Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

បាក់រន្ទារក្នុងការដ្ឋាន កំពុងសាងសង់ ស្លាប់ និងរបួស ១៥នាក់ នៅចិន

0
0

គួនមីង៖ អាជ្ញាធរបាននិយាយថា កម្មករម្នាក់ដែលរងរបួសដោយសារបាក់រន្ទារ ក្នុងការដ្ឋានកំពុងសាងសង់ បានស្លាប់នៅក្នុងមន្ទីរពេទ្យ នៅថ្ងៃអង្គារ នាំឲ្យតួលេខអ្នកស្លាប់ដោយសារឧប្បតិហេតុ នៅខេត្ត យូណាន ប្រទេសចិននេះ កើនឡើងដល់ ០៨នាក់។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅរាត្រីថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ បានឲ្យដឹង ដោយផ្អែកតាមការលើកឡើងរបស់ក្រុមសង្គ្រោះថា កម្មករចំនួន ០៧នាក់ផ្សេងទៀត ដែលរបួសដោយសារបាក់រន្ទារក្នុងការដ្ឋានសាងសង់មជ្ឈមណ្ឌលសម្រាប់សិស្សនេះ ត្រូវបានដឹកនាំកាន់មន្ទីរពេទ្យ កាលពីវេលាម៉ោង ២រសៀល ថ្ងៃចន្ទ។

អាជ្ញាធរបាននិយាយថា ក្រុមសង្គ្រោះបានទាញមនុស្ស ១៥នាក់ ចេញពីគំនរបាក់បែក ដោយជនរងគ្រោះទំាងនោះ ០៧នាក់ស្លាប់នៅនឹង កន្លែងកើតហេតុ។ ចំណែកមូលហេតុដែលបណ្តាលឲ្យកើតឡើងឧប្បតិហេតុនេះ ខាងជំនាញកំពុងស៊ើបអង្កេត។


ស្មាតហ្វូន និងទូរទស្សន៍ដែលនាំចេញ ដោយកោះតៃវ៉ាន់ គិតក្នុងឆ្នាំ២០១៤ កើនឡើង៣៩ភាគរយ

0
0

តៃបិុ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥ថា យោងតាមគេហទំព័រត្រួតពិនិត្យ និងស្រាវជ្រាវលើផ្នែក ឧស្សាហកម្មបានឲ្យកាលពីថ្ងៃចន្ទថា ឧស្សាហករតៃវ៉ាន់ ដែលផលិតស្មាតហ្វូន រួមទាំងទូរទស្សន៍ដែល នាំចេញគិតក្នុងឆ្នាំ២០១៤ មានសន្ទុះកើនឡើង ។

ការនាំចេញស្មាតហ្វូនពីកោះតៃវ៉ាន់មកកាន់ទីផ្សារពិភពលោក បានកើនឡើង៣៩ភាគរយគិតក្នុងឆ្នាំ២០១៤ ស្មើនឹងទឹកប្រាក់ ៨៥,១៥លានដុល្លារសហរដ្ឋអាម៉េរិក ក្នុងនោះដែរ ទឹកប្រាក់៣៤,១៤លានដុល្លារ បានមកពីការនាំចេញទូរទស្សន៍ LCD ដែល ផលិតឡើងដោយឧស្សាហកម្មនៅកោះតៃវ៉ាន់ ។

គេហទំព័រត្រួតពិនិត្យខាងលើហៅកាត់ (Digitimes) បានឲ្យដឹងថា គិតតែក្នុងត្រីមាសទី៤ ឆ្នាំ២០១៤ សម្រាប់ស្មាតហ្វូន កើនឡើងដល់២៥,៥៦លានគ្រឿង តួលេខនេះធៀបនឹងត្រីមាសមុនបានកើនឡើង១៥ភាគរយ ។

សម្រាប់ការនាំចេញ ទូរទស្សន៍ LCD មានរហូតដល់១០លានគ្រឿង គិតចាប់ពីត្រីមាសទី១ឆ្នាំ២០១២មក និងមកដល់ត្រីមាសទី៤ឆ្នាំ២០១៤ បានកើនឡើង ដល់១០,៨៦លានគ្រឿង ។ តួលេខនេះបានកើនឡើង១៩,៤ភាគរយ ធៀបនឹងត្រីមាសទី៣ តែតួលេខប្រចាំឆ្នាំបានកើនឡើង១៤,២ភាគរយ ។

តាមការព្យាករណ៍ ដោយ Digitimes តួលេខនៃការនាំចេញទូរទស្សន៍ LCD នឹងអាចថយចុះ២០ភាគរយ តែតួលេខនាំចេញ ប្រចាំឆ្នាំនៅតែកើនឡើង ១១ភាគរយ ៕

OPEC យល់ឃើញថា តម្រូវការប្រេងកើនឡើងខ្ពស់ តែការផ្គត់ផ្គង់វិញបែរជាធ្លាក់ចុះ

0
0

វ្យែន៖ អង្គការប្រទេសនាំប្រេងចេញលំដាប់កំពូលលើពិភពលោក ហៅកាត់អង្គការ អូពិក (OPEC) បានសម្តែងនូវក្តីបារម្ភមួយថា តម្រូវការប្រេងនៅក្នុងឆ្នាំនេះពិតជាកើនឡើងខ្ពស់ជាងការំពឹងទុកមែន តែអ្វីដែលត្រូវគិតគូរនោះ គឺការផ្គត់ផ្គង់ប្រេង បែរជាធ្លាក់ចុះទៅវិញ ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ថា OPEC បានបញ្ចេញរបាយការណ៍មួយ ដោយបញ្ជាក់ច្បាស់ថា តម្រូវការប្រេងប្រើប្រាស់នៅក្នុងឆ្នាំ២០១៥នេះមានចំនួន២៩,២លានបារ៉ែល ក្នុង១ថ្ងៃ តួលេខនេះបាន កើនឡើងលើសពីការព្យាករណ៍ប្រមាណ០,៤លានបារ៉ែល ។

អូពិក បានបញ្ជាក់ថា "ក្នុងឆ្នាំ២០១៥ តម្រូវការប្រេងពិតជាកើនឡើងរហូតដល់២៩,២លានបារ៉ែល ក្នុង១ថ្ងៃប្រាកដណាស់ ដោយផ្អែកលើការវាយតម្លៃវានឹងកើនឡើង០,៤លានបារ៉ែលក្នុង១ថ្ងៃ" ។ តម្រូវការប្រេងឆៅនៅតែតិចជាងផលិតកម្មប្រេង ដោយបច្ចុប្បន្ននេះនៅថេរប្រមាណ៣០,១៥លានបារ៉ែលក្នុង១ថ្ងៃ ។

នៅក្នុងរបាយការណ៍បានបញ្ជាក់ថា "ក្នុងខែមករា ផលិតកម្មប្រេងឆៅរបស់ OPEC បានធ្លាក់ចុះ៥៣រយពាន់លានបារ៉ែលក្នុង១ថ្ងៃ បើ គិតជាមធ្យមស្មើនឹង៣០,១៥លានបារ៉ែលក្នុង១ថ្ងៃ" ។

អង្គការមួយនេះ បានបដិសេធដែរថា ជុំវិញការព្យាករណ៍ថា តម្លៃប្រេងនឹងបន្តធ្លាក់ចុះក្នុងរយៈពេល០៦ឆ្នាំនោះ វាមិនជារឿង ត្រឹមត្រូវនោះទេ ព្រោះថា តម្លៃប្រេងនឹងកើនឡើងមកវិញនៅក្នុឆ្នាំ២០១៥នេះ ៕

ពូទីន៖ បើសិនជាក្រុងគៀវ ជួបចចារគ្នាផ្ទាល់ជាមួយ តំណាងក្រុមបះបោរ នៅភាគខាងកើត លទ្ធផលសន្តិភាព នឹងស្តែងឡើងមិនខាន

0
0

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ថា លោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងថា ជម្លោះនៅអ៊ុយក្រែន អាចបញ្ចប់ដោយមធ្យោបាយតែមួយគត់ នោះគឺការជួបចចារគ្នាដោយផ្ទាល់រវាងមេដឹកនាំក្រុងគៀវ និងតំណាងក្រុមអ្នកបះបោរនៅភាគខាងកើតអ៊ុយក្រែន ។

លោក ពូទីន បានថ្លែងប្រាប់ដល់កាសែតរដ្ឋមួយ មុនចេញដំណើរទៅបំពេញទស្សនកិច្ចនៅក្រុងគែរប្រទេសអេហ្ស៊ីប ថា "រុស្ស៊ី ចង់បានខ្លាំងណាស់ចំពោះការដោះស្រាយដោយសន្តិភាពពេញលេញជុំវិញវិបត្តិនៅអ៊ុយក្រែន ដោយរឿងនេះវាអាស្រ័យលើការឯកភាពនៅក្រុងមិងស៍ ដែលនេះជាសមិទ្ធិផលដែលអាចសម្រេចបាន ក្នុងនាមរុស្ស៊ីជាភាគីមួយដែលជួយខ្នះខ្នែងដល់បញ្ហានេះ" ។

លោក ពូទីន បានថ្លែងបញ្ជាក់ថា ពលរដ្ឋអ៊ុយក្រែនទាំងអស់ ត្រូវការ "ចរចាគ្នានៅតុលមូល ហើយរុស្ស៊ី នឹងបន្តគាំទ្រដល់ការសម្របសម្រួល ដើម្បីឲ្យមានស្ថិរភាព និងទំនាក់ទំនងផ្ទាល់" រវាងរដ្ឋាភិបាលក្រុងគៀវ និងក្រុមប្រកាសរដ្ឋខ្លួនឯង ហៅកាត់ DPR និង LPR នោះ៕

អូបាម៉ា៖ សហរដ្ឋអាម៉េរិក និងសហគមន៍អឺរ៉ុប ជាអង្គភាពជួយពង្រឹង ដល់ការដោះស្រាយ វិបត្តិនៅអ៊ុយក្រែន

0
0

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ថា លោក អូបាម៉ា ថ្លែងថា សហរដ្ឋអាម៉េរិក និងសហគមន៍អឺរ៉ុប ជាសម្ព័ន្ធមិត្តមួយដែលជួយពង្រឹងដល់ការដោះស្រាយវិបត្តិនៅអ៊ុយក្រែន ។

គួរបញ្ជាក់ថា លោក បារ៉ាក់ អូបាម៉ា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងនៅឯសេតវិមាន ថា សហរដ្ឋអាម៉េរិក និងសហគមន៍អឺរ៉ុប ជាអង្គភាពមួយដែលជួយជ្រោមជ្រែងយ៉ាងខ្លាំង ក្នុងការដោះស្រាយវិបត្តិកើតឡើងនៅអ៊ុយក្រែន ។ លោកបានបន្ថែមថា សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តនៅប្លុកអឺរ៉ុប ពិសេសរូបលោកផ្ទាល់មិនបានចាត់ទុកការផ្តល់ការគាំទ្រសព្វាវុធដល់យោធាអ៊ុយក្រែននោះឡើយ ។ លោកស្រី
Angela Merkel អធិការបតីអាល្លឺម៉ង់ ជាបុគ្គលសំខាន់ក្នុងការជួយដោះស្រាយនៅបញ្ហាទាំងនេះ ។

នៅថ្ងៃពុធសប្តាហ៍នេះ នឹងមានជំនួបប្រជុំកំពូលរវាងមេដឹកនាំ ទាំង៤ប្រទេស ដើម្បីពិភាក្សា និងរិះរកដំណោះស្រាយឈានរកសន្តិភាពនៅអ៊ុយក្រែន ៕

នាយកវិទ្យាល័យ «ហ៊ុន សែន ជម្ពូវ័ន» បដិសេធការរារាំង សមត្ថកិច្ច ចូលទៅចាប់ សិស្សបង្ក

0
0

ភ្នំពេញ ៖ នាយកវិទ្យាល័យ «ហ៊ុន សែន ជម្ពូវ័ន» លោក លឹម ចាន់ថា បានថ្លែងបដិសេធ ចំពោះការ ចោទ ប្រកាន់ថា លោកបានរារាំង ក្រុមសមត្ថកិច្ច ពេលដែលចូលទៅក្នុងវិទ្យាល័យ ដើម្បីចាប់សិស្សបង្ក ក្នុងសកម្មភាព ដេញវាយ តប់គ្នានៅខាងក្រៅសាលា រហូតមានការបិទ ទ្វារមិនឱ្យ សមត្ថកិច្ចចេញ មកក្រៅទៀតផង។

លោក លឹម ចាន់ថា បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទថា លោកតែងតែ ចូលរួម សហការ ជាមួយ សមត្ថកិច្ច យ៉ាងពេញដៃពេញជើង ដើម្បីឱ្យឃាត់ខ្លួន សិស្សបង្កទាំងឡាយណា ដែលប្រព្រឹត្ដសកម្ម ភាពអំពើហឹង្សា និងប្រាកចាកពីសង្គមពោល មិនបានកាន់ជើងសិស្ស កំហូចទាំងនោះឡើយ ។

ថ្លែងប្រាប់ពី ព្រឹត្ដិការណ៍កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ លោកនាយកវិទ្យា ល័យ រូបនេះ បានអះអាងថា ពេលដែលក្រុម សមត្ថកិច្ចចូលមក ក្នុងបរិវេណវិទ្យាល័យ ប្រដាប់ដោយកាំភ្លើង ច្រូងច្រាងនោះ លោកបានឱ្យ លោកគ្រូ ផ្សេងទៀតរត់ទៅបិទទ្វារ ដើម្បីធ្វើការ សួរនាំជាមុនសិន ពីព្រោះបើក្នុង ករណីចាប់កូនសិស្ស ណាម្នាក់យកទៅ នោះ លោកជាអ្នកទទួលខុសត្រូវ ចំពោះអាណាព្យាបាលពួកគេ ។

លោក លឹម ចាន់ថា បានបញ្ជាក់យ៉ាង ដូច្នេះថា «សមត្ថកិច្ចចូលមកមានកាំភ្លើងច្រូងច្រាង ចាប់សិស្សសាលា ដូច្នេះខ្ញុំឱ្យគេ បិទទ្វារសួរនាំ ព្រោះខ្ញុំជាអ្នកទទួលខុសត្រូវ»។

តាមនាយកវិទ្យាល័យរូបនេះ នៅពេល ដែលមានហេតុការណ៍ ខាងលើកើតឡើង លោកបានរាយការណ៍ ទៅអភិបាល ខណ្ឌពោធិ៍សែនជ័យ ជ្រាបជាព័ត៌មានភ្លាមៗផងដែរ។

លោក លឹម ចាន់ថា ក៏បង្ហាញពីការចូល រួមជាមួយសមត្ថកិច្ច នាពេលកន្លងទៅលើការ ឃាត់ខ្លួនសិស្សសាលា ដែលប្រព្រឹត្ដសកម្ម ភាពខុសច្បាប់ ពោលគឺមិនកាន់ជើងនោះទេ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ កម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ បានដេញចាប់ក្រុម សិស្សសាលា វិទ្យាល័យ «ហ៊ុន សែន ជម្ពូវ័ន» ដល់ក្នុងបរិវេណ សាលាចំនួន៣នាក់ យកទៅធ្វើការសួរនាំ និង ធ្វើកំណត់ហេតុ ដោយសារតែពួកគេជាប់ពាក់ ព័ន្ធទៅនឹងសកម្មភាព ដេញវាយគ្នាតាមដង ផ្លូវសាធារណៈ ។

សមត្ថកិច្ចបានឱ្យដឹងផងដែរថា ពេល ដែលចូលទៅឃាត់ខ្លួន សិស្សសាលាទាំង៣នាក់នោះ ក៏បានជូនដំណឹងភ្លាមៗ ទៅលោក គ្រូបន្ទប់ថ្នាក់ ឱ្យជួយ សហការ ប៉ុន្ដែទំនងជាលោកគ្រូ នាយកមិនបានដឹង ទើបបញ្ជាឱ្យគេ បិទទ្វារយ៉ាងដូច្នេះ ។

សម្រាប់សិស្ស សាលាទាំង៣នាក់នោះ សមត្ថកិច្ចបានឱ្យអះអាងថា មិនមែនជាជន ដៃដល់ នោះឡើយ ពោល គ្រាន់តែជាបក្ខពួក ប៉ុណ្ណោះ ដូច្នេះគ្រាន់តែឱ្យធ្វើកំណត់ហេតុក៏ ឱ្យត្រឡប់ទៅផ្ទះវិញ ខណៈដែលជនបង្កពិត ប្រាកដនោះ ត្រូវបានសមត្ថកិច្ចបាននឹងកំពុង តាមចាប់ខ្លួន៕

កម្ពុជា នៅមិនទាន់មាន ព័ត៌មានផ្លូវការ ជុំវិញការបាញ់សម្លាប់ ពលរដ្ឋខ្មែរ ៣នាក់ នៅព្រះវិហារ

0
0

ភ្នំពេញ ៖ ខណៈដែលមានសេចក្ដីរាយការណ៍នានា ចុះផ្សាយជុំវិញដំណឹង នៃការបាញ់សម្លាប់ពលរដ្ឋខ្មែរ ចំនួន៣នាក់ ពីសំណាក់ទាហានថៃ ស្ថិតនៅក្នុងខេត្តព្រះវិហារ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានចាត់ទុក ដំណឹងនេះ នៅមិនទាន់ផ្លូវការ ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃពុធ ទី១១ ខែកុម្ភៈ នេះ លោក កុយ គួង បញ្ជាក់ថា នៅអត់ ទាន់មានព័ត៌មានផ្លូវការនៅឡើយទេ ជុំវិញនឹងករណីនេះ អគ្គកុងស៊ុលខ្មែរ នៅទីនោះ ក៏កំពុងតែធ្វើការស្រាវជ្រាវ ឲ្យ ច្បាស់លាស់សិន ព្រោះនេះគ្រាន់តែឮតាមគេថាប៉ុណ្ណោះ ៕

ECCCបញ្ចប់ការសាកសួរ​ លោកស្រី អេលីសា ប៊ែត ប៊ែកឃើ

0
0

ភ្នំពេញ៖ សាលាក្តីខ្មែរក្រហមហៅកាត់ថា ECCCបានបិទបញ្ចប់ការស្តាប់សក្ខីកម្មរបស់លោក ស្រីអេលីសា ប៊ែត ប៊ែកឃើ ហើយនៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ នេះបន្ទាប់ពី គាត់បានផ្តល់សក្ខីកម្មអស់រយៈពេល ៣ថ្ងៃ កន្លងមក។

មន្ត្រីនាំពាក្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) លោក នេត ភក្រ្តា បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានអម្ពិលថាបន្ទាប់ពីបានចំណាយពេល៣ថ្ងៃដើម្បីស្តាប់សក្ខីកម្មរបស់លោកស្រី អេលីសា ប៊ែត នោះបានបញ្ចប់ហើយដោយមេធាវីការពារក្តីនួន ជា, ចៅក្រម, និងព្រះរាជអាជ្ញា បានសាកសួរពីស្ថានភាព ក្នុងរបបសម័យខ្មែរកក្រហម និងការតែងនិពន្ធសៀវភៅរបស់លោកស្រី ទាក់ទងទៅនឹងរបបមួយនេះ។

លោកបន្តថា នៅថ្ងៃទី១២ កុម្ភៈ ស្អែកនេះ អ.វ.ត.ក នឹងបន្តសវនាការបន្ថែមទៀត ដោយស្តាប់ការផ្តល់សក្ខីកម្ម របស់ដើមបណ្តឹតរដ្ឋប្បវេណីមួយរូបទៀត៕


ស្រ្តីខ្មែររងគ្រោះម្នាក់ទៀត​ នៅ​ចិន​នឹង​មក​ដល់​កម្ពុជា​ស្អែក

0
0

ភ្នំពេញ៖ ស្រ្តីខ្មែររងគ្រោះនៅប្រទេសចិន ឈ្មោះ រឿន ស្រីទូចនៅស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ដែលរងគ្រោះដោយ សារ មេខ្យល់នាំយកទៅរៀបការជាមួយបុរសជនជាតិចិន នៅខេត្តជាំងស៊ី នឹងមកដល់កម្ពុជាស្អែកវេលា ម៉ោង ៣ រសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ថា ដោយមានការណែនាំពីលោក ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស កម្ពុជាស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តក្វាងចូវ បានសហការជាមួយអាជ្ញាធរ ចិនជួយសង្រ្គោះស្រ្តីខ្មែររងគ្រោះរូបនេះទាន់ពេលវេលា។

លោកបន្តថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការបរទេស អំពាវនាវឲ្យពលរដ្ឋខ្មែរ ទាំងអស់ជាពិសេសនារី ដែលជាជនងាយរងគ្រោះត្រូវប្រុងប្រយ័ត្នចំពោះការអូសទាញរបស់មេខ្យល់ឲ្យទៅរៀបការជាមួយបុរសជនជាតិ ចិន៕

នគរបាលវរៈ៩១១ និង៨៩១ បន្តចុះល្បាត ក្នុងភូមិសាស្រ្ត ពង្រឹងសន្តិសុខ តាមព្រំដែន

0
0

បន្ទាយមានជ័យ ៖ កម្លាំងនគរបាល វរៈការពារព្រំដែនលេខ៩១១ និង៨៩១ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានបន្ដចុះល្បាត តាមបណ្ដោយព្រំដែន ជាប់ប្រទេសថៃ ដើម្បី ទប់ស្កាត់ បទល្មើសនានា និងថែរក្សាសន្ដិសុខ ជូនប្រជាពលរដ្ឋរស់នៅ តាមមូលដ្ឋាន។

មន្ដ្រីនគរបាល ដែលចូលរួមចូលល្បាត តាមបណ្ដោយព្រំដែន ខាងលើនេះ បាននិយាយថា ក្រោយពីមានការណែ នាំ ពីសំណាក់ ស្នងការនគរបាលខេត្ដ លោកឧត្ដមសេនីយ៍ អាត់ ខែម អំពីការពង្រីកនូវការ ផ្សព្វផ្សាយគោល នយោបាយ ភូមិ-ឃុំមានសុវត្ថិ ភាពរួចមក កម្លាំង នគរបាលវរៈ ការពារព្រំដែនលេខ៩១១ និង៨៩១ តែងតែចុះល្បាត ក្នុងភូមិ សាស្ដ្រ របស់ខ្លួនជាបន្ដបន្ទាប់ ។

មន្រ្តីនគរបាលវរៈ៩១១ បានបញ្ជាក់ថា «កាលពីព្រឹកមិញ កម្លាំងប៉ុស្តិ៍ការពារ ព្រំដែនបឹងសាគូ នៃវរៈសេនាតូច911 ចំនួន09នាក់ ដឹកនាំដោយ លោកវរសេនីយ៍ទោ ម៉ៅ សារិន មេបញ្ជាការរង ប្រដាប់ដោយអាវុធ វែង-ខ្លីចំនួន07ដើម បានធ្វើការដើរល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន»។

ប៉ុន្តែក្រោយពីការបញ្ចប់ការចុះល្បាត រួចមក ពិនិត្យឃើញថា ពុំមានឣ្វីប្រែប្រួលគួរឲ្យកត់សំគាល់ឡើយ។ តាមមន្រ្តីនគរបាល កម្លាំង នគរបាលវរៈ ដែលដឹកនាំដោយប្រធានវរៈ នឹងចុះល្បាតជាប្រចាំ ដើម្បីបន្តទប់ស្កាត់ បទល្មើស ជាពិសេស បទល្មើសឆ្លងដែន និងដឹកទំនិញខុសច្បាប់ ឆ្លងតាមព្រំដែន៕

មន្រ្តីគយម្នាក់ បើករថយន្តបុករះ រួចបើកទ្វារ ឡើងជិះម៉ូតូទៅផ្ទះបាត់

0
0

ភ្នំពេញ ៖ អ្នកបើករថយន្តម្នាក់ ដែលប្រជាពលរដ្ឋ អះអាងថា ជាមន្រ្តីគយ បានបើកទ្វារថយន្ត រត់គេចខ្លួន និងឡើងជិះ ម៉ូតុឌុបទៅផ្ទះបាត់ កាលពីវេលាម៉ោង ៤៖៣០នាទី រសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ ក្រោយពី ជននេះ បានបើករថយន្តទៅបុករះ រថយន្តស៊េរីទំនើប មួយគ្រឿង ដែលចតលើចិញ្ចើមផ្លូវ និងរឺម៉ក់កង់៣ ចំនួន២ គ្រឿងបណ្តាលឲ្យរងការខូចខាត ស្ថិតនៅលើផ្លូវជាតិលេខ១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ដែលបានឃើញគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានឲ្យដឹងថា ជនបង្កបានបើករថយន្ត មួយគ្រឿង ម៉ាកកូរ៉ូឡា ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2A-1477 តាមបណ្តោយ ផ្លូវជាតិលេខ១ ក្នុងទិសដៅ ពីលិចទៅកើត ស្រាប់តែដល់ ចំណុចកើតហេតុ ស្រាប់តែរេចង្កូត ទៅខាងឆ្វេងដៃ ហើយក៏បុកស៊េរី ទំនើបពណ៌ស មួយគ្រឿង និងម៉ូតូរឺម៉ក់កង់៣ ២គ្រឿងរងការខូខាត យ៉ាងដំណំ។

សម្រាប់គ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ ប្រជាពលរដ្ឋ បានអះអាងថា អ្នកបើករថយន្តទំនងស្រវឹងខ្លាំង ។ ក្រោយកើតហេតុ ទាំងរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីរង់ចាំការ ដោះស្រាយបន្តទៀត៕

អាជ្ញាធរ ខណ្ឌសែនសុខ បន្ដបើកវេទិកា សាធារណៈ នៅសង្កាត់ឃ្មួញ

0
0

ភ្នំពេញ  ៖ អាជ្ញាធរ និងសមត្ថកិច្ច ខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០១៥ បានបន្ដបើកវេទិកា សាធារណៈ ស្ដីពីភូមិឃុំ មានសុវត្ថិភាព នៅក្នុងសង្កាត់ឃ្មួញ ហើយបានបន្ដចែក អត្ដសញ្ញាណប័ណ្ណ សញ្ជាខ្មែរនិងសៀវភៅ គ្រួសារ ជូនប្រជាពល រដ្ឋផងដែរ ។

វេទិកាសាធារណៈខាងលើនេះ បានធ្វើឡើង ក្រោមវត្ដមាន លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានក្រុម ការងារចុះមូលដ្ឋាន ខណ្ឌសែនសុខ ព្រមទាំងមានការចូលរួមពីលោក លី សាវេត អភិបាលខណ្ឌ លោក ម៉ក់ ហុង អធិការ នគរបាលខណ្ឌ និងមន្ដ្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ជាច្រើននាក់ ផ្សេងទៀត។

អភិបាលខណ្ឌ សែនសុខ លោក លី សាវេត បានលើកឡើងនូវការរីកចម្រើន លើគ្រប់វិស័យនៅក្នុងខណ្ឌ ទាំងប្រព័ន្ធលូ ប្រព័ន្ធផ្លូវថ្នល់ និងការផ្តល់សេវាសាធារណៈផ្សេងៗ។ លោកបានបង្ហាញទៀត គម្រោងអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាល នឹងកើតមានឡើងជាបន្តបន្ទាប់ទៀតនាពេលខាងមុខ។

នៅចំពោះមុខ ប្រជាពលរដ្ឋ លោក ម៉ម ប៊ុនហេង បានជំរុញឱ្យអាជ្ញាធរ និងសមត្ថកិច្ចបន្ដយក ចិត្ដ ទុកដាក់ដោះ ស្រាយកង្វល់ និងបញ្ហា ប្រឈមនានា ជាពិសេសការផ្ដល់សេវា សាធារណៈជូន ប្រជាពលរដ្ឋ ត្រូវធ្វើឡើង ដោយមានការទទួលខុសត្រូវនិងយកចិត្ដទុក ដាក់ជាទីបំផុត ។

លោក ម៉ម ប៊ុនហេង បានជំរុញឱ្យអាជ្ញាធរ និងសមត្ថកិច្ច ពិនិត្យមើលការស្នាក់នៅរបស់ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន តាមសង្កាត់នីមួយៗ ដើម្បីរកឃើញនូវចំណុច ខ្វះខាតអ្វី ដែលពួក គាត់កំពុងមាននិងដើម្បី ងាយស្រួលគ្រប់ គ្រងខាងផ្នែករដ្ឋបាល ។

អធិការនគរបាល ខណ្ឌសែនសុខ លោក ម៉ក់ ហុង បានលើកឡើងថា មន្ដ្រីនគរបាលរបស់លោកបានបើក យុទ្ធនាការ ជាបន្ដបន្ទាប់ ចុះទៅធ្វើសៀវភៅ គ្រួសារ សៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋ ដល់ផ្ទះ តបតាមការ ណែនាំរបស់ ស្នងការនគរបាលរាជធានីភ្នំពេញ ។

លោកបន្ដថា សម្រាប់អត្ដសញ្ញាណប័ណ្ណវិញ នៅពេលដែលក្រសួងមហាផ្ទៃធ្វើរួចរាល់ ហើយប្រគល់ មកដល់ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នគរបាលរបស់លោកនឹងយក ទៅចែកជូនដល់បងប្អូន នៅផ្ទះតែម្ដង។

ជាមួយគ្នានេះ លោកអធិការខណ្ឌ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋបន្ដរួម សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចទៅ លើបញ្ហាបទល្មើស និងរាយការណ៍នៅពេល ដែលឃើញមុខសញ្ញាណាមួយ ងាយស្រួលចុះទៅបង្ក្រាបនិងចាប់ខ្លួន ដើម្បីរក្សាសន្ដិសុខនិង សណ្ដាប់ធ្នាប់ជូន បងប្អូនទាន់ពេលវេលា៕

រាជរដ្ឋាភិបាល អស់ជំនឿចិត្ត ទៅលើក្រុមហ៊ុន ស៊ិនទ្រី ក្នុងការគ្រប់គ្រង សំរាម នៅភ្នំពេញ

0
0

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវ ភាពអស់ជំនឿចិត្ត ទៅលើក្រុមហ៊ុនស៊ិនទ្រី ដែលមិនមាន លទ្ធភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងចាត់ចែងសំរាម នៅក្នុងរាជធានីភ្នំពេញ ឱ្យស្របនឹងស្ថានភាពរីកចម្រើន ជាក់ស្តែងនាពេលបច្ចុប្បន្ននេះទេ ។

ក្នុងលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានផ្ញើទៅក្រសួងស្ថាប័នពាក់ព័ន្ធ កាលពីម្សិលមិញ បានឱ្យដឹងថា កន្លងមកក្រសួង និងសាលារាជធានីភ្នំពេញ បានទុកឱកាស ឱ្យក្រុមហ៊ុននេះ ធ្វើការកែលម្អ ការគ្រប់គ្រងក្នុង រយៈពេល១ឆ្នាំ ផងដែរ ។

រាជរដ្ឋាភិបាល ក៏បានជំរុញឱ្យក្រសួងពាក់ព័ន្ធទាំងអស់ ត្រួតពិនិត្យឡើងវិញ នូវកិច្ចសន្យារ ដែលបានចុះហត្ថ លេខា កន្លងទៅរវាង សាលារាជធានីភ្នំពេញ ជាមួយនឹងក្រុមហ៊ុន ស៊ីនទ្រី ដើម្បីពិនិត្យលទ្ធភាព ក្នុងការកែ សម្រួល ការទទួលខុសត្រូវ លើការប្រមូលសេវាប្រមូល និងដឹកជញ្ជូនសំរាម ក៏ដូចជាពិនិត្យលទ្ធភាព ឱ្យក្រុមហ៊ុន ផ្សេងទៀត អាចចូលរួម ផ្តល់សេវានេះ នៅតាមបណ្តាខេត្តនានា ជំនួសឱ្យការធ្វើសេវាផ្តាច់មុខ តែក្រុមហ៊ុន មួយផងដែរ៕

សាច់ញាតិ អ្នកជាប់ឃុំ លាក់រណាផ្លែដែក នៅក្នុងដបសាប៊ូដុសខ្លូន គោលបំណង អារចំរឹងដែក តែត្រូវជាប់ខ្នោះ

0
0

ព្រៃវែង៖ កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥នៅវេលាម៉ោង១០៖៤៥នាទី នៅពន្ធនាគារខេត្តព្រៃវែង បានឆែក ឆេរ ក្រុមគ្រួសារសាច់ញាតិ ជនជាប់ឃុំ ក្រោមការដឹកនាំរបស់ លោក ជួប សារីម ប្រធានពន្ធធានាគារខេត្ត ដែលមានការអញ្ជើញ ចូលរួមពី លោក អ៊ីង វណ្ឌី  លោកអ៊ុំ រ៉ាយឿង អនុប្រធានពន្ធ័នាគារនិង ប្រធានផ្នែក អាគារអនុរក្យ អនុប្រធានផ្នែកអប់រំកែប្រែ  ។

បន្ទាប់ពីបានធ្វើការឆែកឆេរ សម្ភារៈរបស់របរ ជនជាប់ឃុំឈ្មោះ ភូ កប ភេទប្រុស បានរកឃើញផ្លែរណា ដែកចំនួន ចំនួន២ដើម នៅក្នុង នៅក្នុងកំប៉ុង សាប៊ូដុសខ្លួន ដែលសម្ភារៈទាំងនោះ បានមកពីសាច់ញាតិ សួរសុខទុកឈ្មោះ ឈឿន នីត ភេទស្រី អាយុ២៩ឆ្នាំ សញ្ជាតិខ្មែរ ទីលំនៅបច្ចុប្បន្នរស់នៅភូមិ ដងទង់  ឃុំ ខ្ជាយខាងជើង ស្រុក បន្ទាយមាស  ខេត្តកំពត។

លោក ជួប សារីប ប្រធានពន្ធនាគារខេត្ត បាននិយាយថា ជនសង្ស័យឈ្មោះ ឈឿន នីត បានឆ្លើយសារភាពថា ផ្លែរណាជារបស់គាត់ មានចំនួន២ផ្លែ គាត់បានយកចូលក្នុងពន្ធធាគារ នៅម៉ោង ៩និង៣០នាទី ព្រឹក ដែលបានលាក់ទុក នៅក្នុងដបសាប៊ូដុសខ្លួន ដើម្បីយកមកឲ្យ ជនជាប់ឃុំ ឈ្មោះ ភូ កប ដើម្បីអារចំរឹងដែករត់ចេញពីគុក ។

នៅថ្ងៃទី៩ ខែកុម្ភៈឆ្នាំ ២០១៥ ឈ្មោះ ភូ កប បានទូរសព្ទ័ទៅគាត់ អោយទិញផ្លែរណា  នៅពេលផ្លែរណា បានមកដល់ដៃ ភូ កប ហើយ ភូ កប បានប្រាប់ថា យ៉ាងយូរពីមួយខែទៅមួយខែកន្លះ រូបគាត់ និងរត់ចេញពី ពន្ធនាគារបានហើយ។

ហើយផ្លែរណានេះជនសង្ស័យបានប្រាប់ថា បានទិញពី ផ្ទះលក់គ្រឿងសំណង់ផ្សារព្រៃវែង ។ លោក ស្រី ឈឿន នីត បានសារភាពថា ចម្លើយខាងលើនេះ ពិតជាត្រឹមត្រូវ ដោយគ្មានការបង្ខិតបង្ខំទេ៕

ចុះបង្រ្កាប ហាងម៉ាស្សា ឃាត់មនុស្ស ១១នាក់ ខណៈរកឃើញ ថ្នាំញៀន ៣១កញ្ចប់

0
0

ភ្នំពេញ៖ សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ ជាច្រើននាក់ នៅវេលាម៉ោង ៦៖៣០ នាទី ល្ងាច ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានចុះបង្រ្កាបទីតាំង ហាងម៉ាស្សា កោសជប់មួយកន្លែង នៅក្នុង អូរក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលលួចលាក់បម្រើសេវាផ្លូវភេទ ក្នុងនោះPM បានរកឃើញ ថ្នាំញៀនចំនួន ៣១កញ្ចប់ ផងដែរ ។

ប្រភពដដែលនេះ បានឱ្យដឹងថា ក្នុងប្រតិបត្តិការនេះ អាវុធហត្ថបានឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន១១នាក់ ក្នុងនាំ មាននារី ៦នាក់ ៕


អភិបាល ខេត្តព្រៃវែង ចុះជួបពលរដ្ឋ នៅតាមមូលដ្ឋាន និងពិនិត្យមើល ស្ថានភាពបេតុង ដ៏រឹងមាំ នៅក្នុងក្រុង

0
0

ព្រៃវែង ៖ ផ្លូវចាក់បេតុងដ៏រឹងមាំ ជាច្រើនខ្សែ បានបង្ហាញវត្តមាន ជាបណ្តើរៗ នៅទីរួម ខេត្ត ព្រៃវែង ដែលសម្មិទ្ធផល ទាំងនេះ ធ្វើឲ្យប្រជាពលរដ្ឋ តាមមូលដ្ឋាន កាន់តែមានភាពងាយ ស្រួល លើការធ្វើដំណើរ និងដឹកទំនិញផ្សេងៗ ព្រមទាំងការបង្កើន សោភ័ណភាពទីក្រុង កាន់ តែមាន ការទាក់ទាញពីគ្រប់មជ្ឈដ្ឋាន។

ក្រៅមានកិច្ចការងារធ្វើច្រើន នៅក្នុងការិយាល័យនោះ អភិបាល ខេត្តព្រៃវែង លោក ហាស់ សារ៉េត នៅរសៀលថ្ងៃ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានចុះត្រួតពិនិត្យ ដោយផ្ទាល់ ផ្លូវចាក់បេតុង ដែលទើបនឹងស្ថាបនាហើយ ព្រមទាំង បានជួប សំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅតាមផ្ទះផងដែរ ។

មន្រ្តីសាលាខេត្តព្រៃវែង ដែល បានអមដំណើរនោះ បានថ្លែងថា លោកអភិបាលខេត្ត បានលើកឡើង ពីគម្រោង អភិវឌ្ឍន៍នានា មិនថា តែនៅក្រុងព្រៃវែងនោះទេ ប៉ុន្តែនៅតាមបណ្តា ស្រុកផ្សេងទៀត ទូទាំងខេត្តបាន និង ដំណើរ ការដែលគម្រោងទាំងនេះ នឹងជួយធ្វើឲ្យជីវភាព របស់ប្រជាពលរដ្ឋ នៅក្នុងខេត្តព្រៃវែង កាន់តែមានភាព ធូរធា ជាងមុន តាមរយះប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធខ្ចាត់ខ្វែង បើទោះបីតំបន់ខ្លះ កំពុងចាប់ផ្តើមក៏ដោយនោះ។

បង្ហាញពីភាពស្និតស្នាល លើការជជែកលេងជាមួយ ប្រជាពល រដ្ឋ នៅតាមផ្ទះនោះ លោក ហាស់ សារ៉េត បានបង្ហាញពីការរីកចម្រើន នៅខេត្តព្រៃវែង ជា ពិសេសនោះ គឺនៅទីរួមខេត្តតែម្តង។

ជាមួយនឹងប្រព័ន្ធផ្លូវបេតុង ដ៏រឹងមាំ នៅទីរួមខេត្តនេះ លោកអភិបាលខេត្ត បានជំរុញ និងផ្តាំផ្ញើដល់ ប្រជាពលរដ្ឋរួមគ្នា ជួយថែរក្សា ឲ្យបានគង់វង្ស ពីព្រោះ នេះជាប្រយោជន៍រួម របស់បងប្អូន តែលោកក៏បានណែនាំ ឲ្យគ្រប់គ្នា ត្រូវមានការ ប្រុងប្រយ័ត្ន អំពីគ្រោះថ្នាក់ ចរាចរណ៍ផងដែរ កុំអាងផ្លូវស្រួលនាំគ្នាបើកលឿន និង មិនគោរពច្បាប់នោះ៕

អភិបាលខេត្តព្រៃវែង ជួបនិយាយលែងជាមួយ ប្រជាពលរដ្ឋ នៅតាមដងផ្លូវ

កុមារម្នាក់ ត្រូវរថយន្ត បុកប៉ើងខ្ទាត លើកញ្ចក់រថយន្ត រងរបួសធ្ងន់

0
0

កំពង់ឆ្នាំងៈ កុមារមា្នក់ត្រូវបាន រថយន្តមួយគ្រឿង បុកប៉ើងខ្ទាត មកលើកញ្ចក់រថយន្ត បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលា ម៉ោង១ និង១៥នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ លើផ្លូវជាតិលេខ៥ ក្នុងភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ខណៈដែល កំពុងជិះកង់ត្រឡប់មកពីរៀន ។

កុមាររងគ្រោះខាងលើមាន ឈ្មោះ សំណាង វឌ្ឍនា អាយុ១៤ឆ្នាំ រស់នៅភូមិត្រពាំងចឹកសារ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ កុមាររងគ្រោះ បានជិះកង់ចេញពីរៀនគួរ ក្នុងទិសដៅ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកនីសាន់ ពណ៌ស្ករ ពាក់ស្លាកលេខ បាត់ដំបង 3A-6861 ដឹកអង្ករ ធ្វើដំណើរស្របទិសគ្នា ជាមួយកុមាររងគ្រោះ ដែលកំពុងជិះកង់ ពេលនោះរថយន្ត ដែលកំពុងបើកយ៉ាងលឿន ក៏បានជ្រុលទៅបុក កុមាររងគ្រោះ ពេញមួយទំហឹង បណ្តាលឲ្យ ប៉ើងទាំងកង់និងមនុស្ស ចូលទៅលើកញ្ចក់រថយន្ត ហើយកុមាររងគ្រោះ រងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះដឹក មកសង្គ្រោះនៅក្នុងមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង។ ចំណែកឯកម្ចាស់រថយន្តបង្កបានព្យាយាមបើករត់គេច តែត្រូវសមត្ថកិច្ច ដេញចាប់បាន នៅក្បែរវិទ្យាល័យព្រះបាតសុរាម្រឹត ហើយអ្នកបើកបរបានរត់គេចទុកតែព្រូរថយន្ត ។

ដោយឡែករថយន្តបង្ក និង ព្រូថយន្តត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាន នគរបាលក្រុងកំពង់ឆ្នាំង ដើម្បីរង់ចាំ ដោះស្រាយតាមនីតិវិធី ៕

បញ្ចុះសីមា ថ្ងៃទី១ បាត់ម៉ូតូអស់១គ្រឿង នៅវត្តអង្គ និងមានវង់ល្បែង ជាច្រើនវង់ លេងនៅក្នុងវត្ត

0
0

កំពង់ឆ្នាំងៈ ម៉ូតូម៉ាកហុងដា សេ១២៥មួយគ្រឿង ត្រូវបានចោរលួចយកទៅបាត់ កាលពីម៉ោ១២ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ នៅក្នុងពិធីបុណ្យបញ្ចុះសីមា នៃថ្ងៃទី១ នៅក្នុងបរិវេណវត្តអង្គ ស្ថិតក្នុងឃុំខុនរ៉ង ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។

ឈ្មោះ រ័ត្ន ភាវ ជាម្ចាស់ម៉ូតូបានអោយដឹងថា ម៉ូតូរបស់គាត់ពាក់ស្លាកលេខ កំពង់ឆ្នាំង 1C-8876 បានបាត់ នៅពេល ដែលគាត់ យកមម៉ូតូនេះទៅដាក់ក្នុងមហារោង រួចបានដើរមើល នៅក្នុងវត្តនេះ ពេលត្រឡប់ មកវិញក៍ត្រូវបាត់ម៉ូតូ ផ្អើលឆោរឡោឡើង នាំគ្នាតាមរកដែរតែមិនឃើញនោះទេ ។ ប្រជាពលរដ្ឋបានរិះគន់ថា ក្នុងពិធីបុណ្យ បញ្ចុះសីមាវត្តអង្គ មានរយៈពេល៤យប់៥ថ្ងៃ ប៉ុន្តែនៅថ្ងៃទី១នៃពិធីបុណ្យនេះ ក៏ត្រូវបាត់ម៉ូតូរបស់ប្រជាពលរដ្ឋ ។

នៅក្នុងពិធីបុណ្យនេះផងដែរ គេសង្កេតឃើញមានវង់ល្បែងជាច្រើន បានកំពុងបើកលេង យ៉ាងអាណាធិបតេយ្យ ពេញក្នុងបរិវេណ វត្តដែលវង់ល្បែងទាំងនោះមាន អាប៉ោង បៀរ និង គ្រាប់ឡុកឡាក់ ។ ប្រជាពលរដ្ឋបានឲ្យដឹងទៀត ក្នុងពេលដែលវង់ល្បែង ទាំងនេះលេងពាសពេញវត្ត គេពុំឃើញមានសមត្ថកិច្ច ណាមកទប់ស្កាត់នោះទេ បែរជា ឃើញមានសមត្ថកិច្ច ទៅឈរមើលវង់ល្បែងទាំងនោះទៅវិញ ។

ការដែលមិនឃើញមានសមត្ថកិច្ចទប់ស្កាត់ការលេងល្បែងនេះ ដោយសារតែម្ចាស់វង់ល្បែង ទាំងនេះបានប្រាប់ថា ពួកគេបានឲ្យលុយទៅសមត្ថកិច្ចអស់ហើយ ។ ដោយសារតែដូចនេះហើយទើបធ្វើឲ្យមានចោរលួចម៉ូតូដល់ក្នុងវត្ត នេះទើបតែយប់ថ្ងៃទី១ផង ។ ដែលកាលេងទាំងនេះបង្ហាញ អោយឃើញពីការធ្លាក់ចុះនៃការអនុវត្ត គោលនយោបាយ ភូមិឃុំមានសុវត្ថិភាពនៅក្នុងមូលដ្ឋាននេះផងដែរ ។

សមត្ថកិច្ចបានធ្វើការបដិសេធ ពាក់ព័ន្ធនឹងករណីនេះ ថាខ្លួនមិនបានយកលុយពីវង់ល្បែង ដែលបាន ដាក់លេងក្នុងបរិវេណវត្តនេះឡើយ ទាំងនេះគឺមានគេម៉ៅការយកអស់ហើយ ។ ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរខេត្ត និង សមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយចាត់វិធានការទប់ស្កាត់ កុំឲ្យល្បែងទាំងនេះលេងក្នុងបរិវេណវត្តនេះផងដែរ ៕

អាល់បានី នឹងបង្ហាញ ពីបច្ចេកវិទ្យាថ្មី ដែលអាច ទប់ស្កាត់ ការលួចថាមពល

0
0

ទីរ៉ាណា៖ លោកនាយករដ្ឋមន្ត្រី អាល់បានី អេឌី រ៉ាម៉ា បាននិយាយថា ប្រទេសរបស់លោក នឹង បំពាក់នូវ បច្ចេកវិទ្យាឆ្លាតវៃ ថ្មី ដែលអាចធ្វើការទប់ស្កាត់ ចំពោះចោរលួចថាមពល បាន។ នេះ បើតាមការ ដកស្រង់ព័ត៌មាន ពីកាសែតប្រចាំថ្ងៃ អាល់បានី នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៥។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ដកស្រង់បន្តទៀតថា លោក រ៉ាម៉ា បានបង្ហើបឲ្យដឹងពីភាព លម្អិតនៃគម្រោងខាងលើនេះ ដែលវាបានចាប់ផ្តើមប៉ុន្មានសប្តាហ៍ទៅហើយ ដើម្បីធ្វើឲ្យ ប្រទេសអឺរ៉ុបមួយនេះ អស់បញ្ហាចំពោះបញ្ហាចោរលួចថាមពល ដែលនាំឲ្យប៉ះពាល់យ៉ាង ខ្លាំង ដល់អតិថិជនដែលប្រើប្រាស់ថាមពលត្រឹមត្រូវ។ តាមការស៊ើបអង្កេតកន្លងមក ក្នុងមួយឆ្នាំៗ ថាមពលរបស់ប្រទេសនេះរហូតដល់ ៦០% ទៅហើយដែលត្រូវបានលួចយកទៅប្រើប្រាស់។

បើតាមសម្តីរបស់មេដឹកនាំអាល់បានី ក្រុមហ៊ុនមួយចំនួននៅអឺរ៉ុប មកពីអាល្លឺម៉ង់ និង ហូឡង់ ជាដើម នឹងធ្វើការ វិនិយោគលើគម្រោងទាំងឡាយ ដែលរដ្ឋាភិបាលបានបង្កើតឡើង ដោយ នឹងសម្រេចបានលទ្ធផល ក្នុងពេល ឆាប់ៗខាងមុខ។ គួរបញ្ជាក់ថា ប្រទេស អាល់បានី បានជួប ប្រទះនូវអំពើចោរកម្មលើថាមពលអគ្គិសនី ជាច្រើនឆ្នាំមកហើយ ដែលបង្កជាការខាតបង់ ទំាងរដ្ឋាភិបាល និង អតិថិជន ទូទាំងប្រទេស៕

រំលោភនៅ កំពង់ឆ្នាំង រត់ទៅលាក់ខ្លួន នៅកំពង់ចាម ត្រូវជាប់ខ្នោះ

0
0

កំពង់ចាមៈ ជនជាប់ចោទម្នាក់ ដែលតុលាការខេត្តកំពង់ឆ្នាំង ចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ពាក់ព័ន្ធទៅនឹង បទល្មើស រំលោភសេពសន្ថវៈ កាលពីឆ្នាំ២០០៨ រួចរត់ទៅលាក់ខ្លួន នៅខេត្តកំពង់ចាម អស់រយៈពេលប៉ុន្មានឆ្នាំមកនេះ ទីបំផុតត្រូវអស់ល័ក្ខ ក្រោយពីនគរបាលស្រុកបាធាយ ចាប់ខ្លួននៅរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ដោយយោងតាម ការសុំសហការរបស់ នគរបាល ខេត្តកំពង់ឆ្នាំង។

មន្ត្រីនគរបាលស្រុកបាធាយបានឲ្យដឹងថា ជនជាប់ចោទរូបនេះមានឈ្មោះ អាន ប្រុស អាយុ៣៩ឆ្នាំ គិតត្រឹមឆ្នាំ២០១១ មុខរបរជាអ្នកនេសាទត្រី រស់នៅភូមិភួង ឃុំពាមឆ្កោក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ មន្ត្រីនគរបាល ដដែលនេះបាន បញ្ជាក់ទៀតថា ក្រោយពីប្រព្រឹត្តបទល្មើស រំលោភសេពសន្ថវៈកាលពីចុង ខែធ្នូ ឆ្នាំ២០០៨ រួចមកជននេះបាន រត់គេចខ្លួនរហូត ដោយមកលាក់ខ្លួនពួនអាត្មា នៅស្រុកបាធាយ ខេត្តកំពង់ចាម គេចវេះ ពីការតាម ប្រម៉ាញ់របស់សមត្ថកិច្ច។

ក្រោយពីរត់គេចខ្លួន និងមានការដាក់ពាក្យបណ្តឹងពីស្ត្រីរងគ្រោះផងនោះ ចៅក្រមស៊ើបសួរសាលា ដំបូងខេត្តកំពង់ឆ្នាំង លោក សាន សុផាត កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១១ បានចេញដីកាបង្គាប់ឲ្យ សមត្ថកិច្ចពាក់ព័ន្ធ តាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

ក្រោយពីទទួលបានដីការួចមក នគរបាលស្រុកកំពង់លែង ដែលជាម្ចាស់ករណី បានធ្វើការតាមដាន និងតាមស្រាវជ្រាវ រួចក៏ដឹងថា ជននេះរត់ទៅលាក់ខ្លួននៅស្រុកបាធាយ ខេត្តកំពង់ចាមនោះ ក៏សុំកិច្ចសហការដើម្បី តាមចាប់ខ្លួន ត្រឡប់មកវិញ។

មន្ត្រីនគរបាលស្រុកបាធាយ បានបញ្ជាក់ទៀតថា ក្រោយទទួលព័ត៌មាននេះលោកអធិការស្រុក បានសុំគោលការណ៍ណែនាំពីសំណាក់ស្នងការនគរបាលខេត្ត រួចចុះ ទៅឃាត់ខ្លួនជនជាប់ចោទរូបនេះតែម្តង នារសៀលថ្ងៃទី១២ ខែកុម្ភៈនេះ។

ក្រោយការឃាត់ខ្លួនរួចមក នគរបាលស្រុកបាធាយ ក៏បានប្រគល់ជនជាប់ចោទខាងលើ ទៅឲ្យនគរបាល ស្រុកកំពង់លែង យកទៅសួរនាំ និងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមផ្លូវច្បាប់៕

Viewing all 8042 articles
Browse latest View live




Latest Images