Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ហាងលក់ម៉ូតូ ឡាក់គី លក់​បញ្ចុះ​តម្លៃ​ពិសេស ក្នុង​ឱកាស បុណ្យ​ចូល​ឆ្នាំចិន

$
0
0

ភ្នំពេញ៖ ដើម្បីចូលរួមអបអរ ដល់បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ដែលចូលមកដល់ ក្នុងពេលឆាប់ៗនេះ ហាងលក់ម៉ូតូ ឡាក់គី ដែលចែកចាយម៉ូតូធន់តូច (Mini) នៅក្នុងប្រទេសកម្ពុជា នឹងរៀបចំ ការបញ្ចុះតម្លៃពិសេស ជូនដល់ អតិថិជននានា ។

ការបញ្ចុះតម្លៃនេះ នឹងផ្តល់ជូននៅ អំឡុងថ្ងៃបុណ្យចូលឆ្នាំចិន ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥ តទៅ នៅ ហាងលក់ម៉ូតូ ឡាក់គី ដែលមានទីតាំងអគារលេខ១២៧-១២៩ ក្បែរហាងលក់ម៉ូតូហេងលី និង ហាងលក់ទូរស័ព្ទដៃ ហាក់សែ (ម្តុំគិរីរម្យ) ស្ថិតនៅលើមហាវិថីព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ហាងលក់ម៉ូតូ ឡាក់គី ក៏នឹង បង្ហាញម៉ូតផលិតផលម៉ូតូmini ដ៏ស្រស់ស្អាត ជាច្រើនប្រភេទ ដែលកំពុង ពេញនិយម នៅក្នុងប្រទេសកម្ពុជា ក្រៅពីនោះ ក៏មានការចាប់រង្វាន់ផ្សងសំណាង ជាច្រើនសន្ធឹកសន្ធាប់ ដូចជា iPhone 6, មួកសុវត្ថិភាព រួមទាំងរង្វាន់អនុស្សាវរីយ៍ មួយចំនួនទៀត។

សូមបញ្ជាក់ថា ហាងលក់ម៉ូតូ ឡាក់គី មានការលក់បោះដុំ និង រាយម៉ូតូ mini គ្រប់ប្រភេទ ។ បើលោកអ្នក មានចំណាប់អារម្មណ៍ សូមទំនាក់ទំនងលេខទូរស័ព្ទហាង 012 886 339 , 086 900 011 ឬក៏អាច ចូលទៅកាន់ Facebook: Lucky Moto Mini ដើម្បីស្វែងរកព័ត៌មាន ផ្សេងៗ ៕


នាំខ្លួន បុរសជាប់ចោទ ជនជាតិនីហ្សេរីយ៉ា ៨ នាក់ ទៅតុលាការ សាកសួរ បន្ថែមពាក់ព័ន្ធ នឹងការជួញដូរគ្រឿងញៀន ទម្ងន់៦,៤១ ក្រាម

$
0
0

ភ្នំពេញ ៖ មន្ត្រីអនុរក្សពន្ធនាគារព្រៃស កាលពីថ្ងៃសុក្រ ទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងទៅនេះ បានបញ្ជួនខ្លួនបុរស ជាប់ចោទជនជាតិ នីហ្សេរីយ៉ាចំនួន ៨នាក់ ទៅឲ្យកាន់សាលាដំបូង រាជធានីភ្នំពេញ តាមដីកាកោះ របស់លោកចៅ ក្រមស៊ើបសួរ ឆែ វីរៈ  បន្ទាប់ពីពួកគេ ត្រូវបានចាប់ឃុំខ្លួន បណ្តោះអាសន្ន នៅក្នុងពន្ធនាគារព្រៃ អស់រយៈពេល ជាង ៤ ខែនោះ។

ជនជាប់ចោទទាំង ៨នាក់នេះ មានឈ្មោះ ទី១-ឈ្មោះ IME JOHANUDOM ភេទប្រុស អាយុ៥៩ឆ្នាំ ទី២-ឈ្មោះ FAVOUR IBEZI MAKO OBERTA ភេទប្រុស អាយុ៣៤ឆ្នាំ ទី៣-ឈ្មោះ ECHOWDO SAM SON ភេទប្រុស អាយុ៣៣ឆ្នាំ ទី៤-ឈ្មោះ OKECHUKWU IKEFUAKU ភេទប្រុស អាយុ២៦ឆ្នាំ ទី៥-ឈ្មោះ IKECHUKWU ONYINYECHI THEDDAUS ភេទប្រុស អាយុ៣៧ឆ្នាំ ទី៦-ឈ្មោះ ORAGWAM GODWIN EMEKA ភេទប្រុស អាយុ២៣ឆ្នាំ ទី៧-ឈ្មោះ MICGAEL NWANKWO ភេទប្រុស អាយុ២៤ឆ្នាំ និង ទី៨-ឈ្មោះ EZIGBOGABRIEL CHUKWUELOKA ភេទ ប្រុស អាយុ៤១ឆ្នាំ ។

ពួកគេត្រូវបានចាប់ខ្លួន ដោយសមត្ថកិច្ចនគរបាល មន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ចាប់ខ្លួន កាលពីវេលាម៉ោង ១៩និង៣០នាទីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤  នៅមុខបណ្ណាគារសន្ដិភាព ដែលមានទីតាំង ស្ថិតនៅ ផ្លូវលេខ ២៧១ កែងផ្លូវ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាល រឹបអូសបានថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ហៅម៉ា ទឹកកក ទម្ងន់៦,៤១ ក្រាម  និងសម្ភារៈពាក់ព័ន្ធមួយចំនួនផ្សេង ទៀតពីពួកគេ ៕

បទយកការណ៍៖ ពលករខ្មែរបង្ហាញ ការពេញចិត្ត និងជីវភាពលើទឹកដីថៃ (មានវីដេអូ)

$
0
0

ដោយ៖ វ៉ាន់ សារាយ

ភ្នំពេញ៖ ប្រជាពលករខ្មែរ ដែលមានប្រមាណជា ១លាននាក់ក្នុងប្រទេសថៃ ភាគច្រើនសុទ្ធតែបានបង្ហាញការ ពេញជាមួយជីវភាពក្នុងប្រទេសថៃ ទោះបីជាពួកគេ ត្រូវធ្វើការនឿយហត់យ៉ាងណាក្តី ព្រោះទឹកដីថៃ សម្បូរការ ងារធ្វើជាមួយនិងប្រាក់ខែសមរម្យ ជាពិសេសការចំណាយលើការថែទាំងសុខភាព ឬព្យាបាលជំងឺសម្រាប់ពល ករស្របច្បាប់អស់ត្រឹម ៣០បាត ស្មើនឹងប្រមាណជិត ៤.០០០រៀលប៉ុណ្ណោះ។

ប្រជាពលករខ្មែរ ត្រូវបានគេមើលឃើញថា បានធ្វើចំណាកស្រុកដូចទឹកបាក់ទំនប់ជារៀងរាល់ឆ្នាំទៅស្វែងរកការ ងារធ្វើនៅក្នុងប្រទេសថៃ។ ជាមួយចំណាកស្រុកនេះ មានព័ត៌មានជារឿយៗថា ពួកគេតែងរងការធ្វើបាបពីទា ហាន ឬថៅកែថៃ។ ព័ត៌មានទាំងនេះ បានធ្វើឲ្យមន្រ្តីរាជរដ្ឋាភិបាល មន្រ្តីបក្សប្រឆាំង អង្គការសង្គមស៊ីវិល បាន ជំរុញការផ្សព្វផ្សាយ ទប់ស្កាត់កុំឲ្យប្រជាពលរដ្ឋខ្មែរធ្វើចំណាកស្រុកទៅធ្វើការនៅក្នុងប្រទេសថៃផងដែរ។ តើ ចំណាកស្រុករបស់ពលរដ្ឋខ្មែរ ចំណេញ ខាត សម្រាប់កម្ពុជា ឬ ជួបផលលំបាកយ៉ាងណាខ្លះ?

ដើម្បីស្រាយនូវចម្ងល់ ដែលបានចោទសួរខាងលើ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល បានដឹកនាំសហការីរបស់លោកមួយក្រុមចុះទៅកាន់តាមបណ្តាខេត្តនានា ក្នុងប្រទេសថៃ ដែលមានពល ករខ្មែរច្រើននាក់ កំពុងបម្រើការងារ មានដូចជា ខេត្តត្រាត ខេត្តច័ន្ទបូរី ខេត្តឈុនបូរី និង ខេត្តរ៉ាក់យ៉ង។ដំណើរ ស្វែងរកព័ត៌មានពីពលករខ្មែរក្នុងប្រទេសថៃ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃសុក្រ ទី០៦ ដល់ថ្ងៃចន្ទ ទី០៩ ខែកុម្ភៈ ឆ្នាំ ២០១៥ ដោយធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ នៅក្នុងប្រទេសកំពុងអភិវឌ្ឍនរីកចម្រើនជឿនលឿន មួយក្នុងតំបន់អាស៊ានមួយនេះ លោក សយ សុភាព បានចុះទៅជួបប្រជាពលករខ្មែរជាច្រើន ដែលកំពុងធ្វើការ នៅតាមការដ្ឋានសំណង់ភោជនីយដ្ឋាន ចំការដំឡូង រោងចក្រ សហគ្រាស លើទូកនេសាទ និងថៅកែជនជាតិថៃ ជាច្រើននាក់ផងដែរ។

ប្រជាពលករខ្មែរបម្រើការងារក្នុងប្រទេសថៃ ដែលខ្លះធ្វើការជាង១០ឆ្នាំ ក៏មានដែរនោះ ទាំងក្នុងវិស័យសំណង់ នេសាទ កសិកម្ម ភោជនីយដ្ឋាន រោងចក្រ និងតាមផ្សារ ជាទូទៅទទួលបានប្រាក់ខែប្រមាណ ៣០០បាត ក្នុង មួយថ្ងៃ ហើយមួយខែអាចសល់ចន្លោះពី ៥.០០០បាត ទៅ១០.០០០បាត (៣២,៧៣បាត ស្មើ ៤០០០រៀល) សម្រាប់ពលករតាមរោងចក្រវិញ អាចទទួលបានរហូតដល់ ១៦.០០០បាត ប្រសិនបើថែមម៉ោងច្រើន។ ថ្លៃទឹក ភ្លើង និងផ្ទះ សម្រាប់ពលករបម្រើវិស័យកសិកម្ម នេសាទ និងសំណង់ ថៅកែជារ៉ាប់រង ដោយពួកគេចំណាយតែ ថ្លៃម្ហូប អាហារ និងថ្លៃបាយ។ ដោយឡែកសម្រាប់ពលករនៅតាមរោងចក្រពួកគាត់ត្រូវរ៉ាប់រងទាំង ថ្លៃម្ហូបអាហារ ទឹក ភ្លើង និងកន្លែងស្នាក់នៅ តែថៅកែជួយចេញខ្លះផងដែរ។ សម្រាប់សេវាព្យាបាលវិញ ពលករខ្មែរ ដែលស្រប ច្បាប់ ពួកគេអាចទៅព្យាបាលនៅគ្រប់មន្ទីរពេទ្យរដ្ឋក្នុងប្រទេស ដោយចំណាយតែ ៣០បាតប៉ុណ្ណោះ ពោលប្រ ហែល ៤.០០០រៀល។

កំពុងអង្គុយរង់ចាំធ្វើលិខិតឆ្លងដែននៅមន្ទីរការងារក្នុងខេត្តត្រាត លោក ហ៊ី ចាន់ថន បានឲ្យដឹងថា លោកបាន ចូលទៅធ្វើការនៅថៃ ដោយខុសច្បាប់លួចឆ្លងតាមទូក ដោយចំណាយលុយ ៥០០បាតទៅឲ្យមេខ្យល់។

បុរសអ្នកស្រុកគិរីសាគរ ខេត្តកោះកុង បាននាំទាំងភរិយា និងកូនតូចម្នាក់ផងដែរ ទៅធ្វើការងារលើទូកនេសាទ របស់ថៃ។ បុរសវ័យ ៣០ឆ្នាំ ដែលបានចូលទៅធ្វើការក្នុងប្រទេសថៃ កាលពីពីឆ្នាំ២០០៤នោះ  បានឲ្យដឹងថា លោករកបានចំណូល ៣០០ ទៅ៣៥០បាតក្នុងមួយថ្ងៃ ហើយអាចសល់ពី ៤.០០០ ទៅ៥.០០០បាតក្នុងមួយ ខែ។

បុរសអ្នកខេត្តបាត់ដំបងម្នាក់ បានធ្លាក់ខ្លួនក្លាយជាពលករប្រទេសថៃ និងបង្ខំកូន៤នាក់ផ្សេងទៀត ឲ្យឈប់រៀន សូត្រ ដើម្បីស្វែងរកប្រាក់ក្នុងប្រទេសថៃសងបំណុល ព្រោះតែការចិញ្ចឹមមាន់ខាតចុងខាតដើមក្រោយពីក្រុមហ៊ុន ស៊ីភីឈប់ទិញមាន់របស់គាត់។

លោក សុខ ឌាំង បានរៀបរាប់ថា «ខ្ញុំមកធ្វើការនៅស្រុកថៃ ក្រោយពីមានសង្រ្គាមនៅព្រំដែន ព្រះវិហារ ហើយ ក្រុមហ៊ុនស៊ីភី ឈប់ទិញមាន់ ធ្វើឲ្យខ្ញុំខាតចុងខាតដើម ជំពាក់លុយគេ។ ខ្ញុំក៏បង្ខំចិត្តឲ្យកូនឈប់រៀនមករកការ ងារធ្វើនៅក្នុងប្រទេសថៃ»។

បុរសវ័យប្រមាណជា ៤៤ឆ្នាំរូបនេះ បានបន្តថា រូបគាត់ និងកូនៗ៤នាក់ផ្សេងទៀត បានឆ្លងចូលទៅព្រំដែនថៃ តាមច្រកឡែម ដោយចំណាយលុយឲ្យមេខ្យល់ម្នាក់ប្រមាណ ២.៥០០បាត។ ពួកគាត់ បាននាំគ្នាធ្វើការក្នុងរោង ចក្រក្រដាស់ និង បន្ទះស៊ីឌី ដោយលោកទទួលថ្លៃពលកម្ម ៣០០បាតក្នុងមួយថ្ងៃ និងថ្លៃអាហារ ២៥បាត។ ប្រ សិនមានថែមម៉ោងច្រើន ពួកគាត់ ក៏បានលុយកើនច្រើនតាមនោះផងដែរ តែត្រូវជួលផ្ទះ និងបង់ថ្លៃទឹក ភ្លើង ដោយខ្លួនឯង។

បុរស ដែលធ្លាក់ខ្លួនជាពលករដោយកសារចិញ្ចឹមមាន់ខាតដើមនេះ ក៏បានឲ្យដឹងផងដែរថា នៅក្នុងរោងចក្រ របស់លោក បម្រើការងារភាគច្រើនជាជនជាតិខ្មែរ ហើយការរស់នៅមិនសូវជាជួបការលំបាកនោះទេ ប្រសិន បើស្របច្បាប់ តែបើមិនស្របច្បាប់អាចជួបការលំបាកបន្តិចបន្តួច។

បន្ទាប់ពីបញ្ចប់ការសាកសួរពលករខ្មែរនៅក្នុងខេត្តឈុនបូរី លោក សយ សុភាព និងក្រុមការងារ ក៏បន្តចុះទៅ កាន់ខេត្តរ៉ាក់យ៉ង។ នៅលើវាលដីចំការដំឡូងជាច្រើនហិកតាមួយកន្លែងស្ថិតនៅឃុំសំណាក់ថន ស្រុកបានឆាង ខេត្តរ៉ាក់យ៉ងមានសភាពស្ងាត់ច្រងុំ មើលទៅមិនមានឃើញថៅកែប្រទេសថៃ ឬកម្មករដទៃក្រៅពីពលរដ្ឋខ្មែរប្រ មាណជា ១០នាក់។ ពួកគេបានម៉ៅដីចំការនេះ  ស៊ីឈ្នួលដាំដំឡូងឲ្យថៅកែថៃ ក្នុងមួយរ៉ៃ ស្មើនឹង ១.៦០០ ម៉ែត្រការ៉េ ៣០០បាត។ អ្នកដាំដំឡូងទាំងអស់ បានឃ្លុំមុខជិតៗ ព្រោះតែពួកគេខ្លាចកំដៅសូរ្យសែង ដ៏សែនក្តៅ បំផ្លាញសាច់ និងសម្រស់របស់ពួកគេ។

អ្នកស្រី រៀម ពលរដ្ឋមានស្រុកកំណើតក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានចូលបម្រើការងារនៅប្រទេសថៃជា អ្នកដាំ ដក និងមើលថែទាំចំការដំឡូង អស់រយៈពេលជាង ១០ឆ្នាំហើយ។

អ្នកស្រី បានឲ្យដឹងថា ការចូលទៅធ្វើការនៅប្រទេសថៃ ដោយសារអ្នកស្រីមានដីតិចតួចសម្រាប់បង្កបង្កើនផល និងមិនអាចទ្រទ្រង់ការរស់នៅរបស់ក្រុមគ្រួសារ។ អ្នកស្រីវ័យប្រមាណ ៤០ឆ្នាំ និយាយតាមសំនៀងអ្នកខេត្តព្រៃ វែង បានបន្តឲ្យដឹងថាអ្នកស្រីចូលបម្រើការងារក្នុងប្រទេសថៃ តាមរយៈមេខ្យល់ ដោយចំណាយលុយអស់ ២.៥០០បាត ឲ្យពួកគេជូនឆ្លងដែនរហូតដល់គោលដៅធ្វើការសព្វថ្ងៃ។ អ្នកស្រី បានធ្វើការជាអ្នកដាំដំឡូងក្នុង ប្រទេសថៃ ដោយម៉ៅក្នុងមួយរ៉ៃ ស្មើ ១៦០០ម៉ែត្រការ៉េ តម្លៃ ៣០០បាត ហើយជាមធ្យមពួកគាត់សល់កម្រៃ ៥.០០០បាតក្នុងមួយខែ។ សម្រាប់ថ្លៃទឹក ភ្លើង និងកន្លែងស្នាក់នៅ ត្រូវបានថៅកែជាអ្នករ៉ាប់រង។

ក្រោយបញ្ចប់ការសាកសួរជាមួយពលករខ្មែរក្នុងចំការដំឡូងហើយ ក្រុមការងាររបស់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល ដែលមានការជូនដំណើរដោយថៅកែជនជាតិថៃផងនោះ បានបន្តដំណើរចុះទៅជួបប្រជាពលករខ្មែរ ដែលធ្វើការក្នុងរោងចក្រគ្រឿងសមុទ្រនៅតំបន់សេដ្ឋកិច្ចពិសេសអមតៈ ស្ថិតក្នុងឃុំម៉ាប យ៉ាងផន ស្រុកពួកដែង ខេត្តរ៉ាក់យ៉ង។ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥ ដែលជាថ្ងៃអាទិត្យ ពលករខ្មែរបាននៅជុំគ្នា ពួកគេមិនបានទៅធ្វើ ការនោះទេ ធ្វើឲ្យតំបន់ផ្ទះជួលនេះ មើលទៅមានសភាពអ៊ូរអរសុទ្ធតែជាប្រជាពលរដ្ឋខ្មែរ មិនចាញ់តំបន់រោង ចក្រតាមបណ្តោយផ្លូវវេងស្រេងប៉ុន្មានទេ។

ពលករក្នុងតំបន់សេដ្ឋកិច្ចពិសេសអមតៈហាក់មានជីវភាពធូរធារជាងគេ ពោលពួកគេអាចសន្សំលុយទិញម៉ូតូប្រើ ប្រាស់ដោយខ្លួនឯង ហើយខ្លះទៀតសន្សំលុយបានទិញមាសពាក់ជាប់ខ្លួន និងមិនខ្លារអានិងបង្ហាញ ដូចស្រុក ខ្មែរនោះទេ។ ពលករ នៅតំបន់នេះ ភាគច្រើនមកពីខេត្តស្វាយរៀង និង ព្រៃវែង។ ពលករក្នុងតំបន់សេដ្ឋកិច្ច ដែលប្រជុំដោយរោងចក្រក្នុងខេត្ត រ៉ាក់យ៉ង អាចប្រាក់ឈ្នួលចន្លោះពី ៨.០០០ ទៅជាង ១ម៉ឺនបាត ពោលមិន តិចជាង ៣០០ដុល្លារ ក្នុងមួយខែ។

កម្លាំងពលកម្មរបស់ពលករខ្មែរ បានដើរតួសំខាន់សម្រាប់ជួយជ្រោងដល់សេដ្ឋកិច្ចរបស់ថៃ ស្ទើរគ្រប់វិស័យ រាជ រដ្ឋាភិបាល និង ថៅកែក្រុមហ៊ុននៅក្នុងប្រទេសថៃ ពួកគេបានសហការជួយសម្របសម្រួលលក្ខខណ្ឌជាច្រើន ដើម្បីឲ្យពលរដ្ឋខ្មែរ បានរស់នៅ និងធ្វើការក្នុងប្រទេសថៃ។ បើតាមការជួបសាកសួរផ្ទាល់ជា មួយពលករខ្មែរជា ច្រើននាក់ កំពុងធ្វើការនៅក្នុងប្រទេសថៃបានឲ្យដឹងថាពលករខ្មែរភាគច្រើនបំផុត បានចូល ទៅក្នុងប្រទេសថៃ តាមរយៈមេខ្យល់ និង ខុសច្បាប់ ដោយចំណាយថ្លៃរត់ការចន្លោះ ២.៥០០បាត ទៅ ៣.០០០ បាត។ បន្ទាប់ ពីចូលទៅដល់កន្លែងធ្វើការក្នុងប្រទេសថៃហើយ ពលករខ្មែរត្រូវបានថៅកែថៃធានា និង ជួយលាក់ បាំងពីអាជ្ញា ធរថៃផងដែរ ដើម្បីបានបម្រើការងាររបស់ពួកគេ។

អ្នកស្រី ចាន់ សូវ៉េត អាយុ ៤៣ឆ្នាំ រួមនិងកូន ៣នាក់ផ្សេងទៀត មកពីភូមិ-ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង បានចូលបម្រើការងារនៅរោងចក្រគ្រឿងសមុទ្រក្នុងតំបន់សេដ្ឋកិច្ចពិសេសអមតៈ អស់រយៈពេល ៣ឆ្នាំមកហើយ។

នៅក្នុងបន្ទប់ស្នាក់នៅទំហំប្រមាណជា ៤ម៉ែត្រ អ្នកស្រី ចាន់ សូវ៉េត បានឲ្យដឹងថា អ្នកស្រីឆ្លងចូលទៅប្រទេស ថៃតាមរយៈមេខ្យល់ជនជាតិខ្មែរ តាមច្រកប៉ោយប៉ែត ឆ្លងកាត់តាមអូរ ដោយចំណាយប្រាក់ប្រមាណ ៣.០០០ បាត។ បន្ទាប់ពីចូលដល់ប្រទេសថៃ អ្នកត្រូវអ្នកស្រីត្រូវបានប្អូននាំទៅធ្វើប័ណ្ណការងារហើយបម្រើការងារទាំង ម្តាយ និងកូនតែម្តង។

អ្នកស្រីបញ្ជាក់ថា ការរស់នៅក្នុងប្រទេសថៃ បានសុខសប្បាយ និងមិនមានការធ្វើទុក្ខបុកម្នេញអ្វីនោះទេ។ អ្នក ស្រីធ្វើការបានមួយថ្ងៃ ៣០០បាត ហើយអាចសល់បានមួយ ១ម៉ឺនបាតក្នុងមួយខែ ប្រសិនបើថែមម៉ោងច្រើន តែ បើមិនមានថែមម៉ោង អាចសល់ ៥.០០០បាត។

បើតាមការរៀបរាប់ជាមួយការសាកសួរប្រជាពលករខ្មែរជាច្រើននាក់ ពួកគេភាគច្រើនបានបង្ហាញការពេញចិត្ត ពេញថ្លើមខ្លាំងជាមួយជីវភាពជាពលករក្នុងប្រទេសថៃ។ ពួកគេត្រូវបានថៅកែលើកទឹកចិត្តយ៉ាងខ្លាំង ដើម្បីឲ្យ ពួកគេបាននៅបម្រើការងារក្នុងប្រទេសថៃ។

ទោះបីជាការរស់នៅក្នុងប្រទេសថៃរបស់ពលករខ្មែរមានភាពល្អប្រសើរច្រើនយ៉ាងណាក្តី តែប្រជាពលករ ក៏ដូច ជាថៅកែជនជាតិថៃ បានទទូចឲ្យមានការបង្កើនការចុះសួរសុខទុក្ខ ពីមន្រ្តីស្ថានទូតខ្មែរប្រចាំប្រទេសថៃ និងមន្រ្តី ពាក់ព័ន្ធដទៃទៀតរបស់រាជរដ្ឋាភិបាលខ្មែរ ព្រោះចាប់តាំងពីពលករខ្មែរ បានចូលបម្រើការងារក្នុងប្រទេសថៃជាង ១០ឆ្នាំមកហើយនោះ ពួកគេមិនដែលឃើញមុខមន្រ្តីខ្មែរណាម្នាក់ចុះទៅសួរសុខទុក្ខ ក្តៅរងារត្រជាក់ យ៉ាងណា ឡើយ។

អ្នកស្រី រៀម បានរៀបរាប់ថា «ចាប់តាំងពីខ្ញុំមកនៅទីនេះ អស់រយៈពេលជាង ១០ឆ្នាំហើយ ខ្ញុំមិនដែលឃើញ មានមន្រ្តីណាម្នាក់ចុះមកឲ្យឃើញមុខ ឬស្វែងយល់ការរស់នៅរបស់ពួកខ្ញុំថា យ៉ាងម៉េចនោះទេ។ ខ្ញុំចង់ឲ្យពួក គាត់មកជួយមើលពួកខ្ញុំផង»។

មិនខុសពីពលករខ្មែរ ថៅកែជនជាតិថៃ លោក SOMMAS SUPAPHOL សមាជិកក្រុមប្រឹក្សាកសិករជាតិថៃ និងជាថៅកែចំការដំឡូង និង រោងចក្រ ហ្គាសនៅក្នុងខេត្តឈុនបូរី ក៏បានទទូចឲ្យរាជរដ្ឋាភិបាលខ្មែរ ដាក់ចេញ នូវគោល នយោបាយ ដើម្បីមើលថែ និងយកចិត្តទុកដាក់ដល់ពលករខ្មែរនៅក្នុងប្រទេសថៃផងដែរ។ លោកបាន បញ្ជាក់ថា ការបង្កើតគោលនយោបាយយកចិត្តទុកដាក់លើពលករខ្មែរនៅក្រៅប្រទេស អាចជួយឲ្យប្រជាពលរដ្ឋ ខ្មែររួចផុតពីការធ្វើបាបពីថៅកែថៃគ្មានចិត្តមេត្តាមួយចំនួនផងដែរ។

លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ជាអ្នកព័ត៌មានរបស់កម្ពុជា ដែលបានចុះជួប ពលករខ្មែរក្នុងទឹកដីថៃជាលើកដំបូងនោះ ក៏បានស្នើដល់ថៅកែជនជាតិថៃ ឲ្យជួយមើលថែប្រជាពលរដ្ឋខ្មែរ និង កុំប្រើហិង្សាពួកគេ។ លោកបានគូសបញ្ជាក់ទៅកាន់ថៅកែជនជាតិថៃថា «ប្រជាពលរដ្ឋខ្មែរចូលចិត្តការប្រើដោយ ពាក្យសម្តីផ្អែមល្ហែម និងលួងលោម ហើយមិនចូលចិត្តការប្រើជាមួយពាក្យសម្តីទ្រគោះបោះបោកឡើយ»។

បន្ទាប់ពីការស្វែងយល់ពីដំណើរជីវិត ការរស់នៅ និងធ្វើការរបស់ពលករខ្មែរ ក្នុងទឹកដីថៃអស់រយៈពេល ៣ថ្ងៃ ហើយនោះ នៅរាត្រីថ្ងៃអាទិត្យ ដែលជាថ្ងៃចុងក្រោយ លោក សយ សុភាព ក្រុមការងារ ពលករខ្មែរ រួមនិងថៅកែ ជនជាតិថៃ បានស្រស់ស្រូបអាហារជុំគ្នា ប្រកបដោយភាតរភាព និងពោរពេញដោយភាពស្និទ្ធស្នាលក្នុងនាមជាតិ រួមឈាមខ្មែរតែមួយ និងក្នុងនាមជាជាតិសាសន៍ មានភូមិផងរបងតែមួយ។ ក្រៅពីការស្រស់ស្រូបអាហារជុំគ្នា លោក សយ សុភាព ពលករខ្មែរ និងថៅកែជនជាតិថៃ បានរាំកម្សាន្តសប្បាយផងដែរ មុនពេលលាត្រឡប់មក ទឹកដីកម្ពុជាវិញ៕

{jwplayer}http://image.dap-news.com:81/dap-news/dap-images/2015/February/id-009/Feature Worker in Thailan Frsh News.mp4&image=http://image.dap-news.com:81/dap-news/dap-images/2015/February/id-009/ST-058.jpg&width=550&height=400{/jwplayer}

ចំការម្រេច របស់ឧកញ៉ា ទ្រី ភាពប្រមូលផល, កៅស៊ូបើកមុខឆ្នាំក្រោយ

$
0
0

ភ្នំពេញ ៖ បើទោះបីជាមានអង្គការ ក្រៅរដ្ឋាភិបាលជាតិ អន្តរជាតិមួយចំនួន តែងតែរិះគន់ឈ្នានីសចំពោះការរកស៊ី ជំនួញជួញដូរ របស់លោកឧកញ៉ា ទ្រី ភាព យ៉ាងណាក៏ដោយក្តី ក៏ក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព នៅតែធ្វើសកម្មភាព ជាប្រក្រតី ដូចជា ការដាំដំណាំកសិ-ឧស្សាហកម្ម អគារកាស៊ីណូ តំបន់សេដ្ឋកិច្ចពិសេស និងសណ្ឋាគារមួយចំនួនជា ដើម ។

ទន្ទឹមនឹងនេះផងដែរ ចំការម្រេចរាប់សិបហិកតា ដែលបានដាំដុះនៅលើតំបន់ព្រៃរិចរិល ក្រោយពីឈូសឆាយដែលរាជ រដ្ឋាភិបាលបានផ្តល់សម្បទានសេដ្ឋកិច្ចកន្លងទៅ បាន និងកំពុងប្រមូលផលហើយ នៅក្នុងខែកុម្ភៈនេះ ដែលចំការ ម្រេចនេះ ស្ថិតនៅក្នុងស្រុករវៀង ខេត្តព្រះវិហារ ។ ក្រៅពីចំការម្រេចនេះ ចំការកៅស៊ូដែលបានដាំគ្របដណ្តប់ទៅលើ ផ្ទៃដីជិត ៩០០០ហិកតាផងដែរ គ្រោងនឹងជាបើកមុខជ័រកៅស៊ូ នៅពាក់កណ្តាលឆ្នាំ ២០១៦ ខណៈដែលផ្ទៃដី ១០ ភាគរយ គ្រោងនឹងបង្ហើយការដាំកៅស៊ូនៅពាក់កណ្តាលឆ្នាំ ២០១៥ នេះ ។

ក្រៅពីដំណាំខាងលើ ក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព ក៏បានដាំដំណាំរួមផ្សំផ្សេងទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស កម្ពុជា នៅលើផ្ទៃដីខាងលើ ដូចជា ល្ពៅ ឪឡឹក និងដំណាំមួយចំនួនទៀត ។

លោក ដែត សិលា នាយកប្រតិបត្តិរបស់ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ប្រចាំចំការកៅស៊ូ និងម្រេច នៅស្រុករវៀង ខេត្ត ព្រះវិហារ បានឲ្យដឹងថា ឥឡូវនេះដំណាំម្រេចដែលទើបតែដាំបានជាង ១០ហិកតា កំពុងតែចាប់ផ្តើមប្រមូលផលជា លើកដំបូងបន្ទាប់ពីដំណាំនេះ បានដាំដុះអស់រយៈកាល២ឆ្នាំកន្លងមក ដែលមានអ្នកបច្ចេកទេសជាកូនខ្មែរ ចេញពី សាលាចំការដូង និងចេញពីមហាវិទ្យាល័យកសិកម្ម នៅប្រទេសអាល្លឺម៉ង់ ជប៉ុន...។

លោក ដែត សិលា ដែលធ្លាប់ទទួលការសិក្សាផ្នែករុក្ខកម្មនៅអាល្លឺម៉ង់ បានឲ្យដឹងថា ដំណាំម្រេចនេះបានទាមទារឲ្យ មានការថែទាំយកចិត្តទុក្ខដាក់ និងបច្ចេកទេសខ្ពស់ ហើយចាប់តាំងពីដាំដុះរហូតដល់ទាញផល ក្នុង១ហិកតាចំណាយ ដើមទុនអស់ ២ម៉ឺនដុល្លារ ប៉ុន្តែ វានឹងហុចផលបានច្រើនឆ្នាំ ។

កម្មកររាប់សិបនាក់ ដែលស្នាក់នៅក្នុងផ្ទះថ្ម ដែលធ្វើដោយក្រុមហ៊ុននៅជាប់ចំការម្រេច បានត្រៀមរួចជាស្រេចសម្រាប់ ការដើរបេះផល្លានុផលម្រេច ត្រៀមលក់ទៅក្រៅប្រទេស ដែលតាមការឲ្យដឹងរបស់លោក ដែត សិលា ថា ទីផ្សារអឺរ៉ុប កំពុងតែចាប់អារម្មណ៍ មកដល់ចំការម្រេចផ្ទាល់តែម្តង កាលពីពេលកន្លងមក ។

ដោយឡែកទាក់ទងដំណាំកៅស៊ូ លោក ដែត សិលា បានឲ្យដឹងថា ក្រុមហ៊ុនបានដាំដុះជាង ៩០ភាគរយហើយចាប់ តាំងពីឆ្នាំ ២០១១ ក្រោយពេលរាជរដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ច កាលពីចុងឆ្នាំ ២០១០ ។ តាមផែនការ គ្រោងទុក ក្រុមហ៊ុននឹងប្រើពេលវេលា ១០ឆ្នាំ ដើម្បីអភិវឌ្ឍន៍ដាំដំណាំកសិ-ឧស្សាហកម្មខាងលើ ប៉ុន្តែ ជាក់ស្តែង ក្រុម ហ៊ុនចំណាយពេលវេលាត្រឹមតែ ៥ឆ្នាំប៉ុណ្ណោះ បានបញ្ចប់គម្រោងរបស់ខ្លួនទៅលើការដាំកៅស៊ូ ក៏ដូចជាម្រេច និង ដំណាំហូបផ្លែមួយចំនួនទៀត ដូចជា តាងែនជាដើម ។

លោក ដែត សិលា បានឲ្យដឹងថា នៅពាក់កណ្តាលឆ្នាំ ២០១៦ កៅស៊ូរាប់រយហិកតា ដែលបានដាំតាំងពីឆ្នាំ២០១១ នឹងចាប់ផ្តើមបើកមុខជៀជ័រជាលើកដំបូង ។ ឥឡូវក្នុងឆ្នាំនេះ ក្រុមហ៊ុនបានត្រៀមសាងសង់ផ្ទះសម្រាប់កម្មករជាបន្ត បន្ទាប់ ដែលតាមគម្រោង ៥០០០នាក់ ដែលត្រូវធ្វើការជាកម្មករនៅក្នុងចំការកៅស៊ូនេះ ។ ចំការកៅស៊ូដែលកំពុងដាំ ដុះ និងប្រមូលផលជាបណ្តើរៗចាប់ពាក់កណ្តាលឆ្នាំ ២០១៦នេះទៅ ក្រុមហ៊ុនបានចំណាយប្រាក់ ៥០០០ដុល្លារក្នុង ១ហិកតា ពីការឈូសឆាយរហូតដើមកៅស៊ូផ្តល់ផល ដូច្នេះក្រុមហ៊ុនបានវិនិយោគដាំកៅស៊ូ និងម្រេចលើផ្ទៃដីជិត ៩០០០ហិកតា កសាងហេដ្ឋារចនាសម្ព័ន្ធ និងអគាររដ្ឋបាល ព្រមទាំងផ្ទះសម្រាប់កម្មករផង ចំណាយមិនតិច ជាង ៥០លានដុល្លារសហរដ្ឋអាម៉េរិកឡើយ ។

លោក ដែត សិលា បានបញ្ជាក់ថា តំបន់ចំការកៅស៊ូ និងម្រេចនៅស្រុករវៀង ខេត្តព្រះវិហារនេះ ក៏នឹងគ្រោងរៀបចំឲ្យ ទៅជាតំបន់បរិស្ថានសម្រាប់ការសិក្សាស្រាវជ្រាវ ទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ ដោយក្រុមហ៊ុនគ្រោងនឹងរៀបចំ អគារសម្រាប់រៀបចំបណ្ណាល័យ ក៏ដូចជាបំពាក់ឧបករណ៍ពិសោធន៍ ដើម្បីបម្រើដល់ការស្រាវជ្រាវផងដែរ ។ ក្រៅពី ដំណាំកៅស៊ូ និងម្រេចនេះ ក្រុមហ៊ុនក៏បានរៀបចំឲ្យមានតំបន់ទេសចរណ៍ ដែលគេសង្កេតឃើញមានប្រភព ទឹក ជម្រៅប្រហាក់ប្រហែល ៨ម៉ែត្រ បណ្តោយជាង ២០០០ម៉ែត្រ និងរៀបចំឲ្យមានទំនប់បង្ហៀរទឹក ។

និយាយអំពីការស្នាក់នៅរបស់កម្មករ ក្រុមហ៊ុនបាន និងកំពុងរៀបចំសង់ជាផ្ទះថ្ម ប្រក់ក្បឿងដែលមានទទឹង ៥ម៉ែត្រ បណ្តោយ ១៥ម៉ែត្រ បន្ទប់ទឹក រានហាល ក៏ដូចជាសល់ដីសម្រាប់កម្មករដាំដំណាំរួមផ្សំរបស់គេ ។ ក្រៅពីនោះក្រុមហ៊ុន ក៏បានតបណ្តាញអគ្គិសនីរៀបចំទឹក ភ្លើង ដោយផ្តល់ឲ្យកម្មករទាំងនោះដោយមិនគិតថ្លៃ បូកផ្សំនឹងប្រាក់តម្លៃ ពលកម្ម មិនចាញ់ពលករខ្មែរ ដែលកំពុងធ្វើការងារនៅក្នុងប្រទេសថៃនោះឡើយ លើផ្នែកសិ-ឧស្សាហកម្មដូចគ្នា ។

លោក ដែត សិលា ក៏បានឲ្យដឹងទៀតថា ក្រុមហ៊ុនក៏កំពុងតែរៀបចំសាងសង់មណ្ឌលសុខភាព ស្ថិតនៅទល់មុខ បរិវេណក្រុមហ៊ុន ដោយមានកិច្ចសហប្រតិបត្តិការជាមួយនឹងស្ថាប័នរដ្ឋ ដើម្បីរៀបចំឲ្យមានក្រុមគ្រូពេទ្យ សម្ភារៈពេទ្យសម្រាប់ព្យាបាលថែទាំសុខភាពដល់កម្មករ ខណៈដែលពួកគេបានបង់របបសន្តិសុខសង្គមតាមច្បាប់របស់ក្រសួងការ ងាររួចជាស្រេចទៅហើយ ។

នៅក្នុងបរិវេណក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព គេក៏បានសង្កេតឃើញអគាររដ្ឋបាល អគារស្នាក់នៅរបស់បុគ្គលិក របស់ក្រុមហ៊ុន ក៏ដូចជាបន្ទប់ប្រណីតៗសម្រាប់ទទួលភ្ញៀវ ដែលខ្លះបានសាងសង់រួចជាស្រេច ខ្លះកំពុងតែសាងសង់ និងខ្លះទៀត បាន ៨០ភាគរយ ។ អគារទាំងនោះបានរំលេចក្បូរក្បាច់រចនាតាមលំនាំខ្មែរ ដែលក្បាច់ទាំងអស់នោះធ្វើ ឡើងពីឈើនៅតំបន់នេះតែម្តង ដែលក្រុមហ៊ុនបានកាត់ទុកយកមកសាងសង់ ដែលឈើទាំងអស់នេះនៅសល់ពីការ ដេញថ្លៃព្រៃគុកកន្លងទៅ ។ ឈើនេះ មិនមែនជាឈើប្រណីតដែលមានតម្លៃសេដ្ឋកិច្ចនោះទេ ប៉ុន្តែ ក៏ជាឈើប្រភេទ ធ្នង់ដែលត្រូវបានបង់ពន្ធជូនរដ្ឋរួចស្រេចផងដែរ ។

អ្នកទេសចរណ៍ អ្នកចង់ស្រាវជ្រាវ ក៏ដូចជាអ្នកធ្លាប់រិះគន់ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព អាចនឹងធ្វើដំណើរមកទស្សនាស្វែង យល់បានគ្រប់ពេល ដោយមិនចាំបាច់លួចថត ឬលួចតាមដានអង្កេតនោះទេ ។ ក្រុមហ៊ុននេះបានស្ថិតនៅចំពាក់ កណ្តាលទីតាំងខេត្តព្រះវិហារ និងខេត្តកំពង់ធំ ស្ថិតនៅខាងស្តាំដៃ ពេលធ្វើដំណើរពីកំពង់ធំ ដែលគេអាចឃើញក្រៅពី អគាររដ្ឋបាល ភោជនីយដ្ឋាន ស្ថានីយចាក់សាំង និងការរត់ខ្វាត់ខ្វែងនៃបង្គោលភ្លើងអគ្គិសនី ព្រមទាំងផ្លូវក្រាលកៅស៊ូ ចូលទៅក្នុងតំបន់ចំការទាំងមូល ។

ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព បច្ចុប្បន្នកំពុងសាងសង់អគារកម្ពស់ ១៦ជាន់ ស្ថិតនៅអតីតទីតាំងតុលាការកំពូល ក្នុងតំបន់ បឹងកេងកង ខណ្ឌចំការមន សារមន្ទីរឈើតម្លៃជាង ១០លានដុល្លារ នៅខាងលិចព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្រុកអង្គស្នួល សណ្ឋាគារធ្វើពីឈើ១០០ភាគរយ លើផ្ទៃដីជាច្រើនហិកតា នៅខេត្តកែប សំណង់អគារកាស៊ីណូ និង តំបន់សេដ្ឋកិច្ចពិសេសនៅអូយ៉ាដាវ ខេត្តរតនគិរី សំណង់អគារកាស៊ីណូ នៅអានសេះ ខេត្តព្រះវិហារ សំណង់អគារ កាស៊ីណូ និងតំបន់សេដ្ឋកិច្ចពិសេសនៅថ្មដា ស្រុកវាលវែង ជាប់ព្រំដែនថៃ ខេត្តពោធិ៍សាត់ ចំការកៅស៊ូម្រេច ជិត ៤០០០ហិកតា នៅភូមិថ្មដា និងចំការកៅស៊ូ ម្រេច នៅស្រុករវៀង ខេត្តព្រះវិហារ ព្រមទាំងក្រុមហ៊ុនទទួលដេញថ្លៃ គម្រោងសាងសង់ផ្លូវ ថ្នល់ និងអគារខ្ពស់ៗ ដូចជា ខុនដូ សណ្ឋាគារ ក្រុមហ៊ុនក៏មានទីតាំងស្តុកឈើ ដែលក្រុមហ៊ុនបានប្រមូលទិញ ពីក្រុមហ៊ុនព្រៃសម្បទាន ព្រមទាំងដេញថ្លៃបានពីរដ្ឋបាលព្រៃឈើ ដែលមានទីតាំង នៅផ្លូវលេខ ៥១ ស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ព្រមទាំងរោងសិប្បកម្មខ្នាតធំ កែច្នៃគ្រឿងសង្ហាររឹមនៅខាងក្រោយសារមន្ទីរឈើ ៕

ក្រុមហ៊ុន ស៉ីណាត្រា ទទួលបាន សិទ្ធិនាំចូល និងចែកចាយ Jack Daniel’s Tennessee Whiskey

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុន Sinatra International Co., Ltd បានទទួលសិទ្ធិផ្ដាច់មុខជាផ្លូវការពីក្រុមហ៊ុន JACK  DANIEL'S PROPERTIES, INC ក្នុងការនាំចូល និងចែកចាយស្រា Jack Daniel’s Tennessee Whiskey   នៅក្នុងប្រទេសកម្ពុជា។ សិទ្ធិនាំចូល និងចែកចាយនេះ ត្រូវបានក្រសួងពាណិជ្ជកម្មកម្ពុជា ទទួលស្គាល់ចាប់ពីថ្ងៃ ទី១៥ ខែមករា ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦។

ក្រុមហ៊ុន Sinatra បានអំពាវនាវដល់បណ្ដាក្រុមហ៊ុនទាំងអស់ ដែលធ្លាប់នាំចូល និងចែកចាយ ស្រា Jack  Daniel’s Tennessee Whiskey ឲ្យបញ្ឈប់ការនាំចូល និងចែកចាយ ចាប់ពីពេលនេះតទៅ។

ក្រុមហ៊ុន Sinatra បានព្រមានថា បើក្រុមហ៊ុនណា នៅតែបន្តនាំចូល និងចែកចាយស្រានេះទៀត ក្រុមហ៊ុន ស៉ី ណាត្រា អ៊ីនធើណេសិនណល ខូលអិលធីឌី នឹងចាត់វិធានការតាមច្បាប់៕

មេ អ.ហ ខេត្តកំពង់ចាម សំណេះ សំណាលជាមួយ កងអនុសេនាធំ អន្តរាគមន៍ចល័តលេខ៤ មុនពេលផ្លាស់ទៅ បំពេញភារកិច្ចនៅខេត្តត្បូងឃ្មុំ

$
0
0

កំពង់ចាម ៖ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥ បានរៀបចំពិធីសំណេះ សំណាលជាមួយ កងអនុសេនាធំអន្តរាគមន៍ ចល័តលេខ៤ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធខេត្តកំពង់ចាម ចូលរួមដោយ មេបញ្ជាការរង និងនាយ នាយរង អាវុធហត្ថសរុបចំនួន៦៨នាក់។

ថ្លែងទៅកាន់ កងអនុសេនាធំ អន្តរាគមន៍ចល័តលេខ៤ ចំនួន៣៦នាក់ ដែលត្រូវផ្លាស់ទៅ បំពេញបេសកកម្មនៅ ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានមានប្រសាសន៍ ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់កម្លាំងកងអនុសេនាធំ អន្តរាគមន៍ចល័តលេខ៤ ដែលបានសម្រេចភារកិច្ច ធំៗជាច្រើន ក្នុងពេល បំពេញបេសកកម្មរយៈពេល៣ខែ ក្នុង ខេត្តកំពង់ចាម។

លោកឧត្តមសេនីយ៍ បានមានប្រសាសន៍ទៀតថា រយៈពេល៣ខែ កន្លងទៅនោះ កម្លាំងកងអនុសេនាធំ អន្តរាគមន៍ចល័តលេខ៤ មានការសហការ ជាមួយស្ថាប័ន ជំនាញផ្សេងៗទៀតបានល្អ និងចុះប្រតិបត្តិការយាម ល្បាតតាមគោលដៅ បានខ្ជាប់ខ្ជួន មានការសាមគ្គីបានទូលំទូលាយ គោរពវិន័យបានម៉ឺងម៉ាត់ .មិនដែលធ្វើឲ្យ ថ្នាក់ដឹកនាំមានការ លំបាកឡើយ ។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានពាំនាំនូវ ពាក្យសួរសុខទុក្ខ និងជូនពរពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក លន់ លឹមថៃ អភិបាល ខេត្តកំពង់ចាម ជូនដល់ កងអនុសេនាធំ អន្តរាគមន៍ចល័តលេខ៤ ត្រូវបន្តការសាមគ្គីភាព ផ្ទៃក្នុងឲ្យបានកាន់តែប្រសើរ រក្សាឲ្យបានការគោរពវិន័យកងទ័ព និងច្បាប់រដ្ឋ  ហើយពេលធ្វើដំណើរ ត្រូវគិតដល់សុវត្ថិភាព ចរាចរណ៍ និងកំភ្លេចឲ្យសោះ ពេលបើកបរម៉ូតូ ត្រូវពាក់ មួកសុវត្ថភាព ត្រូវយកចិត្តទុកដាក់ គោរពបទបញ្ជាឲ្យ បានខ្ពស់ អនុវត្តន៍គោលនយោបាយភូមិ ឃុំសុវត្ថភាព ឲ្យបានល្អ និងសុំឲ្យ កងអនុសេនាធំអន្តរាគមន៍ ចល័តលេខ៤ទាំងអស់ ហើយទទួលបានជោគជ័យ ក្នុងបេសកកម្ម បន្តនៅខេត្តត្បូងឃ្មុំ។  

ស្ថិតក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកង រាជអាវុធហត្ថ ខេត្តកំពង់ចាម បានឧបត្ថម្ភ ជាថវិកា ដល់កម្លាំង កងអនុសេនាធំអន្តរាគមន៍ចល័តលេខ៤សរុប ៣៦នាក់ ក្នុងម្នាក់ទទួល

បាន ថវិកា១០ម៉ឺនរៀល  និងមានពីធីហូបបាយសាមគ្គីផងដែរ មុនពេលចេញដំណើទៅខេត្តត្បូងឃ្មុំ៕

ស្លាប់២ ក្នុងការ​បាញ់​ប្រហារ​កណ្តាល​ក្រុង​, នាយករដ្ឋមន្រ្តី​ដាណឺម៉ាក​ ចាត់ទុក​​ជា “សកម្មភាព​ភេរវកម្ម”

$
0
0

ឡុងដ៏៖ ខ្មាន់កាំភ្លើងម្នាក់ បានបាញ់ប្រហារ ជីវិតមនុស្ស និង៣នាក់ ទៀតរងរបួស អំឡុងពេលកិច្ចពិភាក្សា សម្តែងមតិមួយនៅក្នុង ទីក្រុង Copenhagen មុនពេលមាន ការបាញ់ប្រហារលើកទី២ ដែលមនុស្សមនុស្សម្នាក់ ទៀតស្លាប់ និង២នាក់រងរបួស កាលពីថ្ងៃសៅរ៍។ នេះបើតាមទីភ្នាក់ងារ ព័ត៌មានជប៉ុនក្យូដូ នៅថ្ងៃអាទិត្យនេះ។

លោកនាយករដ្ឋមន្រ្តី ដាណឺម៉ាក លោក Helle Thorning-Schmidt ដែលបានទៅមើល ដល់កន្លែងបាញ់ប្រហារ លើកទី១នោះ បានថ្លែងប្រាប់អ្នកកាសែតថា វា គឺជាសកម្មភាពភេរវកម្ម។

នៅក្នុងពេលបាញ់ប្រហារ លើកដំបូងកាលពី រសៀលថ្ងៃសៅរ៍នោះ ខ្មាន់កាំភ្លើងបានបាញ់ ប្រហារអំឡុងពេល មានការរៀបចំកិច្ចពិភាក្សា ដេញដោលអំពីសិទ្ធិសេរីភាព ទាក់ទងនឹងការបាញ់ ប្រហារនៅទីក្រុងប៉ារីស កាលពីដើមខែ នាប្រទេសបារំាង។

ខ្មាន់កាំភ្លើងម្នាក់ ត្រូវបានសម្លាប់ និងប៉ូលិស៣នាក់រងរបួស មុនពេលដែលខ្មាន់កាំភ្លើង បានគេខ្លួនចូលទៅ ក្នុងរថយន្តមួយ ដែលក្រោយមកត្រូវគេ ប្រទះឃើញ នៅប៉ុន្មានគីឡូម៉ែត្រ។ ប៉ុន្មានក្រោយមក មនុស្សម្នាក់ ក៏ត្រូវបានសម្លាប់និង មន្រ្តីប៉ូលិស២នាក់ រងរបួស នៅក្នុងការ បាញ់ប្រហារនៅកន្លែងមួយទៀត៕

គណបក្ស ប្រជាជន ខណ្ឌសែនសុខ ផ្សព្វផ្សាយ សេចក្តីសម្រេច នៃមហាសន្និបាត វិសាមញ្ញទូទាំងប្រទេស

$
0
0

ភ្នំពេញ ៖ នៅទីស្នាក់ការ គណបក្ស ប្រជាជនកម្ពុជា ខណ្ឌសែនសុខ បានប្រារព្ធពិធីផ្សព្វផ្សាយ នូវខ្លឹមសារ មហាសន្និបាត វិសាមញ្ញទូទាំងប្រទេស របស់គណបក្ស ប្រជាជនកម្ពុជា កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៥ ។ ពិធីនេះ អញ្ជើញចូលរួមពីសំណាក់ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានគណបក្ស ប្រជាជន រាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពី លោក លី សាវេត ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌសែនសុខ និងលោក ម៉ូវ ម៉ានិត អនុប្រធានគណបក្សខណ្ឌ ព្រមទាំងប្រធានគណបក្ស សង្កាត់ ទាំងអស់ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត ។

ក្នុងឱកាសនោះ លោក ម៉ូវ ម៉ានិត អនុប្រធានគណបក្សខណ្ឌ បានឡើងអានសេចក្តីសម្រេច នៃមហាសន្និបាត វិសាមញ្ញ តំណាង ទូទាំងប្រទេសរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានខ្លឹមសារយ៉ាងជ្រាលជ្រៅ ក្នុងនោះបាន រំលេចពីការអភិវឌ្ឍន៍ មានការរីកចម្រើនលើគ្រប់វិស័យ ពីថ្នាក់កំពូល ដល់ថ្នាក់មូលដ្ឋាន និងបានលើកឡើងពីការតម្លើង ប្រាក់បៀវត្សរ៍ ជូនដល់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ទូទាំងប្រទេសឲ្យបានជាង ១លានរៀល នៅឆ្នាំ២០១៨ ។

ដោយឡែក លោក លី សាវេត បានរំលឹកដល់ប្រធាន គណបក្សសង្កាត់ នីមួយៗឲ្យផ្សព្វផ្សាយខ្លឹមសារ សេចក្តីសម្រេច នៃមហាសន្និបាត តំណាងទូទាំងប្រទេស ដល់សមាជិកនៅ ថ្នាក់មូលដ្ឋាន ឲ្យបាន យល់ជ្រួតជ្រាប ពី គលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចទាំង ៣រូប ជាប្រមុខដឹកនាំ ពិសេសសម្តេចតេជោ ហ៊ុន សែន ។

លោក លី សាវេត ប្រធានគណបក្ស ប្រជាជនកម្ពុជាខណ្ឌសែនសុខ បានមានប្រសាសន៍ថា មហាសន្និបាត គាំទ្រ ពេញទំហឹង ចំពោះការប្រឹងប្រែង របស់រាជរដ្ឋាភិបាល នីតិកាលទី៥ ក្រោមការដឹកនាំ ប្រកបដោយប្រាកដនិយម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តន៍ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ ដែលទទួលបានជោគជ័យ ក្នុងឆ្នាំដំបូងនេះ ។

ជាក់ស្តែង សន្តិភាព ស្ថេរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ត្រូវបានរក្សាយ៉ាងរឹងមាំ ធ្វើឲ្យប្រជាជន បានរស់នៅយ៉ាង សុខដុមរមនា ។ លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ កាន់តែត្រូវបានលើកកម្ពស់ ។ សេដ្ឋកិច្ចកម្ពុជា មានកំណើនក្នុងរង្វង់ ៧% ដោយមានអតិផរណា ក្នុងកម្រិត ៣-៤% ប៉ុណ្ណោះ ។ ជីវភាពសេដ្ឋកិច្ចសង្គម របស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង អត្រានៃភាពក្រីក្រ ត្រូវបានកាតលបន្ថយមកនៅ ក្រោម ១៨% ។ ឮ

បៀវត្សរ៍ អប្បបរមាប្រចាំខែរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ត្រូវបានបង្កើនបន្ថែមទៀត ហើយនឹងកើន ដល់ជាង ១លានរៀល នៅឆ្នាំ២០១៨ ។ ប្រាក់ឈ្នួល អប្បបរមាប្រចាំខែរបស់កម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ក៏ត្រូវបានតម្លើងជាបន្តបន្ទាប់ ហើយនឹងកើនដល់១៦០ដុល្លារ យ៉ាងតិចក្នុងឆ្នាំ២០១៥ ។ កម្ពុជាត្រូវបានវាយតម្លៃថា ជាប្រទេសមួយ ដែលមានបរិស្ថានសម្រាប់វិនិយោគ និងធុរកិច្ច ប្រកបដោយភាពអនុគ្រោះ។

ព្រមជាមួយនេះ ក្នុងទំនាក់ទំនងក្រៅប្រទេស មហាសន្និបាតកត់សម្គាល់ថា រាជរដ្ឋាភិបាលបានការពារ ដាច់ខាតនូវ ឯករាជ្យ និងអធិបតេយ្យ ភាពជាតិ កិត្យានុភាពរបស់កម្ពុជា ក៏កាន់តែត្រូវបានលើកកម្ពស់លើឆាកអន្តរជាតិ កម្ពុជាបាន បន្តចូលរួម យ៉ាងសកម្មក្នុងកិច្ចការអន្តរជាតិ តំបន់ និងអនុតំបន់ ដោយស្មើភាព និងស្មើសិទ្ឋិជាមួយបណ្តាប្រទេស ។

ជាមួយគ្នានេះ លោក ម៉ប់ សារិន បានថ្លែងថា មហាសន្និបាត បានវាយតម្លៃ យ៉ាងល្អិតល្អន់ចំពោះការងារបោះឆ្នោត របស់គណបក្ស ទាំងចំណុច ខ្លាំង ចំណុចខ្សោយ ដោយបានដកស្រង់ មេរៀនពិសោធន៍មួយចំនួន ព្រមទាំងបាន កំណត់ទិសដៅ ភារកិច្ចសំខាន់ៗ ដើម្បីត្រៀមលក្ខណ:ឲ្យបានគ្រប់គ្រាន់ ដើម្បីធានារក្សារបៀបឈ្នះ និងបង្កើនរបៀប ឈ្បះរបស់គណបក្ស ក្នុងការបោះឆ្នោតនាពេលខាងមុខ ។

លោកបានរលឹកដល់មេបក្សតាមសង្កាត់ និងប្រធានក្រុមបក្សទាំងអស់ ឲ្យពង្រឹងគោល នយោបាយបក្សលើការងារ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃបោះឆ្នោត និងពង្រឹងលើការងារសន្តិសុខ សណ្តាប់ធ្នាប់តាម ភូមិ សង្កាត់នីមួយៗរបស់ខ្លួន និងស្នើដល់អាជ្ញាធរសង្កាត់ ចុះធ្វើវេទិកាសាធារណ: ដោយផ្សព្វផ្សាយពីកម្មវិធីគោល នយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ឲ្យប្រជាពលរដ្ឋយល់ច្បាស់ ដើម្បីដណ្តើមយកប្រជាប្រិយភាពរបស់បក្ស នា ពេលបោះឆ្នោតខាងមុខ ដោយប្រជពលរដ្ឋគាំទ្រ មកលើគណបក្សយ៉ាងពេញទំហឹង ដោយឥតងាករេ៕


អ្នកកាសែតម្នាក់​ទៀត​ហើយ​ ត្រូវបាញ់​សម្លាប់​នៅ​ហ្វីលីពីន​

$
0
0

ម៉ានីល៖ អ្នកកាសែតម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់ សម្លាប់ នៅខេត្តភាគកណ្តាល ប្រទេសហ្វីលីពីន កាលពីថ្ងៃសៅរ៍។ នេះ គឺជាឃាតកម្ម លើកទី២ហើយ មកលើអ្នកកាសែត ក្នុងឆ្នាំ២០១៥នេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួររាយការណ៍ថា ជនគ្រោះឈ្មោះ Engr. Maurito Lim អ្នកផ្សាយព័ត៌មានឱ្យវិទ្យុDYRD។ អ្នកនាំពាក្យប៉ូលិស និយាយថា ជនរងគ្រោះត្រូវបានគេបាញ់ នៅម៉ោង១០និង៤៥ព្រឹក នៅខាងក្រៅស្ថានីយ នៅក្នុងទីក្រុងTagbilaran។

ភ្លាមៗនោះ ជនរងគ្រោះក៏ត្រូវបាន គេបញ្ជូនទៅ មន្ទីរផងដែរ ប៉ុន្តែក៏បានស្លាប់នៅម៉ោង១និង១៥នាទីរសៀល។ យ៉ាងណាក៏ដោយសមត្ថកិច្ច កំពុងតាមប្រមាញ់ករណីនេះផងដែរ៕

សេចក្តីប្រកាស​ របស់ អង្គការ លីកាដូ

សាលា ខណ្ឌពោធិ៍សែនជ័យ រៀបចំពិធី ចែកអំណោយ ដល់ជនចាស់ជរា ក្នុងទិវា នៃក្តីស្រឡាញ់

$
0
0

ភ្នំពេញះ ដោយសារតែដឹងគុណ ដល់មន្ស្សចាស់ ដែលបានបំពេញ ការងារជូនជាតិ មាតុភូមិ កាលពីលោកមិន ទាន់ចូលនិវត្តន៍ និងកំពុងបំពេញភារកិច្ចទាំងវ័យចាស់ ដូច្នេះហើយទើប សាលាខណ្ឌពោធិ៍សែនជ័យ បាន អញ្ជើញមនុស្សចាស់ ដែលជាមន្ត្រីរាជការចូលនិវត្តន៍នៅទូរទាំងខណ្ឌ និងប្រជាពលដែលជា មនុស្សចាស់ នៅ ក្នុងខណ្ឌផងដែរ មកជួបសំណេះសំណាល និងពិសារអាហារពេលល្ងាច និងមានរៀបចំចាប់រង្វាន់ មានកង្ហា ឆ្នាំងអ៊ុត ជាច្រើនរង្វាន់ និងចាប់រង្វាន់ធំគឺមានម៉ូតូមួយគ្រឿងផងដែរ ពិធីនេះបានរៀបចំឡើង កាលពីល្ងាច ថ្ងៃទី១៤ខែកុម្ភះ ឆ្នាំ២០១៥ស្ថិតនៅក្នុងបរិវេណសាលាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ហែម ដារិទ្ធិ អភិបាលនៃគណអភិលខណ្ឌពោធិ៍សែនជ័យ បានមានប្រសាសន៍សំណេះសំណាល ជាមួយ ចាស់ៗ ដែលបានចូលរួមក្នុងពិធីថា ភាពចាសជរាជានេះគឺអ្នកណាក៏ត្រូវតែឆ្លងកាត់ដែរ គ្រាន់តែមុន នឹងក្រោយ ប៉ុណ្ណោះ ហើយមនុស្សចាស់បានឆ្លងកាត់នូវអ្វីៗ មុនយើងដូច្នេះហើយយើងត្រូវតែប្រតិបត្តិដល់ពួកគាត់ឲ្យបាន ល្អ ត្រូវតែតបស្នងសងគុណដល់ពួកគាត់ ធ្វើយ៉ាងណាឲ្យពួកគាត់ទទួលបានភាពកក់ក្តៅពីយើងជា មនុស្ស ជំនាន់ក្រោយ ជាក់ស្តែងដូចពេលនេះលោកបានរៀបចំពិធីសំណេះសំណាល រួចអញ្ជើញលោកតាលោកយាយ ចូលរួមពិសារអាហារមួយពេលបន្ទាប់ពីសំណេះសំណាលរួច និងមានចាប់រង្វាន់អនុស្សាវរីផងដែរ ដើម្បីជាសក្ខី ភាពនៃសេចក្តីស្រឡាញ់ ដែលជាទិវាដែលគេប្រារព្វទូរទាំងពិភពលោក។

ក្នុងនោះដែលលោកបាន ចែកជូនចាស់ៗចំនួម១២៨នាក់ សារុង១ អាវយឺត១ និងថវិកាចំនួន៥០០០០រៀល ផង។ ជាមួយគ្នានោះដែរ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សាររាជធានីភ្នំពេញ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិ ចុះជួយខណ្ឌពោធិ៍សែនជ័យបានលើកឡើងផងដែរថា យើងជាក្មេងៗ ជំនាន់ក្រោយត្រូវដឹងគុណដល់ ពួកគាត់ តរូវចេះគោរពប្រតិបត្តិ ពួកគាតឲ្យពួកគាត់ទទួលបានភាពកក់ក្តៅពីយើងជាក្មេង ហើយទំនសមទំលាប នេះមិនមែនទើបតែមាននោះទេ គឺតាំងតែពីដើមមកម្ល៉េះកមមេងៗតែងតែគោរពចាស់ៗ និងដឹងគុណ ចាស់ៗ ដូច្នេះតំណរនេះវាតគ្នារហូត ប៉ុន្តែបច្ចុបន្ននេះវាបានក្លាយទៅបុណ្យ នៃសេចក្តីស្រលាញ់ដែលគេប្រារព្វទូរទាំង ពិភពលោក ហើយពេលនេះ អភិបាលខណ្ឌពោធិ៍សែនជ័យ បានរៀបចំពិធីនេះឡើង ដើម្បីដឹងគុណដល់មនុស្ស ចាស់ ឬមន្ត្រីរាជការដែលពួកគាត់ខិតខំបំពេញភារកិច្ចនាពេលកន្លងមក ដូច្នេះនេះជាគរូមួយម្រាប់ដែលលោក អភិបាលវ័យក្មេងបានរៀបចំឡើង ហើយគរូនេះមិនមែនសម្រាប់់តែមន្ត្រីរាជការនោះទេ សូមប្រជាពលរដ្ឋត្រូវតែ អនុវត្តន៍គំរូនេះ ឲ្យបានគ្រប់ៗគ្នា ពីព្រោះចាស់ៗគឺជាឃ្លាំងមួយដែលផ្ទុកដោយបទពិសោធន៍យ៉ាងច្រើន ដូច្នេះ យើងត្រូវសិក្សាពីពួកគាត់បន្តដើម្បីក្រេបយកបទពិសោធន៍ល្អពី ពួកគាត់៕

អង្គការ Epic Arts ថតវីដេអូ ចម្រៀងកាយវិការ បង្ហាញពីសមត្ថភាព​ របស់ជនពិការ (មានវីដេអូ)

$
0
0

ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការថតចម្រៀង កាយវិការ នូវបទម្រៀងលើកទី១ របស់ខ្លួនរួចមក អង្គការ Epic Arts ដែលជាអង្គការ អប់រំសិល្បៈ ដល់ជនពិការ និងជនមិនពិការ មានទីតាំងស្ថិត ក្នុងខេត្តកំពត បានផលិតចម្រៀង កាយវិការទី២ ដែលមានចំណងជើងថា «Uptown Funk» ដែលមានន័យថា ទីក្រុងទំនើប ។

បទ «Uptown Funk» ដែលជា បទចម្រៀងកាយវិការសម្តែង ដោយជនពិការ ទទួលបានការ បណ្តុះបណ្តាលនៅ Epic Arts ការធ្វើត្រាប់តាម បទចម្រៀងរបស់ តារាចម្រៀងបរទេស  របស់លោកម៉ាក រ៉ន់សុន និងលោកប្រ៊ូណូ ម៉ា ។

អុន សុខនី ប្រធានអង្គការ Epic Arts Cambodia បានមានប្រសាសន៍ថា នេះជាចំរៀងកាយវិការ បែបអប់រំ ដែលទាក់ទង ទៅនឹងការបង្ហាញពី សមត្តភាព របស់ជនពិការ ដើម្បីជំរុញអោយ មានការផ្លាស់ប្តូរការ គិតជាភាពអវិជ្ជមាន ចំពោះជនពិការ ដែលមានការ ឧបត្តមដោយ UNICEF ។

អុន សុខនី ឲ្យដឹងទៀតថា ចម្រៀងនេះជាយុទ្ធនាការ ផ្សយផ្សាយ អំពីភាពវិជ្ជមាន អ្នកសម្ដែងជាជនពិការ និងមិនពិការមកពីអង្គការ អេពិកអាតកម្ពុជា (Epic Arts Cambodia) បានចូលរួមជា មួយនឹង អង្គការយូនីសែហ្វកម្ពុជា ដើម្បីផលិតវីដេអូដ៏សំខាន់មួយ ដែលវីដេអូចម្រៀងរបស់ពេញនិយម “Uptown Funk” របស់លោកម៉ាក រ៉ន់សុន និងលោកប្រ៊ូណូ ម៉ា។

សុខនី បន្តទៀតថា វីឌីអូដែលនឹង ត្រូវបង្ហោះនៅលើ YouTube នៅថ្ងៃចន្ទ័ទី១៤ ខែកុម្ភៈ ឆ្នាំ គឺត្រូវបានថតចំនួន ៤ថ្ងៃ ហើយបង្ហាញអោយឃើញ ថាជនពិការ និងមិនពិការ ទាំងអស់ បានចូលរួមថតជាមួយ និងបុគ្គលិក និងសិស្សរបស់ អង្គការអេពិកអាត ។ ប៊ូ សាគុណ អាយុ២៩ឆ្នាំ ដើរតួជាអ្នក ចំរៀងដឹកនាំក្រុមដ៏ល្អឆើត ធ្វើចលនារាំ នៅតាមបណ្ដោយផ្លូវ នៅទីក្រុងកំពត ។

សាគុណ បាននិយាយថា «យើងចង់បង្ហាញថា មនុស្សពិការអាចធ្វើអ្វីៗ បានគ្រប់ប្រភេទ ដូចជាអ្នកចំរៀងអ្នករាំ ជាគ្រូបង្រៀន និងក៏អាចជាអ្នក ខាត់ទ្រនាប់ជើង! ជនពិការអាចត្រូវបាន មើល ឃើញថា មានភាពស្រស់ស្អាត ទាក់ទាញ និង គួរអោយចាប់អារម្មណ៍ ដូចមនុស្សដទៃផ្សេង ទៀតដែរ។ យើងបង្កើតជា ភាពសប្បាយរីករាយ ជាច្រើន ប៉ុន្តែសារសំខាន់ គឺមាននៅខាងលើ » ។

សុខនី បានឲ្យដឹងទៀតថា អង្គការសិល្បៈ រួមបញ្ចូលគ្នា ថតបង្ហោះវីដេអូនេះ ដោយមានការសហការគ្នា ជាមួយនឹង មូលនិធិឧបត្ថម្ភ CDIDFរបស់UNICEF ហើយសង្ឃឹមថា វីដេអូនេះ នឹងទទួលបានជោគជ័យ ទាំងថ្នាក់ជាតិនិង អន្តរជាតិ ។

សូមជម្រាបថា វីដេអូបទម្រៀងត្រាប់ទី១ របស់អង្គការ Epic Arts មានចំណងជើងថា  Happy របស់លោក Pharrell Villiams ទទួលបានចការចុច ចូលមើលច្រើនជាង ១០០,០០០ នាក់ ។

គួរបញ្ជាក់ថា អេពិកអាតជាអង្គការ សិល្បៈរួមបញ្ចូលគ្នា ដែលធ្វើការជាមួយនឹង ជនពិការនិងមិនពិការ ។ អេពិកអាតកម្ពុជា ប្រើសិល្បៈ ជាទម្រង់មួយនៃការ បង្ហាញមតិយោបល់ និង ផ្ដល់អំណាច បង្កើត នូវការសន្ទនាជុំវិញ បញ្ហាពិការភាព រួមជាមួយនឹងផ្នែក ការងារទាំងបីនេះ សិល្បៈសហគមន៏, កម្មវិធីអប់រំបញ្ចូលគ្នា និងកម្មវិធី អាជីវកម្មសង្គម ដែលកំពុងតែព្យាយាម អភិវឌ្ឍន៏ សេវាកម្មហើយផ្ដល់ សេវាកាន់តែធំទូលាយ ទៅដល់សហគមន៏ ដើម្បីធ្វើអោយ វិស័យសិល្បៈ និងការអប់រំផ្នែកសិល្បៈ មានការទទួលយក បានសំរាប់ទាំងអស់គ្នា ។ «អេពិកអាត បើកភ្នែករបស់យើងអោយ មើលឃើញមនុស្សជាតិទូទៅ ដើម្បីអោយយើង ទាំងអស់អាច រីកលូតលាស់បាន» ៕

ក្រុមហ៊ុន ស៉ីណាត្រា ទទួលបាន សិទ្ធិនាំចូល និងចែកចាយ Jack Daniel’s Tennessee Whiskey

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុន Sinatra International Co., Ltd បានទទួលសិទ្ធិផ្ដាច់មុខជាផ្លូវការពីក្រុមហ៊ុន JACK  DANIEL'S PROPERTIES, INC ក្នុងការនាំចូល និងចែកចាយស្រា Jack Daniel’s Tennessee Whiskey   នៅក្នុងប្រទេសកម្ពុជា។ សិទ្ធិនាំចូល និងចែកចាយនេះ ត្រូវបានក្រសួងពាណិជ្ជកម្មកម្ពុជា ទទួលស្គាល់ចាប់ពីថ្ងៃ ទី១៥ ខែមករា ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦។

ក្រុមហ៊ុន Sinatra បានអំពាវនាវដល់បណ្ដាក្រុមហ៊ុនទាំងអស់ ដែលធ្លាប់នាំចូល និងចែកចាយ ស្រា Jack  Daniel’s Tennessee Whiskey ឲ្យបញ្ឈប់ការនាំចូល និងចែកចាយ ចាប់ពីពេលនេះតទៅ។

ក្រុមហ៊ុន Sinatra បានព្រមានថា បើក្រុមហ៊ុនណា នៅតែបន្តនាំចូល និងចែកចាយស្រានេះទៀត ក្រុមហ៊ុន ស៉ី ណាត្រា អ៊ីនធើណេសិនណល ខូលអិលធីឌី នឹងចាត់វិធានការតាមច្បាប់៕

បទយកការណ៍៖ ពលករខ្មែរបង្ហាញ ការពេញចិត្ត និងជីវភាពលើទឹកដីថៃ (មានវីដេអូ)

$
0
0

ដោយ៖ វ៉ាន់ សារាយ

ភ្នំពេញ៖ ប្រជាពលករខ្មែរ ដែលមានប្រមាណជា ១លាននាក់ក្នុងប្រទេសថៃ ភាគច្រើនសុទ្ធតែបានបង្ហាញការ ពេញជាមួយជីវភាពក្នុងប្រទេសថៃ ទោះបីជាពួកគេ ត្រូវធ្វើការនឿយហត់យ៉ាងណាក្តី ព្រោះទឹកដីថៃ សម្បូរការ ងារធ្វើជាមួយនិងប្រាក់ខែសមរម្យ ជាពិសេសការចំណាយលើការថែទាំងសុខភាព ឬព្យាបាលជំងឺសម្រាប់ពល ករស្របច្បាប់អស់ត្រឹម ៣០បាត ស្មើនឹងប្រមាណជិត ៤.០០០រៀលប៉ុណ្ណោះ។

ប្រជាពលករខ្មែរ ត្រូវបានគេមើលឃើញថា បានធ្វើចំណាកស្រុកដូចទឹកបាក់ទំនប់ជារៀងរាល់ឆ្នាំទៅស្វែងរកការ ងារធ្វើនៅក្នុងប្រទេសថៃ។ ជាមួយចំណាកស្រុកនេះ មានព័ត៌មានជារឿយៗថា ពួកគេតែងរងការធ្វើបាបពីទា ហាន ឬថៅកែថៃ។ ព័ត៌មានទាំងនេះ បានធ្វើឲ្យមន្រ្តីរាជរដ្ឋាភិបាល មន្រ្តីបក្សប្រឆាំង អង្គការសង្គមស៊ីវិល បាន ជំរុញការផ្សព្វផ្សាយ ទប់ស្កាត់កុំឲ្យប្រជាពលរដ្ឋខ្មែរធ្វើចំណាកស្រុកទៅធ្វើការនៅក្នុងប្រទេសថៃផងដែរ។ តើ ចំណាកស្រុករបស់ពលរដ្ឋខ្មែរ ចំណេញ ខាត សម្រាប់កម្ពុជា ឬ ជួបផលលំបាកយ៉ាងណាខ្លះ?

ដើម្បីស្រាយនូវចម្ងល់ ដែលបានចោទសួរខាងលើ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល បានដឹកនាំសហការីរបស់លោកមួយក្រុមចុះទៅកាន់តាមបណ្តាខេត្តនានា ក្នុងប្រទេសថៃ ដែលមានពល ករខ្មែរច្រើននាក់ កំពុងបម្រើការងារ មានដូចជា ខេត្តត្រាត ខេត្តច័ន្ទបូរី ខេត្តឈុនបូរី និង ខេត្តរ៉ាក់យ៉ង។ដំណើរ ស្វែងរកព័ត៌មានពីពលករខ្មែរក្នុងប្រទេសថៃ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃសុក្រ ទី០៦ ដល់ថ្ងៃចន្ទ ទី០៩ ខែកុម្ភៈ ឆ្នាំ ២០១៥ ដោយធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ នៅក្នុងប្រទេសកំពុងអភិវឌ្ឍនរីកចម្រើនជឿនលឿន មួយក្នុងតំបន់អាស៊ានមួយនេះ លោក សយ សុភាព បានចុះទៅជួបប្រជាពលករខ្មែរជាច្រើន ដែលកំពុងធ្វើការ នៅតាមការដ្ឋានសំណង់ភោជនីយដ្ឋាន ចំការដំឡូង រោងចក្រ សហគ្រាស លើទូកនេសាទ និងថៅកែជនជាតិថៃ ជាច្រើននាក់ផងដែរ។

ប្រជាពលករខ្មែរបម្រើការងារក្នុងប្រទេសថៃ ដែលខ្លះធ្វើការជាង១០ឆ្នាំ ក៏មានដែរនោះ ទាំងក្នុងវិស័យសំណង់ នេសាទ កសិកម្ម ភោជនីយដ្ឋាន រោងចក្រ និងតាមផ្សារ ជាទូទៅទទួលបានប្រាក់ខែប្រមាណ ៣០០បាត ក្នុង មួយថ្ងៃ ហើយមួយខែអាចសល់ចន្លោះពី ៥.០០០បាត ទៅ១០.០០០បាត (៣២,៧៣បាត ស្មើ ៤០០០រៀល) សម្រាប់ពលករតាមរោងចក្រវិញ អាចទទួលបានរហូតដល់ ១៦.០០០បាត ប្រសិនបើថែមម៉ោងច្រើន។ ថ្លៃទឹក ភ្លើង និងផ្ទះ សម្រាប់ពលករបម្រើវិស័យកសិកម្ម នេសាទ និងសំណង់ ថៅកែជារ៉ាប់រង ដោយពួកគេចំណាយតែ ថ្លៃម្ហូប អាហារ និងថ្លៃបាយ។ ដោយឡែកសម្រាប់ពលករនៅតាមរោងចក្រពួកគាត់ត្រូវរ៉ាប់រងទាំង ថ្លៃម្ហូបអាហារ ទឹក ភ្លើង និងកន្លែងស្នាក់នៅ តែថៅកែជួយចេញខ្លះផងដែរ។ សម្រាប់សេវាព្យាបាលវិញ ពលករខ្មែរ ដែលស្រប ច្បាប់ ពួកគេអាចទៅព្យាបាលនៅគ្រប់មន្ទីរពេទ្យរដ្ឋក្នុងប្រទេស ដោយចំណាយតែ ៣០បាតប៉ុណ្ណោះ ពោលប្រ ហែល ៤.០០០រៀល។

កំពុងអង្គុយរង់ចាំធ្វើលិខិតឆ្លងដែននៅមន្ទីរការងារក្នុងខេត្តត្រាត លោក ហ៊ី ចាន់ថន បានឲ្យដឹងថា លោកបាន ចូលទៅធ្វើការនៅថៃ ដោយខុសច្បាប់លួចឆ្លងតាមទូក ដោយចំណាយលុយ ៥០០បាតទៅឲ្យមេខ្យល់។

បុរសអ្នកស្រុកគិរីសាគរ ខេត្តកោះកុង បាននាំទាំងភរិយា និងកូនតូចម្នាក់ផងដែរ ទៅធ្វើការងារលើទូកនេសាទ របស់ថៃ។ បុរសវ័យ ៣០ឆ្នាំ ដែលបានចូលទៅធ្វើការក្នុងប្រទេសថៃ កាលពីពីឆ្នាំ២០០៤នោះ  បានឲ្យដឹងថា លោករកបានចំណូល ៣០០ ទៅ៣៥០បាតក្នុងមួយថ្ងៃ ហើយអាចសល់ពី ៤.០០០ ទៅ៥.០០០បាតក្នុងមួយ ខែ។

បុរសអ្នកខេត្តបាត់ដំបងម្នាក់ បានធ្លាក់ខ្លួនក្លាយជាពលករប្រទេសថៃ និងបង្ខំកូន៤នាក់ផ្សេងទៀត ឲ្យឈប់រៀន សូត្រ ដើម្បីស្វែងរកប្រាក់ក្នុងប្រទេសថៃសងបំណុល ព្រោះតែការចិញ្ចឹមមាន់ខាតចុងខាតដើមក្រោយពីក្រុមហ៊ុន ស៊ីភីឈប់ទិញមាន់របស់គាត់។

លោក សុខ ឌាំង បានរៀបរាប់ថា «ខ្ញុំមកធ្វើការនៅស្រុកថៃ ក្រោយពីមានសង្រ្គាមនៅព្រំដែន ព្រះវិហារ ហើយ ក្រុមហ៊ុនស៊ីភី ឈប់ទិញមាន់ ធ្វើឲ្យខ្ញុំខាតចុងខាតដើម ជំពាក់លុយគេ។ ខ្ញុំក៏បង្ខំចិត្តឲ្យកូនឈប់រៀនមករកការ ងារធ្វើនៅក្នុងប្រទេសថៃ»។

បុរសវ័យប្រមាណជា ៤៤ឆ្នាំរូបនេះ បានបន្តថា រូបគាត់ និងកូនៗ៤នាក់ផ្សេងទៀត បានឆ្លងចូលទៅព្រំដែនថៃ តាមច្រកឡែម ដោយចំណាយលុយឲ្យមេខ្យល់ម្នាក់ប្រមាណ ២.៥០០បាត។ ពួកគាត់ បាននាំគ្នាធ្វើការក្នុងរោង ចក្រក្រដាស់ និង បន្ទះស៊ីឌី ដោយលោកទទួលថ្លៃពលកម្ម ៣០០បាតក្នុងមួយថ្ងៃ និងថ្លៃអាហារ ២៥បាត។ ប្រ សិនមានថែមម៉ោងច្រើន ពួកគាត់ ក៏បានលុយកើនច្រើនតាមនោះផងដែរ តែត្រូវជួលផ្ទះ និងបង់ថ្លៃទឹក ភ្លើង ដោយខ្លួនឯង។

បុរស ដែលធ្លាក់ខ្លួនជាពលករដោយកសារចិញ្ចឹមមាន់ខាតដើមនេះ ក៏បានឲ្យដឹងផងដែរថា នៅក្នុងរោងចក្រ របស់លោក បម្រើការងារភាគច្រើនជាជនជាតិខ្មែរ ហើយការរស់នៅមិនសូវជាជួបការលំបាកនោះទេ ប្រសិន បើស្របច្បាប់ តែបើមិនស្របច្បាប់អាចជួបការលំបាកបន្តិចបន្តួច។

បន្ទាប់ពីបញ្ចប់ការសាកសួរពលករខ្មែរនៅក្នុងខេត្តឈុនបូរី លោក សយ សុភាព និងក្រុមការងារ ក៏បន្តចុះទៅ កាន់ខេត្តរ៉ាក់យ៉ង។ នៅលើវាលដីចំការដំឡូងជាច្រើនហិកតាមួយកន្លែងស្ថិតនៅឃុំសំណាក់ថន ស្រុកបានឆាង ខេត្តរ៉ាក់យ៉ងមានសភាពស្ងាត់ច្រងុំ មើលទៅមិនមានឃើញថៅកែប្រទេសថៃ ឬកម្មករដទៃក្រៅពីពលរដ្ឋខ្មែរប្រ មាណជា ១០នាក់។ ពួកគេបានម៉ៅដីចំការនេះ  ស៊ីឈ្នួលដាំដំឡូងឲ្យថៅកែថៃ ក្នុងមួយរ៉ៃ ស្មើនឹង ១.៦០០ ម៉ែត្រការ៉េ ៣០០បាត។ អ្នកដាំដំឡូងទាំងអស់ បានឃ្លុំមុខជិតៗ ព្រោះតែពួកគេខ្លាចកំដៅសូរ្យសែង ដ៏សែនក្តៅ បំផ្លាញសាច់ និងសម្រស់របស់ពួកគេ។

អ្នកស្រី រៀម ពលរដ្ឋមានស្រុកកំណើតក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានចូលបម្រើការងារនៅប្រទេសថៃជា អ្នកដាំ ដក និងមើលថែទាំចំការដំឡូង អស់រយៈពេលជាង ១០ឆ្នាំហើយ។

អ្នកស្រី បានឲ្យដឹងថា ការចូលទៅធ្វើការនៅប្រទេសថៃ ដោយសារអ្នកស្រីមានដីតិចតួចសម្រាប់បង្កបង្កើនផល និងមិនអាចទ្រទ្រង់ការរស់នៅរបស់ក្រុមគ្រួសារ។ អ្នកស្រីវ័យប្រមាណ ៤០ឆ្នាំ និយាយតាមសំនៀងអ្នកខេត្តព្រៃ វែង បានបន្តឲ្យដឹងថាអ្នកស្រីចូលបម្រើការងារក្នុងប្រទេសថៃ តាមរយៈមេខ្យល់ ដោយចំណាយលុយអស់ ២.៥០០បាត ឲ្យពួកគេជូនឆ្លងដែនរហូតដល់គោលដៅធ្វើការសព្វថ្ងៃ។ អ្នកស្រី បានធ្វើការជាអ្នកដាំដំឡូងក្នុង ប្រទេសថៃ ដោយម៉ៅក្នុងមួយរ៉ៃ ស្មើ ១៦០០ម៉ែត្រការ៉េ តម្លៃ ៣០០បាត ហើយជាមធ្យមពួកគាត់សល់កម្រៃ ៥.០០០បាតក្នុងមួយខែ។ សម្រាប់ថ្លៃទឹក ភ្លើង និងកន្លែងស្នាក់នៅ ត្រូវបានថៅកែជាអ្នករ៉ាប់រង។

ក្រោយបញ្ចប់ការសាកសួរជាមួយពលករខ្មែរក្នុងចំការដំឡូងហើយ ក្រុមការងាររបស់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល ដែលមានការជូនដំណើរដោយថៅកែជនជាតិថៃផងនោះ បានបន្តដំណើរចុះទៅជួបប្រជាពលករខ្មែរ ដែលធ្វើការក្នុងរោងចក្រគ្រឿងសមុទ្រនៅតំបន់សេដ្ឋកិច្ចពិសេសអមតៈ ស្ថិតក្នុងឃុំម៉ាប យ៉ាងផន ស្រុកពួកដែង ខេត្តរ៉ាក់យ៉ង។ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥ ដែលជាថ្ងៃអាទិត្យ ពលករខ្មែរបាននៅជុំគ្នា ពួកគេមិនបានទៅធ្វើ ការនោះទេ ធ្វើឲ្យតំបន់ផ្ទះជួលនេះ មើលទៅមានសភាពអ៊ូរអរសុទ្ធតែជាប្រជាពលរដ្ឋខ្មែរ មិនចាញ់តំបន់រោង ចក្រតាមបណ្តោយផ្លូវវេងស្រេងប៉ុន្មានទេ។

ពលករក្នុងតំបន់សេដ្ឋកិច្ចពិសេសអមតៈហាក់មានជីវភាពធូរធារជាងគេ ពោលពួកគេអាចសន្សំលុយទិញម៉ូតូប្រើ ប្រាស់ដោយខ្លួនឯង ហើយខ្លះទៀតសន្សំលុយបានទិញមាសពាក់ជាប់ខ្លួន និងមិនខ្លារអានិងបង្ហាញ ដូចស្រុក ខ្មែរនោះទេ។ ពលករ នៅតំបន់នេះ ភាគច្រើនមកពីខេត្តស្វាយរៀង និង ព្រៃវែង។ ពលករក្នុងតំបន់សេដ្ឋកិច្ច ដែលប្រជុំដោយរោងចក្រក្នុងខេត្ត រ៉ាក់យ៉ង អាចប្រាក់ឈ្នួលចន្លោះពី ៨.០០០ ទៅជាង ១ម៉ឺនបាត ពោលមិន តិចជាង ៣០០ដុល្លារ ក្នុងមួយខែ។

កម្លាំងពលកម្មរបស់ពលករខ្មែរ បានដើរតួសំខាន់សម្រាប់ជួយជ្រោងដល់សេដ្ឋកិច្ចរបស់ថៃ ស្ទើរគ្រប់វិស័យ រាជ រដ្ឋាភិបាល និង ថៅកែក្រុមហ៊ុននៅក្នុងប្រទេសថៃ ពួកគេបានសហការជួយសម្របសម្រួលលក្ខខណ្ឌជាច្រើន ដើម្បីឲ្យពលរដ្ឋខ្មែរ បានរស់នៅ និងធ្វើការក្នុងប្រទេសថៃ។ បើតាមការជួបសាកសួរផ្ទាល់ជា មួយពលករខ្មែរជា ច្រើននាក់ កំពុងធ្វើការនៅក្នុងប្រទេសថៃបានឲ្យដឹងថាពលករខ្មែរភាគច្រើនបំផុត បានចូល ទៅក្នុងប្រទេសថៃ តាមរយៈមេខ្យល់ និង ខុសច្បាប់ ដោយចំណាយថ្លៃរត់ការចន្លោះ ២.៥០០បាត ទៅ ៣.០០០ បាត។ បន្ទាប់ ពីចូលទៅដល់កន្លែងធ្វើការក្នុងប្រទេសថៃហើយ ពលករខ្មែរត្រូវបានថៅកែថៃធានា និង ជួយលាក់ បាំងពីអាជ្ញា ធរថៃផងដែរ ដើម្បីបានបម្រើការងាររបស់ពួកគេ។

អ្នកស្រី ចាន់ សូវ៉េត អាយុ ៤៣ឆ្នាំ រួមនិងកូន ៣នាក់ផ្សេងទៀត មកពីភូមិ-ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង បានចូលបម្រើការងារនៅរោងចក្រគ្រឿងសមុទ្រក្នុងតំបន់សេដ្ឋកិច្ចពិសេសអមតៈ អស់រយៈពេល ៣ឆ្នាំមកហើយ។

នៅក្នុងបន្ទប់ស្នាក់នៅទំហំប្រមាណជា ៤ម៉ែត្រ អ្នកស្រី ចាន់ សូវ៉េត បានឲ្យដឹងថា អ្នកស្រីឆ្លងចូលទៅប្រទេស ថៃតាមរយៈមេខ្យល់ជនជាតិខ្មែរ តាមច្រកប៉ោយប៉ែត ឆ្លងកាត់តាមអូរ ដោយចំណាយប្រាក់ប្រមាណ ៣.០០០ បាត។ បន្ទាប់ពីចូលដល់ប្រទេសថៃ អ្នកត្រូវអ្នកស្រីត្រូវបានប្អូននាំទៅធ្វើប័ណ្ណការងារហើយបម្រើការងារទាំង ម្តាយ និងកូនតែម្តង។

អ្នកស្រីបញ្ជាក់ថា ការរស់នៅក្នុងប្រទេសថៃ បានសុខសប្បាយ និងមិនមានការធ្វើទុក្ខបុកម្នេញអ្វីនោះទេ។ អ្នក ស្រីធ្វើការបានមួយថ្ងៃ ៣០០បាត ហើយអាចសល់បានមួយ ១ម៉ឺនបាតក្នុងមួយខែ ប្រសិនបើថែមម៉ោងច្រើន តែ បើមិនមានថែមម៉ោង អាចសល់ ៥.០០០បាត។

បើតាមការរៀបរាប់ជាមួយការសាកសួរប្រជាពលករខ្មែរជាច្រើននាក់ ពួកគេភាគច្រើនបានបង្ហាញការពេញចិត្ត ពេញថ្លើមខ្លាំងជាមួយជីវភាពជាពលករក្នុងប្រទេសថៃ។ ពួកគេត្រូវបានថៅកែលើកទឹកចិត្តយ៉ាងខ្លាំង ដើម្បីឲ្យ ពួកគេបាននៅបម្រើការងារក្នុងប្រទេសថៃ។

ទោះបីជាការរស់នៅក្នុងប្រទេសថៃរបស់ពលករខ្មែរមានភាពល្អប្រសើរច្រើនយ៉ាងណាក្តី តែប្រជាពលករ ក៏ដូច ជាថៅកែជនជាតិថៃ បានទទូចឲ្យមានការបង្កើនការចុះសួរសុខទុក្ខ ពីមន្រ្តីស្ថានទូតខ្មែរប្រចាំប្រទេសថៃ និងមន្រ្តី ពាក់ព័ន្ធដទៃទៀតរបស់រាជរដ្ឋាភិបាលខ្មែរ ព្រោះចាប់តាំងពីពលករខ្មែរ បានចូលបម្រើការងារក្នុងប្រទេសថៃជាង ១០ឆ្នាំមកហើយនោះ ពួកគេមិនដែលឃើញមុខមន្រ្តីខ្មែរណាម្នាក់ចុះទៅសួរសុខទុក្ខ ក្តៅរងារត្រជាក់ យ៉ាងណា ឡើយ។

អ្នកស្រី រៀម បានរៀបរាប់ថា «ចាប់តាំងពីខ្ញុំមកនៅទីនេះ អស់រយៈពេលជាង ១០ឆ្នាំហើយ ខ្ញុំមិនដែលឃើញ មានមន្រ្តីណាម្នាក់ចុះមកឲ្យឃើញមុខ ឬស្វែងយល់ការរស់នៅរបស់ពួកខ្ញុំថា យ៉ាងម៉េចនោះទេ។ ខ្ញុំចង់ឲ្យពួក គាត់មកជួយមើលពួកខ្ញុំផង»។

មិនខុសពីពលករខ្មែរ ថៅកែជនជាតិថៃ លោក SOMMAS SUPAPHOL សមាជិកក្រុមប្រឹក្សាកសិករជាតិថៃ និងជាថៅកែចំការដំឡូង និង រោងចក្រ ហ្គាសនៅក្នុងខេត្តឈុនបូរី ក៏បានទទូចឲ្យរាជរដ្ឋាភិបាលខ្មែរ ដាក់ចេញ នូវគោល នយោបាយ ដើម្បីមើលថែ និងយកចិត្តទុកដាក់ដល់ពលករខ្មែរនៅក្នុងប្រទេសថៃផងដែរ។ លោកបាន បញ្ជាក់ថា ការបង្កើតគោលនយោបាយយកចិត្តទុកដាក់លើពលករខ្មែរនៅក្រៅប្រទេស អាចជួយឲ្យប្រជាពលរដ្ឋ ខ្មែររួចផុតពីការធ្វើបាបពីថៅកែថៃគ្មានចិត្តមេត្តាមួយចំនួនផងដែរ។

លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ជាអ្នកព័ត៌មានរបស់កម្ពុជា ដែលបានចុះជួប ពលករខ្មែរក្នុងទឹកដីថៃជាលើកដំបូងនោះ ក៏បានស្នើដល់ថៅកែជនជាតិថៃ ឲ្យជួយមើលថែប្រជាពលរដ្ឋខ្មែរ និង កុំប្រើហិង្សាពួកគេ។ លោកបានគូសបញ្ជាក់ទៅកាន់ថៅកែជនជាតិថៃថា «ប្រជាពលរដ្ឋខ្មែរចូលចិត្តការប្រើដោយ ពាក្យសម្តីផ្អែមល្ហែម និងលួងលោម ហើយមិនចូលចិត្តការប្រើជាមួយពាក្យសម្តីទ្រគោះបោះបោកឡើយ»។

បន្ទាប់ពីការស្វែងយល់ពីដំណើរជីវិត ការរស់នៅ និងធ្វើការរបស់ពលករខ្មែរ ក្នុងទឹកដីថៃអស់រយៈពេល ៣ថ្ងៃ ហើយនោះ នៅរាត្រីថ្ងៃអាទិត្យ ដែលជាថ្ងៃចុងក្រោយ លោក សយ សុភាព ក្រុមការងារ ពលករខ្មែរ រួមនិងថៅកែ ជនជាតិថៃ បានស្រស់ស្រូបអាហារជុំគ្នា ប្រកបដោយភាតរភាព និងពោរពេញដោយភាពស្និទ្ធស្នាលក្នុងនាមជាតិ រួមឈាមខ្មែរតែមួយ និងក្នុងនាមជាជាតិសាសន៍ មានភូមិផងរបងតែមួយ។ ក្រៅពីការស្រស់ស្រូបអាហារជុំគ្នា លោក សយ សុភាព ពលករខ្មែរ និងថៅកែជនជាតិថៃ បានរាំកម្សាន្តសប្បាយផងដែរ មុនពេលលាត្រឡប់មក ទឹកដីកម្ពុជាវិញ៕

{jwplayer}http://image.dap-news.com:81/dap-news/dap-images/2015/February/id-009/Feature Worker in Thailan Frsh News.mp4&image=http://image.dap-news.com:81/dap-news/dap-images/2015/February/id-009/ST-058.jpg&width=550&height=400{/jwplayer}

ចំការម្រេច របស់ឧកញ៉ា ទ្រី ភាពប្រមូលផល, កៅស៊ូបើកមុខឆ្នាំក្រោយ

$
0
0

ភ្នំពេញ ៖ បើទោះបីជាមានអង្គការ ក្រៅរដ្ឋាភិបាលជាតិ អន្តរជាតិមួយចំនួន តែងតែរិះគន់ឈ្នានីសចំពោះការរកស៊ី ជំនួញជួញដូរ របស់លោកឧកញ៉ា ទ្រី ភាព យ៉ាងណាក៏ដោយក្តី ក៏ក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព នៅតែធ្វើសកម្មភាព ជាប្រក្រតី ដូចជា ការដាំដំណាំកសិ-ឧស្សាហកម្ម អគារកាស៊ីណូ តំបន់សេដ្ឋកិច្ចពិសេស និងសណ្ឋាគារមួយចំនួនជា ដើម ។

ទន្ទឹមនឹងនេះផងដែរ ចំការម្រេចរាប់សិបហិកតា ដែលបានដាំដុះនៅលើតំបន់ព្រៃរិចរិល ក្រោយពីឈូសឆាយដែលរាជ រដ្ឋាភិបាលបានផ្តល់សម្បទានសេដ្ឋកិច្ចកន្លងទៅ បាន និងកំពុងប្រមូលផលហើយ នៅក្នុងខែកុម្ភៈនេះ ដែលចំការ ម្រេចនេះ ស្ថិតនៅក្នុងស្រុករវៀង ខេត្តព្រះវិហារ ។ ក្រៅពីចំការម្រេចនេះ ចំការកៅស៊ូដែលបានដាំគ្របដណ្តប់ទៅលើ ផ្ទៃដីជិត ៩០០០ហិកតាផងដែរ គ្រោងនឹងជាបើកមុខជ័រកៅស៊ូ នៅពាក់កណ្តាលឆ្នាំ ២០១៦ ខណៈដែលផ្ទៃដី ១០ ភាគរយ គ្រោងនឹងបង្ហើយការដាំកៅស៊ូនៅពាក់កណ្តាលឆ្នាំ ២០១៥ នេះ ។

ក្រៅពីដំណាំខាងលើ ក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព ក៏បានដាំដំណាំរួមផ្សំផ្សេងទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស កម្ពុជា នៅលើផ្ទៃដីខាងលើ ដូចជា ល្ពៅ ឪឡឹក និងដំណាំមួយចំនួនទៀត ។

លោក ដែត សិលា នាយកប្រតិបត្តិរបស់ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ប្រចាំចំការកៅស៊ូ និងម្រេច នៅស្រុករវៀង ខេត្ត ព្រះវិហារ បានឲ្យដឹងថា ឥឡូវនេះដំណាំម្រេចដែលទើបតែដាំបានជាង ១០ហិកតា កំពុងតែចាប់ផ្តើមប្រមូលផលជា លើកដំបូងបន្ទាប់ពីដំណាំនេះ បានដាំដុះអស់រយៈកាល២ឆ្នាំកន្លងមក ដែលមានអ្នកបច្ចេកទេសជាកូនខ្មែរ ចេញពី សាលាចំការដូង និងចេញពីមហាវិទ្យាល័យកសិកម្ម នៅប្រទេសអាល្លឺម៉ង់ ជប៉ុន...។

លោក ដែត សិលា ដែលធ្លាប់ទទួលការសិក្សាផ្នែករុក្ខកម្មនៅអាល្លឺម៉ង់ បានឲ្យដឹងថា ដំណាំម្រេចនេះបានទាមទារឲ្យ មានការថែទាំយកចិត្តទុក្ខដាក់ និងបច្ចេកទេសខ្ពស់ ហើយចាប់តាំងពីដាំដុះរហូតដល់ទាញផល ក្នុង១ហិកតាចំណាយ ដើមទុនអស់ ២ម៉ឺនដុល្លារ ប៉ុន្តែ វានឹងហុចផលបានច្រើនឆ្នាំ ។

កម្មកររាប់សិបនាក់ ដែលស្នាក់នៅក្នុងផ្ទះថ្ម ដែលធ្វើដោយក្រុមហ៊ុននៅជាប់ចំការម្រេច បានត្រៀមរួចជាស្រេចសម្រាប់ ការដើរបេះផល្លានុផលម្រេច ត្រៀមលក់ទៅក្រៅប្រទេស ដែលតាមការឲ្យដឹងរបស់លោក ដែត សិលា ថា ទីផ្សារអឺរ៉ុប កំពុងតែចាប់អារម្មណ៍ មកដល់ចំការម្រេចផ្ទាល់តែម្តង កាលពីពេលកន្លងមក ។

ដោយឡែកទាក់ទងដំណាំកៅស៊ូ លោក ដែត សិលា បានឲ្យដឹងថា ក្រុមហ៊ុនបានដាំដុះជាង ៩០ភាគរយហើយចាប់ តាំងពីឆ្នាំ ២០១១ ក្រោយពេលរាជរដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ច កាលពីចុងឆ្នាំ ២០១០ ។ តាមផែនការ គ្រោងទុក ក្រុមហ៊ុននឹងប្រើពេលវេលា ១០ឆ្នាំ ដើម្បីអភិវឌ្ឍន៍ដាំដំណាំកសិ-ឧស្សាហកម្មខាងលើ ប៉ុន្តែ ជាក់ស្តែង ក្រុម ហ៊ុនចំណាយពេលវេលាត្រឹមតែ ៥ឆ្នាំប៉ុណ្ណោះ បានបញ្ចប់គម្រោងរបស់ខ្លួនទៅលើការដាំកៅស៊ូ ក៏ដូចជាម្រេច និង ដំណាំហូបផ្លែមួយចំនួនទៀត ដូចជា តាងែនជាដើម ។

លោក ដែត សិលា បានឲ្យដឹងថា នៅពាក់កណ្តាលឆ្នាំ ២០១៦ កៅស៊ូរាប់រយហិកតា ដែលបានដាំតាំងពីឆ្នាំ២០១១ នឹងចាប់ផ្តើមបើកមុខជៀជ័រជាលើកដំបូង ។ ឥឡូវក្នុងឆ្នាំនេះ ក្រុមហ៊ុនបានត្រៀមសាងសង់ផ្ទះសម្រាប់កម្មករជាបន្ត បន្ទាប់ ដែលតាមគម្រោង ៥០០០នាក់ ដែលត្រូវធ្វើការជាកម្មករនៅក្នុងចំការកៅស៊ូនេះ ។ ចំការកៅស៊ូដែលកំពុងដាំ ដុះ និងប្រមូលផលជាបណ្តើរៗចាប់ពាក់កណ្តាលឆ្នាំ ២០១៦នេះទៅ ក្រុមហ៊ុនបានចំណាយប្រាក់ ៥០០០ដុល្លារក្នុង ១ហិកតា ពីការឈូសឆាយរហូតដើមកៅស៊ូផ្តល់ផល ដូច្នេះក្រុមហ៊ុនបានវិនិយោគដាំកៅស៊ូ និងម្រេចលើផ្ទៃដីជិត ៩០០០ហិកតា កសាងហេដ្ឋារចនាសម្ព័ន្ធ និងអគាររដ្ឋបាល ព្រមទាំងផ្ទះសម្រាប់កម្មករផង ចំណាយមិនតិច ជាង ៥០លានដុល្លារសហរដ្ឋអាម៉េរិកឡើយ ។

លោក ដែត សិលា បានបញ្ជាក់ថា តំបន់ចំការកៅស៊ូ និងម្រេចនៅស្រុករវៀង ខេត្តព្រះវិហារនេះ ក៏នឹងគ្រោងរៀបចំឲ្យ ទៅជាតំបន់បរិស្ថានសម្រាប់ការសិក្សាស្រាវជ្រាវ ទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ ដោយក្រុមហ៊ុនគ្រោងនឹងរៀបចំ អគារសម្រាប់រៀបចំបណ្ណាល័យ ក៏ដូចជាបំពាក់ឧបករណ៍ពិសោធន៍ ដើម្បីបម្រើដល់ការស្រាវជ្រាវផងដែរ ។ ក្រៅពី ដំណាំកៅស៊ូ និងម្រេចនេះ ក្រុមហ៊ុនក៏បានរៀបចំឲ្យមានតំបន់ទេសចរណ៍ ដែលគេសង្កេតឃើញមានប្រភព ទឹក ជម្រៅប្រហាក់ប្រហែល ៨ម៉ែត្រ បណ្តោយជាង ២០០០ម៉ែត្រ និងរៀបចំឲ្យមានទំនប់បង្ហៀរទឹក ។

និយាយអំពីការស្នាក់នៅរបស់កម្មករ ក្រុមហ៊ុនបាន និងកំពុងរៀបចំសង់ជាផ្ទះថ្ម ប្រក់ក្បឿងដែលមានទទឹង ៥ម៉ែត្រ បណ្តោយ ១៥ម៉ែត្រ បន្ទប់ទឹក រានហាល ក៏ដូចជាសល់ដីសម្រាប់កម្មករដាំដំណាំរួមផ្សំរបស់គេ ។ ក្រៅពីនោះក្រុមហ៊ុន ក៏បានតបណ្តាញអគ្គិសនីរៀបចំទឹក ភ្លើង ដោយផ្តល់ឲ្យកម្មករទាំងនោះដោយមិនគិតថ្លៃ បូកផ្សំនឹងប្រាក់តម្លៃ ពលកម្ម មិនចាញ់ពលករខ្មែរ ដែលកំពុងធ្វើការងារនៅក្នុងប្រទេសថៃនោះឡើយ លើផ្នែកសិ-ឧស្សាហកម្មដូចគ្នា ។

លោក ដែត សិលា ក៏បានឲ្យដឹងទៀតថា ក្រុមហ៊ុនក៏កំពុងតែរៀបចំសាងសង់មណ្ឌលសុខភាព ស្ថិតនៅទល់មុខ បរិវេណក្រុមហ៊ុន ដោយមានកិច្ចសហប្រតិបត្តិការជាមួយនឹងស្ថាប័នរដ្ឋ ដើម្បីរៀបចំឲ្យមានក្រុមគ្រូពេទ្យ សម្ភារៈពេទ្យសម្រាប់ព្យាបាលថែទាំសុខភាពដល់កម្មករ ខណៈដែលពួកគេបានបង់របបសន្តិសុខសង្គមតាមច្បាប់របស់ក្រសួងការ ងាររួចជាស្រេចទៅហើយ ។

នៅក្នុងបរិវេណក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព គេក៏បានសង្កេតឃើញអគាររដ្ឋបាល អគារស្នាក់នៅរបស់បុគ្គលិក របស់ក្រុមហ៊ុន ក៏ដូចជាបន្ទប់ប្រណីតៗសម្រាប់ទទួលភ្ញៀវ ដែលខ្លះបានសាងសង់រួចជាស្រេច ខ្លះកំពុងតែសាងសង់ និងខ្លះទៀត បាន ៨០ភាគរយ ។ អគារទាំងនោះបានរំលេចក្បូរក្បាច់រចនាតាមលំនាំខ្មែរ ដែលក្បាច់ទាំងអស់នោះធ្វើ ឡើងពីឈើនៅតំបន់នេះតែម្តង ដែលក្រុមហ៊ុនបានកាត់ទុកយកមកសាងសង់ ដែលឈើទាំងអស់នេះនៅសល់ពីការ ដេញថ្លៃព្រៃគុកកន្លងទៅ ។ ឈើនេះ មិនមែនជាឈើប្រណីតដែលមានតម្លៃសេដ្ឋកិច្ចនោះទេ ប៉ុន្តែ ក៏ជាឈើប្រភេទ ធ្នង់ដែលត្រូវបានបង់ពន្ធជូនរដ្ឋរួចស្រេចផងដែរ ។

អ្នកទេសចរណ៍ អ្នកចង់ស្រាវជ្រាវ ក៏ដូចជាអ្នកធ្លាប់រិះគន់ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព អាចនឹងធ្វើដំណើរមកទស្សនាស្វែង យល់បានគ្រប់ពេល ដោយមិនចាំបាច់លួចថត ឬលួចតាមដានអង្កេតនោះទេ ។ ក្រុមហ៊ុននេះបានស្ថិតនៅចំពាក់ កណ្តាលទីតាំងខេត្តព្រះវិហារ និងខេត្តកំពង់ធំ ស្ថិតនៅខាងស្តាំដៃ ពេលធ្វើដំណើរពីកំពង់ធំ ដែលគេអាចឃើញក្រៅពី អគាររដ្ឋបាល ភោជនីយដ្ឋាន ស្ថានីយចាក់សាំង និងការរត់ខ្វាត់ខ្វែងនៃបង្គោលភ្លើងអគ្គិសនី ព្រមទាំងផ្លូវក្រាលកៅស៊ូ ចូលទៅក្នុងតំបន់ចំការទាំងមូល ។

ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព បច្ចុប្បន្នកំពុងសាងសង់អគារកម្ពស់ ១៦ជាន់ ស្ថិតនៅអតីតទីតាំងតុលាការកំពូល ក្នុងតំបន់ បឹងកេងកង ខណ្ឌចំការមន សារមន្ទីរឈើតម្លៃជាង ១០លានដុល្លារ នៅខាងលិចព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្រុកអង្គស្នួល សណ្ឋាគារធ្វើពីឈើ១០០ភាគរយ លើផ្ទៃដីជាច្រើនហិកតា នៅខេត្តកែប សំណង់អគារកាស៊ីណូ និង តំបន់សេដ្ឋកិច្ចពិសេសនៅអូយ៉ាដាវ ខេត្តរតនគិរី សំណង់អគារកាស៊ីណូ នៅអានសេះ ខេត្តព្រះវិហារ សំណង់អគារ កាស៊ីណូ និងតំបន់សេដ្ឋកិច្ចពិសេសនៅថ្មដា ស្រុកវាលវែង ជាប់ព្រំដែនថៃ ខេត្តពោធិ៍សាត់ ចំការកៅស៊ូម្រេច ជិត ៤០០០ហិកតា នៅភូមិថ្មដា និងចំការកៅស៊ូ ម្រេច នៅស្រុករវៀង ខេត្តព្រះវិហារ ព្រមទាំងក្រុមហ៊ុនទទួលដេញថ្លៃ គម្រោងសាងសង់ផ្លូវ ថ្នល់ និងអគារខ្ពស់ៗ ដូចជា ខុនដូ សណ្ឋាគារ ក្រុមហ៊ុនក៏មានទីតាំងស្តុកឈើ ដែលក្រុមហ៊ុនបានប្រមូលទិញ ពីក្រុមហ៊ុនព្រៃសម្បទាន ព្រមទាំងដេញថ្លៃបានពីរដ្ឋបាលព្រៃឈើ ដែលមានទីតាំង នៅផ្លូវលេខ ៥១ ស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ព្រមទាំងរោងសិប្បកម្មខ្នាតធំ កែច្នៃគ្រឿងសង្ហាររឹមនៅខាងក្រោយសារមន្ទីរឈើ ៕


ធនាគារកម្ពុជា ចុះហត្ថលេខា លើក្រម ស្ដីពីការប្រតិបត្ដិ សេវាធនាគារ

$
0
0

ភ្នំពេញ ៖ ថ្នាក់ដឹកនាំរបស់ធនាគារ ឈានមុខគេនៅកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ ឆ្នំា២០១៥ នេះ បានចុះ ហត្ថលេខាលើ « ក្រមស្ដីពីការប្រតិបត្ដិសេវាធនាគារ» ថ្មី របស់សមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ ប្រតិបត្ដិ ល្អ ក្នុងវិស័យធនាគារ និងបង្កើនភាពជឿជាក់ លើប្រព័ន្ធធនាគារ ទៅដល់អតិថិជន ។

ពីធីចុះហត្ថលេខា បានប្រព្រឹត្ដទ្បើង ក្រោមអធីបតីភាព លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជា លោក ពុង ឃាវសែ ប្រធានសមាគមធនាគារនៅកម្ពុជា (ABC) និង គណៈអធិបតីជាច្រើននាក់ផ្សេងទៀត ។

លោក ជា ចាន់តូ បានមានប្រសាសន៍ថា ការចុះហត្ថលេខានេះ ជាសក្ខីភាពថ្មីមួយទៀត សម្រាប់សហប្រតិបត្ដិការ កាន់តែរលូន តាមរយៈដាក់ចេញនូវបទដ្ឋាន សម្រាប់ស្ថាប័នហិរញ្ញវត្ថុ ឲ្យអនុវត្ដតាម បង្កើនតម្លាភាពក្នុងវិស័យធនាគារ បង្កើនភាពជឿនជាក់លើប្រព័ន្ធធនាគារ និងជំរុញវប្បធម៌ នៃការដោះដូរត្រឹមត្រូវក្នុងប្រព័ន្ធធនាគារ ។

លោកបន្ថែមថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា រាល់បណ្ដាកន្លែងកម្ចីប្រាក់ទាំងអស់ ត្រូវគោរពតាមច្បាប់ត្រឹមត្រូវ កុំឲ្យខុស ច្បាប់ ដើម្បីផលប្រយោជន៍របស់ខ្លួនក្នុងការទទួលបានការប្រាក់ខ្ពស់នោះ ។

ព្រមជាមួយគ្នានោះ លោក ពុង ឃាវសែ បានមានប្រសាសន៍ផងដែរថា វិស័យធនាគារ កំពុងរីកលូតលាស់យ៉ាងឆាប់ រហ័ស នៅក្នុងប្រទេសកម្ពុជា ហេតុនេះហើយទើបក្រមស័្មគ្រចិត្ដ សម្រាប់ ការប្រតិបត្ដិធនាគារនេះ មានសារៈសំខាន់ ឲ្យអតិថិជនដឹងថា ស្ថាប័នហិរញ្ញវត្ថុរបស់គាត់ បានប្ដេជ្ញាចិត្ដ ចំពោះការប្រតិបត្ដិការ ដែលមានភាពបើកទូលាយ និង តម្លាភាព ។

លោកបន្ថែមទៀតថា «ប្រព័ន្ធធនាគារមួយ ដែលមានប្រសិទ្ធភាព អាស្រ័យលើភាពជាដៃគូល្អ រវាងស្ថាប័នហិរញ្ញវត្ថុ និងអតិថិជនរបស់ខ្លួន ដោយនៅក្រោមលក្ខខណ្ឌ នៃក្រមស្ដីពីការប្រតិបត្ដិសេវាធនាគារយើង មិនត្រឹមបានគូស បញ្ជាក់នូវការប្ដេជ្ញាចិត្ដ និងទទួលខុសត្រូវរបស់ធនាគារប៉ុណ្ណោះទេ តែអតិថិជនក៏តម្រូវឲ្យមានការទទួលខុសត្រូវ ជុំវិញសុក្រឹតភាពនៃការផ្ដល់ព័ត៌មាននៅដល់ធនាគារផងដែរ ។

គួរបញ្ជាក់ថា សមាគមធនាគារនៅកម្ពុជា ចុះហត្ថលេខា លើក្រមស្ដីពីការប្រតិបត្ដិសេវាធនាគារ នឹងត្រូវធ្វើបច្ចុប្បន្នភាព ទៅតាមពេលវេលាទៀងទាត់ ឲ្យស្របទៅតាមការវិវត្ដនៃឧស្សាហកម្ម ធនាគារនៅកម្ពុជា ធ្វើយ៉ាងណា ដើម្បីកសាង ប្រព័ន្ធទំនើបមួយ ដែលរឹងមាំ ដោយផ្ដោតលើអតិថិជនជាធំ និងអាចជឿទុកចិត្ដបាន ៕

Freshie Girls & Boys ជំនាន់ទី១៤ មានសំណាង បានទៅទស្សនកិច្ចសិក្សា នៅប្រទេសថៃ

$
0
0

ភ្នំពេញ ៖ ខុសពីព្រឹត្តិការណ៍ ប្រកួតរាល់ឆ្នាំនៅក្នុងឆ្នាំ២០១៥ នេះ បេក្ខជន-បេក្ខនារី ដែលទទួលបានជ័យលាភី ក្នុង កម្មវិធី Freshie Girls & Boys ចំនួន១០រូប នឹងទទួលបាននូវឱកាស ធ្វើដំណើរទស្សនកិច្ចសិក្សា ផ្តាស់ប្ដូរទស្សនៈ ក៏ដូចជាទេសចរណ៍ នៅក្នុងប្រទេសថៃ ចំនួន៥ថ្ងៃ ក្រោមការរៀបចំ ពីសំណាក់ អាជ្ញាធរទេសចរណ៍ថៃ "Tourism Authority of THAILAND" ។ ការថ្លែងឲ្យដឹងបែបនេះ បន្ទាប់ពីលោក ប៊ុន កើដ អគ្គនាយក ក្រុមហ៊ុន BKA Entertainment បានធ្វើសន្និសីទ បង្ហាញបេក្ខជន-បេក្ខនារី ចំនួន៤៨ រូប ដើម្បីត្រៀមប្រកួតនៅសប្ដាហ៍បន្ទាប់ នៅឯ សណ្ឋាគារភ្នំពេញ នាល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ ។

កម្មវិធីប្រកួត ដ៏ធំប្រចាំឆ្នាំ កម្រិតជាតិ និងមានរយៈពេលជាច្រើនឆ្នាំ ក្នុងប្រទេសកម្ពុជា បានត្រទ្បប់មកជាថ្មី ព្រមទាំងមានការផ្លាស់ប្តូរ ឲ្យកាន់តែមានភាពទាក់ទាញ មុននោះគឺកម្មវិធីប្រកួត Freshie Girls & Boys ជំនាន់ទី១៤ ។

នេះជាកម្មវិធី ប្រកួតដ៏ធំតែមួយគត់ ទទួលបាននូវការគាំទ្រ ពីទស្សនិកជន យុវវយគ្រប់ខ្មែរគ្រប់ៗរូប ហើយលើសពី នេះទៅទៀត សិល្បករ សិល្បការិនី តារាចម្រៀង ពិធីករ ពិធីការិនី បច្ចុប្បន្ននេះប្រមាណជា 70% បានកើតចេញ ពី កម្មវិធីប្រកួតនេះ ដែលបានរៀបចំធ្វើ អស់ចំនួន ១៣ឆ្នាំ កន្លងមកហើយ ។

កម្មវិធីប្រកួត បានចាប់ផ្តើមដំណើរការ ដោយប្រកាសទទួលពាក្យពីសំណាក់យុវជន យុវតីខ្មែរគ្រប់ៗរូប តាំងពីដើមខែ មករា មកម្ល៉េះ ដោយមានការចូលរួម ដាក់ពាក្យដោយផ្ទាល់ និងតាមរយៈបណ្តាញទំនាក់ទំនង សង្គម Facebook.com/ FreshieCambodia និង Facebook.com/12plusCambodia សរុបចំនួន ២,០០០ នាក់ ដោយក្នុងនោះ កម្ម វិធីប្រកួតនាឆ្នាំនេះ អ្នករៀបចំកម្មវិធីប្រកួត បានបើកជ្រើសរើសដោយផ្ទាល់នា ខេត្តបាត់ដំបងផងដែរ ។

លោក ប៊ុន កើដ អគ្គនាយក ក្រុមហ៊ុន BKA Entertainment បានបន្តឲ្យដឹងទៀតថា ប្រិយមិត្តទាំងអស់ បានជ្រាប ហើយថា កម្មវិធីប្រកួតទទួលបាន ជោគជ័យកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំនេះ កើតឡើងដោយ មានការគាំទ្រពី សំណាក់ មាតា បិតា អាណាព្យាបាល យុវជន យុវតីខ្មែរ និងទស្សនិកជនគ្រប់រូប ។ លើសពីនេះទៅទៀត គឺការ ផ្តល់នូវការឧបត្ថម្ភកម្ម វិធីពីសំណាក់ក្រុមហ៊ុនទាំងឡាយ រួបរួមគ្នាក្នុងការបណ្តុះបណ្តាល ផ្តល់ឱកាស ក៏ដូចជាវេទិការ កិត្តិយស ដើម្បីឲ្យប្អូនៗយុវជនយុវតីខ្មែរ បានបញ្ចេញនូវសមត្ថភាព ទេពកោសល្យធម្មជាតិ ភាពអង់អាចក្លាហាន ការ ហ៊ានសម្តែង ចូលរួមក្នុងកម្មវិ ធីប្រកួតប្រជែងនេះ ដើម្បីបន្តវេន លើកតម្កើងសិល្បៈវប្បធម៌ខ្មែរ ក៏ដូចជាផ្លាស់ប្តូរ នូវបទ ពិសោធន៍ ទទួលបាននូវ ចំណេះដឹងបន្ថែមសែ្វងរកនូវមិត្តភាពថ្មី ព្រមទាំងប្រើបា្រស់ពេលវេលា ទំនេរពីការសិក្សា ងាក មករកសិល្បៈ ប្រសើរជាងងាកទៅអំពើមិនគប្បី អបាយមុខ គ្រប់ប្រភេទ រួមទាំងគ្រឿងញៀនជាដើម ។

សម្រាប់ឆ្នាំនេះ ជាកម្មវិធីប្រកួតជំនាន់ទី១៤ ហេតុដូចច្នេះហើយ អ្នករៀបចំកម្មវិធី និងជាម្ចាស់គម្រោង បានរៀបចំនូវផ្ទាំងទស្សនីយភាពក៏ដូចជា កម្មវិធី ដើម្បីភាពអស្ចារ្យកាន់តែគួរឲ្យ តាមដានទស្សនាជាងមុនថែមទៀត ដែលចូលរួមសហការជាមួយស្ថានីយ៍ ទូរទស្សន៍ MyTV ដើម្បីផ្សាយផ្ទាល់ក្នុងកម្មវិធីនេះ នៅរៀងរាល់សប្តាហ៍ ។

ទម្រាំទទួលបានឱកាសក្លាយជា Freshie Girls & Boys បេក្ខជនបេក្ខនារី ទាំងអស់ត្រូវឆ្លងកាត់នូវវគ្គជម្រុះជាច្រើន ដូចជា វគ្គជម្រុះរូបថត, វគ្គទី២ វគ្គសម្ភាសន៍ផ្ទាល់, វគ្គទី៣ វគ្គបង្ហាញបុគ្គលិកផ្ទាល់ ជាដើម យើងទទួលបាននូវ Freshie Girls ចំនួន២៤រូប និង Freshie Boy ចំនួន ២៤រូប ។ លើសពីនេះ ក្នុងឆ្នាំ២០១៥ នេះ កម្មវិធីដែលពិសេស សម្រាប់ប្អូនៗ Freshie Girls & Boys ចំនួន១០រូប ចុងក្រោយ នឹងទទួលបាននូវឱកាសធ្វើដំណើរទស្សនកិច្ចសិក្សា ផ្តាស់ផ្តូរទស្សនៈ ក៏ដូចជាទេសចរណ៍ នៅព្រះរាជាណាចក្រថៃ ចំនួន៥ថ្ងៃ ក្រោយការរៀបចំពីសំណាក់ អាជ្ញាធរទេស ចរណ៍ថៃ Tourism Authority of THAILAND ផងដែរ ។

សូមបញ្ជាក់ថា ក្នុងឆ្នាំនេះដូចបណ្តាឆ្នាំកន្លងទៅ កម្មវិធីប្រកួតទទួលបាន ការផ្តល់អាជ្ញាប័ណ្ណ ពីក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ ក្រោមការគាំទ្រពីនាយកដ្ឋាន អភិវឌ្ឍវប្បធម៍ ដោយទទួលបាននូវការឧបត្ថម្ភកម្មវិធី -ភេសជ្ជៈ Pepsi -ស្ករកៅស៊ូ KidKid -ទឹកអប់ Cologne និង Roll On 12Plus -សាប៊ូទឹកដុសខ្លួន FLORE -ផលិតផលការពារមាត់ធ្មេញ SYSTEMA HONDA MOOVE -TOURISM AUTHORITY of THIALAND -អាកាសចរ Thai Air Asia  និងសហការ ឧបត្ថម្ភកម្មវិធីដោយ -គ្រឿងសម្អាង KMA ,ហាងលក់សំលៀកបំពាក់ Little Fishion -Chubcheevit Studio Cambodia -ផ្សារទំនើប PARAGON, -I-Friend Entertainment, -SUPER FIT ៕

CNRP ដាក់យុវជន ជាតំណាងរាស្រ្ត មណ្ឌលកំពត ជំនួសលោក វ៉ាន សំអៀន

$
0
0

ភ្នំពេញ ៖ គណបក្សសង្រ្គោះជាតិ (CNRP) បានសម្រេចដាក់បញ្ជូនបេក្ខភាព ជាយុវជនរបស់ខ្លួន ឲ្យក្លាយជាតំណាង រាស្រ្តជំនួស ដំណែង លោក វ៉ាន សំអឿន ដែលបានលាឈប់ពីតំណាងរាស្រ្ត មណ្ឌលកំពតមករួមរស់ ក្រោមដំបូលជា មួយគណបក្សប្រជាជនកម្ពុជា(CPP) ។

លោក អេង ឆៃអ៊ាង ក្រុមការងារចរចាគណបក្សសង្រ្គោះជាតិ ត្រូវបានក្រុមអ្នកសារព័ត៌មាន ឆ្លៀតសម្ភាសន៍ នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៥ ក្នុងគ្រាដែលលោកចូលរួមកិច្ចប្រជុំជាមួយ គណបក្សប្រជាជនកម្ពុជានាវិមានរដ្ឋសភា អំពី សេចក្តីព្រាងច្បាប់បោះឆ្នោតថា ខាងគណបក្សបានដាក់លិខិតជា លាយលក្ខណ៍អក្សរទៅគណៈកម្មាធិការជាតិ រៀប ចំការបោះឆ្នោត(គ.ជ.ប)រួចរាល់ ហើយនៅថ្ងៃទី១៦ ខែកុម្ភៈនេះ ។

លោកបន្តថា អ្នកដែលមកជំនួសតំណែង លោក វ៉ាន សំអឿន ជាយុវជនហើយជាជនជាតិខ្មែរ កើតនៅឆ្នាំ១៩៨១ មាន ឈ្មោះ ដាង ចំរើន ។

លោកបន្តថា នៅឆ្នាំ២០០៧ លោក ដាង ចំរើន បានឈរឈ្មោះជាចៅសង្កាត់ជ្រោយចង្វា របស់គណបក្សសម រង្ស៊ី ហើយបានជាប់ជាចៅសង្កាត់រង បន្ទាប់មកទៀត លោកបានលាឈប់ ហើយមកចូលរួមនៅក្នុងសកម្មភាព ថ្នាក់ជាតិ ជាមួយគណបក្សសម រង្ស៊ី នៅខេត្តព្រៃវែង ក្រោយមកទៀត លោកបានមកឈរជាបេក្ខជន តំណាងរាស្រ្តលេខរៀង ទី៤ នៅខេត្តកំពត ។

លោកបានបញ្ជាក់ថា "មូលហេតុដែលគណបក្សជ្រើសរើស យកគាត់នេះដោយសារតែលោក សក្តិសមបញ្ចូលជា តំណាងរាស្រ្ត ព្រោះលោកមានសកម្មភាពជួយជ្រោមជ្រែងគណបក្ស ហើយនៅពេលជួបប្រទះ នូវបញ្ហាអ្វីមួយ លោក ដាង ចំរើន មិនបោះបង់ចោល ហើយក៏មិនរាថយដែរ"។

នៅពេលដែលអ្នកកាសែត សួរលោក អេង ឆៃអ៊ាង ថា តើលោកដាង ចំរើន នេះមានជាប់ សាច់ញាតិ ទៅនឹងមន្រ្តីនៅ ក្នុងបក្សនេះទេ លោកប្រាប់ថា មិនមានជាប់សាច់សា លោហិតជាមួយអ្នក នយោបាយនៅក្នុងបក្សឡើយ គឺលោក ចំរើន មានសមត្ថភាព និងមានចំណេះដឹងទូលំទូលាយ ។

សូមបញ្ជាក់ថា លោក វ៉ាន សំអឿន ដែលជាសមាជិក សភាមកពី គណបក្សសង្គ្រោះជាតិ ៣ និងជា តំណាងរាស្ដ្រ របស់គណបក្ស សង្គ្រោះជាតិ មួយរូប លេខរៀងទី៣ មណ្ឌល កំពត ដែលជាសមាជិកគណៈកម្មការទី៣ បានសុំលា ឈប់ពី គណបក្សសង្គ្រោះជាតិ មកចូលរួមក្នុង ជីវភាពនយោបាយជា មួយគណបក្ស ប្រជាជនកម្ពុជាកាលពីថ្ងៃទី១៣ កុម្ភៈ ក្រោមហេតុផលថា លោកមិនអាចធ្វើជាមួយគណបក្សសង្រ្គោះជាតិបានទេ ៕

លោក សម រង្ស៊ី សុំលោក ស ខេង បន្តទិដ្ឋាការ ឲ្យសកម្មជនការពារ តំបន់អារ៉ែង

$
0
0

ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានស្នើឲ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ជួយអន្តរា គមន៍បន្តផ្តល់ទិដ្ឋាការ ដល់ជនជាតិអេស្ប៉ាញ លោក Alejandro Gonzalez Davidson សកម្មជនការពារតំបន់អារ៉ែង ដែលនឹងផុតកំណត់នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ខាងមុខនេះ។

នៅក្នុងលិខិតសុំកិច្ចអន្តរាគមន៍ផ្ញើជូនលោក ឧបនាយករដ្ឋមន្រ្តី ស ខេង នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ លោក សម រង្ស៊ី ប្រធានបក្សប្រឆាំងនៅកម្ពុជា បានបញ្ជាក់ថា រូបលោក និងប្រជាពលរដ្ឋខ្មែរជាច្រើនផ្សេងទៀត យល់ឃើញថា លោក  Alejandro Gonzalez Davidson មិនមែនជាឧក្រិដ្ឋជន ឬបានប្រព្រឹត្តបទល្មើសអ្វីធ្ងន់ធ្ងរ ដែលតម្រូវឲ្យបណ្តេញចេញពីប្រទេសកម្ពុជានោះទេ។

លោក សម រង្ស៊ី បានបន្តថា លោក Alejandro Gonzalez Davidson  គ្រាន់តែជាសកម្មជនម្នាក់ ក្នុងមជ្ឈដ្ឋានសង្គមស៊ីវិល ដែលបានជួយឲ្យសាធារណមតិមានការចាប់អារម្មណ៍ចំពោះបញ្ហាបរិស្ថាន ព្រមទាំងជួយឲ្យប្រជាពលរដ្ឋមានការយល់ដឹងអំពីសិទ្ធិរបស់ខ្លួនកាន់តែច្បាប់។ ប្រធានបក្សប្រឆាំងនៅកម្ពុជារូបនេះ នៅបានការពារលោក Alejandro Gonzalez Davidson  ទៀតថា ជាអ្នកស្រឡាញ់ និងគោរពវប្បធម៌ ប្រពៃណីខ្មែរ ហើយចេះនិយាយភាសាខ្មែរបានល្អប្រសើរ គ្រាន់បើជាងជនបរទេសដទៃទៀត ដែលកំពុងរស់នៅលើទឹកដីកម្ពុជា នាពេលបច្ចុប្បន្ន។

បុរសជនជាតិអេស្ប៉ាញ លោក Alejandro Gonzalez Davidson  បានមករស់នៅក្នុងប្រទេសកម្ពុជាជាង១០ឆ្នាំមកហើយ ទិដ្ឋាការរបស់លោកនឹងផុតកំណត់នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ខាងមុខនេះ។ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃបានបដិសេធមិនបន្តទិដ្ឋាការឲ្យរូបលោករស់នៅក្នុងប្រទេសកម្ពុជាបន្តទៅទៀតនោះទេ។ ការមិនបន្តទិដ្ឋាការ គឺបានធ្វើឡើង បន្ទាប់ពីបុរសអេស្ប៉ាញរូបនេះ បានធ្វើសកម្មភាពតវ៉ាប្រឆាំងយ៉ាងខ្លាំង និងគម្រោងសាងសង់វារីអគ្គីសនីនៅតំបន់អារ៉ែង ខេត្តកោះកុង ៕

អគ្គិភ័យឆាបឆេះ ក្នុងដីឡូត៍ រោងចក្របារី ផ្អើលអស់ ប្រជាពលរដ្ឋ

$
0
0

ភ្នំពេញៈ អគ្គិភ័យបានឆាបឆេះក្នុងដីឡូត៍របស់រោងចក្រមួយកន្លែង ស្ថិតក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលបង្កភាពភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនៅក្បែរនោះ ហើយក៏ត្រូវបានក្រុមពន្លត់ អគ្គិភ័យបាញ់ ឲ្យរលត់អស់ទាំងស្រុង។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា អគ្គិភ័យដែលបានឆាបឆេះ ក្នុងដីឡូត៍របស់រោងចក្របារី ស្ថិតក្នុងភូមិ ប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ត្រូវបានរថយន្តពន្លត់អគ្គិភ័យបាញ់ ឲ្យរលត់ទាំងស្រុងហើយ នៅម៉ោង ៧៖៣៥នាទី យប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយប្រើប្រាស់រថយន្តអស់ប្រមាណ៥គ្រឿង៕

Viewing all 8042 articles
Browse latest View live




Latest Images