Are you the publisher? Claim or contact us about this channel


Embed this content in your HTML

Search

Report adult content:

click to rate:

Account: (login)

More Channels


Showcase


Channel Catalog


Articles on this Page

(showing articles 6821 to 6840 of 8042)
(showing articles 6821 to 6840 of 8042)

Channel Description:

The Best Breaking News in Cambodia, Hot News Khmer, Dap News, Soy Sopheap, Soy Vicheth, www.dap-news.com, www.lookingtoday.com, soyvicheth@gmail.com, 012 722 337.

older | 1 | .... | 340 | 341 | (Page 342) | 343 | 344 | .... | 403 | newer

    0 0

    ភ្នំពេញ៖ ក្រុមបណ្តាមេសហជីពមួយចំនួននៅកម្ពុជា នៅថ្ងៃសៅរ៍នេះ បានចាប់ផ្តើមចុះជួបជាមួយ តំណាងកម្មករតាមមូលដ្ឋាន ដើម្បីពន្យល់ផ្សព្វផ្សាយពីការបំពាក់កុងទ័រ និងយកថ្លៃអគ្គិសនី តាមបន្ទប់ជួលរបស់កម្មករ កម្មការិនី នៅរាជធានីភ្នំពេញ ដែលរាជរដ្ឋាភិបាល ទើបនឹងកំណត់នាថ្មីៗនេះ។

    ប្រតិបត្តិការនេះ បានធ្វើឡើងដើម្បីជួយសម្រួលដល់ អគ្គិសនីកម្ពុជា (EDC) ក្នុងការផ្តល់ព័ត៌មានជាក់លាក់ ដល់កម្មករនៅរាជធានីភ្នំពេញ ដើម្បីដាក់បំពាក់កុងទ័រ នៅតាមបន្ទប់ជួលរបស់ពួកគេ ជាមួយនឹងការយកតម្លៃអគ្គិសនី ៦១០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង នៅពេលដែលកម្មករប្រើក្រោម ៥០គីឡូវ៉ាត់ ក្នុងមួយខែ។

    លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥នេះថា នៅថ្ងៃសៅរ៍នេះ លោកបានជួបប្រជុំជាមួយ នឹងតំណាងកម្មករនៅតំបន់វ៉េងស្រេង ដើម្បីផ្សព្វផ្សាយពីការបំពាក់ កុងទ័រអគ្គិសនីតាមបន្ទប់ជួល ហើយថា តំណាងកម្មករទាំងនោះ នឹងផ្សព្វផ្សាយបន្តពីផែនការ របស់រាជរដ្ឋាភិបាល ក្នុងការផ្គត់ផ្គង់តម្លៃអគ្គិសនីជូនដល់កម្មករនៅភ្នំពេញ ។

    លោក ប៉ាវ ស៊ីណា ៖ «យើងគ្រាន់តែប្រជុំ បញ្ជ្រាបអំពីនីតិវិធី ដែលអាជ្ញាធរអគ្គិសនី មកបំពាក់កុងទ័រភ្លើង ក៏ដូចជាដាក់ឌីសង់ទ័រ ដាក់ខ្សែបណ្តាញអគ្គិសនី ដោយមិនមានការបង់ប្រាក់ ហើយក្នុងនោះ គឺតម្រូវឱ្យកម្មករបង់ប្រាក់កក់ ក្នុងកម្រិតមួយតែ ៣០៥០០រៀល ប៉ុណ្ណោះសម្រាប់បន្ទប់ជួលមួយ ដូច្នេះហើយយើងពន្យល់ថា នៅក្នុងបន្ទប់មួយ ត្រូវមាននរណាម្នាក់មានអត្តសញ្ញាណប័ណ្ណ ក្នុងការបំពេញបែបបទ ទៅនឹងទម្រង់ដែលត្រូវតបណ្តាញអគ្គិសនីនេះ»។
     
    កាលពីអង្គារដើមសប្តាហ៍ ខណៈដែលផ្តល់បទសម្ភាសផ្តាច់មុខ ជាមួយលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល, លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកអគ្គិសនីកម្ពុជា បានបញ្ជាក់ថា អគ្គិសនីកម្ពុជា បានត្រៀមលុយជាង ២លានដុល្លារ សម្រាប់តបណ្តាញខ្សែ និង ដំឡើងកុងទ័រ ដល់បន្ទប់ជួលរបស់កម្មករនៅភ្នំពេញ ហើយតម្លៃអគ្គិសនី ដែលលក់ជូនកម្មករ នឹងត្រូវសម្រួលយកត្រឹម ៦១០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូវ៉ាត់ម៉ោង ដែលយន្តការនេះនឹងលេចចេញ ក្នុងពេលដ៏ខ្លីខាងមុខ។ លោកថា «យន្តការនេះ ម្ចាស់ផ្ទះក៏គួរសប្បាយចិត្តហើយ  ជាពិសេសបងប្អូនកម្មករ កម្មការិនី ក៏នឹងបានផលផ្លែផ្កា គឺឲ្យភ្លើងក្នុងកម្រិត ៦១០រៀលក្នុងមួយគីឡូ ដែលគាត់ប្រើក្រោម ៥០គីឡូ»។

    តាមតួលេខ ដែលប្រកាសដោយ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងសម្ពោធឲ្យដំណើរការ វារីអគ្គិសនីឫស្សីជ្រុំ នាខេត្តកោះកុង កាលពីថ្ងៃទី១២ ខែមករា បានឱ្យដឹងថា ចំនួនបន្ទប់ជួលរបស់កម្មករ នៅក្នុងក្រុងភ្នំពេញនេះ មានរហូតដល់ជាង ៣ម៉ឺនបន្ទប់ ខណៈដែលកម្មករកាន់តែច្រើន បានមកធ្វើការរោងចក្រនៅភ្នំពេញជាបន្តបន្ទាប់ ។ សម្តេចក៏បានអំពាវនាវឱ្យអាជ្ញាធរ និងជំនាញចុះពិនិត្យឡើងវិញនូវតម្លៃអគ្គិសនី ដែលម្ចាស់ផ្ទះ ជួលលក់បន្តឲ្យកម្មករ-កម្មការិនី នៅក្រុងភ្នំពេញផងដែរ ។

    លោក ប៉ាវ ស៊ីណា បានមានប្រសាសន៍ថា លោកសម្តែងការអរគុណរដ្ឋាភិបាល ជំនួសចំពោះកម្មករ ប៉ុន្តែទោះជាយ៉ាងណា លោកសំណូមពរ ឱ្យរាជរដ្ឋាភិបាល ក៏ដូចជាអគ្គិសនីកម្ពុជា ចាប់ផ្តើមអនុវត្តផែនការនេះ ឱ្យបានឆាប់បំផុត៕


    0 0

    ភ្នំពេញ៖លោក ម៉ៅ មុនីវណ្ណ អនុប្រធានគណៈកម្មការ ទី៩ នៃរដ្ឋសភា (សាធារណការ ដឹកជញ្ជូនទូរគមនាគមន៍  ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់) រួមនិងសមាជិក  សមាជិកដទៃទៀត និងធ្វើដំណើរបំពេញទស្សនកិច្ច៥ថ្ងៃទៅកាន់ខេត្តចំនួន៣ នៅជាប់បឹងទន្លេសាប ដើម្បីត្រួត ពិនិត្យសកម្មភាពនានា ដែលមន្រ្តីអាជ្ញាធរក្នុងខេត្តសម្រេចបាន និងកំពុងបន្តអនុវត្តន៍។

    យោងតាមលិខិតរបស់លោក ម៉ៅ មុនីវណ្ណ ដែលជាតំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិ ចេញផ្សាយលើទំព័រហ្វេសប៊ុករបស់នាថ្ងៃទី១៧ ខែមករា ឆ្នាំ ២០១៥នេះបានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ នឹងចាប់ផ្តើមពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ ដោយចុះ ទៅកាន់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង។

    បើតាមលិខិតដដែលនេះ លោក ម៉ៅ មុនីវណ្ណ បានបញ្ជាក់ថា ដំណើរលើកដំបូងរបស់លោក គឺឈ្មោះទៅកាន់ ខេត្តបាត់ដំបង ដោយពិនិត្យជាក់ស្តែងទីតាំងក្រុមហ៊ុនចិន ដែលកំពុងអាជីវកម្មរ៉ែមាស នៅស្រុកភ្នំព្រឹក។ បន្ទាប់ ពីការពិនិត្យនេះ លោកនឹងជួបសំណេះសំណាលជាមួយអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត រួមនិងប្រធានមន្ទីរ ផ្សេងៗទៀត ដើម្បីស្វែងយល់ពីសកម្មភាពការងារ ដែលសម្រេចបាន។ លោក ម៉ៅ មុនីវណ្ណ និងក្រុមការងារ នឹង ចុះទៅពិនិត្យរោងម៉ាស៊ីនកិនស្រូវ នៅស្រុកថ្មគោលផងដែរ។

    ដោយឡែកនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ លោក ម៉ៅ មុនីវណ្ណ រួមសមាជិក សមាជិកា គណៈកម្មការទី៩ នៃ រដ្ឋសភានឹងធ្វើដំណើរចុះទៅពិនិត្យរោងចក្រវារីអគ្គិសនីអាតៃ។ លុះដល់ថ្ងៃទី២១ ខែមករា ប្រតិភូគណៈកម្មការទី ៩ នឹងអញ្ជើញចូលជួបសំណេះសំណាលជាមួយអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត និងប្រធានមន្ទីរពាក់ព័ន្ធ  នៅក្នុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ដើម្បីស្វែងយល់ពីសកម្មភាពការងារនានា ដែលសម្រេចបាន៕


    0 0

    ភ្នំពេញ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានចាត់ទុកសម្តីលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលនិយាយនៅខេត្តព្រះសីហនុ កាលពីម្សិលមិញថា ជាចម្រៀងដដែលៗ ដែលចេញពីចិញ្ចើមថ្នល់ ប្រឆាំងនឹងវត្តមានជនបរទេស ជាពិសេសបង្កើតភាពរើសអើងជាមួយ ជនជាតិវៀតណាម មិនសមមានសមត្ថភាពជា តំណាងរាស្រ្តនោះទេ ។

    លោកបានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃសៅរ៍ ចុងសប្តាហ៍នេះថា «នេះជាចម្រៀងដដែលៗ ដែលគាត់ផ្សាយប្រឆាំងនឹង វត្តមានរបស់ជនជាតិបរទេស នៅលើទឹកដីប្រទេសកម្ពុជា ជាពិសេសបង្កើតនូវភាពរើសអើងជាមួយ ប្រជាជនវៀតណាម»។

    លោកថា «ឯកឧត្តម សម រង្ស៊ី គាត់គួរឈប់នៅតាមចិញ្ចើមថ្នល់ ឈប់នៅក្នុងព្រៃ គឺឯកឧត្តមឋិតនៅក្នុងសភា ដូច្នេះការគ្រប់គ្រងរដ្ឋមួយ គឺទៅតាមច្បាប់ មិនមែនទៅតាមបបូរមាត់តាមចិញ្ចើមថ្នល់ ឬបបូរមាត់តាមទីសាធារណៈទេ ដូច្នេះឯកឧត្តម សម រង្ស៊ី គួរធ្វើខ្លួនលោកមានសមត្ថភាព ជាតំណាងរាស្រ្ត ជាអ្នកតែងច្បាប់»។

    ប្រតិកម្មរបស់លោក ផៃ ស៊ីផាន បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី ក្នុងវេទិកាតំណាងរាស្រ្ត និងម្ចាស់ឆ្នោតនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ បាននិយាយថា ប្រទេសវៀតណាមនាពេលនេះ កំពុងតែដាក់អាណានិគមមកលើប្រទេសកម្ពុជា តាមរយៈការបញ្ចូល ជនអន្តោប្រវេសន៍វៀតណាម កាន់តែច្រើនមកក្នុងប្រទេសកម្ពុជា ។

    លោក សម រង្ស៊ី បានមានប្រសាសន៍ថា «យួនកំពុងធ្វើឱ្យស្រុកយើង ក្លាយទៅជាអាណានិគមនិយម មិនមែនធម្មតាទេ ជួនកាលយើងប្រើពាក្យ អន្តោប្រវេសន៍ចិន អន្តោប្រវេសន៍សាសន៍ផ្សេងពីក្រៅមក គេហៅថា អន្តោប្រវេសន៍ ប៉ុន្តែចំពោះយួន មិនមែនអន្តោប្រវេសន៍នោះទេ ជនអន្តោប្រវេសន៍ធម្មតា គឺធ្វើដំណើរពីស្រុកមួយទៅស្រុកមួយ ដោយមូលហេតុ សេដ្ឋកិច្ចចង់តែរកស៊ី កន្លែងណានៅស្រួល គេនៅទៅ គេនៅគ្រាន់តែជាបណ្តោះអាសន្នទេ ពីស្រុកមួយទៅស្រុកមួយ ជួនកាលត្រឡប់ទៅស្រុកគេវិញ នេះបានហៅថា ជនអន្តោប្រវេសន៍ ប៉ុន្តែជនជាតិយួន គេមិនហៅថា អន្តោប្រវេសន៍ទេ គឺនិគម.. និគមន៍ គឺបម្រើនយោបាយមួយ គេហៅថា អាណានិគមន៍និយម»៕


    0 0

    ដោយ៖ វ៉ាន់ សារាយ

    ភ្នំពេញ៖ ក្រដាសប្រាក់ «១០០រៀល»ថ្មី រំលេចដោយ ព្រះឆាយាលក្ខណ៍អតីតព្រះមហាក្សត្រខ្មែរ ព្រះបរមរតន កោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ពេលសាងព្រះផ្នួស រួមនិងរូបព្រះពុទ្ធបដិមា និង ព្រះកែវមរកត ដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ចុះហត្ថលេខាដាក់ឲ្យចរាចរណ៍នៅកម្ពុជា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥កន្លងទៅ  គឺជានិមិត្តរូបបង្ហាញឲ្យឃើញពីការគោរពប្រណិប័តន៍ និងលើកតម្កើងព្រះពុទ្ធសាសនា មិនមែនជាការជាន់ឈ្លី  ដូចការលើកឡើងមួយចំនួននោះឡើយ។

    បន្ទាប់ពីក្រដាសប្រាក់ «១០០រៀល» ថ្មី បង្ហាញវត្តមានភ្លាម ក្រុមសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ដែលតែងតែធ្វើ សកម្មភាពរិះគន់លើរាជរដ្ឋាភិបាលកម្ពុជានោះ បានចេញសេចក្តីថ្លែងការណ៍ ស្នើផ្អាកការចរាចរណ៍ក្រដាសប្រាក់ ១០០រៀលប្រភេទថ្មី ដោយពួកគេយល់ថា ក្រដាសប្រាក់ «១០០រៀល»ថ្មីនេះ គឺជាការជាន់ឈ្លីទៅលើវិស័យព្រះពុទ្ធសាសនា។

    យោងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី១៦ ខែមករា សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើឲ្យរដ្ឋាភិបាលពិចារណា  និងសម្រេចជាថ្មីឡើងវិញ ចំពោះការសម្រេចឲ្យបោះពុម្ពក្រដាសប្រាក់១០០រៀលថ្មីនេះ។

    ការយល់ឃើញប្រកបដោយសុភនិច្ឆ័យ ព្រះតេជគុណ ធឹង ច័ន្ទត្រាព្រះចៅអធិការវត្តប៉ាឆា នាខេត្តក្រចេះ ដែល បានបួសថ្វាយព្រះកាយសម្រាប់ព្រះពុទ្ធសាសនាអស់រយៈពេលជិត ២០ព្រះវស្សាហើយនោះ បានមានសង្ឃ ដីកាប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥នេះថា ព្រះតេជគុណយល់ឃើញ ថា ការយកព្រះឆាយាលក្ខណ៍របស់អតីតព្រះមហាក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច ព្រះ នរោត្តម សីហនុ គ្រាព្រះអង្គសាងព្រះផ្នួស រួមនិងរូបព្រះពុទ្ធបដិមា ក៏ដូចជារូបព្រះកែវមរកតនៅក្នុងព្រះបរមរាជវាំង គឺការជួយបំផុសស្មារតី និងលើកកម្ពស់ដល់ការគោរពប្រណិប័តន៍ទៅលើព្រះពុទ្ធសាសនា សម្រាប់ប្រជាពុទ្ធ  បរិស័ទ ដែលមានប្រកាន់ខ្ជាប់ និងគោរពព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។

    ព្រះតេជគុណ ដែលបាននិងកំពុងជួយជំរុញលើកកម្ពស់វិស័យព្រះពុទ្ធសាសនា តាមរយៈសំឡេងវិទ្យុក្នុងនាទី « តួនាទីព្រះពុទ្ធសាសនា និងសង្គម» អង្គនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ការបង្ហាញព្រះរូបឆាយាលក្ខណ៍អតីព្រះ  មហាក្សត្រគ្រានៅជាព្រះសង្ឃ និងរូបព្រះពុទ្ធនេះ មិនមែនជាការជាន់ឈ្លីនោះទេ តែផ្ទុយទៅវិញ គឺជាលើកតម្លៃ  និងជួយបំផុសស្មារតីឲ្យប្រជាពលរដ្ឋ ដែលកាន់ព្រះពុទ្ធសាសនា បានរលឹកនឹកឃើញជានិច្ច ដល់ព្រះសម្មាសម្ពុទ្ធ និងការគោរពប្រណិប័តន៍ទៅលើព្រះពុទ្ធសាសនា រាល់ពួកគេបានកាន់ក្រដាសប្រាក់មួយសន្លឹកនេះ»។

    ព្រះតេជគុណ ធឹង ច័ន្ទត្រា បានមានសង្ឃដីកា ឲ្យដឹងផងដែរថា ការបង្ហាញវត្តមានព្រះកែវមរកតនៅលើក្រដាស  ប្រាក់ គឺជានិមិត្តរូប នៃសុខសន្តិភាព និងភាពក្សេមក្សាន្ត នៃប្រទេសកម្ពុជាផងដែរ។ ប្រទេសកាន់នូវព្រះពុទ្ធ សាសនា មានការគោរពយ៉ាងខ្លាំងចំពោះព្រះកែវមរកត ព្រោះព្រះកែវមរកត តំណាងឲ្យភាពត្រជាក់ត្រជុំ ហើយ  ប្រទេសដែលមានព្រះកែវមរកត នឹងមាននូវសុខសន្តិភាព និងភាពសុខដុមសម្រាប់ប្រជាជន និងប្រទេសជាតិ ទាំងមូល។

    តែទោះជាយ៉ាងណា ព្រះតេជគុណ បង្ហាញនូវទស្សនៈផ្ទាល់របស់ព្រះអង្គថា ការបោះពុម្ពដោយរំលេចនូវព្រះពុទ្ធ បដិមា ព្រះកែវមរកត និង អតីតព្រះមហាក្សត្រគ្រាសាងព្រះផ្នួសជារឿងមួយដ៏ល្អសម្រាប់ព្រះពុទ្ធសាសនា តែ ព្រះ អង្គសូមអំពាវនាវ ដល់ប្រជាពុទ្ធបរិស័ទ ដែលប្រើប្រាស់ក្រដាសធនប័ត្រថ្មីនេះ គួរតែមានការទុកដាក់នៅ កន្លែងសមគួរ និងប្រើប្រាស់ប្រកបដោយសេចក្តីថ្លៃថ្នូរ វាចាការប្រើប្រាស់ខុសឆ្គងទាំងផ្លូវធម៌ និងច្បាប់ក្នុងសង្គ ម។ ព្រោះរូបភាព ដែលបង្ហាញនៅលើក្រដាសប្រាក់ថ្មីនេះ សុទ្ធសឹងជារូបភាពតំណាងឲ្យភាពឧត្តុង្គឧត្តម ថ្លៃថ្នូរ ខ្ពង់ខ្ពស់នៅក្នុងសង្គមកម្ពុជា។

    មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់ស្វែងរកការពន្យល់ពីខ្លឹមសារ និង អត្ថន័យពិត នៃរូបភាពនានា ដែល បង្ហាញលើក្រដាសប្រាក់នេះ ពីធនាគារជាតិកម្ពុជានៅឡើយទេ នារសៀលថ្ងៃសៅរ៍ ទី១៧ ខែមករា ឆ្នាំ២០១៥ នេះ។

    តែទោះជាយ៉ាងណាសាធារណៈមតិមួយចំនួនបានយល់ថា ការប្រកាសដាក់ឲ្យប្រើប្រាស់ក្រដាសប្រាក់ «១០០ រៀល» ថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា គឺជាការចង់បង្ហាញពីការលើកកម្ពស់នូវតម្លៃព្រះពុទ្ធសាសនា ដែលជាសា សសនារបស់រដ្ឋ និងប្រជាជនកម្ពុជា គ្រាដែលការគោរពប្រណិប័តន៍ទៅលើព្រះពុទ្ធសាសនានាពេលបច្ចុប្បន្ន ជាពិសេសយុវវ័យជំនាន់ក្រោយតែម្តង ហាក់កំពុងមានការធ្លាក់ចុះ។ ព្រះឆាយាល័ក្ខណ៍ព្រះមាហាក្សត្រ ក្នុងភេទជា  សង្ឃ ព្រះពុទ្ធបដិមា និងព្រះកែវមរកត សុទ្ធសឹងជារូបតំណាងឲ្យសេចក្តីថ្លៃថ្នូរ ដែលបានរំលេចនូវអត្ថន័យអប់រំ  ដល់ប្រជាពលរដ្ឋកម្ពុជា ត្រូវតែប្រើប្រាស់ក្រដាស់ប្រាស់ថ្មីក្នុងសេចក្តីថ្លៃថ្នូរ ជៀសវាងការប្រើប្រាស់ ក្នុងសកម្ម  ភាពមិនគួរគប្បីទាំងឡាយនៅក្នុងសង្គមកម្ពុជា៕

    ដោយសារតែនៅក្នុងក្រដាស់ប្រាក់ថ្មីនេះ បានរំលេចចេញនូវរូបព្រះកែវមរកតនោះ មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល សូមដកស្រង់យកនូវប្រវត្តិព្រះកែវមករត ចេញពីសៀវភៅ «ប្រវត្តិសាស្រ្តខ្មែរ រឿងប្រេងនិទានខ្មែរ» របស់  លោកបណ្ឌិត រស់ ចន្ត្រាបុត្រ ដែលជាប្រវត្តិវិទូខ្មែរ មកចុះផ្សាយនៅខាងក្រោម ដើម្បីបានជាគតិដល់ប្រជាពល  រដ្ឋខ្មែរ បានស្វែងយល់ដូចខាងក្រោម៖   

    នៅឆ្នាំរោង ព.ស១២០០ត្រូវគ.ស៦៥៦, ក្នុងរជ្ជកាលព្រះបាទបទុមសូរ្យវង្ស ព្រះមហាក្សត្រខ្មែរទី១១ ដែលមាន ព្រះនេត្រទិព្វ មានសំពៅ មួយគ្រឿងត្រូវខ្យល់ព្យុះសង្ឃរា វាយបោកបក់យ៉ាងខ្លាំង បានរសាត់អណ្ដែតមកគឿង គល់ចតនៅកំពង់ផែព្រះមហានគរ។ សំពៅនោះ ត្រូវបែកបាក់ធ្លុះធ្លាយ ដោយសារកម្លាំងទឹករលករុញបោកច្រាន  ទៅបះនឹងផ្ទាំងថ្ម តែពង្សាវតារវត្ដកោកកាកបានសរសេរថា សំពៅបានមកគឿង នៅត្រង់ដងទន្លេ ក្នុងខេត្ដ បន្ទាយមាស។

    សំពៅនោះមានដឹកជញ្ជូននូវគម្ពីរព្រះត្រៃបិតក និងព្រះពុទ្ធរូបព្រះកែវមរកត ឯការមកដល់សំពៅនេះ គឺសុទ្ធតែជា រឿងចៃដន្យដែល គ្មាននរណាម្នាក់ បានគ្រោងទុកដឹងជាមុនឡើយ។ ព្រឹត្ដិការណ៍ចំលែកមិនធ្លាប់មាននេះ បាន ធ្វើឲ្យនាម៉ឺនរាជការតូចធំផ្អើលច្រួលច្របល់ នាំគ្នាកុះករ ចុះទៅកំពង់ផែសាកសួរចង់ដឹងពត៌មាន។

    - បុព្វហេតុដើមតំបូង

    កាលនោះ នៅប្រទេសមាលាន ឬ ប្រទេសលាវ មានស្ដេចមួយអង្គ ព្រះនាមធម្មាអនុរថ។ ព្រះអង្គជាស្ដេចលាវ មួយអង្គ មានរិទ្ធិអនុភាពខ្លាំងពូកែអស្ចារ្យ។ ព្រះអង្គបានបញ្ជា និងបញ្ជូនសំពៅ ពីរគ្រឿង ដោយមានព្រះសង្ឃ  និង ក្រុមដើរសំពៅរូមដំណើរផង ឲ្យចេញឆ្ពោះទៅកោះសេរីលង្កា ដើម្បីនឹងសុំចម្លងព្រះត្រៃបិតក។ សំពៅទាំង ពីរត្រូវចេញដំណើរទៅមុនព្រះអង្គ បន្ទាប់ទើបព្រះអង្គ ឡើងជិះសេះហោះសំដៅតំរង់ទៅកោះសេរីលង្កាជាក្រោ យ។

    លុះទៅដល់កាលណា ព្រះបាទធម្មាអនុរថ សុំសេចក្ដីអនុញាតិពីព្រះមហាក្សត្រកោះសេរីលង្កា ដើម្បីចម្លងព្រះ ត្រៃបិតកដែលសរសេរចងក្រងជាភាសាមគ្គធៈ(ភាសាបាលី)។ ចម្លងចប់សព្វគ្រប់ហើយ ព្រះអង្គសុំព្រះពុទ្ធរូប ព្រះកែវមរតកទៀត។ ព្រះរាជាកោះសង្ការក៏ប្រទានទៅតាមការគួរ។ គេបាន តំកល់ព្រះកែវមរកត និង ព្រះត្រៃ បិដក ដែលចម្លងដោយអ្នកស្រុកប្រទេសលាវក្នុងសំពៅមួយ ចំណែកឯព្រះត្រៃបិតក ដែលចម្លងដោយអ្នកស្រុក កោះសេរីលង្កា ត្រូវតំកល់ទុកក្នុងសំពៅពីរ។ រៀបចំរួចស្រេចបាច់ហើយ ស្ដេចលាវបញ្ជា ឲ្យសំពៅទាំងពីរចេញ ដំណើរត្រលប់ទៅមុន។ ឯព្រះអង្គវិញទ្រង់ឡើងជិះសេះ ហោះទៅតាមជាក្រោយ។

    មកតាមផ្លូវ ដល់កណ្ដាលមហានគរ ខ្យល់ព្យុះសង្ឃរាមួយយ៉ាងធំ បានបោកបក់ធ្វើឲ្យសំពៅទាំងពីរវង្វេងបែកផ្លូវគ្នា សំពៅដែលមានដឹក ជញ្ជូនព្រះត្រៃបិតក និងព្រះពុទ្ធរូបព្រះកែវមរកត ត្រូវបែកបាក់ខូចខាតធ្លុះធ្លាយហើយ រសាត់អណ្ដែតមកគឿងចតតាមឆ្នេរសមុទ្រខ្មែរ ចំពោះ ពង្សាវតារវត្ដទឹកវិល សំពៅនេះបានមកគឿង ចតនៅកោះ ឫស្សីកែវ ក្នុងសំពៅនោះមានព្រះពុទ្ធព្រះកែវមរកត កែវព្រះភ្លើងព្រះឧណ្ណាលោម (៤) វិន័យបិតក និងអភិធម្មបិត ក គណៈសង្ឃលាវដែលដង្ហែតាមមកជាមួយមានប្រាំមួយអង្គ ព្រះសង្ឃដែលមានឋានៈធំជាងគេ មានព្រះនាម  ព្រះពុទ្ធឃោសា។ ប្រជាពលរដ្ឋខ្មែរត្រេកអរសាទរជាអតិបរមា កាលបើបានដឹងមានភព្វវាសនា អាចធ្វើបុណ្យ កសាងកុសលក្នុងព្រះពុទ្ធ សាសនា គេនាំគ្នាស្រុះស្រួលរួមកម្លាំងមូលមីកុះករ កសាងសង់វត្ដប្រាំ គឺ វត្ដលង្កា សំ រាប់តំកល់ព្រះត្រៃបិតក វត្ដឧណ្ណាលោម ដែលនៅទី នោះគេបានសង់ចេតិយមួយយ៉ាងធំ នៅខាងក្រោយព្រះ វិហារ សំរាប់តំកល់បូជារោមប្រជុំចិញ្ចើមព្រះពុទ្ធ វត្ដកែវព្រះភ្លើង សំរាប់តំកល់ កែវព្រះភ្លើងវត្ដព្រះពុទ្ធឃោសា សំ រាប់ទទួលព្រះសង្ឃលាវ និង វត្ដព្រះពុទ្ធមានបុណ្យសំរាប់តំកល់បូជាព្រះកែវមរកត។

    គ្រានោះ ចៅពញារាជាមេត្រី ស្ដេចក្រាញ់នៅស្រុកឫស្សីកែវបានធ្វើចុតហ្មាយថ្វាយទៅទូលព្រះមហាក្សត្រព្រះ បាទបទុមសូរ្យវង្ស ក្រុម មន្ដ្រីក៏បានយកដំណឹងនេះ ទៅទូលថ្វាយស្ដេចជាបន្ទាន់។ ព្រះអង្គទ្រង់សប្បាយរីករាយ ក្នុងហរិទ័យឥតឧបមា ហើយចេញបញ្ជាបង្គាប់ឲ្យ រៀបចំជាពិធីមានក្បួនចុះទៅក្រាបថ្វាយបង្គំ សុំនិមន្ដដង្ហែព្រះ កែវមរកត ព្រះត្រៃបិតក និង ព្រះសង្ឃឡើងចូលមកក្នុងព្រះនគរ។ ឯកសារ ដដែលសរសេរថា ព្រះបាទបទុម សូរ្យវង្ស បានធ្វើដំណើរយាងតាមទន្លេ ចុះមកស្រុកឫស្សីកែវ ដើម្បីចូលរួមក្នុងការកសាងវត្ដអារាមទាំង អស់នោះ ។

    ព្រះសង្ឃ និង អ្នកដើរសំពៅលាវ រិះគិតនឹកពិចារណា ឃើញថាសំពៅរបស់ខ្លួន ត្រូវខូចខាតខ្ទេចខ្ទីអស់គ្មានលទ្ធ ភាព នឹងអាចវិលត្រលប់ ទៅស្រុកកំនើតវិញបានឡើយ ហើយម្យ៉ាងទៀត ព្រះមហាក្សត្រខ្មែរក៏មានទសពិធរាជ ធម៌ មានបុណ្យបារមី និង គោរពបូជាព្រះពុទ្ធសាសនា ដែរ ដូច្នេះហើយទើបបានជាលាវទាំងអស់គ្នាសុខចិត្ដ យល់ព្រមប្រគល់ថ្វាយ ព្រះត្រៃបិតក និង ព្រះកែវមរកត ព្រមទាំងចុះចូលស្ម័គ្រចិត្ដបំរើ ព្រះមហាក្សត្រខ្មែរ ចាប់ តាំងពីថ្ងៃនោះតមក។ ក្បួនធំឱឡារិកមួយត្រូវបានរៀបចំយ៉ាងគគ្រឹកគគ្រេង ទៅដង្ហែព្រះកែវមរកត និងព្រះត្រៃ បិតក យកមកតំកល់ទុកក្នុងប្រាសាទនគរវត្ដ។ មិនតែប៉ុណ្ណោះ ព្រះរាជាបានបញ្ជាឲ្យធ្វើបុណ្យទានយ៉ាងអឹកធឹក  ពាសពេញទូរទៅទាំងប្រទេស ដើម្បី អបអរសាទស្វាគមន៍ចំពោះព្រឹត្ដិការណ៍ដ៏ធំនេះ។ មិនតែប៉ុណ្ណោះ ព្រះអង្គ បានឲ្យចម្លងព្រះត្រៃបិតកជាបីច្បាប់ មួយចម្លងលើស្លឹករិត មួយលើ ប្រាក់សន្លឹក និង មួយទៀតលើមាសសន្លឹក។  ដោយខ្លាចក្រែងបាត់ច្បាប់ចាស់ព្រះត្រៃបិតក និង ខ្លាចក្រែងព្រះពុទ្ធសាសនាសាបរលាប ពីព្រោះ មានជនជាតិ សាសន៍ផ្សេងៗទៀត ដែលប្រាថ្នាចង់បានដែរព្រះ អង្គបានបង្គាប់ឲ្យសរសេរកត់ត្រាចម្លងព្រះត្រៃបិតកជាច្រើន ក្បាល លើសាស្ត្រា ស្លឹករិត ទុកសំរាប់ចែកចាយតំ កល់តាមវត្ដអារាមនានា។ គឺក្នុងគោលបំណងការពារទំនុកបំ រុង ផ្សព្វផ្សាយព្រះពុទ្ធសាសនាឲ្យបានចំរុងចំរើនត ទៅអានាគត និង ដើម្បីអប់រំបង្ហាត់បង្រៀនប្រជានុរាស្រ្ដខ្មែរ  ទូទាំងប្រទេសឲ្យមានចំណេះវិជ្ជា ចេះចងចាំ គោរពប្រណិប័តន៍ អនុវត្ដទៅតាម គន្លងធម៌។

    «ពង្សាវតារវត្ដកោកកាកបានសរសេរថា ថ្ងៃដែលសំពៅនាំព្រះកែវមរកត និង ព្រះត្រៃបិតកចូលមកដល់ទឹកដីខ្មែរ  ត្រូវបានព្រះមហាក្សត្រ ខ្មែរព្រះបាទបទុមសូរ្យវង្ស កំណត់ចាត់ទុកជាសករាជថ្មីមួយក្នុងប្រវត្ដិសាស្រ្ដខ្មែរ សករាជ ថ្មី មានឈ្មោះថា «ចុល្លសករាជ» ដែលត្រូវសន្មត ចាប់ផ្ដើមដំបូងនៅក្នុងថ្ងៃ១២កើត ខែចែត្រ ឆ្នាំកុរ ព.ស.១១៨  ៣ ក្នុងមហា សករាជ ៥៦១ និង ត្រូវជាថ្ងៃទី ២២ មិនា គ.ស.៦៣៩ (តាមការ ស្រាវជ្រាវរបស់លោក F.G.Far  aut )»។

    ព្រះបទុមសូរ្យវង្ស ព្រះអង្គទ្រង់គោរពបូជា ការពារ និង បានទំនុកបំរុងព្រះពុទ្ធសាសនាឥតបីមានធ្វេសប្រហែស  ព្រះអង្គបានកសាង ប្រាង្គ ប្រាសាទ វត្ដ និងព្រះពុទ្ធបដិមាករជាច្រើនទុកជាកន្លែងសក្ការៈបូជា ផ្ដល់នូវក្ដីសុខ សប្បាយក្សេមក្សាន្ដដល់ប្រជារាស្រ្ដក្នុងនគរ។

    - ថ្ងៃដែលខ្មែរត្រូវបាត់បង់ ព្រះត្រៃបិតក និង ព្រះកែវមកត

    យូរអង្វែងមក ពីរាជ្យស្ដេចមួយដល់រាជស្ដេចមួយ រហូតមកដល់រាជព្រះបាទសេន្ន័ករាជ្យ ព្រះមហាក្សត្រខ្មែរទី ២៣ សោយរាជ្យសម្បត្ដិ ពីព.ស.១៧៣៩ ដល់ព.ស ១៧៨២ឬ គ.ស.១១៩៥ ទៅ ១២៣៨ ដែលប្រជាជនខ្មែរ ទាំងនគរស្អប់ខ្ពើម ដាក់ឈ្មោះថាស្ដេចពាល ព្រះកែវមរកត និង ព្រះត្រៃបិតក(ច្បាប់ចម្លងដើម) ត្រូវវិនាសបាត់  បង់លែងស្ថិតនៅក្នុង ស្រុកខ្មែរ។

    បុព្វហេតុ គឺបណ្ដាលមកពីព្រះមហាក្សត្រអង្គនេះ មិនបំពេញភារកិច្ច និង ការតព្វកិច្ចខ្លួនជាស្ដេចផែនដី ដោយ ប្រកបទៅតាមទសពិធរាជ ធម៌។ ព្រះអង្គបានប្រើអំណាចផ្ដាច់ការ បង្កបង្កើតឲ្យមានចលាចលពាសពេញនគរ  ធ្វើឲ្យប្រជានុរាស្ដ្រក្ដៅក្រហាយរងទុក្ខវេទនា ការគ្រប់ គ្រងនគរតាមរបៀបផ្ដាច់ការ គ្មានយុត្ដិធម៌ គ្មានមនុស្សធម៌  ហើយ ដែលគិតតែពីប្រយោជន៍ក្រុមគ្រួសារ និង បនបក្សពួក បានធ្វើឲ្យវត្ថុស័ក្ដិ សិទ្ធ ឥន្រ្ទព្រហ្មទេវតា និង ធម្ម ជាតិក្ដៅ ក្រហល់ក្រហាយដាក់បណ្ដាសា ផ្តន្ទាជេរប្រទេចរកងើបមុខមិនរួច។ គ្រានោះ ស្ដេចភុជង្គនាគ និង នាគ ទាំងឡាយនាំ គ្នាមកព្រួសទឹកធ្វើឲ្យលិចលង់អស់នគរខ្មែរ។

    ស្ដេចខ្មែរព្រះសេន្ន័ករាជ្យ នាំព្រះញាតិវង្ស មេនុំមេនាង ភីលៀងស្នំក្រមការ និង នាម៉ឺនពលសេនាចុះទូកសំពៅ  បើកបរសំដៅទៅចត ស្នាក់នៅជើងភ្នំដងរែក។ ស្ដេចលាវឈ្មោះអាទិច្ចវង្សបានទទួលដំណឹងនេះកាលណា ក៏ រៀបចំលើកទ័ព ភ្លាមមកដណ្ដើមយកព្រះកែវមរកត លួចប្លន់យកសម្បត្ដិទ្រព្យបស់របរ ស្បៀងអាហារ ព្រះរាជ វង្សានុវង្ស នាម៉ឺនមន្រ្ដី ប្រជាពលរដ្ឋខ្មែរ ជាមួយគ្នានោះដែរ ស្ដេចសៀមដែល ដឹងថាឱកាសល្អកំររកបាន ហុចមក ដល់ហើយ មិនបង្អង់ដៃ ក៏លើកក្បួនទ័ពចុះមកវាយប្រហារស្ដេចលាវ ដណ្ដើមយកព្រះកែវមរកតទៅថែ រក្សាតំ កល់ទុកក្នុងនគររៀងរហូតដល់សព្វថ្ងៃ។ ព្រះសេន្ន័ករាជ្យ ឬស្ដេចពាល មានព្រះរាជបុត្រមួយព្រះអង្គព្រះនាម សីហនុកុមារ។ ប្រវត្ដិ ស្ដេចពាល និង ព្រះសីហនុកុមារ យើងនិងលើកយកមកអធិប្បាក្នុងជំពូកក្រោយ។

    - កំណត់សំគាល់

    ១ -ក្នុងបុព្វកាល អ្នកដឹកនាំខ្មែរ ប្រជាជនខ្មែរ ក៏ដូចជាប្រជាជនឯទៀត នៅជ្រោយសុវណ្ណភូមិដែរ គេឲ្យតំលៃទៅ លើព្រះពុទ្ធសានា ពោល ឲ្យចំ គឺលើទ្រឹស្ដីច្បាប់ក្បួនខ្នាតឬ គម្ពីរ ពីព្រោះគេចាត់ទុកគម្ពីរ ច្បាប់ក្បួនខ្នាត ជាមូល ដ្ឋានសំរាប់ការកសាងប្រទេសជាតិ បុព្វបុរសខ្មែរយល់ ច្បាស់ណាស់ ដើម្បីឲ្យស្រុកខ្មែរសុខសប្បាយបរិបូណ៌ហូរ ហៀ រចំរុងចំរើនលូតលាស់ ក្លាយជាមហានគរ គេត្រូវតែយកគម្ពីរក្បួនខ្នាត ឬ ច្បាប់ សម័យនោះ គេអនុលោម យកព្រះពុទ្ធសាសនា គឺព្រះត្រៃបិតក មកធ្វើជាមូលដ្ឋានជាតិ សំរាប់បង្រួបបង្រួមជាតិ សំរាប់ផ្សះផ្សារខ្មែរ គ្រប់ ស្រទាប់ សំរាប់គោរពអនុវត្ដ និង សំរាប់ផ្តាន់ទាទោសជនដែលប្រព្រឹត្ដបទល្មើស។ ដូនតាខ្មែរលោកយល់ថា គម្ពីរ  ឬច្បាប់អាចមានជីវិត យឺនយូរជាអមតៈ អាចស្ថិតនៅជាបង្គោលកណ្ដាលមិនលំអៀង ហើយ អាចបង្កើតឲ្យមាន ស្ថិរភាពក្នុងសង្គម។ បើមានច្បាប់ដូចជាគ្មានច្បាប់ ហើយច្បាប់ចេះតែផ្លាស់ប្ដូរ មិនទៀងទាត់តាមបបូមាត់ និង អណ្ដាតមនុស្សម្នាក់ ឬមួយក្រុម ប្រទេសជាតិនោះ ច្បាស់ជាមិនអាចមានជីវិត ស្ថិតស្ថេរចិរកាលបានយូរលង់ អង្វែងឡើយ។

    ២- បុព្វបុរសខ្មែរកាលបើបានទទួលគម្ពីរក្បួនខ្នាត តែងយកមកថែរក្សា ចម្លងចែកចាយជូនផ្ញើទៅទុកឲ្យរៀន សូត្រ ចងចាំគ្រប់វត្ដអារាម គឺលោកមិនដែលយកគម្ពីរក្បួនច្បាប់សៀវភៅ វត្ថុបូរាណដែលជារិសគល់វប្បធម៌ជាតិ ខ្មែរ ទៅដុតបំផ្លាញ ដូចក្នុងសម័យយង់ឃ្នងបំបាត់ពូជ សាសន៍ខ្មែរក្រហមកុម្មុយនិស្ត(៥)នោះឡើយ បុព្វបុរស ខ្មែរយល់ច្បាស់ណាស់ថា ព្រះពុទ្ធសាសនា ព្រះត្រៃបិតក គម្ពីរច្បាប់ក្បួនខ្នាតទាំងនេះ ហើយដែលនាំមកនូវ ចំណេះវិជ្ជា ការចេះដឹង ការចេះវែកញែករិះគិតពិចារណា យុត្ដិធម៌ មេត្តាធម៌ មនុស្សធម៌ និងនាំឲ្យចេះស្ដាប់អ្វីជា ប្រយោជន៍ប្រជាជន ប្រយោជន៍ប្រជាជាតិ ព្រះពុទ្ធសាសនា គម្ពីរច្បាប់ ក្បួនខ្នាត អាចនឹងបណ្ដេញលែងឲ្យមាន អវិជ្ជាក្នុងសង្គមជាតិ កាលណា មនុស្សលែងមានអវិជ្ជា មនុស្សនោះអាចផ្លាស់ប្ដូរចិត្ដគំនិត លែងប្រើអំណាចផ្ដាច់ ការ លែងអាងទៅប្រើកម្លាំងបាយ ឬកម្លាំងអាវុធ លែង កាប់សំលាប់ជនជាតិឈាមជ័រឯង ដូចដែលយើងធ្លាប់ជួប ប្រទះ។ ប្រសិនបើភាពហឹង្សា កំណាចឃោរឃៅយង់ឃ្នាងព្រៃផ្សៃនៅតែមានពេញ ច្រកល្ហកក្នុងនគរទេ នោះ អវិជ្ជាបានមកគ្របដណ្ដប់ជាប់ជិតជុំសង្គមជាតិយ៉ាងក្រាស់ឃ្មឹក ហើយខណៈនោះ ពាក្យបណ្ដាំជីដូនជីតាខ្មែរ ដែល បានមានប្រសាសន៍ថា «ខ្មែរមិនចោលក្បួន យួនមិនចោលពុត សៀមស៊ុតទ្រុតមិនចោលចែចូវ» លែងមាន អត្ថន័យដែរ។ គាត់ផ្ដែផ្ដាំកុំឲ្យខ្មែរ ចោលក្បួន កុំឲ្យចោលគម្ពីរ និងច្បាប់ដែលជាមូលដ្ឋានជាតិ សក្ខីភាពជាក់ ស្ដែង មាននៅក្នុងឯអតីតកាល បើដូនតាខ្មែរគ្មានប្រាជ្ញាឈ្លាសវៃ គ្មានក្បួនខ្នាត គ្មានគម្ពីរច្បាប់ទំលាប់ គ្មានរចនា សម្ព័ន្ធជាមូលដ្ឋានទេ នោះប្រទេសខ្មែរក៏មិនអាចក្លាយ ទៅជាមហានគរនៅក្នុងជ្រោយសុវណ្ណ ភូមិនេះដែរ។  ហើយថ្ងៃដែលខ្មែរបោះបង់ចោលក្បួនច្បាប់ លែងឲ្យតំលៃលែងគោរព និងអនុវត្ដតាមច្បាប់ទំលាប់ ក្បួនគម្ពីរ ដែលធ្លាប់តែទុក ចងក្រងមក ថ្ងៃនោះក៏ជាថ្ងៃដែលខ្មែរទទួលទុក្ខទោស រងកម្មវេទនាព្រាត់ប្រាស់ឳពុកម្ដាយ ប្ដី ប្រពន្ធកូនចៅបងប្អូនញាតិសន្ដាន ហើយទឹកដី ខ្មែរក៏ត្រូវរួញបន្ដិចម្ដងៗជាលំដាប់ ដូចមានរហូតមកដល់បច្ចុប្បន្ន ។ សង្គមជាតិដែលគ្មានគម្ពីរក្បួនខ្នាត គ្មានច្បាប់ទំលាប់ ជាមូលដ្ឋាន ជារិស គល់សង្គមនោះ ជាសង្គមអវិជ្ជាមិន អាចរីកចំរើនមានអាយុវែងឡើយ សង្គមជាតិនោះរង់ចាំតែថ្ងៃអវសាន្ដ រិចរិលវិនាសហិចហោចបុណ្ណោះ ។ ឯអ្នក ទទួលខុសត្រូវដឹកនាំប្រទេសវិញ ដែលអាងប្រើកម្លាំងបាយឬ កម្លាំងទឹកប្រាក់ បក្សពួក ក៏មិនអាចគេចវេៈខ្លួន អំពី ការកាត់ទោសរបស់ ប្រជាជន និង ប្រវត្ដិសាស្រ្ដដែរ សូម្បីអន្ដជាតិដែលធម្មតា គេគិតតែផលប្រយោជន៍ជនជាតិ គេ ហើយដែលតែងតែប្រើពាក្យផ្អែមល្ហែម បញ្ជោរបោកបញ្ឆោត ក៏គេស្អប់ខ្ពើមរអើម មាក់ងាយមិនឲ្យតំលៃ ឬកិត្ដិ យសដែរ។

    ៣ -ព្រះបាទធនញ្ជ័យគោរពរាជ្យ ដើម្បីសុខសន្ដិភាព ដើម្បីប្រយោជន៍ជាតិ និង ប្រជារាស្ដ្រខ្មែរបានដោះស្រាយ ទំនាស់ ជាមួយនឹងស្ដេច លាវដោយសន្ដិវិធី ព្រះអង្គខំប្រឹងប្រែងគ្រប់យ៉ាង ដើម្បីធ្វើឲ្យប្រជាជនសំបូណ៌សុខ សប្បាយ គឺមានតាំងតែពីខំចាប់ដំរីជាដើម។ ព្រះអង្គខំ ផ្សព្វផ្សាយគម្ពីរព្រះត្រៃបីតក ទៅគ្រប់ទិសទីក្នុងនគរ  ដើម្បីបំបាត់អវិជ្ជា ព្រះអង្គខំគោរពប្រណិបត្ដិទៅតាមគន្លងច្បាប់ ធម៌វិន័យព្រះពុទ្ធ សាសនា ដែលព្រះអង្គមាន ជំនឿថាល្អបរិសុទ្ធ សំរាប់ប្រយោជន៍ប្រដល់ទេសជាតិ បច្ចុប្បន្ននេះ ខ្មែរសឹងតែទាំងអស់ទៅហើយ ពីថ្នាក់តូច  រហូតដក់ថ្នាក់ធំ ដែលបានប្រកាសខ្លួន ជាពុទ្ធសាសនិកជន តើមានខ្មែរប៉ុន្មាននាក់ដែលបានគោរពប្រណិបត្ដិ អនុ វត្ដទៅតាមព្រះពុទ្ធឱវាទ? តើមានខ្មែរប៉ុន្មាននាក់ដែលធ្លាប់បានយកព្រះពុទ្ធឱវាទមកត្រិះរិះ គិតពិចារណាដោះ ស្រាយសំរាប់ជាផលប្រយោជន៍ដល់ប្រជាជន និងប្រទេសជាតិ។

    ដូច្នេះគ្រប់សោកនាដកម្មដែលកើតមាន ជាហូរហែមិនចេះចប់ចេះហើយក្នុងសង្គមជាតិខ្មែរ ពីអតីតកាលរហូត មកដល់បច្ចុប្បន្ន មិនមែន ជារឿងចៃដន្យ ឬជាទំនាយរបស់ព្រះពុទ្ធព្រះឥន្រ្ទ ព្រះព្រហ្មនោះឡើយ។ បើតាមពុទ្ធ ឱវាទ វាជាការកសាងរបស់ប្រជាជនខ្មែរ របស់យើង គ្រប់រូប បើយើងមិនខំរៀនសូត្រឲ្យមានវិជ្ជាទេ អវិជ្ជា និង ផលអាក្រក់ទាំងឡាយ នឹងមកគ្របដណ្ដប់បង្កើតសោកនាដ្យកម្មភ្លាម ដោយមិនចាំ បាច់ជាតិមុខ ឬជាតិក្រោយ ឡើយ។ ឧទាហរណ៍ ជាក់ស្ដែង ដោយសារអវិជ្ជា ដោយសារខ្វះការពិចារណា ដោយសារចាញ់បោកការ ឃោសនា បញ្ឆោតភូតភរ បំភ័ន្ដការពិត សំលុតស្មារតីខ្មែរមួយនគរទាំងតូចទាំងធំ ទាំងប្រាជ្ញទាំងល្ងង់យល់ច្រលំ ជឿជាក់យ៉ាងសែនច្បាស់ថា ពួកខ្មែរ ក្រហមស្អាតស្អំ ល្អបរិសុទ្ធមិនពុករលួយស្រលាញ់ជាតិមិនចេះស៊ីសំណូក  មិនចេះលួចប្លន់ជាតិ និង ប្រជាពលរដ្ឋ ហើយអាច នឹងផ្ដល់សុខសន្ដិ ភាពចំរុងចំរើនលូតលាស់។ ខ្មែរក្រហម ស្រលាញ់ជាតិមែន ស្រលាញ់រហូតដល់ទៅលេបស៊ីខ្មែរដល់ឆ្អឹងអស់រាប់លាននាក់ ប្រមែប្រមូល យកអស់ទ្រព្យ សម្បត្ដិខ្មែរមួយនគរ មកទុកថែរក្សាធ្វើជាសម្បត្ដិអង្គការ នែនាំ ឲ្យខ្មែរធ្វើការទាំងយប់ទាំងថ្ងៃ ទាំងចាស់ទាំងក្មេង  ទាំងប្រុស ទាំងស្រី បង្អត់បាយទឹក ថ្នាំសង្កូវ រហូតទាល់តែទ្រុឌទ្រោមមានរោគាព្យាធិ ជំងឺឈឺគ្មានសល់៘  និង ៘ ហើយនៅទីបំផុត មេខ្មែរក្រហម ទាំងនេះនាំគ្នាលក់ត្បូង លក់ឈើមានលុយរាប់រយលានដុល្លាអាមេរិ កកាំង ក្លាយខ្លួនទៅជាមហាសេដ្ឋីគ្រប់ៗគ្នា(៦)។ ឧក្រិដ្ឋកម្មប៉ុណ្ណោះហើយ ពួកខ្មែរក្រហមនៅតែរួចខ្លួនទៀត  ហើយនៅតែមានអ្នកនយោបាយខ្មែរខ្លះឲ្យតំលៃ យកចិត្ដយកថ្លើមដដែល៘ គិតទៅពួកខ្មែរក្រហមបោក ខ្មែរ អស់មួយនគរ មានទាំងអ្នកល្ងង់មានទាំងអ្នកចេះដឹងបញ្ញាវន្ដ មានទាំងស្ដេច មានទាំង រាស្រ្ដ។ ទោះបីដូចនេះក៏ ដោយ ក៏អ្នកនយោបាយខ្មែរ បញ្ញាវន្ដខ្មែរ មិនព្រមទទួលស្គាល់កំហុសរបស់ខ្លួនដែរ ម្នាក់ៗអួតខ្លួនពូកែជានិច្ច មិន ចេះខុស ស្រលាញ់ជាតិជាងគេជាងឯង គ្មាននរណាអាចនឹង ស្មើផ្ទឹមបាន ប្រឹងប្រែងប្រើសំនួនវោហារយកល្អ  យករួចខ្លួន ហើយដោះស្រាយទំលាក់សោកនាដកម្ម ទំលាក់កំហុសទាំងប៉ុន្មានទៅលើអ្នក ដទៃនិងទៅ លើព្រះ ពុទ្ធសាសនា។ អ្នកនយោបាយខ្មែរ អ្នកបញ្ញវន្ដខ្មែរ អ្នកចេះដឹងខ្មែរមិនដែលមានសេចក្ដីក្លាហានចេញមុខទទួល ខុសត្រូវ ចំពោះមុខប្រវត្ដិសាស្រ្ដទេ។

    នេះ គឺមកតែអំពីខ្មែរនាំគ្នាសាបព្រួសអវិជ្ជា មិនព្រមយកក្បួនខ្នាត ច្បាប់ទំលាប់មកធ្វើជាត្រីមុខ ក្នុងការកសាង រៀបចំ ទឹកដី បើនិយាយឲ្យ ចំ គឺមកអំពីខ្មែរល្ងង់ឬ មកអំពីខ្មែរត្រូវអ្នកដឹកនាំពង្វក់ធ្វើឲ្យល្ងង់ ឬមកអំពីអ្នកដឹកនាំ ខ្មែរគ្មានសមត្ថភាព គិតតែអំណាច និងប្រយោជន៍ផ្ទាល់ ខ្លួន ឬមកអំពីខ្មែរមិនចង់ចេះមិនចង់ដឹង មិនចង់មានវិជ្ជ  ឬមួយក៏ខ្មែរ មិនហ៊ានតស៊ូដោយយល់ថានេះជាកម្មពីបុព្វេ៕


    0 0

    -ស្នងការ ខេត្តកំពង់ចាម បញ្ជាឲ្យកម្លាំងពាក់ព័ន្ធ បើកការស្រាវជ្រាវបង្ក្រាប គ្រប់ទីកន្លែង

    កំពង់ចាម ៖ ក្រោយពីបានស្ងាត់ អស់មួយរយះ ស្រាប់តែល្បែង កន្ទុយលេខ (ឆ្នោតវៀតណាម) បានរើឡើងវិញ នៅ ស្រុកកោះសូទិន រហូតធ្វើឲ្យប្រជាពលរដ្ឋ បង្ហាញការរិះគន់ យ៉ាងខ្លាំង ជាពិសេសគឺ បញ្ហាអសន្តិសុខតែម្តង ពីព្រោះ អាចមានជនបន្លំ ចូលលួច និងប្លន់ទ្រព្យ សម្បត្តិ ជាដើម ។

    ជាក់ស្តែង កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ មានប្រជាពលរដ្ឋ រស់នៅ ស្រុកកោះសូទិន បានរាយការណ៍ ផ្ទាល់ ទៅកាន់ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តម សេនីយ៍ បែន រ័ត្ន អំពីសកម្មភាព ល្បែងកន្ទុយលេខកំពុង បង្ហាញវត្តមាន យ៉ាងព្រោងព្រាត នៅភូមិក្នុង ឃុំព្រែកតានង់ ស្រុកកោះសូនទិន។

    ក្រោយពីទទួលបានសេចក្តីរាយាការណ៍ ពី ប្រជាពលរដ្ឋ មូលដ្ឋានភ្លាម មិនទុកឲ្យជំងឺនេះ រីកសាយភាយនោះឡើយ លោកឧត្តមសេនីយ៍ ស្នងការ បែន រ័ត្ន បានបញ្ជាទៅកម្លាំង នគរបាលព្រហ្មទណ្ឌ និងនគរបាលមូលដ្ឋាន ចុះទៅ ធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ការបង្ក្រាប ជាក់ស្តែងល្បែងមួយនេះ ដោយឃាត់ខ្លួន មេឆ្នោតចំនួន ៤នាក់ផងដែរ។

    ប្រតិបត្តិការដូចផ្លេកបន្ទោល របស់កម្លាំង នគរបាល ខេត្តកំពង់ចាម ចុះបង្ក្រាបល្បែងស៊ីសង ដែលជាដើមចមនាំឲ្យ មានអសន្តិសុខ នៅតាមមូលដ្ឋាននោះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ ដោយមានការ អនុញ្ញាតតាមផ្លូវច្បាប់ ពីតំណាងអយ្យការ អមសាលាដំបូង ខេត្តកំពង់ចាមផងដែរ ។

    មន្រ្តីនគរបាលព្រហ្មទណ្ឌ ខេត្តកំពង់ចាម បានថ្លែងឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មាន ពីប្រជាពលរដ្ឋភ្លាម លោកឧត្តម សេនីយ៍ស្នងការ បានដាក់បទបញ្ជាឲ្យ ចុះបង្ក្រាបតែម្តង ដោយឃាត់ខ្លួនស្រ្តី៤នាក់ ជាប់ពាក់ព័ន្ធ និងសកម្មភាព កត់កន្ទុយលេខ ព្រមទាំង វត្ថុតាងជាក់ស្តែង ជាលុយ និងក្រដាសសេរីឆ្នោត ជាច្រើនផ្សេងទៀត។

    បើតាមមន្រ្តីនគរបាល កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ មានប្រជាពលរដ្ឋបាន រាយ ការណ៍ជូន លោកស្នងការ យ៉ាងដូច្នេះថា «សូមគោរពលោកពូ ស្នងការខេត្តកំពង់ចាម ថ្មីៗនេះ ប្រជាពលរដ្ឋរស់នៅ ភូមិក្នុង ឃុំព្រែកតានង់ ស្រុកកោះសូទិន មានការព្រួយ បារម្ភណ៍ ចំពោះមុខ របរលក់ដូរ និងការរស់នៅរបស់គាត់ ដោយសារតែមេឆ្នោត និងអ្នកចាក់ព្រោងព្រាត ពាសពេញផ្លូវ ដូចផ្អើលទិញទំនិញអ្វីម្យ៉ាង តែតាមការពិតសុទ្ធតែនាំគ្នាចាក់ឆ្នោត រៀងរាល់ពេល ម៉ោង៣និង៣០នាទីល្ងាច ។ ការព្រួយបារម្ភណ៍បែបនេះ ដោយសារតែម្ចាស់ផ្ទះ ខ្លាចក្រែង ជនមិនល្អ បន្លំឆ្លៀតឱកាសចូលលួច និងប្លន់ជាដើម ហើយអ្នកចាក់ខ្លះ រហូតដល់៤លានរៀល ទៅ១០លានរៀល ហើយការលេងឆ្នោតនេះ គឺមេឆ្នោតមិនខ្លាច សមត្ថកិច្ចទេ ដោយសារ តែមានការបង់ប្រាក់ ឲ្យសមត្ថមិច្ចមូលដ្ឋាន»។

    មន្រ្តីនគរបាល ព្រហ្មទណ្ឌខេត្តកំពង់ចាម បានបញ្ជាក់ថា ក្រោយការចុះទៅបង្ក្រាបដែលដឹកនាំដោយ ស្នងការរង ទទួល ផែនព្រហ្មទណ្ឌ ស្រ្តីទាំង៤នាក់ និងវត្ថុតាងត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់ស្នងការ ដ្ឋាននគរបាល ខេត្តកំពង់ចាម ដើម្បីរៀបចំ កសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការ តាមផ្លូវច្បាប់ ។

    ជុំវិញ ករណីនេះ ស្នងការនគរបាល ខេត្តកំពង់ចាម បានបង្ហាញពីវិធានការ យ៉ាងម៉ឺងម៉ាត់ និង បញ្ជាទៅ នគរបាល ជំនាញ ព្រមទាំង នគរបាលគ្រប់ ស្រុក-ក្រុងបន្តស្រាវជ្រាវ និងចុះបង្ក្រាប ឲ្យមានប្រសិទ្ធភាព ដើម្បីលុបបំបាត់នូវ សកម្មភាព អសកម្មទាំងនេះ។

    លោកឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមិនដកថយនោះទេ ចំពោះករណីទាំងនេះ ជាពិសេស ល្បែង ស៊ីសង តែម្តង មិនឲ្យមានវត្តមាន នោះឡើយ គឺត្រូវបន្តបង្ក្រាបឲ្យអស់ ពីព្រោះដើម្បីស្វែងរក សន្តិសុខជូនប្រជាពលរដ្ឋ តាមមូល ដ្ឋាន ខណៈបទល្មើសទាំងនេះអាចបង្ក ជាអសន្តិសុខ ដូចជា ប្លន់ លួចជាដើម»។

    លោកឧត្តមសេនីយ៍ បែន រ័ត្ន ធ្លាប់បានថ្លែងថា ចំពោះយុទ្ធនាការ បង្ក្រាបវង់ល្បែងស៊ីសង ដែលនៅបន្តលួចលាក់ នៅក្នុង ខេត្តនោះ លោកបានបង្កើត ក្រុមការងារ ពិសេសមួយ ដឹកនាំដោយស្នងការរង ទទួលផែនសន្តិសុខ ដោយចែកចាយ ជា២ផ្នែក គឺសន្តិសុខ និងព្រហ្មទណ្ឌ ធ្វើ យ៉ាងណាលុបបំបាត់វង់ល្បែង ស៊ីសងទាំងនេះឲ្យបាន៕


    0 0

    ភ្នំពេញ ៖ មន្ទីរធនធានទឹក និងឧតុនិយមប្រចាំខេត្ត បន្ទាយមានជ័យ ដែលជាសេនាធិការរបស់ ក្រសួងធនធានទឹក នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៥នេះ បានចុះធ្វើសកម្មភាពបូម ទឹកសង្រ្គោះស្រូវប្រជាកសិករទាន់ពេលវេលា។

    ក្រុមមន្រ្តីរបស់មន្ទីរធនធានទឹក នៅថ្ងៃទី១៨ មករា នេះ បានចុះអន្តរាគមន៍បូមទឹក សង្រ្គោះស្រូវប្រាំងរបស់ ប្រជាពលរដ្ឋ ៥៦ហិកតា នៅសង្កាត់ កោះពងសត្វ ក្រុងសេរីសោភណ្ឌខេត្តបន្ទាយមានជ័យ៕


    0 0

    ភ្នំពេញ៖ អគ្គលេខាធិការ រដ្ឋសភាបានអំពាវនាវ ដល់សមាជិក-សមាជិកា រដ្ឋសភា និងមន្ត្រីរាជ ការនៅអគ្គលេខា ធិការដ្ឋានរដ្ឋសភា ទាំងអស់ដែលមានអាយុ តិចជាង៦០ ឆ្នាំឱ្យចូលរួម ស្តាប់ការផ្សព្វផ្សាយ និងធ្វើការបរិច្ចាគឈាមជូន ដល់មជ្ឈ មណ្ឌលជាតិផ្តល់ឈាម ទៅតាម ការស្ម័គ្រចិត្ត ដែលនឹងប្រព្រឹត្តទៅនៅ វិមានរដ្ឋសភានាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥នេះ បើយោងតាមសារព័ត៌មានAKP។

    លោក ឡេង ប៉េងឡុង បានថ្លែងតាមរយៈលិខិតអំពាវនាវថា ការបរិច្ចាគឈាមគឺជាអំណោយ មនុស្សធម៌ដ៏ថ្លៃថ្លា ដើម្បីជួយសង្រ្គោះជីវិតមនុស្សដែលស្ថិតនៅ ក្នុងភាពអាសន្នចាំបាច់ ត្រូវការឈាម។ ការបរិច្ចាគនេះពុំធ្វើឱ្យទន់ខ្សោយ ឬប៉ះពាល់ដល់សុខភាពអ្នកបរិច្ចាគ បន្តិច សោះឡើយ ផ្ទុយទៅវិញវាជាគុណបុណ្យដ៏ធំមួយ ដែលជាកាយវិការសប្បុរស ក្នុងការជួយ ដល់ញាតិមិត្តជិតឆ្ងាយ។

    លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ ឈាមមានប្រសាសន៍ ក្នុងលិខិតផ្ញើជូនទៅ អគ្គលេខាធិការដ្ឋានរដ្ឋសភា សុំសហការធ្វើការផ្សព្វផ្សាយ និងទទួល អំណោយឈាមដោយស្ម័គ្រចិត្តថា អ្នក ជំងឺនៅគ្រប់មន្ទីរពេទ្យទាំងអស់ក្នុង រាជធានីភ្នំពេញ ត្រូវការឈាមប្រមាណ១០០ប្លោកជារៀងរាល់ថ្ងៃ ដើម្បី ព្យាបាល និងជួយសង្គ្រោះជីវិត ជាបន្ទាន់ ក្នុងនោះអ្នកជំងឺមួយចំនួនធំបានបញ្ជូនមក ពីបណ្តាខេត្តនានាទូទាំង ប្រទេស។ លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានថ្លែងថា « យើងខ្ញុំតែងសុំឱ្យមានកិច្ចសហការ ដ៏សប្បុរសធម៌ ពីគ្រប់ ស្ថាប័ន អង្គភាព ជាពិសេសអគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីទទួល បាននូវអំណោយឈាម ដ៏សប្បុរសធម៌ សម្រាប់សេចក្តីត្រូវការរបស់ ជនរងគ្រោះ និងអ្នកជំងឺទាំងអស់។

    របាយការណ៍របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបង្ហាញថា នៅឆ្នាំ២០១៣ មានអ្នក ស្ម័គ្រចិត្តបរិច្ចាគ ឈាមចំនួនជាង៤ម៉ឺននាក់ មានការកើនឡើង៥ភាគរយ បើប្រៀបធៀប នៅឆ្នាំ២០១២ ដែលនេះជាចំនួនកើន ឡើងតិចតួចតែប៉ុណ្ណោះ ដោយសារតែប្រជាពលរដ្ឋមួយ ចំនួនគិតថា ការបរិច្ចាគឈាមធ្វើឱ្យប៉ះពាល់ដល់ សុខភាព និងមិនមានតម្លាភាពក្នុងការចែកចាយ៕


    0 0

    ម៉ាឌ្រីដ៖ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ អេស្ប៉ាញ លោក Mariano Rajoy នៅថ្ងៃសៅរ៍នេះ បានធ្វើការ អំពាវនាវឱ្យការឯកភាពគ្នា ជាធ្លុងមួយក្នុងប្រឈមមុខ តទល់នឹងពួកភេវរករអ៊ីស្លាម និយមជ្រុលជីហាត។ នេះបើតាមសេចក្តីរាយការណ៍ របស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃអាទិត្យនេះ។

    ដោយទៅកាន់ពិធីបើកវេទិកាសន្តិសុខនិងសេរីភា ដែលរៀបចំដោយគណបក្សកាន់អំណាចរបស់លោកនោះ លោកនាយករដ្ឋមន្រ្តីការពារផែនការរបស់រដ្ឋាភិបាលលោក ចំពោះច្បាប់ថ្មីស្តីសន្តិសុខជាតិ ដែលក្រុមបក្ស ប្រឆាំងរិះគន់យ៉ាងចាស់ដៃ ពីព្រោះតែពួកគេជឿថា ច្បាប់នោះ បិទសិទ្ធិសេរីភាពជនស៊ីវិល និងបិទសិទ្ធិសេរី ភាពតវ៉ា។

    លោក បានថ្លែងថា ច្បាប់នេះ “ជាច្បាប់ដ៏មានសារៈសំខាន់ សម្រាប់ស្ថានភាពនាពេលបច្ចុប្បន្ន”តែប៉ុណ្ណោះ ដោយបន្ថែមថា វានឹងជួយកំណត់ជាក់លាក់នូវ “ការប្រថុយប្រថាននិងគំរាមកំហែង” ដែលអេស្ប៉ាញ កំពុងប្រឈម និងជួយឱ្យប្រទេសក្លាយជាប្រទេសដែលត្រៀមលក្ខណៈ គ្រប់គ្រាន់ជាងគេបំផុតក្នុងពិភពលោក ដើម្បីឆ្លើយតបនឹងអំពើភេវរកម្ម។

    លោកបានថ្លែងថា “ការរួបរូមសាមគ្គីគ្នាប្រឆាំងនឹងក្រុមបុគ្គលហិង្សា និយម ឯកភាពគ្នាដើម្បីប្រឆាំងឧក្រិដ្ឋជន និងឯកភាពគ្នាដើម្បីកម្ចាត់អមនុស្សធម៌”។

    នាយករដ្ឋមន្រ្តីរូបនេះ ក៏បានអំពាវនាវឱ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ នៅថ្ងៃសុក្រសប្តាហ៍ក្រោយផងដែរ នៅមុនកិច្ចប្រជុំគណៈរដ្ឋមន្រ្តីរបស់ខ្លួន។ ក្រុមប្រឹក្សានេះ មានតូនាទីធ្វើយុទ្ធសាស្រ្តសម្រាប់ឆ្លើយតប ទៅនឹងការ គំរាមកំហែងណាមួយជាយថាហេតុ ចំពោះសន្តិសុខជាតិ៕


    0 0

    ភ្នំពេញ៖ លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្រ្តី នៃរបប សាធារណរដ្ឋប្រជាមានិតកម្ពុជា និង ជាតំណាង រាស្រ្តគណបក្សសង្រ្គោះជាតិមណ្ឌល ខេត្តកំពង់ស្ពឺនាពេលបច្ចុប្បន្ន បានដាច់សរសៃឈាមខួរក្បាល ត្រូវបញ្ជូនទៅ សង្រ្គោះបន្ទាន់នៅក្រៅប្រទេស ។ នៅបើយោងតាមលិខិតអំពាវនាវរកជំនួយសង្រ្គោះរបស់លោក កឹម សុខា អនុ ប្រធានគណបក្សសង្រ្គោះជាតិ ដែលបានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក នៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១៥នេះ។

    តាមរយៈលិខិតនេះ លោក កឹម សុខា បានបញ្ជាក់ថា លោក ប៉ែន សុវណ្ណ បានដាច់សរសៃឈាមខួរ ហើយកំពុង តែរៀបចំបញ្ជូនទៅសង្រ្គោះបន្ទាន់នៅក្រៅប្រទេស។ លោក កឹម សុខា បានអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ជួយជាវិភាគទាន ដើម្បីបញ្ជូនលោក ប៉ែន សុវណ្ណ ទៅសង្រ្គោះនៅក្រៅប្រទេសផងដែរ។

    លោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងនៅល្ងាច ថ្ងៃនេះថា លោក ប៉ែន សុវណ្ណ មានជំងឺលើសឈាម ហើយបានដាច់សរសៃឈាមកាលពីយប់ថ្ងៃទី១៧ ខែមករា ពេលរៀបចំចូលសម្រាន្ត។ លោក មុត ចន្ថា បន្តរហូតដល់ល្ងាចថ្ងៃនេះ ក្រុមការងារគណបក្សសង្រ្គោះជាតិ កំពុង រៀបចំចាត់ចែងបញ្ជូនលោក បែន សុវណ្ណ ទៅសង្រ្គោះនៅក្រៅប្រទេស។

    លោក បែន សុវណ្ណ មានជន្មាយុ ៧៩ឆ្នាំ បានកើតនៅថ្ងៃ១៥ មេសា ១៩៣៦ នៅ ភូមិចន្ទទៀប ត្រាំប្រាក់ ខេត្ត តាកែវ។ លោក ជាអតីតនាយករដ្ឋមន្ត្រីទីមួយ នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩-១៩៨២)។  លោកធ្លាប់ជាលេខា នៃបក្សបដិវត្តន៍ប្រជាជនកម្ពុជា (ប.ប.ប.ក.) ចាប់ពីឆ្នាំ១៩៧៩ ដល់ ថ្ងៃ ៥ ធ្នូ ១៩៨១។

    បន្ទាប់ពីបាតមុខពីឆាកនយោបាយ និងខកខានបម្រើការងារប្រទេសទេសជាតិចាប់តាំងអំឡុងទសវត្សរ៍ឆ្នាំ៨០នោះ នៅក្នុងអាណត្តិទី៥ នៃរាជរដ្ឋាភិបាលបច្ចុប្បន្ននេះ លោក ប៉ែន សុវណ្ណ បានក្លាយជាតំណាងរាស្រ្តមណ្ឌលខេត្ត កំពង់ស្ពឺ មកពីគណបក្សសង្រ្គោះជាតិ។ លោកធ្លាប់បានសម្តែងការរំពឹងទុកថា តាមរយៈតួនាទីជាតំណាងរាស្រ្តនេះ នឹងផ្តល់ឱកាសឲ្យរូបលោកបានចូលបម្រើការងារប្រជាជន និងសង្គមកម្ពុជាជាថ្មី ហើយកាលពីពេលថ្មីៗនេះ លោក ក៏បានប្រកាសបើកមូលនិធិ ដោយប្រើថវិកាផ្ទាល់ខ្លួន ជួយដល់កុមារកំព្រា និងទុរគតផងដែរ៕


    0 0

    បន្ទាយមានជ័យ៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយមួយចំនួនទៅជួនក្រុមគ្រួសារ ដែលបានជួប គ្រោះអគ្គិភ័យកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ នាពេលកន្លងទៅនេះ។

    ក្នុងដំណើរចុះសាកសួរសុខទុក្ខនេះ ក៏មានការអមដំណើរដោយលោកវរៈសេនីយ៍ត្រី ជា ស្លូញ និងមន្រ្តីនគរបាល មួយចំនួនផ្សេងទៀត។ អំណោយ ដែលបានប្រគល់ដល់គ្រួសារជនរងគ្រោះ រួមមាន៖ គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនទៀត ដើម្បីជួយជនរងគ្រោះបានប្រើប្រាស់បណ្តោះអាសន្នក្នុងគ្រាកំពុងជួប នូវទុក្ខលំបាកនេះ។

    លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ក្រៅពីការយកចិត្តទុកដាក់ក្នុងពង្រឹងសន្តិសុខ សុវត្ថិភាពឲ្យប្រជាពលរដ្ឋរស់នៅ តាមមូលដ្ឋាន បានរស់នៅដោយភាពសប្បាយរីករាយ និងសេចក្តីសុខក្នុងការប្រកបរបរចិញ្ចឹមជីវិតនានាហើយ នោះ ស្ទើរតែរាល់ចុងសប្តាហ៍ លោកតែងតែនាំមន្រ្តីក្រោមឱវាទ ចុះសុខទុក្ខ និងនាំអំណោយជូនជនរងគ្រោះ ដែល ជួបគ្រោះអាសន្ននានា ក៏ដូចជាទុរគតជនផងដែរ។

    ជារួមលោក អាត់ ខែម តែងតែយកចិត្តទុកដាក់ និងការរស់នៅរបស់ប្រជាពលរដ្ឋ ស្ថិតនៅក្រោមសមត្ថកិច្ចរបស់ លោកជានិច្ច តាមគោលនយោបាយ និងការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមិនអនុញ្ញាតឲ្យពលរដ្ឋរងទុក្ខ លំបាក ដោយមិនមានការយកចិត្តទុកដាក់ពីមន្រ្តី និងអាជ្ញាធរនោះ៕


    0 0

    -ជនសង្ស័យទាំងនេះ ធ្លាប់ធ្វើជោគជ័យ នៅខេត្តរតនគីរី និងប៉ោយប៉ែត តែត្រូវទប់ស្កាត់ នៅកំពង់ចាម ហើយបង្រ្កាបបាន នៅកោះកុង

    កោះកុង ៖ ចោរជនជាតិ វៀតណាមទាំង៤នាក់ ដែលជំនាញខាងលួចមាស របស់ក្រុម អាជីវករ នៅតាមខេត្តមួយចំនួននោះ ហើយដែលត្រូវបង្ក្រាប ដោយជោគជ័យ នៅ ខេត្តកោះកុង កាលពីប៉ុន្មានថ្ងៃមុន ត្រូវបានមន្រ្តីនគរបាល នៅតាមខេត្តដែលជនទាំង នេះធ្លាប់ធ្វើ សកម្មភាពនោះ បាន និងកំពុងនាំយកសំណុំរឿង ទៅបង្ហាញដល់នគរបាល ខេត្តកោះកុង ដើម្បីដាក់បន្ទុកកាន់តែខ្លាំង។ ជនសង្ស័យទាំងនេះធ្លាប់ ធ្វើសកម្មភាព បានសម្រេច នៅជាយដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបន្លំយកមាស ពីជនរងគ្រោះ អស់ប្រមាណ៣ម៉ឺនដុល្លារ និងនៅខេត្តរតនគិរី ជិត៣ ម៉ឺនដុល្លារទៀត ។

    ក្រោយធ្វើសកម្មភាព លួចបន្លំយកមាស ដោយដូរស្ព័រដល់ជនរងគ្រោះ វិញនោះ ជនសង្ស័យទាំងនេះ បានបន្តមកធ្វើសកម្មភាពដដែល នៅខេត្តកំពង់ចាម តែ បានបរាជ័យ ពីព្រោះនគរបាលនៅទីនោះដឹងទាន់ និងទប់ស្កាត់ទាន់ពេលវេលា ដែលធ្វើឲ្យ ពួកវាដកថយសិនទៅ។

    លុះបរាជ័យនៅខេត្តកំពង់ចាម ជនសង្ស័យទាំងនេះ បានធ្វើដំណើរទៅខេត្ត ជាប់មាត់សមុទ្រ គឺខេត្តកោះកុង ដើម្បីបន្តអាជីពមួយនេះ ប៉ុន្តែជាថ្ងៃ អស់លក្ខណ៍ ក៏ត្រូវបាននគរបាលខេត្តកោះកុង បង្ក្រាប និងចាប់ខ្លួនបាន ទាំង៤នាក់តែម្តង។

    ក្រោយការចាប់ខ្លួន កម្លាំងសមត្ថកិច្ចបានដកហូត នូវវត្ថុតាងជាច្រើន ក្នុងនោះ លុយក៏មានចំនួនច្រើនផងដែរ។ ប្រតិបត្តិការ និងការបញ្ជូន ព័ត៌មាន នៃសកម្មភាព របស់ជនសង្ស័យទាំងនេះ ពីនគរបាលខេត្តមួយទៅនគរបាល ខេត្តមួយនោះ ជាលទ្ធផលបានទទួលជោគជ័យ ។

    មន្រ្តីនគរបាល ខេត្តកំពង់ចាម មួយរូប បានឲ្យដឹងថា ក្រុមចោរទាំងនេះ មានមេខ្លោងម្នាក់ កាំបុតម្រាមដៃ ហើយជំនាញណាស់ បន្លំយកក្លែងក្លាយ ទៅឲ្យជនរងគ្រោះ និងយកមាសពិតត្រឡប់មកវិញ។ ប្រតិបត្តិការ តាមបង្ក្រាបក្រុមចោរទាំងនេះ បានធ្វើឲ្យប្រជាពលរដ្ឋជាពិសេស ក្រុមអាជីវកររកស៊ី ដូរលុយ និងលក់មាស នៅតាមផ្សារនោះ មានភាពស្ងប់អារម្មណ៍។

    សូមបញ្ជាក់ថា ជនសង្ស័យ ជាជនជាតិវៀតណាម ទាំង៤នាក់ ដើរបោកប្រាស់ ដែលបានធ្វើសកម្មភាព ដើរយកមាស ក្លែងក្លាយដូរយកប្រាក់ ហើយត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ ២០១៥ នោះ លោក សំ ឃិតវៀន ស្នងការ នគរបាល ខេត្ដកោះកុង បានធ្វើសន្និសីទកាសែត បង្ហាញមុខជាសាធារណៈ ដើម្បីបង្ហាញមុខមាត់ ក្រុមទាំងនេះ ធ្លាប់ធ្វើសកម្មភាព ចំនួន៤ទៅ៥ ខេត្ដមកហើយនោះ។

    លោកស្នងការ បានបន្ដទៀតថា ក្រោយពីដាក់ បញ្ជាបាន រយៈពេលបានប៉ុន្មានម៉ោង កម្លាំងនគរបាលរបស់លោក តាមរយះ ការ ខិតខំស្រាវជ្រាវក៏ឈានទៅ ឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ បានតែម្ដង នៅ ស្រុកកោះកុង ហើយរឹបអូសបាន នូវវត្ថុ តាងជាក់ ដូចជា ប្រាក់បាតចំនួន៩ម៉ឺនបាត ប្រាក់ដុល្លារចំនួន ១៧០០ដុល្លារ សំណ១កញ្ចប់ធំ លោកហាក់ធាតុ ពណ៌ លឿង ចំនួន១គីឡូ ប៉ាស្ព័រឆ្លង ចំនួន ៤  រថយន្ដកាមរី ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2M-1823 នឹងសម្ភារមួយ ចំនួនទៀត។

    ជនសង្ស័យទាំង៤នាក់នោះមាន ទី១-ឈ្មោះ ឡេ តឹងលឹត អាយុ៤០ឆ្នាំ ទី២- ឈ្មោះវីន ង៉ុកថាញ់ អាយុ៤០ឆ្នាំ ទី៣-ឈ្មោះ វៀង វ៉ាន់ម៉ាន់ អាយុ២៨ឆ្នាំ និងទី៤-ឈ្មោះ វៀង យ៉ឹងទ្រោយ អាយុ៣៥ឆ្នាំ ទាំង៤នាក់ ជាជនជាតិវៀតណាម៕ា

    ជនសង្ស័យកាលចង់ធ្វើនៅខេត្តកំពង់ចាម តែដកថយវិញ ក្រោយពេលដែលនគរបាល ដឹងពីផែនការ


    0 0

    -ថវិកាប្រមាណ២៤០០០ដុល្លារ គ្រោងចំណាយសម្រាប់ដឹក លោក ប៉ែន សុវណ្ណ ទៅសង្គ្រោះនៅក្រៅប្រទេស

    ភ្នំពេញ ៖ លោក ប៉ែន សុវណ្ណ តំណាងរាស្រ្ត គណបក្សសង្គ្រោះជាតិ មណ្ឌល កំពង់ស្ពឺ ដែលរងការដាច់សរសៃឈាម ខួរក្បាលយ៉ាងធ្ងន់ធ្ងរនោះ កំពុងបន្ត សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត រហូតមកដល់យប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៥នេះ ហើយថ្នាក់ដឹកនាំ គណបក្សប្រឆាំង និងក្រុមគ្រួសារ កំពុង ត្រៀមបញ្ជូនលោក ទៅព្យាបាលនៅក្រៅប្រទេស។

    មន្រ្តីគណបក្ស សង្គ្រោះជាតិមួយរូបនេះ បានលួចប្រាប់ថា រហូតមកដល់ម៉ោង ៨៖៤០នាទី យប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៥នេះ លោកតា ប៉ែន សុវណ្ណ កំពុងជួយ សង្គ្រោះនៅ បន្ទប់សង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត នៅឡើយ ហើយមិនទាន់ដឹងខ្លួននោះទេ ។

    មន្រ្តីគណបក្ស សង្គ្រោះជាតិ បានបន្ត ទៀតថា ថ្នាក់ដឹកនាំបក្ស និងក្រុមគ្រួសារ កំពុងរៀបចំបញ្ជូន លោក ប៉ែន សុវណ្ណ នៅក្រៅប្រទេសតាមជើង ហោះហើរពិសេស ដោយត្រូវចំណាយ លុយប្រមាណ ២៤០០០ ដុល្លារឯណោះ។

    លោក មុត ចន្ថា នាយក ខុទ្ទកាល័យ លោក កឹម សុខា មិនបានប្រាប់ថា តើប្រទេសណាមួយដែលត្រូវ បញ្ជូន លោក ប៉ែន សុវណ្ណ ទៅសង្គ្រោះនោះទេ ខណៈមន្រ្តីគណបក្ស សង្គ្រោះជាតិដដែល បន្តលួចបង្ហើបថា អាចទៅប្រទេសសឹង្ហបុរី។ យ៉ាងណាក៏ ដោយ លោក មុត ចន្ថា បានបញ្ជាក់ថា គណបក្សកំពុងត្រៀមបញ្ជូនគាត់ ទៅក្រៅប្រទេសហើយ។

    សូមបញ្ជាក់ថា លោក ប៉ែន សុវណ្ណ អតីតនាយក រដ្ឋមន្រ្តី នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងជាតំណាង រាស្រ្តគណបក្សសង្រ្គោះជាតិមណ្ឌល ខេត្តកំពង់ស្ពឺនាពេលបច្ចុប្បន្ន បានដាច់សរសៃឈាមខួរក្បាល ត្រូវបញ្ជូនទៅ សង្រ្គោះបន្ទាន់ នៅក្រៅប្រទេស ។

    នៅបើយោងតាមលិខិត អំពាវនាវរក ជំនួយសង្រ្គោះ របស់លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ដែលបានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក នៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១៥នេះ។ តាមរយៈលិខិតនេះ លោក កឹម សុខា បានបញ្ជាក់ថា លោក ប៉ែន សុវណ្ណ បានដាច់សរសៃឈាមខួរ ហើយកំពុង តែរៀបចំបញ្ជូនទៅសង្រ្គោះបន្ទាន់នៅក្រៅប្រទេស។

    លោក កឹម សុខា បានអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ជួយជាវិភាគទាន ដើម្បីបញ្ជូនលោក ប៉ែន សុវណ្ណ ទៅសង្រ្គោះនៅក្រៅប្រទេសផងដែរ។ លោក មុត ចន្ថា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងនៅល្ងាច ថ្ងៃនេះថា លោក ប៉ែន សុវណ្ណ មានជំងឺលើសឈាម ហើយបានដាច់សរសៃឈាមកាលពីយប់ថ្ងៃទី១៧ ខែមករា ពេលរៀបចំចូលសម្រាន្ត។

    លោក បែន សុវណ្ណ មានជន្មាយុ ៧៩ឆ្នាំ បានកើតនៅថ្ងៃ១៥ មេសា ១៩៣៦ នៅ ភូមិចន្ទទៀប ត្រាំប្រាក់ ខេត្ត តាកែវ។ លោក ជាអតីតនាយករដ្ឋមន្ត្រីទីមួយ នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩-១៩៨២)។

      លោកធ្លាប់ជាលេខា នៃបក្សបដិវត្តន៍ប្រជាជនកម្ពុជា (ប.ប.ប.ក.) ចាប់ពីឆ្នាំ១៩៧៩ ដល់ ថ្ងៃ ៥ ធ្នូ ១៩៨១។ បន្ទាប់ពីបាតមុខពីឆាកនយោបាយ និងខកខានបម្រើការងារ ប្រទេសទេសជាតិ ចាប់តាំងអំឡុងទសវត្សរ៍ឆ្នាំ៨០នោះ នៅក្នុងអាណត្តិទី៥ នៃរាជរដ្ឋាភិបាលបច្ចុប្បន្ននេះ លោក ប៉ែន សុវណ្ណ បានក្លាយជាតំណាងរាស្រ្ត មណ្ឌលខេត្ត កំពង់ស្ពឺ មកពីគណបក្សសង្រ្គោះជាតិ។

    លោកធ្លាប់បាន សម្តែងការរំពឹងទុកថា តាមរយៈតួនាទីជាតំណាងរាស្រ្តនេះ នឹងផ្តល់ឱកាសឲ្យរូបលោកបានចូលបម្រើការងារប្រជាជន និងសង្គមកម្ពុជាជាថ្មី ហើយកាលពីពេលថ្មីៗនេះ លោក ក៏បានប្រកាសបើកមូលនិធិ ដោយប្រើថវិកាផ្ទាល់ខ្លួន ជួយដល់កុមារកំព្រា និងទុរគតផងដែរ៕


    0 0

    តាកែវ៖ នេះជាស័ករាជថ្មីមួយទៀត របស់បងប្អូនអាជីវកររកស៊ី នៅរមណីយដ្ឋានទន្លេបាទី បន្ទាប់ពីសាលាខេត្តតាកែវ បានដកអាជ្ញាប័ណ្ណពី ក្រុមហ៊ុនវិនិយោគ រួចមកប្រគល់ជូនប្រជាពលរដ្ឋមូលដ្ឋានវិញ តាមរយៈការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន និងលេខាជាដើម ។

    ពិធីប្រកាសដកអាជ្ញាប័ណ្ណ ពីក្រុមហ៊ុនវិនិយោគនៅទន្លេបាទីខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ ក្រោមវត្តមានលោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាសហប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកបាទី លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនផ្សេងទៀត។

    យោងតាមបណ្តាញ ទំនាក់ទំនង Facebook  របស់រដ្ឋបាលខេត្តតាកែវ បានបង្ហាញថា ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងខេត្តតាកែវ បានរៀបចំពិធីបោះឆ្នោត ដើម្បីជ្រើសរើសប្រធានសហគមន៍ទន្លេបាទី ដោយមានការចូលរួមពីលោក លោកស្រី សមាជិក សមាជិកា ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកបាទី អភិបាល អភិបាលរង ស្រុក មេឃុំ មេភូមិ និងបងប្អូនអាជីវករ នៅរមណីយដ្ឋានទន្លេបាទីទាំងអស់។

    ការបោះឆ្នោតនេះមាន ការឈរឈ្មោះពីបេក្ខភាព ដែលជាតំណាងក្រុមនីមួយៗ ចំនួន ១៤ រូប ដោយបោះឆ្នោត យកចំនួន ៧រូបជាក្រុមប្រឹក្សាភិបាល សហគមន៍ ហើយក្នុងនោះ ៣រូប ជាប្រធាន អនុប្រធាន និងលេខាធិការសហគមន៍។

    ក្នុងឱកាសនោះ គណៈអធិបតីបានមានប្រសាសន៍ សំណេះសំណាល និងផ្តាំផ្ញើបងប្អូនថា ពេលនេះរមណីយដ្ឋានទន្លេបាទី បានស្ថិតក្រោមការគ្រប់គ្រងផ្ទាល់ របស់បងប្អូនហើយ ដូច្នេះបងប្អូនត្រូវខិតខំយកចិត្តទុកដាក់អភិវឌ្ឍន៍ រមណីយដ្ឋាននេះ ដើម្បីទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិចូលមកទស្សនា ជាពិសេសត្រូវខិតខំថែរក្សាបរិស្ថាន ក្នុងរមណីយដ្ឋានរបស់យើង ឱ្យបានល្អ ម្ហូបអាហារត្រូវមានអនាម័យ និងមានតម្លៃ សមរម្យដែលអាចទទួលយកបាន៕


    0 0

    ដោយ៖ វ៉ាន់ សារាយ

    ភ្នំពេញ៖ ក្រដាសប្រាក់ «១០០រៀល»ថ្មី រំលេចដោយ ព្រះឆាយាលក្ខណ៍អតីតព្រះមហាក្សត្រខ្មែរ ព្រះបរមរតន កោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ពេលសាងព្រះផ្នួស រួមនិងរូបព្រះពុទ្ធបដិមា និង ព្រះកែវមរកត ដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ចុះហត្ថលេខាដាក់ឲ្យចរាចរណ៍នៅកម្ពុជា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥កន្លងទៅ  គឺជានិមិត្តរូបបង្ហាញឲ្យឃើញពីការគោរពប្រណិប័តន៍ និងលើកតម្កើងព្រះពុទ្ធសាសនា មិនមែនជាការជាន់ឈ្លី  ដូចការលើកឡើងមួយចំនួននោះឡើយ។

    បន្ទាប់ពីក្រដាសប្រាក់ «១០០រៀល» ថ្មី បង្ហាញវត្តមានភ្លាម ក្រុមសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ដែលតែងតែធ្វើ សកម្មភាពរិះគន់លើរាជរដ្ឋាភិបាលកម្ពុជានោះ បានចេញសេចក្តីថ្លែងការណ៍ ស្នើផ្អាកការចរាចរណ៍ក្រដាសប្រាក់ ១០០រៀលប្រភេទថ្មី ដោយពួកគេយល់ថា ក្រដាសប្រាក់ «១០០រៀល»ថ្មីនេះ គឺជាការជាន់ឈ្លីទៅលើវិស័យព្រះពុទ្ធសាសនា។

    យោងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី១៦ ខែមករា សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើឲ្យរដ្ឋាភិបាលពិចារណា  និងសម្រេចជាថ្មីឡើងវិញ ចំពោះការសម្រេចឲ្យបោះពុម្ពក្រដាសប្រាក់១០០រៀលថ្មីនេះ។

    ការយល់ឃើញប្រកបដោយសុភនិច្ឆ័យ ព្រះតេជគុណ ធឹង ច័ន្ទត្រាព្រះចៅអធិការវត្តប៉ាឆា នាខេត្តក្រចេះ ដែល បានបួសថ្វាយព្រះកាយសម្រាប់ព្រះពុទ្ធសាសនាអស់រយៈពេលជិត ២០ព្រះវស្សាហើយនោះ បានមានសង្ឃ ដីកាប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥នេះថា ព្រះតេជគុណយល់ឃើញ ថា ការយកព្រះឆាយាលក្ខណ៍របស់អតីតព្រះមហាក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច ព្រះ នរោត្តម សីហនុ គ្រាព្រះអង្គសាងព្រះផ្នួស រួមនិងរូបព្រះពុទ្ធបដិមា ក៏ដូចជារូបព្រះកែវមរកតនៅក្នុងព្រះបរមរាជវាំង គឺការជួយបំផុសស្មារតី និងលើកកម្ពស់ដល់ការគោរពប្រណិប័តន៍ទៅលើព្រះពុទ្ធសាសនា សម្រាប់ប្រជាពុទ្ធ  បរិស័ទ ដែលមានប្រកាន់ខ្ជាប់ និងគោរពព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។

    ព្រះតេជគុណ ដែលបាននិងកំពុងជួយជំរុញលើកកម្ពស់វិស័យព្រះពុទ្ធសាសនា តាមរយៈសំឡេងវិទ្យុក្នុងនាទី « តួនាទីព្រះពុទ្ធសាសនា និងសង្គម» អង្គនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ការបង្ហាញព្រះរូបឆាយាលក្ខណ៍អតីព្រះ  មហាក្សត្រគ្រានៅជាព្រះសង្ឃ និងរូបព្រះពុទ្ធនេះ មិនមែនជាការជាន់ឈ្លីនោះទេ តែផ្ទុយទៅវិញ គឺជាលើកតម្លៃ  និងជួយបំផុសស្មារតីឲ្យប្រជាពលរដ្ឋ ដែលកាន់ព្រះពុទ្ធសាសនា បានរលឹកនឹកឃើញជានិច្ច ដល់ព្រះសម្មាសម្ពុទ្ធ និងការគោរពប្រណិប័តន៍ទៅលើព្រះពុទ្ធសាសនា រាល់ពួកគេបានកាន់ក្រដាសប្រាក់មួយសន្លឹកនេះ»។

    ព្រះតេជគុណ ធឹង ច័ន្ទត្រា បានមានសង្ឃដីកា ឲ្យដឹងផងដែរថា ការបង្ហាញវត្តមានព្រះកែវមរកតនៅលើក្រដាស  ប្រាក់ គឺជានិមិត្តរូប នៃសុខសន្តិភាព និងភាពក្សេមក្សាន្ត នៃប្រទេសកម្ពុជាផងដែរ។ ប្រទេសកាន់នូវព្រះពុទ្ធ សាសនា មានការគោរពយ៉ាងខ្លាំងចំពោះព្រះកែវមរកត ព្រោះព្រះកែវមរកត តំណាងឲ្យភាពត្រជាក់ត្រជុំ ហើយ  ប្រទេសដែលមានព្រះកែវមរកត នឹងមាននូវសុខសន្តិភាព និងភាពសុខដុមសម្រាប់ប្រជាជន និងប្រទេសជាតិ ទាំងមូល។

    តែទោះជាយ៉ាងណា ព្រះតេជគុណ បង្ហាញនូវទស្សនៈផ្ទាល់របស់ព្រះអង្គថា ការបោះពុម្ពដោយរំលេចនូវព្រះពុទ្ធ បដិមា ព្រះកែវមរកត និង អតីតព្រះមហាក្សត្រគ្រាសាងព្រះផ្នួសជារឿងមួយដ៏ល្អសម្រាប់ព្រះពុទ្ធសាសនា តែ ព្រះ អង្គសូមអំពាវនាវ ដល់ប្រជាពុទ្ធបរិស័ទ ដែលប្រើប្រាស់ក្រដាសធនប័ត្រថ្មីនេះ គួរតែមានការទុកដាក់នៅ កន្លែងសមគួរ និងប្រើប្រាស់ប្រកបដោយសេចក្តីថ្លៃថ្នូរ វាចាការប្រើប្រាស់ខុសឆ្គងទាំងផ្លូវធម៌ និងច្បាប់ក្នុងសង្គ ម។ ព្រោះរូបភាព ដែលបង្ហាញនៅលើក្រដាសប្រាក់ថ្មីនេះ សុទ្ធសឹងជារូបភាពតំណាងឲ្យភាពឧត្តុង្គឧត្តម ថ្លៃថ្នូរ ខ្ពង់ខ្ពស់នៅក្នុងសង្គមកម្ពុជា។

    មន្រ្តីធនាគារមួយរូប បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ការដាក់ព្រះឆាយាលក្ខណ៍អតីតព្រះមហាក្សត្រខ្មែរ កាលសាងព្រះផ្នួស ព្រះពុទ្ធបដិមា និងព្រះកែវមរកត មិនមែនជាការចង់បន្ទាបតម្លៃព្រះពុទ្ធសាសនានោះទេ តែជាការលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា ព្រោះរាល់ប្រជាពលរដ្ឋកាន់ក្រដាស់ប្រាក់នេះ នឹងបាននឹកដល់ព្រះពុទ្ធសាសនា និងព្រះសម្មាសម្ពុទ្ធជានិច្ច។

    មន្រ្តីធនាគារ ដែលសុំមិនបញ្ចេញឈ្មោះរូបនេះ បានបន្តថា នៅបណ្តាប្រទេសល្បីនៅលើពិភពលោក ដូចជាអាម៉េរិកជាដើម ពួកគេក៏បានយករូបព្រះរបស់ពួកគេ ដាក់លើក្រដាស់ប្រាក់ផងដែរ។

    តែទោះជាយ៉ាងណាសាធារណៈមតិមួយចំនួនបានយល់ថា ការប្រកាសដាក់ឲ្យប្រើប្រាស់ក្រដាសប្រាក់ «១០០ រៀល» ថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា គឺជាការចង់បង្ហាញពីការលើកកម្ពស់នូវតម្លៃព្រះពុទ្ធសាសនា ដែលជាសា សសនារបស់រដ្ឋ និងប្រជាជនកម្ពុជា គ្រាដែលការគោរពប្រណិប័តន៍ទៅលើព្រះពុទ្ធសាសនានាពេលបច្ចុប្បន្ន ជាពិសេសយុវវ័យជំនាន់ក្រោយតែម្តង ហាក់កំពុងមានការធ្លាក់ចុះ។ ព្រះឆាយាល័ក្ខណ៍ព្រះមាហាក្សត្រ ក្នុងភេទជា  សង្ឃ ព្រះពុទ្ធបដិមា និងព្រះកែវមរកត សុទ្ធសឹងជារូបតំណាងឲ្យសេចក្តីថ្លៃថ្នូរ ដែលបានរំលេចនូវអត្ថន័យអប់រំ  ដល់ប្រជាពលរដ្ឋកម្ពុជា ត្រូវតែប្រើប្រាស់ក្រដាស់ប្រាស់ថ្មីក្នុងសេចក្តីថ្លៃថ្នូរ ជៀសវាងការប្រើប្រាស់ ក្នុងសកម្ម  ភាពមិនគួរគប្បីទាំងឡាយនៅក្នុងសង្គមកម្ពុជា៕

    ដោយសារតែនៅក្នុងក្រដាស់ប្រាក់ថ្មីនេះ បានរំលេចចេញនូវរូបព្រះកែវមរកតនោះ មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល សូមដកស្រង់យកនូវប្រវត្តិព្រះកែវមករត ចេញពីសៀវភៅ «ប្រវត្តិសាស្រ្តខ្មែរ រឿងប្រេងនិទានខ្មែរ» របស់  លោកបណ្ឌិត រស់ ចន្ត្រាបុត្រ ដែលជាប្រវត្តិវិទូខ្មែរ មកចុះផ្សាយនៅខាងក្រោម ដើម្បីបានជាគតិដល់ប្រជាពល  រដ្ឋខ្មែរ បានស្វែងយល់ដូចខាងក្រោម៖   

    នៅឆ្នាំរោង ព.ស១២០០ត្រូវគ.ស៦៥៦, ក្នុងរជ្ជកាលព្រះបាទបទុមសូរ្យវង្ស ព្រះមហាក្សត្រខ្មែរទី១១ ដែលមាន ព្រះនេត្រទិព្វ មានសំពៅ មួយគ្រឿងត្រូវខ្យល់ព្យុះសង្ឃរា វាយបោកបក់យ៉ាងខ្លាំង បានរសាត់អណ្ដែតមកគឿង គល់ចតនៅកំពង់ផែព្រះមហានគរ។ សំពៅនោះ ត្រូវបែកបាក់ធ្លុះធ្លាយ ដោយសារកម្លាំងទឹករលករុញបោកច្រាន  ទៅបះនឹងផ្ទាំងថ្ម តែពង្សាវតារវត្ដកោកកាកបានសរសេរថា សំពៅបានមកគឿង នៅត្រង់ដងទន្លេ ក្នុងខេត្ដ បន្ទាយមាស។

    សំពៅនោះមានដឹកជញ្ជូននូវគម្ពីរព្រះត្រៃបិតក និងព្រះពុទ្ធរូបព្រះកែវមរកត ឯការមកដល់សំពៅនេះ គឺសុទ្ធតែជា រឿងចៃដន្យដែល គ្មាននរណាម្នាក់ បានគ្រោងទុកដឹងជាមុនឡើយ។ ព្រឹត្ដិការណ៍ចំលែកមិនធ្លាប់មាននេះ បាន ធ្វើឲ្យនាម៉ឺនរាជការតូចធំផ្អើលច្រួលច្របល់ នាំគ្នាកុះករ ចុះទៅកំពង់ផែសាកសួរចង់ដឹងពត៌មាន។

    - បុព្វហេតុដើមតំបូង

    កាលនោះ នៅប្រទេសមាលាន ឬ ប្រទេសលាវ មានស្ដេចមួយអង្គ ព្រះនាមធម្មាអនុរថ។ ព្រះអង្គជាស្ដេចលាវ មួយអង្គ មានរិទ្ធិអនុភាពខ្លាំងពូកែអស្ចារ្យ។ ព្រះអង្គបានបញ្ជា និងបញ្ជូនសំពៅ ពីរគ្រឿង ដោយមានព្រះសង្ឃ  និង ក្រុមដើរសំពៅរូមដំណើរផង ឲ្យចេញឆ្ពោះទៅកោះសេរីលង្កា ដើម្បីនឹងសុំចម្លងព្រះត្រៃបិតក។ សំពៅទាំង ពីរត្រូវចេញដំណើរទៅមុនព្រះអង្គ បន្ទាប់ទើបព្រះអង្គ ឡើងជិះសេះហោះសំដៅតំរង់ទៅកោះសេរីលង្កាជាក្រោ យ។

    លុះទៅដល់កាលណា ព្រះបាទធម្មាអនុរថ សុំសេចក្ដីអនុញាតិពីព្រះមហាក្សត្រកោះសេរីលង្កា ដើម្បីចម្លងព្រះ ត្រៃបិតកដែលសរសេរចងក្រងជាភាសាមគ្គធៈ(ភាសាបាលី)។ ចម្លងចប់សព្វគ្រប់ហើយ ព្រះអង្គសុំព្រះពុទ្ធរូប ព្រះកែវមរតកទៀត។ ព្រះរាជាកោះសង្ការក៏ប្រទានទៅតាមការគួរ។ គេបាន តំកល់ព្រះកែវមរកត និង ព្រះត្រៃ បិដក ដែលចម្លងដោយអ្នកស្រុកប្រទេសលាវក្នុងសំពៅមួយ ចំណែកឯព្រះត្រៃបិតក ដែលចម្លងដោយអ្នកស្រុក កោះសេរីលង្កា ត្រូវតំកល់ទុកក្នុងសំពៅពីរ។ រៀបចំរួចស្រេចបាច់ហើយ ស្ដេចលាវបញ្ជា ឲ្យសំពៅទាំងពីរចេញ ដំណើរត្រលប់ទៅមុន។ ឯព្រះអង្គវិញទ្រង់ឡើងជិះសេះ ហោះទៅតាមជាក្រោយ។

    មកតាមផ្លូវ ដល់កណ្ដាលមហានគរ ខ្យល់ព្យុះសង្ឃរាមួយយ៉ាងធំ បានបោកបក់ធ្វើឲ្យសំពៅទាំងពីរវង្វេងបែកផ្លូវគ្នា សំពៅដែលមានដឹក ជញ្ជូនព្រះត្រៃបិតក និងព្រះពុទ្ធរូបព្រះកែវមរកត ត្រូវបែកបាក់ខូចខាតធ្លុះធ្លាយហើយ រសាត់អណ្ដែតមកគឿងចតតាមឆ្នេរសមុទ្រខ្មែរ ចំពោះ ពង្សាវតារវត្ដទឹកវិល សំពៅនេះបានមកគឿង ចតនៅកោះ ឫស្សីកែវ ក្នុងសំពៅនោះមានព្រះពុទ្ធព្រះកែវមរកត កែវព្រះភ្លើងព្រះឧណ្ណាលោម (៤) វិន័យបិតក និងអភិធម្មបិត ក គណៈសង្ឃលាវដែលដង្ហែតាមមកជាមួយមានប្រាំមួយអង្គ ព្រះសង្ឃដែលមានឋានៈធំជាងគេ មានព្រះនាម  ព្រះពុទ្ធឃោសា។ ប្រជាពលរដ្ឋខ្មែរត្រេកអរសាទរជាអតិបរមា កាលបើបានដឹងមានភព្វវាសនា អាចធ្វើបុណ្យ កសាងកុសលក្នុងព្រះពុទ្ធ សាសនា គេនាំគ្នាស្រុះស្រួលរួមកម្លាំងមូលមីកុះករ កសាងសង់វត្ដប្រាំ គឺ វត្ដលង្កា សំ រាប់តំកល់ព្រះត្រៃបិតក វត្ដឧណ្ណាលោម ដែលនៅទី នោះគេបានសង់ចេតិយមួយយ៉ាងធំ នៅខាងក្រោយព្រះ វិហារ សំរាប់តំកល់បូជារោមប្រជុំចិញ្ចើមព្រះពុទ្ធ វត្ដកែវព្រះភ្លើង សំរាប់តំកល់ កែវព្រះភ្លើងវត្ដព្រះពុទ្ធឃោសា សំ រាប់ទទួលព្រះសង្ឃលាវ និង វត្ដព្រះពុទ្ធមានបុណ្យសំរាប់តំកល់បូជាព្រះកែវមរកត។

    គ្រានោះ ចៅពញារាជាមេត្រី ស្ដេចក្រាញ់នៅស្រុកឫស្សីកែវបានធ្វើចុតហ្មាយថ្វាយទៅទូលព្រះមហាក្សត្រព្រះ បាទបទុមសូរ្យវង្ស ក្រុម មន្ដ្រីក៏បានយកដំណឹងនេះ ទៅទូលថ្វាយស្ដេចជាបន្ទាន់។ ព្រះអង្គទ្រង់សប្បាយរីករាយ ក្នុងហរិទ័យឥតឧបមា ហើយចេញបញ្ជាបង្គាប់ឲ្យ រៀបចំជាពិធីមានក្បួនចុះទៅក្រាបថ្វាយបង្គំ សុំនិមន្ដដង្ហែព្រះ កែវមរកត ព្រះត្រៃបិតក និង ព្រះសង្ឃឡើងចូលមកក្នុងព្រះនគរ។ ឯកសារ ដដែលសរសេរថា ព្រះបាទបទុម សូរ្យវង្ស បានធ្វើដំណើរយាងតាមទន្លេ ចុះមកស្រុកឫស្សីកែវ ដើម្បីចូលរួមក្នុងការកសាងវត្ដអារាមទាំង អស់នោះ ។

    ព្រះសង្ឃ និង អ្នកដើរសំពៅលាវ រិះគិតនឹកពិចារណា ឃើញថាសំពៅរបស់ខ្លួន ត្រូវខូចខាតខ្ទេចខ្ទីអស់គ្មានលទ្ធ ភាព នឹងអាចវិលត្រលប់ ទៅស្រុកកំនើតវិញបានឡើយ ហើយម្យ៉ាងទៀត ព្រះមហាក្សត្រខ្មែរក៏មានទសពិធរាជ ធម៌ មានបុណ្យបារមី និង គោរពបូជាព្រះពុទ្ធសាសនា ដែរ ដូច្នេះហើយទើបបានជាលាវទាំងអស់គ្នាសុខចិត្ដ យល់ព្រមប្រគល់ថ្វាយ ព្រះត្រៃបិតក និង ព្រះកែវមរកត ព្រមទាំងចុះចូលស្ម័គ្រចិត្ដបំរើ ព្រះមហាក្សត្រខ្មែរ ចាប់ តាំងពីថ្ងៃនោះតមក។ ក្បួនធំឱឡារិកមួយត្រូវបានរៀបចំយ៉ាងគគ្រឹកគគ្រេង ទៅដង្ហែព្រះកែវមរកត និងព្រះត្រៃ បិតក យកមកតំកល់ទុកក្នុងប្រាសាទនគរវត្ដ។ មិនតែប៉ុណ្ណោះ ព្រះរាជាបានបញ្ជាឲ្យធ្វើបុណ្យទានយ៉ាងអឹកធឹក  ពាសពេញទូរទៅទាំងប្រទេស ដើម្បី អបអរសាទស្វាគមន៍ចំពោះព្រឹត្ដិការណ៍ដ៏ធំនេះ។ មិនតែប៉ុណ្ណោះ ព្រះអង្គ បានឲ្យចម្លងព្រះត្រៃបិតកជាបីច្បាប់ មួយចម្លងលើស្លឹករិត មួយលើ ប្រាក់សន្លឹក និង មួយទៀតលើមាសសន្លឹក។  ដោយខ្លាចក្រែងបាត់ច្បាប់ចាស់ព្រះត្រៃបិតក និង ខ្លាចក្រែងព្រះពុទ្ធសាសនាសាបរលាប ពីព្រោះ មានជនជាតិ សាសន៍ផ្សេងៗទៀត ដែលប្រាថ្នាចង់បានដែរព្រះ អង្គបានបង្គាប់ឲ្យសរសេរកត់ត្រាចម្លងព្រះត្រៃបិតកជាច្រើន ក្បាល លើសាស្ត្រា ស្លឹករិត ទុកសំរាប់ចែកចាយតំ កល់តាមវត្ដអារាមនានា។ គឺក្នុងគោលបំណងការពារទំនុកបំ រុង ផ្សព្វផ្សាយព្រះពុទ្ធសាសនាឲ្យបានចំរុងចំរើនត ទៅអានាគត និង ដើម្បីអប់រំបង្ហាត់បង្រៀនប្រជានុរាស្រ្ដខ្មែរ  ទូទាំងប្រទេសឲ្យមានចំណេះវិជ្ជា ចេះចងចាំ គោរពប្រណិប័តន៍ អនុវត្ដទៅតាម គន្លងធម៌។

    «ពង្សាវតារវត្ដកោកកាកបានសរសេរថា ថ្ងៃដែលសំពៅនាំព្រះកែវមរកត និង ព្រះត្រៃបិតកចូលមកដល់ទឹកដីខ្មែរ  ត្រូវបានព្រះមហាក្សត្រ ខ្មែរព្រះបាទបទុមសូរ្យវង្ស កំណត់ចាត់ទុកជាសករាជថ្មីមួយក្នុងប្រវត្ដិសាស្រ្ដខ្មែរ សករាជ ថ្មី មានឈ្មោះថា «ចុល្លសករាជ» ដែលត្រូវសន្មត ចាប់ផ្ដើមដំបូងនៅក្នុងថ្ងៃ១២កើត ខែចែត្រ ឆ្នាំកុរ ព.ស.១១៨  ៣ ក្នុងមហា សករាជ ៥៦១ និង ត្រូវជាថ្ងៃទី ២២ មិនា គ.ស.៦៣៩ (តាមការ ស្រាវជ្រាវរបស់លោក F.G.Far  aut )»។

    ព្រះបទុមសូរ្យវង្ស ព្រះអង្គទ្រង់គោរពបូជា ការពារ និង បានទំនុកបំរុងព្រះពុទ្ធសាសនាឥតបីមានធ្វេសប្រហែស  ព្រះអង្គបានកសាង ប្រាង្គ ប្រាសាទ វត្ដ និងព្រះពុទ្ធបដិមាករជាច្រើនទុកជាកន្លែងសក្ការៈបូជា ផ្ដល់នូវក្ដីសុខ សប្បាយក្សេមក្សាន្ដដល់ប្រជារាស្រ្ដក្នុងនគរ។

    - ថ្ងៃដែលខ្មែរត្រូវបាត់បង់ ព្រះត្រៃបិតក និង ព្រះកែវមកត

    យូរអង្វែងមក ពីរាជ្យស្ដេចមួយដល់រាជស្ដេចមួយ រហូតមកដល់រាជព្រះបាទសេន្ន័ករាជ្យ ព្រះមហាក្សត្រខ្មែរទី ២៣ សោយរាជ្យសម្បត្ដិ ពីព.ស.១៧៣៩ ដល់ព.ស ១៧៨២ឬ គ.ស.១១៩៥ ទៅ ១២៣៨ ដែលប្រជាជនខ្មែរ ទាំងនគរស្អប់ខ្ពើម ដាក់ឈ្មោះថាស្ដេចពាល ព្រះកែវមរកត និង ព្រះត្រៃបិតក(ច្បាប់ចម្លងដើម) ត្រូវវិនាសបាត់  បង់លែងស្ថិតនៅក្នុង ស្រុកខ្មែរ។

    បុព្វហេតុ គឺបណ្ដាលមកពីព្រះមហាក្សត្រអង្គនេះ មិនបំពេញភារកិច្ច និង ការតព្វកិច្ចខ្លួនជាស្ដេចផែនដី ដោយ ប្រកបទៅតាមទសពិធរាជ ធម៌។ ព្រះអង្គបានប្រើអំណាចផ្ដាច់ការ បង្កបង្កើតឲ្យមានចលាចលពាសពេញនគរ  ធ្វើឲ្យប្រជានុរាស្ដ្រក្ដៅក្រហាយរងទុក្ខវេទនា ការគ្រប់ គ្រងនគរតាមរបៀបផ្ដាច់ការ គ្មានយុត្ដិធម៌ គ្មានមនុស្សធម៌  ហើយ ដែលគិតតែពីប្រយោជន៍ក្រុមគ្រួសារ និង បនបក្សពួក បានធ្វើឲ្យវត្ថុស័ក្ដិ សិទ្ធ ឥន្រ្ទព្រហ្មទេវតា និង ធម្ម ជាតិក្ដៅ ក្រហល់ក្រហាយដាក់បណ្ដាសា ផ្តន្ទាជេរប្រទេចរកងើបមុខមិនរួច។ គ្រានោះ ស្ដេចភុជង្គនាគ និង នាគ ទាំងឡាយនាំ គ្នាមកព្រួសទឹកធ្វើឲ្យលិចលង់អស់នគរខ្មែរ។

    ស្ដេចខ្មែរព្រះសេន្ន័ករាជ្យ នាំព្រះញាតិវង្ស មេនុំមេនាង ភីលៀងស្នំក្រមការ និង នាម៉ឺនពលសេនាចុះទូកសំពៅ  បើកបរសំដៅទៅចត ស្នាក់នៅជើងភ្នំដងរែក។ ស្ដេចលាវឈ្មោះអាទិច្ចវង្សបានទទួលដំណឹងនេះកាលណា ក៏ រៀបចំលើកទ័ព ភ្លាមមកដណ្ដើមយកព្រះកែវមរកត លួចប្លន់យកសម្បត្ដិទ្រព្យបស់របរ ស្បៀងអាហារ ព្រះរាជ វង្សានុវង្ស នាម៉ឺនមន្រ្ដី ប្រជាពលរដ្ឋខ្មែរ ជាមួយគ្នានោះដែរ ស្ដេចសៀមដែល ដឹងថាឱកាសល្អកំររកបាន ហុចមក ដល់ហើយ មិនបង្អង់ដៃ ក៏លើកក្បួនទ័ពចុះមកវាយប្រហារស្ដេចលាវ ដណ្ដើមយកព្រះកែវមរកតទៅថែ រក្សាតំ កល់ទុកក្នុងនគររៀងរហូតដល់សព្វថ្ងៃ។ ព្រះសេន្ន័ករាជ្យ ឬស្ដេចពាល មានព្រះរាជបុត្រមួយព្រះអង្គព្រះនាម សីហនុកុមារ។ ប្រវត្ដិ ស្ដេចពាល និង ព្រះសីហនុកុមារ យើងនិងលើកយកមកអធិប្បាក្នុងជំពូកក្រោយ។

    - កំណត់សំគាល់

    ១ -ក្នុងបុព្វកាល អ្នកដឹកនាំខ្មែរ ប្រជាជនខ្មែរ ក៏ដូចជាប្រជាជនឯទៀត នៅជ្រោយសុវណ្ណភូមិដែរ គេឲ្យតំលៃទៅ លើព្រះពុទ្ធសានា ពោល ឲ្យចំ គឺលើទ្រឹស្ដីច្បាប់ក្បួនខ្នាតឬ គម្ពីរ ពីព្រោះគេចាត់ទុកគម្ពីរ ច្បាប់ក្បួនខ្នាត ជាមូល ដ្ឋានសំរាប់ការកសាងប្រទេសជាតិ បុព្វបុរសខ្មែរយល់ ច្បាស់ណាស់ ដើម្បីឲ្យស្រុកខ្មែរសុខសប្បាយបរិបូណ៌ហូរ ហៀ រចំរុងចំរើនលូតលាស់ ក្លាយជាមហានគរ គេត្រូវតែយកគម្ពីរក្បួនខ្នាត ឬ ច្បាប់ សម័យនោះ គេអនុលោម យកព្រះពុទ្ធសាសនា គឺព្រះត្រៃបិតក មកធ្វើជាមូលដ្ឋានជាតិ សំរាប់បង្រួបបង្រួមជាតិ សំរាប់ផ្សះផ្សារខ្មែរ គ្រប់ ស្រទាប់ សំរាប់គោរពអនុវត្ដ និង សំរាប់ផ្តាន់ទាទោសជនដែលប្រព្រឹត្ដបទល្មើស។ ដូនតាខ្មែរលោកយល់ថា គម្ពីរ  ឬច្បាប់អាចមានជីវិត យឺនយូរជាអមតៈ អាចស្ថិតនៅជាបង្គោលកណ្ដាលមិនលំអៀង ហើយ អាចបង្កើតឲ្យមាន ស្ថិរភាពក្នុងសង្គម។ បើមានច្បាប់ដូចជាគ្មានច្បាប់ ហើយច្បាប់ចេះតែផ្លាស់ប្ដូរ មិនទៀងទាត់តាមបបូមាត់ និង អណ្ដាតមនុស្សម្នាក់ ឬមួយក្រុម ប្រទេសជាតិនោះ ច្បាស់ជាមិនអាចមានជីវិត ស្ថិតស្ថេរចិរកាលបានយូរលង់ អង្វែងឡើយ។

    ២- បុព្វបុរសខ្មែរកាលបើបានទទួលគម្ពីរក្បួនខ្នាត តែងយកមកថែរក្សា ចម្លងចែកចាយជូនផ្ញើទៅទុកឲ្យរៀន សូត្រ ចងចាំគ្រប់វត្ដអារាម គឺលោកមិនដែលយកគម្ពីរក្បួនច្បាប់សៀវភៅ វត្ថុបូរាណដែលជារិសគល់វប្បធម៌ជាតិ ខ្មែរ ទៅដុតបំផ្លាញ ដូចក្នុងសម័យយង់ឃ្នងបំបាត់ពូជ សាសន៍ខ្មែរក្រហមកុម្មុយនិស្ត(៥)នោះឡើយ បុព្វបុរស ខ្មែរយល់ច្បាស់ណាស់ថា ព្រះពុទ្ធសាសនា ព្រះត្រៃបិតក គម្ពីរច្បាប់ក្បួនខ្នាតទាំងនេះ ហើយដែលនាំមកនូវ ចំណេះវិជ្ជា ការចេះដឹង ការចេះវែកញែករិះគិតពិចារណា យុត្ដិធម៌ មេត្តាធម៌ មនុស្សធម៌ និងនាំឲ្យចេះស្ដាប់អ្វីជា ប្រយោជន៍ប្រជាជន ប្រយោជន៍ប្រជាជាតិ ព្រះពុទ្ធសាសនា គម្ពីរច្បាប់ ក្បួនខ្នាត អាចនឹងបណ្ដេញលែងឲ្យមាន អវិជ្ជាក្នុងសង្គមជាតិ កាលណា មនុស្សលែងមានអវិជ្ជា មនុស្សនោះអាចផ្លាស់ប្ដូរចិត្ដគំនិត លែងប្រើអំណាចផ្ដាច់ ការ លែងអាងទៅប្រើកម្លាំងបាយ ឬកម្លាំងអាវុធ លែង កាប់សំលាប់ជនជាតិឈាមជ័រឯង ដូចដែលយើងធ្លាប់ជួប ប្រទះ។ ប្រសិនបើភាពហឹង្សា កំណាចឃោរឃៅយង់ឃ្នាងព្រៃផ្សៃនៅតែមានពេញ ច្រកល្ហកក្នុងនគរទេ នោះ អវិជ្ជាបានមកគ្របដណ្ដប់ជាប់ជិតជុំសង្គមជាតិយ៉ាងក្រាស់ឃ្មឹក ហើយខណៈនោះ ពាក្យបណ្ដាំជីដូនជីតាខ្មែរ ដែល បានមានប្រសាសន៍ថា «ខ្មែរមិនចោលក្បួន យួនមិនចោលពុត សៀមស៊ុតទ្រុតមិនចោលចែចូវ» លែងមាន អត្ថន័យដែរ។ គាត់ផ្ដែផ្ដាំកុំឲ្យខ្មែរ ចោលក្បួន កុំឲ្យចោលគម្ពីរ និងច្បាប់ដែលជាមូលដ្ឋានជាតិ សក្ខីភាពជាក់ ស្ដែង មាននៅក្នុងឯអតីតកាល បើដូនតាខ្មែរគ្មានប្រាជ្ញាឈ្លាសវៃ គ្មានក្បួនខ្នាត គ្មានគម្ពីរច្បាប់ទំលាប់ គ្មានរចនា សម្ព័ន្ធជាមូលដ្ឋានទេ នោះប្រទេសខ្មែរក៏មិនអាចក្លាយ ទៅជាមហានគរនៅក្នុងជ្រោយសុវណ្ណ ភូមិនេះដែរ។  ហើយថ្ងៃដែលខ្មែរបោះបង់ចោលក្បួនច្បាប់ លែងឲ្យតំលៃលែងគោរព និងអនុវត្ដតាមច្បាប់ទំលាប់ ក្បួនគម្ពីរ ដែលធ្លាប់តែទុក ចងក្រងមក ថ្ងៃនោះក៏ជាថ្ងៃដែលខ្មែរទទួលទុក្ខទោស រងកម្មវេទនាព្រាត់ប្រាស់ឳពុកម្ដាយ ប្ដី ប្រពន្ធកូនចៅបងប្អូនញាតិសន្ដាន ហើយទឹកដី ខ្មែរក៏ត្រូវរួញបន្ដិចម្ដងៗជាលំដាប់ ដូចមានរហូតមកដល់បច្ចុប្បន្ន ។ សង្គមជាតិដែលគ្មានគម្ពីរក្បួនខ្នាត គ្មានច្បាប់ទំលាប់ ជាមូលដ្ឋាន ជារិស គល់សង្គមនោះ ជាសង្គមអវិជ្ជាមិន អាចរីកចំរើនមានអាយុវែងឡើយ សង្គមជាតិនោះរង់ចាំតែថ្ងៃអវសាន្ដ រិចរិលវិនាសហិចហោចបុណ្ណោះ ។ ឯអ្នក ទទួលខុសត្រូវដឹកនាំប្រទេសវិញ ដែលអាងប្រើកម្លាំងបាយឬ កម្លាំងទឹកប្រាក់ បក្សពួក ក៏មិនអាចគេចវេៈខ្លួន អំពី ការកាត់ទោសរបស់ ប្រជាជន និង ប្រវត្ដិសាស្រ្ដដែរ សូម្បីអន្ដជាតិដែលធម្មតា គេគិតតែផលប្រយោជន៍ជនជាតិ គេ ហើយដែលតែងតែប្រើពាក្យផ្អែមល្ហែម បញ្ជោរបោកបញ្ឆោត ក៏គេស្អប់ខ្ពើមរអើម មាក់ងាយមិនឲ្យតំលៃ ឬកិត្ដិ យសដែរ។

    ៣ -ព្រះបាទធនញ្ជ័យគោរពរាជ្យ ដើម្បីសុខសន្ដិភាព ដើម្បីប្រយោជន៍ជាតិ និង ប្រជារាស្ដ្រខ្មែរបានដោះស្រាយ ទំនាស់ ជាមួយនឹងស្ដេច លាវដោយសន្ដិវិធី ព្រះអង្គខំប្រឹងប្រែងគ្រប់យ៉ាង ដើម្បីធ្វើឲ្យប្រជាជនសំបូណ៌សុខ សប្បាយ គឺមានតាំងតែពីខំចាប់ដំរីជាដើម។ ព្រះអង្គខំ ផ្សព្វផ្សាយគម្ពីរព្រះត្រៃបីតក ទៅគ្រប់ទិសទីក្នុងនគរ  ដើម្បីបំបាត់អវិជ្ជា ព្រះអង្គខំគោរពប្រណិបត្ដិទៅតាមគន្លងច្បាប់ ធម៌វិន័យព្រះពុទ្ធ សាសនា ដែលព្រះអង្គមាន ជំនឿថាល្អបរិសុទ្ធ សំរាប់ប្រយោជន៍ប្រដល់ទេសជាតិ បច្ចុប្បន្ននេះ ខ្មែរសឹងតែទាំងអស់ទៅហើយ ពីថ្នាក់តូច  រហូតដក់ថ្នាក់ធំ ដែលបានប្រកាសខ្លួន ជាពុទ្ធសាសនិកជន តើមានខ្មែរប៉ុន្មាននាក់ដែលបានគោរពប្រណិបត្ដិ អនុ វត្ដទៅតាមព្រះពុទ្ធឱវាទ? តើមានខ្មែរប៉ុន្មាននាក់ដែលធ្លាប់បានយកព្រះពុទ្ធឱវាទមកត្រិះរិះ គិតពិចារណាដោះ ស្រាយសំរាប់ជាផលប្រយោជន៍ដល់ប្រជាជន និងប្រទេសជាតិ។

    ដូច្នេះគ្រប់សោកនាដកម្មដែលកើតមាន ជាហូរហែមិនចេះចប់ចេះហើយក្នុងសង្គមជាតិខ្មែរ ពីអតីតកាលរហូត មកដល់បច្ចុប្បន្ន មិនមែន ជារឿងចៃដន្យ ឬជាទំនាយរបស់ព្រះពុទ្ធព្រះឥន្រ្ទ ព្រះព្រហ្មនោះឡើយ។ បើតាមពុទ្ធ ឱវាទ វាជាការកសាងរបស់ប្រជាជនខ្មែរ របស់យើង គ្រប់រូប បើយើងមិនខំរៀនសូត្រឲ្យមានវិជ្ជាទេ អវិជ្ជា និង ផលអាក្រក់ទាំងឡាយ នឹងមកគ្របដណ្ដប់បង្កើតសោកនាដ្យកម្មភ្លាម ដោយមិនចាំ បាច់ជាតិមុខ ឬជាតិក្រោយ ឡើយ។ ឧទាហរណ៍ ជាក់ស្ដែង ដោយសារអវិជ្ជា ដោយសារខ្វះការពិចារណា ដោយសារចាញ់បោកការ ឃោសនា បញ្ឆោតភូតភរ បំភ័ន្ដការពិត សំលុតស្មារតីខ្មែរមួយនគរទាំងតូចទាំងធំ ទាំងប្រាជ្ញទាំងល្ងង់យល់ច្រលំ ជឿជាក់យ៉ាងសែនច្បាស់ថា ពួកខ្មែរ ក្រហមស្អាតស្អំ ល្អបរិសុទ្ធមិនពុករលួយស្រលាញ់ជាតិមិនចេះស៊ីសំណូក  មិនចេះលួចប្លន់ជាតិ និង ប្រជាពលរដ្ឋ ហើយអាច នឹងផ្ដល់សុខសន្ដិ ភាពចំរុងចំរើនលូតលាស់។ ខ្មែរក្រហម ស្រលាញ់ជាតិមែន ស្រលាញ់រហូតដល់ទៅលេបស៊ីខ្មែរដល់ឆ្អឹងអស់រាប់លាននាក់ ប្រមែប្រមូល យកអស់ទ្រព្យ សម្បត្ដិខ្មែរមួយនគរ មកទុកថែរក្សាធ្វើជាសម្បត្ដិអង្គការ នែនាំ ឲ្យខ្មែរធ្វើការទាំងយប់ទាំងថ្ងៃ ទាំងចាស់ទាំងក្មេង  ទាំងប្រុស ទាំងស្រី បង្អត់បាយទឹក ថ្នាំសង្កូវ រហូតទាល់តែទ្រុឌទ្រោមមានរោគាព្យាធិ ជំងឺឈឺគ្មានសល់៘  និង ៘ ហើយនៅទីបំផុត មេខ្មែរក្រហម ទាំងនេះនាំគ្នាលក់ត្បូង លក់ឈើមានលុយរាប់រយលានដុល្លាអាមេរិ កកាំង ក្លាយខ្លួនទៅជាមហាសេដ្ឋីគ្រប់ៗគ្នា(៦)។ ឧក្រិដ្ឋកម្មប៉ុណ្ណោះហើយ ពួកខ្មែរក្រហមនៅតែរួចខ្លួនទៀត  ហើយនៅតែមានអ្នកនយោបាយខ្មែរខ្លះឲ្យតំលៃ យកចិត្ដយកថ្លើមដដែល៘ គិតទៅពួកខ្មែរក្រហមបោក ខ្មែរ អស់មួយនគរ មានទាំងអ្នកល្ងង់មានទាំងអ្នកចេះដឹងបញ្ញាវន្ដ មានទាំងស្ដេច មានទាំង រាស្រ្ដ។ ទោះបីដូចនេះក៏ ដោយ ក៏អ្នកនយោបាយខ្មែរ បញ្ញាវន្ដខ្មែរ មិនព្រមទទួលស្គាល់កំហុសរបស់ខ្លួនដែរ ម្នាក់ៗអួតខ្លួនពូកែជានិច្ច មិន ចេះខុស ស្រលាញ់ជាតិជាងគេជាងឯង គ្មាននរណាអាចនឹង ស្មើផ្ទឹមបាន ប្រឹងប្រែងប្រើសំនួនវោហារយកល្អ  យករួចខ្លួន ហើយដោះស្រាយទំលាក់សោកនាដកម្ម ទំលាក់កំហុសទាំងប៉ុន្មានទៅលើអ្នក ដទៃនិងទៅ លើព្រះ ពុទ្ធសាសនា។ អ្នកនយោបាយខ្មែរ អ្នកបញ្ញវន្ដខ្មែរ អ្នកចេះដឹងខ្មែរមិនដែលមានសេចក្ដីក្លាហានចេញមុខទទួល ខុសត្រូវ ចំពោះមុខប្រវត្ដិសាស្រ្ដទេ។

    នេះ គឺមកតែអំពីខ្មែរនាំគ្នាសាបព្រួសអវិជ្ជា មិនព្រមយកក្បួនខ្នាត ច្បាប់ទំលាប់មកធ្វើជាត្រីមុខ ក្នុងការកសាង រៀបចំ ទឹកដី បើនិយាយឲ្យ ចំ គឺមកអំពីខ្មែរល្ងង់ឬ មកអំពីខ្មែរត្រូវអ្នកដឹកនាំពង្វក់ធ្វើឲ្យល្ងង់ ឬមកអំពីអ្នកដឹកនាំ ខ្មែរគ្មានសមត្ថភាព គិតតែអំណាច និងប្រយោជន៍ផ្ទាល់ ខ្លួន ឬមកអំពីខ្មែរមិនចង់ចេះមិនចង់ដឹង មិនចង់មានវិជ្ជ  ឬមួយក៏ខ្មែរ មិនហ៊ានតស៊ូដោយយល់ថានេះជាកម្មពីបុព្វេ៕


    0 0

    ដោយ៖ សយ សុភាព

    ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០១៥នេះ សមាជដ៏ធំមួយនៅសាលសន្និសីទ និងពិព័រណ៍កោះពេជ្រ ត្រូវបានគេរៀបចំឡើងយ៉ាងមហោឡារិក ក្រោមការចូលរួមយ៉ាងច្រើនកុះករ ពីអ្នកស្រឡាញ់ និង ស្នេហារាជានិ យម ដើម្បីបង្ហាញព្រះវត្តមាន សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ យាងគង់ប្រថាប់ជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិន ប៉ិចឡើងវិញ បន្ទាប់ព្យុះវិជ្ជុវាទបានបក់បោកព្រះអង្គឲ្យចាកឆ្ងាយអស់រយៈពេល ៩ឆ្នាំ។ ព្រះវត្តមានជាថ្មី នៃការមក គ្រងតំណែងបក្សរាជានិយមរបស់សម្តេចក្រុមព្រះ បានបង្ហាញពីការរួបរួមជាថ្មី នៃអ្នកស្រឡាញ់រាជានិយម សីហនុ និយម និងធ្វើឲ្យចំណងអ្នករាជានិយមកើតចេញពីចលនាតស៊ូជាយដែន ក្រោមស្នាព្រះហស្ថព្រះវររាជបិតាឯក រាជ្យជាតិ នរោត្តម សីហនុ កាន់តែរឹងមាំ។

    គណៈបក្សហ្វ៊ុនស៊ិនប៉ិច ជាគណបក្ស បានកើតចេញពីចលនាតស៊ូនៅតាមព្រៃជាយដែនជាប់ព្រំប្រទល់ប្រទេសថៃ ដឹកនាំដោយព្រះវររាជបិតា ឯករាជ្យជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ នា ឆ្នាំ១៩៨១ ក្រោយថ្ងៃដួលរលំ នៃរបបខ្មែរក្រហម ៧ មករា ១៩៧៩។ ក្រោយកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ចលនាតស៊ូហ្វ៊ុនស៊ិនប៉ិច បានក្លាយទៅជាគណបក្សនយោបាយ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ១៩៩២ តាមរយៈ នៃការរៀបចំសមាជនៅរំចង់ ខេត្តឧត្តរមានជ័យ (អតីតតំបន់តស៊ូនៅជាយដែន) ហើយអង្គ សមាជទាំងមូលបានបោះឆ្នោតគាំទ្រ សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ជាព្រះប្រធាន។

    ក្រោមការរៀបចំដោយអង្គការសហប្រជាជាតិ គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច នៅឆ្នាំ១៩៩៣ បានចូលរួមបោះ ឆ្នោត ដោយទទួលបានអាសនៈ៥៨ សម្តេចក្រុមព្រះ បានក្លាយជានាយករដ្ឋមន្រ្តីទី១។ នៅក្នុងការបោះឆ្នោតឆ្នាំ ១៩៩៨ ដែលរៀបចំឡើងដោយខ្មែរខ្លួនឯង គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈ៤៣ សម្តេចក្រុមព្រះ ក្លាយ ជាព្រះប្រធានរដ្ឋសភា។ ការបោះឆ្នោតឆ្នាំ២០០៣ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈ ២៦ សម្តេចក្រុម ព្រះ ក៏នៅបន្តតំណែងជាព្រះប្រធានរដ្ឋសភា។

    លុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៦ ព្យុះកម្មវេជ្ជុវាទ បានបក់បោកវាយបំបែកឲ្យគណបក្សរាជានិយមមួយនេះ ប្រេះ បែកជាពីរ និងឈានដល់ការចុះខ្សោយជាបន្តបន្ទាប់ រហូតដល់គ្មានអាសនៈសូម្បីតែមួយនៅក្នុងការបោះឆ្នោតជាតិ នាឆ្នាំ២០១៣កន្លងទៅ។

    ក្រោយការប្រេះឆាអស់រយៈ ៩ឆ្នាំកន្លងទៅ ភ័ព្វព្រេងនិស្ស័យ បានរុញច្រានបេះដូងអ្នករាជានិយម ដែលធ្លាប់មាន អនុស្សាវរីយ៍ដ៏ជ្រាលជ្រៅតស៊ូប្រយុទ្ធក្នុងបុព្វហេតុជាតិនាជាយដែន សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សម្តេចព្រះ រាជបុត្រី ព្រះអានុជ នរោត្តម អរុណរស្មី និងលោក ញឹក ប៊ុនឆៃ ព្រមទាំងអ្នកស្រឡាញ់រាជានិយមជាច្រើនផ្សេង ទៀត បានចាប់ចិត្តប្រតិព័ទ្ធគ្នាជាថ្មី រហូតព្រមព្រៀងយាងសម្តេចក្រុមព្រះ មកដឹកនាំបក្សជាច្មីកាលពីថ្ងៃទី១ ខែ មករា ឆ្នាំ២០១៥កន្លងទៅថ្មីៗនេះ។

    ការយាងត្រឡប់របស់សម្តេចក្រុមព្រះ និងការរួបរួមរបស់អ្នករាជានិយម និងសីហនុនិយមនេះ គឺរំពឹងថា នឹងធ្វើឲ្យ គណបក្ស ដែលជាស្នាព្រះហស្ថចុងក្រោយឆាកនយោបាយរបស់ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ នឹងអាចរឹងមាំ និងទទួលបានប្រជាប្រិយភាពឡើងវិញផងដែរ។

    ទោះបីបច្ចុប្បន្នភាពគណបក្សរាជានិយមមួយនេះ កំពុងដុនដាបយ៉ាងណាក្តី តែបើក្រឡេកទៅមើលពីអតីតកាល គណបក្សមួយនេះ ក៏ធ្លាប់បានសាងគុណសម្បត្តិសម្រាប់ជាតិមាតុភូមិ និងប្រជារាស្រ្តខ្មែរផងដែរ ដែលកុលបុត្រ ខ្មែរមិនគួរមើលរំលងនោះឡើយ។

    វត្តមានហ្វ៊ុនស៊ិនប៉ិច ដែលផ្តើមចេញពីចលនាតស៊ូក្នុងព្រៃ ដឹកនាំដោយសម្តេចព្រះបរមរតនកោដ្ឋ រួមនិងអ្នកតស៊ូ ជាយដែនជាច្រើនផ្សេងទៀត ពិតជាបានរួមចំណែកកែប្រែស្ថានការណ៍នយោបាយនៅកម្ពុជា។ យើងអាចនាំគ្នាបិទ ភ្នែកស្រមៃទៅកាន់ស្ថានភាពនយោបាយកម្ពុជា នាអំឡុងទសវត្សរ៍ឆ្នាំ៨០ ប្រសិនបើគ្មានចលនាតស៊ូពីក្នុងព្រៃមកទេ តើនឹងមានការប្រែប្រួលនយោបាយនៅក្នុងប្រទេសនាសម័យនោះដែរឬទេ? ព្រោះតែមានសកម្មភាពតស៊ូក្នុងព្រៃ ទើបមានកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ មានកិច្ចចរចាសន្តិភាពប៉ារីស ទើបលុបបំបាត់វត្ត មានកងទ័ពបរទេសពីទឹកដីកម្ពុជាផងដែរ និងនាំមកនូវរូបភាព នៃរបបប្រជាធិបតេយ្យជាថ្មី បន្ទាប់ពីត្រូវលុបបំបាត់ ដោយរបបខ្មែរក្រហមនោះ។

    ជារួមចលនាតស៊ូរបស់ហ្វ៊ុនស៊ិប៉ិច និងអ្នកតស៊ូក្នុងព្រៃជាច្រើនទៀតនាអំឡុងទសវត្សរ៍ឆ្នាំ៨០ និងការប្រកួតប្រជែង លើផ្នែកនយោបាយរបស់ហ្វ៊ុនស៊ិនប៉ិច នាការបោះឆ្នោតនាអាណត្តិកន្លងទៅ ពិតជាបានចូលរួមចំណែកកែប្រែ ស្ថានភាពនយោបាយ និងការអភិវឌ្ឍននៅកម្ពុជាឲ្យប្រែប្រួលដូចបច្ចុប្បន្ននេះ។ តាមរយៈស្នាដៃ និងគុណសម្បត្តិ ដែល បន្សល់ទុកពីអតីតកាល អ្នករាជានិយម និងសីហនុនិយម អាចនឹងបន្តផ្តល់ការគាំទ្រ និងឱកាសជាថ្មីថ្វាយ សម្តេច ក្រុមព្រះ និងអ្នកតាមដង្ហែព្រះអង្គ បានបញ្ចេញស្នាព្រះហស្ថចូលរួមអភិវឌ្ឍន៍សង្គមកម្ពុជា ដែលធ្លាប់តែជួប នូវភាពកម្សត់មួយនេះ។

    អ្នករាជានិយម និង សីហនុ និយម ដែលធ្លាប់បានសោយសុខក្នុងសម័យសង្គមរាស្រ្តនិយម ដ៏រុងរឿងក្រោមព្រះរាជ កិច្ចដឹកនាំ របស់ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ក៏រំពឹងផងដែរ វត្ថុស័ក្តិសិទ្ធិ ក្នុង លោក ទេវតាថែរក្សាស្វេតច្ឆត្រ ដួងព្រះបរមវិញ្ញាណក្ខន្ធអង្គសម្តេចឪ និងព្រះមហាក្សត្រគ្រប់ជំនាន់ នឹងចង់ភ្ជាប់ បេះដូងអ្នករាជានិយមឲ្យជាប់ជាធ្លង់តែមួយ ខិតខំពង្រឹងពង្រីកសមត្ថភាពដឹកនាំគណបក្សរាជានិយម ដែលជាកេរ ដំណែល ស្នាព្រះហស្ថចុងក្រោយក្នុងឆាកនយោបាយ របស់សម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាឯករាជ្យខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ឲ្យល្បីរន្ទឺខ្ទរខ្ទាដូចព្រះកិត្តិស័ព្ទរបស់ព្រះអង្គ។ ជាពិសេសសូម ឲ្យអ្នករាជានិយម ដែលបានរួបរួមគ្នាជាថ្មីបានស្ថិតស្ថេរគង់វង្សជាអមតៈ លែងមានការប្រេះឆា បានមូលចិត្តមូល បេះដូងខិតខំធ្វើការបម្រើជាតិ និងប្រជាជន ដោយសន្ទៈ និងស្មារតីខ្ពស់៕


    0 0

    ភ្នំពេញ៖ នៅក្នុងដំណើរទស្សនកិច្ច នាពេលខាងមុខ ទៅចូលរួមវេទិកា សេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស ប្រទេសស្វីស សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងផ្តោតសំខាន់ លើរបៀបវារៈ អំពីសមាហរណកម្មអាស៊ាន និងសករាជថ្មីនៃកំណើន និងឱកាសសម្រាប់ ប្រទេសកម្ពុជា ។

    សម្តេចនាយករដ្ឋមន្រ្តី នឹងចូលរួមពិភាក្សា ក្នុងតុគណៈប្រតិភូ ជាមួយនឹង លោក ម៉ូហាម៉ាត់ ណាជីបប៊ិនទុន អាប់ឌុលរ៉ាហ្សាក់ នាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ ប្រទេសម៉ាឡេស៊ី លោក ផាំ ប៊ិញ មិញ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស វៀតណាម និង លោក ព្រិទ្ធយ៉ាថន ទេវកុល ឧបនាយករដ្ឋមន្រ្តីថៃ ។

    សម្តេចតេជោ និង លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល នឹងថ្លែងសុន្ទរកថា នៅឱកាសកម្មវិធីភោជនាហារថ្ងៃត្រង់ ដែលរៀបចំដោយ សភាពាណិជ្ជកម្ម អន្តរជាតិនៃកម្ពុជា (IBC) និងសភាពាណិជ្ជកម្ម ស្វ៊ីស-អាស៊ី ដែលជាវេទិកាសម្រាប់អ្នកដឹកនាំ វិស័យឯកជនប្រទេសស្វីស នាយកប្រតិបត្តិក្រុមហ៊ុន និងប្រតិភូចូលរួមវេទិកា សេដ្ឋកិច្ចពិភពលោក ពិភាក្សាអំពីឱកាសអាជីវកម្ម និងការវិនិយោគនៅកម្ពុជា ។

    សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា តែងតែបានគាំទ្រ រដ្ឋាភិបាលកម្ពុជា នៅក្នុងការចូលរួមជាមួយ វេទិកាសេដ្ឋកិច្ចពិភពលោក និងតែងបានចូលរួម យ៉ាងសកម្មជាមួយ នឹងរដ្ឋាភិបាល ក្នុងកិច្ចប្រជុំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅកម្រិតតំបន់អាស៊ី ។ នេះជាលើកទីមួយហើយ ដែលថ្នាក់ដឺកនាំកំពួល និង ជាន់ខ្ពស់របស់ ប្រទេសកម្ពុជា មានសមាសភាព នៅក្នុងវេទិកាសេដ្ឋកិច្ច ពិភពលោក នៅទីក្រុងដាវ៉ូស ដែលជាកិច្ចប្រជុំដ៏សំខាន់មួយ សម្រាប់មេដឹកនាំ ផ្នែកពាណិជ្ជកម្ម និងនយោបាយ ទូទាំងពិភពលោក ។

    គណៈប្រតិភូផ្នែកអាជីវកម្ម រួមមាន លោកបណ្ឌិត អ៊ិន ចាន់នី នាយកប្រតិបត្តិ ធនាគារអេស៊ីលីដា លោក Bretton Sciaroni ប្រធានសភាពាណិជ្ជកម្ម អន្តរជាតិនៃកម្ពុជា លោក Peter Sok ប្រធានសហព័ន្ធអង្ករកម្ពុជា (CRF) និងលោក Pierre Tami សហគ្រិនសង្គម និងជាសមាជិករបស់សភាពាណិជ្ជកម្ម អន្តរជាតិនៃកម្ពុជា និងវេទិកាសេដ្ឋកិច្ច ពិភពលោក ។

    បន្ថែមពីលើពីកិច្ចការប្រជុំ ការពិភាក្សាជាក្រុម និងកម្មវិធីភោជនាហារថ្ងៃត្រង់ ក្រុមប្រតិភូកម្ពុជា ក៏នឹងជួយលើកកម្ពស់ វិស័យនាំចេញអង្ករ នៅក្នុងអំឡុងដំណើរ ទស្សនកិច្ចនៅប្រទេស ស្វ៊ីសនេះផងដែរ ដោយក្រុមគណៈប្រតិភូ នឹងជួបជាមួយនាយក ប្រតិបត្តិក្រុមហ៊ុននាំចូល និងកែច្នៃអាហារធំៗ នៅប្រទេសស្វីស ដើម្បីជួយលើកកម្ពស់អង្ករ ឈ្នះពានរង្វាន់របស់កម្ពុជា ។

    កាលពីខែវិច្ឆិកាឆ្នាំមុន អង្ករក្រអូបរំដួល របស់ប្រទេសកម្ពុជា បានជាប់ឈ្មោះ ជាអង្ករល្អបំផុត នៅលើពិភពលោក ដែលនេះជាជ័យជំនះបីឆ្នាំជាប់គ្នា នៅក្នុងកម្មវិធីពានរង្វាន់ អង្ករពិភពលោក ។ កិច្ចប្រជុំ និងទស្សនកិច្ច រៀបចំដោយសភាពាណិជ្ជកម្ម អន្តរជាតិនៃកម្ពុជា នឹងជួយឲ្យសហព័ន្ធអង្ករកម្ពុជា កសាងបន្ថែមលើ ភាពជោគជ័យនេះ និងពង្រីកសក្តានុពល ទីផ្សារមានតម្លៃ ថ្មី សម្រាប់ស្រូវអង្កររបស់ខ្លួន ៕


    0 0

    ប៉េកាំង៖ ទូរទស្សន៍ប៊ីប៊ីស៊ី ផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ថា កំណើនសេដ្ឋកិច្ចចិន ក្នុងឆ្នាំ២០១៤ បានកើនឡើង ៧,៤ភាគរយ វាជាកំណើនមួយ ដែលខ្សោយណាស់ ធៀបនឹងអំឡុងពេល២៤ឆ្នាំមកនេះ ។ កំណើនសេដ្ឋកិច្ច នៅក្នុងឆ្នាំ២០១៣ យ៉ាងហោចណាស់ ក៏បានកើនឡើង៧,៧ភាគរយដែរ ។

    ប្រទេសមហាអំណាច សេដ្ឋកិច្ចពិភពលោកទី២ បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចរបស់ខ្លួន នឹងកើនឡើង៧,៥ភាគរយ នៅក្នុងឆ្នាំ ២០១៤ ដែលនេះ ជាផែនការគោលរបស់ចិន ក្នុងអំឡុងពេល១៥ឆ្នាំ ។ សេដ្ឋកិច្ចចិន គិតក្នុងត្រីមាសទី៤ ឆ្នាំ២០១៤ (តុលា-ធ្នូ) បានកើនឡើង៧,៣ភាគរយ ។

    លោក Frederic Neumann សហប្រធានអ្នកស្រាវជ្រាវ សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី នៅ HSBC បាននិយាយថា កំណើនសេដ្ឋកិច្ចចិន សឲ្យឃើញថា ថយចុះជាជាងការរំពឹងទុក ៕

    Photo by DAP-News


    0 0

    -សមត្ថកិច្ចដកហូត ម៉ូតូ១២គ្រឿង មាន់៤ក្បាល និងឃាត់ម្ចាស់ទីតាំងម្នាក់

    បន្ទាយមានជ័យ ៖ កម្លាំងនគរបាល ការិយាល័យកណ្តាល ព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ សហការជាមួយ នគរបាល ស្រុកព្រះនេត្រព្រះ កាលពីវេលា ម៉ោង២៖៣០នាទី រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ បានឆ្មក់ចូល បង្ក្រាបទីតាំងសៃង្វៀន ជល់មាន់ មួយកន្លែង ស្ថិតនៅ ភូមិស្រេះលិច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ។

    មន្រ្តី នគរបាលព្រហ្មទណ្ឌ ខេត្តបន្ទាយមានជ័យ ដែលចូលរួម នៅក្នុងប្រតិបត្តិការ ខាងលើនេះ បានបញ្ជាក់ថា ការចុះ ទៅបង្ក្រាប សៃង្វៀនជល់មាន់ដុះស្លែមួយ នេះបានឡើងភ្លាមៗ ក្រោមពីមានបទបញ្ជា ពីសំណាក់ ស្នងការ នគរបាល ខេត្តលោកឧត្តមសេនីយ៍ អាត់ ខែម ក្រោយពីលោកស្នងការ បានទទួលព័ត៌មាន និងសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋ មូលដ្ឋាន ចំពោះទីតាំង ល្បែងជល់បក្សីដ៏ធំមួយនេះ ដែលធ្វើឲ្យមនុស្សម្នា បានស្កាត់ទៅលេងចាញ់លុយ មិនតិចនោះទេ ។

    ល្បែងទាំងនេះហើយ ពេលខ្លះដែលធ្វើឲ្យ កើតមានបទល្មើស កើតឡើង និង មានអំពើហិង្សា នៅក្នុងគ្រួសារ ដោយសារតែអ្នកចាញ់លុយ អស់ជាច្រើន កាពុលមុខដើរទៅ រកផ្លូវខុស និងចាកប្រាស់ពីច្បាប់សង្គម ។

    ជាក់ស្តែង ល្បែងជល់មាន់ ខាងលើនេះ បានបង្ហាញ វត្តមាន អស់រយះពេលយូរមកហើយ តែមិនទាន់មានការបង្ក្រាប តែនៅពេលនេះ ក្រោយទទួល ព័ត៌មានភ្លាមៗ លោកឧត្តមសេនីយ៍ស្នងការ បានដាក់បទបញ្ជា ទៅនគរបាលជំនាញ ព្រហ្មទណ្ឌ និងកម្លាំងនគរបាលមូលដ្ឋាន របស់ស្រុកព្រះនេត្រព្រះ ដឹកនាំបញ្ជាកម្លាំង ដោយ លោក សិទ្ធិ ឡោះ ស្នងការរង ចុះទៅធ្វើការបង្ក្រាប ជាក់ស្តែងតែម្តង។

    សម្រាប់ប្រតិបត្តិការ ខាងលើនេះ កម្លាំងនគរបាល បានឃាត់ខ្លួនស្រ្តីម្នាក់ ជាម្ចាស់ទីតាំង ខណៈអ្នកញៀនល្បែង ជាច្រើន នាក់បានរត់ប្រសេចប្រសាច ចោលម៉ូតូ និងចោលទ្រព្យសម្បត្តិ។

    បើតាមមន្រ្តី នគរបាល ស្រ្តីជាម្ចាស់ទីតាំង ឈ្មោះ មួង សៀប អាយុ៤៨ឆ្នាំ ខណៈប្តីរបស់គាត់ឈ្មោះ អុក បួន អាយុ៥០ឆ្នាំ មិននៅផ្ទះគឺ នៅឯស្រែ។ មន្រ្តីនគរបាលបាន បញ្ជាក់យ៉ាងដូច្នេះថា «ការជល់បក្សី ភ្នាល់ដាក់ប្រាក់នេះ ម្ចាស់ផ្ទះ មិនទាន់ឆ្លើយអ្វីទាំងអស់ ហើយនគរបាល ប៉ុស្តិ៍រដ្ឋបាលយើង បានធ្លាប់ធ្វើកិច្ចសន្យា រួចម្តងតែពុំរាងចាល»។

    មន្រ្តីនគរបាល បានបន្ត ទៀតថា ចំពោះលទ្ធផល នៃការបង្ក្រាប កម្លាំងសមត្ថកិច្ច ក៏បានដកហូតម៉ូតូចំនួន១២គ្រឿង មាន់ ចំនួន៤ក្បាល ព្រមទាំងសម្ភារះ បំរើឲ្យការជល់មួយចំនួនផងដែរ។

    ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានថ្លែងថា «ក្រោយពីទទួលបានព័ត៌មាន នៃវង់ល្បែងខាងលើនេះ ខ្ញុំបានបញ្ជាភ្លាមៗនៅសមត្ថកិច្ចរបស់ខ្ញុំដឹកនាំដោយស្នងការរង សិទ្ធិ ឡោះ ចុះទៅបង្ក្រាប មិនឲ្យបន្តវត្តមានបែបនេះទៀតឡើយ»។

    លោកស្នងការបានបញ្ជា យ៉ាងម៉ឺងម៉ាត់ថា ចំពោះល្បែងស៊ីសងនៅ ក្នុងខេត្តបន្ទាយមានជ័យ ដែលលួចលាក់នោះ លោក បានបញ្ជាទៅកាន់ នគរបាលព្រហ្មទណ្ឌ និងនគរបាលតាមបណ្តា ស្រុក-ក្រុង បន្តធ្វើការ ស្រាវជ្រាវ និងលុបបំបាត់ ដើម្បីអនុវត្តគោល នយោបាយ ភូមិ-ឃុំមាន សុវត្ថិភាព សំដៅកាន់បន្ថយ បទល្មើសដែលអាចកើតមានឡើង នៅតាមមូលដ្ឋានោះ។

    សម្រាប់ស្រ្តី ជាម្ចាស់ទីតាំង ត្រូវបានសមត្ថកិច្ចយកទៅសួរនាំ និងត្រៀមកសាងសំណុំរឿង បញ្ជូនទៅ កាន់តុលាការ ដើម្បីមានវិធានការតាមផ្លូវច្បាប់៕


    0 0

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អមដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅវេលាម៉ោង ៦៖២០នាទី ល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥នេះ បានដឹកនាំមន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាល ទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកា សេដ្ឋកិច្ចពិភពលោក ឆ្នាំ២០១៥ នៅទី ក្រុងដាវ៉ូស-ក្លូស្វ័រ ប្រទេសស្វីស តបតាមការអញ្ជើញរបស់លោក ក្លោស ស្វាប់ នាយកប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក។

    កិច្ចប្រជុំនេះ មានរយៈពេល៤ថ្ងៃ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៥ ដោយពិភាក្សាលើបញ្ហា ជាច្រើនទាក់ទង នឹងរបៀបវារៈថ្នាក់ តំបន់ និងសកលលោក ក្នុងបរិបទភូមិសាស្រ្តនយោបាយ និងភូមិសាស្រ្តសេដ្ឋកិច្ច ដែលកំពុងវិវឌ្ឍជាសកល។

    យោងលិខិតជូនព័ត៌មាន របស់ក្រសួងការបរទេស កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ កន្លងទៅ បានឱ្យដឹងថា គណៈប្រតិភូ ដែលនឹងអញ្ជើញអមដំណើរ នាយករដ្ឋមន្រ្តី ទៅចូលរួម កិច្ចប្រជុំ នៅប្រទេសស្វីសនេះ រួមមាន៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធ មុនីរ័ត្ន រួមនិងសមាជិក នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួន៕

    Photo by DAP-News

    Photo by DAP-News

    Photo by DAP-News


    0 0

    បន្ទាយមានជ័យ ៖ ពុទ្ធបរិស័ទចំណុះជើងវត្តសមាធិផល និងស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ បានផ្តួចផ្តើម បុណ្យផ្កាប្រាក់សាមគ្គីមួយ ដើម្បីប្រមូលបច្ច័យ ចំនួន១៤លានរៀល សម្រាប់យកមកកសាង បណ្ណាល័យ មួយខ្នង និងកុដិកម្ពស់ពីរជាន់ និងពិធីរាប់បាតព្រះសង្ឃកាលវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ នៅវត្ត សមាធិផល ភូមិព្រះពន្លា សង្កាត់ពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

    ការជួបជុំពុទ្ធ បរិស័ទជិតឆ្ងាយ ធ្វើបទមស្សការព្រះរតនៈត្រៃ សមាទាន សីលចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា គ្រែពីរ ដោយព្រះគ្រូសោភ័ណវិមល នរតបណ្ឌិតតោណាប់ ម៉ឺនព្រះវិន័យធរខេត្ត និងព្រះគ្រូអង្គរធម្មោសៀង ប៊ុនសុង ព្រះវិន័យធរអនុគុណស្រុមង្គលបូរី ។

    ព្រះតេជគុណម៉ៅ សុផល ព្រំសមុហ៍ អនុគណក្រុងសិរីសោភ័ណ ជាព្រះចៅ អធិការវត្តព្រះពន្លាព្រះតជគុណ កង យ៉ុង គង់នៅវត្តសមាធិផល ព្រះតេជគុណស៊ីញ ឃួនព្រះ ព្រះគ្រូចៅអធិការវត្តម្កាក់ ព្រះតេជគុណបញ្ញសិរី សាំពុទ្ធ ធឿន  ព្រះគ្រូចៅ អធិការសមិទ្ធិផល មន្ទីសាភ័ណ (វត្តស្វាយថ្មី) ព្រះតេជគុណ សានញាន ព្រះគ្រូចៅអធិការ វត្តសមាធិផល ព្រះតេជគុណ សែន សុភក្តី ព្រះគ្រូចៅអធិការ វត្តធម្មសាមគ្គីវត្តពង្រ និងពុទ្ធបរិស័ទ ព្រមទាំងចំណុះជើងវត្ត និងលោក អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងស្នងការរង មន្រ្តីក្រោមឱវាទ ពុទ្ធបរិស័ទ បានចូលរួម បុណ្យផ្កាប្រាក់ សាមគ្គីមួយដើម្បី ប្រមូលបច្ច័យសម្រាប់ កសាងបណ្ណាល័យមួយខ្នង មានពីរជាន់ ដែលមាន បណ្តោយ១៥ម៉ែត្រ និងទទឹង១១ម៉ែត្រ កំពុងតែសាងសងបាន៨០% ។

    ហើយនៅខ្វះបច្ច័យ ធ្វើបង្ហើយដំបូលបំពាក់ត្រៃ បុស្បុក លុះព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង៧និង០០ព្រឹក ប្រគេនយគូរ ព្រះសង្ឃ ដល់ម៉ោង៩និង៣០នាទី ព្រឹកពិធីរាប់បាត្រ ព្រះសង្ឃ២៥០អង្គ ក្រោយវេអង្គ ផ្កាប្រាក់ និងភក្តាហារប្រគេនព្រះសង្ឃ ឆ្លងជាកិច្ចបង្ហើយ កម្មវិធីបុណ្យ៕


older | 1 | .... | 340 | 341 | (Page 342) | 343 | 344 | .... | 403 | newer