Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ឆក់ទូរស័ព្ទ ជនបរទេស ត្រូវជាប់ខ្នោះ របស់នគរបាល

0
0

កណ្តាល ៖ ជនសង្ស័យ២នាក់ ត្រូវបាននគរបាល ឃាត់ខ្លួន បន្ទាប់ពីពួកគេធ្វើសកម្មភាព ឆក់ទូរស័ព្ទមួយគ្រឿង ពីជនរបទេស កំពុងតែជិះម៉ូតូម្នាក់ ឯងសំណាងល្អ ជនរងគ្រោះពុំមានរងរបួសនោះទេ កាលពីវេលាម៉ោងប្រហែលជា១៦និង២០នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវ បេតុង ភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់ កណ្តាល ខេត្តកណ្តាល។

នគរបាល បានឲ្យដឹងថា ជនរងគ្រោះ ជាជនរទេសឈ្មោះ KUROPATWOVAEDITA ភេទស្រី អាយុ25ឆ្នាំ ជនជាតិឆេករស់នៅ ប្រទេសឆេក ស្នាក់នៅផ្ទះសំណាក់ហូមលែន (ក្រុងភ្នំពេញ) ។

ចំណែកជនសង្ស័យ មានគ្នា២នាក់ទី
1/ឈ្មោះជា សុខ ហេង ភេទប្រុស អាយុ18ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ លាបថ្នាំផ្ទះ និងទី២ឈ្មោះ ហួរ សេងលី ភេទប្រុស អាយុ17ឆ្នាំ ជនជាតិខ្មែរមុខរបរ សិស្សរស់នៅភូមិឃុំកើតហេតុជាមួយគ្នា អ្នកទាំងពីរជិះម៉ូតូ មួយគ្រឿម៉ាកវ៉េវអ៊ីពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1K0494។

នគរបាលបានបន្តថា មុនពេលកើហេតុ ជនរងគ្រោះកំពុងធ្វើដំណើរ តាមបណ្តោយផ្លូវខាងលើ លុះដល់ចំណុច កើតហេតុស្រាប់ តែមានជនសង្ស័យ ពីរនាក់ ជិះម៉ូតូមួយគ្រឿង មកអែបរួចធ្វើ សកម្មភាពឆក់ទូរស័ព្ទពី ជនរងខណៈជនរងគ្រោះរួចហើយគេចខ្លួន ប៉ុន្តែដោយពេលនោះ មានកម្លាំងនគរបាលដើរល្បាត មកដល់រួច ដេញតាមចាប់ប្រផាប់ ប្រភីង រហូតឃាត់ខ្លួនបានទាំងពីរនាក់ រួមនិងវត្ថុតាង ជាក់ស្តែងទូរស័ព្ទរបស់ជនរងគ្រោះ និងម៉ូតូរបស់ជនសង្ស័យផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបាន កសាងសំណុំរឿងបញ្ជូន មកកាន់ស្នងការដ្ឋាន ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕


សម្តេចក្រុមព្រះមានបន្ទូល ថាហ្វ៊ុនស៊ិនប៉ិច មិនមានបញ្ហាផ្ទៃក្នុង

0
0

ភ្នំពេញ៖ សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច បានមានព្រះបន្ទូល អះអាងថា គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលទើបតែរួបរួមគ្នាវិញកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥នេះ មិនមានបញ្ហាទំនាស់បែកបាក់ផ្ទៃក្នុងនោះទេ ហើយព្រះអង្គ អំពាវនាវ ឲ្យសម្តេចម្ចាស់ក្សត្រី នរោត្តម អរុណរស្មី និងលោក ញ៉ឹក ប៊ុនឆៃ ដែលជាអនុប្រធានគណបក្ស ជួយព្រះអង្គនៅក្នុងកិច្ចការសង្គមកិច្ច និងកសិកម្ម ដោយចុះទៅមើលផ្ទាល់ ចំពោះប្រជារាស្រ្ត ដែលមានការខ្វះខាត ជាពិសេស បញ្ហាធារាសាស្រ្ត។

នៅក្នុងឱកាស ជួបជុំ សហជីវិន សហជីវនី ជាង៣០០០នាក់ នៅពហុកីឡាដ្ឋានក្រុងតាខ្មៅ ខេត្តកណ្តាល នៅរសៀលថ្ងៃអាទិត្យទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ បានមានព្រះបន្ទូលអំពាវនាវ ឲ្យអនុប្រធានរបស់ព្រះអង្គទាំងពីរ ជួយកិច្ចការផ្នែកសង្គមកិច្ច និងធារាសាស្រ្ត ព្រមទាំង ឯកភាពគ្នាឲ្យមានការកែសម្រួលសមាសភាពថ្នាក់ដឹកនាំ ប្រយោជន៍ដើម្បីគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច ឆ្ពោះទៅរកការគំាទ្រ ពីប្រជារាស្រ្តដែលធ្លាប់មានស្វាមីភ័ក្ត ចំពោះរាជានិយម ជាពិសេសគណបក្សហ្វ៊ុនស៊ិនប៉ិច។

សម្តេចក្រុមព្រះ បានមានព្រះបន្ទូលប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃអាទិត្យនេះផងដែរថា ព្រះអង្គបានបង្កើតរួចមកហើយ នូវសមាសភាពគណៈកម្មការចំពោះកិច្ច ដែលមានតំណាងរបស់ព្រះអង្គ និងអនុប្រធានទាំងពីរ សម្រាប់ដឹកនាំ ការងារកែសម្រួលល័ក្ខន្តិកៈ រចនាសម័្ពន្ធ និងសមាសភាព គណៈកម្មាធិការនាយក ដែលគណៈកម្មការចំពោះកិច្ចនេះ ដឹកនាំដោយលោក យូរ ហុកគ្រី និងលោក អ៊ឹង ទ៊ាសៀម ហើយខាងព្រះអង្គនិងមិនបង្គាប់បញ្ជាឲ្យគណៈកម្មការចំពោះកិច្ចនេះ មានលទ្ធភាពនៅក្នុងការរៀបចំកិច្ចការខាងលើកនេះ។

សម្តេចក្រុមព្រះបានមានព្រះបន្ទូលបញ្ជាក់ថា ព្រះអង្គនិងស្នើសុំឲ្យកែសម្រួលគណៈកម្មាធិការនាយក ដែលបច្ចុប្បន្ន នៅសល់២៥៣នាក់ មកត្រឹមតែ ២៧នាក់ប៉ុណ្ណោះ ដើម្បីមានប្រសិទ្ធិភាព ធ្វើជាជំនួយការសម្រាប់ព្រះអង្គដឹកនាំគណបក្ស។

ព្រះអង្គមានព្រះបន្ទូលថា កាលមុន គណៈកម្មាធិការនាយកគណបក្សហ្វ៊ុនស៊ិនប៉ិច មានរហូតដល់ជាង៤០០នាក់ បន្ទាប់មកក៏បានកែសម្រួលមកនៅត្រឹម២៥៣នាក់ ក៏ប៉ុន្តែក្រោយហ្វ៊ុនស៊ិនប៉ិច រួបរួមគ្នាឡើងវិញ ព្រះអង្គក៏បានស្នើសុំឲ្យគណៈកម្មការចំពោះកិច្ច រៀបចំកែទម្រង់ដើម្បីបំព្រួញមកនៅត្រឹមតែ២៧នាក់នៅពេលខាងមុខ។

ព្រះអង្គមានព្រះបន្ទូលសូមឲ្យមតិជាតិ និងអន្តរជាតិ ជាពិសេសសហជីវិន សហជីវនី គណបក្សហ្វ៊ុនស៊ិនប៉ិច ទាំងអស់ ជ្រាបថា ថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច មិនមានទំនាស់បែកបាក់ផ្ទៃក្នុងទេ និងអំពាវនាវឲ្យសហជីវិន សហជីវនី ទាំងអស់រួបរួមគ្នាជុំវិញប្រធាន និងថ្នាក់ដឹកនាំសម្រាប់ឈានឆ្ពោះទៅរក ការទាក់ទាញបាន នូវអ្នកគំាទ្រ សម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ នាពេលខាងមុខ៕

មន្ទីរពេទ្យ Raffles ផ្តល់​ការ​ព្យា​បាល​ជំងឺ ដោយ​គ្រូពេទ្យ​ល្បីៗ

0
0

មន្ទីរពេទ្យ Raffles គឺជាមន្ទីរពេទ្យឯកជនធំជាងគេ បង្អស់តែមួយគត់ ដែលគោរពនូវគំរូអនុវត្តន៍ ជាក្រុមនិងមានគ្រួពេទ្យ វេជ្ជសាស្រ្តជំនាញ, ព្យាបាលក្នុងតម្លៃសមរម្យបំផុត ហើយអ្នកជំងឺក៏អាច ទុកចិត្តបានជាមួយ នឹងការថែទាំដែល មិនមានការផ្លាស់ប្តូរគ្រូពេទ្យឡើយ។

សូមបញ្ជាក់ថា មន្ទីរពេទ្យ Raffles គឺជាមន្ទីរពេទ្យឯកជន ដែលមានផ្តល់សេវាឯកជន យ៉ាងទូលំ ទូលាយហើយក៏ ជាផ្នែកមួយនៃ Raffles Medical Group ដែលជាក្រុមវេជ្ជសាស្រ្តនាំមុខនៅ ប្រទេសសិង្ហបុរីតាំងពី ឆ្នាំ1976។

បុគ្គលិកនិយាភាសាខ្មែរប្រចាំនៅមន្ទីរពេទ្យ Raffles

ពីថ្ងៃច័នុ្ទ ដល់ ថ្ងៃសុក្រ ម៉ោង 8:30 ព្រឹក ដល់ ម៉ោង 6:00 ល្ងាច

ទូរស័ព្ទលេខៈ (65) 63311 2213 / (65) 6311 2207

leng_khov@rafflesmedical.com

socheata_ung@rafflesmedical.com

គ្លីនិកលីស្រីវីណាភ្នំពេញ

ផ្ទះលេខ 339A, ផ្លូវលេខ 163, ទួលទំពូង, ក្រុងភ្នំពេញ

Tel: (855) 17 978 999 / (855) 12 990 988 / (855) 12 555 746

Fax: (855) 23 99 46 86

enquiry_cambodia@raffleshospital.com

ឈប់បារម្ភពីរូបរាងធាត់ ដោយគ្រាន់តែប្រើ Slimming Coffee

0
0

ភ្នំពេញ៖ ជាទូទៅមនុស្សធាត់ គឺបណ្ដាលមកពី កត្តាជាច្រើនដូចជា ការគ្រប់គ្រង របបអាហារមិនល្អ ក្នុងនោះរួមមាន អ្នកនិយមញាំ សាច់ច្រើន សារធាតុដែលមាន ជាតិផ្អែមខ្លាំង ជាតិហ្គាសខ្លាំង ឬបន្លែផ្លែ ឈើដែលឥឡូវដូចដែលអ្នកបានដឹងស្រាប់ ហើយគឺសំបូរទៅដោយជាតិអ័រម៉ូនជាដើម។

មិនត្រឹមតែប៉ុណ្ណោះយើងម្នាក់ៗរវល់ក្នុងការងារ ប្រចាំថ្ងៃគា្មនពេលវេលាសម្រាប់ ហាត់ប្រាណ គ្រាប់គ្រាន់។ ទាំងនេះហើយនាំអោយវាកកស្ទះ ក្នុងរាងកាយយើង វាងាយប្រឈមនឹងភាពស្ពឹកស្រពន់ ភ្លេចភាំ្លង នឹងលើសពីនេះទៀត ពួកគេងាយនឹងកើត ជំងឺលើសឈាមដែលបណ្ដាល មកពីការកើត ឡើងនូវជាតិខ្លាញ់ក្នុងសសៃឈាម នឹងជំងឺខ្លាញ់រុំបេះដូងផងដែរ។

សូមឈប់បារម្ភពីបញ្ហា អស់ទាំងនេះទៅដោយលោកអ្នក គ្រាន់តែទទួលទាន Best Share Slimming Coffee មួយថ្ងៃមួយកែវ ឲ្យបានទៀងទាត់ជាការស្រេច។ លោកអ្នកដឹងទេថាភាព អស្ចារ្យរបស់ Best Share Slimming Coffee គឺអាចកាត់បន្ថយជាតិខ្លាញ់ នៅក្នុងសរសៃឈាមបាន យ៉ាងល្អប្រសើរបំផុត ពោលគឺវាមិនបណ្តាលអោយមានផល់ប៉ះពាល់ រាគរូស ក្អួតចង្អោរ ឈឺក្បាល់ ញ័រទ្រូង នឹងមិនចាំបាច់ ហាត់កីឡា ឬតមអាហារទៀតឡើយ។ ផ្ទុយទៅវិញវាអាចចៀសផុត ពីកត្តាប្រឈម ទាំងឡាយទាំងពួង ដូចជាលើសឈាម ខ្លាញ់រុំបេះដូងដែលកំពុង កើតទ្បើងនៅក្នុងប្រទេស កម្ពុជាផងដែរ។

Best Share Slimming Coffee ជាផលិតផលរបស់សហរដ្ឋអាមេរិច, អាចកែប្រែរូបរាងធាត់របស់ អស់លោកអ្នកបានយ៉ាងល្អឥតខ្ចោះ។ ហើយអាចទទួលទានបាន ទាំងបុរសនឹងស្រ្តីព្រមទាំងទទួលបាន ការគាំទ្រយ៉ាងខ្លាំងនៅជុំវិញ ពិភពលោកព្រោះវាឃើញ លទ្ធផលក្នុងរយៈពេលខ្លីគឺ 7-10 ថ្ងៃ ស្រកបាន 2-5គីឡូក្រាម ហើយមានរសជាតិ ឆ្ងាញ់មិនល្វីង។ សូមកុំបណ្តែតបណ្ដោយ អោយភាពធាត់របស់អ្នកមកយាយីក្នុង អារម្មណ៍របស់លលោកអ្នក នឹងចូល ឲ្យ តម្លៃសុខភាពរបស់អ្នកតាមរយៈការទទួលទាន Best Share Slimming Coffee ពីថ្ងៃនេះតទៅ។

សម្រាប់ព័ត៌មានបន្ថែម៖ លោកអ្នកអាចទំនាក់ទំនង់ មកកាន់ក្រុមហ៊ុនយើងខ្ញុំតាមរយៈ

-អាស័យដ្ធាន: ផ្ទះលេខ#36Eo, ផ្លូវលេខ221, សង្កាត់ផ្សារដេប៉ូ2, ខណ្ឌទួលគោក, ភ្នំពេញ (ស្តុប DN ”ដេអិន”) ក្រោយបណ្ណាគារ IBC) ដែលមានឈ្មោះ Smile Salon (ស្មាយសាឡន)

-ទូរស័ព្ទលេខ: 070 677 773 / 093 306 616 / 088 767 7773 / 011 279 960

lykimchhorng@gmail.com/lykimchhorng@yahoo.com

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្ដល់ឱកាស ឲ្យក្រុមប្រឹក្សា សមាគម សហគ្រិន វ័យក្មេងកម្ពុជា (YEAC) ជួបសម្ដែងការ គួរសម និងទទួលអនុសាសន៍

0
0

សៀមរាប ៖ កាលពីរសៀលថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម បានជួបពិភាក្សាការងារ ជាមួយក្រុមប្រឹក្សានាយក របស់សមាគម សហគ្រិនវ័យក្មេងកម្ពុជា (YEAC) ប្រចាំខេត្តសៀមរាប នៅទីក្រុងសៀមរាប ដើម្បីពិភាក្សាផ្លាស់ប្តូរគំនិតយោបល់ និងការទទួលអនុសាសន៍ ទាក់ទងនឹង ផលប៉ះពាល់របស់សហគមន៍ សេដ្ឋកិច្ឋអាស៊ាន មកលើប្រទេសកម្ពុជា ។

ក្នុងនាមតំណាងឲ្យ YEAC និងជានាយកសាកលវិទ្យាល័យ បញ្ញាសាស្ត្រកម្ពុជា សៀមរាប លោក ផាន់ គីរ៉ា បានមាន ប្រសាសន៍ថា គោលបំណងសម្រាប់ជំនួប ជាមួយលោករដ្ឋមន្ត្រី ក្នុងពេលនេះ គឺដើម្បីសម្ដែងការគួរសម និងការស្វា គមន៍ កោតសរសើរ នូវរាល់កិច្ចការដឹកនាំ និងឆន្ទៈ ក្នុងការកំណែទម្រង់របស់លោករដ្ឋមន្ត្រី សម្រាប់ក្រសួងពាណិជ្ជ កម្ម នៃរាជរដ្ឋាភិបាលកម្ពុជា ហើយក៏ដើម្បីមានឱកាស សម្រាប់ការរាយការណ៍ អំពីសកម្មភាព និងលទ្ធផលដែល សម្រេចបានរបស់ YEAC ប្រចាំខេត្តសៀមរាបផងដែរ ។

លោកបានមានប្រសាសន៍បន្តថា ក្នុងនោះផងដែរ គឺដើម្បីសុំអនុសាសន៍ ពីលោករដ្ឋមន្ត្រី ជាមួយនឹងការលើកឡើង ជម្រាបជូន ក៏ដូចជាសំណូមពរ ចំពោះលោករដ្ឋមន្ត្រី នូវធាតុផ្សំដែលពាក់ព័ន្ធមួយចំនួន ក្នុងការសុំឲ្យរាជរដ្ឋាភិបាល កម្ពុជា ជួយសម្រាប់ការផ្ដល់ឱកាស និងលើកទឹកចិត្ត ចំពោះ YEAC ការជួយទំនុកបម្រុងជាធនធាន និងទុន សម្រាប់ ការចាប់ផ្ដើមអាជីវកម្ម របស់សហគ្រិនវ័យក្មេង រួមទាំងការជួយណែនាំផ្លូវ ពិគ្រោះយោបល់ សម្រាប់ពួកគាត់ផងដែរ ។

ក្នុងជំនួបនោះផងដែរ ក្រុមប្រឹក្សាសមាគម សហគ្រិនវ័យក្មេងកម្ពុជា ក៏បានស្នើសុំឲ្យរាជរដ្ឋាភិបាល មេត្តាពិនិត្យ និង ពិចារណាក្នុងការប្រមូលផ្ដុំ នូវរាល់អាជីរកម្ម ពាណិជ្ជកម្ម ដែលមានភាពស័ក្ដិសម និងមានសក្ដានុពល សម្រាប់ខេត្តសៀមរាបផងដែរ ដែលបច្ចុប្បន្ន ខេត្តសៀមរាប ហាក់បីដូចជាមានការផ្ដោតតែទៅលើវិស័យទេសចរណ៍ជាចម្បង មិន ទាន់បានគិតគូរ ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច ក្នុងករណីមានហានិភ័យណាមួយ ដែលអាចនឹង កើតមានឡើង ចំពោះវិស័យទេសចរណ៍ ក្នុងពេលណាមួយនោះ ។

លោកទេសរដ្ឋមន្រ្តី ក៏បានជម្រាបជូនក្រុមប្រឹក្សានាយក YEAC អំពីយុទ្ធសាស្រ្ដ និងឆន្ទៈនយោបាយដ៏ពិតប្រាកដរបស់ រាជរដ្ឋាភិបាលកម្ពុជា នាអាណត្តិទី៥នេះ សម្រាប់កំណែទម្រង់នានា ក្នុងនោះក្រសួងពាណិជ្ជកម្ម បាន និងកំពុងចូល រួមចំណែក ក្នុងការអនុវត្ត ដើម្បីសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា រួមនឹងអនុវត្តនូវអភិបាលកិច្ចល្អ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ផងដែរ ។

លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងបន្ថែមទៀត អំពីយុទ្ធសាស្ត្រប្រកបដោយសក្តានុពល និងប្រកបដោយ កាលា នុវត្តន៍ភាពរបស់កម្ពុជា សម្រាប់កំណើនសេដ្ឋកិច្ច និងទីផ្សារវិនិយោគ នៅក្នុងតំបន់អាស៊ាន និងពិភពលោក ។ ហើយ សម្រាប់កម្ពុជាយើងផ្ទាល់ គឺយើងបាន និងកំពុងខិតខំប្រឹងប្រែង ក្នុងការពង្រីក និងពង្រឹង នូវការសក្ដានុពលរបស់ខ្លួន និងមានការលើកទឹកចិត្ត សម្រាប់ការចូលរួមពីគ្រប់បណ្ដាវិស័យឯកជន សមាគម សហគមន៍ សហគ្រិន សិប្បករ ពាណិជ្ជករ អ្នកវិនិយោគ និងដៃគូរអភិវឌ្ឍន៍នានា សម្រាប់ការលើកស្ទួយ នូវកំណើនសេដ្ឋកិច្ចនៅគ្រប់បណ្ដាខេត្ត/ក្រុង រាជធានី និងសង្គមជាតិទាំងមូលផងដែរ ៕

ថ្ងៃចូលឆ្នាំចិន គ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកំពត ស្លាប់ និងរបួស ២៦នាក់ កើនឡើង ០៨នាក់ បើប្រៀប កាលពីឆ្នាំ មុន

0
0

កំពត ៖ មន្ត្រីនគរបាល នៃការិយាល័យ នគរបាលចរាចរផ្លូវគោកខេត្ត បានប្រាប់ឲ្យមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឲ្យដឹងថា រយៈពេលថ្ងៃបុណ្យ ចូលឆ្នាំចិន វៀតណាម ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ គ្រោះថ្នាក់ ចរាចរណ៍ នៅខេត្តកំពត បានកើតឡើង០៧លើក កើន០១លើក គឺ០៧លើក/០៦លើក បណ្តាលឲ្យស្លាប់ មនុស្ស ចំនួន០៥នាក់ ស្រីម្នាក់, របួសធ្ងន់ ១១នាក់ ស្រី០២នាក់ និងស្រាល១០នាក់ ស្រី០៥ ។ បើប្រៀបធៀបទៅនឹងថ្ងៃ បុណ្យប្រពៃណី ចូលឆ្នាំចិន-វៀតណាម កាលពីឆ្នាំមុន ។ ករណីបង្កស្លាប់ កើនឡើងចំនួន ០១នាក់ គឺ០៥នាក់ ក្នុង នោះស្រី ០១នាក់ ឆ្នាំមុនស្លាប់ ០៤នាក់ ក្នុងនោះស្រី០២នាក់(៥នាក់/៤នាក់),របួសធ្ងន់ស្មើគ្នា ១១នាក់ ស្រី២ ឆ្នាំមុន របួសធ្ងន់១១នាក់ ស្រី២នាក់ដែរ  (១១នាក់/១១នាក់),របួសស្រាល កើនឡើង ០៧នាក់ គឺ១០នាក់ ក្នុងនោះស្រី ០៥នាក់ ឆ្នាំមុន ០៣នាក់ (១០នាក់/០៣នាក់)។

មន្ត្រីនគរបាលដដែល បានបន្តទៀតថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឲ្យខូចខាតរថយន្ត កម្រិតធ្ងន់ ចំនួន០៣គ្រឿង លើ ០២គ្រឿង, ម៉ូតូខូចធ្ងន់ចំនួន ០៧គ្រឿង លើ ០៨គ្រឿង និងម៉ូតូខូចស្រាល ០២គ្រឿង លើ០១គ្រឿង នេះបើប្រៀបធៀបនឹងឆ្នាំមុន ។ មូលហេតុ ដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ គឺកើតឡើងមក ពីកត្តាមនុស្ស ៖ ទី១-ស្រវឹងមាន ០៣លើក, ទី២-បត់ឆ្វេងមិនប្រយ័ត្ន មាន០៣លើក និងទី៣-មិនគោរព្ធសិទ្ធិអាទិភាព ចំនួន០១លើក ។

លោកអភិបាលខេត្ត ខូយ ឃុនហ៊ួរ ធ្លាប់បានលើកឡើង និងជំរុញដល់មន្ត្រី និងសមត្ថកិច្ចពាក់ព័ន្ធនានា ធ្វើយ៉ាងណា ត្រូវពង្រឹង និងធ្វើការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ ដើម្បីឲ្យប្រជាពលរដ្ឋ បានយល់ដឹង ជៀសវាង និងកាត់បន្ថយ នូវបញ្ហាជួបវិបត្តិគ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំ២០១៥ និងឆ្នាំខាងមុខៗទៀត នៅទូទាំងខេត្តកំពត ។

លោកអភិបាលខេត្ត បានលើកឡើងសង្កត់ធ្ងន់ អំពីបញ្ហាវិបត្តិគ្រោះថ្នាក់ចរាចរណ៍នេះ ក្នុងពិធីបិទអង្គសន្និបាត កាល ពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅនេះ ក្នុងសាលប្រជុំសាលាខេត្តកំពតចាស់ ៕

កំណើនភ្ញៀវទេសចរ ទៅកំម្សាន្ត ខេត្តមណ្ឌលគិរី ក្នុងឱកាសចូលឆ្នាំចិន-វៀតណាម មានការកើនឡើង

0
0

មណ្ឌលគិរី ៖ ខេត្តមណ្ឌលគិរី កាលពីមុន ត្រូវបានសាធារណជន ជាពិសេស ភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស ធ្លាប់ឮតែឈ្មោះ ពុំដែលបានមកកំសាន្តលើទឹកដីនេះឡើយ ធ្វើឲ្យខេត្តមួយនេះ មានភាពស្ងាត់ជ្រងំ។ តែបច្ចុប្បន្ននេះ មណ្ឌលគិរី បាន និងកំពុងធ្វើឲ្យមានការទាក់ទាញភ្ញៀវទេសចរ មានការលំហូរចូលកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។

បន្ទាប់ពីរដ្ឋាភិបាល បានធ្វើការសាងសង់ផ្លូវ តភ្ជាប់ពីស្រុកស្នួល ខេត្តក្រចេះ មកកាន់ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី រយៈ៦ ទៅ៧ឆ្នាំមក មណ្ឌលគិរី កំពុងតែធ្វើការបង្ហាញមុខមាត់ ដល់អ្នកទេសចរជាតិ និងអន្តរជាតិ បានស្គាល់កាន់ តែច្បាស់ ។ មិនតែប៉ុណ្ណោះ មណ្ឌលគិរី និងការអភិឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធ លើគ្រប់វិស័យ បាន និង កំពុងបោះ ជំហានទៅមុខ គួឲ្យកត់សម្គាល់ផងដែរ ។

លោក ង៉ិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្ត បានប្រាប់ឲ្យដឹងថា ទាក់ទិនទៅនឹងភ្ញៀវទេសចរ សម្រាប់បុណ្យ ចូលឆ្នាំចិន-វៀតណាម រយៈពេល៣ថ្ងៃកន្លងទៅថ្មីៗនេះ មានលំហូរចូល នៃភ្ញៀវទេសចរ មកកំសាន្តមណ្ឌលគិរីមាន ការកើនឡើង ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ប្រមាណ៣៧.៦៥ភាគរយ បើប្រៀបធៀបទៅនឹង រយៈពេលដូច គ្នាក្នុង ២០១៤ ។ លោកបានបញ្ជាក់ទៀតថា ភៀវទេសចរ ជាមួយនឹងចំណាប់អារម្មណ៍ នៅក្នុងខេត្តនេះ ពោលគឺដូចជាសីតុណ្ហភាព ចុះត្រជាក់ល្ហឹម ទេសភាពដ៏ត្រកាល នៃគំរបព្រៃឈើ លាតសន្ធឹងមានទំហំរាប់ម៉ឺនសែនហិកតា មាន តំបន់រមណីយដ្ឋាន ទេសចរណ៍ធម្មជាតិច្រើនកន្លែង មជ្ឈមណ្ឌលវប្បធម៌ ជនជាតិ ទស្សនាភូមិជនជាតិ និងការរស់នៅ របស់ជនជាតិដើមភាគតិចព្នង ទស្សនាពពួកព្រៃ ។ល។

លោកបានបន្តថា ទាក់ទងទៅនឹងសេវាកម្មផ្សេងៗ រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោនីយដ្ឋាន អំពីតំលៃ ហាក់បីដូច ជាធម្មតា ភ្ញៀវទេសចរ អាចទទួលយកបាន ។ ក្នុងនោះលោកបានសំណូមពរដល់ដៃគូវិនិយោគទាំងអស់ ដែលចាប់ អារម្មណ៍ សូមមកធ្វើការវិនិយោគ អភិវឌ្ឍន៍អំពីសណ្ឋាគារ និងផ្ទះសំណាក់បន្ថែមទៀត ដើម្បីបំពេញតម្រូវការភ្ញៀវ ទេសចរនាពេលបច្ចុប្បន្ននេះ ៕

កិច្ចពិភាក្សា វិសោធនកម្ម ច្បាប់បោះឆ្នោត៖ CPP-CNRP លើកយកចំណុច ខ្វែងគំនិតគ្នា ១០មាត្រា ជូនថ្នាក់ដឹកនាំ សម្រេច

0
0

ភ្នំពេញ៖ បន្ទាប់ពីជួបគ្នា ប្រមាណ២០លើក ក្នុងរយៈពេលជិត៣ខែ ក្រុមការងារគណបក្ស ប្រជាជនកម្ពុជា (CPP) និងគណបក្ស សង្គ្រោះជាតិ (CNRP) ជិតបានឈានដល់ការបិទ បញ្ចប់កិច្ចពិភាក្សាលើវិសោធនកម្ម ច្បាប់បោះឆ្នោតហើយ ពោលក្រុមការងារ សម្រេចបានជំពូកទី១ ដល់ទី៩។ ក្រុមការងារបានសម្រេចលើកយកចំណុច ខ្វែងគំនិតគ្នាចំនួន ១០មាត្រា ស្មើនឹង ១០ចំណុច ដាក់ជូនថ្នាក់ដឹកនាំដោះស្រាយ ដើម្បីបើកផ្លូវទៅពិភាក្សាលើមាត្រាបន្ទាប់។

ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាទៅលើសេចក្តីព្រាងច្បាប់បោះឆ្នោត នៅថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ នាវិមានរដ្ឋសភា ប្រធានក្រុមការងារ និងជាសមាជិករដ្ឋសភា របស់គណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន បានមានប្រសាសន៍ថា ក្រុមការងារទាំងពីរ រហូតមកដល់បច្ចុប្បន្ននេះ ពិភាក្សាទៅលើសេចក្តីព្រាងច្បាប់បោះឆ្នោតបានចំនួន ៩ជំពូក ស្មើនឹង១៣៨មាត្រា ចំណុចខ្វែងគំនិតគ្នា មានចំនួន ១០មាត្រា និងចំណុចធ្វើការកែតម្រូវចំនួន ១៨មាត្រា និងរក្សាខ្លឹមសារដើម ១១០មាត្រា។

លោកបន្តថា «ចំណុចដែលខ្វែងគំនិតគ្នាទាំង ១០ចំណុចនោះ មាននៅក្នុងជំពូកទី២ មាន១ចំណុច ត្រង់មាត្រាទី៦, ជំពូកទី៧ មាន ៨ចំណុច ត្រង់មាត្រាទី ៦៨, ៧២, ៧៥, ៧៨, ៧៩, ៨៣, ៨៧, និងមាត្រា៩១ ហើយ១ចំណុចទៀត គឺក្នុងជំពូកទី៨ ត្រង់មាត្រា ១៣៧»។

លោក គួយ ប៊ុនរឿនបានបញ្ជាក់ថា ចំណុចទាំងនោះ រួមមាន ទី១. ការចែងអំពីការកំណត់អាសនៈរដ្ឋសភា, ទី២. ការចែងអំពី សកម្មភាព នៃការឃោសនាបោះឆ្នោត, ទី៣. ការចែងអំពីរយៈពេល នៃយុទ្ធនាការឃោសនាបោះឆ្នោត, ទី៤, ការចែងអំពីការផ្សព្វផ្សាយព័ត៌មានអប់រំអ្នកបោះឆ្នោតតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ, ទី៥. ការចែងអំពីការ សុំជួលរោងមហោស្រព មណ្ឌលកីឡា ឧទ្យានសាធារណៈ សាលសាធារណៈ សម្រាប់បម្រើការឃោសនាបោះឆ្នោត, ទី៦. ការចែងអំពីការដាក់ពាក្យសុំជួលទីតាំង ដូចមានចែងនៅក្នុងមាត្រា ៧៨, ទី៧. ក្រុមការងារ នៃគណបក្សប្រជាជនកម្ពុជា បានដក់ស្រង់ពីបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត មកបញ្ចូលក្នុងមាត្រានេះ (មាត្រា៨៣) ដើម្បីផ្តល់ឱកាស ដល់មន្ត្រីរាជការស៊ីវិល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងមន្ត្រីតុលាការ អាចចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត បន្ទាប់ពីបញ្ចប់ម៉ោងធ្វើការ ឬស្ថិតនៅក្រៅម៉ោងធ្វើការ ឬមិនស្ថិតក្នុង ពេលបំពេញការងារក្នុងសមត្ថភាពផ្លូវការ ដើម្បីធានាការពារសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋ, ទី៨. ការចែងអំពីការ ផ្តល់កិច្ចសហប្រតិបត្តិការដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងគ.ជ.ប គ្រប់លំដាប់ថ្នាក់ របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលទទួលខុសត្រូវការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ និងរបៀបរៀបរយ ក្នុងសម័យបោះឆ្នោត ការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ការឃោសនាបោះឆ្នោត ការរាប់ សន្លឹកឆ្នោត និងការប្រកាសលទ្ធផលបោះឆ្នោត, ទី៩. ការចែងអំពីគណបក្សនយោបាយ ដែលឈរឈ្មោះបោះឆ្នោត ត្រូវផ្ញើសៀវភៅគណនី និងរបាយការណ៍ចំណូលចំណាយសម្រាប់ការឃោសនាបោះឆ្នោត មក គ.ជ.ប យ៉ាងយូរ ១៥ថ្ងៃ បន្ទាប់ពីថ្ងៃបោះឆ្នោត និងទី១០. ការចែងអំពីការប្រកាន់ជំហរអព្យាក្រឹតភាពឥតលម្អៀងរបស់អង្គការមិនមែនរដ្ឋាភិបាល ឬសមាគមក្នុងស្រុក និងអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមអន្តរជាតិ ដែលបំពេញការងារនៅក្នុងប្រទេសខ្មែរ ឬជនបរទេស នៅក្នុងអំឡុងពេលបោះឆ្នោត រាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល នៃការបោះឆ្នោត។

ប្រធានក្រុមការងារ និងសមាជិករដ្ឋសភា របស់គណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន បានមានប្រសាសន៍ថា ក្រុមការងារទាំងពីរ នឹងលើកយកចំណុចទាំង ១០នេះ ដាក់ជូនថ្នាក់ដឹកនាំទាំងពីរសិន ក្រោយថ្នាក់ដឹកនាំ បក្សទាំងពីរពិនិត្យរួចហើយគាត់ នឹងជួបគ្នាពិភាក្សា។

លោកបានបញ្ជាក់ថា «យើងមិនទាន់ដឹងថា ថ្នាក់ដឹកនាំទាំងពីរជួបពិភាក្សាគ្នានៅពេលណានោះទេ ប៉ុន្តែថ្ងៃនេះ ក្រុមការងារទាំងពីរចុះហត្ថលេខាជាមួយគ្នា ដើម្បីលើកយកចំណុចខ្វែងគ្នាទៅដាល់ថ្នាក់ដឹកនាទាំងពីរ»។
លោក ប៊ិន ឈិន បន្ថែមថា ក្រុមការងារទាំងពីរ នឹងពិភាក្សា ក្នុងជំពូកទី១០ និងទី១១ ដែលមានប្រមាណជា ២៥ ទៅ២៦មាត្រាទៀត ដែលត្រូវពិភាក្សាបន្ត។

សូមបញ្ជាក់ថា ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានចាប់ផ្តើមពិភាក្សាគ្នា ទៅលើសេចក្តីព្រាងច្បាប់បោះឆ្នោតនេះ ចាប់ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤ មកដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ បានជួបប្រជុំគ្នាចំនួន ២០លើក ដោយក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាមានគ្នាចំនួន ៨រូប ដែលមានលោក ប៊ិន ឈិន ជាប្រធាន, លោក ជាម យៀប សមាជិក, លោក ស៊ិក ប៊ុនហុក សមាជិក, លោកស្រី គ្រួច សំអាន សមាជិក, លោក ព្រុំ សុខា សមាជិក, លោក ហ៊ី សោភា សមាជិក, លោក សក់ សេដ្ឋា សមាជិក លោក កើត រិទ្ធ សមាជិក និងក្រុមជំនួយការ, និងក្រុមការងាររបស់គណបក្សសង្រ្គោះជាតិ ក៏មាន៨រូបផងដែរ ដែលមានលោក គួយ ប៊ុនរឿន ជាប្រធាន, លោក សុន ឆ័យ សមាជិក, លោក អេង ឆៃអ៊ាង សមាជិក, លោក យ៉ែម បុញ្ញាឫទ្ធិ សមាជិក, លោក អ៊ូ ច័ន្ធដសឫទ្ធិ សមាជិក, គីមសួរ ភិរិទ្ធិ សមាជិក, លោក ហូរ វ៉ាន់ សមាជិក, កញ្ញា កឹម មនោវិទ្យា សមាជិក និងក្រុមជំនួយការ៕


ប្រុសស្អាត ហ៊ុន សំណាង រងការចោទប្រកាន់ថា ទិញទូរស័ព្ទពីរគ្រឿង តម្លៃ ១.២០០ដុល្លារ មិនឲ្យលុយ

0
0

ភ្នំពេញ៖ លោក គង់ សុខឡេង ប្អូនប្រុសតារាសម្តែងជោគជ័យ លើវិថីអាជីវកម្ម លោក គង់ រ៉ាយុទ្ធ បានប្រកាសថា ខ្លួនត្រូវបានប្រុសស្អាត ហ៊ុន សំណាង បោកយកទូរស័ព្ទពីរគ្រឿង iPhone 6 និង LG G Flex តម្លៃ ១.២០០ដុល្លារ។ លោក គង់ សុខឡេង ប្រកាសឲ្យ ហ៊ុន សំណាង ចូលខ្លួនដោះស្រាយបញ្ហា បើនៅរឹងទទឹងមិនចូលខ្លួនដោះស្រាយ ហើយនៅបន្តដើរនិយាយបរិហារកេរ្តិ៍ទៀត លោកនឹងចាត់ការទៅតាមច្បាប់។

បន្ទាប់ពីត្រូវបានគេទិញទូរស័ព្ទពីរគ្រឿងមិនឲ្យលុយ និងដើរនិយាយបរិហាកេរ្តិ៍តាមបណ្តាញសង្គមហ្វេសប៊ុក (Luck Hun) ថា ហាងទូរស័ព្ទរបស់ខ្លួនលក់ទូរស័ព្ទចិនថែមទៀតនោះលោក គង់ សុខឡេង នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ បានទូរស័ព្ទមកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដើម្បីលាតត្រដាងការពិត ក៏ដូចជាការជូនដំណឹងឲ្យលោក ហ៊ុន សំណាង ចូលខ្លួនដោះស្រាយបញ្ហា និង បញ្ឈប់ការនិយាយបរិហាកេរ្តិ៍ បើមិនដូច្នោះទេ លោកនឹងចាត់ការទៅតាមផ្លូវច្បាប់។

លោក គង់ សុខឡេង បានរៀបរាប់ថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅនេះ លោក ហ៊ុន សំណាង បានទៅទិញទូរស័ព្ទនៅហាងរបស់ខ្លួនស្ថិតតាមបណ្តោយផ្លូវកម្ពុជាក្រោម ទល់មុខសណ្ឋាគារប៉ារីសចំនួនពីរគ្រឿ ង គឺ iPhone 6 មួយគ្រឿង តម្លៃ ៧២៥ដុល្លារ និង LG G Flex មួយគ្រឿង តម្លៃ ៤២០ដុល្លារ។

លោក គង់ សុខឡេង បន្តថា ពេលមកទិញ លោក ហ៊ុន សំណាង មិនមានយកលុយមកជាមួយទេ ហើយអង្គុយទទូចសុំជំពាក់ ក្រោមលេសថា យកទៅឲ្យបងស្រីរបស់ខ្លួនមើលសិន បានឲ្យលុយជាក្រោយ។ ទោះបីមានលេសដូច្នេះ ក៏អ្នកលក់នៅក្នុងហាងរបស់លោកមិនព្រមលក់ទូរស័ព្ទឲ្យនោះឡើយ។

លោក សុខឡេង បានបន្ថែមទៀតថា បន្ទាប់ពីការរកលេសបោកអស់ចិត្តហើយ លោក ហ៊ុន សំណាង បាននិ យាយឲ្យអ្នកលក់ទៅតាមខ្លួន នៅហាងឆនសុវណ្ណរាជកាត់ដេរ ដើម្បីយកលុយ។ ដោយមានការលើកហេតុផលដូច្នេះ លោក សុខឡេង ក៏បានព្រមឲ្យលោក ហ៊ុន សំណាង យកទូរស័ព្ទ ដោយឲ្យអ្នកលក់ម្នាក់ទៅតាមជាមួយផងដែរ។

បើតាមការរៀបរាប់របស់លោក សុខឡេង បន្ទាប់ពីទៅដល់ហាង ឆន សុវណ្ណរាជ កាត់ដេរ លោក ហ៊ុន សំណាង បានឲ្យអ្នកលក់ ដែលទៅតាមនោះអង្គុយចាំនៅក្នុងហាង ដោយនិយាយថា ខ្លួនយកទូរស័ព្ទទៅឲ្យមីងរបស់ខ្លួន មើលនៅជាន់លើ។ ការឲ្យអង្គុយចាំរបស់ លោក ហ៊ុន សំណាង បានកន្លងទៅអស់រយៈពេលជាងកន្លះម៉ោង មិន ឃើញយកទូរស័ព្ទមកវិញនោះទេ។

ដោយសារតែអង្គុយចាំយូរពេក អ្នកលក់ទូរស័ព្ទ ដែលទៅជាមួយនោះ ក៏បានសួរទៅអ្នកធ្វើការនៅក្នុងហាងកាត់ ដេរ ស្រាប់ចម្លើយដ៏ហួស និងខកចិត្តមួយបានធ្លាក់មកដល់ គឺអ្នកធ្វើការនៅក្នុងហាងប្រាប់ថា លោក ហ៊ុន សំណាង បានលួចចេញតាមទ្វារក្រោយចេញបាត់ទៅហើយ។

ក្រោយពីឮថា លោក ហ៊ុន សំណាង លួចចេញទៅតាមទ្វារក្រោយ ទាំងអ្នកលក់ដែលទៅតាម និងលោក សុខឡេង សុទ្ធតែបានដឹងច្បាស់ក្នុងចិត្ត ភ្ញាក់ខ្លួនព្រឹតថា ខ្លួនចាញ់បោក លោក ហ៊ុន សំណាង ហើយ។

លោក សុខឡេង បានបន្តទៀតថា ក្រោយពីដឹងថា ខ្លួនចាញ់បោកគេហើយនោះ លោក បានព្យាយាមទូរស័ព្ទទៅ លោក ហ៊ុន សំណាង ជាច្រើនលើក ដើម្បីឲ្យចូលខ្លួនមកដោះស្រាយបញ្ហា តែត្រូវលោក ហ៊ុន សំណាង ប្រាប់ថា ជាប់រវល់នៅតាមខេត្ត។ លោក ហ៊ុន សំណាង បានព្យាយាមគេចខ្លួនរហូត មិនព្រមចូលខ្លួនមកដោះ ស្រាយបញ្ហា ហើយថែមទាំងបិទទូរស័ព្ទចោលទៀត។

មិនត្រឹមតែមិនចូលខ្លួមមកដោះស្រាយបញ្ហានោះទេ លោក ហ៊ុន សំណាង ដែលត្រូវលោក គង់ សុខឡេង ហៅថា ជាជនឆបោកនោះ បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ហាងលោក សុខឡេង លក់ទូរស័ព្ទចិនឲ្យខ្លួនថែមទៀត។

ឆ្លើយតបការចោទប្រកាន់នេះ លោក គង់ សុខឡេង បានលើកឡើងជាសំណួរថា ប្រសិនបើលោកលក់ទូរស័ព្ទក្លែងក្លាយម៉េច ក៏មិនយកទូរស័ព្ទទៅសងលោក ហាងទូរស័ព្ទរបស់លោកមិនផ្លាស់ប្តូរទីតាំងឯណា ហេតុអ្វីចាំបាច់រត់គេចខ្លួន និង បិទទូរស័ព្ទធ្វើអី?

លោក គង់ សុខឡេង បានអះអាងថា ហាងទូរស័ព្ទរបស់លោកមិនដែលលក់ទូរស័ព្ទចិនឬទូរស័ព្ទក្លែងក្លាយទេ ព្រោះវាធ្វើឲ្យខូចកេរ្តិ៍ឈ្មោះហាងរបស់លោក ហើយក៏ធ្វើឲ្យអាជីវកម្មរបស់លោកដួលផងដែរ។ លោកបញ្ជាក់ថា ការរកស៊ីរបស់លោកមិនមែនលក់តែមួយថ្ងៃ ហើយឈប់នោះទេ ដូច្នេះលោកត្រូវការជាចាំបាច់នូវកេរ្តិ៍ និង កិត្តិ យស ដូច្នេះគ្មានមូលហេតុណា ដែលលោកយកទូរស័ព្ទក្លែងក្លាយ ឬទូរស័ព្ទចិនមកលក់នោះឡើយ។

លោក គង់ សុខឡេង បានកោះហៅតាមរយៈទំព័រព័ត៌មានដើមអម្ពិលឲ្យលោក ហ៊ុន សំណាង ចូលខ្លួនដោះស្រាយបញ្ហា និងទូទាត់សងប្រាក់ថ្លៃទូរស័ព្ទរបស់លោក បើមិនដូច្នោះទេ លោកនឹងចាត់ការទៅតាមច្បាប់។

ទាក់ទងព័ត៌មានឆបោកនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានព្យាយាមទូរស័ព្ទទៅលោក ហ៊ុន សំណាង ជា ច្រើនលើក តែទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាននោះទេ៕

អេហ្ស៊ីប រំលាយ អង្គការក្រៅ រដ្ឋាភិបាលចំនួន ១៦៩ របស់ពួក ម៉ូស្លីមប្រាដឺហ៊ូដ

0
0

គែរ៖ ក្រសួងសាមគ្គីភាព សង្គមរបស់ប្រទេស អេហ្ស៊ីប នៅថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ បានចេញបញ្ជា ឲ្យមានការរំលាយ អង្គការក្រៅរដ្ឋាភិបាល ចំនួន ១៦៩ ដែលត្រូវជាសម្ព័ន្ធ នៃពួកភាតរភាពម៉ូស្លីម ឬម៉ូស្លីមប្រាដឺហ៊ូដ របស់អតីតរបប ដឹកនាំលោក ម៉ូហាម៉េដ ម៉ូស៊ី ដើម្បីចៀសវាងភាពចលាចល និង អសន្តិសុខក្នុងសង្គមតទៅមុខទៀត។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា ការបោះជំហានក្តៅជាថ្មីនេះ គឺយោង តាមសេចក្តីសម្រេច របស់តុលាការ អេហ្ស៊ីប ដែលទទួលខុសត្រូវដោះស្រាយកិច្ចការបន្ទាន់ បន្ទាប់ពីការស៊ើបអង្កេតឲ្យដឹងថា អង្គការម៉ូស្លីមទាំងនោះកំពុងតែរៀបចំគម្រោង និង សកម្មភាព នានាបន្ថែមទៀតក្នុងការអុកឡុកសង្គម។ ក្រៅពីនេះនៅក្នុងសេចក្តីថ្លែងការណ៍ ពីក្រសួងខាងលើ ទ្រព្យសម្បត្តិទាំងអស់នៃអង្គការទាំង ១៦៩នោះ ក៏ត្រូវរឹបអូស មកធ្វើជាកម្មសិទ្ធិរបស់រដ្ឋផងដែរ។

គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០១៣ រដ្ឋាភិបាលអេហ្ស៊ីប បានសម្រេចដាក់ឈ្មោះអតីត រដ្ឋាភិបាល និង ក្រុមអ្នកគាំទ្រទាំងអស់ ដែលមានឈ្មោះថា ក្រុមភាតរភាពម៉ូស្លីម ដឹកនាំ ដោយលោក ម៉ូហាម៉េដ ម៉ូស៊ី ថាជាអង្គការភេរវកម្ម ដែលបានបង្កការវាយប្រហារអត្តឃាត ជាច្រើនកន្លែងទូទាំងប្រទេស។ កន្លងមក មេដឹកនាំ និងក្រុមអ្នកគាំទ្របក្សនេះ រាប់ពាន់នាក់ ត្រូវបានកាត់ទោសប្រហារជីវិត និង ជាប់ឃុំឃាំងរង់ចាំការកាត់ក្តី៕

ក្រុមតាលីបង់ ជាច្រើននាក់ ប្រកាសចុះចូល ជាមួយរដ្ឋាភិបាល អាហ្វហ្គានីស្ថាន

0
0

ហ្វៃហ្សាបាដ៖ ក្រុមឧទ្ទាមតាលីបង់ជិត ៣០នាក់ បានប្រគល់ខ្លួន ចុះចូលជាមួយរដ្ឋាភិបាល អាហ្វហ្គានីស្ថាន ស្ថិតនៅខេត្ត បាដាកស្ថាន ភាគខាងជើងប្រទេស នៅថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៥ នេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានដកស្រង់ព័ត៌មានពីមន្ត្រីតំបន់ខាងលើនេះឲ្យដឹងទៀតថា “មេដឹកនាំក្រុមតាលីបង់ ចំនួនពីររូប គឺ អៃឌី ម៉ូហាម៉ាដ និង អាប់ឌុល ខាប៊ឺ រួមជាមួយនិង គូកន របស់ពួកគេ ៩រូបផ្សេងទៀតបាន យល់ព្រមប្រមូលគ្នាចូលរួមដំណើរការស្វែងរកសន្តិភាព និង ការផ្សះផ្សាជាមួយនឹងអាជ្ញាធរក្នុងស្រុក តាកាប នៃខេត្ត បាដាកស្ថាន។”

បន្ថែមពីការព្រមចុះចូលនេះ បណ្តាក្រុមតាលីបង់ខាងលើ ក៏បានប្រគល់ផងដែរនូវ កាំភ្លើងជាច្រើនដើម រួមជាមួយនឹង ប្រដាប់បាញ់គ្រាប់ផ្លោង និង គ្រាប់កាំភ្លើងមកដល់ មន្ត្រីអាហ្វហ្គានីស្ថាន ដែលបានរៀបចំពិធីទទួលស្វាគមន៍នៅស្រុក តាកាបផ្ទាល់។ ការ ចូលរួមខាងលើនេះ នឹងធ្វើឲ្យបណ្តាលខេត្តមួយចំនួននៅភាគខាងជើងអាហ្វហ្គានីស្ថាន បាន ទទួលនូវសន្តិសុខ មួយកម្រិត៕

អាឡិច ត្រូវបានបញ្ជូនចេញ ពីកម្ពុជាហើយ

0
0

ភ្នំពេញ៖ ជើងហោះហើរថៃអ៊ែរវេ TG 585 ដែលដឹកលោក អាឡិច នៅម៉ោង ៨ និង៥៨នាទីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានវិលកង់ហោះហើរបោះពួយទៅលើវេហារចាកចេញពីប្រទេសកម្ពុជាហើយ ជាមួយការស្រែកតវ៉ា ពីក្រុមអ្នកគាំទ្រប្រមាណ ១០០នាក់ នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

បើតាមការបញ្ជាក់ពីមន្រ្តីអាកាសចរណ៍បានឲ្យដឹងថា ជើងហោះហើររបស់លោកអាឡិច នឹងចុះចតនៅទីក្រុងបាងកក បន្ទាប់មកទើបមានការផ្លាស់ប្តូរជើងហោះហើរ ហោះឆ្ពោះទៅកាន់ទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ។

លោក អាឡិច អ្នកប្រឆាំងគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីតំបន់អារ៉ែង នៅខេត្តកោះកុង ហើយត្រូវបានគេប្រសិទ្ធនាម ថាជាអ្នកការពារបរិស្ថាន ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន នៅម៉ោងប្រមាណ ១ និង៣០នាទី រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ក្នុងភោជនីយដ្ឋានមួយកន្លែងក្បែរផ្សាររាត្រី បន្ទាប់ពីទិដ្ឋាការរបស់លោកផុតសុពលភាពកាល ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងផងដែរថា លោក អាឡិច មិនត្រឹមតែមិនស្តាប់អាជ្ញាធរ និងសមត្ថកិច្ចកម្ពុជានោះទេ សូម្បីតែអាណាព្យាបាលរបស់ខ្លួន ពោលឯកអគ្គរដ្ឋទូតអេស្ប៉ាញប្រចាំនៅកម្ពុជាប្រាប់ ឲ្យចេញពីកម្ពុជា ក៏លោកមិនស្តាប់ផងដែរ។

នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញចុះចែកសញ្ញាប័ត្រ ដល់និស្សិតសកល វិទ្យាល័យជាតិគ្រប់គ្រង បានគាំទ្រដល់ចំណាត់ការរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កម្ពុជា។ សម្តេច បានឲ្យលោក អាឡិច ចាកចេញពីកម្ពុជាមួយរយៈពេលសិន កុំនៅបង្កព្យុះភ្លៀងនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា «គ្រាន់តែរឿងចឹងសោះ ឆ្លេឆ្លា សរសេរលិខិតថ្វាយ ព្រះមហា ក្សត្រ ហើយមករវល់ជាមួយនាយករដ្ឋមន្រ្តី រកតែពេលដេកគ្មាន ផ្តាំផ្ញើតាមមាត់អត់ទេ។ លិខិតរបស់អគ្គនាយក អន្តោប្រវេសន៍ប្រាប់ថា លោកឯងអស់វីសារហើយ វីសារគេគង់តែធ្វើទេកុំឆ្ងល់ពេក។ បើអ្នកឯងអស់ទិដ្ឋាការហើយ ត្រូវតែចេញ»។

បុរសជនជាតិអេស្ប៉ាញ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន បានមករស់នៅក្នុងប្រទេសកម្ពុជាជាង ១០ឆ្នាំ មកហើយ ហើយទិដ្ឋាការរបស់លោកផុតកំណត់កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងទៅនេះ ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានបដិសេធមិនបន្តទិដ្ឋាការឲ្យរូបលោករស់នៅក្នុងប្រទេស កម្ពុជា បន្តទៅទៀតនោះទេ។

ការមិនបន្តទិដ្ឋាការ គឺបានធ្វើឡើង បន្ទាប់ពីបុរសអេស្ប៉ាញរូបនេះ បានធ្វើសកម្មភាពតវ៉ាប្រឆាំងយ៉ាងខ្លាំង និង គម្រោងសាងសង់វារីអគ្គីសនីនៅតំបន់អារ៉ែង ខេត្តកោះកុង របស់ក្រុមហ៊ុនចិន ស៊ីណូហាយដ្រូ។

ការមិនផ្តល់ទិដ្ឋការនេះ បានធ្វើឲ្យប្រធានបក្សប្រឆាំង លោក សម រង្ស៊ី និង លោក កឹម សុខា ចេញមុខស្វែងរក កិច្ចអន្តរាគមន៍ពីលោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង និងព្រះមហាក្សត្រខ្មែរ ព្រះករុ ណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ផងដែរ។ ទោះជាយ៉ាងណា កិច្ចអន្តរាគមន៍របស់លោក សម រង្ស៊ី និង លោក កឹម សុខា មិនមានប្រសិទ្ធភាពនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា ជាប្រទេសមាន អធិបតេយ្យភាពរបស់ខ្លួន មិនថាជនបរទេស ឬ ប្រជាពលរដ្ឋខ្មែរនោះទេ អ្នកដែលធ្វើខុសច្បាប់ត្រូវតែមានទោស៕

កុំធ្វើបុរេវិនិច្ឆ័យ គួរទុកលទ្ធភាព ឲ្យអ្នកជំនាញសិក្សា ជាមុនសិន អំពីទំនប់វារីអគ្គិសនី ជាយអារ៉ែង

0
0

ភ្នំពេញ ៖ ក្រុមអ្នកជំនាញ បានបញ្ចេញទស្សនៈរបស់ខ្លួន ដោយបានរិះគន់ត្រង់ៗទៅលើ ក្រុមអ្នកនិយមជ្រុលបរិស្ថាន ខ្មែរមួយតំបស្វានោះ ទាំងបរទេស រាប់ទាំងអ្នកនយោបាយ ដែលគ្មានជំនាញផ្នែកថាមពលអគ្គិសនីថា មិនគួរព្រួយបារម្ភហួសប្រមាណ ទាក់ទិនទៅនឹងរាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន ត្រឹមតែបញ្ជូនអ្នកជំនាញការផ្នែកវារីអគ្គិសនី និងបរិស្ថាន ទៅសិក្សានៅតំបន់ជាយអារ៉ែង ដែលថា វានឹងអាចផ្តល់សក្តានុពលផលិតថាមពលអគ្គិសនី ៨មេហ្គាវ៉ាត់ ខណៈដែល តំបន់នេះ ធ្លាប់បានស្ថិតនៅក្នុងគម្រោងសិក្សា តាំងពីតែពីសម័យសង្គមរាស្រ្តនិយមមកម្ល៉េះ ។

ការលើកឡើងរបស់អ្នកជំនាញ បានធ្វើឡើងបន្ទាប់ពីលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរជូនសម្តេច ហេង សំរិន ប្រធានរដ្ឋសភា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ ហើយដែលទើបតែត្រូវបាន ផ្សព្វផ្សាយជាចំហ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៥  ឆ្លើយតបទៅនឹងការតាំងសំណួររបស់លោកស្រី តែ ច័ន្ទមុន្នី តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានស្នើសុំសម្តេចនាយករដ្ឋមន្រ្តីអន្តរាគមន៍ និងជួយបញ្ឈប់គម្រោងការសាង សង់វារីអគ្គិសនីជាយអារ៉ែង កាលពីដើមខែតុលា ឆ្នាំ២០១៤ កន្លងទៅ ។

នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ៥ទំព័រ បានបញ្ជាក់ថា រាជរដ្ឋាភិបាលចាត់ទុកតំបន់ជាយអារ៉ែង ជាទ្រព្យ សម្បត្តិដ៏វិសេសវិសាល ដែលត្រូវធ្វើការអភិវឌ្ឍន៍ និងអភិរក្សប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ។ ទោះបីជាមាន ឬ គ្មានគម្រោងវារីអគ្គិសនីនេះក៏ដោយ ការប្រែក្លាយតំបន់អារ៉ែងជាតំបន់អេកូទេសចរណ៍ គឺជារបៀបវារៈដែលរាជរដ្ឋាភិ បាលកំពុងគិតគូរ និងប្តេជ្ញាអនុវត្តឲ្យបាន ។ ការការពារ និងគ្រប់គ្រងធនធានធម្មជាតិ គឺជារបៀបវារៈជាចម្បងមួយ របស់រាជរដ្ឋាភិបាល ។

ក្រុមអ្នកជំនាញ បានលើកឡើងដោយសង្ខេប នូវសវតា និងផលប្រយោជន៍ពីគម្រោងវារីអគ្គិសនីជាយអារ៉ែងថា « គម្រោងវារីអគ្គិសនីជាយអារ៉ែង ត្រូវគ្រោងអភិវឌ្ឍន៍តាំងពីមុនឆ្នាំ ១៩៧០ តែបានអាក់ខានដោយសារសង្រ្គាម ក្រោមការញុះញង់របស់អាម៉េរិក ។ ឆ្នាំ ២០០៦ រាជរដ្ឋាភិបាលក៏ចាត់ឲ្យមានការសិក្សាឡើងវិញនូវគម្រោងនេះ បន្ទាប់ ពីប្រទេសជាតិទទួលបានសន្តិភាពទាំងស្រុង ។ បើអភិវឌ្ឍន៍តំបន់នេះ ផលប៉ះពាល់ផ្ទៃដីអាងទឹក ត្រឹមតែ ៩៤៧៤ ហិកតាប៉ុណ្ណោះ ស្មើប្រមាណ ៩ភាគរយ នៃផៃដីសរុបប្រមាណជាង ១០ម៉ឺនហិកតាក្នុងតំបន់ » ។

អ្នកជំនាញខាងផ្នែកថាមពលអគ្គិសនី ដែលសុំមិនបញ្ចេញឈ្មោះ បានរិះគន់ទៅដល់ជនបរទេសម្នាក់ពីរ ដែលតាំងខ្លួន ជាអ្នកបរិស្ថាន ហើយនិងអ្នកនយោបាយដែលគ្មានចំណេះដឹង លើថាមពលអគ្គិសនីដែលថា គម្រោងវារីអគ្គិសនីនេះ ប៉ះពាល់បរិស្ថាន (ទាំងធនធានធម្មជាតិ សត្វ និងមនុស្ស) នោះ ។

ដោយឡែកផលប្រយោជន៍ ដែលទទួលបានពីគម្រោងវារីអគ្គិសនីជាយអារ៉ែងនេះ អ្នកសិក្សាបានឲ្យដឹងថា « បើអភិ វឌ្ឍន៍តាមផែនការមេ ដែលធនាគារពិភពលោក និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (ចៃកា) បានឲ្យដឹងថា គម្រោងវារីអគ្គិសនីជាយអារ៉ែងនឹងទទួលបានអានុភាព ១០៨មេហ្គាវ៉ាត់ ស្មើនឹង ១ភាគ៥ នៃថាមពល ប្រើប្រាស់នៅរាជធានីភ្នំពេញរាល់ថ្ងៃ មិនដូចអ្នកនយោបាយ និងអ្នកនិយមជ្រុលបរិស្ថាន លើកឡើងថា ទទួលបាន ផលប្រយោជន៍តិចតួចនោះទេ ។ ពិសេសបានថាមពលដល់ ៥៩៥លានគីឡូវ៉ាត់ម៉ោង ក្នុង១ឆ្នាំ ច្រើនជាងវារីអគ្គិសនី កំចាយនៅខេត្តកំពត នេះបើគិតជាកម្លាំងថាមពលដែលអាចទាញបាន » ។

អ្នកជំនាញបានបន្តថា ប្រសិនបើគម្រោងវារីអគ្គិសនីជាយអារ៉ែង អាចនឹងត្រូវបានសិក្សានាពេលខាងមុខ ក្រោយការ សិក្សាដល់ក្រុមអ្នកជំនាញច្បាស់ល្អិតល្អន់ នោះតម្លៃប្រើប្រាស់ថាមពលអគ្គិសនីនឹងកាត់បន្ថយឲ្យមកនៅត្រឹម ៤០០ រៀលក្នុង១គីឡូវ៉ាត់ម៉ោង សម្រាប់អ្នកក្រីក្រប្រើប្រាស់ ក្រោយឆ្នាំ ២០២០ (ប្រសិនបើការសាងសង់ចាប់ផ្តើមពីក្រោយ ការសិក្សា) មិនតែប៉ុណ្ណោះ វាបង្កើតទៅជាតំបន់អេកូទេសចរណ៍ ។ មានទំនប់អាចការពារទឹកជំនន់នៅតំបន់ត្រពាំង រូង មានអគ្គិសនីអាចបង្កើតការងារ និងបង្កើនចំណូលជូនពលរដ្ឋ កាត់បន្ថយការប្រើប្រាស់អុស ធ្យូង ទៅថ្ងៃខាងមុខ។ អ្នកជំនាញបានឲ្យដឹងទៀតថា ក្រៅពីទទួលបាននូវផលប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋខាងលើ គម្រោងវារីអគ្គិសនី ជាយអារ៉ែង និងពង្រីកមូលដ្ឋានពន្ធជូនរដ្ឋ ធ្វើឲ្យរដ្ឋមានចំណូលបន្ថែមលើប្រាក់បៀវត្សជូនមន្រ្តីរាជការ កងម្លាំង ប្រដាប់អាវុធ និងការអភិវឌ្ឍន៍នានា ដែលសង្គមត្រូវការ រួមទាំងជួយបង្កើនប្រាក់ចំណូលកម្មករ និយោជិតថែមទៀត ផង។

អ្នកជំនាញក៏បានព្រមានផងដែរថា ប្រសិនបើជនបរទេសជ្រុលនិយម ផ្នែកបរិស្ថាន និងអ្នកនយោបាយគ្មានចំណេះដឹង គ្មានទស្សនវិស័យនៅក្រោយឆ្នាំ ២០២០ ប្រទេសកម្ពុជាប្រឈមនឹងការខ្វះអគ្គិសនីប្រើប្រាស់នៅពេលប្រទេសនេះ កាន់តែអភិវឌ្ឍន៍ ។ មិនតែប៉ុណ្ណោះផែនការចង់បញ្ចុះតម្លៃអគ្គិសនីក៏មិនអាចធ្វើទៅបាន នៅពេលនោះតើនរណាជាអ្នក ទទួលខុសត្រូវ ? តើអ្នកតំណាងរាស្រ្តទាំងនេះ ត្រូវឆ្លើយថាម៉េច ចំពោះកាលៈទេសៈដែលវានឹងមកដល់ ឬមួយបាន ត្រឹមតែសោកស្តាយ ចុះជនបរទេសដែលតាំងខ្លួនស្រឡាញ់បរិស្ថានជាងខ្មែរនោះ នៅពេលនោះយល់ឃើញយ៉ាងម៉េច ដែរ ឬមួយអ្នកឯងបច្ចុប្បន្នគ្រាន់តែជាភ្នាក់ងារចារកិច្ចម្នាក់ ដែលប្រទេសខ្លះជួលមកឲ្យធ្វើវិច្ឆេទកម្មនៅតំបន់នេះ ខណៈ ដែលគេបានដឹងថា ប្រទេសចិន និងក្រុមហ៊ុនចិនជាអ្នកសាងសង់ក្រោយការសិក្សាបញ្ចប់ ។

ឥឡូវនេះ កុំទាន់អាលនិយាយដល់ពេលនោះ អ្វីដែលសំខាន់អ្នកជំនាញបានគាំទ្រឲ្យរដ្ឋាភិបាលបញ្ជូនអ្នកសិក្សាដែល មានក្រសួងបរិស្ថាន ជាម្ចាស់គម្រោងឲ្យដឹងលទ្ធផលច្បាស់លាស់ជាមុនសិន ទើបសម្រេចជាក្រោយ ព្រោះថា ឥឡូវ  គម្រោងនោះ មិនទាន់ចាប់ផ្តើមសិក្សានៅឡើយទេ ក្រសួងបរិស្ថានទើបតែរកបាននូវអ្នកឯករាជ្យ ដើម្បីចុះទៅសិក្សា ប៉ុណ្ណោះ ។ ប៉ុន្តែ មិនទាន់បានសិក្សាផង ជនបរទេសដែលតាំងខ្លួនជាអ្នកស្រឡាញ់បរិស្ថានរបស់ខ្មែរ បានគៀងគរ មនុស្សតំបន់ផ្សេងៗមួយចំនួនតូច ទៅរារាំងទប់ស្កាត់មិនឲ្យអ្នកជំនាញចុះទៅសិក្សា រួមទាំងអ្នកតំណាងរាស្រ្តគណ បក្សប្រឆាំងស្ទើរភ្លើងដែលគ្មានជំនាញថាមពលអគ្គិសនីក្នុងខ្លួន ថែមទាំងជួយលើកទឹកចិត្តដល់ជនបរទេសនេះទៀត ផង ។

អ្នកជំនាញបានដាក់សំណួរចោទសួរ ថាតើអ្នកបរិស្ថានជាជនបរទេសនោះដឹងច្បាស់ម្ល៉េះថា តំបន់វារីអគ្គិសនីជាយអា រ៉ែង រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បើខ្លួនឯងមិនបានសិក្សាផង ហើយបើសិក្សាតើសិក្សានៅពេលណា មានសហការ ជាមួយរដ្ឋាភិបាលកម្ពុជាដែររឺទេ ឬមួយអ្នកឯងគ្រាន់តែត្រឹមជាចារកម្មឲ្យបរទេសជួលមកស្រែកដោយគ្មានទាំងអ្វីជា មូលដ្ឋានពិតប្រាកដ ?

សូមឲ្យអ្នកនយោបាយខ្មែរ មិនថា អ្នកប្រឆាំង ឬមិនប្រឆាំងទេ សូមឲ្យគិតពិចារណាឲ្យបានច្បាស់ កុំឲ្យតែបរទេស ច្រមុះស្រួចនិយាយអីក៏ត្រូវ និយាយអីក៏សមដែរនោះ ។ ប្រវត្តិសាស្រ្តបានបង្ហាញថា ពីឆ្នាំ ១៩៧០ដល់ចុងឆ្នាំ ១៩៩៨ ដោយសារតែបរទេសច្រមុះស្រួចវែងនោះហើយ ទើបប្រទេសខ្មែររលាយ ជនជាតិខ្មែរដែលធ្លាប់រស់នៅសុខដុមរមនា បានរងគ្រោះ សង្រ្គាមស្លាប់និរាសព្រាត់ប្រាស និងលាបពណ៌ដាក់គ្នារហូតដល់ពេលនេះមិនទាន់ចប់ផង ។

ប្រវត្តិរឿង ៖ កាលពីថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ លោក ប៉ុល ហំម ប្រធានគណៈកម្មការទី៣ ដែលមានភារកិច្ចមើលការខុសត្រូវ ផ្នែកផែនការវិនិយោគ កសិកម្មអភិវឌ្ឍន៍ជនបទ បរិសា្ថន និងធនធានទឹក បានស្ដាប់នូវចម្លើយ ក៏ដូចជាការបំភ្លឺជុំវិញការចោទសួរអំពីផលប៉ះពាល់បរិស្ថាន នៃទំនប់វារីអគ្គិសនីជាយអារ៉ែង ក្នុងស្រុកថ្មបាំង ខេត្ដកោះកុង ចំពោះលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានវ័យក្មេង ។ មិនតែប៉ុណ្ណោះគណៈកម្មការទី៣ នៃរដ្ឋសភាដែល ដឹកនាំដោយសមាជិកសភាមកពីគណបក្ស សង្គ្រោះជាតិ ក៏ដូចជាគណបក្សនេះ ព្រមទាំងអង្គការសង្គមស៊ីវិលមួយ ចំនួន ដែលតាមដានលើទំនប់វារីអគ្គិសនី ជាយអារ៉ែង មានបំណងឱ្យរដ្ឋាភិបាលបញ្ចប់គម្រោងតែម្ដង ។

ថ្មីៗនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក៏បានមានប្រសាសន៍ប្រាប់អ្នកកាសែត ក្រោយពីជំនួបជាមួយ សម្ដេចតេជោ ហ៊ុន សែន មុនកិច្ចប្រជុំសភាចប់ថា សម្ដេចហ៊ុន សែន បានប្រាប់លោកថា បញ្ហាទំនប់វារីអគ្គិសនីស្ទឹង អារ៉ែងនេះ រដ្ឋាភិបាលនឹងមិនជំរុញបន្ដទៀតទេ ហើយថា ទុកឱ្យកូនខ្មែរជំនាន់ក្រោយជាអ្នកសម្រេចទៅចុះ ។

ទោះជាយ៉ាងនេះ ក៏ដោយក្ដី ក៏យើង សង្កេតឃើញអង្គការក្រៅរដ្ឋាភិបាល និងសមាជិកសភាមកពីគណបក្សសង្គ្រោះ ជាតិនៅតែសម្ដែងការព្រួយបារម្ភ ។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានខិតខំព្យាយាមជួបមន្ដ្រីជំនាញជាន់ខ្ពស់ផ្នែកថាមពល ក៏ដូចជា អ្នកសិក្សាដែល ធ្លាប់បានសិក្សានៅតំបន់ជាយអារ៉ែង ស្ដីអំពីផែនការកសាងទំនប់វារីអគ្គិសនី ដែលមានកម្លាំងថាមពល ១០៨មេហ្គា វ៉ាត់ យកមកផ្សព្វផ្សាយ ដើម្បីឱ្យអ្នកទស្សនាជួយធ្វើការពិចារណាទាំងអស់គ្នា។

បើយោងតាមសេចក្ដីបំភ្លឺ របស់ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤កន្លងទៅ បានឱ្យដឹងថា គម្រោងវារី អគ្គិសនីជាយអារ៉ែងជាគម្រោងដែលត្រូវបានកំណត់អភិវឌ្ឍន៍តាំងពីមុនឆ្នាំ ១៩៧០ ហើយរាជរដ្ឋាភិបាល បច្ចុប្បន្ន ក៏បានរក្សាគម្រោងនេះ ក្នុងផែនការអភិវឌ្ឍន៍វិស័យថាមពលជាតិ ។

គម្រោងនេះពិតជាមែន តែជាគម្រោង មានអានុភាព ដំឡើងត្រឹម ១០៨មេហ្គាវ៉ាត់ ក៏ប៉ុន្ដែវារីអគ្គិសនីនេះ អាចដំណើរ ការស្ទើរពេញមួយឆ្នាំ ដែលបរិមាណថាមពលផលិតប្រចាំឆ្នាំមានរហូតទៅដល់ ៥៩៥លានគីឡូ វ៉ាត់ម៉ោងច្រើនជាងវារី អគ្គិសនីកំចាយ ដែលផលិតបានតែ ៤៩៨លានគីឡូវ៉ាត់ម៉ោងទោះជាមានអានុភាពដំឡើងធំជាងដល់ទៅ១៩៤ មេហ្គា វ៉ាត់ក៏ដោយ ។

នៅក្នុងជួបសម្ភាសន៍ មន្ដ្រីជាន់ខ្ពស់មួយរូប នៅក្រសួងរ៉ែនិងថាមពល និងដែលមានជំនាញ ផ្នែកថាមពលអគ្គិសនី ដែលសុំមិនបញ្ចេញឈ្មោះ បានពន្យល់រៀបរាប់ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលអំពីគម្រោង វារីអគ្គិសនីជាយ អារ៉ែងយ៉ាងដូច្នេះថា តាមការពិតរហូតមកដល់ពេលនេះ គម្រោងស្ថាបនាវារីអគ្គិសនីជាយអារ៉ែង កំពុងស្ថិតក្នុងការ សិក្សាថ្នាក់អន្តរក្រសួងនៅឡើយ និងថាមិនទាន់ដាក់ជូនទៅគណៈរដ្ឋមន្ដ្រី ដើម្បីជជែកដេញដោលនៅឡើយទេ ។ ក៏ប៉ុន្ដែ រយៈនៃការសិក្សាកន្លងមកក្រសួង ក៏ដូចជាអន្តរក្រសួង បានរកក្រុមហ៊ុនជាច្រើនមកធ្វើការសិក្សា វាយតម្លៃអំពី ផលប៉ះពាល់បរិស្ថាន សត្វ មនុស្ស ក៏ដូចជាបញ្ហាផ្សេងៗទៀត ពីផែនការសាងសង់ទំនប់វារីអគ្គិសនីនេះ។ ក្រោយការ សិក្សារបស់ក្រុមហ៊ុនខ្លះមានតម្លៃថ្លៃ អន្តរក្រសួងក៏បានបញ្ឈប់ក្រុមហ៊ុនទាំងនោះ ហើយក៏បានស្វះស្វែងរកក្រុមហ៊ុន ផ្សេងទៀតដើម្បីសិក្សា ។ ក្រុមហ៊ុន បច្ចុប្បន្នដែលកំពុងសិក្សា ឈ្មោះ ស៊ីណូហាយត្រូ ជាក្រុមហ៊ុនរបស់ប្រទេសចិន ហើយការសិក្សាមិនទាន់បាន បញ្ចប់នៅឡើយទេ ។ ជាគោលការណ៍ ការដំណើរការសិក្សានេះកន្លងមក មិនមែនធ្វើ ឡើងក្រសួងរ៉ែ និងថាមពលតែឯកឯងទេ ពោលគឺអន្ដរក្រសួង ដូច្នេះអន្ដរក្រសួងមកដល់ពេលនេះ ពុំទាន់យល់ស្រប ឬក៏ឯកភាពទៅលើការសិក្សារបស់ក្រុមហ៊ុនដែរ ដោយអន្ដរក្រសួង ត្រូវសិក្សាឲ្យស៊ីជម្រៅបន្ថែម ជាមួយនឹងផលប៉ះ ពាល់នានា ដែលកើតចេញពីគម្រោងវារីអគ្គិសនីនេះ ។

មន្ដ្រីបានបញ្ជាក់បន្ថែមថា កម្លាំងថាមពលវារីអគ្គិសនី នៅជាយអារ៉ែងនេះ មានដល់ទៅជាង២០០មេហ្គាវ៉ាត់ ប៉ុន្ដែ ការ សិក្សាគ្រោងកំណត់យកត្រឹមតែ ១០៨មេហ្គាវ៉ាត់តែប៉ុណ្ណោះ ។

ទាក់ទិនការលើកឡើង របស់លោក ប៉ុល ហំម ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា សុំឱ្យលុបចោលគម្រោង ព្រោះ ថា មានថាមពលត្រឹមតែ ១០៨មេហ្គាវ៉ាត់តែប៉ុណ្ណោះ បើធៀបទៅទំនប់វារីអគ្គិសនីស្ទឹងអាតៃ ដែលមានជាង ២០០ មេហ្គាវ៉ាត់ ហើយមានផលប៉ះពាល់ដល់បរិស្ថាន មនុស្សនិងសត្វច្រើន...។

មន្ដ្រីជំនាញខាងលើបានពន្យល់ថា តើ ១០៨មេហ្គាវ៉ាត់ នៃថាមពលអគ្គិសនីថាតូច តើធំប៉ុនណាទៅ ទើបអាចផលិត បាន បើទំនប់វារីអគ្គិសនីសេសាន្ដ២ នៅស្រែពក ខេត្ដស្ទឹងត្រែង ផលិតថាមពលបាន ៤០០មេហ្គាវ៉ាត់ ក៏ក្រុមតំណាង រាស្ដ្រគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ដែលជាសម្ព័ន្ធរបស់គេ ក៏ជំទាស់ដែរនោះ។ ផ្ទុយទៅវិញ តើផលប៉ះ ពាល់ នៃបរិស្ថាន ក៏មានទំហំធំប៉ុនណាទៅ ឬមួយក៏យើងនៅតែពឹងដង្ហើមប្រទេសជិតខាងដក ឬមួយ ក៏យើងនៅប្រើ ថាមពល ដោយប្រើប្រេង ក្នុងខណៈដែលពួកគេបានចោទថា តម្លៃអគ្គិសនីស្រុកខ្មែរថ្លៃ ។ ប៉ុន្ដែ ពុំដែលបានឃើញពួកគេទាំងនោះផ្ដល់នូវចម្លើយ ឬជម្រើសណាមួយមកឱ្យរដ្ឋាភិបាលទេ ក្រៅពីរិះគន់ថា តម្លៃអគ្គិសនីថ្លៃ ហេតុអីក៏ពឹងអគ្គិសនីប្រទេសជិតខាង ហេតុអ្វីក៏មិនបញ្ឈប់គម្រោងវារីអគ្គិសនី ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរ និងស្ដីបន្ទោសថា ឱ្យអ្នក វិនិយោគទុនគេមកយ៉ាងម៉េច បើតម្លៃអគ្គិសនីថ្លៃនោះ ។

អ្នកជំនាញបាននិយាយថា ១០៨មេហ្គាវ៉ាត់ នៃថាមពលអគ្គិសនី ដែលនឹងផលិតបាន ពីវារីអគ្គិសនីជាយអារ៉ែងនោះ គឺវាគ្របដណ្ដប់បានទៅលើខេត្ដសៀមរាប ទាំងមូល(ម៉ោងបន្ទប់ប្រើប្រាស់ពេលថ្ងៃ) បន្ទាយមានជ័យ បាត់ដំបង ពោធិ៍ សាត់ និងកំពង់ឆ្នាំង។

សរុបទាំងអស់នេះ ប្រើប្រាស់ថាមពលមិនទាន់គ្រប់ចំនួន ១០៨មេហ្គាវ៉ាត់នេះទេដូច្នេះកម្លាំងថាមពលនេះ វាមិនតូចទេ ។ ហើយសួរថា បើ ១០៨មេហ្គាវ៉ាត់វាតូច តើធំប៉ុនណាទៅ។ ជាធម្មតា ការសិក្សាអំពីគម្រោងរីអគ្គិសនី នីមួយៗ មិន ក្រោមពី៨ ទៅ១០ឆ្នាំទេ។ ហើយថា កន្លងមកការសិក្សាទៅលើគម្រោងអគ្គិសនីជាយអារ៉ែងនេះ គ្រោងនឹងទាញ ថាមពលនៅឆ្នាំ២០២១ ។ មន្ដ្រីជំនាញបាននិយាយថា ប្រសិនបើគម្រោងនេះបានជោគជ័យ វាមិនត្រឹមតែផ្ដល់ភ្លើង

សម្រាប់ពង្រីកការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅតាមទីប្រជុំជនជនបទ ប៉ុណ្ណោះទេ ប៉ុន្ដែវា ក៏ជាផ្នែកនៃការទាញ ទម្លាក់ចុះ នៃតម្លៃភ្លើង របស់យើងនាពេលអនាគតថែមទៀតផង ។

ក្រុមអ្នកជំនាញ ក៏ដូចជារាជរដ្ឋាភិបាល គឺមានមហិច្ឆតាចង់ឱ្យប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទូទាំងប្រទេស មានវារី អគ្គិសនីប្រើប្រាស់ ដោយរួមទៅតម្លៃសមរម្យ ហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាល ក៏ដូចជាអ្នកបច្ចេកទេស ត្រូវខិតខំ ឆ្លើយតបទៅនឹងសំណូមពរទាំងនោះ។

មន្ដ្រីជំនាញបានលើកឡើង នូវសំណូមពរ របស់ប្រជាពលរដ្ឋកន្លងទៅ ដោយពួកគេបាននិយាយថា «ប្រជាពលរដ្ឋសុំ ស្នើថា អ្នកអត់ភ្លើង សុំឱ្យមានភ្លើងប្រើនឹងគេ ពីព្រោះពួកគាត់ក៏ជាប្រជារាស្ដ្រខ្មែរដែរ អ្នកដែលមានភ្លើងប្រើ ក្រោមការ ផ្គត់ផ្គង់របស់ក្រុមហ៊ុនឯកជន សុំឱ្យមានថ្លៃអគ្គិសនី ដូចជាអគ្គិសនីរបស់រដ្ឋ ដែលផ្គត់ផ្គង់ដោយអគ្គិសនីកម្ពុជា ( EDC) ហើយអ្នកដែលមានភ្លើងប្រើ ក្រោមការផ្គត់ផ្គង់របស់ EDC សុំឱ្យមានការ ផ្គត់ផ្គង់ភ្លើងឱ្យបានស្ថិរភាព២៤ ម៉ោងលើ ២៤ម៉ោង ហើយសំណូមពរឱ្យចុះថ្លៃផង»។

អ្នកជំនាញបានបន្ដថា ផ្ដើមចេញពីនោះ ហើយ ដែលរាជរដ្ឋាភិបាល ក៏ដូចជាអ្នកបច្ចេកទេស ត្រូវធ្វើការសិក្សា លើកជា ផែនការ ដើម្បីឆ្ពោះទៅរកការដោះស្រាយរាល់សំណូមពរទាំងនេះ។ ដូច្នេះរដ្ឋាភិបាលមិនត្រឹមតែគិតប្រជាពលរដ្ឋ នៅ រាជធានីភ្នំពេញនោះទេ ប៉ុន្ដែត្រូវគិតទៅដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ជាពិសេស តាមស្រុកភូមិ ឃុំ រហូត ដល់ ជនបទចុងកាត់មាត់ញ៉ក ។

មន្ដ្រីជំនាញបានបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ ដោយសារតែកម្ពុជា ចាប់ផ្ដើមទាញផលអគ្គិសនី ពីវារីអគ្គិសនី នៅ ខេត្ដពោធិ៍សាត់ កំពត និង ការផលិតអគ្គិសនី ដោយប្រើធ្យូងថ្ម នៅខេត្ដព្រះសីហនុ នេះហើយទើបបានធ្វើកម្ពុជា កាត់ បន្ថយការនាំចូលភ្លើងពីប្រទេសវៀតណាមនិងថៃ បានយ៉ាងច្រើន ជាអតិបរមា ដោយនៅរដូវវស្សាភ្លើងនាំចូលពី ប្រទេសទាំងនោះ មិនលើសពីចន្លោះពី ២០ ទៅ៣០ភាគរយទេ ។ បច្ចុប្បន្នប្រទេសកម្ពុជា បានផលិតភ្លើងរួចជាស្រេច ហើយ ចំនួន ៨០០មេហ្គាវ៉ាត់ហើយថា ចំនួននេះ នឹងមានការកើនឡើងថែមទៀត នៅពេលដែលទំនប់វារីអគ្គិសនី ដែលកំពុងសាងសង់ ដូចជានៅស្ទឹងត្រែង និងខេត្ដពោធិ៍សាត់ ត្រូវបានបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០១៧ខាងមុខ ។

រដ្ឋាភិបាល ក៏ដូចជាអ្នកជំនាញ មានបំណងធំណាស់ នៅក្នុងការធ្វើឱ្យមានស្ថិរភាព ក្នុងវិស័យថាមពល អគ្គិសនី សម្រាប់ប្រទេសជាតិ ដោយក្នុងនោះព្យាយាមឱ្យបានជាអតិបរមា កាត់បន្ថយ នៃការពឹងពាក់អគ្គិសនីនាំចូលពីប្រទេស ជិតខាង ក៏ដូចជាការខិតខំផលិត អគ្គិសនីដោយខ្លួនឯង ។

អ្នកជំនាញបាននិយាយថា ប្រទេសកម្ពុជារហូតមកដល់ពេលនេះ ពុំទាន់មានទំនប់វារីអគ្គិសនីណាមួយ បានសាងសង់ នៅលើដងទន្លេមេគង្គ ដូចឡាវ និងចិននៅឡើយទេ។ ហើយថា កម្ពុជា ក៏គ្មានផែនការណា ដើម្បីសាងសង់ទំនប់វារី អគ្គិសនី នៅលើដងទន្លេមេគង្គដែរ ព្រោះសក្ដានុពលវារីអគ្គិសនីនៅ កន្លែងដទៃទៀត មិនទាន់បានសិក្សា និងសាង សង់អស់ផង ។ កម្ពុជា ទើបតែចាប់ផ្ដើមសង់ទំនប់វារី អគ្គិសនីនៅលើទន្លេសេសាន្ដ២តែប៉ុណ្ណោះ ខណៈដែលប្រទេស វៀតណាម បានសាងសង់ទំនប់វារីអគ្គិសនី៨ទៅ៩ នៅលើទន្លេស្រែពករួចទៅ ហេតុដូច្នេះ បានជាអ្នកទាំងអស់នោះ មិនតវ៉ាឱ្យខ្លាំងក្លាផងទៅ ។

អ្នកជំនាញថាមពល បានទាញទស្សនៈ ទានឱ្យគិតពិចារណាផងដែរ ចំពោះអ្នកខ្លះ ដែលមានភ្លើងប្រើគ្រប់គ្រាន់ហើយ ចូរគិតទៅដល់ប្រជារាស្ដ្រខ្មែរដទៃទៀត ដែលពុំទាន់ទទួលបានអគ្គិសនីប្រើប្រាស់នៅឡើយ ហើយពួកគេដែលខំស្រែក តវ៉ាប្រឆាំងនេះមិនបានគិតទៅដល់ផលលំបាកទៅ ដល់ប្រជាជនយើងទាំងនោះទេ ។ ផ្ទុយទៅវិញ ពួកគេគិតតែលើក ឡើង អំពីការរិះគន់ថ្លៃអគ្គិសនីថ្លៃ ...។

មន្ដ្រីជំនាញបាននិយាយថា សព្វថ្ងៃនេះកម្ពុជា មានភ្លើងប្រើប្រាស់ទើបតែ៥៦ភាគរយប៉ុណ្ណោះ ដូច្នេះសម្រាប់អ្នក ជំនាញ និងរដ្ឋាភិបាល មិនទាន់ស្កប់ស្កល់នៅឡើយទេ ត្រូវតែរកគ្រប់មធ្យោបាយ ដើម្បីផ្គត់ផ្គង់១០០ភាគរយ ។ និយាយជារួមកម្ពុជា ត្រូវតែឯករាជ្យចំពោះសន្ដិសុខថាមពលអគ្គិសនី ដោយមិនត្រូវពឹងលើដង្ហើមអ្នកជិតខាងនោះទេ

ដូច្នេះអ្នកផ្សេងទៀត គួរតែរួមគិត ចំពោះបញ្ហានេះ កុំលើកតែពីក្ដីកង្វល់រារាំង ប៉ុន្ដែមិនដែលបានផ្ដល់ដំណោះស្រាយ។ អ្នកជំនាញ បានឱ្យដឹងទៀតថា តាមធម្មតា តម្លៃអគ្គិសនីនៅកម្ពុជាអាចនឹងត្រូវឡើងថ្លៃបន្ថែម ដោយសារតែប្រទេស វៀតណាម និងថៃ បានដំឡើងថ្លៃអគ្គិសនីពី ១៥ទៅ២០ភាគរយ ក្នុងមួយឆ្នាំ ប៉ុន្ដែដោយសារតែកម្ពុជា មានវារីអគ្គិសនី និង អគ្គិសនីដើរដោយធ្យូងថ្មី ទើបធ្វើឱ្យតម្លៃអគ្គិសនី មានតម្លៃថេរ ត្រឹមចន្លោះ ៨០០រៀល ១គីឡូវ៉ាត់ ម៉ោងតែ ប៉ុណ្ណោះ ៕

ចំការម្រេច របស់ឧកញ៉ា ទ្រី ភាពប្រមូលផល, កៅស៊ូបើកមុខឆ្នាំក្រោយ (មានវីដេអូ)

0
0

ភ្នំពេញ ៖ បើទោះបីជាមានអង្គការ ក្រៅរដ្ឋាភិបាលជាតិ អន្តរជាតិមួយចំនួន តែងតែរិះគន់ឈ្នានីសចំពោះការរកស៊ី ជំនួញជួញដូរ របស់លោកឧកញ៉ា ទ្រី ភាព យ៉ាងណាក៏ដោយក្តី ក៏ក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព នៅតែធ្វើសកម្មភាព ជាប្រក្រតី ដូចជា ការដាំដំណាំកសិ-ឧស្សាហកម្ម អគារកាស៊ីណូ តំបន់សេដ្ឋកិច្ចពិសេស និងសណ្ឋាគារមួយចំនួនជា ដើម ។

ទន្ទឹមនឹងនេះផងដែរ ចំការម្រេចរាប់សិបហិកតា ដែលបានដាំដុះនៅលើតំបន់ព្រៃរិចរិល ក្រោយពីឈូសឆាយដែលរាជ រដ្ឋាភិបាលបានផ្តល់សម្បទានសេដ្ឋកិច្ចកន្លងទៅ បាន និងកំពុងប្រមូលផលហើយ នៅក្នុងខែកុម្ភៈនេះ ដែលចំការ ម្រេចនេះ ស្ថិតនៅក្នុងស្រុករវៀង ខេត្តព្រះវិហារ ។ ក្រៅពីចំការម្រេចនេះ ចំការកៅស៊ូដែលបានដាំគ្របដណ្តប់ទៅលើ ផ្ទៃដីជិត ៩០០០ហិកតាផងដែរ គ្រោងនឹងជាបើកមុខជ័រកៅស៊ូ នៅពាក់កណ្តាលឆ្នាំ ២០១៦ ខណៈដែលផ្ទៃដី ១០ ភាគរយ គ្រោងនឹងបង្ហើយការដាំកៅស៊ូនៅពាក់កណ្តាលឆ្នាំ ២០១៥ នេះ ។

ក្រៅពីដំណាំខាងលើ ក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព ក៏បានដាំដំណាំរួមផ្សំផ្សេងទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស កម្ពុជា នៅលើផ្ទៃដីខាងលើ ដូចជា ល្ពៅ ឪឡឹក និងដំណាំមួយចំនួនទៀត ។

លោក ដែត សិលា នាយកប្រតិបត្តិរបស់ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ប្រចាំចំការកៅស៊ូ និងម្រេច នៅស្រុករវៀង ខេត្ត ព្រះវិហារ បានឲ្យដឹងថា ឥឡូវនេះដំណាំម្រេចដែលទើបតែដាំបានជាង ១០ហិកតា កំពុងតែចាប់ផ្តើមប្រមូលផលជា លើកដំបូងបន្ទាប់ពីដំណាំនេះ បានដាំដុះអស់រយៈកាល២ឆ្នាំកន្លងមក ដែលមានអ្នកបច្ចេកទេសជាកូនខ្មែរ ចេញពី សាលាចំការដូង និងចេញពីមហាវិទ្យាល័យកសិកម្ម នៅប្រទេសអាល្លឺម៉ង់ ជប៉ុន...។

លោក ដែត សិលា ដែលធ្លាប់ទទួលការសិក្សាផ្នែករុក្ខកម្មនៅអាល្លឺម៉ង់ បានឲ្យដឹងថា ដំណាំម្រេចនេះបានទាមទារឲ្យ មានការថែទាំយកចិត្តទុក្ខដាក់ និងបច្ចេកទេសខ្ពស់ ហើយចាប់តាំងពីដាំដុះរហូតដល់ទាញផល ក្នុង១ហិកតាចំណាយ ដើមទុនអស់ ២ម៉ឺនដុល្លារ ប៉ុន្តែ វានឹងហុចផលបានច្រើនឆ្នាំ ។

កម្មកររាប់សិបនាក់ ដែលស្នាក់នៅក្នុងផ្ទះថ្ម ដែលធ្វើដោយក្រុមហ៊ុននៅជាប់ចំការម្រេច បានត្រៀមរួចជាស្រេចសម្រាប់ ការដើរបេះផល្លានុផលម្រេច ត្រៀមលក់ទៅក្រៅប្រទេស ដែលតាមការឲ្យដឹងរបស់លោក ដែត សិលា ថា ទីផ្សារអឺរ៉ុប កំពុងតែចាប់អារម្មណ៍ មកដល់ចំការម្រេចផ្ទាល់តែម្តង កាលពីពេលកន្លងមក ។

ដោយឡែកទាក់ទងដំណាំកៅស៊ូ លោក ដែត សិលា បានឲ្យដឹងថា ក្រុមហ៊ុនបានដាំដុះជាង ៩០ភាគរយហើយចាប់ តាំងពីឆ្នាំ ២០១១ ក្រោយពេលរាជរដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ច កាលពីចុងឆ្នាំ ២០១០ ។ តាមផែនការ គ្រោងទុក ក្រុមហ៊ុននឹងប្រើពេលវេលា ១០ឆ្នាំ ដើម្បីអភិវឌ្ឍន៍ដាំដំណាំកសិ-ឧស្សាហកម្មខាងលើ ប៉ុន្តែ ជាក់ស្តែង ក្រុម ហ៊ុនចំណាយពេលវេលាត្រឹមតែ ៥ឆ្នាំប៉ុណ្ណោះ បានបញ្ចប់គម្រោងរបស់ខ្លួនទៅលើការដាំកៅស៊ូ ក៏ដូចជាម្រេច និង ដំណាំហូបផ្លែមួយចំនួនទៀត ដូចជា តាងែនជាដើម ។

លោក ដែត សិលា បានឲ្យដឹងថា នៅពាក់កណ្តាលឆ្នាំ ២០១៦ កៅស៊ូរាប់រយហិកតា ដែលបានដាំតាំងពីឆ្នាំ២០១១ នឹងចាប់ផ្តើមបើកមុខជៀជ័រជាលើកដំបូង ។ ឥឡូវក្នុងឆ្នាំនេះ ក្រុមហ៊ុនបានត្រៀមសាងសង់ផ្ទះសម្រាប់កម្មករជាបន្ត បន្ទាប់ ដែលតាមគម្រោង ៥០០០នាក់ ដែលត្រូវធ្វើការជាកម្មករនៅក្នុងចំការកៅស៊ូនេះ ។ ចំការកៅស៊ូដែលកំពុងដាំ ដុះ និងប្រមូលផលជាបណ្តើរៗចាប់ពាក់កណ្តាលឆ្នាំ ២០១៦នេះទៅ ក្រុមហ៊ុនបានចំណាយប្រាក់ ៥០០០ដុល្លារក្នុង ១ហិកតា ពីការឈូសឆាយរហូតដើមកៅស៊ូផ្តល់ផល ដូច្នេះក្រុមហ៊ុនបានវិនិយោគដាំកៅស៊ូ និងម្រេចលើផ្ទៃដីជិត ៩០០០ហិកតា កសាងហេដ្ឋារចនាសម្ព័ន្ធ និងអគាររដ្ឋបាល ព្រមទាំងផ្ទះសម្រាប់កម្មករផង ចំណាយមិនតិច ជាង ៥០លានដុល្លារសហរដ្ឋអាម៉េរិកឡើយ ។

លោក ដែត សិលា បានបញ្ជាក់ថា តំបន់ចំការកៅស៊ូ និងម្រេចនៅស្រុករវៀង ខេត្តព្រះវិហារនេះ ក៏នឹងគ្រោងរៀបចំឲ្យ ទៅជាតំបន់បរិស្ថានសម្រាប់ការសិក្សាស្រាវជ្រាវ ទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ ដោយក្រុមហ៊ុនគ្រោងនឹងរៀបចំ អគារសម្រាប់រៀបចំបណ្ណាល័យ ក៏ដូចជាបំពាក់ឧបករណ៍ពិសោធន៍ ដើម្បីបម្រើដល់ការស្រាវជ្រាវផងដែរ ។ ក្រៅពី ដំណាំកៅស៊ូ និងម្រេចនេះ ក្រុមហ៊ុនក៏បានរៀបចំឲ្យមានតំបន់ទេសចរណ៍ ដែលគេសង្កេតឃើញមានប្រភព ទឹក ជម្រៅប្រហាក់ប្រហែល ៨ម៉ែត្រ បណ្តោយជាង ២០០០ម៉ែត្រ និងរៀបចំឲ្យមានទំនប់បង្ហៀរទឹក ។

និយាយអំពីការស្នាក់នៅរបស់កម្មករ ក្រុមហ៊ុនបាន និងកំពុងរៀបចំសង់ជាផ្ទះថ្ម ប្រក់ក្បឿងដែលមានទទឹង ៥ម៉ែត្រ បណ្តោយ ១៥ម៉ែត្រ បន្ទប់ទឹក រានហាល ក៏ដូចជាសល់ដីសម្រាប់កម្មករដាំដំណាំរួមផ្សំរបស់គេ ។ ក្រៅពីនោះក្រុមហ៊ុន ក៏បានតបណ្តាញអគ្គិសនីរៀបចំទឹក ភ្លើង ដោយផ្តល់ឲ្យកម្មករទាំងនោះដោយមិនគិតថ្លៃ បូកផ្សំនឹងប្រាក់តម្លៃ ពលកម្ម មិនចាញ់ពលករខ្មែរ ដែលកំពុងធ្វើការងារនៅក្នុងប្រទេសថៃនោះឡើយ លើផ្នែកសិ-ឧស្សាហកម្មដូចគ្នា ។

លោក ដែត សិលា ក៏បានឲ្យដឹងទៀតថា ក្រុមហ៊ុនក៏កំពុងតែរៀបចំសាងសង់មណ្ឌលសុខភាព ស្ថិតនៅទល់មុខ បរិវេណក្រុមហ៊ុន ដោយមានកិច្ចសហប្រតិបត្តិការជាមួយនឹងស្ថាប័នរដ្ឋ ដើម្បីរៀបចំឲ្យមានក្រុមគ្រូពេទ្យ សម្ភារៈពេទ្យសម្រាប់ព្យាបាលថែទាំសុខភាពដល់កម្មករ ខណៈដែលពួកគេបានបង់របបសន្តិសុខសង្គមតាមច្បាប់របស់ក្រសួងការ ងាររួចជាស្រេចទៅហើយ ។

នៅក្នុងបរិវេណក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព គេក៏បានសង្កេតឃើញអគាររដ្ឋបាល អគារស្នាក់នៅរបស់បុគ្គលិក របស់ក្រុមហ៊ុន ក៏ដូចជាបន្ទប់ប្រណីតៗសម្រាប់ទទួលភ្ញៀវ ដែលខ្លះបានសាងសង់រួចជាស្រេច ខ្លះកំពុងតែសាងសង់ និងខ្លះទៀត បាន ៨០ភាគរយ ។ អគារទាំងនោះបានរំលេចក្បូរក្បាច់រចនាតាមលំនាំខ្មែរ ដែលក្បាច់ទាំងអស់នោះធ្វើ ឡើងពីឈើនៅតំបន់នេះតែម្តង ដែលក្រុមហ៊ុនបានកាត់ទុកយកមកសាងសង់ ដែលឈើទាំងអស់នេះនៅសល់ពីការ ដេញថ្លៃព្រៃគុកកន្លងទៅ ។ ឈើនេះ មិនមែនជាឈើប្រណីតដែលមានតម្លៃសេដ្ឋកិច្ចនោះទេ ប៉ុន្តែ ក៏ជាឈើប្រភេទ ធ្នង់ដែលត្រូវបានបង់ពន្ធជូនរដ្ឋរួចស្រេចផងដែរ ។

អ្នកទេសចរណ៍ អ្នកចង់ស្រាវជ្រាវ ក៏ដូចជាអ្នកធ្លាប់រិះគន់ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព អាចនឹងធ្វើដំណើរមកទស្សនាស្វែង យល់បានគ្រប់ពេល ដោយមិនចាំបាច់លួចថត ឬលួចតាមដានអង្កេតនោះទេ ។ ក្រុមហ៊ុននេះបានស្ថិតនៅចំពាក់ កណ្តាលទីតាំងខេត្តព្រះវិហារ និងខេត្តកំពង់ធំ ស្ថិតនៅខាងស្តាំដៃ ពេលធ្វើដំណើរពីកំពង់ធំ ដែលគេអាចឃើញក្រៅពី អគាររដ្ឋបាល ភោជនីយដ្ឋាន ស្ថានីយចាក់សាំង និងការរត់ខ្វាត់ខ្វែងនៃបង្គោលភ្លើងអគ្គិសនី ព្រមទាំងផ្លូវក្រាលកៅស៊ូ ចូលទៅក្នុងតំបន់ចំការទាំងមូល ។

ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព បច្ចុប្បន្នកំពុងសាងសង់អគារកម្ពស់ ១៦ជាន់ ស្ថិតនៅអតីតទីតាំងតុលាការកំពូល ក្នុងតំបន់ បឹងកេងកង ខណ្ឌចំការមន សារមន្ទីរឈើតម្លៃជាង ១០លានដុល្លារ នៅខាងលិចព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្រុកអង្គស្នួល សណ្ឋាគារធ្វើពីឈើ១០០ភាគរយ លើផ្ទៃដីជាច្រើនហិកតា នៅខេត្តកែប សំណង់អគារកាស៊ីណូ និង តំបន់សេដ្ឋកិច្ចពិសេសនៅអូយ៉ាដាវ ខេត្តរតនគិរី សំណង់អគារកាស៊ីណូ នៅអានសេះ ខេត្តព្រះវិហារ សំណង់អគារ កាស៊ីណូ និងតំបន់សេដ្ឋកិច្ចពិសេសនៅថ្មដា ស្រុកវាលវែង ជាប់ព្រំដែនថៃ ខេត្តពោធិ៍សាត់ ចំការកៅស៊ូម្រេច ជិត ៤០០០ហិកតា នៅភូមិថ្មដា និងចំការកៅស៊ូ ម្រេច នៅស្រុករវៀង ខេត្តព្រះវិហារ ព្រមទាំងក្រុមហ៊ុនទទួលដេញថ្លៃ គម្រោងសាងសង់ផ្លូវ ថ្នល់ និងអគារខ្ពស់ៗ ដូចជា ខុនដូ សណ្ឋាគារ ក្រុមហ៊ុនក៏មានទីតាំងស្តុកឈើ ដែលក្រុមហ៊ុនបានប្រមូលទិញ ពីក្រុមហ៊ុនព្រៃសម្បទាន ព្រមទាំងដេញថ្លៃបានពីរដ្ឋបាលព្រៃឈើ ដែលមានទីតាំង នៅផ្លូវលេខ ៥១ ស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ព្រមទាំងរោងសិប្បកម្មខ្នាតធំ កែច្នៃគ្រឿងសង្ហាររឹមនៅខាងក្រោយសារមន្ទីរឈើ ៕

គណៈកម្មការ ផ្សារកណ្តាល ដុះលាង សំអាតផ្សារ និងរៀបចំ ដេប៉ូដាក់សំរាមថ្មី លើកកម្ពស់ សោភ័ណភាព និងអនាម័យ

0
0

ភ្នំពេញៈ ក្រោយពីចប់ ពិធីបុណ្យចូលឆ្នាំចិន-វៀតណាម រួចមក នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះ គណៈកម្មការ ផ្សារកណ្តាល បានបាញ់ទឹកលាងសំអាត ក្នុងបរិវេណផ្សារ និងរៀបចំ កន្លែងដេប៉ូដាក់សំរាមថ្មី ដើម្បីកុំឲ្យជះក្លិនអាក្រក់ និងក្លិនស្អុយ ដល់បងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋ ដែលចូលមកទិញទំនិញ នៅក្នុងផ្សារ។

ប្រធានគណៈកម្មការផ្សារកណ្តាល លោក ចាប ឌីណា បានថ្លែងឲ្យដឹងថា ដើម្បីបង្កើនភាពអនាម័យ បរិស្ថានស្អាត និងដើម្បីសុខមាភាព ដល់បងប្អូនអាជីវករនៅផ្សារកណ្តាល ក្រោយពីបុណ្យចូលឆ្នាំចិន-វៀតណាម រួចមក នៅរសៀលថ្ងៃនេះ លោកបានដឹកនាំកម្លាំងសន្តិសុខ និងកម្លាំងសណ្តាប់ធ្នាប់ដុះសំអាតផ្សារ និងរៀបចំធ្វើ ដេប៉ូសំរាមថ្មីមួយទៀត ដើម្បីបញ្ចៀស ពីការថ្នាំងថ្នាក់ របស់ប្រជាពលរដ្ឋដែលរស់នៅក្បែរដេប៉ូ សំរាម ក៏ដូចជាក្រុមអាជីវករផងដែរ។

លោកចាប ឌីណា បានថ្លែងឲ្យដឹងទៀតថា ដោយមានការណែនាំពីអភិបាលរាជធានីភ្នំពេញ និងអភិបាលខណ្ឌដូនពេញ លើការជំរុញចលនាទីក្រុងស្អាត ក៏ដូចជាសណ្តាប់ធ្នាប់សាធារណៈ នៅតាមដងផ្លូវនោះ លោកដែលជា ប្រធានផ្សារ បានចាត់ចែងការងារ ដុះលាងសំអាតនៅក្នុងផ្សារ ជាប្រចាំឲ្យមានក្លិនស្អុយ និងបិរស្ថានអាប់អួរនោះឡើយ។

ប្រធានផ្សារកណ្តាលក៏សូមអំពាវនាវឲ្យក្រុមអាជីវករទាំងអស់ដែលរកស៊ីនៅក្នុងផ្សារ ត្រូវចូលរួម ទាំងអស់គ្នា លើការទុកដាក់សំរាម ក៏ដូចជាចូលរួមជួតសំអាត ដើម្បីសុខភាព និងអនាម័យទាំងអស់គ្នា។ បើតាមប្រធានផ្សារកណ្តាល បាននិយាយថា ចំពោះការងារនេះ អភិបាលខណ្ឌដូនពេញ លោកគួច ចំរើន តែងតែចុះមកពិនិត្យមើលជាប្រចាំ និងណែនាំឲ្យយកចិត្តទុកដាក់ លើការងារទាំងនេះជៀសវាងបង្កើតបញ្ហា នាំឲ្យមានការរិះគន់ និងមិនពេញចិត្ត ពីសំណាក់បងប្អូនអាជីវករដែលលក់ដូរនៅក្នុងផ្សារនោះ៕


អាជ្ញាធរចុះផ្អាក សំណង់ឥតច្បាប់ សង់រំលោភ លើតំបន់អភិវឌ្ឍន៍ ក្រុងរណបជ្រោយចង្វា

0
0

ភ្នំពេញ៖ អាជ្ញាធរជំនាញ សាលារាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ បានចុះពិនិត្យឈានដល់ ការផ្អាកបណ្ដោះអាសន្ន នៅការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ដែលសាងសង់គ្មានច្បាប់អនុញ្ញាត និង រំលោភលើតំបន់អភិវឌ្ឍន៍ ទីក្រុងរណបជ្រោយចង្វា។

នៅក្នុងសកម្មភាពចុះត្រួតពិនិត្យនោះ អាជ្ញាធរបានវាស់ទីតាំងការដ្ឋានសាងសង់ ដែលមានម្ចាស់ឈ្មោះ ឡុង ចាន់ថា ហើយរកឃើញថា ម្ចាស់សំណង់ធ្វើការសាងសង់ ដោយមិនមានច្បាប់អនុញ្ញាត្រឹមត្រូវ ពិសេសបានសង់រំលោភលើតំបន់គម្រោងអភិវឌ្ឍន៍ ដោយសំណង់ខាងលើ វាស់ចាប់ពីអ័ក្សផ្លូវជាតិលេខ ៦A លើសពីច្បាប់កំណត់ ។ តាមការកំណត់របស់សាលារាជធានីភ្នំពេញ ម្ចាស់កម្មសិទ្ធិ ដែលនៅជាប់នឹងផ្លូវជាតិលេខ ៦A ស្ថិតនៅជិតតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វា មានកម្មសិទ្ធិត្រឹម ១០០ម៉ែត្រប៉ុណ្ណោះ គិតចាប់ពីអ័ក្សផ្លូវជាតិ ។

បន្ទាប់ពីវាស់វែងរួច ក្រុមការងារជំនាញរកឃើញថា សំណង់ខាងលើ ពិតបានធ្វើរំលោភដីតំបន់ អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វាចំនួន ២១.១ម៉ែត្រ គុណនឹង ៤៩.៥ម៉ែត្រ ។

យោងតាមរបាយ៍ការណ៍នៃសកម្មភាព ចុះពិនិត្យការដ្ឋានសាងសង់ របស់ឈ្មោះ ឡុង ចាន់ថា ដែលមានទំហំ ១០៣ម៉ែត្រ គុណនឹង ៤៩,៥ម៉ែត្រ បានឲ្យដឹងថា បន្ទាប់ពីពិនិត្យជាក់ស្ដែង ការដ្ឋានសំណង់ខាងលើ ពុំមានសុំច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ ហើយអាជ្ញាធរបានសម្រេច ឲ្យម្ចាស់សំណង់ផ្អាកសកម្មភាព ជាបណ្ដោះអាសន្នសិន នឹងតម្រូវឲ្យម្ចាស់សំណង់សុំច្បាប់អនុញ្ញាត ទៅតាមនីតិវិធីនៃច្បាប់។

ដោយឡែកសម្រាប់លោក ឡុង ចាន់ថា ដែលជាម្ចាស់ការដ្ឋានសំណង់បានឲ្យដឹងថា លោកសំណូមពរឲ្យអាជ្ញាធរ អនុញ្ញាតឲ្យលោកធ្វើការសាងសង់បន្ដ នៅកន្លែងដែលមិនប៉ះពាល់ ដល់គម្រោងអភិវឌ្ឍន៍ ហើយសុំឲ្យផ្អាកតែកន្លែងប៉ះពាល់ទៅបានហើយ ព្រោះកម្មកររបស់លោក ដែលជួលមកមានចំនួនរហូតដល់ ៦០នាក់ឯណោះ។ ចំណែកឯការសុំច្បាប់អនុញ្ញាតវិញ លោកអះអាង គេឯងនៅតំបន់នេះសងសង់អត់ច្បាប់ ដោយសាងសង់ជាតំបន់ អាស្រ័យផលតែដូចគ្នា៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

រដ្ឋមន្រ្តីការងារ ទទួលជួបជាមួយ លោក ខេនវិន តាំង ប្រធានក្រុមហ៊ុន KrisEnergy

0
0

ភ្នំពេញ៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៥នេះ បានទទួលជួប និងសម្តែងការគួរសម ជាមួយលោក ខេនវិន តាំង ប្រធានក្រុមហ៊ុន Kris Energy ជាក្រុមហ៊ុនរុករកប្រេងកាត និងឧស្ម័នក្នុងតំបន់អាស៊ីអាគ្នេយ៍។

គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីស្វែងយល់បន្ថែម អំពីផែនការបណ្តុះបណ្តាលវិជ្ជាជីវៈ និងយុទ្ធសាស្ត្រ អភិវឌ្ឍជំនាញទូទៅ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលអាចគាំទ្រ ដល់គម្រោង អភិវឌ្ឍន៍ ធនធានមនុស្ស សម្រាប់គម្រោង រុករកប្រេង ក្នុងតំបន់A របស់ដែនសមុទ្រព្រះរាជាណាចក្រកម្ពុជា។

លោក អ៉ិត សំហេង មានប្រសាសន៍ថា វិស័យថាមពលប្រេងកាតនេះ ជាវិស័យ ដែលមាន សក្តានុពលមួយ ប៉ុន្តែមកដល់ពេលនេះកម្ពុជា នៅតែមិនទាន់ប្រើប្រាស់ វាបាននៅឡើយ រីឯកំណើនសេដ្ឋកិច្ច របស់កម្ពុជា ក៏ត្រូវពឹងផ្អែក ទៅលើវិស័យនេះ ផងដែរ ។

លោករដ្ឋមន្ត្រី សូមស្វាគមន៍ ក្នុងការសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន Kris Energy ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់បំរើលើវិស័យនេះ ព្រោះវាជាវិស័យថ្មី របស់កម្ពុជា ការបណ្តុះបណ្តាល គឺចាំបាច់ត្រូវត្រៀមលក្ខណៈរៀបចំ តាំងពីពេលនេះទៅ។

លោក ខេនវិន តាំង បានសម្តែងក្តីរីករាយ ដែលក្រសួងចង់ធ្វើជាដៃគូសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន ដូច្នេះការសហការនេះ នឹងធ្វើអោយក្រុមហ៊ុនមានលទ្ធភាព ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស របស់កម្ពុជា ក្នុងរយៈពេលពីរឆ្នាំនាពេលខាងមុខ។

លោកបានមានប្រសាសន៍បន្តថា ដោយសារតែវិស័យនេះ នៅកម្ពុជាជាវិស័យមួយថ្មី ត្រូវការកម្លាំងពលកម្មថ្មី ភាគច្រើនពួកគេធ្វើការនៅលើសមុទ្រ ពួកគេត្រូវមានវិន័យ និងវិជ្ជាជីវៈ សមស្រប ដូច្នេះយើងត្រូវមានការបណ្តុះបណ្តាល ពួកគេអោយបានម៉ត់ចត់។

លោក អ៉ិត សំហេង បានលើកឡើងថា ក្រសួងមានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន៤០ ក្នុងនោះមានវិទ្យាស្ថានចំនួន ០៣ ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ពី គុណភាពកម្រិតស្តង់ដារអន្តរជាតិ ISO ដូច្នេះក្រុមហ៊ុនអាចរៀបចំកម្មវិធី បណ្តុះបណ្តាលនេះ ចាប់ពីកម្រិត កម្មករជំនាញ រហូតដល់កម្រិតវិស្វករបាន ។ ម្យ៉ាងវិញទៀតក្រុមហ៊ុន ក៏ត្រូវគិតអំពីតុល្យភាព នៃតម្រូវការកម្លាំងពលកម្មលើផ្នែកនេះដែរ ថាតើខាងក្រុមហ៊ុន ប្រើប្រាស់កម្លាំងពលកម្ម ប៉ុន្មានពាន់នាក់ក្នុង១ឆ្នាំៗ ។

ក្រុមហ៊ុនត្រូវគិតគូរ នៃការបណ្តុះបណ្តាលនេះ នៅក្នុងក្របខណ្ឌមួយ ដែលអាចផ្គត់ផ្គង់ទីផ្សារ កម្លាំងពលកម្ម ក្រោយពីបណ្តុះបណ្តាលបានហើយ អ្នកទំាងអស់នោះ នឹងមានជំនាញច្បាស់លាស់ ទទួលបានប្រាក់ខែសមរម្យ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Kris Energy ជាក្រុមហ៊ុនរុករកប្រេងកាត និងឧស្ម័ន ផ្តោតសកម្មភាព ក្នុងការរុករក អភិវឌ្ឍ និងផលិតប្រេងកាត និងឧស្ម័នក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបានចាប់ផ្តើម រុករកប្រេងនៅកម្ពុជាក្នុងឆ្នាំ ២០០២។ ក្រុមហ៊ុនបានទិញភាគហ៊ុន មូលធនទាំងមូលរបស់ក្រុមហ៊ុន ឈេហ្វរ៉ុន និងបានទទួលស្គាល់ពីរដ្ឋាភិបាលកម្ពុជា ចំពោះការផ្ទេរសិទ្ធិគ្រប់គ្រង កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៤៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

តំណាងអន្តរក្រសួង បើកកិច្ច​ពិភាក្សា​គ្នា​ស្តីអំពី ច្បាប់​គាំពារ​កម្មករ​និយោជិត​ផ្នែក​គ្រោះថ្នាក់​ចរាចរណ៍

0
0

ភ្នំពេញ៖ តំណាងក្រសួងមហាផ្ទៃ សាធារណការ និងដឹកជញ្ជូន ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល កាកបាទក្រហមកម្ពុជា និងតំណាងរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំមួយស្តីអំពី ច្បាប់គាំពារកម្មករនិយោជិតផ្នែកចរាចរណ៍ ហើយកិច្ចពិភាក្សានោះ ក៏មានការកែសម្រួលនូវច្បាប់មួយចំនួនផងដែរ ដើម្បីងាយស្រួលណែនាំដល់កម្មករនិយោជិតខណៈ ធ្វើដំណើរពេលបំពេញការងារនោះ។

យោងតាមរបាយការណ៍កិច្ចប្រជុំបានឲ្យដឹងថា ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត ដែលហៅកាត់ថា (ស.ផ.ក.) ដែលដឹកនាំដោយលោក អ៊ុក សមវិជ្ជា នាយកបេឡាជាតិរបបសន្ដិសុខសង្គម បានពិភាក្សាគ្នានិងពិនិត្យកែសម្រួល លើរបៀបវរៈចំនួនបួន ដែលស្តីអំពីរបៀបនៃការទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ដល់កម្មករនិយោជិត។

របៀបវរៈទាំងបួននោះរួមមាន៖
១-ពិនិត្យកែសម្រួលលើខ្លឹមសារមេរៀមសម្រាប់ចុះផ្សព្វផ្សាយអប់រំ ស្តីអំពីសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូនដល់អ្នកបើកដឹកកម្មករ
២-ពិនិត្យកែសម្រួលលើខ្លឹមសារមេរៀនសម្រាប់ចុះផ្សព្វផ្សាយអប់រំ ស្តីអំពីសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូនរបស់កម្មករនិយោជិត ផ្នែកម៉ូតូ
៣-ពិភាក្សាគ្នាលើការរៀបចំ វគ្គបណ្តុះបណ្តាលពិសេសបណ្តុះបណ្តាល រៀបចំប្រឡងនិងផ្តល់ប័ណ្ណបើកបរជូនដល់អ្នកបើកបរដឹកកម្មករ ដែលគ្មានប័ណ្ណបើកបរ និងទី៤ ពិភាក្សាគ្នាផ្សេងៗទាក់ទងនឹងការទប់ស្កាត់ អត្រាគ្រោះថ្នាក់ចរាចរណ៍ដល់កម្មករនិយោជិត៕

ពិធីសម្ពោធ ឧបដ្ឋានសាលា នៅវត្តអង្គស្វាយធំ​ ឲ្យប្រើប្រាស់ ជាផ្លូវការ

0
0

ស្វាយរៀង៖ លោក ហ៊ុន ម៉ាណែត បានថ្លែងទៅកាន់ ព្រះសង្ឃ អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ប្រជាពលរដ្ឋនៅក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការឧបដ្ឋានសាលា និងសមិទ្ធិផលនានា នៅវត្តអង្គស្វាយធំ ស្ថិតនៅ ឃុំ ពពែត ស្រុកស្វាយទៀប ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្តេជ្ញាខិតខំ អភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យដើម្បីបំពេញ តំរូវការ របស់ប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយ។

របាយការណ៍សាងសង់បានឱ្យដឹងថា សមិទ្ធិផលនានា ដែលត្រូវបានសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងវត្តអង្គស្វាយធំ នាពេលនេះរួមមាន ការសាងសង់ឧបដ្ឋានសាលា កសាងទីសេនាសនៈ សំរាប់តម្កល់ព្រះពុទ្ធរូបចូលបរិនិព្វាន សាងសង់ក្លោងទ្វាវត្ត សរុបបច្ច័យក្នុងការកសាងមានចំនួន ៥៨៩,៤០០,០០០ រៀល ដែលសមិទ្ធិផលខាងលើនេះ កើតឡើងដោយសទ្ធាជ្រះថ្លា និងមានការឧបត្ថម្ភ ពីសប្បុរសជនក្នុងប្រទេស ក្រៅប្រទេស និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត។

លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍ថា អនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន ស្រុកស្វាយទាបបានទទួលសមិទ្ធិផលជាច្រើន នាពេលកន្លងមកនិងមានអភិវឌ្ឍ ប្រែប្រួលរីកចំរើនលើគ្រប់វិស័យ និងបានធ្វើប្រជាពលរដ្ឋរស់នៅក្នុងសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍ។

លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ថ្ងៃនេះគឺជាថ្ងៃប្រតិ្តសាស្រ្ត សំរាប់វត្តអង្គស្វាយធំ ដែលសមិទ្ធិផលនានា នៅក្នុងវត្តនេះ ត្រូវបានកសាងរួចរាល់ ក្រោមការចូលរួម ពីសំណាក់សប្បុរសជនក្នុងប្រទេស ក្រៅប្រទេស និងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ សំរាប់បំពេញតំរូវការប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ដែលពីមុនហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធិផលនានានៅក្នុងវត្តនេះ ក៍ដូចជានៅទូទាំងប្រទេស ព្រមទាំងវិស័យផ្សេងៗ ក៍ត្រូវបានបំផ្លិចបំផ្លាញ ក្នុងរបប ប៉ុល ពត ដ៍សាហាវយង់ឃ្នង។  លោកបន្តថា ការស្វែងរកសុខសន្តិភាព ឯកភាពជាតិ និងការសាងប្រទេសឡើងវិញ ក្រោយពីមានសង្គ្រាមត្រូវបានបញ្ចប់ គឺជាការងារលំបាកណាស់។  ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ក្រោមយុទ្ធសាស្រ្តឈ្នះ ឈ្នះ និងការដឹកនាំប្រទេស របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានខិតខំរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងអភិវឌ្ឍប្រទេសជាតិ ឱ្យរីកចំរើនលើគ្រប់វិស័យ សំរាប់ប្រជាពលរដ្ឋនិងកូនចៅ ជំនាន់ក្រោយ។  ដូច្នេះលោកសង្ឃឹមថា ប្រជាពលរដ្ឋនឹងផ្តល់យុត្តិធម៌ ចំពោះអ្នកដែលបានស្វែងរកសុខសន្តិភាព ឯកភាពជាតិ និងការសាងប្រទេស ដោយលំបាកតាមការជឿទុកចិត្ត និងគាំទ្រការដឹកនាំរបស់ រាជរដ្ឋាភិបាលដើម្បីបំរើប្រជាពលរដ្ឋ។

លោកក៍បានបញ្ជាក់ថា វិស័យព្រះពុទ្ធសាសនា ពិតជាមានឥទ្ធិពលទៅលើការរស់នៅ របស់ប្រជាពលរដ្ឋខ្មែរ និងក៍បានចូលរួមចំណែក ក្នុងរក្សាសុខសន្តិភាព ការឯកភាពជាតិនិងស្ថិរភាពនយោបាយនៅកម្ពុជា តាមរយៈការអប់រំ ផ្លូវចិត្តក្នុងផ្លូវព្រះពុទ្ធសាសនា និងបានរួមរស់ជាមួយគ្នា និងអភិវឌ្ឍប្រទេសរហូតដល់សព្វថ្ងៃ។  

លោក ហ៊ុន ម៉ាណែត បានបំពាក់គ្រឿងឥស្សរិយស ប្រគេននិងជូនដល់សប្បុរសជន និងបានប្រគល់អំណោយមួយចំនួន ដល់យាយជី តាជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន កងកម្លាំងប្រដាប់អាវុធ និងសម្ពោធឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធិផលនានា នៅក្នុងវត្តអង្គស្វាយធំ ចាប់ពីពេលនេះតទៅ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

អ.ហ ខេត្តកំពង់ឆ្នាំង បង្ក្រាបគ្រឿងញៀន ២ករណី និងល្បែងស៊ីសង ១ករណី កសាងសំណុំរឿង បញ្ជូនទៅតុលាការ

0
0

កំពង់ឆ្នាំង៖ កម្លាំងកងរាជអាវុធហត្ថ ក្រោមបញ្ជាផ្ទាល់ ពីមេបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី ជូន ជឿន បានចេញប្រតិបត្តិការ បង្ក្រាបល្បែងស៊ីសង មានបៀ និងប៊ូល មួយករណី ឃាត់ខ្លួនមនុស្សចំនួន០៣នាក់ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង តាមនីតិវិធី ។

លោក លឹម ហាក់ នាយការិយាល័យ ព្រហ្មទណ្ឌនៃទីបញ្ជាការ អ.ហ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថ ស្រុកកំពង់ត្រឡាច ដឹកនាំដោយលោកវរសេនីយ៍ត្រី និល ប៊ុនធឿន បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សាយ ធារ៉ា ភេទប្រុស អាយុ២១ឆ្នាំ សេពគ្រឿងញៀន និងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ស្ថិតក្នុងភូមិ អន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយដកហូតវត្ថុតាងមានសម្ភារ ជក់គ្រឿងញៀនចំនួន០២សម្រាប់ ដែកកេះចំនួន០១ គឺធ្វើឡើងបន្ទាប់ពីអាណាព្យាបាល បានធ្វើការរាយការណ៍សុំអន្តរាគមន៍។

ដោយឡែកករណីទី២ កម្លាំងកងរាជអាវុធហត្ថ ស្នាក់ការលេខ៥០០ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ត្រី រស់ វុទ្ធា នៅវេលាម៉ោង៨ និង៥៥នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ  បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ទៀតឈ្មោះ រី វ៉ាន់ ភេទប្រុស អាយុ២៤ឆ្នាំ ពីបទប្រើប្រាស់ និង ចែកចាយគ្រឿងញៀន នៅចំណុចខាងមុខ រោងចក្រស្រាបៀរភ្នំពេញ ស្ថិតក្នុងភូមិចំការស្វាយ  ឃុំសេដ្ឋី  ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង  ជនសង្ស័យឈ្មោះ រី វ៉ាន់ មានទីលំនៅភូមិបឹង ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ វត្ថុតាងរឹបអូសបានមាន ម៉ាទឹកកក១កញ្ចប់តូច  ទូរស័ព្ទ១គ្រឿង ប្រាក់៤ម៉ឹន៦ពាន់រៀល និងម៉ូតូ០១គ្រឿង ។ ជនសង្ស័យទាំងពីរករណីខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត តាមនីតិវិធីនៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ នេះ ។

ដោយឡែកការបង្ក្រាប ទៅលើល្បែងស៊ីសង បៀ និង ប៊ូល កាលពីវេលាម៉ោង ៥ និង១០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ ដែលមានទីតាំងក្នុងភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង បានឃាត់ខ្លួនមនុស្សចំនួន០៣នាក់ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ហើយធ្វើការជំរះ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥នេះ សម្រេចព្យួរដាក់ឲ្យនៅក្រៅឃុំ ដោយយុវជនទី១ជាប់ទោស ០១ឆ្នាំ និង០២នាក់ទៀត ជាប់ទោស៧ថ្ងៃ សម្ភារដកហូតបានមានប៊ូល ចំនួន០២ សម្រាប់ និងបៀ១ហ៊ូ លុយចំនួន៩ម៉ឺន១ពាន់រៀល ៕

Photo by DAP-News

Viewing all 8042 articles
Browse latest View live




Latest Images