Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

សមត្ថកិច្ច៖ ឧកញ៉ា ថោង សារ៉ាត់ ជាមេក្លោងសម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ

$
0
0

- សមត្ថកិច្ចអំពាវនាវដល់ កម្លាំងសមត្ថកិច្ច និងមន្រ្តីនៅគ្រប់ ច្រកព្រំដែនទាំងអស់ សហការតាមចាប់ឧកញ៉ា ថោង សារ៉ាត់

- សមត្ថកិច្ចរកឃើញកាំភ្លើងខ្លី ៦ដើមក្នុងភូមិគ្រឹះឧកញ៉ា ថោង សារ៉ាត់

- សមត្ថកិច្ចឃាត់ខ្លួនឪពុក-ម្តាយឧកញ៉ា ថោង សារ៉ាត់ ខណៈលោកឧកញ៉ា បានរត់គេចខ្លួនបាត់ហើយ

- ម៉ោងធ្វើឃាត និងម៉ោងតាមចាប់មេក្លោង ស្ថិតក្នុងចន្លោះម៉ោងជាង ៧ដូចគ្នា

- អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក សាទរចំណាត់ការរបស់លោកស្នងការ ជួន សុវណ្ណ និងទទួចចាប់ឲ្យបានឧកញ៉ាជាមេក្លោង

ភ្នំពេញ៖ ឃាតកម្មបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ កណ្តាលរាជធានីភ្នំពេញ ត្រូវបានវែកមុខហើយបន្ទាប់ពីសមត្ថ កិច្ចបើកការស៊ើបអង្កេតរយៈពេល១១ថ្ងៃក្រោយការបាញ់ប្រហារ ជនសង្ស័យជាមេក្លោង គឺឧកញ៉ា ថោង សារ៉ាត់ ម្ចាស់បុរី៩៩៩។ ឧកញ៉ា ថោង សារ៉ាត់ ជាឧកញ៉ាវ័យក្មេងមួយរូប ដែលធ្លាប់មានរឿងរ៉ាវក្តីក្តាំជាច្រើនលើមុខជំនួញ របស់ខ្លួន ក្នុងនោះលោកឧកញ៉ា ក៏ធ្លាប់មានជម្លោះជាមួយប្រធានសាលាដំបូងរាជធានីភ្នំពេញ អាំង មាលតី រហូត ប្តឹងផ្តល់គ្នាឡើងតុលាការថែមទៀងផង។

ស្នងការរងនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលថា នៅវេលាម៉ោង ៧យប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤នេះ កម្លាំងសមត្ថកិច្ច ដឹកនាំដោយព្រះរាជអាជ្ញារងសា លាដំបូងរាជធានីភ្នំពេញ សៀង សុខ កំពុងឡោមព័ទ្ធចាប់ ឧកញ៉ាវ័យក្មេង ថោង សារ៉ាត់ នៅភូមិគ្រឹះក្នុងបុរី៩៩៩ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

គ្រាដែលសមត្ថកិច្ចកំពុងប្រតិបត្តិការតាមចាប់ឧកញ៉ា ថោង សារ៉ាត់ ជាមេក្លោងនោះ ជនពាក់ព័ន្ធចំនួន៤នាក់ ជា អង្គរក្សឧកញ៉ាវ័យក្មេង ពោរពេញដោយរឿងអាស្រូវ និងក្អេងក្អាងក្នុងរបរជំនួញរូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួចហើយ។ អង្គរក្សទាំង៤រូបនោះរួមមាន៖ ទី១. ឈ្មោះ មាស សម្បត្ដិ ទី២. ឈ្មោះសៀង វាសនា ទី៣. ឈ្មោះ កូន ចាន់ថុល និងទី៤. ឈ្មោះ លី សៅ។

ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ដែលកំពុងបញ្ជាដោយផ្ទាល់នោះ បានថ្លែង ថា កម្លាំងសមត្ថកិច្ចកំពុង ចូលឆែកឆេះនៅក្នុងភូមិគ្រឹះ តែមិនទាន់ចាប់បានឧកញ៉ា ជាមេក្លោង នៃការបាញ់ប្រហារ កណ្តាលរាជធានីភ្នំពេញនៅឡើយទេ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា រហូតដល់ម៉ោង ៨ និង១៣នាទីយប់ថ្ងៃដដែលនេះ សមត្ថកិច្ចបានឃាត់ខ្លួនឪពុក-ម្តាយ របស់ឧកញ៉ា ថោង សារ៉ាត់ ខណៈលោកឧកញ៉ា បានរត់គេចខ្លួនបាត់ហើយ។ ឪពុករបស់លោកឧកញ៉ា ថោង សារ៉ាត់ មានឈ្មោះ តាំង សុខ ហៅថោង ចំរើន អាយុ ៦៥ឆ្នាំ រីឯម្តាយមានឈ្មោះ កែវ សារី អាយុ៥៥ឆ្នាំ ជាមន្រ្តីក្រសួងការពារជាតិ។

រហូតដល់វេលាម៉ោង ៩ និង២១នាទីយប់កម្លាំងសមត្ថកិច្ច បានចុះទៅឆែកឆេរទីតាំងក្រុមហ៊ុនចែកចាយសាច់បាត់ តេ នៅក្នុងសង្កាត់បឹងទំពន់ ដែលជារបស់លោកឧកញ៉ា ថោង សារ៉ាត់ តែរកមិនឃើញលោកឧកញ៉ាទេ។ ក្នុងប្រតិ បត្តិការឆែកឆេរនាយប់នេះ សមត្ថកិច្ច បានរកឃើញកាំភ្លើងខ្លី៦ដើម នៅក្នុងភូមិគ្រឹះរបស់ឧកញ៉ា ថោង សារ៉ាត់ ក្នុងសង្កាត់ចាក់អង្រែក្រោម។

ជាមួយនិងប្រតិបត្តិការឆែកឆេររកមិនឃើញឧកញ៉ា ថោង សារ៉ាត់នោះ កម្លាំងនគរបាលរាជធានីភ្នំពេញ បានអំពាវ នាវដល់អាជ្ញាធរ និងសមត្ថកិច្ចនៅតាមច្រកព្រំដែនទាំងអស់ ចូលរួមសហការធ្វើយ៉ាងណាឃាត់ឲ្យបានលោកឧក ញ៉ា ថោង សារ៉ាត់ ប្រសិនបើឃើញលួចគេចខ្លួនទៅប្រទេសដទៃតាមច្រកព្រំដែន។

គ្រាសមត្ថកិច្ចកំពុងញាប់ដៃញាប់ជើងឆែកឆេរតាមចាប់ជនសង្ស័យជាមេក្លោងនោះ ប្រជាពលរដ្ឋខ្មែរលើបណ្តាញ សង្គមហ្វេសប៊ុក បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជុំវិញការបំបែកសំណុំរឿងឃាតកម្មមួយនេះ ក្នុងរយៈពេល ត្រឹមតែ ១១ថ្ងៃ និងបានកោតសរសើរយ៉ាងខ្លាំង ចំពោះស្នាដៃ និងជំនាញបច្ចេកទេសស្រាវស្រាវរបស់សមត្ថកិច្ច។ ក្រុមអ្នកលេងហ្វេសប៊ុក ក៏បានទទូច និងបួងសួងឲ្យចាប់បានជនសង្ស័យជាមេក្លោងមកវិនិច្ឆ័យទោសផងដែរ។

ជាការកត់សម្គាល់ប្រតិបត្តិការតាមចាប់ខ្លួនឧកញ៉ា ថោង សារ៉ាត់ ដែលជាប់សង្ស័យជាមេក្លោងនៅពីក្រោយឃាត កម្មបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ បានធ្វើឡើងភ្លាមៗ ពោលរយៈពេលប្រហែលជា ២-៣ម៉ោងប៉ុណ្ណោះ បន្ទាប់ពី ឪពុក-ម្តាយ របស់លោកឧកញ៉ា ថោង សារ៉ាត់ បានហៅអ្នកព័ត៌មានជាច្រើនស្ថាប័ន ទៅធ្វើសន្និសីទព័ត៌មានលាង សម្អាតកេរ្តិ៍ឈ្មោះលោកឧកញ៉ា និងអង្គរក្សថា មិនមានជាប់ពាក់ព័ន្ធនឹងឃាតកម្ម។ ក្នុងសន្និសីទព័ត៌មានេះ អ្នកស្រី កែវ សារី ជាម្តាយឧកញ៉ា ថោង សារ៉ាត់ បានគំរាមប្តឹងបកទៅសមត្ថកិច្ចថែមទៀតផង ដែលបានចាប់លោកឧកញ៉ា និង អង្គរក្ស។

សូមបញ្ជាក់ថា លោកឧកញ៉ា អ៊ឹង ម៉េង ថៅកែស៊ីម៉ង់តិ៍ពេជ្រ និងជាម្ចាស់ហាងពេជ្រហុងកុង ត្រូវបានឃាតកបាញ់ សម្លាប់មិនប្រណីដៃ បណ្តាលឲ្យដេកដួលស្លាប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោងជាង ៧យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៤ ពេលលោកចុះទិញផ្លែឈើនៅជិតស្តាតអូឡាំពិក ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។

សូមរំលឹកផងដែរថា លោកឧកញ៉ា ថោង សារ៉ាត់ ធ្លាប់មានរឿងក្តីក្តាំជាច្រើនជាមួយដៃគូជំនួញរបស់ខ្លួន ក្នុងនោះ លោកប្រធានសាលាដំបូងរាជធានីភ្នំពេញ អាំង មាលតី ក៏ធ្លាប់មានរឿងក្តីក្តាំប្តឹងផ្តល់គ្នាផងដែរ។

មន្រ្តីនគរបាល បានបន្តទៀតថា រហូតមកដល់ម៉ោង ១១:១០នាទី យប់ថ្ងៃដដែលនេះ ប្រតិបត្តិការ ឡោមព័ទ្ធផ្ទះ លោកឱកញ៉ា ថោង សារ៉ាត់ មិនទាន់បញ្ចប់នៅឡើយទេ ហើយសមត្ថកិច្ច បន្តឆែករថយន្តរបស់មេក្លោងរូបនេះទៀតផង៕

ឧកញ៉ា ថោង សារ៉ាត់ ដែលសមត្ថកិច្ចបញ្ជាក់ថា ជាមេក្លោង

ជនសង្ស័យជាឃាតក បាញ់សម្លាប់ឧកញ៉ា អ៊ឺង ម៉េងជឺ មិនប្រណៃដៃ

ជនសង្ស័យជាអ្នកឌុប ជនដៃដល់ ពេលធ្វើសកម្មភាពបាញ់សម្លាប់ឧកញ៉ា អ៊ឺង ម៉េងជឺ

ឪពុក-ម្តាយ លោកឧកញ៉ា ថោង សារ៉ាត់ ដែលសមត្ថកិច្ចឃាត់ខ្លួនជំនួសកូន

សកម្មភាពសមត្ថកិច្ចកំពុងឡោមព័ទ្ធចាប់ឧកញ៉ា ថោង សារ៉ាត់


ការកែសម្រួល រូបមន្តសម្រាប់ អនុវត្តក្នុងគោលការណ៍ វាយតម្លៃផ្តល់ ចំណាត់ថ្នាក់ ប្រឡងប្រណាំង អនុវត្តគោល នយោបាយ (ភូមិឃុំមានសុវត្ថិភាព)

$
0
0

បន្ទាយមានជ័យ៖កិច្ចប្រជុំគោលការណ៍ វាយតម្លៃអំពីចំណាត់ថ្នាក់ ប្រឡងប្រណាំងអនុវត្តន៍ គោលនយោបាយ (ភូមិ ឃុំមាន សុវត្ថិភាព៩ចំណុច) នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤ នៅសាលប្រជុំសាលា ខេត្តបន្ទាយមានជ័យ ក្រោយអធិបតីភាព លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រីអាត់ ខែមស្នងការខេត្ត លោកង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូប។

លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងនៅក្នុងអង្គប្រជុំ ថានៅ ខែកក្កដា ឆ្នាំ២០១៤ នេះក្រុមប្រឹក្សា ប្រឡងប្រណាំង អនុវត្តន៍គោលនយោបាយ (ភូមិ.ឃុំមានសុវត្ថិភាព) ជាគោលនយោបាយ អាទិភាពក្នុងវិស័យសន្តិសុខ ជាតិនិងដើម្បីលើកកម្ពស់ ភាពយុត្តិធម៌ត្រឹមត្រូវ ក្នុងការពិនិត្យវាយតម្លៃជ្រើសរើស អង្គភាពដែលមាស្នាដៃល្អ។

លោកបានបន្តថា ការកែសម្រួលរូបមន្ត សម្រាប់អនុវត្តក្នុងគោលការណ៍ វាយតម្លៃផ្តល់ចំណាត់ថ្នាក់ ប្រឡងប្រណាំង អនុវត្តគោលនយោបាយ (ភូមិឃុំមានសុវត្ថិភាព) ដោយគិតតាមលក្ខណៈវិនិច្ឆ័យ៥ចំណុច១.ស្ថានភាពបទល្មើស ២.លទ្ធផលបង្ក្រាបបទល្មើស ៣.វេទិកាសាធារណៈ ៤.ការផ្សព្វផ្សាយ ៥.ចលនាប្រជាការពារ។ លោក គោស៊ុំ សារឿត បានលើកឡើងថា ខេត្តបន្ទាយមានជ័យ មាន៤ស្រុក.ក្រុងក្នុងចំណោម៩ស្រុក.ក្រុងមាន ក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ ស្រុកមង្កលបូរី ស្រុកម៉ាឡៃ ដែលកើតមានបទល្មើសនិងរឿងរ៉ាវ ច្រើនជាងគេគឺ អាជ្ញាធរត្រូវសហការ គ្នាជាមួយសមត្ថកិច្ច និងប្រជាពលរដ្ឋ ដើម្បីមានវិធានអោយ ប្រជាពលរដ្ឋមានសន្តិសុខ និងប្រឡងប្រណាំងអនុវត្តន៍គោលនយោបាយ (ភូមិ.ឃុំមានសុវត្ថិភាព) ។

ជាចុងក្រោយលោក គោស៊ុំ សារឿត អភិបាលខេត្តបានអំពាវនាវ និងជំរុញ ឱ្យអាជ្ញាធរ មូលដ្ឋានគ្រប់ជាន់ថ្នាក់រួមនិងសមត្ថកិច្ច ទាំងអស់ត្រូវរិះរកវិធានការនានា ឱ្យមានប្រសិទ្ធភាព ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ ប្រភេទគឺដើម្បីនាំមកនូវភូមិ ឃុំមានសុវត្ថិភាព និងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ រស់នៅគ្មានការភ័យខ្លាច៕

រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម ស្វែងរកទីផ្សារសម្រាប់ កសិផលខ្មែរ នៅប្រទេសគុយវ៉ែត

$
0
0

- លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញព្រះចៅនាយករដ្ឋមន្រ្តីគុយវ៉ែត នាំអង្ករកម្ពុជាទៅផ្គត់ផ្គង់ នៅមជ្ឈឹមបូពា៌

ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានដឹកនាំមន្រ្តីជាន់ខ្ពស់ កម្ពុ ជាមួយក្រុមបំពេញទស្សនកិច្ច៥ថ្ងៃ នៅប្រទេសគុយវ៉ែត គោលបំណង និងទិសដៅធំបំផុតនៃដំណើរទស្សនកិច្ចនេះ  គឹពង្រីកទំហំពាណិជ្ជកម្ម និងការនាំចេញកសិកផលរបស់ខ្មែរ ជាពិសេសអង្ករ ទៅកាន់ប្រទេស មានសេដ្ឋកិច្ច ជឿនលឿនក្នុងតំបន់អារ៉ាប់មួយនេះ។

ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃ (២៩ វិច្ឆិកា ដល់ ៣ ធ្នូ ឆ្នាំ២០១៤) របស់លោកទេសរដ្ឋមន្រ្តី ស៊ុន  ចាន់ថុល នៅប្រទេសគុយវ៉ែត លោកបានជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាច្រើនជាមួយ នាយករដ្ឋមន្រ្តី និង មន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀតរបស់គុយវ៉ែត។

បន្ទាប់ពីការអញ្ជើញដល់ប្រទេសគុយវ៉ែត លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែលអមដំណើរដោយលោកអូ ស្មាន់ ហាស្សាន់ រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក ឡុង កែម ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំរដ្ឋគុយវ៉ែត នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៤  បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយព្រះចៅ Sheikh Jaber Al-Mubarak Al-Hamad Al-Sabah  នាយករដ្ឋមន្ត្រី នៃរដ្ឋគុយវ៉ែត។

ក្នុងជំនួបនេះ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងអំពីទំនាក់ទំនងល្អ រវាងកម្ពុជា និងគុយវ៉ែត ទាំង ផ្នែកការទូត និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ដោយរាប់បញ្ចូលទាំងការផ្លាស់ប្តូរទស្សនកិច្ចផ្លូវការ របស់ប្រមុខរដ្ឋាភិបាលទាំងពីរ និងការចុះហត្ថលេខាលើបណ្តាកិច្ចព្រមព្រៀង និងអនុស្សរណៈនៃ ការយោគ យល់គ្នាជាច្រើនផងដែរ។

នៅចំពោះព្រះភក្រ្តព្រះចៅ Al-Sabah  លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើឲ្យព្រះចៅ Al-Sabah គាំទ្រ ការពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ និងបានសំនូមពរឲ្យគុយវ៉ែត នាំចូលអង្ករពីកម្ពុ ជា សម្រាប់ការចែកចាយទៅបណ្តាប្រទេសមជ្ឈឹមបូព៌ា។ លោកទេសរដ្ឋមន្រ្តី ក៏បានស្នើឲ្យព្រះចៅ Al-Sabah  គាំទ្រកម្ពុជាដើម្បីក្លាយជាអ្នកអង្កេតការណ៍ នៃអង្គការសហប្រតិបត្តិការឥស្លាម នាឆ្នាំក្រោយ។

ក្នុងជំនួបក្រោមបរិយាកាសទទួលបានការស្វាគមន៍ ដ៏កក់ក្តៅពីព្រះចៅនាយករដ្ឋមន្រ្តីគុយវ៉ែតនេះ លោកទេសរដ្ឋ មន្រ្តី ក៏បានជម្រាបជូននូវការផ្តាំផ្ញើ ប្រកបដោយការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ ការជូនពរ និងការគោរពអញ្ជើញពី សម្តេចនាយករដ្ឋមន្ត្រី ជូនចំពោះព្រះចៅ Sheikh Jaber Al-Mubarak Al-Hamad Al-Sabah ដើម្បីអញ្ជើញ បំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា នៅពេលវេលាសមស្របណាមួយ។ ព្រះចៅ Al-Sabah បានស្នើឲ្យទេស រដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាំយកនូវសេចក្តីគោរពអានដ៏ខ្ពង់ខ្ពស់ ទៅកាន់សម្តេចនាយករដ្ឋមន្ត្រី និងការថ្លែងអំណរ គុណសម្តេចតេជោ ដែលបានអញ្ជើញទ្រង់មកបំពេញទស្សនកិច្ចនៅកម្ពុជា។

- ជំនួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មគុយវ៉ែត

នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ ដដែលនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូ ជួប ពិភាក្សាការងារជាមួយ លោក Abdul Muhsen Medej Mohammad Al Medej ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ  សួងពាណិជ្ជកម្ម និងឧស្សាហកម្មគុយវ៉ែត ដើម្បីពិភាក្សាពីវិធីសាស្ត្រ ពង្រីកទំហំពាណិជ្ជកម្ម និង វិនិយោគរវាង ប្រទេសទាំងពីរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនលោក Abdul Muhsen អំពីស្ថានភាពនយោបាយ និងបរិយា  កាសម៉ាក្រូសេដ្ឋកិច្ច នាពេលបច្ចុប្បន្ន របស់កម្ពុជា និងជំរុញឲ្យលោក Abdul Muhsen ដឹកនាំគណៈប្រតិភូពា  ណិជ្ជកម្ម បំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកកាលានុវត្តភាពពាណិជ្ជកម្ម និងការវិនិយោគ។

លោក Abdul Muhsen បានទទួលស្គាល់នូវទំនាក់ទំនងដ៏ល្អរវាងប្រទេសកម្ពុជា និងរដ្ឋគុយវ៉ែត និងបានសន្យា ថា នឹងខិតខំប្រឹងប្រែងពង្រីកទំហំពាណិជ្ជកម្ម និង វិនិយោគរវាងប្រទេសទាំងពីរ។ លោកក៏បានរៀបចំកម្មវិធី ពិភាក្សាអាហារថ្ងៃត្រង់ សម្រាប់គណៈប្រតិភូកម្ពុជាផងដែរ។

- លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជួបរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ជារដ្ឋមន្ត្រីក្រសួងកិច្ចការសាសនាឥស្លាម និង Awqaf នៃរដ្ឋគុយវ៉ែត

នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយ លោក Yaqoub Al-Senea រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ជារដ្ឋមន្ត្រីក្រសួងកិច្ចការសាសនាឥស្លាម និង Awqaf នៃ រដ្ឋគុយវ៉ែត ដើម្បីពិភាក្សាអំពីច្បាប់ពាណិជ្ជកម្មតាមអេឡិចត្រូនិក (E-Commerce) ច្បាប់ការពារអ្នកប្រើប្រាស់ និង ច្បាប់ស្តីពីការប្រកួតប្រជែង។

លោកទេសរដ្ឋមន្ត្រី បានស្នើឲ្យលោករដ្ឋមន្ត្រី Yaqoub ចែករំលែកនូវបទពិសោធន៍ នៃការអនុវត្តល្អៗ ក្នុងការធ្វើ ពង្រាងច្បាប់ទាំងនេះសម្រាប់កម្ពុជា។

- លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជួបពិភាក្សាជាមួយរដ្ឋមន្ត្រី ក្រសួងការងារ និងកិច្ចការសង្គម នៃរដ្ឋគុយវ៉ែត

នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤ដដែល លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូចូលជួបពិភាក្សាការ ងារជាមួយលោកស្រី Hind Al-Sabih រដ្ឋមន្ត្រីក្រសួងការងារ និងកិច្ចការសង្គម ដើម្បីពិភាក្សា និងសែ្វងរកវិធីក្នុង ការពង្រីកកិច្ចសហប្រត្តិការ លើផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងបណ្តុះបណ្តាលបច្ចេកទេស។

លោកទេសរដ្ឋមន្ត្រី បានរំលឹកលោកស្រីរដ្ឋមន្ត្រី Hind Al-Sabih ពីអនុស្សារណៈយោគយល់រវាងកម្ពុជា និង គុយ វ៉ែត ដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០០៩ ដើម្បីសែ្វងរកលទ្ធភាពក្នុងការនាំយកពលករ ឬកម្លាំងពលកម្ម ជាក់លាក់ ពីកម្ពុជាទៅកាន់ប្រទេសគុយវ៉ែត។

លោក អូស្មាន់ ហាស្សាន់ រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា លោកនឹងបន្តពិភាក្សា តាមដានលើបញ្ហានេះថែមទៀត។

- ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជួបអាជ្ញាធរ វិនិយោគគុយវ៉ែត សុំពង្រីកការវិនិយោគ មកកម្ពុជា
នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៤ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំ គណៈប្រតិភូជួបពិភាក្សាការងារជាមួយ លោក Bader Al-Saad នាយកគ្រប់គ្រង នៃអាជ្ញាធរវិនិយោគគុយវ៉ែត ដើម្បីជំរុញឲ្យពិចារណាធ្វើការ វិនិយោគមូលនិធិអធិបតេយ្យរបស់ប្រជាជនគុយវ៉ែត នៅក្នុងប្រទេសកម្ពុជា។

អាជ្ញាធរវិនិយោគគុយវ៉ែត (KIA) នេះ គ្រប់គ្រងមូលនិធិអធិបតេយ្យចំណាស់ជាងគេបំផុតក្នុងពិភពលោក ដែល មានទ្រព្យសរុបប្រមាណជា ៣០០ពាន់លានដុល្លារ។

លោកទេសរដ្ឋមន្ត្រី ក៏បានអញ្ជើញ លោក Bader Al-Saad មកបំពេញទស្សនកិច្ចនៅកម្ពុជា តាមពេលវេលាសម ស្របណាមួយ ដើម្បីស្វែករកកាលានុវត្តភាពវិនិយោគនៅក្នុងប្រទេសកម្ពុជា។

 

- ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជួបសំណេះសំណាល ជាមួយនិស្សិតសិក្សា នៅគុយវ៉ែត

ក្នុងអំឡុងពេលកំពុងបំពេញទស្សនកិច្ចក្នុង ប្រទេសគុយវ៉ែត ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល លោក អូស្មាន់ ហាស្សាន់ លោក ឡុង កែម និងគណៈប្រតិភូ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤  បានជួបសំណេះសំណាលជាមួយសិស្ស និស្សិតខ្មែរ ៣៩នាក់ ដែលទទួលបានអាហារូបករណ៍ និងកំពុងសិក្សា នៅតាមវិទ្យាល័យ សាកលវិទ្យាល័យនានា នៅប្រទេសគុយវ៉េត។

លោកទេសរដ្ឋមន្ត្រី បានបង្ហាញពីបច្ចុប្បន្នភាពអំពីស្ថានភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចនៅប្រទេសកម្ពុជា ដល់សិស្សនិស្សិត ហើយបានជំរុញឲ្យពួកគេខិតខំសិក្សារៀនសូត្រ រួបរួមគ្នា ចេះជួយយកអាសារគ្នា និងនាំយក ចំណេះដឹងរបស់ខ្លួន ជួយអភិវឌ្ឍកម្ពុជា នៅពេលវិលត្រឡប់មកប្រទេសជាតិវិញ

សូមបញ្ជាក់ថា លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បន្ទាប់ពីបានឡើងកាន់តំណែងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម  ក្នុអាណត្តិថ្មី នៃរាជរដ្ឋាភិបាលកម្ពុជា រយៈពេលប្រមាណ ១ឆ្នាំកន្លទៅនេះ បានធ្វើកំណែទម្រង់ជាច្រើននៅក្នុងក្រ  ពាណិជ្ជកម្ម ហើយក៏បានបំពេញទស្សនកិច្ចនៅបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿនជាច្រើន ដូចជាអាម៉េរិក  បារាំង ចិន និងទីក្រុងហុងកុងជាដើម ដើម្បីស្វែងរកឱកាសពង្រីកទំហំពាណិជ្ជកម្ម និង នាំចេញផលិតផល កសិ ផល របស់ខ្មែរទៅកាន់បណ្តាប្រទេសទាំងអស់នោះ៕

ស្រវឹងបើករថយន្ត បុកក្បាលថ្ម ពុះចែកទ្រូងផ្លូវ នៅមុខវត្តស្ទឹងមានជ័យ

$
0
0

ភ្នំពេញ ៖ បុរសម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹងខ្លាំង បានបើករថយន្តម៉ាក ហាយឡែនឌឺ ក្នុងល្បឿនយ៉ាងលឿន ទៅបុកក្បាលថ្ម ពុះចែកទ្រូងផ្លូវ បណ្តាលអោយ រថយន្តឡើងលើដុំ គាំងទៅមុខលែងរួច ប៉ុន្តែសំណាងរថយន្ត មិនក្រឡាប់ ហើយអ្នកបើកបរ ក៏មិនរងរបួស ។

ហេតុការណ៍បើករថយន្តទាំងស្រវឹង ហើយជ្រុលបុកក្បាលថ្ម បណ្តាលអោយរថយន្ត ហោះឡើងទើរលើដុំថ្មដូច កើតឡើងកាលវេលាម៉ោង ៨និង៣០នាទី នៅចំណុចជិត គល់ស្ពានអាកាសស្ទឹងមានជ័យ ពោលគឺនៅមុខក្លោងទ្វារ វត្តស្ទឹងមានជ័យ ស្ថិតនៅលើផ្លូវមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

រថយន្តបង្ក ម៉ាកហាយឡែនឌឺ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AA-9135 អ្នកបើកបរមិនស្គាល់ឈ្មោះ ហើយរថយន្តត្រូវ បានសមត្ថកិច្ចស្ទូច យកទៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយជាក្រោយ ៕

កម្លាំងសមត្ថកិច្ច ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទឆក់ទូរស័ព្ទ

$
0
0

ភ្នំពេញៈ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួន បុរសម្នាក់ បន្ទាប់ពីបានធ្វើសកម្មភាព ឆក់ទូរស័ព្ទពីនារីម្នាក់ តែត្រូវបាន កម្លាំងសត្ថកិច្ច ខណ្ឌទួលគោក ធ្វើការឃាត់ខ្លួន រួចបញ្ជូនមកសួរនាំ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៤ ម៉ោង ១៧:៣០នាទី នៅចំណុចមុខក្រុមហ៊ុនខូសាញ ផ្ទះលេខ៤៦ ផ្លូវលេខ៥៩៨ ក្រុមទី២៥ ភូមិ៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនល្មើសដែលកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនមានឈ្មោះ គឹម វុធ អាយុ ៣០ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦០៣ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះ មានឈ្មោះផាត គឺមស្រៀង ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១២៨ សង្កាត់ទឹកល្អក់ទី១ មុខរបរបុគ្គលិកអង្គការផ្លាស់ប្តូរ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ កំពុងតែអង្គុយចុចទូរស័ព្ទលេងតែ ម្នាក់ឯងនៅមុខផ្ទះ ស្រាប់តែលេចមុខជនល្មើស បានជិះម៉ូតូមកក្បែររួចធ្វើសកម្មភាពឆក់ទូរសព្ទពីជនរងគ្រោះ តែម្តង។ ក្រោយកើតហេតុជនរងគ្រោះបានស្រែកឆោរឡោដល់សមត្ថកិច្ចនៅក្បែរនោះ ក៏បានស្ទាក់ចាប់បាន តែម្តង

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួនយកទៅសួរមានដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដោះស្រាយតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ថា ក្រោយពីមានការណែនាំពី សំណាក់ស្នងការនគរបាលរាជធានីភ្នំពេញ លើការពង្រឹងសន្តិសុខ តាមមូលដ្ឋាននោះ អធិការនគរបាលខណ្ឌទួលគោក លោក ហ៊ុន សុធី បានបញ្ជាអោយ កម្លាំងនគរបាលតាមបណ្តាប៉ុស្តិ៍ ចុះល្បាតទាំងយប់ទាំងថ្ងៃ ដើម្បីទប់ស្កាត់ និងជួយអន្តរាគមន៍ភា្លមៗ នៅពេលមាន បទល្មើសអ្វីមួយកើតឡើងនោះ ដូចករណីខាងលើនេះតែម្តង!

គណៈកម្មាការទី៨ នឹងកោះហៅរដ្ឋមន្រ្តី ៣ក្រសួងមកសួរនាំ

$
0
0

ភ្នំពេញ៖ ប្រធានគណៈកម្មាការទី៨ នៃរដ្ឋសភា លោកស្រី កែវ សុវណ្ណារ័ត្ន នឹងកោះហៅរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុន ហេង ក្រសួងកិច្ចការនារី របស់លោកស្រីអ៊ឹង កន្ថាផាវី និងរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច លោក វង សូត ដើម្បីមកសួរនាំទាក់ទងទៅនឹង វិស័យទាំង៣នាពេលខាងមុខ។

ការថ្លែងរបស់លោកស្រីបែបនេះ ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ កិច្ចពិភាក្សា ជាមួយលោកស្រី ពង់ ឈីវកេក ប្រធានអង្គការលីកាដូ នៅរសៀលថ្ងៃទី៤ ខែធ្នូឆ្នាំ២០១៤នេះ៕

ឣភិបាលខេត្តកែប ធ្វើជាប្រធាន គណៈកម្មាធិការ ក្នុងការដេញថ្លៃ បណ្តាភាស៊ី សម្រាប់ឆ្នាំ២០១៥

$
0
0

កែប៖ លោកឣភិបាលខេត្តកែប កែន សត្ថា នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៤ បានធ្វើជាប្រធានគណៈកម្មាធិការ ក្នុងការដាក់ដេញថ្លៃភាស៊ី នៅតាមបណ្តាចំណតជលយានយន្ត និងផ្សារ ក្នុងទូទាំងខេត្តកែប ដែលពិធីដាក់ដេញថ្លៃនេះ បានរៀបចំឡើងនៅមន្ទីរហិរញវត្ថុខេត្តកែប ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

សមាសភាពចូលរួម មានបណ្តាឣភិបាលរងខេត្ត ក្រុង បណ្តាមន្ទីរវិស័យពាក់ព័ន្ធជុំវិញខេត្ត និងក្រុមបេក្ខជនដែលមកដេញថ្លៃ សរុបទាំងឣស់មានចំនួន១០ក្រុម និងមាន១០ចំណុចនៃកន្លែងដេញថ្លៃ៖ ១-ភាស៊ីផ្សារក្តាម, ២-ភាស៊ីផ្សាដំណាក់ចង្ឣើរ,៣-ភាស៊ីផ្សារសេះស,៤-ភាស៊ីផ្សារពងទឹក,៥-ភាស៊ីចំណតរថយន្តទេសចរណ៍ និងឣនាម័យក្រុងកែប,៦-ភាស៊ីចំណតជលយានយន្ត និងឣនាម័យផ្សារក្តាម, ៧-ភាស៊ីចំណតជលយានយន្តទេសចរណ៍ កោះទន្សាយ, ៨-ភាស៊ីចំណតជលយានយន្តព្រែកតានេន, ៩-ភាស៊ីឆ្នេរលេងទឹកចាក់ខ្សាច់ថ្មី, និង១០-ភាស៊ីសត្តឃាដដ្ឋាន។ ឣ្នកដេញថ្លៃបាន មានចំនួន១០រូបផងដែរ ក្នុងចំណោមបេក្ខជនទាំងធ្លាក់ និងជាប់ ២៦រូប។

លោកកែន សត្ថា ឣភិបាលខេត្ត បានមានមតិផ្តាំផ្ញើ ដល់បេក្ខជនដែលឈ្នះទាំង១០រូបថា ក្រោយពីទទួលបានជ័យជម្នះ ក្នុងការដេញថ្លៃដោយយុត្តិធម៌នេះហើយ ធ្វើយ៉ាងណាត្រូវឣនុវត្តឲ្យបាន តាមសៀវភៅបន្ទុករបស់ខ្លួន ហើយត្រូវកំណត់ តម្កល់ ប្រាក់ចំនួន៥០ភាគរយ តាមកិច្ចសន្យា នៃតម្លៃចំណុចភាស៊ីនីមួយៗ បេក្ខជនណាឣនុវត្តមិនបាននោះទេ ត្រូវលប់ឈ្មោះចោលពីបញ្ជី ហើយកំណត់មិនឲ្យចូលដេញថ្លៃរយៈពេល៣ឆ្នាំ។

ថវិកាចំណូលក្នុងការដេញថ្លៃ ក្នុងឆ្នាំ២០១៥នេះ មានចំនួន១២៣,១០៤, ០០០រៀល (មួយរយម្ភៃបីលាន ដប់ម៉ឺន បួនពាន់រៀល)  កើន៧០ភាគរយ  បើប្រៀបទៅនឹងឆ្នាំ២០១៤៕

Photo by DAP-News

Photo by DAP-News

អាជ្ញាធរ ខេត្តកំពង់ធំ ប្រជុំជាមួយ ក្រុមអ្នកសារ ព័ត៌មានជាតិ ដែលឈរជើង នៅក្នុងខេត្ត

$
0
0

កំពង់ធំ ៖ កាលពីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៤ នៅសាលប្រជុំ ខេត្តកំពង់ធំ មានកិច្ចប្រជុំ ជាមួយក្រុម អ្នក យកព័ត៌មានជាតិ ដែលឈរជើងយកព័ត៌មាន ក្នុងភូមិសាស្រ្តទឹកដី ខេត្តកំពង់ធំ ប្រមាណជិត៣០នាក់ ក្រោមអធិបតី លោក គង់ វិមាន អភិបាលរងខេត្ត ទទួលបន្ទុក វិស័យព័ត៌មាន និងជាអ្នកនាំពាក្យខេត្ត លោក អ៊ិត សុធា ព្រះ រាជអាជ្ញា អមសាលាដំបូងខេត្ត និងមានការ ចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ព័ត៌មានខេត្ត រួមទាំង មន្រ្តីពាក់ព័ន្ធ ដទៃទៀត ។

លោក គង់ វិមាន បានមានប្រសាសន៍ បើកអង្គប្រជុំថា ការប្រជុំជាមួយភ្នាក់ងារ សារព័ត៌មានដែលបានឈរជើង យកព័ត៌មានក្នុងខេត្តនាថ្ងៃនេះ គឺជាឱកាសដ៏កម្រមួយ ក្នុងគោលបំណង បង្កើនកិច្ចសហ ប្រតិបត្តិការការងារ ការពង្រឹងរបៀប របបវិជ្ជាជីវះ ក្រមសីលធម៌ សារព័ត៌មាន ដើម្បីឲ្យវិស័យព័ត៌មាន មានតម្លាភាព ឯករាជ្យភាព សុក្រឹតភាព និងការទទួល ខុសត្រូវ ។

ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរងខេត្ត ក៏បានបើកឲ្យ មានវេទិកា ពិគ្រោះយោបល់រវាង អ្នកសារព័ត៌មាន និងអាជ្ញាធរពាក់ព័ន្ធ អំពីបញ្ហាប្រឈម ក្នុងការចុះ យកព័ត៌មាន និងសំណូមពរផ្សេងៗ ។

លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរ ព័ត៌មានស្តីទី បានបង្ហាញជូន អង្គប្រជុំអំពីចំនួន អ្នកសារព័ត៌មានក្នុងខេត្ត ដែលបាន មកចុះបញ្ជីការ នៅមន្ទីរព័ត៌មាន និងច្បាប់ស្តីពីរបបអ្នកសារព័ត៌មាន ដើម្បីឲ្យ ភ្នាក់ងារទាំងអស់ បានយល់ និងអនុវត្តន៏ឲ្យមានប្រសិទ្ធភាព ។

ជាការចូលរួម មតិរបស់ភ្នាក់ងារសារ ព័ត៌មាន និងសំណូមពរ ឲ្យអាជ្ញាធរ ជួយផ្តល់កិច្ចសហការ និងបង្ករលក្ខណះ ដល់ពួកគាត់ក្នុងការចុះយក ព័ត៌មានផង ក្នុងនោះពួកគាត់ បានលើកឡើងថា ៖ ទី១-អង្គភាពនានា កងកំលាំងប្រដាប់អាវុធ ដែលឈរជើង តាមគោលដៅ មួយចំនួន មិនផ្តល់កិច្ចសហការ បើទោះបី ពួកគាត់បង្ហាញលិខិត សំគាល់ខ្លួនហើយក៏ដោយ ។ ទី២-បុគ្គលការសែត និងទូរទស្សន៍ខ្លះដើរយកលុយ ដេញតាម រថយន្តដឹកទំនិញ ជំរិតយកលុយគេ ស្នើសុំឲ្យចាត់វិធានការ ផ្លូវច្បាប់ចំឈ្មោះបុគ្គលតែម្តង។ ទី៣-កង្វះខាតជំនាញ វិជ្ជាជីវះ ថវិកាសម្ភារ: ស្នើសុំឲ្យមានការយោគយល់ ។ ទី៤- មានការគំរាមកំហែង ដល់អ្នកសារព័ត៌មានមួយចំនួន ស្នើសុំឲ្យមានការជួយដោះស្រាយ។

លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានលើកឡើងថា ដោយលោកទើប មកកាន់តំណែង ការងារថ្មី មិនទាន់បានស្គាល់ភ្នាក់ងារ សារព័ត៌មានអស់ទេ លោកត្រូវការ ប្រភពព័ត៌មានច្បាស់លាស់ និងកិច្ច សហការល្អ ហើយស្នើសុំឲ្យ ភ្នាក់ងារយកព័ត៌មាន ប្រកាន់ជំហរ និងរក្សា ឲ្យបានក្រមសិលធម៌ វិជ្ជាជីវ:របស់ខ្លួន  ការរាយការណ៍ មានប្រភពច្បាស់លាស់ មិនត្រូវដេញរថយន្ត ដាក់កុងត្រូល ដើរយកលុយពី ប្រជាពលរដ្ឋ ដោយខុសច្បាប់ដាច់ខាត ។ ការបំប៉ោងព័ត៌មាន កុហកព័ត៌មាន បំផ្លើសព័ត៌មាន បង្កាច់បង្ខូច កេរ្តិ៍ឈ្មោះបុគ្គល សុទ្ធតែមានទោសពៃ ហើយ ត្រូវមានការប្រុងប្រយ័ត្ន ។

លោក គង់ វិមាន អភិបាលរងខេត្ត បានបូកសរុប និងធ្វើការណែនាំនូវ ចំណុចមួយចំនួន ដូចតទៅ ទី១-ទទួលយកសំណូមពរ ដែលលើកឡើងខាងលើ ដើម្បីដោះស្រាយ និងជួយសំរួល ឲ្យ មានកិច្ចសហការណ៍ ទី២-ឲ្យ ភ្នាក់ងារព័ត៌មាន ដែលមកឈរជើងនៅ ខេត្តកំពង់ធំ ទៅចុះបញ្ជីការនៅមន្ទីរព័ត៌មាន បង្ហាញអត្តសញ្ញាណ និងឯកសារ ផ្សេងៗបើមាន ។ ទី៣- ត្រូវមានឆន្ទះខ្ពស់ និងគោរពក្រមសីលធម៌ វិជ្ជាជីវះសារព័ត៌មាន ដើម្បីបង្កើន ប្រសិទ្ធភាពព័ត៌មាន។ ទី៤-ចុះយកព័ត៌មាន តាមគោលដៅ ត្រូវសហការណ៍ ជាមួយអាជ្ញាធរ សមត្ថកិច្ច ជំនាញពាក់ព័ន្ធ ទី៥-ការផ្សាយត្រូវយកព័ត៌មាន ឲ្យបានគ្រប់ជ្រុងជ្រោយ ជៀសវាងប៉ះពាល់ កិត្តិយស សេចក្តីថ្លៃថ្នូរ អ្នកដទៃ ទី៦-ភ្នាក់ងារសារព័ត៌មាន មិនត្រូវ ដាក់កុងត្រូល ដេញរថយន្ត គោយន្ត ឬដើរយកលុយកាក់ ដោយខុសច្បាប់ឡើយ ទី៧-ព័ត៌មាន ត្រូវមានតម្លាភាព ឯករាជ្យភាព ក្រមសីលធម៌វិជ្ជាជីវះ និងស្មារតី ទទួល ខុសត្រូវខ្ពស់។ ទី៨- ការកាត់តរូបភាព ខុសពីការពិត ផ្សាយព័ត៌មានមិនពិត ឬមានចេតនា ណាមួយធ្វើ ឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរដល់បុគ្គល ឯកជនក្តី ឬស្ថាប័នរដ្ឋក្តី ត្រូវមានការ ទទួលខុសត្រូវចំពោះមុខច្បាប់ និងទី៩-សុំឲ្យចូលរួមយកព័ត៌មាន និងផ្សព្វផ្សាយពី សកម្មភាពលើគ្រប់វិស័យ របស់ខេត្តដែលមាន ជាពិសេស សកម្មភាពការងារ សមិទ្ធផល ការងារ ស្នាដៃការងារ រួមទាំងការងារអភិវឌ្ឍន៏ផ្សេងៗ របស់ខេត្តផងដែរ ។

ជាចុងបញ្ចប់ លោកអភិបាលរងខេត្ត បានឯកភាព ឲ្យមានការប្រជុំប្រចាំត្រីមាស ដើម្បីពិភាក្សាគ្នា ហើយ មានការកែតម្រូវ រួមគ្នាលើការងារព័ត៌មានប្រចាំខែ ដើម្បីធ្វើយ៉ាងណាឲ្យ វិស័យព័ត៌មាន នៅក្នុងខេត្ត មានកិច្ចសហការគ្នាល្អ ជាមួយ និងអាជ្ញាធរមូលដ្ឋាន៕


នាវា SAPPHIRE PRINCESS សញ្ជាតិ BRITISH នាំភ្ញៀវមកទស្សនា ក្រុងព្រះសីហនុ ប្រមាណជាង ២ពាន់នាក់

$
0
0

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង០៧នាទីព្រឹក នាវា SAPPHIRE PRINCESS សញ្ជាតិ BRITISH ដែលធ្វើដំណើរមកពីប្រទេសថៃ បានចូលមកចតលើផ្ទៃសមុទ្រខ្មែរ ខាងក្រៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុប្រមាណ ៣គីឡូម៉ែត្រ ហើយបានបន្តដំណើរដោយអូរប័រតូចៗ ចម្លងអ្នកទេសចរមកឡើងដីគោក ក្នុងគោលបំណងដើម្បីបំពេញទស្សនកិច្ចរយៈពេលមួយថ្ងៃ និងចេញដំណើរទៅកាន់ប្រទេសថៃ នៅវេលាម៉ោង ៤រសៀលថ្ងៃដដែលនោះ។

លោកវរសេនីយ៍ឯក ស៊ាង ឡេង ប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ប្រចាំច្រកកំពង់ផែក្រុងព្រះសីហនុ បានឲ្យដឹងថា នាវា SAPPHIRE PRINCESS មានបណ្តោយ ២៨៨ម៉ែត្រ ទទឹង៣៧ម៉ែត្រ មាននាវិកបម្រើការចំនួន១០៩១នាក់ ស្រី២២៦នាក់ មានភ្ញៀវទេសចរចម្រុះជាតិសាសន៍ ចំនួន២៦៣៩នាក់ ស្រី១.៤៦៧នាក់ ដែលមាន ៥៣សញ្ជាតិផ្សេងគ្នា ភ្ញៀវទេសចរភាគច្រើនមានវ័យចំណាស់ ហើយភ្ញៀវ ដែលមានសញ្ជាតិច្រើនជាងគេមានគឺ អូស្រ្តាលី ចំនួន៨៦២នាក់ បន្ទាប់មកជនជាតិអាមេរិក ៤២០នាក់ អង់គ្លេសចំនួន២៧៨នាក់ និងអាមេរិក១២នាក់ ក្រៅពីនោះមានសញ្ជាតិផ្សេងៗទៀត។

លោក ស៊ាង ឡេង បានឲ្យដឹងបន្ថែមទៀតថា នៅពេលដែលមាន នាវាទេសចរណ៍បរទេសចូលមកម្តងៗ យើងបានជួយសម្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរ ដោយយើងបានឡើងម៉ារីនទៅពង់សេរ៉ូ ដែលមានចម្ងាយ៣គីឡូម៉ែត្រពីដីគោក ទម្រាំនាវាចូលមកដល់ផែយើង បានបំពេញបែបបទបោះត្រា ជូនភ្ញៀវបានច្រើន ដោយមិនមានការកកស្ទះ ធ្វើឲ្យភ្ញៀវមានពេលវេលាវែង ក្នុងការទៅទស្សនាក្រុងព្រះសីហនុក្នុផងដែរ  ដើម្បីឲ្យភ្ញៀវអាចវិលត្រឡប់ មកទាន់ពេលវេលា នេះជាការផ្តល់ជំនឿទុកចិត្តឲ្យភ្ញៀវចង់មកលេងកម្សាន្តនៅកម្ពុជា ម្តងហើយ ម្តងទៀត ដើម្បីឲ្យសមស្រប តាមគោលនយោបាយបើកចំហជើងមេឃ ជើងអាកាស និងជើងទឹករបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដើម្បីទាក់ទាញភ្ញៀវទេសចរណ មកលេងកម្ពុជាកាន់តែច្រើនឡើង ។

គួរបញ្ជាក់ថា នាវា SAPPHIRE PRINCESS  នៅល្ងាចម៉ោង៤ថ្ងៃដដែល នឹងធ្វើដំណើរចាកចេញ ពីព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅប្រទេសថៃបន្តទៀត ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ដំណើរ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា របស់​សម្តេច​តេជោ ហ៊ុន សែន វគ្គទី៦ (មានសំឡេង)

$
0
0

ភ្នំពេញ៖ ក្នុងវគ្គទី៥ នៃដំណើរស្វែងរកសន្តិភាពនៅកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្នាដៃនិពន្ធរបស់លោក បណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ បានលើកយកព្រឹត្តិកាណ៍ សន្និសីទអន្តរជាតិស្តីពីកម្ពុជា, ផែនការសន្តិភាពលោក ហ្ការ៉េត អ៊ីវ៉ាន់, ក្រុមប្រឹក្សាជាន់ខ្ពស់កម្ពុជា និងកិច្ចព្រមព្រៀងសន្តិភាពនៅកម្ពុជា ក្នុងទីក្រុងប៉ារីស។ សម្រាប់វគ្គទី៦ នេះ និងលើកយកនូវព្រឹត្តិការណ៍ ការបោះឆ្នោតសភាអាណត្តិទី១ និងព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧។

ជាបន្តទៅនេះ សូមស្តាប់ឯកសារ ស្តីពីព្រឹត្តិការណ៍ ដំណើរស្វែងរកសន្តិភាពនៅកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន ដែលជំរាបជូនដោយ លោក ស៊ាន កុសល...

ព្រះរាជអាជ្ញា បញ្ចប់ការសាកសួរ អង្គរក្ស ឧកញ៉ា ថោង សារ៉ាត់ ទាំង៤នាក់ អាចចោទប្រកាន់ ពីបទមនុស្សឃាត ដោយចេតនា

$
0
0

ភ្នំពេញ ៖ ជនសង្ស័យ ទាំង៤នាក់ ជាអង្គរក្សរបស់ មេខ្លោងឃាតករ ឧកញ៉ាថោង សារ៉ាត់ ត្រូវបានព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ លោក កែវ សុជាតិ បញ្ចប់ការសាកសួរហើយ កាលពីវេលាម៉ោង ៥៖៥០នាទី ល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤ ប៉ុន្តែមិនទាន់ សម្រេចធ្វើការចោទប្រកាន់ នៅឡើយទេ ។

ថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទលោក កែវ សុជាតិ ដែលកាន់សំណុំរឿងឃាតកម្ម ដ៏ធំប្រចាំចុង ឆ្នាំ២០១៤ បាន បញ្ជាក់ថា «ខ្ញុំបានបញ្ចប់ការសាកសួរ ជនសង្ស័យទាំង៤នាក់ ប៉ុន្តែខ្ញុំមិនទាន់ សម្រេចធ្វើការ ចោទប្រកាន់ពួកគេ នៅឡើយទេ ដោយរង់ចាំបន្តការងារ នៅស្អែកទៀត»។

បើទោះបីលោក កែវ សុជាតិ មិនទាន់បញ្ជាក់ អំពីបទ ចោទប្រកាន់នោះ តែមន្រ្តីតុលាការមួយរូប លួចបង្ហើបថា ជនសង្ស័យ ទាំង៤នាក់អាច នឹងត្រូវចោទ ប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន» ។

មន្រ្តីតុលាការដដែល បានបញ្ជាក់ទៀតថា ក្រោយការបញ្ចប់ការសួរនាំ និងធ្វើការចោទប្រកាន់នោះ សំណុំរឿងដ៏ធំមួយនេះ នឹងត្រូវបញ្ជូន ទៅកាន់ចៅក្រមស៊ើបសួរ ដើម្បី ចាត់ការបន្តទៀត។

សេចក្តីរាយការណ៍ ពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយ ព្រះរាជអាជ្ញារង កែវ សុជាតិ បញ្ចប់ការសួរនាំនោះ ជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅឃុំខ្លួន នៅស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញវិញ ដើម្បីរង់ចាំ បន្តការសួរនាំ និងធ្វើការចោទប្រកាន់ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៤ទៀត។

សូមបញ្ជាក់ថា នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ២និង៥៥នាទី រសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤ បានបញ្ជូនអង្គរក្សទាំង ៤នាក់របស់ ឧកញ៉ា ថោង សារ៉ាត់មកដល់ សាលាដំបូង រាជធានីភ្នំពេញ ហើយ ដើម្បី បន្ដការសួរនាំ នៅចំពោះមុខ តំណាងអយ្យការ ហើយឈានទៅដល់ ការចោទ ប្រកាន់ និងផ្ដន្ទាទោសអំពីអំពើឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ ។

អង្គរក្សទាំង៤នាក់ ដែលពីរនាក់ធ្វើ សកម្មភាពផ្ទាល់ និងពីរនាក់ទៀត ជិះម៉ូតូបិទ គូទពីក្រោយ ត្រូវបាន ឃាត់ខ្លួន ពីដំបូង មានចំនួន៣នាក់  កាលពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤ ពេលដែល ពួកគេកំពុង ជិះម៉ូតូការពារមេរបស់ខ្លួននៅមុខមន្ទីរពេទ្យរុស្សី ។

បន្ទាប់កាល ពីវេលាម៉ោង ១០ព្រឹកថ្ងៃទី៣ ខែធ្នូ សមត្ថកិច្ចបានបន្ដការឃាត់ខ្លួន អង្គរក្សម្នាក់ទៀត ជាអ្នកបើកម៉ូតូ ដែលចូលរួម ប្រព្រឹត្ដអំពើឃាតកម្មនេះ ។ អង្គរក្សទាំង៤នាក់ ត្រូវបានសមត្ថកិច្ច អះអាងថា ជនដៃដល់ជា អ្នកបាញ់ប្រហារ ឧកញ៉ា អ៊ឹង ម៉េងជឺ ឈ្មោះសៀង វាសនា ទី២ អ្នកបើកម៉ូតូ ឈ្មោះលី សៅ ជាជនជាតិ វៀតណាម ទី៣ឈ្មោះមាស សម្បត្ដិ ជាអ្នក ជិះម៉ូតូបិទគូទ និងទី៣ ឈ្មោះកុយ ចាន់ថុល ជាអ្នកជិះពីក្រោយជាមួយមាស សម្បត្ដិ ដើម្បីពិនិត្យជាក់ស្ដែងថា តើជនរងគ្រោះ ស្លាប់ហើយឬនៅ៕

កម្លាំងនគរបាល វរះ៨៩១ បន្តចុះល្បាតក្នុង ភូមិសាស្រ្ត ការពារសន្តិសុខ និងទប់ស្កាត់ បទល្មើសនានា

$
0
0

បន្ទាយមានជ័យ ៖ ដើម្បីបង្កើនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និង ទប់ ស្កាត់បទល្មើសនានា ដូចជា ការទប់ ស្កាត់ការលួចឆ្លង ដែនខុសច្បាប់ និងការ លួចនាំ ចូលទំនិញ ខុសច្បាប់នោះ លោកអនុសេនីយ៍ទោ សាត់ ស៊ី សុផាន់ ណា នាយប៉ុស្តិ៍អូរល្ហុង នគរបាលវរសេនាតូច ការពារព្រំដែន លេខ៨៩១ ក្រុងប៉ោយប៉ែត នៃស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ នៅវេលា ម៉ោង៨៖៣០នាទី ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤ បានដឹកនាំ កម្លាំងនគរបាល ប៉ុស្តិ៍ ចំនួន៧នាក់ ប្រដាប់អាកាចំនួន៦ដើម បានបន្តចុះល្បាត ក្នុងភូមិសាស្រ្ត របស់ខ្លួន ដែលធ្វើឡើងជាប្រចាំ តមតាមបញ្ជា និងការណែនាំ ពីសំណាក់ អគ្គស្នងការរង នគរបាលជាតិ នាយឧត្តមសេនីយ៍ ខេង សុមេធ និងស្នងការ នគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ។

មន្រ្តី នគរបាលវរះ ៨៩១ បានថ្លែងឲ្យដឹងថា ប្រតិបត្តិការ ខាងលើនេះ កម្លាំងបានដើរល្បាត តាមមុខសញ្ញា របស់ខ្លួនចាប់ពី TA.440-047 ដល់និយាមកា TA382-051 ប៉ុន្តែក្រោយការ ចុះពិនិត្យរួចមក នៅវេលាម៉ោង ៩៖៣០នាទី ពុំឃើញ មានឣ្វី ប្រែប្រួលឡើយ។

មន្រ្តីនគរបាលដដែល បានបញ្ជាក់ថា តបតាមការណែនាំពី សំណាក់ អគ្គស្នងការរង នគរបាលជាតិ និងស្នងការ នគរបាលខេត្ត លោកឧត្តម សេនីយ៍ត្រី អាត់ ខែម លើការពង្រឹងសន្តិសុខ និងទប់ស្កាត់ បទល្មើស ដូចជាការលួច ឆ្លងដែនខុសច្បាប់ និងការលួចនាំចូលទំនិញ ខុសច្បាប់នោះ មេ និងមេបញ្ជាការរង តែងតែដឹកនាំ កម្លាំងនគរបាល តាមបណ្តា ប៉ុស្តិ៍របស់ខ្លួន ចុះល្បាតជាប្រចាំ នៅក្នុងភូមិសាស្រ្ត ។

មន្រ្តីនគរបាល ខាងលើ បានបន្តទៀតថា ជាលទ្ធផលនៃ ការចុះល្បាត ខាងលើនេះ កម្លាំងសមត្ថកិច្ច រក្សាបាននូវសន្តិសុខ ជូនប្រជាពលរដ្ឋ ក៏ដូចជា ការជួយអន្តរាគមន៍ និងបង្ក្រាបភ្លាមៗ បើសិនជាមាន បទល្មើសអ្វីមួយ កើតឡើងនោះ ។

មន្រ្តីនគរបាលរូបនេះ បានលើកឡើងទៀត កម្លាំងនគរបាលនៅ តាមបណ្តាប៉ុស្តិ៍ ត្រូវដាក់វេនគ្នាជាប្រចាំ ដើម្បីចុះល្បាត ក្នុងភូមិសាស្រ្ត របស់ខ្លួន ក្រែងលោ មានបទល្មើស អ្វីមួយកើតឡើង ពេលនោះអាច ធ្វើការ ទប់ស្កាត់បានភ្លាមៗ។

ស្នងការនគរបាល លោកឧត្តមសេនីយ៍ អាត់ ខែម បានបញ្ជាក់ថា លោកបានធ្វើការណែនាំ និងជំរុញឲ្យ នគរបាល តាមវរសេនាតូចការពារព្រំដែនទាំងអស់ ត្រូវបង្កើនការ លើការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមតំបន់ភូមិសាស្រ្ត ព្រំដែន ទាំងអស់សំដៅយ៉ាងណា ឲ្យប្រជាពលរដ្ឋរស់ ប្រកបដោយភាពសុខសាន៕

កម្លាំង សមត្ថកិច្ច ឃាត់ខ្លួន ជនសង្ស័យ ២នាក់ ក្រោយឆែកឃើញ ថ្នាំញៀន ១កញ្ចប់តូច

$
0
0

កណ្តាលៈ ជនសង្ស័យពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ចយាមល្បាតនៅតាមដងផ្លូវ ធ្វើការឃាត់ខ្លួន បន្ទាប់ពីបានធ្វើការឆែក ឆេររកឃើញថ្នាំញៀននៅក្រោមកែបម៉ូតូ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង ស្ថិតនៅ លើផ្លូវជាតិ១១0 ក្នុងភូមិ ជ្រោយតាកែវ ឃុំ ជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។

ជនសង្ស័យទាំង០២នាក់ ខាងលើដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនខាងលើ មានឈ្មោះ ១.ឈ្មោះ ផល្លី រិទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ២.ឈ្មោះ ឈី សុងហ៊ី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទាំងពីរនាក់នៅភូមិ ជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។ ក្នុងនោះកម្លាំងសមត្ថកិច្ចបានឆែករកឃើញ ថ្នាំញៀន១កញ្ចប់តូច ម៉ូតូ១គ្រឿង ម៉ាកហុងដា សេ៥០ គុបមូល ពណ៍ទឹកប៊ិច ពាក់ស្លាកលេខ កណ្តាល1-2629។

ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីពេលវេលាម៉ោង កម្លាំង សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល ជ្រោយតាកែវ បានចុះល្បាត ហើយឃើញជនសង្ស័យ ២ នាក់ ជិះម៉ូតមួយគ្រឿង លុះដល់ចំណុចមុខវត្តស៊ីសុវត្ថរតនរាម ហៅវត្តជ្រោយតាកែវ កម្លាំងសមត្ថកិច្ច បានត្រួតពិនិត្យឆែកឆរ រកឃើញមានថ្នាំញៀន ទុកនៅក្រោម កែបម៉ូតូមួយកញ្ចប់តូច ភ្លាមនោះ ក៏បាន នាំខ្លួននិងវត្ថុតាងមកកាន់ អធិការដ្ឋាននគរបាលស្រុកកោធំ ដើម្បី សាកសួរទៅតាមនិតិវិធី តែម្តង ៕

នគរបាល បង្ក្រាបគ្រឿងញៀន គ្រាន់តែថតយក មកផ្សាយសោះ ចង់ ទះកំផ្លៀង និងព្រមានឲ្យលុបរូប

$
0
0

ភ្នំពេញ ៖ នគរបាល មួយក្រុម មិនដឹងថា នៅអង្គភាពណានោះ នៅវេលា ម៉ោង ប្រមាណ៦៖៤០នាទីល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤ បានចុះទៅបង្ក្រាប និងចាប់មុខ សញ្ញាគ្រឿងញៀន២នាក់ ស្ថិតនៅតាមផ្លូវ៤៣០ សង្កាត់ ទួល ទំពូងទី២ ខណ្ឌចំការមន បានព្រមានទះកំផ្លៀង និងឲ្យអ្នកយកព័ត៌មាន នៃ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល លោក ប៊ុន សាយ លុបរូបថត ទាំង អស់ ចោល ពេលចុះទៅថត នៃសកម្មភាព ប្រតិបត្តិការមួយនេះ។

លោក ប៊ុន សាយ បានថ្លែងថា នៅវេលាម៉ោងកើតហេតុ ខណៈដែលលោក បានចប់ ការងារ ហើយជិះម៉ូតូត្រឹកៗ តាមផ្លូវលេខ៤៣០ បំណងទៅផ្ទះ ស្រាប់តែ ពេលនោះ ឃើញមនុស្ស ចោមរោមមើលហើយ លោក ប៊ុន សាយ បានវៃ ជន្ទល់ម៉ូតូ ចុះទៅសួរនាំ ទើបដឹងរឿងថា បង្ក្រាបមុខសញ្ញាគ្រឿងញៀន ។

នៅពេលនោះ លោក ប៊ុន សាយ បានយកទូរស័ព្ទទៅថតប៉ាច់ៗ ក្នុងគោល បំណងមក ផ្សព្វផ្សាយ លើគេហទំព័ររបស់ខ្លួន មានតែឯណា មិនទាន់ ថតចប់ផង ស្រាប់តែមន្រ្តី នគរបាលម្នាក់ ស្រែកជំទាលថា «លុបជាបន្ទាន់ រូបថតមិញ បើមិនចឹងទេ ទះកំផ្លៀងឥឡូវ!» លោក ប៊ុន សាយ បានប្រញ៉ាប់ ឆ្លើយតបវិញថា ខ្ញុំនៅដើមអម្ពិលទេ! ប៉ុន្តែនគរបាលរូបនេះ ឆ្លើយខ្លាំងៗថា ដើមអម្ពិលអី! អញមិនដឹងទេ អញកំពុងធ្វើការ»។

យ៉ាងណាក៏ដោយ លោក ប៊ុន សាយ ក៏មិនព្រមលុបរូបថត ដែលថតបាននោះទេ បើទោះត្រូវព្រនូង ពាក្យសម្តីធ្ងន់ៗ ពីមន្រ្តីនគរបាលរូបនេះក៏ដោយ ។

ប៉ុន្តែ នគរបាល មួយក្រុមនេះ មិនដឹងថា មកពីអង្គភាពណានោះទេ តើនៅភ្នំពេញ ឫក្រសួង មហាផ្ទៃ ពីព្រោះក្រោយចាប់ខ្លួន ជនសង្ស័យទាំង២នាក់នោះ ក៏នាំទៅបាត់ តែម្តង ៕

នគរបាលពាក់អាវសខាងក្នុង និងអាវខ្មៅ ពីក្រៅ ជាអ្នកព្រមានទះកំផ្លៀង និងព្រមានឲ្យលុបរូបចេញ

បុរស ជនជាតិចិនម្នាក់ រត់ឡើងលើអធិការ ខណ្ឌពោធិ៍សែនជ័យ សម្រូតខ្លួន មកក្រោម មិនដឹងមូលហេតុ

$
0
0

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ អាយុប្រហែល ជិត៣០ឆ្នាំ បានរត់ឡើងទៅ លើជាន់ទី១ នៃអាគារ អធិការដ្ឋាន នគរបាល ខណ្ឌពោធិ៍សែនជ័យ ក្នុង សង្កាត់កាកាប តាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី កាលពីវេលាម៉ោង ប្រមាណ ៥៖៣០នាទី ល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤ រួចហើយ សម្រូតខ្លួនចុះមកក្រោម បណ្តាលឲ្យ បង្កមានការភ្ញាក់ផ្អើល ដល់នគរបាល នៅទីនោះ រត់ទៅជួយចាប់ រហូតធ្មេញ របស់នគរបាលម្នាក់ ត្រូវក្បាលត្រង៉ោលរូបគេ បែកចេញឈាម ទៀតផង។

ជុំវិញករណីនេះ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានថ្លែងថា មុនពេលកើតហេតុ បុរសរូបនេះ ទើបចុះ ពីលើយន្តហោះ មកពីប្រទេសថៃ ហើយជិះម៉ូតូកង់បី (តុកតុក) តាម បណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ។ លោកបានបន្តទៀតថា ខណៈជននេះបានជិះមកដល់ ផ្សារពោធិ៍ចិនតុង ក៏ចុះពីម៉ូតូកង់បី រួចដើរស្ពាយកាបូប ហើយនៅពេលដើរ មកដល់មុខអធិការដ្ឋាន នគរបាល ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែដើរ ទៅលើ ខណៈមន្រ្តីនគរបាល របស់លោក នៅខាងក្រោម មិនបាន ចាប់អារម្មណ៍ ស្មានតែឡើងទៅមានការអ្វី ។

លោក យឹម សារ៉ាន់ បានបញ្ជាក់ទៀតថា «ពេលឡើងទៅលើអធិការខណ្ឌ មន្រ្តីរបស់យើង សួរនាំគាត់ តែគាត់ងក់ក្បាល ហើយឡើងយ៉ាងលឿន រួចហើយ ដើរតាមវេរ៉ង់ដា និងដើរទៅលើដំបូល រោងដាក់រថយន្ត រួចដើរតាមដំបូល ប៉ូលិសយើង ក៏ស្រែកហៅ កុំឲ្យលោត ប៉ូលិសយើង នៅខាងក្រោម ប្រហែល ៦ទៅ៧នាក់ហ្នឹង ចាំមើលនៅខាងក្រោម ហើយគាត់អត់លោតទេ ។ គាត់ដើរតាមសំរួល ហើយសម្រូតខ្លួនចុះមក ប៉ូលិសយើង នាំគ្នាយកដៃទប់ រហូតក្បាល របស់ជននេះ ត្រូវនឹងធ្មេញ របស់ប៉ូលិសយើង ធ្វើឲ្យចេញ ឈាមទៀតផង»។

លោក យឹម សារ៉ាន់ បានថ្លែងទៀតថា ក្រោយពីឃាត់ខ្លួន ជាបណ្តោះអាសន្ននោះ នគរបាលរបស់លោក បានទាក់ទង ទៅនាយកដ្ឋាន ជនបរទេស ក្រសួងមហាផ្ទៃ ដើម្បីនាំយក ទៅសួរនាំរកមូលហេតុពិត និងចង់ បញ្ជាក់ថា ជាជន ជាតិអ្វីពិតប្រាកដ។ លោកអធិការ បានបន្តទៀតថា ក្រោយពេលដែល នាំទៅដល់នាយកដ្ឋាន ជនបរទេស ក្រសួងមហាផ្ទៃ ជននេះ នៅតែមិនឆ្លើយទៀត ហើយនៅពេល សមត្ថកិច្ច យកលិខិតឆ្លងដែន មកមើលទើបដឹងថា ជាជនជាតិចិន។ ក្រោយការសួរនាំ មិនដឹងមូលហេតុ នោះ សមត្ថកិច្ចបានទាក់ទងទៅ

មន្រ្តីស្ថានទូតចិន យកទៅព្យាបាលសិន រង់ចាំការ សួរនាំបន្តទៀត ។ យ៉ាងណាក៏ដោយ តាមការសន្និដ្ឋាន របស់សមត្ថកិច្ច ជនជាតិចិនរួបនេះ អាចចាញ់ល្បែង ឫមានវិបត្តិអ្វីមួយ ទើបមកធ្វើរឿងឆ្កូតៗបែបនេះ៕


ទីស្ដីការ​គណៈ​រដ្ឋមន្ដ្រី ប្រកាស​លទ្ធផល​នៃ​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ដ្រី ថ្ងៃទី​០៥ ធ្នូ ២០១៤

អធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែតចាស់ ត្រូវរុះរើចេញ រួចកសាងថ្មី កំពស់៣ជាន់ អស់ទឹកប្រាក់ ជាង២០ម៉ឺនដុល្លារ

$
0
0

បន្ទាយមានជ័យ ៖ ទីតាំងអធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែតចាស់ ត្រូវបានរៀបចំ បញ្ចុះបឋមសិលា សាងសង់ជាថ្មី ដែលមានកំពស់៣ជាន់ ដោយសារតែ ទីតាំងចាស់ មានសភាព ទ្រុឌទ្រោម និងតូចចង្អៀត ផងដែរ។

ពិធីនេះ បានធ្វើឡើង ក្រោមអធិបតីភាព លោក នង ធឿន អភិបាលរងក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល អធិការ នគរបាល ក្រុងប៉ោយប៉ែត លោក ជា ដា មេបញ្ជាការ អ.ហក្រុង លោក ឆោម ភ័ព្វ អនុប្រធាន ប៉ុស្តិ៍អន្តោរប្រវេសន៍ លោកនាយផ្នែក លោកមេប៉ុស្តិ៍ និងកម្លាំងនគរបាល ក្រុងជាច្រើននាក់ផងដែរ កាលពីវេលាម៉ោង៣ រសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅក្នុង អធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែត ស្ថិតនៅភូមិ-សង្កាត់ផ្សារកណ្តាល ។

ក្នុងឱកាសនោះ លោក អ៊ុំ សុផល អធិការ នគរបាលក្រុង បានថ្លែងថា ផ្ទៃដីរបស់អធិការដ្ឋានចាស់ គឺមានទំហំ ២០គុណ៤០ ហើយមានអគារចាស់ ហើយរាល់រដូវវស្សា មកដល់ម្តងៗ គឺជំនន់ទឹកភ្លៀង បានលិចលង់ទឹកកម្ពស់ កន្លះម៉ែត្រឯណោះ ហើយមានការលំបាក ក្នុងពេលដែលកំពុងបំពេញ ភារកិច្ចបំរើប្រជាពលរដ្ឋ ។

លោកអធិការបានបន្ត ក្នុងការសាងសង់ គឺចាក់អាច់ដី មានកំពស់១ម៉ែត្រ ហើយកសាងអគារ តែមួយខ្នង មានកំពស់ រហូតដល់៣ជាន់ ហើយ ចែកចេញ ជាការរិយាល័យ និមួយៗ សម្រាប់អោយកងកម្លាំង នគរបាល ធ្វើការងាយស្រួល ទាន់ចិត្តរបស់ប្រជាពលរដ្ឋ ជាពិសេសនោះ ការបំរើរការងារជូន ប្រមុខរាជ រដ្ឋាភិបាលទៀតផង។

លោកបានបញ្ជាក់ថា អធិការដ្ឋានថ្មីនេះ កំពុងចាប់ផ្តើម ដោយបាន ចំណាយអស់ទឹកប្រាក់ជាង២០ម៉ឺនដុល្លារ ឯណោះ។ 

លោកអធិការ បានអំពាវនាដល់ សប្បុរសរូបណា មានបំណងចង់ចូលរួមបាន ហើយពេលនេះក៏កំពុងខ្វះខាតសំភារះ សំណង ជាច្រើនផងដែរ៕

អូបាម៉ា ជ្រើសរើស លោក អាស្តុន ខាត់ធឺ ជារដ្ឋមន្រ្តី ក្រសួងការពារជាតិ

$
0
0

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ រាយការណ៍ឱ្យដឹងថា លោក ប្រធានាធិបតីអាម៉េរិក បារ៉ាក់ អូបាម៉ា បានសម្រេចជ្រើសរើស លោក អាស្តុន ខាត់ធឺ អតីតមន្រ្តីជាន់ខ្ពស់ មន្ទីរបញ្ចកោណ ជារដ្ឋមន្រ្តីការពារជាតិហើយ នៅថ្ងៃសុក្រនេះ។

លោក ខាត់ធឺ ជាអតីតឧបការីក្រសួងការពារជាតិ នឹងទទួលបន្ទុកការងារ សន្តិសុខរបស់អាម៉េរិក រួមទាំងសនិ្តសុខនៅសេតវិមានផងដែរ។

លោករដ្ឋមន្រ្តីរូបនេះ នឹងត្រូវប្រឈមនឹងវិបត្តិយោធាធំៗ របស់អាម៉េរិក រាប់ទាំងសង្រ្គាម ប្រឆាំងរដ្ឋអ៊ីស្លាមជ្រុលនិយម នៅអ៊ីរ៉ាក់ ស៊ីរី ព្រមទាំងទំនាក់ទំនង ដ៏តឹងតែងជាមួយរុស្ស៊ី ព្រមទាំងសត្រូវក្បាលរឹងតាលីបង់ នៅក្នុងប្រទេស អាហ្វហ្គានីស្ថានផងដែរ៕

សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យផលិតករខ្មែរ ត្រូវពង្រឹងគុណភាព និងបរិមាណ ភាពយន្ត

$
0
0

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្រ្តី នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០១៤នេះ បានជំរុញឲ្យលើកទឹកចិត្ត ដល់ការផលិតខ្សែភាពយន្ត ទាំងគុណភាព និងបរិមាណ ក្នុងគោលដៅ កាត់ បន្ថយការនាំចូលភាពយន្តពីបរទេស ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ទីស្តីការ គណៈរដ្ឋមន្រ្តី បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំសម្តេចតេជោ បានណែ នាំឲ្យក្រសួងសេដ្ឋកិច្ច ដឹកនាំកិច្ចប្រជុំអន្តរក្រសួងមួយ ដោយមានការចូលរួម ពីក្រសួងព័ត៌មាន ក្រសួងវប្បធម៌ ក្រសួង អប់រំ ក្រសួងពាណិជ្ជកម្ម ក្រសួងធម្មការ ក្រសួងទេសចរណ៍ និងស្ថាប័ន ពាក់ព័ន្ធជំរុញលើកទឹកចិត្ត ដល់ផលិតករខ្មែរ ក្នុងការផលិតភាពយន្ត ឲ្យមានលក្ខណៈស្តង់ដារ ដើម្បីកាត់បន្ថយការនាំចូលភាពយន្តបរទេស ។

សូមបញ្ជាក់ថា នៅកម្ពុជានាពេលបច្ចុប្បន្ននេះ ការនាំចូលខ្សែភាពយន្តពីបរទេស មានសន្ទុះកើនឡើង ជាពិសេស ខ្សែ ភាពយន្តរបស់ថៃ គឺសព្វថ្ងៃនៅបណ្តាស្ថានីយ៍ទូរទស្សន៍មួយចំនួន មានការចាយផ្សាយយ៉ាងស្កេះស្កះ ៕

ក្មេងទំនើងវ៉ៃគ្នា ប្រើកាំភ្លើងច្នៃ២ដើម ត្រូវនគរបាលបង្ក្រាបបញ្ជូន ទៅស្នងការខេត្ត ចាត់ការតាមច្បាប់

$
0
0

បន្ទាយមានជ័យ ៖ ក្មេងទំនើង២ក្រុម ដេញវ៉ៃគ្នារត់ហុយដី បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ពេញភូមិ រួមទាំងមាន កាំភ្លើងខ្លី២ដើមភ្ជង់គ្នាផងនោះ ត្រូវបានកម្លាំងនគរបាល ក្រុងសិរីសោភ័ណបញ្ចេញប្រតិបត្តិការ ដេញបង្ក្រាប និងចាប់ខ្លួនជាបន្តបន្ទាប់ រួចហើយបញ្ជូន ទៅស្នងការខេត្ត ចាត់ការបន្តតាមផ្លូវច្បាប់។

ហេតុការណ៍ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះអន្តរាគមន៍ ចាប់ឃាត់ខ្លួន ក្មេងទំនើង ទាំង២ក្រុមបានចំនួន៣នាក់ រត់គេខ្លួនម្នាក់ និងដកហូតបាន កាំភ្លើងខ្លី២ដើម ខាងលើនេះ កើតឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុចផ្លូវលេខ៤ ស្ថិតនៅ ភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

មន្រ្តីនគរបាល មូលដ្ឋានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ក្រុមក្មេងបង្កបាន ទាញកាំភ្លើងភ្ជង់ក្មេង រងគ្រោះ ហើយវាយ និងស្នប់កាំភ្លើងត្រូវ ក្បាល និងមុខបង្កឱ្យរងរបួស យ៉ាងដំណំ និងមិនហ៊ានស្រែក ភ្លាមនោះ អ្នកភូមិបានរាយការណ៍ ទៅសមត្ថកិច្ច ជួយអន្តរាគមន៍ និងបានឃាត់ក្មេង ទំនើងទាំងនេះ បាន៣នាក់។

លោកវរសេនីយ៍ទោ សិត សំបោន នាយរង នគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលខេត្ត ប្រាប់ឱ្យដឹងថា ក្មេងទំនើងដែលសមត្ថកិច្ចឃាត់ខ្លួនទាំង៣នាក់ មានឈ្មោះ ទី១ ឈ្មោះលឿន គឹមហ៊ីន អាយុ១៧ឆ្នាំ, ទី២វ៉ាន់ សុភា អាយុ១៩ឆ្នាំ ក្មេងទាំង២នាក់នេះ ជាជនបង្ក និងជាម្ចាស់កាំភ្លើង បច្ចុប្បន្ន រស់នៅភូមិកើតហេតុខាងលើ និងទី៣ ឈ្មោះ លី ចាន់យិញ អាយុ២១ឆ្នាំ ជាអ្នករងគ្រោះ រស់នៅ ភូមិក្បាលស្ពានសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

លោកនាយរង ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត បញ្ជាក់ឱ្យដឹងទៀតថា រវាងពួកគេ ធ្លាប់មានជម្លោះជាមួយគ្នា ដោយកន្លងមក ឈ្មោះ លី ចាន់យិញ ជាជនរងគ្រោះ ធ្លាប់នាំបក្ខ ពួកមកវាយ ក្រុមក្មេងបង្ក ។

លុះក្រុមក្មេងបង្ក ឃើញឈ្មោះ លី ចាន់យិញ ដាច់បក្ខពួក ក៏ធ្វើការ វាយសងសឹកតែម្តង។ ក្រោយពីឃាត់ខ្លួន ក្មេងទនើងទាំងនោះ បានសារភាពថា ខ្លួនពិតជាប្រព្រឹត្តនិងព្រមទទួល កំហុសផងដែរ។ កាំភ្លើងខ្លីទាំង២ដើម ដែលសមត្ថកិច្ចដកហូត បានពីក្រុមក្មេងបង្ក យក មកពិនិត្យមើលជាកាំភ្លើង កែច្នៃបាញ់គ្រាប់ជ័រ ប៉ុន្តែអាចបង្កឱ្យមនុស្ស គ្រោះថ្នាក់ផងដែរ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងតែ កសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការ យកទៅចាត់ការ តាមផ្លុវច្បាប់ ។

សូមបញ្ជាក់ថា ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានចេញបញ្ជា ឲ្យកម្លាំងនគរបាល ទាំងអស់ ត្រូវធ្វើការទប់ស្កាត់ សកម្មភាព បទល្មើសទាំងនេះ ជាពិសេស ក្រុមក្មេងទំនើង ដែលដើរ អុកឡុក និងបង្កបញ្ហានាំឲ្យ ប្រជាពលរដ្ឋ មានការភ័យខ្លាច និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ដោយមិនត្រូវលើកលែង និងមានការយោគយល់នោះឡើយ៕

Viewing all 8042 articles
Browse latest View live




Latest Images