Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

លោក ទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម អញ្ជើញ ក្នុងពិធី ចែកប័ណ្ណ កម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ក្នុងឃុំកំពង់ដំរី ស្រុក ឆ្លូង ខេត្តក្រចេះ

$
0
0

ខេត្តក្រចេះ៖  ប្រជាពលរដ្ឋចំនួន ៥៤៧គ្រួសារ បានទទួលនូវប័ណ្ណកម្មសិទ្ធិដីធ្លី ពីលោកទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ព្រឹកថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១២ នៅសាលាឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ។

លោក  សរ ចំរុង អភិបាល នៃគណៈអភិបាលខេត្ត បានលើកឡើង ក្នុងឱកាសដ៍វិសេសវិសាលនេះ យើងខ្ញុំសូមសម្តែងនូវការ ដឹងគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងការផ្គត់ផ្គង់ដ៏ថ្លៃថ្លា របស់សម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវកិត្តិព្រឹទ្ធិ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការបែងចែកដី និងផ្តល់ប័ណ្ណកម្មសិទ្ធិដី ស្របច្បាប់ជូនប្រជាពលរដ្ឋ។

លោក ទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ មានប្រសាសន៍សំណេះសំណាល នៅក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិ ដែលក្រុមយុវជនស្ម័គ្រចិត្ត សម្តេចតេជោបានចូលរួម យ៉ាងសកម្មអនុវត្តនយោបាយ ប្រកប ដោយគតិបណ្ឌិត របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ចប់ ឲ្យបានឆាប់នូវកង្វល់ ដែលទាក់ទងដីធ្លីរបស់ ប្រជាពលរដ្ឋបង្កើន ប្រសិទ្ធិភាពនៃការប្រើប្រាស់ដី ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់ កម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ដែលខ្វះខាត និងត្រូវការដីពិតប្រាកដ ។ ក្នុងសកម្មភាពរបស់យុវជនស្ម័គ្រចិត្ត សម្តេចតេជោ គឺជា បេសសកម្មជាប្រវត្តិសាស្រ្តដ៏ឧត្តុង្គឧត្តម ដែលសក្តិសមនិង គោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា និងរាជ រដ្ឋាភិបាល ដែលមានគោលដៅ កសាង ស្រទាប់យុវជនឲ្យក្លាយជាកម្លាំងស្នួល ក្នុងការបន្តវេន ក្នុងសង្គមជាតិទៅថ្ងៃមុខ ហើយ សកម្ម ភាពនេះស្របនឹងពាក្យស្លោកថា យុវជនជាអនាគតនៃពិភពលោក

លោក ទេសរដ្ឋមន្រ្តីបានផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋ ដែលទើបទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី សូមថែរក្សាដីឲ្យបានល្អ អនុវត្តការ ដាំដុះ ឲ្យអស់លទ្ធភាព និងសំណូមពរដោយទទូច សូមកុំធ្វើការលក់ដូរសនេះ ជាមរតកជាប្រវត្តិសាស្រ្ត ដែលបាន ផ្តល់ជូន ដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


មើលតារាង ជើងហោះហើរ យន្តហោះប្រចាំថ្ងៃ ជាមួយគេហទំព័រ Looking TODAY

$
0
0

ភ្នំពេញៈ ដើម្បីផ្តល់ភាពងាយស្រួល និងចំណេញពេលវេលា សម្រាប់អ្នកដែលត្រូវការ តាមដានពេលវេលាហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ ទាំងអស់នៅកម្ពុជា គេហទំព័រ www.lookingtoday.com បានបន្ថែមទំព័រថ្មីរបស់ខ្លួនមួយទៀត ដែលមានឈ្មោះថា «តារាងជើងហោះហើរ ឬ Flight Timetable » ។

ទំព័រតារាងជើងហោះហើរនេះ គឺមានការផ្លាស់ប្តូរទិន្ន័យគ្រប់ពេលវេលា ទាំង ៣ អាកាសយានដ្ឋាន ភ្នំពេញ សៀមរាប និង ព្រះសីហនុ ។ ទិនន្ន័យទាំងស្រុង គឺគេហទំព័ររបស់យើងខ្ញុំ ទទួលបានពីក្រុមហ៊ុនអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ផ្ទាល់តែម្តង ។

បើលោកអ្នកចង់ទស្សនា ព័ត៌មានស្តីពីជើងហោះហើរ របស់គ្រប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ នៅកម្ពុជាតាមគេហទំព័ររបស់យើងខ្ញុំ លោកគ្រាន់តែ ចូលទៅកាន់គេហទំព័រ www.lookingtoday.com បន្ទាប់មកលោកអ្នកនឹងបានឃើញនូវ menu មួយនៅពីខាងស្តាំដៃ ដោយសរសេរអក្សរថា ច្រើនទៀត ចុចលើ menu នោះលោកអ្នកនឹងបានឃើញពាក្យ តារាងជើងហោះហើរ រួចចុចចូលទៅខាងក្នុង លោកកអ្នកនឹងឃើញ តារាងនៃជើងហោះហើរយន្តហោះ (ទាំងទៅ ទាំងមកដល់) ទាំង៣ អាកាសយានដ្ឋាន នៅក្នុងប្រទេសកម្ពុជា។

គេហទំព័រ Looking TODAY សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (SCA Airport) ដែលបានផ្តល់ទិន្ន័យ ជើងហោះហើរដល់យើងខ្ញុំ ។

សូមជម្រាបថា គេហទំព័រ Looking TODAY គឺជាគេហទំព័រព័ត៌មានកម្សាន្តដ៏សម្បូរបែប ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីប្រិយមិត្តអ្នកអាន ដោយគេហទំព័រ Looking TODAY ផ្តល់ជូននូវព័ត៌មានដូចជា វីដូអូចម្រៀងខារ៉ាអូខេ និងបទចម្រៀងថ្មីៗ គ្រប់ផលិតកម្ម ព័ត៌មានសិល្បៈក្នុងស្រុក និងក្រៅស្រុក បច្ចេកវិទ្យា ប្លែកៗ កីឡា សុខភាព ចំណេះដឹងទូទៅ ហោរាសាស្ត្រប្រចាំសប្តាហ៍ អត្រាប្តូរប្រាក់ និង តម្លៃផ្សាយភាគហ៊ុន វេចនានុក្រមខ្មែរ-អង់គ្លេស, អង់គ្លេស-ខ្មែរ, ទំព័រស្វែងរកការងារ និងទំព័រជាច្រើនទៀត៕

Looking Today

ឆ្មក់ចូលផ្ទះ បើកអ៊ីធើណែត បង្កប់ហ្គេម ឃាត់បាន ២២នាក់ប្រគល់ទៅ ឲ្យឪពុកម្តាយ យកទៅអប់រំ

$
0
0

ខេត្តកណ្តាលៈ កម្លាំងនគរបាលស្រុកស្អាង បានសហការ ជាមួយកម្លាំងនគរបាល ប៉ុស្តិ៍ឆ្មក់ចូល ផ្ទះបើកអ៊ីធើណែត មួយកន្លែងដែលបង្កប់ ល្បែងហ្គេមតាម អ៊ីធើណែត ពង្វក់ដល់សិស្សសាលា ចូលលេងភ្លេច ការរៀនសូត្រ។ ក្នុងនោះឃាត់បានសិស្ស សាលាចំនួន២២នាក់ និងទូហ្គេម ចំនួន ១៧ទូ ការឆ្មក់ចូលបង្រ្កាប នេះធ្វើឡើងកាលពីព្រឹក ថ្ងៃទី២០ខែធ្នូឆ្នាំ២០១២ ស្ថិតនៅក្នុងលំនៅឋាន មួយកន្លែងក្បែមាត់ទន្លេ ជាប់នឹងកំពង់ទូកដរ ព្រែកតូចខាងត្បូង ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

លោក លន ចាន់ថា អធិការរងនគរបាលស្រុកស្អាង ទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា ម្ចាស់ផ្ទះ ឈ្មោះ ប៉ាវ គឹមសុខ បានជួលទៅឲ្យឈ្មោះ គឹម សុភ័ក្រ បើកអ៊ីធើណែត អស់រយៈពេលជាង១ឆ្នាំ កន្លងមកហើយ ដោយឲ្យឈ្មោះ ឈុំ បូរ៉ា ភេទប្រុសអាយុ២១ឆ្នាំ ជាអ្នកមើលការខុសត្រូវ និងកត់ ម៉ោងអ្នកចូល ប្រើប្រាស់អ៊ីធើណែត រស់នៅក្នុង ភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

លោកបានបន្តទៀតថា អ្នកដែលចូលប្រើប្រាស់អ៊ីធើណែតនោះ គឺសុទ្ធតែជាក្មេងៗ សិស្សសាលា ហើយគេបើកតែហេ្គម លេងប៉ុណ្ណោះ ភ្លេចការ រៀនសូត្រ គឺមកពីផ្ទះឲ្យតែផុត ហើយមកសំងំ លេងហ្គេមរួចដល់ ម៉ោងត្រឡប់ទៅផ្ទះ ចំណែកឯអណាព្យាបាល របស់ពួកគាត់ពុំ បានដឹងនោះទេ ដូច្នេះការចុះបង្ក្រាប់នេះ គឺជាការចូលរួមចំណែក ជាមួយអណាព្យាបាល មួយចំណែកធំផងដែរ ។

លោក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានឲ្យដឹងដែរថា ចំពោះការចុះ បង្រ្កាបនេះគឺ ធ្វើការណែនាំ របស់ថ្នាក់លើ និងសុំយោបល់ ពីព្រះរាជអាជ្ញាខេត្ត ដើម្បីលប់បំបាត់ ល្បែងហ្គេមដែលធ្វើប៉ះពាល់ ដល់សិស្សានុសិស្សមួយចំនួន ពួកគាត់គេចសាលា មកសំងំតែ លេងហ្គ្រេម ហើយ ម្យ៉ាងវិញទៀត សិស្សានុសិស្សទាំងនេះ គឺជាសរសរទ្រូងរបស់ ប្រទេសជាតិ ដ៏រឹងមាំទៅថ្ងៃក្រោយ ដូច្នេះគឺត្រូវក្រេបជញ្ជក់ ចំណេះវិជ្ជានៅក្នុងសាលា។

លោកបាន បន្តទៀតថា ចំពោះម្ចាស់ហ្គេម គឺគ្រាន់ តែអប់រំណែនាំនិងធ្វើកិច្ចសន្យា រួចឲ្យត្រឡប់ ទៅវិញ ជាលើកទី១ រីឯទូហ្គេមត្រូវរក្សាទុកសិន ៕

Photo by DAP-News

Photo by DAP-News

លោក អ៊ឹម ឈុនលឹម ផ្តល់កុំព្យទ័រ ៥គ្រឿង បន្ថែមទៀត ជូនបណ្ណាល័យ សាធារណៈ

$
0
0

ក្រចេះ ៖ បន្ទាប់ពីសម្លឹងឃើញ មានការខ្វះខាត និងមិនទាន់ តាមតម្រូវការរបស់សិស្ស និស្សិតនៃក្រុងក្រចេះ ខេត្តក្រចេះនោះ ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ ហើយក៏ជាប្រធានក្រុមការងារ ចុះជួយខេត្ត មណ្ឌលគិរី និងខេត្តក្រចេះ មកពីគណបក្សប្រជាជន ផងនោះ កាលពីថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០១២កន្លងទៅនេះ បានផ្តល់ជូននូវ កុំព្យួទ័រចំនួន ៥គ្រឿងបន្ថែមទៀត បន្ទាប់ពី ២១គ្រឿង ជូនដល់បណ្ណាល័យសាធារណៈ ក្រុង- ខេត្តក្រចេះ។

បណ្ណាធិការ អ្នកស្រី ស៊ុន លក្ខណា បានថ្លែងឲ្យដឹងថា បណ្ណាល័យនេះ បានផ្តួចផ្តើមកសាងឡើង ដោយលោកទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម និងលោកស្រី ហើយបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន និង លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន កាលពីឆ្នាំ២០០៨មកម្ល៉េះ។

អ្នកស្រី ស៊ុន លក្ខណា បានបន្តទៀតថា អគារបណ្ណាល័យនេះ មានកម្ពស់ពីរជាន់ និងពីរបន្ទប់ សម្រាប់អាន និងបង្ហាត់បង្រៀន កុំព្យួទ័រ ដល់សិស្ស និស្សិត ព្រមទាំងព្រះសង្ឃ ក្នុងក្រុងក្រចេះ ខេត្តក្រចេះផងដែរ។ អ្នកស្រីបានឲ្យដឹងទៀតថា បណ្ណាល័យនេះ អាចផ្ទុកឯកសារ និងសៀវភៅ បានជិតមួយម៉ឺនក្បាល ហើយសម្រាប់កុំព្យួទ័រ មានចំនួន ២១គ្រឿង បំពាក់ដោយអ៊ិនធើណែត ដើម្បីបំពេញតាមតម្រូវការ ដល់ការសិក្សាស្រាវជ្រាវ ឯកសារផ្សេងៗ ពីសំណាក់សិស្ស និស្សិត ប្រជាពលរដ្ឋ មន្រ្តីរាជការ និង ព្រះសង្ឃ។

យោងតាមការអះអាង របស់អ្នកស្រី ស៊ុន លក្ខណាដដែល បានឲ្យដឹងទៀតថា ក្នុងមួយឆ្នាំៗ មានសិស្សជាងមួយម៉ឺននាក់ បានចូលអាន និងស្រាវជ្រាវនៅក្នុងបណ្ណាល័យនេះ។

ជាមួយនិងកម្មវិធីប្រគល់នោះដែរ លោកទេសរដ្ឋមន្រ្តីអ៊ឹម ឈុនលឹម និងជាប្រធានក្រុមការងារ ចុះជួយខេត្តមណ្ឌលគិរី និង ក្រចេះ បានថ្លែងកោតសរសើរ ដល់សិស្ស និស្សិត ប្រជាប្រជាពលរដ្ឋ ព្រះសង្ឃ មន្រ្តីរាជការ ដែលស្ថិតនៅខេត្ត-ក្រុងក្រចេះ ដែលតែងតែចូលមកអាន ស្រាវជ្រាវ និងខ្ចីសៀវភៅ យកទៅអានជាប្រចាំនោះថា ពិតជាវិសេសវិសាលណាស់ ដោយមូល ហេតុឲ្យពួកគាត់ កាន់តែយល់ដឹងបន្ថែមទៀត ទាក់ទងនិងមេរៀនឯកសារ និងប្រវត្តិសាស្រ្ត។

ខណៈនោះដែរ លោកអ៊ឹម ឈុនលឹម ក៏បានជំរុញបន្ថែមទៀត ដល់សាធារណជនទាំងអស់ គួរតែបង្កើនការយកចិត្តទុកដាក់ អាន និង សិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីចំណេះដឹងខ្លួនឯង ហើយក៏ដូចជា សម្រាប់យកទៅបំរើការងារផ្សេងៗ ទៅតាម តម្រូវការរបស់ ប្រទេសកម្ពុជា ដែលបច្ចុប្បន្នកំពុងតែជឿនលៀន ហើយត្រូវការធនធានមនុស្សនោះ។ ហើយលោកក៏ សំណូមពរ ឲ្យបណ្ណាធិការ ធ្វើតួលេខ និងកត់ត្រាជាប្រចាំជូនលោក ជារៀងរាល់ឆ្នាំផងដែរ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ប្រទេសចំនួន៣ ស្នើសុំសិក្សា​ ស្វែងយល់ ពីការដោះមីន នៅកម្ពុជា

$
0
0

ភ្នំពេញ៖ អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កម្លាំងរក្សាសន្តិភាព បោស សម្អាតមីន និងកាកសំណល់សង្គ្រាមលោកឧត្តមសេនីយ៍ឯក សែម សុវណ្ណនី បានអះអាងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ថា មានប្រទេស៣ បានស្នើសុំកម្ពុជាជា ផ្លូវការ ដើម្បីឲ្យកម្ពុជាជួយបង្ហាត់បង្ហាញនូវបទពិសោធន៍ ដោះមីនកម្ពុជា ដែលបានទទួលជោគជ័យ ក្នុងក្របខណ្ឌសហប្រជាជាតិនាពេលកន្លងមក។

លោកឧត្តមសេនីយ៍ បានថ្លែងប្រាប់អ្នកព័ត៌មាននៅឯពិធីទទួលកងកម្លាំងកម្ពុជា ដែលទើបបញ្ចប់បេសកកម្មក្រោម ឆ័ត្រអន្តរជាតិនៅប្រទេសស៊ូដង់ថា ប្រទេសទាំង៣នោះ រួមមាន កូឡុំប៊ី ម៉ុងហ្គោលី និងឥណ្ឌូនេស៊ី។

លោកបញ្ជាក់ថា ប្រទេសកូឡុំប៊ី បាត់កោតសរសើរបទពិសោធន៍របស់កម្ពុជា ក្នុងដំណើរបំពេញបេសកកម្មក្រប ខណ្ឌអង្គការសហប្រជាជាតិផ្នែកដោះមីន ទទួលបានជោគជ័យ ដោយមិនមានគ្រោះថ្នាក់ដល់អ្នកដោះនោះ ឡើយ។ ហើយថា ប្រទេសកម្ពុជា ជាប្រទេសដែលបំពេញបេសកកម្ម បានយ៉ាងល្អ ក្នុងចំណោមប្រទេសនានា ដែលបានបញ្ជូនកម្លាំងទៅដោះមីន ក៏ប៉ុន្តែអ្នកដោះមីនទាំងនោះ បានរងរបួស៕

Photo by DAP-NEWS

ប្រធាន សហព័ន្ធ អ្នកនំាចេញអង្ករ លោកឧកញ៉ា គឹម សាវុធ បញ្ជាក់ពី មូលហេតុ ស្រូវធ្លាក់ថ្លៃ (មានវីដេអូ)

$
0
0

ភ្នំពេញ៖ សហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យស្រូវរបស់ប្អូន ប្រជាកសិករធ្លាក់ថ្លៃក៏ដោយ សារតែ រដូវប្រមូលផលស្រូវ ចាប់ផ្តើមទូទាំងប្រទេស ដែលធ្វើឲ្យប្រជាកសិករទទួលបានទិន្នផលដំណាលគ្នា ធ្វើស្រូវចេញ លក់ពេញទីផ្សារ។

ប្រធានសហព័ន្ធ អ្នកនាំចេញអង្ករកម្ពុជា លោកឧកញ៉ា គឹម សាវុធ និងជាប្រធានក្រុមហ៊ុន នាំចេញអង្ករខ្មែរហ្វូដ បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ នេះថា វាជាទូទៅហើយឲ្យតែដល់ រដូវកាលប្រមូលផល ថ្លៃស្រូវ ច្បាស់ណាស់គឺត្រូវធ្លាក់។ ហើយថា ការធ្លាក់តម្លៃនេះ មិនមែនកើតមានឡើង តែកម្ពុជានោះទេ ពោលនៅប្រទេសជិតខាង ដូចជាវៀតណាម ថៃ រួមទាំងប្រទេសមួយចំនួនទៀត នៅលើពិភពលោក ឲ្យតែដល់រដូវប្រមូលផលគឺ តែងតែធ្លាក់ថ្លៃ ដូចគ្នា។

លោកឧកញ៉ា បានបន្តថា “មិនមែនពួកយើង ដែលជាក្រុមហ៊ុននាំចេញអង្ករ ឬម្ចាស់រោងម៉ាស៊ីនកិន ស្រូវ ជាអ្នកទម្លាក់តម្លៃ ស្រូវនោះទេ។ នៅក្នុងទីផ្សារសេរី គឺតែងតែកើតមាននូវការធ្លាក់ថ្លៃបែបនេះ ព្រោះថាឈ្មួញទិញស្រូវមិនមែន មានតែក្នុង ស្រុកនោះទេ គឺមានឈ្មួញមកពីប្រទេសជិតខាង ក៏បានចូលរួមក្នុងទីផ្សារស្រូវ-អង្ករនេះដែរ។ វាជាទូទៅ ទៅហើយឲ្យតែ ដល់រដូវប្រមូលផល គឺវាតែងតែធ្លាក់ថ្លៃបែបនេះ”។

ឧកញ៉ា គឹម សាវុធ ដែលទើបតែជាប់ឆ្នោតថ្មី ជាប្រធានសហពន្ធ័អ្នកនាំចេញអង្ករកម្ពុជា ត្រូវបានគេមើលឃើញថា មានភាព លេចធ្លោជាងគេ ក្នុងការនាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ ។ រោងម៉ាស៊ីន កែច្នៃអង្កររបស់ លោកឧកញ៉ា មានការពង្រីកធំ ជាងឆ្នាំកន្លងទៅរហូតដល់ ៣ដង ដែលមានសមត្ថភាពកែច្នៃអង្ករ បាន ៣០០តោនក្នុង១ថ្ងៃ។

កាលពីពេលថ្មីៗកន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឲ្យមន្រ្តីរដ្ឋាភិបាល ធ្វើការពិនិត្យរកមូលហេតុនៃការ ធ្លាក់តម្លៃស្រូវដែលធ្វើប្រជាកសិករ នៅតាមខេត្តមួយចំនួន ធំត្អូញត្អែរ ពីការធ្លាក់ថ្លៃតម្លៃស្រូវ នេះ ។ កសិករបានត្អូញត្អែរថា ពួកគាត់ខំប្រឹងប្រែងបង្កបង្កើនផល តែបែរជាស្រូវធ្លាក់ថ្លៃ គ្មានចំណេញទៅវិញ ។ ការប្រមូលផលឆ្នាំនេះ ស្រូវអ៊ីអ៊ែរ ដែលពីឆ្នាំទៅមានតម្លៃ ១១០០រៀល ក្នុង១គីឡូក្រាមធ្លាក់ មកនៅ ត្រឹមតែ ៧០០រៀលប៉ុណ្ណោះ ហើយស្រូវធ្ងន់ ដែលធ្លាប់ធ្លាប់មានតម្លៃ ១២០០រៀល ធ្លាក់មកតែ៨០០រៀលប៉ុណ្ណោះ ក្នុង១គីឡូ ក្រាម។

យ៉ាងណាក៏ដោយ បើតាមលោកឧកញ៉ា គឹម សាវុធ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ តម្លៃស្រូវដែលលក់នៅលើទីផ្សារ គឺអាចឲ្យប្រជាកសិករ ទទួលបានផលចំណេញបានគួរសម។ ប៉ុន្តែដោយសារកត្តាធំៗ មួយចំនួនបានធ្វើឲ្យពួកគាត់ ខាតបង់ ទៅវិញ ខាតបង់នៅត្រង់ថា ប្រជាពលរដ្ឋមួយចំនួនធំ ពួកគាត់បានចំណាយខ្ជះខ្ជាយច្រើន ទៅលើការបង្កបង្កើនផល។

លោកបន្តថា កត្តាចម្បងដែលធ្វើ ឲ្យប្រជាកសិករខាតបង់ គឺពួកគាត់តែងតែទៅខ្ចីលុយ និងចងការប្រាក់ កន្លែងដែលមិនមែន ជាធនាគារ (កន្លែងជញ្ជីង មានន័យថា កន្លែងខ្ចីមានការប្រាក់ខ្ពស់ នៅតាមកន្លែងដូរលុយធំៗ) ជាហេតុធ្វើឲ្យចំនួនការ ប្រាក់ មានកម្រិតខ្ពស់ជាងខ្ចី ពីស្ថានប័នធនាគារ ដោយខ្ចីពីធនាគារឬ មីក្រូហិរញ្ញវត្ថុ ការប្រាក់ប្រហែល ១០ភាគរយ ក្នុង១ឆ្នាំប៉ុណ្ណោះ តែបើខ្ចីពីកន្លែងផ្សេងការប្រាក់រហូតដល់ ២៤ភាគរយឯណោះ។ មួយវិញទៀត គឺការទិញថ្នាំ ជី និងសម្ភារៈកសិកម្ម ផ្សេងៗ ជំពាក់ឈ្មួញ កសិករ ក៏ជាកត្តាដែលធ្វើឲ្យ ពួកគាត់ខាតបង់ច្រើនផងដែរ។

លោកបានបញ្ជាក់ថា “បងប្អូនប្រជាកសិករ អាចខាតបង់ប្រាក់ ប្រហែលពី២០ទៅ ២៥ភាគរយ លើការចំណាយមិនសមស្រប មួយចំនួន ជាក់ស្តែងដូចជាការចងការប្រាក់ ពីកន្លែងមិនមែនធនាគារ ការទិញជំពាក់គេ ការប្រញាប់លក់ស្រូវភ្លាមៗ និង កត្តាមួយចំនួនដែល ធ្វើឲ្យពួកគេ ប្រមូលផលមកគ្មានសល់អ្វី គឺសងគេអស់រលីង”។

លោកឧកញ៉ា គឹម សាវុធ បន្ថែមថា បច្ចុប្បន្ននេះប្រជាកសិករ ចូលចិត្តតែលក់ស្រូវ ឲ្យឈ្មួញទៅនឹងស្រែតែម្តង ព្រោះពួកគាត់ ខ្ចិល ដឹកមកទុកនៅផ្ទះ ហើយហាលសម្ងួត។ ការធ្វើបែបនេះ ប្រជាកសិករអាចខាតបង់ក្នុង១គីឡូក្រាម រហូតដល់ពី ២០០រៀល។

ពាក់ព័ន្ធនឹងការចំណាយខ្ជះខ្ជាយ របស់បងប្អូនប្រជាកសិករនេះ ប្រធានសម្ព័ន្ធ អ្នកនាំចេញអង្កររូបនេះ ក៏បានអំពាវនាវទៅដល់ បណ្តាអង្គការក្រៅរដ្ឋាភិបាល ជាពិសេសធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មេត្តាជួយបង្កើតនៅកម្មវិធីអប់រំ ស្តីពីការវិភាគផែនការ ហិរញ្ញវត្ថុ ជូនដល់បងប្អូនប្រជាកសិករ ដែលមិនទាន់មានចំណេះដឹង ឲ្យពួកគាត់អាចវិភាគបានច្បាស់ ពីប្រយោជន៍នៃការ ខ្ចី លុយធនាគារ ជាងជាខ្ចីបុលពីកន្លែងគ្មានច្បាប់។

នៅរដូវប្រមូលផលឆ្នាំ២០១២ បងប្អូនប្រជាកសិករ នៅតាមខេត្តមួយចំនួនធំ បានត្អូញត្អែរ ពីការធ្លាក់ថ្លៃតម្លៃស្រូវ ដែលជា ហេតុធ្វើឲ្យពួកគាត់ មិនអាចចំណេញបានប្រាក់ពីការ ប្រកបរបរកសិកម្ម អស់រយៈពេលជាច្រើនខែកន្លមកនេះ របស់ខ្លួន។ ដោយពួកគាត់បានអំពាវនាវ ដល់រដ្ឋាភិបាលកម្ពុជាមេត្តា ជួយដោះស្រាយនូវតម្លៃស្រូវ ឲ្យបានសមស្រប ដែលអាចឲ្យពួក គាត់ទទួលបានការចំណេញគួរសម ពីការប្រកបរបរចិញ្ចឹមជីវិត។

ប្រទេសកម្ពុជា មានផែនការនាំចេញអង្ករឲ្យបាន ១លានតោននៅឆ្នាំ២០១៥ ហើយបច្ចុប្បន្នធនាគារ នៅប្រទេសកម្ពុជា ក៏បាន ផ្តល់ការគាំទ្រផងដែរ ចំពោះវិស័យនេះ ដោយបានផ្តល់ប្រាក់កម្ចីទៅដល់រោងម៉ាស៊ីស្រូវ សម្រាប់ទិញស្រូវពីកសិករ។

តាមការគត់សម្គាល់ របស់អ្នកវិភាគខ្លះ បានឲ្យដឹងថា សព្វថ្ងៃនេះ ប្រជាកសិករបានលក់ស្រូវ ទៅឲ្យឈ្មួញវៀតណាម និងថៃ តាមច្រករបៀងច្រើនសែនតោន ខណៈការប្រមូលទិញពីឈ្មួញ ឬម៉ាស៊ីនស្រូវក្នុងស្រុកមិនទាន់មាន សមត្ថភាពប្រមូល ទិញ បានច្រើន៕

{jwplayer}http://111.92.240.170:81/dap-news/dap-video/rice-khmer-food.mp4&image=http://111.92.240.170:81/dap-news/dap-video/rice-khmer-food.jpg&width=400&height=300{/jwplayer}

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ប្រជាពលត្អូញត្អែរ ពីភាពយឺតយ៉ាវ និងយកលុយ ថ្លៃធ្វើអត្ត សញ្ញាណប័ណ្ណ តែអាជ្ញាធរបដិសេធ

$
0
0

ស្វាយរៀងៈ ប្រជាពលរដ្ឋក្នុងភូមិថ្មី ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានត្អូញត្អែរពីភាពយឺតយ៉ាវ នៃការ ធ្វើអត្តសញ្ញាណប័ណ្ណ ព្រមទាំងយកលុយពួកគាត់ថែមទៀតផង តែបញ្ហានេះ ត្រូវបានអាជ្ញាធរស្រុកមួយនេះថា ជាការមិនពិត។

លោក សុផល អាយុជាង ៣០ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិថ្មី ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានទូរ ស័ព្ទប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១២ថា រូបគាត់បានធ្វើអត្តសញ្ញាណ ប័ណ្ណតាំងពីខែតុលា មកម្ល៉េះ ពោលរយៈពេលជាង៣ខែហើយ តែមិនទាន់បានទទួលនៅឡើយទេ។ មិនតែ ប៉ុណ្ណោះ នៅពេលរកអត្តសញ្ញាណប័ណ្ណម្តងៗ មន្រ្តីនគរបាលតែងនិយាយថា ថ្ងៃនេះ ថ្ងៃនោះរហូត។

លោក សុផល បានបន្តថា នៅពេលរូបគាត់ទៅទារអត្តសញ្ញាណប័ណ្ណ មន្រ្តីនគរបាលតែងតែទារលុយថា ជាថ្នូរ ដើម្បីទទួលបានលឿន ហើយរហូតមកដល់ពេលនេះ គាត់បានចំណាយអស់ជាង១០ម៉ឺនហើយ ហើយកាលពី គាត់ទៅធ្វើ ក៏គេយកអស់ជិត៥ម៉ឺនផងដែរ។

ពាក់ព័ន្ធការចោទប្រកាន់នេះ អភិបាលស្រុកកំពង់រោទិ៍ លោក ពេជ្រ សុវណ្ណ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលថា មិនមានករណីដូច្នេះនោះទេ ហើយរហូតមកដល់ពេលនេះ រូបគាត់បានធ្វើអត្តសញ្ញាណប័ណ្ណបានជាង ២.០០០នាក់ហើយ ព្រមទាំងចែកជូនប្រជាពលរដ្ឋបាន ១.៦៧៤នាក់នៅក្នុងភូមិស្វាយទាហានថែមទៀតផង។

លោក ពេជ្រ សុវណ្ណ ក៏បានលើកឡើងផងដែរថា ប្រសិនបើប្រជាពលរដ្ឋចោទប្រកាន់ថា មានមន្រ្តីយកលុយថ្លៃធ្វើ អត្តសញ្ញាណប័ណ្ណ សុំឲ្យរាយការណ៍ទៅរូបគាត់ ព្រោះគាត់ក៏ចង់វែករកមុខជនខិលខូចបែបនេះដែរ។ លោកថ្លែង ថា «សូមប្រាប់ទៅប្រជាពលរដ្ឋដែលមានបញ្ហា សុំឲ្យគាត់ឡើងមកប្រាប់ខ្ញុំជាសម្ងាត់ ព្រោះខ្ញុំក៏ចង់ដឹងពួកខិលខូច នេះដែរ»។

លោកអភិបាលស្រុករូបនេះ បន្តថា គ្មានការយកលុយពីប្រជាពលរដ្ឋថ្លៃធ្វើអត្តសញ្ញាណប័ណ្ណនោះទេ តែមាន ពេលខ្លះប្រជាពលរដ្ឋ ដែលទៅធ្វើមិនចេះអក្សរ ហើយមន្រ្តីនគរបាលគ្មានពេលបំពេញឲ្យពួកគាត់នោះ គាត់ក៏រក បងប្អូនប្រជាពលរដ្ឋ ដែលចេះអក្សរជួយបំពេញបែបបទជូនពួកគាត់ គាត់ជូនសគុណគេ ៥០០ ទៅ១.០០០រៀល នោះពិតជាមានមែន។

លោកអភិបាលស្រុក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបញ្ហាទាំងអស់ឲ្យនាំគ្នាឡើងទៅជួបរូបគាត់ ដើម្បីគាត់ស្វែងរកកាពិត និងរកដំណោះស្រាយជូនពួកគាត់។

លោកអភិបាលស្រុកកំពង់រោទិ៍ បានឲ្យដឹងផងដែរថា ប្រជាពលរដ្ឋដែលត្រូវធ្វើអត្តសញ្ញាណថ្មី នៅក្នុងស្រុកកំពង់ រោទិ៍មានចំនួនជាង ៦ពាន់នាក់ ហើយមកដល់ពេលនេះ ធ្វើបានជាង២ពាន់នាក់ហើយ។ នៅសល់ជាង ៤ពាន់ នាក់ទៀត គ្រោងនឹងបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០១៣៕

លោកស្រី ហ៊ុន ម៉ាណា និងស្វាមី ផ្តល់ថវិកា ២លានរៀល និងសម្ភារៈ ជាច្រើនទៀត ដល់លោក ហោ ម៉ៅ

$
0
0

ភ្នំពេញៈ អំណោយប្រកបដោយសម្បុរសធម៌ របស់លោកស្រី ហ៊ុន ម៉ាណា អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ បាយ័ន និងស្វាមី ដែលមានថវិកា ២លានរៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត បានផ្តល់ជូនមន្រ្តី សន្តិសុខខណ្ឌមានជ័យ លោក ហោ ម៉ៅ និងភរិយាពិការ ដែលកំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងជីវភាព។  

អំណោយសង្រ្គោះទាំងអស់នេះ ត្រូវបានយកទៅប្រគល់ជូនដល់ផ្ទះ លោក ហោ ម៉ៅ នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ តាមរយៈលោក ប៊ុត ភីន ជំនួយការផ្ទាល់របស់ឯកឧត្ដម ឌី វិជ្ជា។

អំណោយ ដែលជាការសង្រ្គោះដ៏មានន័យនេះ  រួមមាន ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ត្រីខកំប៉ុង ៣យួរ ទឹកដោះ គោខ្លាឃ្មុំ ៥ ដុំ អង្ករ ៥០ គីឡូក្រាម និងថវិកាចំនួន ២លានរៀន។

ក្នុងឱកាលនោះផងដែរ លោក ហោ ម៉ៅ និងក្រុមគ្រួសារ មានសេចក្ដីត្រេកអរយ៉ាងអនេកកប្បការ ចំពោះអំណោយប្រកបដោយសប្បុរសធម៌ របស់លោកស្រី ហ៊ុន ម៉ាណា និងស្វាម៉ី និងបានបួងសួង ដល់វត្ថុស័ក្ដិក្នុង លោកឲ្យជួយតាមថែរក្សាលោកទាំងពីរ ឲ្យបានសេក្ដីសុខសប្បាយ រកស៊ីប្រកបកិច្ចអ្វី បានដូចបំណងប្រាថ្នា ឈ្នះ មាសត្រូវមកយាយី។

លោក ហោ ម៉ៅ មានអាយុ ៥២ឆ្នាំ ជាមន្ដ្រីសន្ដិសុខខណ្ឌមានជ័យ រស់នៅក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ ពោល គឺតាមបណ្ដោយច្រាំងទន្លេខាងជើងស្ពាន ព្រះមុនីវង្ស។ បច្ចុប្បន្នរស់នៅលើផ្ទះដែល មាន ទំហំ ៣គុណនឹង៤ម៉ែត្រ ជាមួយនឹង ភរិយាឈ្មោះ ឡេង សុវ៉ាន អាយុ ៥៤ ដែល មានជំងឺប្រចាំកាយ ថែមទាំង ពិការមួយចំហៀងខ្លួនទៀតរយៈពេល៦ឆ្នាំមកហើយ ព្រមទាំងចៅអាយុ ១៤ឆ្នាំម្នាក់ផងដែរ។

រូបគាត់និងភរិយាបានចាប់ដៃគ្នាកសាង ជីវិតដ៏លំបាកមួយនេះ តាំងពីឆ្នាំ១៩៧៩មក ម្ល៉េះ ដោយបានកូនចំនួន ៥នាក់ តែពេលនេះ កូនៗបានបែកចេញទៅរស់នៅរៀងៗខ្លួន អស់ហើយ ហើយពួកគេក៏មិនសូវជាមាន ជីវភាព ប្រសើរអីដែរ ព្រោះគាត់ក៏គ្មានអ្វីជា ដុំកំភួនផ្ដល់ឱ្យកូនៗគាត់នោះទេ។

លោក ហោ ម៉ៅ កាលពីឆ្នាំ ១៩៨៥ បានធ្វើជាកងជីវពល ហើយ នៅឆ្នាំ២០០៥ រូបគាត់បានចូលធ្វើជាសន្ដិសុខ ខណ្ឌមានជ័យ ហើយត្រូវសាលាខណ្ឌចាត់ មកឱ្យបំពេញការងារនៅលើផ្លូវបំបែកជា៤ លូ៥ ស្ថិតក្នុងសង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ ដោយឈរធ្វើជាសញ្ញាចរាចរណ៍សម្រួលការធ្វើដំណើរ របស់ប្រជាពលរដ្ឋកម្ពុជា អស់ រយៈពេល៦ឆ្នាំមកហើយ៕

DAP-News

DAP-News

DAP-News


លោក ទៀ បាញ់៖ កម្ពុជាត្រូវតែ ត្រៀមខ្លួន សម្រាប់ បម្រែបម្រួល នយោបាយ អន្តរជាតិ

$
0
0

ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិ នាយឧត្តសេនីយ៍ ទៀ បាញ់ បានថ្លែងថា កម្ពុជាត្រូវតែ ត្រៀមខ្លួនជានិច្ច ក្នុង ការដោះស្រាយ ឬសម្របសម្រួលការប្រឈមមុខនានា ដែលអាចកើតមានឡើងជាយថា ហេតុ នៅពេលដែល នយោបាយអន្តរជាតិមានការប្រែប្រួល។

នៅក្នុងឱកាសទទួលស្វាគមន៍កងវិស្វកម្មកម្ពុជា កងពលលេខ ៦០៣ ដែលទើបត្រឡប់បញ្ចប់បេសកកម្ម មនុស្ស ធម៌ក្រោមឆ័ត្ររបស់ UN នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១២ លោកឧបនាយករដ្ឋមន្រ្តី ឧត្តម សេនីយ៍ ផ្កាយមាស៤ ទៀ បាញ់ បានថ្លែងថា ក្នុងនាមជាប្រធានអាស៊ាន យើងបានរ៉ាប់រងតួនាទី ជាអ្នករៀបចំ និងធ្វើជា ប្រធាន នៃកិច្ចប្រជុំយ៉ាងច្រើន ដែលពុំធ្លាប់មាន ក្នុងនោះកម្ពុជាដណ្តើមបានជោគជ័យយ៉ាងខ្លាំង ក្នុងនាមជាមគ្គុ ទ្ទេសក៍ដឹកនាំប្រជុំកំពូលអាស៊ាននានា។

លោកឧបនាយករដ្ឋមន្រ្តីបន្តថា ទំនាក់ទំនងអន្តរជាតិនាពេលបច្ចុប្បន្ននេះ បានឈានមកដល់ដំណាក់កាលមួយ ដែលមានលក្ខណៈប្រែប្រួលយ៉ាងខ្លាំង ដោយសារតែឆ្នាំ២០១២-២០១៣ មានសភាពការណ៍ធំៗ ស្មុគស្មាញបាន កើតឡើងព្រមៗគ្នានៅតំបន់សមុទ្រចិនខាងត្បូង សមុទ្រចិនខាងកើត បច្ច័យនៃទំនើបកម្មបច្ចេកវិទ្យា និងផលប៉ះ ពាល់ពីទ្វីបផ្សេងៗ ជាពិសេសដោយសារតែលទ្ធភាព នៃការប្រែប្រួលរបស់នយោបាយការបរទេស នៃមហា អំណាចពីរសំខាន់ៗក្នុងពិភពលោក។

លោកនាយឧត្តមសេនីយ ទៀ បាញ់ បានសង្កត់ធ្ងន់ថា «នៅពេលនយោបាយអន្តរជាតិមានការប្រែប្រួលបែបនេះ ទំនាក់ទំនងនៅក្នុងតំបន់ ក៏ប្រាកដជាមានការប៉ះពាល់មិនខាន ហើយកម្ពុជាក៏ត្រូវតែត្រៀមខ្លួនផងដែរ ក្នុងការ ដោះស្រាយ ឬសម្របសម្រួលការប្រឈមមុខនានា ដែលអាចកើតមានឡើងជាយថាហេតុ»។

ជាការទប់ស្ថានការណ៍អាក្រក់ណាមួយ នាយឧត្តមសេនីយ៍ ទៀ បាញ់ បានថ្លែងថា ក្រសួងការពារជាតិកម្ពុជាបាន គោរពតាម និងអនុវត្តយ៉ាងត្រឹមត្រូវនូវគោការណ៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន គឺ គោលការណ៍ «កាត់បន្ថយជម្លោះ គ្រប់គ្រងតំបន់ជម្លោះ និងបង្កើនកិច្ចសហប្រតិបត្តិការ»៕

DAP-News

បើកហាង លក់កាហ្វេ បង្កប់ការរកស៊ីផ្លូវភេទ សមត្ថកិច្ច ចុះបង្ក្រាប ឃាត់ខ្លួនជិត១០នាក់

$
0
0

ភ្នំពេញ៖ កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ដោយមានការឯកភាព ពីតំណាង អយ្យការ អមសាលា ដំបូងរាជធានី ភ្នំពេញ កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ បានចុះទៅឆែកឆេរ និងបង្ក្រាប ហាងលក់ កាហ្វេ មួយកន្លែង ដែលបង្កប់ ការរកស៊ីផ្លូវភេទ ស្ថិតនៅតាម ផ្លូវលេខ៩៨ សង្កាត់វត្តភ្នំពេញ ខណ្ឌដូនពេញ ដោយឃាត់ខ្លួន មនុស្ស ជិត១០នាក់ ក្នុងនោះមាន ទាំងម្ចាស់ហាង និងស្រ្តី រកស៊ីផ្លូវភេទ។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ច អាវុធហត្ថ បានឲ្យដឹងថា ក្នុងប្រតិបត្តិការ ខាងលើនេះ ធ្វើឡើង ក្រោយពីមាន ប្រភពព័ត៌មានថា ហាងលក់កាហ្វេ នេះបាន លួចលាក់ ការរកស៊ីផ្លូវភេទ ពោលនារី ដែលបម្រើការងារ នៅក្នុងហាងនោះ គឺអតិថិជន អាចយកទៅ រួមភេទបាន នៅពេលឲ្យ លុយពេញថ្លៃ ។

សមត្ថកិច្ចបានបន្តថា មនុស្សជិត១០នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះ មានទំាំង ម្ចាស់ហាង និងនារី រកស៊ី ផ្លូវភេទ ភាគច្រើនជា ជនជាតិវៀតណាម។

ទាក់ទងនិង បញ្ហានេះ ប្រធាន ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស នៃទីបញ្ជាការ អាវុធហត្ថ រាជធានីភ្នំពេញ មិនទាន់អាច សុំការបញ្ជាក់ លំអិតនៅឡើយទេ ដោយទូរស័ព្ទលើកទី១ លោកជាប់រវល់ នៅតាមផ្លូវ និងទូរស័ព្ទ លើកទី២ លោកមិនលើក ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ ដែលធ្លាប់ចូលរួម ទៅផឹកកាហ្វេ ក្លែមតាមរយៈ ចំណីភ្លែកមើល សាច់សស្គុះ របស់នារីបម្រើ នៅក្នុងហាងនោះ បាននាំគ្នានិយាយថា មិនមានតែហាង កាហ្វេខាងលើនេះទេ ដែលរកស៊ី បង្កប់ផ្លូវភេទ ប៉ុន្តែហាងកាហ្វេ តាមផ្លូវលេខ៩០ និង៩៨ ក្នុងសង្កាត់វត្តភ្នំ ក៏សង្ស័យ លួចបង្កប់រកស៊ីផ្លូវ ភេទផងដែរ ដូច្នេះប្រជាពលរដ្ឋ សង្ឃឹមថា សមត្ថកិច្ច និងចុះទៅស្រាវជ្រាវ ចំពោះបញ្ហានេះ ។

ដោយឡែក មនុស្សជិត១០នាក់ ដែលសមត្ថកិច្ច អាវុធហត្ថ ធ្វើការឃាត់ខ្លួននោះ ត្រូវបានដោះលែងប៉ុន្មាននាក់ ហើយបញ្ជូនខ្លួន ទៅកាន់តុលាការ ប៉ុន្មាននាក់ នោះឡើយ៕

អាហ្វហ្គានីស្ថាន និង តាលីបង់ ជួបពិភាក្សាគ្នា នៅបារំាង

$
0
0

ប៉េកាំង៖ យោងតាម ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយនៅថ្ងៃសៅរ៍ ទី២២ ខែធ្នូ ឆ្នាំ២០១២ នេះថា មន្ត្រីមកពី រដ្ឋាភិបាល អាហ្វហ្គានីស្ថាន និង ក្រុមចលនាតាលីបង់ ព្រមទាំង ភាគីមួយចំនួនទៀត បានប្រជួបប្រជុំគ្នាហើយ ដើម្បីពិភាក្សា គ្នាអំពីអនាគតរបស់ប្រទេស ដែលធ្លាប់បានញាំញីសង្គ្រាមមួយនេះ ហើយកិច្ចប្រជុំនោះដែរ បានធ្វើឡើងនៅភាគខាងជើង ប្រទេសបារំាង។

កិច្ចប្រជុំពេលនេះ បានកើតឡើង បន្ទាប់ពីមានការប្រកាសថា កងកម្លាំងអង្គការណាតូ នឹង ត្រូវដកចេញទាំងអស់នៅឆ្នាំ ២០១៤ ពីប្រទេសអាហ្វាហ្គានីស្ថាន។ នេះជាលើកទីមួយហើយ ដែលមានតំណាងមកពីក្រុមតាលីបង់, ក្រុមប្រឹក្សាសន្តិភាព ជាន់ខ្ពស់របស់អាហ្វហ្គានីស្ថាន, និង សម្ព័ន្ធមិត្តភាគខាងជើងដទៃទៀត បានចូលរួមពិភាក្សាគ្នា ហើយដែលពួកគេក៏ធ្លាប់បាន វាយប្រហារតាលីបង់ ជាច្រើនឆ្នាំកន្លងមកផងដែរ។

គួរបញ្ជាក់ផងដែរថា ការជួបប្រជុំពេលនេះ ជាការរៀបចំឡើងដោយ មជ្ឈមណ្ឌលស្រាវជ្រាវ ជាយុទ្ធសាស្ត្រ ដែលមាន មន្ត្រីមកពីក្រុមសម្ព័ន្ធ តាមដានអន្តរជាតិ ស៊ីងថាង ជាអ្នករៀបចំ និង ត្រួតពិនិត្យ ហើយ ពួកគេបាន អះអាងថា នេះជា កិច្ចពិភាក្សា ប្រកបដោយការបើកទូលាយ ដោយមិនមែនជាបង្កើតនូវ នយោបាយចំបាច់ណាមួយនោះឡើយ។

ជាងនេះទៅទៀត កិច្ចប្រជុំ នឹងស្វែងរកផល ប្រយោជន៍សម្រាប់តំណាង មកអាហ្វហ្គានីស្ថាន ទាំង ២០នាក់ តាមដែលអាចធ្វើ ទៅរួច ដោយត្រូវ គេចចេញពីសម្ពាធ នៃជីវិតនយោបាយរបស់ អាហ្វហ្គានីស្ថាន។ ដោយឡែកតំណាងពី រដ្ឋាភិបាលបារំាង ចំនួន ១០នាក់ ក៏បានចូលរួមសម្របសម្រួល ក្នុងកិច្ចប្រជុំនេះដែរ៕

www.dap-news.com

ប្រជាពលរដ្ឋពីរឃុំ ក្នុងស្រុកកោះធំ ៣.៨៣២នាក់ ទទួលបានអត្ត សញ្ញាណប័ណ្ណថ្មី

$
0
0

កណ្តាលៈ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រធានគណៈពង្រឹងមូលដ្ឋានស្រុកកោះធំ អមដោយគណៈពង្រឹង ស្រុក និងឃុំ ជាច្រើននាក់ នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែធ្នូ ឆ្នាំ២០១២ បានអញ្ជើញចុះចែកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរគំរូថ្មី ដល់ប្រជាពលរដ្ឋចំនួន ៣.៨៣២នាក់ នៅក្នុងឃុំសំពៅពូន និងឃុំព្រែកស្តី ក្នុងស្រុកកោះធំ ខេត្ត កណ្តាល។

ប្រជាជនដែលទទួលបានអត្តសញ្ញាណប័ណ្ណថ្មីនេះ មកពីឃុំសំពៅពូន ចំនួន ១.៩៥៥នាក់ និងឃុំព្រែកស្តីចំនួន ១.៨៧៧នាក់។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល នៅក្នុងឱកាសនោះ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ដែលទើបទទួលបាន អត្តសញ្ញាណប័ណ្ណថ្មី ត្រូវចេះទុកដាក់ ថែរក្សាឲ្យបានល្អ សម្រាប់យកទៅប្រើប្រាស់តាមតម្រូវការផ្សេងៗ ហើយ ពេលបាត់បង់ត្រូវជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានចៀសវាងករណីភ័ន្តច្រឡំផ្សេងៗ ដែលនាំឲ្យមានគ្រោះថ្នាក់ ខ្លួន។

ឆ្លៀតក្នុងឱកាសនោះ លោកប្រធានគណៈពង្រឹងការងារស្រុកកោះធំ ក៏បានរំលឹក ពីការអភិវឌ្ឍនានានៅថ្នាក់ជាតិ ក៏ដូចជាតាមមូលដ្ឋានរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ជាពិសេសថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនបាយចាស់សកម្មភាពថ្មី ដោយចាត់ឲ្យយុវជន ស្ម័គ្រចិត្តសម្តេចតេជោ ចុះវាស់វែងដីធ្លីជូនប្រជាជន ដែលជាបញ្ហា និងក្តីកង្វល់របស់ប្រជាពលរដ្ឋ ដែលមានតាំង ពីយូរលង់មកហើយនោះ។

លោក ស៊ុន ចាន់ថុល ក៏មិនភ្លេចលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការធ្វើឯកសារផ្សេងៗ ជូនប្រជាជន ជាពិសេសអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ដើម្បីយកទៅប្រើប្រាស់ ក្នុងការងារផ្សេងៗ។ លោកក៏ បានអំពាវនាវឱ្យប្រជាជនបន្តគាំទ្រគណបក្សប្រជាជន ដើម្បីផ្តល់ឱកាសឲ្យសម្តេចតេជោបន្តដឹកនាំ និងអភិវឌ្ឍន៍ ប្រទេសជាតិ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

សម្ពោធហាង LG ថ្មី ក្រោមអធិតីភាព លោកឧបនាយក រដ្ឋមន្រ្តី សុខ អាន

$
0
0

ភ្នំពេញៈ ក្រុមហ៊ុន ជីហ្គៀ (G Gear) ដែលជាក្រុមហ៊ុនចែកចាយ ផលិតផលម៉ាក LG នៅក្នុង ប្រទេស កម្ពុជា នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១២ បានបើកសម្ពោធ ហាងទំនើបថ្មី របស់ខ្លួន ដ៏ធំមួយ ឈ្មោះថា “ LG Brand Shop” ដែលជាហាងធំមួយ នៅតំបន់ អាស៊ីអាគ្នេយ៍ នៅតាមបណ្តោយ ផ្លូវព្រះមុនីវង្ស ។

ពិធីនេះ បានប្រារព្ធឡើង ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី និងលោកស្រីអាយ អានី សុខអាន, លោកឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត ព្រមទាំង ឥស្សរជនជាន់ខ្ពស់ អ្នកមុខអ្នកការ ជាច្រើនរូបទៀត ។

លោក សុខ ពិសិដ្ឋ  អគ្គនាយក ក្រុមហ៊ុន G Gear Co.,Ltd បានមានប្រសាសន៍ថា ក្រុមហ៊ុន ជីហ្គៀ បានបង្កើតឡើងពីឆ្នាំ២០១១ កន្លងទៅ ដោយ ទទួលសិទ្ធ ចែកចាយ ផ្តាច់មុខ នូវទូរស័ព្ទ និង Monitor ម៉ាកLG របស់សាធារណរដ្ឋកូរ៉េ ដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងការបង្កើត បច្ចេកវិទ្យា IPS សម្រាប់ អេក្រង់ទូរស័ព្ទ និងទូរទស្សន៍ ដែលមានពន្លឺពណ៌ធម្មជាតិ ល្អប្រណិត រួមទាំង បច្ចេកវិទ្យា LTE (4G) & CINEMA 3D ។ លោកបន្ថែមថា ការប្រឹងប្រែងច្នៃប្រឌិត បង្កើតថ្មីទាំងនេះ សម្តៅចូលរួម ក្នុងការបង្កើត ឱ្យមានឧបករណ៍ ទំនើបផ្នែកព័ត៌មានវិទ្យា សម្រាប់ផ្នែកសហគមន៍អ្នកធុរៈកិច្ច និង ប្រជាពលរដ្ឋទូទៅ ក្នុងការសម្រួលការងារ ផ្នែកអាជីវកម្ម ទំនាក់ទំនង ក្នុងជីវភាពប្រចាំថ្ងៃ ការស្រាវជ្រាវ ក្នុងទិសដៅអប់រំ និងសិក្សាធិកា នៅក្នុងក្របខ័ណ្ឌ នៃការជួយ់អភិវឌ្ឍន៍ វិស័យព័ត៌មានវិទ្យា ដែលរាជរដ្ឋាភិបាល កម្ពុជា កំពុងតែជំរុញ ក្រោមការចង្អុលទិស ដ៏ឈ្លាសវៃ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋាមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ការចូលរួមចំណែកនេះ ពិតជានឹងក្លាយទៅជា ចលនាមួយ បន្ថែមទៀត សម្រាប់ពន្លឿន ទីផ្សារព័ត៌មានវិទ្យា របស់ប្រទេសកម្ពុជា ឱ្យកាន់តែខិតទៅជិត ប្រទេសអភិវឌ្ឍឯទៀតៗ ក្នុងតំបន់ និងពិភពលោក ។

លោក Michael Jung អគ្គនាយក ក្រុមហ៊ុន LG Electronic ប្រចាំប្រទេសថៃ បានឱ្យដឹងថា អិល ជី អេឡិចត្រូនិក បានឈានចូលទីផ្សារកម្ពុជា តាំងពីឆ្នាំ២០០៧ ។ រយៈពេលជា៥ឆ្នាំមកនេះ យើងទទួលបាន ជោគជ័យ យ៉ាងខ្លាំង ក្នុងការពង្រីកបណ្តាញ និងសកម្មភាព អាជីវកម្ម និងចែកចាយ ធំទូលាយ ទូទាំង ប្រទេសកម្ពុជា ។ លោកបន្ថែមថា បច្ចុប្បន្ន ទូរទស្សន៍ Cinema 3D និងម៉ាស៊ីន បោកម៉ាក អិល ជី ទទួលចំណាត់ថា្នក់លេខ១ នៅក្នុងប្រទេសកម្ពុជា ។ អិល ជី កំពុងតែព្យាយាម ប្រែក្លាយទៅជានិមិត្តសញ្ញា ដែលមានគុណតម្លៃ និងពេញនិយមជាងគេ នៅកម្ពុជា ។ លោកក៏បានបង្ហាញ ភាពរីករាយចំពោះហាង LG Brand Shop ដ៏ទំនើបនេះផងដែរ ។

លោកឧបនាយករដ្ឋមន្រ្តី សុខ អាន បានស្វាគមន៍ និងកោតសរសើរ ចំពោះក្រុមហ៊ុន ក្រុមហ៊ុន G Gear និងក្រុមហ៊ុន LG Electronic ប្រចាំប្រទេសថៃ ដែលបានសម្រេចបង្កើត ហាងទំនើបដ៏ធំបំផុតមួយ នៅកម្ពុជា ។ លោកមានប្រសាសន៍ថា “ ខ្ញុំយល់ថា ការដែលក្រុមហ៊ុន LG Electronic និង ក្រុមហ៊ុន ជីហ្គៀ បានសម្រេចបើក ហាងលក់បច្ចេកវិទ្យា ទំនើបថ្មីមួយ នៅកម្ពុជា គឺជាការសម្រេចចិត្ត ដ៏ត្រឹមត្រូវមួយ តាមស្ថានភាពជាក់ស្តែង នាពេលបច្ចុប្បន្ន របស់កម្ពុជា ព្រោះថា ជំហ៊ានថ្មីនេះ បានធ្វើឡើងស្របពេលដែល កម្ពុជា ទទួលបាន កេរិ៍្តឈ្មោះល្បីល្បាញ នៅលើពិភពលោក” ៕

គួរបញ្ជាក់ថា ក្នុងកម្មវិធីសម្អោធហាងថ្មីនេះ ក្រុមហ៊ុន ជីហ្គៀ ក៏បានបង្ហាញទូរទស្សន៍ 3DUltra HD 84inch  ដែលជាទូរទស្សន៍ ទំនើបចុងក្រោយរបស់ LG ផងដែរ ។ មិនតែប៉ុណ្ណោះ កម្មវិធីនេះ ក៏មានការលក់ បញ្ចុះតម្លៃ ជាមួយការចាប់ រង្វាន់ផ្សងសំណាង ដល់អតិថិជន ដែលបានចូលរួមទស្សនា និងជាវផលិតផល ក្នុងហាងថ្មីនេះ ពីថ្ងៃទី២២-២៣ ខែធ្នូ ឆ្នាំ២០១២ ផងដែរ ៕  

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

អាហ្សង់ទីន បដិសេធ ការដាក់ឈ្មោះ របស់អង់គ្លេស ក្នុងជម្លោះ នៅអង់តាកទិច

$
0
0

ប៊ុយណូសែរ៖ ប្រទេសអាហ្សង់ទីន កាលពីថ្ងៃសុក្រ ទី២១ ខែធ្នូ បានថ្កោលទោសចំពោះ ការសម្រេចចិត្ត របស់ ចក្រភពអង់គ្លេស ក្នុងការដាក់ឈ្មោះទឹកដីនៅតំបន់ អង់តាកទិចថា «ដែនដីរបស់ម្ចាស់ក្សត្រី អែលលី ស្សាប៊ែដ ដែលនឹងផ្តល់កត្តិយស ឲ្យម្ចាស់ក្សត្រី អែលលីស្សាប៊ែដទីពីរ។

យោងតាម ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី២២ ខែធ្នូ ឆ្នាំ២០១២ ដោយផ្អែក សេចក្តីថ្លែង របស់ក្រសួងការបរទេស អាហ្សង់ទីនថា «អាហ្សង់ទីនសូមធ្វើការ បដិសេធ យ៉ាងដាច់អហង្កា ចំពោះការសម្រេចចិត្ត ដាក់ឈ្មោះនេះ នៅក្នុងតំបន់ដែលជាផ្នែក មួយក្នុងទ្វីបអង់តាកទិច និងជាបូរណ ភាពទឹកដីរបស់អាហ្សង់ទីន»។

នៅក្នុងសេចក្តីថ្លែងនោះបានឲ្យដឹងថា នៅក្នុងការដាក់ឈ្មោះនេះដែរ គឺជាការរំលោភ បំពាន មួយដល់ សន្ធិសញ្ញាអង់តាកទិច ដែលបានចុះហត្ថលេខា កាលពីពាក់កណ្តាលទសវត្សរ៍មុន ដោយប្រទេសជាច្រើន រួមមានអង់គ្លេស និងអាហ្សង់ទីន។

រដ្ឋាភិបាលអាហ្សង់ទីន បានដាស់តឿនទៅអគ្គរដ្ឋទូតអង់គ្លេសថា ខ្លួនសូមធ្វើការប្រឆំាង ជាដាច់ខាត ក្នុង ភាពជាម្ចាស់បូរណភាព របស់អង់គ្លេសណាមួយ ក្នុងទឹកដីអង់តាកទិច។

គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធទៅនឹងការប្រឆំាងយ៉ាងដាច់ខាត ពីសំណាក់ប្រទេសអាហ្សង់ទីន នេះដែរ កាលពីថ្ងៃអង្គារ ចក្រភពអង់គ្លេសបានដាក់ឈ្មោះទឹកដីភាគខាងត្បូង ដែលគេតែង តែហៅថា បូរណភាព ទឹកដីអង់តាកទិចរបស់អង់គ្លេសនេះជា ទឹកដីរបស់ម្ចាស់ក្សត្រី អែលលីស្សាប៊ែដ ហើយបូរណភាពទឹកដី អង់តាកទិច ជាដែនដីដែលទាមទារ ជាផ្លូវការលើក ដំបូង ដែលបានធ្វើឡើង កាលពីឆ្នាំ១៩០៨ផងដែរ៕

www.dap-news.com

សកម្មជនយុវជន ក្រសួងបរិស្ថាន បើកការប្រកួត បាល់ទះដើម្បីពង្រឹង សាមគ្គីភាព ផ្ទៃក្នុង (Video Inside)

$
0
0

តាកែវ៖ ក្រុមសកម្មជនយុវជន ក្រសួងបរិស្ថាន រួមជាមួយ ក្រុមយុវជន គណបក្សប្រជាជនប្រចាំស្រុកសំរោង ខេត្តតាកែវ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១២ បានរៀបបើកការប្រកួតបាល់ទះដណ្តើមពានរង្វាន់៧មករា ស្រុកសំរោង ២០១៣ ក្នុងគោលបំណងរឹតចំណងសាមគ្គីភាពផ្ទៃក្នុង របស់ក្រុមយុវជនគណបក្សប្រជាជន នៃក្រសួងបរិស្ថាន និងក្រុមយុវជនគណបក្សប្រជាជន នៅស្រុកសំរោង ខេត្តតាកែវ។

ពិធីនេះបើកការប្រកួតនេះ បានធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាអង្គលង្គញ់ ក្នុងស្រុកសំរោង ខេត្ត តាកែវ ដោយមានការចួលរួមជា អធិបតីភាពពីសំណាក់ លោក ម៉ុក ច័ន្ទករុណា (កូនប្រុសរបស់លោកទេសរដ្ឋ មន្រ្តី ម៉ុក ម៉ារ៉េត) ប្រធានក្រុមសកម្មជនយុវជនក្រសួងបរិស្ថាន លោក ញេប លី ប្រធានគណៈពង្រឹងគណបក្ស ប្រជាជនចុះជួយស្រុកសំរោង លោក ប្រាក់ មុនី អភិបាលរងស្រុកសំរោង និងមន្រ្តីពាក់ព័ន្ធរបស់ក្រសួងបរិស្ថាន ស្រុកសំរោង ព្រមទាំងក្រុមយុវជនជាច្រើននាក់ផ្សេងទៀត។

លោក ម៉ុក ច័ន្ទករុណា បានថ្លែងនៅក្នុងឱកាសនោះថា ការរៀបចំការប្រកួតបាល់ទះនេះ ធ្វើឡើងក្នុងគោលបំ ណងអបអរសាទរខួបទី៣៤ទិវាជ័យជម្នះថ្ងៃ៧ មករា ដែលជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋខ្មែរទូទាំង ប្រទេស ដែលបានរួចផុតពីសម័យប៉ុលពត និងជាថ្ងៃដួលរលំទាំងស្រុង នៃរបបខ្មែរក្រហម ក្រោមការតស៊ូ និង រំដោះប្រទេសជាតិ ពីក្រុមយុវជនរណសិរ្សសង្រ្គោះជាតិកម្ពុជា ជាពិសេសថា្នក់ដឹកនាំរបស់គណបក្សប្រជាជន កម្ពុជា ដែលមានសម្តេចទាំង៣ជាប្រមុខ។

លោកបានបន្តទៀតថា ការប្រកួតបាល់ទះនេះ ធ្វើឡើងដើម្បីបង្កើតសាមគ្គីភាពផ្ទៃក្នុង របស់ក្រុមយុវជន  និង ជាពិសេស ដើម្បីអូសទាញក្រុមយុវជនឲ្យជៀសផុតនូវការប្រព្រឹត្តិអំពើឧបាយមុខផ្សេងៗ ដូចជា បងធំ បងតូច និងបញ្ហាគ្រឿងញៀនជាដើម។

លោក ម៉ុក ច័ន្ទករុណា បានគូសបញ្ជាក់ថា ការប្រកួត បាល់ទះនេះ មិនមែនធ្វើឡើង ដើម្បីឈ្នះចាញ់ ឫដើម្បីពាន រង្វាន់នោះទេ ពោលក្នុងគោលបំណងរឹតចំណងសាមគ្គីភាពរវាងក្រុមយុវជន គណបក្សប្រជាជនថា្នក់កណ្តាល និង ក្រុមយុវជន នៅតាមបណ្តាស្រុកឲ្យរឹងមាំថែមទៀត។

បើតាមអ្នករៀបចំការប្រកួតក្រុមកីឡាករ ដែលចូលរួម ប្រកួតមានចំនួន ១២ក្រុម ហើយធ្វើឡើង ក្នុងរយៈពេល៥ ថ្ងៃ ដោយចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១២ ហើយប្រកួតផ្តាច់ព្រ័ត្ត្រធ្វើឡើងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៣។

សម្រាប់ក្រុម ដែលទទួលបានចំណាត់ថ្នាក់លេខ១ នឹងទទួលបានប្រាក់ ៤០ម៉ឺនរៀល លេខ២ នឹងទទួលបាន ប្រាក់ចំនួន៣០ម៉ឺនរៀល និងលេខ៣ ទទួលបាន ប្រាក់ចំនួន២០ម៉ឺនរៀល ព្រមទាំង សម្ភារៈកីឡា ជាច្រើនផ្សេង ទៀត៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

{jwplayer}http://111.92.240.170:81/dap-news/dap-video/Takeo.mp4&image=http://111.92.240.170:81/dap-news/dap-video/Takeo.jpg&width=400&height=320{/jwplayer}

លោក ម៉ុក ច័ន្ទករុណា ជំរុញឲ្យយុវជន លេងកីឡា ពេលទំនេរ ដើម្បីជៀសផុត ពីអំពើអបាយមុខ (Video Inside)

$
0
0

តាកែវ៖ ប្រធានក្រុមសកម្មជនយុវជនក្រសួង បរិស្ថាន លោក ម៉ុក ច័ន្ទករុណា បានជំរុញឲ្យយុវជនទាំងអស់នាំគ្នា យកពេលទំនេរមកលេងកីឡាផ្សេងៗ ព្រោះកីឡានាំមកនូវសុខភាពល្អ មិត្តភាព និងសន្តិភាព ជាពិសេសជួយឲ្យ យុវជនសសរទ្រូងជ្រោងសង្គមជាតិ ចៀសផុតពីអំពើអបាយមុខនានា។

ថ្លែងនៅក្នុងឱកាសបើកការប្រកួតបាល់ទះពានរង្វាន់៧មករា ស្រុងសំរោង ឆ្នាំ២០១៣ លោក ម៉ុក ច័ន្ទករុណា ដែលគេដឹងថា ជាកូនប្រុសរបស់លោកទេសរដ្ឋមន្រ្តី ម៉ុក ម៉ារ៉េត នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែធ្នូ ឆ្នាំ២០១២ បានជំរុញ ឲ្យយុវជនទាំងអស់ត្រូវចេះរួមសាមគ្គីគ្នា ដើម្បីរួមចំណែកកសាងសង្គមជាតិ ជាពិសេសនៅពេលទំនេរ ពីការសិក្សា និងការងារ ត្រូវចាប់អារម្មណ៍លើការ លេងកីឡា ព្រោះកីឡាមិនត្រឹមតែនាំមកនូវសុខភាពល្អនោះទេ វាជួយឲ្យ មានចំណងមិត្តភាពល្អ ជាពិសេសចៀស ឆ្ងាយពីគ្រឿងញៀន ក៏ដូចជាល្បែងពាលាអាវ៉ាសែ។

លោក ប្រាក់ មុន្នី អភិបាលរងស្រុកសំរោង បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យ ដោយគាំទ្រនូវការ បង្កើតឲ្យមានការប្រកួតកីឡាបាល់ទះនេះ ព្រោះវាជួយឲ្យក្រុមយុវជនទាំងក្រៅសាលា និងក្នុងសាលា ឈប់ផឹកស៊ី ដើរលេង វាយតប់គ្នា បងតូចតូចបងធំ ជាពិសេសនោះ គឺចៀសផុតពីការសេព និងជួញដូរថ្នាំញៀន ដែលប៉ះពាល់ យ៉ាងធំ ដល់គោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

យុវជន កន សុធាដែត ដែលជាក្រុមបាល់ទះមកពីឃុំស្លា បានថ្លែងថា ទោះបីជាក្រុមខ្លួនទទួលបរាជ័យនៅថ្ងៃបើក ការប្រកួតក៏ដោយ ក៏រូបគេនៅតែសប្បាយចិត្ត ហើយការប្រកួតនេះ ទោះបីចាញ់ ឬឈ្នះក៏ដោយ ក៏មិនធ្វីដែរ ព្រោះ វាជាការប្រកួតមិត្តភាព។

យុវជន កន សុធាដែត បានថ្លែងបន្តថា រូបគេចេះលេងកីឡាបាល់ទះនេះ រយៈពេលជាងមួយឆ្នាំមកហើយ។ មូល ហេតុ ដែលរូបគេចូលចិត្តលេងកីឡា ព្រោះវាជួយឲ្យរូបមានសុខភាពល្អ ជាពិសេសនោះមិនសូវអផ្សុកនៅពេល ទំនេរពីការងារ និងការសិក្សា។

យុវជន កែវ ភិរម្យ អាយុ ២៧ឆ្នាំ ជាក្រុមកីឡាករមកពីឃុំជម្រះពេន ក៏បានថ្លែងមិនខុសពីយុវជន កន សុធាដែត ដែរ គេថា រូបគេចេះលេងកីឡានេះរយៈពេល១៤ឆ្នាំមកហើយ។ ការចូលចិត្តលេងកីឡាបាល់ទះនេះ ដោយសារ តែវានាំឲ្យរូបគេមានសុខភាពល្អ និងជួយឲ្យសប្បាយថែមទៀតផង។

បន្ទាប់ពីការទទួលជ័យជម្នះនៅថ្ងៃជុំទី១ ដោយបំពាក់ក្រុមបាល់ទះមកពីឃុំស្លា កែវ ភិរម្យ បានសម្តែងការ សប្បាយចិត្តជាខ្លាំង ហើយរូបគេសង្ឃឹមថា ក្រុមរបស់អាចឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ។

សូមបញ្ជាក់ថា ក្រុមសកម្មជនយុវជនក្រសួងបរិស្ថាន សហការជាមួយក្រុមយុវជនស្រុកសំរោង បានបង្កើតការ ប្រកួតបាល់ទះពានរង្វាន់«៧មករា ស្រុកសំរោង ឆ្នាំ២០១៣» ដោយមានការឧបត្ថម្ភពីលោក ទេសរដ្ឋមន្រ្តី ម៉ុក ម៉ា រ៉េត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះពង្រឹងស្រុកសំរោង។ ការប្រកួតនេះ មានកីឡាករចំនួន ១២ក្រុម ដែលជាយុវជនមកឃុំទាំង១១ ក្នុងស្រុកសំរោង និងមួយក្រុមទៀត ជាក្រុមយុវជនស្រុកសំរោង។

ការប្រកួតនេះ ចាប់ផ្តើមពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១២ ហើយប្រកួតផ្តាច់ព្រ័ត្រនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៣ ចំ ពោះក្រុម ដែលទទួលបានចំណាត់ថ្នាក់លេខ១ ទទួលបានថវិកាលើកទឹកចិត្ត៤០ម៉ឺនរៀល ក្រុមលេខ២ ទទួល បានថវិកា ៣០ម៉ឺនរៀល រីឯក្រុមលេខ៣ ទទួលបានថវិកា២០ម៉ឺន ព្រមទាំងសម្ភារៈកីឡាបាល់ទះមួយចំនួន ទៀត៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

{jwplayer}http://111.92.240.170:81/dap-news/dap-video/Takeo-Football.mp4&image=http://111.92.240.170:81/dap-news/dap-video/Takeo-Football.jpg&width=500&height=350{/jwplayer}

ដាក់ប្រព័ន្ធលូ ជំហានទី២ តាមបណ្តោយផ្លូវ ២១៧ ចំការដូង

$
0
0

ភ្នំពេញ : ដោយមានការចង្អុលបង្ហាញ ពីលោក កែប ជុតិមា អភិបាល រាជធានីភ្នំពេញ ក្នុងការ ថែទាំ ហេដ្ឋារចនាសម្ព័ន្ធ ក្នុង រាជធានី ភ្នំពេញ ដូចជាផ្លូវថ្នល់នេះជាដើម និងការណែនាំរបស់ លោក នុត ពុធដារ៉ា អភិបាល ខណ្ឌដង្កោ ប្រព័ន្ធលូមេ មួយខ្សែ ដែលមានមុខកាត់ ទំហំ ១ម៉ែត្រ ប្រវែង ជាង១០០០ម៉ែត្រ ត្រូវបាន អាជ្ញាធរខណ្ឌដង្កោ ដំណើរ ការស្ថាបនា ដើម្បីរំដោះការ ជន់លិចផ្លូវ។

កាលពីរសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ សាលាខណ្ឌដង្កោ បានបើក កិច្ចប្រជុំពិភាក្សាជាមួយ ប្រជាពលរដ្ឋ លើគម្រោង ដាក់ប្រព័ន្ធលូមេជំហានទី២ តាមបណ្តោយផ្លូវលេខ២១៧ ហៅផ្លូវចំការដូង ក្រោមវត្តមានលោក តិមា សោភា អភិបាលរងខណ្ឌ ដង្កោ និងលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ ព្រមទាំង មានការចូលរួមពីមន្រ្តីជំនាញ ដែលមានការពាក់ព័ន្ធ និងប្រជា ពលរដ្ឋ ដែលរស់នៅ អមសងខាងផ្លូវផងដែរ។

លោក តិមា សោភា អភិបាលរងខណ្ឌដង្កោ បានមានប្រសាសន៍ថា នេះជាជំហានទី២ហើយ ដែលកាលពីជំហានទី១ ក្រុម ការងារស្ថាបនាបាន ទទួលជោគជ័យ ក្នុងគម្រោង ៥០បូក៥០។ លោកអភិបាលរងខណ្ឌ តិមា សោភា បានបន្តថា នៅក្នុង ជំហានទី២ នេះ គម្រោងដាក់ប្រព័ន្ធលូមេ មានទំហំមុខកាត់ ១ម៉ែត្រ ដាក់នៅខាងកើតផ្លូវលេខ២១៧ មានប្រវែង ជាង១០០០ម៉ែត្រ ជាគម្រោង ៥០បូក៥០ មានន័យថា រដ្ឋនិងប្រជាជន។

លោក តិមា សោភា និងលោក ប្រាជ្ញ សីហា   ក្នុងនាម អាជ្ញាធរមូលដ្ឋាន បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់សាលា រាជធានីភ្នំពេញ និងសប្បុរសជននានា ដែលកន្លងមក ក៏ដូចជាក្នុង ពេលបច្ចុប្បន្ន តែងបានចូលរួម ជួយអភិវឌ្ឍន៍ផ្លូវថ្នល់ ក៏ដូច ជាការដាក់ប្រព័ន្ធលូ ក្នុងមូលដ្ឋាន ឲ្យមានការរីកចំរើន ជា ពិសេសថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ ដែលបានចូលរួមនូវ ប្រាក់បដិភាគ និងរួមគ្នាចូលរួម អភិវឌ្ឍន៍ ក្នុងសហគមន៍របស់ខ្លួនតែម្តង៕

www.dap-news.com

www.dap-news.com

www.dap-news.com

ម៉ូតូពីរគ្រឿង បុកគ្នា របួសធ្ងន់ម្នាក់ ស្រាលម្នាក់

$
0
0

ភ្នំពេញ៖ ម៉ូតូពីរគ្រឿង បុកគ្នា របួសធ្ងន់ម្នាក់ ស្រាលម្នាក់ បុរសម្នាក់របួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល ខណៈដែលពួកគេ ជិះម៉ូតូពីរគ្រឿងបុកគ្នា កាលពីវេលាម៉ោង ១៥និង២០នាទីរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១២ នៅចំណុចផ្លូវ៤៣២ កែងផ្លូវ១៩៣ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។

សាក្សីដែលបាន ឃើញហេតុការណ៍ គ្រោះថ្នាក់ចរាចរខាងលើនេះ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក់ ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក បានបើកបរ តាមបណ្តោយផ្លូវលេខ៤៣២ ពីកើតមកលិច លុះមកដល់ចំណុចផ្លូវកែង លេខ ១៩៣ ក៏បានជ្រុលល្បឿនបុរសម្នាក់ ដែលកំពុងជិះម៉ូតូសង់ការ៉េ ពណ៌ក្រហមពេញទំហឹងតែម្តង បណ្តាលឲ្យម្ចាស់ម៉ូតូមិន ស្គាល់ម៉ាក ដួលបោកក្បាល ទៅនឹងថ្នល់រងរបួសធ្ងន់ធ្ងរ ចំណែកឯម្ចាស់ម៉ូតូសង់ការ៉េ រងរបួសស្រាល និងម៉ូតូទាំងពីរគ្រឿង ត្រូវរងការខូចខាតយ៉ាងដំណំ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងនគរបាលចរាចរ ខណ្ឌចំការមន បានចុះវាស់វែង អូសយកម៉ូតូទាំងពីរគ្រឿង យក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន ចំណែកយុវជនរងគ្រោះ ត្រូវរថយន្តសាមុយដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

លោក ជឹម សេងហុង ចុះពង្រឹង សមាជិក សមាជិកា បក្សប្រជាជន ឃុំទួលសំបួរ

$
0
0

 កំពង់ចាមៈ  ក្រុមការងារ គណៈបក្សប្រជាជន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដឹកនាំលោក ជឹម សេងហុង ប្រធាន ក្រុមការងារ បានអញ្ជើញចុះដល់មូលដ្ឋាន កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១២ ដើម្បីជួបជុំ សមាជិក សមាជិកា បក្សឃុំ ភូមិ ចលនាយុវជន នៅទីស្នាក់ការគណៈប្រជាជន ឃុំទួលសំបួរ។

លោក ជឹម សេងហុង ប្រធានក្រុមការងារ បក្សប្រជាជន ចុះជួយឃុំទួលសំបួរ បានមានប្រសាសន៍ ទៅកាន់សមាជិក សមាជិកា ថា សមាជិក សមាជិកា ទាំងអស់ ត្រូវខិតខំពង្រឹង និងពង្រីក សមាជិក ថ្មី ហើយត្រូវប្រមែប្រមូលសមាជិក សមាជិកា របស់យើងចូលរួម បោះឆ្នោតឲ្យបានគ្រប់ៗគ្នា។ ជាមួយគ្នានោះលោក ជឹម សេងហុង បានណែនាំ ដល់ក្រុមការងារត្រូវចេះ វាយបកឲ្យបានទាន់ពេលវេលា ចំពោះការឃោសនាខុសពីការពិត ពីសំណាក់ពួកអមិត្តផងដែរ។

ក្នុងឱកាសនោះ លោក ជឹម សេងហុង បានចុះពិនិត្យ នូវសមិទ្ធិផលថ្មីៗ ដែលគណៈប្រជាជន បានកសាងមានដូចជា ចាក់ដីចំនួន ៨០រថយន្ត ដាក់បំពេញបរិវេណគណៈប្រជាជន ឃុំទួលសំបួរ និងបានពិនិត្យ កែលំអនូវស្ពានបាឡេ ១ខ្សែ មានប្រវែង១៩ម៉ែត្រ ទទឹង៦ម៉ែត្រ បាននិងកំពុងសាងសង់ សម្រាប់ជាប្រយោជន៍រួម និងជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន តាមរយៈ លោក ហ៊ុន ណេង ប្រធានគណៈបក្សប្រជាជន ខេត្តកំពង់ចាម ជូនជាចំណងដៃ ប្រជាពលរដ្ឋឃុំទួលសំបួរ។

ក្នុងឱកាសនោះផងដែរ លោក ជឹម សេងហុង បានជួយឧបត្ថម្ភ ដល់សមាជិក សមាជិកា បក្សប្រជាជន ឃុំ ភូមិ និងយុវជន នូវអាវយឺតម្នាក់១  មី .ទឹកក្រូច .និងថវិការមួយចំនួនផងដែរ ៕

www.dap-news.com

www.dap-news.com

www.dap-news.com

រថយន្តចែក ប្រតិទិនដល់កម្មករ របស់លោក ជា មុនី ត្រូវនគរបាល ឃាត់មិនឲ្យចត ធ្វើសកម្មភាព

$
0
0

ស្វាយរៀង៖ ប្រភេទរថយន្តតាកូម៉ាដែលដឹក ប្រតិទិនឆ្នាំ២០១៣ សម្រាប់ចែកកម្មករ-កម្មារិនី រោងចក្ររបស់ លោក ជា មុនី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសមត្ថកិច្ចឃាត់មិនឲ្យចតធ្វើសកម្ម ភាពនៅរសៀលថ្ងៃទី២២ ធ្នូ ឆ្នាំ ២០១២ ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង។

លោក ជា មុនី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងទូរស័ព្ទប្រាប់មជ្ឈមណ្ឌលព័ត៌មាន ទាំងអារម្មណ៍ខឹងសំបាថា លោកគ្រាន់តែមានបំណងល្អចុះចែកប្រតិទិនឆ្នាំ២០១៣ រាប់ពាន់ដល់កម្មករ-កម្មារិនី នៅតំបន់សេដ្ឋកិច្ចពិសេសស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង សម្រាប់កម្មករ-កម្មារិនី មើលពេលវេលាឈប់ សម្រាក តែត្រូវនគរបាលក្រុងមកហ៊ុំព័ទ្ឋមិនឲ្យចតធ្វើសកម្មភាព។

លោកថា «ខ្ញុំមានធ្វើខុសច្បាប់អីណា មកចុះចែកប្រតិទិនសោះ ស្រាប់តែប៉ូលិសមកហ៊ុំព័ទ្ឋជិតមិនឲ្យចតចែកមែន អំពើក្បត់ជាតិអីណា ហើយក៏មិនស្ទះចរាចរណ៍ ដែលបើខ្ញុំចតនៅផ្លូវលំម្ខាងហ្នឹង»។

លោកថ្លែងបន្តថា លោកបានចុះចែកប្រតិទិនដល់កម្មករ-កម្មារិនី នៅតំបន់សេដ្ឋកិច្ច ពិសេសស្ថិតនៅក្នុងក្រុងបាវិត ដើម្បីងាយស្រួលមើលវេលាជាក់លាក់ ថ្ងៃសម្រាកដែលច្បាប់ការងារកំណត់ឈប់សម្រាក។

យ៉ាងណាក៏ដោយ ភ្លាមៗមិនទាន់សុំការអត្ថាធិប្បាយពីសមត្ថកិច្ចថា តើមូលហេតុអ្វីបានជាសមត្ថកិច្ចហ៊ុំព័ន្ធរថយន្ត របស់លោក ជា មុនី មិនឲ្យចតធ្វើសកម្មភាពចែកប្រតិទិនជាទីដែល ធ្លាប់មានរឿងរ៉ាវពាក់ព័ន្ធនឹងករណីបាញ់ហ្វូង កម្មការិនី៕

Viewing all 8042 articles
Browse latest View live


Latest Images