Are you the publisher? Claim or contact us about this channel


Embed this content in your HTML

Search

Report adult content:

click to rate:

Account: (login)

More Channels


Showcase


Channel Catalog


Articles on this Page

(showing articles 7061 to 7080 of 8042)
(showing articles 7061 to 7080 of 8042)

Channel Description:

The Best Breaking News in Cambodia, Hot News Khmer, Dap News, Soy Sopheap, Soy Vicheth, www.dap-news.com, www.lookingtoday.com, soyvicheth@gmail.com, 012 722 337.

older | 1 | .... | 352 | 353 | (Page 354) | 355 | 356 | .... | 403 | newer

    0 0

    តៃប៉ិ៖ ក្រុមសង្គ្រោះ បានព្យាយាមយ៉ាងខ្លាំង ចាប់តាំងពីការ ធ្លាក់យន្តហោះ TransAsia ចំនួន ៨ថ្ងៃមកនេះ ក្នុងការស្វែងរក ជនរងគ្រោះដែល កំពុងបាត់ខ្លួន ហើយទីបំផុតសាកសព ជនជាតិចិន ម្នាក់ និង ជាចុងក្រោយ ត្រូវបានរកឃើញ កាលពីរសៀលថ្ងៃ ព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ បណ្តាលឲ្យមនុស្សស្លាប់ សរុបកើនដល់ ៤៣នាក់។

    ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា សាកសពចុងក្រោយ នោះមានឈ្មោះ លោក ជិន រិនតៃ មកពីចិនដីគោក ដែលគេបានប្រទះឃើញនៅម្តុំស្ពាន ក្បែរកន្លែងយន្តហោះ ធ្លាក់ និង មានទឹកហូរផងដែរ។

    ក្នុងចំណោមមនុស្សជិះនៅលើយន្តហោះតៃវ៉ាន់ ចំនួន ៥៨ នាក់នោះ មានតែ ១៥នាក់ប៉ុណ្ណោះដែល មានសំណាងរួចរស់ជីវិតដ៏កម្របំផុត ហើយរឿងនេះ គ្រប់គ្នាបានគោរព និង ដឹងគុណចំពោះពីឡុត ដែលមានភាពវ័យឆ្លាត អាចបញ្ចៀសនូវ គ្រោះថ្នាក់ខ្លាំងជាងនេះបានផងដែរ៕


    0 0

    - ដើមឆ្នាំ២០១៥ អ្នកស្លាប់ ដោយសារ គ្រោះថ្នាក់ចរាចរ នៅខេត្តកំពង់ចាម មានចំនួន២១នាក់

    កំពង់ចាមៈ បុរសពីរនាក់ បានជួបគ្រោះ ថ្នាក់ចរាចរ រហូតបាត់បង់ជីវិតម្នាក់ នៅនឹងកន្លែងកើតហេតុ រីឯម្នាក់ទៀត រងរបួសធ្ងន់បន្ទាប់ពី ពួកគេបានបើកម៉ូតូ ទៅបុកសត្វក្របី នៅតាមដងផ្លូវ។គ្រោះថ្នាក់ចរាចរ ដែលធ្វើឲ្យសត្វក្របី មួយក្បាលបាន ងាប់ដែរនោះ កើតឡើងកាលពីវេលាម៉ោង៨ យប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ស្ថិតនៅភូមិសូកើត ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។

    មន្ត្រីនគរបាលស្រុកបាធាយបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ពេលកំពុងបើកម៉ូតូ ឌុបគ្នា ទំនងជាលឿនពេកបានទៅបុកសត្វក្របីមួយក្បាលបណ្តាលឲ្យដួលបោកក្បាលទៅនឹងថ្នល់ ស្លាប់ភ្លាមៗម្នាក់ នៅចំណុចកើតហេតុ រីឯអ្នករួមដំណើររងរបួសធ្ងន់ ហើយក្របីរបស់អ្នកស្រុកដែលត្រូវម៉ូតបុកពេញមួយទំហឹង នោះក៏បានងាប់ផងដែរ។

    ក្រោយកើតហេតុភ្លាមៗ នគរបាលមូលដ្ឋានបានចុះទៅកាន់ទីនោះដើម្បីជួយអន្តរាគម ដោយទាក់ទង ទៅក្រុមគ្រួសារសពមកទទួលយក រីឯជនរងគ្រោះដែលរងរបួស បានជួយដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

    យោងតាមស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបង្ហាញថា រយៈពេល ២ខែ ដើមឆ្នាំ២០១៥នេះ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរនៅទូទាំងខេត្តបានកើតឡើង២១នាក់ រីឯអ្នករងរបួសជាច្រើននាក់ផ្សេងទៀត។

    លោកឧត្តមសេនីយ៍ស្នងការ បានដាក់ផែនការឲ្យនគរបាលជំនាញចរាចរ និងនគរបាលតាមបណ្តាសុ្រកក្រុង បង្កើនយុទ្ធនាការរឹតបណ្តឹងច្បាប់ចរាចរផ្លូវគោក និងបង្កើតការផ្សព្វផ្សាយ អំពីករណីនេះដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីចូលរួមទាំងអស់គ្នា កាត់បន្ថយឃាតករនៅលើដងវិថីមួយនេះ៕


    0 0

    បន្ទាយមានជ័យ៖ នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយ និងនគរបាលក្រុងសិរីសោភ័ណ បានប្រតិបត្តិការ បង្ក្រាបចាប់ឃាត់ខ្លួន ជនសង្ស័យប្រុសស្រី៦នាក់ ខណៈពួកគេកំពុងតែធ្វើសកម្មភាព លក់ចែកចាយថ្នាំញៀនខុសច្បាប់ ។ ប្រតិបត្តិការណ៍នេះសមត្ថកិច្ច បានដកហូតបាន និងធ្វើការឆែកឆេររកឃើញថ្នាំញៀន មេតំហ្វតាមីនទឹកកកចំនួន១០កូនថង់ស្មើ និងទម្ងន់៤.២ក្រាម និងទូរស័ព្ទដៃ២គ្រឿងកាលពីវេលាម៉ោង៤ និង៣០នាទីល្ងាចថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចចំការស្វាយមួយកន្លែងស្ថិតនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

    លោកវរសេនីយ៍ទោ ធិន ស៊ិនដេត នាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានប្រាប់ឱ្យដឹងនៅល្ងាច ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ថា ការឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ រួមនិងគ្រឿងញៀន ធ្វើឡើងក្រោយពីមានការរាយការណ៍ពីប្រជាពលរដ្ឋ ឃើញសកម្មភាពរបស់ពួកគេកំពុង តែធ្វើសកម្មភាព លក់ចែកចាយថ្នាំញៀន នៅចំណុចខាងលើ។

    លោកបានបន្តថា ក្រោយពីទទួលព័ត៌មានភ្លាម លោកក៏រាយការណ៍ និងគោលការ ពីលោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្ត និងសម្របសម្រួល ការងារបង្ក្រាប ពីលោកព្រះរាជអាជ្ញាអម សាលាដំបូងខេត្ត នៅពេលនោះ លោក បានដឹកនាំកម្លាំងចុះ ទៅធ្វើការស្រាវជ្រាវនិងឃើញពួកគេកំពុង តែធ្វើសកម្មភាពចែកចាយគ្រឿងញៀន តែម្តង។

    លោកបានបន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង៦នាក់ ក្នុងនោះមាន២នាក់ជាអ្នកលក់ចែកចាយថ្នាំញៀន ចំណែក៤នាក់ ទៀតជាអ្នកប្រើប្រាស់ថ្នាំ ញៀនជនសង្ស័យលក់ចែកចាយថ្នាំញៀន ទាំង២នាក់មាន ទី១,ឈ្មោះ ឆេង គឹមឡាក់ ភេទ ប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ទី២, ឈ្មោះ ថាន ហួង ភេទស្រី អាយុ៤៦ឆ្នាំ មានមុខរបរមិនពិតប្រាកដ អ្នកទាំង២នាក់ នេះរស់នៅភូមិសង្កាត់ជាមួយគ្នា ក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដកហូត បានថ្នាំញៀនមេតំហ្វតាមីនទឹកកក ចំនួន១០កូនថង់ស្មើនិងទម្ងន់៤.២ក្រាម និងទូរស័ព្ទដៃ២គ្រឿង។ ចំណែកអ្នកសេពគ្រឿងញៀន ៤នាក់នោះ សមត្ថកិច្ចពុំប្រាប់ អត្តសញ្ញាឡើយ ។

    ក្រោយពីសមត្ថកិច្ចនគរបាល បានឃាត់ខ្លួនជនសង្ស័យខាងលើនេះបានសារភាព កំហុសរបស់ខ្លួនពិតជាបានប្រព្រឹត្ត បទល្មើស ចែកចាយគ្រឿងញៀនពិតមែន។ បច្ចុប្បន្នសមត្ថកិច្ចជំនាញបានសាងសំណុំរឿងជនសង្ស័យខាងលើ រួមនិងវត្ថុតាងថ្នាំញៀនបញ្ជូន ទៅកាន់សាលាដំបូងខេត្យ ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់៕

     


    0 0

    តូក្យូ៖ សារព័ត៌មាន ក្នុងស្រុកជប៉ុន បានផ្សាយថា ឧទ្ធម្ភាគចក្រស្វ័យការពារ ដែនសមុទ្រមួយគ្រឿង និងមនុស្ស ០៣នាក់ នៅលើនោះ កំពុងបាត់ដំណឹង នៅឡើយគិតមកដល់យប់ ថ្ងៃព្រហស្បតិ៍ ទី១២។

    ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ បានឲ្យដឹងដោយផ្អែកតាម ផ្សាយរបស់សារព័ត៌មាន ជីជី របស់ជប៉ុនថា ឧទ្ធម្ភាគចក្រមួយគ្រឿងនោះ បានហោះឡើងចេញ ពីមូលដ្ឋានទ័ពអាកាស ក្នុងខេត្ត កាហ្គូស៊ីម៉ា ស្ថិតនៅភាគនិរតីប្រទេស កាលពីវេលាម៉ោងប្រហែល ៩ និង១៩នាទីព្រឹក និងបានបាត់ការ ទាក់ទងក្រោយម៉ោង ១១ និង៥នាទីព្រឹក។

    បើតាមអ្នកនាំពាក្យកងកងកម្លំាងស្វ័យការពារដែនសមុទ្រ បានប្រាប់អ្នកសារព័ត៌មានថា «សំាងយន្តហោះនឹងអស់នៅ វេលាម៉ោងប្រហែល ១២ និង២០នាទីថ្ងៃដដែល។ យើងនឹងនៅតែស្វែងរកឧទ្ធម្ភាគចក្រហ្វឹកហាត់ មួយគ្រឿងនោះ បន្តទៀត ចំណែកមូលហេតុនៃការបាត់ដំណឹងពិតប្រាកដ ក្រុមជំនាញកំពុងស៊ើបអង្កេត»។


    0 0

    ស្រីណាហ្គា៖ មន្រ្តីយោធាឥណ្ឌា បាននិយាយថា កងយោធា របស់ឥណ្ឌាចំនួន ០២នាក់បានស្លាប់ បន្ទាប់ពីឧទ្ធម្ភាគចក្រ យោធាមួយគ្រឿង បានធ្លាក់កាលពីថ្ងៃពុធ ទី១១ ខែកុម្ភៈ នៅតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយប្រទេសឥណ្ឌា។

    ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ បានឲ្យដឹងថា ឧទ្ធម្ភាគចក្រនោះ បានធ្លាក់នៅពេលល្ងាច នៅតំបន់ខ្ពស់រាប ស្ថិតក្នុងសុ្រក បានឌីពូរ៉ា ដែលមានចម្ងាយប្រហែល ៦២គីឡូម៉ែត្រ ភាគខាងជើងទីក្រុង ស្រីណាហ្គា នៃតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា។

    អ្នកនាំពាក្យយោធាឥណ្ឌាប្រចាំទីក្រុង ស្រីណាហ្គា លោក វរៈសេនីយ៍ ចូស៊ី បាននិយាយថា ឧទ្ធម្ភាគចក្រមួយគ្រឿងនោះ បានចេញដំណើរហ្វឹកហាត់ កាលពីម៉ោ ៧យប់ ក្រោយមកក៏បានធ្លាក់នៅតំបន់ខ្ពស់រាប ក្នុងស្រុក បានឌីពូរ៉ា បណ្តាលឲ្យពិឡុតស្តីទី និងសហពិឡុតម្នាក់ទៀតស្លាប់ ក្រោយបាត់ការទាក់ទងជាមួយមូលដ្ឋានទ័ពរយៈពេល ៤០នាទីក្រោយ»។

    លោក ចូស៊ី បានបន្តថា មូលហេតុដែលនាំឲ្យឧទ្ធម្ភាគចក្រមួយគ្រឿងនោះធ្លាក់ ត្រូវបានគេកំណត់ហើយ គឺប្រហែល ជាអាចបណ្តាលមកពីអាកាសយានិក បាត់បង់ការគ្រប់គ្រង ហើយក៏បានបុកជាមួយនឹងភ្នំតូចនៅខ្ពង់រាបនោះតែម្តង។
    សូមបញ្ជាក់ផងដែរថា ឧទ្ធម្ភាគចក្រដែលធ្លាក់នោះ ជាប្រភេទ DRUV ហោះហើរនៅពេលយប់។ វាមានសមត្ថភាពអាចផ្ទុកមនុស្សបានចាប់ពី ០៨ ទៅ០៩នាក់ ប៉ុន្តែនៅពេលនោះ គឺមានតែអាកាសយានិក ០២នាក់ប៉ុណ្ណោះ៕


    0 0


    0 0

    ខេត្តត្រាត, ប្រទេសថៃ៖ រយៈពេលត្រឹមជាងមួយខែប៉ុណ្ណោះ មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា បានបំពេញសំណុំបែបបទ ធ្វើលិខិតឆ្លងដែនជូនពលករខ្មែរ ដែលកំពុងបំពេញការងារនៅក្នុងប្រទេសថៃ ដោយខុសច្បាប់ បានប្រមាណជា ៦ម៉ឺននាក់ហើយ ក្នុងចំណោមពលករខ្មែរគ្មានលិខិតឆ្លងដែនប្រមាណជា ៧០ម៉ឺននាក់។ លិខិតឆ្លងដែន ដែលធ្វើ ជូនពលករក្នុងប្រទេសថៃ មានតម្លៃត្រឹមតែជាង ៤០ដុល្លារប៉ុណ្ណោះ ជាតម្លៃអនុគ្រោះខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា។

    ដើម្បីជួយសម្រួលឲ្យប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសថៃ កំពុងបម្រើការងារដោយខុសច្បាប់ ឲ្យទទួលបានលិខិត ឆ្លងដែន និងបែបបទផ្សេងៗអាចបម្រើការងារដោយស្របច្បាប់ និងចៀសផុតពីការទុក្ខបុកម្នេញផ្សេងៗ ពីអាជ្ញាធរ ក៏ដូចជាថៅកែជនជាតិថៃនោះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយន្តការ និង វិធានការជាច្រើនមានដូចជា ការបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែន និងសម្រួលនីតិវិធីជាដើម។ ជាពិសេសរាជរដ្ឋាភិបាល បានចាត់មន្រ្តីក្រសួងការ ងារ និងមន្រ្តីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មរបស់ក្រសួងមហាផ្ទៃ ចុះមកធ្វើលិខិតឆ្លងដែនជូនប្រជាពលករខ្មែរ ដោយផ្ទាល់នៅតាមបណ្តាខេត្តនានា ក្នុងប្រទេសថៃថែមទៀតផងដែរ។

    លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានដឹកនាំក្រុមការងារ ចុះមកយកព័ត៌មានដោយផ្ទាល់នៅក្នុងខេត្តត្រាត និងខេត្តច័ន្ទបុរី។ បន្ទាប់ពីធ្វើដំណើរលើ រថយន្តអស់រយៈពេលជាង ៣ម៉ោងលើដងផ្លូវដ៏រលោងស្អាតលើទឹកដីជាប់ដែនសមុទ្រ ក្រុមការងារបានធ្វើដំណើរ ទៅដល់សាលាខេត្តត្រាតនៅវេលាម៉ោងប្រមាណ ១១ព្រឹក ដែលជាទីកន្លែងដែលមន្រ្តី និងពលករកម្ពុជាកំពុងជួប គ្នា ដើម្បីស្រង់ឈ្មោះ និងទីកន្លែងកំណើតយកទៅធ្វើលិខិតឆ្លងដែន។

    ជួបជាមួយលោក សយ សុភាព ប្រកបដោយកាយវិការរាក់ទាក់ ដែលជាអ្នកព័ត៌មានលើកដំបូងចូលទៅយកព័ត៌ មានជុំវិញដំណើរការធ្វើលិខិតឆ្លងដែនជូនពលករខ្មែរនេះ លោក ប៉ា សំវឌ្ឍនៈ ប្រធានក្រុមការងារធ្វើលិខិតឆ្លង ដែនជូនពលករខ្មែរក្នុងខេត្តត្រាត បានរៀបរាប់ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា ១០ ក្រុមមកធ្វើការលិខិតឆ្លងដែននេះ។ ក្នុងរយៈពេលជាង ១ខែក្រុមការងារទាំង ១០ក្រុម ធ្វើលិខិតឆ្លងជូនពលករ បានប្រមាណជា ៦ម៉ឺននាក់។ លោកបានបន្តថា ជាមធ្យមក្នុងមួយថ្ងៃធ្វើស្រង់ព័ត៌មាន និងទិន្នន័យពីពលករខ្មែរ ខុសច្បាប់បានប្រមាណ ១៥០នាក់ក្នុងមួយក្រុម សរុបទាំង១០ក្រុមបានជាង ១.៥០០នាក់។

    លោក ប៉ា សំវឌ្ឍនៈ បានបញ្ជាក់ឲ្យដឹងថា ពលករខ្មែរម្នាក់ត្រូវចំណាយប្រមាណ ៩០ដុល្លារ ដើម្បីទទួលបានការ រស់នៅ និងធ្វើការងារដោយស្របច្បាប់។ ក្នុងនោះពលករត្រូវចំណាយ ១.៤០០បាត ស្មើនឹងជាង ៤០ដុល្លារ ដែលជាតម្លៃអនុគ្រោះរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ធ្វើលិខិតឆ្លងដែន និងចំណាយ ១.៥០០បាត ស្មើនឹង ជិត ៤៧ដុល្លារ សម្រាប់ថ្លៃទិដ្ឋាការរបស់ថៃ ក្នុងរយៈពេល ២ឆ្នាំ។  ដោយឡែកសម្រាប់ពលករ ដែលមានកូនតូច ត្រូវចំណាយជិត៤០ដុល្លារ ដើម្បីធ្វើលិខិតឆ្លងដែនជូនកូនៗរបស់ពួកគាត់។

    តែទោះបីជាយ៉ាងណា បើតាមលោក ប៉ា សំវឌ្ឍនៈ តម្លៃខាងលើនេះ គឺជាតម្លៃមួយធូរថ្លៃ ព្រោះពលករខ្មែរធ្លាប់ បានចំណាយចន្លោះពី ៧.០០០ បាត ទៅ១ម៉ឺនបាត សម្រាប់ធ្វើការលិខិតឆ្លងដែន ឬប័ណ្ណការងារជាដើមតាមរយៈ មេខ្យល់ ឬអ្នករត់ការជាដើម។

    ប្រធានក្រុមការងារធ្វើលិខិតឆ្លងដែនជូនពលករខ្មែរប្រចាំខេត្តត្រាតរូបនេះ ក៏បានឲ្យដឹងផងដែរថា ពលករខ្មែរនៅ ក្នុងប្រទេសថៃនាពេលបច្ចុប្បន្នមានចំនួនប្រមាណជា ៨០ម៉ឺននាក់ ក្នុងនោះប្រជាពលរដ្ឋមិនមានលិខិតឆ្លងដែន តែមានប័ណ្ណការងាមានចំនួនប្រមាណពី ៦០-៧០ម៉ឺននាក់។ រីឯប្រជាពលរដ្ឋ ដែលខុសច្បាប់គ្មានទាំងប័ណ្ណការ ងារ និងលិខិតឆ្លងដែនមានប្រមាណជា ១ម៉ឺននាក់។

    បើតាម លោក ប៉ា សំវឌ្ឍនៈ ដំណើរការធ្វើលិខិតឆ្លងដែនជូនពលករខ្មែរខុសច្បាប់នេះ ប្រទេសថៃអនុញ្ញាតឲ្យធ្វើ តែរយៈពេល៣ខែប៉ុណ្ណោះ ដែលនឹងត្រូវផុតកំណត់នៅអំឡុងខែមីនា ឆ្នាំ២០១៥ខាងមុខ។ តែរយៈពេលនេះ លោក ប៉ា សំវឌ្ឍនៈ បញ្ជាក់ថា មិនអាចធ្វើបញ្ចប់ការងារជូនពលករខ្មែរ ដែលខុសច្បាប់នោះឡើយ ព្រោះមានពល ករជាច្រើនមិនទាន់បានមកធ្វើ និងមិនទាន់យល់ពីនីតិវិធីនៅឡើយ។ លោក ប៉ា សំវឌ្ឍនៈ សង្ឃឹមថា រាជរដ្ឋាភិ បាលកម្ពុជា និងថៃ នឹងមានការជជែកគ្នាពន្យារពលបន្ថែមទៀត ដើម្បីបញ្ចប់ការងារធ្វើលិខិតឆ្លងដែន បម្រើប្រ យោជន៍ជូនពលករខ្មែរ។

    លោក ក៏បានឲ្យដឹងផងដែរថា ក្រោយពីការធ្វើលិខិតឆ្លងដែន និងចុះទិដ្ឋាការរួចរាល់ មន្រ្តីទូតកម្ពុជាប្រចាំប្រទេស ថៃ និងមន្រ្តីក្រសួងមហាផ្ទៃថៃ នឹងធ្វើការរួមគ្នាចែកលិខិតឆ្លងដែនទាំងអស់នេះ ជូនពលករខ្មែរដោយផ្ទាល់ដៃ។

    លោក ប៉ា សំវឌ្ឍនៈ បានថ្លែងសន្យាថា ក្រុមការងារ នឹងព្យាយាមខិតខំបំពេញការងារធ្វើលិខិតឆ្លងដែន ជូនប្រជា ពលករខ្មែរនៅ ថៃ ឲ្យបានចប់រួចរាល់តាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីនាំមកនូវភាពស្របច្បាប់ និង ផលប្រយោជន៍ ជូនពលករ។ លោក ក៏បានអរគុណដល់ភាគីថៃ ក៏ដូចជាថៅកែក្រុមហ៊ុន ដែលបានចូលរួមសហ ការ ផ្តល់ព័ត៌មាន និងនាំយកពលករខ្មែរមកធ្វើលិខិតឆ្លងដែន។

    នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ នៅពេលរថយន្តក្រុមការងារមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលដឹកនាំដោយលោក សយ សុភាព បានចូលដល់សាលាខេត្តត្រាត ប្រទេសថៃ បានសង្កេតឃើញបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើន បាន និងកំពុងអង្គុយត្រៀបត្រា ពលករខ្លះមានកូនតូចៗនៅក្នុងដៃផងដែរ។

    ជាមួយការសាកសួរព័ត៌មានពីលោក សយ សុភាព ប្រជាពលរដ្ឋខ្មែរ ដែលអ្នកខ្លះមកពីខេត្តតាកែវ កំពង់ចាម កំពង់ធំ និង ក្នុងខេត្តកោះកុងជាដើមនោះ ក្រុមប្រជាពលករទាំងនោះ បានឲ្យដឹងថា ពួកគេបានឆ្លងដែនដោយ ខុសច្បាប់តាមរយៈមេខ្យល់ និងខ្លះទៀតលួចគេចខ្លួនមកតាមទូកជាដើម។ ប្រជាពលខ្មែរក្នុងខេត្តត្រាត ភាគច្រើន សុទ្ធតែបានបម្រើការប្រកបដោយសន្តិសុខ ហើយពួកគេមិនត្រូវបានចាប់បញ្ជូនទៅស្រុកកំណើតកាលពីឆ្នាំ ២០១៤ នោះទេ តែពួកគេមិនអាចដើរទៅណាបានឡើយ ក្រៅតែពីស្នាក់នៅកន្លែងធ្វើការ ព្រោះពួកគេជាពលករ ខុសច្បាប់។

    ក្រុមពលករខ្មែរខុសច្បាប់ទាំងនោះ សុទ្ធតែបានសម្តែងទឹកមុខសប្បាយរីករាយ និងអរគុណដល់រាជរដ្ឋាភិបាល កម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរ និងបញ្ជូនមន្រ្តីមកធ្វើលិខិតឆ្លងដែនជូនពួកគេ។

    ប្រជាពលករខ្មែរ ក៏បានផ្តាំផ្ញើដល់ពលករទាំងអស់ ដែលចង់មកធ្វើការងារនៅក្នុងប្រទេសថៃ ត្រូវតែបំពេញបែប បទឲ្យបានត្រឹមត្រូវ ទើបអាចបម្រើការងារបានងាយស្រួល ហើយអាចដើរហើរក្នុងប្រទេសថៃដោយសិរីភាព។ ជា ពិសេសកុំឲ្យចូលមកធ្វើការងារតាមការញុះញង់របស់មេខ្យល់។

    បើតាមការឲ្យដឹងពីពលករក្នុងខេត្តត្រាត បានឲ្យដឹងថាពួកគេអាចរកចំណូលបានប្រមាណត្រឹមតែពី ២០០បាត ទៅ ៣០០បាតប៉ុណ្ណោះ ក្នុងមួយថ្ងៃ៕


    0 0

    - ពលករខ្មែរមួយចំនួន នៅតែមិនទាន់យល់ពីនីតិវិធី និងប្រយោជន៍ នៃការធ្វើលិខិតឆ្លងដែន

    ខេត្តឈុនបូរី, ប្រទេសថៃ៖ ប្រជាពលរដ្ឋខ្មែរ ផ្ញើប្រាណ បម្រើការងារដោយខុសច្បាប់នៅក្នុងប្រទេសថៃ សុទ្ធតែ បានសម្តែងការសប្បាយរីករាយ ចំពោះយន្តការរាជរដ្ឋាភិបាលកម្ពុជា-ថៃ ធ្វើលិខិតឆ្លងដែន និងទិដ្ឋាការ ជូនប្រជា ពលករខ្មែរ ដែលជាយន្តការល្អជួយឲ្យពួកគេរួចផុតពីការរស់នៅធ្វើការដោយលាក់ខ្លួនពួនអាត្មា និង ភិតភ័យជា រៀងរាល់ ពេល។ ប្រជាពលករបានទទូចឲ្យរាជរដ្ឋាភិបាលកម្ពុជា-ថៃ ពន្លឿនការធ្វើលិខិតឆ្លងដែន និងធ្វើជូនឲ្យ បានគ្រប់ ពលករខ្មែរក្នុងប្រទេសថៃ ខណៈពលករមួយចំនួនមិនទាន់យល់ពីនីតិវិធី និងផលប្រយោជន៍ នៃ ការប្រើប្រាស់លិខិតឆ្លងដែននេះឡើយ។

    លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ក្នុងដំណើរចុះយកព័ត៌មានពីការរស់នៅ និង ដំ ណើរការ នៃការធ្វើលិខិតឆ្លងដែន របស់ប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេស នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ បានធ្វើដំណើរចុះជួបសាកសួរព័ត៌មានពីមន្រ្តីធ្វើលិខិតឆ្លងដែនរបស់ខ្មែរ និងពលករខ្មែរជាច្រើននាក់ នៅមន្ទីរ ការងារខេត្តឈុនបូរី និងពលករខ្មែរ ដែលកំពុធ្វើសំណង់នៅក្នុងតំបន់បាត់តាយ៉ា ខេត្តឈុនបូរី។

    ប្រជាពលករខ្មែរ ដែលកំពុងអង្គុយត្រៀមត្រារង់ចាំធ្វើលិខិតឆ្លងដែន នៅក្នុងមន្ទីរការងារខេត្តឈុនបូរី ភាគច្រើន សុទ្ធតែបានមើលឃើញពីគុណតម្លៃ នៃការធ្វើលិខិតឆ្លងដែន។ ពួកគេបានបង្ហាញថា ការធ្វើលិខិតឆ្លងដែន នឹង ជួយឲ្យពួកគេក្លាយជាពលករស្របច្បាប់ មិនប្រឈមការចាប់ខ្លួនពីអាជ្ញាធរ តម្រួត និង យោធាថៃ។

    លោក សុខ ឌាំង ពលរដ្ឋខ្មែរមានស្រុកកំណើតក្នុងខេត្តបាត់ដំបង ដែលបាននាំកូនមកធ្វើការងារនៅក្នុងប្រទេស ថៃ ក្រោយពីជំពាក់បំណុលគេ ព្រោះតែចិញ្ចឹមមាន់ខាតដើម បានប្រាប់លោក សយ សុភាព ក្នុងបទសម្ភាសន៍ថា ខេត្តឈុនបូរី មានប្រជាពលករខ្មែរមកធ្វើការងារខុសច្បាប់ជាច្រើននាក់។

    បុរសវ័យ ៤៩ឆ្នាំ ធ្លាក់ខ្លួនក្លាយជាពលករលើដីថៃខុសច្បាប់ ព្រោះតែការចិញ្ចឹមមាន់បរាជ័យរូបនេះ បានថ្លែងរៀប រាប់បន្តថា ពលករដែលចូលមកធ្វើការដោយខុសច្បាប់ មិនអាចធ្វើដំណើរទៅណាបានទេ ធ្វើការកន្លែងណា នៅ កន្លែងនោះ បើទោះបីត្រូវថៅកែធ្វើបាប ក៏មិនហ៊ានរត់ទៅណាដែរ ព្រោះខ្លាចសមត្ថកិច្ចថៃចាប់ខ្លួន។

    លោក សុខ ឌាំង ក៏ដូចជាប្រជាពលករខ្មែរដទៃទៀត ពួកគេសុទ្ធតែបានសម្តែងការសប្បាយរីករាយចំពោះយន្តការ នៃការសហការរវាងរាជរដ្ឋាភិបាលកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលថៃ របស់លោក ប្រា យុទ្ធ ចន់អូឆា ក្នុងការធ្វើលិខិតឆ្លងដែន និងការផ្តល់ទិដ្ឋាការរយៈពេល២ឆ្នាំ ជាមួយតម្លៃអនុគ្រោះត្រឹម ២.៩០០ បាត ស្មើនឹងជាង ៨៨ដុល្លារ។

    លោក សុខ ឌាំង បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំយល់ឃើញថា ការធ្វើហ្នឹងល្អណាស់ តម្លៃវាថោក សម្រាប់ខ្ញុំមាន កូនច្រើន វាល្អតែម្តង ព្រោះខ្ញុំធ្លាប់តែរត់លូនលួចឆ្លងដែន។ សម្តេច (សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា) សម្តេចគាត់បត់បែនលឿន ក្នុង ការធ្វើលិខិតឆ្លងដែនហ្នឹង សម្រាប់ខ្ញុំរំភើបហ្មង»។

    ទោះជាយ៉ាងណា លោក សុខ ឌាំង យល់ឃើញថា ការងារនេះ ហាក់នៅយឺតយ៉ាវនៅឡើយ។ លោកបានទទូច ឲ្យរាជរដ្ឋាភិបាលពន្លឿនការងារ ដើម្បីជួយដល់ប្រជាពលករខ្មែរ ព្រោះក្នុងតំបន់ដែលលោកធ្វើការងារ មានពលករ រហូតដល់ទៅ ៥០ភាគរយអត់មានច្បាប់។

    លោក តូ ផល្លា ប្រធានក្រុមការងារចល័តទី១ ដែលចុះធ្វើលិខិតឆ្លងដែនជូនពលករខ្មែរក្នុងឈុនបូរី បានឲ្យដឹងថា ក្នុងមួយ ថ្ងៃក្រុមការងាររបស់លោកស្រង់ឈ្មោះ និងថតរូបជូនពលករខ្មែរបានប្រមាណជា ២០០-២៥០នាក់។ ហើយក្នុងខេត្តខេត្តមួយនេះ រាជរដ្ឋាភិបាលបានដាក់ក្រុមការងារចំនួនពីរក្រុម រង់ចាំបម្រើការងារជូនប្រជាពលរដ្ឋ ដោយសារមានចំនួនពលករខ្មែរច្រើនជាងគេ។

    លោកបានអះអាងថា ខេត្តឈុនបូរី មានពលករខ្មែរចូលមកបម្រើការងារទាំងស្របច្បាប់ និងមិនស្រប ច្បាប់ ប្រមាណជា ១០ម៉ឺននាក់ ខណៈមន្រ្តីករងាររបស់ថៃ ក៏ដូចជាពលករខ្មែរថា មានមិនក្រោម ១៥ម៉ឺននាក់។

    លោក ប៉ា សំវឌ្ឍនៈ ប្រធានក្រុមការងារធ្វើលិខិតឆ្លងដែនជូនពលករខ្មែរក្នុងខេត្តត្រាត ក៏បានទទួលស្គាល់ផងដែរ ការលិខិតឆ្លងដែនមិនអាចបញ្ចប់តាមការគ្រោងទុក ដែលមានកំណត់រយៈពេល ៦ខែនោះទេ ដោយសារតែពល ខ្មែរមកមិនស្រុះគ្នា។ លោក ក៏បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ស្នើឲ្យរាជរដ្ឋាភិបាលថៃពន្យារពេលនៃការធ្វើលិ ខិតឆ្លងដែនសម្រាប់ពលករខ្មែរនៅក្នុងប្រទេសថៃផងដែរ។

    លោក សយ សុភាព ក្នុងដំណើរយកព័ត៌មានពីស្ថានភាពរស់នៅរបស់ពលករខ្មែរ និងដំណើរការធ្វើលិខិតឆ្លងដែន នាថ្ងៃទី២នេះ ក៏បានធ្វើដំណើរចុះទៅដល់កន្លែងពលករខ្មែរកំពុងធ្វើការ និងស្នាក់នៅក្នុងតំបន់ប៉ាត់តាយ៉ា ខេត្ត ឈុនបុរី។

    ទៅដល់តំបន់ប៉ាត់តាយ៉ា កន្លែងដែលក្រុមហ៊ុនកំពុងសាងសង់អគារពាណិជ្ជកម្មដ៏ទំនើប ក្នុងការដ្ឋានសំណង់មួយ នេះ គឺមានសុទ្ធសឹងប្រជាពលរដ្ឋខ្មែរ កំពុងស៊ីឈ្នួលបម្រើការងារ។ នៅវេលាម៉ោងប្រមាណជា ៥ល្ងាចប្រជាពល ករខ្មែរ បានដើរចេញពីការដ្ឋានសំណង់ឆ្ពោះទៅកាន់រោងធ្វើពីដែក បិទបាំង និងប្រក់ដោយជញ្ជាំងសង្កសី ដែលជា កន្លែងក្រុមហ៊ុនសាងសង់ឡើងសម្រាប់ពួកគេស្នាក់អាស្រ័យ។

    ប្រជាពលរដ្ឋខ្មែរមកពីចម្រុះខេត្ត មកបម្រើការងារក្នុងការដ្ឋានសំណង់មួយនេះ ភាគច្រើនមិនបានយល់ពីនីតិវិធី និងគុណប្រយោជន៍នៃការធ្វើលិខិតឆ្លងដែន ឬព័ត៌មាននៃការចុះមកធ្វើលិខិតឆ្លងដែនរបស់មន្រ្តីកម្ពុជាឡើយ ពោលបើថៅកែក្រុមហ៊ុនមិនប្រាប់ ឬមិនដឹកទៅធ្វើ ប្រជាពលករទាំងអស់នេះ នឹងមិនអាចទៅធ្វើលិខិតឆ្លងដែន នោះទេ។

    លោក សយ សុភាព ដែលដំណើរលើចម្ងាយផ្លូវរាប់រយគីឡូ ពីរាជធានីភ្នំពេញ រហូតដល់ខេត្តឈុនបូរី ដើម្បីសាក សួរព័ត៌មាននោះ បែរជាត្រូវប្រជាពលរដ្ឋខ្មែរ បានស្នើឲ្យរូបលោក ពន្យល់នូវព័ត៌មានមួយចំនួន នៃការលិខិតឆ្លង ដែន និងសួរពីចម្ងល់ក្នុងចិត្តជាច្រើនផ្សេងទៀត។

    លោក សយ សុភាព បានពន្យល់យ៉ាងលំអិតពីនីតិវិធី និងផលប្រយោជន៍ នៃការប្រើប្រាស់លិខិតឆ្លងដែន ដែល កើតចេញពីកិច្ចសហប្រតិបត្តិការល្អ និងប្រកបដោយការយោគយល់ អនុគ្រោះ សម្រាប់បម្រើប្រយោជន៍ជូនដល់ ពលករខ្មែរ។

    ជាមួយនិងការផ្តល់ព័ត៌មាន ក៏មានការលើកពីចម្ងល់មួយចំនួនផងដែរពីក្រុមពលករ ដោយពួកគេបានអះអាងថា ថៅកែដែលនាំពួកគេទៅធ្វើលិខិតឆ្លងដែននោះ មានថៅកែខ្លះយកថ្លៃពីពួកគេរហូតដល់ទៅជាង ៣ពាន់បាត ផ្ទុយ ពីតម្លៃ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ៕


    0 0

    ខេត្តរ៉ាក់យ៉ង, ថៃ៖ ពលករខ្មែរកំពុងស៊ីឈ្នួលដាំដំឡូង ក្នុងខេត្តរ៉ាក់យ៉ង ប្រទេសថៃ បានថ្លែងរៀបរាប់បង្ហាញពី ភាពរងារឯការបស់ខ្លួន ព្រោះពួកគេមិនដែលបានជួបមុខមន្រ្តីស្ថានទូតខ្មែរទីក្រុងបាងកក ឬមន្រ្តីរាជរដ្ឋាភិបាល ខ្មែរ ដែលពាក់ព័ន្ធណាម្នាក់ ចុះជួបស្វែងយល់ពីការរស់នៅ និងទុក្ខលំបាករបស់ពួកគេនៅក្នុងប្រទេសថៃឡើយ។ ថៅកែជនជាតិថៃ ចង់ឃើញមន្រ្តីខ្មែរយកចិត្តទុកដាក់លើពលករធ្វើការក្នុងប្រទេសថៃ ដើម្បីចៀសផុតពីការធ្វើទុក្ខ បុកម្នេញពីថៅកែមួយចំនួនតូចនោះ។

    នៅក្នុងដំណើរចុះយកព័ត៌មានលើទឹកដីថៃក្នុងបណ្តាខេត្ត ដែលមានប្រជាពលករខ្មែររស់នៅនឹងធ្វើការច្រើន ដូចជា ត្រាត ច័ន្ទបូរី ឈុនបូរី និងរ៉ាក់យ៉ង នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៥ ជាដំណើរថ្ងៃទី៣នេះ លោក សយ សុភាព អគ្គនាយកព័ត៌មានមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានចុះទៅយកព័ត៌មានដោយផ្ទាល់ជាមួយពលករខ្មែរ មកពី ខេត្តព្រៃវែង កំពុងនាំគ្នាស៊ីឈ្នួលដាំដំឡូងនៅក្នុងដីចំការមួយកន្លែងក្នុងឃុំសំណាក់ថន ស្រុកបានឆាង ខេត្តរ៉ាក់ យ៉ង។

    ក្នុងតំបន់ចំការដំឡូង គេមិនមានសង្កេតឃើញថៅកែ ឬជនជាតិដទៃ ធ្វើការនោះឡើយ ពោលនៅក្នុងដីចំការមាន តែប្រជាពលករខ្មែរប៉ុណ្ណោះ កំពុងនាំគ្នាកាប់ដើមដំឡូង និងដើរដោតដើមដំឡូងលើដីចំការមួយដ៏ធំ។

    នៅពេលឃើញក្រុមអ្នកព័ត៌មាន ដែលជាជនជាតិខ្មែរទៅដល់ពួកគេបានបង្ហាញអារម្មណ៍ស្ទើរតែមិនជឿឡើយ ព្រោះចាប់តាំងពីពួកគេបានមកធ្វើការនៅក្នុងប្រទេសថៃ អ្នកខ្លះមានរយៈពេលជាង ១០ឆ្នាំទៅហើយ មិនដែល មានឃើញមានអ្នកព័ត៌មាន ឬមន្រ្តីខ្មែរពាក់ព័ន្ធណាម្នាក់ចុះមកដល់កន្លែងធ្វើការពួកគេនោះឡើយ ពោលពួកគេ បានផ្ញើវាសនាលើដីថៃ រាប់អាន និងជួយយកអាសារគ្នាតែជាមួយពលករមកពីប្រទេសកម្ពុជាដូចគ្នាប៉ុណ្ណោះ។

    អង្គុយក្នុងចំការដំឡូងស្ត្រីវ័យ៤៧ឆ្នាំ ឈ្មោះ រៀម មកពីស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងបានធ្វើការក្នុងប្រទេស ថៃ អស់រយៈពេលប្រមាណជា ១០ឆ្នាំហើយនោះ បានឲ្យដឹងថា ពួកគាត់ ដែលមានគ្នាប្រមាណ ១០នាក់ សុទ្ធតែ មកពីខេត្តព្រៃវែង បានដាំដំឡូង ដោយម៉ៅផ្តាច់ពីថៅកែក្នុង ១៦០០ម៉ែត្រការ៉េ តម្លៃ៣០០បាត។ ជាមធ្យមពួក គាត់រកចំណូលបានជិត ១ម៉ឺនបាតក្នុងមួយខែ មិនទាន់គិតថ្លៃចាយវាយផ្សេងៗ។

    អ្នកស្រី រៀម បានរៀបរាប់ថា ការមករស់នៅរបស់ពួកគាត់មិនដែលមានការធ្វើទុក្ខ ធ្វើបាបពីថៅកែ ឬតម្រួតថៃ នោះទេ ព្រោះពួកគាត់មានប័ណ្ណការងារ ចេញដោយរាជរដ្ឋាភិបាលថៃ ហើយប្រសិនបើគ្មានប័ណ្ណការងារ ពួកគាត់ ត្រូវបានថៅកែនាំទៅធ្វើប័ណ្ណថែមទៀតផង ដោយអស់តម្លៃប្រមាណ ២.៣០០បាត។ មិនតែប៉ុណ្ណោះ ពលករ ពេលមានជំងឺតម្កាត់ផ្សេងៗ សម្រាប់អ្នកបម្រើការងារស្របច្បាប់ទៅព្យាបាលគ្រប់មន្ទីរ ពេទ្យរដ្ឋចំណាយអស់ត្រឹម តែ ៣០បាត។

    តាមការរៀបរាប់របស់អ្នកស្រី រៀម ការធ្វើការងារនៅក្នុងប្រទេសថៃ ហាក់មិនដែលមានជួបការធ្វើបាបណាមួយ ពីថៅ កែ ឬតម្រួតថៃនោះទេ។ តែផ្ទុះទៅវិញអ្នកស្រី ហាក់មានការអាក់អន់ចិត្ត ចំពោះមន្រ្តីស្ថានទូត ក៏ដូចជាមន្រ្តី រាជរដ្ឋាភិបាល ដែលពាក់ព័ន្ធមិនដែលបានចុះមកឃើញមុខ និងស្វែងយល់សុខទុក្ខលំបាកម្តងណាឡើយ។

    ក្រោយសម្រាកពីការងារអង្គុយលើស្លឹកដូងហូបបាយពេលថ្ងៃជុំគ្នាជាមួយពលករដទៃទៀត ដែលសុទ្ធតែជាស្រីៗ អ្នកស្រី រៀម បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមកធ្វើការទីនេះ១០ឆ្នាំហើយ ខ្ញុំមិនដែលបានឃើញមន្រ្តីខ្មែរណាម្នាក់ ចុះមកមើល មកស្វែងយល់ថា ខ្ញុំលំបាកម៉េច ស្រួលម៉េច ត្រូវគេធ្វើបាប ឬអីយ៉ាងម៉េចមិនដែលឃើញនោះ លោក សយ សុភាព ជាអ្នកទីមួយ ដែលមកជួបពួកខ្ញុំ»។

    លោក SOMMAS SUPAPHOL សមាជិក ក្រុមប្រឹក្សាកសិករជាតិថៃ និងជាថៅកែចំការដំឡូង ដែលមានពលករ ខ្មែរជាច្រើនកំពុងធ្វើការជូនរូបលោក ក៏បានទទួលស្គាល់ផងដែរថា រយៈពេលជាង ១០ឆ្នាំមកហើយ ពលករខ្មែរធ្វើ ការនៅក្នុងចំការរបស់លោក មិនដែលមានមានមន្រ្តី ឬអ្នកពាក់ព័ន្ធរបស់ខ្មែរណាម្នាក់បានចុះទៅសាកសួរព័ត៌មាន អ្វីពីការរស់នៅ និងធ្វើការរបស់ពលករខ្មែរឡើយ។

    លោក SOMMAS SUPAPHOL ជនជាតិថៃ ចេះនិយាយភាសាខ្មែរមិនសូវច្បាស់នោះ ក៏បង្ហាញការចង់ឃើញ មន្រ្តីរបស់ខ្មែរ បានចុះទៅសួរសុខទុក្ខ និងយកចិត្តទុកដាក់លើពលករខ្មែរ ដែលអាចនឹងជួយឲ្យពួកគេ បានរស់ នៅជាមួយភាពកក់ក្តៅ ហើយក៏អាចបញ្ចៀសការធ្វើបាបពីថៅកែខិលខូចមួយចំនួនផងដែរ។

    បើតាមលោក SOMMAS នៅក្នុងខេត្តរ៉ាក់យ៉ង មានប្រជាពលករខ្មែរកំពុងបម្រើការងារទាំងស្របច្បាប់ និងមិន ស្របច្បាប់ប្រហាក់ប្រហែល ២៥ម៉ឺននាក់។ លោកបានបញ្ជាក់ថា វិស័យកសិកម្ម រោងចក្រ មួយចំនួនធំ បើគ្មាន កម្លាំងពលកម្មរបស់ខ្មែរទេ នឹងត្រូវប្រឈមបញ្ហាខ្វះកម្លាំងពលកម្ម និងរាំងស្ទះដល់ដំណើរការផងដែរ។ ជាក់ស្តែង ដូចជាចំការដំឡូងរបស់គាត់ តាំងពីចាប់ផ្តើមដាំ រហូតដល់ដល់ប្រមូលផល ពឹងលើកម្លាំងពលករខ្មែរទាំងអស់ រូប គាត់មិនដែលបានចុះទៅមើលនោះទេ។

    ថៅកែចំការដំឡូងជនជាតិថៃម្នាក់ទៀត ឈ្មោះ អនុផាតឧត្តម ស៊ុមឆាយ ក៏បានមើលឃើញពីសារៈសំខាន់ នៃ កម្លាំងពលកម្មរបស់ខ្មែរផងដែរ។ លោក ស៊ុមឆាយ បានបន្តថា ក្នុងចំការដំឡូងរបស់លោក ដែលគ្មានរើសរដូវ ប្រាំង ឬរដូវវស្សានោះ ត្រូវការជាចាំបាច់ កម្លាំងពលកម្មខ្មែរ ព្រោះក្រៅពីខ្មែរ ពលករក្នុងប្រទេសថៃ ដែលមកពី ភូមា ឡាវ វៀតណាម គ្មានពលករណាធ្វើការងារកសិកម្មដាំដុះដូចពលករខ្មែរឡើយ។  

    លោក ស៊ុមឆាយ ក៏បានជួបបញ្ហាខ្វះកម្លាំងពលកម្មសម្រាប់ការដាំដុះរបស់ខ្លួនផងដែរ នៅអំឡុងពេល ដែលរាជ រដ្ឋាភិបាលយោធាថៃ ចាប់បញ្ជូនពលករខ្មែរទៅស្រុកកំណើតកាលពីឆ្នាំ២០១៤នោះ៕


    0 0

    ខេត្តរ៉ាក់យ៉ង, ប្រទេសថៃ៖ ពលករខ្មែរក្នុងខេត្តរ៉ាក់យ៉ង ប្រមាណជា ២៥ម៉ឺននាក់ ដែលភាគច្រើនជាអ្នកមកធ្វើការ ដោយខុសច្បាប់នោះ បាននិងកំពុងទន្ទឹងរង់ចាំមន្រ្តីរបស់ខ្មែរចុះធ្វើលិខិតឆ្លងដែន គ្រាប័ណ្ណការងាររបស់អាជ្ញាធរ ថៃជិតផុតកំណត់។

    លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៥ម្សិលមិញនេះ បានបន្តចុះទៅយកព័ត៌មានរបស់ពលករខ្មែរបម្រើការនៅរោងចក្រគ្រឿងសមុទ្រ នៅតំបន់សេដ្ឋកិច្ចពិសេសអមតៈ ស្ថិតក្នុងឃុំម៉ាបយ៉ាងផន ស្រុកពួកដែង ខេត្តរ៉ាក់យ៉ង, ពលករខ្មែរដកដំឡូង ស្ថិតឃុំសំណាក់ថន ស្រុកបានឆាង ខេត្តរ៉ាក់យ៉ង និងពលករទូកនេសាទ ស្ថិតនៅឃុំបាំងសាឡេ ស្រុកសាត់តាហីប ខេត្តឈុនបូរី។

    តាមរយៈការសាកសួរព័ត៌មាន ប្រជាពលករខ្មែរនៅតាមតំបន់ ដែលបានរៀបរាប់ខាងលើនេះ ភាគច្រើនបំផុតមិន ទាន់មានលិខិតឆ្លងដែននៅឡើយនោះទេ ព្រោះពួកគេបានឆ្លងចូលមកធ្វើការក្នុងប្រទេសថៃតាមរយៈមេខ្យល់ និង ខុសច្បាប់។ ការបម្រើការងារក្នុងប្រទេសថៃ ធ្វើទៅបានដោយសារពួកគេប័ណ្ណការងារអនុញ្ញាតដោយអាជ្ញាធរថៃ ដែលមានការធានាពីថៅកៅរោងចក្រ។

    ប័ណ្ណការងារ ដែលអនុញ្ញាតដោយអាជ្ញាធរថៃ នឹងផុតកំណត់នៅក្នុងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ ខាងមុខនេះ តែ មន្រ្តីរាជរដ្ឋាភិបាលខ្មែរ ចុះមកធ្វើលិខិតឆ្លងដែន មិនទាន់បានចុះទៅដល់ខេត្តរ៉ាក់យ៉ងនៅឡើយទេ ដែលជាហេតុ ធ្វើឲ្យប្រជាពលករមានការព្រួយបារម្ភ ជួបការលំបាកក្រោយប័ណ្ណការងារផុតសុពលភាព ហើយការធ្វើលិខិតឆ្លង ដែនមិនទាន់បានធ្វើនោះ។

    ជាមួយដំណឹង នៃការធ្វើលិខិតឆ្លងដែននេះ ប្រជាពលករនៅក្នុងខេត្តរ៉ាក់យ៉ងភាគច្រើន ពួកគេមិនទាន់បានដឹងពី តម្លៃនោះទេ ខណៈពលករខ្លះត្រូវបានថៅកែយកលើសកំណត់។

    លោក សយ សុភាព នៅថ្ងៃម្សិលមិញនេះ ក៏បានជួបជាមួយថៅកែចំការដំឡូងជាច្រើនរូបនៅក្នុងប្រទេសថៃផង ដែរ ក្រុមថៅកែទាំងអស់នោះ ក៏បានទទូចឲ្យមន្រ្តីខ្មែរពន្លឿនការធ្វើលិខិតឆ្លងដែនផងដែរ ពួកគេបានមើលឃើញ ថា ការធ្វើលិខិតឆ្លងដែនរាល់ថ្ងៃនេះ មិនអាចសម្រេចតាមកាលកំណត់នោះទេ។

    ក្រៅពីការចុះយកព័ត៌មាននៅតាមកន្លែងរស់នៅរបស់ពលករខ្មែរ នៅរាត្រីថ្ងៃទី០៨ ខែកុម្ភៈ លោក សយ សុភាព រួមនិងថៅកែជនជាតិថៃ បានជួបស្រស់ស្រូបអាហារជុំគ្នាជាមួយប្រជាពលករខ្មែរ នៅភូមិម៉ាបាក់ថង ឃុំហួរយ៉ៃ ស្រុកបាងរ៉ាក់មួង ខេត្តឈុនបូរី ដោយបាន សំណេះសំណាល សួរសុខទុក្ខ និងសម្តែងការនឹករលឹកក្នុងនាមឈាមខ្មែរដូចគ្នា ដែលត្រូវឃ្លាតចាកឆ្ងាយស្រុក ព្រោះតែបញ្ហាក្រពះ។ ក្នុងជំនួបនេះ លោក សយ សុភាព ក៏បានផ្តាំផ្ញើដល់ពលករឲ្យចេះជួយយកអាសារគ្នា ខិតខំ ធ្វើការសន្សំប្រាក់ ព្រមទាំងផ្តាំផ្ញើដល់ថៅកែជនជាតិថៃ ឲ្យជួយមើលថែ និងកុំធ្វើបាបពលករខ្មែរ។

    លោក បានផ្តាំទៅកែជនជាតិថៃទាំងអស់នោះថា «ខ្មែរចូលចិត្តស្ករ គឺចូលចិត្តការលួងលោម ប្រើកុំស្តីបន្ទោស»។

    ថៅកែជនជាតិថៃ លោក ប្រាជិត ក៏បានឲ្យដឹងថា ពលករខ្មែរនៅក្នុងប្រទេសថៃមានជាង ១លាននាក់ ឈរលំដាប់ទីពីរបន្ទាប់ពីប្រ ភូមា ដែលមានជាង ៤លាននាក់។ ពួកគេបានទទួលស្គាល់កម្លាំងពលករខ្មែរ បានចូលរួមចំណែកធំបម្រើដល់ សេដ្ឋកិច្ចថៃ ប្រសិនបើគ្មានពលករខ្មែរ អាជីវកម្មរបស់ពួកគេនឹងជួបបញ្ហា។

    បន្ទាប់ពីការស្រស់ស្រូបអាហារ លោក សយ សុភាព ក៏បានរាំកម្សាន្តជុំគ្នាជាមួយពលករខ្មែរ និងថៅកែជនជាតិថៃ ផងដែរ៕


    0 0

    ដោយ៖ វ៉ាន់ សារាយ

    ភ្នំពេញ៖ ប្រជាពលករខ្មែរ ដែលកំពុងបម្រើការងារនៅ ក្នុងប្រទេសថៃ ប្រមាណជា ១លាននាក់ បានក្លាយជា កម្លាំងពលកម្ម ដ៏សំខាន់បម្រើតាមរោងចក្រ សហគ្រាស ភោជនីយដ្ឋាន កសិកម្ម ជាពិសេសពួកគេ បានក្លាយជា កម្លាំងដ៏ពិសេសមួយជំរុញកំណើន សេដ្ឋកិច្ចរបស់ថៃ។ ក្រុមថៅកែជនជាតិថៃបានលើកឡើងថា ប្រសិនបើគ្មាន កម្លាំងពលកម្មខ្មែរទេ ពួកគេនឹងជួបបញ្ហាខ្វះកម្លាំងពលកម្ម និង នាំឲ្យរាំងស្ទះអាជីវកម្មផងដែរ។

    លោក SOMMAS SUPAPHOL សមាជិកក្រុមប្រឹក្សាកសិករជាតិថៃ និង ជាថៅកែចំការដំឡូង និង រោងចក្រ ហ្គាសនៅក្នុងខេត្តឈុនបូរី បានរៀបរាប់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលក្នុងពេលចុះទៅយកព័ត៌មានក្នុងប្រ ទេសថៃកាលពីថ្ងៃអាទិត្យ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៥នេះថា ប្រទេសថៃមានពលករមីយ៉ាន់ ម៉ាច្រើនជាងគេមាន ចំនួនប្រមាណ ៤លាននាក់ ពលករខ្មែរជាង ១លាននាក់ ពលករឡាវ ៣០ម៉ឺននាក់ និង វៀតណាមជាង ២០ម៉ឺននាក់។

    លោក SOMMAS បានបន្តឲ្យដឹងថា ពលករមីយ៉ាន់ម៉ា បម្រើការងារនៅតាមផ្សារ និង រោងចក្រ, ពលករខ្មែរ បម្រើការងារសាងសង់ រោងចក្រ កសិកម្ម នេសាទ និង ភោជនីយដ្ឋាន, ពលករឡាវ បម្រើការងារនៅតាមភោជ នីយដ្ឋាន និងខារ៉ាអូខេ រីឯពលករវៀតណាម បម្រើការងារនៅតាមផ្សារ។ លោក SOMMAS បានគួសបញ្ជាក់ថា វិស័យកសិកម្ម ភាគច្រើនមានតែជនជាតិខ្មែរតែប៉ុណ្ណោះ។

    លោក SOMMAS បានឲ្យដឹងថា ពលករខ្មែរនៅក្រុងបាងកក មានប្រហែល៣០ម៉ឺននាក់, ខេត្តរ៉ាក់យ៉ងប្រហែល ២៥ម៉ឺននាក់, ខេត្តឈុនបូរី ២២ម៉ឺននាក់, ខេត្តចាន់បូរីប្រមាណ ៣ម៉ឺននាក់, ខេត្តត្រាតប្រមាណ ២ម៉ឺននាក់, ខេត្ត សមុទ្រប្រាកាន ប្រហែល ២០ម៉ឺននាក់, ខេត្តបទុមថានី ប្រហែល ២០ម៉ឺននាក់, ខេត្តអាយុទ្យា ១០ម៉ឺននាក់, ខេត្ត សុងក្លា ២ម៉ឺននាក់ និងខេត្តបាត់ថានីប្រមាណ ២ម៉ឺននាក់។

    ថៅកែចំការដំឡូងជនជាតិថៃម្នាក់ទៀត រស់នៅឃុំសំណាក់ថន ស្រុកបានឆាង ខេត្តរ៉ាក់យ៉ង លោកអនុផាតឧត្តម ស៊ុមឆាយ បានបញ្ជាក់ថា ពលករខ្មែរ ធ្វើការងារល្អ និងមានភាពអត់ធ្មត់ បានបម្រើប្រយោជន៍សម្រាប់រូបលោក និងថៅកែថៃដទៃទៀត។

    លោក ស៊ុម ឆាយ ក៏បានទទួស្គាល់ថា ប្រសិនបើគ្មានពលករខ្មែរទេ នឹងមិនមានពលកម្មសម្រាប់ដាំដំឡូងនោះ ក៏  ដូចជាចំការផ្សេងៗទៀតបានឡើយ ព្រោះជនជាតិថៃមិនមានអ្នកធ្វើវិស័យនេះឡើយ ពួកគេច្រើនធ្វើនៅតាមរោង ចក្រ ឬប្រទេសដទៃ ដែលមានតម្លៃពលកម្មខ្ពស់។ លោក ស៊ុម ឆាយ ក៏បានជួបបញ្ហាខ្វះកម្លាំងពលកម្មផងដែរ  នៅពេលដែលរដ្ឋាភិបាលថៃ របស់លោក ប្រាយុទ្ធ ច័ន្ទអូឆា ចាប់បញ្ជូនពលករខ្មែរខុសច្បាប់មកកម្ពុជាកាលពី ពាក់កណ្តាលឆ្នាំ២០១៤កន្លងទៅ។

    លោក ស៊ុម ឆាយ ក៏បានឲ្យដឹងផងដែរថា ចំការដំឡូងរបស់លោក តាំងពីពេលដាំ រហូតដល់ដកប្រមូលចូលក្នុង រោងចក្រ គឺពលករខ្មែរជាអ្នកធ្វើទាំងអស់ រូបលោក ក៏ដូចជាថៅកែចំការដំឡូងដទៃទៀត មិនដែលចុះទៅមើល នៅចំការដំឡូងនោះឡើយ។

    លោក SOMMAS ក៏បានបញ្ជាក់ដែរថា ពលករខ្មែរ សុទ្ធតែមានជំនាញខាងដាំដំឡូង ហើយថៅកែចិនមួយចំនួន  បានចរចាចង់ជួលពលករខ្មែរទៅធ្វើចំការជូនពួកគេផងដែរ។ មិនថាតែចំការដំឡូងនោះទេ សូម្បីនៅតាមការដ្ឋាន សំណង់ផ្សេងទៀត ក្រៅតែពីមេការមួយ ទៅពីរនាក់ ក្រៅពីនោះពលករ គឺសុទ្ធសឹងជាពលរដ្ឋខ្មែរ។

    បើតាមការសាកសួរព័ត៌មានជាមួយពលករខ្មែរ ដែលធ្វើការនៅក្នុងប្រទេសថៃ បានរកឃើញថា ពលករខ្មែរធ្វើចំ  ណាកស្រុកទៅប្រទេសថៃ មានដូចជា៖ ខេត្តកំពត តាកែវ ព្រៃវែង ស្វាយរៀង ត្បួងឃ្មុំ កំពង់ចាម កំពង់ធំ សៀម រាប បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង កណ្តាល ភ្នំពេញ (តិចតួចបំផុត) កំពង់ស្ពឺ និង កោះកុង។ ពលករខ្មែរដែលទៅស្វែងរកការងារតាមរយៈមេខ្យល់ត្រូវបានមេខ្យល់បញ្ចុះ បញ្ចូលឲ្យទៅធ្វើការ ជាមួយការអះ អាងថា ទទួលបានប្រាក់ឈ្នួលមួយថ្ងៃ ២៥០ ទៅ ៣០០បាត (៣២,៧៣បាត ស្មើ ៤.០០០រៀល) ហើយមិនត្រូវ បានចាប់ចង ដោយតម្រួតថៃនោះទេ។

    មេខ្យល់ទាំងនេះ មានបណ្តាញជាប្រព័ន្ធទាំងខាងខ្មែរ និង ថៃ ដោយពលរដ្ឋខ្មែរម្នាក់ៗ ចំណាយប្រាក់ចន្លោះ ២.៥០០បាត ទៅ ៣.០០០បាត។ ការចំណាយទាំងនោះ សម្រាប់ការធ្វើដំណើរពីភ្នំពេញ រហូតទៅដល់គោល  ដៅកន្លែងធ្វើការងារ និងបង់ថ្លៃឆ្លងដែនឲ្យប៉ូលីសខ្មែរ ប៉ូលិសថៃ ជាការស្រេច។ នៅពេលពលករចង់វិលត្រឡប់  មកមកស្រុកកំណើតវិញ ត្រូវចំណាយ ១.៥០០បាត ឬ ២.០០០បាត ដោយការធ្វើដំណើរពីទល់ដែន ដល់ផ្ទះជា បន្ទុករបស់ពួកគាត់។

    តាមការរៀបរាប់របស់ពលករខ្មែរ បានឲ្យដឹងថា ជាមធ្យមពលករខ្មែរ ធ្វើការក្នុងប្រទេសថៃ ទទួលបានប្រាក់កម្រៃ  ជាមធ្យម ២៧០បាត ទៅ៣០០បាតក្នុងមួយថ្ងៃ។ ក្រោយពីចំណាយសម្រាប់ការស្នាក់អាស្រ័យ និងហូមចុកក្នុង  ម្នាក់ៗ នៅសល់ចន្លោះពី ៤.០០០បាត ទៅ៥.០០០បាតក្នុងមួយខែ។ ពួកគាត់បានផ្ញើប្រាក់មក ជួយចិញ្ចឹមគ្រួ សារនៅស្រុកកំណើតពីចន្លោះ ២.៥០០បាត ទៅ៣.០០០បាត ប្រសិនបើមានកូនរៀន អាចដល់ ៥.០០០បាត។ ការផ្ញើប្រាក់នៅប្រទេសថៃ ស្រួល ដោយនៅកៀកកន្លែងរស់នៅរបស់ពួកគេតែម្តង។

    ក្នុងចំណោមពលករខ្មែរទាំងនោះ មួយចំនួនមកទាំងគ្រួសារ ប្តី ប្រពន្ធ និងកូន តែមានចំនួនមិនច្រើនទេ។ ប្រ សិនបើមានកូនតូចៗ ភាគច្រើនមិនយកកូនទៅជាមួយទេ ដោយទុកឲ្យនៅរៀនសូត្រនៅស្រុកកំណើត ហើយផ្ញើ លុយមកចិញ្ចឹមរៀនសូត្រ ចន្លោះ ៥.០០០បាត ទៅ៦.០០០បាត៕


    0 0

    ដោយ៖ វ៉ាន់ សារាយ

    ភ្នំពេញ៖ ប្រជាពលករខ្មែរ ដែលមានប្រមាណជា ១លាននាក់ក្នុងប្រទេសថៃ ភាគច្រើនសុទ្ធតែបានបង្ហាញការ ពេញជាមួយជីវភាពក្នុងប្រទេសថៃ ទោះបីជាពួកគេ ត្រូវធ្វើការនឿយហត់យ៉ាងណាក្តី ព្រោះទឹកដីថៃ សម្បូរការ ងារធ្វើជាមួយនិងប្រាក់ខែសមរម្យ ជាពិសេសការចំណាយលើការថែទាំងសុខភាព ឬព្យាបាលជំងឺសម្រាប់ពល ករស្របច្បាប់អស់ត្រឹម ៣០បាត ស្មើនឹងប្រមាណជិត ៤.០០០រៀលប៉ុណ្ណោះ។

    ប្រជាពលករខ្មែរ ត្រូវបានគេមើលឃើញថា បានធ្វើចំណាកស្រុកដូចទឹកបាក់ទំនប់ជារៀងរាល់ឆ្នាំទៅស្វែងរកការ ងារធ្វើនៅក្នុងប្រទេសថៃ។ ជាមួយចំណាកស្រុកនេះ មានព័ត៌មានជារឿយៗថា ពួកគេតែងរងការធ្វើបាបពីទា ហាន ឬថៅកែថៃ។ ព័ត៌មានទាំងនេះ បានធ្វើឲ្យមន្រ្តីរាជរដ្ឋាភិបាល មន្រ្តីបក្សប្រឆាំង អង្គការសង្គមស៊ីវិល បាន ជំរុញការផ្សព្វផ្សាយ ទប់ស្កាត់កុំឲ្យប្រជាពលរដ្ឋខ្មែរធ្វើចំណាកស្រុកទៅធ្វើការនៅក្នុងប្រទេសថៃផងដែរ។ តើ ចំណាកស្រុករបស់ពលរដ្ឋខ្មែរ ចំណេញ ខាត សម្រាប់កម្ពុជា ឬ ជួបផលលំបាកយ៉ាងណាខ្លះ?

    ដើម្បីស្រាយនូវចម្ងល់ ដែលបានចោទសួរខាងលើ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល បានដឹកនាំសហការីរបស់លោកមួយក្រុមចុះទៅកាន់តាមបណ្តាខេត្តនានា ក្នុងប្រទេសថៃ ដែលមានពល ករខ្មែរច្រើននាក់ កំពុងបម្រើការងារ មានដូចជា ខេត្តត្រាត ខេត្តច័ន្ទបូរី ខេត្តឈុនបូរី និង ខេត្តរ៉ាក់យ៉ង។ដំណើរ ស្វែងរកព័ត៌មានពីពលករខ្មែរក្នុងប្រទេសថៃ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃសុក្រ ទី០៦ ដល់ថ្ងៃចន្ទ ទី០៩ ខែកុម្ភៈ ឆ្នាំ ២០១៥ ដោយធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ នៅក្នុងប្រទេសកំពុងអភិវឌ្ឍនរីកចម្រើនជឿនលឿន មួយក្នុងតំបន់អាស៊ានមួយនេះ លោក សយ សុភាព បានចុះទៅជួបប្រជាពលករខ្មែរជាច្រើន ដែលកំពុងធ្វើការ នៅតាមការដ្ឋានសំណង់ភោជនីយដ្ឋាន ចំការដំឡូង រោងចក្រ សហគ្រាស លើទូកនេសាទ និងថៅកែជនជាតិថៃ ជាច្រើននាក់ផងដែរ។

    ប្រជាពលករខ្មែរបម្រើការងារក្នុងប្រទេសថៃ ដែលខ្លះធ្វើការជាង១០ឆ្នាំ ក៏មានដែរនោះ ទាំងក្នុងវិស័យសំណង់ នេសាទ កសិកម្ម ភោជនីយដ្ឋាន រោងចក្រ និងតាមផ្សារ ជាទូទៅទទួលបានប្រាក់ខែប្រមាណ ៣០០បាត ក្នុង មួយថ្ងៃ ហើយមួយខែអាចសល់ចន្លោះពី ៥.០០០បាត ទៅ១០.០០០បាត (៣២,៧៣បាត ស្មើ ៤០០០រៀល) សម្រាប់ពលករតាមរោងចក្រវិញ អាចទទួលបានរហូតដល់ ១៦.០០០បាត ប្រសិនបើថែមម៉ោងច្រើន។ ថ្លៃទឹក ភ្លើង និងផ្ទះ សម្រាប់ពលករបម្រើវិស័យកសិកម្ម នេសាទ និងសំណង់ ថៅកែជារ៉ាប់រង ដោយពួកគេចំណាយតែ ថ្លៃម្ហូប អាហារ និងថ្លៃបាយ។ ដោយឡែកសម្រាប់ពលករនៅតាមរោងចក្រពួកគាត់ត្រូវរ៉ាប់រងទាំង ថ្លៃម្ហូបអាហារ ទឹក ភ្លើង និងកន្លែងស្នាក់នៅ តែថៅកែជួយចេញខ្លះផងដែរ។ សម្រាប់សេវាព្យាបាលវិញ ពលករខ្មែរ ដែលស្រប ច្បាប់ ពួកគេអាចទៅព្យាបាលនៅគ្រប់មន្ទីរពេទ្យរដ្ឋក្នុងប្រទេស ដោយចំណាយតែ ៣០បាតប៉ុណ្ណោះ ពោលប្រ ហែល ៤.០០០រៀល។

    កំពុងអង្គុយរង់ចាំធ្វើលិខិតឆ្លងដែននៅមន្ទីរការងារក្នុងខេត្តត្រាត លោក ហ៊ី ចាន់ថន បានឲ្យដឹងថា លោកបាន ចូលទៅធ្វើការនៅថៃ ដោយខុសច្បាប់លួចឆ្លងតាមទូក ដោយចំណាយលុយ ៥០០បាតទៅឲ្យមេខ្យល់។

    បុរសអ្នកស្រុកគិរីសាគរ ខេត្តកោះកុង បាននាំទាំងភរិយា និងកូនតូចម្នាក់ផងដែរ ទៅធ្វើការងារលើទូកនេសាទ របស់ថៃ។ បុរសវ័យ ៣០ឆ្នាំ ដែលបានចូលទៅធ្វើការក្នុងប្រទេសថៃ កាលពីពីឆ្នាំ២០០៤នោះ  បានឲ្យដឹងថា លោករកបានចំណូល ៣០០ ទៅ៣៥០បាតក្នុងមួយថ្ងៃ ហើយអាចសល់ពី ៤.០០០ ទៅ៥.០០០បាតក្នុងមួយ ខែ។

    បុរសអ្នកខេត្តបាត់ដំបងម្នាក់ បានធ្លាក់ខ្លួនក្លាយជាពលករប្រទេសថៃ និងបង្ខំកូន៤នាក់ផ្សេងទៀត ឲ្យឈប់រៀន សូត្រ ដើម្បីស្វែងរកប្រាក់ក្នុងប្រទេសថៃសងបំណុល ព្រោះតែការចិញ្ចឹមមាន់ខាតចុងខាតដើមក្រោយពីក្រុមហ៊ុន ស៊ីភីឈប់ទិញមាន់របស់គាត់។

    លោក សុខ ឌាំង បានរៀបរាប់ថា «ខ្ញុំមកធ្វើការនៅស្រុកថៃ ក្រោយពីមានសង្រ្គាមនៅព្រំដែន ព្រះវិហារ ហើយ ក្រុមហ៊ុនស៊ីភី ឈប់ទិញមាន់ ធ្វើឲ្យខ្ញុំខាតចុងខាតដើម ជំពាក់លុយគេ។ ខ្ញុំក៏បង្ខំចិត្តឲ្យកូនឈប់រៀនមករកការ ងារធ្វើនៅក្នុងប្រទេសថៃ»។

    បុរសវ័យប្រមាណជា ៤៤ឆ្នាំរូបនេះ បានបន្តថា រូបគាត់ និងកូនៗ៤នាក់ផ្សេងទៀត បានឆ្លងចូលទៅព្រំដែនថៃ តាមច្រកឡែម ដោយចំណាយលុយឲ្យមេខ្យល់ម្នាក់ប្រមាណ ២.៥០០បាត។ ពួកគាត់ បាននាំគ្នាធ្វើការក្នុងរោង ចក្រក្រដាស់ និង បន្ទះស៊ីឌី ដោយលោកទទួលថ្លៃពលកម្ម ៣០០បាតក្នុងមួយថ្ងៃ និងថ្លៃអាហារ ២៥បាត។ ប្រ សិនមានថែមម៉ោងច្រើន ពួកគាត់ ក៏បានលុយកើនច្រើនតាមនោះផងដែរ តែត្រូវជួលផ្ទះ និងបង់ថ្លៃទឹក ភ្លើង ដោយខ្លួនឯង។

    បុរស ដែលធ្លាក់ខ្លួនជាពលករដោយកសារចិញ្ចឹមមាន់ខាតដើមនេះ ក៏បានឲ្យដឹងផងដែរថា នៅក្នុងរោងចក្រ របស់លោក បម្រើការងារភាគច្រើនជាជនជាតិខ្មែរ ហើយការរស់នៅមិនសូវជាជួបការលំបាកនោះទេ ប្រសិន បើស្របច្បាប់ តែបើមិនស្របច្បាប់អាចជួបការលំបាកបន្តិចបន្តួច។

    បន្ទាប់ពីបញ្ចប់ការសាកសួរពលករខ្មែរនៅក្នុងខេត្តឈុនបូរី លោក សយ សុភាព និងក្រុមការងារ ក៏បន្តចុះទៅ កាន់ខេត្តរ៉ាក់យ៉ង។ នៅលើវាលដីចំការដំឡូងជាច្រើនហិកតាមួយកន្លែងស្ថិតនៅឃុំសំណាក់ថន ស្រុកបានឆាង ខេត្តរ៉ាក់យ៉ងមានសភាពស្ងាត់ច្រងុំ មើលទៅមិនមានឃើញថៅកែប្រទេសថៃ ឬកម្មករដទៃក្រៅពីពលរដ្ឋខ្មែរប្រ មាណជា ១០នាក់។ ពួកគេបានម៉ៅដីចំការនេះ  ស៊ីឈ្នួលដាំដំឡូងឲ្យថៅកែថៃ ក្នុងមួយរ៉ៃ ស្មើនឹង ១.៦០០ ម៉ែត្រការ៉េ ៣០០បាត។ អ្នកដាំដំឡូងទាំងអស់ បានឃ្លុំមុខជិតៗ ព្រោះតែពួកគេខ្លាចកំដៅសូរ្យសែង ដ៏សែនក្តៅ បំផ្លាញសាច់ និងសម្រស់របស់ពួកគេ។

    អ្នកស្រី រៀម ពលរដ្ឋមានស្រុកកំណើតក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានចូលបម្រើការងារនៅប្រទេសថៃជា អ្នកដាំ ដក និងមើលថែទាំចំការដំឡូង អស់រយៈពេលជាង ១០ឆ្នាំហើយ។

    អ្នកស្រី បានឲ្យដឹងថា ការចូលទៅធ្វើការនៅប្រទេសថៃ ដោយសារអ្នកស្រីមានដីតិចតួចសម្រាប់បង្កបង្កើនផល និងមិនអាចទ្រទ្រង់ការរស់នៅរបស់ក្រុមគ្រួសារ។ អ្នកស្រីវ័យប្រមាណ ៤០ឆ្នាំ និយាយតាមសំនៀងអ្នកខេត្តព្រៃ វែង បានបន្តឲ្យដឹងថាអ្នកស្រីចូលបម្រើការងារក្នុងប្រទេសថៃ តាមរយៈមេខ្យល់ ដោយចំណាយលុយអស់ ២.៥០០បាត ឲ្យពួកគេជូនឆ្លងដែនរហូតដល់គោលដៅធ្វើការសព្វថ្ងៃ។ អ្នកស្រី បានធ្វើការជាអ្នកដាំដំឡូងក្នុង ប្រទេសថៃ ដោយម៉ៅក្នុងមួយរ៉ៃ ស្មើ ១៦០០ម៉ែត្រការ៉េ តម្លៃ ៣០០បាត ហើយជាមធ្យមពួកគាត់សល់កម្រៃ ៥.០០០បាតក្នុងមួយខែ។ សម្រាប់ថ្លៃទឹក ភ្លើង និងកន្លែងស្នាក់នៅ ត្រូវបានថៅកែជាអ្នករ៉ាប់រង។

    ក្រោយបញ្ចប់ការសាកសួរជាមួយពលករខ្មែរក្នុងចំការដំឡូងហើយ ក្រុមការងាររបស់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល ដែលមានការជូនដំណើរដោយថៅកែជនជាតិថៃផងនោះ បានបន្តដំណើរចុះទៅជួបប្រជាពលករខ្មែរ ដែលធ្វើការក្នុងរោងចក្រគ្រឿងសមុទ្រនៅតំបន់សេដ្ឋកិច្ចពិសេសអមតៈ ស្ថិតក្នុងឃុំម៉ាប យ៉ាងផន ស្រុកពួកដែង ខេត្តរ៉ាក់យ៉ង។ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥ ដែលជាថ្ងៃអាទិត្យ ពលករខ្មែរបាននៅជុំគ្នា ពួកគេមិនបានទៅធ្វើ ការនោះទេ ធ្វើឲ្យតំបន់ផ្ទះជួលនេះ មើលទៅមានសភាពអ៊ូរអរសុទ្ធតែជាប្រជាពលរដ្ឋខ្មែរ មិនចាញ់តំបន់រោង ចក្រតាមបណ្តោយផ្លូវវេងស្រេងប៉ុន្មានទេ។

    ពលករក្នុងតំបន់សេដ្ឋកិច្ចពិសេសអមតៈហាក់មានជីវភាពធូរធារជាងគេ ពោលពួកគេអាចសន្សំលុយទិញម៉ូតូប្រើ ប្រាស់ដោយខ្លួនឯង ហើយខ្លះទៀតសន្សំលុយបានទិញមាសពាក់ជាប់ខ្លួន និងមិនខ្លារអានិងបង្ហាញ ដូចស្រុក ខ្មែរនោះទេ។ ពលករ នៅតំបន់នេះ ភាគច្រើនមកពីខេត្តស្វាយរៀង និង ព្រៃវែង។ ពលករក្នុងតំបន់សេដ្ឋកិច្ច ដែលប្រជុំដោយរោងចក្រក្នុងខេត្ត រ៉ាក់យ៉ង អាចប្រាក់ឈ្នួលចន្លោះពី ៨.០០០ ទៅជាង ១ម៉ឺនបាត ពោលមិន តិចជាង ៣០០ដុល្លារ ក្នុងមួយខែ។

    កម្លាំងពលកម្មរបស់ពលករខ្មែរ បានដើរតួសំខាន់សម្រាប់ជួយជ្រោងដល់សេដ្ឋកិច្ចរបស់ថៃ ស្ទើរគ្រប់វិស័យ រាជ រដ្ឋាភិបាល និង ថៅកែក្រុមហ៊ុននៅក្នុងប្រទេសថៃ ពួកគេបានសហការជួយសម្របសម្រួលលក្ខខណ្ឌជាច្រើន ដើម្បីឲ្យពលរដ្ឋខ្មែរ បានរស់នៅ និងធ្វើការក្នុងប្រទេសថៃ។ បើតាមការជួបសាកសួរផ្ទាល់ជា មួយពលករខ្មែរជា ច្រើននាក់ កំពុងធ្វើការនៅក្នុងប្រទេសថៃបានឲ្យដឹងថាពលករខ្មែរភាគច្រើនបំផុត បានចូល ទៅក្នុងប្រទេសថៃ តាមរយៈមេខ្យល់ និង ខុសច្បាប់ ដោយចំណាយថ្លៃរត់ការចន្លោះ ២.៥០០បាត ទៅ ៣.០០០ បាត។ បន្ទាប់ ពីចូលទៅដល់កន្លែងធ្វើការក្នុងប្រទេសថៃហើយ ពលករខ្មែរត្រូវបានថៅកែថៃធានា និង ជួយលាក់ បាំងពីអាជ្ញា ធរថៃផងដែរ ដើម្បីបានបម្រើការងាររបស់ពួកគេ។

    អ្នកស្រី ចាន់ សូវ៉េត អាយុ ៤៣ឆ្នាំ រួមនិងកូន ៣នាក់ផ្សេងទៀត មកពីភូមិ-ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង បានចូលបម្រើការងារនៅរោងចក្រគ្រឿងសមុទ្រក្នុងតំបន់សេដ្ឋកិច្ចពិសេសអមតៈ អស់រយៈពេល ៣ឆ្នាំមកហើយ។

    នៅក្នុងបន្ទប់ស្នាក់នៅទំហំប្រមាណជា ៤ម៉ែត្រ អ្នកស្រី ចាន់ សូវ៉េត បានឲ្យដឹងថា អ្នកស្រីឆ្លងចូលទៅប្រទេស ថៃតាមរយៈមេខ្យល់ជនជាតិខ្មែរ តាមច្រកប៉ោយប៉ែត ឆ្លងកាត់តាមអូរ ដោយចំណាយប្រាក់ប្រមាណ ៣.០០០ បាត។ បន្ទាប់ពីចូលដល់ប្រទេសថៃ អ្នកត្រូវអ្នកស្រីត្រូវបានប្អូននាំទៅធ្វើប័ណ្ណការងារហើយបម្រើការងារទាំង ម្តាយ និងកូនតែម្តង។

    អ្នកស្រីបញ្ជាក់ថា ការរស់នៅក្នុងប្រទេសថៃ បានសុខសប្បាយ និងមិនមានការធ្វើទុក្ខបុកម្នេញអ្វីនោះទេ។ អ្នក ស្រីធ្វើការបានមួយថ្ងៃ ៣០០បាត ហើយអាចសល់បានមួយ ១ម៉ឺនបាតក្នុងមួយខែ ប្រសិនបើថែមម៉ោងច្រើន តែ បើមិនមានថែមម៉ោង អាចសល់ ៥.០០០បាត។

    បើតាមការរៀបរាប់ជាមួយការសាកសួរប្រជាពលករខ្មែរជាច្រើននាក់ ពួកគេភាគច្រើនបានបង្ហាញការពេញចិត្ត ពេញថ្លើមខ្លាំងជាមួយជីវភាពជាពលករក្នុងប្រទេសថៃ។ ពួកគេត្រូវបានថៅកែលើកទឹកចិត្តយ៉ាងខ្លាំង ដើម្បីឲ្យ ពួកគេបាននៅបម្រើការងារក្នុងប្រទេសថៃ។

    ទោះបីជាការរស់នៅក្នុងប្រទេសថៃរបស់ពលករខ្មែរមានភាពល្អប្រសើរច្រើនយ៉ាងណាក្តី តែប្រជាពលករ ក៏ដូច ជាថៅកែជនជាតិថៃ បានទទូចឲ្យមានការបង្កើនការចុះសួរសុខទុក្ខ ពីមន្រ្តីស្ថានទូតខ្មែរប្រចាំប្រទេសថៃ និងមន្រ្តី ពាក់ព័ន្ធដទៃទៀតរបស់រាជរដ្ឋាភិបាលខ្មែរ ព្រោះចាប់តាំងពីពលករខ្មែរ បានចូលបម្រើការងារក្នុងប្រទេសថៃជាង ១០ឆ្នាំមកហើយនោះ ពួកគេមិនដែលឃើញមុខមន្រ្តីខ្មែរណាម្នាក់ចុះទៅសួរសុខទុក្ខ ក្តៅរងារត្រជាក់ យ៉ាងណា ឡើយ។

    អ្នកស្រី រៀម បានរៀបរាប់ថា «ចាប់តាំងពីខ្ញុំមកនៅទីនេះ អស់រយៈពេលជាង ១០ឆ្នាំហើយ ខ្ញុំមិនដែលឃើញ មានមន្រ្តីណាម្នាក់ចុះមកឲ្យឃើញមុខ ឬស្វែងយល់ការរស់នៅរបស់ពួកខ្ញុំថា យ៉ាងម៉េចនោះទេ។ ខ្ញុំចង់ឲ្យពួក គាត់មកជួយមើលពួកខ្ញុំផង»។

    មិនខុសពីពលករខ្មែរ ថៅកែជនជាតិថៃ លោក SOMMAS SUPAPHOL សមាជិកក្រុមប្រឹក្សាកសិករជាតិថៃ និងជាថៅកែចំការដំឡូង និង រោងចក្រ ហ្គាសនៅក្នុងខេត្តឈុនបូរី ក៏បានទទូចឲ្យរាជរដ្ឋាភិបាលខ្មែរ ដាក់ចេញ នូវគោល នយោបាយ ដើម្បីមើលថែ និងយកចិត្តទុកដាក់ដល់ពលករខ្មែរនៅក្នុងប្រទេសថៃផងដែរ។ លោកបាន បញ្ជាក់ថា ការបង្កើតគោលនយោបាយយកចិត្តទុកដាក់លើពលករខ្មែរនៅក្រៅប្រទេស អាចជួយឲ្យប្រជាពលរដ្ឋ ខ្មែររួចផុតពីការធ្វើបាបពីថៅកែថៃគ្មានចិត្តមេត្តាមួយចំនួនផងដែរ។

    លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ជាអ្នកព័ត៌មានរបស់កម្ពុជា ដែលបានចុះជួប ពលករខ្មែរក្នុងទឹកដីថៃជាលើកដំបូងនោះ ក៏បានស្នើដល់ថៅកែជនជាតិថៃ ឲ្យជួយមើលថែប្រជាពលរដ្ឋខ្មែរ និង កុំប្រើហិង្សាពួកគេ។ លោកបានគូសបញ្ជាក់ទៅកាន់ថៅកែជនជាតិថៃថា «ប្រជាពលរដ្ឋខ្មែរចូលចិត្តការប្រើដោយ ពាក្យសម្តីផ្អែមល្ហែម និងលួងលោម ហើយមិនចូលចិត្តការប្រើជាមួយពាក្យសម្តីទ្រគោះបោះបោកឡើយ»។

    បន្ទាប់ពីការស្វែងយល់ពីដំណើរជីវិត ការរស់នៅ និងធ្វើការរបស់ពលករខ្មែរ ក្នុងទឹកដីថៃអស់រយៈពេល ៣ថ្ងៃ ហើយនោះ នៅរាត្រីថ្ងៃអាទិត្យ ដែលជាថ្ងៃចុងក្រោយ លោក សយ សុភាព ក្រុមការងារ ពលករខ្មែរ រួមនិងថៅកែ ជនជាតិថៃ បានស្រស់ស្រូបអាហារជុំគ្នា ប្រកបដោយភាតរភាព និងពោរពេញដោយភាពស្និទ្ធស្នាលក្នុងនាមជាតិ រួមឈាមខ្មែរតែមួយ និងក្នុងនាមជាជាតិសាសន៍ មានភូមិផងរបងតែមួយ។ ក្រៅពីការស្រស់ស្រូបអាហារជុំគ្នា លោក សយ សុភាព ពលករខ្មែរ និងថៅកែជនជាតិថៃ បានរាំកម្សាន្តសប្បាយផងដែរ មុនពេលលាត្រឡប់មក ទឹកដីកម្ពុជាវិញ៕


    0 0

    កណ្តាលៈ នៅថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង១៤និង២០នាទី លើផ្លូវជាតិលេខ ២១ចន្លោះបង្គោលភ្លើង NR499 NR500 ស្ថិតក្នុងភូមិស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មាន ករណីគ្រោះថ្នាក់ចរាចរ មួយបានកើតឡើង រវាងរថយន្ត  និងម៉ូតូ ដែលមានទិសដៅ ស្របគ្នា បណ្តាល ជនរងគ្រោះជាម្ចាស់ម៉ូតូម្នាក់ រងរបួសធ្ងន់។

    ជនរងគ្រោះដែលជាម្ចាស់ម៉ូតូមានឈ្មោះ ម៉ី សារិន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ បើក ម៉ូតូម៉ាក C70 ពណ៌ខៀវចាស់ ពាក់ស្លាកលេខ កណ្តាល1o-4784 បើកពីត្បូង ទៅជើង របួសធ្ងន់ ត្រូវបានគេបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ ភ្នំពេញ។ ចំណែកអ្នកបើក រថយន្ដបង្ក ឈ្មោះជីម លន ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរបើកបរ មានទីលំនៅ ភូមិព្រែកលោក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល  បើកបររថយន្ដ ម៉ាក HYUNDAI ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2J-2301បើក ពីត្បូង ទៅ ជើង ស្របទិសគ្នា។

    តាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកបើករថយន្ត បើកបរក្នុងអការស្រវឹង គ្រប់គ្រងស្មារតីខ្លួនមិនបាន បើកបរមាន ល្បឿនលឿន បានរ៉េចង្កូត ទៅប៉ះ ម៉ូតូ បណ្តាលអោយអ្នកបើកម៉ូតូ រងរបួស រីឯអ្នករួមដំណើររងរបួសស្រាល ឈ្មោះហុក ស៊ីថា អាយុ៤៩ឆ្នាំ ត្រូវជាប្រពន្ធ ជនរងគ្រោះ។  

    បច្ចុប្បន្នរថយន្តបង្ក រួមនឹងម៉ូតូជនរងគ្រោះត្រូវបាន យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកកោះធំ រង់ចាំដោះស្រាយ ទៅតាមនីតិវិធី៕


    0 0

    អាបូចា៖ យ៉ាងហោចណាស់ មនុស្ស ២០នាក់ បានស្លាប់នៅក្នុង ការវាយប្រហារចំនួនពីរ កន្លែង ដាច់ដោយឡែកពីគ្នា ស្ថិតនៅក្នុងភូមិ នៃរដ្ឋប័រណូ ភាគឦសានប្រទេស នីហ្សេរីយ៉ា កាលពី ព្រឹកថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ ស្របពេល ដែលក្រុមបូកូ ហារ៉ាម ត្រូវគេបានសំដៅមុខ ព្រួញចោទប្រកាន់ថា អ្នកបង្កការវាយប្រហារនោះ។

    ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា មន្ត្រីបម្រើការងារក្នុងតំបន់ ដែល ត្រូវបានបង្កើតឡើង ដោយប្រជាជនទាំងអស់នៅរដ្ឋភាគខាងជើងប្រទេសអាហ្វ្រិកមួយនេះ គឺលោក ប៊ីឡាល មូស្តាហ្វា និយាយថា លោកបានឃើញដោយផ្ទាល់នូវការវាយប្រហារ ទៅលើភូមិ អាល់គីដៀវ ដែលមានចម្ងាយ ៣០ គីឡូម៉ែត្រពីទីក្រុងម៉េឌូហ្គួរី របស់រដ្ឋ ប័រណូ កាលពីព្រឹកមិញនេះ។

    បើតាមសម្តីរបស់មន្ត្រីខាងលើឲ្យដឹងថា ក្រុមអ្នកវាយប្រហារដែលគេសង្ស័យថា ជាពួក សកម្មប្រយុទ្ធបូកូហារ៉ាម បានជិះម៉ូតូជាច្រើនគ្រឿង រួចបើកការបាញ់ប្រហារទៅលើ ក្រុម ប្រជាជនស្លូតត្រង់ទាំងកម្រោលជាទីបំផុត។ ការវាយប្រហារធ្វើឡើងនៅតាមទីប្រជុំជន និង មានការចូលទៅបាញ់ រះក្នុងលំនៅដ្ឋាន របស់ប្រជាជនមួយ ចំនួនថែមទៀតផង៕


    0 0

    កណ្តាលៈ នៅវេលាម៉ោង ១៩:១៥នាទី ថ្ងៃទី ១៣ ខែកុម្ភះ ឆ្នាំ២០១៥ ត្រង់ចំណុចមុខយានដ្ធាន គួង សុខលី ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មានគ្រោះថ្នាក់ចរាចរមួយបានកើតឡើង បង្កឡើងដោយ ម៉ូតូសណ្តោងរ៉ឺម៉កមិនស្គាល់ម៉ាក មួយគ្រឿង ជនរងគ្រោះ២នាក់រងរបួសធ្ងន់។

    តាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកបើកបរបានរត់គេចខ្លួនបាត់បន្ទាប់បង្កសកម្មភាព ដោយធ្វើដំណើរ ក្នុងទិសដៅពីត្បូងមកជើង លុះមកដល់ចំណុចខាងលើ បានប៉ះអ្នកជិះកង់ពណ៍ទឹកប្រាក់ ឌុបគ្នា២នាក់ ក្នុងទិសដៅស្របគ្នា។

    ជនរងគ្រោះដែលជា អ្នកជិះកង់ មានឈ្មោះ ពៅ ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ (រងរបួសធ្ងន់) និងអ្នករួមដំណើរពីក្រោយឈ្មោះ សួង សៅ ភេទប្រុស អាយុ៣៦ឆ្នាំ រងរបួសស្រាល។

    ជនរងគ្រោះ ទាំង២នាក់ ត្រូវបានរថយន្តរបស់ស្នងការដ្ធានខេត្ត ដឹកយកមកសង្គ្រោះ នៅគ្លីនិកឯកជនមួយ រីឯមធ្យោបាយ(កង់) ត្រូវបានសមត្ថកិច្ច ដឹកយកមករក្សារទុក នៅអធិការដ្ធានក្រុងតាខ្មៅ បណ្តោះអាសន្ន៕


    0 0

    សៀមរាប ៖ មជ្ឈមណ្ឌល បណ្ដុះបណ្ដាលអង្គរ នៃអាជ្ញាធរជាតិ អប្សរា បានរៀបចំវគ្គ បណ្ដុះបណ្ដាល ស្ដីពី “ទេសចរណ៍ វប្បធម៌” ចាប់ពីថ្ងៃទី៩ ដល់ ទី១៤ កុម្ភះ ២០១៥ នៅអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប ។ នេះ គឺជាការឆ្លើយតប ទៅនឹង តម្រូវការជាក់ស្ដែង ជាពិសេស ការអនុវត្តន៍ប្រកបដោយជោគជ័យ នូវផែនការ គ្រប់គ្រប់ទេសចរណ៍ និងដើម្បីផ្ដល់នូវចំណេះ ដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ជួនដល់សិក្ខាកាម ក្នុងក្របខណ្ឌអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ប្រកបដោយចិរភាព ។

    នៅក្នុងវគ្គនោះ លោកព្រឹទ្ធាចារ្យ Hervé Barré បានបញ្ចេញទស្សនៈថា កម្ពុជា បានក្លាយជាគំរួដ៏ប្រសើរ និងជាមជ្ឈមណ្ឌល សម្រាប់ការសិក្សាស្រាវជ្រាវ និងអនុវត្តន៍ លើការគ្រប់គ្រង អភិវឌ្ឍន៍ និងអភិរក្ស សម្បត្តិបេតិកភណ្ឌពិភពលោក។

    សិក្ខាសាលានេះ ក្រោមការផ្ដួចផ្ដើមគំនិតរបស់ លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងកិច្ចចិតខំប្រឹងប្រែងគាំទ្រ របស់លោកសាស្ដ្រចារ្យ Azedine BESCHAOUCH ទីប្រឹក្សារាជរដ្ឋាភិបាល និងលោក សុខ សង្វារ ប្រធានក្រុមការងារអនុវត្តន៍ផែនការ ទេសចរណ៍ និងមានសិក្ខាកាម ចូលរួមចំនួន៤៨រូប មកពីអាជ្ញាជាតិអប្សរា អាជ្ញាធរព្រះវិហារ ក្រសួងទេសចរណ៍ ក្រសួងវប្បធម និងនិស្សិតមកពីសាកលវិទ្យាល័យបញ្ញាសាស្ត្រ និង បៀលប្រាយ ជាដើម  ។

    លោក ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ កាលពីពេលបើកវគ្គនេះថា កាលពី ថ្ងៃទី៤ ដល់ថ្ងៃទី៦ កុម្ភះ ២០១៥ កន្លងទៅថ្មីៗនេះ សន្និសីទពិភពលោកលើកទី១ ស្ដីពី ទេសចរណ៍ និង វប្បធម៌ ក្នុងប្រធានបទ “ការកសាងភាពជាដៃគូថ្មី” ដែលសហការផ្ដួចផ្ដើមដោយ អង្គការទេសចរណ៍ ពិភពលោក និងអង្គការយូណេស្កូ (UNWTO/ UNESCO) និងរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំឡើង នៅក្នុងខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ។

    លោកក៏បានរំលឹកថា សន្និសីទនេះ គឺបាននាំមកនូវការជួបជុំរវាងរដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ រដ្ឋមន្ត្រី ក្រសួង បប្បធម៌ ជាច្រើន ប្រទេស និងភាគីពាក់ព័ន្ធនានា សម្រាប់ការពិភាក្សា កំណត់នូវបញ្ហាប្រឈម និងឱកាស ដើម្បីប្រើប្រាស់វិស័យ ទេសចរណ៍ និងវប្បធម៌ ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើន ការងារផ្នែកសេវាកម្មទេស ចរណ៍ជាដើម។ លោកបញ្ជាក់ថា និន្នាការទេសចរណ៍ក្នុងទស្សវត្យទី២១ គឺទេស ចរណ៍វប្បធម៌ និងបេតិកភណ្ឌ ដែលអ្នកទេសចរណ៍ ចាប់ អារម្មណ៍ធ្វើការទស្សនា តំបន់បេតិកភណ្ឌ ប្រាសាទបុរាណ និងវត្ថុសិល្បៈ កាន់តែមានការកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ ។

    លោក សុខ សង្វារ ប្រធានក្រុមការងារអនុវត្តន៍ផែនការគ្រប់គ្រងទេសចរណ៍ (TMP) ដែលបានជ្រោម ជ្រែងឲ្យ មានកម្មវិធីនេះ បានមានប្រសាសន៍ ក្នុងដំណើរចុះកម្មសិក្សារបស់សិក្ខាកាម នៅឯប្រាសាទ បន្ទាយស្រី កាលពីព្រឹកមិញនេះ ថា វគ្គបណ្ដុះបណ្ដាលនេះ គឺដោយមានការលះបង់ពេលវេលាដ៏មានតម្លៃ ពីលោកព្រឹទ្ធាចារ្យ Hervé Barré ជនជាតិបារាំង ដែលអតីតលោកជាប្រធានផ្នែកទេសចរណ៍វប្បធម៌ របស់អង្គការ យូណេស្កូ ដែលបានមកចែករំលែកចំណេះដឹង និងបទពិសោធន៍ ក្នុងផ្នែកទេសចរណ៍វប្បធម៌ ជាលំដាប់អន្តរជាតិ ផងដែរ ។

    លោកបានបញ្ជាក់ថា ឆ្លងកាត់វគ្គសិក្ខាសាលាដ៏មានសារៈសំខាន់ ក្នុងរយៈពេលមួយសប្ដាហ៍នេះ សិក្ខាកាមរបស់យើង បានទទួលនូវចំណេះដឹងយ៉ាងច្រើន និងថ្មីៗបន្ថែមទៀត ទាក់ទងនឹងវិស័យទេស ចរណ៍និងវប្បធម៌ ជាពិសេសគឺការគ្រប់គ្រង និងអភិរក្សបេតិកភណ្ឌ ។

    លោកក៏បានលើកឡើងអំពីលំហូរ នៃចរន្ដភ្ញៀវទេសចរមានការកើនឡើងជាលំដាប់ ហើយកម្ពុជាយើង ក៏មានមោទនភាព ផងដែរ ដែលអង្គការ UNWTO/ UNESCO រួមនិងស្ថាប័នជាតិ­អន្តរជាតិ ជាច្រើនបានទទួល ស្គាល់ នូវរាល់កិច្ចប្រឹងប្រែង និងឆន្ទៈពិតប្រាកដរបស់កម្ពុជា ក្នុងការគ្រប់គ្រង ការអភិរក្ស និងអភិវឌ្ឍន៍ វិស័យទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌប្រកបដោយចិរភាព ។

    ចំពោះលោកព្រឹទ្ធាចារ្យ Hervé Barré បានបញ្ចេញទស្សនៈផ្ទាល់ខ្លួន និងឆ្លងតាមចំណេះដឹង បទពិសោធន៍ ជាសកលរបស់ លោកថា លោកមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះវិស័យទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ និងរាល់សម្បត្តិបេតិកភណ្ឌ នៅប្រទេសកម្ពុជា ដែលលោកតែងតែបានមកទីនេះ ក្នុងនាមផ្ទាល់ខ្លួន ក៏ដូចជាបេសកកម្មការងាររបស់លោក ។ យើងអាចនិយាយបានថា តំបន់ឧទ្យានអង្គរ គឺជាបេតិកភណ្ឌដ៏រស់រវើក ជាបេតិកភណ្ឌដ៏ពិសិដ្ឋក្នុងលោក និងជាតំបន់ ទស្សណីយភាពប្រកប ដោយភាពទាក់ទាញបំផុត ។

    លោកបានបន្ដមានប្រសាសន៍ថា កម្ពុជា បានរួមសហការជាមួយដៃគូរពាក់ព័ន្ធនានា ដែលក្នុងនោះ មានអង្គការ យូណេស្កូ បានក្លាយជាគំរូដ៏ប្រសើរមួយ ក្នុងការគ្រប់គ្រង អភិរក្ស និងអភិរក្សសម្បត្តិ បេតិកភណ្ឌ ទេសចរណ៍ វប្បធម៌ ក្នុងរយៈពេល ជិត៣ទសវត្សរ៍កន្លងទៅនេះ ។ ជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះ គឺកម្ពុជាខ្លួនឯង បានពង្រីក និងពង្រឹងនូវសមត្ថភាព និង លទ្ធភាព ក្នុងការអនុវត្តន៍លើការគ្រប់គ្រង អភិវឌ្ឍន៍ និងអភិរក្ស សម្បត្តិបេតិកភណ្ឌ រួមនិងវិស័យទេសចរណ៍ វប្បធម៌ ប្រកប ដោយគុណភាព និងចិរភាព ផងដែរ។ ហើយអ្វីដែលសំខាន់ផងដែរនោះ គឺកម្ពុជា បានក្លាយជាគំរួ ដ៏ប្រសើរ និងជាមជ្ឈ មណ្ឌលសម្រាប់ការសិក្សា ស្រាវជ្រាវ និងអនុវត្តន៍ លើការគ្រប់គ្រង អភិវឌ្ឍន៍ និងអភិរក្ស សម្បត្តិបេតិកភណ្ឌពិភពលោក ដែរ ៕


    0 0

    សៀមរាប៖ ក្រុមទំនាក់ទំនងសាធារណៈ ព្រឹត្តិការណ៍ អង្គរសង្ក្រាន្ន នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅថ្ងៃទី១៤  កុម្ភៈ ឆ្នាំ២០១៥នេះ បានរៀបចំវគ្គបណ្ដុះបណ្ដាលមួយសហភាពសហព័ន្ធ យុវជនកម្ពុជា ក្នុងរយៈពេលមួយថ្ងៃស្តីពី “ការសរសេរ និងរាយការណ៍ព័ត៌មានទាន់ហេតុការណ៍ និងបែប អធិប្បាយ”  ដែលវគ្គបណ្តុះបណ្តាល នេះនឹងប្រព្រឹត្តិទៅនៅទីស្នាក់ការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ។

    សម្រាប់វគ្គនេះគឺមានការចូលរួមបើកពី លោក សោម រតនា នាយក DMC, លោក កែវ ពេជ្រនិមល់ ប្រធាន មន្ទីរ  ព័ត៌មានខេត្តសៀមរាប។  វគ្គនេះដោយមានការសម្របសម្រួលនិងការធ្វើបទបង្ហាញពីលោក  សោម រតនា ដោយ ផ្ទាល់ លោក ឆាយ សុផល គ្រូឧទ្ទេសន៍ ផ្នែកសារព័ត៌មាននៅ DMC, និងលោក ទិត្យ ច័ន្ទតារា គ្រូឧទ្ទេសន៍ ផ្នែក សារព័ត៌មាននៅ DMC  និងមានអ្នកចូលរួម  ជាអ្នកសារព័ត៌មាន  មកពីស្ថាប័នផ្សេងៗគ្នា ទាំងវិទ្យុ ទូរទស្សន៍ ការសែត ទស្សនាវដ្ដី និងគេហ៍ទំព័រ អាជ្ញាធរអប្សរា ប្រមាណជាង ៣០រូប។

    បានមានប្រសាសន៍នៅក្នុងពិធីបើកនោះថាវគ្គនេះមានគោលបំណងផ្ដល់ជូន សិក្ខាកាមស្តីពីរបៀបសរសរ អត្ថបទ ព័ត៌មានបែបអធិប្បាយ បទយកការណ៍ និងព័ត៌មានទាន់ហេតុការណ៍ បង្កើនការយល់ដឹងស្តីពីក្រម សីលធម៌ និង ច្បាប់សារព័ត៌មាន ណែនាំពីវិធីសាស្រ្តថ្មីៗស្តីពីការថតរូបភាពសន្លឹក និងវីដេអូ។

    ហើយសិក្ខាកាមនឹងទទួលបាននូវវិធីសាស្រ្តថ្មីៗមួយចំនួនដូចជា៖  វិធីសាស្រ្តស្វែងរកមុំដើម្បីសរសេរអត្ថបទព័ត៌មានទាន់ហេតុការណ៍ និងបទយកការណ៍សម្រាប់កាសែត វិទ្យុ ទូរទស្សន៍ និងគេហទំព័រ។ យល់ដឹងពីក្រមសីលធម៌និងច្បាប់សារព័ត៌មានជាទូទៅ  និងយល់ដឹងពី វិធីសាស្រ្ត បន្ថែមក្នុងការថតរូបភាពសន្លឹក និងរូបវីដេអូឲ្យបានកាន់តែប្រសើរ ។

    រួមទាំងបានដឹងពីការចូលរួមក្នុង ការសរសេរអត្ថបទព័ត៌មានយករង្វាន់ទាក់ទិន នឹងព្រឹត្តិការណ៍អង្គរ សង្រ្កាន្ត ឆ្នាំ២០១៥ ។

    លោកបានបញ្ជាក់ថា ដោយមានការគាំទ្រពីសំណាក់ក្រសួងព័ត៌មាន និងដើម្បីជាការចូលរួមលើកកំពស់ ក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មានជាពិសេសដើម្បីផ្តល់លទ្ធភាពឲ្យអ្នកសារព័ត៌មានអាចយកព័ត៌មាន ប្រកបដោយតម្លៃព័ត៌មាននិងក្រមសីលធម៌នៅក្នុងអំឡុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តដែលនឹងប្រារព្ធធ្វើចាប់ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥ ខាងមុខនេះ ៕


    0 0

    ភ្នំពេញ ៖ ក្រុមហ៊ុន ឃែរី វើលដ៏ប្រ៊ីដ ឡូជីស្ទីក និងក្រុមហ៊ុន អ៊ិចស្ព្រេស ខេមបូឌា ដែលជាក្រុមហ៊ុនផ្តល់សេវាកម្ម ដឹក ជញ្ជូនទំនិញ បានប្រកាសពីការរួមបញ្ចូលគ្នា ជាក្រុមហ៊ុនតែមួយ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ក្នុងគោលដៅ ពង្រីកសេវា កម្មដឹកជញ្ជូន ឱ្យកាន់តែរឹងមាំនៅក្នុងប្រទេសកម្ពុជា ។

    ក្នុងការរួមបញ្ចូលគ្នានេះ ក្រុមហ៊ុន ឃែរី វើលដ៏ប្រ៊ីដ ឡូជីស្ទីក (Kerry Worldbridge Logistics Ltd) ដែលផ្សំគ្នា រវាង ក្រុមហ៊ុន Worldbrige កម្ពុជា និង ក្រុមហ៊ុន Kerry ដែលមានមូលដ្ឋាននៅក្រុងហុងកុង នឹងដឹកនាំគ្រប់គ្រង ដោយ កាន់កាប់ភាគហ៊ុន ច្រើនជាងក្រុមហ៊ុន អ៊ិចស្ព្រេស ខេមបូឌា (Express Cambodia)។ ប៉ុន្តែតំណាងក្រុមហ៊ុន ទាំងពីរ មិនបានបញ្ជាក់លម្អិត អំពីទំហំទឹកប្រាក់ ក្នុងការរួមបញ្ចូលទុនគ្នានេះនៅឡើយទេ ។

    លោកឧកញ៉ា សៀ ឫទ្ធី នាយកក្រុមហ៊ុន ឃែរី វើលដ៏ប្រ៊ីដ ឡូជីស្ទីក បានឱ្យដឹងថា ការរួមបញ្ចូលគ្នានេះ នឹងធ្វើឱ្យក្រុម ហ៊ុនទាំងពីរខាងលើ ក្លាយជាក្រុមហ៊ុនដឹកជញ្ជូនធំមួយ នៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ទំនុកចិត្ត កាន់តែរឹងមាំ ជូន អតិថិជន ជាមួយនឹងការបញ្ចូលបច្ចេកវិទ្យាថ្មី ប្រព័ន្ធគ្រប់គ្រងថ្មី ដើម្បីធ្វើយ៉ាងណា ឱ្យទំនិញបញ្ញើ បានទៅដល់ដៃ អតិថិជន ប្រកបដោយប្រសិទ្ធភាព ។

    លោកបានមានប្រសាសន៍ថា « នៅស្រុកខ្មែរ សេវាបញ្ញើនេះ អត់មានក្រុមហ៊ុនណាមួយ មានជាលក្ខណៈ ផ្លូវការនោះ ទេ មានក្រុមហ៊ុនខ្លះ គាត់ធ្វើបញ្ញើតាមតាក់ស៊ី ឬរថយន្តក្រុង ប៉ុន្តែនេះមិនផ្លូវការទេ ទើបយើងសហការគ្នា ដើម្បីឱ្យវា ទៅជាក្រុមហ៊ុនបញ្ជើផ្លូវការ មានប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវ» ។

    កន្លងមកការបញ្ជូនទំនិញ រវាងអ្នកផ្ញើ ទៅដល់អ្នកទទួលមួយចំនួន បានជួបប្រទះនូវបញ្ហាជាច្រើន ដូចជា ការបាត់ ទំនិញ, ការខូចខាតមិនទទួលខុសត្រូវ , ការមិនយកទៅដល់ទីតាំងនៃអ្នកទទួល , កង្វះព័ត៌មានពីអ្នកទទួល និងការ ខាតពេលវេលា ក្នុងការបញ្ជូន និងទទួលទំនិញជាដើម ។

    លោក សារ៉េត ប្រធានក្រុមហ៊ុន Express Cambodia បាននិយាយថា បន្ទាប់ពីរួមបញ្ចូលគ្នានេះ ក្រុមហ៊ុននឹងខិតខំ លុបបំបាត់នូវបញ្ហា ហើយធ្វើយ៉ាងណាបង្កើនទំនុកចិត្តដល់អតិថិជន។ លោកថា «សព្វថ្ងៃ យើងកំពុងធ្វើឱ្យអ្នកផ្ញើ មានជំនឿ និងទុកចិត្តថា ទំនិញដែលផ្ញើមិនថា មានតម្លៃប៉ុណ្ណានោះទេ ទោះទំនិញ ១កញ្ចប់តម្លៃ១ម៉ឺនដុល្លារ ឬ ៥កាក់ ក៏ដោយ ក៏យើងធ្វើឱ្យបញ្ញើនោះ មានសុក្រិតភាព ដល់ដៃអតិថិជនតែម្តង គឺមានន័យថា ទទួលពីអ្នកផ្ញើ ហើយជូនទៅ ដល់ដៃអ្នកទទួល»។

    តាមការប្រកាស សេវាកម្មដឹកជញ្ជូន របស់ក្រុមហ៊ុន ឃែរី វើលដ៏ប្រ៊ីដ ឡូជីស្ទីក និង ក្រុមហ៊ុន អ៊ិចស្ព្រេស ខេមបូឌា មិនត្រឹមតែពង្រីក នៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែនឹងត្រូវពង្រីក ជាសកលតែម្តង ពោលគឺទទួល និងបញ្ជូន ទំនិញ ទៅអតិថិជននានា នៅជុំវិញពិភពលោក ៕


    0 0

    កណ្តាល ៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ លោក តូច ចាន់នី អគ្គនាយក និងជាអនុប្រធានក្រុមការងារ យុវ ជនក្រសួងសង្គមកិច្ចតំណាងដ៏ខ្ពង់ខ្ពស់ លោក សំហេង បុរស អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ យុវជន ក្រសួងសង្គមកិច្ច បានដឹកនាំក្រុមការងារយុវជនក្រសួងសង្គមកិច្ច កាយរិទ្ធិរៀមច្បង រាជធានីភ្នំពេញនិងតំណាងកាយ រិទ្ធិជប៉ុន ចុះសួរសុក្ខទុក្ខ និងចែកអំណោយជូនដល់កុមារកំព្រា ដែលកំពុងស្នាក់នៅបូរីកុមារមិត្តភាពកម្ពុជា បារាំងហុង គ្រី ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

    លោក រស់ សុខុន ប្រធានមណ្ឌលបូរីកុមារមិត្តភាពកម្ពុជា បារាំងហុងគ្រី បានរាយការណ៍ឲ្យដឹងថា មណ្ឌលបូរីកុមារ មិត្តភាពកម្ពុជាបារាំងហុងគ្រី បានទទួលការគាំទ្រ ពីសំណាក់អង្គការដៃគូ និងជាពិសេស គឺទទួលបានការយកចិត្តទុក្ខ ដាក់យ៉ាងខ្លាំង ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់ថវិកាចំនួន ១លាន៩សែនរៀល ជារៀងរាល់ខែ សម្រាប់ជួយ សម្រួលដល់ការលំបាករបស់កុមារកំព្រា នៅក្នុងមណ្ឌល ។

    ថ្លែងក្នុងឱកាសនោះ លោក តូច ចាន់នី មានប្រសាសន៍ថា ដោយមានកិច្ចសហការ ជាមួយកាយរិទ្ធិរៀមច្បង រាជធានី ភ្នំពេញ និងកាយរិទ្ធិជប៉ុន ព្រមទាំងការជួយឧបត្ថម្ភ ពីសំណាក់ក្រុមការងារយុវជនក្រសួងសង្គមកិច្ច ជាពិសេស គឺ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ដែលក្នុងនោះ រួមមានអង្ករ ថវិកា គ្រឿង ឧបភោគ បរិភោគ និងភេសជ្ជៈ មក ចែកជូនក្មួយៗនាពេលនេះ ។ លោកក៏បានពាំនាំនូវការសាកសួរសុខទុក្ខ ពីលោកប្រធានក្រុមការងារ យុវជនសង្គម កិច្ច ដែលជានិច្ចកាលតែងតែយកចិត្តទុក្ខដាក់ និងផ្តល់នូវក្តីអាណិតស្រលាញ់ដល់ប្អូនៗជានិច្ច ។ លោកបានបញ្ជាក់ថា គោលបំណងដែលក្រុមការងារ ចុះមកនាពេលនេះ មិនត្រឹមតែយកអំណោយ មកជូនតែមួយមុខទេ អ្វីដែលសំខាន់ គឺ ចង់ណែនាំដល់ក្មួយៗ មិនចង់ឲ្យក្មួយៗយល់ច្រឡំថា ថ្ងៃ១៤ ខែកុម្ភៈនេះ ជាថ្ងៃបុណ្យសង្សារ ហើយអត្ថន័យថ្ងៃនេះ គឺ ថ្ងៃបុណ្យនៃក្តីស្រលាញ់ ។ លើសពីនេះ លោកក៏បានដាស់តឿនក្រើនរំលឹកដល់ក្មួយៗ កុមារកំព្រា ឲ្យខិតខំរៀនសូត្រ ដើម្បីជាក្លាយខ្លួនជាទំពាំងស្នងឬស្សីនាពេលអនាគតផងដែរ ។

    ឆ្លៀតក្នុងឱកាសនោះផងដែរ លោក តូច ចាន់នី អគ្គនាយក និងជាអនុប្រធានក្រុមការងារ យុវជនសង្គមកិច្ច ក៏បាននាំ យកនូវអំណោយមួយចំនួន មកចែកជូនកុមារកំព្រា ដែលបានមកពីលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ថ្នាក់ដឹក នាំក្រសួង កាយរិទ្ធិរៀមច្បងរាជធានីភ្នំពេញ និងសប្បុរសជននានា ក្នុងនោះរួមមានៈ អង្ករ ២០០ គីឡូក្រាម, មី ១០ កេស, ទឹកត្រី ៥យួរ, ទឹកស៊ីអ៊ីវ ៥យួរ, ទឹកសុទ្ធ ៥ កេស, ទឹកក្រូច ៨ កេស និងថវិកាមួយចំនួនចែកជូនលោកគ្រូ-អ្នក គ្រូ កុមារកំព្រាផងដែរ ។ បន្ទាប់ពីកិច្ចសំណេះសំណាលបានបញ្ចប់ ដើម្បីអបអរថ្ងៃបុណ្យនៃក្តីស្រលាញ់ ក្រុមការងារ ក៏បានរៀបចំលេងល្បែងប្រជាប្រិយ រាំលេងកំសាន្ត និងរៀបចំអាហារសាមគ្គីរួមគ្នា ប្រកបដោយភាពសប្បាយរីករាយ ក្រៃលែង ៕


    0 0

    ភ្នំពេញ៖ ជនជាតិចិន២នាក់ ដែលជាអតិថិជនរបស់ ក្រុមហ៊ុន iOne បានក្លាយជា អ្នកឈ្នះរង្វាន់ធំ ក្នុងការចាប់រង្វាន់ ផ្សងសំណាងលើកទី១ របស់ក្រុមហ៊ុន ដែលធ្វើឡើងក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ នៅសាខាផ្សាររតនាផ្លាហ្សា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥នេះ។

    សូមជំរាបថា រង្វាន់ធំនេះ គឺទូរស័ព្ទ iPhone 6 Plus ពណ៌មាស (16GB) និង រង្វាន់ iPad Air Gold ដែលជាកម្មវិធី Gong Xi Valentine របស់ក្រុមហ៊ុន ផ្តល់ឱកាសជូនដល់អតិធិជននូវរង្វាន់ ដ៏សន្ធឹកសន្ធាប់។ កម្មវិធីនេះ ផ្តល់ជូន ទូរស័ព្ទ iPhone 6 Plus ពណ៌មាស (16GB) ចំនួន ២ រង្វាន់និង iPad Air 2 ពណ៌មាស (16GB) ចំនួន ២ រង្វាន់ រួមទាំងរង្វាន់ សន្ធឹកសន្ធាប់ជាច្រើនទៀត ដោយធ្វើការចាប់រង្វាន់ចំនួន២លើក។

    អតិថិជន ដែលបានឈ្នះពីការចាប់រង្វាន់ផ្សង សំណាងលើកទី១នេះ មាន៤០នាក់ ក្នុងនោះអ្នកឈ្នះរង្វាន់ធំ iPhone 6 Plus Gold ១ រង្វាន់ បានទៅលើលោក ZHOU KUAI ជាជនជាតិចិន, រង្វាន់ iPad Air 2 Gold បានទៅលើ លោក . YU CHENGWEN ជាជនជាតិចិនដូចគ្នា។ ដោយឡែក រង្វាន់ ក្រៅពីនោះ ក៏មាន Speaker EDIFIER ៣ រង្វាន់, កាបូបម៉ាក AGVA_3 IN- 1 ១០ រង្វាន់, ស្រោមសំរាប់ដាក់ IPAD AIR ម៉ាក DEVIA ៥ រង្វាន់ , ម៉ាស៊ីនទឹកក្រលកម៉ាក PHILIP ៥ រង្វាន់, ឆ្នាំងអ៊ុតចំហាយទឹកម៉ាក PHILIP ៥ រង្វាន់ , ម៉ាស៊ីនច្របាច់ក្រូចម៉ាក PHILIP ៥ រង្វាន់, ជើងទម្រ iPhone ម៉ាក BLUELOUNGE ៣ រង្វាន់ និង កាបូបម៉ាក AGVA LTB211 ២ រង្វាន់ជាដើម ។
    ការចាប់រង្វាន់លើកទីពីរនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី ២៨ ខែ កុម្ភៈ នៅហាង iOne Sovanna ជាន់ផ្ទាល់ដី អគារ Sovanna វេលាម៉ោង 10 ព្រឹក។

    ចំពោះអ្នកដែលបានឈ្នះរង្វាន់ទាំងអស់ នឹងត្រូវបើករង្វាន់នៅថ្ងៃទី ០២ ខែ មីនានៅហាង iOne Sovanna ជាន់ផ្ទាល់ដី អគារ Sovanna វេលាម៉ោង ១០ព្រឹក៕


older | 1 | .... | 352 | 353 | (Page 354) | 355 | 356 | .... | 403 | newer