Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

សម្តេចតេជោ ខិតខំបញ្ចុះបញ្ចូល អ្នកជំនួញពិភពលោក ចូលមកកម្ពុជា ក្នុងវេទិកាសេដ្ឋកិច្ច នៅស្វីស

$
0
0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេស កម្ពុជា រួមនិងមន្រ្តីកម្ពុជាជាច្រើនរូប បានរួមគ្នាប្រើ ប្រាស់វេទិកាសេដ្ឋកិច្ចពិភពលោកក្នុងប្រទេសស្វីស លើកបង្ហាញពីសក្តានុពលសេដ្ឋកិច្ច ឱកាសវិនិយោគ ការធ្វើ កំណែទម្រង់ និងបង្កើតប្រព័ន្ធច្បាប់វិនិយោគផ្សេងៗ ទៅកាន់បណ្តាវិនិយោគិនពិភពលោក។ ការលើកបង្ហាញពី  កាលានុវត្តភាព នៃការវិនិយោគនៅកម្ពុជា ទៅកាន់ក្រុមវិនិយោគិននេះ ក្នុងក្តីរំពឹងថា អាចទាក់ទាញក្រុមវិនិ យោគពិភពលោកចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនថែមទៀត ដើម្បីសាងភាពរីកចម្រើនជូនជាតិ និង ប្រជាជនកម្ពុជា។

លោក គឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ជាតិ លើទំព័រហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមករា  ឆ្នាំ២០១៥  បានឲ្យដឹងថា ក្នុងឱកាសអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីស សម្តេចតេជោ  ហ៊ុន សែន បានអញ្ជើញជាអធិបតីបើកវេទិកាវិនិយោគមួយ ដែលរៀបចំឡើង ដោយសភាពាណិជ្ជកម្មស្វីស និង ក្រសួងពាណិជ្ជកម្មកម្ពុជា។ វេទិកា ដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីវិនិយោគិនធំៗ របស់ស្វីស  សហភាពអឺរ៉ុប សហរដ្ឋអាម៉េរិក និងអ្នកវិនិយោគទុនមួយចំនួនពីទ្វីអាស៊ី សរុបប្រមាណ១០០នាក់។

ក្នុងវេទិកានោះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជា នៅមានសក្តានុពលរីកលូតលាស់ ខ្ពស់ និងមានកាលានុវត្តភាពក្នុងការធ្វើពិពិធកម្ម ក្នុងវិស័យជាច្រើន ដែលបង្ហាញពីវិសាលភាពទូលំទូលាយសំ រាប់ការវិនិយោគ។

សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា និងឥស្សរជនជាន់ខ្ពស់តាមគ្រប់ជំនាញទាំងអស់ ក្នុងនោះរួមទាំងប្រធានធនា  គារអេស៊ីលីដា បានធ្វើការឆ្លើយទៅនឹងសំណួរមួយចំនួន ទាក់ទិនទៅនឹងចម្ងល់របស់វិនិយោគិនស្វីស អាម៉េរិក  សហភាព អឺរ៉ុប និង អាស៊ី ក្នុងការវិនិយោគនៅកម្ពុជា ពិសេសទាក់ទិនប្រព័ន្ធច្បាប់។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ប្រាប់ក្រុមវិនិយោគនៅប្រទេសស្វីសថា កម្ពុជារៀបចំធ្វើវិសោធនកម្ម ទៅលើច្បាប់សំខាន់ៗមួយចំនួន ដូចជាច្បាប់ស្តីពីការវិនិយោគ ច្បាប់ស្តីពីសារពើពន្ធ ដើម្បីបង្កើនភាពទាកទាញ សម្រាប់ការវិនិយោគ និងធានាភាពស៊ីសង្វាក់គ្នានៅក្នុងក្របខណ្ឌច្បាប់ និង លិខិតបទដ្ឋាន។ កម្ពុជានឹងដាក់ឲ្យ អនុវត្តនូវក្របខណ្ឌ នៃការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដែលមានសង្គតិភាពជាមួយនឹងគោលនយោ  បាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម។

ក្នុងវេទិកា ដ៏មានសារៈសំខាន់នោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល បាននិងកំពុងធ្វើការកែទម្រង់ស្ថាប័ន និង ការពង្រឹងអភិបាលកិច្ចសំដៅធ្វើយ៉ាងណាបង្កើនសមត្ថភាពប្រសិទ្ធ ភាព សុចរិតភាព និង ភាពឆ្លើយតបរបស់ស្ថាប័នរដ្ឋ ដែលជាប្រការចាំបាច់បំផុតសម្រាប់ជួយទ្រទ្រង់ដល់របៀប  វារៈ នៃការកែទម្រងដ៏ទូលំទូលាយរបស់កម្ពុជា ពិសេសការលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ  និងការពង្រឹងបន្ថែមទៀត នូវបរិយាកាស វិនិយោគនៅកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្ថែមថា សម្តេចបានចំណាយពេល ដ៏ច្រើនក្នុងការខិតខំប្រឹងប្រែង រៀបចំសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើង។ នៅចំពោះមុខអ្នកវិនិយោគទុន សម្តេចតេជោ  បង្ហាញដោយគូសបញ្ជាក់ច្បាស់ថា នៅលើពិភពលោកនេះ មិនមានប្រទេសណាមួយ ដែលបានអនុញ្ញាតឲ្យក្រុម ហ៊ុនបរទេសបណ្តាក់ទុនវិនិយោគ១០០ភាគរយ ដោយមិនទាមទារឲ្យមានភាគហ៊ុនក្នុងស្រុកនោះឡើយ។ ទាំង នេះបង្ហាញថា កម្ពុជាកំពុងតែផ្តល់នូវអាទិភាពខ្ពស់ខ្លាំងណាស់ ដល់អ្នកវិនិយោគទុនបរទេសចូលមកបណ្តាក់ទុន កាន់តែច្រើនឡើងក្នុងប្រទេសកម្ពុជា៕

សម្តេចតេជោ មានប្រសាសន៍ទៅកាន់វិនិយោគិនក្នុងប្រទេសស្វីស (រូបភាពពីហ្វេសប៊ុក លោក គឹម គុណវឌ្ឍ)


លោក ស៊ូប៊ែរឌី មើលឃើញ ពីភាពអវិជ្ជមាន ច្រើនជាងចំណុចវិជ្ជមាន នៃដំណើរ បេសកកម្មចុងក្រោយ

$
0
0

ភ្នំពេញ ៖ នៅថ្ងៃចុងក្រោយ នៃបេសកកម្មការងា រយៈពេល ៦ឆ្នាំ របស់លោក ស៊ូរិយា ប្រាសាទ ស៊ូប៊ែរឌី ជាអ្នករាយ ការណ៍ពិសេស របស់អង្គការសហប្រជាជាតិ បានមើលឃើញពីមានភាពអវិជ្ជមាន ច្រើនជាងភាពវិជ្ជមាន របស់រដ្ឋា ភិបាល តែលោក ស៊ូប៊ែរឌី បានត្រេកអរចំពោះបេសកកម្មនេះ ខណៈដែលអនុសាសន៍មួយចំនួន រួមមាន កំណែទម្រង់ សភា និងគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត កំណែទម្រង់ប្រព័ន្ធយុត្តិធម៌, យន្តការដោះស្រាយទំនាស់ដីធ្លីជា ដើម ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុក្ខដាក់ នៅក្នុងការធ្វើកំណែទម្រង់ ។ តែយ៉ាងណាក៏ដោយលោក ស៊ូប៊ែរឌី នៅ តែបារម្ភខ្លាំងមែន ទៅលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ។

នៅក្នុងសន្និសីទកាសែត នៅរសៀលថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០១៥នេះ លោក ស៊ូប៊ែរឌី ថា "រហូតមកដល់ពេល នេះ តុលាការកម្ពុជាមិនទាន់បានផ្ដល់យុត្តិធម៌ តាមវិធីដែលប្រជាជនកម្ពុជាទាមទារឡើយ។ ខ្ញុំគ្រាន់តែលើកឡើង ចំពោះករណី នៃព្រឹត្តការណ៍ ថ្ងៃទី២ និងថ្ងៃទី៣ ខែមករា ឆ្នាំមុន ដែលកាលនោះ គឺមានមនុស្ស៥នាក់ ត្រូវបានសម្លាប់ ហើយមនុស្សម្នាក់បានបាត់ខ្លួន និងជាច្រើននាក់រងរបួស ។ ម្យ៉ាងវិញទៀត ឃាតកពិត នៃការបាញ់សម្លាប់លោក ជា វិជ្ជា មិនទាន់ត្រូវបានរកឃើញ ១១ឆ្នាំកន្លងមកហើយ គ្មានការស៊ើបអង្កេតដោយហ្មត់ចត់"។

លោក ស៊ូប៊ែរឌី បន្តទៀតថា អ្នកមានអំណាច នៅក្នុងប្រទេសកម្ពុជា នៅតែគេចផុតពីសំណាញ់ច្បាប់ រហូតមកដល់ ថ្ងៃនេះ នៅតែមានគេប្រាប់លោករឿង លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត នៅតែមានសេរីភាពរស់នៅ ក្រៅ ពន្ធនាគារនៅឡើយ មិនដែលជាប់គុក សូម្បី១ថ្ងៃ ទោះបីជាការកាត់ទោស និងផ្ដន្ទាទោស ពីបទ បាញ់កម្មការិនីចំនួន ៣នាក់ កាលពីឆ្នាំ២០១២ ក៏ដោយ ។

សមាជិកសភា ជាប់ឆ្នោតរបស់គណបក្សប្រឆាំង ត្រូវបានចាប់ខ្លួន និងកោះហៅជាញឹកញាប់ និងការឃុំខ្លួនអ្នកភូមិ បឹងកក់ពីសំណាក់តុលាការ ក៏ជាផ្នែកមួយសម្រាប់លោក ស៊ូប៊ែរឌី មើលឃើញថា ប្រព័ន្ធយុត្តិធម៌ នៅកម្ពុជាមានភាព ទន់ខ្សោយ ។

តាមសេចក្ដីថ្លែងការណ៍ ជិត១០ទំព័រ របស់លោក ស៊ូប៊ែរឌី នៅមានភាពខ្វះចន្លោះមួយចំនួនទៀត ដែលរាជរដ្ឋាភិបាល អនុវត្តមិនទាន់បានគ្រប់ជ្រុងជ្រោយ ដូចជា អង្គភាពប្រឆាំងអំពើពុករលួយ និង ស្ថាប័នសិទ្ធិមនុស្សរបស់ប្រទេសកម្ពុជា នៅតែស្ថិតក្នុងរូបភាពមួយ បម្រើសេវាជូនប្រជាពលរដ្ឋ មិនមានតុល្យភាព រវាងអ្នកមានអំណាច និងពលរដ្ឋ ។

អ្វីដែលរាជរដ្ឋាភិបាល កំពុងដំណើរការត្រូវបានលោក ស៊ូប៊ែរឌី មើលឃើញកម្មវិធីកំណែទម្រង់កំពុងត្រូវបានដោះ ស្រាយ ព្រមទាំងគណបក្សមានសំឡេងភាគច្រើន និងភាគតិចបានធ្វើការប្ដេជ្ញាចិត្តជាសាធារណៈ ដើម្បីអនុវត្តកំណែ ទម្រង់ការបោះឆ្នោត ។ លោកសង្ឃឹមថា ដំណាក់កាលនេះ នឹងមិនមានការឆ្លើយដោះសារទៀតឡើយ ដើម្បីពន្យារ ពេលការអនុវត្តកំណែទម្រង់នយោបាយ ដែលបានព្រមព្រៀងគ្នាជាកញ្ចប់ និងមិនងាកចេញពីវឌ្ឍនភាព នៃកិច្ចសន្ទនា គ្នាទេ ដែលបច្ចុប្បន្នកំពុងដំណើរការនៅក្នុងប្រទេស ។

សូមបញ្ជាក់ថា លោក ស៊ូប៊ែរឌី បានចាប់ផ្តើមបំពេញទស្សនកិច្ច ជាលើកចុងក្រោយ របស់លោកនៅកម្ពុជានេះ រយៈ ពេល ៩ថ្ងៃ តាំងពីថ្ងៃទី១៧ ខែមករា ហើយនឹងបញ្ចប់ដំណើរ នៅថ្ងៃទី២៥ ខែមករា ក្នុងគោលបំណងស្វែងរកការពិត នៅកម្ពុជាដោយផ្តោតសំខាន់លើវឌ្ឍនភាព ដែលសម្រេចបានក្នុងការធ្វើឲ្យស្ថាប័នរដ្ឋឯករាជ្យ ដែលសំដៅ ជាពិសេស ដល់ការធ្វើកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ មុននឹងបញ្ចប់អាណត្តិនាពេលដ៏ខ្លីខាងមុខ ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកគ្រោងជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មន្រ្តីរាជរដ្ឋាភិបាលជាច្រើន រូបផ្សេងទៀត អ្នកការពារសិទ្ធិមនុស្ស តំណាងអង្គការសង្គមស៊ីវិល និងសហគមន៍អន្តរជាតិ ព្រមទាំងក្រុមអង្គការ សហប្រជាជាតិប្រចាំកម្ពុជា និងសហគមន៍ម្ចាស់ជំនួយ ។

លោក ស៊ូប៊ែរឌី ត្រូវបានទទួលការតែងតាំង ជាអ្នករាយការណ៍ពិសេស ក្នុងខែមីនា ឆ្នាំ២០០៩ ក្នុងអំឡុងពេលនេះ លោកបានបំពេញទស្សនកិច្ចនៅកម្ពុជា១១ដង ហើយលោកក៏បានបង្ហាញ របាយការណ៍ចំនួនប្រាំពីរ ដល់ក្រុមប្រឹក្សា សិទ្ធិមនុស្សអង្គការសហប្រជាជាតិ ៕

ស៊ូប៊ែរឌី ៖ សម្តេចតេជោ កាន់អំណាច ៣០ឆ្នាំ គឺជាការសម្រេចចិត្ត របស់ប្រជាពលរដ្ឋ

$
0
0

ភ្នំពេញ ៖ ក្នុងដំណើរបំពេញបេសកកម្ម ជាលើកចុងក្រោយ របស់អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស លោក សូរិយា ប្រាសាទ ស៊ូប៊ែរឌី បានមើលឃើញថា ការកាន់អំណាចអស់រយៈពេល ៣០ឆ្នាំ របស់ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ របស់ប្រជាពលរដ្ឋខ្មែរ ។

លោកបានមានប្រសាសន៍ ក្នុងសន្និសីទកាសែទ ស្តីពីការបញ្ចប់ដំណើរទស្សនកិច្ច របស់លោក នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ថា « ការកាន់អំណាចអស់រយៈពេល ៣០ឆ្នាំ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជាការ សម្រេចចិត្ត និងការវិនិច្ឆ័យរបស់ប្រជាជន នៅក្នុងប្រទេសនេះដោយខ្លួនឯង»។

លោកបានបន្ថែមថា អ្នកនយោបាយ តែងតែធ្វើអ្វីមួយ ដើម្បីឲ្យបានទំនុកចិត្ត ពីប្រជាជន និងការប្រជែងយកសន្លឹក ឆ្នោត ។

អ្វីដែលបានកើតឡើង នៅក្នុងរយៈពេល៣០ឆ្នាំនៅកម្ពុជា ត្រូវបានលោក ស៊ូប៊ែរឌី លើកឡើងថា ជាការវិនិច្ឆ័យ របស់ ប្រជាជន ហើយអ្វីដែលមិនអាចបដិសេធបាន គឺមានការអភិវឌ្ឍន៍ជាច្រើននៅកម្ពុជា ក្រោមការដឹកនាំ របស់សម្តេច តេជោ ហ៊ុន សែន ។

អ្នករាយការណ៍រូបនេះបន្តថា អ្វីដែលជាចំណុចសំខាន់ គឺគ្រប់ស្ថាប័នទាំងអស់ត្រូវតែមាន ការការពារ និងការគោរព សិទ្ធិមនុស្ស ។ លោកសង្ឃឹមថា ប្រទេសកម្ពុជានឹងធ្វើដំណើរទៅមុខ ឲ្យបានល្អប្រសើរ ៕

ខាងស្រីចោទ ពង្រត់បង្ខាំងកូនស្រី ខាងប្រុសថា ជាការស្រឡាញ់គ្នា មានការដឹងលឺ

$
0
0

ភ្នំពេញ ៖ យុវជនវ័យ ៣០ឆ្នាំម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលា ការ យោងតាមពាក្យបណ្តឹង របស់ម្តាយស្រ្តីវ័យក្មេងម្នាក់ ដែលបានប្តឹងយុវជនខាងលើនេះ ពីបទ ចាប់ពង្រត់ និង បង្ខាំងកូនស្រីរបស់គាត់ មិនឲ្យចេញមកជួបឪពុក-ម្តាយ តែភាគីខាងប្រុសបានធ្វើការអះអាងថា ករណីខាងលើវាមិន មែនជារឿងបង្ខាំង និងចាប់ពង្រត់អ្វីនោះឡើយ តាមពិតរវាងខ្លួន និងកូនស្រីរបស់ស្រ្តីដែលជាម្ចាស់ដើមបណ្តឹង គឺបាន ស្រឡាញ់ និងរួមរស់នៅជាមួយគ្នា រហូតដល់ទៅដាក់ពាក្យឲ្យអាជ្ញាធរសង្កាត់ដឹងលឺថែមទៀតផង ។

ករណីការចោទប្រកាន់ ពីបទ ពង្រត់ និងបង្ខាំងស្រ្តីវ័យក្មេងពីយុវជនខាងលើនេះ បានផ្ទុះឡើងប្រមាណ ២-៣ថ្ងៃមក ហើយ ខណៈម្តាយខាងស្រីប្តឹងទៅសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ ហើយកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនយុវជន ខាងលើ ដើម្បីបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់ យោងទៅតាមពាក្យបណ្តឹងរបស់ស្រ្តីជាម្តាយ ។

យុវជនដែលត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន ត្រូវបានគេស្គាល់ឈ្មោះ រ៉ែម ឧសភា ហៅ នុត អាយុ ៣០ឆ្នាំ មានទីលំនៅ ផ្ទះលេខ ១៨២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ ចំណែកស្រ្តីវ័យក្មេង ដែលម្តាយអះអាងថា ត្រូវយុវជនខាងលើ ចាប់ពង្រត់ និងបង្ខាំងនោះ ត្រូវបានគេស្គាល់ឈ្មោះ នៅ សុខឡែន អាយុ ២៣ឆ្នាំ មានទីលំនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោកដូចគ្នា ។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៥ កន្លងទៅនេះ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួន ឈ្មោះ រ៉ែម ឧសភា នៅម្តុំផ្សារទួលទំពូង ដោយការឃាត់ខ្លួនខាងលើ គឺយោងតាមបណ្តឹងរបស់ ស្រ្តីឈ្មោះ ចាន់ មន្ថា អាយុ ៥១ឆ្នាំ ដែលត្រូវជាម្តាយរបស់ស្រ្តីវ័យក្មេង ឈ្មោះ នៅ សុខឡែន ហើយក៏បានការឯកភាព ឲ្យធ្វើការឃាត់ខ្លួន ពីព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ ផងដែរ ។ លុះនៅព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ កម្លាំងសមត្ថកិច្ចក៏បានកសាងសំណុំរឿង បញ្ជូនយុវជនខាងលើនេះ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងចោទប្រកាន់ ។

យោងតាមពាក្យបណ្តឹង របស់ស្រ្តីឈ្មោះ ចាន់ មន្ថា បានរៀបរាប់ឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅ កូនស្រីរបស់គាត់ឈ្មោះ នៅ សុខឡែន បានបាត់ពីផ្ទះមិនដឹងជាទៅទីណា ដោយភ្ជាប់ទៅជាមួយទ្រព្យសម្បត្តិមួយ ចំនួនរួមមាន រថយន្ត ១គ្រឿង ប្រាក់ ៤ពាន់ដុល្លារ គ្រឿងអលង្ការនាឡិកាដៃ គិតជាប្រាក់ប្រមាណ ៨ពាន់ដុល្លារ ។ ក្រោយបាត់កូនស្រី ក្រុមគ្រួសារបានតាមរក ក្រោយមកទើបដឹងថា ឈ្មោះ រ៉ែម ឧសភា បាននាំចេញពីផ្ទះ ហើយបញ្ជា ឲ្យបិទទូរស័ព្ទ ដើម្បីកុំឲ្យក្រុមគ្រួសារធ្វើការទាក់ទងបាន ហើយក៏នាំគ្នាទៅជួលផ្ទះស្នាក់នៅខាងក្រៅ ដើរស៊ីចាយ បំផ្លាញលុយកាក់គ្មានសល់ ទើបក្រុមគ្រួសារសម្រេចដាក់ពាក្យបណ្តឹង ប្តឹងយុវជនខាងលើនេះ ។ ប៉ុន្តែ ជាការឆ្លើយតប ទៅនឹងបណ្តឹងចោទប្រកាន់ យុវជន រ៉ែម ឧសភា បានធ្វើការអះអាងប្រាប់អ្នកកាសែត នៅក្នុងបរិវេណតុលាការថា រវាងរូបគេ និងស្រ្តីឈ្មោះ នៅ សុខឡែន បានស្គាល់ និងស្រឡាញ់គ្នាតាំងពីឆ្នាំ ២០១៣ មកម្ល៉េះ រហូតដល់រួមរស់នៅជាមួយគ្នា ដូចជាប្តី-ប្រពន្ធ ប៉ុន្តែ មិនបានរៀប ការនោះទេ ។ ការស្រឡាញ់គ្នានេះ ម្តាយទាំងសង្ខាង ព្រមទាំងបងប្អូន ក៏ មានការដឹងលឺផងដែរ ជាពិសេសម្តាយរបស់នារី នៅ សុខឡែន តែម្តង ក៏យល់ព្រមឯកភាពឲ្យខ្លួន និងឈ្មោះ នៅ សុខឡែន រួមរស់ជាមួយគ្នារហូតបានជួលផ្ទះ នៅខាងក្រោយអធិការដ្ឋាននគរបាលខណ្ឌទួលគោករស់នៅ និងបើក ហាងលក់ដូរថែមទៀត តែដោយមុខរបរដំណើរការមិនល្អ ទើបធ្វើឲ្យពួកគេក្ស័យធន ដោយវាមិនមែនជារឿងពង្រត់ បង្ខាំងមនុស្ស ដូចការចោទប្រកាន់នោះទេ ។

លុះដល់ថ្ងៃខែធ្នូ ឆ្នាំ២០១៤ ម្តាយរបស់ឈ្មោះ នៅ សុខឡែន ចេះតែរករឿងបំបែកបំបាក់ខ្លួន និង នៅ សុខឡែន មិន ឲ្យស្រឡាញ់ និងរស់នៅជាមួយគ្នា ។ ដោយមានការបំបែកបំពាក់ដូច្នេះ ពួកគេទាំង ២នាក់ ក៏ឈប់នៅផ្ទះជួលខាងលើ ទុកឲ្យម្តាយឈ្មោះ នៅ សុខឡែន ស្នាក់នៅជាមួយ និងក្រុមគ្រួសារគាត់ ហើយខ្លួន និង នៅ សុខឡែន ជាអ្នកចេញថ្លៃ ជួលផ្ទះឲ្យ ហើយបាននាំគ្នាចេញមុខជួលផ្ទះនៅកន្លែងផ្សេង ។ លុះដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៥ ខ្លួន និង នៅ សុខឡែន ក៏បាននាំគ្នាទៅលេងស្រុកកំណើត នៅឯខេត្តបាត់ដំបង ដោយជិះរថយន្តម៉ាក តូយូតា ប្រ៊ូស ពាក់ស្លាក លេខ ភ្នំពេញ 2AA-0724 ដែលជាកម្មសិទ្ធិរបស់ឈ្មោះ នៅ សុខឡែន ។ ពេលទៅដល់ខេត្តបាត់ដំបង ក៏បន្តស្នាក់នៅ ស្រុកកំណើត រហូតដល់ថ្ងៃទី០៩ ខែមករា ខ្លួន និង នៅ សុខឡែន ក៏បាននាំគ្នាទៅសាលាសង្កាត់ស្វាយប៉ោ ក្រុងបាត់ ដំបង ខេត្តបាត់ដំបង ដើម្បីឲ្យលោកចៅសង្កាត់ធ្វើកំណត់ហេតុ និងធ្វើជាសាក្សីដឹងលឺថា ពួកខ្លួនស្ម័គ្រចិត្តរួមរស់ជា មួយគ្នា ធ្វើជាប្តី-ប្រពន្ធស្របច្បាប់ ទោះបីមានឧបសគ្គ ឬឪពុក-ម្តាយបំបែកបំបាក់យ៉ាងណាក៏ដោយ ពេលនោះលោក ចៅសង្កាត់ស្វាយប៉ោ ឈ្មោះ អ៊ុក គីម បានធ្វើកំណត់ហេតុចុះហត្ថលេខា និងបោះត្រាធ្វើជាសាក្សីជួយដឹងលឺថែមទៀត លុះនៅថ្ងៃទី១១ ខែមករា ពួកខ្លួនក៏បាននាំគ្នាធ្វើដំណើរត្រឡប់មកភ្នំពេញវិញ តែមិនបានចូលផ្ទះនោះទេ គឺនាំគ្នាទៅ ជួលផ្ទះសំណាក់ស្នាក់នៅជាបណ្តោះអាសន្ន រហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្ម ទណ្ឌ កោះហៅឲ្យចូលខ្លួនឆ្លើយបំភ្លឺ ហើយក៏ធ្វើការឃាត់ខ្លួនតែម្តងទៅ ។

ពាក់ព័ន្ធករណីខាងលើនេះ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលមិនអាចធ្វើការទាក់ទង ដើម្បីសុំការបំភ្លឺពីភាគីខាងស្រីឈ្មោះ នៅ សុខឡែន បានឡើយ ។ ប៉ុន្តែ បើយោងតាមប្រភពព័ត៌មានពីភាគីខាងម្តាយរបស់នាង នៅ សុខឡែន បានអះអាងថា មូលហេតុដែលខ្លួនប្តឹងដោយសារតែឈ្មោះ រ៉ែម ឧសភា គឺជា មនុស្សប្រើប្រាស់ថ្នាំញៀន ហើយពេលឃើញនាំកូនស្រីរបស់ខ្លួនរត់ចេញពីផ្ទះ ខ្លាចនាំទៅបង្ខាំង ប្រើប្រាស់គ្រឿង ញៀន ឬក៏វាយធ្វើបាបជាដើម ទើបសម្រេចចិត្តដាក់ពាក្យបណ្តឹងតែម្តងទៅ ៕

ក្រុមយុវជន គណបក្ស ប្រជាជនកម្ពុជា នាំអំណោយ ចែកជូនគ្រួសារ ត្រូវភ្លើងផ្ទះអស់ ទាំងស្រុង

$
0
0

បន្ទាយមានជ័យ៖ ក្រុមយុវជន គណបក្ស ប្រជាជនកម្ពុជា ប្រចាំក្រុងប៉ោយប៉ែត បានចុះ សួរសុខទុក្ខ ពលរដ្ឋដែលរងគ្រោះ ដោយសារតែភ្លើងឆាបឆេះផ្ទះ ទាំងស្រុងកាលពីម្សិលមិញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ការចុះសួរសុខទុក្ខ រួមទាំងនាំយកអំណោយជាគ្រឿងបរិភោគ និងថវិកា ក្រោមការដឹកនាំ ក្រុមយុវជន លោកសុខ ខឿន ប្រធានក្រុមប្រឹក្សាក្រុង លោកអ៊ុយ ច័ន្ទរិទ្ធ ជាប្រធានយុវជន និងក្រុមយុវជនជាច្រើននាក់ផងដែរ នៅវេលារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥នេះ។

លោកអ៊ុយ ច័ន្ទរិទ្ធ ប្រធានយុវជន បានថ្លែងថា ការងារនេះគឺ មានការចង្អុលបង្ហាញ ពីលោកប្រធានបក្សក្រុង ដោយយកចិត្តទុកដាក់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងមិនត្រូវប្រកាន់បក្សពួក និង និន្នាការនយោបាយអ្វីនោះទេ អោយពលរដ្ឋ មានទុក្ខលំបាកគឺមានវត្ថុមានក្រុមយុវជនក្រុង ក្រុងជានិច្ចជាកាលផងដែរ។
លោកបានបន្តថា ដោយសហការជាមួយនិងអាជ្ញាធរមូលដ្ឋាន បានប្រាប់ថា មានមួយគ្រួសារដែរត្រូវបានភ្លើង ឆាបឆេះផ្ទះទាំងស្រុង និងមានជីវភាពខ្លះខាត់ផងដែរ ក្រោយបានទទួលព័ត៌មាននេះហើយលោកក៏បានទាក់ទង និងក្រុមយុវជន និងសប្បុរសធម៌ចូលរួមភ្លាមៗ តែម្តង។

លោកបានបន្ថែមថា គ្រួសាររងគ្រោះ  ម្ចាស់ផ្ទះឈ្មោះ កែវ គុណ ភេទប្រុស អាយុ៦៥ឆ្នាំ ជាជនពិការ មុខរបរកម្មករស៊ីឈ្នួលគេ ដើម្បីចិញ្ចឹមជីវិត និងគ្រួសារ និងមានកូនប្រុសស្រី៧នាក់ និងមានកូនស្រីពិការម្នាក់។ អគ្គិភ័យខាងលើ បណ្តាលអោយខូចខាត ផ្ទះមួយខ្នង ទំហ៊ុំ ១០គុណ១២ម៉ែត្រ ធ្វើអំពីឈើ ប្រកសង្ក័សី ខូចខាតស្រូវ ២០បាវ និងទ្រព្យសម្បត្តិក្នុងផ្ទះមួយចំនួនទៀត។ ក្នុងនោះគ្រួសាររងគ្រោះ ទទួលបានកន្ទេល១ មុងពួយ១ឈុត តង់ខៀវ ១ផ្ទាំង អង្ករ៥០គីឡូក្រាម ត្រីខ១យួរ ទឹកស៊ីវអ៊ីវ១យួរ ទឹកត្រី១យួរ អំបិល១គីឡូក្រាម ចានឆ្នាំ១ឈុត ស្ករស១គីឡូក្រាម ប៊ីចេង ១គីឡូក្រាម មី១កេស និងទឹកបរិសុទ្ធ១កេស រួមទាំងថវិកាចំនួន ១០ម៉ឺនរៀលផងដែរ។

ក្នុងឱកាសនោះក្រុមយុវជនបាននាំគ្នាជួយសាងសង់ខ្ទម ម្នាក់មួយដៃមួយជើង ដើម្បីអោយគ្រួសាររងគ្រោះស្នាក់នៅបណ្តុះអាសន្នផងដែរ ៕

អគ្គិភ័យ ឆាបឆេះផ្ទះតូប លក់ទំនិញចម្រុះ ទាំងស្រុង ខូចខាតថវិកា សរុបប្រមាណ ជាង២ម៉ឺនដុល្លារ សំណាងល្អ គ្មានអ្នកស្លាប់ និងរងរបួស នៅស្រុកមង្គលបុរី

$
0
0

បន្ទាយមានជ័យ៖ ករណីឆាបឆេះផ្ទះតូបទាំងស្រុង និងឆេះរាលដាលបន្តផ្ទះ១ខ្នងទៀត មិនបណ្តាលឲ្យអ្នកណា រងរបួសម្នាក់នោះទេ ហេតុការណ៍គ្រោះ អគ្គិភ័យនេះ នៅវេលាម៉ោងប្រមាណ៥ទៀបភ្លឺ ឈានចូលថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៥ ភូមិព្រែករពៅ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី  ខេត្តបន្ទាយមានជ័យ និងមានការអន្តរាគមន៍ ពីលោកស្នងការខេត្ត អាត់ ខែម និងកម្លាំងនគរបាលស្រុក ខេត្តជាច្រើនរូប អន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យ ចំនួន៣គ្រឿង បាញ់ទឹកពន្លត់ ទោះបីជាយ៉ាងណា មិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋឡើយ។

លោក ស៊ី ឌី អធិការដ្ឋាននគរបាល ស្រុកមង្គលបុរី បានប្រាប់ឲ្យដឹងថា ក្រោយពីមានសេចក្តីរាយការណ៍ មានករណីឆាបឆេះផ្ទះពលរដ្ឋ១ខ្នង និងរាលដានបន្ត លោកបានរាយការណ៍ បន្តទៅលោកស្នងការខេត្ត និងអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យ នៃស្នងការខេត្តភ្លាមៗតែម្តង ដើម្បីបញ្ចៀសការឆេះរាលដាល បន្តបន្ថែមទៀត។

លោកបានបន្តថា  ករណីឆេះផ្ទះរងគ្រោះឈ្មោះ ឆន ឆេន ភេទស្រី អាយុ៤០ឆ្នាំ និងប្តីឈ្មោះជា ថន អាយុ ៦៣ឆ្នាំ ប្រកបមុខរបលក់ដូរទំនិញចាប់ហួយ រស់នៅភូមិហេតុខាងលើនេះ នៅខណៈដែលបញ្ចប់ការលក់ដូរ នៅម៉ោង២ និង៣០ទៀបភ្លឺថ្ងៃដដែល ហើយបិទទ្វារចាក់សោ ទៅសំរាកនៅផ្ទះមួយផ្សេងទៀត បណ្ដាលឲ្យខូចខាតមាន ផ្ទះទំហំ៥គុណ១៨ម៉ែត្រ ធ្វើផ្ទាល់ដីពីបេតុងប្រក់ស័ង្កសី ខូចខាត៨០ភាគរយ និងខូចខាតសម្ភាររួមមាន ,ស្រាបៀរចំនួន ១៦០កេស,ទឹកផ្លែឈើចំនួន ៤០កេស,សាំង និងម៉ាស៊ុតចំនួន ២៥ប៊ីដុង, សាំងដបចំនួន ១៤០លីត្រ, ហ្គាសចំនួន ១៥ដប, ទូដាក់គ្រឿងកំប៉ុងចំនួន៥គ្រឿង ,គ្រែ១, ខារ៉ាអូខេ ២ឈុត, ប្រាក់ដុល្លារចំនួន ៥ពាន់ដុល្លារ និងតម្លៃផ្ទះ១ម៉ឺនដុល្លារ ។

លោកអធិការបន្ថែមថា ករណីខាងលើនេះ ក៏បានឆេះឆ្លងដល់ផ្ទះឈ្មោះ ឆន វួចអ៉ីម ភេទស្រី អាយុ៣៦ ឆ្នាំ មានទំហំ ៩គុណ១២ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ខូចខាតប្រមាណ ២០ភាគរយ ចំណែកការខូចខាត ពុំមានសម្ភារក្នុងផ្ទះនោះទេ។

ករណីខាងលើនេះ កម្លាំងនគរបាលបាល និងកម្លាំងប្រជាពលរដ្ឋជាច្រើននាក់ បានជួយយកទឹក បាញ់ពន្លត់អគ្គិភ័យខាងលើនេះ ម្នាក់មួយដៃមួយជើងផងដែរ ដោយសារតែករណីនេះ មានឆាបឆេះសាំង ម៉ាស៊ុត និងហ្គាសផងដែរ ដូច្នេះអណ្តាលភ្លើងឆេះ សន្ធោសន្ធៅ និងបានប្រើប្រាស់ រថយន្តបាញ់ពន្លត់អគ្គិភ័យ ចំនួន ៣គ្រឿង និងបំពង់ពន្លត់អគ្គិភ័យ ជាច្រើនធុងផងដែរ ដោយអស់រយៈពេល ប្រមាណ១ម៉ោង ទើបពន្លត់ជាស្ថានពរ ១០០ភាគរយ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ផ្ទះខាងលើបើកខារ៉ាអូខេ មានលក់សាំង ម៉ាស៊ុត និងលក់ហ្គាស មូលហេតុ អាចបណ្ដាលមកពីផ្ទុះកំប៉ុងហ្គាស និងទុស្សេចរន្តខ្សែអគ្គិសនីផងដែរ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ម្ចាស់ផ្ទះ រវល់ទៅស៊ីឈ្នួល កាប់ដំឡូង ពេលត្រូវឡប់មកវិញ អគ្គិភ័យ ឆាបឆេះទាំងស្រុង

$
0
0

បន្ទាយមានជ័យ៖ ករណីអគ្គិភ័យ ឆេះឆាបផ្ទះប្រជាពលរដ្ឋទាំងស្រុង ខណៈម្ចាស់ទៅស៊ីឈ្នួលកាប់ដំឡូង នៅឯចំការ ហេតុការណ៍នេះ នៅវេលាម៉ោង៥និង២៥នាទី ល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅភូមិព្រៃគប់ សង្តាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បើតាមប្រភព ពីសមត្ថកិច្ចការពារព្រំដែនគោក លេខ៩១១ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គឺម្ចាស់ផ្ទះបានទៅចំការ ស៊ីឈ្នួលកាប់ដំឡូង តាំងពីព្រឹកព្រលឹមថ្ងៃកើតហេតុមកម្ល៉េះ លុះល្ងាចបន្តិចមានភ្លើងឆេះព្រៃ រហូតរាលដាល ឆាបឆេះផ្ទះ១ខ្នងខាងលើនេះ ទាំងស្រុងតែម្តង។

ភ្លាមៗនោះ មានពលរដ្ឋបានឃើញ ក៏បានរាយការណ៍ ប្រាប់សមត្ថកិច្ច ការពារព្រំដែនគោកលេខ៩១១ ក៏ជួយអន្តរាគមន៍តែម្តង មួយណាស្ថានភាពផ្លូវវាពិបាក ហើយនៅកន្លែងកើតហេតុ វាដាច់ស្រយាល ឆ្ងាយជាងគេ លុះទៅដល់គោលដៅ ភ្លើងឆេះឆាបផ្ទះពលរដ្ឋទាំងស្រុង បាត់ទៅហើយ ។

លោកវរសេនីយ៍ត្រី សូ ចាន់ណារី មេបញ្ជការវរសេនាតូច ការពារព្រំដែនគោកលេខ៩១១ បានប្រាប់ឲ្យដឹងថា ក្រោយពីពលរដ្ឋ រាយការណ៍ជូនសមត្ថកិច្ចភ្លាមលោក ក៏ចុះទៅអន្តរាគមន៍ ដោយតែផ្លូវឆ្ងាយ ហើយមួយណាលក្ខណះផ្ទះ សាងសងពីឈើ និងជញ្ជាំងស្បូវផងដែរ ដូច្នេះងាយស្រួល ក្នុងការឆាបឆេះតែម្តង។

លោកបានបន្តថា បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង មានទំហំ៤×៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់សង្កសី ជញ្ជាំងស្បូវ និងជ័រកៅស៊ូ រីឯម្ចាស់ផ្ទះឈ្មោះ សុខ ស ភេទប្រុសអាយុ៧១ ឆ្នាំ និងប្រពន្ធ ឈ្មោះ នូ រដ្ឋ អាយុ៦៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើនេះ ខណៈដែលម្ចាស់ផ្ទះ មិននៅចាក់សោទុក  ដោយចេញទៅស៊ីឈ្នួលកាប់ដំឡូងឆ្ងាយពីផ្ទះ ចំណែកការខូចខាត ទ្រព្រសម្បត្តិ ដែលត្រូវឆេះរួមមាន កង់ចំនួន២គ្រឿង, ទូរទស្សន៍១គ្រឿង, ក្បាលស៊ីឌី១ និងធុងបាស១គូផងដែរ ។

ក្រោយពីកើតហេតុ កម្លាំងនគរបាលការពារព្រំដែនគោក លេខ៩១១ ក៏បាននាំយកគ្រឿងអាហារបរិភោគ និងសម្ភារប្រើប្រាស់ មួយចំនួនផងដែរ ប្រគល់ជូនគ្រួសាររងគ្រោះខាងលើនេះ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ពិព័រណ៍​ផលិតផល​ ម៉ាស៊ីន​បោះពុម្ព​ម៉ាក​ Canon ដំណោះស្រាយ​ សម្រាប់​អាជីវកម្ម និង​ផ្តិត​រូបភាព​

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុន i-Qlick ដែលជាតំណាង ចែកចាយ ស្របច្បាប់ នូវផលិតផល ម៉ាក Canon ប្រចាំកម្ពុជា នៅល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ បានរៀបចំនូវកម្មវីធី ពិព័រណ៌ផលិតផល ម៉ាស៊ីនបោះពុម្ពម៉ាកCanon ជាមួយនឹងការតំាងបង្ហាញ ផលិតផលថ្មីៗ ជាច្រើនប្រភេទ សម្រាប់អតិថិជន និង ដៃគូអាជីវកម្ម ។

ផលិតផលថ្មីទំាង ២៣ប្រភេទរួមមាន ម៉ាស៊ីនព្រីនប្រភេទ ឡាស៊ែរ , ម៉ាស៊ីនបោះពុម្ព ខ្នាតធំ , ម៉ាស៊ីនព្រីនប្រភេទប្រើទឹកថ្នំា , ម៉ាស៊ីនផ្តិតរូប តូចៗ និងម៉ាស៊ីន ថតជាច្រើនម៉ូឌែល ត្រូវបានដាក់បង្ហាញ ក្នុងកម្មវិធីដ៏អស្ចារ្យនេះ ។

ពិព័រណ៌ Canon Printer Expo ដ៏ធំមិនធ្លាប់មាននេះ នឹងបើកជូនសាធារណៈ ជនចូលទស្សនា ចាប់ពីថ្ងៃទី២៤ ដល់២៩ ខែមករា ឆ្នាំ២០១៥ នេះ វេលាម៉ោង ៩ព្រឹកដល់ម៉ោង ៩យប់ ។ ពិព័រណ៍នេះ ក៏មានបង្ហាញនូវផលិតផលផ្សេងៗ រួមជាមួយការលេងហ្គេមកម្សាន្តចាប់ពីម៉ោង៥ល្ងាច ដល់៨យប់ ។

នេះជាលើកទី១ ហើយ ដែលក្រុមហ៊ុន i-Qlick បានរៀបចំនូវកម្មវិធីពិព័រណ៍ដ៏ធំសម្រាប់ អតិថិជនទូទៅ ដើម្បីស្វែងយល់ពីដំណោះស្រាយ ការងារ បោះពុម្ពសម្រាប់អាជីវកម្ម និងការផ្តិតរូបភាព និងត្រូវបានរៀបចំ នៅក្នុងទីតំាងដ៏ធំទូលាយ ជាមួយការដាក់តំាង ផលិតផលថ្មីៗ ចែកចេញ ជាបីផ្នែកគឺ៖ “ម៉ាស៊ីន ព្រីនសម្រាប់អាជីវកម្ម” “ម៉ាស៊ីនបោះពុម្ពសម្រាប់ការងារផលិតកម្ម” និង “ម៉ាស៊ីនផ្តិតរូបភាពសម្រាប់អ្នកថតរូប” ។ អ្នកចូលរួមអាចចូលរួមធ្វើការតេស្តសាកល្បង និងអាចពិនិត្យផ្ទាល់នូវគំរូតាមទំហំផ្សេងៗ នៃរូបភាពបោះពុម្ព និងផ្តិតចេញពីសម្ភារៈ ប្លែកៗគ្រប់ប្រភេទ ។

លោក Kevin Chua នាយកប្រចាំតំបន់ ផ្នែកផលិត និងទីផ្សារ បានកត់សំគាល់ថា៖ ជាការពិតណាស់ ការបើកក្រុមហ៊ុនជំហានដំបូង ពិតជាមានការលំបាកក្នុងការគ្រប់គ្រង លើដំណើរការនានា ពិសេសបញ្ហាថវិកាតិចតួច និងតម្រូវការផ្លាស់ប្តូរម៉ាស៊ីនព្រីនប្រើប្រាស់ ចាស់ៗទៅថ្មីមានតម្លៃខ្ពស់ផងដែរ។ ជាមួយក្រុមហ៊ុន i-Qlick យើងយល់ពីផលវិបាក ទាំងនេះ ហើយយើងខ្ញុំសូមណែនាំនូវកញ្ចប់ផ្តល់ជូនពិសេសសម្រាប់អាជីវកម្មលោកអ្នក។

លោកអ្នកនឹងទទួលបាន ម៉ាស៊ីនព្រីនបែបទ្បាស៊ែថ្មី ស្រទ្បាងមួយគ្រឿងភ្លាម ដោយគ្រាន់ តែចុះកិច្ចសន្យាប្រើប្រាស់ម្សៅថ្នាំ (Toner) យ៉ាងហោច ចំនួនមួយ ក្នុងមួយខែ។ លោកអ្នកអាចជ្រើសរើសយកម៉ាស៊ីនទាំង១០ ម៉ូឌែល តាមតម្រូវការ ហើយម្សៅថ្នាំមួយដប សម្រាប់ម៉ាស៊ីនព្រីន មុខងារ ធម្មតា មានតម្លៃតិចជាង ៧០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។

នាយកជាន់ខ្ពស់ ចាត់ការទូទៅផ្នែកផលិតផល ប្រើប្រាស់ ក្រុមហ៊ុន Canon លោក Hiroshi Yokota មានប្រសាសន៍ថា Canon គឺជាម៉ាកល្បីដែល ផ្តល់នូវដំណោះស្រាយទំាងការថត និងការផ្តិតរូបភាពរបស់លោកអ្នក ។ Canon

តែងតែយល់ពី តម្រូវការលោកអ្នក តាមរយៈការផ្តល់ នូវសមត្ថភាព ថតរូបច្បាស់ប្រណីត ជាមួយការកែសំរួល រហូតដល់ការផ្តិតព្រីនចេញ ។ នៅ Canon យើងផ្តល់នូវជម្រើសម៉ាស៊ីនព្រីនតម្លៃសមរម្យ មានប្រភេទទឹកថ្នាំ ៦ពណ៌ម៉ាក PIXMA iP8770 រហូតដល់ម៉ាស៊ីនព្រីនទំនើបម៉ាក PIXMA PRO-1 ដែលមានទឹកថ្នាំ១២ពណ៌ (ប្រភេទ LUCIA pigment ink) ដែលជាជម្រើសសមស្របសម្រាប់អ្នកថតរូបនានា ទៅតាមតម្រូវការ នៃការផ្តិតរូបភាព របស់លោកអ្នក៕


តូយ៉ូតា ផ្តល់អាហារូបករណ៍ សិក្សាផ្នែកបចេ្ចកទេស ជួសជុលរថយន្ត ដល់យុវជនក្រីក្រ សម្រាប់ឆ្នាំថ្មី

$
0
0

ភ្នំពេញៈ ក្រោមជំនួយ របស់ក្រុមហ៊ុនតូតូយ៉ូតា (ខេមបូឌា) នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៥នេះ យុវជនក្រីក្រ ចំនួន១០រូប រស់នៅតាមជនបទ ក្នុងប្រទេសកម្ពុជា បានទទួលអាហារូបករណ៍សិក្សា ផ្នែកបច្ចេកទេសជួសជុល រថយន្ត សាលាមធ្យមសិក្សា បច្ចេកទេសហ្ស៊ី វេស(JVC) ។

នេះសិស្សក្រីក្រជំនាន់ទី៣ ដែលទទួលបានអាហារូបករណ៍ ពីក្រុមហ៊ុនតូយ៉ូតា ដើម្បីបានចូលរៀននៅ សាលាមធ្យមសិក្សា បច្ចេកទេសហ្ស៊ីវេស(JVC), នេះគឺជាការលើកឡើង របស់លោក ឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុនតូយ៉ូតា ខេមប៊ូឌា ដែលបានថ្លែងក្នុងពិធីប្រកាស ផ្តល់អាហារូបករណ៍ជូនពួកគេ នៅក្នុងក្រុមហ៊ុនតូយ៉ូតូ ខេមប៊ូឌា នៅព្រឹកមិញនេះ ។

លោកឧកញ៉ា បានមានប្រសាសន៍ថា នេះជាការចូលរួមចំណែក ជួយដល់រាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលជំនាញ ដល់យុវជនខ្មែរ ដែលខ្វះលទ្ធភាពរៀនសូត្រ ។ អាហារូបករណ៍ សិស្សអាចសិក្សា លើជំនាញបច្ចេកទេសជួសជុលរថយន្ត សម្រាប់រយៈពេលពីរឆ្នាំ ដែលអាហារូបករណ៍នេះ រួមបញ្ចូល ថ្លៃសិក្សា ថ្លៃស្នាក់នៅ និងថ្ងៃអាហារ ផងដែរ។

គិតមកដល់ឆ្នាំសិក្សា របស់និស្សិតជំនាន់ទី៣នេះ សិស្សអាហារូបករណ៍ របស់ក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា) មានចំនួនសរុប ៣៦នាក់ ដែលក្នុងនោះសិស្ស អាហារូបករណ៍ជំនាន់ទី១ មានចំនួន១៦នាក់សិស្ស អាហារូបករណ៍ជំនាន់ទី២ មានចំនួន១០នាក់ និងជំនាន់ទី៣នេះចំនួន១០នាក់បន្ថែមទៀត។ នេះបើតាម ប្រសាសន៍របស់ លោកនាយកសាលា មធ្យមសិក្សាបច្ចេកទេសហ្ស៊ី វ៉េ សេ(JVC) ។

លោកនាយក ក៏បានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅដល់ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ដែលបានផ្តល់ អាហារូបករណ៍ ដល់សិស្សក្រីក្រឲ្យគាត់ អាចមានលទ្ធភាពបន្តការសិក្សា របស់ពួកគេ បានដើម្បីទទួលបាននូវចំណេះដឹង ជំនាញនិង សមត្ថភាពពេញលេញ ឈានទៅប្រកបការងារមួយ ដ៏សមរម្យសំរាប់ជួយខ្លួនឯង និងក្រុមគ្រួសារ ឲ្យកាន់តែមានជីវភាពល្អប្រសើរ និងក្លាយជាកំលាំងស្នូលមួយយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យយានយន្ត និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

រដ្ឋមន្រ្តី ចុះត្រួតពិនិត្យ រោងចក្រ នៅតំបន់ សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត

$
0
0

ស្វាយរៀង ៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៥ បានដឹកនាំគណៈប្រតិភូមួយក្រុម ចុះទស្សនកិច្ចស្វែងយល់ ពីចង្វាក់ផលិតកម្ម នៅរោងចក្រ ក្នុងតំបន់សេដ្ឋ កិច្ចពិសេស មេនហាតធេន មានទីតាំង ស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង ។

លោក អ៊ិត សំហេង បានមានប្រសាសន៍ថា ក្នុងរយៈពេល ១៥ឆ្នាំកន្លងមកនេះ យើងពិនិត្យមើលវឌ្ឍនភាព លើវិស័យឧស្សាហកម្មកាត់ដេរ គឺពិតជាបានដើរលឿនណាស់ ពេលមុនវិស័យការងារ នៅតូចមែនទែន រោងចក្រប្រមាណ ប្រហែលជា ១០រោងចក្រ កម្មករទូទាំងប្រទេស មានប្រហែល ៣ម៉ឺននាក់ ហើយតម្លៃនៃការនាំចេញ ផលិតផលទៅ ក្រៅប្រទេសវិញ ប្រហែលជា ៤ទៅ៥លានដុល្លារអាមេរិកប៉ុណ្ណោះ ។ នៅក្នុងឆ្នាំ ១៩៩៩ កម្ពុជា បានចរចាជាមួយ សហរដ្ឋអាមេរិក ដើម្បីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលភ្ជាប់ទៅនឹងលក្ខខណ្ឌការងារបើគិតពីស្ថានភាព ប្រកួតប្រជែង ជាមួយនឹងប្រទេសនៅក្នុងតំបន់ កម្ពុជាទើបតែងើបផុតពីភ្លើងសង្រ្គាម ធនធានមនុស្សក៏តិចហេដ្ឋារចនា សម្ព័ន្ធក៏ពិបាក អញ្ចឹងយើងមានតែយកនយោបាយសង្គម ដែលល្អបរិសុទ្ធរបស់យើងទៅធ្វើ ។ ក្រោយមក ឃើញថា សមិទ្ធិផលមួយចំនួន ធំរីកដុះឡើងដូចផ្សិត រោងចក្រ ទូទាំងប្រទេសមានជាង ១០០០រោងចក្រ កម្មករមានប្រមាណ ៦៥ម៉ឺននាក់ តម្លៃនៃការនាំចេញផលិតផល ក្នុង១ឆ្នាំ ឡើងដល់ជិត ៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ។ នេះដោយ សារឆន្ទៈដ៏ច្បាស់លាស់ និងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាល រួមនឹងនយោបាយឈ្នះ-ឈ្នះ ធ្វើឲ្យ ប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាពនយោបាយ ទើបធ្វើឲ្យអ្នកវិនិយោគទុនបរទេស មានជំនឿកាន់តែជឿជាក់ ថែមទៀតមកលើកម្ពុជា ។

ចំពោះបញ្ហាបាតុកម្ម កូដកម្ម លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា គឺមានចែងនៅក្នុងច្បាប់ រាជរដ្ឋាភិបាល មិនដែលហាម ឃាត់ទេ រាជរដ្ឋាភិបាលអនុញ្ញាតឲ្យធ្វើ ប៉ុន្តែអ្វីដែលមិនអាចទទួលយកបាន គឺធ្វើទៅមិនត្រឹមត្រូវតាមច្បាប់ និងប្រើ បា្រស់អំពើហិង្សា។ ប្រជាធិបតេយ្យ និងនីតិរដ្ឋ ពីរនេះត្រូវដើរទន្ទឹមគ្នា ផ្ទុយទៅវិញ បើឲ្យសិទ្ធិតែទៅលើប្រជាធិបតេយ្យ តែមិនគោរពតាមនីតិរដ្ឋ វាបែរជាអាណាធិបតេយ្យទៅវិញ លោកបានលើកឡើងចំនួន៣ចំណុច ដែលច្បាប់បានហាម ឃាត់ ទី១- ការបិទផ្លូវសាធារណៈ ទី២- ការបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន និងទី៣-ការបង្ករបួសស្នាម ។ លោកបន្តថា កន្លងទៅអ្នកដែលធ្វើ តែងរត់គេចខ្លួនបាត់ តែចាប់ពីពេលនេះតទៅ អ្នកប្រព្រឹត្តមិនត្រូវឲ្យរួចខ្លួនឡើយ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ហើយ ។

លោករដ្ឋមន្ត្រី បានលើកឡើងបន្តថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងមហាផ្ទៃ កំពុងតែបង្កើននូវ វិធានការរឹតបន្តឹងការគ្រប់គ្រងកម្លាំងពលកម្មជាជនបរទេស ដូច្នេះ លោកបានស្នើឲ្យ គ្រប់រោងចក្រទាំងអស់ ដែលប្រើ ប្រាស់កម្លាំងពលកម្មជាជនបរទេស ត្រូវមកធ្វើប័ណ្ណ និងសៀវភៅការងារឲ្យបានគ្រប់ៗគ្នាដែលច្បាប់បានកំណត់។

សូមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេស មេនហាធេន បច្ចុប្បន្នមានក្រុមហ៊ុនចំនួន ៣០ ក្នុងនោះមានក្រុមហ៊ុនចំនួន ២៦ កំពុងបើកដំណើរការ នូវសកម្មភាពរបស់ខ្លួនយ៉ាងសកម្ម ដែលមានកម្មករ និយោជិតខ្មែរ ចំនួន ២១,៣៩៩នាក់ និង បរទេសចំនួន ៣៩៤នាក់ ចំពោះផលិតផលភាគច្រើន នាំចេញទៅកាន់សហរដ្ឋអាមេរិក សហគមន៍អឺរុប អាហ្រ្វិក និង ប្រទេសមួយចំនួនទៀត នៅក្នុងតំបន់អាស៊ាន ៕

នគរបាលចរាចរណ៍ ខេត្តព្រះសីហនុ និងហត្ថាកសិករ ចុះអប់រំ ច្បាប់ចរាចរណ៍ផ្លូវគោក ជូនពលរដ្ឋ នៅតាមផ្លូវ សាធារណៈ

$
0
0

ព្រះសីហនុ ៖ កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ មន្ត្រីស្ថាប័នពាក់ព័ន្ធ នៅខេត្តព្រះសីហនុ រួមមាននគរបាល ចរាចរណ៍ខេត្តព្រះសីហនុ សហការជាមួយគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ និងក្រុមយុវជនរបស់អង្គការ សម្ព័ន្ធ ដើម្បីសុវត្ថិភាពចរាចរណ៍ ប្រមាណជាង ២០០នាក់ បានចុះផ្សព្វផ្សាយចំណេះដឹង ស្តីអំពីច្បាប់ចរាចរណ៍ផ្លូវគោក ជូន ដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរតាមដងផ្លូវនានា ក្នុងមូលដ្ឋាននេះ ដើម្បីឲ្យបានយល់ដឹងបន្ថែមទៀត ពីសារៈ ប្រយោជន៍ នៃការគោរពច្បាប់ចរាចរណ៍ ឬការពាក់មួកការពារសុវត្ថិភាពជាដើម ។

សកម្មភាពនេះ មានការចូលរួម ពីអង្គការសង្គមស៊ីវិល និងវិស័យឯកជន ដ៏ច្រើនផុសផុលជូនដល់សាធារណជនទូទៅ នាមូលដ្ឋានខេត្ត ជាប់មាត់សមុទ្រមួយនេះ ។ លោកវរៈសេនីយ៍ឯក អ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ និង ជាប្រធានការិយាល័យកណ្តាល នគរបាលសណ្តាប់ធ្នាប់សាធារណៈ មានប្រសាសន៍ថា ការបង្កើនសកម្មភាព ចុះអប់រំ ច្បាប់ចរាចរណ៍ របស់មន្ត្រីជំនាញ សហការជាមួយមន្ត្រីសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធខេត្តពេលនេះ គឺមានបំណង បញ្ជ្រាបការយល់ដឹង ដល់ប្រជាពលរដ្ឋ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ នៅគ្រាច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងត្រូវដាក់ ឲ្យអនុវត្តនៅខែកុម្ភៈ ឆ្នាំ២០១៥នេះតទៅ ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ឲ្យចូលរួមគោរពច្បាប់ ចរា ចរណ៍ឲ្យបានទាំងអស់គ្នា ដើម្បីកាត់បន្ថយអត្រាស្លាប់ និងគ្រោះថ្នាក់នេះ ឲ្យថយមកចំនួនទាប ចាប់ពីឆ្នាំ២០១៥តទៅ ។

បន្ថែមលើនេះ លោក អ៊ី សុខា ក៏បានអំពាវនាវ ដល់គ្រប់អង្គការ សមាគម និងស្ថាប័នពាក់ព័ន្ធនានា ក្នុងខេត្តព្រះ សីហនុ រាប់បញ្ជូនគ្រឹះស្ថានសិក្សា ឬសាលារៀនជាដើម ត្រូវបំផុស និងចលនា ឲ្យយុវជនចូលរួមអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកឲ្យបានគ្រប់ៗគ្នា ។ ប្រធានអគ្គនាយករបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លោក ហ៊ួត អៀងតុង មាន ប្រសាសន៍ថា ដើម្បីចូលរួមកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍ និងអត្រាស្លាប់របស់មនុស្ស ជាមួយរាជរដ្ឋាភិបាល ស្ថាប័ននេះ បានប្រើបុគ្គលិកជិត ២០០នាក់ ដើម្បីចុះចែកជូនខិត្តប័ណ្ណ និងចុះអប់រំដល់ប្រជាពលរដ្ឋ នៅតាមផ្លូវ សាធារណៈ នាមូលដ្ឋានខេត្តព្រះសីហនុ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានទាំងអស់គ្នា ។ លោកបន្តថា អត្រា គ្រោះថ្នាក់ចរាចរណ៍ និងអត្រាមនុស្សស្លាប់ និងមិនអាចថយចុះបានទេ ដរាបណាប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវ មិនចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់នោះទេ ។ ក្រុមប្រជាពលរដ្ឋ ខេត្តព្រះសីហនុ បានសាទរ ចំពោះការបង្កើតឲ្យមានកម្មវិធីចុះអប់រំ អំពីច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់សាធារណជន បានស្វែងយល់ ពីសារៈប្រយោជន៍ នៃការគោរពច្បាប់ចរាចរណ៍ផ្លូវគោកពេលនេះ ។

អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ឈួន វ៉ន់ ក៏បានឲ្យដឹងថា គ្រោះថ្នាក់ ចរារណ៍ ដែលកើតមានជារៀងរាល់ឆ្នាំនៅកម្ពុជា គឺភាគច្រើនបណ្តាលមកពីមនុស្សមិនគោរពច្បាប់ចរាចរណ៍ ។ មាន ដូចជាបើកបរក្នុងល្បឿនលឿនហួសច្បាប់កំណត់ បើប្រជែងគ្នា គ្មានការយោគយល់ មិនគោរពសញ្ញាចរាចរណ៍ និង បើកបរក្នុងសភាពស្រវឹងជាដើម ។ ផ្តើមពីញ្ហានេះ លោកស្នើដល់ប្រជាពលរដ្ឋ ពិសេសយុវជន ត្រូវចូលរួមគោរពច្បាប់ ចរាចរណ៍ឲ្យបានគ្រប់គ្នា ពេលបើកបរយានយន្តគ្រប់ប្រភេទ មានរថយន្ត ឬម៉ូតូជាដើម នៅតាមផ្លូវសាធារណៈ។ ជាងនេះទៅទៀត អ្នកប្រើប្រាស់ម៉ូតូ ដាច់ខាតត្រូវតែពាក់មួយការពារសុវត្ថិភាពជាប្រចាំ ទោះជាចម្ងាយផ្លូវជិត ឬឆ្ងាយ បែបណាក្តី ។

លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ ក៏បានស្នើដល់ប្រជាពលរដ្ឋទូទៅ ពិសេសយុវជន ត្រូវចូលរួមគោរព ច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នា ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិត និងបំផ្លាញសេដ្ឋកិច្ចគ្រួសាររបស់ខ្លួន ។ លោកស្នើកុំឲ្យអ្នកបើកបរ ក្រោមឥទ្ធិពលនៃជាតិស្រវឹង បើកបរហួសល្បឿនកំណត់  ត្រូវគោរពសិទ្ធិអាទិភាព ក្នុង ពេលបើកបរ  កុំប្រើប្រាស់ទូរស័ព្ទដៃ ពេលកំពុងបើកបរ កុំបើកបរប្រជែងគ្នា ក្នុងស្ថានភាពគ្រោះថ្នាក់ និងការពារជីវិត អ្នក ដោយពាក់មួយសុវត្ថិភាព និងពាក់ខ្សែក្រវ៉ាត់ជាដើម ។

របាយការណ៍បូកសរុបការងារ ឆ្នាំ២០១៤ របស់ការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាល ខេត្តព្រះសីហនុ បានបង្ហាញថា ខេត្តនេះមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាង ២០០ករណី (២០១៤) ក្នុងនោះកើតឡើង ទៅលើ ជនបរទេសចំនួន ៥០ករណី ។ បើប្រៀបធៀបឆ្នាំ២០១៣ គឺថយចុះចំនួន ១២ករណី។ ឆ្នាំ២០១៣ គ្រោះថ្នាក់ចរា ចរណ៍នេះ បានកើតឡើងចំនួន ២១៦ ករណី ។ គ្រោះថ្នាក់ភាគច្រើន គឺកើតឡើងរវាងរថយន្ត និងម៉ូតូជិត ៨៩ករណី និងគ្រោះថ្នាក់រវាងរថយន្ត និងរថយន្ត កើតមាន២២ករណី ។ គ្រោះថ្នាក់នេះ សម្លាប់មនុស្ស ៨៤នាក់ ក្នុងនោះមានជន បរទេសចំនួន ៦នាក់ និងរងរបួសធ្ងន់ ស្រាល សរុបមានចំនួន៣៩០នាក់ ខូចខាតយានយន្តចំនួន៣៥៩គ្រឿង ៕

ស្រវឹងស្រា ដេកលើផ្លូវរថភ្លើង ត្រូវរថភ្លើងកិន ដាច់ដៃ-ជើង មួយចំហៀង មិនស្លាប់

$
0
0

ព្រះសីហនុ ៖ បុរសម្នាក់ ត្រូវបានរថភ្លើងកិនដាច់ដៃខាងស្តាំ ១កំណាត់ និងជើងខាងស្តាំ១ កំណាត់ ដោយសារតែ ការស្រវឹងស្រាទៅដេកនៅលើផ្លូវរថភ្លើង ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១២:៣០ នាទី អធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិ៣ (ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ ។

សាក្សីនៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា បុរសម្នាក់នេះ មាន ឈ្មោះ ដែន អាយុប្រហែល ៣០ ឆ្នាំ ជាកម្មករ នេសាទតាមទូក ស្នាក់នៅមិនពិតប្រាកដ ។ ប្រភពដដែលបានបន្តទៀតថា អ្នកស្រុកបានឃើញឈ្មោះ ដែន នេះ នៅ អង្គុយផឹកស្រា នៅផ្ទះអ្នកលក់ស្រា នៅជិតនឹងផ្លូវរថភ្លើងអស់ជាច្រើនលីត្រ ហើយក៏ស្រវឹងមិនដឹងខ្លួន ហើយដើរ ស្រែកឡូឡា តាមបណ្តោយផ្លូវរថភ្លើង បន្តិចក្រោយមក ក៏មានរថភ្លើងរត់កាត់ ក៏ឮមនុស្សស្រែកថា ឈ្មោះ ដែន ត្រូវ រថភ្លើងកិនដាច់ដៃ និងដាច់ជើង តែមិនស្លាប់ ។ ខណៈពេលនោះ ក៏មានរថយន្តពេទ្យមកដឹកឈ្មោះ ដែន ទៅព្យាបាល នៅមន្ទីរពេទ្យបង្អែក ចំការចេក ខេត្តព្រះសីហនុតែម្តង ៕

សមត្ថកិច្ច ចុះបង្ក្រាបទីតាំង ភ្នាល់កីឡាប្រដាល់ ក្នុងហាងកាហ្វេ នៅស្រុកថ្មគោល

$
0
0

បាត់ដំបង ៖ កម្លាំងនគរបាល បង្ការបង្រ្កាប ស្នងការខេត្ត បានចុះបង្ក្រាបទីតាំងល្បែងភ្នាល់កីឡាប្រដាល់ តាមទូរ ទស្សន៍ ក្នុងហាងកាហ្វេមួយកន្លែង កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៥ នៅចំណុចតាម បណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល និងបានឃាត់ខ្លួនម្ចាស់ហាង និងអ្នកញៀន ល្បែងសរុប ៥នាក់ នាំយកមកស្នងការខេត្ត ដើម្បីចាត់ការតាមច្បាប់ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៥ នៅចំណុចតាម បណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល កម្លាំងនគរបាលបង្ការបង្រ្កាប ស្នងការខេត្ត បានចុះបង្ក្រាបទីតាំង ល្បែងភ្នាល់កីឡាប្រដាល់តាមទូរទស្សន៍ ក្នុងហាងកាហ្វេមួយកន្លែង ដែលមានម្ចាស់ឈ្មោះ ណាំ ហូយ ភេទប្រុស អាយុជាង ៧០ឆ្នាំ ព្រមទាំងបានឃាត់ខ្លួនទាំងម្ចាស់ និងអ្នកញៀនល្បែងភ្នាល់ដាក់លុយ កីឡា ប្រដាល់តាមទូរទស្សន៍ចំនួន ៥នាក់ បន្ទាប់ពីបានទទួលបណ្តឹង ពីប្រជាពលរដ្ឋរួចមក ។

ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា រយៈពេលកន្លងមក ទីតាំងភ្នាល់កីឡាប្រដាល់តាមទូរទស្សន៍ផ្សេងៗ ឬកន្លែងលេង ល្បែង បៀរអាប៉ោង កន្ទុយលេខ មាន់ជល់ សមត្ថកិច្ចនគរបាលស្រុកថ្មគោល ធ្លាប់បានចុះណែនាំ ឲ្យធ្វើកិច្ចសន្យា ឈប់លេងបន្តទៀត ឬចុះបង្ក្រាបព្រមទាំងធ្វើការផាកពិន័យតាមច្បាប់ តែកន្លែងមួយនេះ សមត្ថកិច្ចនគរបាលស្រុក មិនដែលចុះបង្រ្កាបទេ ព្រោះម្ចាស់ទីតាំងមួយនេះ ជាប់សាច់ញាតិជាមួយនឹងអធិការរងស្រុកថ្មគោលម្នាក់ ទើបគេមិន បង្រ្កាប គឺទុកឲ្យលេងយ៉ាងសប្បាយ ធ្វើឲ្យមានការរិះគន់ពីមជ្ឈដ្ឋាន ប្រជាពលរដ្ឋមួយចំនួន នៅក្នុងស្រុកផងដែរ ។

បើតាមប្រភពព័ត៌មានក្រៅផ្លូវការមួយ បានឲ្យដឹងថា ទីតាំងហាងកាហ្វេភ្នាល់កីឡាប្រដាល់ តាមទូរទស្សន៍មួយនេះ បើកលេងបានរលូន ដោយសារតែមានការបើកដៃ ពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃុំតាម៉ឺន និងអាងខ្នងអធិការរងស្រុក ម្នាក់នេះផងដែរ ។ ដោយសារតែសមត្ថកិច្ចស្រុកថ្មគោលខ្លួនឯង មិនព្រមធ្វើការបង្ក្រាបនេះហើយ ទើបកម្លាំងសមត្ថ កិច្ច មកពីស្នងការខេត្តទៅបង្រ្កាបជំនួស ។

គួរបញ្ជាក់ផងដែរថា រយៈពេលកន្លងមក សមត្ថកិច្ចនគរបាលស្រុកថ្មគោល ពុំសូវសហការផ្តល់ព័ត៌មាន ដល់អ្នកសារ ព័ត៌មានឡើយ ពេលខ្លះហាក់បីដូចជាមានការលាក់ព័ត៌មាន ពេលខ្លះទៀត ឆ្លើយថា ថ្នាក់លើហាមមិនឲ្យអ្នកសារព័ត៌ មានចូលយកព័ត៌មានទេ ទោះជារឿងនោះ ត្រូវបញ្ជូនបន្តដើម្បីចាត់ការតាមច្បាប់ក៏ដោយ ។

គេសង្កេតឃើញថា រយៈកាលកន្លងមក នៅស្រុកមួយចំនួនផ្សេងទៀត គឺសមត្ថកិច្ចស្រុក មិនសូវបានចុះបង្រ្កាបស្រុក ខ្លួនឯងនោះទេ គឺឃើញតែកម្លាំងសមត្ថកិច្ច ចុះពីខេត្តទៅបង្រ្កាបជំនួសរហូត មិនដឹងថា មានការទើសទាល់ ឬក៏ប៉ះ ឆ្នាំងបាយរបស់ពួកគេក៏មិនដឹង ។

ប្រជាពលរដ្ឋមួយចំនួន គេរង់ចាំមើលថា តើម្ចាស់ទីតាំងហាងកាហ្វេភ្នាល់កីឡាប្រដាល់ តាមទូរទស្សន៍មួយនេះ តើថ្នាក់ លើចាត់ការយ៉ាងណាដែរ ព្រោះកន្លងមក ការបង្រ្កាបកន្លែងល្បែងស៊ីសង ដូចជា កន្លែងកត់កន្ទុយលេខ ជល់មាន់ បៀ អាប៉ោង ឬល្បែងស្រដៀងៗគ្នានេះ ពេលខ្លះត្រូវបានអប់រំដោះលែងឲ្យទៅផ្ទះវិញ  ពេលខ្លះទៀត ត្រូវបញ្ជូនទៅ តុលា ការ ៕

កម្លាំងនគរបាល ក្រុងប៉ោយប៉ែត នាំយកអំណោយ ជាឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនគ្រួសារ រងគ្រោះ ដោយសារ ភ្លើងឆេះផ្ទះទាំងស្រុង

$
0
0

បន្ទាយមានជ័យ ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បាននាំយកអំណោយ ប្រគល់គ្រួសាររងគ្រោះ ដោយសារភ្លើង ឆេះព្រៃ ឆាបឆេះផ្ទះកន្លងមកនេះ ខណៈមានទុក្ខព្រួយ និងមានជីវភាពទាល់ក្រផងនោះ ។

ការនាំយកអំណោយ ដឹកនាំកម្លាំងដោយលោក សៅ សារឿន នាយផ្នែកសណ្តាប់ធ្នាប់ ចរាចរណ៍ជើងគោក ជំនួស លោក អ៊ុំ សុផល អធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជន និងកម្លាំងនគរបាលជាច្រើនរូបផងដែរ នៅវេលាម៉ោង ៣ និង៣៥នាទីរសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោក អ៊ុំ សុផល អធិការបានប្រាប់ដឹងថា ក្រោយពីទទួលព័ត៌មានថាមានករណីខាងលើ លោកក៏បានអំពាវនាវ ដល់ សប្បុរសជន និងយោងតាមបញ្ជាពី លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការខេត្ត មិនត្រឹមតែយកចិត្តទុកដាក់ ពី សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងបង្ក្រាបបទល្មើសជាក់ស្តែង និងក៏ត្រូវយកចិត្តទុក្ខដាក់ ចំពោះការងារសប្បុរសធម៌ផង ដែរ ។

ក្នុងឱកាសនោះ លោក សៅ សារឿន នាយផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ជើងគោក បាននាំយកការសួរសុខទុក្ខ ជំនួស លោកស្នងការខេត្ត និងលោកអធិការក្រុង រួមទាំងនាំយកអំណោយ ប្រគល់ជូនគ្រោះសាររងគ្រោះខាងលើនេះផងដែរ ។ ក្នុងនោះលោកបានបញ្ជាក់ថា ទោះបីជាគ្រឿងឧបភោគ បរិភោគ ប្រដាប់ប្រដាប្រើប្រាស់ រួមទាំងថវិកាមួយចំនួន វា មានការតិចតួចមែន ក៏អាចដោះស្រាយបានមួយរយៈពេលបាន ។

លោកបានបន្ថែមថា គ្រួសាររងគ្រោះ ដោយអគ្គិភ័យ  ម្ចាស់ផ្ទះឈ្មោះ កែវ គុណ ភេទប្រុស អាយុ ៦៥ឆ្នាំ ពិការ ជា កម្មករស៊ីឈ្នួលគេ កាប់ដំឡូងដើម្បីចិញ្ចឹមជីវិត និងគ្រួសារ និងមានកូនប្រុស-ស្រី ៧នាក់ និងមានកូនស្រីពិការម្នាក់។ រីឯអំណោយរួមមាន អង្ករចំនួន ១០០គីឡូក្រាម, កន្ទេល ១, មុង១, ភួយ២, ទឹកត្រី ៦យួរ, ទឹកស៊ីអ៊ីវ ២យួរ, អំបិល ២គីឡូក្រាម, ស្ករស ២គីឡូក្រាម, ប៊ីចេង ២គីឡូក្រាម និងថវិកា ២០ម៉ឺនរៀល ផងដែរ ៕

ដង្ហែរក្បួនម៉ូតូ ជាលក្ខណៈអន្តរជាតិ លើកដំបូងនៅកម្ពុជា

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុន KTM នៅរសៀលថ្ងៃទី២៤ ខែមករា នេះ បានបង្ហាញ ការសម្តែងម៉ូតូលំដាប់ថ្នាក់អន្តរជាតិ ជាលើកដំបូងនៅប្រទេសកម្ពុជា ដោយមានការចូលរួមរបស់លោក Rok ដែលជាអ្នកសម្តែងម៉ូតូដ៏មាន ប្រជាប្រិយភាពមកពីអឺរ៉ុប។

ការសម្តែងម៉ូតូលំដាប់ថ្នាក់អន្តរជាតិនេះ លោក Rok បានដឹកនាំក្បួនម៉ូតូចេញពីហាងម៉ូតូ KTM សាខាអូឡាំពិក ឆ្ពោះទៅកាន់មជ្ឈមណ្ឌល កោះពេជ្រ ដែលជាទីកន្លែងសម្ដែងម៉ូតូ។

ប្រធាផ្នែក ប្រតិបត្តិការ នៃក្រុមហ៊ុន KTM កម្ពុជា អ្នកស្រី ខែក ចាន់សូរិយ៉ា បានថ្លែងថា ក្រុមហ៊ុន KTM កម្ពុជា មានកិត្តិយសណាស់ដែល លោក Rok បានមកសម្ដែងម៉ូតូក្នុងប្រទេសកម្ពុជា ដើម្បីជំរុញឲ្យអ្នកជិះម៉ូតូទាំងអស់ គ្នាមានភាពរីករាយ និងជាពិសេសចំពោះអ្នកជិះម៉ូតូ KTM ដែលពួកគាត់ បានទន្ទឹងងរង់ចាំវត្តមានតារាសម្ដែងម៉ូតូ របស់ខ្លួន នៅកម្ពុជា។

អ្នកជិះម៉ូតូមួយរូបដែលបានគាំទ្រ KTM  បាននិយាយថាវាពិជាអស្ចារ្យខ្លាំងណាស់ សម្រាប់រូបគាត់ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ពីព្រោះគាត់បានយល់ដឹងនូវទិចនិចជាច្រើនពីការបង្ហោះម៉ូតូ ដោយលោក Rok  ក៏ដូចជាការសម្ដែងផ្ទាល់ពីគាត់។ លោកបន្តរទៀតថា ការបង្ហាញម៉ូតូមិនមែនត្រឹមតែជាការកម្សាន្តតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការអនុញ្ញាតឲ្យគាត់ បានយល់ដឹង បន្ថែមទៀតអំពី ឥទិពលនឹងលក្ខណៈរឹងមាំរបស់ម៉ូតូ KTM ។

ប្រធានផ្នែក ប្រតិបត្តិការ នៃក្រុមហ៊ុន KTM កម្ពុជា ក៏បានបញ្ជាក់ផងដែរថា ក្រោយពីការបង្ហាញ ការសម្តែងម៉ូតូ លំដាប់ថ្នាក់អន្តរជាតិនៅភ្នំពេញ ដោយមានការចូលរួមដោយលោក Rok នៅថ្ងៃទី២៤នេះ KTM នឹងមានការបង្ហាញ សម្ដែងប៉ូតូដ៏អស្ចារ្យ មួយទៀត នៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៥ នៅព្រលានយន្តហោះចាស់ ខេត្ត បាត់ដំបង៕


កិច្ចប្រជុំលើក ទី៤៩ នៃក្រុមប្រឹក្សា ជាតិប្រឆាំង អំពើពុករលួយ

តារាសម្ដែងចិន ល្បីមួយរូប ជាប់ពន្ធនាគារ ៦ខែពីបទ ល្មើសគ្រឿងញៀន

$
0
0

ប៉េងកាំង៖ តារាសម្ដែងចិន ដ៏ល្បីមួយរូប គឺលោក Zhang Mo ដែលជាកូនប្រុស របស់តារាសម្ដែងដ៏ល្បី លោក Zhang Guoli ត្រូវបានផ្ដន្ទាទោស នៅថ្ងៃអង្គារ ទី ២៧ ខែ មករា នេះ ដោយតុលាការ សង្កាត់ Haidian នៃទីក្រុងប៉េងកាំងបាន សម្រេចឲ្យ ជាប់ពន្ធនាគារ ចំនួន៦ខែពីបទល្មើសគ្រឿងញៀន។

តាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយ ឲ្យដឹងថា តុលាការក៏ពិន័យប្រាក់ចំនួន ៥០០០យ័ន (៨០០ដុល្លារ) ចំពោះការផ្ដល់កន្លែង សម្រាប់អ្នកប្រើប្រាស់ គ្រឿងញៀនផងដែរ។

បើយោងតាមតុលាការបានឲ្យដឹងទៀតថា លោក Zhang Mo មានអាយុ ៣២ ឆ្នាំ ហើយបានផ្ដល់កន្លែង សម្រាប់អ្នក ប្រើប្រាស់ ថ្នាំញៀនចំនួន២លើក។ សម្រាប់ការកាត់ទោស អតិបរមា សម្រាប់បទល្មើសនេះ គឺមានរយៈពេលបីឆ្នាំឯណោះ។
តុលាការបានឲ្យដឹងទៀតថា លោក Zhang បានទទួលស្គាល់កំហុសរបស់ខ្លួន ប្រាប់ទៅប៉ូលីស មុនពេលស៊ើបអង្គេត ដូច្នេះលោក បានទទួលទោសស្រាលវិញត្រឹមតែ៦ខែតែប៉ុណ្ណោះ។

សូមបញ្ជាក់ផងដែរថា តារាសម្ដែងម្នាក់នេះ ត្រូវបានឃុំខ្លួននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំមុន ដោយប៉ូលីសក្រុងប៉េងកាំង ជាមួយនឹង២នាក់ផ្សេងទៀត ដែលបានជក់កញ្ឆា បានឃុំខ្លួន២ឆ្នាំ មកហើយ បន្ទាប់ពីត្រូវបានដាក់នៅក្រោមការអប់រំ របស់រដ្ឋបាលនៅទីនោះ៕

លោក លឹម គានហោ: ក្រសួង ធនធានទឹក គ្មានសមត្ថកិច្ច ចេញអាជ្ញាប័ណ្ណ ធ្វើអាជីវកម្មខ្សាច់ នោះទេ

អូបាម៉ា មកដល់ទីក្រុង រីយ៉ាដ ដើម្បីពិភាក្សា ជាមួយ ព្រះមហាក្សត្រថ្មី

$
0
0

រីយ៉ាដ៖ លោកប្រធានាធិបតី សហរដ្ឋអាម៉េរិក បារ៉ាក់ អូបាម៉ា បានធ្វើដំណើរមកដល់ទីក្រុង រីយ៉ាដ របស់ព្រះរាជាណាចក្រ អារ៉ាប៊ី សាអូឌីត ហើយនៅថ្ងៃអង្គារ ទី២៧ ខែមករា ដើម្បីជួបពិភាក្សា ជាមួយនឹងព្រះចៅ សាល់ម៉ាន់ ប៊ីន អាប់ឌុឡាស៊ីស អាល់ សូដ ដែលជា អធិរាជថ្មី នៃអាណាចក្រប្រេង ធំបំផុតទីពីរលើកលោកនេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា ភាគីទាំងពីរនឹងពិភាក្សាគ្នាអំពីបញ្ហា មានប្រយោជន៍ ជាច្រើននៃចំណង ទាក់ទងបែបសម្ព័ន្ធមិត្ត ជាពិសេសនោះគឺបញ្ហា នុយក្លេអ៊ែរ របស់ប្រទេសអ៊ីរ៉ង់, ការប្រយុទ្ធប្រឆាំង អំពើភេរវកម្ម, ព្រមទាំងវិបត្តិនៅស៊ីរី និង យ៉េមែន ជាដើម។ បន្ទាប់ពីកិច្ចពិភាក្សាគ្នានោះ លោកអូបាម៉ា អមដោយ មន្ត្រីជាន់ខ្ពស់អាម៉េរិកជាង ៣០រូបទៀត នឹងចូលពិធីជប់លៀង អាហារស្វាគមន៍ពីសំណាក់រាជវង្សានុវង្ស និង មន្ត្រី រដ្ឋាភិបាល អារ៉ាប៊ី សាអូឌីត ជាច្រើនរូប។

នេះជាលើកទីមួយហើយ នៃកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាម៉េរិក និង អារ៉ាប៊ី សាអូឌីត បន្ទាប់ ពីព្រះចៅ អាប់ឌុលឡាហ៍ បានសោយទីវង្គត់ កាលពីថ្ងៃសុក្រ សប្តាហ៍មុននេះ ដោយអការៈ ហើមសួត។ លោក អូបាម៉ា បានកាត់បន្ថយពេល នៃដំណើរទស្សនកិច្ចនៅឥណ្ឌា ដើម្បី មកសម្តែងការគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះចៅ អាប់ឌុលឡាហ៍ ព្រមទាំងពិភាក្សាបញ្ហា រាលដាលក្នុងតំបន់ និងសកលលោកជាច្រើនទៀត៕

លោក អូបាម៉ា សរសើរ នាយករដ្ឋមន្រ្តីកម្ពុជា ជាអ្នកនយោបាយល្អក្នុងការ ពិភាក្សាបញ្ហានៅស៊ីរី

$
0
0

ភ្នំពេញ៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក បារ៉ាក់ អូបាម៉ា បានកោតសរសើរ ដល់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ប្រទេសកម្ពុជាដែល ជាវាគ្មិនដ៏ល្អក្នុងការពិភាក្សា គ្នាអំពីបញ្ហានៅស៊ីរី។

ការសរសើររបស់លោក អូប៉ាម៉ា ចំពោះនាយករដ្ឋមន្រ្តីកម្ពុជានេះ បានធ្វើឡើងនៅទី ក្រុងណៃពិដោ ប្រទេសភូមា ដែលសម្តេច បានធ្វើជាវាគ្មិននៅ ក្នុងកិច្ចប្រជុំមួយ កាលពីពេលថ្មីៗនេះ។

នេះជាការលើកឡើងរបស់លោក Daniel Russel ឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅក្នុងកិច្ចជំនួបជាមួយ លោក អ៊ុច បូររិទ្ធិ រដ្ឋលេខាធិការក្រសួង ការបរទេស នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥នាទីស្តីការក្រសួង។

លោក អ៊ុច បូររិទ្ធិបានលើកឡើងពីប្រសាសន៍លោក Daniel Russelថា « លោកអូប៉ាម៉ា បានរំលឹកនូវប្រសាសន៍ របស់សម្តេចដែល បានចាត់ទុកសម្តេចជាវាគ្មិនដ៏ល្អ ក្នុងការពិភាក្សាគ្នា ហើយលោក អូប៉ាម៉ាមានការកោតសរសើរសម្តេច ជាពិសេសឡើងយន្តហោះ ហើយគាត់ងាកមកប្រាប់លោក Daniel ថាសម្តេចមានគំនិតនិងឆន្ទៈនយោបាយ ល្អក្នុងការពិភាក្សាបញ្ហានៅស៊ីរី»។

លោក អ៊ុច បូររិទ្ធិបានមានប្រសាសន៍ថា អាម៉េរិកនៅតែបន្តផ្តល់អាហាររូបករណ៍ដល់ និស្សិតកម្ពុជាដើម្បីឲ្យពួកគេបានទៅបន្តការសិក្សា នៅអាម៉េរិក៕

Viewing all 8042 articles
Browse latest View live




Latest Images