Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ប្រជាពលរដ្ឋ ស្រុកស្វាយលើ និងស្រុកជីក្រែង ១.៨១២ គ្រួសារ ទទួលបាន ប័ណ្ណកម្មសិទ្ធិដីធ្លី

$
0
0

សៀមរាប ថ្ងៃទី១១ និងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២នេះ ប្រជាពលរដ្ឋ ស្រុកស្វាយលើ ៣ឃុំ និងស្រុកជីក្រែង២ឃុំ ចំនួន ១.៨១២គ្រួសារ បានទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ពីលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួង ការពារជាតិ និងតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា អធិបតីភាព ក្នុងពិធីប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋទាំង ៥ឃុំ នៅស្រុកទាំងពីរ នៃខេត្តសៀមរាប។

ហើយមានការ អញ្ជើញចូលរួម ជាកិត្តិយស ក្នុងពិធីនេះរួមមាន សមាជិក ព្រឹទ្ធសភា-តំណាងរាស្រ្ត មន្រ្តីរបស់ រាជរដ្ឋាភិបាល មន្រ្តីថ្នាក់ដឹកនាំ ជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ក្រុមវីរយុវនិស្សិតស័្មគ្រចិត្តសម្តេចតេជោ និងបងប្អូនប្រជាពលរដ្ឋ ដែលត្រូវទទួលប័ណ្ណកម្មសិទិ្ធដីធ្លីជាច្រើនគ្រួសារទៀត។

កម្មវិធីប្រគល់ប័ណ្ណកម្មសិទ្ធិនេះ ត្រូវបានធ្វើឡើងនៅ ក្នុងរយ:ពេលពីរថ្ងៃ ដាច់ដោយឡែកពីគ្នា គឺក្នុងថ្ងៃទី១១ ខែធ្នូ បានធ្វើនៅភូមិសែនជ័យ ឃុំកន្ទួត និងនៅឃុំតាសៀម ក្នុងស្រុកស្វាយលើ សម្រាប់ ៣ឃុំ គឺ ឃុំកន្ទួត ឃុំតាសៀម និងឃុំស្វាយលើ។

ហើយសម្រាប់ថ្ងៃនេះ គឺ ប្រគល់ប័ណ្ណកម្មសិទ្ធិ នៅស្រុកជីក្រែង សម្រាប់២ឃុំ គឺ ឃុំពង្រលើ និងឃុំគោកធ្លកលើ។ អ្នកដែលទទួល បានប័ណ្ណកម្មសិទ្ធិដីធ្លី សរុបចំនួន ១.៨១២គ្រួសារ ស្មើនឹង ២.៣១០ក្បាលដី លើផ្ទៃដី ៦.០៨៥,១៥ហិកតា នៅឃុំតាសៀម ឃុំស្វាយលើ ឃុំកន្ទួត ស្រុកស្វាយលើ និងឃុំពង្រលើ ឃុំគោកធ្លកលើ ស្រុកជីក្រែង។

លោក ស៊ូ ភិរិន្ទ អភិបាលនៃគណៈ អភិបាលខេត្តសៀមរាប បានរាយការណ៍ ឲ្យដឹងថា បច្ចុប្បន្ននេះ នៅភូមិសាស្ត្រ ខេត្តសៀមរាប មានក្រុមវីរយុវនិស្សិត ស័្មគ្រចិត្ត កំពុងប្រតិបត្តិការ វាស់វែងដីធ្លីជូនប្រជាជនចំនួន ៧ក្រុម សហការ ជាមួយ ក្រុមមន្រ្តីបច្ចេកទេស នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត និងអង្គភាពពាក់ពន្ឋ័ នានាលើទីតាំង១៤កន្លែង នៅគោលដៅ៣ស្រុកគឺស្រុបន្ទាយស្រីមាន៦ទីតាំង ស្រុកជីក្រែង៤ទីតាំង ស្រុកស្វាយលើ៤ ទីតាំងនិងត្រៀមអនុវត្ត ៤ស្រុកទៀតតាមផែនការ ជាបន្តបន្ទាប់ទៀត។ បានចាប់ផ្តើម អនុវត្តពីថ្ងៃទី២១ខែសីហាឆ្នាំ២០១២មក។

ចំពោះលទ្ឋផលគិតត្រឹមថ្ងៃទី៨ខែធ្នូឆ្នាំ២០១២សម្រេចបានដូចខាងក្រោម៖ប្រកាសតំបន់វិនិច្ចឆ័យ៧ឃុំបំពេញសាលាកបត្រ័បាន ១១.៨៤៣ ក្បាលដី បានបញ្ចូលក្នុងសម្រង់បញ្ជីឈ្មោះម្ចាស់ដីបាន៣.០៧១គ្រួសារវាស់វែងក្បាលដិបាន ៦.៧៥១ក្បាលដី គូសក្បាលដីជាប្លង់សុរិយោដីបាន៤.២៥៥ច្បាប់និងបញ្ចប់ការបិទផ្សាយជាសាធារណៈនៃឯកសារនៃការវិនិច្ឆ័យបានចំនួន ៥ឃុំ។

លោកអភិបាល ខេត្តបានបញ្ជាក់ថា ទន្ទឹមនឹងលទ្ធផលនេះ គឺនៅមានការងារ ដែលសេសសល់ មួយ ចំនួនទៀត ដែលនឹងត្រូវ បំពេញបន្ត គឺចំពោះបញ្ហាក្បាលដី ពុំទាន់បានបំពេញ តាមនីតិវិធីនៃការចុះ បញ្ជីដីធ្លី បានចប់សព្វគ្រប់ ការបិទផ្សាយ ជាសាធារណៈ ចំនួន៣០ថ្ងៃជាថ្មីទៀត តាមនីតិវិធីនៃការ ចុះបញ្ជីដីធ្លី ក្បាលដី ដែលពុំទាន់មាន ទិន្នន័យច្បាស់លាស់ ក្បាលដីមានទំនាស់ និង ក្បាលដីមាន ទំហំធំជាង១០ ហិចតា ដែលត្រូវ ធ្វើការចុះ បញ្ជីដីធ្លី មានលក្ខណៈ ដាច់ដោយដុំ នៅពេលក្រោយ។

មានប្រសាសន៍ សំណេះសំណាល ក្នុងឱកាស ប្រគល់ប័ណ្ណកម្មសិទិ្ធដីធ្លី ជូនប្រជាពលរដ្ឋបាន ឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានថ្លែងនូវ ការកោតសរសើរ ចំពោះវីរភាពរបស់ ក្រុមយុវនិស្សិត ស័្មគ្រចិត្តទាំងអស់ និងក្រុមការងារ ជំនាញរបស់ខេត្ត ដែលបានលះបង់អ្វីៗ គ្រប់បែបយ៉ាង ដើម្បីចលនាជាតិ បំរើឲ្យសកម្មភាពថ្មី លើគោលនយោបាយចាស់ ដែលជាបុព្វហេតុ នៃការស្វែងរកផលប្រយោជន៍ ស្របច្បាប់ជូនប្រជាជន ។

លោកបានបញ្ជាក់ថា ប័ណ្ណកម្មសិទ្ធិដីធ្លីត្រូវ បានប្រគល់ជូនប្រជាពលរដ្ឋ ត្រូវបាន ការពារដោយច្បាប់ និងមានការធានា ដោយរដ្ឋ។ ការអនុវត្តគោល នយោបាយដីធ្លីនេះ លើកនេះ ជាលើកទី៤ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានយកចិត្តទុកដាក់ ហើយក៏ត្រូវបានកំណត់យ៉ាងច្បាស់លាស់ថា ជាកម្មវិធីនយោបាយ ប្រសិទ្ធិភាពសម្រាប់ការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋដែលទទួលបាន ប័ណ្ណកម្មសិទ្ធិ នេះ ក៏ដូចជាទទួលបាន នូវលំនឹងជីវភាព ដោយការអាស្រ័យ ផលលើដីកម្មសិទ្ធិ របស់ខ្លួន ដែលជាប្រទានកម្មរបស់រដ្ឋ។

នៅក្នុងឱកាស នៃការប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ នៅឃុំកន្ទួត និងឃុំតាសៀម ស្រុកស្វាយលើ នាថ្ងៃទី១១ ខែធ្នូនេះ សារុបចំនួន ១.៤៨២គ្រួសារ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បាននាំយក អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និង លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនដល់ បងប្អូនប្រជាពលរដ្ឋដែលបានទទួលប័ណ្ណទាំងនោះផងដែរ ដោយក្នុង១គ្រួសារទទួលបាន សារុង១, ក្រមារ១ ក្រណាត់ ស ១ដុំ, ទឹក្រូច២កំប៉ុង, ទឹកសុទ្ធ១ដប, មី៥កញ្ជប់ និងថវិកា២ម៉ឹនរៀល។

ដោយឡែក យុវនិស្សិត ស័្មគ្រចិត្តបំពេញបេសកកម្មនៅស្រុកស្វាយលើចំនួន៤ក្រុម ស្មើនឹង ៦៤នាក់ និងក្រុមការងារ ជំនាញចំនួន៤ក្រុម ស្មើនឹង៤០នាក់ ទទួលបានជាបុគ្គលក្នុងម្នាក់ៗ ១០ម៉ឹនរៀល ដោយឡែកយុវនារីស័្មគ្រចិត្ត ចំនួន៧នាក់ ក្នុងម្នាក់ៗទទួលបាន១៥ ម៉ឹនរៀល និងទទួលបានជាក្រុម ក្នុង១ក្រុមៗ ថវិកា ២ លានរៀល៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


ឃាត់ខ្លួន ក្រុមអ្នកជួញដូរ និងប្រើប្រាស់ គ្រឿងញៀន ៥នាក់ បញ្ជូនទៅតុលាការ

$
0
0

កណ្តាល៖ ជនសង្ស័យ៥នាក់ ជាមុខសញ្ញា ជួញដូរ និងប្រើប្រាស់ គ្រឿងញៀន ត្រូវបាន នគរបាលក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួនបាន និងដកហូតបាន សម្ភារៈប្រើប្រាស់គ្រឿងញៀន មួយចំនួនផងដែរ  កាលពីវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី១០ ខែធ្នូ  ឆ្នាំ២០១២ ស្ថិតនៅផ្ទះជួល ភូមិកំពង់សំណាញ់ សង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប្រភពព័ត៌មាន ពីនគរក្រុងតាខ្មៅបាន ឲ្យដឹងថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន នោះទី១ឈ្មោះ ងួន សុខ ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរ មិនពិតប្រាកដ ទី២មាន ឈ្មោះ ងួន រ៉េត ភេទប្រុស អាយុ៣០ឆ្នាំមាន មុខរបរជា មន្ត្រីនគរបាល ទី៣មាន ឈ្មោះ សែម សាវុធ ហៅមឿន ភេទប្រុស អាយុ៣០ឆ្នាំ ទី៤ឈ្មោះ ចាន់ ធី ភេទប្រុស អាយុ៣៤ឆ្នាំ អ្នកទាំង៤រស់នៅ ក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ទី៥ឈ្មោះ សន ណាវី ភេទស្រី អាយុ២៨ឆ្នាំ រស់នៅក្នុង ភូមិត្រពាំងអណ្តូង ឃុំត្រពាំងល្វា ស្រុកភ្នំតូច ខេត្តកំពង់ស្ពឺ មានមុខរបរជា អ្នករត់តុនៅ ហាងអង្គររាជ ។

ក្នុងនោះដែរ នគរបាល ដកហូតបានវត្ថុតាងមួយចំនួន ម៉ូតូ៣គ្រឿង ទូរស័ព្ទដៃ៧គ្រឿង ម៉ាទឹកកក់១ កពា្ចប់តូច អាយឌី១គ្រឿង លុយខែ្មរចំនួន៥៩២៣០០រៀល លុយដុល្លារ ចំនួន៨១៥ និង២៤០បាត លុយឡាវ៥០០គីប លុយវៀតណាម ១១០០០០ដុងផងដែរ។

នគរបាល ក្រុងតាខ្មៅបាន ឲ្យដឹងដែរថា ដោយសារ តែមានការសហការ ល្អរវាងម្ចាស់ផ្ទះ ជួលបានរាយការណ៍ មកអធិការដ្ឋាន ក្រុងតាខ្មៅ ថា មានអ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងផ្ទះរបស់គេភ្លាមៗនោះកម្លាំង នគរបាលក្រុង តាខ្មៅ បានសហការណ៍ ជាមួយកម្លាំង នគរបាលខេត្ត រួមប៉ុស្តិ៍រដ្ឋបាល កំពង់សំណាញ់ ចុះឆែកឆេរផ្ទះជួល ខាងលើក៏ឈានទៅឃាត់ខ្លួន ជនសង្ស័យបាន៥នាក់ និងដកហូតបាន វត្ថុតាងមួយចំនួន រួចហើយកសាង សំណុំរឿងបញ្ជូនទៅ កាន់ស្នងការដ្ឋាន ដើម្បីចាត់ការបន្ត ។

លោក គង់ ស៊ីដន ប្រធានការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត កណ្តាលបានឲ្យ ដឹងថា ជនសង្ស័យទាំង៥ ត្រូវបានឃុំខ្លួនជា បណ្តោះអាសន្ន ដើម្បីបើកការ ស៊ើបអង្កេតបន្ត។

លោកបានបន្ត ទៀតថា នេះដោយសារតែមាន ការយកចិត្តទុក ពីលោកស្នងការ ស្នងការរង លោកតែងតែ ជម្រុញឲ្យកម្លាំង នគរបាលត្រូវតែ ខិតខំទប់ស្កាត់ និងឈានទៅលុប បំបាត់គ្រឿងញៀន ដើម្បីសុវត្ថិភាព នៅក្នុងមូលដ្ឋាន ជាពិសេសនោះគឺអនុវត្តន៍ទៅ តាមគោលការ ភូមិ-ឃុំ មានសុវត្ថិភាពរបស់ រាជរដ្ឋាភិបាល៕

Photo by DAP-News

Photo by DAP-News

ខណ្ឌដូនពេញ បើកសិក្ខា សមាហរណកម្ម នៃកម្មវិធីវិនិយោគ ៣ឆ្នាំ រំកិល

$
0
0

ភ្នំពេញ ៖ សាលាខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ បានបើកសិក្ខាសាលា សមាហរណកម្ម នៃកម្មវិធីវិនិយោគ ៣ឆ្នាំ រំកិល ចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ២០១៥ ក្នុងកម្មវិធីវិនិយោគសង្កាត់ ប្រចាំឆ្នាំថ្នាក់ខណ្ឌ សម្រាប់ឆ្នាំ២០១៣ ដោយមានការចូលរួមជាគណៈអធិបតី របស់លោក ត្រាក់ ថៃសៀង អភិបាលរងរាជធានី ភ្នំពេញ លោក សុខ សម្បត្ដិ អភិបាលខណ្ឌដូនពេញ មន្ដ្រីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ជាច្រើននាក់ផ្សេងទៀត ។

លោក សុខ សម្បត្ដិ បានមានប្រសាសន៍ថា សិក្ខាសាលានេះមានគោលបំណង ដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគ អាទិភាព ៣ឆ្នាំ រំកិល របស់សាលាខណ្ឌ ផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាព របស់សង្កាត់ សម្រាប់អនុវត្ដឆ្នាំ ២០១៣ ស្នើសុំការគាំទ្រពីមន្ទីរអង្គភាព អង្គការ ដៃគូអភិវឌ្ឍន៍នានា ផ្នែកឯកជន និងសប្បុរសជន ដើម្បីគាំទ្រ គម្រោងរបស់ខណ្ឌ និងសង្កាត់ ដែលនឹងបង្ហាញជូននៅក្នុងអង្គសិក្ខាសាលានោះ អភិបាលខណ្ឌដូនពេញ បានបន្ដថា ក្នុងការអនុវត្ដន៍នាឆ្នាំកន្លងមក សាលាខណ្ឌនិងសង្កាត់ បានរៀបចំកម្មវិធីវិនិយោគ ទទួលបានជោគជ័យ ដោយ មានការចូលរួម និងគាំទ្រពីប្រជាពលរដ្ឋមូលដ្ឋាន មន្ទីរជំនាញ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងផ្នែកឯកជន ។

លោក សុខ សម្បត្ដិ បានបញ្ជាក់ទៀតថា កម្មវិធីវិនិយោគ ៣ឆ្នាំ រំកិល របស់ខណ្ឌ និងកម្មវិធីវិនិយោគសង្កាត់ សម្រាប់អនុវត្ដនៅឆ្នាំ២០១៣ បានរៀបចំឡើង ស្របតាមផែនការអភិវឌ្ឍន៍ រយៈពេល ៥ឆ្នាំ ទាំងសង្កាត់និងខណ្ឌ ដែលចាំបាច់ ត្រូវមានការចូលរួមគាំទ្រ ពីសំណាក់អស់លោក លោកស្រី ដើម្បីឱ្យគម្រោង ដែលបានរៀបចំឆ្លុះបញ្ចាំង ពីតម្រូវការអាទិភាពនៅថ្នាក់មូលដ្ឋាន និងប្រើប្រាស់ធនធានឱ្យចំគោលដៅ និងអនុវត្ដ ទៅប្រកបដោយប្រសិទ្ធភាព ៕

www.dap-news.com

www.dap-news.com

ព្រះសង្ឃ ដើរតួនាទីសំខាន់ ក្នុងការសាបព្រួស វប្បធម៌អហិង្សា

$
0
0

ភ្នំពេញ៖ លោក ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្មរ៉ែ បានថ្លែងថា ព្រះសង្ឃបានដើរតួនាទីសំខាន់ ដែលមិនអាចខ្វះបាន សម្រាប់ ការសាបព្រួសវប្បធម៌អហិង្សា ក្នុងការលុបបំបាត់អំពើជួញដូរ ការប្រើប្រាស់គ្រឿងញៀន បញ្ហាក្មេងទំនើងជាដើម។

លោក ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលមានប្រសាសន៍ ក្នុងពិធីអបអរសាទរខួបគម្រប់២ឆ្នាំ នៃការបង្កើត សមាគមទ្រទ្រង់ការបោះពុម្ភ និងអប់រំ និងសម្ពោធឆ្លងចែកជូនសៀវភៅ មាតាបិតុឧបដ្ឋានចំនួន៣០០០ក្បាល នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ នាសាលសន្និសីទចតុមុខ។

លោកបានបន្តថា «ការងារទាំងអស់នេះ ព្រះសង្ឃ បានចុះទៅអប់រំដោយផ្ទាល់ នៅតាមសាលារៀន និងតាមការទេសនាប្រៀនប្រដៅ នៅតាម រោងបុណ្យ និងនៅកន្លែងផ្សេងៗទៀត ព្រមទាំងធ្វើជាគំរូល្អ ដល់មនុស្សទាំងឡាយ ដែលរស់នៅក្នុងសង្គមជាតិ យើងទាំងមូលផងដែរ»។

ប្រសាសន៍លើកឡើង របស់លោក ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ត្រូវបាន ព្រះមហា ប៉ែន វិបុល នាយកប្រតិបត្តិ សមាគមទ្រទ្រង់ ការបោះពុម្ភ និងអប់រំ ធ្វើការគាំទ្រទាំងស្រុង។

ព្រះមហា ប៉ែន វិបុល មានសង្ឃដីកាថា “ប្រសិនបើយើងមើលឃើញ អំពីព្រះសង្ឃ គឺគេនឹកដល់របស់បីគឺ ទី១ ធ្វើឲ្យយើងនឹកឃើញទៅដល់ បញ្ញវន្តមួយរូប ដែលចេះដឹង ហើយមានសមត្ថភាព អាចប្រើប្រាស់ចំណេះដឹងរបស់ខ្លួនបាន។ ទី២ ពេលដែលយើងឃើញព្រះសង្ឃ គឺយើង ឃើញអ្នកដែលមានការបួសរៀន មានភាពស្លូតត្រង់មួយ ដែលគួរឲ្យកត់សម្គាល់ តំណាងឲ្យព្រះពុទ្ធសាសនា និងទី៣ តំណាងឲ្យសន្តិភាព ពីព្រោះថា ពេលដែលឃើញព្រះសង្ឃ យើងមិនដែលឃើញនូវអំពើហិង្សាទេ។

ព្រះអង្គមានសង្ឃដីកាបន្តថា«ហើយពិសេសជាងនេះទៅទៀត យើងឃើញហើយថា យើងមានការប្រើប្រាស់ នូវសមាធិនេះឯង គឺជាការញ៉ាំងនូវបញ្ញា ឲ្យកើតឡើង ក៏ដូចជាការញ៉ាំង ឲ្យមានសេចក្តីស្ងប់ ឲ្យកើតឡើងផងដែរ»។

គួរបញ្ជាក់ផងដែរថា ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជា បានងើបឡើងពីគំនរផេះផង់ ដែលបានបាត់បង់ស្ទើរតែទាំងស្រុង នូវ ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ គ្រប់បែបយ៉ាង សូម្បីតែវត្តអារាម ក៏ត្រូវបិទទ្វារ និងប្រែក្លាយទៅជាមន្ទីរឃុំឃាំង ក្រោលគោល។ ព្រះសង្ឃក៏ ត្រូវបានគេផ្សឹក និងហាមឃាត់មិនឲ្យ ទទួលការរៀនសូត្រព្រះធម៌ ព្រះវិន័យថែមទៀត៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ធ្លាក់ថាសហោះ (UFO) នៅជិតកោះ អូគីណាវ៉ា ត្រីងាប់លានក្បាល

$
0
0

ជប៉ុន៖ សេចក្តីរាយការណ៍នានា ពីប្រទេសជប៉ុន បានឲ្យដឹងថា មានករណី ភ្ញាក់ផ្អើល យ៉ាងខ្លាំង នៅពេលដែលមាន ព្រឹត្តិការណ៍នៃ ការធ្លាក់ថាសហោះ (UFO) នៅជិតកោះ Okinawa ហើយផលវិបាក បានកើតឡើង ក្រោយពីការធ្លាក់ថាសហោះ នេះគឺបណ្តាលឲ្យ ត្រីរាប់លានក្បាល បានងាប់ ដែលតាមការ ប៉ាន់ប្រម៉ាន មានរហូតដល់ទៅ ៥០តោន ឯណោះ ហើយត្រីទាំងនោះ វាទទួល រងពីសារធាតុ ដែលបានជ្រាបចូល ទៅក្នុងទឹក របស់ថាសហោះ ដែលបានធ្លាក់នេះ។

សេចក្តីរាយការណ៍ បានរាយការណ៍ពីប្រទេសជប៉ុន ពីការធ្លាក់ថាសហោះ (UFO) នៅជិតកោះ អូគីណាវ៉ា (Okinawa) ដោយមានការផ្សាយ នូវរូបថតរបស់ ថាសហោះ ដែលបានធ្លាក់នោះផងដែរ។

យោងតាមគេហទំព័រ មួយចំនួន បានឲ្យដឹងថា ថាសហោះនោះ (UFO) ត្រូវបានក្រុមការងារ សារព័ត៌មាន សមត្ថកិចច្ច និង រថយន្តសង្គ្រោះបន្ទាន់ ប្រទះឃើញ ហើយបានធ្លាក់ លិចចូលទៅក្នុងទឹក នៅជិតកោះ អូគីណាវ៉ា កាលពីថ្ងៃទី ៤ ខែធ្នូ កន្លងទៅនេះ។

ជាមួយគ្នានេះ សាក្សីជាច្រើនបានឃើញ នូវហេតុការណ៍នេះ ហើយរូបថត ដែលបង្ហាញពីថាសហោះ ដែលបានលិច ចូលទៅក្នុងទឹកនេះ ត្រូវបានថតដោយក្រុមទាហ៊ានជើងទឹក របស់ប្រទេសជប៉ុន ដែលប្រចំាការនៅជិតទីនោះ។

តាមសំដីរបស់ទាហ៊ានជើងទឹកម្នាក់ បានឲ្យដឹងថា រូបថតមួយនេះ យើងចង់បង្ហាញឲ្យពិភពលោកដឹង ហើយវាក៏ជាភស្តុតាង សំរាប់ការអះអាង ពីសំណាក់អ្នកដែលបានឃើញផ្ទាល់ភ្នែក រស់នៅកោះ Okinawa ផងដែរ។ គាត់បានបន្ថែមទៀតថា ពួកគេនឹងចំណាយពេល ក្នុងការយកថាសហោះដែលបានលិច មួយនេះឡើងមកលើគោកវិញអោយបាន ហើយនឹងការពារវា ឲ្យបានល្អតាមតែអាចធ្វើទៅបាន៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

មន្រ្តីធ្វើការ ទាក់ទង និងវិស័យ កាត់ដេរ នៅកម្ពុជា គាំទ្រ ប្រសាសន៍ សម្តេចតេជោ

$
0
0

ភ្នំពេញ៖ក្រុមមន្រ្តីសហជីព ដែលធ្វើកិច្ចការងារទាក់ទង ទៅនឹងវិស័យកាត់ដេរនៅកម្ពុជា បានបង្ហាញពីការគាំទ្រនូវប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជុំវិញការចាត់ទុករបស់សម្តេចថា ទាំងកម្មករនិងថៅកែ ជាតួអង្គសំខាន់ដូចគ្នា។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា មានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ថា ចំពោះការលើក ឡើងរបស់ប្រមុខរាជរដ្ឋាភិបាលជុំវិញ ទីផ្សារការងារមានការប្រកួតប្រជែង នៃបណ្តារោងចក្រ សហគ្រាស នៅកម្ពុជាទាក់ទងទៅនិង ប្រាក់ខែតិច កន្លែងស្នាក់នៅ បញ្ហាសុខភាព និងលក្ខខណ្ឌការងារនោះ គឺជារឿងត្រឹមត្រូវ ហើយក៏ជាការក្រើនរំលឹក ទៅដល់ម្ចាស់សហគ្រាសទាំង នោះ ឲ្យគិតគូពីប្រាក់ខែរបស់កម្មករផងដែរ។

លោកបន្តថា “យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលខ្លួនឯង ក៏មានតួនាទីក្នុងការណែនាំពីគោលការណ៍ផ្សេងៗ ឬក៏ជំរុញ ឲ្យថៅកែរោងចក្រសហគ្រាស គិតគូរពីបញ្ហានេះ ព្រោះបច្ចុប្បន្នប្រាក់ខែរបស់កម្មករ នៅមានកម្រិតមួយទាបបំផុត ដែលធ្វើឲ្យពួកគេមានការលំបាក ក្នុងការរស់នៅប្រចាំថ្ងៃ”។

លោក អាត់ ធន់ បញ្ជាក់ថា នៅកម្ពុជា ដោយសារតែកម្មករ ទទួលបានប្រាក់ខែតិច និងពិបាកក្នុងការរស់នៅ ហើយលក្ខខណ្ឌការងារមិនទាន់ល្អ ទើប ធ្វើឲ្យពួកគេសម្រេចចិត្ត ដោយប្រថុយប្រថាន ទៅធ្វើការនៅក្រៅប្រទេស ដែលមានកម្រិតប្រាក់ខែខ្ពស់ជាងនៅកម្ពុជា ហើយបញ្ហាទាំងនេះរាជ រដ្ឋាភិបាល ដែលមានក្រសួងការងារជាសេនាធិការ ត្រូវយកចិត្តទុកដាក់ ធ្វើការដោះស្រាយជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងការខ្វះខាត កម្លាំង ពលកម្មនៅកម្ពុជា។

លោក វ៉ាន ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា បានមានប្រសាសន៍ដែរថា កម្មករមានសិទ្ធិគ្រប់គ្រាន់ ក្នុងការទៅស្វែងរកការងារ ធ្វើនៅ ក្រៅប្រទេស ប្រសិនបើនៅទីនោះ គេហ៊ានឲ្យថ្លៃឈ្នួលខ្ពស់ជាងនៅកម្ពុជា ដែលនេះគឺជាទីផ្សាសេរី ហើយម្ចាស់រោងចក្រសហគ្រាសមួយៗ គឺគេចង់ នៅរកស៊ីក្នុងប្រទេសកម្ពុជា ដោយគេនិយាយជាមួយកម្មករ និងបានផ្តល់ប្រាក់ឈ្នួល ដល់កម្មករច្រើនតិចតួចហើយ ប៉ុន្តែម្ចាស់រោងចក្រទាំងនោះ ត្រូវប្រកួយប្រជែងជាមួយប្រទេសដទៃ។

លោកបន្តថា “ប្រសាសន៍របស់សម្តេច គឺត្រឹមត្រូវហើយ ដោយរោងចក្រចង់ឲ្យកម្មករ នៅម្ចាស់រោងចក្រ ត្រូវតែផ្តល់ប្រាក់ឈ្នួល ដល់កម្មករឲ្យបាន ខ្ពស់ ព្រោះប្រាក់ខែនៅក្នុងប្រទេសថៃ និងវៀតណាម មានថ្លៃឈ្នួលខ្ពស់ជាងនៅកម្ពុជា ដូច្នោះអ្នកណាឲ្យច្រើនគេនឹងទៅ ដោយនេះជាទីផ្សារសេរី”។

លោកជា មុនី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដែរថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវបើកទូលាយឲ្យក្រុមមន្រ្តី សហជីពអង្គការសង្គមស៊ីវិល ធ្វើការចរចារជាមួយម្ចាស់រោងចក្រ សហគ្រាស់ទាំងនោះ ក្នុងការដោះស្រាយពីបញ្ហាប្រាក់ខែ របស់កម្មករ ហើយ យើងគួរ តែលើកទឹកចិត្តដល់អ្នក ដែលមកវិនិយោគនៅកម្ពុជា។

លោកបន្តថា ប្រសាសន៍របស់ ប្រមុខរាជរដ្ឋាភិបាល ត្រង់កន្លែងខ្លះគឺមិនត្រឹមត្រូវនោះទេ ហើយវាក៏មិនមែនជាផលល្អសម្រាប់ ប្រជាពលរដ្ឋកម្ពុជា នោះទេ ហើយដើម្បីទប់ស្កាត់កុំឲ្យប្រជាពលរដ្ឋកម្ពុជា ធ្វើចំណាកស្រុកទៅរកការងារ ធ្វើក្រៅប្រទេសនោះ ក្រសួងការងារត្រូវបង្កើតវិទ្យាស្ថាន និងមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈ ដល់កម្មករ ហើយមិនមែនយកតែកម្មករស្រីៗ ទៅបំរើការងារ ហើយអត់យកប្រុសៗនោះទេ គឺត្រូវយក ទាំងប្រុស ទាំងស្រីទៅបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅតាមតម្រូវការរបស់ឧស្សាហកម្ម ដែលគេបានដំណើរការនៅកម្ពុជា។

លោកជា មុនី បញ្ជាក់ថា” ប្រសាសន៍របស់សម្តេចលើកឡើង ខ្ញុំអត់សូវមានជំនឿទេ ព្រោះប្រសាសន៍របស់សម្តេចឥឡូវសាប គឺសាបដោយសាររដ្ឋ មន្រ្តី ឬសមាជិករបស់មន្រ្តីធំៗនោះ មិនបានយកប្រសាសន៍ របស់សម្តេចទៅប្រើប្រាស់ទេ គឺគ្រាន់តែសម្តេចថាអីចឹង អនុវត្តបានយ៉ាងច្រើនតែពីរថ្ងៃ ទៅបីថ្ងៃហើយ ធូរលុងទៅវិញហើយ “។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា បច្ចុប្បន្នកម្ពុជា មានការប្រកួតប្រជែង នៃ បណ្តារោងចក្រ សហគ្រាស នៅកម្ពុជាទាក់ទងទៅនិង ប្រាក់ខែ កន្លែងស្នាក់នៅ បញ្ហាសុខភាព និងលក្ខខណ្ឌការងារ ហើយប្រសិនបើ ប្រាក់ខែតិច កម្មករឈប់ធ្វើ ការ ទៅរកការងារកន្លែងផ្សេង រោងចក្ររលំ កុំបន្ទោសរាជ រដ្ឋាភិបាល ពីព្រោះនេះ ជាការប្រកួតប្រជែង។

សម្តេច បញ្ជាក់ថា មន្រ្តីក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវត្រួតពិនិត្យ បញ្ហាកម្មករដួលសន្លប់នាពេលកន្លងមក ដែលខ្លះបណ្តាលមកពី ធំក្លិន មិនល្អ និង ខ្លះទៀតធ្វើការលើសម៉ោង ហើយសម្តេចក៏អំពាវនាវឲ្យ ខាងរោងចក្រ និងកម្មករ មានការយោគ យល់គ្នា ដើម្បីបញ្ចប់បញ្ហា ពីព្រោះ ភាគី ទាំងពីរមិនអាច ខ្វះភាគីណាមួយបានឡើយ គឺត្រូវការស្មើគ្នា ហើយនៅ កន្លែងខ្លះធ្វើកូដកម្ម ដូច្នេះត្រូវមានការយោគយល់គ្នា៕

ក្រសួងការងារថៃ ត្រៀមបញ្ជូន ពលករខ្មែរ ជាច្រើននាក់ ត្រឡប់មកប្រទេសវិញ

$
0
0

បាងកកៈ យោងតាមសារព័ត៌មានខាវស៊ុតថៃ នៅថ្ងៃពុធ ទី១២ ខែធ្នូ នេះបានឲ្យដឹងថា លោក ប្រាវិត ខៀងផុន អគ្គនាយក នៃអគ្គនាយកដ្ឋានការងារ បានថ្លែងថា នៅក្នុងកិច្ចប្រជុំ ថៃ-កម្ពុជា ស្តីពីការពិភាក្សាជាតិពន្ធពលករ កម្ពុជា ដែលរស់នៅក្នុងប្រទេសថៃ ដែលមានការចូលរួមពីភាគីកម្ពុជា គឺលោក សេង សក្តា អគ្គនាយក នៃអគ្គ នាយកដ្ឋានការងារ ហើយដំណើរការធ្វើជាតិពន្ធនេះដែរ នឹងត្រូវបញ្ចប់នៅថ្ងៃទី១៤ ខែធ្នូ ខាងមុខនេះ។

លោក ប្រាវិត បានបញ្ជាក់ថា បច្ចុប្បន្នមានពលករកម្ពុជាដែលត្រូវធ្វើជាតិពន្ធ ចំនួន ២២២.៤៣០ នាក់ ហើយ ពលករធ្វើជាតិពន្ធរួចរាល់មានចំនួន ៥៦.៧៧៦ នាក់ និង អ្នកនៅសល់ ១៦៥.៦៥៤ នាក់ ដែលចំនួនទាំងហ្នឹង មិនអាចដំណើរការធ្វើជាតិពន្ធបន្តទៀតទាន់ពេលវេលាបាន ដូច្នេះក្រសួងការងារថៃ បានស្នើឲ្យភាគីកម្ពុជាត្រៀម ទទូលយកពលករកម្ពុជា គ្មានលិខិតស្នាមត្រឹមត្រូវ។ ទន្ទឹមគ្នានេះដែរ ភាគីថៃ បានស្នើឲ្យភាគីកម្ពុជា ផ្តល់លិខិត ឆ្លងដែនដល់ពលករ ក្នុងចូលមកធ្វើការនៅក្នុងប្រទេសថៃដោយស្របច្បាប់។

នៅក្នុងកិច្ចប្រជុំនោះដែរ លោក សេង កក្តា បានស្នើសុំរដ្ឋាភិបាលថៃ ផ្តល់ភាពងាយស្រួល នៃការបញ្ជួនពលករ កម្ពុជាប្រទេសវិញ និង ផ្តល់កិច្ចសហប្រតិបត្តិការ ចំពោះពលករកម្ពុជា ដែលស្របច្បាប់ចូលបម្រើការងារក្នុង ប្រទេសថៃ ឲ្យបានលឿនបំផុត ដោយភាគីកម្ពុជាស្វាគមន៍ ចំពោះការផ្តល់ឯកសារ និង លិខិតឆ្លងដែន ដល់ពល ករកម្ពុជាឲ្យធ្វើបម្រើការងារដូចធម្មតាវិញ៕

អភិបាលស្រុក ត្រពាំងប្រាសាទ បដិសេធព័ត៌មាន ទាហានថៃ បាញ់ពលរដ្ឋខ្មែរ ស្លាប់រហូត ៣០នាក់

$
0
0

ឧត្ដរមានជ័យ ៖ អភិបាលស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ លោក វ៉ាន់ កុសល បានថ្លែងបដិសេធថា គ្មាន ព័ត៌មាន ស្ដីពីទាហានថៃបើក ការបាញ់ប្រហារ មកលើប្រជាពលរដ្ឋខ្មែរលើភ្នំដងរែក ស្លាប់មិនតិចជាង ៣០នាក់ ហើយសពមានពាសពេញព្រៃ បង្កឱ្យមានការភ្ញាក់ផ្អើល និង តក់ស្លុតយ៉ាងខ្លាំង នៅពេលឮព័ត៌មាននេះ ។

អភិបាល ស្រុកត្រពាំងប្រាសាទ លោក វ៉ាន់ កុសល បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១២ ថា មានតែ ព័ត៌មានសមត្ថកិច្ច និងអាជ្ញាធរឃាត់ខ្លួន ពលករចំណាកស្រុកខុសច្បាប់ ជាង ៤០នាក់ រួមទាំង ម៉ូតូរបស់ពួកគេ បញ្ជូនទៅធ្វើការអប់រំ នៅស្នងការ ដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ ដែលការឃាត់ខ្លួននេះបានធ្វើ ឡើង កាលពីអំឡុងថ្ងៃទី៧-៨ ខែធ្នូ ឆ្នាំ២០១២ កន្លងទៅ ។

លោក វ៉ាន់ កុសល បានបន្ដថា ពុំមានព័ត៌មានថា ទាហានថៃ បាញ់ពលរដ្ឋខ្មែរស្លាប់នោះឡើយ មានតែឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរ ដែលប្រុងធ្វើដំណើរ ឆ្លងដែន ទៅ ប្រទេសថៃ ដើម្បីទៅអូសឈើ ដោយសារការចាញ់បោកឈ្មួញ ។ ដូច្នេះ ទំនងយល់ច្រឡំពីព័ត៌មាននេះហើយ បាន ជាលេចឮព័ត៌មាន ថា មានករណីទាហានថៃ បាញ់សម្លាប់ពលរដ្ឋខ្មែរ ស្លាប់នៅក្នុងព្រៃ មិនតិចជាង ៣០នាក់នោះ៕


ដីកាសម្រេច​ រក្សាការពារ របស់សាលាដំបូង ខេត្តក្រចេះ ពាក់ព័ន្ធ នឹងរឿងដីធ្លី នៅស្រុកស្នួល

សាកលវិទ្យាល័យ RMUTTO របស់ថៃ និងសាកលវិទ្យាល័យ UME ចែករំលែកបទពិសោធន៍ និងពង្រឹងកិច្ច សហប្រតិបត្តិការ

$
0
0

កំពង់ចាមៈ សាកលវិទ្យាធិការ នៃសាកល វិទ្យាល័យរាជមង្គលតិចណូឡូជី តាវ៉ាន់អក RMUTTO របស់ថៃ បានបំពេញទស្សនកិច្ចសិក្សាស្វែងយល់ និងចែករំលែកបទពិសោធន៍ នៅសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច UME សាខាខេត្តកំពង់ចាម។

ការបំពេញទស្សនកិច្ចរបស់លោកបណ្ឌិត ស៊ីន ពុនពីនិច សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ RMU TTO ដែលធ្វើឡើងនាព្រឹកថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១២ នៅសាកលវិទ្យាល័យ UME សាខាងខេត្ត កំពង់ចាមនេះ ទទួលបានការស្វាគមន៍យ៉ាងរាក់ទាក់ និងកក់ក្តៅពីសំណាក់លោក ម៉ៅ ឌុង នាយកសា កលវិទ្យាល័យ ព្រមទាំងសាស្ត្រាចារ្យ និងនិស្សិតជាច្រើនរូបផ្សេងទៀត។

ការបំពេញទស្សនកិច្ចនេះ ក្រៅពីរឹតចំណងមិត្តភាព ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យ ទាំងពីរហើយនោះ ក៏ធ្វើឡើងក្នុងបំណងចែករំលែកបទពិសោធន៍លើការបង្រៀនថ្នាក់ឧត្តមសិក្សា ពង្រឹង គុណភាពបុគ្គលិក និងសាស្រ្តាចារ្យ UME សាខាខេត្តកំពង់ចាម  ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ផងដែរ។

នាយកសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចសាខាខេត្តកំពង់ចាម លោក ម៉ៅ ឌុង បានថ្លែងថា  ចាប់

តាំងពីឆ្នាំ២០០៣មកដល់ឆ្នាំ២០១២នេះ និស្សិតដែលបានបញ្ចប់ការសិក្សាមានចំនួនសរុប ១.៥៦២នាក់ ស្រី៤៧៦នាក់ ក្នុងនោះនិស្សិតដែលកំពុងសិក្សាសរុប ១.៥១១នាក់ ស្រីចំនួន ៤៦៩នាក់។

លោក ម៉ៅ ឌុង បានបន្តថា និស្សិតដែលបានបញ្ចប់ការសិក្សា និងស្វែងរកការងារធ្វើត្រូវជំនាញសិក្សា ចំនួនសរុប ៧៧,៦% មានការងារធ្វើមិនត្រូវជំនាញសិក្សាសរុបចំនួន ១៦,៤% និងនិស្សិតបង្កើតអាជីវកម្ម ខ្លួនឯង សរុបចំនួន ២,៥% និង ៣,៥% ទៀត កំពុងស្វែងរកការងារធ្វើ។

លោក ម៉ៅ ឌុង បានបន្ថែមថា ភាពជោគជ័យទាំងអស់ របស់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ដោយសារមានការជួយជ្រោមជ្រែងពីក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការទទួល ស្គាល់គុណភាពអប់រំ នៃកម្ពុជា លោកអភិបាលខេត្ត ហ៊ុន ណេង ព្រមទាំងមានកិច្ចសហប្រតិបត្តិការជា មួយបណ្តាដៃគូ អង្គការស្ថាប័ននានា ក្នុងប្រទេស និងក្រៅប្រទេស ជាពិសេសជាមួយសាកលវិទ្យាល័យ RMUTTO នៅរាជាណាចក្រថៃ ដែលតែងតែយកចិត្តទុកដាក់លើការចែករំលែកបទពិសោធន៍ ក្នុងការ បណ្ដុះបណ្ដាល បុគ្គលិក សាស្រ្ដាចារ្យ និងនិស្សិត សំដៅពង្រឹងសមត្ថភាព គុណភាព ដើម្បីចូលរួម ចំណែកក្នុងការកសាង និងអភិវឌ្ឍន៍ជាតិ ជាពិសេសប្រទេសយើង ជាប្រទេស ដែលមានភូមិផងរបង ជាមួយគ្នា ត្រូវមានការទំនាក់ទំនងល្អ ទាំងផ្នែកចំណេះដឹង វប្បធម៌ និងសេដ្ឋកិច្ច ហើយប្រទេសទាំងពីរ ជាសមាជិកអាស៊ានផងដែរ។

ក្នុងឱកាសនោះជំនួសមុខ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ ព្រមទាំង និស្សិតទាំងអស់ នៃសាខា សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម លោកនាយកគ្រប់គ្រងរូបនេះ បានសំណូមពរ ដល់លោកបណ្ឌិត ស៊ីន ពុនពីនិច សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យរាជមង្គលតិចណូឡូជី តាវ៉ាន់ អក រាជាណាចក្រថៃ ចំនួន ៣ចំណុច រួមមាន៖

ទី១. សុំបញ្ជួនបុគ្គលិក សាស្រ្តាចារ្យជំនាញ ដើម្បីផ្តល់បទពិសោធន៍ល្អៗ សម្រាប់ UME តាមសាខា  ទី២. ផ្តល់ដល់និស្សិតសាខា UME ខេត្តកំពង់ចាម ឲ្យមានដំណើរទស្សកិច្ចសិក្សានៅ RMUTTO ទី៣. ផ្ដល់ អាហារូបករណ៍ដល់និស្សិតពូកែ អាចបន្តការសិក្សានៅ RMUTTO តាមលទ្ធភាព ។

ក្នុងឱកាសនោះ លោកបណ្ឌិត ស៊ីន ពុនពីនិច បានថ្លែងថា នេះជាលើកទី៥ ហើយ នៃដំណើរទស្សនកិច្ច របស់លោកមកកាន់ប្រទេសកម្ពុជា។ លោក ក៏បានសង្កេតឃើញថា ប្រទេសកម្ពុជាមានការដាំដុះដំណាំ ស្រូវជាច្រើនស្ទើរទូទាំងប្រទេស។

ទន្ទឹមនិងនោះ លោក បណ្ឌិត ស៊ីន ពុនពីនិច ក៏បានធ្វើការណែនាំអំពីសាកលវិទ្យាល័យ RMUTTO ក្នុងប្រទេសថៃផងដែរ។

លោកបណ្ឌិត ស៊ីន ពុនពីនិច ក៏បានបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់សាកល វិទ្យាល័យ UME ខេត្តកំពង់ចាម គឺលោកមានបំណង រឹតចំណងមិត្តភាពកាន់តែស្អិតរមួតរវាងសាកល វិទ្យាល័យទាំងពីរ។

បន្ទាប់ពីថ្លែងចប់ លោក បណ្ឌិត ស៊ីន ពុនពីនិច បានធ្វើបទបង្ហាញពីសារៈសំខាន់ នៃការសិក្សាថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ RMUTTO ប្រទេសថៃ ដែលបានបើកថ្នាក់បណ្ឌិត ជាលក្ខណៈអន្តរជាតិមានពីរផ្នែក ធំៗ ចែកជូនបុគ្គលិក និងសាស្រ្តាចារ្យ UME សាខាខេត្តកំពង់ចាមផងដែរ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

១ថ្ងៃមានករណី ភ្លើងឆេះពីរកន្លែង នៅក្រុងតាខ្មៅ បំផ្លាញទ្រព្យ សម្បត្តិអស់ជាច្រើន

$
0
0

កណ្តាល៖ លំនៅដ្ឋាន មួយកន្លែង ដែលធ្វើអំពីថ្មក្រោម ឈើលើ ត្រូវបានអគ្គិភ័យ ឆាបឆេះអស់ទាំង ស្រុង ខណៈដែលម្តាយ កំពុងអង្គុយលេង នៅជាន់ខាងក្រោម មិនដឹង ការឆាបឆេះនេះ ។

ហេតុការនេះ បានកើតឡើងកាល ពីវេលាម៉ោង១៣និង២០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១២ ស្ថិតនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយសមត្ថកិច្ច សន្និដ្ឋាន ជាជំហ៊ាន ដំបូងថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ។ ដោយឡែក នៅថ្ងៃដែលនេះ ក៏មានអគ្គិភ័យបានឆាបឆេះ ក្នុងផ្សារព្រែកហូរ ធ្វើឲ្យអ្នកផ្សារ និងប្រជាពលរដ្ឋ រស់នៅតំបន់នោះ ផ្អើលឈូរឆរនាំគ្នា ដងទឹកជះពន្លត់ទៅវិញ  ប៉ុន្តែទោះបីជាយ៉ាងណា ក៏តូបលក់ដូរ មួយខ្នងត្រូវបាន ឆេះខាងក្នុងខ្ទេច សំណាងល្អ ពុំបណ្តាលឲ្យមាននរណាម្នាក់រង របួសនោះទេ ។

ហេតុការណ៍ នេះកើតឡើងកាល  ពីវេលាម៉ោង១១និង៤៥នាទីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១២ ស្ថិតនៅក្នុង ផ្សារព្រែកហូ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល។ សាក្សីនៅនឹងកន្លែង កើតហេតុបាន ឲ្យដឹងថា តូបដែល រងការឆាបឆេះ នោះគឺមានទំហំទទឹង ៣.៥០ម៉ែត្របណ្តោយ ១២ម៉ែត្រ ត្រូវឆាបឆេះអស់ទាំងស្រុង តែម្តង ដែលមានសម្ភារៈ ប្រើប្រាស់ និងអីវ៉ាន់លក់ដូរ ផងដែរ ត្រូវបានក្លាយជា ចំណីភ្លើងទាំងអស់។

សាក្សីបាន បន្តទៀតថា មុនដំបូងគេឃើញ ផ្សែងហុយចេញពីតូចមួយ នៅចំកណ្តាលផ្សារ លុះបនិ្តចមក ក៏មានអណ្តាតភ្លើង ឆាបឆេះឡើង តែម្តងទៅ ធ្វើឲ្យភ្ញាក់ផ្អើអាជីវករ លក់ដូរនៅ ក្នុងផ្សារ ដោយអ្នកខ្លះទាញ ទុយយោទឹកមក អ្នកខ្លះទៅយកធុងទឹក មកដងទឹកជះរហូត រលត់ទៅវិញជាស្ថាពរ ប៉ុន្តែទោះបីជាយ៉ាងណា តូបលក់ដូរមួយខ្នងរួមនិង ទ្រព្យសម្បត្តិត្រូវ ក្លាយជាចំណីភ្លើងអស់។ នគរបាល ក្រុងតាខ្មៅបានឲ្យដឹងថា ម្ចាស់តូបដែលឆេះនេះ គឺគាត់បានជួល ឲ្យឈ្មោះ ភី ប៉ុន្តែពេលឆេះនេះ ឈ្មោះ ភី មិននៅទេ គឺបានឲ្យម្តាយ នៅជាមួយចៅហើយ នៅក្នុងតូបនោះគឺមាន ផ្ទុកសាំងសម្រាប់ លក់ផងដែរ ។ លោកយាយ ហែម ច្រឹល ជាអ្នកនៅមើលតូច នោះបានឲ្យដឹងដែរថា មុនពេលកើតហេតុ ចៅរបស់បាន ដាំបាយចង្រ្កាន  ធ្យូង ហើយពេលនោះ ផ្កាភ្លើងខ្ទាតទៅប៉ះ ជាមួយប៊ីដុងសាំង ក៏ឆាបឆេះតែម្តងទៅ ។

ដោយឡែក នាថ្ងៃដដែលនេះដែរលំនៅដ្ឋានមួយខ្នង ដែលធ្វើអំពីថ្មក្រោម ឈើលើ ត្រូវបានអគ្គិភ័យលេប ត្របាក់អស់ ទាំងស្រុង សមត្ថកិច្ចមូលដ្ឋានបានសន្និដ្ឋាន ជាជំហ៊ានដំបូងថា ការឆាបឆេះនេះ បណ្តាលមកទុស្សេរ៍ខែ្សភ្លើង ប៉ុន្តែ ពុំបណ្តាលឲ្យមាននរណាម្នាក់ រងរបួសនោះទេ កាលពីវេលាម៉ោង១៣និង២០នាទី ថ្ងៃនៅភូមិតាក្តុល សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលរងការឆាបឆេះ អស់ទាំងស្រុងនេះ គឺមានទំហំទទឹង ៦ម៉ែត្រ និងបណ្តោយ ១០ម៉ែត្រ ក្នុងនោះដែរម៉ូតូ មួយគ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ក៏ខូចខាតអស់ផងដែរ រីឯរថយន្ត កូរ៉េគឺ គ្រាន់តែរងការខូចខាត បន្តិចបន្តួច។

ប្រភពបានបន្តទៀតថា ម្ចាស់ផ្ទះដែល ត្រូវរងការឆាបឆេះ អស់ទាំងស្រុងនេះ មានឈ្មោះ ហែម ហៀង ភេទប្រុស អាយុ៦២ឆ្នាំ មានមុខរបរបណ្តុះ កូនឈើ និងលក់ផ្កា រស់នៅកន្លែងកើតហេតុ។ ហើយមូលហេតុ ដែលអាចឆាបឆេះនេះ គឺអាចបណ្តាលមក ពីទុស្សេរ៍ខែ្សភ្លើងដែល កើតឡើងចេញ មកពីជាន់លើ ហើយពេលនោះ ម្តាយរស់នៅជាន់ខាងក្រោម គឺពុំបានដឹងថា មានភ្លើងឆាបឆេះ នៅជាន់លើនោះទេ  ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ចាប់ខ្លួន ពីរនាក់ បងប្អូន ពីបទឆបោក ទិញរថយន្ដ បង់លុយមិនគ្រប់

$
0
0

ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ ត្រូវជាបងប្អូនគ្នាបង្កើត ត្រូវបានកម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហា ផ្ទៃ ឃាត់ខ្លួនកាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរង គ្រោះ ដោយចោទថា ជនសង្ស័យទាំងពីរនាក់នេះ បានទិញរថយន្ដ ចំនួន ៤ គ្រឿង ប៉ុន្ដែបង់លុយមិនគ្រប់ ហើយថែមទាំងនាំគ្នាគេចវេះ រហូតមកដល់ថ្ងៃចាប់ខ្លួន ។

មន្ដ្រីនគរបាលនាយកដ្ឋាន ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ជនសង្ស័យទី១ មានឈ្មោះ ហួត ចាន់វីរៈ ភេទប្រុស អាយុ ៣៤ឆ្នាំ និងជនសង្ស័យជាប្អូន ឈ្មោះ ហួត សុខវឌ្ឍនៈ អាយុ ៣២ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកសន្ទុក ខេត្ដកំពង់ធំ មុខរបរជាអ្នក លក់ដូរ ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌ បានបន្ដថា កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅ ជនសង្ស័យទាំងពីរ នាក់ បានទិញរថយន្ដ ចំនួន ៤ គ្រឿង គឺរថយន្ត វីហ្គោ ចំនួន ១គ្រឿង, រថយន្តកាមរី ស៊េរីឆ្នាំ ២០០៧ ចំនួន១ គ្រឿង , រថយន្តកាមរី ស៊េរី ឆ្នាំ ២០០៨ ចំនួន ១គ្រឿង និងរថយន្តឡង់រ៉ូវែរ ១គ្រឿងទៀត ពីក្រុមហ៊ុនឯកជនមួយ តាមរយៈការ បង់រំលោះ ប៉ុន្ដែការបង់លុយរំលោះនោះ បានធ្វើតែមួយដងគត់ រួចហើយក៏មិនដែលយកលុយទៅបង់ទៀត ឡើយ ពោលគឺគេចវេះរហូត ។ ហេតុដូច្នេះ ទើបភាគីជនរងគ្រោះ បានដាក់ពាក្យបណ្ដឹង ទៅនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃរួចហើយ ដោយមានការ ឯកភាពពីតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចក៏ឈានទៅដល់ការឃាត់ខ្លួន ជន សង្ស័យទាំងពីរនាក់នេះ កាលពី រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២ ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ខណៈដែលពួកគេកំពុងធ្វើដំណើរ ចេញពី ភោជនីយដ្ឋានមួយ ។

បើយោងតាមសមត្ថកិច្ចព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់បងប្អូននេះ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួន ទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១២ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ជាមួយគ្នានេះ សមត្ថកិច្ចបានអំពាវនាវ ដល់ប្រជាពលរដ្ឋ ទាំងឡាយណា ដែលរកស៊ីលក់រថយន្ដ ត្រូវធ្វើកិច្ចសន្យាឱ្យបានត្រឹមត្រូវ ជាមួយអតិថិជន នៅពេលទិញរថយន្ដម្ដងៗ បើមិនដូច្នោះទេ នឹងជួបបញ្ហា ដូចខាងលើនេះ ៕

www.dap-news.com

www.dap-news.com

ក្រុមសម្ព័ន្ធ ប្រឆាំងស៊ីរី ត្រូវបានទទួលស្គាល់ ជាអន្តរជាតិ

$
0
0

ដាម៉ាស៖ បណ្តាប្រទេសអារ៉ាប់មួយចំនួន និង ប្រទេសលោកខាងលិចថ្មីៗនេះ បានទទួលស្គាល់ក្រុមសម័្ពន្ធប្រឆាំង ស៊ីរី ជាអ្នកដំណាងស្របច្បាប់ នៃប្រជាជនស៊ីរី ខណៈពេលដែល ស្ថានភាពសិទ្ធិមនុស្សកាន់តែ ធ្លាក់ចុះដុនដាបក្នុងប្រទេសមជ្ឈិបូព៌ា។

យោងតាមទីភ្នាក់ងារព័ត៌មាន ស៊ិនហួ បានចុះផ្សាយថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១២ នេះថា កិច្ចប្រជុំនៃបណ្តាប្រទេស ដែលជាមិត្តរបស់ស៊ីរី បានធ្វើឡើងក្នុងប្រទេស ម៉ូរ៉ូកូ នៅថ្ងៃពុធ ទី១២ កន្លងទៅនេះស្តីពីការរៀបចំ បង្រួបបង្រួមជាតិសម្រាប់ កងកម្លាំងក្រុមសម័្ពន្ធ ប្រឆាំង នឹងរបបគ្រប់នៅប្រទេសស៊ីរី ដែលបានរៀបចំឡើង កាលពីដើមខែ វិច្ឆិកា ក្នុងប្រទេស កាតា ដោយទទួលស្គាល់ក្រុមប្រឆាំង ជាតំណាងស្រប ច្បាប់របស់ប្រជាជនស៊ីរី។

តំណាងមកពីប្រទេសនិង តំបន់ចំនួន ១១៤ ព្រមទាំង អង្គការក្រៅរដ្ឋាភិបាលចំនួន ១៥ទៀត បាន ចូលរួមក្នុងកិច្ចប្រជុំនោះ។ អ្នកចូលរួមទាំងអស់បាន សន្យាថានឹងផ្តល់ជំនួយសម្រាប់ កងកម្លាំងក្រុមប្រឆាំង និងបង្ខំឲ្យប្រធានាធីបតី នៃប្រទេសស៊ីរី លោក បាហ្សា អាល់ អាស្សាដ លាលែងចេញពី តំណែងរបស់ខ្លួន។

មុនកិច្ចប្រជុំចាប់ផ្តើម លោក ចច សាប្រា អនុប្រធាននៃសម្ព័ន្ធក្រុមប្រឆាំងនេះបាននិយាយ ប្រាប់ទីភ្នាក់ងារសារព័ត៌មាន ស៊ិនហួ ថាអង្គការរបស់លោក សង្ឃឹមថានឹងទទួលបានការ ទទួលស្គាល់ពេញលេញ ដោយសហគមន៍អន្តរជាតិក្នុង ពេលឆាប់ៗខាងមុខនេះ។ លោក សាប្រា បានបន្ថែមទៀតថា យើងចង់បានកិច្ចប្រជុំដើម្បី ផ្តល់សិទ្ធិដល់ប្រជាជនស៊ីរី ក្នុង ការការពារខ្លួន និង ដើម្បីរៀបចំឧបត្ថម្ភជំនួយមនុស្សធម៌ផងដែរ។

កិច្ចប្រជុំមិត្តរបស់ស៊ីរី ចាប់ផ្តើមមួយម៉ោងក្រោយ ពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ប៉ារ៉ាក អូប៉ាម៉ា បានប្រកាសទទួលស្គាល់ តំណាងក្រុមសម័្ពន្ធប្រឆាំងស៊ីរី ជាក្រុមប្រឆាំងស្របច្បាប់ ដែលទ្រោះត្រាយផ្លូវសម្រាប់ ការបង្កើនជំនួយសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក បានផ្លាស់ប្តូរទៅតាមជំហាន ដែលមានលក្ខណៈស្រដៀងទៅនឹង ប្រទេសអង់គ្លេស បារាំង និង ទីក្រុមអារ៉ាប់ជាច្រើនទៀត ដែលត្រូវបានរៀបចំ ដោយក្រុមសម្ព័ន្ធឧទ្ទាម ភ្លាមៗក្រោយពី វាបានបង្កើតនៅក្នុង ទីក្រុងដូហា។

ឆ្លើយតបចំពោះការទទួលស្គាល់ ក្រុមប្រឆាំងស៊ីរីពីសំណាក់អាមេរិកនេះ ប្រទេសរុស្ស៊ីបាន និយាយថា សហរដ្ឋអាមេរិក កំពុងតែជម្រុញឲ្យមាន ជោគជ័យចំពោះប្រតិបត្តិការ យោធានៃសម្ព័ន្ធប្រឆាំងស៊ីរី។

រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក ស៊ឺហ្គេ ឡារូវ បាននិយាយកាលពីថ្ងៃអង្គារ ថា សហរដ្ឋអាមេរិកបាន បោះជំហានដោយប្រឆាំង ទៅនឹងសេចក្តីថ្លែងការណ៍រួម ទីក្រុងស៊ឺណែវ ដែលតម្រូវឲ្យមានតែកិច្ចពិភាក្សា រវាងតែរដ្ឋាភិបាល និងក្រុមប្រឆាំងតែប៉ុណ្ណោះ៕

DAP-News

នារីកម្មករ រោងចក្រម្នាក់ ប៉ងលួចម៉ូតូ របស់គេ ត្រូវម្ចាស់ ចាប់ប្រគល់ ឲ្យសមត្ថកិច្ចភ្លាមៗ

$
0
0

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចយកម៉ូតូរបស់គេ ហើយត្រូវម្ចាស់ម៉ូតូចាប់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ ដង្កោ កាលពីវេលាម៉ោង១៧និង១៥នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ ស្ថិតក្នុងបុរីតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។

នារីដែលធ្វើសកម្មភាពលួចម៉ូតូ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន ខាងលើនេះ មានឈ្មោះ  ប៉ក់ រិទ្ធី (ហៅរ័ត្ន) ភេទស្រី អាយុ២៣ឆ្នាំ មានមុខរបរធ្វើជា កម្មកររោងចក្រ មានស្រុកកំណើត នៅឃុំព្រែកហូរ ស្រុកតាខ្មៅ ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ត្រូវបានជនរងគ្រោះ ជាម្ចាស់ម៉ូតូ ចាប់ឃាត់ខ្លួន រួមនិងវត្ថុតាង យកមកប្រគល់ឲ្យ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ដង្កោ និងបានធ្វើការបញ្ជូនខ្លួន បន្តមកកាន់ អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ និងឃុំខ្លួនជាបណ្តោះអាសន្ន។

ម៉ូតូដែលជនសង្ស័យ ធ្វើសកម្មភាពលួចនោះ ម៉ាក គុបជ្រុង C70 ពណ៌បៃតង ពាក់ស្លាកលេខ ឈ3772 ភ.ព1 ជនរងគ្រោះមានឈ្មោះ និន ពៅ ភេទ ប្រុស អាយុ២៣ឆ្នាំ មានមុខរបរជាកម្មកររោងចក្រដូចគ្នា ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ មុនពេលកើតហេតុជនរងគ្រោះ បានទុកម៉ូតូនៅ ក្នុងរោងចក្រខាងលើ ហើយបានចូលទៅធ្វើការ រហូតដល់ម៉ោង២០យប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២ ជនរងគ្រោះចេញ ពីធ្វើការដើរមកកន្លែងទុក ម៉ូតូនៅក្នុងរោងចក្រ ក៏ស្រាប់តែបាត់មិនឃើញម៉ូតូរបស់ខ្លួន ពេលនោះរូបគេក៏បានឆោឡោឡើង ហើយជនរងគ្រោះបានធ្វើការឆែក មើលតាម ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព របស់រោងចក្រ ក៏ដឹងថា ជនសង្ស័យរូបនេះ បានលួចម៉ូតូរបស់ខ្លួន ហើយក៏ចាប់ឃាត់ខ្លួន យកមកឲ្យនគរបាលតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើនេះ ត្រូវបាននគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌដង្កោ ធ្វើការកសាងសំណុំរឿង បញ្ជូនខ្លួននិងវត្ថុតាង ទៅសាលា ដំបូងរាជធានីភ្នំពេញ ចាត់ការទៅតាមនីតិវិធីច្បាប់៕

www.dap-news.com

www.dap-news.com

ថ្នាក់ដឹកនាំ ខេត្តកំពង់ធំ ប្រារព្ធ ទិវាជនពិការកម្ពុជា លើកទី១៤

$
0
0

កំពង់ធំៈ ថ្នាក់ដឹកនាំខេត្តកំពង់ធំ ព្រមទាំងមន្រ្តីក្រោមឱវាទ ជាច្រើននាក់ កាលពីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១២ បានរៀបចំប្រារព្ធ ទិវាជនពិការកម្ពុជា លើកទី១៤ នៅសាលប្រជុំខេត្តកំពង់ធំ ដើម្បីរំលឹក និងលើកទឹកចិត្ត ដល់ជនពិការនានា នៅក្នុងប្រទេសកម្ពុជា ។

ពិធីនេះ ធ្វើឡើង ក្រោមអធិបតីភាព លោកសុខ លូ អភិបាលរង ខេត្តកំពង់ធំ និង លោក ជា ជាតិ ប្រធានមន្ទីរ សង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទាខេត្ត ដើម្បីជាការរំលឹកដល់ ទិវាជនពិការកម្ពុជាផង ហើយក៏ដើម្បី រំលឹកដល់ទិវាជនពិការអន្តរជាតិ លើកទី៣០ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១២ ផងដែរ ។

លោក ជា ជាតិ ប្រធានមន្ទីរសង្គមកិច្ចអតីតយុវជន និងយុវនីតិសម្បទា ខេត្តកំពង់ធំ បានឱ្យដឹងថា គោលបំណង នៃការរៀបចំទិវាជនពិការនេះ គឺដើម្បីលើកកំពស់ ការយល់ដឹងជាសាធាណៈ អំពីបញ្ហា ពិការភាព ដើម្បីជំរុញការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធ និងសេវាកម្មនានា ដូចជា ការវិនិយោគ ក្នុងកម្មវិធី និងសេវាកម្មពិសេស សម្រាប់ជនពិការ ការអនុម័ត យុទ្ធសាស្ត្រពិការភាព និងផែនការសមត្ថភាព ផ្តល់ជូនឱ្យ មានការចូលរួមពី ជនពិការ ការកសាងសមត្ថភាពធនធានមនុស្ស ឲ្យប្រសើរឡើង ការផ្តល់ថវិកា គ្រប់គ្រាន់ និងបង្កើនតាមលទ្ធភាពដែលមាន បង្កើនការផ្សព្វផ្សាយ និងកាយល់ដឹង ជាសាធារណៈ កែលំអរការប្រមូល ទិន្និន័យ ពិការភាព ឱ្យមានភាពប្រសើរឡើង ពង្រឹងនិងគាំទ្រ ដល់ការសិក្សាស្រាវជ្រាវ ស្តីពី ពិការភាពជាដើម៕

បន្ទាប់ពីអានសារលិខិត របស់ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក សុខ លូ អភិបាលរង ខេត្តកំពង់ធំ បានសំណេះសំណាល និង កោតសរសើរ ដល់មន្ទីរសង្គមកិច្ច អតីត យុទ្ធជន និងយុវនិតិសម្បទាខេត្ត ស្ថាប័ន អង្គការជាតិ-អន្តរជាតិ ពិសេសអង្កការ ដែលធ្វើការជាមួយ ជនពិការ ដែលបានចូលរួម យ៉ាងសកម្មជំរុញ ឱ្យមានការដាក់បញ្ជូលជនពិការ ក្នុងការអភិវឌ្ឍន៍ដោយ ខិតខំធើឱ្យ មានការទទួលស្គាល់តំលៃ និងសមត្ថភាពជនពិការ ហើយរួមចំណែកបណ្ដុះបណ្ដាល និង ទទួលយក ជនពិការចូលបំរើ ក្នុងស្ថាប័ន រោងចក្រសហគ្រា ដែលធ្វើឱ្យ ការរស់នៅរបស់ជនពិការ មានស្ថេរភាព  ទាំងនោះ ហើយ ដែលជាកត្តាគន្លឹះ ក្នុងកិច្ចការពារ និងលើកកំពស់ ជនពិការក្នុងសង្គម។

នាឱកាសនោះ គណៈអធិបតី ក៏បានផ្តល់ អំណោយដល់ ជនពិការដែលបានចូលរួម នូវអាវមួយ និងថវិកា១០០០០រៀល សម្រាប់ម្នាក់ៗ ផងដែរ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


បើកការដ្ឋាន សាងសង់ ផ្លូវថ្នល់ ចាក់កៅស៊ូ ប្រវែង ២៥ គីឡូម៉ែត្រ តាមបទបញ្ជា របស់សម្តេច ហ៊ុន សែន

$
0
0

កំពង់ធំ ៖ ផ្លូវមួយខ្សែ ដែលមានប្រវែង ២៥ គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកបារាយណ៍ និងស្រុកសន្ទុក ត្រូវបានបើកការដ្ឋានសាងសង់ កាលពី ព្រឹកថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១២  ដែលបានសាងសង់ ចាប់ពីចំណុចផ្លូវបំបែក ផ្លូវជាតិលេខ ៧១ ភូមិ ឃុំបល្ល័ង្ក ស្រុកបារាយណ៍  រហូតដល់ភូមិអូរធំ ឃុំ បឹងល្វា ស្រុកសន្ទុក ដែលបានប្រសិទ្ធនាម ឈ្មោះ ផ្លូវ ហ៊ុន សែន ក្រវ៉ា ដែលពិធីបើកការដ្ឋានេះ ស្ថិតក្រោម អធិតីភាព លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ម៉ៅ ឡាំង ប្រធានមន្ទីរសាធារណការដឹកជញ្ជូន ខេត្តកំពង់ធំ ព្រមទាំងគណៈប្រតិភូ រួមដំណើរ បានចុះពិនិត្យស្ថានភាពផ្លូវ និងការរស់នៅរបស់ប្រជាពលរដ្ឋតាមដងផ្លូវ ។

លោក ម៉ៅ ឡាំង បានមានប្រសាស៍ថា ផ្លូវមួយខ្សែនេះ ជាផ្លូវសេដ្ឋកិច្ចសំខាន់ណាស់ ក្នុងការដឹកជញ្ជូនដំណាំកសិកម្ម និងកសិឧស្សាហកម្ម និងជាផ្លូវ អាចធ្វើដំណើរ ភ្ជាប់ជាមួយនឹងខេត្តក្រចេះនៃអនាគត ប៉ុន្តែស្ថានភាពផ្លូវត្រូវបាន ខូចខាតស្ទើរតែទាំងស្រុង ដោយមានជង្ហុកធំៗ នៅរដូវវស្សា ការ ធ្វើដំណើរពិបាកខ្លាំងណាស់ ទាំងថ្មើរជើង និងយានជំនិះ រួមទាំងសិស្សានុសិស្ស រហូតមកដល់ពេលនេះ ដោយមានការមើលឃើញសុខទុក្ខ របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណា ចក្រកម្ពុជា បានអញ្ជើញចុះមកចែកប័ណ្ណ កម្មសិទ្ធិ ដីធ្លីជូនប្រជាពលរដ្ឋ កាលពីថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០១២ កន្លងមក បានប្រកាសជាផ្លូវការ ឲ្យសាងសង់ផ្លូវថ្នល់ ចាក់កៅស៊ូ ប្រភេទ DBST តាមការ សំណូមពររបស់សាលាខេត្តកំពង់ធំ ដែលមានប្រវែង ២៥ គីឡូម៉ែត្រ រួមទាំងស្ថាបនា ស្ពាន លូ និងប្រព័ន្ធរំដោះទឹក ។ លោកបានបញ្ជាក់ទៀតថា ក្នុងការអនុវត្តន៍ សាងសង់ផ្លូវថ្នល់ចាក់កៅស៊ូនេះ គឺត្រូវបានក្រសួងសាធារណការដឹកជញ្ជូន សហការជាមួយនាយកដ្ឋានវិស្វកម្ម ចែកគ្នាជាពីរ គឺ មន្ទីរសាធារណការដឹកជញ្ជូនខេត្ត សាងសង់ចំនួន ៥ គីឡូម៉ែត្រ ចំណែក ២០ គីឡូម៉ែត្រ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ។

លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ ណែនាំឲ្យមន្រ្តីជំនាញទាំងអស់ អនុវត្តគំរោង សាងសង់ថ្នល់ ឲ្យស្របតាមស្តងដារ ដែលមានប្រឡាយសងខាងផ្លូវ មានប្រព័ន្ធលូរំដោះទឹក ស្ពាន ព្រមទាំងឧបករណ៍គ្រឿងចក្រ ឲ្យមាន គុណភាព ក្នុងការប្រើការការងារសាងសង់ផ្លូវថ្នល់ ជាពិសេសត្រូវមានការសម្របសម្រួល ជាមួយប្រជាពលរដ្ឋ ដោយសហការជាមួយនិងអាជ្ញាធរ ប្រជុំផ្សព្វ ផ្សាយ ស្តីពីផលប៉ះពាល់ ចៀសវាងធ្វើមានសតិអារម្មណ៍ ចំណែកផ្លូវថ្នល់ ត្រូវធ្វើឡើងចាប់ពីអ័ក្សផ្លូវ ២០ម៉ែត្រ នៅក្នុងទីប្រជុំជន ឬនៅក្នុងភូមិ ត្រូវធ្វើឡើង ពីអ័ក្សផ្លូវ ១៣ម៉ែត្រ  ។

ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ បានសម្តែងនូវក្តីត្រេតអរ ដែលកំពុងតែទទួលបានផ្លូវចាក់កៅស៊ូ កាលពីមុនរាប់សិបជំនាន់មិនដែលមាន ទើបតែពេលនេះ ពួកគាត់កំពុងតែទទួលបាននូវចំណងដៃ គួរជាទីពេញចិត្ត ៕

ខណ្ឌចំការមន ប្រជុំការងារ សន្តិសុខ សណ្តាប់ធ្នាប់

$
0
0

ភ្នំពេញៈ នាដំណាច់ឆ្នាំ២០១២ នេះ អភិបាលខណ្ឌចំការមន ដែលជាគណៈបញ្ជាការឯកភាពខណ្ឌ បានបើកកិច្ចប្រជុំស្តីពីការងារ ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ជាមួយនឹងមន្រ្តីពាក់ព័ន្ធ ក្នុងសាលាសាលាខណ្ឌចំការមន នៅរសៀលថ្ងៃទី១៣ ខែធ្នូ ។

អភិបាលខណ្ឌចំការមន លោក ឡូ យុយ បានថ្លែងនៅក្នុងពិធីនេះថា គ្រប់អាជ្ញាធរពាក់ព័ន្ធទំាងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការងារ សន្តិសុខ ជាពិសេសការត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមគោលដៅសំខាន់ៗ ឯរឿងគ្រប់គ្រងរដ្ឋបាលក៏ដូច្នេះដែរ អាជ្ញាធរត្រូវធ្វើការត្រួតពិនិត្យជាប្រចាំ តាមផ្ទសំណាក់ ផ្ទះជួល និងតំបន់សង្ស័យ ដើម្បីជៀសវាង ការកើតបញ្ហាណាមួយ ជាយថាហេតុ។

លោក ឡូ យុយ ក៏បានបន្ថែមទៀតថា នៅតាមមូលដ្ឋាន ជាពិសេសតំបន់ផ្សាមួយចំនួន អាជ្ញាធរត្រូវតែប្រុងប្រយ័ត្ន ចំពោះករណីអគ្គិភ័យ ទាំង ប្រធានផ្សា ទាំងមេភូមិ និងចៅសង្កាត់ ត្រូវចុះធ្វើការណែនំា ដល់ប្រជាពលរដ្ឋជាប្រចំា អំពីរបៀបនៃការបង្ការអគ្គិភ័យ។

អធិការនគរបាលខណ្ឌចំការមន លោក អ៊ុច សុខុន ក៏បានថ្លែងផងដែរថា ដើម្បីគ្រប់គ្រងសភាពការក្នុងមូលដ្ឋាន ទាមទារសំខាន់ គឺការសហការគ្នា រវាងមេភូមិ ចៅសង្កាត់ និងមន្រ្តីនគរបាលប៉ុស្តិ៍។ លោក អ៊ុច សុខុន ក៏បានបន្តទៀតថា ការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ អាចអនុវត្តទៅបាន លុះត្រាណា តែមានការរាយការណ៍ ច្បាស់លាស់ពីមូលដ្ឋាន ដូច្នេះសូមមន្ត្រីនគរបាល មេភូមិ និងចៅសង្កាត់ ត្រូវតែរាយការណ៍នូវព័ត៌មាន ពិតប្រាកដ មិនត្រូវធ្វើការលាក់លៀមនោះទេ ។

សូមបញ្ជាក់ដែរថា ក្នុងកិច្ចប្រជុំស្តីពីការងារ ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងខណ្ឌចំការមន នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១២ នេះ គឺមាន ការចូលរួម ពីសំណាក់កងកម្លាំងនគរបាល ខណ្ឌចំការមន, កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន រួមទាំងមេភូមិ ៩៥ នាក់ និងចៅសង្កាត់-ចៅ សង្កាត់រង ទាំង១២ ក្នុងខណ្ឌចំការមន និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ៕

www.dap-news.com

www.dap-news.com

UNICEF ថ្កោលទោស ក្រុមឧទ្ទាម ផ្តាច់ខ្លួន ភាគខាងត្បូងថៃ

$
0
0

បាងកក៖UNICEF ទាមទារឲ្យរដ្ឋាភិបាលថៃ ស្វែងរកដំណោះស្រាយអសន្តិសុខ នៅខេត្តចំនួន បី ភាគខាងត្បួងថៃ បន្ទាប់ពីក្រុមឧទ្ទាមបាញ់សម្លាប់ ប្រជាពលរដ្ឋមូស្លីមជាបន្តបន្ទាប់ ក្នុងនោះមានកុមារអាយុ ១១ ខែ ម្នាក់ស្លាប់។

យោងតាមសព័ត៌មាន INN នៅថ្ងៃ ព្រហស្បតិ៍ ទី ១៣ ខែ ធ្នូ នេះបានឲ្យដឹងថា លោក បិយា រាជផាន់ខាតី មន្រ្តីតំណាងអង្គការ UNICEF ប្រចាំប្រទេស ថៃ បានថ្កោលទោស ក្រុមឧទ្ទាមផ្តាច់ខ្លួនភាគខាងត្បូងថៃ ចំពោះការបាញ់រះលើ ហាងតែមួយកន្លែងនៅក្នុងស្រុក រ៉ាក់ងិ ខេត្ត ណារ៉ាធីវ៉ាត់ ខណៈ ដែលប្រជាពលរដ្ឋមូស្លីម កំពុងអង្គុយទទូលទាន កាហ្វេ និង ទឹកតែ នាពេលកន្លងទៅថ្មីៗ នេះ។ ហេតុការណ៍ខាងលើនេះ បានបណ្តាលឲ្យមាន ៥នាក់ស្លាប់ និង ច្រើននាក់ផ្សេងទៀតរងរបួស នៅក្នុងនោះមានទាយការីអាយុ ១១ ខែស្លាប់ និង ទារកអាយុ ១០ខែរងរបួសធ្ងន់ ក្រោយមកធ្វើត្រូវ បានស្លាប់ ខណៈបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ការថ្កោលទោសរបស់ UNICEF លើកនេះ គឺចង់បង្ហាញ ពីទង្វើព្រៃផ្សៃ និង គ្មានមនុស្សធម៌ ដែលមិនអាចអត់អោនឲ្យបាន របស់ក្រុមឧទ្ទាមផ្តាច់ខ្លួន ដែលតែងតែបង្កភាពអសន្តិសុខក្នុងតំបន់។

ក្រៅពីនេះ UNICEF បានទាមទារឲ្យរដ្ឋាភិបាលក្រុងបាងកក ស្វែងរកយន្តការផ្នែកមនុស្សធម៌ ដើម្បីជួយសង្គ្រោះ ជនរងគ្រោះដែលទទូលផល ប៉ះពាល់ ពីបញ្ហាអសន្តិសុខ នៅខេត្ត ចំនួន បី ភាគខាងត្បួងប្រទេសថៃ ត្រូវអនុវត្តន៍ឲ្យបានជាក់ស្តែង។ លើសពីត្រូវវិធានប្រើប្រាស់កម្លាំង ប្រដាប់របស់រដ្ឋាភិបាល ក៏ត្រូវតែបន្ថែមសក្តានុពល ការពារសុវត្ថិភាពប្រជាពលរដ្ឋ ឲ្យមានប្រសិទិ្ធភាព ១០០ ភាគរយផងដែរ។

គួរបញ្ជាក់ផងដែរថា របាយការណ៍របស់ អង្គការសហប្រជាជាតិ បានបង្ហាញថា បញ្ហា អសន្តិសុខនៅ ខេត្តចំនួន ៣ ភាគខាងត្បូងថៃ បានអូសបន្លាយ អស់រយៈពេល ៨ ឆ្នាំ បានឆក់អាយុជីវិតមនុស្ស ៥.៣០០ នាក់ និង រងរបួសជាច្រើនពាន់នាក់ នៅក្នុងនោះ មានកុមារស្លាប់ច្រើនជាង ៥០ នាក់ និង របួសប្រមាណ ៣៤០ នាក់ បើគិតមកទល់បច្ចុប្បន្ន៕

ស្ដ្រីកូនខ្ចីម្នាក់ ត្រូវសមត្ថកិច្ច ចាប់ខ្លួន ដោយជាប់ចោទថា លួចទ្រព្យសម្បត្ដិ​ អ្នកដទៃ

$
0
0

ភ្នំពេញៈ ស្ដ្រីម្នាក់ ដែលទើបតែ សម្រាលកូន បាន២ខែ ត្រូវបាននគរបាល ប៉ុស្ដិ៍ទឹកថ្លា ចាប់ខ្លួន កាលពីរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១២ កន្លងទៅនេះ នៅផ្ទះលេខ២៤៧ ក្រុមទី៨ ភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយតែស្ដ្រីរូបនេះ បានបន្លំលួចយកលុយ អ្នកលក់ឥវ៉ាន់ ចាប់ហួយ ហើយត្រូវម្ចាស់គេ ឃើញទាន់។

ស្រ្តីជនសង្ស័យ មានឈ្មោះ ចាន់ ស្រីនាង អាយុ៣០ឆ្នាំ មានមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលទើបតែសម្រាលកូន២ខែ។ ចំណែក អ្នកដែលអះអាងថា ជាជនរងគ្រោះ ម្ចាស់ផ្ទះកន្លែងកើតហេតុនោះ មានឈ្មោះ យូ វ៉ាន់ហោ អាយុ៤២ឆ្នាំ មានមុខរប ជាលក់ដូរគ្រឿងទេសគ្រប់មុខ។

លោក ប៉ែន ថុល ប្រធានប៉ុស្តិ៍នគរបាលសង្កាត់ទឹកថ្លា បានឱ្យដឹងថា មុនពេលកើតហេតុគេ ឃើញស្ដ្រី ជនសង្សស័យ ដើរចូលផ្ទះជនរងគ្រោះ ហើយធ្វើសកម្មភាពអើតឡើមៗ ក្រោយមក បានដើរសម្តៅទៅធុង ដាក់លុយ ហើយលូកយកលុយ ពីធុងនោះ បម្រុងរត់គេ តែក៍ត្រូវម្ចាស់ផ្ទះ ឃើញទាន់ ចាប់ខ្លួនបានភ្លាមៗ ប្រគល់មកឱ្យសមត្ថកិច្ច តែម្តង។

លោកបានបន្តថា ក្រោយសមត្ថកិច្ចសាកសួរ ស្ដ្រីសង្ស័យ បានសារភាពថា រូបគេពិតជា មានបំណងលួច យកលុយពីធុង របស់ជនរងគ្រោះ ដែលជាអ្នកលក់ចាប់ហួយ ពិតប្រាកដមែន ដោយសារតែខ្លួន ក្រពេក គ្មានលុយចិញ្ចឹម និងទិញទឹកដោះគោឱ្យកូន ដែលទើបសម្រាលរួច ២ខែ ។

គេពុំដឹងថា ជោគវាសនា របស់ស្ត្រីកូនខ្ចីត្រឹម២ខែម្នាក់នេះ នឹងទៅជាយ៉ាងណានោះទេ ប៉ុន្តែក្រោយពីសាក សួររួច ស្រ្តីរូបនេះ ត្រូវបានសមត្ថកិច្ច ឃុំខ្លួន ជាបណ្តោះអាសន្ន ។ ការសម្រេចយ៉ាងណានោះ គឺមានតុលាការ តែប៉ុណ្ណោះ ៕

Photo by DAP-NEWS

បណ្តារដ្ឋមន្រ្តី GMS និងធនាគារ អភិវឌ្ឍអាស៊ី ធ្វើផែនការ បង្កើតសកម្មភាព អភិវឌ្ឍបន្ទាប់

$
0
0

ភ្នំពេញ៖ធនាគារអភិឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា បណ្តារដ្ឋមន្រ្តីដែលបានចូលរួម នៅក្នុងសន្និសីទបណ្តាថ្នាក់រដ្ឋមន្រ្តី នៃប្រទេសមហាអនុតំបន់ ទន្លេមេគង្គ(GMS) លើកទី១៨នៅក្នុងទីក្រុងណាននីង នៃសាធារណរដ្ឋប្រជាមានិតចិន បាននិយាយនៅសេចក្តីថ្លែការណ៍រួមមួយ ថា ជំហានបន្ទាប់នៃ ការវិនិយោគ របស់ប្រទេសមហាអនុតំបន់ទន្លេមេគង្គ និងពង្រីកនូវកម្មវិធីចូលទៅក្នុងវិស័យថ្មីៗជាច្រើនដូចជា ការវិនិយោគពហុវិស័យឆ្ពោះ ទៅកាន់ ការអភិវឌ្ឍទីក្រុង ដោយភ្ជាប់តំបន់ដាច់ស្រយាល ជាមួយនិងការរីកចម្រើនកណ្តាល ហើយនិងការពង្រីកនូវច្រករបៀង ចូលទៅក្នុងប្រទេស មីយ៉ាន់ម៉ា។

លោក Stephen Groff អនុប្រធានប្រតិបត្តិ សំរាប់អាស៊ីបូពា៍ អាស៊ីអាគ្នេយ៍ ហើយនិងតំបន់ប៉ាស៊ីហ្វិក ប្រចាំធនាគារអភិវឌ្ឍអាស៊ី (ADB) ដែលដើរ តួនាទីជាលេខាធិការដ្ឋាន នៃកម្មវិធីGMS បាននិយាយថា ក្របខណ្ឌយុទ្ធសាស្រ្តថ្មី របស់មហាអនុតំបន់ទន្លេមេគង្គថ្មី ដែលត្រូវបានផ្លាស់ប្តូរចូល ទៅក្នុងផែនការសកម្មភាព។ ក្របខណ្ឌយុទ្ធសាស្រ្តថ្មី របស់មហាអនុតំបន់ទន្លេមេគង្គ ត្រូវបានគាំទ្រដោយកម្មវិធីវិនិយោគ ដែលត្រូវបានគិតគូរ យ៉ាងច្បាស់លាស់។

សន្និសីទ មានរយៈពេលពីរថ្ងៃ ដែលមន្រ្តីទាំងអស់ បានមកជួបជុំគ្នា មកពីប្រទេសកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងប្រទេសវៀតណាម ដើម្បីគិតគូរ ដល់ ជោគជ័យកាលពីអតីតកាល ហើយនិងការបង្កើតអាទិភាព នៅក្នុងពេលអនាគតសម្រាប់ការវិនិយោគ ដែលស្រដៀងគ្នាជាមួយ និងការលើក ឡើងអនុសាសន៍ ពីការងារលើការរៀបចំ ក្របខណ្ឌវិនិយោគ នៅក្នុងតំបន់ ដែលហៅកាត់ថា (RIF) ដែលជាការផ្តួចផ្តើម បន្ទាប់ពីកិច្ចប្រជុំកំពូល ប្រទេសមហាអនុតំបន់ទន្លេមេគង្គ (GMS)។ សន្និសីទ ត្រូវបានចូលរួមដោយដៃគូអភិវឌ្ឍ ដូចជាប្រទេសអូស្រ្តាលី ជប៉ុន សហរដ្ឋអាមេរិក អង្គការ ទេសន្តប្រវេសន៍អន្តរជាតិ គណៈកម្មការទន្លេមេគង្គ ហើយនិងគណៈកម្មការដើម្បីសង្គម និងសេដ្ឋកិច្ចសម្រាប់តំបន់ប៉ាស៊ីហ្វិក និងតំបន់អាស៊ី ដែល ហៅកាត់ថា (UNESCAP)។

គម្រោងដំបូងនិងលេចរូបរាងឡើង នៅដើមឆ្នាំ២០១៣ ដោយផ្តោតការសំខាន់ជាពិសេស ទៅលើការជំរុញសក្តានុពល នៃការកើនឡើង សម្រាប់ទី ប្រជុំជន និងទីក្រុង ជាមួយនិងហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន ដូចជា ទឹក និងអនាម័យ មធ្យោបាយដឹកជញ្ជូន អគ្គិសនី និងទូរគមនាគមន៍ ហើយនិង គម្រោងជាច្រើន នៃមធ្យោបាយដឹកជញ្ជូន ដែលនិងតភ្ជាប់កណ្តាលទីប្រជុំជន ជាមួយនិងតំបន់ដាច់ស្រយាល ដោយប្រើប្រាស់នូវផ្លូវ ឬផ្លូវដែក ផ្លូវ សមុទ្រ ឬផ្លូវអាកាសបន្ទាប់បន្សំ ក្នុងការជំរុញនូវនិតីវិធី នៃការឆ្លងកាត់ព្រំដែន ហើយនិងបង្កើននូវការស្ទង់ក្នុងតំបន់ សម្រាប់ការដោះស្រាយចំណី អាហារ ដោយធ្វើឲ្យប្រសើរឡើង នូវកិច្ចខិតខំប្រឹងប្រែង ក្នុងការការពារធនធានធម្មជាតិ ហើយនិងការបង្កើន នូវការទទួលខុសត្រូវ ដែលទាក់ទង និងបរិស្ថានអនុវត្ត ជាពិសេសនៅក្នុងវិស័យទេសចរណ៍ កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដែលនិងកើនឡើងនូវការយកចិត្តទុកដាក់ អំឡុងពេល ដែលការបញ្ចប់នូវក្របខណ្ឌវិនិយោគ ក្នុងតំបន់(RIF) នៅត្រីមាសដំបូងឆ្នាំ២០១៣។

ការបញ្ចប់នូវក្របខណ្ឌវិនិយោគ ក្នុងតំបន់ទាំងស្រុង និងក្លាយជាប្រធានបទ ក្នុងការពិភាក្សាបន្ថែមជាមួយគ្នា និងជាការពិភាក្សាគ្នា នៅក្នុងចំណោម ប្រទេស នៃមហាអនុតំបន់ទន្លេមេគង្គ ដែលហៅកាត់ថា (GMS) ហើយនិងដៃគូអភិវឌ្ឍនានា មុននិងបិទបញ្ចប់។

សេចក្តីថ្លែងការណ៍រួម នៃបណ្តារដ្ឋមន្រ្តីបានស្នើនូវគម្រោង នៅថ្ងៃអនាគតផងដែរ និងជួយដល់ការធ្វើសមាហរណកម្ម នៅក្នុងវិស័យថាមពលនៅក្នុង ប្រទេសមហាអនុតំបន់ទន្លេមេគង្គ ដោយចាប់ផ្តើម ជាមួយនិងការបញ្ជូននូវការវិនិយោគ ជាអាទិភាពនៅក្នុងប្រទេសកម្ពុជា ឡាវ ហើយនិង មីយ៉ាន់ម៉ា។ ការពង្រឹងនូវបង្គោលជាតិរបស់ពួកគេរៀងៗខ្លួន និងធ្វើជាការកសាងនូវប្លុកដល់បង្គោលថាមពលក្នុងតំបន់។

កិច្ចប្រជុំ ដែលត្រូវបានភ្ជាប់ នូវគំនិតផ្តួចផ្តើមមួយចំនួនថ្មីៗ ដែលក្នុងនោះរួមមាន ផែនការអភិវឌ្ឍមជ្ឈមណ្ឌលសម្របសម្រួល ថាមពលក្នុងតំបន់ ដែលជាផែនការសកម្មភាព សម្រាប់ការអភិវឌ្ឍធនធានមនុស្ស ហើយនិងការកាត់បន្ថយជម្ងឺអេដស៍ ការពន្យារពេលកម្មវិធីគាំទ្រកសិកម្ម ហើយនិង ការសម្រេចចិត្ត ដើម្បីបង្កើតនូវសមាគមន៍ផ្លូវដែក មហាតំបន់ទន្លេមេគង្គ ជាជំហានដំបូងដើម្បីជំរុញ នូវការតភ្ជាប់នូវផ្លូវដែកឆ្លងកាត់ព្រំដែន។

សៀវភៅផែនទីបរិស្ថាន នៃប្រទេសមហាអនុតំបន់ទន្លេមេគង្គ ត្រូវបានបើកធ្វើឡើងផងដែរ នូវក្នុងកិច្ចប្រជុំ ដែលជារឿងសំខាន់ នៅក្នុងការប្តេជ្ញាចិត្ត ក្នុងអនុតំបន់ ដើម្បីទ្រទ្រង់ដល់បរិស្ថាន៕

Viewing all 8042 articles
Browse latest View live




Latest Images