Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

រថយន្តដឹកឈើ ភរិយាមន្ត្រីជាន់ខ្ពស់ អ.ហ ខេត្ត ត្រូវនគរបាលបង្ក្រាប

$
0
0

រតនគិរី ៖ រថយន្តដឹកឈើភរិយា មន្ត្រីជាន់ខ្ពស់ អ.ហ ខេត្តរតនគិរី ត្រូវបានកម្លាំង នគរបាល ប្រឆាំង បទ ល្មើស សេដ្ឋកិច្ច ស្ទាក់ចាប់បានហើយ ខណៈដែល រថយន្តនោះដឹកឈើ ប្រណិតនាំចូលក្នុង ទីរួមខេត្ត ។

សកម្មភាពបង្ក្រាបនោះដឹកនាំដោយ លោកវរៈសេនីយ៍ឯក នូវ ដារ៉ា នាយការិយាល័យ ប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្ត ក្រោមការបញ្ជាពីតំណាង អយ្យការ លោកស្នងការ និងលោកស្នងការរង ទទួលបន្ទុក ប្រឆាំងបទល្មើស។

លោក នូវ ដារ៉ា បានឲ្យដឹងថា រថយន្តដឹកឈើប្រណិតនោះ ម៉ាកលុច្សស៊ីស៤៥០ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-9654។ លោកបញ្ជាក់ថា ម្ចាស់បទល្មើសជាភរិយា លោកវរៈសេនីយ៍ឯក នាង ក្វាយ មេបញ្ជា ការរង អ.ហ ខេត្តរតនគិរី គឺចែរ៉ា ។

សូមបញ្ជាក់ថា ពេលសមត្ថកិច្ច កំពុង ចាប់រថយន្ត ដឹកឈើល្មើសនៅចំណុច ក្បែរគល់ស្ពាន ឈើស្ថិតនៅ ភូមិថារ៉ងស្វាយ ឃុំអូរជុំ ស្រុកអូរជុំ ចែរ៉ា បានចុះពីលើរថយន្ត ទាញប៊ីដុងសាំង បំរុងដុតវត្ថុតាង ចោលរួច បាន ស្រែកខ្លាំងៗ ចោទសមត្ថកិច្ច បានទទួលសំណូក រាប់ពាន់ដុល្លាក្នុង១ខែៗ ពីគាត់(ចែរ៉ា) ប៉ុន្តែក្រោយពី មានការចោទប្រកាន់ ប្រមាណ៣ម៉ោងក្រោយមក ។

លោក នូវ ដារ៉ា នាយការិយាល័យ ប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្ត បានបដិសេធដាច់ អហង្ការក្នុងរឿង ចោទប្រកាន់នោះ។

លោកបន្តថា មូលហេតុនាំអោយមាន ការចាប់រថយន្តនោះគឺ កម្លាំងសម្ងាត់បានផ្តល់ព័ត៌មាន តាំងតែពី ម៉ោង៥ល្ងាចថ្ងៃទី៩ ខែធ្នូ ថា រថយន្តខាងលើនោះ បានផ្ទុកបទល្មើសឈើ ប្រណិតចូលមកក្នុងខេត្ត រហូត មកដល់ម៉ោង៥ព្រឹកថ្ងៃទី១០ ខែធ្នូ ទើបសមត្ថកិច្ច ដែលស្ថិតក្រោមការការបញ្ជា ពីតំណាងអយ្យការ លោក ស្នងការ និង លោកស្នងការរង ទទួលបន្ទុក ប្រឆាំងបទល្មើស ចាត់វិធានការទៅលើ រថយន្តនោះតែម្តង។

លោកបានបញ្ជាក់ថា វត្ថុតាងទាំងរថយន្ត ទាំងឈើល្មើស ត្រូវបានសមត្ថកិច្ច របស់លោកប្រគល់ជូនទៅ ជំនាញរដ្ឋបាលព្រៃឈើភ្លាមៗ ផងដែរ បើទោះបីរថយន្ត និងឈើល្មើសទាំងនោះ ត្រូវឈ្មួញឈើឈ្មោះ ចែរ៉ា បានទាញប៊ីដុងសាំង បំរុងដុតចោល នៅនឹងកន្លែងចំណុច សមត្ថកិច្ចបង្ក្រាបក៏ដោយ៕


អភិបាល ស្រុកកៀនស្វាយ ទុកឲ្យទីតាំងចិញ្ចឹមជ្រូក ប៉ះពាល់បរិស្ថាន ការរស់នៅ របស់អ្នកភូមិគគីរ

$
0
0

កណ្តាល ៖ អ្នកភូមិគគីរ ស្នើចៅស្វាយ ស្រុកកៀនស្វាយ ជួយមាន វិធានការណ៍ លើ ទីតាំង ចិញ្ចឹម សត្វជ្រូក ដែលកំពុងធ្វើប៉ះ ពាល់ដល់បរិស្ថាន រស់នៅ របស់ប្រជាពលរដ្ឋ ក្នុងភូមិ ។

ទីតាំងចិញ្ចឹម សត្វជ្រូក ដែលកំពុងតែបង្ហូរ ទឹកសំអុយចូលប្រឡាយទឹក ហើយប៉ះពាល់ដល់ បរិស្ថាន រស់នៅ របស់ប្រជាពលរដ្ឋ ដែលពួកគាត់បានស្នើ ដល់អាជ្ញាធរ ពាក់ព័ន្ធ ពិសេស លោក ហេង ធៀម អភិបាលស្រុកកៀនស្វាយ ឲ្យជួយមានវិធាន ចំពោះបញ្ហានេះ ស្ថិតនៅមុខ សាលា ស្រុកកៀនស្ចាយ ក្នុងភូមិគគីរ ឃុំគគីរ ។

ប្រជាពលរដ្ឋបានលើក ឡើងទៀតថា ម្ចាស់កសិដ្ឋាន ចិញ្ចឹមជ្រូកនោះ ឈ្មោះ ស៊ីវ ។

អ្នកភូមិបានសំណូមពរដល់ លោកអភិបាល ស្រុកកៀនស្វាយ មេត្តាចុះពិនិត្យមើល ទីតាំងនោះផង ព្រោះនៅទល់ មុខសាលា ស្រុកស្រាប់ផង៕

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូ ទៅដល់ទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ

$
0
0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅ ដល់ចំណត អាកាសយាន ដ្ឋានអន្តរជាតិ Gimhae នៃទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ប្រកបដោយសុវត្ថិភាព កាលពីវេលាម៉ោង១៦ ម៉ោងនៅប្រទេសកូរ៉េ ត្រូវនិងម៉ោង២រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងការ ចេញផ្សាររបស់ទីភ្នាក់ងារ AKP ។

AKP បានរាយការណ៍ទៀតថា សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានទទួល បដិសណ្ឋារកិច្ច យ៉ាងស្និទ្ធស្នាល រាក់ទាក់បំផុតពីសំណាក់ លោក Kim Woon-Jin អភិបាល ក្រុងប៊ូសាន ដែលលោក នឹងត្រូវតែងតាំង ជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា លោក ស៊ុត ឌីណា ឯកអគ្គរាជទូត ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ព្រមទាំងឥស្សរជនជាន់ ខ្ពស់រដ្ឋាភិបាលកូរ៉េ និងឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប ។

ដំណើរនៃការអញ្ជើញ ទៅចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនងដៃ គូអាស៊ាន-សាធារណរដ្ឋកូរ៉េ នៅទីក្រុងប៊ូសាន និងដំណើរបំពេញ ទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងសេអ៊ូល របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៅពេលនេះ គឺឆ្លើយតបតាមការអញ្ជើញ ពីសំណាក់លោកស្រី ប៉ាក គឿនហេ (Park Geun-hye) ប្រធានាធិបតីនៃ សាធារណរដ្ឋកូរ៉េ និងជាម្ចាស់ផ្ទះនៃកិច្ច ប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនងដៃគូអាស៊ាន-សាធារណរដ្ឋកូរ៉េ។

AKP  បានបន្តទៀតថា ដូចគ្នានឹងបណ្តាមេដឹកនាំ នៃប្រទេសអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែរនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាគន្លឹៈចំនួន៣ នៅក្នុងកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនងដៃគូ អាស៊ាន-សាធារណរដ្ឋកូរ៉េ ក្នុងនោះ សុន្ទរកថាទី១ថ្លែងក្នុងកិច្ចប្រជុំ ពិសេសថ្នាក់រដ្ឋមន្រ្តី អាស៊ាន-កូរ៉េ លើកទី២ស្តីពី ការដាំដើមឈើ និងគ្រប់គ្រងព្រៃឈើ ។ សុន្ទរកថាទី២ ថ្លែងក្នុងសម័យ ប្រជុំកំពូលលើកទី២ និងសុន្ទរកថា លើកទី៣ ថ្លែងក្នុងសម័យប្រជុំកំពូលលើកទី២ នៃកិច្ច ប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនងដៃគូ អាស៊ាន-សាធារណរដ្ឋកូរ៉េ ។

តាមកម្មវិធី ដែលបានគ្រោងទុក ក្រៅពីការអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំកំពូលរំឭកខួប អនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនងដៃ គូអាស៊ាន-សាធារណរដ្ឋ កូរ៉េ សម្តេចតេជោនាយករដ្ឋមន្រ្តី មានគម្រោងជួបសន្ទនាជាមួយឯកឧត្តម Kim Kwan Yong អភិបាល ខេត្តឃ្យុងសាងបុកដូ និងជាទីប្រឹក្សាសម្តេចតេជោនាយករដ្ឋមន្រ្តី លោកសាស្រ្តាចារ្យ Choi Oe Chool អ្នកជំនាញ ការចលនាភូមិថ្មីកូរ៉េ ។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏មានគម្រោងជួបជាមួយពលករ និងនិស្សិតកម្ពុជា ប្រមាណ៧០០នាក់ ដែលកំពុង បំពេញការងារ និងសិក្សានៅទីក្រុងប៊ូសានផងដែរ។ សម្ដេចតេជោ ហ៊ុន សែន និងដឹកនាំគណៈប្រតិភូចូលជួបពិភាក្សាការងារ ជាផ្លូវការជាមួយលោកស្រី Park Geun-Hye  នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៥ ដែលក្នុងនោះមាន ១-អនុស្សរណៈយោគយល់គ្នា រវាងក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃសាធារណរដ្ឋកូរ៉េ ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ។ ២-អនុស្សរណៈយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារជំរុញវិនិយោគ ពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីលើកទឹកចិត្តធុរជនវ័យក្មេងកម្ពុជា-កូរ៉េក្នុងការចាប់ផ្ដើមធុរកិច្ច ។ ៣-អនុស្សរណៈយោគយល់គ្នារវាងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល និងសុខុមាលភាពនៃសាធារណរដ្ឋកូរ៉េ ស្ដីពីកិច្ចសហប្រតិបត្តិការលើការថែទាំសុខភាព និងវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ។ ៤ អនុស្សរណៈយោគយល់គ្នា រវាងក្រសួង ពាណិជ្ជកម្មកម្ពុជា និងអង្គភាពកម្មសិទ្ធិបញ្ញានៃសាធារណរដ្ឋកូរ៉េ ស្ដីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា និង៥- អនុស្សរណៈយោគយល់គ្នា រវាងធនាគារជាតិកម្ពុជា និងធនាគារកូរ៉េ ស្ដីពីការរៀបចំប្រព័ន្ធទូទាត់សងប្រាក់តម្លៃរាយ ក្នុងប្រទេសកម្ពុជា ។

គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤៕

រូបភាពរបស់ទីភ្នាក់ងារ AKP

ប្រទះឃើញសព បុរសម្នាក់លង់ទឹក ស្លាប់នៅឃុំរលាំងចក

$
0
0

កំពង់ស្ពឺ ៖ សពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញដេកស្លាប់ នៅក្នុងទឹកស្រែ នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ ក្នុងភូមិព្រែកកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ដែលសមត្ថកិច្ចអះអាងថា ជាករណីលង់ទឹកស្លាប់ ។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា សព ជនរងគ្រោះ អាយុប្រមាណ៥០ឆ្នាំ រស់នៅ ភូមិឃុំកើតហេតុ ត្រូវបានបុរសម្នាក់ឈ្មោះឌីន ដឹកគោទៅវាលស្រែ ប្រទះឃើញបង្កឱ្យមានការភ្ញាក់ផ្អើលតែម្ដង។

ក្រោយប្រទះឃើញសពជនរងគ្រោះ សមត្ថកិច្ចមូលដ្ឋាននិងនគរបាលជំនាញ បានចុះទៅធ្វើ កោសល្យវិច័យ ហើយបញ្ជាក់ថា មិនមែនជាអំពើឃាតកម្មអ្វីនោះឡើយ ពោលជាករណីលង់ ទឹកស្លាប់តែប៉ុណ្ណោះ ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។

អ.ហ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យ ចែកចាយថ្នាំញៀនម្នាក់

$
0
0

ភ្នំពេញ ៖ កម្លាំងអាវុធហត្ថ (អ.ហ) ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង ២៖២០នាទី រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុច ផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ បានស្រាវជ្រាវ ឃាត់បានជនសង្ស័យ ចែកចាយថ្នាំញៀនម្នាក់ ឈ្មោះ វឿន គង្គា អាយុ២៥ឆ្នាំ ទីលំនៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ។

មន្រ្តី អ.ហ បានឲ្យដឹងថា វត្ថុតាងដកហូត រួមមាន ម្សៅក្រាមពណ៌ស ចំនួន២៥ កញ្ចប់តូច និងថ្នាំគ្រាប់ពណ៌ក្រហម មួយកញ្ចប់តូច និងម៉ូតូឆាលី មួយគ្រឿងផងដែរ ។

ក្រោយការឃាត់ខ្លួន ជនសង្ស័យរូបនេះ ត្រូវបានយកទៅសួរនាំ ទៅទីបញ្ជាការអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ចាត់តាមផ្លូវច្បាប់៕

ចៅសង្កាត់ ស្ទឹងមានជ័យ ចុះចែកសៀវភៅ គ្រួសារដល់ផ្ទះ ក្រោយរងគ្រោះ ដោយអគ្គិភ័យ ឆេះបំផ្លាញផ្ទះ

$
0
0

ភ្នំពេញៈ ដោយការគិតគូរពី តម្រូវការចាំបាច់ របស់ប្រជាជននូវឯកសារ ជាសៀវភៅគ្រួសារ សម្រាប់ការស្នាក់នៅ ប្រកបរបររកស៊ីប្រចាំថ្ងៃ ឬក្នុងការយកទៅប្រើប្រាស់ផ្សេងៗនោះ ក្រោយពីអគ្គិភ័យ បានឆេះបំផ្លាញផ្ទះសម្បែងពួកគាត់នោះ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យ បានរ៉ូតរះចុះបំពេញ ឯកសារជូនប្រជាពលរដ្ឋ ។

ជាក់ស្តែងនៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ នេះ លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ និងលោក ម៉ៅ សាវឿន មេប៉ុស្តិ៍ស្ទឹងមានជ័យ បានចុះចែកសៀវភៅគ្រួសារ ជំហានទី១ ដល់ផ្ទះប្រជាពលរដ្ឋ ចំនួន ២៦គ្រួសារ ដែលរងគ្រោះដោយអគ្គិភ័យ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៤ ។

ចៅសង្កាត់ស្ទឹងមានជ័យ លោក សេង សាញ់ បានឲ្យដឹងថា សៀវភៅគ្រួសារ ដែលត្រូវចុះចែក ផ្ទាល់ដល់ផ្ទះ ប្រជាពលរដ្ឋ នៅពេលនេះ មានចំនួន ២៦គ្រួសារ ស្ថិតនៅភូមិ២ ភូមិទ្រា២ ។ លោក សេង សាញ់ បន្តទៀតថា ក្រោយពីទទួលការណែនាំពី អភិបាលខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី ក៏ដូចជាអធិការនគរបាលស្តីទី ខណ្ឌមានជ័យ លោក ជឹម ស៊ីថា រូបលោក ជាចៅសង្កាត់ រួមនិងនគរបាលប៉ុស្តិ៍ និងប្រធានភូមិ បាននាំគ្នាចុះចែកសៀវភៅ គ្រួសារ ដល់ផ្ទះប្រជាពលរដ្ឋ។

ចៅសង្កាត់ស្ទឹងមានជ័យ ក៏បានបញ្ជាក់ផងដែរថា គ្មានប្រជាពលរដ្ឋ ណាម្នាក់ត្រូវចំណាយប្រាក់ ក្នុងការធ្វើសៀវភៅគ្រួសារ នេះទេ ពោលគឺចាប់តាំងពេលធ្វើ រហូតដល់ពេលទទួល ។ ជាមួយគ្នានោះដែរ លោក ក៏បានអំពាវនាវឲ្យ ប្រជាពលរដ្ឋ ដែលបាន ទទួលសៀវភៅគ្រួសារនេះ មេត្តាថែរក្សាទុកដាក់ ឲ្យបានត្រឹមត្រូវ ដើម្បីយកទៅបំពេញ បែបបទធ្វើការងារ ផ្សេងៗ ម្យ៉ាងទៀតក៏ដូចជារួមចំណែ ក្នុងសន្សំសំចៃថវិការដ្ឋផងដែរ ព្រោះរដ្ឋាភិបាល បានចំណាយប្រាក់ជាច្រើន សម្រាប់ធ្វើសៀវភៅគ្រួសារ ដល់បងប្អូន។

ប្រជាពលរដ្ឋម្នាក់ ដែលបានទទួល សៀវភៅគ្រួសារ បាននិយាយថា ពីមុនធ្លាប់តែនាំគ្នារងចាំ ធ្វើ នៅកន្លែង នគរបាល ឬកន្លែងអាជ្ញាធរ ប៉ុន្តែឥឡូវវាប្លែក ដល់ពេលធ្វើ សៀវភៅគ្រួសារ មេភូមិមកប្រាប់ដល់ផ្ទះ ពេលធ្វើរួច ចៅសង្កាត់យកមកឲ្យ ដល់ផ្ទះ ថែមទៀតផង។

ប្រជាពលរដ្ឋបន្តថា ពួកគាត់មិនបានចំណាយប្រាក់ ណាមួយសេន នោះទេ តាំងពីដើមដល់ ចប់សម្រាប់ការធ្វើ និងទទួលបាន សៀវភៅគ្រួសារនេះ ។

ការចុះចែក សៀវភៅគ្រួសារ ដល់ផ្ទះប្រជាពលរដ្ឋ របស់ចៅសង្កាត់ស្ទឹងមានជ័យ នេះដែរ មិនត្រឹមតែបង្ហាញ អំពីការបម្រើ សេវាសាធារណៈ ដល់ផ្ទះប្រជាពលរដ្ឋ ផ្ទាល់នោះទេ វាក៏បានបង្កើតឲ្យ មានភាពស្និទ្ធស្នាល រវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

បុរសម្នាក់ ត្រូវជនមិនស្គាល់មុខ ចាក់នឹងស្នរ ផ្លែបួន សង្ស័យរឿងគុំនុំ

$
0
0

ក្រចេះ៖ បុរសម្នាក់ ត្រូវជនមិនស្គាល់មុខចាក់ និងស្នរផ្លែបួន ចំផ្នែកខាងក្រោយខ្នង បណ្តាលឱ្យរងរបួសធ្ងន់ ខណៈដែលជនរងគ្រោះ រួមនិងបក្ខពួកគេ២នាក់ទៀត កំពុងអង្គុយផឹកស្រានៅក្រោមផ្ទះ កាលពីវេលាម៉ោង៨ និង៣០នាទី យប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតក្នុងភូមិស្វាយជុំ ឃុំឫស្សីកែវ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ ។

ប្រភពពីមន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះរួម និងបក្ខពួកគេចំនួន២នាក់ទៀត បានអង្គុយផឹកស្រានៅខាងក្រោមផ្ទះ ឈ្មោះ ណាល់ ឈុននីដោយជជែកគ្នាលេង ខណៈនោះក៏មានជនមិនស្គាល់មុខ បានមកទាញផ្តាច់អំពូលភ្លើង ដាច់ងងឹតឈឹង រួចហើយចាប់ផ្តើមធ្វើសកម្មភាព ដោយស្នរផ្លែបួន ចុកចំឆ្អឹងផ្នែកខាងក្រោយខ្នងលិចជាប់ បណ្តាលឱ្យជនរងគ្រោះរងរបួសយ៉ាងធ្ងន់។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋជិតខាង ចោមរោម និងរាយការណ៍សមត្ថកិច្ចមូលដ្ឋាន  និងបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តក្រចេះទាំងយប់  តែដោយជនរងស្ថានភាពធ្ងន់ធ្ងរ ក្រុមគ្រួសារក៏បានបញ្ជូនបន្ត ទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ  ។

ជនរងគ្រោះឈ្មោះ ឌឹម លាភ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិ ស្វាយជុំ ឃុំឫស្សីកែវ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ  ចំណែកជនសង្ស័យ ត្រូវបានរត់គេចខ្លួនបាត់ បន្ទាប់ពីធ្វើសកម្មភាពរួច ។ រហូតមកទល់ពេលនេះ នៅមិនទាន់មានតំរុយពីជនសង្ស័យនៅឡើយទេ សមត្ថកិច្ចបាននិងកំពុងតែធ្វើការស្រាវជ្រាវវែកមុខ ដើម្បីចាប់ខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

Photo by DAP-News

លោក សម រង្ស៊ី ឌឺដងឲ្យ គណបក្ស គ្រោងបង្កើតថ្មី របស់ កែម ឡី «មិនដឹងរើសពូជពីណា»(មានវីដេអូ)

$
0
0

ភ្នំពេញ៖ ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី នៅក្នុងឱកាសទៅជួបសកម្មជនរបស់ខ្លួន កាលពីរាត្រី១០ ខែធ្នូ ដែលជាថ្ងៃសិទ្ធិមនុស្សអន្តរជាតិ បានបញ្ចេញយោបល់ និងថ្លែងពាក្យឌឺដង ទៅគណបក្សដែលគ្រោងបង្កើតថ្មី ដោយក្រុមអង្គការសង្គមស៊ីវិល ថាជា គណបក្សមួយមានប្រភពមិនច្បាស់លាស់ និងមិនដឹងថា រើសពូជមកពីណា។

លោក សមរង្ស៊ីបានមានប្រសាសន៍ថា ដោយសារតែគេឃើញគណបក្ស របស់លោក ទើបបង្កើតឡើងមានអ្នកគាំទ្រច្រើន និងទទួលការស្វាគមន៍ពីប្រជាពលរដ្ឋនៅ ទូទាំងប្រទេសនោះ បានជាមានអ្នកចង់បង្កើត គណបក្សថ្មីដើម្បីប្រកួតប្រជែង។ ប៉ុន្តែទោះបីជាយ៉ាងណាក៏លោក សម រង្ស៊ី មិនបានបញ្ចេញឈ្មោះឲ្យចំអ្នកណាម្នាក់នោះទេ។

លោកបានបញ្ជាក់ថា «អ្នកគេមិនសប្បាយចិត្ត គេឃើញដើមឈើយើងដាំរើសពូជ សង្រ្គោះជាតិ ដាំបាន៤ទៅ៥ខែ ស្រាប់តែលូតលាស់ធំៗចេញជាផ្លែ គេថាអត់ទេ គាបចោល ហើយគេដាំថ្មី តែមិនដឹងរើសពូជពីណាមកទេ ដើមឈើយើងធំហើយសូមជួយថែរក្សា»។

សូមបញ្ជាក់ថា គណបក្សដែលមានគម្រោង បង្កើតថ្មីនេះមានឈ្មោះ «បណ្តាញពលរដ្ឋសកម្ម ដើម្បីអភិវឌ្ឍមូលដ្ឋាន» ដែល មានសមាសភាពជនល្បីៗជាច្រើនរូបនៅកម្ពុជា មកពីបណ្តាអង្គការសង្គមស៊ីវិល បានរួមគ្នាបង្កើតឡើង ដែលក្នុងនោះគេដឹងច្បាស់ជាងគេ គឺមានលោក កែម ឡី ជាជនបង្គោលធំ។

បើតាមលោក កែម ឡី បានបញ្ជាក់ថា គម្រោង ដែលលោកបង្កើតឡើងនេះ គឺស័ក្តិសមបំផុត សម្រាប់ស្ថានភាពសង្គម កម្ពុជានាពេលបច្ចុប្បន្ន៕


លោក ចាន់ សុវ៉េត សកម្មជនសំខាន់ មួយរូប ជួយស្រោច ស្រង់ស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា

$
0
0

ភ្នំពេញ៖ លោក ចាន់ សុវ៉េត សកម្មជនការពារសិទ្ធិមនុស្ស នៃអង្គការអាដហុក បានលាចាកមាតុភូមិកម្ពុជាជារៀងរហូតកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ម្សិលមិញនេះ ក្នុងជន្មាយុ ៥១ឆ្នាំ ដោយសារជំងឺលើសឈាម បន្ទាប់ពីរូបលោកបានបំពេញបេសកកម្មបង្ហាញការ លើកកម្ពស់សិទ្ធិជនរួមជាតិកម្ពុជាជាចុងក្រោយ ដោយការដើរដង្ហែក្បួនអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ។ ជាការនឹកស្មានមិនដល់មួយ មន្រ្តីដែលបូជាអស់កម្លាំងកាយចិត្តសម្រាប់សិទ្ធិរបស់ពលរដ្ឋកម្ពុជា ត្រូវបានទទួលមរណៈនៅចំថ្ងៃទិវាសិទ្ធិមនុស្សផងដែរ។

លោក ចាន់ សុវ៉េត ត្បិតវិញ្ញាណរូបកាយរបស់លោក បានឃ្លាតចាកឆ្ងាយទៅហើយក្តី តែអ្វីដែលធ្វើឲ្យប្រជាពល  រដ្ឋខ្មែរជាច្រើននាក់ ជាពិសេសពលរដ្ឋក្រីក្រតាមទីជនបទ អ្នកមានជម្លោះដីធ្លី បូករួមទាំងអ្នកព័ត៌មានផងដែរ នៅ តែចងចាំរូបលោកជារៀងរហូត។ ក្នុងមួយជន្មាយុរបស់លោក ចាន់ សុវ៉េត បានបូជាអស់កម្លាំងកាយចិត្ត ដើម្បី ស្រោចស្រង់ស្ថានភាពសិទ្ធិរបស់ពលរដ្ឋកម្ពុជា ឲ្យមានស្ថានភាពល្អប្រសើរឡើង និងជួយបង្ហាត់បង្ហាញពន្យល់ ពលរដ្ឋខ្មែរតាមទីជនបទឲ្យយល់ពិសិទ្ធិរបស់ខ្លួន និងចេះប្រើប្រាស់នូវសិទ្ធិរបស់ខ្លួន ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ  នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីរូបលោក បានចូលបម្រើការងារជាអ្នកការពារសិទ្ធិមនុស្សនាឆ្នាំ ១៩៩៥។

លោក ចាន់ សុវ៉េត ក្នុងតួនាទីជាអ្នកការពារសិទ្ធិពលរដ្ឋកម្ពុជា លោកតែងតែបង្ហាញវត្តមានរាល់កន្លែងតវ៉ារបស់ ប្រជាពលរដ្ឋ ឬសហគមន៍រងគ្រោះដោយការបញ្ហាដីធ្លី។ លោក ជាសកម្មជនការពារសិទ្ធិមនុស្សមួយរូប ដ៏អង់  អាច និងហ៊ានរិះគន់លើមន្រ្តីរាជរដ្ឋាភិបាលលើបញ្ហាសិទ្ធិមនុស្ស ដោយមិនសំចៃមាត់ឡើយ។

លោក ចាន់ សុវ៉េត ក៏ធ្លាប់បានរត់ភៀសខ្លួនជាច្រើនលើក ពីការតាមចាប់របស់សមត្ថកិច្ច ក្នុងសំណុំរឿងការពារ  ប្រជាពលរដ្ឋមានជម្លោះដីធ្លី។

លោក ចាន់ សុវ៉េត បានលះបង់ពេលវេលា បម្រើប្រជាពលរដ្ឋកម្ពុជា ស្ទើរគ្រប់ករណីរំលោភសិទ្ធិមនុស្ស និងរឿង អយុត្តិធម៌សង្គម នៅក្នុងប្រទេសកម្ពុជា ចាប់ពីលោកចូលបម្រើក្នុងវិស័យសិទ្ធិមនុស្សនេះ រហូតរៀងមកប្រកប  ដោយឆន្ទៈដ៏ខ្ពង់ខ្ពស់បំផុត។ លោកត្រូវបានប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អង្គការជាតិ-អន្តរជាតិ ចាត់ទុកជាមនុស្ស ដ៏សំខាន់ម្នាក់ ដែលគួរឲ្យគោរពរាប់អាន។

លោក ចាន់ សាវ៉េត បានកើតនៅឆ្នាំ១៩៦៣ ក្នុងភូមិកណ្តាល ឃុំព្រៃរ៉ៃ ស្រុកល្វាឯម ខេត្តកណ្តាល ជាកូនកសិ  ករ មានឪពុកឈ្មោះ និត ពាន (ស្លាប់សម័យប៉ុលពត) និងម្តាយឈ្មោះ ចាន់ សារឿន ស្លាប់ឆ្នាំ១៩៨០ ដោយ  សារការធ្វើអំពើទារុណកម្មក្នុងសម័យប៉ុលពត។ មរណភាពអ្នកមានគុណទាំងពីរ បានបន្សល់ទុកកុមារា ចាន់ សុ វ៉េត និងបងប្អូនប្រុសស្រី ៤នាក់ផ្សេងទៀត ក្លាយជាកុមារកំព្រា រស់នៅជាមួយម្តាយមីងជាស្រ្តីមេម៉ាយ ឈ្មោះ  និត ស៊ី ម៉ន ( ប្តីស្លាប់សម័យប៉ុលពត) និងជាមួយម្តាយធំឈ្មោះ និត អឿន ពួកគាត់ជាស្រ្តីទាំង២នាក់ ចាប់តាំងពី ទសវត្សរ៍ឆ្នាំ ៨០។

កុមារា ចាន់ សុវ៉េត បានបញ្ចប់ការសិក្សាថ្នាក់ទី៨ ក្នុងរបប លន់ នល់។ ការសិក្សារបស់លោក ត្រូវបានបញ្ចប់ក្នុង របស់ខ្មែរក្រហម។ ក្រោយរបបខ្មែរក្រហមដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ លោក ចាន់ សុវ៉េត បានរស់ ជាកុមារកំព្រានៅសំណង់កូឡាបក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ នៅឆ្នាំ១៩៨០-១៩៨៥ លោក ចាន់ សូវ៉េត  ចូលរៀនសាលាបឋមសិក្សាវត្តកោះ ហើយឆ្នាំ១៩៨៥-១៩៨៨ បន្តការសិក្សានៅអនុវិទ្យាល័យបឹងត្របែក។ ឆ្នាំ ១៩៨៨-១៩៩០ ទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ក្រុមគ្រួសារ មិត្តភក្តិរបស់លោក ចាន់ សុវ៉េត  បានបញ្ជាក់ថា កុមារា ចាន់ សុវ៉េត ជាសិស្សសរសរទ្រូងប្រទេសជាតិ និងរៀនពូកែម្នាក់។

បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បាក់ឌុប លោក ចាន់ សុវ៉េត មើលឃើញពីជីវភាពគ្រួសារខ្វះខាត ក៏ចាកចេញទៅ រកការងារធ្វើនៅជាយដែនជំរុំខាវអីដាងនាឆ្នាំ១៩៩០ ដោយបានបម្រើការងារជាគ្រូបង្រៀន និងទទួលបានអាហា រូបករណ៍បន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យជូឡាឡុងកន លើជំនាញច្បាប់ និងចំណេះដឹងលើសិទ្ធិ មនុស្សផងដែរ។

លោក ចាន់ សុវ៉េត បានវិលមកប្រទេសកម្ពុជាវិញនិងបានធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសនៅសាលាបឋមសិក្សា សំពៅមាសនាឆ្នាំ១៩៩៣-១៩៩៤ ហើយក៏បានធ្វើជាមន្ត្រីបម្រើការងារបោះឆ្នោតជាមួយអាជ្ញាធរបណ្តោះអាសន្ន អង្គការសហប្រជាជាតិ ហៅកាត់ថាអ៊ុនតាក់។ នៅឆ្នាំ ១៩៩៨-២០០១ លោក ចាន់ សុវ៉េត បានរៀនបន្តយកបរិ  ញ្ញាបត្រច្បាប់ និងឆ្នាំបន្តបន្ទាប់ទៀតលោកខិតខំរៀនយកថ្នាក់អនុបណ្ឌិតច្បាប់ នៅសាកលវិទ្យាល័យមួយក្នុង រាជធានីភ្នំពេញ។

លោក ចាន់ សុវ៉េត បានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ១៩៩៨ ជាមួយអ្នកស្រី ប៊ី សុភាព បច្ចុប្បន្នអាយុ ៤៥ឆ្នាំ មិន មានមុខរបរទេ នៅមើលថែរកូនៗ។ ចំណងអាពាហ៍ពិពាហ៍នេះ លោក ចាន់ សុវ៉េត ទទួលបានកូន ៣នាក់។

កូនប្រុសទី១. ឈ្មោះ ចាន់ សុវិសាល អាយុ ១៦ឆ្នាំ ទើបតែបញ្ចប់ថ្នាក់បាក់ឌុបថ្មីៗក្នុងឆ្នាំនេះ។ កូនប្រុសទី២. ឈ្មោះ ចាន់ សុវុទ្ធី អាយុ ១៣ឆ្នាំ រៀនថ្នាក់ទី៨ អនុវិទ្យាល័យទួលទំពូង។ កូនស្រីពៅ ឈ្មោះ ចាន់ សុលីកា អាយុ ៩ឆ្នាំ រៀនថ្នាក់ទី៣ បឋមសិក្សាទួលទំពួង។

លោក ឆាយ ធី អ្នកសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តរតនគិរី បានរៀបរាប់លើទំព័រ  ហ្វេសប៊ុករបស់លោកថា លោក ចាន់ សុវ៉េត ជាអតីតប្រធានដ៏ល្អ តែងតែមានចិត្តសន្តោសប្រណី ជាពិសេស ពេលដឹងថា រូបលោកជាកូនកំព្រា លោក ចាន់ សុវ៉េត តែងតែផ្តល់នូវអនុសាសន៍ល្អៗ និងជួយជំរុញលើកទឹកចិត្ត  និងបង្រៀនជារៀងរហូត។ «ខ្ញុំចាំមិនភ្លេចនូវពាក្យពេចន៍ ដែលគាត់ធ្លាប់ប្រាប់ ធ្លាប់បង្រៀន ណែនាំខ្ញុំឲ្យធ្វើជា មនុស្សល្អ.... មិនត្រឹមតែប៉ុណ្ណោះ គាត់ក៏បានចែករំលែកនូវបទពិសោធន៍ខ្លះៗ (ការងារ និង គ្រួសារ) ដែលគាត់ មានមកឲ្យខ្ញុំដឹង ដើម្បីយកទៅអនុវត្តនៅជីវិតប្រចាំថ្ងៃ»។ «ពាក្យសរសើរពាក្យផ្តល់កម្លាំងចិត្ត គឺខ្ញុំចាំ ហើយនិង ចាំជារៀងរហូតផងដែរ»។

លោក ឆាយ ធី បានបន្តថា លោក ចាន់ សុវ៉េត តែងតែជួយដល់ប្រជាពលរដ្ឋក្រីក្រគ្រប់មជ្ឈដ្ឋាន និង មិនដែល រើសអើង ប្រកាន់នូវបក្ខពួក ឬនយោបាយអ្វីទាល់តែសោះ គាត់បានលះបង់ច្រើនណាស់ សូម្បីតែកិច្ចការខ្លះមាន ហានិភ័យ ក៏គាត់នៅតែប្រយុទ្ធ ដើម្បីជួយរកដំណោះស្រាយដល់ប្រជាជនក្រីក្រ។

បេសកកម្មការពារសិទ្ធិមនុស្សរបស់លោក ចាន់ សុវ៉េត ត្រូវបានបិទបញ្ចប់ជារៀងរហូត ត្រឹមម៉ោងប្រមាណ ២  និង៥៥នាទីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ បន្ទាប់រូបលោកបានវិលត្រឡប់ពីការដើរដង្ហែក្បួនអបអរសាទរទិវា  សិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ខួបឆ្នាំលើកទី៦៦។ លោកបានលាចាកលោក ដោយសារជំងឺលើសឈាម។

ភរិយារបស់លោក ចាន់ សុវ៉េត បានរៀបរាប់ទាំងក្តុកក្តួលថា ក្រោយត្រឡប់ពីដង្ហែក្បួន លោក ចាន់ សុវ៉េត បាន  រអ៊ូថា មិនស្រួលខ្លួន គាត់ជាភរិយាក៏បានកោសខ្យល់ឲ្យ។ ក្រោយពេលកោសខ្យល់រួច លោក ចាន់ សុវ៉េត បាន រអ៊ូថា ឈឺដើមទ្រូង ហើយក៏បាត់មាត់បាត់ករហូតតែម្តងនៅលើគេហដ្ឋាន របស់លោកក្នុងសង្កាត់បឹងកេងកង  ខណ្ឌចំការមន។

នៅមុនពេលលាចាកលោកនេះ លោក ចាន់ សុវ៉េត បានបន្សល់នូវបណ្តាំចុងក្រោយ ដោយចង់ឲ្យកូនប្រុសរបស់  លោកក្លាយជាអ្នកព័ត៌មាន។ អ្នកព័ត៌មានភ្នំពេញប៉ុស្តិ៍ លោក ម៉ៃ ទិត្យធារ៉ា បានប្រាប់ឲ្យដឹងថា នៅមុនពេលស្លាប់  លោក ចាន់ សុវ៉េត បានជួបជាមួយរូបលោក ដែលជាអ្នកធ្លាប់ស្គាល់ចិត្តថ្លើមគ្នាច្រើននោះ ហើយបានផ្តាំផ្ញើឲ្យ  ជួយយកកូនប្រុសរបស់លោកទើបជាប់បាក់ឌុប ឲ្យបានចូលបម្រើការងារស្ម័គ្រចិត្ត ឬធ្វើការក្រៅម៉ោង ក្នុងស្ថាប័ នព័ត៌មានភ្នំពេញប៉ុស្តិ៍។

សពរបស់លោក ចាន់ សុវ៉េត ត្រូវបានតម្កល់ធ្វើបុណ្យនៅវត្តទួលទទឹង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី លោក កឹម សុខា មន្រ្តីអង្គការជាតិ អន្តរជាតិ មិត្តភក្តិរួមអាជីព ក្រុមអ្នកព័ត៌មានជាតិ អន្តរជាតិ ព្រមទាំងតំណាងប្រជាពលរដ្ឋធ្លាប់រង គ្រោះដោយសារដីធ្លីជាច្រើនទៀត បានចូលរួមរំលែកមរណទុក្ខ បង្ហាញអារម្មណ៍ក្តុកក្តួលជាមួយអនុស្សាវរីយ៍ជា  ច្រើន ដែលបានបន្សល់ទុកពេលរូបលោកនៅមានជន្មាយុ៕

តុលាការ សម្រេចឃុំខ្លួន លោកវរៈសេនីយ៍ ឯកទិត្យ គឹមសេង ដាក់ពន្ធនាគារ ពាក់ព័ន្ធករណី លាក់ឈើ ខុសច្បាប់

$
0
0

កំពត៖ លោកវរៈសេនីយ៍ឯក ទិត្យ គឹមសេង មេបញ្ជាការរង តំបន់ប្រតិបត្តិការ សឹករងខេត្តកំពត ត្រូវបានសាលា ដំបូងខេត្ត សម្រេចឃុំខ្លួន ដាក់ពន្ធនាគារហើយ នាវេលាម៉ោង៤ និង៣០នាទី រសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤នេះ ពាក់ព័ន្ធ ករណីលាក់ទុក ឈើខុសច្បាប់។

លោកខាន់ សុផល ព្រះរាជឣាជ្ញារង ឣមសាលាដំបូងខេត្តកំពត បានប្រាប់ឲ្យមជ្ឈមណ្ឌលព័ត៌មាន ដើមឣម្ពិលដឹងថា ករណីលោកវរៈសេនីយ៍ឯក ទិត្យ គឹមសេង ត្រូវបានចៅក្រម នៃសាលាដំបូងខេត្ត ធ្វើការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ  ដោយចោទពីបទលាក់ទុកឈើខុសច្បាប់ តាមមាត្រា៥៣៣ នៃច្បាប់ក្រមព្រហ្មទណ្ឌ។

គួររំលឹកថា លោកស័ក្តិ៥ទិត្យ គឹមសេង ដែលគេស្គាល់ថា មានតួនាទីជាមេបញ្ជាការរង យោធាខេត្តកំពត ត្រូវបាន កម្លាំងសមត្ថកិច្ច ចម្រុះដឹកនាំដោយព្រះរាជអាជ្ញារង ចុះទៅធ្វើការនាំខ្លួន រួមទាំងធ្វើការដកហូតឈើលេខ១ ជាច្រើន ទៀត ខណៈដែលមានបណ្តឹងចោទប្រកាន់ថា លោកមេបញ្ជាការរងរូបនេះ យកតួនាទីរបស់ខ្លួន ជាយោធា ទៅចាប់បទល្មើសព្រៃឈើ តែក្រោយ ចាប់បានមិនបានប្រគល់ឲ្យទៅសមត្ថកិច្ចជំនាញ នោះឡើយ គឺបែរជាយកទៅ លាក់ទុក នៅក្នុងផ្ទះរបស់ខ្លួនមានបំណងស៊ីដាច់ ។

ករណីសមត្ថកិច្ចចម្រុះដឹកនាំ ដោយព្រះរាជអាជ្ញារង គឺលោក ខាន់ សុផល ដឹកនាំកម្លាំងចុះទៅចាប់ខ្លួនលោក ទិត្យ គឹម សេងខាងលើនេះ បានប្រព្រឹត្តទៅ នៅវេលាម៉ោង ១២ និង ៣០នាទីថ្ងៃត្រង់ទី១០ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅក្នុងផ្ទះដីឡូត៍ របស់លោក ដែលមានទីតាំងនៅក្នុងភូមិទ្វីរខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្ត កំពត ។

ក្រៅពីឃាត់ខ្លួនយកទៅ សាកសួរសមត្ថកិច្ចចម្រុះ ក៏បានធ្វើការរឹបអូសឈើប្រភេទលេខ១ ចំនួន ២៦សន្លឹក ស្មើ នឹង ០,៦២៨ម៉ែត្រគូបផងដែរ ដែលរួមមានឈើដួងចែម និងឈើថ្កូវ ។ ឈើខាងលើនេះត្រូវបានលោកទិត្យ គឹមសេង ក្នុងនាមជាមេបញ្ជាការ យោធាខេត្តបានទៅចាប់ឈើពីឈ្មួញ និងប្រជាពលរដ្ឋ ដែលចូលព្រៃកាប់អារដឹកចេញ មកយកមកលក់នៅ ទីរួមខេត្ត នៅត្រង់ចំណុចទំនប់វារីអគ្គិសនី កំចាយទឹកឈូរកាលពី វេលាម៉ោង១០ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅនេះ ។

ក្នុងនោះក្រោយចាប់បានឈើហើយលោក ទិត្យ គឹមសេង មិនបានធ្វើរបាយការណ៍យកទៅទុកនៅអង្គភាព ឬ ប្រគល់ ទៅឲ្យរដ្ឋបាលព្រៃឈើជំនាញ ដើម្បីចាត់ការ ទៅតាមនីតិវិធីច្បាប់នោះឡើយ បែរជាយកឈើទាំងអស់ នោះ ទៅទុកក្នុងភូមិគ្រឹះ របស់លោកទៅវិញ ដែលធ្វើឲ្យខុសទៅនឹងនីតិវិធីច្បាប់ ដូចនេះ ហើយនៅពេលបែក ធ្លាយព័ត៌មាន ខាងលើដឹងទៅដល់ព្រះរាជអាជ្ញាភ្លាម លោកព្រះរាជអាជ្ញា ឯក ឆេងហួត ក៏បានបញ្ជាឲ្យកម្លាំង សមត្ថកិច្ចដឹកនាំ ដោយព្រះរាជអាជ្ញា រង ខាន់ សុផល ចុះទៅចាប់ និងឃាត់ខ្លួនយកទៅសាកសួរនៅឯកងរាជឣាវុធហត្ថខេត្ត កាលពីថ្ងៃម្សិលមិញតែម្តងទៅ៕

ផាកពិន័យ អ្នកបើកបរ ម៉ូតូអត់កញ្ចក់ មិនពាក់មួក សុវត្ថិភាព ជាង៨៩ករណី នៅខណ្ឌមានជ័យ

$
0
0

ភ្នំពេញ៖ ក្នុងការអនុវត្ត ក៏ដូចជារឹតបន្តឹង នូវច្បាប់ចរាចរណ៍ផ្លូវគោក អាជ្ញាធរចម្រុះខណ្ឌមានជ័យ ដែលមាន ក្រុមកាកបាទក្រហមខណ្ឌ យុវជនខណ្ឌ ដឹកនាំដោយអភិបាលរង ខណ្ឌ លោក ឌី រ័ត្នខេមរុណ នៅយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤នេះ បានត្រួតពិនិត្យអាវុធជាតិផ្ទុះ និងការចែកខិត្តប័ណ្ណ ស្តីពីឥទ្ឋិពលនៃគ្រឿងស្រវឹង ចំពោះការបើកបរ រួមនិង ផាកពិន័យដល់ អ្នកបើកបរ គ្មាកកញ្ចក់មើលក្រោយ មិនពាក់មួក សុវត្ថិភាពបានចំនួន៨៩ករណី។

កម្លាំងអាជ្ញាធរចម្រុះចំនួន៥៧នាក់ ដែលរួមមាន យុវជនកាកបាទក្រហមខណ្ឌ សហភាពសហព័ន្ឋយុវជនខណ្ឌ កម្លាំង នគរបាលខណ្ឌ កម្លាំងអាវុធហត្ថខណ្ឌ កម្លាំងសន្តិសុខ ខណ្ឌ និងខាងសាលាខណ្ឌដែលដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ បានចុះត្រួតពិនិត្យ អាវុធជាតិផ្ទុះ រួមនឹងចែកចិត្តប័ណ្ណផ្សព្វផ្សាបញ្ញតិច្បាប់ ហាម ពិសារគ្រឿងស្រវឹង ដើម្បីរឹតបន្តឹងច្បាប់ចរាចរនៅ ផ្លូវលេខ៣៧១ ត្រង់ចំណុច ភោជនីយដ្ឋានមង្គលឩត្តម សង្កាត់ បឹងទំពុន ចាប់ពី ម៉ោង១៨៖០០នាទី រហូតដល់ម៉ោង២០៖០០ នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ នេះ។

ក្នុងការចុះអនុវត្តនេះ កម្លាំងអាជ្ញាធរបានធ្វើការផាកពិន័យអ្នកបើកបរមិនពាក់មួកសុវត្ថិភាព បានចំនួន៨៩ករណី កាំភ្លើងឆ្លងកាត់ ២ដើម រួមនិងឃាត់ ម៉ូតូចំនួន១គ្រឿង ដែលគ្មានពាក់ស្លាកលេខ យកទៅរក្សាទុកនៅ អធិការនគរបាលខណ្ឌមានជ័យ ដើម្បីរង់ចំាដោះស្រាយ ពេលក្រោយ។

ក្នុងឱកាសចុះពង្រឹងច្បាប់ ចរាចរនេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និងជាប្រធានអនុសាខាកាកបាទ ក្រហមខណ្ឌមានជ័យ បានបញ្ជាក់ថា ការរឹតបន្តឹងច្បាប់ចរាចរណ៍នេះ ធ្វើឡើងក្នុងគោលបំណងចាប់បង្ខំឲ្យ ប្រជាពលរដ្ឋត្រូវ តែគោរពច្បាប់ ជាពិសេសត្រូវពាក់មួកសុវត្ថិភាពនៅពេលបើកបរ ព្រោះមិនមួកសុវត្ថិភាព ជាឧបករណ៍ម្យ៉ាង ដែលអាចជួយសង្គ្រោះ អាយុជីវិតលោកអ្នក នៅពេលជួបគ្រោះថ្នាក់ចរាចរណ៍ម្តងៗ ពីការដួល បោកក្បាល ឬដួលត្រូវចំវត្ថុរឹងផ្សេងៗ យើងអាចជៀសផុតពីគ្រោះថ្នាក់ដល់អាយុ ជីវិតបាន៕

សេចក្តី ជូនដំណឹង ស្តីពីការ ប្រកាសទ្រព្យ សម្បត្តិ និងបំណុល តាមរបប ០២ឆ្នាំ ចាប់ពីថ្ងៃ ទី០១-៣១ ខែមករា ២០១៥

កម្លាំង សតមត្ថកិច្ច ស្រុកពញាឮ ឃាត់ខ្លួន ជនចែកចាយ ថ្នាំញៀនម្នាក់

$
0
0

កណ្តាលៈ កម្លាំងសតមត្ថកិច្ច ស្រុកពញាឮ បាន បង្រ្កាបការចែកចាយ នូវសារធាតុញៀនខុសច្បាប់ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង ១៦និង ៣០នាទី នៅចំណុចផ្ទះ ជនសង្ស័យឈ្មោះជៀវ ពិសិដ្ឋ ហៅនៅ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិកំពង់ចុះវារ ឃុំវិហារលួង  មុខរបរមិនពិតប្រាកដ ។

វត្ថុតាងរួមមានថ្នាំញៀនចំនួន០៤កញ្ចប់ ឧបករណ៍សំរាប់ប្រើប្រាស់ មួយចំនួនទូរស័ព្ទ០១គ្រឿង លុយចំនួន ៥០០០០រៀល និងដាវមួយ៕

អាជ្ញាធរ ខណ្ឌចំការមន ពិនិត្យអាវុធ ជាតិផ្ទុះ និងរឹតបន្តឹង ច្បាប់ចរាចរណ៍ នាពេលយប់

$
0
0

ភ្នំពេញ៖ កម្លាំងអាជ្ញាធរ ចម្រុះខណ្ឌចំការមន នៅម៉ោងប្រម៉ាណ ១៩៖១៥នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ នេះ បានចុះ អនុវត្តន៍ត្រួតពិនិត្យ អ្នកបើកបរមិនពាក់ មួកសុវត្ថិភាព បើកបរក្រោមឥទ្ធិពលជាតិស្រវឹង និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅមុខវត្តមហាមន្ត្រី ផ្លូវព្រះសីហនុ សង្កាត់អូឡាំពិក ខណ្ឌចំការមន។

អភិបាលរងខណ្ឌចំការមន លោក ជ គឹមស៊ បានថ្លែងឲ្យដឹងថា កម្លាំងអាជ្ញាធរចម្រុះដែលចុះអនុវត្តន៍ រឹតបន្តឹង ច្បាប់ចរាចរណ៍ និងត្រួតពិនិត្យអាវុធជាតិ ផ្ទុះនាពេលនេះ មានចំនួន៦៧នាក់ ដោយមានក្រុមយុវជន ស្ម័គ្រចិត្តកាកបាទក្រហម ៦នាក់នាក់ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ១៨នាក់ មន្រ្តីសាលាសង្កាត់ ២នាក់ មន្រ្តីសាលាខណ្ឌ ៦នាក់ រួមនិងកម្លាំងនគរបាល និង កងរាជអាវុធហត្ថខណ្ឌ៣៥នាក់។

លោក ជ គឹមស៊ បានថ្លែងបន្តទៀតថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ ជាពិសេសចំពោះអ្នកបើកបរមិនពាក់មួកសុវត្ថិភាព និងបើកបរក្រោម ឥទ្ធិពលជាតិស្រវឹងនេះ គឺធ្វើក្នុងបំណងការពារ អាយុជីវិតប្រជាពលរដ្ឋ ក្នុងពេលជួបគ្រោះថ្នាក់ចរាចរ ក៏ដូចជាបង្កាដល់គ្រោះថ្នាក់ ចរាចរណ៍ផងដែរ ព្រោះថាមួកសុវត្ថិភាព វាអាចជួយលោក អ្នកពេលដួលបោកក្បាល នឹងថ្នល់ ឬវត្ថុរឹងផ្សេង ឯអ្នកបើកបរដោយស្រវឹង ពិតជាប្រឈមខ្លាំងនិងគ្រោះថ្នាក់។

ដោយឡែកការពិនិត្យអាវុធជាតិផ្ទុះ គឺធ្វើឡើងក្នុងបំណងរក្សាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលស្របនិងគោល នយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាល៕

នគរបាល ស្រុកមង្គលបូរី ឃាត់ខ្លួន ជនសង្ស័យ៤នាក់ និងដកហូត គ្រឿងញៀន មួយចំនួន

$
0
0

បន្ទាយមានជ័យ៖ កម្លាំងនគរបាល ជាច្រើននាក់ បានសហការ ជាមួយកម្លាំងនគរបាល យុត្តិធម៌,សន្តិសុខ ,សេនាធិការ,និងកម្លាំងប៉ុស្តិ៍ឫស្សីក្រោក ក្រោមការចង្អុល បង្ហាញពីលោកអាត់ ខែម ស្នការខេត្ត ក្រោយការដឹកនាំ កម្លាំងផ្ទាល់ដោយលោក ស៊ី ឌី អធិការដ្ឋាន នគរបាលស្រុកមង្គលបូរី បានបង្រ្កាប ករណីប្រើប្រាស់ គ្រឿងញៀន និងឃាត់ខ្លួន ជនសង្ស័យ៤នាក់ នៅវេលាម៉ោង៥និង៣១នាទីល្ងាច ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតភូមិ ប្រឡាយលួង ក្រោមឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោក ស៊ី ឌី អធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានប្រាប់ឲ្យដឹងនៅវេលាម៉ោង៩យប់ ថ្ងៃដ៏ដែរនេះថា ក្រោយពី ទទួល បញ្ជាពីលោកស្នងការខេត្តកម្លាំងមូលដ្ឋាន ទាំងអស់ត្រូវខិតខំ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេស ករណីគ្រឿងញៀន។ លោកបានបន្តថា ក្រោយពីបានទទួលព័ត៌មានពី មហាជនថាចំណុច ខាងលើនេះមាន អ្នកប្រើប្រាស់ គ្រឿងញៀន លោកក៏បញ្ជាកម្លាំងសម្ងាត់តាមស្រាវជ្រាចភ្លាម រហូតឈានមកដល់ការ ឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាងមួយចំនួនផងដែរ។

លោកអធិការបានបន្ថែមថា កម្លាំងសមត្ថកិច្ចឃាត់ខ្លួន៤នាក់ ទី១,ឈ្មោះ គន្ធ ចំណាប់ ភេទប្រុស អាយុ ២២ឆ្នាំ ទី២,ឈ្មោះសេង ប្រិយ ភេទប្រុស អាយុ៣៥ឆ្នាំ អ្នកទាំង២នាក់ រស់នៅភូមិប្រឡាយលួងក្រោមឃុំឫស្សីក្រោក ទី៣,ឈ្មោះចាន់ ចាន់ឡា ភេទប្រុសអាយុ ២៨ឆ្នាំ រស់នៅភូមិ-ឃុំស្រះរាំង,និងទី៤, ឈ្មោះធូ ថារី ភេទប្រុស អាយុ ៣៤ឆ្នាំរស់នៅភូមិ-ឃុំឫស្សីក្រោកនិងដកហូត ដែកកេស១ ទូរស័ព្ទ១គ្រឿង និងសំភារ:សម្រាប់ ជក់មួយចំនួនផងដែរ ជនសង្ស័យទាំងអស់ខាងលើនេះជាអ្នកប្រើប្រាស់។

ក្រោយសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានយកមកសាកសួរនាំ នៅអធិការដ្ឋាន នគរបាលស្រុក មង្គលបូរីដើម្បីស្រាវជ្រាវរកមេខ្លោង ពួកគេបានសារភាពថាបានទិញពីគេទេ យកប្រើប្រាស់គ្រឿងញៀនខ្លួនឯងមែន។បច្ចុប្បន្នសមត្ថកិច្ច ជំនាញបានសាងសំណំរឿងបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាងទៅកាន់ស្នងការ ខេត្តចាត់ការតាមនិតិវិធីច្បាប់៕


CNN ឈ្នះពានរង្វាន់ Asian TV Awards

$
0
0

ស៊ីអ៊ិនអ៊ិន ៖ នេះជាឆ្នាំទី ២ហើយ ដែលទូរទស្សន៍ ស៊ីអ៊ិនអ៊ិន ទទួលបានពានរង្វាន់ Asian TV Awards សម្រាប់ឆ្នាំ ២០១៤នេះ ហើយត្រូវបានគេប្រសិទ្ធិនាមថា ជា " បណ្តាញផ្កាយរណប និងខ្សែកាបិ៍ដ៏ល្បីប្រចាំឆ្នាំ" ។

ទូរទស្សន៍ស៊ីអ៊ិនអ៊ិន ផ្សព្វផ្សាយ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ថា នេះជាឆ្នាំទី២ហើយ ដែលខ្លួនបានទទួលពានរង្វាន់ មួយនេះ ហើយសរុបមកដល់ឆ្នាំនេះ ទូរទស្សន៍ស៊ីអ៊ិនអ៊ិន ទទួលបាន ពានរង្វាន់ចំនួន០៥ ។

គេបានដឹងថា បណ្តាព័ត៌មានសំខាន់ៗ និងទាន់ហេតុការណ៍ ត្រូវបានរៀបចំឡើង និងរាយការណ៍ដោយអ្នកអត្ថាធិ ប្បាយព័ត៌មានដ៏ល្បីល្បាញគឺ លោកស្រី Kristie Lu Stout ប្រចាំនៅទីក្រុងហុងកុង និងអ្នកផលិតព័ត៌មាន លោក Ravi Hiranand ដែលញុំាងឲ្យប្រភពព័ត៌មាន ផ្សាយចេញកាន់តែទទួលបានការគាំទ្រខ្លាំងក្លា ក្នុងនោះ មានរឿងសំខាន់ៗជា ច្រើនប្រចាំថ្ងៃ ។

គេបានដឹងថា លោកស្រី Kristie Lu Stout ក៏ធ្លាប់បានទទួលរង្វាន់មួយឈ្មោះថា "អ្នកធ្វើបទបង្ហាញព័ត៌មានថ្មីៗ ដ៏ល្បី ល្បាញ " ហើយលោកបានធ្វើឲ្យព័ត៌មាន ផ្សាយចេញនៅអាស៊ី ទទួលបានការគាំទ្រយ៉ាងខ្លាំង និងបានបង្ហាញមុខ ប្រចាំខែនៅទូរទស្សន៍ចិនទៀតផង ។

លើសពីនេះ លោកស្រី Lu Stout ក៏ជាអ្នកដឹកនាំគ្រប់គ្រង លើបណ្តាព័ត៌មានទាន់ហេតុការណ៍សំខាន់ៗសម្រាប់ ស៊ី អ៊ិនអ៊ិនទៀតផង ។

សម្រាប់ពានរង្វាន់ ដែលស៊ីអ៊ិនអ៊ិន ទទួលបានក្នុងឆ្នាំនេះ គឺដោយសារតែទូរស្សន៍នេះ បានផ្សព្វផ្សាយព័ត៌មានលម្អិត និងទាន់ហេតុការណ៍ជុំវិញរឿងព្យុះទីហ្វុងហៃយ៉ាន ៕

GM គ្រោងចំណាយប្រាក់ ៣,៦ ពាន់លានដុល្លារ ដើម្បីប្រតិបត្តិការ នៅម៉ិកស៊ិក

$
0
0

ម៉ិកស៊ិក ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia ផ្សព្វផ្សាយ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ថា ក្រុមហ៊ុនផលិត និង ចែកចាយរថយន្តខ្នាតយក្ស របស់សហរដ្ឋអាម៉េរិក General Motor (GM) គ្រោងការចាយថវិកាចំនួន ៣,៦ពាន់លាន ដុល្លារ សម្រាប់ដំណើរការ នៃការប្រតិបត្តិការនៅម៉ិកស៊ិក ។

ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញ មួយនេះ បានឲ្យដឹងថា ការវិនិយោគទុននូវទឹកប្រាក់នេះ គឺសរុបមានចំនួន ៥ពាន់ លានដុល្លារ ដែលគម្រោងបានចាប់ផ្តើម ពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៨ ហើយតាមរយៈគម្រោងនេះ នឹងអាចជួយ សម្រួលដល់ការងារផ្ទាល់ បានប្រមាណ៥.៦០០នាក់ និងអ្នកធ្វើការប្រយោលមានរហូតដល់៤០ពាន់នាក់ឯណោះ ។

លោក Ernesto Mariano Hernandez នាយកគ្រប់គ្រង ក្រុមហ៊ុនប្រចាំនៅម៉ិកស៊ិក បានឲ្យដឹងថា ជាមួយនឹងការវិនិ យោគទុននេះ នឹងជួយបង្កើតការងារធ្វើដល់ពលរដ្ឋកាន់តែច្រើន ហើយគម្រោងនេះចាប់ពីឆ្នាំ២០១៣ដល់២០១៨ ។

លោកបានបន្ថែមថា "នេះជាការបង្កើតនូវអ្វីដែលថ្មីសម្រាប់ GM នៅមិុកស៊ិក នេះ" ។ លោកបានបន្ថែមថា គម្រោង ការនេះនឹងដំណើរការនៅក្នុងទីក្រុងម៉ិកស៊ិក សាន់ ល្វីស ប៉ូតូស៊ី និងហ្គាណាជូតូ ដែលស្ថិតក្រោមការអនុញ្ញាតពី លោក ប្រធានាធិបតីម៉ិកស៊ិក ។

សូមបញ្ជាក់ថា ពលកម្មនៅម៉ិកស៊ិក មានកម្រិតទាប ព្រោះបានសន្យាជាមួយសហរដ្ឋអាម៉េរិក និងបានយល់ព្រម បើក ទូលាយនូវពាណិជ្ជកម្មសេរី ជាមួយ បណ្តាប្រទេសនានា ។ គេបានដឹងថា ម៉ិកស៊ិក ជាប្រទេសស្ថិតនៅក្នុងតំបន់ ប្រទេសអាម៉េរិកឡាទីន ដែលមានក្រុមហ៊ុនផលិតរថយន្តដ៏ធំជាងគេ និងជាប់លំដាប់ថ្នាក់លេខ៧ នៅលើពិភពលោក ៕

រថយន្ដ បុកម៉ូតូពីក្រោយ បណ្តាលឲ្យស្លាប់ម្នាក់ នៅជិតឆ្នេរ អូរត្រេះ

$
0
0

ព្រះសីហនុ៖ បុរសដើរលក់ត្រី តាមភូមិម្នាក់ បានស្លាប់ខណៈ ដែលកំពុងបើកម៉ូតូទៅយកអាគុយ ហើយត្រូវរថយន្ត មួយគ្រឿង បើកបុកពីក្រោយរួចកិនពីលើ រួចបើកគេចខ្លួនបាត់ ដោយសុវត្ថិភាព ។ ក្នុងហេតុការណ៍នេះ រថយន្តក៏បាន បន្សល់ស្លាកលេខ ទុកសម្រាប់សមត្ថកិច្ចស្រាវជ្រាវផងដែរ ។ នគរបាលបានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោងប្រហែល ៦និង៣០នាទី ត្រង់ចំណុចក្បែរភូមិស្ពានឆេះ ផ្លូវទៅឆ្នេរអូរត្រេះ ស្ថិតក្នុងក្រុមទី១ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ក្បែរផ្ទះជនរងគ្រោះផងដែរ ។ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងផងដែរថា ករណីគ្រោះថ្នាក់នេះបណ្តាលឲ្យជនរងគ្រោះឈ្មោះ ម៉ឺង ចយ អាយុ ៣៧ឆ្នាំ មុខរបរដើរលក់ត្រីតាមភូមិ រស់នៅក្នុងក្រុមទី១ ភូមិ៦ សង្កាត់៤ (អូរត្រេះចាស់) ក្រុង-ខេត្ដព្រះសីហនុ ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ខណៈដែលជនរងគ្រោះបើកបរម៉ូតូមួយគ្រឿង ម៉ាកហុងដា ផលិតនៅប្រទេសចិន គ្មានស្លាកលេខ តែម្នាក់ឯងទៅយកអាគុយ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏ ត្រូវរថយន្តមួយបាំងកន្លះពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២T-១២៣០ បើកស្របទិសគ្នាបុករួចកិនពីលើ បណ្តាលឲ្យ ជនរងគ្រោះ បាក់ជើង បាក់ឆ្អឹងជំនី លៀនពោះវៀន ចេញក្រៅធ្វើឲ្យស្លាប់នៅនឹងកន្លែងភ្លាមមួយរំពេច ដោយមិនអាច យកទៅសង្រ្គោះនៅមន្ទីរពេទ្យបានឡើយ ។ ក្រោយកើតហេតុនេះភ្លាម គេឃើញរថយន្តបង្កបានបន្ថែមល្បឿន រត់ គេចបាត់ពីកន្លែងកើតហេតុ ដោយមិនទទួលខុសត្រូវឡើយ ។ ក្រោយកើតហេតុសពជនរងគ្រោះ ត្រូវបាននគរបាលចរាចរណ៍ប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានយកទៅរក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំការស៊ើបអង្កេត រកម្ចាស់រថយន្ដបង្ក មកដោះស្រាយតាមច្បាប់ ៕

CPP កំណត់យកច្បាប់ បោះឆ្នោតចាស់ ដដែល ខណៈ CNRP មិនទាន់ឯកភាព ទាំងស្រុង

$
0
0

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា (CPP) បានកំណត់យកច្បាប់បោះឆ្នោតចាស់ដដែល ខណៈ គណបក្សសង្រ្គោះ ជាតិ (CNRP) មិនទាន់ឯកភាពនៅឡើយ ដោយចង់កែប្រែនូវចំណុចមួយចំនួន បន្ទាប់ពីតំណាងគណបក្សទាំងពីរ បានជួបពិភាក្សា គ្នាត្រឹមជំពូកទី២ នៅរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤នេះ ។

នៅរសៀលថ្ងៃទី១២ ខែធ្នូនេះ តំណាងគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ លោក ប៊ិន ឈិន បានជួបជាពិភា ក្សាគ្នា អំពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ជាមួយតំណាងគណបក្សសង្រ្គោះជាតិ ដែលដឹកនាំដោយ គួយ ប៊ុនរឿន នាវិមានរដ្ឋសភា ចាប់ពីម៉ោង ៣ ដល់ម៉ោង៥ ។

លោក ប៊ិន ឈិន បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ កិច្ចពិភាក្សា នោះថា ខាងគណបក្ស របស់លោកនៅ តែកំណត់យកច្បាប់បោះឆ្នោតចាស់ដដែល ដើម្បីងាយស្រួលក្នុងការបោះឆ្នោត ដោយមិនចាំបាច់កែ ប្រែ នូវពាក្យពេចន៍ និងមិនកែឃ្លានីមួយៗ។

លោកបានបញ្ជាក់ថា «បើយើងកែប្រែវិសោធនកម្ម វាចំណាយពេលវេលា ហើយនៅតែអូសបន្លាយ»។

ចំណែក លោក គួយ ប៊ុនរឿនបានឲ្យដឹងដែរថា «យើងដូរចំណុចមួយចំនួន នៅត្រង់ជំពូកទី១ ដែលនិយាយពីការ កំណត់ពេលវេលាថ្ងៃខែបោះឆ្នោត»។

ទោះបីជាយ៉ាងណាលោក គួយ ប៊ុនរឿន បានសម្តែងក្តីសង្ឃឹមថា នៅអាណត្តិក្រោយ គណបក្សរបស់លោក នឹងកើន អាសនៈ ។

សូមបញ្ជាក់ថា ការពិភាក្សាគ្នា រវាងតំណាងបក្សទាំងពីរ ស្តីពីច្បាប់បោះឆ្នោត នៅរសៀលថ្ងៃទី១២ ខែធ្នូនេះ បានត្រឹម ២ ជំពូក និងមាត្រា១០ប៉ុណ្ណោះ ដែលជំពូកទី១ មាន ៤មាត្រា និងជំពូកទី២មាន ៦មាត្រា ហើយភាគីទាំងពីរ នឹងបន្ត ពិភាក្សាគ្នានាពេលក្រោយទៀត ៕

លោកសង្ឃមួយអង្គ នៅវត្តប្រជុំសាគរ ត្រូវនេន ៤អង្គព្រួតវាយ ខណៈហាមផឹកស្រា

$
0
0

ភ្នំពេញ ៖ លោកសង្ឃមួយអង្គ ដែលជាគ្រូសូត្រ នៅវត្តប្រជុំសាគរ ហៅវត្តថ្មី ត្រូវបានលោកនេន ដែលគង់នៅវត្តជា មួយគ្នាចំនួន ៤-៥អង្គ ព្រួតគ្នាវាយបណ្តាលឲ្យរងរបួស ខណៈ ដែលលោកសង្ឃរងគ្រោះខាងលើនេះ ឃើញលោក នេន នាំគ្នាទិញស្រាបៀយកមកផឹក ក៏បានធ្វើការហាមឃាត់ ។

ហេតុការណ៍ លោកនេនព្រួតគ្នាវាយលោកសង្ឃខាងលើ បានកើតឡើងកាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៤ ម្សិល មិញនេះ នៅក្នុងវត្តប្រជុំសាគរ ហៅវត្តថ្មី ដែលមានទីតាំងនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

ព្រះសង្ឃដែលរងគ្រោះ នៅក្នុងករណីព្រួតវាយពីលោកនេន និងព្រះចៅអធិការវត្តខាងលើនេះ ត្រូវបានគេស្គាល់ព្រះ នាម គង់ សុផាត ព្រះជន្មជាង ៣០ ព្រះវស្សា និងបួសគង់នៅវត្តប្រជុំសាគរខាងលើនេះជាយូរឆ្នាំមកហើយ ។ ចំណែក លោកនេនដែលជាភាគីបង្ក មិនត្រូវបានគេស្គាល់ព្រះនាមនោះឡើយ ដោយគ្រាន់តែគេដឹងថា មានព្រះជន្មវ័យក្មេងៗ ខ្លះត្រូវជាចៅ ខ្លះត្រូវជាសាច់ញាតិរបស់ព្រះចៅអធិការវត្ត ដែលគេស្គាល់ព្រះនាម ណាត ។ ក្នុងនោះព្រះចៅអធិការ ព្រះនាម ណាត ក៏ត្រូវបានគេចោទថា ជាអ្នកចូលរួមវាយតប់ខាងលើនេះផងដែរ ។

យោងតាមសេចក្តីរាយការណ៍ ពីព្រះសង្ឃរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ព្រះអង្គបានឃើញលោក នេន ៣-៤អង្គនាំគ្នាទិញស្រាបៀយកមកអង្គុយផឹកនៅក្នុងកុដិ ។ ពេលឃើញដូច្នេះព្រះសង្ឃ គង់ សុផាត ក៏បានធ្វើ ការហាមឃាត់ ដោយមានសង្ឃដីកាថា បើចង់ផឹកដោះស្បង់ចីវរចេញទៅ ។ គ្រាន់តែព្រះសង្ឃ គង់ សុផាត មានសង្ឃ ដីកាដូចេ្នះ ស្រាប់តែលោកនេនទាំងអស់ បានចាប់ផ្តើមរករឿង និងទៅទូលព្រះចៅអធិការ ហើយនាំគ្នាព្រួតទៅវាយ លោកសង្ឃ គង់ សុផាត តែម្តងទៅ បណ្តាលឲ្យរងរបួសពកព្រះភ័ក្រ្តជាច្រើនកន្លែង ។ ក្រោយពីលោកនេន និងព្រះ ចៅអធិការវត្ត នាំគ្នាព្រួតវាយលោកសង្ឃព្រះនាម គង់ សុផាត រួចហើយ បានធ្វើឲ្យផ្អើលដល់ពុទ្ធបរិស័ទចំណុះជើងវត្ត ទៅចោមរោមពេញវត្ត ដោយទាមទារឲ្យគណៈកម្មការវត្ត និងមន្រ្តីអាជ្ញាធរចាត់វិធានការដោះស្រាយករណីនេះ ដោយ ទាមទារឲ្យផ្សឹកលោកនេន និងបណ្តេញព្រះចៅអធិការចេញពីវត្ត ។ ខណៈដែលពុទ្ធបរិស័ទធ្វើការចោមរោមនាំគ្នា គាំទ្រព្រះសង្ឃ គង់ សុផាត នោះ ក្រុមលោកនេនបង្ក បានមានសង្ឃដីកាថា ព្រះសង្ឃ គង់ សុផាត ចោទក្រុមលោក នេនខុសពីការពិត តាមពិតអ្នកទិញស្រាបៀយកមកផឹកក្នុងវត្ត មិនមែនជាលោកនេននោះទេ គឺជាកូនសិស្សលោកតែ ប៉ុណ្ណោះ តែព្រះសង្ឃរងគ្រោះនៅតែមានសង្ឃដីកាការពារ ការអះអាងរបស់ខ្លួនថា លោកនេនទាំងនោះពិតជានាំគ្នា ទិញស្រាបៀយកមកផឹក នៅក្នុងកុដិពិតប្រាកដមែន ។ ចំណែកព្រះចៅអធិការវត្ត ខណៈដែលមានពុទ្ធបរិស័ទចំណុះ ជើងវត្តរាប់សិបនាក់ មកធ្វើការតវ៉ា និងសរសេរបដាលើកទាមទាររកយុត្តិធម៌ឲ្យព្រះសង្ឃរងគ្រោះ លោកចៅអធិការ បានចូលទៅគង់នៅក្នុងកុដិបិទទ្វារជិត ទោះជាពុទ្ធបរិស័ទស្រែកឲ្យចេញមកជួបតទល់គ្នា ក៏មិនព្រមបើកទ្វារចេញមក ដែរ ។

យុវជនម្នាក់ឈ្មោះ ជា ដរា ដែលបានឃើញហេតុការណ៍ និងបានចូលរួមក្នុងការតវ៉ា បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅក្នុងបរិវេណវត្តប្រជុំសាគរឲ្យដឹងថា នៅព្រឹកមិញនេះ ក្រុមសង្ឃ ៥អង្គ ក្នុងនោះមានចៅអធិការវត្តមួយ អង្គផងនោះ បាននាំគ្នាវាយទាត់ធាក់ទៅលើព្រះសង្ឃមួយអង្គទៀត ខណៈដែលសង្ឃនោះមិនបានធ្វើអ្វីខុស ។ លោក ជា ដរា បានបន្ថែមថា ដោយសារតែឃើញទង្វើប្រាសចាកពីព្រះពុទ្ធសាសនា របស់ក្រុមព្រះសង្ឃ មិនគោរពធម៌វិន័យ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ប្រហែលជា ៤០០នាក់ បាននាំគ្នាតវ៉ានៅមុខវត្តចំពោះសកម្មភាពមិនគប្បីរបស់ព្រះ សង្ឃទាំងនោះ ដោយការតវ៉ាទាមទារនេះ គឺមានបំណងសំខាន់ដើម្បីឲ្យក្រសួងធម្មការ និងសាសនា ព្រមទាំងគណៈ សង្ឃ ឲ្យទម្លាក់តួនាទីរបស់ព្រះចៅអធិការ និងចាប់ផ្សឹកព្រះសង្ឃ ៤អង្គ ហើយដាក់ទោសព្រហ្មទណ្ឌទៅតាមច្បាប់ ។ ពុទ្ធបរិស័ទដែលចូលរួមតវ៉ា បាននាំគ្នាអះអាងថា បើគ្មានចំណាត់ការនោះទេ ពួកគាត់នឹងនាំគ្នាទៅតវ៉ានៅមុខក្រសួង ធម្មការ នៅថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ស្អែកនេះហើយ ។

ពុទ្ធបរិស័ទមួយរូប ដែលដឹងរឿងរ៉ាវជាច្រើន នៅក្នុងវត្តប្រជុំសាគរ ហៅវត្តថ្មីនេះ បានអះអាងឲ្យដឹងថា វត្តប្រជុំសាគរ នេះ តាំងពីលោក ណាត មកកាន់ជាព្រះចៅអធិការវត្ត ជំនួសព្រះចៅអធិការមុន ដែលចូលទីវង្គត់ទៅនោះ គឺការដឹកនាំ កសាងវត្តគឺដំណើរការទៅមុខតិចតួចប៉ុណ្ណោះ ខណៈដែលចំណូលត្រូវបានគេមើលឃើញថា មានចំនួនច្រើន ។ ដោយសារតែការមើលឃើញពីការដឹកនាំរបស់ព្រះចៅអធិការ និងគណៈកម្មការវត្តមានភាពមិនប្រក្រតី ដូច្នេះហើយ ទើប២-៣ឆ្នាំចុងក្រោយនេះ ពុទ្ធបរិស័ទចំណុះជើងវត្ត ហាក់ដូចជានាំគ្នាអស់ជំនឿលែងសូវទៅធ្វើបុណ្យទាននៅក្នុង វត្តប្រជុំសាគរខាងលើនេះ គឺនៅសល់តែពុទ្ធបរិស័ទពីចម្ងាយៗតែប៉ុណ្ណោះ ដែលមិនបានដឹងរឿង តែ១-២ឆ្នាំ ចុង ក្រោយនេះ ពុទ្ធបរិស័ទដែលជាអ្នកចម្ងាយៗ ដូចជាមន្រ្តីធំៗ អ្នកមានៗជាដើមដែលកន្លងមកនាំគ្នាមកធ្វើបុណ្យទាន ដូចជារដូវកឋិន នាំគ្នាហែកឋិនចូល រដូវភ្ជុំបិណ្ឌសម្រុកនាំគ្នាមកកាន់បិណ្ឌនោះ ក៏ហាក់ដូចជាស្ងាត់គឺនៅសល់តែប្រជា ពលរដ្ឋតិចតួចប៉ុណ្ណោះ ។

ជាក់ស្តែងកាលពីប៉ុន្មានឆ្នាំមុន រដូវបុណ្យភ្ជុំ រដូវបុណ្យកឋិនទានម្តងៗ មានឯកឧត្តម ដូចជា រដ្ឋមន្រ្តីក្រសួងអប់រំ អភិបាលរាជធានី និងអ្នកមានមុខ មានមាត់ លុយកាក់ ជាច្រើនទៀត នាំគ្នាមកកាន់បិណ្ឌ មកហែកឋិនទានចូលបាន បច្ច័យមួយឆ្នាំៗរាប់ម៉ឺនដុល្លារ តែមួយឆ្នាំពីរចុងក្រោយនេះ រដូវភ្ជុំបិណ្យគេមិនឃើញមានឯកឧត្តមៗ មកកាន់បិណ្ឌដូច កន្លងមកនោះទេ សូម្បីតែបុណ្យកឋិនទាន ក៏មិនមានឯកឧត្តម ឬក៏អ្នកមានមុខ មានមាត់ហែកឋិនទានចូលមកដែរ គឺ
ធ្វើត្រឹមតែពុទ្ធបរិស័ទចំណុះជើងវត្តតែប៉ុណ្ណោះ ។ ការដែលឯកឧត្តម ក៏ដូចជាអ្នកមានមុខមានមាត់ លែងសូវមកធ្វើ បុណ្យធ្វើទាននៅវត្តប្រជុំសាគរនេះ ដោយសារតែពួកគាត់បានដឹងរឿងរ៉ាវមិនប្រក្រតី នៃការដឹកនាំទីអារាមនេះ ជា ពិសេសបញ្ហាលុយកាក់តែម្តង ។ ក្នុងនោះសូម្បីតែព្រះសង្ឃចាស់ៗ ដែលគង់នៅក្នុងវត្តនេះពីមុនមក ក៏មិនអាចគង់ នៅចុះជាមួយនឹងព្រះចៅអធិការនេះដែរ ហើយបាននាំគ្នាចាកចេញពីវត្តនេះ ទៅរកវត្តផ្សេងៗគង់នៅគឺនៅសល់តែ ព្រះសង្ឃ គង់ សុផាត មួយអង្គប៉ុណ្ណោះ ដែលបន្តគង់នៅក្នុងវត្ត តែព្រះចៅអធិការឲ្យទៅគង់នៅក្នុងកុដិដាច់ពីគេ ហើយព្រះចៅអធិការបានយកចៅៗ សាច់ញាតិដែលមានវ័យក្មេងៗ រួមទាំងកូនតូចរបស់ស្រ្តីជាអ្នករកស៊ីអ៊ុតសក់នៅ ក្នុងសង្កាត់ជ្រោយចង្វារម្នាក់ ឲ្យមកបួសគង់នៅក្នុងវត្តនេះ ដែលធ្វើឲ្យពុទ្ធបរិស័ទចំណុះជើងវត្តទើសភ្នែកយ៉ាងខ្លាំង ។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ ដើមអម្ពិលមិនអាចសុំទូលព្រះចៅអធិការវត្ត ដើម្បីមានសង្ឃដីកាបកស្រាយបាន ឡើយ ព្រោះតែព្រះចៅអធិការពេលកើតហេតុគង់នៅតែក្នុងកុដិ មិនព្រមចេញ ៕

Viewing all 8042 articles
Browse latest View live




Latest Images