Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

លោក កឹម សុខា៖ បទបញ្ជាផ្ទៃក្នុង រដ្ឋសភាថ្មី មិនអនុញ្ញាត ឲ្យបក្សកាន់អំណាច ជិះសេះលែងដៃទៀតទេ (មានវីដេអូ)

$
0
0

ភ្នំពេញ៖ អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានថ្លែងថា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ ស្អែក នេះ រដ្ឋសភានឹងធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងប្រការ ៤៨ថ្មី ដែលវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនេះ នឹងមិនអនុ  ញ្ញាតឲ្យគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា ជិះសេះលែងដៃទៀតនោះទេ។

ថ្លែងក្នុងវេទិកា «យុវជន និងតំណាងរាស្រ្ត» នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ នាខេត្តព្រៃវែង នៅរសៀលថ្ងៃ ទី១៨ ខែធ្នូ ឆ្នាំ២០១៤ លោក កឹម សុខា បានមានប្រសាសន៍ថា «ថ្ងៃស្អែកនេះ រដ្ឋសភា នឹងធ្វើវិសោធនកម្មបទ បញ្ជាផ្ទៃក្នុងប្រការ៤៨ថ្មីពីរ ដើម្បីបញ្ជាក់ថា នៅប្រទេសកម្ពុជាយើង ក្នុងរដ្ឋសភាយើង គឺមានការទទួលស្គាល់នូវ សិទ្ធិអំណាច របស់សំឡេងភាគតិច។ មានន័យថា អ្នកឯងទៅជជែកអីជាមួយសំឡេងភាគច្រើន ក៏ត្រូវជជែកជា  មួយសំឡេងភាគតិច ហើយនាយករដ្ឋមន្រ្តី ពិតមែនជាអ្នកដឹកនាំរាជរដ្ឋាភិបាលមែន ប៉ុន្តែមានការងារអី ត្រូវតែ ប្រធានគណបក្សក្រុមតំណាងរាស្រ្តសំឡេងភាគតិច មានសំឡេង ២៥ភាគរយឡើងទៅ ត្រូវមានឋានៈស្មើនា  យករដ្ឋមន្រ្តី ដើម្បីឲ្យមានសមធម៌ក្នុងការអង្គុយជជែកគ្នាលើបញ្ហាជាតិ មិនមែនឲ្យគណបក្សកាន់អំណាចជិះសេះ លែងដៃតែម្នាក់ឯងដូចមុនទេ»។

អនុប្រធានទី១ នៃរដ្ឋសភារូបនេះ បានហៅ ការធ្វើវិសោធនកម្មបទបញ្ជាក្នុងថ្មីរបស់រដ្ឋសភា គឺជារបៀបរបបនៃ ការដឹកនាំប្រទេស តាមបែបលទ្ធិប្រជាធិបតេយ្យ។

ក្នុងវេទិកានោះ លោក កឹម សុខា គណបក្សសង្រ្គោះជាតិ កំពុងតែធ្វើការផ្លាស់ប្តូរប្រទេសជាតិ តែមិនទាន់បាន ទាំងស្រុងទេ ព្រោះមិនចង់ឲ្យមានការបង្ហូរឈាម តែលោករំពឹងថា នឹងមានការផ្តូរសម្រាប់អនាគតកូនខ្មែរ។ «ថ្ងៃ នេះ ខ្ញុំសូមធ្វើការវាយតម្លៃអំពីស្ថានភាពដំណោះស្រាយនយោបាយបច្ចុប្បន្ននៅកម្ពុជា។ យើងកំពុងធ្វើដំណើរ ឆ្ពោះទៅរកការផ្លាស់ប្ដូរ ស្របតាមឆន្ទៈប្រជាពលរដ្ឋខ្មែរ។ ខ្ញុំដឹងច្បាស់ហើយថា ប្រជាពលរដ្ឋខ្មែរភាគច្រើនចង់ដូរ ឥឡូវ ចង់ដូរទាំងអស់ ក៏ប៉ុន្ដែខ្ញុំយល់ថា យើងមិនទាន់បានដូរឥឡូវដូរទាំងអស់ ដូចយើងចង់បាននោះទេ ព្រោះ យើងមិនចង់ឲ្យខ្មែរហូរឈាមតទៅទៀត។ យើងកំពុងដូរ ដូរសម្រាប់អនាគតកូនខ្មែរអ្នកបន្ដវេន ទោះមិនទាន់ដូរ បានទាំងស្រុងឥឡូវក៏ដោយ នេះជាសេចក្ដីសង្ឃឹមរបស់ខ្ញុំ»៕


មជ្ឈមណ្ឌល​​ព័ត៌មាន​ដើមអម្ពិល អបអរ​សាទរ​គំរប់​ខួប​ឆ្នាំទី ៨ ឈាន​ចូល​ឆ្នាំទី៩ ការ​បង្កើត​សារព័ត៌មាន​ដើម​អម្ពិល

$
0
0

ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០១៤ខាងមុខនេះ គឺជាថ្ងៃដ៏មហាឡាឫកសម្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងមិត្តអ្នកអាន អ្នកស្តាប់ និងអ្នកទស្សនារបស់ខ្លួន ក្នុងឱកាសនៃពិធីគំរប់ខួបឆ្នាំទី៨ និងឈានចូលឆ្នាំទី៩ នៃការបង្កើតសារព័ត៌មានដើមអម្ពិល។

ចាប់តាំងពីការចាប់បដិសន្ធិ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០៦ មកទល់នឹងនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ពិតជាមាន កិត្តិយសដ៏មហាធំធេង ដោយទទួលបានការផ្តល់ជំនឿជាក់ ពីសំណាក់ប្រិយមិត្តពីគ្រប់មជ្ឈដ្ឋានគ្រប់ទិសទី នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងនៅឯនាយសមុទ្រ។

អ្វីដែលរឹតពិសេសទៅទៀត មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ក៏បានទទួលគាំទ្រយ៉ាងពេញទំហឹង ពីម្ចាស់ផលិតផល នានា ដែលបានចំណាយធនធាន ដាក់ផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សពផ្សាយ របស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល។

ផ្តើមចេញពីថ្ងៃចាប់បដិសន្ធិនៃ សារព័ត៌មានប្រចាំថ្ងៃដើមអម្ពិល ដែលនៅពេលនោះ ជាកាសែតប្រចាំសប្តាហ៍ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានខិតខំពុះពារគ្រប់ឧបសគ្គ នៅក្នុងសមរភូមិព័ត៌មាននៅក្នុង ព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើតឱ្យមានផលិតផល (news outlets) ជាច្រើនទៀតសម្រាប់បំរើ ចំណីអារម្មណ៍ ខាងព័ត៌មានទាន់ហេតុការណ៍ និងស៊ីជម្រៅ ក៏ដូចជាវិភាគ ជូនដល់ប្រិយមិត្តរបស់ខ្លួន ដោយឈរលើវិជ្ជាជីវៈ ក្រមសីលធម៌ និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងរយៈពេល ៨ឆ្នាំ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បង្កើតឱ្យមាន កាសែតប្រចាំថ្ងៃ ដើមអម្ពិល (១៩-ធ្នូ-២០០៦) ទស្សនាវដី្តមរកត (កុម្ភៈ-២០០៩) វិទ្យុដើមអម្ពិល (១៩-ធ្នូ-២០០៩) កាសែតអនឡាញ (គេហទំព័រ) ព័ត៌មានទាន់ហេតុការណ៍ដើមអម្ពិល (១០-ធ្នូ-២០០៨) ទស្សនាវដ្តីអនឡាញ www.lookingtoday.com ទូរទស្សន៍ដើមអម្ពិល អនឡាញ DAP TVONLINE (១៧-មីនា-២០១៤) ។

លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានមានប្រសាសន៍ថា “ការរីកចម្រើនទាំងនេះ មិនអាចកាត់ចេញបានពីការ គំាទ្រយ៉ាងពេញទំហឹងរបស់ប្រិយមិត្ត ក៏ដូចជាម្ចាស់ការផ្សាយពាណិជ្ជកម្ម ដែលជាកម្លាំង លើកទឹកចិត្តមួយមានតម្លៃធំធេង មិនអាចកាត់ថ្លៃបាន សម្រាប់យើងខ្ញុំ ក្នុងការបេសកកម្មលើសមរភូមិព័ត៌មាននេះ”។

លោក សយ សុភាព ក៏បានយកឱកាសនេះផងដែរ ដើម្បីថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់ជាទស្សនទាន និងចក្ខុវិស័យ សម្រាប់សារព័ត៌មានដើមអម្ពិល ក្នុងឱកាសដែលលោករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យខួប ១ឆ្នាំ នៃការបង្កើតសារព័ត៌មានដើមអម្ពិល នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០៧ នៅក្បែរវិមានរដ្ឋសភា (អគារចាស់ជាប់ព្រះបរមរាជវាំង)។

ក្រៅពីនេះលោកអគ្គនាយក ក៏សូមសម្តែងនូវការកោតសរសើរ ចំពោះភក្តីភាពរបស់សហការីរបស់លោក ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្តនិងស្មារតី ដើម្បីបំពេញភារកិច្ចក្នុងសមរភូមិព័ត៌មាន។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលមានបុគ្គលិកសរុប ១៣៥នាក់ (ស្រ្តី១៤នាក់) ប្តេជ្ញាបន្តបំពេញបេសកកម្មរបស់ខ្លួន ឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីរួមចំណែកស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសក្រោយ ការធ្វើសហមា រណកម្មសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០១៥ខាងមុខនេះ។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ក៏បានទទួលយកសិស្សនិស្សិត មកហ្វឹកហាត់ការងារ (កិច្ចការនិពន្ធសារព័ត៌មាន ប្រភេទអេឡិចត្រូនិច និងបោះពុម្ព) ជាច្រើននាក់ ហើយពួកគេក៏បានក្លាយជា បុគ្គលិកយ៉ាងចំណានៗផងដែរ ដោយបានបម្រើការងារនៅក្នុងអង្គភាពដើមអម្ពិល និងខ្លះទៀត ទៅបំរើការងារនៅអង្គភាពព័ត៌មានផ្សេងៗទៀត ៕

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចូលរួមជាអធិបតី ក្នុងពិធីសម្ពោធការផ្សាយឡើងវិញ
របស់វិទ្យុដើមអម្ពិល អេហ្វអឹម 93.75 Mhz

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ផ្តល់មតិណែនាំ ក្នុងឱកាសអញ្ជើញចូលរួម
ខួបលើកទី១ នៃកាសែតដើមអម្ពិល

អ្នកនាំពាក្យសហរដ្ឋអាម៉េរិក ចូលរួមពិធីបុណ្យខួបដើមអម្ពិល

សំណេរអនុស្សាវរីយ៍ របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទស្សនាការិយាល័យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទស្សនាឧបករណ៍ផ្សាយវិទ្យុដើមអម្ពិល
នៅស្ថានីយផ្សាយ

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចូលរួមខួបលើកទី១នៃកាសែតដើមអម្ពិល

អ្នកនាំពាក្យស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ទស្សនកិច្ចនៅមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល

សកម្មភាពក្នុងការិយាល័យព័ត៌មាន

សកម្មភាព លោក សយ សុភាព ចុះទៅយកព័ត៌មានដោយផ្ទាល់ ក្រោយការប៉ះទង្គិចគ្នា
ដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅប្រាសាទព្រះវិហារ

ភ្ញៀវកិត្តិយសចូលរួមពិធីគំរប់ខួបកាសែតដើមអម្ពិល

សកម្មភាពសុំប្រសិទ្ធិពរជ័យតាមបែបសាសនានៅមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល

សកម្មភាពបុគ្គលិកយកព័ត៌មាន ធ្វើបទសម្ភាសន៍ជាមួយឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា

សកម្មភាពទទួលវាគ្មិន មុនពេលផ្សាយវិទ្យុដើមអម្ពិល

វាគ្មិន ចូលរួមក្នុងកម្មវិធីទូរទស្សន៍ដើមអម្ពិលអនឡាញ

តារាសម្តែង ចូលរួមក្នុងវិទ្យុដើមអម្ពិល

ស៊ុន ចាន់ថុល៖ អ្វីៗទាំងអស់ កើតចេញពីការ រៀនសូត្រ ការខិតខំប្រឹងប្រែង និងការចេះមើល តាមគេ

$
0
0

ភ្នំពេញ៖ មនុស្សយើងកើត មកគ្មាននរណាវេចចំណេះដឹង ទ្រព្យសម្បត្តិ តំណែង អំណាចមកទេ អ្វីៗទាំងអស់កើតចេញពីការសិក្សា ការខិតខំ ប្រឹងប្រែង និងការចេះមើលតាមគេ នេះបើតាមការលើកឡើង របស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខាសាលាជាស៊េរីដែលបានធ្វើឡើងនៅក្នុងសាលប្រជុំរបស់ សាកលវិទ្យាល័យ បច្ចេកទេសកម្ពុជា នៅព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៤នេះ។

នៅក្នុងសិក្ខាសាលាជាស៊េរីដែលមានការចូលរួមពីសំណាក់ មន្ត្រីតាមបណ្តាក្រសួងផ្សេងៗ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និស្សិត ព្រះសង្ឃ ភ្ញៀវជាតិនិងអន្តរជាតិ ជាច្រើននាក់ដើម្បីស្តាប់បទបង្ហាញមួយក្រោមប្រធានបទ «ជំនាញនៃភាពជាអ្នកដឹកនាំនិងបំនិនជីវិត ដែលជួយបង្កើន សក្តានុភាព ដោយផ្តោតលើវិន័យនិងទស្សនៈ ក្នុងអាជីពនិងជីវិតឯកជន ដែលនាំទៅកាន់ការរីកចម្រើន» នោះ លោក ស៊ុន ចាន់ថុល បានបង្ហាញអំពីបទពិសោធន៍ និងសាវតារ របស់លោកផ្ទាល់ ព្រមទាំងប្រវត្តិតាំងពីរូបលោកនៅជាក្មេងអូសអួនតាមវាលស្រែនៅស្រុកកោះធំ ខេត្តកណ្តាល និងជានិស្សិតទៅស៊ីឈ្នួល រត់តុនៅពេលបន្តការសិក្សា នៅក្រៅប្រទេស រហូតដល់បានក្លាយជា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាពេលបច្ចុប្បន្ន។ ការលាតត្រដាងអំពីដំណើរជីវិតរបស់លោកក្នុងគោលបំណងចង់ប្រាប់ទៅអ្នកចូលរួមនៅក្នុងឱកាសនោះឲ្យបានដឹងថា អ្វីៗទាំងអស់កើតមកពីការសិក្សា ការខិតខំប្រឹងប្រែង តស៊ូ និងការចេះមើលតាមគេ (តើគេធ្វើដូចម្តេចបានជា រៀនពូកែ ?តើហេតុអ្វីបានជាគេ ក្លាយជាអ្នកមាន? ក្លាយជាអ្នកដឹកនាំ? ។ល។ ) ដើម្បីរៀបចំផែនការសម្រាប់ជីវិតយើង ផ្ទាល់ឲ្យឆ្ពោះទៅរកភាពជោគជ័យ ។

លោកបានលើកឡើងដូច្នេះថា «ត្រូវក្តាប់ឲ្យជាប់អនាគតនិងជោគវាសនាក្នុងដៃរបស់ខ្លួនដោយខ្លួនឯង បើមិនដូច្នោះទេ អ្នកផ្សេងគេក្តាប់វាជំនួសយើងហើយ»។

ឆ្លៀតនៅក្នងឱកាសនោះដែរ លោកបានបង្ហើបប្រាប់អំពី គន្លិះសំខាន់ៗនៃការ ដឹកនាំប្រកបដោយ ភាពជោគជ័យផងដែរថា ក្នុងនាមជាមេដឹកនាំ ម្នាក់ត្រូវតែគោរពពាក្យសម្តី ហ៊ាននិយាយអ្វី ត្រូវហ៊ានធ្វើហ្នឹង ត្រូវចេះជ្រើសរើសមន្ត្រីឬ មនុស្សដែលមានសត្ថភាពមកជួយធ្វើការ ។ដើម្បីជ្រើសរើសបានគេត្រូវអនុវត្តតាមកត្តា៥ គឺ ទី១ អ្នកដែលមានថាមពល, ទី២ អ្នកដែលអាចយកថាមពលមកជំរុញយើងនិងអ្នកដទៃ, ទី៣ អ្នកហ៊ានអាកាត់, ទី៤ អ្នកអាចធ្វើកិច្ចការនោះបានសម្រេច និងទី៥ អ្នកដែលស្ម័គ្រនិងចិត្តរីករាយនឹងធ្វើការ។លោកបន្តថាបើមាន ប្រភេទមនុស្ស ទាំង៥នេះនៅជិតខ្លួន យើងជាអ្នកដឹកនាំពិតជាទទួលបានជោគជ័យហើយ។

គន្លឹះមួយទៀតសម្រាប់មេដឹកនាំ ត្រូវសម្រួលការងារ ឲ្យងាយអនុវត្តន៍ ដើម្បីបង្កើនល្បើន និងទំនុកចិត្តលើខ្លួនឯង។ គន្លឹះមួយទៀតក្នុងនាម ជាមេដឹងនាំ ត្រូវចេះកែទម្រង់មុនពេលគេតម្រូវឲ្យយើងកែ។ ចំណែកឯគន្លឹះចុងក្រោយ ត្រូវក្តាប់ឲ្យជាប់អនាគតក្នុងដៃរបស់ខ្លួន ដោយខ្លួនឯង បើមិនដូច្នោះទេ អ្នកផ្សេងគេក្តាប់អនាគតជំនួសយើងហើយ។

លោកបានបញ្ជាក់ធ្ងន់ថា អ្វីទាំងអស់ដែល លោកបានលើកឡើង អ្វីដែលលោក កំពុងធ្វើ អ្វីដែលលោកទទួលបានផលសម្រេចនៅក្នុងថ្ងៃនេះ សុទ្ធតែកើតចេញពី ការរៀនសូត្រ ការខិតខំប្រឹងប្រែង តស៊ូពុះពារ និងការចេះមើលតាមគេទាំងអស់៕

ការប្រើប្រាស់ កម្លាំង ពលកម្មកុមារ ក្នុងវិស័យកាត់ដេរ នៅតែព្រមាន ដល់ការនាំចេញ សម្លៀកបំពាក់ ពីកម្ពុជា

$
0
0

ភ្នំពេញ៖ សមាគមរោងចក្រ កាត់ដេរកម្ពុជា បានសម្តែងការព្រួយ បារម្ភខ្លាំង ចំពោះការប្រើប្រាស់ កម្លាំងពលកម្មកុមារ នៅតាមរោងចក្រ កាត់ដេរ ដែលមានផល ប៉ះពាល់ធ្ងន់ធ្ងរ ដល់ការនាំចេញ សម្លៀកបំពាក់ ពីកម្ពុជា ទៅកាន់ទីផ្សារ ពិភពលោក ។

លោក វ៉ាន ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានថ្លែងក្រោយចុះកិច្ចព្រមព្រៀង រវាង GMAC និង គម្រោងរោងចក្រ កាន់តែប្រសើរ នៅកម្ពុជា របស់ អង្គការពលកម្មអន្តរជាតិ (ILO) ស្តីពីការប្តេជ្ញា ក្នុងការលុបបំបាត់ ពលកម្មកុមារ នៅក្នុង វិស័យកាត់ដេរ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤នេះថា ការប្រើប្រាស់កម្លាំងពលកម្មកុមារ នៅតែត្រូវបានរកឃើញមាន នៅតាមរោងចក្រ ដោយសារតែកុមារទាំងនោះ និងក្រុមគ្រួសារ បានក្លែងបន្លំ ឯកសារផ្ទាល់ខ្លួន ដើម្បីទទួលបានការងារធ្វើ ប៉ុន្តែខាងនិយោជក មិនមានចេតនា ក្នុងការប្រើប្រាស់កម្លាំងពលកម្មកុមារនោះទេ ។

លោកថា៖ «ទាក់ទងនឹង ការប្រើប្រាស់ពលកម្មកុមារនេះ យើងមានបញ្ហាប្រឈមមួយ គឺការក្លែងបន្លំឯកសារ របស់បុគ្គលិកកម្មករ នៅពេល គាត់ដាក់ពាក្យចូលធ្វើការ ការនិយោជកគ្មានចេតនាជ្រើសរើសពលកម្មកុមារ ដើម្បីចូលមកធ្វើការ នៅក្នុងរោងចក្រទេ ប៉ុន្តែយើងមានបញ្ហា ការក្លែងឯកសារ ការក្លែងសៀវភៅគ្រួសារ ការក្លែងអត្ត សញ្ញាណបណ្ណ ពីព្រោះពួកគាត់(កុមារ) ចង់បានការងារធ្វើ ប៉ុន្តែជាចេតនា របស់និយោជក គឺយើងមិនចង់ ប្រើប្រាស់ កម្លាំងពលកម្មកុមារ នោះទេ»។

លោកបានបន្ថែមថា «បើរោងចក្រ ផ្តល់ការងារឱ្យកុមារប៉ុន្មាន រោងចក្រនោះ នាំចេញទៅស្រុកក្រៅ គេនឹងមិនទទួល នោះទេ ច្បាស់ជាគេអត់ទទួលហើយ យើងខូចខាតច្រើនណាស់ អញ្ចឹងរោងចក្រ ដែលប្រើប្រាស់កម្លាំងពលកម្មកុមារ គាត់នឹងនាំចេញមិនបាននោះទេ ។ ឥឡូវមានប៉ុន្មានភាគរយហើយ ដែលយើងបានរកឃើញ ការប្រើប្រាស់កុមារ នៅតាមរោងចក្រ  ប៉ុន្តែខ្ញុំមិនទាន់ដឹងច្បាស់ថា មានប៉ុន្មាននោះទេ ប៉ុន្តែតាមអាយឡូ បានឱ្យដឹងថា ក្នុង១ឆ្នាំៗ ការប្រើប្រាស់ កម្លាំងពលកម្មកុមារ នៅកម្ពុជាបានថយចុះ» ។

របាយការណ៍របស់ វិទ្យាស្ថានស្ថិតិ នៃក្រសួងផែនការ ដែលបង្ហាញដោយ រដ្ឋមន្រ្តីក្រសួងការងារ នៅក្នុងកិច្ចប្រជុំ រវាងគំរោង រោងចក្រកាន់តែប្រសើរនៅកម្ពុជា និងអន្តរក្រសួង   ស្តីពីពលកម្មកុមារក្នុងវិស័យ កាត់ដេរ សំលៀកបំពាក់កម្ពុជា ឆ្នាំ២០១៤ កាលពីខែមិថុនាកន្លងទៅ បានបញ្ជាក់ថា ការប្រើប្រាស់ កម្លាំងពលកម្មកុមារ នៅកម្ពុជា មានការថយ ចុះជាង ពាក់កណ្តាល កាលពីឆ្នាំ២០១៣ កន្លងទៅ។ ចំនួនពលកម្មកុមារ នៅកម្ពុជា មានការធ្លាក់ចុះពីចំនួន ៧៥០.០០០នាក់ មកនៅត្រឹម ៤២៩.៣៨០នាក់ និងទម្រង់ ធ្ងន់ធ្ងរ នៃពលកម្មកុមារ  បានថយចុះពី២៥៣.០០០នាក់ មកត្រឹម ២៣៦.៤៩៨នាក់ បើទោះបីជាកំណើន ប្រជាពលរដ្ឋបានកើនឡើងពី ១០លាន នាក់ នៅឆ្នាំ២០០១ ដល់ជាង ១៤លាននាក់នៅឆ្នាំ២០១៣  ក៏ដោយ។

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បានបញ្ជាក់កាលពីពេលថ្មីៗថា រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្ត ប្រឆាំងពលកម្មកុមារ រួមទាំងគោលដៅកាត់បន្ថយរូបភាព នៃពលកម្មកុមារ  ក្នុងវិស័យទាំងអស់ នៅទូទាំង ប្រទេសពី១៦,៥ភាគរយ នៅឆ្នាំ១៩៩៩មកត្រឹម ៨ភាគរយ នៅឆ្នាំ២០១៥ ហើយលុបបំបាត់ឲ្យអស់ទាំងស្រុង នៅឆ្នាំ២០១៦ក្នុងទម្រង់ធ្ងន់ធ្ងរ។

លោក អ៉ិត សំហេង ៖ «ស្ថានភាព នៃពលកម្មកុមារ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង គឺយើងអនុវត្តទៅតាមអនុវត្ត ទៅតាមផែនការជាតិលើកទី២ របស់យើង  ហើយក៏កំពុង ទទួលបាន ជោគជ័យ មានន័យថា ការរំដោះ ក្មួយកុមារ ចេញពីពលកម្មកុមារ នៃក៏បានច្រើន ហើយខ្ញុំសង្ឃឹមថា នៅឆ្នាំ២០១៥-២០១៦នេះ  យើងនឹង អាចសម្រេចបាន គោលដៅ នឹងលុបបំបាត់ ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ»។

លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលបញ្ជាជីវៈ បានមានប្រសាសន៍ថា «កម្ពុជាមានការ ប្តេជ្ញាចិត្តខ្ពស់ណាស់ នៅក្នុងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ  នៃពលកម្មកុមារ ជាពិសេស នៅក្នុងរោងចក្រ ដែលផលិតសម្លៀកបំពាក់សម្រាប់ ការនាំចេញ អញ្ចឹង គេនឹងអាច ជឿជាក់ថា ផលិតផលនៅកម្ពុជា មិនមានការប្រើប្រាស់  ពលកម្មកុមារទេ» ។

ទោះជាយ៉ាងនេះក្តីរហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ច្បាស់លាស់ណាមួយ ដែលបង្ហាញថា ការប្រើប្រាស់កម្លាំងពលកម្មកុមារ ក្នុងវិស័យកាត់ដេរ ដែលកើតឡើង តាមរយៈការបន្លំឯកសារនេះ មានចំនួនប៉ុន្មាននោះទេ ប៉ុន្តែបើតាមការអះអាង របស់លោកស្រី  ចានីកាស៊ីមស៊ិន ប្រធានគ្រប់គ្រងគម្រោងស្តីទី គម្រោងរោងចក្រ កាន់តែប្រសើរ នៅកម្ពុជា បានឱ្យដឹងថា តាមរយៈការត្រួតពិនិត្យ ទៅលើរោងចក្រកាត់ដេរ ចំនួន៥០០ ក្នុងចំណោមរោងចក្រកាត់ដេរទាំងអស់ ៩៦០ នៅកម្ពុជា ក្នុងនោះឆ្នាំ២០១៤ មានចំនួន៣៤ករណី  ហើយឆ្នាំ២០១៣ មានចំនួន៦៧ករណី ដែលចំនួននេះបានថយចុះច្រើន ។ លោកស្រីបានមានប្រសាសន៍ថា «យើងគ្របដណ្តប់ តែទៅលើរោងចក្រណា ដែលគាត់ធ្វើការនាំចេញ ក្នុងចំណោមរោងចក្រជាង៥០០ ដែលយើងបានត្រួតពិនិត្យ»។

សូមជំរាបថា ដើម្បីទប់ស្កាត់ការប្រើប្រាស់ កម្លាំងពលកម្មកុមារនៅតាមរោងចក្រកាត់ដេរនេះ GMAC និង គម្រោងរោងចក្រ កាន់តែប្រសើរ នៅកម្ពុជា នឹងធ្វើការត្រួតពិនិត្យ រោងចក្រ ដែលជាដៃគូរបស់ខ្លួន ដើម្បីស្វែងរកកុមារ ដែលកំពុងបំពេញការងារតាមរោងចក្រទាំងនោះ ដើម្បីផ្តល់ថវិកា ឱ្យពួកគេបានសិក្សាជំនាញវិជ្ជាជីវៈវិញ ដោយឡែក ខាងGMAC នឹងផ្តល់ប្រាក់ខែឱ្យពួកគេដូចធម្មតា ៕

រដ្ឋសភា នឹងធ្វើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុង របស់ខ្លួន បើកផ្លូវឱ្យ លោកសមរង្ស៊ី មានឋានៈស្មើ នាយករដ្ឋមន្រ្តី

$
0
0

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ស្អែកនេះ រដ្ឋសភា នៃប្រទេសកម្ពុជា នឹងបើកកិច្ចប្រជុំ ពេញអង្គ ដើម្បីពិភាក្សា អនុម័តលើ វិសោធនកម្មបទបញ្ជាផ្ទៃ ក្នុងរដ្ឋសភា ជាអ្វីដែលត្រូវ បានគេដឹងថា នឹងបើកផ្លូវប្រធាន គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មានតួនាទីជាប្រធានសមាជិកសភាភាគតិច ដែលមានតួនាទី ស្មើនឹងនាយករដ្ឋមន្ត្រី។

សូមបញ្ជាក់ថា នៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ និង លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នៅវិមានរដ្ឋសភា កាលពីពេលថ្មីៗនេះ បានឯកភាពគ្នាឱ្យមានការ បន្តយន្តការវប្បធម៌ ជជែកពិភាក្សាគ្នាដោយសន្តិវិធី ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ ក្នុងនោះ ក៏មានការតែងតាំងលោក សម រង្ស៊ី ឱ្យក្លាយជាប្រធានសមាជិកសភានៃក្រុមសំឡេងភាគតិច និងមានឋានៈស្មើនាយករដ្ឋមន្រ្តី ផងដែរ៕

បញ្ជូន ចៅសង្កាត់គោករកា និងបក្ខពួក ទៅតុលាការ បន្តការសួរនាំ

$
0
0

ភ្នំពេញ ៖  មន្ដ្រីអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីបញ្ចប់ការ សួរនាំរួចមក នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤នេះ  សមត្ថកិច្ច បាន បញ្ជូន ចៅសង្កាត់គោករកា លោក ភី ណុប និងបក្ខពួក ទៅកាន់តុលាការ ដើម្បីធ្វើការសួរនាំ នៅចំពោះមុខ តំណាង អយ្យការ ចាត់ការបន្ដតាមផ្លូវច្បាប់ ដែលសង្ស័យនៅពីក្រោយខ្នង នៃការគប់គ្រាប់បែក ប៉ងសម្លាប់មួយ គ្រួសារនៅភូមិសែនសុខទី២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

យ៉ាងណាក៏ដោយ រហូតមក ដល់ម៉ោង ៤៖៣០នាទី រសៀលថ្ងៃដដែលនេះ គេមិនទាន់ដឹងថា តំណាងអយ្យការ អមសាលា ដំបូងរាជធានី ភ្នំពេញ សម្រេចចោទប្រកាន់យ៉ាងណា នោះឡើយ។

មេខ្លោងពិតប្រាកដ នៃអំពើគប់គ្រាប់បែក ប៉ងសម្លាប់ មួយគ្រួសារ នៅ ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌ សែនសុខ កាលពីដើមខែតុលា ឆ្នាំ២០១៤ កន្លងទៅនោះ ឥឡូវត្រូវបានលាត ត្រដាងច្បាស់ហើយ គឺជាចៅ សង្កាត់ គោករកា ខណ្ឌព្រែកព្នៅ លោក ភី ណុប អាយុ៤៧ឆ្នាំ ដែលជាជនសង្ស័យ ហើយបច្ចុប្បន្ន ស្ថិតក្រោមការសួរនាំ បន្ដទៀត ពីសំណាក់ មន្ដ្រីអាវុធហត្ថរាជធានីភ្នំពេញ ។

មន្ដ្រីនគរបាល មូលដ្ឋាន ខណ្ឌសែនសុខ បានលួច បង្ហើបថា មូលហេតុដែលចៅសង្កាត់ គោករកា បានជួលឃាតក គប់គ្រាប់បែកប៉ង សម្លាប់មួយគ្រួសារ ខាងលើនេះ ដោយសារ តែលោក ភី ណុប បានច្រណែន និងជនរងគ្រោះ គ្រោង ឈរឈ្មោះ ជាចៅសង្កាត់ហើយ ពាក់ព័ន្ធទៅនឹងជម្លោះ ការរកស៊ី ក្នុងមុខជំនួញផងដែរ ។

មន្ដ្រីនគរបាលរូបនេះ បានបន្ដទៀតថា ដើម្បីសម្លាប់ ជនរងគ្រោះមេខ្លោង បានសន្យា ផ្ដល់លុយ ចំនួន១ម៉ឺនដុល្លារ ប៉ុន្ដែពេលធ្វើសកម្មភាព មិនចំគោលដៅ ហើយជនរងគ្រោះ មិនស្លាប់នោះ មេខ្លោងបានត្រឹម ផ្ដល់លុយ ចំនួន៥០០០ ដុល្លារប៉ុណ្ណោះ ។

ជនសង្ស័យ ជាមេខ្លោង នៃអំពើគប់គ្រាប់បែក បណ្ដាលឱ្យមានស្លាប់ និងរបួសខាងលើ នេះ ចៅសង្កាត់ គោករកា លោក ភី ណុប និងជនសង្ស័យម្នាក់ទៀត ឈ្មោះ ពៅ ប៊ុនធឿន អាយុ៣៣ឆ្នាំ ដែលជាអ្នកដើរ ជួលអ្នកធ្វើសកម្មភាពផ្ទាល់ ត្រូវ បានកម្លាំងនគរបាល ព្រហ្មទណ្ឌ រាជធានីភ្នំពេញ ឃាត់ខ្លួនជាបន្ដ បន្ទាប់ កាលពីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៤ ។

ក្នុងនោះ ជនសង្ស័យ ដែលជាអ្នកដើរជួល ក្រុមធ្វើសកម្មភាពផ្ទាល់ ត្រូវបានកម្លាំងនគរ បាល ខណ្ឌព្រែកព្នៅ តាមទៅ ចាប់ខ្លួននៅឯ ខេត្ដសៀមរាប រួចហើយ ពេលយកមកដល់ ភ្នំពេញវិញ និងក្រោយពីសួរនាំរួចមក កម្លាំង នគរបាល បានបន្ដឃាត់ខ្លួនលោក ភី ណុប ជាចៅ សង្កាត់គោករកា ដោយសង្ស័យថា ជាមេខ្លោងនៃ អំពើឃាតកម្មមួយនេះ ។

យោងតាមប្រភពព័ត៌មាន ពីមន្ដ្រីនគរបាល មូលដ្ឋាន ខណ្ឌសែនសុខ បានលួចបង្ហើបទៀតថា ចៅសង្កាត់គោករកា ពិតជាសង្ស័យជាប់ ពាក់ព័ន្ធនៅពីក្រោយខ្នង នៃសកម្មភាពគប់ គ្រាប់បែក ប៉ងសម្លាប់ជនរងគ្រោះមួយគ្រួសារ កាលពីដើមខែតុលា ឆ្នាំ២០១៤កន្លងទៅពិត ប្រាកដមែន ស្ថិត នៅផ្ទះគ្មានលេខ ក្រុម១៤ ផ្លូវលេខ២១៥ ភូមិសែនសុខទី២ សង្កាត់ ឃ្មួញ ខណ្ឌសែនសុខ ។

សូមបញ្ជាក់ថា អំពើឃាតកម្មដោយគប់ គ្រាប់បែកបង្កឱ្យ មានការភ្ញាក់ផ្អើលកាលពី ល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤ នោះ បណ្ដាលឱ្យជនរងគ្រោះ ៦នាក់ ស្លាប់និង របួស ហើយអ្នកស្លាប់នោះគឺជាក្មេងប្រុស អាយុ១១ឆ្នាំ ឈ្មោះ ស៊ន តារា ។
ក្រោយមានអំពើឃាតកម្ម គប់គ្រាប់បែក ខាងលើនេះ កាលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅ កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ បានឃាត់ខ្លួន ជនដៃដល់ម្នាក់ នៅផ្ទះជួលភូមិអណ្ដូង៤ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

មន្ដ្រីអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជាក់ថា ជនសង្ស័យរូបនេះ ឈ្មោះនួន សំរិទ្ធ ហៅម៉ាប់ អាយុ២៧ឆ្នាំ គឺជាជនដៃ ដល់នៃការ គប់គ្រាប់បែក ផ្ទាល់តែម្ដង ដោយមេខ្លោង សន្យាផ្ដល់ម៉ូតូ SL មួយគ្រឿង និងលុយ៤០០ដុល្លារ ។ ជនសង្ស័យ នួន សំរិទ្ធ បានសារភាពនៅ ចំពោះមុខសមត្ថកិច្ច អាវុធហត្ថក្រោយពេល ចាប់ខ្លួនថា ម៉ូតូ SL ដែលអ្នកជួលប្រគល់ឱ្យនោះ ត្រូវបានបក្ខពួករបស់ខ្លួនឈ្មោះ លីន ជិះ យកទៅបាត់ហើយ ។

ប្រភពព័ត៌មានពីមន្ដ្រី នគរបាលខណ្ឌសែនសុខ បានបន្ដថា ក្រោយពីមានការ ឃាត់ខ្លួន ជនដៃដល់ទាំងពីរនាក់រួចមក នគរបាលព្រហ្ម ទណ្ឌរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្ដមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាល រាជធានីភ្នំពេញ និង ស្នងការរងលោក ជួន ណារិន្ទ បានចុះទៅផ្ទាល់ រហូតមានការឃាត់ ខ្លួនជនសង្ស័យ ទាំងពីរ នាក់បន្ថែមទៀត ។

ក្រោយការចាប់ខ្លួន កាលពីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ រួចមក នៅព្រឹកថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ២០១៤នេះ នគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ បានបញ្ជូន ជនសង្ស័យទាំងពីរនាក់ ទៅឱ្យមន្ដ្រីអាវុធហត្ថ ដើម្បីបន្ដការសួរនាំ កសាងសំណុំ រឿងបញ្ជូន ទៅកាន់តុលាការ ចាត់ការបន្ដតាមឱ្យផ្លូវច្បាប់ ។

សូមបញ្ជាក់ថា កាលពីម៉ោង៧ល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤ ជនសង្ស័យ ២នាក់ បានជិះម៉ូតូទៅបោក គ្រាប់បែក ផ្ទុះ សម្លាប់ មនុស្សម្នាក់ និងរបួស៥នាក់ (ក្មេងចាស់) នៅក្នុងផ្ទះល្វែង មួយកន្លែង ក្នុងភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ខណៈជនរងគ្រោះកំពុងអង្គុយហូបបាយ ។

សាក្សី និងសមត្ថកិច្ចអះអាងថា ជនល្មើសមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿង ដែលខ្លះថា ប៊េស និងខ្លះទៀតថា វីវ៉ា ពណ៌ក្រហម បានធ្វើសកម្មភាពបោកគ្រាប់បែក ចូលទៅក្នុងផ្ទះ ខណៈជនរងគ្រោះកំពុង អង្គុយហូបបាយរួមគ្នា ។

ប្រភពព័ត៌មាន ពីមន្ដ្រីនគរបាល ខណ្ឌសែនសុខ បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ និងរបួសមានចំនួន៦នាក់ ក្នុង នោះស្រីម្នាក់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ កាល់ម៉ែតសម្រាប់មនុស្សធំ និងមន្ទីរពេទ្យ គន្ធបុបា្ផ សម្រាប់កុមារ តូចៗ ប៉ុន្ដែមួយសន្ទុះ ក្រោយមក ក្មេងប្រុសម្នាក់ អាយុ១១ឆ្នាំ បានស្លាប់ ពេលកំពុងសង្គ្រោះនៅមន្ទីរពេទ្យ ។

មន្ដ្រីនគរបាល ខណ្ឌសែនសុខ បានបញ្ជាក់ថា ជនរងគ្រោះទាំង៦នាក់ ដែលស្លាប់ និងរងរបួសធ្ងន់ស្រាល នោះ រួម មានទី១ ឈ្មោះ ស៊ន ស៊ិន អាយុ ៥៨ឆ្នាំ ជាមេគ្រួសារ មុខរបរស៊ីទិញ និងលក់ដី ស្នាក់នៅចំណុច កើតហេតុ ផ្ទះសង់ ថ្មី លេខ២១៥ រងរបួសត្រង់ក្បាលពោះ និងកែងជើង ទី២ ឈ្មោះសាំ ភស្ដ័ អាយុ ២០ឆ្នាំ មុខរបរជាកម្មករ របស់ម្ចាស់ ផ្ទះ រងរបួសត្រង់ក្បាលជង្គង់ទាំងពីរ ទី៣ ឈ្មោះ ដូន សុខ អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ រងរបួស ត្រង់ថ្ងាស និងកែង ជើង ទី៤ ឈ្មោះស៊ន តារា អាយុ១១ឆ្នាំ រងរបួសជើងទាំង២នាក់ ហើយបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធ បុបា្ផ ទី៥ ឈ្មោះ តារារិទ្ធ ខាន់លន់ អាយុ ១២ឆ្នាំ រងរបួសជើងទាំង២ និងទី៦ ឈ្មោះ ហាក់ ប៉េងលាង ភេទស្រី អាយុ ៤០ឆ្នាំ ស្នាក់ នៅចំណុចកើតហេតុ រងរបួសស្រាលត្រង់ម្រាមដៃ ។

ក្រៅពីរងរបួសទៅលើម្ចាស់ផ្ទះមួយគ្រួសារនេះ សម្ភារៈមួយចំនួន រួមទាំង ម៉ូតូ មួយ គ្រឿង និងរថយន្ដពីរគ្រឿងក៏រងការខូចខាតផងដែរ ៕

អ្នក «ប្រមាថទៅលើ អង្គព្រះពុទ្ធ» នៅក្នុងប្រទេសភូមា នឹងប្រឈមមុខ ជាប់ពន្ធនាគារ ចំនួន ០២ឆ្នាំ

$
0
0

ប៊ីប៊ីស៊ី៖ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយ កាលពីល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ថា ជនជាតិណូវែលសេឡង់ម្នាក់ និងជនជាតិភូមាចំនួន០២នាក់ ត្រូវបានសមត្ថកិច្ច នៅក្នុងប្រទេសអាស៊ានមួយនេះ ឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ ដើម្បីវិនិច្ឆ័យទោសកំហុស បន្ទាប់ពីពួកគេ ត្រូវបានរកឃើញថាបង្កើត «ការប្រមាថដល់ អង្គព្រះពុទ្ធ»។

ប្រពភព័ត៌មានបានផ្សព្វផ្សាយថា មានជនសង្ស័យចំនួន០៣នាក់ ត្រូវបានចោទប្រកាន់ពីបទផឹកស្រវឹង និងបានជេរប្រមាថដល់អង្គព្រះពុទ្ធ ដោយមានបង្ហោះនៅ លើទំព័រហ្វេសប៊ុក របស់រង្គសាលមួយនៅក្នុងប្រទេសភូមា ។

បន្ទាប់ពីមានអ្នកដឹង អំពីអំពើប្រមាថនេះ ធ្វើឲ្យមនុស្សម្នា នៅក្នុងប្រទេសមានប្រតិកម្មយ៉ាងខ្លាំង ដោយជំរុញឲ្យដាក់ទោស ដល់បុគ្គលប្រព្រឹត្តខុស តាមច្បាប់របស់ភូមា ។

យោងតាមច្បាប់ភូមា ដែលបង្កើតឡើងបានបញ្ជាក់ថា ការប្រមាថជាអំពើឆ្គាំឆ្គងមួយ ដែលបំផ្លាញដល់សាសនា ។ ភូមា ត្រូវបានគេដឹងថា ជាប្រទេសដែលបានគោរព ព្រះពុទ្ធសាសនាតាំងពីយូរ លង់មកហើយ ។

អ្នកប្រមាថដល់អង្គព្រះពុទ្ធ បានបង្ហាញរូបភាពរបស់គេ ជាមួយនឹងការបិទភ្នែកទាំងសងខាង ជាមួយនឹងការពាក់កាស់ចម្រៀង នៅនឹងត្រចៀក និងធ្វើទឹកមុខខ្ពើម រអើមនឹងព្រះអង្គ ។ លើសពីនេះ ជននោះបានបង្ហាញ ក្នុងនាមជាផ្សព្វផ្សាយពាណិជ្ជកម្ម ឲ្យផឹកស្រានៅពេលថ្ងៃត្រង់ ដែលមានសុរា និងបៀមខ្សៀ ។

គួររំលឹកថា ហេតុការណ៍នោះ កើតឡើងកាលពីសប្តាហ៍មុន។ រង្គសាលដែលមាននាយកគ្រប់គ្រងឈ្មោះ Philip Blackwood វ័យ៣២ឆ្នាំ ម្ចាស់រង្គសាល Tun Thurein អាយុ៤០ឆ្នាំ និងអ្នក គ្រប់គ្រងលោក Htut Ko Ko Lwin វ័យ២៦ឆ្នាំ ត្រូវបានចាប់ខ្លួន ។ ករណីនេះ បានធ្វើឡើង ដោយមានពាក្យបណ្តឹងមួយ ពីនាយកដ្ឋានវប្បធម៌ នៅក្នុងប្រទេសភូមា បានប្តឹងដល់ជនទាំង០៣នាក់ ដែលបានប្រព្រឹត្តខុស នូវអំពើឆ្គាំឆ្គងនេះ ។

ការវិនិច្ឆ័យទោស នឹងសម្រេចនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ខាងមុខ ដែលជនជាប់ចោទ នឹងប្រឈមមុខទោសទណ្ឌ ចំនួន០២ឆ្នាំ ៕

Photo by DAP-News

អ្នកជំនាញ ការប្រមាណ ២៥០០នាក់ និងក្រុមអ្នកវិភាគ ផ្នែកបច្ចេកវិទ្យា ព្រួយបារម្ភ ទៅលើឯកជនភាព នៅតាមប្រព័ន្ធ អនឡាញ

$
0
0

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia ផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ថា ផ្អែកតាមការចុះស្រង់ ទិន្នន័យមួយចំនួន បានបង្ហាញឲ្យដឹងថា អ្នកជំនាញការផ្នែក បច្ចេកវិទ្យាប្រមាណ២.៥០០នាក់ និងអ្នកវិភាគទាំងឡាយ បានបញ្ជាក់ថា ឯកជនភាពនៅប្រព័ន្ធអនឡាញ នៅតែជាបញ្ហាចោទដដែល សម្រាប់ប៉ុន្មានឆ្នាំទៅមុខ ព្រោះថាការទទួល យកដោយប្រព័ន្ធមានភាពទូលំទូលាយ ដែលតុល្យភាពសិទ្ធិរបស់អ្នកប្រើប្រាស់ និងការប្រមូលទិន្នន័យបុគ្គល នៅមិនទាន់ត្រឹមត្រូវ ។

លោក Lee Rainie សហនិពន្ធនាយកម្នាក់ នៅក្នុងកម្មវិធីស្រាវជ្រាវផ្នែក អ៊ីនធើណែត (Pew Research Internet Project) បានលើកឡើងថា «វាជាការខ្ជះខ្ជាយមួយដ៏ធំ ដែលអ្នកជំនាញការទាំងឡាយបានឯកភាពគ្នាថា អ្នក បានប្រតិបត្តិការលើអនឡាញ គឺមិនត្រឹមត្រូវទៅតាមលក្ខខណ្ឌកំណត់ ដូចអ្វីដែលបានស្ទង់ទិន្នន័យ» ។

លោកបានបន្តថា អ្នកជំនាញការទាំងនោះ បានយល់ឃើញថា «ភាពឯកជនក្នុងប្រព័ន្ធអនឡាញ ត្រូវបានត្រឹមត្រូវ» ។
លោកបានបន្ថែមថា «អ្នកដែលប្រើប្រាស់អនឡាញ ដើម្បីចែករំលែកអ្វីៗរបស់ពួកគេទៅកាន់មិត្តភ័ក្រ្ត ឬក៏រកអ្វីដែលរីកចម្រើន សម្រាប់សហគមន៍ វាជាសកម្មភាពមួយ ដែលរីកចម្រើន ដល់ទីភ្នាក់ងារពាណិជ្ជកម្មទាំងឡាយ ហើយយើងក៏ទទួលស្គាល់ អំពីចំណេះដឹងផ្នែកសេដ្ឋកិច្ចទាំងនោះដែរ» ។

ផ្អែកតាមការស្រង់ទិន្នន័យ ឃើញថា មានអ្នកជំនាញផ្នែកបច្ចេកវិទ្យា ប្រមាណ២.៥០០នាក់ ដែលពួកគេស្នើឲ្យមាន «ការរក្សាបាននូវសុវត្ថិភាព លើចំនួនទិន្នន័យ ដែលទទួលយកដោយប្រព័ន្ធអនឡាញ ដើម្បីរក្សាបានភាពត្រឹមត្រូវ និងស្ថិតក្នុងភាពឯកជនមួយពិតប្រាកដ» ។

នៅឆ្នាំ២០២៥ ចំនួនអ្នកគាំទ្រ ទៅលើភាពឯកជនលើអនឡាញ ៥៥ភាគរយ និយាយថា ទេ និង៤៥ភាគរយ និយាយថា «បាទ» ។ អ្នកជំនាញការមួយចំនួននិយាយថា គាំទ្រដល់ប្រព័ន្ធអនឡាញ ក្នុងការប្រមូលទិន្នន័យ និងផ្អែកតាមការស្ទង់ទិន្នន័យ នឹងអាចនាំឲ្យមានការបង្កើតឡើង នូវការរក្សាបានឯកជនភាពមួយត្រឹមត្រូវ និងពិតប្រាកដ ។

ក្រុមអ្នកជំនាញការបានបន្ថែមថា វាជាចំណែកមួយ ក្នុងការទប់ស្កាត់ការធ្វើភេរវកម្ម ឬប្រព្រឹត្តខុសរបស់បុគ្គលណាមួយ ដោយទាញយកប្រយោជន៍ ពីអនឡាញទៅប្រើប្រាស់ ជាប្រយោជន៍របស់ ពួកគេ ដូច្នេះទាមទារឲ្យមានការកំណត់ ដោយឯកជនភាពមួយច្បាស់លាស់ នូវរាល់ទិន្នន័យរបស់អ្នកប្រើប្រាស់ អនឡាញទាំងនោះ ៕

Photo by DAP-News


ឧកញ៉ា ថោង សារ៉ាត់ ចេញមុខ តាមឃ្លីបវីដេអូ បដិសេធ ជាមេខ្លោង បាញ់សម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ

$
0
0

ភ្នំពេញ ៖ ឃ្លីបវីដេអូ ដែលមានរយៈពេល ៤នាទី និង១៧វិនាទី របស់ឧកញ៉ា ថោង សារ៉ាត់ បានធ្វើការបដិសេធថា ខ្លួន និងអង្គរក្ស មិនមែនជាឃាតក និងអ្នកនៅពីក្រោយខ្នង នៃអំពើឃាតកម្ម បាញ់សម្លាប់ទៅលើឧកញ៉ា អ៊ឹង ម៉េងជឺ នោះឡើយ ដោយលោកចាត់ទុកការចោទប្រកាន់មកលើរូបលោក គឺជារឿងមានបំណង ចង់ធ្វើបាបមកលើរូបលោក ខណៈដែលរូបលោករកស៊ីមានបាន ។ ក្នុងនោះ នៅក្នុងឃ្លីបវីដេអូ ឧកញ៉ា ថោង សារ៉ាត់ ក៏បានអំពាវនាវសូមឲ្យ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយអន្តរាគមន៍ រកយុត្តិធម៌ឲ្យរូបគាត់ផងដែរ ។

នេះគឺជាឃ្លីបវីដេអូទី១ហើយ ដែលឧកញ៉ា ថោង សារ៉ាត់ បានចេញមុខធ្វើការបដិសេធ ដោយបញ្ចេញរូបភាពផ្ទាល់ ខណៈដែលកន្លងទៅ ការធ្វើការអំពាវនាវសូមឲ្យសម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ រកយុត្តិធម៌ និងធ្វើការបដិ សេធថា រូបលោក និងអង្គរក្ស មិនមែនជាអ្នកបញ្ជា និងជាឃាតកនោះ គឺមានត្រឹមតែខ្សែអាត់សំឡេងប៉ុណ្ណោះ ដែល ខ្សែអាត់សំឡេងនោះ ត្រូវបានមតិមួយចំនួនធ្វើការអះអាងថា វាមិនមែនជាសំឡេងរបស់ឧកញ៉ា ថោង សារ៉ាត់នោះទេ គឺមានគេបន្លំធ្វើ ដើម្បីទម្លាក់កំហុសមកលើសមត្ថកិច្ចតែប៉ុណ្ណោះ ។

ឃ្លីបវីដេអូ ដែលឧកញ៉ា ថោង សារ៉ាត់ ថត និងបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម ដើម្បីធ្វើការបដិសេធ និង អំពាវនាវ សុំការអន្តរាគមន៍ផ្តល់យុត្តិធម៌ពីនាយករដ្ឋមន្រ្តីនោះ លោក ថោង សារ៉ាត់ បានថ្លែងឲ្យដឹងថា រូបលោក និង អង្គរក្ស រងនូវភាពអយុត្តិធម៌ពីការចោទប្រកាន់របស់សមត្ថកិច្ច ។ ក្នុងនោះ លោកបានលើកយកហេតុផលចំនួន ២ យ៉ាងមកបញ្ជាក់ ដើម្បីធ្វើជាអំណះអំណាងថា រូបលោក និងអង្គរក្ស មិនមែនជាឃាតក និងជាអ្នកបញ្ជានៅពីក្រោយខ្នង ដោយទី១ លោកបានអះអាងថា រវាងរូបលោក និងឧកញ៉ា អ៊ឹង ម៉េងជឺ មិនដែលធ្លាប់ស្គាល់គ្នា គ្មានទំនាក់ ទំនងរកស៊ីអ្វីជាមួយគ្នា គ្មានដីជាប់ព្រំគ្នា និងគ្មានមូលហេតុអ្វីដែលលោកត្រូវសម្លាប់គាត់នោះឡើយ និងទី២ បើអង្គ រក្សរបស់លោកជាឃាតក គឺពួកគេមិនហ៊ានជិះម៉ូតូទៅណាមកណាជាមួយលោកនោះឡើយ ព្រោះតែរូបភាពឃ្លីបវីដេអូ ឃាតកបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបានគេធ្វើការផ្សព្វផ្សាយជាសាធារណៈអស់ទៅហើយ ដូចេ្នះគេអាចស្គាល់ បាន ។ មិនតែប៉ុណ្ណោះ ឧកញ៉ា ថោង សារ៉ាត់ បានធ្វើការបញ្ជាក់បន្ថែមថា ឃាតកដែលបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ គឺជាមនុស្សកាន់កាំភ្លើងដៃស្តាំ រីឯអង្គរក្សរបស់លោក ដែលសមត្ថកិច្ចចោទថា ជាជនដៃដល់ឈ្មោះ សៀង វាសនា នោះ គឺប្រើកាំភ្លើងដៃឆ្វេងតែប៉ុណ្ណោះ ហើយករណីសមត្ថកិច្ចឃាត់ខ្លួន ដំបូងឡើយគឺឃាត់ខ្លួនតែឈ្មោះ មាស សម្បត្តិ និង កូយ ចាន់ថុល តែប៉ុណ្ណោះ រីឯឈ្មោះ លី សៅ និង សៀង វាសនា ដែលសមត្ថកិច្ចចោទថា ជាឃាតក និង ជាអ្នកបើកម៉ូតូនោះ គឺត្រូវបានរូបលោកនាំទៅកាន់ស្នងការដ្ឋានឲ្យសមត្ថកិច្ចធ្វើការសាកសួរតែប៉ុណ្ណោះ ហើយបើគេជាឃាតកពិតមែន ច្បាស់ជារត់គេចខ្លួនបាត់ទៅហើយ មិនទៅឲ្យសមត្ថកិច្ចចាប់ខ្លួននោះទេ ។

ការអះអាងត្រង់ចំណុច ចុងក្រោយនេះ ត្រូវបានសមត្ថកិច្ចមួយរូប ធ្វើការអះអាងថា ឧកញ៉ា ថោង សារ៉ាត់ និយាយ បំផ្លើស ព្រោះតែឈ្មោះ លី សៅ មិនមែនឧកញ៉ា ថោង សារ៉ាត់ ជាអ្នកនាំយកទៅឲ្យសមត្ថកិច្ចនោះឡើយ គឺសមត្ថកិច្ច ជាអ្នកទៅនាំខ្លួន ខណៈដែលឧកញ៉ា ថោង សារ៉ាត់ បានរត់គេចខ្លួនបាត់ទៅហើយ ។

ជាការកត់សម្គាល់ ករណីឃាតកម្មបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ និងករណីសមត្ថកិច្ចវែកមុខឃាតក និងជនដៃដល់ នៅពីក្រោយខ្នង ដែលសមត្ថកិច្ចអះអាងថា គឺឧកញ៉ា ថោង សារ៉ាត់ ជាមេខ្លោង និងអង្គរក្សជាជនដៃដល់នោះ រហូត មកដល់ពេលនេះ នៅតែជាព័ត៌មានដែលសាធារណជនចង់ដឹង ដោយសារតែសមត្ថកិច្ចបានរកឃើញបទល្មើសចាប់ ខ្លួនបញ្ជូនទៅតុលាការ ធ្វើការចោទប្រកាន់ និងឃុំខ្លួនរួចមកហើយ ដោយសមត្ថកិច្ចអះអាងថា មានភស្តុតាងគ្រប់ គ្រាន់ តែបែរជាឧកញ៉ា ថោង សារ៉ាត់ ដែលគេចាត់ទុកថា ជាមេខ្លោងធំនោះ នៅតែចេញមុខធ្វើការបដិសេធ និងចោទ ប្រកាន់ទៅលើសមត្ថកិច្ចថា មានបំណងធ្វើបាបរូបគេទៅវិញ ។

សូមបញ្ជាក់ថា ឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែស៊ីម៉ង់ត៍ត្បូងពេជ្រ និងជាម្ចាស់ហាងលក់គ្រឿងអលង្ការហុងកុង ត្រូវបាន ឃាតក បាញ់សម្លាប់ជាច្រើនគ្រាប់ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ពេលកំពុងចុះទិញផ្លែឈើនៅក្បែរ ពហុ កីឡដ្ឋានអូឡាំពិក ៕

បញ្ហាប្រឈម ១៤ ចំណុច លើកឡើង ដោយប្រតិបត្តិករទេសចរណ៍ តំបន់អង្គរ-សៀមរាប ដោះស្រាយក្នុងកិច្ចប្រជុំ ក្រុមការងារទេសចរណ៍ ជាមួយផ្នែកឯកជន

$
0
0

សៀមរាប ៖ កិច្ចប្រជុំពិភាក្សាការងារ ទេសចរណ៍ជាមួយផ្នែកឯកជន ដែលបានប្រព្រឹត្តិទៅ នៅសាលាខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ ត្រូវបានផ្តោតជាសំខាន់ ទៅលើការធ្វើដំណោះស្រាយបញ្ហាប្រឈមនានា ដើម្បីលាងសំអាតកត្តាអវិជ្ជមានទាំងឡាយ ដែលជាឧបសគ្គរារាំង ដំណើរការអភិវឌ្ឍន៍វិស័យទេសចរណ៍ នៅក្នុងតំបន់អង្គរ សៀមរាប ។  លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតី ដឹកនាំការពិភាក្សា សម្រាប់កិច្ច ប្រជុំនេះ រួមទាំងមានការចូលរួមផងដែរ ពីសំណាក់ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងមន្ត្រីមកពី បណ្តាមន្ទីរអង្គភាព ដែលពាក់ព័ន្ធជុំវិញខេត្តផងដែរ ។

លោក ថោង ខុន មានប្រសាសន៍ថា ផ្អែកតាមចក្ខុវិស័យរបស់ក្រសួងទេសចរណ៍ ជាមួយនឹងការដាក់ចេញ និងការ អនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍ ស្របទៅនឹងគោលនយោបាយ អភិវឌ្ឍទេសចរណ៍ជាតិ ក៏ដូចជាផែន ការយុទ្ធសាស្រ្តតំបន់ និងពិភពលោក កម្ពុជារំពឹងថា នឹងទទួលបាននូវកំណើនភ្ញៀវទេសចរជារៀងរាល់ឆ្នាំ ។ 

លោកបានបញ្ជាក់ថា ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើ ប្រកបដោយប្រសិទ្ធិភាព ក្រសួងទេសចរណ៍ មានផែន ការច្បាស់លាស់ ក្នុងការអនុវត្តកម្មវិធីជាអាទិភាពរបស់ខ្លួន ដែលក្នុងនោះ រួមមានការអភិវឌ្ឍផលិតផលទេសចរណ៍  វិនិយោគទេសចរណ៍ ការផ្សព្វផ្សាយទេសចរណ៍ ការពង្រឹងគុណភាពទេសចរណ៍ និងសេវាកម្មទេសចរណ៍ ការអភិវឌ្ឍន៍ធនធានមនុស្ស ការតភ្ជាប់ ការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរណ៍ ។

លោកបានសង្កត់ធ្ងន់ថា រាល់ការអនុវត្តន៍ផែនការ យុទ្ធសាស្រ្តខាងលើ វាពិតណាស់ថា បញ្ហាប្រឈមនានា វានឹងកើត មានឡើង ហើយបញ្ហាប្រឈមទាំងនោះ វាមិនអាចគេចផុតពីយន្តការ នៃដំណោះស្រាយនោះឡើយ  ហើយយើងត្រូវ តែមានសុទិដ្ឋិនិយម ជាមួយផ្លូវស្វែងរកដំណោះស្រាយទាំងនោះ តាមរយៈនៃការជួបពិភាគ្សាគ្នា ។ លោកបានចាត់ទុក ថា ជំនួបពិភាក្សាគ្នា រវាងក្រុមការងារទេសចរណ៍ ជាមួយប្រតិបត្តិករទេសចរណ៍ផ្នែកឯកជននាពេលនេះ គឺជាយន្តការស្វែងរកដំណោះស្រាយ បញ្ហាប្រឈមនានា លើវិស័យទេសចរណ៍ ហើយយន្តការនេះ យើងនឹងត្រូវបានអនុវត្តជារៀង រាល់ ៣ខែម្តង ។

ការលើកឡើង នៅក្នុងកិច្ចប្រជុំនោះ ផ្នែកឯកជនដែលជាប្រតិបត្តិករទេសចរណ៍ នៃតំបន់សៀមរាប-អង្គរ បានផ្តោតទៅ លើបញ្ហាប្រឈមចំនួន ១៤ ចំណុច ដែលត្រូវមន្រ្តីជំនាញពាក់ព័ន្ធបកស្រាយបំភ្លឺ ។ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរ ទេសចរណ៍ខេត្តសៀមរាបបានបញ្ជាក់ថា បញ្ហាប្រឈមទី១ អ្នកបម្រើសេវាម៉ាស្សាសុខភាព នៅមានចំណុចខ្វះខាត លើជំនាញរបស់ខ្លួន ដូចនេះក្រសួងនឹងមានបង្កើតវគ្គបណ្តុះបណ្តាល ដល់អ្នកបម្រើសេវាម៉ាស្សា ដោយសហការជា មួយសកលវិទ្យាល័យអង្គរ ។ ក្រសួងនឹងទុករយៈពេល០៦ខែ គឺរហូតដល់ពាក់កណ្តាលឆ្នាំ២០១៥ ដើម្បីឲ្យអ្នកបម្រើ សេវាម៉ាស្សា ទទួលបានការបណ្តុះបណ្តាល ដើម្បីក្លាយជាប្រកបរបរអាជីពពិតប្រាកដ ។

ក៏ជាបញ្ហាប្រឈម ត្រូវបានលើកឡើង នៅក្នុងកិច្ចប្រជុំនេះផងដែរ នៅក្នុងចំណុចទី១៤ គឺការសុំឲ្យសាលាខេត្តសៀម រាប បញ្ឈប់សកម្មភាពក្លឹបកំសាន្ត ហ៊ីប ហ៊ប់ និងរើទីតាំងក្លឹប ក្លាស៊ីក ហ៊ីបហ៊ប់ ។ ជាយោបល់របស់កិច្ចប្រជុំ គឺត្រូវ អនុវត្តឲ្យបានត្រឹមត្រូវខ្លឹមសារមាត្រា០៩ នៃអនុក្រឹត ស្តីអំពីមណ្ឌលកំសាន្តទេសចរណ៍សម្រាប់មនុស្សពេញវ័យ ។ ចំពោះទីតាំងរើទៅកាន់ទីតាំងថ្មី គឺត្រូវស្ថិតនៅក្នុងមណ្ឌលដែលឆ្លើយតបទៅនឹងលក្ខខណ្ឌដូចមានកំណត់ក្នុងមាត្រ ០៩ នៃអនុក្រឹត្យ ហើយសាលាខេត្ត និងមន្ទីរទេសចរណ៍ខេត្តសៀមរាប គួរជូនដំណឹង ទៅគ្រប់ទីតាំងសេវាកំសាន្ត ទេសចរណ៍មនុស្សពេញវ័យទាំងអស់ ដែលមានបញ្ហាមិនសមស្រប តាមស្មារតីនៃអនុក្រឹតខាងលើ ត្រូវស្វែងរកទីតាំង ថ្មី ដោយមានឱសាននុវាទអនុវត្តច្បាស់លាស់ ។ 

សម្រាប់ជោគជ័យ នៃកិច្ចប្រជុំនេះ លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបង្ហាញនូវក្តីមោទនភាពយ៉ាងកក់ក្តៅបំផុត ហើយសង្ឃឹមថា តំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ សៀមរាប-អង្គរ នឹងបានបន្តនិរន្តរភាព នៃការ ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ក្នុងកំណើនកើនឡើងជារៀងរាល់ឆ្នាំ ដូចអ្វីដែលក្រសួងទេសចរណ៍ បានរំពឹង ទុក ហើយលោកក៏បានថ្លែងនូវការកោតសរសើរផងដែរ ចំពោះអាជ្ញាធរខេត្ត អាជ្ញាធរអប្សរា ប្រតិបត្តិករទេសចរណ៍ ក្រុមហ៊ុននានា និងមន្ទីរ អង្គភាពដែលពាក់ព័ន្ធជាអន្តរវិស័យ បានរួមគ្នាពង្រឹងគុណភាព និង គ្រប់គ្រងសេវាកម្មទេស ចរណ៍បានល្អប្រសើរ ៕

ក្រុមការងារចរចាគណបក្សទាំងពីរ៖ អនុញ្ញាតឲ្យកម្មករអាចចុះឈ្មោះ និងបោះឆ្នោត នៅកន្លែងធ្វើការ

$
0
0

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី១៩ ខែធ្នូនេះបន្ទាប់ពីបញ្ចប់កិច្ចប្រជុំរវាង គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្រ្គោះជាតិ លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី និងជាសហប្រធានក្រុមការងារ ចរចា មកពីគណបក្សប្រជាជនកម្ពុជា បានថ្លែងបញ្ជាក់ថា យើងនឹងរៀបចំធ្វើវិសោធនកម្មលើច្បាប់បោះឆ្នោត ដោយអនុញ្ញាតឲ្យកម្មករ ដែលចេញពីស្រុកកំណើត មកធ្វើការ និងស្នាក់នៅកន្លែងណា អាចចុះឈ្មោះ និងបោះឆ្នោតនៅកន្លែងនោះតែម្តង។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានបញ្ជាក់ថា ដូចជា កម្មករធ្វើការនៅភ្នំពេញ មិនចាំបាច់ត្រឡប់ទៅស្រុកកំណើតវិញទេ គឺអាចចុះឈ្មោះ និងបោះឆ្នោតនៅភ្នំពេញតែម្តង។ ដោយឡែកពាក់ព័ន្ធនឹងការលើកឡើង របស់សម្តេចព្រះសង្ឃរាជ មិនចង់ឲ្យព្រះសង្ឃចូលរួមបោះឆ្នោត គឺក្រុមការងារគណបក្សទាំងពីរ មិនមានគម្រោងលើកយកមកជជែកនោះទេ៕  

គួយ ប៊ុនរឿន៖CNRPកំពុងពិចារណា ក្នុងការបង្កើតការិយាល័យ បោះឆ្នោតនៅក្រៅប្រទេស

$
0
0

ភ្នំពេញ៖ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ អ្នកធ្វើការ ក៏ដូចជាមន្ត្រីទូតកម្ពុជា ដែលប្រចាំ ការនៅក្រៅប្រទេសនោះ គណបក្សសង្រ្គោះជាតិ(CNRP)កំពុងតែពិភាក្សាអំពីការបង្កើត មណ្ឌលបោះឆ្នោតនៅប្រចាំប្រទេសនីមួយៗ នេះជាការលើកឡើងរបស់ លោក គួយ ប៊ុនរឿនតំណាងក្រុមការងារចរចាCNRP។

លោក គួយ ប៊ុនរឿន បានមានប្រសាសន៍ប្រាប់ក្រុម អ្នកសារព័ត៌មានបន្ទាប់ ពីបញ្ចប់កិច្ចជំនួប ជាមួយលោក ប៊ិន ឈិន តំណាងក្រុមការងារគណបក្សប្រជាជនកម្ពុជា (CPP) នៅល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤នាវិមានរដ្ឋសភាថា ប្រជាពលរដ្ឋមានសិទ្ធិដូចគ្នា ហើយមន្រ្តីទូតដែល ធ្វើការនៅក្រៅប្រទេសនោះ ក៏មានសិទ្ធិដូចគ្នា ហើយក្នុងនាមមន្រ្តីបម្រើការងារ ឲ្យការបោះឆ្នោតនោះ ត្រូវគិតពីបញ្ហាទាំងនេះព្រោះ ក្នុងនាមជាអ្នកធានាសិទ្ធិ របស់ប្រជាពលរដ្ឋក្នុងការបោះឆ្នោត។

លោកបញ្ជាក់ថា «ចឹងបានជាយើងកំពុងពិភាក្សាគ្នាថាតើមានលទ្ធ ភាពអាចទៅ រួចប៉ុណ្ណា…គឺលទ្ធភាពនោះគឺយើងអាចបង្កើត ការិយាបោះឆ្នោតនៅក្រៅ ប្រទេសបានអត់ ហើយអ្នកណាជាទទួលខុសត្រូវ អ្នកគ្រប់គ្រង អំពីការចុះបោះឆ្នោតហ្នឹង។ ម្យ៉ាងទៀតបើ បង្កើតបានហើយ តើយើងបោះរបៀបម៉េចកំណត់ សន្លឹកឆ្នោតយ៉ាងម៉េច សរុបមកគឺមាន បញ្ហាច្រើន ដែលត្រូវគិតទាំងអស់គ្នា។ ប៉ុន្តែបើសិនក្នុងករណីមានការលំបាក ហើយមិនទាន់ មានលទ្ធភាពគ្រប់គ្រាន់ ជាពិសេសអំពីខ្ទងចំណាយរបស់យើងច្រើននោះ ក៏យើងគិតជាស្មារតីយ៉ាង ហោចណាស់ក៏យើង បានគិតពីបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត»។

ទាក់ទងបញ្ហានេះដែរលោក ប៊ិន ឈិន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា ចំពោះការបង្កើតការិយាល័យបោះឆ្នោត នៅក្រៅប្រទេសមានការលំបាកច្រើន។

លោកបានបញ្ជាក់ថា «មានការលំបាកខ្ញុំគិត ថាមានការ លំបាកអធិបតេយ្យស្រុក គេ យើងទៅរញ៉េរញ៉ៃនៅស្រុកគេអត់បានទេ ចឹងបានជាគោលការណ៍របស់គណបក្ស ប្រជាជនកម្ពុជាឲ្យគេមក ចុះឈ្មោះទៅ ហើយគេមានលទ្ធភាពមកបោះឆ្នោត គឺបោះឆ្នោតទៅ»។

តំណាងក្រុមការងារចរចា គណបក្សប្រជាជនកម្ពុជារូបនេះបន្តថា ជាក់ស្តែងដើម្បីបង្ក ការងាយស្រួល ដល់កម្មករដែលធ្វើនៅរាជធានីភ្នំពេញ គឺពួកគេចុះបោះឆ្នោតនៅ កន្លែងស្នាក់នៅ របស់ពួកគេតែម្តងដោយមិនបាច់ចំណាយពេលវេលា ទៅចុះបោះឆ្នោត នៅស្រុកកំណើតដូចលើកមុននោះទេ។

លោកថា «លើកមុនយើងគិតអំពីលំនៅដ្ឋាន ប៉ុន្តែឥឡូវគិតពី សំណាក់គឺកន្លែង ដែលពួកគេធ្វើការនៅរាជធានីភ្នំពេញ»។

រសៀលថ្ងៃទី១៩ ខែធ្នូ ក្រុមការងារចរចាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានបន្តជួបគ្នា ពិភាក្សាធ្វើវិសោធនកម្មសេចក្តីស្នើច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រដែលក្នុងកិច្ចពិភាក្សាគ្នាបានមកដល់ជំពូកទី៥ ដែលនិយាយពីការចុះឈ្មោះ អ្នកបោះឆ្នោតហើយក្រុមការងារ ទាំងពីរនឹងបន្តជួបគ្នា នៅថ្ងៃច័ន្ធសប្តាហ៍ក្រោយទៀត៕

យូអិន អំពាវនាវ ឲ្យជួយជនជាតិ ម៉ុងតាញ៉ានៅកម្ពុជា

$
0
0

បាងកក៖ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (UNCHR) និងការិ យាល័យ ឧត្តមស្នងការអង្គការ សហប្រជាជាតិទទួល បន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) បានសម្តែងការព្រួយបារម្ភជាខ្លំាងអំពីបញ្ហាសុខភាព និងសុខមាលភាព របស់ជនជាតិ ម៉ុងតាញ៉ា មកពីវៀតណាមចំនួន ១៣នាក់ ដែលកំពុងលាក់ខ្លួនក្នុងព្រៃនៅកម្ពុជា ដោយគ្មានការផ្តល់ជំនួយ ឬការពារដល់ ព្រមទាំងអំពាវនាវឲ្យជួយពួកគេផងដែរ។

យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤បាន ឲ្យដឹងថា បន្ទាប់ពីចំណាយពេលជាង ០៧សប្តាហ៍លាក់ខ្លួននៅក្នុងព្រៃ ស្ថិតនៅភាគនិរតី ខេត្តរតនគិរីរបស់កម្ពុជា ស្ថានភាពក្រុមទំាងនោះ បានប្រែទៅជាមិនជាក់លាក់។ ពួកគេ រងទុក្ខវេទនា មានជំងឺប្រចាំកាយជាច្រើន រួមទំាងជំងឺគ្រុនឈាម និងគ្រុនចាញ់ និងមានការ ភិតភ័យចំពោះការផ្សងព្រេងរបស់ពួកគេ ដោយសារតែបារម្ភរឿងតាមចាប់ខ្លួន និងនិរទេស។

ពួកគេបានប្រាប់ប្រភពក្នុងស្រុកថា ពួកគេបានរត់គេចពីការធ្វើទុក្ខបុកម្នេញរបស់វៀតណាម និងស្វែងរកសិទ្ធិជ្រកកោន។ បញ្ហារត់គេចចេញពីវៀតណានេះ ក៏នៅមានទស្សនៈមួយថា ពួកគេនឹងមានគ្រោះថ្នាក់ដោយសារតែការរំលោភបំពានផ្នែកសិទ្ធិមនុស្ស ប្រសិនបើពួកគេត្រឡប់ទៅប្រទេសដើមពួកគេវិញ។

ជាងនេះទៅទៀត UNHCR និងOHCHR ក៏បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជា ត្រូវចាត់វិធានការ ឲ្យបានឆាប់រហ័ស ដើម្បីធ្វើឲ្យប្រាកដថា ក្រុមនៃជនជាតិម៉ុងតាញ៉ា ទំាងនោះ ត្រូវនាំមក រាជធានីភ្នំពេញ និងផ្តល់ការជ្រកកោនស្របតាមនីតិវិធី អនុលោមតាមអនុសញ្ញាជន ភៀសខ្លួនឆ្នាំ១៩៥១ និងអនុក្រឹតស្តីអំពីជនភៀសខ្លួន និងអ្នកស្វែងរកជនភៀសខ្លួន។

កម្ពុជាគឺជាប្រទេសហត្ថលេខីក្នុងអនុសញ្ញាស្តីអំពីជនភៀសខ្លួនឆ្នាំ១៩៥១ និងចាប់ផ្តើមចុះឈ្មោះ និងដំណើរការប្រកាសនេះកាលពីចុងឆ្នាំ២០០៩៕

កិច្ចសម្ភាសន៍៖​ ចំណុចលេចធ្លោ របស់សាលាក្តីខ្មែរក្រហម ក្នុងឆ្នាំ២០១៤ (មានវីដេអូ)

$
0
0

ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា រឺហៅសាមញ្ញថា សាលាក្តីខ្មែរក្រហម ដែលគាំទ្រដោយអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០១៤នេះ បានបំពេញបេសកកម្មយ៉ាងសកម្មរបស់ខ្លួន ក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ក្នុងខ្មែរក្រហមដ៏ប្រល័យ។ ស្នាដៃលេចធ្លោច របស់សាលាក្តីដែលចាយថវិកាជាង២០០ដុល្លារអាម៉េរិក ចាប់តាំងពីបង្កើតមកនោះ នាឆ្នាំ២០១៤នេះ គឺការសម្រេចផ្តន្ទាទោសអតីតមេដឹកនាំខ្មែរក្រហម២រូប គឺលោក នួន ជា និងលោក ខៀវ សំផន ឱ្យជាប់ពន្ធនាគារអស់មួយជីវិត។

ខាងក្រោមនេះ ជាកិច្ចសម្ភាសន៍រវាងលោក សយ សុភា នាយកព័ត៌មានដើមអម្ពិល ជាមួយលោក នេត្រ ភក្ត្រា មន្រ្តីកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម៖

ដើមអម្ពិល៖ បាទសូមជំរាបសួរ! លោកនេត្រ ភក្ត្រា។ លោកអាចជម្រាបជូនបានថាតើ នៅក្នុងឆ្នាំ២០១៤នេះ អ្វីទៅដែលជាចំណុចលេចធ្លោ ដែលខាងតុលាការខ្មែរក្រហម បានបំពេញក្នុងរយៈពេលមួយឆ្នាំនេះបាទសូមអញ្ជើញ?

នេត្រ ភក្ដ្រា៖ បាទសូមអរគុណ! ក្នុងរយៈពេលមួយឆ្នាំ ២០១៤នេះ សកម្មភាពដែលលេចធ្លោរបស់សាលាក្តីខ្មែរក្រហម គឺមានពីរ ។ទីមួយទាក់ទងនឹង ការប្រកាសសាលក្រមលើសំណុំរឿង០០២វគ្គមួយ ដែលមានជនជាប់ចោទ២រូប អតីតមេដឹកនាំខ្មែរក្រហម ដែលត្រូវបានចោទប្រកាន់ នៅចំពោះមុខតុលាការនោះ គឺលោកនួនជា និងលោកខៀវសំផន ត្រូវអង្គជំនុំជំរះសាលាដំបូងប្រកាសសាលក្រម ហើយបានរកឃើញថា លោកទំាងពីរមានពិរុទ្ធភាព នៅក្នុងបទឧក្រិដ្ឋកម្ម ដែលបានចោទប្រកាន់ នៅក្នុងសំណុំរឿង០០២វគ្គមួយ គឺឧក្រិដ្ឋកម្ម ប្រឆាំងនឹងមនុស្សជាតិ ពាក់ព័ន្ធទៅនឹងអង្គហេតុ នៃការជម្លៀសប្រជាជនដំណាក់កាលទីមួយកំទ្បុងពេលខ្មែរក្រហមទ្បើងកាន់អំណាច នៅថ្ងៃទី១៧ខែមេសា ឆ្នាំ១៩៧៥ គឺមានការជម្លៀសប្រជាជនហើយនឹងការជម្លៀសប្រជាជនដំណាក់កាលទីពីរ  គឺពីខែកញ្ញា រហូតដល់ឆ្នាំ១៩៧៧ ហើយមួយវិញទៀតទាក់ទង ទៅនឹងការសម្លាប់រង្គាលទៅលើអតីតមន្រ្ដីរដ្ឋការនៃសម័យសាធារណៈរដ្ឋខ្មែរ។ លោកនួនជា និង លោក ខៀវសំផន ត្រូវបានអង្គជំនុំជម្រះ សាលាដំបូងប្រកាសផ្ដន្ទាទោស  ដាក់ពន្ធធានាគាអស់មួយជីវិត។ នេះគឺជាព្រឹត្ដិការណ៍លេចធ្លោរជាងគេ ក្នុងឆ្នំា២០១៤សម្រាប់សាលាក្ដីខ្មែរក្រហម។ ព្រឹត្ដិការណ៍លេចធ្លោមួយទៀតនោះ គឺការបើកសាវនការបន្ដលើអង្គសេចក្ដីនៅក្នុងសំណុំរឿង០០២វគ្គទីពីរ  ដែលជាសំណុំរឿងបន្ដពីសំណុំរឿង០០២ វគ្គទីមួយ។ សំណុំរឿង០០២វគ្គទីពីរ ត្រូវបានបើកសាវនាការលើអង្គសេចក្ដីនៅខែតុលា ឆ្នាំ២០១៤កន្លងទៅ ក៏ប៉ុន្ដែតែដោយសារតែមាន បញ្ហាមួយចំនួន ដែលធ្វើឲ្យនីតិវិធីត្រូវបានពន្យារពេល ហើយសាវនាការ នឹងចាប់ផ្ដើមទ្បើងវិញ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥។ នេះគឺជា ព្រឹត្ដិការណ៍ពីរ សំខាន់ដែលផ្ដោតទៅលើទិដ្ឋភាពនៃច្បាប់ដែលសាលាក្ដីខ្មែរក្រហម ធ្វើដើម្បីឆ្លើយតបនឹងកិច្ចការ របស់ខ្លួន ក្នុងការស្វែងរកយុត្ដិធម៌ និងការពិតសម្រាប់ប្រជាជនកម្ពុជា ។

ដើមអម្ពិល៖ បាទអរគុណលោកភក្រ្ដា!នៅក្នុងចំណុចទីមួយដែលលោកបានលើកទ្បើងនេះហាក់ដូចជាមានមជ្ឈដ្ឋានមួយចំនួនគេបានមើល ថា សាលាក្ដីខ្មែរក្រហមបានបំពេញការងារច្រើន ជាពិសេសសាលក្រមដែលបានផ្ដន្ទាទោសអតីតមេដឹកនាំកំពូលឲ្យជាប់ពន្ធធានាគាមួយជីវិតនោះ អាចនិយាយបានថាសាលាក្ដីខ្មែរក្រហមនេះ មានការរងសម្ពាធនាមួយជាការចាប់បង្ខំឲ្យមានការផ្តន្ទាទោសដាក់ពន្ធនាគារមួយជីវិត នៅពេលខ្លះសាលាក្ដីខ្មែរក្រហមហាក់មានការខ្វះខាតថវិកា តើនេះជាការផ្គាប់ចិត្ដដល់ប្រទេសម្ចាស់ជំនួយ ឬមួយយ៉ាងម៉េចទៅវិញ?

នេត្រ ភក្ដ្រា៖ តាមពិតអ្វីដែលអង្គជំនុំជម្រះវិសាមញ្ញាតុលាការកម្ពុជា បានធ្វើហើយមិនទទួលរងនូវសម្ពាធណាមួយនោះទេ ទាំងពីប្រទេសម្ចាស់ជំនួយ ទាំងពីអង្គការសហប្រជាជាតិនិង រាជរដ្ឋាភិបាល គឺមិនទទួលសម្ពាធទាំងអស់នោះទេ។ អ្វីដែលសំខាន់ អង្គជំនុំជម្រះវិសាមញ្ញតុលាការកម្ពុជា មន្រ្ដី បុគ្គលិក ចៅក្រមដែលបំពេញការងារនៅសាលាក្ដីខ្មែរក្រហម គឺយើងធ្វើទៅតាមនីតិវិធីច្បាប់ដែលមានចែងមានទាំងនៅក្នុង កិច្ចព្រមព្រៀង មានតាំងពីច្បាប់ ស្ដីពីការបង្កើតអង្គជំនុំជម្រះវិសាមញ្ញតុលាការកម្ពុជា ក៏ដូចជាវិធានផ្ទៃក្នុងដែលយើងមាន។ ហើយអ្វីដែលអង្គជំនុំជម្រះសាលាដំបូងផ្ដន្ទាទោសលោក នួន ជា និង ខៀវ សំផន អស់មួយជីវិតនេះ មិនមែន មកពីសម្ពាធអ្វីមួយនោះទេ ហើយក៏មិនមែនខ្លាចចិត្ដជនរងគ្រោះនោះដែរ ក៏ប៉ុន្ដែអ្វីដែលជាការសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូង គឺឈរលើមូលដ្ឋាននៃច្បាប់ក៏ដួចជាភស្ដុតាង សាក្សីដែលបានបង្ហាញនៅក្នុងសាវនាការ ក៏ដូចជាការស៊ើបអង្គេត នៅពេលកន្លងទៅ ក៏ដូចការផ្ដល់នូវសក្ខីកម្មរបស់សាក្សីពីអ្នកជំនាញ និងដើមបណ្ដឹងរដ្ឋប្បវេណី ដែលបានទ្បើងចំពោះមុខតុលាការ ហើយរៀបរាប់ពីរឿងរ៉ាវទាំងអស់នេះទាក់ទងជាមួយនឹងឧក្រិដ្ឋកម្ម ដែលចោទប្រកាន់។ អីចឹងអង្គជំនុំជម្រះសាលាដំបូង ចៅក្រមនៃអង្គជំនុំជម្រះដែលមានចៅក្រមខ្មែរបីរួប ចៅក្រមអន្ដរជាតិពីររូប ធ្វើការសម្រេចជាឯកច្ឆ័ន្ទ នៅក្នុងការផ្ដន្ទាទោសលោក នួន ជា និង ខៀវ សំផន ដាក់ពន្ធធានាគារអស់មួយជីវិតក្នុងបទចោទប្រកាន់ទៅលើបទឧក្រិដ្ឋកម្មមនុស្សជាតិ នេះគឺជាការសម្រេចទៅតាមផ្លូវច្បាប់ដោយឈរលើ មូលដ្ឋានច្បាប់ ជាតិនិងអន្ដរជាតិក៏ដូចជាអង្គហេតុដែលមាន រួមទាំងភស្ភុតាងដែលបានស្ដាប់ទាំងសងខាង។

ដើមអម្ពិល៖ តើខាងសាលាក្ដីខ្មែរក្រហម បានមើលឃើញយ៉ាងដូចម្ដេចដែលអំពីប្រតិកម្ម របស់សាធារណៈជន ជុំវិញសាលក្រម ទំាងនោះ?

នេត្រ ភក្ត្រា៖ ទីមួយសាលក្រមយើងឃើញមានការទទួលអបអរសាទរពីមជ្ឈដ្ឋានជាតិ និងអន្ដរជាតិ ជាពិសេសគឺពីជនរងគ្រោះខ្មែរ ដោយ របបខ្មែរក្រហម ដែលគាត់កំពុងទន្ទឹមរង់ចាំយូរឆ្នំាមកហើយនោះ ឥលូវនេះបានផ្ដល់ទៅឲ្យពួកគាត់។ ទីពីរសហគមន៍អន្ដរជាតិ បានថ្លែងស្វាគមន៍ ចំពោះការប្រកាសសាលក្រម នេះដែលបញ្ជាក់ប្រាប់ថា និទណ្ឌភាពនិងមិនមានទៀតទេចំពោះឧក្រិដ្ឋកម្មដែលបានកើតទ្បើងក្នុងរបបខ្មែរក្រហម ក៏ដូចជាការចូលរួមក្នុងការស្វែងរកការពិតសម្រាប់ប្រវត្ដិសាស្រ្ដ នៅក្នុងប្រទេសកម្ពុជា។ទាក់ទងទៅនឹងចំណុចមួយទៀតនៃសាលក្រមនេះ បានផ្ដល់នូវសារៈប្រយោជន៍យ៉ាងច្រើន សម្រាប់មនុស្សជំនាន់ក្រោយ ដូចជាសម្រាប់យុត្ដិធម៌អន្ដរជាតិដែរ ដែលឧក្រិដ្ឋកម្ម បើទោះបីជាបានកើតទ្បើង ជាង៣៥ឆ្នំាហើយក៏ដោយ។ ក៏ប៉ុន្ដែអ្នកដែលប្រព្រឹត្ដអំពើឧក្រិដ្ឋកម្ម អ្នកដែលចេញបញ្ជា អ្នកដែលចេញគោលនយោបាយ ដែលធ្វើឲ្យមានការស្លាប់ មនុស្សនៅក្នុងរបបខ្មែរក្រហមនោះ មិនអាចគេចផុតពីសំណាញ់ច្បាប់ទេ គឺគាត់ត្រូវបានយកមកជុំនុំជម្រះក្ដីនៅមុខតុលាការ។ ហើយ៣៥ឆ្នាំ ក្រោយមក គឺស្រាលក្រមមួយដែលបានបញ្ជាក់ថាអ្វីដែលបានកើតទ្បើងក្នុងសម័យខ្មែរក្រហម  ការសម្រេចជម្លៀសប្រជាជន ការសម្លាប់ទៅលើ មន្រ្ដីសាធារណៈរដ្ឋខ្មែរនោះ គឺជាអំពើឧក្រិដ្ឋកម្មមួយដែលចាត់ទុកថា ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ហើយអ្នកដែលទទួលខុសត្រូវខ្ពស់ ចំពោះរបបដែលចេញនូវគោលនយោបាយ ទាំងអស់នោះដែលត្រូវបានយកមកជុំនុំជម្រះក្ដីនោះ ដូចជាលោកនួនជា និងខៀវសំផន ដែលជាអតីតមេដឹកនាំ ខ្មែរក្រហមត្រូវបានជុំនុំជម្រះក្ដី ។ តែអ្នកខ្លះក៏គាត់ថា ការផ្ដន្ទាទោសដាក់ពន្ធធានាគានេះ ដូចជាស្រាលពេក ព្រោះជនជាប់ចោទគាត់មានវ័យចាស់ហើយ ចឹងដាក់មិនបានប៉ុន្មានគាត់បានស្លាប់ទៅប៉ុន្ដែយើងត្រូវគិតថា ប្រសិនបើប្រជាពលរដ្ឋផ្សេងទៀត តុលាការគួរតែដាក់គាត់រយៈពេល២០០ឆ្នាំ៣០០ឆ្នាំ ប៉ុន្ដែយើងគិត២០០ឆ្នំា ៣០០ឆ្នាំនិងអស់មួយជីវិតមួយណាមានសារៈសំខាន់ជាង។ នេះជាអ្វី ដែលជាការសម្រេចរបស់អង្គជុំនុំជម្រះ របស់សាលាដំបូង។ ជារួមទទួលបានការស្វាគមន៍ពីគ្រប់មជ្ឈដ្ឋានជាតិនិងអន្ដរជាតិ  ដោយទ្បែក សម្រាប់ជនជាប់ចោទ ពួកគាត់មិនពេញចិត្ដចំពោះសាលក្រមនេះទេ ។ ពួកគាត់នៅបន្ដប្ដឹងសារទុក្ខជំទាស់ទៅនឹងស្រាលក្រមនេះ ដែលសូមឲ្យ អង្គជុំនុំជម្រះតុលាការ កំពូល ច្រានបទចោទ ការសម្រេចរបស់អង្គជុំនុំជម្រះសាលាដំបូង ហើយដោះលែងគាត់ឲ្យនៅក្រៅឃុំ ។

ប៉ុន្ដែនីតិវិធី គឺវាកំពុងតែដំណើរការ ហើយយើងមិនទាន់ដឹងសាវនាការលើបណ្ដឹងសារទុក្ខនេះ ធ្វើទ្បើងហ្នឹង នៅពេលណានោះទេដោយអង្គជុំនុំជម្រះ តុលាការ កំពូល ហើយតើតុលាការកំពូលសម្រេចយ៉ាងណាចំពោះការបណ្ដឹងសារទុក នេះក៏យើងអត់ដឹងដែរពីព្រោះយើងដឹងថាពីពេលនេះ ទៅប៉ុន្មានខែខាងមុខនេះ វាជានីតិវិធីឆ្លើយឆ្លងគ្នា តាមរយៈសារណាសរសេរ រវាងជនជាប់ចោទ មេធាវីជនជាប់ចោទ និងជនរងគ្រោះ ព្រះរាជអាជ្ញា។ ដូច្នេះនៅពេលខាងមុខសាវនាការលើសារណាបណ្ដឹងសារទុក្ខ។ ហើយបណ្ដឹងសារទុក្ខនេះ អង្គជំនុំជម្រះតុលាការកំពូលនឹងសម្រេច។ ចឹងសាលក្រម ដែលបាន ផ្ដន្ទាទោស លោក នួន ជា និងលោក ខៀវ សំផន ដាក់ពន្ធធានាគារអស់មួយជីវិត។ រហូតមកដល់ពេលនេះមិនទាន់បានចូលជា ធរមានមានន័យថា មិនទាន់ពេញលេញនៅទ្បើយទេ ដោយសារតែមានបណ្ដឹងសារទុក្ខពីជនជាប់ចោទ។

ដើមអម្ពិល៖ នៅឆ្នាំ២០១៤នេះ ការបញ្ចប់សំណុំរឿង០០២វគ្គមួយក៏ បាន បញ្ចប់ហើយបន្ដ០០២វគ្គពីរនៅក្នុងចំណោមសំណុំរឿងទាំងពីរ វគ្គមួយ និងវគ្គពីរ ដែលវគ្គទីពីរហាក់បីដូចជាគេបានគេមើលឃើញថា មេធាវីរបស់លោកខៀវសំផន ហាក់បីដូចជាមាមានការរកាំរកូស ច្រើននៅក្នុងសាវនាការ។ សម្រាប់លោក លោកមើលឃើញថារវាងវគ្គមួយនិងវគ្គពីរ តើមួយណាមានសភាពស្មុគស្មាញជាង ហើយអាចនឹងមានដំណោះស្រាយយ៉ាងដូចម្ដេចដើម្បីធានាបានថាដំណើរការសាវនាការ នឹងបន្ដទៅដោយរលូន បាទ?

នេត្រ ភក្រ្ដា៖ ទីមួយទាក់ទងជាមួយនឹងដំណើរការនីតិវិធី ដំណើរការនីតិវិធី គឺសំណុំរឿង០០២វគ្គមួយយើងអាចចាត់ទុកថា វាជារឿងស្មុគ្រស្មាញ ជាងសំណុំរឿង០០២វគ្គពីរ មូលហេតុ ចំពោះខ្ញុំ ខ្ញុំគិតថា សំណុំរឿង០០២វគ្គមួយ ដែលផ្ដោតទៅលើឫសគល់នៃរបបកម្ពុជាប្រជាធិបតី សាវតានៃ នៃរបបកម្ពុជាប្រជាធិបតី ដែលត្រូវការចំណាយពេលវេលាច្រើននៅក្នុងការសិក្សា ក៏ដូចជាសួរនាំទៅលើសាក្សីអ្នកជំនាញ និងដើមបណ្ដឹង រដ្ឋប្បវេណីទៅរឿងរ៉ាវដែលជុំវិញ សាវតានៃរបបកម្ពុជាប្រជាធិបតេយ្យ។ តើរបបខ្មែរក្រហមនេះ កើតទ្បើងដោយសារអី ហើយមានចលនា អ្វីខ្លះតើរបៀបនៃទំនាក់ទំនងការងារក្នុងរបបខ្មែរក្រហមយ៉ាងម៉េច តួនាទី របស់ជនជាប់ចោទ នឹងយ៉ាងម៉េច ដែលចំណាយពេលវេលា ទៅលើរបស់ប្រវត្ដិខ្មែរក្រហមជាជាងការពិនិត្យទៅលើអង្គហេតុ ។សម្រាប់សំណុំរឿង០០២វគ្គពីរ យើងឃើញថា សាវតារបស់របបខ្មែរក្រហម ប្រព័ន្ធទំនាក់ទំនងការងារអីហ្នឹង គឺគេលែងយកមកពិភាក្សាទៀតហើយ គឺគេផ្ដោតទៅលើ អង្គហេតុទាក់ទងទៅនឹងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ប្រឆាំងជនជាតិចាមនិងជនជាតិវៀតណាមឧក្រិដ្ឋកម្ម ប្រឆាំងនឹងមនុស្សជាតិនិង ឧក្រិដ្ឋកម្ម ប្រឆាំង សង្រ្គាមដែលសុទ្ធសឹងទៅជាអង្គហេតុ។យើងសង្ឃឹមថា សម្រាប់សំណុំរឿង០០២វគ្គពីរ  គឺនឹងដំណើរការលឿន ហើយមិនមានភាពស្មុគ្រស្មាញទេ នេះទាក់ទងទៅនឹងទិដ្ឋភាពផ្លូវច្បាប់ ទិដ្ឋភាពនៃនីតិវិធីមួយទៀតអំពីភាពចម្រូងចម្រាស់នៃដំណើរការជំនុំជម្រះ មានន័យថាយើងឃើញនៅពេលដែល សំណុំរឿង០០២វគ្គពីរ   ត្រូវបានអង្គជំនុំជម្រះសាលាដំបូងប្រកាសបើក នៅក្នុងពេលនោះ គឺជាដំណាក់កាលមួយដែលឋិតនៅក្នុងពេលវេលាដែលជាន់គ្នា ជាមួយនឹងការរៀបចំនូវសារណា បណ្ដឹងសារទុក្ខប្រឆាំងទៅនឹងសាលក្រមទៅលើសំណុំរឿង០០២ វគ្គទី១។

នេត្រ ភក្រ្តា៖ អ្វីដែលមេដឹកនាំខ្មែរក្រហម ទាំងពីររូបទាំង លោក ខៀវ សំផន និងលោក នួន ជា គាត់បាននិយាយនៅក្នុងសវនាការ គឺជាការ ការពារខ្លួន ស្របច្បាប់របស់គាត់។ នៅចំពោះមុខតុលាការនេះ ជាសិទ្ធស្របច្បាប់របស់គាត់។ ត្រង់ថា តើអ្វីដែលគាត់បាននិយាយ ជាការពិត ឬមិនការពិតអ្វីដែល ស្របទៅតាមប្រវត្តិសាស្ត្រដែលកើតឡើង ឬមិនស្របតាមប្រវត្តិសាស្ត្រកើតឡើង គឺជាការមួយផ្តល់អទិភាព ទៅឲ្យ ចៅក្រមអង្គជំនុំជំរះ ក៏ដូចជាភាគីពាក់ព័ន្ធនានា ក្នុងការពិចារណា ផ្ទៀងផ្ទាត់ជាមួយ និងឯកសារ ជាមួយភស្តុតាង ជាមួយសាក្សី ដែលមាន។ អញ្ចឹងគ្រប់ពាក្យសម្តីទាំងអស់ ដែលបានលើកឡើង ក្នុងសវនាការមិនមែនសុទ្ធ តែជាការពិតទាំងអស់ទេ។ អញ្ចឹងគឺអង្គជំនុំជំរះ គឺជាអ្នកដែលធ្វើការវាយតម្លៃ ទៅលើភស្តុតាងទៅលើប្រសាសន៍ ការពាររបស់ភាគីពាក់ព័ន្ធនានា មិនមែនត្រឹមតែជាជនជាប់ចោទទេ ជនរងគ្រោះក៏ដូចគ្នាដែរ មិនមែនលើកឡើងសុទ្ធ តែអង្គជំនុំជម្រះ ជឿទាំងអស់ទេ គឺគេមានមូលដ្ឋាន នៅក្នុងការវាយតម្លៃ ទៅលើភស្តុតាង ទៅលើព័ត៌មានដែលទទួល បានមក ដើម្បីស្វែងរកការពិតមួយ គឺគេត្រូវធ្វើការថ្លឹងថ្លែងឲ្យបានម៉ត់ចត់ ។

ដើមអម្ពិល៖  ងាកមកបញ្ហាហរិញ្ញវត្ថុវិញម្តង ដំណើរការសាលាក្តីខ្មែរក្រហម នៅពេលកន្លងមកតែងតែ ជួបប្រទះនូវបញ្ហាកង្វះខាត ខាងថវិកាជាពិសេសខាងផ្នែកទាំងជាតិនិងអន្តរជាតិជាពិសេសជាតិតែម្តង។ តាមរយៈជំនួបមួយដែលយើងបានដឹងថា sideline Talk (ជំនួបក្រៅផ្លូវការ)រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាជាមួយលោក បាន គីមូន អគ្គលេខាធិកាអង្គការសហប្រជាជាតិ នៅឯទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា តើជំនួបរវាងថ្នាក់ដឹកនាំកំពូលទាំងពីរនេះ ឆ្លុះបញ្ចាំងយ៉ាងដូចម៉េចពាក់ព័ន្ធបញ្ហាហរិញ្ញាវត្ថុ ក៏ដូចជាកិច្ចការទូទៅ នៅក្នុងសាលាក្តីខ្មែរក្រហម?

នេត្រ ភក្ត្រា៖ បាទ ជំនួបកំពូលក្រៅក្របខណ្ឌអាស៊ាន រវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនជាមួយនឹង ឯកឧត្តម បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិនៅប្រទេសភូមា កាលពី ខែវិច្ឆិកាកន្លងទៅ គឺជារូបភាពមួយដែលបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការស្អិតរមួតរវាងរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ដែលទាំងពីរភាគីនេះ ជាអ្នកបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាឡើង ដើម្បីជំនុំជម្រះក្តីទៅលើឧក្រិដ្ឋកម្ម ដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម ជំនួបនេះគឺបានផ្តល់នូវការលើកទឹកចិត្តដល់មន្ត្រីបុគ្គលិកទាំងអស់នូវសាលាក្តីខ្មែរក្រហមទាំងជាតិនិងអន្តរជាតិ បង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានិងប្រមុខអង្គការសហប្រជាជាតិ ក្នុងការគៀងគរជំនួយក៏ដូចជាស្វែងរកការគាំទ្រផ្នែកហរិញ្ញាវត្ថុបន្ថែមទៀត សម្រាប់តុលាការនេះ ដើម្បីធានាអំពីនិរន្តភាពថវិកាសម្រាប់តុលាការ ជំនួបកាលពីខែវិច្ឆិកា រវាងសម្តេចតេជោ ជាមួយឯកឧត្តម បាន គីមូន បានបង្ហាញនូវការគាំទ្រផ្នែកថវិកាពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលនៅអំឡុងពេលនោះ គឺភាគីជាតិរបស់យើងបានជួបប្រទះបញ្ហាប្រាក់ខែចំនួន៣ខែគឺពីខែតុលា, វិច្ឆិកា និងខែធ្នូ ដែលថវិកានោះប្រមាណ1,150,000លានដុល្លារ (មួយលានមួយសែនប្រាំម៉ឺនដុល្លារ) ហើយនៅក្នុងចំនួននោះគឺសម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបទៅឯកឧត្តម បាន គីមូន ថារាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមការគាំទ្រផ្នែកថវិកាបន្ថែមទៀតមកឲ្យភាគីជាតិចំនួនថវិកា1,150,000លានដុល្លារ (មួយលានមួយសែនប្រាំម៉ឺនដុល្លារ) នេះសម្រាប់ប្រាក់បៀវត្សរ៍ សម្រាប់ មន្ត្រីបុគ្គលិក រយៈពេល ៣ខែ គឺពីខែតុលាដល់ខែធ្នូ។ ដូច្នេះភាគីជាតិរបស់យើងមានថវិកា គ្រប់គ្រាន់ហើយសម្រាប់ដំណើរការ ឲ្យពេញមួយឆ្នាំ ២០១៤នេះ ហើយសម្តេចតេជោ ក៏បានជម្រាបទៅឯកឧត្តម បាន គីមូន បន្តទៀតដែលថារាជរដ្ឋាភិបាលកម្ពុជា នឹងបន្តជួយដោះស្រាយ ទៅឲ្យភាគីជាតិរយៈពេល៦ខែថែមទៀតនេះ គឺជាអ្វីដែលយើងទទួលបានព័ត៌មាន។យើងសង្ឃឹមថា សម្រាប់ឆ្នាំ២០១៥ រយៈពេល៦ខែនេះយើងមាន ថវិកាគ្រប់គ្រាន់សម្រាប់ដំណើរការ ។យើងខ្ញុំតំណាងឲ្យសាលាក្តីខ្មែរក្រហម ក៏សូមថ្លែងអំណរគុណផងដែរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវ ជំនួយថវិកាបន្ថែមនេះ ហើយគិតរហូតមកដល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ថវិកាទាំងសម្ភារៈ គឺចំនួនជាង20លានដុល្លារ ហើយ10លានដុល្លារសម្រាប់សម្ភារៈ សម្ភារៈនេះគឺផ្តោតទៅលើថ្លៃទឹក ថ្លៃភ្លើង ថ្លៃអគារ ថ្លៃសេវាដឹកជញ្ជូន ថ្លៃសេវាព្យាយាលជនជាប់ចោទ ហើយទឹកប្រាក់10លានទៀត គឺជាសាច់ប្រាក់ដែលបានផ្តល់ឲ្យភាគីជាតិ ដើម្បីដោះស្រាយវិបត្តិថវិកា ដែលភាគីជាតិ បានជួបប្រទះ។ ជំនួបនេះ ក៏ជាសារមួយសម្រាប់អន្តរជាតិ និងសហគមន៍អន្តរជាតិថា ឪពុក-ម្តាយរបស់សាលាក្តីខ្មែរក្រហមទាំងពីរនេះ គឺបានខិតខំប្រឹងប្រែងអស់លទ្ធភាព ក្នុងការជួយឲ្យកូនរួមគ្នានេះ ដែលសាលាក្តីខ្មែរក្រហម គឺជាកូនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិដំណើរការ ទៅដោយរលូនមិនមានបញ្ហាវិបត្តិថវិកា។ ហើយទាំងពីរភាគីកំពុងខិតខំប្រឹងប្រែងស្វែងរកយន្តការមួយ ដើម្បីធានានិរន្តភាពថវិការបស់តុលាការ ដើម្បីកុំឲ្យដំណើរការសវនាការ កំពុងដំណើរការ បែរជាមន្ត្រីបុគ្គលិកជួបប្រទះនិងវិបត្តិថវិកា។ ហើយមន្ត្រីបុគ្គលិកធ្វើពហិការ មិនបំពេញការងារ ឬធ្វើឲ្យមានការស្ទះដំណើរការ។ អញ្ចឹងអ្វីដែលសំខាន់ គឺយើងចង់ឲ្យតុលាការនេះដំណើរការលឿន បើសិនយើងទុកឲ្យតុលាការជួបវិបត្តិថវិកា មន្ត្រីបុគ្គលិកធ្វើពហិកាមិនបំពេញការងារ ជាហេតុធ្វើឲ្យដំណើរការតុលាការយឺត វាផ្ទុយពីអ្វីជាការគិតរបស់យើង ចង់ឲ្យដំណើរការលឿន ចំណាយថវិកាតិច។ ប៉ុន្តែវាទៅជាចំណាយពេលយូរ ចំណាយថវិកាច្រើនទៅវិញទេ  អញ្ចឹងជំនួបកំពូលនេះ គឺជាការលើកទឹកចិត្ត និងគឺជាកិច្ចខិតខំងប្រែងរួមគ្នា ដើម្បីធ្វើម៉េចឲ្យតុលាការនេះ បានបញ្ចប់បេសកម្មរបស់ខ្លួនដោយជោគជ័យ។

ដើមអម្ពិល៖  តើមានការស៊ើបអង្កេតសំណុំរឿង ០០៣  និង០០៤ ទៀតដែរឬទេ?

នេត្រ ភក្រ្ដា៖ ដំណើរការនីតិវិធីគឺនៅតុលាការ ប្រព្រឹត្ដិទៅជាធម្មតា សំណុំរឿង០០៣ -០០៤ កំពុងតែស្ថិតនៅក្នុងដៃសហចៅក្រមស៊ើបអង្កេត ហើយគាត់កំពុងតែធ្វើកិច្ចការ ទៅតាមនីតិវិធីច្បាប់ ហើយនៅពេលខាងមុខ យើងនឹងអាចដឹងពីលទ្ធផលនៃកិច្ចការទាំងអស់នេះហើយ។ទាក់ទងទៅនឹងព័ត៌មានជុំវិញនឹងបញ្ហាហ្នឹង យើងអាចជម្រាបជូនបានថា សំណុំរឿងទាំងពីរនេះ រហូតមកដល់ពេលនេះ កំពុងតែដំណើរការ នៅក្នុងកិច្ចការរបស់ខ្លួនក្នុងដៃសហចៅក្រមស៊ើបអង្កេតជាតិ ចៅក្រមស៊ើបអង្កេត អន្ដរជាតិ គាត់បន្ដធ្វើការស៊ើបអង្កេត ហើយចៅក្រមជាតិ បំពេញទៅតាមនីតិវិធីដែលគាត់បានធ្វើកន្លងទៅ។

ដើមអម្ពិល៖ តើចំណាយពេលយូរទេមើលទៅ?

នេត្រ ភក្រ្ដា៖ តាមអ្វីដែលជាការកំណត់នៅកំទ្បុង២០១៥ យើងនឹងបញ្ចប់ការស៊ើបអង្កេត ហើយនៅពេលនោះ សហចៅក្រម ស៊ើបអង្កេត នឹងធ្វើការវិភាគទៅភស្ដុតាងដែលទទួលបាន ហើយនឹងធ្វើការបង្ហាញអំពីលទ្ធផលនៃការស៊ើបអង្កេត យោងតាមនីតិវិធី ។បើយើងមានភស្ដុតាងពេញលេញគ្រាប់គ្រាន់ ក្នុងការចោទប្រកាន់ទៅលើជនសង្ស័យនោះ គេនឹងធ្វើដីការដំណោះស្រាយក្នុងការចោទប្រកាន់ ហើយប្រសិនជាគេមើលឃើញថា ជនសង្ស័យដែលបានសើ្នទ្បើងដោយសហព្រះរាជអាជ្ញាអន្ដរជាតិ វាមិនស្ថិតនៅក្នុងដែន យុត្តាធិការរបស់តុលាការ។ មានន័យថា វាមិនមែនជាមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម និងអ្នកទទួលខុសត្រូវខ្ពស់នៅក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរនោះ គេនឹងចេញដីកាលើកលែងការចោទប្រកាន់ ក៏ប៉ុន្ដែដំណាក់កាលនេះ យើងមិនទាន់ដឹងនៅឡើយទេ ពោលគឺ រង់ចាំការបញ្ចប់ការ ស៊ើបអង្កេតជាមុនសិន។

ដើមអម្ពិល៖ នៅឆ្នាំ ២០១៤ តើយើងបានដឹងថា ចំនួនប្រជាពលរដ្ឋដែលលោកបានចូលរួម សាវនាការ ក៏ដូចជាទស្សនកិច្ចក្នុងសវនាការ មានចំនួនច្រើនជាងបើធៀបនឹង បណ្ដាតុលាការអន្តរជាតិដទៃទៀត។ តើលោកអាចជំរាបជូនបានទេ គិតត្រឹមនឹងឆ្នាំ ២០១៤នេះ មានចំនួនប៉ុន្មាននាក់ ដែលបានអញ្ជើញមកស្វែងយល់ដំណើរការសាលាក្ដីខ្មែរក្រហម?

នេត្រ  ភក្រ្តា៖  ចាប់តាំងពីឆ្នាំ ២០០៩ រហូតមកដល់ឆ្នាំ ២០១៤ នេះរយៈពេល៥ឆ្នាំយើងទទួលបានប្រជាពលរដ្ឋមកទស្សនាដំណើរការសវនាការ ក៏ដូចជាធ្វើទស្សនកិច្ចសិក្សា មានចំនួន២៧០.០០០នាក់ ក្នុងចំណោមប្រជាជន១៤ លាននាក់ ដែលបានមកទស្សនកិច្ច ដោយផ្ទាល់នៅសាលាក្ដីខ្មែរក្រហម ។ ពួកគាត់ភាគច្រើនជាជនរងគ្រោះនៅក្នុងរបបខ្មែរក្រហម ។ ពួកគាត់មានការរីករាយ នៅក្នុងការ មកឃើញតុលាការដោយផ្ទាល់ ព្រោះតុលាការនេះ ជាតុលាររបស់ប្រជាជន របស់មនុស្សទូទៅ មិនមែនជាតុលាការ សម្រាប់បុគ្គលខ្ញុំ មិនមែនតុលាការ សម្រាប់រាជរដ្ឋាភិបាល ឬមួយមិនមែនជាតុលាការ សម្រាប់អង្គការសហប្រជាជាតិទេ ប៉ុន្តែ គឺជាតុលាការសម្រាប់មនុស្សជាតិ ដែលស្វែងរកការពិត ជូនមនុស្សជាតិទាំងមូល។ ហើយជនរងគ្រោះដែលគាត់រងគ្រោះនៅក្នុងរបបខ្មែរក្រហម នៅពេលដែលគាត់មក គាត់សប្បាយចិត្ត គាត់រីករាយ គាត់ ស្វាគមន៍ ហើយគាត់មានជំនឿទុកចិត្ត លើតុលាការហើយចំនួន ២៧០.០០០នាក់នេះ ជាចំនួនមួយដែលច្រើន ប្រៀបធៀបទៅនឹងតុលាការអន្តរជាតិផ្សេងទៀត តុលាការខ្មែរក្រហមនេះ ជាតុលាការដែលបង្កើតក្រោយគេមែន ក៏ប៉ុន្តែជាតុលាការមួយ ដែលទទួលនូវការគាំទ្រច្រើនពីជនរងគ្រោះ ពីមជ្ឈដ្ឋានទូទៅ ហើយនេះជាប្រសិទ្ធភាពមួយ របស់តុលាការដែលតុលាការ បង្កើតឡើង មិនត្រឹមតែផ្ដល់ការពិត និងយុត្តិធម៌ សម្រាប់ប្រជាជនទេ ហើយយុត្តិធម៌នេះក៏រួមផ្សំផងដែរនៅការអនុវត្តនីតិវិធីច្បាប់ ស្របតាមនីតិវិធីច្បាប់ នីតិវិធីផ្សេងៗ តាមនីតិវិធីច្បាប់ ក៏ដូចជាការយល់ដឹងរបស់ជនរងគ្រោះ របស់ប្រជាជនអំពីដំណើរការនីតិវិធី នេះក៏ជាផ្នែកមួយនៃដំណើរការយុត្តិធម៌ផងដែរ ។

ដើមអម្ពិល៖  បើតាមគម្រោងទុក តើខាងសាលាក្ដីចង់ឃើញប្រជាពលរដ្ឋចំនួនប៉ុន្មាន ឡើងដល់ប៉ុន្មាន មកស្វែងយល់ពីសាលាក្ដីខ្មែរក្រហម។

នេត្រ  ភក្រ្តា៖ យើងមានការចង់បានមួយគឺថាធ្វើម៉េច ឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា ជាពិសេសជនរងគ្រោះ នៅក្នុងរបបខ្មែរក្រហម បានមកឃើញនិងចូលរួម នៅក្នុងដំណើរការសាលាក្ដីខ្មែរក្រហមនេះ ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។ ខ្ញុំមិនអាចកំណត់ថា ចំនួន ៣០០.០០០នាក់ ៤០០.០០០នាក់ ឬមួយក៏ ៥០០.០០០នាក់។ ដរាបណាដំណើរការ សាលាក្ដីខ្មែរក្រហមនេះ នៅតែបន្ត យើងនៅតែរៀបចំ ដំណើរការទស្សនកិច្ចរបស់បងប្អូនប្រជាពលរដ្ឋ ស្វាគមន៍ដំណើរការទស្សនកិច្ច។

ដើមអម្ពិល៖ តើយុវជន យល់យ៉ាងមិចដែរ ចំពោះដំណើរការសាលាក្ដី?

នេត្រ ភក្រ្តា៖ បាទ! ចំនួនប្រជាជនដែលគាត់មកចំនួន ២៧០.០០០នាក់នេះ ស្ទើរតែពាក់កណ្ដាល គឺជាយុវជន។ ខ្ញុំចង់និយាយថា ជាមនុស្សដែលកើតឡើង ជាប្រជាជនដែលកើតឡើង ក្រោយរបបខ្មែរក្រហមកើតឡើង ហើយពួកគាត់មកស្វែងយល់ ពួកគាត់ជានិស្សិត ពួកគាត់ជាសិស្ស ជាប្រជាជនដែលបានកើតឡើងក្រោយរបបខ្មែរក្រហម។ ក៏ប៉ុន្តែពួកគាត់ចាប់អារម្មណ៍ ចំពោះដំណើរការសាលាក្ដីខ្មែរក្រហម ហើយស្វែងយល់ពី ដំណើរការនៃនីតិវិធីនេះ ដើម្បីឲ្យបានដឹង ពីព្រោះគាត់បានស្ដាប់រឿងរ៉ាវរបស់ជីដូន-ជីតាគាត់ របស់ឪពុកម្ដាយគាត់ ដែលបានរៀបរាប់អំពីរឿងរ៉ាវ ដែលបានកើតឡើង ក្នុងរបបខ្មែរក្រហម វាហាក់ដូចជា មិនចង់ជឿខ្លះ ជឿខ្លះ ពីព្រោះអ្នកដែលកើត ក្រោយរបបខ្មែរក្រហម ពិបាកក្នុងការជឿ ទៅលើអ្វីដែលបានកើតឡើង។ ក៏ប៉ុន្តែតាមរយៈកិច្ចការដែលសាលាក្ដីខ្មែរក្រហម បានធ្វើ តុលាការជំនុំជំរះក្ដី ទៅលើជនជាប់ចោទ ពួកគាត់ស្ទើរតែ ទាំងអស់ ខ្ញុំអាចនិយាយបានថា វាស្ទើរតែគ្មានអ្នកដែលមិនជឿថាមានរបបខ្មែរក្រហម មានន័យថាមនុស្សទាំងអស់ រាប់ទាំងកូនក្មេងឡើង គឺពួកគាត់ ជឿថាមានរបបខ្មែរក្រហម ។ នេះគឺជាកិច្ចការមួយ ដែលយើងធ្វើការដើម្បីស្ថាបនា កសាងឡើងវិញនូវការចងចាំរបស់ប្រជាពលរដ្ឋ និងបន្សល់ទុកនូវការចងចាំនេះ សំរាប់ប្រជាជនជំនាន់ក្រោយៗថែមទៀត កុំឲ្យគាត់ភ្លេចនូវប្រវត្តិសាស្ត្ររបស់ខ្លួន ហើយពួកគាត់ អាចនឹងថ្ងៃណាមួយ គឺប្រព្រឹត្តឡើង ដោយការជាន់ដានប្រវត្តិសាស្រ្តចាស់ វាជាការមិនល្អទេ៕

 

តែពុកមាត់ឆ្មា​ធ្វើអោយ ចុះជាតិ​ខ្លាញ់​ បំបាត់​ឈឺ​សន្លាក់​ និង​សុខភាព​កាន់តែ​មាំមួន

$
0
0

ភ្នំពេញ៖ នេះមិនមែនជា ការផ្សាយពាណិជ្ជកម្មនោះទេ តែជាការចែករំលែក ព័ត៌មានស្តីអំពីសុខភាព ពិសេសសម្រាប់អ្នក ដែលមានការញាំញីដោយការ ឈឺចាប់ឬ ហើមតាមសន្លាក់ បណ្តាលមកពីការកើនឡើង លើសប្រក្រតីនូវបរិមាណ អាស៊ីតអ៊ុយរិចក្នុងឈាម ការកើនឡើងនូវសារធាតុខ្លាញ់ក្នុងសរសៃឈាម បណ្តាលមកពី ការកើនឡើងខ្ពស់នូវសារធាតុទ្រីគ្លីសេរីត និងកូឡេស្តេរ៉ូលមិនល្អ(LDL)កើនឡើង ហើយកូឡេស្តេរ៉ូលល្អ (HDL) ធ្លាក់ចុះទាប រីឯកម្រិតជាតិស្ករក្នុងឈាមលើសធម្មតា។

កន្លងមកខ្ញុំមានបញ្ហាដូចខាងលើនេះ ព្រោះសារធាតុមិនមានតុល្យភាពក្នុងឈាម ជាហេតុធ្វើឲ្យខ្ញុំហើម ជើងដើរមិនរួច ហើយជួនកាលរោយចុកចាប់នៅត្រង់កញ្ចឹងក ដោយសារទ្រីគ្លីសេរីតឡើងលើសធម្មតា។  ថ្ងៃមួយ ខ្ញុំបានជួបពួកម៉ាកម្នាក់ធ្លាប់ រៀនជាមួយគ្នានៅវិទ្យាល័យ ដែលឧស្សាហ៍ឈឺសន្លាក់ដើរពុំរួចជាច្រើន ថ្ងៃនៅពេលធ្វើទុក្ខម្តងៗ។ បន្ទាប់ពីបានសួរសុខទុក្ខ គ្នាទៅវិញទៅមកតាមបែបមនុស្សវ័យ កណ្តាលនោះខ្ញុំបានសួរគាត់ពីបញ្ហាជំងឺរបស់គាត់។ គាត់បានឆ្លើយតបទាំងញញឹម ហើយ គាត់ថាសូមជួយចែករំលែកព័ត៌មាននេះផង។

គាត់បានប្រាប់ថា តាំងពីពេលគាត់បានពិសាតែពុកមាត់ឆ្មារ ដែលជាតែធម្មជាតិ មាននៅកម្ពុជាយើងមក គាត់លែងមានបញ្ហាឈឺសន្លាក់ ដៃ ជើងនិង រោយ ក ដូចមុនទៀតហើយ ពោលគឺគាត់មានសុខភាពល្អបរិបូណ៌ លែងមានបញ្ហាលើសអាស៊ីត លើសទ្រីគ្លីសេរីត លើសខ្លាញ់ លើសស្ករដូចមុនទៀតហើយ ដោយសារតែគាត់ពិសាជាប់ រាល់ថ្ងៃនូវតែពុកមាត់ឆ្មារ។ គាត់បានណែនាំខ្ញុំឲ្យសាកល្បងប្រើ ព្រោះថាលទ្ធផលនឹងឃើញទាន់ចិត្ត  តែប្រសិនបើចង់ដឹងពីប្រសិទ្ធភាពច្បាស់នោះ មុននឹងប្រើគាត់សុំឲ្យខ្ញុំទៅពិនិត្យឈាមជាមុន ហើយបន្ទាប់ពីពិសាតែពុកមាត់ឆ្មារជាប់ជាប្រចាំ បានពីរ ឬ បីខែ សឹមទៅពិនិត្យឈាមម្តងទៀត ដើម្បីផ្ទៀងផ្ទាត់លទ្ធផល។

ខ្ញុំបានទិញតែពុកមាត់ឆ្មារ ដែលមានលក់នៅ ភោជនីយដ្ឋាន កំពង់ត្រាំ I លើមហាវិថីកម្ពុជាក្រោម ខាងលិចសណ្ឋាគារ ប្រេស៊ីដង់ប្រហែល ៥០ម៉ែត្រ។ មុនពេលប្រើ តែពុកមាត់ឆ្មារ លទ្ធផលនៃការពិនិត្យឈាម ឃើញថា កម្រិតទ្រីគ្លីសេរីត មាន២៧០ (កម្រិតធម្មតាក្រោម២០០) រីឯកម្រិត អាស៊ីតអ៊ុយរិច-កូឡេស្តេរ៉ូលមិនល្អ (LDL)- ជាតិស្ករក្នុងឈាមលើសកម្រិតធម្មតា ហើយកូឡេស្តេរ៉ូលល្អ (HDL)ទាបជាងកម្រិតតុល្យភាព។

បន្ទាប់ពីបរិភោគបានបី បួនថ្ងៃ ខ្ញុំបត់ជើងតូចបានស្រួល និងច្រើនជាងពេលមុន។ សន្លាក់ម្រាមដៃខ្ញុំដែលធ្លាប់តែរឹង តឹងណែន នឹងមានការឈឺចាប់ខ្ទោកៗជាប្រចាំនោះ បានធូរស្រាលនិងលែងឈឺ ។ ក ដែលធ្លាប់តែចុករោយ ក៏បានស្បើយ។  ខ្ញុំបន្តប្រើរហូតដល់បានរយ:ពេលជាងពីរខែទើបទៅធ្វើការពិនិត្យឈាមឡើងវិញ ស្រាប់តែទទួលនូវលទ្ធផលមិនគួរឲ្យជឿពោល គឺកម្រិតទ្រីគ្លីសេរីតកន្លងមកមានកម្រិតលើសពី ២៧០ ស្រាប់តែពេលនេះមានត្រឹម១៣០ ហើយអាស៊ីតអ៊ុយរិចក៏ចុះមកនៅត្រឹមកម្រិតធម្មតា ហើយដូចគ្នាដែរកូឡេស្តេរ៉ូលទាំងល្អ និង អាក្រក់ ព្រមទាំងជាតិស្ករក៏បានចូលក្នុងកម្រិតតុល្យភាព។ ជិតដប់ឆ្នាំហើយដែលខ្ញុំញ៉ាំថ្នាំបញ្ចុះអាស៊ីត និងខ្លាញ់ តែលទ្ធផលគ្រាន់តែទប់ទល់តែប៉ុណ្ណោះ ដោយឡែកទ្រីគ្លីសេរីត មិនដែលចុះមកត្រឹមកម្រិតធម្មតាឡើយ។  

ខ្ញុំមានការរីករាយជាខ្លាំងចំពោះលទ្ធផលនេះ។ ចាប់ពីពេលនោះមក ខ្ញុំបានប្រើប្រាស់ជាប់រាល់ថ្ងៃ គឺមួយថ្ងៃខ្ញុំបរិភោគពីរដង គឺនៅរៀងរាល់អាហារពេលព្រឹកនិងបាយល្ងាច។ ក្នុងរៀងរាល់បួនខែខ្ញុំទៅពិនិត្យឈាមម្តង ។ លទ្ធផលដែលទទួលបានគឺកម្រិតសារធាតុនានាក្នុងឈាមគឺ ធម្មតា មានតុល្យភាព ។ គិតមកទល់ពេលនេះ ខ្ញុំប្រើប្រាស់បានជាងមួយឆ្នាំហើយ។  បើនិយាយពីរសជាតិ វិញ តែពុកមាត់ឆ្មារ  នេះឆ្ងាញ់មិនមានជាតិល្វីង ឬ ចត់ឡើយ ហើយមានក្លិនឈ្ងុយបែបធម្មជាតិ។ ខ្ញុំបានណែនាំដល់អ្នកដែលមានអាការ:ដូចខ្ញុំពីកន្លងមក អោយសាកល្បងប្រើប្រាស់។

ជាទូទៅម្នាក់ៗបានទទួលស្គាល់ពីប្រសិទ្ធភាពនៃ តែ នេះ។ មានមួយចំនួនតូចបានប្រាប់ខ្ញុំថា នៅពេលគេបរិភាគតែនេះហាក់ដូចជាក្តៅក្នុងបន្តិច។ ខ្ញុំចាប់ផ្តើមស្រាវជ្រាវឯកសារជាច្រើននៅក្នុងគេហទំព័រនានា។ មិនមានរបាយការណ៍ណាមួយបង្ហាញពី ផលប៉ះពាល់បន្ទាប់បន្សំ (Side Effect )ពីការប្រើប្រាស់តែនេះទេ។ ខ្ញុំបានប្រទះនូវគេហទំព័រមួយបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវវិទ្យាសាស្ត្របញ្ជាក់ថា នៅក្នុងអំឡុងពេលប្រើប្រាស់តែនេះ មានអ្នកប្រើខ្លះអាចមានអាការ:ក្តៅក្នុងខ្លួន  ដែលតាមការសិក្សាស្រាវជ្រាវបានពន្យល់ថា មនុស្សយើងនៅពេលមានអាយុច្រើន ការធ្វើមេតាបូលីសក្នុងសារពាង្គកាយចុះខ្សោយ ជាហេតុធ្វើអោយសារធាតុមួយចំនួនក្នុងអាហារដែលយើងបរិភោគចូលទៅប្រើប្រាស់មិនអស់ ដូច្នេះមួយចំនួនចូលក្នុងឈាម(ស្ករ ខ្លាញ់) រួចមួយចំនួនទៀតស្តុកទុកនៅកន្លែងផ្សេងៗ ( អាស៊ីតអ៊ុយរិច កជាឆ្អឹងខ្ចីនៅតាមសន្លាក់-  ទ្រីគ្លីសេរីតកកើតជាខ្លាញ់កកតាមជញ្ជាំងក្នុងសរសៃឈាម ) ។

នៅពេលដែលយើងប្រើប្រាស់ តែពុកមាត់ឆ្មារ  ពេលនោះសារធាតុឧិសថធម្មជាតិដ៏ពិសិដ្ឋក្នុងស្លឹករុក្ខជាតិនេះ  បានជម្រុញឲ្យនោមបានស្រួលនាំយកជាតិពុលក្នុងខ្លួនបញ្ចេញមកក្រៅ ទន្ទឹមនឹងនោះដែរការធ្វើមេតាបូលីសចាប់ផ្តើមសកម្មឡើង ដូច្នេះរាងកាយត្រូវការប្រើប្រាស់នូវថាមពល ហើយថាមពលនោះគឺបានមកពីការទាញយកសារធាតុស្ករ និងខ្លាញ់ក្នុងផ្នែកផ្សេងៗនៃសារពាង្គកាយដែលលើសមកប្រើប្រាស់ ដុតកម្តៅ(burn) បញ្ចេញថាមពល ជាហេតុធ្វើឲ្យខ្លួនយើងក្តៅ នាំឲ្យបរិមាណខ្លាញ់និងស្ករក្នុងឈាម ត្រូវបានថយចុះមកនៅក្នុងកម្រិតធម្មតា។ ដូច្នេះ ក្នុងអំឡុងពេលពិសាតែពុកមាត់ឆ្មារនេះ គួរពិសាទឹកឲ្យបានច្រើនដើម្បីធ្វើឲ្យរាងកាយចុះត្រជាក់ ហើយជំរុញឲ្យមានការបញ្ចេញ ទឹកនោមបានច្រើននាំជាតិពុលមកក្រៅកាន់តែច្រើនដែរ។

ការប្រើប្រាស់តែពុកមាត់ឆ្មារនេះ មិនមានផលប៉ះពាល់អវិជ្ជមាននោះទេ  ហើយអាចប្រើប្រាស់ជាមួយថ្នាំពេទ្យបាន មិនមានបញ្ហា។ សម្រាប់អ្នកមានសុខភាពល្អ មិនមានលើសសារធាតុ អាស៊ីតអ៊ុយរិច ទ្រីគ្លីសេរីត កូឡេស្តេរ៉ូលឬ ស្ករ គួរពិសាពីរដងក្នុងមួយថ្ងៃ គឺនៅពេលពិសាអាហារពេលព្រឹក  និងនៅពេលពិសារអាហារពេលល្ងាច ដើម្បីជំរុញការធ្វើមេតាបូលីសដូចរៀបរាប់ខាងលើ។ សូមជម្រាបជូនផងដែរថាតែពុកមាត់ឆ្មារជាប្រភេទតែជម្រះជាតិពុល(Herbal Detox Tea) ហើយជា តែជួយសម្អាតតម្រងនោមឲ្យមានសុខភាពល្អ ជួយដល់ដំណើរការបត់ជើងតូច ធំ បានស្រួល។

ខ្ញុំបាន និងកំពុងបន្តប្រើប្រាស់ជាប្រចាំ និងសិក្សាស្វែងយល់បន្ថែមទៀតអំពីប្រសិទ្ធភាពរបស់តែនេះតាមគេហទំព័រនានា គឺចូលក្នុង google search ដោយវាយពាក្យ Misai kucing ឬ orthosiphon stameneous ឬ  Orthosiphon aristatus នោះនឹងបានឃើញគេហទំព័រយ៉ាងច្រើនរៀបរាប់ពីប្រសិទ្ធភាព និង អត្ថប្រយោជន៍នៃតែពុកមាត់ឆ្មារ។សារសំខាន់ ពិសេសរបស់តែនេះគឺ មិនមានផលប៉ះពាល់បន្ទាប់បន្សំ ( side effect ) ដូច Herbal ដទៃទៀតឡើយ។ អាចទាក់ទងទិញ តែពុកមាត់ឆ្មារ នេះបាននៅ ភោជនីយដ្ឋាន កំពង់ត្រាំ ១ លើមហាវិថីកម្ពុជាក្រោម ខាងលិចសណ្ឋាគារ ប្រេស៊ីដង់ប្រហែល ៥០ម៉ែត្រ ៕


ចិនផ្តល់ជំនួយជាង ១ពាន់លានដុល្លារ អភិវឌ្ឍប្រទេសតំបន់មេគង្គ

$
0
0

បាំងកក៖ ប្រទេសចិន ប្រកាសផ្តល់ជំនួយជាង ១ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និង ចូលរួមកាត់បន្ថយភាពក្រីក្រប្រទេសទាំង៥ ជាប់ដងទន្លេមេគង្គ រួមមាន៖ កម្ពុជា ឡាវ ថៃ វៀតណាម និងមីយ៉ាន់ម៉ា។

ជំនួយ ១ពាន់លានដុល្លារ ត្រូវប្រកាសផ្តល់ដោយនាយករដ្ឋមន្រ្តីចិន លោក លី ខៃឈៀង នាថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៤នេះ ក្នុងកិច្ចប្រជុំកំពូលលើកទី៥ នៃមហាអនុតំបន់ទន្លេមេគង្គ នៅទីក្រុងបាងកកប្រទេសថៃ។

តាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួនាថ្ងៃនេះ នាយករដ្ឋមន្រ្តីចិន បានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធដើរតួនាទីសំខាន់ ក្នុងការតភ្ជាប់ ការដឹក ជញ្ជូន ដើម្បីជំរុញសេដ្ឋកិច្ច និង ការអភិវឌ្ឍន៍ ។

ចិន ក៏បានប្រកាសផ្តល់ជំនួយ ៤៩០លានដុល្លារ ដើម្បីកាត់បន្ថយភាពក្រីក្រ និងផ្តល់កម្ចីពិសេស ១,៦ពាន់លានដុល្លារ សម្រាប់ពង្រីកការនាំចេញ ផលិតផលពីប្រទេសចិន ៕

នគរបាល ក្រុងប៉ោយប៉ែត ក្របួចមុខសញ្ញា កាច់កម៉ូតូមួយសំបុក ៨នាក់

$
0
0

បន្ទាយមានជ័យ ៖ មុខសញ្ញាកាច់កម៉ូតូ និងត្រៀមធ្វើសកម្មភាព បទល្មើសផ្សេងៗ នៅ ក្នុងភូមិសាស្រ្ត ក្រុង ប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ មួយសំបុក មានប្រុស មានស្រី ចំនួន ៨ នាក់ ត្រូវបានកម្លាំង នគរបាល ព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាល ខេត្ដបន្ទាយមានជ័យ សហការ ជាមួយកម្លាំង នគរបាល ក្រុងប៉ោយប៉ែត បើកការ ស្រាវជ្រាវ និងចុះត្រួត ពិនិត្យរដ្ឋបាល រហូតឈាន ទៅដល់ការចាប់ខ្លួន ព្រមទាំង ដកហូតវត្ថុតាង ជាឧបករណ៍ សម្រាប់ធ្វើ សកម្មភាព មួយចំនួនផងដែរ ។

ប្រតិបត្ដិការ បង្ក្រាបមុខសញ្ញា កាច់កម៉ូតូទាំង ៨នាក់ ក្នុងនោះស្រី៤នាក់ ប្រុស ៤នាក់ ពីសំណាក់កម្លាំង នគរបាល ខាងលើនេះ បានធ្វើឡើង នៅក្នុងបន្ទប់ផ្ទះសំណាក់ «លឹមងួន» ដែលមានទីតាំងស្ថិតនៅ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ ។

ជនសង្ស័យទាំង ៨នាក់ បានស្កាត់ធ្វើដំណើរ ពីរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដ មួយចំនួនទៀត ឆ្ពោះ ទៅកាន់ទីក្រុងប៉ោយប៉ែត ហើយជួលបន្ទប់ផ្ទះសំណាក់ដេក ត្រៀមចេញធ្វើសកម្មភាព ប៉ុន្ដែត្រូវ បានកម្លាំង នគរបាល ទប់ស្កាត់ទាន់ពេលវេលា ។

អធិការ នគរបាល ក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល បានបញ្ជាក់ថា ការបង្ក្រាប និងចាប់ខ្លួនមុខសញ្ញា កាច់កម៉ូតូ ដែលត្រៀម ធ្វើសកម្មភាព បទល្មើសផ្សេងៗទៀត នៅក្រុងប៉ោយប៉ែត ខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅបន្ទប់លេខ០៦៣ នៃផ្ទះសំណាក់ «លឹមងួន» ជាទីកន្លែងស្នាក់នៅ របស់ពួកគេ ។

អធិការ នគរបាល ក្រុងប៉ោយប៉ែត បានបន្តទៀតថា ប្រតិបត្ដិការ ចុះទៅបង្ក្រាប និងចាប់ខ្លួនជនសង្ស័យ ទាំង៨នាក់ ខាងលើនេះ បានកើតឡើង ក្រោយពី ប្រជាពលរដ្ឋ និងម្ចាស់ផ្ទះសំណាក់ បានផ្ដល់ព័ត៌មានជូន នគរបាល របស់លោក នៅសង្កាត់ប៉ោយប៉ែត ពីករណីក្មេងស្ទាវ បានឈ្លោះប្រកែកគ្នា ធ្វើឱ្យមានការភ្ញាក់ ផ្អើល និងរំខាន ដល់ប្រជាពលរដ្ឋនៅទីនោះ បង្កភាពអនាធិបតេយ្យ ។

ភ្លាមៗនោះ លោក បានទទួលបញ្ជាភ្លាមៗ ពីសំណាក់ ស្នងការនគរបាលខេត្ត ឲ្យដឹកនាំកម្លាំង ចុះទៅ ដល់ ផ្ទះសំណាក់ «លឹមងួន» ហើយធ្វើការត្រួតពិនិត្យ នៅក្នុងបន្ទប់ស្នាក់នៅ និងកាបូបរបស់ជន សង្ស័យម្នាក់ ស្រាប់តែប្រទះឃើញ ឧបករណ៍សម្រាប់កាច់កម៉ូតូ អក្សរតេ និង គ្រាប់សោចុងស្រួច ទើប ឈានទៅដល់ការឃាត់ខ្លួន ពួកគេទាំង ៨នាក់ ក្នុងនោះស្រី ៤នាក់តែម្តង ។

យោងតាម របាយការណ៍ របស់នគរបាល ក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ជនសង្ស័យទី១ ឈ្មោះ ហេង វិពៅ ហៅ ឈួន ពៅ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម មកពីភូមិមង្គល ស្រុកពញាឮ ខេត្ដកណ្ដាល ទី២ ឈ្មោះ លី សុខហេង ហៅ ហេង មករា ហៅ យ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មកពីភូមិ៣ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ មុខរបរជាងផ្សារដែក ទី៣ ឈ្មោះ ហេង លឹមហុង ហៅ ចូវ លាងហុង ភេទប្រុស អាយុ ២៤ឆ្នាំ មកពីស្រុកពញាឮ ខេត្ដកណ្ដាល មុខរបរជាងសំណង់ ទី៤ ឈ្មោះ ជ័យ សិរី ហៅ រ៉យ ភេទប្រុស អាយុ ២១ ឆ្នាំ មកពីភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មុខរបរកម្មករ ទី៥ ឈ្មោះ ម៉ៅ ភក្ដ្រា ហៅ ស្រីម៉ៅ ភេទស្រី អាយុ១៨ឆ្នាំ មកពីភូមិឈើទាល ឃុំផ្ដៅ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម មុខរបរបម្រើខារ៉ាអូខេ ទី៦ ឈ្មោះ អ៊ិន គន្ធា ភេទស្រី អាយុ ១៩ឆ្នាំ រស់នៅ ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ មុខរបរបម្រើខារ៉ាអូខេ ទី៧ ឈ្មោះ សាយ ស្រីនិច អាយុ ១៩ឆ្នាំ មកពី ភូមិស្រែព្រីង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង មុខរបរបម្រើខារ៉ាអូខេ និងទី៨ ឈ្មោះ ចូវ ដានី អាយុ ២០ឆ្នាំ មកពីភូមិត្រញំងចឹកសារ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង មុខរបរបម្រើខារ៉ាអូខេ ។

ជុំវិញការបង្ក្រាប ក្រុមចោរកាច់កម៉ូតូមួយសំបុក ទាំងស្រី ទាំងប្រុស ខាងលើនេះ ស្នងការ នគរបាលខេត្ដ បន្ទាយ មានជ័យ លោកឧត្ដមសេនីយ៍ត្រី អាត់ ខែម បានបញ្ជាក់ថា ជនសង្ស័យទាំងនេះ សុទ្ធតែជាមុខសញ្ញា ចេញពី រាជធានីភ្នំពេញ និង តាមខេត្ដមួយចំនួន មកពីសម្ងំលាក់ខ្លួន នៅក្នុងផ្ទះសំណាក់ ដើម្បីឆ្លៀតឱកាស ចេញ ធ្វើសកម្មភាព ប៉ុន្ដែដោយមានកិច្ចសហការយ៉ាងល្អ របស់ម្ចាស់ផ្ទះសំណាក់ និងប្រជាពលរដ្ឋ រាយការណ៍ ជូននគរបាលក្រុងប៉ោយប៉ែតទើប លោកស្នងការរង សិទ្ធ ឡោះ និងលោកអធិការក្រុង ដឹកនាំកម្លាំង ចុះទៅត្រួតពិនិត្យ រហូតឃាត់ ខ្លួន និង ដកហូត ឧបករណ៍ មួយចំនួនផងដែរ ។

លោកឧត្ដមសេនីយ៍ស្នងការ បានសង្កត់ធ្ងន់ទៀតថា ជនសង្ស័យទាំង ៨នាក់ មានស្រី ៤នាក់ ដែលអាច លួចស៊ើប និងតាមដានពីស្ថានភាព និង ភូមិសាស្ដ្រ នៅក្រុងប៉ោយប៉ែត បន្ទាប់មក រាយការណ៍ជូនបក្ខពួក របស់ពួកគេ ប្រុសទាំង៤នាក់ ដើម្បី ចេញធ្វើសកម្មភាព ។

សម្រាប់ប្រតិបត្ដិការ បង្ក្រាបក្រុមកាច់កម៉ូតូ ទាំង៨នាក់ ខាងលើនេះ ត្រូវបាន លោកឧត្ដមសេនីយ៍ស្នងការ អះអាងថា ជាការចូលរួមកាត់បន្ថយបទ ល្មើស បានយ៉ាងច្រើន ជាអតិបរិមា ជូនប្រជាពលរដ្ឋ ធ្វើឲ្យពួកគាត់ កាន់តែមានទំនុកចិត្ដ ហើយជាពិសេសនោះ ការចូលរួម របស់ម្ចាស់ផ្ទះសំណាក់ និងប្រជាពលរដ្ឋ ពិតជា មានសារសំខាន់ យ៉ាងខ្លាំង។

លោកឧត្ដមសេនីយ៍ស្នងការ សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ និងម្ចាស់ផ្ទះសំណាក់ ទាំងឡាយ បង្កើនការ ចូល រូមជា មួយសមត្ថកិច្ច ដើម្បីទប់ស្កាត់ បទល្មើសទាំងនេះ លើកកម្ពស់គោល នយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព សម្រាប់ការរស់នៅ និងរកស៊ីប្រចាំថ្ងៃ។

លោកឧត្តមសេនីយ៍ អាត់ ខែម បានជំរុញទៅ នគរបាលតាមការិយាល័យ ជំនាញព្រហ្មទណ្ឌ និងកម្លាំង នគរបាល តាមបណ្តា ក្រុង-ស្រុក បង្កើនការស្រាវជ្រាវ និង តាមបង្ក្រាបមុខសញ្ញា ធ្វើសកម្មភាពបទល្មើសផ្សេងៗ ធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋ តាម មូលដ្ឋានទាំងនោះ កាន់តែមានជំនឿ ចិត្តខ្លាំងឡើង លើកម្លាំងនគរបាលរបស់លោក៕

បញ្ជូន ចៅសង្កាត់គោករកា និងគូកនទៅ ដាក់ពន្ធនាគារ បណ្តោះអាសន្ន

$
0
0

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូង រាជធានីភ្នំពេញ លោក លី សុខលេង កាល ពីល្ងាចថ្ងៃសុក្រទី១៩ ខែធ្នូ ឆ្នាំ២០១៤ បានសម្រេចឃុំខ្លួន ជនត្រូវចោទ ចំនួន២នាក់ ក្នុងនោះម្នាក់ គឺជាចៅសង្កាត់គោករកា និងម្នាក់ទៀត គឺជាប្រធាន សមាគមអណ្ដូង៦ ក្នុងខណ្ឌព្រែកភ្នៅ ទៅដាក់គុកព្រៃស ជាបណ្តោះអាសន្ន ដើម្បីរង់ចាំ ការស៊ើបងអង្កេត និង ស្រាវជ្រាវ បន្ថែមទៀត  ជាប់ពាក់ព័ន្ធនឹងករណី គប់គ្រាប់បែក ចំនួនមួយគ្រាប់ បណ្តាលឲ្យក្មេងប្រុសម្នាក់ បានស្លាប់បាត់បង់ជីវិត និងមនុស្ស៥ នាក់រងរបួស ស្រាល-ធ្ងន់ នៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីព្រលប់ថ្ងៃ ទី០៩ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោងប្រមាណ៦ និង ៥០នាទីល្ងាច ។

មន្រ្តីតុលាការបានឲ្យដឹងថា ត្រូវបានចោទ២នាក់នេះ មានទី១-ឈ្មោះ ពៅ ប៊ុនធឿន ភេទប្រុស អាយុ៣៤ឆ្នាំ មានមុខរបរជា ប្រធានសមាគមអណ្ដូង៦ មានស្រុកកំណើតនៅ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង សព្វថ្ងៃរស់នៅ ភូមិអណ្ដូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ  រាជធានីភ្នំពេញ និង ទី២ ឈ្មោះ ភី ណុប ភេទប្រុស អាយុ៤៦ មានមុខរបរជាចៅសង្កាត់គោករកា មានស្រុកកំណើត សង្កាត់គោករកា ខណ្ឌព្រែកព្នៅ សព្វថ្ងៃរស់នៅ ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនត្រូវចោទទាំង២ ត្រូវតំណាងអយ្យការ ចោទប្រកាន់ពីបទ «ផ្តួចផ្តើមគំនិង និងសមគំនិត ក្នុងអំពើ ឃាតកម្ម គិកទុកជាមុន» តាមក្រមព្រហ្មទណ្ឌកម្ពុជា ដែលជាបទ ល្មើសឧក្រិដ្ឋ និងអាចប្រឈម នឹងការជាប់គុក យ៉ាងហោចណាស់ ម្នាក់ៗ ១៥ ឆ្នាំ ប្រសិនបើពួកគេត្រូវ បានតុលាការ រកឃើញពិរុទ្ធភាព ដូចការចោទប្រកាន់របស់ពួក គេនោះ៕

ចោរស្រីដៃឆើត វៀតណាមម្នាក់ លួចឆក់ក្រវិលទម្ងន់៥ហ៊ុន ពីកូនស្រីលោមេធាវី ខាន់ សិរីវុទ្ធី

$
0
0

ភ្នំពេញ៖ ចោរស្រីដៃឆើត ពោរពេញ ដោយបទពិសោធន៍ ពេញខ្លួន ជាជនជាតិវៀតណាមម្នាក់ បានលួចឆក់ក្រវិល បន្ទោង មាសទម្ងន់៥ហ៊ុន ពីក្មេងស្រី ម្នាក់អាយុ១ខួបកន្លះ ដែលត្រូវជាកូនស្រី  របស់លោកមេធាវី ខាន់ សិរីវុទ្ធី សមាជិក នៃគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ខណៈ ដែលកុមារីតូចនោះ កំពុងតែដើរពីក្រោយ ឪពុក ម្តាយរបស់ខ្លូន ដើម្បីរកទិញទំនិញ នៅក្នុងផ្សារធំថ្មី ស្ថិតនៅ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ប្រមាណជាង១២ថ្ងៃត្រង់  ថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៤។

ក៏ប៉ុន្តែនៅពេលដែល ចោរស្រីដៃឆើតនោះ កំពុងតែធ្វើសកម្ម ចាប់ឆក់ក្រវិលបន្ទោងមាស  ពីក្មេងស្រីរងគ្រោះនោះ លោក ខាន់ សិរីវុទ្ធី ត្រូវជាឪពុក បានដេញចាប់ខ្លួនបានភ្លាមៗ នៅក្នុងផ្សារ និងបានប្រគល់ ស្ត្រីសង្ស័យរូបនោះ ឲ្យទៅ ខាងសមត្ថកិច្ច និងសន្តិសុខផ្សារធំថ្មី ដើម្បីចាត់ការទៅតាមច្បាប់។

ហេតុការណ៍ ចោរឆក់ ក្រវិលបន្ទោងមាស ពីក្មេងស្រីខាងលើនេះ បានធ្វើឲ្យមនុស្សម្នា និងភ្ញៀវទេសបរទេស មានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែ សកម្មភាពឆក់នេះ បានធ្វើឡើង នៅក្នុងទីប្រជុំជន និង នៅក្នុងផ្សារថ្មីធំតែម្តង។

មន្ត្រីសន្តិសុខផ្សារធំថ្មី បានឲ្យដឹងថា ចោរស្រីខាងលើនេះ មានឈ្មោះ ង្វៀង ធីតូតបា (Nguven Thy Tot Ba) អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម ។ ឥឡូវនេះ ស្ត្រីសង្ស័យរូបនេះ ត្រូវបានបញ្ជូនខ្លួន ទៅឃុំខ្លួន ជាបណ្តោះអាសន្ននៅ អធិការនគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕

តុលាការ នឹងលើកយក សំណុំរឿងក្តី លោក មាជ សុវណ្ណរ៉ា និងសកម្មជន គណបក្សសង្គ្រោះជាតិ មកជម្រះ នៅថ្ងៃទី២៥ ធ្នូ

$
0
0

ភ្នំពេញ ៖ តុលាការនឹង លើកយក សំណុំរឿងក្តី លោក មាជ សុវណ្ណរ៉ា និងសកម្មជន គណបក្ស សង្គ្រោះជាតិ ចំនួ១០នាក់ទៀត មកធ្វើការជំនុំជម្រះ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៤ ខាង មុខនេះ។

មន្ត្រីតុលាការ បានឲ្យដឹងថា សាលាដំបូង រាជធានីភ្នំពេញ នឹងលើកយកសំណុំរឿង ក្តីព្រហ្មទណ្ឌ បទល្មើសឧក្រិដ្ឋ របស់សកម្មជនជាប់ចោទ គណបក្សសង្គ្រោះជាតិ ចំនួ១១នាក់ ក្នុងនោះ រួមមាន លោក មៀច សុវណ្ណារ៉ា ជាគណៈកម្មការ នាយកទទួលបន្ទុក ព័ត៌មានវិទ្យារបស់ គណបក្សសង្គ្រោះជាតិ និងជាប្រធាន សារព័ត៌មាន និងជាប្រធាន វិទ្យុខ្មែរប៉ុស្តិ៍នៅសហរដ្ឋ អាមេរិកផងដែរ ដែលជាប់ចោទពីបទ «ដឹកនាំកូបកម្ម និងអំពើចូលរួម ក្នុងអំពើកូបកម្ម» មកធ្វើការជំនុំជម្រះ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ ខាងមុខនេះ។

សវនាការ ខាងលើនេះនឹងធ្វើឡើង ដោយក្រុមប្រឹក្សា ជំនុំជម្រះ ដែលរួមានសមាសភាពលោក តាំង ស៊ុនឡាយ ជាប្រធានចៅក្រម ប្រឹក្សាជំនុំជម្រះ និងលោក លឹម មករន្ទ និងលោក អ៊ី ឋាវរៈ ជាសមាជិក ចៅក្រមប្រឹក្សា និងមានតំណាងអយ្យការ គឺលោក កែវ សុជាតិ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ និងមានមេធាវីការពារក្តី ចំនួន១៤នាក់ ចូលរួមផងដែរ។

យោងតាមសេចក្តី ប្រកាសជូនដំណឹងរបស់តុលាការ ជនជាប់ចោទទាំង១១នាក់  ដែលជាសកម្មជន របស់គណបក្សសង្គ្រោះជាតិ ចំនួ១១នាក់ និងដែលនឹងត្រូវនាំខ្លួន និងអញ្ជើញ មកឲ្យឈរក្នុងរង្វង់ ក្រចក់សេះ ក្នុងអង្គសវនាការខាងមុខនេះ រួមមាន៖ ទី១- ឈ្មោះ  មាជ សុវណ្ណរ៉ា ទី២ -ឈ្មោះ អឿ ណារិន ទី៣- ឈ្មោះ ឃិន រឿន ហៅឃិន ចំរើន ទី៤- ឈ្មោះ នាង សុឃុន ទី៥ -ឈ្មោះ សាន គឹមហេង ទី ៦-ឈ្មោះ ស៊ុំ ពុទ្ធី ទី៧ -ឈ្មោះ កែ ឃីម ហៅ វិន ឌី ទី៨-ឈ្មោះ ទេព ណារិន ទី៩-ឈ្មោះ អាន បឋម ហៅ សុខុម ទី៩- ឈ្មោះ សាន សីហៈ និងទី១១- ឈ្មោះ អ៊ុក ពេជ្រសំណាង។

អ្នកទាំង១១នាក់នេះ ត្រូវបានជាប់ ចោទពីបទ «ដឹកនាំកូបកម្ម និងអំពើចូលរួម ក្នុងអំពើកូបកម្ម» ជាប់ពាក់ព័ន្ធនឹង ករណីអំពើហិង្សា ដ៏ឃោរឃៅ មួយ កើតឡើង នៅចំណុច ទីលានប្រជាធិបតេយ្យ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ។

នៅក្នុងសំណុំរឿងក្តីនេះ មានដើមបណ្តឹង ចំនួនជាង៤០មាក់ ដែលភាគច្រើន គឺជាកងសន្តិសុខ នៃសាលាខណ្ឌដូនពេញ៕

Viewing all 8042 articles
Browse latest View live




Latest Images