Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ភ្លើងឆេះ បំផ្លាញផ្ទះ នៅខាងត្បូង ស្នងការក្រុង មិនទាន់ដឹងពីមូលហេតុ

$
0
0

ភ្នំពេញ ៖ អគ្គិភ័យមួយ បាននិងកំពុងឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋ យ៉ាងសន្ធោសន្ធៅ នៅខាងត្បូងស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវ ៥៩៨ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ នៅល្ងាចថ្ងៃ ទី២០ ខែធ្នូ ឆ្នាំ២០១៤ នេះ ដោយមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ ។

ក្រោយកើតហេតុ ភ្លាមៗ កម្លាំងសមត្ថកិច្ចនិងអាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងជួយអន្ដរាគមន៍ បញ្ជូនរថយន្ដពន្លត់ អគ្គិភ័យជាបន្ដបន្ទាប់ ទៅបាញ់ពន្លត់។

មកដល់វេលាម៉ោង ៧៖៤០នាទី យប់ថ្ងៃដដែលនេះ ភ្លើងបានរលត់ទៅវិញហើយ ៕


នគរបាល ស្រុកស្ទោង ចាប់យុវជនល្មោភកាម អូសដៃក្មេងស្រី អាយុ ១០ឆ្នាំ ចូលផ្ទះរំលោភ

$
0
0

កំពង់ធំ ៖ យុវជនល្មោភកាមម្នាក់ ត្រូវបានកម្លាំងនគរបាលមូលដ្ឋានឃុំរុងរឿង ស្រុកស្ទោង ខេត្ដកំពង់ធំ ចុះទៅ ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ របស់អាណាព្យាបាលក្មេងស្រីរងគ្រោះ ថាយុវជនរូបនេះ បានចាប់រំលោភរូបនាងរហូតបានសម្រេច ពេលដែលជនរងគ្រោះកំពុងដើរកាត់មុខផ្ទះ ។

មន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំរុងរឿង បានឱ្យដឹងថា ករណីចាប់យុវជនល្មោភកាមរូបនេះ បានធ្វើឡើង កាល ពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅភូមិក្ដីចារ ឃុំរុងរឿង ស្រុក ស្ទោង ។

មន្ដ្រីនគរបាលមូលដ្ឋាន បានបញ្ជាក់ថា ជនសង្ស័យរូបនេះ ឈ្មោះ ផល តាំងលី អាយុ ១៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ រីឯក្មេងស្រីរងគ្រោះឈ្មោះ រ.ល អាយុ ១០ឆ្នាំ ។

ប្រភពព័ត៌មាន ពីមន្ដ្រីនគរបាលដដែល បានបញ្ជាក់ថា ខណៈដែលក្មេងស្រីរងគ្រោះ កំពុងដើរកាត់មុខផ្ទះ ពេល នោះជនសង្ស័យមានអារម្មណ៍ ផ្លូវភេទ ក៏ស្ទុះទៅ ចាប់ដៃក្មេងស្រីរូបនោះ អូសចូលទៅក្នុងផ្ទះរបស់ខ្លួន រួចធ្វើ សកម្មភាពរំលោភរហូត បានសម្រេច តែម្ដង ។

ភ្លាមៗនោះ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អាណាព្យាបាល និងសាច់ញាតិ ព្រម ទាំងប្រជាពលរដ្ឋនៅក្នុងភូមិ ក៏រាយការណ៍ជូននគរបាលមូលដ្ឋាន ចុះទៅចាប់ខ្លួនតែម្ដង ។

បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីបញ្ជូន ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដ ចាត់ការបន្ដតាមនីតិវិធី៕

កម្លាំងនគរបាល ស្រុកស្ទោង ចុះបង្ក្រាប និងចាប់ទូកកៀរលៀស ៣គ្រឿង ប្រគល់ជូនជលផល

$
0
0

កំពង់ធំ ៖ ប្រតិបត្ដិការ ចុះបង្គ្រាបបទល្មើសនេសាទ របស់កម្លាំងនគរបាលស្រុកស្ទោង ខេត្ដកំពង់ធំ បាន ធ្វើឡើងជាបន្ដបន្ទាប់ ដើម្បីចូលរួមលុបបំបាត់សកម្មភាព លួចដាក់ឧបករណ៍នេសាទខុសច្បាប់ ដែលច្បាប់ ហាមប្រាមនៅក្នុងទឹកដីរបស់ខ្លួន ។

ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤ កម្លាំងនគរបាល ជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង បានចុះទៅបង្ក្រាបបទល្មើសនេសាទទាំងនេះ នៅចំណុច បាក់ដាវ ឃុំពាមបាង ស្រុកស្ទោង ហើយឃាត់ទូកកៀរលៀសចំនួន ៣គ្រឿង ដែលកំពុងធ្វើសកម្មភាព ។

មន្ដ្រីនគរបាលស្រុកស្ទោង បានឱ្យដឹងថា ក្រោយពីទទួលបានសេចក្ដីរាយការណ៍ ថាមានករណីទូកកៀរ លៀស ក្នុងភូមិសាស្ដ្រខាងលើនេះរួចមក នគរបាលស្រុកស្ទោង បានទទួលបញ្ជាភ្លាមៗ ពីសំណាក់ស្នងការនគរបាលខេត្ដ ចុះទៅពិនិត្យមើល និងឃាត់ទូកទាំងនោះ កុំឱ្យបន្ដធ្វើសកម្មភាព ពីព្រោះច្បាប់ជលផល មិនអនុញ្ញាតឱ្យនោះឡើយ ។

ក្រោយពីចុះឃាត់ទូកកៀរលៀសទាំងនេះរួចមក សមត្ថកិច្ចបានប្រគល់ទៅឱ្យខាងជលផល យកទៅចាត់ការតាមនីតិវិធីបន្ដទៀត៕

អ.ហ បញ្ជូន យោធាផ្កាយ២ ទៅតុលាការ ពីបទជំពាក់ ប្រាក់២០ម៉ឺនដុល្លារ

$
0
0

ភ្នំពេញ ៖ មន្រ្តី អ.ហ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤ បានបញ្ជូន មន្រ្តី យោធាផ្កាយ២ម្នាក់ ទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យ តំណាងអយ្យការធ្វើការ សាកសួរបន្ត ពាក់ព័ន្ធបណ្តឹង ឆបោកនូវទឹកប្រាក់ ចំនួន២០ម៉ឺនដុល្លារ ។

មន្រ្តី អ.ហ រាជធានី ភ្នំពេញ បានឲ្យដឹងថា មន្រ្តីយោធាផ្កាយ២ ត្រូវបានកំលាំង កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ តាមដីការបញ្ជា ឱ្យចូលខ្លួនរបស់តុលាការ ពាក់ព័ន្ធទិញដី ទៅលើ ដើមបណ្តឹងចំនួន១ហិកតា នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ឱ្យលុយគេមិន គ្រប់នៅខ្វះ២០ម៉ឺនដុល្លារទៀត ។

មន្រ្តី អ.ហ រាជធានីភ្នំពេញ បានបន្តទៀតថា មន្រ្តីយោធារូបនេះ បានយកដីគេទៅលក់ ហើយចង់គេចវេស ពីបំណុល ។ មន្រ្តីយោធារូបនេះ មានឈ្មោះ សួន គឹមសុង អាយុ៥៤ឆ្នាំ ។

មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយបញ្ចប់ការសួរនាំ តំណាងអយ្យការ អមសាលា ដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតិ ឲ្យនៅក្រៅឃុំ ក្រោយពីមន្រ្តីយោធារូបនេះ បានដាក់ប្លង់ផ្ទះ របស់ខ្លួន តម្លៃ១លានដុល្លារតម្កល់នៅតុលាការ ៕

ពីសកម្មជន តវ៉ាដីធ្លី ក្លាយជា លោកជំទាវ

$
0
0

ភ្នំពេញ ៖ ហេតុតែវាសនា និងគូព្រេងពី អតីតជាតិ ទីបំផុត អ្នកមេម៉ាយ ទើបលែងប្ដី ថ្មីថ្មោង ដែលជាសកម្មជន មួយរូប ក្នុងការ តវ៉ាដីធ្លីនៅបឹងកក់ មួយប៉ព្រិចភ្នែក បានក្លាយជាលោកជំទាវ របស់ឯកឧត្ដមម្នាក់ គឺលោករៀល ខេមរិន្ទ្រ ដែលជាអ្នក តំណាងរាស្ដ្រ មកពីគណបក្ស សង្គ្រោះជាតិ  ។

ការក្លាយទៅជាជំទាវ ដោយនឹកស្មានមិន ដល់ បានធ្វើឡើងនៅក្នុងពិធីភ្ជាប់ពាក្យ ដ៏អធិកអធមមួយ នៅគេហដ្ឋាន របស់ជំទាវ សកម្មជនដីធ្លី បឹងកក់ នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៤ ដោយមានសាច់ សាលោហិតទាំងសងចូលរួម ជួយសាទរដឹងឮផងដែរ ។

ពិធីភ្ជាប់ពាក្យនេះ បានធ្វើឡើងខណៈ ដែលសកម្មជន របស់លោកជំទាវ ចំនួន១៨នាក់ ក្នុងនោះរួមទាំងអ្នកស្រីទេព វណ្ណីផង កំពុង តែជាប់ឃុំ នៅពន្ធនាគារព្រៃស និងខណៈដែលព្រះសង្ឃនិងសកម្មជនផ្សេង ទៀត កំពុងនិមន្ដបិណ្ឌបាត្រនិងអំពាវនាវឱ្យ មានការដោះលែង ។

លោកជំទាវយ៉ោម បុបា្ផ ត្រូវគេដឹងថា ទើបនឹងលែងលះជាមួយស្វាមីរបស់គាត់ កាលពីប៉ុន្មានខែកន្លងទៅនេះ ដោយសារតែរស់នៅក្នុង ភាពមិនចុះសម្រុងនិងគ្នា ។

គ្មានសាច់ញាតិណា បានបង្ហើបឱ្យដឹង អំពី ចំណងស្នេហារវាងឯកឧត្ដម អ្នកតំណាងរាស្ដ្រ រៀលខេមរិន្ទ្រ ជាមួយលោកជំទាវមេម៉ាយរូបនេះ ចាប់ពីពេលណានោះទេ ប៉ុន្ដែគ្រាន់តែគេដឹងថា អ្នកទាំងពីរបានស្គាល់គ្នា កាលពីពេលកន្លងទៅ ខណៈដែលតំណាងរាស្ដ្ររូបនេះ ចុះជួយដោះស្រាយទំនាស់ដីធ្លីនៅតំបន់បឹងកក់ ។

ប្រហែលជាគូព្រេងពីអតីតជាតិហើយមើលទៅ បានជាអ្នកទាំងពីរ ជួបគ្នាក្នុងគ្រា ដែលលោកជំទាវសកម្មបំផុត ក្នុងការតវ៉ារឿងដីធ្លី ជាពិសេសការ បិទផ្លូវមុខសាលារាជធានី និងសកម្មភាពដើរហែក្បួន យកញាតិ ទៅដាក់តាមស្ថានទូត ។

គេមិនទាន់ដឹងនៅឡើយទេ ថាក្រោយពិធី ភ្ជាប់ពាក្យបញ្ចប់ទៅ លោកជំទាវថ្មីថ្មោង និងនៅតែសកម្មចូលរួម តវ៉ារឿងដីធ្លីជាពិសេសជួយតវ៉ា ឱ្យមានការដោះលែងសកម្មជនបឹងកក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសដែរឬទេ? ៕

បញ្ជូនគ្រូពេទ្យ ចម្លងមេរោគអេដស៍ នៅបាត់ដំបង ទៅតុលាការ

$
0
0

បាត់ដំបង៖ មន្រ្តីនគរបាល នៃស្នងការដ្ឋាន ខេត្តបាត់ដំបង បានថ្លែងឱ្យដឹងថា ជនសង្ស័យជាគ្រូពេទ្យ ដែលចម្លង មេរោគអេដស៍ នៅខេត្តបាត់ដំបង ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការខេត្ត បាត់ដំបងហើយនៅរសៀលម៉ោង២ ថ្ងៃអាទិត្យទី២១ ខែធ្នូឆ្នាំ២០១៤នេះ។

លោកវរៈសេនីយ៍ឯក កុយ ហ៊ាង ប្រធានការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាលខេត្តបាត់ដំបង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងថា គ្រូពេទ្យភូមិ ឈ្មោះ យ៉ែម ជ្រិន ត្រូវបានសមត្ថកិច្ចនគរបាល ដឹកនាំដោយលោកព្រះរាជអាជ្ញា នួន សាន បញ្ជូនទៅកាន់តុលាការសាលាដំបូង ខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធីច្បាប់។

លោកវរៈសេនីយ៍ឯក បានឲ្យដឹងទៀតថា ការបញ្ជូនបានធ្វើឡើង បន្ទាប់ពីជនសង្ស័យ បានសារភាពចំពោះ ទង្វើ របស់ខ្លួន ដោយលើកឡើងថា “ជាការធ្វេសប្រហែស” ក្នុងការ មិនបានប្តូរម្ជុល និងសឺរ៉ាំង នៅពេលចាក់ថ្នាំដល់ អ្នកជំងឺ។

សមត្ថកិច្ចដែលចូលរួមនៅក្នុងការងារស៊ើបអង្កេត ដឹកនាំដោយព្រះរាជអាជ្ញានោះ មានលោក ជេត វណ្ណី ស្នងការរង លោក កុយ ហ៊ាង  និង លោកវរៈសេនីយ៍ទោ អូន ហ្វៃ នាយការិយាល័យ ព្រហ្មទណ្ឌ និងកម្រិតធ្ងន់។

តាមសេចកី្តរាយការណ៍នានា ឲ្យដឹងថា យ៉ាងហោចណាស់ មានប្រជាពលរដ្ឋជាង១០០នាក់ ក្នុងចំណោម ប្រជាពលរដ្ឋ ជិត១០០០នាក់ ដែលបានទៅធ្វើតេស្តឈាម ត្រូវបានគេរកឃើញថាមានផ្ទុកមេរោគអេដស៍៕

ឆ្លងចរន្តអគ្គិសនី នាំឲ្យបំផ្លាញ ផ្ទះមួយខ្នង នៅសង្កាត់ ស្ទឹងមានជ័យ

$
0
0

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋ មួយខ្នង ធ្វើអំពីឈើលើ ថ្មក្រោម ស្ថិតនៅផ្ទះលេខ ៧២៤ ក្រុមទី៦ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវ បានភ្លើងឆេះបំផ្លាញទាំងស្រុង កាលពីវេលាម៉ោង ប្រមាណ ២៖២០នាទីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤នេះ ដោយសារឆ្លង ចរន្តអគ្គិសនី ។

សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន បានឲ្យដឹងថា នៅ ម៉ោងកើតហេតុនោះ ស្រាប់តែមានផ្សែងហុយចេញ ពីផ្ទះរបស់ស្រ្តីឈ្មោះ ឱ អ៊ឹម អាយុ៤៩ឆ្នាំ មុខរបរធ្វើការ នៅរោងចក្រ ពេលនោះបង្កឲ្យមានការភ្ញាក់ ផ្អើល ទូរស័ព្ទរាយការណ៍ ជូនសមត្ថកិច្ច និងអាជ្ញាធរ មូលដ្ឋាន ដើម្បីចេញ ទៅជួយអន្តរាគមន៍។

ភ្លាមៗនោះ នាយការិយាល័យ ពន្លត់ និងបង្កាគ្រោះ អគ្គិភ័យ រាជធានីភ្នំពេញ លោក ព្រហ្ម យ៉ត បានបញ្ជូន រថយន្ត បាញ់ ពន្លត់ភ្លើង ទៅកាន់កន្លែងកើតហេតុ ចំនួន២គ្រឿង រហូតបាញ់រលត់ ទាំង ស្រុងតែម្តង ដោយមិនបណ្តាលឲ្យរីករាលដាល ដល់ផ្ទះ ប្រជាពលរដ្ឋ នៅក្បែរនោះឡើយ ។

នៅក្នុងហេតុការណ៍ ខាងលើនេះ គេសង្កេត ឃើញ ចៅសង្កាត់ស្ទឹងមានជ័យ លោក សេង សាញ់ និងអធិការនគរបាល ខណ្ឌមានជ័យ លោក តេង ទីណូ ក៏បានទៅជួយអន្តរាគមន៍ផងដែរ។

ទាំង សមត្ថកិច្ច និងអាជ្ញាធរ សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គិភ័យ ជាពិសេសនោះគឺ ត្រូវមាន ការត្រួតពិនិត្យ ប្រព័ន្ធភ្លើង មុនចេញ និងចូលផ្ទះ៕

នគរបាល ស្រុកឆ្លូង តាមចាប់ យុវជនល្មោភកាមម្នាក់ ក្រោយចាប់រំលោភ ក្មេងស្រីអាយុ១២ឆ្នាំ

$
0
0

ក្រចេះ ៖ កម្លាំងនគរបាល មូលដ្ឋាន ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ បានធ្វើ ការស្រាវជ្រាវ រហូតឈានទៅដល់ ការចាប់ខ្លួន យុវជនម្នាក់ ជាប់ពាក់ព័ន្ធ និងសកម្មភាព ចាប់រំលោភ ក្មេងស្រីអាយុ ទើបតែ១២ឆ្នាំ កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅចំណុចភ្នំវែង ភូមិចំឡាក់។

មន្រ្តីនគរបាល ព្រហ្មទណ្ឌ ស្រុកឆ្លូង បានថ្លែងឲ្យដឹងថា ជនសង្ស័យខាងលើនេះ មានឈ្មោះ ស្រ៊ុន ឡា‌‌ អាយុ១៥ឆ្នាំ ជាតិខ្មែរ‌ មានទីលំនៅ ភូមិឃុំកើតហេតុ ។

ដោយឡែក ក្មេងស្រី រងគ្រោះឈ្មោះ ហ.រ.ដ អាយុ១២ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។ មន្រ្តីនគរបាលដដែល បានបន្តទៀតថា កាលពីវេលាម៉ោងប្រមាណ ៨៖៣០នាទី យប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤ មានសេចក្តីរាយការណ៍ និងពាក្យបណ្តឹង ពីអណាព្យាបាល ក្មេងស្រីរងគ្រោះ អំពីការចាប់រំលោភ បានសំរេច ទៅលើក្មេងស្រីរងគ្រោះ នៅចំណុចភ្នំវែង រួចហើយ ជនសង្ស័យរត់គេចខ្លួនបាត់ ។

មន្រ្តីនគរបាល បានបញ្ជាក់ទៀតថា ក្រោយទទួលព័ត៌មាន នៃករណីបទល្មើស មួយនេះភ្លាម អធិការ នគរបាលស្រុក បានបញ្ជាឲ្យ នគរបាលមូលដ្ឋាន ចុះទៅធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកចាប់ខ្លួន យកទៅផ្តន្ទាទោស តាមផ្លូវច្បាប់។ បន្ទាប់ពី ធ្វើការរុករករួចមក កម្លាំងសមត្ថកិច្ច បានឈានទៅដល់ ការចាប់ខ្លួន ជនសង្ស័យរូបនេះតែម្តង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃុំខ្លួន ជា បណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលស្រុកឆ្លូង ដើម្បីបញ្ជូនខ្លួន ទៅកាន់ស្នងការដ្ឋាន នគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធី៕


ភ្លើងឆេះ អាគារចាស់ នៅក្នុងអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៅមុខព្រលាន យន្តហោះ អន្តរជាតិភ្នំពេញ

$
0
0

ភ្នំពេញ ៖ អគ្គិភ័យ បានឆេះអាគារចាស់ នៅផ្នែកខាងក្រោយ នៃអគ្គនាយដ្ឋាន អន្តោប្រវេសន៍ ដែលមានទីតាំង ស្ថិតនៅ តាមផ្លូវ សហព័ន្ធរុស្ស៊ី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ទល់មុខ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ នាវេលា ម៉ោងប្រមាណ ៤៖៥០នាទីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១៤នេះ ។

មន្រ្តីនគរបាល ខណ្ឌពោធិ៍សែនជ័យ បានថ្លែងបញ្ជាក់ថា អាគារចាស់ ដែលស្ថិតនៅ ខាងក្រោយ នៃអគ្គនាយកដ្ឋាន ត្រូវបានភ្លើងឆាបឆេះ ប៉ុន្តែភ្លាមៗ នោះ កម្លាំងនគរបាល មូលដ្ឋាន អាជ្ញាធរ និងរថយន្តពន្លត់អគ្គិភ័យ ចំនួន១១គ្រឿង ក្នុងនោះរថយន្តរបស់អង្គភាព ៧១១ នៃកងពលតូចលេខ៧០ ចំនួន២គ្រឿង បានចេញទៅជួយបាញ់ពន្លត់ ប៉ុន្តែប្រើអស់ ចំនួន៦គ្រឿង រហូតរលត់ទាំងស្រុងនាល្ងាចថ្ងៃដដែលនេះ។

យ៉ាងណាក៏ដោយ មិនដឹងថា តើការឆេះនេះ បណ្តាល មកពីមូលហេតុអ្វីនោះឡើយ ហើយចំពោះគ្រោះអគ្គិភ័យខាងលើនេះ មិនបណ្តាលឲ្យខូចខាត និងឆេះឯកសារ នៅក្នុងអាគារនោះឡើយ ពោលជាការឆេះអាគារចាស់ទ្រុឌទ្រោមប៉ុណ្ណោះ៕

សមត្ថកិច្ច និងប្រជាពលរដ្ឋ ចេញពន្លត់ភ្លើង ឆេះស្រូវ និងជញ្ជ្រាំង នៅ ស្រុកអូរជ្រៅ និងស្រុកភ្នំស្រុក

$
0
0

បន្ទាយមានជ័យ ៖ កម្លាំងនគរបាល ទាំងថ្នាក់ ស្នងការដ្ឋាន នគរបាលខេត្ត កម្លាំងនគរបាល ថ្នាក់ស្រុក និងកម្លាំងនគរបាល មូលដ្ឋាន តាមបណ្តាឃុំ របស់ស្រុកអូរជ្រៅ និងស្រុកភ្នំស្រុក បានរួមដៃជាកម្លាំង ប្រជាពលរដ្ឋ រាប់រយនាក់ ចេញជួយវាយពន្លត់ ករណីភ្លើងឆេះស្រូវ និងជញ្ជ្រាំងស្រូវ របស់បងប្អូន ប្រជាពលរដ្ឋ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤ ។

ចំពោះ ហេតុការណ៍ ខាងលើនេះ បានកើតឡើងជាបន្តបន្ទាប់ គឺទី១ កើតឡើង នៅខាង ជើងឃុំសឹង្ហា ស្រុកអូរជ្រៅ ប្រហែលជា២គីឡូម៉ែត្រ ដោយផ្តើមចេញ មកពីការ ឆេះគោយន្ត ច្រូតស្រូវ ដែលបណ្តាល មកពីឆ្លងចរន្ត ហើយក៏ រីករាលដាល ឆេះស្រូវ និងជញ្ជ្រាំងស្រូវរបស់នៅទីនោះ។

ក្រោយបញ្ចប់ ការជួយអន្តរាគមន៍ ពន្លត់ទាន់ពេលវេលានោះ ស្រាប់តែមានករណីឆេះ ស្រូវ និងជញ្ជ្រាំងស្រូវ របស់ប្រជាពលរដ្ឋទៀត នៅស្រុកភ្នំស្រុក ដែលអាច បណ្តាលឲ្យ រងការខូចខាតស្រូវ ប្រមាណ៤ហិចតា។

មន្រ្តីនគរបាលខេត្ត បន្ទាយមានជ័យ បានថ្លែងឲ្យដឹងថា នៅវេលាម៉ោងជាង២រសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅខាងជើង ឃុំសឹង្ហា ប្រហែល២គីឡូម៉ែត្រ មានឆ្លងចរន្តភ្លើង បណ្តាលឲ្យឆេះ គោយន្តច្រូតស្រូវ ពេលនោះបង្កឲ្យមាន គ្រោះអគ្គិភ័យ កាន់តែខ្លាំងឡើង ដោយឆេះរីករាលដាល ដល់ស្រូវ យ៉ាងសន្ធោសន្ធៅ ។

ភ្លាមៗនោះ ប្រជាពលរដ្ឋ បានរាយការណ៍តាមទូរស័ព្ទ ដោយផ្ទាល់ទៅកាន់ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តម សេនីយ៍ អាត់ ខែម ដើម្បីសុំឲ្យជួយ អន្តរាគមន៍ នៅកន្លែងកើតហេតុ។

ក្រោយទទួលព័ត៌មាន ពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាទៅកម្លាំងនគរបាល តាមប៉ុស្តិ៍មួយចំនួន នៅទីនោះ និងកម្លាំង នគរបាល ស្រុកអូរជ្រៅ បូករួមទាំងរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាន ចេញទៅជួយបាញ់ពន្លត់ភ្លាមៗ ។

លោកឧត្តមសេនីយ៍ អាត់ ខែម បានបញ្ជាក់ផងដែរថា «ចំពោះការងារ ប្រតិបត្តិការខាងលើនេះ ក៏មានការ ចូលរួម ពីកម្លាំងរបស់ប្រជាពលរដ្ឋ និងឡានទឹកឯកជន ផងដែរ ដែលដឹកលក់ តាមភូមិរបស់ពួកគាត់ និងឡានយើង បានដោះស្រាយ វាយពន្លត់ រហូតអាច គ្រប់គ្រង ស្ថានការនៅទីនោះ មិនបណ្តាលឲ្យ មានការខូចខាតប៉ុន្មាន នោះទេ»។

ដោយឡែក ក្រោយចប់ហេតុការណ៍ទី១ភ្លាម ស្រាប់តែមានសេចក្តី រាយការណ៍ ពីប្រជាពលរដ្ឋ នៅស្រុកភ្នំស្រុកថា មានហេតុការណ៍ ឆេះស្រូវ និងជញ្ជ្រាំង របស់ប្រជាកសិករទៀត ដែលអាច បណ្តាលមក ពីការបោះចោលកន្ទុយបារី ។

ចំពោះហេតុការណ៍ខាងលើនេះ ត្រូវបានលោក ស្នងការខេត្ត អះអាងថា ការខូតខាតប្រហែល ៤ហិចតា ហើយកម្លាំង នគរបាលរបស់លោក និងប្រជាពលរដ្ឋ រាប់រយនាក់ ចេញទៅធ្វើសកម្មភាព ជួយវាយពន្លត់ តាមរយះការ ប្រើធាងដូង ធាងត្នោត ស្លឹកឈើ បាវគ្របភ្លើង រហូតគ្រប់គ្រង ស្ថានភាពទាំងស្រុងបាន ។ មន្រ្តីនគរបាល មូលដ្ឋាន បានថ្លែងឲ្យដឹងថា ចំពោះការខូចខាតស្រូវ ទាំង៤ហិចតានោះ គឺមាន ៤ទៅ៥ម្ចាស់ ។

តាមបញ្ជាក់របស់ សមត្ថកិច្ច នៅរដូវនេះ មានខ្យល់ធ្លាក់ខ្លាំង ហេតុដច្នេះហើយ គ្រោះអគ្គិភ័យ អាចកើតឡើងមានឡើង គ្រប់ពេលវេលា ។

ជាមួយគ្នានេះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ ប្រជាពលរដ្ឋ តាមមូលដ្ឋានទាំងអស់ ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហា ភ្លើងទាំងខាងក្នុង និងខាងក្រៅផ្ទះ ជាពិសេស ត្រូវមានការ ត្រួតពិនិត្យ ចំពោះប្រព័ន្ធភ្លើង នៅក្នុងផ្ទះឲ្យបានល្អ មុនចេញ ទៅណាមកណាម្តងៗ៕

និស្សិតខ្មែរ រួមគ្នាបរិច្ចាគថវិកា ជួយមន្ទីរពេទ្យគន្ធបុប្ផា មុនចេញទៅសិក្សា នៅអូស្រ្តាលី

$
0
0

ភ្នំពេញ៖ កើតចេញពីទឹកចិត្តសប្បុរសធម៌ និស្សិតខ្មែរប្រមាណ ៤៥រូប ដែលទទួលបានអាហារូបករណ៍ចេញទៅ សិក្សានៅអូស្ត្រាលីនោះ បានរួមគ្នាប្រមូលថវិកាបាន ១.១១១ដុល្លារ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុបា្ផ សម្រាប់ព្យា បាលប្រជាពលរដ្ឋខ្មែរ ដែលមានជីវភាពខ្វះខាត គ្រាមន្ទីរពេទ្យដ៏សប្បុរសមួយនេះកំពុងប្រកាសពីភាពខ្វះខាតរបស់ ខ្លួន។

ថវិកាសម្រាប់ជួយសង្រ្គោះកុមារកម្ពុជា ត្រូវបាននិស្សិត ៥នាក់ តំណាងឲ្យនិស្សិត ៤៥នាក់ យកទៅប្រគល់ ជូនមន្ទីរពេទ្យគន្ធបុប្ផាកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅនេះ។

លោក ឃ្លាំង សុខុម ដែលនឹងត្រូវហៅចេញទៅសិក្សាអនុបណ្ឌិតផ្នែកគ្រប់គ្រងបរិស្ថាន និងនិរន្តរភាព រយៈពេល ២ឆ្នាំ នៅប្រទេសអូស្រាលី នាយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤នេះ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ថា ថវិកាប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ជាសន្តានចិត្តចូលរួមរបស់និស្សិត ទទួលអាហារូបករណ៍ ទៅសិក្សានៅប្រ ទេសអូស្ត្រាលីចំនួន ៤៥រូប។

លោក ឃ្លាំង សុខុម ក៏បានប្រាប់ឲ្យដឹងផងដែរថា និស្សិតកម្ពុជាទាំង ៤៥រូប មុនចាកចេញទៅសិក្សានៅប្រទេស អូស្រ្តាលីនាដើមឆ្នាំ២០១៥ នេះ ក៏បានជួបសំដែងការគួរសម និង ដកស្រង់បទពិសោធន៍ ជាមួយ លោក ហ៊ុន ម៉ា នី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលជាអតីតនិស្សិតសិក្សានៅប្រទេសអូស្រ្តាលី។

លោក ឃ្លាំង សុខុម បានឲ្យដឹងផងដែរ ក្នុងនាមរូបលោក ក៏ដូចជាក្រុមនិស្សិត ពិតជាក្តីរំភើប និងដឹងគុណក្រៃ លែង ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងរដ្ឋាភិបាលប្រទេសអូស្រ្តាលី ដែលបានផ្តល់អាហារូបករណ៍ ក្នុងគោលបំណងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា។

ក្រុមនិស្សិត បានសម្តែងក្តីសង្ឃឹមយ៉ាងម៉ុតមាំថា នឹងទទួលយកជោគជ័យក្នុងការសិក្សា ហើយនាំយកចំណេះដឹង ត្រឡប់មកជួយអភិវឌ្ឍប្រទេសកម្ពុជា ឲ្យរីកចម្រើនរុងរឿង៕

ម៉ូតូបុកម៉ូតូ នៅមុខអង្គភាព «ង៧០» ស្លាប់៣នាក់ របួស៣នាក់

$
0
0

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូមួយ បានផ្តាច់ជីវិត មនុស្សចំនួន៣នាក់ និងរងរបួសចំនួន៣នាក់ ស្ថិតនៅ មុខអង្គភាព «ង៧០» តាមបណ្តោយ ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោងប្រមាណ ៥៖២០នាទី ល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤។

សេចក្តីរាយការណ៍ពី លោក ហេង សេងឡុង ទីភ្នាក់ងារ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានឲ្យដឹងថា ជនរងគ្រោះ៣នាក់ បានស្លាប់ភ្លាមៗ និង៣នាក់ទៀត រងរបួស ដោយសារតែ ម៉ូតូទាំង២គ្រឿងបុកគ្នា មួយទំហឹង ។

យ៉ាងណាក៏ដោយ លោក សេង ឡុង មិនទាន់ស្គាល់អត្តសញ្ញាណ ជនរងគ្រោះ ទាំង៦នាក់ ខាងលើនេះនៅឡើយទេ កំពុងតែប្រមូល ព័ត៌មាន នៅកន្លែងកើតហេតុ៕

កិច្ចប្រជុំ គណៈកម្មការ ព្រំដែនកម្ពុជា ថៃ (GBC) នឹងចាប់ផ្តើម នៅថ្ងៃទី២៤ ខាងមុខនេះ

$
0
0

ភ្នំពេញៈ យោងតាមមន្រ្តី ក្រសួងការពារជាតិ បានឲ្យដឹងថា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិថៃ លោក ប្រាវីត វង់សុវ៉ាន់ នឹងមកបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជានាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ខាងមុខនេះ ដើម្បីបើក កិច្ចប្រជុំគណៈកម្មណៈកម្មការព្រំដែនទូទៅ លើកទី៩ដែលនឹងប្រព្រឹត្តនៅ រាជធានីភ្នំពេញនេះ។

មន្រ្តី ក្រសួងការពារជាតិ ដែលសុំមិឲ្យបញ្ចេញឈ្មោះ បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅថ្ងៃទី២១ ខែធ្នូនេះថា កិច្ចប្រជុំGBC លើកទី៩ ដែលដឹក នាំដោយរដ្ឋមន្រ្តី ក្រសួងការពារជាតិ នៃប្រទេសទាំងពីរ នេះនឹងពិភាក្សាគ្នាជាច្រើនអំពីបញ្ហាទូទៅ នៅតាមបណ្តោយ ព្រំដែនកម្ពុជា និងថៃ ជាពិសេសសន្តិសុខ និង ជីវភាពរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរតែម្តង។

មន្រ្តីដដែលបានលើកឡើងទៀតថា ភាគីទាំងពីរនឹងពិភាក្សាគ្នាអំពី“បញ្ហាព្រំដែននិងច្រកទ្វា .កិច្ចសហប្រតិបត្តិ ការលើបញ្ហាពលករ ,ការប្រយុទ្ធប្រឆាំងភេរវកម្ម. កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មព្រំដែន. កិច្ច សហប្រតិបត្តិការលើវិស័យកសិកម្ម .កិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលសាធារណៈ និងវិស័យទេសចរណ៍ជាដើម៕

បញ្ជូនជនជាតិ ម៉ុងតាញ៉ា ទាំង១៣នាក់ មកកាន់ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៅមុខព្រលានយន្តហោះ

$
0
0

ភ្នំពេញ៖ ជនជាតិ ម៉ុងតាញ៉ាទាំង១៣ នាក់ ដែលទើបយក ចេញពីក្នុងព្រៃ នៅខេត្តរតនគិរីនោះ ត្រូវបានមន្រ្តីសិទ្ធិមនុស្ស របស់អង្គការ សហប្រជាជាតិ និងកម្លាំងសមត្ថកិច្ច កម្ពុជានាំកាន់ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដែលស្ថិតនៅ ទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤នេះហើយ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤ ជនជាតិ ម៉ុងតាញ៉ា ចំនួន៥នាក់ថែមទៀត បាននាំយក ចេញពីព្រៃ មកដល់ស្នងការដ្ឋាន នគរបាលខេត្តរតនគិរី ដើម្បីរកជំនួយ បន្ទាប់ពីពួកគេ រត់ចេញពីប្រទេសវៀតណាម ហើយសម្ងំលាក់ខ្លួន នៅក្នុងព្រៃអស់រយៈពេល ជាច្រើនសប្តាហ៍មក។

ជនជាតិម៉ុងតាញ៉ាទាំងនេះ បានរត់គេចខ្លួនពីវៀតណាម មកកម្ពុជា ដោយសារតែខ្លាច រដ្ឋាភិបាលវៀតណាម ចាប់ខ្លួន ព្រោះតែពួកគេ កាន់គោរព គ្រិស្ទសាសនា ប៉ុន្តែទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានបញ្ជាក់ថា នឹងមិនចាប់បញ្ជូនជនជាតិម៉ុតាញ៉ា ទាំងនេះ ទៅប្រទេសវៀតណាមឡើយ។

ជនជាតិម៉ុងតាញ៉ា ៥នាក់នេះ បានសម្រេចបង្ហាញខ្លួន ជាសាធារណៈ បន្ទាប់ពីមានជនជាតិនេះ ៨នាក់ទៀត ក្នុងចំណោមពួកគេ បានរត់មករកជំនួយ សុំឱ្យរដ្ឋាភិបាលកម្ពុជា និង អង្គការសហប្រជាជតិ ជួយសង្គ្រោះពួកគេ៕

អ.ហ ខណ្ឌព្រែកព្នៅ ចាប់ក្មេងបែកថ្នាំ គំរាមដុតផ្ទះ និងគំរាមកាប់សម្លាប់ឪពុកម្តាយ

$
0
0

ភ្នំពេញ ៖ ជនញៀនថ្នាំ ហួសកម្រិតម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថ ខណ្ឌព្រែកព្នៅ នាំខ្លួនមកទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌ នៅយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤នេះ បន្ទាប់ពីបាន ធ្វើការគំរាមដុតផ្ទះ និងយកពូដៅ ចង់កាប់ម្តាយឪពុកសម្លាប់ចោល ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅម៉ោង ប្រម៉ាណ២០៖៥០នាទី មានយុវជនម្នាក់ ដែលសង្ស័យបែកថ្នាំ វង្វេងស្មារតី បានស្រែកគំរាមដុតផ្ទះ និងគំរាមយកពូថៅ ប៉ង កាប់ម្តាយឪពុក របស់ខ្លួន នៅភូមិកប់ស្រូវ សង្កាត់គោរកា ខណ្ឌព្រែកព្នៅ។

សាក្សីបាន បន្តទៀតថា ក្រោយហេតុការណ៍ កើតឡើងបានបន្តិច កម្លាំងអាវុធហត្ថ ខណ្ឌព្រែកព្នៅ ក៏បានចុះទៅអន្តរាគមន៍ រួចនាំខ្លួន មកកាន់ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខណ្ឌ ដើម្បីសួរនាំ និងមានវិធានការតាមផ្លូវច្បាប់៕


ក្រសួងសេដ្ឋកិច្ច៖ ប្រជាជនកម្ពុជាម្នាក់ កើតមកជំពាក់គេ ៣៣៨ដុល្លារ

$
0
0

ភ្នំពេញ៖លោក វង្ស៊ី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុងវេទិកាសាធារណៈស្តីពី ច្បាប់ហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០១៥ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ ថា ប្រជាជនកម្ពុជាម្នាក់កើតមក ជំពាក់បំណុលគេចំនួន ៣៣៨ដុល្លារ ដែលនេះជាចំនួនតិចតួច និងគ្រប់គ្រងបាន ហើយបើធៀបទៅនឹង ប្រទេសប្រទេសអភិវឌ្ឍន៍ និងប្រទេសនៅជិតខាង បំណុលរបស់កម្ពុជានៅទាបជាងគេ។

លោកបញ្ជាក់ថា «ស្រុកខ្មែរកើតមក ជំពាក់គេ៣៣៨ដុល្លារមិនវ័ណ្ឌកទេ យើងមើលអាម៉េរិកកើតមក ជំពាក់គេ ៤៩៦០០ដុល្លារ នៅវៀតណាមនៅជិត យើងកើតមកជំពាក់ ៧៦៥ដុល្លារ នៅថៃ២៧២០ដុល្លារ យើង៣៣៨ដុល្លារ នេះបើគេយកបំណុល មកជេររាជរដ្ឋាភិបាល គឺខុសហើយ»។

បើយោងតាមបងបង្ហាញ របស់លោក វង្ស៊ី វិស្សុត គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ កម្ពុជាជំពាក់បណុលបរទេសចំនួន ៥១៩៤.២លានដុល្លារអាម៉េរិក ក្នុងប្រទេសកម្ពុជាជំពាក់ ប្រទេសចិនច្រើនជាងគេ៕

Photo by LookingTODAY

ក្រុម​ការងារ​ចរចា CPP-CNRP មិន​ទាន់​ត្រូវរ៉ូវ​គ្នា ក្នុង​ការ​កំណត់​មណ្ឌល​បោះឆ្នោត

$
0
0

ភ្នំពេញ៖ ក្រុមការងារចរចាគណបក្សប្រជាជនកម្ពុជា (CPP) និងក្រុមការងារចរចា គណបក្សសង្រ្គោះជាតិ (CNRP ) មានការខ្វែងគំនិតគ្នាក្នុងការ កំណត់មណ្ឌលបោះឆ្នោត នៅតាមបណ្តាខេត្តនីមួយៗនៅទូទាំងប្រទេស។

កិច្ចពិភាក្សារវាង ក្រុមចរចាCPPដែលដឹកនាំ ដោយ លោកប៊ិន ឈិន និង CNRP ដឹកនាំដោយ លោក គួយ ប៊ុនរឿន ស្តីពីសេចក្តីព្រាងច្បាប់ បោះឆ្នោតចាប់ពីម៉ោង ៣-៥រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤នាវិមានរដ្ឋសភា មកដល់ជំពូកទី៥ បានជាប់គាំងមិនអាចទៅមុខរួច ដោយក្រុមការងារទាំងពីរខ្វែងគំនិតគ្នា ចំពោះការបង្កើតមណ្ឌលបោះឆ្នោត ហើយក្រុមការងារទាំងពីរ បានបន្តមកពិភាក្សាជំពូកទី៦ មកដល់មាត្រា៤៨ ចាស់ស្តីពីការចុះឈ្មោះបោះឆ្នោត។

លោក គួយ ប៊ុនរឿន បានមានប្រសាសន៍ប្រាប់ក្រុមអ្នក សារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចជំនួប នោះថាកិច្ចពិភាក្សាមកជំពូកទី៥ មិនអាចបន្តទៅទៀតបានទេ ទុកនៅមួយឡែកសិន ដោយសារក្រុមទាំងពីរមិនទាន់យល់ស្របគ្នា។ ដោយឡែក លោក ប៊ិន ឈិន បានឲ្យដឹងដែរថា ក្រុមការងារ CNRP បានស្នើឲ្យមាន ភាពសុក្រឹត្យចំពោះ ការចុះបោះឆ្នោតដោយ មិនឲ្យមានឈ្មោះស្ទួន។ លោកបន្តថា ជាការឆ្លើយតបក្រុមការងាររបស់ លោកបានយល់ស្រប មិនឲ្យមានឈ្មោះស្ទួនកើតឡើងឡើយ។

ក្នុងកិច្ចពិភាក្សារវាងក្រុមការងារទាំងពីរបក្ស កាលពីថ្ងៃទី១៩ ខែធ្នូ គណបក្សសង្រ្គោះ ជាតិទាមទារឲ្យបង្កើតមណ្ឌលបោះឆ្នោត នៅក្រៅប្រទេសដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកធ្វើការនៅទីនោះ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា វាមិនមែនជារឿងងាយស្រួលនោះទេ ព្រោះត្រូវចំណាយថវិកា និងធនធានមនុស្សច្រើន៕

តុលាការ​សម្រេច​ឃុំខ្លួន គ្រូពេទ្យ​ប្រចាំភូមិ យ៉ែម ជ្រិន ដោយ​ចោទ​ប្រកាន់ ៣ករណី

$
0
0

បាត់ដំបង៖ សាលាដំបូងខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤នេះ បានសម្រេចឃុំខ្លួន លោក យ៉ែម ជ្រិន គ្រូពេទ្យប្រចាំភូមិ ដែលសង្ស័យចម្លងអេដស៍ នៅឃុំរកា ជាបណ្តោះអាសន្នហើយ ដោយចោទប្រកាន់ ចំនួន៣ករណីធំៗ ។

លោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង បានផ្តល់ព័ត៌មានឱ្យភ្នាក់ងារ ដើមអម្ពិល ប្រចាំខេត្តបាត់ដំបង តាមរយៈសារអេឡិចត្រូនិចមួយថា តុលាការបានចោទប្រកាន់លោក យ៉ែម ជ្រិន ៣ករណី ក្នុងនោះទី១ ប្រព្រឹត្តក្នុងចេតនា ចម្លងមេរោគអេដស៍ ទៅអ្នកដទៃ តាមមាត្រា ១៨, ៥០នៃច្បាប់ស្តីពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាល មេរោគអេដស/ជំងឺអេដស៍, ទី២ពីបទ៖ ឃាតកម្ម ដោយ អំពើឃោរឃៅ តាមមាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ និងទី៣ ពីបទ៖ បើកកន្លែងពិគ្រោះព្យាបាល ជំងឺដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។

លោក យ៉ែម ជ្រិន គ្រូពេទ្យប្រចាំឃុំរកា ដែលអ្នកភូមិចោទថា ជាអ្នកចម្លងមេរោគអេដស៍ ដល់មនុស្សច្រើនជាង ១០០នាក់ តាមរយៈ ការប្រើប្រាស់ម្ជុលចាក់ថ្នាំរួមគ្នា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ទុកនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អស់រយៈពេលជាង ១សប្តាហ៍ ក្នុងគោលដៅ រក្សាសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក បន្ទាប់ពីលោកប្រគល់ខ្លួនឱ្យសមត្ថកិច្ច។ គ្រូពេទ្យសំណល់ពីសម័យសង្រ្គាមរូបនេះ ក៏ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់តុលាការកាលពីម្សិលមិញ ។

នៅចំពោះមុខព្រះរាជអាជ្ញា កាលពីម្សិលមិញ លោក យ៉ែម ជ្រិន បានសារភាពថា លោកធ្លាប់ប្រើម្ជុលតែមួយ ដើម្បីចាក់ថ្នាំឱ្យប្រជាពលរដ្ឋ នៅក្នុងឃុំរកា ដែលចម្លើយនេះ បានស្រដៀងគ្នទៅនឹងការផ្តល់ចម្លើយរបស់លោក ទៅឱ្យប៉ូលិសដែរ។

សូមបញ្ជាក់ថា តាមតួលេខមួយ ដែលបង្ហាញដោយនាយកវិទ្យាស្ថានប៉ាស្ទ័រ កាលពីចុងសប្តាហ៍មុននេះ បានឱ្យដឹងថា មានពលរដ្ឋឃុំរកា ប្រមាណ ១៤០នាក់ ត្រូវបានពិនិត្យឃើញថា មានផ្ទុកមេរោគអេដស៍ ។ អ្នកភូមិទាំងនេះ រស់នៅភូមិរកា ភូមិអំបែងថ្ងែ និង ភូមិតាហែន១ ស្ថិតនៅក្នុង ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង៕

សាលានគរបាល ភូមិភាគ៥ បាត់ដំបង នាំបេក្ខជន នគរបាល ក្នុងបណ្ដុះបណ្ដាល កម្រិតវិជ្ជាជីវបឋម ហាត់បាញ់ស៊ីប គ្រាប់ពិត

$
0
0

បាត់ដំបងៈសាលានគរបាល ភូមិភាគ៥ បាត់ដំបងបានដឹកនាំ បេក្ខជននគរបាល ជ្រើសរើសថ្មី ចំនួន២១៧ (ក្នុងនោះស្រី ៣២នាក់) ក្នុងបណ្ដុះបណ្ដាល កម្រិតវិជ្ជាជីវ បឋមហាត់បាញ់ស៊ីបគ្រាប់ ពិត រយៈពេល២ថ្ងៃ ជាលើកទី២ ចាប់ពីព្រឹកថ្ងៃ ទី២២ដល់២៣ ខែធ្នួ ឆ្នាំ២០១៤ នៅបរិវេណសាលា នគរបាលភូមិភាគ៥ បាត់ដំបងស្ថិត ក្នុងភូមិសាស្រ្ត ចំណុចទួលម្កាក់ ភូមិស្រះកែវ ឃុំកំពង់ ព្រះស្រុកសង្កែ ខេត្តបាត់ដំបងបន្ទាប់ពី ជិតដល់ពេលត្រូវ បញ្ចប់វគ្គបណ្ដុះបណ្ដាល នាពេលខាងមុខនេះ។

លោកឧត្តមសេនីយ៍ត្រី ប៉ិះ វ៉ាន់ នាយកសាលានគរបាល ភូមិភាគ៥ បាត់ដំបង បានមានប្រសាសន៏ ថា កម្មសិក្សាបាញ់គ្រាប់ ពិតក្នុងវគ្គបណ្ដុះបណ្ដាល បេក្ខជននគរបាល ជ្រើសរើសថ្មី ចំនួន២១៧ (ក្នុងនោះស្រី ៣២នាក់) ដែលបានទទួល វគ្គបណ្ដុះបណ្ដាល រយៈពេលជិត២ខែ នេះបានធ្វើ២លើក មកហើយដោយលើកទី១ ធ្វើនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ និងលើកទី២នេះបានចាប់ផ្ដើមពីថ្ងៃ ទី២២ដល់២៣ខែធ្នូឆ្នាំ២០១៤ ខណៈពេលជិតបញ្ចប់វគ្គបណ្តុះបណ្តាល។

លោកឧត្តមសេនីយ៍ត្រីប៉ិះ វ៉ាន់បានបញ្ជាក់ថា កម្មសិក្សានេះគឺចង់ឲ្យបេក្ខជន នគរបាលដែល ទើបនិងជ្រើសរើសថ្មី ចេញទៅវិញឲ្យចេះប្រើប្រាស់ កាំភ្លើងដើម្បីបម្រើទាំងការងារ រដ្ឋបាលនិងបម្រើ ការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅមូលដ្ឋានភូមិឃុំ របស់ខ្លួនបានល្អប្រសើរ ព្រោះកងកម្លាំងទាំង អស់ដែលបានមកហ្វឹកហាត់ ក្នុងត្រូវចេះបាញ់ កាំភ្លើងទូទៅ ជាជំនាញចាំបាច់បំផុតសម្រាប់ កម្លាំងនគរបាលយើងគ្រប់ៗគ្នា មិនមែនរៀនតែទ្រឹស្តី មិនចេះប្រើប្រាស់អាវុធនោះទេ។ការហ្វឹកហាត់បាញ់កាំភ្លើងទាំង២លើកនេះ សិក្ខាកាមទាំងអស់បានទទួលលទ្ធផលល្អគួរឲ្យកត់សម្គាល់៕

សម្តេចតេជោ ហ៊ុន សែន ទទួលជួប អនុរដ្ឋមន្រ្តី ទទួលបន្ទុកគណៈទាក់ទង អន្តរជាតិ នៃគណៈកម្មាធិការ មជ្ឈឹមបក្ស កុំមុយនីស្ត ចិន

$
0
0

ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា អនុញ្ញាតិឲ្យ អនុរដ្ឋមន្រ្តី ទទួលបន្ទុកគណៈទាក់ទងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុំមុយនីស្តចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មានថា លោក Chen Feng Xiang បញ្ជាក់ថា ដំណើរ ទស្សនកិច្ចរបស់លោក និងគណៈប្រតិភូមកកាន់ប្រទេសកម្ពុជា នៅពេលនេះ គឺ  ឆ្លើយតប ទៅនិង អ្វីដែលយល់ ស្របគ្នា កាលពីដំណើរទស្សនកិច្ចរបស់លោក កាលពីថ្ងៃទី១៤ ខែ កុម្ភៈឆ្នាំ ២០១៤ ដែលរូប លោក បានយល់ ស្របជាមួយនិងឯកឧត្តម សាយ ឈុំ ក្នុង ការ បន្តផ្លាស់ប្តូរដំណើរទស្សនកិច្ច រវាងបក្សនិងបក្ស យុវជននិងយុវជន ពិសេសជំរុញ កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឲ្យកាន់ តែរីកចំរើនខ្លាំងឡើងថែមទៀត។

សម្តេចតេជោនាយក មានប្រសាសន៍សំដែង នូវការគាំទ្រ ចំពោះលទ្ធផល នៃជំនួប ពិភាក្សា រវាងលោក Chen Feng Xiang និងលោក សាយ ឈុំ ដែលបានយក ចិត្តទុកដាក់ខ្ពស់ ពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា ចិន ពិសេស ការនាំគ្នាយកចិត្តទុកដាក់ ចំពោះមនុស្សជំនាន់ ក្រោយគឺស្រទាប់ យុវវ័យ នៃប្រទេសទាំងពីរ៕  

Viewing all 8042 articles
Browse latest View live




Latest Images