Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ចោរស្ទើរភ្លើង អស់លក្ខ័ណ ត្រូវបានសមត្ថកិច្ច ក្របួចក

$
0
0

បន្ទាយមានជ័យ៖ ចោរស្ទើរភ្លើងម្នាក់ត្រូវបាន ពលរដ្ឋនិងសមត្ថកិច្ចការពារព្រំដែនគោកលេខ៨៩១ ក្របួចបានិងស្វាគមន៍ម្នាក់១ដៃ១ជើង ផងដែរ ហេតុការណ៍នេះនៅមុខប៉ុស្តិ៍ក្បាល ស្ពាន នៃវរការពារព្រំដែនគោកលេខ៨៩១ ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់-ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៥  ។

បើតាមប្រភពសាក្សី ពីបានឃើញហេតុ បាន ឲ្យដឹងថា មុនកើតជនសង្ស័យបាន យកម៉ូតូ មកលក់ឲ្យពលរដ្ឋម្នាក់ ក្នុងតម្លៃថោក លុះពេលជិតត្រូវរ៉ូវគ្នា ភាគីទទួលទិញបានសួរថា មានពន្ធទេ ជនសង្ស័យបានឆ្លើយថាអត់ ភ្លាមៗដោយមានការសង្ស័យ ថាជារបស់ចោរមកលក់ ហើយចៃដន្យសមត្ថកិច្ចការពារព្រំដែន បានឃើញបានសួរដេញដោរ ជនសង្ស័យភ័យខ្លាំងពេក បានឆ្លើយថា ខ្ញុំបានលួចម៉ូតូពីបឹងត្រកួន ភ្លាមនោះពលរដ្ឋក៏ស្វាគមន៍ ម្នាក់១ដៃ ១ជើងផងដែរ។

សមត្ថកិច្ចការពារព្រំដែនបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឆាយ សុវណ្ណា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅខេត្តសៀមរាប
និងបានសារភាព នៅកន្លែងកើតហេតុថា ខ្លួនបានបានលួចពីច្រកបឹងត្រកួន  ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ខណៈម្ចាស់ម៉ូតូ កំពុងចូលទៅកាប់ដំឡូងមី ដោយមានឱកាសល្អ ខ្លួនក៏លួចយកមកម៉ូតូម៉ាកហុង ដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ និង បានដោះស្លាកលេខចោលផងដែរ និងបានធ្វើសកម្មភាពកាលពី៤ថ្ងៃមុនមកម៉្លេះ ព្រមទាំងបានយក ទៅលក់នៅខេត្តសៀមរាបមិនដាច់ ក៏យកមកលក់នៅក្រុងប៉ោយប៉ែតវិញ ក៏ត្រូវសមត្ថកិច្ចចាប់បានតែម្តង។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង បញ្ជូនទៅកាន់វរការពារ ព្រំដែនគោកលេខ៨៩១ ដើម្បីសាកសួរនាំបន្ត ទៀតចាត់ការតាមច្បាប់ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


មេព្រៃក្រុងបានលុង មិនបង្រ្កាប កន្លែងស្តុក ឈើប្រណីត សង្ស័យទទួល លុយសំណូក

$
0
0

រតនគិរី ៖ គេតែងតែសង្កេតឃើញ រថយន្ត និងម៉ូតូជាច្រើនគ្រឿង សម្រុកដឹកឈើប្រណីត ចូលទីតាំងស្តុកឈើមួយកន្លែង ស្ថិតក្នុងភូមិថ្មដារ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ប៉ុន្តែមិនត្រូវបានបង្រ្កាប ដោយជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធនោះឡើយ។

បើតាមប្រជាពលរដ្ឋ ដែលមានលំនៅឋានក្បែរកន្លែងស្តុកឈើនេះ ប្រាប់ឲ្យដឹងថា ថៅកែឈើនេះជាជនជាតិវៀតណាម មកជួលទីតាំងសម្រាប់ទិញឈើប្រណីត ដើម្បីដឹកទៅលក់នៅប្រទេសវៀតណាម។

ប្រជាពលរដ្ឋខាងលើ ប្រាប់បន្តថា ក្រុមឈ្មួញវៀតណាមទាំងនេះ មិនខ្លាចច្បាប់ទម្លាប់ស្រុកខ្មែរនោះទេ ដោយពួកគេសំអាងលើ អំណាចទឹកលុយ ទិញទឹកចិត្ត សមត្ថកិច្ចជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ភ្លេចអនុវត្តការងារ ដែលថ្នាក់លើប្រគល់ជូន។ ការដឹកជញ្ជូនឈើពីសំណាក់ក្រុមឈ្មួញខ្មែរ យកមកលក់ឲ្យក្រុមឈ្មួញ វៀតណាមនេះ ភាគច្រើនប្រព្រឹត្តទៅនៅពេលយប់ លើកដាក់ឈើឮសូរក្តុងក្ឌាំង រកតែដេកពួនមិនបាន ថែមទៀតផង។ ទាក់ទិនទៅនឹងក្រុមឈ្មួញវៀតណាម បើកទីតាំងទិញឈើ ប្រណីតខុសច្បាប់កណ្តាលក្រុងបានលុង ដើម្បីយកទៅលក់នៅវៀតណាម ដោយគ្មានការបង្រ្កាបនេះដែរ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចសុំការបំភ្លឺណាមួយពីលោក ហុង វណ្ណរាន នាយផ្នែករដ្ឋបាលព្រៃឈើ ទទួលបន្ទុកក្រុងបានលុង ស្រុកលំផាត់ និងស្រុកកូនមុំ បានទេ នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៥ នេះ៕

Photo by DAP-News

សាកលវិទ្យាល័យ ធនធានមនុស្ស ទទួលបាន វិញ្ញាបនបត្រ ទទួលស្គាល់ គុណភាពអប់រំ លើគ្រឹះស្ថាន ឧត្តមសិក្សា ទាំងមូល ដំបូងគេ នៅកម្ពុជាពី ACC

$
0
0

ភ្នំពេញ៖ ជាមោទនភាពដ៏ឧត្តុងឧត្តមបំផុតសម្រាប់គណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិត សាកល វិទ្យាល័យទទួលបាន វិញ្ញាបនបត្រទទួលស្គាល់ គុណភាពអប់រំលើគ្រឹះស្ថាន ឧត្តមសិក្សាទាំងមូល កម្រិត១ក (Institutional Accreditation at Provisional) ពីគណៈកម្មាធិការទទួលស្គាល់ គុណភាពអប់រំនៃកម្ពុជា (Accreditation Committee of Cambodia (ACC)) ក្រោយពេលដែល គណៈប្រតិភូរបស់ ACC ចំនួន ០៩រូប បានចុះមកវាយតម្លៃគុណភាពសាកលវិទ្យាល័យធនធាន មនុស្ស សរុបចំនួន១០ថ្ងៃ ដែលជាវិញ្ញាបនបត្រកម្រិតប្រសើរ ជាងគេក្នុងពេលបច្ចុប្បន្ននៅកម្ពុជាព្រោះថា មកដល់ពេលនេះមានតែសាកលវិទ្យាល័យ៤ ប៉ុណ្ណោះ (រដ្ឋ២ ឯកជន២) ដែលទទួលបាន វិញ្ញាបនបត្រនេះ។

ACC ជាស្ថាប័នដែលមានតួនាទីវាយតម្លៃគុណភាពអប់រំ លើគ្រប់គ្រឹះស្ថានឧត្តមសិក្សារដ្ឋ និង ឯកជន ប្រកបដោយសុក្រឹតភាព និង តម្លាភាពបំផុត។ ប្រភេទ និងចំណាត់ថ្នាក់ដែល ACC ផ្តល់ជូន គ្រឹះស្ថានឧត្តមសិក្សានានា ក្រោយពីបានវាយតម្លៃគុណភាពរួចរាល់ គឺរួមមានតាម ជំហ៊ានពីតូចទៅធំ ជាបន្តបន្ទាប់ដូចជា៖ ជំហ៊ានទី១-វិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ជំហ៊ានទី២-វិញ្ញាបនបត្រទទួលស្គាល់គុណភាពអប់រំបេក្ខភាពលើគ្រឹះស្ថានឧត្តមសិក្សាទាំងមូល ជំហ៊ានទី៣-វិញ្ញាបនបត្រ ទទួលស្គាល់គុណភាពអប់រំបណ្តោះអាសន្នលើគ្រឹះស្ថានឧត្តមសិក្សាទាំងមូល និងជំហ៊ានទី៤-ដែល ខ្ពស់ជាងគេ គឺវិញ្ញាបនបត្រទទួលស្គាល់ គុណភាពអប់រំពេញសិទ្ធិលើគ្រឹះស្ថានឧត្តមសិក្សាទាំងមូល ។

ការទទួលបាននូវការទទួលស្គាល់ គុណភាពដ៏មានសក្តានុពលនេះ គឺដោយសារតែ សាកល វិទ្យាល័យធនធានមនុស្ស បានបំពេញនូវលក្ខខណ្ឌទាំងអស់ នៃលក្ខណៈសម្បត្តិក្នុង សូចនាករចំនួន ១៦៥ នៃស្តង់ដារសរុបទាំង ០៩ ដែលកំណត់ដោយ ACC រួមមាន ៖
ស្តង់ដារទី០១ ៖ បេសកកម្ម
ស្តង់ដារទី០២ ៖ រចនាសម្ព័ន្ធគ្រប់គ្រង ការគ្រប់គ្រង និង គម្រោងផែនការ
ស្តង់ដារទី០៣ ៖ កម្មវិធីសិក្សា
ស្តង់ដារទី០៤ ៖ បុគ្គលិកសិក្សា (សាស្រ្តាចារ្យ)
ស្តង់ដារទី០៥ ៖ និស្សិត និងសេវានិស្សិត
ស្តង់ដារទី០៦ ៖ សេវាសិក្សា
ស្តង់ដារទី០៧ ៖ ទីតាំងសម្ភាររូបវ័ន្ត
ស្តង់ដារទី០៨ ៖ គម្រោងផែនការ និងការគ្រប់គ្រងថវិកា
ស្តង់ដារទី០៩ ៖ ការផ្សព្វផ្សាយ

សូមបញ្ជាក់ថាសាកលវិទ្យាល័យធនធានមនុស្ស មានកត្តាសក្តានុពលជាច្រើនទៀតដូចជា ៖
- មានផែនការយុទ្ធសាស្រ្តច្បាស់លាស់រួមមាន៖ ចក្ខុវិស័យ បេសកកម្ម គោលដៅ ទិសដៅ និង សកម្មភាពសុទ្ធតែឆ្លុះបញ្ចាំង ពីឆន្ទៈក្នុងការចូលរួមចំណែក ក្នុងការអភិវឌ្ឍជាតិ ហើយធានាថានិស្សិត ដែលបានបញ្ចប់ការសិក្សា ពិតជាទទួលបាននូវជំនាញពិតប្រាកដ (Soft skill និងHard skill ) និង ទទួលបានទីផ្សារការងារ ទីផ្សារមុខរបរខ្ពស់ ។
-មានដៃគូអន្តរជាតិចំនួនសាកលវិទ្យាល័យ១២៩ល្បីៗលើពិភពលោក។
-កំពុងសាងសង់អគារសាកលវិទ្យាល័យថ្មី ដែលមានវិសាលភាពបណ្តុះបណ្តាល និស្សិត ចំនួនជា ២ម៉ឺននាក់ បំពាក់ដោយជណ្តើរយន្ត វិនិយោគក្នុងទឹកប្រាក់ជាង ១០លានដុល្លា។
-កម្មវិធីបណ្តុះបណ្តាលជាប្រព័ន្ធក្រេឌីត ដោយមានការទទួលស្គាល់ជាអន្តរជាតិ។
- មានសាស្រ្តាចារ្យបណ្ឌិត និងអនុបណ្ឌិត ដែលមានបទពិសោធន៍ច្បាស់លាស់លើឯកទេសបង្រៀន។
-មានមជ្ឈមណ្ឌលស្រាវជ្រាវ ដែលមានសមត្ថភាពស្រាវជ្រាវលើគម្រោងគ្រប់ប្រភេទ។
-និស្សិតមានឱកាសការងារ និងទីផ្សារមុខរបរខ្ពស់ ។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន រំលឹក​ខួបអនុស្សាវរីយ៍​លើកទី​៣៦​ ទិវា​ជ័យជម្នះ​៧មករា​

$
0
0

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ម៉ឹង សំផន នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៣៦ ទិវាជ័យជម្នះ៧មករា (៧មករា១៩៧៩-៧មករា២០១៥) ស្ថិតនៅក្នុងសាលាបឋមសិក្សា មេ សថ្នក ឃុំមេ សថ្នក ស្រុកចន្ទ្រា ខេត្តស្វាយរៀង រួមនិងបានសម្ពោធទីចាត់ការសាលាមួយខ្នងផងដែរ។

ក្នុងទិវារំលឹកខួបទី៣៦ នៃថ្ងៃជ័យជម្នះ៧មករា១៩៧៩ នាយឧត្តមសេនីយ៍ ម៉ឹង សំផងន បានមានប្រសាសន៍រំលឹកទៅដល់អតិតកាល កន្លងមកបន្ទាប់ពីថ្ងៃជ័យជម្នះនោះថា ក្នុងតំបន់ឃុំមេ សធ្នក នេះ ពុំមានសេសសល់អ្វីនោះទេក្រោយសង្គ្រាមបានបញ្ចប់ ទាំងហេដ្ឋារចនាសម្ព័ន្ធ ត្រូវខ្ចិចខ្ចីអស់ គ្មានផ្លូវ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន។

នាយឧត្តមសេនីយ៍បានបន្ថែមទៀតថា ក្រោយជ័យជម្នះថ្ងៃ៧មករា១៩៧៩ ក្រោមការដឹកនាំរបស់សម្តេចទាំងបី ក៏ដូចជាក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន បានធ្វើឲ្យមានការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ ទំាងសេដ្ឋកិច្ច កសិកម្ម ឧស្សហ៍កម្ម ជាដើម ក្នុងនោះហេដ្ឋរចនាសម័ន្ធជាច្រើនក៏ត្រូវបានចាប់ផ្តើមជួសជុល កសាង ស្ថាបនាឡើងវិញ ដូចជាផ្លូវថ្នល់ ដែលជាមធ្យោបាយធ្វើដំណើរដ៏ចាំបាច់របស់ប្រជាពលរដ្ឋ សាលាដែលជាកន្លែងផ្តល់នូវចំណេះដឹងដល់អ្នកជំនាន់ក្រោយ រួមនិងមន្ទីរពេទ្យ ដែលជាកន្លែងពិនិត្យ និងព្យាបាលជំងឺដល់ប្រជាពលរដ្ឋផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រួមនិងលោក ជំទាវ ក៏បានផ្តល់កិត្តយសកាត់ខ្សែបូរ សម្ពោធអគាទីចាត់ការមួយខ្នង របស់សាលាបឋមសិក្សាមេ សថ្នក ហើយបានដំាដើមឈើជានិមិត្តរូបដល់អ្នកជំនាន់ក្នុងការបណ្តុះគំនិតឲ្យចេះស្រឡាញ់បរិស្ថាន និងចេះការពារបរិស្ថានដែលជាអយុជីវិតមនុស្ស និងសត្វបច្ចុប្បន្ននេះ។ ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ក៏បានផ្តល់នូវអំណោយដល់បងប្អូនប្រជាពលរដ្ឋមួយចំនួនដែលរស់នៅស្រុកចន្ទា្រ ខេត្តស្វាយរៀងនេះផងដែរ៕

ល្បីថា ជើងខ្លាំង​ខាង​នេសាទ​ខុសច្បាប់​ខ្នាតធំ​ នៅផ្ទៃ​បឹងទន្លេ​សាប ឈ្មោះ ជីវ បាន​មកបង្កបទល្មើស​ក្នុងភូមិសាស្រ្ដ​សៀមរាប បន្ទាប់ពី​មាន​ភ្លើងខៀវ ពី​សមត្ថកិច្ច

$
0
0

សៀមរាប៖ យោងតាមគោលនយោបាយ និងយុទ្ធសាស្រ្ដ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ថ របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្រាប់ការធានានូវការគ្រប់គ្រងជលផល និងធនធានជលផល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការផ្ទាល់នោះ ក្នុងបំណងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងសហគមន៍មូលដ្ឋាន និងដើម្បីផលប្រយោជន៍សង្គម សេដ្ឋកិច្ច និងបរិស្ថាន រួមទាំងការអភិរក្សជីវចម្រុះផង រួមនិងមរតកវប្បធម៌ធម្មជាតិ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

តែជាក់ស្ដែងសង្គមស្ទើរតែទាំងមូល ក៏ដូចជាប្រជាសហគមន៍នេសាទតាមមូលដ្ឋានបានដឹង ឮច្បាស់ អំពី កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសាម៉ី និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការគ្រប់គ្រង និងធានាការអនុវត្តតាមច្បាប់ប្រកបដោយវិសាលភាព ផងដែរ ។ តែក្នុងនោះដែរ គឺពិសេសការគ្រប់គ្រង ការប្រើប្រាស់ធនធានជលផល (មច្ឆាជាតិ) របស់ប្រជាសហគមន៍មូលដ្ឋាន ក្រោមបទប្បញ្ញត្តិនៃច្បាប់ពាក់ព័ន្ធនានា ត្រូវបានរំខាន និងមិនបានទទួលសិទ្ធិពេញលេញ។

ប្រជាសហគមន៍នេសាទ អាជ្ញាធរមូលដ្ឋាន និងអង្គការសង្គមស៊ីវិលមួយចំនួន ដែលស្ថិតនៅក្នុងភូមិសាស្ដ្របឹងទន្លេសាទ ខេត្តសៀមរាប ដូចជានៅសង្កាត់ចុងឃ្នាស់ ក្រុងសៀមរាប និងនៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម បានប្រាប់អ្នកយកព័ត៌មានយើង ថា បច្ចុប្បន្ននៅផ្ទៃបឹងទន្លេសាទ ដូចជានៅពេជ្រជីក្រីយ៍ អតិតឡូតិ៍លេខ៦ និងចំណុចខ្វែកចក ភូមិស្ទឹងជ្រៅ ឃុំអន្លង់សំណ ស្រុកជីក្រែង ក៏ដូចនៅចំណុចអតីតឡូតិ៍លេខ៤ តំបន់អភិរក្សបឹងទន្លេសាទ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ជាដើម គឺនៅមានបទល្មើសនាសាទទ្រង់ទ្រាយធំផងដែរ នៅពេលយប់នាពេលនេះ ហើយការដែលក្រុមជនល្មើសនេសាទទាំងនេះ ប្រព្រឹត្តទៅបាន គឺអាស្រ័យលើការឲ្យភ្លើងខៀវ និងការបិទភ្នែកពីសមត្ថកិច្ចពាក់ព័ន្ធ ផងដែរ ។

លោកប្រធានក្រុមប្រឹក្សាឃុំម្នាក់ (សុំមិនបញ្ចេញឈ្មោះ) ដែលមានទីតាំងនៅតំបន់បឹងទន្លេសាទ លោកបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានដើមអម្ពិលយើងថា លោកបានទទួលព័ត៌មានពីប្រជាសហគមន៍នេសាទ ថា នៅពេលយប់ៗ នាពេលបច្ចុប្បន្ននេះ គឺមានបទល្មើសនេសាទធំៗជាច្រើន ដែលហាក់មានការឲ្យដៃពីសមត្ថកិច្ចពាក់ព័ន្ធ ក្នុងភូមិសាស្ដ្រ ផ្ទៃបឹងទន្លេសាប ដែលស្ថិតនៅក្នុងភូមិឃុំ របស់គាត់ ។

ជាក់ស្ដែងទាក់ទងនិងបញ្ហានេះ មានប្រជាសហគមន៍នេសាទ (សុំមិនបញ្ចេញឈ្មោះ) បាន ប្រាប់អ្នកយកព័ត៌មានដើមអម្ពិលយើងថា ប៉ុន្មានយប់នេះ គឺមានជើងខ្លាំងខាងប្រព្រឹត្តិបទល្មើសនេសាទយ៉ាងគឃ្លើនម្នាក់ មានឈ្មោះថា ”ជីវ” ដែលបានផ្អើលមកពីការបង្ក្រាបយ៉ាងក្ដៅរបស់អភិបាលខេត្តពោធិ៍សាត់ លើផ្ទៃបឹងទន្លេសាប ដែលក្រុមគេបានប្រព្រឹត្តិបទល្មើសនេសាទខុសច្បាប់នោះ ឥឡូវបានមកបន្ដប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ ក្នុងផ្ទៃបឹងទន្លេសាប ភូមិសាស្រ្ដសៀមរាប យ៉ាងរំភើយ ។

ពួកគាត់បានបញ្ជាក់ថា ទីតាំងនៃផ្ទៃបឹងទន្លេសាទ ដែលមានឈ្មោះ ”ជីវ” ជាមេខ្លោងនោះ ដែលកំពុង និងបានប្រព្រឹត្តិបទល្មើសនេសាទខុសច្បាប់នោះ គឺនៅចន្លោះផ្ទៃបឹង រវាងខ័ណ្ឌព្រំប្រទល់ខេត្តសៀមរាប-ពោធិ៍សាត់ និងទីតាំងមួយចំនួនទៀត គឺនៅពេជ្រជីក្រីយ៍ អតិតឡូតិ៍លេខ៦ ជាដើមនោះ ហាក់មិនមានការរំខាន់ដល់ក្រុមសមត្ថកិច្ច ឡើយ ឬហាក់ទំនងដោយសារតែមានភ្លើងខៀវ និងការឃុបឃិតពីសមត្ថកិច្ចពាក់ព័ន្ធ ។
សូមបញ្ជាក់ថា យោងបទបញ្ជាលេខ ០០១បប របស់រាជរដ្ឋាភិបាលកម្ពុជា កន្លងទៅនៅខេត្តសៀមរាប លោក ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្ត បានដាក់បញ្ជា និងការណែនាំដល់អាជ្ញាធរ សមត្ថកិច្ច អង្គភាព មន្ត្រីជំនាញ និងប្រជាសហគមន៍ពាក់ព័ន្ធ ឲ្យចូលរួមគោរព និងអនុវត្តន៍តាមគោលនយោបាយ និងយុទ្ធសាស្រ្ដ ច្បាប់ លិខិតបទដ្ឋានគតិយុត្ថ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានានូវការគ្រប់គ្រងធនធានជលផល (មច្ឆាជាតិ) និងចុះផ្សព្វផ្សាយ អប់រំ ពិនិត្យ បង្រ្កាបរាល់បទល្មើសនេសាទ លើផ្ទៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រ ខេត្តសៀមរាប ជាប្រចាំ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។

ទន្ទឹមនិងនោះ ប៉ុន្មានខែមុននេះក្រោមការដឹកនាំរបស់លោក ឃឹម ប៊ុនសុង ជាអភិបាលខេត្ត កាលនោះ លោក នូ ផល្លា ជាអភិបាលខេត្តរង (ដែលបច្ចុប្បន្ន ជាប្រធាន ក្រុមប្រឹក្សាខេត្តសៀមរាប) លោកបានដឹកនាំ កងកម្លាំងរាជអាវុធហត្ថខេត្ត បានចុះពិនិត្យ សង្កេតករណីបទល្មើសនេសាទខុសច្បាប់ រហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួន អ្នកជាប់ពាក់ព័ន្ធជាបន្តបន្ទាប់ ផងដែរ ។ ហើយកាលពីដើមខែតុលា ឆ្នាំ២០១៤កន្លងទៅនេះ សមត្ថកិច្ច អ.ហ ខេត្តសៀមរាប បានចាប់ឃាត់ខ្លួន មន្ត្រីនគរបាលជាតិ ៥រួប ដែលបានជាប់ពាក់ព័ន្ធ និងការដែលពួកគាត់មិនបានអនុវត្តតាមតួនាទី រួមទាំងច្បាប់ លិខិតបទដ្ឋានគតិយុត្ថនានានោះ ។

ទោះជាយ៉ាងណា មានប្រជាសហគមន៍ ក៏ដូចជាអាជ្ញាធរមូលដ្ឋានមួយចំនួន ដែលរស់នៅ និងប្រកបរបរនេសាទស្របច្បាប់ ដើម្បីចិញ្ចឹមជីវិត នៅក្នុងភូមិសាស្ដ្រនោះ បានលើកឡើងជាសំណូមពរ ដល់គ្រប់ថ្នាក់ដឹកនាំ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ បន្តចូលរួមទប់ស្កាត់នូវរាល់បទល្មើសនេសាទខុសច្បាប់ឲ្យមានប្រសិទ្ធិភាពខ្ពស់ បើមិនដូច្នោះទេ ផលមច្ឆាជាតិនឹងត្រូវហិនហោចជាពុំខាន់ឡើយ។ ទាក់ទងនិងបញ្ហានេះអ្នកយកព័ត៌មាននៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលយើងមិនទាន់ អាចទាក់ទងជាមួយមន្ត្រី ជលផល បាននៅឡើយទេ រហូតដល់ពេលរសៀលនេះ ។

ហើយពួកគាត់ក៏បាន សំណូមពរដល់ថ្នាក់ដឹកនាំ និងក្រុមអធិការកិច្ច ក៏ដូចជា អង្គភាពប្រឆាំងអំពើរពុករលួយ ជួយពិនិត្យ និងដុះក្អែលរាល់បុគ្គល និងមន្ត្រី សមត្ថកិច្ច ដែលជាប់ពាក់ព័ន្ធនិងភាពអសកម្ម ហើយខកខានមិនបានបំពេញការងារ មិនបានអនុវត្តន៍តាមគោលការណ៍ ច្បាប់ តែបែជាឆ្លៀតឱកាស ឃុបឃិត ចូលដៃចូលជើង ជាមួយក្រុមជនប្រព្រឹត្តិបទល្មើសនេសាទខុសច្បាប់ក្នុងទ្រង់ទ្រាយធំៗទៅវិញនោះ ដើម្បីផលប្រយោជន៍សង្គម សេដ្ឋកិច្ច ពិសេសការគ្រប់គ្រងធនធានជលផល (មច្ឆាជាតិ) ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕

មូលដ្ឋាន នៃការរៀបចំ បញ្ជីគណនេយ្យ និងឯកសារ ពន្ធដារ ឲ្យបានត្រឹមត្រូវ

$
0
0

បញ្ជីគណនេយ្យ និងហិរញ្ញវត្ថុ ជាចំនុចយុទ្ធសាស្រ្តសំខាន់ណាស់ សម្រាប់ស្ថាប័ន រីឯការរៀបចំបញ្ជី សម្រាប់បង់ ពន្ធដារដែលត្រឹមត្រូវ គឺជាមូលដ្ឋានការពារហានីភ័យធ្ងន់ធ្ងរនានា ដោយសារការពិន័យយ៉ាងច្រើនពី អជ្ញាធរ ពន្ធដារ ។ ករណីលោកអ្នកមានការពិបាកក្នុងការរៀបចំបញ្ជីគណនេយ្យ និងហិរញ្ញវត្ថុ និងមានការពិបាកក្នុងការ រៀបចំឯកសារពន្ធដារ ឬចង់ដោះស្រាយបញ្ហា ឬចង់ដោះស្រាយបំណុលពន្ធដារនានាឲ្យបានត្រឹមត្រូវតាមច្បាប់។   លោកអ្នកអាចជួបប្រឹក្សាយោបល់ជាមួយ អ្នកឯកទេសវិជ្ជាជីវ:គណនេយ្យ និងពន្ធដារ មានស្នាដៃ និងបទ ពិសោធន៍ច្បាស់លាស់ទូលំទូលាយលើកិច្ចការទាំងឡាយនេះ តាមរយះទូរស័ព្ទលេខៈ 011 777 110 និង 017 888 987 ។

LBC ជួយលោកអ្នកបានលើសេវាកម្ម ឬលើការងារជាច្រីនដូចជា៖

I-សេវាកម្មប្រឹក្សាយោបល់លើការងារគណនេយ្យ និងហិរញ្ញវត្ថុ:

-សេវាកម្មត្រួតពិនិត្យបញ្ជីស្នាមគណនេយ្យ និង រៀបចំគោលនយោបាយ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។

- សេវាកម្មកត់ត្រាបញ្ជី និង រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំខែ និងប្រចាំឆ្នាំ(បិទបញ្ជី) ស្របតាមគោល នយោបាយ និង នីតិវិធី ស្តង់ដារ និង លក្ខខណ្ឌតម្រូវផ្នែកច្បាប់ ។

- សេវាកម្មរៀបចំ និងកត់ត្រាសមតុល្យដើមគ្រាសម្រាប់ក្រុមហ៊ុនបើកថ្មី និង ក្រុមហ៊ុនដែល មានប្រតិបត្តិការជាច្រើនឆ្នាំឲ្យបានត្រឹមត្រូវឡើងវិញ ។

-ប្រឹក្សាយោបល់លើការកែលម្អ ឬធ្វើបច្ចុប្បន្នភាពលើគោលនយោបាយណនេយ្យ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។

II-សេវាកម្មប្រឹក្សាយោបល់លើការងារពន្ធដារគ្រប់ប្រភេទ

- រៀបចំឯកសារបែបទពន្ធដារគ្រប់ប្រភេទដោយត្រឹមត្រូវ និងយកទៅបង់នៅ កន្លែងពន្ធដារ ជូនលោកអ្នក ជាស្រេច ដែលធ្វើបែបនេះលោកអ្នកចំណាយសេវាកម្មអស់តិច  ហើយឯកសារ មានលក្ខណៈត្រឹមត្រូវ ជាពិសេសចំណេញថវិកា ជាងការជួលបុគ្គលិកធ្វើការជាប្រចាំយ៉ាងច្រើន។

- ដោះស្រាយបញ្ហាពន្ធដារគ្រប់ប្រភេទដូចជាៈ ការដោះស្រាយបំណុលពន្ធដារនានាដែលបានជំពាក់រដ្ឋកន្លង មក ការដោះស្រាយបំណុលពន្ធដារដើម្បីជំរះបញ្ជីបិទក្រុមហ៊ុន ការរៀបចំឯកសារស្របច្បាប់សម្រាប់ដាក់ជូន សវនករពន្ធដារ ។

- រៀបចំឯកសារកត់ត្រាបញ្ជីគណនេយ្យឲ្យបានត្រឹមត្រូវសម្រាប់បង់ពន្ធដារ។

-រៀបចំរៀបចំផែនការពន្ធដារក្នុងការចាប់ផ្តើមអាជីវកម្មថី្ម ដើម្បីទទួលបានការលើក ទឹកចិត្ត និងការលើកលែងពន្ធ ។

- នឹងលើកិច្ចការនានាពាក់ព័ន្ធជាមួយពន្ធដារ ។

III-សេវាកម្មប្រឹក្សាយោបល់លើការចុះបញ្ជីបើក ឬបិទក្រុមហ៊ុន អង្គការ សមាគម គ្រឹះស្ថានហិរញ្ញវត្ថុ សណ្ឋាគារ ការិយាល័យតំណាង សាខាក្នុង និងក្រៅប្រទេស ។ល។

- សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើសប្រភេទក្រុមហ៊ុន និងការដាក់ដើមទុនចុះបញ្ជី

- សេវាប្រឹក្សាយោបល់លើការរៀបចំឯកសារ ចុះបញ្ជីពាណិជ្ជកម្ម ការស្នើសុំលេខអត្តសញ្ញាណកម្មសារពើពន្ធ វិញ្ញាបនបត្រអាករលើតម្លៃបន្ថែម និងអាជ្ញាប័ណ្ណពីក្រសួង ឬស្ថាប័នអាណាព្យាបាល ។

- ការចុះបញ្ជីជាអង្គការ សមាគម ស្ថាប័នមិនស្វែងរកប្រាក់ចំណេញផ្សេងៗ

- សុំការលើកទឹកចិត្តដល់ការវិនិយោគពីសំណាក់រដ្ឋាភិបាល (QIP)

- សេវាកម្មប្រឹក្សាយោបល់លើការបំពេញបែបទបិទក្រុមហ៊ុន អង្គការ សមាគមរោងចក្រ សហគ្រាស សណ្ឋាគារ……(ការស្នើសុំលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម លុបឈ្មោះសហគ្រាសបុគ្គល ឬពាណិជ្ជករ ដែលជាប់ពន្ធលើប្រាក់ចំណេញ លុបឈ្មោះចេញពីបញ្ជីអង្គការ សមាគម...) ។ល។

IV-សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើស ឬអភិវឌ្ឍកម្មវិធីគណនេយ្យកំព្យូទ័រ

- ជ្រើសរើសកម្មវិធីគណនេយ្យកុំព្យូទ័រឲ្យសមស្របទៅនឹងបរិបទការងារ ទំហំការងារ និងធនធានហិរញ្ញវត្ថុ របស់ ក្រុមហ៊ុនអង្គការ សមាគម... លោកអ្នក សម្រាប់កត់ត្រាផ្ទៀងផ្ទាត់ និង ផលិតរបាយការណ៍ ស្របតាមគោល នយោបាយ និងនីតិវិធីគ្រប់គ្រងគណនេយ្យ និង ហិរញ្ញវត្ថុ បទដ្ឋានជាតិ អន្តរជាតិ និង លក្ខខណ្ខត្រូវផ្នែកច្បាប់ ។

- ជួយវិភាគ និងធ្វើគម្រោងអភិវឌ្ឍកម្មវិធីគណនេយ្យកុំព្យូទ័រថ្មី សម្រាប់ ក្រុមហ៊ុន អង្គការ សមាគម ...លោក អ្នក។

V-សេវាកម្មវគ្គបណ្តុះបណ្តាលជំនាញគណនេយ្យ និងពន្ធដារលើការអនុវត្តជាក់ស្តែង

សេវាកម្មបណ្តុះបណ្តាលជំនាញគណនេយ្យដល់បុគ្គលិករបស់ក្រុមហ៊ុន អង្គការ សមាគម ... តាមមុខងារ (ប្រធានផ្នែកគណនេយ្យ គណនេយ្យករ បេឡាករ អ្នកគ្រប់គ្រងសន្និធិ...) និង គ្រប់កម្រិត (កម្រិតប្រតិបត្តិ កម្រិតបច្ចេកទេស និង កម្រិតយុទ្ធសាស្រ្ត)

សូមទាក់ទងទូរស័ព្ទលេខៈ 011 777 110 និង 017 888 987      

កម្លាំងនគរបាល ក្រុងប៉ោយប៉ែត ចុះត្បាតការពារ សន្តិសុខពលរដ្ឋ

$
0
0

បន្ទាយមានជ័យ៖ កម្លាំងនគរបាល ក្រុងប៉ោយប៉ែត បានចុះព្រឹត្តការណ៍ត្បាត ការពារសន្តិសុខ ដោយយោងតាម បញ្ជាដ៏រឹងមាំពីសំណាកលោកអាត់ ខែម ស្នងការខេត្ត និងបញ្ជាផ្ទាល់ ពីលោកអ៊ុំ សុផល អធិការក្រុង ដឹកនាំកម្លាំង ជាច្រើននាក់ ផ្ទាល់លោកសៅ សារឿន នាយ ផ្នែកសណ្តាប់ធ្នាប់។ព្រឹត្តបត្តិ ការណ៍តាំង ពីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៥ នៅគ្រប់ច្រកល្ហក់ នៅក្នុងក្រុងប៉ោយប៉ែត រហូតដល់វេលាម៉ោង១យប់រំលង អាធ្រាត ឈានចូលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៥ ។

លោកអ៊ុំ សុផលអធិការក្រុងប៉ោយប៉ែតបាន ថ្លែងថា  ក្នុងនាមយើងជាសមត្ថកិច្ចមានភារ កិច្ចបំរើប្រទេសជាតិ និងបំរើប្រជាពលរដ្ឋ អស់ពីកម្លាំង កាយចិត្ត ទោះថ្ងៃយប់ស្មានណា ក៏ដោយ អោយតែមានហេតុការអ្វីកើតឡើងនៅ មូលដ្ឋាននានា នៅក្នុងក្រុងសមត្ថកិច្ចគ្រប់រូប ត្រូវតែចុះ ហេតុការណ៍ ។

លោកបន្តទាំងអស់គឺយោងតាមបញ្ជាពីលោកស្នងការខេត្ត ដើម្បីពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ បង្ក្រាបបទល្មើសជាក់ស្តែង ជាពិសេសចោរកម្ម ឆក់ ប្លន់ ដើម្បីការពារជូន ពលរដ្ឋគ្រប់គ្រប់ ។ លោកបានបញ្ជាក់ថាព្រឹត្តការណ៍នេះ គឺធ្វើជារៀងរាល់ថ្ងៃ២៤ម៉ោងលើ២៤ម៉ោងផងដែរ៕

ប្តីបើកម៉ូតូឌុបប្រពន្ធ និងកូនប្រុស មកលេង ខេត្តព្រះសីហនុ លឿនជ្រុលធ្លាក់ផ្លូវ បុកដើមអាកាស្យា ស្លាប់ប្រពន្ធ

$
0
0

ព្រះសីហនុ៖ ស្ត្រីជាភរិយា បានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែង រីឯបុរសជាប្តី និងជាអ្នកបើកបរ រងរបួសធ្ងន់ ចំណែកកូនប្រុសអាយុ៤ឆ្នាំ រងរបួសស្រាល ពេលជិះម៉ូតូឌុបគ្នា មកលេងខេត្តព្រះសីហនុ ជ្រុលល្បឿនទៅបុក ដើមអាកាស្យា នៅផ្លូវជាតិលេខ៣ ក្នុងទឹកដីខេត្តព្រះសីហនុ ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា នៅវេលា ម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៥ នៅលើដង ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ១៨៨-១៨៩ ស្ថិតនៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ត្រង់ចំនុចផ្លូវកោងស្ពានភូមិកំពង់ចិន មាន ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយ ម៉ូតូ ១គ្រឿង ម៉ាក ហុងដា ឌ្រីម១២៥ ឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១CJ-2870 បើកបរក្នុងទិសដៅ ពីកើតទៅលិច (ពីខេត្តកំពត ទៅខេត្តព្រះសីហនុ) យ៉ាងលឿន លុះមកដល់ចំណុចខាងលើ ក៏ជ្រុលចង្កូតទៅខាង ស្តាំដៃធ្លាក់ទៅចិញ្ចើមថ្នល់ បុកនិងដើមអាកាស្យា ដោយខ្លួនឯង បណ្តាលអោយអ្នកបើកបរជាប្តីឈ្មោះ ម៉ាញ់ សៀម អាយុ ៣០ឆ្នាំ មុខរបរលក់ការ៉ែមកី រងរបួសធ្ងន់ ដោយសារមានពាក់មួកសុវត្ថិភាព (បញ្ជូនសំរាកព្យាបាល នៅគ្លីនិកឯកជន វាលរេញក្រោយកើតហេតុ) ចំណែក ប្រពន្ធជាអ្នករួមដំណើរឈ្មោះ ហ៊ាង ស្រីនឿន អាយុ ៣២ឆ្នាំ មុខរបរលក់ការ៉ែមកី ស្លាប់នៅកន្លែងកើតហេតុ (មិន មានពាក់មួកសុវត្ថិភាព) ក្នុងនោះក៏បណ្តាលអោយ កូនប្រុសឈ្មោះ សៀម ផល អាយុ ៤ រងរបួសស្រាល ហើយ ក៏បានបញ្ជូនទៅសំរាកព្យាបាលនៅគ្លីនិកឯកជន វាលរេញជាមួយឪពុកផងដែរ ។

ប្រភពពីសមត្ថកិច្ចក៏បានអោយដែរថា ជនរងគ្រោះទាំង៣នាក់ខាងលើមានទីលំនៅភូមិម៉ាក់ប្រាង ឃុំបឹងសាឡាង ខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។ បច្ចុប្បន្នសពត្រូវបានបងប្អូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងម៉ូតូកំពុងរក្សាទុកជាបណ្តោះអាសន្ត នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទឹកថ្លា ៕


កំពុងឈរមើល គ្រឿងចក្រកាយថ្មភ្នំ ផ្ទុះគ្រាប់ ធ្លាយពោះវៀន ស្លាប់យ៉ាង អណោចអធ័ម

$
0
0

ភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ ពីមន្រ្តីមានសមត្ថកិច្ច នៅខេត្តព្រៃវែង បានឲ្យដឹងថា មានករណីភ្ញាក់ ផ្អើល មួយបានកើតមានឡើងដោយគ្រាប់ ដែលដាក់ដើម្បីបំផ្ទុះភ្នំសល់ពីមុនមក ខ្ទាតត្រូវយុវជនម្នាក់ ដែលកំពុងឈរមើល ត្រូវពោះវៀនស្លាប់យ៉ាងវេទនា។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ប្រមាណជា១០និង៣០នាទីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៥ នៅត្រង់ ចំណុចការដ្ឋាន ឡុង ណាំ ក្នុងភូមិស្វាយ៣០ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។

សេចក្តីរាយការណ៍ ខាងលើបានឲ្យដឹងទៀតថា យុវជនដែលស្លាប់នោះមានឈ្មោះ ប៉ុក ចយ អាយុ២៦ឆ្នាំ នៅ ស្រុកបាណន់ ខេត្តបាត់ដំបង បច្ចុប្បន្នជា កម្មករនៅក្រុមហ៊ុន ខាង ខួង ដែលជាក្រុមហ៊ុនរកស៊ីបំផ្ទុះគ្រាប់យកថ្ម។

គ្រាប់ ដែលផ្ទុះឡើង បានកប់តាំងពីថ្ងៃទី២៧ ខែធ្នូមកម្ល៉េះ ដោយវាមិនទាន់ផ្ទុះអស់ ទើបជាហេតុនៅថ្ងៃនេះ មានករណីបែបនេះកើតឡើងតែម្តងទៅ។

តាមការសន្តិដ្ឋានរបស់មន្រ្តីផ្នែកស្ថិតិអាវុធជាតិផ្ទុះថា មិនមែនផ្ទុះគីបរំសេវ បាញ់ថ្មនោះទេ ប៉ុន្តែការផ្ទុះនេះ អាចគ្រាប់នៅសល់ពីមុន៕

រថយន្ត Fuso ដឹកទំនិញ លើសទម្ងន់ រអិលថយក្រោយ ក្រលាប់ នៅផ្លូវជាតិលេខ៤

$
0
0

ព្រះសីហនុ៖ រថយន្ត Fuso ដឹកទំនិញលើសទម្ងន់ បានរអិលថយក្រោយហើយ បានក្រលាប់ធ្លាក់ផ្លូវ នៅផ្លូវជាតិ លេខ៤ តែគ្រោះថ្នាក់នេះមិនបណ្តាលអោយរងរបួសធ្ងន់ ឬស្លាប់ដល់មនុស្សឡើយ ។ ប្រភពពីសមត្ថកិច្ចបានអោយដឹងថា កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៥ នៅផ្លូវ ជាតិលេខ៤ ត្រង់ចំនុចអូរត្រាវ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ ត្រង់គីឡូម៉ែត្រលេខ ២១៥-២១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើង

ដោយរថយន្តម៉ាក Fuso ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3A-0738 បើកបរដោយឈ្មោះ ហេង សំរិន ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅខេត្តកំពង់ស្ពឺ ចំនែកម្ចាស់រថយន្តមានឈ្មោះ ហេង ស្រី ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅ

ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ធ្វើដំណើរពីពេជ្រនិល ឆ្ពោះមកខេត្តព្រះសីហនុលុះមកដល់ចំណុច ខាងលើដែលជាចំណុចចោទខ្លាំង ហើយរថយន្តដឹកទំនិញធ្ងន់ផង មិនអាចឡើងចំនោទបានក៏ធ្វើអោយរថយន្ត

រអិលថយក្រោយរួចក៏ក្រលាប់ទៅខាងស្តាំដៃរបស់ខ្លួនតែម្តង ។ ប្រភពពីសមត្ថកិច្ចដដែលបានអោយដឹងទៀតថា រថយន្តនេះមានអ្នករួមដំណើរចំនួន៤នាក់ ក្នុងនោះ៖ ១.ឈ្មោះ ខន ណាប់ ភេទប្រុស អាយុ៣៦ឆ្នាំ ជាកម្មករ (របួសស្រាល ) ២.ឈ្មោះ ធឿន អ៊ិក ភេទប្រុស អាយុ២៥ឆ្នាំ កម្មករ ៣.ឈ្មោះ ណៅ សំផល ភេទប្រុស អាយុ៣៩ឆ្នាំ កម្មករ មានទីលំនៅភូមិឯកភាព ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ៤.ឈ្មោះ ហេង ស្រី ជាម្ចាស់រថយន្ត ផងដែរ ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកអន្តរាគមន៍ ស្ទូចថយន្តយកទៅរក្សាទុក នៅការិយាល័យ នគរបាលចរាចរណ៍ខេត្តដើម្បីធ្វើការផាកពិន័យភ្លាមៗផងដែរ ៕

នគរបាល ខេត្តកំពង់ចាម កំពុងតាមចាប់ ជនសង្ស័យជំនាញ លក់មាសសុទ្ធ តែប្រើល្បិច យកមាសមកវិញ

$
0
0

-ជនសង្ស័យទើប បោកលុយពីអាជីវករ នៅខេត្តរតនគីរី បានជាង៣ម៉ឺនដុល្លារ

-ស្នងការ ខេត្តកំពង់ចាម អំពាវនាវ ដល់ប្រជាពលរដ្ឋ និងក្រុមអាជីវករ ត្រូវប្រុងប្រយ័ត្នខ្ពស់

កំពង់ចាម ៖ នគរបាល ខេត្តកំពង់ចាម បាន និងកំពុងស្វែង រកចាប់ខ្លួន ជនសង្ស័យម្នាក់ ដែលជំនាញ ប្រើស្ទីលយក មាសសុទ្ធទៅលក់ ប៉ុន្តែពេលទទួលបានលុយ ពីជនរងគ្រោះ រួចហើយ ជននេះបានបន្លំដូរ ដាក់លោហៈ ជំនួសវិញ មុនពេលគេចខ្លួន ។

ជនសង្ស័យរូបនេះ បានបរាជ័យនូវ ផែនការរបស់ខ្លួន ដោយបំរុងធ្វើ សកម្មភាព ទៅលើអាជីវករ លក់មាស ប្តូរ ប្រាក់ នៅផ្សារបឹងកុក ស្រុកកំពង់សៀម ខេត្តកំពង់ចាម នារសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៥នេះ ប៉ុន្តែបានបរាជ័យ ព្រោះតែនគរបាល ដឹងពីគម្រោងទាន់ពេលវេលា ហើយ ក៏រត់គេចខ្លួនដោយសុវត្ថិភាព ។

មន្ត្រីនគរបាលព្រហ្មទណ្ឌ ខេត្តកំពង់ចាម បានឲ្យដឹងថា ជនសង្ស័យរូបនេះ ធ្លាប់បាន ធ្វើសកម្មភាព ដោយជោគជ័យ ទៅលើអាជីវករ នៅខេត្តរតនគីរី ដោយបន្លំយកប្រាក់ ពីល្បិចកលបែបនេះ បានជាង៣ម៉ឺនដុល្លារ ។

ជុំវិញល្បិចបោកប្រាស់ បែបនេះ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជា ទៅអធិការ នគរបាលតាម បណ្តា ក្រុង-ស្រុក និងនាយប៉ុស្តិ៍ទាំងអស់ ត្រូវផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ក្រុមអាជីវករ តាមរយៈ ការបង្ហាញរូបថត និងរឿងរ៉ាវ ដោយបន្ទាន់បំផុត ។

លោកឧត្តមសេនីយ៍ បានបញ្ជាឲ្យសមត្ថកិច្ចរបស់ខ្លួន តាមស្វែងរក និងចាប់ខ្លួនជាបន្ទាន់ ហើយនៅជាប់នឹងខ្លួន ជនសង្ស័យរូបនេះ មានមាសសុទ្ធ១គីឡូក្រាម កាត់ជា៤ដុំ និងមានដុំដែក ៤ដុំ ផងដែរ ។

ស្នងការ នគរបាល ខេត្តកំពង់ចាម បានបញ្ជាក់យ៉ាងដូច្នេះថា «សូមបងប្អូនអាជីវករ ប្រយ័ត្ន ជននេះបាន និងកំពុង ដើរយក មាស លក់ ពេលលក់ គឺមាសសុទ្ធ ពេលទទួលប្រាក់ហើយ វាមានល្បិចប្តូរ យកមាសនេះវិញ ដោយដាក់ លោហៈធាតុផ្សេងជំនួស ។ រសៀលនេះ វាបំរុងធ្វើសកម្មភាព នៅផ្សារបឹងកុក  តែត្រូវខូចផែនការទៅវិញ ព្រោះបែកការ ដល់នគរបាល  ។ ប៉ុន្មានថ្ងៃមុននេះ វាធ្វើបានជោគជ័យ នៅរតនគិរី យកប្រាក់គេបាន៣ម៉ឺន ពេលវាចេញផុត មាសនោះ វាបានប្តូរទៅដុំដែកវិញ»។

បើតាមលោកឧត្តមសេនីយ៍ស្នងការ កាលពី២ខែមុន នៅផ្សារស្ទឹងត្រង់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានជនសង្ស័យ ម្នាក់ បានប្រើស្ទីល បោកដូចរូបភាព ខាងលើនេះ ផងដែរ ដោយជនសង្ស័យ បានយកលុយ១ម៉ឺនដុល្លារ ទៅដូរ យកលុយខ្មែរ ហើយធ្វើជាយក លុយរបៀប១ម៉ឺនដុល្លារទៀត ប៉ុន្តែក្រដាស់ ១០០ដុល្លារ នៅ ខាងក្រៅ រីឯក្រដាស ១ដុល្លារ នៅខាងក្នុង ។ ក្រោយពេលដូរលុយរួច ជនសង្ស័យបានប្រើល្បិច បន្លំចុះ បន្លំឡើង ដោយធ្វើផ្ញើរ លុយនេះ នៅនឹងអ្នកលក់សិន លុះពេលចេញទៅផុត អ្នកលក់ យកមកមើល ស្រាប់តែលុយមានត្រឹម ១៩៩ដុល្លារប៉ុណ្ណោះ ។

លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ផងដែរថា តាមការសន្និដ្ឋាន រហូតមកដល់ល្ងាចថ្ងៃទី៤ ខែមករា នេះ ជនសង្ស័យ ខាងលើ មិនទាន់ចេញផុតពី ក្រុងកំពង់ចាមនៅឡើយទេ៕

ស្រុតថ្នល់កៅស៊ូ ទៅក្រោម៣ទៅ៤ម៉ែត្រ ខាងត្បូងស្ពាន «គីហ្សូណា» នគរបាល ដាក់បារ៉ាស់ បិទផ្លូវ កុំឲ្យប្រជាពលរដ្ឋ ឆ្លងកាត់

$
0
0

កំពង់ចាម ៖ ថ្នល់ផ្លូវក្រាលកៅស៊ូ នៅខាងត្បូង ស្ពានគីហ្សូណា ប្រហែល២០ម៉ែត្រ ស្ថិតនៅ ក្រុងកំពង់ចាម ខេត្ត កំពង់ចាម បានស្រុតចុះទៅក្រោម ពី៣ទៅ៤ម៉ែត្រ ពោលនៅសល់ តែ ស្រទាប់ថ្នល់ខាងលើប៉ុណ្ណោះ នាវេលា ម៉ោង៤៖៤០នាទី រសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៥ នេះ ។

មន្រ្តីនគរបាល ក្រុងកំពង់ចាម បានថ្លែងឲ្យដឹងថា «នៅរសៀលថ្ងៃនេះ មានករណី ស្រុតលូមេ ដែលបង្ហូរទៅទន្លេ ជាលូរចាស់ ដែលគ្រោងនឹងប្តូរថ្មី ប៉ុន្តែឥឡូវ មិនទាន់បានដូរផង ស្រាប់តែ ស្រុតយ៉ាងដូច្នេះ»។

បើតាមមន្រ្តីនគរបាល ដដែលនេះ ជាដំណោះស្រាយ ជំហានដំបូង ស្នងការនគរបាល ខេត្តកំពង់ចាម បានឲ្យ បញ្ជាឲ្យសមត្ថកិច្ច យកប៉ារ៉ាស់ទៅបិទ ចរាចរណ៍ឆ្លងកាត់ ទាំងស្រុង នៅតាមផ្លូវនោះ ជៀសវាង មានគ្រោះថ្នាក់ ដោយយថាហេតុ ពីព្រោះ ស្នាមធ្លុះនៅខាងលើ មើលទៅតូច ប៉ុន្តែស្រុតទៅក្រោម ពី៣ទៅ៤ម៉ែត្រឯណោះ ។

លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ថា «ឥឡូវនេះរូង នៅខាងក្រោមថ្នល់ ធំណាស់ ដូច្នេះ ខ្ញុំបានបញ្ជាឲ្យ បិទចរាចរណ៍ហ្នឹងហើយ ខាងលើយើងឃើញ មាត់តូចទេ ប៉ុន្តែខាងក្នុង ៣ ទៅ៤ម៉ែត្រ ដែលដីស្រុត ទៅបាត់ហើយ មានតែស្រទាប់ថ្នល់ ខាងលើទទេ»។

លោកស្នងការក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ នៅក្រុងកំពង់ចាម កុំបន្តធ្វើដំណើរ តាមដងផ្លូវ មួយខ្សែនេះ ជាបណ្តោះអាសន្ន រង់ចាំរហូតដល់ មន្រ្តី និងអាជ្ញាធរពាក់ព័ន្ធ ធ្វើការជួសជុលរួច រាល់ហើយសិន ជៀសវាងមានគ្រោះថ្នាក់ ដោយប្រការណាមួយ៕

អាជ្ញាធរ រាជធានីភ្នំពេញ ចាត់ទុកការ រៀបចំពិធីបង្សកូល របស់គណបក្ស សង្គ្រោះជាតិ ជាការធ្វើ អាជីវកម្មនយោបាយ

$
0
0

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានចាត់ទុកការរៀបចំ ពិធីបង្សកូល របស់ គណបក្ស សង្គ្រោះជាតិ ចំពោះវិញ្ញាណក្ខន្ធ របស់អ្នកស្លាប់ នៅតាមផ្លូវវេងស្រេង កាលពីដើមឆ្នាំ កន្លងទៅនោះ គឺជាកលល្បិច និងដើម្បីធ្វើអាជីវកម្ម នយោបាយតែប៉ុណ្ណោះ។

តាមរយះសេចក្តីថ្លែងការណ៍ របស់ខ្លួននៅរសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៥នេះ អាជ្ញាធរ រាជធានីភ្នំពេញ បានបញ្ជាក់ថា «នៅថ្ងៃទី៣-៤ ខែមករា ឆ្នាំ២០១៥នេះ គណបក្ស សង្គ្រោះជាតិ នៅតែចិញ្ចឹមចិត្ត និងប្រើល្បិចកលរបស់ខ្លួន ដែលតាមរូបភាព សាសនា ជាពិធីបង្សកូល ឧទ្ទិសកុសល ជូនវិញ្ញាណក្ខន្ធ ជនរងគ្រោះ ក្នុងគោលបំណង ធ្វើអាជីវកម្ម នយោបាយ ដែលមានចរឹកញុះញង់ និងបញ្ឆេះកំហឹង ប្រជាពលរដ្ឋ ទម្លាក់ កំហុស មកលើអាជ្ញាធរ រាជធានីភ្នំពេញ»។

សម្រាប់ព្រឹត្តិការណ៍ បង្ហូរឈាម កាលពីថ្ងៃទី២-៣ ខែមករា ឆ្នាំ២០១៤កន្លងទៅ ស្ថិតនៅតាមផ្លូវវេងស្រេង រវាង កម្លាំងបាតុករ និងកម្លាំងសមត្ថកិច្ច (អាវុធហត្ថ) នោះត្រូវបាន អាជ្ញាធរចាត់ទុកថា ជាការបង្កឡើង និងរៀបឡើង របស់គណបក្ស សង្គ្រោះជាតិ តាមរយះការបង្កើត ក្រុមអាណាធិបតេយ្យ បន្លំជាកម្មករ និងកម្មការិនី បំផ្លាញទ្រព្យសម្បត្តិរដ្ឋ និង ឯកជនអស់ជាច្រើន ព្រមទាំង ប៉ុនប៉ងចង់ផ្តួលរលំ រាជរដ្ឋាភិបាលទៀតផង។

ជាមួយគ្នានេះ អាជ្ញាធរ រាជធានីភ្នំពេញ សូមធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋ ទាំងអស់ចូលរួម សហការជាមួយ អាជ្ញាធរ និងសមត្ថកិច្ច ដើម្បីរក្សាស្ថិរភាពនិង សណ្តាប់ធ្នាប់សង្គម និងសូមអំពាវនាវ ដល់ថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ បញ្ឈប់ ឧបាយកល ក្នុងការបំបែក បំបាក់ឯកភាពជាតិ បំផ្លាញស្ថិរភាពនយោបាយ និង សន្តិសង្គម៕

មន្រ្តី និងប្រជាពលរដ្ឋ ស្រុកកោះធំ ប្រារព្ធខួប៣៦ឆ្នាំ ទិវាជ័យជម្នះ ៧ មករា

$
0
0

កណ្តាល៖ មន្រ្តីរាជការ និងប្រជាពលរដ្ឋស្រុកកោះធំ ប្រមាណជា ៨០០នាក់ បាននាំគ្នាប្រារព្ធខួប ៣៦ឆ្នាំ ទិវាជ័យ ជម្នះ ៧ មករា (៧ មករា ១៩៧៩-០៧ មករា ២០១៥) ដែលជាថ្ងៃកំណើតទី២របស់ប្រជាពលរដ្ឋ ក្រោយការផ្តួល រំលំរបបយង់ខ្នង ប៉ុល ពត។

ពិធីរំលឹកខួបនូវថ្ងៃកំណើតទី២ នៃការរស់រានមានជីវិតរបស់ប្រជាពលរដ្ឋខ្មែរនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅទីស្នាក់ ការគណបក្សប្រជាជនកម្ពុជាក្នុងស្រុកកោះធំ ក្រោមអធិបតីភាព លោក កឹម ស៊ីថន អនុប្រធានទី១ គណៈអចិ ន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកកោះធំ ខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ ថុល ប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកកោះធំ។

សមាសភាពចូលរួមនាឱកាសនោះ រួមមាន៖ ថ្នាក់ដឹកនាំ និង មន្ត្រីរាជការក្រោមឱវាទក្រសួងពាណិជ្ជកម្ម អាជ្ញាធរ ខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ យុវជនកាយរិទ្ធ ប្រជាពលរដ្ឋ និងក្រុមការងារគ្រប់ជាន់ថ្នាក់ នៃគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកកោះធំ ខេត្តកណ្តាល ប្រមាណជា ៨០០នាក់។

គោលបំណង នៃអង្គមីទ្ទីងនាឱកាសនេះ គឺដើម្បីឲ្យសមាជិករបស់គណបក្សប្រជាពលរដ្ឋ ពិសេសស្រទាប់យុវជន យល់ច្បាស់លាស់ ចងចាំ និង ដឹងគុណជានិច្ចថ្ងៃ ៧ មករា ១៩៧៩ និងស្នាដៃធំៗ ជាប្រវត្តិសាស្ត្រ ដែលគណ បក្សប្រជាជនកម្ពុជា បានសម្រេចជូនជាតិ និងមាតុភូមិតាំងពីដំណាក់កាលសង្គ្រោះជាតិរហូតមកដល់បច្ចុប្បន្ន និងបេ្តជ្ញាការពារមិនឲ្យមានរបបនេះវិលមកជាលើកទី២។ ធ្វើឲ្យសាធារណៈមតិជាតិ និងអន្តរជាតិ ឃើញច្បាស់ លាស់ពីគោលជំហរ ដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានាសន្តិភាព ស្ថេរភាព ប្រជាធិប តេយ្យ ការអភិវឌ្ឍន៍សង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

អង្គមីទ្ទីងនេះ ក៏ដើម្បីពង្រឹងសាមគ្គីភាពផ្ទៃក្នុងគណបក្សគ្រប់ថ្នាក់ ផ្សារភ្ជាប់ជិតសិទ្នជាមួយប្រជាជន លើកកម្ពស់ ស្មារតីការពារគណបក្សប្រកាន់អត្តចរិតស្អាតស្អំ បម្រើផលប្រយោជន៍ប្រជាជនអស់ពីចិត្តពីថ្លើម ដើម្បីប្រមូលផ្តុំ កម្លាំង បង្កើនប្រសិទ្ធភាពការងារ និងសម្រេចភារកិច្ចរបស់គណបក្ស ជំរុញការអភិវឌ្ឍសង្គម តាមកម្មវិធីនយោ បាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ នីតិកាលទី៥របស់រដ្ឋសភា។ ខ្លឹមសារអង្គ មីទ្ទីង ក៏បានបង្ហាញបញ្ជាក់បន្ថែមពីសកម្មភាពដ៏គ្រោះថ្នាក់បំផុតរបស់មជ្ឈដ្ឋានអគិត ដែលចង់បង្កអស្ថេរភាពក្នុង សង្គមកម្ពុជាផងដែរ។

លោក កឹម ស៊ីថន បានអានសុន្ទរកថា របស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្សប្រជាជន កម្ពុជា ដែលបានលើកឡើងពីវីរភាពរបស់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ ដែលបាន រំដោះ ជាតិផុតពីការត្រួតត្រា របស់ ប៉ុល ពត បានប្រមូលផ្តុំគ្នាបង្កើតជាអង្គការរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា រហូត ទទួលបានមហាជ័យជម្នះជាប្រវត្តិសាស្ត្រនាថ្ងៃ ០៧ ខែមករា ឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជា បានចាត់ទុក ជាថ្ងៃកំណើតទី២ របស់ខ្លួន ហើយប្រទេសជាតិ ក៏ទទួលបានការអភិវឌ្ឍដូចបច្ចុប្បន្ន។

លោក កឹម ស៊ីថន ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រធានគណៈ អចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកកោះធំ ជាមួយការលើកឡើងពីប្រវត្តិដ៏ខ្មៅងងឹតក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលប្រជាជនកម្ពុជាទូទៅប្រទេសរស់ក្នុងគុកឥតជញ្ជាំង។ ភាពវេទនាដោយឥតអាហារ ការបង្ខំធ្វើការយ៉ាងធ្ងន់ធ្ងរ និងការសម្លាប់រង្គាល ដែលជាសោកនាដកម្មមិនអាចគណនាបានធ្វើឲ្យសម្រែកដង្ហោយហៅរបស់ប្រជាជនកម្ពុជា បានបន់ស្រន់បួងសួងអស់ទេវតា និង វត្ថុស័ក្តិសិទ្ធ ដើម្បីជួយស្រោចស្រង់ជីវិតពីរបបដ៏អប្រិយនេះ។

ទីបំផុតមានតែគណបក្សប្រជាជនកម្ពុជា ដែលបានបង្កើតឡើងជាចលនាតស៊ូរំដោះជាតិ ក្រោមការជួយឧបត្ថម្ភពី កងទ័ពស្ម័គ្រចិត្តវៀតណាមរហូតដល់ជ័យជម្នះនាថ្ងៃ ០៧ មករា ១៩៧៩ ។

លោក កឹម ស៊ីថន បានបញ្ជាក់ថា ការយល់ច្បាស់ពីអត្ថន័យថ្ងៃ ០៧ មករា ធ្វើឲ្យយើងអាចទប់ស្កាត់បាននូវការ ឃោសនាញុះញង់បំបែកបំបាក់ បំភ័ន្តការពិត ពីជនអគិត ដែលធ្វើការបកស្រាយខុសពីប្រវត្តិសាស្ត្រពិត។

លោក ក៏បានរំលឹកនូវការដឹងគុណផងដែរ ដល់វីរៈជនស្នេហាជាតិ គ្រប់ទិសទីដែលបានពលីជីវិតរំដោះប្រជាជាតិ ឲ្យមានរួចផុតពីរបបដ៏យង់ខ្នងនេះ៕

អ.ហ ប្រើពេល ១សប្តាហ៍ ចាប់ក្រុម អុកឡុកសង្គម ១០នាក់ ដកហូត រថយន្ត ៤គ្រឿង

$
0
0

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានលោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង ជាមេបញ្ជាការនោះ បានចេញប្រតិបត្តិការតាមចាប់ក្រុមចោរឆក់ លួច ប្លន់ និងក្រុមលួចរថយន្ត បាន ១០នាក់ ជាបន្តបន្ទាប់ និង ដក ហូតរថយន្តបានចំនួន ៤គ្រឿង ដោយប្រើរយៈពេលមួយសប្តាហ៍។

រថយន្តទាំង ៤គ្រឿង ក្រោយដកហូតពីក្រុមជនល្មើសហើយនោះ ត្រូវបានប្រគល់ជូនទៅម្ចាស់ដើម រីឯក្រុមជន សង្ស័យទាំង១០នាក់ ដែលជាជនបង្កការអុកឡុក អសន្តិសុខក្នុងសង្គម ក៏បានបញ្ជូនទៅតុលាការផងដែរ។ ប្រតិ បត្តិការប្រកបដោយប្រសិទ្ធភាពរបស់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលបាននូវការសារទរខ្លាំង ហើយ សម្តែងការរំពឹងថា ប្រតិបត្តិការ និងចំណាត់ការរក្សាសន្តិសុខដាក់ចេញដោយកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង កាន់តែមានវិធានការតឹងរឹង និងប្រសិទ្ធភាពខ្ពស់ថែមទៀត ដើម្បីនាំមកនូវការរស់នៅប្រកប ដោយភាពសុខដុម សម្រាប់ពលរដ្ឋខ្មែរ។

រថយន្តទាំង ០៤គ្រឿង ដែលកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាននោះរួមមាន៖

១. រថយន្តម៉ាក តូយូតា កាម៉ារី ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2I-1294 ជារបស់លោក កែវ សំ អាយុ ៣៩ឆ្នាំ។ រថយន្តមួយគ្រឿងនេះ ត្រូវបានមិត្តភក្តិ ឈ្មោះ ឌឿ វិចិត្រ បានខ្ចីជិះកាលពីអំឡុងឆ្នាំ២០១៣ ហើយត្រូវបានស្រាវ ជ្រាវរកឃើញវិញ នៅក្នុងយានដ្ឋានក្បែររបងម៉ុងឌីយ៉ាល់ ឯជនល្មើសរត់គេចខ្លួនបាត់។

២. រថយន្តម៉ាក FORD RANGER ស៊េរីឆ្នាំ២០១៣ ជារបស់ក្រុមហ៊ុនស៊ីអែសស៊ីជី CSCG ត្រូវបានអ្នកបើកបរ លួចយកទៅកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤ ស្រាវជ្រាវរកឃើញវិញ នៅចំណុចផ្លូវ១០៧ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា និង ឃាត់ខ្លួនជនល្មើសបាន។

៣. រថយន្តម៉ាក តូយ៉ូតា កាម៉ារី ស៊េរីឆ្នាំ១៩៩៧ ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2D-6602 ជារបស់ លោក ម៉ៃ កុសល អាយុ ៣៩ឆ្នាំ ត្រូវបានចោរលួចកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុចផ្លូវ ២០០២ ភូមិ ត្រពាំងឈូក ខណ្ឌសែនសុខ ពោលនៅមុខផ្ទះឈ្មោះ ជួន វុទ្ធី ជាមិត្តភក្តិម្ចាស់រថយន្ត ដែលបានខ្ចីរថយន្តនោះ ទៅ ដឹកប្រពន្ធ កូនដើរលេង ហើយស្រាវជ្រាវរកឃើញវិញ នៅកន្លែងជួសជុលរថយន្ត ស្ថិតក្នុងភូមិពោងពាយ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រីឯជនល្មើសគេចខ្លួនបាត់។

៤. រថយន្តម៉ាក តូយ៉ូតា កាម៉ារី ស៊េរីឆ្នាំ១៩៩៨ ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2T-5853 ជារបស់លោក ប៉ោ បូរ៉ា វ៉ាត់ អាយុ ៣៦ឆ្នាំ ត្រូវបានបាត់នៅយប់ថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ នៅមុខផ្ទះរបស់ខ្លួន តាម ផ្លូវលេខ៥៦ ក្នុងបុរីពិភពថ្មី សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ហើយរកឃើញវិញនៅ ចំណុចក្រោយផ្សារហេង លី រីឯជនគេចខ្លួនបាត់។

រីឯជនសង្ស័យទាំង ១០នាក់ បានឃាត់ខ្លួនបាន និង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ រួចរាល់ដែរហើយនោះ រួមមាន៖

១.  ឈ្មោះ បាន សុភាព ហៅ ស្វាយ វុទ្ធី ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរអតីតអ្នកបើកបររថយន្ត និងបកប្រែភា សារចិនឲ្យក្រុមហ៊ុនស៊ីអែសស៊ីជី ពាក់ព័ន្ធករណីលួចរថយន្តក្រុមហ៊ុនកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤ ។

២. ឈ្មោះ សុខ ធារ៉ា ហៅផល្លា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ពាក់ព័ន្ធករណីឆក់កាបូប មិនបាន សម្រេច នៅចំណុចក្បែរបុរីប៉េងហួត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានកម្លាំងរបស់អាវុធហត្ថខណ្ឌសែន សុខឃាត់បានពេលកំពុងល្បាត។

៣. ឈ្មោះ ជុំ ផល្លា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ពាក់ព័ន្ធករណីយកម៉ូតូមិត្តភក្តិទៅបញ្ចាំ។

៤. ឈ្មោះ ស៊ឹម ពៅ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរកម្មករក្រណាត់ ពាក់ព័ន្ធករណីគាស់ផ្ទះចូលលួចសម្ភារៈ មានគ្នា ២នាក់ នៅចំណុចបន្ទប់ជួលរបស់ម្ចាស់ឈ្មោះ អាង សមិទ្ធ ហៅ ធា ភូមិម័ស សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ឃាត់ខ្លួនបាននៅចំណុចកើតហេតុ ដោយកម្លាំងអាវុធហត្ថខណ្ឌដង្កោ។

៥- ឈ្មោះ ប៊ុន ណារ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ពាក់ព័ន្ធករណីគាស់ផ្ទះចូលលួចសម្ភារៈ ជា មួយឈ្មោះ ស៊ឹម ពៅ ត្រូវបានឃាត់ខ្លួននៅកន្លែងជាមួយគ្នា។

៦- ឈ្មោះ គយ សីហា ហៅ អា ស ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ពាក់ព័ន្ធករណីប្លន់ ដោយប្រើ កំបិតតាំងតោ និងកូនកំាបិត គម្រាមយក ចិញ្ចៀនមាស១វង់ ខ្សែកប្លាទីន១ខ្សែ ទូរស័ព្ទដៃសាំសុង ១គ្រឿង និង កាបូបដៃ១ មានលុយ១ម៉ឺនរៀល ពីជនរងគ្រោះឈ្មោះ សំបុក រ៉ាវី ភេទប្រុស អាយុ ២៣ឆ្នាំ នៅចំណុចច្រមុះជ្រូក អគ្គិសនីវត្តភ្នំ រួចគេចខ្លួនបាត់ បន្ទាប់មកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននៅចំណុចលើវត្តភ្នំ។

៧. ឈ្មោះ ហៀង សេងហៃ ហៅ ក្អូន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ពាក់ព័ន្ធករណីប្លន់ជាមួយ ឈ្មោះ គយ សីហា ហៅ អា ស ត្រូវបានឃាត់ខ្លួននៅម្តុំវត្តភ្នំ។

៨. ឈ្មោះ ពៅ ឌី ហៅ ទូច ភេទប្រុស អាយុ ៣០ឆ្នាំ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជាក់ស្តែងនៅ ចំណុចព្រំប្រទល់ សង្កាត់ផ្សារដើមគ និងសង្កាត់វាលវង្ស ខណ្ឌ៧មករា។

៩.  ឈ្មោះ សួង ចំរើន ភេទប្រុស អាយុ ៣២ឆ្នាំ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាមួយឈ្មោះ ពៅ ឌី ឃាត់ខ្លួន ចំណុចជាមួយគ្នា។

១០. ឈ្មោះ ចាន់ មករា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ត្រូវ បានសមត្ថកិច្ចអាវុធហត្ថខណ្ឌចំការមនសហការជាមួយការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀន កងរាជអវុធ ហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជាក់ស្តែង នៅចំណុចផ្ទះជួល ភូមិផ្អេ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន៕


ក្រុមហ៊ុនកាសុីណូ ហ្គោលដិនកំពុង បន្តការជួសជុល បំពានដល់ច្បាប់ អាជ្ញាធរខេត្ត

$
0
0

បន្ទាយមានជ័យ៖ នៅវេលាម៉ោង ៣និង៤០នាទី រសៀល ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ នេះ ក្រុមហ៊ុន កាសីុណូហ្គោលដិន កំពុងធ្វេីសកម្មភាព យកដីចាក់ជិតមាត់អូរ ព្រំដែនកម្ពុជា-ថៃ ដោយមានការបំពាន ច្បាប់ពី អាជ្ញាធរខេត្ត បានអោយបញ្ឈប់ការសាងសង់បន្ត រង់ចាំថ្នាក់លេីមកត្រួតពិនិត្យ ជៀសវាងការ ប៉ះពាល់ដល់ប្រទេសថៃ ជាប់ព្រំដែនគ្នា។

សូមបញ្ជាក់ថា កាលពីម្សិលមិញលោកចុង ផែត អភិបាលរងខេត្ត បានជំទាស់មិនទាន់អោយ សាងសង់អ្វីទាំងអស់ រងចាំថ្នាក់លេី មកដោះស្រាយ និងត្រួតពិនិត្យសិន តែបែរជាក្រុមហ៊ុន ហ៊ានបំពានច្បាប់ អាជ្ញាធហាមប្រាម។

បេីប្រភពពីពលរដ្ឋបានប្រាប់ថា ការសាងសង់នេះ វាមានការប៉ះពាល់ដល់ប្រទេសជិតខាង មួយវិញទៀតធ្វេីឡេីង ដូចជាមិនទំនងសោះ ហេតុអ្វីបានជាមកពង្រីកផ្លូវតែប៉ុន្មានម៉ែត្រ ចុះខាងមុខៗទៀតមិនអោយរុះរេីផង ដូចជាកន្លែង ផឹកសុី ជាច្រេីនហៅ បាអេសិត កន្លែងអាងត្រី កន្លែងហ៊ាងអេសិត មិនរុះរេី បែបជាចង់មកពង្រីកផ្លូវចំណុចក្បាលស្ពាន ដែកប៉ែកខាងជេីង និងធ្វេីសួនច្បារ ដែលមានប្រវែងទទឹកជាង២០ម៉ែត្រ និងបណ្តោយជា៥០ម៉ែត្រ ។

ប្រភពបន្តដោយឆ្ងល់ថា តេីរូបភាពបែបនេះ វាជាប្រយោជន៍បុក្គល ឬប្រយោជន៍ សាធារណះ ។ លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងតាមរយៈទូរស័ព្ទ នៅល្ងាចនេះថា កាលពីម្សិលមិញថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ លោកបានឲ្យលោកចុង ផែត អភិបាលរងខេត្ត ទៅសម្របសម្រួល ជាមួយភាគីអន្តោប្រវេសន៍ និងភាគី ក្រុមហ៊ុនរង់ចាំការដោះស្រាយគ្នា ជាពិសេសនោះខាងភាគីថៃ បានធ្វេីលិខិតមួយច្បាប់ផ្ញេីរមកខាងយេីងដែរ រង់ចាំ គេមកត្រួតពិនិត្យជាមុន និងស្នេីអោយរក្សារូបដេីម ។

លោកបានបន្តថា ចំណែកក្រុមហ៊ុន បានយកអាចម៍ដីចាក់នោះ មិនទាន់ដឹងនៅឡេីយទេ លោកនិងតាមដាន បន្តថែមទៀតចំពោះបញ្ហាខាងលេីនេះ៕

លោក ឧកញ៉ា ម៉ុង ឫទ្ធី អញ្ជើញ ចូលរួមចែក វិញ្ញាបនបត្រ ដល់សិក្ខាកាម ក្រោយពីបាន បញ្ចប់ការសិក្សានៅសាលា កសិកម្ម ឧកញ៉ា ម៉ុង ឫទ្ធី

$
0
0

ព្រះសីហនុ៖ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៥ នៅទីក្រុងកំពង់ផែ ឧកញ៉ា ម៉ុង ឫទ្ធី ស្ថិតក្នុងភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានរៀបចំពិធី ប្រគល់វិញ្ញាបនបត្រ បញ្ចប់ការសិក្សា ដល់សិក្ខាកាមចំនួន១៥១នាក់ ក្រោយពីបានបញ្ចប់ការសិក្សា នៅសាលាកសិកម្មឧកញ៉ា ម៉ុង ឫទ្ធី ក្រោមអធិបតីភាព លោកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា និងលោកស្រី ម៉ែន ស៊ុន ជាស្ថាបនិកសាលា កសិកម្ម ព្រមទាំងប្រធាន អនុប្រធានមន្ទីរ តំណាងមន្រ្តីរាជការ អង្គភាពនានា ចំណុះសាលាខេត្តព្រះសីហនុ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ ជាច្រើនរូបទៀត ។

ថ្លែងក្នុងឱកាសនោះ លោកសាស្រ្តាចារ្យបណ្ឌិត មាស សុទ្ធី នាយកសាលាកសិកម្ម ឧកញ៉ា ម៉ុង ឫទ្ធី បាន អោយដឹងថា នាយកសាលាកសិកម្ម ឧកញ៉ា ម៉ុង ឫទ្ធី បានដាក់សម្ពោធ ឲ្យប្រើប្រាស់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៤ ដើម្បីបើកទូលាយ ដល់សិស្ស និស្សិត ប្រជាពលរដ្ឋទូទៅ បានទទួលយក នូវចំណេះដឹង ពិតប្រាកដ ស្រប ទៅតាមនិយាមបទដ្ឋានបច្ចេកទេស ត្រឹមត្រូវក្នុងការ ប្រកបរបរកសិកម្ម និងចិញ្ចឹម សត្វតាមលក្ខណៈ បច្ចេកទេស ទំនើបនាសម័យបច្ចុប្បន្ន ។ ហើយក៏ជាកន្លែងចែករំលែក បទពិសោធន៍ចំណេះដឹង និងការ អនុវត្តផ្ទាល់លើការ ប្រកបរបរ កសិកម្ម និងចិញ្ចឹមសត្វ។

លោកសាស្រ្តាចារ្យបានបន្តទៀតថា ក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេល៣ខែ ៦ខែ ឬ១ឆ្នាំ សិក្ខាកាម ដែលជា ប្រជាកសិករ ឬជានិស្សិត អាចស្វែងរកការងារ ធ្វើនៅតាមកសិដ្ឋាន ក្រុមហ៊ុនឯកជន  និងអន្តរជាតិ (ជប៉ុន) ព្រមទាំងអាច ប្រកបអាជីវកម្មដោយខ្លួនឯងបានផងដែរ ។

អធិរាជកសិកម្ម លោកឧកញ៉ា ម៉ុង ឫទ្ធី បានថ្លែងក្នុងឱកាសនោះថា សាលាកសិកម្ម នេះមាន លក្ខណៈខុសពី សាលា កសិកម្ម ឯទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា យើងដែលបានបង្កើត ឡើងជាច្រើន និងយូរមកហើយ ។ ដោយសាលា កសិកម្មនេះប្រកាន់យកទ្រឹស្តីតិច តែអនុវត្តច្រើន ដោយក្នុងនោះយើងមានផ្ទៃដីជិត៣ម៉ឺនហិចតា ទំនប់ ប្រលាយទឹក និងផ្លូវគមនាគមន៍ ខ្វាត់ខ្វែងប្រមាណ ១៦០០គីឡូម៉ែត្រ ជាច្រើនទៀត ទុកសំរាប់អោយសិស្ស និស្សិតអនុវត្ត ជាក់ស្តែងងាយស្រួលចាំជាងទ្រឹស្តី ។

លោកបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី ក៏បានសំណូមពរអោយសិស្ស និស្សិត ក្រោយពេល បញ្ចប់ការ សិក្សាត្រូវ យក ចំណេះដឹងនេះ ទៅបំរើជាតិ បំរើប្រជាជន ដូចលោកបណ្ឌិតឧកញ៉ា ជាគំរូស្រាប់ ដោយមិនត្រូវ យកចំណេះនេះ ទៅធ្វើការនៅប៊ុយរ៉ូ នៅភ្នំពេញនោះទេ ។

លោកបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់បន្ថែមទៀតថា សំរាប់ឆ្នាំ២០១៥ នេះក្រុមហ៊ុនមានគំរោងសាងសង់ ផ្ទះថ្មចំនួន ៣០ខ្នង ស្មើនិង៦០គ្រួសារ សំរាប់បុគ្គលិក កម្មករស្នាក់នៅបំរើការងារនៅតំបន់អភិវឌ្ឍនេះ ។ ហើយ ក្នុងនោះក៏បានត្រៀមផ្ទៃដី រួចហើយសំរាប់សាងសង់ រោងចក្រកែច្នៃកសិផល ពីស្បែកជ្រូក ស្បែកគោ ទៅជា ស្បែកពូកឡាន ដ៏ប្រណីតបំផុត ដែលមិនធ្លាប់មានក្នុងព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីក្រុម ហ៊ុនបាននាំយកជ្រូក ប្រភេទយ៉កសៀរ (Yorkshire) និងស្វាយពូជអាយវិន ពីតៃវ៉ាន់ មុនគេចូល មកក្នុងព្រះរាជាណាចក្រកម្ពុជា ។

ក្រោយពីបានប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមចំនួន១៥១នាក់ លោកបណ្ឌិតឧកញ៉ា និងលោកស្រីក៏បាន រៀបចំ កម្មវិធីហូបបាយជប់លៀង និងរាំលេងកំសាន្តដល់សិក្ខាកាម ក្រុមកីឡាករបាល់ទាត់ លោកគ្រូ អ្នកគ្រូ បុគ្គលិក កម្មករ និងប្រជាពលរដ្ឋផងដែរ ៕

អាជ្ញាធរ និងនគរបាល ស្រុក ព្រះនេត្រព្រះ ចុះជួយសាងសង់ ផ្ទះប្រជាពលរដ្ឋ ដែលជួបការលំបាក

$
0
0

បន្ទាយមានជ័យៈ កម្លាំងអាជ្ញាធរ និងកម្លាំងនគរបាល ស្រុកព្រះនេត្រព្រះជាច្រើននាក់ កាលពីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ បានបញ្ចេញការងារ មនុស្សធម៌ចុះ ទៅជួយជួសជុល និងសាងសង់ផ្ទះប្រជាពលរដ្ឋ ដែលមានវ័យចាស់ជរា ជួបការលំបាក ក្នុងជីវភាព ស្ថិតនៅក្នុងភូមិ ភ្នំលៀបកើត ឃុំលៀបកើត ស្រុកព្រះនេត្រព្រះ បន្ទាប់ពី អាជ្ញាធរ មានសមត្ថកិច្ច បានទទួលព័ត៌មានដ៏កំសត់មួយនេះ។

ការចុះទៅយជួយសាងសង់ផ្ទះប្រជាពលរដ្ឋ ទំហំ៤គុណនិង ៥ម៉ែត្រ ធ្វើពី ឈើប្រកស័ង្កសី ជញ្ជាំងស័ង្កសី  ខាងលើនេះដឹកនាំ ដោយអភិបាលស្រុកព្រះនេត្រព្រះ អធិការនគរបាលស្រុកព្រះនេត្រព្រះ និងមន្ត្រីអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត។

អធិការស្រុកព្រះនេត្រព្រះ លោក មាស ឫទ្ធី បានថ្លែងឲ្យដឹងថា អធិការដែលយកទៅសាងសង់ផ្ទះជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ខាងលើនេះបានមកពីការចូលរួម បរិច្ចាគពីមន្ត្រីរាជការនៅក្នុងស្រុក អាជីវករលក់ដូរ និងប្រជាពលរដ្ឋ ដែលបង្ហាញពីទឹកចិត្តអាណិតស្រឡាញ់ ចំពោះគ្រួសារមួយនេះ។

លោកអធិការស្រុកព្រះនេតព្រះ បានបញ្ជាក់ទៀតថា  ក្រោយទទួលបានព័ត៌មានស្តីពីប្រជាពលរដ្ឋមូលដ្ឋាន គ្មានផ្ទះសំបែងស្នាក់នៅលោកបានសុំគោលការណ៍ ណែនាំពីសំណាក់ស្នងការនគរបាលខេត្តក្នុងការដឹក នាំកម្លាំងចុះទៅជួយសាងសង់ ជូនគ្រួសារមួយនេះ ដើម្បីបំពេញតាមសេចក្តីត្រូវការរបស់ពួកគាត់។

មន្ត្រីនគរបាលមូលដ្ឋានបានបញ្ជាក់ថា ម្ចាស់ផ្ទះជាស្រី្តវ័យចំណាស់ អាយុ៧៣ឆ្នាំ មានឈ្មោះ ឯម ដុះ និងមាន កូនបង្កើត កូនប្រសារ៣នាក់ នៅក្នុងបន្ទុក ១ឈ្មោះ ហ៊ិន ហាន់ ភេទស្រី អាយុ៤៨ឆ្នាំ ទី២ឈ្មោះ ហ៊ិន ហេ ភេទស្រី អាយុ៤៥ ជាជនពិការភ្នែកទាំងសង្ខាង និងទី៣ ឈ្មោះ ជុច ចេង ភេទប្រុស អាយុ៤៤ឆ្នាំ ជាកូនប្រសា។

ជាមួយគ្នានេះ ក្រោយបញ្ចប់ការសាងសង់ផ្ទះរួចមក អាជ្ញាធរ និងសមត្ថកិច្ច ក៏បានឧបត្ថម្ភ ថវិកា និងអំណោយ មួយចំនួនជូនក្រុមគ្រួសារមួយនេះ ដើម្បីជួយកាត់បន្ថយជីវភាពប្រចាំថ្ងៃផងដែរ៕

ក្រុមសង្គ្រោះ ស្រង់បាន បំណែក ជាច្រើន នៃយន្តហោះ AirAsia

$
0
0

ហ្សាការតា៖ ក្រុមសង្គ្រោះ និង រុករកជើងហោះហើរ QZ8501 របស់អាកាសចរណ៍ AirAsia ដែលបាន បាត់ខ្លួនទៅរយៈពេល ៩ថ្ងៃមកនេះ បានស្រង់យកសាកសព និង បំណែក ជាច្រើន របស់យន្តហោះ ដែលបានធ្លាក់ ទៅក្នុងដែនទឹករបស់កោះជ្វា ភាគកណ្តាល ប្រទេស ឥណ្ឌូណេស៊ី។

មកដល់ថ្ងៃចន្ទ ទី០៥ ខែមករា ឆ្នាំ ២០១៥ នេះសាកប្រមាណ ៣៧នាក់ហើយត្រូវបានរក ឃើញ និងស្រង់ យកមកទុកដើម្បីស្វែងរកអត្តសញ្ញាណ នៅប៉ុស្តិ៍ត្រួតពិនិត្យនានាក្នុង ខេត្ត ជិតកន្លែងកើតហេតុ មុននឹងធ្វើការ ប្រគល់ជូនសាច់ញាតិជនរងគ្រោះ។

គួរបញ្ជាក់តាមការវិភាគថា យន្តហោះទំនងជាធ្លាក់យ៉ាងដំណំទៅក្នុងទឹកសមុទ្រ ទើប បណ្តាលឲ្យ តួយន្តហោះទាំងមូលបែកចេញជាបំណែកតូចៗ ជាច្រើន បែបនេះ ហើយ សម្រាប់មនុស្ស ១២៥នាក់ទៀត មិនទាន់រកឃើញសាកសពនៅឡើយទេ៕

កម្លាំង នគរបាល ក្រុងសេរីសោភ័ណ ឃាត់ខ្លូន ជនសង្ស័យម្នាក់ យកកាំបិតស៊ាំម៉ូរ៉ៃ កាប់ទៅលើយុវជនម្នាក់ រងរបួសធ្ងន់

$
0
0

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល ក្រុងសេរីសោភ័ណ ឃាត់ខ្លួនបានសម្រេច នៅសល់តែបក្ខពួក២នាក់ទៀត កំពុងរត់គេចខ្លួន ដោយសុវត្ថិភាព បន្ទាប់ពីធ្វើសកម្មភាព យកកាំបិតសាំម៉ូរៃ កាប់លើជនរងគ្រោះម្នាក់ បណ្តាលរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៥ នៅចំណុចក្បាលស្ពាន ស្ថិតនៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក សុិវ សុជាតិអធិការក្រុងសេរីសោភ័ណ បានអោយដឹងនៅល្ងាចថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ថា ក្រោយពីទទួល ពាក្យបណ្តឹងពីក្រុមគ្រួសាររងគ្រោះ និងយោងតាមបញ្ជា ពីសំណាក់លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការខេត្ត និងធ្វើការតាមដានស្រាវជ្រាវ រកមុខសញ្ញា រហូតដល់វេលា ម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៣ ទើបឃាត់ខ្លួនបាន ជនសង្ស័យម្នាក់ ចំណែកឯបក្ខពួក២នាក់ទៀត បានរត់គេចខ្លួនបាត់ ។

លោកបានបន្តថា ជនរងគ្រោះមានឈ្មោះ យឹម តុលា ហៅមៀវ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកើតហេតុ ខាងលើនេះ បណ្តាលអោយជនដៃ ដល់យកកាំបិតសាំម៉ូរៃ កាប់បណ្តាលអោយរងរបួសធ្ងន់ បច្ចុប្បន្នកំពុង សម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ នៅឡើយទេ ។ រីឯជនសង្ស័យមានឈ្មោះ សួន សុខសៀងហៃ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើនេះ។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានសារភាពចំពោះមុខច្បាប់ថា មូលហេតុឈានមកការប្រើអាវុធកាប់ គឺជនរងគ្រោះបានសើចដាក់ពួកខ្លួន ស្មានតែគេសើចឌឺដង ភ្លាមនោះបក្ខពួក ខ្លួនបានយកកាំបិតសាំម៉ូរៃ កាប់លើជនរងគ្រោះតែម្តង ។

បច្ចុប្បន្នសមត្ថកិច្ច បានសាងសំណុំរឿងបញ្ជូន ទៅកាន់ស្នងការខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ រីឯបក្សពួក២នាក់ទៀត សមត្ថកិច្ចក៏កំពុងតាមដានបន្តទៀត ចាប់យកមកផ្តន្ទាទោសតាមច្បាប់៕

Viewing all 8042 articles
Browse latest View live




Latest Images