Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

តំណាងក្រុមហ៊ុនជប៉ុន ៣៦រូប ស្វែងយល់ពី បរិយាកាស វិនិយោគនៅកម្ពុជា

$
0
0

ភ្នំពេញ៖ នាយកប្រតិបត្តិការជាន់ខ្ពស់ក្រុមហ៊ុនជប៉ុនធំៗ ៣៦រូប បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា និងស្វែង យល់ពីបរិយាកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ ថុល បានលើកឡើងពីបរិយាកាស និងកត្តាអំណោយផលជាច្រើន សម្រាប់ការវិនិយោគនៅកម្ពុជា ជូនតំណាង ក្រុមហ៊ុនមកពីប្រទេសជប៉ុន។

យោងតាមគេហទំព័រក្រសួងពាណិជ្ជកម្ម ចេញផ្សាយនៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ បានឲ្យដឹងថា កាលពី ថ្ងៃទី១៩ ខែកុម្ភៈ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិជាន់ខ្ពស់ក្រុម ហ៊ុនធំរបស់ជប៉ុន ៣៦រូប ដែលដឹកនាំដោយលោក Shosuke MORI ប្រធានសហព័ន្ធសេដ្ឋកិច្ចកាន់សៃ។ ជំនួប នោះក៏មានការអញ្ជើញចូលរួមពី លោក KUMAMARU Yuji ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាផងដែរ។

លោក Shosuke MORI បានជម្រាបជូនលោកទេសរដ្ឋមន្រ្តីថា ដំណើរទស្សនកិច្ចរបស់លោក និងតំណាងក្រុម ហ៊ុនដទៃទៀត ដើម្បីស្វែងរកឱកាសពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងជប៉ុន។ ក្រុមគណៈប្រតិភូក៏មាន បំណងសិក្សាបន្ថែមអំពីគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ផលប៉ះពាល់ នៃសហគមន៍សេដ្ឋ កិច្ចអាស៊ាន (AEC) លើកម្ពុជា គោលនយោបាយរដ្ឋាភិបាល និង វិស័យសក្កានុពលទាំងឡាយ សម្រាប់សហប្រតិ បត្តិការជាមួយក្រុមហ៊ុនកាន់សៃ នៅក្នុងវិស័យពាក់ព័ន្ធបរិស្ថានដូចជា៖ ការបំពុលបរិយាកាស និង ធនធានទឹក ការគ្រប់គ្រងកាកសំណល់ និង គ្រោះមហន្តរាយ។

ក្នុងជំនួបជាមួយតំណាងក្រុមហ៊ុនធំៗរបស់ជប៉ុននេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានធ្វើបទបង្ហាញ និង លើកមកបង្ហាញនូវលក្ខខណ្ឌល្អៗ និងអំណោយផលជាច្រើន ដើម្បីលើកទឹកចិត្តឲ្យអ្នកវិនិយោគជប៉ុន ចូលមក បណ្តាក់ទុនរកស៊ីនៅកម្ពុជា រួមមាន៖ ការលើកទឹកចិត្តដល់ការវិនិយោគ និងការមិនរើសអើងរបស់ច្បាប់កម្ពុជា រវាងវិនិយោគិនក្នុងស្រុក និង បរទេស។

លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានជម្រាបជូនលោក Shosuke MORI ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជាទីភ្នាក់ងារទទួលបន្ទុកការវិនិយោគ ដែលជាច្រកចេញចូលតែមួយសម្រាប់សម្របសម្រួលការវិនិយោគ ពីបរទេស។ លោក ស៊ុន ចាន់ថុល បានកត់សម្គាល់ថា ច្បាប់វិនិយោគ និង កិច្ចព្រមព្រៀងស្តីពីកិច្ចការពារការវិនិ យោគទ្វេភាគី រវាងកម្ពុជា និងជប៉ុន ការពារផលប្រយោជន៍ នៃការវិនិយោគរបស់ប្រទេសទាំងពីរ។

លោករដ្ឋមន្រ្តី បានចង្អុលបង្ហាញទៀតថា កម្ពុជា គឺជាប្រទេសតូចមួយ ដែលអនុវត្តសេដ្ឋកិច្ចបើកចំហ និង បាន ត្រៀមខ្លួនក្លាយទៅជាសមាជិកសហគមន៍សេដ្ឋកិច្ចអាស៊ាន។ ជាមួយនឹងទីតាំងភូមិសាស្រ្ត ជាយុទ្ធសាស្រ្ត កម្លាំង ពលកម្មវ័យក្មេងប្រកបដោយភាពស្វាហាប់ និងការធ្វើឲ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធឥតឈប់ឈរ កម្ពុជា នឹងទទួលបាននូវអត្ថប្រយោជន៍ពីសហគមន៍សេដ្ឋកិច្ចអាស៊ាននេះ។

អត្ថប្រយោជន៍បន្ថែម នៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា គឺគម្រោងដែលមានឈ្មោះថា អ្វីៗ គ្រប់យ៉ាងលើក លែងអាវុធ (Everything But Arms) ដែលផ្តល់ដោយសហភាពអឺរ៉ុប និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (GSP) ដែលផ្តល់ដោយបណ្តាប្រទេសជាច្រើនដល់កម្ពុជា។ ជាមួយនឹងគម្រោង EBA និង GSP ផលិតផលដែលផលិត នៅកម្ពុជា អាចនាំចេញទៅកាន់សហភាពអឺរ៉ុប ដោយមិនកំណត់កូតា និងលែកលែងពន្ធ និងទៅកាន់ប្រទេសជា ច្រើន ដែលបានផ្តល់ប្រព័ន្ធអនុគ្រោះ GSP ដល់កម្ពុជា ក្នុងកម្រិតពន្ធគយកាន់តែទាប។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជំរុញលើកទឹកចិត្ត ឲ្យគណៈប្រតិភូពិចារណាលើការវិនិយោគលើ ឧស្សាហ កម្មធុនស្រាល ឧស្សាហកម្មខ្សែសង្វាក់បង្គុំ ឧស្សាហកម្មកែច្នៃចំណីអាហារ ការដឹកជញ្ជូន ទេសចរណ៍ និងការអភិ វឌ្ឍធនធានមនុស្ស ដោយផ្តោតលើការបណ្តុះបណ្តាល វិជ្ជាជីវៈបច្ចេកទេស ដើម្បីជួយធ្វើការផ្លាស់ប្តូរពីឧស្សាហ កម្ម ដែលប្រើប្រាស់កម្លាំងពលកម្មច្រើន ទៅជាឧស្សាហកម្មដែលប្រើប្រាស់កម្លាំងពលកម្មជំនាញ។ ទាក់ទងនឹង អ្នកឯកទេសផ្នែកបរិស្ថានរបស់ប្រទេសជប៉ុនវិញ លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបង្ហាញចំណាប់អារម្មណ៍លើ ការគ្រប់គ្រងការបំពុលបរិយាកាស និងការគ្រប់គ្រងកាកសំណល់។ លោករំពឹងថា គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ នឹងមានការចាប់អារម្មណ៍លើការសិក្សាជំនាញបច្ចេកទេស និងបទពិសោធន៍ នៃការគ្រប់គ្រង គ្រោះមហន្តរាយទាំងនេះ ពីប្រទេសជប៉ុន។

លោក Shosuke MORI និងគណៈប្រតិភូ បានសម្តែងការកោតសរសើររបស់ខ្លួន ចំពោះការធ្វើបទបង្ហាញ របស់ លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ទាក់ទងនឹងបរិយាយកាសវិស័យពាណិជ្ជកម្ម និងការវិនិយោគរបស់កម្ពុជា។ គណៈ ប្រតិភូបានបញ្ជាក់ពីការប្តេជ្ញា និងចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការវិនិយោគនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ៕


ក្រសួងពាណិជ្ជកម្ម និងគណៈកម្មការជាតិ ប្រឆាំងអំពើពុក រលួយថៃ ផ្លាស់ប្តូរយោបល់ ប្រយុទ្ធប្រឆាំង អំពើពុករលួយ

$
0
0

ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល និងលោក Vicha Mahakun ស្នងការ នៃគណៈកម្មការជាតិប្រឆាំងអំពើពុករលួយប្រទេសថៃ (NACC) បានជួបពិភាក្សាផ្លាស់ប្តូរនូវទស្សនៈយោបល់មួយ ចំនួន ដើម្បីប្រយុទ្ធប្រឆាំងជាមួយអំពើពុករលួយ។ លោក Vicha Mahakun បានលើកឡើងថា ការបង្កើតប្រព័ន្ធ អនឡាញមួយចំនួន សម្រាប់ការប្រកាសទ្រព្យសម្បត្តិ និងការរាយការណ៍អំពីហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និង ការ ជម្រះបញ្ជីពន្ធគយជាដើម អាចចូលរួមចំណែកទប់ស្កាត់សកម្មភាពអំពើពុករលួយប្រកបដោយប្រសិទ្ធភាពខ្ពស់។

យោងតាមការចេញផ្សាយរបស់គេហទំព័រក្រសួងពាណិជ្ជកម្មនៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានឲ្យដឹង ថា ក្នុងជំនួបជាមួយមន្រ្តីគណៈកម្មការជាតិប្រឆាំងអំពើពុករលួយប្រទេសថៃ កាលពីថ្ងៃទី១៨ ខែកុម្ភៈ លោកទេស រដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជម្រាបជូនលោកសាស្រ្តាចារ្យ Vicha Mahakun អំពីគំនិតផ្តួចផ្តើមកំណែទម្រង់របស់ ក្រសួងពាណិជ្ជកម្ម ដែលសម្រេចបានកន្លងមក និងកំពុងអនុវត្តនាពេលបច្ចុប្បន្ន ដើម្បីបង្កើនតម្លាភាព និងប្រសិទ្ធ ភាពក្នុងការផ្តល់សេវាសាធារណៈទាក់ទងនឹងវិស័យពាណិជ្ជកម្ម និងការសម្របសម្រួលដល់វិស័យឯកជននៅកម្ពុ ជា។

ការធ្វើកំណែទម្រង់ទាំងនោះរួមមាន៖ ការរៀបចំរចនាសម្ព័ន្ធអង្គការលេខក្រសួង ពាណិជ្ជកម្មឡើងវិញ ដំណើរការ ជ្រើសរើសមន្រ្តី ការផ្លាស់ប្តូរបង្វិលមន្រ្តីបម្រើការនៅក្នុងអគ្គនាយកដ្ឋានកាំកុងត្រូល ការបង្កើតប្រព័ន្ធអនឡាញ / ប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់ការដាក់ពាក្យសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ(C/O) ការចុះបញ្ជីក្រុមហ៊ុន និងកម្មសិទ្ធិបញ្ញា ការបង្កើតឲ្យមានហត្ថលេខាតាមអនឡាញ និង ប្រព័ន្ធបង់ប្រាក់តាមអនឡាញ វេទិកាពិគ្រោះ យោបល់ជាមួយវិស័យឯកជន និងការបង្កើតប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម គេហទំព័រថ្មី និងហ្វេសប៊ុក។

តាម រយៈទំព័រហ្វេសប៊ុករបស់ក្រសួង អនុញ្ញាតឲ្យមានការសន្ទនាគ្នាទៅវិញទៅមកជាមួយសាធារជនផងដែរ។ ក្នុងនោះ តាមរយៈការប្រលងជ្រើសរើសមន្រ្តីរាជការស៊ីវិលរបស់ក្រសួងពាណិជ្ជកម្ម កាលពីឆ្នាំកន្លងទៅ និង ការ បែងចែក ប្រាក់កម្រៃសេវាសាធារណៈក៏មានការអញ្ជើញចូលរួមសង្កេតការណ៍ ពីតំណាងអង្គភាពប្រឆាំងអំពើពុក រលួយ ផងដែរ។

លោកសាស្ត្រាចារ្យ Vicha បានចែករំលែកបទពិសោធន៍ប្រកបដោយជោគជ័យ និង ពីកិច្ចខិតខំប្រឹងប្រែងកំពុងបន្ត របស់ NACC ជាមួយលោកទេសរដ្ឋមន្រ្តី និងបុគ្គលិកក្រសួងពាណិជ្ជកម្ម ទាក់ទងនឹងការបង្ការទប់ស្កាត់ និងការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ក្នុងនោះតាមរយៈការបង្កើតប្រព័ន្ធអនឡាញមួយចំនួន សម្រាប់ការប្រកាសទ្រព្យ សម្បត្តិ និងការរាយការណ៍អំពីហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងការជម្រះបញ្ជីពន្ធគយជាដើម បានចូលរួមចំណែកប្រ យុទ្ធប្រឆាំងអំពើពុករលួយប្រកបដោយប្រសិទ្ធភាពខ្ពស់ និងតម្លាភាពថែមទៀតផង។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ក្នុងជំនួបពិភាក្សានាឱកាសនេះ ហើយនឹងធ្វើការពិចារណាលើការបញ្ជូនមន្រ្តីក្រសួងពាណិជ្ជកម្មទៅចូលរួមកម្មវិធីរបស់ NACC។ លោកទេសរដ្ឋ មន្រ្តី បានស្វាគមន៍ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដែលអនុញ្ញាតឲ្យប្រទេសទាំងពីរ ទទួលបាន នូវអត្ថប្រយោជន៍ទៅវិញទៅមកពីកិច្ចការងារប្រឆាំងអំពើពុករលួយ៕

ធនាគារ ANZ និងសហគ្រាស សង្គមហ្វារ រួមគ្នាលើកកម្ពស់ សិល្បៈខ្មែរ នៅក្នុងសហគមន៍

$
0
0

សៀមរាប៖ ធនាគារ ANZ Royal បានប្រកាសគាំទ្រទាំងស្មារតី និងហិរញ្ញវត្ថុពេញមួយឆ្នាំ២០១៥ ដល់សហគ្រា សសង្គមហ្វារ ដើម្បីជំរុញការអភិវឌ្ឍន៍ និងការរីកចម្រើនលូតលាស់ នៃសិល្បៈខ្មែរនៅក្នុងសហគមន៍។

បន្ទាប់ពីបានតស៊ូយ៉ាងសស្រាក់សស្រាំអស់រយៈពេលជាង ២០ឆ្នាំ ក្នុងការពាំនាំមកវិញ នូវសិល្បៈល្ខោនសៀក សម្តែងលើឆាក សហគ្រាសសង្គមហ្វារ បានបន្តត្រួសត្រាយផ្លូវ ក្នុងការបង្ហាញ និងលើកស្ទួយសិល្បៈ វប្បធម៌ខ្មែរ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដែលសិល្បករ-សិល្បការនី ភាគច្រើនធ្លាប់មានប្រវត្តិជីវភាពជូរចត់។

សហគ្រាសសង្គមហ្វារ មានទស្សនវិស័យមើលឃើញនូវគំនិតច្នៃប្រឌិតរបស់សិល្បៈ ដែលគ្រប់គ្នាប្រដូចទៅនិង ទ្រព្យសម្បត្តិ ដ៏មានតម្លៃ និងជាយុទ្ធសាស្រ្តដ៏សំខាន់សម្រាប់ការអភិវឌ្ឍរបស់សង្គម និង សេដ្ឋកិច្ចឲ្យមានការរីក ចម្រើន និងរស់រវើក។ វាបង្កើតការងារ ដែលមានគុណភាពខ្ពស់ រក្សាទុកនូវផលប្រយោជន៍ ដែលបានពីវិស័យ ទេសចរណ៍សម្រាប់ប្រជាជនក្នុងតំបន់ ពង្រឹងអត្ដសញ្ញាណវប្បធម៌ខ្មែរ និងធ្វើអោយប្រសើរឡើង នូវការទទួលបាន ការអប់រំ សម្រាប់មនុស្សវ័យក្មេងមានជីវភាពតោកយ៉ាក។

លោក ហួត តារា នាយកប្រតិបត្តិ នៃសហគ្រាសសង្គមហ្វារ បានមានប្រសាសន៍ថា  «សារក្នុងសិល្បៈ គឺមានលក្ខ ណៈ ជាសកលដែលងាយយល់ និងមានប្រសិទ្ធភាពក្នុងការបញ្ជូនទៅកាន់អ្នកទស្សនា។ ទស្សនិកជនអាចយំ សើច ហើយបន្ទាប់មកពួកគេនឹងចងចាំគន្លឹះក្នុងការទទួលយកសារពីសិល្បករ»។

ធនាគារ ANZ រួមនិងសហគ្រាសសង្គមហ្វារពេញមួយឆ្នាំ២០១៥នេះ នឹងរួមគ្នា ផ្សព្វផ្សាយរាល់ការសម្តែងទាំង ឡាយទៅដល់ទស្សនិកជននៅទូទាំងប្រទេសកម្ពុជា ជាមួយការសម្តែងនៅតាមសហគមន៍ដោយឥតគិតថ្លៃ រួមទាំង សិក្ខាសាលានានា សម្រាប់កុមារតូចៗ ដែលមកពីអង្គការក្រៅរដ្ឋាភិបាលផ្សេងៗ និង ការឧបត្ថម្ភក្នុងមហោស្រព សៀកអន្តរជាតិ ដែលមានឈ្មោះថា «ទីនេះទីនោះ» ដើម្បីឲ្យពួកគេបានជ្រួតជ្រាបកាន់តែច្បាប់អំពីសិល្បៈ និងវប្ប ធម៌ខ្មែរ។

ភាពជាដៃគូជាមួយនេះ ធនាគារ ANZ Royal នឹងអនុញ្ញាតឱ្យសិល្បករ នៃសមាគមហ្វារ បង្កើនលទ្ធភាពក្នុងការ ជំរុញ និងនាំមកនូវភាពផ្លាស់ប្តូរជាវិជ្ជមាន និងគំនិតច្នៃប្រឌិតទៅក្នុងបណ្តាញយុវវ័យកម្ពុជា។

លោក តារា បន្តទៀតថា ភាពជាដៃគូយុទ្ធសាស្រ្តរបស់ធនាគារ ANZ រ៉ូយ៉ាល់ ជាមួយការប្តេជ្ញាចិត្តរបស់សហគ្រា សសង្គមហ្វារ នឹងឆ្លុះបញ្ចាំងអំពីទំនួលខុសត្រូវក្នុងសង្គមរបស់ក្រុមហ៊ុនក្នុងប្រទេសកម្ពុជា។

លោក Grant Knuckey នាយកប្រតិបត្តិធនាគារ ANZ Royal បានឱ្យដឹងថា «យើងមានការប្តេជ្ញាចិត្តយ៉ាងខ្លាំង ចំពោះសហគមន៍ ដែលយើងកំពុងរស់នៅ និងប្រកបការងារ។ ទំនួលខុសត្រូវស្នូល របស់ក្រុមហ៊ុនរបស់យើង គឺ ជួយបង្កើតនិរន្តរភាពតាមរយៈការអប់រំ»។

លោក បន្តទៀតថា តាមរយៈការផ្តួចផ្តើមនេះ ANZ នឹងអភិវឌ្ឍចំណេះដឹង និងការបង្កើតឱកាស សម្រាប់យុវជន ដែលក្រីក្រ និងគ្មានចំណេះដឹងដូចគេឯង។ ហ្វារ គឺជាដៃគូដ៏អស្ចារ្យមួយ ព្រោះហ្វារ បានផ្ដល់ការគាំទ្រដល់ការអប់ រំ និងផ្តល់នូវការបំផុសគំនិតជាពិសេសសម្រាប់យុវជនកម្ពុជា។ តម្លៃនេះ នឹងធ្វើឲ្យកិច្ចសហការរវាង ធនាគារANZ Royal និងសហគ្រាសសង្គមហ្វារ កាន់តែគួរឲ្យចាប់អារម្មណ៍៕

អគ្គិភ័យឆាបឆេះ អគារកម្ពស់ ៣៣៦,១ម៉ែត្រ នៅទីក្រុងឌូបៃ (មានវីដេអូ)

$
0
0

ឌូបៃ៖ អគ្គិភ័យដ៏សន្ធោសន្ធៅបានឆាប់ឆេះអគារ ដ៏ទំនើប និងអគារស្នាក់នៅដ៏ខ្ពស់ជាងបំផុតលើពិភពលោក ដែល មានកម្ពស់ ៧៩ជាន់ ស្មើនិង ៣៣៦.១ម៉ែត្រ ស្ថិតនៅក្នុងស្រុកម៉ារីណា ក្រុងឌូបៃ។នេះបើយោងតាមគេហទំព័រ gulfnews.com របស់ប្រទេសអារ៉ាប់។

យោងតាមគេហទំព័រនេះ បានឲ្យដឹងអគ្គិភ័យបានឆាបឆេះនៅម៉ោងជាង ៣ទៀបភ្លឺថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ (ម៉ោងនៅក្រុងប្រទេសអារ៉ាប់) ត្រូវនឹងម៉ោងជាងជាង ៦ព្រឹកម៉ោងនៅកម្ពុជា។ អគ្គិភ័យបានចាប់ផ្តើមឆាបឆេះចេញ ពីអគារជាន់ទី៥០ ហើយបានរាលដាល់រហូតដល់ជាន់ទី៧០ នៅម៉ោងជាង ៧ព្រឹកថ្ងៃនេះ។

gulfnews.com មិនទាន់បានបញ្ជាក់ពីមូលហេតុ និងចំនួនមនុស្ស ដែលស្នាក់នៅក្នុងអគារនៅឡើយទេ។ តែមនុស្សរាប់រយនាក់ ត្រូវបានគេជម្លៀសចេញពីអគារមួយនេះ៕

ក្រសួងដែនដីប្រតិកម្ម នឹងការចេញផ្សាយ របស់អង្គការលីកាដូ ថា «ទំនាស់ដីធ្លីកើន៣ដងក្នុងឆ្នាំ២០១៤»

$
0
0

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញមកប្រកាសថា ចំនួនវិវាទដីធ្លីឆ្នាំ២០១៤កន្លងទៅមានត្រឹម ៧៥០ករណីប៉ុណ្ណោះដែលចំនួននេះមានការថយចុះជាង ២០០ករណី បើធៀបឆ្នាំ២០១៣។

ការចញមកប្រកាសរបស់ក្រសួងដែនដី បានឡើងមួយថ្ងៃ បន្ទាប់ពីអង្គការសម្ព័ន្ធជំរឿន និងការពារសិទ្ធិមនុស្ស «លីកាដូ» បានចេញរបាយការណ៍ថា វិវាទដីធ្លីក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១៤ បានកើនឡើង ៣ដង បើធៀបនឹងឆ្នាំ២០១៣។

ក្នុងនោះដែរ ក្រសួងរៀបចំដែនដីបានជូនដំណឹងឲ្យដឹងថា ចាប់ពីឆ្នាំ២០០២ រហូតដល់ដំណាច់ឆ្នាំ២០១៤ ពាក្យបណ្តឹងវិវាទដីធ្លីទូទាំងប្រទេសចំនួន ៦៥៥៦ករណី ហើយត្រូវបានដោះស្រាយជាបន្តបន្ទាប់ រហូតដល់ឆ្នាំ២០១៣ វិវាទនៅសល់ត្រឹម ៩៩០ករណី ហើយឆ្នាំ២០១៤ នៅសល់ ៧៥០ករណី ដែលកំពុងបន្តដោះស្រាយ ខុសពីការលើកឡើងរបស់អង្គការ «លីកាដូ» ។

ក្រសួងដែនដីបានឆ្លើយតប នឹងរបាយការណ៍របស់អង្គការសម្ព័ន្ធជំរឿន និងការពារសិទ្ធិមនុស្ស«លីកាដូ»ថា ទិន្នន័យដែលដែលអង្គការ លីកាដូ បានចេញផ្សាយកាលពីម្សិលមិញ ជាចំនួនមួយច្រើនលើសលប់មិនឆ្លុះបញ្ចាំងការពិត។ សូមចុចអានព័ត៌មាន និងរបាយការណ៍អង្គការលីកាដូ-->

ក្រសួងរៀបចំដែនដីក៏បានធ្វើលិខិតមួយ ទៅអង្គការលីកាដូ ស្នើសុំផ្តល់ទិន្នន័យករណីទំនាស់ដីធ្លី ដែលអង្គការ លីកាដូ ចេញរបាយការណ៍ ហើយកំពុងរង់ចាំចម្លើយពីអង្គការនេះមកវិញ។

សូមជំរាបថា តាមរបាយការណ៍ដែលចងក្រងឡើងដោយ អង្គការលីកាដូ បានរកឃើញថា ឆ្នាំ២០១៤ មានគ្រួសារចំនួន ១០.៦២៥គ្រួសារ ឬ ប្រហែល ៤៩.៥១៩នាក់ ដែលទទួលរងផលប៉ះពាល់ដោយសារជម្លោះដីធ្លី។ ចំនួននេះភាគច្រើនកើតឡើងនៅក្នុងខេត្តចំនួន១៣ ហើយមានចំនួនច្រើនជាងបីដង នៃចំនួនគ្រួសារ ដែលត្រូវបានចងក្រងទុកកាលពីឆ្នាំ២០១៣។ ដោយកាលពីឆ្នាំ២០១៣ មានចំនួន ៣.៤៧៥គ្រួសារ និងច្រើនជាងពីរដង បើប្រៀបធៀបទៅនឹងឆ្នាំ២០១២ ដែលមានចំនួន ៥.៦៧២គ្រួសារ៕

ព្រះមហាក្សត្រ យាងសម្ពោធអគារ ព្យាបាលជំងឺផ្លូវចិត្ត របស់អង្គការ ចិត្តសង្គម អន្តរវប្បធម៌កម្ពុជា

$
0
0

ភ្នំពេញ ៖ ដើម្បីចូលរួមចំណែក លើកកម្ពស់វិស័យសុខាភិបាល និងគំាទ្រសុខភាព ផ្លូវចិត្តដល់ប្រជាជន ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជា ព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ចូលរួម ពិធីខួប២០ឆ្នាំ និងសម្ពោធអគារព្យាបាល ជំងឺផ្លូវចិត្ត របស់អង្គការចិត្តសង្គម អន្តរវប្បធម៌កម្ពុជា ហៅកាត់ថា TPO  ដែលជាអង្គការជួយថែទំា និងព្យាបាលជំងឺផ្លូវចិត្ត ដល់ប្រជាជន កម្ពុជា អស់រយៈពេល ២០ឆ្នាំកន្លងមកហើយ។

មានព្រះរាជបន្ទូល នៅក្នុងពិធីសម្ពោធ អគារខាងលើ កាលពីព្រឹកថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ នៅ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលថា សុខភាពផ្លូវចិត្ត គឺជាកត្តាសំខាន់ណាស់ មិនអាចខ្វះបាន នៅក្នុងជីវភាពប្រចាំថ្ងៃ របស់មនុស្សគ្រប់ៗរូប។ យើងមានសុខភាពល្អ ហើយយើង ក៏ត្រូវមានសុខភាពផ្លូវចិត្តល្អផងដែរ ទើបរស់នៅទទួលបានសុភមង្គល អាចរៀនសូត្រអភិវឌ្ឍ និងប្រកបរបរចិញ្ចឹម ជីវិតតាមសមត្ថភាពរបស់ខ្លួន។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា «ការប៉ះពាល់ផ្លូវចិត្ត ដែលបង្កជាភាពអសកម្ម និងបញ្ហាសង្គមផ្សេងៗ ហើយបានប៉ះពាល់យ៉ាងខ្លំាង កា្លដល់ការអភិវឌ្ឍន៍សង្គមជាតិ។ ស្ថិតក្នុងស្ថានភាពដូច្នេះ ការយកចិត្តទុកដាក់ លើវិស័យសុខភាពផ្លូវចិត្ត ពិតជាចាំបាច់ និងមានសារៈសំខាន់យ៉ាងខ្លំាង ក្នុងការជួយ ប្រជារាស្រ្តទំាងនោះ ឲ្យបានធូរស្រាលពីបញ្ហាផ្លូវចិត្ត និងចិត្តសង្គម ដើម្បីឲ្យពួកគាត់អាច មានលទ្ធភាពចូលរួមក្នុង ដំណើរការកាត់បន្ថយភាពក្រីក្រ ជួយបង្កើនផលិតភាព និងជួយពន្លឿនដល់ការអភិវឌ្ឍសង្គមជាតិ»។

ជាមួយគ្នានោះដែរ លោកបណ្ឌិត ឈឹម សុធារ៉ា នាយកប្រតិបត្តិ របស់អង្គការចិត្តសង្គមអន្តរវប្បធម៌កម្ពុជា TPO ក៏បានលើកឡើងផងដែរថា ដើម្បីចូលរួមចំណែក ជាមួយក្រសួងសុខាភិបាល ក្នុងការដោះស្រាយបញ្ហា ផ្លូវចិត្ត អង្គការTPO កម្ពុជា បានបង្កើតកម្មវិធីជាច្រើន ដើម្បីជួយអន្តរាគមន៍បញ្ហាចិត្តសង្គម និងព្យាបាលជំងឺផ្លូវចិត្ត ជូនប្រជាជនយើង នៅតាមជនបទដាច់ស្រយាល ដោយធ្វើការបណ្តុះបណ្តាល ធនធានក្នុងសហគមន៍អំពី បញ្ហាផ្លូវចិត្តមូលដ្ឋាន ដើម្បីឲ្យពួកគេក្លាយ ជាជនបង្គោលដែលអាចជួយ ដល់ប្រជាជនក្នុងសហគមន៍ ពាក់ព័ន្ធនឹងបញ្ហាផ្លូវចិត្តនេះ។

សូមបញ្ជាក់ផងដែរថា អង្គការTPO កម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥ ជាសាខាTPO អន្តរជាតិ ដែលជាអង្គការមិនមែន រដ្ឋាភិបាលមានមូលដ្ឋាននៅប្រទេស ហូឡង់ ក្នុងគោលបំណងព្យាបាល បញ្ហាសុខភាពផ្លូវចិត្ត របស់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយសារសង្គ្រាម ចលាចលសង្គម ជាច្រើនទស្សវត្សរ៍។ ចាប់តំាងពីឆ្នាំ១៩៩៥ រហូតមកដល់បច្ចុប្បន្នពលរដ្ឋប្រមាណ ២០០.០០០នាក់ហើយ បានទទួលការសេវាថែទំាសុខភាពផ្លូវចិត្តពីអង្គការ TPO កម្ពុជា៕

ចៅក្រមសម្រេចចេញដីកា ឃុំខ្លួនលោកផ្កាយ១ ពេជ្រ ព្រហ្មមុន្នី ដាក់ពន្ធនាគារ

$
0
0

ភ្នំពេញ ៖ ក្រោយបញ្ចប់ការសាកសួរ ជាង៣ម៉ោងរួចមក នៅវេលា ម៉ោងប្រមាណ ១១៖៣០នាទី ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥នេះចៅក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ បានចេញដីកា សម្រេចឃុំខ្លួន លោកផ្កាយ១ ពេជ្រ ព្រហ្មមុន្នី ដាក់ពន្ធនាគារហើយ។ ក្រោយការសម្រេចភ្លាម លោក ពេជ្រ ព្រហ្មមុន្នី ត្រូវបានកម្លាំង សមត្ថកិច្ចនាំខ្លួន ទៅកាន់ពន្ធនាគារផងដែរ។

បើតាមប្រភពពីមន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា លោក ពេជ្រ ព្រហ្មមុនី ក្រៅពីការចោទប្រកាន់ពី បទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ និងប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្ត ដែលមានសញ្ញាសម្គាល់ប្រើប្រាស់ ដោយនគរបាល ឬយោធា លោកក៏ត្រូវបានលោកព្រះរាជអាជ្ញារង ជជីកសួរដេញដោលជាច្រើនផងដែរ ពាក់ព័ន្ធការដោះលែងឪពុក-ម្តាយរបស់លោក ថោង សារ៉ាត់ ឲ្យនៅក្រៅឃុំ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងទៅនេះ លោក ពេជ្រ ព្រហ្មមុនី មនុស្សជំនិត លោក អាំង មាលតី បានបែកធ្លាយរូបភាពមួយសន្លឹកអង្គុយស្រស់ស្រូបអាហាររួមគ្នាជាមួយ លោក ថោង ចំរើន និងអ្នក ស្រី កែវ សារី ក្រោយពេលចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុខលេង ដោះលែងឲ្យនៅក្រៅឃុំជា បណ្តោះអាសន្នកាលពីថ្ងៃទី០៧ ខែកុម្ភៈ។

រូបភាពមួយសន្លឹកបង្ហាញពីការស្រស់ស្រូបអាហារដ៏ស្និទ្ធស្នាលជាមួយជនជាប់ចោទ ពីការប្រើប្រាស់អាវុធខុស ច្បាប់ ធ្វើឲ្យមានការសង្ស័យជាច្រើនថា ការដោះលែងឪពុក-ម្តាយ លោកថោង សារ៉ាត់ ឲ្យនៅក្រៅឃុំអាចជាថ្នូរនឹង លាភសក្ការៈយ៉ាងក្រាស់ក្រែល។

លោក ពេជ្រ ព្រហ្មមុនី ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសតាមចាប់ខ្លួនបានកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ម្សិលមិញនេះ នៅម្តុំភ្នំជីសូរ ខេត្តតាកែវ។ ការចាប់ខ្លួនបានធ្វើឡើងតាមដីការរបស់សាលាដំបូងរាជធានី ភ្នំពេញ ដែលចោទប្រកាន់ពីបទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ និងប្រើប្រាស់ ដោយគ្មានសិទ្ធិនូវយានយន្ត ដែលមានសញ្ញាសម្គាល់ប្រើប្រាស់ ដោយនគរបាល ឬយោធា។

យោងតាមមាត្រា៦០៩ នៃក្រមព្រហ្មទណ្ឌ បទល្មើសជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារ ណៈត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ៦លានរៀល។ រីឯ មាត្រា ៦១៥ នៃក្រមព្រហ្មទណ្ឌ បទប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្ត ដែលមានសញ្ញាសម្គាល់ប្រើប្រាស់ ដោយនគរបាល ឬ យោធា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ ខែ ទៅ១ ឆ្នាំ និង ពិន័យជាប្រាក់ពី ១សែន ទៅ២ លានរៀល៕

ព័ត៌មានស្ដីពីការ រៀបចំផែនការសម្លាប់ មេដឹកនាំសហជីព (លោក ប៉ាវ សីណា)


ប្រជាពលរដ្ឋ លើកគ្នាតវ៉ាជាថ្មី គ្រាដែលគ្រឿងចក្រ លោក ភ្លន់ ហុង ហៅ ភ្លន់ តារា នៅបន្តកាយលើដីពួកគាត់

$
0
0

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋជិត១០០នាក់ ជាម្ចាស់ដី កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ បានលើក គ្នាមកតវ៉ាជាថ្មី ឲ្យបញ្ឈប់គ្រឿង ចក្រគ្រាដែលលោក ភ្លន់ តារា ហៅ ភ្លន់ ហុង នៅតែបញ្ជាឲ្យកាយលើដី ពួកគាត់ស្ថិត នៅក្នុងអាង ពង្រកង្វា សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ប្រជាពលរដ្ឋ បានអះអាងថា ដីស្ថិតក្នុង អាងពង្រកង្វា ដែលត្រូវលោក ភ្លន់ តារា កំពុងតែរំលោភយកនេះ ជាដីបន្សល់ ពីដូនតា តរៀងមកហើយពួកគាត់ បានអាស្រ័យផលជារៀងរាល់ឆ្នាំ។

បងស្រី ចំរើន បាននិយាយថា ពួកគាត់នាំគ្នាមកនេះ គឺចង់បាន ដំណោះស្រាយ សមរម្យណាមួយពីអាជ្ញាធរ ដែលឃុបឃិត ជាមួយ ឈ្មួញ ហើយរំលោភលើសិទ្ធិកាន់កាប់ ស្របច្បាប់របស់ពលរដ្ឋក្នុង លេសថា ស្តារអាងប្រវត្តិសាស្រ្ត ដើម្បីកែលំអរសោភ័ណភាព និង ស្តុកទឹក។

នៅពុំទាន់មាន ដំណោះស្រាយណាមួយ នៅឡើយ ពីអាជ្ញាធរ ខណៈប្រជាពលរដ្ឋ កំពុងជួបជុំគ្នា នៅមុខសាលាខេត្ត ហើយមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បន្តផ្សាយជូនបន្ថែមទៀត គ្រាបើមាន ដំណោះស្រាយណាមួយ៕

សមត្ថកិច្ច កំពុងតាមចាប់ បុរសជនជាតិព្នងម្នាក់ ក្រោយយកកាំបិត ចាក់ អ្នកជំងឺ២នាក់ នៅមន្ទីរពេទ្យរុស្ស៊ី

$
0
0

ភ្នំពេញ ៖ មន្រ្តីនគរបាល ព្រហ្មទណ្ឌ រាជធានីភ្នំពេញ បានឲ្យដឹងថា នៅពេលនេះ កម្លាំងនគរបាល ជំនាញ និងនគរបាលមូលដ្ឋាន ខណ្ឌចំការមន បាននិងកំពុង ធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុក ដាក់ដើម្បីតាមចាប់ ជនបង្កម្នាក់ ជាជនជាតិព្នង ដែលបាន យកកាំបិតចិតបន្លែ ទៅចាក់អ្នកជំងឺ២នាក់ ដែលកំពុង សម្រាក ព្យាបាល នៅក្នុងបន្ទប់ នៃមន្ទីរពេទ្យរុស្ស៊ី កាលពីវេលា ម៉ោងប្រមាណ១២៖៣០នាទី រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥។

មន្រ្តីនគរបាល រាជធានីភ្នំពេញ បានឲ្យដឹងថា មុនពេលកើតហេតុ ជនបង្កដែលមាន ជាមនុស្ស សសៃប្រាសាទផងនោះ បានមកកំដរប្អូន ប្រុសរបស់ខ្លួននៅមន្ទីរពេទ្យរុស្ស៊ី ស្រាប់តែបានយក កូនកាំបិត ទៅចាក់ស្រ្តីម្នាក់ និងបុរសម្នាក់ ដែលដេកនៅលើ គ្រែក្បែរក្នុងបន្ទប់តែមួយ បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់តែម្តង ។

បើតាមសមត្ថកិច្ច ជនសង្ស័យមានឈ្មោះ រចំ យុំ រស់នៅភូមិចង ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី៕

ប្រធានកាកបាទ ក្រហមកម្ពុជា អំពាវនាវ ឲ្យវិនិយោគបន្ថែម លើផ្នែកសុខភាពមាតា ទារក និងកុមារ

$
0
0

ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអំពាវនាវដល់ស្ថាប័នពាក់ ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ឲ្យបន្តវិនិយោគ និងជាប្រចាំទៅលើចំណុចគន្លឹះទាំងឡាយ សម្រាប់អន្តរាគមន៍ផ្នែក សុខភាពមាតា ទារក និងកុមារ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតជឿជាក់ថា ការធ្វើឲ្យមានមាតាមានសុខភាពល្អ កូនមាន សុខភាពល្អ នោះប្តី និងគ្រួសារទាំងមូលមានសុភមង្គល សង្គមជាតិ នឹងមានការអភិវឌ្ឍន៍រីកចម្រើន។

សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០ ១៥ បានផ្ញើសារលិខិតមួយច្បាប់ជូនប្រជាពលរដ្ឋខ្មែរជនរួមជាតិ ដើម្បីអបអរសាទរនូវទិវាមួយនេះ ដើម្បីលើក កម្ពស់ការយកចិត្តទុកដាក់ចំពោះសុខភាពមាតា ទារក និងកុមារទូទាំងប្រទេស។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការ សហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចំពោះការឆ្លើយតបមេរោគអេដស៍-ជំងឺអេដស៍នៅកម្ពុជា បានគូសបញ្ជាក់ក្នុងសារលិខិតថា ការស្លាប់ របស់ស្រ្តីជាមាតាក្នុងពេលមានគភ៌ ពេលសម្រាលកូន និងក្រោយពេលសម្រាលកូនអាចទប់ស្កាត់បាន ប្រសិនបើ ស្រ្តីទទួលបានចំណេះដឹង ទទួលបានការអប់រំ ពិនិត្យសុខភាពជាប្រចាំ និងទទួលបានសេវាកម្ម ដែលផ្តល់ដោយ ឆ្មបជំនាញ នៅនឹងមូលដ្ឋានសុខាភិបាល ដែលមានឧបករណ៍ សម្ភារៈ បរិក្ខាពេទ្យចំបាច់គ្រប់គ្រាន់។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តែងជំនឿចិត្តមុតមាំថា រាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន នឹងបន្តផ្តល់លទ្ធ ភាព និងជំរុញការងារក្នុងវិស័យសុខាភិបាលឲ្យអនុវត្តអន្តរាគមន៍គន្លឹះផ្នែកសុខភាព មាតា ទារក កុមារ សុខភាព បន្តពូជ ពន្យារកំណើត ការផ្តល់ថ្នាំបង្ការ អាហារូបត្ថម្ភ និងការព្យាបាលជំងឺទារក និងកុមារតូចៗ ឲ្យបានកាន់តែ ប្រសើរឡើង ដើម្បីជាឧត្តមប្រយោជន៍របស់ស្រ្តី ទារក និងកុមារកម្ពុជាទាំងអស់គ្នា។

ទោះបីជាយ៉ាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល មន្រ្តីជំនាញ ស្ថាប័នពាក់ព័ន្ធទាំងអស់ ម្ចាស់ជំនួយ អង្គការជាតិ និងអន្តរជាតិ កាកបាទក្រហមកម្ពុជា អង្គការសង្គម ស៊ីវិល សប្បុរសជន អាជ្ញាធរដែនដី និងអាជ្ញាធរមានសមត្ថកិច្ច ដែលបានជួយលើកស្ទួយការងារសុខភាពមាតា ទា រក និងកុមារនៅកម្ពុជា។ តាមរយៈកិច្ចខិតខំនេះ បានធ្វើឲ្យអត្រាមរណរបស់ស្រ្តីជាមាតា បានថយចុះជាលំដាប់ក្នុង រយៈពេល ១០ឆ្នាំកន្លងមកនេះ៕

សូមអានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ ទាំងស្រុងនៅខាងក្រោម៖

អនុប្រធានការីនិពន្ធ កាសែតភ្នំពេញប៉ុស្តិ៍ ជួបគ្រោះថ្នាក់ចរាចរ ស្លាប់ភរិយា កូនៗ និងសាច់ញាតិ រងរបួសធ្ងន់ស្រាល

$
0
0

កំពត៖ លោក សូ វិសាល អនុប្រធានការីនិពន្ធកាសែត ភ្នំពេញប៉ុស្តិ៍ផ្នែកខេមរៈភាសា បានជួបគ្រោះថ្នាក់ចរាចរលើ កំណាត់ផ្លូវជាតិលេខ៣ ក្នុងខេត្តកំពតពេលធ្វើដំណើរទៅកម្សាន្តតាមខេត្ត ជាប់ឆ្នេរសមុទ្រ បណ្តាលឲ្យភរិយាស្លាប់ បាត់បង់ជីវិត រូបលោក កូនៗ និងសាច់ញាតិសរុប ៨នាក់ បានរងរបួសធ្ងន់-ស្រាល ខណៈជនរងគ្រោះម្ខាងទៀត ដែលជាអ្នកបើកបរម៉ូតូ និងជាអ្នកបង្កហេតុ ៣នាក់ផ្សេងទៀត បានស្លាប់បាត់បង់ជីវិតផងដែរ។ គ្រោះថ្នាក់ចរាចរដ៏ រន្ធត់នេះ បានកើតឡើងនាម៉ោង១០ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតលេខ៣ (កំពត-ភ្នំពេញ ) ស្ថិតក្នុងភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។

លោក សូ វិសាល បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដោយខ្លីថា ភរិយារបស់លោកឈ្មោះ កែវ ភក្តី អាយុ ៣៨ឆ្នាំ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពត ហើយភាគីម្ខាងទៀតជាអ្នកបើកបរម៉ូតូ ចំនួន ៣នាក់ ក៏ បានស្លាប់បាត់បង់ជីវិតផងដែរ។ ដោយឡែករូបលោក កូនៗ និងសាច់ញាតិសរុប៨នាក់ រងរបួសធ្ងន់ និងស្រាល។

មន្ត្រីនគរបាលចរាចរណ៍ បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា មុនពេលកើតហេតុរថយន្តកាមរីឆ្លាម បាន របស់លោក សូ វិសាល បានបើកបរក្នុងទិសដៅពីកើតទៅលិច ពោលទិសដៅពីរាជធានីភ្នំពេញ បញ្ជ្រាស់ទិសគ្នា ជាមួយម៉ូតូគប់ច្នៃ ពាក់ស្លាកលេខ កំពត 1G-3781។ លុះដល់កន្លែងកើតហេតុ ជនរងគ្រោះអ្នកជិះម៉ូតូ បានព្យា យាមបើកម៉ូតូជែងរថយន្តមួយគ្រឿង នៅពីមុខខ្លួន ជាអកុសលស្រាប់តែទុចដំណើរជាមួយម៉ូតូមួយគ្រឿងទៀត កំពុងបើកឆ្លងផ្លូវ ហើយក៏បួងចង្កូតគេចជ្រុលចូលទៅចំណីផ្លូវរថយន្តកាមរីឆ្លាម របស់លោក សូ វិសាល ដែល បញ្ជ្រាសទិសគ្នា ហើយបុកគ្នាលាន់ឮដូចរន្ទះខែចេត្រ។

ទាំងរថយន្ត និងម៉ូតូ ដែលសុទ្ធតែបើកបរក្នុងល្បឿនលឿនគួរសមនោះ បានក្រឡាប់ជាច្រើនត្រឡប់ធ្លាក់ទៅក្នុង ប្រឡាយចិញ្ចើមផ្លូវថ្នល់។ គ្រោះថ្នាក់ចរាចរដ៏ព្រឺព្រួចនេះ បណ្តាលឲ្យភរិយា លោក សូ វិសាល កៀបជាមួយរថ យន្តរហូតដាច់ក្បាលស្លាប់ ហើយបុរស ៣នាក់ ធ្វើដំណើរតាមម៉ូតូ ក៏បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុផង ដែរ។ ដោយឡែក លោក សូ វិសាល កូនៗ និងសាច់ញាតិរបស់លោក សរុប៨នាក់ បានរងរបួសធ្ងន់ និងស្រាល។

ក្រោយកើតហេតុ ប្រជាពលរដ្ឋ និងសមត្ថកិច្ច បានព្យាយាមជួយគាស់យកជនរងគ្រោះចេញពីរថយន្ត រួចបញ្ជូនទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ ចំណែករថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុក រីឯសាកសព ត្រូវបានសមត្ថកិច្ចទាក់ទងរកក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញលិខិតផ្លូវការជូន អាឡិច

$
0
0

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោរប្រវេសន៍ ក្រសួងមហាផ្ទៃ បានចេញលិខិតជាផ្លូវការមួយជូនលោក ហ្កង់ហ្សាលេហ្ស ដាវីដសុន អាឡិចសង់ដ្រូ (Gonzalez-Davidson Alejandro) អំពីសុពលភាពនៃ ទិដ្ឋាការពន្យារការស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានផុតកំណត់នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ ហើយសមត្ថកិច្ចកម្ពុជាមិនអាចពន្យារការស្នាក់នៅបន្តទៀតឡើយ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍សូមជូនដំណឹង និងស្នើលោក អាឡិច ជ្រាប និងអនុវត្តតាមការជូនដំណឹងនេះ៕

មណ្ឌលកីឡាហែលទឹក «តេជោសែន» តម្លៃប្រមាណ ២លានដុល្លារ គ្រោងបញ្ចប់ ការសាងសង់ នៅខែមេសា ឆ្នាំនេះ

$
0
0

ភ្នំពេញ៖ មណ្ឌលកីឡាហែលទឹក «តេជោសែន» ក្នុងខេត្តកំពង់ចាម ដែលជាមណ្ឌលហែលទឹកទំនើបកម្ម និង បំពាក់បរិក្ខាទំនើបៗតម្លៃប្រមាណ២លានដុល្លារ គ្រោងនឹងបញ្ចប់ការសាងសង់នាខែមេសា ឆ្នាំ២០១៥នេះហើយ ដើម្បីដាក់បម្រើជូនអត្តពលិក កីឡាករ កីឡារិនីហែលទឹករបស់កម្ពុជាហ្វឹកហាត់ ក៏ដូចជាបម្រើដល់ព្រឹត្តិការណ៍ នៃ ការប្រកួតហែលទឹកផងដែរ។

យោងតាមគេហទំព័រក្រសួងពាណិជ្ជកម្មចេញផ្សាយនៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានឲ្យដឹងថា នៅ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល និង ជាប្រធាន សហព័ន្ធកីឡាហែលទឹកកម្ពុជា បានចុះពិនិត្យការដ្ឋានសាងសង់កីឡដ្ឋានកីឡាហែលទឹកថ្មីនេះ។

គេហទំព័រដដែលនេះបន្តថា មណ្ឌលកីឡាហែលទឹក «តេជោសែន» ត្រូវបានសាងសង់ឡើង ដោយមានការចូលរួម ឧបត្ថម្ភអំពីបណ្តាក្រុមហ៊ុន និងសប្បុរសជន ដើម្បីបង្កើតបានជាទីកន្លែងបណ្តុះបណ្តាល និងធ្វើការប្រកួត សម្រាប់ ក្រុមកីឡាករហែលទឹក និងលោតទឹករបស់កម្ពុជា។

ប្រភពដដែលនេះ បានឲ្យដឹងផងដែរថា មណ្ឌលកីឡាហែលទឹកនេះ រំពឹងថានឹង សាងសង់រួចជាស្ថាពរត្រឹមខែមេ សា ឆ្នាំ២០១៥នេះ។

បើយោងតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល កាលពីពេលកន្លងទៅបានឲ្យដឹងថា មជ្ឈមណ្ឌល អាងហែលទឹកលំដាប់អន្ដរជាតិលើទឹកដីខេត្តកំពង់ចាមមួយនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដី ៦៥ x ១២០ ម៉ែត្រក្រឡា ដោយចំណាយថវិកាប្រមាណ ២លានដុល្លារ។ មជ្ឈមណ្ឌលបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣។ ចំពោះអាងហែលទឹក ដែលត្រូវសាងសង់មានដូចជា៖ អាងហែលទឹកទំហំ ២៥x៥០ម៉ែត្រ ក្រឡា និងអាងលោតទឹកទំហំ ២៥x២៥ម៉ែត្រក្រឡាសម្រាប់ធ្វើការប្រកួត រីឯអាងទឹកទុកកម្ដៅសាច់ដុំមុនពេល ប្រកួត គឺមានទំហំ ១០x១៥ ម៉ែត្រក្រឡា ។

លោក ស៊ុន ចាន់ថុល ក៏ធ្លាប់បានរំឭកឲ្យដឹងផងដែរថា អត្តពលិកហែលទឹកឆ្នើមៗ ដែលធ្លាប់ដណ្ដើមយកជ័យលា ភីលើឆាកអន្ដរជាតិឲ្យកម្ពុជា ភាគច្រើន គឺមានប្រភពនៅខេត្តកំពង់ចាម។ ប៉ុន្ដែខេត្ដនេះ មិនមានអាងហែលទឹក ត្រឹមត្រូវទេ ពោលកីឡាករ-កីឡាការិនីល្បីៗមកពីខេត្តកំពង់ចាម បានយកទន្លេមេគង្គ (ទន្លេបិទ) និងបឹងមួយចំនួន ធ្វើជាកន្លែងហ្វឹកហាត់។ ដូច្នេះលោកចង់រំលឹកគុណ និងឧទ្ទិសដល់បុព្វបុរសក្នុងខេត្តកំពង់ចាម ដែលធ្លាប់មានស្នា ដៃ ហើយលោកសង្ឃឹមថា កីឡាហែលទឹកកម្ពុជា ជាពិសេសកីឡាករ-កីឡាការិនីក្នុងខេត្តកំពង់ចាម នឹងមានការរីក ចម្រើនខ្លាំងនាពេលអនាគត។

លោករដ្ឋមន្ដ្រី ក៏ធ្លាប់បានប្រកាសប្តេជ្ញាចិត្តដែរថា ក្នុងនាមលោកជាប្រធានសហព័ន្ធ ក្រោយពីមណ្ឌលកីឡាហែល ទឹក «តេជោសែន» សាងសង់រួចរាល់ លោកនឹងខិតខំបង្កើតព្រឹត្តិការណ៍ជាតិ និងអន្ដរជាតិ ឲ្យបានច្រើននៅទីនោះ ដើម្បីឲ្យកីឡាករ-កីឡាការិនី មានការប្រកួតផ្លាស់ប្ដូរបទពិសោធន៍ និងល័ក្ខខ័ណ្ឌបច្ចេកទេសពីគ្នាទៅវិញទៅមក៕

ផ្ទៃក្នុងគណបក្សហ៊្វុនស៊ិនប៉ិច កំពុងមានបញ្ហា !

$
0
0

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋាន គណបក្ស ហ៊្វុនស៊ិនប៉ិច ដែលចេញនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានបង្ហាញថា ផ្ទៃក្នុងគណបក្សហ្វ៊ិនស៊ិនប៉ិច កំពុងតែមានបញ្ហារវាងលោក ញឹក ប៊ុនឆៃ និងលោក សាយ ហាក់។ ក្នុងសេចក្តីជូនដំណឹងនោះបានធ្វើការច្រានចោល និងបដិសេធលើសេចក្តីជូនដំណឹងមួយលេខ ០០២/១៥ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ ដែលចុះហត្ថលេខាដោយលោក សាយ ហាក់ ក្នុងនាមជាអគ្គលេខាធិការប្រតិបត្តិ គណបក្សហ៊្វុនស៊ិនប៉ិច។

លិខិតរបស់អគ្គលេខាធិការដ្ឋាន គណបក្ស ហ្វ៊ិនស៊ិនប៉ិច នោះក៏បានបញ្ជាក់ថា «លោក សាយ ហាក់ ពុំទាន់មានឋានៈ និងតួនាទីអ្វីក្នុងគណបក្សហ៊្វុនស៊ិនប៉ិចទេ ព្រោះតែក្នុងលក្ខន្តិកៈ គណបក្សហ៊្វុនស៊ិនប៉ិច ដែលនៅជាធរមាន ពុំមានរចនាសម្ព័ន្ធស្តីពីអគ្គលេខាធិការប្រតិបត្តិគណបក្សទេ»។ ចំណែកលទ្ធផល នៃសមាជវិសាមញ្ញគណបក្ស ហ៊្វុនស៊ិនប៉ិច ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥កន្លងទៅ ក្រសួងមហាផ្ទៃមិនទាន់បានទទួលស្គាល់ជាផ្លូវការទេ ដោយគ្រាន់តែក្រសួងមហាផ្ទៃ បញ្ជាក់ថា «បានទទួលរួចហើយនូវជូនដំណឹងរបស់គណបក្ស ហ្វ៊ិនស៊ិនប៉ិច ស្តីពីលទ្ធផលសមាជ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥»។

ការចេញលិខិត (លេខ០១៦/១៥) ច្រានចោលសេចក្តីជូនដំណឹងរបស់លោក សាយ ហាក់ នេះ ធ្វើឡើងបន្ទាប់ពីលោក សាយ ហាក់ បានចេញលិខិតមួយ (លេខ០០២/១៥) នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយបានអះអាងថា «លោក ញឹក ប៊ុនឆៃ អនុប្រធានទី២ នៃគណបក្ស បានយកត្រាគណបក្ស ទៅប្រើប្រាស់លើលិខិតអញ្ជើញ និងលិខិតផ្សេងៗ ពុំអាចចាត់ទុកជាលិខិតផ្លូវការនោះទេ ព្រោះលិខិតនោះធ្វើឡើងដោយពុំមានលិខិតផ្ទេរសិទ្ធិពី សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច»។

តាមប្រភពព័ត៌មានពីមន្រ្តី នៃគណបក្សហ៊្វុនស៊ិនប៉ិចបានទម្លាយឲ្យដឹងថា សមាជិក សមាជិកា នៃគណ:កម្មការនាយក និងគណ:កម្មាធិការអចិន្ត្រៃយ៍ រួមទាំង សមាជិកមូលដ្ឋានទូទាំងប្រទេស បានរៀបចំធ្វើញ្ញត្តិរួមគ្នាមួយដើម្បីប្រឆាំងជាមួយ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ រឿងរំលាយគណៈកម្មាធិការ នាយកនិងអចិន្ត្រៃយ៍ និងមិនគាំទ្រសម្តេចក្រុមព្រះ តែងតាំងលោក សាយ ហាក់ ជាអគ្គលេខាប្រតិបត្តិគណបក្ស។ ពីព្រោះការតែងតាំងនេះ សម្តេចក្រុមព្រះ អត្តនោម័តដោយខ្លួនអែង គឺមិនបានឆ្លងយោបល់សមាជិកគណៈកម្មការនាយក និងអចិន្ត្រៃយ៍ទេ៕


នគរបាល ខេត្តកំពង់ធំ បន្តចុះបង្ក្រាប បទល្មើសនេសាទ នៅ ឃុំផាត់សណ្តាយ

$
0
0

កំពង់ធំ ៖ កម្លាំងនគរបាល ការិយាល័យ ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃ ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ធំ សហការជាមួយ មន្រ្តីរដ្ឋបាលជលផល ខេត្ត បានបន្តចុះប្រតិបត្តិការ ចុះបង្ក្រាបបទល្មើស នេសាទនៅភូមិសាស្រ្ត ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៥។

មន្រ្តីនគរបាល ការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្ត កំពង់ធំ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការ ចុះបង្ក្រាប បទល្មើសនេសាទ ខុសច្បាប់ ខាងលើនេះ កម្លាំងសមត្ថកិច្ចបាន ដកហូតវត្ថុតាង មួយចំនួន រួមមាន រុះរើរបាំងសាច់ អួន២កន្លែង ស្មើនឹងប្រវែង៦៥០ម៉ែត្រ ឡុក៤កន្លែង លូ៤ និងបង្គោល២៥០ដើម។

បើតាមមន្រ្តីនគរបាល ដដែលនេះ ក្រោយ ទទួលបានព័ត៌មាន ស្តីអំពីសកម្មភាព បទល្មើសនេសាទ នៅចំណុច ប្រឡាយ តាសោម រួចមកស្នងការ នគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ ជូ សំអាន បានបញ្ជាឲ្យ នគរបាលការិយាល័យជំនាញ សហការជាមួយ មន្រ្តីពាក់ព័ន្ធ ចុះទៅធ្វើការស្រាវជ្រាវ និងបង្ក្រាបជាក់ស្តែង តែម្តង។

ក្រោយការដកហូត ឧបករណ៍នេសាទទាំងនោះ ត្រូវបានយកទៅរក្សាទុក នៅរដ្ឋបាល ជលផល ដើម្បីចាត់ការបន្តទៀត។

មន្រ្តីនគរបាល ខេត្តកំពង់ធំ បានបន្តទៀតថា ចំពោះយុទ្ធនាការចុះបង្ក្រាបបទល្មើស នេសាទទាំងនេះ ជាពិសេសនៅ ភូមិសាស្រ្ត ឃុំផាត់សណ្តាយ ស្នងការនគរបាល ខេត្តកំពង់ធំ បានបញ្ជាឲ្យ តាមឃ្លាំមើល ជាប្រចាំ និងចុះបង្ក្រាបជាក់ស្តែង បើសិនមាន ករណីនេះកើតឡើងនោះ៕

នគរបាល ខណ្ឌចំការមន តាមចាប់ចោរឆក់ កាបូប២នាក់ នៅសង្កាត់ បឹងត្របែកភ្លាមៗ

$
0
0

ភ្នំពេញ ៖ កម្លាំងនគរបាល មូលដ្ឋាន ខណ្ឌចំការមន បានតាមចាប់ ជន សង្ស័យ២នាក់ បានភ្លាមៗ ក្រោយពីពួកគេបាន ធ្វើសកម្មភាព ឆក់កាបូប របស់នារី រងគ្រោះម្នាក់ នៅតាមដងផ្លូវ កាលពីវេលា ម៉ោងប្រមាណ ៨៖១០នាទី យប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅតាមផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន។

មន្រ្តីនគរបាល ព្រហ្មទណ្ឌ ខណ្ឌចំការមន បានឲ្យដឹងថា មុនពេលកើតហេតុ ខណៈស្រ្តីរងគ្រោះម្នាក់ កំពុងធ្វើដំណើរ តាមដងផ្លូវ ស្រាប់តែលេច ជនសង្ស័យទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ស្តេបពណ៌ខ្មៅ លាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1AF-4872 មកឆក់ កាបូប នារីរងគ្រោះ ។

មន្រ្តីនគរបាល បានបន្តទៀតថា ភ្លាមៗនោះ នារីរងគ្រោះ បានស្រែកឆោឡោ ធ្វើឲ្យមានការភ្ញាក់ផ្អើល ខណៈនោះ កម្លាំងនគរបាល កំពុងចុះល្បាត បានជិះម៉ូតូដេញចាប់ ជនសង្ស័យ ទាំង២នាក់ បានសម្រេចតែម្តង ព្រមទាំង បានដកហូតកាបូប របស់ ជនរងគ្រោះមកវិញ ។

ក្រោយការសួរនាំ មន្រ្តីនគរបាលព្រហ្មទណ្ឌ ខណ្ឌ ចំការមន បានបញ្ជាក់ថា នារីរងគ្រោះមានឈ្មោះ ជិន រដ្ឋា អាយុ១៩ឆ្នាំ មុខរបរ លក់កហ្វេ រស់នៅផ្ទះជួល សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ដោយឡែក ជនសង្ស័យទាំង២នាក់ រួមមានទី១ឈ្មោះ ហុក ចិន្តា អាយុ១៦ឆ្នាំ មុខរបរមិន ពិតប្រាកដ រស់នៅផ្ទះជួល សង្កាត់អូឫស្សីទី៤ ខណ្ឌ៧មករា និងទី២ ឈ្មោះ ហម សុភ័ក្រ អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅផ្ទះលេខ៦៤ ផ្លូវលេខ១៨២ សង្កាត់អូឫស្សីទី៤ ខណ្ឌ៧មករា ។

ក្រោយការចាប់ខ្លួន ជនសង្ស័យ ទាំង២នាក់ ត្រូវបានយកទៅសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការចាត់ ការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ដើម្បីចូលរួមកាត់បន្ថយ និងចូលរួម ទប់ស្កាត់បទល្មើសនៅក្នុងរាជធានីភ្នំពេញ ស្នងការនគរបាល និងស្នងការរ រងទទួលផែនព្រហ្មទណ្ឌ បានណែនាំឲ្យ នគរបាល តាម បណ្តាខណ្ឌ ចុះល្បាតជាប្រចាំ ទាំងយប់ទាំងថ្ងៃ ដើម្បីងាយស្រួល ជួយ អន្តរាគមន៍ភ្លាមៗ នៅពេលដែលហេតុការណ៍ ណាមួយកើតឡើងនោះ៕

នគរបាល ប៉ុស្តិ៍ស្រះចក ក្របួចចោរ ខ្សែក២នាក់ នៅជិតរង្វង់ មូលស្តាតចាស់

$
0
0

ភ្នំពេញ៖ កម្លាំងនគរបាល ប៉ុស្តិ៍ស្រះចក ខណ្ឌដូនពេញ បានក្របួចចោរ ឆក់ ខ្សែក ចំនួន២នាក់ នៅជិតរង្វង់មូល ស្តាតចាស់ សង្កាត់ស្រះចក ក្រោយពលដែល ជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាព កាលពី វេលាម៉ោង ប្រមាណ៤៖១០នាទី រសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ ។

មន្រ្តីនគរបាល ប៉ុស្តិ៍ស្រះចក បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ រួមមានទី១ ឈ្មោះ ចាន់ សាវិន ហៅអន អាយុ៣១ឆ្នាំ អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិស្វាយតាអុក ឃុំវាលស្បូវ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងទី២ឈ្មោះ យ៉យ យ៉ាត អាយុ២០ឆ្នាំ មុខរបរកម្មករ រស់នៅ ផ្ទះលេខ១៥ ផ្លូវលំ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ជាអ្នកឆក់។

ដោយឡែក នារីរងគ្រោះមានឈ្មោះ មាន លាងមួយ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរជា អ្នកលក់ខោអាវ នៅផ្សារធំថ្មី រស់នៅផ្ទះលេខ៩៦ ផ្លូវលេខ១៣០ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។

មន្រ្តីនគរបាលមូលដ្ឋាន ប៉ុស្តិ៍ស្រះចក បានបន្តទៀតថា មុនពេលកើតហេតុ ខណៈស្រ្តីរងគ្រោះ កំពុងធ្វើដំណើរ នៅជិតរង្វង់ មូលស្តាតចាស់ ស្រាប់តែលេច មុខជនសង្ស័យទាំង២នាក់ ជិះម៉ូតូមួយ គ្រឿងម៉ាក ស្មាស់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AA-6061 បានធ្វើសកម្មភាព ឆក់ខ្សែក ទម្ងន់២ផ្លាកទីន ។

ភ្លាមៗនោះ បានធ្វើឲ្យ មានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ដែលកំពុងចុះល្បាត ក៏ចុះទៅចាប់ខ្លួន បានភ្លាមៗតែម្តង។ ក្រោយការចាប់ខ្លួន ជនសង្ស័យ ទាំង២នាក់ ត្រូវបាននាំខ្លួន ទៅសាកសួរ នៅអធិការដ្ឋាន នគរបាល ខណ្ឌដូនពេញ ដើម្បីចាត់ការបន្តទៀត តាមផ្លូវច្បាប់៕

យោធាខេត្តកំពង់ធំ ប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆ្នាំចាស់ និងលើកទិសដៅការងារ ឆ្នាំថ្មី

$
0
0

កំពង់ធំ ៖ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការ សឹករងកំពង់ធំ កាលពីរសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅ បានប្រជុំបូកសរុប លទ្ធផលការងារ យោធាសម្រេចបាន ក្នុងឆ្នាំ២០១៤ និងដាក់ចេញទិសដៅ អនុវត្តបន្តសម្រាប់ឆ្នាំ២០១៥ ក្រោមអធិបទីភាព លោកឧត្តមសេនីយ៍ទោ គង់ ថា មេបញ្ជាការរង យោធភូមិភាគទី៤ ទទួលទិសកំពង់ធំ និងលោក សោម សុផាតអភិបាលរង នៃគណះអភិបាល ខេត្តកំពង់ធំ ។

អញ្ជើញចូលរួមក្នុងឱកាសនេះមាន លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំ លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត លោកស្នងការ នគរបាលខេត្ត  លោកប្រធានមន្ទីរ អង្គភាពនានា ក្នុងខេត្ត និងស្ថាប័នចំណុះ តំបន់ប្រតិបត្តិការសឹករង កំពង់ធំបានចូលរួម យ៉ាងច្រើនកុះករ ។

ក្នុងសន្ទរកថា ស្វាគមន៍ របស់លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន  បានរំលេច ពីការខិតខំប្រឹងប្រែង សម្រេចបានជាលទ្ធផល ជាស្នាដៃក្នុងឆ្នាំ២០១៤ កន្លងមក មានជាអាទិ៍ ការចូលរួម រក្សាសន្តិសុខសណ្តាប់ធ្នាប់ សង្គមអោយមាន ភាពប្រសើ បន្ទាប់ពីពីការប្រកាស លទ្ធផលបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៥ និងការប្រកាស រាជរដ្ឋាភិបាល អណត្តិទី៥ សកម្មភាពសហការ ចូលរួមបង្ក្រាបបទល្មើសនេសាទ ព្រៃឈើ តាមការស្នើសុំរបស់មន្ទីរ ជំនាញ និងតុលាការ សកម្មភាពបើកវគ្គហ្វឹកហ្វឺន អប់រំចិត្តសាស្ត្រពង្រឹង ដល់កងកំលាំង ជ្រើសយុវជនស្ម័គ្រចិត្ត ចូលបំរើក្នុងជួរកងទ័ព កិច្ចសហការជីករុករក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនៅក្នុងសម័យសង្គ្រាមនៅកម្ពុជា កន្លងមកក្នុង ទស្សន៍វត្សរ៍ ១៩៧០-១៩៨០ បានទំនាក់ទំនងជាមួយសប្បុរសជននានាដើម្បីជួយថវិកា សម្ភារះសំណង់ កសាងអគាធ្វើការនិងសាល ប្រជុំអោយវរះសេនាតូចលេខ១ ក្នុងនោះសម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតបាន ឧបត្ថម្ភ ស៊ីម៉ង់តិ៍ ចំនួន ១៥តោន តាមរយះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយករងសេនាធិការចំរុះនៃកងយោធពលខេមរភូមិន្ទ  និងកិច្ចការផ្សេងៗទៀត រួមមាន ការត្រៀមបំរុងកំលាំងជាប់ជាប្រចាំ  ដើម្បីចល័តអន្តរាគមន៍ពេលមានបទបញ្ជារថ្នាក់លើ ។

 មានប្រសាសន៍បូកសរុបវាយតំលៃលទ្ធផលការងារ យោធាក្នុង ឱកាសនោះ លោកឧត្តមសេនីយ៍ទោ គង់ ថា មេបញ្ជាការរងយោធភូមិភាគទី៤ បានថ្លែងកោតសរសើរ ដល់ការខិតខំប្រឹងប្រែង របស់លោកមេបញ្ជាការតំបន់ប្រតិបត្តិការសិករង កំពង់ធំដែលបានមូលមតិគ្នា សម្រេចផែនការ  កសាងអង្គភាពមានការរីកចំរើន ឆ្លើយតបទាន់ទៅ និងផែនការ បទបញ្ជារបស់ថ្នាក់លើ ព្រមទាំងកោតសសើរ ដល់មេបញ្ជាការគ្រប់លំដាប់ថ្នាក់ និងយោធិនថ្នាក់ក្រោម ដែលបានចូលរួមសម្រេចភារកិច្ច ប្រកាន់ ភ្ជាប់នូវតួនាទីនាទីរបស់ខ្លួន ជាកងយោធពលខេមរភូមិន្ទ និងសំណូមពរអោយ យោធិនយើង ខិតខំបន្តរទៀតក្នុងកិច្ចការពារ ជាតិមាតុភូមិ ការពាររដ្ឋធម្មនុញ្ញ  ការពាររដ្ឋាភិបាល ដែលកើតចេញពីការ បោះឆ្នោត និងប្រឆាំងដាច់ខាតសកម្មភាព ទាំងឡាយណា ដែលប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ។

 ចុងក្រោយកិច្ចប្រជុំនេះ មានការប្រគល់ សេចក្តីសម្រេចតែងតាំង នាយទាហ៊ានចំនួន២រូប: ១.លោកអនុសេនីយ៍ឯកអ៊ូ សុធា ជាមេបញ្ជាការផ្នែកសិករង ស្រុកសណ្តាន់ និងទី២.លោកអនុសេនីយ៍ទោ ឃួន វណ្ណរិទ្ធជាមេបញ្ជារការង ផ្នែកសិករងស្រុកបារាយណ៍ ព្រមទាំងប្រគល់ ប័ណ្ណសរសើរ និងលិខិតសរសើររបស់ក្រសួងការពារជាតិ ជូនដល់បុគ្គលមានស្នាដៃទាំង១៦នា់ក់ផងដែរ៕

ឃាត់ខ្លួន ក្រុមញៀនល្បែង អាប៉ោង២នាក់ រួមនិងវត្ថុតាងមួយចំនួន

$
0
0

កណ្តាល ៖ បុរសពីរនាក់ ដែលជាអ្នកញៀន ល្បែងស៊ីសង គឺល្បែងអាប៉ោង ត្រូវបាននគរបាល ធ្វើឃាត់ខ្លួន រួមទាំងវត្ថុតាង មួយចំនួន ក្នុងវង់លេងក្រោមដើមរាំង ភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល កាលពីវេលាម៉ោង១៤និង៣០នាទីថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០១៥។

លោក សេង សុជាតិ អធិការនគរបាល ស្រុកស្អាងបានឲ្យដឹងថា ក្រុមញៀនល្បែង ដែលត្រូវឃាត់ខ្លួននោះទី១-ឈ្មោះ ម៉ៅ បូរ៉ា ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរលក់សាច់ជ្រូក រស់នៅភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។ ទី២- ឈ្មោះ ឆឹល បូរ៉ា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកម្មកសំណង់ មានទីលំនៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ក្រោយការចាប់ខ្លួន នគរបាលធ្វើការដតហូត  វត្ថុតាង កំរាល អាប៉ោងចំនួន ០១ ទូរស័ព្ទដៃចំនួន ០៣គ្រឿង (ម៉ាក Samsung ០២គ្រឿង ពណ៌ស និងម៉ាក ICall ០១គ្រឿង ) ប្រាក់រៀលចំនួន ១១០០រៀល និងម៉ូតូចំនួន ០២គ្រឿង (ម៉ាកហុងដាសេ១២៥សេរីឆ្នាំ ២០០៦ ពណ៌ខ្មៅ ពាក់ ស្លាកលេខ កណ្តាល.1B.3905 និងម៉ាកសង់កូរ៉េ សេ១០០ ពណ៌លឿង ពាក់ស្លាកលេខ កណ្តាល.1S.4913។

 លោកបានបន្តទៀតថា ដោយមានការរាយការណ៍ ពីប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុនោះថា មានល្បែងស៊ីសង ប្រភេទអាប៉ោង កំពុងតែប្រព្រឹត្តលេងរាងរាល់ថ្ងៃនោះ ទើបលោកបានឲ្យលោកអធិការង ដឹកនាំនគរបាលស្រុកស្អាង សហការណ៍ ជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលព្រែកគយ បានធ្វើការបង្ក្រាបល្បែង ស៊ីសងខុសច្បាប់ ក្នុងនោះកម្លាំងរបស់លោកបានឃាត់ខ្លួនបានមនុស្សចំនួន ០២នាក់ និងវត្ថុតាងផងដែរ។

លោកបានបន្តទៀតថា អ្នកញៀនល្បែងទាំងពីរនេះ ត្រូវបានកម្លាំងរបស់កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ឲ្យរាងចាលម្តង៕

Viewing all 8042 articles
Browse latest View live




Latest Images