Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ទស្សនៈមិត្ដអ្នកអាន ៖ អ្នកប្រាជ្ញ ធន ជ័យ សេដ្ឋីឱ្យអំបុក១ល្អី មិនយក មកយក ១ចង្អេរ ដូច សម រង្ស៊ី បាននាយករដ្ឋ មន្ដ្រី ស្រមោល

0
0

ភ្នំពេញ ៖ នៅក្នុងអក្សរសីលរបស់ខ្មែរ ដែលពេញនិយមស្ទើរគ្រប់ជំនាន់ គឺរឿង “ធន ជ័យ” រឿងនេះបានឆ្លុះបង្ហាញពី ធន ជ័យ កូនអ្នកកសិករមានភាពឈ្លាសវ៉ៃ ដោយ នៅក្នុងមួយសាច់រឿងនេះ អ្នកនិពន្ធបាន បង្ហាញអំពីតួអង្គ ធន ជ័យ ជាអ្នកប្រាជ្ញខ្មែរ មួយរូប អាចប្រើស្ដេចរហូតដោះប្រាថ្នាបាន ជាមួយនឹងចិន ។ ប៉ុន្ដែ បើយើងសិក្សាម្ដងមួយវគ្គៗ នៅ ក្នុងរឿង ធន ជ័យ នេះ ក៏ យើងបានឃើញថា ធន ជ័យ មិនមែនសុទ្ធ តែប្រាជ្ញាពូកែវាងវ៉ៃគ្រប់ ១០ នោះទេ ។ ចំណុច ខ្លះ ធន ជ័យ ក៏ចាញ់កលប្រាជ្ញរបស់ សេដ្ឋី ដែលខ្លួនបានសុំឪពុក-ម្ដាយទៅបម្រើ នោះដែរ ។

យើងសូមលើកយកចំណុចមួយ ដែល អ្នកនិពន្ធបង្ហាញអំពី ធន ជ័យ ចាញ់ប្រាជ្ញ សេដ្ឋី នៅត្រង់ចំណុច ធន ជ័យ មិន ព្រមទទួលយកអំបុក ១ល្អី ដែលសេដ្ឋីបានផ្ដល់ ឱ្យ ក្រោយពេលដែល ធន ជ័យ បានរើសត្រល់យកទៅឱ្យប្រពន្ធសេដ្ឋី ជាថ្នូរសន្យា ឱ្យរង្វាន់អំបុកជាទីគាប់ចិត្ដ ប៉ុន្ដែ ធន ជ័យ បានបដិសេធមិនយក ដោយថា វាតិចពេក ទើបយំរំអុកក្រាញ ននៀលដីយំទារថែមទៀត ។

សេដ្ឋីឃើញកុមារធន ជ័យ យំរំអុក ក្រាញននៀលដីមិនព្រមទទួលយកអំបុក ១ល្អីដោយថា វាតិច ទើបសេដ្ឋីរកកល និង លួង ធន ជ័យ ឱ្យឈប់យំ ដោយសន្យាឱ្យ អំបុក១ចង្អេរ ។ ចុងបញ្ចប់នៃវគ្គនេះធន ជ័យ បានព្រមទទួលយក អំបុក១ចង្អេរ តាមសេដ្ឋី ។ នៅក្នុងវគ្គនេះ អ្នកនិពន្ធបាន បង្ហាញថា ធន ជ័យ មិនទាន់មានប្រាជ្ញា គ្រប់គ្រាន់នៅឡើយ ទេ ដោយនឹកស្មានថា អំបុក១ចង្អេរ ច្រើនជាង ១ល្អី ប៉ុន្ដែ ទីបំផុត ទើប ធន ជ័យ ឃើញថា អំបុក១ចង្អេរ គឺ វាតិចជាង ១ល្អី...។

បើធៀបទៅនឹងព្រឹត្ដិការណ៍នយោបាយ នៅកម្ពុជា វាមិនខុសនៅក្នុងចំណុចខាងលើ នៃរឿង ធន ជ័យ ទេ ។ ចុង ក្រោយនេះមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលជាគណ បក្សភាគតិច នៅក្នុងសភាគឺលោក សម រង្ស៊ី បានយល់ព្រម ទទួលយកនូវដំណោះ ស្រាយនយោបាយមួយចំនួន ដែលបានជាប់ គាំងខ្លះៗ ក្រោយពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដោយក្នុងនោះ លោក សម រង្ស៊ី យល់ព្រមជាច្រើនចំណុច ជាមួយគណបក្សប្រជាជន  ដែលដឹកនាំការចរចា សម្រប សម្រួលពីសំ ណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ដ្រីកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជន ដែលបានធ្វើ ឡើង នៅថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០១៤ នៅវិមានរដ្ឋសភា ។

ចំណុចពិសេស គឺលោក សម រង្ស៊ី បាន យល់ព្រមទទួលយកនូវតំណែងប្រធានក្រុម តំណាងរាស្ដ្រ គណបក្សភាគតិច នៅក្នុងរដ្ឋ សភា ដែលមានឋានៈស្មើនាយករដ្ឋមន្ដ្រី សម្រាប់ការចរចា សម្របសម្រួលនយោ បាយចំពោះជាតិ ជាមួយ គណបក្សប្រជាជន ដឹកនាំដោយសម្ដេច ហ៊ុន សែន ជានាយក រដ្ឋមន្ដ្រីពិតប្រាកដ នៃរាជរដ្ឋាភិបាលកម្ពុជា ។

តួនាទីនេះឯងបានពេញលេញ នៅពេល ខាងមុខ បន្ទាប់ពីបទបញ្ជាផ្ទៃក្នុងរដ្ឋសភា នឹងត្រូវបានកែប្រែនាពេលខាង មុខ។ ដោយ មិនចង់បរិយាយអ្វីវែងឆ្ងាយអ្នក នយោបាយប្រាកដជាបានយល់ នោះគឺមាន ន័យថា លោក សម រង្ស៊ី មានភាពឈ្លាសវ៉ៃ ដូចកុមារ ធន ជ័យ ដែលបានអធិប្បាយខាង លើ (នាយករដ្ឋមន្ដ្រីស្រមោល)៕


ក្រុមហ៊ុន ពៅមុន្នីជាតិ ជីកយកថ្មភ្នំ និងដីគ្រួសក្រហម តំបន់ជង្រុកត្រី បឹងទន្លេសាប លក់ទៅខេត្ត កណ្តាល

0
0

កំពង់ឆ្នាំងៈ ក្រោយកម្លាំងសមត្ថកិច្ចចម្រុះ បរាជ័យក្នុងការ ចុះឃាត់គ្រឿងចក្រកាយថ្មភ្នំ និងដី គ្រួសក្រហម ដឹកធ្វើអាជីវកម្មលក់ ពីខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ ម្សិលមិញនេះ លោក សោម វឺន អភិបាលនៃគណៈអភិបាលស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានអះអាងប្រាប់អោយដឹងថា លោកនឹងធ្វើ របាយការណ៍ជូន លោកអភិបាលខេត្ត និងធ្វើលិខិតស្នើសុំ កម្លាំងសមត្ថកិច្ចធ្វើអន្តរាគមន៍ និងធ្វើលិខិតជូនដំណឹង ដល់អាជ្ញាធរ ឃុំទឹកហូត ក្នុងការឃាត់គ្រឿងចក្រ របស់ក្រុមហ៊ុនពៅមុន្នីជាតិ ដែលគេស្គាល់ថាប្រធានក្រុមហ៊ុន ជាកូនរបស់លោក ពៅ ស៊ឹង មានឋានៈស្មើនឹង ឯកឧត្តមក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ។

គួររម្លឹកថា កម្លាំងសមត្ថកិច្ចចម្រុះស្រុករលាប្អៀរ មានកងរាជអាវុធហត្ថ យោធា និងមន្ត្រីនគរបាល បានបរាជ័យដកថយ ក្រោយវិញមួយជំហ៊ាន ខណៈចុះឃាត់ការជីកយកអាចម៍ដី របស់ក្រុមហ៊ុនមួយ ស្ថិតនៅមាត់បឹងឆ្អឹងដំរី ក្នុងភូមិទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

កម្លាំងសមត្ថកិច្ចចម្រុះក្រោមបញ្ជាផ្ទាល់ របស់អភិបាលស្រុករលាប្អៀរ លោក សោម វឺន ដោយបានទទួល បញ្ជាផ្ទាល់ពីអភិបាល ខេត្តកំពង់ឆ្នាំងលោក ឈួរ ច័ន្ទឌឿន នេះបើយោងតាមប្រសាសន៍ របស់លោក សោម វឺន នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ ។ លោក សោម វឺន បានបន្តថា ក្រុមហ៊ុនគ្រឿងចក្រ ធ្វើឡើងដោយពុំមាន ច្បាប់អនុញ្ញាតត្រឹមត្រូវ ដោយអាងលើខ្នងខ្សែអ្នកមានអំណាច មិនស្តាប់តាមអាជ្ញាធររបស់ លោកឡើយ ។

អភិបាលស្រុករូបនេះបានបន្តអោយដឹងថា តាមយោបល់របស់អភិបាលនៃគណៈអភិបាលខេត្ត បញ្ជាអោយ កងកម្លាំងចម្រុះធ្វើការឃាត់គ្រឿងចក្រ ទាំងនេះទុកបណ្តោះអាសន្ន និងធ្វើកំណត់ហេតុជាមុនសិន ប្រសិន បើក្រុមហ៊ុនមានច្បាប់គួរ យកច្បាប់មកជម្រាបជូនអាជ្ញាធរដែនដី ដូចជា ឃុំ ស្រុក និងខេត្តជាដើម ។ តាមការ សង្កេតកម្លាំងសមត្ថកិច្ចចម្រុះបានត្រឹមចុះទៅអង្គុយ ស្តាប់ការបរិយាយរបស់តំណាងក្រុមហ៊ុនតែប៉ុណ្ណោះ រួចក៍នាំគ្នា ត្រឡប់មកវិញដោយមិនមានធ្វើកំណត់ហេតុ ឬធ្វើការឃាត់គ្រឿងចក្រទាំងនោះឡើយ ។

ប្រជាពលរដ្ឋនៅតំបន់ខាងលើបាននិយាយថា ក្រុមហ៊ុននេះកាលពីថ្ងៃមុន ពួកគេបានជីកគាស់កកាយយកថ្ម ពីកូនភ្នំតូច ដែលជាទីកន្លែង ពួកគាត់គោរពបន់ស្រន់ តាមជំនឿពីដូនតាមក។ ប្រជាពលរដ្ឋបានបន្តថា តំបន់ភ្នំនេះឈ្មោះហៅថាភ្នំព្រះ ដែលពីសម័យបុរាណ មកបានតំណាលថាគឺជាភ្នំឥន្ទបត្តបូរី ពួកគាត់បានបញ្ចេញវាចា ដោយរិះគន់ទៅលើអាជ្ញាធរ ភូមិព្រែកសាលា និង ឃុំទឹកហូតបាននាំគ្នា ឃុបឃិតជីកគាស់កកាយ យកថ្មនិងអាចម៍ដី លក់ ប្រសិនបើ អ្នកណា តវ៉ាពួកគេចោទថា ជាប្រជាពលរដ្ឋប្រឆាំងទៅវិញ កន្លែងក្រុមហ៊ុនជីកយកអាចម៍ដី លក់នេះគឺ ស្ថិតនៅជាប់ មាត់បឹងឆ្អឹងដំរី ប្រមាណ១០ម៉ែត្រ ដែលជាបឹងអភិរក្ស ធនធានជលផល ដែលប្រជាពលរដ្ឋ មានជំនឿថាជាជម្រកត្រីដ៍សំបូរបែប សម្រាប់ បឹងទន្លេសាប។

ប្រជាបលរដ្ឋបានបន្តថា តាមជំនឿអរូបិយ បឹងនេះមានរូងមួយប្រាស្រ័យទាក់ទងទៅក្រោមភ្នំព្រះ ឬហៅថាភ្នំឥន្ទបត្តបូរី ដែលជាប្រភពស្តេចត្រីរស់នៅបង្កើតកូនចៅដ៍មានសារៈសំខាន់តាំងពីដូនតា ដំណាលតៗគ្នាជារៀងរហូតមក។ តំណាងក្រុមហ៊ុន ទាំងនេះបានអះអាងថា គេមានឋានៈថ្នាក់ឯកឧត្តម មានច្បាប់ត្រឹមត្រូវ ចង់ដឹងសួរលោកមេភូមិ និងលោកប្រធានមន្ទីររ៉ែ និងថាមពល គឺលោក អ៊ុក រស់ ទៅនឹងដឹងហើយ ។

ពាក់ព័ន្ធនិងពត៌មានខាងលើ លោក អ៊ុក រស់ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤នេះ អោយដឹងថាលោកទទួលស្គាល់ថាក្រុមហ៊ុនមានច្បាប់ អនុញ្ញាតិរយៈពេល៦ខែ គឺតាំងពីអភិបាល ស្រុករលាប្អៀរលោក ឈឹម វុទ្ធា ដោយឡែកលោក អភិបាលស្រុកថ្មី លោក សោម វឺន ពិតជាមិនដឹងឡើយ ។ ទោះ យ៉ាងណាក៍ដោយគេសង្កេតឃើញថាលោក សោម វឺន ត្រូវបានតែងតាំង ជាអភិបាលស្រុករលាប្អៀរ ល្មមផុត រយៈពេល៦ខែ ចុងក្រោយដែលអាចនិយាយថា ការអះអាងរបស់លោកប្រធានមន្ទីរ រ៉ែនិងថាមពល ហាក់ដូចមានភាព មិនប្រក្រតីច្រើន ដូច្នេះដើម្បីឆ្លើយតបកំណែទម្រង់ស៊ីជម្រៅ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន គួរអង្គភាពប្រឆាំង អំពើពុករលួយធ្វើការបើកអង្កេតអោយបានស៊ីជម្រៅ កុំអោយមន្ត្រីមួយចំនួន តូចប្រើទស្សនៈ លាបពណ៌កាន់តែអោយ ប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ កាន់តែខ្លាំងឡើងៗ។

 ទោះយ៉ាងក្រុមហ៊ុនទាំងនេះ មិនបានបង្ហាញអាជ្ញាប័ណ្ណ ឬច្បាប់អនុញ្ញាតដល់សមត្ថកិច្ចចម្រុះឡើយ ។ ប្រជាពលរដ្ឋ បានរិះគន់យ៉ាងខ្លាំងទៅលើសមត្ថកិច្ចចម្រុះដែលចុះទៅ ហាត់ដូចជាការទាត់ខ្យល់។ មជ្ឈដ្ឋានទូទៅកំពុង តែទន្ទឹងរង់ចាំ មើលថាតើសមត្ថកិច្ច ចម្រុះខេត្តកំពង់ឆ្នាំង អាចប្រើធម៌ក្តៅទៅលើក្រុមហ៊ុនទាំងនេះដល់កម្រិតណា ?

ព្រះមហាក្សត្រ បញ្ចប់ដំណែង លោក យី ម៉ៅ ពីអនុរដ្ឋាលេខាធិការ ក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច

អភិបាលខេត្ដ ម៉ៅ ធនិន នឹងជួប តំណាងប្រជាពលរដ្ឋ ដោះស្រាយទំនាស់ដីធ្លី នៅឃុំថ្មដា ថ្ងៃទី០៣

0
0

ពោធិ៍សាត់ ៖ ក្រោយពីមានការពន្យល់ របស់អភិបាលខេត្ដពោធិ៍សាត់ លោក ម៉ៅ ធនិន ទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាតំណាង ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃចន្ទ ទី០១ ខែធ្នូ ឆ្នាំ ២០១៤ នៅខេត្ដពោធិ៍សាត់រួចមក លោក អភិបាលបានឱ្យដឹងថា នៅថ្ងៃពុធ ទី០៣ ខែ ធ្នូ ឆ្នាំ២០១៤ វេលាម៉ោង ៨ព្រឹក តំណាងប្រជាពលរដ្ឋ នឹងជួបពិភាក្សាជាមួយពួក គាត់ផ្ទាល់ ដើម្បីស្វែងរកដំណោះស្រាយ បញ្ចប់ទំនាស់ខាងលើនៅសាលាខេត្ដពោធិ៍សាត់ផ្ទាល់តែម្ដង ។

ការអះអាង របស់អភិបាលខេត្ដខាង លើ បានធ្វើឡើងក្រោយពីមានការជួប ប្រជាពលរដ្ឋនៅភោជនីយដ្ឋានអាស៊ាន តាមបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងទីរួម ខេត្ដពោធិ៍សាត់ នៅព្រឹកថ្ងៃចន្ទ ទី០១ ខែធ្នូ ឆ្នាំ២០១៤ នេះ ។ ប្រជាពលរដ្ឋក៏បាន សម្ដែងការអបអរសាទរ ហើយសង្ឃឹមថា លោកអភិបាលខេត្ដ ពិតជាដោះស្រាយជូន ពួកគាត់ បានដោយពិតប្រាកដ ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំងនោះ បានមានផែនការដើរមកកាន់រាជធានីភ្នំពេញ បន្ទាប់ពីបានបដិសេធមិនជួបជាមួយ អភិបាលក្រុងពោធិ៍សាត់ ដែលមានបំណង ដោះស្រាយដោយយកសំណូមពរ ជូនទៅអភិបាលខេត្ដនោះ ។

បើទោះបីជាប្រជាពលរដ្ឋ បានបដិសេធ សំណើរបស់អភិបាលក្រុងយ៉ាងណាក៏ដោយ ក៏លោកអភិបាលខេត្ដ នៅតែព្យាយាមតាម ជួបប្រជាពលរដ្ឋទាំងនោះ នៅតាមផ្លូវខណៈ ដែលពួកគាត់ធ្វើដំណើរមកសុំអន្ដរាគមន៍នៅភ្នំពេញ ។

ក្រុមមន្ដ្រីសិទ្ធិមនុស្ស បានសម្ដែងការ កោតសរសើរ ចំពោះកាយវិការរបស់លោក អភិបាលខេត្ដ ដែលបានមកស្កាត់ជួបប្រជា ពលរដ្ឋ ខណៈដែលពួកគាត់បានដើរមកដល់ ភោជនីយដ្ឋានអាស៊ាន ចម្ងាយ ៣គីឡូ ម៉ែត្រ ពីសាលាខេត្ដ ។

មន្ដ្រីសិទ្ធិមនុស្សបាននិយាយថា កាយ វិការមនុស្សធម៌របស់អភិបាលខេត្ដ បានធ្វើ ឱ្យប្រជាពលរដ្ឋទាំងនោះ យល់ពីទឹកចិត្ដ ហើយក៏ស្ដាប់ការលើកឡើងរបស់អភិបាល ខេត្ដ ខណៈដែលអភិបាលខេត្ដក៏បានរៀបចំអាហារសម្រាប់ពួកគាត់ទទួលទាន ពេលព្រឹកផងនោះ ។

នៅពេលនេះ អារម្មណ៍របស់ប្រជាពល រដ្ឋ ហាក់ប្ដូរចិត្ដដោយមានគំនិតអាណិត អាសូរ ចំពោះអភិបាលខេត្ដ ប៉ុន្ដែក៏សូមឱ្យ អភិបាលខេត្ដអាណិតអាសូរពួកគាត់វិញ ដែរ ដោយសូមឱ្យជួយដោះស្រាយបញ្ចប់ បញ្ហាទំនាស់ដីធ្លីរបស់ពួកគាត់ដែលបានកាន់កាប់នៅលើដីរបស់រដ្ឋ ដែលរដ្ឋបានធ្វើសម្បទានដីសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព អភិវឌ្ឍន៍សំណង់អគារកាស៊ីណូ តំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងការដាំដំ ណាំកៅស៊ូ និងម្រេច ។

លោក ម៉ៅ ធនិន អភិបាលខេត្ដពោធិ៍ សាត់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលឱ្យដឹងថា បញ្ហាទំនាស់ដីធ្លីរបស់ប្រជា ពលរដ្ឋជាង ២០គ្រួសារ ដែលរស់នៅលើដី របស់រដ្ឋប៉ះចំគម្រោងអភិវឌ្ឍន៍ ដែលរដ្ឋ បានធ្វើសម្បទានដីសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុន ឌីអឹមអេស របស់ឧកញ៉ា ទ្រី ភាព អាចនឹង រកច្រកចេញឃើញ ដោយសារតែគ្រប់ភាគី ពាក់ព័ន្ធ ចូលរួមពិភាក្សាគ្នាត្រង់ទៅត្រង់មក ក្នុងទិសដៅដើម្បីបិទបញ្ចប់សំណុំរឿងរុំារ៉ៃនេះ ។

លោកអភិបាលខេត្ដ មានជំនឿថា ការ ប្រជុំពិភាក្សានៅថ្ងៃទី០៣ ខែធ្នូ ខាងមុខ ពិតជាអាចរកច្រកចេញបាន ហើយខេត្ដនឹងខិតខំឱ្យអស់លទ្ធភាព ដោយមិនឱ្យប្រជា ពលរដ្ឋទាំងនោះខកបំណងឡើយ ប៉ុន្ដែ ក៏ សូមឱ្យប្រជាពលរដ្ឋ ចូលរួមសហការឱ្យបានពេញលេញផងដែរ ។

លោក ចាន់ សុវ៉េត មន្ដ្រីស៊ើបអង្កេត របស់អង្គការអាដហុក ដែលឃ្លាំមើលបញ្ហា ខាងលើនេះ បានថ្លែងនូវការសាទរចំពោះ លោកអភិបាលខេត្ដ ដែលប្ដេជ្ញាដោះស្រាយ បញ្ចប់ទំនាស់ដីធ្លី របស់ប្រជាពលរដ្ឋជាង ២០គ្រួសារនេះ ។

លោកបានឱ្យដឹងទៀតថា លោកនឹង ចូលរួមតាមដាន នៅក្នុងការដោះស្រាយ នេះ ហើយមានជំនឿថា ប្រសិនបើអភិ បាលខេត្ដ មានជំហរច្បាស់លាស់នៅក្នុងការ ដោះស្រាយនេះមែន បញ្ហាទំនាស់ដ៏រុំារ៉ៃ របស់ប្រជាពលរដ្ឋ នៅឃុំថ្មដា ជាង ២០ គ្រួសារនេះនឹងទទួលបានជោគជ័យ ៕

អ.ហ ខេត្តកំពង់ចាម បង្ក្រាបទីតាំង ជួញដូរផ្លូវភេទ ជ្រកក្រោម ហាងកាហ្វេ ឃាត់ខ្លួន៤នាក់

0
0

កំពង់ចាម ៖ កម្លាំងអាវុធហត្ថ (អ.ហ) ខេត្តកំពង់ចាម ក្រោមការដឹកនាំ បញ្ជាផ្ទាល់ ពីសំណាក់មេបញ្ជាអាវុធហត្ថ ខេត្តលោក ឧត្តមសេនីយ៍ សោ សាវឿន បានបញ្ចេញប្រតិបត្តិការ ចុះទៅបង្ក្រាប ទីតាំងជួញដូរផ្លូវភេទ ជ្រកក្រោម ស្លាកហាងកាហ្វេ ចំនួន៣កន្លែង ស្ថិតនៅភូមិទី១១ សង្កាត់ កំពង់ចាម ក្រុងកំពង់ចាម ដោយឃាត់ខ្លួនមនុស្ស៤នាក់ និងជួយសង្គ្រោះនារីបម្រើផ្លូវភេទ ១៤នាក់ ។ ប្រតិបត្តិការ ខាងលើនេះបានធ្វើឡើង កាលពី វេលាម៉ោង ៤៖២០នាទី រសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤ ក្រោយពីទទួល សេចក្តីរាយការណ៍ និងព័ត៌មានជំនាញថា ទីតាំងទាំង៣កន្លែង ខាងលើ មានបង្កប់សេវាផ្លូវភេទ ជាយូរណាស់ មកហើយនោះ។

មន្រ្តី អ.ហ ខេត្តកំពង់ចាម បានថ្លែងឲ្យដឹងថា «នៅវេលាម៉ោងកើតហេតុខាងលើ អាវុធហត្ថ នៃបញ្ជាការដ្ឋាន កងរាជ អាវុធហត្ថ ខេត្តកំពង់ចាម ២៥នាក់ រួមទាំងមន្ត្រី ជំនាញការិយាលយ័ ប្រឆាំងការជួញដូរផ្លូវភេទ និងកាពារ អនីតិជន ដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបផ្ទះ លក់កាហ្វេជួញដូរផ្លូវ ភេទ៣កន្លែង ដោយឃាត់ខ្លួនបុរស៤នាក់ និងស្រីបំរើផ្លូវភេទចំនួន១៤នាក់ និងវត្ថុតាង បំរើផ្លូវភេទមួយចំនួនទៀត»។

មន្រ្តី អ.ហ ខេត្តកំពង់ចាម បានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ ក៏បានធ្វើឡើងក្រោម ការណែនាំពី សំណាក់លោក លន់ លឹមថៃ ប្រធានគណៈបញ្ជាការឯកភាពខេត្តផងដែរ ដើម្បី លុបបំបាត់ នូវបទល្មើស ទាំងនេះ នៅក្នុងទឹកដីខេត្តកំពង់ចាម ជាពិសេសនៅទីរួមខេត្តតែម្តង។ បើតាមមន្រ្តី អ.ហ មនុស្សទាំង៤នាក់ ដែលត្រូវឃាត់ខ្លួននោះរួមមានទី១ឈ្មោះ សុប ជី អាយុ៥១ឆ្នាំ រស់នៅភូមិទី១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ទី២ឈ្មោះ ឈីវ សាវ៉ាត អាយុ៥៦ឆ្នាំ រស់នៅភូមិទី១១ សង្កាត់កំពង់ចាម ទី៣ឈ្មោះ ថន ដានី អាយុ៣៣ឆ្នាំ និងទី៤ឈ្មោះ ថន ដានីន អាយុ២៣ឆ្នាំ ដែលជនទាំង២នាក់ រស់នៅភូមិ២ សង្កាត់កំពង់ចាម ។

ក្រោយការចាប់ខ្លួន និងបង្ក្រាប ទីតាំង ខាងលើ ជនសង្ស័យទាំង៤នាក់ និងវត្ថុតាងត្រូវបានកម្លាំងអាវុធហត្ថ បញ្ជូន ទៅសួរនាំ និងឃុំខ្លួន ជាបណ្តោះ អាសន្ន នៅទីបញ្ជាការដ្ឋាន អាវុធហត្ថខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅ តុលាការចាត់ការតាមផ្លូវច្បាប់៕

ស្នងការខេត្តកំពង់ចាម ប្រកាសឲ្យនគរបាល ដែលជាប់ពាក់ព័ន្ធ ការប្រើប្រាស់ គ្រឿងញៀន ចេញមកសារភាព

ទីប្រឹក្សា ក្រសួងសាធាណ:ការ និងដឺកជញ្ជូន មូយរូបធ្លាក់ ខ្លួនមានជំងឺ ជាទម្ងន់

0
0

កំពង់ឆ្នាំងៈ លោកអៀត វិជ័យ ជាទីប្រឹក្សាក្រសួងសាធាណ: និងដឹកជញ្ជូន ដែលបានរស់នៅកន្លង មកក្នុងជីវភាពក្រីក្រ និងបន្ទុក ចិញ្ចឹមកូនៗចំនួន១១នាក់ មិនមានផ្ទះសម្បែងដីធ្លី ផ្ទាល់ខ្លួនដោយ រស់នៅផ្ទះជួល កន្លងមកលោក រស់នៅពឹងផ្អែកលើ ប្រាក់បៀវត្ស របស់លោកនឹងកូនចៅស៊ីឈ្នួលធ្វើការ ឲ្យគេដើម្បីទ្រទ្រង់ជីវភាពក្រុមគ្រួសារ។

បច្ចុប្បន្ននេះលោកអៀត វិជ័យ បានធ្លាក់ខ្លួនមានជំងឺជាទម្ងន់ គ្មានលទ្ធភាពព្យាបាលជំងឺ (ជំងឺលើសឈាម) សម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត រូបលោកនឹងក្រុមគ្រួសារ របស់លោកត្រូវការ ប្រាក់ជាការចាំបាច់ ដើម្បីការព្យាបាល។លោកក៏បានអំពាវនាវ ដល់ថ្នាក់ដឹកនាំ នឹងសប្បុរសជនានា មេត្តាជួយឧបត្ថម តាមកម្លាំងសទ្ធា។

ក្រោយពីទទួលបានដំណឹងពីជំងឺរបស់លោក អៀត វិជ័យ មកនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត លោកអ៊ុន សំអុល នឹងលោកហ៊ី ណាត អភិបាលរងខេត្ត ឯកឧត្តមប៉ា សុខុម នឹង លោកឡេង ស្រេង ជាសមាជិកក្រុមការងារ ថ្នាក់កណ្តាលនៃគណបក្ស ប្រជាជនកម្ពុជាចុះជួយ ខេត្តកំពង់ឆ្នាំង បានចុះសួរសុខទុក្ខ នឹងបានផ្តល់នូវអំណោយ មួយចំនួនជួនដល់លោក អៀត វិជ័យផងដែរ។អំណោយ អភិបាលខេត្ត នឹងអភិបានរងខេត្ត ថវិកាចំនួន២០ម៉ឺនរៀល រួមនឹងអង្ករ ៥០គីឡូក្រាម។អំណោយ សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង ចំនួន៥០ម៉ឺនរៀលអំណោយលោក ហុង ម៉ុងហេង សមាជិក ក្រុមការងារថ្នាក់កណ្តាល នៃគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ឆ្នាំង៨០ម៉ឺនរៀល អំណោយលោក ប៉ា សុខុម នឹង លោក ឡេង ស្រេងចំនួន៤០ម៉ឺនរៀល។

សួមរំលឹកថា លោកអៀត វិជ័យ មានឋានៈជាទីប្រឹក្សាក្រសួងសាធាណ:ការនិងដឹក
ជញ្ជូន និងជាសមាជិកក្រុមការងារ ថ្នាក់កណ្តាលនៃគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលបច្ចុប្បន្នលោកស្នាក់នៅផ្ទះជួលភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង បច្ចុប្បន្នកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង៕

កម្មករអគ្គិសនីម្នាក់ ត្រូវចរន្តអគ្គិសនី ឆក់ស្លាប់

0
0

កណ្តាល៖ បុរសម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ នៅថ្ងែទី២ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង១៥នឹង៤០នាទី នៅចំណុចភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។ ជនរងគ្រោះមានឈ្មោះ ហេង លីពុទ្ធ  អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករអគ្គិសនី (ផ្សារខាងជើង) មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

នៅថ្ងៃកើតហេតុ ឈ្មោះខេន ខន ភេទប្រុស អាយុ ៥៣ឆ្នាំ បានពឹងឲ្យឈ្មោះ លីពុទ្ធ ដូរខ្សែអគ្គិសនីចាស់ ដាក់ខ្សែអគ្គិសនីថ្មី ដែលមានចម្ងាយប្រហែល ១០០ម៉ែត្រ ពីបង្គោលអគ្គិសនីទៅផ្ទះរបស់គាត់ ដោយមិនបានសុំការអនុញ្ញាតពីម្ចាស់អគ្គិសនី។ ពេលនោះឈ្មោះ លីពុទ្ធ បានឡើងបង្គោលអគ្គិសនី តខ្សែអគ្គិសនី បណ្តាលឲ្យ ឆក់ស្លាប់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបច្ចេកទេសស្រុក ចុះពិនិត្យមើលសព រួចហើយក៏បានប្រគល់ទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពីណៃ៕

Photo by DAP-News

Photo by DAP-News


អាជីវករ ក្នុងផ្សារលើ ប្រតិកម្ម ចំពោះអាជ្ញាធរ ក្រុងដែលមាន គម្រោងសង់តូប លើផ្លូវសង ខាងផ្សារ

0
0

កំពង់ឆ្នាំង: ក្រោយពីអង្កការចាយកា រៀបចំប្រព័ន្ធលូ និងធ្វើការកែសម្រួលផ្លូវ ដែលនៅសងខាងផ្សារលើ ខេត្តកំពង់ឆ្នាំង ក៍បានលេចឮព័ត៌មានមួយចំនួនដូចជា អាជីវករដែលបាន រុះរើតូបលក់ ដើម្បីអោយ មានការឈូសឆាយ ដីរៀបចំប្រព័ន្ធលូនា ពេលកម្លងមកនោះបច្ចុប្បន្ន មិនអាចចូលទៅ លក់វិញបាន ទេបន្ទាប់មកក៏លេចឮថា ចូលទៅលក់វិញបាន តែ១ម៉ែត្រការ៉េ តំលៃ៥០០ដុល្លារ ហើយចុងក្រោយនេះ ក៏លេចឮថា ខាងសាលាក្រុងកំពង់ឆ្នាំងនឹងសាងសង់សំណង់ប្រក់ដំបូលនៅលើដីប៉ែកខាងត្បូង និងខាងជើងដើម្បីរៀបចំតូបលក់អោយ អាជីវករក្នុងតំលៃបង់រំលោះថ្លៃសំណង់។

អាជីវករផ្នែកខាងក្នុងផ្សារលើ ក្រុងកំពង់ឆ្នាំង បានអះអាងថា នឹងធ្វើពាក្យសុំជំទាស់ ទៅនឹងការ សាងសងសំណង់ ប្រក់ដំបូលប៉ែកខាងត្បូង និងប៉ែកខាងជើងដែលជាដីផ្លូវជុំវិញផ្សារ។អាជីវករផ្សារលើ បានអះអាងបន្តថា ពួកគាត់បានទិញតូបពីក្រុមហ៊ុន ថូម៉ាក់មិនទាន់ចប់អាណត្តិផង ពួកគេអាចនឹង ជួបឧបសគ្គ នៃការលក់ដូរ ដោយលក់មិនដាច់ព្រោះគ្មានមនុស្ស មកដើរទិញទំនិញខាងក្នុងនោះ ទេបើខាងក្រៅធ្វើតូប ប្រក់ដំបូលលក់អញ្ចឹងនោះ ហើយប្រសិនបើដឹងពីមុនថាខាងក្រៅធ្វើសំណង់ ប្រក់ដំបូលលក់បែបហ្នឹង គឺពួកគេនឹងមិនទិញតូបលក់ខាងក្នុងទេ ចាំទិញតូបខាងក្រៅវិញល្អជាង។ 

ពាក់ព័ន្ធនឹងពត៌មាននេះ លោក ហៃ មនោរម្យ អភិបាលក្រុងកំពង់ឆ្នាំង បានប្រាប់អ្នកយកពត៌មានយើងអោយ ដឹងថា ព័ត៌មានដែលលេចឮខាងលើ វាគ្រាន់តែជាគោលការណ៍ មិនទាន់សំរេចថាយ៉ាងណានោះទេ លោកក៍មិនដឹង ច្បាស់ថាយ៉ាងណានោះដែរ លោកអោយទំនាក់ទំនងសួរ ទៅលោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំងទៅ។ 

បញ្ហានេះអាជីវករផ្នែកខាងក្នុងផ្សារលើ ក៏បានលើកឡើងទៀតថា នឹងជំទាស់ដាច់ខាតបើសិនជាខាងសាលា ក្រុងកំពង់ឆ្នាំងធ្វើការ សាងសង់សំណង់ប្រក់ដំបូលនៅលើដីប៉ែកខាងត្បូង និងខាងជើងដើម្បីរៀបចំតូបលក់ អោយអាជីវករខាងក្រៅនោះព្រោះនៅពេលដែលអាជីវករទិញតូបដំបូងប៉ែកខាងក្រៅ គ្រាន់តែជា ចំណត រថយន្ដម៉ូតូ កង់ និងតូបលក់ដូរបណ្ដោះអាសន្ន ដោយប្រើឆ័ត្រមិនអោយមានសំណង់ប្រក់ដំបូលអ្វីទេ។អាជីវករផ្នែកខាងក្នុងផ្សារលើ ក៏បានបន្ថែមថាពួកគេ នឹងគាំទ្រប្រសិនបើរៀបចំ អោយអាជីវករ ខាងក្រៅលក់ដោយដាក់ឆ័ត្រដូចពីមុននោះ។

លោកអ៊ូ ជួប កុសល ប្រធាមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានអោយដឹងថា បញ្ហានេះខេត្តកំពុងតែ ធ្វើការវិភាគពិចារណាថា ត្រូវសម្រេចយ៉ាងណាដើម្បីបង្កលក្ខណៈងាយស្រួលអោយអាជីវករលក់ដូរ ប្រព្រឹត្តទៅបានយ៉ាងរលូន។

ដោយឡែក លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថាពាក់ព័ន្ធនិងពត៌មានខាងលើ ខាងជំនាញសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពន្យល់បែបនេះក៍ជារឿងត្រឹមត្រូវម្យ៉ាងដែរ ប៉ុន្តែរាល់ការសម្រេច ទាំងឡាយយ៉ាងណានោះ ខេត្តមិនទាន់យកជាផ្លូវការនៅឡើយទេ រងចាំការពិភាក្សាប្តូរយោបល់រិះរកធ្ វើយ៉ាងណាដើម្បីអោយអាជីវករទទួលយកបាន៕

រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម ស្វែងរកទីផ្សារសម្រាប់ កសិផលខ្មែរ នៅប្រទេសគុយវ៉ែត

0
0

- លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញព្រះចៅនាយករដ្ឋមន្រ្តីគុយវ៉ែត នាំអង្ករកម្ពុជាទៅផ្គត់ផ្គង់ នៅមជ្ឈឹមបូពា៌

ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បាននិងកំពុងដឹកនាំមន្រ្តីជាន់ខ្ពស់ កម្ពុ ជាមួយក្រុមបំពេញទេសនកិច្ចនៅក្នុងប្រទេសគុយវ៉ែត គោលបំណងនិងទិសដៅធំបំផុតនៃដំណើរទស្សនកិច្ចនេះ  គឹពង្រីកទំហំពាណិជ្ជកម្ម និងការនាំចេញកសិកផលរបស់ខ្មែរ ជាពិសេសអង្ករ ទៅកាន់ប្រទេស មានសេដ្ឋកិច្ច ជឿនលឿនក្នុងតំបន់អារ៉ាប់មួយនេះ។

ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃ (២៩ វិច្ឆិកា ដល់ ៣ ធ្នូ ឆ្នាំ២០១៤) របស់លោកទេសរដ្ឋមន្រ្តី ស៊ុន  ចាន់ថុល នៅប្រទេសគុយវ៉ែត លោកបានជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាច្រើនជាមួយ នាយករដ្ឋមន្រ្តី និង មន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀតរបស់គុយវ៉ែត។

បន្ទាប់ពីការអញ្ជើញដល់ប្រទេសគុយវ៉ែត លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែលអមដំណើរដោយលោកអូ ស្មាន់ ហាស្សាន់ រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក ឡុង កែម ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំរដ្ឋគុយវ៉ែត នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៤  បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយព្រះចៅ Sheikh Jaber Al-Mubarak Al-Hamad Al-Sabah  នាយករដ្ឋមន្ត្រី នៃរដ្ឋគុយវ៉ែត។

ក្នុងជំនួបនេះ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងអំពីទំនាក់ទំនងល្អ រវាងកម្ពុជា និងគុយវ៉ែត ទាំង ផ្នែកការទូត និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ដោយរាប់បញ្ចូលទាំងការផ្លាស់ប្តូរទស្សនកិច្ចផ្លូវការ របស់ប្រមុខរដ្ឋាភិបាលទាំងពីរ និងការចុះហត្ថលេខាលើបណ្តាកិច្ចព្រមព្រៀង និងអនុស្សរណៈនៃ ការយោគ យល់គ្នាជាច្រើនផងដែរ។

នៅចំពោះព្រះភក្រ្តព្រះចៅ Al-Sabah  លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើឲ្យព្រះចៅ Al-Sabah គាំទ្រ ការពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ និងបានសំនូមពរឲ្យគុយវ៉ែត នាំចូលអង្ករពីកម្ពុ ជា សម្រាប់ការចែកចាយទៅបណ្តាប្រទេសមជ្ឈឹមបូព៌ា។ លោកទេសរដ្ឋមន្រ្តី ក៏បានស្នើឲ្យព្រះចៅ Al-Sabah  គាំទ្រកម្ពុជាដើម្បីក្លាយជាអ្នកអង្កេតការណ៍ នៃអង្គការសហប្រតិបត្តិការឥស្លាម នាឆ្នាំក្រោយ។

ក្នុងជំនួបក្រោមបរិយាកាសទទួលបានការស្វាគមន៍ ដ៏កក់ក្តៅពីព្រះចៅនាយករដ្ឋមន្រ្តីគុយវ៉ែតនេះ លោកទេសរដ្ឋ មន្រ្តី ក៏បានជម្រាបជូននូវការផ្តាំផ្ញើ ប្រកបដោយការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ ការជូនពរ និងការគោរពអញ្ជើញពី សម្តេចនាយករដ្ឋមន្ត្រី ជូនចំពោះព្រះចៅ Sheikh Jaber Al-Mubarak Al-Hamad Al-Sabah ដើម្បីអញ្ជើញ បំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា នៅពេលវេលាសមស្របណាមួយ។ ព្រះចៅ Al-Sabah បានស្នើឲ្យទេស រដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាំយកនូវសេចក្តីគោរពអានដ៏ខ្ពង់ខ្ពស់ ទៅកាន់សម្តេចនាយករដ្ឋមន្ត្រី និងការថ្លែងអំណរ គុណសម្តេចតេជោ ដែលបានអញ្ជើញទ្រង់មកបំពេញទស្សនកិច្ចនៅកម្ពុជា។

ជំនួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មគុយវ៉ែត

នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ ដដែលនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូ ជួប ពិភាក្សាការងារជាមួយ លោក Abdul Muhsen Medej Mohammad Al Medej ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ  សួងពាណិជ្ជកម្ម និងឧស្សាហកម្មគុយវ៉ែត ដើម្បីពិភាក្សាពីវិធីសាស្ត្រ ពង្រីកទំហំពាណិជ្ជកម្ម និង វិនិយោគរវាង ប្រទេសទាំងពីរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនលោក Abdul Muhsen អំពីស្ថានភាពនយោបាយ និងបរិយា  កាសម៉ាក្រូសេដ្ឋកិច្ច នាពេលបច្ចុប្បន្ន របស់កម្ពុជា និងជំរុញឲ្យលោក Abdul Muhsen ដឹកនាំគណៈប្រតិភូពា  ណិជ្ជកម្ម បំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកកាលានុវត្តភាពពាណិជ្ជកម្ម និងការវិនិយោគ។

លោក Abdul Muhsen បានទទួលស្គាល់នូវទំនាក់ទំនងដ៏ល្អរវាងប្រទេសកម្ពុជា និងរដ្ឋគុយវ៉ែត និងបានសន្យា ថា នឹងខិតខំប្រឹងប្រែងពង្រីកទំហំពាណិជ្ជកម្ម និង វិនិយោគរវាងប្រទេសទាំងពីរ។ លោកក៏បានរៀបចំកម្មវិធី ពិភាក្សាអាហារថ្ងៃត្រង់ សម្រាប់គណៈប្រតិភូកម្ពុជាផងដែរ។

សូមបញ្ជាក់ថា លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បន្ទាប់ពីបានឡើងកាន់តំណែងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម  ក្នុអាណត្តិថ្មី នៃរាជរដ្ឋាភិបាលកម្ពុជា រយៈពេលប្រមាណ ១ឆ្នាំកន្លទៅនេះ បានធ្វើកំណែទម្រង់ជាច្រើននៅក្នុងក្រ  ពាណិជ្ជកម្ម ហើយក៏បានបំពេញទស្សនកិច្ចនៅបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿនជាច្រើន ដូចជាអាម៉េរិក  បារាំង ចិន និងទីក្រុងហុងកុងជាដើម ដើម្បីស្វែងរកឱកាសពង្រីកទំហំពាណិជ្ជកម្ម និង នាំចេញផលិតផល កសិ ផល របស់ខ្មែរទៅកាន់បណ្តាប្រទេសទាំងអស់នោះ៕

ជំនួបពិភាក្សាការងារជាមួយព្រះចៅ Sheikh Jaber Al-Mubarak Al-Hamad Al-Sabah នាយករដ្ឋមន្រ្តីគុយវ៉ែត

ជំនួបពិភាក្សាការងារជាមួយលោក Abdul Muhsen Medej Mohammad Al Medej ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ  សួងពាណិជ្ជកម្ម និងឧស្សាហកម្មគុយវ៉ែត

ក្មេងប្រុសម្នាក់ លង់ទឹកស្លាប់ ខណៈ ទៅងូតទឹកលេង ជាមួយអ្នកភូមិ

0
0

កណ្តាលៈ ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់ ខណៈទៅងូតទឹកលេងជាមួយអ្នកភូមិ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៤ ម៉ោង១៧និង៣៥នាទី ចំណុចក្នុងទន្លេបាសាក់ ស្ថិតក្នុងភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ បូរ វិបុត្រ អាយុ ៩ឆ្នាំ ភេទប្រុស នៅភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី ស្រុក
កោះធំ ខេត្តកណ្តាល មុខរបរសិស្ស។ ឪពុកឈ្មោះ សែ វិបុល អាយុ២៩ឆ្នាំ ម្តាយឈ្មោះ លន់ វណ្ណា អាយុ ៣០។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុឈ្មោះស្រ៊ិន ស្រ៊ន ភេទប្រុស អាយុ៦៧ឆ្នាំ នៅភូមិឃុំកើតហេតុ បានទៅងូតទឹកទន្លេ ដោយមានក្មេង ៣ នាក់ ១- ជនរងគ្រោះ ២ - ឈ្មោះវ៉ាន់ ស្រីនិត អាយុ៨ឆ្នាំភេទស្រី ៣- ឈ្មោះ វ៉ាន់ ស្រីនាងអាយុ៧ឆ្នាំភេទ ស្រី។ ពេលកំពុងងូតទឹកស្រាប់តែឈ្មោះស្រ៊ិន ស្រ៊ន ឃើញបាត់ឈ្មោះ បូរ វិបុត្រក៏បាន រាវរកក្នុងទឹក តែម្នាក់ឯងតែ រកមិនឃើញ ហើយក៏បានរត់មកប្រាប់ក្រុមគ្រួសារដើម្បី ជួយរាវរក ជនរងគ្រោះ រហូតដល់ម៉ោង ១៨ និង០០នាទី ទើបរកឃើញជនរងគ្រោះ តែជន រងគ្រោះបានស្លាប់ បាត់ទៅហើយ ។

កំលាំងជំនាញផ្នែកបច្ចេកទេស បានពិនិត្យ សព ជនរងគ្រោះ ពិតជាលង់ទឹកស្លាប់ និង ពុំមានស្នាក់ស្នាម ពាក់ព័ន្ធ និងអំពើឃាត់កម្មឡើយ និងបានប្រគល់សពជនរងគ្រោះ ជូន
ក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណី ៕

អាជ្ញាធរ ចម្រុះខណ្ឌ ចំការមន ត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងជាតិអាកុល

0
0

ភ្នំពេញ៖ អភិបាលរង ខណ្ឌចំការមន លោក ជ គឹមស៊ នៅយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ នេះ បានដឹកនាំ កម្លាំងអាជ្ញាធរ ចម្រុះចុះត្រួតពិនិត្យជាតិអាកុល និងអាវុធជាតិផ្ទុះ នៅចំណុចមុខវត្តទំពូង ផ្លូវម៉ៅសេទុង សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។

លោក ជ គឹមស៊ អភិបាលរងខណ្ឌចំការមន បានថ្លែងឲ្យដឹងថា កម្លាំងចម្រុះបានចុះប្រតិបត្តិការ ត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងជាតិអាកុលនេះ គឺចាប់ផ្តើមពីម៉ោង១៩៖០០ នាទី រហូតដល់ម៉ោង២១៖០០ នាទី ក្នុងនោះ បានធ្វើការ ពិន័យម៉ូតូគ្មានមួក គ្មានកញ្ចក់ បានចំនួន១០៣គ្រឿង។

លោកអភិបាលរងខណ្ឌ ក៏បានបញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចក៏បាន ឃាត់ខ្លួនមនុស្ស ម្នាក់ពាក់ព័ន្ធនិងការប្រើប្រាស់គ្រឿងញៀន រួចត្រូវបានបញ្ជូន ទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌ ចំការមន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ជនជាតិ ម៉ាឡេស៊ីម្នាក់ យកកន្ត្រៃ​ចាក់ សម្លាប់ខ្លួនឯង ក្នុងសណ្ឋាគារ កាសា

0
0

ភ្នំពេញៈ ជនជាតិម៉ាឡេស៊ីម្នាក់ បានធ្វើអត្តឃាត ដោយយកកន្ត្រៃចាក់សម្លាប់ខ្លួនឯងក្នុងបន្ទប់ ដោយមិនទាន់ដឹងពី មូលហេតុ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង១៤ និង៥០នាទី ក្នុងបន្ទប់លេខ៦១៣ ជាន់ទី៦  សណ្ឋាគារកាសា មានទីតាំងនៅផ្ទះគីឡូលេខ៥ ផ្លូវលេខ៤៧ ភូមិទី១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះមាន Eyuu Boontatt ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិម៉ាឡេស៊ី កើតថ្ងៃទី០៨ ខែកក្កដា ឆ្នាំ១៩៨៩ កាន់លិខិតឆ្លងដែនលេខ A24875021 មុខរបរគណនីផ្នែកកាស៊ីណូ  ណាហ្គាវើល មានទីលំនៅផ្ទះលេខ៥៨ ផ្លូវលេខM02 បុរីប៉េងហួត សង្កាត់នរោធ ខណ្ឌច្បារអំពៅ  រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹង នៅថ្ងៃទី២ ខែធ្នូ  ឆ្នាំ២០១៤ វេលាម៉ោង៤យប់ទៀបភ្លឺ ជនរងគ្រោះបាន នាំនារីម្នាក់ឈ្មោះ ហួន ស្រីមុំ អាយុ១៩ឆ្នាំ មកដេកនៅបន្ទប់លេង៦១៣ ជាន់ទី៦ នៃសណ្ឋាគារកាសា រហូត ដល់ម៉ោងប្រហែល៦ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ នារីឈ្មោះ ហួន ស្រីមុំ បានចេញទៅ ផ្ទះបាត់ នៅសល់តែ ជនរងគ្រោះម្នាក់ឯង នៅក្នុងបន្ទប់ រហូតដល់ម៉ោង១២   អ្នកទទួលភ្ញៀវសណ្ឋាគារបានគោះទ្វារ តែមិនមាន អ្នកបើក ភ្លាមអ្នករៀបចំបន្ទប់ រួមនិងមិត្តភក្តិ របស់ជនរងគ្រោះបាននាំគ្នាគាស់បន្ទប់ ឃើញជនរងគ្រោះ កំពុងដេកផ្អៀងនៅលើកម្រាល ប្រុឡាក់សុទ្ធតែឈាម ហើយក៏បានរាយការណ៍ជនសមត្ថកិច្ច។ ក្រោយការ ពិនិត្យសពជនរងគ្រោះ កម្លាំងសមត្ថកិច្ចបានប្រទះឃើញ កូនកន្ត្រៃមួយនៅ ក្បែរសព  នៅលើសពមាន ស្នាមចាក់មួយក្បែរទ្រូងខាងឆ្វេងមួយកន្លែង និងស្នាមអារដៃឆ្វេងចំនួន៦កន្លែង។

ឆ្លងតាមការធ្វើកោសល្យវិច្ឆ័យបានបញ្ជាក់ថា ជនសង្ស័យបានធ្វើអត្តឃាតខ្លួនឯងដោយយកកន្ត្រៃ ចាក់ ទៅលើដើមទ្រូងរបស់ខ្លួន៕

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជួបអាជ្ញាធរ វិនិយោគគុយវ៉ែត សុំពង្រីកការវិនិយោគ មកកម្ពុជា

0
0

ភ្នំពេញ៖ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៤ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំ គណៈប្រតិភូជួបពិភាក្សាការងារជាមួយ លោក Bader Al-Saad នាយកគ្រប់គ្រង នៃអាជ្ញាធរវិនិយោគគុយវ៉ែត ដើម្បីជំរុញឲ្យពិចារណាធ្វើការ វិនិយោគមូលនិធិអធិបតេយ្យរបស់ប្រជាជនគុយវ៉ែត នៅក្នុងប្រទេសកម្ពុជា។

អាជ្ញាធរវិនិយោគគុយវ៉ែត (KIA) នេះ គ្រប់គ្រងមូលនិធិអធិបតេយ្យចំណាស់ជាងគេបំផុតក្នុងពិភពលោក ដែល មានទ្រព្យសរុបប្រមាណជា ៣០០ពាន់លានដុល្លារ។

លោកទេសរដ្ឋមន្ត្រី ក៏បានអញ្ជើញ លោក Bader Al-Saad មកបំពេញទស្សនកិច្ចនៅកម្ពុជា តាមពេលវេលាសម ស្របណាមួយ ដើម្បីស្វែករកកាលានុវត្តភាពវិនិយោគនៅក្នុងប្រទេសកម្ពុជា៕

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជួបសំណេះសំណាល ជាមួយនិស្សិតសិក្សា នៅគុយវ៉ែត

0
0

ភ្នំពេញ៖ ក្នុងអំឡុងពេលកំពុងបំពេញទស្សនកិច្ចក្នុង ប្រទេសគុយវ៉ែត ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល លោក អូស្មាន់ ហាស្សាន់ លោក ឡុង កែម និងគណៈប្រតិភូ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤  បានជួបសំណេះសំណាលជាមួយសិស្ស និស្សិតខ្មែរ ៣៩នាក់ ដែលទទួលបានអាហារូបករណ៍ និងកំពុងសិក្សា នៅតាមវិទ្យាល័យ សាកលវិទ្យាល័យនានា នៅប្រទេសគុយវ៉េត។

លោកទេសរដ្ឋមន្ត្រី បានបង្ហាញពីបច្ចុប្បន្នភាពអំពីស្ថានភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចនៅប្រទេសកម្ពុជា ដល់សិស្សនិស្សិត ហើយបានជំរុញឲ្យពួកគេខិតខំសិក្សារៀនសូត្រ រួបរួមគ្នា ចេះជួយយកអាសារគ្នា និងនាំយក ចំណេះដឹងរបស់ខ្លួន ជួយអភិវឌ្ឍកម្ពុជា នៅពេលវិលត្រឡប់មកប្រទេសជាតិវិញ៕


បុកគេរួចជិះរត់ គេចចូល មជ្ឈមណ្ឌលរ៉ក នគរបាល ទៅដល់រារាំង មិនឲ្យយក រថយន្តចេញ

0
0

ភ្នំពេញ៖ ស្រ្តីម្នាក់ បានព្យាយាម រារំាងកម្លំាននគរបាល ខណ្ឌចំការមនមិនឲ្យយករថយន្ត ទៅរក្សាទុក ខណៈដែលខ្លួន និងអ្នករួមដំណើរ ម្នាក់ទៀត បានជិះបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យក្មេងម្នាក់របួសធ្ងន់ ហើយព្យាយាម គេចខ្លួនដោយយករថយន្ត ទុកនៅមជ្ឈមណ្ឌលរ៉ក។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅម៉ោងប្រមាណ៩៖៣០នាទីព្រឹក ថ្ងៃទី៣ ខែធ្នូ រថយន្តម៉ាកព្រុសមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-8807 ដែលបើកបរដោយស្រ្តីម្នាក់ និងអ្នករួមដំណើរម្នាក់ទៀតនោះ បានជិះយ៉ាងលឿន រួចជ្រុលចង្កូត ទៅបុកម៉ូតូកូនទាមួយគ្រឿង នៅមុខផ្ទះលេខ២១ ផ្លូវ៣៦៨ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ខណៈម្ចាស់បណ្តើរចេញពីផ្ទះ បណ្តាលឲ្យក្មេងប្រុសម្នាក់រងរបួស ជើងយ៉ាងធ្ងន់ធ្ងរ។

សាក្សីបានឲ្យដឹងទៀតថា ភ្លាមនោះដែរជនបង្ក មិនព្រមឈប់ដើម្បីជួយមើកក្មេងប្រុសនោះទេ តែបែរជា បន្ថែមល្បឿនគេច បន្តដំណើរទៅមុខ រួចបត់ចូលទៅក្នុងមជ្ឈមណ្ឌលរ៉ក ក្នុងបំណងគេចខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចមកទាន់។

អ្នកដំណើរម្នាក់ទៀតបានឲ្យដឹងថា នៅពេលសមត្ថកិច្ច ទៅដល់ប្រុងនឹងយករថយន្តមករក្សាទុកនៅអធិការ នគរបាលខណ្ឌចំការមននោះ ស្រ្តីបង្កគ្រោះថ្នាក់នេះ បានរារាំងសមត្ថកិច្ច មិនព្រមប្រគល់រថយន្តឲ្យនោះទេ ក្រោយពី ក្រុមអ្នកសារព័ត៌មាន បានចុះទៅព្រោងព្រាតមក មួយសន្ទុះក្រោយមកស្រ្តីនោះក៏សម្រេចចិត្ត ប្រគល់រថយន្តជូន សមត្ថិកិច្ច ដើម្បីយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការដោះស្រាយជាមួយភាគីរងគ្រោះ៕

៤នាក់ស្លាប់ ក្នុងការវាយប្រហារ ដោយគ្រាប់បែក បោះចូល រថយន្ដក្បួន របស់UN

0
0

NAIROBI៖ យ៉ាងហោចណាស់ មនុស្ស៤នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងការវាយប្រហារដោយគ្រាប់បែក បោះចូលរថយន្ដ ប្រឆាំងនឹងក្បួនរថយន្ដ របស់អង្គការសហប្រជាជាតិ នៅថ្ងៃ ពុធ ទី០៣ ខែធ្នូ នេះ នៅខាងក្រៅព្រលានយន្ដហោះម៉ូហ្គាឌីស្យូ ក្នុងរដ្ឋធានីសូម៉ាលី។ នេះបើយោងតាមប៉ូលីសសូម៉ាលីបានឲ្យដឹង។

តាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃ ពុធ ទី ០៣ ខែធ្នូ ឆ្នាំ២០១៤ ឲ្យដឹងថា ដោយយោង តាមប្រភពប៉ូលីសសូម៉ាលី បានបញ្ជាក់ថា រថយន្ដដែលត្រូវបានគេបោះគ្រាប់បែក ចូលជាមួយនឹងរំសេវនោះ ជាក្បួនរថយន្ដ របស់អង្គការសហប្រជាជាតិ ។

សូមបញ្ជាក់ផងដែរថា ក្នុងហេតុការណ៍បោះគ្រាប់បែក ចូលទៅក្នុងរថយន្ដនៃក្បួនរថយន្ដ របស់អង្គការសហប្រជាជាតិនោះ មិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅទ្បើយទេ៕

Photo by DAP-News

ឃាត់ខ្លួន អ្នកប្រើប្រាស់ គ្រឿងញៀន ៣នាក់ ក្រោយសមត្ថកិច្ច ធ្វើតេស្តទឹកនោម មានសារជាតិញៀន

0
0

ពោធិ៍សាត់ះ បុរស៣នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបណ្តោះអាសន្ន នៅអង្គភាពស្នងការដ្ឋាន នគរបានខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០២ ខែធ្មូ ឆ្នាំ២០១៤ ដោយបុរសទាំងបីនាក់ខាងលើ  ត្រូវបានសមត្ថកិច្ចនគរបាលជំនាញ សង្ស័យថា ជាអ្នកប្រើប្រាស់គ្រឿងញៀន។

ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានធ្វើតេស្តទឹកនោម ទៅលើជនសង្ស័យទាំងបីនាក់ បញ្ជាក់ថា មានជាប់សារជាតិញៀន នៅក្នុងខ្លួនតែម្តង។

បើតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា ជនសង្ស័យទាំងបីនាក់នោះមាន ១-ឈ្មោះណម ភក្តី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិថ្នល់ជប៉ុន សង្កាត់រលាប ២-ឈ្មោះស៊ីង ចិត្រា  ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិថ្នល់ជប៉ុន សង្កាត់រលាប និងទី៣ឈ្មោះតាំង សុ៑ន ហេង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់៕

កូនតុងទីន ផ្ទុះការតវ៉ា ក្រោយមេតុងទីន បោកយកប្រាក់ ជាង៨ម៉ឺនដុល្លារ បម្រុងរត់គេចខ្លួន

0
0

ភ្នំពេញៈ កូនតុងទីនចំនួន ១០០នាក់ បានផ្ទុះការតាវ៉ា នៅសាលាសង្កាត់កាបូល ក្រោយមេតុងទីន ដែលពួកគាត់ បានលេងជាមួយ បោកយកប្រាក់ជាង៨ម៉ឺនដុល្លារ បម្រុងរត់គេខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤ ក្នុងបរិវេណសាលាសង្កាត់ កាបូល ខណ្ឌពោធិ៍សែនជ័យ។

មេតុងទីន ខាងលើត្រូវបានគេស្គាល់ ឈ្មោះថា ខេង នឿន មានអាយុ ៣៣ឆ្នាំ រស់នៅភូមិឈ្នួលខ្ពស់ សង្កាត់កាបូល ខណ្ឌពោធិ៍សែនជ័យ ដោយបានបើកលេងតុងទីនចំនួន៤ក្បាល ដែលក្បាលទី១ មាន៣០ដុល្លារ  ក្បាលទី២ ៨០ដុល្លារ មានកូនតុងទីនចំនួន៥២នាក់ ក្បាលទី៣ មាន ២ម៉ឺនរៀល និងក្បាលទី៤ មាន៣ម៉ឺនរៀល មានកូនចំនួន ៣០នាក់។

ក្រោយពីមានការតវ៉ាខាងលើ មេតុងទីនមេតុងទីន មានប្រាក់ត្រឹម៤៥០០ ដុល្លារតែប៉ុណ្ណោះ។ ហើយអាជ្ញាធរសង្កាត់កាបូល បានសន្យាថា នឹងជួយដោះស្រាយនូវបញ្ហាខាងលើជូនពួកគាត់ ទើបពួកគាត់ព្រមត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។

រវល់បញ្ចូល បទភ្លេងនៅ ចតម៉ូតូចោលមុខផ្ទះ ត្រូវចោរលួចកាច់ក តែសំណាងល្អ អ្នកភូមិជួួយទាន់

0
0

ភ្នំពេញៈ នៅវេលម៉ោង១ និង ២៥នាទី ថ្ងៃ០៣ ខែធ្នូ ឆ្នាំ២០១៤ មានករណីកាច់កម៉ូតូ មួយបានកើតឡើង ខណៈ ជនរងគ្រោះរវល់ បញ្ជូលបទភ្លេង ហើយចតម៉ូតូទុកចោលមុខផ្ទះ ហើយជនសង្ស័យបាន បើកម៉ូតូព្យាយាមរត់គេច តែត្រូវបានប្រជាពលរដ្ឋ នៅក្បែរនោះជួយទាន់ពេលវេលា ។ ហេតុការណ៍នេះបានកើតឡើង នៅក្នុងភូមិតាសេក សង្កាត់កាបូល ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យលួចកាច់ករម៉ូតូខាងលើមានឈ្មោះ ស៊ូ វីរៈ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ រស់នៅសង្កាត់កាបូល។ ចំណែកជនរងគ្រោះ ចែង ផល អាយុ២៩ឆ្នាំ មុខរបរបញ្ចូលបទភ្លេង មានទីលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចតម៉ូតូនៅមុខផ្ទះ ហើយបានបញ្ជូលបទភ្លេង ទូរស័ព្ទ ក្រោយមកជនសង្ស័យបាន ធ្វើសកម្មភាពកាច់កម៉ូតូបានសម្រេច តែត្រូវជនរងគ្រោះឃើញទាន់ហើយ បានស្រែឆោរឡោ ធ្វើឲ្យជនសង្ស័យបើក ម៉ូតូរត់គេចខ្លួន រហូតដល់ភូមិតាសេក ទើធ្វើការឃាត់ខ្លួនបាន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅកាន់តុលាការ៕

Viewing all 8042 articles
Browse latest View live




Latest Images