Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ជនបរទេសម្នាក់ ចងកសម្លាប់ ខ្លួនឯង ដោយមិនដឹង មូលហេតុ

0
0

ព្រះសីហនុៈ ជនបរទេសម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ ស្លាប់ ដោយធ្វើ អត្តឃាត ចងកសម្លាប់ខ្លួនឯង ដោយមិនទាន់ដឹងមូលហេតុ នៅក្នុងបន្ទប់លេខ ៣០៥ ក្នុងផ្ទះសំណាក់យីហោ សុខុម ស្ថិតក្នុងភូមិ៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ៩ និង២២នាទីព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៤។

ជនបរទេសខាងលើមានឈ្មោះ FRANCK GABRIEL FORET អាយុ៦៦ ឆ្នាំ ភេទប្រុស សញ្ជាតិបារាំង កាន់លិខិតឆ្លងដែនលេខ 05TT18842។

ក្រោយការធ្វើកោសល្យវិច្ច័យ សមត្ថកិច្ចនិងអ្នកជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះពិតជាបាន ស្លាប់ ដោយសារធ្វើអត្តឃាត ចងកសម្លាប់ខ្លួនឯងមែន ហើយបច្ចប្បន្នសពជនរងគ្រោះ ត្រូវបានប្រគល់ទៅ  ឲ្យក្រុមហ៊ុន អ៊ីនត្រាកូ ដឹកយកទៅតំកល់ទុកនៅមន្ទីរពេទ្យ ខ្មែរ-សូវៀត រាជធានីភ្នំពេញ តាមការស្នើសុំរបស់ស្ថានទូត៕


២នាក់ស្លាប់, ៥នាក់ត្រូវចាប់ ជាចំណាប់ខ្មាំង នៅភាគ ខាងកើតទីក្រុង ប៉ារីស

0
0

ប៉ារីស៖ យ៉ាងហោចណាស់ មនុស្ស២នាក់បានស្លាប់ និង ម្នាក់ទៀតរងរបួស នៅក្នុងសង្កាត់ Porte de Vincennes ភាគខាងកើតទី ក្រុងប៉ារីស ស្របពេលដែលមនុស្ស ៥នាក់ផ្សេងទៀត ត្រូវបានក្រុមដៃដល់ ចាប់ជាចំណាប់ខ្មាំង។

ទីភ្នាក់ងារព័ត៌មានស៊ិនហួ បានចេញផ្សាយនៅថ្ងៃសុក្រ ទី០៩ ខែមករា នេះ ដោយដកស្រង់ ពីទូរទស្សន៍ បារាំង ថា អ្នកបាញ់ ប្រហារកាលពីថ្ងៃអាទិត្យ ម្សិលមិញ ទំនងជាជនសង្ស័យ ដែលបានចាប់ជម្រិតមនុស្ស ៥នាក់ខាង លើនេះយកទៅ កាលពីវេលាម៉ោង ១៥  ថ្ងៃសុក្រ ។

តាមរបាយការណ៍ព័ត៌មានឲ្យដឹងថា ការចាប់ខ្លួនមនុស្សធ្វើជាចំណាប់ខ្មាំងនោះ បានកើត ឡើងនៅទីផ្សារទំនើប កូហ្សែរ ក្នុងសង្កាត់ Porte de Vincennes នោះឯង។ នៅក្នុងហេតុ ការណ៍នោះ បានបណ្តាលឲ្យមនុស្សម្នាក់ ផ្សេង ទៀតរងរបួស។ បើតាមសាក្សីបញ្ជាក់ថា បុរសម្នាក់ដែលជាអ្នកចាប់ជម្រិតបានប្រើប្រាស់កាំភ្លើងប្រភេទ Kalashnikov ចំនួនពីរដើម ដើម្បីគម្រាមក្នុងប្រតិបត្តិការចាប់ជម្រិត។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ប៉ូលិសស្រីវ័យ ២០ឆ្នាំម្នាក់ត្រូវបានបាញ់សម្លាប់នៅតំបន់ ម៉ុងត្រូស ភាគខាងត្បូងទីក្រុងប៉ារីស ដោយខ្មាន់កាំភ្លើងប្រដាប់ដោយខ្សែក្រវាត់គ្រាប់ បានបាញ់រះទៅ លើនាង និង អ្នករួមការងារ ដែលបានធ្វើការត្រួតពិនិត្យក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅ កន្លែងកើតហេតុនោះ។

រដ្ឋមន្ត្រីមហាផ្ទៃបារាំង បានទៅដល់កន្លែងដែលត្រូវបានជនសង្ស័យធ្វើការចាប់ជម្រិត មនុស្ស កាលពីពេលរសៀល ហើយសាក្សីអះអាងថា ក្នុងចំណោមជនរងគ្រោះ ៥នាក់នោះក៏មាន ស្ត្រីនិង កុមារផងដែរ។ ក្រុមស៊ើបអង្កេត បានដាក់ការសង្ស័យថា ជនបង្កអាចជាប់ពាក់ព័ន្ធ ទៅនឹងការវាយប្រហារទីស្នាក់ការទស្សនាវដ្តីទីក្រុង ប៉ារីស កាលពីថ្ងៃពុធ ហើយគ្មាននរណា ម្នាក់ដែលប៉ូលិសចាប់ខ្លួនបាននៅឡើយទេ រហូតមកដល់ពេលនេះ៕

វីវ៉ាបុកជាមួយ ម៉ូតូសណ្តោង រ៉ឺម៉ករងរបួស ទាំងសងខាង

0
0

កណ្តាល៖ បុរសពីរនាក់ម្នាក់ ជាជនជាតិចិន និងម្នាក់ទៀតជាជនជាតិខ្មែរ ជិះម៉ូតូសណ្តោងរ៉ឺម៉ក បាន រងរបួសធ្ងន់ ទាំងពីរនាក់ ដោយសារតែជិះម៉ូតូ បុកគ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១៩ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅត្រង់ចំណុច ផ្លូវជាតិលេខ២១A ខាងជើងកំពង់ចម្លង ចំពុះក្អែកប្រហែល ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ម៉ូតូបង្កម៉ាកDH88 ជាម៉ូតូសណ្តោងរ៉ឺម៉ក ពណ៍ក្រហម គ្មានស្លាក លេខ បើកបរដោយឈ្មោះ ឡឹង  ថុល ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ចំណែកម៉ូតូរងគ្រោះ ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1E-4765 បើកបរដោយឈ្មោះហ៊ុយ  អាងជីនហ៉ី ភេទប្រុស អាយុ២៨ឆ្នាំ ជាជនជាតិចិន ស្នាក់នៅក្នុងរោងចក្រ កាត់ដេរលីហ្វូ ក្នុងភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង។

នគរបាលបានបន្តទៀតថា មុនពេលកើតហេតុអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក បានបើកបរក្នុងទិសដៅពី ជើងទៅត្បូង រួចបត់ឆ្វេងលុះដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅបុក ជាមួយម៉ូតូរបស់ជនជាតិចិន បណ្តាលឲ្យ ដួលបោកទៅ នឹងថ្នល់រងរបួសធ្ងន់ទាំងពីរនាក់ ក្រោយពេលកើតហេតុនគរបាលបានចុះទៅ ដល់រួចបានហៅរថយន្ត សង្គ្រោះដឹក ជនរងគ្រោះទាំងយកទៅកាន់គ្លីនិកឯកជន ក្នុងក្រុងតាខ្មៅដើម្បីជួយសង្គ្រោះអាយុជីវិតបន្ទាន់ ចំណែកវត្ថុតាង ត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋានដើម្បីកសាងសំណុំចាត់ការបន្តទៅតាមនីវិធីច្បាប់៕

ជនបរទេស ដែលជិះម៉ូតូអាក្រាតកាយ នៅតាមបណ្តោយផ្លូវ ត្រូវបញ្ជូនត្រឡប់ ទៅវិញ និងហាមមិនឲ្យ ចូលប្រទេសកម្ពុជា តទៅទៀត

0
0

ភ្នំពេញៈ ជនបរទេសជាអ្នក ទេសចរណ៏ទាំងបីនាក់ ដែលបានប្រព្រឹត្ត អំពើមិនគម្បីតាមដងផ្លូវសាធារណៈ ក្នុងស្រុកលើកដែក កាលពីល្ងាច ថ្ងៃទី០៨.០១.២០១៥ ម្សិលមិញនេះ ត្រូវនាយកដ្ឋាន សុើបអង្កេតនិងអនុវត្តនីតិវិធី បានអោយដឹងថា នៅថ្ងៃ ស្អែកវេលាម៉ោង៨,០០នាទីព្រឹក នឹងមានការបញ្ជូនចេញទៅវិញ តាមជើងយន្តហោះ Bangkok Airway ដោយប្រថាប់ត្រាហាម ចូលព្រះរាជាណាចក្រកម្ពុជា ទៀតផង។

សូមបញ្ជាក់ថា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ មាន នារីទេសចរបរទេស និងសង្សារ បានជិះម៉ូតូឱបគ្នា លើដងផ្លូវសាធារណៈ ទាំងអាក្រាតកាយ ធ្វើទានដល់ចក្ខុបងប្អូនប្រជាពលរដ្ឋខ្មែរ តាមមើលភ្លឹកអារម្មណ៍ស្ទើរគ្រប់គ្នា៕

ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ភូមិឬស្សី សង្កាត់ ស្ទឹងមានជ័យ បានទទួលផ្ទះ ០៩ខ្នង បន្ថែមទៀត

0
0

លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បានអញ្ជើញ ជាអធិបតីក្នុងពិធីសម្ពោធផ្ទះ០៩ខ្នង របស់អង្គការ មូលនិធិកុមារកម្ពុជា (Cambodian Children’s fund) នៅក្នុងសហគមន៍ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលពិធីមានការ ចូលរួមពីថ្នាក់ គណៈគ្រប់គ្រង បុគ្គលិក អង្គការ មូលនិធិកុមារកម្ពុជា និងប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ។

លោក Scott Neeson នាយយកអង្គការ បានមានប្រសាសន៍ថា បងប្អូនមានជីវិតថ្មីជាមួយការរស់នៅក្នុងផ្ទះថ្មី នៅសហគមន៍នេះ ដូច្នេះបងប្អូនត្រូវចូលរួមថែរក្សាផ្ទះទាំងអស់នេះ ឱ្យបានស្អាតដើម្បីសុខភាពគ្រួសារ ហើយត្រូវ បញ្ជូនកូនៗទៅសាលារៀន ដើម្បីអនាគតដ៍ប្រសើររបស់ពួកគេ។

លោក ហ៊ុន ម៉ាណែត បានអបអរសាទរជាមួយ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ភូមិឬស្សី ដែលបានទទួលផ្ទះ០៩ខ្នង បន្ថែមទៀត ដែលនេះគឺជាការ ធ្វើឱ្យប្រសើរឡើងដល់ការ រស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុង សហគមន៍នេះ ដែលទាំងអស់នេះ បានការយកចិត្តដាក់ពី គណៈគ្រប់គ្រង បុគ្គលិក របស់អង្គការ សប្បុរសជននិង  អាជ្ញាធរដែនដី ដែលបានធ្វើឱ្យពួកគាត់មានការស់នៅសមរម្យ។

លោក និងលោកស្រី បានបង្ហាញពីការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ទាំងមូល និងសំដែងនូវភាពស្និទ្ធស្នាល ជាមួយពួកគាត់នៅក្នុងសហគមននេះតាមរយៈការសាកសួរសុខទុក្ខ ប្រជាពលរដ្ឋតាមផ្ទះនិមួយ។

ប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះ ដែលបានទទួលផ្ទះថ្មី បានបង្ហាញអារម្មណ៍ត្រេកអរ សប្បាយរីករាយដែលបាន ទទួលផ្ទះថ្មី និងបានថ្លែងអំណរគុណ គណៈគ្រប់គ្រង បុគ្គលិក របស់អង្គការ សប្បុរសជននិងអជ្ញាធរដែនដី ដែលបានធ្វើឱ្យពួកគាត់ មានការស់នៅ សមរម្យ និងសុវត្ថិភាព។

សូមបញ្ជាក់ថា ផ្ទះក្នុងសហគមន៍ភូមិឬស្សីនេះ បានកសាងបានចំនួន២០០ផ្ទះរួចមកហើយនិង គ្រោងសាងសង់ផ្ទះ ចំនួន៣០០ខ្នងបន្ថែមទៀតក្រោមការ ឧបត្ថម្ភថវិកាដោយអង្គការ World House និងកសាងដោយអង្គការមូលនិធិកុមារ កម្ពុជា (Cambodian Children’s fund) ដែលដឹកនាំដោយលោក Scott Neeson។

នគរបាលចរាចរ ខេត្តបន្ទាយមានជ័យ បើកវេទិកា សាធារណៈ ឆ្លើយឆ្លងសំណួរ ជាមួយ មហាជន តាមវិទ្យុ

0
0

បន្ទាយមានជ័យ ៖ ជាយុទ្ធសាស្ដ្រថ្មីមួយទៀត សម្រាប់ធ្វើការ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ផ្លូវគោក ជូនប្រជាពលរដ្ឋ ទូទៅឱ្យបាន យល់ដឹងកាន់តែខ្លាំង ដើម្បីចូលរួមទាំងអស់ គ្នា កាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍នោះ នគរបាល ការិយាល័យ ចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាន នគរបាល ខេត្ដបន្ទាយមានជ័យ បានបើកវេទិកាសាធារណៈ តាមវិទ្យុ FM99.5 ហើយឱ្យមហាជនទូរស័ព្ទចូល សួរនាំពីបញ្ហាមួយនេះ ។

មន្ដ្រីនគរបាល ចរាចរផ្លូវគោក បានឱ្យដឹងថា ក្រោយពីនគរបាលជំនាញ បានរៀបចំការផ្សព្វផ្សាយច្បាប់ ចរាចរណ៍ ផ្លូវគោកជា ច្រើនរូបភាព ដូចជា ការរៀបចំវេទិកា សាធារណៈ ការចុះរឹតបន្ដឹង ច្បាប់តាមដងផ្លូវ និងការ ចុះទៅ អប់រំណែនាំ នៅតាមកន្លែង បេនរថយន្ដនោះ បន្ថែមយុទ្ធសាស្ដ្រថ្មី មួយទៀត ស្នងការ នគរបាលខេត្ដ បានចាត់ឱ្យ ការិយាល័យជំនាញ រៀបចំវេទិកាតាមរលកធាតុអាកាសម្ដង គឺ តាមរយៈការឆ្លើយឆ្លង សំណួរនៅវិទ្យុនៅក្នុងខេត្ដ ដែលបន្តធ្វើឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៥ ។

មន្ដ្រីនគរបាលចរាចរ បានលើកឡើងទៀតថា សំណួរចម្លើយ និង ការផ្សព្វ ផ្សាយតាម រលកធាតុអាកាស ខាង លើនេះ នគរបាលជំនាញ បានបង្ហាញកត្ដាធំៗ មួយចំនួន ដែលតែងតែបង្កឱ្យ មានគ្រោះថ្នាក់ ចរាចរណ៍ដូចជា ការបើកបរ មិនពាក់ មួកសុវត្ថិភាព ការបើកបរ ដែលមានជាតិស្រវឹង ការបើកបរ ក្នុងល្បឿនលឿន ការបើកបរ ប្រជែងមិនបានប្រុងប្រយ័ត្ន ការបើកបរប្ដូរ គន្លងបត់ឆ្វេង និងត្រឡប់ថយក្រោយ មិនបានប្រយ័ត្ន ការឈប់ ឬចតរថយន្ដពេលយប់ គ្មានដាក់សញ្ញា ជាដំណឹង ហើយការបើកបរ ដោយមិនបានពិនិត្យ លក្ខណៈបច្ចេកទេស រថយន្ដឱ្យបានត្រឹមត្រូវ ។

សម្រាប់វេទិការសាធារណៈផ្សព្វផ្សាយច្បាប់ ចរាចរណ៍ផ្លូវគោក តាមរលកធាតុ អាកាសខាងលើនេះ ត្រូវបានមន្ដ្រី នគរបាល ចរាចរអះអាងថា មានប្រជាពលរដ្ឋ ជាច្រើនបានទូរស័ព្ទចូល ដើម្បីធ្វើការសួរនាំនិងលើក ឡើងពីបញ្ហាខ្លះ ឱ្យមន្ដ្រីជំនាញធ្វើការបកស្រាយជូន ។

ជុំវិញបញ្ហាមួយនេះ ស្នងការនគរបាល ខេត្ដ បន្ទាយមានជ័យ ធ្លាប់បានបញ្ជាក់ថា យុទ្ធនាការលើការពង្រឹង ច្បាប់ចរាចរណ៍ផ្លូវ គោកនៅក្នុងខេត្ដ និងបន្ដធ្វើមិនបន្ធូរដៃនោះឡើយ ដើម្បីចូលរួមកាត់បន្ថយ អាត្រាអ្នកស្លាប់ និងរងរបួសដោយសារគ្រោះថ្នាក់សង្គមមួយនេះ៕

កម្លាំង អាវុធហត្ថ ខេត្តកំពង់ចាម បង្ក្រាបទីតាំង បម្រើសេវាផ្លូវភេទ និងឃាត់ខ្លួន បុរសម្នាក់ នារីម្នាក់ ពីបទសញ្ចារកម្ម បញ្ជូនទៅតុលាការ

0
0

កំពង់ចាម៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តកំពង់ចាម ក្រោមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ចាម ចូលរួមដោយតំណាងអយ្យការ សាលាដំបូងខេត្ត ដឹកនាំកម្លាំងដោយលោក សែម ឃាង ប្រធានមន្ទីរយុត្តិធម៌ នៃទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត បាន
ចុះប្រតិបត្តការបង្ក្រាបទីតាំង បម្រើសេវាផ្លូវភេទ ដុះស្លែមួយកន្លែងឃាត់ខ្លួនបុរសម្នាក់ និងស្ត្រីម្នាក់ បញ្ជូនទៅតុលាការ និងរំដោះនារីបម្រើសេវាផ្លូវ ចំនួន៥នាក់យកមកអប់រំ។

ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីវេលាម៉ោង៩និង១០នាទី ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ នៅភូមិចុងថ្នល់ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

លោក សែម ឃាង ប្រធានមន្ទីរយុត្ថិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចអាវុធហត្ថ បានស្រាវជ្រាវដឹងនូវទីតាំង បើកបម្រើផ្លូវភេទ ខាងលើ លោក ឧត្តមសេនីយ៍ សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចេញបទបញ្ជា ឲ្យលោកដឹកនាំកម្លាំង នៃការិយាល័យជំនាញ និងមានការចូលរួម ដោយតំណាងអយ្យការ អមសាលាដំបូង ខេត្តកំពង់ចាមផងនោះ បានចុះឆែកឆេរ ទីតាំងផ្ទះបើក បម្រើសេវាកម្មផ្លូវភេទ មួយកន្លែង ក្នុងភូមិឃុំ ដូចខាងលើ រកឃើញវត្ថុតាងមួយចំនួន និងបានឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ ពេជ្រ ឃុន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅក្នុង ភូមិកើតហេតុ និងស្ត្រីម្នាក់ ឈ្មោះ តុញ សឿន អាយុ៣៤ឆ្នាំ រស់នៅក្នុងភូមិកើតហេតុដែរ ដោយទាំងពីរនាក់នេះ សមត្ថកិច្ចអាវុធហត្ថ បានឃាត់ខ្លនពីបទសញ្ចារកម្ម និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម ចាត់ការទៅតាមនីតិវិធី ។

ដោយឡែក ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរំដោះស្ត្រី បម្រើសេវាផ្លូវភេទចំនួន ៥នាក់ ផងដែរ យកមកអប់រំ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម រួចបានឲ្យត្រឡប់ទៅផ្ទះវិញ៕

Photo by DAP-News

Photo by DAP-News

ក្រសួងសុខាភិបាល ល្មមចាត់ការ អ្នកបង្ខូចឈ្មោះ ប្រធាន មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុហើយ

0
0

ព្រះសីហនុៈ លោកវេជ្ជបណ្ឌិត សេង ណុង ប្រធានមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ (មន្ទីរពេទ្យចំការចេក) ដែលមានទីតាំង ស្ថិតនៅផ្លូវឯករាជ្យ ក្នុងសង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ កំពុងរងនូវភាពអយុត្តិធម៌យ៉ាងខ្លាំង ពីមន្រ្តីខិលខូច ដែលតែងតែ ព្យាយាមមូលបង្កាច់ ម្តងហើយម្តងទៀត ថាបានប្រព្រឹត្តអំពើពុករលួយ ខណៈដែលរូបលោក បានធ្វើឲ្យមន្ទីរពេទ្យរបស់រដ្ឋ មួយនេះ កាន់តែប្រសើរឡើង បន្ទាប់ពីរូបលោកបានឡើងកាន់ដំណែង ជាប្រធានមន្ទីរពេទ្យ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ។

ប្រភពពីវេជ្ជបណ្ឌិត គ្រូពេទ្យ  បុគ្គលិក មន្រ្តីរាជការ ដែលបំរើការងារ ក្នុងមន្ទីរពេទ្យភាគច្រើន ក៏ដូចជាប្រជាពលរដ្ឋ ដែលបានចូលមកព្យាបាលជំងឺ បានថ្លែងការគាំទ្រ ចំពោះលោកប្រធានមន្ទីរពេទ្យថ្មី ដែលបានដឹកនាំមន្ទីរពេទ្យ របស់ រដ្ឋមួយនេះ ឲ្យមានភាពប្រសើរឡើង ជាងអ្នកដឹកនាំមុនៗ ។ ទន្ទឹមនឹងនេះ ការកែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល អាណត្តិទី៥ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ក្នុងនោះវិស័យសុខាភិបាល ជាវិស័យមួយ ដែលស្ថិតនៅលំដាប់អត្ថិភាព ដែលត្រូវធ្វើការកែទម្រង់ស៊ីជម្រៅ ក្រសួងសុខាភិបាល ដែលមានលោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ជាអ្នកដឹកនាំ ផ្ទាល់លើវិស័យនេះ បានដាក់ចេញនូវសារាចរណែនាំ លេខ០៤៣ អបស.មព ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៤ ស្តីពីការពង្រឹងវិន័យ មន្រ្តីសុខាភិបាល ហើយមន្ទីរសុខាភិបាល ខេត្តព្រះសីហនុ ក៏ដូចជាមន្ទីរពេទ្យបង្អែកខេត្ត តែងតែខិតខំ ពង្រឹងគុណភាព ក៏ដូចជាវិន័យរបស់មន្រ្តីរាជការ ដែលបំរើការក្នុងវិស័យសុខាភិបាល តាមសារាចរណែនាំ ក៏ដូចជា បទបញ្ជាផ្ទៃក្នុង សម្រាប់អនុវត្តក្នុងមន្ទីរពេទ្យអង្អែក ខេត្តព្រះសីហនុជាដើម ។

ទន្ទឹមនិងបញ្ហាកែទម្រង់ស៊ីជម្រៅ ក្នុងន័យធ្វើឲ្យមន្ទីរពេទ្យ របស់រដ្ឋដំណើរការល្អឡើងវិញ វាបានធ្វើឲ្យវេជ្ជបណ្ឌិត និងគ្រូពេទ្យមួយចំនួនមិនពេញចិត្ត ព្រោះតែវេជ្ជបណ្ឌិត និងគ្រូពេទ្យទាំងនោះ មិនមានពេលវេលាគ្រប់គ្រាន់ ក្នុងការប្រកប របររកស៊ីផ្ទាល់ខ្លួន ដែលជាហេតុ មិនអាចមកបំពេញការងាររដ្ឋ បានពេញលេញ ហើយបែរជាធ្វើការ ចោទប្រកាន់ប្រធានមន្ទីរពេទ្យ ក៏ដូចជាថ្នាក់នាំមន្ទីរសុខាភិបាលថា បក្ខពួកនិយមជាដើម ។

អ្នកដឹងរឿង ភាពអយុត្តិធម៌ របស់លោកប្រធានមន្ទីរពេទ្យ ដែលអត់ទ្រាំមិនបាន បានព្រលយប្រាប់ឲ្យដឹងថា មេខ្លោងក្នុង ការអុជអាល មួលបង្កាច់ចោទប្រកាន់ លោកប្រធានមន្ទីរពេទ្យ គឺលោកវេជ្ជបណ្ឌិត លិ គីមហួរ ដែលជាម្ចាស់គ្លីនិក ដ៏ធំជាងគេ ក្នុងខេត្តព្រះសីហនុ គឺមន្ទីរពហុព្យាបាលសេតេ ស្ថិតនៅផ្លូវបុរីកម្មករ ក្នុងសង្កាត់លេខ២ ក្រុងខេត្តព្រះសីហនុ ។

ប្រភពពីអ្នកស្គាល់ លោកវេជ្ជបណ្ឌិតរូបនេះ តាំងពីក្មេងៗមក ក៏បានប្រាប់ឲ្យដឹងដែរថា លោកវេជ្ជបណ្ឌិតរូបនេះ តាំងពីក្មេងមករៀនមិនពូកែនោះទេ ហើយឧស្សាហ៍គេចសាលាថែមទៀត ប៉ុន្តែក្រោយពីបែកគ្នាប៉ុន្មានឆ្នាំក្រោយមក ស្រាប់តែឃើញ មកធ្វើការនៅមន្ទីរពេទ្យបង្អែកខេត្ត ហើយតាំងខ្លួនជាវេជ្ជបណ្ឌិតទៅទៀត ។

ប្រភពដដែល បានព្រលយបន្ថែមទៀតថា ប្រសិនបើគាត់ឈឺ ក៏គាត់មិនហ៊ានទៅរកវេជ្ជបណ្ឌិតរូបនេះ ចាក់ថ្នាំឲ្យគាត់ឡើយ ។ ប្រភពដដែល ក៏បានឲ្យដឹងបន្ថែមទៀតថា ទំនងជាមកពីភាពវ័យឆ្លាត និងពូកែអែបអបអ្នកធំហើយ បានជាធ្វើឲ្យវេជ្ជបណ្ឌិត រូបនេះ មានលទ្ធភាពបើកគ្លីនិកដ៏ធំ ហើយគាត់មានការបារម្ភ ខ្លាចមន្ទីរពេទ្យបង្អែកខេត្តដំណើរល្អ ធ្វើឲ្យគ្លីនិកឯកជន របស់គាត់ ប្រឈមនិងការបាត់បង់អតិថិជននៅថ្ងៃក្រោយ ។

ប្រភពដដែល បានរៀបរាប់ប្រាប់ថា ដប់ឆ្នាំកន្លងមក លោកវេជ្ជបណ្ឌិតរូបនេះ មិនសូវចូលមកធ្វើការ នៅមន្ទីពេទ្យរដ្ឋប៉ុន្មានទេ មិនតែប៉ុណ្ណោះ គាត់ថែមទាំងបានអូសទាញ វេជ្ជបណ្ឌិតជំនាញខាង វះកាត់ ខាងថ្នាំសណ្តំ និងវេជ្ជបណ្ឌិត និងគ្រួពេទ្យជំនាញ ផ្សេងៗប្រមាណជាង ២០នាក់ ទៅបំរើការងារក្នុងគ្លីនិករបស់ខ្លួន និងគ្រូពេទ្យអត់វិន័យប្រមាណ ១០នាក់ ទៀត ដែលចេញទៅធ្វើការឯកជនខាងក្រៅ ដែលជាហេតុធ្វើឲ្យមន្ទីរពេទ្យរដ្ឋ តែងមានបញ្ហាកន្លងមករហូត ។

ប៉ុន្តែបន្ទាប់ពី លោកវេជ្ជបណ្ឌិត សេង ណុង ឡើងគ្រប់គ្រងជាប្រធានមន្ទីរពេទ្យម្តង លោកបានធ្វើការកែប្រែ និងអនុវត្តបទបញ្ជាផ្ទៃក្នុង របស់មន្ទីរពេទ្យ ដោយតម្រូវឲ្យវេជ្ជបណ្ឌិត ដែលបើកប្រាក់ខែរដ្ឋ ត្រូវតែមកបំរើការងារ តាមពេលវេលាដែលបានកំណត់ ។ ដូច្នេះ មូលហេតុអស់ទាំងនេះហើយ ដែលធ្វើឲ្យអស់លោកប៉ុន្មាននាក់នេះ មិនសប្បាយចិត្ត ។  

ប្រភពដដែល ក៏បានអំពាវនាវ ឲ្យក្រសួងសុខាភិបាល សូមធ្វើការត្រួតពិនិត្យ បុគ្គលិកលក្ខណៈ របស់ក្រុមវេជ្ជបណ្ឌិត និងអ្នកខិលខូចទាំងនោះ គួរតែដាក់វិន័យ ប្រសិនពិនិត្យឃើញថា មានកំហុសមែននោះ ។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏ប្រភពដដែលសុំស្នើថា លោកវេជ្ជបណ្ឌិត គ្រូពេទ្យទាំងអស់ គួរតែមានសតិសម្បជញ្ញៈ និងការទទួលខុសត្រូវ ដោយស្រប តាមវិជ្ជាជីវៈ និងរក្សាបាននូវភាពថ្លៃថ្នូររបស់ខ្លួន ដោយមិនត្រូវបិទបាំងកំហុសរបស់ខ្លួន ហើយធ្វើការចោទប្រកាន់គេនោះទេ ។
ហើយគប្បីចូលរួមចំណែក ក្នុងការធ្វើឲ្យប្រសើរឡើង ក្នុងវិស័យសុខាភិបាល របស់រាជរដ្ឋាភិបាលអាណត្តិទី៥ វិលមកគោរព វិន័យតាមបទបញ្ជាផ្ទៃក្នុង របស់មន្ទីរពេទ្យ និងសារាចរណែនាំ របស់ក្រសួងសុខាភិបាល និងសារាចរណែនាំ របស់សាលាខេត្តព្រះសីហនុជាដើម ។ ហើយជាងនេះទៅទៀត មិនត្រូវភ្លេចប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែង ក្នុងពិធីប្រជុំគណៈរដ្ឋមន្ដ្រីលើកដំបូង សម្រាប់នីតិកាលទី៥ នៃរដ្ឋសភាជាតិ នៅវិមានសន្ដិភាពនៅព្រឹក ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៣ថា “ទី១.ត្រូវឆ្លុះកញ្ចក់មើលខ្លួនឯង, ទី២.ត្រូវងូតទឹកសម្អាតខ្លួន, ទី៣.ត្រូវដុសក្អែលចេញ ពេលងូតទឹកនោះ និង ទី៤.ត្រូវព្យាបាលជំងឺ បើវាមានជំងឺ” បើពុំដូច្នោះទេ សម្ដេចនឹងចាត់វិធានការក្ដៅអាចរហូតដល់ការដកតំណែងទៀតផង ។ ជុំវិញការចោទប្រកាន់ថា លោកវេជ្ជបណ្ឌិត លិ គីមហួរ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនអាចសុំការបំភ្លឺបានឡើយ ព្រោះគ្មានលេខទូរស័ព្ទ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


មណ្ឌលសង្រ្គោះ ជនអស់សង្ឃឹម ផ្តល់ពន្លឺជីវិតថ្មី ជូនកុមារកំព្រា និងទុរគត របស់កម្ពុជា (មានវីដេអូ)

0
0

បន្ទាយមានជ័យ ៖ កុមារកំព្រា ទុរគត គ្មានទីពឹង និរាសព្រាត់ប្រាស់ ពីក្រុមគ្រួសារ ដែលជីវិតរបស់ពួកគេនឹងត្រូវធ្លាក់ ទៅក្នុងភពអវិជ្ជា ពោរពេញដោយភាពខ្មៅងងិត ដូចក្នុងស្បៃអន្ធកាលទៅហើយនោះ តែប្រែជាមានពន្លឺរស្មីនៃជីវិត ឡើងវិញ បន្ទាប់ពី «មណ្ឌលសង្រ្គោះជនអស់សង្ឃឹម» បានយកពួកគេ មកចិញ្ចឹមបីបមថ្នមថ្នាក់ ផ្តល់កំដៅ និងពន្លឺជីវិត ថ្មី ផ្តល់ជម្រកស្នាក់នៅ ចំណីអាហារ និងការសិក្សារហូតបញ្ចប់មហាវិទ្យាល័យថែមទៀតផង ។

«មណ្ឌលសង្រ្គោះជនអស់សង្ឃឹម» ដែលប្រៀបដូចជា ឋានសួគ៌លោកិយ សម្រាប់កុមារា កុមារីកម្ពុជា ដែលអស់ សង្ឃឹមក្នុងជីវិតនេះ មានទីតាំង ស្ថិតនៅក្នុងភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ មាន ចម្ងាយប្រមាណជា ៣០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ។ មជ្ឈមណ្ឌលមួយនេះ ត្រូវបានបង្កើតឡើង នៅអំឡុងឆ្នាំ ២០១៤ ដោយប្រមូលក្មេងៗប្រមាណ ៦២នាក់ ស្រី ៣៥នាក់ មកចិញ្ចឹមបីបាច់ថែរក្សា និង ផ្តល់ការសិក្សាដល់ពួក គេ ។ ក្មេងៗ ដែលនាំយកមករស់នៅក្នុងមណ្ឌលនេះ គឺជាក្មេងកំព្រា ឪពុក-ម្តាយ និងមានស្ថានភាពគ្រួសារក្រីក្រលំបាក ដោយរស់នៅជាមួយជីដូនចាស់ជរា និងក្មេងខ្លះទៀត ដើរធ្វើការស៊ីឈ្នួលទាំងខ្លួននៅក្មេង ពុំបានសិក្សារៀនសូត្រ ជា ពិសេសពួកគេ ត្រូវបានបង្ខំឲ្យធ្វើការខុសពីសីលធម៌សង្គម ។

លោក រិន ប៊ុនឈួយ នាយកមណ្ឌលសង្រ្គោះ ជនអស់សង្ឃឹម បានថ្លែងរៀបរាប់ប្រាប់លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល គ្រាចុះទៅយកព័ត៌មានក្នុងមណ្ឌលនេះថា មណ្ឌលផ្តល់ពន្លឺជីវិតថ្មី សម្រាប់កុមារកំព្រា ទីទ័លក្រ និងទុរគតនេះ បានចាប់ផ្តើមដំណើរការឡើង ជាមួយផ្ទះចំនួន ៣ខ្នងធ្វើពីឬស្សី ដំបូល ប្រក់ស្បូវ និងជួបការខ្វះខាត ចំណីអាហារផ្គត់ផ្គង់ ការហូបចុករបស់កុមារជាខ្លាំង ។

មកដល់បច្ចុប្បន្ន ក្រោមការជួយឧបត្ថម្ភ ពីសប្បុរសជនក្នុង និងក្រៅប្រទេសប្រទេស ជាពិសេស អ្នកស្រី ម៉ារី អែន តំណាងឲ្យម្ចាស់ជំនួយ បានស្វះស្វែងរកប្រភពចំណូលពីសប្បុរសជនក្រៅប្រទេស គ្រប់ទីកន្លែង ដើម្បីផ្គត់ផ្គង់នៅក្នុង មណ្ឌល រហូតមានលទ្ធភាពសាងសង់អគារចំនួន ១៤ខ្នង ។ ក្នុងនោះ អគារសម្រាប់ស្នាក់នៅរបស់ក្មេងមាន ១១ខ្នង ចែកជា១២បន្ទប់ អគារសាលប្រជុំ១ខ្នង អគារការិយាល័យ ១ខ្នង អគារបណ្ណាល័យ ១ខ្នង និងទីលានបាល់ទះ ១ កន្លែង ។

លោក រិន ប៊ុនឈួយ បានថ្លែងរៀបរាប់ថា ការកកើតមណ្ឌលនេះ គឺផ្តើមចេញពីជីវិតរបស់លោក ដែលជាក្មេងកំព្រា ហែលឆ្លងគ្រប់ឧបសគ្គ ការលំបាកក្នុងជីវិត ទើបសម្រេចបង្កើតមណ្ឌលនេះឡើង ដើម្បីជួយដល់ក្មេងៗកំព្រា គ្រប់ទី កន្លែងនៅកម្ពុជា ។

លោកបានថ្លែងយ៉ាងដូច្នេះថា «មូលហេតុ គឺពីដើមឡើយ ខ្ញុំគឺជាអ្នកដែលក្រលំបាក កំព្រា ដែលខ្លួនឯងលំបាក ក៏នឹក ឃើញចង់ជួយដល់ក្មេងៗ ទុរគត ក្មេងកំព្រា គ្មានទីពឹង»។

នាយកមណ្ឌលសង្រ្គោះជនអស់សង្ឃឹម បានឲ្យដឹងថា ក្មេងកំពុងរស់នៅ និងរៀនសូត្រ ក្នុងមណ្ឌលនាពេលបច្ចុប្បន្ន មានចំនួន ១៤២នាក់ ក្នុងនោះក្មេងស្រីមានចំនួន ៦០នាក់ ចាប់ពីអាយុ ១ឆ្នាំឡើងទៅ ។ ក្មេងៗទាំងអស់ គឺខាង មណ្ឌលរបស់លោក យកទៅដោយផ្ទាល់ ពីគ្រប់បណ្តាខេត្ត តាមរយៈអាជ្ញាធរ អង្គការនានា និង មន្ទីរសង្គមកិច្ចផង ដែរ។

លោកបានថ្លែងយ៉ាងដូច្នេះ «ក្មេងនេះ យើងយកមកពីតាមបណ្តាខេត្ត គ្រប់ខេត្តទាំងអស់ នៅក្នុងប្រទេសកម្ពុជា តាម រយៈអាជ្ញាធរ តាមរយៈខេត្ត តាមរយៈមន្ទីរសង្គមកិច្ច សាលាស្រុក ដែលគេបានដឹងដំណឹង គេខលប្រាប់ថា អូរ! ក្មេង ម្តាយបោះបង់ចោលនៅប៉ោយប៉ែត ចឹងយើងឡើងទៅយកទៅ»។

លោក រិន ប៊ុនឈួយ បានបន្តថា ក្មេងៗទាំងអស់ ត្រូវបានមណ្ឌលឲ្យទៅសិក្សា នៅតាមសាលារដ្ឋ ចាប់ពីថ្នាក់ទី១ រហូតដល់ចប់មហាវិទ្យាល័យ ដោយមណ្ឌលជាអ្នកផ្តល់ជម្រក ការហូបចុក និងសម្លៀកបំពាក់។ ក្រៅពីនោះ មណ្ឌល ផ្តល់សិក្សាបំប៉នបន្ថែម ផ្នែកភាសាអង់គ្លេស ភាសាខ្មែរ គណិតវិទ្យា និងកុំព្យូទ័រ ព្រមទាំងជំនាញវិជ្ជាជីវៈ កាត់ដេរជា ដើម ។

បើតាមលោក រិន ប៊ុនឈួយ មជ្ឈមណ្ឌលសង្រ្គោះ ជនអស់សង្ឃឹម បានចំណាយថវិកាប្រមាណជា ៧ពាន់ដុល្លារ ក្នុង មួយខែៗ ដើម្បីទ្រទ្រង់ការរស់នៅ ហូបចុក សេវាសុខភាព និងការសិក្សារបស់ក្មេងៗ ។ ថវិកាទាំងអស់ ទទួលបានពី ការជួយឧបត្ថម្ភពីសប្បុរសជន និងការខិតខំធ្វើការរកប្រាក់កម្រៃដោយផ្ទាល់របស់លោក រិន ប៊ុនឈួយ ។

លោក រិន ប៊ុនឈួយ បានអះអាង ជាមួយការប្តេជ្ញាចិត្តថា ទោះបីរូបលោកត្រូវទូលរែកនូវភាពលំបាកយ៉ាងណាក្តី ក៏រូប លោកត្រូវតែពុះពារគ្រប់ឧបសគ្គ ដើម្បីផ្តល់ពន្លឺជីវិតដល់ក្មេងៗ ដ៏កម្សត់ទាំងអស់នោះ ។

ក្មេងៗនៅក្នុងមណ្ឌលសង្រ្គោះជនអស់សង្ឃឹម មានក្មេងខ្លះមិនមានឪពុក-ម្តាយ ហើយក៏មិនដឹងថា មុខឪពុក-ម្តាយ សាច់ញាតិរបស់ពួកគេយ៉ាងម៉េចនោះដែរ ព្រោះពួកគេត្រូវបានមណ្ឌលរើសមកចិញ្ចឹមតាំងពីកូនង៉ាក៏មាន។ ទោះបីជា យ៉ាងណា ក្មេងៗមួយចំនួនធំ បានពេញរូបពេញរាង និងកំពុងចាប់យកការសិក្សាតាំងពីថ្នាក់បឋមរហូតដល់មហា វិទ្យាល័យ ។

ពួកគេបានសម្តែងការសប្បាយរីករាយ ជាមួយមណ្ឌលសង្រ្គោះជនអស់សង្ឃឹម ដែលបានផ្តល់នូវពន្លឺ ពន្លកជីវិតថ្មី សម្រាប់ពួកគេ ។ ពួកគេសុទ្ធតែតាំងចិត្ត ខិតខំសិក្សាក្រេបយកចំណេះដឹង យកមកបម្រើសង្គម ជាពិសេសជួយបន្ត និរន្តភាព នៃការសង្រ្គោះដល់កុមារឥតទីពឹងរបស់កម្ពុជា នៅក្នុង «មណ្ឌលសង្រ្គោះជនអស់សង្ឃឹម» ។

លោក ប៊ុន ឈួយ ក៏បានធ្វើការអំពាវនាវ និងរំពឹងទទួលបានការជួយឧបត្ថម្ភជ្រោមជ្រែង ពីសប្បុរសជនជនជាតិ ខ្មែរ បរទេសទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីរួមគ្នាផ្តល់ពន្លឺ និងគុណភាព នៃជីវិត ដល់កុមារៗ ដែលកំពុងជួប ភាព កម្សត់នៅក្នុងប្រទេសកម្ពុជា ៕

បញ្ជូនខ្លួន ជនសង្ស័យ ២នាក់ និងថ្នាំញៀនមួយចំនួន ទៅតុលាការ

0
0

បាត់ដំបង ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន អាវុធហត្ថខេត្ត បានចាប់បញ្ជូនខ្លួនជនសង្ស័យ ២នាក់ និងថ្នាំ ញៀនមួយចំនួន ទៅតុលាការ កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៥ ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីកម្លាំង អ.ហ ស្រុកភ្នំព្រឹក បានឃាត់ខ្លួន កាលពីវេលាម៉ោង ២៣និង១០នាទីយប់ ថ្ងៃទី៩ ខែមករា នៅចំណុចមុខផ្ទះសំណាក់ អង្គ ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក កន្លងទៅ ។

មន្រ្តីការិយាល័យប្រឆាំងគ្រឿងញៀន អាវុធហត្ថខេត្ត បានឱ្យដឹងថា តាមរបាយការណ៍បញ្ជូន របស់អាវុធហត្ថស្រុកភ្នំ ព្រឹកបានបញ្ជាក់ថា កម្លាំងអ.ហស្រុក កំពុងចុះល្បាត បានប្រទះឃើញមុខសញ្ញាចាស់ ២នាក់ ក៏ដេញតាម និងឆែក ខ្លួន ឃើញវត្ថុតាងថ្នាំញៀន យ៉ាម៉ាចំនួន ៤០គ្រាប់ និងម៉ាទឹកកក ១ថង់ នាំយកមកទីបញ្ជាការ ដើម្បីសាកសួរ ។

ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ អោក វុទ្ធងី ភេទប្រុស អាយុ ២៣ឆ្នាំ និងឈ្មោះ ណេង ចាន់នី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិជាមួយគ្នាខាងលើ ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលាក់ទុកថ្នាំញៀន បម្រុងចែកចាយពិតប្រាកដមែន ។ បច្ចុប្បន្នសមត្ថ កិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់ ៕

ភោជនីយដ្ឋាន ដ៏សែនមនោរម្យ តាមដងទន្លេ បើកដំណើរការ

0
0

ភ្នំពេញ ៖ ភោជនីយដ្ឋាន ជាមួយខ្យល់អាកាស និងទេសភាព ដ៏សែនមនោរម្យ នាបណ្តោយដងទន្លេចុងកោះនរា ស្ថិត ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ (ចូលតាម ច្រកស្ថានីយទូរទស្សន៍បាយ័ន) ឈ្មោះថា «ភោជនីយដ្ឋានទន្លេ» ត្រូវបានបើកឲ្យដំណើរការហើយ នៅថ្ងៃទី១០ ខែ មករា ឆ្នាំ២០១៥នេះ ។

ភោជនីយដ្ឋានទន្លេ ត្រូវបានសាងសង់ឡើង ក្នុងទីធ្លាដ៏សែនស្ងប់ស្ងាត់ និងមនោរម្យ ក្រោមជំនោរទន្លេដ៏សែនត្រជាក់ ជាមួយការនាំមកនូវ រស់ជាតិម្ហូបអាហារដ៏មាន ឱជារស និងសេវាកម្មល្អ ។ ក្រៅពីនោះក៏មានការប្រគំតន្រ្តី សម្រាប់កំដរ អារម្មណ៍អតិថិជនរបស់ខ្លួន ឲ្យស្បើយរាល់ទុក្ខកង្វល់ទាំងឡាយទាំងពួង ។ ដូច្នេះបើចង់ បានភោជនីយដ្ឋាន ដែល មានម្ហូបអាហារមានឱជារស សេវាកម្មល្អ កំដរអារម្មណ៍ឲ្យរសាយពីទុក្ខកង្វល់កុំភ្លេចទៅកាន់ «ភោជនីយដ្ឋានទន្លេ»៕

ស្នងការ ខេត្តកំពង់ចាម ចាត់វិធានការ យ៉ាងតឹងរឹង ចំពោះកូនចៅឧកញ៉ា លី ឈុនអ៊ូ ពីបទវាយ គំរាមសម្លាប់ និងចាប់រំលោភ នារីខារ៉ាអូខេ (មានវីដេអូ)

0
0

-សំណងរដ្ឋប្បវេណី អាស្រ័យលើ ជនរងគ្រោះ តែជនបង្កមាន ទោសឧក្រិដ្ឋ ត្រូវចាប់ខ្លួន បញ្ជូនទៅតុលាការ

កំពង់ចាម ៖ ចំពោះករណី ដ៏ក្តៅគគុកមួយទៀត ស្នងការនគរបាល ខេត្ត កំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន មិនបាននៅស្ងៀមនោះទេ ពោលបាន បញ្ជាទៅ នគរបាលជំនាញ និងនគរបាល ក្រុងកំពង់ចាម ត្រូវតាមចាប់ខ្លួន ជនបង្កម្នាក់ ដែលជាកូនចៅ ឫដៃជើង របស់ឧកញ៉ា លី ឈុនអ៊ូ ដែល ជាប់ពាក់ព័ន្ធ និងទង្វើវាយធ្វើបាប គំរាមសម្លាប់ និងចាប់រំរលោភ លើនារី ជាអ្នកបម្រើ នៅហាងខារ៉ាអូខេ សម័យទំនើប បណ្តាលឲ្យរងរបួស និង មានស្នាមជាំ នៅលើរាងកាយ ជាច្រើនកន្លែង ។

លោកឧត្តមសេនីយ៍ស្នងការថែមទាំងបានសង្កត់ធ្ងន់ថា ចំពោះរឿងរដ្ឋប្បវេណី អាស្រ័យលើជនរងគ្រោះ ជាអ្នកទាមទារ តែសម្រាប់បទល្មើសព្រហ្មទណ្ឌ លោកដាច់ខាតមិនលើក លែងឲ្យ ជាដាច់ខាត ត្រូវតែចាត់វិធានការ តាមផ្លូវច្បាប់ជាធរមាន។

អធិការ នគរបាល ក្រុងកំពង់ចាម លោក សម ផា បានថ្លែងឲ្យដឹងថា តាមពិត ករណីខាងលើនេះ បានកើតឡើងតាំងតែយប់ថ្ងៃទី៧ ខែមករា និង ឆ្លង ចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥មកម៉្លេះ តែម្ចាស់ហាងមិនបានជូនដំណឹង មកសមត្ថកិច្ចរបស់លោកនោះទេ ទើបតែនារីរងគ្រោះ បានមកដាក់ ពាក្យបណ្តឹង កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៥។

លោក សម ផា បានបញ្ជាក់ថា «រសៀលថ្ងៃនេះ ខ្ញុំទើបទទួលបានពាក្យបណ្តឹង ពីជនរងគ្រោះ ឈ្មោះ តី បម្រើការងារ នៅហាងខារ៉ាអូខេ សម័យទំនើប រឿងហេតុនេះ គឺធ្ងន់ធ្ងរ ណាស់ ករណីបង្ខំ វាយដំច្រំធាក់ ធ្វើឲ្យរបួសស្នាមហើយ ភ្ជង់កាំភ្លើង យកទៅ ដេកជាមួយ នៅខាងទន្លេបិទទៀត តែម្ចាស់អាជីវកម្ម មិនបាន រាយការណ៍ឲ្យយើងទេ ខ្ញុំទើបតែទទួលរបាយការណ៍»។

បើតាម អធិការ នគរបាល ក្រុងកំពង់ចាម នៅរសៀល ថ្ងៃដដែលនេះ លោក បានកោះហៅ ថៅកែ ខារ៉ាអូខេ ឈ្មោះ ណុល មេកា និងនារី បម្រើខារ៉ាអូខេ ដែលដឹងរឿង ដើម្បីធ្វើការសាកសួរ ចាត់ការបន្តទៀត តាមផ្លូវច្បាប់។ សម្រាប់ករណីដ៏គួរឲ្យថ្កោលទោស ចំពោះទង្វើ អសីលធម៌ និងអាងអំណាចបែបនេះ ស្នងការ នគរបាល ខេត្តកំពង់ចាម បានបញ្ជាក់ថា «សំណុំរឿងមួយនេះខ្ញុំគ្មាន ការយោគយល់នោះទេ ហើយដាច់ខាតគ្មាន ការសម្របសម្រួល តាម រូបភាពណាក៏ដោយ ។

ខ្ញុំនឹងតាមមើលរឿងនេះ ដោយផ្ទាល់ និងត្រូវតាម ចាប់ជនល្មើស បញ្ជូនទៅតុលាការ ហើយការទាមទារសំណង ជារឿង រដ្ឋប្បវេណី ឯរឿងបង្ករបួសស្នាម ដោយចេតនា និងរំលោភ វាជាបទឧក្រិដ្ឋ»។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានថ្លែងបញ្ជាក់ថា រឿងហេតុ ពិតប្រាកដ គឺកើតឡើងនៅ ចំណុចទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឯណោះទេ ប៉ុន្តែដោយសារនារីរងគ្រោះ បានដាក់ពាក្យបណ្តឹង នៅ ក្រុងកំពង់ចាមទើប លោកចេញវិធានការភ្លាមៗតែម្តង ។

ដោយឡែក មន្រ្តីនគរបាល ស្រុកត្បូងឃ្មុំ បានថ្លែងឲ្យដឹងថា មិនបានទទួល ព័ត៌មាន ខាងលើនេះទេ ដោយសារតែជនរងគ្រោះ មិនបានដាក់ពាក្យបណ្តឹង នៅទីនោះ ។ សូមបញ្ជាក់ថា នារីរងគ្រោះ ស៊ិន តី អាយុ២៨ឆ្នាំ រស់នៅ ក្រុងកំពង់ចាម និងបម្រើការងារ នៅហាងខារ៉ាអូខេ សម័យទំនើប បានរៀប រាប់ថា ត្រូវបានជនបង្ក ឈ្មោះ ជឿន ហេង អាយុ៣៤ឆ្នាំ ជាកូនចៅ របស់ឧកញ៉ា លី ឈុនអ៊ូ វាយធ្វើបាប គំរាមសម្លាប់ និងបង្ខំចាប់រំលោភ បានសម្រេច បណ្តាលឲ្យនារីរងគ្រោះ រងរបួសលើដងខ្លួន ដោយមានស្នាមជាំ ទៀតផង កាលពីយប់រំលងអាធ្រាត្រ ចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ កន្លងទៅ។

នារីរងគ្រោះ បានថ្លែងថា កាលពីពេលកន្លងទៅ ជននេះដែលធ្លាប់ ទំនងទំនងជាមួយនាងនោះ ក៏បានធ្វើបាបផងដែរ តែមិនហ៊ានប្តឹងទេ ពីព្រោះ ខ្លាចអំណាច ទើបតែនៅពេលនេះ វាយធ្វើបាប និងគំរាម បាញ់សម្លាប់ចោល ទើបដាច់ ចិត្តដាក់ពាក្យបណ្តឹងតែម្តង ។

គេមិនទាន់ដឹងថា តើជនបង្ក ដែល អាងអំណាច មេកើយរបស់ខ្លួន ដ៏មានឥទ្ធិពល នៅខេត្តកំពង់ចាមនោះ រត់គេចខ្លួន ទៅដល់ទីណានោះទេ តែយ៉ាងណាក៏ដោយ ទោះបីរត់ទៅដល់ ឃើញមេឃ ក៏មិនអាចគេចផុតពី កណ្តាប់ដៃ របស់នគរបាល ខេត្តកំពង់ចាម ឡើយ៕

មន្រ្តីទូតកម្ពុជាប្រចាំ ប្រទេសឡាវ ប្រារព្ធពិធីអបអរសាទរ ខួប៣៦ឆ្នាំ នៃការរស់រៀនជីវិត ពលរដ្ឋខ្មែរជាថ្មី

0
0

ភ្នំពេញ៖ លោក ហើស សេរីធន ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឡាវ នៅល្ងាចថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ ២០១៥នេះ បានប្រារព្ធពិធីអបអរសាទរឆ្នាំទី៣៦ នៃថ្ងៃជម្នះ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០១៥) ដែល អ្នកស្នេហាជាតិកម្ពុជា ដឹកនាំដោយសម្តេចប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជាទាំង៣ បានរំដោះប្រទេសចេញពី របបវាលពិឃាត និងផ្តល់នូវការរស់រានមានជីវិតជាថ្មីដល់ប្រជាពលរដ្ឋកម្ពុជា ។

ពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា មានការចូលរួមពីសំណាក់មន្ត្រីស្ថានទូតខ្មែរ មន្ត្រីរាជការមកពីលេខាធិការ គណៈកម្មាធិការទន្លេមេគង្គកម្ពុជា សហគមន៍អាណិកជនខ្មែររស់នៅទីក្រុងវៀងច័ន្ទ និសិ្សតខ្មែរសិក្សានៅប្រទេស ឡាវ ពាណិជ្ជករខ្មែរ បុគ្គលិកខ្មែរ ដែលប្រកបការងារនៅទីក្រុងវៀងច័ន្ទរួមមាន ធនាគារអេស៊ីលីដា ធនាគារសាធារ ណៈឡាវ, First Laos, និងបុគ្គលិកក្រុមហ៊ុនឯកជនផ្សេងៗជាច្រើននាក់ផ្សេងទៀត។ ក្រៅពីការថ្លែងមតិសំណេះ សំណាលពីអ្នកចូលរួមហើយនោះ កម្មវិធីក៏មានការស្រស់ស្រូបអាហារសាមគ្គីផងដែរ។

លោក ហើស សេរីធន បានមានប្រសាសន៍សំណេះសំណាល និងផ្តល់ចំណាប់អារម្មណ៍ថា ថ្ងៃ ៧ មករា ជាទិវាដ៏ មានសារៈសំខាន់ ដែលអ្នកស្នេហា និងស្រឡាញ់ជាតិខ្មែរ ទទួលជ័យជម្នះលើបនប្រល័យពូជសាសន៍ប៉ុលពត។ ជ័យជម្នះនេះ បានផ្តល់ឱកាសឲ្យប្រទេសកម្ពុជាទទួលបានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ជាបណ្តើរៗ ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិ បាល និងថ្នាក់ដឹកនាំស្ថាប័នរដ្ឋសភា និង ព្រឹទ្ធសភា ។

លោកឯកអគ្គរាជទូត ក៏បានស្នើសុំឲ្យបងប្អូនខ្មែរទាំងអស់ ដែលរស់នៅប្រទេសឡាវ ត្រូវមានភាពសាមគ្គី ភាតរ ភាព និងគោរពច្បាប់ជាធរមានរបស់ប្រទេសម្ចាស់ផ្ទះ ព្រមទាំងសូមឲ្យមាន ជឿជាក់មកលើការដឹកនាំ ដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងសម្រេចនូវសមិទ្ធផលល្អៗជាច្រើនទៀតសម្រាប់ជាប្រយោជន៍ដល់ប្រជាជន និងសង្គមកម្ពុជាទាំងមូល៕

ព្រះសង្ឃ និងអ្នកស្រឡាញ់ សកម្មភាពមនុស្សធម៌ នាំយកកង់ និងសម្ភារៈសិក្សា ជូនសិស្សក្រីក្រ

0
0

ក្រចេះ៖ ព្រះសង្ឃជាច្រើនអង្គក្នុងខេត្តក្រចេះ រួមនិងអ្នកស្រឡាញ់សកម្មភាពមនុស្សធម៌ ជាច្រើននាក់ផ្សេងទៀត នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ២០១៥ បានរួមគ្នាយកកង់ចំនួន ២០គ្រឿង និង សម្ភារៈសិក្សា ទៅប្រគល់ ជូនសិស្សានុសិស្សក្រីក្រ ២៧១នាក់ ដែលកំពុងសិក្សានៅសាលាបឋមសិក្សា និង អនុវិទ្យាល័យ «គោលាប់» ស្ថិត ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ។

វត្តមានអ្នកស្រឡាញ់សកម្មភាពមនុស្សធម៌ ដែលបាននាំយកកង់ និងសម្ភារៈសិក្សាទៅជូនសិស្សក្រីក្រនាព្រឹកមិញ នេះ រួមមាន៖ ព្រះតេជគុណ ធឹង ចាន់ត្រា ព្រះចៅអធិការវត្តប៉ាឆា, លោក ផែង វណ្ណះ, លោក ណេង ដាលីស, Ramary Moung, កញ្ញា Mariny Hang, Ali's Sam, អ្នកស្រី ប៊ុន ស៊ីថូត, អ្នកស្រី ខាត់ សុខឃឿន, លោកគ្រូ អ៊ុក ទុំ, ព្រះមហា អេង ផល្លា, Theary KT, Bunthoeun Chan, ព្រះភិក្ខុ បេ សីហា។ កម្មវិធីមនុស្សធម៌នេះ ក៏ មានការចូលរួមពីលោកអភិបាលស្រុក អនុប្រធានមន្ទីរធម្មការ ព្រះមេគណខេត្តក្រចេះផងដែរ។

ព្រះតេជគុណ ធឹង ចាន់ត្រា ក្រៅពីការកិច្ចវត្តជាព្រះសង្ឃ ជាសាវគ្គព្រះសម្មាសម្ពុទ្ធទ្រទ្រង់ព្រះពុទ្ធសាសនា និងជា ស្រែបុណ្យរបស់ប្រជាពុទ្ធបរិស័ទហើយនោះ ព្រះអង្គបានបង្កើតកម្មវិធីអប់រំព្រះធម៌ និងសិលធម៌ដល់កុលបុត្រខ្មែរ តាមរយៈរលកសំឡេងវិទ្យុក្នុងខេត្តក្រចេះផងដែរ ដែលមានឈ្មោះនាទី «យល់ដឹងព្រះពុទ្ធសាសនា និងសង្គម»។ ក្រៅពីការអប់រំព្រះធម៌ដល់ប្រជាពុទ្ធបរិស័ទ ព្រះតេជគុណ ធឹង ចាន់ត្រា តែងបានបំពេញ និងបម្រើនូវសកម្មភាព មនុស្សជាច្រើនក្នុងសង្គម ដោយព្រះអង្គតែងបានប្រកាសកៀងគររកនូវជំនួយឧបត្តម្ភជួយដល់ក្រុមគ្រួសារទីទ័ល ក្រ និងសិស្សានុសិស្សជួបការខ្វះខាតក្នុងការសិក្សាផងដែរ។

ជាក់ស្តែងជំនួយ និងសម្ភារៈសិក្សានេះ បានកើតចេញពីការប្រកាសអំពាវនាវរបស់ព្រះអង្គ បន្ទាប់ពីព្រះអង្គបាន ឃើញសិស្សានុសិស្សទាំងអស់ជួបផលលំបាកក្នុងការសិក្សារបស់ពួកគេ។

ព្រះតេជគុណ ធឹង ចាន់ត្រា បានមានសង្ឃដីកាប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា អំណោយទាំងអស់ ដែល ប្រគល់ជូនសិស្សានុសិស្សនាព្រឹកមិញ កើតចេញពីទឹកចិត្ត ទឹកព្រះទ័យ ប្រកបដោយសទ្ធាជ្រះថ្លា របស់សម្បុរស ជនជាច្រើនទាំងនៅក្នុងខេត្តក្រចេះ និងញោមញាតិ ដែលបានស្គាល់ព្រះអង្គ។

ព្រះតេជគុណ ធឹង ចាន់ត្រា បានមានសង្ឃដីកាបញ្ជាក់ថា សកម្មភាពមនុស្សនេះ ព្រះអង្គតែងបានធ្វើជារឿយៗ ហើយការចែកអំណោយជាកង់ និងសម្ភារៈសិក្សា ដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា និងអនុវិទ្យា «គោ លាប់»នេះ បន្ទាប់ពីព្រះអង្គពិនិត្យឃើញថា សិស្សានុសិស្សទាំងនោះ សុទ្ធតែមានជីវភាពខ្សត់ខ្សោយ និងជួបការ លំបាកក្នុងសិក្សាស្វែងរកវិជ្ជា ទើបព្រះអង្គញាំងឡើងនូវកម្មវិធីមនុស្សធម៌ ដោយប្រកាសអំពាវនាវសុំក្តីមេត្តា និង ការអាណិតអាសូរពីសម្បុរសជន ដែលព្រះអង្គបានស្គាល់។

អំណោយនាព្រឹកមិញនេះ បានប្រគល់ជូនសិស្ស ២៧១នាក់។ ក្នុងនោះកង់ចំនួន ២០គ្រឿង ត្រូវបានប្រគល់ជូន សិស្ស ដែលមានជីវភាពលំបាកខ្លាំង និងមានផ្ទះឆ្ងាយពីសាលា។ ដោយឡែកសិស្សផ្សេងៗទៀត ទទួលបានសៀវ់ ភៅ ៣ក្បាល ប៊ិច ៣ដើម ថវិកា ៣.០០០រៀល។

នៅព្រឹកថ្ងៃដដែល ក៏មានការនាំយកអំណោយរបស់កាកបាទក្រហម ប្រគល់ជូនប្រជាពលរដ្ឋ ២៥គ្រសារផងដែរ ដោយក្នុងមួយគ្រួសារទទួលបាន អង្ក ២៥ គ.ក មី ១កេស ទឹកស៊ីអីវ ៦ដប ទឹកត្រី ៦ដប ត្រីខ១០កំប៉ុង សាប៊ូកក់ សក់មួយដប និងធុងទឹកមួយ។

ជាមួយនិងសកម្មភាពមនុស្សធម៌ ដែលជាកាយវិការដ៏ល្អនៅក្នុងសង្គមនេះ ព្រះតេជគុណ ធឹង ចាន់ត្រា បានបួង សួងដល់បុណ្យកងកុសលកើតចេញពីសទ្ធាជ្រះថ្លា ជួយដល់ប្រជាពុទ្ធបរិស័ទម្ចាស់អំណោយទាំងអស់ បានជួបតែ សេចក្តីសុខ សេចក្តីចម្រើន និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

សម្រាប់សិស្សានុសិស្ស ដែលធ្លាប់តែដើររហូតសឹកស្បែកជើង ដើម្បីស្វែងរកវិជ្ជាទ្រទ្រង់ដល់ការរស់នៅរបស់ខ្លួន នាពេលអនាគតនោះ សុទ្ធបានបង្ហាញនូវស្នាមញញឹមញញែមរីករាយគ្រប់ៗគ្នា ជាមួយការប្តេជ្ញាថា នឹងខិតខំថែ រក្សាកង់ឲ្យបានស្អាតបាត ខិតខំសិក្សារៀតសូត្រក្រេបជញ្ជក់ចំណេះដឹង ដើម្បីឆ្លើយតបនិងទឹកចិត្តសណ្តោសប្រ ណីដ៏ថ្លៃថ្លារបស់សម្បុរសជន ដែលបានផ្តល់អំណោយជាកង់ និងសម្ភារៈសិក្សាដល់ពួកគេ។

ទស្សនៈ និងមតិ៖ វត្តមាន​លោក​ជំទាវ មូរ សុខហួរ ជំរុញ​ឲ្យ​លោក មាជ សុវណ្ណារ៉ា និង​សកម្មជន​បក្ស​ប្រឆាំង​ស្គាល់រសជាតិគុក​កាន់​តែ​យូរ

0
0

ភ្នំពេញ៖ សកម្មជនបក្សប្រឆាំង ក៏ដូចជាលោក មាជ សុវណ្ណារ៉ា ដែលកំពុងជាប់ពន្ធនាគារព្រៃស បាននឹងកំពុងនឿយណាយជាមួយជីវភាព ជាអ្នកទោសហើយ បន្ទាប់ពីបានសម្រាន្តសិក្សាស្វែងយល់ ពីស្ថានភាពទុក្ខវេទនាក្នុងមន្ទីរឃុំឃាំងព្រៃស អស់រយៈពេល ២ខែគត់ គិតត្រឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥ ស្អែកនេះ។

ការដែលធ្វើឲ្យគេសន្និដ្ឋានថា លោក មាជ សុវណ្ណារ៉ា និងសកម្មជននឿយណាយនឹងជីវភាពក្នុងពន្ធនាគារនេះ គឺបានស្តែងចេញតាមរយៈសាររបស់លោក មាជ សុវណ្ណារ៉ា កាលពីថ្ងៃទី០៩ ខែមករា កន្លងទៅថា រូបលោកសង្ឃឹម នឹងមានការសម្របសម្រួលផ្នែកនយោបាយ ដើម្បីផ្តល់ឱកាសបាននៅក្រៅឃុំ ហើយរូបលោកក៏សង្ឃឹមថា តុលាការផ្តល់នូវពន្លឺយុត្តិធម៌សម្រាប់រូបលោកផងដែរ។

ការទាមទារនូវពន្លឺយុត្តិធម៌របស់លោក មាជ សុវណ្ណារ៉ា ប្រហែលជារឿងមួយដ៏ត្រឹមត្រូវ ដែលអង្គសវនាការ នៃសា លាដំបូង គួរតែគិតពិចារណា។ វាប្រាកដជាអយុត្តិធម៌ណាស់ពេកហើយ សម្រាប់លោក មាជ សុវណ្ណារ៉ា និងសកម្ម ជនបម្រើបក្សប្រឆាំងសង្រ្គោះជាតិដទៃទៀត ដែលរងនូវការចោទប្រកាន់ថា បានសមគំនិត និងជំរុញឲ្យមានអំពើ ហិង្សានៅលើទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅ បណ្តាលឲ្យសន្តិសុខខណ្ឌដូន ពេញ រងរបួសជាច្រើននាក់។ តើអយុត្តិធម៌យ៉ាងដូចម្តេចទៅ? អយុត្តិធម៌ព្រោះថា អ្នកផ្តើមគំនិត និងដឹកនាំ ឲ្យឈាន ដល់ការផ្ទុះអំពើហិង្សានៅទីលានប្រជាធិបតេយ្យ គឺអ្នកនយោបាយ ដ៏រឹងរូស «ផែនដីតែមួយ មានតែអញ» របស់បក្ស ប្រឆាំង លោកជំទាវ មូរ សុខហួរ តែបែរជារស់សុខស្រួលនៅក្រៅឃុំ ចុះហេតុ អ្វីត្រឹមអ្នកហែហម «អាម៉ី អាថង» ៣-៤ នាក់ ត្រូវជាប់ឃុំជំនួសទៅវិញ។ នេះពិតជាអយុត្តិធម៌យ៉ាង ពិតប្រាកដសម្រាប់អ្នកតូចទាបនៅក្នុងបក្សប្រឆាំងមួយ នេះ។

តើអាចមានការសម្របសម្រួលដោះលែងលោក មាជ សុវណ្ណារ៉ា និង សកម្មជនដទៃទៀត តាមការ សម្របសម្រួល ផ្នែកនយោបាយដែរ ឬទេ?

លោក មាជ សុវណ្ណារ៉ា គ្រាសមត្ថកិច្ចដឹកបញ្ជូនមកបើកសវនាជំនុំជម្រះក្តីកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ បាន ស្រែកផ្ញើសារតាមអ្នកព័ត៌មានពីតាមប្រឡោះសំណាញ់ទ្រុងរថយន្តដឹកអ្នកទោសថា «ខ្ញុំសង្ឃឹមថា  នឹងមានការ សម្របសម្រួលខាងផ្នែកនយោបាយ ហើយសង្ឃឹមថា យុត្តិធម៌នឹងកើតមាន»។

តាមរយៈសារផ្ញើតាមអ្នកព័ត៌មានរបស់លោក មាជ សុវណ្ណារ៉ា កាលពីថ្ងៃទី០៩ ខែមករា គឺបានបង្ហាញថា លោក មាជ សុវណ្ណារ៉ា និងសកម្មជនដទៃទៀត ពិតជាចង់ឲ្យមានការសម្របសម្រួលផ្នែកនយោបាយ ដើម្បីពួកគេ បាន នៅក្រៅឃុំជុំប្រពន្ធកូនឡើងវិញ ពោលពួកគេលែងប្រកាន់ជំហរវរជនពន្ធនាគារ ដូចគ្រាទើបជាប់លើកដំបូងទៀត ហើយ។

លទ្ធភាព នៃការសម្របសម្រួលផ្នែកនយោបាយរវាងគណបក្សសង្រ្គោះជាតិ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចអាចនឹងមានតិចតួច តាមស្មារតី នៃការយោគយល់ទៅតាមកិច្ចព្រមព្រៀងបិទបញ្ចប់វិបត្តិ នយោបាយនាពេលកន្លងមក ប្រសិនបើសកម្មជនគណបក្សសង្រ្គោះជាតិ រក្សាភាពស្ងប់ស្ងាត់ទុកលទ្ធភាពជូនតុលា ការជំនុំជម្រះរឿងក្តីមួយនេះទៅតាមនីតិវិធី។ តែប្រសិនបើនៅតែមានការលូកកកូរកកាយ និងបង្កការរំខានក្នុងដែន សមត្ថកិច្ចរបស់តុលាការ ពីតំណាងរាស្រ្តបក្សប្រឆាំង ជាពិសេស លោកជំទាវមហិមា មូរ សុខហួរ នោះការ សម្របសម្រួលផ្នែកនយោបាយប្រហែលជាមិនសូវមានពន្លឺនោះឡើយ។

សមាសភាព លោកជំទាវមហិមា មូរ សុខហួរ ប្រហែលជាសាធារណមតិជាច្រើនបានដឹងយ៉ាងច្បាស់ ថាយ៉ាងម៉េច ជាពិសេសបក្សប្រឆាំងខ្លួនឯង។ លោកជំទាវមហិមា មូរ សុខហួរ ជាអ្នកនយោបាយមួយរូប ដែលមានចរិតក្រអើត ក្រទមនិងរឹងរូសតាំងពីនៅក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច ដើរបាំងឆ័ត្រឲ្យគេមកម្ល៉េះ ជាហេតុធ្វើឲ្យមន្រ្តីបក្សដទៃទៀត ជាពិសេសគណបក្សប្រជាជនកម្ពុជាតែម្តង មិនសូវចូលចិត្តនោះឡើយ។ លើសពីនេះទៀត លោកជំទាវមហិមា មូរ សុខហួរ ជាអ្នកធ្លាប់មានរឿងក្តីក្តាំប្តឹងផ្តល់ជាមួយនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលជាប្រការមួយជំរុញឲ្យពន្លឺសម្របសម្រួលផ្នែកនយោបាយ ដោះលែងលោក មាជ សុវណ្ណារ៉ា និងសកម្ម ជនមានកាន់តែតិច ប្រសិនបើនៅមានការលូកដៃកកូរកកាយពី លោកជំទាវមហិមា មូរ សុខហួរ

ព្រោះតែមហិច្ឆតាចរិតនយោបាយរឹងរូសរបស់ លោកជំទាវមហិមា មូរ សុខហួរ នេះហើយ ទើបធ្វើឲ្យលោកជំទាវ មិនបានជាប់ជាប្រធានគណៈកម្មការ នៃរដ្ឋសភា នៅអាណត្តិទី៥នេះ។

ដូច្នេះសរុបសេចក្តីមក លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ និង លោក កឹម សុខា អនុប្រធានបក្ស បើ ពិតជាមានទឹកចិត្តសណ្តោសប្រណៃ អាណិតលោក មាជ សុវណ្ណារ៉ា និងសកម្មជនដទៃទៀត ប្រឹងពលីកម្លាំងកាយ ចិត្ត ដើម្បីប្រជាប្រិយភាពរបស់បក្ស ចង់ឲ្យពួកគេមានសេរីភាពរស់នៅជុំប្រពន្ធកូន គួរតែពិចារណាឡើងវិញ ចំពោះ វត្តមានរបស់ លោកជំទាវមហិមា មូរ សុខហួរ និងតំណាងរាស្រ្តដទៃទៀត ដែលទៅកកូរកកាយបង្កបរិយាកាសឲ្យ ល្អកកករនៅបរិវេណសាលាដំបូង រំខានដល់សមត្ថកិច្ចរបស់តុលាការបន្តទៅទៀត៕

លោកជំទាវមហិមា មូរ សុខហួរ បង្ហាញស្នាមញញឹមពព្រាយ នៅពីមុខសាលាដំបូង


លោក សុខ លូ ជួប​សំណេះសំណាល ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ២ឃុំ នៃ ស្រុក​សណ្តាន់

0
0

កំពង់ធំ៖ ថ្ងៃទី ១០ខែ មករា ឆ្នាំ ២០១៥ លោក សុខ លូ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ ចុះជួយស្រុកសណ្តាន់    បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូន ប្រជាពលរដ្ឋ មកពីឃុំទំរីង និងឃុំ សុចិត្រ នៃស្រុកសណ្តាន់ខេត្តកំពង់ធំ ។ ពិធីនេះត្រូវបានប្រារពឡើង ក្នុងបរិវេនវត្តក្បាលដំរី ស្ថិតក្នុងឃុំទំរីង  ក្នុងឧកាសនោះ លោកសុខ លូ បានពាំនាំនូការសាកសួសុខទុក្ខ ពីសំណាក់ សម្តេចទាំងបី ដែលសម្តេចតែងតែបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ទូទាំងប្រទេស ។  

ក្នុងឱកាសនោះលោក សុខ លូបានរំលឹកឡើងវិញពី សោកនាដកម្មក្នុងរបប៣ឆ្នាំ ៨ខែនិង២០ដែលប្រជាជនកម្ពុជា ទទួលរងនូវទុក្ខវេទនា រស់នៅក្នុងគុក ឥតជញ្ជាំងដោយ ពួកប៉ុលពត បាន បង្ខិតបង្ខំប្រជាជន ឲ្យធ្វើការលើសកម្លាំងហូបចុក មិនគ្រប់គ្រាន់ និងបិទសិទ្ធសេរីភាព គ្រប់បែបយ៉ាង មិនត្រឹមតែប៉ុណ្ណោះ ពួកវាបានកាប់សម្លាប់ និងធ្វើទារុណកម្ម លើប្រជាជនឯង យ៉ាងសាហាវ ព្រៃផ្សៃបំផុត។

លោកបន្តថា រហូត ដល់ថ្ងៃរំដោះ៧មករា១៩៧៩របបដ៏យង់ឃ្នងនេះ ត្រូវបានផ្ដួលរំលំ ដោយសារកម្លាំង មហាសាមគ្គី របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ គុណបំណាច់ ដ៏ធំធេងនេះ ប្រជាជនកម្ពុជា ចងចាំជានិច្ច និងមិនអាចបំភ្លេចបានឡើយ។

លោកបានចាត់ទុកថា ថ្ងៃ៧កមរា គឺជាថ្ងៃកំណើត ទី២ ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មិនអាចបំភ្លេចបាន ដោយសារ មានថ្ងៃរំដោះ៧មករា ទើបប្រជាពលរដ្ឋកម្ពុជាយើង អាចរស់រានមាន ជីវិតឡើងវិញ និងមាន សេរីភាព រហូតមកបច្ចុប្បន្ននេះ។ ស្មារតី៧មករា គឺជាស្មារតីអមតស្ថិត នៅក្នុងជម្រៅចិត្ត របស់ប្រជាជនកម្ពុជាជាប់ជានិច្ច ។ ដូចនេះហើយបានជាថ្ងៃ៧មករា ត្រូវបានគេកំណត់ជាថ្ងៃ ទិវា សម្រាប់ ជាតិទាំងមូលទាំងមន្ដ្រីរាជការបុគ្គលិក កម្មករ ក្រុមហ៊ុន ទាំងអស់ ដែលបំពេញការងារនៅកម្ពុជា។

ដោយសារការដឹកនាំ របស់គណបក្ស ប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានការវិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ហើយសមិទ្ធផលនានា ត្រូវបានកកើតឡើង ពាសពេញ ផ្ទៃប្រទេស។ លោកបាន ណែនាំដល់មន្ដ្រីក្រោមឱវាទទាំងអស់ រំលឹកនូវការដឹងគុណផងដែរ ដល់វីរៈជនស្នេហាជាតិ គ្រប់ទិសទី ដែលបានពលី ជីវិតរំដោះ ប្រជាជាតិ ឲ្យបានរួចផុតពីរបបដ៏យង់ខ្នងនេះ ហើយតទៅយើងត្រូវខិតខំ បំពេញការងារ ទៅតាមតួនាទីរៀងៗខ្លួន ដើម្បីបម្រើ សំណូមពរ និង សេចក្ដីត្រូវការជូន ប្រជាពលរដ្ឋ រួមសាមគ្គីគ្នា ការពារសមិទ្ធផលទាំងឡាយ ឲ្យបានស្ថិតស្ថេរគង់វង្ស ៕

ក្រសួងព័ត៌មាន ព្រមានដកហូតអាជ្ញាប័ណ្ណ ស្ថានីយទូរទស្សន៍ ផ្សាយគ្រឿងស្រវឹង បំពានសារាចរ

0
0

ភ្នំពេញ៖ ក្រសួងព័ត៌មាន បានព្រមានផ្អាកការផ្សាយ និង ដកអាជ្ញាប័ណ្ណស្ថានីយទូរទស្សន៍ណា បន្តផ្សព្វផ្សាយ គ្រឿងស្រវឹង មិនព្រមគោរពតាមសារាចរណែនាំរបស់ក្រសួង ដែលបានដាក់ចេញឲ្យអនុវត្តកាលពីថ្ងៃទី០១ ខែ តុលា ឆ្នាំ២០១៤។

ក្រសួងព័ត៌មាននៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥នេះ បានចេញសេចក្តីជូនដំណឹងមួយច្បាប់ដោយបញ្ជាក់ថា បច្ចុ ប្បន្នមានបណ្តាស្ថានីយទូរទស្សន៍មួយចំនួន ពុំបានអនុវត្តតាមសារាចរណែនាំស្តីពីការ «ផ្សាយពាណិជ្ជកម្មគ្រឿង ស្រវឹង»នោះទេ នៅតែបន្តការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅចន្លោះពីម៉ោង៦ ដល់ម៉ោង ៨ល្ងាចដដែល។

តាមរយៈលិខិតដដែលនេះ ក្រសួងព័ត៌មានបានក្រើរំលឹកដល់ម្ចាស់ស្ថានីយទូរទស្សន៍មិនគោរពសារាចរនោះថា «ក្រសួងព័ត៌មាន សូមធ្វើការក្រើនរំលឹកដល់ស្ថានីយទូរទស្សន៍ទាំងអស់ជាថ្មីម្តងទៀត សូមធ្វើការអនុវត្តន៍ ឲ្យបាន ម៉ឹងម៉ាត់ តាមចំណុចដូចដែលមានចែងក្នុងសារាចរនេះ ឲ្យមានប្រសិទ្ធិភាពខ្ពស់បំផុត។ បើស្ថានីយទូរទស្សន៍ណា មួយ នៅតែបន្តផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ល្មើសនឹងខ្លឹមសារ ក្នុងសារាចរនេះជាបន្តទៀត ក្រសួងព័ត៌មាននឹង ផ្អាកការផ្សាយរបស់ស្ថានីយនោះ ជាបណ្តោះអាសន្នចាប់ពី២សប្តាហ៍ ដល់១ខែ ហើយឈានដល់ការដកហូត អាជ្ញាប័ណ្ណទាំងស្រុងពីស្ថានីយនោះ ប្រសិនបើនៅតែពុំរាងចាល»។

សូមបញ្ជាក់ថា ដោយពិនិត្យឃើញថា គ្រឿងស្រវឹង បានបង្កផលប៉ះពាល់អវិជ្ជមាន និងទុក្ខទោសជាច្រើនដល់បញ្ហា សុខភាព ការ បង្ករបួសស្នាម គ្រោះថ្នាក់ចរាចរ អំពើហិង្សាក្នុងគ្រួសារ និងភាពក្រីក្រជាដើមនោះ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ ២០១៤កន្លងទៅនេះ ក្រសួងព័ត៌មានបានចេញសារាចរមួយស្តីពីការផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាម ទូរទស្សន៍ និងវិទ្យុ ដោយរំពឹងថា នឹងចូលរួមកាត់បន្ថយការសេពគ្រឿងស្រវឹង។ សារាចរណែនាំ ដែលចេញដោយ ក្រសួងព័ត៌មាននេះ បានដាក់ចេញនូវក្រិត្យក្រមចំនួន ៤ចំណុច ឲ្យស្ថានីយទូរទស្សន៍ និងវិទ្យុទាំងអស់អនុវត្ត ដើម្បីកាត់បន្ថយការបំផុសស្មារតីពលរដ្ឋខ្មែរឲ្យសេពគ្រឿងស្រវឹង។

សូមអានសេចក្តីជូនដំណឹង និងសារាចរណែនាំរបស់ក្រសួងព័ត៌មាននៅខាងក្រោម។

វគ្គបណ្តុះបណ្តាល​ស្តីពីៈ​ “ពង្រឹង​សមត្ថភាព ដើម្បី​ទទួលបាន​ការងារ”

0
0

ដោយឃើញថាប្អូនៗ  ជាសិស្សនិងនិស្សិតកំពុងស្ថិត នៅក្នុងភាពប្រឈមនៃបរិបទការងារដែលមាន លក្ខណៈប្រកួតប្រជែង, តម្រូវការឱ្យមានបទពិសោធន៍ និងសមត្ថភាពក្នុងការងារ។

អេជអាខេមបូឌាបាននឹងកំពុងរៀបចំវគ្គបណ្ដុះបណ្ដាល “ពង្រឹងសមត្ថភាព ដើម្បីទទួលបានការងារ” ដល់សិស្ស, និស្សិត និង ប្រជាពលរដ្ឋ ដែលមិនទាន់មានការងារធ្វើ និង ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ព្រមទាំងសម្រួលដល់ដំណើរការ សេដ្ឋកិច្ចប្រទេស ឱ្យមានភាពជឿនលឿន និង ប្រសើរឡើង។

វគ្គសិក្សានេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងបង្កើនសមត្ថភាព និងជំរុញឱ្យមានជំនាញវិជ្ជាជីវៈ ក្នុងការសម្ភាសន៍ និងទទួល បានជោគជ័យ សម្រាប់សិស្ស, និស្សិត និងអ្នកដែលស្វែងរកការងារធ្វើ និងមានប្រាក់ចំណូលប្រសើរជាងមុន។

គោលបំណងនៃការរៀន៖
  ពង្រឹងសមត្ថភាពបន្ថែមនិងលើបទពិសោធន៍ដែលមានស្រាប់
  យល់ដឹងកាន់តែប្រសើរជាងមុននូវលម្ហូរការងារក្នុងព្រះរាជាណាចក្រកម្ពុជា
  យល់ដឹងឲ្យស៊ីជម្រៅពី សុវត្ថិភាពការងារនិងការទទួលស្គាល់ស្នាដៃការងារ
  ធ្វើឱ្យជំនាញក្នុងការសម្ភាសន៍កាន់ល្អជាងមុន

អ្នកដែលអាចចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន៖
   សិស្សនិងនិស្សិតដែលមិនទាន់មានបទពិសោធន៍ក្នុងពិភពការងារសង្គម
   ប្រជាពលរដ្ឋទូទៅដែលបាត់បង់ការងារឬមិនទាន់មានការងារធ្វើ
   អ្នកកស្វែងរកការងារថ្មីដែលមានប្រាក់ចំណូលប្រសើរជាងមុន

វិធីសាស្ត្រក្នុងការបង្រៀន
បណ្តុះបណ្តាលជាភាសាខ្មែរតាមយះការធ្វើបទបង្ហាញ ការអនុវត្តការងារជាគូ, ជាបុគ្គល និងសំណួរចម្លើយបន្ថែម
កាលបរិច្ឆេទ និង ពេលវេលាបណ្តុះបណ្តាល
ថ្ងៃសៅរ៏                      :    ៧:៣0 ព្រឹក -១២:00
តម្លៃសិក្សា        :    ៥ ដុល្លារ
ផ្តល់ជូននូវ        :    ឯកសារមេរៀន        
:    អាហារសំរ៉ន់
ទីកន្លែងចុះឈ្មោះ    និង ទីកន្លែងនៃការសិក្សា:
ក្រុមហ៊ុន អេជអាខេមបូឌាៈ អគារសាកលវិទ្យាល័យធនធានមនុស្ស លេខ៥C ជាប់ខាងត្បូងវត្តមហាមន្ត្រី ផ្លូវលេខ២៨៤ កែងផ្លូវលេខ១៦៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
    លេខទូរស័ព្ទៈ            855(0) 93 888 772
    E-mail:                 men.tum@hrcambodia.com
    Website:            www.hrcambodia.com

លោក អាត់ ខែម ចុះទៅប្រកាស ក្រុមការងារ តាមភូមិ និងពង្រឹង សមាជិកបក្ស នៅស្រុកស្វាយចេក

0
0

-លោកបាន អំពាវនាវ ដល់សមាជិក សមាជិកា កុំចាញ់បោក ការឃោសនា របស់បក្សប្រឆាំង
-ប្រធានក្រុមការងារ ជំរុញឲ្យបង្កើន គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព
បន្ទាយមានជ័យ ៖ ក្នុងនាមជាសមាជិក អចិន្រ្តយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជន ខេត្តបន្ទាយ មានជ័យ និងជាប្រធានក្រុមការងារ មូលដ្ឋាន ស-៧ នៃស្នងការដ្ឋាននគរបាលខេត្ត លោក អាត់ ខែម បាន ចំណាយ ពេញមួយព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥ ដឹកនាំក្រុមការងារជាច្រើននាក់ ចុះទៅពង្រឹងការងារ គណបក្ស តាមមូលដ្ឋាន និងប្រកាសពី សមាសភាព ក្រុមការងារ ចុះជួយតាមភូមិ របស់ឃុំទាំង៤ នៃស្រុក ស្វាយចេក ដើម្បីធ្វើឲ្យប្រជាពលរដ្ឋនៅទីនោះ កាន់តែជឿជាក់ និងដើរតាមគោល នយោបាយ របស់គណបក្ស កាន់អំណាចកាន់តែខ្លាំង។ ក្រុមការងារ ដែល អមដំណើរ ទៅកាន់ឃុំទាំង៤ (ឃុំពោធិតាបែន ឃុំតាផូរ ឃុំសារង្គ និងឃុំផ្គាំ) របស់ស្រុកស្វាយចេក រួមមាន លោក វង្ស វិត លោក រង្ស ប្រាថ្នា លោក ង៉ាន់ ចិន្តា លោក ចាន់ តារា លោក ពួន សានិត និងថ្នាក់ដឹកនាំ នៃក្រុមការងារ ជាច្រើននាក់ ផ្សេងទៀត។

ក្រៅពីការចុះទៅ ប្រកាសសមាសភាព ក្រុមការងារចុះជួយតាម ភូមិទាំងនោះ លោក អាត់ ខែម ក៏បានរៀបចំ ពិធីប្រារព្ធខួបទិវា ជ័យជំនះ លើកទី៣៦ ៧មករា ដែលជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋ ទូទាំង ប្រទេស បូករួមទាំងថ្នាក់ដឹកនាំ និងសមន្រ្តីបក្ស ប្រឆាំងផងដែរ។ សម្រាប់កម្មវិធី រម្លឹកខួបខាងលើនេះ លោក អាត់ ខែម ក៏បានអាននូវសន្ទរកថា របស់សម្តេចប្រធានគណបក្ស ទៅកាន់សមាជិក សមាជិកា ដែលបានអញ្ជើញ ចូលរួម យ៉ាងច្រើននាក់ ។ នៅចំពោះមុខថ្នាក់ដឹកនាំ ក្រុមការងារចុះជួយ តាមភូមិ លោក អាត់ ខែម បានបកស្រាយនូវ ឧបាយកល របស់គណបក្ស ប្រឆាំង តាមរយះការឃោសនា របស់ពួកគេ ធ្វើឲ្យប្រជាពលរដ្ឋ តាមមូលដ្ឋាន មាន ការយល់ច្រឡំ ដូច្នេះពន្យល់ទៅពួកគាត់ កុំឲ្យមានការចាញ់បោក បន្តទៀត ចាញ់បោកទាំងផ្លូវងងឹត និងចំហរ ដែលម្នាក់ៗត្រូវ មានការប្រុង ប្រយ័ត្នគ្រប់ពេលវេលា។ ប្រធានក្រុមការងារ នៃស្នងការដ្ឋាន នគរបាល ខេត្ត បន្ទាយមានជ័យ ក៏បានរំលឹក និងលើកឡើងនូវការរីកចម្រើន គ្រប់វិស័យ ក្រោមការដឹកនាំរបស់ គណបក្ស ប្រជាជន ជាពិសេស រាជរដ្ឋាភិបាល ដែល មានសម្តេចតេជោ ជាអ្នកកាច់ចង្កូតនាំឲ្យ មានស្ថេរភាព នយោបាយ គ្មាន តំបន់អប្បគមន៍ ព្រមទំាំងមានការ ទទួលស្គាល់ ពីបរទេស នៅជុំវិញ ពិភពលោក ទៀតផង។

តាមរយៈការដឹកនាំ របស់រាជរដ្ឋាភិបាល នា បច្ចុប្បន្ននេះ បានរុញឲ្យប្រទេសដ៏តូច នៅតំបន់អាស៊ីនេះមួយនេះ មានមុខ មានមាត់ លើឆាកអន្តរជាតិ មិនដូចថ្នាក់ដឹកនាំបក្សប្រឆាំង ដែលទៅអំពាវនាវ ដល់ប្រទេសជាដៃគូ កុំផ្តល់ជំនួយមកខ្មែរនោះទេ ។ ឆ្លៀតពេលនោះផងដែរ ក្នុងនាមជាស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ ដែលអ្នក ទទួល ខុសត្រូវរួម លើកិច្ចការងារ និងរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋនោះ លោក អាត់ ខែម ក៏បាន រំលឹកដល់សមាជិក សមាជិកាទាំងអស់ យល់ដឹង កាន់តែខ្លាំង អំពីគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដែល មានលក្ខណៈ សម្បត្តិទាំង៩ចំណុច ដែលមន្រ្តីនគរបាល នៅតាមឃុំ ជាកម្លាំងស្នូល អមដោយ ជំនួយពីកម្លាំង ប្រជាការពារភូមិ។ លោកក៏បានអំពាវនាវដល់ មន្រ្តីនគរបាល ទាំងអស់ ត្រូវបង្កើនការការពារ និងចុះល្បាត ទាំងថ្ងៃទាំងយប់ ដើម្បីទប់ស្កាត់ និងការពារ មិនឲ្យមានបទល្មើស ណាមួយកើតឡើង នោះ ឡើយ ធ្វើឲ្យប្រជា ពលរដ្ឋរស់នៅ មានភាពស្ងប់ស្ងាត់ ទាំងផ្លូវកាយ និង ផ្លូវចិត្ត ។

លោក អាត់ ខែម បានសង្កត់ធ្ងន់ ទៅកាន់ក្រុម ការងារ របស់ខ្លួន យ៉ាងដូច្នេះថា «យើងត្រូវខិតខំ ធ្វើតែអំពើល្អ ឲ្យបានច្រើនបំផុត ជូន ប្រជាពលរដ្ឋ ដោយមិន គិតពីការនឿយហត់ ពោលត្រូវ បម្រើគាត់ ដោយគ្មានលក្ខខណ្ឌ ស្របតាមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់ សម្តេចតេជោ»។ ក្នុងដំណើរ បេសកកម្ម ចុះទៅពង្រឹងការងារ បក្សនៅតាមភូមិ នៃឃុំទាំង៤ របស់ស្រុក ស្វាយចេក ខាងលើនេះ ក្រុមការងារ ដឹកនាំដោយ លោក អាត់ ខែម ក៏បាននាំយកអំណោយខ្លះ របស់ លោក ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការការ ចុះជួយ ខេត្តបន្ទាយមានជ័យ ចែកជូនដល់ សមាជិក សមាជិកាបក្ស មានដូចជា សារុង លុយ ជាដើម។

ដោយមិនអាចភ្លេច ចំពោះគុណបំណាច់ រហូតធ្លាក់ខ្លួនឈឺ និងមានអាយុចាស់ជរា របស់មេភូមិ និងថ្នាក់ដឹកនាំ មូលដ្ឋាននោះ ប្រធានគណៈប្រតិភូ ក៏បាននាំយកអំណោយ (ឃីត មួយកញ្ចប់)ចែកជូនសមាជិក ចំនួន៦នាក់ ដែលនៅ ដេកនឹងកន្ទេលផងដែរ សម្រាប់ អ្នកមានជំងឺ និងអាយុច្រើន ។ ចំពោះបេសកកម្មការងារ ចុះទៅពង្រឹង ការងារបក្ស ពេញមួយព្រឹកនេះ បានធ្វើឡើង ក្នុងបរិយាកាស ប្រកប ដោយភាពស្និទស្នាលជាទីបំផុត រវាងថ្នាក់ ដឹកនាំ ក្រុមការងារ និងសមាជិក សមាជិកាទាំងអស់ ព្រមទាំងមានការហូបបាយសា មគ្គីជុំគ្នាទៀតផង៕

លើកដែកទល់ខ្សែភ្លើង ដួលប៉ះខ្សែភ្លើងឆក់ សន្លប់៣នាក់ តែជួយសង្រ្គោះទាន់ពេល

0
0

កំពង់ចាម៖ ប្រជាពលរដ្ឋស្រុងស្ទឹងត្រង់ ៣នាក់ ត្រូវចរន្តអគ្គិសនីឆក់សន្លប់ស្តូកស្តឹង តែជួយសង្រ្គោះទាន់ពេលវេ លា នាវេលាម៉ោង ៤រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥នេះ ស្ថិតនៅភូមិភ្នំមន្ទីរ ឃុំព្រែកកក់ ស្រុងស្ទឹងត្រង់ ខេត្ត កំពង់ចាម។

លោក ជា ធិរិទ្ធ អធិការស្រុកស្ទឹងត្រង់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ នោះ ១. ឈ្មោះ ឃុត ទឹម អាយុ ៤២ឆ្នាំ, ២. ឈ្មោះ ណាំ ភៀ អាយុ ១៧ឆ្នាំ និងទី៣. ឈ្មោះ ម៉េង ឆេងហុង អាយុ ១៧ឆ្នាំ។ ជនរងគ្រោះទាំង ៣នាក់ រស់នៅភូមិភ្នំមន្ទីរ ឃុំព្រែកក់ ស្រុកស្ទឹងត្រង់។

លោក ជា ធិរិទ្ធ បានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង៣នាក់ បាននាំគ្នាលើកដែកទីបទល់ខ្សែភ្លើង នៅក្នុងភូមិឲ្យខ្ពស់ កុំឲ្យរថយន្តបើកទាក់។ តែដោយសារដែកទីបធ្ងន់ទប់មិនជាប់ ក៏ដួលលើខ្សែភ្លើង បណ្តាលឲ្យ ដាច់ ហើយឆ្លងចរន្តឆក់ជនរងគ្រោះតែម្តង។

តែបើតាមលោក ជា ធិរិទ្ធ ជនរងគ្រោះទាំងអស់ ត្រូវបានជួយសង្រ្គោះជីវិត ផុតពីគ្រោះថ្នាក់អស់ហើយ៕

Viewing all 8042 articles
Browse latest View live




Latest Images