Are you the publisher? Claim or contact us about this channel


Embed this content in your HTML

Search

Report adult content:

click to rate:

Account: (login)

More Channels


Showcase


Channel Catalog


Articles on this Page

(showing articles 7021 to 7040 of 8042)
(showing articles 7021 to 7040 of 8042)

Channel Description:

The Best Breaking News in Cambodia, Hot News Khmer, Dap News, Soy Sopheap, Soy Vicheth, www.dap-news.com, www.lookingtoday.com, soyvicheth@gmail.com, 012 722 337.

older | 1 | .... | 350 | 351 | (Page 352) | 353 | 354 | .... | 403 | newer

    0 0

    ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ២០១៥ ពីម៉ោង ១០:១០នាទី ដល់ម៉ោង ១២:១២នាទី ក្រុមបណ្ដាញសង្គមខ្មែរដើម្បីខ្មែរ ដឹកនាំដោយលោកបណ្ឌិត យ៉ង សាំងកុមារ បានជួបប្រជាពលរដ្ឋសកម្មក្នុងនយោបាយ នៅហាងកាហ្វេមួយ ទល់មុខផ្សាររំលង ស្ថិតក្នុងឃុំទ្រៀល ស្រុកបារាយ ខេត្តកំពង់ធំ។

    ប្រជាពលរដ្ឋសកម្មក្នុងនយោបាយចូលរួមមានចំនួន១៨នាក់ គឺ ១២នាក់មកពីឃុំទ្រៀល, ៣នាក់មកពីឃុំស្រឡៅ, និង៣នាក់មកពីឃុំបារាយ។ ក្នុងនោះមានគ្រូបង្រៀនប្រមាណ ៤នាក់ ក្រៅពីនេះជាសមាជិករបស់គណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋធម្មតា។

    ការជួបនេះ គឺគ្រាន់តែសំណេះសំណាលឲ្យយល់គ្នា អំពីការបង្កើតគណបក្សនយោបាយនៅមូលដ្ឋានតែប៉ុណ្ណោះ មិនមែនជាការបណ្ដុះបណ្ដាលឡើយ ដោយមានសំណួរ និងចម្លើយជុំវិញបញ្ហាបង្កើតគណបក្សមូលដ្ឋាននេះយ៉ាងផុសផុល ដែលក្រោយពីការយល់គ្នា គឺប្រជាពលរដ្ឋសកម្មក្នុងនយោបាយទាំងអស់នោះ មានការពេញចិត្ត ដោយបានសន្យាថា ចូលរួមដំណើរការបង្កើតគណបក្សនយោបាយនៅមូលដ្ឋានឃុំឲ្យបាន។ ពួកគេបានសន្យាជួបគ្នានៅពេលក្រោយទៀត។
    លោកបណ្ឌិត យ៉ង សាំងកុមារ សប្បាយចិត្តយ៉ាងខ្លាំង នៅពេលឃើញបរិយាកាសពិភាក្សាគ្នា មានការយល់ចិត្តគ្នាអំពី ការបង្កើតគណបក្សនយោបាយ ដោយឈរនៅលើទីតាំងមូលដ្ឋាន។
    សូមជម្រាបថា ជាគោលការណ៍របស់បណ្ដាញសង្គមខ្មែរដើម្បីខ្មែរ ក្រោយពីសំណេះសំណាលគ្នារួច ហើយ បើសិនប្រជាពលរដ្ឋសកម្មក្នុងនយោបាយ យល់ព្រមបង្កើតគណបក្សមូលដ្ឋាន គឺពួកគេត្រូវឆ្លង កាត់វគ្គសិក្សាចំនួន ៣វគ្គ ទើបមានចំណេះដឹង និងសមត្ថភាព ក្នុងការបង្កើតចូលរួមគណបក្សមូលដ្ឋាន៕

    www.freshnewsasia.com


    0 0

    (ភ្នំពេញ)៖ នៅម៉ោង ១១៖២០នាទីយប់ អគ្គិភ័យដែលបានឆាបឆេះផ្សារអូរប្ញស្សី ត្រូវបានបាញ់ពន្លត់ទាំងស្រុងហើយ។

    បើតាមលោក នេត វណ្ណថា ស្នងការរងរាជធានីភ្នំពេញ ទទួលបន្ទុកអគ្គិភ័យបានឲ្យដឹងថា អគ្គិភ័យបានឆេះអស់ចំនួន៥ ហើយមូលហេតុនៃការឆាបឆេះនេះ អាចមកពីតូបលក់បបរសាមចូក ស្ថិតនៅជាន់ផ្ទាល់ដី បែកខាងលិចផ្សារ។

    ចំណែករថយន្តពន្លត់អគ្គិភ័យជិត២០គ្រឿង បានចេញមកអន្តរាគមន៍ ហើយនៅខណៈពេលភ្លើងបានរលត់ទាំងស្រុងហើយ៕

    www.freshnewsasia.com


    0 0

    ខេត្តត្រាត, ប្រទេសថៃ៖ រយៈពេលត្រឹមជាងមួយខែប៉ុណ្ណោះ មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា បានបំពេញសំណុំបែបបទ ធ្វើលិខិតឆ្លងដែនជូនពលករខ្មែរ ដែលកំពុងបំពេញការងារនៅក្នុងប្រទេសថៃ ដោយខុសច្បាប់ បានប្រមាណជា ៦ម៉ឺននាក់ហើយ ក្នុងចំណោមពលករខ្មែរគ្មានលិខិតឆ្លងដែនប្រមាណជា ៧០ម៉ឺននាក់។ លិខិតឆ្លងដែន ដែលធ្វើ ជូនពលករក្នុងប្រទេសថៃ មានតម្លៃត្រឹមតែជាង ៤០ដុល្លារប៉ុណ្ណោះ ជាតម្លៃអនុគ្រោះខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា។

    ដើម្បីជួយសម្រួលឲ្យប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសថៃ កំពុងបម្រើការងារដោយខុសច្បាប់ ឲ្យទទួលបានលិខិត ឆ្លងដែន និងបែបបទផ្សេងៗអាចបម្រើការងារដោយស្របច្បាប់ និងចៀសផុតពីការទុក្ខបុកម្នេញផ្សេងៗ ពីអាជ្ញាធរ ក៏ដូចជាថៅកែជនជាតិថៃនោះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយន្តការ និង វិធានការជាច្រើនមានដូចជា ការបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែន និងសម្រួលនីតិវិធីជាដើម។ ជាពិសេសរាជរដ្ឋាភិបាល បានចាត់មន្រ្តីក្រសួងការ ងារ និងមន្រ្តីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មរបស់ក្រសួងមហាផ្ទៃ ចុះមកធ្វើលិខិតឆ្លងដែនជូនប្រជាពលករខ្មែរ ដោយផ្ទាល់នៅតាមបណ្តាខេត្តនានា ក្នុងប្រទេសថៃថែមទៀតផងដែរ។

    លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានដឹកនាំក្រុមការងារ ចុះមកយកព័ត៌មានដោយផ្ទាល់នៅក្នុងខេត្តត្រាត និងខេត្តច័ន្ទបុរី។ បន្ទាប់ពីធ្វើដំណើរលើ រថយន្តអស់រយៈពេលជាង ៣ម៉ោងលើដងផ្លូវដ៏រលោងស្អាតលើទឹកដីជាប់ដែនសមុទ្រ ក្រុមការងារបានធ្វើដំណើរ ទៅដល់សាលាខេត្តត្រាតនៅវេលាម៉ោងប្រមាណ ១១ព្រឹក ដែលជាទីកន្លែងដែលមន្រ្តី និងពលករកម្ពុជាកំពុងជួប គ្នា ដើម្បីស្រង់ឈ្មោះ និងទីកន្លែងកំណើតយកទៅធ្វើលិខិតឆ្លងដែន។

    ជួបជាមួយលោក សយ សុភាព ប្រកបដោយកាយវិការរាក់ទាក់ ដែលជាអ្នកព័ត៌មានលើកដំបូងចូលទៅយកព័ត៌ មានជុំវិញដំណើរការធ្វើលិខិតឆ្លងដែនជូនពលករខ្មែរនេះ លោក ប៉ា សំវឌ្ឍនៈ ប្រធានក្រុមការងារធ្វើលិខិតឆ្លង ដែនជូនពលករខ្មែរក្នុងខេត្តត្រាត បានរៀបរាប់ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា ១០ ក្រុមមកធ្វើការលិខិតឆ្លងដែននេះ។ ក្នុងរយៈពេលជាង ១ខែក្រុមការងារទាំង ១០ក្រុម ធ្វើលិខិតឆ្លងជូនពលករ បានប្រមាណជា ៦ម៉ឺននាក់។ លោកបានបន្តថា ជាមធ្យមក្នុងមួយថ្ងៃធ្វើស្រង់ព័ត៌មាន និងទិន្នន័យពីពលករខ្មែរ ខុសច្បាប់បានប្រមាណ ១៥០នាក់ក្នុងមួយក្រុម សរុបទាំង១០ក្រុមបានជាង ១.៥០០នាក់។

    លោក ប៉ា សំវឌ្ឍនៈ បានបញ្ជាក់ឲ្យដឹងថា ពលករខ្មែរម្នាក់ត្រូវចំណាយប្រមាណ ៩០ដុល្លារ ដើម្បីទទួលបានការ រស់នៅ និងធ្វើការងារដោយស្របច្បាប់។ ក្នុងនោះពលករត្រូវចំណាយ ១.៤០០បាត ស្មើនឹងជាង ៤០ដុល្លារ ដែលជាតម្លៃអនុគ្រោះរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ធ្វើលិខិតឆ្លងដែន និងចំណាយ ១.៥០០បាត ស្មើនឹង ជិត ៤៧ដុល្លារ សម្រាប់ថ្លៃទិដ្ឋាការរបស់ថៃ ក្នុងរយៈពេល ២ឆ្នាំ។  ដោយឡែកសម្រាប់ពលករ ដែលមានកូនតូច ត្រូវចំណាយជិត៤០ដុល្លារ ដើម្បីធ្វើលិខិតឆ្លងដែនជូនកូនៗរបស់ពួកគាត់។

    តែទោះបីជាយ៉ាងណា បើតាមលោក ប៉ា សំវឌ្ឍនៈ តម្លៃខាងលើនេះ គឺជាតម្លៃមួយធូរថ្លៃ ព្រោះពលករខ្មែរធ្លាប់ បានចំណាយចន្លោះពី ៧.០០០ បាត ទៅ១ម៉ឺនបាត សម្រាប់ធ្វើការលិខិតឆ្លងដែន ឬប័ណ្ណការងារជាដើមតាមរយៈ មេខ្យល់ ឬអ្នករត់ការជាដើម។

    ប្រធានក្រុមការងារធ្វើលិខិតឆ្លងដែនជូនពលករខ្មែរប្រចាំខេត្តត្រាតរូបនេះ ក៏បានឲ្យដឹងផងដែរថា ពលករខ្មែរនៅ ក្នុងប្រទេសថៃនាពេលបច្ចុប្បន្នមានចំនួនប្រមាណជា ៨០ម៉ឺននាក់ ក្នុងនោះប្រជាពលរដ្ឋមិនមានលិខិតឆ្លងដែន តែមានប័ណ្ណការងាមានចំនួនប្រមាណពី ៦០-៧០ម៉ឺននាក់។ រីឯប្រជាពលរដ្ឋ ដែលខុសច្បាប់គ្មានទាំងប័ណ្ណការ ងារ និងលិខិតឆ្លងដែនមានប្រមាណជា ១ម៉ឺននាក់។

    បើតាម លោក ប៉ា សំវឌ្ឍនៈ ដំណើរការធ្វើលិខិតឆ្លងដែនជូនពលករខ្មែរខុសច្បាប់នេះ ប្រទេសថៃអនុញ្ញាតឲ្យធ្វើ តែរយៈពេល៣ខែប៉ុណ្ណោះ ដែលនឹងត្រូវផុតកំណត់នៅអំឡុងខែមីនា ឆ្នាំ២០១៥ខាងមុខ។ តែរយៈពេលនេះ លោក ប៉ា សំវឌ្ឍនៈ បញ្ជាក់ថា មិនអាចធ្វើបញ្ចប់ការងារជូនពលករខ្មែរ ដែលខុសច្បាប់នោះឡើយ ព្រោះមានពល ករជាច្រើនមិនទាន់បានមកធ្វើ និងមិនទាន់យល់ពីនីតិវិធីនៅឡើយ។ លោក ប៉ា សំវឌ្ឍនៈ សង្ឃឹមថា រាជរដ្ឋាភិ បាលកម្ពុជា និងថៃ នឹងមានការជជែកគ្នាពន្យារពលបន្ថែមទៀត ដើម្បីបញ្ចប់ការងារធ្វើលិខិតឆ្លងដែន បម្រើប្រ យោជន៍ជូនពលករខ្មែរ។

    លោក ក៏បានឲ្យដឹងផងដែរថា ក្រោយពីការធ្វើលិខិតឆ្លងដែន និងចុះទិដ្ឋាការរួចរាល់ មន្រ្តីទូតកម្ពុជាប្រចាំប្រទេស ថៃ និងមន្រ្តីក្រសួងមហាផ្ទៃថៃ នឹងធ្វើការរួមគ្នាចែកលិខិតឆ្លងដែនទាំងអស់នេះ ជូនពលករខ្មែរដោយផ្ទាល់ដៃ។

    លោក ប៉ា សំវឌ្ឍនៈ បានថ្លែងសន្យាថា ក្រុមការងារ នឹងព្យាយាមខិតខំបំពេញការងារធ្វើលិខិតឆ្លងដែន ជូនប្រជា ពលករខ្មែរនៅ ថៃ ឲ្យបានចប់រួចរាល់តាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីនាំមកនូវភាពស្របច្បាប់ និង ផលប្រយោជន៍ ជូនពលករ។ លោក ក៏បានអរគុណដល់ភាគីថៃ ក៏ដូចជាថៅកែក្រុមហ៊ុន ដែលបានចូលរួមសហ ការ ផ្តល់ព័ត៌មាន និងនាំយកពលករខ្មែរមកធ្វើលិខិតឆ្លងដែន។

    នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ នៅពេលរថយន្តក្រុមការងារមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលដឹកនាំដោយលោក សយ សុភាព បានចូលដល់សាលាខេត្តត្រាត ប្រទេសថៃ បានសង្កេតឃើញបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើន បាន និងកំពុងអង្គុយត្រៀបត្រា ពលករខ្លះមានកូនតូចៗនៅក្នុងដៃផងដែរ។

    ជាមួយការសាកសួរព័ត៌មានពីលោក សយ សុភាព ប្រជាពលរដ្ឋខ្មែរ ដែលអ្នកខ្លះមកពីខេត្តតាកែវ កំពង់ចាម កំពង់ធំ និង ក្នុងខេត្តកោះកុងជាដើមនោះ ក្រុមប្រជាពលករទាំងនោះ បានឲ្យដឹងថា ពួកគេបានឆ្លងដែនដោយ ខុសច្បាប់តាមរយៈមេខ្យល់ និងខ្លះទៀតលួចគេចខ្លួនមកតាមទូកជាដើម។ ប្រជាពលខ្មែរក្នុងខេត្តត្រាត ភាគច្រើន សុទ្ធតែបានបម្រើការប្រកបដោយសន្តិសុខ ហើយពួកគេមិនត្រូវបានចាប់បញ្ជូនទៅស្រុកកំណើតកាលពីឆ្នាំ ២០១៤ នោះទេ តែពួកគេមិនអាចដើរទៅណាបានឡើយ ក្រៅតែពីស្នាក់នៅកន្លែងធ្វើការ ព្រោះពួកគេជាពលករ ខុសច្បាប់។

    ក្រុមពលករខ្មែរខុសច្បាប់ទាំងនោះ សុទ្ធតែបានសម្តែងទឹកមុខសប្បាយរីករាយ និងអរគុណដល់រាជរដ្ឋាភិបាល កម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរ និងបញ្ជូនមន្រ្តីមកធ្វើលិខិតឆ្លងដែនជូនពួកគេ។

    ប្រជាពលករខ្មែរ ក៏បានផ្តាំផ្ញើដល់ពលករទាំងអស់ ដែលចង់មកធ្វើការងារនៅក្នុងប្រទេសថៃ ត្រូវតែបំពេញបែប បទឲ្យបានត្រឹមត្រូវ ទើបអាចបម្រើការងារបានងាយស្រួល ហើយអាចដើរហើរក្នុងប្រទេសថៃដោយសិរីភាព។ ជា ពិសេសកុំឲ្យចូលមកធ្វើការងារតាមការញុះញង់របស់មេខ្យល់។

    បើតាមការឲ្យដឹងពីពលករក្នុងខេត្តត្រាត បានឲ្យដឹងថាពួកគេអាចរកចំណូលបានប្រមាណត្រឹមតែពី ២០០បាត ទៅ ៣០០បាតប៉ុណ្ណោះ ក្នុងមួយថ្ងៃ៕


    0 0

    - ពលករខ្មែរមួយចំនួន នៅតែមិនទាន់យល់ពីនីតិវិធី និងប្រយោជន៍ នៃការធ្វើលិខិតឆ្លងដែន

    ខេត្តឈុនបូរី, ប្រទេសថៃ៖ ប្រជាពលរដ្ឋខ្មែរ ផ្ញើប្រាណ បម្រើការងារដោយខុសច្បាប់នៅក្នុងប្រទេសថៃ សុទ្ធតែ បានសម្តែងការសប្បាយរីករាយ ចំពោះយន្តការរាជរដ្ឋាភិបាលកម្ពុជា-ថៃ ធ្វើលិខិតឆ្លងដែន និងទិដ្ឋាការ ជូនប្រជា ពលករខ្មែរ ដែលជាយន្តការល្អជួយឲ្យពួកគេរួចផុតពីការរស់នៅធ្វើការដោយលាក់ខ្លួនពួនអាត្មា និង ភិតភ័យជា រៀងរាល់ ពេល។ ប្រជាពលករបានទទូចឲ្យរាជរដ្ឋាភិបាលកម្ពុជា-ថៃ ពន្លឿនការធ្វើលិខិតឆ្លងដែន និងធ្វើជូនឲ្យ បានគ្រប់ ពលករខ្មែរក្នុងប្រទេសថៃ ខណៈពលករមួយចំនួនមិនទាន់យល់ពីនីតិវិធី និងផលប្រយោជន៍ នៃ ការប្រើប្រាស់លិខិតឆ្លងដែននេះឡើយ។

    លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ក្នុងដំណើរចុះយកព័ត៌មានពីការរស់នៅ និង ដំ ណើរការ នៃការធ្វើលិខិតឆ្លងដែន របស់ប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេស នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ បានធ្វើដំណើរចុះជួបសាកសួរព័ត៌មានពីមន្រ្តីធ្វើលិខិតឆ្លងដែនរបស់ខ្មែរ និងពលករខ្មែរជាច្រើននាក់ នៅមន្ទីរ ការងារខេត្តឈុនបូរី និងពលករខ្មែរ ដែលកំពុធ្វើសំណង់នៅក្នុងតំបន់បាត់តាយ៉ា ខេត្តឈុនបូរី។

    ប្រជាពលករខ្មែរ ដែលកំពុងអង្គុយត្រៀមត្រារង់ចាំធ្វើលិខិតឆ្លងដែន នៅក្នុងមន្ទីរការងារខេត្តឈុនបូរី ភាគច្រើន សុទ្ធតែបានមើលឃើញពីគុណតម្លៃ នៃការធ្វើលិខិតឆ្លងដែន។ ពួកគេបានបង្ហាញថា ការធ្វើលិខិតឆ្លងដែន នឹង ជួយឲ្យពួកគេក្លាយជាពលករស្របច្បាប់ មិនប្រឈមការចាប់ខ្លួនពីអាជ្ញាធរ តម្រួត និង យោធាថៃ។

    លោក សុខ ឌាំង ពលរដ្ឋខ្មែរមានស្រុកកំណើតក្នុងខេត្តបាត់ដំបង ដែលបាននាំកូនមកធ្វើការងារនៅក្នុងប្រទេស ថៃ ក្រោយពីជំពាក់បំណុលគេ ព្រោះតែចិញ្ចឹមមាន់ខាតដើម បានប្រាប់លោក សយ សុភាព ក្នុងបទសម្ភាសន៍ថា ខេត្តឈុនបូរី មានប្រជាពលករខ្មែរមកធ្វើការងារខុសច្បាប់ជាច្រើននាក់។

    បុរសវ័យ ៤៩ឆ្នាំ ធ្លាក់ខ្លួនក្លាយជាពលករលើដីថៃខុសច្បាប់ ព្រោះតែការចិញ្ចឹមមាន់បរាជ័យរូបនេះ បានថ្លែងរៀប រាប់បន្តថា ពលករដែលចូលមកធ្វើការដោយខុសច្បាប់ មិនអាចធ្វើដំណើរទៅណាបានទេ ធ្វើការកន្លែងណា នៅ កន្លែងនោះ បើទោះបីត្រូវថៅកែធ្វើបាប ក៏មិនហ៊ានរត់ទៅណាដែរ ព្រោះខ្លាចសមត្ថកិច្ចថៃចាប់ខ្លួន។

    លោក សុខ ឌាំង ក៏ដូចជាប្រជាពលករខ្មែរដទៃទៀត ពួកគេសុទ្ធតែបានសម្តែងការសប្បាយរីករាយចំពោះយន្តការ នៃការសហការរវាងរាជរដ្ឋាភិបាលកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលថៃ របស់លោក ប្រា យុទ្ធ ចន់អូឆា ក្នុងការធ្វើលិខិតឆ្លងដែន និងការផ្តល់ទិដ្ឋាការរយៈពេល២ឆ្នាំ ជាមួយតម្លៃអនុគ្រោះត្រឹម ២.៩០០ បាត ស្មើនឹងជាង ៨៨ដុល្លារ។

    លោក សុខ ឌាំង បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំយល់ឃើញថា ការធ្វើហ្នឹងល្អណាស់ តម្លៃវាថោក សម្រាប់ខ្ញុំមាន កូនច្រើន វាល្អតែម្តង ព្រោះខ្ញុំធ្លាប់តែរត់លូនលួចឆ្លងដែន។ សម្តេច (សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា) សម្តេចគាត់បត់បែនលឿន ក្នុង ការធ្វើលិខិតឆ្លងដែនហ្នឹង សម្រាប់ខ្ញុំរំភើបហ្មង»។

    ទោះជាយ៉ាងណា លោក សុខ ឌាំង យល់ឃើញថា ការងារនេះ ហាក់នៅយឺតយ៉ាវនៅឡើយ។ លោកបានទទូច ឲ្យរាជរដ្ឋាភិបាលពន្លឿនការងារ ដើម្បីជួយដល់ប្រជាពលករខ្មែរ ព្រោះក្នុងតំបន់ដែលលោកធ្វើការងារ មានពលករ រហូតដល់ទៅ ៥០ភាគរយអត់មានច្បាប់។

    លោក តូ ផល្លា ប្រធានក្រុមការងារចល័តទី១ ដែលចុះធ្វើលិខិតឆ្លងដែនជូនពលករខ្មែរក្នុងឈុនបូរី បានឲ្យដឹងថា ក្នុងមួយ ថ្ងៃក្រុមការងាររបស់លោកស្រង់ឈ្មោះ និងថតរូបជូនពលករខ្មែរបានប្រមាណជា ២០០-២៥០នាក់។ ហើយក្នុងខេត្តខេត្តមួយនេះ រាជរដ្ឋាភិបាលបានដាក់ក្រុមការងារចំនួនពីរក្រុម រង់ចាំបម្រើការងារជូនប្រជាពលរដ្ឋ ដោយសារមានចំនួនពលករខ្មែរច្រើនជាងគេ។

    លោកបានអះអាងថា ខេត្តឈុនបូរី មានពលករខ្មែរចូលមកបម្រើការងារទាំងស្របច្បាប់ និងមិនស្រប ច្បាប់ ប្រមាណជា ១០ម៉ឺននាក់ ខណៈមន្រ្តីករងាររបស់ថៃ ក៏ដូចជាពលករខ្មែរថា មានមិនក្រោម ១៥ម៉ឺននាក់។

    លោក ប៉ា សំវឌ្ឍនៈ ប្រធានក្រុមការងារធ្វើលិខិតឆ្លងដែនជូនពលករខ្មែរក្នុងខេត្តត្រាត ក៏បានទទួលស្គាល់ផងដែរ ការលិខិតឆ្លងដែនមិនអាចបញ្ចប់តាមការគ្រោងទុក ដែលមានកំណត់រយៈពេល ៦ខែនោះទេ ដោយសារតែពល ខ្មែរមកមិនស្រុះគ្នា។ លោក ក៏បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ស្នើឲ្យរាជរដ្ឋាភិបាលថៃពន្យារពេលនៃការធ្វើលិ ខិតឆ្លងដែនសម្រាប់ពលករខ្មែរនៅក្នុងប្រទេសថៃផងដែរ។

    លោក សយ សុភាព ក្នុងដំណើរយកព័ត៌មានពីស្ថានភាពរស់នៅរបស់ពលករខ្មែរ និងដំណើរការធ្វើលិខិតឆ្លងដែន នាថ្ងៃទី២នេះ ក៏បានធ្វើដំណើរចុះទៅដល់កន្លែងពលករខ្មែរកំពុងធ្វើការ និងស្នាក់នៅក្នុងតំបន់ប៉ាត់តាយ៉ា ខេត្ត ឈុនបុរី។

    ទៅដល់តំបន់ប៉ាត់តាយ៉ា កន្លែងដែលក្រុមហ៊ុនកំពុងសាងសង់អគារពាណិជ្ជកម្មដ៏ទំនើប ក្នុងការដ្ឋានសំណង់មួយ នេះ គឺមានសុទ្ធសឹងប្រជាពលរដ្ឋខ្មែរ កំពុងស៊ីឈ្នួលបម្រើការងារ។ នៅវេលាម៉ោងប្រមាណជា ៥ល្ងាចប្រជាពល ករខ្មែរ បានដើរចេញពីការដ្ឋានសំណង់ឆ្ពោះទៅកាន់រោងធ្វើពីដែក បិទបាំង និងប្រក់ដោយជញ្ជាំងសង្កសី ដែលជា កន្លែងក្រុមហ៊ុនសាងសង់ឡើងសម្រាប់ពួកគេស្នាក់អាស្រ័យ។

    ប្រជាពលរដ្ឋខ្មែរមកពីចម្រុះខេត្ត មកបម្រើការងារក្នុងការដ្ឋានសំណង់មួយនេះ ភាគច្រើនមិនបានយល់ពីនីតិវិធី និងគុណប្រយោជន៍នៃការធ្វើលិខិតឆ្លងដែន ឬព័ត៌មាននៃការចុះមកធ្វើលិខិតឆ្លងដែនរបស់មន្រ្តីកម្ពុជាឡើយ ពោលបើថៅកែក្រុមហ៊ុនមិនប្រាប់ ឬមិនដឹកទៅធ្វើ ប្រជាពលករទាំងអស់នេះ នឹងមិនអាចទៅធ្វើលិខិតឆ្លងដែន នោះទេ។

    លោក សយ សុភាព ដែលដំណើរលើចម្ងាយផ្លូវរាប់រយគីឡូ ពីរាជធានីភ្នំពេញ រហូតដល់ខេត្តឈុនបូរី ដើម្បីសាក សួរព័ត៌មាននោះ បែរជាត្រូវប្រជាពលរដ្ឋខ្មែរ បានស្នើឲ្យរូបលោក ពន្យល់នូវព័ត៌មានមួយចំនួន នៃការលិខិតឆ្លង ដែន និងសួរពីចម្ងល់ក្នុងចិត្តជាច្រើនផ្សេងទៀត។

    លោក សយ សុភាព បានពន្យល់យ៉ាងលំអិតពីនីតិវិធី និងផលប្រយោជន៍ នៃការប្រើប្រាស់លិខិតឆ្លងដែន ដែល កើតចេញពីកិច្ចសហប្រតិបត្តិការល្អ និងប្រកបដោយការយោគយល់ អនុគ្រោះ សម្រាប់បម្រើប្រយោជន៍ជូនដល់ ពលករខ្មែរ។

    ជាមួយនិងការផ្តល់ព័ត៌មាន ក៏មានការលើកពីចម្ងល់មួយចំនួនផងដែរពីក្រុមពលករ ដោយពួកគេបានអះអាងថា ថៅកែដែលនាំពួកគេទៅធ្វើលិខិតឆ្លងដែននោះ មានថៅកែខ្លះយកថ្លៃពីពួកគេរហូតដល់ទៅជាង ៣ពាន់បាត ផ្ទុយ ពីតម្លៃ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ៕


    0 0

    ខេត្តរ៉ាក់យ៉ង, ថៃ៖ ពលករខ្មែរកំពុងស៊ីឈ្នួលដាំដំឡូង ក្នុងខេត្តរ៉ាក់យ៉ង ប្រទេសថៃ បានថ្លែងរៀបរាប់បង្ហាញពី ភាពរងារឯការបស់ខ្លួន ព្រោះពួកគេមិនដែលបានជួបមុខមន្រ្តីស្ថានទូតខ្មែរទីក្រុងបាងកក ឬមន្រ្តីរាជរដ្ឋាភិបាល ខ្មែរ ដែលពាក់ព័ន្ធណាម្នាក់ ចុះជួបស្វែងយល់ពីការរស់នៅ និងទុក្ខលំបាករបស់ពួកគេនៅក្នុងប្រទេសថៃឡើយ។ ថៅកែជនជាតិថៃ ចង់ឃើញមន្រ្តីខ្មែរយកចិត្តទុកដាក់លើពលករធ្វើការក្នុងប្រទេសថៃ ដើម្បីចៀសផុតពីការធ្វើទុក្ខ បុកម្នេញពីថៅកែមួយចំនួនតូចនោះ។

    នៅក្នុងដំណើរចុះយកព័ត៌មានលើទឹកដីថៃក្នុងបណ្តាខេត្ត ដែលមានប្រជាពលករខ្មែររស់នៅនឹងធ្វើការច្រើន ដូចជា ត្រាត ច័ន្ទបូរី ឈុនបូរី និងរ៉ាក់យ៉ង នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៥ ជាដំណើរថ្ងៃទី៣នេះ លោក សយ សុភាព អគ្គនាយកព័ត៌មានមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានចុះទៅយកព័ត៌មានដោយផ្ទាល់ជាមួយពលករខ្មែរ មកពី ខេត្តព្រៃវែង កំពុងនាំគ្នាស៊ីឈ្នួលដាំដំឡូងនៅក្នុងដីចំការមួយកន្លែងក្នុងឃុំសំណាក់ថន ស្រុកបានឆាង ខេត្តរ៉ាក់ យ៉ង។

    ក្នុងតំបន់ចំការដំឡូង គេមិនមានសង្កេតឃើញថៅកែ ឬជនជាតិដទៃ ធ្វើការនោះឡើយ ពោលនៅក្នុងដីចំការមាន តែប្រជាពលករខ្មែរប៉ុណ្ណោះ កំពុងនាំគ្នាកាប់ដើមដំឡូង និងដើរដោតដើមដំឡូងលើដីចំការមួយដ៏ធំ។

    នៅពេលឃើញក្រុមអ្នកព័ត៌មាន ដែលជាជនជាតិខ្មែរទៅដល់ពួកគេបានបង្ហាញអារម្មណ៍ស្ទើរតែមិនជឿឡើយ ព្រោះចាប់តាំងពីពួកគេបានមកធ្វើការនៅក្នុងប្រទេសថៃ អ្នកខ្លះមានរយៈពេលជាង ១០ឆ្នាំទៅហើយ មិនដែល មានឃើញមានអ្នកព័ត៌មាន ឬមន្រ្តីខ្មែរពាក់ព័ន្ធណាម្នាក់ចុះមកដល់កន្លែងធ្វើការពួកគេនោះឡើយ ពោលពួកគេ បានផ្ញើវាសនាលើដីថៃ រាប់អាន និងជួយយកអាសារគ្នាតែជាមួយពលករមកពីប្រទេសកម្ពុជាដូចគ្នាប៉ុណ្ណោះ។

    អង្គុយក្នុងចំការដំឡូងស្ត្រីវ័យ៤៧ឆ្នាំ ឈ្មោះ រៀម មកពីស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងបានធ្វើការក្នុងប្រទេស ថៃ អស់រយៈពេលប្រមាណជា ១០ឆ្នាំហើយនោះ បានឲ្យដឹងថា ពួកគាត់ ដែលមានគ្នាប្រមាណ ១០នាក់ សុទ្ធតែ មកពីខេត្តព្រៃវែង បានដាំដំឡូង ដោយម៉ៅផ្តាច់ពីថៅកែក្នុង ១៦០០ម៉ែត្រការ៉េ តម្លៃ៣០០បាត។ ជាមធ្យមពួក គាត់រកចំណូលបានជិត ១ម៉ឺនបាតក្នុងមួយខែ មិនទាន់គិតថ្លៃចាយវាយផ្សេងៗ។

    អ្នកស្រី រៀម បានរៀបរាប់ថា ការមករស់នៅរបស់ពួកគាត់មិនដែលមានការធ្វើទុក្ខ ធ្វើបាបពីថៅកែ ឬតម្រួតថៃ នោះទេ ព្រោះពួកគាត់មានប័ណ្ណការងារ ចេញដោយរាជរដ្ឋាភិបាលថៃ ហើយប្រសិនបើគ្មានប័ណ្ណការងារ ពួកគាត់ ត្រូវបានថៅកែនាំទៅធ្វើប័ណ្ណថែមទៀតផង ដោយអស់តម្លៃប្រមាណ ២.៣០០បាត។ មិនតែប៉ុណ្ណោះ ពលករ ពេលមានជំងឺតម្កាត់ផ្សេងៗ សម្រាប់អ្នកបម្រើការងារស្របច្បាប់ទៅព្យាបាលគ្រប់មន្ទីរ ពេទ្យរដ្ឋចំណាយអស់ត្រឹម តែ ៣០បាត។

    តាមការរៀបរាប់របស់អ្នកស្រី រៀម ការធ្វើការងារនៅក្នុងប្រទេសថៃ ហាក់មិនដែលមានជួបការធ្វើបាបណាមួយ ពីថៅ កែ ឬតម្រួតថៃនោះទេ។ តែផ្ទុះទៅវិញអ្នកស្រី ហាក់មានការអាក់អន់ចិត្ត ចំពោះមន្រ្តីស្ថានទូត ក៏ដូចជាមន្រ្តី រាជរដ្ឋាភិបាល ដែលពាក់ព័ន្ធមិនដែលបានចុះមកឃើញមុខ និងស្វែងយល់សុខទុក្ខលំបាកម្តងណាឡើយ។

    ក្រោយសម្រាកពីការងារអង្គុយលើស្លឹកដូងហូបបាយពេលថ្ងៃជុំគ្នាជាមួយពលករដទៃទៀត ដែលសុទ្ធតែជាស្រីៗ អ្នកស្រី រៀម បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមកធ្វើការទីនេះ១០ឆ្នាំហើយ ខ្ញុំមិនដែលបានឃើញមន្រ្តីខ្មែរណាម្នាក់ ចុះមកមើល មកស្វែងយល់ថា ខ្ញុំលំបាកម៉េច ស្រួលម៉េច ត្រូវគេធ្វើបាប ឬអីយ៉ាងម៉េចមិនដែលឃើញនោះ លោក សយ សុភាព ជាអ្នកទីមួយ ដែលមកជួបពួកខ្ញុំ»។

    លោក SOMMAS SUPAPHOL សមាជិក ក្រុមប្រឹក្សាកសិករជាតិថៃ និងជាថៅកែចំការដំឡូង ដែលមានពលករ ខ្មែរជាច្រើនកំពុងធ្វើការជូនរូបលោក ក៏បានទទួលស្គាល់ផងដែរថា រយៈពេលជាង ១០ឆ្នាំមកហើយ ពលករខ្មែរធ្វើ ការនៅក្នុងចំការរបស់លោក មិនដែលមានមានមន្រ្តី ឬអ្នកពាក់ព័ន្ធរបស់ខ្មែរណាម្នាក់បានចុះទៅសាកសួរព័ត៌មាន អ្វីពីការរស់នៅ និងធ្វើការរបស់ពលករខ្មែរឡើយ។

    លោក SOMMAS SUPAPHOL ជនជាតិថៃ ចេះនិយាយភាសាខ្មែរមិនសូវច្បាស់នោះ ក៏បង្ហាញការចង់ឃើញ មន្រ្តីរបស់ខ្មែរ បានចុះទៅសួរសុខទុក្ខ និងយកចិត្តទុកដាក់លើពលករខ្មែរ ដែលអាចនឹងជួយឲ្យពួកគេ បានរស់ នៅជាមួយភាពកក់ក្តៅ ហើយក៏អាចបញ្ចៀសការធ្វើបាបពីថៅកែខិលខូចមួយចំនួនផងដែរ។

    បើតាមលោក SOMMAS នៅក្នុងខេត្តរ៉ាក់យ៉ង មានប្រជាពលករខ្មែរកំពុងបម្រើការងារទាំងស្របច្បាប់ និងមិន ស្របច្បាប់ប្រហាក់ប្រហែល ២៥ម៉ឺននាក់។ លោកបានបញ្ជាក់ថា វិស័យកសិកម្ម រោងចក្រ មួយចំនួនធំ បើគ្មាន កម្លាំងពលកម្មរបស់ខ្មែរទេ នឹងត្រូវប្រឈមបញ្ហាខ្វះកម្លាំងពលកម្ម និងរាំងស្ទះដល់ដំណើរការផងដែរ។ ជាក់ស្តែង ដូចជាចំការដំឡូងរបស់គាត់ តាំងពីចាប់ផ្តើមដាំ រហូតដល់ដល់ប្រមូលផល ពឹងលើកម្លាំងពលករខ្មែរទាំងអស់ រូប គាត់មិនដែលបានចុះទៅមើលនោះទេ។

    ថៅកែចំការដំឡូងជនជាតិថៃម្នាក់ទៀត ឈ្មោះ អនុផាតឧត្តម ស៊ុមឆាយ ក៏បានមើលឃើញពីសារៈសំខាន់ នៃ កម្លាំងពលកម្មរបស់ខ្មែរផងដែរ។ លោក ស៊ុមឆាយ បានបន្តថា ក្នុងចំការដំឡូងរបស់លោក ដែលគ្មានរើសរដូវ ប្រាំង ឬរដូវវស្សានោះ ត្រូវការជាចាំបាច់ កម្លាំងពលកម្មខ្មែរ ព្រោះក្រៅពីខ្មែរ ពលករក្នុងប្រទេសថៃ ដែលមកពី ភូមា ឡាវ វៀតណាម គ្មានពលករណាធ្វើការងារកសិកម្មដាំដុះដូចពលករខ្មែរឡើយ។  

    លោក ស៊ុមឆាយ ក៏បានជួបបញ្ហាខ្វះកម្លាំងពលកម្មសម្រាប់ការដាំដុះរបស់ខ្លួនផងដែរ នៅអំឡុងពេល ដែលរាជ រដ្ឋាភិបាលយោធាថៃ ចាប់បញ្ជូនពលករខ្មែរទៅស្រុកកំណើតកាលពីឆ្នាំ២០១៤នោះ៕


    0 0

    ភ្នំពេញ៖ ក្រុមការងារចរចារបស់គណបក្សសង្រ្គោះ ជាតិ (CNRP) ដែលដឹកនាំដោយលោក គួយ ប៊ុនរឿន ស្នើឲ្យគណបក្សប្រជាជន កម្ពុជា (CPP)បង្កើតមណ្ឌលបោះឆ្នោតនៅតាម ព្រំដែន ដើម្បីបង្កលក្ខណៈងាយ ស្រួលឲ្យពលករខ្មែរដែលធ្វើការនៅ ប្រទេសក្បែរ កម្ពុជា បានបោះឆ្នោតទាន់ពេលវេលា។

    ការស្នើសុំនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងក្រុមការងារចរចា (CPP ដែលដឹក នាំដោយ លោក ប៊ិន ឈិន និង CNRP ដឹកនាំដោយ លោក គួយ ប៊ុនរឿន នៅម៉ោងប្រមាណជា៣រសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៥នេះ។

    ជាការឆ្លើយតបលោក ប៊ិន ឈិន បានធ្វើការបដិសេធចំពោះសំណើរមួយនេះ ដោយលោកបានលើកហេតុផលថា វានឹងបង្កការ លំបាក និងភាពរញ៉េរញ៉ៃច្រើន ដូច្នេះពលករទាំងអស់ត្រូវតែមកបោះឆ្នោតនៅតាមស្រុកកំណើតរៀងៗខ្លួន៕


    0 0

    ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥ បានរៀបចំកិច្ចប្រជុំលើកទី៦ ស្តីពី លទ្ធផលការងារ កម្មសិទ្ធិបញ្ញាប្រចាំឆ្នាំ២០១៤ និងផែនការការងារ ឆ្នាំ២០១៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ របស់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។ កិច្ចប្រជុំនេះ មានអ្នកចូលរួមប្រមាណ១០០នាក់ ដែលមកពីបណ្តាក្រសួងជាសមាជិកទាំង ចំនួន១៤ នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ។

    លោកទេសរដ្ឋមន្ត្រី បានកត់សម្គាល់អំពីការវិវត្តន៍យ៉ាងឆាប់រហ័ស នៃវិស័យកម្មសិទ្ធិបញ្ញានៅក្នុងប្រទេសកម្ពុជា ដោយលើកឡើង អំពីការចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការទេ្វភាគីដ៏មានសារៈសំខាន់ នៅក្នុងរយៈពេលប៉ុន្មានខែ កន្លងទៅនេះ រវាងកម្ពុជា-ជប៉ុន កម្ពុជា-កូរ៉េ លើផ្នែកប្រព័ន្ធស្វ័យប្រវត្តិកម្មកម្មសិទ្ធិបញ្ញា ដែលជាផ្នែកមួយនៃគោលនយោបាយកែទម្រង់របស់រាជរដ្ឋាភិបាល និងការ ត្រៀមចូលសន្ធិសញ្ញាអន្តរជាតិមួយចំនួន ដូចជា ពិធីសារពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង ទីក្រុងម៉ាឌ្រីដ ស្តីពីការចុះបញ្ជីម៉ាកជាលក្ខណៈ អន្តរជាតិ និងសន្ធិសញ្ញាកិច្ចសហប្រតិបត្តិការប្រកាសនីយបត្រតក្កម្ម (PCT)។

    លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ដោយមានការខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងពាណិជ្ជកម្ម ក្នុងនាមគណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទ្ធិបញ្ញា លើការពិនិត្យការស្នើសុំសិទ្ធិគ្រប់គ្រងលើស្នាដៃរបស់តារាចម្រៀងឯក ស៊ីន ស៊ីសាមុត ពីភរិយា និងកូនបង្កើតចំពោះបទចំរៀងចំនួន៧៣បទ ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពលើការប្រគល់សិទ្ធិគ្រប់គ្រងលើស្នាដៃនេះ។

    ជាងនេះទៅទៀត លោកទេសរដ្ឋមន្ត្រី បានចាប់អារម្មណ៍យ៉ាងខ្លាំងអំពីសកម្មភាពបង្រ្កាប និងទប់ស្កាត់យ៉ាងសកម្មរបស់ស្ថាប័ន និងអង្គភាពអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា លើទំនិញរំលោភបំពាន កម្មសិទ្ធិបញ្ញា ដូចជា ថ្មីៗនេះ មានការបង្រ្កាបថ្នាំពេទ្យ និងគ្រឿង សំអាងក្លែងក្លាយទម្ងន់ជាង ៥តោន ដែលមានតម្លៃជាង១លានដុល្លារ ដែលត្រូវបាននាំចូលពីបទេសមកចែកចាយក្នុងប្រទេសកម្ពុជា និងបានដុតកម្ទេចចោល បន្ទាប់ពីប្រតិបត្តិការបង្ក្រាបបានជាច្រើនទីតាំងនៅក្នុងរាជធានីភ្នំពេញ៕


    0 0

    ភ្នំពេញ៖ លោកស្រី អេលីសាប៊ែត ប៊ែកឃើ ដែលជាអ្នកនិពន្ធសៀវភៅមួយក្បាល ក្រោម ចំណងជើងថា «ក្រោយពីសង្រ្គាម បានរលត់ទៅ» និងជាអ្នកដឹងរឿងរ៉ាវច្រើន នៅក្នុងរបប កម្ពុជាប្រជាធិបតេយ្យ ត្រូវបានអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក)កោះហៅ មកផ្តល់សក្ខីកម្ម នៅព្រឹកថ្ងៃច័ន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០១៥ បានលើកឡើងថា វត្តអារ៉ាមនៅក្នុង សម័យនោះ មិនអនុញ្ញាតឲ្យព្រះសង្ឃ យាយជី តាជី ប្រតិបត្តិធម៌ឡើយ។

    អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្រ្តា បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ថា ការផ្តល់សក្ខីកម្មរបស់លោកស្រី អេលីសាប៊ែត បានបញ្ចប់ហើយ នៅម៉ោង៤រសៀលថ្ងៃនេះ ហើយសវនាការនឹងបន្តនៅថ្ងៃស្អែកទៀត។

    លោកបន្តថា ក្នុងសវនាការនេះ អ្នកនិពន្ធសៀវ «ក្រោយពីសង្រ្គាមបានរលត់ទៅ» បានឆ្លើយតបទៅនឹងព្រះរាជអាជ្ញា និងចៅក្រមទៅនឹងលោក អៀង សារីបានអញ្ចើញ លោកមកម្ពុជា នៅក្នុងអំឡុងខែធ្នូ ឆ្នាំ១៩៧៨។

    លោកបញ្ជាក់ថា «លោកស្រីអេលីសាប៊ែត បាននិយាយថា អត់មានឲ្យគោរពព្រះ ពុទ្ធសាសនាទេ។ ហើយក៏មិនឲ្យថ្វាយបង្គំព្រះសង្ឃដែរ។ ហើយទឹកមុខប្រជាជន នៅក្នុងរបបនោះ ហាក់មិនមានការសប្បាយរីករាយទេ»។

    លោកអ្នកនាំពាក្យបន្ថែមថា ចំណែកកុមារវិញត្រូវបាន ដឹកឲ្យចូលទៅក្រុមកងកុមារ ដើម្បីធ្វើកិច្ចការផ្សេងៗ។ លោកស្រីបាន ជួបសម្ភាសន៍ជាមួយ អៀង សារី និងប៉ុល ពតដោយ មិនបានអនុញ្ញាតឲ្យសួរសំណួរ អ្វីច្រើន នោះទេ ក្រៅពីសំណួរដែល បានរៀបចំទុកជាស្រេច ដើម្បីស្នើសុំការពន្យល់បកស្រាយ ពីថ្នាក់ដឹកនាំក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ។ ក្នុងនោះ ប៉ុល ពត បានពន្យល់ពីស្ថានភាពនយោបាយ និងទំនាក់ទំនងជាមួយប្រទេសវៀតណាម។  នៅក្នុងដំណើរការរៀបចំ ឲ្យមានការបំពេញទស្សនកិច្ចនេះ មិនមែនមានតែលោកស្រីទេ គឺមានអ្នកកាសែតល្បីៗ ២នាក់ ថែមទៀត៕

    Photo by DAP-News


    0 0

    បន្ទាយមានជ័យៈ ក្នុងដំណើរវិលត្រឡប់ មកមាតុភូមិវិញ ក្រោយពីចុះទៅយកព័ត៌មាន ពីស្ថានភាពពលករ ខ្មែរ ធ្វើការនៅប្រទេសថៃ អស់រយៈពេល ជិតមួយសប្តាហ៍មកនេះ លោក សយ សុភាព អគ្គនាយមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល និងសហការី បានមកដល់ទីរួមខេត្ត បន្ទាយមានជ័យ វិញហើយ នៅល្ងាចថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ។

    ពេលធ្វើដំណើរ មកដល់ទីរួម ខេត្តបន្ទាយមានជ័យ លោក សយ សុភាព បានជួបដោយចៃដន្យ ជាមួយ គណៈប្រតិភូ នៃគណៈកម្មាការទី៨ រដ្ឋសភា ដែលដឹកនាំដោយលោកស្រីកែ សុវណ្ណរ័ត្ន និងលោក ឈុន ស៊ីរុន ព្រមទាំងក្រុមការងារ របស់ពួកគេក្នុងបេសកកម្មចុះទៅស្វែងយល់ ស្តីអំពីការធ្វើលិខិតឆ្លងដែន ជូនពលករ តាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត។

    ក្នុងឱកាសជួបដោយចៃដន្យ នៅក្នុងភោជនីយដ្ឋានមួយកន្លែង លោកសយ សុភាព ដែលទើបតែបានយល់ ច្បាស់ ពីស្ថានភាពពលករខ្មែររាប់សែននាក់ ដែលកំពុងបម្រើការងារលើគ្រប់វិស័យ នៅប្រទេសថៃនោះ បានរៀប រាប់ពីបញ្ហានេះ និងព័ត៌មានជាច្រើនដល់គណៈប្រតិភូ គណៈកម្មាការទី៨ ដើម្បីបានស្វែងយល់កាន់តែខ្លាំង។

    អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានលើកឡើង ពីយុទ្ធនាការរបស់រាជរដ្ឋាភិបាល ធ្វើលិខិតឆ្លងដែន ជូនពលករខ្មែរ រាប់សែននាក់នៅក្នុងប្រទេសថៃ ដើម្បីឲ្យពួកគាត់ បន្តការងារ និងស្នាក់នៅដោយស្រពច្បាប់ ជៀសវាងពីការបណ្តេញចេញរបស់អាជ្ញាធរថៃ។

    លោកសយ សុភាព បានលើកឡើងទៀតថា ក្រុមមន្ត្រីរបស់រាជរដ្ឋាភិបាលដែលទទួលបន្ទុកលើការងារនេះ បានសហការជាមួយភាគីថៃ ធ្វើដោយញាប់ដៃញាប់ជើង ទៅតាមបណ្តាខេត្ត ដែលមានពលករខ្មែរធ្វើការ នៅទីនោះ ហើយពលករ បានបង្ហាញការសាទរយ៉ាងខ្លាំងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល កម្ពុជា។

    ដើម្បីចង់ឲ្យជ្រាបព័ត៌មាន និងដឹងពីស្ថានការ កាន់តែខ្លាំង ពីពលករខ្មែរនៅប្រទេសថៃនោះ លោក សយ សុភាព បានស្នើរឲ្យថ្នាក់ដឹកនាំ គណៈកម្មាការទី៨ រៀបចំពេលវេលាណាមួយធ្វើដំណើរនៅទីនោះតែម្តង។

    ក្រោយពីចំណាយពេលស្តាប់ការអត្ថាធិប្បាយ និងរៀបរាប់យ៉ាងយកចិត្តទុកដាក់ពីអ្នកកាសែតជើងចាស់រូបនេះ ទាំងលោកស្រី កែ សុវណ្ណរ័ត្ន និងលោក ឈុន ស៊ីរុន បានថ្លែងអំណរគុណចំពោះការ ផ្តល់ព័ត៌មាន ដ៏មានសារៈសំខាន់ មួយនេះ។ លោកស្រីកែ សុវណ្ណរ័ត្ន ដែលជាប្រធានគណៈកម្មាការទី៨ មកពីគណៈបក្ស ប្រឆាំង បានលើកឡើងថា ក្រុមការងាររបស់លោកស្រី មានផែនការរួចហើយចុះទៅស្វែងយល់ពី ស្ថានភាពពលករខ្មែរនៅប្រទេសថៃ នាពេលខាងមុខ ប៉ុន្តែមិនទាន់ប្រាកដថាថ្ងៃណានោះឡើយ៕


    0 0

    ភ្នំពេញ៖ ផ្លូវបេតុងមួយខ្សែ ប្រវែង៣៥០ម៉ែត្រ ចូលស្នាក់ការភូមិថ្មគោល ដែលជាអំណោយរបស់សប្បុរសជន ត្រូវបានលោក ហែម ដារិទ្ធិ អភិបាលនៃ គណអភិបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើពិធីបើកការដ្ឋាន ដើម្បីស្ថាបនា។ ពិធីនេះប្រព្រឹត្តិកាល ពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយ មានការចូលរួមពីលោក សេង គន្ធ និងលោក ឃឹម ស៊ុនសូដា អភិបាលរងនិងលោក នី សម្បិត្តិ ម្ចាស់អំណោយ,លោក សុទ្ធ សាធ ចៅសង្កាត់ចោមចៅ លោកស្រី ស៊ន សាវឿន មេភូមិ រួមនិងមន្ត្រីជុំវិញការិយាល័យខណ្ឌ ជាច្រើនរូបទៀត និងប្រជាពលរដ្ឋមេភូមិ មេភូមិរងជាច្រើនរូបទៀតផងដែរ។

    នៅក្នុងពិធីនោះលោក ហែម ដារិទ្ធិ បានមានប្រសាសន៍ថា ផ្លូវមួយខ្សែដែលបើកការដ្ឋាននេះ ជាអំណោយរបស់លោក នី សម្បត្តិ មានប្រវែង៣៥០ម៉ែត្រ ដែលចំណាយទឹកប្រាក់អស់ប្រហែលជា៤៥០០០ដុល្លារ អាមេរិក តភ្ជាប់ពីផ្លូវបេតុងធំ ចូលមកកាន់ស្នាក់ភូមិថ្មគោល ដើម្បីបំរើប្រជាពលរដ្ឋនៅក្នុងភូមិ ថ្មគោលសង្កាត់ ចោមចៅ ។

    លោកបានបន្តទៀតថា ដោយសារតែមានការអភិវឌ្ឍន៍ពី១ឆ្នាំ ទៅ១ឆ្នាំឥតឈប់ឈរនោះ ឃើញថាភូមិថ្មគោល បានប្រែក្លាយជាផ្លូវខ្វែងខ្វាត់ និងប្រែក្លាយពីផ្លូវដីក្រាលគ្រួសក្រហមទៅជាផ្លូវបេតុងដើម្បីសម្រួលចរាចរ ដល់ប្រជាពលរដ្ឋធ្វើដំណើរ ងាយស្រួល ។

    លោកបានបន្តថា បន្ទាប់ពីស្ថាបនាផ្លូវចូលស្នាក់ភូមិនេះរួច គឺលោកនឹងឲ្យជំនាញសិក្សាផ្លូវមួយខ្សែតភ្ជាប់ ដើម្បីស្ថាបនាបន្តទៀត ប៉ុន្តែយើងត្រូវសិក្សាដីផ្លូវ ឲ្យបានច្បាស់សិនតើយើងត្រូវចាក់ដីបន្ថែមឬមួយ យ៉ាងណា ហើយចំពោះការស្ថាបនានេះ ក៏ឲ្យប្រជាពលរដ្ឋចូលរួមសហការផងដែរ ពីព្រោះការស្ថាបនា បានទៅរលូននោះលុះត្រាតែមានការចូលរួមពី ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ និងនៅក្នុងមូលដ្ឋានទាំងមូលផងដែរ ដើម្បីឲ្យមូលដ្ឋានយើង ស្របទៅតាមពាក្យស្លោកថា ទីក្រុងស្អាត ។

    ជាមួយគ្នានោះលោកក៏បានអំពាវនាវដល់យុវជនខណ្ឌ យុវជនសង្កាត់ យុវជនភូមិ សូមឲ្យចូលសហការជាមួយ កម្លាំងនគរបាល ដើម្បីដើរស្រង់មើលថា គ្រួសារប្រជាពលរដ្ឋណាដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ ទាំងមិនទាន់ មាននិងអ្នកដែលទើបគ្រប់អាយុ និងសៀភៅស្នាក់នៅអ្នករស់នៅចាស់និងអ្នកទើប មករស់នៅ ដើម្បីធ្វើជូនពួកគាត់ឲ្យពួកគាត់ហើយលោកនឹងបង្កើត គណៈកម្មការចម្រុះដើម្បីដឹកនាំ កម្លាំងចូលគ្រប់ភូមិ នៅក្នុងខណ្ឌទាំងមូលតែម្តង។

    ជាចុងបញ្ចប់លោកក៏សូមថ្លែងអំណរគុណ ដល់លោក នី សម្បតិ្ត ដែលបានផ្តល់ផ្លូវមួយខ្សែ នេះដល់ប្រជាពលរដ្ឋ ក្នុងភូមិថ្មគោលដើម្បីបានប្រើប្រាស់ជាប្រយោជន៍ ហើយគឺជាការចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍មូលដ្ឋានក្នុងខណ្ឌពោធិ៍សែនជ័យឲ្យកាន់តែរីកចំរើនមួយកំរិតបន្ថែមទៀត ដូច្នេះដើម្បី ឲ្យឆ្លើយតបទៅនឹងទឹកចិត្តដ៏ថ្លៃថ្លារបស់លោកនោះ សូមឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមជួយថែរក្សាផ្លូវមួយខ្សែ នេះឲ្យបានគង់វង្សយូរអង្វែង៕

    \


    0 0

    ដាម៉ាស៖ រដ្ឋមន្ត្រីការបរទេស ស៊ីរីលោក វ៉ាលីដ អាល់ មួលឡេម បាននិយាយ នៅថ្ងៃចន្ទ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥ នេះថា ប្រទេសរបស់លោក ពិតជាមិនអនុញ្ញាត ឬ ត្រូវការកងកម្លាំង បរទេសណាមួយ ដើម្បីតាម កម្ចាត់ពួកឧទ្ទាមរដ្ឋអ៊ីស្លាម ISIS នៅក្នុងទឹកដីរបស់ខ្លួនឡើយ។

    ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានដកស្រង់សម្តីក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការ បរទេសស៊ីរីដូច្នេះថា “យើងមិនអនុញ្ញាតឲ្យនរណាម្នាក់មករំលោភអធិបតេយ្យជាតិ ហើយ យើងក៏មិនត្រូវការកងទ័ពបរទេស ដើម្បីប្រយុទ្ធនឹងក្រុម ISIS ដែរ។ កងទ័ពស៊ីរីបានត្រៀម រួចជាស្រេចហើយដើម្បីបំពេញបេសកកម្មនេះ ប្រកបដោយការគាំទ្រពេញលេញ។”

    គួរបញ្ជាក់ថា ការលើកឡើងរបស់លោក អាល់មួលឡេម ខាងលើនេះ ធ្វើឡើងក្នុងសន្និសីទ សារព័ត៌មានរួមគ្នា បន្ទាប់ពីជំនួបពិភាក្សាជាមួយសមភាគី បេឡារុស លោក វ្លាឌីមៀ ម៉ាកៃ ដែលបានមកធ្វើទស្សនកិច្ច ក្នុងរដ្ឋធានីដាម៉ាសនៅថ្ងៃទី០៩ ខែកុម្ភៈ នេះ។

    យ៉ាងណាក៏ដោយ ការអះអាងរបស់ស៊ីរីបែបនេះ គឺបន្ទាប់ពីមានសំនួរមួយចោទសួរថា តើស៊ីរី នឹងចូលរួម ឬ មួយក៏អនុញ្ញាតប្រតិបត្តិការណាមួយរបស់បរទេស ក្នុងការតាមកម្ចាត់ពួក ISIS ដែរ ឬ អត់នោះ។ ប្រទេសស៊ីរី ក៏ធ្លាប់បានស្នើសុំកិច្ចពិភាក្សាជាមួយប្រទេសហ្សកដានីដែរ បន្ទាប់ពីពីឡុតរបស់រដ្ឋនេះត្រូវពួក ISIS ដុតសម្លាប់ ប៉ុន្តែស៊ីរីអះអាងថា ហ្សកដានី ទំនងជា មិនមានសិទ្ធិ ឬ ឯករាជ្យភាពក្នុងការសម្រេចចិត្តសហការ ជាមួយស៊ីរីឡើយ៕


    0 0

    បន្ទាយមានជ័យ ៖  កិច្ចពិភាក្សាគ្នា រវាងអាជ្ញាធរក្រុង ប៉ោយប៉ែត និងគណ:កម្មការទី ៨ នៃរដ្ឋសភា មកពី គណបក្ស សង្គ្រោះជាតិ ស្តីពីបញ្ហាការ ឆ្លងដែនរបស់ពលករ, ការស្នាក់នៅ  និងការធ្វើលិខិតឆ្លងដែន ស្របច្បាប់របស់ពលករខ្មែរនៅប្រទេសថៃ ។ កិច្ចពិភាក្សានេះបានធ្វើឡើង នៅក្នុងសាលាក្រុង ប៉ោយប៉ែត នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយមានការចូលរួមពីមន្ត្រីនៃ គណ:កម្មាការទី៨ រដ្ឋសភា ដឹកនាំ ដោយលោកស្រីកែវ សុវណ្ណរ័ត្ន និង មន្ត្រីជំនាញអន្តោរប្រវេសន៍  អភិបាលក្រុង លោកអភិបាលរងក្រុង រួមនឹងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត ។

    គណៈកម្មការទី៨ នៃគណបក្សសង្គ្រោះជាតិបានជំរុញ បញ្ហាច្រកស្ទឹងបត់ ដើម្បីជំរុញបើកច្រកថ្មី ដើម្បី ជៀសវាងការកក់ស្ទះចរាចរណ៍ បញ្ហាពលករចំណាក់ស្រុក ទៅតាមប្រទេសជិតខាង ត្រូវបញ្ឈប់អោយ មានកំរិតទាប បញ្ហាកម្មករអូសរទះ ត្រូវបន្ធូបន្ថយ ការយកថវិកា បញ្ហាស្ត្រីខ្មែរចំណាក់ស្រុក ទៅធ្វើការងារ ត្រូវបានថៅកែវាយធ្វើបាប ការរំលោភសេពសន្ថៈ ផ្សេងៗ ជាពិសេសពលរដ្ឋខ្មែរ ចំណាកស្រុកទៅ ប្រទេសជិតខាង ត្រូវបានក្រុមមេខ្យល់យកទៅលក់កម្លាំងពលកម្ម ត្រូវចេះរក្សាសន្តិភាពរវាងប្រទេសជិតខាង ។

    ក្នុងឱកាសនោះភាគីគណៈកម្មការទី៨ បានកោសសរសើរចំពោះអាជ្ញាធរក្រុងប៉ោយប៉ែត ក្រោមការដឹកនាំ លោកង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានស្ថាបនាក្នុងដែនដីរបស់ខ្លួន គ្រប់គ្រងល្អប្រសើរ  និងរីកចំរើន ផ្នែកផ្លូវថ្នល់បេតុង ជាច្រើនខ្សែផងដែរ ។

    បន្ទាប់ពីចេញពីអង្គប្រជុំ គណៈកម្មការទី៨ នៃគណបក្សសង្គ្រោះជាតិបាន ទៅចុះពិនិត្យមើល ចំណុច ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងពិនិត្យទីតាំងទទួលពលករខ្មែរ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូន មកកម្ពុជាវិញ ៕


    0 0

    ភ្នំពេញ : លោកអភិបាល ខណ្ឌមានជ័យ បានជម្រុញឱ្យ ចៅសង្កាត់ទាំងអស់ បើកវេទិការ សាធារណ:ឲ្យ បានញឹកញាប់ ក្នុងបំណងដើម្បី ពង្រឹងសន្តិសុខឱ្យបានល្អប្រសើរ ជៀសវាសមាន មជ្ឈដ្ឋានប្រជាពលរដ្ឋ ដែលជួប បញ្ហាប្រឈម ហើយត្រូវការ អាជ្ញាធរជួយដោះស្រាយជូន ពួកគាត់ បែរជាយើងអាជ្ញាធរ មូលដ្ឋាន មិនបានដឹងនោះ ។

    ការលើកឡើងដោយចាប់ អារម្មណ៍ពីបញ្ហាសន្តិសុខសង្គមបែបនេះ គ្រាដែលសាលាខណ្ឌមានជ័យបាន បើកកិច្ចប្រជុំគណ:បញ្ជាការ ឯកភាពខណ្ឌ នារសៀលថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៥ ។

    សព្វថ្ងៃនេះ អាជា្ញធរខណ្ឌមានជ័យ បាននឹងកំពុងបង្កើនការទំនាក់ទំនង ជាមួយប្រជាពលរដ្ឋ តាម រូបភាពធ្វើវេទិការសាធារណ:។ អភិបាលខណ្ឌមានជ័យលោក ពេជ្រ កែវមុនី បាននិយាយថា បញ្ហា សន្តិសុខនៅតែប្រឈម ខណ:បទល្មើសគ្រេឿងញៀន និងចោរកម្មនៅតែបន្តកើតឡើង។

    ជាមួយគ្នានោះលោកពេជ្រ កែវមុនី ក៏បានរំលឹកពីការចុះធ្វើរដ្ឋបាល និងការដាក់ផែន ការនៅរសៀលថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៥ ក្នុងវត្តសាមគ្គីរង្សី ក្រុងភ្នំពេញផងដែរ ។ គោលបំណងក្នុងការចុះធ្វើ រដ្ឋបាល ក្នុងវត្តសាមគ្គីរង្សីនេះ លោកអភិបាលខណ្ឌមានជ័យ បានបញ្ជាក់ថា មិនមែនលូកដៃកកូរកកាយ កិច្ចការផ្ទៃក្នុងរបស់វត្តនោះទេ គឺដើម្បីរក្សា សន្តិសុខសុវត្ថិភាពសាធារណ:ជូនដល់ព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលបាននិងកំពុងស្នាក់នៅក្នុងវត្ដនេះ ។ ដោយហេតុថា កន្លងមកនៅ ក្នុងវត្តសាមគ្គីរង្សី មានជម្លោះ រវាងសង្ឃ និងសង្ឃ រហូតដល់មានស្លាប់ផងដែរ ។

    លោក ពេជ្រ កែវមុនី បានលើកឡើងទៀតថា សមត្ថកិច្ចអាជ្ញាធរ របស់ខណ្ឌមានជ័យ ចុះធ្វើ រដ្ឋបាលនៅ តាមទីវត្តអារាមនានា គឺមិនមែនចុះទៅរំខាន ឬលូកដៃចូលក្នុងកិច្ចការ របស់ព្រះសង្ឃនោះទេ គឺដើម្បី ពង្រឹងលើការងារ សន្តិសុខ និងគ្រប់គ្រង មនុស្សដែលចូលមកស្នាក់ នៅក្នុងវត្តតែប៉ុណ្ណោះ ។ ដូចនេះ ស្នើសូមដល់ព្រះអង្គ គួរយោគយល់ ម្យ៉ាងទៀត គឺអនុវត្តតាមការណែនាំ របស់សាលារាជធានីភ្នំពេញ ក្នុងការពង្រឹងសន្តិសុខ តាមទីវត្តអារាមតែប៉ុណ្ណោះ ។

    លោកអភិបាលខណ្ឌបានចាត់ទុកថា បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ជារេឿងមួយដ៍រសើប ដែលអាជា្ញធរត្រូវ យកចិត្តទុកដាក់ និងត្រូវដាក់វិធានការ បង្ការ បង្រ្កាប៕


    0 0

    ប៉េកាំង៖ ប្រទេសចិន បានព្យាករណ៍ថា ខ្លួននឹងទទួលបាន ចំនួនប្រជាជនថែម ជិត ១៨លាន នាក់ទៀត នៅក្នុងឆ្នាំ ២០១៥ នេះ ដែលវាអាចនឹង មានអត្រាកើនឡើង ១លាននាក់ លើសពីឆ្នាំ ២០១៤ ដែលមាន កំណើនប្រជាជន មានត្រឹមតែ ១៦,៩ លាននាក់នោះ។

    ទីភ្នាក់ងារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី០៩ ខែកុម្ភៈ នេះទៀតថា សមាគម ប្រជាជនចិន (CPA) ដែលបង្កើតឡើងតាំងពីទសវត្សរ៍ ១៩៩០ ហើយមានតួនាទីតាមដាន កំណើនប្រជាជនចិននោះអះអាងថា អត្រាកំណើនប្រជាជន បានធ្លាក់ចុះពី ២០លាននាក់ទៅ ១៦លាននាក់ក្នុងមួយឆ្នាំ ហើយអត្រាដែល ទាបបំផុតគឺនៅឆ្នាំ ២០០៦ ដែលមានត្រឹមតែ ១៥,៨ លាននាក់ប៉ុណ្ណោះ។

    ចំពោះកំណើនប្រជាជនដែលរំពឹងថា ស្ទុះងើបឡើងវិញនោះ ក៏ព្រោះតែរដ្ឋាភិបាលទើបតែបង្កើត នយោបាយថ្មី ដោយផ្លាស់ប្តូរពីនយោបាយកូនតែមួយ ទៅជានយោបាយ ដែលអនុញ្ញាតឲ្យ ប្តីប្រពន្ធអាចយកកូន មួយទៀតបាន ប្រសិនបើកូនដំបូងរបស់ពួកគេជាកូនស្រី៕


    0 0

    ភ្នំពេញៈ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង១៨ និង ៣០នាទី កម្លាំងប៉ុស្តិ៍ជ័យជំនះ បានធ្វើការ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចទូរស័ព្ទដៃ នៅចំណុចមាត់ទន្លេ (ខាងកើតរូបសំណាក់ តេជោមាស) ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌមានជ័យ។

    ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនមានឈ្មោះ ម៉ែន ណារ៉ូ ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរ និងស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះ ឈ្មោះ អ៊ីន លក្ខណា ភេទស្រី អាយុ៤១ឆ្នាំ មុខរបរលក់ដូ ស្នាក់នៅផ្ទះលេខ២៩ ផ្លូវលេខ១៣ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ។

    តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ រួមជាមួយប្តី បានទៅហាត់ប្រាណនៅមាត់ ទន្លេ ហើយក៏នាំគ្នាអង្គុយសំរាកលើថ្មម៉ាប ដោយទុកទូរស័ព្ទនៅក្បែរខ្លួនចោល ក៏ស្រាប់តែមានជនសង្ស័យ ខាងលើ បានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃម៉ាក ណូគា ហើយរត់គេចខ្លួនទៅផ្សារកណ្តាល ក៏មាន ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ច ដេញចាប់បាននៅក្បែរផ្សារកណ្តាល ដោយមនុស្សចោមរោមច្រើន ពេកទូរស័ព្ទរបស់ជនរងគ្រោះត្រូវបានបាត់ រីឯជនសង្ស័យបញ្ជូនមកអធិការដ្ឋានដើម្បីធ្វើការសាកសួរ៕


    0 0

    ភ្នំពេញ៖ លោកស្រី អេលីសាប៊ែត ប៊ែកឃើ អ្នកជំនាញខាងតែងនិពន្ធសៀវភៅ ទាក់ទងទៅនឹងសម័យខ្មែរក្រហម និងជាអតីត អ្នកកាសែតអាម៉េរិកកាំងមួយរូប បានឡើងការពារ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបច្ចុប្បន្ន និងសម្តេច ហេង សំរិន ប្រធានរដ្ឋសភាថា មិនជាប់ពាក់ព័ន្ធទៅនឹងរបបកម្ពុជាប្រជាធិបតេយ្យទេ។

    អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្រ្តាបានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ថា ម៉ោងប្រមាណជា ៤ រសៀលនេះ បានបញ្ចប់ការសួរទៅលើអ្នកជំនាញ លោកស្រី អេលីសាប៊ែត ប៊ែកឃើហើយ នឹងបន្តនៅថ្ងៃស្អែកទៀត ដោយមេធាវីការពារឲ្យនួន ជា ព្រះរាជអាជ្ញា ចៅក្រម បានចោទសួរសំណួរនានាទៅលើលោកស្រី ពីស្ថានភាពនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និង ការតែង និពន្ធសៀវភៅទាក់ទងខ្មែរក្រហម និងការជួបសម្ភាសន៍ជាមួយមន្រ្តីផ្សេងៗទៀតជា ពិសេសបរិបទនិងគោលគំនិតនយោបាយ។

    ក្នុងសវនាការនេះ លោក វិទ័រ កុប៉េ មេធាវីការពារក្តីលោក នួន ជាបានសួរសំណួរលោកស្រី អេលីសាប៊ែត ថា «ត្រឹមត្រូវដែរឬទេដែលថា រាជរដ្ឋាភិបាលបច្ចុប្បន្ន លើកបន្ទុបដោយវៀតណាម នៅឆ្នាំ១៩៧៩។ បន្ថែមពីលើចំណុចនេះ សម្តេចសីហនុ បានហៅមេដឹកនាំដែល លើកបន្ទុបនោះ ជាអាយ៉ងរបស់វៀតណាម តើលោកស្រីអាចនិយាយបានទេថា គឺមិនមែនជាការបណ្តេញ ខ្មែរក្រហមទាំងស្រុងទេ គឺគ្រាន់តែទុកខ្មែរក្រហម ជាស្ពាននៅក្នុងដំណើរបន្តទៀត»។

    លោកស្រី អេលីសាប៊ែត បានផ្តល់ចំលើយថា «មិនមែនជារឿងបែបនេះទេ សម្តេចហ៊ុន សែន សម្តេចហេង សំរិន មិនមែន ជាផ្នែកនៃរបបកម្ពុជាប្រជាធិបតេយ្យបន្តទៀតទេ គឺពួកគាត់ បានរត់គេចចេញនៅពេលដែលបោសសំអាតខាងយោធា ហើយបានរត់ចូលវៀតណាម។ ប្រសិនបើគិតថាជាការពង្រីកកម្ពុជាប្រជាធិបតេយ្យមិនមែនទេ គឺពួកគាត់បានផ្តាច់ ខ្លួនចេញពីកម្ពុជាប្រជាធិបតេយ្យ យូរណាស់មកហើយ»៕


    0 0

    ភ្នំពេញ៖ អនុសាខា កាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ បាននាំយកនូវអំណោយ ជាគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រើ និងថវិកាមួយចំនួនផងដែរ នាំយកទៅប្រគល់ដល់គ្រួសារពីរ ដែលជាម្ចាស់ផ្ទះនិងអ្នកជួលផ្ទះ ដែលរងគ្រោះដោយសារអគ្គិភ័យឆាបឆេះ កាលពីថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៥ ពិធីនេះប្រព្រឹត្ត ទៅកាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ស្ថិតនៅក្នុងភូមិរំដួលខាងត្បូង សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ ក្រោមអធិបតីភាពលោក ហែម ដារិទ្ធិ ប្រធានកិត្តិយសអនុសាខា កាកបាទក្រហមខណ្ឌ និងជាអភិបាលនៃ គណអភិបាលខណ្ឌពោធិ៍សែនជ័យ និងមានការចូលរួមពីលោក សេង គន្ធ អភិបាលរង និងលោកស្រី អ៊ឹម ថាវី ប្រធានអនុសាខាកាកបាទក្រហមខណ្ឌ រួមនិងសមាជិក សមាជិកា ជាច្រើនរូបទៀតផងដែរ។

    នៅក្នុងពិធីនោះលោក ហែម ដារិទ្ធិ បានថ្លែងទៅកាន់គ្រួសាររងគ្រោះថា ដោយសារតែមានតែមានការ ណែនាំពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទ ក្រហមកម្ពុជា និងមានការណែនាំបន្ថែមពីសាលារាជធានី ដល់អាជ្ញាធរមូលដ្ឋាន ត្រូវតែយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ក្រែងលោក ពួកគាត់ជួបប្រទះ នៅការលំបាក ឬខ្វះខាតអ្វីមួយ ត្រូវចុះជួយដល់ពួកគាត់ជាបន្ទាន់ ទើបគ្រាន់តែលោកទទួលបានព័ត៌មានថា មានអគ្គិភ័យ ឆាបឆេះផ្ទះបងប្អូននោះ គឺលោកបានចាត់ឲ្យលោកស្រី ប្រធានកាកបាទក្រហមខណ្ឌ រៀបចំសម្ភាររួមថវិកាមួយចំនួនផងដែរ ដើម្បីចុះមកសាកសួរសុខទុក្ខ និងចែកជូនផងដែរ ។

    លោកបានបន្តថា លោកសូមចូលរួមសោកស្តាយយ៉ាងខ្លាំង ចំពោះបងប្អូនដែលទទួលរងគ្រោះ ដោយភ្លើងឆេះផ្ទះនេះ ប៉ុន្តែសូមបងប្អូន កុំអស់សង្ឃឹមឲ្យសោះ ត្រូវខិតខំប្រកបរបរបន្ថែមទៀត ពីព្រោះអ្វីដែល កើតឡើងវាបានកន្លងផុតទៅហើយ ជាមួយគ្នានោះ លោកក៏សូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស ត្រូវតែមាន ស្មារតីប្រុងប្រយ័ត្នជានិច្ច ដើម្បីបង្កាកុំឲ្យគ្រោះអគ្គិភ័យនោះ កើតឡើងជាយថាហេតុនោះ។

    លោកបានបន្តថា អំណោយដែលនាំយកមកនាពេលនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡក្រាម, មី១កេស,តង់១,កន្ទេល១ មុង១ ភួយ១ ទឹកផ្លែឈើ ១កេស,ទឹកឱរ៉ាល១កេស,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ,និងសម្ភារផ្ទះបាយ១កំប្លេ និងថវិកា សម្រាប់ម្ចាស់ផ្ទះ១៦៤០.០០០រៀល និងសម្រាប់អ្នក ជួលផ្ទះ ៥០០.០០០រៀល។

    លោកបានបន្តថា អំណោយទាំងនេះ គឺបានមកពីការកៀងគរ ពីសម្បុរសជននានាក្នុងខណ្ឌ រួមនិងមានការចូលរួមពី ព្រះសង្ឃគ្រប់វត្តក្នុងខណ្ឌផងដែរ ហើយ ជាមួយគ្នានោះដែរលោក ជៀក គឹមឡុង ដែលជា សម្បុរសជនបានចូលរួម តាមរយៈអនុសាខាកាកបាទក្រហមខណ្ឌ ចំនួន៤០ម៉ឺនរៀលផងដែរ។

    លោកបានបន្ថែមថា ទោះបីជាអំណោយ ដែលនាំយកមកនាពេលនេះ វាតិចតួចក្តី ប៉ុន្តែអាចជួយកាត់បន្ថយការខ្វះខាត របស់បងប្អូនបានមួយរយៈផងដែរ និងជាការ ចូលរួមចែករំលែកនូវទុក្ខលំបាក របស់បងប្អូនដែលជួបទុក្ខលំបាកនោះ ហើយចំពោះសកម្មភាពបែបនេះ គឺលោកនិងធ្វើជាបន្តបន្ទាប់ ឲ្យតែប្រជាពលរដ្ឋ លោកជួប នូវបញ្ហាផ្សេងៗនោះ ហើយជារ៉ើយៗ លោកតែងតែឲ្យចៅសង្កាត់គ្រប់សង្កាត់ទាំងអស ធ្វើការស្រាវជ្រាវរកគ្រួសារណា ដែលទីទ័លក្រីលំបាកខ្លាំង លោកនិង ជាមក ជួយជាបន្តបន្ទាប់ ៕

    Photo by DAP-News

    Photo by DAP-News

    Photo by DAP-News

    Photo by DAP-News

    Photo by DAP-News


    0 0

    បន្ទាយមានជ័យ៖ គណៈកម្មការ រៀបចំដែនដីក្រុងប៉ោយប៉ែត បានចុះត្រួតពិនិត្យចំណុច លោកឧកញ៉ា ហង្ស ស៊ីផា យកដីចំណុចរថភ្លើង និងបាំងមុខផ្ទះពលរដ្ឋចំនួន១០ល្វែង  ហេតុការណ៍ នៅវេលាម៉ោង២និង៤០នាទី រសៀលថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៥ ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

    លោក ប្រាក់ ប៉ូលី ប្រធានការិយាល័យ រៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលក្រុងប៉ោយប៉ែត បានថ្លែងឲ្យដឹងថា ការចុះពិនិត្យមើលទីតាំងដី សង់រោង សំរាប់ទទួលពលករបណ្តុះអាសន្ន និងយោងតាមការបណ្តឹងពីបុគ្គល ឈ្មោះ គង់ កុសល ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើនេះផងដែរថា ការសាងសង់រោងបាំងមុខដីផ្ទះគាត់ ដែលជាដីចំណីរបស់រថភ្លើង ។

    លោកបន្តថា ទីតាំងខាងលើនេះ គឺខាងលោកឧកញ៉ា ហង្ស ស៊ីផា បានស្នើសុំការអនុញ្ញាតត្រឹមត្រូវ ដល់ឯកឧត្តម អគ្គនាយកផ្លូវដែក ដើម្បីសាងសង់រោងដំបូលប្រក់សង្កសី ជាបណ្តោះអាសន្ននៅដីទំនេរ ចំណីផ្លូវរថភ្លើង ចំណុចភូមិសង្កាត់ខាងលើនេះ ដែលមានទំហំ ៨ គុណ២០ម៉ែត្រ ដើម្បីដាក់ពលករ ដែលវិលត្រឡប់ពីប្រទេសថៃ  រង់ចាំជិះរថយន្ត ទៅកាន់គេហដ្ឋានរៀងខ្លួនៗ។

    ដោយឡែក លោកម៉ែន សុភ័ណ្ឌ អភិបាលរង ក្រុងប៉ោយប៉ែត បានថ្លែងថា ទីតាំងខាងលើនេះគ្រាន់តែរូបលោក និងគណៈកម្មការ ត្រួតពិនិត្យដែនដី ចុះត្រួតពិនិត្យមើលចំណុចខាងលើនេះ គឺចុះមកប្រមូលព័ត៌មានទាំងអស់ យកទៅជូនលោក អភិបាលក្រុង ចំណែកការអនុញ្ញាត ឬមិនអនុញ្ញាត ក៏ពុំទាន់ដឹងនៅឡើយ។

    លោកឧកញ៉ា ហង្ស ស៊ីផា បានប្រាប់តាមរយៈទូរស័ព្ទដដែលថា គឺដើម្បីរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវការទីតាំងដី ដើម្បីចាំទទួលពលករ ដែលអាជ្ញាធរថៃ ចាប់បញ្ជូនមកកម្ពុជាវិញ និងដើម្បីរង់ចាំជិះរថយន្ត ទៅគេហដ្ឋានផងដែរ ។ លោកបន្តថា កន្លងមកទីតាំងរង់ចាំពលករ គឺនៅចំណុចក្នុងប៉ូលិសអន្តោរប្រវេសន៍ ដោយមានការពិបាក វាតូចចង្អៀត បន្ទាប់មក លោកបានសាងសង់រោងមួយ នៅចំណុចចាស់ ក្រោយប្រៃសណីយ៍ចាស់ តែដោយខ្ញុំចង់អភិវឌ្ឍន៍ទៅមុខទៀត លោកក៏បានសាងសងរោងថ្មី ចំណុចខាងលើហ្នឹង ។

    លោកបន្ថែមថា ហើយលោកមានលិខិតស្នើសុំ ទៅអគ្គនាយករទះភ្លើង ដោយតាមរយៈ លោកអភិបាលក្រុង ដើម្បីសាងសង់ទីតាំង បណ្តោះអាសន្នសិន ប្រសិនជាដីហ្នឹង ប៉ះពាល់លើផ្លូវរថភ្លើង ថ្ងៃក្រោយរដ្ឋ និងអគ្គនាយកផ្លូវដែកត្រូវការ ខ្ញុំនិងប្រគល់ជូនវិញភ្លាម។

    លោកឧកញ៉ាបានបញ្ជាក់ថា ខ្ញុំក៏មិនយកដីហ្នឹង ធ្វើជាកម្មសិទ្ធិរបស់ផ្ទាល់ខ្លួនខ្ញុំដែរ តែចំពោះមុខ ដើម្បីឲ្យពលករវិលត្រឡប់ មកពីប្រទេសថៃ និងដើម្បីឲ្យពួកគាត់វិវត្តន៍ ទៅកាន់មាតុភូមិវិញ ហើយខ្ញុំមានឯកសារ គ្រប់គ្រាន់នៅក្រុង នៅស្រុក នៅសុរិយោដីក្រុងផងដែរ។

    ដោយលោក គង់ កុសល បានប្រាប់ថា លោកបានធ្វើលិខិត ឲ្យទៅអាជ្ញាធរក្រុង មានសមត្ថកិច្ចពាក់ព័ន្ធ ជួយអន្តរាគមន៍ផងដែរ ។ លោកបានបន្តថា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងមក លោកឧកញ៉ា ហង្ស ស៊ីផា បានបញ្ជាឲ្យគេយករថយន្តដឹកដី មកចាក់ពីមុខដីផ្ទះកម្មសិទ្ធិរបស់ខ្ញុំ បន្ទាប់មកទៀត មិនបានប៉ុន្មានថ្ងៃផង លោកឧកញ៉ាបញ្ជាឲ្យគេយកគ្រឹះបុក សាងសង់រោងបន្ថែមទៀត ។

    ដូច្នេះលោកបានអំពាវនាវ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាត្រួតពិនិត្យ ឲ្យរូបគាត់ទទួលការរងគ្រោះបែបនេះ ។
    លោកគង់ កុសល បានបញ្ជាក់ថា ប្រសិនជាលោកឧកញ៉ា មានលិខិតគ្រប់គ្រាន់ ដើម្បីសាងសង់រោងខាងលើនេះ ខ្ញុំសុំមើលផងទាន៕

    Photo by DAP-News

    Photo by DAP-News

    Photo by DAP-News

    Photo by DAP-News

    Photo by DAP-News


    0 0

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីរាត្រីសមោសរនិទាឃរដូវ កម្ពុជា-ចិន ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងព័ត៌មាន និងទូរទស្សន៍ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន នារាត្រីថ្ងៃអង្គការ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ នាមជ្ឈមណ្ឌលកោះពេជ្រ ។

    នៅក្នុងពិធីបើករាត្រីសមោសរនោះដែរ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក Zhao Jin រដ្ឋមន្រ្តីផ្នែកផ្សព្វផ្សាយនៃគណៈកម្មាធិការ បក្សកុម្មុយនីស្តចិន ខេត្តយូណាន និងលោក ស្រី Bu Jinguo ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បានឡើងថ្លែងសុន្ទរកថា បើកកម្មវិធីផងដែរ ។

    នាជារាត្រីសមោសរដ៏ធំមួយក្រោមកិច្ចសហការរវាងក្រសួងទាំងពីរ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេរភាគីកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ ថែមមួយកម្រិតទៀត៕


    0 0

    មូស្គូ៖ ប្រទេសរុស្ស៊ី នៅថ្ងៃអង្គារ បានព្រមានទៅរដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន ដែលគ្រោងនឹងបញ្ជូនសព្វាវុធ ទៅផ្គត់ផ្គង់រដ្ឋាភិបាលទីក្រុង កៀវ ដែលទំាងនេះ នឹងអាចនាំមកនូវអស្ថិរភាពសម្រាប់ស្ថានការណ៍ នៅអ៊ុយក្រែនបន្តទៀត។

    ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅរាត្រីថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ បានឲ្យដឹងដោយផ្អែក តាមការលើកឡើងរបស់លោក ឌីមីទ្រី ផេស្កូវ អ្នកនាំពាក្យវិមានក្រឹមឡំាងរុស្ស៊ី ដែលបានផ្តល់យោបល់ លើសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាម៉េរិក លោក បារ៉ាក់ អូបាម៉ាថា «រុស្ស៊ីពិតជាមានការ ចាប់អារម្មណ៍ខ្លំាង នៅក្នុងការដោះស្រាយវិបត្តិ ចំណែកគម្រោងការទំាងអស់ផ្សេងទៀត ដើម្បីបង្កើនទណ្ឌកម្ម ឬក៏ផ្គត់ផ្គង់អាវុធនោះ គឺមានតែនាំមកនូវបញ្ហាអស្ថិរភាពដល់ស្ថានការណ៍នៅ អ៊ុយក្រែនតែប៉ុណ្ណោះ»។

    ពាក់ព័ន្ធនឹងការផ្តល់យោបល់នេះ បានកើតឡើងបន្ទាប់ពីលោក បារ៉ាក់ អូបាម៉ា បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានរួមគ្នាមួយ ជាមួយលោកស្រីអធិការ បតីអាល្លឺម៉ង់ អេងជឺឡា ម៉ាហ្គែល ដែលបានទស្សនកិច្ចនៅទីក្រុង វ៉ាស៊ីនតោនថា ប្រសិនបើរុស្ស៊ីនៅតែបន្តតួនាទី របស់ខ្លួននៅក្នុងស្ថានការណ៍អ៊ុយក្រែនទៀត ប្រទេសនេះនឹងត្រូវដាក់ឲ្យនៅដាច់ពីគេកាន់តែឆ្ងាយថែមទៀត ទំាងផ្នែកសេដ្ឋកិច្ច នយោបាយ រួមទំាងភាពដែលអាចទៅរួចនៃការពិនិត្យលើការផ្គត់ផ្គង់សព្វាវុធដើម្បីការពារខ្លួនដល់អ៊ុយក្រែនផងដែរ។

    ចំណែកលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក នីកូឡៃ ផាត់ត្រាស់ស៊ីវ ក៏បានបន្ទរក្រោយការលើកឡើង របស់លោក ផេស្កូវដែរថា សក្តានុពលនៃការផ្គត់ផ្គង់សព្វាវុធទៅឲ្យអ៊ុយក្រែន នឹងនាំឲ្យលទ្ធផលកាន់តែ តានតឹងឡើង ក្នុងជម្លោះនៅទីនោះ។

    នៅក្នុងវិបត្តិអ៊ុយក្រែននេះដែរ ប្រទេស ប៉ូឡូញឯនោះវិញ បានលើកឡើងថា ខ្លួនគ្មានគម្រោងនឹងបញ្ជូនសព្វាវុធ ធុនធ្ងន់ទៅឲ្យអ៊ុយក្រែននោះទេ។ គ្មានកម្មវត្ថុ ដែលស្ថិតនៅក្នុងរង្វង់កិច្ចសហប្រតិបត្តិការការពាររវាងប៉ូឡូញ និងអ៊ុយក្រែននោះទេ គឺមានតែការត្រៀមផ្តល់ជំនួយដូចជា ភួយ និងម្ហូបអាហារតែប៉ុណ្ណោះដល់ភាគីអ៊ុយក្រែន។


older | 1 | .... | 350 | 351 | (Page 352) | 353 | 354 | .... | 403 | newer