Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

អ៊ុយក្រែន និង ក្រុមឧទ្ទាម ព្រមឈប់បាញ់គ្នា មួយភ្លែតដើម្បី មនុស្សធម៌

$
0
0

កៀវ៖ កងទ័ពអ៊ុយក្រែន និង ក្រុមឧទ្ទាមគាំទ្រ ឯករាជ្យនៃជនជាតិភាគតិច ទីក្រុងដូណេតក៍ ភាគខាងកើតប្រទេស បានប្រកាសនូវ បទឈប់បាញ់គ្នា ជាបណ្តោះអាសន្ន នៅថ្ងៃសុក្រ ទី០៦ ខែកុម្ភៈ ឆ្នាំ ២០១៥ នេះ ស្ថិតនៅតំបន់ជួរមុខ នៃទីក្រុង ដេបាល់ត៍សេវ៉ូ ភាគខាងកើត អ៊ុយក្រែន ដើម្បីអនុញ្ញាតឲ្យមាន ការជម្លៀសប្រជាជន ចេញពីតំបន់ជម្លោះនោះជាបន្ទាន់។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ដកស្រង់សម្តីរបស់លោក វីតាលី គីវ៉ា អនុរដ្ឋមន្ត្រីមហាផ្ទៃនៃ ទីក្រុងដូណេតក៍ ថា កិច្ចព្រមព្រៀងឈប់បាញ់គ្នានេះ ធ្វើឡើងកាលពីវេលាម៉ោង ៨ ព្រឹក ថ្ងៃសុក្រ ទី០៦ ខែកុម្ភៈ ម៉ោងនៅអ៊ុយក្រែន ត្រូវនឹងម៉ោង ៦ ម៉ោងសកល ហើយវាមានរយៈពេលកំណត់តែ ៩ ម៉ោងប៉ុណ្ណោះ។

បើតាមសម្តីរបស់មន្ត្រីខាងលើបន្តទៀតថា ប្រជាជនប្រមាណជាង ១.០០០នាក់ នឹងត្រូវ ជម្លៀស ចេញពីទីក្រុង ដេបាល់ត៍សេវ៉ូ និង ២ ទៅ ៣រយនាក់ទៀត ត្រូវជម្លៀសចេញពី ក្រុង អ៊ូកឡេហ្គសត៍ ដែលស្ថិតនៅក្បែរនោះដែរ។ ជម្លោះដ៏ខ្លាំងក្លាឡើងវិញ ជាងមួយខែមកនេះ បានបណ្តាលឲ្យអន្តរជាតិមានការព្រួយបារម្ភ ហើយមិនអាចមាន អជ្ញាកណ្តាលណាមួយ មក សម្រុះសម្រួលឲ្យភាគីទាំងពីរបញ្ឈប់ការបង្ហូរឈាមគ្នានេះឡើយ៕


ចិនជំរុញឲ្យ មានកិច្ចពិភាក្សា បញ្ហាកូរ៉េខាងជើង រីឯអាម៉េរិក អំពាវនាវឲ្យមាន ការរឹតបន្តឹង ទណ្ឌកម្ម

$
0
0

ប៉េកំាង៖ នៅថ្ងៃសុក្រ ទី០៦ ប្រទេសចិនបាន ជំរុញគ្រប់ភាគី ពាក់ព័ន្ធទំាងអស់ ត្រូវបង្កើនកិច្ច ខិតខំប្រឹងប្រែង ដើម្បីបន្តកិច្ច ចរចាបញ្ហានុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង បន្ទាប់ពីសមាជិកសភា អាម៉េរិក បានស្នើឲ្យបានរឹតបន្តឹងទណ្ឌកម្មបន្ថែម ទៅលើប្រទេសកុម្មុយនីស្ត មួយនេះ។

យោងតាមសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃសុក្រ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥ បានឲ្យដឹងថា សមាជិកសភាអាម៉េរិក ២រូបមកពីគណបក្សសាធារណរដ្ឋ ទីមួយគឺលោក អ៊ីដ រ៉យ និងលោក អ៊ីលៀត អ៊ីងជែល កាលពីថ្ងៃព្រហស្បតិ៍ បានណែនាំឲ្យអនុវត្តទណ្ឌកម្មដោយបានចោទប្រកាន់ប្រទេសកូរ៉េខាងជើង ជុំវិញរឿងវាយប្រហារក្រុមហ៊ុន Sony Pictures។

ចំណែកលោក ហុង ឡេ អ្នកនាំពាក្យក្រសួងការបរទេសចិនវិញ បានប្រាប់អ្នកសារព័ត៌មាន នៅពេលដែលអ្នកកាសែត សួររឿងទណ្ឌកម្មថ្មីរបស់អាម៉េរិកថា «ភាគីចិនតែងតែអះអាងថា ទណ្ឌកម្មគួរតែមិនត្រូវប្រើប្រាស់ ក្នុងទំនាក់ទំនង អន្តរជាតិឡើយ ហើយទណ្ឌកម្មនេះទៀតសោត ក៏វាមិនបានជួយដោះស្រាយបញ្ហាអីនោះដែរ»៕

ពលករខ្មែរនៅថៃ ជាង ៦ម៉ឺននាក់ បានចុះឈ្មោះសុំធ្វើ លិខិតឆ្លងដែន ក្នុងតម្លៃអនុគ្រោះ ត្រឹមជាង៤០ដុល្លារ

$
0
0

ខេត្តត្រាត, ប្រទេសថៃ៖ រយៈពេលត្រឹមជាងមួយខែប៉ុណ្ណោះ មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា បានបំពេញសំណុំបែបបទ ធ្វើលិខិតឆ្លងដែនជូនពលករខ្មែរ ដែលកំពុងបំពេញការងារនៅក្នុងប្រទេសថៃ ដោយខុសច្បាប់ បានប្រមាណជា ៦ម៉ឺននាក់ហើយ ក្នុងចំណោមពលករខ្មែរគ្មានលិខិតឆ្លងដែនប្រមាណជា ៧០ម៉ឺននាក់។ លិខិតឆ្លងដែន ដែលធ្វើ ជូនពលករក្នុងប្រទេសថៃ មានតម្លៃត្រឹមតែជាង ៤០ដុល្លារប៉ុណ្ណោះ ជាតម្លៃអនុគ្រោះខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា។

ដើម្បីជួយសម្រួលឲ្យប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសថៃ កំពុងបម្រើការងារដោយខុសច្បាប់ ឲ្យទទួលបានលិខិត ឆ្លងដែន និងបែបបទផ្សេងៗអាចបម្រើការងារដោយស្របច្បាប់ និងចៀសផុតពីការទុក្ខបុកម្នេញផ្សេងៗ ពីអាជ្ញាធរ ក៏ដូចជាថៅកែជនជាតិថៃនោះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយន្តការ និង វិធានការជាច្រើនមានដូចជា ការបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែន និងសម្រួលនីតិវិធីជាដើម។ ជាពិសេសរាជរដ្ឋាភិបាល បានចាត់មន្រ្តីក្រសួងការ ងារ និងមន្រ្តីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មរបស់ក្រសួងមហាផ្ទៃ ចុះមកធ្វើលិខិតឆ្លងដែនជូនប្រជាពលករខ្មែរ ដោយផ្ទាល់នៅតាមបណ្តាខេត្តនានា ក្នុងប្រទេសថៃថែមទៀតផងដែរ។

លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានដឹកនាំក្រុមការងារ ចុះមកយកព័ត៌មានដោយផ្ទាល់នៅក្នុងខេត្តត្រាត និងខេត្តច័ន្ទបុរី។ បន្ទាប់ពីធ្វើដំណើរលើ រថយន្តអស់រយៈពេលជាង ៣ម៉ោងលើដងផ្លូវដ៏រលោងស្អាតលើទឹកដីជាប់ដែនសមុទ្រ ក្រុមការងារបានធ្វើដំណើរ ទៅដល់សាលាខេត្តត្រាតនៅវេលាម៉ោងប្រមាណ ១១ព្រឹក ដែលជាទីកន្លែងដែលមន្រ្តី និងពលករកម្ពុជាកំពុងជួប គ្នា ដើម្បីស្រង់ឈ្មោះ និងទីកន្លែងកំណើតយកទៅធ្វើលិខិតឆ្លងដែន។

ជួបជាមួយលោក សយ សុភាព ប្រកបដោយកាយវិការរាក់ទាក់ ដែលជាអ្នកព័ត៌មានលើកដំបូងចូលទៅយកព័ត៌ មានជុំវិញដំណើរការធ្វើលិខិតឆ្លងដែនជូនពលករខ្មែរនេះ លោក ប៉ា សំវឌ្ឍនៈ ប្រធានក្រុមការងារធ្វើលិខិតឆ្លង ដែនជូនពលករខ្មែរក្នុងខេត្តត្រាត បានរៀបរាប់ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា ១០ ក្រុមមកធ្វើការលិខិតឆ្លងដែននេះ។ ក្នុងរយៈពេលជាង ១ខែក្រុមការងារទាំង ១០ក្រុម ធ្វើលិខិតឆ្លងជូនពលករ បានប្រមាណជា ៦ម៉ឺននាក់។ លោកបានបន្តថា ជាមធ្យមក្នុងមួយថ្ងៃធ្វើស្រង់ព័ត៌មាន និងទិន្នន័យពីពលករខ្មែរ ខុសច្បាប់បានប្រមាណ ១៥០នាក់ក្នុងមួយក្រុម សរុបទាំង១០ក្រុមបានជាង ១.៥០០នាក់។

លោក ប៉ា សំវឌ្ឍនៈ បានបញ្ជាក់ឲ្យដឹងថា ពលករខ្មែរម្នាក់ត្រូវចំណាយប្រមាណ ៩០ដុល្លារ ដើម្បីទទួលបានការ រស់នៅ និងធ្វើការងារដោយស្របច្បាប់។ ក្នុងនោះពលករត្រូវចំណាយ ១.៤០០បាត ស្មើនឹងជាង ៤០ដុល្លារ ដែលជាតម្លៃអនុគ្រោះរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ធ្វើលិខិតឆ្លងដែន និងចំណាយ ១.៥០០បាត ស្មើនឹង ជិត ៤៧ដុល្លារ សម្រាប់ថ្លៃទិដ្ឋាការរបស់ថៃ ក្នុងរយៈពេល ២ឆ្នាំ។  ដោយឡែកសម្រាប់ពលករ ដែលមានកូនតូច ត្រូវចំណាយជិត៤០ដុល្លារ ដើម្បីធ្វើលិខិតឆ្លងដែនជូនកូនៗរបស់ពួកគាត់។

តែទោះបីជាយ៉ាងណា បើតាមលោក ប៉ា សំវឌ្ឍនៈ តម្លៃខាងលើនេះ គឺជាតម្លៃមួយធូរថ្លៃ ព្រោះពលករខ្មែរធ្លាប់ បានចំណាយចន្លោះពី ៧.០០០ បាត ទៅ១ម៉ឺនបាត សម្រាប់ធ្វើការលិខិតឆ្លងដែន ឬប័ណ្ណការងារជាដើមតាមរយៈ មេខ្យល់ ឬអ្នករត់ការជាដើម។

ប្រធានក្រុមការងារធ្វើលិខិតឆ្លងដែនជូនពលករខ្មែរប្រចាំខេត្តត្រាតរូបនេះ ក៏បានឲ្យដឹងផងដែរថា ពលករខ្មែរនៅ ក្នុងប្រទេសថៃនាពេលបច្ចុប្បន្នមានចំនួនប្រមាណជា ៨០ម៉ឺននាក់ ក្នុងនោះប្រជាពលរដ្ឋមិនមានលិខិតឆ្លងដែន តែមានប័ណ្ណការងាមានចំនួនប្រមាណពី ៦០-៧០ម៉ឺននាក់។ រីឯប្រជាពលរដ្ឋ ដែលខុសច្បាប់គ្មានទាំងប័ណ្ណការ ងារ និងលិខិតឆ្លងដែនមានប្រមាណជា ១ម៉ឺននាក់។

បើតាម លោក ប៉ា សំវឌ្ឍនៈ ដំណើរការធ្វើលិខិតឆ្លងដែនជូនពលករខ្មែរខុសច្បាប់នេះ ប្រទេសថៃអនុញ្ញាតឲ្យធ្វើ តែរយៈពេល៣ខែប៉ុណ្ណោះ ដែលនឹងត្រូវផុតកំណត់នៅអំឡុងខែមីនា ឆ្នាំ២០១៥ខាងមុខ។ តែរយៈពេលនេះ លោក ប៉ា សំវឌ្ឍនៈ បញ្ជាក់ថា មិនអាចធ្វើបញ្ចប់ការងារជូនពលករខ្មែរ ដែលខុសច្បាប់នោះឡើយ ព្រោះមានពល ករជាច្រើនមិនទាន់បានមកធ្វើ និងមិនទាន់យល់ពីនីតិវិធីនៅឡើយ។ លោក ប៉ា សំវឌ្ឍនៈ សង្ឃឹមថា រាជរដ្ឋាភិ បាលកម្ពុជា និងថៃ នឹងមានការជជែកគ្នាពន្យារពលបន្ថែមទៀត ដើម្បីបញ្ចប់ការងារធ្វើលិខិតឆ្លងដែន បម្រើប្រ យោជន៍ជូនពលករខ្មែរ។

លោក ក៏បានឲ្យដឹងផងដែរថា ក្រោយពីការធ្វើលិខិតឆ្លងដែន និងចុះទិដ្ឋាការរួចរាល់ មន្រ្តីទូតកម្ពុជាប្រចាំប្រទេស ថៃ និងមន្រ្តីក្រសួងមហាផ្ទៃថៃ នឹងធ្វើការរួមគ្នាចែកលិខិតឆ្លងដែនទាំងអស់នេះ ជូនពលករខ្មែរដោយផ្ទាល់ដៃ។

លោក ប៉ា សំវឌ្ឍនៈ បានថ្លែងសន្យាថា ក្រុមការងារ នឹងព្យាយាមខិតខំបំពេញការងារធ្វើលិខិតឆ្លងដែន ជូនប្រជា ពលករខ្មែរនៅ ថៃ ឲ្យបានចប់រួចរាល់តាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីនាំមកនូវភាពស្របច្បាប់ និង ផលប្រយោជន៍ ជូនពលករ។ លោក ក៏បានអរគុណដល់ភាគីថៃ ក៏ដូចជាថៅកែក្រុមហ៊ុន ដែលបានចូលរួមសហ ការ ផ្តល់ព័ត៌មាន និងនាំយកពលករខ្មែរមកធ្វើលិខិតឆ្លងដែន។

នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ នៅពេលរថយន្តក្រុមការងារមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលដឹកនាំដោយលោក សយ សុភាព បានចូលដល់សាលាខេត្តត្រាត ប្រទេសថៃ បានសង្កេតឃើញបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើន បាន និងកំពុងអង្គុយត្រៀបត្រា ពលករខ្លះមានកូនតូចៗនៅក្នុងដៃផងដែរ។

ជាមួយការសាកសួរព័ត៌មានពីលោក សយ សុភាព ប្រជាពលរដ្ឋខ្មែរ ដែលអ្នកខ្លះមកពីខេត្តតាកែវ កំពង់ចាម កំពង់ធំ និង ក្នុងខេត្តកោះកុងជាដើមនោះ ក្រុមប្រជាពលករទាំងនោះ បានឲ្យដឹងថា ពួកគេបានឆ្លងដែនដោយ ខុសច្បាប់តាមរយៈមេខ្យល់ និងខ្លះទៀតលួចគេចខ្លួនមកតាមទូកជាដើម។ ប្រជាពលខ្មែរក្នុងខេត្តត្រាត ភាគច្រើន សុទ្ធតែបានបម្រើការប្រកបដោយសន្តិសុខ ហើយពួកគេមិនត្រូវបានចាប់បញ្ជូនទៅស្រុកកំណើតកាលពីឆ្នាំ ២០១៤ នោះទេ តែពួកគេមិនអាចដើរទៅណាបានឡើយ ក្រៅតែពីស្នាក់នៅកន្លែងធ្វើការ ព្រោះពួកគេជាពលករ ខុសច្បាប់។

ក្រុមពលករខ្មែរខុសច្បាប់ទាំងនោះ សុទ្ធតែបានសម្តែងទឹកមុខសប្បាយរីករាយ និងអរគុណដល់រាជរដ្ឋាភិបាល កម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរ និងបញ្ជូនមន្រ្តីមកធ្វើលិខិតឆ្លងដែនជូនពួកគេ។

ប្រជាពលករខ្មែរ ក៏បានផ្តាំផ្ញើដល់ពលករទាំងអស់ ដែលចង់មកធ្វើការងារនៅក្នុងប្រទេសថៃ ត្រូវតែបំពេញបែប បទឲ្យបានត្រឹមត្រូវ ទើបអាចបម្រើការងារបានងាយស្រួល ហើយអាចដើរហើរក្នុងប្រទេសថៃដោយសិរីភាព។ ជា ពិសេសកុំឲ្យចូលមកធ្វើការងារតាមការញុះញង់របស់មេខ្យល់។

បើតាមការឲ្យដឹងពីពលករក្នុងខេត្តត្រាត បានឲ្យដឹងថាពួកគេអាចរកចំណូលបានប្រមាណត្រឹមតែពី ២០០បាត ទៅ ៣០០បាតប៉ុណ្ណោះ ក្នុងមួយថ្ងៃ៕

ក្រុមហ៊ុនទ្រី ភាព ចោទអង្គការ Global Witness មួលបង្កាច់ បំផ្លើសការពិត

$
0
0

ភ្នំពេញ ៖ ក្រុមហ៊ុនរបស់ ឧកញ៉ាទ្រី ភាព នៅថ្ងៃ សុក្រទី៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ  បានសម្ដែង ការខឹងសម្បាយ៉ាងខ្លាំងចំពោះ របាយការណ៍ របស់អង្គការ Global Witness ដែលបានចោទ ប្រកាន់បំផ្លើសការពិតថា ក្រុមហ៊ុនរបស់ លោកឧកញ៉ា បាននាំចេញឈើទៅក្រៅ ប្រទេស៩០០ម៉ែត្រគូប តាមកំពង់ផែក្រុង ព្រះសីហនុ ក្នុងមួយថ្ងៃ និងថែមទាំងបាន ចោទប្រកាន់ ថារំលោភច្បាប់ជាតិនិងអន្ដរជាតិ ។

ផ្ទុយទៅវិញ ក្រុមហ៊ុនរបស់ឧកញ៉ាទ្រី ភាពបានឱ្យដឹងថា ការនាំចេញឈើតាម កំពង់ផែក្រុងព្រះសីហនុ មានត្រឹមតែ១០០០ម៉ែត្រគូប ពីមួយខែទៅ២ខែតែប៉ុណ្ណោះ ហើយការនាំចេញទាំងអស់នោះ សុទ្ធតែមានច្បាប់អនុញ្ញាតត្រឹមត្រូវ ពីស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា ។

តំណាងក្រុមហ៊ុនរបស់ឧកញ៉ាទ្រី ភាព បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ ថា រាល់ឈើដែលក្រុមហ៊ុនទ្រីភាពនាំចេញទាំង នោះ ជាប្រភេទឈើដែលប្រមូលពីក្នុងដីសម្បទានសេដ្ឋកិច្ច ហើយថា រាល់ឈើទាំងនោះ ត្រូវបានដាក់នៅក្នុងកុងតឺន័រ ចំនួនជាង១០០ ប៉ុន្ដែមិនមែនមានន័យថា នាំចេញក្នុងមួយថ្ងៃនោះឡើយ ពោលជាង១០០ កុងតឺន័រនេះ គឺជាចំនួនសរុបពី១ខែទៅ ២ខែប៉ុណ្ណោះ  ។

តំណាងក្រុមហ៊ុនទ្រីភាព បានឱ្យដឹង ទៀតថា ការនាំចេញឈើទាំងនោះ មិនមែន តែឈើទាំងអស់នោះទេ រួមមានទាំងគ្រឿង សង្ហារឹម ដែលបានកែច្នៃនៅក្នុងរោងសិប្ប កម្មរបស់ក្រុមហ៊ុន នៅខាងលិចរាជធានីភ្នំពេញ ថែមទៀតផង ។

តំណាងក្រុមហ៊ុនបានវាយបកទៅអង្គការ Global Witness  ទៀតថា របាយការណ៍របស់ អង្គការនេះ គឺជាការចោទប្រកាន់មិនត្រឹមតែប៉ះពាល់ក្រុមហ៊ុនទេ ប៉ុន្ដែបានប៉ះពាល់ទៅដល់ស្ថាប័នជាតិមួយចំនួន ទៀត ហើយធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នទាំងនោះយ៉ាងធ្ងន់ធ្ងរ ។

យោងតាមការផ្សាយរបស់បណ្ដាញ ព័ត៌មានខ្លះបានដកស្រង់របាយការណ៍ អង្គការ Global Witness ដោយបានចោទប្រកាន់ក្រុមហ៊ុន ឧកញ៉ាទ្រីភាព ថា ជាក្រុមហ៊ុនកាប់ឈើធំ បំផុតរបស់កម្ពុជានិងបានរំលោភច្បាប់ជាតិ និងអន្ដរជាតិ ហើយថាក្រុមហ៊ុននេះបាននាំ ចេញឈើ៩០០ម៉ែត្រគូបក្នុងមួយថ្ងៃទៅក្រៅប្រទេស ។

តំណាងក្រុមហ៊ុនឧកញ៉ា ទ្រីភាព បាន បញ្ជាក់ថា រាល់ការនាំចេញឈើនិងគ្រឿង សង្ហារឹម សុទ្ធតែបានបង់ពន្ធត្រឹមត្រូវតាម ច្បាប់រាប់ទាំងឈើដែលប្រមូលនៅក្នុងដីសម្បទានសេដ្ឋកិច្ច ក៏បានបង់ពន្ធដូចគ្នា ។

តំណាងក្រុមហ៊ុនក៏បានរិះគន់អង្គការ Global Witness ថា មិនដែលបានផ្សព្វផ្សាយនូវអ្វីដែលបាននឹងកំពុងតែអភិវឌ្ឍន៍របស់ក្រុមហ៊ុនក្នុងការដាំដំណាំកសិឧស្សាហកម្មនៅលើដីសម្បទានទាំងនោះដូចជា កៅស៊ូ ម្រេច និងអគារ មួយចំនួន ។ ផ្ទុយទៅវិញអង្គការ Global Witness  អាចទៅទីតាំងនោះ បាន ចៀសវាងមួលបង្កាច់ គ្មានការពិត ៕

ស៊ីរីដឹកនាំ វាយប្រហារ ដែនអាកាស ទៅលើទីតំាង ក្រុមឧទ្ទាម នៅជាយក្រុង ដាម៉ាស ៦០ដង

$
0
0

ដាម៉ាស៖ បើតាមប្រភព ពីក្រុមអ្នកតាមដានស្ថានការណ៍ បានឲ្យដឹងនៅថ្ងៃសុក្រថា កងកម្លំាងទ័ពអាកាស របស់ប្រទេស ស៊ីរី បានដឹកនាំប្រតិបត្តិការ វាយប្រហារដែនអាកាស ច្រើនជាង ៦០លើក ទៅលើទីតំាងរបស់ក្រុមឧទ្ទាម ដែលស្ថិតនៅភាគ ខាងកើត ជាយរដ្ឋធានី ដាម៉ាស កាលពីថ្ងៃព្រហស្បតិ៍ បណ្តាលឲ្យមនុស្ស ៧០នាក់ស្លាប់ ក្នុងនោះមានក្រុមឧទ្ទាម ១១នាក់។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅល្ងាចថ្ងៃសុក្រ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥ បានឲ្យដឹងដោយផ្អែក តាមការលើកឡើងរបស់ក្រុមអង្កេតការណ៍សិទ្ធិមនុស្សស៊ីរីថា ការវាយប្រហារដែនអាកាសនោះ ធ្វើឡើងនៅទីតំាងដូចជា នៅទីក្រុង អាបៀន, ឌូម៉ា, កាស បាត់ណា និងទីក្រុង អៀន តាម៉ា។

ក្រុមសិទ្ធិមនុស្សបន្តទៀតថា ក្នុងចំណោមអ្នកស្លាប់ទំាង ៧០នាក់ ក៏មានស្រ្តី និងកុមារផងដែរ ជាមួយគ្នានោះដែរ មនុស្ស ១០នាក់ផ្សេងទៀតបានរងរបួស ហើយមានមួយចំនួនស្ថិតក្នុងអាការៈធ្ងន់ធ្ងរ។

\ការវាយប្រហារដែនអាកាសដែលកាន់តែខ្លំាងឡើងនេះ ធ្វើឡើងបន្ទាប់ពីក្រុមឧទ្ទាមបានបាញ់ផ្លោងគ្រាប់កាំភ្លើងត្បាល់ ដាក់លំនៅដ្ឋានមួយចំនួននៅទីក្រុង ម៉ាសេ, ម៉ាល់គី និងទីក្រុង ទីចារ៉ា កាលពីថ្ងៃព្រហស្បតិ៍។
ក្រុមអ្នកអង្កេតការណ៍បន្តទៀតថា ក្រុមសកម្មប្រយុទ្ធឥស្លាម បានបាញ់មីស៊ីលច្រើជាង ១២០គ្រាប់ ទៅលើស្រុកមួយចំនួនដែលគ្រប់គ្រងដោយរដ្ឋាភិបាល បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសប្រហែល ៦០នាក់៕

ស្ដ្រីជួបបញ្ហាជីវភាព ដើរលក់លៀស ហាល ចិញ្ចឹមគ្រួសារ ទទួលប្រាក់ឧបត្ថម្ភ ពី អភិបាលខណ្ឌ ពោធិ៍សែនជ័យ

$
0
0

ភ្នំពេញ ៖ ស្ដ្រី៣នាក់ ដែលមានមុខរបរ ចិញ្ចឹមគ្រួសារ គឺរុញរទេះដើរលក់លៀស ហាលកណ្ដាលថ្ងៃ ដែលមានជំងឺ ប្រចាំកាយ និងមានផ្ទៃពោះផងនោះ បានទទួលការ ឧបត្ថម្ភថវិកា ម្នាក់២០ម៉ឺនរៀល ពីអភិបាល ខណ្ឌពោធិ៍សែនជ័យ លោកហែម ដារិទ្ធ ដើម្បីជួយសម្រួលការលំបាកមួយចំនួន ក្នុងជីវភាពរបស់ពួកគាត់ប្រចាំថ្ងៃ ។

ថវិកាចំនួន៦០ម៉ឺនរៀល ដែលត្រូវឧបត្ថម្ភជូនស្ដ្រីទាំង៣នាក់ ត្រូវបាន អភិបាលរងខណ្ឌ ពោធិ៍សែនជ័យ លោកសេង គន្ធ នាំយកទៅប្រគល់ ជូនដល់ដៃស្ដ្រីទាំងបីនាក់ កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៥ ទីកន្លែងដែលពួកគាត់ ដាក់រទេះលក់ លៀស ហាលតាមដងផ្លូវសហព័ន្ធរុស្ស៊ី ទល់សួនកុមារពោធិចិនតុង ។

នៅចំពោះមុខស្ដ្រី ដែលជួបការលំបាក ក្នុងជីវភាពរស់នៅទាំង៣នាក់ លោកសេង គន្ធ បានផ្ដាំផ្ញើការសួរសុខទុក្ខ ពីលោកអភិបាល ហើយបានចាត់ចែងរូបលោក យកថវិកាទាំងនេះមកប្រគល់ជូន ដើម្បីយក ទៅដោះស្រាយ បញ្ហាក្នុងជីវភាពមួយកម្រិត ។

បើតាមលោកសេង គន្ធ ស្ដ្រីទាំង៣នាក់ ម្នាក់ គមខ្នង ដើរមិនចង់រួច ម្នាក់មានជំងឺ ប្រចាំកាយ ដោយឈឺ ចង្កេះនិងម្នាក់ ទៀត កំពុងមានផ្ទៃពោះ។

ស្ដ្រីទាំង៣នាក់ បានថ្លែងអំណរគុណ ចំពោះការយកចិត្ដទុកដាក់របស់អាជ្ញាធរខណ្ឌ ដោយបានឧបត្ថម្ភថវិកាទាំងនេះ សម្រាប់ពួកគាត់អាចយកទៅដោះស្រាយបញ្ហាជីវភាពបានមួយរយៈ។

លោក សេង គន្ធ អភិបាលរងខណ្ឌពោធិ៍សែនជ័យ ប្រគល់ថវិកាជូនស្រ្តីទាំង៣នាក់

មន្ដ្រីកាកបាទ​ ក្រហម ខេត្ដមណ្ឌលគិរី ចុះទៅសាងសង់ផ្ទះ ជូនគ្រួសារសព ជនជាតិ ព្នង

$
0
0

-ជនរងគ្រោះស្លាប់ ដោយសាររថយន្ដ របស់មន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេស បើកបុក ពេល ដេញចាប់ឈើ

មណ្ឌលគិរី ៖ ថ្នាក់ដឹកនាំនិងមន្ដ្រី កាកបាទ ក្រហម ខេត្ដមណ្ឌលគិរី កាលពី ព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៥ បានចុះទៅ ពិនិត្យមើលការសាងសង់ផ្ទះមួយខ្នងធ្វើអំពី ឈើប្រកស័ង្កសី ជូនសពជនរងគ្រោះដែល ជាជនជាតិព្នង បានស្លាប់ កាលពីពេលកន្លង ទៅថ្មីៗ ។

ប្រតិភូកាកបាទក្រហមកម្ពុជា ដែលចុះ ទៅពិនិត្យមើលដំណើរការសាងសង់ផ្ទះឱ្យ សពជនរងគ្រោះ ដឹកនាំដោយ លោកស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមខេត្ដ លោកឡុង វិបុល នាយក សាខា លោក ឧត្ដមសេនីយ៍ស្នងការញ៉ែម វ៉ាន់នី ព្រមទាំងថ្នាក់ដឹកនាំមួយចំនួន ។

មន្ដ្រីកាកបាទក្រហមខេត្ដបណ្ឌលគិរី បានឱ្យដឹងថា ថវិកា ដែល ត្រូវចំណាយលើការសាងសង់ផ្ទះ ជូនស្ដ្រីជាភរិយា របស់សពស្ថិតនៅភូមិ-ឃុំមេម៉ង់ ស្រុកកែវសីមា ខាងលើនេះ អស់ទឹកប្រាក់ចំនួន៦២៧,៧៥ដុល្លារ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ។

លោកស្វាយ សំអ៊ាង នៅចំពោះមុខ ស្ដ្រី ជនជាតិព្នង ដែលត្រូវទទួលបន្ទុកចិញ្ចឹមបីបាច់កូនតូច ក្រោយពេល បាត់បង់ ស្វាមីជាទីស្រឡាញ់នោះ បានផ្ដាំផ្ញើការសួរសុខទុក្ខនិងគិតគូរពីការរស់នៅរបស់គាត់ ទើបចាត់ចែងឱ្យរៀបចំផ្ទះសម្បែង ក៏ដូចជាការឧបត្ថម្ភផ្សេងៗ ដើម្បីសម្រួល និងកាត់បន្ថយការលំបាកមួយចំនួន ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៥កន្លងទៅ ប្ដីរបស់ស្ដ្រីជនជាតិព្នង រូបនេ បានស្លាប់ ដោយសារ គ្រោះ ថ្នាក់ចរាចរ ដែលកើតឡើងពីសំណាក់រថយន្ដកាមរីមួយ គ្រឿងរបស់កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ការពារអង្គការ សត្វដំរីខេត្ដមណ្ឌលគិរី ដេញ ចាប់ឈើរបស់គាត់ដឹកតាមម៉ូតូបណ្ដាលឱ្យ ដួលបោកក្បាលស្លាប់ភ្លាមៗនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ៕

ដំណឹងមរណភាព !

$
0
0

ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា និង លោកស្រីឧកញ៉ា ជា សុវណ្ណនី ដែលត្រូវជាកូនបង្កើត កូនប្រសារ ព្រមទាំងចៅប្រុសចៅស្រី មានកិត្តិយស សូមជម្រាបជូនដំណឹងមរណទុក្ខ ដ៏ក្រៀមក្រំដល់ អស់លោក អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងញាតិមិត្ត ជិតឆ្ងាយនៃ សពមេត្តាជ្រាបថា លោកជំទាវឧកញ៉ាឧបាសិកា សោម សុផល បានទទួលមរណភាព នៅថ្ងៃសុក្រ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង ៩៖៣០ នាទីព្រឹក ក្នុងជន្មាយុ ៧១ឆ្នាំដោយ ជរាពាធ។

កម្មវិធីបុណ្យចាប់ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ នៅគេហដ្ឋាន លោកជំទាវឧកញ៉ា មហាឧបាសិកា សោម សុផល ផ្ទះលេខ ៨Eo ផ្លូវលេខ២៥៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងរៀបចំពិធីបូជា នៅវេលានៅម៉ោង ៩ព្រឹក នៅវត្តត្រឡែងកែង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ អាស្រ័យសេចក្តីគោរព និងជម្រាបជូនខាងលើ សូមចាត់ទុកជាការអញ្ជើញញាតិមិត្តជិតឆ្ងាយ នៃសព ដើម្បីចូលរួមមរណទុក្ខ តាមការគួរ។


និស្សិតខ្មែរ បែកគំនិតផលិត ក្រដាសសែនសេរ៊ីថ្មី ដើម្បីកាត់បន្ថយ ផលប៉ះពាល់ដល់បរិស្ថាន

$
0
0

ភ្នំពេញ៖ និស្សិតវិទ្យាស្ថានភាសាបរទេស (IFL) ឆ្នាំទី៤ម្នាក់ មានគំនិត ផលិតក្រដាសសែន សម្រាប់ថ្ងៃបុណ្យប្រពៃណី របស់បងប្អូន ចិន-វៀតណាម ដូចជា ថ្ងៃសែនក្បាលទឹក និង បុណ្យចូល ឆ្នាំជាដើម ។

អ្វីដែលគួរឲ្យចាប់ អារម្មណ៍នោះគឺ ទ្រង់ទ្រាយ និង តិចនិចរចនា ក្រដាសដែល យុវជនរូបនេះ នឹកឃើញបង្កើតនោះ គឺមានទំហំធំជាង ក្រដាសសែនធម្មតា បុន្តែបង្កប់ នូវរូបភាព និងអត្ថន័យយ៉ាងជ្រាលជ្រៅ ដោយរំលេចនូវ ភូមិគ្រឹះដ៏ធំស្កឹមស្កៃ ក្រដាសប្រាក់ គ្រប់ប្រភេទ គ្រឿងអលង្ការ យានជំនិះទំនើបៗគ្រប់ប្រភេទ។

យុវជន ស្រ៊ឺ រិទ្ធីយ៉ា ជានិស្សិតរៀនភាសា អង់គ្លេសនៅវិទ្យាសា្ថន IFL បានរៀបរាប់ប្រាប់ថា រូបគេច្នៃប្រឌិតបង្កើត ក្រដាសសែននេះ ឡើងក្នុងគោលបំណងកាត់ បន្ថយអត្រាគ្រោះអគ្គីភ័យ និង ផលប៉ះពាល់ ដល់បរិស្ថានដែលបណ្តាល មកពីការដុតក្រដាស យ៉ាងច្រើនលើសលុប ។

ពិសេសជាងនេះ គឺកាត់បន្ថយការ ចំនាយថវិកាទិញក្រដាសសែន ដ៏ច្រើនសន្ធឹកសន្ធាប់ ។ ក្រដាសសែនរបស់ លោកមានតែ ៥សន្លឹក ដោយមួយសន្លឹកមានតម្លៃត្រឹម១០០០ រៀលតែប៉ុណ្ណោះ។ យុវជនអាយុ ២០ឆ្នាំ សិក្សាផ្នែកទំនាក់ទំនង អន្តរជាតិបន្តថា រូបគេសម្រេចចិត្ត ធ្វើក្រដាសសែននេះឡើង ដើម្បីចូលរួមការថែរក្សា បរិស្ថានតាមរយៈការ បន្ថយនូវចំនួនក្រដាស ដែលត្រូវដុត និងការមិនប្រើបា្រស់ ថង់ប្លាស្ទិច ដែលជាកត្តាចម្បង ក្នុងការបំផ្លាញបរិស្ថាន ។

មិនត្រឹមតែប៉ុណ្ណោះ គឺចង់លើកកម្ពស់ គំនិតច្នៃប្រឌិតរបស់យុវជនខ្មែរ ដោយជម្រុញឲ្យកូនខ្មែរ រៀនបង្កើតអ្វីៗ ដោយខ្លួនឯង ជួយលើកកម្ពស់ផលិតផល ក្នុងស្រុកដោយកាត់បន្ថយ ការនំាចូលពីបរទេស ។

យុវជននេះជឿជាក់យ៉ាងមុតមាំថា «ក្រដាសសែនសេរ៊ីថ្មីនេះ នឹងអាចចូលរួមប្រគួត ប្រជែងជាមួយផលិតផល របស់ប្រទេសជិតខាងបាន»។ យុវជន ស្រ៊ឺ រិទ្ធីយ៉ា បានបន្តទៀតថា ក្រដាសសែននេះបាន រចនាឡើងតាម យុទ្ធសាស្រ្តពិសេសមួយ ដែលអាចជួយសន្សំសំចៃថវិកា ពេលវេលា និងកម្លំាងរបស់លោកអ្នក ព្រមទាំងជួយកាត់ បន្ថយហានិភ័យ នៃគ្រោះអគ្គីភ័យគ្រប់យ៉ាង ។

យុវជននេះបានបន្តថា ការបង្កើតក្រដាសសែននេះ មិនអាចផ្តល់ចំណូលបានទេ ហើយថែមទំាងខាតបង់ ពេលវេលារៀន សូត្រទៀតផង។ តែអ្វីដែលសំខាន់នោះគឺ ប្រយោជន៍រួម ដោយចង់ឃើញការ រីកសាយភាយ នៃផលិតផលក្នុងស្រុក និងគំនិតច្នៃប្រឌិតរបស់កូនខ្មែរ ហើយអ្វីដែលសំខាន់ជាងគេបង្អស់គឺ ការចូលរួម ថែរក្សាបរិស្ថាន ដើម្បីនិរន្តភាព នៃការអភិវឌ្ឍប្រទេស។ ទូរស័ព្ទយុវជន ស្រ៊ឺ រិទ្ធីយ៉ាៈ ០១០៣៦២៤៣៦ ឬ ០៨៩៨៤៩៦៩៥៕

មន្ទីរធនធានទឹក ខេត្តពោធិ៍សាត់ ចុះជួយបូមទឹក ដាក់ស្រែ ជូនប្រជាកសិករ នៅស្រុកបាកាន

$
0
0

ពោធិ៍សាត់ ៖ ក្រុមការងារ មន្ទីរធនធានទឹក ខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានបន្ត យុទ្ធនាការបូមទឹក ដាក់ស្រែជូនប្រជាកសិករ នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ខណៈដែលស្រូវស្រែរបស់ ប្រជា កសិករទាំងនោះ ខ្វះខាតទឹកជាចាំបាច់។

មន្រ្តីមន្ទីរធនធានទឹក ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ដោយមានការណែនាំ ពីរដ្ឋមន្រ្តីក្រសួង ធនធានទឹក លោក លឹម គានហោ រួចក្រុមការងារ បានអន្តរាគមន៍ បូមទឹកសង្គ្រោះស្រូវប្រាំង របស់ប្រជាពលរដ្ឋ ដែលជួបកង្វះខាតទឹក ឱ្យបានទាន់ពេលវេលា ។

មន្រ្តីដដែល បានបន្តទៀតថា ក្រុមការងារបាន នឹងបន្តពិនិត្យមើល តាមតំបន់ទាំងឡាយ ដែលអាចជួប គ្រោះរាំងស្ងួត ហើយនឹងបន្តចុះជួយ អន្តាគមន៍ឲ្យទាន់ពេលវេលា។

តាមមន្រ្តីដដែល ក្រុមការងារបានបូមដាក់ស្រែ ប្រជាកសិករចំនួន១០០ហិចតា នៅឃុំខ្នារទទឹង ស្រុកបាកាន៕

នគរបាល ខេត្តព្រៃវែង តាមចាប់ចោរប្លន់ម្នាក់ ក្រោយរត់គេចខ្លួន អស់រយះពេល១២ឆ្នាំ

$
0
0

ព្រៃវែង ៖ កម្លាំងនគរបាល ការិយាល័យ កណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាល ខេត្តព្រៃវែង សហការ ជាមួយកម្លាំង នគរបាលព្រហ្មទណ្ឌ ស្រុកពារាំង និងស្រុកពោធិ៍រៀង នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បាន ឃាត់ខ្លួនជនជាប់ចោទម្នាក់ ដែលជាប់ពាក់ព័ន្ធ និង សកម្មភាពប្លន់ កាលពីឆ្នាំ២០០៣កន្លងទៅ។

ស្នងការរង នគរបាលខេត្តព្រៃវែង ទទួលផែន ព្រហ្មទណ្ឌ លោក សេង សុភក្រ្ត បានឲ្យដឹងថា ជនជាប់ចោទរូបនេះ ត្រូវបានកម្លាំងនគរបាល របស់លោក ចាប់ខ្លួនដោយយោងតាមដីកា របស់លោកចៅក្រម សាលាដំបូងខេត្ត គឹម អេង ចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០០៦ ពាក់ព័ន្ធប្លន់នៅ ភូមិត្នោត ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង។

លោក សេង សុភក្រ្ត បានបញ្ជាក់ថា ក្រោយមានករណីប្លន់ខាងលើនេះរួចមក ស្នងការ នគរបាលខេត្ត បានបញ្ជាឲ្យ កម្លាំងនគរបាល តាមគោលដៅ ធ្វើការស្រាវជ្រាវ រហូតតាម ចាប់ខ្លួន នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះ។ ជនជាប់ចោទ ស្ថិតក្រោមការសួរនាំ ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

ហោ ណាំហុង នឹងបំពេញទស្សនកិច្ច នៅប្រទេសកាតា

$
0
0

-កាតា ផ្តល់អាហារូបកណ៍ ដល់និស្សិតកម្ពុជា លើជំនាញប្រេង

ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា លោក ឧបនាយករដ្ឋមន្រ្តីហោ ណាំហុង នឹងបំពេញទស្សនកិច្ចជាផ្លូវការ ទៅកាន់ប្រទេសកាតា នៃតំបន់មជ្ឈិមបូព៌ា នាពេលឆាប់ៗ ខាងមុខនេះ ប្រយោជន៍ ពង្រឹងទំនាក់ទំនងទ្វេភាគី រវាងព្រះរាជាណាចក្រទាំងពីរ ឱ្យកាន់តែរឹងមាំ ជាមួយនឹងការផ្លាស់ប្តូរ ទស្សនៈវិស័យលើបញ្ហា សំខាន់ៗមួយចំនួនទៀតផងដែរ។

ដំណើរបំពេញទស្សនកិច្ច មិនទាន់ត្រូវ បានបញ្ជាក់ ពេលវេលាច្បាស់លាស់ នៅឡើយទេ។ ព្រមគ្នានេះ ប្រទេសកាតា ក៏បានផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាប្រមាណ ១០កន្លែងសម្រាប់ទៅសិក្សា លើឯកទេសប្រេង ។

វគ្គសិក្សា​ជំនាញខ្លី​ ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ ធនធាន​មនុស្ស​

$
0
0

នៅក្នុងសតវត្សទី២១នេះ ការងារគ្រប់គ្រងធនធានមនុស្សបានជួបផលវិបាកជាច្រើន ពិសេសបំលាស់ ប្តូរការងាររបស់ និយោជិតមានសន្ទស្សន៍ ឡើងខ្ពស់ខុសពី ការប្រមើលមើល របស់សេដ្ឋវិទូល្បីៗ នៃបស្ចឹមលោក។ នៅក្នុងបរិបទដ៏ជឿនលឿន នៃសម័យសេដ្ឋកិច្ចនេះ បានធ្វើឱ្យក្រុមហ៊ុន ឯកជនមួយចំនួន ជួបបញ្ហាធំៗ ជាច្រើនដូចជា ជម្លោះផ្ទៃក្នុងអង្គភាព, ការមិនគោរពតាមគោលការណ៍អង្គភាព, អត្រាហូរចូលនិងចេញរបស់បុគ្គលិកខ្ពស់, ការរិះគន់មកអង្គភាព       ជាដើម។ ដោយមើលឃើញផលវិបាកទាំងនេះ ទើបក្រុមហ៊ុនអេជអាខេមបូឌាសហការជាមួយសាកលវិទ្យាលល័យធនធានមនុស្សបានរៀបចំវគ្គជំនាញខ្លី ប្រធានបទ “ការអនុវត្តដ៏មានប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានមនុស្ស” សម្រាប់ក្រុមហ៊ុនឯកជន, អង្គការមិនមែនរដ្ឋាភិបាលនិងស្ថាប័នអាជីវកម្មនានាក្នុងព្រះរាជាណាចក្រកម្ពុជា។
រាល់ឯកសារពាក់ព័ន្ធនានានិងលិខិតបញ្ជាក់ការសិក្សាចេញដោយសាកលវិទ្យាល័យធនធានមនុស្ស។

គោលបំណងនៃការរៀន៖
    បង្កើនជំនាញវិជ្ជាជីវៈសម្រាប់បុគ្គលិកជំនាញ
    បង្កើនគុណភាពការងារផ្នែកធនធានមនុស្ស
    គន្លឹះដោះស្រាយបញ្ហាក្នុងអង្គភាព
    បង្កើនបណ្តាញទំនាក់ទំនងនិងការចែករំលែក

អ្នកដែលអាចចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ៖
    ម្ចាស់ក្រុមហ៊ុនសេវាកម្មខ្នាតតូច និងមធ្យម ដែលចង់ដឹងបន្ថែមលើការងារធនធានមនុស្ស
    បុគ្គលិកជំនាញប្រតិបត្តិការឬបុគ្គលិកទទួលបន្ទុកផ្នែកធនធានមនុស្ស
    និសិត្សដែលកំពុងសិក្សាជំនាញគ្រប់គ្រងធនធានមនុស្សនិងរដ្ឋបាល
    ប្រធាន អនុប្រធាន ការិយាល័យ / ផ្នែក និង បុគ្គលិក ដែលទទួលបន្ទុក ឬដែលពាក់ព័ន្ធក្នុងការងារធនធានមនុស្ស
    ថ្នាក់ដឹកនាំគ្រប់គ្រងដែលចង់ស្វែងយល់បន្ថែមអំពីការងារធនធានមនុស្ស ដើម្បីងាយស្រួលក្នុងការរៀបចំផែនការដោះស្រាយបញ្ហានានាក្នុងអង្គភាព
                Course Content
   ការអនុវត្តដ៏មានប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានមនុស្ស
   ការអនុវត្តដ៏មានប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានមនុស្ស
  

Effective Practice of Human Resources Management
1    ឯកសារសម្រាប់ការបំពេញការងារលើការគ្រប់គ្រងធនធានមនុស្សនេះ    Management Studies Assignment Paper for the Fulfillment of the course on Management of Human Resource.
2    បញ្ហាប្រឈមនៃការគ្រប់គ្រងធនធានមនុស្សនាសម័យបច្ចុប្បន្ន (ស.តទី២១)    Challenges of Human Resources Management
3.1    សេចក្តីផ្តើម    Introduction
3.2    ម៉ូដែលគម្រូ “បញ្ហាប្រឈមនៃការគ្រប់គ្រងធនធានមនុស្សក្នុងរចនាសម្ពន្ធ”    CHALLENGES OF HRM IN MODERN MANAGEMENT
4.1    សកលភាវូបនីយកម្ម    Globalization
4.2    ការបញ្ជ្រាបHRMក្នុងការងារប្រចាំថ្ងៃ    Daily Workforce HRM Diversity
5    កម្រិតបច្ចេកវិទ្យាជួយការងារHRM    Technological advances HRM
6.1    ការផ្លាស់ប្តូរនៅក្នុងបរិបទនយោបាយនិងច្បាប់    Changes in political and legal environment
6.2    ការផ្លាស់ប្តូរនៅក្នុងបរិស្ថានសេដ្ឋកិច្ច    Changes in the Economic Environment
6.3    បដិវត្តន៍ក្នុងបច្ចេកវិទ្យាព័ត៌មាននិងHRM    Revolution in Information Technology with HRM
7.1    ការរៀបចំឡើងវិញអង្គភាព HRM    Organizational Restructuring  HRM
7.2    បម្រែបម្រួលរបស់បុគ្គលិកជំនាញ    Mobility of Professional Personnel
8.1    យុទ្ធសាស្រ្តសម្រាប់ការផ្លាស់ប្តូរ    Strategies for Changes
9.1    សារៈសំខាន់ការរីកលូតលាស់នៃការគ្រប់គ្រងធនធានមនុស្ស    Growing Importance of HRM
9.2    ធម្មជាតិនៃការគ្រប់គ្រងធនធានមនុស្ស:    Nature of HRM:
9.3    កត្តារួមចំណែកនៃការកើនឡើងរបស់HRM
ដ៏សារៈសំខាន់បំផុត    Factors Contributing to the Growing Importance of HRM
10.1    យុទ្ធសាស្ត្រផ្តល់ភាពសមគួរមួយដល់និយោជិត    Accommodation to workers' needs strategy
10.2    វិធីសាស្ត្រដោះស្រាយ “បង្កើនភាពស្មុគស្មាញនៃការងាររបស់អ្នកគ្រប់គ្រង”    Method to solve “Increased complexity of the Manager’s job”
10.3    ច្បាប់និងវិវាទ    Legislation and litigation
10.4    ស្ថេរភាពក្នុងការគ្រប់គ្រង របស់HRM    Consistency of HRM
11.1    ជំនាញ/ឯកទេសរបស់HRM    Expertise of HRM
11.2    ការចំណាយក្នុងផ្នែកធនធានមនុស្ស    Cost of Human Resource
11.3    និន្នាការថ្មីរបស់ HRM    The New Environment of HRM
11.4    ការវិវត្តទៅមុខរបស់ធនធានមនុស្ស    Reshaping HRM
12.1    សកម្មភាពគ្រប់គ្រងធនធានមនុស្ស    HR Management Activities
13.1    សង្ខេបនិងសេចក្តីសន្និដ្ឋាន    Summery and Conclusion
14.1    ឯកសារយោង    References
វិធីសាស្ត្រក្នុងការបង្រៀន
បណ្តុះបណ្តាលជាភាសាខ្មែរតាមយះការធ្វើបទបង្ហាញ ការពិភាក្សាលំហាត់ករណីសិក្សា ការធ្វើការងារជាក្រុម និង ជាបុគ្គល
កាលបរិច្ឆេទ និង ពេលវេលាបណ្តុះបណ្តាល
    រយៈពេល    ៖ ៣២ម៉ (៤សប្តាហ៍)
ថ្ងៃចុងសប្តាហ៍
    ថ្ងៃសៅរ៍    ៖ ១:៣0 រសៀល -៥:៣0  រសៀល
    ថ្ងៃអាទិត្យ    ៖ ៨:00 ព្រឹក -១២:00 ព្រឹក
    កាលបរិច្ឆេទ    ៖  ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥
តម្លៃសិក្សា
    តម្លៃសិក្សា ១៨០ ដុល្លារអាមេរិក
    ១៥០ដុល្លារអាមេរិក សម្រាប់ធ្វើការចុះឈ្មោះមុនថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥
    ចំពោះការចុះឈ្មោះជាក្រុម៥នាក់ នឹងបន្ថែមជូនម្នាក់ដោយឥតគិតថ្លៃ
    ផ្តល់ជូននូវអាហារសម្រន់  សម្ភារៈ ឯកសារសិក្សា និងវិញ្ញាបនបត្របញ្ជាក់ការសិក្សា
ទីកន្លែងចុះឈ្មោះ    និង  ទីកន្លែងនៃការសិក្សា:
ក្រុមហ៊ុនអេជអាខេមបូឌា (HR CAMBODIA)
    អគារសាកលវិទ្យាល័យធនធានមនុស្ស លេខ៥C ជាប់ខាងត្បូងវត្តមហាមន្ត្រី ផ្លូវលេខ២៨៤ កែងផ្លូវលេខ១៦៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
    លេខទូរស័ព្ទ    ៖    855(0) 93 888 772
    អ៊ីម៉ែល        ៖      men.tum@hrcambodia.com
    គេហទំព័រ    ៖    www.hrcambodia.com
ថ្ងៃផុតកំណត់    ៖    ថ្ងៃទី២៧  ខែកុម្ភៈ  ឆ្នាំ ២០១៥

កាតាសន្យា​ផ្តល់​អាហា​រូបករណ៍ ដល់​និស្សិត​កម្ពុជា​ផ្នែក​ជំនាញ ​បច្ចេកទេស​ប្រេង​

$
0
0

ភ្នំពេញៈ រដ្ឋាភិបាលនៃប្រទេសកាតា ដែលស្ថិតនៅក្នុងតំបន់មជ្ឈមបូព៌ា បានសន្យាផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា ផ្នែកជំនាញបច្ចេកទេស រុករកប្រេងនិងសន្យា ទទូលយក ពលករខ្មែរឲ្យ ទៅធ្វើការនៅប្រទេសខ្លួន ដោយស្របច្បាប់ផងដែរ ។

លោកអ៊ុច បូររិទ្ធរដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចជំនួបជាមួយ និងឧបការីការបរទេសកាតា លោក Mohamed Abdulla Al-Rumaihiនាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះថា រដ្ឋាភិបាលកាតា បានសន្យាថា នឹងផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា យ៉ាងតិចចំនួន១០នាក់ ឲ្យទៅធ្វើការ សិក្សាជំនាញ ផ្នែកបច្ចេកទេសរុករកប្រេង នៅប្រទេសរបស់ខ្លួន ហើយមិនតែប៉ុណ្ណោះ ប្រទេសដែលស្ថិតនៅ ក្នុងមជ្ឈមបូព៌ានេះ សន្យាពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា បន្ថែមទៀតលើកគ្រប់វិស័យ ជាពិសេសទេសចរណ៍ និងពាណិជ្ជកម្មតែម្តង។

លោកអ៊ុច បូររិទ្ធបានមានប្រសាសន៍ បញ្ជាក់ថា”ភាគីកម្ពុជា និងកាតា បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ បន្ថែមទៀត ហើយក៏បានអញ្ជើញ ឯកឧត្តមឧបនាយក រដ្ឋមន្រ្តី ហោ ហាំហុង ឲ្យទៅបំពេញទស្សនកិច្ច នៅប្រទេសខ្លួនផងដែរ ដើម្បីចុះហត្ថលេខា មួយចំនួនដូចជា ផ្លាស់ប្តូព័ត៌មានផ្នែកនយោបាយ និងពិភាក្សាបន្ថែមទៀត ទាក់ទងនឹងការ ទទូលយកពលករខ្មែរ ឲ្យទៅធ្វើការនៅទីនោះ”។

ក្រៅពីការពិភាក្សាគ្នា អំពីផ្លាស់ប្តូរពាណិជ្ជកម្មភាគី ទាំងពីរក៏បាននិយាយផងដែរ អំពីបញ្ហានានាដែលបាន កំពុងកើតឡើង នៅមជ្ឈមបូព៌ាហើយ ភាគទាំងពីរ ក៏បានសន្យាគ្នាថា នឹងផ្លាស់ប្តូរព័ត៌មាន រវាងគ្នានិងគ្នាផងដែរ៕

ពលករខ្មែរនៅថៃ ជាង ៦ម៉ឺននាក់ បានចុះឈ្មោះសុំធ្វើ លិខិតឆ្លងដែន ក្នុងតម្លៃអនុគ្រោះ ត្រឹមជាង៤០ដុល្លារ

$
0
0

ខេត្តត្រាត, ប្រទេសថៃ៖ រយៈពេលត្រឹមជាងមួយខែប៉ុណ្ណោះ មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា បានបំពេញសំណុំបែបបទ ធ្វើលិខិតឆ្លងដែនជូនពលករខ្មែរ ដែលកំពុងបំពេញការងារនៅក្នុងប្រទេសថៃ ដោយខុសច្បាប់ បានប្រមាណជា ៦ម៉ឺននាក់ហើយ ក្នុងចំណោមពលករខ្មែរគ្មានលិខិតឆ្លងដែនប្រមាណជា ៧០ម៉ឺននាក់។ លិខិតឆ្លងដែន ដែលធ្វើ ជូនពលករក្នុងប្រទេសថៃ មានតម្លៃត្រឹមតែជាង ៤០ដុល្លារប៉ុណ្ណោះ ជាតម្លៃអនុគ្រោះខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា។

ដើម្បីជួយសម្រួលឲ្យប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសថៃ កំពុងបម្រើការងារដោយខុសច្បាប់ ឲ្យទទួលបានលិខិត ឆ្លងដែន និងបែបបទផ្សេងៗអាចបម្រើការងារដោយស្របច្បាប់ និងចៀសផុតពីការទុក្ខបុកម្នេញផ្សេងៗ ពីអាជ្ញាធរ ក៏ដូចជាថៅកែជនជាតិថៃនោះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយន្តការ និង វិធានការជាច្រើនមានដូចជា ការបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែន និងសម្រួលនីតិវិធីជាដើម។ ជាពិសេសរាជរដ្ឋាភិបាល បានចាត់មន្រ្តីក្រសួងការ ងារ និងមន្រ្តីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មរបស់ក្រសួងមហាផ្ទៃ ចុះមកធ្វើលិខិតឆ្លងដែនជូនប្រជាពលករខ្មែរ ដោយផ្ទាល់នៅតាមបណ្តាខេត្តនានា ក្នុងប្រទេសថៃថែមទៀតផងដែរ។

លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានដឹកនាំក្រុមការងារ ចុះមកយកព័ត៌មានដោយផ្ទាល់នៅក្នុងខេត្តត្រាត និងខេត្តច័ន្ទបុរី។ បន្ទាប់ពីធ្វើដំណើរលើ រថយន្តអស់រយៈពេលជាង ៣ម៉ោងលើដងផ្លូវដ៏រលោងស្អាតលើទឹកដីជាប់ដែនសមុទ្រ ក្រុមការងារបានធ្វើដំណើរ ទៅដល់សាលាខេត្តត្រាតនៅវេលាម៉ោងប្រមាណ ១១ព្រឹក ដែលជាទីកន្លែងដែលមន្រ្តី និងពលករកម្ពុជាកំពុងជួប គ្នា ដើម្បីស្រង់ឈ្មោះ និងទីកន្លែងកំណើតយកទៅធ្វើលិខិតឆ្លងដែន។

ជួបជាមួយលោក សយ សុភាព ប្រកបដោយកាយវិការរាក់ទាក់ ដែលជាអ្នកព័ត៌មានលើកដំបូងចូលទៅយកព័ត៌ មានជុំវិញដំណើរការធ្វើលិខិតឆ្លងដែនជូនពលករខ្មែរនេះ លោក ប៉ា សំវឌ្ឍនៈ ប្រធានក្រុមការងារធ្វើលិខិតឆ្លង ដែនជូនពលករខ្មែរក្នុងខេត្តត្រាត បានរៀបរាប់ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា ១០ ក្រុមមកធ្វើការលិខិតឆ្លងដែននេះ។ ក្នុងរយៈពេលជាង ១ខែក្រុមការងារទាំង ១០ក្រុម ធ្វើលិខិតឆ្លងជូនពលករ បានប្រមាណជា ៦ម៉ឺននាក់។ លោកបានបន្តថា ជាមធ្យមក្នុងមួយថ្ងៃធ្វើស្រង់ព័ត៌មាន និងទិន្នន័យពីពលករខ្មែរ ខុសច្បាប់បានប្រមាណ ១៥០នាក់ក្នុងមួយក្រុម សរុបទាំង១០ក្រុមបានជាង ១.៥០០នាក់។

លោក ប៉ា សំវឌ្ឍនៈ បានបញ្ជាក់ឲ្យដឹងថា ពលករខ្មែរម្នាក់ត្រូវចំណាយប្រមាណ ៩០ដុល្លារ ដើម្បីទទួលបានការ រស់នៅ និងធ្វើការងារដោយស្របច្បាប់។ ក្នុងនោះពលករត្រូវចំណាយ ១.៤០០បាត ស្មើនឹងជាង ៤០ដុល្លារ ដែលជាតម្លៃអនុគ្រោះរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ធ្វើលិខិតឆ្លងដែន និងចំណាយ ១.៥០០បាត ស្មើនឹង ជិត ៤៧ដុល្លារ សម្រាប់ថ្លៃទិដ្ឋាការរបស់ថៃ ក្នុងរយៈពេល ២ឆ្នាំ។  ដោយឡែកសម្រាប់ពលករ ដែលមានកូនតូច ត្រូវចំណាយជិត៤០ដុល្លារ ដើម្បីធ្វើលិខិតឆ្លងដែនជូនកូនៗរបស់ពួកគាត់។

តែទោះបីជាយ៉ាងណា បើតាមលោក ប៉ា សំវឌ្ឍនៈ តម្លៃខាងលើនេះ គឺជាតម្លៃមួយធូរថ្លៃ ព្រោះពលករខ្មែរធ្លាប់ បានចំណាយចន្លោះពី ៧.០០០ បាត ទៅ១ម៉ឺនបាត សម្រាប់ធ្វើការលិខិតឆ្លងដែន ឬប័ណ្ណការងារជាដើមតាមរយៈ មេខ្យល់ ឬអ្នករត់ការជាដើម។

ប្រធានក្រុមការងារធ្វើលិខិតឆ្លងដែនជូនពលករខ្មែរប្រចាំខេត្តត្រាតរូបនេះ ក៏បានឲ្យដឹងផងដែរថា ពលករខ្មែរនៅ ក្នុងប្រទេសថៃនាពេលបច្ចុប្បន្នមានចំនួនប្រមាណជា ៨០ម៉ឺននាក់ ក្នុងនោះប្រជាពលរដ្ឋមិនមានលិខិតឆ្លងដែន តែមានប័ណ្ណការងាមានចំនួនប្រមាណពី ៦០-៧០ម៉ឺននាក់។ រីឯប្រជាពលរដ្ឋ ដែលខុសច្បាប់គ្មានទាំងប័ណ្ណការ ងារ និងលិខិតឆ្លងដែនមានប្រមាណជា ១ម៉ឺននាក់។

បើតាម លោក ប៉ា សំវឌ្ឍនៈ ដំណើរការធ្វើលិខិតឆ្លងដែនជូនពលករខ្មែរខុសច្បាប់នេះ ប្រទេសថៃអនុញ្ញាតឲ្យធ្វើ តែរយៈពេល៣ខែប៉ុណ្ណោះ ដែលនឹងត្រូវផុតកំណត់នៅអំឡុងខែមីនា ឆ្នាំ២០១៥ខាងមុខ។ តែរយៈពេលនេះ លោក ប៉ា សំវឌ្ឍនៈ បញ្ជាក់ថា មិនអាចធ្វើបញ្ចប់ការងារជូនពលករខ្មែរ ដែលខុសច្បាប់នោះឡើយ ព្រោះមានពល ករជាច្រើនមិនទាន់បានមកធ្វើ និងមិនទាន់យល់ពីនីតិវិធីនៅឡើយ។ លោក ប៉ា សំវឌ្ឍនៈ សង្ឃឹមថា រាជរដ្ឋាភិ បាលកម្ពុជា និងថៃ នឹងមានការជជែកគ្នាពន្យារពលបន្ថែមទៀត ដើម្បីបញ្ចប់ការងារធ្វើលិខិតឆ្លងដែន បម្រើប្រ យោជន៍ជូនពលករខ្មែរ។

លោក ក៏បានឲ្យដឹងផងដែរថា ក្រោយពីការធ្វើលិខិតឆ្លងដែន និងចុះទិដ្ឋាការរួចរាល់ មន្រ្តីទូតកម្ពុជាប្រចាំប្រទេស ថៃ និងមន្រ្តីក្រសួងមហាផ្ទៃថៃ នឹងធ្វើការរួមគ្នាចែកលិខិតឆ្លងដែនទាំងអស់នេះ ជូនពលករខ្មែរដោយផ្ទាល់ដៃ។

លោក ប៉ា សំវឌ្ឍនៈ បានថ្លែងសន្យាថា ក្រុមការងារ នឹងព្យាយាមខិតខំបំពេញការងារធ្វើលិខិតឆ្លងដែន ជូនប្រជា ពលករខ្មែរនៅ ថៃ ឲ្យបានចប់រួចរាល់តាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីនាំមកនូវភាពស្របច្បាប់ និង ផលប្រយោជន៍ ជូនពលករ។ លោក ក៏បានអរគុណដល់ភាគីថៃ ក៏ដូចជាថៅកែក្រុមហ៊ុន ដែលបានចូលរួមសហ ការ ផ្តល់ព័ត៌មាន និងនាំយកពលករខ្មែរមកធ្វើលិខិតឆ្លងដែន។

នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ នៅពេលរថយន្តក្រុមការងារមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលដឹកនាំដោយលោក សយ សុភាព បានចូលដល់សាលាខេត្តត្រាត ប្រទេសថៃ បានសង្កេតឃើញបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើន បាន និងកំពុងអង្គុយត្រៀបត្រា ពលករខ្លះមានកូនតូចៗនៅក្នុងដៃផងដែរ។

ជាមួយការសាកសួរព័ត៌មានពីលោក សយ សុភាព ប្រជាពលរដ្ឋខ្មែរ ដែលអ្នកខ្លះមកពីខេត្តតាកែវ កំពង់ចាម កំពង់ធំ និង ក្នុងខេត្តកោះកុងជាដើមនោះ ក្រុមប្រជាពលករទាំងនោះ បានឲ្យដឹងថា ពួកគេបានឆ្លងដែនដោយ ខុសច្បាប់តាមរយៈមេខ្យល់ និងខ្លះទៀតលួចគេចខ្លួនមកតាមទូកជាដើម។ ប្រជាពលខ្មែរក្នុងខេត្តត្រាត ភាគច្រើន សុទ្ធតែបានបម្រើការប្រកបដោយសន្តិសុខ ហើយពួកគេមិនត្រូវបានចាប់បញ្ជូនទៅស្រុកកំណើតកាលពីឆ្នាំ ២០១៤ នោះទេ តែពួកគេមិនអាចដើរទៅណាបានឡើយ ក្រៅតែពីស្នាក់នៅកន្លែងធ្វើការ ព្រោះពួកគេជាពលករ ខុសច្បាប់។

ក្រុមពលករខ្មែរខុសច្បាប់ទាំងនោះ សុទ្ធតែបានសម្តែងទឹកមុខសប្បាយរីករាយ និងអរគុណដល់រាជរដ្ឋាភិបាល កម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរ និងបញ្ជូនមន្រ្តីមកធ្វើលិខិតឆ្លងដែនជូនពួកគេ។

ប្រជាពលករខ្មែរ ក៏បានផ្តាំផ្ញើដល់ពលករទាំងអស់ ដែលចង់មកធ្វើការងារនៅក្នុងប្រទេសថៃ ត្រូវតែបំពេញបែប បទឲ្យបានត្រឹមត្រូវ ទើបអាចបម្រើការងារបានងាយស្រួល ហើយអាចដើរហើរក្នុងប្រទេសថៃដោយសិរីភាព។ ជា ពិសេសកុំឲ្យចូលមកធ្វើការងារតាមការញុះញង់របស់មេខ្យល់។

បើតាមការឲ្យដឹងពីពលករក្នុងខេត្តត្រាត បានឲ្យដឹងថាពួកគេអាចរកចំណូលបានប្រមាណត្រឹមតែពី ២០០បាត ទៅ ៣០០បាតប៉ុណ្ណោះ ក្នុងមួយថ្ងៃ៕


ឧបដ្ឋានសាលា និងសមិទ្ធនានា ក្នុងវត្តទួលអង្គុញ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធ បើកឲ្យ ប្រើប្រាស់ជាផ្លូវការ

$
0
0

ត្បូងឃ្មុំ ៖ ឧប្បដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តខេត្តវ័ន ហៅវត្តទួលអង្គុញ ឃុំដូនតី ស្រុកពញាក្រែក ខេត្ត ត្បូងឃ្មុំ ត្រូវបានប្រារព្ធពិធីកាត់ខ្សែបូរ សម្ពោធឆ្លងបើកឲ្យប្រើប្រាស់ ជាផ្លូវការនាព្រឹកថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ ក្រោមអធិបតីភាពលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាតំណាង ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ។

ពិធីនេះក៏មានការអញ្ជើញ ចូលរួមពីលោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភាទីប្រឹក្សា មន្ត្រី រាជការ អាជ្ញាធរដែនដីខេត្ត ស្រុក ឃុំ ភូមិ ព្រះសង្ឃ ប្រជាពលរដ្ឋ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

លោក នៅ សំអឿន អភិបាលស្រុកពញាក្រែកស្តីទីថ្លែងថា ឧបដ្ឋានសាលាទំហំ១៥មx២១ម រួមនឹងសមិទ្ធផល នានាដូចជាបង្គោលភ្លើង រូបសំណាកកិន្ន ផ្លូវបេតុង បានចាប់ដំណើរការសាងសង់ក្នុងឆ្នាំ២០០៩ ហើយបាន បញ្ចប់រួចរាល់ជាស្ថាពរនៅឆ្នាំ២០១៤ ក្រោមការគ្រប់គ្រងដឹកនាំកសាងដោយព្រះចៅអធិការចំនួន ០៥អង្គ គឺព្រះ តេជគុណ ឈាក ឈាង ព្រះតេជគុណ ធឿន សុធន ព្រះតេជគុណ ប៊ុ ប៊ិត ព្រះតេជគុណ ប៉ា គុណ និងព្រះតេជ គុណ អ៊ុយ និរន្ត ដោយចំណាយថវិកាសរុបចំនួន ៣៥៤.៦៣០.០០០រៀល ដែលសុទ្ធសឹងជាថវិកា កើតឡើង ដោយកម្លាំងសាមគ្គីរបស់សប្បុរសជន រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយតាមរយៈការធ្វើបុណ្យផ្កាសាមគ្គី និង កឋិនទាន។ល។ ក្នុងនោះមានថវិកាដែលឧបត្ថម្ភ ដោយសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធ សភា ចំបនួន ៣៦.៥៦០.០០០រៀល លោក សាយ បូរិន និងលោកស្រីចំនួន ៣៩.០០០.០០០រៀល ព្រះគ្រូចៅ អធិការ អ៊ុយ និរន្ត ចំនួន ៤.០០០.០០០រៀល និងថវិការបស់លោក លោកស្រីជាសមាជិកសមាជិកា គណបក្ស ប្រជាជនកម្ពុជាមួយចំនួនទៀតផងដែរ។

មានមតិសំណេះសំណាលទៅកាន់ ប្រជាពលរដ្ឋក្នុងពិធីនោះលោក វង សូត ថ្លែងថា វត្តខេត្តវ័ន ហៅវត្ត ទួលអង្គុញ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំនេះជាវត្តថ្មីមួយកសាងក្នុងអំឡុងឆ្នាំ១៩៩០ ប៉ុន្តែវត្តនេះ មានការរីកចម្រើនកសាងបាននូវសមិទ្ធផលនានាជាច្រើនជាបន្តបន្ទាប់ ដែលទាំងអស់នេះបង្ហាញឲ្យ ឃើញពីការ ខិតខំរបស់អាជ្ញាធរដែនដី រួមជាមួយព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងមូលដ្នាននេះ គួរឲ្យសរសើរ។ ជាមួយនេះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងជំរាបជូនថាបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចទាំងបីជាប្រមុខ ដឹកនាំ តែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ហើយបានខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យប្រទេសជាតិ មានសុខ សន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើន ប្រជាជនការជីវភាពសម្បូណ៌សប្បាយមានសាលារៀន មន្ទីរពេទ្យ មាន ស្ពានផ្លូវថ្នល់ មានវត្តអារាមគ្រប់ទីកន្លែង។ លោករដ្ឋមន្ត្រីបញ្ជាក់ថា វត្តអារាមជាកន្លែងអប់រំផ្លូវចិត្តសំខាន់ណាស់ ជាកន្លែងសម្រាប់ប្រជាពលរដ្ឋធ្វើបុណ្យសន្សំកុសល តាមផ្លូវព្រះពុទ្ធសាសនាជាពិសេសជួយជនគ្មានទីពឹង ជួយ អប់រំយុវជនឲ្យមានសីលធម៌រស់នៅល្អក្នុងសង្គមមានវិន័យត្រឹមត្រូវ ដើម្បីជួយលើកតម្កើងព្រះពុទ្ធសាសនា។ ក្នុងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន លោករដ្ឋមន្ត្រី វង សូត ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដែលបានរួមគ្នាជាកម្លាំងកសាងបានសមិទ្ធផល ជាប្រយោជន៍ដល់សង្គមជាតិជាបន្តបន្ទាប់ ហើយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចទាំងបីជាប្រមុខដឹកនាំ នៅតែបន្តគាំទ្រប្រជាពលរដ្ឋជានិច្ច។

លោករដ្ឋមន្ត្រី ក៏បានរំលឹកដល់មាតា បិតា អាណាព្យាបាលធ្វើយ៉ាងណាត្រូវចេះតាមដាន អប់រំកូនចៅ ឲ្យដើរតាម គន្លងផ្លូវល្អ ជាយុវជនមានក្រមសីលធម៌ល្អសម្រាប់សង្គមជាតិ។

ក្នុងពិធីនោះដែរលោករដ្ឋមន្ត្រី វង សូត និងលោកស្រីក៏បានប្រគេនបច្ច័យដល់វត្តទួលអង្គុញចំនួន ១០លានរៀល រួមជាមួយបច្ច័យដែលបានមកពិការ ចូលរួមរបស់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ដែលជាសហការី អញ្ជើញចូលក្នុងពិធីនោះចំនួន ១៦០០ដុល្លារសហរដ្ឋអាមេរិក សម្រាប់ជាប្រយោជន៍កសាងវត្តផងដែរ។

បន្ទាប់មកលោករដ្ឋមន្ត្រីក៏បានបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារជូនដល់អ្នកមានស្នាដៃល្អក្នុងការ កសាងភូមិ ឃុំ ចំនួន ៧៥នាក់ និងបាននាំយកអំណោយ និងសម្ភារៈចែកជូនតាជី យាយជី កងកម្លាំងប្រដាប់ អាវុធ និងសិស្សានុសិស្សជាច្រើននាក់ទៀត៕

រថយន្ត មិនស្គាល់ម៉ាក់ បុកម៉ូតូ បើកឆ្លងផ្លូវ ជាតិលេខ៥ ស្លាប់ម្នាក់ នៅកន្លែងកើតហេតុ

$
0
0

បន្ទាយមានជ័យ៖ ករណីគ្រោះថ្នាក់ ចរាចរណ៍មួយគួររន្ធត់ រវាងរថយន្តបុកម៉ូតូរងគ្រោះ ពេញទំហឹងបណ្តាល អោយមនុស្សម្នាក់ស្លាប់នៅកន្លែងហេតុ ចំណែករថយន្តបើកគេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ នៅវេលាម៉ោង១១ និង១០នាទីរំលងអធាត្រ ថ្ងៃទី៧ ខែកុម្ភះ ឆ្នាំ២០១៥ ត្រង់ចំណុច ផ្លូវចេញពីភ្នំបាក់ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

បើតាមប្រភពបានប្រាប់ថា ករណីខាងលើនេះគឺរវាងរថយន្ត បើកបុកម៉ូតូលាន់ឮសម្លេងដូចគ្រាប់បែក បណ្តាល អ្នកបើកបរម៉ូតូផ្លោងចេញពីម៉ូតូជាង៣០ បណ្តាលមនុស្សស្លាប់ក្នុងថ្លុកឈាមតែម្តង ចំណែករថយន្តពុំបាន ឃើញនៅទេ ។

លោក សន គឹមសួគ៌ នាយការិយាល័យនគរបាលផ្លូវគោក បានប្រាប់អោយដឹងនៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥ នេះថា ក្រោយពីបានទទួលព័ត៌មាន ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ លោក បាន បញ្ជាកម្លាំង នគរបាលចុះអន្តរាគមន៍ វាស់វែងចំណុចកើតហេតុ និងតាមដានភ្លាមៗចំពោះរថយន្តបង្កទាំងយប់ផងដែរ។

លោកបានបន្តថា ជនរងគ្រោះ មានឈ្មោះសាយ ដា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើនេះ ។

ក្រោយពីសមត្ថកិច្ចនគរបាលវាស់វែងរួចរាល់ និងបានស្រាវជ្រាវទាំងយប់រកគ្រួសារសពរងគ្រោះភ្លាម ៗ និងបាន ប្រគល់សពរងគ្រោះទៅខាងគ្រួសារ យកទៅធ្វើបុណ្យតាមបុណ្យតាមប្រពៃណីខ្មែរ ។

ទោះបីជាយ៉ាងណាសមត្ថកិច្ចបានសន្និដ្ឋានលើ ករណីខាងលើ គឺមានរថយន្តម៉ាកវីហ្គោ ពណ៌ទឹកមាស អត់ស្លាក លេខ ដើម្បីតាមប្រមាញយកមកផ្តន្ទាទោស តាមផ្លូវច្បាប់ជាមិនខាននៅខាងមុខនេះ៕

ចេញពីផឹកស៊ី ស្រវឹងបើកបរម៉ូតូ ទៅបុក ឃឿនមាត់លូ ស្លាប់ម្នាក់ របួស២នាក់

$
0
0

បន្ទាយមានជ័យ៖ បុរស៣ម្នាក់ បាននាំគ្នា ទៅផឹកស៊ី លុះស្រវឹងជោកជាំ នាំគ្នាជិះម៉ូតូចេញមក ដើម្បីឆ្ពោះមកផ្ទះ តែមិនទាន់ដល់គោលដៅ បើកបុកឃឿនមាត់លូស្ពាន បណ្តាលអោយអ្នកបើកបរស្លាប់ នៅកន្លែងកើតហេតុ និង ២នាក់ទៀតរងរបួសធ្ងន់ស្រាល។

ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ នៅវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០១៥ នៅតាម បណ្តោយផ្លូវលំស្ថិតនៅ ឃុំជប់វារី ទៅឃុំទានកាំត្រង់ផ្លូវបំបែកចូល ភូមិក្រសាំង ឃុំជប់វារីស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

បើតាមប្រភពបានប្រាប់ថា បុរស៣រងគ្រោះខាងលើនេះ បាននាំគ្នាផឹកស្រវឹងជោគជាំតាំងពីព្រឹក ព្រលឹមមកម្ល៉េះ ហើយអ្នកទាំងខាងលើនេះបានដណ្តើមគ្នាបើកបរ តែដោយម្ចាស់ម៉ូតូបាននិយាយថា ផឹកប៉ិនហ្នឹងមិនទាន់ស្រវឹង ចាំអោយខ្ញុំជាអ្នកកបរវិញ លុះដល់ចំណុចកើតហេតុ បានបើកទៅបុកត្រចៀកលូស្ពានថ្មបណ្តាលអោយដួល បោកក្បាលសស្លាប់ម្នាក់ និង២នាក់ទៀតរងរបួសធ្ងន់ស្រាល។

ក្រោយពីកើតហេតុ គេមានសមត្ថកិច្ចនគរបាលចរាចរណ៍ចុះអន្តរាគមន៍ និងហៅរថយន្តសង្គ្រោះបន្ទាន់ បញ្ជូន ជនរងគ្រោះខាងលើទៅកាន់មន្ទីរពេទ្យបង្អែកស្រុក ដើម្បីសំរាកព្យាបាលជំងឺ។

លោក មាស រិទ្ធី អធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ បានប្រាប់អោយដឹងថា ក្រោយពីទទួលព័ត៌មាន គ្រោះថ្នាក់ចរាចរណ៍ភ្លាម លោកក៏បានបញ្ជាកម្លាំងចុះទៅអន្តរាគមន៍ និងជួយសង្គ្រោះ ស្រាវជ្រាវរកក្រុមគ្រួសារ សពដើម្បីប្រគល់សពទៅអោយបងប្អូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ។

លោកបានបន្តថា ករណីនេះគឺ បណ្តាលមកពីអ្នកបើកបរម៉ូតូ ក្នុងស្ថានភាពស្រវឹងហើយជ្រុលទៅបុកត្រចៀកលូ ។ ម៉ូតូបង្កហេតុខ្លួនឯង មានម៉ាកហុងដាវេវ C110 ពណ៌ខៀវ គ្មានស្លាកលេខ បើកបរដោយឈ្មោៈវ៉ាត់ ស៊ីណា ភេទប្រុស អាយុ ៣១ឆ្នាំមានទីលំនៅភូមិ ក្រសាំង ឃុំជប់វារីស្រុក ព្រៈនេត្រព្រះ ខេត្តបន្ទាយមានជ័យបានបើកបរ ពីទិស ខាងត្បូងឆ្ពោះ មកទិសខាងជើង លុះពេលបើកបរដល់ចំនុចខាងលើក៏បានជ្រុលចង្កូត ទៅបុកត្រចៀកលូ នៅខាងស្តាំដៃរបស់ខ្លួនបណ្តាលឲ្យរងគ្រោះស្លាប់នៅកន្លែងកើតហេតុ ទី២ អ្នករួមដំណើ មានឈ្មោៈ ហាក់ រដ្ឋា ប្រុស អាយុ១៨ឆ្នាំ មានទីលំ នៅភូមិជាមួយអ្នកស្លាប់ (រងបួសធ្ងន់) និងទី៣ -ឈ្មោៈ សាប់ កែវប្រុស អាយុ ៥៦ឆ្នាំមានទីលំនៅភូមិថ្មគោល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យរបួសស្រាល ។

ចំណែកម៉ូតូខូចខាត់ស្ទើរទាំងស្រុង រីឯសាកសពអ្នកបើកបរម៉ូតូគ្រួសារ បានយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ ជនរងគ្រោះទាំង២នាក់ កំពុងសំរាកព្យាបាលជំងឺនគក្នុងមន្ទីរពេទ្យបង្អែកស្រុក ព្រះនេត្រព្រះ៕

អភិបាល​ ខណ្ឌដង្កោ ចុះជួបសំណេះ សំណាល ជាមួយ កម្មករ-ការិនី ជាង៥០០នាក់ នៅថ្ងៃអាទិត្យ

$
0
0

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែមករា ឆ្នាំ២០១៥ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌ ដង្កោ អភិបាលរងខណ្ឌ និងលោក សោម អូន ប្រធានក្រុមប្រឹក្សាសហជីព ជាតិកម្ពុជាព្រមទាំងមន្ត្រីអគ្គិសនី កម្ពុជា អាជ្ញាធរសង្កាត់ដង្កោមានលោក វើក សាមឿន ចៅសង្កាត់ដង្កោ និងលោកស្រី សឿង សិរី ចៅសង្កាត់រ ងបានអញ្ជើញចុះទៅជួបសំណេះសំណាល ជាមួយបងប្អូន កម្មករ-កម្មការិនីប្រមាណជាង៥០០នាក់ ដែល បាននិងកំពុងជួលបន្ទប់ស្នាក់នៅ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ស្មើនិង៧០ទីតាំង។

ដោយឡែកអាជ្ញាធរខណ្ឌរួម និងអាជ្ញាធរអគ្គិសនីបានចំណាយពេល ដ៏មានតម្លៃ ឆ្លៀតឱកាសចុះមកជួបសំណេះ សំណាលជាមួយ បងប្អូនកម្មករ-កម្មការិនីនៅព្រឹកថ្ងៃអាទិ្យនេះ គឺក្នុងគោលបំណងផ្សព្វផ្សាយតម្លៃអគ្គិសនីនិងទឹកដែលជាការគិតគូរយ៉ាងខ្លាំងអំពីការ រស់នៅរបស់បងប្អូន កម្មករ-កម្មការិនីរោងចក្រ ពីសំណាក់រាជរដ្ឋាភិបាល កម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន ជាប្រមុខដឹកនាំ។

ក្នុងការចុះជួបសំណេះសំណាល ជាមួយបងប្អូនកម្មករ-កម្មការិនីរោងចក្រនាឧិកាសនេះ លោកនុត ពុធដារ៉ា អភិបាលខណ្ឌដង្កោក៏បានពាំនាំ នូវក្តីនឹករលឹកនិងសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែបាន យកចិត្តទុកដាក់ពីការរស់នៅជួបការលំ បាករបស់បងប្អូនកម្មករយើង។

ហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាលបញ្ចុះតម្លៃភ្លើង អគ្គិសនីនៅ ត្រឹមតម្លៃតែ៦១០រៀលក្នុង១គីឡូវ៉ាត់ ជា ជំហ៊ានទី១ ហើយនិងឈានដល់ជំហ៊ានទី២គឺបញ្ចុះ តម្លៃទឹកទៀត។

ក្នុងនោះលោកអភិបាលខណ្ឌដង្កោក៏ បានណែនាំដល់ម្ចាស់ផ្ទះជួលឲ្យសហការជាមួយ អាជ្ញាធរមូលដ្ឋាន មុននិងចង់តម្លើងថ្លៃបន្ទប់ទឹក ឬភ្លើងត្រូវសួរនាំមកមន្ត្រីជំនាញជាពិសេសខាង អគ្គិសនី ព្រោះថា ធ្វើដូចនេះ អាចនិងប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនកម្មករ។ យើងត្រូវតែ រួមគ្នាជាមួយរាជរដ្ឋាភិបាលគិតគូរដល់ កម្មករយើង។ លោកអភិបាលខណ្ឌដង្កោក៏បានណែនាំ ផងដែរដល់កម្មករ-កម្មការិនី កុំជឿតាមការញុះញង់ឲ្យ ធ្វើការតវ៉ាប្រឆាំងការទាមទារនេះទាមទារ នោះនាំឲ្យមានការខាតបង់ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀប រាបរយសង្គម និងការភិតភ័យ របស់ប្រជាពលរដ្ឋយើង។ ព្រោះថាអ្នកដែលដើរញុះញង់ គឺគេគ្រាន់តែចង់ ចំណេញនយោបាយ របស់ក្រុមគេតែប៉ុណ្ណោះទេ ហើយអ្នកខាតបង់ទ្រព្យសម្បិត្ត និងបាត់បង់ការងារធ្វើ គឺពួកយើងជា កម្មករ-កម្មការិនីនេះឯង។

ជាមួយគ្នានេះផងដែរ កម្មការិនីម្នាក់ឈ្មោះ ដានី បានប្រាប់ឲ្យដឹងថា នាងមិនទាន់ដឹងថា បន្ទប់នាងប្រើអស់ភ្លើង ប៉ុន្មាននៅឡើយទេ ព្រោះថាគេទើបតែដាក់បណ្តាញឲ្យ។ ដានី និយាយ ថា កាលពីខែមុនៗនាងបង់ថ្លៃទឹកភ្លើង អស់ប្រហែលជា៤ម៉ឺនរៀលហើយក្នុងបន្ទប់នាងស្នាក់នៅ មនុស្ស៤នាក់ឯណោះ ហេតុដូច្នោះពួកយើង រៃអង្គាស់ គ្នាបង់ថ្លៃបន្ទប់និងភ្លើងពេលបើកលុយ។

ចំណែកកម្មករម្នាក់ទៀតឈ្មោះ សាញ់ ក៏បាននិយាយប្រាប់ឲ្យដឹងដែរថា ការបញ្ចុះថ្លៃទឹកភ្លើងនេះ គួរតែធ្វើឡើង ពីមុនព្រោះថាជួនកាលម្ចាស់ផ្ទះខ្លះគាត់បានកេងចំណេញផងដែរដូច ជាការសារ៉េកង់ទ័រភ្លើងទឹកជាដើម។ ទោះបីជាយ៉ាងនេះក្តីលោក សាញ់ ក៏បានសម្តែងការថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានបញ្ចុះតម្លៃ ទឹកភ្លើងដល់កម្មករ-កម្មការិនីយើង នេះគឺ ជាការរួមចំណែកធំធេងមួយកំរិតទៀតក្នុងការ ចំណាយរបស់ពួកយើង ជាកម្មករ។

គួរបញ្ជាក់ឲ្យដឹងដែរថា មន្ត្រីអគ្គិសនីបានតភ្ជាប់បណ្តាញអគិ្គសនីទៅតាមបន្ទប់ជួលបាន ជាង១៣០០បន្ទប់ស្មើ និង៧០ទីតាំងក្នុងខណ្ឌដង្កោ៕

លោក ឌី រ័ត្នខេមរុណ ឧបត្ថម្ភ ឯកសណ្ឋាន ដល់ប្រជាការពារ ១៣០កំប្លេរ

$
0
0

ភ្នំពេញ : អភិបាល រងខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ បានចំណាយថវិកាផ្ទាល់ខ្លួន លើការកាត់សម្លៀក បំពាក់ ជូនដល់ប្រជាការពារ សង្កាត់បឹងទំពុន និងខណ្ឌមានជ័យ ១៣០កំប្លេ ដើម្បីយកទៅស្លៀកពាក់ បម្រើ ការងារប្រចាំថ្ងៃជូនប្រជាពលរដ្ឋ ។

ការឧបត្ថម្ភឯកសណ្ឋានជូន ប្រជាការពារ សង្កាត់បឹងទំពុន និងខណ្ឌ ទាំង ១៣០នាក់ ខាងលើនេះ បានធ្វើឡើង ខណ:ដែលលោក បានចុះទៅជួបសំណេះសំណាលជាមួយប្រជាការពារទាំងនោះ ដែលមកពីសង្កាត់ ១០០នាក់ និងមកពីខណ្ឌ ៣០នាក់ កាលពីព្រឹកថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៥ ដែលធ្វើឡើង នៅទីស្នាក់ការ គណបក្សប្រជាជន សង្កាត់ បឹងទំពុន ស្ថិតនៅភូមិ ចំរើនផល ។

ជាមួយនឹងការប្រកាសឧបត្ថម្ភជាសម្លៀកបំពាក់ ១៣០កំប្លេ អភិបាលរងខណ្ឌ រូបនេះ បានហៅជាងមកវាស់ ទំហំភ្លាមៗ ដើម្បីយកទៅកាត់ត្រៀមប្រគល់ជូនជាផ្លូវការ នៅពេលក្រោយ ។

ចៅសង្កាត់បឹងទំពុន លោក សួស សារិន បានលើកឡើង អំពីសភាពការណ៍ទូទៅនៅ ក្នុងភូមិសាស្ត្រសង្កាត់ និងកត្តពកិច្ចរបស់ក្រុមប្រជាការពារលើការចូលរួមរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណ:ជូនប្រជាពលរដ្ឋ ទាំងយប់ទាំងថ្ងៃ ដោយសហការជាមួយកម្លាំងសមត្ថកិច្ចផ្សេងទៀត រួមមាន នគរបាល និងអាវុធហត្ថ ជាដើម ។

លោក ឌី រ័ត្នខេមរុណ បានជំរុញអោយប្រជាការពារទាំងអស់ ទាំងនៅថ្នាក់សង្កាត់ និងនៅថ្នាក់ខណ្ឌ ត្រូវបង្កើន កត្តកិច្ចរបស់ខ្លួនប្រកបដោយទំនួលខុសត្រូវខ្ពស់ ។ លោកបានលើកឡើងថា តួនាទីរបស់ប្រជាការពារ ពិតជា មិនអាចខ្វះបាន លើការចូលរួមថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណ:ក្នុងមូលដ្ឋាន ពីព្រោះសង្កាត់ខ្លះ មានផ្ទៃដីធំ ប៉ុន្តែកម្លាំងនគរបាល មានចំនួនតិច ដូច្នេះការចូល រួមរបស់ប្រជាការពារ លើការចុះល្បាត និង អន្តរាគមន៍ករណីផ្សេងៗ ដែលកើតមានឡើង ។

ជាមួយនឹងការបំពេញភារកិច្ចប្រចាំថ្ងៃ លោក ឌី រ័ត្នខេមរុណ បានណែនាំអោយចេះរក្សាភាពអត់ធ្មត់ ហើយមិន ត្រូវធ្វើអ្វី ដែលនាំអោយមានការរិះ និងថ្នាំងថ្នាក់ ពីប្រជាពលរដ្ឋ នោះឡើយ ។ ផ្ទុយទៅវិញ ត្រូវជួយដោះស្រាយ បញ្ហា ផ្សេងៗ ដែលពួកគាត់ជួប ប្រទះ ។

អភិបាលរងខណ្ឌ លោក   ឌី រ័ត្នខេមរុណ ក៏បានធ្វើការអំពាវនាវដល់កម្លាំងប្រជាការពារទាំងអស់ក្នុងសង្កាត់ បឹងទំពុន ចាប់ពីពេលនេះតទៅ ត្រូវធ្វើការផ្លាស់ប្តូរឥរិយាបថ របស់ខ្លួន ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ ទទួល យកបាន ហើយ ក៏ត្រូវតែនាំគ្នាខិតខំធ្វើអំពើល្អដើម្បីលាងជម្រះចេញនូវការខ្វះខាត របស់ខ្លួនកន្លងមក ៕

Viewing all 8042 articles
Browse latest View live




Latest Images