Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

មន្ទីរធនធានទឹក ខេត្តព្រៃវែង បន្តជួយសង្គ្រោះបូមទឹក ដាក់ស្រែ ជូនប្រជាពលរដ្ឋ នៅស្រុកបាភ្នំ

$
0
0

ព្រៃវែង ៖ ក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រៃវែង ចុះអន្ដរាគមន៍ បូមទឹកសង្គ្រោះស្រូវ របស់ប្រជា កសិករ កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ នៅស្រុកបាភ្នំ ជាង១០០ហិកតា ។

មន្រ្តីមន្ទីរធនធានទឹក ខេត្តព្រៃវែង បានមឲ្យដឹងថា ចំពោះយុទ្ធនាការ ខាងលើនេះ ក្រុមការងារបានប្រើប្រាស់ ម៉ាស៊ីនបូម ទឹក ចេញពីអាងទឹកស្នេហ៍ ដោយប្រើប្រាស់ ម៉ាស៊ីចល័តធុនធំ ចំនួន២គ្រឿងយកទៅ ស្រោចស្រពលើ ផ្ទៃដីស្រែប្រាំង ចំនួន១១០ហិកតា ស្ថិតនៅក្នុងឃុំបឹងព្រះ និងឃុំធាយ ស្រុកបាភ្នំ ខេត្ដព្រៃវែង ។

បន្ទាប់ពីចុះអន្ដរាគមន៍បូមទឹកនៅ ទីតាំងឃុំទាំង២ខាងលើ រួចមក ក្រុមការងារ របស់មន្ទីរធនធានទឹក ក៏បានចុះពិនិត្យ ជាក់ស្ដែងជាច្រើន ទីតាំងទៀត ទៅលើការបង្កបង្កើនផល ស្រូវរបស់ប្រជាកសិករ ដើម្បីជាមធ្យោបាយយកចិត្ដទុកដាក់ ទៅលើស្រូវប្រាំង ដែលជួបគ្រោះរាំងស្ងួត។

រហូតមកដល់ពេលនេះ រដ្ឋមន្រ្តី ក្រសួងធនធានទឹក បានណែនាំដល់ក្រុមការងារ នៅតាមមន្ទីរបន្តចុះជួយ អន្តរាគមន៍ បូមទឹក ដាក់ស្រែជូនប្រជាកសិករ៕


តែងតាំង លោកចៅក្រម ជុំ សរ ជាប្រធានសាលាដំបូង ខេត្តត្បូងឃ្មុំ លោក ហៀង សុភ័ក្រ្ត ជាព្រះរាជអាជ្ញា

$
0
0

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់មួយរូប របស់ក្រសួងយុត្តិធម៌បានធ្វើការអះអាងថា អង្គប្រជុំរបស់ឧត្តមក្រុមប្រឹក្សា នៃអង្គចៅ ក្រម ក្រោមព្រះវត្តមានរបស់ព្រះមហាក្សត្រ ដែលប្រព្រឹត្តឡើង កាលពីព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៥បានសម្រេច ធ្វើការតែងតាំងចៅក្រម ព្រះរាជអាជ្ញា រួមទាំងលុបឈ្មោះចៅក្រមមួយចំនួន ដោយក្នុងនោះអង្គប្រជុំក៏បានសម្រេចធ្វើ ការតែងតាំងប្រធាន និងព្រះរាជអាជ្ញា អមសាលាដំបូងខេត្តត្បូងឃ្មុំ ដែលជាខេត្តទើបបង្កើតថ្មីផងដែរ ។

យោងតាមលទ្ធផលសម័យប្រជុំ របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលត្រូវប្រកាសនៅរសៀលថ្ងៃដដែលនេះ បានឲ្យដឹងថា ទី១ អង្គប្រជុំបានអនុម័តយល់ព្រមលើបទបញ្ជាផ្ទៃក្នុង នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។ ទី២ អង្គប្រជុំ បានសម្រេចយល់ព្រម ផ្តាច់ពីមុខងារជាចៅក្រម ឬព្រះរាជអាជ្ញា របស់សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចំនួន ៧រូប ។ ទី៣ អង្គប្រជុំបានពិភាក្សា និងយល់ព្រមលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីក្រមខណ្ឌឋានន្តរសក្តិ និងថ្នាក់ សម្រាប់ចៅក្រម និងព្រះរាជអាជ្ញា ។ ទី៤ អង្គប្រជុំបានសម្រេចយល់ព្រមតែងតាំង អនុប្រធានតុលាការកំពូលមួយរូប ប្រធានសាលាដំបូងខេត្តតាកែវមួយរូប ប្រធានសាលាដំបូងខេត្តត្បូងឃ្មុំមួយរូប អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ពីររូប ផ្ទេរភារកិច្ចអនុប្រធានសាលាដំបូង និងចៅក្រម ដែលរួមមាន អនុប្រធានសាលាដំបូង ខេត្តកណ្តាលមកបម្រើ ការងារជាអនុប្រធានសាលាដំបូង រាជធានីភ្នំពេញមួយរូប និងចៅក្រមចំនួនបីរូប ពិគ្រោះយោបល់លើសំណើតែងតាំង អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការ អមតុលាការកំពូលមួយរូប ព្រះរាជអាជ្ញាអមសាលាដំបូងមួយរូប និងព្រះរាជ អាជ្ញាអមសាលាដំបូង ខេត្តត្បូងឃ្មុំមួយរូប ។ ពិគ្រោះយោបល់លើសំណើផ្ទេរមុខតំណែង និងតែងតាំងព្រះរាជអាជ្ញារង ចំនួនប្រាំរូប ដោយអង្គប្រជុំបានសម្រេចយល់ព្រមលុបឈ្មោះលោក តុប ច័ន្ទសិរីវុធ ចេញពីក្រមខណ្ឌអង្គចៅក្រមផង ដែរ ។

លោក សំ ប្រជាមានិត នាយកខុទ្ទកាល័យ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានអះអាងថា លោក យូ ឧតារា នឹងត្រូវបានតែង តាំងជាអនុប្រធានតុលាការ កំពូល លោកស្រី អ៊ិន ម៉ានិត នឹងត្រូវធ្វើការតែងតាំងជាប្រធានសាលាដំបូង ខេត្តតាកែវជំនួសលោក ប្លង់ ឆ្លាម ដែល ត្រូវទៅទទួលមុខងារ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។ ដោយឡែកស្ថាប័ន តុលាការខេត្តត្បូងឃ្មុំ ដែលត្រូវបង្កើតថ្មី ប្រធានតុលាការត្រូវបានគេអះអាងថា នឹងបានទៅលើ លោក ជុំ សរ អតីតប្រធានសាលាដំបូងខេត្ត ប៉ៃលិន រីឯព្រះរាជអាជ្ញានឹងត្រូវបានទៅលើលោក ហៀង សុភ័ក្រ្ត ដែលបច្ចុប្បន្នមានតួនាទីជាព្រះរាជអាជ្ញារង អម សាលាដំបូង រាជធានីភ្នំពេញ ។ ដោយឡែកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល និងចៅក្រម ព្រះរាជអាជ្ញារង ដែលនឹងត្រូវធ្វើការផ្លាស់ប្តូរ និងតែងតាំងមួយចំនួនទៀត មិនទាន់ត្រូវបានគេបញ្ចេញឈ្មោះឲ្យដឹងនៅឡើយនោះទេ ៕

កម្ពុជាអរគុណថៃ អនុញ្ញាត ឲ្យមន្រ្តីកម្ពុជា ចូលធ្វើប័ណ្ណ ពលករខ្មែរ ដល់កន្លែស្នាក់នៅ

$
0
0

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទកម្ពុជា បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល នៃប្រទេសថៃ ដែលបានយល់ព្រមឲ្យមន្រ្តីកម្ពុជា ចូលទៅធ្វើប័ណ្ណពលករខ្មែរដល់កន្លែងស្នាក់នៅ។

ការថ្លែងរបស់លោកនេះ បានធ្វើឡើង នៅក្នុងឱកាសជួបជាមួយ នាយឧត្តមសេនីយ៍ Udomdej Sitabutr អនុរដ្ឋមន្រ្តី ការពារជាតិ និងជាអគ្គមេបញ្ជាការកងទ័ពជើងគោក ភូមិន្ទថៃ កាលពីរសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ នៅអគ្គ បញ្ជាការដ្ឋាន រាជធានីភ្នំពេញ ។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន ក៏បានអរគុណភាគីថៃ ចំពោះការចុះបញ្ជីពលករខ្មែរ ឲ្យស្របច្បាប់ និងអនុញ្ញាតឲ្យ មន្រ្តីកម្ពុជា ចុះធ្វើប័ណ្ណពលករ ដល់កន្លែងស្នាក់នៅជាដើម ។

ក្នុងជំនួបនោះ ប្រមុខកងទ័ពប្រទេសទាំង ២ បានបង្ហាញពីមនោសញ្ចេតនា ស្វាគមន៍គ្នាទៅវិញទៅមក ក្នុងបរិយាកាស មិត្តភាពកក់ក្តៅ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនង ដ៏ជិតស្និទរវាងកងទ័ពប្រទេសទាំង២ ។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន ចាត់ទុកដំណើរទស្សនកិច្ច របស់អគ្គមេបញ្ជាការកងទ័ព ជើងគោកភូមិន្ទថៃ នាពេល នេះ ពិតជាបានពង្រឹងពង្រីកថែមទៀត នូវកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំង២ ដែលគោលបំណងសំខាន់ គឺ បង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព និងសន្តិសុខក្នុងនាម ជាអ្នកជិតខាងល្អ និងការជំរុញនៃ ការអភិវឌ្ឍន៍ នៅតំបន់ព្រំដែន ។

គួររំលឹកថា កិច្ចប្រជុំលើកទី៩ នៃគណៈកម្មការចម្រុះ កិច្ចសហប្រតិបត្តិការទ្វេរភាគី កម្ពុជា-ថៃ កាលពីថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០១៥ នៅខេត្តសៀមរាប កម្ពុជា និងថៃ បានពិភាក្សាគ្នាលើ បញ្ហាជាច្រើនអំពីបញ្ហាសន្តិសុខ នៅតំបន់ ព្រំដែន ក្នុងនោះកម្ពុជា ក៏មានការទាមទារឲ្យទាហានថៃ ឈប់បាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរ ដែលឆ្លងដែន ខុសច្បាប់ ទៅប្រទេសថៃផងដែរ ។ ចំពោះបញ្ហានេះ ភាគីថៃក៏បានសន្យាថា នឹងដាក់បំរាមទៅលើកងកម្លាំង ប្រដាប់អាវុធរបស់ ខ្លួនមិនឲ្យមានការបាញ់ទៀតទេ ប្រសិនបើប្រជាពលរដ្ឋកម្ពុជាណា ដែលឆ្លងដែនខុសច្បាប់ទៅកាប់ឈើ ឬ ធ្វើខុសអ្វី ផ្សេងទៀត ថៃនឹងចាត់វិធានការតឹងរឹង ដោយគោរព តាមគោលការណ៍ច្បាប់ជាធំ នឹងមិនឲ្យប្រើអាវុធបាញ់ សម្លាប់ ប្រជាពលរដ្ឋដូចពេលកន្លងមកទៀតទេ ៕

ក្រសួងការងារ គ្រោងដាក់បញ្ចូល គេហទំព័រ តាមអនឡាញ ដើម្បីផ្តល់ព័ត៌មាន ដល់ពលករ

$
0
0

ភ្នំពេញ៖ ក្រសួងការងារ នឹង សហការជាមួយក្រុមហ៊ុន ឯកជន ដើម្បីបង្កើតគេហទំព័រមួយ សម្រាប់ផ្តល់ព័ត៌មាន នានា ជូនដល់ពលករនិងកម្មករខ្មែរ ទាំងក្នុងនិងក្រៅប្រទេស , នេះបើតាមការលើកឡើង របស់លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំឡុងទស្សនកិច្ច នៅក្រុមហ៊ុន ខេមបូឌាន ស៊ូព្រីម ធេឡេខមម្ញូនីខេសិនមេឌា គ្រុបខូអូធីឌី (CTMG) នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥នេះ ។

លោករដ្ឋមន្ត្រីឲ្យដឹងថា កន្លងមកក្រសួងបានធ្វើការផ្សព្វផ្សាយ ស្តីពីព័ត៌មានទាក់ទិននឹងការងារ និងសេវាផ្សេងៗ នៅតាមបណ្តាស្ថានីយ៍ទូរទស្សន៍នានា ប៉ុន្តែការផ្សព្វផ្សាយនេះ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ បើដាក់ នៅ តាមអនឡាញពលករនិងកម្មករ អាចមើលបានគ្រប់ពេល។ លោករដ្ឋមន្ត្រីបន្តទៀតថា «ជួនកាលពេល ដែល កម្មករនិងពលករ ជាប់រវល់ការងារមិនបានមើលទូរទស្សន៍ ពួកគេអាចមើល តាមអនឡាញ នៅពេលទំនេរ»។

លោករដ្ឋមន្ត្រីបានបន្ថែមថា ការដាក់បញ្ចូលវេបសាយក្រសួង ទៅក្នុងអនឡាញ របស់ក្រុមហ៊ុននេះ ពិតជា មានសារៈសំខាន់ណាស់ ក្នុងការបញ្ជួនព័ត៌មាន ដែលក្រសួង មាននិងសេវាផ្សេងៗ និងអត្ថប្រយោជន៍នានា ដែលបងប្អូនពលករ និងកម្មករទទួលបានទៅដល់ពួកគាត់ ទាំងក្នុង និងក្រៅប្រទេស។

ក្រសួងការងារ និងក្រុមហ៊ុន CTMG ក៏មានគំរោង ធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ តាមអនឡាញ ដែលមាន ប្រទេសមួយចំនួន នៅលើពិភពលោកបានអនុវត្តរួចមកហើយៗ គំរោងនេះ ក្រុមហ៊ុន ក៏មានកិច្ចសហប្រតិបត្តិការ ចិន-អាស៊ានផងដែរ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមគំរោងក្រុមហ៊ុននឹងបង្កើតការសិក្សា តាមអនឡាញក្នុងក្រមខណ្ឌតំបន់អាស៊ាន តែម្តង ហើញនៅពេលដែលរៀនចំបណ្តានិស្សិត រៀននៅតាមប្រទេសអាស៊ាន អាចមកប្រលង នៅកម្ពុជា បាន ព្រោះថាក្រុមហ៊ុនមានគំរោងបង្កើត ជាមជ្ឈមណ្ឌលអនឡាញមួយនៅកម្ពុជា សម្រាប់ តំបន់អាស៊ានតែម្តង៕

ពិធីចុះហត្ថ លេខាលើ អនុស្សរណៈយោគយល់ រវាងសាកល វិទ្យាល័យប៊ែលធី អន្តរជាតិ និងសាកល វិទ្យាល័យ Sangmyung University នៃសាធារណៈរដ្ឋកូរ៉េ

$
0
0

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥នៅសាកល វិទ្យាល័យប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីចុះហត្ថលេខា លើអនុស្សរណៈ យោគយល់ (MOU) រវាងសាកលវិទ្យាល័យ បែលធីអន្តរជាតិ ជាមួយ នឹងសាកលវិទ្យាល័យ Sangmyung Universityមកពីសាធារណៈរដ្ឋកូរ៉េ ក្រោមអធិបតីភាព របស់លោក លី ឆេង អគ្គនាយក ប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ និងលោកបណ្ឌិតGoo, Kee-Heouសាកលវិទ្យាធិការ សាកលវិទ្យាល័យSangmyung University។

តាមរបាយការណ៍លោកលី ណាវុឌ្ឍ ប្រធានការិយាល័យទំនាក់ទំនង អន្តរជាតិ បានឲ្យដឹងថា កន្លងមក សាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះហត្ថលេខា លើអនុស្សារណៈយោគយល់(MOU) ជាមួយ នឹងសាកលវិទ្យាល័យនានា នៅក្រៅប្រទេសមួយចំនួន រួចមកហើយដូចជា

ប្រទេសអង់គ្លេស រួមមានៈ

-សាកលវិទ្យាល័យ Regent’s University London

-សាកលវិទ្យាល័យ York Saint John University

-មហាវិទ្យាល័យ Cambridge Tutors College     

-Springboard4Cambodia

សហរដ្ឋអាមេរិកៈ មហាវិទ្យាល័យShoreline Community College

ប្រទេសម៉ាឡេស៊ី រួមមានៈ

-សាកលវិទ្យាល័យ Kuala LumpurUniversity

-សាកលវិទ្យាល័យ Taylor University

ប្រទេសសិង្ហបុរីៈ វិទ្យាស្ថានEast Asia Institute of Management

សាធារណៈរដ្ឋប្រជាមានិតចិន រួមមានៈ

-សាកលវិទ្យាល័យGuangxi University of Foreign Languages

-សាកលវិទ្យាល័យGuangxi University for Nationalities

ប្រទេសកូរ៉េៈ អង្គការសម្ព័ន្ធយុវជនអន្តរជាតិ IYF

មជ្ឈមណ្ឌលប្រឡងតេស្តអន្តរជាតិរួមមានៈ

-International Test Center (TOEFL)

-International English Language Testing System (IELTS)                                

ហើយថ្ងៃនេះ សាកលវិទ្យាល័យប៊ែលធី អន្តរជាតិក៏បានចុះMOU ជាមួយសាកលវិទ្យាល័យSangmyung University ដែលមកពីសាធារណៈរដ្ឋកូរ៉េ ក្នុងគោលបំណងផ្លាស់ប្តូរ កម្មវិធីសិក្សានិង បទពិសោធន៍ ពីគ្នាទៅវិញទៅមក ក៏ដូចជាកម្មវិធីផ្លាសប្តូរនិសិ្សត ទស្សនកិច្ចសិក្សាផ្សេងៗ និងជាពិសេស ប៊ែលធី គ្រុបបានជ្រើសរើសសាកលវិទ្យាល័យជាដៃគូល្អៗតម្លៃសមរម្យ ដើម្បីបំពេញសេចក្តីត្រូវការជូនមាតាបីតា អាណាព្យាបាលសិស្សដែលចង់បញ្ជូនបុត្រធីតារបស់ខ្លួន ឲ្យទៅសិក្សានៅក្រៅប្រទេសតាមរយៈ ប៊ែលធីទំនាក់ទំនងអន្តរជាតិ ប្រកបដោយគុណភាព និងការទទួលខុស ត្រូវខ្ពស់។ជាងនេះទៅទៀត សំដៅធ្វើយ៉ាងណាអោយសិស្ស-និស្សិតទទួលបាននូវចំណេះដឹងនិងជំនាញ ដើម្បីចូលរួម ប្រកួតប្រជែង ក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ និងដើម្បីក្លាយទៅជាអ្នកដឹកនាំល្អទៅថ្ងៃអនាគត និងបានស្វែង យល់ពីវប្បធម៌ និងអរិយធម៌បរទេសផងដែរ។

ក្នុងឱកាសនោះដែរ លោកបណ្ឌិតGoo, Kee-Heouសាកលវិទ្យាធិការ សាកលវិទ្យាល័យSangmyung Universityបានធ្វើការចាប់អារម្មណ៍ថាៈលោកមានក្តីសប្បាយរីករាយណាស់ ដោយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិបានរៀបចំពិធីចុះហត្ថលេខា លើអនុស្សរណៈ (MOU) ជាមួយនឹងសាកលវិទ្យាល័យ Sangmyung Universityនាពេលនេះ។ ដោយមើលឃើញថា សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សា ដែលមានលក្ខណៈជាអន្តរជាតិនិងជាគ្រឹះស្ថានអប់រំឯកជនមួយ ដែលឈានមុខ គេ និងល្បីឈ្មោះជាងគេនៅកម្ពុជា ព្រោះសិស្ស-និស្សិតដែលបានបញ្ចប់ការ សិក្សាពីប៊ែលធី សុទ្ធតែមាន សមត្ថភាពគ្រប់គ្រាន់ទាំងផ្នែកចំណេះដឹងទូទៅ និងភាសាហើយអាច ធ្វើការប្រកួតប្រជែង ក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ន។

ជាទីបញ្ចប់ លោក លី ឆេង និងលោកបណ្ឌិតGoo, Kee-Heou បានចុះហត្ថលេខាលើ អនុស្សរណៈ យោគយល់ គ្នា និងបានប្រគល់វត្ថុអនុស្សាវរីយ៍ ជូនគ្នាទៅវិញទៅមកនាពេលនោះផងដែរ៕

រដ្ឋាភិបាលថ្មី ស្រីលង្កា ដាក់ការ ស៊ើបអង្កេត លើអតីត ប្រធានាធិបតី រឿងពុករលួយ

$
0
0

កូឡុំបូ៖ រដ្ឋាភិបាលជាប់ឆ្នោតថ្មី របស់ប្រទេសស្រីលង្កា នៅរសៀលថ្ងៃព្រហស្បតិ៍នេះ បានធ្វើការបដិសេធ ចំពោះការដោះសារ ដោយអតីតប្រធានាធិបតីលោក Mahinda Rajapaksa ដោយនិយាយថា រដ្ឋាផិបាល មិនត្រូវទទួលយកការសងសឹក ផ្នែកនយោបាយណាមួយ នៅលើរូបលោកនោះទេ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២២ ខែមករាឆ្នាំ២០១៥ នេះឲ្យដឹងទៀតថា អតីតរដ្ឋាភិបាល ត្រូវបានគេដាក់ការស៊ើបអង្កេត ពាក់ព័ន្ធនឹងការសូកប៉ាន់ និងអំពើពុករលួយ។

រដ្ឋមន្រ្តីរដ្ឋាភិបាល ក្រសួងពាណិជ្ជកម្មស្រីលង្កា បានថ្លែងប្រាប់ព័ត៌មានស៊ិនហួថា ការដោះសារ របស់អតីត ប្រធានាធិបតី គឺមិនមានមូលដ្ឋាន គ្រប់គ្រាន់នៅឡើយ រដ្ឋាភិបាលបច្ចុប្បន្ននេះ បានប្តេជ្ញាចិត្ត ដើម្បីផ្លាស់ ប្ដូររាល់អ្នកទាំងឡាយណា ដែលជាប់ពាក់ព័ន្ធ បញ្ហាអំពើពុករលួយ។

លោកនិយាយថា អតីតប្រធានាធិបតី អាចនិយាយអ្វីបាន តាមដែលគេចង់និយាយ ប៉ុន្ដែ រដ្ឋាភិបាលនេះ បានតែងតាំង គណៈកម្មាធិការជាន់ខ្ពស់ ដើម្បីដាក់ការស៊ើបអង្កេតប្រឆាំង នឹងការសូកប៉ាន់ ចំពោះអ្នកទាំង ឡាយណាដែលពាក់ព័ន្ធនឹងរឿងនេះ។ យើងនឹងមិនអាច អត់ធ្មត់ការពាក់ព័ន្ធនឹងបញ្ហាបែបនេះ ដែលមិនអាចធ្វើឲ្យ ប្រទេសរបស់យើងប្រសើរឡើង បាននោះទេ។

លោកបានបន្ថែមទៀតថា ការចោទប្រកាន់ដែលថា ក្រុមអ្នកគាំទ្រអតីតប្រធានាធិបតី ក៏មានជាប់ពាក់ព័ន្ធ នឹងបញ្ហាទាំងនេះដែរ ហើយប្រសិនបើអ្នកណាបដិសេធ ពួកគេនឹងត្រូវ ដាក់ការស៊ើបអង្កេត ដោយសមត្ថកិច្ច។ បើទោះបីជាអតីតប្រធានាធិបតីលោក Mahinda Rajapaksa បានស្នើឲ្យរដ្ឋាភិបាលថ្មី បញ្ឈប់ការសងសឹកចំពោះរូបលោក និងអ្នកគាំទ្ររបស់លោកក៏ដោយ តែរដ្ឋាភិបាលថ្មី មិនព្រមស្តាប់តាមឡើយ៕

Photo by DAP-News

យុវជនវ័យ ជាង២០ឆ្នាំ ត្រូវឃាត់ខ្លួន ខណៈឆែកឃើញ លាក់ទុកថ្នាំញៀន

$
0
0

ភ្នំពេញ ៖ កម្លាំងនគរបាលល្បាត ខណ្ឌចំការមន នៅម៉ោងប្រមាណ ២និង១៦ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែមករា នេះ បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ ខណៈសង្ស័យថា បានរក្សាទុកគ្រឿងញៀន មួយចំនួន ក្នុងកាបូលលុយ ដាក់ក្នុងកែប ម៉ូតូ ស្ថិតនៅសង្កាត់ទួលស្វាយព្រៃទី១។

មន្រ្តីនគរបាលល្បាត បានឲ្យដឹងថា ថ្នាំញៀនទំាងនោះសង្ស័យជាប្រភេទម៉ាទឹកកក ហើយយុវជនដែលត្រូវឃាត់ខ្លួននោះ ឈ្មោះ ជា រដ្ឋា អាយុ២២ឆ្នាំ ស្នាក់នៅមិនពិតប្រាកដនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ មន្រ្តីនគរបាលបានឲ្យដឹងថា ខណៈកំពុងជិះល្បាត នៅក្នុងសង្កាត់ទួលស្វាយព្រៃទី១ ក៏បានប្រទះឃើញ ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿង ដែលគួរឱ្យ មានការសង្ស័យ ភ្លាមៗនោះកម្លាំងបានជិះដេញតាមតាំងពីម្តុំភូមិសាស្ត្រផ្សារដើមថ្កូវ រហូតដល់ចំណុចមុខវត្តមហាមន្ត្រី រួចក៏បានឃើញជនសង្ស័យខាងលើ ទៅជួបជាមួយនឹងបក្ខពួកផ្សេងទៀត ដោយឃើញដូច្នេះកាន់តែគួរឱ្យមានការសង្ស័យ ក៏បានធ្វើការឆែកឆេរ តែជនសង្ស័យបានរត់គេចខ្លួន ភ្លាមនោះសមត្ថកិច្ចបានដេញចាប់យកមកវិញ រួមជាមួយ កាបូបដៃមួយ ដែលនៅក្នុងនោះមានប្រដាប់សម្រាប់ជក់គ្រឿងញៀនមួយចំនួន។

ក្រោយឆែកឆេចាប់សព្វគ្រប់ សមត្ថកិច្ច ក៏បានប្រទះឃើញ ថ្នាំញៀនព្រមទាំងដកហូតបានថ្នាំញៀនជាងពីរជី, នាឡិកាមួយ, ខ្សែកមួយខ្សែ, លុយ២១១ដុល្លារ, ២១២បាត និង៣១ម៉ឺនរៀល និងម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីត សេ១២៥ពាក់ស្លាកលេខ 1CW-3419។ ក្រោយការសាកសួរជនសង្ស័យបានសារភាពថា ជាប់ពាក់ព័ន្ធនឹងករណី ប្រើប្រាស់ និងជួញដូរគ្រឿងញៀនពិតប្រាកដមែន បន្ទាប់មកសមត្ថកិច្ចបាន កសាងសំណុំរឿង បញ្ជូន ទៅតុលាការចាត់ការទៅតាមផ្លូវ ច្បាប់៕

ជំនួប រវាងលោក ស៊ូប៊ែឌី និងរដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ ត្រូវបានលុបចោល

$
0
0

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាពបានថ្លែង ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា ជំនួបរវាង អ្នករាយការណ៍ ពិសេសរបស់ អង្គការសហប្រជាជាតិ លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី ជាមួយលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិ នៅម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ នាទីស្តីការក្រសួងត្រូវ បានលុបចោលទៅវិញ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏លោកមិនបានបញ្ជាក់ពីមូលហេតុឡើយ។

លោក ស៊ូប៊ែឌី បានចាប់ផ្តើមបំពេញទស្សនកិច្ច ជាលើកចុងក្រោយ របស់ លោក នៅកម្ពុជានេះ រយៈពេល៩ថ្ងៃ តាំងពីថ្ងៃទី១៧មករា ហើយនឹងបញ្ចប់ដំណើរ នៅថ្ងៃ ទី២៥ មករា ក្នុងគោលបំណងស្វែងរកការពិត នៅកម្ពុជាដោយ ផ្តោតសំខាន់លើ វឌ្ឍនភាព ដែលសម្រេចបាន ក្នុងការធ្វើឲ្យស្ថាប័នរដ្ឋឯករាជ្យ ដែលសំដៅជាពិសេសដល់ ការធ្វើកំណែ ទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌» មុននឹងបញ្ចប់អាណត្តិ នាពេលដ៏ខ្លីខាងមុខ។

សូមបញ្ជាក់ថា លោក ស៊ូប៊ែឌី ត្រូវបានទទួលការតែងតាំង ជាអ្នករាយការណ៍ពិសេស ក្នុងខែមិនា ឆ្នាំ២០០៩ក្នុងអំឡុងពេលនេះ លោកបានបំពេញទស្សនកិច្ច នៅកម្ពុជា១១ ដង ហើយលោកក៏បានបង្ហាញ របាយការណ៍ចំនួនប្រាំពីរ ដល់ក្រុម ប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ៕

Photo by DAP-News


លោក អាត់ ខែម ប្រគល់ថវិកា សមាគម មិត្ដនគរបាលកម្ពុជា ជូនភរិយាសព លោកអ៊ឹង គឹមសាន

$
0
0

បន្ទាយមានជ័យ ៖ ស្នងការនគរបាល ខេត្ដបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍អាត់ ខែម នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ បានប្រគល់ថវិកា ៤លានរៀល ដែលជាថវិការបស់សមាគមមិត្ដនគរបាល កម្ពុជា ជូនភរិយាសព អនុសេនីយ៍ត្រី អ៊ឹង គឹមសាន ដែលបានទទួលមរណភាព ដោយសារជំងឺ កាលចុងឆ្នាំ២០១៤កន្លងទៅ។

ពិធីប្រគល់ថវិកា ៤លានរៀល ដែលជា ថវិកា សមាគមមិត្ដនគរបាលកម្ពុជា ជូន ក្រុមគ្រួសារសពមន្ដ្រី នគរបាល របស់ខ្លួន ដែលបានទទួលមរណភាព កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ ដោយសារជំងឺមហារីកថ្លើម បានធ្វើឡើង ដើម្បីចូលរួមចំណែកទ្រទ្រង់ជីវភាពនិងប្រើ ប្រាស់តាមតម្រូវការ  ។

លោកឧត្ដមសេនីយ៍អាត់ ខែម ក៏បាន ផ្ដាំផ្ញើភរិយាសព លោកអ៊ឹង គឹមសាន អំពី ការជួយរំលែកទុក្ខពី សំណាក់នាយ ឧត្ដមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានថ្នាក់ជាតិសមាគមមិត្ដនគរបាលកម្ពុជា ហើយ បានណែនាំឱ្យលោករៀបចំចាត់ចែងប្រាក់របស់សមាគមជូនដល់ក្រុមគ្រួសារនៃសព ។

លោកឧត្ដមសេនីយ៍ស្នងការ បានលើកឡើងអំពីសារសំខាន់នៃថវិកា របស់សមាគមមិត្ដនគរបាលកម្ពុជា ដែល បង្កើត ឡើងដើម្បីជួយទ្រទ្រង់គ្នាទៅវិញទៅមក នៅពេលដែលមន្ដ្រីនគរបាលណាម្នាក់ មានទុក្ខធុរៈពលី ឬមរណភាពដោយ រោគាពាធនោះ ។

ភរិយារបស់សព អនុសេនីយ៍ត្រីអ៊ឹង គឹមសាន បានថ្លែងអំណរគុណ ចំពោះលោកស្នងការ និងជាពិសេសនាយឧត្ដម សេនីយ៍ នេត សាវឿន ដែលបានយកចិត្ដទុកដាក់ ហើយចាត់ចែងថវិកាជូនអ្នកស្រី ដែលអាចយកទៅសម្រួល ក្នុង ជីវភាពបានមួយកម្រិតទៀត ៕

អគ្គិសនីកម្ពុជា ចាប់ផ្តើមចុះតបណ្តាញ អគ្គិសនីជូនកម្មករ នៅសប្តាហ៍ក្រោយ (មានវីដេអូ)

$
0
0

ភ្នំពេញ៖ ដោយមិនបង្អង់យូរ ក្រោយទទួលបទបញ្ជាពី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ  ហ៊ុន សែន ត្រឹមតែជាង ១០ថ្ងៃនោះ នៅសប្តាហ៍ក្រោយនេះ មន្រ្តីអគ្គិសនីកម្ពុជា នឹងចាប់ផ្តើមចុះបំពេញការងារ តបណ្តាញអគ្គិសនី និងដំឡើងកុងទ័រ ជូនកម្មករ កម្មការិនីហើយ។ ជំហ៊ានដំបូងក្នុងយុទ្ធនាការ នៃការផ្គត់ផ្គង់ ថាមពលអគ្គិសនីជូនកម្មករឲ្យប្រើប្រាស់ក្នុងតម្លៃ ត្រឹម ៦១០រៀលក្នុងមួយគីឡូវ៉ាត់នេះ នឹងត្រូវធ្វើឡើងនៅក្នុង ខណ្ឌឬស្សីកែវ ខណ្ឌ មានជ័យ និងខណ្ឌដង្កោ។

យោងតាមលិខិតជម្រាបជូនទៅអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ នេះ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា បានឲ្យដឹងថា ក្រុមនិយោជិត របស់អគ្គិសនីកម្ពុជា នឹងចុះទៅទទួលពាក្យស្នើសុំបន្តចរន្ត និងធ្វើការតភ្ជាប់ចរន្តអគ្គិសនីនៅទីតាំងស្នាក់នៅរបស់ កម្មករ កម្មការិនី នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០១៥នេះតទៅ។

ក្រុមនិយោជិត នឹងចាប់ផ្តើមធ្វើការពីម៉ោង ៤ និង៣០នាទីល្ងាច ដល់ម៉ោង ៨ និង៣០នាទីយប់សម្រាប់ថ្ងៃចន្ទ  ដល់ថ្ងៃសៅរ៍។ សម្រាប់ថ្ងៃអាទិត្យ វិញ នឹងធ្វើចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច។ តាមរយៈផ្ញើជូនអភិបាល រាជធានីនេះ លោក កែវ រតនៈ បានបញ្ជាក់ថា ក្រុមការងារចុះទៅបណ្តាខណ្ឌនីមួយៗ មានចំនួន ១០ក្រុម និង មានសមាជិកសរុប ៨០នាក់។

អគ្គនាយកអគ្គិសនីកម្ពុជា បានស្នើសុំអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ជួយចូលរួមសហការ និង ចាត់កម្លាំងប្រដាប់អាវុធម្នាក់ ទៅអមតាមក្រុមការងារនីមួយៗ ព្រមទាំងសុំការចូលរួមពីមន្រ្តីសាលាខណ្ឌ/សង្កាត់ ចំនួន ៤រូបទៅចូលរួមផងដែរ។

តាមរយៈលិខិតដដែលនេះ បានឲ្យដឹងផងដែរថា ចាប់នៅថ្ងៃទី២៩ សប្តាហ៍ក្រោយនេះ ក្រុមការងាររបស់អគ្គិស នីកម្ពុជា ក៏នឹងចុះទៅជួបម្ចាស់ដី ម្ចាស់ផ្ទះ និងម្ចាស់បន្ទប់ជួលនៅក្នុងខណ្ឌទាំង ៣ខាងលើផងដែរ ដើម្បីធ្វើការ វាយតម្លៃសំណង និងពិនិត្យបណ្តាញខ្សែ ក៏ដូចជាកុងទ័រ ដែលមានស្រាប់នៅតាមផ្ទះ ឬបន្ទប់ជួលរបស់កម្មករ  និយោជិត។

នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្ពោធវារីអគ្គិសនីឬស្សីជ្រុំនៅ   ខេត្តកោះកុង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥កន្លងទៅ បានបញ្ជាឲ្យអគ្គិសនីកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធរិះ  រកវិធានការ ដើម្បីផ្តល់ឱកាសឲ្យកម្មករ កម្មការិនី បានប្រើប្រាស់ថាមពលអគ្គិសនីក្នុងតម្លៃដូចប្រជាពលរដ្ឋទូទៅ   ពោលមិនស្ថិតក្រោមតម្លៃវិនិយោគបន្តពីម្ចាសផ្ទះជួល ឬម្ចាស់បន្ទប់ជួល ដែលមានតម្លៃថ្លៃនោះឡើយ។

ក្រោយទទួលបានបទបញ្ជានេះ អគ្គិសនីកម្ពុជា ដែលដឹកនាំដោយលោក កែវ រតនៈ បានបើកកិច្ចប្រជុំជាមួយ  មន្រ្តីពាក់ព័ន្ធ អាជ្ញាធរ មន្រ្តីសហជីព ព្រមទាំងប្រជាពលរដ្ឋជាម្ចាស់ផ្ទះ ឬបន្ទប់ជួលផងដែរ។ លោក កែវ រតនៈ   បានសម្រេចចំណាយថវិកាជាង ២លានដុល្លារ ដើម្បីតបណ្តាញខ្សែភ្លើង និងដំឡើងកុងទ័រដល់ផ្ទះ ឬបន្ទប់ ជួល  របស់កម្មករ-កម្មការិនីតែម្តង៕

- អគ្គិសនីកម្ពុជា បង្ហាញវិធានការ តបណ្តាញអគ្គិសនី ទៅតាមបន្ទប់ជួល របស់កម្មករ

អភិបាលខេត្ដព្រៃវែង ចុះជួបប្រជាពលរដ្ឋ នៅស្រុកពោធិ៍រៀង ស្ដាប់ពីសំណូមពរ

$
0
0

-អភិបាលខេត្ដសន្យា ដោះស្រាយ បញ្ហា របស់ប្រជាពលរដ្ឋ ដែលបានលើកឡើង

ព្រៃវែង ៖ អភិបាលខេត្ដព្រៃវែង និងជា អនុប្រធានអចិន្ដ្រៃយ៍ ក្រុមការងារថ្នាក់ខេត្ដ លោកហាស់ សារ៉េត កាលពីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ រួមជាមួយក្រុមការងារ បានចុះទៅជួបជាមួយប្រជាពលរដ្ឋមូលដ្ឋាន មកពីតាមឃុំ របស់ ស្រុកពោធិ៍រៀង ដើម្បី ចង់ដឹងនិងស្ដាប់ការលើកឡើងនូវបញ្ហា ផ្សេងៗ និងកង្វល់របស់ពួកគាត់ ដើម្បីឈាន ទៅរកដំណោះស្រាយមួយ ។

ការជួបសំណេះសំណាលក៏ដូចជាស្ដាប់ អំពីការលើកឡើងពីកង្វល់ផ្សេងៗ របស់ប្រជាពលរដ្ឋខាងលើនេះ បានធ្វើឡើង តាមរយៈ ការរៀបចំវេទិកាសាធារណៈ ហើយប្រជាពលរដ្ឋ និងមេឃុំទាំង អស់ របស់ស្រុកពោធិ៍រៀង បានអញ្ជើញចូល រួម ដើម្បីបង្ហាញពីបញ្ហាក៏ដូចជាទុក្ខកង្វល់ ទៅថ្នាក់ដឹកនាំ ។

នៅក្នុងវេទិកាសាធារណៈនេះ អភិបាល ស្រុកពោធិ៍រៀង លោកម៉ៅ គឹមឡុង បាន លើកពីស្ថានភាពទូទៅ នៃការងារ រដ្ឋបាលរបស់ស្រុក ដែលសម្រេចនាពេលកន្លងទៅ និង ការដាក់ផែនការបន្ដអនុវត្ដនាឆ្នាំខាងមុខទៀត ។

ក្រោយពីបញ្ចប់ការបង្ហាញពីលទ្ធផលការងាររដ្ឋបាលទូទៅរបស់អភិបាលស្រុករួចមក មេឃុំទាំងអស់ នៅក្នុង ស្រុក ពោធិ៍រៀង បានលើកឡើងពីបញ្ហាប្រឈម តាមរយៈសំណូមពររបស់ប្រជាពលរដ្ឋនៅតាមឃុំនីមួយៗ ដូចជាបញ្ហាផ្លូវ បញ្ហាអគ្គិសនី ជាដើម ។

នៅក្នុងឱកាសនោះ លោកហាស់ សារ៉េត បានលើកឡើងពីការយកចិត្ដទុកដាក់ជា ប្រចាំរបស់លោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុម ការងារថ្នាក់ជាតិ ចុះមូលដ្ឋានប្រចាំខេត្ដព្រៃវែង អំពីសុខទុក្ខរស់នៅ របស់ពលរដ្ឋ មិនថាតែនៅស្រុកពោធិ៍រៀងនោះទេ តែទូទាំងខេត្ដ ។

អភិបាលព្រៃវែង ក្រៅពីការលើកឡើង នូវភាពរីកចំរើននៅក្នុងខេត្ដ លោកក៏បាន សន្យាទៅកាន់ប្រជាពលរដ្ឋ យក បញ្ហានានា ដែលលើកឡើងនៅក្នុងវេទិកាសាធារណៈនេះទៅដោះស្រាយ និងសុំគោលការណ៍ណែនាំ ពីថ្នាក់លើ មិនទុកឱ្យប្រជាពលរដ្ឋបន្ដមាន កង្វល់ទាំងនេះតទៅទៀតឡើយ៕

អភិបាលខេត្តព្រៃវែង លោក ហាស់ សារ៉េត អញ្ជើញចូលរួម នៅក្នុងវេទិការសាធារណៈ ជួបស្តាប់កង្វល់របស់ប្រជាពលរដ្ឋ

មេឃុំ នៅក្នុងស្រុកឡើងមកបង្ហាញ និងលើកឡើងកង្វល់នានា ជូនអភិបាលខេត្ត ជួយដោះស្រាយ

<p style="text-align: center;"><img src="http://image.dap-news.com:81/dap-news/dap-images/2015/January/id-067/CH-01034.jpg"width="550" /></p>

អាជ្ញាធរខណ្ឌទួលគោក ប្ដេជ្ញាមិនឱ្យផ្លូវ នៅផ្សារដើមគ និងផ្សារនាគមាស ក្លាយជា ជំងឺលាប់នោះទេ

$
0
0

-អាជ្ញាធរខណ្ឌទួលគោក ចុះបើកផ្លូវ និង ត្រៀមរៀបចំ សណ្ដាប់ធ្នាប់តាមផ្សារ និង ទីតាំងផ្សេងទៀត

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌទួលគោក ជាម្ចាស់ទឹកដីមើលការខុសត្រូវលើផ្សារដើមគ និងផ្សារនាគមាស សំបូរទៅ មនុស្សម្នាទិញ លក់ទំនិញនោះ បានបង្ហាញការប្ដេជ្ញាចិត្ដថា មិនធ្វើឱ្យផ្លូវលេខ៣៣៦ ជាប់ផ្សារដើមគខាងជើង និងផ្លូវជុំវិញផ្សារនាគមាស ក្លាយជាជំងឺលាប់នោះឡើយ ពោលបន្ដមើលការខុសត្រូវនិងតាមដានពីលើ ខណៈដែលអាជ្ញាធរ សង្កាត់និងគណៈកម្មការ ផ្សារទាំងពីរជាអ្នកទទួលខុសត្រូវផ្ទាល់ ។

មិនឱ្យក្លាយជាជំងឺលាប់ សម្រាប់ផ្លូវទាំងនេះ ត្រូវបានអភិបាលរងខណ្ឌ ទួលគោក លោកប៉ាង លីដា  ដែលប្រចាំការ រៀបចំ សណ្ដាប់ធ្នាប់នៅលើដងផ្លូវនៃផ្សារទាំងពីរនេះ បានធ្វើឡើងតាំងពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៥មកនោះ អះអាងថា នឹងមិនឱ្យមានការដាក់តាំងលក់ទំនិញ លើទ្រូងផ្លូវទាំងនេះទៀតទេ ពោលអនុញ្ញាតឱ្យលក់ត្រឹម ដែនកំណត់ ដែលអាជ្ញាធរបានគូសវាសទុក ។

លោកប៉ាង លីដា នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥នេះ បានបញ្ជាក់តាមទូរស័ព្ទថា «សម្រាប់សណ្ដាប់ធ្នាប់ តាមដងផ្លូវ នៅផ្សារនាគមាស និងផ្សារដើមគ យើងពង្រឹងបន្ថែមទៀត មិនដកខ្លួននោះឡើយ ហើយនៅថ្ងៃចន្ទ ទី២៦ ខែមករា ខាងមុខ ខ្ញុំនឹងចុះទៅផ្សារនាគមាស ដើម្បីផ្ទៀតផ្ទាត់ព្រំនៃការទទួលខុសត្រូវថា តើផ្សារទទួល ខុសត្រូវប៉ុនណា លើដែនដី និងសង្កាត់ ទទួលខុសត្រូវប៉ុនណា» ។

អភិបាលរងខណ្ឌរូបនេះ បានបន្ដទៀតថា កម្លាំងសន្ដិសុខសណ្ដាប់ធ្នាប់គឺមិនដកថយនោះឡើយ ហើយទាំងគណៈ កម្មការ ផ្សារនិងអាជ្ញាធរសង្កាត់ ត្រូវមានការទទួលខុសត្រូវខ្ពស់ ខណៈដែលខណ្ឌ ជាអ្នកមើលខាងលើជាប្រចាំ ។

លោកប៉ាង លីដា បានបញ្ជាក់ទៀតថា «បញ្ហានេះ លោកអភិបាលខណ្ឌ ឯក ឃុនដឿន បានប្រាប់ហើយថា មិនឱ្យក្លាយជា ជំងឺលាប់នោះទេ»។

បើតាមអភិបាលរងខណ្ឌ ក្រោយពីដក ខ្លួនចេញពីផ្សារដើមគ និងផ្សារនាគមាស លោកនឹងបន្ដរៀបចំសណ្ដាប់ធ្នាប់ តាមដងផ្លូវ និងកន្លែងផ្សេងទៀត បូកទាំង ផ្សារនិងជាពិសេស បើកផ្លូវពីរបីកន្លែងទៀត ឱ្យដំណើរការចរចាឡើងវិញ ខណៈដែលផ្លូវទាំង នោះ ដូចជាផ្លូវលេខ៥៦៦ ក្លាយជាចំការចេក និងចំការអំពៅអស់ទៅ ហើយ។

លោកប៉ាង លីដា បានពន្យល់ថា ការបើក ផ្លូវពីរបីខ្សែទៀតនោះ គឺដើម្បីភ្ជាប់ទៅនឹង ផ្លូវ R5R6 នៅតំបន់ បឹងកក់ ដែលអាចឱ្យ ប្រជា ពលរដ្ឋធ្វើដំណើរឆ្លងកាត់បាន ។

ជាក់ស្ដែងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ លោកប៉ាង លីដា និងមន្ដ្រីជំនាញ បានចុះទៅពិនិត្យមើល ដើម្បីបើកផ្លូវ លេខ៦០៨ កែងផ្លូវលេខ២៨៣ ក្នុងសង្កាត់បឹងកក់ទី១ បឹងកក់ទី២ ខណ្ឌទួលគោក ខណៈដែលផ្លូវ ទាំងនេះ មិនអាច ធ្វើចរាចរបាន ។

សូមបញ្ជាក់ថា ផ្លូវនៅជុំវិញផ្សារនាគមាស និងផ្សារដើមគ តាំងពីដើមរៀងមក មិនអាចធ្វើដំណើរដោយរថយន្ដ បាន នោះឡើយ ហើយស្ទើរតែមិនអាចទៅរួច ព្រោះតែអាជីវករបានលក់ទំនិញ នៅលើទ្រូងផ្លូវពេញអស់ទៅហើយ នោះ ប៉ុន្ដែចាប់តាំង ពីថ្ងៃទី១២ ខែមករា កន្លងទៅនេះ អាជ្ញាធរខណ្ឌទួលគោក បានចុះរៀបសណ្ដាប់ធ្នាប់ តាមបណ្ដាផ្លូវ ខាងលើ អាចឱ្យចរាចរណ៍ឡើងវិញ ។

លោកប៉ាង លីដា បានអះអាងថា  ក្រុម ការងារនិងឈរជើងរៀបចំសណ្ដាប់ធ្នាប់នៅ ផ្សារទាំងពីរនេះ ក្នុងរយៈពេល ១៥ ថ្ងៃ មិនឱ្យ មានការដាក់តាំងលក់លើទ្រូងផ្លូវដូចមុនទៀតទេ។

លោក ប៉ាង លីដា ចុះពិនិត្យខ្សែលេខ៦០៨ កែង២៨៣ ដើម្បីបើកដំណើរការឡើងវិញ

កម្មករអូសរទេះ នៅជាយដែនប៉ោយ ប៉ែត តវ៉ាបិទផ្លូវ ទាមទារឱ្យគយ បញ្ចុះតម្លៃទារពន្ធ បាននាំគ្នា រំសាយហើយ

$
0
0

បន្ទាយមានជ័យ ៖ នៅវេលាម៉ោង៤និង៣៥នាទីល្ងាច ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥នេះ ដោយមាន ការសម្របសម្រួលគ្នា រួចមក ក្រុមកម្មករអូសរទេះ បានរំលាយវិញអស់ហើយ ដោយមានការធ្វើលិខិតកិច្ចសន្យា រវាងមន្ត្រីគយ និងក្រុមកម្មករ មានបីចំនុច ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋ ជា កម្មករអូសរទេះ នៅជាយដែនក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥នេះ បាននាំគ្នាតវ៉ា ដោយយករទេះ របស់ពួកគាត់មករាំងផ្លូវ មិនឱ្យ មានការធ្វើដំណើរឆ្លងកាត់ ក្នុងគោលបំណងទាមទារ ឱ្យមន្ដ្រីគយនៅទីនោះ បញ្ចុះតម្លៃទារពន្ធ និងកុំឱ្យ ពួកគាត់សាងឥវ៉ាន់ពីរទេះរុញដាក់តាមមធ្យោបាយផ្សេងទៀត ដែលនាំអស់លុយមួយសារទៀត ។

ពិភាក្សា បន្ថែមរវាង សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ជាមួយ សាកលវិទ្យាល័យ ប្រាណាខនស៊ី អាយុធ្យារ៉ាចាផាត់ និងការចូលរួម ប្រកួតប្រជែង និយាយភាសា អង់គ្លេស ជាលក្ខណៈអន្តរជាតិ របស់និស្សិតអាស៊ីអឺរ៉ុប

$
0
0

ភ្នំពេញ ៖ ក្រោយពីបានចុះកិច្ច អនុស្សារណៈ នៃការយោគយល់គ្នា រវាងសាកលវិទ្យាល័យ អាស៊ីអឺរ៉ុបនិង សាកលវិទ្យាល័យ ប្រាណាខនស៊ីអាយុធ្យារ៉ាចាផាត់ នៃប្រទេសថៃ កាលពីខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅ នេះ ។

លោកបណ្ឌិតជា សុភាព សាកល វិទ្យា ធិការរងតំណាង របស់លោកឌួង លាង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បានដឹកនាំគណៈប្រតិភូ ដែលជាព្រឹទ្ធបុរសព្រឹទ្ធបុរសរង អនុប្រធាន ការិយាល័យ សិក្សានិងប្រធានដេប៉ាតឺម៉ង់ ចូលរួមប្រជុំពិភាក្សា លើកិច្ចព្រម ព្រៀងប ន្ថែម ផ្លាស់ប្តូរបទ ពិសោធន៏និងវប្បធម៌គ្នាទៅវិញ ទៅមក ដែលបានប្រព្រឹត្ត ទៅកាលពីថ្ងៃទី១២-១៥ ខែមករា ឆ្នាំ២០១៥ នៅសាកលវិទ្យាល័យប្រាណាខនស៊ីអាយុធ្យា ដែលបានសម្រេចលើ ចំណុចចំនួន០៦៖១-ធ្វើការផ្លាស់ ប្តូរសាស្រ្តា ចារ្យនិង និស្សិតរវាងមហាវិទ្យាល័យចំនួន០៤ គឺមហាវិទ្យាល័យសិល្បៈមនុស្ស សាស្រ្ត និងភាសា មហាវិទ្យា ល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាមហាវិទ្យាល័យសង្គមសាស្រ្ត និងសេដ្ឋកិច្ចនិងមហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្មនិងទេសចរណ៍២-ផ្លាស់ប្តូរសៀវភៅសិក្សា Journal និងព័ត៌មានសិក្សាទៅវិញ ទៅមក៣-ផ្លាស់ ប្តូរវប្បធម៌គ្នា ទៅវិញទៅមកពីវប្បធម៌ក្នុងការ សិក្សានិងការធ្វើការនៅក្នុង សាកលវិទ្យា ល័យព្រមទាំងការរស់នៅក្នុង សង្គមរវាងប្រទេសទាំងពីរ៤-សហការធ្វើកម្មវិធីសិក្សារួមគ្នា ដោយនិស្សិតសិក្សានៅអាស៊ីអឺរ៉ុប ក៏ដូចជាសិក្សានៅសាកល វិទ្យាល័យ ប្រាណាខនស៊ីអាយុធ្យារ៉ាចាផាត់ ឬសិក្សានៅសាកលវិទ្យាល័យប្រាណាខនស៊ីអាយុធ្យារ៉ាចាផាត់ ក៏ដូចជាសិក្សា នៅអាស៊ីអឺរ៉ុប៥-ទទួល ស្គាល់ក្រេឌីតគ្នា ទៅវិញទៅមកគឺ២+២ ដោយសិក្សានៅអាស៊ីអឺរ៉ុបចំនួន២ឆ្នាំ និងនៅសាកលវិទ្យាល័យ ប្រាណាខនចំនួន២ឆ្នាំឬ៣+១គឺសិក្សានៅអាស៊ីអឺរ៉ុបចំនួន៣ឆ្នាំនិងនៅសាកលវិទ្យាល័យប្រាណាខនចំនួន១ឆ្នាំឬផ្ទុយមកវិញ៦-ធ្វើកិច្ចសហប្រតិបត្តិការ រវាងសាលារៀន ខេមអេលីត ជាឧបសម្ព័ន្ធរបស់អាស៊ីអឺរ៉ុប និងសាលារៀនសាទីជាឧបសម្ព័ន្ធ របស់សាកលវិទ្យា ល័យប្រាណាខន។

ក្នុងពេលជាមួយគ្នានេះដែរនិស្សិត អាស៊ីអឺរ៉ុបចំនួន០២រូប ដែលដឹកនាំដោយតំណាងមហា វិទ្យាល័យ សិល្បៈមនុស្ស សាស្រ្តនិង ភាសាបានចូលរួមកម្មវិធីប្រកួតប្រជែង និយាយភាសាអង់គ្លេស ជាលក្ខណៈ អន្តរជាតិ មាន០៥ប្រទេស ចូលរួមគឺប្រទេសខ្មែរ ប្រទេសថៃ ប្រទេសចិន ប្រទេសហ្វីលីពីន និងប្រទេស ព្រុយណេ ដែលនិស្សិតអាស៊ីអឹរ៉ុប បានទទួលចំណាត់ថ្នាក់លេខ៧ ក្នុងចំណោម បេក្ខជនចំនួន៤០នាក់៕

អគ្គិសនីកម្ពុជា ឲ្យមន្រ្តីខ្លួន នៅទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់ ផ្គត់ផ្គង់ ទាន់ពេលវេលា

$
0
0

ភ្នំពេញ ៖ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គិសនី អគ្គនាយកកម្ពុជា បានធ្វើការណែនាំ ឲ្យមន្រ្តីរបស់ខ្លួននៅទូទាំងប្រទេស ត្រូវផ្គត់ផ្គងឲ្យប្រជាពលរដ្ឋគ្រប់គ្រាន់ និងទាន់ពេលវេលា ដើម្បីបំពេញតម្រូវការពួកគាត់។

យោងតាម សេចក្តីជូនដំណឹងរបស់ លោក កែវ រតនៈនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥នេះបាន ឲ្យដឹងថា ការផ្តល់សេវាភ្ជាប់ ចរន្តអគ្គិសនីថ្មី ក៏ដូចជាការផ្តល់សេវាគាំទ្រ ដទៃទៀតត្រូវធ្វើឲ្យ បានរួសរាន់តាមគោលការណ៍។ ការយកថ្លៃសេវា ដាច់ខាតត្រូវអនុវត្តន៍ តាមការកំណត់ផ្លូវ ការជាធរមាន , មិនអនុញ្ញាតឲ្យយកនាឡិកា ស្ទង់មតិមកពិនិត្យ ហើយទុកឲ្យអតិថិជន រង់ចាំជាដាច់ខាត ហាមយកថវិកា ពីអតិថិជនក្នុងកិច្ចការនេះ។

លិខិតខាងលើបន្តថា រាល់ការប្តូរហ្វុយស៊ីប និងឌីស្យុងទ័រថ្មី ឬឧបករណ៍រណបឯ ទៀតៗ ដែលជាភារកិច្ចរបស់អគ្គិសនីកម្ពុជា ក៏ត្រូវធ្វើភ្លាមៗ , ត្រូវត្រៀមបើកសម្ភារបរិក្ខារអគ្គិសនី ទុកបំរុងសម្រាប់ផ្តល់សេវាបន្ទាន់ នៅថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យជាតិ៕

Photo by DAP-News


ថ្នាក់ដឹកនាំ NOCC និង NOCL ប្រទេសឡាវ ជួប​សវនការ​ជាមួយ​គ្នា ត្រៀមចុះ MOU

$
0
0

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ មករា ឆ្នាំ២០១៥ នេះ លោក Inhara Kasem អនុប្រធានគណៈកម្មាធិការជាតិ អូឡាពិកឡាវ (NOCL) និងប្រតិភូ ៣រូបទៀត បានមកធ្វើទស្សនកិច្ច ក្នុងប្រទេសកម្ពុជា ដោយបានជួបសវនការ ជាមួយលោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា(NOCC) និងមន្ដ្រីក្រោមឱវាទ ដើម្បីពិភាក្សាអំពីការ ចុះអនុសារណៈយោគយល់គ្នា (MOU) រវាងស្ថានប័នកីឡា នៃប្រទេសទាំងពីរ។
ជំនួបថ្នាក់ដឹកនាំកីឡាកំពូល របស់ NOCC និង NOCL នេះ បានធ្វើឡើង នៅក្នុងទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ក្នុងគោលបំណងជួយគ្នា ទៅវិញទៅមក ដើម្បីពង្រឹងសមត្ថភាព កីឡាករ-កីឡាការិនី នៃប្រទេសទាំង២ ដើម្បីត្រៀមចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ។

លោក Inhara Kasem បានលើកឡើង ក្នុងឱកាសនោះថា បច្ចុប្បន្នវិស័យកីឡាកម្ពុជា មានការរីកចម្រើនច្រើនជាងមុន ហើយឆ្នាំ២០២៣ខាងមុខ កម្ពុជាក៏ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍កីឡា SEA Games លើកទី៣២ដែរ ដូច្នេះលោកចង់ឃើញ ប្រទេសទាំង២(កម្ពុជា-ឡាវ) ចាប់ដៃសហការគ្នា តាមរយៈការចុះ MOU ជាមួយគ្នា ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ បច្ចេកទេសទៅវិញទៅមក ។ ក្នុងនោះលោកអនុប្រធាន NOCL នេះ ក៏បានអញ្ជើញលោក ថោង ខុន ទៅធ្វើទស្សនកិច្ចនៅប្រទេសឡាវ ទៀតផង ។

ជាមួយគ្នានោះ លោក ថោង ខុន បានមានប្រសាសន៍ថា លោកស្វាគមន៍ជានិច្ច ចំពោះការចុះអនុសារណៈយោគយល់គ្នានេះ ហើយលោកក៏បានសន្យាផងដែរថា នឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសឡាវវិញ ដើម្បីពន្លឿន ការចុះ MOU រវាងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងគណៈកម្មាធិការ ជាតិ អូឡាំពិកឡាវ ។

លោកអះអាងថា “ខ្ញុំសន្យា ខ្ញុំនឹងធ្វើដំណើរទស្សនៈកិច្ច នៅប្រទេសឡាវ យ៉ាងយូរក្រោយបញ្ចប់ ការប្រកួតក្នុងព្រឹត្តិការណ៍កីឡា SEA Games លើកទី២៨ នៅប្រទេសិង្ហបុរី ។ ពេលនោះពិធីចុះអនុសារណៈ យោគយល់គ្នារវាង NOCC និងNOCL នឹងត្រូវចាប់ផ្ដើម” ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានលើកឡើង ពីលទ្ធផលនៃសវនការរវាងលោក ថោង ខុន និងលោក Inhara Kasem ថា កិច្ចប្រជុំនេះ មានគោលបំណងសំខាន់ ២គឺទី១ ការជួយគ្នាទៅវិញទៅមក ទាំងការហ្វឹកហាត់ បច្ចេកទេស ឬគ្រូបង្វឹកជាដើម។ រីឯទី២ គឺការផ្ដល់បទពិសោធន៍ ស្ដីពីការរៀបចំព្រឹត្តិការណ៍ SEA Games ។

លោកបន្ដថាទៀតថា កាលពីឆ្នាំ២០០៩ ប្រទេសឡាវ បានរៀបចំព្រឹត្តិការណ៍ ប្រចាំតំបន់ ដែលហៅកាត់ថា SEA Games ម្ដងរួចមកហើយ ។ ដូច្នេះបទពិសោធន៍ នៃការរៀបចំនោះ នឹងត្រូវផ្ដល់មកឲ្យកម្ពុជា ដែលត្រៀមនឹងធ្វើជាម្ចាស់ផ្ទះ កីឡា SEA Games នាឆ្នាំ២០២៣ ។ មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំទាំង២ ក៏មានគម្រោងបញ្ជូន អត្ដពលិករៀងៗខ្លួន ដើម្បីធ្វើការហ្វឹកហាត់ ជាមួយគ្រូបង្វឹកណា ដែលមានសមត្ថភាព និងទេពកោសល្យ ដើម្បីដកស្រង់បទពិសោធន៍ បច្ចេកទេសពីគ្នាទៅវិញទៅមក ផងដែរ ៕

អ.ហ ខណ្ឌពោធិ៍សែនជ័យ ចាប់មុខសញ្ញា គ្រឿងញៀន ដកហូតម៉ាទឹកកក ៣១កញ្ចប់

$
0
0

ភ្នំពេញ ៖ កម្លាំងអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្ដិការបង្ក្រាបមុខ សញ្ញាជួញដូរ ថ្នាំញៀនម្នាក់ ដែលតែងតែធ្វើ សកម្មភាពជាប្រចាំ និងដកហូតថ្នាំញៀន ប្រភេទក្រាម ពណ៌សថ្លា (ម៉ាទឹកកក) ចំនួន៣១កញ្ចប់ ក្នុងនោះ កញ្ចប់ធំចំនួន៦ ។

ប្រតិបត្ដិការរបស់ កម្លាំងអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បង្ក្រាបមុខសញ្ញាជួញដូរថ្នាំ ញៀន ខាងលើនេះ បាន ធ្វើឡើងកាលពីវេលា ម៉ោងជិត៥ល្ងាច ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ ដោយមានការឯកភាព តាមផ្លូវច្បាប់ ពីតំណាង អយ្យការ ដោយចុះទៅឆែកឆេរទី កន្លែង ស្នាក់នៅរបស់ជនសង្ស័យ ស្ថិតនៅ ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

មន្ដ្រីអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ជនសង្ស័យ ឯ វណ្ណា អាយុ៤៩ឆ្នាំ ជាមុខសញ្ញាចែកចាយ គ្រឿងញៀនដ៏ធំម្នាក់ ហើយបច្ចុប្បន្នស្នាក់នៅ ជាមួយឪពុក ម្ដាយរបស់គេ ទីកន្លែងចាប់ខ្លួននោះ ។

តាមមន្ដ្រីអាវុធហត្ថ ក្រៅពីការដកហូតថ្នាំញៀន ប្រភេទក្រាម ពណ៌សថ្លាចំនួន២៥ កញ្ចប់តូច និង៦កញ្ចប់ធំ កម្លាំងសមត្ថកិច្ច ក៏ បានរកឃើញ និងដកហូតកាំភ្លើង កែច្នៃមួយដើម ដាវសាំម៉ូរ៉ៃមួយ កាំបិតតូចមួយ អាយកូម មួយគ្រឿង និង សម្ភារមួយចំនួនទៀត។

មន្ដ្រីអាវុធហត្ថបានឱ្យដឹងថា បើគិតជាតម្លៃនៃគ្រឿងញៀន ដែល ដកហូតបាននោះ ប្រមាណ១ម៉ឺនដុល្លារ ។ បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបានបញ្ជូន ខ្លួន និងសួរនាំនៅទីបញ្ជាការដ្ឋាន អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាង សំណុំរឿង ទៅកាន់តុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់ ។

នៅក្នុងពិធីបិទវគ្គ បូកសរុបកាងារ របស់អាវុធហត្ថ រាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ អាវុធហត្ថ លើផ្ទៃប្រទេស បានជំរុញឱ្យកងរាជអាវុធហត្ថបន្ដ ស្រាវជ្រាវបទល្មើស នាឆ្នាំកន្លង ទៅ ដែលមិនទាន់បង្ក្រាប ពីព្រោះបទល្មើសខ្លះ មិនទាន់ត្រូវបានចាប់ខ្លួន ជនល្មើសបាន នៅ ឡើយទេ ហេតុដូច្នេះ ហើយនៅឆ្នាំ២០១៥នេះ ត្រូវខិតខំនិងបន្ដយកចិត្ដទុកដាក់បង្ក្រាប ឧក្រិដ្ឋ ព្រមទាំងជនល្មើសទាំងនោះ ។

លោកថា កម្លាំងទាំងអស់ត្រូវបន្ដ សកម្មភាពរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សង្គ្រោះគ្រោះមហន្ដរាយ ពង្រឹងច្បាប់ ចរា ចរណ៍ ការប្រមូលថវិកាជាតិ និង ការចូលរួមសកម្មភាព បំផ្លាញធនធានធម្មជាតិ និងការងារជា ច្រើនផ្សេងទៀត៕

អាជ្ញាធរ អគ្គិសនីកម្ពុជា ប្រតិកម្មនឹង ការលើកឡើង របស់លោក សម រង្ស៊ី រឿងតម្លៃ អគ្គិសនីកម្ពុជា ទិញពីថៃ

ផ្លូវប្រវែង៣៦Km និងស្ពាន៣កន្លែង ជាកាដូប្រវត្តិសាស្រ្ត ដល់អ្នកស្រុកពោធិ៍រៀង

$
0
0

ព្រៃវែង ៖ អ្នកស្រុកពោធិ៍រៀង របស់ខេត្តព្រៃវែង ក្រៅពីទទួលបាន សមិទ្ធផល ជាច្រើន ហើយនោះ នាពេលខាងមុខ ដ៏ខ្លី ប្រជាពលរដ្ឋទាំងអស់ នឹងទទួលបាន កាដូប្រវត្តិសាស្រ្តមួយ ទៀត ពីរាជរដ្ឋាភិបាល គឺផ្លូវប្រវែង ៣៦គីឡូម៉ែត្រ និងស្ពាន ចំនួន៣កន្លែង។

ទាំងផ្លូវ និងស្ពាន ដែលជាសមិទ្ធផលថ្មី ផ្តល់ជូនពីរាជរដ្ឋាភិបាលកម្ពុជា នាពេលនេះ គឺស្ថិតនៅក្រោមដំណើរ សាងសង់ និងស្ថាបនានៅឡើយ ពីកម្លាំងកងវិស្វកម្ម របស់ អគ្គមេបញ្ជាការ ហើយគ្រោងដាក់ឲ្យ ដំណើរនាឆ្នាំ២០១៥នេះ ។

កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ ក្រោយពីបញ្ចប់ការ អញ្ជើញចូលរួម ជួបប្រជាពលរដ្ឋ នៅក្នុងវេទិកា សាធារណៈរួចមក នោះ អភិបាលខេត្តព្រៃវែង លោក ហាស់ សារ៉េត និងលោក ឈន សារ៉ាណេ នាយរងសេនា ធិការចំរុះ និងជាមេបញ្ជាការរង បញ្ជាការដ្ឋាន វិស្វកម្មអគ្គបញ្ជាការ បានចុះទៅពិនិត្យមើល ដំណើរការសាងសង់ នៃផ្លូវប្រវែង ៣៦គីឡូម៉ែត្រ និងស្ពាន ទាំង៣កន្លែងនេះ។

ជាមួយថ្មីម្តងទៀត លោក ហាស់ សារ៉េត អភិបាលខេត្តព្រៃវែង បានបង្ហាញ នូវការរីកចម្រើន យ៉ាងខ្លាំងលើគ្រប់វិស័យ និយាយជារួម និយាយដោយឡែក សម្រាប់ ខេត្តព្រៃវែង ដែលលោកគ្រប់គ្រងនេះ បានបង្ហាញសមិទ្ធផលជាច្រើន ជាពិសេស ប្រព័ន្ធហេដ្ឋា រចនាសម្ព័ន្ធ ខ្វាត់ខ្វែង ជូនដល់ប្រជាពលរដ្ឋ នៅខេត្តព្រៃវែង ដើម្បីចូលរួមកាត់ បន្ថយការ លំបាកក្នុងជីវភាព របស់ពួកគាត់ បានជាច្រើន សម្រាប់ការធ្វើដំណើរ និងដឹកទំនិញផ្សេងៗ។

ជាក់ស្តែង ស្ពានអ្នកលឿង ដែលតភ្ជាប់ពីទន្លេមេគង្គ នៅក្នុងទឹកដីខេត្តកណ្តាល និងទឹកដី ខេត្តព្រៃវែង ទើបតែដាក់ ឲ្យដំណើរការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាចរន្តសេដ្ឋកិច្ចមួយ យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ មិនថា តែនៅខេត្តទាំង២នេះទេ តែសម្រាប់ប្រជាពលរដ្ឋទូទៅ ដែលឆ្លងកាត់ និងប្រើប្រាស់ស្ពាន វែងជាងគេនេះ។

អភិបាលខេត្តព្រៃវែង ក៏បានលើកឡើងនូវ ការយក ចិត្តទុកដាក់ ជាប្រចាំ របស់លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រៃវែង ដែលតែងតែជួយដោះស្រាយ នូវកង្វល់ និងទុក្ខលំបាកផ្សេងៗ របស់ប្រជាពលរដ្ឋ នៅទីនេះ។

សម្រាប់ដំណើរការស្ថាបនា និង សាងសង់ផ្លូវ និងស្ពានវិញ លោក ហាស់ សារ៉េត បានជំរុញ និងសំណូមពរ ដល់កងកម្លាំង វិស្វកម្មអនុវត្តគម្រោងនេះ ឲ្យមានបាននៅក្នុងឆ្នាំ២០១៥នេះ ដើម្បីជាប្រយោជន៍រួម របស់ ប្រជាពលរដ្ឋ នៅស្រុកពោធិ៍រៀងទាំងមូល៕

អភិបាល ខេត្តព្រៃវែង ចុះពិនិត្យការស្ថាបនាផ្លូវប្រវែង ៣៦គីឡូម៉ែត្រ និងស្ពានចំនួន៣កន្លែង

ស្ពានថ្មី ដែលត្រូវកសាងរួច សម្រាប់ការឆ្លងកាត់របស់ប្រជាពលរដ្ឋ

ស្ពានចាស់ ដែលប្រជាពលរដ្ឋ បានឆ្លងកាត់ នាពេលកន្លងទៅ

លោក ស៊ូប៊ែឌី ព្រួយបារម្ភចំពោះជន ជាតិម៉ុងតាញ៉ា

$
0
0

ភ្នំពេញ៖ នៅក្នុងសន្និសីទជាលើកចុងក្រោយ បន្ទាប់ពីបានបំពេញបេសកកម្ម អស់រយៈពេល ៦ឆ្នាំអ្នករាយការណ៍ពិសេស អង្គការ    សហ ប្រជាជាតិ ទទួលបន្ទុកកិច្ចការ សិទ្ធិមនុស្ស ប្រចាំកម្ពុជា លោក ស៊ូយ៉ា ប្រាសាទ ស៊ូប៊ែឌីបានលើកឡើងពីក្តីបារម្ភរបស់ខ្លួន ចំពោះ ជន ជាតិម៉ុងតាញ៉ា ដែលបានភៀសខ្លួនពីប្រទេសវៀតណាម ចូលមកកម្ពុជាជាបន្តបន្ទាប់ ហើយកំពុងរស់នៅក្នុងព្រៃ ស្ថិតនៅខេត្ត រតនគិរី។

លោកបានមានប្រសាសន៍ក្នុងសន្និសីទ ដែលធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥តាមរយៈអ្នកបកប្រែថា «ខ្ញុំមានក្តីបារម្ភចំពោះអ្នកមកកម្ពុជា(ជនជាតិម៉ុងតាញ៉ា) គួរតែបានទទួលការស្វាគមន៍និងទទួលបានការអនុវត្តទៅតាមផ្នែកច្បាប់។ ប្រទេសកម្ពុជា មានកាតព្វកិច្ចផ្នែកផ្លូវច្បាប់ក្នុងការការពារសិទ្ធិមនុស្ស និងការប្រព្រឹត្តទៅលើ ពួកគេដោយភាពយុត្តិធម៌»។

លោកបន្តថា សង្ឃឹមថាការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ និង ក្រសួងមហាផ្ទៃ របស់កម្ពុជា នឹងជួបជាមួយជនជាតិម៉ុង តាញ៉ាក្រុមទី១ ដែលបានមកដល់ប្រទេសកម្ពុជាមុនគេ ហើយ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងនឹងបន្តធ្វើជាមួយទៀតលើបញ្ហានេះ។

លោកសង្ឃឹមថា នឹងមិនមានការបណ្តេញអ្នកណាម្នាក់ចេញពីកម្ពុជាមុននឹងមិនបានធ្វើការវិនិច្ឆ័យ ឲ្យបានច្បាស់លាស់។

សូមបញ្ជាក់ផងដែរថា ក្រោមការសហការយ៉ាងល្អរវាងក្រសួងមហាផ្ទៃកម្ពុជា និងមន្រ្តីអង្គ ការសហប្រជាជាតិ ជនជាតិម៉ុងតាញ៉ាចំនួន ១៣នាក់ ដែលលាក់ខ្លួនក្នុងព្រៃក្នុងខេត្ត រតនៈគិរី បានចេញមកជួបមន្រ្តីទំាងនោះដោយសុវត្ថិភាព និងកំពុងចុះឈ្មោះដោយនាយក ដ្ឋានជនភៀសខ្លួនរបស់រាជរដ្ឋាភិបាល ជាមួយនឹងដំណើរការស្នើសុំ សម្រាប់ទទួលបានសិទ្ធិជ្រកកោនផងដែរ៕

Viewing all 8042 articles
Browse latest View live




Latest Images