Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

រាជរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន រួមគ្នាប្រឆាំង អំពើពុករលួយ

$
0
0

ភ្នំពេញ ៖ អគ្គនាយក មកពីក្រុមហ៊ុន អន្តរជាតិធំៗចំនួនពីរ ដែលបានចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយ របស់រដ្ឋាភិបាល បានជំរុញឲ្យថ្នាក់ដឹកនាំ ក្រុមហ៊ុន ផ្សេងៗ ទៀត អនុវត្តដូចគ្នា ក្នុងអំឡុងកិច្ចប្រជុំមួយ កាលពីថ្ងៃសុក្រកន្លងទៅ ក្រោមអធិបតីភាពថ្នាក់ ដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ។

អគ្គនាយក ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (ក្រុមហ៊ុនកូកា-កូឡា) លោក Paul Popelier និងអគ្គនាយក ប្រតិបត្តិក្រុមហ៊ុនព្រូដិនសលកម្ពុជា ឡាយហ្វ៍ អឹសួរិនស៍ លោក Pankaj Banerjee បានថ្លែងនៅ ក្នុងអង្គប្រជុំរបស់សភាពាណិជ្ជកម្មអន្តរជាតិ កម្ពុជា (IBC) ថា ការចុះ MoU នេះគឺជាការបោះ ជំហានយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា ។

ប្រធានក្រុមហ៊ុនផលិត និងចែកចាយភេសជ្ជៈកូកា-កូឡា នៅកម្ពជា លោក Popelier បានឲ្យដឹងថា “សម្រាប់វិនិយោគិនបរទេសដែលកំពុងសំឡឹងចង់ចូលមកធ្វើអាជីវកម្មនៅក្នុងទីផ្សារកម្ពុជា ការមាន ច្បាប់ប្រឆាំងអំពើពុករលួយដែលមានប្រសិទ្ធភាព គឺជាបញ្ហាចម្បង ។ តាមរយៈអង្គភាពប្រឆាំងអំពើពុករលួយ វាជារឿងសំខាន់ដែលយើងធ្វើអ្វីតាមដែលអាចធ្វើបាន ដើម្បីអប់រំ ប្រជាពលរដ្ឋពីការខាតបង់ផ្នែកសេដ្ឋកិច្ច ដោយសារតែអំពើពុករលួយ ។

ចំណែកឯលោក Pankaj Banerjee ដែលបានចុះ MoU ក្នុងនាមក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមាន ប្រសាសន៍ថា “យើងជាក្រុមហ៊ុនថ្មីនៅកម្ពុជា ប៉ុន្តែ យើងមានការប្ដេជ្ញាចិត្តក្នុង ការសហការជាដៃគូ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើតបរិយាកាសអាជីវកម្មដែលមានប្រសិទ្ធភាពជាងមុន ។ វាជាការសំខាន់ដែលយើងប្រើប្រាស់ប្រវត្តិការណ៍របស់យើង ដែលមានការគោរពពេញ លេញចំពោះវិធាន ការ ប្រឆាំងអំពើពុករលួយដ៏តឹងរ៉ឹងបំផុត ដើម្បីជាការជួយលើកកម្ពស់ ការយល់ដឹងលើបញ្ហា អំពើពុករលួយនៅក្នុងអង្គប្រជុំបែបនេះ” ។

គណៈប្រតិភូដែលបានចូលរួមនៅក្នុងកិច្ចប្រជុំ IBC កាលពីថ្ងៃសុក្រនោះ ក៏បានឮដែរថា មានក្រុមហ៊ុន ០៦ ផ្សេងទៀត ដែលគ្រោងនឹងចុះ MoU ជាមួយនឹងអង្គភាពប្រឆាំងអំពើរលួយ នៅថ្ងៃទី ០៩ ធ្នូនេះ ដែលត្រូវជាទិវា ប្រយុទ្ធប្រឆាំងអំពើពុករលួយអន្តរជាតិ របស់អង្គការសហប្រជាជាតិ ។

អង្គភាពប្រឆាំងអំពើពុករលួយរបស់កម្ពុជាត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៦ ជំនួសឲ្យ “អង្គភាព កម្ចាត់អំពើពុករលួយ” ដែលបានដឹកនាំការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជាតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ ។ អង្គភាពនេះត្រូវបានពង្រឹងបន្ថែមទៀតនៅខែមេសា ២០១០ នៅពេលដែលកម្ពុជា បានអនុម័ត ច្បាប់ប្រឆាំងអំពើពុករលួយដាច់ដោយឡែកជាលើកដំបូង ។

ប្រធានACU លោក ឱម យ៉ិនទៀង បានថ្លែងថា “ការមានក្រុមហ៊ុនដូចជាព្រូដិនសល និងកូកា-កូឡា ជាដៃគូ គឺជាទ្រព្យ ដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា” ។

លោកក៏បានថ្លែងអំណរគុណដល់ IBC ដែលបានដើរតួនាទីក្នុងការ ទាក់ទងជាមួយនឹង ក្រុមហ៊ុនបរទេស ឲ្យចូលរួមជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយ ។

លោក ឱម យ៉ិនទៀង ក៏បានមានប្រសាសន៍ថា “រាជរដ្ឋាភិបាលកម្ពុជាមានការប្ដេជ្ញា ចិត្តទាំងស្រុងក្នុងការ ប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងគ្រប់វិស័យទាំងអស់ នៃសេដ្ឋកិច្ចរបស់ប្រទេស ។ ការប្រយុទ្ធប្រឆាំងអំពើពុករលួយអាចទទួលជោគជ័យទៅបាន ប្រសិនបើក្រុមហ៊ុនអន្តរជាតិសំខាន់ៗ ចាប់ដៃគូជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយ” ៕


មន្ត្រីកំពូលចិន អំពាវនាវឲ្យ ក្រុងម៉ាកាវ អនុវត្តន៍ ប្រទេសមួយ ប្រព័ន្ធដឹកនាំពីរ ឲ្យបានពេញលេញ

$
0
0

ប៉េកាំង ៖ ប្រធាន នៃគណៈកម្មាធិការអចិន្រៃ្តយ៍ នៃបក្សកុម្មុយនីស្តចិន លោក ហ្សេង ដេជាង បាន អំពាវនាវនៅថ្ងៃ ចន្ទ ទី០៨ ខែធ្នូ នេះ ឲ្យរដ្ឋាភិបាលទីក្រុងម៉ាកាវ បន្តអនុវត្តឲ្យបានពេញលេញ នូវនយោបាយ ប្រទេសមួយប្រព័ន្ធដឹក នាំពីរ ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយឲ្យដឹងទៀតថា ការអំពាវនាវយ៉ាងដូច្នេះ ធ្វើឡើង នៅក្នុងកិច្ចប្រជុំរបស់ លោក ហ្សេង ជាមួយនឹងលោក ឈុយ សៃអន នាយកប្រតិបត្តិ នៃរដ្ឋាភិបាលពិសេសទីក្រុង ម៉ាកាវ (SAR) ដែលកិច្ច សន្យានៃប្រព័ន្ធដឹកនាំស្វយ័តនៃទីក្រុង សេដ្ឋកិច្ចដ៏ធំរបស់ចិននេះ នឹងត្រូវបញ្ចប់នៅថ្ងៃទី១៩ ខែធ្នូ ខាងមុខ ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ វាមានរយៈពេល ១៥ឆ្នាំហើយ ដែលអាណានិគមអឺរ៉ុប បានផ្តល់ទីក្រុងម៉ាកាវ មកឲ្យស្ថិតក្នុងការគ្រប់គ្រងរបស់រដ្ឋាភិបាលចិនវិញ ប៉ុន្តែ វានៅតែស្ថិត ក្នុង ប្រព័ន្ធដឹកនាំបែបស្វ័យភាពដែរ ។ ប្រការ នេះត្រូវបានមន្ត្រីជាន់ខ្ពស់ចិន គឺលោក ហ្សេង អំពាវនាវឲ្យបន្តរបៀបរបបនេះតទៅមុខទៀត ដើម្បីធានាបាននូវប្រសិទ្ធ ភាព នៃការដឹកនាំទៅរកភាពរីកចម្រើន ព្រមទាំងអាចប្រឈមនឹងបញ្ហាសំខាន់ៗជាច្រើនទៀត ៕

ឃាត់ខ្លួនស្ដ្រី មេបនម្នាក់ ហើយរកឃើញថ្នាំ យ៉ាម៉ា៧២គ្រាប់ និងម៉ាទឹកក៣កញ្ចប់ធំ

$
0
0

កោះកុង ៖ ដើម្បីរក្សាសុវត្ថិភាព នៃថ្ងៃបុណ្យសមុទ្រ ដែលឈានចូលមកដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៤ និងដើម្បី រក្សានូវសណ្ដាប់ធ្នាប់ ជូនភ្ញៀវជាតិ និងអន្ដរជាតិ ព្រមទាំងប្រជាពលរដ្ឋ ដើរលេងកំសាន្ដ នៅថ្ងៃនោះ កម្លាំង នគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានធ្វើការស៊ើបសង្កេត គ្រប់ទីកន្លែងដើម្បី រក្សាភូមិ-ឃុំ មានសុវត្ថិភាព ជាពិសេសថ្ងៃ បុណ្យសមុទ្រនេះតែម្តង ព្រោះខេត្ដកោះកុង ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ រួចជាស្រេចហើយ ។

ការស្រាវជ្រាវ និងស៊ើបអង្កេត យ៉ាងយកចិត្ដទុកដាក់ លើការទប់ស្កាត់ រាល់បទល្មើស ខាងលើនេះ ទើបធ្វើឱ្យ កម្លាំងនគរបាល ឈានទៅធ្វើការឆែកឆេរផ្ទះ បនស្រីមួយកន្លែង នៅព្រឹកវេលាម៉ោង ១១៖២០នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤ស្ថិតនៅ ភូមិសឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង ។

ការចុះប្រតិបត្ដិការខាងលើនេះ ក្រោមការដឹកនាំដោយ លោក បូ ប៊ុនហាង ព្រះរាជ្ញាសាលាដំបូងខេត្ដកោះកុង លោក យឹង ផេង ស្នងការរង នគរបាលខេត្ដ ព្រមទាំងសមត្ថកិច្ច ជំនាញនៅក្រោមឱវាទ ជាច្រើនរូប ។

ការចុះប្រតិបត្ដិការណ៍នេះ សមត្ថកិច្ចបានធ្វើឃាត់ខ្លួនស្ដ្រីម្នាក់ ឈ្មោះ អេម សុខ នឿន អាយុ៥២ឆ្នាំ មានទីលំនៅ ភូមិ-ឃុំ ខាងលើមាន មុខរបរជាមេបន។ វត្ថុតាងដែល សមត្ថកិច្ច រឹបអូសបានជាប្រភេទ ថ្នាំញៀន ម៉ាទឹកកក៣ កញ្ចប់ធំ ថ្នាំយ៉ាម៉ាចំនួន៧២គ្រាប់។

លោក យឹង ផេង ស្នងការរងបានប្រាប់ ភ្នាក់ងារ ដើមអម្ពិល ឱ្យដឹងថា ដោយអនុវត្ដទៅ តាមគោលការណ៍ របស់ អគ្គនាយដ្ឋាន ក្រសួងមហាផ្ទៃ និង គោរពទៅតាមបទ បញ្ជារបស់លោកស្នងការខេត្ដ ដើម្បី ភូមិ-ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅគ្រប់តំបន់ មូលដ្ឋានឱ្យ មានសុវត្ថិភាពល្អ លោកមិនគិតពីការនឿយហត់ឡើយ ។

ជាពិសេសនោះ លោកបានដាក់កម្លាំង ដើរល្បាតទាំងថ្ងៃ ទាំងយប់ ដើម្បីស៊ើបអង្កេតរាល់បទល្មើស មិនឱ្យមាន កើតឡើយ ព្រោះខេត្ដកោះកុង និងមានទិវាបុណ្យសមុទ្រ នឹងឈានចូលមកថ្ងៃទី១២ ខែធ្នូនេះហើយ ដូច្នេះសមត្ថកិច្ចទាំង អស់ធ្វើយ៉ាងណារក្សាសណ្ដាប់ធ្នាប់ ឱ្យបានល្អដើម្បី សុវត្ថិភាពភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលមកកំសាន្ដខេត្ដយើងឱ្យ មានការសប្បាយ ព្រោះថ្ងៃនោះ ពិសេសណាស់ ។

  លោក យឹម ផេង ស្នងការរងបានបន្ដថា ស្ដ្រីជាជនសង្ស័យនេះមុន និងសមត្ថកិច្ច ចុះធ្វើការឃាត់ខ្លួន នឹងធ្វើការឆែកឆេរ សមត្ថកិច្ច ស៊ើបអង្កេត យ៉ាងយកចិត្ដទុក ដាក់យូរណាស់មកហើយ ទើបនៅថ្ងៃនេះ កម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួន គាត់បានរួមទាំងវត្ថុតាង ។ សមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនខ្លួន នឹងវត្ថុតាង ទៅសាលាដំបូងខេត្ដ ដើម្បីចាត់ការទៅផ្លូវច្បាប់៕

ក្រុមហ៊ុនធានារ៉ាប់រង Manulife បើកសាខាថ្មី នៅខេត្តសៀមរាប

$
0
0

សៀមរាប៖ ក្រុមហ៊ុនធានារ៉ាប់រ៉ង Manulife Cambodia នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤ បានបើកសម្ពោធ សាខាថ្មី របស់ខ្លួននៅទីរួម ខេត្តសៀមរាប ។

អគ្គនាយកប្រតិបត្តិ និងនាយក ចាត់ការទូទៅ នៃក្រុមហ៊ុន Manulife Cambodia លោក Robert Elliontt ថ្លែងថាក្រុមហ៊ុន Manulife Cambodia បានបើកដំណើរការ អាជីវកម្មរបស់ខ្លួន លើកដំបូងនៅកម្ពុជា នៅខែធ្នូ ឆ្នាំ២០១២ ដែលក្រុមហ៊ុនធានា រ៉ាប់រងអាយុជីវិត បរទេសទាំងស្រុង ដំបូងគេ ដែលត្រូវបង្កើតឡើង ហើយគោលដៅ ចម្បងរបស់ក្រុមហ៊ុន គឺដើម្បីផ្ដល់សេវាកម្ម និងផលិតផល ធានារ៉ាប់រងអាយុជីវិត ជូនប្រជាជនកម្ពុជា ឱ្យកាន់តែច្រើនឡើង ។

លោកថា ខេត្តសៀមរាបជាទីក្រុង ដែលរីកចម្រើន ដោយមាន ហេដ្ឋរចនាសម្ព័ន្ធល្អ និងមានសេដ្ឋកិច្ចលូតលាស់ ហើយការបើកសាខានេះ គឺជាជំហានដំបូង ក្នុងការសម្រេច គោលដៅនេះ ។

អភិបាលរង ខេត្តសៀមរាប លោក ម៉ៅ វិឌ្ឍី បានថ្លែងស្វាគមន៍ យ៉ាងកក់ក្ដៅ ចំពោះក្រុមហ៊ុន Manulife ដែលបានបោះទុន ពង្រីកសាខា ចូលដល់ទឹកដីនៃ ខេត្តសៀរាប ដែលជាគោលដៅទី២ បន្ទាប់ពីរាជធានីភ្នំពេញ ក្នុងគោលបំណង ផ្តល់សេវា ធនារ៉ាប់រងអាយុជីវិត ជូបប្រជាពលរដ្ឋ ដែលរស់នៅ ខេត្តសៀមរាប ។

លោកបន្តថា សៀមរាបជាខេត្តមួយ ដែលមានសក្ដានុពលសេដ្ឋកិច្ច ទាំងទេសចរណ៍, សេវាសណ្ឋាគា, ភោជនីយដ្ឋាន, អចលនទ្រព្យ, សំណង់ស៊ីវិល, ដឹកជញ្ជូន និងវិស័យកសិកម្ម ។ វិស័យទាំងអស់នេះ ចាំត្រូវពឹងពាក់ទៅលើ វិស័យធនាគារ មីក្រូហិរញ្ញវត្ថុ និង ធនារ៉ាប់រងផងដែរ ក្នុងការចូលរួម កសាងសំណាញ់ សុវត្ថិភាពសង្គម ។

ក្រុមហ៊ុនក្រុមហ៊ុន Manulife មានស្នាក់ការកណ្ដាលនៅ ឯប្រទេសកាណាដា ហើយធ្លាប់បានធ្វើប្រតិបត្តិការ អស់រយៈពេលជាង ១២៥ ឆ្នាំហើយ មុនក្រុមហ៊ុនមួយ បានឈានជើងចូលទឹកដី ទ្វីបអាស៊ីតាំងពី ១០០ ឆ្នាំមុនឯណោះ ៕

បេអាត រីចឆ្នឺ ៖ ពេទ្យគន្ធបុប្ផា កំពុងជួបប្រទះ ការខ្វះខាតថវិកាទៀតហើយ ស្នើឲ្យរាជរដ្ឋាភិបាល ត្រៀមថវិកា សម្រាប់ ជួយ

$
0
0

ភ្នំពេញ ៖ មន្ទីរពេទ្យគន្ធបុប្ផា ដែលជាពេទ្យជួយសង្រ្គោះកុមារតូចៗ នៅទូទាំងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន កំពុង តែខ្វះខាតប្រាក់ ក្នុងការទ្រទ្រង់ពេទ្យទៀតហើយ ដោយស្នើឲ្យរាជរដ្ឋាភិបាល គួរតែត្រៀមថវិកា សម្រាប់មន្ទីរពេទ្យ នា ពេលខាងមុខ នេះជាការលើកឡើងរបស់លោក បេអាត រីចឆ្នឺ ប្រធាន និងជាស្ថាបនិក នៃមន្ទីរពេទ្យគន្ធបុប្ផា ។

យោងទៅលើលិខិតមួយច្បាប់ របស់លោក បេអាត រីចឆ្នឺ ដែលបានរៀបរាប់ពីស្ថានភាព មន្ទីរពេទ្យ សម្រាប់ថ្ងៃអាទិត្យ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤នេះបានឲ្យដឹងថា តើនឹងមានអ្វីកើតឡើង ចំពោះកុមារបើ មន្ទីរពេទ្យគន្ធបុប្ផា មិនដំណើរការនៅថ្ងៃអាទិត្យ ។

ក្នុងលិខិតនោះ បានលើកឡើងថា «ថ្ងៃអាទិត្យ មានកុមារឈឺធ្ងន់ចំនួន ១៩៣នាក់ ត្រូវបានដាក់ ឲ្យសម្រាក់ព្យាបាល នៅមន្ទីរពេទ្យ។ មាន៦៨នាក់ ត្រូវចូលទៅកន្លែងសង្រ្គោះបន្ទាន់ ដែលក្នុងនោះមាន១៩ករណី ជាកុមារដែលមាន របួសក្បាលធ្ងន់ធ្ងរ ហើយត្រូវធ្វើការវះ កាត់ជាបន្ទាន់» ។

លោកបានឲ្យដឹងទៀតថា នៅមន្ទីរពេទ្យ ខេត្តសៀមរាប វេជ្ជបណ្ឌិតផ្នែកវះកាត់ធ្វើការពេញ ៨ម៉ោង ហើយពេទ្យ ក៏នៅ តែធ្វើការដដែល សម្រាប់ថ្ងៃអាទិត្យ ដោយបុគ្គលិកទាំងអស់ ត្រូវយាមប្រចាំការរាល់៤ថ្ងៃម្តង ។

លោក បេអាត រីចឆ្នឺ បានរៀបរាប់ទៀតថា រាល់ការព្យាបាលទាំងអស់ គឺមិនគិតថ្លៃនោះទេ ហើយពុំមានគ្រួសារ អ្នកជំងឺ ណាម្នាក់បង់ថ្លៃវះកាត់ និងការព្យាបាលសង្រ្គោះបន្ទាន់ទេ ។

ប្រធានមន្ទីរពេទ្យគន្ធបុប្ផារូបនេះបន្ថែមថា «នៅល្ងាចថ្ងៃសៅរ៍កន្លងទៅនេះ ខ្ញុំបានលេង ភ្លេងសែលឡូជាលើកទី៨៣៨ របស់ខ្ញុំ ដោយរៀបរាប់អំពីមន្ទីរពេទ្យផង នៅសាលប្រជុំ ខេត្តសៀមរាប។ ៨៥ភាគរយ នៃថវិកាជាង ៤០លានដុល្លារ ក្នុងមួយឆ្នាំ របស់យើងនៅតែបានមក ពីការបរិច្ចាគសប្បុរស ជាឯកជននៅឡើយ ។ រាជរដ្ឋាភិបាលកម្ពុជា គួរតែត្រៀម ថវិកាសម្រាប់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ពេលខាងមុខ នៅពេលដែលខ្ញុំពុំអាចលេងសែលឡូបានទៀត»។

សូមបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផា កំពុងព្យាបាលកុមារពី ៨០ ភាគរយ ទៅ ៨៥ភាគរយ នៃកុមារកម្ពុជាទាំងអស់ បើ មានករណីគ្រុនឈាមគឺ ៩២ ភាគរយ ។ ក្នុងនោះក្រសួងសុខាភិបាល បានចូលរួមចំណែក ជួយបានតែ១ភាគរយ ប៉ុណ្ណោះ ។ កុមាររាប់ពាន់នាក់ អាចនឹងជួបហានិភ័យដល់ជីវិត បើពុំបានដាក់ឲ្យសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ គន្ធបុប្ផា ៕

ប្រទះឃើញសព បុរសម្នាក់ ក្នុងបន្ទប់ខារ៉ាអូខេ ស៊ូល

$
0
0

ភ្នំពេញ ៖ មានករណីដ៏ភ្ញាក់ផ្អើលមួយ នាវេលាម៉ោង ៦ ល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៤ នេះ បន្ទាប់ពីប្រទះ ឃើញបុរសម្នាក់ ដេកស្លាប់នៅក្នុងបន្ទប់ខារ៉ាអូខេ ស៊ូល ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភពពីសាក្សី បានបញ្ជាក់ថា បុរសរងគ្រោះអាចមានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ តែគេមិនទាន់ដឹងថា មកពី ស្ថាប័នណាមួយនោះទេ ។ ការស្លាប់របស់បុរសរូបនេះ ត្រូវបានគេសង្ស័យថា បណ្តាលមកពីគាំងបេះដូង ។

អត្តសញ្ញាណរបស់ជនរងគ្រោះ ក៏មិនទាន់មានការទម្លាយឲ្យដឹងនោះទេ ខណៈដែលព័ត៌មានត្រូវបានគេព្យា យាមបិទបាំងយ៉ាងខ្លាំង មិនអនុញ្ញាតឲ្យអ្នកព័ត៌មានណាម្នាក់ ចូលទៅកាន់កន្លែងកើតហេតុនោះទេ ៕

តួនាទី ដ៏វិសេសវិសាល នៃអ្នកសារព័ត៌មាន ក្នុងការប្រយុទ្ធ ប្រឆាំងអំពើ ពុករលួយ

$
0
0

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានរៀបចំកម្មវិធី ប្រគំតន្ត្រី អបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ ធ្នូ ២០១៤ ក្រោមប្រធានបទ «តួនាទីដ៏វិសេសវិសាលនៃអ្នកសារព័ត៌មាន ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ»។

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ ក្នុងកម្មវិធីនេះថា តាមការ ពិតអ្នកសារព័ត៌មាន បានចូលរួមអប់រំ និងប្រយុទ្ធប្រឆាំង អំពើពុករលួយ មុនអង្គភាពប្រឆាំង អំពើពុករលួយកើតឡើងម្លេះ។ ហើយឆ្នាំ២០១៤នេះ គឺជាឆ្នាំទី១នៃការកែទំរង់ស៊ីជំរៅរបស់រាជ រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលការងារប្រឆាំងអំពើពុករលួយបានដាក់ចេញ និងបន្តអនុវត្តពីឆ្នាំមុនៗ រួចបានចាប់ផ្តើមចេញលទ្ធផលគួរជាទីមោទនៈ មានដូចជា៖ ការដាក់ចេញនូវស្តង់ដារសេវាសាធារណៈ, ការបញ្ចូល នូវមេរៀនស្ដីពី ការប្រឆាំងអំពើពុករលួយទៅក្នុងកម្មវិធីសិក្សា, ការចាប់ដៃសហការជាមួយ វិស័យឯកជន លើការប្រឆាំងអំពើពុករលួយ...។ល។

លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់បន្ថែមទៅលើតម្លៃនៃអ្នកសារព័ត៌មាន ដូច្នេះ «យើងជឿជាក់លើ សីលធម៌របស់អ្នកសារព័ត៌មាន យើងជឿជាក់លើទេពកោសល្យរបស់អ្នកសារព័ត៌មាន យើងជឿជាក់ថាសង្គមយើង នឹងទទួលជោគជ័យមានរស្មីរុងរឿងថែមទៀត ប្រសិនបើកិច្ចសហប្រតិបត្តិការចំពោះអ្នកសារព័ត៌ម្នាក់ៗ និងចំពោះគ្រប់ផ្នែកនៃអ្នកសារព័ត៌មានទាំងអស់»។

ក្នុងឱកាស ប្រគំតន្រ្តីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ ធ្នូ ២០១៤ ក្រោមប្រធានបទ «តួនាទីដ៏ វិសេសវិសាលនៃអ្នកសារព័ត៌មាន ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ» នោះដែរ ក្នុងនាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ថាច់ ផែន រដ្ឋលេខាធិការនៃក្រសូងនេះ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង និងអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានផ្តល់កិត្តិយស និងវាយតម្លៃខ្ពស់ចំពោះ តួនាទីដ៏ធំធេង របស់ក្រសួងព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តម គឺចូលរួមចំណែក ប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលកំពុងយាយីក្នុងសង្គមកម្ពុជា បច្ចុប្បន្ន។

លោកបានស្វាគមន៍ និងគាំទ្រចំពោះសកម្មភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលចូលរួមពីអ្នកសារព័ត៌មាន ដោយលោកបញ្ជាក់ថា «ក្រសួងព័ត៌មាន បន្តខិតខំពង្រឹងការអនុវត្តច្បាប់ ស្តីពី របបសារព័ត៌មាន និងគោល ការណ៍ច្បាប់ពាក់ព័ន្ធនានា ក៏ដូចក្រមសីលធម៌វិជ្ជាជីវៈ ដែលអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ត្រូវប្រកាន់ ឲ្យបានខ្ជាប់ខ្ជូន ក្នុងនោះ អ្នកសារព័ត៌មាន គួរជៀសវាងទទួលយកការផ្គាប់ផ្គុន ឬការតម្រូវចិត្តណា មួយដែលនាំឲ្យអាប់ឱន ប៉ះពាល់ដល់កិត្តិយសវិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូររបស់ខ្លួននោះឡើយ និងហាមដាច់ខាត មិនត្រូវទទួលសំណូកសូកប៉ាន់ជាថ្នូរនិងការផ្សាយ ឬមិនផ្សាយព័ត៌មាន»។

សូមជម្រាបថា នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤នេះ នាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ បានរៀបចំកម្មវិធីចំនួន៣ គឺ បូកសរុប និងផ្តល់បណ្ណសរសើរដល់អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ប្រឡងបាក់ឌុបលើកទី២, ការចុះអនុស្សណៈនៃការយោគយល់គ្នា រវាងអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមហ៊ុនឯកជនចំនួន៦ ដើម្បីប្រយុទ្ធ ប្រឆាំងអំពើពុករលួយ និងកម្មវិធីការប្រគំតន្ត្រី អបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ ធ្នូ ២០១៤ ក្រោមប្រធានបទ «តួនាទីដ៏វិសេសវិសាលនៃអ្នកសារព័ត៌មាន ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ»៕

អុនប្រធាន នាយកដ្ឋាន អន្តោប្រវេសន៍ គាំងបេះដូងស្លាប់ ពេលកំពុង ច្រៀងខារ៉ាអូខេ នៅក្លិបកំសាន្ត ស៊ូល

$
0
0

ភ្នំពេញៈ លោក នន់ សុផានី ដែលមានតួនាទី ជាអនុប្រធាននាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ត្រូវបានសមត្ថកិច្ច រាយការណ៍ថា បានគាំងបេះដូងស្លាប់ ពេលកំពុងច្រៀងខារ៉ាអូខេ នៅក្លិបស៊ូល ដែលមានទីតាំង ក្បែរស្តុបចំការមន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនរងគ្រោះមានអាយុ ៥១ឆ្នាំ បានស្លាប់ ដោយសមត្ថកិច្ចសន្និដ្ឋានថា អាចបណ្តាលមកពីគាំងបេះដូង ពេលកំពុង ច្រៀងនោះ។ ការភ្ញាក់ផ្អើលនូវហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីព្រលប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤  ប៉ុន្តែ នៅពេលសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចមូលដ្ឋានចុះទៅសួរនាំ ត្រូវបានម្ចាស់ទីតាំងខារ៉ាអូខេ តាមរយៈក្រុមសន្តិសុខ ធ្វើការរារាំងផងដែរ។

យ៉ាងណាក៏ដោយ បន្ទាប់ពីមានបញ្ជាពីថ្នាក់ដឹកនាំ និងមានការអនុញ្ញាតតាមផ្លូវច្បាប់ ពីព្រះរាជអាជ្ញានោះ កម្លាំងសមត្ថកិច្ច បានចុះទៅធ្វើកោសល្យវិច័យ សពជនរងគ្រោះ ថាតើស្លាប់ដោយសារមូលហេតុអ្វីពិតប្រាកដ៕


សំឡេង សំណួរ និងចម្លើយ រវាងអ្នក សារព័ត៌មាន និង ទេសរដ្ឋមន្ត្រី ឱម យ៉ិន ទៀង

$
0
0

ភ្នំពេញ៖ ពេញមួយ រសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤នេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ បានរៀបចំកម្មវិធីចំនួន៣ គឺ បូកសរុប និងផ្តល់បណ្ណសរសើរ ដល់អ្នកសង្កេតការណ៍ ស្ម័គ្រចិត្ត ប្រឡងបាក់ឌុប លើកទី២, ការចុះអនុស្សណៈនៃការយោគយល់គ្នា រវាងអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមហ៊ុនឯកជនចំនួន៦ ដើម្បីប្រយុទ្ធប្រឆាំងអំពើ ពុករលួយ និងកម្មវិធីការប្រគំតន្ត្រី អបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ ធ្នូ ២០១៤ ក្រោមប្រធានបទ «តួនាទីដ៏វិសេសវិសាល នៃអ្នកសារព័ត៌មាន ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ»។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអនុញ្ញាតឲ្យ អ្នកសារព័ត៌មានសាកសួរអំពីបញ្ហា តួនាទីដ៏វិសេសវិសាលនៃអ្នកសារព័ត៌មាន ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការចុះអនុស្សណៈនៃការយោគយល់គ្នា (MOU) រវាងអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមហ៊ុនឯកជនចំនួន៦។

ខាងក្រោមនេះ ជាសំឡេងទាំងស្រុងនៃសំណួរ និងចម្លើយ រវាងអ្នកសារព័ត៌មាន និងលោកទេសរដ្ឋមន្ត្រី ឱម យ៉ិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ៕

{mp3remote}http://image.dap-news.com:81/dap-news/dap-images/2014/December/id-067/CH-00465.mp3{/mp3remote}

ក្រសួងពាណិជ្ជកម្ម ស្នើក្រុមហ៊ុនរួសរាន់ ចុះបញ្ជីបញ្ជាក់ ប្រភពដើម

$
0
0

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសអំពាវនាវ ដល់ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ និង ស្បែកជើង រួសរាន់ ដាក់ពាក្យចុះបញ្ជីក្រុមហ៊ុនតាមប្រព័ន្ធអេឡិចត្រូនិច ឲ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ជាកំហិត ហើយក្រសួង នឹងមិនទទួលខុសត្រូវក្នុងការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើម ចំពោះក្រុមហ៊ុន ដែលយឺតយ៉ាវក្នុងការចុះបញ្ជី ក្រុមហ៊ុននោះឡើយ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី០៤ ខែធ្នូ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៤នេះ បានឲ្យដឹងថា ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ និង ស្បែកជើងចំនួន ៤២៦ បានដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) តាមប្រព័ន្ធអេឡិចត្រូនិក។ ក្រសួងពាណិ ជ្ជកម្ម ក៏បានចេញ CO ជូនក្រុមហ៊ុនទាំងនោះ បានជាង ១៧.០០០ច្បាប់ផងដែរ។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការចុះបញ្ជីក្រុមហ៊ុន តាមប្រព័ន្ធអេឡិចត្រូនិក បានផ្តល់នូវប្រយោជន៍យ៉ាង ច្រើនដល់ម្ចាស់ក្រុមហ៊ុន ដូចជាកាត់បន្ថយពេលវេលា កាត់បន្ថយការចំណាយលើមធ្យោបាយធ្វើដំណើររបស់បុគ្គ លិកក្រុមហ៊ុន និងថ្លៃមិនចាំបាច់មួយចំនួនទៀត។

តាមរយៈសេចក្តីជូនដំណឹងនេះ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឲ្យដឹងផងដែរថា នៅមានក្រុមហ៊ុនមួយចំនួនទៀត មិនទាន់បានចុះបញ្ជីក្រុមហ៊ុនតាមប្រព័ន្ធអេឡិចត្រូនិកនៅឡើយ។ ក្រសួងពាណិជ្ជកម្ម បានប្រកាសអំពាវនាវឲ្យ ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង មិនទាន់ចុះបញ្ជីនោះ រួសរាន់ដាក់ពាក្យចុះបញ្ជីក្រុមហ៊ុនតាមប្រព័ន្ធ អេឡិចត្រូនិច ឲ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ជាកំហិត។ ក្រសួងពាណិជ្ជកម្មនឹងចាប់ផ្តើមផ្តល់អាទិភាពក្នុង ការចេញ CO ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥នេះតទៅ តែមិនទទួលខុសត្រូវចំពោះក្រុមហ៊ុន ដែលយឺតយ៉ាវ មិនចុះបញ្ជីនោះឡើយ៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យថ្នាក់ដឹកនាំ មន្រ្តី និង សមាជិក នៃសមាគម គ្រឹះស្ថានឧត្តមសិក្សា កម្ពុជាចូលជួប សម្តែងការគួរសម

$
0
0

ភ្នំពេញៈ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង ៤:០០នាទី រសៀល នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី សម្តេចអគ្គមហា សេនាបតី តេជោហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជាបានអនុញ្ញាត ឱ្យថ្នាក់ដឹកនាំ មន្រ្តីនិង សមាជិកនៃសមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា សរុបចំនួន ៧៥នាក់ មកពី ៦៧គ្រឹះស្ថានសិក្សាឯកជន បានចូល ជួបសម្តែងការគួរសម និង ស្តាប់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ទុកជាគតិបណ្ឌិត ដើម្បីយកទៅអភិវឌ្ឍ និង កែលម្អតាម គ្រឹះស្ថានសិក្សា របស់ខ្លួននីមួយៗឱ្យមានគុណភាព អប់រំខ្ពស់ប្រកបដោយនិរន្តរភាព តទៅអនាគត។

បន្ទាប់ពីលោក លី ឆេង ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា អានរបាយការណ៍ ស្តីពី ស្ថានភាពទូទៅ និង សកម្មភាព របស់សមាគម គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា រួចមក សម្តេចអគ្គមហាសេនាបតី តេជោនាយករដ្ឋមន្ត្រី បានមានមតិស្វាគមន៍ និងធ្វើការសំណេះសំណាល ប្រកបដោយភាព កក់ក្តៅយ៉ាងជ្រាលជ្រៅ បំផុត ព្រមទាំង បានផ្តល់អនុសាសន៍សំខាន់ៗ ចំនួន៦ចំណុច ដូចមានខ្លឹមសារខាងក្រោម   ១. សូមឱ្យសមាគមគ្រឹះស្ថាន ឧត្តម សិក្សាកម្ពុជា ធ្វើយ៉ាងណាប្រឹងប្រែង ឱ្យអស់ពីសមត្ថភាព លើកកម្ពស់វិស័យ អប់រំនិងបណ្តុះបណ្តាល ដល់និស្សិត លើកកំពស់ ប្រសិទ្ធភាព និងគុណភាពសិក្សា។ ២.សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ត្រូវបង្កើន កិច្ចសហ ប្រតិបត្តិការ ជាមួយដៃគូទាំង ក្នុងប្រទេស និងក្រៅប្រទេស។ ៣. សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ត្រូវជំរុញ ធ្វើពិពិធកម្ម មុខជំនាញ។ ៤.សមាគមគ្រឹះស្ថានឧត្តម សិក្សាកម្ពុជាត្រូវពិចារណា ជំរុញច្របាច់បញ្ចូលគ្នា និង ពង្រីកសមត្ថភាព និងមូលធនផង។ ៥.សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា គួរបង្កើតមូលនិធិស្រាវជ្រាវនិងអភិវឌ្ឍន៍ ដើម្បីជំរុញឱ្យ មានការប្រឡងប្រណាំង នៅក្នុងប្រទេសផង និងក្នុងតំបន់ផង។ ៦. ពាក់ព័ន្ធ នឹងសំណើរ សូមអនុគ្រោះពន្ធនោះ សម្តេចអគ្គមហាសេនាបតីតេជោ បានឯកភាពរក្សាទុកនូវអ្វីដែលបានធ្វើកន្លងមក។

ពិធីចូលជួបសម្តែងការគួរសម នេះបានបញ្ចប់ នៅវេលាម៉ោង៦:១០នាទីនា ថ្ងៃដដែលដោយ សមាជិកទាំងអស់ មានសេចក្តីសោមនស្ស រីករាយយ៉ាងខ្លាំង ទទួលបាននូវអនុសាសន៍ ដ៏ថ្លៃថ្លាប្រកប ដោយគតិបណ្ឌិត ពី សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងប្តេជ្ញាអនុវត្ត ឱ្យមាន ប្រសិទ្ធភាពខ្ពស់នូវអនុសាសន៍ លើកំណែទម្រង់គោល នយោបាយវិស័យអប់រំនៅកម្ពុជា៕

អភិបាល ខណ្ឌច្បារអំពៅ ដឹកនាំកម្លាំង សមត្ថកិច្ច ចុះធ្វើរដ្ឋបាល ឆែកអាវុធ ជាតិផ្ទុះចូលរួម ទប់ស្កាត់ បទល្មើស

$
0
0

ភ្នំពេញៈ ប្រធានគណៈបញ្ជាការ ឯកភាពខណ្ឌច្បារអំពៅ លោក អ៑ាង សុីផាន នៅយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤ នេះ បានដឹកនាំ កម្លាំងសមត្ថកិច្ច ទាំងនគរបាល ទាំងអាវុធហត្ថ និងប្រជាការពារខណ្ឌ ព្រមទាំងអាជ្ញាធរ មូលដ្ឋាន ចុះធ្វើ ត្រួតពិនិត្យ រដ្ឋបាល ឆែកអាវុធជាតិផ្ទុះ នៅតាមបណ្តោយផ្លូវជាតិលេខ១ ត្រង់ចំណុចផ្លូវបែកជាបួន ដែលជាច្រក ចេញចូលយ៉ាង សកម្មក្នុងការចរាចរ ចូលទៅភូមិតាង៉ៅ ភូមិប្ញស្សីស្រស់ និងភូមិកោះនរា ក្នុងសង្កាត់និរោធ ដែល ឃាភូមិសាស្ត្រ ស្មុគ្រស្មាញ ។

យុទ្ធនាការចុះត្រួតពិនិត្យរដ្ឋបាលតាមរយៈ ការឆែកអាវុធជាតិផ្ទុះ  ក៏ដូចជាការពង្រឹង ច្បាប់ចរាចរផ្លូវគោក របស់អាជ្ញាធរ ខណ្ឌដូនពេញខាងលើនេះ ធ្វើឡើង ដើម្បីចូលរួម ការទប់ស្កាត់បទល្មើស បង្កើតបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ក៏ដូចជាកាត់ បន្ថយអាត្រាគ្រោះថ្នាក់ចរាចរជាដើម។

ទិដ្ឋភាពជាក់ស្តែង នៅការត្រួតពិនិត្យរបស់អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌច្បារអំពៅ ធ្វើឡើង តាមការណែនាំ របស់ អភិបាលរាជធានីភ្នំពេញ ក្រោយពីសកម្មភាព ផ្ទុះអាវុធ ប្លន់ បានកើនឡើងគួរឲ្យកត់សម្គាល់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ នារយៈពេលចុងក្រោយនេះ។

កម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងប្រជាការពារ ក្រោមការដឹកនាំបញ្ជា ផ្ទាល់ពីលោក អ៑ាង សុីផាន បាននាំគ្នាឈរ ជាជួរចំកណ្តាលទ្រូងផ្លូវ ហើយស្ទាក់ត្រួតពិនិត្យ ម៉ូតូដែលមើលទៅ មានការសង្ស័យ ហើយធ្វើការ ត្រួតពិនិត្យ យ៉ាងល្អិតល្អន់ ជាទីបំផុត។

ប្រធានគណ:បញ្ជាការឯកភាពខណ្ឌ បានគូសបញ្ជាក់ថា យុទ្ធនាការពិនិត្យរដ្ឋបាលនៅតាមផ្លូវទីសារធាណៈ ក្នុងទឹកដីខណ្ឌ ច្បារអំពៅ គឺធ្វើឡើងជាបន្តបន្ទាប់ក្នុងគោលបំណង បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ និងសណ្តាប់ ធ្នាប់សាធារណៈ ជួនប្រជាពលរដ្ឋ មិនថាតែនៅខណ្ឌច្បារអំពៅនោះទេ ប៉ុន្តែសម្រាប់រាជធានីភ្នំពេញ ទាំងមូលតែម្តង ព្រោះថា ខណ្ឌច្បារអំពៅ ជាច្រកចូលរាជធានីភ្នំពេញ ដ៏សំខាន់មួយ ដែលយានជំនិះ គ្រប់ប្រភេទធ្វើចរាចរ តាមផ្លូវជាតិ លេខ១នេះ ។

ការចុះត្រួតពិនិត្យរដ្ឋបាលខាងលើនេះ ក៏បានចូលរួមចំណែក យ៉ាងច្រើនពីសកម្មភាព របស់ក្រុមជនល្មើស ដែលពួកគេ មិនអាច ធ្វើ ឬក៏ប្រព្រឹត្តនៅទីតាំង ណាមួយនោះឡើយ ពីព្រោះនិងមានការជួយអន្តរាគម ក៏ដូចជាការស្ទាក់ ចាប់ បានភ្លាមៗ ពីសំណាក់កម្លាំងសមត្ថកិច្ច ដែលឈរនៅតាមគោលដៅ ។

ក្នុងកិច្ចប្រតិបត្តិការឆែកអាវុធជាតិផ្ទុះរយ:ពេល២ម៉ោងនេះ សមត្ថកិច្ចបានឆែកឃើញកាំភ្លើងខ្លីមួយដើម និងយុវជន ៣នាក់ ដែលមានលាក់ថ្នាំក្រវីមួយកញ្ចប់ ។ កាំភ្លើង និងយុវជនទាំង៣នាក់ ត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ។

សូមបញ្ជាក់ថា នៅតាមកំណាត់ផ្លូវជាតិលេខ១នេះ បទល្មើសប្លន់ កាប់ដោយដាវ កាំបិត បានកើតមាន២-៣ ករណី មកហើយ ដែលតម្រូវ អោយអាជ្ញាធរខណ្ឌច្បារអំពៅ បង្កើនការយកចិត្ត ទុកដាក់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូន ប្រជាពលរដ្ឋ ក៏ដូចជាអ្នកដំណើរ ដែលឆ្លងកាត់ កំណាត់ផ្លូវនេះ ប្រកបដោយ សេចក្តីសុខ៕

ក្រសួង ពាណិជ្ជកម្ម និង សហព័ន្ធ ស្រូវអង្ករ កម្ពុជា ពិភាក្សាពីការ រីកចំរើន និងបញ្ហា ប្រឈមក្នុង វិស័យស្រូវអង្ករ

$
0
0

ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៤ នៅទីស្តីការ ក្រសួងពាណិជ្ជកម្ម លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអញ្ជើញ ជាអធិបតី ក្នុងកិច្ចប្រជុំប្រចាំត្រីមាស នៃសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីពិភាក្សាអំពីការរីក ចំរើន និងបញ្ហា ប្រឈមបច្ចុប្បន្ន នៃវិស័យឧស្សាហកម្ម ស្រូវអង្ករកម្ពុជា។

លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា សមាជិកក្រុមប្រឹក្សា សមាជិកប្រតិបត្តិ និង ទីប្រឹក្សា ព្រមទាំង តំណាងមកពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួម ក្នុងជំនួបនោះ។

លោក សុខ ពុទ្ធិវុធ បានអញ្ជើញ ធ្វើបទបង្ហាញរបាយការណ៍ស្តីអំពី ការរីកចម្រើនរបស់សហព័ន្ធស្រូវ អង្ករកម្ពុជា បញ្ហាប្រឈម ទាក់ទងនឹង កង្វះហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ការទិញស្រូវ សម្រាប់ស្តុកក្នុងរដូវ ច្រូតកាត់ ចំណាយ ខ្ពស់លើការដឹកជញ្ជូន និងព័ស្តុភារពាណិជ្ជកម្ម ការគ្រប់គ្រងថ្លៃរបស់ COFCO ជាមួយអ្នកនាំចេញកម្ពុជា គ្មាន មធ្យោបាយរក្សាទុក និងលើកដាក់ក្នុងនាវា (ឃ្លាំងស្តុក) នៅកំពង់ផែ លើកដាក់ទំនិញ និងការធ្លាក់ថ្លៃ អង្ករផ្កាម្លិះទូទាំងពិភពលោក។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានកត់សម្គាល់ អំពីបញ្ហាប្រឈមសំខាន់នានា ដែលសហព័ន្ធ បានលើកឡើង ហើយបានយល់ព្រម ពិភាក្សាបន្ថែមលើបញ្ហា ទាំងឡាយ ជាមួយក្រសួងពាក់ព័ន្ធ របស់រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍។ ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានស្នើឲ្យសហព័ន្ធស្រូវអង្ករកម្ពុជា បរិយាយលម្អិត អំពី រចនាសម្ព័ន្ធអង្កការលេខ តួនាទី និងភារកិច្ច របស់សមាជិកខ្លួន សេចក្តីថ្លែងអំពីបេសកកម្ម និងផែនការសកម្មភាព ឆ្ពោះទៅមុខបន្ត។

ជាមួយនឹងការប្តេជ្ញាយ៉ាងមុតមាំ ដើម្បីសម្រេចគោលដៅ នាំចេញអង្ករ ចំនួនមួយលានតោន ត្រឹមឆ្នាំ ២០១៥ លោក ទេសរដ្ឋមន្រ្តី បានយល់ព្រមពិនិត្យ មើលទីផ្សារថ្មីៗ និងចរចាបន្ថែមជាមួយ រដ្ឋាភិបាលចិន សម្រាប់ ប្រព័ន្ធមិន កម្រិតកូតា ជាមួយ COFCO ចិន ដើម្បីនាំអង្ករកម្ពុជា ចូលបន្ថែម រួមទាំងអង្ករបាក់ និងអង្ករសម្រូបផងដែរ។

លោកទេសរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍ផងដែរថា៖ រដ្ឋាភិបាលកំពុងឋិត ក្នុងដំណើរការ ទទួលប្រាក់កម្ចី ពីប្រទេសចិន ដើម្បីសាងសង់ឃ្លាំងស្តុកចំនួន៤០ ដើម្បីឲ្យកសិករអាចដាក់ស្រូវ ជាទ្រព្យបញ្ចាំដើម្បីទទួលបាន ប្រាក់កម្ចីពីធានាគារ។

ដើម្បីគ្រប់គ្រងថ្លៃ គុណភាព និងម៉ាកយីហោ ឲ្យបានកាន់តែប្រសើរឡើង លោកទេសរដ្ឋមន្រ្តី ក៏បានជំរុញឲ្យ សហព័ន្ធស្រូវអង្ករកម្ពុជា ប្រព្រឹត្តចំពោះសមាជិកសហព័ន្ធ ប្រកបដោយសមធម៌ និងភាពត្រឹមត្រូវ ជាមួយ នឹងក្រមសីលធម៌ ដែលបានចុះហត្ថលេខា (COC) ដើម្បីធានាបានថា កសិករ រោងមាស៊ីនកិនស្រូវ និងអ្នកនាំអង្ករចេញ ដែលមានសមាជិកនៅក្នុងសហព័ន្ធ អាចទទួលបានអត្ថប្រយោជន៍ ស្មើភាពគ្នា៕

តូបនៅផ្សារ ចាស់ទី១ បានសាងសង់រួច និងបើកលក់ វិញហើយ

$
0
0

ភ្នំពេញ៖ ក្រោយពីក្រុម ជាងសាងសង់ ជាច្រើននាក់ បានធ្វើជា រៀងរាល់ថ្ងៃ គ្មាន ពេលឈប់សម្រាកនោះ នៅល្ងាច ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤ តូបលក់ដូរទី១ នៅក្នុងផ្សារចាស់ បានធ្វើរួចរាល់ហើយ និងបានដាក់លក់ជាធម្មតា ឡើងវិញ ខណៈតូបលក់ដូរ ផ្សេងទៀត បាននិងកំពុងធ្វើការសាងសង់ ជា បណ្តើរៗ ហើយជិតរួចរាល់ផងដែរ ។

សូមបញ្ជាក់ថា តូបលក់ដូរ នៅក្នុងផ្សារចាស់ ស្ថិតនៅខណ្ឌដូនពេញ ចំនួន២៤៤តូប ត្រូវបានអគ្គិភ័យឆេះបំផ្លាញ ទាំងស្រុង កាលពីពេលកន្លងទៅថ្មីៗនេះ ដោយសារឆ្លងចរន្តភ្លើង នាំឲ្យ ខូចខាត ជាថវិកាជាង១លានដុល្លារ ។ ក្រោយពីដំណើរការ សាងសង់អស់ ជាច្រើនថ្ងៃមកនោះ ក្រោមការមើល ចាត់ចែងពីសំណាក់ មន្រ្តីសាលាខណ្ឌ ដូនពេញ តូបទី១បានសាងសង់រួចហើយ នៅល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤ ហើយម្ចាស់តូប បានដាក់លក់ គ្រឿងអលង្កាលក់ ជាធម្មតាឡើងវិញ ។

នៅល្ងាចថ្ងៃដដែលនេះ អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន បាន ដឹកនាំមន្រ្តី មួយចំនួន ចុះទៅពិនិត្យមើល ដំណើរការសាងសង់ និងអំពីការ ដាក់លក់ទំនិញរបស់ម្ចាស់តូបទី១ ។ លោក គួច ចំរើន បានថ្លែងថា ក្រៅពីតូប លក់ដូរទី១ បានសាងសង់រួចនោះ តូបទី២ តូបទី៣...តូបទី២៤៤ នឹងត្រូវបញ្ចប់ ការសាងសង់ នាពេលឆាប់ៗ ខាងមុខនេះ ហើយក្រុមអាជីវករ ដែលរងគ្រោះ និងខកខានរកស៊ី អស់រយះពេលកន្លងទៅនេះ នឹងអាចមកដាក់ លក់ជាធម្មតាដូចដើម ។

លោកអភិបាល ខណ្ឌដូនពេញ បានបញ្ជាក់ទៀតថា ក្រុមការងារ របស់លោកដែលទទួលបន្ទុក លើ ដំណោះស្រាយមួយនេះ បានខិតខំយ៉ាងខ្លាំង និងជំរុញឲ្យលឿនលើការ សាង់សង់តូបទាំងអស់ រួចរាល់ បានឆាប់រហ័ស ដើម្បីឲ្យក្រុមអាជីវករជាម្ចាស់តូប បានវិលត្រឡប់ មករកស៊ីឡើងវិញ ។ យ៉ាងណាក៏ដោយ លោក គួច ចំរើន នៅតែជំរុញ ដល់ក្រុមការងារ និងក្រុមជាងទាំងអស់ បន្តការងាររបស់ខ្លួន កាន់តែឆាប់ រហូតបញ្ចប់ រួចរាល់ជាស្ថាពរ ។

ដោយឡែក ម្ចាស់តូបលក់ដូរទី១ បានបង្ហាញក្តី សប្បាយរីករាយ ក្រោយពេលដែល ពួកគាត់បានមកលក់ដូរវិញ សម្រាប់ បង្កើនចំណូលក្នុងគ្រួសារ ក្រោយពេលខកខាន រកស៊ី អស់រយះពេល ប៉ុន្មានថ្ងៃមកនោះ ។ សូមបញ្ជាក់ថា តូបរបស់ក្រុមអាជីវករ ផ្សារចាស់ នៅខាងកើត ជាប់ផ្លូវធំ ចំនួន២៤៤តូប ត្រូវបានភ្លើងឆេះ បំផ្លាញទាំងស្រុង ប៉ុន្តែភ្លាមៗនោះ អាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរ ខណ្ឌដូនពេញ បានបញ្ចេញដំណោះស្រាយ ជូនម្ចាស់តូបជាបន្ទាន់ តាមរយះការ ជួយរួមចំណែក សាងសង់តូបជូនពួកគាត់វិញ៕

បុរសវ័យ ចំណាស់ម្នាក់ ត្រូវ ម៉ូតូបុកស្លាប់ នៅកន្លែងកើតហេតុ

$
0
0

កណ្តាលៈ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង ១៧ និង២០នាទី មានគ្រោះថ្នាក់ចរាចរមួយបានកើត បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ចំណុចភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្ដាល នៅលើផ្លូវជាតិលេខ១១០ ។

គ្រោះថ្នាក់ចរាចរនេះ បង្កឡើង ដោយម៉ូតូម៉ាក សេ ១២៥ ពណ៍ខ្មៅ ពាក់ស្លាក លេខភ្នំពេញ1CK.7918 បើកបរដោយ ឈ្មោះទូច ភស្ត័ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិព្រែកស្វាយ២ ឃុំ ឈើទាល ស្រុកគៀនស្វាយ ខេត្តកណ្ដាល ជិះគ្នា៣នាក់ បើកមកដល់កន្លែងកើតហេតុ បានបុកទៅលើ ជនរងគ្រោះ ដែលកំពុង តែជិះម៉ូតូ ម៉ាកCub ជ្រុង ពាក់ស្លាកលេខ កណ្ដាល 1E-0100  បើកបរ ដោយឈ្មោះ ចន ចំរើន ភេទប្រុស អាយុ៦៨ឆ្នាំ នៅភូមិព្រែកដួង ឃុំកំពុងស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្ដាល មុខរបរ ជាសមាជិក ក្រុមប្រឹក្សា ឃុំកំពង់ស្វាយ បណ្ដាល អោយស្លាប់ នៅកន្លែងកើតហេតុ ។ ចំណែកអ្នកបើកម៉ូតូបង្ក រងរបួសធ្ងន់ បញ្ជូនទៅសង្រោះបន្ទាន់ នៅមន្ទីពេទ្យភ្នំពេញ ហើយអ្នករួមដំណើរ២នាក់ទៀត រងរបួសស្រាល

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានប្រគល់យទៅឲ្យសាច់ញាតិជនរងគ្រោះ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕


កម្មករសំណង់ នៅខុនដូ កម្ពស់ជិត២០ ជាន់ ត្រូវខ្សែកាប្លិ៍វ័ធស្លាប់ ពេលកំពុងធ្វើការ

$
0
0

ភ្នំពេញ ៖ កម្មករសំណង់ម្នាក់ ដែលកំពុង បម្រើការងារនៅខុនដូ កំពុងសាងសង់ដែល មានកម្ពស់ជិត ២០ ជាន់ ស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ២៤២ កែងផ្លូវលេខ១១១ សង្កាត់ បឹងព្រលឹត ខណ្ឌ៧មករា ត្រូវខ្សែ កាប្លិ៍ដាច់ វ័ធចំពេញទំហឹង បណ្ដាលឱ្យគាបស្លាប់នៅ ជាន់ទី១៥ នៃអគារខុនដូ កាលពីរសៀលថ្ងៃ ទី១០ ខែធ្នូ ឆ្នាំ២០១៤នេះ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះដែលត្រូវ ខ្សែកាប្លិ៍ បណ្ដាល ឱ្យគាប ស្លាប់នៅជាន់ទី១៥ ខាងលើនេះ ឈ្មោះចាន់ធឿន អាយុ២១ឆ្នាំ មានស្រុកកំណើត នៅខេត្ដព្រៃវែង ។

ប្រភពព័ត៌មានបានបន្ដថា មុនពេលកើត ហេតុ ជនរងគ្រោះកំពុងធ្វើការនៅជាន់ទី១៥ ជាមួយកម្មករដទៃ ទៀត លុះដល់ម៉ោងកើត ហេតុ ស្រាប់តែខ្សែកាប្លិ៍មួយដ៏ធំបានដាច់វ័ធ ទៅចំជនរងគ្រោះ បណ្ដាលឱ្យ គាបស្លាប់តែ ម្ដងទៅ ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូល ដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះ ទៅធ្វើកោសល្យវិច័យសព ជនរងគ្រោះ នៅជាន់ទី១៥។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចដដែល បានបញ្ជាក់ទៀតថា សំណង់អគារដែលកំពុង សាងសង់ខាង លើនេះ មានម្ចាស់ឈ្មោះលី ហួត ។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើ ម្ចាស់សំណង់អគារខុនដូមួយនេះ នឹងផ្ដល់ សំណងទៅឱ្យសាច់ ញាតិ ជនរងគ្រោះក្នុងតម្លៃ ទឹកប្រាក់ ប៉ុន្មាននោះឡើយ ដោយរង់ចាំការ ដោះស្រាយតាមរយៈការ សម្របសម្រួលរបស់ សមត្ថកិច្ចជាមុនសិន ។

ក្រោយសមត្ថកិច្ចធ្វើកោសល្យវិច័យលើ សពជនរងគ្រោះរួចមក សមត្ថកិច្ចបានប្រគល់ ទៅឱ្យគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

បញ្ជូនអ្នកបើក​ រថយន្ដដឹកដីបុក រះរថយន្ដ និងម៉ូតូស្លាប់ម្នាក់ នៅគល់ស្ពានព្រះមុនីវង្ស ទៅតុលាការ

$
0
0

ភ្នំពេញ ៖ ក្រោយបញ្ចប់ការសួរនាំនិង នីតិវិធីរួចរាល់ នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៤នេះ ការិ យាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានី ភ្នំពេញបាន បញ្ជូនអ្នកបើក រថយន្ដបែន ដឹកដីទៅកាន់ តុលាការ ពាក់ព័ន្ធទៅនឹងការបង្កគ្រោះថ្នាក់  ចរាចរណ៍បុករះរថយន្ដនិង ម៉ូតូចំនួន៩គ្រឿង រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ព្រមទាំងស្លាប់ បុរសម្នាក់នៅនឹងកន្លែងកើតហេតុផងដែរ។

នាយរងការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ លោកសែម គន្ធា បានបញ្ជាក់ថា នៅរសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤នេះ នគរបាលការិយាល័យចរាចរណ៍បានបញ្ជូនអ្នកបើករថយន្ដឈ្មោះហឿន ហោ អាយុ៣២ឆ្នាំ រស់នៅភូមិក្ដីតាកុយ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ ទៅកាន់តុលាការបន្ដការសួរ នាំនិងផ្ដន្ទាទោសតាមផ្លូវច្បាប់ ។

នាយរងការិយាល័យចរាចរណ៍រូបនេះ បានបញ្ជាក់ថា អ្នកបើករថយន្ដបែនដឹកដី បានបង្កគ្រោះថ្នាក់ ចរាចរណ៍ ដោយសារបើក លឿន និងហ្វ្រាំងមិនសូវស៊ី ទើបបណ្ដាល ជ្រុលចង្កូតទៅបុករះរថយន្ដនិង ម៉ូតូចំនួន៩ គ្រឿងនៅពីមុខ ព្រមទាំងបណ្ដាលឱ្យបុរស ម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុផង ដែរ ។

យោងតាមរបាយការណ៍របស់នគរបាល ការិយាល័យចរាចរណ៍ផ្លូវគោក បានឱ្យដឹង ថា កាលពីវេលាម៉ោង ៤ និង២០នាទីរសៀល ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៤ រថយន្ដបង្កម៉ាក នីសាន់ ពណ៌ស ពាក់ស្លាកលេខ ក.៦១៤៨ ភព៣ បានធ្វើដំណើរចុះពីលើស្ពានព្រះមុនី វង្សថ្មី ក្នុងទិសដៅពីលិចទៅកើតហេតុ លុះ ដល់ចំណុច កើតហេតុ បានជ្រុលទៅបុកពី ក្រោយរថយន្ដចំនួន៣គ្រឿង រួមមានទី១ ម៉ាកនីសាន់ ពណ៌ ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2V-1323 ទី២ ម៉ាកឡង់គ្រីស័រ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2I-0202 និង ទី៣ ម៉ាកកាមរី ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខភ្នំពេញ 2X-1484បណ្ដាលឱ្យរងការខូច ខាតយ៉ាងធ្ងន់ធ្ងរ ។

របាយការណ៍របស់ការិយាល័យចរាចរណ៍ បានឱ្យដឹងទៀតថា ក្រោយពីបុករថយន្ដទាំង ៣គ្រឿង ពេលនោះ រថយន្ដបង្កក៏បានទៅបុក ម៉ូតូចំនួន៦គ្រឿងផ្សេងទៀត បណ្ដាលឱ្យរង ការខូចខាត ហើយ បុរសម្នាក់ ដែលបើកម៉ូតូ ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CK-7919 ឈ្មោះជុំ យឿន អាយុ ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិសំរោង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្ដកណ្ដាល ហើយបណ្ដាល អ្នកជិះម៉ូតូម្នាក់ទៀតរងរបួសធ្ងន់ផងដែរ ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូល ដ្ឋាននិងនគរបាលចរាចរណ៍ផ្លូវគោករាជធានី ភ្នំពេញ បានចុះទៅ អន្ដរាគមន៍ ហើយឃាត់ ខ្លួនអ្នកបើករថយន្ដយកទៅសួរនាំនិងចាត់ វិធានការតាមផ្លូវច្បាប់ ។

អ្នកបើកបររថយន្ត បង្កគ្រោះថ្នាក់ចរាចរណ៍

សិក្ខាសាលាស្តីពី ច្បាប់អន្តោប្រវេសន៍ អូស្រ្តាលី សម្រាប់អ្នក ចង់វិនិយោគ នៅប្រទេសអូស្រ្តាលី

$
0
0

ភ្នំពេញ៖ សិក្ខាសាលា ស្តីពី ច្បាប់អន្តោប្រវេសន៍ នៃប្រទេសអូស្រ្តាលី នឹងធ្វើឡើងនៅកម្ពុជា រយៈពេល១ថ្ងៃ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤ ខាងមុខនេះ នៅក្នុងសណ្ឋាការ Landscape រាជធានីភ្នំពេញ វេលាម៉ោង១០ព្រឹក ដល់ម៉ោង ១រសៀល ។

សិក្ខាសាលានេះ ត្រូវបានរៀបចំដោយ ក្រុមហ៊ុន AJS ដើម្បីផ្តល់ចំណេះដឹង ដល់វិនិយោគិនខ្មែរ ដែលមានបំណងរកស៊ី នៅប្រទេសអូស្រ្តាលី ជាពិសេសនៅក្នុងក្រុង ម៉េលប៊ន តែម្តង ។

សូមទំនាក់ទំនង មកលេខទូរស័ព្ទ 012 489 128 ដើម្បីចុះឈ្មោះ ៕

អាជ្ញាធរនិង សមត្ថកិច្ច ខណ្ឌសែនសុខ បន្ដ យុទ្ធនាការចុះធ្វើ រដ្ឋបាលនៅ ភូមិត្រពាំងឈូក ឃាត់ខ្លួនមុខ សញ្ញាជក់ គ្រឿងញៀនពីរនាក់

$
0
0

ភ្នំពេញ ៖ ក្រោយពីបញ្ចប់ យុទ្ធនាការម្ដង រួចហើយ កាលពីរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០១៤ ចុះធ្វើ រដ្ឋបាល នៅតំបន់ស្មុគ្រស្មាញ និងគ្មានរបៀបរាបរយ នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ ដោយឃាត់ខ្លួន មុខសញ្ញាជក់គ្រឿងញៀនពីរនាក់ មកនោះ នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ គណៈ បញ្ជាការឯកភាពខណ្ឌ បានបន្ដប្រតិបត្ដិការ ចុះធ្វើរដ្ឋបាលលើកទី២ ហើយបន្ដឃាត់ខ្លួន មុខសញ្ញា ជក់ថ្នាំញៀនពីរនាក់បន្ថែមទៀត។

យុទ្ធនាការចុះធ្វើរដ្ឋបាល នៅតំបន់ស្មុគ្រស្មាញ និងជាកន្លែង ដែលជនល្មើសក៏ដូចជា មុខសញ្ញា ផ្សេងៗ ទៅលាក់ខ្លួន ពួនធ្វើសកម្ម ភាពនៅទីនោះ បានធ្វើឡើងក្រោមការដឹក នាំបញ្ជាផ្ទាល់ពីលោក អភិបាលរង ខណ្ឌ ម៉ូវ មានិត និងអធិការនគរបាលខណ្ឌ លោកម៉ក់ ហុង ព្រមទាំងអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានជា ច្រើននាក់ផ្សេងទៀត ។

លោក ម៉ូវ ម៉ានិត បានបញ្ជាក់ថា ក្រោយពីទទួល សេចក្ដី រាយការណ៍ជាបន្ដបន្ទាប់ និងកើតមាន បទល្មើស ជាច្រើនករណីនៅភូមិ ត្រពាំងឈូក ដែលធ្វើ ឱ្យប៉ះពាល់ ដល់សតិ អារម្មណ៍របស់ប្រជាពលរដ្ឋ សម្រាប់ ការរស់ នៅនិងរកស៊ីប្រចាំថ្ងៃនោះ លោកបានដឹកនាំ កម្លាំង សមត្ថកិច្ចចម្រុះ ចុះទៅធ្វើរដ្ឋបាល ហើយ ឈានទៅដល់ការឃាត់ខ្លួនមុខសញ្ញា ជក់ថ្នាំញៀនដ៏ សកម្មពីរនាក់ បន្ថែមទៀត ព្រមទាំងដកហូតឧបករណ៍ជក់ថ្នាំញៀនមួយ ចំនួនផងដែរ ។

លោកបានបញ្ជាក់ទៀតថា យុទ្ធនាការចុះធ្វើរដ្ឋបាលនៅក្នុងភូមិសាស្ដ្រ ខណ្ឌសែនសុខ មិនត្រឹមតែ ធ្វើឡើងនៅក្នុង ទឹកដីភូមិត្រពាំងឈូកនោះឡើយ ប៉ុន្ដែនឹង បន្ដធ្វើទៅកាន់ទីតាំងផ្សេងៗទៀត ដើម្បី បង្កើនបញ្ហាសន្ដិសុខ ក៏ដូចជាសុវត្ថិភាពនៃ ការរស់នៅរបស់ប្រជាពលរដ្ឋទូទាំងខណ្ឌផង ដែរ ។

អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង បានឱ្យដឹងថា ជនសង្ស័យទី១ ឈ្មោះសយ តុលា អាយុ ២២ឆ្នាំ មុខរបរកម្មករ  មានស្រុកកំណើតនៅឃុំភ្នំតូច ស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ និងទី២ ឈ្មោះលឹម សេង ហេង អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវបាន ឃាត់ខ្លួននិងដកហូតថ្នាំញៀន៣កញ្ចប់តូច ផងដែរ ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៤ លោកអភិបាលខណ្ឌក៏បាន ដឹកនាំកម្លាំង សមត្ថកិច្ចចម្រុះ ទៅធ្វើរដ្ឋបាល នៅតំបន់ខាងលើ ដោយឃាត់ខ្លួនជនសង្ស័យ ពីរនាក់ផងដែរ ព្រមទាំង ឧបករណ៍ជក់គ្រឿង ញៀនមួយចំនួនទៀត ។

សម្រាប់ជនសង្ស័យទាំងនេះ បច្ចុប្បន្នត្រូវ បានយកទៅសួរនាំនិងឃុំខ្លួនជាបណ្ដោះ អាសន្ន នៅ អធិការដ្ឋាន នគរបាលខណ្ឌសែន សុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការចាត់ ការបន្ដតាមផ្លូវច្បាប់ ៕

ចាប់ខ្លួន មេបញ្ជាការរង យោធាខេត្តកំពត ពីបទចាប់ឈើពីគេ យកទៅទុក ក្នុងផ្ទះខ្លួនឯង

$
0
0

ភ្នំពេញ៖ លោកស័កិ្ត៥ ទិត្យ គឹមសេង ដែលគេស្គាល់ថា មានតួនាទីជាមេបញ្ជាការរង យោធាខេត្តកំពត ត្រូវបានកម្លាំងសមត្ថកិច្ច ចម្រុះដឹកនាំដោយព្រះរាជអាជ្ញារង ចុះទៅធ្វើការនាំខ្លួន រួមទាំងធ្វើការដកហូតឈើលេខ១ ជាច្រើន ទៀត ខណៈដែលមាន បណ្តឹងចោទប្រកាន់ថា លោកមេបញ្ជាការរងរូបនេះយកតួនាទីរបស់ខ្លួន ជាយោធា ទៅ ចាប់បទល្មើសព្រៃឈើ តែក្រោយ ចាប់បានមិនបានប្រគល់ឲ្យទៅសមត្ថកិច្ចជំនាញនោះឡើយ គឺបែរជាយកទៅ លាក់ទុកនៅក្នុងផ្ទះរបស់ខ្លួនមានបំណងស៊ីដាច់ ។

ករណីសមត្ថកិច្ចចម្រុះដឹកនាំ ដោយព្រះរាជអាជ្ញារងគឺលោក ខាន់ សុផល ដឹកនាំកម្លាំងចុះទៅចាប់ខ្លួនលោក ទិត្យ គឹម សេងខាងលើនេះបានប្រព្រឹត្តទៅ នៅវេលាម៉ោង ១២ និង ៣០នាទីថ្ងៃត្រង់ទី១០ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅក្នុងផ្ទះដីឡូត៍ របស់លោកដែលមានទីតាំងនៅក្នុងភូមិទ្វីរខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្ត កំពត ។ ក្រៅពីឃាត់ខ្លួនយកទៅ សាកសួរសមត្ថកិច្ចចម្រុះ ក៏បានធ្វើការរឹបអូសឈើប្រភេទលេខ១ ចំនួន ២៦សន្លឹក ស្មើ នឹង ០,៦២៨ម៉ែត្រគូបផងដែរ ដែលរួមមានឈើដួងចែម និងឈើថ្កូវ ។

តាមការអះអាងមន្រ្តីរដ្ឋបាលព្រៃឈើ ដែលទៅចូលរួមរឹបអូសយកឈើពីក្នុងផ្ទះលោក ទិត្យ គឹមសេង បានឲ្យ ដឹងថា ឈើខាងលើនេះត្រូវបានលោកទិត្យ គឹមសេង ក្នុងនាមជាមេបញ្ជាការយោធាខេត្តបានទៅចាប់ឈើពីឈ្មួញ និងប្រជាពលរដ្ឋ ដែលចូលព្រៃកាប់អារដឹកចេញមកយកមកលក់នៅទីរួមខេត្ត នៅត្រង់ចំណុចទំនប់វារីអគ្គិសនី កំចាយទឹកឈូរកាលពី វេលាម៉ោង១០ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅនេះ ។ ក្នុងនោះក្រោយចាប់បានឈើហើយលោក ទិត្យ គឹម សេង មិនបានធ្វើរបាយការណ៍យកទៅទុកនៅអង្គភាព ឬ ប្រគល់ទៅឲ្យរដ្ឋបាលព្រៃឈើជំនាញ ដើម្បីចាត់ការ ទៅតាមនីតិវិធីច្បាប់នោះឡើយ បែរជាយកឈើទាំងអស់ នោះ ទៅទុកក្នុងភូមិគ្រឹះរបស់លោកទៅវិញ ដែលធ្វើឲ្យខុសទៅនឹងនីតិវិធីច្បាប់ ដូចនេះ ហើយនៅពេលបែក ធ្លាយព័ត៌មានខាងលើដឹងទៅដល់ព្រះរាជអាជ្ញាភ្លាម លោកព្រះរាជអាជ្ញា ឯក ឆេងហួត ក៏បានបញ្ជាឲ្យកម្លាំង សមត្ថកិច្ចដឹកនាំដោយព្រះរាជអាជ្ញារង ខាន់ សុផល ចុះទៅចាប់ និងឃាត់ខ្លួនយកទៅសាកសួរតែម្តងទៅ ។

លោកព្រះរាជអាជ្ញារង ខាន់ សុផល ក៏បានបញ្ជាក់ផងដែរថា ករណីលោក ទិត្យ គឹមសេង ចាប់ឈើយកមកទុក នៅក្នុងផ្ទះខ្លួនឯងរបៀបនេះគឺជាបទល្មើសហើយ មិនមែនរបៀបទុកសន្និធិឈើនោះទេ ពីព្រោះមិនបានបំពេញ តាមនីតិវិធីច្បាប់ នោះឡើយ ។

ពាក់ព័ន្ធករណីខាងលើនេះលោក ទិត្យ គឹមសេង បានប្រាប់ភ្នាក់ងារមជ្ឈមណ្ឌលដើមអម្ពិលឲ្យដឹងផងដែរថា ខណៈលោកប្រតិបត្តិប្រមូល និងចាប់ឈើខាងលើគឺលោកបាន សុំបញ្ជាពីមេបញ្ជាការរបស់លោកផងដែរ ហើយ បានធ្វើ របាយការណ៍អំពីការចាប់ឈើនេះជូនលោក សុខ សារ៉ាត់ អភិបាលរងខេត្តរួចហើយ ។ ចំពោះឈើដែលរក្សាទុកនៅក្នុង ផ្ទះនោះលោក ទិត្យ គឹមសេងបានបញ្ជាក់ថា គឺមេបញ្ជាការខេត្តលោក អ៊ុង វណ្ណារិទ្ធ បានបញ្ជាឲ្យលោកទុកដាក់ឈើ ល្មើសនេះនៅក្នុងផ្ទះរបស់ខ្លួនសិនចុះ ទើបខ្លួនរក្សាទុកយ៉ាងដូច្នេះ ទៅដោយលោកអះអាងបន្ថែមថា លោកជាយោធាមិន សូវដឹងពីនីតិវិធីច្បាប់នោះឡើយ ។

ប៉ុន្តែទោះបីជាលោកទិត្យ គឹមសេង ធ្វើការអះអាងយ៉ាងដូច្នេះក៏ដោយក៏កម្លាំងសមត្ថ កិច្ចនៅតែចាត់ការតាម នីតិវិធី រួមទាំងនាំខ្លួនលោកទៅសាកសួរ ហើយនឹងធ្វើការចុះទៅឆែកឆេរនៅកន្លែងស្នាក់ការប្រចាំ បញ្ជារបស់ លោកដែលមានទីតាំងនៅឯទំនប់វារីអគ្គិសនី ទឹកឈូរ ដើម្បីរកការលាក់ទុកបទល្មើសព្រៃឈើខាងលើនេះជា បន្តទៀត ព្រោះតែមានប្រភពព័ត៌មានបានអះអាងថា កន្លងមកលោកតែងតែធ្វើសកម្មភាពចាប់ឈើពីគេ បាន ហើយយក ទៅលាក់ទុក រួចហើយលក់យកលុយខ្លួនឯង ៕

Viewing all 8042 articles
Browse latest View live




Latest Images