Are you the publisher? Claim or contact us about this channel

Embed this content in your HTML

Search

Report adult content:

click to rate:

Account: (login)

More Channels

Showcase

Channel Catalog

Articles on this Page

(showing articles 6301 to 6320 of 8042)
(showing articles 6301 to 6320 of 8042)

Channel Description:

The Best Breaking News in Cambodia, Hot News Khmer, Dap News, Soy Sopheap, Soy Vicheth, www.dap-news.com, www.lookingtoday.com, soyvicheth@gmail.com, 012 722 337.

older | 1 | .... | 314 | 315 | (Page 316) | 317 | 318 | .... | 403 | newer

    0 0

    បាត់ដំបង៖ រថយន្តសណ្តោងរ៉ឺម៉កធុន ដឹកទំនិញ១គ្រឿង បុកកៀម៉ូតូម៉ាកវ៉េវ១គ្រឿង ជិះម្នាក់ឯង បណ្តាលឲ្យ ស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចមុខអាហារដ្ឋាន យីហោ« ចែអូន» ស្ថិតក្នុងភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល រថយន្តបង្កបានបើករត់ ដល់ទឹកដី ស្រុកសំឡូត ទើបសមត្ថកិច្ច ចាប់បាន នាំយកមកអធិការស្រុកដើម្បីសាកសួរ រួចកសាងសំណុំរឿង បញ្ជូនខ្លួនបន្តទៅការិយាល័យចរាចរណ៍ ខេត្តដើម្បីចាត់ការបន្តតាមច្បាប់។ លុះល្ងាចថ្ងៃទី២៦ខែវិច្ឆិកា សមត្ថកិច្ចជំនាញបានដោះលែង ជនបង្កឱ្យរួចខ្លួន ប្តូរនិងប្រាក់សំណង ដល់ក្រុមគ្រួសារជនរងគ្រោះ។

    ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចមុខ អាហារដ្ឋាន យីហោ« ចែអូន»ស្ថិតក្នុងភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយបាន កើតឡើងបង្ក ដោយរថយន្តម៉ាក ហាយឡែនឌ័រ សណ្តោងរ៉ឺម៉ក ធុនដឹកទំនិញបើកបរ ពីទិសបាត់ដំបង ទៅស្រុកសំឡូត ពេលមកដល់ចំណុចកើតហេតុផ្លូវកោង រថយន្តបង្កបានបើកវ៉ាម៉ូតូក្នុង ទិសដៅស្របទិសគ្នា ហើយបានកៀ បោកនិងកន្ទុយរ៉ឺម៉ក រថយន្តចំម៉ូតូមួយទំហឹងបណ្តាលឲ្យដួលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រួចបានបើករថយន្តបន្តរត់ ដល់ទឹកដីស្រុកសំឡូត ដោយមានកិច្ចសហការរវាងសមត្ថកិច្ច ស្រុករតនៈមណ្ឌល និងស្រុកសំឡូតភ្លាមៗ ទើបសមត្ថកិច្ចនគរបាលស្រុកសំឡូត បានឃាត់ខ្លួនរថយន្តបង្កនិង អ្នកបើកបរ បានម្នាក់ បញ្ជូនមកអធិការស្រុក រតនៈមណ្ឌលវិញដើម្បីសួរនាំ

    អ្នកបើកបររថយន្តបង្ក មានឈ្មោះ ឃុន សៅមឿន ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិស្នោរ ឃុំររ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ចំណែកជនរងគ្រោះមានឈ្មោះ សឿន អុល ភេទប្រុសអាយុ៣៤ឆ្នាំ រស់នៅភូមិអូរស្នួល ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ។ បន្ទាប់កើតហេតុ សមត្ថកិច្ចនគរបាល ចរាចរណ៍ស្រុកបានចុះទៅពិនិត្យ កន្លែងកើតហេតុ ធ្វើការវាស់វែង រួចជួយដឹកសពជនរងគ្រោះ យកទៅផ្ទះប្រគល់ឲ្យ ក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី។ ចំណែកជនបង្កសមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនខ្លួន និងរថយន្តបង្កមកការិយាល័យ ចរាចរណ៍ខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។ លុះដល់ល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ អ្នកបើកបររថយន្តបង្ក ត្រូវបានលោក សាត គឹមសាន នាយការិយាល័យចរាចរណ៍ខេត្ត មិនបានបញ្ជូនទៅតុការទេ ហើយបានដោះលែងឱ្យ ត្រឡប់ទៅផ្ទះវិញ ព្រោះមាន អ្នករត់ការខ្វែងដៃ ខ្វែងជើង ដើម្បីឈានដល់ធ្វើការ ដោះលែងទៅដោយរលូនអញ្ចឹងទៅ។

    ពាក់ព័ន្ធទៅនិងករណីនេះ អ្នកយកព័ត៌មាន បានសុំការបំភ្លឺពីលោក សាត គឹមសាន តាមទូរស័ព្ទ នៅរសៀល ថ្ងៃទី២៦ ខែវិច្ឆិកានេះដែរ លោកបានបញ្ជាក់តាមទូរស័ព្ទថា រឿងដោះលែងអ្នកបើកបររថយន្ត បង្កឱ្យទៅផ្ទះវិញ គឺដោយសារ ជនបង្កបានសងប្រាក់ ទៅលើជនរងគ្រោះហើយ និងការិយាល័យជំនាញ ក៏នៅតែបញ្ជូនសំណុំ រឿងទៅតុលាការ ហើយជនបង្ក ក៏នៅតែមានជាប់ទោសបញ្ញតិដដែលទេ។ តែមជ្ឈដ្ឋានមួយចំនួន បានឆ្ងល់ថា បើគ្រាន់តែបុកគេស្លាប់ ហើយសងលុយ រួចជាការស្រេចនោះ ចុះច្បាប់ចរាចរណ៍បានចែង និងមាត្រា មួយណាទៅ ដែលសម្រួល បានយ៉ាង ស្រួលដូច្នេះ ចុះអ្នកខ្លះវិញម៉េចក៏បញ្ជូនទៅតុលាការ និងមានទោសទណ្ឌខុស ពីករណីនេះអញ្ចឹង។

    0 0

    ភ្នំពេញ ៖ ដោយយកចិត្តទុកដាក់ ដល់ប្រជាជនក្នុងមូលដ្ឋាន ដែលមានការលំបាក ក្នុងជីវភាព រស់នៅប្រចាំថ្ងៃ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បានជួយ ឧបត្ដម្ភបាឡុង ចំនួន១ឈុត និងថវិកាមួយចំនួន ដល់ក្រុមគ្រួសារទីទ័លក្រ ដោយគ្មានថវិកាសម្រាប់ធ្វើបុណ្យសព ។

    ក្ន្ងងឱកាសមកទទួលការឧបត្ថម្ភនេះ បានអោយដឹងថា អ្នកស្រី អុំ សារឿន អាយុ ៥០ឆ្នាំ រស់នៅភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលបានស្លាប់ដោយជំងឺ ហើយក្រុមគ្រួសារគ្មានលទ្ឋភាពធ្វើបុណ្យសព ហើយបានត្រូវអាជ្ញាធរ សង្កាត់ស្ទឹងមានជ័យ បានជួយជាថវិកា និងគ្រឿងបាឡុងមួយឈុត សម្រាប់ធ្វើបុណ្យ ។

    ជាមួយគ្នានេះ សាច់ញាតិសពបានថ្លែងអំណរគុណដល់លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ ដែលបានជួយ ឧបត្ថម្ភដល់គ្រួសារលោកទាន់ពេលវេលា ដែលកំពុងតែមានទុក្ឋលំបាកនាពេលនេះ ។

    0 0

    បន្ទាយមានជ័យ៖ នារីវ័យ២០ឆ្នាំម្នាក់ បានកំពុងជិះម៉ូតូ តែម្នាក់ឯង ត្រូវបានជនខិលខូចដាក់ថ្នាំសណ្តំ តែសំណាងល្អ ត្រូវបានពលរដ្ឋ ឃើញទាន់ពេលវេលា និងបានជួយអន្តរាគមន៍ ដល់សមត្ថកិច្ចនគរបាល ត្បាតពេលយប់ផងដែរ។ ហេតុការណ៍នេះបង្ក ឲ្យភ្ញាក់ផ្អើលពលរដ្ឋជាច្រើននាក់ នៅវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅមុខសណ្ឋាគារ ស៊ីធីប៉ោយប៉ែត ភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    បើតាមប្រភពបានឃើញហេតុការណ៍ មុននារីរងគ្រោះបានជិះម៉ូតូ១គ្រឿង មានម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១១ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ  បន្ទាយមានជ័យ 1F-0559 បានបើកពីត្បូងឆ្ពោះ ទៅជើងម្នាក់ឯង ក្នុងស្ថានភាព មិនដឹងអ្វីសោះ និងរកបុកគេឯង និងមានម៉ូតូ១គ្រឿងទៀត បានជិះពីក្រោយ មានគ្នា២នាក់ និងមិនបានចាំម៉ាក ស្លាកលេខម៉ូតូដែរ គ្រាន់តែបានឃើញម៉ូតូ ពីក្រោយពាក់មួកសុវត្ថិភាពផងដែរ ។ ភ្លាមនោះម៉ូតូនាងរងគ្រោះក៏ឈប់ ហើយទន់ដៃ ទន់ជើង និងនិយាយម្នាក់ឯង ដោយស្ងានភាពមិនសូវ ស្រួលពួកគាត់ឃាត់សួរនាំ តែនិយាយអ្វី មិនដឹងបន្តិចសោះ ពួកគាត់បានឃាត់និងមិនអោយ បើកម៉ូតូបន្តទៅមុខ ទៀតដែរ និងរាយការណ៍ប្រាប់សមត្ថកិច្ច មូលដ្ឋានអន្តរាគមន៍ ។ ក្រោយពីកើតហេតុគេឃើញមានវត្ថមាន សមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ និងស្រាវជ្រាវ រកបងប្អូនដើម្បី មកទទួលផងដែរ។

    បើតាមការអះអាងពីបងស្រីរងគ្រោះបានប្រាប់ថា ប្អូនគាត់នេះមានឈ្មោះ ស្រី លក្ខណ៍ អាយុ២០ឆ្នាំ រស់នៅម្តុំផ្លូវដើមពុទ្ទ្រា ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់-ក្រុងប៉ោយប៉ែត ចំណែកទ្រព្យសម្បត្តិនៅលើខ្លួន របស់នាងក៏ពុំបាត់អ្វីនោះទេ រួមទាំងម៉ូតូ១គ្រឿងផង។

    បច្ចុប្បន្ននារីរងគ្រោះត្រូវបានបងប្អូនសាច់ញាតិយកទៅព្យាបាលនៅឯមន្ទីរពេទ្យ ឯកជនក្នុងក្រុងប៉ោយប៉ែត ទោះបីជាយ៉ាងណាក៏ ពុំទាន់ដឹងអាការះនារីរងគ្រោះ យ៉ាងណានៅឡើយ៕

    0 0

    ព្រឹកថ្ងៃ ២៦វិច្ឆិកា ឆ្នាំ២០១៤ នៅសាលាខត្តកំពង់ធំ មានកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសុំបញ្ចុះតម្លៃអគ្គិសនី សាជាថ្មី ដែលបច្ចុប្បន្ននេះតម្លៃនៅមិនទាន់ សមស្របដូចនៅខេត្តផ្សេងៗនោះទេ ។ ការប្រជុំនេះត្រូវបានអញ្ជើញចូលរួម ពីលោក តេង សុខុមាល ប្រធានផ្នែកលក់ នៃអាជ្ញាធរអគ្គិសនីកម្ពុជា និងសហការី លោក សៅ សាវ័ន្ត នាយកប្រតិបត្តិក្រុមហ៊ុនភ្លើង BVC. លោកអភិបាលក្រុង ស្រុក បណ្តាមន្ទីរវិស័យ ឃុំ សង្កាត់ ប្រជាពលរដ្ឋ និងសេវាករផ្គត់ផ្គង់ ថាមពលអគ្គិសនី តាមបណ្តាស្រុកមួយចំនួន ។

    លោក គង់ វិមាន អភិបាលរងខេត្ត ទទួលបន្ទុកវិស័យអគ្គិសនី បានលើកឡើងពីខ្លឹមសាររួម សំរាប់ការប្រជុំនេះ ដោយផ្អែកលើការចាំបាច់ និងតាមសំណូមពររបស់ប្រជាពលរដ្ឋផងដែរ។ តាមការដឹកនាំរបស់លោក អភិបាលខេត្ត អ៊ុត សំអន បានយកចិត្តទុកដាក់ជាមួយ ប្រជាពលរដ្ឋ ដាក់ផែនការដើម្បីអោយមន្រ្តីចុះក្តាប់បព្ហាា និងសំណូមពរ ប្រជាពលរដ្ឋ ហើយដោះស្រាយបព្ហាាប្រឈម អោយបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ។

    លោក តេង សុខុមាល តំណាងអាជ្ញាធរអគ្គិសនី បានជំរាបជូនអង្គប្រជុំអំពីច្បាប់អគ្គិសនី អំពីគោល នយោបាយរបស់រដ្ឋាភិបាល ដែលបានគឹតគូរពីវិស័យអគ្គិសនី ជូនដល់ប្រជាពលរដ្ឋបានប្រើប្រាស់អោយបាន គ្រប់គ្រួសារ នាថ្ងៃអនាគតខាងមុខ ។

    លោក សៅ សាវ័ន្ត នាយកប្រតិបត្តិក្រុមហ៊ុនអគ្គិសនីBVC. បានជំរាបជូនអំពីគម្រោងវិនិយោគអគ្គិសនី ដែលមានទុនវិនិយោគច្រើន ចំងាយឆ្ងាយ ត្រូវការពេលវេលាយូរ ខ្សែបញ្ជូនត្រូវការរៀបចំតាមស្តង់ដារបច្ចេកទេស និងទាមទារ អោយមានការចូលរួមពីគ្រប់អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន ទើបបានលឿន។ ចំពោះការស្នើ សុំបញ្ចុះតម្លៃ សូមដាក់ជូនអង្គប្រជុំដើម្បីភិភាក្សាគ្នា។

    អង្គប្រជុំក៏បានពិភាក្សាយ៉ាងផុលផុសពីគ្រប់អ្នកពាក់ព័ន្ធ ហើយក៏ទទួលបាននូវការឯកភាពគ្នាមួយ សមស្រប ក្នុងនោះ ១- សំរាប់បណ្តាញចាស់ មាន ឃុំ សង្កាត់មួយចំនួននៃ ស្រុក បារាយណ៏ ស្រុកសន្ទុក ស្រុកកំពង់ស្វាយ តាមដង ផ្លូវជាតិ និងក្រុងស្ទឹងសែន ទាំង៨សង្កាត់ បានបញ្ចុះតម្លៃពី១៣០០រៀល មកនៅត្រឹម១២០០រៀល ក្នុងមួយគីឡវ៉ាត់ម៉ោង ។ ២- ៥ឃុំរបស់ស្រុកស្ទោង មានឃុំចំណារក្រោម ឃុំទ្រា ឃុំកំពង់ចិនជើង ឃុំកំពង់ចិនត្បូង និងឃុំប្រឡាយបញ្ចុះតម្លៃបច្ចុប្បន្នពី២៨០០រៀល មកនៅ១៦០០រៀល ក្នុងខែ១២ ឆ្នាំ២០១៤ និងចាប់ពីខែមករា ដល់ខែធ្នូឆ្នាំ២០១៥ ចុះមកនៅ ១៥០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។ ក្រៅពីឃុំគោលដៅខាងលើ នៅមានឃុំជា ច្រើនទៀត ដែលពុំទាន់បានភ្ជាប់សេវាបញ្ជូន របស់ក្រុមហ៊ុនBVC លោកអភិបាលរងខេត្តបានដាក់បទបញ្ជា អោយជំនាញចុះត្រួតពិនិត្យ និងជំរុញដល់សេវាករអោយពន្លឿន ការងាររបស់ខ្លួន ដើម្បីឆាប់បានភ្លើងប្រើដែលមាន តម្លៃថោកសមរម្យ ជូនប្រជាពលរដ្ឋ។

    នៅក្នុងការពិភាក្សានេះ ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានក៏បានលើកឡើងអំពី បញ្ហាភ្លើងដាច់ញឹកញាប់ និងកុងទ័រដើរលឿន ខុសប្រក្រតី ជាពិសេស គាត់បានលើកឡើងថា កាលភ្លើងថ្លៃ ការប្រើប្រាស់អស់លុយតិចជាង ភ្លើងថោក ក្នុងពេលដែលឧបករណ៏ប្រើប្រាស់គាត់ប្រើដដែល តែគីឡូឡើងច្រើនស្ទើទ្វេរដង ។

    លោក គង់ វិមាន អភិបាលរងខេត្ត បានថ្លែងការកោតសសើរដល់គ្រប់ភាគីពាក់ព័ន្ធដែលបានជជែកពិភាក្សាគ្នា ដោយឈរលើមូលដ្ឋានយោគយល់អធ្យាស្រ័យគ្នា ជាពិសេសបានទទួលយកដំណោះស្រាយតាមបែបនយោបាយ ឈ្នះៗទាំងអស់គ្នា ។ ក្នុងនេះលោកអភិបាលរងខេត្តក៏បាន ធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន និងសេវាករ ទាំងអស់រួមសហការគ្នា អោយបានល្អ ដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ អោយបានសមស្រប ជាពិសេស សេវាករត្រូវពង្រឹង និងត្រួតពិនិត្យមើលបន្ថែមទៀតនូវភាពខ្វះចន្លោះប្រហោងដែលប្រជាពលរដ្ឋ បានលើកឡើង ខាងលើ ដូចជា ករណីបង្គោលភ្លើងមិនបានល្អ ការតខ្សែមិនមានរបៀបរៀបរយ នាឡិការភ្លើងដើរលឿនខុសប្រក្រតី ចរន្តភ្លើងដាច់ញឹកញ៉ាប់ និងការស្នើសុំតបណ្តាញប្រើប្រាស់ របស់ប្រជាពលរដ្ឋមានការយឺតយ៉ាវ ការប្រើប្រាស់ ពាក្យសំដីមិនសូវសមរម្យរបស់បុគ្គលិកខ្លួន និងតម្លៃតសេវាអនុវត្តន៏អោយបានតាមច្បាប់កំណត់ ជាដើម ។ល។ អ្វីដែលអនុវត្តន៏មិនទាន់ បានត្រឹមត្រូវសូមធ្វើការកែតម្រូវ អោយបានល្អប្រសើឡើងវិញ ។

    ជាចុងបពា្ចប់លោកគង់ វិមាន បានថ្លែងអំណរគុណចំពោះប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ នាយករដ្ឋមន្រ្តី  លោករដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ប្រតិភូទទូលបន្ទុកអគ្គនាយកអាជ្ញាធរអគ្គិសនីកម្ពុជា ដែលបានដឹកនាំ និងជួយជំរុញការងារនេះ ដើម្បីបំរើផលប្រយោជន៏ជូនប្រជាពលរដ្ឋ ។ ក្នុងនោះក៏ថ្លែង អំណរគុណដល់ក្រុមហ៊ុនBVC និងសេវាករទាំងអស់ដែលបានយោគយល់ និងខិតខំប្រឹងប្រែងរួមគ្នា ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ បានទាន់ពេលវេលាតាមសំណូមពរ មូលដ្ឋាន 

    0 0

    បន្ទាយមានជ័យ៖ កម្លាំងនគរបាល ក្រុងប៉ោយប៉ែត ជាច្រើននាក់ បានចុះត្រួតពិនិត្យ រឹតបណ្តឹងការធ្វើតំណើរ នៅពេល យប់ងងឹត ព្រោះកន្លងមកនេះមាន ករណីឆក់ ប្លន់ គាស់ផ្ទះ ជាច្រើនកក្រើក នៅក្នុងក្រុងប៉ោយប៉ែត សមត្ថកិច្ច កំពុងតែដុះដៃ ដុះជើងទាំងថ្ងៃទាំងយប់ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពជូនពលរដ្ឋ រស់នៅ មានសេចក្តីសុខ ស្ងប់ស្ងាត់តាមមូលដ្ឋានរបស់ ពួកគាត់។

    ប្រតិបត្តិការក្រោយការដឹកនាំកម្លាំងផ្ទាល់លោកអ៊ុំ សុផលអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងលោក មេប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំងបី ចាប់ពីវេលាម៉ោង៧ និង១០នាទីយប់ រហូតទល់ភ្លឺ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ។
    លោកអ៊ុំ សុផលអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានថ្លែងថា ការចុះប្រតិបត្តិការត្រួតពិនិត្យ និងការរឹតបណ្តឹង នៅពេលយប់នេះ ដើម្បីផ្តល់ភាពកក់ក្តៅជូនពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែត សុវត្ថិភាព សន្តិសុខ តាមមូលដ្ឋាន របស់ពួកគាត់ ដោយសារថ្មីនេះមានករណីជាច្រើនបានកើនឡើង និងការបង្ក្រាបបន្តបន្ទាប់ផងដែរ ។

    លោកបានបន្តថា ទោះបីមានការបង្ក្រាបបានបទល្មើសជាច្រើននៅមូលដ្ឋានរបស់ខ្លួនបានល្អប្រសើរ យ៉ាងណា សមត្ថកិច្ចនគរបាលក៏នៅគោលជំហរ ដឹងរឹងមាំនៅក្នុងប្រទេសយើង និងក៏មានការនឿយហាត់ទាំងយប់ ទាំថ្ងៃ និងមិនសូវបានគិតពីសុខភាពរបស់ខ្លួនដែរ ។

    ជាចុងក្រោយលោកអ៊ុំ សុផលបានសំណូមពរដល់ពលរដ្ឋទាំងអស់បានធ្វើដំណើរពេលយប់គួរប្រុង ប្រយ័ត្នអោយខ្ពស់ ពីសុវត្ថិភាពខ្លួន គ្រួសារ បងប្អូនសាច់ញាតិគ្រប់គ្នា កុំអាំងខ្លួនមានអ្វី ឬមនុស្សប្រុស មានគ្នាច្រើនយ៉ាងណាក៏ត្រូវប្រុង ប្រយ័ត្នគ្រប់ពេលវេលា និងបន្ថែមខ្លួនឯងខ្លះ។

    ជាពិសេសទៅនោះពួកជនល្មើស ឆ្លាតជាងយើងគ្រប់ៗគ្នាឯណោះ ហើយពួកគេហានបាញ់សម្លាប់ គម្រាមកំហែង ទាំងអស់គ្នា មិនថាប្រុសឬស្រី យកអ្វីដែរមាននៅខ្លួនយើងថែមទៀតផង៕

    0 0

    ភ្នំពេញ៖ ក្រសួងបរិស្ថាន បានប្រតិកម្មទៅនឹងការចុះផ្សាយ របស់កាសែតភ្នំពេញប៉ុស្តិ៍ នៅព្រឹកមិញ ដែលដាក់ចំណងជើងថា «ទាហាន ១០០នាក់ គំរាមលាលែងព្រោះទំនាស់ដីធ្លី ជាមួយនឹងក្រុមហ៊ុនទ្រីភាព» ។

    តាមរយៈសេចក្តីថ្លែងការណ៍មួយ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅល្ងាចថ្ងៃ២៧ ខែវិច្ឆិកា ក្រសួងបរិស្ថានបានអះអាងថា រហូតដល់ពេលនេះ គ្មានទាហាន ១០០នាក់ បានគំរាមលាលែងពីការងារ ដូចការចុះផ្សាយនោះដែរ។ ព័ត៌មានលម្អិតសូមអានសេចក្តីថ្លែងការណ៍៖

    0 0

    បន្ទាយមានជ័យ៖ កម្លាំងអ ហ ក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងដោយ លោកជា ដា មេបញ្ជាការអ ហក្រុង និងតាម បញ្ជារបស់ លោក ឱ បូរនិ្ទ មេបញ្ជាការអ ហខេត្ត បានចុះប្រតិបត្តិការ បង្ក្រាបបានករណីជួញដូរគ្រឿងញៀន និងប្រើប្រាស់ បានឃាត់ខ្លួនជនសង្ស័យ៧នាក់ និងបានដកហូតបានវត្ថុតាង គ្រឿងញៀន មេតំហ្វេតាមីន ទឹកកក ចំនួន០៣កូនថង់តូច ស្មើនិង០,៧២ក្រាម និងវត្ថុតាង ជាច្រើនទៀតផងដែរ។ ករណីបង្ក្រាបបាននេះ កាលពី វេលាម៉ោង៨យប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅត្រង់ចំណុចម្តុំស្រះត្រជាក់ចិត្តថ្មី ស្ថិតនៅភូមិគីឡូម៉ែត្រ លេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

    លោក ឱ បូរិន្ទ មេបញ្ជាការអ ហ ខេត្តបានថ្លែង នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤នេះថា ក្រោយពីបានទទួលព័ត៌មាន ពីកម្លាំងសម្ងាត់តាមដាន និងស្រាវជ្រាវរាល់ពេលវេលា ពីបញ្ហាគ្រឿងញៀន  លោកក៏បាន បញ្ជាកម្លាំងអហ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ត្រូវយកចិត្តទុកដាក់ ករណីខាងលើនេះ ឲ្យដិតដល់ រហូតឈានដល់ការឃាត់ខ្លួន រួមទាំងវត្ថុតាង គ្រឿងញៀន មេតំហ្វេតាមីន ចំនួន០៣កូនថង់តូច ស្មើនិង០,៧២ក្រាម ម៉ូតូចំនួន៣គ្រឿង និងទូរស័ព្ទ៨គ្រឿង។

    ចំណែកជនសង្ស័យទាំងអស់រួមមាន ទី១,ឈ្មោះប៊ុន វិបុត្រ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើនេះ ទី២,ឈ្មោះ ផាន់ ស៊ីយ៉ា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ ទី៣, ឈ្មោះ គឹម សីហា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ ទី៤,ឈ្មោះ ម៉ៅ ភាព ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកើតហេតុខាងលើនេះ ទី៥, ឈ្មោះ ឈុន លី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិផ្សារកណ្តាល ទី៦,ឈ្មោះហួត រម្យរ៉ាវី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិផ្សារកណ្តាល និងទី៧, អ៊ុក សុខា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកើតហេតុខាងលើនេះ ។

    ក្រោយឃាត់ជនសង្ស័យខាងលើនេះ មកកាន់មូលដ្ឋានអ ហ ក្រុងប៉ោយប៉ែតសាកសួរនាំ និងបានឆ្លើយសារភាព ចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានប្រព្រឹត្តមែន ។

    បច្ចុប្បន្ននេះសមត្ថកិច្ចជំនាញបានសាងសំណុំរឿងបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានអហ ខេត្តដើម្បីចាត់ការតាមនីតិវិធី ច្បាប់បន្តទៀត៕

    0 0

    ភ្នំពេញ៖ លោក ហៀក ចាន់លាង អភិបាលរង ខណ្ឌមាន នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ បានដឹកនាំ កម្លាំងសមត្ថកិច្ចចម្រុះ រួមមាន កម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងកម្លាំងប្រជាការពារសង្កាត់ ខណ្ឌ រួមទាំងមន្រ្តី អាជ្ងាធរមូលដ្ឋាន បានចុះធ្វើរដ្ឋបាល ក្នុងភូមិដំណាក់ធំ១ ពិសេសនៅតំបន់ស្មុគស្មាញ ជិតអតីតទីលាន ចាក់សំរាម ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដើម្បីជួយរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ នៅក្នុងភូមិឋានរបស់ប្រជាពលរដ្ឋ។

    ការចុះធ្វើរដ្ឋបាល របស់អាជ្ញាធរខណ្ឌមានជ័យ ដឹកនាំដោយលោក ហៀក ចាន់លាង អភិបាលរងខណ្ឌនាពេលនេះ បានធ្វើឡើង ដើម្បីការពារ សន្តិសុខ សុវត្ថិភាព របៀបរៀបរយ ជូនប្រជា ពលរដ្ឋរស់នៅប្រកបដោយ សុខដុមរមនា ក្នុងមូលដ្ឋាន។

    នៅក្នុងឱកាសនោះ លោកអភិបាលរង ហៀក ចាន់លាង បានមានប្រសាសន៍ថា ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងការរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ជៀសពីការ លួចប្លន់ ឫក៏សកម្មភាព មិនប្រក្រតី ផ្សេងៗនោះ លោកបានដឹកនាំ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ដោយចែកចេញ ជាក្រុម មកធ្វើរដ្ឋបាល ។

    លោក ហៀក ចាន់លាង បានបន្តថា បើទោះបីជាក្នុង ភូមិសាស្រ្តខណ្ឌមានជ័យ មិនមានបញ្ហាបទល្មើសកើតឡើងគួរ អោយកត់សម្គាល់ ក៏ដោយ ប៉ុន្តែសម្រាប់សន្តិសុខ នៅក្នុងមូលដ្ឋាន នៅតែជាបញ្ហាមួយ ដែលអាជ្ញាធរខណ្ឌមានជ័យ នៅតែពង្រឹងឲ្យបានល្អ។

    ជាមួយគ្នានេះ អភិបាលរងខណ្ឌ សូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការចូលរួម សហការ ជាមួយ សមត្ថកិច្ច និងអាជ្ញាធរ ពោលបើសិនមានរឿងអ្វី កើតឡើងភ្លាមៗ ដែលមិនប្រក្រតី ត្រូវរាយការណ៍ ជូនសមត្ថកិច្ច និងអាជ្ញាធរ ដើម្បីចុះមកជួយ អន្តរាគមន៍ទាន់ពេលវេលា។

    លោក ហៀក ចាន់លាង បានស្នើ ឲ្យសមត្ថកិច្ច និងអាជ្ញាធរ មូលដ្ឋាន ត្រូវពិនិត្យ អាវុធជាតិផ្ទុះ ដើម្បីជួយកាត់ បន្ថយអំពើចោរកម្មផ្សេងៗ។  ដូច្នេះបញ្ហាសន្តិសុខ គឺជារឿងសំខាន់ ដែលអាជ្ញាធរ យកចិត្តទុកដាក់ ជាពិសេស ចំពោះសមាសភាព ដែលមកជួល ផ្ទះជាដើម។ យ៉ាងណាក៏ដោយ បើតាមប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន បានសម្តែង ការពេញចិត្ត និងចូលរួម សហការ ជាមួយ អាជ្ញាធរ និងសមត្ថកិច្ច នៅពេលចុះមក ធ្វើរដ្ឋបាលនេះ៕

    0 0

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានធ្វើពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង បណ្ណាល័យសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងបណ្ណាល័យព្រឹទ្ធសភា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោក វើក សានតូ អគ្គនាយករង ពត៌មាននិងទំនាក់ទំនងអន្តរជាតិ និង លោក ឈឿន សាវន សាកលវិទ្យាធិការរង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។

    លោក ឈឿន សាវន បានថ្លែងឲ្យដឹងថា ការចុះអនុស្សរណ:យោគយល់គ្នា រវាងបណ្ណាល័យទាំងពីរនេះ ក្នុងគោលបំណងដើម្បីបង្ក លក្ខណៈងាយស្រួលដល់និស្សិត សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និង មន្រ្តីព្រឹទ្ធសភា អាចចុះកម្មសិក្សាស្រាវជ្រាវ និង ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។ លោកបានបន្ថែមទៀតថា បណ្ណាល័យ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និង បណ្ណាល័យ ព្រឹទ្ធសភា គឺជាគ្រឹះដ៏រឹងមាំក្នុងការជួយសម្រួល ដល់ការសិក្សាស្រាវជ្រាវ និងលើកកម្ពស់ដល់ការអានរបស់និស្សិត សាស្រ្តាចារ្យ និង បុគ្គលិក ដែលកំពុងសិក្សានៅក្នុង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក៏ដូចជាមន្ត្រីព្រឹទ្ធសភាផងដែរ។

    នេះគឺជាសក្តានុពលមួយទៀត ដែលសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ការសិក្សាស្រាវជ្រាវរបស់និស្សិត ដើម្បីឲ្យនិស្សិតមានសមត្ថភាពពេញលេញ ក្នុងការប្រកួតប្រជែង ក្នុងបរិបទសាកលភាវូបនីយកម្ម និងសមាហរណកម្មតំបន់នាពេលខាងមុខ។

    ដើម្បីអបអរសាទរការដាក់ឲ្យប្រើប្រាស់ អគារមាសអាស៊ីអឺរ៉ុប ដ៏ទំនើបរបស់ខ្លួន ១ខ្នង កម្ពស់ ១៥ជាន់ បន្ថែមទៀត កាលពីថ្ងៃទី២៥ ខែសីហាកន្លងទៅថ្មីៗ ដោយទទួលបានការចាប់អារម្មណ៍ និងបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន ក៏ដូចជាសាកលវិទ្យាល័យជាតិ-អន្តរជាតិជាច្រើននោះ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានផ្ដល់អាហារូបករណ៍ចាប់ពី ២០% ដល់ ១០០% ដល់សិស្ស ដែលបានប្រឡងជាប់ ឬធ្លាក់បាក់ឌុប គ្រប់ឆ្នាំសិក្សាទាំងអស់ផងដែរ។ អាហារូបករណ៍នេះផុតកំណត់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ខាងមុខ៕

    0 0

    ភ្នំពេញៈ ក្នុងជំនួបសំដែងការ គួរសមជាមួយ សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា  លោក Martin Jansen នាយកប្រចាំប្រទេសចិន និងអាស៊ីអាគ្នេយ៍ បានគោរព ជំរាបជូនសម្តេចតេជោ នាយករដ្ឋមន្ត្រីថា ក្រុមហ៊ុនរបស់លោក មានគម្រោងពង្រីករោងចក្រនៅកម្ពុជា ដែលមានទុនរហូតប្រមាណជា១០០លានដុល្លារអាមេរិក នៅ២០១៤ ដល់ឆ្នាំ២០១៨ ។ លោក នាយកក្រុមហ៊ុន បានជំរាបជូនសម្តេចតេជោយ៉ាងដូច្នេះ ក្នុងខណៈដែលសម្តេច បានអនុញ្ញាតឱ្យ លោកនាយក្រុមហ៊ុន រូបនេះចូល ជួបសំដែងការ គួរសម នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៧ខែវិច្ឆិកា។

    លោក Martin Jansen បានបញ្ជាក់ថា តាមរយៈនៃការពង្រីករោងចក្រនេះ នឹងអាចបង្កើតការងារ ដែលនឹងរើស បុគ្គលិកថ្មី ជាង៣០០នាក់បន្ថែមទៀត ដែលជាការចូលរួមចំណែក ដល់វិស័យការងារ នៅកម្ពុជា។ លោក Martin បានបន្តថា ក្នុងរយៈពេល៥ឆ្នាំមកនេះ ក្រុមហ៊ុនរបស់លោកមាន ការរីកចំរើនទ្វេរជាពីរ នៅក្នុងប្រទេសកម្ពុជា ហើយ មានបុគ្គលិកសរុប ៦៥០នាក់ ក្នុងនោះ៦៤៨នាក់ជាកម្ពុជា គឺមានតែ២នាក់ទេ ជាជនជាតិបរទេស។ លោក Martin បានឱ្យដឹងដែរថា ក្រុមហ៊ុនរបស់លោក នៅកម្ពុជាគឺទទួលបានជោគជ័យ ធំជាងគេនៅក្នុងតំបន់ អាស៊ី នេះ ហើយ មានកំណើនពី២០ភាគរយ ទៅ៣០ភាគរយ ក្នុង១ឆ្នាំចាប់តាំងពីឆ្នាំ២០១០ កន្លងមក។

    ក្រុមហ៊ុនក៏បានប្តេជ្ញាចិត្តធ្វើយ៉ាងណាឱ្យ មានតម្លាភាព ព្រមទាំងគោរពតាមច្បាប់ ទម្លាប់របស់កម្ពុជា និងបង់ពន្ធជូនរដ្ឋ ក៏ដូចជាបានចុះហត្ថលេខា ជាមួយអង្គភាពប្រឆាំង អំពើពុករលួយ (ACU)។ ក្រៅពីនោះក្រុមហ៊ុននូវបានជួយដល់កិច្ច ការសង្គម ដូចជាវិស័យទឹកស្អាត វិស័យអប់រំ និង ការពង្រឹងសហគ្រិនសម្រាប់ស្រ្តីផងដែរ ។ លោកMartin Jansen បានបន្តថាក្រុមហ៊ុន របស់លោកមានការគោរពច្បាប់យ៉ាងត្រឹមត្រូវ និងបានបង់ពន្ធជូនរដ្ឋ ជាក់ស្តែងក្នុងឆ្នាំ ២០១៣ កន្លងមកនេះបានបង់ពន្ធជូនរដ្ឋចំនួន ១០ លានដុល្លារអាមេរិក និង ឆ្នាំ២០១៤  បានបង់ពន្ធជូនរដ្ឋចំនួន ១២លាន ដុល្លារ អាមេរិកថែមទៀតផង។

    ជាការឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសំដែងនូវការអបអរសាទរចំពោះ ជោគជ័យនៃអាជីវកម្ម របស់ក្រុមហ៊ុន កូកាកូឡានៅកម្ពុជា និងបានកោតសរសើរដល់ការចូល រួមចំណែកក្នុងការកសាងអភិវឌ្ឍ ពង្រឹងសហគមន៍  ជាពិសេសសហគមន៍ជាស្ត្រី ដែលនេះ គឺជាប្រធានបទមួយដែលបានលើកយកមកពិភាក្សា នៅក្នុ្ងកិច្ចប្រជុំ នៅទីក្រុងណៃពិដោ ប្រទេស មីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះ។ ជាមួយនេះ សម្តេចបានកោតសរសើរ ដល់ក្រុមហ៊ុនដែល បានប្រើប្រាស់បុគ្គលិកកម្ពុជា រហូតដល់៦៤៨នាក់ លើ៦៥០នាក់៕

    0 0

    កំពង់ស្ពឺៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាព ចែកចាយគ្រឿងញៀន នៅមុខសកវិទ្យាល័យអង្គរខេមរា កាលពីវេលាម៉ោង២២ ថ្ងៃទី២៦ ខែវិច្ឆកា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ក្នុងនោះកម្លាំង សមត្ថកិច្ច បានរឹងអូស យកវត្ថុតាំង រួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន២កញ្ចប់ ស្មើនឹង ៥.៥១ក្រាម និងម៉ូតូម៉ាកហុដា សេ១២៥ ស៊េរីឆ្នាំ២០១៥មួយគ្រឿង។

     ជនសង្ស័យដែលកម្លាំង សមត្ថកិច្ចធ្វើការឃាត់ខ្លួន មានឈ្មោះ សេង ជេមជីមី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអង្គរសេរី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ប្រតិបត្តិការបង្ក្រាប ខាងលើនេះ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ នាយការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

    ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តនូវបទល្មើស ខាងលើនេះពិតមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានកងរាជអាវុធហត្ថ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការដោះស្រាយតាមនីតិវិធីច្បាប់៕  

    0 0

    ភ្នំពេញ៖ ប្រធានគណៈកម្មការទី១ នៃរដ្ឋសភាជាតិកម្ពុជា លោក អេង ឆៃអ៊ាង បានមានប្រសាសន៍ ដោយសំណូមពរ ឲ្យអភិបាលរាជធានីភ្នំពេញ បន្ធូរបន្ថយទោស ដល់អ្នកបឹងកក់ ដែលកំពុងជាប់ឃុំ ឲ្យមានសេរីភាពឆាប់ ស្របពេល ដែលអ្នកទំាងនោះត្រូវបានតុលាការ សម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ រយៈពេល ០១ឆ្នាំ។

    ការថ្លែងបែបនេះ បានធ្វើឡើងនៅក្រោយការចូលបំភ្លឺរបស់សាលារាជធានីភ្នំពេញ ចំពោះគណៈកម្មការទី១ នៃរដ្ឋសភា រយៈពេល ៣ម៉ោង កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា នៅរដ្ឋសភាជាតិ។

    លោក អេង ឆៃអ៊ាង បានមានប្រសាសន៍ថា «គណៈកម្មការយើងខ្ញុំ សំណូមពរឲ្យឯកឧត្តមអភិបាលពិនិត្យ លទ្ធភាពក្នុងការ ជួយរកមធ្យោយបាយ ធ្វើម៉េចបន្ធូរបន្ថយដល់អ្នកបឹងកក់ដែលបានជាប់ឃុំ មានសេរីភាព ឲ្យបានឆាប់»។

    សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងអ្នកភូមិបឹងកក់ ដែលកំពុងជាប់ឃុំ នៅពន្ធនាគារនោះ ត្រូវបានតុលាការកម្ពុជាផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល ០១ឆ្នាំ និងពិន័យជាប្រាក់ ០២លានរៀល ពីបទបង្កឧបសគ្គដល់ចរាចរណ៍ សាធារណៈ។

    ដោយឡែកពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លីវិញ ប្រធានគណៈកម្មការទី១រូបនេះ បានសំណូមពរឲ្យអាជ្ញាធរត្រូវដោះស្រាយដោយសន្តិវិធី ដោយការជជែកគ្នា ជៀសវាងដោះស្រាយវិធានការរដ្ឋបាល ដោយការបណ្តេញចេញ នាំឲ្យ មានការថ្កោលទោសពីខាងក្រៅ ហើយសុំឲ្យអាជ្ញាធរភ្នំពេញ ពន្លឿនដោះស្រាយទំាងបុរីកីឡា និងបឹងកក់ និងតំបន់ដ៏ទៃទៀត។

    ចំណែកលោក ប៉ា សុជាតិវង្សវិញ បានថ្លែងឲ្យដឹងដែរថា អាជ្ញាធរនឹងបន្តដោះ ស្រាយបញ្ហាឲ្យ ពលរដ្ឋមានជំលោះដីធ្លី នៅតំបន់បឹងកក បុរីកីឡា និងតំបន់ផ្សេងទៀត ហើយអ្នកដែលនៅសេសសល់នៅបឹងកក់មានតែ ២៦គ្រួសារ ខណៈដែលបុរីកីឡាសល់ ១០០គ្រួសារទៀត។

    ដោយឡែក ពាក់ព័ន្ធនៅតំបន់ជ្រោយចង្វាវិញ ត្រូវបានលោក អេង ឆៃអ៊ាង លើកឡើងថា ប្រជាពលរដ្ឋដែលមានដីភូមិ ផ្ទះសម្បែង ដែលមានចម្ងាយ១០០ម៉ែត្រពីផ្លូវ អាជ្ញាធរ នឹងវាស់វែងឆ្កៀលទុកឲ្យពលរដ្ឋ ហើយអ្នកដែលមានដីស្រែវិញ គឺនឹងបន្តដោះស្រាយឲ្យពួកគាត់ទៀត៕

    0 0

    បន្ទាយមានជ័យ៖ ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានជំរុញគណៈអភិបាលខេត្ត ត្រូវមានវិធានការ លុបបំបាត់អោយបាននូវកុងត្រូលជជុះ និងទប់ស្កាត់បទល្មើឆ្លងដែន ត្រូវបានលើកឡើង នៅក្នុងកិច្ចប្រជុំពិនិត្យនិង អនុម័តកិច្ចប្រជុំ សាម័ញ្ញលើកទី៦ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងសាលខេត្តបន្ទាយមានជ័យ។

    ក្នុងឱកាសនោះលោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានថ្លែងថា កិច្ចប្រជុំពិនិត្យនិងអនុម័ត សាម័ញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ គឺដើម្បីទទួលបាន របាយការណ៍ប្រចាំ ខែវិច្ឆិកា ស្តីពីការ អនុវត្តន៍ ការងាររបស់រដ្ឋបាលខេត្ត និងការងារមួយចំនួន ដែលមិនទាន់អនុវត្តន៍ ត្រូវដាក់វិធានការអុវត្តន៍បន្ត ។

    ទន្ទឹមនោះលោកក៏បានដាក់វិធានការ ឲ្យគណៈអភិបាលខេត្តត្រូវ ចាត់វិធានការអោយបានមានដូចជា កុងត្រូលជជុះ ដែលកើតមាន តាមផ្លូវជាតិលេខ៥ និងលេខ៦ ដែលសមត្តកិច្ច ដាក់ដោយខុសច្បាប់យកលុយពីប្រជាពលរដ្ឋ។ និងបទ ល្មើសឆ្លងដែនមានទំនិញគេចពន្ធ ម៉ូតូ.ត្រាក់ទ័រ.រថយន្តចោលួចនាំចូលពីប្រទេសជិតខាង បទល្មើសគ្រឿងញៀន ឆ្លងដែននិងពលករចំណាក់ស្រុក ចេញតាមរយៈមេខ្យល់ ដោយខុសច្បាប់ត្រូវគិតពីសុវត្ថិភាពពួកគាត់ផង។

    បន្ទាប់មកលោក គោស៊ុំ សារឿត អភិបាលខេត្តបានថ្លែងឆ្លើយតបថា ចំពោះបញ្ហាកុងត្រូលជជុះដែលកើត មានកន្លងមកនោះ គឺខេត្តបានចាត់វិធានការ ហើយដោយខេត្តបានបង្កើត គណៈកម្មការរៀបដាក់តែមួយ កន្លែងពេលខាងមុខនេះ ដោយត្រួតពិនិត្យទំនិញគេចពន្ធ ដែលឈ្មួញលួចនាំចូលតាមច្រករបៀង ខុសច្បាប់ ដើម្បីរកចំណូល ជូនរដ្ឋនិងម៉ូតូឈ្មួញនាំចូល គេចពន្ធត្រូវបានមន្ត្រីជំនាញ ចាត់វិធានការដោយចាប់អោយបង់ពន្ធ នាំចូលនិងពិន័យ និងពលករចំណាក់ស្រុកខុសច្បាប់ លោកបានដាក់វិធានបន្តអោយកម្លាំងឈរជើង តាមបន្ទាត់ព្រំដែន កម្ពុជា ថៃ ត្រូវទប់ស្កាត់និងបទល្មើសកើតមានក្នុងខេត្ត៕

    0 0

    បន្ទាយមានជ័យ៖ កម្លាំងនគរបាល មូលដ្ឋាន ប៉ុស្តិ៍ឫស្សីក្រោក នៃអធិការ ដ្ឋាន នគរបាល ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានធ្វើការស្រាវជ្រាវ រហូតឈាន ទៅដល់ការឃាត់ខ្លួន ជនជួញដូរថ្នាំញៀន ៣នាក់ និងដកហូត បានថ្នាំញៀន ប្រភេទម្ស៉ៅក្រាម ពណ៌សចំនួន៣ចង់តូច និងវត្ថុតាង មួយ ចំនួនទៀត។ ប្រតិបត្តិការ ចាប់ជនសង្ស័យ ទាំង៣នាក់ ជាប់ពាក់ព័ន្ធ និងសកម្មភាព ចែកចាយ និងប្រើប្រាស់ថ្នាំញៀន ខាងលើនេះ បានធ្វើឡើង កាលពីវេលា ម៉ោង ប្រមាណ៥៖៣០នាទី ល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅ ឃុំឫស្សីក្រោកតែម្តង។

    មន្រ្តីនគរបាល មូលដ្ឋាន បានថ្លែងឲ្យដឹងថា ក្រោយទទួលនូវ សេចក្តីរាយការណ៍ ពីសកម្មភាព ចែកចាយគ្រឿងញៀន ខាងលើនេះ អធិការនគរបាល ស្រុកមង្គលបូរី បានបញ្ជាឲ្យ នគរបាល ជំនាញ និងនគរបាល មូលដ្ឋាន ចុះស្រាវជ្រាវ តាមវិធានការ ជំនាញរហូត តាមចាប់ជន សង្ស័យទាំង៣នាក់ ព្រមទាំងដកហូត ថ្នាំញៀន ប្រភេទ ក្រាមពណ៌សថ្លា ចំនួន៣ថង់តូច ទូរស័ព្ទដៃ ចំនួន៣គ្រឿង កាបូបដាក់លុយ១ និងនាឡិកា ចំនួន១ផងដែរ ។

    មន្រ្តីនគរបាល មូលដ្ឋាន បានបញ្ជាក់ទៀតថា ជនសង្ស័យទី១ ឈ្មោះឈ ចំរើន អាយុ៣២ឆ្នាំ រស់នៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី(ជួញដូរ) ទី២-ឈ្មោះគោក ចិន អាយុ២៨ឆ្នាំ រស់នៅភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី និងទី៣ ឈ្មោះ ធី ប៊ុនថន អាយុ១៨ឆ្នាំ រស់នៅភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី ។

    បើតាមការបញ្ជាក់ របស់មន្រ្តីនគរបាល ស្រុកមង្គលបូរី ថ្លែងថា ចំពោះប្រតិបត្តិការ បង្ក្រាបបទល្មើស នៅក្នុងមូលដ្ឋាននោះ ស្នងការនគរបាល ខេត្តបន្ទាយ មានជ័យ បានបញ្ជាឲ្យកម្លាំងនគរបាល ត្រូវបន្តអនុវត្ត យ៉ាងមឺងម៉ាត់ ធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ ជនល្មើសទាំងនេះ ជាពិសេសមុខសញ្ញា ចែកចាយ និងជួញដូរថ្នាំញៀនតែម្តង ពីព្រោះថ្នាំញៀន អាចបំផ្លាញ សង្គមទាំងមូល ។

    ជាក់ស្តែង ចំពោះការបង្ក្រាប និងចាប់ខ្លួន ជនសង្ស័យ ទាំងនេះ ក្រោយទទួលបានព័ត៌មាន និងទទួលបាន បទបញ្ជាពី លោកស្នងការភ្លាមៗនោះ កម្លាំងនគរបាល បានចេញពួនស្ទាក់ រហូតតាម ចាប់បានតែម្តង ។

    បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅ សួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលស្រុកមង្គលបូរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមផ្លូវច្បាប់៕

    0 0

    ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានជួបពិភាក្សាការងាររយៈ ពេលជិត២ម៉ោង ជាមួយតំណាងអង្គការយូនីសេហ្វ (Unicef) ប្រចាំនៅកម្ពុជា ពិភាក្សាផ្តោតជាសំខាន់ទៅលើ កុមារកំពុងរស់នៅតាមមណ្ឌល។

    ក្នុងកិច្ចពិភាក្សានរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ លោកស្រី រ៉ាណា ហ្វាវ័រ (Rana Flowers) តំណាងអង្គ ការ Unicef បានធ្វើការគូសបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នមានអង្គការមួយចំនួនមិនទាន់បាន គោរពទៅគោលការណ៍របស់ក្រសួង និងសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ ក្នុងផ្គត់ផ្គង់របបអាហារ និងការ ថែទាំឲ្យបានត្រឹមត្រូវនៅឡើយទេ។

    អ្នកស្រីបានបញ្ជាក់ទៀតថា មានអង្គការ និងមណ្ឌលទទួលកុមារមួយចំនួនបើកឡើង ដើម្បីស្វែងរកផលប្រយោជន៍ ផ្ទាល់ខ្លួន។ អ្នកស្រីបានឲ្យដឹងថា មានអង្គការប្រមាណជា ១០០ ស្ថិតនៅក្នុងរាជធានីភ្នំពេញ បាត់ដំបង សៀមរាប កណ្តាល និងខេត្តព្រះសីហនុ ដែលក្នុងនោះមានកុមារប្រមាណ ១.១០០នាក់ មិនទទួលបានការផ្គត់ផ្គង់របបអា ហារ និងការថែទាំឲ្យបានសមស្របនោះទេ ដែលទាមទារឲ្យមានការពិនិត្យឡើងវិញ។

    ដើម្បីដោះស្រាយទៅលើបញ្ហានេះ លោកស្រី រ៉ាណា ហ្វាវ័រ បានជំរុញឲ្យក្រសួងសង្គមកិច្ច បង្កើតក្រុមអធិការកិច្ច មួយ ដើម្បីចុះត្រួតពិនិត្យឲ្យច្បាស់លាស់ទៅលើអង្គការ ដែលបានចុះបញ្ជីរួយចហើយ និងអង្គការ ដែលមិនទាន់ បានចុះបញ្ជីត្រឹមត្រូវ។ ហើយប្រសិនជាអាចត្រូវលុបឈ្មោះអង្គការ និងមណ្ឌលថែទាំក្មេងមួយចំនួនមិនគោរពច្បាប់ របស់ក្រសួង។

    លោករដ្ឋមន្រ្តី វង សូត បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ពីអង្គការ Unicef លើការរស់នៅរបស់ កុមារកំព្រា អនាថា គ្មានទីពឹងនៅតាមអង្គការ និងមណ្ឌលនានាក្នុងប្រទេសកម្ពុជា។ លោករដ្ឋមន្រ្តី បានមានប្រ សាសន៍ថា ដើម្បីធានាបាននូវការផ្តល់នូវការចិញ្ចឹមបីបាច់មួយដ៏សមរម្យ សម្រាប់កុមារគ្មានទីពឹងទាំងនោះ រាជរដ្ឋា ភិបាល ក៏ដូចជាក្រសួងសង្គមកិច្ច តែបានសហការជាមួយបណ្តាសង្គមស៊ីវិលនានា ស្វែងរកជំនួយ និងការផ្គត់ផ្គង់ នានាពីសម្បុរសជនទាំងក្នុង និងក្រៅស្រុក។ ជាមួយគ្នានេះរាជរដ្ឋាភិបាល និងក្រសួង តែងបាន អនុញ្ញាតឲ្យមាន ការបង្កើតមណ្ឌលទទួលមើលថែទាំ ក្មេងជាច្រើនទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដើម្បីបានជួយដល់ ក្មេងៗអនាថា គ្មានទីពឹងរបស់កម្ពុជា បានមានឱកាសទទួលការថែទាំង និងការអប់រំជាដើម។

    ចំពោះភាពមិនប្រក្រតីរបស់អង្គការ និងមណ្ឌលថែទាំងកុមារមួយចំនួននោះ លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថា នឹងមានវិធានការក្តៅទៅលើរឿងនេះ ព្រមទាំងបង្កើតក្រុមការងារចុះពិនិត្យឲ្យបានច្បាស់លាស់ចៀសវាងការកេង រកផលចំណេញលើកុមារ៕