Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ស្ពានឆ្លងកាត់ទន្លេ ចំនួន ៦ គ្រោងនឹងធ្វើការសាងសង់ ពីឆ្នាំ ២០១៥-២០១៨

$
0
0

* គម្រោងសង់ស្ពាន ឆ្លងកាត់ដៃទន្លេសាប ពីខេត្តកំពង់ឆ្នាំង ទៅកំពង់ធំ មានប្រវែងរហូតដល់ ៣៨០០ម៉ែត្រ !

ភ្នំពេញ ៖ មន្រ្តីក្រសួងសាធារណការ បានថ្លែងអះអាងថា នៅក្នុងឆ្នាំ២០១៥ រហូតដល់ឆ្នាំ ២០១៨ រាជរដ្ឋាភិបាល កម្ពុជា គ្រោងនឹងធ្វើការសាងសង់ស្ពានឆ្លងកាត់ទន្លេ ចំនួន៦បន្ថែមទៀត ដោយក្នុងនោះ គម្រោងសាងសង់ស្ពានឆ្លង កាត់ដៃទន្លេសាប ដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ មានប្រវែងវែងជាងគេរហូតដល់ ៣៨០០ម៉ែត្រ ដែល គម្រោងសាងសង់ស្ពានខាងលើនេះ គឺរដ្ឋាភិបាលគ្រោងនឹងប្រគល់ឲ្យក្រុមហ៊ុនមកពីប្រទេសចិន ជាអ្នកធ្វើការសាង សង់ ។

លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ បានថ្លែងប្រាប់អ្នកកាសែតឲ្យដឹង កាលពីពេលថ្មីៗនេះថា ក្រសួងសាធារណការ និងក្រសួងសេដ្ឋកិច្ច បានឯកភាពគ្នារួចហើយ ក្នុងការគ្រោងធ្វើការសាងសង់ស្ពានឆ្លងកាត់ទន្លេ ចំនួន ៦បន្ថែមទៀត ដោយគិតចាប់តាំងពីឆ្នាំ ២០១៥ នេះ រហូតដល់ឆ្នាំ ២០១៨ ។

ស្ពានឆ្លងកាត់ទន្លេទាំង ៦ ដែលរាជរដ្ឋាភិបាលគ្រោងនឹងធ្វើការសាងសង់នោះ រួមមាន ទី១ ស្ពានឆ្លងកាត់ទន្លេមេគង្គ លើ ដែលតភ្ជាប់ពីខេត្តក្រចេះ ហួសទៅកាន់ទីប្រជុំជនកំពង់ថ្ម ក្នុងខេត្តកំពង់ធំ ដោយមានកសាងផ្លូវលេខ ៦០បេផង ដែរ ហើយស្ពាននេះមានប្រវែងចម្ងាយ ១៦៥០ម៉ែត្រ ។ គម្រោងស្ពានទី២ គឺតភ្ជាប់ពីខេត្តត្បូងឃ្មុំ ទៅខេត្តកំពង់ចាម ត្រង់ចំណុចស្រុកក្រូចឆ្មារ ឆ្លងកាត់ទន្លេមេគង្គលើ ឆ្ពោះទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានចម្ងាយជាង ១០០០ម៉ែត្រ ។ ទី៣ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ត្រង់ចំណុចស្រុកស្អាង ឆ្ពោះទៅត្រើយខាងកើត ។ ទី៤ គម្រោងសាងសង់ស្ពាន ឆ្លងកាត់ដៃទន្លេសាបដោយកសាងផ្លូវលេខ ៥០សេ ពីខេត្តកំពង់ឆ្នាំង ត្រង់ចំណុចកំពង់ លែង ឆ្ពោះទៅកាន់ខេត្តកំពង់ធំ ដែលមានចម្ងាយ ៣៨០០ម៉ែត្រ ដែលជាគម្រោងកសាងស្ពានវែងជាងគេនៅកម្ពុជា។ ទី៥ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គលើ តភ្ជាប់ពីតំបន់ជ្រោយចង្វារ ឆ្ពោះទៅតំបន់ស្វាយជ្រុំ និងទី៦ គម្រោង កសាងស្ពានឆ្លងកាត់ ទន្លេមេគង្គក្រោម ពីចំណុចក្នុងសង្កាត់ព្រែកឯង ឆ្ពោះទៅកាន់ស្រុកល្វាឯម ក្នុងខេត្តកណ្តាល ដែលមានប្រវែងជាង ២០០០ម៉ែត្រ ។

លោក លឹម ស៊ីដេនីន បានឲ្យអ្នកកាសែតដឹងបន្តទៀតថា គម្រោងផ្លូវ និងស្ពានទាំងពីរចុងក្រោយនេះ រាជរដ្ឋាភិបាល កម្ពុជា បានប្រគល់ទៅឲ្យក្រុមហ៊ុនសាជីវកម្ម សំណង់ស្ពានថ្មចិន ជួយសិក្សាអំពីផលប្រយោជន៍សេដ្ឋកិច្ច នៃការសាង សង់នេះ ហើយប្រសិនបើវាមានអត្ថប្រយោជន៍ចំពោះសេដ្ឋកិច្ចនោះ រាជរដ្ឋាភិបាលនឹងធ្វើការសាងសង់ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤កន្លងទៅនេះ ទីស្តីការគណៈរដ្ឋមន្រ្តីបានចេញលិខិតអនុញ្ញាត មួយ ហើយត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដោយរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុមហ៊ុនសាជីវកម្មសំណង់ស្ពាន ថ្នល់ចិន សាងសង់ស្ពានទន្លេមេគង្គចំនួន ២ ដែល១ធ្វើនៅតំបន់ជ្រោយចង្វារ រាជធានីភ្នំពេញ ឆ្ពោះទៅតំបន់ស្វាយជ្រុំ ខេត្តកណ្តាល និង១ទៀត ធ្វើនៅតំបន់ក្តីតាកុយ សង្កាត់វាលស្បូវ រាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកណ្តាលក្នុងឃុំអរិយ ក្សត្រ ស្រុកល្វាឯម ៕


អ្នកកាសែត​ដ៏ល្បី​នៅ​កម្ពុជា ស្នើឲ្យ​អ្នក​នយោបាយ​ទាំងពីរ​បក្ស ឈប់​លាបពណ៌​ក្នុង​ថ្ងៃ៧ មករា

$
0
0

ភ្នំពេញ៖ លោក ហ្រ្វង់ស័រតាន់ ដែលជាអ្នកសារព័ត៌មានដ៏ល្បីមួយរូបនៅប្រទេសកម្ពុជា បានស្នើសុំឲ្យអ្នកនយោបាយទាំងពីរគណបក្ស គឺបក្សប្រជាជនកម្ពុជា និងសង្រ្គោះជាតិ កុំអួតជ្រុល និងកុំទទួលខុសជ្រុល នៅក្នុងទិវា៧មករា ដែលជាថ្ងៃរំដោះខ្មែរចេញពីរបបខ្មែរក្រហម។

ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ លោក ហ្រ្វង់ស័រតាន់ នៅថ្ងៃទី៧ មករា ឆ្នាំ២០១៥នេះ ដែលជាថ្ងៃខួបលើកទី៣៦ឆ្នាំ នៃការរំដោះខ្មែរចេញពីរបប ខ្មៅងងឹតយង់ខ្នងប៉ុលពតនោះ បានឲ្យដឹងថា «សូមអ្នកនយោបាយទាំងសងខាងកុំអួតជ្រុល និងកុំ"ទទួលខុស" ជ្រុល។ តាមពិតកម្ពុជាបានរលាយហិនហោច ក៏ដោយហេតុតែមានបរទេសរួមចំណែក ហើយតាមពិត កម្ពុជាបានស្គាល់សន្តិភាពនិងវឌ្ឍនភាព ក៏ដោយសារតែមានបរទេស រួមចំណែក។ ល្មមដល់ពេលខ្មែរត្រូវគ្នាហើយ គ្មានអ្នកណាស្រឡាញ់កម្ពុជាជាងខ្មែរទេ»។

ក្នុងបណ្តាញសង្គមរបស់លោកបានបញ្ជាក់ថា «រៀងរាល់ឆ្នាំ តែដល់ថ្ងៃ៧មករា ខ្ញុំចង់ឡប់ សតិ ។ ចង់ឡប់សតិ ដ្បិតធុញនឹង ស្តាប់ការបកស្រាយយកត្រូវរៀងខ្លួន របស់អ្នកនយោបាយ ទាំងសងខាង ។ ចង់ឡប់សតិ ដ្បិតខ្មាស់អ្នកស្រាវជ្រាវបរទេស ជំនាញខាងបញ្ហាខ្មែរ ក្រហម ក្រោយ ពេលដែលបានស្តាប់ និងបានអានការបកស្រាយ ប៉ាតណាប៉ាតណី របស់"អ្នកចេះដឹងខ្មែរ"បច្ចុប្បន្ន។

លោក ហ្រ្វង់ស័រតាន់ បានបន្ថែមថា «ខ្ញុំមិនមែនជាប្រវត្តិវិទូទេ តែជាអ្នករួចជីវិតពី របបខ្មែរក្រហម ជាអ្នកបានអានហើយនៅ បន្តអានលទ្ធផលស្រាវជ្រាវរបស់អ្នកជំនាញ (ជនជាតិបរទេស) ខាងបញ្ហាខ្មែរមួយចំនួន រួមមានជាអាទិ៍ David P. Chandler, Stephen Heder, Ben Kiernan, Elizabeth Becker, Nicolas Regaud...។ ពេលអស់លោកបកស្រាយព្រឹត្តិការណ៍កម្ពុជា មេត្តាកុំភ្លេចតួនាទីរបស់បរទេស របស់បណ្តាមហាអំណាច បរិបទតំបន់និងអន្តរជាតិសម័យនោះ។ បើខ្មែរច្បាំងតែជាមួយខ្មែរ បើខ្មែរចរចាតែជាមួយខ្មែរ
(គ្មានលោកខាងលិច គ្មានចិន គ្មានសូវៀត គ្មានវៀតណាម គ្មានថៃ...) ប្រវត្តិសាស្ត្រកម្ពុជាមិនអាចមានដំណើរដូចអ៊ីចឹងទៅកើតទេ។
បើគ្មានបរិបទសង្គ្រាមត្រជាក់ទេ គ្មានទេរដ្ឋប្រហារឆ្នាំ១៩៧០ គ្មានទេរបបខ្មែរក្រហម គ្មានទេ៧មករា ហើយបើសិនជាគ្មានបរិបទចប់សង្គ្រាម
ត្រជាក់ទេ គ្មានទេកិច្ចព្រមព្រៀងប៉ារីស»៕

ពលរដ្ឋ រស់នៅ ក្រុងប៉ោយប៉ែត អបអរទិវា ខួបថ្ងៃ៧មករា ឆ្នាំ ១៩៧៩ ជ័យជំនះ រំដោះជាតិ

$
0
0

បន្ទាយមានជ័យ ៖ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ជាច្រើននាក់ រួមទាំងពលរដ្ឋ រាប់ពាន់ នាក់នៅក្នុង ក្រុងប៉ោយប៉ែត បានប្រារព្ធ ថ្ងៃជ័យជំនះ៧មករា ឆ្នាំ១៩៧៩ នៅក្នុងក្រុងប៉ោយប៉ែត ។ ការប្រារព្ធពិធីនេះ នៅក្នុងទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ប្រចាំក្រុងប៉ោយប៉ែត  នៅវេលាម៉ោង២ និង២៤នាទីរសៀល ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

កិច្ចអបអរនេះ លោកអ៊ុង អឿន សមាជិកគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សខេត្ត លោកគោស៊ុំ សារឿត អនុសប្រធានគណបក្សខេត្ត និងជាប្រធានក្រុមចុះជួយក្រុងប៉ោយប៉ែត លោកង៉ោ ម៉េងជ្រួន ប្រធានគណបក្ស ក្រុងប៉ោយប៉ែត និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ និងមានការចូលរួមភាគីថៃ គឺ អភិបាលស្រុកអារ័ញ្ញ និងមន្ត្រីគ្រប់ស្ថាប័ន ជាច្រើនរូបមកចូលអបអរសាទរខួបរំលឹកថ្ងៃ៧ មករា ផងដែរ ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុង ក្រុងប៉ោយប៉ែត រាប់ពាន់នាក់ផងដែរ។

លោកង៉ោ ម៉េងជ្រួន ប្រធានណគបក្សក្រុងប៉ោយប៉ែត បានថ្លែងឲ្យដឹងថា ក្នុងនាមខ្ញុំសូមសំដែងនូវការគោរព ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការគាំទ្រផ្នែកស្មារតី យ៉ាងមុតស្រួច សម្រាប់លើកទឹកចិត្តអោយក្រុមការងារ យុវជនបក្ស បានបំពេញការងារ បានល្អប្រសើរកន្លមមកនេះ។

លោកបាន បន្តថា នេះជាថ្ងៃខួបអនុស្សារីយ៍លើកទី៣៦ នៃទិវាជ័យជំនះថ្ងៃ៧មករា ឆ្នាំ១៩៧៩ ដែលបាន ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត ធ្វើអោយប្រជាជាតិរស់រៀងឡើងវិញ។ លោកបានបន្ថែមថា ទាំងអស់នេះ គឺក្រោមការដឹកនាំប្រទេសដ៏ប្រពៃ នៃគណបក្សប្រជាជនកម្ពុជា ជាពិសេសនោះគឺ មានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះជាណាចក្រកម្ពុជា បានកសាងសង អភិវឌ្ឍន៍ទាំងប្រទេសកម្ពុជា ជាក់ស្តែងការអភិវឌ្ឍន៍ និងរចនាសម្ព័នផ្លូវគមនាគមន៍ សំណងតូចធំជាច្រើននៅក្នុងប្រទេស  ជាច្រើនផងដែរ លើសពីនោះ ការរឹតចង់ណងមិត្តភាពនៅតាមប្រទេសជិតខាង បានកាន់តែល្អប្រសើរ ។

ក្នុងឱកាសក៏មានពិធីប្រកាសបញ្ចូលឈ្មោះជាសមាជិក ក្រុមយុវជនបក្សប្រជាជនកម្ពុជា ចំនួន៥៥រូបផងដែរ ព្រមទាំងមានការ ប្រគំឥន្ត្រីកំសាន្តនៅពេលរាត្រី មានចំនួន២កន្លែង ទី១ ប្រគុំតន្ត្រីនៅក្នុងភូមិសាមគ្គីមានជ័យ ចូលរួម ដោយសេរី ទី២ ប្រគុំតន្ត្រីនៅក្នុងទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាប្រចាំក្រុងប៉ោយប៉ែត ដើម្បីអោយ ពលរដ្ឋចូលរួមកំសាន្តផងដែរ ៕

៣៦ឆ្នាំ គុកឥត ជញ្ជាំង បានបាក់បែកទៅ តែស្នាមដំបៅ ទុក្ខវេទនា នៅតែដិតដាម

$
0
0

ភ្នំពេញ៖ របបប្រល័យ ពូជសាសន៍ ដ៏ខ្មៅងងិតរបស់ ប៉ុល ពត ដែលបានធ្វើ ឲ្យរាស្រ្តរងទុក្ខវេទនា មិនអាចកាត់ថ្លៃ និងស្លាប់រង្គាលអស់ជិត ៣លាន នាក់ ទោះបីបានរលំរលាយផុតទៅអស់រយៈពេល ៣៦ឆ្នាំទៅហើយក្តី តែស្នាមដំ បៅ នៃទុក្ខវេទនា និងការឈឺចាប់ មិនបានរលុបទៅ តាមពេល វេលានោះឡើយ វានៅតែដិតដាមជាប់ជានិច្ចសម្រាប់ ពលរដ្ឋខ្មែររាប់លាននាក់។

ថ្ងៃ៧ មករា ឆ្នាំ២០១៥នេះ ជាខួប ៣៦ឆ្នាំ ដែលកងកម្លាំងបដិវត្តន៍របស់ខ្មែរ ក្រោមការជួយជ្រោមជ្រែងពីកងទ័ព វៀតណាម បានវាយផ្តួលរំលំ របបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ដែលដឹកនាំដោយ ប៉ុល ពត នាថ្ងៃទី៧ ខែ មករា ឆ្នាំ១៩៧៩។ គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ទូទៅ តែងហៅថ្ងៃទី៧ ខែមករា ថា ជាថ្ងៃកំ ណើតទី២ របស់ប្រជាជន និង ជាតិខ្មែរទាំងមូល។

របបប្រល័យពូជសាសន៍ ដ៏ខ្មៅងងិតក្នុងប្រវត្តិសាស្រ្តខ្មែរនេះ មានរយៈពេលត្រឹមតែ ៣ឆ្នាំ ៨ខែ ២០ថ្ងៃប៉ុណ្ណោះ (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩) តែបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរប្រមាណជិត ៣លាននាក់ ត្រូវបានស្លាប់ បាត់បង់ជីវិត និងជាច្រើនលាននាក់ផ្សេងទៀត បានរង នូវទុក្ខវេទនាសព្វបែបយ៉ាង។ ជាពិសេសបានបន្សល់ទុកនូវ ការឈឺចាប់ខ្លោចផ្សាមិនអាចគណនាបាន នៃការនិរាសព្រាត់ប្រាស់ ប្តី ប្រពន្ធ កូន បង ប្អូន សាច់សាលោហិត។

លោកយាយ ហ្លង ចាន់ ក្នុងជន្មាយុ ៧០ប្លាយ ទោះលោកយាយមានវ័យចំណាស់បន្តិចទៅហើយក្តី តែការចង់ចាំ នូវស្នាមអនុស្សាវរីយ៍ ដ៏ឈឺចាប់មួយនេះ នៅតែដិតដាម និងចងចាំជាប់ជានិច្ចមិនបានបំភ្លេចទៅតាមពេលវេលា នោះឡើយ។ ការចងចាំមិនអាចបំភ្លេចបាននោះ គឺស្វាមីរបស់លោកយាយ ត្រូវបានគេសម្លាប់ទៅទាំងមិនបានលា កូនប្រពន្ធអ្វីទាំងអស់។

ដូនចាស់ ដែលធ្លាប់បានជាប់គុក រងនូវការធ្វើទុក្ខបុកម្នេញ និងការដាក់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរពីក្នុងរបបគុកឥត ជញ្ជាំងបានរៀបរាប់ឲ្យដឹងថា លោកយាយ មានដើមកំណើតជាអ្នកខេត្តព្រះត្រពាំង នាទឹកដីកម្ពុជាក្រោម។ លោក យាយបានរត់ភៀសខ្លួន មកកម្ពុជា ជាមួយស្វាមី (អតីតកងទ័ពអាម៉េរិក) និងកូនប្រុសពីរនាក់ នាអំឡុងចុងទស វត្សរ៍ឆ្នាំ៦០ គ្រាដែលទឹកដីកម្ពុជាក្រោម កំពុងជួបសង្រ្គាមចម្បាំងរវាងកងទ័ពអាម៉េរិក និងកងទ័ពវៀតណាម។

លោកយាយ បានបញ្ជាក់ថា «ខ្ញុំបានឡើងមកកាន់ទឹកដីកម្ពុជាចុងទសវត្សរ៍ឆ្នាំ៦០ បន្ទាប់ពីស្វាមីរបស់ខ្ញុំ គាត់បាន រងអំបែងគ្រាប់របស់កងទ័ពវៀតណាម។ ក្រោយគាត់ព្យាបាលជា ខ្ញុំសូមឲ្យគាត់ឈប់ពីកងទ័ពអាម៉េរិក ហើយ ភៀសមកកម្ពុជាតែម្តង ព្រោះមិនចង់រងទុក្ខវេទនាដោយសារសង្រ្គាម»។

លោកយាយ ចាន់ ក្រោយរត់ឆ្លងដែនទាំងលំបាក និងបាតដៃទទេ មកដល់ទឹកដីកម្ពុជា លោកយាយ និង ស្វាមី បានប្រកបរបរលក់សាច់គោអាំងនៅក្នុងរាជធានីភ្នំពេញ រហូតសន្សំលុយកាកបានខ្លះ លោកយាយ និងស្វាមី ក៏ បានផ្លាស់ទីលំនៅនៅខេត្តពោធិ៍សាត់ ដោយប្រកបរបរជាអ្នកធ្វើស្រែចម្ការ។ បន្ទាប់ពីរស់នៅខេត្តពោធិ៍សាត់ជា មួយជីវភាពជាអ្នកស្រែចម្ការ បានជាងពីរឆ្នាំ លោកយាយ និងក្រុមគ្រួសារ ក៏បានផ្លាស់ទីលំនៅទៅរស់នៅក្នុងខេត្ត ក្រចេះវិញ។

លើទឹកដីខេត្តក្រចេះនេះហើយ ជាទឹកដីធ្វើឲ្យលោកយាយត្រូវជួបប្រវត្តិ នៃការឈឺចាប់មិនអាចគណនា ដោយសារ ការឈានមកដល់ នៃរបបអាវខ្មៅបនប្រល័យពូជសាសន៍ ប៉ុល ពត។ លោកយាយ បានរៀបរាប់ថា បន្ទាប់ពីការ រស់នៅលើទឹកដីខេត្តក្រចេះ ជាមួយការខិតខំរកស៊ីប្រកបរបរធ្វើស្រែចម្កា ចិញ្ចឹមសត្វ រហូតមានជីវភាពសមរម្យ នោះ ស្រាប់តែរបបកម្ពុជាប្រជាធិបតេយ្យ បានចូលមកដល់ ទ្រព្យសម្បត្តិខំរកទាំងលំបាក ក៏ធ្លាក់ទៅជាទ្រព្យ សម្បត្តិសមូហភាពអស់រលីង។

លោកយាយបានរៀបរាប់ជាមួយទឹកមុខសោកសៅ និងស្នាមជ្រួញជាច្រើននោះ បានរំលឹកពីទុក្ខវេទនាក្នុងរបបអាវ ខ្មៅនោះថា បន្ទាប់ពីរបបអាវខ្មៅឈានចូលមកដល់ ដោយសារតែលោកយាយ និងស្វាមី មានសំនៀងនិយាយជា ខ្មែរកម្ពុជាក្រោមនោះ លោកយាយត្រូវបានគេចោទថា ជាជនជាតិវៀតណាម ហើយក៏ត្រូវបានគេចាប់យកទៅដាក់ គុក។ រីឯស្វាមី របស់លោកយាយ ត្រូវបានអង្គការ «មហាលោតផ្លោះ មហាអស្ចារ្យ» នាំយកទៅរកត្រី និង ធ្វើប្រ ហុក ហើយក៏វាយសម្លាប់ចោល និងលែងបានឃើញមុខជារៀងរហូត។

រយៈពេលជាង ១ឆ្នាំ នៃការជាប់គុក នៅតំបន់គោកក្តួច ក្នុងឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ លោកយាយ ចាន់ បានបញ្ជាក់ថា លោកយាយ បានរងនូវការធ្វើទុកបុកម្នេញ និងការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃពីក្រុមកម្មាភិបាល។

លោកយាយបានបញ្ជាក់ថា «នៅពេលខ្ញុំក្លាយជាអ្នកទោស ក្រោយការចោទប្រកាន់ថា ជាជនជាតិវៀតណាមនោះ រយៈពេលជាងមួយឆ្នាំ ខ្ញុំត្រូវបានគេដាក់ខ្នោះជើងជារៀងរហូត ហើយទទួលរងនូវការប្រមាថយ៉ាងធ្ងន់ធ្ងរពីពួកខ្មែរ ក្រហម។ ជាមួយដាក់គុកនេះ លោកយាយត្រូវបានគេតម្រូវឲ្យដាំបន្លែ និង រែកទឹករាប់សិបអំរែកទាំងរូបកាយស្គម ស្គាំង»។

ព្រោះតែចង់ដឹងថាលោកយាយ ចាន់ ជាជនជាតិវៀតណាម ឬយ៉ាងនោះ ពួកគណៈសហករ បានព្យាយាមនិយាយ ភាសាវៀតណាម និងជជីកដេញដោលស្រាវជ្រាវ ស៊ើបអង្កេតយ៉ាងខ្លាំង។ តែលោកយាយអាចឆ្លងផុតដំណាក់ កាលស្លាប់រស់នេះបាន ដោយសារតែលោកយាយជាអ្នកទោសខ្មែរក្រហមម្នាក់ ដែលប្រឹងប្រែងធ្វើការបានល្អបម្រើ អង្គការ ទើបគេទុកជីវិតជូនលោកយាយ។ នេះបើតាមការបញ្ជាក់ របស់លោកយាយ ចាន់។

អ្វីដែលកាន់តែអាសូរជាពន់ពេកទៀតនោះ ព្រោះតែគ្រោះអត់ឃ្លានក្នុងរបប ដ៏យង់ឃ្នងមួយនេះ នៅពេលគេបញ្ជូន លោកយាយចុះទៅធ្វើស្រែ ឬដាំបន្លែម្តង ឃើញសត្វអ្វីក៏ត្រូវចាប់មូលចូលចង្កេះខោដែរ ហើយនៅពេលហូបអាហារ ក៏ទម្លាក់សត្វនោះចូលចាន់បបរក្តៅៗ ហើយដួសហូបតែម្តង។

លោកយាយ បានរៀបរាប់ថា ទុក្ខលំបាកក្នុងរបបអាវខ្មៅនេះ មានច្រើនមិនអាចគណនាអស់នោះទេ មួយថ្ងៃៗ លោកយាយ ក៏ដូចជាពលរដ្ឋដទៃទៀត បន់ស្រន់ឲ្យតែរបបមួយនោះរលាយរលត់ទៅ។ លោកយាយ ក៏មិននឹក ស្មានថា ខ្លួនអាចរស់រានមានជីវិតឆ្លងកាត់របបមួយនេះ បានដែរ។

ទុក្ខវេទនាសម្រាប់លោកយាយ ចាន់ មិនមែនមានត្រឹមតែក្នុងរបបអាវខ្មៅនោះទេ ក្រោយថ្ងៃរំដោះ ៧ មករា ១៩ ៧៩ ភាពវេទនា ទុកលំបាក ការអត់ឃ្លាន ក៏នៅតែអន្ទងតាមលោកយាយដដែល។ ក្រោយថ្ងៃរំដោះជាស្រ្តីមេមាយ ចិញ្ចឹមកូនប្រុសពីរនាក់ និងគ្មានទ្រព្យសម្បត្តិអ្វីទាំងអស់នោះ លោកយាយ និងកូនប្រុសពីរនាក់ ត្រូវហូបបបរលាយ គល់ចេក គល់ល្ហុងអស់ជាច្រើនឆ្នាំ។

រហូតដល់បច្ចុប្បន្ន លោកយាយមិនបានឃ្លាតឆ្ងាយពីទឹកដី នៃស្នាមប្រវត្តិដ៏ឈឺចាប់នេះទេ គឺនៅតែបន្តរស់នៅក្នុង ភូមិធំ ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះដដែល ហើយក៏មានជីវភាពសមរម្យ ជាពលរដ្ឋនៅក្នុងសង្គមកម្ពុជា។

លោកយាយ បានបញ្ជាក់ថា លោកយាយតែងតែរំលឹករឿងប្រវត្តិឈឺចាប់ក្នុងរបប ប៉ុល ពត ប្រាប់ចៅៗរបស់លោក យាយជាប់ជានិច្ច ព្រោះលោកយាយមិនចង់ការឈឺចាប់នេះ ត្រូវបានគេបំភ្លេចនោះទេ ការចង់ចាំនូវព្រឹត្តិការណ៍ មួយនេះ វានឹងមិនធ្វើឲ្យពលរដ្ឋខ្មែរធ្លាក់ចូលក្នុងឋាននរក ទាំងនៅមានជីវិតដូចក្នុងសម័យនោះទៀតទេ។

លោកយាយ ក៏រំពឹងផងដែរថា ប្រទេសកម្ពុជា នឹងស្គាល់តែសុខសន្តិភាពតរៀងទៅ នឹងមិនវិលត្រឡប់ទៅកាន់របប មហាវិនាសកម្មបែបនោះទៀតឡើយ។ លោកយាយ ក៏រំពឹងដែរថា អ្នកនយោបាយខ្មែរគ្រប់និន្នាការទាំងអស់ នឹង ធ្វើការ ដើម្បីទិសដៅតែមួយជួយពលរដ្ឋ និងជាតិខ្មែរឈានទៅរកភាពរុងរឿង រីកចម្រើន តែមិនមែនជាការរលំ រលាយនោះឡើយ៕

លោកយាយ ហ្លង ចាន់

បាញ់ប្រហារ ទីស្នាក់ការ កាសែតបារាំង ក្នុងទីក្រុងបារី ស្លាប់១២នាក់ (មានវីដេអូ)

$
0
0

- ទស្សនាការ Live ផ្ទាល់ នៃការបាញ់ប្រហារ នៅខាងក្នុង

- ប្រធានាធិបតីបារាំង ហៅការបាញ់ប្រហារថា ជាអំពើភេរវកម្ម

- នាយករដ្ឋមន្រ្តីអង់គ្លេស ថ្កោលទោស ការវាយប្រហារ

- អ្នកគូររូបថ្លុក ៣នាក់ និងនិពន្ធនាយកម្នាក់ ត្រូវបានបាញ់សម្លាប់ ក្នុងចំណោមអ្នកស្លាប់ទាំង ១២នាក់

ប៉ារីស, បារាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅព្រលប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៥នេះថា មានការបាញ់ប្រហារដ៏ខ្លាំងក្លាមួយទៅលើ ទីស្នាក់ការកាសែតរបស់បារាំង នៅក្នុងទីក្រុងប៉ារីស បណ្តាលឲ្យមនុស្ស ១២នាក់ បានស្លាប់បាត់បង់ជីវិត និងមួយចំនួនទៀត បានរងរបួស។

ក្រោយការបាញ់ប្រហារនេះភ្លាម ប្រធានាធិបតីបារាំង លោក ហ្រ្វង់ស្វ័រ ហូឡង់ បានចេញមកប្រកាស និងហៅការ បាញ់ប្រហារទៅលើទីស្នាក់ការកាសែត « Charlie Hebdo» ថា ជាអំពើភេរវកម្ម។

យោងតាមទីភ្នាក់ងារព័ត៌មានបារាំង បានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ទាំង១២នាក់នោះ មានអ្នកគូររូបថ្លុក ៣នាក់ និងនិពន្ធនាយក Stephane Chartbonnier ផងដែរ។

យោងតាមការចេញផ្សាយរបស់ព័ត៌មានបារាំង បានឲ្យដឹងថា ខ្នាន់កាំភ្លើងមានគ្នាពីរនាក់ ពាក់ម៉ាសបិទមុខជិត បានជិះរថយន្តប្រដាប់ដោយកាំភ្លើងយន្ត ហើយមកបាញ់រះលើទីស្នាក់ការកាសែត ហើយក៏ជិះរថយន្តគេចខ្លួន ដោយសុវត្ថិភាពតែម្តង។

សូមបញ្ជាក់ ទីស្នាក់ការសែត « Charlie Hebdo» ធ្លាប់រងការវាយប្រហារដោយគ្រាប់បែកម្តងរួចមកហើយ កាលពីឆ្នាំ២០១១ បន្ទាប់ពីកាសែតបានចេញផ្សាយរូបត្លុក រិះគន់លោក Prophet Mohammed។

បារាំង សួរពីស្ថានភាព នយោបាយកម្ពុជា ជាលើកដំបូង ក្រោយបក្សទាំងពីរ ចុះកិច្ចព្រមព្រៀង

$
0
0

ភ្នំពេញ៖ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានចុះកិច្ចព្រមព្រៀង ជាមួយគ្នានាពេលកន្លងមកនោះ ត្រូវបានរដ្ឋាភិបាលបារាំង បានសួរនាំអំពីស្ថាន ភាពនយោបាយនៅកម្ពុជា ពេលបច្ចុប្បន្ន នេះបើតាមការឲ្យដឹងពីលោក កឹម សុខា អនុប្រធាន គណបក្សសង្រ្គោះជាតិ ។

លោក កឹម សុខា បានមានប្រសាសន៍យ៉ាងដូច្នេះ នៅពេលដែល បានធ្វើដំណើរ ទៅប្រទេស បារាំង រយៈពេលជាច្រើនថ្ងៃ មុនពេលលោកបានធ្វើដំណើរត្រឡប់ មកម្ពុជាវិញ កាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥នេះ។

អនុប្រធានគណបក្សសង្រ្គោះជាតិ បានមានប្រសាសន៍ប្រាប់ ក្រុមអ្នកសារព័ត៌មាន នៅព្រលានយន្តអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ មករា ថា «រដ្ឋាភិបាលបារាំងចង់ដឹង ពីស្ថានភាពបច្ចុប្បន្នហ្នឹង តើការវិវត្តន៍នៃដោះស្រាយ បញ្ហានយោបាយនាពេលចុងក្រោយនេះ ,ការធ្វើវិសោធន កម្មច្បាប់កន្លងមក , ការបង្កើតស្ថានីយវិទ្យុ និងទូរទស្សន៍»។

ទោះជាបែបណាក្តីលោក កឹម សុខា មិនបានបញ្ជាក់ពីអតីត សញ្ញាណមន្រ្តីរដ្ឋាភិបាលបារាំង ជុំវិញការសួរនាំពីស្ថានភាព នយោបាយនៅកម្ពុជានោះទេ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ថ្នាកដឹកនាំកំពូលទាំងពីរ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានដឹក នាំសមាសភាពមួយក្រុម ចូលរួម ប្រជុំចរចាជាមួយ លោក សម រង្ស៊ី នាវិមានព្រឹទ្ធសភា ក្នុងនោះគណបក្សទាំងពីរ បានចុះកិច្ចព្រមព្រៀង ជាមួយគ្នាជាច្រើនចំណុច ហើយក៏មានការយល់ព្រម កែប្រែស្ថានបោះឆ្នោត ដោយសម្រេចដាក់សមាសភាព គ.ជ.ប៩រូប ដោយគណបក្សប្រជាជនកម្ពុជា៤រូប និងគណបក្សសង្រ្គោះជាតិ៤រូប ហើយម្នាក់ទៀត មកពីអង្គការសង្គមស៊ីវិល៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

នាយកខុទ្ទកាល័យ នាយករដ្ឋមន្ដ្រី បដិសេធ មិនជាប់ពាក់ព័ន្ធ ជម្លោះដី នៅ ខណ្ឌសែនសុខ

$
0
0

ភ្នំពេញ ៖ លោក ហូ សិទ្ធី នាយកខុទ្ទកា ល័យសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ឆ្នាំ២០១៥ នេះ បានច្រានចោល នូវសេចក្ដីរាយការណ៍ ព័ត៌មានកាសែតភ្នំពេញប៉ុស្ដិ៍ ដែលថាលោក ជាប់ពាក់ព័ន្ធ ការអន្ដរាគមន៍ទៅនឹង ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ ១៦៣គ្រួសារ ជាមួយអ្នកស្រី សារ៉ុម ដែលជាអតីតតំណាង របស់ពួកគេ ដែលត្រូវបានបណ្ដេញ ចេញ  ដែលមានរឿងរ៉ាវ ជម្លោះកាលពី ម្សិលមិញ នៅក្នុងខណ្ឌសែនសុខ រាជធានី ភ្នំពេញ ។

ឆ្លើយតបទៅនឹងមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅព្រឹកថ្ងៃព្រហស្បតិ៍ ជុំវិញ ការលើកឡើងខាងលើ លោកហូ សិទ្ធី បាន មានប្រសាសន៍ថា “ខ្ញុំមិនមានសមត្ថកិច្ច បង្គាប់បញ្ជាឱ្យក្រសួងដែនដីនគរូបនីយកម្ម ធ្វើការវាស់វែងដីឱ្យអ្នកណាទេ សូម្បីតែបញ្ជា ទៅសាលាក្រុង ទាក់ទិនជុំវិញ បញ្ហាទាំងអស់នេះក៏គ្មានដែរ ។ កន្លងទៅ យ៉ាងហោច ណាស់ត្រឹមតែសរសេរលិខិតបញ្ជូនឯកសារ ដែលមានពាក្យបណ្ដឹងទៅក្រសួងសាម៉ី ឱ្យពិនិត្យ ពិចារណាទៅលើពាក្យបណ្ដឹងតែ ប៉ុណ្ណោះ ។ ប៉ុន្ដែគ្មានសមត្ថកិច្ចបង្គាប់បញ្ជា នោះទេ” ។

លោកហូ សិទ្ធី បានសម្ដែងនូវការខឹង សម្បារចំពោះការផ្សាយរបស់កាសែតភ្នំពេញ ប៉ុស្ដិ៍ ដែលបានបោះពុម្ពផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៨ ខែមករានេះ ចោទប្រកាន់ថា លោកបានធ្វើអន្ដរាគមន៍ ទៅអ្នកស្រីសារ៉ុម ដែលជាអតីតអ្នកតំណាងប្រជាពលរដ្ឋ១៦៣គ្រួសារ ដែលថាបានកាន់កាប់ដីក្រោយពី តុលាការកំពូលបានសម្រេចឱ្យឈ្នះក្ដីលើទីតាំងដែលមានជម្លោះកាលពីម្សិលមិញនេះ ។

លោកហូ សិទ្ធី បានបន្ដថា លោកមិនដែលស្គាល់អ្នកស្រីសារ៉ុមនោះទេ ហើយក៏មិនបានអន្ដរាគមន៍ ទៅអាជ្ញាធរ ជួយការពារគាត់ដែរ ៕

នាយកខុទ្ទកាល័យ នាយករដ្ឋមន្រ្តី ផ្ញើលិខិតជូននិពន្ធ នាយក «ភ្នំពេញប៉ុស្តិ៍» ជាលើកទី២


ក្រុមប្រឹក្សា សារព័ត៌មានកម្ពុជា សម្តែងការ សោកស្តាយ ចំពោះការ បាញ់ប្រហារ ទីស្នាក់ការ កាសែតបារាំង

អ្នកទេសចរបរទេស ជិះម៉ូតូអាក្រាតកាយ បង្អួតពលរដ្ឋខ្មែរ​

$
0
0

កណ្តាល៖ នារីទេសចរបរទេស និងសង្សារ បានជិះម៉ូតូឱបគ្នា លើដងផ្លូវសាធារណៈទាំងអាក្រាតកាយ ធ្វើទានដល់ចក្ខុបងប្អូនប្រជាពលរដ្ឋខ្មែរ តាមមើលភ្លឹកអារម្មណ៍ស្ទើរគ្រប់គ្នា។

សមត្ថកិច្ច បានឲ្យដឹងថា ការជិះម៉ូតូទស្សនា ស្រង់ស្រូបខ្យល់អាកាសធម្មជាតិ នាដែនដីជនបទ របស់ក្រុមអ្នក ទេសចរបរទេសទាំងអាក្រាតកាយតាមទីសាធារណៈ មិនខ្វល់ពីអារម្មណ៍បងប្អូនពលរដ្ឋខ្មែរនេះ បានកើតឡើង នារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥នេះ នៅក្នុងឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល។

ទោះបីនារីអ្នកទេសចរចិត្តល្អធ្វើសម្បទានរូបកាយ ជាចំណីចក្ខុបងប្អូនពលរដ្ឋខ្មែរ ជាពិសេសបុរសៗយ៉ាងណាក្តី  តែកម្លាំងបងៗកងកម្លាំងនគរបាល ក្នុងឃុំពាមរាំង មិនអនុញ្ញាតនោះឡើយ ព្រោះវាបង្កផលប៉ះពាល់ខ្លាំងដល់ សីលធម៌ក្នុងសង្គមកម្ពុជា ជាពិសេសអាចបង្កគ្រោះថ្នាក់ចរាចរណ៍ ព្រោះអ្នកបើកបររវល់ភ្លឹកតាមសម្រស់ពីធម្ម ជាតិរបស់នារីទេសចរបរទេស ចិត្តសែនល្អរូបនេះ។

ក្រោយឃើញហេតុការណ៍ដូចនេះ កម្លាំងនគរបាលប៉ុស្តិ៍ពាមរាំង បានជិះម៉ូតូដេញតាមឃាត់ម៉ូតូនារីទេសចរ បរទេស រួមនិងសង្សាររបស់នាង មកធ្វើការអប់រំ និងរកសម្លៀកបំពាក់ឲ្យស្លៀកពាក់ត្រឹមត្រូវ ទើបអនុញ្ញាតឲ្យជិះ  ម៉ូតូចេញបាត់ទៅ។

តាមប្រភពពីមន្ត្រីសមត្ថកិច្ចបានឲឲ្យដឹងថា ក្រុមទេសចរបរទេសទាំងនេះមានឈ្មោះ

១-CRAWFORD BROWN ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិស្កុតឡែន ២-ឈ្មោះ CATARINA AARNIO ភេទស្រី អាយុ២២ឆ្នាំ ជនជាតិហ្វាំងឡង់ និង ទី៣- ឈ្មោះ GIANCARLO ALLOCCA ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិអ៊ីតាលី៕

លោក សម រង្ស៊ី ស្នើតំណាងរាស្ត្រ CPP និងCNRP សហការគ្នា ចងក្រងច្បាប់ ការពារសិទ្ធិ អ្នករស់នៅ ផ្ទះជួល

$
0
0

ភ្នំពេញ៖ ប្រធានគណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី បានស្នើដល់អ្នក តំណាងរាស្ត្រ របស់គណបក្ស ប្រជាជនកម្ពុជា (CPP) និងគណបក្ស សង្គ្រោះជាតិ (CNRP) ធ្វើការសហការគ្នា ដើម្បីរៀបចំចងក្រងច្បាប់ ការពារសិទ្ធិ របស់អ្នកដែល រស់នៅតាមផ្ទះជួល ទាំងអស់។

យោងតាមតាមប្រព័ន្ធសង្គមហ្វេសប៊ុក របស់លោក សម រង្ស៊ី នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា “ខ្ញុំបានស្នើឲ្យ អ្នកតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ សហការជាមួយ អ្នកតំណាង រាស្ត្រមកពី គណបក្ស ប្រជាជនកម្ពុជាដើម្បី រៀបចំចងក្រងច្បាប់ថ្មីមួយ ដែលមានបំណងការពារ សិទ្ធិរបស់ អ្នកស្នាក់ នៅផ្ទះជួល។ ជាពិសេសត្រូវទប់ស្កាត់ម្ចាស់ផ្ទះ កុំឲ្យតម្លើងថ្លៃជួលផ្ទះឬកែប្រែកិច្ចសន្យាជួលផ្ទះ តាមតែអំពើចិត្ត”។

សូមបញ្ជាក់ថា បើទោះបីជាតម្លៃប្រេងមានការចុះថ្លៃក៏ដោយ ក៏ម្ចាស់ផ្ទះជួលមួយចំនួន បានធ្វើការឡើង ថ្លៃផ្ទះជួល ដែលបានធ្វើឲ្យមានផលប៉ះពាល់ដល់អ្នកដែលបានមកជួលផ្ទះ មានកម្មករ-កម្មការិនី, សិស្ស និស្សិត និងបុគ្គលក្រុមហ៊ុន ដែលមកបំរើការងារនៅតាមទីប្រជុំជន ជាពិសេស នៅក្នុងរាជធានីភ្នំពេញ កាន់តែពិបាក មួយកម្រិតបន្ថែមទៀតផងដែរ ៕

ថ្ងៃសុក្រស្អែកនេះ ក្រុមសង្គ្រោះ នឹងស្រង់កន្ទុយ យន្តហោះ AirAsia ពីបាតសមុទ្រ ដើម្បីស្វែង រកប្រអប់ខ្មៅ

$
0
0

ហ្សាការតា៖ ក្រុមសង្គ្រោះ របស់ប្រទេស ឥណ្ឌូណេស៊ី បានប្រកាស នៅថ្ងៃព្រហស្បតិ៍ នេះថា ពួកគេនឹង ប្រើនាវាស្ទូច យកកន្ទុយ របស់យន្តហោះ AirAsia ចេញពីក្នុងដែនទឹក កោះជ្វា នៅថ្ងៃសុក្រ ស្អែកនេះ ដើម្បីស្វែងរក ប្រអប់ខ្មៅ បន្ទាប់ពីសាកសព ជនរងគ្រោះបីនាក់ បន្ថែមទៀតត្រូវ បានរកឃើញ នៅថ្ងៃដដែល នោះ ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយដោយដកស្រង់សម្តីរបស់មន្ត្រីទីភ្នាក់ងារ សង្គ្រោះឥណ្ឌូណេស៊ី លោក បាំបាំង ស៊ូលីស្តូ ថា កន្ទុយយន្តហោះនឹងត្រូវទាញឡើងមក លើផ្ទៃទឹកពីបាតសមុទ្រជម្រៅ ៣៤ម៉ែត្រ ដោយប្រើប្រាស់ ពោងខ្យល់ ហេតុដូច្នេះក្រុមសង្គ្រោះ អាចស្រាវជ្រាវរកប្រអប់ ខ្មៅដែលនៅជាប់កន្ទុយ យន្តហោះនោះបាន។

គួរបញ្ជាក់ថា ថាមពលថ្មរបស់ប្រអប់ខ្មៅនៅមានរយៈពេល ២០ថ្ងៃទៀត។ ដោយឡែក សាកសពដែលត្រូវ បានរកឃើញ គឺមានតែ ៤៤នាក់ប៉ុណ្ណោះ រហូតដល់ថ្ងៃព្រហស្បតិ៍ ទី០៨ ខែមករា នេះ ស្របពេលដែល ១២៨នាក់នៅបន្តបាត់ខ្លួន ជាមួយបំណែកជាច្រើនរបស់ ជើងហោះហើរ QZ8501 នោះ៕

ជនសង្ស័យ បង្កភេរវកម្ម នៅទីក្រុង ប៉ារីស កំពុងលាក់ខ្លួន នៅភាគខាងជើង ប្រទេស

$
0
0

បារីស៖ តាមប្រភពពី ប៉ូលិសបារាំង ឲ្យដឹងថា ជនសង្ស័យពីរ រូបដែលជាអ្នកវាយប្រហារទៅ លើទីស្នាក់ការ កាសែត និង ទស្សនាវដ្តី Charlie Hebdo ក្នុងទីក្រុងប៉ារីស នោះត្រូវបានរក ឃើញទីតាំងដែល ជាជម្រករបស់ ពួកគេហើយ គឺស្ថិតនៅតំបន់ Villers-Cotterets ភាគខាង ជើងប្រទេសបារាំង។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៨ ខែមករា នេះទៀតថា ជនសង្ស័យ ទាំងនោះ ធ្លាប់បាន លាក់ខ្លួននៅក្នុងផ្ទះមួយនៃភូមិ Crepy-en-Valois ដែលមានចម្ងាយ៦០ គីឡូម៉ែត្រភាគឦសានទីក្រុងប៉ារីស។ នេះបើតាមការផ្សាយទូរទស្សន៍បារាំង France 3 Picardie រាយការណ៍ព័ត៌មានពីខេត្ត IÓise។

តាមការតាមដានយោងលើ ភស្តុតាង និង សាក្សីឲ្យដឹងថា ពួកគេកាលពីពេលមុននេះ ត្រូវបាន ប្រទះឃើញជិះក្នុងរថយន្ត Clio ពណ៌ប្រផេះ ក្នុងតំបន់ Aisne។ ជនសង្ស័យទាំងពីររូប ត្រូវបានកំណត់ អត្តសញ្ញាណគឺឈ្មោះថា Cherif Kouachi អាយុ ៣២ឆ្នាំ និង បងប្រុសរបស់ ខ្លួនវ័យ ៣៤ឆ្នាំ នឹងត្រូវជាប់គុក ១៨ឆ្នាំ ពីបទបង្កអំពើភេរវកម្ម៕

អ្នកគាំទ្រ លោកស្រី យីងឡាក់ ទទួលដំបូន្មាន មិនឲ្យ ប្រមូលផ្តុំ មុខសភា

$
0
0

បាងកក៖ ក្រុមអ្នកគាំទ្រ  អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ត្រូវបាន មន្ត្រីរដ្ឋាភិបាល យោធាព្រមានជាមុន មិនឲ្យពួកគេធ្វើការប្រមូលផ្តុំ នៅពីមុខរដ្ឋសភាជាតិឡើយ នៅថ្ងៃសុក្រ ទី០៩ ខែមករា ជាពេល ដែលប្អូនស្រីបង្កើត លោកអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន រូបនេះត្រូវឡើងបង្ហាញមុខក្នុងសភា ដើម្បីការពារ ខ្លួនពីករណីចោទប្រកាន់នានានោះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ នេះទៀតថា លោកឧបនាយករដ្ឋ មន្ត្រី ប្រាវិត វង្សសុវណ្ណ បានផ្តល់ដំបូន្មានឲ្យក្រុមអ្នកគាំទ្រទាំងអស់ អាចបង្ហាញការគាំទ្រ របស់ខ្លួននៅតាមផ្ទះ និង តាមរយៈ សារទូរស័ព្ទ ហើយវាគ្មានប្រយោជន៍អ្វីទេដែល ត្រូវទៅឈរពីមុខ រដ្ឋសភាកកកុញនោះ។

គួរបញ្ជាក់ថា លោកស្រី យីងឡាក់ បានទទួលរងការចោទប្រកាន់ថាបានក្បត់សន្យា ក្នុង ការទិញស្រូវ ពីប្រជាពលរដ្ឋ ក្នុងពេលដែលលោកស្រី កាន់តំណែងជានាយករដ្ឋមន្ត្រី ហើយ លោកស្រី យីងឡាក់ បានទទួល ឱកាសមួយក្នុងសភា សម្រាប់ថ្ងៃស្អែកនេះ ដើម្បីធ្វើការបកស្រាយ តទល់នឹងការចោទប្រកាន់ទាំងនោះ។

នៅថ្ងៃព្រហស្បតិ៍នេះ សភាជាតិ ក៏បានបើកសវនាការផងដែរ ទៅលើរឿងក្តីចោទប្រកាន់ អតីតប្រធាន ព្រឹទ្ធសភាលោក នីឃុម វ៉ៃរ៉ាតពេជ និង អតីតប្រធានរដ្ឋសភាលោក សុំសាក់ គៀតស៊ូរ៉ាណុន ដែលបាន ធ្វើការកែប្រែច្បាប់រដ្ឋធម្មនុញ្ញ កាលពីឆ្នាំ ២០១៣។

ឆ្លើយតបនឹងការចោទប្រកាន់នេះ លោក នីឃុម បញ្ជាក់ថា លោកមិនបានប្រព្រឹត្តល្មើសច្បាប់ ដូចការ ចោទប្រកាន់អ្វីឡើយ “ខ្ញុំនឹងទទួលយកលទ្ធផល ទោះបីវាជាចេញមកជាអ្វីក៏ដោយ ខ្ញុំនឹងមិនវិលចូល ឆាកនយោបាយវិញឡើយ"៕

ចិនផ្ញើសារ ជូនពរ ខួបកំណើត មេដឹកនាំកូរ៉េ ខាងជើង

$
0
0

ប៉េកាំង៖ ប្រទេសចិនប្រជាមានិត បានថ្លែងថា ខ្លួនបានផ្ញើសារ ទៅកាន់មេដឹកនាំ កូរ៉េខាងជើង សម្រាប់បុណ្យ ខួបកំណើតរបស់ មគ្គុទេសក៍កូរ៉េខាងជើង លោក គឹម ជុងអ៊ុន ជាមួយនឹងការសម្តែង សេចក្តីសង្ឃឹមថា ប្រទេស កូរ៉េខាងជើង នឹងមានការអភិវឌ្ឍ កាន់ខ្លាំងក្លាថែមទៀត ក្រោមការដឹកនាំរបស់លោក។ នេះបើតាម ទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូ នៅថ្ងៃព្រហស្បតិ៍នេះ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហុង ឡី បានថ្លែងប្រាប់អ្នកកាសែត នៅក្នុងសន្និសីទ សារព័ត៌មានមួយថា “ចិន និង កូរ៉េ(ខាងជើង) មានទំនាក់ទំនង ជាប្រពៃណី និងការផ្លាស់ប្តូរប្រកប ដោយមិត្តភាព។ យើងក៏បានផ្ញើសារអបអរសាទរផងដែរ”។

នៅថ្ងៃព្រហស្បតិ៍នេះ ត្រូវបានគេជឿថា ជាថ្ងៃខួបកំណើតគម្រប់អាយុ៣២ឆ្នាំ របស់លោក គីម ។
លោក ហុង បានថ្លែងថា ប្រទេសចិន សង្ឃឹមថា ប្រទេសកូរ៉េ “ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់សមមិត្ត គីម ជុងអ៊ុន នឹងធ្វើឱ្យជីវភាព រស់នៅបែបសង្គមនិយមរបស់កូរ៉េ កាន់តែមានការអភិវឌ្ឍជាដរាប”។


កម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ ប្រើពេល៧ម៉ោង តាមបង្ក្រាប ក្រុមចោរប្លន់ ប្រដាប់អាវុធ ដ៏កក្រើក នៅភ្នំពេញ

$
0
0

-អធិការខណ្ឌ ៖ បើចាប់ជនសង្ស័យ ទាំង២នាក់ នេះមិនបានទេ នោះនឹងមាន ករណីប្លន់កក្រើកទៀត

ភ្នំពេញ ៖ ប្រតិបត្តិការរយៈពេល៧ម៉ោង កម្លាំងនគរបាល ព្រហ្មទណ្ឌ នៃ អធិការដ្ឋាន នគរបាល ខណ្ឌពោធិ៍សែនជ័យ និងកម្លាំងនគរបាល មូលដ្ឋាន ជាច្រើននាក់ បានដេញបង្ក្រាប និងឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យ ២នាក់ ដែលជាមុខ សញ្ញា ប្លន់ប្រដាប់អាវុធ ដ៏កក្រើកនៅ ក្នុងរាជធានីភ្នំពេញ នាពេលកន្លងទៅ ។

ជនសង្ស័យទាំង២នាក់នេះ ក៏ជាមុខសញ្ញាបាញ់តដៃ ជាមួយកម្លាំង នគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ និងនគរបាល ខណ្ឌពោធិ៍សែនជ័យ នាពេលកន្លងទៅផងដែរ បូករួមទាំង សកម្មភាព ប្លន់ម៉ូតូសេ១២៥ សេរីឆ្នាំ២០១៥ នៅទឹកដីខណ្ឌសែនសុខ នាពេល កន្លងទៅថ្មីៗនេះ។ ប្រតិបត្តិការតាមបង្ក្រាប មុខសញ្ញា ប្លន់ដ៏សកម្ម នៅក្នុង ភូមិសាស្រ្ត រាជធានីភ្នំពេញ ខាងលើនេះ បានធ្វើឡើងតាំងពីព្រឹក រហូតដល់ រសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥នេះ ក្រោមការដឹកនាំបញ្ជា កម្លាំងដោយ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ ។

អធិការ នគរបាល ខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ ជាមុខសញ្ញា ធ្លាប់បាញ់ប្លន់យកម៉ូតូ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ យ៉ាងកក្រើក នៅក្នុងរាជធានីភ្នំពេញ រហូតមានការបាញ់តដៃ ជាមួយ នគរបាល ព្រហ្មទណ្ឌក្រុង និងនគរបាល ព្រហ្មទណ្ឌខណ្ឌ របស់ លោកទៀតផង ។ លោកអធិការ បានបញ្ជាក់ទៀតថា សម្រាប់ជនសង្ស័យ ទាំង២នាក់ ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាឲ្យ នគរបាលតាម ការិយាល័យជំនាញ និងនគរបាលតាមបណ្តាខណ្ឌ បើកការស្រាវជ្រាវ និងតាមចាប់ឲ្យទាល់តែបាន ពីព្រោះជាមុខសញ្ញា យ៉ាងសកម្ម និងប្លន់ជាច្រើនករណី ។

បើតាមអធិការ លោក យឹម សារ៉ាន់ ជនសង្ស័យទាំងនេះ បានទៅលាក់ខ្លួននៅ ខេត្តបាត់ដំបង អស់មួយរយះ ទើបតែវិលត្រឡប់មក ភ្នំពេញវិញ ក៏ត្រូវបានកម្លាំងនគរបាលរបស់លោក បង្ក្រាបតែម្តង ។ សម្រាប់ប្រតិបត្តិការ ដោយប្រើរយះពេល ៧ម៉ោង ខាងលើនេះ ក្រៅពីការចាប់ខ្លួន ជនសង្ស័យទាំង២នាក់ កម្លាំងនគរបាល ក៏បានដកហូត បានកាំភ្លើងខ្លីមួយដើមផងដែរ ម៉ាកកា៥៤។ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា «ជនសង្ស័យទាំងនេះ ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារផងដែរ និងចោរប្លន់ ដ៏កក្រើកនៅ ក្នុងរាជធានីភ្នំពេញ ហើយបើនៅពេលនេះ ចាប់ពួកគេ មិនបានទេ នោះនឹងបន្តប្លន់ យ៉ាងសកម្មទៀត នាំឲ្យប្រជាពលរដ្ឋ មានការភ័យខ្លាច ជាក់ជាមិនឡើយ»។

លោកថា ក្រោយការចាប់ ខ្លួនជនសង្ស័យទាំង២នាក់នេះ នោះនឹងចូលរួមចំណែក កាត់បន្ថយបទល្មើស បានយ៉ាងច្រើន ដើម្បីរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋ តាមមូលដ្ឋាន មិនថាតែ នៅក្នុងទឹកដី ខណ្ឌពោធិ៍សែនជ័យនោះទេ ប៉ុន្តែសម្រាប់ រាជធានីភ្នំពេញ ទាំងមូលតែម្តង។ មន្រ្តីនគរបាលព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ បាន បញ្ជាក់ថា ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ ចាន់ សុខា អាយុ២៨ឆ្នាំ មុខរបរ និងទីកន្លែងស្នាក់នៅ មិនពិតប្រាកដ និងទី២ឈ្មោះ ទូ ថន ហៅម៉ាប់ អាយុ២៦ឆ្នាំ មុខរបរ និងទីកន្លែងស្នាក់នៅ មិនពិតប្រាកដ។ យ៉ាងណា ក៏ដោយ នៅមិនទាន់ដឹងថា ជនសង្ស័យទាំង២នាក់ ជាបក្ខពួក របស់មេចោរ ប្លន់ឈ្មោះ ខល័រ ដែលត្រូវបានបាញ់ស្លាប់ កាលពីរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ កន្លងទៅ ឫមួយយ៉ាងនោះទេ ដោយសារតែ ជនសង្ស័យទាំងនេះ នៅមិនទាន់សារភាព នៅឡើយ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបាន ឃុំខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តការសួរនាំ និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

CNRP កំពុងពិចារណា សំណើរបស់ CPP សុំបន្ថែម ខ្លឹមសារទៅក្នុង ជំពូកទី៧

$
0
0

ភ្នំពេញ៖ ក្រុមការងារ របស់គណបក្ស សង្គ្រោះជាតិ (CNRP) កំពុងធ្វើការពិចារណា ទៅលើសំណើ មួយចំនួន របស់ក្រុមការងារ របស់គណបក្ស ប្រជាជនកម្ពុជា (CPP)  ដែលចង់សុំបញ្ចូល ខ្លឹមសារបន្ថែមទៀត ទៅក្នុងជំពូកទី ៧ នៃសេចក្តី ព្រាងច្បាប់បោះឆ្នោត។

ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាក្នុងសេចក្តីព្រាងច្បាប់បោះឆ្នោត សម្រាប់ថ្ងៃសុក្រ ទី៩ ខែមករា ឆ្នាំ២០១៥ ប្រធានក្រុមការងារ និងជាសមាជិករដ្ឋសភាមកពីCNRPលោក គួយ ប៊ុនរឿន បានមានប្រសាសន៍ថា ការពិភាក្សាមកដល់ជំពូកទី៧នេះ CPPសុំបញ្ចូលខ្លឹមសារបន្ថែមទៅក្នុងជំពូកនេះ។

លោកថា “ដោយក្រុមការងាររបស់គណបក្សប្រជាជន ស្នើដាក់ខ្លឹមសារទៅលើសេចក្តីព្រាងនេះ អីចឹងដោយសារ ក្រុមការងាររបស់គណបក្សសង្គ្រោះជាតិមិនទាន់បានពិនិត្យ អីចឹងយើង ដក់គ្នាសិន ដើម្បីទៅពិនិត្យមើលសិន តែប៉ុណ្ណឹង”។

ទាក់ទងនឹងសំណើដែលក្រុមការងារCPPស្នើនោះ លោក គួយ ប៊ុនរឿន មិនទាន់បានបញ្ជាក់ ថាជាអ្វីខ្លះនោះទេ គឺត្រូវយកទៅពិនិត្យសិន ថាលទ្ធភាព ថាតើខ្លឹមសារមួយចំនួនហ្នឹង វាសមស្របទៅនឹងស្ថានការណ៍ និង ដំណើរការណ៍ នៃការបោះឆ្នោត ស្របតាមគោលការណ៍ នៃការបោះឆ្នោតត្រឹមត្រូវ និងសេរីយុត្តិធម៌ដែរឬអត់?  និងចំណុចមួយទៀត ធ្វើម៉េចឲ្យការឃោសនាហ្នឹង ផ្តល់ឱកាសស្មើភាពគ្នា គ្រប់គណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែង។

ប្រធានក្រុមការងារ និងជាសមាជិករដ្ឋសភាមកពីCPP លោក ប៊ិន ឈិន បានមានប្រសាសន៍ថា កិច្ចពិភាក្សាថ្ងៃនេះ មានចំនួន ៣មាត្រា ប៉ុន្តែ ត្រូវគ្នាតែ ១មាត្រាប៉ុណ្ណោះ ត្រង់មាត្រា ៧០ចាស់។

លោកថា “គណបក្សប្រជាជនយើងប្រកាន់ជំហអីចេះ យើងប្រកាន់ត្រង់ពាក្យថា វិសោធនកម្មច្បាប់ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អីចឹងគេច្រឡំ វិសោធនកម្ម គឺមានការប្រែប្រួលខ្លះហើយ ប៉ុន្តែ មូលដ្ឋាននេះច្បាប់បោះឆ្នោតចាស់ នឹងគឺយើងយកជាមូលដ្ឋាន អីចឹងហើយច្បាប់នេះ យើងសរសេរមាត្រាខ្លះ គឺដើម្បីជួយ ការពារប្រជាធិបតេយ្យហ្នឹង យើងនៅតែមានទស្សនៈឡើងវិញ”។

លោក ប៊ិន ឈិន បានបញ្ជាក់ថា ជំហរបស់CPP ចង់មានការឃោសនាបោះឆ្នោត ១ថ្ងៃ និងឈប់១ថ្ងៃ គឺជៀសវាងការមិនសូវកកស្ទះចរាចរណ៍ អីចឹងយើងចង់ដោះស្រាយបញ្ហាហ្នឹង។

សូមបញ្ជាក់ថា នៅថ្ងៃនេះ ក្រុមការងារ នៃគណបក្សទាំងបានពិភាក្សាគ្នា ត្រូវជំពូក ទី៧ នៃការ វិសោធនកម្មសេចក្តីព្រាងច្បាប់បោះឆ្នោត ដែលជំពូកនេះ និយាយអំពី ច្បាប់ នៃការឃោសនាបោះឆ្នោត៕

សេចក្តី ប្រកាសព័ត៌មាន ស្តីពីការ អស់សុពលភាព ជាទីប្រឹក្សាយោបល់ របស់ជនជាតិ កូរ៉េខាងត្បូង លោក Kavin

សត្វគោ៣ក្បាល ត្រូវចោរមួយក្រុម លួចយកទៅព្រលះ នៅវាលស្រែ យកតែជើងមុខ និងភ្លៅទៅបាត់

$
0
0

កណ្តាល៖ សត្វគោរបស់ ប្រជាកសិករចំនួន៣ក្បាល ត្រូវក្រុមចោរមួយក្រុម បានលួចយកចេញពី ក្រោលដឹកយក ទៅព្រលះយក តែជើងមុខនិងភ្លៅនៅក្នុងវាលស្រែ ដោយទុកខ្លួន និងក្បាលចោល កាល ពីវេលាម៉ោង១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅក្នុងវាលស្រែ ភូមិត្រពាំងទួល ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា បុរសរងគ្រោះជាម្ចាស់សត្វគោ ទាំងបីក្បាលនោះឈ្មោះ ជឿន សុធា ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរកសិកររស់នៅភូមិឃុំកើតហេតុ។គោដែលត្រូវក្រុមចោលួចយកទៅនោះគឺចំនួន៣ ក្បាលឈ្មោល២ ញី១ ចំណែកឯក្រុមចោវិញមានគ្នាប្រហែលជា២ទៅ៣នាក់។

បើយោងតាមបុរសជាម្ចាស់សត្វគោរៀបរាប់ប្រាប់នគរបាលនោះបានឲ្យដឹងថា មុនពេលកើតហេតុ វេលាម៉ោងប្រហែល១១យប់ គាត់បានក្រោកដាក់ចំបើង អោយគោរបស់គាត់ស៊ីរួច ហើយក៏បានឡើងដេកវិញ លុះដល់ម៉ោងប្រហែល០៤ទៀបភ្លឺ គាត់ភ្ញាក់ឡើងមើលគោម្តងទៀត ស្រាប់តែបាត់គោរបស់គាត់អស់ ពីក្រោលរលីងក៍ មានការភ្ញាក់ផ្អើលឆោឡោឡើងដល់អ្នកជិតខាង នាំគ្នាជួយតាមរកលុះដល់ចំណុច វាលស្រែខាងលិចភូមិសាំងដំរី ឃុំឆក់ឈើនាង ក៏ប្រទះឃើញសត្វគោ ទាំង៣ក្បាលនោះ ប៉ុន្តែត្រូវបានក្រុមចោរ ព្រលះយកសាច់ភ្លៅនិងជើងមុខ ក្រោយទៅបាត់បន្សល់ទុកតែខ្លួន និងក្បាលចោល កន្លែងកើតហេតុ ។

ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បាននិយាយថា ក្រុមចោរលួចសត្វគោ គឺជាក្រុមបង្កទុកសោកយ៉ាង ខ្លាំងដល់ ប្រជាពលរដ្ឋក្រីក្រ យ៉ាងខ្លាំង ពីព្រោះគាត់រំពឹងទៅលើសត្វគោក្របីដើម្បីបានផ្គត់ផ្គងជីវភាព គ្រួសាររបស់ពួកគាត់ ទាំងកម្លាំងអូសទាញនិងជួយទ្រទ្រងគ្រួសារ ប៉ុន្តែក្រុមចោរលួចយកសត្វគោរបស់ ពួកគាត់ហាក់បីដូចជា ផ្តាច់ជីវិតគ្រួសារ របស់ពួកគាត់ទាំងរស់ផងដែរ ដូច្នេះពួកគាត់ជាអ្នកក្រីធ្វើស្រែចំ ការសូមសំណូមពរ ដល់សមត្ថកិច្ច ត្រូវជួយស្រាវជ្រាវវែកមុខ ក្រុមទាំងនេះឲ្យបានរួចហើយដាក់ទោស ឲ្យសមទៅនឹងទង្វើរបស់ពួកវា៕

ឈរមើលគេ អាដើមប្រេងខ្យល់ រលំវាត់ចុង ត្រូវស្លាប់ មួយរំពេច

$
0
0

កណ្តាល៖ អ្នកស៊ីស្នួលអាឈើម្នាក់ ត្រូវបាននគរបាល ឃាត់ខ្លួន និងចាត់ការទៅតាម ផ្លូវច្បាប់ដោយ សារតែអាឈើ រួចហើយរលំវាត់ចុង ត្រូវអ្នកឈមើលស្លាប់ កាលពីវេលាម៉ោង ៨និង១៥នាទី ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិ ចុងកោះ ឃុំសណ្តា ស្រុកលើកដែក ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ ស្រេង សុខុមអាយុ៣៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ (ស្លាប់នៅកន្លែង) ចំណែកអ្នកស៊ីឈ្នួលអាឈើ នោះឈ្មោះមោក ឃិន ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ ក្នុងភូមិ ឃុំខាងលើ។

នគរបាលបានបន្តថា មុនពេលកើតហេតុឈ្មោះ មោក ឃិន បានទៅអាដើមប្រេងខ្យល់ឲ្យ គេនៅកន្លែង កើតហេតុ ខណៈអានោះ គាត់បានស្រែកឲ្យបងប្អូន ដែលឈរមើលនោះនាំគ្នា ថយចេញសិនក្រែងលោ មានគ្រោះថ្នាក់ដោយ យថាហេតុកើតឡើង ប៉ុន្តែជនរងគ្រោះបានស្រែកប្រាប់ឈ្មោះ មោក ឃិន វិញថា មិនអីទេ ពេលនោះឈ្មោះ មោក ឃិន បានអាដើមប្រេងខ្យល់១ដើម មិនទាន់រលំទេ ហើយក៏បន្តទៅអា ១ដើមទៀត ទើបរលំបោកទាំងពីរ ដើមរួចហើយ ចុងដើមប្រេងខ្យល់ក៏វាត់ត្រូវជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមនៅនឹងកន្លែង។

នគរបាលបានបន្តថា ក្រោយពេលកើតហេតុនគរបាល បានចុះទៅដល់រួចហើយឃាត់ខ្លួនអ្នកស៊ីឈ្នួល អាឈើមក កាន់ប៉ុស្តិ៍នគរបាលដើម្បី កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាន ដើម្បីបញ្ជូនទៅកាន់ ស្នងការដ្ឋាន ចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

Viewing all 8042 articles
Browse latest View live




Latest Images