Are you the publisher? Claim or contact us about this channel


Embed this content in your HTML

Search

Report adult content:

click to rate:

Account: (login)

More Channels


Showcase


Channel Catalog


Articles on this Page

(showing articles 6601 to 6620 of 8042)
(showing articles 6601 to 6620 of 8042)

Channel Description:

The Best Breaking News in Cambodia, Hot News Khmer, Dap News, Soy Sopheap, Soy Vicheth, www.dap-news.com, www.lookingtoday.com, soyvicheth@gmail.com, 012 722 337.

older | 1 | .... | 329 | 330 | (Page 331) | 332 | 333 | .... | 403 | newer

    0 0

    រតនគិរីៈ យុវសិស្សពីរនាក់ បងប្អូន បានលង់ទឹកស្លាប់ យ៉ាងអាណោច អាធម ខណៈទៅលេងទឹក នៅកន្លែងក្រុមហ៊ុន ទឹកស្អាត តាយ សេង បានលុង ហេតុកាលពីវេលា ម៉ោង២ និង៣០នាទី រសៀលថ្ងៃទី២៦ ខែធ្នូ នេះស្ថិតនៅ ក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

    បើយោងតាមសន្តិសុខ ក្រុមហ៊ុន ប្រាប់ឲ្យដឹងថា ក្នុងចំណោម ក្មេងៗ ៦-៧នាក់ ក្នុងនោះក្មេង ប្រុស២នាក់ បងប្អូននៅទីនោះ ដែល ហើយគ្រាដែល ក្មេងប្រុសត្រូវជាបងចុះមុជទឹក រួចលង់ដោយលើកដៃ ជាសញ្ញាឲ្យជួយ ខណៈនោះដែរ ក្មេងប្រុសត្រូវជាប្អូន លោតចុះទឹក ដើម្បីទៅជួយបង ទាំងមិនដោះ សំលៀកបំពាក់ ក៏លង់ទាំង២នាក់ បងប្អូនតែម្តង ស្របពេលដែលពុំមានមនុស្សចាស់នៅក្បែរនោះ ជួយសង្គ្រោះ។

     សន្តិសុខក្រុមហ៊ុនប្រាប់បន្តថា ជម្រៅទឹកកន្លែងអាងទឹកស្អាតនេះ មានជម្រៅ៤,៥ម៉ែត្រ ឯណោះ ហើយជារៀងរាល់ថ្ងៃ សន្តិសុខតែងតែដេញក្មេងៗ មិនឲ្យលេងទឹកនៅទីនោះទេ។  ប៉ុន្តែជាការកត់សំគាល់ពុំ ឃើញមានស្លាកសញ្ញាហាមឃាត់ ទៅលេងទីនោះប្រយ័ត្ន គ្រោះថ្នាក់នោះទេ។  ភ្លាមៗនោះដែរសមត្ថកិច្ច មូលដ្ឋានចុះដល់កន្លែងកើតហេតុ បានធ្វើការត្រួតពិនិត្យសាកសព ក្មេងរងគ្រោះទាំង២នាក់នេះ។

    សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងថា ក្មេងរងគ្រោះត្រូវជាបងមានឈ្មោះ វុធ មករា អាយុ១៦ឆ្នាម និងប្អូនប្រុស  ឈ្មោះ វុធ សីហា  មានអាយុ១៤ឆ្នាំ និងមានឪពុកឈ្មោះ  ខៃ វុធ អាយុ៤០ឆ្នាំ  ជនជាតិខ្មែរ  មុខរបរមេកាសំណង់ និងម្តាយឈ្មោះ រុន ណាវុធ អាយុ៤៣ឆ្នាំ មុខរបរមន្ត្រីរាជការសាលាខេត្តរតនគិរី  មានទីលំនៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

    បច្ចុប្បន្នសពក្មេងរងគ្រោះទាំង២នាក់ បងប្អូនត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យគ្រួសារ យកមកធ្វើបុណ្យ នៅលំនៅដ្ឋានខាងលើដោយក្តីទុក្ខសោកក្រៃលែង៕


    0 0

    បាត់ដំបង៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ នៅសាលប្រជុំ មហោស្រព ស្ទឹងសង្កែ បានរៀបចំ ពិធីប្រជុំបូក សរុបការងារ ប្រចាំឆ្នាំ២០១៤ និងលើកទិសដៅ សម្រាប់ឆ្នាំ២០១៥ របស់សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តបាត់ដំបង ក្រោមអធិបតីភាព លោក គីម រិទ្ធី អនុប្រធានគណៈកម្មាធិការ កណ្តាល សហភាពសហព័ន្ធ យុវជនកម្ពុជា លោក ច័ន្ទ សុផល អភិបាលខេត្ត លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលរង ខេត្តនិងជា ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តបាត់ដំបង។

    ពិធីប្រជុំបូកសរុបនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការនានាជុំវិញវិញខេត្ត ប្រធាន អនុប្រធាន សមាជិក សមាជិកា សហភាពសហព័ន្ធ យុវជនកម្ពុជាមកពីបណ្តាស្រុក ក្រុង មន្ទីរស្ថាប័ននានាជុំវិញខេត្ត គ្រិះស្ថានអប់រំ រដ្ឋនិងឯកជន សិស្សនិស្សិតសរុបប្រមាណជិត២.០០០នាក់។

    បន្ទាប់ពីលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្ត និងជាប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជា ខេត្តបាត់ដំបង បានឡើងមតិបើកកិច្ចប្រជុំបូកសរុបការងារស.ស.យ.ក ឆ្នាំ២០១៤ និងលើកទិសដៅ ឆ្នាំ២០១៥ និងមតិស្វាគមន៍ ដល់គណៈអធិបតីរួចមក។

    លោក សៀងឯម សត្យា អនុប្រធានប្រចាំការ ស.ស.យ.ក ខេត្តបានឡើងធ្វើរបាយការណ៍ បូកសរុបការងារ ស.ស.យ.ក ប្រចាំឆ្នាំ២០១៤កន្លងមក ដោយគិតតាំងពីដើមឆ្នាំដល់ចុងឆ្នាំ២០១៤នេះ ថ្នាក់ដឹកនាំស.ស.យ.ក គ្រប់ជាន់ថ្នាក់និងសមាជិក សមាជិការ ទាំងអស់បានខិតខំ អនុវត្តការងារ របស់ខ្លួន និងបានចូលរួម ការងារ សង្គមលើ គ្រប់វិស័យបានលទ្ធផល ល្អគួរឲ្យកត់សម្គាល់។ ក្នុងរបាយការណ៍បានបញ្ជាក់ទៀតថា ក្នុងនាម យុវជនជាទំពាំងស្នងឫស្សី សម្រាប់ប្រទេសជាតិ និងជាកម្លាំងស្នូលដ៏រ៉ឹងមាំមួយ សម្រាប់ជួយ ដល់កិច្ចការ សង្គមការងារ មនុស្សធម៌និងជាកម្លាំងដ៏មាន ថាមពលមួយ សម្រាប់បន្តវេន ពីមនុស្សចាស់ បន្ទាប់ពីមនុស្សចាស់ បានបាត់បង់សមត្ថភាព ការងារជាបន្តបន្ទាប់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យុវជនត្រូវខិតខំ រៀនសូត្រ និងបទពិសោធន៍ពីចាស់ៗឲ្យបានច្រើន ដើម្បីយកទៅអនុវត្ត ការងារបន្តវេន ពីពួកគាត់ និងខិតខំកសាង ប្រទេសជាតិឲ្យមានការអភិវឌ្ឍន៍កាន់តែរីកចម្រើននាពេលអនាគត។ថ្នាក់ដឹកនាំ យើងក៏បានប្រមែ ប្រមូលគៀង គរយុវជនយើងនៅតាមសហគមន៍នានា ពីគ្រប់មជ្ឈដ្ឋានដោយប្រកាន់និន្នាការ សាសនា ពណ៌សម្បុរ អ្វីឡើយ ក្នុងគោលបំណងឲ្យយុវជនទាំងនោះបានចូលរួមបម្រើកិច្ចការសង្គមជាតិ និងឲ្យជៀស ឆ្ងាយ ផុតពីអំពើអបាយមុខផ្សេងៗជាដើម។

    លោក ជី ស៊ីវត្ថា សមាជិកគណៈកម្មាធិកាកណ្តាលស.ស.យ.ក បានឡើងអានសេចក្តីសម្រេច ទទួលស្គាល់ សមាសភាពរចនាសម្ព័ន្ធ ថ្នាក់ដឹកនាំគណៈកម្មាធិការស.ស.យ.ក ខេត្តថ្មីរួចមក និងមានពិធីប្រគល់ សេចក្តីសម្រេច ជូនថ្នាក់ដឹកនាំ អណត្តិថ្មីនោះផងដែរ។

    លោក គីម រិទ្ធី អនុប្រធានគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជន កម្ពុជាបាន ឡើងមានមតិ ក្នុងនាមលោកជា តំណាងឲ្យលោកប្រធាន ហ៊ុន មានី និងក្នុងនាមរូបលោកផ្ទាល់ បានថ្លែងអំណរ គុណនិង វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សមាជិកស.ស.យ.ក ខេត្តដែលបានខិតខំ ប្រឹងធ្វើការងារ របស់ខ្លួនបានល្អប្រសើរ គួរឲ្យយកតម្រាប់តាមសម្រាប់ ខេត្តបាត់ដំបង។

    លោក គីម រិទ្ធី បានបញ្ជាក់ថា ទន្ទឹមនិងការងារយុវជនយើងបានទទួល ជោគជ័យក៏ពិតមែន តែក្នុងនាម យុវជនបន្តវេន គឺត្រូវតែប្រឹងប្រែងហាត់ ពតលត់ដំខ្លួនធ្វើការងារឲ្យបានល្អ ទោះជាយុវជន យើងនៅខ្វះ បទពិសោធន៍ច្រើន មិនដូចមនុស្សចាស់ជំនាន់មុន ក៏ដោយ តែយើងនៅតែទុកពួកគាត់ជារៀមច្បង ជាទីប្រឹក្សា ណែនាំចង្អុកបង្ហាញបទពិសោធន៍ ល្អៗសម្រាប់ពួកយើងផងដែរ។ លោកបញ្ជាក់ទៀតថា បើយើងមិននាំគ្នា ពង្រឹងសមត្ថភាពខ្លួនទេ ប្រទេសជាតិយើង និងមិនអាចប្រឡង ប្រណាំងជាមួយយុវជន នៅលើភិភពលោក និងនៅក្នុងតំបន់ នាសម័យភាវូបនីយកម្ម ទំនើបនោះឡើយ ដូច្នេះយើងនិងខិតខំប្រឹងប្រែ បន្តទៀតក្នុងទិស ដៅការងារឆ្នាំ២០១៥ខាងមុខនេះ។

    លោក ច័ន្ទ សុផល អភិបាលខេត្តបានមានប្រសាសន៍បិទនៅក្នុងពិធីប្រជុំបូកសរុបការងារស.ស.យ.ក ឆ្នាំ២០១៤ និងលើកទិសដៅឆ្នាំ២០១៥ថា ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង និងក្នុងនាមលោកផ្ទាល់ សូមសំដែង នូវការអបអរសាទរយ៉ាងក្លៀវក្លា កោតសរសើរនិងវាយតម្លៃ ខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់ សមាជិក សមាជិកា ស.ស.យ.ក ខេត្តកន្លងមក ជាពិសេសកិច្ចប្រជុំបូក សរុបនាថ្ងៃនេះបានបញ្ចេញអស់កម្លាំងកាយចិត្ត ស្មារតីក្នុង ការតាមដានពិនិត្យពិចារណា ផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុលផុស និងពិភាក្សាទៅលើ ប្រធានបទនិង សំណួរផ្សេងៗ ព្រទាំងបានបញ្ចេញនូវគំនិតល្អៗដើម្បីឲ្យសម្រេចទិសដៅនិងបេសសកម្មរបស់ស.ស.យ.ក ខេត្តនៅឆ្នាំ២០១៥ ឲ្យទទួលបានជោគជ័យ ទាំងអស់គ្នា។

    ជាទីបញ្ចប់គណអធិបតី ក៏បានជូនលិខិត សរសើរនិងថ្លែង អំណរគុណ ដល់សប្បរស់ជន និងជនមានស្នាដៃ ល្អមួយចំនួនផងដែរ៕


    0 0

    ភ្នំពេញ៖ មានយុវជនកម្ពុជាជាច្រើន នៅពេលពួកគេទទួលបាន ឱកាសចេញទៅសិក្សានៅប្រទេស មានគុណភាព អប់រំខ្ពស់ហើយនោះ ពួកគេតែងរួញរាចិត្តមិនចង់វិលចូលស្រុកកំណើតវិញនោះឡើយ ហើយតែងចង់បម្រើការងារ នៅក្រៅប្រទេស ព្រោះពួកគេតែងគិតថា ការវិលចូលស្រុកនឹងមិនអាចផ្តល់ឱកាសឲ្យពួកគេបញ្ចេញអស់នូវសមត្ថ ភាព ឬអាចនឹងគ្មានការងារអាចនឹងរកប្រាក់កម្រៃសមសមត្ថភាព នៃចំណេះដឹង ដែលខិតខំចំណាយពេលក្រេប ជញ្ជក់យ៉ាងលំបាកអស់ជាច្រើនឆ្នាំនោះ។ ប៉ុន្តែក៏នៅមានកុលបុត្រ កុលធីតាខ្មែរមួយចំនួន ក៏បានពីអារម្មណ៍ជាប់ ចិត្ត ស្រឡាញ់ជាតិមាតុភូមិ ចង់យកចំណេះជំនាញរបស់ពួកគេមកចូលរួមបម្រើការងារជាប្រយោជន៍ សម្រាប់ប្រ ជាជន និងសង្គមកម្ពុជា ទោះបីពួកគេរំពឹងថា នឹងទទួលផលបន្តិចបន្តួចក្តី តែរំពឹងថា វានឹងមានការផ្លាស់ប្តូរសម្រាប់ សង្គមកម្ពុជា ពីចំណុចតិចតួចកើតចេញពីការខិតខំនេះ។

    យុវជន លី ម៉េង ដែលបច្ចុប្បន្នកំពុងនឹងសិក្សានៅសាកលវិទ្យាល័យ Auckland University of Technology ក្នុង ប្រទេសញូវហ្សេឡែន លើជំនាញគ្រប់គ្រងបដិសណ្ឋារកិច្ចអន្តរជាតិ និង សណ្ឋាគារ (International Hospitality and Hotel Management) បានឃ្លាតចាកឆ្ងាយពីមាតុភូមិកាលពីឆ្នាំ២០១០ ដើម្បីបន្តការសិក្សានៅក្នុងប្រទេស ញូវហ្សេឡែន ដែលជាប្រទេសមួយរីកចម្រើនទាំងភ្នែក សេដ្ឋកិច្ច និងការអប់រំ ព្រមទាំងសីលធម៌ក្នុងការរស់នៅផង ដែរ បន្ទាប់ពីរូបគេបានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី១១ នៅប្រទេសកម្ពុជា ក្នុងវ័យ ១៥ឆ្នាំ។

    ការទទួលបានឱកាសទៅសិក្សានៅប្រទេសញូវហ្សេឡែននេះ ដោយសារតែ លី ម៉េង មានម្តាយ ដែលមានសញ្ជាតិ ជាញូវហ្សេឡែន ដូច្នេះគេដាក់ពាក្យចូលរៀននៅញូវហ្សេឡែន ដោយមិនបង់ប្រាក់។ នេះបើតាមការបញ្ជាក់របស់ យុវជន លី ម៉េង។

    យុវជនវ័យ ២០ឆ្នាំ ដែលជាកូនប្រុសពៅ ក្នុងត្រកូលអ្នកលក់គ្រឿងសំណង់តាមបណ្តោយផ្លូវសុកហុក ក្បែរផ្សារ អូរឬស្សី បានរៀបរាប់ថា ការទៅសិក្សានៅប្រទេសញូវហ្សេឡែន បានជួបការលំបាកខ្លាំង ដោយឆ្នាំដំបូង នៃការ សិក្សានៅញូវហ្សេឡែន រូបគេត្រូវប្រឹងប្រែងបង្វឹកបំប៉នបន្ថែមលើជំនាញភាសាអង់គ្លេស ដើម្បីរត់តាមសិស្សមាន ដើមកំណើតញូវហ្សេឡែន។ ក្រៅពីការប្រឹងប្រែងរៀន ដើម្បីឲ្យមានពិន្ទុគ្រប់គ្រាន់ឈានជើងចូលមហាវិទ្យាល័យ ហើយនោះ លី ម៉េង នៅត្រូវខិតខំស្វែងរកការងារក្រៅម៉ោងសិក្សាបន្ថែមទៀត ដូចជាការលក់បន្លែ លក់ត្រីនៅតាម ផ្សារ ដើម្បីជួយសម្រាលបន្ទុក នៃការចំណាយរបស់ក្រុមគ្រួសារ។

    យុវជនរាងខ្ពស់សង្ហា សាច់ស លី ម៉េង បានបន្តរៀបរាប់ជាមួយស្នាមញញឹមតិចៗថា «ខ្ញុំនៅទីនោះ ខ្ញុំត្រូវរៀនផង និងរកការងារធ្វើក្រៅម៉ោងផង ដូចជាលក់ត្រី លក់បន្លែក្នុងផ្សារ ដើម្បីរកកម្រៃបានខ្លះ ជួយកាត់បន្ថយបន្ទុកនៃការ ចំណាយក្រុមគ្រួសារ ។ ត្បិតមែនតែអត់បង់ថ្លៃសាលា តែការចំណាយផ្សេងៗ ក៏អស់ច្រើនដែរ ពីរនាក់បងស្រីខ្ញុំ ចំណាយមួយខែអស់ជាង ៣ពាន់ដុល្លារ»។

    លី ម៉េង បានឈានជើងចូលសាកលវិទ្យាល័យ Auckland University of Technology ដែលជាសាកលវិទ្យា ល័យដ៏ល្បីមួយក្នុងប្រទេសញូវហ្សេឡែន នាដើមឆ្នាំ២០១៤នេះ។ លី ម៉េង បានចាប់ចិត្តស្រឡាញ់លើមុខជំនាញ គ្រប់គ្រងបដិសណ្ឋារកិច្ចអន្តរជាតិ និង សណ្ឋាគារ ព្រោះផ្តើមចេញពីរូបគេស្រឡាញ់ការស្លៀកពាក់នូវសណ្ឋាន ដែលមានឈុតស្អាតៗ ហើយក៏ជាការសម្រេចក្តីប្រាថ្នាជូនអ្នកម្តាយជាទីស្រឡាញ់របស់គេផងដែរ។

    យុវជន លី ម៉េង បានបន្តបញ្ជាក់ថា ការសិក្សាលើជំនាញបដិសណ្ឋារកិច្ច និងសណ្ឋាគារនេះ តម្រូវឲ្យរូបគេបំពេញ ការងារដកស្រង់បទពិសោធន៍ច្រើនលើវិស័យសណ្ឋាគារ ដើម្បីបំពេញបន្ថែមលើការសិក្សានៅមហាវិទ្យាល័យ។ បើតាមយុវជន ដែលមានមុខមាត់ជាកូនចៅកាត់សែស្រឡាយចិនរូបនេះ បានឲ្យដឹងថា ស្របពេលជាមួយការ សិក្សា រូបគេបានចូលបម្រើការងារតាមសណ្ឋាគារលំដាប់ផ្កាយក្នុងប្រទេសញូវហ្សេឡែនជាច្រើន ដោយចាប់ផ្តើមពី អ្នករត់តុឡើងទៅ រហូតដល់ក្លាយជាប្រធានផ្នែក។

    លី ម៉េង ទទួលបានអារម្មណ៍ថា រូបគេពិតជាស្រឡាញ់លើមុខវិជ្ជាដែលខ្លួនកំពុងរៀនខ្លាំង ក្រោយពេលបំពេញការ ងារនៅតាមសណ្ឋាគារនេះ បន្ទាប់ពីបានព្យាយាមជម្នះលើឧបស័គ្គ និងផលលំបាកជាច្រើន ដូចជាការស្តីបន្ទោស ដៀលត្មះពីថ្នាក់ដឹកនាំជាជនជាតិឥណ្ឌាជាដើម។ ទោះជួបការលំបាកយ៉ាងណា លី ម៉េង នៅតែតស៊ូជាមួយការងារ នេះ រហូតទទួលបានជោគជ័យ ពីអ្នករត់តុបម្រើភ្ញៀវ រហូតដល់ក្លាយជាប្រធានផ្នែកក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ និងទទួលបានប័ណ្ណសរសើរ និងបញ្ជាក់ការងារពី SOFITEL LUXURY HOTEL នៅឆ្នាំ ២០១៤នេះ។

    លី ម៉េង បានត្អូញត្អែរពីផលលំបាកក្នុងការងារ នៅតាមសណ្ឋាគារលំបាកផ្កាយនាប្រទេសញូវហ្សេឡែនថា «លំ បាកណាស់បង យើងធ្វើហ្នឹងខ្ញុំត្រូវដើរផងរត់ផង ព្រោះរដូវកាលឈប់សម្រាកម្តងៗមានភ្ញៀវទេសចរពេញនៅតាម សណ្ឋាគារ។ ថ្ងៃខ្លះត្រូវមុតដៃមុតជើង ជាមួយអំបែងកែវ ហើយថ្ងៃខ្លះទៀត ត្រូវអ្នកគ្រប់ជនជាតិឥណ្ឌា ដែលស្អប់ ជនជាតិអាស៊ីជេរតិះដៀល ដោយប្រើពាក្យអសុរោះជាច្រើន តែខ្ញុំខំតស៊ូរហូត។ ព្រោះខ្ញុំគិតថា បើធ្វើប៉ុណ្ណឹងមិន កើត ខ្ញុំមិនអាចធ្វើអ្វីផ្សេងទៀត ឲ្យជោគជ័យនោះឡើយ»។

    តែទោះជាយ៉ាងណា ការងារដ៏លំបាកនៅតាមសណ្ឋាគារនេះ ក្រៅតែពីផ្តល់ប្រាក់កម្រៃសម្រាប់ផ្គត់ផ្គង់ការសិក្សា និងចាយវាយប្រចាំថ្ងៃទៅ វានៅបានជួយ លី ម៉េង ឲ្យលុតដំខ្លួនជាមួយការងារគ្រាដែលរូបគេនៅស្រុកខ្មែរមិនដែល ធ្វើការងារស្រាលធ្ងន់នោះឡើយ។ លើសពីនេះទៀត ការងារក៏ជាការដកស្រង់ពិសោធន៍ដ៏សំខាន់សម្រាប់ការ សិក្សារបស់រូបគេផងដែរ។

    សព្វថ្ងៃនេះ លី ម៉េង បាននិងកំពុងមមាញឹកខ្លាំងជាមួយការសិក្សា គ្រារូបគេគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៦ ខាង មុខនេះ ដែលវាទាមទារឲ្យ លី ម៉េង ខិតខំយ៉ាងខ្លាំង ដើម្បីទទួលសញ្ញាបត្រថ្នាក់បរិញ្ញាមួយនេះ។ លី ម៉េង បញ្ជាក់ ថា «នៅស្រុកគេនោះ សញ្ញាបត្រមិនមែនចេះតែទទួលបានទេ គឺគេគិតពីគុណភាពខ្លាំង បើយើងមិនអាចប្រឡង ជាប់ទេ គ្មានសង្ឃឹមទទួលបានសញ្ញាបត្រឡើយ ព្រោះគេឲ្យតម្លៃលើការសិក្សា និងចំណេះដឹងខ្លាំងណាស់។ ដូច្នេះ ខ្ញុំត្រូវរវល់ច្រើន ទាមទារឲ្យចែកតារាងពេលវេលាឲ្យបាន ច្បាស់លាស់ ហើយមុខវិជ្ជាខ្ញុំរៀន ទាមទារឲ្យអនុវត្តន៍ការ ងារផ្ទាល់ច្រើនជាងការរៀននៅក្នុងសាលា»។

    ជាមួយការឈានទៅបញ្ចប់ការសិក្សាលើជំនាញគ្រប់គ្រងបដិសណ្ឋារកិច្ច និងសណ្ឋាគារនេះ យុវជន លី ម៉េង ក៏ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ស្ពាយយកចំណេះជំនាញរបស់គេវិលត្រឡប់មកស្រុកកំណើត ដើម្បីបម្រើការ ងារក្នុងប្រទេសផងដែរ ដោយគេយល់ថា ការបម្រើការងារនៅក្នុងស្រុកជាការចូលរួមចំណែកមួយ សម្រាប់ជួយអភិ វឌ្ឍន៍កម្ពុជា។

    ឆ្លើយនឹងសំណួរថា មានកូនខ្មែរ បញ្ចប់ការសិក្សានៅក្រៅប្រទេសជាច្រើន មិនចង់វិលមកបម្រើការងារក្នុងស្រុក វិញទេ ដោយសារគេយល់ថា ស្រុកខ្មែរមិនបានផ្តល់ឱកាសឲ្យរូបគេបញ្ចេញសមត្ថភាព ហើយអត់មានក្រុមហ៊ុន ដែលអាចរកប្រាក់កម្រៃបានខ្ពស់នោះ លី ម៉េង បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំមានអារម្មណ៍ថា ខ្ញុំស្រឡាញ់ទឹកដី កម្ពុជាខ្លាំង ហើយខ្ញុំចង់ចូលរួមចំណែកធ្វើអ្វីជាប្រយោជន៍សម្រាប់សង្គមកម្ពុជា។ ខ្ញុំគិតថា មិនចាំបាច់ធ្វើការងាររដ្ឋ នោះទេ យើងធ្វើក្នុងវិស័យអ្វីក៏ដោយ ឲ្យតែធ្វើនៅក្នុងប្រទេសកម្ពុជាឲ្យរីកចម្រើនលើវិស័យ ដែលជាជំនាញយើង នោះទៅ គឺមានន័យថា យើងកំពុងជួយកម្ពុជាហើយ»។

    លី ម៉េង បានឲ្យដឹងថា ឆន្ទៈមនសិការបែបនេះ ប្រហែលជារូបគេទទួលបានពីការអប់រំ នៅប្រទេសញូវហ្សេឡែន ផងដែរ ព្រោះការអប់រំនៅទីនោះ តែងបណ្តុះមនសិការរបស់សិស្សឲ្យចេះស្រឡាញ់ជាតិ ស្រឡាញ់ចំណេះដឹងជាធំ ហើយ មិនបានបង្រៀនឲ្យស្រឡាញ់លុយ ឬបុណ្យស័ក្តិអំណាចជាធំឡើយ។ ប្រព័ន្ធអប់រំ និងការបណ្តុះមនសិការ នេះហើយ ទើបធ្វើឲ្យរូបគេស្រឡាញ់ប្រទេស និងចង់វិលចូលបម្រើការងារនៅក្នុងស្រុកខ្មែរវិញ។

    ក្នុងនាមជាអ្នកទទួលបានការអប់រំ និងបណ្តុះបណ្តាលខ្ពស់លើជំនាញបដិសណ្ឋារកិច្ច និងសណ្ឋាគារនេះ  លី ម៉េង បានមើលឃើញថា ប្រទេសកម្ពុជា ជាប្រទេសមួយ ដែលមានអំណោយផលខ្ពស់លើវិស័យទេសចរណ៍ ដោយសារ ប្រទេសកម្ពុជាមានធនធានសម្បត្តិវប្បធម៌ សម្បត្តិធម្មជាតិច្រើន ហើយមួយវិញទៀត គឺតម្លៃរូបិយប័ណ្ណទាប ធ្វើឲ្យ អ្នកទេសចរបរទេសចំណាយតិចលើការដើរកម្សាន្តរបស់ពួកគេ។

    លី ម៉េង ក៏បានមើលឃើញពីចំណុចខ្សោយលើវិស័យទេសចរណ៍នៅកម្ពុជាផងដែរ។ ចំណុចខ្សោយនោះ គឺការ អភិវឌ្ឍន៍នៅមានកម្រិត ខ្វះការកែច្នៃបន្ថែម និងពង្រីកតំបន់ទេសចរណ៍បន្ថែម បច្ចុប្បន្នវិស័យទេសចរណ៍ពឹងផ្អែក តែលើតំបន់វប្បធម៌ប្រវត្តិសាស្រ្ត ដែលមានស្រាប់ ដូច្នេះការទាក់ទាញភ្ញៀវក៏នៅមានកម្រិត។

    លី ម៉េង ក្នុងឱកាសធ្វើដំណើរមកលេងស្រុកខ្មែរ នារដូវវិស្សមកាលនេះ រូបគេបានធ្វើដំណើរទៅកាន់តំបន់ទេស ចរណ៍កម្ពុជា ដូចជានៅតំបន់សមុទ្រ និងប្រាសាទអង្គរ។ យុវជនរូបនេះ បានមើលឃើញថា តំបន់សមុទ្រមានកោះ ជាច្រើនជាអំណោយផលដ៏ល្អសម្រាប់ការវិនិយោគទាក់ទាញភ្ញៀវ តែជាការសោកស្តាយត្រូវបានឈ្មួញអ្នកមាន ឥទ្ធិពលទិញទុកចោល មិនព្រមធ្វើការវិនិយោគ។ ឆ្នេរសមុទ្រក្នុងខេត្តកែប ក៏ជាសក្តានុពលមួយផងដែរ សម្រាប់ ទាក់ទាញភ្ញៀវ ទីមួយផ្លូវជិតជាងក្រុងព្រះសីហនុ ហើយការធ្វើដំណើរមានសុវត្ថិភាពជាង តែដីជុំវិញតំបន់ឆ្នេរកែប ត្រូវបានឈ្មួញទិញទៅធ្វើជាកម្មសិទ្ធិ ដោយមិនការអភិវឌ្ឍន៍អ្វីទាំងអស់។

    លី ម៉េង ក៏មើលឃើញផងដែរថា ប្រសិនបើតំបន់កែបត្រូវបានអភិវឌ្ឍន៍ខ្លាំង វាក៏ជាអំណោយផលសម្រាប់ភ្ញៀវបន្ត ទៅកាន់រមណីយដ្ឋានភ្នំបូកគោក មិនតែប៉ុណ្ណោះ ក៏អាចស្រូបទាញភ្ញៀវពីកោះត្រល់ផងដែរ។

    ក្រៅពីការបង្ហាញមហិច្ចតាចង់វិលបម្រើការងារក្នុងស្រុក យុវជន ដែលទទួលបានការបណ្តុះបណ្តាលជំនាញខ្ពស់ពី ញូវហ្សេឡែនរូបនេះ ក៏បានបង្ហាញពីការចង់បង្កើតសណ្ឋាគារមួយ ហើយកសាងឈ្មោះឲ្យល្បី ដើម្បីបង្កើតជាកេត្ត នាមផ្ទាល់សម្រាប់សណ្ឋាគារនៅកម្ពុជា ដូចជាសណ្ឋាគារល្បីៗក្នុងបណ្តាប្រទេសផ្សេងៗទៀត។

    ជាមួយគ្នានេះ លី ម៉េង ក៏បានអំពាវនាវឲ្យដល់កុលបុត្រ កុលធីតាខ្មែរ ដែលមានឱកាសសិក្សានៅក្រៅប្រទេស ត្រូវ តែស្ពាយចំណេះដឹងមកបម្រើការងារនៅក្នុងប្រទេស ដោយគេបានលើកឡើងថា បើរដ្ឋមិនផ្តល់ឱកាសឲ្យបញ្ចេញ សមត្ថភាព ក៏នៅមានការងារឯកជនជាច្រើនផ្សេងទៀតនៅកម្ពុជា ដែលអាចស្វែងរកប្រាក់កម្រៃបានខ្ពស់។

    អ្នកស្រី តេក យូហួរ បានសម្តែងអារម្មណ៍សប្បាយរីករាយជាខ្លាំង នៅក្រោយពេលឃើញកូនរបស់អ្នកស្រីចំនួន ២នាក់ គឺ លី ម៉េង និងបងស្រីរបស់គេ បានខិតខំប្រឹងប្រែងរៀនសូត្ររហូតបានជោគជ័យ ហើយមិនធ្វើឲ្យអ្នកស្រី ខកបំណង ក្នុងការខិតខំ និងសម្រេចចិត្តជំរុញកូនឲ្យសិក្សា។

    ឆ្លើយនឹងសំណួរថា អ្នកស្រីមានអាជីវកម្មលក់ដូរគ្រឿង និងធនធានគ្រាន់បើដែរហើយ ហេតុអ្វីមិនឲ្យគ្រប់គ្រងអាជី វកម្មបន្តចាំបាច់ចំណាយលើការសិក្សាច្រើននោះ អ្នកស្រី តេក យូហួរ បានបញ្ជាក់ថា មានតែការអប់រំ បានខ្ពស់ ប៉ុណ្ណោះ ដែលអាចពង្រឹងសមត្ថភាពកូនអ្នកស្រី ឲ្យមានខ្ពស់ផងដែរ៕

     


    0 0

    ភ្នំពេញ: សាលាកំពូល កាលពីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ បានប្រកាសសាលដីកា លើសំណុំរឿង ព្រហ្មទណ្ឌ របស់អតីតអភិបាល ក្រុងបាវិត ឈូក បណ្ឌិត ដោយកំបាំងមុខ ឈ្មោះ ឈូក បណ្ឌិត និង ឈ្មោះ ស ចន្ថា តែចំពោះមុខ មេធាវីការពារក្តី របស់ពួកគេ។

    តុលាការកំពូល បានសម្រេចតម្កល់សាលដីកា របស់សាលាឧទ្ទរណ៍ចុះកាលបរិច្ឆេទ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ទុកជាបានការដដែល  និង បានផ្តន្ទាទោសទណ្ទិត ឈ្មោះ  ឈូក បណ្ឌិត ភេទប្រុស អាយុ៣៨ឆ្នាំ អតីតអភិបាលក្រុងបាវិត ឲ្យជាប់ពន្ធនាគារ រយៈពេល ១ឆ្នាំ៦ខែ គិតចាប់ពីថ្ងៃចាប់ខ្លួន និង បង្គាប់ឲ្យសងប្រាក់ ជំងឺចិត្ត ចំនួនសរុប៣៨លាន រៀល ទៅ ជនរង គ្រោះចំនួន៣រូប នៅក្នុងរឿងក្តីនេះ។  និងបានផ្តន្ទាទោស ឈ្មោះ ស ចន្ថា ភេទប្រុស អាយុ ៤១ឆ្នាំ (ជានាយផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងបាវិត) ដាក់ ពន្ធនាគារ រយៈ៦ខែ និងពិន័យជា ប្រាក់១លានរៀលផងដែរ។

    យោងតាមឯកសាររបស់តុលាការ បានឲ្យដឹងថា នៅក្នុងសំណុំរឿងក្តីនេះ  ជនជាប់ចោទ ឈ្មោះ ឈូក បណ្ឌិត ត្រូវបានចោទ ប្រកាន់ពីបទ« បង្កឲ្យរបួសដោយអចេតនា» ប្រព្រឹត្តនៅចំណុចរោងចក្រកៅវ៉េ  ក្នុងតំបន់សេដ្ឋកិច្ច ពិសេស មេតហាតធេន ស្ថិតនៅក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង  កាលពីថ្ងៃទី២០ ខែកុម្ភៈ ២០១២  បទល្មើសព្រហ្មទណ្ឌ ដែលមានចែង ឲ្យផ្តន្ទាទោស តាមបញ្ញាតិមាត្រា ២៣៦ នៃ ក្រមព្រហ្មទណ្ឌ។  ចំណែកឯ  ឈ្មោះ ស ចន្ថា ត្រូវបានចោទប្រកាន់ ពីបទ«កាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត» ប្រព្រឹត្តនៅចំណុច រោងចក្រកៅវ៉េ  ក្នុងតំបន់សេដ្ឋកិច្ច ពិសេស មេតហាតធេន ស្ថិតនៅក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង  កាលពីថ្ងៃទី២០ ខែកុម្ភៈ ២០១២  បទល្មើសព្រហ្មទណ្ឌ ដែលមានចែង ឲ្យផ្តន្ទាទោស តាមបញ្ញាតិមាត្រា ២០ នៃ  ច្បាប់ស្តីពីការគ្រប់គ្រងអាវុ គ្រឿងផ្ទុះ និង គ្រាប់រំសេវ។

    ជនរងគ្រោះ ទាំង៣នាក់នៅ ក្នុងរឿងក្តីនេះ មានឈ្មោះ ទី១-ឈ្មោះ ប៊ុនចិន្តា ភេទស្រី អាយុ ២៣ឆ្នាំ ទី២-ឈ្មោះ នុត សាខន ភេទស្រី អាយុ ២៥ឆ្នាំ និង ទី៣-ឈ្មោះ កែវ នា ភេទស្រី អាយុ ២០ឆ្នាំ។  ជនរងគ្រោះ ទាំង៣នាក់នេះ មានមុខរបរ ជាកម្មារិនីរោងចក្រ រស់នៅខេត្តស្វាយរៀង ៕


    0 0

    កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅ ខ្ញុំបានសរសេរអត្ថបទមួយ ក្រោមចំណងជើងថា “ អាមេរិក កម្ទេចសូវៀត ប្រើគន្លឹះ៤យ៉ាង តើនេះទុកជាការបំបែកបំបាក់ ដើម្បីត្រួតត្រាទេឬ?” នៅក្នុងខ្លឹមសារនៃ អត្ថបទនេះ ខ្ញុំបានដកស្រង់ចេញពីសៀវភៅ របស់លោក ហើស សិរីធន បច្ចុប្បន្នជាឯកអគ្គរាជទូត វិសាមញ្ញ និងពេញ សមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសឡាវ ក្រោមចំណងជើងថា “សមុទ្រចិនខាងត្បូង ក្នុងចក្ខុនយោបាយ របស់អ្នកវិភាគយុទ្ធសាស្ដ្រអន្ដរជាតិ” ដែលបានបោះពុម្ពផ្សាយ កាលពីឆ្នាំ២០១២ ។

    នៅក្នុងនិវេទនកថានៃសៀវភៅនេះ បាននិយាយអំពីគន្លឹះ ៤យ៉ាង ដែលអាមេរិក កម្ទេចសូវៀត ក្នុងនោះមានគន្លឹះទី១ គឺសហរដ្ឋអាមេរិកជួយឧបត្ថម្ភសហជីព នៅប្រទេសប៉ូឡូញ ដើម្បី រំលំរដ្ឋាភិបាលកុម្មុយនីស្ដប៉ូឡូញ ដែលជាផ្នែកមួយឆ្ពោះទៅការរំលាយសហភាពសូវៀត ដែលប្រទេស ប៉ូឡូញ គឺជាប្រទេសដាក់អង្គការ វ៉ាសូវី ដែលត្រួតត្រាដោយសហភាពសូវៀត។

    នៅក្នុងទស្សនៈនាពេល នេះ ខ្ញុំសូមលើកយកយុទ្ធសាស្ដ្រខាងលើ ដែលអាមេរិកយកសហជីពធ្វើជាចំណុចស្នូល រំលំរដ្ឋាភិបាល កុម្មុយនីស្ដប៉ូឡូញមកផ្សព្វផ្សាយជូន ដោយបានដកស្រង់ចេញពីសៀវភៅ ដែលនិពន្ធដោយលោក ហើស សិរីធន ដដែល ដែលបានបោះពុម្ពយូរឆ្នាំមកហើយ ក្រោមចំណងជើងថា “សង្គ្រាមត្រជាក់”។ នៅក្នុងទំព័រ ១៤០ លោកបានសរសេរដោយសង្ខេប ទាក់ទិនទៅនឹងព្រឹត្ដិការណ៍ខាងលើ ហើយបើអ្នក ស្រាវជ្រាវ ឬក៏អ្នកនយោបាយចង់ស្វែងយល់បានលម្អិត អាចមើលនៅក្នុងសៀវភៅសង្គ្រាមត្រជាក់នេះ  កត្ដាចម្បងដែលនាំដល់ជ័យជម្នះ ក្នុងការផ្ដួលរំលំរបបសង្គមនិយមនៅប៉ូឡូញ និងជាការបើកផ្លូវឆ្ពោះ ទៅបញ្ចប់ សង្គ្រាមត្រជាក់ ចាប់ពីទំព័រ ១៣២ ដល់ ១៤២ នោះនឹងបានយល់ច្បាស់។ ដូច្នេះសហជីព បើ យើងមើលមួយភ្លែត យើងគិតថា ពួកគេធ្វើការតែទៅលើការពារ សិទ្ធិកម្មករ ប៉ុន្ដែឆ្លងតាមរយៈសៀវភៅ ក្រោមចំណងជើងថា “សង្គ្រាមត្រជាក់នេះ សហជីពវាជាអង្គការចាត់តាំងនយោបាយមួយ ដែលក្រោយមក មេដឹកនាំសហជីព នេះឈ្នះឆ្នោត ជាប្រធានាធិបតីប្រទេសប៉ូឡូញលើកទី១ ក្រោយរបប សង្គមនិយមដួលរលំ។

    ខ្ញុំលើកយកមកអត្ថបទនេះ មកផ្សព្វផ្សាយ គ្រាន់តែចែករំលែកឱ្យអ្នកវិភាគ អ្នកនយោបាយ និងមេសហជីពស្វែងយល់តែប៉ុណ្ណោះ។ ខ្ញុំក៏សូមអរគុណជាថ្មីម្ដងទៀត ចំពោះអ្នកនិពន្ធលោក ហើស សិរីធន ដែលបានចងក្រងសៀវភៅដ៏មានតម្លៃនេះ សម្រាប់ខ្ញុំក្រេបជញ្ជក់យកនូវចំណេះដឹង និងបទ ពិសោធន៍សម្រាប់រូបខ្ញុំ យកមកអនុវត្ដ និងសិក្សានាពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត” ។ តទៅនេះ សូមអាននូវខ្លឹមសារដូចតទៅ ៖

    កត្តាចម្បងដែលនាំដល់ជ័យជម្នះ ក្នុងការផ្តួលរំលំរបបសង្គមនិយមនៅប៉ូឡូញ និងជាការបើកផ្លូវឆ្ពោះទៅ បញ្ចប់សង្រ្គាមត្រជាក់

    ជារួម ចលនាតស៊ូរបស់សហជីពប៉ូឡូញ ពុំដែលទទួលនូវអាវុធយុទ្ធភ័ណ្ឌ អ្នកជំនាញការយោធា ឬគ្រាប់បែកអ្វីទាំងអស់ ក្រៅពីសម្ភារជាម៉ាស៊ីន ថវិកា និងឯកសារ តែប៉ុណ្ណោះ។ ក្រៅពីនេះ អំពីសហជីព Solidarnose វិញ ក៏ពុំឃើញមានអំពើហិង្សាណាមួយ ក៏ពុំមានសកម្មភាពផ្ទុះគ្រាប់បែក អត្ដឃាត ឬការធ្វើឃាតមកលើ ថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាលណាមួយដែរ។ ការតស៊ូរបស់ពួកនេះ គេឃើញតែទស្សនាវដ្ដី ព្រឹបត្ដិបត្រ ពាក្យស្លោក ឬបដា និងរូបភាពទាំងឡាយ នៅលើកញ្ចក់ទូរទស្សន៍ ជាតិប៉ូឡូញតែប៉ុណ្ណោះ។ ជារួម ជ័យជម្នះដ៏ត្រចះត្រចង់របស់ពួកសហជីព Solidarnose  នេះ មានតែតាមបណ្ដាវិធានការនយោបាយ ការទូត សេដ្ឋកិច្ច និង បណ្ដាញឃោសនា។

    ព្រះវិហារកាតូលិកVatican បំពេញតួនាទីមួយយ៉ាងសំខាន់ ក្នុងព្រឹត្ដិការណ៍នយោបាយនៅ ប៉ូឡូញ និយាយដោយឡែក និងក្នុងបដិវត្ដន៍ពណ៌ (Color Revolution)នៅអឺរ៉ុប ខាងកើត និយាយដោយរួម។ ក្រៅអំពីតួនាទីរបស់ Vatican  ក៏នៅមានតួនាទីផ្សេងជាច្រើន ទៀត ដូចជាប្រធានាធិបតី Richard Nixon, Ronald Reagan  និងGeorge Bush (ឪពុក)។ ទន្ទឹមនេះក៏មានតួនាទីមួយដ៏សំខាន់ ហើយដើរតួនាទីជាអ្នក កំណត់សម្រេចចុងក្រោយ គឺលោក Mikhail Gorbachev  ជាអ្នកត្រួសត្រាយ មាគ៌ា បើកទូលាយដល់បណ្ដាប្រទេសទាំងអស់ ដែលស្ថិតនៅក្នុងប្លុកសង្គមនិយម ឱ្យមានជម្រើស សម្រាប់អនាគតនៃដំណើររបស់ប្រទេសខ្លួន។ កត្ដាមួយទៀត ដែលពិសេសនិងមានចរិតដោយផ្ទាល់ គឺ រដ្ឋអំណាចកុម្មុយនីស្ដប៉ូឡូញ មានសុឆន្ទៈពិតប្រាកដដង់សហការ ដោះស្រាយបញ្ហាជាតិ ជាមួយសហជីព Solidarnose ពិតប្រាកដ ដើម្បីឧត្ដមប្រយោជន៍ជាតិប៉ូឡូញដែរ។

    ក៏ត្រូវទទួលស្គាល់តថភាពមួយថា មូលបទដែលនាំឱ្យមានគោលនយោបាយបើកចំហ (Glasnost) របស់ Gorbachev ថ្ងៃនេះ ក៏ដោយសារ ៣០ឆ្នាំមុន មានករណីបក្ស ប្រហារមួយទម្លាក់ Staline ដោយ Khrutshchev ក្នុងជួរកុម្មុយនីសសូវៀត។ ហើយក៏អាចអះអាងទៅតាមទស្សនវិជ្ជា សង្គមសាស្ដ្រមួយដែរថា មូលហេតុដែលកកើតនាំឱ្យមានចរិត Khrutshchev ថ្ងៃនោះ ក៏ដោយសារមុននេះ ពិភពលោកមានឧត្ដមបុគ្គលដូចជា Victor Kravchenko, George Orwell, Andre Gide, Arthur Koestler, Ignazio Silone Louise Fischer ។ល។ ដោយអ្នកទាំងអស់នេះ បានប្រើប្រាស់ស្លាកប៉ាការបស់ ខ្លួន និយាយអំពីរបប កុម្មុយនីស្ដនិយម។ យ៉ាងហោចណាស់ វណ្ណកម្មទាំងអស់នេះ បានជះឥទ្ធិពលមកលើផ្លូវចិត្ដរបស់ពួក បក្ខជនកុម្មុយនីស្ដ ដែលរស់ និងធ្វើការ ជុំវិញ Khrustshchevក្រោយមកក៏មានក្រុម មនុស្សមានគំនិតយ៉ាងដូច្នោះ ជួបជុំ និងធ្វើការនៅជុំវិញ Gorbachev និង Eduard Shevardnadze ទៀត។ គឺជាក្រុមមនុស្សហ៊ានគិត ហ៊ានធ្វើ និងមានជំហរគាំទ្រដល់ គោលនយោបាយកែទម្រង់នៅក្នុងប្រទេសរបស់ខ្លួន។

    ត្រូវទទួលស្គាល់ការពិតមួយថា លោកឧត្ដមសេនីយ៍ Jaruzelski ក៏មានតួនាទីសំខាន់ក្នុងការ រួមចំណែកណាមួយនោះ ក្នុងព្រឹត្ដិការណ៍នយោបាយនៅប៉ូឡូញ ផងដែរ! ព្រោះដោយលោកមិនអាច ទ្រាំទ្របាននូវអំណាចការគាបសង្កត់មិនឈប់ឈរពីខាងក្រៅ ទើបគាត់បានផ្ទេរសិទ្ធិអំណាចនីតិរដ្ឋ ទាំងអស់ឱ្យទៅរដ្ឋសភាវិញ ដើម្បីស្នើសុំការអនុម័តលើក្រឹត្យច្បាប់ ស្ដីពីនិត្យានុកូលភាពមកលើសហជីព Solidarnorse នេះ។ ក៏ប៉ុន្ដែសមាជិកសភាភាគច្រើន ជាអ្នកអភិរក្សតឹងរ៉ឹង ទើបការ ស្នើសុំ អនុម័តក្រឹត្យច្បាប់នេះ ពុំបានទទួលការជោគជ័យ តាមបំណងរបស់ប្រមុខរដ្ឋាភិបាលប៉ូឡូញពេលនោះ។

    ទន្ទឹមនេះ មានហេតុការណ៍នយោបាយមួយដ៏ល្អដែរ ដោយមានរដ្ឋមន្ដ្រីក្នុងគណៈរដ្ឋមន្ដ្រី របស់រដ្ឋាភិបាល កុម្មុយនីស្ដប៉ូឡូញពេលនោះ បានឯកច្ឆ័ន្ទគាំទ្រដល់ គំនិតផ្ដួចផ្ដើមរបស់លោក Jaruzelski ដោយពួកគេបានពិភាក្សា និងរួមគ្នាលាលែងពីតំណែងជាមួយលោកប្រធាន Jaruzelski ដើម្បី ជាកម្លាំងសម្ពាធមកលើ រដ្ឋសភាប៉ូឡូញ។ ក្នុងចំណោមអ្នកស្ម័គ្រចិត្ដចុះចេញពីតំណែងរួមមាន រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ លោក Kiszczak រដ្ឋមន្ដ្រីក្រសួងការពារជាតិ លោក Siwiki ។ល។ ដូច្នោះអាចនិយាយថា រដ្ឋមន្ដ្រីខាងលើក៏ជាអ្នករួមចំណែកមិនច្រើន ក៏តិចក្នុងការធ្វើឱ្យរបបសង្គមនិយម នៅប៉ូឡូញរលំរលាយផងដែរ។

    Photo by DAP-News

     

    ប្រវត្ដិរឿង ៖
    ទស្សនៈ និងមតិ ៖ អាមេរិក កម្ទេចសូវៀត ប្រើគន្លឹះ ៤យ៉ាង តើនេះទុកជាការ បំបែកបំបាក់ ដើម្បីត្រួតត្រាទេឬ?

    Photo by DAP-News

    Photo by DAP-News

    ភ្នំពេញ៖ ហេតុអ្វីបានជាលើកយក រឿងរ៉ាវអតីតកាល អាមេរិកបំបែកសូវៀត ដែលបានកើតឡើងកន្លងទៅ យកមកផ្សាយ នៅពេលនេះ ។

    ដើម្បីយល់ច្បាស់ពីប្រវត្ដិសាស្ដ្រ និងសម្រាប់មេរៀននាពេលបច្ចុប្បន្ន ក៏ដូចទៅអនាគត ចាំបាច់អ្នកជំនាន់ក្រោយ (អ្នកនយោបាយ អ្នកសេដ្ឋកិច្ច អ្នកវិភាគ ) ត្រូវស្វែងយល់។ ម្យ៉ាងទៀត នៅ ក្នុងប្រទេសកម្ពុជារបស់យើង គេតែងតែឮអ្នកវិភាគមួយចំនួន តែងតែចោទសម្ដេចតេជោ ហ៊ុន សែន ថាជាអ្នកបំបែកបំបាក់ គណបក្សផ្សេង ជាពិសេសអ្នកប្រជាធិបតេយ្យ ដើម្បីត្រួតត្រានិងឱ្យគេកោតខ្លាច ។

    តើសម្ដេចតេជោ ហ៊ុន សែន តែម្នាក់ឯងទេឬ ដែលជាអ្នកបំបែកបំបាក់ដើម្បី ត្រួតត្រា ចុះ មេដឹកនាំខ្មែរផ្សេងទៀត? និយាយដោយឡែក តើពិភពលោកនេះ ពិតជាគ្មានការប្រកួត ប្រជែង ដើម្បីយកប្រៀបយកឈ្នះ រៀងៗខ្លួនទេឬ? កុំថាឡើយតែអ្នកនយោបាយ សូម្បីតែប្រទេស មហាអំណាច ក៏ប្រកួតប្រជែង រិះរកគ្រប់យុទ្ធវិធី ដើម្បីបំបែកបំបាក់ និងត្រួតត្រាផង ដែរ ។

    និយាយត្រួសៗ អាមេរិក រុស្ស៊ី និងចិនតែប៉ុណ្ណោះ សង្កេតឃើញថា អ្នកទាំងបី កំពុងប្រកួតប្រជែងបំបែកបំបាក់ និងទប់ទល់។ និយាយឱ្យកាន់តែចង្អៀត យើងឃើញអាមេរិកនិងចិន កំពុងតែបំបែកបំបាក់ និងទប់ទល់ ដើម្បីត្រួតត្រាលើពិភពលោកទៅវិញទៅមក។ គន្លងមក សម្រាប់ប្រទេសកម្ពុជា យើងបានឃើញ សហរដ្ឋអាមេរិក ចាប់ដៃជាមួយនឹងចិន វាយបកទៅនឹងអតីត សហភាពសូវៀត ដែលជាអតីតគូប្រជែងស្លាប់រស់ កំពុងគ្របលើអតីតឥណ្ឌូចិន ក្រោយពីសហរដ្ឋ អាមេរិកបានបរាជ័យ នៅក្នុង សង្គ្រាមឥណ្ឌូចិនឆ្នាំ១៩៧៥ ។

    ជាការសងសឹក សហរដ្ឋអាមេរិកនៅដើមឆ្នាំ១៩៧៩ ចាប់ដៃជាមួយនឹង ប្រទេសចិន រួមជាមួួយនឹងអាស៊ាន ៦ ប្រទេស គាំទ្រឱ្យអ្នកតស៊ូជាយដែន បង្កើត រដ្ឋាភិបាលនិរទេសខ្មែរ ដោយយកភាគីខ្មែរក្រហមប្រល័យពូជសាសន៍ ធ្វើជាត្រីមុខ ដើម្បីប្រឆាំង រដ្ឋាភិបាល អតីតសហភាពសូវៀត ដែល ជាអ្នកឧបត្ថម្ភគំាទ្រឱ្យប្រទេសវៀតណាម ឱ្យមករំលំរបបខ្មែរក្រហមពីអំណាច ក្នុងនោះអតីតរដ្ឋាភិបាលត្រីភាគី យកជាចំណុចស្នូលនៃការតស៊ូ រំលំរដ្ឋាភិបាលសាធារណរដ្ឋ ប្រជាមានិតកម្ពុជា ក្រោមលេសវាយបណ្ដេញ កងទ័ពវៀតណាម ចូលឈ្លានពានកម្ពុជា ដោយខុសច្បាប់។

    ឥឡូវនេះ អតីតសហភាពសូវៀត បានរលត់រលាយទៅហើយ ដូច្នេះសហរដ្ឋអាមេរិក ជាអ្នកឈ្នះនៅក្នុង ល្បែងខាងលើ ប៉ុន្ដែសហរដ្ឋអាមេរិកបានចាប់ផ្ដើម វាយបកទៅលើប្រទេសចិនវិញម្ដង តាមរយៈជំរុញជា អន្ដរជាតិ ឱ្យមានសាលាក្ដីខ្មែរក្រហម កាត់ទោសតែអតីតអ្នកដឹកនាំជាន់ខ្ពស់នៃរបបនេះ ដែលធ្លាប់គាំទ្រ ដោយប្រទេសចិន រួចហើយបន្ដជួយក្រុមប្រជាធិបតេយ្យខ្មែរ ឱ្យប្រឆាំងនឹងចិន ក្រោមលេសថា រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ងាកទៅរកប្រទេសចិន ។

    ធាតុពិតសហរដ្ឋអាមេរិក គ្មានគំនិតជាយុទ្ធសាស្ដ្រ ជួយកម្ពុជាដោយពិតប្រាកដ ក្រៅតែពីផលប្រយោជន៍របស់អាមេរិកផ្ទាល់ នៅក្នុងតំបន់ នៅក្នុងយុទ្ធ សាស្ដ្រ និងយុទ្ធវិធីទប់ទល់ទៅនឹងឥទ្ធិពលរបស់ចិនតែប៉ុណ្ណោះ។ ឥឡូវនេះយើងកំពុងតែមើលឃើញថា អាមេរិកនិងវៀតណាម កំពុងតែល្អូកល្អិនចាក់ទឹកមិនលិច ខណៈ ដែលអាមេរិកធ្លាប់ជួយចលនាត្រីភាគី ខ្មែរ ឱ្យប្រឆាំងការឈ្លានពានរបស់វៀតណាម ចុះឥឡូវនេះអ្នកទាំងពីរកំពុងល្អូកល្អិនគ្នា តើអាមេរិកមាន បានអាណិតអាសូរខ្មែរ ដែលបានរងគ្រោះដោយសារតែនយោបាយរបស់ខ្លួន ចាប់តាំងពីឆ្នាំ១៩៧០មក ឬទេ? តើអ្នកវិភាគដែលនិយមសហរដ្ឋអាមេរិក មានយោបល់យ៉ាងណា នៅពេលដែល អាមេរិកលេង នយោបាយបំបែកបំបាក់ ដើម្បីត្រួតត្រានេះ តើគេអាចនិយាយថា សម្ដេចតេជោ ហ៊ុន សែន ជាអ្នកខ្លាំង តែម្នាក់ឯងបានដែរឬទេ? តើសម្ដេច ហ៊ុន សែន ត្រូវបានគេចាត់ទុកថា ជាអ្នកបំបែកបំបាក់ដើម្បីត្រួតត្រាដែរឬទេ បើប្រៀបធៀបទៅនឹងសហរដ្ឋអាមេរិក?  កន្លងទៅអ្នកណា ជាអ្នកអនុវត្ដន៍ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី? ប៉ុន្ដែយើងទទួលស្គាល់នយោបាយ របស់សម្ដេចតេជោ ហ៊ុន សែន ឌីហ្វីត ពិតជាបានធ្វើឱ្យអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម រលាយទាំងស្រុងមែន នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៨។

    តទៅនេះ យើងសូមដកស្រង់និវេទនកថា ចេញពីសៀវភៅក្រោមចំណងជើងថា “សមុទ្រចិនខាងត្បូង ក្នុងចក្ខុនយោបាយ របស់ពួកអ្នកវិភាគយុទ្ធសាស្ដ្រអន្ដរជាតិ ”  និពន្ធដោយ ហើស សិរីធន បច្ចុប្បន្នជាអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមាតិឡាវ ដែលបានបោះពុម្ពផ្សាយកាលពី ឆ្នាំ២០១២។ នៅក្នុងនិវេទនកថានោះ អ្នកនិពន្ធបានលើកយកយុទ្ធសាស្ដ្រ សង្ខេបរបស់សហរដ្ឋអាមេរិក នៅក្នុងការរំលាយអតីតសហភាពសូវៀត ៤ចំណុច ដែល យើងខ្ញុំសូមដក ស្រង់ខ្លឹមសារទាំងនោះមកផ្សាយដូចតទៅ ៖

    ជាច្រើនឆ្នាំកន្លងផុតទៅ ចាប់តាំងពីសហភាពសូវៀត ចាប់អានុវត្ដន៍ដំណើរការកែទម្រង់ Perestroika រហូតដល់ការកែទម្រង់នេះ បានរុញឱ្យរដ្ឋសូវៀតដ៏មហិមា ឆ្ពោះទៅរកភាព ធនក្ស័យ រលំរលាយ! ហើយការដួលរលំរបស់សហភាពសូវៀតមកដល់ថ្ងៃនេះ នៅតែជាបច្ច័យមួយ បង្កប់ទៅដោយហេតុនិងផល ក្នុងការបន្ដធ្វើឱ្យ តំបន់នេះនៅមានអស្ថិរភាព ព្រមទាំងមានការទទួលយក នូវចំហាយអំណាច នៃសម្ពាធអរូបិយមួយ ទាំងក្នុងនិងក្រៅតំបន់មិនឈប់ឈរនោះ? ការដួលរលំនូវ រដ្ឋសូវៀត មានកត្ដាគន្លឹះ៤យ៉ាង ដោយទី១ ៖ សហរដ្ឋអាមេរិក បានប្រើប្រាស់នូវគ្រប់ មធ្យោបាយ ក្នុងការផ្ដល់ជំនួយទៅឱ្យសហជីពសាមគ្គីភាព របស់ប៉ូឡូញនូវថវិកា ព័ត៌មានសម្ងាត់ ដោយ ធ្វើយ៉ាងណា ក្នុងការចិញ្ចឹមឱ្យអង្គការសហជីពនេះ រស់រានមានជីវិត បន្ដការតស៊ូមិនរាថយក្នុងបេះដូង របស់សង្គមនិយម ដែលមានសហភាព សូវៀតជាប្រធាន។ ទី២ ៖ ផ្ដល់ជំនួយគ្រប់វិស័យ ដែលគ្មាន ទីកំណត់ទៅឱ្យពួកប្រឆាំង បះបោរនៅអាហ្គានីស្ថាន រួមទាំងតាមរយៈពួកឥស្លាមនិយមជ្រុលទាំងនេះ ក្នុងការជំរុញនិងនាំភ្លើងសង្គ្រាម ចូលទៅក្នុងដែនដីសូវៀតកណ្ដាល ជាទីកន្លែងដែលរដ្ឋសំបូរទៅដោយ សហគមន៍ម៉ូស្លីម។ ទី៣ ៖ មានវិធានការគ្រប់បែបយ៉ាង ដោយឆ្លងតាមរយៈការឃុបឃិតជាមួយ Saudi Arabia ក្នុងការបន្ទាបបន្ថោកតម្លៃប្រេងលើទីផ្សារអន្ដរជាតិ រួមទាំងការកំហិតនូវ ការនាំចេញឧស្ម័នរបស់សូវៀត ទៅកាន់ពួកប្រទេសខាងលិច ក្នុងគោលបំណងកាត់បន្ថយនូវចំណូល រូបិយប័ណ្ណពីការលក់ប្រេង-ឧស្ម័ន ធ្វើឱ្យសូវៀតខ្វះរូបិយវត្ថុ ជួបការលំបាកលើផ្នែក សេដ្ឋកិច្ច-សង្គម នាំ ដល់មានវិបត្ដិជាទូទៅក្នុងប្រទេស និងទី៤ ៖ បង្កើនចលករហ៊ុំព័ទ្ធសូវៀតលើផ្នែកបច្ចេកវិទ្យា ធ្វើយ៉ាងណាក្នុងការ រត់ប្រណាំងបច្ចេកទេសសព្វាវុធ ដែលក្នុងនោះមានផែនការយុទ្ធសាស្ដ្រ “សង្គ្រាម ផ្កាយ-Star War” គឺធ្វើឱ្យអាមេរិក មានឧត្ដមភាពជានិច្ច តែងតែនាំមុខ មានប្រៀបលើ សូវៀត ធ្វើឱ្យសូវៀតខាតបង់ ទាំងធនធានមនុស្ស ទាំងធនធានសម្បត្ដិជាតិឱ្យខ្សោះអស់ពីខ្លួនដួលរលំ ដោយឯកឯង។

    អ្វីដែលបានអត្ថាធិប្បាយខាងលើ គ្រាន់តែចង់បញ្ជាក់ថា នយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន មិនមែនបំបែកបំបាក់ ដើម្បីត្រួតត្រាជានយោបាយអាក្រក់ ដូចអ្នកវិភាគតែងតែលើកឡើងនោះទេ ផ្ទុយទៅវិញ បើយើងប្រៀបនយោបាយ ៤គន្លឹះ របស់អាមេរិក និងនយោបាយ ឌីហ្វីត របស់សម្ដេច តេជោ ហ៊ុន សែន មានលក្ខណៈខុសគ្នា ដោយថា នយោបាយសម្ដេច ហ៊ុន សែន បញ្ចប់សង្គ្រាមរ៉ាំរៃ ក្នុងប្រទេស បង្កើតសន្ដិភាព ឆ្ពោះទៅរកការអភិវឌ្ឍន៍ (ខ្មែរជាអ្នកឈ្នះ) ។ នយោបាយសហរដ្ឋអាមេរិក គឺធ្វើឱ្យសូវៀតរលំ ព្រមទាំងអតីតប្រទេសនៅក្នុងសហភាពសូវៀត ងាកមករណបអាមេរិក អាមេរិក បានផលប្រយោជន៍ពីប្រទេស ទាំងនោះ ខណៈដែលប្រទេសទាំងនោះកំពុងតែឆ្លងកាត់ការលំបាកនៅ ឡើយ។ ដូច្នេះសួរថាតើអាមេរិក មិនអនុវត្ដន៍នយោបាយបំបែកបំបាក់ដើម្បីត្រួតត្រាទេឬ ? ចុះអ្នកវិភាគដែលគាំទ្រអាមេរិក ម្ដេចក៏មិនមើលគោលនយោបាយនេះផង ចុះហេតុអ្វីបានជាមើលកំហុស និងឈ្នានីសទៅលើនយោបាយរបស់សម្ដេច ហ៊ុន សែន តែម្នាក់ទៅវិញ ? ជារួមវាមិនមានអ្វីខុសទេ បើ បំបែកបំបាក់អ្នកដទៃ ដើម្បីត្រួតត្រា និងធ្វើឱ្យខ្លួនមានអំណាចនេះ អ្នកដឹកនាំទាំងនេះត្រូវបានចាត់ទុក ថា ពិតជាខ្លាំង ប្រសើរជាងអ្នកដែលគ្មានយុទ្ធសាស្ដ្រ ហើយចង់មកធ្វើជាអ្នកដឹកនាំនោះ៕

    Photo by DAP-News


    0 0

    បន្ទាយមានជ័យ ៖ បុរសម្នាក់មាន ជម្ងឺឈឺរ៉ាំរ៉ៃជាច្រើនឆ្នាំ បានស្លាប់បិតភ្នែកមិនជិត ព្រោះមាន ការអាឡោះ អាល័យ ពីក្រុមគ្រួសារ ទាំងអាណោធ អាធ័មបំផុត នៅ វេលា ម៉ោង៣និង១០នាទី រសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅ ភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    ភរិយាសពអ្នកស្រី សិទ្ធ នារី អាយុ៤៨ឆ្នាំ បាននិយាយទាំងទឹកភ្នែកថា រូបគាត់រាល់ថ្ងៃ ដើរលាងចាង ឆ្នាំងគុយទាវ គ្មានផ្ទះសម្បែងពិតប្រាកដ សព្វថ្ងៃនេះ បាន អ្នកជិតខាង គេឃើញ ហើយអាណិតអាសូរ បានអោយរស់នៅ ក្នុងខ្ទមតូចមួយ ខាងក្រោយផ្ទះ របស់គេ ក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    គាត់បានបន្តថា សពប្តីគាត់មានឈ្មោះ ផាន់ នី អាយុ៥៤ឆ្នាំ មានជម្ងឺឈឺរ៉ាំរ៉ៃ ថ្លើម គេសមហារីក ជាង២ឆ្នាំ ទោះបីគាត់នាំទៅព្យាបាល នៅមន្ទីរបង្អែកជាច្រើនថ្ងៃ និងបានក្រុមគ្រូពេទ្យ វះកាត់ព្យាលបាល យ៉ាងណាក៏ មិនជាសះស្បើយដែរ ។ ធ្វើឲ្យគាត់ក្លាយជាស្រ្តីម៉េម៉ាយ និងបង្សល់កូនតូចៗ៤នាក់ កំព្រារឪពុក តើឲ្យរូបគាត់ និងកូនៗខ្វះទីលំហ្នឹង និងមិនទាន់មាន លំនៅច្បាស់លាស់ ថែមទៀតផង។

    ក្នុងនោះដែរ លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការអ .ហ ខេត្តបានទទួលព័ត៌មានថា ញាតិសពខ្វះខាត គ្មានទីលំហ្នឹង លោកក៏បានបញ្ជាឲ្យលោកជា ដា មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត នាំយកក្តាម្ឈូស ១ប្រគល់សព រងគ្រោះខាងលើ ។

    លោកបានបន្តថា ក្នុងនាមលោកជាពលរដ្ឋខ្មែរដូចគ្នា និងក៏ជាថ្នាក់ដឹកនាំកម្លាំងអ ហ ខេត្តបន្ទាយមានជ័យ ត្រូវការពារសន្តិសុខ បង្ក្រាបបទល្មើសជាក់ស្តែងនិង ក៏ត្រូវ យកចិត្តទុកបញ្ហាខាងលើនេះផងដែរ៕


    0 0

    ភ្នំពេញ៖ អ្នកនាំពាក្យ គណបក្សសង្រ្គោះជាតិ (CNRP) លោក យ៉ែម បុញ្ញឫទ្ធិ បានប្រតិកម្ម ទៅនឹងការចោទប្រកាន់ របស់លោកស្រី ឡាក់ សុភាព សមាជិក គណៈកម្មាធិការនាយក CNRP និងជាជំនួយការលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ដែលបានទម្លាយជាសាធារណៈ នូវអំពើពុករលួយនៅក្នុងគណបក្ស និង រឿងប្រេះស្រាំផ្ទៃក្នុងបក្ស ដែលកំពុងមានចំហាយក្តៅងំៗ នៅក្នុងប្រទេសកម្ពុជា ។

    លោកបានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀល ថ្ងៃសៅរ៍នេះថា «ក្នុងនាមខ្ញុំ ជាអ្នកនាំពាក្យ គណបក្សសង្រ្គោះជាតិ ក៏ដូចជាថ្នាក់ដឹកនាំមួយរូប ខ្ញុំគ្រាន់តែចង់ជំរាបថា (លោកស្រីឡាក់ សុភាព) គាត់ធ្លាប់ដើរនិយាយ ច្រើនកន្លែងណាស់ ប៉ុន្តែឥឡូវនេះ គាត់និយាយជាសាធារណៈ ហើយនៅចំពោះមុខ អ្នកសារព័ត៌មានតែម្តង យើងបានធ្វើការ ណែនាំគាត់មួយលើកជា២លើកហើយ ឱ្យរកភស្តុតាង រកអ្វីដែលជាក់លាក់ មុននឹងនិយាយ ពីព្រោះយើង មិនចង់បិទសិទ្ធិគាត់ទេ គាត់មានសិទ្ធិក្នុងការនិយាយ ក៏ប៉ុន្តែអ្វីទៅជាមូលដ្ឋាន»។

    លោកស្រី ឡាក់ សុភាព សមាជិកគណៈកម្មាធិការនាយក នៃគណបក្សសង្រ្គោះជាតិ ដែលជាជំនួយការរបស់លោក កឹម សុខា បានបង្ហើបប្រាប់អ្នកសារព័ត៌មាន នៅពេលដែលលោកស្រី បានទៅចូលរួមពិធីមួយ ដែលរៀបចំដោយ បណ្តាញសង្គមខ្មែរ ដើម្បីខ្មែរ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤នេះថា គណបក្សសង្រ្គោះជាតិ សព្វថ្ងៃនេះ កំពុងប្រេះឆា ទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយមេដឹកនាំគណបក្ស CNRP សព្វថ្ងៃនេះ ជាមេដឹកនាំពុករលួយ ដែលមិនអាចឱ្យកូនចៅជឿជាក់បាន ។
    លោកស្រីបានមានប្រសាសន៍ថា «ពេលប្រជុំគណៈកម្មាធិការនាយក លោក កឹម សុខា បាញ់ រឿងលុយ ៣០-៤០លានដុល្លារ សម រង្ស៊ី បាន២០លានដុល្លារ»។

    ទោះជាយ៉ាងណា លោក យ៉ែម បុញឫទ្ធិ បានអះអាងថា ការដើរនិយាយនេះ គ្រាន់តែបង្កាច់បង្ខូច កេរ្តិ៍ឈ្មោះ របស់គណបក្ស សង្រ្គោះជាតិប៉ុណ្ណោះ ហើយលោក អំពាវនាវឱ្យប្រជាពលរដ្ឋ ពិចារណារឿងនេះដោយខ្លួនឯង មុននឹងដាក់ចិត្តជឿនរណាម្នាក់ ។

    លោកថា៖ «រហូតមកដល់ពេលបច្ចុប្បន្ន គាត់(លោកស្រីឡាក់ សុភាព)  មិនដែលបង្ហាញថា គាត់មានអ្វីជាមូលដ្ឋាន ជាក់លាក់ទេ ហើយគាត់នៅតែបន្ត ការដើរនិយាយបែបនេះតទៅទៀត ដូច្នេះខ្ញុំសង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋខ្មែរ លោកយល់ដឹងខ្ពស់ ហើយលោកអាចធ្វើការវិនិច្ឆ័យ សម្តីណាពិត សម្តីណាមិនពិតបាន»។

    សូមជំរាបថា រឿងអាស្រូវរបស់ គណបក្សសង្រ្គោះជាតិ បានផ្ទុះឡើងខណៈដែល មេដឹកនាំគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា កំពុងមានវត្តមាននៅក្នុងប្រទេសបារាំង ។ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤នេះដែរ មេដឹកនាំទាំងពីរ ក៏នឹង ធ្វើជំនួបជាមួយអ្នកគាំទ្រទីនោះ ដើម្បីធ្វើការរួបរួមដល់ពួកគេ ខណៈសកម្មជនCNRPនៅប្រទេសបារាំង កំពុងបែងចែកគ្នាជា ២ក្រុម៕


    0 0

    ភ្នំពេញ៖ សាលាចំណេះទូទៅ អន្តរជាតិសិង្ហបុរី (SIS) នៅរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤នេះ បានបង្កើតកម្មវិធី សប្បុរសធម៌មួយ ដើម្បីរៃអង្គាសថវិកា ជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលពិធីនេះ បានធ្វើនៅក្នុង មជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា-កុមារ ដោយមានការចូលរួមពីមាតាបិតា សិស្សានុសិស្ស ចូលរួម ជាច្រើននាក់។

    លោកស្រី ងឿន ផល្លីនពោធិតា នាយិកាសាលា ចំណេះទូទៅ អន្តរជាតិសិង្ហបុរី បានឱ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផា កំពុងជួបការលំបាក និងទទួលបន្ទុកធ្ងន់ ក្នុងការពិនិត្យព្យាបាលកុមារ ដោយមិនរើសអើង ហើយដែលយើង ទាំងអស់គ្នា គួរតែចូលរួមចែករំលែក ទៅតាមលទ្ធភាព និងសណ្តានចិត្តរបស់យើង ផ្អែកទៅតាមសកម្មភាព ផ្សេងៗ ដែលអាចធ្វើបាន ហេតុដូច្នេះហើយបានជា SIS បង្កើតកម្មវិធីនេះឡើង ដើម្បីរៃអង្គាសថវិកា សប្បុរសធម៌ ជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ។

    លោកស្រីបានបន្ថែមថា នេះជាលើកទី៣ហើយ ដែលSIS បានរៀបចំពិធីនេះឡើយ ក្នុងនោះលើកទី១ ប្រមូលបាន ១១លានរៀល ហើយលើកទី២ ប្រមូលបាន២២លានរៀល ហើយលើកទី៣នេះ ទទួលបានការចូលរួមជាង ១ម៉ឺនដុល្លារ ហើយលុយទាំងនេះនឹងយកទៅជូនដល់មន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ។

    លោក Beat Richner ប្រធានមន្ទីរពេទ្យគន្ធបុប្ផា នាពេលកន្លងមក រយៈពេលជាង២ឆ្នាំមកនេះ មន្ទីរពេទ្យគន្ធបុប្ផា ទទួលបានមូលនិធិ ជាច្រើនពីសប្បុរសជន ក្នុងនិងក្រៅស្រុក ក្នុងនោះ មានមូលនិធិ សប្បុរសធម៌ធំៗ ដូចជា រដ្ឋាភិបាលស្វីស រាជរដ្ឋាភិបាលកម្ពុជា កាកបាទក្រហមកម្ពុជា និងមូលនិធិទូរទស្សន៍បាយ័នជាដើម។

    តាមការប្រកាស របស់លោក Beat Richner នៅលើហ្វេសប៊ុក បានឱ្យដឹងថា ក្នុងមួយថ្ងៃ មានកុមារជិត ២ពាន់នាក់ បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ហើយរយៈពេល ២៣ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យនេះ បានចំណាយថវិកា ៥៦០លានដុល្លារ ក្នុងនោះ មាន៧,៥ភាគរយ បានមកពី រដ្ឋាភិបាលកម្ពុជា និងស៊្វីស ហើយ៩២,៥ភាគរយ បានមកពីសប្បុរសជន ៕

    Photo by DAP-News

    Photo by DAP-News

    Photo by DAP-News

    Photo by DAP-News

    Photo by DAP-News


    0 0

    - លោកយាយបន្តអំពាវនាវ ស្វែងរកសប្បុរសជន ជួយទ្រទ្រង់ការរស់នៅ ទម្រាំថ្ងៃអស់កម្មពីលោកិយ

    ភ្នំពេញ៖ លោកយាយ ងិល អេន វ័យ ៨៦ឆ្នាំ រស់នៅ តែលតោលតែឯង ពឹងផ្អែកលើការទូលបន្លែលក់ ដើម្បីចិញ្ចឹម ជីវិតនោះ បានសម្តែងការរំភើបរីករាយស្ទើរស្រក់ទឹកភ្នែក បន្ទាប់ពីទទួលអំណោយពីសប្បុរសជន។ លោកយាយ ងិល អេន ក៏បានអំពាវនាវផងដែរ ដល់សម្បុរសជនមានទឹកចិត្តសណ្តោសប្រណីទាំងក្នុង និងក្រៅប្រទេស មេត្តា ជួយផ្តល់អំណោយជាសម្ភារៈប្រើប្រាស់ និងគ្រឿបឧបភោគ បរិភោគដទៃទៀត ត្បិតអីសព្វថ្ងៃលោកយាយជរាកាន់ តែខ្លាំង មិនអាចដើរលក់បន្លែចិញ្ចឹមជីវិតដូចមុននោះទេ។

    កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅនេះ ដោយទឹកចិត្តអាណិតអាសូរដូនចាស់ជរាវ័យ ៨៦ឆ្នាំ រស់តាមសំ យ៉ាបផ្ទះគ្មានទីពឹងពាក់ពំនាក់អាស្រ័យនោះ លោក នួន សំណាង អគ្គនាយកសណ្ឋាគារថោនវីយូ បានបរិច្ចាគធន ធានផ្ទាល់ ដើម្បីជួយសម្រាលទុក្ខលំ បាករបស់លោកយាយក្នុងជីវភាពប្រចាំថ្ងៃ។

    តំណាង លោក នួន សំណាង បាននាំយកនូវអំណោយកើតចេញពីទឹកចិត្តសទ្ធាជ្រះថ្លា រួមមានគ្រែ ពួក ភួយ ខ្នើយ កន្ទេល កន្សែង និងថវិកា១០ម៉ឺនរៀល មកដល់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល ដើម្បីទុកឲ្យក្រុមការងារមជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល ប្រគល់ជូនដូនចាស់ដ៏កម្សត់ខាងលើនេះ។

    តំណាងលោក នួន សំណាង ម្ចាស់សណ្ឋាគារថោនវីយូ ស្ថិតនៅផ្ទះលេខ៥៣ ផ្លូវលេខ១១៣ សង្កាត់បឹងព្រលឹត  ខណ្ឌ ៧មករា បានរៀបរាប់ថា បន្ទាប់ពីបានអាននូវព័ត៌មាននៃជីវិត ដ៏កម្សត់របស់លោកយាយ ងិល អេត ដែល  រស់នៅតាមសំយ៉ាបផ្ទះរបស់គេ និងគ្មានទីពឹងពាក់ ទួលបន្លែលក់ទាំងខ្លួនចាស់ជរា ក៏កើតទឹកចិត្តអាណិតអាសូរ  ពន់ពេក ហើយក៏បានលះបង់នូវធនធានផ្ទាល់ខ្លួនបន្តិចបន្តួច ដោយរំពឹងថា ការលះបង់នេះអាចជួយសម្រាលនូវ  ទុក្ខលំបាករបស់លោកយាយ បានមួយគ្រា។

    អំណោយសប្បុរសជននេះ ត្រូវបានលោក ទុយ ម៉ែន អ្នកយកព័ត៌មានមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បាននាំយក ទៅប្រគល់ជូនលោក ងិល អេត ដល់ខ្ទមរបស់លោកយាយ ក្នុងភូមិព្រែកតារដ្ឋ សង្កាត់ព្រែកតាសេក  ខណ្ឌជ្រោយ ចង្វារ។

    លោកយាយ ងិល អេត ពេលជួយជាមួយលោកទុយ និងឃើញអំណោយជាគ្រែ ពូក ភួយ ខ្នើយ និងថវិកា បាន សម្តែងការសប្បាយចិត្តរីករាយជាពន់ពេក ព្រោះអំណោយទាំងនេះ បានជួយឲ្យការសម្រានរបស់លោកយាយបាន ស្រួលខ្លួនជាងមុន ដែលធ្លាប់តែសម្រានលើគ្រែកញ្ចាស់ផុកផុយ និងគ្មានភូយដណ្តប់ឲ្យបានកក់ក្តៅនោះ។

    លោកយាយ បានលើកម្រាមដៃដប់ថ្លែងអំណរគុណដល់ម្ចាស់អំណោយ ព្រមទាំងបួសងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុង លោកតាមជួយបីបាច់ថែរក្សាម្ចាស់អំណោយឲ្យជួបតែសេចក្តីសុខចម្រើន និងជោគជ័យក្នុងការគ្រប់កាលវេលា។

    សូមបញ្ជាក់ថា លោកយាយ ងិល អេត អាយុ ៨៦ឆ្នាំ បានជួបនូវព្យុះកម្មជីវិតរស់វេទនាជាពន់ពេក ដោយគ្មាន កូនចៅជាទីពំនាក់អាស្រ័យនោះឡើយ ពោលស្វាមី និងកូនៗរបស់លោកយាយ ត្រូវបានស្លាប់អស់ក្នុងរបបបន ក្បត់ប៉ុលពត។ ដូនចាស់កម្សត់ មានស្រុកកំណើត នៅភូមិសំរោងពងទឹក ឃុំគិរីមានជ័យ ស្រុកបសេដ ខេត្តកំពង់ ស្ពឺ បច្ចុប្បន្នព្រឹងត្រដរបន្តជីវី ដោយការរស់នៅតាមសំយ៉ាបផ្ទះរបស់គេ ក្នុងភូមិព្រែកតារដ្ឋ សង្កាត់ព្រែកតាសេក  ខណ្ឌជ្រោយចង្វារ។

    លោកយាយ ងិល អេត បានរៀបរាប់ឲ្យដឹងថា លោកយាយបានរស់ក្នុងភាពមេម៉ាយតាំងពីក្រោយរំដោះ បន្ទាប់  ពីស្វាមីរបស់លោកយាយ ឈ្មោះ ឡាំង ហ៊ន និងកូនប្រុស ស្រី ០៦នាក់ ( ប្រុស ០៥នាក់ ស្រី ០១នាក់ ) ត្រូវ បានបនក្បត់ ប៉ុល ពត កាប់សម្លាប់ ធ្វើឲ្យលោកយាយរស់នៅទាំងលំបាក តោកយ៉ាក កំព្រាវេទនា រហូតមកដល់ បច្ចុប្បន្ន។

    លោកយាយបានបន្តថា បច្ចុប្បន្នលោកយាយ រស់នៅដោយសុំសំយ៉ាបផ្ទះគេស្នាក់នៅ និងប្រកបរបរដើរបេះបន្លែ ទូលដើរលក់បានប្រាក់តិចតួច សម្រាប់ ទិញអង្ករ ម្ហូបអាហារចិញ្ចឹមក្រពះ អស់រយៈពេល ១០ឆ្នាំមកហើយ។  សព្វថ្ងៃសំយ៉ាបផ្ទះ ដែលសុំគេស្នាក់នៅនោះ ត្រូវធ្លុះធ្លាយ ទ្រុឌទ្រោម ហើយគ្រែដេក ក៏ពុកផុយថែមទៀត ដល់ រ ដូវវស្សាចូលមកដល់ រូបគាត់មិនសូវបានដេកពួននោះទេ ដោយសារទឹកលិចចូលកន្លែងដេក រូបគាត់រត់ចូលទៅ ជ្រកក្រោមផ្ទះរបស់អ្នកជិតខាង។

    លោកយាយ ងិល អេត បានរៀបរាប់ពីជីវិតកម្សត់ទាំងរញីរញ័រថា ជារៀងរាល់ព្រឹក លោកតែងតែក្រោកពីព្រលឹម  ដើរបេះបន្លែ ដូចជា ស្លឹកស្តៅ ផ្កាស្តៅ ក៏ដូចជាទិញត្រកួន ស្ពៃ ពីចំការអ្នកភូមិ ទូលដើរលក់ ដោយធ្វើដំណើរឆ្លង ទឹក តាមទូកមកលក់ក្បែរ ប៉ុស្តិ៍ទូរទស្សន៍ ស៊ីធីអិន គីឡូម៉ែត្រលេខ៦ រហូតដល់ក្បែរស្ពាន ជ្រោចង្វារ ក៏មានដែរ  លុះដល់វេលាម៉ោង ២ ឬ ម៉ោង ៣ រសៀល ទើបធ្វើដំណើរត្រឡប់ទៅផ្ទះវិញ។ ក្នុងមួយថ្ងៃៗ រកកម្រៃបាន ៣ម៉ឺន រៀល ផាត់ថ្លៃដើម ២ម៉ឺនរៀល និងថ្លៃសោហ៊ុយធ្វើដំណើរទៅមក ៥.៥០០រៀល ដូច្នេះក្នុងមួយថ្ងៃលោកយាយ  នៅសល់ តែ ៤.៥០០រៀលប៉ុណ្ណោះ សម្រាប់ទិញម្ហូបអាហារ។

    លោកយាយ បានបន្តរៀបរាប់ឲ្យដឹងពីជីវិតដ៏កម្សត់វេទនានេះទៀតថា សព្វថ្ងៃ លោកយាយរស់នៅទាំងវេទនាជា ទីបំផុត ទោះឈឺយ៉ាងណា ក៏មិនហ៊ានឈប់សម្រាកនៅផ្ទះដែរ គឺត្រូវតែប្រឹងទូលបន្លែដើរលក់ជានិច្ច បើមិនលក់ បន្លែទេ នឹងដាច់បាយជាមិនខាន។

    មិនត្រឹមតែខ្លួនចាស់ជរាលំបាកនោះទេ លោកយាយ ងិល អេត បានរងពិការដៃឆ្វេងថែមទៀតផង ដោយសាររូប គាត់ខំប្រឹងឡើងបេះផ្កាស្តៅ ស្លឹកស្តៅ តែត្រូវសត្វអូម៉ាល់ដេញទិច ធ្វើឲ្យរូបគាត់ភ័យខ្លាំងពេករត់ធ្លាក់ពីលើដើម ស្តៅបាក់កដៃ បច្ចុប្បន្នដៃឆ្វេងមិនអាចធ្វើអ្វីកើតនោះទេ។

    លោកយាយ បានសំណូមពរដល់សប្បុរជន ដែលមានសណ្តានចិត្តល្អ មេត្តាជួយរូបគាត់ជាថវិកាក្តី ឬជាសម្ភារ  ប្រើប្រាស់ក្តី ឲ្យតែបាន គឺរូបគាត់មានការត្រេកអរខ្លាំងណាស់។ ជាងនេះទៅទៀត កន្លែងស្នាក់នៅរបស់គាត់សព្វ ថ្ងៃ ដូចជា គ្រែដេក ត្រូវពុកផុយ អស់ហើយ ចំណែក ដំបូលរោង ក៏ធ្លុះធ្លាយថែមទៀត បើបានកន្លែងស្នាក់នៅល្អ  ក៏ប្រសើរដែរ៕


    0 0

    -ជនបង្កបោះសំដី សង៣០០ដុល្លារ បញ្ចប់រឿង តែស្នងការបញ្ជាឲ្យ បញ្ជូន ខ្លួនទៅកាន់តុលាការ ព្រោះឈឺចិត្ត ជាងឈឺកាយ

    កំពង់ចាម ៖ កម្លាំងនគរបាល ការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នង ការ ដ្ឋាននគរបាល ខេត្តកំពង់ចាម បានឃាត់ខ្លួន បុគ្គលិកធនាគារ AMK ម្នាក់ ក្រោយបើកម៉ូតូ បំបុកសមត្ថកិច្ច ខណៈពេលកំពុងចុះពង្រឹង និងត្រួតពិនិត្យ ច្បាប់ ចរាចរណ៍ផ្លូវគោក តាមគោលដៅ នៅក្នុងក្រុងកំពង់ចាម ។

    មន្រ្តីនគរបាល ចរាចរ ខេត្តកំពង់ចាម បានឲ្យដឹងថា ហេតុការណ៍ក្មេងយូកូម បើកម៉ូតូ ទៅបំបុក សមត្ថកិច្ចចរាចរ ខាងលើនេះ បានកើតឡើង កាលពីវេលា ម៉ោងប្រមាណ ៩៖១០នាទី ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅ តាម ដងផ្លូវ ក្នុងភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខណៈកម្លាំង សមត្ថកិច្ច បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមគោល ដៅ ។

    ជនបង្ករូបនេះ បានបង្កបទល្មើសចំនួន៣គឺ មិនគោរច្បាប់ចរាចរណ៍ (បើកម៉ូតូ មិនពាក់មួកសុវត្ថិភាព និងមិនដាក់កញ្ចក់) រារាំងសមត្ថកិច្ច ពេលកំពុងបំពេញការងារ និងបទល្មើសព្រហ្មទណ្ឌ មួយទៀត គឺបង្ករបួស ស្នាមដល់មន្រ្តីនគរបាលយុត្តិធម៌។

    បើតាមការបញ្ជាក់របស់មន្រ្តី នគរបាល ចរាចរ ចំពោះករណីខាងលើនេះ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាឲ្យបញ្ជូន សំណុំរឿង និងបញ្ជូនខ្លួន ទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ បើទោះបីជននេះ បោះពាក្យសំដី និងយល់ព្រមសង សំណងយ៉ាងណាក៏ដោយនោះ។

    មន្រ្តីនគរបាល ចរាចរ ខេត្តកំពង់ចាម បានបញ្ជាក់ថា កាលពីវេលាម៉ោងកើតហេតុ យុវជន ទំនើងរូបនេះ បានបើកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ មួយគ្រឿង ដោយមិនពាក់ មួកសុវត្ថិភាព និងម៉ូតូមិនដាក់កញ្ចក់ តាមដងផ្លូវសាធារណៈ ស្រាប់តែដល់ គោលដៅ របស់កម្លាំងនគរបាល ចរាចរមួយក្រុម កំពុងធ្វើការត្រួតពិនិត្យ និងចាប់អ្នកល្មើសច្បាប់នោះ ជននេះបានបើកម៉ូតូគេសវេស។

    ប៉ុន្តែនៅពេល បើកដល់គោលដៅទី២ របស់សមត្ថកិច្ច ចរចរណ៍គេចមិនរួច ក៏ត្រឡប់មក ក្រោយវិញ។ ពេលនោះមន្រ្តីនគរបាល ចរាចរ នៅគោលដៅទី១ ដដែល បានហៅឲ្យឈប់ តែរូបគេមិនស្តាប់ ។ ប៉ុន្តែភ្លាមៗ ខណៈនគរបាល ហៅឲ្យ ឈប់ ធ្វើឲ្យរូបនេះក្តៅក្រហាយ និងខឹង ក៏មូលហ្គែរបន្ថែមបំបុក មន្រ្តី នគរបាល ចរាចរម្នាក់ នៅពីមុខបណ្តាលឲ្យ រងរបួសផងដែរ ។

    ក្រោយមាន រឿងនេះកើតឡើង ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យបញ្ជូន យុវជនខាងលើមកកាន់ ស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីធ្វើការសួរនាំ និងមានវិធាន ការណ៍តាមផ្លូវច្បាប់។ បើតាមការបញ្ជាក់របស់ លោក រស់ សំបូរ នាយការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល ខេត្តកំពង់ចាម ជននេះមាន ឈ្មោះ សេង បញ្ញា អាយុ២៣ឆ្នាំ រស់នៅភូមិសង្កែពង់ ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងបច្ចុប្បន្ន បម្រើការងារនៅធនាគារ AMK ។

    ជុំវិញករណី បង្ករបួសស្នាម ដែលចេញមក ពីការមិនគោរព ច្បាប់ចរាចរណ៍ ខាងលើនេះ លោកឧត្តមស្នងការ នគរបាល ខេត្តកំពង់ចាម បែន រ័ត្ន បាន បញ្ជាក់ថា «នៅពេលដែលយក មកដល់ស្នងការ គេថាឲ្យ៣០០ដុល្លារ ដើម្បី បញ្ចប់រឿង នេះជាការប្រមាថ ដល់កិត្តិយស របស់កងកម្លាំង នគរបាលយើង ដូច្នេះ ខ្ញុំអត់ព្រមដាច់ខាត ហើយយើងអត់ទារថ្លៃទេ ពីព្រោះយើងឈឺចិត្ត ជាង ឈឺខ្លួន ចំពោះការបោះពាក្យ សំដីយ៉ាងដូច្នេះនោះ»។

    បើតាម លោកស្នងការខេត្ត បច្ចុប្បន្នកម្លាំងសមត្ថកិច្ច របស់លោក កំពុងរៀបចំកសាង សំណុំរឿងបញ្ជូន ទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ដើម្បីកុំឲ្យ ក្មេងពាលដទៃទៀត យកគំរូតាម៕


    0 0

    កំពង់ស្ពឺ ៖ កម្លាំងអាវុធហត្ថ (អ.ហ) ស្រុកភ្នំស្រួច ខេត្កំពង់ស្ពឺ បានធ្វើការ ស្រាវជ្រាវ រហូតចាប់បានមុខសញ្ញា ចែកចាយគ្រឿងញៀនម្នាក់ ព្រមទាំង ដកហូតថ្នាំញៀន ប្រភេទម៉ាទឹកកក១កញ្ចប់តូចផងដែរ ។

    ប្រតិបត្តិការតាមចាប់ មុខសញ្ញាគ្រឿងញៀន ខាងលើរបស់ កម្លាំង អ.ហ ស្រុកភ្នំស្រួច បានធ្វើឡើង កាលពីវេលាម៉ោង១២៖៣០នាទី រសៀលថ្ងៃទី ២៧ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅភូមិទី3 ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។

    មន្រ្តី អ.ហ ស្រុកភ្នំស្រួច បានថ្លែងឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនមាន ឈ្មោះ ស្មាន សោភីយ៉ា អាយុ២០ឆ្នាំ មុខរបរកាប់គោ រស់នៅភូមិទី5 ឃុំត្រែងត្រឃឹង ស្រុកភ្នំស្រួច ។

    បើតាមមន្រ្តី អ.ហ ក្រោយការចាប់ខ្លួន និងក្រៅពីការដកហូតថ្នាំញៀន ប្រភេទម៉ាទឹកកកនោះ កម្លាំងអាវុធហត្ថ បានដកហូតនូវ សម្ភារះ មួយចំនួនរួមមាន ទុយយោ4 ដែកកេះ2 បារីសេក1កញ្ចប់ ដបទឹកសុទ្ធ1 កណ្ឌៀវ1 និងម៉ូតូវ៉េវ1គ្រឿងផងដែរ ។

    មន្រ្តី អ.ហ បានបញ្ជាក់ទៀតថា ក្រោយទទួល បានព័ត៌មាននៃសកម្មភាព ចែកចាយគ្រឿងញៀន រួចមក មេបញ្ជាការ អាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ ម៉ែន ស៊ីប៊ន បានបញ្ជាឲ្យ កម្លាំងជំនាញ និងមូលដ្ឋាន ចុះស្រាវជ្រាវរហូតឃាត់ខ្លួន ជនសង្ស័យតែម្តង។

    មន្រ្តី អ.ហ បានបន្តថា ដោយមានការឯកភាពពីតំណាងអយ្យការនោះ ជនសង្ស័យ ត្រូវបានរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕


    0 0

    បាត់ដំបង៖ បុរសពោះម៉ាយប្រពន្ធសុំលែងចោលម្នាក់ បានតូចចិត្តសម្រចចិត្តចងកសម្លាប់ខ្លួន បញ្ចប់ជីវិត កាលពីវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ នៅចុះណុចភូមិព្រៃរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខណពេលឪពុកមិននៅផ្ទះ។

    ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះដែលបានធ្វើអត្តឃាតចងក សម្លាប់ខ្លួនឯងមានឈ្មោះ ហោ សុវឌ្ឍនៈ ហៅ បៀ ភេទប្រុស អាយុ៣៤ឆ្នាំ ជាបុរសពោះម៉ាយ ដែលប្រពន្ធបានសុំលែង បានជិត១ឆ្នាំ ហើយ រស់នៅភូមិកើតហេតុខាងលើ។

    តាមសម្តីឪពុកជនរងគ្រោះ បាននិយាយប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ គាត់បានប្រាប់ឱ្យកូនគាត់ នៅចាំផ្ទះមួយភ្លែត គាត់ទៅទិញបបរ ឱ្យហូបពេលព្រឹក ពេលគាត់ត្រឡប់មកវិញ ស្រាប់តែរកមិនឃើញ ក៏ដើររក ស្រាប់ឃើញចងកសម្លាប់ខ្លួន ដោយប្រើខ្សែគោនីឡុង ចងទៅនិងធ្នឹមផ្ទះបាយ បណ្តាលឱ្យស្លាប់ទៅហើយ។ ភ្លាមៗក៏មានការផ្អើលឆោឡោ ដល់អ្នកភូមិបាននាំគ្នា ចោមរោមមើល រួចប្តឹងសមត្ថកិច្ចឱ្យ ចុះមកពិនិត្យមើល និងធ្វើកោសលវិច័យ រួចបានប្រគល់សពជនរងគ្រោះ ឱ្យទៅក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី៕

    Photo by DAP-News

    Photo by DAP-News

    Photo by DAP-News


    0 0

    បន្ទាយមានជ័យ ៖ កម្លាំងនគរបាល ទាំងថ្នាក់ស្នងការដ្ឋាន នគរបាលខេត្ត ទាំងនគរបាល តាមមូលដ្ឋាន នៅក្នុងខេត្តបន្ទាយមានជ័យ មិនត្រឹមតែ ចុះ ល្បាត និងយាមប្រចាំការ ការពារសន្តិសុខ នៅពេលថ្ងៃនោះទេ ប៉ុន្តែកម្លាំងទាំងនោះ បានធ្វើការកិច្ចការងារមួយនេះ នៅពេលយប់ រហូតដល់ព្រឹកទៀបភ្លឺ ទៀតផង។

    មិនខុសពីបណ្តា អធិការដ្ឋាន នគរបាល តាមស្រុកនានានោះ តែសម្រាប់អធិការដ្ឋាន នគរបាល ក្រុងសិរីសោភ័ណ ជាទីរួមខេត្តនោះវិញ នគរបាល ជាច្រើននាក់ បានចុះល្បាត និងយាមប្រចាំការ នៅតាមគោលដៅ តាំងពីក្បាលល្ងាច រហូតដល់យប់ជ្រៅ និងបន្តរហូតដល់ព្រឹកទៀបភ្លឺទៀតផង តាមរយះ ការបែងចែក និងដាក់វេនគ្នាជាប្រចាំ ។

    ជាក់ស្តែង នៅយប់ថ្ងៃ ទី២៧ ខែធ្នូ ឆ្នាំ២០១៤នេះ កម្លាំងនគរបាល ពាក់ព័ន្ធទាំងថ្នាក់ខេត្ត ថ្នាក់ក្រុង និងទាំងថ្នាក់ មូលដ្ឋាន បានយាមប្រចាំការ នៅចំណុចរង្វង់មូល ស្រីគ្រប់ លក្ខណ៍ ដើម្បីការពារ សន្តិសុខ និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ជា ពិសេសនោះ ការទប់ស្កាត់ បទល្មើសនានា ដែលអាចកើតមានឡើង។

    នៅយប់ថ្ងៃដដែលនេះ គេសង្កេតឃើញ ស្នងការនគរបាល ខេត្តបន្ទាយ មានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានអញ្ជើញចុះទៅ ពិនិត្យមើល កម្លាំងផ្ទាល់តែម្តង ដើម្បីពង្រឹងបន្ថែម និងណែនាំចំពោះការងារ សន្តិសុខ ជូនប្រជាពលរដ្ឋ ។

    មន្រ្តីនគរបាល ខេត្តបន្ទាយមានជ័យ បានថ្លែងបញ្ជាក់ថា «លោកស្នងការ បានចុះមកមើល កម្លាំងយាមតាមគោលដៅ នៅរង្វង់មូល ស្រីគ្រប់លក្ខណ៍ ដើម្បីការពារ សន្តិសុខ ជូនប្រជាពលរដ្ឋយើង នៅពេលល្ងាច និងនៅពេលយប់ រហូតដល់យប់ជ្រៅ និងកម្លាំងខ្លះទៀត បន្តរហូត ដល់ទៀបភ្លឺតែម្តង»។

    នៅចំពោះមុខ មន្រ្តីនគរបាល ទាំងនេះ លោកឧត្តម សេនីយ៍ស្នងការ បានធ្វើការណែនាំ និងជំរុញឲ្យបង្កើន ការយកចិត្តទុកដាក់ កុំធ្វេសប្រហែស ដើម្បីបង្ហាញ និងផ្តល់ជំនឿចិត្ត ជូនប្រជាពលរដ្ឋ រស់នៅ ទីរួមខេត្តនេះ ។

    លោកស្នងការបាន លើកឡើងទៀតថា នៅពេលកម្លាំង ចុះល្បាត និងយាមប្រចាំការ ទាំងថ្ងៃ ទាំងយប់ ធ្វើឲ្យជនល្មើសខ្លះ មិនអាចធ្វើសកម្មភាព បាននោះទេ ហើយម្យ៉ាងទៀត នៅពេលមានបទល្មើស អ្វីមួយកើតឡើង កម្លាំងរបស់យើង នឹងអាចជួយអន្តរាគមន៍ភ្លាមៗផងដែរ៕

    ស្នងការខេត្តបន្ទាយមានជ័យ (រូបឆ្វេងបំផុត) កំពុងផ្តល់មតិណែនាំ ដល់កម្លាំងនគរបាល


    0 0

    កំពង់ចាម ៖ ក្មេងស្រីអាយុ ទើបតែ២ឆ្នាំម្នាក់ ត្រូវបានឃាតក ឈាម ត្រជាក់ឆក់ យកទៅបាត់ ខណៈកំពុងជិះម៉ូតូជាមួយ ជីដូនជីតា របស់ខ្លួន ហើយត្រូវរថយន្ត កាម៉ារីឆ្លាមបុកពីក្រោយ ។

    គ្រោះថ្នាក់ចរាចរណ៍ ដែលបាន កើតឡើង កាលពីវេលាម៉ោង ៣៖១០នាទី រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅ តាមផ្លូវជាតិលេខ៧១ ភូមិ10មករា ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ខាងលើនេះ បានបណ្តាលឲ្យ ប្តីប្រពន្ធ (តា និង យាយក្មេងស្រី) រងរបួសធ្ងន់ស្រាល ផងដែរ។

    ដោយឡែក អ្នកបើករថយន្ត ដែលសមត្ថកិច្ច មិនទាន់ស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន បាត់ក្រោយកើតហេតុ តែបើតាមការពិនិត្យមើល លើកាតគ្រីរថយន្ត ម្ចាស់កម្មសិទ្ធរថយន្តនោះ មានឈ្មោះ ជា នាង រស់នៅផ្ទះលេខ២២ ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ តែសមត្ថកិច្ចមិនទាន់ដឹងថាតើ ឈ្មោះ ជាអ្នកបើក ឫមួយយ៉ាងណានោះទេ ដោយរង់ចាំការស្រាវជ្រាវជាមុនសិន ។

    មន្រ្តីនគរបាលមូលដ្ឋាន ស្រុកចំការលើ បានថ្លែងឲ្យដឹងថា នៅពេលវេលា ម៉ោងកើតហេតុ ជនរងគ្រោះ ទាំង៣នាក់ កំពុងធ្វើដំណើរ តាមម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ តាមបណ្តោយ ផ្លូវជាតិលេខ៧១ ក្នុងទិសដៅ ពីជើងទៅត្បូង ។

    ខណៈកំពុងធ្វើដំណើរនោះ ស្រាប់តែមាន រថយន្ត ម៉ាកកាម៉ារីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2K-5028 ក្នុង ទិសដៅស្របទិសគ្នា បានជ្រុលទៅបុក ជនរងគ្រោះ បណ្តាលឲ្យស្លាប់ និងរបួស ទាំង៣នាក់តែម្តង។

    បើតាមការបញ្ជាក់ របស់មន្រ្តីនគរបាល មូលដ្ឋាន ក្មេងស្រីអាយុ២ឆ្នាំ ដែលស្លាប់នោះឈ្មោះ ពៅ ហ័រ។ ដោយឡែក ជីតាមាន ឈ្មោះ នុត តាំងងីម អាយុ45ឆ្នាំរងរបួសធ្ងន់ និងជីដូនមានឈ្មោះ ពៅ ចន្ធី អាយុ៤៣ឆ្នាំ ជន រងគ្រោះទាំង៣នាក់ រស់នៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ។

    ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាល មូលដ្ឋាន បានចុះ ទៅជួយអន្តរាគមន៍ ដោយជួយហៅ រថយន្តសង្គ្រោះបន្ទាន់ ដឹកជនរងគ្រោះ ដែលរងរបួស ទៅកាន់មន្ទីរពេទ្យ និងទាក់ទងទៅ ក្រុមគ្រួសារដើម្បី មកទទួលយក សពក្មេងស្រីរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី។

    ដោយឡែក ទាំងរថយន្ត និងម៉ូតូ ត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកចំការលើ ដើម្បីរង់ចំាការដោះស្រាយបន្តទៀត៕


    0 0

    -អ្នកកាសែត រួមអាជីព (មុខរបរមិនអាច ក្លាយជាអ្នកមាន) និងសប្បុរសជន នាំគ្នាបរិច្ចាគ ឧបត្ថម្ភជូន លោក ឌី រៀ សម្រាប់ការព្យាបាលជំងឺ

    ភ្នំពេញ ៖ លោក ឌី រៀ អាយុជាង៤០ឆ្នាំ ជាអ្នកយកព័ត៌មាន នៃស្ថាប័ន កាសែតកម្ពុជាថ្មី បានឡើងឈាមខ្លាំង ហើយសន្លប់បាត់ស្មារតីឈឹង តាំងពី នៅខេត្តកំពត រហូតដឹកយកមកសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត នារសៀល និងល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤នេះ ។

    រហូតមកដល់យប់ ថ្ងៃដដែលនេះ អ្នកយកព័ត៌មាន កាសែតកម្ពុជាថ្មី ប្រចាំនៅខណ្ឌឫស្សីកែវ និង ខណ្ឌជ្រោយ ចង្វារ ហៅ ម៉ាប់ ហៅទំពែក បាន និងកំពុងបន្តសង្គ្រោះ និងព្យាបាល នៅឡើយ នៅមន្ទីរកាល់ម៉ែត។

    កូនស្រីរបស់ លោក ឌី រៀ បាននិយាយថា កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ខណៈកំពុងឈប់ រថយន្តដើម្បី ទិញផ្លែឈើ អាងត្រឡប់មកភ្នំពេញវិញនោះ ស្រាប់តែ លោកវិលមុខ និងសន្លប់ បាត់ស្មារតីតែម្តង។ ភ្លាមៗនោះ ក្រុមគ្រួសារ បានប្រញ៉ាប់ប្រញ៉ាល់ ដឹកយកទៅ មន្ទីរពេទ្យឯកជន នៅក្រុងកំពត ដើម្បីធ្វើការជួយ សង្គ្រោះជា ជំហានដំបូងសិន ។

    កូនស្រីរបស់លោក បានបន្តទៀតថា ក្រោយពេល គ្រូពេទ្យពិនិត្យ និងស្ទង់ឈាមនោះ បានបង្ហាញថា លោក ឌី រៀ លើសឈាម យ៉ាងខ្ពស់ ដែលធ្វើ មានអាការៈបែបនេះ ។ បន្ទាប់ពីធ្វើការ ជួយសង្គ្រោះនៅទីនោះ មួយសន្ទុះធំ ក្រុមគ្រួសារ ដោយមានការលើកទឹកចិត្ត និងការផ្តល់យោបល់ពី សំណាក់មិត្តរួមអាជីពនោះ បានដឹកយក លោក ឌី រៀ ឆ្ពោះមកកាន់ មន្ទីរពេទ្យកាល់ម៉ែត នៅក្នុងរាជធានីភ្នំពេញ ។

    រហូតមកដល់ យប់ថ្ងៃដដែលនេះ ស្ថានភាព សុខភាព របស់អ្នកយកព័ត៌មានរូបនេះ ស្ថិតក្រោមការតាមដាន របស់គ្រូពេទ្យ នៅឡើយ។

    ជាមួយគ្នានេះ ដោយសារតែមាន ចិត្តស្រឡាញ់គ្នា ក្នុងនាមជាអ្នក សារព័ត៌មាន ដែលជាមុខរបរ មិនអាចក្លាយជាអ្នកមាននោះ បានចំណាយថវិកា បន្តិចបន្តួច តាមលទ្ធភាពរបស់ខ្លួន ដែលបានមកពី ការទៅយកព័ត៌មាន ចូលរួម ឧបត្ថម្ភដល់លោក ឌី រៀ ដើម្បីចេញថ្លៃការព្យាបាល នៅមន្ទីរពេទ្យ ដែលមាន តម្លៃខ្ពស់មួយនេះ។

    ដោយឡែក ថ្នាក់ដឹកនាំអាជ្ញាធរ ថ្នាក់ដឹកនាំ នគរបាល រាជធានីភ្នំពេញ និងក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តីរាជការមួយចំនួន ទៀតក៏បានចូលរួមឧបត្ថម្ភផងដែរ៕


    0 0

    ភ្នំពេញ៖ តុលាការ នៃប្រទេសជប៉ុន នឹងចាប់ផ្តើមបើក សវនាការជំនុំជម្រះក្តីលើសំណុំរឿងឆបោក ដែលមានទឹក ប្រាក់ជាង ២០លានដុល្លារ របស់បុរសជំនួញអចលនទ្រព្យ ជនជាតិជប៉ុន មានសញ្ជាតិខ្មែរ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ ខាងមុខ ទោះបីជននេះមិនបានទទួលដីកាកោះក៏ដោយ។

    ក្នុងសន្និសីទកាសែត កាលពីពេលថ្មីនេះៗ មេធាវីតំណាងឲ្យជនជាតិជប៉ុន ដែលជាភាគីដើមបណ្តឹង បានឲ្យដឹងថា អ្នកជំនួញរកស៊ីអចលនទ្រព្យ ឈ្មោះ ខុនណូ កក្កដា ដែលបានចូលជាសញ្ជាតិខ្មែរ កាលពីឆ្នាំ២០១៣ បានដើរ បោកប្រាក់ប្រជាជនជប៉ុនប្រមាណ ១០០ករណី គិតជាទឹកប្រាក់ប្រហែលជា ២០លានដុល្លារ។

    លោកថា «ការបើសវនាការទៅតុលាការហ្នឹងមានច្រើនករណី ប៉ុន្តែក្នុងហ្នឹងមានមួយករណី ដែលយើងជាអ្នក ទទួលខុសត្រូវ។ ហើយកន្លងមកយើងបានកោះហៅ (ខុនណូ កក្កដា) ឲ្យគាត់ចូលមកឆ្លើយបំភ្លឺហ្នឹង តាមរយៈ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ប៉ុន្តែសាម៉ីខ្លួន មិនបានព្រមទទួលការកោះហៅហ្នឹងនោះទេ»។

    មេធាវីការពារក្តីឲ្យជនរងគ្រោះ បានបញ្ជាក់ថា ទោះបីជាជនជាប់ចោទ មិនព្រមមកទទួលដីការកោះហៅ ក៏ដោយ ក៏តុលាការជប៉ុន បានបិទដីការនោះ នៅជាប់នឹងជញ្ជាំងតុលាការ។ ដោយឡែកឯកសារសំខាន់ៗពាក់ព័ន្ធករណី នេះ គឺបានរក្សាទុកនៅក្នុងតុលាការដំបូងក្រុងតូក្យូ។ ទោះបីលោក ខុនណូ មិនមកបំភ្លឺក៏ដោយ ក៏តុលាការបន្តក្តី សុំណុំរឿងនេះជាដដែល។

    សូមបញ្ជាក់ថា លោក ខុនណូ កក្កដា ជាជនជាតិជប៉ុន ដែលបានមករកស៊ីនៅកម្ពុជា ក្នុងមុខរបរជាច្រើន មានសេ វាកម្មអចលនទ្រព្យជាដើម៕


    0 0

    មូស្គូ៖ ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី លោក មីទ្រី កូហ្សាក់ (Dmitry Kozak) បានថ្លែងឱ្យដឹងថា រុស្ស៊ី នឹងផ្តល់ធ្យូងថ្ម ប្រ មាណ ៥០ម៉ឺនតោន និងអគ្គិសនីប្រមាណ ៩ពាន់លានគីឡូវ៉ាត់ម៉ោង ទៅឱ្យប្រទេសអ៊ុយក្រែន។

    ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរាយការណ៍នៅអាទិត្យនេះថា លោក កូហ្សាក់ សម្តែងនូវក្តីសង្ឃឹមថា ការផ្តល់នេះនឹង ជួយធានានូវការផ្គត់ផ្គង់ថាមពល ប្រកបដោយទំនុកចិត្តទៅកាន់តំបន់គ្រីមៀ។

    លោកឧបនាយករដ្ឋមន្រ្តីថ្លែងថា «ធ្យូងថ្ម ៥០ម៉ឺនតោន នឹងផ្តល់ក្នុង ១ខែម្តង និង៥០ម៉ឺនតោនទៀត អាចផ្តល់ថែម ទៀតដរាបណា កិច្ចព្រមព្រៀងបំពេញបន្ថែម អាចត្រូវបានចុះរវាងប្រទេសទាំងពីរ»។

    ការផ្គត់ផ្គង់ចរន្តអគ្គិសនី ទៅកាន់តំបន់គ្រីមៀ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយរដ្ឋាភិបាលទីក្រុងគៀវ កាលពី ថ្ងៃពុធ។

    បន្ថែមពីលើនេះ លោក កូហ្សាក់ ក៏បានអះអាងផងដែរថា កិច្ចព្រមព្រៀងស្តីពីការផ្គត់ផ្គង់ចរន្តអគ្គិសនីប្រមាណ ៩ ពាន់លានគីឡូវ៉ាត់ម៉ោង ពីរុស្ស៊ី ទៅកាន់អ៊ុយក្រែន ក៏ត្រូវបានអនុវត្តរួចរាល់អស់ហើយ។

    ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានណែនាំឱ្យចាប់ផ្តើមផ្គត់ផ្គង់ចរន្តភ្លើង ទោះណាជាកិច្ចព្រមព្រៀងនោះ មិនទាន់បានអនុវត្តឱ្យបានពេញលេញអស់សេចក្តីយ៉ាងណាក្តី។ «ក្តីសង្ឃឹម ពីការផ្តល់លុយថ្លៃភ្លើងទាំងនោះ គឺចាំ ទូទាត់នៅពេលក្រោយ»។

    ការផ្តត់ផ្គង់ចរន្តភ្លើង ទៅឱ្យអ៊ុយក្រែននេះ គឺមានតម្លៃធូថ្លៃដូចនៅប្រទេសរុស្ស៊ីដែរ បើធៀបទៅនឹងទីផ្សារនៅអ៊ុយ ក្រែន៕


    0 0

    កំពត៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤នេះ លោកបណ្ឌិត កែម ឡី និងលោកបណ្ឌតិ សាម អ៊ីន ដែលជាមេដឹក នាំបណ្តាញប្រជាពលរដ្ឋសកម្ម ដើម្បីអភិវឌ្ឍមូលដ្ឋាន ឬហៅថា ខ្មែរដើម្បី ខ្មែរដែរនោះ បានចុះមកឃុំដងទង់ស្រុក ដងទង់ ខេត្តកំពត ដើម្បីជួបសំណេះសំណាល ពិភាក្សាគ្នាជាមួយក្រុមសកម្មជននយោបាយប្រមាណ ៣០នាក់ មកពីអតីតគណបក្សសិទ្ធិមនុស្ស, អតីតគណបក្សសម រង្ស៊ី, គណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋចូលចិត្ត នយោបាយ។

    លោកបណ្ឌិត កែម ឡី និងលោកបណ្ឌិត សាម អ៊ីន បានពន្យល់អំពីស្ថានភាពនយោបាយប្រទេសជាតិ និងអំពីការ បង្កើតគណបក្សមូលដ្ឋាន។

    ការជួបពិភាក្សាគ្នានេះ គឺមានសំណួរនិងចម្លើយយ៉ាងផុសផុល ដោយមានអ្នកខ្លះពេញចិត្ត និងអ្នកខ្លះគាំទ្រគំនិតថ្មី ក្នុងការបង្កើតគណបក្សមូលដ្ឋាននេះ។ ជារួមក្រុមសកម្មជន នយោបាយមិនទាន់សម្រេចចិត្តបង្កើតគណបក្សមូល ដ្ឋាននេះឡើង គឺរង់ចាំមើលបន្តិចទៀត។

    គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នា២០១៤ បណ្តាញប្រជាពលរដ្ឋមូលដ្ឋាន បានរៀបចំកម្ម វិធីការជួបជុំថ្នាក់ ជាតិលើកទី១ នៃបណ្តាញសង្គមខ្មែរដើម្បីខ្មែរ ក្នុងឱកាសនោះ គឺសកម្មជន នយោបាយមកពីខេត្តផ្សេងៗបាន សម្រេចចិត្តបង្កើតគណបក្សមូលដ្ឋានសាកល្បងចំនួន២៧ឃុំ៕


    0 0

    មូស្គូ៖ ទំនាក់ទំនងជាមួយអឺរ៉ុប នឹងតែជាគោល នយោបាយ អទិភាពសម្រាប់ នយោបាយ ការបរទេស របស់រដ្ឋាភិបាល ក្រុងមូស្គូ នេះបើតាមការ គូសបញ្ជាក់ របស់ក្រសួង ការបរទេសរុស្ស៊ី ។

    ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរាយការណ៍នៅថ្ងៃអាទិត្យនេះ ឱ្យដឹងថា ក្រសួងការបរទេសរុស្ស៊ី បានចេញផ្សាយសេចក្តី ថ្លែងការណ៍បិទបញ្ចប់ឆ្នាំ (២០១៤)ថា “ទំនាក់ទំនងជាមួយ EU ដែលជាមិត្តភក្រ្តជិត ខាងនិងជាដៃគូពាណិជ្ជកម្ម ដ៏ធំជាងគេបំផុតរបស់យើង នៅតែត្រូវបានកំណត់ នៅវិស័យអាទិភាព នៃនយោបាយការបរទេស របស់រុស្ស៊ី នាឆ្នាំខាងមុខៗ ទៀត” ។

    ខណៈដែលបណ្តាបច្ចិមប្រទេស បានដាក់ទណ្ឌកម្ម ជាហូរហែប្រឆាំង រដ្ឋាភិបាលក្រុងមូស្គូ ចំពោះការចោទប្រកាន់ទាំងបំពាន ចំពោះការបង្កឱ្យមានវិបត្តិ នៅក្នុងប្រទេស អ៊ុយក្រែន យ៉ាងណាក្តី ក៏សហគមន៍ ត្រូវបានរដ្ឋាភិបាល ក្រុងមូស្គូជឿថា នឹងនាំមកនូវទំនាក់ទំនង ជាផ្លែផ្កាដល់បណ្តា ប្រទេសជាសមាជិក អឺរ៉ុបដែរ ។

    ស្តីពីបញ្ហាទំនាក់ទំនងរុស្ស៊ី-អាម៉េរិកវិញ ក្រសួងការបរទេសរុស្ស៊ីជឿថា ការស្តារឡើងវិញ គឺអាចទៅរួច ប្រសិនណាបើ ក្រុងវ៉ាស៊ីនតោន ត្រៀមចិត្តត្រៀមកាយ រៀបចំឱ្យមានកិច្ចពិភាក្សា ដោយស្មើភាព ជាមួយក្រុងមូស្គូ ជាពិសេសការគោរពផល ប្រយោជន៍គ្នាទៅវិញទៅមក។

    ទោះជាបែបណាក្តី ក្រសួងការបរទេសរុស្ស៊ី កត់សម្គាល់ថា នៅក្នុងឆ្នាំ ២០១៤នេះ មិនបានកាត់ផ្តាច់គ្នា ទាំងស្រុងនូវកិច្ចសហប្រតិបត្តិការ របស់ផងខ្លួន លើបញ្ហាអន្តរជាតិធំៗ នោះទេ ៕


    0 0

    ភ្នំពេញ៖ អគ្គិភ័យបានកំពុង ឆាបឆេះ យ៉ាងសន្ធោរសន្ធៅ លើផ្សារទំនើបមួយ កន្លែងឈ្មោះចំរើនផល ស្ថិតនៅជាប់ស្ថានីយ៍ ប្រេងសាំងកាល់តិច តាមបណ្ដោយផ្លូវ ឯករាជ្យក្នុង សង្កាត់លេខ២ ក្រុងព្រះសីហនុ ។ រថយន្តពន្លត់អគ្គិភ័យ កំពុងតែជួយ អន្តរាគមន៍ ៕


older | 1 | .... | 329 | 330 | (Page 331) | 332 | 333 | .... | 403 | newer