ៣វគ្គ និងធ្វើការជម្រុះជាបន្តបន្ទាប់ ដោយវគ្គជម្រុះទី១ ធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា, វគ្គជម្រុះទី២ ធ្វើនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤ ហើយវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥។

បើតាមកញ្ញា ជាង ស្រីនាង ជ័យលាភីលេខ១ នឹងទទួលបានដំណើរកម្សាន្ត និងទស្សនកិច្ចសិក្សាទៅកាន់ចក្រ ភពអង់គ្លេស។ ជ័យលាភីលេខ២ នឹងទៅកម្សាន្តនៅកោះបាលីប្រទេសឥណ្ឌូនេស៊ី។ ដោយឡែកក្រុមអ្នកទទួល ជ័យលាភី Debating Championship នឹងត្រូវចេញទៅប្រកួតដណ្តើមពានAsian Debating Championships 2015 នៅប្រទេសឥណ្ឌូនេស៊ី តំណាងឲ្យប្រទេសកម្ពុជាតែម្តង។ សម្រាប់អ្នកទទួលបានជ័យលាភីលេខ៣ទទួល បានរង្វាន់លើកទឹកចិត្តពី Springboard។

ការប្រកួតប្រជែងជើងឯកនិយាយភាសាអង់គ្លេស (The SpringBoard English Speaking Championship) នៅកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៧ ដោយទទួលបានគាំទ្រពីបណ្តាមហាសាកលវិទ្យាល័យល្បីៗ នៅ ចក្រភពអង់គ្លេស ដូចជាសាកលវិទ្យាល័យ Liverpool Hope, សាកលវិទ្យាល័យ Cambridge...។ កម្មវិធីនេះ ក៏ទទួលបានការគាំទ្រពីក្រសួងអប់រំ និងស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាផងដែរ។

កញ្ញា ជាង ស្រីនាង បានបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេសរបស់ «Springbord» នឹងជួយឲ្យ សិស្ស-និស្សិតកម្ពុជា និងយុវវ័យ ដែលមានចំណេះដឹងខ្ពស់លើជំនាញភាសាអង់គ្លេស បានបង្ហាញភាពក្លាហាន និងសមត្ថភាពរបស់ពួកគេ។ ជាពិសេសការបញ្ចេញនូវទស្សនៈ យោបល់លើវេទិកាសាធារណៈក្រោម ក្រសែភ្នែក អ្នកចូលរួមជាច្រើននាក់ បកស្រាយលើប្រធានបទនានា ដែលគណៈកម្មការបានដាក់ជូន។

កញ្ញា ស្រីនា ក៏បានឲ្យដឹងផងដែរថា ប្រធានបទដែលត្រូវបានលើកមកប្រកួតប្រជែងជើងឯក «The Spring board English Speaking Championship 2015» នេះ ផ្តោតជាសំខាន់ទៅលើសមាហរណកម្មអាស៊ាន ដែល ឈានចូលមកដល់នាឆ្នាំ២០១៥ ពាក់ព័ន្ធទៅនឹងប្រព័ន្ធអប់រំ ការប្រែប្រួលអាកាសធាតុ និងសេដ្ឋកិច្ច។

បេក្ខជន បេក្ខនារី ដែលបានចូលរួមប្រកួតប្រជែងជើងឯកនិយាយភាសាអង់គ្លេសសុទ្ធតែបានសម្តែងការពេញចិត្ត ពេញថ្លើមយ៉ាងខ្លាំងចំពោះកម្មវិធីប្រកួតប្រជែងមួយនេះ ដោយពួកគេអះអាងថា មិនដែលមាននោះទេពីមុនមក។ វាគឺកម្មវិធី ដែលផ្តល់ឱកាស និងលើកទឹកចិត្តដល់អ្នកសិក្សាបានសាក់ល្បង និងវាស់ស្ទង់កម្រិតសមត្ថភាព ដែល ពួកគេបានខិតខំប្រឹងប្រែងសិក្សា។

បេក្ខជន ប៊ុន ស៊ុតរ៉ាមុនី បានថ្លែងបន្ទាប់ពីរូបគេឡើងធ្វើបទបង្ហាញអំពីប្រធានបទកីឡាថា «Springboard ពិតជា មានសារៈសំខាន់ និងអត្ថប្រយោជន៍ណាស់។ វាផ្តល់ឱកាសឲ្យកូនសិស្សមានភាពក្លាហាន ដើម្បីបញ្ចេញមតិ ដ៏ទូ លំទូលាយ។ ហើយបានចែករំលែកបទពិសោធន៍ល្អសម្រាប់ខ្ញុំ»។

បេក្ខជន ប៊ុន ស៊ុតរ៉ាមុនី បានបញ្ជាក់ផងដែរថា រូបគេបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយ ដើម្បីការប្រកួត ប្រជែងមួយនេះ ដោយបានធ្វើការអនុវត្តន៍និយាយភាសាអង់គ្លេសស្ទើរតែរៀងរាល់ថ្ងៃនៅសាលារបស់ពួកគេ។

ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសរៀបចំឡើងដោយ «Springboard» ដែលមានការឧបត្ថម្ភគាំទ្រដោយ សាលាល្បីៗនៅចក្រភពអង់គ្លេស បាននិងកំពុងទទួលបានការចប់អារម្មណ៍យ៉ាងខ្លាំងពីសិស្ស និស្សិតកម្ពុជា ដែល ស្រឡាញ់ភាសាអង់គ្លេស ពួកគេក៏បានប្រាថ្នាឲ្យមានកម្មវិធីបែបនេះឲ្យច្រើនថែមទៀតនៅកម្ពុជា។

ជ័យលាភីលេខ១ របស់ Springboard ក្នុងឆ្នាំ២០១៤ ចំនួន ៤រូប រួមមាន៖ កញ្ញា ប៉ុក សុជាតា កញ្ញា ជ័យ សុត្ថា រ័ត្ន លោក សិទ្ធី រ័ត្ន ដារាវុធ និង លោក សែត សួនវិសាល ទទួលបានរង្វាន់ដំណើរកម្សាន្ត និងសិក្សារយៈពេល មួយសប្តាហ៍នៅចក្រភពអង់គ្លេស។ ពួកគេបានបានទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យល្បីៗដូចជា សាកល វិទ្យាល័យ Liverpool Hope, សាកលវិទ្យាល័យ Cambridge, សាកល វិទ្យាល័យ Worcester, សាកលវិទ្យា ល័យ The West of England Bristol...។

ម្ចាស់ជ័យលាភីទាំង ៤រូប បានបញ្ជាក់ថា «Springboard» បានផ្តល់ឱកាសឲ្យពួកគេបានទៅដកស្រង់បទពិសោ ធន៍សិក្សាបានយ៉ាងច្រើនពីសាកលវិទ្យាល័យល្បីៗនៅចក្រភពអង់គ្លេស៕

បេក្ខជន ប៊ុន ស៊ុតរ៉ាមុនី

កញ្ញា ជ័យ សុត្ថារ័ត្ន ម្ចាស់ជ័យលាភីលេខ១ ឆ្នាំ២០១៤ ឡើងបង្ហាញចំណាប់អារម្មណ៍

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេច ជា ស៊ីម ចុះព្យាបាលប្រជា ពលរដ្ឋ នៅកោះដាច់ ជិត២ពាន់នាក់

0
0

ភ្នំពេញ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃ អាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ បានចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋជិត ២ពាន់នាក់ នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា។

សកម្មភាពមនុស្សធម៌ចុះព្យាបាលជំងឺប្រជាពលរដ្ឋនាព្រឹកមិញនេះ ដឹកនាំដោយលោក អ៊ុំ សារិទ្ធិ ប្រធានក្រុមការ ងារថ្នាក់កណ្តាលចុះជួយខណ្ឌជ្រោយចង្វា និងលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា។

យោងតាមក្រុមការងារបានបញ្ជាក់ថា ក្រុមគ្រួពេទ្យបានព្យាបាលជូនប្រជាពលរដ្ឋ ១.៩៤៧នាក់ ក្នុងនោះជំងឺភ្នែក ៥៧០នាក់ ជំងឺមាត់ធ្មេញ ៦១៤នាក់ វះកាត់ ២២នាក់  អេកូ ៧៨នាក់ ជំងឺទូទៅ និងកុមារ៦៦៣នាក់៕

កម្លាំងអាវុធហត្ថ បំបែកសំណុំរឿង ចោរលួចរថយន្ត ឃាត់ខ្លួន៣នាក់ ដកហូតរថយន្តទំនើប ៣គ្រឿង

0
0

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានវែកមុខបណ្តាញចោរលួចរថយន្ត ដ៏សកម្មក្នុងរាជធានី ភ្នំពេញ ដោយឃាត់បានចោរ អ្នកចែកចាយ និងទិញផលចោរកម្មសរុប៣នាក់ និងដកហូតរថយន្តស៊េរីទំនើបៗ ចំនួន ៣គ្រឿង បន្ទាប់ពីបើកប្រតិបត្តិការស្រាវជ្រាវអស់រយៈពេល ៦ខែ។

ចោរដែលធ្វើសកម្មភាពលួច រួមនិងអ្នកចែកចាយ និងអ្នកទិញផលចោរកម្មត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានី ភ្នំពេញ សហកាជាមួយកម្លាំងជំនាញការិយាល័យស្រាវជ្រាវ និងយុត្តិធម៌ នៃស្នងការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស ស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនជាបន្តបន្ទាប់នាពេលថ្មីៗនេះ។

ឧត្តមសេនីទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជ ធានីភ្នំពេញ បានប្រាប់ឲ្យដឹងនៅព្រលប់ថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤នេះថា ដោយប្រកាន់ខ្ជាប់ស្មារតីគោ រព និងអនុវត្តតាមការដឹកនាំបញ្ជាយ៉ាងម៉ឹងម៉ាត់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធ ពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការបង្កា បង្ក្រាប ទប់ស្កាត់រាល់បទល្មើស ដែលបង្កភាពវឹកវរ អសន្តិសុខ ដល់សង្គមជាតិ នោះកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែបាន ចុះធ្វើការ តាមដាន ស៊ើបអង្កេតរាល់ករណីកើតមាននាពេលកន្លងទៅ មិនបណ្តោយឲ្យករណីចោរកម្មណាមួយស្ងប់ស្ងាត់ ដោយមិនស្រាវជ្រាវរកមុខក្រុមចោរនោះឡើយ។

លោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង បន្តថា ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះជាបន្តបន្ទាប់ ស្តីពីការបាត់រថ យន្ត រូបលោកបានដឹកនាំបញ្ជាផ្ទាល់ក្នុងកិច្ចប្រតិបត្តិការស្រាវជ្រាវ រកមុខសញ្ញាចោរលួចរថយន្តនេះ។

លោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន មានល្បិចខ្ពស់ណាស់ក្នុងការលួច រថយន្ត ពួកគេតែងបានប្រើប្រាស់រូបភាពដាក់ពាក្យសុំចូលបម្រើការងារបើកបរឲ្យក្រុមហ៊ុនដោយប្តូរឈ្មោះ ជា ច្រើននៅពេលធ្វើតេស្តជាប់ត្រូវបានក្រុមហ៊ុនទទួលឲ្យបើកបររថយន្ត ពេលនោះពួកគេមានឱកាស លួចយករថ យន្តដោយមិនបាច់គាស់សោរ។

ជនសង្ស័យមានល្បិចខ្ពស់ក្នុងការគេចខ្លួន ត្រូវបានសមត្ថកិច្ចអាវុធហត្ថប្រើវិធានការជំនាញក្នុងការស្វែងរកអស់ រយៈពេល៦ខែ ទើបសម្រេចឈានដល់ការឃាត់ខ្លួនមានចំនួន ៣នាក់ ក្នុងនោះម្នាក់ជាអ្នកលួច, ម្នាក់ជាអ្នកចែក ចាយ និងម្នាក់ទៀត ជាអ្នកទិញផលចោរកម្ម។ ជនសង្ស័យរួមមាន៖ ១. ឈ្មោះ លឹម ពិសិដ្ឋ ហៅ ហេង ប៊ុនម៉េង ហៅ សុខ វណ្ណៈ ហៅ លី ចំរើន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ឃាត់ខ្លួននៅរាជធានីភ្នំពេញ (អ្នកលួច)។ ២. ឈ្មោះ ផុន កេង ហៅ ត្រេន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ឃាត់ខ្លួននៅខេត្ត បាត់ដំបង (អ្នកចាត់ចែងលក់បន្ត) និងទី៣- ឈ្មោះ កែវ ស៊ីថៃ ភេទប្រុស អាយុ ២៥ឆ្នាំ ឃាត់ខ្លួននៅខេត្តកំពង់ស្ពឺ (អ្នកទទួលទិញ)។

តាមចម្លើយសារភាពរបស់ជនសង្ស័យ លឹម ពិសិដ្ឋ បានឲ្យដឹងថា រូបគេធ្លាប់បានប្រើល្បិចប្តូរឈ្មោះផ្សេងៗ ជាអ្នក បើកបររថយន្តឲ្យក្រុមហ៊ុន ហើយលួចយករថយន្តបានចំនួន ៧គ្រឿង ជាបន្តបន្ទាប់។

ជាមួយការឃាត់ខ្លួននេះ សមត្ថកិច្ចដកហូតរថយន្ត ដែលជាវត្ថុតាងបានចំនួន៣គ្រឿង ១. ម៉ាក BMW X6 ពណ៌ ទឹកប្រាក់ ស៊េរីឆ្នាំ២០១៤, ២. ម៉ាក TOYOTA  TACOMA ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៦, ៣. ម៉ាក TOYOTA  VIGO ពណ៌ទឹកមាស ស៊េរីឆ្នាំ២០១៤។

ឧត្តមសេនីយ៍ទោ រ័ត្ន ស៊្រាង ដែលធ្លាប់ទទួលបានការកោតសរសើរច្រើនពីប្រជាពលរដ្ឋ ក្នុងប្រតិបត្តិការរក្សាសន្តិ សុខជូនប្រជាពលរដ្ឋនោះ ក៏បានបញ្ជាក់បន្ថែមថា ប្រតិបត្តិការនេះ ក៏ទទួលបានការចូលរួមសហកា ពីកងរាជអាវុធ ហត្ថខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប និងខេត្តកំពង់ធំផងដែរ។ ចំពោះមុខសញ្ញាបក្ខពួកជនសង្ស័យ និងវត្ថុតាង ដែលនៅសេសសល់ សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវបន្តទៀត៕


កម្ពុជាចាប់អារម្មណ៍ លើគម្រោង សាងសង់ផ្ទះ សម្រាប់ពលរដ្ឋ ដែលមានចំណូលតិច និងមធ្យមនៅថៃ

0
0

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក អ៊ឹម ឈុនលឹម បានថ្លែងថា ប្រទេសកម្ពុជាបានចាប់អារម្មណ៍ ទៅលើគម្រោងសាងសង់ផ្ទះ នៅ ក្នុងប្រទេសថៃ សម្រាប់បំពេញតម្រូវការ របស់ប្រជាពលរដ្ឋ បន្ទាប់ពីលោកបានទៅ ទស្សនកិច្ច នៅកន្លែងសាងសង់ ផ្ទះក្នុងប្រទេសថៃ។

ការថ្លែងរបស់លោកបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចជំនួបរវាងផ្ទាល់ ជាមួយ ឧបនាយករដ្ឋ មន្ត្រីថៃ លោក យុងយុទ្ធ យុទ្ធិវង្ស ទទួលបន្ទុកក្រសួងអភិវឌ្ឍសង្គម និងសុវត្ថិភាព មនុស្សអស់រយៈពេល៤៥នាទី នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤។

យោងតាមសារព័ត៌មាន ដឹណេស៊ីន របស់ថៃ បានឲ្យដឹងថា ក្នុងកិច្ចជំនួបនោះ បានផ្តោត សំខាន់លើគម្រោងសាងសង់ផ្ទះ បែបសម័យថ្មីសម្រាប់ប្រជាជនថៃ នៅទីប្រជុំជនរបស់ថៃ ដូច្នេះកម្ពុជាបាន ចាប់អារម្មណ៍ជាខ្លាំងលើគម្រោងនេះ ដើម្បីយកមកអនុវត្តនៅកម្ពុជា។ ក្នុងកិច្ចដំណើរទស្សនកិច្ចនេះ ដើម្បីផ្លាស់ប្តូរបទ ពិសោធន៍ ផ្នែកវិស័យដីធ្លីជាមួយគ្នា ទៅវិញទៅមក។

ដំណើរទស្សនកិច្ចនោះ ក្រៅពីជួបជាមួយ សំណេះសំណាល ជាមួយឧបនាយករដ្ឋមន្ត្រីថៃ លោក យុងយុទ្ធ យុទ្ធិវង្ស លោក អ៊ឹម ឈុនលឹម នឹង ជួបរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍសង្គមថៃ និងជួបជាមួយស្ថាប័នសំខាន់ចំនួន ៣ទៀត ដែល ទទួលបន្ទុកលំនៅឋាន ទី១. អាជ្ញាធរជាតិ លំនៅឋាន របស់ថៃ, ទី២. វិទ្យាស្ថានអភិវឌ្ឍសហគមន៍ និងទី៣. ជួបជាមួយធនាគារ លំនៅឋាន របស់ថៃ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា លោកទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម បានដឹកនាំប្រតិភូកម្ពុជាមួយក្រុម ទៅកាន់ប្រទេសថៃ រយៈពេល ៤ថ្ងៃ ចាប់ពី ថ្ងៃទី២៣ ដល់ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ផ្នែក វិស័យដីធ្លីជាមួយគ្នា ទៅវិញទៅមក៕

ទស្សនៈ និងមតិ ៖ ដើម្បីរក្សាសន្តិសុខសង្គម ថ្នាក់លើ គួរយកចិត្តទុកដាក់ខ្ពស់ ចំពោះសមត្ថកិច្ច នៅតាមមូលដ្ឋាន !

0
0

ដោយ ៖ នាយខ្វែក

ភ្នំពេញ ៖ « ប្រាក់ខែចាយមិនគ្រប់, សក្តិក្រិន, មួយប៉ុស្តិ៍មានគ្នាបួនដប់នាក់ មូលដ្ឋានប៉ុណ្ណាប៉ុណ្ណី យាមកន្លែងណា ចោលកន្លែងណា, ពេលមានករណីកើតឡើងថ្នាក់លើបន្ទោសថ្នាក់ក្រោម ពេលបង្រ្កាបករណីបានថ្នាក់លើអ្នកទទួល ប័ណ្ណសរសើរ...» ។ល។

ខាងលើនេះ គឺសុទ្ធតែជាប្រធានបទ ស្ថិតនៅក្នុងខួរក្បាល និងក្នុងសតិអារម្មណ៍របស់មន្រ្តីសមត្ថកិច្ច នៅតាមមូលដ្ឋាន ជាពិសេសនៅរាជធានីភ្នំពេញតែម្តង ដែលជាដើមចមនាំឲ្យកើតមានទម្លាប់ « មេស្រែកបញ្ជាតាមអាយឌី អា «ក» ចុះ ប្រចាំការតាមគោលដៅ ឬនៅ ? បាទមេចុះដល់ហើយមេ ! តាមពិតមនុស្សកំពុងអង្គុយផឹកស្រាថ្នាំ ឬស្រាបៀរថូតាម តៀមស្រាសោះ ។ អា « ខ » ចុះល្បាតតាមដងផ្លូវ ឬនៅ ? បាទមេកំពុងជិះល្បាតហើយ តែតាមពិតកំពុងតែឆ្លៀតជួយ កិនទឹកអំពៅឲ្យប្រពន្ធលក់ដើម្បីក្រពះគ្រួសារសោះ ! អា « គ » ចោរឆក់ក្បែរគោលដៅអ្ហែងសោះ ម៉ិចដេញមិនទាន់ ! បាទមេវាជិះសុទ្ធតែ អាសង់ ០១៤ លឿនណាស់ ម៉ូតូខ្ញុំត្រឹមអាសង់កូរ៉េកញ្ចាស់ដេញម៉ិចទាន់វា !  អា « ឃ » ករណីកើតយូរហើយ ម្តេចមិន ឃើញឡើងអាយឌីរាយការណ៍ភ្លាមៗមក ! បាទ មេអាយឌីខូចថ្មហើយអត់ទាន់មានលុយទិញផង...។ល។

ខាងលើនេះ សុទ្ធតែមាននៅក្នុងអង្គភាពសមត្ថកិច្ចនៅតាមមូលដ្ឋាន ជាពិសេសថ្នាក់ប៉ុស្តិ៍ និងថ្នាក់ខណ្ឌតែម្តង ដោយគេមិន រាប់បញ្ចូលពីអង្គភាពខ្លះ មេបញ្ជាកូនចៅមិនស្តាប់ ប្រើទៅកើត កូនចៅនាំគ្នាទៅលិច ប្រើកូនចៅទៅឆ្វេងនាំគ្នាទៅស្តាំផងនោះទេ ដោយសារតែមេៗទាំងអស់នោះ ចូលចិត្តស៊ីដាច់កូនចៅនៅនឹងមុខៗ មិនចែកគ្នាឲ្យរស់ផង ។

បច្ចុប្បន្ននេះ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គេសង្កេតឃើញថា សមត្ថកិច្ចមូលដ្ឋានដែលរួមមាន នគរបាលប៉ុស្តិ៍ នគរបាល និងអាវុធហត្ថខណ្ឌមានការងារមមាញឹក និងហត់នឿយជាងគេ បើទោះបីជាការងារមមាញឹក និងភាពហត់នឿយខាងលើនេះ ជាថ្នូរធ្វើឲ្យទីក្រុងមានសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ ជាងកាលពីបួនដប់ឆ្នាំមុនក៏ដោយ ។

តាមការត្អូញត្អែររបស់សមត្ថកិច្ច ក៏ដូចជាការស្តាប់លឺតាមអាយឌី របស់នគរបាលពេលនិយាយគ្នាគឺសមត្ថកិច្ចនៅតាម មូលដ្ឋានរវល់ស្ទើររកពេលសម្រាកគ្មាន ដោយទី១ ពេលថ្ងៃ, ថ្ងៃខ្លះត្រូវការពារគណៈប្រតិភូ ហើយភាគច្រើនការពារ ប្រជាពលរដ្ឋ កម្មករធ្វើបាតុកម្ម អ្នកធំៗមានរវល់កម្មវិធី សមត្ថកិច្ចមូលដ្ឋានត្រូវទៅការពារពីដើមដល់ចប់ ពេលយប់ត្រូវចេញល្បាតប្រចាំការតាមគោដៅរៀងៗខ្លួន ឬត្រៀមចំណុចខ្ពស់ប្រចាំការ ២៤ម៉ោងលើ ២៤ម៉ោង ។

សមត្ថកិច្ចខ្លះដល់តែការងារមមាញឹកពេក ប្រាក់ខែតិចគ្មានចំណូលក្រៅ រកពេលទៅផ្ទះគ្មាន តែងតែនាំគ្នាស្រែក « កូន ចង់ភ្លេចមុខហើយ ! ប្រពន្ធចង់លែងក្បាលចោលហើយ ព្រោះគិតតែការងារគ្មានលុយចូលផ្ទះ គ្មានពេលទំនេរជួយរកស៊ីប្រពន្ធ-កូន » ជាដើម ។

តាមពិតក្នុងនាមជាសមត្ថកិច្ច កាតព្វកិច្ចដែលថ្នាក់លើប្រគល់ជូនត្រូវតែបំពេញឲ្យខាងតែបានជាដាច់ខាត ភារកិច្ចដែលថ្នាក់លើដាក់ឲ្យអនុវត្ត ត្រូវតែធ្វើឲ្យបានសម្រេច ។ ប៉ុន្តែ ទន្ទឹមនោះថ្នាក់លើក៏គួរតែគិតពីកម្លាំង គិតពីសម្ភារៈ មធ្យោបាយ គិតពីកម្រិតជីវភាពសមត្ថកិច្ចនៅតាមមូលដ្ឋានផងដែរ ។ ប៉ុស្តិ៍ខ្លះកម្លាំងមានមិនដល់ ១០នាក់ ឬជាង ១០នាក់ប៉ុណ្ណោះ ខណៈដែនដីមូលដ្ឋានធំ ហើយមានតំបន់ស្មុគស្មាញច្រើន ប៉ុន្តែប៉ុស្តិ៍ខ្លះមេប៉ុស្តិ៍គិតតែប្រយោជន៍ខ្លួនឯង មិនចែករំលែកឲ្យកូនចៅបានរស់ ខណ្ឌខ្លះថ្នាក់អធិការ អធិការរងគាបសេដ្ឋកិច្ចតាមប៉ុស្តិ៍ដូចចំហៀវសំណកយកខ្លាញ់ តើឲ្យគ្នាមានកម្លាំង មានទឹកចិត្តឯណានឹងខិតខំបម្រើការងារជូនសង្គមនោះ បើទោះបីបច្ចុប្បន្ននេះរូបភាពនៃការកាត់ប្រាក់ខែ និងការលាក់ ទុកឈ្មោះមន្រ្តីខ្មោចដើម្បីបើកប្រាក់ខែយកធ្វើឲ្យអង្គភាពខ្វះខាតកម្លាំងប្រើ ត្រូវបានកាត់បន្ថយក៏ដោយនោះ ។

តាមមតិភាគច្រើនដែលបានលើកឡើង សមត្ថកិច្ចជំនាញ និងសមត្ថកិច្ចនៅតាមមូលដ្ឋានគួរត្រូវបានថ្នាក់លើយកចិត្ត ទុកដាក់ឲ្យបានខ្ពស់ទាំងចំនួនកងកម្លាំង ក៏ដូចការផ្គត់ផ្គង់សម្ភារៈសម្រាប់បម្រើការងារ និងបំពេញភារកិច្ចក៏ដូចជាការ លើកទឹកចិត្តលើផ្នែកជីវភាពជាដើម ។ វប្បធម៌ទំយើបុគ្គល « ឯកឧត្តមអគ្គ ឯកឧត្តម អគ្គរង ឬលោកឧត្តមសេនីយ៍ស្នងការផ្តល់ អំណោយអាវភ្លៀង កញ្ចែ អាវពន្លឺចរាចរដល់នគរបាលចរាចរ ឬផ្តល់អំណោយខោអាវ អាយកូម ឬ ម៉ូតូដល់នគរបាលខណ្ឌនេះ ឬ ប៉ុស្តិ៍នោះសម្រាប់បំពេញភារកិច្ច គួរត្រូវបានបញ្ចប់ហើយ » ។ ក្នុងនាមមន្រ្តីសមត្ថកិច្ចដែលត្រូវបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ ត្រូវមានសម្ភារៈជំនាញអ្វីខ្លះ ? បើនគរបាលចរាចរត្រូវមានឯកសណ្ឋានសម្គាល់ មានកញ្ចែផ្លុំ មានអាវ ចំណាំងផ្លាតពេលបំពេញការងារពេលយប់ មានអាវភ្លៀងជាប់ខ្លួន នៅក្នុងរដូវភ្លៀង សមត្ថកិច្ចព្រហ្មទណ្ឌ ឬមន្រ្តីមូលដ្ឋានពេលចេញល្បាតត្រូវមានមធ្យោបាយ ប្រេងសាំងចាក់យានជំនិះ អាវុធ វិទ្យុទាក់ទង ហើយបើករណីគ្រោះថ្នាក់ត្រូវមានអាវ ការពារគ្រាប់ដែលសម្ភារៈទាំងអស់នេះ ថ្នាក់លើមិនគួរប្រើពាក្យ « អំណោយ » នោះទេ គួរតែប្រើពាក្យ « សម្ភារៈថ្នាក់លើបំពាក់ជូនមន្រ្តីសមត្ថកិច្ចថ្នាក់ក្រោម ដើម្បីទុកបម្រើការងារជូនអង្គភាពឲ្យមានប្រសិទ្ធិភាព និងសុវត្ថិភាពខ្ពស់ ។

ការគិតគូរលើជីវភាពគឺជាចំណុចចាំបាច់បំផុត ក្នុងការធ្វើឲ្យការងារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមមូលដ្ឋានមាន ប្រសិទ្ធិភាពខ្ពស់ ។

ករណីឃាតកម្មបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ គឺជាចន្លោះប្រហោងផ្នែកសន្តិសុខនៅតាមមូលដ្ឋានមួយ ។ ចំណុច កើតហេតុគឺនៅតាមដងមហាវិថីព្រះសីហនុ ដែលម៉ោងកើតហេតុគឺជាម៉ោងមមាញឹក មនុស្សធ្វើដំណើរ និងឈប់ទិញ ផ្លែឈើច្រើនហើយកន្លែងកើតហេតុក៏ជាចំណុចសំខាន់មួយដែរ គួរតែមានសមត្ថកិច្ចមូលដ្ឋានដាក់គោលដៅប្រចាំការ ការពារសន្តិសុខ ។ ប៉ុន្តែ ពេលកើតហេតុនៅទីនោះមិនមានកម្លាំងសមត្ថកិច្ច ដាក់គោលដៅឡើយ ដែលទំនងប៉ុស្តិ៍ខ្វះ កម្លាំងព្រោះថ្ងៃសៅរ៍នៅក្នុងមូលដ្ឋានអាចមានកម្មវិធីការ បុណ្យច្រើន កម្លាំងមូលដ្ឋានអាចបញ្ជូនទៅការពារជាថ្នូរ ទទួលបានសរគុណខ្លះៗ ។ ប៉ុន្តែ បើគេក្រលេកទៅមើលអង្គភាព មិនមែនជាជំនាញសមត្ថកិច្ចការពារសន្តិសុខព្រហ្មទណ្ឌនៅស្នងការក្រុង ឬក្រសួងមហាផ្ទៃវិញ អង្គភាពខ្លះមានតែឈ្មោះ ដេកចាំបើកប្រាក់ខែ តែគ្មានមន្រ្តីទៅធ្វើការ អង្គភាពខ្លះ មន្រ្តីទៅចុះបញ្ជីវត្តមានហើយចេញទៅរកស៊ីក្រៅបាត់ ហើយមន្រ្តីទាំងអស់នោះភាគច្រើនមានប្រាក់ខែខ្ពស់ទៀតផង ព្រោះសុទ្ធតែសក្តិធំៗ ។ ចំណែកសមត្ថកិច្ចមូលដ្ឋានវិញ សក្តិតូច ប្រាក់ខែតិច គ្នាតិច តែការងារច្រើន ។ ដូច្នេះដើម្បីប្រសិទ្ធិភាពការងារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមមូលដ្ឋានបានល្អ ថ្នាក់លើគួរតែយកចិត្តទុកដាក់លើជីវភាព និងបំពេញបន្ថែមចំនួនកម្លាំងនោះ សន្តិសុខ សុវត្ថិភាពនៅតាមមូលដ្ឋាន កាន់តែមានសុវត្ថិភាព និងប្រសិទ្ធិភាពជាងនេះជាក់ជាមិនខាន ៕

មន្ត្រីជំនាញ សិក្សាពីគម្រោង កសាងផ្លូវជាតិលេខ៥ (អាស៊ានហាវ៉េ)និងផលប៉ះពាល់ លើប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្ត

0
0

បន្ទាយមានជ័យ ៖ មន្ត្រីជំនាញជាច្រើននាក់ បានបើកកិច្ចប្រជុំសិក្សា គម្រោងកសាងផ្លូវជាតិលេខ៥ (អាស៊ានហាវ៉េ)និងផលប៉ះពាល់ លើប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ កិច្ចប្រជុំនេះ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុងសាលប្រជុំ សាលាខេត្តបន្ទាយមានជ័យ ។

កិច្ចប្រជុំនេះ ស្ថិតនៅក្រោមអធិបតីភាព លោក អោម ចិន្ថា អភិបាលរងខេត្ត លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោក Anthony Gouleyទីប្រឹក្សាបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផងដែរ ។

លោក អោម ចិន្ថា បានមានប្រសាសន៍ថា គម្រោងកសាង ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានប្រវែងផ្លូវចំនួន ៨៥.៣គីឡូម៉ែត្រ ដែលគម្រោងនេះ បានមកពីកម្ចីរបស់ជប៉ុន (Jica) ហើយគ្រោងកសាងនៅឆ្នាំ២០១៧ ។

លោក Anthony Gouley ទីប្រឹក្សាបច្ចេកទេស បានមានប្រសាសន៍ថា នេះគឺមកសិក្សាគម្រោងកសាងផ្លូវជាតិលេខ៥ពីលើផលប៉ះពាល់ប្រព័ន្ធធារាសាស្ត្រ ចាប់ពីខេត្តបាត់ដំបង ដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ បើតាមការ សិក្សាគម្រោងខេត្តបន្ទាយមានជ័យ គឺរងផលប៉ះពាល់ធារាសាស្គ្រច្រើនជាងខេត្តបាត់ដំបង ។

លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មានប្រសាសន៍ថា ផ្លូវដែលកសាងប្រវែង ៨៥.៣គីឡូម៉ែត្រ ខេត្តបាត់ដំបង ប្រវែង៤៥.៨គីឡូម៉ែត្រ ធ្វើផ្លូវវៀងពីចំណុចវត្តកំណប់ ដល់ស្ពានអូរតាគី ប្រវែង ២៣.១គីឡូម៉ែត្រ ។

ខេត្តបន្ទាយមានជ័យប្រវែង ៣៩.៤គីឡូម៉ែត្រ កសាងផ្លូវវៀងចំណុច ព្រែកជីកដល់ក្បាលស្ពានទឹកផ្លាខាងលិចប្រវែង៩គីឡូម៉ែត្រ ។

លោកបានបន្តថា កសាងផ្លូវអាស៊ានហាយវ៉េ មាន ៤ប្រភេទ កន្លែងគឺ ២ទៅ ២មក ជាផ្លូវ AC (បេតុងកៅស៊ូ)ដែល មានប្រវែងប្រវែង៨៥.៣គីឡូម៉ែត្រ ទទឹងប្រវែង ៤០ម៉ែត្រ និងទ្រូងផ្លូវប្រវែង២៣ម៉ែត្រ និងចិញ្ចើមផ្លូវសងខាងម្ខាងប្រវែង ៨.៥ម៉ែត្រ ៕

មជ្ឈដ្ឋានទូទៅ រង់ចាំមើលមុខ ឃាតក បាញ់សម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ

0
0

-ឧកញ៉ា អ៊ឹង ម៉េងជឺ មានជម្លោះដីធ្លី ទំហំខ្ទង់១០ហិកតា តម្លៃរាប់សិបលានដុល្លារ ជាមួយឧកញ៉ាម្នាក់ នៅសង្កាត់ភ្នំពេញថ្មី ប្ដឹងផ្ដល់នៅតុលាការ ត្រូវចូលបំភ្លឺនៅថ្ងៃទី៨ ខែធ្នូខាងមុខ

-សមត្ថកិច្ចកំពុងពន្លឿនការស្រាវជ្រាវ តាមចាប់ជនដៃដល់

-ជនដែលស្លៀកពាក់ស្រដៀងឃាតក ជា នគរបាលអន្ដរាគមន៍ខណ្ឌចំការមន

ភ្នំពេញ ៖ អំពើឃាតកម្មបាញ់សម្លាប់ ឧកញ៉ាអ៊ឹង ម៉េងជឺ ជាប្រធានក្រុមហ៊ុនស៊ីម៉ង់ត៍ និងជាថៅកែហាង លក់ពេជ្រនៅម្ដុំផ្សារទំនើបសូរិយា និងជាឈ្មួញរកស៊ីដីធ្លី ពីសំណាក់ ឃាតកដ៏ជំនាញ ក្នុងរយៈពេល ប៉ុន្មានថ្ងៃនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍និងភ្ញាក់ ផ្អើលស្ទើរទូទាំងប្រទេសជាពិសេស នៅលើ បណាញទំនាក់ទំនង សង្គមហ្វេសប៊ុក ពីព្រោះ ថា អ្វីដែលនាំរឿងនេះ បែកធ្លាយកាន់តែ ខ្លាំងនិងលើក ឡើងគ្រប់ៗគ្នានោះ ព្រោះតែ វីដេអូស្ដីពីសកម្មភាពបាញ់ សម្លាប់លោក ឧកញ៉ា ត្រូវបានបែកធ្លាយ ជាសាធារណៈ ។

ខណៈដែលរឿងហេតុពិត និងឃាតក បាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ មិនទាន់ត្រូវ បានគេលាតត្រដាង ជាផ្លូវការនោះ បើតាម ប្រភពព័ត៌មានពីមិត្ដភក្ដិនិងសាច់ញាតិ បាន ធ្វើការអះអាងថា ករណីឃាតកម្មខាង លើ នេះ អាចផ្ដើមចេញពីរឿងគំនុំជម្លោះក្នុងមុខ របររកស៊ីណាមួយ ព្រោះតែឧកញ៉ាអ៊ឹង ម៉េង ជឺ មានមុខរបរច្រើន ដូចជាបើកក្រុមហ៊ុននាំ ចូលសម្ភារៈសំណង់ពីប្រទេសថៃ បើកហាង លក់ពេជ្រ យីហោហុងកុង រួមទាំងមានមុខ របរមួយទៀត គឺជំនួញដីធ្លី ។ ក្នុងនោះបើ តាមប្រភពព័ត៌មាន ការរកស៊ីលើផ្នែកទិញ លក់ ដីធ្លីនេះ បច្ចុប្បន្នលោកឧកញ៉ា ក៏កំពុង មានរឿងក្ដីក្ដាំប្ដឹង ផ្ដល់គ្នានៅតុលាការផង ដែរ ។

មន្ដ្រីតុលាការមួយរូប បានបង្ហើបឱ្យដឹង ថា លោកឧកញ៉ាអ៊ឹង ម៉េងជឺ នៅពាក់ព័ន្ធ សំណុំរឿងជម្លោះ ដីធ្លីមួយ នៅតុលាការ ដែល បច្ចុប្បន្នកំពុងស្ថិតនៅក្នុង ដៃចៅក្រមស៊ើប កែវ មុនី ដែលលោកចៅ ក្រមស៊ើបបានចេញ ដីកាកោះហៅលោកឧកញ៉ាឱ្យចូលខ្លួនទៅ ឆ្លើយបំភ្លឺនៅចំពោះមុខ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០១៤ខាងមុខនេះ ក្នុងសំណុំរឿងព្រហ្មទណ្ឌ ក្នុងនាមរូបលោកជាចុងចោទ ។

ប្រភពបានបន្ដថា សំណុំរឿងប្ដឹងផ្ដល់នេះ គឺពាក់ព័ន្ធទៅនឹងការទិញលក់ដី ដែលមាន ទីតាំងនៅភូមិបឹង បាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលមានទំហំខ្ទង់១០ហិកតា មានតម្លៃរាប់លានដុល្លារឯណោះ ដែលប្ដឹង ផ្ដល់ជាមួយនិងឧកញ៉ាម្នាក់ទៀត ដែលគេ មិនបញ្ជាក់អត្ដសញ្ញាណ ។ ក្រៅពីរឿងក្ដីក្ដាំ ខាងលើនេះ គេមិនដឹងថា លោកឧកញ៉ាមាន ពាក់ព័ន្ធរឿងអ្វីផ្សេងទៀតនោះឡើយហើយ ក៏មិនដឹងថា ដើមចមនៃការបាញ់សម្លាប់នេះ ពាក់ព័ន្ធនឹងរឿងអ្វីពិតប្រាកដនោះដែរ ។

អំពើឃាតកម្មកណ្ដាលក្រុងភ្នំពេញ កាល ពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិត នៅជិតហាងលក់ ផ្លែឈើស្រីមុំ ក្បែរស្ដាតអូរ ឡាំពិក សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការ មន បានធ្វើឱ្យមាន ការចាប់អារម្មណ៍និងការ ទន្ទឹងរង់ចាំមើលគ្រប់ៗគ្នាពីមជ្ឈដ្ឋានទូទៅ ចំពោះប្រតិបត្ដិការស្រាវ ជ្រាវរបស់សមត្ថកិច្ច ទាំងនគរបាលនិងអាវុធហត្ថ ថាតើចាប់បាន ឃាតកនិងមេខ្លោងនៅពី ក្រោយពេលណា ពី ព្រោះរូបវីដេអូ ដែលបង្ហាញអំពីសកម្មភាព ធ្វើឃាតសម្លាប់អ្នកមានទ្រព្យរូបនេះ ត្រូវ បានលាតត្រដាងភិនភាគឃាតកនោះ ។

វីដេអូ ស្ដីអំពីសកម្មភាពបាញ់សម្លាប់ លោកឧកញ៉ាអ៊ឹង ម៉េងជឺ ប្រមាណ១០គ្រាប់ ពេលដែលលោកចុះពី លើរថយន្ដលុច្សស៊ីស ៥៧០ បានបន្ដិច ដែលមានរយៈពេល២២ វិនាទី ត្រូវបានគេបង្ហោះនិងចែក រំលែកតៗ គ្នា នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេស ប៊ុក តាំងពីពេលកើតហេតុ រហូតមកដល់ រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ដែល រឿងនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង និងចាត់ទុកថា ជាអំពើឃាតកម្មធំមួយសម្រាប់ ចុងឆ្នាំ២០១៤ ។

នៅតាមហាងកាហ្វេ នៅកន្លែងលក់បាយ ឬនៅតាមទីប្រជុំជននិងកន្លែងធ្វើការនានា ប្រធានបទនៃការ បាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ បានលើកយកមកនិយាយក្នុង ទស្សនៈនិងមតិផ្សេងៗគ្នា ហើយអ្វីដែលពួក គេផ្ដោតសំខាន់នោះ ដោយចោទជាសំណួរ ទៅលើជនរងគ្រោះថា ហេតុអ្វីមិនរត់គេច ខ្លួន ពេលឃាតកបាញ់ចំពីក្រោយនិងខ្លះទៀត ថា ហេតុអ្វីមិនរត់ទៅបុកនិងអោបឃាតក រួចស្រែកឱ្យគេ ជួយ រីឯមតិខ្លះទៀត បាន បង្ហាញការងឿងឆ្ងល់ ហេតុអ្វីនៅកន្លែងកើត ហេតុពុំមានសមត្ថកិច្ចនិង ប្រជាពលរដ្ឋនៅ ក្បែរនោះជួយអន្ដរាគមន៍ ទុកឱ្យជនសង្ស័យ ទាំងពីរនាក់ ធ្វើសកម្មភាពរួចហើយឡើងជិះ ម៉ូតូគេចខ្លួន ដោយសុវត្ថិភាពជាទីបំផុត។

តាមរយៈសកម្មភាពបាញ់ប្រហារក្នុងវីដេអូ ដែលថតដោយកាមេរ៉ាសុវត្ថិភាព បំពាក់នៅ ក្បែរកន្លែងកើត ហេតុ រយៈពេល២២វិនាទី បានបង្ហាញថា ជនសង្ស័យមានគ្នាពីរនាក់ជិះ ម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីទំនើបមួយ គ្រឿង តាមពីក្រោយរថយន្ដរបស់លោក ឧកញ៉ា ដែលបើកដោយម្នាក់ឯង ។ នៅពេល ដែលជនរងគ្រោះចុះពីរថយន្ដ គោលបំណង ចូលទៅទិញផ្លែឈើនៅទីនោះ ស្រាប់តែជន សង្ស័យម្នាក់ ពាក់មួកកន្ដឹបអាវដៃវែងមូល ដៃអាវ ខោជើងវែង ស្បែកជើងឃ្លុប បាញ់ ពីក្រោយនិងបន្ដបាញ់អស់ជា ច្រើនគ្រាប់ រួចរត់ឡើងជិះម៉ូតូ ដែលបក្ខពួកម្នាក់ទៀត កំពុងរង់ចាំនៅលើផ្លូវធំ ។ ក្រោយកើត ហេតុភ្លាមៗ និងក្រោយពេលដែលជនសង្ស័យ ទាំងពីរនាក់ បើកម៉ូតូគេចខ្លួនដោយសុវត្ថិភាព ខណៈជនរងគ្រោះ ដេកស្លាប់ ផ្កាប់មុខនៅខាង មុខរថយន្ដ ដោយឈាមដាបពេញខ្លួនទើបធ្វើ ឱ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ នៅទី នោះ ហើយកម្លាំងសមត្ថកិច្ចជាច្រើននាក់ ទាំងនគរបាលនិងអាវុធហត្ថបានចុះទៅ ភ្លាមៗជួយអន្ដរាគមន៍និងបន្ដវិធានការ ជំនាញស៊ើបអង្កេតរបស់ខ្លួន ។

ចំពោះអំពើឃាតកម្មនេះ ក៏មានព័ត៌មាន និងការលើកឡើងថា ឃាតក ក្រោយកើត ហេតុបានមកពីនិត្យ មើលនៅកន្លែងកើតហេតុ ពីព្រោះបុរសនៅក្នុងរូបភាពនោះ ស្លៀក សំលៀកបំពាក់ដូចជនដៃដល់ ដែលបាញ់ ប្រហារបង្ហាញនៅក្នុងកាមេរ៉ាសុវត្ថិភាពយ៉ាង ដូច្នេះ ។

យ៉ាងណាក៏ដោយ ចំពោះការលើកឡើង ខាងលើនេះ ត្រូវបានមន្ដ្រីជំនាញព្រហ្មទណ្ឌ រាជធានីភ្នំពេញ ធ្វើការបដិសេធ ហើយប្រាប់ ថា បុរសរូបនោះ ជាមន្ដ្រីនគរបាលផ្នែកអន្ដរា គមន៍នៅខណ្ឌចំការមន ។

ស្នងការរងនគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បានប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅព្រឹកថ្ងៃ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ថា “ករណីដែល គេមើលតាមហ្វេសប៊ុក គឺជាមនុស្ស ច្រឡំទេ ជាមន្ដ្រីនគរបាលរបស់យើងផ្នែកអន្ដរាគមន៍ ខណ្ឌចំការមន ឈ្មោះសុខ ម៉ូនីត្រា ទី១ ហើយ ទី២ វាខុសគ្នាឆ្ងាយណាស់ ពីព្រោះខុសគ្នា ទាំងអាយុ ខុសគ្នាទាំងកម្ពស់ និងខុសគ្នាទាំង មាឌ ប៉ុន្ដែបែរជានាំគ្នា យល់ច្រឡំទៅវិញ ”។

លោកឧត្ដមសេនីយ៍ បានបញ្ជាក់ទៀតថា រូបទាំងពីរអាវដូចគ្នាមែន តែខោខុសពណ៌ ហើយជនសង្ស័យរាង ស្គម មិនដុះក្បាលពោះ ដូចរូបដែលបានឃើញនោះឡើយ។

ចំពោះប្រតិបត្ដិការស៊ើបអង្កេតតាមចាប់ ជនដៃដល់និងមេខ្លោងនៅពីក្រោយខ្នងនៃអំពើ ឃាតកម្មដ៏ សាហាវកណ្ដាលទីក្រុងភ្នំពេញ ស្នងការរងនគរបាលរូបនេះ មិនទាន់អាចធ្វើ ការអត្ថាធិប្បាយឱ្យវែង ឆ្ងាយនោះឡើយ ពី ព្រោះវាជាការងារជំនាញ ។

លោកឧត្ដមសេនីយ៍ជួន ណារិន្ទ បានបញ្ជាក់ យ៉ាងខ្លីថា “ការងារនេះ យើងបាននឹងកំពុង ប្រស៊ីគ្នា តាមរយៈការបង្កើតគណៈកម្មការ អង្កេតរវាងនាយកដ្ឋានជំនាញព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ជាមួយ នគរបាលជំនាញព្រហ្ម ទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកស្នងការ ពន្លឿនការស្រាវ ជ្រាវ ពាក់ព័ន្ធនិងជំនាញយើងមិនអាចនិយាយ បានទេ” ។

ដូចគ្នានេះដែរ មន្ដ្រីនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃមួយរូប ដែលចូលរួមប្រតិ បត្ដិការស៊ើប អង្កេតនិងស្រាវជ្រាវអំពើឃាតកម្មខាងលើនេះ ក៏មិនអាចធ្វើការអត្ថាធិប្បាយ ឱ្យបានវែងឆ្ងាយនោះទេ ព្រោះស្ថិតក្នុង ដំណើរតាមដាននៅឡើយ ។

មន្ដ្រីនគរបាលរូបនេះ ដែលសូមមិន បញ្ចេញ ឈ្មោះបានបង្ហាញការលំបាកលើ ការស្រាវជ្រាវតាម ចាប់ឃាតក បន្ទាប់ពី វីដេអូបង្ហាញពី សកម្មភាពបាញ់ប្រហារលើ ជន រងគ្រោះនោះ ត្រូវបានបែកធ្លាយជា សាធារណៈ ។

មន្ដ្រីនគរបាលដដែលបានបញ្ជាក់ទៀត ថា ការលំបាកនោះគឺទី១ ជនដៃដល់បាននឹង កំពុងបន្ដរត់គេចខ្លួន ព្រោះតែសមត្ថកិច្ចមាន វីដេអូ នៅក្នុងដៃនិងទី២ ឃាតកអាចនឹង ត្រូវគេបំបិតមាត់ ព្រោះបែកធ្លាយពីសកម្ម ភាពធ្វើឃាត ។ ចំពោះអំពើឃាតកម្មលើ ឧកញ៉ាអ៊ឹង ម៉េងជឺ វ័យជាង៤០ឆ្នាំ និងជា អ្នកមានទ្រព្យសម្បត្ដិ ស្ដុកស្ដម្ភមួយរូបខាង លើនេះ ត្រូវបានសមត្ថកិច្ចធ្វើការសន្និដ្ឋានថា ជារឿងគំនុំសុទ្ធសាធ ប៉ុន្ដែមិនដឹងថា ផ្ដើម ចេញពីរឿងអ្វីនោះទេ គឺកំពុងធ្វើការសួរនាំ និងស្រាវជ្រាវ ។

មន្ដ្រីនគរបាលក្រសួងមហាផ្ទៃ បានចាត់ ទុកថា សកម្មភាពនេះ មិនត្រឹមតែជាអំពើ ឃាតកម្មនោះទេ តែអាចជាអំពើភេវរកម្មពី ព្រោះជាសកម្មភាពមួយបន្លាចអ្នករកស៊ីធំៗ និងអ្នកវិនិយោគិន នៅក្នុងប្រទេសកម្ពុជា។

បុរសម្នាក់ ដែលជាម្ចាស់អាខោនហ្វេស ប៊ុក ឈ្មោះ Polo Leab ត្រូវជាប្អូនប្រុស របស់ជនរងគ្រោះ ក៏បានបង្ហោះរូបថត៤សន្លឹក នៃការធ្វើកោសលវិច័យរបស់សមត្ថកិច្ច ជំនាញ ដោយមានស្នាមគ្រាប់ បាញ់ចំលើ ដើមទ្រូង៤គ្រាប់ធ្លាយទៅខ្នង និងលើដើម ដៃផ្សេងទៀត ដែលសមត្ថកិច្ចអះអាងថា ក្នុង ចំណោមការបាញ់ប្រមាណ១០គ្រាប់ជន រងគ្រោះ ត្រូវ៦គ្រាប់ ។

ប្អូនប្រុសជនរងគ្រោះរូបនេះ បានចាត់ទុក ថា ជនដែលបាញ់សម្លាប់បងប្រុសរបស់ខ្លួន គឺជាឃាតកដែល មាន ជំនាញបំផុត ។

បច្ចុប្បន្នសពលោកឧកញ៉ាអ៊ឹង ម៉េងជឺ ត្រូវបានក្រុមគ្រួសារកំពុងធ្វើបុណ្យតាម ប្រពៃណីនៅភូមិ គ្រឹះរបស់លោកជិតស្ពានឧកញ៉ា ម៉ុងឫទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ ខណៈដែលមជ្ឈដ្ឋានទូទៅកំពុងរង់ ចាំមើលយ៉ាងអន្ទះសារពីការចាប់បាន ឃាតកដែលបាញ់សម្លាប់ ជនរងគ្រោះយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

ឧកញ៉ា អ៊ឹង ម៉េងជឺ និង ភរិយា ពេលចុះប្រគល់ផ្ទះទេវតា ជូនចាស់ជរា

សញ្ញាព្រួញ មន្រ្តីនគរបាល ខណ្ឌចំការមន ដែលគេសង្ស័យថា ជាជនដៃដល់ បាញ់សម្លាប់លោកឧកញ៉ា

ប្រជាពលរដ្ឋ នាំគ្នាបោសសំអាត លើកសម្រស់ ក្រុងសែនមនោរម្យ

0
0

មណ្ឌលគិរី ៖ ចលនា នៃយុទ្ធនាការ បោសសំអាតក្នុងក្រុង ផ្លូវភ្លោះ និងទីសាធារណៈផងនោះ របស់សិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន សែនមនោរម្យ រួមទាំងសិស្សសាលា ដែលជាក្មេងកំព្រា បានធ្វើឡើងជាប់ៗគ្នា រយៈពេល ២ ថ្ងៃមកហើយ ចាប់ពីថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

លោក ទូច ស៊ីណា ប្រធានការិយាល័យ យុវជន និងកីឡា នៃមន្ទីរអប់រំខេត្តមណ្ឌលគិរី បានប្រាប់អ្នកមជ្ឈមណ្ឌល ព័ត៌ មានដើមអម្ពិលឲ្យដឹងថា ចលនា នៃការចូលរួមធ្វើការបោសសំអាតក្រុងនេះ ជាទូទៅធ្វើនៅរៀងរាល់ថ្ងៃសៅរ៍ និង អាទិត្យ ថ្ងៃសៅរ៍ គឺធ្វើនៅពេលម៉ោងពលកម្ម ហើយការដឹកនាំធ្វើយុទ្ធនាការនេះ គឺដឹកនាំដោយលោកផ្ទាល់ ក្នុងគោល បំណង ធ្វើឲ្យពួកគាត់ ជាសិស្សហ្នឹង បានយល់ពីការចូលរួមជួយដល់សង្គម ក្នុងនោះវាអាចធ្វើឲ្យ ក្រុងរបស់យើងស្អាត ដើម្បីទទួលបានការគាំទ្រ ពីសំណាក់ភ្ញៀទេសចរជាតិ និងអន្តរជាតិ ។ ជាងនេះទៅទៀត ដូចជាធ្វើឲ្យពួកគេ (សិស្ស) ឲ្យមានទម្លាប់ ជួយធ្វើការពលកម្មទាំងក្នុងសង្គម និងនៅក្នុងគ្រួសាររបស់ពួកគាត់ផ្ទាល់ខ្លួនទៀតផង ។ ចលនានេះ លោក ទូច ស៊ីណា ប្រធានយុវជន និងកីឡា នៃមន្ទីរអប់រំខេត្ត បានបន្តទៀតថា នៅពេលខាងមុខៗទៀត លោកនឹង ដឹកនាំយុទ្ធនាការនេះរហូត ដើម្បីផលប្រយោជន៍ដល់សង្គម និងបញ្ចៀសពួកគេកុំឲ្យនាំគ្នាប៉ះពាល់គ្រឿងញៀនផងដែរ ។

ចុងក្រោយ លោកក៏បានធ្វើការសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងក្រុមអាជីវករទាំងអស់ឲ្យជួយចូលរួមក្នុងការរួមគ្នាជួយធ្វើការសំអាតក្រុងផង ក៏ដូចជាទីរមណីយដ្ឋាននានា គ្រប់ទីកន្លែង ដើម្បីជាការទាក់ទាញដល់អ្នកទេសចរពិសេសដែលយើងចង់បាននោះគឺ ដូចពាក្យស្លោកពោលថា ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ៕

Viewing all 8042 articles
Browse latest View live


Latest Images