Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ចិនសន្យា បង្កើន អាហារូបករណ៍ ដល់និស្សិត កម្ពុជា បន្ថែមទៀត

0
0

ភ្នំពេញៈ ដើម្បីបង្កើន កិច្ចសហប្រតិបត្តិការ រវាងគ្នានិងគ្នា ឲ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ បន្ថែមទៀត នោះរាជរដ្ឋាភិបាលចិន បានសន្យាថា នឹងផ្តល់អាហារូបករណ៍ ឲ្យកាន់តែច្រើនទៀត ដល់និស្សិតកម្ពុជា ទៅសិក្សា ប្រទេសខ្លួន ហើយថានឹងជួយទ្រទ្រងដល់ សេដ្ឋកិច្ច ប្រជាជនកម្ពុជា ឲ្យកាន់តែប្រសើរឡើង ស្របទៅតាម គោលនយោបាយ របស់រាជារដ្ឋាភិបាល ។

ការសន្យាបែបនេះគឺបានធ្វើឡើង ក្នុងសន្និសីទរួមគ្នារវាងលោក ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង ការបរទេស លោកហោ ណាំហុង ជាមួយ នឹងលោក យ៉ាង ជាលី ទីប្រឹក្សារដ្ឋាភិបាលចិន បន្ទាប់ពីចូលរួមកិច្ចប្រជុំ អន្តររដ្ឋា ភិបាលលើក ទីពីរ កម្ពុជា ចិននៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤នេះ នាទីស្តីការក្រសួងការ បរទេសកម្ពុជា។

លោក យ៉ាង ជាលី បានមានប្រសាសន៍ថា ចិននឹងបន្តផ្តល់ អាហារូបករណ៍ ដល់កម្ពុជាបន្ថែម ទៀតដើម្បីឲ្យ ទៅសិក្សាលើ គ្រប់ជំនាញ នៅប្រទេសចិន ហើយមិនតែប៉ុណ្ណោះ ដើម្បីឲ្យយុវជនកម្ពុជា និងចិនកាន់តែដឹងនូវភាពស្និទ្ធស្នាល រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរបន្ថែមទៀតនោះ ចិនក៏បានសន្យាថា នឹងអញ្ជើញយុវជនកម្ពុជាចំនួនមួយ១០០នាក់ ឲ្យទៅកាន់ ប្រទេសចិន ផងដែរ។

ថ្លែងក្នុងសន្និសីទ នោះដែរលោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុងបានឲ្យដឹងថា ចិនគឺជាមិត្តភាពរបស់កម្ពុជាគ្រប់ លើគ្រប់វិស័យទាំងអស់ មិនថានយោបាយ ឬក៏វិស័យការពារជាតិនោះឡើយ ហើយថាភាគីទាំងពីរសន្យានឹងបង្កើន វិស័យទាំងនេះឲ្យកាន់តែខ្លាំងក្លា បន្ថែមទៀត ជាពិសេសវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មតែម្តង ដោយភាគីរំពឹងថា ទំហំពាណិជ្ជកម្ម នឹងកើនឡើងដល់ប្រាំពាន់លានដុល្លារអាម៉េរិក។

លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា” ចិនបានសន្យាថា នឹងទិញអង្ករកម្ពុជា រហូតដល់១០ម៉ឺនតោន ក្នុងមួយឆ្នាំៗ ហើយនិងវិស័យ កសិផលផ្សេងទៀតដូចជាស្វាយ ពោធ និងសណ្តែកជាដើម”។

នៅក្នុងកិច្ចប្រជុំនោះដែរភាគី កម្ពុជាក៏បានស្នើរ ដល់រដ្ឋាភិបាលចិន ឲ្យជួយកសាងមន្ទីរពេទ្យនៅខេត្ត ត្បួងឃ្មុំ ដែលជាខេត្តទើបតែបង្កើតថ្មី ហើយជាមួយគ្នានោះលោក   ជាលីនឹងយកសំណើររបស់កម្ពុជានេះទៅពិចារណាលំអិត បំផុតផងដែរ៕


ខណ្ឌចំការមន បន្តត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងជាតិអាកុល នៅបឹងកេងកងទី១

0
0

ភ្នំពេញ៖ អភិបាលខណ្ឌចំការមន លោក ព្រុំ សំខាន់ នៅយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ បានដឹកនាំកម្លាំង ចម្រុះចុះត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងពិនិត្យជាតិអាកុល នៅផ្លូវលេខ៦៣ កែវផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី១។

លោកព្រុំ សំខាន់ អភិបាលខណ្ឌចំការមន បានថ្លែងឲ្យដឹងថា កម្លាំងចម្រុះដែលចុះអនុវត្តការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងការពិនិត្យជាតិអាកុល នាយប់នេះ មានចំនួន៥១នាក់ ក្នុងនោះមានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ កម្លាំងសាលាខណ្ឌ និងកម្លាំងសាលាសង្កាត់បឹងកេងកងទី១។

លោកអភិបាលខណ្ឌបន្តទៀតថា ក្នុងប្រតិបត្តិការនោះ មានរថយន្ត និងម៉ូតូចំនួន៣៥១គ្រឿង ឆ្លងកាត់ផ្លូវ ដែលកម្លាំង កំពុងត្រួតពិនិត្យ ក្នុងនោះអាជ្ញាធរបានធ្វើការផាកពិន័យចំនួន៥៣ករណី នៅនឹងកន្លែង ដោយឡែកម៉ូតូចំនួន ៤គ្រឿងទៀតដែល ពុំមានស្លាកលេខត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីដោះស្រាយបន្ត៕

ហោរាសាស្ត្រល្បីនៅថៃ ទស្សទាយថា នៅដើមឆ្នាំ២០១៥ ឬយ៉ាងយូរបំផុតពាក់កណ្តាលឆ្នាំ គណបក្សសង្គ្រោះជាតិ នឹងជួបគ្រោះធំប្រៀបដូច « ពោះដាច់ក្បាល និងដាច់ដងខ្លួន »

0
0

-លោក សម រង្ស៊ី ប្រធានគណបក្ស ស្ថិតនៅចំផ្កាយព្រះគ្រោះ ចំណែក លោក កឹម សុខា ស្ថិតនៅចំលើផ្កាយចោរ  ងងឹតពេញបន្ទុក

ថៃ ៖ លោក ភិនយ៉ូ ភុងចារឺន អាយុ៤៩ឆ្នាំ ជាហោរាដែលមានឈ្មោះល្បី នៅថៃ បានទាយថា នៅដើមឆ្នាំ២០១៥ ឬយ៉ាងយូរបំផុត ត្រឹមពាក់កណ្តាលឆ្នាំ គណបក្សសង្គ្រោះជាតិ នឹងជួបគ្រោះធំ ប្រៀបដូច  « ពោះដាច់ក្បាល និងដាច់ដងខ្លួន » ! ។  

លោក ភិនយ៉ូ បានសង្កត់ធ្ងន់ថា គណបក្សសង្គ្រោះជាតិ បានដើរដល់ផ្លូវបំបែកហើយ គឺចំណងមេត្រីភាព ដែលធ្លាប់ផ្អែមល្អែមដូចកូនក្រមុំកម្លោះ ទើបនឹងរៀបការថ្មីថ្មោងនោះ រួមរស់នៅជាមួយគ្នា គ្រាន់តែជាង១ឆ្នាំប៉ុណ្ណោះក៏ប្រះឆា ។

ការមិនចុះសម្រុងគ្នា ពីព្រោះតែមេបក្សទាំងពីរ លោក សម រង្ស៊ី និងលោក កឹម សុខា មានសារជាតិពុល ជាពឹស បានធ្វើឲ្យជម្ងឺចាស់ ដែលធ្លាប់តែប្រះស្រាំ ស្រាប់នោះ រើងើបឡើងវិញ មកកាត់ផ្តាច់សម្ព័ន្ធភាពដ៏ផុយស្រួយរបស់ គណបក្ស សិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី ដែលធ្លាប់ឈ្លោះគ្នាមុនរៀបការ និងសន្ធំលើរូបកាយ ខួរក្បាល របស់មេបក្សទាំងពី ឲ្យងងឹត មោហ៍បាំង គឺដល់ម៉ោង ដល់ពេលវេលា ដែលមិនអាចនរណាម្នាក់ មកផ្សះផ្សារបានឡើយ។

ប្រធានសមាគម ហោរាសាស្ត្រថៃ លោក ភិនយ៉ូ បានអះអាងដ៏ម៉ឺងម៉ាត់ ប្រាប់អ្នកតំណាងរាស្ត្រមួយរូប របស់គណបក្សសង្គ្រោះជាតិ ដែលទៅរកពឹងរូបគាត់ឲ្យ ទស្សទាយ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ នៅទីក្រុងបាងកក ប្រទេសថៃ តាមការណែនាំពី លោក សម រង្ស៊ី ដែលលោក សម រង្ស៊ី ធ្លាប់ដឹងល្បីតតគ្នាថា លោក ភិយ៉ូ ជាហោរាដ៏ល្បីម្នាក់មកនោះ។ លោក ភិនយ៉ូ បានព្យាករណ៍ថា ១០០ភាគរយ បក្សសង្គ្រោះជាតិ នឹងរលាយ បែកបាក់ផ្ទៃក្នុងទាំងស្រុង ដោយសារជម្ងឺប្រជែងអំណាចគ្នា បក្ខពួកនិយម វ័ណ្ឌកជាមួយលុយកាក់ និងការមិនទុកចិត្តគ្នា។

លោក ភិនយ៉ូ នៅបានឲ្យដឹងទៀតថា តាមជើងលេខ «លោក សម រង្ស៊ី ប្រធានគណបក្ស ស្ថិតនៅចំផ្កាយព្រះគ្រោះ ចំណែក លោក កឹម សុខា ស្ថិតនៅចំលើផ្កាយចោរ  ងងឹតពេញបន្ទុក»។ លោកបានបន្ថែមថា ធាតុរបស់អ្នកទាំងពីរល្អ តែសំបកក្រៅ រីឯចិត្តខាងក្នុងវិញផ្សេងគ្នា ប៉ុន្តែដោយសារផលប្រយោជន៍ នយោបាយ ពួកគាត់ទាំងពីររូប ធ្វើជាបង្ខំចិត្តរួមរស់នៅជាមួយគ្នា ទាំងអារម្មណ៍ភិតភ័យ និងបន្លំភ្នែក គេឯងជាប់រហូតមក។

ហោរារូបនេះ បាននិយាយចំៗ ដោយឥតលាក់លៀមថា មេបក្សសង្គ្រោះជាតិ នឹងប្រឈមមុខ បាត់បង់ម្ចាស់ការ ដោយភ្លើងឆេះសន្ធោសន្ធៅ ចេញពីកណ្តាលទីស្នាក់ការ នយោបាយបក្ស រាលដាលពាសពេញ ផ្ទៃប្រទេស និងជះឥទ្ធិពលអាក្រក់នេះ ទៅឯក្រៅប្រទេស នឹងមានភាពច្របូកច្របល់ អាប់អួរ លាយឡំជាមួយ នឹងជម្លោះប្តឹងផ្តល់ ទាស់ទែង ខ្វែងគំនិតគ្នា បាត់បង់សេចក្តីថ្លៃថ្នូរ អស់ទំនុកចិត្តទាំងស្រុង ពីសកម្មជន អ្នកគាំទ្រ និងនៅក្នុងបក្ស មានរឿងអាស្រូវពាក់ព័ន្ធនឹងស្រីញី ប្រពន្ធ‑ ប្តី បែកបាក់ ស្រឡាញ់គ្នាខុសតម្រា កើតឡើងព្រោងព្រាតលើថ្នាក់ដឹកនាំ កំរិតនយោបាយ ស្អុយឈ្មោះ ក្រឡាប់ចាក់ «យល់សជាខ្មៅ និងខ្មៅថាជាស» ។

  ជម្លោះដ៏តានតឹងបាននាំឲ្យមានការអាក់អន់ស្រពន់ចិត្តដល់ អ្នកគាំទ្រ ផ្តាច់ជំនួយ កើតវិបត្តិកោលាហល ធ្វើឲ្យអ្នកគាំទ្រគ្រប់មជ្ឈដ្ឋាន ងើបឡើងផ្ទុះកំហឹង បកអាក្រាតថ្នាក់ដឹកនាំ និងហ៊ាននិយាយបរិហា រិះគន់ដោយឥតសំចៃមាត់។ នៅពេលអ្នកតំណាងរាស្ត្ររូបនោះបានឮការទស្សទាយរបស់ លោក ភិនយ៉ូ គឺខ្លួនគាត់ផ្ទាល់ហាក់មានការព្រឺរោម តក់ស្លុត ក្នុងចិត្តជាខ្លាំង និងពុំហ៊ានហារមាត់និយាយតបថា ការទាយនោះត្រូវ ឬខុសឡើយ ។

ប៉ុន្តែ ព័ត៌មាននេះ បានបែកធ្លាយខណៈរូបគាត់ និយាយប្រាប់ទៅអ្នករួម ដំណើរជាមួយ និងឮបន្តដល់អ្នកសារព័ត៌មាន ហើយដំណឹងនេះក៏បានចុះផ្សាយផងដែរ នៅក្នុងប្រទេសថៃ។

សូមបញ្ជាក់ថា លោក ភិនយ៉ូ ភុងចារឺន បច្ចុប្បន្នជាប្រធានសមាគម ហោរាសាស្ត្រថៃ កន្លងមក លោកធ្លាប់បានទស្សទាយ អំពីការប្រែប្រួលនៃស្ថានការណ៍ នយោបាយក្នុងប្រទេសថៃ ជាពិសេស គឺគាត់ទាយ មិនដែលខុសម្តងណាឡើយ អំពីការធ្លាក់ពីដំណែងរបស់នាយករដ្ឋមន្ត្រីថៃ ជាបន្តបន្ទាប់ តាំងពីជំនាន់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា លោកជូឡាណុល សាម៉ាក់ ស៊ុនដារ៉ាវ៉េត ស៊ុមឆៃ វង្សសាវ៉ាត លោកអាប់ភីស៊ីត វេចាជីវ៉ាក់ និងលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា សុទ្ធតែត្រូវបាន លោក ភិនយ៉ូ ទស្សទាយត្រូវទាំងអស់ ពីអាយុខ្លីនៃជីវិតនយោបាយរបស់អ្នកទាំងនោះ ដែលនាំឲ្យប្រជាពលរដ្ឋថៃ មានជំនឿភ្លូកទឹកភ្លូកដីនឹងការទាយឆុតរបស់លោកជាខ្លាំង ។

ក្រៅពីនេះ លោក ភិនយ៉ូ ក៏ទស្សទាយផងដែរពីការងាររកស៊ី ជីវិតក្នុងគ្រួសារ ការប្រកបមុខជំនួញតូចធំ និងជោគវាសនាមនុស្សពីបច្ចុប្បន្ន និងទៅអនាគត។ គេនៅមិនទាន់ដឹងថា ដំណឹងនៃការបែកបាក់ រលំរលាយ ដូចទឹកបាក់ទំនប់ តាមរយៈហោរាសាស្ត្រដ៏ល្បីនៅប្រទេសថៃម្នាក់នេះ បានទស្សទាយ លេចឮដល់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ហើយឬនៅនោះទេ  ប៉ុន្តែ ក្រុមអ្នកតាមដានអំពីស្ថានការណ៍នយោបាយ នៅក្នុងប្រទេសកម្ពុជា បានមើលឃើញថា វិបត្តិផ្ទៃក្នុងបក្សសង្គ្រោះជាតិ ពិតជាកំពុងកើតមាន ហើយការបរាជ័យជាថ្មីទៀត នឹងកើតមានឡើង ដោយចៀសមិនផុត ដោយសារថ្នាក់ដឹកនាំ គណបក្សប្រឆាំងខ្វែងគំនិតគ្នា បក្ខពួកនិយម គិតតែពីរឿងល្មោភអំណាច និងចង់បានផលប្រយោជន៍សួនតួជាង ប្រយោជន៍ជាតិ ជាពិសេស គ្មានសមត្ថភាព និងគ្មានទិសដៅជាយុទ្ធសាស្ត្រ ក្នុងការដឹកនាំគណបក្សនោះឡើយ៕

(ប្រែសម្រួលពី សារព័ត៌មាន ម៉ៈទិឆុន ចុះផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤)

រថយន្ត CRV បើកលឿន បុករថយន្ត ឡង់រ៉ូវែ ក្រឡាប់ផ្ញាជើង កណ្តាលផ្លូវ

0
0

ភ្នំពេញ ៖ រថយន្ត CRV មួយគ្រឿងទំនង អ្នកបើកលឿន ពេកបានជ្រុលចង្កូត ទៅបុករថយន្ត ឡង់រ៉ូវែ មួយគ្រឿង ចតនៅតាមចិញ្ចើមផ្លូវ បណ្តាលឲ្យ រថយន្ត ក្រឡាប់ផ្ញាជើង ស្ថិតនៅតាមផ្លូវនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ នៅវេលាម៉ោង ៨៖៥០នាទី យប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ ។

លោក គឹម ចន្ថា អ្នកយកព័ត៌មាន របស់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ដែលចុះទៅ ថតរូបផ្ទាល់ នៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្ត CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-5425 បើកដោយបុរសម្នាក់ ជាងអាយុ២០ឆ្នាំ ដែល សមត្ថកិច្ច មិនទាន់បានប្រាប់អត្តសញ្ញាណ បានធ្វើដំណើរ ក្នុងទិស ដៅពីត្បូងទៅជើង ។ ខណៈបើកកំពុងរថយន្ត ដល់ចំណុច កើតហេតុក៏ ជ្រុលចង្កូត ទៅបុករថយន្ត ឡង់រ៉ូវែ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z-7887 បណ្តាលឲ្យរថយន្ត CRV ក្រឡាប់ផ្ញាជើងកណ្តាល ហើយរថយន្ត ឡង់រ៉ូវែ រងការខូចខាត ។

លោក គឹម ចន្ថា បានបន្តទៀតថា ក្នុង ហេតុការណ៍នេះ មិនបណ្តាលឲ្យ នរណារងគ្រោះថ្នាក់ធ្ងន់ធ្ងរនោះឡើយ ។ ក្រោយកើតហេតុ រថយន្តបង្ក ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំការ ដោះស្រាយបន្តទៀត៕

ស្រ្តីម្នាក់ និងក្រុមគ្រួសារ ជេរប្រមាថ សមត្ថកិច្ច និងអាជ្ញាធរ ព្រោះខឹង ឃាត់រថយន្ត ឲ្យបកកញ្ចក់ខ្មៅ

0
0

ភ្នំពេញ៖ ស្រ្តីម្នាក់ព្រមទាំង ក្រុមគ្រួសារ បានជេរប្រមាថ អាជ្ញាធរ និង សមត្ថកិច្ច ជាច្រើននាក់ ដោយខឹងឃាត់ រថយន្តរបស់ខ្លួន ដើម្បីសុំឲ្យ បកកញ្ចក់ខ្មៅចេញ ខណៈកំពុងធ្វើដំណើរ តាមដងផ្លូវ សហព័ន្ធរុស្សី នាយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅទល់មុខ សាកល វិទ្យាល័យ ភូមិន្ទភ្នំពេញសាខាទី២ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពព័ត៌មាន និងសេចក្តីរាយការណ៍ របស់អ្នកយកព័ត៌មាន មួយចំនួន បានឲ្យដឹងថា នៅយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៤នេះ ប្រធានគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ បានដឹកនាំកម្លាំង សមត្ថកិច្ច ទាំងនគរបាល អាវុធហត្ថ អាជ្ញាធរមូលដ្ឋាន ប្រជាការពារខណ្ឌ និងកងកម្លាំងសណ្តាប់ធ្នាប់ ជាច្រើននាក់ ដាក់គោលដៅ ត្រួតពិនិត្យ និងឆែកអាវុធជាតិផ្ទុះ នៅពេលយប់ តបតាមការបញ្ជាពីថ្នាក់ដឹកនាំ លើការពង្រឹងសន្តិសុខ និងចូលរួម ទប់ស្កាត់បទល្មើសផ្សេងៗ។

សេចក្តីរាយការណ៍ បានបន្តទៀតថា ខណៈកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចចម្រុះ កំពុងត្រួតពិនិត្យ នៅតាមគោលដៅ ខាងលើនេះ ស្រាប់តែមាន រថយន្ត លុច្សស៊ីស៤៧០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-7977 បើកដោយស្រ្តីម្នាក់ និងរួមដំណើរដោយ មនុស្សមួយក្រុម ទំនង ជាក្រុមគ្រួសារ និងសាច់ញាតិ។

បើតាមការបញ្ជាក់ដដែល ដោយសារ តែរថយន្ត ខាងលើមានបិទកញ្ចក់ខ្មៅ ដែលខុសច្បាប់ និង តម្រូវឲ្យបកចេញ ដូច្នេះកម្លាំងសមត្ថកិច្ច ក៏បានឃាត់ រថយន្ត ខាងលើភ្លាម ដើម្បីធ្វើការត្រួតពិនិត្យ ។

ប៉ុន្តែភ្លាមៗនោះ អ្នកបើក រថយន្ត ដែលគេមិនស្គាល់ អត្តសញ្ញាណ ព្រមទាំង អ្នករួមដំណើរ ក្នុងរថយន្ត មិនចូលរួមសហការជាមួយ អាជ្ញាធរ និងសមត្ថកិច្ច បែរជាស្រែកជេរ កប់មាត់ៗ និងប្រើពាក្យសំដីធ្ងន់ៗទៀតផង។

ជាមួយគ្នានេះ ស្រ្តីអ្នកបើករថយន្តខាងលើ បានតម្កើងឫក មិនព្រមចុះពីលើ រថយន្តនោះឡើយ ហើយលើកទូរស័ព្ទ តេស្វែងរកការ អន្តរាគមន៍ខ្វាត់ខ្វែង ពីសាច់ញាតិរបស់ខ្លួន ទំនង ជាអ្នកមានស័ក្តិយស និងមានទ្រព្យសម្បត្តិស្តុកស្តម្ភ ។

ដោយសារតែ មិនចូលរួម សហការជាមួយ អាជ្ញាធរ និងសមត្ថកិច្ច ហើយថែមទាំង ប្រើពាក្យសំដី មិនសមរម្យ ទៀតផងនោះ អភិបាល ខណ្ឌពោធិ៍សែនជ័យ បានបញ្ជាឲ្យ ស្ទូចយករថយន្តខាងលើ ទៅរក្សាទុក នៅសាលាខណ្ឌ ដើម្បីដោះស្រាយ តាមនីតិវិធី បន្តទៀត។

បន្ទាប់ពីឮការបញ្ជា របស់អភិបាលខណ្ឌ ឲ្យស្ទូចរថយន្ត យកទៅសាលាខណ្ឌ នោះ បានធ្វើឲ្យអ្នកបើករថយន្ត និងក្រុមគ្រួសារ ចុះពីលើរថយន្ត និងនិយាយតវ៉ា ជាមួយសមត្ថកិច្ចយ៉ាងខ្លាំងៗ ។

ទន្ទឹមគ្នានេះ សាច់ញាតិរបស់ស្រ្តីជាអ្នកបើកបរ បានយកទូរស័ព្ទ ថតអាជ្ញាធរ និងសមត្ថកិច្ចទៀតផង ។ យ៉ាងណាក៏ដោយ អាជ្ញាធរ និងសមត្ថកិច្ច បានសម្រេចយករថយន្តស្ទូច មកយករថយន្តនេះ ទៅរក្សាទុក ជាបណ្តោះអាសន្ន ដើម្បីដោះ ស្រាយបន្តទៀត។

បើតាមការ សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ស្រ្តីរូបនេះ ពិតជាអាងញាតិរបស់ខ្លួន ដែលមានអំណាចខ្ពង់ខ្ពស់ បានជាហ៊ាន តតាំង ជាមួយអាជ្ញាធរ និងសមត្ថកិច្ចចម្រុះយ៉ាងដូច្នេះ តែយ៉ាងណានោះ វិធានការ ត្រូវតែធ្វើឡើងដោយម៉ឺងម៉ាត់ ដើម្បីជាការព្រមាន ដល់អ្នកបើករថយន្តដទៃទៀត៕

បុរសវិកលចរិក បាត់មុខពីរបីថ្ងៃ ស្រាប់ តែឃើញសព អណ្ដែតទឹកស្រះ

0
0

ភ្នំពេញ ៖ បុរសវិកលចរិកម្នាក់ ត្រូវបាន ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល ក្រោយប្រទះ ឃើញសព អណ្ដែតទឹកស្រះកាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅ ភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែន ជ័យ ។

ប្រជាពលរដ្ឋនៅក្នុងភូមិ បាននិយាយថា ជនរងគ្រោះ ជាមនុស្សវិកលចរិក ហើយមុន ពេលប្រទះឃើញសពអណ្ដែតក្នុងទឹកស្រះគឺ បាត់មុខ ដើរនៅក្នុងភូមិពីរបីថ្ងៃមកហើយ។

បើតាមប្រជាពលរដ្ឋដដែល បានបញ្ជាក់ ថា ជនរងគ្រោះ ឈ្មោះវី រស់នៅភូមិសង្កាត់ កើតហេតុ ហើយក្រោយប្រទះឃើញសព ត្រូវបានប្រជាពលរដ្ឋនិងកម្លាំងយោធាឆត្រ័ យោងជួយស្រង់ ហើយរៀបចំចាត់ចែងធ្វើ បុណ្យតាមប្រពៃណី ព្រោះតែគ្មានញាតិ សណ្ដាន ។

តុលាការកំពូល បន្តឃុំខ្លួន ជនឆបោកប្រាក់ ឧកញ៉ាជាង ១លានដុល្លារ ខណៈប្តឹងសុំនៅក្រៅឃុំ

0
0

ភ្នំពេញ ៖ អតីតមន្រ្តីនគរបាលក្រសួងមហាផ្ទៃម្នាក់ ដែលតុលាការរាជធានីភ្នំពេញ សម្រេចធ្វើការចោទប្រកាន់ និងឃុំ ខ្លួន ពីបទ ឆបោកប្រាក់ឧកញ៉ាម្នាក់មានចំនួនជាង ១លានដុល្លារកន្លះ ឥឡូវតុលាការកំពូល បានធ្វើការជំនុំជម្រះ និង សម្រេចចេញសាលដីកាបង្គាប់ឲ្យឃុំខ្លួនជាបន្តទៀត ខណៈជនជាប់ចោទខាងលើ បានប្តឹងទៅសាលាឧទ្ធរណ៍ និងបន្ត ទៅតុលាការកំពូល សុំនៅក្រៅឃុំ ។

នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ នេះ តុលាការកំពូលបានប្រកាសសាលដីកា សម្រេចបន្តឃុំខ្លួនអតីតមន្រ្តីនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឈ្មោះ ប៉ិច ហ៊ី ជាបន្តទៀត ខណៈដែលជនជាប់ចោទរូបនេះ បានប្តឹងសុំនៅក្រៅឃុំ បន្ទាប់ពីតុលាការ បញ្ជាឲ្យឃុំខ្លួនជាបណ្តោះអាសន្ន កាលពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០១៤ កន្លងទៅនេះ ។

ជនជាប់ចោទខាងលើ ត្រូវបានគេស្គាល់ ឈ្មោះ ប៉ិច ហ៊ី ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅមុនពេលចាប់ខ្លួន ស្នាក់នៅផ្ទះលេខ ៦៧ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅនេះ ក្រោមការចោទប្រកាន់ ពីបទ រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០០៩ តាមបញ្ញត្តិមាត្រា ៣៩១ និង៣៩២ នៃក្រមព្រហ្មទណ្ឌ ។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ ត្រូវបានគេដឹងថា ផ្តើមចេញពីរឿងមួយ គឺកាលពីឆ្នាំ ២០០៦ ក្រុមហ៊ុនកសិកម្មសុវត្ថិភាព បានចាត់តាំងឲ្យឈ្មោះ ប៉ិច ហ៊ី ដែលជាបុគ្គលិករបស់ក្រុមហ៊ុន រៀបចំធ្វើការប្រមូលទិញដីនៅតំបន់ ភូមិ បារ៉ុង ភូមិវិហារសួគ៌ ភូមិព្រៃចាស់ ភូមិសន្លុង ភូមិឈូក ស្ថិតក្នុងខ្សាច់កណ្តាល ខេត្តកណ្តាល ដោយរាល់ការប្រមូល ទិញដី ឈ្មោះ ប៉ិច ហ៊ី ជាអ្នករៀបចំឯកសារទិញ-លក់ កាត់ផ្ទេរឈ្មោះ និងទូទាត់ប្រាក់ទៅឲ្យម្ចាស់ដី ជួសមុខឲ្យក្រុម ហ៊ុនទាំងស្រុង ។ ក្នុងនោះក្រុមហ៊ុនក៏បានប្រគល់លុយទៅឈ្មោះ ប៉ិច ហ៊ី ក្នុងការប្រមូលទិញដីធ្លីខាងលើនេះ សរុប ចំនួន ១.៥២៧.៦៥១ ដុល្លារសហរដ្ឋអាមេរិក តែក្រោយពីយកលុយទៅទិញដីហើយ ឈ្មោះ ប៉ិច ហ៊ី មិនបានប្រគល់ ឯកសារទិញ-លក់ ទាំងអស់នោះមកឲ្យក្រុមហ៊ុននោះឡើយ ។ ក្រោយមកក្រុមហ៊ុនក៏បានឲ្យឈ្មោះ ប៉ិច ហ៊ី ចូលខ្លួន មកធ្វើការដោះស្រាយជាមួយក្រុមហ៊ុន តែឈ្មោះនេះគេចវេស ទើបក្រុមហ៊ុនសម្រេចដាក់ពាក្យបណ្តឹងទៅតុលាការ ប្តឹងធ្វើការចោទប្រកាន់ និងចាប់ខ្លួនទៅតាមផ្លូវច្បាប់តែម្តងទៅ ៕

ចោរលួចសម្ងំក្នុងផ្ទះ ឃើញឱកាសល្អ វាយ និងប្លន់យក ទ្រព្យសម្បត្តិ

0
0

-ស្នងការ ខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង ចុះស្រាវជ្រាវទាំងយប់

បន្ទាយមានជ័យ ៖ចោរលួចសម្ងំក្នុងផ្ទះ ឃើញឱកាសល្អ វាយ និងប្លន់យក ទ្រព្យសម្បត្តិនៅភូមិផ្ទះជនរងគ្រោះ តាមផ្លូវជាតិលេខ៥ ភូមិនិមិត្ត៤ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបណ្តាលឲ្យ ជនរងគ្រោះ រងរបួសធ្ងន់ ដោយសារតែ ចោរវាយ ដើម្បីប្លន់យកទ្រព្យសម្បត្តិ។

លោក វ៉ាន់ បូរី ត្រូវជាកូនប្រសាប្រុស របស់ម្ចាស់ផ្ទះ បានប្រាប់ឲ្យដឹង កាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ថា ឪពុក ក្មេកឈ្មោះ លឹម ថាវទ្រី អាយុ ៥៥ឆ្នាំ និងម្តាយក្មេក ឈ្មោះ ទៀ មុយអេង អាយុ៥១ឆ្នាំ ត្រូវបានចោរ លួចចូលសំងំ ធ្វើសកម្មភាព វាយប្រហា ដោយប្រើញញួរ វាយដំចំក្បាល ឲ្យបណ្តាលឲ្យផុង លលាដ៍ក្បាល របួសយ៉ាងធ្ងន់ធ្ងរ ។

លោក សិទ្ធ ឡោះ ស្នងការរង នគរបាល និងប្រធានការិយាល័យ កណ្តាលព្រហ្មទណ្ឌ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅ ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤នេះ ថា ជនរងគ្រោះទាំងពីរប្តីប្រពន្ធ បានស្ថិតនៅក្នុងបន្ទប់តែមួយ ពេលយប់ ក៏ស្រាប់តែមានជនដៃដល់ម្នាក់ ដែលពួនសម្ងំ នៅក្នុងបន្ទប់ លុះឃើញមានឱកាសល្អ បានធ្វើសកម្មភាព យកញញួរដែក វាយសំពងក្បាល ជនរងគ្រោះ ទាំងពីរនាក់ តែម្តង ខណៈជនរងគ្រោះ កំពុងដេក លក់ស្កប់ស្កល់ និងមិនដឹងខ្លួន ទើបមិនតតាំង ជាមួយជនសង្ស័យបាន ។

ស្នងការរងនគរបាល បានបន្តទៀតថា ទោះបីជាយ៉ាងណា លោកក៏ពុំទាន់ដឹងអំពី ការបាត់បង់ទ្រព្យសម្បត្តិ អ្វីខ្លះទេ ពីព្រោះជនរងគ្រោះ ត្រូវបានបញ្ជូន ទៅគ្លីនិកឯកជន «ទេវិន្ទរក្សាសុខ» ក្រុងសិរីសោភ័ណ ទាំងយប់ ដើម្បីជួយ សង្គ្រោះ។

បើយោងតាមការសន្និដ្ឋានពី នគរបាលជំនាញ បានឲ្យដឹថា ជនសង្ស័យ មានរាងស្គមស្តើង ទូលកន្សែងពោះគោ ពណ៌កាកអំពៅ និងពាក់របាំងមុខចំណែក ឯការបាត់បង់ទ្រព្យសម្បត្តិ វិញពុំទាន់ដឹងច្បាស់នៅឡើយទេ ទាល់តែ ជនរងគ្រោះ ចេញមន្ទីរពេទ្យសិន។

មកដល់ពេលនេះ សមត្ថកិច្ច បានកំណត់មុខសញ្ញាបានមួយចំនួន ផងដែរ ដើម្បីតាមដានស្រាវជ្រាវ តាមចាប់ខ្លួន ឲ្យខាងតែបាន នៅខាងមុខនេះ យកមកផ្តន្ទាទោសតាម និតិវិធីច្បាប់ ។

មន្រ្តីនគរបាល ក្រុងប៉ោយប៉ែត បានថ្លែងឲ្យដឹងថា ក្រោយកើតហេតុភ្លាមៗ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានដឹកនាំកម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌខេត្ត និងនគរបាលមូលដ្ឋាន ចុះទៅធ្វើការ ស្រាវជ្រាវ រហូតដល់ម៉ោង២យប់ រំលងអាធ្រាត្រ ។ តែយ៉ាងណានោះ ជនសង្ស័យរូបនេះ មិនទាន់ត្រូវបានចាប់ខ្លួននោះទេ ប៉ុន្តែកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងធ្វើការ យ៉ាង ញ៉ាប់ដៃញ៉ាប់ជើង ដើម្បីតាមចាប់ខ្លួន។  

គួរកត់សម្គាល់ថា សកម្មភាពប្លន់ និងលួចទ្រព្យសម្បត្តិ ក្នុងរូបភាពធំដុំ នៅតាមបណ្តា ស្រុក-ក្រុង របស់ ខេត្តបន្ទាយ មានជ័យ ហាក់មានការថយចុះ យ៉ាងខ្លាំង ពីព្រោះកម្លាំងនគរបាល បានពង្រឹងយ៉ាងខ្លាំង ចំពោះ ការពារសន្តិសុខ និងចុះល្បាត ទាំងថ្ងៃទាំងយប់ តាមមូលដ្ឋាន ព្រមទាំងការដាក់គោលដៅ ត្រួតពិនិត្យ និងឆែកអាវុធជាតិផ្ទះ។  

បច្ចុប្បន្ន ជនរងគ្រោះ ទាំងពីរនាក់ ប្តី-ប្រពន្ធ ដោយមាន អាការះធ្ងន់ធ្ងរ ពេកក្រុមគ្រួសារ សម្រេចចិត្តបញ្ជូន ទៅព្យាបាលជម្ងឺ នៅឯប្រទេសថៃបន្ត៕


ផែនការ ធ្វើសួនច្បារ លើច្រាំងទន្លេសាប ពីគល់ស្ពានជ្រោយចង្វារ ដល់ឃ្លាំងសាំង គ្រាន់ស្ថិតក្នុងគម្រោង

0
0

ភ្នំពេញ ៖ គម្រោងរបស់សាលារាជធានីភ្នំពេញ តាំងពីសម័យលោក កែប ជុតិមា នៅជាអភិបាល ដោយផ្តួចផ្តើមធ្វើឲ្យ កើតចេញជារូបរាងសួនច្បារ នៅតាមដងទន្លេសាប ចាប់ពីគល់ស្ពានជ្រោយចង្វារ ត្រើយខាងលិច និងខាងជើងស្ពាន រហូតទៅដល់ឃ្លាំងសាំងសូគីម៉ិចនោះ រហូតមកដល់ពេលនេះ សាលារាជធានីភ្នំពេញ នៅតែមិនទាន់មានផែនការធ្វើ ការកសាងពិតប្រាកដនៅឡើយនោះទេ ថ្វីត្បិតតែគម្រោងប្លង់ ត្រូវបានគេគូចេញជារូបរាងហើយក៏ដោយ ។

លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ សាលារាជធានីភ្នំពេញ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៤ ថា ផែនការកសាងសួនច្បារ នៅតាមច្រាំងទន្លេសាប ប៉ែកខាងលិចចាប់ពីខាងជើងគល់ស្ពាន  ជ្រោយចង្វារ រហូតទៅដល់មុខឃ្លាំងសាំងសូគីម៉ិចនោះ គឺសាលារាជធានីភ្នំពេញ នៅមិនទាន់មានផែនការកសាងពិត ប្រាកដនៅឡើយនោះទេ គឺគ្រាន់តែស្ថិតនៅក្នុងគម្រោងរបស់សាលារាជធានីភ្នំពេញតែប៉ុណ្ណោះ ។

យោងតាមគម្រោងប្លង់ ដែលគេគូព្រាងឡើង ស្តីពីការកសាងសួនច្បារនៅតាមដងទន្លេសាប តាមបណ្តោយផ្លូវជាតិ លេខ ៥ ខាងលើនេះ គឺសាលារាជធានីភ្នំពេញ មានផែនការកសាងសួនច្បារដ៏ល្អប្រណីតមួយដោយបង្កើតចេញជា តំបន់ផ្សេងៗគ្នា ដូចជាតំបន់កំសាន្តសួនផ្កា តំបន់កំសាន្តសួនទឹក អាងទឹក តំបន់ស្ថានីយកាណូតអ្នកដំណើរ តំបន់ កាណូតទេសចរណ៍ តំបន់សម្តែងសិល្បៈកំសាន្តទីវាល តំបន់ពិព័រណ៍ទូក តំបន់លក់ភេជ្ជៈ ហាងទំនិញ វត្ថុអនុស្សាវរីយ៍ តំបន់ចំណតរថយន្ត តំបន់រោងជ្រកកំដៅថ្ងៃ និងភ្លៀង តំបន់ហាត់កីឡា និងតំបន់ក្មេងកំសាន្តជាដើម ។ ប៉ុន្តែ ក្រោយ សាលារាជធានីភ្នំពេញ សម័យលោក កែប ជុតិមា នៅជាអភិបាល ប្រកាសនូវផែនការខាងលើ បានធ្វើឲ្យប្រជាពលរដ្ឋ រាប់រយគ្រួសារ ដែលមានលំនៅដ្ឋាន និងកន្លែងប្រកបរបរអាជីវកម្មផ្សេងៗនាំគ្នាបញ្ចេញប្រតិកម្ម ព្រោះផែនការនេះ នឹងធ្វើឲ្យប៉ះពាល់ដល់លំនៅដ្ឋាន និងកន្លែងប្រកបអាជីវកម្មរបស់ពួកគាត់ ។

ក្រោយសាលារាជធានី ប្រកាសផែនការខាងលើ ក្រុមអ្នកឃ្លាំមើល បាននាំគ្នាវាយតម្លៃថា គម្រោងការខាងលើនេះ នឹង មិនអាចចេញឆាប់ និងប្រព្រឹត្តទៅដោយរលូននោះឡើយ ព្រោះធ្វើឲ្យប៉ះពាល់ដល់ផ្ទះ និងដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋរាប់រយគ្រួសារ ជាពិសេសផ្ទះប្រជាពលរដ្ឋ ដែលស្ថិតនៅចាប់ពីខាងជើងគល់ស្ពាន រហូតទៅដល់ចំណុចប៉ុស្តិ៍ រដ្ឋបាលនគរបាលទួលសង្កែតែម្តង ដែលមានប្រជាពលរដ្ឋរស់នៅច្រើន និងរស់នៅជាយូរឆ្នាំមកហើយ រួមទាំងផ្ទះខ្លះ គឺបានធ្វើការសាងសង់តាំងពីសម័យសង្គមរាស្រ្តនិយមមកម្ល៉េះ ។ អ្វីដែលកាន់តែឲ្យគេមើលឃើញថា គម្រោងការនេះ នឹងមិនអាចចេញរួចនោះ គឺសំណង់សណ្ឋាគារដ៏ធំមួយ ដែលមានទីតាំងស្ថិតនៅប្រមាណជាជាង ១០០ម៉ែត្រ ខាង ជើងគល់ស្ពានជ្រោយចង្វារតែម្តង ដោយនៅក្នុងប្លង់គឺគេមិនបានមានផែនការយកចេញនោះឡើយ ដែលជាហេតុធ្វើ ឲ្យប្រជាពលរដ្ឋ កាន់តែបញ្ចេញប្រតិកម្មថា ដេញតែផ្ទះប្រជាពលរដ្ឋ តែសណ្ឋាគាររបស់អ្នកមានអំណាច មានលុយ បែរជាមិនដេញចេញឲ្យស្មើភាពគ្នាទៅវិញ ។

ក្រុមអ្នកសង្កេតការណ៍ បាននាំគ្នាវាយតម្លៃថា មហិច្ឆតាបណ្តេញប្រជាពលរដ្ឋចេញទាំងស្រុង ដើម្បីយកដីធ្វើសួនច្បារ នោះ គឺពិបាកនឹងទៅរួចណាស់ ៕

អភិបាល ខេត្តព្រះសីហនុ អន្តរាគមន៍ភ្លាមៗ ក្រោយទទួលព័ត៌មាន ពីពលរដ្ឋថា ទីតាំងបាញ់កាំជ្រួច បង្កការខូច ខាតដល់ផ្ទះ ពួកគាត់

0
0

ព្រះសីហនុ ៖ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ អន្តរាគមន៍ភ្លាមៗ ដោយឲ្យជំនាញ ចុះទៅរើទីតាំងបាញ់ កាំជ្រួច ដើម្បីពិធីអបអរសាទរចូលឆ្នាំថ្មី ឆ្នាំសកល ២០១៥ នៅល្ងាចថ្ងៃនេះ ឲ្យឃ្លាតឆ្ងាយពីផ្ទះប្រជាពលរដ្ឋ ក្រោយ ពីមានបណ្តឹងពីប្រជាពលរដ្ឋ តាមទូរស័ព្ទថា ការបាញ់កាំជ្រួចពីឆ្នាំមុនបានបង្កឲ្យប្រេះផ្ទះ របស់ពួកគាត់ម្តងរួចមក ហើយ ។

នៅវេលាម៉ោង ២រសៀល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ប្រជាពលរដ្ឋ ដែលរស់នៅខាងក្រោយចំណុច ទីតាំង បាញ់កាំ ជ្រួច (ដីឡូរ៍ខាងក្រោយ) ស្ថិតនៅក្បែរឆ្នេរអូរឈើទាល ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ បាន ស្នើទៅ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ ឲ្យជួយសម្រួល ទីតាំងខាងលើនេះទៅឆ្ងាយ ពីផ្ទះរបស់ពួកគាត់ ព្រោះ ថា កាលពីឆ្នាំទៅបានបង្កឲ្យផ្ទះរបស់ពួកគាត់ បានរងការប្រេះជញ្ជាំងអស់ចំនួន ៤ផ្ទាំង ម្តងរួចមកហើយ ។ ប៉ុន្មាននាទី ក្រោយមកគេឃើញមន្រ្តីជំនាញជាច្រើននាក់ បានចុះមកត្រួតពិនិត្យ និងធ្វើការផ្លាស់ប្តូរទីតាំង បំពង់បាញ់កាំជ្រួចនេះ ភ្លាមៗផងដែរ ។

តាមរយៈកាយវិការសកម្មភាពនេះ ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ បានចាត់ទុកថា ជាសកម្មភាព ដែលថ្នាក់ដឹកនាំ ខេត្ត មានការទទួលខុសត្រូវខ្ពស់ ព្រមទាំងមានទឹកចិត្តអាណិតស្រលាញ់ប្រជាពលរដ្ឋរបស់ខ្លួន ដូចឪពុក និងកូន បង្កើតអញ្ចឹងដែរ ដែលសកម្មភាពនេះ អាចចាត់ទុកជាគំរូមួយ សម្រាប់ថ្នាក់ដឹកនាំឯទៀត ក្នុងការយកតម្រាប់តាម ។

សូមបញ្ជាក់ថា កន្លងមកនៅរាជធានីភ្នំពេញ កាលពីពិធីបុណ្យអុំទូក ក៏មានឧប្បតិហេតុ បណ្តាលឲ្យស្លាប់មនុស្សផង ដែរ ក្នុងការបាញ់កាំជ្រួចនេះ ។ ដូចនេះគ្រាន់តែមានបណ្តឹង ពីប្រជាពលរដ្ឋភ្លាម លោកអភិបាលខេត្តបានបញ្ជាឲ្យមន្រ្តី ជំនាញចុះមកត្រួតពិនិត្យ និងផ្លាស់ប្តូរទីតាំងភ្លាមៗផងដែរ ៕

ឆ្លងឆ្នាំ លោកប្រធាន សម រង្ស៊ី ឆ្លងទ្វីប ទៅលេងកូន នៅប្រទេសស្វីស

0
0

ភ្នំពេញ៖ ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ (CNRP) បានយកពេលវិសម្សកាលរបស់ខ្លួន ទៅលេងកូនប្រុសតែមួយគត់របស់លោក ជាមួយនឹងការបង្ហាញរូបភាពជិះកង់ លើផ្លូវដែលមានព្រិលធ្លាក់ពាសពេញផ្លូវ ក្នុងគ្រាដែលមានការវាយប្រហារក្នុងចំណោមថ្នាក់ដឹកនាំរបស់ខ្លួនថា មានអំពើពុករលួយ នៅក្នុងគណបក្សក្រៅរដ្ឋាភិបាលមួយនេះ។

តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួន លោក សម រង្ស៊ី បានសរសេរយ៉ាងខ្លី នៅថ្ងៃ ទី ៣០ ធ្នូ ២០១៤ ថា “ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីសកលនេះ ខ្ញុំទៅលេងផ្ទះកូនប្រុសតែមួយ ដែលរស់នៅប្រទេសស្វីស។ កូននេះធ្វើការឲ្យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ។ គេដឹកនាំអង្គភាពមួយ ដែលមានតួនាទីស៊ើបអង្កេត និងប្រឆាំងអំពើពុករលួយ”។

រូបភាពនេះ គឺជារូបភាពដ៏កម្រដែលរូបលោក សម រង្ស៊ី ទៅលេងកូនប្រុសសំណព្វចិត្តរបស់លោក ប្រទេសស្វីស ។

វិស្សមកាលរបស់លោក សម រង្ស៊ី ធ្វើឡើងអំឡុងពេល លេចឮព័ត៌មានទម្លាយស្តីអំពើពុករលួយ ក្នុងគណបក្សសង្រ្គោះជាតិ ដោយមានការបណ្តេញសមាជិកគណៈកម្មាធិការនាយក លោក ស្រី ឡាក់ សុភាព ដែលលោកស្រី នឹងធ្វើការជួបជុំតវ៉ាមួយ នៅថ្ងៃទី១ ខែមករា ឆ្នាំ ២០១៥ នៅមុខគណបក្ស ដើម្បីតវ៉ាការបណ្តេញសមាជិកភាពរបស់លោកស្រី ជាអ្វីដែលគេពណ៌នាថា ជា “កាដូដ៏ចុកចាប់” មួយរបស់លោកស្រី សម្រាប់លោក ប្រធាន សម រង្ស៊ី និងលោក អនុប្រធាន កឹម សុខា ក្នុងឱកាសឆ្នាំថ្មី ២០១៥៕

អភិបាលខណ្ឌដង្កោ ចែកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ នៅសង្កាត់ដង្កោ

0
0

ភ្នំពេញ៖ សាលាខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ បានរៀបចំ ពិធីចែកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរជូនដល់ ប្រជាពលរដ្ឋចំនួន៤០០នាក់ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ក្រោមអធិបតីភាព លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាល ខណ្ឌដង្កោ។

 ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា  បានលើកឡើងពី ការអភិវឌ្ឍរីកចម្រើន របស់មូលដ្ឋាន ខណ្ឌដង្កោ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងអរូបវ័ន្ត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

លោកអភិបាល ក៏បានណែនាំដល់បងប្អូន ប្រជាពលរដ្ឋ ដែលបានមកទទួលយក អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរនាថ្ងៃនេះ រក្សាទុកអត្តសញ្ញាណប័ណ្ណ ឲ្យបានត្រឹមត្រូវ ជៀសវាងការខូចខាត នានា ព្រោះអត្តសញ្ញាណប័ណ្ណ មានប្រយោជន៍ណាស់ សម្រាប់ការរស់នៅរបស់បងប្អូន ដើម្បីប្រើប្រាស់ ក្នុងតម្រូវការចាំបាច់នានា ហើយប្រសិនបើមានការបាត់បង់ ដោយប្រការផ្សេងៗ សូមទំនាក់ទំនង មកប៉ុស្តិ៍នគរបាលសង្កាត់ ដើម្បីរៀបចំបែបបទ ធ្វើអត្តសញ្ញាណប័ណ្ណឡើងវិញ។

រីឯប្អូនៗដែលគ្រប់អាយុ ត្រូវធ្វើអត្តសញ្ញាណប័ណ្ណ ត្រូវមកធ្វើអត្តសញ្ញាណប័ណ្ណឲ្យ បានគ្រប់គ្រប់គ្នា តាមការអញ្ជើញ របស់អធិការដ្ឋាន នគរបាលខណ្ឌ៕

ប្រពន្ធ កំពុងបំពេញការងារ នៅក្នុងរោងចក្រ ប្តីតូចចិត្តនឹងជំងឺ ប្រចាំកាយ ចងក ធ្វើអត្តឃាត

0
0

ភ្នំពេញ : បុរសម្នាក់ ដែលមានប្រពន្ធ និងកូនស្រីម្នាក់ បានដាច់ចិត្ត ចងកសម្លាប់ខ្លួនចោលប្រពន្ធ និងកូនស្រីជាទី ស្រឡាញ់ ដោយសារវិបត្តិផ្លូវចិត្ត មានជំងឺប្រចាំកាយ បង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិ និងសមត្ថកិច្ច ចោមរោម ពិនិត្យ មើល កាលពីវេលាម៉ោង ២និង៣០នាទី រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅបន្ទប់ជួល ភូមិត្នោតជ្រុំ៤ ក្រុម១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះ ឈ្មោះ ហាយ គ្រៀត អាយុ ៣៥ឆ្នាំ ស្នាក់នៅបន្ទប់កើតហេតុ ដែលមានប្រពន្ធ ឈ្មោះ ស ភ្លាញ អាយុ ៣៥ឆ្នាំ ជាកម្មការិនីរោងចក្រ កាត់ដេរ និងកូនស្រីម្នាក់ អាយុ ៩ឆ្នាំ ។ ប្តីប្រពន្ធនេះ មានស្រុក កំណើត នៅភូមិទួលសិលា ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ។

បើតាមសំដីរបស់ប្រពន្ធ គឺនាង ស ភ្លាញ បាននិយាយថា ប៉ុន្មានថ្ងៃមុនកើតហេតុនេះ ប្តីចេះតែរអ៊ូថា រត់ម៉ូតូឌុប មិនសូវ បាន មិនចង់រស់នៅលើលោកនេះទេ ហើយប្រពន្ធបានលួងលោមថា កុំគិតចឹង ចាំថ្ងៃអាទិត្យនេះ ខ្ញុំយកទៅស្រុក ដើម្បី ស្រោចទឹកចេញ ។ នាង ស ភ្លាញ បានបន្តថា នៅថ្ងៃកើតហេតុ គាត់បានចេញទៅធ្វើការដូចសព្វដង ប៉ុន្តែនៅវេលា ម៉ោង ២រសៀល ខ្លួនបានទូរស័ព្ទមក រកប្តីជាច្រើនដង តែទូរស័ព្ទមិនលើក ទើបខ្លួនបានទូរស័ព្ទ ប្រាប់បងថ្លៃប្រុសឲ្យ មកមើល ហើយក៏ឃើញទ្វារបន្ទប់ជាប់សោរ ខណ:នោះបងប្រុស ក៏បានអើតមើលតាមប្រឡោះខ្យល់ ទើបឃើញថា ជនរងគ្រោះចងកនឹងប្រឡោះខ្យល់ ហើយក៏ស្រែកឆោឡោ ប្តឹងទៅសមត្ថកិច្ច និងបានទូរស័ព្ទប្រាប់ប្រពន្ធ ជនរងគ្រោះ ថា បងប្រុសចងកស្លាប់ហើយ ។

ក្រោយសមត្ថកិច្ចចុះពិនិត្យ និងធ្វើកោសល្យវិច្ច័យ រួចសន្និដ្ឋានថា ករណីអត្តឃាត ចងកសម្លាប់ ខ្លួនឯង ដោយយក ក្រម៉ា ចងទៅលើនឹងធ្នឹងឈើដំបូលបន្ទប់ ។ បន្ទាប់មកសមត្ថកិច្ច ក៏ប្រគល់សពទៅឲ្យប្រពន្ធ និងកូន យកទៅធ្វើបុណ្យ នៅស្រុកកំណើត ខេត្តស្វាយរៀង ៕

លោក សេង គន្ធ ដឹកនាំកម្លាំង ចុះរើសសំរាម និងរៀបចំសណ្តាប់ធ្នាប់

0
0

ភ្នំពេញ ៖ ត្រៀមប្រឡង ប្រណាំងទីក្រុងស្អាត អាជ្ញាធរ ខណ្ឌពោធិ៍សែនជ័យ បាន បើកយុទ្ធនាការ ចុះដើររើសសំរាម តាមដងផ្លូវ និងរៀបចំណ្តាប់ធ្នាប់ នៅតាមផ្សារ ក្នុង គោលបំណងលើកកម្ពស់ សោភ័ណទីក្រុង កាន់តែមានលក្ខណៈ ប្រសើរឡើង។

យុទ្ធនាការដើររើសសំរាម និងរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវ និងនៅតាមផ្សារ ខាងលើនេះ បាន ធ្វើឡើងក្រោម ការដឹកនាំពីសំណាក់ លោក សេង គន្ធ អភិបាលរង ខណ្ឌពោធិ៍សែនជ័យ និងមានការចូលរួមពីសំណាក់ ក្រុម សហភាព សហព័ន្ធយុវជនកម្ពុជា និងយុវជន កាកបាទក្រហម កម្លាំងអាវុធហត្ថខណ្ឌ នគរបាល ព្រះសង្ឃ រួម និងមន្រ្តីជុំវិញ ការិយាល័យខណ្ឌ ជាច្រើននាក់ផងដែរ។

លោក សេង គន្ធ បានថ្លែងឲ្យដឹងថា ដើម្បីចូលរួម ឆ្លងឆ្នាំថ្មី ២០១៥នៅពេលនេះ និងដើម្បីចូលរួម ប្រឡងប្រណាំង ទីក្រុងស្អាត អាជ្ញាធរខណ្ឌ ដែលទទួលបានការណែនាំ ពីសំណាក់អភិបាល រាជធានីភ្នំពេញ បានបើកយុទ្ធនាការ ចុះរៀបចំ សណ្តាប់ធ្នាប់ នៅតាមដងផ្លូវ ជាពិសេស នៅផ្លូវជុំវិញផ្សារ នោះគឺការដើរប្រមូលសំរាម និង ណែនាំ ដល់ប្រជាពលរដ្ឋទាំងអស់ ទាំងអ្នករស់នៅ និងអ្នករកស៊ី មិនត្រូវដាក់ឥវ៉ាន់ និងមុខទំនិញលក់ដូរ នៅចិញ្ចើម ផ្លូវនោះឡើយ ។

អភិបាលរងខណ្ឌ សេង គន្ធ ក៏បានថ្លែង អំពាវនាវ ដល់ប្រជាពលរដ្ឋ ទាំងអស់រស់នៅ តាមមូលដ្ឋាន ត្រូវចូលរួម បង្កើនអនាម័យខ្ពស់ និងទទួលខុសត្រូវខ្ពស់ចំពោះ សណ្តាប់ធ្នាប់សាធារណៈ ឲ្យបានល្អដើម្បី លើកកម្ពស់ទីក្រុង កាន់តែមានសោភ័ណភាព ខ្លាំងឡើង ដែលជាការទាក់ទាញ ដល់ភ្ញៀវជាតិ និងអន្តរជាតិ។

លោក សេង គន្ធ បានលើកឡើងថា សម្រាប់ខណ្ឌពោធិ៍សែនជ័យ ជាទឹកដីទទួលភ្ញៀវអន្តរជាតិ មុនដំបូង នៅពេលដែលចុះពីលើយន្តហោះ ដូច្នេះបញ្ហាសណ្តាប់ធ្នាប់ ពិតជាត្រូវមានការរៀបចំ ឲ្យមានភាពប្រសើរឡើង ដើម្បីជាការទាក់ទាញ ។

លោកក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំង អស់ត្រូវចេះទុកដាក់សំរាម ឲ្យបានល្អ ពោលត្រូវចេញវេចខ្ចប់សំរាម ឲ្យបានត្រឹមត្រូវ ងាយ ស្រួល ការដឹកជញ្ជូន របស់រថយន្តស៊ិនទ្រី៕

មជ្ឈមណ្ឌល ជាតិផ្ដល់ឈាម ផ្ដល់ឈាម សង្គ្រោះអ្នកជំងឺ មានជីវិតឡើងវិញ

0
0

-បុរសម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ ដែល ត្រូវកាត់ជើងចេញ បានឈាមសង្គ្រោះ របស់សប្បុរសជន

-លោកហុក គីមចេង អំពាវនាវឱ្យក្រុម យុវជន បង្កើនការផ្ដល់ឈាម ជួយជនរង គ្រោះ

-អ្នកជំងឺរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យ រុស្សី ថា ទុកចោលមិនមើល

ភ្នំពេញ ៖ បុរសម្នាក់ ដែលក្រុមគ្រួសារ មានសង្ឃឹមតិចបំផុត ក្នុងការជួយសង្គ្រោះ ឱ្យបន្ដមើលពន្លឺព្រះអាទិត្យនោះ ព្រោះតែ គ្រូពេទ្យតម្រូវឱ្យកាត់ ជើងម្ខាងចោល ដែល បណ្ដាលមកពីរបួសយ៉ាងធ្ងន់ធ្ងរ មិនអាច ព្យាបាលបាន ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដូច្នេះ បញ្ហាប្រឈមមុខគឺ ត្រូវការឈាមជា ចាំបាច់ ។

ឈាមដែលតម្រូវជួយឱ្យជនរងគ្រោះរូប នេះអាចទទួលការវះកាត់ គឺមានរហូតដល់ ៧កំបោ្លក ប៉ុន្ដែក្រុមគ្រួសាររបស់ខ្លួនមានតែ ពីរនាក់ មិនអាចមានលទ្ធភាពផ្ដល់ឈាម ដែលគ្រូពេទ្យត្រូវការនោះ ។

ប្រឈមមុខទៅនឹងបញ្ហាខាងលើនេះ សាច់ញាតិជនរងគ្រោះ មានតែស្វះស្វែងរក ការសុំជួយអន្ដរាគមន៍ពីមជ្ឈមណ្ឌលជាតិផ្ដល់ ឈាមរបស់ ក្រសួងសុខាភិបាល ទើបអាច យកទៅសង្គ្រោះជីវិតបាន ។

ដូចបំណងរបស់ខ្លួន និងសេចក្ដីត្រូវការ ជាចាំបាច់ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ជា កន្លែងទទួលនិងចែកចាយ របស់រាជរដ្ឋាភិ បាលនោះ បានយល់ព្រមតាមការទទូចសុំ របស់សាច់ញាតិជនរងគ្រោះ គឺបានសម្រេច ផ្ដល់ជូនចំនួន៧កំបោ្លក ដើម្បីយកទៅធ្វើការ វះកាត់ ។

ឈាមទាំងនេះ មិនមែនជាឈាមរបស់ ថ្នាក់ដឹកនាំរបស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម របស់ក្រសួងសុខាភិបាល របស់រាជរដ្ឋាភិបាល ផ្ដាច់មុខ នោះឡើយ ពោលជារបស់ជនរង គ្រោះទាំងឡាយ ដែលជាប្រជាពលរដ្ឋខ្មែរ ពេលជួបគ្រោះអាសន្នម្ដងៗ ដែលឈាមនេះ បានមកពីការបរិច្ចាគ របស់សប្បុរសជននានាគ្រប់ស្រទាប់វណ្ណៈ តាមរយៈយុទ្ធនាការ ស្វែងរកការបរិច្ចាគឈាមជាបន្ដបន្ទាប់នា ពេលកន្លងទៅ ។

លោកតាន់ អេឡែន អាយុជាង៣០ឆ្នាំ ដែលជាជនរងគ្រោះម្នាក់ រួចផុតពីសេចក្ដី ស្លាប់ ដោយសារតែការផ្ដល់ឈាមទាន់ពេល វេលា របស់មជ្ឈ មណ្ឌល ជាតិផ្ដល់ឈាមនោះ បានរៀបរាប់ថា កាលពីចុងខែធ្នូ ឆ្នាំ២០១៤ លោកបានជួបគ្រោះថ្នាក់ចរាចរ ដោយបើក ម៉ូតូបុកជាមួយគោយន្ដ បណ្ដាលឱ្យរងរបួស យ៉ាងធ្ងន់ ត្រង់ជើង ត្រូវការជួយសង្គ្រោះជា បន្ទាន់ ។

អ្នកស្រុកខេត្ដកំពតរូបនេះ បានបន្ដទៀត ថា ក្រោយពីជួបគ្រោះថ្នាក់ចរាចររួចមក ត្រូវបានសាច់ញាតិដឹកបញ្ជូនមកកាន់មន្ទីរ ពេទ្យរុស្សី ប៉ុន្ដែក្រុមគ្រូពេទ្យមិនបានយកចិត្ដ ទុកដាក់ខ្ពស់ ក្នុងការព្យាបាលទើបក្រុមគ្រួសារ របស់លោក សម្រេចចិត្ដបញ្ជូនមកកាន់មន្ទីរ ពេទ្យកាល់ម៉ែតវិញ ដើម្បីបន្ដសង្គ្រោះ ។

លោកតាន់ អេឡែន បាននិយាយថា ពេលមកដល់មន្ទីរពេទ្យកាល់ម៉ែត ដោយ សារមុខរបួសទុកយូរពិបាកព្យាបាលនោះ គ្រូពេទ្យកាល់ម៉ែត បានសម្រេចធ្វើការវះ កាត់ (កាត់ជើងចោល) ប៉ុន្ដែត្រូវការឈាម ។

លោកបន្ដទៀតថា តាមរយៈបងប្អូន សាច់ ញាតិទៅសុំឈាមពីមជ្ឈមណ្ឌលជាតិ ផ្ដល់ឈាមចំនួន៧កំបោ្លក ហើយត្រូវបាន ផ្ដល់ ជូនតាមតម្រូវការភ្លាមៗផងដែរ ។

លោកតាន់ អេឡែន ដែលជាជនរងគ្រោះ ម្នាក់ ហើយអាចបន្ដមានជីវិតដោយសារតែ ឈាមសប្បុរសជននោះ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដោយមិនអាចបំភ្លេចបាន ចំពោះសប្បុរសជនទាំងឡាយ ពិសេសបុគ្គល ដែលផ្ដល់ជូនលោក តាមរយៈមជ្ឈមណ្ឌល ជាតិផ្ដល់ឈាម ។

ដោយឡែកប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ ឈាម លោកហុក គីមចេង បានថ្លែងឱ្យ ដឹងថា មជ្ឈមណ្ឌលរបស់លោកគឺបរិច្ចាគជូន ជនរងគ្រោះទាំង ឡាយ ដែលត្រូវការឈាម ជាចាំបាច់លើការជួយសង្គ្រោះជីវិតពីព្រោះ ឈាមនេះ មិនមែនជាកម្មសិទ្ធិរបស់បុគ្គល ណាម្នាក់ឡើយ ពោលជាអំណោយ ដោយ សប្បុរសធម៌ពី សំណាក់មហាជនទូទៅគ្រប់ ស្រទាប់វណ្ណៈ ដើម្បីជួយដល់ពលរដ្ឋខ្មែរ ដែល រងគ្រោះអ្វីមួយនោះ ។

លោកហុក គីមចេង បានជំរុញនិងអំពាវ ទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជា ពិសេសក្រុមយុវជន មេត្ដាចូលរួមបរិច្ចាគ ឈាមមកដល់ អង្គភាពរបស់លោក ដើម្បី យកទៅជួយជនរងគ្រោះ ដែលត្រូវការឈាម ជាចាំបាច់ ហើយសកម្មភាពទាំងនេះ ពិតជា បានចូលរួមចំណែកយ៉ាងខ្លាំង លើការជួយ សង្គ្រោះជីវិតអ្នកដទៃ ។

ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បាន ថ្លែងបញ្ជាក់ថា បើសិនជាគ្មានការចូលរួម ចំណែកពីសប្បុរសជនទាំងឡាយនោះ មជ្ឈ មណ្ឌលក៏មិន អាចទ្រទ្រង់និងផលិតឈាម ដោយខ្លួននោះឡើយ ដូច្នេះការចូលរួមរបស់ បងប្អូន ពិតជាមានសារសំខាន់យ៉ាងខ្លាំង ។

ចំពោះការបរិច្ចាគឈាម ត្រូវបានលោក ហុក គីមចេង អះអាងថា មិនមានការប៉ះ ពាល់សុខភាពនោះឡើយ ដូច្នេះកុំមានការ ព្រួយបារម្ភនិងគិត ផ្ដេសផ្ដាស់ ពោលមុនការ បរិច្ចាគឈាម គឺគ្រូពេទ្យធ្វើការពិនិត្យរួច រាល់ថា តើសប្បុរសជនដែលបរិច្ចាគឈាម មានសុខភាពល្អ ៕


មនុស្សជាង១០ម៉ឺន នាក់ ចូលរួមពិធីបុណ្យ ឆ្លងឆ្នាំ នៅក្រុងទេសចរណ៍ វប្បធម៌ប្រវត្តិសាស្ដ្រ

0
0

សៀមរាប៖ ពិធីបុណ្យឆ្លងឆ្នាំសកល និងកម្មវិធីខោនដោន (Countdown) នៅលើទឹកដីទីក្រុងទេសចរណ៍ប្រវត្តិ សាស្រ្តអង្គរសៀមរាប ត្រូវបានរៀបចំធ្វើឡើងចាប់ពីព្រលប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ រហូតដល់ម៉ោងប្រមាណ ម៉ោង ២:០០-៣:០០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែមករា ឆ្នាំថ្មី២០១៥ ដោយមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ រាប់ម៉ឺននាក់ បានចូលរួមអបអរសប្បាយរីករាយនៅតាមទីកន្លែងសំខាន់ៗ និងតាមដងវិថីនានា។

ពិធីបុណ្យឆ្លងឆ្នាំសកល បានប្រមូលផ្តុំគ្នាជាមួយកម្មវិធីសប្បាយៗ នៅតាមទីកន្លែងផ្សេងៗគ្នា ក្នុងក្រុងសៀមរាប ពិសេសនៅតាមដងវិថីផាប់ស្រ្ទីត (Pub Street) តំបន់ផ្សារចាស់ ផ្សាររាត្រី សួនច្បារខាងមុខព្រះរាជដំណាក់ តំបន់ អង្គរ-ឃ្យុងយូ និងទីតាំងសំខាន់ៗមួយចំនួនទៀត។ នៅតាមសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ភូមិវប្បធម៌ ភ្នាក់ងារ/មជ្ឈមណ្ឌលទេសចរណ៍ មណ្ឌលកម្សាន្ត ក្រុមហ៊ុន ស្ថាប័ន បានចូលរួមតុបតែងលំអរជាមួយភ្លើងពណ៌ យ៉ាងស្រស់ស្អាតផងដែរ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានមានប្រសាសន៍ថា ទោះបីពិធីឆ្លងឆ្នាំសកលនេះ ពុំមែនជាទំនៀមទម្លាប់ប្រពៃណីជាតិរបស់ខ្មែរក៏ដោយ តែពិធីនេះបានផ្ដល់ឱកាសជូនពលរដ្ឋខ្មែរ ភ្ញៀវជាតិ និង អន្ដរជាតិ បានចូលរួមសប្បាយរីករាយ លំហែកម្សាន្ត ជួបជុំគ្រួសារ មិត្តភក្តិ រាំ ច្រៀង ទស្សនាសិល្ប: របាំ ការប្រគំ ដន្រ្តី ជប់លៀងជាដើម។

សម្រាប់រយៈពេល ៣ថ្ងៃ (ថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០១៤ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៥) គឺមានភ្ញៀវជាតិ និង អន្តរជាតិ ចូលមកក្រុងសៀមរាប សរុបប្រមាណជា ១០០.៤០០ នាក់ កើន ១៥,២០% បើធៀបនឹង ឆ្នាំ២០១៣ ដែលមានចំនួន ៨៧.១៥០នាក់ ។ ក្នុងនោះ មានភ្ញៀវអន្តរជាតិ ចំនួន ២៧.៤០០នាក់ កើនឡើង ៨,៩៤% ខណៈ ឆ្នាំ២០១៣ មានភ្ញៀវអន្តរជាតិចំនួន ២៥.១៥០នាក់។

ជាមួយគ្នានោះ ការប៉ាន់ស្មានសម្រាប់ការចូលរួមពិធីឆ្លងឆ្នាំសកល នៃរាត្រី ខោនដោន (Countdown) នារាត្រី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤នេះ មានចំនួនភ្ញៀវទេសចរអន្តរជាតិ ចន្លោះទី ៩.០០០ ទៅ ១០.០០០នាក់ ។ ក្នុងនោះ មានភ្ញៀវជាតិ និងប្រជាពលរដ្ឋជាម្ចាស់ស្រុកចន្លោះទី ២៥.០០០ ទៅ ៣០.០០០នាក់។

លោកប្រធានមន្ទីរទេសចរណ៍ បានបញ្ចាក់បន្ថែមថា តាមសណ្ឋាគារ ជាង ១៣.០០០បន្ទប់ និងផ្ទះសំណាក់ប្រ មាណជា ៤.០០០បន្ទប់  ដែលមានបន្ទប់គ្រែមួយ គ្រែពីរ គ្រែបី មានការកក់ទុកជាមុនពេញៗស្ទើរពេញៗ ចំណែក ឯនៅតាមភោជណីយដ្ឋាន និងអាហារដ្ឋាន ភាគច្រើនក៏មានភ្ញៀវពេញៗដែរ ។ ចំពោះតម្លៃ និងសេវាកម្មទេស ចរណ៍ភាគច្រើន មិនមានការឡើងថ្លៃនោះទេ ឬ ក៏អាចមានការឡើងថ្លៃបន្តិចបន្តួច ដូចជា តម្លៃបន្ទប់សណ្ឋាគារ ផ្ទះសំណាក់ តម្លៃអាហារ និងសេវាកម្មដទៃទៀត មួយចំនួននោះ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ជាក់ថា ពិធីបុណ្យឆ្លងឆ្នាំ គឺជាការចូលរួមយ៉ាងសំខាន់ក្នុងការ លើកកម្ពស់គោលនយោបាល និងផែនការ អភិវឌ្ឍវិស័យទេសចរណ៍ ក្នុងការចូលរួមចំណែកបង្កើនការងារ ចូល រួមកាត់បន្ថយភាពក្រីក្រ និងធានាឲ្យបាននូវ និរន្តរភាព នៃការអភិវឌ្ឍវិស័យទេសចរណ៍ ដ៏មានសក្ដានុពលរបស់ កម្ពុជា។

លោក ង៉ូវ សេងកាក់ បានបន្តថា ក្រោមការដឹកនាំពីលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប រួមជាមួយអាជ្ញា ធរ ក្រសួង ស្ថាប័ន អង្គភាព បានធ្វើការណែនាំដល់គ្រប់ប្រតិបត្តិករទេសចរ ដែលមានសណ្ឋាគារ ផ្ទះសំណាក់ ភោជណីយដ្ឋាន គ្រឹះស្ថាន មណ្ឌលទេសចរណ៍ មណ្ឌលកម្សាន្ត បានរួមគ្នា រៀបចំតុបតែងតាមទីសាធារណៈ តាម ដងផ្លូវសំខាន់ៗ ផ្លូវជាតិលេខ៦ ខាងមុខព្រះរាជដំណាក់ និងព្រះអង្គចេក ព្រះ អង្គចម ផ្លូវស៊ីវត្ថា ផាប់ស្រ្ទីត (Pub Street) ផ្សារចាស់ ផ្សាររាត្រី តាមមាត់ស្ទឹង តាមស្ពាន មានការរៀបចំលម្អ តុបតែង រចនាភ្លើង ផ្កាភ្ញី កូនឈើ រូប ភាព និង របស់របរលម្អទេសភាព សោភណភាព គួរជាទីទាក់ទាញ និង ជាទីចាប់អារម្មណ៍ផងដែរ។

ជាមួយពិធីដ៏សប្បាយរីករាយនេះ កងកម្លាំងប្រដាប់អាវុធ ដែលមានកម្លាំងនគរបាល កម្លាំងអាវុធហត្ថ ក្រុមសន្ដិ សុខ អាជ្ញាធរក្រុង សៀមរាប បានចូលរួមយ៉ាងសកម្ម ក្នុងការគ្រប់គ្រង ចាត់ចែង សម្រួល សន្ដិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ ប្រកបដោយសុខសុវត្ថិភាព សម្រាប់អ្នកដើរកម្សាន្ត។

បើតាមរបាយការណ៍ប៉ាន់ស្មាន របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានបញ្ជាក់ថា នៅឆ្នាំ២០១៤នេះ មានភ្ញៀវ ទេសចរអន្តរជាតិ បានមកទស្សនា ខេត្តសៀមរាប និងតំបន់អង្គរ ប្រមាណជា ២លាននាក់ (២.៣៣៨.៧៨៨នាក់) គឺកើនឡើងប្រមាណជា ៤,៥៣% បើប្រៀបធៀបនឹងឆ្នាំ២០១៣ ដែលមាន ២.២៣៧.២៨៦នាក់៕

ទទួលបានអ្នកទេសចរ ជាង១០ម៉ឺននាក់ ក្នុងពិធីបុណ្យឆ្លងឆ្នាំ នៅខេត្តព្រះសីហនុ

0
0

ព្រះសីហនុ៖ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ២០១៤ ឈានចូល២០១៥ ភ្ញៀវទេសចរទាំងជាតិ និង អន្តរជាតិ បានសំរុកទៅទស្សនាកម្សាន្តនៅក្រុងព្រះសីហនុ ដោយរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់៣១ធ្នូ ឆ្នាំ២០១៤ ទទួលបានភ្ញៀវទេសចរកើនឡើងដល់ ១១០,៥២៦នាក់ ដែលចំនួននេះច្រើនហួសពីការរំពឹងទុក របស់អាជ្ញាធរ ខេត្ត ដែលគិតថា មានចំនួនប្រមាណតែ៨ម៉ឺនប៉ុណ្ណោះ។

លោក នូ សុផល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលនៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥នេះថា ចំនួនភ្ញៀវទេសចរ ដែលបានអញ្ជើញទៅកម្សាន្ត នៅក្រុងព្រះ សីហនុរយៈពេលបីថ្ងៃនេះគឺមានចំនួន ១១០,៥២៦នាក់ ដោយក្នុងនោះភ្ញៀវជាតិមានចំនួន ៩៦,៧១១នាក់ ភ្ញៀវ អន្តរជាតិ១៣,៨១៥នាក់ ដែលចំនួននេះ កើនហួសពីការរំពឹងទុករបស់អាជ្ញាធរ។ ចំនួននេះ ក៏ប្រហាក់ប្រហែលនឹង ឆ្នាំកន្លងទៅផងដែរ។

លោក នូ សុផល បានបញ្ជាក់ថា លទ្ធផលដែលទទួលបាននេះ គឺជាលទ្ធផលដែលល្អប្រសើរ និងជោគជ័យបំផុត សម្រាប់អាជ្ញាធរខេត្តព្រះសីហនុ ដែលបានសំរេចនាពេលនេះ។ លោក នូ សុផល បានមានប្រសាសន៍បន្តទៀតថា កត្តា ដែលភ្ញៀវទេសចមកកំសាន្តដ៏ច្រើនលើសលប់នេះ ក៏ព្រោះតែខេត្តព្រះសីហនុមានកន្លែងកម្សាន្ត និងរមណីយ ដ្ឋានដល់ទៅ២២កន្លែង ក្នុងនោះមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាតជាច្រើន កោះ ឧទ្យានជាតិ និងរមណីយដ្ឋានក្បាល ឆាយជាដើម និងជាពិសេសអាជ្ញាធរខេត្តព្រះសីហនុ បានសហការជាមួយសភាពាណិជ្ជកម្មខេត្ត បានប្រារព្ធពិធី អបអរសាទរបុណ្យឆ្លងឆ្នាំសកល និងបើកសម្ពោធការតាំងពិព័រណ៍ពាណិជ្ជកម្មខេត្តព្រះសីហនុ ដោយមានការ សម្តែងសិល្បៈ ការប្រគុំតន្ត្រីសម័យ ពីតារាចំរៀងល្បីៗជាច្រើនរូបទៀត ដើម្បីបង្កលក្ខណៈសប្បាយរីករាយ ជូន ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ហើយព្រឹត្តិការណ៍នេះបានរៀបចំឡើងនៅឆ្នេរអូរឈើ ទាល ក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ។

ចំពោះកិច្ចការងារសន្តិសុខ និងសុវត្ថិភាពទេសចរណ៍ ត្រូវបានលោក នូ សុផល បញ្ជាក់ថា ក្រោមការដឹកនាំ និង ចង្អុលបង្ហាញជាប្រចាំរបស់លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ គណៈបញ្ជាការឯកភាពខេត្ត រួមមាន នគរបាល អាវុធហត្ថ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បានពង្រឹងរក្សាសន្តិសុខ សុវត្ថិភាពជូនភ្ញៀវ ទេសចរនៅតាមគោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្ត សំដៅចូលរួមរក្សាស្ថេរភាពនយោបាយក្នុងខេត្ត ពិសេស ការផ្តល់ជូននូវភាពកក់ក្តៅ និងការជឿជាក់ជូនភ្ញៀវទេសចរ ដូច្នេះសំរាប់រយៈពេលបុណ្យ៣ថ្ងៃនេះ មិនមានបញ្ហា ធំដុំអ្វីកើតឡើងនោះឡើយ។ ដោយឡែកគ្រោះថ្នាក់ចរាចរណ៍វិញ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងផងដែរថា រយៈ ពេលបុណ្យឆ្លងឆ្នាំសកល៣ថ្ងៃនេះមាន៣ករណី ក្នុងនោះ បង្កឡើងដោយខ្លួនឯង ១ករណី ម៉ូតូជាមួយរថយន្ត ១ ករណី ម៉ូតូ និងម៉ូតូ ១ករណី បណ្តាលឲ្យរបួសធ្ងន់ស្រាល ៩នាក់ផងដែរ៕

កងរាជឣាវុធហត្ថ ចុះស្ទាក់ចាប់រថយន្ត ដឹកឈើធ្នង់ និងឃាត់មនុស្ស ៣នាក់ នៅស្រុកឈូក

0
0

កំពត៖ កម្លាំងកងរាជឣាវុធហត្ថខេត្ត សហការជាមួយ កម្លាំងកងរាជឣាវុធហត្ថស្រុកឈូក ចេញប្រតិបត្តិការពួន ស្ទាក់ បង្ក្រាបរថយន្តដឹកឈើធ្នង់ ១គ្រឿង និងឃាត់ខ្លួនមនុស្ស ០៣នាក់ កាល វេលាម៉ោង ១ និង៤៥នាទីរំលង ឣាធ្រាត្រឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥នេះ ចំណុចភូមិក្រហូង ឃុំឈូក ស្រុកឈូក ខេត្តកំពត។

មន្ត្រីកងរាជឣាវុធហត្ថខេត្ត បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមឣម្ពិលដឹងថា ជនសង្ស័យទាំង០៣នាក់ ដែលជាប់ពាក់ ព័ន្ធនឹងបទល្មើសឈើខាងលើនេះ រួមមាន៖ ទី១- ឈ្មោះ រ៉េត ពៅ ភេទប្រុស ឣាយុ ៣៥ឆ្នាំ ជាឣ្នកបើកបររថយន្ត មានទីលំនៅភូមិកុមារមាស ឃុំឣមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ, ទី២- ឈ្មោះ ទុយ ប្រុសពៅ ភេទប្រុស ឣាយុ ២២ឆ្នាំ ព្រឡាន មានទីលំនៅភូមិផ្សារកន្ទួត ឃុំសង្កែកន្ទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ,និងទី៣- ឈ្មោះ កេច ឃិន ភេទប្រុស ឣាយុ ៣៩ឆ្នាំ ជាព្រូរថយន្តដែរ មានទីលំនៅភូមិ-ឃុំ ជាមួយឈ្មោះ រ៉េត ពៅដែរ។ រថយន្តដឹកឈើល្មើស ច្បាប់ មានម៉ាក «ហ៊ីយ៉ាន់ដាយ»  ចំណុះ ៥តោនពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 3A-0495។

បើតាមកម្លាំងកងរាជឣាវុធហត្ថដដែល ឲ្យដឹងទៀតថា ឆ្លងតាមការសាកសួរជនសង្ស័យឆ្លើយថា រថយនដែលពួក ខ្លួន ដឹកឈើនេះ គឺដឹកចេញពីទឹកដី នៃខេត្តកោះកុង សំដៅនាំចុះទៅប្រទេសវៀតណាម ប៉ុន្តែមិនបានឆ្លើយថា ចុះ តាមច្រកណាមួយនោះឡើយ។

បច្ចុប្បន្នកម្លាំងកងរាជឣាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿងបញ្ជូនឲ្យជំនាញខណ្ឌរដ្ឋបាលព្រៃឈើកំពត ដើម្បី ឈានទៅចាត់ការបន្តតាមនិតិវិធីច្បាប់៕

មន្ត្រីគណបក្ស ប្រជាជនកម្ពុជា ជូនអំណោយដល់ ជនចាស់ជរា មានជំងឺរ៉ាំរ៉ៃ

0
0

បន្ទាយមានជ័យ៖ មន្រ្តីគណបក្សប្រជាជនកម្ពុជា បាននាំយក នូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូន លោកយាយចាស់ជរា៣នាក់ ដែលមានអាយុជាង៧០ឆ្នាំប្លាយ កំពុងជួបនូវភាពជរា និងមានជំងឺរ៉ាំរ៉ៃ។

អំណោយកើតចេញពីទឹកចិត្តសប្បុរស ដើម្បីជួយសម្រាលទុកលំបាករបស់ចាស់ជរានេះ ត្រូវបានយកទៅប្រគល់ ជូនលំនៅដ្ឋានរបស់លោកយាយទាំង៣រូប កាលពីរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅភូមិបាលិលេយ្យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អំណោយយកជូនចាស់ជរានេះ រួមមាន៖ មី ១កេះ ទឹកសុទ្ធ ៣យួរ សារ៉ុង១ ថ្នាំសង្កូវ ម្ហូបអាហារ និង ថវិកា ១០០ ដុល្លារ។

លោកយាយ ដែលទទួលអំណោយនេះ រួមមាន៖ ១. លោកយាយ កង សឿន អាយុ៩៣ឆ្នាំ រស់នៅក្នុងខ្ទមកម្សត់ ដែលអ្នកជិតខាងបាននាំគ្នាធ្វើឲ្យ ស្ថិតនៅក្នុងភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត។ លោកយាយមានជំងឺសួត សសៃ គ្រាំគ្រឿងក្នុង និងជំងឺរ៉ាំរ៉ៃផ្សេងៗជាច្រើនទៀត។ ២. លោកយាយ ឃិត យ៉ត អាយុ ៩៥ឆ្នាំ និង ៣. លោក យាយ ពេទ នី អាយុ ៧៤ឆ្នាំ គ្មានកូនចៅ និងគ្មានទីជំរកច្បាស់លាស់ មានជំងឺឈឺរ៉ាំរ៉ៃជាច្រើនឆ្នាំ ត្រូវអ្នកជិតខាង ជាសប្បុរសជន នាំយកមករស់នៅក្នុងផ្ទះភូមិបាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត៕

រាត្រីឆ្លងឆ្នាំ អគ្គិភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋ នៅសង្កាត់ស្ទឹងមានជ័យ តែជួយពន្លត់ទាន់ពេល

0
0

ភ្នំពេញ៖ លំនៅឋានរបស់ប្រជាពលរដ្ឋមួយខ្នង សង់ពី ឈើលើ ថ្មក្រោម មានទំហំ ៤ គុណ៨ម៉ែត្រ កម្ពស់មួយជាន់ ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីម៉ោង១១ និង ១៥នាទីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤។ តែសំណាងល្អ ត្រូវបាន អ្នកជិតខាងជួយពន្លត់ទាន់ពេលវេលា មិនមានការរាលដាលដល់លំនៅឋានរបស់អ្នកដទៃនោះទេ។

ផ្ទះដែលរងគ្រោះអគ្គិភ័យនេះ ស្ថិតនៅក្នុងក្រុមទី០៧ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានម្ចាស់ ឈ្មោះ ឡាយ អាយុ ៦៩ឆ្នាំ មានស្រុកកំណើតនៅភូមិដំណាក់ចង្អើរ ស្រុកកែប ខេត្តកំពត។

លោកយាយ ឡាយ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលមានហេតុការណ៍កើតឡើង រូបគាត់ និង ប្អូនស្រីកំពុងសម្រានក្នុងផ្ទះ។ លុះដល់វេលាកើតហេតុ ស្រាប់តែធំក្លិនឈ្ងៀមកើត ធ្វើឲ្យរូបគាត់ដែលកំពុងសម្រាននៅលើផ្ទះ ដើរចុះមកខាងក្រោម ដើម្បីមើលថា តើក្លិនឈ្ងៀមកពីណា ខណៈលោកយាយចុះមកក្រោម ស្រាប់តែឃើញមានអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ ហើយរូបគាត់ស្រែកផ្អើលឆោរឡោរស្រែកហៅគេឯងជួយ។

ភ្លាមៗនោះ ប្រជាពលរដ្ឋរស់នៅជិតកន្លែងកើតហេតុ នាំគ្នាជួយអន្តរាគមន៍យកបំពង់ពន្លត់អគ្គិភ័យ ខ្លះដងទឹក ក៏ ដូចជា តទុយោ ដើម្បីបាញ់ពន្លត់អណ្តាតភ្លើង។

ដោយសារតែមានការអន្តរាគមន៍យ៉ាងសស្រាក់សស្រាំងពីប្រជាពលរដ្ឋ ប្រជាការពារភូមិដឹកនាំដោយលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ ដែលចុះទៅអន្តរាគមន៍ផ្ទាល់នោះ អណ្តាតភ្លើងត្រូវបានបាញ់ពន្លត់ទៅវិញក្នុងរយ: ពេល ១ម៉ោងក្រោយមក។

ក្នុងនោះរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន៣គ្រឿងបានទៅដល់កន្លែង កើតហេតុ ប៉ុន្តែមិនបានធ្វើការបាញ់ទឹកនោះទេ ព្រោះមុនពេលដែលរថយន្តពន្លត់អគ្គិភ័យទៅដល់ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានសហការគ្នាដងទឹកជះពន្លត់អណ្តាតភ្លើងឲ្យរលត់បាត់ជាស្ថាពរទៅហើយ។

ផ្ទះត្រូវបានឆាបឆេះអស់ប្រមាណ ៥០ភាគរយ។ ការឆាបឆេះសមត្ថកិច្ចសន្និដ្ឋានជាជំហានដំបូងថា បណ្តាលមកពីទុស្សេចរន្តអគ្គិសនី៕

Viewing all 8042 articles
Browse latest View live




Latest Images