Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ការអភិវឌ្ឍន៍បឹងកក់៖ ប្រែក្លាយពីការរិះគន់ ទៅជាការសាទរ

$
0
0

ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍បឹងកក់ ដែលបាននាំមកនូវ ការតវ៉ា និងរិះគន់យ៉ាងច្រើនពីសាធារណៈមតិក្នុងរាជធា  នី និងអ្នកស្រឡាញ់បរិស្ថានមួយចំនួនកាលពីអតីតកាលនោះ ពេលបច្ចុប្បន្នគម្រោងអភិវឌ្ឍន៍នេះ កំពុងប្រមូល បាននូវការចាប់អារម្មណ៍ និងសាទរមួយចំនួនមកវិញហើយ បន្ទាប់ពីបានចូលរួមចំណែកសម្រួលការធ្វើដំណើរ របស់អ្នករាជធានីភ្នំពេញ និងកាត់បន្ថយការកកស្ទះចរាចរណ៍តាមបណ្តាផ្លូវជុំវិញតំបន់បឹងកក់។

ផ្ទៃបឹងកក់១៣៣ហិកតា ដែលជាតំបន់រម្មណីយដ្ឋានកម្សាន្តអារម្មណ៍សប្បាយនាពេលរាត្រី ត្រូវបានរាជរដ្ឋាភិបា លកម្ពុជា ជួលឲ្យក្រុមហ៊ុនស៊ូកាគូអ៊ីន របស់លោក ឡាវ ម៉េងឃីន រយៈពេល ៧០ឆ្នាំ ដើម្បីអភិវឌ្ឍន៍ជាមជ្ឈ   មណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប អគារស្នាក់នៅ និងមណ្ឌលកម្សាន្តនានាកាលពីឆ្នាំ២០០៧ ក្នុងតម្លៃ ៧៩លាន ដុល្លារអាម៉េរិក។ គម្រោងអភិវឌ្ឍន៍ ដោយការបូមខ្សាច់ចាក់បំពេញផ្ទៃទឹកបឹង ដ៏ធំក្នុងរាជធានីភ្នំពេញមួយនេះ  បានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋតាំងទីលំនៅតំបន់នោះ ជាច្រើនពាន់គ្រួសារ។

ផលប៉ះពាល់ត្រូវបានក្រុមហ៊ុនធ្វើការដោះស្រាយជាបន្តបន្ទាប់ ដែលរហូតដល់បច្ចុប្បន្ននៅមានគ្រួសារតិចតួច  ប៉ុណ្ណោះកំពុងមានវិវាទ។ សាលារាជធានីភ្នំពេញ និងក្រុមហ៊ុន ក៏កំពុងរួមគ្នាដោះស្រាយបញ្ហានេះ ដែលគេរំពឹង ថា អាចនឹងឈានដល់ការបញ្ចប់វិវាទទាំងស្រុងក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

គម្រោងអភិវឌ្ឍន៍លើផ្ទៃបឹងដ៏ល្វឹងល្វើយ ក្រៅពីផលប៉ះពាល់ជាមួយប្រជាពលរដ្ឋមានទីលំនៅទីនោះហើយ នៅ មានប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងអង្គការសង្គមស៊ីវិល អ្នកស្រឡាញ់បរិស្ថានមួយចំនួន ក៏បានសម្តែងការ រិះគន់ខ្លាំងក្លាផងដែរ ទៅលើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល។ ពួកគេបានឡើងថា ការអភិវឌ្ឍន៍ មិនត្រឹមតែ ធ្វើឲ្យប្រជាពលរដ្ឋបាត់បង់លំនៅដ្ឋាននោះទេ វាថែមទាំងធ្វើឲ្យរាជធានីភ្នំពេញបាត់នូវអាងស្តុកទឹក និងជម្លៀស ទឹកក្នុងរាជធានីភ្នំពេញ ដ៏សំខាន់មួយផងដែរ។

ទោះបីទំហំ នៃការរិះគន់ និងការតវ៉ាត្រូវបានផ្ទុះឡើងប្រៀបបន្ទុះភ្នំភ្លើងយ៉ាងណាក្តី រាជរដ្ឋាភិបាលកម្ពុជា ដែល ដឹកនាំដោយនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន និងក្រុមហ៊ុន នៅតែបន្តជម្នះបូមខ្សាច់ចាក់បំពេញបឹង និង ដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋជាបន្តបន្ទាប់តាមចក្ខុវិស័យ ដែលបានគិតគូររួចជាស្រេចនោះ ក្នុង បំណងធ្វើការកែប្រែសម្រស់រាជធានីភ្នំពេញឲ្យរឹងរិតតែស្រស់បំព្រង ជាពិសេសនាំមកនូវការអភិវឌ្ឍន៍បំពេញសេ ចក្តីត្រូវការដ៏ខ្លាំងក្លារបស់ប្រជាពលរដ្ឋខ្មែរ។

បន្តិចម្តងៗចាប់តាំងពីឆ្នាំ២០០៧ រហូតដល់ពេលបច្ចុប្បន្នត្បិតក្រុមហ៊ុនមិនទាន់បានធ្វើការអភិវឌ្ឍន៍ឲ្យបានដូច ការគ្រោងទុកយ៉ាងណាក្តី តែក្រុមហ៊ុនបានសាងសង់ផ្លូវចំនួនពីរខ្សែធំៗ, រៀបចំប្រព័ន្ធលូ និងរៀបចំបណ្តាញអគ្គិ សនីសម្រាប់បំភ្លឺផ្លូវផងដែរ។ តាមការគ្រោងទុកប្រព័ន្ធលូ និងបណ្តាញអគ្គិសនីសម្រាប់បំភ្លឺផ្លូវអាចនឹងបញ្ចប់នា ចុងឆ្នាំ២០១៥។ ក្រៅពីសមិទ្ធផល ដែលរំលេចវត្តមាននាពេលបច្ចុប្បន្ន ក្រុមហ៊ុន ក៏បាននិងកំពុងគិតគូរសាង សង់ផ្លូវជាច្រើនខ្សែផ្សេងទៀត សម្រាប់សម្រួលការធ្វើចរាចរណ៍នៅតំបន់បឹងកក់។

សមិទ្ធផល នៃការអភិវឌ្ឍន៍តំបន់បឹងកក់បច្ចុប្បន្ន មិនទាន់សម្រេចតាមគម្រោង និងមិនទាន់រំលេចចេញសំណង់ អគារខ្ពស់ទាបតូចធំ ដែលអាចទាក់ទាញពីសាធារណជនយ៉ាងណាក្តី តែសមិទ្ធផលរំលេចឡើង ដ៏តិចតួចនេះ ក៏  កំពុងធ្វើឲ្យអ្នករាជធានីភ្នំពេញជាច្រើន ចាប់ផ្តើមសំឡឹងឃើញពីតម្លៃ នៃការអភិវឌ្ឍន៍ជាបណ្តើរៗហើយ។

នៅមុនការអភិវឌ្ឍន៍តំបន់បឹងកក់ អ្នករាជធានីភ្នំពេញ ដែលធ្វើដំណើរពីតំបន់ទួលគោកឆ្ពោះទៅមហាវិថីព្រះមុនី វង្ស និង សហព័ន្ធរុស្ស៊ី ត្រូវចំណាយពេល និងធ្វើដំណើរវាងរាប់រយម៉ែត្រ ហើយប្រសិនបើចំពេលវេលាកកកុញ ដោយអ្នកដំណើរលើដងវិថីទៀតនោះ គេត្រូវចំណាយពេលជាច្រើនម៉ោង ដើម្បីឆ្លងកាត់ផ្លូវទំនប់ទួលគោក និង  បណ្តាផ្លូវមួយចំនួនទៀត។

បច្ចុប្បន្នផ្លូវចំនួនពីរខ្សែ ដែលជាសមិទ្ធផលជំហ៊ានដំបូងកើតចេញពីការអភិវឌ្ឍន៍កាត់ចំកណ្តាលផ្ទៃបឹង ដោយ១  ខ្សែភ្ជាប់ពីផ្លូវសហព័ន្ធរុស្ស៊ីទៅផ្លូវទំនប់ទួលគោក និង១ខ្សែទៀតភ្ជាប់ពីមហាវិថីព្រះមុនីវង្សក្បែរស្ថានីយ៍រថភ្លើង  ទៅកាន់ផ្លូវវត្តនាគវ័ន្ត បាននឹងចូលរួមចំណែកយ៉ាងសំខាន់សម្រាប់សម្រួលការកកស្ទះ និង ការធ្វើចរាចរណ៍ក្នុង រាជធានីភ្នំពេញ ពីទិសខាងលិចត្បូងរាជធានីភ្នំពេញ មានខណ្ឌដូនពេញ ៧មករា ជាដើម ឆ្ពោះទៅខណ្ឌទួល គោក សែនសុខ និងព្រែកព្នៅជាដើមនោះ។

មើលត្រឹមតែផ្លូវពីរខ្សែនេះ វាបាននិងកំពុងនាំមកនូវប្រយោជន៍មួយចំនួនទៅហើយ សម្រាប់អ្នករាជធានីភ្នំពេញ  ក្នុងការធ្វើដំណើរ ពោលចំណាយពេលកាន់តែតិច ហើយក៏ចៀសផុតពីការកកស្ទះចរាចរណ៍ ដែលនាំឲ្យរាំងស្ទះ  ការងារផ្សេងៗជាដើមនោះ។ ប្រយោជន៍កើតចេញពីផ្លូវពីរខ្សែនេះ មិនបានប្រកាន់និន្នាការនោះឡើយ អ្នករាជធា  នីភ្នំពេញទាំងអស់ ទាំងអ្នករិះគន់ អ្នកគាំទ្រ សុទ្ធតែបានធ្វើដំណើរឆ្លងកាត់បានដូចគ្នាជាមួយអារម្មណ៍រីករាយ ថែមទៀតផង។ មានប្រជាពលរដ្ឋជាច្រើននាក់ ដែលបានជួបសាកសួរ ពួកគេស្ទើរតែភ្លេចអស់ទៅហើយសម្រែក តវ៉ាពីអតីតកាល ហើយក៏បែរមកក្រលេកមើលពីការអភិវឌ្ឍន៍ ហើយថែមទាំងភ្លាត់សំឡេងសរសើរការគិតដ៏ត្រឹម ត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ប្រយោជន៍កើតចេញពីគម្រោងអភិវឌ្ឍន៍ផ្ទៃបឹងដ៏ចម្រូងចម្រាស់មួយនេះ ត្រូវបានគេរំពឹងថា នឹងផ្តល់ជូនកាន់តែ ច្រើនថែមទៀត សម្រាប់ប្រជាពលរដ្ឋខ្មែរ និងសង្គមកម្ពុជា ដែលធ្លាប់តែខ្ទេចខ្ទាំដោយភ្លើងសង្រ្គាមជាច្រើនទស  វត្សរ៍មកនោះ បន្ទាប់ពីគម្រោងត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ។

ឆ្លងតាមពិសោធន៍នៃគម្រោងអភិវឌ្ឍន៍មួយនេះ បានបង្ហាញថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការ អភិវឌ្ឍន៍ណាមួយ គឺសុទ្ធតែបានគិតគូរយ៉ាងល្អិតល្អន់ ដើម្បីទាញប្រយោជន៍សម្រាប់ប្រជាពលរដ្ឋខ្មែរ តែប្រសិន  បើគ្រប់គម្រោងអភិវឌ្ឍន៍អាចកាត់បន្ថយផលប៉ះពាល់ និងដំណក់ភ្នែក បានកាន់តែច្រើន វាកាន់តែប្រសើរ។  ប្រជាពលរដ្ឋខ្មែរក៏ដូចគ្នា គួរតែនាំគ្នាប្រើបញ្ញាញានត្រិះរិះពិចារណាឲ្យបានល្អិតល្អន់បំផុតមុននឹងសម្រេចចិត្តថា  ត្រូវរិះគន់ ឬទទួលយក ចំពោះគម្រោងអភិវឌ្ឍន៍ណាមួយរបស់រាជរដ្ឋាភិបាល ត្បិតការអភិវឌ្ឍន៍តែងភ្ជាប់នូវផល ប៉ះពាល់មិនអាចចៀសបាន តែគួរសម្លឹងមើលតុល្យ នៃភាពខាត និង ចំណេញ ដើម្បីនាំមកនូវភាពរីកចម្រើន សម្រាប់សង្គមកម្ពុជាទាំងអស់គ្នា៕

ទំហំវិនិយោគនៅកម្ពុជាឆ្នាំ២០១៤ មានជាង ៤ពាន់លានដុល្លារ


អាជ្ញាធរជាតិអប្សរា ចុះទប់ស្កាត់ ការសាងសង់ សំណង់ខុសច្បាប់ (២៤ផ្ទះ) នៅលើដីបុរីវប្បធម៌ និងទេសចរណ៍អង្គរ

$
0
0

សៀមរាប ៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥នេះ អាជ្ញាធរជាតិអប្សរា បានសហការជាមួយអាជ្ញាធរដែនដី និងកម្លាំងជំនាញពាក់ព័ន្ធ ចុះទប់ស្កាត់ការសាងសង់សំណង់ខុសច្បាប់ នៅលើដីបុរីវប្បធម៌ និងទេសចរណ៍អង្គរ ។

ការចុះអនុវត្តវិធានការរដ្ឋបាលនេះ គឺបានរុះរើសំណង់ចំនួន ២៤ផ្ទះ និងរបងមួយចំនួន នៅចំណុច T5 ខាងជើង និងខាងត្បូងផ្លូវ ៦០ម៉ែត្រ គឺស្ថិតនៅក្នុងសង្កាត់ស្លក្រាម និងសង្កាត់អំពិល ក្រុងសៀមរាប  ដែលសំណងទាំងនេះ បានសាងសង់លើដីដោះស្រាយ គោលនយោបាយរួច របស់អាជ្ញាធរជាតិអប្សរា ក្នុងតំបន់បុរីវប្បធម៌ និងទេសចរណ៍អង្គរ សៀមរាប ។

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ឈប់បារម្ភពីរូបរាងធាត់ ដោយគ្រាន់តែប្រើ Slimming Coffee

$
0
0

ភ្នំពេញ៖ ជាទូទៅមនុស្សធាត់ គឺបណ្ដាលមកពី កត្តាជាច្រើនដូចជា ការគ្រប់គ្រង របបអាហារមិនល្អ ក្នុងនោះរួមមាន អ្នកនិយមញាំ សាច់ច្រើន សារធាតុដែលមាន ជាតិផ្អែមខ្លាំង ជាតិហ្គាសខ្លាំង ឬបន្លែផ្លែ ឈើដែលឥឡូវដូចដែលអ្នកបានដឹងស្រាប់ ហើយគឺសំបូរទៅដោយជាតិអ័រម៉ូនជាដើម។

មិនត្រឹមតែប៉ុណ្ណោះយើងម្នាក់ៗរវល់ក្នុងការងារ ប្រចាំថ្ងៃគា្មនពេលវេលាសម្រាប់ ហាត់ប្រាណ គ្រាប់គ្រាន់។ ទាំងនេះហើយនាំអោយវាកកស្ទះ ក្នុងរាងកាយយើង វាងាយប្រឈមនឹងភាពស្ពឹកស្រពន់ ភ្លេចភាំ្លង នឹងលើសពីនេះទៀត ពួកគេងាយនឹងកើត ជំងឺលើសឈាមដែលបណ្ដាល មកពីការកើត ឡើងនូវជាតិខ្លាញ់ក្នុងសសៃឈាម នឹងជំងឺខ្លាញ់រុំបេះដូងផងដែរ។

សូមឈប់បារម្ភពីបញ្ហា អស់ទាំងនេះទៅដោយលោកអ្នក គ្រាន់តែទទួលទាន Best Share Slimming Coffee មួយថ្ងៃមួយកែវ ឲ្យបានទៀងទាត់ជាការស្រេច។ លោកអ្នកដឹងទេថាភាព អស្ចារ្យរបស់ Best Share Slimming Coffee គឺអាចកាត់បន្ថយជាតិខ្លាញ់ នៅក្នុងសរសៃឈាមបាន យ៉ាងល្អប្រសើរបំផុត ពោលគឺវាមិនបណ្តាលអោយមានផល់ប៉ះពាល់ រាគរូស ក្អួតចង្អោរ ឈឺក្បាល់ ញ័រទ្រូង នឹងមិនចាំបាច់ ហាត់កីឡា ឬតមអាហារទៀតឡើយ។ ផ្ទុយទៅវិញវាអាចចៀសផុត ពីកត្តាប្រឈម ទាំងឡាយទាំងពួង ដូចជាលើសឈាម ខ្លាញ់រុំបេះដូងដែលកំពុង កើតទ្បើងនៅក្នុងប្រទេស កម្ពុជាផងដែរ។

Best Share Slimming Coffee ជាផលិតផលរបស់សហរដ្ឋអាមេរិច, អាចកែប្រែរូបរាងធាត់របស់ អស់លោកអ្នកបានយ៉ាងល្អឥតខ្ចោះ។ ហើយអាចទទួលទានបាន ទាំងបុរសនឹងស្រ្តីព្រមទាំងទទួលបាន ការគាំទ្រយ៉ាងខ្លាំងនៅជុំវិញ ពិភពលោកព្រោះវាឃើញ លទ្ធផលក្នុងរយៈពេលខ្លីគឺ 7-10 ថ្ងៃ ស្រកបាន 2-5គីឡូក្រាម ហើយមានរសជាតិ ឆ្ងាញ់មិនល្វីង។ សូមកុំបណ្តែតបណ្ដោយ អោយភាពធាត់របស់អ្នកមកយាយីក្នុង អារម្មណ៍របស់លលោកអ្នក នឹងចូល ឲ្យ តម្លៃសុខភាពរបស់អ្នកតាមរយៈការទទួលទាន Best Share Slimming Coffee ពីថ្ងៃនេះតទៅ។

សម្រាប់ព័ត៌មានបន្ថែម៖ លោកអ្នកអាចទំនាក់ទំនង់ មកកាន់ក្រុមហ៊ុនយើងខ្ញុំតាមរយៈ

-អាស័យដ្ធាន: ផ្ទះលេខ#36Eo, ផ្លូវលេខ221, សង្កាត់ផ្សារដេប៉ូ2, ខណ្ឌទួលគោក, ភ្នំពេញ (ស្តុប DN ”ដេអិន”) ក្រោយបណ្ណាគារ IBC) ដែលមានឈ្មោះ Smile Salon (ស្មាយសាឡន)

-ទូរស័ព្ទលេខ: 070 677 773 / 093 306 616 / 088 767 7773 / 011 279 960

lykimchhorng@gmail.com/lykimchhorng@yahoo.com

កម្មករសំណង់ម្នាក់ ត្រូវចរន្ត អគ្គិសនី ឆក់ស្លាប់

$
0
0

ភ្នំពេញ : បុរសកម្មករសំណង់ម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បន្ទាប់ពីត្រូវចរន្តអគ្គិសនីឆក់ ខណ:ភ្លើងដាច់ហើយជនរងគ្រោះ បានតខ្សែភ្លើងតែម្នាក់ឯង ។

មន្ត្រីនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យ ដែលចុះទៅពិនិត្យ នៅកន្លែងកើតហេតុ បាននិយាយថា ករណីឆក់ ជនរងគ្រោះ ស្លាប់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៤៥នាទី យប់ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៥ ស្ថិតនៅក្នុងផ្ទះ ជនរងគ្រោះ លេខ ៣១៣Z ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ លោកមេប៉ុស្តិ៍បានឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់ដោយសារចរន្តភ្លើងឆក់ខាងលើនេះ មានឈ្មោះ សួង រ៉ាវី អាយុ ២៣ឆ្នាំ បច្ចុប្បន្នជាកម្មករសំណង់ ស្នាក់នៅ ផ្ទះកើតហេតុ ។

ក្រោយពេលកើតហេតុភ្លាមៗ ចៅសង្កាត់បានបញ្ជាឲ្យមេភូមិ ជួយចាត់ចែងបញ្ជូនជនរងគ្រោះ តាមរយៈរថយន្ត សង្គ្រោះបន្ទាន់ របស់មន្ទីពេទ្យរុស្សី ដើម្បីជួយជនរងគ្រោះ ប៉ុន្តែអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិត ខណ: ដឹកទៅដល់មន្ទីពេទ្យ ។

តាមសាក្សីនៅកន្លែងកើតហេតុ បានបញ្ជាក់ថា ជនរងគ្រោះ សួង រ៉ាវី ពេលកើតហេតុបានជួសជុលផ្ទះលេខ ៣១៣ Z ក្រុមទី៦ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណ:ព្រលប់មេឃងងឹត ភ្លើងដាច់ ក្រុមកម្មករក៏ឲ្យជនរង គ្រោះឡើងតខ្សែភ្លើង នៅក្នុងផ្ទះតែម្នាក់ឯង ក៏ទៅប៉ះនឹងខ្សែមានតំណរ ក៏បណ្តាលឲ្យឆក់តែម្តងទៅ ហើយភ្លាមៗនោះ ក្រុមកម្មករ បានយកជនរងគ្រោះទៅកប់ដីខ្សាច់ ដើម្បីសង្រ្គោះបឋម មុននឹងបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណ:បញ្ជូន ជនរងគ្រោះទៅមន្ទីរពេទ្យ ជនរងគ្រោះបានបាត់បង់ជីវិត ដោយក្រុមគ្រូពេទ្យពុំអាចជួយបាន ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យភ្លាមៗ ហើយធ្វើកោសល្យវិច័្ចយ ដោយ អះអាងថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់មែន ។ ក្រោយធ្វើកោសល្យវិច័្ចយរួចហើយ សមត្ថកិច្ចបាន ប្រគល់សពជនរងគ្រោះ ទៅឲ្យសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ខេត្តតាកែវ ៕

ធ្លាក់យន្តហោះចម្បំាង ពីរគ្រឿង នៅតួកគី ស្លាប់ពិឡុត ០៤នាក់

$
0
0

អង់ការ៉ា ៖ ទូរទស្សន៍ក្នុងស្រុក របស់ប្រទេសតួកគីឈ្មោះ NTV បានផ្សាយថា ពិឡុតចំនួន ០៤នាក់បានស្លាប់ បន្ទាប់ ពីយន្តហោះចម្បំាងពីរគ្រឿងធ្លាក់ នៅខេត្តម៉ាឡាត់យ៉ា ស្ថិតនៅភាគខាងកើតប្រទេស តួកគី កាលពីថ្ងៃអង្គារ ទី២៤។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ បានឲ្យដឹងដោយផ្អែកតាម ការលើក ឡើង របស់លោក អ៊ីហ្វខាន អាឡា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលនិយាយថា ពិឡុតទំាង០៤នាក់នោះ ត្រូវបានគេរក ឃើញថា ស្លាប់ជាមួយនឹងកម្ទេចបាក់បែក របស់យន្តហោះយោធា ក្រោយពីបាត់ការទាក់ទងអំឡុងហោះ ឈ្លបយក ការណ៍ ក្នុងខេត្តម៉ាឡាត់យ៉ា ។

ទូរទស្សន៍ NTV បានផ្សាយទៀតថា ក្រុមស្រាវជ្រាវ និងសង្គ្រោះ បានរកឃើញសព នៅតំបន់ អាក់កាដាក ខណៈពួក គេទៅដល់ទីកន្លែងដែលយន្តហោះធ្លាក់។ ចំណែកការស៊ើបអង្កេតរកមូលហេតុពិតប្រាកដ កំពុងដំណើរការផងដែរ៕

សម្តេចតេជោ ស្នើលុបបំបាត់ វប្បធម៌លាបពណ៌ ទៅក្នុងសេចក្តីព្រាងច្បាប់ បោះឆ្នោត

$
0
0

ភ្នំពេញ ៖ នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសចូលរួមបិទ មហាសន្និបាត បូក សរុបការងាររបស់ក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានជំរុញឲ្យរឹតបន្តឹង វប្បធម៌ លាបពណ៌ដូចជាអាយ៉ងយួនទៅក្នុងសេចក្តីព្រាងច្បាប់បោះឆ្នោត ដែលក្រុមការងារចរចា របស់គណបក្សប្រជាជន កម្ពុជា និងគណបក្សជាតិ ជួបពិភាក្សាគ្នានៅថ្ងៃច័ន្ទ និងថ្ងៃសុក្រ ។

សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បន្តថា “ចឹងបើបានកែទម្រង់កែឲ្យ បានត្រឹមត្រូវ និងច្បាស់។ អាវប្បធម៌ លាបពណ៌យួន នៅតែធ្វើការជាមួយយួនមើលដាក់ នៅក្នុងហ្នឹងមើល(វិសោធនកម្ម សេចក្តីព្រាងច្បាប់បោះឆ្នោត)អា បទញុះញង់ អីហ្នឹងគឺកុំផាកតែលុយ យើងពង្រឹងអាហ្នឹងមើល ហើយបើអ្នកណាជំទាស់ គឺមានចេតនា ជំទាស់បំបែក បំបាក់ជាតិហើយ” ។

ព្រមជាមួយគ្នានេះដែរ សម្តេចបានបញ្ជាក់ថា បើគណបក្សទាំងពីរ មិនយល់ស្របជាមួយគ្នាទេ គឺប្រើច្បាប់បោះឆ្នោត ចាស់ដដែលទៅ ។ សម្តេចក៏បានផ្តាំផ្ញើ ទៅគណបក្សសង្រ្គោះជាតិថា កុំឲ្យស៊ាំញ៉ាំពេក ដោយសារតែការទាមទារខ្លះ វាហួសហេតុជ្រុល ដែលធ្វើឲ្យទទួលយកមិនកើត ។

កាលពីថ្ងៃទី២៣ ខែកុម្ភៈ ក្រុមការងារចរចា នៃបក្សទាំងពីរ បានសម្រេចលើកយកចំណុចខ្វែងគំនិតគ្នាចំនួន ១០មាត្រា ស្មើនឹង១០ចំណុច ដាក់ជូនថ្នាក់ដឹកនាំដោះស្រាយ ដើម្បីបើកផ្លូវទៅពិភាក្សាលើមាត្រាបន្ទាប់ ។ រហូតមកដល់បច្ចុប្បន្ន នេះ កិច្ចពិភាក្សាទៅលើសេចក្តីព្រាងច្បាប់បោះឆ្នោត បានចំនួន ៩ជំពូក ស្មើនឹង១៣៨មាត្រា ចំណុចខ្វែងគំនិតគ្នា មាន ចំនួន ១០មាត្រា និងចំណុចធ្វើការកែតម្រូវចំនួន ១៨មាត្រា និងរក្សាខ្លឹមសារដើម ១១០មាត្រា ។

សូមបញ្ជាក់ថា ក្រុមការងារគណបក្សទាំងពីរ បានចាប់ផ្តើមពិភាក្សាគ្នា ទៅលើសេចក្តីព្រាងច្បាប់បោះឆ្នោតនេះ តាំង ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤ ហើយមកដល់ថ្ងៃទី២៣ ខែកុម្ភៈ បានជួបប្រជុំគ្នាចំនួន ២០លើក ដោយក្រុមការងារទាំងពីរ មានសមាសភាពទាំងសងខាង ៨រូបដូចគ្នា ៕

ក្នុងអំឡុង ពេលចូលឆ្នាំចិន អគ្គីភ័យ ឆក់យក អាយុជីវិត មនុស្សអស់ ៤០នាក់

$
0
0

ប៉េកាំង៖ ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ ថា ក្នុងអំឡុង ពេលពិធីចូលឆ្នាំ ប្រពៃណីចិន គិតមកដល់ត្រឹមថ្ងៃអង្គារម្សិលមិញនេះ ចំនួនអ្នកស្លាប់សរុប ដោយសារអគ្គីភ័យ មានចំនួន៤០នាក់ នៅក្នុងប្រទេសចិន ។

ក្រសួងសុវត្ថិភាពសាធារណៈចិន បានប្រកាសឲ្យដឹង កាលពីថ្ងៃអង្គារថា សរុបអ្នកស្លាប់នៅក្នុងគ្រោះថ្នាក់ អគ្គីភ័យ ក្នុងអំឡុងពេលចូលឆ្នាំ ប្រពៃណីចិន មានចំនួន៤០នាក់ ។

ក្រសួងបានបញ្ជាក់ថា ចាប់ពីថ្ងៃពុធសប្តាហ៍មុន មកដល់ត្រឹមថ្ងៃអង្គារម្សិលមិញនេះ មានករណីអគ្គីភ័យ កើតឡើង ចំនួន១៥,៧៤២ ករណីនៅទូទាំងប្រទេស ក្នុងនោះស្លាប់មនុស្ស អស់ចំនួន៤០នាក់ ។

មន្ត្រីមួយរូបដែលសុំមិនបញ្ចេញអត្តសញ្ញាណមកពីនាយកដ្ឋានអគ្គីភ័យ ចំណុះឲ្យក្រសួងខាងលើ បាននិយាយថា ប៉ូលិសនៅទូទាំង ប្រទេសត្រូវបានពង្រឹង ការត្រួតពិនិត្យ ទៅលើហានិភ័យ នៃអគ្គីភ័យនានា នៅក្នុងផ្សារទំនើបៗ ទីតាំងនៃការ តាំងនៅរបស់សាសនា មួយចំនួន តាមបណ្តាភោជនីយដ្ឋាននានា និង តំបន់ដែលអាច ប្រឈមនឹងការកើតឡើង នូវគ្រោះអគ្គីភ័យ ។

ក្រសួងដដែលនេះបានឲ្យដឹងថា មានទីតាំងប្រមាណជាង១៩៧ពាន់កន្លែង ដែលត្រូវបានត្រួតពិនិត្យទៅ លើ ករណីអគ្គីភ័យ និង២០៩ពាន់កន្លែងទៀត នៅគៀនកោះ នោះហើយជួបគ្រោះថ្នាក់ ដោយសារអគ្គីភ័យ ក៏ត្រូវបាន រកឃើញដែរ ។

ក្រសួងបានបន្ថែមថា គិតចាប់ពីថ្ងៃឈប់សម្រាកចាប់ពីថ្ងៃពុធសប្តាហ៍មុន គេឃើញអ្នកជួយពន្លត់អគ្គីភ័យ បានជួយ សង្រ្គោះពលរដ្ឋបាន ជាង២ពាន់នាក់ និងបានជម្លៀសអ្នក ដែលតំបន់គ្រោះអគ្គីភ័យ បានចំនួន១៤ ពាន់នាក់ផងដែរ ៕

រាជរដ្ឋាភិបាល កំពុងស្រាវជ្រាវ វែកមុខរកមេខ្លោង នៅពីក្រោយខ្នង ការចាប់ដី ដោយខុសច្បាប់ នៅក្នុងតំបន់បុរីវប្បធម៌ និងទេសចរណ៍អង្គរ

$
0
0

ភ្នំពេញ៖ បន្ទាប់ពីមានវិធានការ រដ្ឋបាលទប់ស្កាត់ សំណង់ខុសច្បាប់ ចំនួន២៤ខ្នងផ្ទះ នៅ លើដី បុរីវប្បធម៌ និង ទេសចរណ៍ អង្គរកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥រួចមក នៅពេលនេះ មានលេចឮ ព័ត៌មាន ពីមន្ត្រីជាន់ខ្ពស់ ក្នុងជួររាជរដ្ឋាភិបាល បានបង្ហើបឲ្យដឹងថា ប្រមុខ រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅ ក្រុមការងារ ពិសេសមួយ ដើម្បីវែក មុខរកមេខ្លោង នៅពីក្រោយខ្នងការ បំផុសឲ្យមានការចាប់ និងការកាន់កាប់ដី ដោយខុសច្បាប់ ដើម្បីកសាងសំណុំរឿង ផ្តន្ទាទោសតាមច្បាប់។

ប្រភពដដែលបានឲ្យដឹងថា នៅពេលនេះ ក្រុមការងារ ពិសេសបានដឹង និងកំណត់មុខសញ្ញា បានមួយចំនួនហើយ ពាក់ព័ន្ធ នឹងករណីល្មើសច្បាប់នេះ ដែលអ្នកទាំងនោះ ជាមន្ត្រីខិលខូចមួយចំនួន នៅក្នុងខេត្តសៀមរាប ឃុបឃិត ជាឈ្មួញទិញលក់ដីធ្លី  ដោយអាងខ្នង មន្ត្រីមានអំណាច នៅខេត្តសៀមរាប នោះតែម្តង។

 គេនៅរង់ចាំមើល តើវិធានការ បន្ទាប់ទៀត រាជរដ្ឋាភិបាល នឹងបង្ហាញ មុខមន្ត្រីខិលខូច ក្នុងសកម្មភាព កាន់កាប់ដីធ្លី និងការសាងសង់ សំណង់ខុសច្បាប់ នៅក្នុងតំបន់បុរីវប្បធម៌ និងទេសចរណ៍ ដែលគ្រប់គ្រង ដោយអាជ្ញាធរជាតិ អប្សរាប៉ុន្មាននាក់ ហើយមន្ត្រី ខិលខូចទាំងនោះ ដែលកំពុងឃុបឃិត ជាមួយក្រុមឈ្មួញដីធ្លី ប្រឈមមុខ នឹងការត្រូវផ្តន្ទាទោសកំរិតណា? សូមរំលឹកថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥នេះ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីបំភ្លឺមួយ ដោយបញ្ជាក់ថា បុរីវប្បធម៌ និងទេសចរណ៍អង្គរ ត្រូវបានបង្កើតឡើងដោយ អនុក្រឹត្យលេខ ៧៩ អនក្រ.បក ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៩៤ និងអនុក្រឹត្យលេខ ៩៣ អនក្រ. បក ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ១៩៩៩ ដែលអនុក្រឹត្យ នេះបានចែងថា « រាល់ការប្រើប្រាស់ ការប្រកាន់យកកម្មសិទ្ធិ ព្រមទាំងការផ្ទេរ កម្មសិទ្ធិដីធ្លីទាំងអស់ នៅក្នុងតំបន់នេះ ក្រោយពីអនុក្រឹត្យចូលជាធរមាន មិនអាច ទទួលស្គាល់ថា ត្រឹមត្រូវតាមច្បាប់បានឡើយ»។ 

អាជ្ញាធរជាតិអប្សរា ក៏បានបញ្ជាក់ផងដែរថា សំណង់ខុសច្បាប់ ដែលត្រូវបានទប់ស្កាត់ចំនួន២៤ ខ្នងផ្ទះ សុទ្ធតែជាសំណង់ទើបសាងសង់ថ្មី ដែលមានទីតាំង ស្ថិតនៅលើចំណុច ដែលអាជ្ញាធរជាតិ អប្សរាបាន ដោះស្រាយតាម គោលនយោបាយរួចរាល់ ហើយមិនអនុវត្តជាទូទៅ គ្រប់សំណង់ដែលមានក្នុងបុរីវប្បធម៌ និងទេសចរណ៍ អង្គរឡើយ។

ម៉្យាងវិញទៀត នៅពេលចុះអនុវត្តវិធានការ រដ្ឋបាលកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ មានម្ចាស់សំណង់មួយចំនួន បានសារភាពថា ការពិតពួកគាត់គ្រាន់តែ ជាអ្នកចាំយាមដីឲ្យគេ ប៉ុណ្ណោះ ហើយក៏មានអ្នកខ្លះទទួលស្គាល់ថា ពួកគាត់ពិតជា បានសាងសង់សំណង់ខុសច្បាប់ លើដីបុរីវប្បធម៌ និងទេសចរណ៍អង្គរមែន៕


នាយករដ្ឋមន្រ្តី ៖ កម្លាំងប្រដាប់អាវុធ មិនអាចអព្យាក្រឹត្យ រវាងម្ខាងបក្សនយោបាយ និងម្ខាងរាជរដ្ឋាភិបាល បានទេ

$
0
0

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ អាចអព្យា ក្រឹត្យបាន នៅចំពោះមុខគណបក្សនយោបាយ ប៉ុន្តែ ពួកគេមិនអាចអព្យាក្រឹត្យ រវាងម្ខាងបក្សនយោបាយ និងម្ខាងរាជ រដ្ឋាភិបាលបាននោះទេ ។

ថ្លែងនៅក្នុងពិធី បិទបញ្ចប់សន្និបាត បូកសរុបការងារ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ សម្តេច តេជោ ហ៊ុន សែន បានឲ្យដឹងថា កម្លាំងប្រដាប់អាវុធទាំងអស់ ទាំងអាវុធហត្ថ ទាំងនគរបាល ជាឧបករណ៍ការពារ រដ្ឋ ធម្មនុញ្ញការពារជាតិ ការពារសន្តិសុខរបស់ប្រទេសជាតិ បើបក្សនយោបាយទាស់គ្នា លោកអ្នកអាចឃាត់បាន ប៉ុន្តែ បើកាលណាបក្សនយោបាយ បំពានទៅលើរដ្ឋធម្មនុញ្ញត្រូវតែធ្វើ ៕

ប្រាក់ចំណេញ របស់ HP ធ្លាក់ចុះ ខណៈរូបិយប័ណ្ណ ដុល្លារកើនឡើង

$
0
0

ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia ផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ថា ប្រាក់ចំណេញ របស់ក្រុមហ៊ុន HP បានធ្លាក់ចុះ ហើយការថយចុះ នេះ ដោយគេយល់ឃើញថា មកពីអត្រារូបិយប័ណ្ណ ដុល្លារកើនឡើង ។ មូលហេតុនេះ ញុាំងឲ្យមានផលប៉ះពាល់ ដល់ហិរញ្ញវត្ថុនរបស់ ក្រុមហ៊ុននៅក្នុងឆ្នាំនេះ ។

កាលពីថ្ងៃអង្គារម្សិលមិញនេះ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចយក្ស របស់សហរដ្ឋអាម៉េរិក ឈ្មោះថា Hewlett-Packard ដែលគេស្គាល់ ច្បាស់នោះគ HP បានចេញរបាយការណ៍មួយថា ប្រាក់ចំណេញដែលក្រុមហ៊ុន រកបាននៅក្នុងត្រីមាសមុន គឺបានធ្លាក់ចុះពិតមែន ហើយថាដោយសារតែអត្រារូបិយប័ណ្ណ ដុល្លារអាម៉េរិកកើនឡើងដែលជះឥទ្ធិពល ដល់ផ្នែកហិរញ្ញវត្ថុ របស់ខ្លួននៅក្នុងឆ្នាំនេះ ។

ក្រុមហ៊ុនបានបញ្ជាក់ថា ប្រាក់ចំណេញដែលក្រុមហ៊ុន ទទួលបានគិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥ បានធ្លាក់ចុះ ប្រមាណ៤ភាគរយ គិតជាទឹកប្រាក់ស្មើនឹង១.៤ពាន់ លានដុល្លារសហរដ្ឋអាម៉េរិក ។ ក្រៅពីនេះ ប្រាក់ចំណូល ដែលក្រុមហ៊ុន ទទួលបានក៏បានថយចុះ ៥ភាគរយដែរ ស្មើនឹងទឹកប្រាក់២៦,៨ពាន់លានដុល្លារ ។ ផ្នែកខ្លះ នៃការធ្លាក់ ចុះនេះដោយសារតែអត្រារូបិយប័ណ្ណ ដុល្លារប្រែប្រួល ។

លោក Meg Whitman អគ្គនាយកប្រធាន និងជានាយកប្រតិបត្តិ ផ្ទាល់ក្រុមហ៊ុននេះ បានមានប្រសាសន៍ថា "ឈាន ចូលមកដល់ត្រីមាសទី១ឆ្នាំ២០១៥នេះ HP នៅតែស្ថិតក្នុងដំណើរការ មួយមិនទាន់ប្រសើរ នៅឡើយទេ" ។

លោកបានបញ្ជាក់ថា "ទោះបីជាយ៉ាងនេះក្តី យើងបានធ្វើឲ្យប្រតិបត្តិការនៃប្រាក់ចំណេញ កើនឡើងវិញនៅតាមបណ្តា វិនិយោគទុនធំៗរបស់យើង ជាមួយនឹងនឹងការបង្កើនប្រាក់វិនិយោគ ដែលវាជាការអនុវត្តន៍មួយដ៏សំខាន់ដែលនាំឲ្យ ទទួល បានផលនូវផលប័ត្រ និងមានសកម្មភាពជាច្រើនទៀត ។ ការរំពឹងទុកនោះ គឺថានៅក្នុងត្រីមាសទី២ នឹងមានភាព ប្រសើរឡើង មិនខាន" ។

ប៉ុន្តែ HP បានឲ្យដឹងថា អត្រារូបិយប័ណ្ណដុល្លារឡើងខ្លាំង វាបានធ្វើឲ្យកាត់បន្ថយនូវលទ្ធផល ទាំងឡាយ ដែលយើងបានរំពឹងទុក ដែលនេះជាផលប៉ះពាល់ដ៏ច្រើនមកលើក្រុមហ៊ុន នៅក្នុងពេលឆ្នាំថ្មីនេះ ព្រោះថា ប្រាក់ ចំណូលដែលទទួលបានពីបណ្តាប្រទេស នានានោះ វាអាស្រ័យដោយសារនឹងអត្រាប្តូររូបិយប័ណ្ណដុល្លារដែរ ៕

អតីតនាយក McAfee លាឈប់ពី ក្រុមហ៊ុន Intel ទៅបើកក្រុមហ៊ុន ថ្មី ForeScout

$
0
0

រ៉យទ័រ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia ផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ថា លោក Mike DeCesare ជានាយកប្រតិបត្តិជាន់ខ្ពស់ មួយរូបបម្រើការឲ្យ ក្រុមហ៊ុន Intel Corp's security group បានលាឈប់ពីមុខតំណែង ដោយ សម្រេចចិត្តបង្កើតក្រុមហ៊ុន ឯកជនមួយដែលបម្រើ ដល់ការពារកុំព្យូូទ័រ កុំឲ្យមានការ Hack ចូល ហៅថា "cybersecurity"
ដែលមានឈ្មោះថា ForeScout។

លោក DeCesare ត្រូវបានតែងតាំងជានាយកសុវត្ថិភាព McAfee របស់ក្រុមហ៊ុន Intel នៅក្នុងខែកក្កដា ឆ្នាំ២០១១ ហើយ លោកក៏បានសរសេរលិខិតសុំលាឈប់ដល់ក្រុមហ៊ុន Intel កាលពីខែមុនម្ល៉េះ ដោយសម្រចបើកក្រុមហ៊ុនថ្មីរបស់ខ្លួនវិញ ។គេបានដឹងថា លោកជាបុគ្គលមួយរូបដែល បានប្រតិបត្តិនូវកិច្ចការ ជាច្រើនជាមួយនឹង McAfee នៅក្នុងក្រុមហ៊ុន Intel ។

គួររំលឹកថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០១១ ក្រុមហ៊ុន Intel បានទិញយក McAfee ក្នុងតម្លៃ៧,២ពាន់លានដុល្លារ សហរដ្ឋអាម៉េរិក ។ ឈានចូលមកដល់ខែកញ្ញា ឆ្នាំមុន ក្រុមហ៊ុន Cisco Systems Inc ដែលមានលោក Chris Young ជានាយកប្រតិបត្តិនោះ បានតែងតាំងលោក DeCesare ធ្វើជាប្រធានត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពនៅក្នុងក្នុងក្រុមហ៊ុន នេះផងដែរ ៕

ក្រសួងសង្គមកិច្ច គ្រោងកាត់បន្ថយកុមារ រស់តាមមណ្ឌល ឲ្យនៅត្រឹម ៣០ភាគរយ នាឆ្នាំ២០១៧

$
0
0

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសថា ខ្លួននឹងកាត់បន្ថយចំនួនកុមាររស់ នៅតាមមណ្ឌលឲ្យមកនៅត្រឹម ៣០ភាគរយនាឆ្នាំ២០១៧ខាងមុខនេះ ក្នុងបំណងឲ្យកុមារទទួលបានការថែទាំពី  ឪពុក-ម្តាយ និងក្រុមគ្រួសារ ឬសហគមន៍របស់ពួកគេផ្ទាល់តែម្តង។ ក្រសួងក៏ជំរុញឲ្យមានការពិនិត្យឲ្យបានល្អិត  ល្អន់មុនបញ្ជូនកុមារឲ្យទៅរស់នៅក្នុងមណ្ឌល។

លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី ផ្សព្វផ្សាយរូបភាព និងព័ត៌មានស្តីពី «ការរក្សាកុមារឲ្យរស់នៅជួបជុំគ្រួសារ» នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥  នៅទីស្តីការក្រសួងសង្គមកិច្ចថា ក្រុមគ្រួសារ គឺជាកន្លែងដ៏ល្អបំផុតសម្រាប់កូនៗធំលូតលាស់ឡើង ក្រោមការថែ រក្សា ដោយសេចក្តីស្រឡាញ់ពីឪពុកម្តាយ និងគ្រួសារ។ ទោះបីជាមណ្ឌល បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមបទដ្ឋាន  និងគោលនយោបាយ នៃការថែទាំជំនួសយ៉ាងណាក៏ដោយ ក៏ពុំមានស្ថានភាពដូចការរស់នៅជួបជុំជាមួយក្រុម គ្រួសារឡើយ។

លោករដ្ឋមន្រ្តី វង សូត បានឲ្យដឹងថា ទោះបីកម្ពុជាទទួលបានសុខសន្តិភាព និង បានផ្លាស់ប្តូរទៅជាប្រទេសមាន ប្រាក់ចំណូលមធ្យមកម្រិតទាបយ៉ាងណាក្តី តែចំនួនមណ្ឌលបានកើនឡើងពី១៥៥ នៅឆ្នាំ២០០៥ រហូតដល់ ២២៥ នៅឆ្នាំ២០១៤ ដែលមណ្ឌលទាំងនោះ បានចុះបញ្ជី និងគ្រប់គ្រងដោយអង្គការមិនមែនរដ្ឋាភិបាល។  ដោយឡែកមណ្ឌលកុមារកំព្រារបស់រដ្ឋាភិបាលមានចំនួន ២៣ ដដែល។ នេះមិនទាន់រាប់បញ្ចូលមណ្ឌល ដែល មិនបានចុះបញ្ជីជាមួយក្រសួង នៅឡើយនោះទេ។

យោងតាមរបាយការណ៍ធ្វើអធិការកិច្ចឆ្នាំ២០១៤ មានកុមារជាង ១២.០០០នាក់ កំពុងរស់នៅក្នុងមណ្ឌលកុមារ កំព្រារដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាល។ នេះបើរាប់តែចំនួនកុមារក្នុងអង្គការ ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ក្រសួង តែប្រសិនបើរាប់បញ្ជូលទាំងកុមារនៅមណ្ឌលថែទាំកុមារ ពុំបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងចំនួន កុមារអាចនឹងមានចំនួនទ្វេដង។ គេបានរកឃើញទៀតថា កុមាររស់នៅក្នុងមណ្ឌលថែទាំជាង ៧០ភាគរយ មាន ឪពុក ឬម្តាយនៅរស់ និងមួយចំនួនទៀតមានជីដូនជីតា។

លោករដ្ឋមន្រ្តី វង សូត បានប្រកាសថា ក្រសួងគ្រោងកាត់បន្ថយចំនួនកុមារ រស់នៅក្នុងមណ្ឌលថែទាំឲ្យនៅសល់ ប្រមាណតែ ៣០ភាគរយ នៅក្នុងរយៈពេល ៣ឆ្នាំ ចាប់ផ្តើមពីឆ្នាំ២០១៥-២០១៧ ដើម្បីឈានដល់គោលដៅ  ក្រសួងនឹងបង្កើតគណៈកម្មាធិការបង្រួបបង្រួមគ្រួសារ និងគ្រប់គ្រងករណីនៅខេត្តបាត់ដំបង រាជធានីភ្នំពេញ  ដោយប្រើប្រាស់ទម្រង់ដូចនៅខេត្តសៀមរាប ដែលបានបង្កើតរួចហើយនាពេលកន្លងមក។

ប្រធានអង្គការយូនីសេហ្វប្រចាំកម្ពុជា លោកស្រី រ៉ាណា ផ្លាវ័រ បានមានប្រសាសន៍ថា កុមារមានសិទ្ធិរស់រៀនជុំជា  មួយគ្រួសារ និងបញ្ចៀសការបំពាបំពានផ្សេងៗ។ លោកស្រីបន្តថា ការបញ្ជូនកុមារទៅរស់នៅតាមមណ្ឌលជា  ជម្រើសចុងក្រោយ។

ប្រធានអង្គការយូនីសេហ្វប្រចាំនៅកម្ពុជារូបនេះ បានធ្វើការគត់សម្គាល់របស់ខ្លួនថា ប្រទេសកម្ពុជានាពេលបច្ចុ  ប្បន្នបានក្លាយជាប្រទេសមានប្រាក់ចំណូលធម្យមកម្រិតទាប មានសាលារៀន មណ្ឌលសុខភាព កន្លែងផ្តល់សេ  វាសុខាភិបាលជាច្រើន ហើយចំនួនកុមារកំព្រា ក៏បានថយចុះផងដែរ តែបែរជាមណ្ឌលកុមារកំព្រាកើនឡើងទៅ  វិញ។ ជាពិសេសមណ្ឌលកុមារកំព្រាទាំងនោះ មានច្រើននៅតំបន់ទេសចរណ៍សំខាន់ៗក្នុងប្រទេសកម្ពុជា ដែល នេះប្រាកដណាស់ថា កុមារត្រូវបានគេធ្វើអាជីវកម្ម។

លោកស្រី បានបញ្ជាក់យ៉ាងដូច្នេះ «ថ្ងៃនេះយើងមានសាលារៀន មានទីតាំងសុខាភិបាល ប៉ុន្តែកុមារត្រូវបានគេ  នាំចេញពីគ្រួសារអត់ឲ្យចូលរៀន និងទទួលការអប់រំ ដូច្នេះយើងត្រូវបញ្ឈប់វា»។

លោកស្រី រ៉ាណា ផ្លាវ័រ បានជំរុញឲ្យមានការគិតគូរឲ្យបានល្អិតល្អន់បំផុតមុននឹងសម្រេចចិត្តយកកុមារទៅដាក់ តាមមណ្ឌលថែទាំ។ លោកស្រី ក៏បានសំណូមដល់ក្រសួងសង្គមកិច្ច និងអ្នកពាក់ព័ន្ធចាត់ការឲ្យបានតឹងរឹងបំផុត  ទៅលើមណ្ឌល ដែលធ្វើអាជីវកម្មលើកម្លាំងពលកម្មរបស់កុមារ។

លោករដ្ឋមន្រ្តីក្រសួងសង្គមកិច្ចបញ្ជាក់ថា ការគ្រប់គ្រងមណ្ឌល ជាកត្តាសំខាន់បំផុត ពិសេសការត្រួតពិនិត្យលក្ខណៈសម្បត្តិ និង ស្ថានភាពកុមារ មុនទទួលឲ្យចូលទៅរស់នៅក្នុងមណ្ឌល ដោយត្រូវបញ្ចៀសឲ្យបានការទទួលកុមារ ដែលមាន ឪពុក ឬម្តាយ ឬក្រុមគ្រួសារ ដែលមានលទ្ធភាពចិញ្ចឹមបីបាច់ថែរក្សានោះ៕

ពុទ្ធិបដិមាករចិន រកឃើញ ដោយម៉ាស៊ីនស្កែន នៅហូឡង់ ថាមានអាយុកាល លើសពីមួយពាន់ឆ្នាំ

$
0
0

ហូឡង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ថា រូបពុទ្ធិបដិមាករ ចិនមួយព្រះអង្គ ដែលមានទម្រង់ ជាភាវនា ត្រូវបានគេរកឃើញ និងបានយកទៅស្កែនក្នុងម៉ាស៊ីន CT លទ្ធផលបង្ហាញថា ទម្រង់ នៃអង្គពុទ្ធិបដិមាករចិន មួយអង្គនេះមានអាយុកាល លើសពីមួយពាន់ឆ្នាំឯណោះ ។

ប្រភពព័ត៌មានបានចុះផ្សាយថា ធាតុខាងក្នុងនៃអង្គបដិមាករនេះ ត្រូវបានគេជំរុះចោល ដោយបំបែក បាននូវអាថ៌កំបាំង របស់បដិមាករដែល ជាតួអង្គបុព្វបុរសចិនជំនាន់មុន ។ ម៉ាស៊ីនស្កែននេះ ត្រូវបានបញ្ជាទិញយកមកប្រើប្រាស់នៅសារៈមន្ទីរ នៃប្រទេសហូឡង់ ។

តាមការស្កែនបានបញ្ជាក់ឲ្យដឹងថា រូបបដិមាករចិនមួយអង្គនេះ ត្រូវបានគេជឿជាក់ថា ជារូបសំណាករបស់លោកគ្រូ លីក្វាន់ (Liuquan ) ដែលគ្រូភាវនាជនជាតិចិន ៕

 

សម្តេចតេជោ អញ្ជើញចូលរួម សន្និសីទអន្តរជាតិ ស្តីពីវឌ្ឍនភាព បញ្ហាប្រឈម និងកាលនុវត្តភាព នៅអាស៊ីប៉ាស៊ីហ្វិក

$
0
0

ភ្នំពេញ៖ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០  ១៥នេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងសន្និសីទអន្តរជាតិ ស្តីអំពីវឌ្ឍនភាព បញ្ហាប្រឈម និងកាលានុវត្តភាព  នៅអាស៊ីប៉ាស៊ីហ្វិក។

សន្និសីទអន្តរជាតិ ដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញនាព្រឹកនេះ គឺជាខួបលើកទី១០ ដែលនឹងជជែកពិភាក្សា ផ្តោតសំខាន់ទៅលើការការពារមនុស្សជាតិ ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុ ជាមន្រ្តីតាមបណ្តាក្រសួង និងមន្រ្តីពាក់ព័ន្ធមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក សរុបប្រមាណជា ៣០០ នាក់។

នៅក្នុងសន្និសីទនេះ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាគន្លឹះបើកសន្និសីទមួយនេះផងដែរ៕

បាក់តៅស្រូវ សង្កត់កម្មករម្នាក់ នៅរោងម៉ាស៊ីនកិនស្រូវ មួយកន្លែង ក្នុងស្រុកជើងព្រៃ

$
0
0

កំពង់ចាម ៖ បុរសកម្មករ នៅរោងម៉ាស៊ីនកិនស្រូវ មួយកន្លែង ស្ថិតនៅភូមិត្រពាំងថ្មាត ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម បានស្លាប់ ដោយសារតែ បាក់តៅដាក់ស្រូវ សង្កត់លើ នាល្ងាចថ្ងៃ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ។

មន្រ្តីនគរបាល មូលដ្ឋាន ស្រុកជើងព្រៃ បានឲ្យដឹងថា ខណៈ ជនរងគ្រោះ កំពុងធ្វើការ លីជញ្ជូនស្រូវ នៅក្នុងរោង ម៉ាស៊ីនកិនស្រូវនោះ ស្រាប់តែតៅស្រូវ បាក់សង្កត់ បណ្តាលឲ្យជនរងគ្រោះ ស្លាប់តែម្តង ដោយសារតែ ទំងន់ស្រូវធ្ងន់ពេក ។

មន្រ្តីនគរបាល បានបន្តទៀតថា ក្រោយទទួលព័ត៌មានខាងលើនេះ ស្នងការ នគរបាល ខេត្តកំពង់ចាម បានចាត់ ឲ្យនគរបាល ជំនាញព្រហ្មទណ្ឌ នគរបាលបច្ចេកទេស និងនគរបាល មូលដ្ឋាន ចុះទៅធ្វើការ ស្រាវជ្រាវ រកឲ្យឃើញថាតើ ការស្លាប់របស់ជនរងគ្រោះ បណ្តាលមក ពីគ្រោះថ្នាក់ ពិតប្រាកដ អត្តឃាដ ឫឃាតកម្មនោះ?

សមត្ថកិច្ច មិនទាន់ បានបង្ហាញ អត្តសញ្ញាណ ជនរងគ្រោះ និងម្ចាស់រោងម៉ាស៊ីន កិនស្រូវនៅឡើយទេ ខណៈកំពុង ធ្វើការ សួរនាំជាមុនសិន៕


កម្លាំងសមត្ថកិច្ច ស្ទាក់ចាប់គោយន្ត ដឹកឈើចំនួន ០៤គ្រឿង

$
0
0

កំពត៖ គោយន្តកន្ត្រៃដឹកឈើ ចំនួន០៤គ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សង្កាត់ឈូក សហការ នឹងកម្លាំង កងរាជអាវុធហត្ថ ស្រុកឈូក និងកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាល ឃុំតាកែន ធ្វើការពួនស្ទាក់ចាប់បាន កាលពីវេលាម៉ោង ២១និង១០នាទីយប់ ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៥ ចំណុចភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត។

មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា គោ យន្តដឹកឈើ ល្មើសទាំង ០៤គ្រឿងខាងលើ ក្រោយពីបណ្តាកម្លាំង ចាប់ឃាត់ហើយក៏នាំ យកមករក្សាទុក នៅឯសាលាឃុំតាកែនទាំង យប់ភ្លាម លុះព្រឹកឡើង ធ្វើកំណត់ហេតុ ដើម្បី បញ្ជូនវត្ថុតាងនាំទៅឲ្យខណ្ឌ រដ្ឋបាលព្រៃឈើ ជាអ្នកចាត់ការ តាមផ្លូវច្បាប់បន្តទៀត។

មន្ត្រីដដែលឲ្យដឹងទៀតថា គោយន្តដឹកឈើ ដែលចាប់បានចំនួន ០៤គ្រឿង ឈើជ្រលង់ចំនួន ៩៤ដើម,ឈើសសរជ្រុង និងឈើជ្រុងចំនួន ៤,៥៦៧ម៉ែត្រគីប(៤ម៉ែត្រគីប៥៦៧) ៕

បាក់ផ្ទាំង ទឹកកក សង្កត់ស្លាប់ ១៨នាក់ នៅអាហ្វហ្គានីស្ថាន

$
0
0

ហ្វៃហ្សាបាដ៖ យ៉ាងហោចណាស់ មនុស្ស ១៨នាក់បានស្លាប់ និង ១០នាក់ផ្សេងទៀត ទទួល រងរបួស បន្ទាប់ពីផ្ទាំង ទឹកកក ដ៏ធំមួយ បានរលំចុះមកពីលើកំពូលភ្នំ ស្ថិតនៅខេត្ត បាដាដស្ថាន ភាគខាងជើងប្រទេស អាហ្វហ្គានីស្ថាន។ នេះតាមបើតួលេខអ្នកស្លាប់ ដែលចេញដោយ អាជ្ញាធរ គ្រប់គ្រងគ្រោះធម្មជាតិ នៅរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយ គិតមកដល់ ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានដកស្រង់សម្តីរបស់លោក សាយេដ អាប់ឌុលឡាហ៍ ប្រធានគ្រប់ គ្រងគ្រោះមហន្តរាយខេត្ត បាដាដស្ថាន ឲ្យដឹងថា “អាជ្ញាធរបានរកឃើញសាក សព ១៨នាក់ និង អ្នករងរបួស ១០នាក់ បន្ទាប់ពីផ្ទាំងទឹកកក បានបាក់សង្កត់មកលើផ្នែកមួយ នៃភូមិ តាំង សេវ៉ា ស្ថិតនៅក្នុងស្រុក ម៉ាហ៍ម៉ាយ កាលពីព្រឹកព្រហាមថ្ងៃព្រហស្បតិ៍ តែម្តង"។

ដោយឡែកក្រុមសង្គ្រោះក៏ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុផងដែរ ដើម្បីជួយរំដោះ ប្រជាជនជាង ១០០នាក់ ដែលកំពុងជាប់ខ្លួននៅក្នុងភូមិ ដែលត្រូវបានផ្ទាំងទឹកកក បិទបាំង ជិតពិបាក នឹងធ្វើដំណើរចេញ មកក្រៅនោះ។ ចំពោះចំនួនមនុស្សស្លាប់ដែលបង្កឡើងដោយ សារព្រិលធ្លាក់ខ្លាំងនៅភាគខាងជើង ប្រទេស អាហ្វហ្គានីស្ថាន បានកើនឡើងដល់ជាង ២០០ នាក់ហើយ ស្របពេលដែលមនុស្សជាប់ខ្លួន និង បាត់ខ្លួន មានរាប់រយនាក់ផ្សេងទៀត៕

មន្ត្រីនគរបាល ការពារព្រំដែន ៨០៧ ម្នាក់ចងក ធ្វើអត្តឃាត សម្លាប់ខ្លួន

$
0
0

បន្ទាយមានជ័យៈ លោកអនុសេនីយ៍ឯក ឡាក់ សីហា អាយុ៤៦ឆ្នាំត្រូវបាន គេរាយការណ៍ថា បានធ្វើអត្តឃាត សម្លាប់ខ្លួន ដោយចងកនិងខ្សែភ្លើង ដោយមិនដឹងមូលហេតុ ។

សពត្រូវបានក្រុមគ្រួសារប្រទះឃើញ នៅក្នុងបន្ទប់ទឹក កាលពីយប់រំលងអាធ្រាតថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៥ ក្នុងបន្ទាយវរៈភូមិបន្ទាយមានរឹទ្ធិឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាប់ព្រំប្រទល់ប្រទេសថៃ។

លោក ឡាញ់ ផន មេបញ្ជាការរងវរៈ ៨០៧ បាននិយាយថា គេនៅមិនដឹងពីមូល ហេតុដែលបណ្តាល អោយលោកអនុសេនីយ៍រូបនេះ សម្រេចចិត្តធ្វើអត្តឃាតនោះទេ។ សពត្រូវបានលោកមេបញ្ជាការ មេបញ្ជាការរង និងពល ទាហានទាំងអស់រៀបចំធ្វើបុណ្យ តាមប្រពៃណីសាសនា ក្នុងទីបញ្ជាការវរៈ។

ឃើញគេ បណ្តើរគូដណ្តឹង ចូលគម្ពោតព្រៃ តាមមើលឃើញ គេកំពុងរំលោភ

$
0
0

កណ្តាល៖ យុវជនម្នាក់ដោយសារតែ នាងជាគូរដណ្តឹង ខ្លាំងពេកតែងតែ ដើរលបមើលនាង ជារៀងរាល់ថ្ងៃ ស្រាប់តែជាចៃដន្យ ស្រាប់តែប្រទៈគូរដណ្តឹង ត្រូវបានគេបណ្តើរចូលគម្ពោតព្រៃ ក៏មានការងឿងឆ្ងល់ តាមទៅមើលស្រាប់តែ ឃើញគូរដណ្តឹងត្រូវបាន គេកំពុងរំលោភ ហើយបានដើត្រឡប់មកផ្ទះវិញ ទាំងក្តុកក្តួលចិត្ត ទើបគូរដណ្តឹងរួម និងប្រុសជាជនសង្ស័យ បានដើរត្រឡប់មកផ្ទះ តាមក្រោយ ហើយនារីរង គ្រោះបានមកដាក់ពាក្យបណ្តឹង ឲ្យនគរបាលជួយរក យុត្តិធម៌ឲ្យនាង ។ហេតុការនេះបានកើតឡើងកាល ពីវេលាម៉ោងប្រហែលជា៩ និង៣០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅចំណុចបឹងអន្កុងក្រោយភូមិ ក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។

កម្លាំងនគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះប-ធ-ត ធីតា ភេទស្រី អាយុ១៨ឆ្នាំ មានមុខរបរជាកសិករ មានស្រុកកំណើតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ  ចំណែកជនសង្ស័យមានឈ្មោះ អ៊ុន ឆ័ង ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិ ក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។

នគរបានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះ បានទៅឃ្វាលពពែម្នាក់ឯង នៅកន្លែងកើតហេតុ ហើយនាពេលនោះដែរ គូរដណ្តឹងរបស់នាងឈ្មោះ បិន ធារ៉ា បានដើរទៅលួចមើលគូរដណ្តឹងរបស់ខ្លួន ព្រោះតែក្តីស្រឡាញ់ ប៉ុន្តែជាចៃដន្យស្រាប់តែប្រទះឃើញគូរដណ្តឹងរបស់ខ្លួន ត្រូវបានប្រុសម្នាក់ បណ្តើរចូលទៅក្នុងគម្ពោតព្រៃបាត់ ទើបកើតមានការងឿងឆ្ងល់ ហើយបានដើរទៅមើលស្រាប់តែប្រទះឃើញ គូរដណ្តឹងរបស់ខ្លួន ត្រូវបានប្រុសខាងលើ រំលោភយ៉ាងត្រេកត្រអាលបំផុតទើប កើតការហួសចិត្ត ហើយក៏បានដើរត្រឡប់មកផ្ទះវិញ ចំណែកឯគូដណ្តឹង របស់គេ និងប្រុសជាជនសង្ស័យបានដើមកតាមក្រោយ ទៅផ្ទះរៀងខ្លួន លុះដល់ម៉ោង ២៤និង៤០នាទី ថ្ងៃដដែលជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង ឲ្យនគរបាល ប៉ុស្តិ៍ ជួយរកយុត្តិធម៌ ។

សូមបញ្ជាក់ថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៥ ជនរងគ្រោះបានមកស្នាក់នៅផ្ទះ របស់ឈ្មោះអ៊ុក សំបូរ ក្រោយមក អ៊ុក សំបូរ បានដណ្តឹងជនរងគ្រោះ ឲ្យទៅកូនរបស់គាត់ឈ្មោះ ប៊ិន ធារ៉ា ៕

ជំងឺផ្តាសាយ កំពុងតែ គំរាមកំហែង ពលរដ្ឋអាល្លឺម៉ង់

$
0
0

ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ ថា ជំងឺផ្តាសាយកំពុងតែ គំរាមកំហែងដល់ពលរដ្ឋនៅ ក្នុងប្រទេសអាល្លឺម៉ង់។

បន្ទាប់ពីមានកម្លាំងខ្យល់បក់បោកខ្លាំងមកលើប្រទេសអាល្លឺម៉ង់ នៅក្នុងអំឡុងពេលថ្មីៗនេះ គេឃើញមាន អ្នកជំងឺផ្តាសាយ បានទៅកាន់មន្ទីរ ពេទ្យដើម្បីសម្រាកព្យាបាល ច្រើនឡើងៗ ក្នុងនោះមានទាំងការដឹក អ្នកជំងឺ យ៉ាងសស្រាក់សស្រាំទៀតផងដើម្បីរកការជួយសង្គ្រោះ។

កាលពីថ្ងៃពុធម្សិលមិញនេះតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុករបស់អាល្លឺម៉ង់ បានឲ្យដឹងថា
នៅតាម បណ្តាមន្ទីរពេទ្យជាច្រើន ពិសេសនៅភាគ ខាងត្បូងប្រទេសនេះ មានជំងឺផ្តាសាយផ្ទុះឡើងយ៉ាងខ្លាំង
ហើយគេឃើញមានអ្នកជំងឺ ជាច្រើននាក់បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យ និងព្យាបាល ។

លោក Eduard Fuchshuber អ្នកនាំពាក្យមួយរូបមកពីសមាគមពេទ្យរដ្ឋបានឲ្យដឹងថា “នាយកដ្ឋាន សង្គ្រោះបន្ទាន់ នៅក្រុង Bavaria ពោរពេញដោយអ្នកជំងឺណែនតាន់តាប់”។ យោងតាមទូរទស្សន៍ ក្នុងស្រុកឈ្មោះថា N24បានផ្សព្វផ្សាយ និងដកស្រង់ប្រសាសន៍ របស់អ្នកនាំពាក្យរូបនេះដោយ បានបញ្ជាក់ថា
“មិនធ្លាប់ឃើញនូវស្ថានភាពបែបបនេះនោះទេ នៅក្នុងឆ្នាំនេះ” ។

ស្ថានភាពស្រដៀងគ្នានេះដែរ នៅឯរដ្ឋមួយចំនួនទៀតដូចជា នៅ Baden-Wuerttemberg
និង Lower Saxony ក៏សុទ្ធសឹង មានអ្នកជំងឺផ្តាសាយច្រើនកកកុញដែរ នៅតាម បណ្តាមន្ទីរពេទ្យ ។ តាមគ្រោងការរបស់ក្រុមគ្រូពេទ្យ បានឲ្យដឹងថា អ្នកជំងឺដែលធ្ងន់ធ្ងរ នោះនឹងត្រូវធ្វើការវះកាត់ ប៉ុន្តែកិច្ចការងារ នេះក៏មានដែនកំណត់ដែរ ។

យោងតាមទិន្នន័យចុងក្រោយ មួយដែលចេញដោយវិទ្យាស្ថាន Robert Koch បានបង្ហាញឲ្យ ដឹងថា ចំនួនអ្នកកើតជំងឺផ្តាសាយនៅក្នុង ប្រទេសអាល្លឺម៉ង់ បានកើនឡើងដល់ជាង១៨ពាន់នាក់ គិតចាប់ពីខែតុលាឆ្នាំមក ។ នេះជាតួលេខមួយដែលកើនឡើងខ្ពស់ណាស់ ធៀបនឹង
រដូវដែល ប្រឈមមុខនឹងជំងឺផ្តាសាយក្នុងឆ្នាំ២០១២ និងឆ្នាំ២០១៣នោះ ៕

Viewing all 8042 articles
Browse latest View live




Latest Images