Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

អ្នកសៀមរាបម្នាក់ ឈ្នះរង្វាន់ធំ iPhone 6 Plus Gold ពីក្រុមហ៊ុន​ iOne

$
0
0

ភ្នំពេញ៖ រង្វាន់ធំ ក្នុងការចាប់រង្វាន់ ផ្សងសំណាង លើកទីពីររបស់ក្រុមហ៊ុន iOne ដែលបានធ្វើឡើង នៅផ្សារ សុវណ្ណា កាលពីម្សិលមិញនេះ បានទៅលើបុរសម្នាក់ ដែលជាអតិថិជន របស់iOneនៅខេត្តសៀមរាប ។

ការចាប់រង្វាន់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងទៅនេះ មានចំនួន ៤០រង្វាន់ ដែលកម្មវិធីនេះ មាន ឈ្មោះថាGong Xi Valentine ក្នុងនោះក៏មានការចូលរួមចាប់រង្វាន់ ពីសំណាក់គណៈគ្រប់គ្រង ផ្នែកពាណិជ្ជកម្ម របស់ក្រុមហ៊ុន iOne លោកជីមប៉ូលីស និងគណៈដឹកនាំរបស់ផ្សារទំនើបសុវណ្ណា លោកជីសាំងផងដែរ។

សូមបញ្ចាក់ថាក្រុមហ៊ុន iOne ជាក្រុមហ៊ុនចែកចាយផលិតផល អេផល ដ៏ធំមួយ នៅកម្ពុជា បានបង្កើតកម្មវិធី Gong Xi Valentine ដែលនឹងផ្តល់ឱកាសជូនដល់អតិថិជននូវ រង្វាន់ធំទូរស័ព្ទ iPhone 6 Plusពណ៌មាស (16GB) ចំនួន 02 រង្វាន់និងiPad Air 2 ពណ៌មាស (16GB) ចំនួន 02 រង្វាន់រួមទាំងរង្វាន់ដ៏សន្ធឹកសន្ធាប់ ជាច្រើនទៀត។

ខាងក្រោមនេះ គឺជាឈ្មោះអតិថិជនដែលបានឈ្នះរង្វាន់ពីiOneលើកទីពីរ៖

•           iPhone 6 Plus Gold ១រង្វាន់

1.         Code:  0045   Name: SOEM CHANTHA

•           iPad Air 2 Gold ១រង្វាន់

1.         Code:  0558   Name: SEANG SUN PHARA

•           Speaker EDIFIER៣រង្វាន់

1.         Code:  0234   Name: PRUM PICH

2.         Code:  0654   Name: ROS MONIN

3.         Code:  0800   Name: SOK SELPANHA

•           កាបូបម៉ាក AGVA_3 IN- 1១០រង្វាន់

1.         Code:  0407   Name: HENG SOKLY

2.         Code:  0302   Name: THIDA

3.         Code:  0180    Name: KHUN EABHELEN

4.         Code:  0514    Name: LI XIONG

5.         Code:  0672   Name: SOK LING

6.         Code:  0502   Name: SOK SOVANMONY

7.         Code:  0636    Name: SARETH SREYCHANRAKSMEY

8.         Code:  0629    Name: ENG CHHAY SRENG

9.         Code:  0503   Name: KEA PHEARA

10.       Code:  0336   Name: NHEM VUTHY

•           ស្រោមសំរាប់ដាក់ IPAD AIR ម៉ាក DEVIA ៥រង្វាន់

1.         Code:  0232   Name: KHY SAMNANG

2.         Code:  0429   Name: YU PEI SONG

3.         Code:  0381    Name: CHHOU LYUY

4.         Code:  0329   Name: VANTHETH SREYPICH

5.         Code:  0400   Name: YEN SOKSINET

•           ម៉ាស៊ីនទឹកក្រឡុកម៉ាក PHILIP ៥រង្វាន់

1.         Code:  0343   Name: WU DAN

2.         Code:  0323   Name: HANCHOR

3.         Code:  0385   Name: SAVANN MEN

4.         Code:  0784   Name: KEO DARA

5.         Code:  0844   Name: SOK TECHMONG

•           ឆ្នាំងអ៊ុតប្រើចំហាយទឹកម៉ាក PHILIP ៥រង្វាន់

1.         Code:  0666    Name: DAMON

2.         Code:  0486    Name: SUNG VINNTAK

3.         Code:  0802   Name: KIM SOTHEA

4.         Code:  0667    Name: VATHANA SAR

5.         Code:  0843   Name: CHEA SREYMOM

•           ម៉ាស៊ីនច្របាច់ក្រូចម៉ាក PHILIP ៥រង្វាន់

1.         Code:  0477   Name: LIN HUAN

2.         Code:  0023   Name: YI KUNPHEAKNERRY

3.         Code:  0204   Name: SOR SENGEANG

4.         Code:  0144    Name: KEO PHEAROTH

5.         Code:  0404   Name: OLE JOHNNY ROSENDAHL

•           ជើងទម្រ iPhone ម៉ាក BLUELOUNGE ៣រង្វាន់

1.         Code:  0011    Name: MR. SIN SETH

2.         Code:  0602   Name: HENG LAY

3.         Code:  0646    Name: CHAN SOKUN VICHET

•           កាបូបម៉ាក AGVA LTB211 ២រង្វាន់

1.         Code:  0330   Name: CHENG PHEARUM

2.         Code:  0839    Name: KEO KEANGHENG


ដើររកកូនស្រីបង្កើត បាត់ខ្លួន១០ឆ្នាំហើយ ដោយមិនដឹងមូលហេតុ

$
0
0

បន្ទាយមានជ័យ៖ លោកតា ម៉ូត សាលី អាយុ៦៥ឆ្នាំ រស់នៅភូមិ-ឃុំ-ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង គាត់បាន បាត់កូនស្រីម្នាក់ឈ្នោះ លី ស្រីមុំ មកដល់ពេលនេះ អាយុ២៥ឆ្នាំ ដោយបាត់ខ្លួនអស់រយៈពេល១០ឆ្នាំមកហើយ ដោយមិនដឹងមូលហេតុ ច្បាស់លាស់ រហូតមកតាមរកកូនស្រីបង្កើតមកដល់តំបន់ជាយដែន កម្ពុជា ថៃ មានតែរូប ថតកូនស្រី២សន្លឹក ដើរសួរគេឯង ។ ហេតុការណ៍នេះ នៅវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ នៅថ្ងៃទី១ ខែមិនា ឆ្នាំ២០១៥នេះ ក្នុងលើតាមផ្លូវសាធារណះ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ។

លោកតា ម៉ូត សាលី អាយុ៦៥ឆ្នាំ បានប្រាប់អោយដឹងថា គាត់មានកូនប្រុស៤នាក់ និង មានកូនស្រីតែម្នាក់សោះ បែបជាអាភ័ព្វម្ល៉េះ តើព្រះជាម្ចាស់មិនអាណិតរូបគាត់បន្តិចសោះ រូបគាត់និងប្រពន្ធគាត់បានដើរ រកគ្រប់ទិសទី នៅក្នុងប្រទេសកម្ពុជា រហូតប្រពន្ធគាត់មានជម្ងឺធ្លាក់ខ្លួនឈឺ រហូតស្លាប់បាត់បង់ជីវិត តែបច្ចុប្បន្ននេះគាត់ក៏កំពុង មានជម្ងឺឈឺធ្ងន់យ៉ាងណាក៏ដោយគាត់នៅតែបន្តរកកូនស្រី ខាងលើនេះទាល់តែបាត់បង់ជីវិតគាត់។ គាត់បន្តថា ម្ដាយនាងបានស្លាប់បាត់ហើយ ដោយសាររង់ចាំផ្លូវនាងត្រលប់មកផ្ទះវិញ ដោយសារតែការរង់ចាំបណ្តាលឲ្យ ឈឺរាំរៃចាំ រហូតស្លាប់បាត់បង់ជីវិតទៅ នេះប្រហែលជា ជាលើកចុងក្រោយ តែមិនដឹងបានជួបមុខកូនស្រីគាត់អត់ នោះទេ។ ដូច្នេះហើយគាត់បានសុំទទូចអោយអ្នកសារព័ត៌មាន និងមានសមត្ថកិច្ចគ្រប់ស្ថាប័នជួយសង្គ្រោះគាត់ និងជួយផ្សព្វផ្សាយព័ត៌មានក្រែងដល់កូនស្រីរបស់គាត់ នេះជាដង្ហើមចុងក្រោយរបស់លោកតាខាងលើនេះ សុំតែ បានជួបមុខកូនស្រីខាងលើនេះ គាត់ស្លាប់បិតភ្នែកជិតហើយ៕

ជិះរថយន្តទំនើប ចូលចាក់សាំង នៅស្ថានីយប្រេង តូតាល់ប៉ោយប៉ែត ឲ្យក្លែងក្លាយ ក្រដាស២០ដុល្លារ ១សន្លឹក

$
0
0

បន្ទាយាមានជ័យ៖ នៅវេលាម៉ោង១២ និង៥៣នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែមិនា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានរថយន្តលុច្សស៊ីស្ស RX330 បានចូលមកចាកសាំងចំនួន៦០ដុល្លារ ដោយបន្លំលុយក្រដាស២០ដុល្លារក្លែងក្លាយ១សន្លឹក។

បើតាមការអះអាងពីបុគ្គលិកផ្នែកចាក់សាំង រថយន្តពេលយប់ ឈ្មោះ ភួន ភីន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅ ភូមិកើតហេតុខាងលើនេះ បានប្រាប់អោយដឹងថា មុនកើតហេតុមានម៉ូតូ២គ្រឿង ចូលចាក់សាំង រហូតចាករួច រាល់ទើបមានរថយន្តលុច្សស៊ិស្ស RX330 ពណ៌ស្ក ពាកស្លាកលេខ ភ្នំពេញ 2Z-3229 បានចូលមកចាកសាំង ចំនួន៦០ដុល្លា ដោយបន្លំលុយក្រដាស២០ដុល្លាក្លែងក្លាយ ១សន្លឹក។

ឈ្មោះ ភួន ភីនបន្តថា នៅក្នុងរថយន្តនោះមានគ្នា២នាក់ ធ្វើសកម្មភាព ដោយបានហូតលុយក្នុងហោប៉ាវខោ ទៅ វិញទៅមក ដោយធ្វើអោយគាត់ភ្លេចមើលប្រាក់លុះចាក់សាំងគ្រប់ចំនួនហើយ ទើបគេបានហុចលុយមកដោយ ក្នុងនោះមានលុយក្រដាស់២០ដុល្លារ ចំនួន៣សន្លឹក ដោយយកក្រដាស់ក្លែងក្លាយដាក់នៅកណ្តាល១សន្លឹក ក្រដាស់ប្រាក់ពិតប្រាកដនៅលើ និងក្រោម ហើយភ្លាមគេក៏ស្ទុះឡើងរថយន្តតែម្តង ក៏បើកគេចភ្លាមៗ។

បុគ្គលិកបន្តថា ភ្លាមនោះខ្លួនក៏បានរត់តាមឃាត់រថយន្តខាងលើដែរ តែមិនព្រមឈប់សោះ រហូតក្រុមម៉ូតូឌុបតាម ពីក្រោយរថយន្ត និងតាមទាន់តែរថយន្តនោះមិនព្រមឈប់ គឺបើកកាន់តែលឿនឡើង ។ ក្រោយពីកើតហេតុ ឈ្មោះ ភួន ភីន ជាបុគ្គលិកក៏បានមករាយការណ៍ប្រាប់អ្នកគ្រប់គ្រងតែម្តង លុះព្រឹកឡើងទើបអ្នកគ្រប់គ្រង ទៅដាក់ពាក្យបណ្តឹងអោយសមត្ថកិច្ចជួយអន្តរាគមន៍៕

ប្រធានក្រុមការងារ បក្សប្រជាជន ចុះជួយឃុំអូរស្វាយ ចុះសំណេះសំណាល ជាមួយពលរដ្ឋ និងយកអំណោយ ផ្តល់ជូនស្ត្រី សម្រាលកូន

$
0
0

កំពង់ចាម ៖ លោក សោ សាវឿន សាមាជិគអចិន្ត្រៃយ៍ គណៈបក្សប្រជាជន ខេត្តកំពង់ចាម និងជាប្រធាន ក្រុម ការងារចុះជួយឃុំអូរស្វាយ នាព្រឹកថ្ងៃទី១ ខែមិនា ឆ្នាំ២០១៥ បានដឹកនាំក្រុមការងារ រួមជាមួយលោក ប៊ិន ឡាដា អភិបាលរងស្រុកកំពង់សៀម បានចុះទៅភូមិចំនួន៤ ស្ថិតក្នុងឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្ត កំពង់ចាម ដើម្បីសំណេះសំណាល សួរសុខទុក្ខផ្តល់អំណោយ ដល់ស្ត្រីទើបសម្រាលកូន និងផ្សព្វផ្សាយខ្លឹមសារ នៃសេចក្តីសម្រេចចិត្តមហាសន្និបាត តំណាងទូទាំងប្រទេស របស់គណៈបក្សប្រជាជនកម្ពុជា។

ប្រធានក្រុមការងារចុះជួយឃុំអូរស្វាយ លោក សោ សាវឿន បានមានប្រសាសន៍ឲ្យដឹងថា ដោយមានការណែនាំ ពីលោក លន់ លឹមថៃ សមាជិគ គណៈកម្មាធិការកណ្តាលគណៈប្រជាជន និងជាប្រធានគណៈបក្សប្រជាជនខេត្ត កំពង់ចាម ឲ្យមន្ត្រីក្រោមឱវាទ យកចិត្តទុកដាក់អំពីសុខទុក្ខ របស់ប្រជាពលរដ្ឋទើបនៅព្រឹកថ្ងៃទី១ ខែមិនា លោក បានដឹកនាំក្រុមការងារ រួមដំណើរជាមួយលោក អភិបាលរងស្រុកកំពង់សៀម ចុះទៅភូមិចំនួន៤ ក្នុងនោះ មាន ភូមិព្រៃចក្រី ភូមិអូរធ្នង់ ភូមិខែលជ័យ និងភូមិអំពិលក្រញ៉ាញ់ ដើម្បីសួរសុខទុក្ខ ពួកគាត់ និងផ្តល់អំណោយជូន ទៅស្ត្រីដែលទើបសម្រាលកូនមានចំនួន៦នាក់ ១ឈ្មោះស្រី រ័ត្ន អាយុ២៨ឆ្នាំ នៅភូមិព្រៃចក្រី ២ឈ្មោះ យឹម ចាន់នី អាយុ២៦ឆ្នាំ នៅភូមិត្រពាំងកក់ ៣ឈ្មោះ យាន សុខអេង អាយុ២៨ឆ្នាំ នៅភូមិត្រពាំងកក់ ៤ឈ្មោះ តន ចាន៉ណា អាយុ២៦ឆ្នាំ នៅភូមិត្រពាំងកក់៥ឈ្មោះ ហៀក នី អាយុ២៩ឆ្នាំ នៅភូមិត្រពាំងកក់ ៦ឈ្មោះ ស៊ីម ឡាវី អាយុ២៥ឆ្នាំ នៅភូមិអន្លង់ស្នូក។ លោក សោ សាវឿន បានបញ្ជាក់ឲ្យដឹងថា សម្រាប់ស្ត្រីទើបសម្រាលកូន ជាគោលការក្រុមការងារជួយឧបត្ថម្ភក្នុងម្នាក់ៗ អង្ករ២៥គីឡូក្រាម និងថវិកាចំនួន១០ម៉ឺនរៀល ដោយមិនគិត ពីនិន្នាការសមាជិកបក្សណានោះឡើយ។លោក សោ សាវឿន បានឲ្យដឹងទៀតថា ចំពោះក្រុមគ្រួសារអ្នកស្លាប់ លោក ជួយរំលែកទុក្ខ ដោយឧបត្ថម្ភ១គ្រួសារ ថវិកា២០ម៉ឺនរៀល អង្ករ២បាវ និងមី១កេសផងដែរ។ ដោយឡែក ពេលវគ្គក្រោយៗ ក្រុមការងាររបស់លោក មានគម្រោងចុះជួបសំណេះសំណាលជាមួយចាស់ៗ សោធននិវត្ត គ្រូបង្រៀន ក្រុមយុវជន បន្តទៀត៕

ស្នងការ ៖ បទល្មើសនៅ ក្នុងខេត្ដបន្ទាយមានជ័យ មានការថយចុះយ៉ាងច្រើន

$
0
0

បន្ទាយមានជ័យ ៖ ស្នងការ នគរបាលខេត្ដ បន្ទាយមានជ័យ លោកឧត្ដមសេនីយ៍អាត់ ខែម បានលើក ឡើងពីការ ថយចុះបទល្មើស ជាបន្ដបន្ទាប់នៅក្នុងទឹកដីខេត្ដរបស់ខ្លួន បន្ទាប់ ពីកម្លាំងនគរបាល ថ្នាក់ជំនាញ ព្រហ្មទណ្ឌ និង នគរបាលតាមបណ្ដាស្រុក ក្រុង បានចេញ ប្រតិបត្ដិការយាមល្បាតជាប្រចាំ ជាពិសេស នៅចំណុចនិងទីតាំង សំខាន់ៗ ដែលជនល្មើស អាចធ្វើសកម្មភាពនោះ ។

បើទោះបីបទល្មើសព្រហ្មទណ្ឌនិងបទ ល្មើសផ្សេងទៀតមានការថយចុះ គួរឱ្យកត់ សម្គាល់យ៉ាងណា ក៏ដោយនោះ ប៉ុន្ដែលោក ឧត្ដមសេនីយ៍ស្នងការ នៅតែបង្កើនវិធានការ ទប់ស្កាត់តាមគ្រប់រូប និងពង្រឹងការងារមន្ដ្រី របស់ខ្លួនកាន់ តែខ្លាំងឡើង ។

នៅចំពោះមុខមន្ដ្រីនគរបាលជាច្រើននាក់ កាលពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៥ ស្នង ការនគរបាលខេត្ដ បន្ទាយ មានជ័យបានបញ្ជាក់ យ៉ាងដូច្នេះថា «បទល្មើសព្រហ្មទណ្ឌនិងបទ ល្មើសផ្សេងៗទៀត មានការ ថយចុះយ៉ាង ច្រើនជារួមនៅទូទាំងខេត្ដ ប៉ុន្ដែយើងនៅបន្ដ សង្កត់សភាពការណ៍នេះ និងពង្រឹងការងារ ពង្រឹងវិន័យដល់មន្ដ្រី របស់យើង លើការងារ រក្សាសន្ដិសុខនិងសណ្ដាប់ធ្នាប់ ដើម្បីទាញ ការជឿទុកចិត្ដ ពីប្រជាពលរដ្ឋតាមមូលដ្ឋាន»។

លោកឧត្ដមសេនីយ៍ស្នងការ បានលើក ឡើងពីការងារប្រជុំដាក់ផែនការបន្ដទៀត ស្ដីអំពីកិច្ចការពារ សន្ដិសុខ ជូនប្រជាពលរដ្ឋ ជាពិសេស សម្រាប់ឱកាសបុណ្យចូលឆ្នាំនា ខែក្រោយ ។

គួរបញ្ជាក់ថា នៅតាមទីប្រជុំនានា ជា ពិសេសតាមផ្សារដែលមានកន្លែងលក់គ្រឿង អលង្កា និងដូរលុយ នោះ កម្លាំងនគរបាល ជាច្រើននាក់ ត្រូវបានដាក់ឱ្យយាមកាមនៅតំបន់នោះ ក្នុងគោលបំំណង ទប់ស្កាត់ សកម្មភាព បទល្មើសលួចប្លន់ ដែលមុខសញ្ញាឆ្លៀតឱកាសធ្វើសកម្មភាព ដូចក្នុងរូបភាពដែល កើតឡើង នៅតាមបណ្ដា ខេត្ដមួយចំនួននោះ ។

ក្រៅពីការងារនេះ សកម្មភាពចុះល្បាតនៅតាម មូលដ្ឋានទាំង ថ្ងៃទាំងយប់ ក៏ត្រូវបានធ្វើឡើងជាបន្ដបន្ទាប់ និងជាប្រចាំ រក្សាសន្ដិសុខជូនប្រជាពលរដ្ឋ។

រថយន្តបែន ដឹកដី បើកមិនប្រយ័ត្ន ក្រឡាប់កល់ជាប់ បណ្តាលឲ្យរបួសធ្ងន់ម្នាក់ ស្រាលម្នាក់

$
0
0

កំពត ៖ បុរសអ្នកបើកបររថយន្ត រងរបួសធ្ងន់ និងស្ត្រីរួមដំណើររបួសស្រាល ខណៈកំពុងតែបើករថយន្ត ដោយមិនបាន ប្រុងប្រយ័ត្នក្នុងការបើកបរ បណ្តាលឲ្យរថយន្តក្រឡាប់ នៅវេលាម៉ោង ១១និង៥០នាទី ថ្ងៃត្រង់ ទី០២ ខែមីនា ឆ្នាំ ២០១៥ លើកំណាត់ផ្លូវជាតិលេខ៣ កំពត-ព្រះសីហនុ ចំណុចមុខក្លោងទ្វារ សាលាបឋមសិក្សាហ៊ុន សែន រលួស ស្ថិត ក្នុងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ។

មន្ត្រីនគរបាលចរាចរ បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា រថយន្តដឹកដីខាងលើ បើកបរក្នុងទិសដៅ ពីកើត ទៅលិច ជិះមានគ្នា២នាក់ ប្រុសអ្នកបើកបររថយន្តម្នាក់ និងស្ត្រីរួមដំណើរម្នាក់ ក្នុងគោលបំណង ដឹកដីយកទៅចាក់ នៅកំពង់ផែថ្មី ឧកញ្ញាវិញ ហ៊ួរ ក្នុងភូមិគីឡូ១២ ចម្ងាយពីកន្លែងហេតុ១គីឡូម៉ែត្រ លុះបើកដល់ចំណុចកើតហេតុខាង លើអ្នកបើកបររថយន្ត មិនដឹងជាបើកបរយ៉ាងម៉េចទេ បានជាជួបគ្រោះថ្នាក់យ៉ាងដូច្នេះតែម្តងទៅ ប៉ុន្តែ ទោះជាយ៉ាង ណា អត្តសញ្ញាណអ្នកបើកបរ និងស្ត្រីរួមដំណើរនោះ មិនទាន់បានដឹងនៅឡើយទេ ។ ក្រោយកើតហេតុភ្លាមៗ ត្រូវគេ ជួយសង្គ្រោះដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តកំពត ។ ចំណែករថយន្តបែនដឹកដីខាងលើ ត្រូវនគរបាលជំនាញចរាចរ ប្រគល់ទៅឲ្យម្ចាស់រថយន្ត រកវិធីដោះស្រាយដោយខ្លួនឯង រហូតដល់វេលាម៉ោង៤រសៀលថ្ងៃដដែលនេះ រថយន្ត នៅ តែក្រឡាប់កន្លែងដដែលទេ ៕

លោក ហ៊ុន ម៉ាណែត និងលោកស្រី ប្រគល់អណ្តូងទឹក ជូនប្រជាពលរដ្ឋ រស់នៅខេត្តកំពត និងខេត្តកែប

$
0
0

កំពត-កែប ៖ ដោយមើលឃើញពី តំរូវការចំាបាច់នៃ ការប្រើប្រាស់ទឹក តាមតំបន់ ជនបទដាច់ ស្រយាលក្រុមការងារ នៃមូលនិធិអណ្តូងទឹកស្អាត របស់អ្នកឧកញ៉ា មហាភក្តី សប្បុរិសភោគា ធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ដឹកនាំដោយលោក ហ៊ុន ម៉ាណែត និងលោកស្រី បានចុះធ្វើសកម្មភាព មនុស្សធម៌នៅ កាលពីចុងសប្តាហ៍ ដើម្បី ប្រគល់អណ្តូងទឹក ស្អាត ចំនួន១០ ជូនប្រជាពលរដ្ឋ រស់នៅឃុំត្រមែង ស្រុកឈូក ខេត្តកំពត និងចំនួន១០ទៀត ជូន ប្រជាពលរដ្ឋ រស់នៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប សំរាប់ប្រើប្រាស់ប្រចាំថ្ងៃ របស់ពួកគាត់ ។

នៅក្នុងពិធីប្រគល់អណ្តូងទឹកស្អាត ជូនប្រជាពលរដ្ឋ លោក ហ៊ុន ម៉ាណែត បានជំរាបជូនថា អណ្តូងទឹកស្អាតនេះ គឺជាអំណោយប្រកបដោយ ទឹកចិត្ត សប្បុរសធម៌ថ្លៃថ្លា របស់លោកតា ហ៊ុន នាង និងលោកយាយ ឌី ប៉ុក ដែលជាមាតា បីតាបង្កើត របស់សម្តេចតេជោ ហ៊ុន សែន ដែលកាលពីលោកទាំងពីរ មានមានជីវិត លោកគឺជា ពុទ្ធសាសនូបត្ថម្ភ មានសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា បានធ្វើបុណ្យទាន និងបានកសាងនូវ សមិទ្ធិផលជាច្រើន ទាំង ផ្នែកអណាចក្រ និងពុទ្ធចក្រ សំរាប់បំរើសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ និងចូលរួមកសាង អភិវឌ្ឍន៍ ប្រទេសជាតិ។

ក្រោយពីលោកទាំងពីរ បានទទួលមរណភាពទៅ ហើយក្តី ក៏លោកទាំងពីរ បានបន្សល់ទុកនូវ មូលនិធិអ្នក ឧកញ៉ាមហា ភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក សំរាប់សាងសង់ អណ្តូងទឹកស្អាត ជូនប្រជាពលរដ្ឋ អាស្រ័យផល តាមតំបន់ជនបទដាច់ ស្រយាល ដែលខ្វះខាតទឹក ប្រើបា្រស់ នៅក្នុងជីវភាពប្រចាំថ្ងៃ របស់ពួកគាត់។

លោក បានបន្ថែមថា ប្រភពទឹកគឺ មានសារសំខាន់ណាស់ សម្រាប់ទ្រទ្រង់ការប្រើប្រាស់ ប្រចាំថ្ងៃ ជីវិត មនុស្ស សត្វ រុក្ខជាតិ ដូច្នេះសូមបងប្អូន ប្រជាពលរដ្ឋសូម ជួយថែរក្សាអណ្តូងទឹកស្អាត ទាំងអស់ឱ្យ មានអនាម័យល្អ និងគង់វង្សសម្រាប់ ប្រើប្រាស់យូអង្វែង។

ប្រជាពលរដ្ឋ ដែលបានទទួល ប្រភពទឹកប្រើប្រាស់ បានបង្ហាញអារម្មណ៍ រីករាយសប្បាយចិត្ត ដែលបានអណ្តូងទឹក ស្អាត ប្រើប្រាស់កាត់បន្ថយ ការលំបាកប្រចាំថ្ងៃ និងបានថ្លែងអំណរគុណ ចំពោះសទ្ធាជ្រះថ្លា របស់លោកតា ហ៊ុន នាង និងលោកយាយ ឌី ប៉ុក និងបានឧទ្ទិសមគ្គផល ទាំងអស់នេះជូន ចំពោះវិញ្ញាណក្ខន្ធលោកតា លោកយាយ ទៅសោយសុខនៅក្នុងសុខគតិភព។

នៅក្នុងឱកាសប្រគល់ អណ្តូងទឹកស្អាត ជូនប្រជាពលរដ្ឋនោះផងដែរ ក្រុមការងារនៃ មូលនិធិក៏ បាននាំគ្រូពេទ្យ ស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ចុះពិនិត្យសុខភាព និងព្យាបាលប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ ព្រមទាំងបញ្ជូន អ្នកជម្ងឺមួយចំនួន ដែលត្រូវការព្យាបាលបន្ទាន់ ត្រូវបានបញ្ជូន មកភ្នំពេញក្រោមការឧបត្ថម្ភរបស់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ផងដែរ។

សូមបញ្ចាក់ថា រហូតមកដល់ពេលនេះ អណ្តូងទឹកស្អាត១០០ អណ្តូងហើយ ដែលជាអំណោយនៃ មូលនិធិអ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ត្រូវបានសាងសង់ដាក់ ឱ្យប្រជាពលរដ្ឋ ប្រើប្រាស់នៅ ២៥រាជធានីខេត្ត ទូទាំងប្រទេស៕

ការដ្ឋានសំណង់​​រំលោភ​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយ​ចង្វា នៅ​តែ​បន្ត​សាង​សង់​បំពាន​សេចក្តី​សម្រេច​របស់​អាជ្ញាធរ

$
0
0

ភ្នំពេញ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា ម្ចាស់ការដ្ឋានសំណង់រំលោភលើ គម្រោងអភិវឌ្ឍន៍ទីក្រុងរបណ ជ្រោយ ចង្វា ដែលមានម្ចាស់ឈ្មោះ ឡុង ចាន់ថា មានទីតាំងនៅភូមិ កៀនឃ្លាំង សង្កាត់ ជ្រោយចង្វា ខណ្ឌជ្រោយចង្វា នៅ តែបន្តសាងសង់សំណង់របស់ខ្លួនដដែល បើទោះបីជាអជ្ញាធរជំនាញសាលារាជនីភ្នំពេញ បញ្ជាឲ្យផ្អាកការសាងសង់ កាលពី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ យ៉ាងណាក៏ដោយ។

ពាក់ព័ន្ធនឹងករណីបន្ត សាងសង់រំលោភច្បាប់នេះ អភិបាលរងខណ្ឌជ្រោយចង្វា លោក យក់ ចន្ទីភិរម្យ ដែលធ្លាប់ ចូលរួមក្នុងការពិនិត្យ និងវាស់វែងនៅការដ្ឋានសាងសង់ខាងលើនោះ បានឲ្យដឹងថា ខាងក្រុមហ៊ុនអភិវឌ្ឍន៍ក្រុង រណបជ្រោយចង្វា គួរដាក់លិខិតនៅសាលាខណ្ឌជាថ្មី ដើម្បីឲ្យសាលាខណ្ឌ ដឹកនាំកម្លាំងចុះពនិត្យជាក់ស្តែងជា ថ្មីម្តងទៀត ។

ដោយឡែកតំណាងក្រុមហ៊ុន អភិវឌ្ឍន៍ក្រុងរណប ជ្រោយចង្វា បានឲ្យដឹងថាក្រុមហ៊ុន បានដាក់លិខិតទៅកាន់ សាលាធានី ភ្នំពេញរួចហើយ ដើម្បីឲ្យចាត់ការតាមនីតិវិធី ។

សូមជម្រាបថា អាជ្ញាធរជំនាញ សាលារាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយ ចង្វា កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងទៅ បានចុះពិនិត្យឈានដល់ ការផ្អាកបណ្ដោះអាសន្ននៅ ការ ដ្ឋានសំណង់មួយកន្លែង ស្ថិតនៅភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ដែលសាងសង់គ្មានច្បាប់ អនុញ្ញាត និង រំលោភលើតំបន់អភិវឌ្ឍន៍ ទីក្រុងរណបជ្រោយចង្វា។

នៅក្នុងសកម្មភាពចុះត្រួតពិនិត្យនោះ អាជ្ញាធរបានវាស់ទីតាំង ការដ្ឋានសាងសង់ ដែលមានម្ចាស់ឈ្មោះ ឡុង ចាន់ ថា ហើយរកឃើញថា ម្ចាស់សំណង់ធ្វើការសាងសង់ ដោយមិនមានច្បាប់អនុញ្ញាត្រឹមត្រូវ ពិសេសបាន សង់រំលោភ លើតំបន់គម្រោងអភិវឌ្ឍន៍ ដោយសំណង់ខាងលើ វាស់ចាប់ពីអ័ក្សផ្លូវជាតិលេខ ៦A លើសពីច្បាប់កំណត់ ។

តាមការកំណត់របស់សាលារាជធានីភ្នំពេញ ម្ចាស់កម្មសិទ្ធិ ដែលនៅជាប់នឹងផ្លូវជាតិលេខ ៦A ស្ថិតនៅជិតតំបន់ អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វា មានកម្មសិទ្ធិត្រឹម ១០០ម៉ែត្រប៉ុណ្ណោះ គិតចាប់ពីអ័ក្សផ្លូវជាតិ ។ បន្ទាប់ពីវាស់ វែងរួចក្រុមការងារជំនាញរកឃើញថា សំណង់ខាងលើ ពិតបានធ្វើរំលោភដីតំបន់ អភិវឌ្ឍន៍ទីក្រុងរណបជ្រោយ ចង្វាចំនួន ២១.១ម៉ែត្រ គុណនឹង ៤៩.៥ម៉ែត្រ ។

យោងតាមរបាយ៍ការណ៍នៃសកម្មភាព ចុះពិនិត្យការដ្ឋានសាងសង់ របស់ឈ្មោះ ឡុង ចាន់ថា ដែលមានទំហំ ១០៣ម៉ែត្រ គុណនឹង ៤៩,៥ម៉ែត្រ បានឲ្យដឹងថា បន្ទាប់ពីពិនិត្យជាក់ស្ដែង ការដ្ឋានសំណង់ខាងលើ ពុំមានសុំ ច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ ហើយអាជ្ញាធរបានសម្រេច ឲ្យម្ចាស់សំណង់ផ្អាកសកម្មភាព ជាបណ្ដោះអាសន្ន សិននឹងតម្រូវឲ្យម្ចាស់សំណង់សុំច្បាប់អនុញ្ញាត ទៅតាមនីតិវិធីនៃច្បាប់។

ដោយឡែកសម្រាប់លោក ឡុង ចាន់ថា ដែលជាម្ចាស់ការដ្ឋានសំណង់បានឲ្យដឹងថា លោកសំណូមពរឲ្យអាជ្ញាធរ អនុញ្ញាតឲ្យលោកធ្វើការសាងសង់បន្ដ នៅកន្លែងដែលមិនប៉ះពាល់ដល់គម្រោងអភិវឌ្ឍន៍ហើយសុំឲ្យផ្អាកតែកន្លែង ប៉ះពាល់ទៅបានហើយ ព្រោះកម្មកររបស់លោក ដែលជួលមកមានចំនួនរហូតដល់ ៦០នាក់ឯណោះ។

ចំណែកឯការសុំច្បាប់អនុញ្ញាតវិញ លោកអះអាង គេឯងនៅតំបន់នេះសងសង់អត់ច្បាប់ ដោយសាងសង់ជាតំបន់ អាស្រ័យផលតែដូចគ្នា៕


តុលាការឃុំខ្លួន ជនល្មើស៣នាក់ ពាក់ ព័ន្ធករណីឆបោក ករណីហិង្សា និងលួចនៅ ខេត្ដកំពង់ចាម

$
0
0

-ស្នងការនគរបាលខេត្តកំពង់ចាម បញ្ជាឲ្យនគរបាល ចាប់ជនល្មើស បញ្ជូនទៅកាន់តុលាការ រាល់បទល្មើស ហាមដោះស្រាយក្រៅប្រព័ន្ធតុលាការ

កំពង់ចាម ៖ ជនល្មើស៣នាក់ ដែលត្រូវ បានកម្លាំងនគរបាលខេត្ដកំពង់ចាម បង្ក្រាប និងចាប់ខ្លួនជាបន្ដបន្ទាប់ ហើយបញ្ជូនទៅ កាន់សាលាដំបូងខេត្ដកំពង់ចាម នោះត្រូវបាន ចៅក្រមស៊ើបសួរសាលាដំបូង កាលពីថ្ងៃ អាទិត្យ ទី០១ ខែមីនា ឆ្នាំ២០១៥ សម្រេច ចេញដីកាឃុំខ្លួនទាំង៣នាក់ ដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន រង់ចាំការបើក សវនាការ នៅពេលក្រោយ ។

ជនល្មើសទាំង៣នាក់ ដែលត្រូវបានកម្លាំង នគរបាលចាប់ខ្លួនបញ្ជូនទៅកាន់តុលាការ នោះ រួមមានករណី លួចនៅស្រុកចំការលើ ករណីឆបោកនៅស្រុកកោះសូទិន និងករណី ហិង្សានៅស្រុកស្រីសន្ធរ ។

យោងតាមដីកាបញ្ជាឱ្យឃុំខ្លួនរបស់ លោក សោ សុភា ចៅក្រមស៊ើបសួរសាលា ដំបូងខេត្ដកំពង់ចាម ចេញថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៥ បានសម្រេចឃុំខ្លួនស្ដ្រីឈ្មោះ អឿន ស្រីអូន រស់នៅភូមិផ្សារស្គន់ ស្រុក ជើងព្រៃ ខេត្ដកំពង់ចាម ក្រោមបទចោទ ប្រកាន់ពីបទឆបោក ប្រព្រឹត្ដទៅនៅភូមិផ្សារ ថ្មី ឃុំកោះប្រធ្នោះ ស្រុកកោះសូទិន ខេត្ដ កំពង់ចាម កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៥ តាមមាត្រា៣៧៧-៣៧៨ នៃក្រមព្រហ្ម ទណ្ឌ ។

ជុំវិញករណីឆបោកនេះ មន្ដ្រីនគរបាល ការិយាល័យកណ្ដាលព្រហ្មទណ្ឌខេត្ដកំពង់ ចាម បានឱ្យដឹងថា កាលពីវេលា ម៉ោង១០ ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ មានជន សង្ស័យប្រុសស្រីពីរនាក់ បានចូលទៅទិញ ចិញ្ចៀនខ្សែដៃ ខ្សែកមាស នៅផ្ទះជនរង គ្រោះឈ្មោះវ៉ា ធារិទ្ធ ។

ពេលនោះជនសង្ស័យ ប្រុស ដែលមិនស្គាល់អត្ដសញ្ញាណបានឱ្យ ម្ចាស់ផ្ទះ យកចិញ្ចៀនត្រាមាសមួយវង់ទម្ងន់ ៥ជីមកមើល ហើយជនសង្ស័យ បានយកពាក់ រួចសួររកទិញមាសទៀត តែប្រាក់មិនគ្រប់ ក៏ប្រាប់អ្នកលក់ថា ទុកឱ្យគ្នារបស់ខ្លួននៅទី នេះ ដោយខ្លួនជិះម៉ូតូទៅយកលុយ ប៉ុន្ដែបែរ ជាគេចខ្លួនរហូត ។

មន្ដ្រីនគរបាលបានបន្ដទៀតថា ក្រោយពី ទទួលបានព័ត៌មានពីករណីឆបោកខាងលើនេះ ស្នងការនគរបាលខេត្ដ លោកឧត្ដមសេនីយ៍ បែន រត្ន័ បានបញ្ជាឱ្យកម្លាំងនគរបាលជំនាញ  និងនគរបាលស្រុកកោះសូទិន ចុះទៅធ្វើការ ស្រាវជ្រាវ ហើយឈានទៅដល់ការឃាត់ខ្លួន ស្ដ្រីសង្ស័យរូបនេះ ឈ្មោះអឿន ស្រីអូន ហៅ ស្រីលីន អាយុ២២ឆ្នាំ មានស្រុកកំណើត រស់នៅភូមិកំពង់ក្ដី ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្ដសៀមរាប និងបច្ចុប្បន្នស្នាក់នៅផ្ទះជីដូន នៅផ្សារស្គន់ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម។

ក្រោយឃាត់ខ្លួនជនសង្ស័យរូបនេះត្រូវ បានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក រហូតបញ្ជូនទៅកាន់តុលាការ ក៏ត្រូវបានចៅ ក្រមសម្រេចឃុំខ្លួនតែម្ដង ។ ដោយឡែក ករណីលួចនៅស្រុកចំការលើ ខេត្ដកំពង់ចាម ត្រូវបានចៅ ក្រមស៊ើបសួរចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារបណ្ដោះអាសន្នផងដែរ ដើម្បី រង់ចាំការបើកសវនាការ នៅពេលក្រោយ ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន របស់ លាកសោ សុភា ចៅក្រមស៊ើបសួរនៃសាលា ដំបូងខេត្ដកំពង់ចាម កាលពីថ្ងៃ អាទិត្យទី០១ ខែមីនា ឆ្នាំ២០១៥ បានសម្រេចឃុំខ្លួនឈ្មោះ គង់ សុខកេង អាយុ៤១ឆ្នាំ ស្រុកកំណើតនៅ ភូមិដងក្ដោង ឃុំពង្រ ស្រុកឆ្លូង ខេត្ដក្រចេះ និងបច្ចុប្បន្នរស់នៅភូមិកកោះ ឃុំត្រញំងព្រះ ស្រុកព្រៃឈរខេត្ដកំពង់ចាម ដាក់ ពន្ធនាគារ ជាបណ្ដោះអាសន្ន ស្ថិតក្រោមការពិនិត្យពី បទលួច ប្រព្រឹត្ដទៅនៅភូមិថ្នល់បែកកើត ឃុំស្វាយរាម ស្រុកចំការលើ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ តាមមាត្រា ៣៥៣-៣៥៦ នៃក្រមព្រហ្មទណ្ឌ ។

ទាក់ទិនករណីលួចខាងលើនេះ អធិការ រងនគរបាលស្រុកចំការលើ លោកយូ ភារុណ បានឱ្យដឹងថា មុនពេលកើត ហេតុ ស្ដ្រីរង គ្រោះជាអ្នកលក់គ្រឿងទេស បានទុកកាបូប ចោល ចំហររូត ស្រាប់តែជនល្មើសបានចូល ទៅលួចគេចខ្លួនបាត់ ។

លោកយូ ភារុណ បានបន្ដទៀតថា ក្រោយ កើតហេតុ កូនប្រុសម្ចាស់ផ្ទះ ដែលអង្គុយ លេងនៅផ្ទះជិតខាងនោះបាន ស្គាល់ពីភិនភាក ក៏ទូរស័ព្ទប្រាប់សមត្ថកិច្ច ហើយកម្លាំងនគរ បាលប៉ុស្ដិ៍បានចុះមកឃ្លាំងមើលក៏ឃើញជន ល្មើស ហើយឃាត់ខ្លួនតែម្ដង ព្រមទាំងដក ហូតបានលុយជាង៣០ម៉ឺនរៀលផងដែរ ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យរូបនេះ ដែល ធ្លាប់ជាប់ពន្ធនាគារផងនោះ សមត្ថកិច្ចបាន កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ រហូតចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះ អាសន្ន ។

រីឯករណីហិង្សានៅស្រុកស្រីសន្ធរនោះ ក៏ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្ដ កំពង់ចាម ចេញដីកាដាក់ ឃុំខ្លួននៅពន្ធនាគារ ជាបណ្ដោះអាសន្ន ក្រោយពីនគរបាលស្រុក ស្រីសន្ធរបានឃាត់ខ្លួនជនល្មើសបញ្ជូនទៅ កាន់តុលាការនោះ ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ លោកសោ សុភា បានសម្រេចឱ្យសមត្ថកិច្ច នាំខ្លួនឈ្មោះថុល ថេត អាយុ១៩ឆ្នាំ មាន ស្រុកកំណើតនិងបច្ចុប្បន្នរស់នៅភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម ដាក់ពន្ធនាគារ ពីបទ ហិង្សាដោយចេតនា ប្រព្រឹត្ដទៅនៅភូមិខ្នា ឃុំខ្នាស ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៥ តាមមាត្រា២១៩ នៃក្រមព្រហ្ម ទណ្ឌ  ។

ស្នងការនគរបាលខេត្ដកំពង់ចាម លោក ឧត្ដមសេនីយ៍បែន រត្ន័ បានបញ្ជាក់ថា រាល់ បទល្មើសដែលកើតឡើង តាមមូលដ្ឋាន  លោកបានបញ្ជាឱ្យនគរបាលជំនាញនិងនគរ បាលតាមបណ្ដាក្រុង ស្រុក ត្រូវតាមចាប់ជន ល្មើសនិងកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការជាដាច់ខាត ពោលគ្មានការដោះ ស្រាយក្រៅប្រព័ន្ធ តុលាការនោះឡើយ រាល់ បទល្មើសទាំងនេះ ៕

នគរបាលកំពុង តាមចាប់ខ្មាន់ កាំភ្លើងបាញ់ គំរាមសមត្ថកិច្ច ខេត្ដកំពង់ស្ពឺ ៣៣គ្រាប់

$
0
0

កំពង់ស្ពឺ ៖ ខ្មាន់កាំភ្លើង ដែលបើកការបាញ់ ប្រហារ ចំនួន៣៣គ្រាប់ គំរាមដល់នគរបាល ចរាចរណ៍ ខេត្ដកំពង់ស្ពឺ គ្រាន់តែរឿងចាប់ផាក ពិន័យបើកល្បឿនហួសកំណត់ កាលពីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅនេះ ស្ថិត ក្រោមការស្រាវជ្រាវ យ៉ាងយកចិត្ដទុក ដាក់ជាទីបំផុត របស់កម្លាំង នគរបាលព្រហ្ម ទណ្ឌនៃស្នងការដ្ឋាន នគរបាល ខេត្ដកំពង់ស្ពឺ និងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីតាមចាប់ខ្លួន យកមកផ្ដន្ទាទោសតាម ផ្លូវច្បាប់ ចំពោះទង្វើ ដ៏ព្រហើនបែបនេះ ។

រហូតមកដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ នេះ ខ្មាន់កាំភ្លើង មិនទាន់ត្រូវបានបញ្ជាក់ អត្ដសញ្ញាណ ពីសំណាក់សមត្ថកិច្ច នៅឡើយទេ ដោយសារតែ សមត្ថកិច្ចពាក់ព័ន្ធ ទាំងអស់បាន នឹងកំពុងស៊ើបអង្កេត ហើយឈានទៅដល់ ការចាប់ខ្លួន នៅពេលខាងមុខដ៏ខ្លីនេះ ។

ស្នងការនគរបាល ខេត្ដកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ កែវ ពិសី បានថ្លែងប្រាប់មជ្ឈ មណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទនៅ រសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៥នេះថា សមត្ថកិច្ចរបស់លោក មិនទាន់កំណត់អត្ដ សញ្ញាណ ជននេះនៅឡើយទេ ដោយបច្ចុប្បន្ន កំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួន។

អ្នកនាំពាក្យ អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏មិនទាន់បាន បញ្ជាក់ព័ត៌មានលំអិត នៃករណីខាង លើនេះ នៅឡើយទេ គ្រាន់តែអះអាងថា ស្ថិតក្នុងការស៊ើបអង្កេត ។

ដោយឡែក លោក ឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង នគរបាលជាតិ ទទួលបន្ទុលគ្រឿងញៀន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិលតាម ទូរស័ព្ទឱ្យដឹងថា ការងារនេះ កម្លាំងនគរបាលជំនាញ បាន នឹងកំពុង ធ្វើការស៊ើបអង្កេតហើយ ប៉ុន្ដែមិនទាន់ឃាត់ ខ្លួនជន បង្កនៅឡើយទេ ។

យ៉ាងណាក៏ដោយ លោកឧត្ដមសេនីយ៍ ម៉ក់ ជីតូ បានព្រលយថា បើតាមការពិនិត្យ មើលស្លាកលេខ នៅមន្ទីរ សាធារណការ រាជធានីភ្នំពេញនោះ គឺស្លាក លេខរថយន្ដ ដែលជនបង្កនោះជិះ មិនទាន់បាន ចុះបញ្ជីត្រឹមត្រូវ នៅឡើយទេ ពោលអាច ខ្ចីគេយកមកប្រើ ។ 

រីឯស្នងការរងនគរបាល រាជធានីភ្នំពេញ និងជាប្រធានការិយាល័យ កណ្ដាលព្រហ្មទណ្ឌ លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ផងដែរថា ករណីនេះកម្លាំង នគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ និងកម្លាំងនគរបាល ព្រហ្មទណ្ឌ ខេត្ដកំពង់ស្ពឺ កំពុងធ្វើការងារនេះហើយ ដើម្បីតាមចាប់ជនល្មើស យកមកផ្ដន្ទា ទោសតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា អ្នកមានអំណាច ជិះមែក សឺដេសទំនើប ពាក់ស្លាកលេខ ភ្នំពេញ 2AD-2229 ពណ៌ខ្មៅ មួយគ្រឿង បានប្រើ អង្គរក្សរបស់ខ្លួន បាញ់៣៣គ្រាប់ គំរាមនគរបាលចរាចរណ៍ ព្រោះផាកពិន័យ បើកបរលើសល្បឿនកំណត់ កាលពីវេលាម៉ោង ១០និង១០នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ សុពណ៌ទេព ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ។

នាយផ្នែក នគរបាលចរាចរណ៍ផ្លូវគោក ខេត្ដកំពង់ស្ពឺ លោក លី ចាន់ថន បានឱ្យដឹងថា នៅព្រឹកកើតហេតុនោះ មុនពេលកើតហេតុ កម្លាំង នគរបាល ចរាចរណ៍ខេត្ដកំពង់ស្ពឺ ៨នាក់ ដាក់កម្លាំងត្រួតពិនិត្យការធ្វើចរាចរណ៍នៅ កន្លែងកើតហេតុខាងលើ ។

លុះដល់វេលាម៉ោង ប្រមាណជាង១០ ស្រាប់តែមាន រថយន្ដស៊េរីទំនើប ម៉ាកមែក សឺដេស ពណ៌ខ្មៅ មួយគ្រឿង បើកបរក្នុង ពីខេត្ដព្រះសីហនុ ឆ្ពោះមករាជធានីភ្នំពេញ ក្នុងល្បឿន ៩០គីឡូម៉ែត្រក្នុងមួយម៉ោង ។

ដោយឃើញការ បើកបរលើស ល្បឿនកំណត់ ដែលក្នុងទីប្រជុំជន កំណត់ត្រឹម៣០ទៅ៤០ គីឡូម៉ែត្រ ក្នុងមួយ ម៉ោងនោះ  មន្ដ្រីនគរបាលចរាចរណ៍ ក៏បានចេញស្ទាក់ ហើយធ្វើការអប់រំ និងផាកពិន័យ ចំនួន១២០០០រៀល ។

លោក លី ចាន់ថន បានឱ្យដឹងថា នៅក្នុង រថយន្ដនោះ គេឃើញមានបុរសពីរនាក់ អង្គុយខាងមុខ ស្លៀកពាក់ ឯកសណ្ឋាន ជាអង្គរក្ស ដោយឡែកកៅអីខាងក្រោយ គេមើលមិន ឃើញនោះទេ ដោយសារកញ្ចក់រថយន្ដបិត ស្កុតពណ៌ខ្មៅ ។

ក្រោយពេលបង់ការផាក ពិន័យ ១២០០០រៀល រួចហើយម្ចាស់រថយន្ដ និងអ្នកបើកបរជាអង្គ រក្ស ក៏បានធ្វើដំណើរ ចាកចេញ។ បន្ទាប់ពីការចាកចេញ បានប្រហែល២ ម៉ែត្រ ជនដែលអង្គុយខាងមុខ បាញ់៣៣គ្រាប់ ។

ការប្រើកាំភ្លើងខ្លីបាញ់ជា ច្រើនគ្រាប់ធ្វើ ឱ្យផ្អើលអស់ ប្រជាពលរដ្ឋ និងអ្នកដំណើរ ក្នុងខេត្ដ សូម្បីតែមន្ដ្រីនគរបាល ចរាចរណ៍ ដែលធ្វើការផាកពិន័យ ក៏ព្រលឹងចុងសក់ដែរនោះ គេនៅ មិនទាន់ដឹងពីគោលបំណង របស់អ្នកបាញ់ នៅឡើយទេ ។ តែគេជឿជាក់ថា ការបាញ់នេះ គឺជាការគំរាម និងសំឡុត ដល់មន្ដ្រីនគរបាល ចរាចរណ៍ ជាពិសេស ជាសាផ្ញើថា ថ្ងៃក្រោយ កុំឱ្យចេះតែហ៊ាន មើលរថយន្ដនិងអ្នក បើកបរ ផង ។

សាធារណជន ដែលស្អប់ខ្ពើមការបាញ់បោះ បំផ្លាញសន្តិសុខសង្គម បានសំដែងការជឿទុកចិត្ត យ៉ាងមុតមំាុទៅលើក្រុមសមត្ថ កិច្ច ជាពិសេសថ្នាក់ដឹកនាំកំពូលៗ នៃកម្លាំងប្រដាប់អាវុធ និងចាត់ការ ហើយស្វែងរកម្ចាស់ រថយន្តខាងលើឲ្យទាល់តែ ឃើញ យកមកផ្តន្ទាទោស ។

ការស៊ើបអង្កេតប្រហែល ជាមិនលំបាកនោះទេ ព្រោះស្លាកលេខរថយន្ត ត្រូវបានសមត្ថកិច្ច បញ្ជាក់យ៉ាង ច្បាស់ថា «ភ្នំពេញ 2AD-2229»៕

ចំពោះករណីនេះ មន្រ្តីនគរបាលមួយរូប បានបញ្ចេញទស្សនៈថា បើសមត្ថកិច្ចមិនច្បាស់ចំពោះ រឿងនេះទេ សូមកុំដាក់ទំងន់បន្ថែម ដើម្បីបន្តការដាក់ប៉ុស្តិ៍ ត្រួតពិនិត្យច្បាប់ចរាចរណ៍រ នៅតាមដងផ្លូវជាតិ។

មន្រ្តីនគរបាល រូបនេះបានលើកឡើងទៀតថា បើខ្មាន់កាំភ្លើងបាញ់ នៅខាងស្តាំ នោះសំបកកាទូស នឹងធ្លាក់ខាង កំហៀង ខាងក្រោយរថយន្ត តែបើបាញ់ខាងឆ្វេង នោះសំបកកាទូស នឹងធ្លាក់ចូលឡាន តែរូបសំបក បែរនៅ លើចិញ្ចើមផ្លូវ ក្នុងវាលស្រែទៅវិញ។

មន្រ្តីនគរបាលរូបនេះ បានអំពាវនាវដល់ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការស្រាវជ្រាវដោយប្រយ័ត្នប្រយែង បំផុតតាមជំនាញ របស់ខ្លួនដើម្បីតាមចាប់ ជនល្មើសឲ្យខាងតែបាន។

យោងតាមប្រភពព័ត៌មានច្បាស់ការពី សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់រថយន្ដមែកសឺ ដេសខាងលើនេះ មានឈ្មោះជឹង ស៊ីណាត អាយុប្រហែល៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ១០ ផ្លូវលេខ១៩៩ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។

យ៉ាងណាក៏ដោយនោះ សមត្ថកិច្ចមិន ទាន់អះអាងថា តើជននេះជាអ្នកបាញ់យ៉ាង ណានោះទេ ពោលគ្រាន់តែបង្ហាញថា ជា ម្ចាស់រថយន្ដខាងលើនេះតែប៉ុណ្ណោះ ។

អ.ហ ខេត្តស្វាយរៀង បើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញកងកម្លាំង

$
0
0

ស្វាយរៀង ៖ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តស្វាយរៀង កាលពីវេលាម៉ោង ៨៖០០ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ បានបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញ ដល់នាយ នាយរង កងរាជ អាវុធហត្ថខេត្ត ដោយមានការចូលរួម មេបញ្ជាការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ ចំណុះសរុប៦៥នាក់ ក្នុងនោះសិក្ខាកាម ចំនួន៣៩នាក់ ។

ពិធីនេះ បានធ្វើឡើង ក្រោមអធិបតិភាព លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត៕

អធិការ ខណ្ឌសែនសុខ ប្រគល់សៀវភៅ ស្នាក់នៅ ជូនប្រជាពលរដ្ឋ នៅសង្កាត់ភ្នំពេញថ្មី និងពោងពាយ

$
0
0

ភ្នំពេញ៖ ក្នុងគោលបំណង ជួយសម្រួលដល់ ប្រជាពលរដ្ឋ ក្នុងការបំពេញ បែបបទ លើឯកសារផ្សងៗ តាមតម្រូវការ របស់ពួកគាត់ កាលពីព្រឹកថ្ងៃទី១ ខែមិនា ឆ្នាំ២០១៥ អធិការ នគរបាល ខណ្ឌសែនសុខ លោក ម៉ក់ ហុង បានបន្តផ្តល់ សៀវភៅ ស្នាក់នៅ ចំនួន៥២ សន្លឹក ដល់ប្រជាពលរដ្ឋ កំពុងរស់នៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោក ម៉ក់ ហុងអធិការ នគបាលខណ្ឌ បានមានប្រសាសន៍ថា យុទ្ធនាការនេះ ធ្វើឡើងតាមការណែនាំ ពីលោក ឧត្តមស្នងការ នគរបាល រាធានីភ្នំពេញ ជួន សុវណ្ណ ពន្លឿនការងារផ្តល់ សៀវភៅស្នាក់ និង ធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ នៅភូមិសាស្រ្ត របស់ខ្លួន។

ប្រជាពលរដ្ឋ ដែលបាន ទទួល សៀវភៅស្នាក់នៅ ពីសំណាក់លោកអធិការ ម៉ក់ ហុង មាន ភូមិទំនប់ចំនួន២៩សន្លឹក និងភូមិពោងពាយ ចំនួន២៣សន្លឹក។

លោកអធិការ បានបញ្ជាក់បន្ថែមថា «សម្រាប់ក្រដាស់ដែលផលិតចេញ ជាសៀវភៅមាន ពណ៌លឿង គឺជាថវិកា ឧបត្ថម្ភ ពីលោក អភិបាលខណ្ឌ លី សាវេត ចំណែក នគរបាល បាននិងកំពុង ចុះធ្វើសៀវភៅស្នាក់នៅ ដល់ផ្ទះ និងបានយក ទៅចែកជូនដល់ពួកគាត់ដល់ផ្ទះផងដែរ»។

អធិការ ខណ្ឌសែនសុខ បានលើកឡើងពី ការណែនាំរបស់ស្នងការ នគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ គឺ តម្រូវឱ្យនគរបាល តាមខណ្ឌទាំងអស់ ត្រូវ ចុះទៅធ្វើសៀវភៅគ្រួសារ សៀវភៅ ស្នាក់នៅ និង អត្ដសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរដល់លំនៅឋាន ប្រជាពលរដ្ឋ ដោយឆ្លាស់វេនពីសង្កាត់មួយ ទៅសង្កាត់មួយ ដោយមិនតម្រូវឱ្យពួកគាត់ មកធ្វើដល់អធិការខណ្ឌនោះឡើយ ។

លោក ម៉ក់ ហុង បានបន្ដទៀតថា នគរបាលរបស់លោក បានចុះស្រាវជ្រាវតាមភូមិ ហើយបើប្រជាពលរដ្ឋ ទាំងឡាយណា មិនទាន់មានសៀវភៅ ស្នាក់នៅ ត្រូវធ្វើជូនពួកគាត់ ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ ។

ជាចុងក្រោយ អធិការនគរបាល ខណ្ឌសែនសុខ បានណែនាំ ឱ្យប្រជាពលរដ្ឋ ដែលមកទទួល សៀវភៅទាំងនេះ ត្រូវចេះថែរក្សា និងទុកឱ្យបានល្អ ចៀសវាងបាត់បង់ ឬខូចខាតរហែក៕

រថយន្ដ ហ៊ីយ៉ាន់ដាយ បែកកង់មុខ រេ ចង្កូតបុក ម៉ូតូពីរគ្រឿង ស្លាប់និងរបួស៤នាក់

$
0
0

កំពង់ចាម ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យ រន្ធត់មួយទៀតបានកើតឡើង នៅក្នុងទឹកដី ស្រុកស្រីសន្ធរ ក្រោយពី រថយន្ដកូរ៉េ ហ៊ីយ៉ាន់ ដាយ ទម្ងន់៤,៥តោន បានបែកកង់មុខហើយ រេចង្កូតទៅបុកអ្នកជិះម៉ូតូពីរគ្រឿង ដែល បញ្ច្រាសទិសគ្នាបណ្ដាល ឱ្យស្លាប់ម្នាក់ របួស ធ្ងន់៣នាក់ នៅនឹងកន្លែងកើតហេតុ ។

មន្ដ្រីនគរបាលចរាចរណ៍ស្រុកស្រីសន្ធរ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ នេះបានកើតឡើង កាលពី វេលាម៉ោង៤និង ១៥នាទីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅភូមិទ្រាស ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម ។

មន្ដ្រីនគរបាលចរាចរណ៍បានឱ្យដឹងទៀត ថា មុនពេលកើតហេតុ មានរថយន្ដម៉ាកហ៊ី យ៉ាន់ដាយ ពណ៌ស ពាក់ស្លាក លេខ ៥០៥១ ភព៣ បានធ្វើដំណើរតាមបណ្ដោយផ្លូវក្រាល គ្រួសក្រហម ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែរថយន្ដ បែកកង់មុខខាងឆ្វេង ក៏រេ ចង្កូតទៅខាងស្ដាំដៃរបស់ម៉ូតូបុកជនរងគ្រោះ ៤នាក់ កំពុងជិះម៉ូតូពីរគ្រឿង បណ្ដាលឱ្យ បុរសម្នាក់ជាអ្នកបើកម៉ូតូកៀបជាប់ទៅនឹង រថយន្ដស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ដោយឡែកជនរងគ្រោះ៣នាក់ផ្សេងទៀត ប្រុសមួយស្រីពីរ ប៉ើងចេញពីម៉ូតូដេកស្ដូក ស្ដឹងនៅលើដី រងរបួសយ៉ាងធ្ងន់ធ្ងរគួរឱ្យ អាសូរ ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានធ្វើឱ្យម៉ូតូ ទាំងពីរគ្រឿងនិងរថយន្ដខូចខាត ហើយត្រូវ បានសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការ ដ្ឋាននគរបាលស្រុកស្រីសន្ធរ ដើម្បីរង់ចាំការ ដោះស្រាយបន្ដទៀត ។

តាមការបញ្ជាក់ពីសមត្ថកិច្ចក្រោយកើត ហេតុ អ្នកបើករថយន្ដបានបើកទ្វាររត់គេច ខ្លួនដោយសុវត្ថិភាព ប៉ុន្ដែស្នង ការនគរបាល ខេត្ដបានបញ្ជាឱ្យធ្វើការស្រាវជ្រាវអ្នកបើក រថយន្ដបង្ក ដើម្បីឈានទៅដល់ការឃាត់ខ្លួន យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ។

ក្រោយកើតហេតុ ជនរងគ្រោះដែលរង របួសធ្ងន់ទាំង៣នាក់ ត្រូវបានសមត្ថកិច្ចទាក់ ទងទៅរថយន្ដសង្គ្រោះបន្ទាន់ ដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ រីឯសព ជនរងគ្រោះម្នាក់ ដែលគៀបជាប់នឹងរថយន្ដ នោះ ត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋនាំ គាស់យកចេញ ដើម្បីទុកឱ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ៕

អយុត្តិធម៌ បក្ខពួកនិយម ជំរុញឲ្យសមាជិក បក្សសង្រ្គោះជាតិ ខេត្តសៀមរាប សុំប្តូរលោកស្រី កែ សុវណ្ណរតន៍

$
0
0

ភ្នំពេញ៖ សកម្មជនសំខាន់ៗមកពីខេត្តសៀមរាបប្រមាណជា ១០០នាក់ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ បានប្រមូលផ្តុំគ្នានៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ទាមទារឲ្យ ផ្លាស់ប្តូរលោកស្រី កែ សុវណ្ណរតន៍ ចេញពីប្រធានក្រុមការងារចុះជួយខេត្តសៀមរាប។ ការតវ៉ានេះ ដោយពួកគេ អះអាងថា ការដឹកនាំរបស់លោកស្រីតំណាងរាស្រ្តរូបនេះ ដឹកនាំគ្មានយុត្តិធម៌ គ្មានតម្លាភាព បក្ខពួកនិយម មិន មានស្មារតីសាមគ្គិភាព ដែលជាប្រភពនាំមកនូវភាពបែកបាក់ផ្ទៃក្នុង។

ពាក្យថា ដូរៗ ដែលគេធ្លាប់តែឮចេញពីមាត់របស់សកម្មជន គណបក្សសង្រ្គោះជាតិ សុំឲ្យដោះដូរនាយករដ្ឋមន្រ្តី កម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីពេលទើបបញ្ចប់ ការបោះឆ្នោតជាតិនាឆ្នាំ២០១៣នោះ នៅព្រឹកថ្ងៃមិញ  នេះ ពាក្យទាំងអស់នេះ ត្រូវបានរំលេចឡើងលើផ្ទាំងបដាតវ៉ារបស់សមាជិកគណបក្សសង្រ្គោះជាតិ ដើម្បីដោះដូរ  លោកស្រី កែ សុវណ្ណរតន៍ វិញហើយ។

យោងតាមលិខិតស្នើសុំដោះដូរផ្ញើជូន លោក សម រង្ស៊ី ប្រធានគណបក្ស និង លោក កឹម សុខា អនុប្រធានក្រុម  អ្នកតវ៉ា បានបញ្ជាក់ថា «យើងទាំងអស់គ្នាចង់បានការផ្លាស់ប្តូរសង្គមមួយពីភាពអយុត្តិធម៌ ដើ ម្បីឲ្យសង្គមមួយ ប្រកបដោយ ភាពយុត្តិធម៌ សម្រែកដូរៗ នៃពលរដ្ឋខ្មែរ ជាពិសេសយុវជនស្រែកកងរំពងពេញទីក្រុងសៀមរាប គឺ  ចង់បានសង្គមមួយមានយុត្តិធម៌ មានភាពស្អាតស្អំជាងមុន តាមរយៈគណបក្សសង្រ្គោះជាតិ ដូចនេះគណបក្ស សង្រ្គោះជាតិ ត្រូវតែ កែទម្រង់ផ្ទៃក្នុងបក្សឲ្យមានយុត្តិធម៌ និង ស្អាតស្អំជាមុនសិន ទើបអាចផ្លាស់ប្តូរសង្គមបច្ចុប្ប  ន្ននេះបាន»។

តាមរយៈលិខិតដដែលនេះ ក្រុមអ្នកតវ៉ា បានបង្ហាញជំហរមុតមាំថា ប្រសិនបើគ្មានផ្លាស់ប្តូរលោកស្រី កែ សុវណ្ណ  រតន៍ ដែលជាភរិយារបស់លោក យឹម សុវណ្ណ មន្រ្តីមានឥទ្ធិពលក្នុងគណបក្សសង្រ្គោះជាតិ ចេញទេ ពួកគេនឹង បន្តតវ៉ាប្រឆាំងនៅស្នាក់ការគណបក្សសង្រ្គោះជាតិ ក្នុងខេត្តសៀមរាប និងនៅភ្នំពេញជារៀងរហូត។

លោក ថោង ធឿង អនុប្រធានគណបក្សសង្រ្គោះជាតិស្រុកស្រីស្នំ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនា  ព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ថា ការតវ៉ាសុំឲ្យដោះដូរលោកស្រី កែ សុវណ្ណរតន៍ គឺធ្វើដោយឆន្ទៈ មិនមាន គណបក្សនយោបាយណាមួយនៅពីក្រោយនោះទេ។

លោក ថោង ធឿង ដែលបានចូលបម្រើ គណបក្សប្រឆាំងមួយនេះ តាំងពីឆ្នាំ២០០៨នោះ បានរៀបរាប់បន្តថា  ការដឹកនាំរបស់លោកស្រី កែ សុវណ្ណរតន៍ ប្រមាណជា ៣អាណត្តិក្នុងខេត្តសៀមរាប បាននិងកំពុងធ្វើឲ្យថ្នាក់ ដឹកនាំបក្សក្នុងខេត្តអស់ជំនឿចិត្ត ហើយបានចាកចេញអស់ជាច្រើននាក់ មកហើយ។

អនុប្រធានបក្សប្រឆាំងប្រចាំស្រុកស្រីស្នំរូបនេះ បានបន្តទៀតថា ក្នុងការដឹកនាំ ជាច្រើនឆ្នាំមកនេះ លោកស្រី កែ  សុវណ្ណ រតន៍ មិនសូវបានចុះដល់មូលដ្ឋាននោះទេ ហើយប្រសិនបើចុះដល់វិញ ក៏មិនសូវបានសំណេះសំណាល អ្វីច្រើននោះដែរ ព្រោះដំណើររបស់លោកស្រីតក់ក្រហល់ខ្លាំងពេក។

អនុប្រធានបក្សប្រឆាំងប្រចាំស្រុកស្រីស្នំរូបនេះ បានបញ្ជាក់ថា ការតវ៉ារបស់ខ្លួន ក្នុងគោលបំណងឲ្យគណបក្ស សង្រ្គោះជាតិ មានការរីកចម្រើនឡើងវិញ មិនមានចេតនាប្រឆាំងនឹងលោកស្រី កែ សុវណ្ណរតន៍ នោះទេ។

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បន្ទាប់ពីតវ៉ា ក៏បានចេញមក សម្របសម្រួលដោះស្រាយភ្លាមៗ ផងដែរ។ លោក សម រង្ស៊ី បានស្នើឲ្យអ្នកតវ៉ាទាំងអស់ចុះកាន់ខេត្តសៀមរាបវិញ ហើយរូបលោក និង លោក កឹម  សុខា ជាអនុប្រធាន នឹងចុះជួបដោះស្រាយដោយផ្ទាល់នៅខេត្តសៀមរាបនាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៥។

លោក សម រង្ស៊ី បានថ្លែងក្នុងពេលជួប ជាមួយសកម្មជនតវ៉ាទាំងនោះថា «តាម បែបបទនីតិវិធី ខ្ញុំបានឃើញខ្លះ ហើយ ប៉ុន្តែ ថ្ងៃនេះ ខ្ញុំបានចាត់ឱ្យបងប្អូនយើងទទួល ក្រែងមានព័ត៌មានអ្វីបន្ថែម ស្តាប់បងប្អូនមានបញ្ហាមាន យោបល់យ៉ាងម៉េច ឱ្យបានគ្រប់ជ្រុងជ្រោយ ប៉ុន្តែមុននឹងធ្វើសេចក្តីសម្រេចអ្វីមួយ គឺយើងត្រូវតែស្តាប់ទាំងសង  ខាងមានភាគីប៉ុន្មាន យើងស្តាប់ភាគីទាំងអស់»។

លោកក៏ បានសម្តែងការគាំទ្រ ចំពោះ ការតវ៉ារបស់សកម្មជនទាំងអស់ ដែលបានពុះពារតវ៉ារហូតដល់រាជធានី ភ្នំពេញ ក្នុងគោលដៅអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យដើម្បីឱ្យសង្រ្គោះជាតិ កាន់តែរឹងមាំផងដែរ។

សូមបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ បាននិងកំពុងមានបញ្ហារង្គោះរង្គើផ្ទៃក្នុងជាខ្លាំងក្រោយពេលបានចូល បម្រើការងារក្នុងរដ្ឋសភា ជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច ជាក់ស្តែងកាលពី ចុងឆ្នាំ២០  ១៤ សមាជិកបក្សក្នុងស្រុកល្វាឯមជាច្រើននាក់ បានដើរចេញទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ នៅ  ពេលថ្មីៗនេះទៀតសោត តំណាងរាស្រ្ត មណ្ឌលខេត្តកំពតម្នាក់ គឺលោក វ៉ាន សំ អឿន ក៏បានចាកចេញពីបក្ស ប្រឆាំងមួយនេះ ទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា៕

តន្រ្តីកូកា-កូឡា នឹង កក្រើក​កោះ​ពេជ្រ​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ

$
0
0

ភ្នំពេញ៖ ការប្រគំតន្ត្រីដ៏ធំ របស់ កូកា-កូឡា ឆ្នាំ២០១៥ នឹងធ្វើឲ្យកក្រើក សម្រាប់វគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី ១៣មីនា ឆ្នាំ២០១៥ នៅក្នុងបរិវេណ មជ្ឈមណ្ឌលកម្សាន្ត កោះពេជ្រ។ ការប្រគំតន្ត្រីនេះ មានការចូលរួមពីសំណាក់ តារាល្បីៗរួមមាន  ខេមរៈ សេរីមន្ត ឆាយ វីរៈយុទ្ធ មាស សុខសោភា សុគន្ធ នីសា និងឱក សុគន្ធកញ្ញា ព្រមទាំងតារាល្បីៗ ជាច្រើនទៀត។

 កម្មវិធីប្រគំតន្ត្រី កូកា-កូឡា បានប្រារព្ធឡើង អស់រយៈពេល ៩សប្ដាហ៍រួចមកហើយ ក្នុងឆ្នាំ២០១៥នេះ ។ ការប្រគំតន្ត្រីដំបូងដ៏ធំបំផុតរបស់ខ្លួន បានចាប់ផ្ដើមនៅខេត្តសៀមរាប ហើយក៏បានបន្តដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង ព្រះសីហនុ កំពត កណ្ដាល ព្រៃវែង និងកំពង់ចាម ដោយទទួលបានភាពជោគជ័យ ជាទីគាប់ចិត្ត។ នេះគឺជាឆ្នាំទី ៣ ហើយ ដែលតន្ត្រី កូកា-កូឡា បានផ្តល់ឱកាសដណ្តើម យកជ័យលាភី ដល់យុវវ័យខ្មែរ ដែលមានចំណង់ចំណូលចិត្ត លើវិស័យចម្រៀង ទាំងអ្នកចូលរួមទស្សនា និងបេក្ខជនចូលរួមប្រឡង។

បេក្ខជន-បេក្ខនារី ដែលជាប់ចំណាត់ថ្នាក់ចំនួន៣រូបប្រចាំខេត្តនីមួយៗ នឹងមានឱកាសឡើងប្រកួតបន្តនៅលើឆាកប្រគំតន្ត្រីផ្ទាល់។ ជាលទ្ធផល តន្ត្រី កូកា-កូឡា  បានរកឃើញបេក្ខជន-បេក្ខនារី ជ័យលាភីតំណាង ខេត្តនីមួយៗ ដែលមានសំណាង ក្នុងការចូលរួមប្រកួតផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមីនា ២០១៥ នេះ។ សម្រាប់អ្នកចូលរួមក្នុងការប្រគំតន្ត្រីផ្ទាល់ នៅខេត្តនីមួយៗ ក៏បានឈ្នះរង្វាន់ ពីកម្មវិធីចាប់ឆ្នោតផ្សងសំណាង ដែលមានរង្វាន់ដ៏អស្ចារ្យជាច្រើន ដូចជា ទូរស័ព្ទ iPhone 6 ទូរទស្សន៍ Samsung 32 អ៊ីញ និងផលិតផលកូកា-កូឡា ជាច្រើនទៀត៕


អភិបាលខេត្ដ ព្រះវិហារ អំពាវនាវ ឱ្យអាជ្ញាធរ មានសមត្ថកិច្ច ជួយទប់ស្កាត់បទ ល្មើសលើស្ដ្រី គ្រប់រូបភាព

$
0
0

ព្រះវិហារ ៖ អភិបាលខេត្ដព្រះវិហារ លោកអ៊ុំ ម៉ារ៉ា បានធ្វើការអំពានាវ ដល់ អាជ្ញាធរមាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ នៅក្នុងខេត្ដ ជួយទប់ស្កាត់បទល្មើស ដែល កើតមានទៅលើស្ដ្រីគ្រប់រូបភាព ដូចជាការ ជួញដូរ ការប្រើប្រាស់ គ្រឿងញៀននិងការ ប្រើអំពើហិង្សាក្នុងគ្រួសារ ។

ការថ្លែងអំពាវនាវបែបនេះ បានធ្វើឡើង ក្នុងឱកាសដែលលោកអភិបាលខេត្ដ និងលោកស្រី បានអញ្ជើញចូល រួមជាអធិបតី ភាពនៅក្នុងពិធីអបអរសាទរខួបលើកទី១០៤ សិទ្ធិនារីអន្ដរជាតិ ៨មីនា នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ក្រោមប្រធានបទ “ដំណើរឆ្ពោះទៅមុខ ស្ដ្រីកម្ពុជា ក្រោយសន្និសីទ ស្ដ្រីពិភពលោក ១៩៩៥” ។

នៅក្នុងពិធីនេះ ក៏មានការ អញ្ជើញ ចូលរួមពី សំណាក់ថ្នាក់ ដឹកនាំក្រុម ប្រឹក្សាភិបាល ថ្នាក់ដឹកនាំគណៈអភិបាល កងកម្លាំងប្រដាប់អាវុធ មន្ទីរពាក់ព័ន្ធ  និងមន្ដ្រីរាជការ ជាស្ដ្រី ប្រមាណ៦០០នាក់ ។

នៅចំពោះមុខថ្នាក់ដឹកនាំនិងមន្ដ្រីរាជការ ទាំងអស់ អភិបាលខេត្ដព្រះវិហារ បានថ្លែងបញ្ជាក់ថា «យើងសូមអំពាវនាវឱ្យ លើកកម្ពស់សិទ្ធិនារី និងការបញ្ជ្រៀបយ៉េនឌ័រ និងចូលរួមលើកកម្ពស់សីលធម៌សង្គម» ។

លោកអ៊ុំ ម៉ារ៉ា បានបន្ដទៀតថា «យើងក៏សូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ច និងថ្នាក់ដឹកនាំជួយទប់ស្កាត់ អំពើ ហិង្សាក្នុងគ្រួសារ ទប់ស្កាត់និងប្រឆាំងការជួញដូរស្ដ្រី ការជួញដូរមនុស្ស និងការប្រើប្រាស់ ការសេពគ្រឿងញៀន» ។

លោកអភិបាលខេត្ដ ក៏បានលើកឡើងទាក់ទិនទៅនឹងកំណែទម្រង់ស៊ីជំរៅរបស់រាជរដ្ឋាភិបាល នៅក្នុងអាណត្ដិទី៥នេះ ហើយក៏បានផ្ដោតសំខាន់លើការលើកកម្ពស់ សិទ្ធិនារីផងដែរ ។

ក្រោយបញ្ចប់ការសំណេះសំណាលជាមួយមន្ដ្រីរាជការរបស់ខ្លួន លោកអភិបាលខេត្ដ និងលោកស្រី ក៏បានប្រគល់ បាច់ផ្កានិងវត្ថុអនុស្សាវរីយ៍ ជូនថ្នាក់ដឹកនាំជាស្ដ្រី នៅក្នុងជួរក្រុមប្រឹក្សា ខណៈអភិបាល និងមន្ទីរកិច្ចការនារី ។

ដោយឡែកស្ដ្រីដែលបានចូលរួមទាំង៦០០នាក់នោះ លោកអភិបាលខេត្ដនិងលោកស្រី បានចំណាយថវិកា ២២លានរៀល ដោយផ្ដល់ជូនសារុង ម្នាក់មួយនិងថវិកា ២ម៉ឺនរៀល៕

អភិបាលខេត្តព្រះវិហារ អញ្ជើញចូលរួម នៅក្នុងទិវាអបអរសាទរ សិទ្ធិនារី ៨មីនា

លោក អ៊ុំ ម៉ារ៉ា ប្រគល់បាច់ផ្កា ជូនភរិយា

លោក អ៊ុំ ម៉ារ៉ា ប្រគល់បាច់ផ្កា ជូនអភិបាលរងខេត្ត ជាស្រ្តី

ពាណិជ្ជករខ្មែរ បោះទុនវិនិយោគ ជាង១០០លានដុល្លារ អភិវឌ្ឍន៍លំនៅស្ថានទំនើប លើកកម្ពស់ សោភណ្ឌភាពទីក្រុង

$
0
0

ភ្នំពេញ៖ ពាណិជ្ជកម្មខ្មែរ ដែលមានសមត្ថភាព និងដើមទុន បានសម្រេចចិត្តបោះទុននូវទឹកប្រាក់ប្រមាណជាង ១០០លានដុល្លារអាម៉េរិក វិនិយោគលើកាអភិវឌ្ឍន៍លំនៅស្ថានបែបលក្ខណៈទំនើប ដែលឈ្មោះថា បុរី The Mekong Royal ដើម្បីជួយលើកកម្ពស់សោភណ្ឌភាពរាជនីភ្នំពេញ។

ប្រធានផ្នែកលក់នៃគម្រោងអភិវឌ្ឍន៍បុរី The Mekong Royal កញ្ញា ចេវ សុឃុន បានផ្តល់បទសម្ភាសន៍ដល់អ្នក យកព័ត៌មានមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា គម្រោងអភិវឌ្ឍន៍បុរី The Mekong Royal ជំហានទី១ បានចាប់ផ្តើមបានរយៈពេលប្រមាណ៧ខែមកហើយ ដោយគិតមកដល់ពេលនេះបានសាងសង់រួចំនួន ៤០ភាគរយ និងលក់អស់ជាង ៦០ភាគរយហើយ។

បុរី The Mekong Royal ជំហានទី១ កំពុងអភិវឌ្ឍន៍លំនៅស្ថានលើផ្ទៃដី ១៣ហិកតា ស្ថិតតាមបណ្តាយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ ព្រែក លៀប ខណ្ឌ ជ្រោយចង្វា រាជធានី ភ្នំពេញ ដែល ចម្ងាយ ប្រមាណ៥ គីឡូម៉ែត្រប៉ុណ្ណោះ ពី ស្ពាន ជ្រោយចង្វា។

ខាងក្រោមនេះជាវីដេអូ នៃកិច្ចសម្ភាសន៍រវាងអ្នកព័ត៌មានរបស់មជ្ឈមណ្ឌលព័ត៌មានដើមអំពិល និង ប្រធានផ្នែកលក់ បុរី The Mekong Royal។

«Collingwood English Institute» ជាវិទ្យាស្ថាន ភាសាអង់គ្លេស សំរាប់លោកអ្នក

$
0
0

ភ្នំពេញ៖ «Collingwood English Institute» កំពុងបោះសម្លេង និងត្រូវបានគេចាត់ទុក ជាកន្លែងបណ្តុះបណ្តាល ភាសាដ៏មានគុណភាព សំរាប់យុវជន និងមនុស្សគ្រប់វ័យ ដើម្បីរៀនយកជំនាញ ភាសាអង់គ្លេស ក្នុងការប្រាស្រ័យទាក់ទង សំរាប់ការងារជាមួយស្ថាប័ន អង្គការ និងក្រុមហ៊ុនដែលប្រើប្រាស់ ភាសាអង់គ្លេស ។

Collingwood English Institute បង្រៀនដោយគ្រូបរទេស ទាំងអស់ចាប់ពីកំរិតទីមួយដល់ទី១២ ។ វគ្គសិក្សាថ្មីចាប់ ផ្តើមនៅថ្ងៃទី១ ខែមេសា ឆ្នាំ ២០១៥ ។

ទីតាំងស្ថិតនៅតំបន់ ទួលគោក ជាប់ជាមួយ សាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ (AUPP) ដែលជា សាកលវិទ្យាល័យអាមេរិកទីមួយ នៅកម្ពុជា ។

សំរាប់ពត័មានបន្ថែមសូមចូលមើលគេហទំព័រ: www.collingwoodenglish.com ឬទូរស័ព្ទ: 023 632 7546,  096 318 5811

២ខែដើមឆ្នាំ កម្ពុជានាំចេញអង្ករ បានជាង៧ម៉ឺនតោន កើនឡើង៥១ភាគរយ

$
0
0

ភ្នំពេញ៖ ប្រទេសកម្ពុជាបាននាំអង្ករចេញបានចំនួន ៧៣៥៩៧ តោននៅក្នុងរយៈពេល២ដើមឆ្នាំ២០១៥នេះ ដែលចំនួននេះបានកើនឡើង ៥១.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៤ នេះបើយោងតាមរបាយការណ៍ ស្ថានភាពនៃការនាំចេញអង្ករកម្ពុជា របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ដែល មជ្ឈមណ្ឌលដើមអម្ពិល ទទួលបាននៅរសៀលថ្ងៃទី៣ ខែមីនានេះ។

របាយការដដែលឲ្យដឹងថា ប្រទេសចិនបានចូលអង្កររបស់កម្ពុជាច្រើនជាងគេ ចំនួន១៧៧៩៦តោន លេខ២ប្រទេសបារាំង ១២ ៣៨១តោន,ទី៣-ប្រទេសម៉ាឡេស៊ី ចំនួន ៩៤៨០តោន ខណៈក្រុមហ៊ុនដែលនាំចេញអង្ករបានច្រើនជាងគេរួមមាន ទី១ -ក្រុមហ៊ុនខ្មែរហ្វូដ របស់ឧកញ៉ា គឹម សាវុធ បាន១២៩០៩តោន លេខ២ ក្រុមហ៊ុន Amru Rice របស់លោក សុង សារ៉ន ចំនួន ៥១៩០តោន និងលេខ ក្រុមហ៊ុនបៃតង របស់ឧកញ៉ា ភូ ពុយ ចំនួន ៥០៥៧តោន៕

នគរបាល ចរាចរណ៍ ចាប់ផ្ដើម ចុះអប់រំ សម្រាប់អ្នក ធ្វើដំណើរ តាមផ្លូវសុធារស

$
0
0

ភ្នំពេញ ៖ ក្រោយពីការចុះទៅរៀបចំឱ្យ ដំណើរការចរាចរណ៍ឯកទិស លើកំណាត់ផ្លូវ សុធារស ចាប់ផ្លូវកែង ស្ថានទូត រុស្សី រហូតមកដល់ចំណុចភ្លើងស្ដុបជលផលមកនោះ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥នេះ នគរបាលចរាចរណ៍ ជាច្រើននាក់ បានដាក់គោលដៅចុះទៅអប់រំ ចំពោះអ្នកធ្វើ ដំណើរតាមរថយន្ដ និងតាមម៉ូតូ ដែលបើក បញ្ច្រាស ទិសពោលបត់ចូល តាមផ្លូវសុធារស ត្រង់ចំណុច ភ្លើងស្ដុបនោះ ។

នាយរងការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ លោកវរសេនីយ៍ទោ ប៉ែន ឃុន ដែលដឹកនាំ ការត្រួតពិនិត្យ នៃការចាប់ផាកពិន័យអ្នកធ្វើដំណើរបញ្ច្រាសទិសចរាចរណ៍ បានមានប្រសាសន៍ថា ការឃាត់អ្នកបើកម៉ូតូ បានកើត ឡើង ក្រោយពីស្លាកសញ្ញាបង្ហាញ ពីចរាចរណ៍ ត្រូវបានដាក់បង្ហាញ ។

គេសង្កេតឃើញថា ស្លាកសញ្ញាហាមឃាត់ បត់ចូលតាមផ្លូវសុធារស ត្រង់ចំណុចភ្លើងស្ដុបជលផល ត្រូវបានសមត្ថកិច្ច ដាក់បង្ហាញ ដើម្បីប្រាប់ទៅអ្នកដំណើរគ្រប់រូបថា មិនអាចបត់ចូលបានឡើយ ពោលមានតែសិទ្ធិចេញ ប៉ុណ្ណោះ ។

បើទោះស្លាកសញ្ញាមួយផ្ទាំងធំ ដែលមាន សញ្ញា ហាមចូលពណ៌ក្រហម ឆ្នូតស ខាងក្នុង ត្រូវដាក់បញ្ឈរ ត្រង់ចំណុច ភ្លើងស្ដុប ចូលទៅផ្លូវសុធារសក៏ដោយនោះ ប៉ុន្ដែប្រជាពលរដ្ឋមួយចំនួន នៅតែបន្ដរំលោភ ដោយបើកម៉ូតូ និងបើក រថយន្ដ ចូល ។ ហេតុដូច្នេះហើយ កម្លាំងនគរបាលចរាចរណ៍ ជាច្រើននាក់ បានដាក់គោលដៅចំនួន៣ទីតាំង ដើម្បីចាំឃាត់ពួកគាត់ ហើយធ្វើការអប់រំ ។

លោក ប៉ែន ឃុន បានថ្លែងឱ្យដឹងថា ចំពោះប្រជាពលរដ្ឋ ដែលមិនទាន់បានយល់ដឹង និងទទួលបាន ព័ត៌មាននៃ ការហាម ឃាត់ធ្វើដំណើរតាមផ្លូវសុធារសពីចំណុចភ្លើងស្ដុប ឆ្ពោះទៅផ្លូវកែងស្ថានទូតរុស្សីនោះ នគរបាលចរាចរណ៍ បានស្ទាក់ចាប់ និងពន្យល់ពួកគាត់ ឱ្យបានជ្រាប ងាយស្រួលថ្ងៃក្រោយ កុំបន្ដ រំលោភបំពាន ។

គួរបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានកំណត់ផ្លូវសុធារសឱ្យដំណើរការចរាចរណ៍ឯកទិស ពោលអ្នកធ្វើ ដំណើរ មានសិទ្ធិ តែធ្វើដំណើរពីការកែងផ្លូវស្ថានទូតរុស្សីមកចំណុចភ្លើងស្ដុបជលផលប៉ុណ្ណោះ ប៉ុន្ដែពុំមាន សិទ្ធិបត់ចូល តាមភ្លើងស្ដុប នោះឡើយ ដែលការសម្រេចនេះ ក្នុងគោលបំណងកាត់បន្ថយ ការកកស្ទះចរាចរណ៍ ដែលតែងតែកើត មានឡើង ជាពិសេសនៅពេលល្ងាច ។

លោក ប៉ែន ឃុន នាយរងការិយាល័យ ចរាចរណ៍ផ្លូវគោក ចុះដឹកនាំការរៀបចំ និងការចាប់ផាកពិន័យ តាមផ្លូវសុធារស

Viewing all 8042 articles
Browse latest View live


Latest Images